ជំពូកទី ១២០

ស៊ីយ៉ូនអើយ! ចូរមានអំណរ! ស៊ីយ៉ូនអើយ! ចូរស្រែកច្រៀងឡើង! ខ្ញុំបានយាងត្រឡប់មកដោយជ័យជម្នះ! ខ្ញុំបានយាងត្រឡប់មកប្រកបដោយជោគជ័យ! មនុស្សទាំងអស់អើយ! ចូរប្រញាប់តម្រង់ជួរ! របស់សព្វសារពើនៃការបង្កើតអើយ! ពេលនេះចូរចូលមកទីសម្រាក ដោយសារអង្គរបស់ខ្ញុំបែរមករកសកលលោកទាំងមូល ហើយលេចមកនៅទិសខាងកើតនៃពិភពលោក! តើអ្នកណាដែលហ៊ានមិនលុតជង្គង់ដោយការថ្វាយបង្គំ? តើអ្នកណាដែលហ៊ានមិនហៅខ្ញុំថាជាព្រះជាម្ចាស់ដ៏ពិតនោះ? តើអ្នកណាដែលហ៊ានមិនសម្លឹងរកខ្ញុំដោយការគោរពនោះ? តើអ្នកណាហ៊ានមិនថ្វាយការសរសើរ? តើអ្នកណាហ៊ានមិនមានអំណរ? រាស្ត្ររបស់ខ្ញុំនឹងស្ដាប់ឮព្រះសូរសៀងរបស់ខ្ញុំ ហើយពួកកូនប្រុសរបស់ខ្ញុំនឹងរស់នៅក្នុងនគររបស់ខ្ញុំ! ភ្នំ ទន្លេ និងរបស់សព្វសារពើនឹងសាទរឥតទីបញ្ចប់ ហើយលោតកញ្ឆេងដោយឥតឈប់ឈរ។ នៅពេលនេះ គ្មាននរណាម្នាក់នឹងហ៊ានវិលត្រឡប់ក្រោយ ហើយគ្មាននរណាហ៊ានក្រោកឈរប្រឆាំងឡើយ។ នេះគឺជាទង្វើដ៏អស្ចារ្យរបស់ខ្ញុំ ហើយជាងនោះទៅទៀត វាគឺជាព្រះចេស្ដាដ៏អស្ចារ្យរបស់ខ្ញុំ! ខ្ញុំនឹងធ្វើឱ្យអ្វីៗគោរពខ្ញុំនៅក្នុងចិត្តរបស់វា ហើយលើសពីនេះ ខ្ញុំនឹងឱ្យគ្រប់យ៉ាងសរសើរតម្កើងខ្ញុំ! នេះគឺជាគោលបំណងចុងក្រោយនៃផែនការគ្រប់គ្រងប្រាំមួយពាន់ឆ្នាំរបស់ខ្ញុំ ហើយវាគឺជាអ្វីដែលខ្ញុំបានតែងតាំង។ គ្មានមនុស្សណាម្នាក់ វត្ថុណាមួយ ឬហេតុការណ៍ណាមួយហ៊ានក្រោកឡើងជំទាស់ខ្ញុំ ឬប្រឆាំងខ្ញុំឡើយ។ រាស្ត្ររបស់ខ្ញុំទាំងអស់នឹងហូរទៅកាន់ភ្នំរបស់ខ្ញុំ (អាចនិយាយបានថា គឺពិភពលោកដែលខ្ញុំនឹងបង្កើតនៅពេលក្រោយ) ហើយពួកគេនឹងចុះចូលនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ ដោយសារតែខ្ញុំមានឫទ្ធានុភាព និងការជំនុំជម្រះ ហើយខ្ញុំមានសិទ្ធិអំណាច។ (ហេតុការណ៍នេះ សំដៅទៅលើពេលដែលខ្ញុំស្ថិតនៅក្នុងរូបកាយ។ ខ្ញុំក៏មានសិទ្ធិអំណាចនៅក្នុងសាច់ឈាមដែរ ប៉ុន្តែដោយសារតែការកំណត់នៃពេលវេលា និងទីកន្លែងមិនអាចហួសពីសាច់ឈាមបាន នោះមិនអាចនិយាយបានថា ខ្ញុំបានទទួលសិរីល្អដ៏ពេញលេញទេ។ ទោះបីជាខ្ញុំទទួលបានពួកកូនប្រុសច្បងនៅក្នុងសាច់ឈាមក៏ដោយ ក៏វាមិនអាចនិយាយបានថា ខ្ញុំទទួលបានសិរីល្អដែរ។ មានតែនៅពេលដែលខ្ញុំយាងត្រឡប់ទៅកាន់ស៊ីយ៉ូន ហើយផ្លាស់ប្ដូររូបរាងរបស់ខ្ញុំប៉ុណ្ណោះ ដែលខ្ញុំអាចត្រូវបាននិយាយថា មានសិទ្ធិអំណាច។ មានន័យថា ពេលនោះ ខ្ញុំបានទទួលសិរីល្អ។) គ្មានអ្វីដែលលំបាកសម្រាប់ខ្ញុំទេ។ តាមរយៈព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ខ្ញុំ នោះគ្រប់យ៉ាងនឹងត្រូវបានបំផ្លាញ ហើយតាមរយៈព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ខ្ញុំ នោះគ្រប់យ៉ាងនឹងមានជីវិត ហើយត្រូវបានធ្វើឱ្យពេញលេញ។ នេះគឺជាព្រះចេស្ដារបស់ខ្ញុំ ហើយនេះគឺជាសិទ្ធិអំណាចរបស់ខ្ញុំ។ ដោយសារតែខ្ញុំពេញដោយព្រះចេស្ដា ហើយពេញទៅដោយសិទ្ធិអំណាច នោះគ្មានបុគ្គលណាម្នាក់ហ៊ានរំខានខ្ញុំទេ។ ខ្ញុំបានទទួលជ័យជម្នះរួចហើយលើអ្វីៗគ្រប់យ៉ាង ហើយខ្ញុំបានទទួលជ័យជម្នះរួចហើយលើពួកកូនប្រុសនៃការបះបោរទាំងអស់។ ខ្ញុំកំពុងតែនាំពួកកូនប្រុសច្បងរបស់ខ្ញុំមកជាមួយខ្ញុំ ដើម្បីត្រឡប់ទៅកាន់ស៊ីយ៉ូនវិញ។ ខ្ញុំនឹងមិនយាងត្រឡប់ទៅកាន់ស៊ីយ៉ូនតែអង្គឯងទេ។ ដូច្នេះ គ្រប់គ្នានឹងឃើញពួកកូនប្រុសច្បងរបស់ខ្ញុំ ដែលវិវត្តនូវចិត្តនៃការគោរពចំពោះខ្ញុំ។ នេះគឺជាគោលបំណងរបស់ខ្ញុំក្នុងការទទួលបានពួកកូនប្រុសច្បង ហើយនេះគឺជាផែនការរបស់ខ្ញុំ ចាប់តាំងពីការបង្កើតពិភពលោកមក។

នៅពេលដែលគ្រប់យ៉ាងរួចរាល់ នោះនឹងជាថ្ងៃនៃការយាងត្រឡប់របស់ខ្ញុំទៅកាន់ស៊ីយ៉ូន ហើយថ្ងៃនេះនឹងត្រូវបានរំលឹកដោយមនុស្សទាំងអស់។ នៅពេលដែលខ្ញុំយាងត្រឡប់ទៅកាន់ស៊ីយ៉ូន នោះរបស់សព្វសារពើនៅលើផែនដីនឹងស្ងៀមស្ងាត់ ហើយគ្រប់យ៉ាងនៅលើផែនដីនឹងស្ថិតនៅក្នុងសន្តិភាព។ នៅពេលដែលខ្ញុំយាងត្រឡប់ទៅកាន់ស៊ីយ៉ូន នោះគ្រប់យ៉ាងនឹងត្រឡប់មករករូបរាងដើមរបស់វាវិញ។ បន្ទាប់មក ខ្ញុំនឹងចាប់ផ្ដើមកិច្ចការរបស់ខ្ញុំនៅស៊ីយ៉ូន។ ខ្ញុំនឹងដាក់ទោសមនុស្សអាក្រក់ ហើយប្រទានរង្វាន់ដល់មនុស្សល្អ ហើយខ្ញុំនឹងនាំសេចក្ដីសុចរិតរបស់ខ្ញុំឱ្យដំណើរការ ហើយខ្ញុំនឹងអនុវត្តការជំនុំជម្រះរបស់ខ្ញុំ។ ខ្ញុំនឹងប្រើប្រាស់ព្រះបន្ទូលរបស់ខ្ញុំ ដើម្បីសម្រេចគ្រប់យ៉ាង ដោយធ្វើឱ្យមនុស្សទាំងអស់ និងរបស់សព្វសារពើ មានបទពិសោធពីព្រះហស្ដវាយផ្ចាលរបស់ខ្ញុំ ហើយខ្ញុំនឹងធ្វើឱ្យមនុស្សទាំងអស់ឃើញសិរីល្អដ៏ពេញលេញរបស់ខ្ញុំ ប្រាជ្ញាញាណដ៏ពេញលេញរបស់ខ្ញុំ និងចិត្តសប្បុរសដ៏ពេញលេញរបស់ខ្ញុំ។ គ្មានមនុស្សណាម្នាក់នឹងហ៊ានក្រោកឈរនៅក្នុងការជំនុំជម្រះទេ ដោយសារតែនៅក្នុងខ្ញុំ របស់សព្វសារពើត្រូវបានសម្រេច។ ហើយនៅទីនេះ ខ្ញុំឱ្យមនុស្សគ្រប់គ្នាឃើញកិត្យានុភាពដ៏ពេញលេញរបស់ខ្ញុំ ហើយភ្លក់ជ័យជម្នះដ៏ពេញលេញរបស់ខ្ញុំ ដោយសារតែនៅក្នុងខ្ញុំ របស់សព្វសារពើត្រូវបានបើកបង្ហាញ។ ចាប់ពីនេះទៅ មនុស្សអាចឃើញព្រះចេស្ដាដ៏អស្ចារ្យរបស់ខ្ញុំ និងសិទ្ធិអំណាចរបស់ខ្ញុំ។ គ្មាននរណាម្នាក់នឹងហ៊ានប្រមាថខ្ញុំនោះទេ ហើយគ្មាននរណាម្នាក់នឹងហ៊ានរំខានខ្ញុំឡើយ។ នៅក្នុងខ្ញុំ គ្រប់យ៉ាងត្រូវបានបើកចំហរ។ តើនរណានឹងហ៊ានលាក់បាំងអ្វីមួយនោះ? ខ្ញុំច្បាស់ជាបង្ហាញមនុស្សនោះគ្មានមេត្តាករុណាឡើយ! អ្នកណាដែលហ៊ានប្រព្រឹត្តបែបនេះ ត្រូវតែទទួលការដាក់ទោសដ៏ធ្ងន់ធ្ងររបស់ខ្ញុំ ហើយមនុស្សថោកទាបបែបនេះត្រូវតែកំចាត់ចេញពីភ្នែករបស់ខ្ញុំ។ ខ្ញុំនឹងត្រួតត្រាពួកគេដោយដំបងដែក ហើយខ្ញុំនឹងប្រើប្រាស់សិទ្ធិអំណាចរបស់ខ្ញុំដើម្បីជំនុំជម្រះពួកគេ ដោយគ្មានការអាណិតអាសូរសូម្បីតែបន្តិច និងដោយគ្មានយល់ពីអារម្មណ៍របស់ពួកគេទាល់តែសោះ ដោយសារខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលគ្មានមនោសញ្ចេតនា និងដែលមានអនុភាព ហើយមិនអាចត្រូវបានប្រមាថឡើយ។ គ្រប់គ្នាគួរតែយល់ និងមើលឃើញករណីនេះ ប្រសិនបើពួកគេខ្លាចខ្ញុំវាយប្រហារ និងធ្វើឱ្យវិនាស «ដោយគ្មានហេតុ ឬមូលហេតុ» នោះ ដោយសារតែដំបងរបស់ខ្ញុំនឹងវាយប្រហារអស់អ្នកណាដែលប្រមាថខ្ញុំ។ ខ្ញុំមិនខ្វល់ថា ពួកគេស្គាល់បញ្ញត្តិរដ្ឋបាលរបស់ខ្ញុំឬអត់នោះទេ។ នោះនឹងគ្មានផលវិបាកសម្រាប់ខ្ញុំទេ ដោយសារអង្គរបស់ខ្ញុំមិនអត់ទ្រាំនឹងការប្រមាថដោយនរណាម្នាក់ឡើយ។ នេះគឺជាមូលហេតុដែលគេនិយាយថា ខ្ញុំគឺជាសត្វតោ។ នរណាក៏ដោយដែលខ្ញុំប៉ះ នោះខ្ញុំវាយផ្ដួល។ នោះគឺជាអ្វីដែលត្រូវបានគេនិយាយថា ពេលនេះវាជាបណ្ដាសា ដែលនិយាយថា ខ្ញុំគឺជាព្រះជាម្ចាស់ដែលមានព្រះហឫទ័យក្ដួលអាណិត និងសេចក្ដីស្រលាញ់ដ៏ស្មោះចិត្តសប្បុរស។ ជាសារជាតិ ខ្ញុំមិនមែនជាកូនចៀមទេ ប៉ុន្តែជាតោវិញ។ គ្មាននរណាម្នាក់ហ៊ានប្រមាថខ្ញុំទេ។ នរណាក៏ដោយដែលប្រមាថខ្ញុំ នោះខ្ញុំនឹងដាក់ទោសដោយសេចក្ដីស្លាប់ភ្លាមៗ និងដោយគ្មានសេចក្ដីមេត្តាករុណាឡើយ។ ការនេះគឺគ្រប់គ្រាន់ដើម្បីបង្ហាញអំពីនិស្ស័យរបស់ខ្ញុំ។ ដូច្នេះហើយ នៅក្នុងយុគសម័យចុងក្រោយ មនុស្សមួយក្រុមធំនឹងដកថយ ហើយរឿងនេះនឹងធ្វើឱ្យមនុស្សពិបាកទ្រាំ ប៉ុន្តែចំពោះចំណែករបស់ខ្ញុំវិញ ខ្ញុំស្រាកស្រាន្ដ និងរីករាយ ហើយខ្ញុំមើលមិនឃើញរឿងនេះថាជាកិច្ចការលំបាកទាល់តែសោះ។ បែបនេះ គឺជានិស្ស័យរបស់ខ្ញុំ។

ខ្ញុំសង្ឃឹមថា មនុស្សទាំងអស់នឹងមានចិត្តចុះចូលដើម្បីស្ដាប់បង្គាប់គ្រប់យ៉ាងដែលជារបស់ខ្ញុំ។ ប្រសិនបើពួកគេមានចិត្តដូច្នោះ នោះខ្ញុំច្បាស់ជានឹងប្រទានពរមនុស្សជាតិយ៉ាងធំធេង ដូចដែលខ្ញុំបានមានបន្ទូល គឺអស់អ្នកណាដែលស្រុះស្រួលជាមួយខ្ញុំ នឹងត្រូវបានរក្សាទុក ខណៈដែលអស់អ្នកដែលជាសត្រូវនឹងខ្ញុំ នឹងត្រូវបានដាក់បណ្ដាសា។ ខ្ញុំបានតែងតាំងការនេះ ហើយគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរវាបានទេ។ អ្វីៗដែលខ្ញុំបានកំណត់ គឺជាអ្វីៗដែលខ្ញុំបានសម្រេច ហើយអ្នកណាក៏ដោយដែលប្រឆាំងពួកវា នឹងត្រូវបានវាយផ្ចាលភ្លាមៗ។ ខ្ញុំមានគ្រប់យ៉ាងដែលខ្ញុំត្រូវការនៅស៊ីយ៉ូន ហើយមានគ្រប់យ៉ាងដែលខ្ញុំសព្វព្រះហឫទ័យចង់បាន។ គ្មានតម្រុយពីលោកីយ៍នៅស៊ីយ៉ូនឡើយ ហើយបើប្រៀបធៀបនឹងលោកីយ៍ វាគឺជាកន្លែងដែលបរិបូរណ៍ និងធំធេង។ ប៉ុន្តែគ្មាននរណាម្នាក់បានចូលទៅក្នុងវាទេ។ ដូច្នេះហើយ នៅក្នុងការគិតស្រមៃរបស់មនុស្ស ស៊ីយ៉ូនគឺមិនមានឡើយ។ ជីវិតនៅស៊ីយ៉ូន គឺមិនដូចជាជីវិតនៅលើផែនដីទេ។ នៅលើផែនដី ជីវិតគឺការទទួលទានអាហារ ការស្លៀកពាក់ ការលេងកម្សាន្ដ និងការស្វែងរកភាពសប្បាយរីករាយ ខណៈដែលនៅស៊ីយ៉ូន មានភាពខុសគ្នាយ៉ាងខ្លាំង។ វាគឺជាជីវិតរបស់ឪពុក និងកូនដែលពេញទៅដោយក្ដីអំណរ តែងតែបំពេញទីកន្លែងទាំងមូលនៃសកលលោក ប៉ុន្តែក៏មករួមគ្នាតែមួយដែរ។ ពេលនេះ ដោយសារតែវាបែបនេះ នោះខ្ញុំនឹងមានបន្ទូលប្រាប់អ្នករាល់គ្នាពីទីតាំងរបស់ស៊ីយ៉ូន។ ស៊ីយ៉ូន គឺជាទីកន្លែងដែលខ្ញុំរស់នៅ។ វាគឺជាទីតាំងនៃអង្គរបស់ខ្ញុំ។ ដូច្នេះហើយ ស៊ីយ៉ូន ត្រូវតែជាកន្លែងដ៏បរិសុទ្ធ ហើយវាត្រូវតែនៅឆ្ងាយពីផែនដី។ ដូច្នោះហើយ ខ្ញុំនិយាយថា ខ្ញុំស្អប់មនុស្ស វត្ថុ និងបញ្ហានៅលើផែនដី ហើយខ្ញុំស្អប់ការហូប ការផឹក ការលេង និងការស្វែងរកភាពសប្បាយរីករាយរបស់សាច់ឈាម ដោយសារតែ មិនថាភាពសប្បាយរីករាយនៃផែនដីរីករាយប៉ុនណានោះទេ ពួកវាមិនអាចប្រៀបធៀបនឹងជីវិតនៅស៊ីយ៉ូនបានឡើយ។ វាគឺជាភាពខុសគ្នារវាងស្ថានសួគ៌ និងផែនដី ហើយគ្មានវិធីណាមួយដើម្បីប្រៀបធៀបកន្លែងទាំងពីរនេះឡើយ។ មូលហេតុដែលមានបញ្ហាជាច្រើននៅលើផែនដីដែលមនុស្សមិនអាចដោះស្រាយបាន គឺដោយសារមនុស្សមិនបានឮអ្វីសោះពីស៊ីយ៉ូន។ មែនហើយ តើស៊ីយ៉ូននៅទីណាឱ្យបា្រកដ? តើវានៅភពផ្សេងទៀត ដូចដែលមនុស្សគិតស្រមៃឬ? ទេ! វាគ្រាន់តែជាការរវើរវាយនៅក្នុងចិត្តរបស់មនុស្សប៉ុណ្ណោះ។ ស្ថានសួគ៌ជាន់ទីបី ដែលខ្ញុំបានលើកឡើង គឺត្រូវបានមនុស្សចាត់ទុកថា មានអត្ថន័យដែលត្រូវបានគិតទុកជាមុន ប៉ុន្តែអ្វីដែលមនុស្សយល់នៅក្នុងសញ្ញាណរបស់ពួកគេ គឺពិតជាផ្ទុយពីអត្ថន័យរបស់ខ្ញុំ។ ស្ថានសួគ៌ជាន់ទីបីដែលបានលើកឡើងនៅទីនេះ គឺមិនខុសសូម្បីតែបន្តិច។ ដូច្នេះហើយ បានជាខ្ញុំមានបន្ទូលថា ខ្ញុំនឹងមិនបំផ្លាញព្រះអាទិត្យ ព្រះចន្ទ ផ្កាយ និងសណ្ឋាននានានៃលំហឡើយ ហើយខ្ញុំក៏នឹងមិនបំផ្លាញស្ថានសួគ៌ និងផែនដីដែរ។ តើខ្ញុំអាចបំផ្លាញទីកន្លែងដែលខ្ញុំរស់នៅឬ? តើខ្ញុំអាចបំផ្លាញភ្នំស៊ីយ៉ូនឬ? តើនេះមិនមែនគួរឱ្យអស់សំណើចទេឬ? ស្ថានសួគ៌ជាន់ទីបី គឺជាទីកន្លែងរស់នៅរបស់ខ្ញុំ។ វាគឺជាភ្នំស៊ីយ៉ូន ហើយនេះគឺពិតប្រាកដណាស់។ (ហេតុអ្វីបានជាខ្ញុំមានបន្ទូលថា វាពិតប្រាកដ? គឺដោយសារតែអ្វីដែលខ្ញុំមានបន្ទូលពេលនេះ មិនអាចត្រូវបានមនុស្សយល់ទាល់តែសោះ។ គេគ្រាន់តែអាចស្ដាប់ឮប៉ុណ្ណោះ។ វិសាលភាពនៃការគិតរបស់មនុស្ស មិនអាចយល់ច្បាស់ពីវាបានឡើយ ដូច្នេះហើយ ពេលនេះខ្ញុំនឹងមិនមានបន្ទូលអំពីស៊ីយ៉ូនទៀតទេ ដោយខ្លាចមនុស្សចាត់ទុកថា វាគឺជារឿងប្រឌិត។)

បន្ទាប់ពីខ្ញុំយាងត្រឡប់ទៅកាន់ស៊ីយ៉ូនវិញ អស់អ្នកដែលនៅលើផែនដីនឹងបន្តសរសើរតម្កើងខ្ញុំដូចជាពេលមុនដែរ។ អស់អ្នកណាដែលជាអ្នកស៊ីឈ្នួលដ៏ស្មោះត្រង់ នឹងទន្ទឹងរង់ចាំដូចមុនដើម្បីថ្វាយការបម្រើចំពោះខ្ញុំ ប៉ុន្តែតួនាទីរបស់ពួកគេនឹងត្រូវបានបញ្ចប់។ រឿងល្អបំផុតដែលពួកគេអាចធ្វើគឺគិតពិចារណាអំពីស្ថានភាពនៃវត្តមានរបស់ខ្ញុំនៅលើផែនដី។ នៅពេលនោះ ខ្ញុំនឹងចាប់ផ្ដើមនាំយកគ្រោះមហន្តរាយមកទម្លាក់លើអស់អ្នកដែលនឹងរងសេចក្ដីទុក្ខលំបាក។ ប៉ុន្តែគ្រប់គ្នាជឿថា ខ្ញុំគឺជាព្រះជាម្ចាស់ដ៏សុចរិត។ ខ្ញុំច្បាស់ជានឹងមិនដាក់ទោសអស់អ្នកដែលជាអ្នកស៊ីឈ្នួលស្មោះត្រង់ឡើយ ផ្ទុយទៅវិញ ខ្ញុំគ្រាន់តែឱ្យពួកគេទទួលបានព្រះគុណរបស់ខ្ញុំ។ ពីព្រោះខ្ញុំបានមានបន្ទូលថា ខ្ញុំនឹងដាក់ទោសអ្នកប្រព្រឹត្តអាក្រក់ទាំងអស់ ហើយមានបន្ទូលថា អស់អ្នកណាដែលប្រព្រឹត្តល្អនឹងទទួលសេចក្ដីអំណរខាងសម្ភារៈដែលខ្ញុំនឹងប្រទាន ដែលបញ្ជាក់ថា ខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនៃសេចក្ដីសុចរិត និងភាពស្មោះត្រង់។ នៅពេលដែលខ្ញុំយាងត្រឡប់ទៅស៊ីយ៉ូនវិញ ខ្ញុំនឹងចាប់ផ្ដើមបែរទៅរកជាតិសាសន៍នីមួយៗនៅក្នុងពិភពលោក។ ខ្ញុំនឹងនាំយកការសង្គ្រោះទៅដល់ពួកអ៊ីស៊្រាអែល និងវាយផ្ចាលពួកអេស៊ីប។ នេះគឺជាជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ។ ដូច្នេះ កិច្ចការរបស់ខ្ញុំនឹងមិនដូចបច្ចុប្បន្នទេ៖ វាមិនមែនជាកិច្ចការខាងសាច់ឈាមឡើយ ប៉ុន្តែវានឹងលើសពីសាច់ឈាមទាំងស្រុងតែម្ដង ហើយដូចដែលខ្ញុំបានមានបន្ទូលរួចហើយ នោះវានឹងសម្រេច។ ហើយដូចដែលខ្ញុំបានបញ្ជា នោះវានឹងក្រោកឈរ។ អ្វីក៏ដោយដែលត្រូវបានមានបន្ទូល នៅពេលដែលវាត្រូវបានមានបន្ទូលចេញពីព្រះឱស្ឋរបស់ខ្ញុំ នោះវានឹងត្រូវបានសម្រេចជាការពិតភ្លាមៗ។ នេះគឺជាអត្ថន័យពិតនៃព្រះបន្ទូលរបស់ខ្ញុំដែលកំពុងថ្លែងចេញមក ហើយការសម្រេចរបស់វាគឺកើតឡើងក្នុងពេលតែមួយ ដោសារតែព្រះបន្ទូលផ្ទាល់របស់ខ្ញុំគឺជាសិទ្ធិអំណាច។ ពេលនេះ ខ្ញុំកំពុងមានព្រះបន្ទូលអំពីរឿងរ៉ាវទូទៅមួយចំនួន ជាផ្លូវដែលនឹងផ្ដល់ឱ្យមនុស្សនៅលើផែនដីនូវតម្រុយមួយចំនួនតូច នោះទើបពួកគេនឹងមិនយល់ដោយគ្មានន័យ។ នៅពេលដែលពេលវេលាមកដល់ នោះគ្រប់យ៉ាងនឹងត្រូវបានខ្ញុំរៀបចំ ហើយគ្មាននរណាម្នាក់គួរតែធ្វើសកម្មភាពតាមចិត្តឡើយ ក្រែងលោពួកគេត្រូវបានវាយផ្ដួលដោយព្រះហស្ដរបស់ខ្ញុំ។ នៅក្នុងការគិតស្រមៃរបស់មនុស្ស គ្រប់យ៉ាងដែលខ្ញុំមានបន្ទូលគឺសុទ្ធតែស្រពេចស្រពិល ពីព្រោះនៅទីបំផុត វិធីគិតរបស់មនុស្សគឺមានកំណត់ ហើយការគិតរបស់មនុស្សគឺនៅឆ្ងាយពីអ្វីដែលខ្ញុំបានមានបន្ទូល ប្រៀបដូចមេឃ និងផែនដីអ៊ីចឹង។ ដូច្នេះហើយ គ្មាននរណាម្នាក់អាចយល់ពីរឿងនេះបានទេ។ រឿងតែមួយដែលត្រូវធ្វើគឺត្រូវចូលមកឱ្យស្របនឹងអ្វីដែលខ្ញុំមានបន្ទូល ព្រោះនេះគឺជារឿងដែលចៀសមិនរួចឡើយ។ ខ្ញុំបានមានបន្ទូលថា «នៅគ្រាចុងក្រោយ សត្វសាហាវនឹងលេចចេញមកដើម្បីធ្វើទុកបុកម្នេញរាស្ត្ររបស់ខ្ញុំ ហើយអស់អ្នកណាដែលភ័យខ្លាចសេចក្ដីស្លាប់ នឹងត្រូវបានដាក់សម្គាល់ដោយត្រា ដើម្បីឱ្យសត្វសាហាវបំផ្លាញ។ អស់អ្នកណាដែលបានឃើញខ្ញុំនឹងត្រូវបានសម្លាប់ដោយសត្វសាហាវ។» «សត្វសាហាវ» នៅក្នុងព្រះបន្ទូលទាំងនេះគឺច្បាស់ជាសំដៅទៅលើសាតាំង ដែលជាអ្នកបោកបញ្ឆោតមនុស្សជាតិ។ មានន័យថា នៅពេលដែលខ្ញុំយាងត្រឡប់ទៅកាន់ស៊ីយ៉ូនវិញ អ្នកស៊ីឈ្នួលមួយក្រុមធំនឹងដកចេញ។ មានន័យថា ពួកគេនឹងត្រូវបានសត្វសាហាវបំផ្លាញ។ សត្វមានជីវិតទាំងអស់នេះនឹងទៅក្នុងជង្ហុកធំ ដើម្បីទទួលយកការវាយផ្ចាលដ៏អស់កល្បជានិច្ចរបស់ខ្ញុំ។ «អស់អ្នកណាដែលបានឃើញខ្ញុំ» សំដៅលើអស់អ្នកដែលជាអ្នកស៊ីឈ្នួលស្មោះត្រង់ ដែលខ្ញុំបានយកឈ្នះ។ «បានឃើញខ្ញុំ» សំដៅលើការដែលខ្ញុំបានយកឈ្នះលើពួកគេ។ «សម្លាប់ដោយសត្វសាហាវ» សំដៅលើសាតាំង ដែលត្រូវបានខ្ញុំយកឈ្នះ ហើយមិនហ៊ានក្រោកឈរដើម្បីតតាំងនឹងខ្ញុំ។ ម៉្យាងទៀត សតាំងនឹងមិនហ៊ានបំពេញកិច្ចការអ្វីមួយលើអ្នកស៊ីឈ្នួលទាំងនេះទេ ដូច្នេះហើយ ព្រលឹងរបស់មនុស្សទាំងនេះនឹងត្រូវបានសង្គ្រោះ។ នេះមានន័យថា ដោយសារតែសមត្ថភាពរបស់ពួកគេក្នុងការស្មោះត្រង់ចំពោះខ្ញុំ ហើយមានន័យថា អស់អ្នកណាដែលជាអ្នកស៊ីឈ្នួលដ៏ស្មោះត្រង់ នឹងអាចទទួលបានព្រះគុណរបស់ខ្ញុំ និងព្រះពររបស់ខ្ញុំ។ ដូច្នេះហើយ ខ្ញុំមានបន្ទូលថា ព្រលឹងរបស់ពួកគេនឹងត្រូវបានសង្គ្រោះ។ (នេះមិនសំដៅទៅលើការឡើងទៅស្ថានសួគ៌ជាន់ទីបី ដែលគ្រាន់តែជាសញ្ញាណមួយរបស់មនុស្សនោះទេ។) ប៉ុន្តែអ្នកបម្រើអាក្រក់ទាំងនោះនឹងត្រូវបានចងសាជាថ្មីដោយសាតាំង ហើយបន្ទាប់មកត្រូវបោះទៅក្នុងជង្ហុកធំ។ នេះគឺជាការដាក់ទោសរបស់ខ្ញុំចំពោះពួកគេ។ នេះគឺជាការផ្ដន្ទាទោសរបស់ពួកគេ ហើយនេះគឺជារង្វាន់សម្រាប់អំពើបាបរបស់ពួកគេ។

ខណៈដែលជំហាននៃកិច្ចការរបស់ខ្ញុំលឿន នោះពេលវេលារបស់ខ្ញុំនៅលើផែនដី ក៏បានថយចុះបន្តិចម្តងៗ។ កាលបរិច្ឆេទនៃការយាងត្រឡប់របស់ខ្ញុំទៅកាន់ស៊ីយ៉ូនវិញ ខិតជិតមកដល់ហើយ។ នៅពេលដែលកិច្ចការរបស់ខ្ញុំនៅលើផែនដីដល់ទីបញ្ចប់ នោះវានឹងក្លាយជាពេលវេលាសម្រាប់ការយាងត្រឡប់របស់ខ្ញុំទៅកាន់ស៊ីយ៉ូនវិញ។ ខ្ញុំមិនចង់រស់នៅលើផែនដីទាល់តែសោះ ប៉ុន្តែដើម្បីប្រយោជន៍នៃការគ្រប់គ្រងរបស់ខ្ញុំ ដើម្បីប្រយោជន៍នៃផែនការរបស់ខ្ញុំ នោះខ្ញុំអត់ទ្រាំរាល់ការឈឺចាប់។ បច្ចុប្បន្ននេះ ពេលវេលានោះមកដល់ហើយ។ ខ្ញុំនឹងពន្លឿនជំហានរបស់ខ្ញុំ ហើយគ្មាននរណាម្នាក់នឹងអាចដើរទាន់ខ្ញុំទេ។ មិនថាមនុស្សអាចយល់ ឬអត់នោះទេ ខ្ញុំនឹងមានបន្ទូលប្រាប់អ្នករាល់គ្នាយ៉ាងលម្អិតនូវគ្រប់យ៉ាងដែលមនុស្សមិនអាចយល់ ប៉ុន្តែអ្នករាល់គ្នានៅលើផែនដីត្រូវស្គាល់។ ដូច្នេះហើយ ខ្ញុំមានបន្ទូលថា ខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលលើសពីពេលវេលា និងទីកន្លែង។ ប្រសិនបើមិនមែនដើម្បីគោលបំណងរបស់ខ្ញុំក្នុងការទទួលយកពួកកូនប្រុសច្បង ហើយវាយយកឈ្នះសាតាំងទេ នោះម៉្លេះខ្ញុំបានយាងត្រឡប់ទៅកាន់ស៊ីយ៉ូនវិញរួចហើយ។ ប្រសិនបើមិនដូច្នេះទេ នោះខ្ញុំនឹងមិនបង្កើតមនុស្សជាតិឡើយ។ ខ្ញុំស្អប់ពិភពមនុស្ស ហើយខ្ញុំស្អប់មនុស្សដែលដាច់ចេញពីខ្ញុំ រហូតដល់ចំណុចដែលខ្ញុំគិតអំពីការបំផ្លាញមនុស្សជាតិទាំងមូលមួយរំពេច។ ទោះបីជាយ៉ាងណាក៏ដោយ កិច្ចការរបស់ខ្ញុំមានលំដាប់លំដោយ និងរចនាសម្ព័ន្ធ គិតដល់ភាពសមរម្យ និងមិនហួសប្រមាណ ហើយវាមិនមែនជារឿងចៃដន្យនោះទេ។ គ្រប់យ៉ាងដែលខ្ញុំធ្វើ គឺមានបំណងចង់យកឈ្នះសាតាំង ហើយជាងនេះទៅទៀត គឺដើម្បីឱ្យខ្ញុំអាចនៅជាមួយពួកកូនប្រុសច្បងរបស់ខ្ញុំឱ្យកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ នេះគឺជាគោលបំណងរបស់ខ្ញុំ។

ខាង​ដើម៖ ជំពូកទី ១១៩

បន្ទាប់៖ សេចក្តីផ្ដើម

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ