
ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ
វគ្គទី៤ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ សម្ដែងចេញនូវសេចក្ដីពិត អនុវត្តកិច្ចការនៃការជំនុំជម្រះដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ និងផ្គត់ផ្គង់សេចក្ដីពិតទាំងអស់ដល់មនុស្ស ដែលពួកគេត្រូវការដើម្បីត្រូវបានបន្សុទ្ធ និងត្រូវបានសង្គ្រោះ។ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ បានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ ត្រូវបាននាំមកចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់ បានចូលរួមពិធីជប់លៀងរបស់កូនចៀម និងបានចាប់ផ្ដើមរស់នៅទល់ព្រះភក្ត្រជាមួយព្រះជាម្ចាស់ ក្នុងនាមជារាស្ដ្ររបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះ។ ពួកគេទទួលបានការស្រោចស្រព ការគង្វាល ការបើកឱ្យដឹង និងការជំនុំជម្រះនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទទួលបានការយល់ដឹងថ្មីអំពីកិច្ចការរបស់ព្រះជាម្ចាស់ បានឃើញការពិតជាក់ស្ដែងនៃការដែលពួកគេត្រូវបានសាតាំងធ្វើឱ្យពុករលួយ មានបទពិសោធអំពីការប្រែចិត្តយ៉ាងពិតប្រាកដ និងបានចាប់ផ្ដើមផ្ដោតលើការអនុវត្តសេចក្ដីពិត និងទទួលការផ្លាស់ប្ដូរនិស្ស័យ ដោយបង្កើតបានទីបន្ទាល់ផ្សេងៗអំពីការបន្សុទ្ធសេចក្ដីពុករលួយ តាមរយៈការមានបទពិសោធអំពីការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់។ កិច្ចការនៃការជំនុំជម្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយបានបង្កើតក្រុមអ្នកឈ្នះមួយក្រុម ដែលតាមរយៈបទពិសោធផ្ទាល់ខ្លួនរបស់ពួកគេ បានធ្វើបន្ទាល់ថា ការជំនុំជម្រះនៃបល្ល័ង្កសដ៏ធំនៅគ្រាចុងក្រោយ បានចាប់ផ្ដើមរួចហើយ!
ទីបន្ទាល់បទពិសោធ
1បើគ្មានភាពស្មោះត្រង់ គឺមិនអាចបំពេញភារកិច្ចបានទេ
2ព្រះបន្ទូលព្រះ គឺជាកញ្ចក់ឡែនតែមួយគត់របស់យើង ដើម្បីមើលអ្នកដទៃ
3ខ្ញុំបានឮ ព្រះសូរសៀងរបស់ព្រះជាម្ចាស់
4សាច់រឿងអំពី ការផ្សាយដំណឹងល្អទៅគ្រូគង្វាល
5មូលហេតុដែលខ្ញុំ មិនចង់លះបង់នៅក្នុងភារកិច្ច
6ការឆ្លុះបញ្ចាំង ក្រោយធ្លាក់ខ្លួនឈឺ ក្នុងអំឡុងពេលជំងឺរាតត្បាត
7ការលាតត្រដាងពីរូបខ្ញុំតាមរយៈការផ្លាស់ប្ដូរភារកិច្ច
8ការឆ្លុះបញ្ចាំង ក្រោយការប្រឆាំងនឹងការមើលខុសត្រូវ
9ឃើញខុសតែមិនប្រាប់ តើជាមិត្តល្អទេ?