ជំពូកទី ២៨

នៅពេលដែលអ្នកឃើញថាពេលវេលាកំពុងកន្លងទៅឆាប់រហ័ស ហើយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបន្ទាន់ទៅមុខ ដែលបណ្តាលឱ្យអ្នកទទួលបាននូវព្រះពរដ៏អស្ចារ្យបែបនេះ ហើយទទួលព្រះមហាក្សត្រនៃសកលលោក ជាព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ជាព្រះអាទិត្យដ៏ភ្លឺចែងចាំង ជាព្រះមហាក្សត្រនៃនគរព្រះ គឺទាំងអស់នេះជាព្រះគុណ និងសេចក្ដីមេត្តាករុណារបស់ខ្ញុំ។ តើមានអ្វីទៀតដែលអាចកាត់អ្នកចេញពីសេចក្ដីស្រឡាញ់របស់ខ្ញុំបាន? ចូរត្រិះរិះពិចារណាដោយប្រុងប្រយ័ត្ន កុំព្យាយាមរត់គេច ចូររង់ចាំដោយស្ងាត់ស្ងៀមនៅចំពោះខ្ញុំគ្រប់ពេលវេលា ហើយមិនត្រូវវង្វេងនៅខាងក្រៅជានិច្ចនោះឡើយ។ ចិត្តរបស់អ្នកត្រូវតែប្រកាន់ខ្ជាប់យ៉ាងជិតស្និទ្ធនឹងព្រះហឫទ័យរបស់ខ្ញុំ ហើយមិនថាមានរឿងអ្វីកើតឡើងក៏ដោយ កុំធ្វើអ្វីដោយឥតពិចារណា ឬតាមអំពើចិត្តឡើយ។ អ្នកត្រូវតែស្វែងរកបំណងព្រះហឫទ័យរបស់ខ្ញុំ ធ្វើអ្វីៗដែលខ្ញុំចង់បាន ហើយប្តេជ្ញាថានឹងលះបង់ចោលអ្វីដែលខ្ញុំមិនចង់បាន។ អ្នកមិនត្រូវប្រព្រឹត្ដតាមអារម្មណ៍របស់អ្នកទេ ផ្ទុយទៅវិញត្រូវប្រព្រឹត្ដដោយភាពសុចរិតដូចខ្ញុំដែរ ដោយគ្មានមនោសញ្ចេតនាសូម្បីតែចំពោះឪពុកម្តាយរបស់អ្នកក៏ដោយ។ អ្នកត្រូវតែបោះបង់ចោលអ្វីៗទាំងអស់ដែលមិនស្របតាមសេចក្តីពិត ហើយអ្នកត្រូវតែថ្វាយខ្លួនអ្នក និងលះបង់ខ្លួនអ្នកសម្រាប់ខ្ញុំ ដោយចិត្តបរិសុទ្ធដែលស្រឡាញ់ខ្ញុំ។ ចូរកុំទទួលរងនូវការគ្រប់គ្រងរបស់បុគ្គលណាម្នាក់ ព្រឹត្តិការណ៍ ឬវត្ថុណាមួយឡើយ។ ដរាបណាវាស្របទៅតាមព្រះហឫទ័យរបស់ខ្ញុំ នោះសូមអនុវត្តតាមព្រះបន្ទូលរបស់ខ្ញុំចុះ។ ចូរកុំខ្លាចឡើយ ព្រោះព្រះហស្ដខ្ញុំទ្រអ្នក ហើយខ្ញុំនឹងទុកអ្នកឱ្យនៅឆ្ងាយពីមនុស្សអាក្រក់ទាំងអស់។ អ្នកគួរការពារចិត្តរបស់អ្នកឱ្យស្ថិតនៅជាប់នឹងខ្ញុំគ្រប់ពេលវេលា ដ្បិតជីវិតរបស់អ្នកពឹងផ្អែកលើខ្ញុំផ្ទាល់ក្នុងការរស់នៅរបស់វា។ ប្រសិនបើអ្នកចាកចេញពីខ្ញុំ ពេលនោះអ្នកនឹងត្រូវស្វិតស្រពោនភ្លាម។

អ្នកគួរតែដឹងថាទាំងនេះគឺជាគ្រាចុងក្រោយ។ អារក្សសាតាំង គឺដូចជាតោដែលកំពុងគ្រហឹម ក្រវែលពីខាងក្រៅដោយស្វែងរកមនុស្សដើម្បីត្របាក់លេប។ គ្រោះកាចគ្រប់បែបយ៉ាង ឥឡូវផ្ទុះឡើងហើយ ហើយមានវិញ្ញាណអាក្រក់គ្រប់ប្រភេទ។ មានតែខ្ញុំប៉ុណ្ណោះដែលជាព្រះជាម្ចាស់ដ៏ពិត។ មានតែខ្ញុំប៉ុណ្ណោះដែលជាជម្រករបស់អ្នក។ ឥឡូវនេះអ្នកមិនអាចធ្វើអ្វីបានក្រៅពីលាក់ខ្លួននៅក្នុងកន្លែងអាថ៌កំបាំងរបស់ខ្ញុំទេ មានតែនៅក្នុងខ្ញុំប៉ុណ្ណោះ ហើយគ្រោះមហន្តរាយនឹងមិនកើតឡើងចំពោះអ្នកនោះទេ ហើយគ្មានសេចក្ដីអន្ដរាយណាមួយនឹងមកជិតតង់របស់អ្នកឡើយ។ អ្នកត្រូវតែមកជិតខ្ញុំឱ្យបានញឹកញាប់ និងប្រកបជាមួយខ្ញុំនៅកន្លែងអាថ៌កំបាំង។ កុំប្រកបជាមួយអ្នកដទៃដោយភាពមិនច្បាស់លាស់នោះឡើយ។ អ្នកត្រូវតែយល់ពីអត្ថន័យនៅក្នុងព្រះបន្ទូលរបស់ខ្ញុំ។ ខ្ញុំមិនមានបន្ទូលថាអ្នកមិនត្រូវបានអនុញ្ញាតឱ្យធ្វើការប្រកបនោះទេ ប៉ុន្តែថាអ្នកនៅតែមិនមានការយល់ជាក់។ ក្នុងអំឡុងពេលនេះ កិច្ចការរបស់វិញ្ញាណអាក្រក់មានច្រើនណាស់។ ពួកគេប្រើមនុស្សគ្រប់ប្រភេទដើម្បីធ្វើការប្រកបជាមួយអ្នក។ ពាក្យរបស់ពួកគេស្តាប់ទៅគួរឱ្យចង់ស្ដាប់ណាស់ ប៉ុន្តែមានសារជាតិពិសពុលនៅខាងក្នុង។ ពួកគេជាគ្រាប់កាំភ្លើងដែលស្រោបស្ករ ហើយមុនពេលដែលអ្នកដឹងពីការនេះ ពួកគេនឹងដាក់ថ្នាំពុលរបស់ពួកគេទៅក្នុងខ្លួនអ្នក។ អ្នកគួរតែដឹងថាមនុស្សភាគច្រើនសព្វថ្ងៃគឺមិនស្ថិតស្ថេរ ហាក់ដូចជាពួកគេស្រវឹងអ៊ីចឹង។ នៅពេលអ្នកប្រកបអំពីការលំបាករបស់អ្នកជាមួយអ្នកដទៃ អ្វីដែលពួកគេនឹងប្រាប់អ្នកគឺគ្រាន់តែជាច្បាប់ និងគោលលទ្ធិតែប៉ុណ្ណោះ ហើយវាមិនល្អដូចការប្រកបជាមួយខ្ញុំដោយផ្ទាល់នោះទេ។ ចូរមកចំពោះខ្ញុំ ហើយចាក់វត្ថុចាស់ៗនៅក្នុងខ្លួនអ្នកចេញ។ ចូរបើកចិត្តរបស់អ្នកសម្រាប់ខ្ញុំ ហើយព្រះទ័យរបស់ខ្ញុំប្រាកដជានឹងត្រូវបើកសម្ដែងឱ្យអ្នកឃើញ។ ចិត្តអ្នកត្រូវតែឧស្សាហ៍ព្យាយាមនៅចំពោះខ្ញុំ។ ចូរកុំខ្ជិលច្រអូសឡើយ តែចូលមកជិតខ្ញុំឱ្យបានញឹកញាប់។ នេះជាវិធីលឿនបំផុតដើម្បីឱ្យជីវិតរបស់អ្នកលូតលាស់។ អ្នកត្រូវតែរស់នៅក្នុងខ្ញុំ ហើយខ្ញុំនឹងរស់នៅក្នុងអ្នក ហើយនៅក្នុងអ្នក ខ្ញុំនឹងធ្វើជាព្រះមហាក្សត្រដឹកនាំអ្នកក្នុងគ្រប់ការទាំងអស់ហើយអ្នកនឹងមានចំណែកនៃនគរព្រះ។

ចូរកុំមើលស្រាលខ្លួនអ្នកដោយព្រោះតែអ្នកនៅក្មេងឡើយ។ អ្នកគួរតែថ្វាយខ្លួនអ្នកដល់ខ្ញុំ។ ខ្ញុំមិនពិចារណាពីការដែលមនុស្សសម្ដែងចេញនៅខាងក្រៅនោះទេ ហើយក៏មិនគិតពីអាយុរបស់ពួកគេដែរ។ ខ្ញុំពិចារណាថាតើពួកគេស្រឡាញ់ខ្ញុំដោយស្មោះ ហើយថាតើពួកគេដើរតាមមាគ៌ារបស់ខ្ញុំ និងអនុវត្តនូវសេចក្តីពិតដោយមិនយកចិត្តទុកដាក់លើអ្វីផ្សេងទៀតទាំងអស់ឬអត់។ កុំបារម្ភអំពីថ្ងៃស្អែកនឹងទៅជាយ៉ាងណា ហើយអនាគតនឹងទៅជាយ៉ាងណានោះឡើយ។ ដរាបណាអ្នកពឹងផ្អែកលើខ្ញុំក្នុងការរស់នៅរាល់ថ្ងៃ នោះខ្ញុំប្រាកដជាដឹកនាំអ្នក។ ចូរកុំបង្អែបង្អង់ទៅលើគំនិតដែលថា «ជីវិតខ្ញុំតូចពេក ខ្ញុំមិនយល់អ្វីទាំងអស់» ដែលជាគំនិតរបស់សាតាំងនោះឡើយ។ អ្នកគ្រាន់តែប្រើចិត្តរបស់អ្នកឱ្យមកជិតខ្ញុំគ្រប់ពេលវេលា ដើម្បីដើរតាមគន្លងរបស់ខ្ញុំរហូតដល់ចុងបញ្ចប់នៃផ្លូវគឺបានហើយ។ ពេលអ្នកឮព្រះបន្ទូលរបស់ខ្ញុំអំពីការស្ដីបន្ទោស និងការព្រមាន ចូរភ្ញាក់ឡើង ហើយរត់ទៅមុខភ្លាម។ ចូរចូលមកជិតខ្ញុំដោយឥតឈប់ឈរ រីកលូតលាស់ទាន់ពេលជាមួយក្រុម ហើយមើលទៅមុខជានិច្ច។ នៅក្នុងព្រះវត្តមានរបស់ខ្ញុំ អ្នកត្រូវតែស្រឡាញ់ព្រះជាម្ចាស់របស់អ្នកឱ្យអស់ពីចិត្ត និងពីព្រលឹង។ នៅលើមាគ៌ានៃការបម្រើ ចូរពិចារណាព្រះបន្ទូលរបស់ខ្ញុំឱ្យបានញឹកញាប់។ ក្នុងការអនុវត្តសេចក្តីពិត ចូរកុំមានចិត្តទន់ខ្សោយឡើយ។ ត្រូវមានចិត្តរឹងមាំដោយមានការតាំងចិត្ត និងការប្តេជ្ញាចិត្តដូចជាក្មេងប្រុស។ ត្រូវប្រកាន់ខ្ជាប់នូវចិត្តដ៏ខ្លាំងក្លា។ ប្រសិនបើអ្នកប្រាថ្នាចង់ស្រឡាញ់ខ្ញុំ នោះអ្នកត្រូវតែបំពេញព្រះហឫទ័យខ្ញុំក្នុងគ្រប់យ៉ាងដែលខ្ញុំសព្វព្រះហឫទ័យចង់សម្រេចបាននៅក្នុងអ្នក។ ប្រសិនបើអ្នកចង់ដើរតាមខ្ញុំ នោះអ្នកត្រូវតែបោះបង់ចោលនូវអ្វីទាំងអស់ដែលអ្នកមាន អ្វីទាំងអស់ដែលអ្នកស្រឡាញ់។ អ្នកត្រូវតែចុះចូលដោយបន្ទាបខ្លួននៅចំពោះខ្ញុំ ដោយមានគំនិតសាមញ្ញ។ ចូរកុំស្វែងរក ឬគិតដោយឥតអំពើឡើយ តែត្រូវគោរពតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធវិញ។

នៅទីនេះ ខ្ញុំឱ្យជាយោបល់ដល់អ្នកថា៖ ត្រូវប្រាកដថាប្រកាន់ខ្ជាប់នូវអ្វីដែលខ្ញុំបានបំភ្លឺនៅក្នុងខ្លួនអ្នក ហើយត្រូវប្រាកដថាអនុវត្តវា!

ខាង​ដើម៖ ជំពូកទី ២៧

បន្ទាប់៖ ជំពូកទី ៣៣

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ