គ្រោះកាចមកដល់ហើយ៖ តើគ្រីស្ទបរិស័ទគួរលន់តួបាបបែបណាដើម្បីទទួលបានការការពារពីព្រះជាម្ចាស់?

08-09-2021

សព្វថ្ងៃនេះ ជំងឺរាតត្បាតបានរីករាលដាលពាសពេញពិភពលោក។ មនុស្សម្នានៅជុំវិញពិភពលោកកំពុងស្លាប់ក្នុងចំនួនយ៉ាងច្រើន ហើយមានមនុស្សជាច្រើនទៀតកំពុងស្ថិតក្នុងសភាពភ័យស្លន់ស្លោ ដោយដឹងថាគ្រោះធំនឹងចូលមកដល់។ គ្មាននរណាម្នាក់ដឹងថាជំងឺរាតត្បាតនេះនឹងនៅមានរយៈពេលយូរប៉ុនណាទៀត ឬតើវានឹងឆក់យកជីវិតមនុស្សច្រើនប៉ុនណាទៀតនោះទេ។ យ៉ាណាក្ដី អស់អ្នកដែលជឿលើព្រះជាម្ចាស់ដឹងក្នុងចិត្តថា គ្រប់ការទាំងអស់កើតឡើងដោយមានការអនុញ្ញាតពីព្រះជាម្ចាស់ ហើយគ្មានអ្វីអាចកើតឡើងដោយគ្មានការអនុញ្ញាតពីទ្រង់ឡើយ។ ដូចនេះ តើព្រះជាម្ចាស់មានបំណងព្រះឫទ័យដូចម្ដេចដែលទ្រង់អនុញ្ញាតឱ្យគ្រោះមហន្តរាយទាំងនេះបានកើតឡើងមកលើពួកយើងនោះ?

ចូរក្រលេកមើលក្នុងប្រវត្តិសាស្ដ្រ និងស្វែងរកបំណងព្រះឫទ័យរបស់ព្រះជាម្ចាស់

នៅក្នុងគម្ពីរសញ្ញាចាស់ មានការកត់ត្រាទុកមកថា ប្រជាជនក្រុងសូដុមជាមនុស្សអាក្រក់ កេងប្រវ័ញ្ច និងពុករលួយ ហើយក្រុងនោះពោរពេញដោយការបង្ហូរឈាម និងការសម្លាប់គ្នា គឺអាក្រក់ខ្លាំងរហូតដល់មនុស្សនៅទីនោះចង់សម្លាប់ពួកទេវតាទៀតផង។ ពួកគេមិនដែលលន់តួបាបឡើយ ហេតុនេះហើយ ព្រះជាម្ចាស់បានបង្អុរភ្លៀងជាភ្លើងឆេះធ្លាក់ពីស្ថានសួគ៌មកលើពួកគេ និងបានបំផ្លាញពួកគេអស់។ យ៉ាងណាក្ដី អ្នកដែលចេះដឹងច្រើនអំពីបទគម្ពីរដឹងថា មុនព្រះជាម្ចាស់នាំនូវសេចក្ដីអន្តរាយដល់ក្រុងនេះ នោះអ័រប្រាហាំបានអង្វរដល់ព្រះអង្គជំនួសឱ្យពួកក្រុងសូដុមនេះ។ នេះគឺជាការដកស្រង់ពីអ្វីដែលបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ៖ «រួចព្រះយេហូវ៉ាមានបន្ទូលថា ប្រសិនបើខ្ញុំឃើញមានមនុស្សសុចរិតហាសិបនាក់នៅក្នុងក្រុងសូដុម នោះខ្ញុំនឹងទុកជីវិតដល់មនុស្សអស់នៅក្នុងទីក្រុងនេះ ដោយយល់ដល់អ្នកទាំងនោះ។ ... រួចលោកទូលថា ... ប្រហែលជានៅទីនោះ មានមនុស្សសុចរិតតែដប់នាក់ទេ។ រួចទ្រង់ក៏តបថា ខ្ញុំនឹងមិនបំផ្លាញក្រុងនេះទេ ដោយយល់ដល់មនុស្សសុចរិតដប់នាក់នោះ» (លោកុប្បត្តិ ១៨:២៦-៣២)។ ខគម្ពីរទាំងនេះមិនគ្រាន់តែបង្ហាញពីនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឱ្យយើងដឹងពីសេចក្ដីមេត្តាករុណាដ៏ធំធេង និងសេចក្ដីអត់ធ្មត់របស់ទ្រង់ថែមទៀតផង។ ព្រះជាម្ចាស់គួរតែបានទុកជីវិតឱ្យអ្នកក្រុងសូដុម ប្រសិនបើរកឃើញថាមានមនុស្សសុចរិតតែដប់នាក់។ ទោះបីជាពួកគេមានសេចក្ដីពុករលួយ និងអាក្រក់ខ្លាំងប៉ុនណាក្ដី ក៏ព្រះជាម្ចាស់នៅតែសង្ឃឹមថាពួកគេនឹងបានលន់តួបាប។ តែការពិតវាជារឿងគួរឱ្យឈឺចាប់ណាស់ ដែលក្រុងដ៏ធំនេះសូម្បីតែមនុស្សសុចរិតត្រឹមដប់នាក់ក៏គ្មានផង ហេតុដូចនេះ ចុងក្រោយព្រះជាម្ចាស់ក៏គ្មានជម្រើសអ្វីក្រៅពីបំផ្លាញក្រុងនេះឡើយ។

ដោយមានការល្បួងនានា មនុស្សម្នាដែលកំពុងរស់នៅក្នុងលោកិយនាពេលសព្វថ្ងៃនេះ មានភាពអាក្រក់ជាងមនុស្សនៅក្នុងក្រុងសូដុមនៅក្នុងឆ្នាំនោះទៅទៀត។ មនុស្សក្នុងពេលបច្ចុប្បន្ននេះត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងខ្លាំង៖ ពួកគេស្រលាញ់សេចក្ដីអាក្រក់ និងពេញចិត្តនូវសេចក្ដីទុច្ចរិត។ ផែនដីវិលវល់ដោយអំពើហិង្សា និងអំពើផិតក្បត់ ហើយអ្នកក៏ឃើញថាមាននូវកន្លែងខារ៉ាអូខេ កន្លែងម៉ាស្សា សណ្ឋាគារ និងក្លឹបរាំកម្សាន្តនៅគ្រប់ទីកន្លែង នៅតាមដងវិធីធំៗ និងតាមច្រកតូចៗក៏មានដែរ។ កន្លែងទាំងនេះពោរពេញដោយអំពើអាក្រក់ និងអំពើអនាចារផ្លូវភេទ។ មនុស្សគ្រប់គ្នារស់នៅសម្រាប់តែការស៊ីផឹក សប្បាយ និងបណ្ដោយខ្លួនតាមការសប្បាយនៃសាច់ឈាម ដោយបានធ្វើរឿងថោកទាបបំផុត។ គឺគ្មានសេចក្ដីស្រលាញ់រវាងមនុស្សនិងមនុស្សឡើយ គ្រប់គ្នាសុទ្ធតែមានចិត្តបោកបញ្ឆោត វាយតប់ និងដណ្ដើមគ្នាទៅវិញទៅមកឱ្យបានឋានៈ កេរ្តិ៍ឈ្មោះ និងសំណាង។ ពួកគេបោកប្រាស់ និងធ្វើបាបគ្នាទៅវិញទៅមក ហើយថែមទាំងធ្វើឱ្យគេបាត់បង់លុយកាក់ និងផលប្រយោជន៍ទៀតផង។ មនុស្សជាតិទាំងមូលរស់នៅក្រោមដែនរបស់សាតាំង ហើយគ្មាននរណាមានក្ដីស្រលាញ់ចំពោះអ្វីៗដែលវិជ្ជមាន ឬចង់បានពន្លឺ ឬចូលមកទទួលយកព្រះគុណនៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ។ សូម្បីតែពួកអ្នកជឿរស់នៅក្នុងវដ្ដនៃអំពើបាប និងការសារភាពអំពើបាបក្ដី ក៏សរុបមកមិនអាចស្ថិតក្នុងភាពពិតជាក់ស្ដែងនៃសេចក្ដីបង្រៀនរបស់ព្រះអម្ចាស់ដែរ។ ពួកគេកាន់តែចូលជ្រៅទៅក្នុងទំនោរនៃលោកិយ និងដេញតាមនូវការសប្បាយនៃសាច់ឈាម។ ទោះបីជាពេលពួកគេដឹងថាខ្លួនឯងកំពុងរស់នៅក្នុងអំពើបាបក្ដី ពួកគេនៅតែមិនអាចដកខ្លួនចេញពីចំណងនៃអំពើបាបបាន ដោយដួងចិត្តរបស់ពួកគេបានដើរឃ្លាតឆ្ងាយខ្លាំងពីព្រះជាម្ចាស់។ ដោយការប្រព្រឹត្តិអំពើពុករលួយបែបនេះ តើមនុស្សជាតិទាំងមូលមិនឈានដល់ចំណុចដែលពួកគេគួរត្រូវបានបំផ្លាញចោលតាំងពីយូរហើយមកឬ?

ព្រះជាម្ចាស់សង្ឃឹមថាមនុស្សអាចលន់តួបាប

គ្រោះមហន្តរាយកំពុងតែកើតមានឡើងមួយហើយមួយទៀត ហើយបំណងព្រះឫទ័យរបស់ព្រះជាម្ចាស់គឺចង់ឱ្យយើងចូលមកចំពោះទ្រង់ដើម្បីលន់តួបាប។ ទ្រង់ចង់ឱ្យគ្រប់គ្នាកែប្រែចិត្ត និងមិនចង់ឱ្យពួកគេវិនាសអន្តរាយឡើយ។ កាលពីពីរពាន់ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវមានព្រះបន្ទូលថា «ចូរអ្នករាល់គ្នាប្រែចិត្ត ដ្បិតនគរព្រះនៅជិតបង្កើយ» (ម៉ាថាយ ៤:១៧)។ ត្រង់ចំណុចនេះ អ្នករាល់គ្នាមួយចំនួនពោលថា «ពួកអ្នកមិនជឿមិនបានជឿលើព្រះជាម្ចាស់ និងមិនអាចលន់តួបាបឡើយ។ យ៉ាងណាក្ដី ក្រោយពីទទួលបានជំនឿនៅក្នុងព្រះអម្ចាស់ យើងតែងតែយំយ៉ាងសោកសៅនៅចំពោះមុខទ្រង់នៅពេលដែលយើងអធិស្ឋាន។ យើងសារភាពនូវអំពើបាបពីអតីតកាលរបស់យើង ហើយយើងនឹងមិនធ្វើអ្វីៗដែលអាក្រក់ម្ដងទៀតឡើយ។ យើងអាចមានចិត្តស៊ូទ្រាំ និងអត់ធ្មត់ចំពោះគ្នាទៅវិញទៅមក។ យើងអាចផ្ដល់អំណោយសប្បុរសធម៌ និងបរិច្ចាក ព្រមទាំងជួយគ្នាទៅវិញទៅមកផង សូម្បីតែយើងអាចចំណាយពេលវេលារបស់យើងទាំងអស់ទាំងនឿយហត់ និងធ្វើការសម្រាប់ព្រះអម្ចាស់ ហើយយើងមិនក្បត់ទ្រង់ឡើយទោះបីជាយើងត្រូវបានចាប់ខ្លួន និងត្រូវបានដាក់គុកក្ដី។ តើនេះមិនមែនជាការកែប្រែចិត្តដ៏ពិតជាក់ស្ដែងទេឬ? ប្រសិនបើយើងអនុវត្តតាមរបៀបនេះយ៉ាងខ្ជាប់ខ្ជួន នោះព្រះអម្ចាស់នឹងការពារយើង ព្រមទាំងថែរក្សាពួកយើងពីការបំផ្លាញចោលដោយគ្រោះមហន្តរាយទាំងនោះផង។» ប៉ុន្តែតើនេះជារឿងត្រូវនិយាយមែនទេ? ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា «អ្នកណាដែលប្រព្រឹត្តអំពើបាប អ្នកនោះជាអ្នកបម្រើអំពើបាបហើយ។ ហើយអ្នកបម្រើមិននៅក្នុងផ្ទះរហូតទេ៖ ប៉ុន្តែ បុត្រាគង់នៅជាដរាបវិញ» (យ៉ូហាន ៨:៣៤-៣៥)។ ក្រោយពីយើងទទួលបានជំនឿនៅក្នុងព្រះអម្ចាស់ហើយ នោះយើងអាចបន្ទាបខ្លួន និងអត់ធ្មត់ យើងអាចជួយអ្នកដទៃ ហើយយើងអាចធ្វើការលះបង់ បង្កើនសមត្ថភាពខ្លួនឯង បង្រៀនអំពីដំណឹងល្អ ធ្វើជាសក្ខីភាពចំពោះព្រះអម្ចាស់ ហើយយើងក៏មាននូវលក្ខណៈល្អពីខាងក្រៅមួយចំនួនផងដែរ។ យ៉ាងណាក្ដី អ្វីដែលយើងមិនអាចបដិសេធបាននោះគឺថា និស្ស័យពុករលួយដែលធ្វើការកុហកនៅក្នុងខ្លួនយើង ដូចជាភាពក្រអឺតក្រទម បោកបញ្ឆោត រឹងទទឹង អាក្រក់ និងកាចសាហាវ មិនត្រូវបានលាងសម្អាត ហើយយើងនៅតែប្រព្រឹត្តបាបបានគ្រប់ពេល។ ជាឧទាហរណ៍ យើងដឹងយ៉ាងច្បាស់ថា ព្រះអម្ចាស់តម្រូវឱ្យយើងមានភាពស្មោះត្រង់ ប៉ុន្តែត្រូវបានគ្រប់គ្រងដោយធម្មជាតិបោកបញ្ឆោតរបស់យើង នៅពេលណាមានអ្វីមួយប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់យើងភ្លាមៗ នោះយើងមិនអាចធ្វើអ្វីក្រៅពីនិយាយកុហក និងពាក់ព័ន្ធនឹងការបោកបញ្ឆោតឡើយ គឺវាគ្រប់គ្រងដោយភាពក្រអឺតក្រទម ដោយធម្មជាតិបោកបញ្ឆោតរបស់យើង យើងតែងតែឱ្យអ្នកដទៃធ្វើអ្វីដែលយើងនិយាយ មិនថាវាជាអ្វីនោះឡើយ ហើយនៅពេលពួកគេមិនធ្វើ យើងក៏ប្រែជាមួម៉ៅ រួចក៏និយាយប្រដៅពួកគេ។ ហើយនៅពេលមានគ្រោះមហន្តរាយ និងការល្បងលកើតមាន នោះយើងក៏រអ៊ូរទាំ និងបន្ទោសព្រះអម្ចាស់។ ទាំងនេះគឺគ្រាន់តែជាឧទាហរណ៍មួយចំនួនប៉ុណ្ណោះ។ អំពើបាបរបស់យើងប្រៀបដូចជាស្រងែអ៊ីចឹង គឺថាក្រោយពេលកាត់អស់ក៏នៅតែដុះឡើងវិញ។ ទោះបីជាយើងស្រែកយំយ៉ាងសោកសៅជារៀងរាល់ថ្ងៃនៅពេលយើងអធិស្ឋាននិងលន់តួបាបរបស់ខ្លួនក្ដី យើងនៅតែមិនផ្លាស់ប្ដូរដដែល។ តើការនេះអាចជាការកែប្រែចិត្តដ៏ពិតប្រាកដទេ? តើនរណាអាចធានាបានថាព្រះជាម្ចាស់នឹងការពារមនុស្សបែបនេះនៅកណ្ដាលចំណោមគ្រោះមហន្តរាយ? ការកែប្រែចិត្តដ៏ពិតប្រាកដគឺនៅពេលដែលនិស្ស័យពុករលួយបែបសាតាំងរបស់មនុស្សម្នាក់ត្រូវបានលាងសម្អាត និងផ្លាស់ប្ដូរទាំងស្រុង នៅពេលដែលពួកគេមិនធ្វើអំពើអាក្រក់ទៀត មិនប្រព្រឹត្តបាបទៀត ឬមិនប្រឆាំងព្រះជាម្ចាស់ទៀត។ គឺនៅពេលដែលពួកគេអាចចុះចូលនឹងព្រះជាម្ចាស់ និងថ្វាយបង្គំទ្រង់ដោយពិតប្រាកដ។ មានតែមនុស្សបែបនេះទេដែលសក្តិសមនឹងទទួលមត៌កនៃសេចក្ដីសន្យា និងព្រះពររបស់ព្រះជម្ចាស់ ព្រមទាំងចូលក្នុងនគរស្ថានសួគ៌។ ដូចមានចែងក្នុងព្រះគម្ពីរថា៖ «ចូរឲ្យអ្នកបានបរិសុទ្ធ ដ្បិតខ្ញុំបរិសុទ្ធ» (លេវីវិន័យ ១១:៤៥)។ «មានពរហើអស់អ្នកណាដែលធ្វើតាមបញ្ញត្តិរបស់ទ្រង់ ពួកគេអាចមានសិទ្ធិចូលទៅដើមជីវិត ហើយអាចចូលទៅក្នុងក្រុងតាមទ្វារ» (វិវរណៈ ២២:១៤)

របៀបទទួលបានការលន់តួបាបដ៏ពិតប្រាកដ និងទទួលបានការការពារពីព្រះជាម្ចាស់

ដូចនេះតើយើងអាចទទួលបានការលន់តួបាបដ៏ពិតប្រាកដយ៉ាងដូចម្ដេច? ព្រះអម្ចាស់យេស៊ូវមានបន្ទូលថា «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ ដ្បិតទ្រង់នឹងមានបន្ទូល មិនមែនដោយអាងអង្គទ្រង់ផ្ទាល់ឡើយ ពោលគឺនឹងមានបន្ទូលចំពោះតែរឿងណាដែលទ្រង់នឹងស្ដាប់ឮ ហើយទ្រង់នឹងសម្ដែងឲ្យអ្នកដឹងរឿងដែលត្រូវកើតមក» (យ៉ូហាន ១៦:១២-១៣)។ «ការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់» (១ ពេត្រុស ៤:១៧)។ «ចូរប្រោសពួកគេឱ្យបានបរិសុទ្ធដោយសេចក្ដីពិតរបស់ទ្រង់ ដ្បិតបន្ទូលរបស់ទ្រង់គឺជាសេចក្ដីពិត» (យ៉ូហាន ១៧:១៧)។ ព្រះអម្ចាស់បានថ្លែងទំនាយថា ទ្រង់នឹងយាងត្រលប់មកវិញនៅគ្រាចុងក្រោយ ដែលទ្រង់នឹងបង្ហាញនូវសេចក្ដីពិតដែលច្រើនជាងមុន និងខ្ពង់ខ្ពស់ជាងសម័យព្រះគុណទៅទៀត ហើយទ្រង់នឹងសម្ដែងដំណាក់កាលនៃកិច្ចការជំនុំជម្រះ និងលាងសម្អាតមនុស្ស។ ការនេះធ្វើឡើងដើម្បីឱ្យយើងអាចមានសេរីភាពចេញពីចំណងនៃអំពើបាប ដែលធ្វើតែមួយដងនិងសម្រាប់គ្រប់គ្នា ព្រមទាំងត្រូវបានសម្អាត និងផ្លាស់ប្រែផង។ ដោយសារតែកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវបានធ្វើនៅក្នុងសម័យព្រះគុណគឺជាកិច្ចការនៃការប្រោសលោះ នោះមនុស្សអាចទទួលបានការអត់ទោសពីបាប ដោយការជឿលើព្រះអង្គ។ យ៉ាងណាក្ដី មនុស្សមិនត្រូវបានសម្អាតចេញពីធម្មជាតិដែលជាប់បាបរបស់ពួកគេទេ។ មានតែការទទួលយកកិច្ចការនៃការជំនុំជម្រះរបស់ព្រះអម្ចាស់នៅគ្រាចុងក្រោយប៉ុណ្ណោះ ដែលជាការធ្វើឱ្យនិស្ស័យពុករលួយរបស់យើងត្រូវបានលាងសម្អាតនិងផ្លាស់ប្រែ ព្រមទាំងមិនប្រព្រឹត្តអាក្រក់ម្ដងទៀត មិនប្រព្រឹត្តបាប ឬប្រឆាំងព្រះជាម្ចាស់ ទើបយើងអាចនិយាយថាខ្លួនបានលន់តួបាបយ៉ាងពិតប្រាកដ។ ពេលនោះទើបយើងអាចស្ថិតក្រោមការការពាររបស់ព្រះជម្ចាស់ និងគេចផុតពីគ្រោះមហន្តរាយបាន។

ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកហើយ។ ទ្រង់គឺជាព្រះដ៏មានគ្រប់ចេស្ដាដែលបានយកកំណើតជាមនុស្ស ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ដែលកំពុងធ្វើកិច្ចការនៃការជំនុំជម្រះនៅក្នុងដំណាក់របស់ព្រះជាម្ចស់ ដែលឈរលើគ្រឹះនៃកិច្ចការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវ។ ព្រះដ៏មានគ្រប់ចេស្ដាមានបន្ទូលថា «នៅគ្រាចុងក្រោយ ព្រះគ្រីស្ទនឹងប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីសារៈសំខាន់របស់មនុស្ស និងមកវិភាគពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា...។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់មកបញ្ជាក់ពីសណ្ឋានរបស់មនុស្សនោះទេ តែទ្រង់នឹងបើកកកាយ ជម្រះសម្អាត ហើយលះសម្អាតរយៈពេលយូរអង្វែង។ វិធីបើកកកាយ ជម្រះសម្អាត ហើយលះសម្អាតទាំងអស់នេះ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលធ្វើឲ្យមនុស្សអស់សង្ឃឹមទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងនាំមនុស្សឲ្យចុះចូលចំពោះព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះនាំមកជូន គឺឲ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិត និងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះ ធ្វើឲ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីបំណងព្រះហឫទ័យនៃព្រះ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏អនុញ្ញាតឲ្យមនុស្សទទួលស្គាល់ និងដឹងអំពីលក្ខណៈខូចអាក្រក់ និងឫសគល់នៃលក្ខណៈខូចអាក្រក់របស់ខ្លួន ព្រមទាំងរកឃើញភាពស្មោកគ្រោករបស់មនុស្សផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតលក្ខណៈសម្បត្តិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត អំពីផ្លូវ និងអំពីជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានជំនឿលើទ្រង់» («ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ដើម្បីសង្គ្រោះពួកយើងចេញពីច្រវ៉ាក់នៃនិស្ស័យបែបសាតាំងរបស់យើង ព្រះដ៏មានគ្រប់ចេស្ដាបានបង្ហាញសេចក្ដីពិតទាំងអស់ដែលអាចលាងសម្អាតយើង និងសង្គ្រោះយើងទាំងស្រុង។ ទ្រង់បើកបង្ហាញពីអាថ៌កំបាំងនៃកិច្ចការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់។ ទ្រង់បង្ហាញឱ្យឃើញនូវប្រភពនៃអំពើអាក្រក់របស់លោកិយ ក៏ដូចជាខ្លឹមសារនិងសេចក្ដីពិតនៃសេចក្ដីពុករលួយរបស់មនុស្សដែលសាតាំងបានធ្វើឡើង។ ដោយការមានបទពិសោធពីការជំនុំជម្រះនៃព្រះបន្ទូលរបស់ព្រះ យើងឃើញថាសាតាំងបានធ្វើឱ្យយើងពុករលួយខ្លាំងកម្រិតណា។ ភាពក្រអឺតក្រទម ភាពបោកបញ្ឆោត ភាពរឹងទទឹង ភាពអាក្រក់ ភាពឃោរឃៅ គឺគ្មានអ្វីដែលយើងរស់នៅមានសភាពដូចនឹងភាពជាមនុស្សទេ ដោយបានធ្វើឱ្យរញ្ជួយដល់ព្រះពិរោធ និងសេចក្ដីសម្អប់ចំពោះយើង។ ក្នុងពេលជាមួយគ្នានេះដែរ យើងបានស្គាល់នូវនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ដែលទ្រង់មិនអាចអត់ធ្មត់រហូតបានឡើយ។ យើងទទួលស្គាល់ថា យើងតែងតែរស់នៅក្នុងនិស្ស័យពុករលួយរបស់សាតាំង ហើយថា ប្រសិនបើយើងមិនអនុវត្តសេចក្ដីពិតទេ នោះព្រះជាម្ចាស់ច្បាស់ជាស្អប់ខ្ពើម និងបដិសេធយើង។ ដូចនេះ មានតែយើងឱនក្រាបចុះនៅចំពោះព្រះជាម្ចាស់ និងលន់តួបាបប៉ុណ្ណោះ។ យើងស្អប់អំពើបាបរបស់យើង និងចង់រស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដោយការលះបង់នូវនិស្ស័យសាច់ឈាមម្ដងហើយម្ដងទៀត និងការអនុវត្តសេចក្ដីពិត នោះនិស្ស័យពុករលួយរបស់យើងនឹងត្រូវបានសម្អាត និងផ្លាស់ប្រែជាបន្តបន្ទាប់។ យើងនឹងមិនបះបោរប្រឆាំងនឹងព្រះជាម្ចាស់ ឬប្រឆាំងទ្រង់ទៀតឡើយ ហើយយើងចាប់ផ្ដើមចុះចូលនឹងព្រះជាម្ចាស់ ព្រមទាំងកោតខ្លាចព្រះអង្គ។ មានតែមនុស្សបែបនេះប៉ុណ្ណោះ ទើបជាអ្នកមាននូវការលន់តួនបាបពិតប្រាកដ ហើយនឹងត្រូវបានព្រះជាម្ចាស់ការពារ ព្រមទាំងគេចផុតពីគ្រោះមហន្តរាយនានាផង។

ព្រះដ៏មានគ្រប់ចេស្ដាបានលេចឡើង និងចាប់ផ្ដើមកិច្ចការរយៈពេល៣០ឆ្នាំរបស់ទ្រង់។ កិច្ចការដំណឹងល្អបានផ្សព្វផ្សាយដល់ទីឆ្ងាយៗ និងទៅដល់កន្លែងជាច្រើននៅគ្រប់ជាតិសាសន៍នីមួយៗនៅលើផែនដី ហើយព្រះបន្ទូលរាប់លានដែលព្រះដ៏មានគ្រប់ព្រះចេស្ដាបានបង្ហាញនោះត្រូវបានបោះផ្សាយលើប្រព័ន្ធអនឡាញ។ បន្ទូលទាំងនេះត្រូវបានបកប្រែជាង២០ភាសា។ បន្ទូលទាំងនេះធ្វើជាសក្ខីភាព ហើយក៏អាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នាដោយបើកចំហរផងដែរ។ នៅក្នុងយុគម័យដ៏ខ្មៅងងឹត និងអាក្រក់បំផុតនេះ សេចក្ដីពិតត្រូវបានបង្ហាញដោយព្រះគ្រីស្ទនៃគ្រាចុងក្រោយដែលទ្រង់លេចមកជាពន្លឺដ៏ពិត ដូចនឹងផ្លេកបន្ទោរដែលជះពន្លឺពីកើតទៅលិចដែរ។ បន្ទូលទាំងនេះជាសក្ខីភាពទៅកាន់មនុស្សជាតិទាំងអស់៖ ព្រះជាម្ចាស់បានលេចមក ហើយព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញហើយ។ ទ្រង់បានបើកបង្ហាញអំពីសេចក្ដីពិតដើម្បីលាងសម្អាត និងសង្គ្រោះមនុស្ស ហើយផ្លូវតែមួយសម្រាប់មនុស្សក្នុងការទទួលបាននូវការសង្គ្រោះពេញលេញនោះគឺ ត្រូវទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា។ យ៉ាងណាក្ដី មនុស្សជាតិត្រូវបានសាតាំងធ្វើឱ្យពុកលួយយ៉ាងខ្លាំង។ គ្មានររណាម្នាក់ស្រលាញ់សេចក្ដីពិតទេ។ អ្វីដែលមនុស្សទាំងអស់ចង់បាននោះគឺចង់បាននូវការរីករាយនឹងអំពើបាប។ ពួកគេមិនមានបំណងចង់ពិនិត្យមើលកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៃគ្រាចុងក្រោយ ឬទទួលយកការជំនុំជម្រះរបស់ទ្រង់ និងការវាយផ្ចាលនៅគ្រាចុងក្រោយទេ។ ផ្ទុយទៅវិញ មនុស្សបានជីករកសញ្ញាណអំពីកិច្ចការរបស់ព្រះជាម្ចាស់ ហើយអ្នកខ្លះទៀតថែមទាំងបដិសេដ និងថ្កោលទោសលើកិច្ចការរបស់ព្រះជាម្ចាស់នៃគ្រាចុងក្រោយ។ គ្រប់គ្នារស់នៅក្នុងអំពើបាបដោយគ្មានការគិតគូរអំពីការលន់តួបាបឡើយ។ មានមនុស្សតិចនាក់ណាស់ដែលចង់បានសេចក្ដីពិត ឬចង់បាននូវពន្លឺ។ គ្រោះមហន្តរាយដែលយើងបានឃើញនៅពេលសព្វថ្ងៃនេះគឺជាការដាស់តឿនចុងក្រោយរបស់ព្រះជាម្ចាស់ ជាការព្រមានចុងក្រោយរបស់ទ្រង់ មកលើមនុស្សជាតិ។ ហើយលើសពីនេះទៅទៀត ទាំងនេះជាសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់។ មានតែការមកចំពោះព្រះភ័ក្រព្រះជាម្ចាស់ដើម្បីលន់តួបាបទេ ទើបយើងអាចទទួលបាននូវការការពាររបស់ព្រះជាម្ចាស់ឱ្យផុតពីគ្រោះកាចនានា។

ព្រះដ៏មានគ្រប់ចេស្ដាមានបន្ទូលថា «គ្រោះមហន្តរាយគ្រប់ប្រភេទនឹងកើតឡើងជាបន្តបន្ទាប់។ គ្រប់ជាតិសាសន៍ ហើយគ្រប់ទីកន្លែងទាំងអស់នឹងជួបគ្រោះភ័យ៖ គ្រោះចង្រៃ គ្រោះទុរ្ភិក្ស ទឹកជំនន់ ភាពរាំងស្ងួត និងការរញ្ជួយផែនដី កើតឡើងគ្រប់ទីកន្លែង។ គ្រោះមហន្តរាយទាំងនេះ មិនត្រឹមតែនឹងកើតឡើងតែមួយកន្លែង ឬពីរកន្លែងទេ ហើយគ្រោះទាំងអស់នេះ ក៏មិនកន្លងផុតទៅត្រឹមតែមួយថ្ងៃ ឬពីរថ្ងៃនោះដែរ ផ្ទុយទៅវិញ ពួកវានឹងរីករាលដាលកាន់តែធំទៅៗ ពេញទឹកពេញដី ហើយកាន់តែសាហាវទៅៗផង។ អំឡុងពេលនេះ គ្រោះសត្វល្អិតចង្រៃគ្រប់ប្រភេទ នឹងកើតឡើងជាបន្តបន្ទាប់ ហើយបាតុភូតនៃមនុស្សស៊ីសាច់មនុស្សនឹងកើតឡើងគ្រប់ទីកន្លែង។ នេះគឺជាការជំនុំជម្រះរបស់អញចំពោះជាតិសាសន៍ និងមនុស្សទាំងអស់» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៦៥ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ប្រសិនបើមនុស្សលោកចង់មានវាសនាល្អ ប្រសិនបើប្រទេសមួយចង់មានវាសនាល្អ នោះមនុស្សត្រូវតែក្រាបចុះ ថ្វាយបង្គំព្រះជាម្ចាស់ ហើយប្រែចិត្ត និងលន់តួបាបនៅចំពោះព្រះជាម្ចាស់ ពុំនោះទេ វាសនា និងគោលដៅរបស់មនុស្សលោក នឹងជួបគ្រោះមហន្តរាយដោយចៀសមិនរួចទេ» («ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់គ្រប់គ្រងលើវាសនារបស់មនុស្សលោកទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «កិច្ចការចុងក្រោយរបស់ខ្ញុំគឺមិនត្រឹមតែសម្រាប់ជាប្រយោជន៍ដល់ការដាក់ទោសមនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ជាប្រយោជន៍ដល់ការរៀបចំវាសនារបស់មនុស្សផងដែរ។ លើសពីនេះទៅទៀត គឺដើម្បីឲ្យមនុស្សទាំងអស់អាចស្គាល់ពីអំពើ និងសកម្មភាពរបស់ខ្ញុំ។ ខ្ញុំចង់ឲ្យមនុស្សរាល់គ្នាឃើញថា គ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺត្រឹមត្រូវ ហើយគ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺជាការបង្ហាញពីនិស្ស័យរបស់ខ្ញុំ។ វាមិនមែនជាទង្វើរបស់មនុស្ស និងធម្មជាតិដាច់ខាត ដែលបានធ្វើឲ្យកើតមានមនុស្សជាតិឡើងមក ប៉ុន្តែខ្ញុំទេដែលជាអ្នកដែលចិញ្ចឹមបីបាច់រាល់ភាវរស់ទាំងអស់ដែលបានបង្កើតមក។ បើគ្មានអត្ថិភាពរបស់ខ្ញុំទេ មនុស្សជាតិនឹងត្រូវវិនាស ហើយទទួលរងនូវទុក្ខទោសជាមិនខាន។ គ្មានមនុស្សណាម្នាក់នឹងបានឃើញព្រះអាទិត្យ និងព្រះចន្ទដ៏សែនស្អាត ឬពិភពលោកដ៏ស្រស់បំព្រងម្ដងទៀតឡើយ មនុស្សជាតិនឹងជួបប្រទះតែរាត្រីដ៏ត្រជាក់ និងស្រមោលនៃសេចក្ដីស្លាប់ដែលមិនអាចទប់ទល់បាន។ ខ្ញុំជាសេចក្ដីសង្គ្រោះតែមួយគត់របស់មនុស្សជាតិ។ ខ្ញុំជាសេចក្ដីសង្ឃឹមតែមួយគត់របស់មនុស្សជាតិ ហើយជាងនេះទៅទៀត ខ្ញុំជាព្រះដែលទ្រទ្រង់អត្ថិភាពនៃមនុស្សជាតិទាំងអស់។ បើគ្មានខ្ញុំទេ មនុស្សជាតិនឹងឈានដល់ភាពនៅទ្រឹងយ៉ាងឆាប់រហ័ស។ បើគ្មានខ្ញុំទេ មនុស្សជាតិនឹងរងគ្រោះមហន្តរាយ ហើយត្រូវពួកខ្មោចគ្រប់បែបយ៉ាងជាន់ឈ្លីក្រោមជើង ទោះបីជាគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះខ្ញុំក្ដី។ ខ្ញុំបានធ្វើកិច្ចការដែលគ្មានអ្នកណាម្នាក់អាចធ្វើបាន ហើយខ្ញុំគ្រាន់តែសង្ឃឹមថា មនុស្សអាចតបស្នងខ្ញុំវិញដោយការធ្វើអំពើល្អខ្លះៗតែប៉ុណ្ណោះ» («ចូរត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់ទិសដៅរបស់អ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយកំពុងប្រែជាអាក្រក់ទៅៗនៅពាសពេញពិភពលោក ដោយរីករាលដាលទៅដល់តំបន់នានាកាន់តែធំទៅៗ។ អស់អ្នកណាដែលត្រូវបានធ្វើឱ្យវិនាសមិនអាចគេចផុតឡើយ ហើយវាមានអារម្មណ៍ហាក់ដូចជាចុងបញ្ចប់នៃពិភពលោកកំពុងចូលមកដល់ឆាប់ៗហើយ។ យ៉ាងណាក្ដី ពួកយើងទាំងអស់គ្នាដឹងថា ព្រះជាម្ចាស់គ្រប់គ្រងវាសនារបស់យើង ហើយគ្រប់ទាំងគ្រោះមហន្តរាយស្ថិតក្នុងព្រះហស្តរបស់ទ្រង់។ មានតែយើងចូលមកចំពោះព្រះជាម្ចាស់ដើម្បីលន់តួបាប និងទទួលយកការជំនុំជម្រះនិងការវាយផ្ចាលរបស់ទ្រង់ប៉ុណ្ណោះ ទើបយើងមានឱកាសទទួលបានការការពារពីព្រះជាម្ចាស់ឱ្យផុតពីគ្រោះមហន្តរាយ និងអាចរស់រានបាន។ របៀបរបស់លោកិយកំពុងរំកិលទៅមុខ គឺកំពុងបង្ហាញនៅចំពោះមុខដូចដែលបានឃើញនឹងភ្នែករបស់ពួកយើងអ៊ីចឹង។ នៅពេលព្រះជាម្ចាស់បានសង្គ្រោះអស់អ្នកដែលទ្រង់អាចសង្គ្រោះហើយ នោះទ្រង់នឹងប្រើប្រាស់គ្រោះមហន្តរាយដ៏ធំមកបំផ្លាញលោកិយដ៏អាក្រក់ និងមិនស្អាតស្អំនេះ។ នៅពេលដែលវេលានោះមកដល់ អស់អ្នកដែលមិនទាន់បានចូលមកចំពោះព្រះជាម្ចាស់ នឹងត្រូវបានកម្ចាត់ចោលដោយគ្រោះមហន្តរាយ ដោយមានតែការយំ និងសម្លេងសង្កៀតធ្មេញ។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

សញ្ញាទាំង 6 ដែលព្រះគម្ពីរទាយថាព្រះអម្ចាស់យេស៊ូវគ្រីស្ទនឹងយាងត្រឡប់មកវិញបានបង្ហាញខ្លួន

កាលពីពីរពាន់ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវបានសន្យានឹងយើងថា៖ «មើល៍ ខ្ញុំមកយ៉ាងឆាប់» (វិវរណៈ ២២:១២)។ ពេលនេះ...

ការប្រឈមនឹងគ្រោះមហន្តរាយញឹកញាប់ តើយើងអាចស្វាគមន៍ការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់ដោយរបៀបណា?

ដោយ អាន យ័ន ជនជាតិភីលីពីន កាលពីពីរពាន់ឆ្នាំមុន អ្នកដើរតាមព្រះអម្ចាស់បានសួរព្រះយេស៊ូវថា «តើទីសម្គាល់នៃការយាងមករបស់ទ្រង់...

ការឆ្លុះបញ្ចាំងរបស់គ្រីស្ទបរិស័ទ៖ ខ្ញុំតស៊ូនឹងវាសនារបស់ខ្ញុំ ហើយបរាជ័យ ប៉ុន្ដែក្នុងបរាជ័យរបស់ខ្ញុំ ខ្ញុំរកឃើញ...

អារម្ភកថា ក្នុងសមុទ្រទុក្ខរបស់មនុស្ស ខ្ញុំក៏ដូចជាអ្នកដទៃជាច្រើនដែរ ដោយស្រឡាញ់ក្ដីសុបិននៃការចាប់ផ្ដើមលើដំណើរជីវិតរបស់ខ្ញុំ។ ខ្ញុំបានជឿថា...

Leave a Reply