ជំពូកទី ២៩

តើអ្នកដឹងដែរឬទេថា ពេលវេលាកំពុងតែខើច? ដូច្នេះ នៅក្នុងពេលដ៏ខ្លីនេះ អ្នកត្រូវតែពឹងអាងលើខ្ញុំ ហើយអ្នកត្រូវបោះបង់ចោលនូវអ្វីៗទាំងអស់ដែលមិនស្របតាមនិស្ស័យរបស់ខ្ញុំ ដូចជា ភាពល្ងង់ខ្លៅ ភាពយឺតយ៉ាវក្នុងការប្រតិកម្មតប គំនិតមិនច្បាស់លាស់ ដួងចិត្តដែលទន់ជ្រាយ ឆន្ទៈដ៏ទន់ខ្សោយ ភាពមិនសមហេតុផល ការប្រើអារម្មណ៍ហួសប្រមាណ ភាពភាន់ច្រឡំ និងកង្វះនូវការដឹងខុសត្រូវ។ ការទាំងនេះត្រូវតែបោះបង់ចោលកាន់តែឆាប់តាមតែអាចធ្វើទៅបាន។ ខ្ញុំជាព្រះដ៏មានគ្រប់ព្រះចេស្ដា! ដរាបណាអ្នកព្រមសហការជាមួយខ្ញុំ នោះខ្ញុំអាចព្យាបាលគ្រប់ទាំងជំងឺដែលអ្នកមាន។ ខ្ញុំជាព្រះជាម្ចាស់ដែលទតមើលខាងក្នុងដួងចិត្តរបស់មនុស្ស។ ខ្ញុំជ្រាបគ្រប់ទាំងជំងឺរបស់អ្នក ហើយក៏ជ្រាបពីសេចក្តីខ្វះចន្លោះរបស់អ្នកផងដែរ។ ទាំងនេះគឺជាអ្វីៗដែលរារាំងអ្នកមិនឲ្យចម្រើនឡើងនៅក្នុងជីវិត ហើយអ្នកត្រូវតែបោះបង់ចោលការទាំងនេះឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ បើមិនដូច្នោះទេ ព្រះហឫទ័យរបស់ខ្ញុំមិនអាចត្រូវបានអនុវត្តចំពោះអ្នកបានឡើយ។ ចូរពឹងអាងលើខ្ញុំក្នុងការកម្ចាត់ចោលអ្វីៗទាំងអស់ដែលខ្ញុំស្រាយបំភ្លឺដល់អ្នក ចូររស់នៅតាមខ្ញុំជានិច្ច ចូរនៅជិតស្និទ្ធជាមួយខ្ញុំ ហើយធ្វើតាមគ្រប់សកម្មភាព និងឥរិយាបថដូចដែលខ្ញុំធ្វើដែរ។ ចូរប្រកបគ្នាជាមួយខ្ញុំឱ្យបានញឹកញាប់អំពីអ្វីដែលអ្នកមិនយល់ ហើយខ្ញុំនឹងចង្អុលបង្ហាញដល់អ្នក ដើម្បីឱ្យអ្នកអាចឆ្ពោះទៅមុខ។ បើអ្នកមិនទាន់ច្បាស់ទេ ចូរកុំធ្វើទាំងតក់ក្រហល់ឡើយ ប៉ុន្តែត្រូវរង់ចាំពេលវេលារបស់ខ្ញុំ។ ចូរបន្តរក្សាបុគ្គលិកលក្ខណៈនឹងនរ ហើយមិនត្រូវបណ្ដោយឱ្យចិត្តឆេះឆួលរបស់អ្នកប្រែជាក្ដៅ និងត្រជាក់ឡើយ អ្នកត្រូវតែមានដួងចិត្តដែលគោរពចំពោះខ្ញុំជានិច្ច។ អ្វីដែលអ្នកធ្វើនៅចំពោះខ្ញុំ និងនៅពីក្រោយព្រះនេត្រខ្ញុំ ត្រូវតែស្របតាមបំណងព្រះហឫទ័យរបស់ខ្ញុំជានិច្ច។ កុំអត់ឱនដល់នរណាម្នាក់ជំនួសខ្ញុំឡើយ មិនថាគេជាស្វាមីរបស់អ្នក ឬជាក្រុមគ្រួសាររបស់អ្នកនោះឡើយ។ វាមិនអាចទទួលយកបានទេ មិនថាពួកគេជាមនុស្សល្អកម្រិតណាក៏ដោយ។ អ្នកត្រូវតែធ្វើសកម្មភាពដោយផ្អែកលើសេចក្តីពិត។ បើអ្នកស្រឡាញ់ខ្ញុំ ខ្ញុំនឹងប្រទានព្រះពរដ៏ធំដល់អ្នក។ ខ្ញុំនឹងមិនអត់ឱនចំពោះអ្នកណាដែលប្រឆាំងឡើយ។ ចូរស្រឡាញ់អស់អ្នកដែលខ្ញុំស្រឡាញ់ ហើយស្អប់អស់អ្នកដែលខ្ញុំស្អប់។ កុំយកចិត្តទុកដាក់ចំពោះមនុស្ស ព្រឹត្តិការណ៍ ឬវត្ថុអ្វីមួយឡើយ។ ចូរមើលដោយវិញ្ញាណរបស់អ្នក ហើយមើលឱ្យច្បាស់អំពីមនុស្សដែលខ្ញុំប្រើ។ ចូរមានទំនាក់ទំនងឱ្យបានកាន់តែញឹកញាប់ជាមួយមនុស្សខាងវិញ្ញាណ។ កុំល្ងិតល្ងង់នោះឡើយ អ្នកត្រូវតែខុសពីគេ។ ស្រូវនឹងនៅតែងតែជាស្រូវ ហើយស្រងែនឹងមិនដែលលូតលាស់ក្លាយជាស្រូវឡើយ។ អ្នកត្រូវតែស្គាល់ពីប្រភេទមនុស្សខុសៗគ្នា។ អ្នកត្រូវតែប្រុងប្រយ័ត្នជាពិសេសចំពោះពាក្យសម្ដីរបស់អ្នក ហើយបន្តដើរនៅលើផ្លូវស្របតាមបំណងព្រះហឫទ័យរបស់ខ្ញុំ។ ចូរពិចារណាលើគ្រប់ទាំងព្រះបន្ទូលទាំងនេះយ៉ាងយកចិត្តទុកដាក់ចុះ។ អ្នកត្រូវតែបោះបង់ចោលការបះបោររបស់អ្នកភ្លាមៗ ហើយក្លាយជាមនុស្សដែលស័ក្ដិសមនឹងឱ្យខ្ញុំប្រើប្រាស់ ដើម្បីឱ្យអ្នកអាចបំពេញតាមព្រះហឫទ័យរបស់ខ្ញុំ។

ខាង​ដើម៖ ជំពូកទី ៣៣

បន្ទាប់៖ ជំពូកទី ៣០

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ