ជំពូកទី ៣០
បងប្អូនប្រុសៗអើយ ចូរភ្ញាក់ខ្លួនឡើង! បងប្អូនស្រីៗអើយ ចូរភ្ញាក់ខ្លួនឡើង! ថ្ងៃរបស់ខ្ញុំនឹងមិនត្រូវពន្យារពេលឡើយ។ ពេលវេលាជាជីវិត ហើយការយកពេលវេលាមកវិញ គឺជាការសង្គ្រោះជីវិត! ពេលវេលានៅមិនឆ្ងាយទេ! ធ្លាក់ការប្រឡងចូលរៀននៅមហាវិទ្យាល័យ អ្នករាល់គ្នាអាចរៀនម្ដងហើយម្ដងទៀតបាន។ ក៏ប៉ុន្តែ ថ្ងៃរបស់ខ្ញុំនឹងមិនត្រូវពន្យារពេលឡើយ។ ចូរចងចាំ! ចូរចងចាំ! ទាំងនេះគឺជាព្រះបន្ទូលដាស់តឿនដ៏សប្បុរសរបស់ខ្ញុំ។ លទ្ធផលនៃពិភពលោក ត្រូវបានលាតត្រដាងនៅចំពោះមុខអ្នករាល់គ្នាហើយ ហើយភយន្តរាយដ៏ធំសម្បើមនានានឹងមកដល់ក្នុងពេលឆាប់ៗនេះ។ តើជីវិតរបស់អ្នករាល់គ្នាសំខាន់ខ្លាំង ឬក៏ដំណេករបស់អ្នករាល់គ្នា ការហូបចុក ការផឹក និងការស្លៀកពាក់របស់អ្នករាល់គ្នាសំខាន់? ពេលវេលាដែលអ្នករាល់គ្នាត្រូវថ្លឹងថ្លែងអំពីការទាំងនេះបានមកដល់ហើយ! ឈប់សង្ស័យទៀតទៅ! អ្នករាល់គ្នាមិនហ៊ានប្រព្រឹត្តចំពោះរឿងនេះយ៉ាងម៉ឺងម៉ាត់ទេ តើមែនទេ?
គួរឱ្យអាណិតម្ល៉េះ! ក្រីក្រអ្វីម្ល៉េះ! ម្ដេចក៏ខ្វាក់ភ្នែកម្ល៉េះ! មនុស្សអីក៏ឃោរឃៅយ៉ាងនេះ! អ្នករាល់គ្នាបែរជាធ្វើថ្លង់មិនស្ដាប់ព្រះបន្ទូលរបស់ខ្ញុំទៅវិញ តើខ្ញុំកំពុងតែមានបន្ទូលទៅកាន់អ្នករាល់គ្នាដោយអសារឥតការឬ? អ្នករាល់គ្នានៅតែយឺតស្ពឹកស្រពន់យ៉ាងនេះទៀត តើហេតុអ្វីទៅ? ហេតុអ្វីបានជាដូច្នេះ? តើអ្នករាល់គ្នាពិតជាមិនធ្លាប់គិតបែបនេះមែនឬ? តើខ្ញុំថ្លែងសេចក្ដីទាំងនេះដើម្បីអ្នកណាទៅ? ចូរជឿលើខ្ញុំ! ខ្ញុំគឺជាព្រះសង្គ្រោះរបស់អ្នករាល់គ្នា! ខ្ញុំគឺជាព្រះដ៏មានគ្រប់ចេស្ដារបស់អ្នករាល់គ្នា! ចូរប្រុងស្មារតី! ចូរប្រុងស្មារតី! ចូរចងចាំថា ពេលវេលាដែលបានបាត់បង់ទៅ នឹងមិនវិលត្រឡប់មកវិញម្ដងទៀតជាដាច់ខាត! នៅក្នុងលោកនេះ គ្មានថ្នាំណាអាចព្យាបាលវិប្បដិសារីបានឡើយ! តើខ្ញុំអាចមានបន្ទូលអ្វីទៅកាន់អ្នករាល់គ្នាបានទៀតទៅ? តើព្រះបន្ទូលរបស់ខ្ញុំមិនមានតម្លៃសមនឹងឱ្យអ្នករាល់គ្នាយកទៅរិះគិតយ៉ាងយកចិត្តទុកដាក់ ឱ្យអ្នករាល់គ្នារិះគិតម្ដងហើយម្ដងទៀតទេឬ? អ្នករាល់គ្នាមិនខ្វល់នឹងព្រះបន្ទូលរបស់ខ្ញុំទាល់តែសោះ ហើយក៏មិនទទួលខុសត្រូវជាមួយជីវិតរបស់ខ្លួនដែរ។ តើខ្ញុំអាចអត់ទ្រាំចំពោះទង្វើបែបនេះយ៉ាងដូចម្ដេច? តើខ្ញុំអាចធ្វើម្ដេចកើតទៅ?
ក្នុងអំឡុងពេលនេះ ហេតុអ្វីបានជាជីវិតជាពួកជំនុំដែលត្រឹមត្រូវមិនអាចរះឡើងនៅក្នុងចំណោមអ្នករាល់គ្នា? នោះគឺដោយសារតែអ្នករាល់គ្នាខ្វះនូវសេចក្តីជំនឿ។ អ្នកមិនព្រមលះបង់ មិនថ្វាយខ្លួន មិនព្រមលះបង់ខ្លួនឯងនៅចំពោះខ្ញុំ។ ឱពួកកូនប្រុសរបស់ខ្ញុំអើយ ចូរភ្ញាក់ឡើង! ពួកកូនប្រុសរបស់ខ្ញុំអើយ ចូរជឿលើខ្ញុំចុះ! កូនសម្លាញ់អើយ ហេតុអ្វីបានជាអ្នកមិនគិតពិចារណាលើអ្វីដែលមានក្នុងព្រះហឫទ័យរបស់ខ្ញុំដូច្នេះ?