ជំពូកទី ១១៩

អ្នករាល់គ្នាគួរតែយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំ ហើយអ្នករាល់គ្នាទាំងអស់គួរតែយល់ពីអារម្មណ៍របស់ខ្ញុំ។ ពេលនេះ គឺជាពេលវេលាដើម្បីត្រៀមរៀបចំវិលត្រឡប់ទៅកាន់ស៊ីយ៉ូនវិញ។ ខ្ញុំគ្មានព្រះតម្រិះធ្វើអ្វីមួយក្រៅពីនេះទេ។ ខ្ញុំគ្រាន់តែសង្ឃឹមចង់រួបរួមឡើងវិញជាមួយអ្នករាល់គ្នានៅថ្ងៃមួយដ៏ឆាប់ខាងមុខនេះប៉ុណ្ណោះ ហើយចំណាយពេលគ្រប់នាទី និងគ្រប់វិនាទីជាមួយអ្នកនៅក្នុងស៊ីយ៉ូន។ ខ្ញុំស្អប់លោកីយ៍ ខ្ញុំស្អប់សាច់ឈាម ហើយខ្ញុំកាន់តែស្អប់មនុស្សទាំងអស់នៅលើផែនដីទៅទៀត។ ខ្ញុំមិនចង់ឃើញពួកគេទេ ដោយសារពួកគេទាំងអស់គឺជាអារក្ស ដែលគ្មានសូម្បីតែដានបន្តិចនៃធម្មជាតិរបស់មនុស្ស។ ខ្ញុំមិនចង់រស់នៅលើផែនដីទេ។ ខ្ញុំស្អប់សត្តនិករទាំងអស់ ខ្ញុំស្អប់គ្រប់យ៉ាងដែលជាសាច់ និងឈាម។ ផែនដីទាំងមូលធំក្លិនដោយសាកសព។ ខ្ញុំចង់វិលត្រឡប់ទៅកាន់ស៊ីយ៉ូនវិញភ្លាមៗ ដើម្បីយកក្លិនស្អុយនៃសាកសពទាំងអស់នោះចេញ ហើយបំពេញផែនដីទាំងអស់ដោយសម្លេងនៃការសរសើរតម្កើងខ្ញុំ។ ខ្ញុំនឹងវិលត្រឡប់ទៅកាន់ស៊ីយ៉ូនវិញ ខ្ញុំនឹងបំបែកចេញពីសាច់ឈាម និងលោកីយ៍ ហើយគ្មាននរណាម្នាក់អាចរារាំងផ្លូវរបស់ខ្ញុំបានទេ។ ព្រះហស្ដរបស់ខ្ញុំដែលសម្លាប់មនុស្ស គឺគ្មានអារម្មណ៍ទេ! ចាប់ពីពេលនេះតទៅ គ្មាននរណាម្នាក់អាចនិយាយអំពីការកសាងក្រុមជំនុំបានទេ។ ប្រសិនបើនរណាម្នាក់និយាយ នោះខ្ញុំនឹងមិនអត់ឱនឱ្យពួកគេឡើយ។ (នេះគឺដោយសារតែពេលនេះ គឺជាពេលវេលានៃការធ្វើបន្ទាល់សម្រាប់បុត្រាច្បងរបស់ខ្ញុំ ហើយវាគឺជាពេលវេលាដើម្បីកសាងនគរព្រះ។ នរណាក៏ដោយដែលនិយាយអំពីការកសាងក្រុមជំនុំ គឺកំពុងតែវាយកម្ទេចការកសាងនគរព្រះ និងកំពុងតែរំខានដល់ការគ្រប់គ្រងរបស់ខ្ញុំ)។ គ្រប់យ៉ាងគឺរួចរាល់ គ្រប់យ៉ាងគឺត្រូវបានរៀបចំរួចជាស្រេច។ រឿងតែមួយគត់ដែលនៅសល់គឺ ដើម្បីឱ្យបុត្រាច្បងត្រូវបានលើកតម្កើង និងត្រូវបានធ្វើបន្ទាល់។ នៅពេលដែលរឿងនោះកើតឡើង នោះខ្ញុំនឹងវិលត្រឡប់ទៅកាន់ស៊ីយ៉ូនវិញភ្លាមៗ ជាទីកន្លែងដែលអ្នករាល់គ្នាគិតទាំងយប់ទាំងថ្ងៃ ដោយគ្មានការពន្យារពេល និងដោយគ្មានទម្រង់នៃការពិចារណាឡើយ។ ចូរកុំសម្លឹងមើលតែទៅលើវិធីដែលលោកីយ៍បច្ចុប្បន្នបន្តដំណើរទៅមុខដោយរលូន និងរឹងមាំឡើយ។ កិច្ចការទាំងអស់នេះ គឺជាកិច្ចការនៃការវិលត្រឡប់ទៅកាន់ស៊ីយ៉ូនវិញ ដូច្នេះ នៅពេលនេះ ចូរកុំយកចិត្តទុកដាក់ចំពោះអ្វីៗទាំងអស់នេះឡើយ។ នៅពេលដែលថ្ងៃនៃការវិលត្រឡប់ទៅកាន់ស៊ីយ៉ូនវិញមកដល់ នោះគ្រប់យ៉ាងនឹងត្រូវបញ្ចប់។ តើនរណាដែលមិនចង់វិលត្រឡប់ទៅកាន់ស៊ីយ៉ូនយ៉ាងឆាប់? តើនរណាដែលមិនចង់ឱ្យព្រះវរបិតា និងបុត្រាៗបានរួបរួមគ្នាឡើងវិញយ៉ាងឆាប់? មិនថាភាពសប្បាយរីករាយនៃផែនដីគួរឱ្យសប្បាយបែបណាឡើយ ពួកវាមិនអាចឃាត់សាច់ឈាមរបស់យើងបានឡើយ។ ពួកយើងនឹងឆ្លងផុតសាច់ឈាមរបស់ពួកយើង ហើយវិលត្រឡប់ទៅកាន់ស៊ីយ៉ូនវិញជាមួយគ្នា។ តើនរណាហ៊ានរារាំងការណ៍នេះ? តើនរណាហ៊ានបង្កើតឧបសគ្គ? ខ្ញុំនឹងច្បាស់ជាមិនអត់ឱនឱ្យពួកគេជាដាច់ខាត! ខ្ញុំនឹងបោសចេញនូវអស់ទាំងការរារាំងនានាដែលធ្វើឱ្យជំពប់ដួល។ (នេះគឺជាមូលហេតុដែលខ្ញុំមានបន្ទូលថា ខ្ញុំមិនអាចវិលត្រឡប់ដោយត្រង់ទៅកាន់ស៊ីយ៉ូនឡើយ។ ខ្ញុំកំពុងតែអនុវត្តកិច្ចការនៃការសម្អាតនេះ ហើយដំណាលគ្នានេះ ខ្ញុំកំពុងតែធ្វើបន្ទាល់សម្រាប់បុត្រាច្បងរបស់ខ្ញុំ។ ការងារទាំងពីរនេះគឺកំពុងតែដំណើរការទៅមុខក្នុងពេលដំណាលគ្នា។ នៅពេលដែលកិច្ចការនៃការសម្អាតត្រូវបានបញ្ចប់ នោះវានឹងជាពេលវេលាសម្រាប់ខ្ញុំ ដើម្បីបើកសម្ដែងពីបុត្រាច្បង។ «ការរារាំងនានាដែលធ្វើឱ្យជំពប់ដួល» គឺជាចំនួនដ៏ច្រើននៃអ្នកស៊ីឈ្នួល ដូច្នេះហើយ ទើបខ្ញុំមានបន្ទូលថា ការងារទាំងពីរនេះ កំពុងតែកើតឡើងដំណាលគ្នា)។ ខ្ញុំនឹងឱ្យបុត្រាច្បងរបស់ខ្ញុំដើរជាមួយខ្ញុំនៅទូទាំងសកលលោក ហើយទៅដល់ចុងបំផុតនៃផែនដី ទូទាំងភ្នំ និងទន្លេនានា ព្រមទាំងរបស់សព្វសារពើ។ តើនរណាហ៊ានបង្អាក់កិច្ចការនេះ? តើនរណាហ៊ានរារាំងកិច្ចការនេះ? ព្រះហស្ដរបស់ខ្ញុំមិនងាយនឹងឱ្យមនុស្សណាម្នាក់រួចខ្លួនឡើយ។ ខ្ញុំខឹងច្រឡោត និងដាក់បណ្ដាសាមនុស្សទាំងអស់ លើកលែងតែបុត្រាច្បងរបស់ខ្ញុំ។ នៅក្នុងដែនដីទាំងអស់ គ្មានមនុស្សណាម្នាក់ដែលទទួលព្រះពររបស់ខ្ញុំឡើយ។ គ្រប់គ្នាជួបប្រទះនូវបណ្ដាសារបស់ខ្ញុំ។ ចាប់តាំងពីការបង្កើតរបស់ពិភពលោកមក ខ្ញុំមិនបានប្រទានព្រះពរដល់នរណាម្នាក់ឡើយ។ សូម្បីតែនៅពេលដែលខ្ញុំបានប្រទានព្រះពរក៏ដោយ ក៏ព្រះពរនោះត្រឹមតែជាព្រះបន្ទូលប៉ុណ្ណោះ មិនដែលជាភាពពិតទេ ដោយសារតែខ្ញុំស្អប់សាតាំងខ្លាំងពេក។ ខ្ញុំនឹងមិនដែលប្រទានព្រះពរដល់វាឡើយ គឺត្រឹមតែដាក់ទោសវាប៉ុណ្ណោះ។ មានតែនៅទីបញ្ចប់ បន្ទាប់ពីខ្ញុំបានយកឈ្នះសាតាំងយ៉ាងពេញលេញ ហើយជោគជ័យដ៏ពេញលេញគឺជារបស់ខ្ញុំប៉ុណ្ណោះ ទើបខ្ញុំនឹងប្រទានព្រះពរជាសម្ភារៈដល់អ្នកស៊ីឈ្នួលដ៏មានភក្ដីភាពទាំងអស់ ហើយឱ្យពួកគេទទួលយកអំណរក្នុងការសរសើរតម្កើងខ្ញុំ ដ្បិតកិច្ចការរបស់ខ្ញុំទាំងអស់នឹងត្រូវបានសម្រេច។

តាមពិត ពេលវេលារបស់ខ្ញុំគឺនៅមិនឆ្ងាយទេ។ ផែនការគ្រប់គ្រងរយៈពេល ៦ពាន់ឆ្នាំ គឺជិតនឹងបញ្ចប់នៅខាងមុខភ្នែករបស់អ្នក។ (តាមពិតវានៅខាងមុខភ្នែករបស់អ្នក។ វាមិនមែនជាការគិតទុកមុនមួយចំនួនឡើយ។ អ្នកអាចមើលឃើញការណ៍នេះចេញពីអារម្មណ៍របស់ខ្ញុំ)។ ខ្ញុំនឹងនាំយកបុត្រាច្បងរបស់ខ្ញុំទៅផ្ទះ ទៅស៊ីយ៉ូនមួយរំពេច។ មនុស្សមួយចំនួននឹងនិយាយថា «ដោយសារវាគ្រាន់តែសម្រាប់បុត្រច្បង ចុះហេតុអ្វីបានជាវាត្រូវការពេលវេលា ៦ពាន់ឆ្នាំ? ហើយហេតុអ្វីបានជាមនុស្សច្រើនម៉្លេះត្រូវបានបង្កើតមក?» ខ្ញុំបានមានបន្ទូលកាលពីមុនថា គ្រប់យ៉ាងរបស់ខ្ញុំគឺមានតម្លៃ។ តើបុត្រាច្បងរបស់ខ្ញុំមិនអាចថ្លៃជាងនោះបានយ៉ាងដូចម្ដេចទៅ? ខ្ញុំនឹងប្រមូលគ្រប់គ្នាដើម្បីបម្រើខ្ញុំ ហើយជាងនេះទៅទៀត ខ្ញុំនឹងបើកសម្ដែងព្រះចេស្ដារបស់ខ្ញុំ ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចមើលឃើញថា នៅក្នុងពិភពចក្រវាឡទាំងមូល មិនមានវត្ថុសូម្បីតែមួយ ដែលមិននៅក្នុងព្រះហស្ដរបស់ពួកយើង មិនមានមនុស្សសូម្បីតែម្នាក់ ដែលមិននៅក្នុងការបម្រើរបស់ពួកយើង ហើយក៏គ្មានអ្វីមួយដែលមិនមែនសម្រាប់ការសម្រេចបានលទ្ធផលរបស់ពួកយើងដែរ។ ខ្ញុំនឹងសម្រេចបានគ្រប់យ៉ាង។ ចំពោះខ្ញុំ គ្មានការគិតពីពេលវេលាឡើយ។ ទោះបីជាខ្ញុំមានបំណងបញ្ចប់ផែនការ និងកិច្ចការរបស់ខ្ញុំក្នុងរយៈពេល ៦ពាន់ឆ្នាំក៏ដោយ ចំពោះខ្ញុំ គ្រប់យ៉ាងត្រូវបានរំដោះ និងមានសេរីភាព។ សូម្បីតែវាមានរយៈពេលតិចជាង ៦ពាន់ឆ្នាំក៏ដោយ តាមទស្សនៈរបស់ខ្ញុំ ដរាបណាពេលវេលាមកដល់ តើនរណានឹងហ៊ានថ្លែងពាក្យប្រឆាំងបាន? តើនរណានឹងហ៊ានឈរ និងជំនុំជម្រះដោយចេតនាបាន? កិច្ចការរបស់ខ្ញុំ គឺខ្ញុំធ្វើដោយអង្គឯង។ ពេលវេលារបស់ខ្ញុំ គឺខ្ញុំចាត់ចែងដោយអង្គឯង។ គ្មានបុគ្គលណា បញ្ហាណា និងអ្វីមួយហ៊ានធ្វើសកម្មភាពដោយចេតនាឡើយ។ ខ្ញុំនឹងធ្វើឱ្យគ្រប់គ្នាធ្វើតាមខ្ញុំ។ សម្រាប់ខ្ញុំ គឺគ្មានត្រូវ គ្មានខុសទេ។ ប្រសិនបើខ្ញុំមានបន្ទូលថាអ្វីមួយត្រឹមត្រូវ នោះវាច្បាស់ជាត្រឹមត្រូវ។ ប្រសិនបើខ្ញុំមានបន្ទូលថា អ្វីមួយខុស នោះវាក៏ដូច្នោះដែរ។ អ្នកមិនត្រូវវាស់ស្ទង់ខ្ញុំជានិច្ច ដោយសញ្ញាណរបស់មនុស្សឡើយ! ខ្ញុំមានបន្ទូលថា បុត្រាច្បង និងខ្ញុំត្រូវបានប្រទានពរជាមួយគ្នា តើនរណាហ៊ានបដិសេធមិនចុះចូលនោះ? ខ្ញុំនឹងបំផ្លាញអ្នកមួយរំពេច! អ្នកបដិសេធមិនចុះចូល! អ្នកបះបោរ! ខ្ញុំគ្មានសេចក្ដីមេត្តាករុណាសម្រាប់មនុស្សជាតិណាឡើយ ហើយសេចក្ដីស្អប់របស់ខ្ញុំបានឈានដល់ព្រំដែនរបស់វារួចហើយ។ ខ្ញុំមិនអាចអត់ទ្រាំតទៅទៀតបានឡើយ។ តាមព្រះតម្រិះរបស់ខ្ញុំ ពិភពចក្រវាលទាំងមូលត្រូវតែវិនាសភ្លាមៗ មានតែដូច្នោះទេ ទើបកិច្ចការដ៏ធំរបស់ខ្ញុំត្រូវបានសម្រេច។ មានតែដូច្នោះទេ ទើបផែនការគ្រប់គ្រងរបស់ខ្ញុំត្រូវបានបញ្ចប់។ ហើយមានតែដូច្នោះទេ ទើបសេចក្ដីស្អប់នៅក្នុងព្រះទ័យរបស់ខ្ញុំត្រូវបានកម្ចាត់។ ពេលនេះ ខ្ញុំគ្រាន់តែបារម្ភអំពីការធ្វើបន្ទាល់អំពីបុត្រាច្បងរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំនឹងទុកកិច្ចការផ្សេងទៀតដោយឡែក។ ខ្ញុំនឹងធ្វើអ្វីៗដែលសំខាន់ជាមុន ហើយបន្ទាប់មកខ្ញុំនឹងធ្វើរឿងបន្ទាប់ទីពីរ។ ទាំងនេះគឺជាជំហាននៃកិច្ចការរបស់ខ្ញុំ ដែលគ្មាននរណាម្នាក់គួរបំពានឡើយ។ គ្រប់គ្នាត្រូវតែធ្វើតាមអ្វីដែលខ្ញុំមានបន្ទូល បើមិនដូច្នោះទេ ពួកគេនឹងក្លាយជាគោលដៅនៃបណ្ដាសារបស់ខ្ញុំ។

ពេលនេះ កិច្ចការរបស់ខ្ញុំត្រូវបានសម្រេច នោះខ្ញុំអាចសម្រាកបាន។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងលែងធ្វើកិច្ចការតទៅទៀត ប៉ុន្តែខ្ញុំនឹងបង្គាប់ឱ្យបុត្រាច្បងរបស់ខ្ញុំធ្វើគ្រប់យ៉ាងដែលខ្ញុំចង់សម្រេចបាន ពីព្រោះបុត្រាច្បងរបស់ខ្ញុំ គឺជាខ្ញុំ។ បុត្រាច្បងរបស់ខ្ញុំគឺជាអង្គរបស់ខ្ញុំ។ រឿងនេះគឺមិនខុសទាល់តែសោះ។ ចូរកុំប្រើប្រាស់សញ្ញាណដើម្បីជំនុំជម្រះឡើយ។ ដើម្បីមើលឃើញបុត្រាច្បង គឺត្រូវមើលខ្ញុំ ដ្បិតពួកយើងគឺតែមួយ និងដូចគ្នា។ នរណាដែលបំបែកពួកយើង គឺទាស់ទទឹងនឹងខ្ញុំ ហើយខ្ញុំនឹងមិនអត់ឱនឱ្យពួកគេឡើយ។ នៅក្នុងព្រះបន្ទូលរបស់ខ្ញុំ មានអាថ៌កំបាំងដែលមនុស្សមិនអាចយល់បាន។ មានតែអ្នកដែលខ្ញុំស្រឡាញ់ប៉ុណ្ណោះ ដែលអាចសម្ដែងចេញអំពីខ្ញុំបាន ហើយគ្មានអ្នកណាផ្សេងឡើយ។ ការណ៍នេះត្រូវបានខ្ញុំកំណត់ទុកជាមុន ហើយគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរបានឡើយ។ ព្រះបន្ទូលរបស់ខ្ញុំ គឺបរិបូរណ៍ គ្រប់ជ្រុងជ្រោយ និងមិនអាចវាស់ស្ទង់បានឡើយ។ គ្រប់គ្នាគួរតែចំណាយការប្រឹងប្រែងឱ្យខ្លាំងលើព្រះបន្ទូលរបស់ខ្ញុំ ព្យាយាមសញ្ជឹងគិតព្រះបន្ទូលនោះជារឿយៗ ហើយមិនគួររំលងព្រះបន្ទូលណាមួយ ឬប្រយោគណាមួយឡើយ បើមិនដូច្នោះទេ មនុស្សនឹងប្រើកម្លាំងដោយខុសឆ្គង ហើយព្រះបន្ទូលរបស់ខ្ញុំនឹងត្រូវបានយល់ច្រឡំ។ ខ្ញុំបានមានបន្ទូលថា និស្ស័យរបស់ខ្ញុំ មិនធន់នឹងការវាយប្រហារឡើយ មានន័យថា បុត្រាច្បងដែលត្រូវបានធ្វើបន្ទាល់របស់ខ្ញុំ មិនអាចត្រូវបានប្រឆាំងឡើយ។ បុត្រាច្បងរបស់ខ្ញុំ តំណាងឱ្យគ្រប់ទិដ្ឋភាពនៃនិស្ស័យរបស់ខ្ញុំ ដូច្នេះ នៅពេលដែលត្រែដ៏ពិសិដ្ឋត្រូវបានបន្លឺសម្លេង នោះគឺជាពេលដែលខ្ញុំចាប់ផ្ដើមធ្វើបន្ទាល់ពីបុត្រាច្បងហើយ ដូច្នោះហើយ ចាប់ពីនេះតទៅ ត្រែដ៏ពិសិដ្ឋនោះនឹងក្លាយជាការប្រកាសបន្តិចម្ដងៗអំពីនិស្ស័យរបស់ខ្ញុំទៅកាន់ហ្វូងមនុស្ស។ ម៉្យាងទៀត នៅពេលដែលបុត្រាច្បងរបស់ខ្ញុំត្រូវបានបើកសម្ដែង នោះនឹងក្លាយជាពេលដែលនិស្ស័យរបស់ខ្ញុំត្រូវបានបើកសម្ដែង។ តើនរណាអាចយល់ពីការណ៍នេះ? ខ្ញុំមានបន្ទូលថា សូម្បីតែនៅក្នុងអាថ៌កំបាំងដែលខ្ញុំបានបើកសម្ដែង ក៏នៅមានអាថ៌កំបាំងដែលមនុស្សមិនអាចស្រាយបានដែរ។ តើនរណាក្នុងចំណោមអ្នករាល់គ្នា ពិតជាបានព្យាយាមដើម្បីស្រាយនូវអត្ថន័យពិតនៃព្រះបន្ទូលទាំងនេះ? តើនិស្ស័យរបស់ខ្ញុំ គឺជាបុគ្គលិកលក្ខណៈរបស់បុគ្គលម្នាក់ ដូចដែលអ្នករាល់គ្នាធ្លាប់គិតស្រមៃឬ? ការគិតដូច្នោះ គឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ! បច្ចុប្បន្ននេះ នរណាក៏ដោយដែលមើលឃើញបុត្រាច្បងរបស់ខ្ញុំ គឺជាកម្មវត្ថុនៃព្រះពរ ហើយពួកគេមើលឃើញនិស្ស័យរបស់ខ្ញុំ នេះគឺជារឿងពិតប្រាកដណាស់។ បុត្រាច្បងរបស់ខ្ញុំ តំណាងឱ្យអ្វីៗទាំងអស់របស់ខ្ញុំ។ ពួកគេគឺជាអង្គរបស់ខ្ញុំ ដោយឥតសង្ស័យឡើយ។ គ្មាននរណាម្នាក់អាចមានការសង្ស័យណាមួយអំពីរឿងនេះឡើយ! អ្នកស្ដាប់បង្គាប់ ត្រូវបានប្រទានពរដោយព្រះគុណ ហើយអ្នកបះបោរត្រូវបានដាក់បណ្ដាសា។ នេះគឺជាអ្វីដែលខ្ញុំបញ្ជា ហើយគ្មានបុគ្គលណាអាចផ្លាស់ប្ដូរវាបានទេ!

ខាង​ដើម៖ ជំពូកទី ១១៨

បន្ទាប់៖ ជំពូកទី ១២០

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ