ការប្រឈមនឹងគ្រោះមហន្តរាយញឹកញាប់ តើយើងអាចស្វាគមន៍ការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់ដោយរបៀបណា?

08-09-2021

ដោយ អាន យ័ន ជនជាតិភីលីពីន

កាលពីពីរពាន់ឆ្នាំមុន អ្នកដើរតាមព្រះអម្ចាស់បានសួរព្រះយេស៊ូវថា «តើទីសម្គាល់នៃការយាងមករបស់ទ្រង់ និងចុងបញ្ចប់នៃផែនដីមានអ្វីខ្លះ?» (ម៉ាថាយ ២៤:៣)។ ព្រះអម្ចាស់យេស៊ូវបានឆ្លើយថា «ហើយអ្នកនឹងបានឮអំពីសង្គ្រាម និងឮដំណឹងថាមានសង្គ្រាមផ្ទុះឡើង ចូរដឹងថាអ្នកនឹងមិនមានបញ្ហាឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង ប៉ុន្តែមិនទាន់ដល់វេលាចុងក្រោយនៃពិភពលោកទេ។ ជាតិសាសន៍មួយនឹងប្រឆាំងតទល់នឹងជាតិសាសន៍មួយទៀត នគរមួយតទល់នឹងនគរមួយទៀត នឹងមាននូវគ្រោះទុរ្ភិក្ស ជំងឺរាតត្បាត និងរញ្ជួយដីនៅកន្លែងផ្សេងៗ។ ទាំងអស់នេះគ្រាន់តែជាទីចាប់ផ្ដើមនៃសេចក្ដីទុក្ខព្រួយប៉ុណ្ណោះ» (ម៉ាថាយ ២៤:៦-៨)។ សព្វថ្ងៃនេះ គ្រោះមហន្តរាយកំពុងកើតមានឡើងកាន់តែច្រើនទៅៗពាសពេញពិភពលោក។ គ្រោះរញ្ជូយដី ជំងឺរាតត្បាត គ្រោះទុរភិក្ស សង្គ្រាម និងទឹកជំនន់កើតឡើងជាបន្តបន្ទាប់។ នៅចុងឆ្នាំ២០១៩ ប្រភេទថ្មីនៃមេរោគកូរ៉ូណាបានផ្ទុះឡើងនៅក្រុងវូហានប្រទេសចិន។ អត្រានៃការរីករាលដាលរបស់វាគឺគួរឱ្យបារម្ភណាស់។ នៅក្នុងរយៈពេលតែពីរបីខែប៉ុណ្ណោះ ករណីនៃជំងឺនេះបានលេចឡើងនៅទូទាំងប្រទេស។ កន្លងមកនេះ វីរុសនេះក៏បានរាតត្បាតដល់ជុំវិញពិភពលោកយ៉ាងលឿន។ រលកទីមួយនៃជំងឺរាតត្បាតនេះមិនទាន់ចប់ផង ហើយរលកទីពីររបស់វាក៏បានផ្ទុះឡើងនៅក្នុងប្រទេសជាច្រើនទៀត។ ក្នុងខែមេសាឆ្នាំ២០២១ ប្រទេសឥណ្ឌាបានក្លាយជាប្រទេសដែលមានការឆ្លងមេរោគនេះច្រើនបំផុតទីពីរនៅក្នុងពិភពលោក ដោយមានករណឆ្លងសរុបជាង៤០០ ០០០នាក់ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ហើយចំនួនអ្នកស្លាប់ក៏បានកើនឡើង។ លើសពីនេះ ក្នុងចន្លោះខែកញ្ញាឆ្នាំ២០១៩ និងខែមករាឆ្នាំ២០២០ ភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្រ្ដាលីបានបំផ្លាញអាគារអស់ ៥ ៩០០ខ្នង និងបានសម្លាប់សត្វអស់ជាងមួយពាន់លានក្បាល។ ក្រោយមកទៀត ទ្វីបដដែលនេះក៏ត្រូវរងគ្រោះទឹកភ្លៀងដ៏ខ្លាំងក្លាដែកើតមានម្ដងក្នុងមួយសតវត្សរ៍ ដែលបង្កជាទឹកជំនន់ ហើយផេះនៃព្រៃឆេះនោះត្រូវបានហូរនាំចូលទៅក្នុងទន្លេអស់ ដែលវាបានសម្លាប់ពពួកសត្វក្នុងទឹកសាបជាច្រើន។ ក្រៅពីនេះ ដោយសារតែគ្រោះទឹកជំនន់នៅប្រទេសឥណ្ឌូនេស៊ី មនុស្សរាប់ម៉ឺននាក់បានបាត់បង់ជម្រក។ នៅប្រទេសភីលីពីនឯណោះវិញ ក៏មានបន្ទុះភ្នំភ្លើងកើតឡើង ចំណែកទ្វីបអាហ្វ្រិកក៏មានសត្វកណ្ដូបចង្រៃបំផុតដែលកើតមានឡើងក្នុងរយៈពេល២៥ឆ្នាំ ហើយនៅក្រុងស៊ីនជាំងក៏មានរញ្ជួយដីកម្រិត ៦.៤ រិកស្ទ័រ។ ...គឺនៅមានជាច្រើនទៀត។ ការថ្លែងទំនាយនៅក្នុងព្រះគម្ពីរស្ដីពីការយាងត្រលប់របស់ព្រះអម្ចាស់ត្រូវបានចាក់បំពេញហើយ។ វាកើតឡើងដែលបង្ហាញសញ្ញាប្រាប់ថា ព្រះអម្ចាស់បានយាងមកហើយ -ដូចនេះ ហេតុអ្វីបានជាយើងមិនទាន់បានស្វាគមន៍ការយាងមកដល់របស់ទ្រង់? តើយើងនឹងមិនធ្លាក់ចូលក្នុងសេចក្ដីវេទនាជាខ្លាំងទេឬបើវានៅតែបន្ត? ហើយតើយើងគួរធ្វើអ្វីដើម្បីស្វាគមន៍ការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់?

ទាក់ទិននឹងការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់ តើការនេះត្រូវបានថ្លែងទំនាយក្នុងបទគម្ពីរយ៉ាងដូចម្ដេច?

មនុស្សជាច្រើនបានអានព្រះបន្ទូលទាំងនេះនៅក្នុងគម្ពីរ៖ «មើល៎ ព្រះអង្គយាងមកដោយគង់នៅលើពពក» (វិវរណៈ ១:៧)។ «ដ្បិតពួកគេនឹងឃើញបុត្រមនុស្សកំពុងយាងមកលើពពកនៅលើមេឃ ប្រកបដោយព្រះចេស្ដា និងសិរីល្អយ៉ាងខ្លាំង» (ម៉ាថាយ ២៤:៣០)។ ពួកគេប្រាកដថាព្រះអម្ចាស់នឹងយាងមកនៅលើពពក។ យ៉ាងណាក្ដី ហេតុអ្វីបានជាយើងនៅមិនទាន់ឃើញមានការបង្ហាញអ្វីនៅឡើយ? តាមពិតវាមានរឿងសំខាន់ខ្លាំងមួយដែលយើងបានមើលរំលងអំពីការយាងមករបស់ព្រះអម្ចាស់។ នៅក្នុងបទគម្ពីរ ក៏មាននូវការថ្លែងទំនាយអំពីព្រះជាម្ចាស់យាងមកដោយអាថ៌កំបាំងផងដែរ ដូចជា៖ «មើល៎! អញមកដូចជាចោរ» (វិវរណៈ ១៦:១៥)។ «លុះកណ្ដាលអធ្រាត ក៏មានសម្រែកបន្លឺឡើងថា មើលណ៎ កូនកម្លោះមកដល់ហើយ ចូរអ្នករាល់គ្នា ចេញទៅទទួលលោកចុះ» (ម៉ាថាយ ២៥:៦)។ «ចូរឲ្យអ្នកបានត្រៀមខ្លួនជាស្រេច ដ្បិតក្នុងវេលាមួយដែលអ្នកគិតមិនដល់ បុត្រមនុស្សក៏យាងមកដល់» (ម៉ាថាយ ២៤:៤៤)។ «ដ្បិតផ្លេកបន្ទោរ ដែលភ្លឺពីផ្នែកម្ខាងនៅក្រោមមេឃ ចាំងជះទៅកាន់ផ្នែកម្ខាងទៀតនៅក្រោមមេឃ នោះបុត្រមនុស្ស នៅថ្ងៃដែលទ្រង់យាងមក ក៏ដូច្នេះដែរ។ ប៉ុន្តែ ជាដំបូងទ្រង់ត្រូវរងទុក្ខលំបាកជាច្រើន ហើយត្រូវមនុស្សជំនាន់នេះបដិសេធផង» (លូកា ១៧:២៤-២៥)

ឯកសារយោងក្នុងបទគម្ពីរក៏សរសេរថា «ដូចជាចោរ» និង «លុះកណ្ដាលអាធ្រាត ក៏មានសម្រែកបន្លឺឡើង» ដែលចង្អុលបង្ហាញថា នៅពេលព្រះអម្ចាស់យាងត្រលប់មកក្នុងអំឡុងពេលនៃគ្រាចុងក្រោយ នោះទ្រង់នឹងធ្វើវាដោយស្ងាត់ស្ងៀម ដោយអាថ៌កំបាំង។ ចុះពាក្យ «បុត្រមនុស្ស» សំដៅលើអ្វី? «បុត្រមនុស្ស» ប្រាកដណាស់ថាបានកើតមកពីមនុស្ស ដែលមានម្ដាយឪពុក ហើយមានសាច់ឈាមផងដែរ។ ចូរយកព្រះអម្ចាស់យេស៊ូវធ្វើជាឧទាហរណ៍ ទ្រង់បានយកកំណើតជាមនុស្សមកក្នុងរូបភាពជាមនុស្សដែលរស់នៅក្នុងចំណោមមនុស្ស។ ដូចនេះ យើងអាចមើលឃើញថា «បុត្រមនុស្ស» សំដៅលើព្រះដែលបានយកកំណើតជាមនុស្ស។ ព្រះវិញ្ញាណបរិសុទ្ធមិនអាចត្រូវបានហៅថាជាបុត្រមនុស្សបានទេ។ លើសពីនេះ បទគម្ពីរក៏ចែងថា «ប៉ុន្តែ ជាដំបូងទ្រង់ត្រូវរងទុក្ខលំបាកជាច្រើន ហើយត្រូវមនុស្សជំនាន់នេះបដិសេធផង»។ សារនៃបទគម្ពីរនេះបានលើកឡើងយ៉ាងច្បាស់ថា នៅពេលដែលព្រះអម្ចាស់យាងត្រលប់មក ទ្រង់នឹងរងនូវទុក្ខលំបាកជាច្រើន ហើយត្រូវមនុស្សជំនាន់នេះបដិសេធផង។ យើងទាំងអស់គ្នាដឹងថា ព្រះជាម្ចាស់អាចត្រូវបានគេបដិសេធតែនៅពេលយកកំណើតជាមនុស្សនៅក្នុងសាច់ឈាម ដែលជាបុត្រមនុស្ស ដ្បិតព្រះដែលនៅក្នុងសាច់ឈាមក៏ជាមនុស្សសាមញ្ញ ហើយមនុស្សមិនស្គាល់ទ្រង់ឡើយ។ ពួកគេទុកព្រះអង្គជាមនុស្សធម្មតា ហើយជាលទ្ធផល ព្រះអង្គរងទុក្ខយ៉ាងខ្លាំង។ ប្រសិនបើព្រះអម្ចាស់ត្រូវលេចចេញមកឱ្យមនុស្សឃើញក្នុងលក្ខណៈជាព្រះវិញ្ញាណ នោះមិនថាមនុស្សល្អ ឬអាក្រក់ អ្នកជឿ ឬមិនជឿ ឬសូម្បីតែអស់អ្នកដែលប្រឆាំងព្រះជាម្ចាស់ ក៏ពួកគេទាំងអស់នឹងក្រាបចុះ ថ្វាយបង្គំនៅចំពោះព្រះដែរ ដ្បិតតើនរណាអាចបដិសេធព្រះជាម្ចាស់បាន? ហើយតើទ្រង់នឹងរងទុក្ខដោយរបៀបណា? ការនេះបង្ហាញថា ព្រះអម្ចាស់នៃគ្រាចុងក្រោយលេចមកឯចំណោមមនុស្សក្នុងនាមអ្នកយកកំណើតជាបុត្រមនុស្ស។

តើព្រះអម្ចាស់នឹងធ្វើកិច្ចការអ្វីនៅពេលទ្រង់យាងមក?

ត្រង់ចំណុចនេះ បងប្អូនប្រុសស្រីមួយចំនួនអាចមានការយល់ច្រឡំ៖ ប្រសិនបើព្រះអម្ចាស់យាងធ្វើការក្នុងចំណោមមនុស្សដោយអាថ៌កំបាំងក្នុងអំឡុងពេលនៃគ្រាចុងក្រោយ តើការថ្លែងទំនាយពីការយាងមករបស់ទ្រង់នៅលើពពកនោះត្រូវបានចាក់បំពេញយ៉ាងដូចម្ដេច? កិច្ចការរបស់ព្រះជាម្ចាស់ មាននូវជំហាន និងផែនការ។ ដំបូង ព្រះជាម្ចាស់បានក្លាយជាសាច់ឈាម និងមកដល់ដោយអាថ៌កំបាំង ដើម្បីបន្តការងាររបស់ទ្រង់ក្នុងការសង្គ្រោះមនុស្ស ហើយបន្ទាប់មកក៏លេចមកចំពោះមនុស្សដោយបើកចំហរនៅលើពពក។ ដើម្បីស្វែងយល់អំពីសំណួរនេះ យើងត្រូវសិក្សាបន្ថែមទៀតអំពីអ្វីដែលកិច្ចការរបស់ព្រះអម្ចាស់ធ្វើនៅពេលទ្រង់យាងត្រលប់មកក្នុងគ្រាចុងក្រោយ។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ ដ្បិតទ្រង់នឹងមានបន្ទូល មិនមែនដោយអាងអង្គទ្រង់ផ្ទាល់ឡើយ ពោលគឺនឹងមានបន្ទូលចំពោះតែរឿងណាដែលទ្រង់នឹងស្ដាប់ឮ ហើយទ្រង់នឹងសម្ដែងឲ្យអ្នកដឹងរឿងដែលត្រូវកើតមក» (យ៉ូហាន ១៦:១២-១៣)។ «អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ អ្នកនោះមានម្នាក់ដែលជំនុំជម្រះគេរួចហើយ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដូចគ្នាដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» (យ៉ូហាន ១២:៤៨)។ «ដ្បិតព្រះវរបិតាមិនជំនុំជម្រះនរណាម្នាក់ឡើយ តែទ្រង់បានប្រគល់ការជំនុំជម្រះទាំងអស់ដល់ព្រះរាជបុត្រាវិញ» (យ៉ូហាន ៥:២២)។ ព្រះគម្ពីរក៏បានចែងថា «ដ្បិតនឹងមានវេលាមកដល់ ជាគ្រាដែលការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់» (១ ពេត្រុស ៤:១៧)។ សារនៃបទគម្ពីរទាំងនេះប្រាប់ពួកយើងថា ព្រះជាម្ចាស់នៃគ្រាចុងក្រោយបានយាងមកយ៉ាងសំខាន់ដើម្បីថ្លែងព្រះបន្ទូល ដើម្បីបន្តកិច្ចការនៃការជំនុំជម្រះពីដំណាក់នៃព្រះ។ ជាលទ្ធផល អស់អ្នកដែលទទួលយកកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយកំពុងស្វាគមន៍ការយាងមករបស់ព្រះអម្ចាស់ និងត្រូវបានលើកឡើងនៅចំពោះព្រះភ័ក្រទ្រង់! សព្វថ្ងៃនេះ ព្រះដ៏មានគ្រប់ព្រះចេស្ដាដែលបានយកកំណើតជាមនុស្សបានថ្លែងបន្ទូលរាប់លាន ដែលភាគច្រើនត្រូវបានកត់ត្រាទុកនៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម។ ក្នុងសៀវភៅនេះ បន្ទូលរបស់ព្រះដ៏មានគ្រប់ចេស្ដាបានបង្ហាញនូវអាថ៌កំបាំងជាច្រើនដែលពីមុនមកយើងធ្លាប់មិនយល់ដឹង ដូចជាប្រវត្តិនៃការវិវត្តរបស់មនុស្ស របៀបសាតាំងធ្វើឱ្យមនុស្សជាតិពុករលួយ របៀបដែលព្រះជាម្ចាស់សង្គ្រោះមនុស្ស ប្រភេទមនុស្សដែលជាទីសព្វព្រះហឫទ័យរបស់ព្រះជាម្ចាស់ មនុស្សណាដែលព្រះអង្គខ្ញាល់ លទ្ធផលនិងជោគវាសនានៃចំពូកមនុស្សផ្សេងៗ និងមានជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណឹងទេ តែព្រះជាម្ចាស់ក៏បានបង្ហាញព្រះបន្ទូលនៃការជំនុំជម្រះ និងវាយផ្ចាលផងដែរ ដោយលាតត្រដាងនូវនិស្ស័យពុករលួយរបស់យើង។ អស់អ្នកដែលទទួលយកព្រះបន្ទូលនៃការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់នឹងត្រូវបានលាងសម្អាតនិស្ស័យពុករលួយរបស់ពួកគេ និងទទួលបានការផ្លាស់ប្រែ។ ពួកគេនឹងត្រូវបានជួយឱ្យឈ្នះលើទុក្ខវេទនា ហើយចុងក្រោយនឹងចូលទៅក្នុងនគរព្រះដើម្បីរីករាយនឹងសេចក្ដីសុខដ៏អស់កល្បជានិច្ច។ អស់អ្នកដែលមិនប្រឹងស្ដាប់ព្រះសូរសៀងរបស់ព្រះក្នុងអំឡុងពេលដែលព្រះគង់នៅក្នុងសាច់ឈាម និងធ្វើការដោយសម្ងាត់ អ្នកដែលមិនទទួលយកកិច្ចការនៃការជំនុំជម្រះនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ អ្នកដែលថ្កោលទោស និងប្រមាថព្រះដែលយកកំណើតជាមនុស្សតាមសញ្ញាណខ្លួនឯងនិងការស្រមៃ នោះនឹងត្រូវបានព្រះជាម្ចាស់លាតត្រដាង និងលប់បំបាត់។ ដូចនេះ ស្រូវសាលីនិងស្រងែ ចៀមនិងពពែ ស្រ្ដីក្រមុំឈ្លាសវៃនិងស្រ្ដីក្រមុំឆោតល្ងង់ អ្នកបម្រើល្អនិងអ្នកបម្រើអាក្រក់ អស់អ្នកដែលស្រលាញ់សេចក្ដីពិតនិងអស់អ្នកដែលស្អប់សចេក្ដីពិត គឺម្នាក់ៗនឹងត្រូវបានលាតត្រលាង និងចាត់ថ្នាក់តាមប្រភេទរបស់វា។ បន្ទាប់មកទៀត ព្រះជាម្ចាស់នឹងយាងមកលើពពក ដោយបង្ហាញដល់ជាតិសាសន៍ និងមនុស្សទាំងអស់នៅលើផែនដីដោយបើកចំហរ ព្រមទាំងចាប់ផ្ដើមប្រទានរង្វាន់ដល់ពួកមនុស្សល្អ និងដាក់ពិន័យមនុស្សអាក្រក់ ដូចមានការចាក់បំពេញនៃការថ្លែងទំនាយក្នុងគម្ពីរថា៖ «មើល៎ ព្រះអង្គយាងមកដោយគង់នៅលើពពក ហើយគ្រប់ទាំងភ្នែកមនុស្សទាំងអស់ នឹងមើលឃើញទ្រង់ ហើយអ្នកដែលបានចាក់ទម្លុះទ្រង់ក៏មើលឃើញដែរ ហើយអស់ទាំងពូជមនុស្សនៅលើផែនដីនឹងទ្រហោយំដោយសារទ្រង់» (វិវរណៈ ១:៧)។ «ហើយពេលនោះ ទីសម្គាល់អំពីបុត្រមនុស្សនឹងលេចមកនៅលើមេឃ ហើយគ្រប់កុលសម្ព័ន្ធនៅលើផែនដីនឹងនាំគ្នាកាន់ទុក្ខ ដ្បិតពួកគេនឹងឃើញបុត្រមនុស្សកំពុងយាងមកលើពពកនៅលើមេឃ ប្រកបដោយព្រះចេស្ដា និងសិរីល្អយ៉ាងខ្លាំង» (ម៉ាថាយ ២៤:៣០)។ នៅពេលនោះ អស់ដែលដែលប្រឆាំង បដិសេធ និងថ្កោលទោសព្រះជាម្ចាស់ នឹងគក់ទ្រូង ហើយពេញដោយវិប្បដិសារីដោយសារតែទង្វើអាក្រក់របស់ពួកគេ។ តាមរយៈកិច្ចការរបស់ព្រះជាម្ចាស់ យើងមើលឃើញថាព្រះអង្គសុចរិត ពេញដោយចេស្ដា និងពេញដោយព្រះប្រាជ្ញាញាណយ៉ាងណា!

របៀបដែលត្រូវស្វាគមន៍ការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់

សព្វថ្ងៃនេះ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានយកឈ្នះ និងសង្គ្រោះមនុស្សមួយក្រុមរួចហើយ។ ដូចនេះ អស់អ្នកដែលបានយកឈ្នះក៏ត្រូវបានប្រទានឱ្យមានជ័យជម្នះដែរ។ កិច្ចការរបស់ព្រះជាម្ចាស់ដែលនៅអាថ៌កំបាំង នឹងដល់ទីបញ្ចប់ឆាប់ៗនេះ ដែលក្រោយមកនឹងមានសេចក្ដីទុក្ខវេទនាយ៉ាងខ្លាំងធ្លាក់មកលើផែនដីភ្លាមៗ។ ពួកយើងមាននូវកិច្ចការបន្ទាន់មួយនៅចំពោះមុខ៖ តើយើងគួរស្វាគមន៍ការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវ និងទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ដោយរបៀបណា? ព្រះអម្ចាស់យេស៊ូវមានបន្ទូលថា «ចៀមខ្ញុំស្គាល់សំឡេងខ្ញុំ ហើយខ្ញុំក៏ស្គាល់ពួកវាដែរ ហើយពួកវាក៏ដើរតាមខ្ញុំផង» (យ៉ូហាន ១០:២៧)។ ការថ្លែងទំនាយទាំងនេះក៏លេចឡើងនៅក្នុងព្រះគម្ពីរ៖ «អ្នកណាដែលមានត្រចៀក ចូរស្ដាប់ព្រះបន្ទូលដែលព្រះវិញ្ញាណថ្លែងទៅកាន់ក្រុមជំនុំទាំងអម្បាលម៉ានចុះ» (វិវរណៈ ២:៧)។ «មើលខ្ញុំឈរនៅមាត់ទ្វារទាំងគោះ ប្រសិនបើអ្នកណា ឮសំឡេងខ្ញុំ ហើយបើកទ្វារឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះ ក៏បរិភោគជាមួយនឹងខ្ញុំដែរ» (វិវរណៈ ៣:២០)។ ហើយព្រះដ៏មានគ្រប់ចេស្ដាមានបន្ទូលថា៖ «កិច្ចការរបស់ព្រះជាម្ចាស់បាចសាចទៅមុខ ប្រៀបដូចជាទឹករលកដ៏ធំសម្បើម។ គ្មាននរណាម្នាក់អាចឃាត់ឃាំងទ្រង់បានឡើយ ហើយក៏គ្មាននរណាម្នាក់អាចបញ្ឈប់ដំណើររបស់ទ្រង់បានដែរ។ មានតែអស់អ្នកណាដែលស្ដាប់បន្ទូលរបស់ទ្រង់ដោយយកចិត្តទុកដាក់ និងអស់អ្នកដែលស្វែងរក ហើយស្រេកឃ្លានចង់បានទ្រង់ប៉ុណ្ណោះ ទើបអាចដើរតាមស្នាមព្រះបាទារបស់ទ្រង់ និងទទួលសេចក្ដីសន្យារបស់ទ្រង់បាន។ អ្នកដែលមិនស្ដាប់តាមទ្រង់ នឹងត្រូវជួបគ្រោះមហន្តរាយយ៉ាង ច្រើនសន្ធឹក និងត្រូវទទួលទោសដែលស័ក្តិសមបំផុត» («ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់គ្រប់គ្រងលើវាសនារបស់មនុស្សលោកទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តើអ្នកចង់ដើរតាមជំហាននៃកូនចៀមដែរឬទេ? តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ដែរឬទេ? តើអ្នកចង់ត្រូវបានលើកឡើងនៅចំពោះទុក្ខវេទនាដ៏ធំដែរឬទេ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រាប់យើងថា ប្រសិនបើយើងត្រូវស្វាគមន៍ព្រះអម្ចាស់ វាជារឿងសំខាន់ដែលយើងត្រូវរៀនពីរបៀបស្ដាប់ព្រះសូរសៀងរបស់ព្រះដោយការរកមើលថាតើព្រះបន្ទូលដែលព្រះដ៏មានគ្រប់ចេស្ដាបានសម្ដែងមកនោះជាសេចក្ដីពិតឬអត់ តើបន្ទូលទាំងនោះជាបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធមកកាន់ពួកជំនុំឬអត់។ ខ្ញុំជឿថា ប្រសិនបើយើងមាននូវដួងចិត្តដែលបន្ទាបខ្លួនក្នុងការស្វែងរក និងចង់បានសេចក្ដីពិត នោះព្រះជាម្ចាស់នឹងដឹកនាំយើងក្នុងការស្វាគមន៍ព្រះអម្ចាស់ភ្លាម!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

តើការប្រែចិត្តជាអ្វី? តើគ្រីស្ទបរិស័ទ្ទគួរប្រែចិត្តយ៉ាងដូចម្ដេច ស្ថិតក្នុងគ្រោះមហន្តរាយ?

By Xiaoyu, USA ក្នុងឆ្នាំ ២០២០ វីរុសកូវីដ-១៩ បានវាយលុកសកលលោក ដែលនាំពិភពលោកឱ្យធ្លាក់ក្នុងជំងឺរាតត្បាត។ ហើយគួរឱ្យរន្ធត់ផងដែរនោះ...

គ្រោះកាចមកដល់ហើយ៖ តើគ្រីស្ទបរិស័ទគួរលន់តួបាបបែបណាដើម្បីទទួលបានការការពារពីព្រះជាម្ចាស់?

សព្វថ្ងៃនេះ ជំងឺរាតត្បាតបានរីករាលដាលពាសពេញពិភពលោក។ មនុស្សម្នានៅជុំវិញពិភពលោកកំពុងស្លាប់ក្នុងចំនួនយ៉ាងច្រើន...

ពិភពលោកត្រូវបានវាយលុកដោយគ្រោះមហន្តរាយ៖ តើអ្នកចង់ស្គាល់សេចក្ដីពិតអំពីការលើកឡើង និងការយាងមកលើកទីពីររបស់ព្រះអម្ចាស់ឬទេ?

By Becky, U.S. បច្ចុប្បន្ននេះ គ្រោះមហន្តរាយជុំវិញពិភពលោកកាន់តែធ្ងន់ធ្ងរឡើងៗ។ ព័ត៌មានពេញទៅដោយរឿងរ៉ាវនៃគ្រោះកំណាច រញ្ជួយផែនដី ទឹកជំនន់...