ជំពូកទី ១១៨

នរណាក៏ដោយដែលក្រោកឡើងដើម្បីធ្វើបន្ទាល់ថ្វាយព្រះរាជបុត្រារបស់ខ្ញុំ នោះខ្ញុំនឹងប្រទានព្រះគុណដល់ពួកគេ។ នរណាក៏ដោយដែលមិនក្រោកឡើងដើម្បីធ្វើបន្ទាល់ថ្វាយព្រះរាជបុត្រារបស់ខ្ញុំ ប៉ុន្តែផ្ទុយទៅវិញពួកគេទាស់ទទឹង ហើយប្រើប្រាស់សញ្ញាណរបស់មនុស្សដើម្បីធ្វើការវាយតម្លៃផ្ទាល់ខ្លួនរបស់ពួកគេ នោះខ្ញុំនឹងបំផ្លាញពួកគេ។ គ្រប់គ្នាត្រូវតែមើលឃើញឱ្យច្បាស់! ការធ្វើបន្ទាល់ថ្វាយព្រះរាជបុត្រារបស់ខ្ញុំ គឺជាសកម្មភាពមួយនៃការគោរពចំពោះខ្ញុំ ហើយវាធ្វើឱ្យបំណងព្រះហឫទ័យររបស់ខ្ញុំសព្វព្រះទ័យ។ ចូរកុំគោរពត្រឹមតែព្រះវរបិតា តែធ្វើទុក្ខបុកម្នេញ និងគាបសង្កត់ព្រះរាជបុត្រាឱ្យសោះ។ អ្នកដែលធ្វើដូច្នោះ គឺជាកូនចៅរបស់នាគដ៏ធំមានសម្បុរក្រហម។ ខ្ញុំមិនត្រូវការមនុស្សចង្រៃដូចនេះធ្វើបន្ទាល់ថ្វាយព្រះរាជបុត្រារបស់ខ្ញុំឡើយ។ ខ្ញុំនឹងបំផ្លាញពួកគេនៅក្នុងជង្ហុកធំ។ ខ្ញុំចង់បានអ្នកស៊ីឈ្នួលស្មោះត្រង់ និងភក្ដីភាព ដើម្បីបម្រើព្រះរាជបុត្រារបស់ខ្ញុំ។ ចំពោះអ្នកផ្សេងទៀត គឺខ្ញុំមិនត្រូវការពួកគេទេ។ នេះគឺជានិស្ស័យដ៏សុចរិតរបស់ខ្ញុំ ហើយវាប្រើប្រាស់ដើម្បីបង្ហាញថា ខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏បរិសុទ្ធ និងឥតខ្ចោះ។ ខ្ញុំនឹងមិនអភ័យទោសនរណាដែលប្រមាថបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំឡើយ។ នរណាក៏ដោយដែលបំពានទ្រង់ ឬធ្វើទុក្ខបុកម្នេញទ្រង់កាលពីអតីតកាល មិនថានៅក្នុងគ្រួសារ ឬនៅក្នុងលោកីយ៍ឡើយ នោះខ្ញុំនឹងវាយផ្ចាលពួកគេម្ដងម្នាក់ៗ ហើយគ្មាននរណាម្នាក់នឹងរួចខ្លួនឡើយ ដ្បិតគ្មានផ្នែកណាមួយរបស់ខ្ញុំជាសាច់ និងឈាមទេ។ ការធ្វើបន្ទាល់ថ្វាយទ្រង់នៅបច្ចុប្បន្ននេះ បង្ហាញថា អ្នកស៊ីឈ្នួលទាំងនោះបានបញ្ចប់ការបម្រើសម្រាប់ខ្ញុំហើយ ដូច្នេះ ចូរកុំខ្លាចរអែង ឬបារម្ភឱ្យសោះ។ សរុបមក ពួកគេគឺជាអ្នកស៊ីឈ្នួលរបស់ទ្រង់ ហើយនៅពេលដែលគ្រប់យ៉ាងត្រូវបានមានបន្ទូល និងត្រូវបានបំពេញ នោះទ្រង់គឺជារបស់ស្ថានសួគ៌ ហើយទ្រង់នឹងត្រឡប់ទៅរូបកាយរបស់ខ្ញុំនៅទីបញ្ចប់ ដោយសារតែរូបកាយរបស់ខ្ញុំមិនអាចគ្មានទ្រង់បានទេ។ អស់អ្នកដែលបំពានទ្រង់ និងអ្នកដែលមិនស្រុះស្រួលជាមួយទ្រង់កាលពីអតីតកាល (នេះគឺជាអ្វីមួយដែលអ្នកដទៃមិនអាចមើលឃើញ។ មានតែទ្រង់ប៉ុណ្ណោះដែលស្គាល់វានៅក្នុងព្រះទ័យរបស់ទ្រង់) បានបើកសម្ដែងសណ្ឋានដើមរបស់ពួកគេ ហើយបានដួលចុះ ដ្បិតទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយទ្រង់នឹងមិនអត់ទ្រាំចំពោះនរណាម្នាក់ដែលបំពានទ្រង់ ឬប្រមាថទ្រង់ឡើយ។ ទោះបីជាវាមើលមិនឃើញពីខាងក្រៅទាល់តែសោះក៏ដោយ ក៏ព្រះវិញ្ញាណរបស់ខ្ញុំគឺនៅក្នុងទ្រង់។ នេះគឺគ្មានអ្វីត្រូវមន្ទិលឡើយ។ មនុស្សទាំងអស់ត្រូវតែជឿវា ក្រែងលោដំបងដែករបស់ខ្ញុំវាយផ្ដួលអស់អ្នកដែលបំពានខ្ញុំ! ដោយសារខ្ញុំធ្វើបន្ទាល់ថ្វាយទ្រង់ នោះទ្រង់ច្បាស់ជាមានសិទ្ធិអំណាច ហើយគ្រប់យ៉ាងដែលទ្រង់មានបន្ទូលគឺជាការថ្លែងរបស់ខ្ញុំ ហើយគ្រប់យ៉ាងដែលទ្រង់ធ្វើ គឺជាការបើកបង្ហាញរបស់ខ្ញុំ ដ្បិតទ្រង់គឺជាទីស្រឡាញ់របស់ខ្ញុំ ហើយទ្រង់គឺជាផ្នែកមួយដែលអង្គរបស់ខ្ញុំដែលមិនអាចខ្វះបាន។ ដូច្នេះ រាល់សកម្មភាពរបស់ទ្រង់ អ្វីដែលទ្រង់ស្លៀកពាក់ អ្វីដែលទ្រង់ប្រើប្រាស់ និងទីណាដែលទ្រង់គង់នៅ នោះក៏ជាទង្វើរបស់ខ្ញុំដែរ។ គ្មាននរណាម្នាក់ត្រូវព្យាយាមស្វែងរកអ្វីមួយប្រឆាំងនឹងទ្រង់ឡើយ ហើយគ្មាននរណាម្នាក់ត្រូវចាប់កំហុសទ្រង់ឡើយ។ ប្រសិនបើនរណាម្នាក់ធ្វើរឿងទាំងនេះ នោះខ្ញុំនឹងមិនអត់ឱនឱ្យពួកគេទេ!

ខ្ញុំនឹងបោះអ្នកបម្រើអាក្រក់ទាំងអស់ចេញពីដំណាក់របស់ខ្ញុំ ហើយនៅក្នុងដំណាក់របស់ខ្ញុំ ខ្ញុំនឹងធ្វើឱ្យអ្នកបម្រើដ៏មានភក្ដីភាពទាំងអស់ ធ្វើបន្ទាល់សម្រាប់បុត្រាច្បងរបស់ខ្ញុំ។ នេះគឺជាផែនការរបស់ខ្ញុំ ហើយនេះគឺជាវិធីដែលខ្ញុំធ្វើកិច្ចការ។ នៅពេលដែលអ្នកបម្រើអាក្រក់ធ្វើបន្ទាល់ថ្វាយព្រះរាជបុត្រារបស់ខ្ញុំ នោះមានក្លិនរបស់មនុស្សស្លាប់ ហើយនេះគឺជារឿងដែលគួរឱ្យខ្ពើមរអើមចំពោះខ្ញុំ។ នៅពេលដែលអ្នកបម្រើដ៏មានភក្ដីភាពធ្វើបន្ទាល់ថ្វាយព្រះរាជបុត្រារបស់ខ្ញុំ វាគឺជាទីបន្ទាល់ដ៏ស្មោះអស់ពីចិត្ត និងដ៏ស្មោះស្ម័គ្រ ហើយវាជាទីបន្ទាល់ដែលខ្ញុំអាចទទួលយកបាន។ ដូច្នេះ នរណាក៏ដោយដែលមិនចង់ធ្វើបន្ទាល់ថ្វាយព្រះរាជបុត្រារបស់ខ្ញុំ ចូរចេញពីទីនេះឥឡូវនេះ! ខ្ញុំនឹងមិនបង្ខិតបង្ខំអ្នកឱ្យធ្វើដូច្នោះទេ ប្រសិនបើខ្ញុំបង្គាប់ឱ្យអ្នកចាកចេញ នោះអ្នកត្រូវតែចាកចេញ! ចូរក្រឡេកមើលអ្វីដែលជាលទ្ធផលសម្រាប់អ្នក និងអ្វីដែលទន្ទឹងរង់ចាំអ្នក។ អ្នកដែលថ្វាយការបម្រើ យល់ពីរឿងនេះជាងអ្នកផ្សេង។ ការជំនុំជម្រះរបស់ខ្ញុំ សេចក្ដីក្រោធរបស់ខ្ញុំ បណ្ដាសារបស់ខ្ញុំ កំហឹងដ៏ឆេះឆួល និងក្ដៅក្រហាយរបស់ខ្ញុំនឹងកើតឡើងគ្រប់ពេលវេលាដល់នរណាដែលប្រមាថខ្ញុំ។ ព្រះហស្ដរបស់ខ្ញុំ មិនបង្ហាញសេចក្ដីមេត្តាករុណាដល់នរណាម្នាក់ឡើយ។ មិនថាអ្នកដែលថ្វាយការបម្រើពីមុន មានភក្ដីភាពបែបណាឡើយ ប្រសិនបើពួកគេប្រមាថព្រះរាជបុត្រារបស់ខ្ញុំថ្ងៃនេះ នោះខ្ញុំនឹងបំផ្លាញពួកគេភ្លាម ហើយខ្ញុំនឹងមិនអនុញ្ញាតឱ្យពួកគេនៅខាងមុខខ្ញុំទេ។ ចេញពីចំណុចនេះ មនុស្សអាចមើលឃើញពីព្រះហស្ដដែលឥតមេត្តាករុណារបស់ខ្ញុំ។ ដោយសារតែមនុស្សមិនស្គាល់ខ្ញុំ ហើយដោយសារតែធម្មជាតិរបស់ពួកគេប្រមាថខ្ញុំ នោះសូម្បីតែអ្នកដែលមានភក្ដីភាពចំពោះខ្ញុំ ក៏ត្រឹមតែមានភក្ដីភាពសម្រាប់ផលប្រយោជន៍នៃការសប្បាយរីករាយផ្ទាល់ខ្លួនរបស់ពួកគេដែរ។ ប្រសិនបើអ្វីមួយកើតឡើងប៉ះពាល់ដល់ពួកគេយ៉ាងខ្លាំង នោះចិត្តរបស់ពួកគេផ្លាស់ប្ដូរមួយរំពេច ហើយពួកគេចង់ដកថយចេញពីខាងរបស់ខ្ញុំ។ នេះគឺជាធម្មជាតិរបស់សាតាំង។ អ្នកមិនត្រូវប្រកាន់ខ្ជាប់មតិផ្ទាល់ខ្លួន ដោយជឿថាខ្លួនឯងមានភក្ដីភាពឡើយ! ប្រសិនបើគ្មានអ្វីសម្រាប់ពួកគេ នោះហ្វូងសត្វតិរច្ឆាននេះមិនអាចមានភក្ដីភាពចំពោះខ្ញុំបានទេ។ ប្រសិនបើខ្ញុំមិនបានប្រកាសពីបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំទេ នោះអ្នករាល់គ្នាអាចដកថយតាំងពីយូរមកហើយ។ ពេលនេះ អ្នកទាំងអស់គ្នានៅជាប់កណ្ដាល់ឆ្នាំងខ្ទះ និងភ្លើង ដោយមិនចង់ថ្វាយការបម្រើចំពោះខ្ញុំទេ ប៉ុន្តែមិនចង់ឱ្យព្រះហស្ដរបស់ខ្ញុំវាយផ្ដួលឡើយ។ ប្រសិនបើខ្ញុំមិនបានប្រកាសថា គ្រោះមហន្តរាយដ៏ធំធេងនឹងកើតឡើងគ្រប់ពេលវេលាចំពោះនរណាដែលប្រមាថខ្ញុំទេ នោះអ្នករាល់គ្នានឹងបានដកថយតាំងពីយូរមកហើយ។ តើខ្ញុំមិនដឹងពីកលល្បិចដែលមនុស្សអាចប្រើជាមធ្យោបាយទេឬ? ពេលនេះ មនុស្សភាគច្រើនមានសេចក្ដីសង្ឃឹមតូចមួយ ប៉ុន្តែនៅពេលដែលសេចក្ដីសង្ឃឹមនោះប្រែក្លាយជាការខកចិត្ត នោះពួកគេលែងចង់ទៅមុខទៀត ហើយពួកគេសុំត្រឡប់ក្រោយ។ ខ្ញុំបានមានបន្ទូលពីមុនមកថា ខ្ញុំមិនរក្សាទុកនរណាម្នាក់នៅទីនេះដោយផ្ទុយពីបំណងរបស់ពួកគេឡើយ ប៉ុន្តែខ្ញុំបារម្ភ ដោយគិតអំពីអ្វីដែលនឹងក្លាយជាលទ្ធផលសម្រាប់អ្នក។ នេះមិនមែនខ្ញុំកំពុងតែគំរាមកំហែងអ្នកទេ។ នេះគឺជាតថភាព។ គ្មាននរណាម្នាក់អាចយល់ពីធម្មជាតិរបស់មនុស្សបានទេ ក្រៅពីខ្ញុំ។ មនុស្សទាំងអស់គិតថា ពួកគេមានភក្ដីភាពចំពោះខ្ញុំ ដោយមិនដឹងថាភក្ដីភាពរបស់ពួកគេមិនបរិសុទ្ធឡើយ។ ភាពមិនបរិសុទ្ធទាំងនេះនឹងបំផ្លាញមនុស្ស ដ្បិតពួកវាគឺជាល្បិចបោកបញ្ឆោតរបស់នាគដ៏ធំមានសម្បុរក្រហម។ វាត្រូវបានលាតត្រដាងដោយខ្ញុំតាំងពីយូរមកហើយ។ ខ្ញុំគឺជាព្រះដ៏មានគ្រប់ព្រះចេស្ដា ដូច្នេះ តើខ្ញុំអាចមិនយល់ពីអ្វីមួយដែលសាមញ្ញបែបនេះបានយ៉ាងដូចម្ដេច? ខ្ញុំអាចចូលទៅក្នុងឈាមរបស់អ្នក និងសាច់របស់អ្នក ដើម្បីទតមើលបំណងរបស់អ្នក។ ខ្ញុំមិនពិបាកយល់ពីធម្មជាតិរបស់មនុស្សទេ ប៉ុន្តែមនុស្សគិតថាខ្លួនឯងឆ្លាត ដោយជឿថា គ្មាននរណាម្នាក់ក្រៅពីខ្លួន ដឹងពីគោលបំណងរបស់ពួកគេឡើយ។ តើពួកគេមិនដឹងថា ព្រះដ៏មានគ្រប់ព្រះចេស្ដាមាននៅក្នុងស្ថានសួគ៌ និងផែនដី ព្រមទាំងរបស់សព្វសារពើទេឬ?

ខ្ញុំនឹងស្រឡាញ់ព្រះរាជបុត្រារបស់ខ្ញុំដល់ទីបញ្ចប់ ហើយខ្ញុំនឹងស្អប់នាគដ៏ធំមានសម្បុរក្រហម និងសាតាំងជារៀងរហូត។ ការវាយផ្ចាលរបស់ខ្ញុំនឹងកើតឡើងចំពោះអ្នកដែលប្រមាថខ្ញុំ ហើយនឹងគ្មានសត្រូវណាម្នាក់នឹងរួចខ្លួនឡើយ។ ខ្ញុំបានមានបន្ទូលបែបនេះពីមុន «ខ្ញុំដាក់ថ្មដ៏ធំមួយនៅក្នុងស៊ីយ៉ូន។ ចំពោះអ្នកជឿ ថ្មនេះគឺជាគ្រឹះនៃសំណង់របស់ពួកគេ។ ចំពោះអ្នកដែលមិនជឿ នេះគឺជាដុំថ្មដែលពួកគេជំពប់។ ចំពោះកូនរបស់អារក្ស នេះគឺជាថ្មដែលបុកពួកគេរហូតដល់ស្លាប់»។ ខ្ញុំមិនត្រឹមតែបានថ្លែងព្រះបន្ទូលទាំងនេះពីមុនទេ ប៉ុន្តែព្រះបន្ទូលទាំងនេះត្រូវបានមនុស្សជាច្រើនថ្លែងទំនាយ ហើយមនុស្សជាច្រើនបានអានព្រះបន្ទូលនេះនៅក្នុងយុគសម័យនេះ។ ជាងនេះទៅទៀត មនុស្សមួយចំនួនបានព្យាយាមពន្យល់ព្រះបន្ទូលទាំងនេះ ប៉ុន្តែគ្មាននរណាម្នាក់ស្រាយនូវអាថ៌កំបាំងនេះពីមុនឡើយ ដោយសារតែកិច្ចការនេះ គឺត្រឹមតែអាចសម្រេចបានក្នុងអំឡុងពេលបច្ចុប្បន្ននៃគ្រាចុងក្រោយប៉ុណ្ណោះ។ ដូច្នេះ ទោះបីជាមនុស្សមួយចំនួនបានព្យាយាមពន្យល់ព្រះបន្ទូលទាំងនេះក៏ដោយ ក៏ការពន្យល់របស់ពួកគេគឺជាជំនឿខុសឆ្គងដែរ។ បច្ចុប្បន្ននេះ ខ្ញុំបើកសម្ដែងអត្ថន័យទាំងស្រុងដល់អ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាអាចស្គាល់ភាពធ្ងន់ធ្ងរនៃការធ្វើបន្ទាល់របស់ខ្ញុំ សម្រាប់បុត្រាច្បងរបស់ខ្ញុំ ព្រមទាំងគោលបំណងរបស់ខ្ញុំក្នុងការធ្វើបែបនោះ។ ខ្ញុំដាក់ថ្មដ៏ធំនៅក្នុងស៊ីយ៉ូន ហើយថ្មនេះ សំដៅលើបុត្រាច្បងរបស់ខ្ញុំដែលត្រូវបានគេធ្វើបន្ទាល់។ ពាក្យ «ធំ» មិនមានន័យថា ទីបន្ទាល់នេះមិនត្រូវបានធ្វើក្នុងទំហំធំសម្បើមឡើយ ប៉ុន្តែផ្ទុយទៅវិញ នៅក្នុងការធ្វើបន្ទាល់សម្រាប់បុត្រាច្បងរបស់ខ្ញុំ នោះអ្នកស៊ីឈ្នួលជាច្រើនសន្ធឹកនឹងដកថយ។ នៅទីនេះ «អ្នកដែលមិនជឿ» សំដៅលើអ្នកដែលដកថយ ដោយសារតែគេបានធ្វើបន្ទាល់ពីព្រះរាជបុត្រារបស់ខ្ញុំ។ ដូច្នេះហើយ ថ្មគឺជាដុំថ្មដែលជំពប់ជើងដួលដល់បុគ្គលប្រភេទនេះ។ ខ្ញុំមានបន្ទូលថាជាដុំថ្មមួយដុំ ដោយសារតែបុគ្គលប្រភេទនេះនឹងត្រូវបានវាយផ្ដួលដោយព្រះហស្ដរបស់ខ្ញុំ ដូច្នេះហើយ «ថ្មដែលបណ្ដាលឱ្យមនុស្សជំពប់ដួល» មិនមែនត្រូវបានមានបន្ទូលដោយសំដៅលើការដួលចុះ ឬមានភាពទន់ខ្សោយឡើយ ប៉ុន្តែវាទាក់ទងទៅនឹងការត្រូវបានវាយផ្ដួលដោយព្រះហស្ដរបស់ខ្ញុំ។ ពាក្យ «អ្នកជឿ» នៅក្នុង «ចំពោះអ្នកជឿ ថ្មនេះគឺជាគ្រឹះនៃសំណង់របស់ពួកគេ» សំដៅលើអ្នកស៊ីឈ្នួលដែលមានភក្ដីភាព ហើយ «គ្រឹះនៃសំណង់របស់ពួកគេ» សំដៅលើព្រះគុណ និងព្រះពរដែលពួកគេនឹងទទួល បន្ទាប់ពីពួកគេបានថ្វាយការបម្រើចំពោះខ្ញុំ។ បុត្រាច្បងដែលត្រូវបានគេធ្វើបន្ទាល់ បង្ហាញថា សម័យកាលចាស់នឹងស្លាប់ទៅក្នុងពេលដ៏ឆាប់ខាងមុខ។ មានន័យថា វាជានិមិត្តរូបនៃការបំផ្លាញនគររបស់សាតាំង។ ដូច្នេះហើយ សម្រាប់ជាតិសាសន៍ដទៃ វាគឺជាថ្មដែលបុកពួកគេរហូតដល់ស្លាប់។ ដូច្នេះ ការបំបែកជាតិសាសន៍ទាំងអស់ឱ្យទៅជាបំណែកៗ សំដៅលើការធ្វើឱ្យថ្មីឡើងវិញដ៏ពេញលេញនៃពិភពលោកទាំងមូល។ ពិភពលោកចាស់នឹងស្លាប់ទៅ ហើយពិភពលោកថ្មីនឹងត្រូវបានបង្កើតឡើង។ នេះគឺជាអត្ថន័យពិតនៃ «ការបំបែក»។ តើអ្នករាល់គ្នាយល់ទេ? កិច្ចការដែលខ្ញុំធ្វើនៅក្នុងដំណាក់កាលនេះ អាចត្រូវបានសង្ខេបឱ្យខ្លីត្រឹមតែពីរបីពាក្យទាំងនេះ។ នេះគឺជាទង្វើដ៏អស្ចារ្យរបស់ខ្ញុំ ហើយអ្នកគួរតែយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំនៅក្នុងព្រះបន្ទូលរបស់ខ្ញុំ។

ខាង​ដើម៖ ជំពូកទី ១១៧

បន្ទាប់៖ ជំពូកទី ១១៩

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ