ហ្វូងចៀមរបស់ព្រះជាម្ចាស់ ស្ដាប់ព្រះសូរសៀងរបស់ទ្រង់៖ យើងគួរស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពេលកំពុងពិនិត្យល្អិតល្អន់អំពីផ្លូវពិត

06-10-2021

រៀបរៀងដោយ ស៊ូ ស៊ីង, ប្រទេសចិន

រោគរាតត្បាតបានបន្តរីករាលដាលអស់រយៈពេលជាច្រើនខែថ្មីៗនេះ ហើយចំនួនករណីឆ្លង និងករណីស្លាប់ដោយសាររោគនេះ ក៏កំពុងកើនឡើងខ្ពស់ខ្លាំងផងដែរ។ គ្រោះមហន្តរាយ កើតមានពាសពេញពិភពលោក ដូចជា ហ្វូងសត្វល្អិត ទឹកជំនន់ និងគ្រោះអគ្គិភ័យ ហើយសញ្ញាគំរាមអំពីសង្គ្រាម ក៏បង្ហាញចេញមកយ៉ាងច្បាស់ដែរ។ គ្រីស្ទបរិស័ទជាច្រើនបានដឹងថា ព្រះអម្ចាស់បានយាងត្រឡប់មកវិញហើយ ហើយពេលនេះពួកគេក៏កំពុងតែស្វះស្វែងរកការបង្ហាញព្រះកាយរបស់ទ្រង់ដែរ។ សព្វថ្ងៃនេះ មានតែពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាទេដែលកំពុងធ្វើបន្ទាល់ថា ព្រះអម្ចាស់បានយាងត្រឡប់មកវិញ ហើយពេលនេះ មនុស្សជាច្រើនកំពុងស្វះស្វែងរក និងកំពុងពិនិត្យល្អិនល្អន់អំពីការបង្ហាញព្រះកាយ និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ បន្ទាប់ពីបានស្ដាប់ឮព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមក មនុស្សកាន់តែច្រើនឡើងៗដឹងច្បាស់ថា ទាំងនោះសុទ្ធតែជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយបន្ទាប់មក ពួកគេក៏ទទួលកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅក្នុងគ្រាចុងក្រោយ។ ប៉ុន្តែ មានមនុស្សខ្លះ ពេលដែលពួកគេមើលឃើញកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ត្រូវបានបង្កាច់បង្ខូច និងត្រូវថ្កោលទោសពីសំណាក់រដ្ឋាភិបាលបក្សកុំម្មុយនីស្តចិន ព្រមទាំងគ្រូគង្វាល និងពួកចាស់ទុំក្នុងពិភពសាសនា គេបែរជាធ្វើតាមអ្នកទាំងអស់នោះទៅវិញ។ ពួកគេមិនជឿថា នេះជាផ្លូវពិត ហើយមិនហ៊ានស្វះស្វែងរក ឬពិនិត្យរឿងនេះឲ្យល្អិតល្អន់នោះឡើយ។ ខណៈដែលយើងគួរប្រុងប្រយ័ត្ន ពេលកំពុងពិនិត្យល្អិតល្អន់អំពីផ្លូវពិត តើវាស្របទៅនឹងសេចក្ដីពិត ក្នុងការគាំទ្រដល់ពាក្យសម្ដីរបស់រដ្ឋាភិបាលបក្សកុំម្មុយនីស្តចិន ព្រមទាំងគ្រូគង្វាល និងពួកចាស់ទុំ ទុកជាបទដ្ឋានសម្រាប់កំណត់ថា អ្វីម្យ៉ាងជាផ្លូវពិត ឬជាផ្លូវក្លែងក្លាយដែរឬទេ? តើយើងគួរស្ដាប់នរណា ពេលកំពុងព្យាយាមឈ្វេងយល់ពីផ្លូវពិត ដើម្បីឲ្យយើងអាចស្វាគមន៍ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់? យើងនឹងប្រកបគ្នាជជែក និងសិក្សាអំពីរឿងទាំងអស់នេះនៅទីនេះ។

ការជឿតាមការថ្កោលទោសរបស់បក្សកុំម្មុយនីស្តចិន គឺជាការជឿតាមពាក្យសម្ដីរបស់សាតាំង

យើងគ្រប់គ្នាសុទ្ធតែដឹងថា រដ្ឋាភិបាលបក្សកុំម្មុយនីស្តចិន គឺជារដ្ឋាភិបាលដែលមិនជឿថាមានព្រះ។ តាំងពីពេលចាប់ផ្ដើមកាន់អំណាច បក្សកុំម្មុយនីស្តចិនបានឃោសនាបំផ្លើសពីជំនឿអទេវនិយម សម្ភារនិយម និងការវិវត្តនិយម។ វាតែងបដិសេធវត្តមានគង់នៅរបស់ព្រះជាម្ចាស់ជានិច្ច ហើយតែងគាំទ្រជំនឿខុសឆ្គងអាក្រក់ៗ ដូចជា «ពុំធ្លាប់មានព្រះអង្គសង្គ្រោះមួយអង្គណាឡើយ» «វាសនារបស់មនុស្សស្ថិតក្នុងដៃរបស់គេផ្ទាល់» និង «មនុស្សអាចបង្កើតបាននូវមាតុភូមិដ៏សុខដុមមួយបាន ដោយដៃរបស់គេផ្ទាល់»។ បក្សកុំម្មុយនីស្តចិនក៏ថ្កោលទោសជំនឿគ្រីស្ទបរិស័ទជាចំហថាជា «ស៊ីជៀវ» និង ចោទប្រកាន់ព្រះគម្ពីរថាជាគម្ពីរ «ស៊ីជៀវ»។ វាបានវាយកម្ទេចព្រះវិហារធំៗជាច្រើន បានដុតកម្ទេចព្រះគម្ពីររាប់មិនអស់ ព្រមទាំងបានចាប់ខ្លួន និងបៀតបៀនទាំងគ្រីស្ទបរិស័ទ និងអ្នកកាន់សាសនាកាតូលិកដោយឥតត្រាប្រណី។ តាមរយៈការបៀតបៀនដ៏វីវក់របស់គេ ចំពោះគ្រីស្ទបរិស័ទ និងអ្នកកាន់សាសនាកាតូលិក យើងរាល់គ្នាអាចមើលឃើញថា បក្សកុំម្មុយនីស្តចិន ស្អប់ខ្ពើមសេចក្ដីពិត និងព្រះជាម្ចាស់ខ្លាំងបំផុត។ តើរបបគ្រប់គ្រងដ៏អាក្រក់ដែលតតាំងនឹងព្រះជាម្ចាស់អាចទទួលស្គាល់ការលេចមក និងទទួលស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ដោយរបៀបណា? បក្សកុំម្មុយនីស្តចិនពិតជាបដិសេធមិនទទួលស្គាល់ថាមានផ្លូវពិតបែបនេះ ហើយរឹតតែមិនទទួលស្គាល់ថាមានព្រះជាម្ចាស់ផង។ ពេលនិយាយដល់ការកំណត់ថា មានផ្លូវមួយដែលជាផ្លូវពិត ឬមិនពិត តើអ្វីជាភាពខុសប្លែករវាងការជឿលើពាក្យចចាមអារាម និងពាក្យភូតកុហករបស់បក្សកុំម្មុយនីស្តចិន និងការជឿលើពាក្យសម្ដីរបស់សាតាំងដ៏ជាមារកំណាច។

លើសពីនេះ យើងគ្រប់គ្នាសុទ្ធតែដឹងថា ផ្លូវពិតត្រូវបានដាក់ឲ្យរងនូវការបៀតបៀន តាំងពីយូរលង់ណាស់មកហើយ។ របបគ្រប់គ្រងដ៏អាក្រក់ទាំងអស់ សុទ្ធតែមានសេចក្ដីស្អប់ខ្ពើមខ្លាំងបំផុតចំពោះព្រះជាម្ចាស់ និងចំពោះសេចក្ដីពិត ហើយអ្វីក៏ដោយឲ្យតែជារបស់ព្រះជាម្ចាស់ គឺគេកាន់តែប្រឆាំងនឹងការនោះដោយមិនពិចារណាអ្វីទាំងអស់។ ហេតុនេះហើយទើបគ្រប់ពេលដែលព្រះជាម្ចាស់យាងមកបំពេញកិច្ចការរបស់ព្រះអង្គ គឺទ្រង់គេចមិនផុតពីត្រូវបៀតបៀន និងត្រូវថ្កោលទោសពីរបបគ្រប់គ្រងដ៏អាក្រក់នេះឡើយ នេះគឺជាការពិតដែលមិនអាចបដិសេធបាន។ កាលណាព្រះអម្ចាស់យេស៊ូវសម្ដែងការអធិប្បាយព្រះបន្ទូល និងធ្វើកិច្ចការរបស់ទ្រង់ ក្នុងរយៈពេលជាច្រើនឆ្នាំក្នុងគ្រានោះ ពួកបូជាចារ្យ និងពួកផារីស៊ីនៃជំនឿសាសនាយូដាបានសមគំនិតជាមួយនឹងអាជ្ញាធររ៉ូម៉ាំង ក្នុងការឆ្កាងធ្វើគតព្រះយេស៊ូវ។ ដូច្នេះ តើពួកគេអាចបដិសេធការពិតថា ព្រះអម្ចាស់យេស៊ូវ គឺជាព្រះគ្រីស្ទ ដោយសារតែការថ្កោលទោស ការបៀតបៀន ពាក្យកុហកភូតភរ និងការបរិហារកេរ្តិ៍នៃរបបគ្រប់គ្រងដែលកំពុងកាន់អំណាចដែរឬទេ? ដូចគ្នាដែរ ពេលនេះព្រះជាម្ចាស់បានយាងត្រឡប់មកធ្វើកិច្ចការរបស់ទ្រង់ ហើយបក្សកុំម្មុយនីស្តចិនក៏បានបង្កើនការថ្កោលទោសដ៏លេលារបស់ខ្លួន និងប្រមាថដល់ការលេចមករបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ទ្រង់ផង។ គេបានចាប់ខ្លួន និងបៀតបៀនគ្រីស្ទបរិស័ទឥតត្រាប្រណី ហើយប្រើប្រាស់បណ្ដាញព័ត៌មានអនឡាញ ទាំងក្នុងនិងក្រៅស្រុកមកផ្សព្វផ្សាយពីពាក្យកុហកដែលវានិយាយបរិហារពីកិច្ចការរបស់ព្រះជាម្ចាស់ និងអូសទាញអ្នកដែលមិនស្គាល់សេចក្ដីពិត ឲ្យយល់ខុស។ គេធ្វើបែបនេះដោយសារតែភាពភ័យខ្លាច ដ្បិតវាខ្លាចថា ព្រះជាម្ចាស់បានលេចមក និងកំពុងធ្វើការដើម្បីសង្គ្រោះមនុស្សជាតិ និងខ្លាចថា មនុស្សជាតិទាំងអស់នឹងទទួលយកសេចក្ដីពិត ហើយបែរត្រឡប់ទៅរកព្រះជាម្ចាស់វិញ។ ហើយលើសពីនេះទៀត គេខ្លាចថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងសម្រេចឡើងនៅលើផែនដី ខ្លាចថា ព្រះរាជ្យរបស់ទ្រង់នឹងលេចឡើងនៅលើផែនដី ហើយមនុស្សជាតិទាំងអស់នឹងបដិសេធបក្សកុំម្មុយនីស្តចិន។ នេះគឺជាហេតុដែលរដ្ឋាភិបាលចិនវីវក់គាបសង្កត់ និងបៀតបៀនពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា យ៉ាងសាហាវឃោរឃៅ។ នេះជាហេតុផលសំខាន់មួយដែលគេបង្កាច់បង្ខូច និងថ្កោលទោសកិច្ចការរបស់ព្រះជាម្ចាស់។ ប្រសិនបើយើងពិតជាមានសតិយល់ដឹង នោះយើងគួរកំណត់អ្វីជាផ្លូវពិត តាមរយៈអ្វីដែលរបបគ្រប់គ្រងដ៏អាក្រក់នេះប្រឆាំង និងស្អប់បំផុត។ ផ្ទុយទៅវិញ ប្រសិនបើយើងបោះបង់ការពិនិត្យល្អិតល្អន់ពីកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាក្នុងគ្រាចុងក្រោយ ដោយសារតែកិច្ចការនោះត្រូវបានប្រឆាំង និងថ្កោលទោស ពីសំណាក់រដ្ឋាភិបាលចិន នោះយើងនឹងក្លាយជាមនុស្សលេលាជាទីបំផុត

តើការជឿលើអ្វីដែលគ្រូគង្វាល និងពួកចាស់ទុំនិយាយ ពេលកំពុងពិនិត្យល្អិតល្អន់ពីផ្លូវពិត និងមិនស្ដាប់តាមព្រះបន្ទូលព្រះជាម្ចាស់ គឺជារឿងត្រឹមត្រូវដែរឬទេ?

មនុស្សខ្លះគិតថា រដ្ឋាភិបាលបក្សកុំម្មុយនីស្តចិន តែងតែទាស់ទទឹងនឹងព្រះជាម្ចាស់ និងគិតថា អ្វីដែលគេផ្សាយលើប្រព័ន្ធអ៊ីនធឺណេត គ្មានអ្វីអាចជឿជាក់បានទេ តែដោយឡែក គេក៏គិតថា គ្រូគង្វាល និងពួកចាស់ទុំទាំងអស់នោះមានចំណេះដឹងច្បាស់ខាងព្រះគម្ពីរ និងយល់ព្រះគម្ពីរ ដូច្នេះ ពួកគេមិនអាចដើរផ្លូវខុស តាមរយៈការស្ដាប់ការផ្សព្វផ្សាយទាំងអស់នោះ ពេលកំពុងពិនិត្យល្អិតល្អន់អំពីផ្លូវពិតនោះឡើយ។ ប៉ុន្តែ តើយើងធ្លាប់បានពិចារណាសំណួរដូចតទៅនេះថា៖ តើនរណាម្នាក់ដែលចេះច្បាស់ពីព្រះគម្ពីរ អាចបង្ហាញថា ពួកគេយល់សេចក្ដីពិតដែរឬទេ? តើការនេះអាចបង្ហាញថា ពួកគេស្គាល់ព្រះជាម្ចាស់ដែរឬទេ? ប្រសិនបើយើងត្រឡប់ទៅគិតអំពី មហាបូជាចារ្យ ពួកអាចារ្យ និងពួកផារីស៊ីសាសនាយូដា ពួកគេសុទ្ធតែចេះច្បាស់ខាងបទគម្ពីរ និងរមែងអធិប្បាយបទគម្ពីរឲ្យគេស្ដាប់ទៀតផង។ តែពេលព្រះអម្ចាស់យេស៊ូវលេចមក និងបំពេញកិច្ចការរបស់ទ្រង់ តើពួកគេទទួលស្គាល់ព្រះអង្គជាព្រះមែស្ស៊ីដែរឬទេ? តើពួកគេទទួលស្គាល់ព្រះបន្ទូលទ្រង់ថាជាសេចក្ដីពិត ជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ដែរឬទេ? ពួកគេមិនត្រឹមតែបរាជ័យក្នុងការទទួលស្គាល់ព្រះអម្ចាស់ប៉ុណ្ណោះទេ តែដើម្បីប្រយោជន៍នៃតួនាទី និងជីវភាពរស់នៅរបស់គេ ពួកគេថែមទាំងលើកយកន័យត្រង់នៃបទគម្ពីរ មកប្រឆាំងទាស់នឹងព្រះអម្ចាស់ ហើយពួកគេប្រឌិតនូវពាក្យចចាមអារាមជាច្រើនអំពីទ្រង់ ហើយបង្អាប់កិត្តិយសទ្រង់ទៀតផង។ ពួកគេបៀតបៀន និងប្រមាថទ្រង់ទាំងក្រេវក្រោធ ហើយទីបំផុតគេក៏បានសមគំនិតជាមួយនឹងអាជ្ញាធររ៉ូម៉ាំង ឆ្កាងធ្វើគតព្រះអម្ចាស់យេស៊ូវ។ ការពិតនេះបង្ហាញយ៉ាងទូលំទូលាយថា គ្រាន់តែដោយសារមនុស្សម្នាក់ចេះច្បាស់ខាងព្រះគម្ពិរ និងរមែងអធិប្បាយព្រះគម្ពីរនោះ មិនមែនមានន័យថា ពួកគេយល់សេចក្ដីពិត រឹតតែមិនមែនមានន័យថា ពួកគេស្គាល់ព្រះជាម្ចាស់ដែរ។ នេះគឺជារឿងមួយដែលពួកសាសន៍យូដាស្មោះត្រង់នាសម័យនោះ មិនយល់ច្បាស់ និងគ្មានការយល់ដឹងអំពីរឿងនេះ ពេលវាកើតដល់ពួកផារីស៊ី។ នៅក្នុងរឿងស្វាគមន៍ព្រះអម្ចាស់ ពួកគេជឿសម្ដីដែលអ្នកដឹកនាំសាសនារបស់គេនិយាយ ទាំងងងឹតងងុល ហើយទោះបីជាអ្នកខ្លះដឹងច្បាស់ហើយថា ព្រះបន្ទូល និងកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវ មានទាំងសិទ្ធិអំណាច និងព្រះចេស្ដាក៏ដោយ ក៏ពួកគេនៅតែជឿពាក្យចចាមអារាម និងពាក្យបង្កាច់បង្ខូច ដែលបានលើកឡើងដោយពួកផារីស៊ីជាមេដឹកនាំសាសនា។ ហេតុនេះ ពួកគេត្រូវចាញ់បញ្ឆោត និងយល់ស្របនឹងអ្នកដឹកនាំសាសនារបស់ពួកគេ ក្នុងការថ្កោលទោស និងបដិសេធព្រះអម្ចាស់យេស៊ូវ។ ពួកគេមិនត្រឹមតែមិនទទួលសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ទេ តែពួកគេត្រូវបានព្រះជាម្ចាស់ដាក់ទោសវិញ។

តាមរយៈវិធីដូចគ្នានេះដែរ ទោះបីជាគ្រូគង្វាល និងពួកចាស់ទុំសព្វថ្ងៃ ចេះច្បាស់ខាងព្រះគម្ពីរ ក៏ការនេះមិនបង្ហាញថា ពួកគេយល់សេចក្ដីពិត ឬមួយក៏ស្គាល់ព្រះជាម្ចាស់នោះដែរ។ តាមធម្មតា ភាគច្រើននៃអ្វីដែលពួកគេអធិប្បាយ គឺជាចំណេះដឹងខាងព្រះគម្ពីរ និងជាទ្រឹស្ដីសាសនា។ ពួកគេកម្រអធិប្បាយ ឬធ្វើបន្ទាល់ពីព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវណាស់។ ចំណេះដឹងខាងព្រះគម្ពីរ និងទ្រឹស្ដីសាសនារបស់ពួកគេ មិនអាចផ្ដល់នូវការចិញ្ចឹមបីបាច់សម្រាប់ជីវិតមនុស្ស ហើយទោះបីជាពួកគេចេះកម្រិតណា ក៏វាគ្មានផ្លូវបង្ហាញថា ពួកគេយល់សេចក្ដីពិត ឬស្គាល់ព្រះអម្ចាស់នោះដែរ។ នៅពេលនេះ អ្វីដែលយើងត្រូវការជាងគេបំផុត គឺត្រូវយល់អំពីសេចក្ដីពិតមួយចំនួន ដូចជា មូលហេតុដែល ពិភពសាសនានៅកណ្ដោចកណ្ដែង របៀបដោះស្រាយបញ្ហាចាក់ឫសដែលបង្កឲ្យពួកជំនុំកណ្ដោចកណ្ដែង របៀបស្វែងរកជំហានរបស់ព្រះជាម្ចាស់ របៀបស្វាគមន៍ព្រះអម្ចាស់ របៀបធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងស្ដាប់បង្គាប់ព្រះអម្ចាស់ របៀបដោះខ្លួនឲ្យរួចពីខ្នោះឃ្នាង និងច្រវាក់នៃអំពើបាប ហើយត្រូវបន្សុទ្ធ ដើម្បីឲ្យបានចុះសម្រុងនឹងព្រះគ្រីស្ទ ។ល។ និង ។ល។ គ្រូគង្វាល និងពួកចាស់ទុំ មិនធ្លាប់បានអធិប្បាយសេចក្ដីពិតទាំងអស់នេះទេ ពីព្រោះពួកគេខ្លួនឯងក៏មិនយល់អំពីសេចក្ដីពិតទាំងនេះដែរ។ ប្រសិនបើពួកគេយល់សេចក្ដីពិត ម្ល៉េះពួក អ្នកជឿនឹងត្រូវបានស្រោចស្រព ហើយត្រូវបានរក្សាទុកជាមិនខាន។ ពេលដែលគ្រូគង្វាល និងពួកចាស់ទុំខ្លួនឯង មិនយល់សេចក្ដីពិត ឬស្គាល់ព្រះអម្ចាស់ នោះតើពួកគេអាចដឹកនាំយើងឲ្យស្វាគមន៍យាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ ដោយរបៀបណា? ព្រះគម្ពីរចែងថា «អ្នកត្រូវថ្វាយ‌បង្គំព្រះ‌អម្ចាស់ ជាព្រះ‌របស់អ្នក ហើយត្រូវគោរពបម្រើព្រះ‌អង្គតែមួយប៉ុណ្ណោះ» (ម៉ាថាយ ៤:១០)«មនុស្សទាំងនេះចូលមកក្បែរខ្ញុំត្រឹមតែមាត់ ហើយក៏គោរពដល់ខ្ញុំតែបបូរមាត់ដែរ តែដួងចិត្តរបស់គេនៅឆ្ងាយពីខ្ញុំណាស់។ ដោយពួកគេថ្វាយបង្គំខ្ញុំជាឥតប្រយោជន៍ទេ ទាំងបង្រៀនពីបញ្ញត្តិរបស់មនុស្ស សម្រាប់ជាគោលលទ្ធិវិញ» (ម៉ាថាយ ១៥:៨-៩)«មនុស្សដែលទុកចិត្តលើមនុស្ស ហើយយកសាច់ឈាមជាដៃរបស់ខ្លួន ហើយមានចិត្តចេញឆ្ងាយពីព្រះយេហូវ៉ា អ្នកនោះត្រូវបណ្ដាសារហើយ» (យេរេមា ១៧:៥)។ ព្រះអម្ចាស់ទូន្មានយើងថា យើងត្រូវលើកតម្កើងព្រះជាម្ចាស់ជាធំឧត្ដមនៅក្នុងជំនឿរបស់យើង ហើយថ្វាយបង្គំព្រះជាម្ចាស់ ដោយដួងចិត្តពិត។ យើងមិនត្រូវទុកមនុស្សណាផ្សេងនៅក្នុងចិត្តរបស់យើង ឬងាយជឿអ្វីដែលអ្នកដទៃនិយាយនោះឡើយ ពុំនោះទេ ព្រះអម្ចាស់នឹងសរសើរយើងឡើយ ទោះបីជាយើងដើរតាមព្រះអង្គយ៉ាងណាក៏ដោយ។ ក្នុងជំនឿរបស់យើងចំពោះព្រះជាម្ចាស់ ប្រសិនបើយើងជឿគ្រូគង្វាល និងពួកចាស់ទុំទាំងងងឹតងងុល ពេលនិយាយដល់សារៈសំខាន់នៃការពិនិត្យល្អិតល្អន់អំពីផ្លូវពិត ហើយយើងទុកវាសនា និងគោលដៅរបស់យើង ឲ្យទៅពួកគេជាអ្នករៀបចំ តើនេះជាបញ្ហាបែបណាទៅវិញ? តើនោះគឺជាការជឿលើព្រះជាម្ចាស់ ឬជាការជឿលើមនុស្ស? ពេលយើងពិនិត្យល្អិតល្អន់អំពីផ្លូវពិត តើយើងគួរស្ដាប់តាមអ្វីដែលព្រះជាម្ចាស់មានបន្ទូល ឬតាមអ្វីដែលគ្រូគង្វាល និងពួកចាស់ទុំនិយាយ? ពេលយើងពិនិត្យល្អិតល្អន់អំពីផ្លូវពិត ប្រសិនបើយើងគ្មានទស្សនៈរបស់ខ្លួនឯងផ្ទាល់ តែគ្រាន់តែជឿសម្ដីអ្នកដទៃទាំងងងឹតងងុល តើនេះពុំមែនជាការខកខានក្នុងការទទួលខុសត្រូវចំពោះជីវិតរបស់យើងផ្ទាល់ទេឬអី? ដូច្នេះ យើងមុខជាងាយប្រព្រឹត្តនូវកំហុស ដូចពួកសាសន៍យូដាបានធ្វើក្នុងគ្រានោះដែរ ហើយយើងនឹងត្រូវព្រះអម្ចាស់បោះបង់ និងលុបបំបាត់ចោលជាមិនខាន!

យើងគប្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខណៈដែលយើងពិនិត្យល្អិតល្អន់អំពីផ្លូវពិត

យើងគប្បីមានទស្សនៈផ្ទាល់ខ្លួនឯង ពេលនិយាយការពិនិត្យល្អិតល្អន់អំពីផ្លូវពិត ជាជាងជឿតាមអ្វីដែលគ្រូគង្វាល ពួកចាស់ទុំ ឬរដ្ឋាភិបាលចិននិយាយទាំងងងឹតងងុលនោះឡើយ។ យើងត្រូវតែប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ដ្បិតទាល់តែបែបនេះទើបយើងអាចធ្វើគារវកិច្ចដល់ការលេចមករបស់ព្រះអម្ចាស់បាន។ ព្រះអម្ចាស់យេស៊ូវមានបន្ទូលថា «មើលអញឈរនៅមាត់ទ្វារទាំងគោះ ប្រសិនបើអ្នកណា ឮសំឡេងអញ ហើយបើកទ្វារឲ្យអញ នោះអញនឹងចូលទៅឯ អ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះ ក៏បរិភោគជាមួយនឹងអញដែរ» (វិវរណៈ ៣:២០)។ «ចៀមខ្ញុំស្គាល់សំឡេងខ្ញុំ ហើយខ្ញុំក៏ស្គាល់ពួកវាដែរ ហើយពួកវាក៏ដើរតាមខ្ញុំផង» (យ៉ូហាន ១០:២៧)ជំពូកទី២ និងជំពូកទី៣ នៃកណ្ឌគម្ពីរវិវរណៈ ទាយទុកជាច្រើនលើកថា «អ្នកណាដែលមានត្រចៀក ចូរស្ដាប់ព្រះបន្ទូលដែលព្រះវិញ្ញាណថ្លែងទៅកាន់ក្រុមជំនុំទាំងអម្បាលម៉ានចុះ»។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានព្រះបន្ទូលថា «ដោយសារយើងកំពុងស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់ វាជាការចាំបាច់ណាស់ដែលយើងត្រូវស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងពីព្រះសូរសៀងរបស់ព្រះជាម្ចាស់ ព្រោះនៅទីណាដែលព្រះជាម្ចាស់ទ្រង់មានបន្ទូលនូវព្រះបន្ទូលថ្មីៗ នោះព្រះសូរសៀងរបស់ព្រះជាម្ចាស់គឺនៅទីនោះ ហើយនៅទីណាដែលមានស្នាមព្រះបាទារបស់ព្រះជាម្ចាស់ នៅទីនោះមានសកម្មភាពរបស់ព្រះជាម្ចាស់។ នៅទីណាដែលមានការសម្តែងចេញអំពីព្រះជាម្ចាស់ ហើយនៅទីណាដែលព្រះជាម្ចាស់លេចមក នៅទីនោះមានសេចក្តីពិត មានផ្លូវ ហើយជីវិតក៏កើតមានដែរ។ ឯងរាល់គ្នាបានព្រងើយកន្តើយចំពោះពាក្យថា “ព្រះជាម្ចាស់គឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត” ក្នុងការស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់។ ហេតុដូចនេះ មានមនុស្សជាច្រើនពុំជឿថា ពួកគេបានរកឃើញស្នាមព្រះបាទារបស់ព្រះជាម្ចាស់ ហើយរឹតតែមិនទទួលស្គាល់នូវការលេចមករបស់ព្រះជាម្ចាស់ទៀត ទោះបីជាពួកគេទទួលបានសេចក្តីពិតក៏ដោយ។ នេះគឺជាកំហុសដ៏ធ្ងន់ធ្ងរខ្លាំងណាស់!» («ឧបសម្ព័ន្ធ ១៖ ការលេចមករបស់ព្រះជាម្ចាស់ បានចាប់ផ្តើមក្នុងយុគសម័យថ្មីមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈការនេះយើងអាចមើលឃើញព្រះជាម្ចាស់ថ្លែងព្រះបន្ទូលបន្ថែមទៀត នៅពេលដែលទ្រង់យាងត្រឡប់មកវិញនៅគ្រាចុងក្រោយ ហើយយើងគប្បីធ្វើដូចស្រ្តីក្រមុំឈ្លាសវៃ ដែលផ្ដោតសំខាន់លើការស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់។ ស្ត្រីក្រមុំឈ្លាសវៃមានទាំងគុណសម្បត្តិ ហើយវាងវៃទាំងខាងព្រលឹងវិញ្ញាណផង។ តាមរយៈការថ្លែងព្រះបន្ទូលរបស់ព្រះគ្រីស្ទ ពួកគេអាចដឹងថា ព្រះបន្ទូលទាំងនេះគឺជាសេចក្ដីពិត ជាមាគ៌ានៃជីវិត ដូច្នេះហើយពួកគេក៏អាចស្គាល់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយអាចស្វាគមន៍ការលេចមករបស់ព្រះអង្គដែរ។ ឧទាហរណ៍ កាលព្រះអម្ចាស់យេស៊ូវបានលេចមក ហើយធ្វើកិច្ចការរបស់ទ្រង់ក្នុងយុគសម័យនៃក្រឹត្យវិន័យ ព្រះអង្គបានបង្ហាញពីមាគ៌ាថា «ចូរអ្នករាល់គ្នាប្រែចិត្ត ដ្បិតនគរព្រះនៅជិតបង្កើយ» (ម៉ាថាយ ៤: ១៧)។ ពេត្រុស យ៉ូហាន និងសាវ័កដទៃទៀតដែលដើរតាមព្រះអម្ចាស់យេស៊ូវ គ្រប់គ្នាសុទ្ធតែស្គាល់ព្រះអម្ចាស់ តាមរយៈព្រះសូរសៀងរបស់ព្រះជាម្ចាស់។ ពួកអាចស្ដាប់ឮថា អ្វីដែលព្រះអម្ចាស់កំពុងបង្ហាញឲ្យឃើញ គឺជាសេចក្ដីពិត ដូច្នេះហើយទើបពួកគេបោះបង់ឪពុកម្ដាយ និងផ្ទះសម្បែងរបស់គេដោយមិនអល់អែក ដើម្បីដើរតាមព្រះអម្ចាស់ ហើយពួកគេត្រូវបានស្រោចស្រព និងត្រូវឃ្វាលដោយព្រះអង្គផ្ទាល់។ ក្នុងគ្រាដែលពួកគេដើរតាមព្រះអម្ចាស់យេស៊ូវ ពួកគេត្រូវបានរុកកួន និងត្រូវរារាំងគ្រប់បែបគ្រប់វិធីទាំងអស់ ពីសំណាក់ពួកផារីស៊ី ហើយត្រូវបានបង្កាច់បង្ខូច និងត្រូវថ្កោលទោសពីសំណាក់អាជ្ញាធររ៉ូម៉ាំងផងដែរ។ ដោយឡែក ពួកគេស្ដាប់តែព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងស្ដាប់បង្គាប់តែព្រះអង្គមួយ ដោយបដិសេធមិនព្រមឲ្យខ្លួនគេត្រូវរំខាន ឬចាញ់បញ្ឆោត ពីសំណាក់អ្នកកាន់អំណាចគ្រប់គ្រង ឬពួកផារីស៊ីជាមេដឹកនាំសាសនានោះឡើយ។ ដោយបានស្គាល់ព្រះគ្រីស្ទ ពួកគេបានតាមទ្រង់ដល់ទីបញ្ចប់ ពួកគេបានអធិស្ឋានទៅរកទ្រង់ និងបានស្គាល់ព្រះបន្ទូលទ្រង់ទៀតផង។ ពួកគេចាស់ចិត្តចាស់គំនិតបន្តិចម្ដងៗក្នុងជីវិត រួចចាប់ផ្ដើមមានចំណេះដឹងខ្លះៗអំពីព្រះជាម្ចាស់។ យ៉ាងណាមិញ ពួកសាសន៍យូដាដ៏ស្មោះត្រង់ ដែលតឹងតែង ល្ងង់ខ្លៅ និងរឹងចចេស ទោះបីជាពួកគេបានឮពីសិទ្ធិអំណាច និងព្រះចេស្ដានៅក្នុងព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ ហើយដឹងថា គ្មានមនុស្សណាអាចនិយាយនូវព្រះបន្ទូលទាំងនេះបាន ក៏ពួកគេនៅតែមិនអាចជឿ ឬដើរតាមព្រះអង្គនោះដែរ។ ពួកគេដួលចុះត្រឹមសម្ដីបញ្ឆិតបញ្ឆៀងទីមួយនៃការដែលត្រូវរុកកួន និងបោកបញ្ឆោតពីសំណាក់ពួកផារីស៊ី។ ពួកគេជឿលើព្រះជាម្ចាស់ ប៉ុន្តែគេមិនអាចស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ឡើយ ពួកគេពុំមានការដឹងខុសត្រូវ ឬទស្សនៈណាមួយជារបស់ផ្ទាល់ខ្លួននោះឡើយ ហើយគេថែមទាំងហ៊ានដល់ថ្នាក់ចូលដៃនឹងសាតាំងមកប្រឆាំងទាស់នឹងព្រះជាម្ចាស់ផង។ នៅទីបញ្ចប់ មនុស្សបែបនេះអាចត្រូវព្រះជាម្ចាស់បោះបង់ និងលុបបំបាត់ចោល ដោយឲ្យគេធ្លាក់ទៅក្នុងស្ថាននរក ដើម្បីឲ្យត្រូវទទួលទោសអស់កល្បជានិច្ច។ ហេតុនេះ កាលណាយើងពិនិត្យល្អិតល្អន់អំពីផ្លូវពិត យើងមិនត្រូវជឿអ្វីដែលអ្នកដទៃនិយាយ ដោយងងឹតងងុលនោះទេ តែត្រូវផ្ដោតលើការស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងការទទួលស្គាល់ថា ព្រះគ្រីស្ទ គឺជាសេចក្ដីពិត ជាផ្លូវ និងជាជីវិត។ នេះគឺជារឿងសំខាន់ជាងគេបំផុត។

ពេលនេះ ដំណឹងល្អអំពីគ្រាចុងក្រោយនៃព្រះដ៏មានគ្រប់ព្រះចេស្ដា រីកសាយទៅទូទាំងសកលលោក ហើយសៀវភៅអំពីព្រះបន្ទូលពីបុរាណ ដែលត្រូវបានបង្ហាញដោយព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលជាព្រះបន្ទូលដែលលេចមកក្នុងសាច់ឈាម ត្រូវបានប្រែសម្រួលជាង២០ភាសា ហើយអាចរកបានជាសាធារណៈនៅលើប្រព័ន្ធអនឡាញ សម្រាប់ឲ្យមនុស្សជាតិគ្រប់គ្នាឈ្វេងយល់ និងពិនិត្យឲ្យល្អិតល្អន់។ ព្រះដ៏មានគ្រប់ព្រះចេស្ដា បង្ហាញសេចក្តីពិតគ្រប់យ៉ាង ដើម្បីសង្គ្រោះមនុស្សជាតិ ដូចជា អ្វីទើបជាជំនឿពិតលើព្រះជាម្ចាស់ អ្វីទើបជាការចុះចូលចំពោះព្រះជាម្ចាស់ និងសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ របៀបដែលយើងអាចកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ របៀបដែលយើងអាចចុះសម្រុងនឹងព្រះគ្រីស្ទ របៀបដែលយើងអាចរស់នៅក្នុងជីវិតដ៏មានន័យ និងប្រធានបទជាច្រើនទៀត។ មនុស្សមកពីគ្រប់ជាតិសាសន៍ទាំងអស់ទូទាំងពិភពលោក ដែលទន្ទឹងឲ្យព្រះជាម្ចាស់លេចមក បានស្គាល់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ នៅក្នុងព្រះបន្ទូលនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ពួកគេប្រាកដក្នុងចិត្តថា ព្រះបន្ទូលទាំងនេះជាសេចក្ដីពិតដែលព្រះជាម្ចាស់បង្ហាញមក ដើម្បីសម្អាត និងសង្គ្រោះមនុស្សលោក ហើយពួកគេក៏បានត្រឡប់មកឯដំណាក់របស់ព្រះជាម្ចាស់វិញម្ដងម្នាក់ៗ។ មិនថា គ្រូគង្វាល និងពួកចាស់ទុំព្យាយាមរារាំងផ្លូវ ឬមិនថា រដ្ឋាភិបាលចិនផ្សព្វផ្សាយពាក្យបង្កាច់បង្ខូច និងប្រមាថយ៉ាងណា ក៏ពួកគេដើរតាមព្រះជាម្ចាស់ដោយឥតងាករេនោះឡើយ។ មនុស្សទាំងអស់នេះ គឺជាស្ត្រីក្រមុំឈ្លាសវៃ ជាមនុស្សដែលត្រូវបានលើកឡើងនៅចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់ ជាមនុស្សដែលមានឱកាសបានព្រះជាម្ចាស់លាងសម្អាត និងប្រោសឲ្យគ្រប់លក្ខណ៍ និងត្រូវបានព្រះជាម្ចាស់ក្នុងគ្រាចុងក្រោយប្រទានឲ្យក្លាយជាអ្នកមានជ័យជម្នះ។ ហេតុនេះ មានអស់អ្នកដែលមើលឃើញថា ព្រះបន្ទូលដែលព្រះដ៏មានគ្រប់ព្រះចេស្ដាសម្ដែងចេញមក សុទ្ធតែជាសេចក្ដីពិត ជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ តែត្រូវបានចាញ់បញ្ឆោត និងត្រូវបានបង្ខាំង បន្ទាប់ពីស្ដាប់ឮការហាមប្រាម ដែលថ្លែងចេញពីមកគ្រូគង្វាល ពួកចាស់ទុំ ហើយមិនហ៊ានពិនិត្យល្អិតល្អន់អំពីកិច្ចការរបស់ព្រះជាម្ចាស់ផង។ ពួកគេថែមទាំងហ៊ានសង្ស័យផ្លូវពិត និងកិច្ចការរបស់ព្រះជាម្ចាស់ទៀត តើនេះជារបៀបដែលស្ត្រីក្រមុំឈ្លាសវៃបញ្ចេញកិរិយាមារយាទមែនទេ? ព្រះជាម្ចាស់អាចថ្លែងព្រះបន្ទូលរាប់រយពាក្យ ហើយពួកគេក៏មិនអាចជឿព្រះបន្ទូលនោះទាំងស្រុងដែរ ប៉ុន្តែពេលដែលមនុស្សជាតិម្នាក់ដែលពុករលួយ និយាយពាក្យតែមួយម៉ាត់ ពួកគេទទួលយកពាក្យនោះអស់ពីចិត្ត តើនេះមិនមែនជាស្ត្រីក្រមុំលេលាទេឬអី? ពេលដែលពួកគេពិនិត្យល្អិតល្អន់អំពីផ្លូវពិត ស្ត្រីក្រមុំលេលា មិនស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ទេ តែស្ដាប់តាមពាក្យសម្ដីរបស់មនុស្សជំនួសវិញ។ ពួកគេតែងតែត្រូវរុកកួន និងចាញ់បញ្ឆោតពីសំណាក់សាតាំង ហើយទីបញ្ចប់ពួកគេនឹងត្រូវសាតាំងលេបត្របាក់ដែរ។ ពួកគេនឹងបាត់បង់សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ ពួកគេនឹងត្រូវព្រះជាម្ចាស់បោះបង់ និងលុបបំបាត់ចោល ហើយពួកគេនឹងត្រូវកម្ចាត់កម្ចាយទៅដោយគ្រោះមហន្តរាយ។ ការនេះត្រូវបានសម្រេចនូវព្រះបន្ទូលនៅក្នុងព្រះគម្ពីរយ៉ាងច្បាស់ថា៖ «រាស្ត្រអញត្រូវបំផ្លាញដោយកង្វះចំណេះដឹង» (ហូសេ ៤:៦) ហើយ «មនុស្សលេលាស្លាប់ដោយព្រោះចង់បានប្រាជ្ញា» (សុភាសិត ១០:២១)

ពេលនេះ កិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាក្នុងគ្រាចុងក្រោយ នឹងឈានដល់ទីបញ្ចប់របស់ខ្លួនយ៉ាងឆាប់រហ័ស។ តើយើងចង់ធ្វើដូចជាពេត្រុស ធ្វើជាមនុស្សដែលស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងស្វាគមន៍ព្រះអម្ចាស់? ឬយើងចង់ធ្វើដូចជាសាសន៍យូដាដ៏ស្មោះត្រង់ ដោយធ្វើតាមអ្វីដែលគ្រូគង្វាល ពួកចាស់ទុំ និងរបបគ្រប់គ្រងដ៏អាក្រក់និយាយ ទាំងងងឹតងងុល ហើយបាត់បង់សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់? ការដែលយើងជ្រើសរើសស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬពាក្យសម្ដីរបស់មនុស្ស ពេលកំពុងពិនិត្យល្អិតល្អន់អំពីផ្លូវពិត នឹងសម្រេចវាសនារបស់យើង និងទីបញ្ចប់ចុងក្រោយរបស់យើង! ដ្បិតព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «កិច្ចការរបស់ព្រះជាម្ចាស់បាចសាចទៅមុខ ប្រៀបដូចជាទឹករលកដ៏ធំសម្បើម។ គ្មាននរណាម្នាក់អាចឃាត់ឃាំងទ្រង់បានឡើយ ហើយក៏គ្មាននរណាម្នាក់អាចបញ្ឈប់ដំណើររបស់ទ្រង់បានដែរ។ មានតែអស់អ្នកណាដែលស្ដាប់បន្ទូលរបស់ទ្រង់ដោយយកចិត្តទុកដាក់ និងអស់អ្នកដែលស្វែងរក ហើយស្រេកឃ្លានចង់បានទ្រង់ប៉ុណ្ណោះ ទើបអាចដើរតាមស្នាមព្រះបាទារបស់ទ្រង់ និងទទួលសេចក្ដីសន្យារបស់ទ្រង់បាន។ អ្នកដែលមិនស្ដាប់តាមទ្រង់ នឹងត្រូវជួបគ្រោះមហន្តរាយយ៉ាង ច្រើនសន្ធឹក និងត្រូវទទួលទោសដែលស័ក្តិសមបំផុត» («ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់គ្រប់គ្រងលើវាសនារបស់មនុស្សលោកទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

កំណត់ត្រារបស់អ្នកនិពន្ធ៖ ប្រសិនបើអ្នកមានសំណួរ ឬបញ្ហាណាមួយ សូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈការផ្ញើសារមកផ្ទាល់ ហើយយើងអាចសិក្សា និងពិភាក្សាអំពីសំណួរ និងបញ្ហាទាំងអស់នេះជាមួយគ្នា។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

របៀបអធិស្ឋានដែលអាចឱ្យព្រះជាម្ចាស់ស្ដាប់ឮ៖ ការដោះស្រាយបញ្ហាចំនួន៣ គឺជាគន្លឹះ

ក្នុងនាមជាគ្រីស្ទបរិស័ទ សេចក្ដីអធិស្ឋានគឺជាផ្នែកមួយដែលមិនអាចប្រកែកបាននៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង...

អាថ៌កំបាំងនៅពីក្រោយគម្ពីរម៉ាថាយ ២៤:៣៦៖ «ប៉ុន្តែ ចំពោះថ្ងៃ និងពេលកំណត់នោះ គឺគ្មានមនុស្សណាម្នាក់ដឹងឡើយ»

បាតុភូតចន្ទក្រហមទាំងបួនបានលេចឡើង ហើយគ្រោះមហន្តរាយដូចជារញ្ជួយដី គ្រោះទុរភិក្ស និងជំងឺរាតត្បាតកំពុងតែកើនឡើងយ៉ាងច្រើន។...

សញ្ញាទាំង 6 ដែលព្រះគម្ពីរទាយថាព្រះអម្ចាស់យេស៊ូវគ្រីស្ទនឹងយាងត្រឡប់មកវិញបានបង្ហាញខ្លួន

កាលពីពីរពាន់ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវបានសន្យានឹងយើងថា៖ «មើល៍ ខ្ញុំមកយ៉ាងឆាប់» (វិវរណៈ ២២:១២)។ ពេលនេះ...

ការឆ្លុះបញ្ចាំងរបស់គ្រីស្ទបរិស័ទ៖ ខ្ញុំតស៊ូនឹងវាសនារបស់ខ្ញុំ ហើយបរាជ័យ ប៉ុន្ដែក្នុងបរាជ័យរបស់ខ្ញុំ ខ្ញុំរកឃើញ...

អារម្ភកថា ក្នុងសមុទ្រទុក្ខរបស់មនុស្ស ខ្ញុំក៏ដូចជាអ្នកដទៃជាច្រើនដែរ ដោយស្រឡាញ់ក្ដីសុបិននៃការចាប់ផ្ដើមលើដំណើរជីវិតរបស់ខ្ញុំ។ ខ្ញុំបានជឿថា...

Leave a Reply