បញ្ជីសៀវភៅ

  • ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

    ព្រះបន្ទូលលេចមកជាសាច់ឈាម (ភាគ១) ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

    ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺព្រះគ្រីស្ទនៅគ្រាចុងក្រោយ ដែលបានលេចមកដើម្បីធ្វើកិច្ចការរបស់ទ្រង់ ទ្រង់សម្ដែងអស់ទាំង សេចក្ដីពិតដើម្បីបន្សុទ្ធ និងសង្គ្រោះមនុស្សលោក ហើយសេចក្ដីពិតទាំងអស់ត្រូវបានបញ្ចូលទៅក្នុងសៀវភៅ “ព្រះបន្ទូលលេចមកជាសាច់ឈាម”។ កត្តានេះបានសម្រេចទំនាយដែលមានចែងក្នុងព្រះគម្ពីរថា “ដើមឡើយ មានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយព្រះជាម្ចាស់ ព្រះបន្ទូលជាព្រះជាម្ចាស់ ហើយព្រះបន្ទូលក៏បានក្លាយជាសាច់ឈាម(យ៉ូហាន ១:១)។ យោងតាមសៀវភៅ “ព្រះបន្ទូលលេចមកជាសាច់ឈាម” នេះជាលើកទី១ហើយ ដែលព្រះជាម្ចាស់មានបន្ទូលមកកាន់មនុស្សជាតិទាំងអស់តាំងពីកំណើតផែនដីមក។ ព្រះសូរសៀងនេះបង្កើតបានជាអត្ថបទដំបូងដែលស្ដែងចេញពីព្រះជាម្ចាស់ នៅកណ្ដាលចំណោមមនុស្សជាតិ ដែលទ្រង់បង្ហាញពួកគេ ដឹកនាំពួកគេ ជំនុំជម្រះពួកគេ ហើយមានបន្ទូលទៅកាន់ពួកគេដោយចិត្ត និងចិត្ត ហើយក៏ជាព្រះសូរសៀងដំបូង ដែលព្រះជាម្ចាស់អនុញ្ញាតឲ្យគេបានស្គាល់ស្នាមព្រះបាទារបស់ទ្រង់ ជាកន្លែងដែលទ្រង់គង់នៅ ជានិស្ស័យរបស់ព្រះជាម្ចាស់ ជាកម្មសិទ្ធ និងជាលក្ខណៈរបស់ទ្រង់ ជាព្រះតម្រិះរបស់ទ្រង់ និងជាព្រះហឫទ័យខ្វល់ខ្វាយរបស់ទ្រង់ចំពោះមនុស្សជាតិ។ អាចនិយាយបានថា នេះគឺជាព្រះសូរសៀងដំបូងដែលព្រះជាម្ចាស់មានព្រះបន្ទូលពីស្ថានសួគ៌ជាន់ទី៣ ទៅកាន់មនុស្សជាតិ តាំងតែពីកំណើតផែនដី ហើយក៏ជាលើកដំបូងដែលព្រះជាម្ចាស់ប្រើប្រាស់នូវអត្តសញ្ញាណដែលទ្រង់មានស្រាប់ លេចមកឲ្យគេឃើញ និងបញ្ចេញព្រះសូរសៀងចេញពីព្រះហឫទ័យរបស់ទ្រង់ដល់មនុស្សជាតិ នៅ ក្នុងព្រះបន្ទូល។ ព្រះបន្ទូលលេចមកជាសាច់ឈាម (សរសេរកាត់ថា ព្រះបន្ទូល) ដែលបានសម្ដែងចេញដោយព្រះគ្រីស្ទនៃគ្រាចុងក្រោយ ជាព្រះដ៏មានគ្រប់ព្រះចេស្ដា បច្ចុប្បន្ននេះ មានចំនួនប្រាំមួយភាគ៖ ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់ ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ភាគ៥៖ ការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកបំពេញកិច្ចការទ និង ភាគ៦៖ អំពីការដេញតាមសេចក្តីពិត។
  • អំពីការស្គាល់ព្រះជាម្ចាស់

    ព្រះបន្ទូលលេចមកជាសាច់ឈាម (ភាគ២) អំពីការស្គាល់ព្រះជាម្ចាស់

    សៀវភៅ «អំពីការស្គាល់ព្រះជាម្ចាស់» ភាគ២នៃសៀវភៅ «ព្រះបន្ទូលលេចមកជាសាច់ឈាម» មាននូវព្រះសូរសៀងសម្រាប់មនុស្សជាតិទាំងអស់របស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលតាមពីក្រោយព្រះសូរសៀងនៅក្នុងសៀវភៅ «ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់»។ ព្រះជាម្ចាស់បរិយាយពីសេចក្តីពិតទាំងនេះថាជាកិច្ចការដែលទ្រង់បានធ្វើ តាំងពីបង្កើតពិភពលោកមក ថាជាបំណងព្រះហឫទ័យ និងសេចក្តីរំពឹងទុករបស់ទ្រង់ចំពោះមនុស្សជាតិ ដែលមាននៅក្នុងកិច្ចការរបស់ទ្រង់ និងជាការចាក់បង្ហូរនៃលក្ខណៈ និងកម្មសិទ្ធិរបស់ព្រះជាម្ចាស់ចេញពីកិច្ចការរបស់ទ្រង់ ក៏ដូចជាសេចក្តីសុចរិតរបស់ទ្រង់ សិទ្ធិអំណាចរបស់ទ្រង់ ភាពបរិសុទ្ធរបស់ទ្រង់ និងជាការពិតដែលថា ទ្រង់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ។ ដោយបានអានសៀវភៅនេះ អស់អ្នកដែលជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ នឹងអាចបញ្ជាក់បានថា ព្រះអង្គដែលអាចធ្វើកិច្ចការនេះ និងបង្ហូរចេញនិស្ស័យទាំងនេះ គឺជាព្រះដែលគង់ជាអធិបតេយ្យលើរបស់សព្វសារពើ ហើយពួកគេក៏អាចដឹងអំពីអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ឋានៈរបស់ទ្រង់ និងសារជាតិរបស់ទ្រង់យ៉ាងពិតប្រាកដផងដែរ ដោយហេតុនេះអាចបញ្ជាក់បានថា ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ជាព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គ ជាព្រះដ៏វិសេសឯក។
  • ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

    ព្រះបន្ទូលលេចមកជាសាច់ឈាម (ភាគ៣) ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

    ការថ្លែងព្រះបន្ទូលរបស់ព្រះគ្រីស្ទនៅគ្រាចុងក្រោយ គឺជាភាគទីបីនៃព្រះបន្ទូលលេចមកជាសាច់ឈាម ដែលព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញ។ ផ្នែកទីមួយនៃសៀវភៅនេះមានសេចក្តីអធិប្បាយ និងការប្រកបគ្នានៅក្នុងពួកជំនុំ ដែលព្រះដ៏មានគ្រប់ព្រះចេស្ដាបានប្រទានមក ផ្នែកទីពីរមានសេចក្តីថ្លែងព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាជាមួយអ្នកដឹកនាំ និងអ្នកធ្វើការ ហើយផ្នែកទីបីត្រូវបានបង្កើតឡើង ដោយមានការប្រកបគ្នារបស់ព្រះជាម្ចាស់ជាមួយរាស្ត្ររើសតាំងរបស់ទ្រង់មួយផ្នែក។ សេចក្តីអធិប្បាយ និងការប្រកបគ្នាទាំងនេះ ជួយដោះស្រាយបញ្ហាដែលកើតមានក្នុងពួកជំនុំ ក៏ដូចជាការលំបាកជាក់ស្ដែងពាក់ព័ន្ធនឹងច្រកចូលទៅក្នុងជីវិតនៃរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់។ សេចក្តីទាំងនេះមិនត្រឹមតែលើកឡើងពីសារជាតិ និងស្ថានភាពបច្ចុប្បន្នរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏ស្រាយបំភ្លឺប្រាប់មនុស្សអំពីគោលដៅដែលពួកគេគួរតែដេញតាមផងដែរ។ វាពិតជាសំខាន់ណាស់សម្រាប់ការយល់ដឹងរបស់មនុស្សអំពីសេចក្តីពិត និងការទទួលបានច្រកចូលទៅក្នុងជីវិត។
  • ព្រះបន្ទូលលេចមកជាសាច់ឈាម (ភាគ៦) អំពីការដេញតាមសេចក្តីពិត I

    សៀវភៅអំពីការដេញតាមសេចក្តីពិត គឺជាផ្នែកទីប្រាំមួយនៃសៀវភៅព្រះបន្ទូលលេចមកជាសាច់ឈាម។ សៀវភៅនេះមានការប្រកបគ្នា និងការអធិប្បាយពិសេសៗរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទៅកាន់បណ្ដាពួកជំនុំ។ សេចក្តីអធិប្បាយ និងការប្រកបគ្នាទាំងនេះ ពន្យល់ច្បាស់ៗនិងត្រង់ៗអំពីអត្ថន័យនៃការដេញតាមសេចក្តីពិត និងសារៈសំខាន់នៃការដេញតាមសេចក្តីពិត ដោយបើកសម្ដែងអំពីការយល់ច្រឡំ និងការយល់ខុសរបស់មនុស្សអំពីការដេញតាមសេចក្តីពិត ក៏ដូចជាគំនិតនិងទស្សនៈខុសឆ្គងនានា ព្រមទាំងអារម្មណ៍អវិជ្ជមានរបស់មនុស្សផង ហើយក្នុងពេលជាមួយគ្នានោះ ក៏ធ្វើការវិភាគនិងវែកញែកពីសេចក្តីទាំងនេះផងដែរ។ ជាងនេះទៅទៀត សេចក្ដីអធិប្បាយ និងការប្រកបគ្នាទាំងនេះ បង្ហាញផ្លូវនានាដល់មនុស្សសម្រាប់ដេញតាមសេចក្តីពិត និងចូលទៅក្នុងតថភាព។ សេចក្តីពិតទាំងនេះ ពិតជាសំខាន់ណាស់សម្រាប់អ្នកដែលដេញតាមសេចក្តីពិត ដើម្បីទទួលបាននូវសេចក្ដីសង្រ្គោះ។
  • ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់

    ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់

    ការសម្រិតសម្រាំងនៅក្នុងសៀវភៅនេះ គឺសុទ្ធតែជាព្រះបន្ទូលដែលបានសម្ដែងចេញដោយព្រះដ៏មានគ្រប់ព្រះចេស្ដា សម្រាប់កិច្ចការនៃការជំនុំជម្រះរបស់ទ្រង់នៅគ្រាចុងក្រោយ ដែលភាគច្រើនត្រូវបានដកស្រង់ចេញពីសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម ភាគ១ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់។ ទាំងនេះគឺជាសេចក្ដីពិតដែលមនុស្សគ្រប់គ្នា ជាអ្នកដែលស្វែងរក និងស្រាវជ្រាវកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ត្រូវការទទួលជាបន្ទាន់។ ការសម្ដែងចេញរបស់ព្រះជាម្ចាស់នៅក្នុងសៀវភៅនេះ គឺជាអ្វីដែលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលទៅកាន់ក្រុមជំនុំ ដូចដែលបានថ្លែងទំនាយនៅក្នុងកណ្ឌគម្ពីរវិវរណៈ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្នទាំងនេះ គឺជាទីបន្ទាល់ដ៏ល្អបំផុតអំពីការលេចមក និងកិច្ចការរបស់ទ្រង់ ក៏ដូចជាទីបន្ទាល់ដ៏ល្អបំផុតចំពោះការពិតដែលថា ព្រះគ្រីស្ទជាសេចក្ដីពិត ជាផ្លូវ និងជាជីវិត។ សៀវភៅនេះមានគោលបំណងជួយឱ្យអស់អ្នកដែលស្រេកឃ្លានចង់ឃើញការលេចមករបស់ព្រះជាម្ចាស់ អាចឮព្រះសូរសៀងទ្រង់ឱ្យបានឆាប់តាមតែអាចធ្វើទៅបាន។ យើងសង្ឃឹមថា គ្រប់គ្នាដែលរង់ចាំការយាងមករបស់ព្រះអម្ចាស់ ហើយទន្ទឹងរង់ចាំការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ នឹងអាចអានសៀវភៅនេះបាន។
  • ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ

    សៀវភៅនេះមាននូវអត្ថបទដកស្រង់ចេញពីព្រះបន្ទូលដ៏សំខាន់ ដែលត្រូវបានសម្ដែងចេញដោយព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយនៅក្នុងព្រះបន្ទូលលេចមកជាសាច់ឈាម។ ព្រះបន្ទូលដ៏សំខាន់ទាំងនេះបំភ្លឺដោយផ្ទាល់អំពីសេចក្តីពិត ហើយក៏អាចជួយមនុស្សដោយផ្ទាល់ឱ្យយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ចាប់ផ្ដើមដឹងពីកិច្ចការរបស់ទ្រង់ និងទទួលបាននូវចំណេះដឹងអំពីនិស្ស័យរបស់ទ្រង់ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ផងដែរ។ ព្រះបន្ទូលទាំងនេះជាមគ្គទេសក៍មួយសម្រាប់អស់អ្នកដែលទន្ទឹងចង់បានការលេចមករបស់ព្រះជាម្ចាស់ ដោយស្វែងរកដានព្រះបាទារបស់ទ្រង់។ ព្រះបន្ទូលទាំងនេះអាចនាំអ្នកឲ្យរកឃើញច្រកចូលទៅក្នុងនគរស្ថានសួគ៌។
  • ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់

    ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់

    សៀវភៅនេះបង្ហាញនូវបទគម្ពីរដែលត្រូវបានសម្រិតសម្រាំងចេញពីព្រះបន្ទូលលេចមកជាសាច់ឈាម។ ដើម្បីឲ្យរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់អាចទទួលបានសេចក្តីពិត និងការផ្គត់ផ្គង់ប្រចាំថ្ងៃសម្រាប់ជីវិតចេញពីព្រះបន្ទូលរបស់ទ្រង់ ព្រះបន្ទូលដ៏សំខាន់របស់ព្រះដ៏មានគ្រប់ព្រះចេស្ដាទាំងនេះ ដែលកំពុងស្អាងបំផុតដល់ការចូលរបស់មនុស្សទៅក្នុងជីវិត ត្រូវបានសម្រិតសម្រាំងឡើងយ៉ាងពិសេសនៅត្រង់នេះ ដើម្បីជួយឲ្យមនុស្សមានភាពរីករាយ ដោយជួយឲ្យអស់អ្នកដែលស្រឡាញ់សេចក្តីពិត មានការយល់ដឹង រស់នៅចំពោះព្រះជាម្ចាស់ ព្រមទាំងទទួលបានការសង្រ្គោះ និងត្រូវបានព្រះជាម្ចាស់ប្រោសឲ្យគ្រប់លក្ខណ៍។ ព្រះបន្ទូលដ៏សំខាន់ទាំងនេះរបស់ព្រះជាម្ចាស់គឺជាការសម្ដែងចេញអំពីសេចក្តីពិត ហើយលើសពីនេះទៅទៀត ព្រះបន្ទូលទាំងនេះគឺជាគោលជំនឿដ៏សំខាន់បំផុតនៃជីវិត ហើយគ្មានពាក្យណាមួយដែលស្អាងចិត្ត និងផ្ដល់ប្រយោជន៍ដល់មនុស្សជាងព្រះបន្ទូលទាំងនេះទៀតឡើយ។ ប្រសិនបើអ្នកអាចរីករាយយ៉ាងពិតប្រាកដនឹងបទគម្ពីរណាមួយនៃព្រះបន្ទូលទាំងនេះជារៀងរាល់ថ្ងៃ នោះរាប់ថាអ្នកជាមនុស្សសំណាងបំផុត ព្រមទាំងទទួលបានព្រះពរពីព្រះជាម្ចាស់ហើយ។
  • គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ

    សៀវភៅនេះប្រមូលផ្ដុំនូវសំណួរ និងសញ្ញាណទូទៅសម្រាប់មនុស្សដែលស្វែងរក និងស៊ើបរកផ្លូវពិត ដែលផ្ដល់នូវដំណោះស្រាយដែលរួមបញ្ចូលនូវព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ សំណួរ និងចម្លើយទាំងនេះ មានប្រយោជន៍យ៉ាងធំធេងសម្រាប់មនុស្សក្នុងការឈ្វេងយល់ពីសេចក្តីពិត និងការស៊ើបរកផ្លូវពិត ហើយក៏ជាឯកសារយោងដែលមិនអាចខ្វះបានសម្រាប់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ដែរ នៅពេលដែលពួកគេផ្សាយព្រះបន្ទូលរបស់ទ្រង់ និងធ្វើបន្ទាល់ពីកិច្ចការរបស់ទ្រង់។ ចៀមរបស់ព្រះជាម្ចាស់ស្ដាប់ឮព្រះសូរសៀងរបស់ទ្រង់ ហើយដោយបានអានសៀវភៅនេះ ប្រសិនបើពួកគេអាចរកឃើញសេចក្ដីពិត ហើយទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ នោះពួកគេគឺជាស្ត្រីព្រហ្មចារីមានគំនិតដែលបានស្វាគមន៍ព្រះអម្ចាស់រួចហើយ។
  • ទីបន្ទាល់អំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ

    ទីបន្ទាល់អំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ

    ការជំនុំជម្រះនៅចំពោះបល្ល័ង្កដ៏ធំពណ៌សនៃគ្រាចុងក្រោយបានចាប់ផ្ដើមហើយ! ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ បានសម្ដែងចេញនូវសេចក្តីពិត ដើម្បីបំពេញកិច្ចការជំនុំជម្រះ និងការសម្អាតរបស់ទ្រង់ចំពោះមនុស្សជាតិ។ តាមរយៈការបើកសម្ដែង និងការជំនុំជម្រះចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួករាស្ត្ររើសតាំងរបស់ទ្រង់ កំពុងតែដឹងបន្តិចម្ដងៗអំពីការពិតនៃសេចក្តីពុករលួយបែបសាតាំងរបស់ខ្លួន និងរកឃើញផ្លូវ ដើម្បីគេចផុតពីឥទ្ធិពលរបស់សាតាំង ព្រមទាំងទទួលបានសេចក្តីសង្រ្គោះ ហើយមើលឃើញនូវការផ្លាស់ប្ដូរនៅក្នុងនិស្ស័យនៃជីវិតរបស់ពួកគេបន្ដិចម្ដងៗ។ បទពិសោធពិតៗទាំងនេះផ្ដល់ជាសក្ខីភាពថា កិច្ចការជំនុំជម្រះដែលត្រូវបានធ្វើដោយព្រះដ៏មានគ្រប់ព្រះចេស្ដា ពិតជាកិច្ចការនៃការបន្សុទ្ធ និងការសង្គ្រោះមនុស្សជាតិទាំងស្រុងមែន។