VIII. ព្រះបន្ទូលស្ដីពីការស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់

២៨៤. ព្រះជាម្ចាស់បានបង្កើតមនុស្សលោក និងដាក់ពួកគេនៅលើផែនដី ហើយទ្រង់បានដឹកនាំពួកគេចាប់តាំងពីពេលនោះមក។ ក្រោយមក ទ្រង់ក៏បានសង្គ្រោះពួកគេ និងធ្វើជាតង្វាយលោះបាបសម្រាប់មនុស្សជាតិ។ នៅទីបំផុត ទ្រង់នៅតែត្រូវយកឈ្នះលើមនុស្សជាតិ សង្គ្រោះមនុស្សលោកទាំងមូល និងស្រោចស្រង់ពួកគេទៅរកលក្ខណៈដើមរបស់ពួកគេវិញ។ នេះគឺជាកិច្ចការដែលទ្រង់បានចូលរួមធ្វើ ចាប់តាំងពីគ្រាដំបូងមកម៉្លេះ ជាការស្រោចស្រង់មនុស្សទៅរករូបអង្គ និងលក្ខណៈដើមរបស់ពួកគេវិញ។ ព្រះជាម្ចាស់នឹងបង្កើតនគរស្ថានសួគ៌របស់ទ្រង់ និងស្រោចស្រង់លក្ខណៈដើមរបស់មនុស្សជាតិត្រឡប់មកវិញ ដែលមានន័យថា ព្រះជាម្ចាស់នឹងស្រោចស្រង់នូវសិទ្ធិអំណាចរបស់ទ្រង់នៅលើផែនដី និងក្នុងចំណោមសត្តនិករទាំងអស់ត្រឡប់មកវិញ។ មនុស្សជាតិបានបាត់បង់នូវចិត្ត ដែលកោតខ្លាចព្រះជាម្ចាស់ ក៏ដូចជាមុខងារដែលប្រគល់ឱ្យសត្តនិកររបស់ព្រះជាម្ចាស់ ក្រោយពីត្រូវសាតាំងធ្វើឱ្យពុករលួយ ហើយបានក្លាយជាសត្រូវមិនស្ដាប់បង្គាប់ព្រះជាម្ចាស់។ ក្រោយមកទៀត មនុស្សជាតិរស់នៅក្រោមដែនត្រួតត្រារបស់សាតាំង និងបានដើរតាមការបញ្ជារបស់សាតាំង។ ហេតុនេះ ព្រះជាម្ចាស់គ្មានផ្លូវណាត្រូវបំពេញកិច្ចការក្នុងចំណោមសត្តនិកររបស់ទ្រង់ឡើយ ហើយកាន់តែមិនអាចយកឈ្នះលើការគោរពកោតខ្លាចដែលពោរពេញដោយការខ្លាចរអារនោះទេ។ មនុស្សលោកត្រូវបានព្រះជាម្ចាស់បង្កើតមក ហើយត្រូវថ្វាយបង្គំព្រះជាម្ចាស់ ប៉ុន្តែពួកគេទៅជាបែរខ្នងដាក់ទ្រង់ និងថា្វយបង្គំសាតាំងទៅវិញ។ សាតាំងបានក្លាយជាព្រះក្លែងក្លាយនៅក្នុងដួងចិត្តរបស់ពួកគេ។ ហេតុនេះ ព្រះជាម្ចាស់បានបាត់បង់នូវកន្លែងរបស់ទ្រង់នៅក្នុងដួងចិត្តរបស់ពួកគេ ដែលមានន័យថា ទ្រង់បានបាត់បង់នូវអត្ថន័យនៅពីក្រោយការបង្កើតមនុស្សជាតិរបស់ទ្រង់។ ហេតុនេះ ដើម្បីស្រោចស្រង់នូវអត្ថន័យនៅពីក្រោយការបង្កើតមនុស្សជាតិរបស់ទ្រង់ត្រឡប់មកវិញ ទ្រង់ត្រូវតែស្រោចស្រង់នូវភាពជាមនុស្សដើមរបស់ពួកគេត្រឡប់មកវិញ និងបំផ្លាស់បំប្រែនិស្ស័យពុករលួយរបស់ពួកគេចេញ។ ដើម្បីទាមទារយកមនុស្សពីសាតាំងវិញ ទ្រង់ត្រូវសង្គ្រោះពួកគេឱ្យរួចពីបាបសិន។ មានតែតាមរបៀបនេះទេ ទើបព្រះជាម្ចាស់អាចស្រោចស្រង់លក្ខណៈដើម និងមុខងាររបស់ពួកគេត្រឡប់មកវិញ ហើយចុងក្រោយ ក៏ស្រោចស្រង់នូវនគរស្ថានសួគ៌របស់ទ្រង់ត្រឡប់មកវិញ។ ការបំផ្លាញជាចុងក្រោយបង្អស់លើកូនដែលមិនស្ដាប់បង្គាប់ទាំងនោះ ក៏នឹងត្រូវអនុវត្តដើម្បីឱ្យមនុស្សបានថ្វាយបង្គំព្រះជាម្ចាស់ប្រសើរជាងមុនដែរ ហើយនឹងរស់នៅលើផែនដីនេះបានប្រសើរជាងមុន។ ដោយសារព្រះជាម្ចាស់បានបង្កើតមនុស្សលោកមក ទើបទ្រង់ត្រូវធ្វើឱ្យពួកគេថ្វាយបង្គំទ្រង់។ ដោយសារទ្រង់ចង់ស្រោចស្រង់មុខងារដើមរបស់មនុស្សជាតិត្រឡប់មកវិញ ទើបទ្រង់ត្រូវស្រោចស្រង់មុខងារនោះឱ្យបានទាំងស្រុង ដោយគ្មានការផិតក្បត់ឡើយ។ ការស្រោចស្រង់សិទ្ធិអំណាចរបស់ទ្រង់មានន័យថា ការធ្វើឱ្យមនុស្សថ្វាយបង្គំទ្រង់ និងចុះចូលចំពោះទ្រង់។ វាមានន័យថាព្រះជាម្ចាស់នឹងធ្វើឱ្យមនុស្សជាតិរស់នៅដោយសារទ្រង់ និងធ្វើឱ្យសត្រូវរបស់ទ្រង់វិនាសហិនហោច ដោយសារសិទ្ធិអំណាចរបស់ទ្រង់។ វាមានន័យថា ព្រះជាម្ចាស់នឹងធ្វើឱ្យសព្វសារពើររបស់ទ្រង់បន្តស្ថិតនៅក្នុងចំពោះមនុស្សជាតិ ដោយគ្មានការប្រឆាំងទាស់ពីនរណាម្នាក់ឡើយ។ នគរស្ថានសួគ៌ដែលព្រះជាម្ចាស់ចង់បង្កើត គឺជានគរស្ថានសួគ៌របស់ទ្រង់ផ្ទាល់។ មនុស្សជាតិដែលទ្រង់ចង់បាន គឺជាមនុស្សដែលនឹងថ្វាយបង្គំទ្រង់ ជាមនុស្សដែលនឹងចុះចូលចំពោះទ្រង់ទាំងស្រុង និងផ្សាយនូវសិរីល្អរបស់ទ្រង់។ ប្រសិនបើព្រះជាម្ចាស់ពុំបានសង្គ្រោះមនុស្សជាតិដែលពុករលួយទេ នោះអត្ថន័យពីក្រោយការបង្កើតមនុស្សជាតិរបស់ទ្រង់ នឹងត្រូវបាត់បង់។ ទ្រង់នឹងមិនមានសិទ្ធិអំណាចកាន់តែច្រើនក្នុងចំណោមមនុស្សជាតិ ហើយនគរស្ថានសួគ៌របស់ទ្រង់នឹងលែងអាចកើតមាននៅលើផែនដីនេះទៀតហើយ។ ប្រសិនបើព្រះជាម្ចាស់ពុំបានបំផ្លាញសត្រូវទាំងនោះដែលមិនស្ដាប់បង្គាប់ទ្រង់ទេ ទ្រង់នឹងមិនអាចទទួលបាននូវសិរីល្អពេញលេញរបស់ទ្រង់បានឡើយ ហើយទ្រង់ក៏នឹងមិនអាចបង្កើតនគរស្ថានសួគ៌របស់ទ្រង់នៅលើផែនដីនេះបានដែរ។ ទាំងអស់នេះ នឹងក្លាយជាទីសម្គាល់នៃការបញ្ចប់កិច្ចការរបស់ទ្រង់ និងជាជោគជ័យដ៏អស្ចារ្យរបស់ទ្រង់៖ ក្នុងការបំផ្លាញដល់អ្នកដែលនៅស្ថិតក្នុងចំណោមមនុស្សជាតិដែលមិនស្ដាប់បង្គាប់ទ្រង់ និងក្នុងការនាំអ្នកដែលបានធ្វើឱ្យពេញខ្នាតចូលទៅក្នុងសេចក្ដីសម្រាក។ នៅពេលដែលមនុស្សលោកត្រូវបានស្រោចស្រង់មកជាលក្ខណៈដើមរបស់ពួកគេវិញ ហើយនៅពេលដែលពួកគេអាចបំពេញភារកិច្ចរៀងៗខ្លួន រក្សាទីតាំងត្រឹមត្រូវរបស់ខ្លួន និងចុះចូលនឹងការរៀបចំទាំងអស់របស់ព្រះជាម្ចាស់បាន នោះព្រះជាម្ចាស់នឹង ទទួលយកមនុស្សមួយក្រុមនៅលើផែនដីដែលថ្វាយបង្គំទ្រង់ ហើយទ្រង់ក៏នឹងបានបង្កើតនគរមួយនៅលើផែនដីដែលថ្វាយបង្គំទ្រង់ផងដែរ។ ទ្រង់នឹងមានជ័យជម្នះជាអស់កល្បជានិច្ចនៅលើផែនដីនេះ ហើយអ្នកដែលប្រឆាំងនឹងទ្រង់ នឹងត្រូវវិនាសហិនហោចជាអស់កល្បជានិច្ច។ កិច្ចការនេះនឹងស្រោចស្រង់នូវបំណងព្រះហឫទ័យដើមរបស់ទ្រង់នៅក្នុងការបង្កើតមនុស្សជាតិនេះត្រឡប់មកវិញ។ វានឹងស្រោចស្រង់នូវបំណងព្រះហឫទ័យរបស់ទ្រង់ក្នុងការបង្កើតគ្រប់សព្វសារពើ ហើយក៏នឹងស្រោចស្រង់នូវសិទ្ធិអំណាចរបស់ទ្រង់នៅលើផែនដី ក្នុងចំណោមគ្រប់សព្វសារពើ និងក្នុងចំណោមសត្រូវរបស់ទ្រង់ត្រឡប់មកវិញផងដែរ។ ទាំងអស់នេះ នឹងក្លាយជានិមិត្តរូបនៃជ័យជម្នះទាំងស្រុងរបស់ទ្រង់។ ចាប់ពីពេលនោះមក មនុស្សជាតិនឹងចូលទៅក្នុងសេចក្ដីសម្រាក និងចាប់ផ្ដើមជីវិតមួយដែលស្ថិតនៅលើផ្លូវត្រូវ។ ព្រះជាម្ចាស់ ក៏នឹងចូលទៅក្នុងសេចក្ដីសម្រាកជាអស់កល្បជានិច្ចជាមួយមនុស្សជាតិផងដែរ និងចាប់ផ្ដើមជីវិតដ៏អស់កល្បជានិច្ច រួមគ្នាដោយទ្រង់ផ្ទាល់ព្រះអង្គ និងដោយមនុស្សលោក។ ភាពស្មោកគ្រោក និងការមិនស្ដាប់បង្គាប់នៅលើផែនដី នឹងត្រូវបាត់អស់ ហើយអ្នកស្រែកទួញថ្ងូរ នឹងបានរសាយចិត្ត ហើយគ្រប់សព្វសារពើទាំងអស់នៅក្នុងពិភពលោកនេះ ដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ នឹងត្រូវឈប់កើតមានទៀត។ មានតែព្រះជាម្ចាស់ និងអ្នកដែលទទួលបាននូវសេចក្ដីសង្គ្រោះរបស់ទ្រង់ប៉ុណ្ណោះ ដែលនឹងនៅបន្តទៀត។ មានតែសព្វសារពើដែលទ្រង់បង្កើតមកប៉ុណ្ណោះ ដែលនឹងត្រូវនៅបន្តទៀត។

(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២៨៥. ផែនការគ្រប់គ្រងរបស់ខ្ញុំទាំងមូល (ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ) មាន ៣ ដំណាក់កាល ឬ ៣ យុគសម័យ៖ យុគសម័យនៃក្រឹត្យវិន័យនៃគ្រាដំបូង យុគសម័យនៃព្រះគុណ (ឬហៅម្យ៉ាងទៀតថា យុគសម័យនៃការប្រោសលោះ) និងយុគសម័យនៃនគរព្រះនៃគ្រាចុងក្រោយ។ កិច្ចការរបស់ខ្ញុំនៅក្នុងយុគសម័យទាំងបីនេះ មានខ្លឹមសារខុសៗគ្នា អាស្រ័យទៅតាមធម្មជាតិនៃយុគសម័យនីមួយៗ។ ប៉ុន្តែនៅក្នុងដំណាក់កាលនីមួយៗ កិច្ចការនេះតែងបានជាប្រយោជន៍ដល់តម្រូវការរបស់មនុស្ស ឬបើនិយាយឱ្យចំ កិច្ចការនេះត្រូវធ្វើឡើងស្របទៅតាមកលល្បិចដែលសាតាំងប្រើនៅក្នុងសង្គ្រាមដែលខ្ញុំប្រយុទ្ធតតាំងជាមួយវា។ កិច្ចការរបស់ខ្ញុំ គឺមានគោលបំណងដើម្បីយកឈ្នះសាតាំង ដើម្បីបង្ហាញពីព្រះប្រាជ្ញាញាណ និងសព្វានុភាពរបស់ខ្ញុំ ដើម្បីលាតត្រដាងពីកលល្បិចទាំងអស់របស់សាតាំង និងដើម្បីសង្គ្រោះពូជមនុស្សទាំងមូល ដែលរស់នៅក្រោមដែនត្រួតត្រារបស់សាតាំង។ កិច្ចការនេះធ្វើឡើងដើម្បីបង្ហាញពីព្រះប្រាជ្ញាញាណនិងសព្វានុភាពរបស់ខ្ញុំ និងដើម្បីបើកសម្ដែងពីសេចក្ដីអាក្រក់ដ៏ច្រើនលើសលុបរបស់សាតាំង ហើយជាងនេះទៅទៀត គឺដើម្បីឱ្យភាវៈដែលព្រះបានបង្កើតមក មើលឃើញពីភាពខុសគ្នារវាងសេចក្ដីល្អនិងសេចក្ដីអាក្រក់ ដើម្បីឱ្យគេដឹងថា ខ្ញុំជាអ្នកគ្រប់គ្រងលើរបស់សព្វសារពើ ដើម្បីឱ្យគេមើលឃើញយ៉ាងច្បាស់ថា សាតាំងគឺជាសត្រូវរបស់មនុស្សជាតិ ជាវិញ្ញាណអសីលធម៌ ជាមេកំណាច និងដើម្បីឱ្យមនុស្សអាចប្រាប់ពីភាពខុសគ្នារវាងសេចក្ដីល្អនិងសេចក្ដីអាក្រក់ សេចក្ដីពិតនិងសេចក្ដីក្លែងក្លាយ ភាពបរិសុទ្ធនិងភាពស្មោកគ្រោក និងអ្វីជាភាពអស្ចារ្យ និងអ្វីជាភាពថោកទាប បានយ៉ាងប្រាកដច្បាស់លាស់បំផុត។ របៀបនេះ មនុស្សល្ងង់ខ្លៅ នឹងអាចធ្វើបន្ទាល់ពីខ្ញុំថា ខ្ញុំមិនមែនជាអ្នកដែលធ្វើឱ្យមនុស្សជាតិទៅជាពុករលួយឡើយ ហើយមានតែខ្ញុំដែលជាព្រះអាទិករនេះទេ ទើបអាចសង្គ្រោះមនុស្សជាតិបាន អាចប្រទានអ្វីៗដល់មនុស្សបាន ដែលគេអាចសោយសុខជាមួយបាន ហើយគេនឹងដឹងថា ខ្ញុំគឺជាអ្នកគ្រប់គ្រងលើរបស់សព្វសារពើទាំងអស់។ ចំណែកសាតាំងវិញ គ្រាន់តែជាភាវៈមួយក្នុងចំណោមភាវៈឯទៀតដែលខ្ញុំបានបង្កើតមក ដែលវាបានបកមកប្រឆាំងនឹងខ្ញុំវិញនៅពេលក្រោយប៉ុណ្ណោះ។ ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ខ្ញុំ ត្រូវបានបែងចែកជា ៣ ដំណាក់កាល ហើយខ្ញុំធ្វើបែបនេះ គឺដើម្បីសម្រេចផលក្នុងការដែលអាចអនុញ្ញាតឱ្យភាវៈដែលខ្ញុំបានបង្កើតមកធ្វើបន្ទាល់ពីខ្ញុំ យល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំ ព្រមទាំងដឹងថា ខ្ញុំគឺជាសេចក្ដីពិត។

(ដកស្រង់ពី «រឿងពិតពីក្រោយកិច្ចការនាយុគសម័យនៃការប្រោសលោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២៨៦. កិច្ចការនៃការគ្រប់គ្រងរយៈពេល ៦ ០០០ ឆ្នាំរបស់ព្រះជាម្ចាស់ ត្រូវបែងចែកជាបីដំណាក់កាល៖ យុគសម័យនៃក្រឹត្យវិន័យ យុគសម័យនៃព្រះគុណ និងយុគសម័យនៃនគរព្រះ។ ដំណាក់កាលទាំងបីនៃកិច្ចការនេះ គឺដើម្បីសេចក្ដីសង្គ្រោះដល់មនុស្សជាតិ ពោលគឺដំណាក់កាលទាំងនេះ គឺដើម្បីជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះរបស់មនុស្សជាតិដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយដល់ឆ្អឹង។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នានោះដែរ ដំណាក់កាលទាំងនេះ ក៏ដើម្បីឱ្យព្រះជាម្ចាស់អាចតយុទ្ធជាមួយសាតាំងបានផងដែរ។ ហេតុនេះកិច្ចការនៃសេចក្ដីសង្គ្រោះ ត្រូវបានបែងចែកជាបីដំណាក់កាល ហើយចម្បាំងជាមួយសាតាំងក៏ត្រូវបានបែងចែកជាបីដំណាក់កាលដែរ ហើយផ្នែកទាំងពីរនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺត្រូវធ្វើឡើងក្នុងពេលជាមួយគ្នា។ ចម្បាំងជាមួយសាតាំង តាមពិតគឺដើម្បីជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះមនុស្សជាតិ ហើយដោយសារកិច្ចការនៃសេចក្ដីសង្គ្រោះរបស់មនុស្សជាតិនេះ មិនមែនជាកិច្ចការដែលអាចសម្រេចជោគជ័យបាននៅក្នុងដំណាក់កាលតែមួយ នោះចម្បាំងជាមួយសាតាំង ក៏ត្រូវបែងចែកទៅជាដំណាក់កាល និងសម័យកាលដែរ ហើយចម្បាំងដែលប្រកាសធ្វើជាមួយសាតាំងគឺស្របទៅតាមតម្រូវការរបស់មនុស្ស និងទៅតាមទំហំនៃសេចក្ដីពុករលួយរបស់សាតាំងចំពោះមនុស្ស។ ប្រហែលជា នៅក្នុងក្ដីស្រមៃរបស់មនុស្ស គេជឿថា នៅក្នុងចម្បាំងនេះ ព្រះជាម្ចាស់នឹងចាប់យកគ្រឿងសាស្រ្តាវុធតតាំងនឹងសាតាំង ក្នុងលក្ខណៈដូចគ្នាដែលកងទ័ពពីរក្រុមនឹងត្រូវច្បាំងគ្នាដែរ។ នេះគឺគ្រាន់តែអ្វីដែលប្រាជ្ញារបស់មនុស្សអាចនឹងស្រមៃដល់បានតែប៉ុណ្ណោះ។ វាគឺជាគំនិតដ៏សែនស្រពេចស្រពិល និងមិនប្រាកដប្រជា ក៏ប៉ុន្តែវាគឺជាគំនិតដែលមនុស្សជឿ។ ហើយដោយសារខ្ញុំមានព្រះបន្ទូលនៅទីនេះថា សេចក្ដីសង្គ្រោះរបស់មនុស្ស គឺតាមរយៈចម្បាំងជាមួយសាតាំង មនុស្សស្រមៃថា នេះគឺជារបៀបដែលត្រូវធ្វើចម្បាំង។ មានដំណាក់កាលចំនួនបីនៃកិច្ចការសម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្ស ពោលគឺ ចម្បាំងជាមួយសាតាំងត្រូវបំបែកទៅជាបីដំណាក់កាល ដើម្បីយកឈ្នះលើសាតាំងមួយដងជាសម្រេច។ ក៏ប៉ុន្តែសេចក្ដីពិតខាងក្នុងនៃកិច្ចការចម្បាំងទាំងមូលជាមួយសាតាំង គឺថាឥទ្ធិពលនៃចម្បាំងនេះ អាចសម្រេចទៅបានតាមរយៈដំណាក់កាលនៃកិច្ចការជាច្រើន៖ ការប្រទានព្រះគុណដល់មនុស្ស ការក្លាយជាតង្វាយលោះបាបរបស់មនុស្ស ការអត់ទោសបាបរបស់មនុស្ស ការយកឈ្នះលើមនុស្ស និងការប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍។ តាមពិតទៅ ចម្បាំងជាមួយសាតាំង គឺមិនមែនជាការចាប់យកគ្រឿងសាស្រ្តាវុធតតាំងនឹងសាតាំងឡើយប៉ុន្តែជាសេចក្ដីសង្រ្គោះរបស់មនុស្ស ជាការកែខៃដល់ជីវិតមនុស្ស និងការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស ដើម្បីឱ្យគេអាចធ្វើទីបន្ទាប់អំពីព្រះជាម្ចាស់បាន។ នេះជាការដែលត្រូវបានយកឈ្នះសាតាំង។ ត្រូវបានយកឈ្នះសាតាំងតាមរយៈការបំផ្លាស់បំប្រែនិស្ស័យពុករលួយរបស់មនុស្ស។ នៅពេលដែលត្រូវបានយកឈ្នះសាតាំងរួចហើយ ពោលគឺ នៅពេលដែលមនុស្សត្រូវបានសង្គ្រោះទាំងស្រុង នោះសាតាំងដែលរងភាពអាម៉ាស់ នឹងត្រូវចាប់ចងទាំងស្រុង ហើយតាមរយៈការនេះ មនុស្សនឹងត្រូវបានសង្គ្រោះទាំងស្រុង។ ហេតុនេះ សារជាតិនៃសេចក្ដីសង្គ្រោះរបស់មនុស្សគឺជាចម្បាំងជាមួយនឹងសាតាំង ហើយចម្បាំងនេះគឺសំខាន់ត្រូវឆ្លុះបញ្ចាំងតាមរយៈសេចក្ដីសង្គ្រោះរបស់មនុស្ស។ ដំណាក់កាលនៃគ្រាចុងក្រោយដែលមនុស្សត្រូវបានយកឈ្នះ គឺជាដំណាក់កាលចុងក្រោយនៅក្នុងការធ្វើចម្បាំងជាមួយសាតាំង ហើយវាក៏ជាកិច្ចការនៃសេចក្ដីសង្គ្រោះដ៏ពេញលេញរបស់មនុស្សចេញពីដែនត្រួតត្រារបស់សាតាំងផងដែរ។ អត្ថន័យបង្កប់នៃការយកឈ្នះលើមនុស្សលោកគឺជាការប្រគល់រូបតំណាងរបស់សាតាំង (មនុស្សដែលត្រូវសាតាំងធ្វើឱ្យពុករលួយ) ត្រឡប់មកព្រះអាទិករវិញ ក្រោយពេលនៃការយកឈ្នះរបស់ទ្រង់ដែលតាមរយៈការនេះ មនុស្សនឹងត្រូវបោះបង់សាតាំងចោល ហើយត្រឡប់មករកព្រះជាម្ចាស់វិញទាំងស្រុង។ តាមរបៀបនេះ មនុស្សនឹងត្រូវបានសង្គ្រោះទាំងស្រុង។ ហេតុដូច្នេះហើយ កិច្ចការនៃការយកឈ្នះ គឺជាកិច្ចការចុងក្រោយនៅក្នុងចម្បាំងជាមួយសាតាំង និងជាដំណាក់កាលចុងក្រោយនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ដើម្បីការយកឈ្នះលើសាតាំង។ បើគ្មានកិច្ចការនេះទេ សេចក្ដីសង្គ្រោះទាំងស្រុងរបស់មនុស្ស នឹងមិនអាចសម្រេចទៅបាននោះទេ ការយកឈ្នះទាំងស្រុងលើសាតាំង ក៏នឹងមិនអាចធ្វើទៅបានដែរ ហើយមនុស្សជាតិនឹងមិនអាចចូលទៅក្នុងគោលដៅដ៏អស្ចារ្យ ឬរួចផុតពីឥទ្ធិពលរបស់សាតាំងបាននោះឡើយ។ ហេតុនេះ កិច្ចការនៃសេចក្ដីសង្គ្រោះរបស់មនុស្ស មិនអាចបញ្ចប់ទៅបាននៅមុនពេលដែលចម្បាំងជាមួយសាតាំងត្រូវបានបញ្ចប់ឡើយ ដ្បិតចំណុចស្នូលនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺដើម្បីសេចក្ដីសង្គ្រោះរបស់មនុស្ស។ មនុស្សជាតិកាលពីដើមដំបូងឡើយ គឺស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ប៉ុន្តែដោយសារការល្បួង និងសេចក្ដីពុករលួយរបស់សាតាំង មនុស្សត្រូវបានសាតាំងចាប់ចង និងធ្លាក់ទៅក្នុងដៃរបស់មេកំណាចនេះ។ ហេតុនេះ សាតាំងបានក្លាយទៅជាកម្មវត្ថុដែលត្រូវតែយកឈ្នះនៅក្នុងកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ដោយសារសាតាំងគ្រប់គ្រងលើមនុស្ស ហើយដោយសារមនុស្សជាធនធានដែលព្រះជាម្ចាស់ប្រើដើម្បីអនុវត្តការគ្រប់គ្រងទាំងអស់ ប្រសិនបើមនុស្សត្រូវទទួលបាននូវការសង្គ្រោះមែននោះត្រូវតែកញ្ឆក់យកមនុស្សចេញពីក្នុងដៃរបស់សាតាំងមកវិញ ពោលគឺត្រូវយកមនុស្សដែលត្រូវសាតាំងចាប់ធ្វើជាឈ្លើយនោះត្រឡប់មកវិញ។ ហេតុនេះ ត្រូវតែបង្ក្រាបសាតាំងឱ្យបានតាមរយៈការបំផ្លាស់បំប្រែនិស្ស័យចាស់របស់មនុស្ស ជាការបំផ្លាស់បំប្រែដែលស្រោចស្រង់នូវស្មារតីដឹងខុសត្រូវរបស់មនុស្សពីមុនត្រឡប់មកវិញ។ តាមរបៀបនេះ មនុស្សដែលត្រូវបានចាប់ជាឈ្លើយ អាចត្រូវឆក់យកពីដៃរបស់សាតាំងត្រឡប់មកវិញបាន។ ប្រសិនបើមនុស្សត្រូវបានដោះលែងពីឥទ្ធិពល និងចំណងរបស់សាតាំង នោះសាតាំងនឹងត្រូវអាម៉ាស់មុខ មនុស្សនឹងត្រូវយកត្រឡប់មកវិញនៅចុងបំផុត ហើយសាតាំងនឹងត្រូវបរាជ័យ។ ហើយដោយសារមនុស្សត្រូវបានដោះលែងពីឥទ្ធិពលខ្មៅងងឹតរបស់សាតាំង មនុស្សនឹងក្លាយជារបឹបនៃចម្បាំងនេះទាំងមូល ហើយសាតាំងនឹងក្លាយជាកម្មវត្ថុដែលត្រូវដាក់ទោស នៅពេលណាដែលចម្បាំងនេះត្រូវបានបញ្ចប់។ ក្រោយពីចម្បាំងនេះទៅ កិច្ចការនៃសេចក្ដីសង្គ្រោះរបស់មនុស្សទាំងមូល នឹងត្រូវបានបញ្ចប់សព្វគ្រប់។

(ដកស្រង់ពី «ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២៨៧. ព្រះជាម្ចាស់ គឺជាទីចាប់ផ្ដើម និងជាទីបញ្ចប់។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាអ្នកធ្វើឱ្យកិច្ចការរបស់ទ្រង់ចាប់ផ្ដើមដំណើរការ ដូច្នេះហើយ អ្នកដែលបញ្ចប់យុគសម័យចាស់ក៏ត្រូវតែជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែរ។ នោះគឺជាភ័ស្តុតាងពីការដែលទ្រង់យកឈ្នះសាតាំង និងការដែលទ្រង់យកឈ្នះលោកីយ៍។ រាល់ពេលដែលព្រះជាម្ចាស់ផ្ទាល់ធ្វើការនៅក្នុងចំណោមមនុស្សលោក នោះហើយគឺជាចាប់ផ្ដើមសង្គ្រាមមួយថ្មី។ គ្មានការចាប់ផ្ដើមកិច្ចការថ្មី តាមធម្មតាក៏គ្មានការបញ្ចប់សង្គ្រាមចាស់ដែរ។ ហើយកាលណាគ្មានការបញ្ចប់សង្គ្រាមចាស់ នេះក៏ជាភស្តុតាងបញ្ជាក់ថា សង្គ្រាមជាមួយសាតាំង ក៏មិនទាន់ដល់ទីបញ្ចប់ដែរ។ លុះត្រាតែព្រះជាម្ចាស់ផ្ទាល់ព្រអង្គយាងមក ហើយអនុវត្តកិច្ចការថ្មីក្នុងចំណោមមនុស្សលោក ទើបមនុស្សអាចរួចខ្លួនទាំងស្រុងពីការគ្រប់គ្រងរបស់សាតាំង ហើយទទួលបាននូវជីវិតថ្មី និងការចាប់ផ្ដើមថ្មីមួយ។ ពុំនោះទេ មនុស្សនឹងរស់នៅក្នុងយុគសម័យចាស់ជានិរន្ត ហើយរស់នៅក្រោមឥទ្ធិពលចាស់របស់សាតាំងជារៀងរហូត។ ក្នុងគ្រប់យុគសម័យដែលត្រូវបានដឹកនាំដោយព្រះជាម្ចាស់ មនុស្សបានរួចខ្លួនមួយចំណែក ដូច្នេះហើយ មនុស្សអាចវិវឌ្ឍទៅមុខព្រមជាមួយនឹងកិច្ចការរបស់ព្រះជាម្ចាស់ ឈានទៅរកយុគសម័យថ្មី។ ជ័យជម្នះរបស់ព្រះជាម្ចាស់គឺជាជ័យជម្នះរបស់មនុស្សទាំងអស់ដែលដើរតាមទ្រង់។ ប្រសិនបើការរត់ប្រណាំងរបស់មនុស្ស ត្រូវបានដាក់បន្ទុកដោយសារបញ្ចប់យុគសម័យ នោះទោះបីជាតាមទស្សនៈរបស់មនុស្ស ឬសាតាំង ក៏ការរត់ប្រណាំងនេះ គ្មានអ្វីក្រៅតែពីទង្វើទាស់ប្រឆាំង ឬក្បត់ព្រះជាម្ចាស់តែប៉ុណ្ណោះ មិនមែនជាការស្ដាប់បង្គាប់ព្រះជាម្ចាស់ឡើយ ហើយកិច្ចការរបស់មនុស្សនឹងក្លាយជាឧបករណ៍ប្រើប្រាស់សម្រាប់សាតាំងវិញ។ ទាល់តែមនុស្សស្ដាប់បង្គាប់ និងធ្វើតាមព្រះជាម្ចាស់ នៅក្នុងយុគសម័យដែលចាប់ផ្ដើមឡើងដោយព្រះជាម្ចាស់ទាំងស្រុង ទើបសាតាំងអាចជឿទាំងស្រុងបាន ដ្បិតនោះហើយគឺជាភារកិច្ចរបស់មនុស្ស។ ហេតុនេះ ខ្ញុំនិយាយថា អ្នករាល់គ្នាត្រូវតែធ្វើតាម និងស្ដាប់បង្គាប់ប៉ុណ្ណោះគឺបានហើយ គ្មានអ្វីតម្រូវពីអ្នករាល់គ្នាទៀតទេ។ នេះហើយគឺជាអត្ថន័យថាឱ្យមនុស្សម្នាក់ៗប្រកាន់ខ្ជាប់នូវកាតព្វកិច្ចរបស់ខ្លួន ហើយឱ្យម្នាក់ៗបំពេញមុខងាររបស់ខ្លួនឯងរៀងៗខ្លួន។ ព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ផ្ទាល់ ហើយមនុស្សពុំចាំបាច់មកធ្វើកិច្ចការជំនួសទ្រង់ទេ ហើយទ្រង់ក៏មិនរួមចំណែកក្នុងកិច្ចការរបស់មនុស្សលោកដែរ។ មនុស្សបំពេញភារកិច្ចរបស់គេ ហើយក៏មិនរួមចំណែកក្នុងកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ នេះទើបជាការស្ដាប់បង្គាប់ និងជាភស្តុតាងបញ្ជាក់ពីភាពបរាជ័យរបស់សាតាំង។ បន្ទាប់ពីព្រះជាម្ចាស់ផ្ទាល់ បានបញ្ចប់ការចាប់ផ្ដើមយុគសម័យថ្មី ទ្រង់លែងយាងចុះមកធ្វើកិច្ចការនៅក្នុងចំណោមមនុស្សជាតិ ដោយអង្គអ្នកទៀតហើយ។ លុះត្រាតែបែបនោះ ទើបមនុស្សឈានចូលទៅក្នុងយុគសម័យថ្មីជាផ្លូវការ ដើម្បីបំពេញភារកិច្ចរបស់គេ និងអនុវត្តបេសកកម្មរបស់គេ ក្នុងភាពជាមនុស្សលោក។ ទាំងអស់នេះ គឺជាគោលការណ៍ដែលព្រះជាម្ចាស់ធ្វើការ ជាគោលការណ៍ដែលគ្មាននរណាម្នាក់អាចប្រព្រឹត្តរំលងបាន។ ទាល់តែធ្វើការតាមរបៀបនេះ ទើបមានសុភវិនិច្ឆ័យ និងសមហេតុផល។ កិច្ចការរបស់ព្រះជាម្ចាស់ គឺត្រូវតែធ្វើឡើងដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ គឺព្រះអង្គហើយដែលជាអ្នកធ្វើឱ្យកិច្ចការរបស់ទ្រង់ដំណើរការទៅបាន ហើយព្រះអង្គក៏ជាអ្នកបង្ហើយកិច្ចការរបស់ទ្រង់ដែរ។ ព្រះអង្គជាអ្នករៀបចំផែនការអំពីកិច្ចការនេះ ហើយព្រះអង្គក៏ជាអ្នកចាត់ចែងកិច្ចការនេះដែរ ជាងនេះទៅទៀត ព្រះអង្គក៏ជាអ្នកនាំកិច្ចការនេះឱ្យឈានទៅរកផលសម្រេចដែរ។ ដូចមានចែងក្នុងព្រះគម្ពីរថា «ខ្ញុំជាដើម ហើយជាចុង ខ្ញុំជាអ្នកព្រោះពូជ និងជាអ្នកច្រូតផល»។ គ្រប់យ៉ាងដែលពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ព្រះអង្គ សុទ្ធតែត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់ផ្ទាល់។ ទ្រង់គឺជាអ្នកគ្រប់គ្រងផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ គ្មាននរណាអាចធ្វើកិច្ចការរបស់ទ្រង់ ជំនួសទ្រង់បានឡើយ ហើយក៏គ្មាននរណាអាចបិទបញ្ចប់កិច្ចការរបស់ទ្រង់ដែរ ដ្បិតគឺទ្រង់ហើយជាអ្នកក្ដោបក្ដាប់អ្វីៗគ្រប់យ៉ាង ក្នុងព្រះហស្តរបស់ព្រះអង្គ។ បន្ទាប់ពីបានបង្កើតលោកីយ៍នេះរួច ទ្រង់នឹងដឹកនាំលោកីយ៍ទាំងមូល ទៅរស់ក្នុងពន្លឺរបស់ព្រះអង្គ ហើយទ្រង់នឹងបញ្ចប់យុគសម័យនេះទាំងមូលផងដែរ ដោយនាំផែនការទាំងមូលរបស់ព្រះអង្គ ឈានទៅរកផលសម្រេច!

(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២៨៨. កិច្ចការនៃផែនការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់ គឺត្រូវបំពេញដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ដំណាក់កាលដំបូង ពោលគឺដំណាក់កាលនៃការបង្កើតពិភពលោកនេះ ត្រូវបានព្រះជាម្ចាស់បំពេញដោយផ្ទាល់ព្រះអង្គ ហើយប្រសិនបើមិនដូច្នេះទេ នោះគ្មាននរណាម្នាក់អាចមានសមត្ថភាពបង្កើតមនុស្សជាតិបានឡើយ។ ដំណាក់កាលទីពីរ គឺជាសេចក្ដីសង្គ្រោះរបស់មនុស្សជាតិទាំងមូល ហើយព្រះជាម្ចាស់ក៏បានបំពេញកិច្ចការនេះដោយផ្ទាល់ព្រះអង្គដែរ។ ដំណាក់កាលទីបី គឺកាន់តែជាក់ស្ដែងថែមទៀត៖ មានតម្រូវការកាន់តែច្រើនជាងមុនផងដែរ ដើម្បីឱ្យព្រះជាម្ចាស់បានបំពេញកិច្ចការនៅទីចុងបញ្ចប់ដោយផ្ទាល់ព្រះអង្គ។ កិច្ចការនៃការប្រោសលោះ ការយកឈ្នះ ការទទួលយក និងការប្រោសឱ្យមនុស្សជាតិទាំងមូលបានគ្រប់លក្ខណ៍ គឺជាកិច្ចការដែលត្រូវបំពេញ ដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ប្រសិនបើទ្រង់មិនបានបំពេញកិច្ចការដោយផ្ទាល់ព្រះអង្គទេ នោះមនុស្សមិនអាចជំនួសអត្តសញ្ញាណរបស់ទ្រង់បានឡើយ ហើយមនុស្សក៏មិនអាចធ្វើកិច្ចការរបស់ទ្រង់បានដែរ។ ដើម្បីយកឈ្នះលើសាតាំង ដើម្បីទទួលបានមនុស្ស និងដើម្បីប្រទានឱ្យមនុស្សនូវជីវិតធម្មតានៅលើផែនដី ទ្រង់ត្រូវដឹកនាំមនុស្សដោយផ្ទាល់ និងបំពេញកិច្ចការក្នុងចំណោមមនុស្សដោយផ្ទាល់ ហើយសម្រាប់ជា ប្រយោជន៍ដល់កិច្ចការនៃផែនការគ្រប់គ្រងទាំងស្រុងរបស់ទ្រង់ និងសម្រាប់គ្រប់កិច្ចការទាំងអស់របស់ទ្រង់ គឺទ្រង់ត្រូវតែបំពេញកិច្ចការទាំងនោះដោយផ្ទាល់ព្រះអង្គ។ ប្រសិនបើមនុស្សគ្រាន់តែជឿថា ព្រះជាម្ចាស់បានយាងមកដើម្បីឱ្យមនុស្សអាចឃើញទ្រង់បាន គឺគ្រាន់តែដើម្បីឱ្យមនុស្សបានសប្បាយចិត្ត នោះជំនឿបែបនេះ គឺគ្មានតម្លៃ គ្មានសារៈសំខាន់អ្វីឡើយ។ ការយល់ដឹងរបស់មនុស្ស គឺនៅរាក់កំភែលខ្លាំងណាស់! មានតែការអនុវត្តកិច្ចការដោយផ្ទាល់ព្រះអង្គប៉ុណ្ណោះ ទើបព្រះជាម្ចាស់បំពេញកិច្ចការដោយហ្មត់ចត់ និងពេញលេញបាន។ មនុស្សគ្មានសមត្ថភាពក្នុងការធ្វើកិច្ចការជំនួសព្រះជាម្ចាស់បាននោះឡើយ។ ដោយសារមនុស្សពុំមានអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ឬលក្ខណៈរបស់ទ្រង់ នោះគេមិនអាចបំពេញកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ ហើយបើទោះបីជាមនុស្សធ្វើការនេះមែនក្ដី ក៏វានឹងគ្មានបានផលអ្វីដែរ។ លើកដំបូងដែលព្រះជាម្ចាស់បានត្រឡប់មកជាសាច់ឈាម គឺដើម្បីសេចក្ដីប្រោសលោះ ដើម្បីប្រោសលោះមនុស្សជាតិទាំងអស់ឱ្យរួចពីបាប ដើម្បីឱ្យមនុស្សអាចទទួលបានការបន្សុទ្ធ និងអាចអត់ទោសចំពោះបាបរបស់គេ។ កិច្ចការនៃការយកឈ្នះក៏ត្រូវបំពេញដោយព្រះជាម្ចាស់ផ្ទាល់ក្នុងចំណោមមនុស្សដែរ។ ប្រសិនបើក្នុងអំឡុងដំណាក់កាលនេះ ព្រះជាម្ចាស់គ្រាន់តែមានព្រះបន្ទូលពីសេចក្ដីទំនាយ នោះពួកហោរា ឬអ្នកណាម្នាក់ដែលមានអំណោយទាន ក៏អាចជំនួសទ្រង់បានដែរ។ ប្រសិនបើវាគ្រាន់តែជាការមានព្រះបន្ទូលអំពីសេចក្ដីទំនាយ នោះមនុស្សអាចជំនួសព្រះជាម្ចាស់បានហើយ។ ក៏ប៉ុន្តែ ប្រសិនបើមនុស្សព្យាយាមបំពេញកិច្ចរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដោយខ្លួនឯង និងព្យាយាមកែខៃជីវិតរបស់មនុស្ស នោះមនុស្សមិនអាចធ្វើកិច្ចការនេះបានឡើយ។ កិច្ចការនេះ ត្រូវបំពេញដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែម្ដង។ ព្រះជាម្ចាស់ត្រូវត្រឡប់មកជាសាច់ឈាមវិញ ដើម្បីបំពេញកិច្ចការនេះ។ នៅក្នុងយុគសម័យនៃព្រះបន្ទូល ប្រសិនបើមានគេនិយាយពីសេចក្ដីទំនាយនោះអេសាយ ឬអេលីយ៉ាដែលជាពួកហោរា អាចបំពេញកិច្ចការនេះបាន ហើយពុំចាំបាច់ឱ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបំពេញកិច្ចការនេះដោយផ្ទាល់ឡើយ។ ដោយសារកិច្ចការដែលបានធ្វើនៅដំណាក់កាលនេះ គឺមិនគ្រាន់តែជាការនិយាយអំពីសេចក្ដីទំនាយប៉ុណ្ណោះទេ ហើយដោយសារកិច្ចការនេះមានសារៈសំខាន់ខ្លាំងជាងមុនដែលត្រូវប្រើកិច្ចការនៃព្រះបន្ទូល ដើម្បីយកឈ្នះលើមនុស្ស និងយកឈ្នះលើសាតាំងគឺមនុស្សមិនអាចឱ្យធ្វើកិច្ចការនេះបានឡើយ ហើយព្រះជាម្ចាស់ត្រូវបំពេញកិច្ចការនេះដោយផ្ទាល់ព្រះអង្គ។ នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាបានបំពេញផ្នែកនៃកិច្ចការរបស់ទ្រង់ ក្រោយពីទ្រង់បានបានមានព្រះបន្ទូលមួយចំនួន និងបានបំពេញកិច្ចការខ្លះៗតាមរយៈពួកពួកហោរា។ នេះគឺដោយសារមនុស្ស អាចជំនួសព្រះយេហូវ៉ានៅក្នុងកិច្ចការរបស់ទ្រង់បាន ហើយអ្នកដែលបានមើលឃើញ អាចនិយាយប្រាប់អំពីរឿងរ៉ាវ និងកាត់ស្រាយអំពីសុបិន្តមួយចំនួនជំនួសទ្រង់បាន។ កិច្ចការដែលត្រូវធ្វើនៅដើមដំបូង មិនមែនជាកិច្ចការនៃការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្សដោយផ្ទាល់នោះទេ ក៏គ្មានពាក់ព័ន្ធនឹងបាបរបស់មនុស្សឡើយ ហើយមនុស្សគ្រាន់តម្រូវឱ្យគោរពតាមក្រឹត្យវិន័យតែប៉ុណ្ណោះ។ ដូចនេះ ព្រះយេហូវ៉ាមិនបានត្រឡប់មកជាសាច់ឈាម និងបើកសម្ដែងអង្គទ្រង់ដល់មនុស្សឡើយ។ តែផ្ទុយទៅវិញ ទ្រង់បានមានព្រះបន្ទូលដោយផ្ទាល់ជាមួយម៉ូសេ និងអ្នកដទៃទៀត ដោយបានឱ្យពួកគេនិយាយ និងធ្វើកិច្ចការជំនួសទ្រង់ ហើយឱ្យពួកគេធ្វើការដោយផ្ទាល់ក្នុងចំណោមមនុស្សជាតិ។ ដំណាក់កាលដំបូងនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាការដឹកនាំមនុស្ស។ វាជាការចាប់ផ្ដើមនូវចម្បាំងជាមួយសាតាំង ប៉ុន្តែចម្បាំងនេះមិនទាន់ចាប់ផ្ដើមជាផ្លូវការនៅឡើយទេ។ ចម្បាំងផ្លូវការជាមួយសាតាំងបានចាប់ផ្ដើមដោយការយកកំណើតជាមនុស្សលើកដំបូងរបស់ព្រះជាម្ចាស់ ហើយវាបានបន្តរហូតមកទល់នឹងបច្ចុប្បន្ននេះ។ ចម្បាំងដំបូងនៃសង្គ្រាមនេះ គឺនៅពេលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ត្រូវបានគេបោះដែកគោលភ្ជាប់ទៅនឹងឈើឆ្កាង។ ការជាប់ឆ្កាងរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបានយកឈ្នះលើសាតាំង ហើយវាគឺជាដំណាក់កាលជោគជ័យលើកដំបូងនៅក្នុងសង្គ្រាមនេះ។ នៅពេលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបានចាប់ផ្ដើមកែខៃជីវិតមនុស្សដោយផ្ទាល់ នេះគឺជាការចាប់ផ្ដើមជាផ្លូវការនៃកិច្ចការទទួលបានមនុស្សយកមក ហើយដោយសារវាគឺជាកិច្ចការនៃការបំផ្លាស់បំប្រែនិស្ស័យចាស់របស់មនុស្ស នោះវាគឺជាកិច្ចការនៃការធ្វើចម្បាំងជាមួយសាតាំង។ ដំណាក់កាលនៃកិច្ចការដែលព្រះយេហូវ៉ាបានបំពេញនៅដើមដំបូង គឺគ្រាន់តែជាការដឹកនាំជីវិតមនុស្សនៅលើផែនដីប៉ុណ្ណោះ។ វាគឺជាការចាប់ផ្ដើមនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយបើទោះបីជាវាមិនមានពាក់ព័ន្ធនឹងចម្បាំងណាមួយ ឬពាក់ព័ន្ធនឹងកិច្ចការណាមួយក្ដី ក៏ប៉ុន្តែវាបានចាក់គ្រឹះសម្រាប់កិច្ចការនៃចម្បាំងនៅពេលខាងមុខ។ ក្រោយមកទៀត ដំណាក់កាលទីពីរនៃកិច្ចការក្នុងអំឡុងពេលយុគសម័យនៃព្រះគុណ ពាក់ព័ន្ធនឹងការបំផ្លាស់បំប្រែនិស្ស័យចាស់របស់មនុស្ស ដែលមានន័យថា ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គធ្វើការកែប្រែជីវិតរបស់មនុស្ស។ កិច្ចការនេះត្រូវបំពេញដោយព្រះជាម្ចាស់ដោយផ្ទាល់៖ កិច្ចការនេះតម្រូវឱ្យព្រះជាម្ចាស់ត្រឡប់មកជាសាច់ឈាមដោយផ្ទាល់។ ប្រសិនបើទ្រង់មិនបានត្រឡប់មកជាសាច់ឈាមទេ នោះគ្មាននរណាម្នាក់ផ្សេងទៀតដែលអាចជំនួសទ្រង់នៅក្នុងដំណាក់កាលនៃកិច្ចការនេះបានឡើយ ដ្បិតវាតំណាងឱ្យកិច្ចការនៃការធ្វើចម្បាំងជាមួយនឹងសាតាំង។ ប្រសិនបើមនុស្សបានបំពេញកិច្ចការនេះជំនួសឱ្យព្រះជាម្ចាស់ នៅពេលដែលមនុស្សឈរនៅចំពោះមុខសាតាំង នោះសាតាំងនឹងមិនបានចុះចាញ់ឡើយ ហើយវានឹងមិនអាចយកឈ្នះលើសាតាំងបានឡើយ។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនេះហើយដែលបានយាងមកយកឈ្នះលើវា ដ្បិតលក្ខណៈនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺនៅតែជាព្រះជាម្ចាស់ដដែល ទ្រង់គឺនៅតែជាជីវិតរបស់មនុស្ស ហើយទ្រង់គឺនៅតែជាព្រះអាទិករដដែល។ មិនថាមានអ្វីកើតឡើងនោះទេ អត្តសញ្ញាណ និងលក្ខណៈរបស់ទ្រង់ នឹងមិនផ្លាស់ប្ដូរឡើយ។ ហេតុដូច្នេះ ទ្រង់បានត្រលប់ជាសាច់ឈាម និងបំពេញកិច្ចការនេះដើម្បីឱ្យសាតាំងបានចុះចាញ់ទាំងស្រុង។ ក្នុងអំឡុងដំណាក់កាលនៃកិច្ចការនៅគ្រាចុងក្រោយ ប្រសិនបើមនុស្សត្រូវធ្វើកិច្ចការនេះ និងត្រូវឱ្យនិយាយពីព្រះបន្ទូលដោយផ្ទាល់ នោះគេនឹងមិនអាចនិយាយព្រះបន្ទូលបានឡើយ ហើយប្រសិនបើត្រូវនិយាយពីសេចក្ដីទំនាយ នោះសេចក្ដីទំនាយនេះនឹងមិនអាចយកឈ្នះលើមនុស្សបានឡើយ។ តាមរយៈការត្រលប់ជាសាច់ឈាម ព្រះជាម្ចាស់យាងមកដើម្បីយកឈ្នះលើសាតាំង និងធ្វើឱ្យវាចុះចាញ់ទាំងស្រុង។ នៅពេលទ្រង់យកឈ្នះលើសាតាំងបានទាំងស្រុងហើយ បានយកឈ្នះលើមនុស្សទាំងអស់ហើយ និងទទួលបានមនុស្សទាំងមូលហើយនោះ ដំណាក់កាលនេះនឹងអាចបញ្ចប់ ហើយសម្រេចជោគជ័យបាន។ នៅក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ មនុស្សមិនអាចជំនួសព្រះជាម្ចាស់បានឡើយ។ ជាពិសេស កិច្ចការនៃការដឹកនាំយុគសម័យ និងការចាប់ផ្ដើមកិច្ចការថ្មី គឺមានតម្រូវការកាន់តែច្រើនដែលឱ្យព្រះជាម្ចាស់បំពេញកិច្ចការដោយផ្ទាល់ព្រះអង្គ។ ការប្រទាននូវការបើកសម្ដែង និងសេចក្ដីទំនាយដល់មនុស្ស អាចឱ្យមនុស្សធ្វើបាន ប៉ុន្តែប្រសិនបើវាជាកិច្ចការដែលត្រូវធ្វើដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាកិច្ចការនៃចម្បាំងរវាងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គជាមួយនឹងសាតាំង នោះកិច្ចការនេះមិនអាចឱ្យមនុស្សធ្វើបានឡើយ។ ក្នុងអំឡុងដំណាក់កាលទីមួយនៃកិច្ចការនេះ នៅពេលដែលគ្មានចម្បាំងជាមួយសាតាំង ព្រះយេហូវ៉ា បានដឹកនាំសាសន៍អ៊ីស្រាអែលដោយផ្ទាល់ ដោយប្រើសេចក្ដីទំនាយដែលពួកហោរាបានថ្លែង។ បន្ទាប់ពីនោះមក ដំណាក់កាលទីពីរនៃកិច្ចការនេះ គឺជាចម្បាំងជាមួយសាតាំង ហើយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានត្រឡប់មកជាសាច់ឈាមដោយផ្ទាល់ និងបានត្រឡប់មកជាសាច់ឈាមដើម្បីបំពេញកិច្ចការនេះ។ អ្វីៗដែលពាក់ព័ន្ធនឹងចម្បាំងជាមួយនឹងសាតាំង ក៏មានពាក់ព័ន្ធនឹងការការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ដែរ ដែលមានន័យថា ចម្បាំងនេះមិនអាចឱ្យមនុស្សប្រកាសធ្វើចម្បាំងបានឡើយ។ ប្រសិនបើមនុស្សត្រូវធ្វើចម្បាំងមែន គេនឹងគ្មានសមត្ថភាពយកឈ្នះលើសាតាំងឡើយ។ តើគេអាចមានកម្លាំងឯណាដើម្បីច្បាំងជាមួយវាបាន នៅពេលដែលមនុស្សស្ថិតនៅក្រោម ដែនត្រួតត្រារបស់វានៅឡើយ? មនុស្សគឺស្ថិតនៅចំកណ្ដាល៖ ប្រសិនបើអ្នកលូនក្រាបទៅរកសាតាំង នោះអ្នកជាកម្មសិទ្ធិរបស់សាតាំង ប៉ុន្តែប្រសិនបើអ្នកគាប់ព្រះហឫទ័យព្រះជាម្ចាស់ នោះអ្នកជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់។ ប្រសិនបើមនុស្សល្បងល និងជំនួសព្រះជាម្ចាស់នៅក្នុងកិច្ចការនៃចម្បាំងមួយនេះ តើមនុស្សអាចធ្វើបានដែរឬទេ? ប្រសិនបើមនុស្សធ្វើបែបនេះ តើគេនឹងមិនត្រូវវិនាសជាយូរណាស់មកហើយទេឬអី? តើគេនឹងមិនបានចូលទៅក្នុងពិភពអន់ថយជាយូរមកហើយទេឬអី? ដូច្នេះ មនុស្សគឺមិនអាចជំនួសព្រះជាម្ចាស់នៅក្នុងកិច្ចការរបស់ទ្រង់បានឡើយ ដែលមានន័យថា មនុស្សគឺមិនមានលក្ខណៈរបស់ព្រះជាម្ចាស់ឡើយ ហើយប្រសិនបើអ្នកធ្វើចម្បាំងជាមួយសាតាំង អ្នកនឹងមិនអាចយកឈ្នះលើសាតាំងបានឡើយ។ មនុស្សអាចគ្រាន់តែ ធ្វើកិច្ចការខ្លះប៉ុណ្ណោះ។ គេអាចយកឈ្នះលើមនុស្សមួយចំនួនបាន ប៉ុន្តែគេមិនអាច ជំនួសព្រះជាម្ចាស់នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានឡើយ។ តើមនុស្សអាចធ្វើចម្បាំងជាមួយសាតាំងបានដោយរបៀបណា? សាតាំងនឹងចាប់អ្នក ធ្វើជាឈ្លើយ ទាំងមុនពេលដែលអ្នកបានចាប់ផ្ដើមទៅទៀត។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ដែលអាចធ្វើចម្បាំងជាមួយសាតាំងបាន ហើយមនុស្សត្រូវដើរតាម និងស្ដាប់បង្គាប់តាមលំអាននេះ ទើបមនុស្សអាចត្រូវព្រះជាម្ចាស់ទទួលបាន និងរួចផុតពីចំណងរបស់សាតាំង។ រឿងដែលមនុស្សអាចសម្រេចទៅបានតាមប្រាជ្ញា និងសមត្ថភាពរបស់គេ គឺនៅមានកម្រិតនៅឡើយ។ គេមិនមានសមត្ថភាពក្នុងការធ្វើឱ្យមនុស្សបានពេញខ្នាត ដឹកនាំមនុស្ស និងយកឈ្នះលើសាតាំងបានឡើយ។ ភាពឈ្លាសវៃ និងប្រាជ្ញារបស់មនុស្ស មិនអាចប្រឆាំងនឹងគ្រោងការរបស់សាតាំងបានឡើយ តើមនុស្សអាចតយុទ្ធនឹងវាបានយ៉ាងដូចម្ដេច?

(ដកស្រង់ពី «ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២៨៩. កិច្ចការទាំងស្រុងដែលត្រូវបានអនុវត្តជាងប្រាំមួយពាន់ឆ្នាំមកនេះ បានផ្លាស់ប្ដូរបន្តិចម្ដងៗ នៅពេលដែលយុគសម័យផ្សេងៗ បានចូលមក និងចប់បាត់ទៅ។ ការផ្លាស់ប្ដូរនៅក្នុងកិច្ចការនេះបានអាស្រ័យលើស្ថានភាពទាំងមូលនៃពិភពលោក និងនិន្នាការនៃការអភិវឌ្ឍន៍របស់មនុស្សទាំងស្រុង ដូច្នេះ កិច្ចការនៃការគ្រប់គ្រងក៏បានផ្លាស់ប្ដូរបន្តិចម្ដងៗ ទៅតាមនោះដែរ។ គ្រប់យ៉ាងមិនត្រូវបានគ្រោងទុក តាំងពីដើមដំបូងនៃកំណើតពិភពលោកមកឡើយ។ មុនពេលពិភពលោកត្រូវបានបង្កើត ឬបន្ដិចក្រោយមក ព្រះយេហូវ៉ាមិនទាន់បានគ្រោងទុកនូវដំណាក់កាលទីមួយនៃកិច្ចការ ដែលជាក្រឹត្យវិន័យ និងដំណាក់កាលទីពីរនៃកិច្ចការ ដែលជាដំណាក់កាលនៃព្រះគុណ ព្រមទាំងដំណាក់កាលទីបី ដែលជាដំណាក់កាលនៃការយកឈ្នះ ដែលទ្រង់បានចាប់ផ្ដើមដំបូងឡើយជាមួយពូជពង្សខ្លះរបស់ម៉ូអាប់ ហើយតាមរយៈពូជពង្សនេះ ត្រូវយកឈ្នះលើចក្រវាលទាំងមូល។ ក្រោយការបង្កើតពិភពលោក ទ្រង់មិនដែលធ្លាប់មានបន្ទូលទាំងនេះ ក៏មិនធ្លាប់មានបន្ទូលទាំងនេះ ក្រោយម៉ូអាប់នោះដែរ ហើយតាមពិតទៅ មុនពេលឡុត ទ្រង់ក៏មិនដែលថ្លែងព្រះបន្ទូលទាំងនេះដែរ។ គ្រប់កិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានធ្វើឡើង ដោយមិនបានគ្រោងទុកឡើយ។ នេះជារបៀបដែលកិច្ចការគ្រប់គ្រងទាំងស្រុងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ត្រូវបានបង្កើតឡើង។ មុនពេលបង្កើតពិភពលោក ទ្រង់មិនដែលសរសេរផែនការបែបនេះនៅក្នុងទម្រង់អ្វីមួយ ដូចជា «តារាងសង្ខេបសម្រាប់ការអភិវឌ្ឍរបស់មនុស្ស» នោះឡើយ។ នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ទ្រង់បង្ហាញអំពីលក្ខណៈរបស់ទ្រង់ដោយផ្ទាល់។ ទ្រង់មិនបានខំប្រឹងព្រះតម្រិះ ដើម្បីបង្កើតចេញជាផែនការមួយឡើយ។ ពិតណាស់ មានហោរាពីរបីនាក់ដែរ ដែលបានថ្លែងទំនាយដ៏អស្ចារ្យជាច្រើន ប៉ុន្តែវានៅតែមិនអាចនិយាយបានដដែលថា កិច្ចការរបស់ព្រះជាម្ចាស់ តែងតែចេញពីផែនការមួយដ៏ច្បាស់លាស់នោះឡើយ ដ្បិតសេចក្តីទំនាយទាំងនោះត្រូវបានបង្កើតឡើង ស្របតាមកិច្ចការរបស់ព្រះជាម្ចាស់នាពេលនោះប៉ុណ្ណោះ។ គ្រប់កិច្ចការដែលទ្រង់ធ្វើ គឺជាកិច្ចការជាក់ស្ដែងបំផុត។ ទ្រង់អនុវត្តកិច្ចការនោះ ស្របទៅតាមការអភិវឌ្ឍន៍នៃយុគសម័យ នីមួយៗ និងអាស្រ័យលើរបៀបដែលស្ថានការណ៍ផ្លាស់ប្ដូរ។ សម្រាប់ទ្រង់ការអនុវត្តកិច្ចការ គឺប្រៀបដូចជាការចេញវេជ្ជបញ្ជាថ្នាំពេទ្យ ដើម្បីព្យាបាលជំងឺអ៊ីចឹង ព្រោះថាក្នុងអំឡុងពេលដែលទ្រង់កំពុងតែធ្វើកិច្ចការ ទ្រង់សង្កេតមើលបណ្ដើរ ហើយបន្តធ្វើកិច្ចការរបស់ទ្រង់បណ្ដើរ ដោយស្របតាមការសង្កេតរបស់ទ្រង់។ នៅក្នុងគ្រប់ដំណាក់កាលនៃកិច្ចការរបស់ទ្រង់ ព្រះជាម្ចាស់អាចបង្ហាញ ព្រះប្រាជ្ញាញាណ និងសមត្ថភាពដ៏ខ្ពស់លើសលប់របស់ទ្រង់បាន ហើយទ្រង់បើកសម្ដែងពីព្រះប្រាជ្ញាញាណនិងសិទ្ធិអំណាចដ៏ពេញបរិបូណ៌របស់ទ្រង់ ស្របតាមកិច្ចការនៃយុគសម័យជាក់ស្ដែង និងអនុញ្ញាតឱ្យមនុស្សដែលទ្រង់បាននាំត្រឡប់មកវិញនៅក្នុងយុគសម័យនោះ មើលឃើញពីនិស្ស័យទាំងអស់របស់ទ្រង់។ ទ្រង់ផ្គត់ផ្គង់ដល់តម្រូវការរបស់មនុស្ស ស្របតាមកិច្ចការដែលត្រូវសម្រេចនៅក្នុងយុគសម័យនីមួយៗ ដោយធ្វើគ្រប់កិច្ចការដែលទ្រង់គួរតែធ្វើ។ ទ្រង់ប្រទានឱ្យមនុស្សមាននូវអ្វីដែលគេត្រូវការ ដោយផ្អែកលើកម្រិតដែលសាតាំងបានធ្វើឱ្យពួកគេពុករលួយ។ ... គ្មានកិច្ចការណាមួយរបស់ព្រះជាម្ចាស់នៅក្នុងចំណោមមនុស្សត្រូវបានរៀបចំរួចជាស្រេច នៅពេលដែលទ្រង់បង្កើតពិភពលោកនោះឡើយ។ ផ្ទុយទៅវិញ វាជាការអភិវឌ្ឍនៃស្ថានការណ៍វិញទេ ដែលបានអនុញ្ញាតឱ្យព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សមួយជំហានម្ដងៗ ហើយនិងនៅក្នុងទម្រង់កាន់តែពិតប្រាកដ និងជាក់ស្ដែង។ ឧទាហរណ៍ ព្រះយេហូវ៉ាមិនបានបង្កើតសត្វពស់ ដើម្បីល្បួងស្ត្រីឡើយ។ ទ្រង់គ្មានផែនការបែបនេះទេ ហើយវាក៏មិនមែនជាអ្វីមួយដែលទ្រង់មានគោលបំណងកំណត់ទុកជាមុនដែរ។ គេអាចនិយាយថា នេះជាហេតុការណ៍ដែលកើតឡើងមិនបានរំពឹងទុក។ ដូច្នេះ ដោយសារតែហេតុការណ៍នេះហើយ ទើបព្រះយេហូវ៉ាបានបណ្ដេញអ័ដាម និងអេវ៉ាចេញពីសួនអេដែន ហើយស្បថសច្ចាមិនបង្កើតមនុស្សម្ដងទៀតនោះ។ ទោះបីជាយ៉ាងណា មនុស្សអាចរកឃើញព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ចេញពីគ្រឹះមូលដ្ឋាននេះ។ ដូចជាខ្ញុំបានមានបន្ទូល កាលពីដើមដំបូងថា៖ «ខ្ញុំប្រើព្រះប្រាជ្ញាញាណរបស់ខ្ញុំ ស្របតាមគម្រោងការណ៍របស់សាតាំង»។ ទោះមនុស្សមានសេចក្តីពុករលួយខ្លាំងដល់ណា ឬសត្វពស់ល្បួងពួកគេតាមរបៀបណាក៏ដោយ ក៏ព្រះយេហូវ៉ានៅតែមានព្រះប្រាជ្ញាញាណរបស់ទ្រង់ដដែល ហើយវាជាព្រះប្រាជ្ញាញាណមួយ ដែលនាំឱ្យទ្រង់ចូលរួមនៅក្នុងកិច្ចការថ្មី តាំងពីពេលដែលទ្រង់បានបង្កើតពិភពលោកមក ហើយគ្មានជំហានណាមួយនៃកិច្ចការនេះបានកើតឡើងដដែលៗនោះឡើយ។ សាតាំងបានបន្តអនុវត្តតាមគម្រោងការណ៍អាក្រក់របស់វា មនុស្សត្រូវបានសាតាំងបន្តធ្វើឱ្យពុករលួយ ហើយព្រះយេហូវ៉ាបានបន្តអនុវត្តកិច្ចការរបស់ទ្រង់ ដែលប្រកបដោយព្រះប្រាជ្ញាញាណ ដោយឥតឈប់ឈរឡើយ។ ព្រះអង្គមិនដែលបរាជ័យ ហើយក៏មិនដែលឈប់ធ្វើការដែរ តាំងពីពិភពលោកត្រូវបានបង្កើតមក។ ក្រោយពេលដែលមនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយ ទ្រង់បានបន្តធ្វើការនៅក្នុងចំណោមពួកគេ ដើម្បីបង្រ្កាបខ្មាំងសត្រូវ ដែលជាប្រភពនៃសេចក្តីពុករលួយរបស់ពួកគេ។ សមរភូមិនេះបានកើតឡើងតាំងពីដើមដំបូងមកម្ល៉េះ ហើយវានឹងបន្តរហូតដល់ចុងបញ្ចប់នៃពិភពលោក។ ដើម្បីធ្វើកិច្ចការទាំងអស់នេះ ព្រះយេហូវ៉ាមិនគ្រាន់តែអនុញ្ញាតឱ្យមនុស្ស ដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ ទទួលបានសេចក្តីសង្រ្គោះដ៏ធំរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែក៏អនុញ្ញាតឱ្យពួកគេមើលឃើញពីព្រះប្រាជ្ញាញាណ ព្រះចេស្ដា និងសិទ្ធិអំណាចរបស់ទ្រង់ដែរ។ លើសពីនេះទៅទៀត នៅចុងបញ្ចប់ ទ្រង់នឹងអនុញ្ញាតឱ្យពួកគេមើលឃើញពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ដែលដាក់ទោសដល់មនុស្សទុច្ចរិត និងប្រទានរង្វាន់ដល់មនុស្សសុចរិត។ ទ្រង់បានប្រយុទ្ធជាមួយសាតាំងរហូតមកដល់សព្វថ្ងៃ ហើយទ្រង់មិនដែលចាញ់ម្ដងណាឡើយ។ នេះគឺដោយសារតែទ្រង់គឺជាព្រះជាម្ចាស់ប្រកបដោយព្រះប្រាជ្ញាញាណ ហើយទ្រង់ប្រើព្រះប្រាជ្ញាញាណរបស់ទ្រង់ ស្របតាមគម្រោងការណ៍អាក្រក់របស់សាតាំងប៉ុណ្ណោះ។ ដូច្នេះ ព្រះជាម្ចាស់មិនគ្រាន់តែធ្វើឱ្យអ្វីៗទាំងអស់នៅស្ថានសួគ៌ចុះចូលចំពោះសិទ្ធិអំណាចរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ដាក់អ្វីៗគ្រប់យ៉ាងនៅលើផែនដី ឱ្យស្ថិតនៅក្រោមព្រះបាទារបស់ទ្រង់ដែរ ហើយយ៉ាងហោចណាស់ ទ្រង់នាំយកមនុស្សទុច្ចរិតដែលឈ្លានពាន និងរុកគួនមនុស្សឱ្យលុតជង្គង់ទទួលការកាត់ទោសរបស់ទ្រង់ដែរ។ លទ្ធផលនៃកិច្ចការទាំងអស់នេះត្រូវបានកើតឡើង ដោយសារតែព្រះប្រាជ្ញាញាណរបស់ទ្រង់។ ទ្រង់មិនដែលបើកសម្ដែងព្រះប្រាជ្ញាញាណរបស់ទ្រង់ មុនអត្ថិភាពរបស់មនុស្សឡើយ ព្រោះថាទ្រង់គ្មានសត្រូវនៅស្ថានសួគ៌ នៅលើផែនដី ឬនៅគ្រប់ទីកន្លែងក្នុងចក្រវាលនេះឡើយ ហើយក៏គ្មានកម្លាំងឈ្លានពាននៃសេចក្តីងងឹតណាមួយនៅក្នុងចំណោមធម្មជាតិនោះដែរ។ ក្រោយមហាទេវតាបានក្បត់ទ្រង់ ព្រះអង្គបានបង្កើតមនុស្សនៅលើផែនដី ហើយដោយសារតែមនុស្សនេះហើយ ទើបទ្រង់បានចាប់ផ្ដើមធ្វើសង្រ្គាមរយៈពេលមួយពាន់ឆ្នាំរបស់ទ្រង់ជាមួយសាតាំង ដែលជាមហាទេវតា ជាសង្រ្គាមមួយដែលកើនកម្ដៅកាន់តែខ្លាំងឡើងៗនៅក្នុងដំណាក់កាលក្រោយៗ។ ព្រះចេស្ដា និងព្រះប្រាជ្ញាញាណរបស់ទ្រង់ត្រូវបានស្ដែងចេញនៅក្នុងដំណាក់កាលនីមួយៗ។ មានតែបែបនេះទេ ទើបអ្វីៗគ្រប់យ៉ាងនៅលើមេឃ និងនៅលើផែនដីបានឃើញផ្ទាល់ភ្នែកនូវព្រះប្រាជ្ញាញាណព្រះចេស្ដា និងការពិតរបស់ព្រះជាម្ចាស់ ជាពិសេស។ ទ្រង់នៅតែអនុវត្តតាមកិច្ចការរបស់ទ្រង់នៅក្នុងឥរិយាបថពិតជាក់ស្ដែងបែបនេះ រហូតមកដល់ពេលសព្វថ្ងៃ។ លើសពីនេះទៅទៀត នៅពេលដែលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ ព្រះអង្គក៏បើកសម្ដែងពីព្រះប្រាជ្ញាញាណ និងព្រះចេស្ដារបស់ទ្រង់ដែរ។ ទ្រង់អនុញ្ញាតឱ្យអ្នករាល់គ្នាមើលឃើញពីសេចក្តីពិតខាងក្នុងនៃដំណាក់កាលនីមួយៗនៃកិច្ចការ មើលឃើញយ៉ាងជាក់ច្បាស់ពីរបៀបពន្យល់អំពីព្រះចេស្ដារបស់ព្រះជាម្ចាស់ ហើយលើសពីនេះ គឺមើលឃើញពីសេចក្តីពន្យល់ដ៏ដាច់ស្រេចអំពីភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់ដែរ។

(ដកស្រង់ពី «អ្នកគួរតែដឹងពីរបៀបដែលមនុស្សទាំងអស់បានវិវឌ្ឍមកដល់ពេលបច្ចុប្បន្ន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២៩០. កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺតែងតែធ្វើឡើងភ្លាមៗ ដោយគ្មានការគ្រោងទុកឡើយ។ ទ្រង់អាចរៀបចំផែនការនៃកិច្ចការរបស់ទ្រង់នៅគ្រប់ពេលវេលាហើយអនុវត្តកិច្ចការនោះនៅគ្រប់ពេលវេលា។ ហេតុអ្វីបានជាខ្ញុំតែងតែមានបន្ទូលថា កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធមានភាពពិតជាក់ស្ដែង និងតែងតែថ្មីជានិច្ច មិនដែលចាស់ ហើយតែងតែស្រស់ៗបំផុត? កិច្ចការរបស់ទ្រង់មិនត្រូវបានគ្រោងទុកឡើយ នៅពេលដែលពិភពលោកត្រូវបានបង្កើតមក ហើយនោះមិនមែនជាអ្វីដែលបានកើតឡើងទាល់តែសោះ! គ្រប់ជំហាននៃកិច្ចការមានប្រសិទ្ធភាពរបស់វាទៅតាមពេលកំណត់របស់វា ហើយជំហានទាំងនេះមិនជ្រៀតជ្រៀកគ្នាឡើយ។ ភាគច្រើន ផែនការដែលអ្នកមាននៅក្នុងគំនិត មិនត្រូវគ្នាជាមួយកិច្ចការដ៏ថ្មីៗបំផុតរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ កិច្ចការរបស់ទ្រង់មិនមានលក្ខណៈសាមញ្ញដូចជាការត្រិះរិះពិចារណារបស់មនុស្សឡើយ ហើយក៏មិនមានភាពស្មុគស្មាញដូចការស្រមៃរបស់មនុស្សដែរប៉ុន្តែវាផ្សំឡើងពីការផ្គត់ផ្គង់ដល់មនុស្សនៅគ្រប់ពេល និងគ្រប់ទីកន្លែង ដោយស្របតាមតម្រូវការបច្ចុប្បន្នរបស់គេ។ គ្មាននរណាម្នាក់ស្គាល់ច្បាស់អំពីសារជាតិរបស់មនុស្សជាងទ្រង់នោះឡើយ ហើយដោយសារតែហេតុផលនេះ ទើបគ្មានអ្វីមួយអាចបំពេញតម្រូវការជាក់ស្ដែងរបស់មនុស្សបានយ៉ាងល្អ ដូចជាកិច្ចការរបស់ទ្រង់នោះឡើយ។ ដូច្នេះ បើចេញពីទស្សនៈរបស់មនុស្ស កិច្ចការរបស់ទ្រង់ហាក់ដូចជាបានគ្រោងទុករាប់ពាន់ឆ្នាំរួចមកហើយ។ នៅពេលដែលទ្រង់ធ្វើការនៅក្នុងចំណោមអ្នករាល់គ្នានាពេលសព្វថ្ងៃ ទ្រង់នឹងធ្វើការបណ្ដើរ និងមានបន្ទូលបណ្ដើរ នៅពេលដែលទ្រង់ទតឃើញសភាពជាក់ស្ដែង ដែលអ្នករាល់គ្នាស្ថិតនៅ ហើយទ្រង់មានព្រះបន្ទូលចំៗស្របតាមសភាពការណ៍នីមួយៗ ដែលត្រូវនឹងអ្វីដែលមនុស្សត្រូវការតែម្ដង។ ការបោះជំហានដំបូងនៃកិច្ចការរបស់ទ្រង់៖ ពេលវេលា នៃការវាយផ្ចាល។ ក្រោយមកទៀត មនុស្សបានសម្ដែង គ្រប់ទាំងឥរិយាបថរបស់គេ ហើយបានប្រព្រឹត្តបះបោរនៅក្នុងរបៀបជាក់ស្ដែង ដែលមានទាំងសភាពវិជ្ជមាន និងសភាពអវិជ្ជមាន។ ពួកគេបានឈានដល់កម្រិតមួយ នៅក្នុងភាពអវិជ្ជមានរបស់គេ និងបានបង្ហាញពីដែនកម្រិតដ៏ទាបបំផុតដែលពួកគេនឹងដួលចុះ។ ព្រះជាម្ចាស់បានធ្វើកិច្ចការរបស់ទ្រង់ដោយផ្អែកទៅលើចំណុចទាំងអស់នេះ រួមទាំងប្រើចំណុចទាំងនេះដើម្បីសម្រេចកិច្ចការរបស់ទ្រង់ឱ្យបានផលកាន់តែច្រើន។ នោះមានន័យថា ទ្រង់ធ្វើកិច្ចការទ្រទ្រង់នៅក្នុងចំណោមមនុស្ស ដោយផ្អែកលើសភាពការណ៍បច្ចុប្បន្ន របស់គេនាពេលនោះ។ ទ្រង់អនុវត្តគ្រប់ទាំងជំហាននៃកិច្ចការរបស់ទ្រង់ ស្របទៅតាមសភាពការណ៍ជាក់ស្ដែងរបស់មនុស្ស។ សត្តនិករទាំងអស់ស្ថិតនៅក្នុងព្រះហស្តរបស់ទ្រង់ តើទ្រង់អាចមិនជ្រាបដឹងអំពីពួកគេយ៉ាងដូចម្ដេចទៅ? ព្រះជាម្ចាស់អនុវត្តជំហានបន្ទាប់នៃកិច្ចការដែលគួរតែត្រូវបានធ្វើនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយស្របទៅតាមសភាពរបស់មនុស្ស។ កិច្ចការនេះមិនត្រូវបានគ្រោងទុកជាមុនរាប់ពាន់ឆ្នាំនោះឡើយ ដ្បិតនេះជាសញ្ញាណរបស់មនុស្សទេ! ទ្រង់ធ្វើការនៅពេលដែលទ្រង់សង្កេតឃើញផលប៉ះពាល់នៃកិច្ចការរបស់ទ្រង់ ហើយកិច្ចការរបស់ទ្រង់បន្តស៊ីជម្រៅ និងអភិវឌ្ឍទៅមុខ ហើយក្រោយពេលសង្កេតឃើញលទ្ធផលនៃកិច្ចការរបស់ទ្រង់រួចហើយ ទ្រង់តែងតែអនុវត្តជំហានបន្ទាប់នៃកិច្ចការរបស់ទ្រង់ជានិច្ច។ ទ្រង់ប្រើនូវកិច្ចការជាច្រើន ដើម្បីផ្លាស់ប្ដូរបន្ដិចម្ដងៗ និងដើម្បីធ្វើឱ្យមនុស្សមើលឃើញពីកិច្ចការថ្មីរបស់ទ្រង់ដែលបានធ្វើកន្លងមក។ ឥរិយាបថនៃការធ្វើការបែបនេះអាចផ្គត់ផ្គង់ដល់តម្រូវការរបស់មនុស្សព្រោះថាព្រះជាម្ចាស់ ស្គាល់មនុស្សទាំងអស់យ៉ាងច្បាស់។ នេះជារបៀបដែលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ពីស្ថានសួគ៌។ ដូចគ្នាដែរ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក៏ធ្វើកិច្ចការរបស់ទ្រង់តាមរបៀបនេះដែរ ដោយធ្វើការរៀបចំចាត់ចែង និងធ្វើការក្នុងចំណោមមនុស្សស្របតាមកាលៈទេសៈ និងការធ្វើការជាក់ស្ដែង។ គ្មានកិច្ចការណាមួយរបស់ទ្រង់ត្រូវបានរៀបចំមុនពេលដែលពិភពលោកត្រូវបានបង្កើតឡើយ ហើយក៏គ្មានកិច្ចការណាដែលត្រូវបានគ្រោងទុកយ៉ាងល្អិតល្អន់ពីមុនមកដែរ។ ពីរពាន់ឆ្នាំ ក្រោយពេលដែលពិភពលោកត្រូវបានបង្កើតមក ព្រះយេហូវ៉ាបានទតឃើញថាមនុស្សបានពុករលួយយ៉ាងខ្លាំង ដែលនាំឱ្យទ្រង់ប្រើប្រាស់មាត់របស់ហោរាអេសាយដើម្បីទស្សន៍ទាយថា ក្រោយយុគសម័យនៃក្រឹត្យវិន័យបានបញ្ចប់ ព្រះយេហូវ៉ានឹងអនុវត្តកិច្ចការនៃការប្រោសលោះមនុស្សរបស់ទ្រង់នៅក្នុងយុគសម័យនៃព្រះគុណ។ ជាការពិត នេះជាផែនការរបស់ព្រះយេហូវ៉ា ប៉ុន្តែផែនការនេះក៏ត្រូវបានបង្កើតឡើងស្របតាមកាលៈទេសៈដែលទ្រង់កំពុងតែសង្កេតឃើញនាពេលនោះដែរ។ ច្បាស់ណាស់ ទ្រង់មិនបានព្រះតម្រិះអំពីផែនការនេះភ្លាមៗ ក្រោយពេលដែលទ្រង់បានបង្កើតអ័ដាមនោះឡើយ។ អេសាយគ្រាន់តែថ្លែងទំនាយ ប៉ុន្តែព្រះយេហូវ៉ាមិនបានធ្វើការរៀបចំទុកជាមុនសម្រាប់កិច្ចការនេះនៅក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យឡើយ ផ្ទុយទៅវិញ ទ្រង់បានអនុវត្តវានៅទីចាប់ផ្ដើមនៃយុគសម័យនៃព្រះគុណ ជាពេលដែលទេវតានាំសារបានលេចឡើងនៅក្នុងសុបិនរបស់យ៉ូសែប ដើម្បីស្រាយបំភ្លឺដល់គាត់ជាមួយសារមួយថា ព្រះជាម្ចាស់នឹងត្រលប់ជាសាច់ឈាម ហើយមានតែបែបនេះទេ ទើបកិច្ចការនៃការយកកំណើតជាមនុស្សរបស់ទ្រង់បានចាប់ផ្ដើមឡើង។ ព្រះជាម្ចាស់មិនបានរៀបចំសម្រាប់កិច្ចការ នៃការយកកំណើតជាមនុស្សរបស់ទ្រង់ភ្លាមៗក្រោយពេលទ្រង់បង្កើតពិភពលោក ដូចអ្វីដែលមនុស្សបានស្រមើស្រមៃនោះឡើយ។ ការនេះត្រូវបានសម្រេច ដោយផ្អែកលើកម្រិតដែលមនុស្សបានអភិវឌ្ឍ និងស្ថានការណ៍នៃការធ្វើសង្រ្គាមរបស់ទ្រង់ទាស់នឹងសាតាំងប៉ុណ្ណោះ។

(ដកស្រង់ពី «អ្នកគួរតែដឹងពីរបៀបដែលមនុស្សទាំងអស់បានវិវឌ្ឍមកដល់ពេលបច្ចុប្បន្ន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២៩១. ការគ្រប់គ្រងទាំងមូលរបស់ព្រះជាម្ចាស់ត្រូវបានបែងចែកជាបីដំណាក់កាល ហើយនៅក្នុងដំណាក់កាលនីមួយៗ វាមានសេចក្ដីតម្រូវដែលតម្រូវឱ្យមនុស្សធ្វើ។ លើសពីនេះទៅទៀត នៅពេលដែលយុគសម័យកន្លងផុត ហើយវិវឌ្ឍទៅមុខ នោះសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិទាំងអស់ ក៏កាន់តែខ្ពស់ជាងមុនដែរ។ ដូច្នេះ កិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់នេះ ឡើងដល់កម្រិតកំពូលរបស់វាមួយជំហានម្ដងៗ រហូតដល់មនុស្សមើលឃើញតថភាពពិតអំពី «ការលេចមកនៃព្រះបន្ទូលនៅក្នុងសាច់ឈាម» ហើយតាមរបៀបនេះ សេចក្ដីតម្រូវរបស់មនុស្សក៏កាន់តែខ្ពស់ ឯសេចក្ដីតម្រូវដែលឱ្យមនុស្សធ្វើទីបន្ទាល់ក៏ខ្ពស់ដូចគ្នាដែរ។ ប្រសិនបើមនុស្សមានសមត្ថភាពកាន់តែច្រើនក្នុងការសហការជាមួយព្រះជាម្ចាស់យ៉ាងពិតប្រាកដ នោះព្រះជាម្ចាស់នឹងទទួលបានសិរីល្អកាន់តែច្រើនដែរ។ កិច្ចសហប្រតិបត្តិការរបស់មនុស្ស គឺជាការធ្វើទីបន្ទាល់ដែលតម្រូវឱ្យគេធ្វើ ហើយទីបន្ទាល់ដែលគេធ្វើ គឺជាការអនុវត្តរបស់មនុស្ស។ ដូច្នេះ កិច្ចការរបស់ព្រះជាម្ចាស់អាចមានការជះឥទ្ធិពលឬគ្មាន ហើយមានទីបន្ទាល់ដ៏ពិតឬក៏អត់ គឺត្រូវបានផ្សារភ្ជាប់យ៉ាងស្អិតរមួតទៅនឹងកិច្ចសហប្រតិបត្តិការ និងទីបន្ទាល់របស់មនុស្សនេះហើយ។ នៅពេលដែលកិច្ចការត្រូវបានបញ្ចប់ គឺអាចនិយាយបានថា នៅពេលដែលការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់បានមកដល់ទីបញ្ចប់ នោះមនុស្សនឹងតម្រូវឱ្យធ្វើទីបន្ទាល់កាន់តែខ្ពស់ ហើយនៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មកដល់ទីបញ្ចប់ នោះការអនុវត្ត និងច្រកចូលរបស់មនុស្សក៏នឹងឡើងដល់កម្រិតកំពូលរបស់វាដែរ។ កាលពីអតីតកាល មនុស្សតម្រូវឱ្យកាន់តាមក្រឹត្យវិន័យ និងបទបញ្ញត្តិ ហើយគេតម្រូវឱ្យមានចិត្តអត់ធ្មត់ និងការបន្ទាបខ្លួន។ សព្វថ្ងៃនេះ មនុស្សតម្រូវឱ្យស្ដាប់បង្គាប់តាមគ្រប់ការរៀបចំរបស់ព្រះជាម្ចាស់ និងមានសេចក្តីស្រឡាញ់សម្រាប់ព្រះជាម្ចាស់ឱ្យបានខ្ពស់បំផុត ហើយចុងបញ្ចប់ គេតម្រូវឱ្យនៅតែស្រឡាញ់ព្រះជាម្ចាស់ដដែល ទោះបីជាស្ថិតនៅក្នុងទុក្ខវេទនាក៏ដោយ។ ដំណាក់កាលទាំងបីនេះ គឺជាសេចក្ដីតម្រូវដែលព្រះជាម្ចាស់កំណត់ទុកសម្រាប់មនុស្ស មួយជំហានម្ដងៗ នៅទូទាំងការគ្រប់គ្រងទាំងអស់របស់ទ្រង់។ ដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់កាន់តែស៊ីជម្រៅជាងដំណាក់កាលមុនៗ ហើយនៅក្នុងដំណាក់កាលនីមួយៗ សេចក្ដីតម្រូវសម្រាប់មនុស្សក៏កាន់តែមានភាពជ្រាលជ្រៅជាងលើកមុនដែរ ហើយតាមរបៀបនេះ ការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់នឹងលេចជារូបរាងបន្ដិចម្ដងៗ។ វាកើតឡើងបែបនេះ ដោយសារតែសេចក្ដីតម្រូវសម្រាប់មនុស្សមានកាន់តែខ្ពស់ ដែលនាំឱ្យនិស្ស័យរបស់មនុស្សកាន់តែដូចទៅនឹងបទដ្ឋានដែលព្រះជាម្ចាស់បានតម្រូវទុក ហើយមានតែបែបនេះទេ ទើបមនុស្សជាតិទាំងមូលចាប់ផ្ដើមចាកចេញបន្ដិចម្ដងៗពីឥទ្ធិពលរបស់សាតាំង។ នៅពេលដែលកាលកំណត់នោះមកដល់ កិច្ចការរបស់ព្រះជាម្ចាស់នឹងបានមកដល់ទីបញ្ចប់ ហើយកិច្ចសហប្រតិបត្តិការរបស់មនុស្សជាមួយព្រះជាម្ចាស់ ដើម្បីសម្រេចឱ្យបានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់គេ នឹងលែងមាន ហើយមនុស្សជាតិទាំងអស់នឹងរស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់ ហើយចាប់ពីពេលនោះតទៅ នឹងគ្មានការបះបោរឬការប្រឆាំងចំពោះព្រះជាម្ចាស់ទៀតឡើយ។ ព្រះជាម្ចាស់ក៏នឹងលែងទាមទារពីមនុស្សទៀតដែរ ហើយនឹងមានកិច្ចសហប្រតិបត្តិការចុះសម្រុងកាន់តែច្រើនរវាងមនុស្សនិងព្រះជាម្ចាស់ ជាកិច្ចសហប្រតិបត្តិការមួយដែលនឹងមានជីវិតរួមគ្នារវាងមនុស្សនិងព្រះជាម្ចាស់ ជាជីវិតដែលកើតចេញ ក្រោយការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ទាំងស្រុង និងក្រោយពេលដែលមនុស្សត្រូវបានព្រះជាម្ចាស់សង្រ្គោះយ៉ាងពេញលេញ ចេញពីក្រញាំដៃរបស់សាតាំង។ អស់អ្នកណាដែលមិនអាចដើរប្រកៀកតាមជំហានព្រះបាទារបស់ព្រះជាម្ចាស់ គេនឹងគ្មានសមត្ថភាពទទួលបានជីវិតបែបនេះឡើយ។ ពួកគេនឹងទម្លាក់ខ្លួនឯងទៅក្នុងសេចក្តីងងឹត ជាកន្លែងដែលពួកគេនឹងយំសោក ហើយសង្កៀតធ្មេញ ព្រោះពួកគេជាមនុស្សដែលជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនដើរតាមទ្រង់ ជាអ្នកដែលជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនស្ដាប់បង្គាប់តាមគ្រប់កិច្ចការរបស់ទ្រង់។ ដោយសារតែមនុស្សជឿលើព្រះជាម្ចាស់ ដូច្នេះ គេត្រូវតែដើរតាមយ៉ាងប្រកៀកនឹងជំហានព្រះបាទារបស់ព្រះជាម្ចាស់មួយជំហានម្ដងៗ ហើយគេគួរតែ «ដើរតាមកូនចៀមនៅគ្រប់ទីកន្លែងដែលទ្រង់យាងទៅ»។ មានតែមនុស្សបែបនេះប៉ុណ្ណោះ ដែលជាមនុស្សស្វែងរកផ្លូវដ៏ពិត និងជាម្នាក់ដែលស្គាល់ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សដែលដើរតាមន័យពាក្យ និងគោលលទ្ធិយ៉ាងរឹងរូស គឺជាមនុស្សដែលត្រូវបានផាត់ចោលដោយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នៅក្នុងអំឡុងពេលនីមួយៗ ព្រះជាម្ចាស់នឹងចាប់ផ្ដើមកិច្ចការថ្មី ហើយនៅក្នុងអំឡុងពេលនីមួយៗ នឹងមានការចាប់ផ្ដើមថ្មីនៅក្នុងចំណោមមនុស្ស។ ប្រសិនបើមនុស្សកាន់តាមសេចក្តីពិតដែលចែងថា «ព្រះយេហូវ៉ាគឺជាព្រះជាម្ចាស់» ហើយ «ព្រះយេស៊ូវជាព្រះគ្រីស្ទ» ជាសេចក្តីពិតដែលអនុវត្តតែនៅក្នុងយុគសម័យនីមួយៗ នោះមនុស្សនឹងមិនតាមទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយគេនឹងគ្មានសមត្ថភាពទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធជារៀងរហូតឡើយ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២៩២. ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គយាងមកដើម្បីបើកយុគសម័យនោះ ហើយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ក៏យាងមកដើម្បីនាំយុគសម័យនោះទៅរកទីបញ្ចប់ដែរ។ មនុស្សមិនអាចធ្វើកិច្ចការនៃការចាប់ផ្ដើមយុគសម័យមួយ និងបញ្ចប់យុគសម័យនោះបានទេ។ ប្រសិនបើព្រះយេស៊ូវមិនបាននាំយកកិច្ចការរបស់ព្រះយេហូវ៉ាទៅរកទីបញ្ចប់ ក្រោយពីទ្រង់បានយាងមកទេ នោះនឹងក្លាយជាភស្ដុតាងបញ្ជាក់ថា ទ្រង់គឺគ្រាន់តែជាមនុស្សម្នាក់ប៉ុណ្ណោះ និងមិនអាចតំណាងឱ្យព្រះជាម្ចាស់បានឡើយ។ ច្បាស់ណាស់ថា ដោយសារព្រះយេស៊ូវបានយាងមក និងបានបញ្ចប់កិច្ចការរបស់ព្រះយេហូវ៉ា បានបន្តកិច្ចរបស់ព្រះយេហូវ៉ា និងបន្តកិច្ចការរបស់ព្រះអង្គផ្ទាល់ ដែលជាកិច្ចការថ្មីមួយទៀត នោះបញ្ជាក់ថា នេះគឺជាយុគសម័យថ្មីមួយ ហើយថាព្រះយេស៊ូវគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ទ្រង់បានបំពេញនូវកិច្ចការនៅដំណាក់កាលពីរផ្សេងគ្នា។ ដំណាក់កាលមួយត្រូវធ្វើឡើងនៅក្នុងព្រះវិហារ ហើយដំណាក់កាលមួយត្រូវធ្វើឡើងនៅក្រៅព្រះវិហារ។ ដំណាក់កាលមួយ ត្រូវដឹកនាំមនុស្សស្របទៅតាមក្រឹត្យវិន័យ ហើយដំណាក់កាលមួយទៀត ត្រូវលះបង់ធ្វើជាតង្វាយលោះបាប។ ដំណាក់កាលនៃកិច្ចការទាំងពីរនេះ គឺមានភាពខុសគ្នាយ៉ាងខ្លាំង។ ការនេះបែងចែកយុគសម័យថ្មីចេញពីយុគសម័យចាស់ ហើយវាត្រឹមត្រូវណាស់ដែលនិយាយថា ដំណាក់កាលទាំងពីរ គឺជាយុគសម័យពីរផ្សេងគ្នា។ ទីតាំងនៃកិច្ចការរបស់ទ្រង់គឺខុសគ្នា ខ្លឹមសារនៃកិច្ចការរបស់ទ្រង់ក៏ខុសគ្នា ហើយគោលបំណងនៃកិច្ចការរបស់ទ្រង់ក៏ខុសគ្នាដែរ។ ដូច្នេះ ដំណាក់កាលនៃកិច្ចការនេះអាចបែងចែកជាពីរយុគសម័យ៖ ព្រះគម្ពីរសញ្ញាថ្មី និងព្រះគម្ពីរសញ្ញាចាស់ យុគសម័យសញ្ញាថ្មី និងយុគសម័យសញ្ញាចាស់។ នៅពេលដែលព្រះយេស៊ូវបានយាងមក ទ្រង់មិនបានយាងទៅក្នុងព្រះវិហារទេហើយនេះបញ្ជាក់ថា យុគសម័យរបស់ព្រះយេហូវ៉ាបានបញ្ចប់រួចហើយ។ ទ្រង់មិនបានយាងចូលទៅក្នុងព្រះវិហារទេដោយសារកិច្ចការរបស់ព្រះយេហូវ៉ានៅក្នុងព្រះវិហារបានបញ្ចប់រួចហើយ និងមិនចាំបាច់ត្រូវការធ្វើវាម្ដងទៀតឡើយ ហើយបើធ្វើម្ដងទៀតនឹងជាន់គ្នាមិនខាន។ មានតែតាមរយៈការចាកចេញពីព្រះវិហារ ការចាប់ផ្ដើមកិច្ចការថ្មី និងការចាប់ផ្ដើមមាគ៌ាថ្មីនៅក្រៅព្រះវិហារទេ ទើបទ្រង់អាចនាំកិច្ចការរបស់ព្រះជាម្ចាស់ទៅដល់ចំណុចកំពូលរបស់វាបាន។ ប្រសិនបើទ្រង់មិនបានចាកចេញពីព្រះវិហារដើម្បីបំពេញកិច្ចការរបស់ទ្រង់ទេ នោះកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវជាប់គាំងនៅលើមូលដ្ឋានគ្រឹះនៃព្រះវិហារដដែល ហើយនឹងមិនមានការផ្លាស់ប្ដូរថ្មីណាមួយទេ។ ហេតុដូច្នេះហើយ នៅពេលដែលព្រះយេស៊ូវយាងមក ទ្រង់មិនបានចូលទៅក្នុងព្រះវិហារឡើយ និងមិនបានបំពេញកិច្ចការរបស់ទ្រង់នៅក្នុងព្រះវិហារទេ។ ទ្រង់បានបំពេញកិច្ចការរបស់ទ្រង់នៅក្រៅព្រះវិហារ និងបានដឹកនាំពួកសិស្ស ព្រមទាំងបានបំពេញកិច្ចការរបស់ទ្រង់ដោយសេរី។ ការយាងចាកចេញរបស់ព្រះជាម្ចាស់ពីព្រះវិហារដើម្បីបំពេញកិច្ចការរបស់ទ្រង់ មានន័យថា ព្រះជាម្ចាស់មានផែនការថ្មីមួយ។ កិច្ចការរបស់ទ្រង់ គឺត្រូវបំពេញនៅក្រៅព្រះវិហារ ហើយវាគឺជាកិច្ចការថ្មីដែលមិនជាប់ជំពាក់នឹងការអនុវត្តកិច្ចការនេះក្នុងលក្ខណៈណាមួយឡើយ។ នៅពេលដែលព្រះយេស៊ូវបានយាងមកដល់ ទ្រង់បាននាំកិច្ចការរបស់ព្រះយេហូវ៉ាក្នុងអំឡុងយុគសម័យនៃព្រះគម្ពីរសញ្ញាចាស់ទៅរកទីបញ្ចប់។ បើទោះបីជាទ្រង់ត្រូវហៅដោយព្រះនាមពីរផ្សេងគ្នាក៏ដោយ ក៏ជាព្រះវិញ្ញាណតែមួយដែរ ដែលបានសម្រេចកិច្ចការនៅដំណាក់កាលទាំងពីរនេះ ហើយកិច្ចការដែលបានធ្វើរួចហើយ ក៏បានបន្ត។ ដោយសារព្រះនាមខុសគ្នា ហើយខ្លឹមសារនៃកិច្ចការខុសគ្នា យុគសម័យនោះក៏ខុសគ្នាដែរ។ នៅពេលដែលព្រះយេហូវ៉ាបានយាងមក នោះគឺជាយុគសម័យរបស់ព្រះយេហូវ៉ា ហើយនៅពេលដែលព្រះយេស៊ូវទ្រង់បានយាងមក នោះគឺជាយុគសម័យរបស់ព្រះយេស៊ូវ។ ដូច្នេះហើយ នៅពេលដែលយាងមកម្ដងៗ ព្រះជាម្ចាស់ត្រូវគេហៅដោយព្រះនាមមួយ ទ្រង់ណែនាំយុគសម័យមួយ ហើយទ្រង់ចាប់ផ្ដើមមាគ៌ាថ្មីមួយ ហើយនៅលើមាគ៌ាថ្មីនីមួយៗ ទ្រង់ប្រើព្រះនាមថ្មីមួយ ដែលបង្ហាញថា ព្រះជាម្ចាស់គឺតែងតែថ្មីជានិច្ច និងមិនដែលចាស់ឡើយ ហើយនោះគឺជាកិច្ចការរបស់ទ្រង់ ដែលមិនដែលឈប់ចម្រើនទៅមុខឡើយ។ ប្រវត្តិសាស្រ្តតែងរំកិលទៅមុខ ហើយកិច្ចការរបស់ព្រះជាម្ចាស់ ក៏តែងផ្លាស់ប្ដូរទៅមុខជានិច្ចដែរ។ ដើម្បីឱ្យផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំឈានចូលដល់ទីបញ្ចប់បាន វាត្រូវតែបន្តចម្រើនទៅមុខជានិច្ច។ ទ្រង់ត្រូវតែបំពេញកិច្ចការថ្មីជារៀងរាល់ថ្ងៃ ហើយជារៀងរាល់ឆ្នាំ ទ្រង់ត្រូវតែបំពេញនូវកិច្ចការថ្មីជានិច្ច។ ទ្រង់ត្រូវតែចាប់ផ្ដើមមាគ៌ាថ្មីៗ ចាប់ផ្ដើមសម័យកាលថ្មីៗ ចាប់ផ្ដើមកិច្ចការថ្មី និងកាន់តែអស្ចារ្យ ហើយជាមួយគ្នានោះដែរ ត្រូវនាំព្រះនាមថ្មី និងកិច្ចការថ្មីមកជាមួយ។ ពីពេលមួយទៅពេលមួយ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់កំពុងបំពេញកិច្ចការថ្មី ហើយមិនដែលនៅជាប់នឹងវិធីសាស្ដ្រចាស់ ឬច្បាប់ចាស់ឡើយ។ ហើយកិច្ចការរបស់ទ្រង់ក៏មិនដែលឈប់ដែរ គឺឆ្លងកាត់ពីពេលមួយទៅពេលមួយឥតដាច់ឡើយ។ ... ចាប់តាំងពីកិច្ចការរបស់ព្រះយេហូវ៉ាទៅដល់កិច្ចការរបស់ព្រះយេស៊ូវ និងពីកិច្ចការរបស់ព្រះយេស៊ូវទៅដល់ដំណាក់កាលបច្ចុប្បន្ននេះ ដំណាក់កាលទាំងបីនេះ គ្របដណ្ដប់លើការគ្រប់គ្រងសព្វគ្រប់បែបយ៉ាងទាំងអស់របស់ព្រះជាម្ចាស់ ហើយកិច្ចការទាំងអស់ គឺសុទ្ធតែជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយ។ ចាប់តាំងពីការបង្កើតពិភពលោកនេះមក ព្រះជាម្ចាស់តែងបំពេញកិច្ចការនៃការគ្រប់គ្រងមនុស្សជាតិ។ ទ្រង់គឺជាការចាប់ផ្ដើម និងជាទីបញ្ចប់ ទ្រង់គឺជាព្រះជាម្ចាស់ដំបូងគេ និងចុងក្រោយគេ ហើយទ្រង់គឺជាព្រះជាម្ចាស់មួយអង្គដែលចាប់ផ្ដើមយុគសម័យមួយ និងជាព្រះជាម្ចាស់ដែលនាំយុគសម័យនោះទៅរកទីបញ្ចប់។ ដំណាក់កាលទាំងបីនៃកិច្ចការនេះ ដែលស្ថិតក្នុងយុគសម័យខុសគ្នា និងទីតាំងខុសគ្នា គឺជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយ។ អស់អ្នកដែលញែកដំណាក់កាលទាំងបីនេះពីគ្នា នោះឈរទទឹងនឹងព្រះជាម្ចាស់ហើយ។ បច្ចុប្បន្ននេះ វាបញ្ជាក់អ្នកឱ្យយល់ថា គ្រប់កិច្ចការទាំងអស់ គឺចាប់តាំងពីដំណាក់កាលដំបូង រហូតដល់សព្វថ្ងៃនេះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់តែមួយព្រះអង្គ ជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយ។ គ្មានអ្វីត្រូវឆ្ងល់ចំពោះចំណុចនេះទេ។

(ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២៩៣. នៅពេលដែលព្រះអម្ចាស់យេស៊ូវទ្រង់បានយាងមក ទ្រង់បានប្រើសកម្មភាពជាក់ស្ដែងរបស់ទ្រង់ ដើម្បីប្រាប់ដល់មនុស្សថា ព្រះជាម្ចាស់បានចាកចេញពីយុគសម័យនៃក្រឹត្យវិន័យ ហើយបានចាប់ផ្ដើមកិច្ចការថ្មី និងចង់ប្រាប់ទៀតថា កិច្ចការថ្មីនេះមិនតម្រូវឱ្យមានការកាន់តាមថ្ងៃសប្ប័ទនោះឡើយ។ ការយាងចេញរបស់ព្រះជាម្ចាស់ពីព្រំដែនកម្រិតនៃថ្ងៃសប្ប័ទ គ្រាន់តែជាការភ្លក់ជាមុនអំពីកិច្ចការថ្មីរបស់ទ្រង់ប៉ុណ្ណោះ ព្រោះថាកិច្ចការដ៏ពិត និងអស្ចារ្យនោះគឺនៅខាងមុខនៅឡើយទេ។ នៅពេលដែលព្រះអម្ចាស់យេស៊ូវបានចាប់ផ្ដើមកិច្ចការរបស់ទ្រង់ ព្រះអង្គបានបោះចោល «ច្រវាក់» នៅយុគសម័យនៃក្រឹត្យវិន័យ ហើយទ្រង់បានកាត់ផ្ដាច់បទបញ្ញត្តិ និងគោលការណ៍នៃយុគសម័យនោះ។ នៅក្នុងទ្រង់ គ្មានដាននៃអ្វីមួយដែលទាក់ទងនឹងក្រឹត្យវិន័យឡើយ។ ទ្រង់បានបោះចោលទាំងស្រុង និងលែងកាន់តាមវាទៀតហើយ ព្រមទាំងលែងតម្រូវឱ្យមនុស្សជាតិកាន់តាមក្រឹត្យវិន័យទៀតដែរ។ ដូច្នេះ នៅត្រង់នេះ អ្នកមើលឃើញព្រះអម្ចាស់យេស៊ូវបានយាងកាត់ចម្ការពោតនៅថ្ងៃសប្ប័ទ និងឃើញទៀតថា ព្រះអម្ចាស់មិនបានសម្រាកឡើយ។ ទ្រង់បានធ្វើការនៅខាងក្រៅ ដោយមិនសម្រាកឡើយ។ ទង្វើរបស់ទ្រង់នេះបានធ្វើឱ្យសញ្ញាណរបស់មនុស្សមានភាពតក់ស្លុត ហើយវាបានប្រាស្រ័យទាក់ទងទៅកាន់ពួកគេថា ទ្រង់លែងរស់នៅក្រោមក្រឹត្យវិន័យទៀតហើយ។ ទង្វើនេះក៏ប្រាប់ទៀតថា ទ្រង់បានយាងចេញពីព្រំដែនកម្រិតនៃថ្ងៃសប្ប័ទ ហើយបានបង្ហាញអង្គទ្រង់នៅចំពោះមនុស្សជាតិ និងនៅកណ្ដាលចំណោមពួកគេក្នុងរូបអង្គមួយថ្មី រួមជាមួយរបៀបធ្វើការមួយថ្មីដែរ។ សកម្មភាពរបស់ទ្រង់នេះបានប្រាប់ដល់មនុស្សថា ទ្រង់បាននាំមកជាមួយទ្រង់នូវកិច្ចការមួយថ្មី ដែលបានចាប់ផ្ដើមដោយការងើបចេញពីការស្ថិតនៅក្រោមក្រឹត្យវិន័យ ហើយកំពុងតែចាកចេញពីថ្ងៃសប្ប័ទ។ នៅពេលដែលព្រះជាម្ចាស់បានអនុវត្តកិច្ចការថ្មីរបស់ទ្រង់ ព្រះអង្គលែងប្រកាន់ខ្ជាប់នឹងអតីតកាល ហើយទ្រង់ក៏លែងខ្វល់ខ្វាយអំពីបទបញ្ញត្តិនៅយុគសម័យនៃក្រឹត្យវិន័យទៀតដែរ។ ទ្រង់មិនបានរងឥទ្ធិពលដោយកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យមុនឡើយ ផ្ទុយទៅវិញ ទ្រង់បានធ្វើការនៅថ្ងៃសប្ប័ទ ដូចជាទ្រង់បានធ្វើការនៅថ្ងៃផ្សេងទៀតដែរ ហើយនៅពេលដែលពួកសិស្សរបស់ទ្រង់បានឃ្លាននៅថ្ងៃសប្ប័ទ ពួកគេអាចបេះគ្រាប់ស្រូវ មកបរិភោគបាន។ នេះគឺជារឿងធម្មតានៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ សម្រាប់ព្រះជាម្ចាស់ ទ្រង់អាចមានទីចាប់ផ្ដើមថ្មីសម្រាប់កិច្ចការថ្មីភាគច្រើនដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើ និងព្រះបន្ទូលថ្មីៗដែលទ្រង់សព្វព្រះហឫទ័យចង់មានបន្ទូល។ នៅពេលដែលទ្រង់ចាប់ផ្ដើមអ្វីមួយថ្មី ទ្រង់មិនលើកឡើងអំពីកិច្ចការចាស់របស់ទ្រង់ ហើយក៏មិនបន្តអនុវត្តវាទៀតដែរ។ ដោយសារតែព្រះជាម្ចាស់មានគោលការណ៍របស់ទ្រង់នៅក្នុងកិច្ចការរបស់ទ្រង់ នៅពេលដែលទ្រង់សព្វព្រះហឫទ័យចង់ចាប់ផ្ដើមកិច្ចការថ្មី នោះជាពេលដែលទ្រង់សព្វព្រះហឫទ័យចង់នាំមនុស្សជាតិចូលទៅក្នុងដំណាក់កាលថ្មីនៃកិច្ចការរបស់ទ្រង់ ហើយវាក៏ជាពេលដែលកិច្ចការរបស់ទ្រង់នឹងចូលទៅកាន់ដំណាក់កាលកាន់តែខ្ពស់ដែរ។ ប្រសិនបើមនុស្សបន្តប្រព្រឹត្តតាមពាក្យភាសិត ឬបទបញ្ញត្តិចាស់ៗ ឬបន្តប្រកាន់ខ្ជាប់តាមការទាំងនេះ នោះទ្រង់នឹងមិននឹកចាំ ឬយល់ព្រមនោះឡើយ។ នោះគឺដោយសារតែទ្រង់បាននាំមកនូវកិច្ចការថ្មី និងបានចូលក្នុងដំណាក់កាលថ្មីនៃកិច្ចការរបស់ទ្រង់រួចទៅហើយ។ នៅពេលដែលទ្រង់ចាប់ផ្ដើមកិច្ចការថ្មី ទ្រង់លេចមកឱ្យមនុស្សជាតិឃើញជាមួយរូបអង្គមួយថ្មីទាំងស្រុង ចេញពីជ្រុងថ្មីទាំងស្រុង និងនៅក្នុងរបៀបមួយថ្មីទាំងស្រុង ដើម្បីឱ្យមនុស្សអាចមើលឃើញទិដ្ឋភាពផ្សេងៗនៃនិស្ស័យរបស់ទ្រង់ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។ នេះជាគោលដៅមួយរបស់ទ្រង់នៅក្នុងកិច្ចការថ្មីរបស់ទ្រង់។ ព្រះជាម្ចាស់មិនប្រកាន់ខ្ជាប់នឹងរឿងចាស់ៗ ឬដើរនៅលើផ្លូវដ៏ពេញនិយមឡើយ។ នៅពេលដែលទ្រង់ធ្វើការ និងមានបន្ទូល ទ្រង់មិនហួសហេតុដូចអ្វីដែលមនុស្សស្រមៃនោះឡើយ។ នៅក្នុងព្រះជាម្ចាស់ អ្វីៗគ្រប់យ៉ាងមានឥស្សរភាព និងសេរីភាព ហើយគ្មានការហាមប្រាម ឬការរឹតត្បិតឡើយ គឺថាអ្វីដែលទ្រង់នាំទៅកាន់មនុស្សជាតិ គឺជាឥស្សរភាព និងសេរីភាព។ ទ្រង់ជាព្រះដ៏មានព្រះជន្មរស់យ៉ាងពិតប្រាកដមែន។ ទ្រង់មិនមែនជារូបត្លុក ឬជារូបសំណាកធ្វើពីដីឥដ្ឋឡើយ ហើយទ្រង់មានលក្ខណៈខុសគ្នាស្រឡះពីរូបសំណាកដែលមនុស្សដាក់តម្កល់ និងថ្វាយបង្គំ។ ទ្រង់មានព្រះជន្មរស់ ហើយអ្វីដែលព្រះបន្ទូល និងកិច្ចការរបស់ទ្រង់នាំមកកាន់មនុស្សជាតិ គឺជាជីវិត និងពន្លឺ ជាឥស្សរភាព និងសេរីភាព ដោយសារតែទ្រង់ជាសេចក្តីពិត ជាជីវិត និងជាផ្លូវ ព្រោះថាទ្រង់មិនត្រូវបានដាក់កម្រិតដោយអ្វីមួយនៅក្នុងកិច្ចការរបស់ទ្រង់ឡើយ។ មិនថាមនុស្សនិយាយអ្វី ហើយមិនថាពួកគេមើលឃើញ ឬវាយតម្លៃកិច្ចការថ្មីរបស់ទ្រង់បែបណានោះទេ គឺទ្រង់នឹងអនុវត្តតាមកិច្ចការរបស់ទ្រង់ ដោយមិនខ្វល់ខ្វាយអំពីអ្វីសោះឡើយ។ ទ្រង់នឹងមិនខ្វល់ខ្វាយអំពីសញ្ញាណ ឬការចោទប្រកាន់របស់នរណាម្នាក់ទាក់ទងនឹងកិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ ឬថែមទាំងមិនខ្វល់អំពីការប្រឆាំង និងការជំទាស់ដ៏ខ្លាំងរបស់គេចំពោះកិច្ចការថ្មីរបស់ទ្រង់ឡើយ។ គ្មាននរណាម្នាក់នៅក្នុងចំណោមការបង្កើតទាំងអស់អាចប្រើការត្រិះរិះពិចារណារបស់មនុស្ស ឬការស្រមើស្រមៃ ប្រើចំណេះដឹង ឬក្រមសីលធម៌របស់មនុស្ស ដើម្បីវាស់វែង ឬកំណត់នូវអ្វីដែលព្រះជាម្ចាស់ធ្វើ ដើម្បីបង្ខូច បង្អាក់ ឬរាំងស្ទះដល់កិច្ចការរបស់ទ្រង់នោះឡើយ។ វាគ្មានការហាមប្រាមនៅក្នុងកិច្ចការរបស់ទ្រង់ និងអ្វីដែលទ្រង់ធ្វើឡើយ ហើយវាក៏នឹងមិនត្រូវបានរឹតត្បិតដោយមនុស្ស ព្រឹត្តិការណ៍ ឬវត្ថុណាមួយ ព្រមទាំងមិនត្រូវបានបង្អាក់ដោយកម្លាំងប្រឆាំងណាមួយឡើយ។ ចំពោះកិច្ចការថ្មីរបស់ទ្រង់ ទ្រង់ជាព្រះមហាក្សត្រដ៏មានជ័យជម្នះ ហើយគ្រប់ទាំងកម្លាំងប្រឆាំង សាសនាខុសឆ្គង និងជំនឿខុសឆ្គងទាំងអស់របស់មនុស្សត្រូវដួលរលំនៅក្រោមព្រះបាទារបស់ទ្រង់។ ទោះបីទ្រង់កំពុងតែអនុវត្តដំណាក់កាលថ្មីណាមួយនៃកិច្ចការរបស់ទ្រង់ក៏ដោយ ក៏កិច្ចការនោះនឹងត្រូវវិវឌ្ឍទៅមុខ និងពង្រីកធំឡើងនៅក្នុងចំណោមមនុស្សជាតិ ហើយត្រូវបានអនុវត្តយ៉ាងរលូននៅទូទាំងចក្រវាល រហូតដល់កិច្ចការដ៏ធំរបស់ទ្រង់ត្រូវបានបញ្ចប់ដែរ។ នេះគឺជាព្រះចេស្ដា និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ជាសិទ្ធិអំណាច និងឫទ្ធានុភាពរបស់ទ្រង់។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

២៩៤. ព្រះជាម្ចាស់ថ្លែងព្រះបន្ទូលរបស់ទ្រង់ ហើយធ្វើកិច្ចការរបស់ទ្រង់ ស្របទៅតាមយុគសម័យខុសៗគ្នា ហើយទ្រង់ថ្លែងព្រះបន្ទូលខុសៗគ្នា នៅក្នុងយុគសម័យផ្សេងៗគ្នា។ ព្រះជាម្ចាស់មិនប្រកាន់ខ្ជាប់តាមក្បួនច្បាប់ណាមួយ ក៏មិនធ្វើកិច្ចការដដែលៗ ឬមានព្រះហឫទ័យអាឡោះអាល័យចំពោះរឿងរ៉ាវពីអតីតកាលនោះឡើយ។ ទ្រង់ជាព្រះដែលតែងតែថ្មីជានិច្ច និងមិនដែលចាស់គំរិលឡើយ ហើយទ្រង់ថ្លែងព្រះបន្ទូលថ្មីៗរៀងរាល់ថ្ងៃ។ អ្នកគួរតែប្រកាន់ខ្ជាប់តាមអ្វីដែលគួរប្រកាន់ឱ្យខ្ជាប់នៅពេលបច្ចុប្បន្ន។ នេះហើយគឺជាទំនួលខុសត្រូវ និងជាភារកិច្ចរបស់មនុស្ស។ ការអនុវត្តដែលផ្ដោតសំខាន់ទៅលើពន្លឺ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន គឺពិតជាសំខាន់ខ្លាំងណាស់។ ព្រះជាម្ចាស់មិនប្រកាន់តាមក្បួនច្បាប់អ្វីទាំងអស់ ហើយទ្រង់អាចថ្លែងព្រះបន្ទូលតាមទស្សនៈផ្សេៗគ្នា ដើម្បីស្ដែងពីប្រាជ្ញាញាណ និងសព្វានុភាពរបស់ទ្រង់ឱ្យបានច្បាស់។ ទោះយ៉ាងណា ព្រះជាម្ចាស់នៅតែជាព្រះជាម្ចាស់ដដែល បើទោះបីជាទ្រង់ថ្លែងព្រះបន្ទូលតាមទស្សនៈព្រះវិញ្ញាណ ឬទស្សនៈរបស់មនុស្ស ឬបុគ្គលទីបីក្ដី ក៏មិនជាបញ្ហាដែរ ហើយអ្នកមិនអាចនិយាយថា ទ្រង់ជាព្រះដោយសារទ្រង់ថ្លែងព្រះបន្ទូលតាមទស្សនៈរបស់មនុស្សនោះឡើយ។ ដោយសារតែព្រះជាម្ចាស់ថ្លែងព្រះបន្ទូលតាមទស្សនៈផ្សេងៗគ្នា ទើបបានជាមានការយល់ឃើញជាច្រើនបានផុសឡើងក្នុងចំណោមមនុស្សមួយចំនួន។ មនុស្សបែបនេះមិនស្គាល់ព្រះជាម្ចាស់ទេ ហើយក៏មិនស្គាល់កិច្ចការរបស់ទ្រង់ដែរ។ ប្រសិនបើព្រះជាម្ចាស់ថ្លែងព្រះបន្ទូលពីទស្សនៈតែមួយ តើមនុស្សព្រមបោះបង់ចោលក្បួនច្បាប់ដែលទាក់ទងនឹងព្រះជាម្ចាស់ទេ? តើព្រះជាម្ចាស់អាចបណ្ដោយឱ្យមនុស្សប្រព្រឹត្តទង្វើបែបនេះទេ? បើទោះបីព្រះជាម្ចាស់ថ្លែងព្រះបន្ទូលតាមទស្សនៈណាក៏ដោយ ក៏ព្រះអង្គមានគោលបំណងចំពោះការធ្វើបែបនេះដែរ។ ប្រសិនបើព្រះជាម្ចាស់ត្រូវថ្លែងព្រះបន្ទូលតាមទស្សនៈព្រះវិញ្ញាណរហូត តើអ្នកអាចផ្សារភ្ជាប់ទំនាក់ទំនងជាមួយទ្រង់បានដែរទេ? ហេតុនេះ បានជាពេលខ្លះទ្រង់ថ្លែងព្រះបន្ទូលតាមរយៈបុគ្គលទីបី ដើម្បីប្រទានព្រះបន្ទូលរបស់ទ្រង់ដល់អ្នក ហើយដឹកនាំអ្នកចូលក្នុងតថភាពជាក់ស្ដែង។ គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើសុទ្ធតែត្រឹមត្រូវ។ និយាយឱ្យខ្លី កិច្ចការគ្រប់យ៉ាង គឺព្រះជាម្ចាស់ជាអ្នកធ្វើទាំងអស់ ហើយអ្នកមិនគួរសង្ស័យចំពោះរឿងនេះឡើយ។ ព្រះអង្គគឺជាព្រះជាម្ចាស់ ដូច្នេះ ទោះបីជាទ្រង់ថ្លែងព្រះបន្ទូលតាមទស្សនៈបែបណា ក៏ព្រះអង្គនៅតែជាព្រះជាម្ចាស់ដដែល។ នេះជាសេចក្ដីពិតមួយ ដែលមិនអាចផ្លាស់ប្ដូរបានឡើយ។ ទោះបីជាទ្រង់ធ្វើកិច្ចការតាមវិធីណា ក៏ទ្រង់នៅតែជាព្រះជាម្ចាស់ ហើយលក្ខណៈពិតរបស់ទ្រង់នឹងមិនប្រែប្រួលឡើយ! ពេត្រុសស្រឡាញ់ព្រះជាម្ចាស់ណាស់ ហើយគាត់ក៏ធ្លាប់ជាមនុស្សម្នាក់ ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យដែរ ប៉ុន្តែព្រះជាម្ចាស់មិនបានធ្វើបន្ទាល់បញ្ជាក់ថា គាត់គឺជាព្រះអម្ចាស់ ឬជាព្រះគ្រីស្ទឡើយ ដ្បិតសភាវៈបែបណា គឺមានលក្ខណៈពិតយ៉ាងនោះអ្នក និងមិនអាចផ្លាស់ប្ដូរបានឡើយ។ ក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ទ្រង់មិនប្រកាន់តាមក្បួនច្បាប់អ្វីទាំងអស់ ប៉ុន្តែទ្រង់ប្រើវិធីសាស្ត្រផ្សេងៗពីគ្នា ដើម្បីធ្វើឱ្យកិច្ចការរបស់ទ្រង់មានប្រសិទ្ធភាព និងធ្វើឱ្យមនុស្សស្គាល់ទ្រង់កាន់តែជ្រាលជ្រៅ។ គ្រប់វិធីសាស្ត្រនៃការអនុវត្តកិច្ចការរបស់ទ្រង់ សុទ្ធតែជួយឱ្យមនុស្សស្គាល់ព្រះអង្គ ហើយក៏ដើម្បីកែប្រែមនុស្សឱ្យបានគ្រប់លក្ខណ៍ដែរ។ ទោះបីជាព្រះអង្គប្រើប្រាស់វិធីសាស្ត្រមួយណាដើម្បីអនុវត្តកិច្ចការក៏ដោយ ក៏វិធីសាស្ត្រនីមួយៗសុទ្ធតែត្រូវបានធ្វើឡើងដើម្បីស្អាងមនុស្ស និងធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ដែរ។ ថ្វីបើវិធីសាស្ត្រណាមួយរបស់ទ្រង់អាចនឹងអូសបន្លាយរយៈពេលយូរក៏ដោយ ក៏វិធីសាស្ត្រនេះត្រវបានធ្វើឡើងដើម្បីសម្រួលដល់សេចក្ដីជំនឿដែលមនុស្សមានចំពោះព្រះអង្គដែរ។ ហេតុនេះ គប្បីកុំឱ្យមានក្ដីមន្ទិលសង្ស័យនៅក្នុងចិត្តអ្នករាល់គ្នាឡើយ។ ទាំងអស់នេះសុទ្ធតែជាជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយអ្នករាល់គ្នាត្រូវតែស្ដាប់តាមជំហានទាំងអស់នេះ។

(ដកស្រង់ពី «គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២៩៥. ព្រះដែលយកកំណើតជាមនុស្សនៅគ្រាចុងក្រោយបានយាងមកក្នុងគោលបំណងចម្បង ដើម្បីថ្លែងនូវព្រះបន្ទូលរបស់ទ្រង់ ដើម្បីពន្យល់អំពីសេចក្តីគ្រប់យ៉ាងដែលចាំបាច់ចំពោះជីវិតរបស់មនុស្ស ដើម្បីបង្ហាញថា មនុស្សណាគួរតែចូលទៅ ដើម្បីបង្ហាញដល់មនុស្សអំពីទង្វើរបស់ព្រះជាម្ចាស់ និងដើម្បីបង្ហាញដល់មនុស្សអំពីព្រះប្រាជ្ញាញាណ សព្វានុភាព និងភាពអស្ចារ្យរបស់ព្រះជាម្ចាស់។ តាមរយៈរបៀបជាច្រើនដែលព្រះជាម្ចាស់មានបន្ទូល មនុស្សមើលឃើញអំពីភាពខ្ពង់ខ្ពស់ និងភាពមហិមារបស់ព្រះជាម្ចាស់ ហើយលើសពីនេះទៅទៀត ពួកគេក៏មើលឃើញពីការបន្ទាបខ្លួន និងការលាក់កំបាំងរបស់ព្រះជាម្ចាស់ផងដែរ។ មនុស្សមើលឃើញថា ព្រះជាម្ចាស់មានឋានៈខ្ពង់ខ្ពស់ ប៉ុន្តែក៏ឃើញដែរថា ទ្រង់បន្ទាបខ្លួន និងលាក់កំបាំង ហើយទ្រង់អាចក្លាយជាបុគ្គលទន់ទាបបំផុតផងដែរ។ ព្រះបន្ទូលខ្លះរបស់ទ្រង់ត្រូវបានថ្លែងដោយផ្ទាល់ចេញពីការយល់ឃើញនៃព្រះវិញ្ញាណ ខ្លះទៀតថ្លែងដោយផ្ទាល់ចេញពីការយល់ឃើញរបស់មនុស្ស ហើយខ្លះផ្សេងទៀតចេញពីទិដ្ឋភាពបុគ្គលទីបី។ នៅក្នុងការនេះ វាអាចត្រូវបានមើលឃើញថា ឥរិយាបថនៃកិច្ចការរបស់ព្រះជាម្ចាស់មានលក្ខណៈខុសគ្នាយ៉ាងខ្លាំង ហើយភាពខុសគ្នានោះគឺតាមរយៈព្រះបន្ទូលដែលទ្រង់អនុញ្ញាតឱ្យមនុស្សមើលឃើញ។ កិច្ចការរបស់ព្រះជាម្ចាស់ ក្នុងអំឡុងគ្រាចុងក្រោយ គឺមានទាំងភាពសាមញ្ញផង និងភាពពិតផង ដូច្នេះ ក្រុមមនុស្សនៅគ្រាចុងក្រោយ ត្រូវទទួលសេចក្តីល្បងលដ៏ធំបំផុតគ្រប់យ៉ាង។ ដោយសារតែភាពសាមញ្ញ និងភាពពិតរបស់ព្រះជាម្ចាស់ មនុស្សទាំងអស់បានធ្លាក់ចូលទៅក្នុងសេចក្តីល្បងលបែបនេះ ហើយការដែលមនុស្សបានធ្លាក់ចូលទៅក្នុងសេចក្តីល្បងលរបស់ព្រះជាម្ចាស់ នោះគឺដោយសារតែភាពសាមញ្ញ និងភាពពិតរបស់ព្រះជាម្ចាស់។ ក្នុងអំឡុងយុគសម័យរបស់ព្រះយេស៊ូវ គ្មាននូវសញ្ញាណ ឬសេចក្តីល្បងលឡើយ។ ដោយសារតែកិច្ចការភាគច្រើនដែលព្រះយេស៊ូវបានធ្វើ ស្របជាមួយសញ្ញាណរបស់មនុស្ស មនុស្សដើរតាមទ្រង់ ហើយពួកគេគ្មានសញ្ញាណអំពីទ្រង់ឡើយ។ សេចក្តីល្បងលនាពេលបច្ចុប្បន្ន គឺជាសេចក្តីល្បងលដ៏ខ្លាំងបំផុតដែលមនុស្សនឹងត្រូវជួប ហើយនៅពេលដែលគេនិយាយថា មនុស្សទាំងនេះបានចេញពីទុក្ខវេទនាដ៏ធំ នេះជាទុក្ខវេទនាដែលគេចង់សំដៅលើការនោះហើយ។ បច្ចុប្បន្ននេះ ព្រះជាម្ចាស់មានបន្ទូល ដើម្បីបង្កើតឱ្យមានសេចក្តីជំនឿ សេចក្តីស្រឡាញ់ ការទទួលយកទុក្ខវេទនា និងការស្ដាប់បង្គាប់នៅក្នុងមនុស្សទាំងនេះ។ ព្រះបន្ទូលដែលត្រូវបានថ្លែងចេញពីព្រះដែលយកកំណើតជាមនុស្សនៅគ្រាចុងក្រោយ ត្រូវបានថ្លែងមកដោយស្របតាមសារជាតិនៃនិស្ស័យរបស់មនុស្ស ឥរិយាបថរបស់មនុស្ស ហើយនោះជាអ្វីដែលមនុស្សគួរតែចូលទៅក្នុងនាពេលសព្វថ្ងៃ។ ព្រះបន្ទូលរបស់ទ្រង់មានទាំងសាមញ្ញផង និងភាពពិតផង៖ ទ្រង់មិនមានបន្ទូលពីថ្ងៃស្អែក ហើយទ្រង់ក៏មិនមើលពីថ្ងៃម្សិលមិញដែរ។ ព្រះអង្គមានបន្ទូលតែអ្វីដែលគួរចូលទៅរក អ្វីដែលគួរអនុវត្ដ និងអ្វីដែលគួរស្វែងយល់នៅថ្ងៃនេះប៉ុណ្ណោះ។ ក្នុងអំឡុងពេលបច្ចុប្បន្ននេះ ប្រសិនបើមានការលេចឡើងនូវមនុស្សម្នាក់ដែលអាចសម្ដែងទីសម្គាល់ និងឫទ្ធិបារមី បណ្ដេញអារក្ស ប្រោសអ្នកជំងឺឱ្យជា និងធ្វើការអស្ចារ្យជាច្រើនផ្សេងទៀត ហើយប្រសិនបើបុគ្គលនោះអះអាងថា ខ្លួនជាព្រះយេស៊ូវដែលបានយាងមក នោះវាជាការក្លែងបន្លំ ដែលពួកវិញ្ញាណអាក្រក់បានធ្វើ ដើម្បីក្លែងខ្លួនជាព្រះយេស៊ូវហើយ។ សូមចងចាំអំពីការនេះ! ព្រះជាម្ចាស់ទ្រង់មិនធ្វើកិច្ចការដដែលម្ដងទៀតឡើយ។ ដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវបានបញ្ចប់ទាំងស្រុងរួចហើយ ហើយព្រះជាម្ចាស់នឹងមិនធ្វើដំណាក់កាលនៃកិច្ចការនោះម្ដងទៀតឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់ខុសស្រឡះពីសញ្ញាណរបស់មនុស្ស។ ឧទាហរណ៍ ព្រះគម្ពីរសញ្ញាចាស់បានថ្លែងទំនាយទស្សន៍ទាយអំពីការយាងមករបស់ព្រះមែស្ស៊ី ហើយលទ្ធផលនៃសេចក្តីទំនាយនេះ គឺជាការយាងមករបស់ព្រះយេស៊ូវ។ ការនេះបានកើតឡើងរួចហើយ ដូច្នេះ វាជារឿងខុសឆ្គងដែលមានព្រះមេស៊ីមួយទៀតបានយាងមកម្ដងទៀត។ ព្រះយេស៊ូវបានយាងមករួចហើយ ហើយវាជារឿងខុសឆ្គង ប្រសិនបើព្រះយេស៊ូវត្រូវយាងមកម្ដងទៀតនាពេលបច្ចុប្បន្ន។ មានព្រះនាមសម្រាប់គ្រប់យុគសម័យ ហើយព្រះនាមនីមួយៗមានផ្ទុកនូវចរិតលក្ខណៈនៃយុគសម័យនោះ។ នៅក្នុងសញ្ញាណរបស់មនុស្ស ព្រះជាម្ចាស់ត្រូវតែសម្ដែងទីសម្គាល់ និងឫទ្ធិបារមីជានិច្ច ទ្រង់ត្រូវតែប្រោសអ្នកជំងឺឱ្យជា និងបណ្ដេញអារក្ស ហើយទ្រង់ត្រូវតែដូចជាព្រះយេស៊ូវជានិច្ច។ ប៉ុន្តែ លើកនេះ ព្រះជាម្ចាស់មិនដូចជាពេលនោះឡើយ។ ក្នុងអំឡុងនៃគ្រាចុងក្រោយ ប្រសិនបើព្រះជាម្ចាស់នៅតែបង្ហាញទីសម្គាល់ និងឫទ្ធិបារមី ហើយនៅតែបណ្ដេញអារក្ស និងប្រោសអ្នកជំងឺឱ្យជា ប្រសិនបើទ្រង់បានធ្វើដូចដែលព្រះយេស៊ូវបានធ្វើ នោះព្រះជាម្ចាស់នឹងធ្វើកិច្ចការដដែលម្ដងទៀតហើយ បើដូច្នេះ កិច្ចការរបស់ព្រះយេស៊ូវនឹងគ្មានតម្លៃ ឬសំខាន់នោះឡើយ។ ដូច្នេះ ព្រះជាម្ចាស់អនុវត្តដំណាក់កាលនៃកិច្ចការមួយនៅគ្រប់យុគសម័យ។ នៅពេលដែលដំណាក់កាលនីមួយៗនៃកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ នោះពួកវិញ្ញាណអាក្រក់នឹងយកតម្រាប់តាមភ្លាមៗមិនខាន ហើយក្រោយពេលអារក្សសាតាំងចាប់ផ្ដើមចម្លងកិច្ចការរបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងផ្លាស់ប្ដូរទៅប្រើប្រាស់វិធីសាស្ត្រផ្សេងវិញ។ នៅពេលដែលព្រះជាម្ចាស់បានបញ្ចប់ដំណាក់កាលនៃកិច្ចការរបស់ទ្រង់ ពួកវិញ្ញាណអាក្រក់ក៏ចម្លងតាមកិច្ចការរបស់ទ្រង់។ អ្នករាល់គ្នាត្រូវតែប្រាកដច្បាស់ពីរឿងនេះ។ ហេតុអ្វីបានជាកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ ខុសប្លែកអំពីកិច្ចការរបស់ព្រះយេស៊ូវ? ហេតុអ្វីបានជាព្រះជាម្ចាស់នាពេលសព្វថ្ងៃមិនសម្ដែងទីសម្គាល់ និងឫទ្ធិបារមី មិនបណ្ដេញអារក្ស និងប្រោសអ្នកជំងឺឱ្យជា? ប្រសិនបើកិច្ចការរបស់ព្រះយេស៊ូវជាកិច្ចការដែលបានធ្វើរួចហើយនៅក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ តើទ្រង់អាចតំណាងឱ្យព្រះជាម្ចាស់នៅយុគសម័យនៃព្រះគុណបានដែរឬទេ? តើទ្រង់អាចបញ្ចប់កិច្ចការនៃការជាប់ឆ្កាងបានដែរឬទេ? ដូចនៅក្នុងយុគសម័យនៃក្រឹត្យវិន័យដែរ ប្រសិនបើព្រះយេស៊ូវបានចូលទៅក្នុងព្រះវិហារ និងកាន់តាមថ្ងៃសប្ប័ទ នោះវានឹងគ្មាននរណាម្នាក់បៀតបៀនទ្រង់ ហើយមនុស្សគ្រប់គ្នានឹងស្វាគមន៍ទទួលយកទ្រង់មិនខាន។ បើដូច្នេះ តើទ្រង់អាចត្រូវបានគេឆ្កាងដែរឬទេ? តើទ្រង់អាចបញ្ចប់កិច្ចការប្រោសលោះបានដែរឬទេ? ប្រសិនបើព្រះដែលយកកំណើតជាមនុស្សនៃគ្រាចុងក្រោយ បានបង្ហាញទីសម្គាល់ និងការអស្ចារ្យ ដូចព្រះយេស៊ូវបានធ្វើដែរ តើនោះនឹងបានប្រយោជន៍អ្វីទៅ? លុះត្រាតែព្រះជាម្ចាស់ធ្វើផ្នែកមួយទៀតនៃកិច្ចការរបស់ទ្រង់ ក្នុងអំឡុងនៃគ្រាចុងក្រោយ ជាផ្នែកមួយដែលតំណាងឱ្យផ្នែកនៃផែនការគ្រប់គ្រងរបស់ទ្រង់ ទើបមនុស្សអាចទទួលបានចំណេះដឹងកាន់តែស៊ីជម្រៅអំពីព្រះជាម្ចាស់ ហើយមានតែធ្វើបែបនេះទេ ទើបផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់អាចត្រូវបានបញ្ចប់។

(ដកស្រង់ពី «ការដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២៩៦. នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ប្រើព្រះបន្ទូលរបស់ទ្រង់ជាចម្បង ដើម្បីធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍។ ព្រះអង្គមិនប្រើទីសម្គាល់ និងការអស្ចារ្យដើម្បីសង្កត់សង្កិន ឬមួយបញ្ចុះបញ្ចូលឱ្យមនុស្សជឿនោះទេ ទង្វើនេះមិនអាចធ្វើឱ្យគេស្គាល់ព្រះចេស្ដារបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើព្រះជាម្ចាស់បង្ហាញទីសម្គាល់ និងការអស្ចារ្យ នោះក៏មិនអាចស្ដែងឱ្យគេស្គាល់ពីតថភាពរបស់ព្រះជាម្ចាស់ដែរ ព្រមទាំងមិនអាចធ្វើឱ្យមនុស្សគ្រប់លក្ខណ៍បានដែរ។ ព្រះជាម្ចាស់មិនធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ដោយសារទីសម្គាល់ និងការអស្ចារ្យឡើយ តែទ្រង់ប្រើព្រះបន្ទូល ដើម្បីស្រោចស្រព និងឃ្វាលមនុស្ស បន្ទាប់មកទ្រង់ក៏ទទួលបាននូវការស្ដាប់បង្គាប់របស់មនុស្ស និងឱ្យគេបានស្គាល់ព្រះអង្គ។ នេះគឺជាគោលដៅនៃកិច្ចការដែលទ្រង់ធ្វើ និងជាគោលដៅនៃព្រះបន្ទូលដែលទ្រង់ថ្លែង។ ព្រះជាម្ចាស់មិនប្រើវិធីសាស្ត្រនៃការបង្ហាញទីសម្គាល់ និងការអស្ចារ្យ ដើម្បីធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ឡើយ តែទ្រង់ប្រើព្រះបន្ទូល និងប្រើវិធីសាស្ត្រអនុវត្តខុសៗគ្នា ដើម្បីធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍។ ព្រះជាម្ចាស់ថ្លែងព្រះបន្ទូលតាមទស្សនៈផ្សេងៗគ្នាជាច្រើន ដើម្បីធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ និងដើម្បីប្រទានឱ្យមនុស្សស្គាល់ពីកិច្ចការ ព្រះប្រាជ្ញាញាណ និងស្នាព្រះហស្តដ៏មហស្ចារ្យរបស់ទ្រង់កាន់តែច្បាស់ មិនថាតាមរយៈការបន្សុទ្ធ ការដោះស្រាយ ការលួសកាត់ ឬការប្រទាននូវព្រះបន្ទូលនោះឡើយ។ នៅពេលមនុស្សបានពេញខ្នាតនៅចំពេលដែលព្រះជាម្ចាស់បញ្ចប់យុគសម័យនៅគ្រាចុងក្រោយ នោះគេនឹងមានគ្រប់លក្ខណៈសម្បត្តិដើម្បីគិតដល់ទីសម្គាល់ និងការអស្ចារ្យ។ កាលណាអ្នកស្គាល់ព្រះជាម្ចាស់ ហើយអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ បើទោះបីជាទ្រង់ធ្វើកិច្ចការអ្វីក៏ដោយ នោះអ្នកនឹងលែងមានសញ្ញាណអំពីទ្រង់ នៅពេលដែលអ្នកមើលឃើញទីសម្គាល់ និងការអស្ចារ្យ។ ក្នុងខណៈពេលនេះ អ្នកពុករលួយ និងមិនអាចស្ដាប់បង្គាប់ព្រះជាម្ចាស់ពេញលេញឡើយ តើអ្នកគិតថា អ្នកមានគ្រប់លក្ខណៈសម្បតិនឹងមើលឃើញទីសម្គាល់ និងការអស្ចារ្យហើយឬនៅ ក្នុងសភាពបែបនេះ? កាលណាព្រះជាម្ចាស់បង្ហាញទីសម្គាល់ និងការអស្ចារ្យ ពេលនោះ គឺជាពេលដែលព្រះជាម្ចាស់ដាក់ទោសមនុស្ស ហើយក៏ជាពេលផ្លាស់ប្ដូរយុគសម័យដែរ ហើយលើសពីនេះទៀត គឺជាពេលវេលាដែលត្រូវបញ្ចប់យុគសម័យនេះ។ កាលណាកិច្ចការរបស់ព្រះជាម្ចាស់កំពុងត្រូវបានអនុវត្តជាធម្មតា ទ្រង់មិនបង្ហាញទីសម្គាល់ និងការអស្ចារ្យទេ។ ការបង្ហាញទីសម្គាល់ និងការអស្ចារ្យគឺជារឿងងាយបំផុតហើយសម្រាប់ទ្រង់ ប៉ុន្តែនោះមិនមែនជាគោលការណ៍នៃការអនុវត្តកិច្ចការរបស់ទ្រង់ឡើយ ហើយក៏មិនមែនជាគោលបំណងនៃកិច្ចការគ្រប់គ្រងមនុស្សរបស់ទ្រង់ដែរ។ ប្រសិនបើមនុស្សបានឃើញទីសម្គាល់ និងការអស្ចារ្យ ហើយប្រសិនបើព្រះកាយខាងព្រលឹងវិញ្ញាណរបស់ព្រះជាម្ចាស់បានលេចមកឱ្យមនុស្សឃើញហើយ នោះពួកគេគ្រប់គ្នាមុខជាលែងជឿលើព្រះជាម្ចាស់ហើយមែនទេ? ខ្ញុំបាននិយាយពីខាងដើមរួចហើយថា អ្នកមានជ័យជម្នះមួយក្រុមត្រូវបានទទួលពីទិសខាងកើតមក គេគឺជាអ្នកមានជ័យជម្នះដែលកើតចេញមកពីគ្រាមហាវេទនា។ តើពាក្យទាំងអស់នេះមានន័យដូចម្ដេច? ពាក្យទាំងអស់នេះមានន័យថា មនុស្សដែលទើបតែទទួលបាន ទាល់តែគេបានឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល ការប្រឈមដោះស្រាយ និងការកាត់ចេញ ហើយនិងការបន្សុទ្ធគ្រប់យ៉ាង ទើបគេស្ដាប់បង្គាប់ពិតប្រាកដ។ ជំនឿរបស់មនុស្សទាំងអស់នេះមិនមែនស្រពេចស្រពិល និងអរូបីទេ តែជាជំនឿពិត។ ពួកគេមិនធ្លាប់ឃើញទីសម្គាល់ និងការអស្ចារ្យ ឬការឫទ្ធិបារមីអ្វីទាំងអស់ ពួកគេក៏មិននិយាយអំពីន័យពាក្យ និងសេចក្ដីបង្រៀនដែលពិបាកយល់ ឬគំនិតជ្រាលជ្រៅអ្វីដែរ ផ្ទុយទៅវិញ ពួកគេមានតថភាព និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពិតជាស្គាល់តថភាពរបស់ព្រះជាម្ចាស់ពិតប្រាកដមែន។ តើក្រុមមនុស្សបែបនេះ គ្មានសមត្ថភាពពន្យល់ពីព្រះចេស្ដារបស់ព្រះជាម្ចាស់ឱ្យងាយជាងនេះទេមែនទេ? កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ជាកិច្ចការពិត។ នៅក្នុងយុគសម័យព្រះយេស៊ូវ ព្រះអង្គមិនបានយាងមក ដើម្បីធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍នោះទេ ប៉ុន្តែទ្រង់យាងមកប្រោសលោះមនុស្ស ហេតុនេះហើយទើបទ្រង់បង្ហាញនូវការអស្ចារ្យមួយចំនួន ដើម្បីធ្វើឱ្យមនុស្សដើរតាមទ្រង់។ ដ្បិតព្រះអង្គយាងមកជាពិសេស ដើម្បីបំពេញកិច្ចការនៃការជាប់ឆ្កាង ចំណែកឯការបង្ហាញទីសម្គាល់ មិនមែនជាចំណែកព័ន្ធកិច្ចរបស់ទ្រង់ឡើយ។ ទីសម្គាល់ និងការអស្ចារ្យគឺជាកិច្ចការដែលត្រូវធ្វើ ដើម្បីធ្វើឱ្យកិច្ចការរបស់ទ្រង់មានប្រសិទ្ធភាព ហើយទាំងនេះគឺជាកិច្ចការបន្ថែម ហើយមិនមែនតំណាងឱ្យកិច្ចការនៃយុគសម័យទាំងមូលនោះឡើយ។ នៅក្នុងយុគសម័យក្រឹត្យវិន័យនៃព្រះគម្ពីរសញ្ញាចាស់ ព្រះជាម្ចាស់ក៏បង្ហាញនូវទីសម្គាល់ និងការអស្ចារ្យដែរ ប៉ុន្តែកិច្ចការដែលព្រះជាម្ចាស់ធ្វើនាពេលសព្វថ្ងៃ គឺជាកិច្ចការពិត ហើយទ្រង់ច្បាស់ជាមិនបង្ហាញទីសម្គាល់ និងការអស្ចារ្យនាពេលនេះទេ។ ប្រសិនបើទ្រង់បង្ហាញទីសម្គាល់ និងការអស្ចារ្យ នោះកិច្ចការរបស់ទ្រង់នឹងត្រូវបោះបង់ចោល លែងមានលំដាប់លំដោយ ហើយទ្រង់មុខជាមិនអាចធ្វើនូវកិច្ចការដទៃទៀតនោះឡើយ។ ប្រសិនបើព្រះជាម្ចាស់មានព្រះបន្ទូល ដើម្បីប្រើព្រះបន្ទូលដើម្បីធ្វើឱ្យមនុស្សគ្រប់លក្ខណ៍ ប៉ុន្តែព្រះអង្គក៏បង្ហាញទីសម្គាល់ និងការអស្ចារ្យ នោះតើអាចពន្យល់បានទេថា មនុស្សជឿដល់ព្រះអង្គប្រាកដមែន ឬមិនមែន? ហេតុនេះហើយទើបព្រះជាម្ចាស់មិនធ្វើកិច្ចការបែបនេះទេ។ នៅក្នុងមនុស្សមានគំនិតសាសនាច្រើនណាស់ ហើយព្រះជាម្ចាស់យាងមកនៅគ្រាចុងក្រោយ គឺដើម្បីបណ្ដេញគំនិតសាសនា និងជំនឿហួសវិស័យធម្មជាតិក្នុងជីវិតមនុស្សចេញ រួចធ្វើឱ្យគេស្គាល់នូវតថភាពរបស់ព្រះជាម្ចាស់។ ទ្រង់បានយាងមកដើម្បីលុបរូបអង្គរបស់ព្រះជាម្ចាស់ដែលមើលមិនឃើញ ហើយពោរពេញដោយភាពរវើរវាយ ម្យ៉ាងទៀតនោះគឺជារូបអង្គនៃព្រះជាម្ចាស់ដែលពុំមានវត្តមានគង់នៅនេះចោល។ ហេតុនេះ នៅពេលនេះ សេចក្ដីដែលមានតម្លៃបំផុតចំពោះអ្នកនោះ គឺជាការស្គាល់តថភាព! សេចក្ដីពិត គ្របបាំងអ្វីៗគ្រប់យ៉ាង។ សព្វថ្ងៃនេះ តើអ្នកមានសេចក្ដីពិតច្រើនប៉ុនណា? តើមនុស្សទាំងអស់ដែលបង្ហាញទីសម្គាល់និងការអស្ចារ្យសុទ្ធតែជាព្រះជាម្ចាស់ឬ? វិញ្ញាណអាក្រក់ក៏អាចបង្ហាញឱ្យឃើញទីសម្គាល់ និងការអស្ចារ្យដែរ តើវិញ្ញាណទាំងអស់នោះគឺជាព្រះដែរឬទេ? នៅក្នុងជំនឿដែលមនុស្សមានចំពោះព្រះជាម្ចាស់ អ្វីដែលមនុស្សស្វែងរកនៅក្នុងសេចក្ដីពិត និងអ្វីៗដែលគេចង់បានគឺជីវិត មិនមែនទីសម្គាល់ និងការអស្ចារ្យទេ។ នេះគួរតែជាគោលដៅរបស់មនុស្សដែលជឿដល់ព្រះជាម្ចាស់។

(ដកស្រង់ពី «គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២៩៧. កិច្ចការរបស់ព្រះយេហូវ៉ា គឺជាការបង្កើតពិភពលោកនេះ ដែលវាគឺជាការចាប់ផ្ដើមដំបូង។ ដំណាក់កាលនៃកិច្ចការនេះ គឺជាចុងបញ្ចប់នៃកិច្ចការ ហើយវាក៏ជាការបិទបញ្ចប់ដែរ។ កាលពីដើមដំបូង កិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានអនុវត្តក្នុងចំណោមរាស្រ្តរើសតាំងនៃស្រុកអ៊ីស្រាអែល ហើយវាគឺជាការចាប់ផ្ដើមនៃយុគសម័យថ្មីមួយនៅកន្លែងដែលបរិសុទ្ធបំផុតនៃគ្រប់ទីកន្លែង។ ដំណាក់កាលចុងក្រោយនៃកិច្ចនេះ គឺត្រូវធ្វើឡើងនៅក្នុងប្រទេសដែលមិនបរិសុទ្ធជាងគេបំផុតក្នុងចំណោមប្រទេសទាំងអស់ ដើម្បីជំនុំជម្រះលោកិយនេះ និងនាំយុគសម័យនេះទៅដល់ទីចុងបញ្ចប់។ នៅក្នុងដំណាក់កាលដំបូង កិច្ចការរបស់ព្រះជាម្ចាស់ត្រូវធ្វើឡើងនៅកន្លែងដែលមានពន្លឺខ្លាំងបំផុត ហើយដំណាក់កាលចុងក្រោយត្រូវអនុវត្តនៅក្នុងកន្លែងងងឹតបំផុត ហើយភាពងងឹតនេះនឹងត្រូវបណ្ដេញចេញ រួចពន្លឺនឹងមកជំនួសវិញ ហើយមនុស្សទាំងអស់នឹងត្រូវបានយកឈ្នះ។ នៅពេលដែលមនុស្សនៃកន្លែងមិនបរិសុទ្ធ និងងងឹតជាងគេត្រូវបានយកឈ្នះ ហើយប្រជាជនទាំងអស់បានទទួលស្គាល់ថា មានព្រះជាម្ចាស់ពិតប្រាកដមែន ដឹងថានរណាជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ហើយមនុស្សគ្រប់គ្នាបានជឿជាក់ទាំងស្រុង នោះការពិតនេះនឹងត្រូវប្រើដើម្បីអនុវត្តកិច្ចការនៃការយកឈ្នះនៅទូទាំងសាកលលោកទាំងមូល។ ដំណាក់កាលនៃកិច្ចការនេះ គឺជានិមិត្តសញ្ញា៖ នៅពេលដែលកិច្ចការនៃយុគសម័នេះត្រូវបានបញ្ចប់ នោះកិច្ចការនៃការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះនឹងត្រូវចូលមកដល់ទីបញ្ចប់ទាំងស្រុង។ នៅពេលអស់អ្នកដែលស្ថិតនៅក្នុងកន្លែងងងឹតជាងគេបំផុតត្រូវបានយកឈ្នះ នោះច្បាស់ណាស់ថា គ្រប់កន្លែងដទៃផ្សេងទៀតក៏នឹងត្រូវបានយកឈ្នះដែរ។ ហេតុដូច្នេះ មានតែកិច្ចការនៃការយកឈ្នះនៅក្នុងប្រទេសចិនប៉ុណ្ណោះ ដែលមាននិមិត្តសញ្ញាដ៏មានអត្ថន័យខ្លឹមសារ។ ប្រទេសចិនតំណាងឱ្យគ្រប់កម្លាំងនៃសេចក្ដីងងឹតទាំងអស់ ហើយប្រជាជនចិនតំណាងឱ្យអស់អ្នកដែលនៅខាងសាច់ឈាមរបស់សាតាំង និងខាងសាច់ និងឈាម។ គឺជនជាតិចិននេះហើយដែលត្រូវបាននាគដ៏ធំមានសម្បុរក្រហមធ្វើឱ្យពុករលួយយ៉ាងខ្លាំង ជាអ្នកដែលមានការទទឹងទាស់នឹងព្រះជាម្ចាស់ខ្លាំងជាងគេបំផុត ហើយភាពជាមនុស្សរបស់ពួកគេ គឺថោកទាប និងមិនបរិសុទ្ធឡើយ ដូច្នេះហើយ ពួកគេគឺជាប្រភេទគំរូនៃភាពជាមនុស្សដែលពុករលួយទាំងអស់។ នេះមិនមែនចង់និយាយថា ប្រទេសដទៃទៀតគ្មានបញ្ហាអ្វីនោះទេ។ សញ្ញាណរបស់មនុស្ស គឺសុទ្ធតែដូចគ្នាទាំងអស់ ហើយបើទោះបីជាប្រជាជននៃប្រទេសទាំងអស់នោះ អាចមានគុណសម្បត្តិល្អក្ដី ប្រសិនបើពួកគេមិនស្គាល់ព្រះជាម្ចាស់ទេ នោះច្បាស់ជាដោយសារតែពួកគេទាស់ទទឹងនឹងទ្រង់ហើយ។ តើហេតុអ្វីបានជាសាសន៍យូដាក៏ទាស់ទទឹង និងបដិសេធព្រះជាម្ចាស់ដែរនោះ? តើហេតុអ្វីបានជាពួកផារិស៊ីក៏ទទឹងទាស់នឹងទ្រង់ដែរនោះ? តើហេតុអ្វីបានយូដាសក្បត់ព្រះយេស៊ូវដែរ? នៅពេលនោះ សិស្សជាច្រើនមិនបានស្គាល់ព្រះយេស៊ូវឡើយ។ បន្ទាប់ពីព្រះយេស៊ូវត្រូវបានគេឆ្កាង និងមានព្រះជន្មរស់ឡើងវិញ តើមូលហេតុអ្វីបានជាមនុស្សនៅតែមិនជឿលើទ្រង់ដដែល? តើការមិនស្ដាប់បង្គាប់របស់មនុស្ស មិនសុទ្ធតែដូចគ្នាទេឬអី? គឺគ្រាន់តែថា ប្រជាជនចិនត្រូវបានធ្វើជាឧទាហរណ៍អំពីការយកឈ្នះប៉ុណ្ណោះ ហើយនៅពេលដែលពួកគេត្រូវបានយកឈ្នះ ពួកគេនឹងក្លាយជាពុម្ព និងជាគំរូ ហើយនឹងក្លាយជាទីសម្អាងសម្រាប់អ្នកដទៃ។ តើហេតុអ្វីបានជាខ្ញុំតែងតែមានព្រះបន្ទូលថា អ្នករាល់គ្នាគឺជាមនុស្សបន្ទាប់បន្សំនៅក្នុងផែនការនៃការគ្រប់គ្រងរបស់ខ្ញុំ? គឺប្រជាជនចិននេះហើយដែលបើកបង្ហាញអំពីសេចក្ដីពុករលួយ ភាពមិនបរិសុទ្ធ ភាពទុច្ចរិត ការទាស់ទទឹង និងការបះបោរទាំងស្រុង និងបើកសម្ដែងឱ្យឃើញនៅក្នុងទម្រង់ខុសៗគ្នា។ ចំណុចម្ខាង ពួកគេមានលក្ខណៈសម្បត្តិអន់ខ្សោយ ហើយចំណុចម្ខាងទៀត ជីវិត និងផ្នត់គំនិតរបស់ពួកគេគឺអន់ខ្សោយ ហើយទម្លាប់ មជ្ឈដ្ឋាន គ្រួសារកំណើតរបស់ពួកគេ គ្រប់សព្វបែបយ៉ាងទាំងអស់ គឺសុទ្ធតែអន់ខ្សោយខ្លាំងណាស់ និងអន់ថយជាងគេបំផុត។ ឋានៈរបស់ពួកគេក៏តូចទាបខ្លាំងណាស់ដែរ។ កិច្ចការនៅក្នុងកន្លែងនេះ គឺជានិមិត្តសញ្ញា ហើយបន្ទាប់ពីការសាកល្បងនេះត្រូវបានអនុវត្តចប់ទាំងស្រុង នោះកិច្ចការបន្ទាប់របស់ព្រះជាម្ចាស់នឹងកាន់តែងាយស្រួលជាងនេះ។ ប្រសិនបើដំណាក់កាលនៃកិច្ចការនេះអាចបញ្ចប់ទៅបាន នោះកិច្ចការបន្ទាប់ក៏នឹងអាចបញ្ចប់ទៅបានដូចគ្នាដែរ។ នៅពេលដែលដំណាក់កាលនៃកិច្ចការនេះត្រូវបានបញ្ចប់ នោះជោគជ័យដ៏អស្ចារ្យនឹងត្រូវសម្រេចបានដោយពេញលេញ ហើយកិច្ចការនៃការយកឈ្នះនៅទូទាំងសាកលលោកទាំងមូល នឹងឈានចូលដល់ទីបញ្ចប់។

(ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២៩៨. ព្រះជាម្ចាស់បានធ្វើឱ្យមនុស្សមួយក្រុមនេះ ផ្ដោតតែទៅលើកិច្ចការរបស់ទ្រង់នៅទូទាំងសាកលលោក។ ទ្រង់បានលះបង់ព្រះលោហិតទាំងអស់នៃដួងព្រះហឫទ័យរបស់ទ្រង់សម្រាប់អ្នករាល់គ្នា ហើយទ្រង់បានទាមទារមកវិញ និងបានប្រទានកិច្ចការរបស់ព្រះវិញ្ញាណដល់អ្នករាល់គ្នា នៅទូទាំងសាកលលោក។ ដូច្នេះហើយ អ្នករាល់គ្នាគឺជាមនុស្សដែលមានសំណាង។ លើសពីនេះទៅទៀត ទ្រង់បានបង្វែរសិរីល្អរបស់ទ្រង់ពីអ៊ីស្រាអែល ដែលជារាស្ដ្ររើសតាំងរបស់ទ្រង់ ទៅឱ្យអ្នករាល់គ្នា ហើយទ្រង់នឹងធ្វើឱ្យគោលបំណងនៃផែនការរបស់ទ្រង់ ស្ដែងចេញឱ្យឃើញយ៉ាងជាក់ច្បាស់តាមរយៈមនុស្សមួយក្រុមនេះ។ ដូច្នេះ អ្នករាល់គ្នាជាមនុស្សដែលនឹងទទួលបានមរតករបស់ព្រះជាម្ចាស់ ហើយលើសពីនេះទៅទៀត អ្នកគឺជាទាយាទនៃសិរីល្អរបស់ព្រះជាម្ចាស់។ ប្រហែលជាអ្នករាល់គ្នានឹកចាំអំពីពាក្យទាំងអស់នេះហើយថា៖ «ដ្បិតទុក្ខលំបាកដ៏ស្រាលរបស់យើង គឺតែមួយភ្លែតទេ តែវានឹងធ្វើឱ្យយើងមានសិរីរុងរឿងយ៉ាងច្រើនលើសលុប អស់កល្បជានិច្ច។» អ្នករាល់គ្នាធ្លាប់ស្ដាប់ឮពាក្យទាំងអស់នេះពីមុនមកហើយ ប៉ុន្ដែក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់យល់ពីអត្ថន័យពិតប្រាកដនៃពាក្យទាំងនេះទេ។ ថ្ងៃនេះ អ្នករាល់គ្នាដឹងយ៉ាងច្បាស់អំពីសារៈសំខាន់ពិតប្រាកដនៃពាក្យទាំងនេះហើយ។ ពាក្យទាំងនេះ នឹងបានសម្រេចដោយព្រះជាម្ចាស់នៅគ្រាចុងក្រោយ ហើយវានឹងបានសម្រេចនៅក្នុងអស់អ្នកដែលទទួលរងការបៀតបៀនយ៉ាងឃោរឃៅពីសំណាក់នាគដ៏ធំមានសម្បុរក្រហមនៅក្នុងទឹកដីដែលវាបានរុំព័ទ្ធជុំជិត។ នាគដ៏ធំមានសម្បុរក្រហមនេះបៀតបៀនព្រះជាម្ចាស់ និងជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់ ដូច្នេះហើយបានជានៅក្នុងទឹកដីនេះ អ្នកណាដែលជឿលើព្រះជាម្ចាស់ត្រូវរងការអាម៉ាស់ និងការជិះជាន់ ហើយជាលទ្ធផល ពាក្យទាំងនេះនឹងសម្រេចនៅក្នុងអ្នករាល់គ្នាដែលជាមនុស្សមួយក្រុមនេះ។ កិច្ចការទាំងអស់របស់ព្រះជាម្ចាស់ ត្រូវជួបឧបសគ្គធំៗជាច្រើន ហើយការសម្រេចកិច្ចការជាច្រើនតាមព្រះបន្ទូលរបស់ទ្រង់ ក៏ត្រូវចំណាយពេលវេលាយ៉ាងយូរ ដោយសារតែកិច្ចការនេះបានចាប់ផ្ដើមនៅក្នុងទឹកដីមួយដែលប្រឆាំងនឹងព្រះជាម្ចាស់។ ដូច្នេះ មនុស្សត្រូវបានបន្សុទ្ធដោយសារផលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលជាផ្នែកមួយនៃការរងទុក្ខផងដែរ។ វាពិតជាពិបាកខ្លាំងណាស់សម្រាប់ព្រះជាម្ចាស់ ក្នុងការបំពេញកិច្ចការរបស់ទ្រង់នៅក្នុងទឹកដីរបស់នាគដ៏ធំមានសម្បុរក្រហម ប៉ុន្ដែគឺតាមរយៈការលំបាកនេះហើយ ដែលព្រះជាម្ចាស់សម្រេចកិច្ចការរបស់ទ្រង់បានមួយដំណាក់កាល ដោយបង្ហាញឱ្យឃើញច្បាស់នូវព្រះប្រាជ្ញាញាណ និងស្នាព្រះហស្តដ៏អស្ចារ្យរបស់ទ្រង់ ព្រមទាំងប្រើប្រាស់ឱកាសនេះ ដើម្បីធ្វើឱ្យមនុស្សមួយក្រុមនេះបានពេញខ្នាត។ គឺតាមរយៈការរងទុក្ខរបស់មនុស្ស តាមរយៈគុណសម្បត្តិរបស់ពួកគេ និងតាមរយៈនិស្ស័យជាសាតាំងរបស់មនុស្សនៅក្នុងទឹកដីដ៏គួរឱ្យស្អប់ខ្ពើមនេះហើយ ដែលព្រះជាម្ចាស់ធ្វើកិច្ចការបន្សុទ្ធ និងការយកឈ្នះរបស់ទ្រង់ ប្រយោជន៍ឱ្យទ្រង់បានទទួលសិរីល្អតាមរយៈកិច្ចការនេះ និងដើម្បីឱ្យទ្រង់អាចទទួលបានអស់អ្នកដែលនឹងធ្វើបន្ទាល់ពីស្នាព្រះហស្តរបស់ទ្រង់។ នេះគឺជាចំណុចសំខាន់ទាំងស្រុងនៃការលះបង់ទាំងអស់ដែលព្រះជាម្ចាស់បានធ្វើសម្រាប់មនុស្សមួយក្រុមនេះ។ ពោលគឺតាមរយៈអ្នកដែលប្រឆាំងនឹងទ្រង់ទាំងអស់នោះហើយ ដែលព្រះជាម្ចាស់ធ្វើការយកឈ្នះ ហើយមានតែតាមរយៈការនេះប៉ុណ្ណោះ ដែលអំណាចចេស្ដាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់បានបង្ហាញឱ្យឃើញច្បាស់។ អាចនិយាយម្យ៉ាងទៀតបានថា មានតែអស់អ្នកដែលនៅក្នុងទឹកដីដ៏ស្មោកគ្រោកនេះប៉ុណ្ណោះ ដែលសមនឹងទទួលបានសិរីល្អរបស់ព្រះជាម្ចាស់ទុកជាមរតក ហើយមានតែការនេះប៉ុណ្ណោះ ដែលអាចរំលេចឱ្យឃើញនូវអំណាចចេស្ដាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។ ហេតុដូច្នេះហើយ បានជាតាមរយៈទឹកដីដ៏កខ្វក់ និងតាមរយៈអស់អ្នកដែលរស់នៅក្នុងទឹកដីដ៏កខ្វក់នេះហើយ ដែលព្រះជាម្ចាស់បានទទួលសិរីល្អ។ នេះហើយជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវ ក៏ដូចគ្នាដែរ៖ ទ្រង់អាចត្រឹមតែទទួលបានសិរីល្អតែពីក្នុងចំណោមពួកផារិស៊ីដែលបានបៀតបៀនទ្រង់ប៉ុណ្ណោះ។ ប្រសិនបើមិនមែនដោយសារការបៀតបៀនរបស់ពួកផារិស៊ី និងការក្បត់របស់យូដាសទេ ម្ល៉េះព្រះយេស៊ូវនឹងមិនត្រូវគេចំអក ឬក៏និយាយបង្ខូចបង្កាច់ ក៏រឹតតែមិនត្រូវគេឆ្កាង និងមិនអាចទទួលបានសិរីល្អដែរ។ កន្លែងណាដែលព្រះជាម្ចាស់ធ្វើការក្នុងសម័យកាលនីមួយៗ និងកន្លែងណាដែលទ្រង់ធ្វើកិច្ចការរបស់ទ្រង់ខាងសាច់ឈាម គឺជាកន្លែងដែលទ្រង់ទទួលបានសិរីល្អ និងជាកន្លែងដែលទ្រង់ទទួលបានអស់អ្នកដែលទ្រង់សព្វព្រះហឫទ័យចង់ទទួល។ នេះហើយជាផែនការនៃកិច្ចការរបស់ព្រះជាម្ចាស់ និងជាការគ្រប់គ្រងរបស់ទ្រង់។

(ដកស្រង់ពី «តើកិច្ចការរបស់ព្រះជាម្ចាស់ សាមញ្ញដូចមនុស្សគិតដែរឬទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

២៩៩. នៅក្នុងផែនការរាប់ពាន់ឆ្នាំរបស់ព្រះជាម្ចាស់ មានកិច្ចការពីរផ្នែកដែលបានសម្រេចតាមរយៈសាច់ឈាម៖ ទីមួយ គឺកិច្ចការជាប់ឆ្កាង ដែលទ្រង់បានទទួលសិរីល្អ ហើយមួយទៀតគឺកិច្ចការនៃការយកឈ្នះ និងភាពគ្រប់លក្ខណ៍នៅគ្រាចុងក្រោយ ដែលទ្រង់ទទួលសិរីល្អ។ នេះហើយជាការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ដូច្នេះ ចូរកុំចាត់ទុកថាកិច្ចការរបស់ព្រះជាម្ចាស់ ឬក៏បញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់សម្រាប់អ្នករាល់គ្នា គឺជារឿងធម្មតានោះឡើយ។ អ្នករាល់គ្នា គឺជាទាយាទដែលត្រូវទទួលបានសិរីល្អដ៏លើសលប់ និងជាសិរីល្អដ៏នៅអស់កល្បជានិច្ចរបស់ព្រះជាម្ចាស់ ហើយឋានៈត្រូវបានតែងតាំងជាពិសេសដោយព្រះជាម្ចាស់។ ក្នុងចំណោមផ្នែកទាំងពីរនៃសិរីល្អរបស់ទ្រង់ គឺទីមួយបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នៅក្នុងអ្នករាល់គ្នា ហើយភាពពេញលេញនៃផ្នែកទីមួយនៃសិរីល្អរបស់ព្រះជាម្ចាស់នេះ បានប្រទានមកអ្នករាល់គ្នាទុកជាមរតក។ នេះជាការលើកតម្កើងរបស់ព្រះជាម្ចាស់ចំពោះអ្នក ហើយវាក៏ជាផែនការដែលទ្រង់បានកំណត់ទុកជាយូរមកហើយដែរ។ តាមភាពអស្ចារ្យនៃកិច្ចការដែលព្រះជាម្ចាស់បានធ្វើនៅក្នុងទឹកដីដែលនាគដ៏ធំមានសម្បុរក្រហមរស់នៅ គឺច្បាស់ជាបានទទួលផ្លែផ្កាជាយូរមកហើយ ហើយមនុស្សក៏បានត្រៀមជាស្រេចដើម្បីនឹងទទួលយកដែរ ប្រសិនបើកិច្ចការនេះត្រូវបានផ្លាស់ទៅធ្វើនៅកន្លែងផ្សេង។ លើសពីនេះទៅទៀត កិច្ចការនេះនឹងកាន់តែងាយទទួលយកសម្រាប់បុព្វជិតទាំងអស់នៅភាគខាងលិចដែលជឿលើព្រះជាម្ចាស់ ព្រោះដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវ ដើរតួជាគំរូមួយ។ នេះហើយជាមូលហេតុដែលព្រះជាម្ចាស់មិនអាចសម្រេចបាននូវដំណាក់កាលនៃការទទួលសិរីល្អនៅកន្លែងផ្សេងទៀត ដ្បិតសិរីល្អរបស់ព្រះជាម្ចាស់មិនអាចនៅទ្រឹងនៅពេលកិច្ចការនេះមានការគាំទ្រពីមនុស្ស និងត្រូវបានទទួលស្គាល់ពីជាតិសាសន៍នានានោះទេ។ ប្រាកដណាស់ នេះហើយជាចំណុចដ៏សំខាន់បំផុត ដែលធ្វើឱ្យកិច្ចការនៅដំណាក់កាលនេះ នៅទ្រឹងក្នុងទឹកដីនេះ។ ក្នុងចំណោមអ្នករាល់គ្នាគ្មាននរណាម្នាក់ដែលត្រូវបានការពារដោយសារក្រឹត្យវិន័យនោះទេ ផ្ទុយទៅវិញ អ្នកមានតែត្រូវដាក់ទោសចោទប្រកាន់ដោយសារតែក្រឹត្យវិន័យ។ អ្វីដែលកាន់តែជាបញ្ហានោះគឺ មនុស្សមិនយល់ពីអ្នករាល់គ្នា៖ សូម្បីតែសាច់ញាតិ ឪពុកម្ដាយ មិត្តភក្ដិ ឬក៏សហការីរបស់អ្នករាល់គ្នា ក៏គ្មាននរណាម្នាក់យល់ពីអ្នករាល់គ្នាដែរ។ នៅពេលដែលព្រះជាម្ចាស់ «បានបោះបង់» អ្នករាល់គ្នា នោះអ្នករាល់គ្នាមិនអាចបន្ដរស់នៅលើផែនដីបានទៀតឡើយ ប៉ុន្ដែទោះបីជាបែបនេះក៏ដោយ ក៏មនុស្សមិនអាចទ្រាំនៅឆ្ងាយពីព្រះជាម្ចាស់បានដែរ ដែលនេះហើយជាចំណុចសំខាន់នៃការយកឈ្នះរបស់ព្រះជាម្ចាស់លើមនុស្ស និងជាសិរីល្អរបស់ព្រះជាម្ចាស់។ អ្វីដែលអ្នករាល់គ្នាបានទទួលជាមរតកនៅថ្ងៃនេះ លើសពីអ្វីដែលពួកសាវ័ក និងពួកហោរានៅគ្រប់សម័យកាលបានទទួលទៅទៀត ហើយក៏អស្ចារ្យជាងអ្វីដែលម៉ូសេ និងពេត្រុសបានទទួលដែរ។ ព្រះពរមិនអាចទទួលបានក្នុងរយៈពេលតែមួយថ្ងៃ ឬក៏ពីរថ្ងៃនោះទេ គឺត្រូវតែទទួលតាមរយៈការលះបង់ដ៏ធំធេង។ អាចនិយាយបានថា អ្នករាល់គ្នាត្រូវតែមានសេចក្ដីស្រលាញ់មួយដែលបានឆ្លងកាត់ការបន្សុទ្ធ អ្នកត្រូវតែមានសេចក្ដីជំនឿយ៉ាងមាំ ហើយអ្នកត្រូវមានសេចក្ដីពិតជាច្រើនដែលព្រះជាម្ចាស់តម្រូវឱ្យអ្នកមាន។ លើសពីនោះទៅទៀត អ្នកត្រូវតែបែរទៅរកសេចក្ដីយុត្តិធម៌ ដោយមិនត្រូវភ័យខ្លាច ឬក៏គេចវេសឡើយ ហើយអ្នកត្រូវតែមានសេចក្ដីស្រលាញ់ចំពោះព្រះជាម្ចាស់ ដែលខ្ជាប់ខ្ជួនរហូតអស់ជីវិត។ អ្នកត្រូវតែមានការតាំងចិត្ត ហើយការផ្លាស់ប្ដូរត្រូវតែកើតឡើងនៅក្នុងនិស្ស័យជីវិតរបស់អ្នករាល់គ្នា ភាពពុករលួយរបស់អ្នករាល់គ្នាត្រូវតែសះស្បើយ អ្នកត្រូវតែទទួលយកការរៀបចំទាំងអស់របស់ព្រះជាម្ចាស់ដោយគ្មានការត្អូញត្អែរ ហើយអ្នកត្រូវស្ដាប់បង្គាប់ទ្រង់រហូតដល់ទីមរណា។ នេះហើយជាអ្វីដែលអ្នករាល់គ្នាត្រូវទទួល នេះហើយជាគោលដៅចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់ និងជាអ្វីដែលព្រះជាម្ចាស់ទាមទារពីមនុស្សមួយក្រុមនេះ។ ដោយព្រោះទ្រង់ប្រទានដល់អ្នករាល់គ្នា នោះទ្រង់ប្រាកដជាទារសំណងពីអ្នករាល់គ្នាវិញ ហើយទ្រង់ប្រាកដជានឹងទាមទារនូវអ្វីដែលស័ក្ដិសមពីអ្នករាល់គ្នាជាមិនខាន។ ដូច្នេះ កិច្ចការទាំងអស់ដែលព្រះជាម្ចាស់ធ្វើ សុទ្ធតែមានហេតុផល ដែលបង្ហាញឱ្យឃើញម្ដងហើយម្ដងទៀតថា ព្រះជាម្ចាស់ធ្វើកិច្ចការដែលមានបទដ្ឋានខ្ពង់ខ្ពស់ និងសេចក្ដីតម្រូវតឹងតែង។ ដោយសារចំណុចនេះហើយ ទើបអ្នករាល់គ្នាគួរតែពេញដោយសេចក្ដីជំនឿលើព្រះជាម្ចាស់។ សរុបមក កិច្ចការទាំងអស់របស់ព្រះជាម្ចាស់ សុទ្ធតែធ្វើឡើងសម្រាប់ជាប្រយោជន៍ដល់អ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាស័ក្ដិសមនឹងទទួលមរតករបស់ទ្រង់។ កិច្ចការនេះមិនមែនសម្រាប់ជាប្រយោជន៍ដល់សិរីល្អផ្ទាល់របស់ព្រះជាម្ចាស់ទេ តែសម្រាប់ជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា និងដើម្បីធ្វើឱ្យមនុស្សមួយក្រុមដែលបានរងទុក្ខវេទនាយ៉ាងខ្លាំងនៅក្នុងទឹកដីដ៏ស្មោកគ្រោកនេះ បានគ្រប់លក្ខណ៍វិញ។ អ្នករាល់គ្នាគួរតែយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដូច្នេះហើយ ខ្ញុំសូមដាស់តឿនដល់មនុស្សល្ងង់ខ្លៅជាច្រើនដែលគ្មានការយល់ដឹង ឬគ្មានបញ្ញាញាណថា៖ ចូរកុំល្បងលព្រះជាម្ចាស់ឡើយ ហើយក៏កុំតតាំងតទៅទៀត។ ព្រះជាម្ចាស់បានឆ្លងកាត់ការរងទុក្ខវេទនា ដែលគ្មានមនុស្សណាម្នាក់អាចទ្រាំទ្របានឡើយ ហើយទ្រង់ក៏បានទ្រាំទ្រចំពោះការអាម៉ាស់យ៉ាងខ្លាំងជំនួសមនុស្សជាយូរមកហើយដែរ។ តើមានអ្វីទៀតទៅដែលអ្នកមិនអាចបោះបង់ចោលបាន? តើមានអ្វីទៀតទៅដែលសំខាន់ជាងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់? តើអ្វីទៅដែលអាចឧត្ដុង្គឧត្ដមជាងសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ទៀតនោះ? វាពិបាកណាស់ទៅហើយសម្រាប់ព្រះជាម្ចាស់ដែលត្រូវបំពេញកិច្ចការរបស់ទ្រង់នៅក្នុងទឹកដីដ៏ស្មោកគ្រោកនេះ។ បន្ថែមលើនេះទៀត មនុស្សបានបំពានទាំងដឹងច្បាស់ និងដោយចេតនា ដោយធ្វើឱ្យកិច្ចការរបស់ព្រះជាម្ចាស់ត្រូវអូសបន្លាយពេលវេលាជាយូរ។ សរុបមក នេះមិនមែនជាឧត្តមប្រយោជន៍របស់អ្នកណាម្នាក់ឡើយ ក៏មិនផ្ដល់ផលប្រយោជន៍អ្វីដល់អ្នកណាដែរ។ ព្រះជាម្ចាស់មិនជាប់ក្នុងចំណងពេលវេលាទេ កិច្ចការ និងសិរីល្អរបស់ទ្រង់ គឺជាអាទិភាពចម្បង។ ដូច្នេះហើយ ដើម្បីសម្រេចកិច្ចការរបស់ទ្រង់ ទោះថ្លៃយ៉ាងណាក៏ទ្រង់ហ៊ានចំណាយ មិនថាត្រូវចំណាយពេលយូរប៉ុនណានោះទេ។ នេះហើយជានិស្ស័យរបស់ព្រះជាម្ចាស់៖ ទ្រង់នឹងមិនសម្រាកឡើយរហូតទាល់តែកិច្ចការរបស់ទ្រង់បានសម្រេច។ កិច្ចការរបស់ទ្រង់នឹងបញ្ចប់នៅពេលដែលទ្រង់ទទួលបានផ្នែកទីពីរនៃសិរីល្អរបស់ទ្រង់។ នៅក្នុងសកលលោកទាំងមូល ប្រសិនបើព្រះជាម្ចាស់មិនបញ្ចប់ផ្នែកទីពីរនៃកិច្ចការនៃការទទួលបានសិរីល្អរបស់ទ្រង់ទេ ថ្ងៃរបស់ទ្រង់គ្មានផ្លូវមកដល់ទេ ព្រះហស្ដរបស់ទ្រង់នឹងមិនចាកចោលរាស្រ្ដរើសតាំងរបស់ទ្រង់ សិរីល្អរបស់ទ្រង់ក៏នឹងមិនធ្លាក់ចុះមកលើអ៊ីស្រាអែល ហើយផែនការរបស់ទ្រង់ក៏មិនបញ្ចប់ដែរ។ អ្នករាល់គ្នាគួរតែអាចមើលឃើញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយគួរតែមើលឃើញថា កិច្ចការរបស់ព្រះជាម្ចាស់មិនមែនងាយ ដូចជាការបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើឡើយ។ នោះគឺដោយសារតែកិច្ចការសព្វថ្ងៃនេះ គឺជាការបំផ្លាស់បំប្រែអស់អ្នកដែលត្រូវបានធ្វើឱ្យពុករលួយ អ្នកដែលស្ពឹកស្រពន់ដល់កម្រិតអតិបរមា ជាកិច្ចការបន្សុទ្ធអស់អ្នកដែលទ្រង់បានបង្កើតមក ប៉ុន្ដែត្រូវចាញ់បញ្ឆោតសាតាំង។ នេះមិនមែនជាការបង្កើតអ័ដាម ឬក៏នាងអេវ៉ាទេ ក៏មិនមែនជាការបង្កើតពន្លឺ ឬក៏បង្កើតរុក្ខជាតិ និងសត្វទាំងពួងដែរ។ ព្រះជាម្ចាស់ធ្វើឱ្យអ្វីៗទាំងអស់ដែលត្រូវសាតាំងធ្វើឱ្យពុករលួយ ឱ្យទៅជាបរិសុទ្ធវិញ ហើយទ្រង់នឹងទទួលយករបស់ទាំងអស់សាជាថ្មី របស់ទាំងអស់នោះនឹងក្លាយទៅជាកម្មសិទ្ធិ និងជាសិរីល្អរបស់ទ្រង់។ រឿងនេះមិនដូចជាការស្រមៃរបស់មនុស្សទេ ហើយក៏មិនមែនងាយស្រួល ដូចជាការបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងអ្វីៗនៅក្រោមមេឃលើដីនេះ ឬក៏ងាយដូចការដាក់បណ្ដាសាអារក្សសាតាំងឱ្យធ្លាក់ទៅក្នុងជង្ហុកជ្រៅនោះដែរ ផ្ទុយទៅវិញ វាជាកិច្ចការបំផ្លាស់បំប្រែមនុស្ស ផ្លាស់ប្ដូរអ្វីៗដែលអវិជ្ជមាន និងមិនមែនជាកម្មសិទ្ធិទ្រង់ ឱ្យត្រលប់ជាវិជ្ជមាន និងជាកម្មសិទ្ធិទ្រង់វិញ។ នេះគឺជាសេចក្ដីពិតដែលនៅពីក្រោយកិច្ចការរបស់ព្រះជាម្ចាស់នៅដំណាក់កាលនេះ។ អ្នករាល់គ្នាត្រូវតែយល់ពីបញ្ហានេះ ហើយជៀសវាងពីគំនិតដែលគិតថា រឿងនេះងាយស្រួលណាស់។ កិច្ចការរបស់ព្រះជាម្ចាស់ មិនដូចជាកិច្ចការធម្មតានោះទេ។ ភាពអស្ចារ្យ និងប្រាជ្ញានៃកិច្ចការនេះ លើសពីគំនិតរបស់មនុស្សឆ្ងាយណាស់។ ព្រះជាម្ចាស់មិនបង្កើតរបស់សព្វសារពើរក្នុងដំណាក់កាលនៃកិច្ចការនេះទេ តែទ្រង់ក៏មិនបំផ្លាញវាដែរ។ ផ្ទុយទៅវិញ ទ្រង់បំផ្លាស់បំប្រែសព្វសារពើដែលទ្រង់បានបង្កើត ហើយបន្សុទ្ធសព្វសារពើដែលសាតាំងបានបង្ខូចវិញ។ ដូច្នេះ ព្រះជាម្ចាស់ចាប់ផ្ដើមគម្រោងមួយដ៏មហិមា ដែលជាសារៈសំខាន់ទាំងស្រុងនៃកិច្ចការរបស់ព្រះជាម្ចាស់។

(ដកស្រង់ពី «តើកិច្ចការរបស់ព្រះជាម្ចាស់ សាមញ្ញដូចមនុស្សគិតដែរឬទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៣០០. ព្រះជាម្ចាស់ប្រើការគ្រប់គ្រងមនុស្សរបស់ទ្រង់ ដើម្បីបង្រ្កាបសាតាំង។ តាមរយៈការធ្វើឱ្យមនុស្សពុករលួយ សាតាំងបញ្ចប់ជោគវាសនារបស់ពួកគេ ហើយបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់។ នៅក្នុងន័យម្យ៉ាងទៀត កិច្ចការរបស់ព្រះជាម្ចាស់គឺជាការសង្រ្គោះមនុស្ស។ តើជំហានណាខ្លះនៃកិច្ចការដែលព្រះជាម្ចាស់ធ្វើ ដែលមិនមានន័យក្នុងការសង្រ្គោះមនុស្សទៅ? តើជំហានណាខ្លះដែលមិនមែនជាការលាងជម្រះមនុស្ស និងធ្វើឱ្យពួកគេប្រព្រឹត្តយ៉ាងសុចរិត ហើយរស់នៅតាមរូបភាពនៃមនុស្សដែលអាចទទួលបានសេចក្តីស្រឡាញ់ទៅ? ទោះជាយ៉ាងណាសាតាំងមិនធ្វើបែបនេះឡើយ។ វាធ្វើឱ្យមនុស្សត្រលប់ជាពុករលួយ។ វាបន្តអនុវត្តកិច្ចការរបស់វា ដោយធ្វើឱ្យមនុស្សនៅក្នុងចក្រវាលទៅជាពុករលួយ។ ជាការពិតព្រះជាម្ចាស់ក៏ធ្វើកិច្ចការរបស់ទ្រង់ផងដែរ ដោយមិនយកចិត្តទុកដាក់ចំពោះសាតាំងឡើយ។ មិនថាសាតាំងមានសិទ្ធិអំណាចច្រើនប៉ុនណា ក៏សិទ្ធិអំណាចនោះនៅតែត្រូវបានប្រទានមកពីព្រះជាម្ចាស់ដែរ។ តាមពិតទៅ ព្រះជាម្ចាស់មិនបានប្រទានសិទ្ធិអំណាចរបស់ទ្រង់ទាំងអស់ដល់វាឡើយ ដូច្នេះ មិនថាសាតាំងធ្វើអ្វីឡើយ វាមិនអាចខ្លាំងជាងព្រះជាម្ចាស់ ហើយវានឹងនៅក្នុងកណ្ដាប់ព្រះហស្ដរបស់ព្រះជាម្ចាស់ជានិច្ច។ ព្រះជាម្ចាស់មិនបានបើកសម្ដែងទង្វើរបស់ទ្រង់ណាមួយឡើយ ក្នុងពេលនៅស្ថានសួគ៌។ ទ្រង់គ្រាន់តែប្រទានឱ្យសាតាំងនូវសិទ្ធិអំណាចមួយក្ដាប់តូច ហើយអនុញ្ញាតឱ្យវាអនុវត្តការត្រួតត្រា លើពួកទេវតាប៉ុណ្ណោះ។ ដូច្នេះ មិនថាសាតាំងធ្វើអ្វីឡើយ វាមិនអាចខ្លាំងលើសសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឡើយ ដោយសារតែសិទ្ធិអំណាចដែលព្រះជាម្ចាស់បានប្រទានដល់វាកាលពីគ្រាដំបូង គឺមានកម្រិត។ នៅពេលដែលព្រះជាម្ចាស់ធ្វើការ សាតាំងព្យាយាមបង្អាក់។ នៅគ្រាចុងក្រោយ ការបង្អាក់របស់វានឹងត្រូវបញ្ចប់។ ដូចគ្នាផងដែរ កិច្ចការរបស់ព្រះជាម្ចាស់ក៏នឹងត្រូវបញ្ចប់ផងដែរ ហើយប្រភេទនៃមនុស្សលោកដែលព្រះជាម្ចាស់ចង់ធ្វើឱ្យគ្រប់លក្ខណ៍ នឹងត្រូវសម្រេចជាស្ថាពរមិនខាន។ ព្រះជាម្ចាស់ដឹកនាំមនុស្សនៅក្នុងផ្លូវវិជ្ជមាន ដ្បិតព្រះជន្មរបស់ទ្រង់គឺជាទឹករស់ មិនអាចវាស់វែងបាន ហើយក៏គ្មានដែនកំណត់ផងដែរ។ សាតាំងបានធ្វើឱ្យមនុស្សខូចអាក្រក់ទៅដល់កម្រិតមួយ ប៉ុន្តែ នៅចុងបញ្ចប់ទឹកនៃជីវិតដ៏រស់នឹងធ្វើឱ្យពួកគេក្លាយជាគ្រប់លក្ខណ៍ ហើយសាតាំងនឹងមិនអាចជ្រៀតជ្រែក និងអនុវត្តកិច្ចការរបស់វាបានទៀតឡើយ។ ដូច្នេះ ព្រះជាម្ចាស់នឹងអាចទទួលយកមនុស្សទាំងនេះយ៉ាងពេញលេញ។ សូម្បីតែឥឡូវនេះ សាតាំងនៅតែបដិសេធមិនទទួលស្គាល់ការពិតនេះឡើយ ព្រោះវានៅតែបន្ត ទាស់ប្រឆាំងនឹងព្រះជាម្ចាស់ ប៉ុន្តែ ទ្រង់មិនយកចិត្តទុកដាក់ចំពោះវាឡើយ។ ព្រះជាម្ចាស់បានមានបន្ទូលថា៖ «ខ្ញុំនឹងមានជ័យជម្នះលើកម្លាំងងងឹតរបស់សាតាំង និងលើគ្រប់ឥទ្ធិពលខាងផ្លូវងងឹតរបស់វាទាំងអស់»។ នេះជាកិច្ចការដែលត្រូវតែសម្រេចនាពេលបច្ចុប្បន្ននៅក្នុងសាច់ឈាម ហើយវាក៏ជាអ្វីដែលធ្វើឱ្យការក្លាយជាសាច់ឈាមមានភាពសំខាន់ផងដែរ៖ នោះគឺដើម្បីបញ្ចប់ដំណាក់កាលនៃកិច្ចការបង្រ្កាបសាតាំងនៅគ្រាចុងក្រោយនិងបោសសម្អាតអ្វីៗទាំងអស់ដែលជាកម្មសិទ្ធិរបស់សាតាំង។ ជ័យជម្នះរបស់ព្រះជាម្ចាស់ទៅលើសាតាំង គឺជាអ្វីមួយនឹងកើតឡើងយ៉ាងប្រាកដជាក់! ជាការពិត សាតាំងបានបរាជ័យជាយូរឆ្នាំមកហើយ។ នៅពេលដែលដំណឹងល្អបានចាប់ផ្ដើមរីកសាយភាយនៅទូទាំងទឹកដីរបស់នាគដ៏ធំមានសម្បុរក្រហម នោះជាពេលដែលព្រះដែលយកកំណើតជាមនុស្សបានចាប់ផ្ដើមធ្វើកិច្ចការរបស់ទ្រង់ ហើយកិច្ចការនេះកំពុងតែដំណើរការ សាតាំងបានចាញ់ទាំងស្រុង ព្រោះគោលបំណងចម្បងនៃការយកកំណើតជាមនុស្ស គឺដើម្បីកម្ចាត់សាតាំងឱ្យវិនាសសាបសូន្យតែម្ដង។ នៅពេលដែលសាតាំងបានឃើញថា ព្រះជាម្ចាស់ បានក្លាយជាសាច់ឈាមម្ដងទៀត និងចាប់ផ្ដើមអនុវត្តកិច្ចការរបស់ទ្រង់ ដែលគ្មានកម្លាំងណាមួយអាចបញ្ឈប់បាន ដូច្នេះ វាបានស្រឡាំងកាំងចំពោះកិច្ចការនេះ ហើយមិនហ៊ានបង្កសេចក្តីអន្តរាយអ្វីផ្សេងទៀតឡើយ។ ជាដំបូង សាតាំងបានគិតថា វាក៏មានប្រាជ្ញាច្រើនផងដែរ ដូច្នេះ វាធ្វើការរំខាន និងរុកគួនដល់កិច្ចការរបស់ព្រះជាម្ចាស់ ប៉ុន្តែវាមិនបានរំពឹងថា ព្រះជាម្ចាស់នឹងក្លាយជាសាច់ឈាមម្ដងទៀត ឬដឹងថា នៅក្នុងកិច្ចការរបស់ទ្រង់ ព្រះជាម្ចាស់នឹងប្រើការបះបោររបស់សាតាំង មកបម្រើជាការបើកសម្ដែងនិងការជំនុំជម្រះសម្រាប់មនុស្សជាតិ ក្នុងគោលបំណងទៅយកឈ្នះមនុស្ស និងបង្រ្កាបសាតាំងឡើយ។ ព្រះជាម្ចាស់មានព្រះប្រាជ្ញាញាណឆ្លាតជាងសាតាំង ហើយកិច្ចការរបស់ទ្រង់ក៏មានអំណាចខ្លាំងជាងវាផងដែរ។ ដូច្នេះ ដូចជាខ្ញុំបានមានបន្ទូលកាលពីមុនថា៖ «កិច្ចការរបស់ខ្ញុំត្រូវបានអនុវត្ត ដើម្បីឆ្លើយតបនឹងឧបាយកលរបស់សាតាំង ហើយនៅចុងបញ្ចប់ ខ្ញុំនឹងបើកសម្ដែងព្រះចេស្ដារបស់ខ្ញុំ និងភាពគ្មានអំណាចរបស់សាតាំង»។ ព្រះជាម្ចាស់នឹងធ្វើកិច្ចការរបស់ទ្រង់នៅជួរមុខ ឯសាតាំងវិញ វានឹងដើរថយក្រោយរហូតដល់ទីបញ្ចប់ វានឹងត្រូវបំផ្លាញទាំងមិនដឹងខ្លួនថា មានអ្វីមួយនឹងបុកវាផង! វានឹងដឹងអំពីសេចក្តីពិត នៅពេលដែលវាត្រូវបានកម្ទេច និងសង្កត់ឱ្យខ្ទេចខ្ទី ហើយទម្រាំដល់ពេលនោះ វានឹងត្រូវបានដុតរំលាយនៅក្នុងបឹងភ្លើងរួចស្រេចទៅហើយ។ តើវានឹងនៅតែមិនជឿទាំងស្រុងទៀតឬ? ដ្បិតនៅពេលនោះ សាតាំងនឹងគ្មានផែនការណាផ្សេងទៀត ដើម្បីប្រើឡើយ!

(ដកស្រង់ពី «អ្នកគួរតែដឹងពីរបៀបដែលមនុស្សទាំងអស់បានវិវឌ្ឍមកដល់ពេលបច្ចុប្បន្ន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៣០១. ខ្ញុំបានអនុវត្តដំណាក់កាលមួយនៃកិច្ចការដែលមនុស្សពុំអាចយល់បាននៅក្នុងជាតិសាសន៍នៃនាគដ៏ធំមានសម្បុរក្រហម ដោយធ្វើឱ្យពួកគេយោលយោគទៅមកនៅក្នុងខ្យល់ ហើយក្រោយមក មនុស្សជាច្រើនត្រូវរសាត់បាត់ទៅយ៉ាងស្ងៀមស្ងាត់ ដោយសារខ្យល់បក់។ ពិតណាស់ នេះគឺជា «លានបោកស្រូវ» ដែលខ្ញុំនឹងត្រូវជម្រះឱ្យស្អាត។ ជាកិច្ចការដែលខ្ញុំទន្ទឹងជាខ្លាំង ហើយក៏ជាផែនការរបស់ខ្ញុំផងដែរ។ ដ្បិតមនុស្សអាក្រក់ជាច្រើនបានលបលួចចូលមក នៅពេលខ្ញុំកំពុងធ្វើការ ប៉ុន្តែខ្ញុំមិនប្រញាប់បណ្ដេញពួកគេចេញនោះទេ។ ផ្ទុយទៅវិញ ខ្ញុំនឹងកម្ចាត់ពួកគេចោលនៅពេលឱកាសល្អមកដល់។ ទាល់តែកិច្ចការនេះរួចរាល់សិន ទើបខ្ញុំនឹងក្លាយជារន្ធទឹកនៃជីវិត ដែលអាចឱ្យអ្នកដែលស្រឡាញ់ខ្ញុំពិតប្រាកដ មកទទួលផ្លែល្វា និងគន្ធាក្រអូបសាយនៃផ្កាកំភ្លឹងបាន។ នៅក្នុងទឹកដីដែលសាតាំងស្នាក់នៅ គឺជាទឹកដីដែលមានសុទ្ធតែធូលី នៅទីនោះគ្មានសល់មាសសុទ្ធទេ សល់តែដីខ្សាច់ប៉ុណ្ណោះ ហេតុនេះ ខ្ញុំក៏បំពេញកិច្ចការមួយដំណាក់កាល តម្រូវទៅតាមកាលៈទេសៈទាំងនេះសិន។ អ្នកគប្បីដឹងថា អ្វីដែលខ្ញុំទទួលបានគឺមាសសុទ្ធ ជាមាសដែលបន្សុទ្ធរួច មិនមែនជាខ្សាច់ទេ។ តើមនុស្សអាក្រក់អាចស្ថិតនៅក្នុងដំណាក់របស់ខ្ញុំបានយ៉ាងដូចម្ដេចទៅ? តើខ្ញុំអាចអនុញ្ញាតឱ្យពពួកសត្វកញ្ជ្រោង ក្លាយជាបញ្ញើក្អែកនៅក្នុងឋានសួគ៌ខ្ញុំបានដោយវិធីណាទៅ? ខ្ញុំប្រើគ្រប់វិធីសាស្រ្តដែលខ្ញុំគិតឃើញ ដើម្បីបណ្ដេញរបស់ទាំងអស់នេះចេញ។ មុនពេលបញ្ចេញប្រាប់ពីបំណងព្រះហឫទ័យរបស់ខ្ញុំឱ្យគេបានដឹង នោះគ្មាននរណាម្នាក់ដឹងអំពីអ្វីដែលខ្ញុំហៀបនឹងធ្វើឡើយ។ ខ្ញុំក៏នឹងចាប់យកឱកាសនេះ ដើម្បីបណ្ដេញមនុស្សអាក្រក់ចេញ ហើយពួកគេនឹងត្រូវបង្ខំឱ្យចេញពីព្រះវត្តមានរបស់ខ្ញុំ។ ខ្ញុំធ្វើដាក់ពួកមនុស្សអាក្រក់ដោយបែបនេះឯង ប៉ុន្តែគង់មានថ្ងៃណាមួយពួកគេអាចបម្រើខ្ញុំបានទេ។ ចំណង់ដែលមនុស្សចង់បានការប្រទានពរ គឺខ្លាំងក្លាណាស់។ ហេតុនេះ ខ្ញុំនឹងបង្វែរព្រះកាយខ្ញុំ ហើយបង្ហាញព្រះភក្ត្រប្រកបដោយសិរីល្អរបស់ខ្ញុំទៅដល់សាសន៍ដទៃ ដើម្បីឱ្យមនុស្សទាំងអស់ អាចរស់នៅក្នុងពិភពលោកមួយជាកម្មសិទ្ធផ្ទាល់ខ្លួន និងអាចវិនិច្ឆ័យខ្លួនឯងបាន ចំណែកឯខ្ញុំវិញ ខ្ញុំនឹងនៅតែបន្តថ្លែងព្រះបន្ទូលដែលខ្ញុំគួរថ្លែង ហើយទំនុកបម្រុងដល់មនុស្សតាមអ្វីដែលពួកគេត្រូវការ។ ទម្រាំមនុស្សបានភ្ញាក់ដឹងខ្លួនវិញ គឺខ្ញុំបានផ្សាយកិច្ចការរបស់ខ្ញុំរួចជាយូរមកហើយ។ បន្ទាប់មក ខ្ញុំនឹងបញ្ជាក់អំពីបំណងរបស់ខ្ញុំឱ្យមនុស្សបានដឹង និងចាប់ផ្ដើមចំណែកទីពីរនៃកិច្ចការរបស់ខ្ញុំចំពោះមនុស្ស ដោយអនុញ្ញាតឱ្យមនុស្សទាំងអស់ ដើរតាមខ្ញុំយ៉ាងប្រកៀក ដើម្បីសម្រួលកិច្ចការរបស់ខ្ញុំ និងអាចឱ្យមនុស្សធ្វើអ្វី តាមសមត្ថភាពរបស់ពួកគេ ដើម្បីរួមគ្នាជាមួយខ្ញុំបំពេញកិច្ចការដែលខ្ញុំចាំបាច់ត្រូវធ្វើ។

(ដកស្រង់ពី «សំឡេងផ្គរលាន់ទាំងប្រាំពីរ៖ ថ្លែងទំនាយថា ដំណឹងល្អនៃនគរព្រះ នឹងផ្សាយទៅពាសពេញទាំងសកលលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៣០២. តាំងតែពីដើមរៀងមក សាតាំងបាននិងកំពុងឈ្លបចាប់ពីក្រោយជំហាននីមួយៗនៅក្នុងផែនការរបស់ខ្ញុំ ហើយវាជាគ្រឿងបន្ទាប់បន្សំនៃព្រះប្រាជ្ញាញាណរបស់ខ្ញុំ វាតែងតែព្យាយាមរកផ្លូវ និងមធ្យោបាយដើម្បីបង្អាក់ផែនការដើមរបស់ខ្ញុំ។ ប៉ុន្តែ តើខ្ញុំអាចបង្អោនទៅតាមគ្រោងការបោកបញ្ឆោតរបស់វាបានឬទេ? អ្វីៗគ្រប់យ៉ាងនៅក្នុងស្ថានសួគ៌ និងនៅលើផែនដីសុទ្ធតែបម្រើខ្ញុំ តើគ្រោងការបោកបញ្ឆោតរបស់សាតាំងអាចខុសគ្នាដែរឬទេ? នេះច្បាស់ជាកន្លែងដែលព្រះប្រាជ្ញាញាណរបស់ខ្ញុំប្រសព្វគ្នា វាច្បាស់ណាស់ថា វាជាអ្វីដែលល្អអស្ចារ្យអំពីអំពើរបស់ខ្ញុំ ហើយវាជាគោលការណ៍ប្រតិបត្តិសម្រាប់ផែនការគ្រប់គ្រងទាំងមូលរបស់ខ្ញុំ។ នៅក្នុងយុគនៃការកសាងនគរព្រះនេះ ខ្ញុំនៅតែមិនគេចពីគ្រោងការបោកបញ្ឆោតរបស់សាតាំង ហើយខ្ញុំបន្តធ្វើកិច្ចការដែលខ្ញុំត្រូវធ្វើដដែល។ ក្នុងចំណោមសកលលោក និងរបស់សព្វសារពើ ខ្ញុំបានចាត់ទុកអំពើរបស់សាតាំងថាជាគ្រឿងបន្ទាប់បន្សំរបស់ខ្ញុំ។ តើនេះមិនមែនជាការបង្ហាញច្បាស់អំពីព្រះប្រាជ្ញាញាណរបស់ខ្ញុំទេឬ? តើនេះមិនច្បាស់ថាជាអ្វីដែលល្អអស្ចារ្យអំពីកិច្ចការរបស់ខ្ញុំទេឬ? ក្នុងឱកាសនៃការចូលទៅក្នុងយុគសម័យនៃនគរព្រះ របស់សព្វសារពើនៅក្នុងស្ថានសួគ៌ និងនៅលើផែនដីត្រូវបានផ្លាស់ប្រែខ្លាំងណាស់ ហើយពួកគេធ្វើការអបអរ និងត្រេកអរជាខ្លាំង។ តើអ្នករាល់គ្នាមិនដូចនេះទេឬ? តើនៅក្នុងដួងចិត្តរបស់អ្នកណាដែលមិនមានភាពផ្អែមនៃទឹកឃ្មុំ? តើអ្នកណាមិនត្រេកត្រអាលចំពោះសេចក្ដីអំណរ? តើអ្នកណាមិនរាំដោយក្ដីរីករាយ? តើអ្នកណាមិននិយាយពាក្យលើកសរសើរ?

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ៨ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៣០៣. នៅពេលមនុស្សទទួលបានការធ្វើឱ្យពេញខ្នាតអស់ហើយ ហើយគ្រប់ប្រទេសទាំងអស់នៅលើផែនដីក្លាយជាព្រះនគររបស់ព្រះគ្រីស្ទ ពេលនោះវាគឺជាវេលាដែលផ្គរលាន់ទាំងប្រាំពីរបញ្ចេញសូរសព្ទ។ សព្វថ្ងៃនេះគឺជាជំហានឆ្ពោះទៅដំណាក់កាលនោះ ឯបន្ទុកត្រូវបានបញ្ចេញឆ្ពោះទៅថ្ងៃនោះហើយ។ នេះគឺជាផែនការរបស់ព្រះជាម្ចាស់ ហើយនៅពេលអនាគតដ៏ខ្លីខាងមុខនេះ វានឹងបានសម្រេច។ ទោះយ៉ាងណាក៏ដោយ ព្រះជាម្ចាស់ទទួលបាននូវអ្វីៗដែលទ្រង់បានថ្លែងរួចហើយ។ ដូច្នេះ វាច្បាស់ហើយថា ប្រទេសនៅលើផែនដីគ្រាន់តែជាប្រាសាទធ្វើពីដីខ្សាច់ ដែលញាប់ញ័រពេលជំនោរខ្ពស់មកជិតទេតើ៖ ថ្ងៃចុងក្រោយជិតមកដល់ហើយ នាគដ៏ធំមានសម្បុរក្រហម នឹងដួលរលំនៅក្រោមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដើម្បីធានាថា ផែនការរបស់ទ្រង់ត្រូវបានអនុវត្តដោយជោគជ័យនោះ ទេវតានៅស្ថានសួគ៌បានចុះមកលើផែនដី ដោយធ្វើកិច្ចការខ្លាំងបំផុត ដើម្បីបំពេញព្រះហឫទ័យព្រះជាម្ចាស់។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលយកកំណើតជាមនុស្សបានដាក់ពង្រាយដល់សមរភូមិដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងសត្រូវ។ កន្លែងដែលមានការយកកំណើតជាមនុស្ស គឺជាកន្លែងដែលសត្រូវវិនាសគ្មានសល់។ ចិននឹងក្លាយជាប្រទេសទីមួយដែលត្រូវកម្ទេចចោល។ វានឹងត្រូវបានបំផ្លាញទាំងស្រុងដោយព្រះហស្តរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់នឹងមិនត្រាប្រណីដល់ទីនោះជាដាច់ខាត។ ភស្តុតាងអំពីការដួលរលំនៃវឌ្ឍនភាពរបស់នាគដ៏ធំមានសម្បុរក្រហមអាចត្រូវបានគេមើលឃើញតាមរយៈភាពពេញវ័យជាបន្តបន្ទាប់របស់មនុស្ស ហើយការនេះមានភាពជាក់ស្ដែង និងអាចមើលឃើញដោយមនុស្សគ្រប់គ្នា។ ភាពពេញវ័យរបស់មនុស្សគឺជាទីសម្គាល់នៃការស្លាប់របស់សត្រូវ។ នេះគឺជាការពន្យល់បន្តិចបន្តួចពីអត្ថន័យនៃពាក្យ «ប្រកួត»។

(ដកស្រង់ពី «ការបកស្រាយអាថ៌កំបាំងអំពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៣០៤. ខ្ញុំគ្រងរាជ្យនៅក្នុងនគរព្រះ ហើយលើសពីនេះទៀត ខ្ញុំសោយរាជ្យនៅទូទាំងសកលលោកទាំងមូល។ ខ្ញុំជាស្ដេចនៃនគរព្រះ និងជាប្រមុខនៃសកលលោក។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងប្រមូលអស់អ្នកដែលខ្ញុំមិនបានជ្រើសរើស ហើយនឹងចាប់ផ្តើមកិច្ចការរបស់ខ្ញុំក្នុងចំណោមសាសន៍ដទៃ ហើយខ្ញុំនឹងប្រកាសនូវបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំដល់សកលលោកទាំងមូល ដើម្បីឱ្យខ្ញុំឈានទៅជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ។ ខ្ញុំនឹងប្រើការវាយផ្ចាល ដើម្បីផ្សព្វផ្សាយកិច្ចការរបស់ខ្ញុំនៅក្នុងចំណោមសាសន៍ដទៃ មានន័យថា ខ្ញុំនឹងប្រើកម្លាំងប្រឆាំងនឹងអស់អ្នកណាដែលជាសាសន៍ដទៃ។ ជាធម្មតា កិច្ចការនេះនឹងត្រូវធ្វើនៅពេលដំណាលគ្នានឹងកិច្ចការរបស់ខ្ញុំនៅក្នុងចំណោមរាស្រ្តរើសតាំងដែរ។ នៅពេលដែលប្រជារាស្ដ្ររបស់ខ្ញុំគ្រប់គ្រង និងកាន់អំណាចនៅលើផែនដី នោះក៏នឹងជាថ្ងៃដែលមនុស្សទាំងអស់នៅលើផែនដីត្រូវបានយកឈ្នះ ហើយលើសពីនេះទៀត វានឹងជាពេលវេលាដែលខ្ញុំសម្រាក ហើយមានតែពេលនោះទេ ដែលខ្ញុំនឹងលេចមកចំពោះអស់អ្នកដែលត្រូវបានយកឈ្នះ។ ខ្ញុំលេចមកក្នុងនគរដ៏បរិសុទ្ធ ហើយលាក់បំពួនអង្គខ្ញុំពីទឹកដីដ៏ស្មោកគ្រោកនេះ។ អស់អ្នកដែលត្រូវបានយកឈ្នះ ហើយស្តាប់បង្គាប់នៅចំពោះខ្ញុំ គឺអាចមើលឃើញព្រះភ័ក្រ្ដរបស់ខ្ញុំដោយផ្ទាល់ភ្នែក ហើយអាចស្តាប់សំឡេងខ្ញុំដោយត្រចៀករបស់ពួកគេផ្ទាល់។ នេះគឺជាព្រះពរដល់អស់អ្នកដែលបានកើតនៅក្នុងអំឡុងពេលនៃគ្រាចុងក្រោយនេះ គឺជាព្រះពរដែលខ្ញុំបានកំណត់ទុកជាមុន ហើយនេះគឺជាអ្វីដែលមិនអាចកែប្រែបានដោយមនុស្សណាម្នាក់ឡើយ។ ថ្ងៃនេះ ខ្ញុំធ្វើកិច្ចការតាមរបៀបនេះ ដើម្បីជាប្រយោជន៍ដល់កិច្ចការនាពេលអនាគត។ រាល់កិច្ចការរបស់ខ្ញុំគឺមានទំនាក់ទំនងគ្នាទៅវិញទៅមក នៅក្នុងនោះមានការអំពាវនាវ និងការឆ្លើយតប៖ មិនដែលមានជំហានណាមួយត្រូវបញ្ឈប់ភ្លាមៗ ហើយក៏មិនដែលមានជំហានណាមួយត្រូវបានអនុវត្តដោយឯករាជ្យពីជំហានផ្សេងទៀតឡើយ។ តើមិនមែនដូច្នេះទេឬ? តើកិច្ចការពីអតីតកាលមិនមែនជាគ្រឹះនៃកិច្ចការសព្វថ្ងៃទេឬ? តើព្រះបន្ទូលពីអតីតកាល មិនមែនជាព្រះបន្ទូលពីមុន ដែលសម្រាប់ព្រះបន្ទូលសព្វថ្ងៃទេឬអី? តើជំហាននៃអតីតកាល មិនមែនជាដើមកំណើតនៃជំហាននៅសព្វថ្ងៃនេះទេឬ? នៅពេលដែលខ្ញុំបើកក្រាំងជាផ្លូវការ នោះគឺជាពេលដែលមនុស្សនៅក្នុងចក្រវាឡទាំងមូលត្រូវទទួលការវាយផ្ចាល ជាពេលដែលមនុស្សនៅក្នុងលោកីយ៍ត្រូវធ្លាក់ទៅក្នុងការល្បងល ហើយវាជាចំណុចកំពូលនៃកិច្ចការរបស់ខ្ញុំ។ មនុស្សទាំងអស់រស់នៅក្នុងទឹកដីដែលគ្មានពន្លឺ ហើយមនុស្សទាំងអស់រស់នៅដោយមានការគំរាមកំហែងពីមជ្ឈដ្ឋានរបស់ពួកគេ។ អាចនិយាយម៉្យាងទៀតបានថា នេះជាជីវិតដែលមនុស្សមិនធ្លាប់ជួបប្រទះនោះទេ ចាប់តាំងពីគ្រានៃការបង្កើតលោកីយ៍រហូតមកដល់បច្ចុប្បន្ននេះ ហើយគ្មាននរណាម្នាក់ក្នុងមួយជីវិតគេ ធ្លាប់បាន «រីករាយ» នឹងជីវិតបែបនេះឡើយ ម្ល៉ោះហើយទើបខ្ញុំមានបន្ទូលថា ខ្ញុំបានធ្វើកិច្ចការដែលមិនធ្លាប់មានអ្នកណាបានធ្វើពីមុនមកឡើយ។ នេះគឺជាសណ្ឋានដ៏ពិតនៃកិច្ចការ ហើយនេះគឺជាអត្ថន័យនៅខាងក្នុងចិត្ត។ ដោយសារថ្ងៃរបស់ខ្ញុំខិតជិតមកកៀកនឹងមនុស្សជាតិរាល់គ្នាហើយដោយសារតែថ្ងៃនោះហាក់ដូចជានៅមិនឆ្ងាយប៉ុន្មានទេ ប៉ុន្តែគឺនៅនឹងមុខមនុស្សតែម្ដង ជាលទ្ធផល តើអ្នកណាមិនមានការខ្លាចរអាទៅ? ហើយតើអ្នកណាមិនអាចរីករាយខ្លាំងចំពោះរឿងនេះទៅ? ទីបំផុត ទីក្រុងបាប៊ីឡូនដ៏ស្មោកគ្រោកបានឈានដល់ទីបញ្ចប់ហើយ។ មនុស្សបានជួបនឹងពិភពដ៏ថ្មីស្រឡាងម្ដងទៀត ហើយផ្ទៃមេឃនិងផែនដីត្រូវបានផ្លាស់ប្តូរ និងបង្កើតជាថ្មី។

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៩ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៣០៥. នៅពេលស៊ីនីមត្រូវបានសម្រេចនៅលើផែនដី នៅពេលដែលនគរព្រះត្រូវបានសម្រេច នោះនឹងគ្មានសង្គ្រាមនៅលើផែនដីទៀតទេ។ នឹងមិនដែលមានគ្រោះអត់ឃ្លាន គ្រោះកំណាច និងរញ្ជួយដីទៀតឡើយ។ មនុស្សនឹងបញ្ឈប់ការផលិតអាវុធ។ មនុស្សទាំងអស់នឹងរស់នៅក្នុងសន្តិភាព និងស្ថិរភាព ហើយនឹងមានការទាក់ទងគ្នាធម្មតារវាងមនុស្សនិងមនុស្ស ព្រមទាំងការទាក់ទងគ្នាធម្មតារវាងប្រទេសនិងប្រទេស។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន មិនអាចប្រៀបធៀបនឹងការនេះបានទេ។ គ្រប់យ៉ាងដែលនៅក្រោមស្ថានសួគ៌មានសភាពវឹកវរ ហើយរដ្ឋប្រហារនានាចាប់ផ្ដើមកើនឡើងជាលំដាប់នៅក្នុងប្រទេសនីមួយៗ។ បន្ទាប់ពីព្រះសូរសៀងរបស់ព្រះជាម្ចាស់ មនុស្សផ្លាស់ប្ដូរបន្តិចម្ដងៗ ហើយចំពោះផ្ទៃក្នុងវិញ ប្រទេសនីមួយៗចាប់ផ្ដើមរហែកចេញពីគ្នាយឺតៗ។ គ្រឹះដ៏រឹងមាំរបស់ទីក្រុងបាប៊ីឡូនចាប់ផ្ដើមរញ្ជួយ ដូចជាប្រាសាទនៅលើវាលខ្សាច់អ៊ីចឹង ហើយដោយសារតែបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ផ្លាស់ប្ដូរ នោះការផ្លាស់ប្ដូរដ៏ធំធេងក៏កើតឡើងដោយមិនដឹងខ្លួននៅក្នុងពិភពលោក ហើយទីសម្គាល់គ្រប់ប្រភេទនឹងលេចឡើងគ្រប់ពេលវេលា ដោយបង្ហាញមនុស្សថា គ្រាចុងក្រោយរបស់ពិភពលោកបានមកដល់ហើយ! នេះគឺជាផែនការរបស់ព្រះជាម្ចាស់។ ទាំងនេះគឺជាជំហានដែលព្រះជាម្ចាស់ធ្វើការ ហើយប្រទេសនីមួយៗនឹងត្រូវបានហែកជាចម្រៀកៗជាមិនខាន។ ទីក្រុងសូដុមចាស់នឹងត្រូវបំផ្លាញឱ្យសាបសូន្យជាលើកទីពីរ ហើយព្រះជាម្ចាស់មានបន្ទូលថា៖ «ពិភពលោកកំពុងតែដួលចុះ! បាប៊ីឡូនជាប់គាំង!» គ្មាននរណាម្នាក់ក្រៅពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ អាចយល់ពីហេតុការណ៍នេះទាំងស្រុងនោះទេ។ ទីបំផុត មានព្រំដែនកំណត់មួយចំពោះការយល់ដឹងរបស់មនុស្ស។ ឧទាហរណ៍ រដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុងត្រូវតែដឹងថា ស្ថានភាពបច្ចុប្បន្នមិនមានស្ថិរភាព និងមានសភាពវឹកវរ ប៉ុន្តែពួកគេមិនអាចដោះស្រាយបញ្ហានេះបានទេ។ ពួកគេគ្រាន់តែអាចជិះលើចរន្តទឹក ដោយសង្ឃឹមនៅក្នុងចិត្តរបស់ពួកគេថា ថ្ងៃនោះនឹងមកដល់ គឺនៅពេលដែលព្រះអាទិត្យរះឡើងម្ដងទៀតនៅទិសខាងកើត ដោយបញ្ចេញពន្លឺទូទាំងដែនដី ហើយកែប្រែភាវៈនៃកិច្ចការដ៏អកុសលនេះ ត្រឡប់ទៅរកសភាពដើមវិញប៉ណ្ណោះ។ ទោះបីជាយ៉ាងណា ពួកគេដឹងតិចតួចថា នៅពេលដែលព្រះអាទិត្យរះជាលើកទីពីរ នោះការរះរបស់វា មិនមែនដើម្បីស្ដារសណ្ដាប់ធ្នាប់ចាស់នោះទេ វាគឺជាដំណើររស់ឡើងវិញ ជាការផ្លាស់ប្ដូរដ៏ហ្មត់ចត់មួយ។ នេះគឺជាផែនការរបស់ព្រះជាម្ចាស់សម្រាប់ពិភពលោកទាំងមូល។ ទ្រង់នឹងនាំមកនូវពិភពលោកថ្មីមួយ ប៉ុន្តែសំខាន់ជាងគេ គឺទ្រង់នឹងធ្វើឱ្យមនុស្សបានជាថ្មីជាមុនសិន។

(ដកស្រង់ពី «ការបកស្រាយអាថ៌កំបាំងអំពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២២ និង ២៣ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៣០៦. មានន័យថា រាល់ព្រះសូរសៀងបច្ចុប្បន្ននេះ ទាយពីរឿងរ៉ាវនៅថ្ងៃអនាគត។ ព្រះសូរសៀងទាំងនេះ គឺជាវិធីដែលព្រះជាម្ចាស់រៀបចំសម្រាប់ជំហានបន្ទាប់នៃកិច្ចការរបស់ទ្រង់។ ព្រះជាម្ចាស់ជិតបញ្ចប់កិច្ចការរបស់ទ្រង់នៅក្នុងមនុស្សនៃក្រុមជំនុំហើយ ហើយបន្ទាប់មក ទ្រង់នឹងលេចមកនៅចំពោះមនុស្សទាំងអស់ដោយកំហឹង។ ដូចដែលព្រះជាម្ចាស់មានបន្ទូល «ខ្ញុំនឹងធ្វើឱ្យមនុស្សនៅលើផែនដីទទួលស្គាល់ទង្វើរបស់ខ្ញុំ ហើយទង្វើរបស់ខ្ញុំនឹងត្រូវបានអះអាងនៅចំពោះ 'តុជំនុំជម្រះ' នោះទើបពួកវាអាចត្រូវបានទទួលស្គាល់ក្នុងចំណោមមនុស្សនៅទូទាំងផែនដី ដែលពួកគេទាំងអស់នឹងផ្ដល់ការទទួលស្គាល់»។ តើអ្នកឃើញអ្វីមួយនៅក្នុងព្រះបន្ទូលទាំងនេះទេ? នៅក្នុងព្រះបន្ទូលទាំងនេះ វាគឺជាសេចក្ដីសង្ខេបអំពីផ្នែកបន្ទាប់នៃកិច្ចការរបស់ព្រះជាម្ចាស់។ ទីមួយ ព្រះជាម្ចាស់នឹងធ្វើឱ្យឆ្កែចាំយាមទាំងអស់ ដែលមានអំណាចនយោបាយ ជឿយ៉ាងស្មោះស្ម័គ្រ ហើយទ្រង់នឹងធ្វើឱ្យពួកវាថយក្រោយពីដំណាក់កាលនៃប្រវត្តិសាស្ត្រនៃដំណើរផ្ទាល់ខ្លួនរបស់វា ដោយមិនដែលប្រយុទ្ធដើម្បីឋានៈម្ដងទៀត ហើយក៏មិនដែលជាប់ពាក់ព័ន្ធនឹងល្បិចកល និងការសមគំនិតម្ដងទៀតឡើយ។ កិច្ចការនេះ ត្រូវតែបានអនុវត្តតាមរយៈព្រះជាម្ចាស់ តាមយៈការបង្កើតឱ្យមានគ្រោះមហន្តរាយនានានៅលើផែនដី។ ប៉ុន្តែវាមិនមែនជាករណីដែលព្រះជាម្ចាស់នឹងលេចមកនោះទេ។ នៅពេលនេះ ជាតិសាសន៍របស់សត្វនាគដ៏ធំមានសម្បុរក្រហម នឹងនៅតែជាដែនដីស្មោគគ្រោក ដូច្នេះហើយ ព្រះជាម្ចាស់នឹងមិនលេចមកនោះទេ ប៉ុន្តែទ្រង់គ្រាន់តែលេចមកតាមរយៈការវាយផ្ចាលប៉ុណ្ណោះ។ នេះគឺជានិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ដែលគ្មាននរណាម្នាក់អាចគេចផុតបានទេ។ អំឡុងពេលនេះ អស់អ្នកដែលរស់នៅក្នុងជាតិសាសន៍នៃសត្វនាគដ៏ធំមានសម្បុរក្រហម នឹងទទួលការឈឺចាប់ដោយគ្រោះមហន្តរាយ ដែលជាធម្មជាតិ ក៏នឹងរួមបញ្ចូលនគរព្រះនៅលើផែនដី (ក្រុមជំនុំ) ផងដែរ។ នេះគឺជាពេលដែលការពិតលេចមក ដូច្នេះហើយ មនុស្សទាំងអស់ឆ្លងកាត់បទពិសោធនេះ ហើយគ្មាននរណាម្នាក់អាចគេចផុតនោះទេ។ ការនេះ ត្រូវបានព្រះជាម្ចាស់កំណត់ទុកជាមុនរួចហើយ។ ដោយសារតែជំហាននៃកិច្ចការនេះហើយ ដែលព្រះជាម្ចាស់ទ្រង់មានបន្ទូលថា «ពេលនេះ គឺជាពេលដើម្បីអនុវត្តផែនការធំ»។ នៅថ្ងៃអនាគត ដោយសារតែនឹងគ្មានមនុស្សច្រើននៅលើផែនដី ហើយដោយសារតែមានការកើតឡើងនៃគ្រោះមហន្តរាយ នោះមនុស្សនឹងគ្រាន់តែអាចគិតអំពីអ្វីដែលនៅចំពោះមុខពួកគេប៉ុណ្ណោះ ហើយពួកគេនឹងមិនអើពើចំពោះគ្រប់យ៉ាងផ្សេងទៀត ហើយពួកគេនឹងពិបាកក្នុងការរីករាយនឹងព្រះជាម្ចាស់ក្នុងអំឡុងពេលនៃគ្រោះមហន្តរាយ។ ដូច្នេះ មនុស្សត្រូវបានស្នើសុំឱ្យស្រឡាញ់ព្រះជាម្ចាស់ឱ្យអស់ពីចិត្ត ក្នុងអំឡុងពេលដ៏អស្ចារ្យនេះ នោះទើបពួកគេមិនរំលងឱកាស។ នៅពេលដែលការពិតនេះរំលងផុតទៅ ព្រះជាម្ចាស់នឹងយកជ័យជម្នះទាំងស្រុងទៅលើសត្វនាគដ៏ធំមានសម្បុរក្រហម ដូច្នេះហើយ កិច្ចការនៃទីបន្ទាល់នៃរាស្ត្ររបស់ព្រះជាម្ចាស់នឹងបញ្ចប់។ បន្ទាប់ពីនោះ ព្រះជាម្ចាស់នឹងចាប់ផ្ដើមជំហានបន្ទាប់នៃកិច្ចការ ដោយការបំផ្លាញប្រទេសរបស់សត្វនាគដ៏ធំមានសម្បុរក្រហមគ្មានសល់ ហើយទីបញ្ចប់ ដោយការដំមនុស្សទាំងអស់ទូទាំងចក្កវាឡនឹងដែកគោល បញ្ច្រាសក្បាលមកក្រោមនៅលើឈើឆ្កាង ដែលក្រោយមក ទ្រង់នឹងធ្វើឱ្យមនុស្សជាតិទាំងអស់វិនាស។ នេះគឺជាជំហាននៅថ្ងៃអនាគតនៃកិច្ចការរបស់ព្រះជាម្ចាស់។

(ដកស្រង់ពី «ការបកស្រាយអាថ៌កំបាំងអំពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ៤២ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៣០៧. មនុស្សគ្រប់គ្នាត្រូវតែយល់ពីគោលបំណងនៃកិច្ចការរបស់ខ្ញុំនៅលើផែនដីនេះ ពោលគឺអ្វីដែលខ្ញុំសព្វព្រះហឫទ័យចង់ទទួលបាននៅពេលចុងក្រោយបំផុត និងកម្រិតដែលខ្ញុំត្រូវសម្រេចបាននៅក្នុងកិច្ចការនេះ មុនពេលវាត្រូវបញ្ចប់។ បន្ទាប់ពីបានដើរជាមួយខ្ញុំរហូតមកដល់ថ្ងៃនេះហើយ ប្រសិនបើមនុស្សនៅតែមិនយល់ពីអ្វីដែលជាកិច្ចការរបស់ខ្ញុំទៀត នោះតើពួកគេមិនមែនដើរជាមួយខ្ញុំដោយឥតប្រយោជន៍ទេឬអី? ប្រសិនបើមនុស្សដើរតាមខ្ញុំ នោះពួកគេគួរតែដឹងពីបំណងព្រះហឫទ័យរបស់ខ្ញុំ។ ខ្ញុំបានធ្វើការនៅលើផែនដី អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ហើយរហូតមកដល់សព្វថ្ងៃនេះ ក៏ខ្ញុំនៅតែបន្ដបំពេញកិច្ចការរបស់ខ្ញុំតទៅទៀតដែរ។ ទោះបីជាមានគម្រោងជាច្រើននៅក្នុងកិច្ចការរបស់ខ្ញុំក៏ដោយ ក៏គោលបំណងនៃកិច្ចការនោះមិនផ្លាស់ប្ដូរដែរ ហើយទោះបីជាខ្ញុំពេញដោយការជំនុំជម្រះ និងការដាក់ទោសចំពោះមនុស្សក៏ដោយ ក៏អ្វីដែលខ្ញុំធ្វើ នៅតែដើម្បីជួយសង្គ្រោះមនុស្ស និងដើម្បីធ្វើឱ្យដំណឹងល្អរបស់ខ្ញុំ កាន់តែរីកសុសសាយ ព្រមទាំងដើម្បីពង្រីកកិច្ចការរបស់ខ្ញុំនៅក្នុងចំណោមសាសន៍ដទៃទាំងអស់ដែរ នៅពេលដែលមនុស្សបានជាបរិបូរ។ ដូច្នេះ ទោះបីជានៅពេលដែលមនុស្សជាច្រើនបានលិចលង់ជ្រៅទៅក្នុងសេចក្ដីអស់សង្ឃឹមជាយូរមកហើយក៏ដោយ ក៏ថ្ងៃនេះខ្ញុំនៅតែបន្ដធ្វើកិច្ចការរបស់ខ្ញុំតទៅទៀតដែរ គឺខ្ញុំបន្ដកិច្ចការដែលខ្ញុំត្រូវធ្វើដើម្បីជំនុំជម្រះ និងដាក់ទោសដល់មនុស្សលោក។ ទោះបីជាមនុស្សធុញទ្រាន់នឹងអ្វីដែលខ្ញុំមានបន្ទូល ហើយមិនខ្វល់ខ្វាយចំពោះកិច្ចការរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំនៅតែបំពេញភារកិច្ចរបស់ខ្ញុំដែរ ព្រោះគោលបំណងនៃកិច្ចការរបស់ខ្ញុំ មិនផ្លាស់ប្ដូរឡើយ ហើយផែនការដើមរបស់ខ្ញុំក៏មិនបានបរាជ័យដែរ។ មុខងារនៃការជំនុំជម្រះរបស់ខ្ញុំ គឺដើម្បីជួយឱ្យមនុស្សកាន់តែស្ដាប់បង្គាប់ខ្ញុំ ហើយមុខងារនៃការវាយផ្ចាលរបស់ខ្ញុំ គឺដើម្បីឱ្យមនុស្សផ្លាស់ប្ដូរកាន់តែមានប្រសិទ្ធភាព។ ទោះបីជាអ្វីដែលខ្ញុំធ្វើ គឺដើម្បីជាប្រយោជន៍ដល់ការគ្រប់គ្រងរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំមិនធ្លាប់ធ្វើអ្វីដែលគ្មានប្រយោជន៍ដល់មនុស្សលោកដែរ ព្រោះខ្ញុំសព្វព្រះហឫទ័យចង់ឱ្យជាតិសាសន៍ទាំងអស់ក្រៅពីអ៊ីស្រាអែលស្ដាប់បង្គាប់ខ្ញុំ ដូចជាជនជាតិអ៊ីស្រាអែលដែរ ដើម្បីធ្វើឱ្យពួកគេក្លាយទៅជាមនុស្សពិតប្រាកដ ប្រយោជន៍ឱ្យខ្ញុំអាចមានមូលដ្ឋាននៅលើទឹកដីផ្សេងទៀតក្រៅពីអ៊ីស្រាអែល។ នេះហើយជាការគ្រប់គ្រងរបស់ខ្ញុំ។ វាជាកិច្ចការដែលខ្ញុំកំពុងសម្រេចក្នុងចំណោមសាសន៍ដទៃ។ សូម្បីតែឥឡូវនេះ ក៏នៅតែមានមនុស្សជាច្រើនមិនយល់ពីការគ្រប់គ្រងរបស់ខ្ញុំដែរ ព្រោះពួកគេមិនចាប់អារម្មណ៍ចំពោះរឿងបែបនេះ ហើយពួកគេយកចិត្តទុកដាក់តែចំពោះអនាគត ហើយនិងទិសដៅរបស់ខ្លួនប៉ុណ្ណោះ។ មិនថាខ្ញុំមានបន្ទូលអ្វីក៏ដោយ ក៏ពួកគេនៅតែមិនអើពើចំពោះកិច្ចការដែលខ្ញុំធ្វើដែរ ផ្ទុយទៅវិញ ពួកគេផ្ដោតទាំងស្រុងទៅលើទិសដៅរបស់ពួកគេនៅថ្ងៃស្អែក។ ប្រសិនបើអ្វីៗនៅតែបន្ដរបៀបនេះ តើឱ្យកិច្ចការរបស់ខ្ញុំរីកចម្រើនយ៉ាងដូចម្ដេចបាន? តើឱ្យដំណឹងល្អរបស់ខ្ញុំអាចផ្សព្វផ្សាយទៅពាសពេញពិភពលោកយ៉ាងដូចម្ដេចបាន? ចូរដឹងថានៅពេលដែលកិច្ចការរបស់ខ្ញុំរីកចម្រើន នោះខ្ញុំនឹងកម្ចាត់កម្ចាយអ្នករាល់គ្នា ហើយវាយបំបាក់អ្នករាល់គ្នា ដូចជាព្រះយេហូវ៉ាបានវាយបំបាក់ពូជអំបូរអ៊ីស្រាអែលនីមួយៗដែរ។ ការទាំងអស់នេះនឹងកើតឡើង ដើម្បីឱ្យដំណឹងល្អរបស់ខ្ញុំ បានផ្សព្វផ្សាយទៅពាសពេញលើផែនដី ដើម្បីឱ្យកិច្ចការរបស់ខ្ញុំបានរីកសុះសាយទៅដល់សាសន៍ដទៃ ដើម្បីឱ្យទាំងមនុស្សពេញវ័យ និងកុមារបានលើកតម្កើងព្រះនាមខ្ញុំ ហើយដើម្បីឱ្យបបូរមាត់របស់មនុស្សពីគ្រប់ពូជអំបូរ និងគ្រប់ជាតិសាសន៍ទាំងអស់ បានសរសើរដល់ព្រះនាមដ៏បរិសុទ្ធរបស់ខ្ញុំ។ ដូច្នេះ គឺនៅក្នុងយុគសម័យចុងក្រោយនេះហើយ ដែលគេនឹងលើកតម្កើងព្រះនាមរបស់ខ្ញុំនៅក្នុងចំណោមសាសន៍ដទៃ ហើយពួកគេនឹងមើលឃើញការប្រព្រឹត្តរបស់ខ្ញុំ ព្រមទាំងហៅខ្ញុំថាជាព្រះដ៏មានគ្រប់ចេស្ដា ទៅតាមដំណើររឿងនៃការប្រព្រឹត្តរបស់ខ្ញុំ ហើយព្រះបន្ទូលរបស់ខ្ញុំនឹងសម្រេចក្នុងពេលឆាប់ៗនេះ។ ខ្ញុំនឹងធ្វើឱ្យមនុស្សទាំងអស់ដឹងថា ខ្ញុំមិនត្រឹមតែជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាព្រះជាម្ចាស់របស់ជាតិសាសន៍ដទៃទៀតដែរ រួមទាំងអស់អ្នកដែលខ្ញុំបានដាក់បណ្ដាសាផង។ ខ្ញុំនឹងឱ្យមនុស្សទាំងអស់ឃើញថា ខ្ញុំគឺជាព្រះជាម្ចាស់នៃអ្វីៗទាំងអស់។ នេះហើយជាកិច្ចការដ៏ធំបំផុតរបស់ខ្ញុំ ជាគោលបំណងនៃផែនការកិច្ចការរបស់ខ្ញុំនៅគ្រាចុងក្រោយ និងជាកិច្ចការតែមួយគត់ដែលត្រូវសម្រេចនៅគ្រាចុងក្រោយ។

(ដកស្រង់ពី «កិច្ចការប្រកាសដំណឹងល្អ ក៏ជាកិច្ចការសង្គ្រោះមនុស្សដែរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៣០៨. តើអ្នករាល់គ្នាធ្លាប់បានឃើញកិច្ចការអ្វីខ្លះដែលព្រះជាម្ចាស់នឹងសម្រេចនៅក្នុងក្រុមមនុស្សនេះទេ? ព្រះជាម្ចាស់បានមានបន្ទូលថា ទោះនៅក្នុងរាជ្យមួយពាន់ឆ្នាំក៏ដោយ ក៏មនុស្សត្រូវបន្តដើរតាមព្រះសូរសៀងរបស់ទ្រង់ជាដរាបតទៅដែរ ហើយនៅពេលអនាគត ព្រះសូរសៀងរបស់ព្រះជាម្ចាស់នឹងនៅតែដឹកនាំជីវិតមនុស្សដោយផ្ទាល់នៅក្នុងទឹកដីដ៏មានជីជាតិនៃស្រុកកាណានដដែល។ នៅពេលម៉ូសេស្ថិតនៅទីរហោស្ថាន ព្រះជាម្ចាស់បានណែនាំ និងមានព្រះបន្ទូលទៅកាន់គាត់ដោយផ្ទាល់។ ព្រះជាម្ចាស់បានប្រទានអាហារ ទឹក និងនំម៉ាណាមកពីស្ថានសួគ៌ឱ្យមនុស្សបានបរិភោគ ហើយសព្វថ្ងៃនេះ ក៏នៅតែបែបនេះដដែល៖ ព្រះជាម្ចាស់បានប្រទានគ្រឿងបរិភោគ និងភេសជ្ជៈដល់មនុស្សឱ្យបានទទួលទាន ហើយទ្រង់បានដាក់បណ្ដាសាដោយផ្ទាល់ ដើម្បីវាយផ្ចាលមនុស្ស។ ហេតុនេះ គ្រប់ជំហាននៃកិច្ចការរបស់ទ្រង់ គឺព្រះជាម្ចាស់ជាអ្នកបំពេញដោយផ្ទាល់។ សព្វថ្ងៃនេះ មនុស្សស្វែងរកហេតុការណ៍ដែលកើតឡើង ពួកគេស្វែងរកទីសម្គាល់និងការអស្ចារ្យ ហើយមនុស្សបែបនេះទំនងជាត្រូវបោះបង់ចោលមិនខាន ដ្បិតកិច្ចការរបស់ព្រះជាម្ចាស់កាន់តែជាក់ស្ដែងឡើងៗ។ គ្មាននរណាម្នាក់បានដឹងថា ព្រះជាម្ចាស់បានយាងចុះពីស្ថានសួគ៌ឡើយ ហើយពួកគេក៏ពុំបានដឹងថា ព្រះជាម្ចាស់បានប្រទានអាហារ និងថ្នាំប៉ូវពីស្ថានសួគ៌ដែរ។ តែព្រះជាម្ចាស់មានពិតប្រាកដ ហើយទិដ្ឋភាពដ៏សែនរំភើបនៃរាជ្យមួយពាន់ឆ្នាំដែលមនុស្សស្រមើស្រមៃនោះ ក៏ជាព្រះសូរសៀងផ្ទាល់របស់ព្រះជាម្ចាស់ដែរ។ នេះគឺជាការពិត ហើយមានតែការពិតនេះទេ ដែលត្រូវបានហៅថាជាការសោយរាជ្យជាមួយនឹងព្រះជាម្ចាស់នៅលើផែនដី។ ការសោយរាជ្យជាមួយព្រះជាម្ចាស់នៅលើផែនដី សំដៅទៅលើសាច់ឈាម។ សាច់ឈាមនោះ គឺមិនមែនជាសាច់ឈាមដែលគ្មានវត្តមាននៅលើផែនដីទេ ហេតុនេះហើយ អស់អ្នកណាដែលគិតតែចង់ទៅឋានសួគ៌ជាន់ទីបីនោះ ក៏ធ្វើបែបនេះទាំងអសារឥតការ។ ថ្ងៃមួយ នៅពេលដែលសកលលោកទាំងមូលត្រឡប់ទៅរកព្រះជាម្ចាស់វិញ កិច្ចការស្នូលរបស់ទ្រង់នៅក្នុងចក្រវាឡនេះ នឹងដើរតាមព្រះសូរសៀងរបស់ទ្រង់។ នៅទីកន្លែងផ្សេងទៀត អ្នកខ្លះនឹងប្រើទូរសព្ទ អ្នកខ្លះនឹងជិះយន្តហោះ អ្នកខ្លះនឹងជិះទូកឆ្លងសមុទ្រ ហើយអ្នកខ្លះទៀតនឹងប្រើកាំរស្មីឡាស៊ែរ ដើម្បីទទួលបានព្រះសូរសៀងរបស់ព្រះជាម្ចាស់។ មនុស្សគ្រប់គ្នានឹងគោរពសរសើរ និងស្រេកឃ្លានចង់បានទ្រង់ ពួកគេគ្រប់គ្នានឹងមកជិតព្រះជាម្ចាស់ រួចប្រមូលផ្ដុំគ្នាទៅរកព្រះជាម្ចាស់ ហើយគ្រប់គ្នានឹងថ្វាយបង្គំព្រះជាម្ចាស់។ ទាំងអស់នេះនឹងក្លាយជាស្នាព្រះហស្ដរបស់ព្រះជាម្ចាស់។ ចូរចងចាំរឿងនេះ! ព្រះជាម្ចាស់ច្បាស់ជាមិនចាប់ផ្ដើមជាថ្មីនៅទីកន្លែងផ្សេងទៀតឡើយ។ ព្រះជាម្ចាស់នឹងសម្រេចការពិតនេះ៖ ទ្រង់នឹងធ្វើឱ្យមនុស្សទាំងអស់នៅទូទាំងសកលលោកនេះមកនៅចំពោះទ្រង់ និងថ្វាយបង្គំព្រះជាម្ចាស់នៅលើផែនដី ហើយកិច្ចការរបស់ទ្រង់នៅទីកន្លែងផ្សេងទៀតនឹងត្រូវបញ្ឈប់ ហើយមនុស្សនឹងត្រូវបង្ខំឱ្យស្វែងរកផ្លូវពិត។ រឿងនេះនឹងដូចយ៉ូសែបដែរ៖ មនុស្សគ្រប់គ្នាបានមករកគាត់ដើម្បីទទួលបានអាហារ ហើយឱនក្បាលគោរពគាត់ ដ្បិតគាត់មានគ្រឿងបរិភោគ។ ដើម្បីគេចពីការអត់ឃ្លាន មនុស្សនឹងត្រូវបង្ខំចិត្តមកស្វែងរកផ្លូវពិត។ សហគមន៍សាសនាទាំងមូល នឹងរងទុក្ខដោយសារគ្រោះអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ ហើយមានតែព្រះជាម្ចាស់ក្នុងពេលសព្វថ្ងៃនេះប៉ុណ្ណោះ ជាប្រភពទឹករស់ ដែលមានប្រភពទឹកមិនចេះរីងស្ងួត ដែលផ្តល់ឱ្យមនុស្សបានប្រើប្រាស់ ទទួលទាន ហើយមនុស្សនឹងមករកទ្រង់ និងពឹងផ្អែកលើទ្រង់។ ពេលនោះនឹងក្លាយជាពេលវេលាដែលស្នាព្រះហស្ដរបស់ព្រះជាម្ចាស់ ត្រូវបានបង្ហាញឱ្យឃើញ ហើយព្រះជាម្ចាស់នឹងទទួលបានសិរីល្អ។ មនុស្សគ្រប់គ្នានៅទូទាំងសកលលោកទាំងមូល នឹងថ្វាយបង្គំ «មនុស្ស» សាមញ្ញនេះ។ តើនេះនឹងមិនមែនជាថ្ងៃនៃសិរីល្អរបស់ព្រះជាម្ចាស់ទេឬ? ថ្ងៃមួយ គ្រូគង្វាលចាស់ៗ នឹងផ្ញើទូរសារមកសុំទឹកពីប្រភពទឹករស់។ ពួកគេនឹងក្លាយជាមនុស្សចាស់ តែបែរជាមកថ្វាយបង្គំបុគ្គលរូបនេះ ជាមនុស្សដែលពួកគេមើលងាយ។ ពួកគេនឹងទទួលស្គាល់ទ្រង់ដោយមាត់របស់ពួកគេ ហើយពួកគេនឹងជឿទ្រង់អស់ពីដួងចិត្តរបស់ពួកគេ។ តើនេះមិនមែនជាទីសម្គាល់ និងការអស្ចារ្យទេឬអី? នៅពេលដែលនគរទាំងមូលត្រេកអរសប្បាយ ថ្ងៃនោះគឺជាថ្ងៃនៃសិរីល្អរបស់ព្រះជាម្ចាស់ហើយ រីឯអស់អ្នកដែលមករកអ្នករាល់គ្នា ហើយទទួលបានដំណឹងល្អនៃព្រះជាម្ចាស់ នឹងទទួលបានព្រះពរពីព្រះជាម្ចាស់ ហើយប្រទេសនិងប្រជាជនដែលធ្វើបែបនេះ នឹងទទួលបានព្រះពរ និងព្រះទ័យទុកដាក់ពីព្រះជាម្ចាស់។ ទិសដៅទៅអនាគតនឹងមានលក្ខណៈដូចនេះ៖ អស់អ្នកដែលទទួលបានព្រះសូរសៀងពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ នឹងមានផ្លូវដើរនៅលើផែនដី ហើយមិនថាពួកគេជាអ្នកជំនួញ ឬអ្នកវិទ្យាសាស្រ្ត ឬអ្នកអប់រំ ឬឧស្សាហករទេ អ្នកដែលមិនទទួលបានព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងជួបការលំបាកក្នុងដំណើរនេះ សូម្បីតែមួយជំហានក៏ដោយ ហើយនឹងត្រូវបង្ខំឱ្យស្វែងរកផ្លូវពិតដែរ។ នេះគឺជាអត្ថន័យនៃពាក្យថា «បើមានសេចក្ដីពិត អ្នកនឹងដើរបានពេញពិភពលោក បើគ្មានសេចក្ដីពិតទេ អ្នកនឹងទៅណាមិនបានឡើយ»។ សេចក្តីពិតគឺបែបនេះឯង៖ ព្រះជាម្ចាស់នឹងប្រើផ្លូវ (សំដៅលើព្រះបន្ទូលទាំងអស់របស់ទ្រង់) ដើម្បីបង្គាប់សកលលោកទាំងមូល ព្រមទាំងគ្រប់គ្រង និងយកឈ្នះមនុស្ស។ មនុស្សតែងតែសង្ឃឹមទទួលបាននូវប្រយោជន៍យ៉ាងច្រើន តាមរយៈកិច្ចការដែលព្រះជាម្ចាស់បំពេញ។ និយាយឱ្យងាយយល់ គឺតាមរយៈព្រះបន្ទូលនេះហើយ ដែលព្រះជាម្ចាស់គ្រប់គ្រងលើមនុស្ស ហើយអ្នកត្រូវធ្វើតាមព្រះបន្ទូលរបស់ទ្រង់ ទោះបីជាអ្នកមិនចង់ក៏ដោយ។ នេះគឺជាការពិតឥតលម្អៀង ហើយមនុស្សគ្រប់គ្នាត្រូវតែគោរពតាម ហើយក៏ជាការពិតឥតប្រែប្រួល ហើយមនុស្សគ្រប់គ្នាក៏ត្រូវតែដឹងផងដែរ។

(ដកស្រង់ពី «រាជ្យមួយពាន់ឆ្នាំបានមកដល់ហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៣០៩. ព្រះបន្ទូលរបស់ព្រះជាម្ចាស់ នឹងផ្សាយទៅក្នុងចំណោមផ្ទះជាច្រើនរាប់មិនអស់ ព្រះបន្ទូលនឹងត្រូវអ្នករាល់គ្នាដឹង ដល់ពេលនោះ ទើបកិច្ចការរបស់ទ្រង់ត្រូវផ្សាយទៅទូទាំងសកលលោក។ អាចនិយាយបានថា ប្រសិនបើកិច្ចការរបស់ព្រះជាម្ចាស់បានផ្សាយទៅទូទាំងសកលលោកហើយ នោះព្រះបន្ទូលរបស់ទ្រង់ក៏ត្រូវផ្សាយទៅជាមួយគ្នាដែរ។ នៅថ្ងៃនៃសិរីល្អរបស់ព្រះជាម្ចាស់ ព្រះបន្ទូលរបស់ទ្រង់ នឹងបង្ហាញឬទ្ធានុភាព និងសិទ្ធិអំណាច។ គ្រប់ព្រះបន្ទូលរបស់ទ្រង់តាំងពីដើមរហូតរៀងមក នឹងត្រូវសម្រេច ហើយនឹងកើតមានជាពិតប្រាកដ។ ក្នុងលក្ខណៈនេះ សិរីល្អនឹងមកដល់ព្រះជាម្ចាស់នៅលើផែនដី ដែលអាចនិយាយថា ព្រះបន្ទូលរបស់ទ្រង់នឹងគ្រងគ្រងលើផែនដីនេះ។ ពួកមនុស្សអាក្រក់ នឹងត្រូវវាយផ្ចាលដោយព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ អ្នកអស់ដែលសុចរិត នឹងទទួលបានព្រះពរពីព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់ ហើយអ្នករាល់គ្នានឹងត្រូវស្អាងចិត្តឡើងជាថ្មី និងបានប្រោសឱ្យបានពេញខ្នាត ដោយព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់។ ទ្រង់នឹងមិនបញ្ចេញទីសម្គាល់ ឬការអស្ចារ្យអ្វីឡើយ។ គ្រប់ការទាំងអស់នឹងត្រូវសម្រេច ដោយព្រះបន្ទូលរបស់ទ្រង់ ហើយព្រះបន្ទូលរបស់ទ្រង់នឹងបង្កើតជាការពិត។ មនុស្សគ្រប់គ្នានៅលើផែនដី នឹងអបអរចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនថាពួកគេជាមនុស្សពេញវ័យ ឬនៅក្មេង ជាប្រុសឬស្រី ជាចាស់ឬក្មេងឡើយ មនុស្សគ្រប់គ្នានឹងចុះចូលចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងលេចមកនៅខាងសាច់ឈាម ដែលអាចឱ្យមនុស្សមើលឃើញព្រះបន្ទូលទាំងនោះនៅលើផែនដី យ៉ាងរស់រវើក និងដូចជាមានជីវិតពិតៗ។ នេះហើយគឺជាអត្ថន័យដែលថា ព្រះបន្ទូលក្លាយជាសាច់ឈាម។ ព្រះជាម្ចាស់បានយាងចុះមកផែនដី ក្នុងគោលបំណងចម្បង គឺដើម្បីសម្រេចការពិតនៃពាក្យថា «ព្រះបន្ទូលក្លាយជាសាច់ឈាម» ដែលចង់បានន័យថា ទ្រង់បានយាងចុះមក ដើម្បីឱ្យព្រះបន្ទូលរបស់ទ្រង់អាចថ្លែងចេញពីខាងសាច់ឈាមមកបាន (មិនដូចជំនាន់ម៉ូសេនៅក្នុងព្រះគម្ពីរសញ្ញាចាស់ឡើយ ដែលព្រះសូរសៀងរបស់ព្រះជាម្ចាស់បានថ្លែងចេញមកពីលើមេឃ)។ បន្ទាប់ពីគ្រានោះមក ព្រះបន្ទូលទាំងស្រុងរបស់ទ្រង់នឹងត្រូវសម្រេចក្នុងយុគសម័យនៃរាជ្យមួយពាន់ឆ្នាំ ព្រះបន្ទូលនឹងក្លាយជាការពិតដែលអាចមើលឃើញផ្ទាល់ភ្នែករបស់មនុស្សបាន ហើយមនុស្សនឹងមើលឃើញព្រះបន្ទូលដោយភ្នែកផ្ទាល់របស់ពួកគេ ដោយពុំមានភាពខុសគ្នាសូម្បីបន្តិចសោះឡើយ។ នេះគឺជាអត្ថន័យដ៏ឧត្តមនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់។ នេះមានន័យថា កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺសម្រេចទៅបានតាមរយៈសាច់ឈាម និងតាមរយៈព្រះបន្ទូល។ នេះគឺអត្ថន័យពិតនៃពាក្យថា «ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម» និង «ការលេចមកជាសាច់ឈាមរបស់ព្រះបន្ទូល»។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចមានបន្ទូលអំពីបំណងព្រះហឫទ័យរបស់ព្រះវិញ្ញាណបរិសុទ្ធបាន ហើយមានតែព្រះជាម្ចាស់នៅខាងសាច់ឈាមប៉ុណ្ណោះ ដែលអាចមានព្រះបន្ទូលជំនួសឱ្យព្រះវិញ្ញាណបរិសុទ្ធបាន។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺងាយយល់ទេ ហើយអ្នកផ្សេងទៀត ក៏ទទួលបានការណែនាំពីព្រះបន្ទូលទាំងនោះដែរ។ គ្មាននរណាម្នាក់គេចផុតនោះទេ ពួកគេនឹងរស់នៅក្នុងវិសាលភាពនៃកិច្ចការនេះ។ មានតែតាមព្រះសូរសៀងទាំងនេះប៉ុណ្ណោះ ដែលមនុស្សអាចដឹងបាន។ ប្រសិនបើអស់អ្នកដែលគិតថាមិនអាចទទួលបានព្រះសូរសៀងដោយបែបនេះ ហើយគិតថាពួកគេអាចទទួលបានព្រះសូរសៀងពីស្ថានសួគ៌វិញ នោះពួកគេកំពុងស្រមើស្រមៃហើយ។ នេះគឺជាសិទ្ធិអំណាចដែលបង្ហាញនៅក្នុងការយកកំណើតជាសាច់ឈាមរបស់ព្រះជាម្ចាស់ ដែលនាំឱ្យអ្នករាល់គ្នាជឿស៊ប់។ សូម្បីតែអ្នកជំនាញ និងអ្នកដឹកនាំសាសនាដ៏គួរឱ្យគោរព ក៏មិនអាចនិយាយពីព្រះបន្ទូលទាំងនេះបានដែរ។ ពួកគេត្រូវចុះចូលចំពោះព្រះបន្ទូល ហើយគ្មាននរណាម្នាក់អាចចាប់ផ្ដើមជាថ្មីបានឡើយ។ ព្រះជាម្ចាស់នឹងប្រើព្រះបន្ទូល ដើម្បីបង្ក្រាបសាកលលោកនេះ។ ទ្រង់ធ្វើបែបនេះ មិនមែនតាមរយៈការយកកំណើតនៅខាងសាច់ឈាមរបស់ទ្រង់នោះទេ ប៉ុន្តែតាមរយៈការប្រើព្រះសូរសៀងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម ដើម្បីយកឈ្នះមនុស្សទាំងអស់នៅក្នុងសកលលោកទាំងមូលនេះ។ នេះទើបជាការដែលព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម ហើយការដែលព្រះបន្ទូលលេចមកជាសាច់ឈាម ក៏មានតែមួយនេះដែរ។ ចំពោះមនុស្ស រឿងនេះមើលទៅប្រហែលជាព្រះជាម្ចាស់មិនបានធ្វើកិច្ចការអ្វីច្រើននោះទេ ប៉ុន្តែព្រះជាម្ចាស់ទ្រង់បានបន្លឺព្រះបន្ទូលរបស់ទ្រង់ ហើយព្រះបន្ទូលនេះនឹងត្រូវគេជឿ និងកោតស្ញប់ស្ញែង។ បើគ្មានការពិតទាំងនេះទេ មនុស្សនឹងស្រែកទ្រហោយំ។ បើមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ពួកគេនឹងនៅស្ងៀមស្ងាត់។ ព្រះជាម្ចាស់ប្រាកដជានឹងសម្រេចបាននូវសេចក្តីពិតនេះ ដ្បិតនេះ គឺជាផែនការដែលព្រះបានបង្កើតជាយូរមកហើយ ពោលគឺសម្រេចបាននូវសេចក្តីពិតនៃការមកដល់នៃព្រះបន្ទូលនៅលើផែនដី។ តាមពិត ពុំមានការចាំបាច់ឱ្យខ្ញុំពន្យល់នោះទេ ការមកដល់នៃរាជ្យមួយពាន់ឆ្នាំនៅលើផែនដី គឺជាការមកដល់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅលើផែនដីនេះ។ ការចុះមកនៃទីក្រុងយេរូសាឡឹមថ្មីពីស្ថានសួគ៌ គឺជាការមកដល់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីមកគង់នៅក្នុងចំណោមមនុស្ស ដើម្បីមករួមប្រកបជាមួយមនុស្ស ដើម្បីធ្វើរាល់កិច្ចការសព្វគ្រប់បែបយ៉ាង និងរួមប្រកបក្នុងគំនិតដ៏ជ្រាលជ្រៅរបស់គេផង។ នេះក៏ជាការពិតដែលព្រះជាម្ចាស់នឹងសម្រេចផងដែរ។ នេះគឺជាសម្រស់ដ៏ស្រស់បំព្រងនៃរាជ្យមួយពាន់ឆ្នាំ។ នេះគឺជាផែនការដែលព្រះជាម្ចាស់បានកំណត់ទុក៖ ព្រះបន្ទូលរបស់ទ្រង់នឹងលេចមកលើផែនដីមួយពាន់ឆ្នាំ ហើយបន្ទូលទាំងនេះនឹងបើកសម្ដែងឱ្យឃើញនូវស្នាព្រះហស្ដរបស់ទ្រង់ និងបញ្ចប់រាល់កិច្ចការរបស់ទ្រង់នៅលើផែនដី ហើយបន្ទាប់ពីនោះទៅ ដំណាក់កាលរបស់មនុស្សជាតិនឹងចូលដល់ទីបញ្ចប់។

(ដកស្រង់ពី «រាជ្យមួយពាន់ឆ្នាំបានមកដល់ហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ VII. ព្រះបន្ទូលស្ដីពីនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់

បន្ទាប់៖ IX. ព្រះបន្ទូលស្ដីពីការបើកសម្ដែងអំពីភាពខុសគ្នារវាងកិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ