ជំពូកទី ២៧

ព្រះដ៏ពិតតែមួយអង្គដែលសោយរាជ្យលើចក្រវាល និងរបស់សព្វសារពើ ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ! នេះគឺជាទីបន្ទាល់មួយរបស់ព្រះវិញ្ញាណបរិសុទ្ធ ពោលគឺជាភស្តុតាងមួយដែលមិនអាចប្រកែកបានឡើយ! ព្រះវិញ្ញាណបរិសុទ្ធកំពុងតែធ្វើកិច្ចការ និងធ្វើបន្ទាល់នៅគ្រប់ទីកន្លែង ដើម្បីកុំឱ្យនរណាម្នាក់ត្រូវសង្ស័យឡើយ។ ឱព្រះមហាក្សត្រដ៏មានជ័យ ជាព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ! ព្រះអង្គបានយកឈ្នះលើលោកីយ៍ ទ្រង់បានយកឈ្នះលើបាប ហើយព្រះអង្គបានសម្រេចការប្រោសលោះរបស់ទ្រង់! ទ្រង់បានសង្រ្គោះយើង ដែលជាមនុស្សមួយក្រុមត្រូវបានសាតាំងធ្វើឱ្យពុករលួយនេះ ហើយនឹងប្រោសយើងឱ្យគ្រប់លក្ខណ៍ ដើម្បីធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់។ ព្រះអង្គកាន់អំណាចជាព្រះមហាក្សត្រលើផែនដីទាំងមូល ដោយគ្រប់គ្រងទឹកដីនេះម្ដងទៀត និងបណ្ដេញសាតាំងឱ្យធ្លាក់ទៅក្នុងជង្ហុកធំ។ ព្រះអង្គជំនុំជម្រះពិភពលោក ហើយគ្មាននរណាម្នាក់អាចរួចខ្លួនពីព្រះហស្តរបស់ទ្រង់ឡើយ។ ទ្រង់សោយរាជ្យជាព្រះមហាក្សត្រ។

ផែនដីទាំងមូលស្រែកឡើងដោយសេចក្តីរីករាយ! វាសរសើរតម្កើងព្រះមហាក្សត្រដ៏មានជ័យ ជាព្រះដ៏មានគ្រប់ព្រះចេស្ដា! ជារៀងរហូតតទៅ! ដ្បិតព្រះអង្គស័ក្តិសមទទួលព្រះកិត្តិយស និងការសរសើរតម្កើង។ សូមថ្វាយសិទ្ធិអំណាច និងសិរីល្អដល់ព្រះមហាក្សត្រដ៏ធំឧត្តមនៃចក្រវាល!

ពេលវេលានៅខ្លីណាស់។ ចូរដើរតាមដានព្រះបាទារបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយបន្តដើរទៅមុខចុះ។ ចូរប្រយ័ត្នប្រយែងចំពោះកំហុស ចូរពិចារណាចំពោះបន្ទុករបស់ទ្រង់ ចូរមានចិត្តគំនិតតែមួយដូចទ្រង់ ហើយលះបង់ខ្លួនសម្រាប់ផែនការគ្រប់គ្រងរបស់ទ្រង់។ អ្នកមិនត្រូវរក្សាទុកទ្រព្យសម្បត្តិរបស់អ្នកឡើយ។ នៅសល់ពេលវេលាតិចណាស់។ ចូរលះបង់ទ្រព្យសម្បត្តិទាំងនោះទៅ! កុំឱបរឹតវាទុកឡើយ! ចូរលះបង់ទ្រព្យសម្បត្តិទាំងនោះទៅ! កុំឱបរឹតវាទុកឡើយ!

ខាង​ដើម៖ ជំពូកទី ២៦

បន្ទាប់៖ ជំពូកទី ២៨

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ