ឈប់ធ្វើការយ៉ាងលំបាកដើម្បីលុយ នោះខ្ញុំរកឃើញជីវិតដ៏មានសេចក្ដីសុខ

08-09-2021

By Dan Chun, Indonesia

«អ្នកពិតជាកំពុងតែប៉ាន់ស្មានខ្លួនឯងខុស បើអ្នកគិតថា អ្នកអាចបញ្ជូនកូនរបស់អ្នកទៅរៀននៅសាកលវិទ្យាល័យបាន នៅពេលដែលអ្នកមានលុយ!»

«ពិតណាស់។ នោះគ្រាន់តែជាការព្យាយាមហួសពីមធ្យោបាយរបស់អ្នក ដើម្បីប្រយោជន៍ឥតខ្លឹមសារប៉ុណ្ណោះ។ បើអ្នកគ្មានលុយទេ នោះអ្នកគួរតែឱ្យកូនរបស់អ្នកចេញទៅរកការងារ។ បំភ្លេចពីសាលារៀនទៅ!»

..............

នៅពេលដែលខ្ញុំសួរសាច់ញាតិ និងមិត្តភក្ដិជិតស្និទ្ធរបស់ខ្ញុំ ថាខ្ញុំអាចខ្ចីលុយបានឬអត់ ដើម្បីបង់ថ្លៃសាលាឱ្យកូនរបស់ខ្ញុំ នោះសម្ដីដ៏មុតរបស់ពួកគេ មានអារម្មណ៍ដូចជាកាំបិតដែលកំពុងចាក់ក្នុងបេះដូងរបស់ខ្ញុំម្ដងហើយម្ដងទៀតអ៊ីចឹង។ ខ្ញុំមានអារម្មណ៍ពិបាកចិត្ត និងគ្មានទីពឹងសោះ ហើយខ្ញុំគ្មានអ្វីក្រៅពីយំឡើយ៖ «នេះជាការពិត៖ គ្មានលុយ ខ្ញុំគ្រាន់តែអាចនៅបាតក្រោមគេប៉ុណ្ណោះ ហើយសូម្បីតែមិត្តភក្ដិ និងសាច់ញាតិក៏មើលងាយខ្ញុំដែរ!»

ដើម្បីចៀសវាងគេសើចចំអក ខ្ញុំចាប់ផ្ដើមខិតខំធ្វើការដើម្បីរកលុយ

បន្ទាប់ពីស្វាមីរបស់ខ្ញុំស្លាប់ទៅ ជីវិតរបស់ខ្ញុំ ដែលរបស់របរប្រើប្រាស់ចាំបាច់នានាត្រូវបានផ្គត់ផ្គង់ដោយគ្មានការព្រួយបារម្ភ ត្រូវបានបាត់បង់ទៅ។ មាននៅសល់លុយតិចតួចនៅក្នុងធនាគារ ហើយកូនប្រុសរបស់ខ្ញុំនៅសិក្សាថ្នាក់បឋមសិក្សានៅឡើយ។ មានរឿងជាច្រើនដែលត្រូវចំណាយបន្ទាប់ពីនោះ៖ កូនស្រីរបស់ខ្ញុំកំពុងតែសិក្សានៅសាកលវិទ្យាល័យ ហើយថ្លៃសិក្សាខ្ពស់ ចំណែកបន្ទុកនៃការថែរក្សាគ្រួសារបីជំនាន់នេះ បានធ្លាក់ទាំងស្រុងមកលើស្មារបស់ខ្ញុំ។ ខ្ញុំមិនចង់ក្រទេ ហើយកាន់តែមិនចង់អត់ទ្រាំនឹងការមើលមកបែបបន្តុចបង្អាប់ និងការមើលងាយពីអ្នកដទៃឡើយ ដូច្នេះ គ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន គឺក្ដាប់ដៃ ហើយប្រាប់ខ្លួនឯងថា៖ «នៅក្នុងសង្គមនេះ ដែលលុយមានអំណាចខ្ពស់បំផុត គ្រប់គ្នាស្វែងរកលុយ ហើយមានតែមនុស្សមានលុយទេ ដែលអាចសម្រេចអ្វីៗបាន។ ដរាបណាខ្ញុំសុខចិត្តប្រឹងប្រែងធ្វើការ នោះខ្ញុំច្បាស់ជារកលុយបានច្រើន រស់ក្នុងជីវិតដ៏ល្អ ហើយអ្នកដទៃមិនមើលងាយខ្ញុំតទៅទៀតឡើយ!» ដូច្នេះ ខ្ញុំបានចាប់ផ្ដើមជីវិត ដោយការព្យាយាមយ៉ាងខ្លាំង ដើម្បីរកលុយ។

កាលពីមុនខ្ញុំគឺជាអ្នកច្នៃម៉ូដ ដូច្នេះ ខ្ញុំរកបានការងារជាអ្នកកាត់សម្លៀកបំពាក់។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែខ្ញុំមិនបានធ្វើកិច្ចការនេះយូរមកហើយ ដូច្នេះ ខ្ញុំធ្វើមិនបានល្អទេ ហើយមួយសប្ដាហ៍ កាត់មិនបានពីរកំផ្លេផង។ ក្រៅពីនេះ ថៅកែនៅតែឱ្យខ្ញុំកាត់សម្លៀកបំពាក់មួយចំនួន ដែលមានម៉ូតស្មុគស្មាញ និងមានក្រឡាផ្សេងៗ ហើយគ្មាននរណមា្នក់ចង់ធ្វើទេ។ នេះមានន័យថា ខ្ញុំត្រូវការពេលវេលាកាន់តែយូរ ដើម្បីសម្រេចបានសម្លៀកបំពាក់មួយ ហើយជាងនេះទៅទៀត គេចេញថ្លៃឈ្នួលឱ្យខ្ញុំតាមចំនួនខោអាវ។ ថៅកែមិនមានភាពយុត្តិធម៌ទេ ដែលបែងចែកកិច្ចការតាមវិធីនេះ ហើយខ្ញុំមិនសប្បាយចិត្តឡើយ។ ប៉ុន្តែដើម្បីរកលុយ គ្រប់យ៉ាងដែលខ្ញុំអាចធ្វើ គឺនៅស្ងៀម ហើយលេបយកការប្រព្រឹត្តិមិនយុត្តិធម៌ចំពោះខ្ញុំ។ ដោយសារតែលុយដែលខ្ញុំកំពុងរក មិនគ្រប់គ្រាន់សម្រាប់ការចំណាយជាមូលដ្ឋាន នោះខ្ញុំគ្មានជម្រើសអ្វីក្រៅពីលក់របស់របរនៅក្នុងផ្ទះរបស់ពួកយើង ដែលមានតម្លៃណាមួយ ដើម្បីជួយផ្គត់ផ្គង់លុយសម្រាប់ថែទាំផ្ទះ។ ទោះបីជាយ៉ាងណា ខ្ញុំមិនអស់កម្លាំងចិត្តឡើយ តែផ្ទុយទៅវិញ ខ្ញុំតាំងចិត្តខិតខំធ្វើការ ហើយរកលុយដើម្បីផ្លាស់ប្ដូរស្ថានភាពដ៏លំបាកនេះ។ បន្តិចម្ដងៗ មួយរយៈមក ខ្ញុំអាចកាត់បានខោអាវមួយកំផ្លេក្នុងមួយថ្ងៃ ហើយខ្ញុំចាប់ផ្ដើមរកលុយបានច្រើនបន្តិច។ ប៉ុន្តែខ្ញុំមិនចូលចិត្តកាត់ខោអាវឱ្យថៅកែ ដែលមិនបង់ថ្លៃឈ្នួលល្មមគួរសមឡើយ ដូច្នេះ ខ្ញុំទៅរកថៅកែមួយទៀត។ ដូច្នេះ ខ្ញុំអាចកាត់សម្លៀកបំពាក់បានច្រើនជាងមុន ខ្ញុំក្រោកពីគេងម៉ោងជាងប្រាំព្រឹក ហើយនៅពេលដែលខ្ញុំបានជូនកូនប្រុសរបស់ខ្ញុំទៅសាលារួចហើយ នោះខ្ញុំទៅធ្វើការ ហើយអាចធ្វើការរហូតដល់ម៉ោងមួយ ឬម៉ោងពីរព្រឹកថ្ងៃបន្ទាប់។ ពេលខ្លះ នៅពេលដែលមានកិច្ចការច្រើនត្រូវធ្វើ ខ្ញុំអាចធ្វើការរហូតដល់ម៉ោងបី ឬម៉ោងបួននៅព្រឹកបន្ទាប់។ អំឡុងពេលនោះ ខ្ញុំតែងតែមមាញឹកធ្វើការខ្លាំងណាស់ ដូច្នេះខ្ញុំមិនសូវយកចិត្តទុកដាក់ទទួលទានអាហារឡើយ ហើយនៅពេលដែលខ្ញុំឃ្លាន ខ្ញុំគ្រាន់តែផឹកទឹកខ្លះៗដើម្បីកុំឱ្យខ្ញុំឃ្លានប៉ុណ្ណោះ។ ដោយសារតែខ្ញុំទទួលទានអាហារមិនទៀងទាត់ ហើយគេងមិនគ្រប់គ្រាន់អស់រយៈពេលដ៏យូរ នោះខ្ញុំឈឺក្រពះ និងឈឺក្បាល។ ពេលខ្លះ ក្រពះរបស់ខ្ញុំឈឺខ្លាំងណាស់ ដូច្នេះខ្ញុំមិនអាចតម្រង់ខ្លួនបានទេ ហើយក្បាលរបស់ខ្ញុំឈឺខ្លាំងណាស់ ទើបខ្ញុំចង់តែផ្អែកទៅនឹងជញ្ជាំង ដើម្បីបន្ធូរការឈឺចាប់។ ក្រៅពីរឿងទាំងអស់នេះ ខ្ញុំនៅតែមិនសុខចិត្តសម្រាកដដែល។ នៅពេលដែលការឈឺចាប់កាន់តែខ្លាំងឡើង ខ្ញុំនឹងលេបថ្នាំបំបាត់ការឈឺចាប់ ហើយបន្តធ្វើការ។ ខណៈដែលពេលវេលាចេះតែទៅមុខ ដូច្នេះខ្ញុំបង្កើតភាពស៊ាំទៅនឹងថ្នាំបំបាត់ការឈឺចាប់ ហើយពួកវាលែងមានឥទ្ធិពលណាមួយហើយ។ ក្រពះរបស់ខ្ញុំនៅតែឈឺខ្ទោកៗជារឿយៗ ហើយពេលខ្លះ នៅពេលដែលជំងឺរបស់ខ្ញុំធ្ងន់ធ្ងរខ្លាំង នោះវាឈឺខ្លាំងណាស់ ដោយខ្ញុំគ្រាន់តែដេកដណ្ដប់ភួយ ហើយយំប៉ុណ្ណោះ។ ប៉ុន្តែ ខ្ញុំនៅតែលួងលោម និងលើកទឹកចិត្តខ្លួនឯង ដោយនិយាយទៅកាន់ខ្លួនឯងថា៖ «ការឈឺចាប់នេះនឹងមិននៅយូរទេ។ ខ្ញុំប្រាកដជានៅតែទៅរួចមិនខាន។ មានតែការរកលុយឱ្យបានច្រើនប៉ុណ្ណោះ ទើបមនុស្សមិនមើលងាយខ្ញុំតទៅទៀត!»

ដោយការធ្វើឱ្យខ្លួនឯងមមាញឹកនឹងលុយ នោះខ្ញុំមានបញ្ហាភ្នែកមួយរំពេច ដែលស្ទើរតែធ្វើឱ្យខ្ញុំខ្វាក់ភ្នែក

បន្ទាប់ពីមួយឆ្នាំ ខ្ញុំបានរកលុយបានមួយចំនួន ដូច្នេះ ខ្ញុំបានសម្រេចចិត្តកែលម្អផ្ទះរបស់ខ្ញុំ ហើយខ្ញុំបានទិញរបស់របរប្រើប្រាស់ថ្មីទាំងអស់។ ដូច្នេះ សាច់ញាតិ មិត្តភក្ដិ និងអ្នកជិតខាងរបស់ខ្ញុំលែងរយាលពីខ្ញុំហើយ នៅពេលដែលពួកគេឃើញខ្ញុំ តែផ្ទុយទៅវិញ ពួកគេចាប់ផ្ដើមហៅរាក់ទាក់ចំពោះខ្ញុំ និងមកលេងផ្ទះខ្ញុំ ហើយពួកគេសរសើរ និងបញ្ជោរខ្ញុំ។ វាមានអារម្មណ៍អស្ចារ្យណាស់ នៅពេលដែលឮពួកគេនិយាយរឿងទាំងនេះ ហើយខ្ញុំពិតជាសរសើរតថភាព ដែលអ្វីៗខុសពីមុន នៅពេលដែលមនុស្សម្នាក់មានលុយ! បន្ទាប់មក ដើម្បីរកលុយឱ្យបានកាន់តែច្រើន ខ្ញុំក្លាយដូចជានាឡិកាប៉ោល ហើយត្រឹមតែធ្វើការគ្រប់ពេលវេលាប៉ុណ្ណោះ។

អស់រយៈពេលបីបួនឆ្នាំ ខ្ញុំក្លាយជាមនុស្សមើលមិនបានឆ្ងាយ ហើយការមើលឃើញរបស់ខ្ញុំ រាងព្រិលបន្តិច។ ពេលខ្លះ ខ្ញុំមានអារម្មណ៍ឈឺចាប់ដូចគេចាក់នៅក្នុងភ្នែករបស់ខ្ញុំ ហើយនៅពេលយប់ ការឈឺចាប់នោះស្ទើរតែអត់ទ្រាំមិនបាន។ ខ្ញុំចង់ទៅមន្ទីរពេទ្យដើម្បីឱ្យគេពិនិត្យភ្នែក ប៉ុន្តែខ្ញុំមានអារម្មណ៍ថា វាមិនត្រឹមតែត្រូវចំណាយលុយទេ ប៉ុន្តែវាជាការខ្ជះខ្ជាយពេលវេលាទៀតផង ដូច្នេះហើយ ខ្ញុំខាំមាត់សង្កត់ចិត្ត និងបន្តធ្វើកិច្ចការតទៅទៀត។ ថ្ងៃមួយ បងប្រុសរបស់ខ្ញុំបានឃើញថា ភ្នែករបស់ខ្ញុំទាំងអស់ក្រហម ហើយគាត់ស្ដីបន្ទោសខ្ញុំ ដោយនិយាយថា «បើឯងខ្វាក់ នោះឯងនឹងមិនអាចធ្វើអ្វីបានឡើយ ដូច្នេះ លុយដែលឯងបានសន្សំនឹងគ្មានប្រយោជន៍ទេ។ ទៅជួបលោកគ្រូពេទ្យឱ្យលឿនទៅ!» ខ្ញុំក៏ភ័យខ្លាចផងដែរថា បើខ្ញុំពិតជាខ្វាក់មែន នោះខ្ញុំគ្មានផ្លូវរកលុយទៀតទេ ដូច្នេះខ្ញុំបានធ្វើដំណើរទៅសិង្ហបុរី ដើម្បីទទួលបានការផ្ដល់យោបល់ផ្នែកសុខភាព។ បន្ទាប់ពីការពិនិត្យភ្នែករបស់ខ្ញុំ នោះលោកគ្រូពេទ្យបានប្រាប់ខ្ញុំថា ភ្នែករបស់ខ្ញុំរលាកយ៉ាងធ្ងន់ធ្ងរ ហើយបង្គាប់ឱ្យខ្ញុំបញ្ឈប់ធ្វើការងាររបស់ខ្ញុំតទៅទៀត បើមិនដូច្នោះទេ ខ្ញុំនឹងខ្វាក់ភ្នែកទាំងសងខាង។ ព័ត៌មាននេះ ចូលមកដូចជាដុំពពកខ្មៅដែលគ្របដណ្ដប់ព្រះអាទិត្យអ៊ីចឹង ហើយវាបានធ្វើឱ្យខ្ញុំភ័យខ្លាចខ្លាំងណាស់ រហូតធ្វើឱ្យជើងរបស់ខ្ញុំញ័រ។ ខ្ញុំគ្មានអ្វីក្រៅពីបារម្ភ និងមានអារម្មណ៍ខ្វល់ខ្វាយឡើយ ហើយខ្ញុំបានគិតថា៖ «វាជាការតស៊ូដើម្បីធ្វើឱ្យជីវិតគ្រួសាររបស់ខ្ញុំកាន់តែប្រសើរ ម៉េចបានជាខ្ញុំស្រាប់តែមានជំងឺនេះទៅវិញ? បើខ្ញុំពិតជាខ្វាក់មែន តើនរណានឹងមើលថែគ្រួសាររបស់ខ្ញុំ? ហើយបើខ្ញុំមិនអាចរកលុយតទៅទៀត តើមនុស្សនឹងមិនមើលងាយខ្ញុំកាន់តែច្រើនទេឬ?» ដោយគិតបែបនេះ ខ្ញុំបានសម្រេចចិត្តថា រឿងតែមួយដែលខ្ញុំអាចធ្វើបានគឺ ឈប់សម្រាកពីការងារ ហើយទៅព្យាបាល។

ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើលដែលរកឃើញថា ការព្យាបាលរយៈពេលខ្លីតែពីរសប្ដាហ៍ អស់ថ្លៃស្មើនឹងការសន្សំរយៈពេលប្រាំមួយខែ។ ជាងនេះទៅទៀត ជំងឺភ្នែករបស់ខ្ញុំមិនអាចត្រូវបានព្យាបាលទាំងស្រុងឡើយ តែផ្ទុយទៅវិញ ខ្ញុំត្រូវតែលេបថ្នាំដែលនាំចូល ដើម្បីបំបាត់អការៈ។ ដោយប្រឈមនឹងស្ថានភាពលំបាកនេះ ខ្ញុំមិនអាចអត់ទ្រាំនឹងវាតទៅទៀតទេ។ ដោយអង្គុយនៅខាងមុខម៉ាស៊ីនដេររបស់ខ្ញុំ អតីតកាលបានចូលមកក្នុងចិត្តខ្ញុំដូចជារលកបក់មួយអ៊ីចឹង៖ ស្វាមីរបស់ខ្ញុំស្លាប់ ការមើលមកដោយបន្តុចបង្អាប់ និងការសើចចំអករបស់មនុស្សនៅជុំវិញខ្ញុំ ការធ្វើការងារទាំងយប់ទាំងថ្ងៃអស់ជាច្រើនឆ្នាំដើម្បីរកលុយ និងសេចក្ដីទុក្ខព្រួយដែលបណ្ដាលមកពីការឈឺក្បាលរបស់ខ្ញុំ ការឈឺក្រពះរបស់ខ្ញុំ និងការឈឺនៅក្នុងភ្នែករបស់ខ្ញុំ...។ ភ្លាមៗនោះ ខ្ញុំមានអារម្មណ៍នៃភាពឯកោ និងភាពគ្មានទីពឹងគ្មានអ្វីប្រៀបបានឡើយ ហើយខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីគិត៖ «តើខ្ញុំបានទទួលអ្វីពីការប្រឹងប្រែងធ្វើការអស់ប៉ុន្មានឆ្នាំទាំងនេះ? ខ្ញុំថែមទាំងរកមិនបានលុយច្រើនទៀតផង ហើយខ្ញុំកើតជំងឺជាច្រើន។ តើខ្ញុំត្រូវរស់នៅបែបនេះដោយរបៀបណា...?»

ដោយទុក្ខព្រួយ និងសុញគំនិត នោះសេចក្ដីសង្រ្គោះរបស់ព្រះជាម្ចាស់ចូលមករកខ្ញុំ

ថ្ងៃមួយ ខ្ញុំបានជួបគ្រីស្ទបរិស័ទម្នាក់តាមហ្វេសប៊ុក។ គាត់ស្មោះត្រង់ និងព្រួយបារម្ភពីខ្ញុំខ្លាំងណាស់។ គាត់តែងតែនិយាយមកកាន់ខ្ញុំជានិច្ច អំពីបញ្ហានៃសេចក្ដីជំនឿលើព្រះជាម្ចាស់ ហើយនៅពេលដែលគាត់ធ្វើបែបនោះ ខ្ញុំមានអារម្មណ៍កក់ក្ដៅនៅក្នុងចិត្ត។ តាមរយៈការជជែកជាមួយប្អូនស្រីម្នាក់នេះ ខ្ញុំរកឃើញថា គ្រប់យ៉ាងនៅលើស្ថានសួគ៌ និងលើផែនដី រួមទាំងមនុស្សជាតិផងនោះ ត្រូវបានបង្កើតដោយព្រះជាម្ចាស់ រកឃើញថា មុនពេលដែលមនុស្សជាតិត្រូវបានសាតាំងធ្វើឱ្យពុករលួយ នោះពួកគេស្ដាប់ព្រះជាម្ចាស់ ហើយស្ដាប់បង្គាប់ទ្រង់ ហើយថា ក្រោមការមើលថែ និងការការពាររបស់ព្រះជាម្ចាស់ ពួកគេបានរស់នៅក្នុងជីវិតដែលគ្មានការបារម្ភ ឬការខ្វល់ខ្វាយ និងមិនមានការឈឺចាប់នៃភាពចាស់ ឈឺ និងស្លាប់ឡើយ។ ទោះបីជាយ៉ាងណា បន្ទាប់ពីមនុស្សជាតិត្រូវបានសាតាំងអូសទាញ និងធ្វើឱ្យពុករលួយ នោះពួកគេលែងស្ដាប់ព្រះជាម្ចាស់ ហើយកាន់តែឈប់ចូលចិត្តព្រះជាម្ចាស់។ ពួកគេបាត់បង់ការមើលថែ និងការការពាររបស់ព្រះជាម្ចាស់ ជំងឺនិងបញ្ហាបានធ្វើឱ្យពួកគេទុក្ខព្រួយកាន់តែច្រើន ហើយជីវិតរបស់ពួកគេកាន់តែឈឺចាប់។ ដូច្នេះ ដើម្បីធ្វើឱ្យមនុស្សជាតិអាចរួចពីគ្រោះថ្នាក់របស់សាតាំង នោះព្រះជាម្ចាស់កំពុងតែបំពេញកិច្ចការរបស់ទ្រង់ជាបន្តបន្ទាប់ ដើម្បីសង្គ្រោះមនុស្សជាតិ។ ទីមួយ ព្រះជាម្ចាស់បានប្រកាសក្រិត្យវិន័យ និងបានដឹកនាំមនុស្សជាតិដែលបានចាប់កំណើត នៅក្នុងជីវិតរបស់ពួកគេនៅលើផែនដី ហើយទ្រង់បានអនុញ្ញាតឱ្យពួកគេស្គាល់អំពើបាប។ បន្ទាប់មក ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ បានក្លាយជាសាច់ឈាម និងត្រូវបានគេឆ្កាង ដើម្បីប្រយោជន៍របស់មនុស្សជាតិ នោះទើបរំដោះមនុស្សជាតិចេញពីកណ្ដាប់ដៃរបស់សាតាំង ហើយអនុញ្ញាតឱ្យពួកគេសារភាព និងប្រែចិត្តចំពោះអំពើបាបរបស់ពួកគេ។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់បានក្លាយជាសាច់ឈាមម្ដងទៀត ហើយបានចូលមកក្នុងលោកិយ ដើម្បីសម្ដែងចេញនូវសេចក្ដីពិត និងបំពេញកិច្ចការរបស់ទ្រង់ នៃការជំនុំជម្រះ និងការបន្សុទ្ធមនុស្សជាតិ ដែលអនុញ្ញាតឱ្យមនុស្សរួចពីច្រវាក់នៃអំពើបាបម្ដងបានទាំងអស់ ដើម្បីទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ និងដើម្បីស្ដារមនុស្សជាតិឱ្យបានជីវិតដ៏អស្ចារ្យ និងដូចដើមវិញ ដែលពួកគេបានរីករាយនៅក្នុងសួនអេដែន។ ពេលនេះ មានតែតាមរយៈការទទួលយកសេចក្ដីសង្គ្រោះនៅគ្រាចុងក្រោយ តាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការយល់ពីសេចក្ដីពិតឱ្យកាន់តែច្រើន តាមរយៈការមើលឃើញកាន់តែច្បាស់នូវមធ្យោបាយ និងវិធីសាស្ត្រដែលសាតាំងធ្វើឱ្យមនុស្សជាតិពុករលួយ ព្រមទាំងតាមរយៈការតាមរកគោលដៅដ៏ត្រឹមត្រូវប៉ុណ្ណោះ ទើបពួកយើងអាចរួចផុតពីគ្រោះថ្នាក់ដែលបង្កឡើងដោយសាតាំង ហើយរស់នៅក្នុងជីវិតនៃសន្តិភាព និងសេរីភាព។ ចេញពីការប្រកបគ្នារបស់ប្អូនស្រីនោះ ខ្ញុំយល់ថា ឫសគល់នៃការឈឺចាប់នៅក្នុងជីវិតរបស់ពួកយើង គឺជាសេចក្ដីពុករលួយរបស់សាតាំង។ ខ្ញុំក៏យល់បន្តិចបន្តួច អំពីកិច្ចការរបស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្សជាតិ និងអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ផងដែរ ហើយខ្ញុំទទួលយកយ៉ាងរីករាយនូវកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់។ បន្ទាប់មក ខ្ញុំបានចាប់ផ្ដើមចូលរួមការប្រជុំ ហើយជាមួយនឹងបងប្អូន ពួកយើងបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ធ្វើការប្រកបគ្នាអំពីបទពិសោធន៍របស់ពួកយើង និងយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងច្រៀងទំនុកនៃការសរសើររបស់ព្រះជាម្ចាស់ទៀតផង។ ខ្ញុំចាប់ផ្ដើមរីករាយនឹងភាពស្ងប់ និងអំណរ ដែលកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធបាននាំមក ហើយខ្ញុំលែងមានអារម្មណ៍ទុក្ខព្រួយទៀតហើយ។

វាសនារបស់ពួកយើង ពិតជានៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់

ថ្ងៃមួយ ខ្ញុំបានប្រាប់ប្អូនស្រីនោះអំពីបទពិសោធន៍ដ៏ឈឺចាប់របស់ខ្ញុំ នៅក្នុងរយៈពេលពីរបីឆ្នាំនៃការធ្វើការងារយ៉ាងប្រឹងប្រែង។ ប្អូនស្រីនោះបានស្ដាប់ខ្ញុំ ហើយក្រោយមក បានបង្ហាញព្រះបន្ទូលមួយចំនួនដល់ខ្ញុំ៖ «វាសនារបស់មនុស្សត្រូវគ្រប់គ្រងនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់។ អ្នកមិនមានសមត្ថភាពគ្រប់គ្រងលើខ្លួនឯងឡើយ៖ បើទោះបីជាមនុស្ស តែងតែមានការប្រញាប់ប្រញាល់ និងរវល់នឹងខ្លួនឯងដោយសេចក្តីជំនឿរបស់គេក៏ដោយ ក៏គេនៅតែគ្មានសមត្ថភាពនៅក្នុងការគ្រប់គ្រងខ្លួនឯងដដែល។ ប្រសិនបើអ្នកអាចស្គាល់ពីក្ដីសង្ឃឹមទៅអនាគតរបស់ខ្លួនឯង ប្រសិនបើអ្នកអាចគ្រប់គ្រងលើវាសនារបស់ខ្លួនឯងបាន តើអ្នកនៅតែជាសត្តនិករដែលបានបង្កើតមកទៀតឬអី?» («ការស្រោចស្រង់ជីវិតសាមញ្ញរបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់គោលដៅដ៏អស្ចារ្យមួយ»)

បន្ទាប់មក ប្អូនស្រីនោះបានផ្ដល់ការប្រកបគ្នា ដោយនិយាយថា «ព្រះជាម្ចាស់គឺជាព្រះអាទិករ ហើយទ្រង់ត្រួតត្រា និងគ្រប់គ្រងរបស់សព្វសារពើ។ វាសនារបស់ពួកយើងអាចជាអ្វី ហើយពួកយើងអាចមានសុខភាពល្អនៅក្នុងជីវិតបែបណា ក៏ត្រូវបានត្រួតត្រានៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ដែរ ហើយពួកវាមិនត្រូវបានសម្រេចចិត្តដោយផែនការ ឬការខិតខំធ្វើការផ្ទាល់ខ្លួនរបស់ពួកយើងឡើយ។ មានភាសិតមួយចំនួនដែលចែងថា 'វាសនាមនុស្សគឺព្រះជាម្ចាស់ជាអ្នកកំណត់' 'មនុស្សជាអ្នកទូលស្នើ រីឯព្រះជាម្ចាស់ជាអ្នកចាត់ចែង' និង 'ផែនការស្ថានសួគ៌ជំនួសនូវផែនការរបស់យើង' ដែលពណ៌នាយ៉ាងច្បាស់អំពីចំណុចនេះ។ ប៉ុន្តែដោយសារតែពួកយើងត្រូវបានសាតាំងធ្វើឱ្យពុករលួយ ហើយត្រូវបានអប់រំ និងទទួលរងឥទ្ធិពលដោយសាតាំង នោះពួកយើងទទួលយកជំនឿខុសឆ្គងក្រៅសាសនារបស់សាតាំងបែបនេះ ដូចជា 'គ្មានព្រះជាម្ចាស់នោះឡើយ' 'មិនដែលមានព្រះសង្គ្រោះណាទេ' 'ជោគវាសនារបស់មនុស្សម្នាក់ គឺស្ថិតនៅក្នុងដៃរបស់គេ' និង 'មនុស្សអាចបង្កើតដែនដីកំណើតដ៏រីករាយមួយ ដោយដៃរបស់គេ' ជាភាសិតដ៏ពិត ហើយពួកយើងចាប់ផ្ដើមបដិសេធអត្ថិភាពរបស់ព្រះជាម្ចាស់ និងបដិសេធអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ដោយក្ដីសង្ឃឹមឥតប្រយោជន៍ ដើម្បីដាក់ផែនការជីវិតផ្ទាល់ខ្លួនរបស់ពួកយើង តាមមធ្យោបាយនៃការខិតខំធ្វើការ និងកសាងជីវិតដ៏មានសុភមង្គលសម្រាប់ខ្លួនឯង។ ដើម្បីសម្រេចផែនការរបស់ពួកយើង ពួកយើងប្រឹងប្រែងធ្វើការ ហើយពួកយើងតស៊ូ លះបង់សុខភាពផ្ទាល់ខ្លួនរបស់ពួកយើង។ ប៉ុន្តែ តើអ្វីជាលទ្ធផលនៃរឿងទាំងអស់នេះ? តើពួកយើងទទួលបានជីវិតដ៏មានសេចក្ដីសុខដែលពួកយើងចង់បានឬទេ? មនុស្សជាច្រើនពឹងផ្អែកលើកម្លាំងដៃទាំងពីររបស់ពួកគេ និងលើការប្រឹងប្រែងធ្វើការរបស់ពួកគេអស់ជាច្រើនឆ្នាំ ដើម្បីប្រញាប់បានលុយ។ ទោះបីជាយ៉ាងណា នៅទីបំផុត ពួកគេមិនត្រឹមតែមិនអាចផ្លាស់ប្ដូរវាសនារបស់ពួកគេប៉ុណ្ណោះទេ ផ្ទុយទៅវិញ ការតស៊ូប្រឆាំងនឹងវាសនារបស់ពួកគេ បណ្ដាលឱ្យពួកគេមានការរងទុក្ខផ្លូវចិត្ត និងរាងកាយយ៉ាងច្រើនទៀតផង។ ពួកយើងអាចឃើញចេញពីតថភាពទាំងនេះ ដែលព្រះជាម្ចាស់ត្រួតត្រា និងរៀបចំវាសនារបស់មនុស្សជាតិទាំងអស់។ ពួកយើងគ្រាន់តែជាភាវៈនៃការបង្កើតដ៏តូចមួយប៉ុណ្ណោះ ដែលគ្មានសមត្ថភាពត្រួតត្រាវាសនាផ្ទាល់ខ្លួនរបស់ពួកយើងឡើយ។ ជាងនេះទៅទៀត តាមរយៈការរស់នៅដោយជំនឿខុសឆ្គងក្រៅសាសនារបស់សាតាំង ពួកយើងត្រឹមតែទៅកាន់តែឆ្ងាយពីព្រះជាម្ចាស់ប៉ុណ្ណោះ ហើយទីបំផុត ពួកយើងធ្លាក់ទៅក្នុងអន្លង់នៃការឈឺចាប់ ត្រូវបានសាតាំងលេងសើច និងបង្កគ្រោះថ្នាក់។ មានតែការចូលមកចំពោះព្រះជាម្ចាស់និងថ្វាយបង្គំព្រះជាម្ចាស់ ការទទួលយកនិងការចុះចូលចំពោះអធិបតេយ្យភាពនិងការរៀបចំរបស់ព្រះជាម្ចាស់ ក៏ដូចជាតាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យកាន់តែច្រើន ការយល់ពីសេចក្ដីពិត និងការមានគោលដៅត្រឹមត្រូវដើម្បីតាមរកប៉ុណ្ណោះ ទើបពួកយើងអាចដកខ្លួនចេញពីជីវិតដ៏ឈឺចាប់ ហើយរស់នៅក្នុងភាពស្ងប់ និងសេចក្ដីសុខ»។

បន្ទាប់ពីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការប្រកបគ្នារបស់ប្អូនស្រីរួចមក ខ្ញុំបានគិតត្រឡប់ទៅរកបទពិសោធន៍ដ៏លំបាករបស់ខ្ញុំកាលពីពីរបីឆ្នាំមុន ហើយបានដឹងថា ខ្ញុំពិតជាត្រូវបានគ្រប់គ្រងដោយជំនឿខុសឆ្គងក្រៅសាសនារបស់សាតាំងមែន។ ខ្ញុំមិនបានទទួលស្គាល់អធិបតេយ្យភាពរបស់ព្រះជាម្ចាស់ឡើយ ហើយកាន់តែមិនដឹងថា វាសនារបស់ពួកយើងនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំបានលះបង់ទាំងអស់ ដោយព្យាយាមផ្លាស់ប្ដូរវាសនារបស់ខ្ញុំ និងរស់នៅក្នុងជីវិតដែលនឹងធ្វើឱ្យអ្នកដទៃគោរពខ្ញុំ តាមរយៈការប្រឹងប្រែងធ្វើការ និងការតស៊ូរបស់ខ្ញុំ ប៉ុន្តែនៅទីបំផុត ខ្ញុំមិនត្រឹមតែមិនអាចបំពេញចំណង់របស់ខ្ញុំបានទេ ប៉ុន្តែរាងកាយរបស់ខ្ញុំរុំព័ទ្ធដោយជំងឺ ហើយជីវិតរបស់ខ្ញុំក្លាយជាការរងទុក្ខមួយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានអនុញ្ញាតឱ្យខ្ញុំយល់ថា វាសនារបស់ពួកយើងស្ថិតនៅក្នុងព្រះហស្ដរបស់ទ្រង់ ហើយថា ពួកយើងពិតជាគ្មានការត្រួតត្រាលើពួកវាដោយខ្លួនពួកយើងឡើយ! នៅពេលដែលខ្ញុំបានយល់រឿងទាំងនេះ នោះខ្ញុំចង់ជឿលើព្រះជាម្ចាស់យ៉ាងអស់ពីចិត្ត ហើយលះបង់ជីវិតនៃកិច្ចការដ៏អស់សង្ឃឹម ហើយខ្ញុំចង់យល់សេចក្ដីពិតកាន់តែច្រើន ដូច្នេះ ខ្ញុំបានរៀបចំពេលវេលា ដើម្បីជួបគ្នាជាមួយប្អូនស្រីរបស់ខ្ញុំ ហើយអានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ក្រោយមក ខ្ញុំធ្វើការងាររបស់ខ្ញុំផង និងពិចារណាព្រះបន្ទូលរបស់ព្រះជាម្ចាស់ផង ហើយខ្ញុំបានរៀនច្រៀងទំនុកសរសើរនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ការរស់នៅតាមវិធីនេះ បានធ្វើឱ្យខ្ញុំកាន់តែធូរស្រាល និងមានសេចក្ដីស្ងប់ជាងពីមុន។

ខ្ញុំធ្លាក់ក្នុងសេចក្ដីល្បួងម្ដងទៀត ហើយស្វែងរកឫសគល់នៃមូលហេតុដែលមនុស្សធ្វើកិច្ចការយ៉ាងប្រឹងប្រែងដើម្បីលុយ

ពេលវេលាបានកន្លងផុតទៅ ហើយពិធីអបអរសាទរបុណ្យអេតប្រចាំឆ្នាំ នឹងប្រារព្វធ្វើនៅពេលដ៏ឆាប់ខាងមុខនៅប្រទេសឥណ្ឌូនេស៊ី។ នេះគឺជាខែដែលមានតម្រូវការសម្លៀកបំពាក់ខ្ពស់ ហើយវាក៏ជា «ខែមាស» សម្រាប់រកលុយផងដែរ។ ខ្ញុំធ្លាប់ទទួលបានសម្លៀកបំពាក់ច្រើនជានិច្ចពីថៅកែរបស់ខ្ញុំ ហើយបើខ្ញុំធ្វើការលើសម៉ោងរយៈពេលមួយខែ នោះខ្ញុំអាចរកចំណូលបានស្មើនឹងប្រាក់ខែពីរខែ។ ប៉ុន្តែនៅពេលនេះ ខ្ញុំមានអារម្មណ៍ថា មិនដឹងជ្រើសរើសមួយណាឡើយ៖ បើខ្ញុំទទួលយកកិច្ចការនេះ នោះវានឹងច្បាស់ជាជ្រៀតជ្រែកដល់ការចូលរួមប្រជុំរបស់ក្រុមជំនុំ ហើយគ្មានផ្លូវដែលភ្នែករបស់ខ្ញុំអាចទ្រាំនឹងធ្វើការពេញមួយយប់ទៀតឡើយ។ ប៉ុន្តែក្រោយមក ខ្ញុំបានគិតថា ឱកាសនេះមួយឆ្នាំមានតែម្ដងទេ ហើយអាជីវកម្មនោះនឹងធ្លាក់ចុះជាច្រើនពេលដែលចប់ពីខែនេះ។ ខ្ញុំមានអារម្មណ៍ចង់ចាប់ផ្ដើម ដោយគិតថា ខ្ញុំនឹងបាត់បង់លុយជាច្រើន បើខ្ញុំឱ្យឱកាសនេះកន្លងហួសទៅ។ ខ្ញុំបានគិតពីវាម្ដងហើយម្ដងទៀត ប៉ុន្តែខ្ញុំនៅតែមិនអាចទប់នឹងចំនួនលុយដ៏ច្រើននេះបាន ដូច្នេះ ខ្ញុំបានពិភាក្សាវាជាមួយប្អូនស្រីនៅក្នុងក្រុមជំនុំរបស់ខ្ញុំ ហើយសុំខកខានការប្រជុំម្ដងក្នុងមួយសប្ដាហ៍ ហើយខ្ញុំបានសន្យានឹងប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីរកពេលវេលាចូលរួមការប្រជុំរបស់ក្រុមជំនុំ។ ប៉ុន្តែខ្ញុំកាន់តែមមាញឹកជាងអ្វីដែលខ្ញុំបានគិត។ ខ្ញុំមិនបានបញ្ចប់ខោអាវមួយកំផ្លេមុនពេលដែលខ្ញុំចាប់ផ្ដើមដេរកំផ្លេបន្ទាប់ឡើយ ហើយខ្ញុំមិនអាចបញ្ឈប់បានដោយស្រួលៗទេ។ ដូច្នេះហើយ ខ្ញុំតែងតែដោះសារខ្លួនឯងមិនចូលរួមការប្រជុំរបស់ក្រុមជំនុំ ហើយពេលខ្លះ សូម្បីតែនៅពេលដែលខ្ញុំកំពុងតែចូលរួមការប្រជុំតាមប្រព័ន្ធវីដេអូ ក៏គំនិតរបស់ខ្ញុំមិនអាចសម្រាកបានឡើយ ដូចជាមែកឈើដែលត្រូវបោកបក់ដោយព្យុះអ៊ីចឹង ដោយគិតជានិច្ចអំពីចំនួនសម្លៀកបំពាក់ដែលកំពុងតែរង់ចាំឱ្យខ្ញុំដេរ។ បន្ដិចម្ដងៗ ចិត្តរបស់ខ្ញុំឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ហើយនៅចុងបញ្ចប់នៃថ្ងៃនីមួយៗ ខ្ញុំមិនត្រឹមតែមានអារម្មណ៍ហត់នឿយមិនអាចទ្រាំបាន ទាំងក្នុងគំនិត និងរាងកាយប៉ុណ្ណោះទេ ប៉ុន្តែចិត្តរបស់ខ្ញុំ ក៏មានអារម្មណ៍ទទេសូន្យទៀតផង ហើយខ្ញុំតែងតែមានញាណនៃភាពមិនស្រាកស្រាន្ដ។ ទីបំផុត ខ្ញុំបានចូលមកចំពោះព្រះជាម្ចាស់ ដើម្បីអធិស្ឋាន និងស្វែងរក ហើយខ្ញុំបានសុំឱ្យទ្រង់ដឹកនាំខ្ញុំ។

នៅក្នុងការប្រជុំ ខ្ញុំបានប្រាប់ប្អូនស្រីនោះ អំពីសភាពរបស់ខ្ញុំ ហើយគាត់បានបង្ហាញខ្ញុំនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួន៖ «'លុយពិតជាសំខាន់ណាស់នៅក្នុងជីវិតមនុស្ស' គឺជាមនោគមវិទ្យារបស់សាតាំង ហើយវាកំពុងតែរាលដាលនៅក្នុងចំណោមមនុស្សជាតិ និងសង្គមជាតិទាំងអស់។ អ្នកអាចនិយាយថា វាជានិន្នាការមួយ ដោយសារតែវាត្រូវបានបណ្ដុះនៅក្នុងដួងចិត្តរបស់មនុស្សម្នាក់ៗ។ តាំងពីដើមដំបូងមក មនុស្សមិនបានទទួលយកភាសិតនេះឡើយ ប៉ុន្តែ បន្ទាប់មក ពួកគេក៏ព្រមទទួលយកដោយស្ងាត់ស្ងៀម នៅពេលដែលពួកគេចាប់ផ្ដើមមានទំនាក់ទំនងជាមួយជីវិតពិត ហើយចាប់ផ្ដើមមានអារម្មណ៍ថា ពាក្យទាំងនេះពិតជាត្រឹមត្រូវ។ តើនេះមិនមែនជាដំណើរការមួយរបស់សាតាំង ដើម្បីធ្វើឲ្យមនុស្សពុករលួយទេឬអី? ... មិនថាមនុស្សម្នាក់មានបទពិសោធន៍ច្រើនប៉ុនណាជាមួយពាក្យស្លោកនេះឡើយ តើវាអាចមានផលអវិជ្ជមានអ្វីខ្លះទៅលើដួងចិត្តរបស់គេ? រឿងខ្លះត្រូវបានបើកសម្ដែង តាមរយៈនិស្ស័យរបស់មនុស្សនៅក្នុងពិភពលោកនេះ រួមទាំងអ្នករាល់គ្នាផងដែរ។ តើអ្វីដែលត្រូវបានបើកសម្ដែងនោះ ត្រូវបានយកមកបកស្រាយដោយរបៀបណាទៅ? វាជាការថ្វាយបង្គំលុយ។ តើវាពិបាកដែរឬទេក្នុងការដកវាចេញពីដួងចិត្តរបស់មនុស្សម្នាក់? វាពិតជាពិបាកណាស់! វាហាក់ដូចជា សេចក្តីពុករលួយរបស់សាតាំងចំពោះមនុស្សមានកាន់តែជ្រាលជ្រៅ! ដូច្នេះ ក្រោយពេលសាតាំងប្រើនិន្នាការនេះ ទៅធ្វើឲ្យមនុស្សពុករលួយហើយ តើវាត្រូវបង្ហាញចេញនៅក្នុងពួកគេយ៉ាងដូចម្ដេចទៅ? តើអ្នករាល់គ្នាមានអារម្មណ៍ថា អ្នកមិនអាចរស់នៅក្នុងពិភពលោកនេះបាន ដោយគ្មានលុយមួយរៀល ឬរស់នៅសូម្បីតែមួយថ្ងៃ ដោយគ្មានលុយដែរទេ? ឋានៈរបស់មនុស្សត្រូវបានផ្អែកលើទៅចំនួនប្រាក់ដែលគេមាន ហើយការគោរពដែលគេចង់បានពីមនុស្ស ក៏អាស្រ័យលើទឹកលុយផងដែរ។ អ្នកក្រខំឱនលំទោន ទាំងភាពអាម៉ាស់ ឯអ្នកមានវិញរីករាយនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់គេ។ ពួកគេឈរពើងទ្រូង ទាំងអំនួត និយាយខ្លាំងៗ ហើយរស់នៅ ទាំងក្រអឺតក្រទម។ តើពាក្យភាសិត និងនិន្នាការនេះនាំមកនូវអ្វីខ្លះដល់មនុស្ស? តើវាមិនមែនជាការពិតទេឬដែលមនុស្សជាច្រើនហ៊ានលះបង់សព្វបែបយ៉ាង ដើម្បីដេញតាមទឹកលុយ? ... តើសាតាំងមិនអាក្រក់ទេឬដែលប្រើប្រាស់វិធីសាស្ត្រ និងពាក្យភាសិតនេះ ដើម្បីធ្វើឲ្យមនុស្សពុករលួយនៅកម្រិតណាមួយ? តើនេះមិនមែនជាកលល្បិចព្យាបាទមួយទេឬ? នៅពេលដែលអ្នកវិវឌ្ឍពីការប្រឆាំងចំពោះពាក្យភាសិតដ៏ពេញនិយមនេះ រហូតដល់ចុងបញ្ចប់ទទួលយកវាជាការពិត នោះដួងចិត្តរបស់អ្នកធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សាតាំងទាំងស្រុងបាត់ទៅហើយ ដូច្នេះ អ្នកក៏រស់នៅតាមពាក្យភាសិតនោះ ទាំងមិនដឹងខ្លួន។ តើពាក្យភាសិតនេះបានជះឥទ្ធិពលលើអ្នកដល់កម្រិតណាទៅ? អ្នកអាចដឹងអំពីផ្លូវពិត ហើយអ្នកអាចដឹងអំពីសេចក្តីពិត ប៉ុន្តែអ្នកគ្មានអំណាចក្នុងការដេញតាមវាឡើយ។ អ្នកអាចដឹងយ៉ាងច្បាស់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្តីពិត ប៉ុន្តែ អ្នកមិនព្រមបង់ថ្លៃ ឬព្រមរងទុក្ខ ដើម្បីទទួលបានសេចក្តីពិតនោះទេ។ ផ្ទុយទៅវិញ អ្នកបែរជាលះបង់អនាគត និងជោគវាសនារបស់អ្នកទៅប្រឆាំងនឹងព្រះជាម្ចាស់ ដល់ទីបំផុតទៅវិញ។ មិនថាព្រះជាម្ចាស់មានបន្ទូលបែបណា មិនថាព្រះជាម្ចាស់ធ្វើអ្វីនោះទេ មិនថាអ្នកយល់អំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់សម្រាប់អ្នកជ្រាលជ្រៅ និងខ្លាំងប៉ុនណាឡើយ អ្នកនៅតែក្បាលរឹងដោយទទូចចង់ដើរតាមផ្លូវរបស់ខ្លួន និងហ៊ានលះបង់សម្រាប់ពាក្យភាសិតមួយនេះ។ គឺអាចនិយាយបានថា ពាក្យភាសិតនេះបានគ្រប់គ្រងលើឥរិយាបថ និងគំនិតរបស់អ្នករួចស្រេចទៅហើយ ហើយអ្នកក៏ព្រមឲ្យវាមកគ្រប់គ្រងលើជោគវាសនារបស់អ្នក ជាជាងឈប់ជឿលើវា។ តើការពិតដែលមនុស្សប្រព្រឹត្តបែបនេះ ការពិតដែលពួកគេត្រូវបានគ្រប់គ្រង ដោយពាក្យភាសិតនេះ និងត្រូវបានសម្លុតបំភ័យ ដោយវានេះ មិនបង្ហាញថា សេចក្តីពុករលួយរបស់សាតាំងចំពោះមនុស្សនោះមានប្រសិទ្ធភាពទេឬ? តើនេះមិនមែនជាមនោគម និងនិស្ស័យដ៏ពុករលួយរបស់សាតាំងដែលកំពុងតែចាក់ឫសនៅក្នុងដួងចិត្តរបស់អ្នកទេឬអី? ប្រសិនបើអ្នកធ្វើបែបនេះ តើសាតាំងមិនបានសម្រេចគោលដៅរបស់វាទេឬ?» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ V»)

ក្រោយមក ប្អូនស្រីនោះបានផ្ដល់ការប្រកបគ្នា ដោយនិយាយថា «ពួកយើងបានភ្លក់ការឈឺចាប់ ដែលបណ្ដាលមកពីការធ្វើកិច្ចការយ៉ាងប្រឹងប្រែងដើម្បីរកលុយ ហើយបានយល់ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា ព្រះជាម្ចាស់ត្រួតត្រាលើវាសនានៃមនុស្សជាតិ។ ដូច្នេះ ហេតុអ្វីបានជាពួកយើងមិនអាចរួចពីសេចក្ដីល្បួងរបស់ទ្រព្យសម្បត្តិ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលពួកយើងទើបតែបានអាន បើកសម្ដែងនូវឫសគល់នៃបញ្ហា។ គឺដោយសារតែពួកយើងត្រូវបានទទួលរងឥទ្ធិពលដោយពាក្យស្លោកនៃតក្កវិជ្ជា និងជំនឿខុសឆ្គងក្រៅសាសនារបស់សាតាំងបែបនេះ ដូចជា 'លុយជាអាទិភាព' និង 'លុយបង្វិលពិភពលោកបាន'។ ក្រោមឥទ្ធិពលរបស់ពួកវា ពួកយើងជឿថា នៅក្នុងពិភពលោកដែលគ្រប់គ្នាដេញតាមលុយ មានតែការក្លាយជាអ្នកមានប៉ុណ្ណោះ ទើបពួកយើងអាចរស់នៅយ៉ាងមានសេចក្ដីសុខ ហើយទទួលបានការគោរពពីអ្នកដទៃ ហើយថា បើពួកយើងក្រ នោះពួកយើងនឹងត្រូវបានអ្នកដទៃមើលងាយ និងបន្តុចបង្អាប់ ហើយពួកយើងគ្មានទីកន្លែងនៅក្នុងសង្គមឡើយ។ ក្រោមការត្រួតត្រានៃទស្សនៈខុសឆ្គងទាំងនេះ ពួកយើងខិតខំធ្វើកិច្ចការខ្លាំងណាស់ ដើម្បីរកលុយឱ្យបានកាន់តែច្រើន ដោយមិនយកចិត្តទុកដាក់ចំពោះសុខភាពផ្ទាល់ខ្លួនឡើយ។ លទ្ធផលគឺថា ពួកយើងហត់នឿយខ្លាំងណាស់ ដែលធ្វើឱ្យពួកយើងមានជំងឺ ហើយទាំងរាងកាយ និងគំនិតរបស់ពួកយើង ត្រូវបានរុំព័ទ្ធដោយការរងទុក្ខ និងទារុណកម្ម។ បន្ទាប់ពីពួកយើងចាប់ផ្ដើមជឿលើព្រះជាម្ចាស់រួចមក ពួកយើងដឹងយ៉ាងល្អឥតខ្ចោះថា ការតាមរកទ្រព្យសម្បត្តិគ្មានន័យ និងគ្មានតម្លៃឡើយ ថាពួកយើងគួរតែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យកាន់តែច្រើន ហើយស្វះស្វែងយល់ពីសេចក្ដីពិត ដោយសារមានតែការធ្វើបែបនោះទេ ទើបពួកយើងអាចរួចផុតពីគ្រោះថ្នាក់របស់សាតាំងបាន ប៉ុន្តែពួកយើងនៅតែមិនអាចយកឈ្នះទំនាញ ដែលទ្រព្យសម្បត្តិនោះមាននៅលើពួកយើង។ ដើម្បីប្រយោជន៍នៃការរកលុយ ពួកយើងចូលរួមការប្រជុំរបស់ក្រុមជំនុំកាន់តែតិច្ច ដោះសារខ្លួនឯងពីការចូលរួមប្រជុំ ហើយមិនយកចិត្តទុកដាក់ចំពោះជីវិតផ្ទាល់ខ្លួនរបស់ពួកយើងទាល់តែសោះ។ ប៉ុន្តែនៅទីបញ្ចប់ ពួកយើងគ្រាន់តែធ្លាក់ម្ដងទៀត ទៅក្នុងអន្ទាក់របស់សាតាំង ហើយពួកយើងរស់នៅជាមួយនឹងការឈឺចាប់នៃការមិនមានព្រះជាម្ចាស់នៅក្បែរពួកយើង។ តើទាំងអស់នេះ មិនបណ្ដាលមកពីពួកយើងត្រូវបានបោកបញ្ឆោត និងធ្វើឱ្យពុករលួយដោយការភូតកុហកទាំងស្រុងរបស់សាតាំងទេឬ? បងស្រី ពួកយើងអាចឃើញថា មានមនុស្សជាច្រើននៅក្នុងពិភពលោកនេះ ដែលលះបង់ជីវិតរបស់ពួកគេធ្វើការយ៉ាងលំបាក ដើម្បីរកលុយ ប៉ុន្តែលទ្ធផលចុងក្រោយនៃរឿងទាំងអស់នេះគឺថា ពួកគេលះបង់ជីវិតពាក់កណ្ដាលដំបូងរបស់ពួកគេ ដោយលះបង់ជីវិតដើម្បីរកលុយ ហើយបន្ទាប់មកពួកគេបានលះបង់ជីវិតពាក់កណ្ដាលដើម្បីចំណាយលុយរបស់ពួកគេទិញជីវិត។ ដូច្នេះ មានបុគ្គលល្បីៗ និងមនុស្សមានអំណាច និងមានទ្រព្យសម្បត្តិច្រើន ដែលវិញ្ញាណរបស់ពួកគេទទេសូន្យ និងស្ថិតក្នុងការឈឺចាប់ ទោះបីជាជីវិតដ៏មានទ្រព្យសម្បត្តិរបស់ពួកគេ អាចនាំភាពសុខស្រួលខាងរាងកាយបណ្ដោះអាសន្នដល់ពួកគេក៏ដោយ ហើយអ្នកខ្លះថែមទាំងជ្រើសរើសការសម្លាប់ខ្លួន ដើម្បីរួចផុតពីការឈឺចាប់នេះទៀតផង។ នេះបង្ហាញពួកយើងថា ទ្រព្យសម្បត្តិ កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ មិនអាចនាំយកសេចក្ដីសុខមកឱ្យពួកយើងបានទេ។ គ្រប់យ៉ាងដែលពួកវាអាចធ្វើបាន គឺបណ្ដាលឱ្យពួកយើងរងទុក្ខ និងអន់ថយកាន់តែច្រើនឡើងៗ។ ការតាមរកទ្រព្យសម្បត្តិ កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ មិនមែនជាមាគ៌ាដ៏ត្រឹមត្រូវឡើយ។ សាតាំងប្រើប្រាស់ជំនឿខុសឆ្គងខាងសាសនា និងពាក្យស្លោកនៃតក្កវិជ្ជា ដូចជា 'លុយជាអាទិភាព' និង 'លុយបង្វិលពិភពលោកបាន' ដើម្បីដឹកនាំពួកយើងចូលក្នុងផ្លូវអាក្រក់ ក្នុងការតាមរកទ្រព្យសម្បត្តិ ហើយធ្វើឱ្យពួកយើងធ្លាក់ទៅក្នុងពោះដែលលេបទ្រព្យសម្បត្តិទាំងអស់ ដើម្បីក្លាយជាទាសកររបស់លុយ ហើយទីបំផុតត្រូវបានសាតាំងសម្លាប់។ តើសាតាំងមិនមានល្បិចកល និងអាក្រក់ទេឬ? បងស្រី ព្រះជាម្ចាស់សម្ដែងចេញនូវសេចក្ដីពិតនៅគ្រាចុងក្រោយ ដើម្បីលាតត្រដាងមធ្យោបាយពុតត្បុត ដែលសាតាំងប្រើប្រាស់ ដើម្បីធ្វើឱ្យមនុស្សពុករលួយ ក៏ដូចជាបំណងអាក្រក់របស់វា ដោយសង្ឃឹមថា អ្នកដែលមានទាំងចិត្ត និងវិញ្ញាណ អាចចូលមកចំពោះព្រះជាម្ចាស់ ដើម្បីទទួលយកព្រះបន្ទូលរបស់ទ្រង់ យល់ពីសេចក្ដីពិត មើលឃើញល្បិចកលបោកបញ្ឆោតរបស់សាតាំង ដើរលើផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីអំពើអាក្រក់ ហើយរួចផុតពីគ្រោះថ្នាក់របស់សាតាំង ដើម្បីក្លាយជាមនុស្សល្អ។ ចំពោះពួកយើងដែលជាមនុស្ស នេះពិតជាភ័ព្វសំណាងដ៏ធំបំផុតលើសអ្វីៗទាំងអស់!»

បន្ទាប់ពីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការប្រកបគ្នារបស់ប្អូនស្រីនោះ ខ្ញុំមានអារម្មណ៍អង្រួនយ៉ាងច្រើន ហើយខ្ញុំមានអារម្មណ៍ថា រាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់នីមួយៗ គឺជាការបើកសម្ដែងសេចក្ដីពិត។ ខ្ញុំបានគិតអំពីរបៀបដែលខ្ញុំត្រូវបានទទួលរងឥទ្ធិពលយ៉ាងជ្រាលជ្រៅ ដោយច្រវាក់នៃជំនឿខុសឆ្គងក្រៅសាសនារបស់សាតាំង និងអំពីរបៀបដែលខ្ញុំបានតាមរកទ្រព្យសម្បត្តិជានិច្ច ធ្វើការដូចជាម៉ាស៊ីនផលិតលុយជារៀងរាល់ថ្ងៃ តាំងពីព្រលឹមទល់ព្រលប់ ដោយប្រឹងប្រែងធ្វើការដើម្បីរកលុយ ហើយមានតែនៅពេលដែលខ្ញុំស្ទើរតែបាត់បង់ការមើលឃើញរបស់ខ្ញុំប៉ុណ្ណោះ ទើបទីបំផុតខ្ញុំត្រូវតែឈប់។ បន្ទាប់ពីខ្ញុំចាប់ផ្ដើមជឿលើព្រះជាម្ចាស់ ខ្ញុំមិនបានដឹងពីការស្រឡាញ់ពេលវេលាដ៏មានតម្លៃរបស់ខ្ញុំ ដើម្បីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យកាន់តែច្រើន ហើយស្វះស្វែងយល់ពីសេចក្ដីពិតឡើយ។ ផ្ទុយទៅវិញ ខ្ញុំគ្រាន់តែបន្តតាមរកទ្រព្យសម្បត្តិប៉ុណ្ណោះ រហូតដល់ចំណុចដែលការរកលុយបានជ្រៀតជ្រែកនឹងការចូលរួមការប្រជុំរបស់ក្រុមជំនុំទៀតផង ហើយចិត្តរបស់ខ្ញុំកាន់តែងាកចេញឆ្ងាយពីព្រះជាម្ចាស់។ មានតែពេលនោះទេ ទើបខ្ញុំឃើញថា ខ្ញុំត្រូវបានទស្សនៈ និងការយល់ឃើញខុសឆ្គងរបស់សាតាំងធ្វើឱ្យពុករលួយបែបណា។ ខ្ញុំបានចាត់ទុកលុយមានសារៈសំខាន់ជាងជីវិតរបស់ខ្ញុំទៀតផង ហើយខ្ញុំបានក្លាយជាទាសកររបស់លុយ។ ស្រាប់តែពេលនោះ ខ្ញុំបានគិតអំពីបងប្រុសរបស់ខ្ញុំ ដែលបានចំណាយពេលពេញមួយថ្ងៃជារៀងរាល់ថ្ងៃ គិតអំពីវិធីដែលគាត់អាចរកលុយបានកាន់តែច្រើន ដើម្បីឱ្យគាត់អាចរស់នៅក្នុងជីវិតលើគេ ហើយក្រោយមកចាប់ផ្ដើមរងទុក្ខពីការបាក់ទឹកចិត្ត នៅពេលដែលគាត់ទើបតែមានអាយុខ្ទង់សែសិបឆ្នាំប៉ុណ្ណោះ។ គាត់បានខ្ចីលុយគេជាច្រើន ប៉ុន្តែគាត់នៅតែមិនអាចព្យាបាលជំងឺបាក់ទឹកចិត្តរបស់គាត់បាន ហើយគ្រួសារទាំងមូលបានរងទុក្ខដោយសាររឿងនេះ។ ក្រោយមក មានប្អូនប្រុសជីដូនមួយរបស់ខ្ញុំ។ ដើម្បីទទួលបានជោគជ័យ គាត់ប្រឹងប្រែងធ្វើការយ៉ាងខ្លាំងដើម្បីរកលុយ ហើយគាត់ពិតជារកចំណូលបានច្រើនមែន ប៉ុន្តែទីបំផុត គាត់មានជំងឺមហារីក ហើយស្លាប់។ តាមរយៈការបើកសម្ដែងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ដូចជាចេញពីគម្រូនៃការរស់នៅជុំវិញខ្ញុំ ខ្ញុំបានឃើញថា ទស្សនៈ និងយោបល់របស់សាតាំង មានមកដើម្បីតែបោកបញ្ឆោតពួកយើង ចងពួកយើង បំភាន់ពួកយើង និងបង្កគ្រោះថ្នាក់ដល់ពួកយើងប៉ុណ្ណោះ។ ទោះបីជាលុយអាចនាំមកនូវភាពសប្បាយរីករាយខាងទ្រព្យសម្បត្តិបណ្ដោះអាសន្នដល់ពួកយើង និងការសរសើរ ព្រមទាំងការគោរពរបស់មនុស្សដទៃក៏ដោយ ក៏វាមិនអាចព្យាបាលសេចក្ដីទុក្ខព្រួយ និងការរងទុក្ខដែលពួកយើងមានអារម្មណ៍បានដែរ ហើយវាក៏មិនអាចទិញសេចក្ដីស្ងប់ និងអំណរខាងវិញ្ញាណ និងទិញសេចក្ដីពិត ហើយវាកាន់តែមិនអាចទិញជីវិតបានឡើយ។ ទីបំផុតខ្ញុំបានយល់ថា ការតាមរកទ្រព្យសម្បត្តិ តាមពិតមិនមែនជាមាគ៌ាជីវិតដ៏ត្រឹមត្រូវឡើយ ហើយការរស់នៅជីវិតរាល់ថ្ងៃដើម្បីប្រយោជន៍របស់លុយ គឺពិតជាហត់នឿយ និងឈឺចាប់ណាស់។ ក្រោយមកខ្ញុំបានដឹងថា បើខ្ញុំមិនដឹងខ្លួនទៅរកសេចក្ដីពិតទេ នោះទីបញ្ចប់ ខ្ញុំនឹងដើរតាមស្នាមជើងរបស់បងប្រុសខ្ញុំ និងប្អូនជីដូនមួយខ្ញុំមិនខាន ហើយដល់ពេលនោះ វានឹងយឺតពេលក្នុងការស្ដាយក្រោយរួចទៅហើយ!

ខ្ញុំរកឃើញជីវិតដ៏មានសេចក្ដីសុខ ហើយខ្ញុំមានអារម្មណ៍ស្ងប់ និងស្រាកស្រាន្ដ

ក្រោយមកខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួនទៀត៖ «ប៉ុន្តែ មានផ្លូវដ៏សាមញ្ញបំផុតមួយ ដើម្បីរំដោះខ្លួនចេញពីសភាពនេះ ដែលជាការលះបង់ចោលនូវរបៀបរស់នៅចាស់។ វាជាការនិយាយលាហើយទៅកាន់គោលដៅចាស់នៅក្នុងជីវិតរបស់គេ។ ចូរធ្វើការសង្ខេប និងវិភាគទៅលើរបៀបរស់នៅចាស់ ទស្សនៈជីវិតចាស់ ការដេញតាមចាស់ បំណងប្រាថ្នា និងឧត្តមគតិចាស់របស់គេ បន្ទាប់មក ចូរធ្វើការប្រៀបធៀបអ្វីៗទាំងនេះជាមួយព្រះហឫទ័យ និងការទាមទាររបស់ព្រះជាម្ចាស់សម្រាប់មនុស្ស ហើយមើលថាតើមានចំណុចណាខ្លះដែលស្របជាមួយព្រះហឫទ័យ និងការទាមទាររបស់ព្រះជាម្ចាស់ ថាតើមានចំណុចណាខ្លះដែលផ្ដល់នូវគុណតម្លៃដ៏ត្រឹមត្រូវនៃជីវិត ដែលនាំឲ្យគេមានការយល់ដឹងកាន់តែប្រសើរអំពីសេចក្តីពិត និងអនុញ្ញាតឲ្យគេរស់នៅជាមួយភាពជាមនុស្ស និងលក្ខណៈជាមនុស្ស។ នៅពេលដែលអ្នកបន្តអង្កេតមើល ហើយបន្តវះកាត់ពិនិត្យមើលយ៉ាងប្រុងប្រយ័ត្ននូវគោលដៅដែលមនុស្សដេញតាមនៅក្នុងជីវិត និងរបៀបរស់នៅដ៏ច្រើនអនេករបស់គេ នោះអ្នកនឹងរកឃើញថា វាគ្មានចំណុចណាមួយដែលស្របតាមគោលបំណងដើមរបស់ព្រះអាទិករ ដែលទ្រង់បានបង្កើតមនុស្សឡើងមកនោះឡើយ។ ចំណុចទាំងអស់សុទ្ធតែទាញមនុស្សចេញពីអធិបតេយ្យភាព និងការមើលថែរបស់ព្រះអាទិករ។ ទាំងអស់នេះសុទ្ធតែជាអន្ទាក់ ដែលធ្វើឲ្យមនុស្សក្លាយជាខូចអាក្រក់ និងនាំពួកគេទៅរកស្ថាននរក។ ក្រោយពេលដែលអ្នកដឹងអំពីរឿងនេះហើយ កិច្ចការដែលអ្នកត្រូវធ្វើគឺត្រូវលះបង់ចោលទស្សនៈចាស់ៗអំពីជីវិត នៅឲ្យឆ្ងាយពីអន្ទាក់ផ្សេងៗ ហើយអនុញ្ញាតឲ្យព្រះជាម្ចាស់គ្រប់គ្រងលើជីវិតរបស់អ្នក និងធ្វើការរៀបចំសម្រាប់អ្នក។ វាគឺជាការព្យាយាមចុះចូលចំពោះការចាត់ចែង និងការដឹកនាំរបស់ព្រះជាម្ចាស់ ជាការរស់នៅ ដោយគ្មានជម្រើសរបស់បុគ្គល និងការក្លាយជាមនុស្សម្នាក់ដែលថ្វាយបង្គំព្រះជាម្ចាស់» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ III»)

អរព្រះគុណព្រះជាម្ចាស់ ដែលព្រះបន្ទូលរបស់ទ្រង់បានបង្ហាញខ្ញុំនូវទិសដៅដ៏ត្រឹមត្រូវដើម្បីតាមរក។ ខ្ញុំបានគិតអំពីរបៀបដែលខ្ញុំបានខិតខំធ្វើកិច្ចការរយៈពេលពីរបីឆ្នាំកន្លងទៅ ដើម្បីរកលុយ និងរបៀបដែលជីវិតខាងសម្ភារៈរបស់ខ្ញុំ បានរីកចម្រើនជាអ្វីមួយនោះ។ ប៉ុន្តែសេចក្ដីទុក្ខព្រួយ និងការរងទុក្ខ ដែលបណ្ដាលមកពីការប្រឹងប្រែងដើម្បីលុយ គឺជាអ្វីៗដែលលុយមិនអាចរម្ងាប់បានឡើយ។ ខ្ញុំបានធ្វើដំណើរយ៉ាងងងឹតងងល់ ក្នុងការតាមរកទ្រព្យសម្បត្តិ ហើយត្រូវបានសាតាំងបង្កគ្រោះថ្នាក់យ៉ាងល្វីងជូរចត់ ប៉ុន្តែពេលនេះ ខ្ញុំមានភ័ព្វសំណាងគ្រប់គ្រាន់ដើម្បីទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់។ មានតែការដើរតាមព្រះជាម្ចាស់យ៉ាងអស់ពីចិត្ត ការដើរលើមាគ៌ានៃការតាមរកសេចក្ដីពិត ការចុះចូលចំពោះអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាភាវៈត្រូវបានបង្កើតប៉ុណ្ណោះ គឺជាគោលដៅដ៏ត្រឹមត្រូវក្នុងការតាមរកនៅក្នុងជីវិត ហើយមានតែទាំងអស់នេះទេទើបជាអ្វីៗដែលនាំមកនូវសេចក្ដីសុខបំផុតដល់ជីវិតរបស់មនុស្សម្នាក់។ ខ្ញុំបានគិតថា ទោះបីជាបងប្អូនជាច្រើននៅក្នុងក្រុមជំនុំគ្មានឋានៈខ្ពង់ខ្ពស់ ហើយពួកគេមិនរស់នៅក្នុងជីវិតដ៏មានទ្រព្យសម្បត្តិស្ដុកស្ដម្ភក៏ដោយ ក៏ពួកគេយល់សេចក្ដីពិតមួយចំនួន ហើយអាចចាត់ទុកលុយយ៉ាងត្រឹមត្រូវ។ ពួកគេមិនលោភលន់ចង់បានទ្រព្យសម្បត្តិ ពួកគេចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់នៅក្នុងរបស់សព្វសារពើ ពួកគេផ្ដោតលើការតាមរកសេចក្ដីពិត ពួកគេបំពេញតួនាទីរបស់ពួកគេ ពួកគេរស់នៅក្នុងជីវិតដ៏មានស្ថិរភាព និងស្ងប់សុខ ហើយវិញ្ញាណរបស់ពួកគេមានសេរីភាព។ នេះគឺជាអ្វីមួយដែលគ្មានចំនួនលុយណាមួយអាចទិញបានឡើយ ហើយគឺជាអ្វីមួយដែលអស់អ្នកដែលមិនជឿលើព្រះជាម្ចាស់ មិនអាចមានបទពិសោធន៍បានឡើយ។ ខ្ញុំបានកំណត់ការតាំងចិត្តរបស់ខ្ញុំ ដោយឈប់ជាទាសកររបស់លុយតទៅទៀតហើយ ហើយពេញចិត្តចំពោះលុយដែលគ្រប់គ្រាន់សម្រាប់តម្រូវការចាំបាច់នៃម្ហូបអាហារ និងសម្លៀកបំពាក់។ ខ្ញុំបានតាំងចិត្តចំពោះខ្លួនឯងថា «ខ្ញុំនឹងចូលរួមការប្រជុំយ៉ាងសកម្ម» «និងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនជាងមុន ដើម្បីឱ្យខ្ញុំអាចយល់កាន់តែច្រើនអំពីសេចក្ដីពិត។ ខ្ញុំនឹងចុះចូលចំពោះអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ ហើយដកខ្លួនចេញពីជីវិតនៃការប្រឹងប្រែងធ្វើការដើម្បីលុយដ៏ឈឺចាប់នេះ»។

ក្រោយមក ខ្ញុំរកបានការងារមួយ ដែលមិនសូវរវល់ប៉ុន្មានទេ ហើយខ្ញុំបានយល់ព្រមជាមួយថៅកែថ្មីរបស់ខ្ញុំ ពីចំនួនសម្លៀកបំពាក់ដែលខ្ញុំត្រូវកាត់ដេរក្នុងមួយថ្ងៃ។ ខ្ញុំក៏បានចូលរួមការប្រជុំជាប្រចាំរបស់បងប្អូននៅក្នុងក្រុមជំនុំ ហើយខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងរៀនទំនុកសរសើរនៅពេលដែលខ្ញុំមានពេល។ មួយរយៈមក ខ្ញុំបានយល់សេចក្ដីពិតមួយចំនួន ហើយនៅពេលដែលខ្ញុំជួបប្រទះបញ្ហា និងការលំបាកនៅក្នុងជីវិត ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ ហើយស្វែងរកផ្លូវដើម្បីដោះស្រាយពួកវានៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ជារៀងរាល់ថ្ងៃ ជីវិតរបស់ខ្ញុំកាន់តែរីកចម្រើន និងមានសេចក្ដីសុខ ហើយខ្ញុំពិតជាអរគុណចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយឃ្លានេះ៖ «សេចក្តីពិតដែលមនុស្សត្រូវមាន គឺមានចែងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយវាជាសេចក្តីពិតដែលមានសារៈសំខាន់ និងមានប្រយោជន៍បំផុតដល់មនុស្សជាតិ។ វាជាម្ហូបអាហារដែលរាងការយរបស់អ្នកត្រូវការ ជាអាហារដែលជួយឲ្យមនុស្សស្តារភាពជាមនុស្សរបស់ខ្លួនឡើងវិញ។ វាគឺជាសេចក្តីពិតដែលមនុស្សគួរតែមាន» («នៅពេលដែលអ្នកយល់ដឹងអំពីការពិត អ្នកគួរយកវាមកអនុវត្ត»)

មុនពេលដែលខ្ញុំបានដឹង នោះវាជិតដល់ពេលអបអរពិធីបុណ្យអេតឆ្នាំ ២០១៨ ទៅហើយ។ ថៅកែថ្មីរបស់ខ្ញុំបានស្នើឱ្យខ្ញុំដេរឱ្យបានសម្លៀកបំពាក់ច្រើនជាងធម្មតា ដោយនិយាយថា «កុំខកខានឱកាសនេះឱ្យសោះ ដោយសារវានឹងមិនមកម្ដងទៀតឡើយ។ ពេលនេះ ឆ្លៀតយកឱកាសនេះ ហើយប្រើប្រាស់កម្លាំងរបស់អ្នក ដើម្បីរកលុយខ្លះ ដូច្នេះ អ្នកនឹងអាចរីករាយនឹងជីវិតនៅពេលដែលអ្នកចាស់ទៅ»។ ពាក្យសម្ដីរបស់ថៅកែខ្ញុំ បានធ្វើឱ្យខ្ញុំរង្គើបន្តិចដែរ ប៉ុន្តែក្រោយមក ខ្ញុំបានគិតដល់ជីវិតរបស់ខ្ញុំកាលពីមុន ដែលរងទុក្ខ និងឈឺចាប់បែបណា នៅពេលដែលខ្ញុំបានធ្វើការយ៉ាងប្រឹងប្រែងដើម្បីរកលុយ។ ខ្ញុំក៏បានគិតថា បើគ្មានព្រះពររបស់ព្រះជាម្ចាស់ទេ នោះពួកយើងដែលជាមនុស្ស មិនអាចទទួលបានអ្វីៗដែលពួកចង់បានឡើយ មិនថាពួកយើងប្រឹងប្រែងធ្វើការដើម្បីពួកវាយ៉ាងណាក៏ដោយ។ មិនថាខ្ញុំអាចក្រ ឬមាន គឺស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់។ គ្រប់យ៉ាងដែលខ្ញុំត្រូវធ្វើ គឺធ្វើការតាមម៉ោងធម្មតា ដើម្បីមិនឱ្យការងាររបស់ខ្ញុំប៉ះពាល់ដល់ការចូលរួមក្នុងការប្រជុំរបស់ក្រុមជំនុំ ឬប៉ះពាល់ដល់សុខភាពរបស់ខ្ញុំ ហើយមិនថាខ្ញុំរកលុយបានច្រើនឬអត់ឡើយ ខ្ញុំនឹងចុះចូលចំពោះអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់។ ខ្ញុំមិនចង់ឱ្យសាតាំងបង្កគ្រោះថ្នាក់ដល់ខ្ញុំតទៅទៀតឡើយ ហើយសាតាំងក៏មិនអាចដឹកច្រមុះខ្ញុំតទៅទៀតដែរ។ ដូច្នេះហើយ ខ្ញុំបដិសេធថៅកែរបស់ខ្ញុំ។ ជារឿងគួរឱ្យភ្ញាក់ផ្អើលចំពោះខ្ញុំ នៅពេលដែលពិធីបុណ្យអេតបានបញ្ចប់ មានលំហូរមនុស្សជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ ចូលមកឱ្យខ្ញុំកាត់ក្រណាត់ដើម្បីធ្វើសម្លៀកបំពាក់ ហើយគ្រាន់តែកន្លះម៉ោង ខ្ញុំអាចរកលុយបានស្មើនឹងកាត់ដេរសម្លៀកបំពាក់មួយកំផ្លេ។ ខ្ញុំពិតជាអរគុណ ដែលគ្រប់យ៉ាងនៅក្នុងជីវិតរបស់ខ្ញុំ ពិតជាត្រូវបានត្រួតត្រា និងរៀបចំនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ហើយចំនួនលុយដែលខ្ញុំអាចរកបាន ក៏ជាអ្វីមួយដែលព្រះជាម្ចាស់បានកំណត់ទុកផងដែរ។ មានតែតាមរយៈការអនុវត្តស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបខ្ញុំអាចរស់នៅក្នុងសេរីភាព និងសន្តិភាព។

សព្វថ្ងៃនេះ ក្រៅពីធ្វើកិច្ចការក្នុងម៉ោងធម្មតានៅក្នុងការងាររបស់ខ្ញុំ ខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំនៅក្នុងក្រុមជំនុំយ៉ាងអស់ពីលទ្ធភាព ហើយខ្ញុំចែកចាយដំណឹងល្អនៃនគររបស់ព្រះជាម្ចាស់ ជាមួយបងប្អូនរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា ជីវិតប្រភេទនេះ មានន័យ និងសុភមង្គលខ្លាំងណាស់។ ការឈឺចាប់ក្រពះរបស់ខ្ញុំ មិនកើតឡើងរឿយៗដូចពីមុនឡើយ ហើយខ្ញុំឈប់ត្រូវការប្រើប្រាស់ទឹកថ្នាំបន្ដក់ភ្នែកជារៀងរាល់ថ្ងៃទៀតហើយ។ តថភាពនេះ អនុញ្ញាតឱ្យខ្ញុំយល់ពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និងទង្វើដ៏អស្ចារ្យរបស់ទ្រង់ ហើយខ្ញុំបានធ្វើការតាំងចិត្ត ដើម្បីដើរតាមព្រះជាម្ចាស់ជារៀងរហូត។ អរព្រះគុណព្រះជាម្ចាស់!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

វាជារឿងសំខាន់ណាស់ចំពោះគ្រីស្ទបរិស័ទ ក្នុងការចូលរួមការប្រជុំយ៉ាងទៀងទាត់

By Chang Qing វាត្រូវបានចែងនៅក្នុងព្រះគម្ពីរថា «ចូរកុំបោះបង់ការប្រជុំគ្នា ដូចមនុស្សមួយចំនួនធ្លាប់ធ្វើឡើយ តែត្រូវដាស់តឿនគ្នាទៅវិញទៅមកវិញ៖...

ហ្វូងចៀមរបស់ព្រះជាម្ចាស់ ស្ដាប់ព្រះសូរសៀងរបស់ទ្រង់៖ យើងគួរស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពេលកំពុងពិនិត្យល្អិតល្អន់អំពីផ្លូវពិត

រៀបរៀងដោយ ស៊ូ ស៊ីង, ប្រទេសចិន រោគរាតត្បាតបានបន្តរីករាលដាលអស់រយៈពេលជាច្រើនខែថ្មីៗនេះ ហើយចំនួនករណីឆ្លង និងករណីស្លាប់ដោយសាររោគនេះ...

Leave a Reply