ជំពូកទី ៧១

ខ្ញុំបានស្តែងចេញអង្គខ្ញុំឲ្យអ្នករាល់គ្នាឃើញទាំងអស់ ប៉ុន្តែតើហេតុអ្វីបានជាអ្នករាល់គ្នាមិនអាចគិតពិចារណាព្រះបន្ទូលខ្ញុំដោយអស់ពីដួងចិត្តរបស់អ្នក? ហេតុអ្វីបានជាអ្នកទុកព្រះបន្ទូលខ្ញុំជាសម្រាម? តើអ្វីដែលខ្ញុំមានព្រះបន្ទូលមិនត្រឹមត្រូវឬ? តើព្រះបន្ទូលខ្ញុំបានធ្វើឲ្យអ្នករាល់គ្នាងាយរងគ្រោះឬ? អ្នកកំពុងពន្យារពេល និងស្ទាក់ស្ទើរជាបន្តបន្ទាប់។ ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើទង្វើបែបនេះ? តើខ្ញុំមិនបានមានបន្ទួលច្បាស់ទេឬ? ខ្ញុំបាននិយាយជាច្រើនដងថាព្រះបន្ទូលខ្ញុំ គួរតែត្រូវបានពិចារណាដោយយកចិត្តទុកដាក់ ហើយអ្នកគួរតែយកចិត្តទុកដាក់ចំពោះព្រះបន្ទូលខ្ញុំ។ តើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាជាក្មេង ដែលស្តាប់បង្គាប់ និងមិនចុះចូលដែរឬទេ? តើព្រះបន្ទូលខ្ញុំគ្មានប្រយោជន៍ទេឬ? តើព្រះបន្ទូលខ្ញុំមិនមានឥទ្ធិពលទាល់តែសោះឬ? តើអ្នករាល់គ្នាអាចធ្វើតាមព្រះហឫទ័យខ្ញុំបាន ប៉ុនណា? ប្រសិនបើអ្នកលែងទទួលបានការប្រៀនប្រដៅសោះនោះ ពេលនោះអ្នកនឹងដើរខុសគន្លង និងមិនអាចគ្រប់គ្រងបានឡើយ។ ប្រសិនបើខ្ញុំមិនបញ្ជាក់ឲ្យបានច្បាស់ពីរបៀបដែលត្រូវប្រព្រឹត្ត និងនិយាយនោះទេ នោះតើវាអាចក្លាយជាអារម្មណ៍ពិតដែលអ្នករាល់គ្នានឹងមិនយល់ដែរទេ? តោះចាំខ្ញុំមានបន្ទូលប្រាប់អ្នក! អ្នកដែលទទួលរងការបាត់បង់ គឺជាមនុស្សដែលមិនស្តាប់បង្គាប់ ដែលមិនចុះចូល ហើយដែលជឿដោយល្ងីល្ងើ! មនុស្សដែលមិនយកចិត្តទុកដាក់នឹងអ្វីដែលខ្ញុំមានព្រះបន្ទូល ហើយមិនអាចយល់សេចក្តីលម្អិត នឹងមិនអាចយល់ពីបំណងព្រះហឫទ័យខ្ញុំឡើយ ហើយក៏មិនទាំងអាចបម្រើខ្ញុំបានដែរ។ មនុស្សបែបនេះ នឹងត្រូវបានដោះស្រាយដោយអង្គខ្ញុំ និងទទួលការជំនុំជម្រះរបស់ខ្ញុំ។ ការមិនយល់ច្បាស់ពីសេចក្តីលម្អិត គឺការមិនគោរពកោតក្រែង ក៏ដូចជាខ្វះការពិចារណាដោយចេតនា ដូច្នេះខ្ញុំស្អប់មនុស្សបែបនេះ ហើយនឹងមិនអត់ឱនឲ្យពួកគេទេ។ ខ្ញុំនឹងមិនសណ្តោសប្រណីពួកគេឡើយ។ ខ្ញុំនឹងបង្ហាញឫទ្ធានុភាព និងការជំនុំជម្រះរបស់ខ្ញុំតែប៉ុណ្ណោះដល់ពួកគេ។ ឃើញទេ បើអ្នកនៅតែហ៊ានបញ្ឆោតខ្ញុំ។ ខ្ញុំជាព្រះដែលពិនិត្យមើលជម្រៅខាងក្នុងបំផុតនៃជម្រៅដួងចិត្តមនុស្ស។ ចំណុចនេះគួរតែត្រូវបានបង្ហាញឲ្យឃើញចំពោះមនុស្សគ្រប់គ្នា បើមិនដូច្នោះទេ ពួកគេនឹងធ្វើកិច្ចការរបស់ពួកគេតាមរបៀបធម្មតា ហើយដោះស្រាយជាមួយខ្ញុំដោយឥតខ្ចោះ។ នេះជាហេតុផលដែលខ្ញុំវាយប្រហារមនុស្សមួយចំនួនដោយអចេតនា។ ខ្ញុំបានមានព្រះបន្ទូលថាខ្ញុំនឹងមិនធ្វើបាបនរណាម្នាក់ដោយអយុត្តិធម៌ ថាខ្ញុំមិនធ្វើខុស ហើយថារាល់សកម្មភាពរបស់ខ្ញុំត្រូវបានធ្វើដោយការរៀបចំប្រកបដោយបញ្ញានៃព្រះហស្ដរបស់ខ្ញុំ។

ការជំនុំជម្រះរបស់ខ្ញុំ បានធ្លាក់ទៅលើមនុស្សទាំងអស់ដែលមិនស្រឡាញ់ខ្ញុំពិតប្រាកដ។ វាច្បាស់ណាស់ថានៅពេលនេះ ថាតើនរណា ដែលខ្ញុំបានកំណត់ និងជ្រើសយក ហើយនរណាជាគោលដៅនៃការកម្ចាត់ចោលរបស់ខ្ញុំ។ ទាំងនេះនឹងត្រូវលាតត្រដាងម្តងមួយៗ ហើយគ្មានអ្វីត្រូវលាក់ឡើយ។ គ្រប់មនុស្ស ព្រឹត្តិការណ៍នានា និងអ្វីៗគ្រប់យ៉ាងទាំងអស់កើតឡើង និងស្ថិតនៅដើម្បីនាំព្រះបន្ទូលរបស់ខ្ញុំទៅតាមការចាក់បំពេញ ហើយពួកគេទាំងអស់បានធ្វើឲ្យព្រះបន្ទូលដែលចេញពីមាត់ខ្ញុំក្លាយទៅជាការពិត។ ទូទាំងសកលលោក និងផែនប្រឹថពីទាំងមូលត្រូវបានគ្រប់គ្រងដោយខ្ញុំតែម្នាក់ឯង។ ខ្ញុំត្រូវតែវាយនរណាម្នាក់ដែលមិនគោរពតាមព្រះបន្ទូលខ្ញុំ ឬបដិសេធមិនអនុវត្តសកម្មភាពរបស់ខ្ញុំ ធ្វើឲ្យបុគ្គលម្នាក់នោះលិចទៅស្ថានឃុំព្រលឹង ហើយឈប់កើតមានតទៅទៀត។ ព្រះបន្ទូលរបស់ខ្ញុំទាំងអស់ គឺសមរម្យ និងត្រឹមត្រូវ ហើយគ្មានភាពសៅហ្មងទាល់តែសោះ។ តើលក្ខណៈនៃការនិយាយរបស់អ្នករាល់គ្នាអាចស្រដៀងនឹងព្រះបន្ទូលខ្ញុំដែរឬទេ? អ្នកវង្វេងស្មារតីហើយ។ អ្នកមិនយល់ឡើយ ហើយអ្នកក៏មិនបានពន្យល់ខ្លួនឯងឲ្យច្បាស់ដែរ ប៉ុន្តែអ្នកគិតថាអ្នកបានទទួលរបស់ខ្លះ ហើយថាអ្នកស្ទើរតែបានរបស់នោះហើយ។ តោះចាំខ្ញុំមានមានបន្ទូលប្រាប់អ្នក! មនុស្សដែលពេញចិត្តនឹងខ្លួនអ្នកកាន់តែខ្លាំង ពួកគេកាន់តែនៅឆ្ងាយពីការសម្រេចបានតាមបទដ្ឋានរបស់ខ្ញុំ។ ពួកគេមិនយកចិត្ដទុកដាក់នឹងព្រះហឫទ័យខ្ញុំទេ ហើយពួកគេបោកប្រាស់ខ្ញុំ និងបន្ថោកព្រះកិត្តិនាមខ្ញុំខ្លាំងបំផុត! គួរឲ្យខ្មាសអៀនណាស់! អ្នកមិនចេះប្រមាណកំពស់ខ្លួនឯងទេ។ អ្នកពិតជាល្ងង់ខ្លៅ និងល្ងីល្ងើណាស់!

ព្រះបន្ទូលខ្ញុំកំពុងលាតត្រដាងអ្វីៗគ្រប់យ៉ាងជាបន្តបន្ទាប់។ តើវាអាចទេដែលថាអ្នកនៅតែមិនអាចយល់បាន? តើអ្នកនៅតែមិនយល់ទៀតមែនទេ? តើអ្នកមានបំណងធ្វើឲ្យខ្ញុំខកចិត្តឬ? ចូរលើកតម្កើងវិញ្ញាណរបស់អ្នក ហើយបង្កើននូវភាពក្លាហានរបស់អ្នក។ ខ្ញុំមិនធ្វើអាក្រក់ចំពោះមនុស្សដែលស្រឡាញ់ខ្ញុំសូម្បីតែម្នាក់។ ខ្ញុំពិនិត្យមើលជម្រៅខាងក្នុងបំផុតនៃដួងចិត្ដមនុស្ស ហើយខ្ញុំដឹងអ្វីៗទាំងអស់ដែលមាននៅក្នុងចិត្តរបស់មនុស្សទាំងអស់។ រឿងទាំងអស់នេះ នឹងត្រូវបានបង្ហាញម្តងមួយៗ ហើយខ្ញុំនឹងពិនិត្យរឿងទាំងអស់។ ខ្ញុំមិនដែលមើលរំលងអ្នកណាម្នាក់ដែលស្រឡាញ់ខ្ញុំពិតប្រាកដទេ។ ពួកគេទាំងអស់សុទ្ធតែជាអ្នកទទួលព្រះពរ ហើយជាក្រុមនៃពួកកូនប្រុសច្បងដែលខ្ញុំបានតែងតាំងជាស្តេច។ ចំពោះអ្នកដែលមិនស្រឡាញ់ខ្ញុំពិតប្រាកដ ពួកគេជាគោលដៅនៃការបោកបញ្ឆោតខ្លួនពួកគេ ហើយពួកគេនឹងរងទុក្ខលំបាក។ នេះក៏ត្រូវបានកំណត់ទុកជាមុនដោយខ្ញុំដែរ។ កុំបារម្ភ ខ្ញុំនឹងបង្ហាញពួកគេម្តងមួយៗ។ ខ្ញុំបានរៀបចំការងារនេះឲ្យបានល្អជាមុន ហើយខ្ញុំបានចាប់ផ្តើមធ្វើវារួចហើយ។ អ្វីៗទាំងអស់ត្រូវបានធ្វើដោយមានរបៀបរៀបរយ។ វាមិនមានភាពវឹកវរអ្វីទាំងអស់។ ខ្ញុំបានសម្រេចរួចហើយថាអ្នកណាត្រូវជ្រើសរើសយក ហើយអ្នកណាត្រូវលះបង់ចោល។ ម្តងមួយៗ ពួកគេទាំងអស់នឹងត្រូវបានបង្ហាញឱ្យអ្នករាល់គ្នាបានឃើញ។ ក្នុងគ្រានោះ អ្នករាល់គ្នានឹងឃើញអ្វីដែលព្រះហស្ដខ្ញុំកំពុងធ្វើ។ មនុស្សទាំងអស់នឹងឃើញថាសេចក្តីសុចរិត និងភាពថ្កុំថ្កើងរបស់ខ្ញុំ មិនអនុញ្ញាតឲ្យមានការប្រព្រឹត្តខុស ឬការប្រឆាំងពីអ្នកណាឡើយ ហើយអ្នកដែលធ្វើខុសនឹងត្រូវទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។

ខ្ញុំជាព្រះដែលស្វែងរកជម្រៅខាងក្នុងបំផុតនៃបេះដូងមនុស្សគ្រប់គ្នា។ កុំមើលខ្ញុំតែពីខាងក្រៅ។ អ្នកជាមនុស្សខ្វាក់! អ្នកមិនស្តាប់ព្រះបន្ទូលដែលខ្ញុំបានមានបន្ទូលយ៉ាងច្បាស់នោះទេ ហើយអ្នករាល់គ្នា ពិតជាមិនជឿខ្ញុំថាជាព្រះជាម្ចាស់គ្រប់លក្ខណ៍ដោយអង្គខ្ញុំនោះទេ។ ខ្ញុំពិតជានឹងមិនអត់ឱនឲ្យនរណាម្នាក់ដែលហ៊ានល្បួងខ្ញុំ ឬលាក់បាំងអ្វីពីខ្ញុំឡើយ។

តើអ្នកចងចាំព្រះបន្ទូលនីមួយៗរបស់ខ្ញុំទេ? «ការមើលឃើញខ្ញុំ គឺដូចគ្នានឹងការមើលឃើញរាល់អាថ៌កំបាំងដែលលាក់កំបាំងមកអស់កាលជាយួរណាស់មកហើយ។» តើអ្នកបានពិចារណាអំពីសេចក្តីថ្លែងនេះដោយយកចិត្តទុកដាក់ទេ? ខ្ញុំជាព្រះជាម្ចាស់ ហើយអាថ៌កំបាំងរបស់ខ្ញុំត្រូវបានបង្ហាញឲ្យអ្នករាល់គ្នាមើលឃើញ។ តើអ្នករាល់គ្នាមិនបានឃើញអាថ៌កំបាំងទេឬ? ហេតុអ្វីបានជាអ្នកមិនយកចិត្តទុកដាក់នឹងខ្ញុំ? ហើយហេតុអ្វីបានជាអ្នកគោរពបូជាព្រះដែលមិនច្បាស់នៅក្នុងចិត្តអ្នករាល់គ្នា? តើខ្ញុំ ដែលជាព្រះពិតតែមួយអង្គនេះ អាចធ្វើអ្វីខុសបានយ៉ាងដូចម្តេច? ចូរយល់ឲ្យច្បាស់ពីរឿងនេះ! ចូរប្រាកដចំពោះរឿងនេះ! គ្រប់បន្ទូល និងសកម្មភាពខ្ញុំគ្រប់បែបយ៉ាង និងគ្រប់សកម្មភាព ស្នាមញញឹម ការសោយអាហារ សម្លៀកបំពាក់របស់ខ្ញុំ អ្វីៗទាំងអស់ត្រូវបានធ្វើដោយព្រះជាម្ចាស់ព្រះអង្គផ្ទាល់។ អ្នករាល់គ្នាវិនិច្ឆ័យខ្ញុំ៖ តើអាចទៅរួចទេដែលអ្នករាល់គ្នាធ្លាប់បានឃើញព្រះជាម្ចាស់ មុនពេលខ្ញុំមកដល់ដែរទេ? បើមិនធ្លាប់ឃើញទេ ហេតុអ្វីបានជាអ្នកតែងតែធ្វើការប្រៀបធៀបផ្លូវចិត្តរវាងខ្ញុំ និងព្រះជាម្ចាស់របស់អ្នក? វាគឺជាផលនៃសញ្ញាណរបស់មនុស្សទាំងស្រុង! សកម្មភាព និងអាកប្បកិរិយារបស់ខ្ញុំ មិនត្រូវតាមការស្រមើស្រមៃរបស់អ្នកទេ? ខ្ញុំមិនអនុញ្ញាតឲ្យមនុស្សណាម្នាក់ជ្រើសរើសថាតើសកម្មភាព និងអាកប្បកិរិយារបស់ខ្ញុំត្រឹមត្រូវឬអត់នោះទេ។ ខ្ញុំជាព្រះពិតតែមួយអង្គ ហើយនេះគឺជាការពិត ឥតប្រែប្រួល មិនអាចប្រកែកបាន! ចូរកុំធ្លាក់ខ្លួនរងគ្រោះដោយការបោកបញ្ឆោតរបស់ខ្លួនអ្នក។ ព្រះបន្ទូលរបស់ខ្ញុំបានចង្អុលបង្ហាញរឿងនេះយ៉ាងច្បាស់លាស់បំផុត។ មិនមានលក្ខណៈពិសេសនៃមនុស្សជាតិនៅក្នុងអង្គខ្ញុំទេ។ គ្រប់យ៉ាងទាំងអស់របស់ខ្ញុំ គឺជាព្រះអង្គខ្ញុំ ដែលបានបង្ហាញឲ្យអ្នកស្គាល់ច្បាស់ ហើយមិនមានអ្វីដែលលាក់កំបាំងឡើយ!

ខាង​ដើម៖ ជំពូកទី ៧០

បន្ទាប់៖ ជំពូកទី ៧២

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

ជីវិតពេត្រុស

ពេត្រុសគឺជាគំរូអំពីព្រះជាម្ចាស់សម្រាប់មនុស្សជាតិ លោកជាកូនពន្លឺមួយដែលគ្រប់ៗគ្នាស្គាល់។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ