IX. ព្រះបន្ទូលស្ដីពីការបើកសម្ដែងអំពីភាពខុសគ្នារវាងកិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស
៣១០. កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់មានការពាក់ព័ន្ធនឹងកិច្ចការរបស់មនុស្សលោកទាំងអស់ ហើយក៏តំណាងឱ្យកិច្ចការនៃយុគសម័យទាំងមូលដែរ មានន័យថា កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់តំណាងឱ្យថាមពល និងទំនោរនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ចំណែកកិច្ចការរបស់ពួកសាវ័កកើតក្រោយពីកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ រួចបន្តពីកិច្ចការរបស់ទ្រង់ ហើយកិច្ចការរបស់សាវ័កមិនបានដឹកនាំយុគសម័យទេ ក៏មិនតំណាងឱ្យទំនោរនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធក្នុងយុគសម័យទាំងមូលដែរ។ ពួកគេធ្វើបានត្រឹមកិច្ចការដែលមនុស្សគួរធ្វើ គ្មានអ្វីពាក់ព័ន្ធកិច្ចការគ្រប់គ្រងទាល់តែសោះ។ កិច្ចការដែលព្រះជាម្ចាស់ធ្វើដោយផ្ទាល់ គឺជាគម្រោងមួយក្នុង កិច្ចការគ្រប់គ្រង។ កិច្ចការរបស់មនុស្ស គឺគ្រាន់តែជាកតព្វកិច្ចមួយ ដែលមនុស្សដែលត្រូវព្រះប្រើដែលត្រូវបំពេញហើយគ្មានអ្វីពាក់ព័ន្ធនឹងកិច្ចការគ្រប់គ្រងនោះឡើយ។ បើទោះបីជាការពិតដែលថាកិច្ចការទាំងពីរនេះ សុទ្ធតែជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ក៏រវាងកិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស មាននូវលក្ខណៈខុសគ្នាដ៏សំខាន់ជាច្រើន ដោយសារតែភាពខុសគ្នាខាងអត្តសញ្ញាណ និងសេចក្ដីតំណាងនៃកិច្ចការ។ ជាងនេះទៅទៀត វិសាលភាពនៃកិច្ចការដែលត្រូវបានធ្វើឡើងដោយព្រះវិញ្ញាណបរិសុទ្ធ ខុសគ្នាតាមកម្មវត្ថុដែលមានអត្តសញ្ញាណខុសៗគ្នា។ ទាំងនេះសុទ្ធតែជា គោលការណ៍ និងទំហំនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។
(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣១១. កិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សចាប់ផ្ដើមនូវយុគសម័យថ្មី ហើយអស់អ្នកដែលបន្តកិច្ចការរបស់ទ្រង់ គឺជាមនុស្សដែលត្រូវបានទ្រង់ប្រើប្រាស់។ កិច្ចការដែលត្រូវបានធ្វើដោយមនុស្ស គឺជាកិច្ចការដែលស្ថិតនៅក្នុងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ក្នុងសាច់ឈាម ហើយកិច្ចការនេះគ្មានសមត្ថភាពទៅហួសវិសាលភាពនេះឡើយ។ ប្រសិនបើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មិនយាងមកធ្វើកិច្ចការរបស់ទ្រង់ទេ នោះមនុស្សនឹងមិនអាចចូលទៅក្នុងយុគសម័យថ្មីបានឡើយ។ កិច្ចការដែលត្រូវបានធ្វើដោយមនុស្ស គ្រាន់តែស្ថិតនៅក្នុងដែនភារកិច្ចរបស់គេ ដែលអាចធ្វើបានដោយមនុស្ស ហើយវាមិនតំណាងឱ្យកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ មានតែព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប៉ុណ្ណោះ ដែលអាចយាងមកដើម្បីបញ្ចប់កិច្ចការដែលទ្រង់គួរតែធ្វើ ហើយក្រៅពីទ្រង់ នោះគ្មាននរណាម្នាក់អាចធ្វើកិច្ចការនេះជំនួសទ្រង់បានឡើយ។ ពិតមែនហើយ អ្វីដែលខ្ញុំមានបន្ទូលនេះគឺទាក់ទងនឹងកិច្ចការយកកំណើតជាមនុស្ស។
(ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣១២. ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនអាចធ្វើឱ្យក្លាយជាពាក្យរបស់មនុស្សបានឡើយ ហើយពាក្យរបស់មនុស្ស ក៏មិនអាចធ្វើឱ្យក្លាយជាព្រះបន្ទូលរបស់ព្រះជាម្ចាស់បាននោះដែរ។ មនុស្សដែលព្រះជាម្ចាស់ប្រើ មិនមែនជាព្រះដែលយកកំណើតជាមនុស្សឡើយ ហើយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក៏មិនមែនជាមនុស្សដែលព្រះជាម្ចាស់ប្រើដែរ។ នៅត្រង់ចំណុចនេះ វាមាននូវភាពខុសគ្នាដ៏សំខាន់មួយ។ ប្រហែលជាក្រោយពេលអានពាក្យទាំងនេះហើយ អ្នកមិនទទួលស្គាល់ពាក្យទាំងនេះថាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចជាការស្រាយបំភ្លឺដែលមនុស្សបានទទួលនោះឡើយ។ បើបែបនេះ អ្នកពិតជាខ្វាក់ភ្នែក ដោយភាពល្ងង់ខ្លៅហើយ។ តើព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចដូចជាការស្រាយបំភ្លឺដែលមនុស្សបានទទួលដោយរបៀបណាទៅ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បើកឱ្យមានយុគសម័យមួយថ្មី ដឹកនាំមនុស្សជាតិទាំងអស់ បើកសម្ដែងសេចក្តីលាក់កំបាំង និងបង្ហាញដល់មនុស្សនូវទិសដៅដែលគេត្រូវដើរនៅក្នុងយុគសម័យថ្មីនេះ។ ការស្រាយបំភ្លឺដែលមនុស្សទទួលបាន គ្មានអ្វីក្រៅពីសេចក្តីណែនាំដ៏សាមញ្ញសម្រាប់ការប្រតិបត្តិ ឬទុកជាចំណេះដឹងនោះឡើយ។ វាមិនអាចដឹកនាំមនុស្សទាំងអស់ឱ្យចូលក្នុងយុគសម័យថ្មី ឬបើកសម្ដែងអំពីសេចក្តីលាក់កំបាំងរបស់ព្រះជាម្ចាស់ផ្ទាល់បានឡើយ។ សរុបមក បើពិចារណាឱ្យគ្រប់ជ្រុងជ្រោយទៅព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ ហើយមនុស្សគឺជាមនុស្ស។ ព្រះជាម្ចាស់មានសារជាតិជាព្រះជាម្ចាស់ ហើយមនុស្សមានសារជាតិជាមនុស្ស។ ប្រសិនបើមនុស្សចាត់ទុកពាក្យដែលព្រះជាម្ចាស់មានបន្ទូល ថាជាការស្រាយបំភ្លឺដ៏សាមញ្ញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយយកពាក្យរបស់ពួកសាវ័ក និងពួកហោរា ជាពាក្យដែលព្រះជាម្ចាស់មានបន្ទូលដោយផ្ទាល់ នោះវាជាកំហុសរបស់មនុស្សហើយ។ ទោះបីជាយ៉ាងណា អ្នកមិនគួរច្របល់បញ្ចូលគ្នានូវអ្វីដែលត្រូវ និងអ្វីដែលខុស ឬយកខ្ពស់ជាទាប ឬយករាក់ទៅជាជ្រៅឡើយ។ យ៉ាងណាក៏ដោយ អ្នកមិនគួរបដិសេធនូវអ្វីដែលអ្នកដឹងថាជាសេចក្តីពិតឡើយ។ មនុស្សគ្រប់គ្នាដែលជឿថាមានព្រះជាម្ចាស់គួរតែសួរនាំរកបញ្ហា ដោយចេញពីទស្សនៈដ៏ត្រឹមត្រូវ ហើយទទួលយកកិច្ចការថ្មី និងព្រះបន្ទូលថ្មីរបស់ព្រះជាម្ចាស់ ដោយចេញពីទស្សនៈជាមនុស្សដែលទ្រង់បានបង្កើតមក បើមិនដូច្នោះទេ ពួកគេនឹងត្រូវព្រះជាម្ចាស់ផាត់ចោលជាមិនខាន។
(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣១៣. កិច្ចការដែលត្រូវបំពេញដោយមនុស្សដែលព្រះជាម្ចាស់ប្រើ គឺដើម្បីសហការជាមួយកិច្ចការរបស់ព្រះគ្រីស្ទ ឬព្រះវិញ្ញាណបរិសុទ្ធ។ ព្រះជាម្ចាស់លើកមនុស្សនេះឡើង នៅក្នុងចំណោមមនុស្សឯទៀត ពួកគេមានវត្តមានដើម្បីដឹកនាំរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏លើកគេឡើង ដើម្បីធ្វើកិច្ចការនៃការសហការរបស់មនុស្ស។ មានមនុស្សដែលអាចធ្វើកិច្ចការនៃការសហការរបស់មនុស្សបានបែបនេះ នោះសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្ស និងកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធត្រូវធ្វើនៅក្នុងចំណោមមនុស្ស នឹងអាចសម្រេចបានកាន់តែច្រើន តាមរយៈបុគ្គលនេះ។ និយាយមួយបែបទៀតគឺថា បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងការប្រើមនុស្សនេះ គឺដើម្បីឱ្យមនុស្សទាំងអស់ដែលដើរតាមព្រះជាម្ចាស់ អាចយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានកាន់តែច្រើន ហើយអាចសម្រេចតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់បានកាន់តែច្រើនជាងមុន។ ដោយសារមនុស្សគ្មានសមត្ថភាពយល់ពីព្រះបន្ទូល ឬបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានដោយផ្ទាល់ ទើបព្រះជាម្ចាស់លើកមនុស្សម្នាក់ឡើង ជាមនុស្សដែលត្រូវប្រើដើម្បីបំពេញកិច្ចការបែបនេះ។ មនុស្សដែលព្រះជាម្ចាស់ប្រើនេះ ក៏អាចចាត់ទុកថាជាមនុស្សដែលព្រះជាម្ចាស់ប្រើសម្រាប់ណែនាំមនុស្ស និងជា «អ្នកបកប្រែ» ដែលប្រាស្រ័យទាក់ទងវាងព្រះជាម្ចាស់ និងមនុស្សផងដែរ។ ដូច្នេះ មនុស្សប្រភេទនេះ មិនដូចមនុស្សផ្សេងទៀតដែលធ្វើកិច្ចការក្នុងដំណាក់របស់ព្រះជាម្ចាស់ ឬជាសាវ័កទ្រង់ឡើយ។ មនុស្សដូចពួកគេនេះ អាចចាត់ទុកជាអ្នកបម្រើព្រះជាម្ចាស់បាន ប៉ុន្តែសារជាតិនៃការងាររបស់ពួកគេ និងសាវតារដែលព្រះជាម្ចាស់ប្រើពួកគេ គឺពួកគេខុសគ្នាយ៉ាងខ្លាំងពីអ្នកបម្រើព្រះ និងសាវ័កដទៃទៀត។ ចំពោះសារជាតិនៃការងារ និងសាវតារដែលព្រះជាម្ចាស់ប្រើពួកគេវិញ មនុស្សដែលព្រះជាម្ចាស់ប្រើ គឺទ្រង់ជាអ្នកលើកគេឡើង ព្រះជាម្ចាស់រៀបចំពួកគេទុកសម្រាប់កិច្ចការរបស់ទ្រង់ ហើយគេសហការក្នុងកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ គ្មាននរណាម្នាក់អាចធ្វើកិច្ចការរបស់ខ្លួនជំនួសបុគ្គលនោះបានឡើយ។ កិច្ចការនេះ គឺជា ការសហការរបស់មនុស្ស ដែលមានសារៈសំខាន់មិនអាចខ្វះបានចំពោះកិច្ចការរបស់ព្រះជាម្ចាស់។ ចំណែកឯកិច្ចការដែលអ្នកបម្រើព្រះ ឬពួកសាវ័កដទៃៗទៀតធ្វើ គឺគ្រាន់តែជាការផ្ទេរ និងការអនុវត្តចំពោះទិដ្ឋភាពផ្សេងៗជាច្រើននៃការរៀបចំសម្រាប់ពួកជំនុំក្នុងយុគសម័យនីមួយៗប៉ុណ្ណោះ ពុំនោះទេ កិច្ចការនោះគ្រាន់តែជាកិច្ចការនៃការទំនុកបម្រុងជីវិតក្នុងលក្ខណៈធម្មតា ដើម្បីរក្សាជីវិតពួកជំនុំប៉ុណ្ណោះ។ អ្នកបម្រើព្រះ និងពួកសាវ័កទាំងនេះ មិនត្រូវបានចាក់ប្រេងតាំងដោយព្រះជាម្ចាស់ឡើយ ហើយរឹតតែមិនអាចហៅពួកគេថាជាមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើទៅទៀត។ ពួកគេត្រូវបានជ្រើសរើសចេញពីក្នុងចំណោមពួកជំនុំ ហើយបន្ទាប់ពីពួកគេទទួលបានការអប់រំ និងបណ្តុះបណ្តាលមួយរយៈមក មនុស្សដែលស័ក្តិសម នឹងត្រូវរក្សាទុកបន្ត រីឯមនុស្សដែលមិនស័ក្តិសម នឹងត្រូវបញ្ចូនត្រឡប់ទៅកន្លែងដើមរបស់ពួកគេវិញ។ ដោយសារមនុស្សទាំងនេះត្រូវបានជ្រើសរើសចេញពីបណ្ដាពួកជំនុំ អ្នកខ្លះបានបង្ហាញធាតុពិតរបស់ខ្លួន ក្រោយពីបានកា្លយជាអ្នកដឹកនាំ ហើយអ្នកខ្លះទៀតថែមទាំងបានប្រព្រឹត្តអាក្រក់កាន់តែច្រើន ហើយចុងក្រោយក៏ត្រូវផាត់ចោល។ ម្យ៉ាងវិញទៀត មនុស្សដែលព្រះជាម្ចាស់ប្រើ គឺជាមនុស្សដែលព្រះជាម្ចាស់បានរៀបចំ ហើយជាមនុស្សដែលមានគុណសម្បត្តិជាក់លាក់ និងមានភាពជាមនុស្ស។ ព្រះវិញ្ញាណបរិសុទ្ធបានរៀបចំ និងប្រោសគេឱ្យបានគ្រប់លក្ខណ៍ជាមុន ហើយព្រះវិញ្ញាណបរិសុទ្ធក៏បានដឹកនាំគេទាំងស្រុងដែរ ជាពិសេស ពាក់ព័ន្ធនឹងកិច្ចការរបស់មនុស្សនោះវិញ ព្រះវិញ្ញាណបរិសុទ្ធដឹកនាំ និងបង្គាប់បញ្ជាពួកគេតែម្ដង។ ហេតុនេះហើយ ផ្លូវនៃការដឹកនាំរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់ គ្មានការងាករេឡើយ ដ្បិតព្រះជាម្ចាស់មានទំនួលខុសត្រូវពិតប្រាកដលើកិច្ចការរបស់ទ្រង់ផ្ទាល់ ហើយព្រះជាម្ចាស់ក៏បំពេញកិច្ចការរបស់ទ្រង់ផ្ទាល់នៅគ្រប់ពេលវេលាផងដែរ។
(ដកស្រង់ពី «អំពីការដែលព្រះជាម្ចាស់ប្រើមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣១៤. នៅពេលដែលទ្រង់បានយាងមកក្លាយជាសាច់ឈាម ប្រសិនបើព្រះជាម្ចាស់ធ្វើតែកិច្ចការនៃភាពជាព្រះ ហើយគ្មានមនុស្សដែលស្របតាមព្រះហឫទ័យរបស់ទ្រង់ធ្វើការរួមជាមួយទ្រង់ទេ នោះមនុស្សនឹងគ្មានសមត្ថភាពយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬផ្សារភ្ជាប់ជាមួយនឹងព្រះជាម្ចាស់នោះឡើយ។ ព្រះជាម្ចាស់ត្រូវតែប្រើប្រាស់មនុស្សសាមញ្ញ ដែលស្របតាមព្រះហឫទ័យរបស់ទ្រង់ក្នុងការសម្រេចកិច្ចការនេះ ដែលជាមើលថែ និងឃ្វាលដល់ពួកជំនុំ ដើម្បីឱ្យកម្រិតនៃការយល់ដឹងរបស់មនុស្សអាចស្រមើស្រមៃឃើញ ហើយខួរក្បាលរបស់គេអាចយល់បាន។ នៅក្នុងន័យម្យ៉ាងទៀត ព្រះជាម្ចាស់ប្រើប្រាស់មនុស្សមួយក្រុមតូច ដែលស្របតាមព្រះហឫទ័យរបស់ទ្រង់ ដើម្បី «បកស្រាយ» កិច្ចការដែលទ្រង់ធ្វើនៅក្នុងភាពជាព្រះរបស់ទ្រង់ ដើម្បីឱ្យមនុស្សអាចយល់អំពីកិច្ចការរបស់ទ្រង់ ដើម្បីបំផ្លាស់បំប្រែភាសារបស់ព្រះឱ្យក្លាយជាភាសារបស់មនុស្ស ដើម្បីឱ្យមនុស្សអាចស្វែងយល់ និងយល់ដឹងពីកិច្ចការរបស់ទ្រង់បាន។ បើព្រះជាម្ចាស់មិនធ្វើបែបនេះទេ នោះនឹងគ្មាននរណាម្នាក់យល់ភាសារបស់ព្រះជាម្ចាស់ឡើយ ដោយសារតែមនុស្សដែលស្របតាមព្រះហឫទ័យរបស់ព្រះ គឺជាចំនួនមនុស្សមួយក្រុមតូច ហើយសមត្ថភាពរបស់មនុស្សក្នុងការយល់ភាសារបស់ព្រះ ក៏នៅខ្សោយទៀត។ នោះជាហេតុផលដែលព្រះជាម្ចាស់ជ្រើសរើសវិធីសាស្ត្រនេះ នៅពេលដែលទ្រង់ធ្វើការនៅក្នុងសាច់ឈាមជាមនុស្សតែប៉ុណ្ណោះ។ បើមានតែកិច្ចការនៃព្រះ នោះវានឹងគ្មានផ្លូវដែលមនុស្សអាចដឹង ឬផ្សារភ្ជាប់ជាមួយនឹងព្រះជាម្ចាស់បានឡើយ ដោយសារតែមនុស្សមិនយល់ភាសារបស់ព្រះជាម្ចាស់ឡើយ។ មនុស្សអាចយល់ភាសានេះបាន លុះត្រាតែតាមរយៈភ្នាក់ងារនៃមនុស្សដែលស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលធ្វើការបកស្រាយបញ្ជាក់ពីព្រះបន្ទូលរបស់ទ្រង់។ យ៉ាងណាមិញ បើមានតែមនុស្សបែបនេះធ្វើការនៅក្នុងភាពជាមនុស្ស វាអាចបន្តនៅក្នុងជីវិតសាមញ្ញរបស់មនុស្សតែប៉ុណ្ណោះ ប៉ុន្តែវាមិនអាចបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្សបានឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់មិនអាចមានទីចាប់ផ្ដើមថ្មីទេ ហើយវានឹងមានតែរបៀបចាស់ៗដដែលៗ គួរឱ្យធុញទ្រាន់ប៉ុណ្ណោះ។ មានតែតាមរយៈភ្នាក់ងារនៃព្រះដែលយកកំណើតជាមនុស្ស ដែលមានបន្ទូលនូវអ្វីៗគ្រប់យ៉ាងដែលត្រូវថ្លែង និងធ្វើអ្វីៗគ្រប់យ៉ាងដែលត្រូវធ្វើ ក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្សរបស់ទ្រង់ ហើយក្រោយមក មនុស្សធ្វើការ និងដកពិសោធន៍ ស្របតាមព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ ទើបនិស្ស័យរបស់ពួកគេនឹងអាចផ្លាស់ប្រែ និងអាចហូរទៅតាមពេលវេលា។ ព្រះអង្គដែលធ្វើការនៅក្នុងភាពជាព្រះ តំណាងឱ្យព្រះជាម្ចាស់ ចំណែកឯអ្នកដែលធ្វើការនៅក្នុងភាពជាមនុស្ស គឺជាមនុស្សដែលព្រះជាម្ចាស់ត្រាស់បង្គាប់។ គឺអាចនិយាយបានថា ព្រះដែលយកកំណើតជាមនុស្សមានលក្ខណៈខុសគ្នាយ៉ាងខ្លាំងពីមនុស្សដែលព្រះជាម្ចាស់បានត្រាស់បង្គាប់។ ព្រះដែលយកកំណើតជាមនុស្សអាចធ្វើកិច្ចការនៃភាពជាព្រះ ខណៈមនុស្សដែលត្រូវបានព្រះជាម្ចាស់ត្រាស់បង្គាប់ មិនអាចធ្វើកិច្ចការនេះបានឡើយ។ នៅដើមដំបូងនៃយុគសម័យនីមួយៗ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មានបន្ទូលដោយផ្ទាល់ ហើយផ្ដើមឡើងនូវយុគសម័យថ្មី ដើម្បីនាំមនុស្សចូលទៅក្នុងទីចាប់ផ្ដើមមួយថ្មី។ នៅពេលដែលទ្រង់បានមានបន្ទូលចប់ហើយ ការនេះជាសញ្ញាបញ្ជាក់ថា កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងភាពជាព្រះក៏ត្រូវបានបញ្ចប់ផងដែរ។ ក្រោយមក មនុស្សទាំងអស់ដែលដើរតាមបុគ្គលដែលព្រះជាម្ចាស់បានប្រើប្រាស់ ក៏ទទួលបានបទពិសោធជីវិតរបស់គេផងដែរ។ ដូចគ្នាផងដែរ ការនេះក៏ជាដំណាក់កាលមួយដែលព្រះជាម្ចាស់នាំមនុស្សចូលទៅក្នុងយុគសម័យថ្មី និងប្រទានឱ្យមនុស្សនូវទីចាប់ផ្ដើមថ្មីផងដែរ ដ្បិតនេះជាពេលមួយដែលកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមត្រូវបានបិទបញ្ចប់។
(ដកស្រង់ពី «ភាពខុសគ្នាដ៏សំខាន់រវាងព្រះដែលយកកំណើតជាមនុស្ស និងមនុស្សដែលត្រូវបានព្រះជាម្ចាស់ត្រាស់បង្គាប់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣១៥. សូម្បីតែមនុស្សម្នាក់ដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់ ក៏មិនអាចតំណាងឱ្យព្រះជាម្ចាស់ផ្ទាល់បានដែរ។ នេះមិនមែនមានន័យត្រឹមថា មនុស្សបែបនេះមិនអាចតំណាងឱ្យព្រះជាម្ចាស់នោះទេ តែក៏មានន័យដែរថា កិច្ចការដែលគេធ្វើ មិនអាចតំណាងឱ្យព្រះជាម្ចាស់ដោយផ្ទាល់បានឡើយ។ ម្យ៉ាងទៀត បទពិសោធរបស់មនុស្សមិនអាចដាក់ចូលដោយផ្ទាល់ ទៅក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់បានឡើយ ហើយបទពិសោធនោះក៏មិនអាចតំណាងឱ្យការគ្រប់គ្រងរបស់ព្រះជាម្ចាស់ដែរ។ កិច្ចការដែលព្រះជាម្ចាស់ធ្វើដោយផ្ទាល់ព្រះអង្គ គឺសុទ្ធតែជាកិច្ចការដែលទ្រង់ចង់ធ្វើនៅក្នុងផែនការគ្រប់គ្រងរបស់ព្រះអង្គផ្ទាល់ ហើយជាកិច្ចការដែលមានចំណែកដល់ការគ្រប់គ្រងដ៏ធំអស្ចារ្យ។ កិច្ចការដែលមនុស្សបានធ្វើ បន្សំឡើងដោយការផ្ដល់បទពិសោធរបស់ពួកគេរៀងខ្លួន។ វាបន្សំឡើងពីការរកឃើញផ្លូវនៃបទពិសោធថ្មីមួយ ដែលលើសបទពិសោធមនុស្សសម័យមុនធ្លាប់ឆ្លងកាត់ និងជាផ្លូវនៃការដឹកនាំបងប្អូនប្រុសស្រីរបស់គេ ទាំងកំពុងស្ថិតក្រោមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អ្វីដែលមនុស្សទាំងអស់នេះផ្ដល់ឱ្យ គឺជាបទពិសោធរៀងៗខ្លួនរបស់គេ ឬជាសំណេរខាងព្រលឹងវិញ្ញាណរបស់មនុស្សខាងព្រលឹងវិញ្ញាណ។ ទោះបីមនុស្សទាំងនេះ ត្រូវបានព្រះវិញ្ញាណបរិសុទ្ធប្រើ ក៏កិច្ចការដែលពួកគេធ្វើ មិនមានពាក់ព័ន្ធនឹងកិច្ចការនៃការគ្រប់គ្រងដ៏ធំអស្ចារ្យ នៅក្នុងផែនការប្រាំមួយពាន់ឆ្នាំដែរ។ ពួកគេគ្រាន់តែជាមនុស្សដែលត្រូវបានបីបាច់ដោយព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងសម័យកាលផ្សេងពីគ្នា ឱ្យដឹកនាំមនុស្សដែលនៅក្នុងលំហូររបស់ព្រះវិញ្ញាណបរិសុទ្ធ រហូតទាល់តែមុខងារដែលគេអាចបំពេញ ឈានដល់ទីបញ្ចប់ ឬរហូតទាល់តែជីវិតរបស់គេត្រូវបញ្ចប់។ កិច្ចការដែលពួកគេធ្វើ គ្រាន់តែជារៀបចំផ្លូវដ៏ត្រឹមត្រូវមួយ សម្រាប់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ឬបន្តនូវចំណុចជាក់លាក់មួយនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនៅលើផែនដី។ នៅក្នុងពួកគេផ្ទាល់ មនុស្សទាំងនេះមិនអាចធ្វើកិច្ចការដែលធំជាងការគ្រប់គ្រងរបស់ព្រះអង្គបានឡើយ ពួកគេក៏មិនអាចបើកបង្ហាញពីផ្លូវថ្មីៗ ហើយក្នុងចំណោមពួកគេ ក៏រឹតតែគ្មាននរណាអាចបញ្ចប់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់ តាំងពីយុគសម័យដើមបានឡើយ។ ដូច្នេះ កិច្ចការដែលពួកគេធ្វើ តំណាងត្រឹមមនុស្សម្នាក់ដែលកំពុងបំពេញមុខងាររបស់គេ និងមិនអាចតំណាងឱ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលកំពុងបំពេញព័ន្ធកិច្ចរបស់ទ្រង់បានឡើយ។ នេះគឺដោយសារតែកិច្ចការដែលពួកគេធ្វើមិនដូចនឹងកិច្ចការដែលព្រះជាម្ចាស់ផ្ទាល់ព្រះអង្គធ្វើឡើយ។ កិច្ចការនៃការចាប់ផ្ដើមយុគសម័យថ្មី មិនមែនជាកិច្ចការដែលមនុស្សអាចធ្វើជំនួសព្រះជាម្ចាស់បានឡើយ។ កិច្ចការនេះគ្មាននរណាអាចធ្វើបាន ក្រៅតែពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គឡើយ។ កិច្ចការដែលមនុស្សបានធ្វើឡើង បន្សំឡើងដោយការបំពេញកាតព្វកិច្ចរបស់គេក្នុងនាមជាមនុស្ស និងត្រូវបានធ្វើឡើង ពេលដែលគេត្រូវបានបណ្ដាលចិត្ត ឬត្រូវបានស្រាយបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធ។ ការដឹកនាំដែលមនុស្សទាំងអស់នេះផ្ដល់ជូន សុទ្ធតែបន្សំឡើងដោយការបង្ហាញឱ្យមនុស្សឃើញផ្លូវនៃការអនុវត្តក្នុងជីវិតប្រចាំថ្ងៃ និងបង្ហាញពីវិធីដែលគេគួរប្រព្រឹត្តស្របទៅតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់សុទ្ធសាធ។ កិច្ចការរបស់មនុស្ស ពុំមានពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយក៏មិនតំណាងឱ្យកិច្ចការរបស់ព្រះវិញ្ញាណដែរ។ ឧទាហរណ៍ កិច្ចការរបស់ស្មរបន្ទាល់ លី និង វ៉ចមែន នី គឺដើម្បីនាំផ្លូវ។ ទោះជាផ្លូវថ្មី ឬផ្លូវចាស់ ក៏កិច្ចការនេះសំអាងលើគោលការណ៍សេសសល់ក្នុងព្រះគម្ពីរ។ ទោះបីកិច្ចការរបស់គេ ជាការស្ដារពួកជំនុំក្នុងតំបន់ ឬជាការកសាងពួកជំនុំក្នុងតំបន់ ក៏កិច្ចការនោះមានការពាក់ព័ន្ធនឹងការស្ថាបនាពួកជំនុំដែរ។ កិច្ចការដែលពួកគេធ្វើ ត្រូវបានអនុវត្តលើកិច្ចការដែលព្រះយេស៊ូវនិងពួកសិស្សរបស់ទ្រង់មិនទាន់បានបង្ហើយ ឬមិនបានវិវឌ្ឍទៅមុខទៀត នៅក្នុងយុគសម័យនៃព្រះគុណ។ អ្វីដែលពួកគេធ្វើនៅក្នុងកិច្ចការរបស់គេ គឺស្ដារនូវអ្វីដែលព្រះយេស៊ូវបានបង្គាប់ពីមនុស្សជំនាន់ក្រោយៗបន្ទាប់ពីទ្រង់ នៅក្នុងកិច្ចការដើមរបស់ទ្រង់ ដូចជា ការគ្របក្បាលរបស់គេឱ្យជាប់ ការទទួលពិធីជ្រមុជទឹក ការកាច់នំប៉័ង ឬការផឹកស្រាជាដើម។ អាចនិយាយបានថា កិច្ចការដែលគេធ្វើ គឺកាន់ខ្ជាប់តាមព្រះគម្ពីរ និងស្វះស្វែងរកមាគ៌ានៅក្នុងព្រះគម្ពីរ។ ពួកគេមិនបានបង្កើតការវិវឌ្ឍថ្មីអ្វីទាល់តែសោះ។ ... ដោយសារតែកិច្ចការរបស់មនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើ មិនដូចនឹងកិច្ចការដែលធ្វើឡើងដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ នោះអត្តសញ្ញាណរបស់គេ និងប្រធានបទដែលគេប្រព្រឹត្តជំនួសនោះ ក៏ខុសគ្នាទៅតាមនោះដែរ។ នេះគឺមកពីកិច្ចការដែលព្រះវិញ្ញាណមានបំណងចង់ធ្វើ មានលក្ខណៈខុសគ្នា ហើយចំពោះរឿងនេះ អស់អ្នកណាដែលធ្វើកិច្ចការដូចគ្នា ត្រូវបានសម្របតាមអត្តសញ្ញាណ និងឋានៈផ្សេងៗគ្នារបស់ពួកគេ។ មនុស្សដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់ ក៏អាចធ្វើកិច្ចការខ្លះដែលជាកិច្ចការថ្មី និងអាចផាត់ចោលកិច្ចការខ្លះ ដែលត្រូវបានធ្វើនៅក្នុងយុគសម័យចាស់ផងដែរ ប៉ុន្តែអ្វីដែលពួកគេធ្វើ មិនអាចបង្ហាញឱ្យឃើញពីនិស្ស័យ និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យថ្មីបានឡើយ។ ពួកគេធ្វើការ ដើម្បីបញ្ចប់កិច្ចការក្នុងយុគសម័យចាស់តែប៉ុណ្ណោះ មិនមែនដើម្បីធ្វើកិច្ចការថ្មី ក្នុងគោលបំណងបង្ហាញឱ្យឃើញផ្ទាល់នូវនិស្ស័យរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនោះឡើយ។ ដូច្នេះ ទោះបីជាពួកគេលុបបំបាត់នូវទំនៀមទម្លាប់ហួសសម័យច្រើនយ៉ាងណា ឬឧទ្ទេសនាមនូវទំនៀមទម្លាប់ថ្មីច្រើនប៉ុនណា ក៏ពួកគេនៅតែតំណាងឱ្យមនុស្ស និងសភាវៈដែលព្រះជាម្ចាស់បង្កើតមកដដែល។ យ៉ាងណាមិញ កាលណាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គអនុវត្តកិច្ចការ នោះទ្រង់មិនប្រកាសពីការលុបបំបាត់ទំនៀមទម្លាប់នានាក្នុងយុគសម័យចាស់ ឬប្រកាសពីការចាប់ផ្ដើមយុគសម័យថ្មីដោយផ្ទាល់នោះទេ។ ទ្រង់ធ្វើកិច្ចការរបស់ទ្រង់ត្រង់ៗ និងចំៗ។ ក្នុងការបំពេញកិច្ចការដែលទ្រង់ចង់ធ្វើ គឺទ្រង់ឥតលាក់លៀមសោះ ពោលគឺទ្រង់បង្ហាញចេញមកត្រង់ៗនូវកិច្ចការដែលទ្រង់បាននាំមក ក៏ធ្វើកិច្ចការរបស់ទ្រង់ចំៗ ដូចដែលទ្រង់ចង់បានកាលពីដើម ទាំងបង្ហាញនូវអត្ថិភាព និងនិស្ស័យរបស់ទ្រង់ផង។ និស្ស័យរបស់ទ្រង់ និងកិច្ចការរបស់ទ្រង់ ក៏ខុសគ្នាពីអ្វីដែលមានក្នុងយុគសម័យចាស់ដែរ ដូចមនុស្សឃើញស្រាប់ហើយ។ យ៉ាងណាមិញ តាមទស្សនៈរបស់ព្រះជាម្ចាស់ផ្ទាល់ នេះគ្រាន់តែជាការបន្ត និងជាវិវឌ្ឍន៍បន្ថែមនៃកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ។ កាលណាព្រះជាម្ចាស់ផ្ទាល់ទ្រង់ធ្វើការ ទ្រង់ក៏បង្ហាញព្រះបន្ទូលរបស់ទ្រង់ និងនាំយកកិច្ចការថ្មីមកដោយផ្ទាល់តែម្ដង។ ផ្ទុយទៅវិញ ពេលមនុស្សធ្វើការ កិច្ចការថ្មីបានមកតាមរយៈការពិភាក្សា និងការសិក្សា ឬវាជាការពង្រីកចំណេះដឹង និងជាការរៀបចំទំនៀមទម្លាប់ជាប្រព័ន្ធ ដោយចាក់គ្រឹះលើកិច្ចការរបស់អ្នកដទៃ។ មានន័យថា សារជាតិនៃកិច្ចការដែលមនុស្សបានធ្វើឡើង គឺអនុវត្តតាមលំដាប់លំដោយដែលត្រូវបានស្ថាបនាឡើងជាស្រេច ហើយ «ដើរលើផ្លូវចាស់ ដោយពាក់ស្បែកជើងថ្មី»។ នេះមានន័យថា សូម្បីផ្លូវដែលដើរដោយមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់ ក៏ត្រូវបានកសាងលើគ្រឹះដែលព្រះជាម្ចាស់ផ្ទាល់ ជាអ្នកចាប់ផ្ដើមដែរ។ ដូច្នេះ កាលណាគ្រប់យ៉ាងត្រូវបានពោល និងធ្វើរួចហើយ មនុស្ស គឺនៅតែជាមនុស្ស ហើយព្រះជាម្ចាស់ គឺនៅតែជាព្រះជាម្ចាស់ដដែល។
(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣១៦. ក្នុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវបានមានព្រះបន្ទូលមួយចំនួន ហើយបានបំពេញដំណាក់កាលមួយនៃកិច្ចការ។ មានបរិបទមួយពាក់ព័ន្ធនឹងព្រះបន្ទូល និងកិច្ចការទាំងអស់នោះ ហើយព្រះបន្ទូលនិងកិច្ចការទាំងអស់នោះ សមស្របសម្រាប់ស្ថានភាពនៃមនុស្សនៅគ្រានោះ។ ព្រះយេស៊ូវបានមានព្រះបន្ទូល និងធ្វើកិច្ចការឱ្យត្រូវនឹងបរិបទនាពេលនោះ។ ព្រះអង្គក៏បានមានព្រះបន្ទូលពីទំនាយមួយចំនួនដែរ។ ព្រះអង្គបានទាយថា ព្រះវិញ្ញាណនៃសេចក្តីពិតនឹងយាងមកនៅក្នុងថ្ងៃចុងក្រោយ ហើយនឹងអនុវត្តដំណាក់កាលមួយនៃកិច្ចការ។ គឺអាចនិយាយបានថា ព្រះអង្គមិនយល់អ្វីក្រៅពីកិច្ចការដែលទ្រង់ត្រូវធ្វើនៅក្នុងយុគសម័យនោះទេ។ ក្នុងន័យម៉្យាងទៀត កិច្ចការព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបាននាំយកមកនោះ មាននូវដែនកំណត់។ ដូច្នេះព្រះអង្គធ្វើតែកិច្ចការណាដែលព្រះអង្គមានក្នុងយុគសម័យនោះ ហើយព្រះអង្គមិនធ្វើកិច្ចការផ្សេងទៀតដែលមិនទាក់ទងនឹងព្រះអង្គឡើយ។ នៅពេលនោះ ព្រះយេស៊ូវមិនបានធ្វើការស្របតាមអារម្មណ៍ ឬនិមិត្តទេ ប៉ុន្តែត្រូវនឹងពេលវេលានិងបរិបទប៉ុណ្ណោះ។ គ្មាននរណាម្នាក់ដឹកនាំ ឬណែនាំទ្រង់ឡើយ។ ការងារទាំងមូលរបស់ទ្រង់ គឺជាអង្គទ្រង់ផ្ទាល់ ពោលគឺជាកិច្ចការដែលគួរតែត្រូវបានអនុវត្តដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ជាកិច្ចការដែលបាននាំមកដោយការយកកំណើតជាមនុស្ស។ ព្រះយេស៊ូវបានធ្វើកិច្ចការតែតាមអ្វីដែលទ្រង់បានទតឃើញ និងឮតែប៉ុណ្ណោះ។ ម៉្យាងទៀត ព្រះវិញ្ញាណបានធ្វើកិច្ចការដោយផ្ទាល់។ មិនត្រូវការអ្នកនាំសារបង្ហាញចំពោះទ្រង់ ហើយផ្តល់ក្តីសុបិន្តដល់ទ្រង់ទេ ហើយក៏មិនឱ្យពន្លឺដ៏អស្ចារ្យណាមួយភ្លឺចាំងមកលើទ្រង់ និងអនុញ្ញាតឱ្យទ្រង់ទតឃើញដែរ។ ព្រះអង្គបានធ្វើកិច្ចការដោយសេរី និងគ្មានការត្រួតត្រា ដែលនេះគឺដោយសារតែកិច្ចការរបស់ព្រះអង្គមិនផ្អែកលើអារម្មណ៍។ ក្នុងន័យម៉្យាងទៀត នៅពេលដែលព្រះអង្គធ្វើកិច្ចការ ព្រះអង្គមិនបានធ្វើព្រាវៗ និងស្មាននោះទេ ប៉ុន្តែបានសម្រេចកិច្ចការដោយភាពងាយស្រួលទាំងការធ្វើកិច្ចការ និងការមានព្រះបន្ទូលតាមព្រះតម្រិះរបស់ទ្រង់ផ្ទាល់ និងអ្វីដែលទ្រង់បានទតឃើញដោយផ្ទាល់ភ្នែក ដោយផ្តល់នូវអាហារដល់សាវ័កម្នាក់ៗដែលបានដើរតាមទ្រង់។ នេះគឺជាភាពខុសគ្នារវាងកិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស៖ នៅពេលដែលមនុស្សធ្វើកិច្ចការ ពួកគេស្វែងរក និងធ្វើព្រាវៗ តែងតែត្រាប់តាម និងពិចារណាដោយផ្អែកលើគ្រឹះដែលបានដាក់ដោយអ្នកដទៃដើម្បីទទួលបានការចូលកាន់តែស៊ីជម្រៅ។ កិច្ចការរបស់ព្រះជាម្ចាស់គឺជាការផ្ដល់នូវអ្វីដែលទ្រង់បានធ្វើ ហើយព្រះអង្គធ្វើកិច្ចការដែលព្រះអង្គត្រូវធ្វើ។ ព្រះអង្គមិនផ្តល់ការគាំទ្រដល់ក្រុមជំនុំដោយប្រើចំណេះដឹងពីកិច្ចការរបស់មនុស្សណាម្នាក់ឡើយ។ ផ្ទុយទៅវិញ ព្រះអង្គធ្វើកិច្ចការបច្ចុប្បន្នដោយផ្អែកលើសភាពរបស់មនុស្ស។
(ដកស្រង់ពី «ការអនុវត្ត (៥)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣១៧. កិច្ចការរបស់មនុស្សប្រាប់ឱ្យដឹងអំពីបទពិសោធ និងភាពជាមនុស្សរបស់គេ។ អ្វីៗដែលមនុស្សផ្ដល់ជូន និងកិច្ចការដែលគេធ្វើ គឺតំណាងរូបគេតែម្ដង។ តម្រិះរបស់មនុស្ស ការបកស្រាយរកហេតុផលរបស់មនុស្ស កត្ដវិទ្យារបស់មនុស្ស និងការស្រមើស្រមៃសម្បូរបែប សុទ្ធតែរាប់បញ្ចូលនៅក្នុងកិច្ចការរបស់គេទាំងអស់។ បទពិសោធរបស់មនុស្ស អាចប្រាប់អំពីកិច្ចការរបស់គេជាពិសេស ហើយបទពិសោធរបស់បុគ្គលម្នាក់ ក៏ក្លាយជាធាតុផ្សំនៃកិច្ចការរបស់គេ។ កិច្ចការរបស់មនុស្សអាចស្ដែងចេញនូវបទពិសោធរបស់គេ។ ពេលមនុស្សខ្លះ ទទួលបទពិសោធអវិជ្ជមាន នោះសម្ដីភាគច្រើននៃការរួមប្រកបរបស់គេ ក៏នឹងមានចំណុចអវិជ្ជមានដែរ។ ប្រសិនបើបទ ពិសោធមួយគ្រារបស់គេ មានលក្ខណៈវិជ្ជមាន នោះពួកគេក៏មានផ្លូវមួយជាពិសេសក្នុងចំណុចវិជ្ជមាន ការប្រកបគ្នារបស់គេក៏ប្រកបដោយការលើកទឹកចិត្ត ហើយមនុស្សក៏អាចទទួលបានការផ្ដល់ជូនដ៏វិជ្ជមានពីពួកគេដែរ។ ប្រសិនបើអ្នកបម្រើការម្នាក់ទៅជាអវិជ្ជមានមួយគ្រា នោះការប្រកបគ្នារបស់គេ នឹងបន្តមានចំណុចអវិជ្ជមានរហូត។ ការប្រកបគ្នាបែបនេះ មានតែការបាក់ទឹកចិត្ត ហើយអ្នកដទៃក៏ទៅជាបាក់ទឹកចិត្តទាំងមិនដឹងខ្លួន បន្ទាប់ពីបាន ចូលរួមប្រកបជាមួយគេ។ ស្ថានភាពរបស់អ្នកដើរតាម គឺប្រែប្រួលទៅតាមស្ថានភាពរបស់អ្នកដឹកនាំ។ អ្នកធ្វើការមានស្ថានភាពក្នុងចិត្តយ៉ាងណា គេនឹងស្ដែងចេញស្ថានភាពនោះមក រីឯកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធរមែងប្រែប្រួលតាមសភាពរបស់មនុស្ស។ ព្រះអង្គធ្វើ ការទៅតាមបទពិសោធរបស់មនុស្ស ហើយមិនបង្ខំពួកគេទេ ប៉ុន្តែទ្រង់តម្រូវពីមនុស្ស ទៅតាមលំហូរទូទៅនៃបទពិសោធរបស់គេ។ មានន័យថា ការប្រកបគ្នារបស់មនុស្ស ខុសគ្នាពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្វីដែលមនុស្សប្រកបគ្នា បង្ហាញឱ្យឃើញនូវបទពិសោធ និងតម្រិះរបស់បុគ្គលម្នាក់ៗ ទាំងស្ដែងពីបទពិសោធ និងតម្រិះរបស់គេចំពោះមូលដ្ឋានកិច្ចការរបស់ព្រះទៀតផង។ ទំនួលខុសត្រូវរបស់គេ គឺត្រូវស្វែងរកនូវអ្វីដែលពួកគេគួរអនុវត្ត ឬចូលទៅក្នុងសេចក្ដីនោះ បន្ទាប់ពីព្រះជាម្ចាស់ធ្វើការ ឬមានបន្ទូលរួចយកសេចក្ដីទាំងនេះ ទៅប្រាប់អ្នកដើរតាម។ ដូច្នេះ កិច្ចការរបស់មនុស្សតំណាងឱ្យច្រកទ្វារនិងការអនុវត្តរបស់គេ។ ពិតណាស់ កិច្ចការនេះ លាយបញ្ចូលគ្នាទាំងមេរៀន និងបទពិសោធរបស់មនុស្ស ឬគំនិតខ្លះរបស់គេ។ ដោយឡែក ទោះបីជាព្រះវិញ្ញាណបរិសុទ្ធធ្វើការ ទាំងចំពោះមនុស្ស ឬនៅក្នុងព្រះដែលយកកំណើតជាសាច់ឈាម ក៏អ្នកបម្រើការអាចបង្ហាញឱ្យដឹងថា កិច្ចការនោះជាអ្វីដែរ។ បើទោះបីព្រះ វិញ្ញាណបរិសុទ្ធជាអ្នកធ្វើកិច្ចការក៏ដោយ ក៏កិច្ចការនេះត្រូវបានសង់លើគ្រឹះនៃអត្តសញ្ញាណដែលមនុស្សមានពីកំណើត ពីព្រោះព្រះវិញ្ញាណបរិសុទ្ធ មិនធ្វើការដោយគ្មានមូលដ្ឋានគ្រឹះឡើយ។ ម្យ៉ាងទៀត គឺកិច្ចការនេះមិនមែនកើតមានឡើងដោយទទេសូន្យ ប៉ុន្តែរមែងត្រូវបានធ្វើឡើងស្របតាមស្ថានការណ៍ជាក់ស្ដែង និងលក្ខខណ្ឌពិត។ គឺមានតែតាមវិធីនេះទេ ទើបនិស្ស័យរបស់មនុស្សត្រូវបានបំផ្លាស់បំប្រែ ហើយសញ្ញាណនិងគំនិតចាស់គំរិលរបស់គេត្រូវបានផ្លាស់ប្រែ។ អ្វីដែលមនុស្សស្ដែងចេញមក ជាអ្វីដែលគេមើលឃើញ អ្វីដែលគេទទួលជាបទពិសោធ និងជាអ្វីដែលគេអាចស្រមៃដល់ ហើយក៏ជាអ្វីដែលគំនិតរបស់មនុស្សអាចគិតយល់ដែរ បើទោះការនេះគឺជាគោលលទ្ធិ ឬមួយជាសញ្ញាណក៏ដោយ។ កិច្ចការរបស់មនុស្ស ពុំអាចលើសពីទំហំបទពិសោធរបស់គេ ក៏មិនមែនជាអ្វីដែលមនុស្សមើលឃើញ មិនមែនជាអ្វីដែលមនុស្សអាចស្រមើស្រមៃ ឬគិតស្មានដល់ បើទោះបីជាកិច្ចការនោះធំយ៉ាងណាក៏ដោយ។ គ្រប់យ៉ាងដែលព្រះជាម្ចាស់ស្ដែងចេញមកឱ្យឃើញ គឺជាអង្គទ្រង់ផ្ទាល់តែម្ដង ហើយការនេះមនុស្សមិនអាចសម្រេចបាននោះឡើយ ដ្បិតវាលើសពីការគិតរបស់មនុស្ស។ ទ្រង់បង្ហាញឱ្យឃើញអំពីកិច្ចការដឹកនាំមនុស្សលោកទាំងអស់ ហើយកិច្ចការនេះមិនពាក់ព័ន្ធនឹងសេចក្ដីពិស្ដារនៃបទពិសោធរបស់មនុស្សទេ ប៉ុន្តែវាពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ទ្រង់ផ្ទាល់វិញ។ អ្វីដែលមនុស្សបង្ហាញឱ្យឃើញ គឺជាបទពិសោធរបស់គេ រីឯអ្វីដែលព្រះជាម្ចាស់បង្ហាញឱ្យឃើញ គឺជាលក្ខណៈរបស់ទ្រង់ដែលជានិស្ស័យដែលទ្រង់មានរហូតមក ហើយវាលើសពីការយល់របស់មនុស្សផង។ បទពិសោធរបស់មនុស្ស គឺជាការយល់ឃើញនិងចំណេះដឹងដែលគេទទួលបាន ផ្អែកទៅលើមូលដ្ឋាននៃការស្ដែងឱ្យឃើញអំពីលក្ខណៈរបស់ព្រះជាម្ចាស់វិញ។ តម្រិះនិងចំណេះដឹងទាំងនេះ ត្រូវបានហៅថាជាលក្ខណៈរបស់មនុស្ស និងជាគ្រឹះនៃការស្ដែងចេញឱ្យឃើញនូវនិស្ស័យពីកំណើត និងគុណសម្បត្ដិពីកំណើតរបស់មនុស្ស ហេតុនេះទើបទើបចំណុចទាំងនេះត្រូវបានហៅថាជាលក្ខណៈរបស់មនុស្ស។ មនុស្សអាចប្រកបនឹងអ្វីដែលគេទទួលជាបទពិសោធ និងមើលឃើញ។ គ្មាននរណាអាចប្រកបនឹងអ្វីដែលគេមិនធ្លាប់មានបទពិសោធ មិនធ្លាប់មើលឃើញ ឬគំនិតគេយល់មិនដល់ទេ ពួកគេពុំមានលក្ខណៈទាំងអស់នេះនៅក្នុងពួកគេនោះឡើយ។ ប្រសិនបើអ្វីដែលមនុស្សបង្ហាញឱ្យឃើញ មិនមែនកើតពីបទពិសោធរបស់គេ ការនោះគឺជាការស្រមើស្រមៃ ឬជាគោលលទ្ធិហើយ។ និយាយឱ្យស្រួលយល់ គឺគ្មានទេភាពជាក់ស្ដែងនៅក្នុងពាក្យសម្ដីរបស់គេ។ ប្រសិនបើអ្នកមិនដែលប្រឡូកជាមួយនឹងរឿងរ៉ាវសង្គមសោះ អ្នកមុខជាមិនអាចជជែកអំពីសម្ពន្ធភាពសាំញ៉ាំក្នុងសង្គមឱ្យបានច្បាស់ដែរ។ ប្រសិនបើអ្នកគ្មានគ្រួសារ នៅពេលអ្នកដទៃជជែកគ្នាអំពីបញ្ហាគ្រួសារ អ្នកមុខជាមិនយល់អំពីសម្ដីភាគច្រើនដែលគេជជែកនោះឡើយ។ ហេតុដូច្នេះ អ្វីដែលមនុស្សប្រកបគ្នា និងកិច្ចការដែលគេធ្វើ តំណាងឱ្យលក្ខណៈខាងក្នុងរបស់គេ។
(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣១៨. សម្ដីរបស់ខ្ញុំតំណាងឱ្យលក្ខណៈ របស់ខ្ញុំ ប៉ុន្តែអ្វីដែលខ្ញុំនិយាយ វាហួសពីគំនិតគិតដល់ របស់មនុស្ស។ អ្វីដែលខ្ញុំនិយាយ មិនមែនជារឿងដែល មនុស្សមានពិសោធនោះទេ ហើយក៏មិនមែនជាអ្វីដែល មនុស្សអាចមើលឃើញនោះដែរ ហើយវាក៏មិនមែនជារបស់ដែលមនុស្សអាចពាល់បានដែរ តែវាគឺជាលក្ខណៈរបស់ខ្ញុំ។ មនុស្សខ្លះទទួលស្គាល់តែត្រឹមថា អ្វីដែលខ្ញុំនិយាយប្រាប់ គឺជាអ្វីដែលខ្ញុំមានពិសោធ ប៉ុន្តែពួកគេមិនទទួលស្គាល់ថា វាគឺជាការសម្ដែងចេញដោយផ្ទាល់របស់ព្រះវិញ្ញាណ។ ប្រាកដណាស់ អ្វីដែលខ្ញុំនិយាយគឺជាអ្វីដែលខ្ញុំមានពិសោធ។ ខ្ញុំនេះហើយជាអ្នកដែលបានធ្វើការងារគ្រប់គ្រងអស់រយៈពេលប្រាំមួយពាន់ឆ្នាំមកនេះ។ ខ្ញុំបានមានពិសោធនូវអ្វីៗគ្រប់យ៉ាងតាំងតែពីដើមកំណើតរបស់មនុស្សលោក មកទល់នឹងបច្ចុប្បន្ននេះ។ ម្ដេចក៏ខ្ញុំមិនអាចពិភាក្សាអំពីរឿងនេះបាន? កាលណានិយាយអំពីសន្ដានកំណើតរបស់មនុស្ស ខ្ញុំបានឃើញច្បាស់ណាស់ ដ្បិតខ្ញុំបានសង្កេតតាំងពីយូរណាស់មកហើយ។ ម្ដេចក៏ខ្ញុំមិនអាចជជែកអំពីរឿងនេះ ឱ្យច្បាស់លាស់បាន? ដោយសារតែខ្ញុំបានមើលឃើញលក្ខណៈរបស់មនុស្សច្បាស់ ខ្ញុំក៏មានលក្ខណសម្បត្តិគ្រប់គ្រាន់ នឹងដាក់ទោសមនុស្ស ហើយជំនុំជម្រះគេផង ពីព្រោះមនុស្សលោកទាំងអស់កើតពីខ្ញុំមក ប៉ុន្តែគេត្រូវបង្ខូចឱ្យទៅជាអាក្រក់ដោយសារសាតាំង។ ពិតណាស់ ខ្ញុំក៏មានលក្ខណៈសម្បត្តិគ្រាប់គ្រាន់ដើម្បីនឹងវាយតម្លៃកិច្ចការដែលខ្ញុំបានធ្វើដែរ។ បើទោះបីជាកិច្ចការនេះ ពុំមែនត្រូវបានធ្វើឡើងដោយសាច់ឈាមរបស់ខ្ញុំមែន តែវាគឺជាការស្ដែងចេញដោយផ្ទាល់ពីព្រះវិញ្ញាញ ហើយនេះគឺជាលក្ខណៈដែលខ្ញុំមាន និងជាលក្ខណៈរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបង្ហាញ និងធ្វើកិច្ចការដែលខ្ញុំគួរធ្វើ។ អ្វីដែលមនុស្សនិយាយ គឺជាអ្វីដែលគេមានបទពិសោធ។ វាជាអ្វីដែលគេបានឃើញ ជាអ្វីដែលគំនិតរបស់គេអាចគិតដល់ ហើយជាអ្វីដែលញាណរបស់គេអាចចាប់បាន។ នោះជាអ្វីដែលគេអាចជជែកប្រាប់បាន។ ព្រះបន្ទូលដែលថ្លែងដោយសាច់ឈាមនៃព្រះដែលយកកំណើតជាមនុស្ស ជាការបង្ហាញដោយផ្ទាល់ពីព្រះវិញ្ញាណ គឺជារឿងដែលសាច់ ឈាមមិនធ្លាប់មានបទពិសោធ ឬមើលឃើញ ប៉ុន្តែទ្រង់នៅតែអាចបង្ហាញលក្ខណៈរបស់ទ្រង់ដដែល ដ្បិតលក្ខណៈនៃសាច់ឈាមរបស់ទ្រង់ជាវិញ្ញាណ ហើយទ្រង់បង្ហាញនូវកិច្ចការនៃព្រះវិញ្ញាណ។ កិច្ចការនេះ ជាកិច្ចការដែលត្រូវបានធ្វើរួចជាស្រេចដោយព្រះវិញ្ញាណ បើទោះបីជាកិច្ចការនោះ វាហួសពីការឈានដល់នៃសាច់ឈាមក៏ដោយ។ បន្ទាប់ពីការយកកំណើតជាសាច់ឈាម តាមរយៈការបង្ហាញនៃសាច់ឈាម ព្រះអង្គអាចធ្វើឱ្យមនុស្សស្គាល់លក្ខណៈរបស់ព្រះជាម្ចាស់ ឱ្យមនុស្សមើលឃើញនិស្ស័យរបស់ព្រះជាម្ចាស់ និងកិច្ចការដែលព្រះអង្គបានធ្វើ។ កិច្ចការរបស់មនុស្សផ្ដល់នូវភាពច្បាស់លាស់អំពីអ្វីដែលគេគួរប្រកាន់ខ្ជាប់ និងអ្វីដែលគេគួរតែយល់កិច្ចការពាក់ព័ន្ធ ទាំងការដឹកនាំមនុស្សឆ្ពោះទៅរកការយល់ដឹង និងការទទួលបទពិសោធនូវសេចក្ដីពិត។ កិច្ចការរបស់មនុស្ស គឺដើម្បីគាំទ្រមនុស្ស។ កិច្ចការរបស់ព្រះជាម្ចាស់ គឺដើម្បីបើកផ្លូវ និងយុគសម័យថ្មីៗ សម្រាប់មនុស្សលោក និងដើម្បីបង្ហាញឱ្យមនុស្សស្គាល់ពីកិច្ចការដែលមនុស្សមិនធ្លាប់ស្គាល់ ដោយឱ្យគេអាចស្គាល់និស្ស័យរបស់ទ្រង់។ រីឯកិច្ចការរបស់ព្រះជាម្ចាស់ គឺដើម្បីដឹកនាំមនុស្សជាតិទាំងអស់។
(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣១៩. កិច្ចការទាំងអស់របស់ព្រះវិញ្ញាណបរិសុទ្ធត្រូវបានអនុវត្ត ដើម្បីផ្ដល់ប្រយោជន៍ដល់មនុស្ស។ កិច្ចការទាំងអស់ គឺដើម្បីតែបង្រៀនមនុស្ស ពុំមានកិច្ចការណាដែលមិនផ្ដល់ប្រយោជន៍ដល់មនុស្សឡើយ។ ទោះបីជាសេចក្ដីពិតស៊ីជម្រៅ ឬរាក់កំភែល ហើយបើទោះបីជាមនុស្សដែលទទួលសេចក្ដីពិតមានគុណសម្បត្តិយ៉ាងណាក៏កិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធធ្វើ ផ្ដល់ប្រយោជន៍ដល់មនុស្សដែរ។ ប៉ុន្តែកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធមិនអាចត្រូវបានធ្វើឡើងដោយផ្ទាល់ឡើយ កិច្ចការនេះត្រូវតែបង្ហាញចេញមកតាមរយៈមនុស្សដែលប្រាស្រ័យទាក់ទងជាមួយទ្រង់។ គឺទាល់តែបែបនេះ ទើបកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធអាចសម្រេចបាន។ ពិតមែនហើយកាលណាព្រះវិញ្ញាណបរិសុទ្ធធ្វើការដោយផ្ទាល់ កិច្ចការនោះមិនច្របូកច្របល់ទាល់តែសោះ ប៉ុន្តែកាលណាព្រះវិញ្ញាណបរិសុទ្ធធ្វើការតាមរយៈមនុស្ស កិច្ចការនោះក៏ក្លាយជាច្របូកច្របល់ ហើយមិនមែនជាកិច្ចការដើមរបស់ព្រះវិញ្ញាណបរិសុទ្ធនោះឡើយ។ ដោយហេតុនេះសេចក្ដីពិតក៏ប្រែប្រួលទៅរកការញែកកម្រិតខុសៗគ្នាដែរ។ អ្នកដើរតាម មិនទទួលបាននូវចេតនាដើមរបស់ព្រះវិញ្ញាណបរិសុទ្ធទេ ប៉ុន្តែជាការរួមបញ្ចូលគ្នានៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងបទពិសោធ និងចំណេះដឹងរបស់មនុស្សវិញ។ ត្រឹមត្រូវហើយចំណែកការដែលអ្នកដើរតាមទទួលនោះ គឺជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ឯបទពិសោធ និងចំណេះដឹងរបស់មនុស្សដែលគេទទួលវិញវាខុសៗគ្នា ដ្បិតអ្នកធ្វើការសុទ្ធតែខុសគ្នា។ អ្នកធ្វើការដែលមានការស្រាយបំភ្លឺ និងការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ នឹងបន្តទទួលបានបទពិសោធផ្អែកទៅលើការស្រាយបំភ្លឺ និងការដឹកនាំនេះ។ ក្នុងបទពិសោធនេះ បានរួមបញ្ចូលគ្នាទាំងគំនិត និងបទពិសោធរបស់មនុស្ស ក៏ដូចជាសភាវៈនៃមនុស្សជាតិ ហើយបន្ទាប់មក ពួកគេក៏ទទួលបានចំណេះដឹងនិងតម្រិះដែលពួកគេគួរមាន។ នេះជាវិធីអនុវត្តរបស់មនុស្សបន្ទាប់ពីពួកគេបានមានបទពិសោធអំពីសេចក្ដីពិត។ វិធីអនុវត្តនេះមិនមែនដូចគ្នារហូតទេដ្បិតមនុស្សមានពិសោធខុសគ្នា ហើយកិច្ចការដែលគេមានបទពិសោធក៏មានភាពខុសៗគ្នាដែរ។ តាមវិធីនេះ ការស្រាយបំភ្លឺដដែលរបស់ព្រះវិញ្ញាណបរិសុទ្ធ នាំមកនូវចំណេះដឹង និងការអនុវត្តខុសៗគ្នា ដ្បិតមនុស្សដែលទទួលនូវការស្រាយបំភ្លឺនេះមាននូវភាពខុសៗគ្នា។ មនុស្សខ្លះ ប្រព្រឹត្តខុសតិចតួចក្នុងពេលអនុវត្ត ខណៈដែលមនុស្សខ្លះទៀតប្រព្រឹត្តធ្ងន់ធ្ងរ ហើយមនុស្សខ្លះទៀតប្រព្រឹត្តខុសទាំងស្រុងតែម្ដង។ នេះគឺមកពីមនុស្សមានសមត្ថភាពយល់ដឹងខុសគ្នា ហើយក៏ដោយសារតែគុណសម្បត្តិពីកំណើតរបស់គេខុសៗពីគ្នាដែរ។ មនុស្សខ្លះមានការយល់តែមួយប្រភេទទេ ក្រោយពេលស្ដាប់ឮសារមួយ ឯមនុស្សខ្លះទៀត មានការយល់ដឹងផ្សេងបន្ទាប់ពីបានឮសេចក្ដីពិត។ មនុស្សខ្លះយល់លម្អៀងតែបន្តិចទេ ប៉ុន្តែអ្នកខ្លះទៀតវិញ មិនយល់ពីអត្ថន័យពិតនៃសេចក្ដីពិតសោះតែម្ដង។ ដូច្នេះ ការយល់ដឹងរបស់មនុស្សម្នាក់ៗ ជះឥទ្ធិពលដល់វិធីដែលគេដឹកនាំអ្នកដទៃ។ ជាការពិតប្រាកដណាស់ដ្បិតកិច្ចការរបស់មនុស្សម្នាក់ គឺបានត្រឹមតែ ជាការបង្ហាញនូវលក្ខណៈរបស់គេប៉ុណ្ណោះ។ មនុស្សដែលត្រូវបានដឹកនាំដោយមនុស្សដែលមានការយល់ដឹងដ៏ត្រឹមត្រូវចំពោះសេចក្ដីពិត គេក៏មានការយល់ដឹងដ៏ត្រឹមត្រូវចំពោះសេចក្ដីពិតដូចគ្នាដែរ។ បើទោះបីជាមានមនុស្សខ្លះ មានការយល់ខុសតិចតួច ក៏មនុស្សទាំងនោះមានចំនួនតិចតួចដែរ មិនមែនគ្រប់គ្នាសុទ្ធតែយល់ខុសនោះទេ។ ប្រសិនបើមនុស្សម្នាក់មានការយល់ដឹងខុសចំពោះសេចក្ដីពិត អ្នកដែលដើរតាមគាត់ក៏ប្រាកដជាខុសដែរ ហើយមនុស្សទាំងនេះនឹងយល់ខុសលើន័យពាក្យគ្រប់ម៉ាត់។ កម្រិតយល់ដឹងអំពីសេចក្ដីពិតរបស់អ្នកដែលដើរតាម ភាគច្រើនគឺអាស្រ័យលើអ្នកធ្វើការ។ ពិតណាស់ សេចក្ដីពិតដែលមកពីព្រះជាម្ចាស់ គឺត្រឹមត្រូវ ហើយឥតខុសត្រង់ណា ព្រមទាំងប្រាកដច្បាស់ផង។ យ៉ាងណាមិញ អ្នកធ្វើការមិនមែនត្រឹមត្រូវទាំងស្រុង ហើយក៏មិនអាចនិយាយថា ជឿជាក់បានទាំងស្រុងដែរ។ ប្រសិនបើអ្នកធ្វើការអាចមានវិធីជាក់ស្ដែងដើម្បីយកសេចក្ដីពិតទៅអនុវត្ត នោះអ្នកដឹកនាំក៏មានវិធីអនុវត្តដែរ។ ប្រសិនបើអ្នកធ្វើការ ពុំមានវិធីអនុវត្តសេចក្ដីពិត មានតែគោលលទ្ធិ នោះអ្នកដើរតាម ក៏មិនមានភាពជាក់ស្ដែងដែរ។ គុណសម្បត្តិ និងនិស្ស័យរបស់អ្នកដើរតាម ត្រូវបានកំណត់ពីកំណើត គ្មានអ្វីពាក់ព័ន្ធនឹងអ្នកធ្វើការទេ ប៉ុន្តែទំហំនៃការយល់ដឹងនូវសេចក្ដីពិត និងការដែលអ្នកដើរតាមស្គាល់ព្រះជាម្ចាស់ គឺអាស្រ័យទៅលើអ្នកធ្វើការ (នេះក៏ចំពោះតែមនុស្សខ្លះដែរទេ)។ អ្នកធ្វើការមានលក្ខណៈបែបណា នោះអ្នកដើរតាមដែលអ្នកធ្វើការនោះដឹកនាំ ក៏បែបនោះដែរ។ អ្វីដែលធ្វើការសម្ដែងចេញ គឺជាលក្ខណៈរបស់គេផ្ទាល់ ដោយគ្មានការព្រៀងទុក។ ការទាមទារដែលគេតម្រូវពីអ្នកដែលដើរតាមគេ គឺជាអ្វីដែលខ្លួនគេផ្ទាល់យល់ព្រម ឬអាចសម្រេចបាន។ អ្នកធ្វើការភាគច្រើន ប្រើប្រាស់អ្វីដែលធ្វើខ្លួនឯង មកធ្វើជាមូលដ្ឋាន ដើម្បីតម្រូវពីមនុស្សដែលដើរតាមពួកគេ បើទោះបីជាមានកិច្ចការជាច្រើនដែលអ្នកដើរតាមពួកគេ មិនអាចសម្រេចសោះ ហើយកិច្ចការដែលពួកគេមិនអាចសម្រេចបាននោះ ក៏ក្លាយជាឧបសគ្គដល់ការចូលទៅក្នុងការអនុវត្តរបស់គេទៅវិញ។
ក្នុងកិច្ចការរបស់អ្នកដែលបានឆ្លងកាត់ការលួសកាត់ ការដោះស្រាយជាមួយការជំនុំជម្រះ និងការវាយផ្ចាល មានការបង្វែរចាកតិចតួចបំផុត រីឯការបង្ហាញអំពីកិច្ចការរបស់គេក៏រឹតតែសុក្រឹតទៀតផង។ មនុស្សដែលសម្អាងលើលក្ខណៈធម្មជាតិរបស់គេដើម្បីធ្វើការប្រព្រឹត្តកំហុសធ្ងន់ណាស់។ កិច្ចការរបស់មនុស្សដែលមិនបានគ្រប់លក្ខណ៍ បង្ហាញចេញនូវលក្ខណៈធម្មជាតិរបស់គេច្រើនពេក ដែលបង្កើតឱ្យមានឧបសគ្គដ៏ធំដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ដោយឡែក ទោះបីជាគុណសម្បត្តិរបស់មនុស្សល្អយ៉ាងណា ក៏គេនៅតែត្រូវឆ្លងកាត់ការលួសកាត់ ការដោះស្រាយជាមួយ និងការជំនុំជម្រះដែរ មុនពេលដែលគេអាចធ្វើកិច្ចការនៃបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់បាន។ ប្រសិនបើពួកគេមិនឆ្លងកាត់ ការជំនុំជម្រះបែបនេះទេ កិច្ចការរបស់ពួកគេ ទោះបីជាសម្រេចបានល្អយ៉ាងណា ក៏មិនអាចស្របនឹងគោលការណ៍នៃសេចក្ដីពិតបានឡើយ ហើយនៅតែជាផលដែលកើតចេញពីលក្ខណៈធម្មជាតិ និងសេចក្ដីល្អរបស់មនុស្សដដែល។ កិច្ចការរបស់មនុស្សដែលបានឆ្លងកាត់នូវការលួសកាត់ ការដោះស្រាយជាមួយ និង ការជំនុំជម្រះ កាន់តែសុក្រឹតជាងកិច្ចការរបស់មនុស្សដែលមិនឆ្លងកាត់ការលួសកាត់ ការដោះស្រាយជាមួយ និងការជំនុំជម្រះទៅទៀត។ មនុស្សដែលមិនបានឆ្លង កាត់ការជំនុំជម្រះ មិនបង្ហាញនូវអ្វីក្រៅតែពីសាច់ឈាមនិងគំនិតរបស់មនុស្សលោក បូករួមទាំងបញ្ញា និងទេពកោសល្យពីកំណើតរបស់មនុស្សលោកប៉ុណ្ណោះ។ នេះមិនមែនជាបង្ហាញអំពីកិច្ចការរបស់ព្រះជាម្ចាស់ ដោយសុក្រឹតរបស់មនុស្សឡើយ។ អ្នកដែលដើរតាមមនុស្សបែបនេះ ត្រូវបាននាំមកចំពោះព្រះជាម្ចាស់ ដោយសារលក្ខណៈពីកំណើតរបស់គេ។ ដោយសារគេបង្ហាញនូវតម្រិះនិងបទពិសោធរបស់មនុស្សខ្លាំងពេក ដែលស្ទើរតែដាច់ចេញពីចេតនាដើមរបស់ព្រះជាម្ចាស់ និងល្អៀងឆ្ងាយពេក ទើបកិច្ចការរបស់មនុស្សបែបនេះ មិនអាចនាំមនុស្សមកចំពោះព្រះជាម្ចាស់ តែផ្ទុយទៅវិញបែរជា នាំគេមកចំពោះមនុស្សលោកវិញ។ ហេតុនេះ អស់អ្នកដែលមិនបានឆ្លងកាត់ការជំនុំជម្រះ និងការដាក់ទោសពុំមានលក្ខណៈសម្បត្តិនឹងអនុវត្តកិច្ចការនៃបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់នោះឡើយ។ ... ប្រសិនបើមនុស្សពុំត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍ទេ ហើយនិស្ស័យពុករលួយរបស់គេពុំត្រូវបានលួសកាត់ និងពុំត្រូវបានដោះស្រាយជាមួយទេ នោះចន្លោះរវាងអ្វីដែលគេបង្ហាញចេញ និងសេចក្ដីពិត គឺធំណាស់។ អ្វីដែលគេបង្ហាញចេញមក វាមានលាយឡំជាមួយនឹងកត្តាស្រពេចស្រពិល ដូចជាការស្រមើស្រមៃ និងបទពិសោធតែម្ខាងរបស់គេ។ ជាងនេះទៅទៀត បើទោះបីជាគេធ្វើការយ៉ាងណាក៏មនុស្សមានអារម្មណ៍ថា គ្មានគោលដៅទូទៅ និងគ្មានសេចក្ដីពិតដែលស័ក្ដិសមដើម្បីឱ្យមនុស្សទាំងអស់ប្រកាន់ខ្ជាប់ដែរ។ ភាគច្រើននៃអ្វីដែលទាមទារពីមនុស្ស គឺហួសពីសមត្ថភាពគេ ពួកគេប្រៀបដូចជាសត្វទាដែលត្រូវគេបង្ខំឱ្យទៅទំលើទ្រនំ។ នេះជាកិច្ចការដែលកើតពីឆន្ទៈរបស់មនុស្ស។ និស្ស័យពុករលួយរបស់មនុស្ស គំនិត និងសញ្ញាណរបស់គេ ជ្រួតជ្រាបទៅគ្រប់អវយវៈទាំងអស់នៅក្នុងរាងកាយរបស់គេ។ មនុស្សមិនមែនកើតមកទាំងមាននូវសភាវគតិក្នុងការអនុវត្តសេចក្ដីពិតមកជាមួយនោះទេ គេក៏មិនមានសភាវគតិក្នុងការស្វែងយល់ពីសេចក្ដីពិតដោយផ្ទាល់នោះដែរ។ បន្ថែមពីលើនិស្ស័យពុករលួយរបស់មនុស្ស កាលណាមនុស្សដែលមានចរិតកំណើតបែបនេះធ្វើការ តើវាមិនបង្កឱ្យមានការបន្ទុចបង្អាក់ទេឬអី? ចំណែកមនុស្សដែលបានគ្រប់លក្ខណ៍វិញ គេបានទាំងបទពិសោធសេចក្ដីពិតដែលមនុស្សយល់ និងស្គាល់នូវនិស្ស័យពុករលួយរបស់ពួកគេ ដើម្បីឱ្យរឿងដ៏ស្រពេចស្រពិល និងកត្តាដែលមិនច្បាស់លាស់ក្នុងកិច្ចការរបស់គេ នឹងថមថយទៅបន្តិចម្ដងៗ ភាពស្មោកគ្រោករបស់របស់មនុស្ស ក៏កាន់តែតិចទៅៗ ហើយកិច្ចការ និងការបម្រើរបស់គេក៏កាន់តែកៀកទៅនឹងបទដ្ឋានដែលព្រះជាម្ចាស់តម្រូវដែរ។ ដូច្នេះ កិច្ចការរបស់គេបានចូលទៅក្នុងភាពជាក់ស្ដែងនៃសេចក្ដីពិត ហើយកិច្ចការនោះក៏បានក្លាយជាភាពប្រាកដនិយម។ ការរិះគិតនៅក្នុងគំនិតរបស់មនុស្ស រារាំងដល់កិច្ចការ របស់ព្រះវិញ្ញាណបរិសុទ្ធជាពិសេស។ មនុស្សសម្បូរការស្រមើស្រមៃ ហើយមានសុភវិនិច្ឆ័យដ៏សមហេតុផលច្រើន គេក៏មានបទពិសោធដោះស្រាយការងារយូរផងដែរ។ ប្រសិនបើលក្ខណៈរបស់មនុស្សទាំងនេះ មិនឆ្លងកាត់នូវការលួសកាត់ និងការកែតម្រូវទេ លក្ខណៈទាំងនេះនឹងក្លាយជាឧបសគ្គដល់កិច្ចការមិនខាន។ ដូច្នេះ កិច្ចការរបស់មនុស្សមិនអាចសម្រេចបានកម្រិតធំបំផុតនៃភាពត្រឹមត្រូវបានឡើយ ជាពិសេស គឺកិច្ចការរបស់មនុស្សដែលមិនបានគ្រប់លក្ខណ៍។
(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣២០. កិច្ចការរបស់មនុស្សស្ថិតតែក្នុងក្រុមមួយ និងមាននូវដែនកំណត់។ មនុស្សម្នាក់អាចត្រឹមតែធ្វើកិច្ចការនៅក្នុងដំណាក់កាលមួយ និងមិនអាចធ្វើការក្នុងយុគសម័យទាំងមូលបានឡើយ ពុំនោះទេ គេមុខជាដឹកនាំមនុស្សឱ្យលង់ក្នុងក្បួនច្បាប់ជាមិនខាន។ កិច្ចការរបស់មនុស្ស អាចប្រើការបានត្រឹមតែមួយគ្រា ឬមួយដំណាក់កាលជាក់លាក់ប៉ុណ្ណោះ។ នេះគឺដោយសារបទពិសោធរបស់មនុស្សមានវិសាលភាពរបស់វា។ គេពុំអាចប្រៀបធៀបនឹងកិច្ចការរបស់មនុស្សជាមួយនឹងកិច្ចការរបស់ព្រះជាម្ចាស់បានទេ។ វិធីអនុវត្ត និងចំណេះដឹងអំពីសេចក្ដីពិតរបស់មនុស្ស អាចប្រើការបានក្នុងវិសាលភាពមួយជាក់លាក់។ អ្នកពុំអាចនិយាយថា ផ្លូវដែលមនុស្សដើរគឺជាបំណងព្រះហឫទ័យរបស់ព្រះវិញ្ញាណបរិសុទ្ធទាំងស្រុងនោះឡើយ ដ្បិតមនុស្សមិនត្រឹមតែអាចទទួលនូវការស្រាយបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធនោះឡើយ ប៉ុន្តែគេក៏មិនអាចត្រូវបំពេញដោយព្រះវិញ្ញាណទាំងស្រុងនោះដែរ។ កិច្ចការដែលមនុស្សអាចមានពិសោធបាន គឺសុទ្ធតែមាននៅក្នុងវិសាលភាពនៃភាពជាមនុស្សធម្មតា និងពុំអាចហួសពីដែនកំណត់នៃការរិះគិតនៅក្នុងគំនិតរបស់មនុស្សធម្មតានោះឡើយ។ មនុស្សដែលអាចស្ដែងនូវភាពជាក់ស្ដែងនៃសេចក្ដីពិតក្នុងជីវិតរបស់គេ គឺសុទ្ធតែមានបទពិសោធនៅក្នុងដែនកំណត់នេះ។ កាលណាពួកគេមានបទពិសោធនឹងសេចក្ដីពិត នោះវានឹងតែងតែជាបទពិសោធនៃជីវិតមនុស្សធម្មតា ដែលត្រូវបានស្រាយបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធជានិច្ច។ វិធីទទួលបានបទពិសោធ មិនមែនជាកត្តាដែលបញ្ចៀសចេញពីជីវិតធម្មតារបស់មនុស្សឡើយ។ ពួកគេមានបទពិសោធអំពីសេចក្ដីពិតដែលត្រូវបានស្រាយបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធ ស្ដីអំពីគ្រឹះនៃការរស់នៅរបស់ពួកគេក្នុងជីវិតជាមនុស្ស។ ជាងនេះទៀត សេចក្ដីពិតនេះ គឺមានលក្ខណៈខុសៗគ្នាពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ ហើយភាពជ្រាលជ្រៅរបស់វាទាក់ទងនឹងសភាវៈរបស់ មនុស្សម្នាក់នោះ។ មនុស្សមិនអាចនិយាយត្រឹមថា ផ្លូវដែលគេដើរ គឺជាជីវិតជាមនុស្សធម្មតារបស់បុគ្គលម្នាក់ ដែលកំពុងព្យាយាមឱ្យបានសេចក្ដីពិតឡើយ ហើយផ្លូវនេះក៏មិនត្រូវបានហៅថាជាផ្លូវដែលមនុស្សធម្មតាម្នាក់ដែលត្រូវបានស្រាយបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធដើរនោះឡើយ។ គ្មាននរណាម្នាក់អាចនិយាយថា ផ្លូវដែលគេដើរជាផ្លូវដែលព្រះវិញ្ញាណបរិសុទ្ធដើរនោះឡើយ។ នៅក្នុងបទពិសោធរបស់មនុស្សធម្មតាៗ កិច្ចការរបស់ព្រះវិញ្ញាណរបស់បរិសុទ្ធក៏មិនដូចគ្នាដែរ ដ្បិតមនុស្សដែលព្យាយាមឱ្យបានសេចក្ដីពិតមិនដូចគ្នាទេ។ ជាងនេះទៀត ដោយសារមជ្ឈដ្ឋានដែលមនុស្សឆ្លងកាត់ និងកម្រិតបទពិសោធរបស់មនុស្សមិនដូចគ្នា ហើយក៏ដោយសារការរួមបញ្ចូលគ្នានៃគំនិត និងការរិះគិតរបស់គេបទពិសោធរបស់គេ លាយបញ្ចូលគ្នា នៅក្នុងកម្រិតខុសៗគ្នាផងដែរ។ មនុស្សម្នាក់ៗ យល់អំពីសេចក្ដីពិតមួយ យោងទៅតាមសណ្ឋានខុសគ្នារៀងៗខ្លួន របស់គេដែរ។ ការយល់ដឹងអំពីអត្ថន័យពិតនៃសេចក្ដីពិតរបស់គេមិនពេញលេញ ហើយយល់តែមួយចំណុច ឬបីបួនចំណុចប៉ុណ្ណោះ។ ទំហំនៃសេចក្ដីពិតដែលមនុស្សមានបទពិសោធខុសៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ស្របតាមស្ថានភាពរបស់បុគ្គលម្នាក់ៗ។ ដូច្នេះចំណេះដឹងអំពីសេចក្ដីពិតដូចគ្នា ដែលត្រូវបានបង្ហាញដោយមនុស្សខុសៗគ្នា គឺមិនដូចគ្នាទេ។ មានន័យថា បទពិសោធរបស់មនុស្សមានកម្រិត និងមិនអាចតំណាងឱ្យព្រះហឫទ័យនៃព្រះវិញ្ញាណបរិសុទ្ធទាំងស្រុងបានឡើយ ចំណែកឯកិច្ចការរបស់មនុស្ស ក៏មិនអាចរាប់ជាកិច្ចការរបស់ព្រះជាម្ចាស់បានដែរ បើទោះបីអ្វីដែលមនុស្សបង្ហាញចេញមកមានលក្ខណៈស្រដៀងនឹងព្រះហឫទ័យព្រះជាម្ចាស់ខ្លាំងក៏ដោយហើយទោះបីជាបទពិសោធរបស់មនុស្សហៀបត្រូវគ្នានឹងកិច្ចការប្រោសឱ្យបានគ្រប់លក្ខណ៍ដែលព្រះវិញ្ញាណបរិសុទ្ធធ្វើក៏ដោយ។ ទាល់តែមនុស្សធ្វើកិច្ចការដែលព្រះជាម្ចាស់ប្រទានឱ្យគេ ទើបគេអាចក្លាយខ្លួនជាអ្នកបម្រើរបស់ព្រះអង្គបាន។ មនុស្សអាចបង្ហាញត្រឹមចំណេះដឹងដែលត្រូវបានស្រាយបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធ និងសេចក្ដីពិតដែលគេបានពីបទពិសោធផ្ទាល់របស់គេ។ មនុស្សគ្មានលក្ខណៈសម្បត្តិ និងមិនបំពេញតាមលក្ខខណ្ឌ ដើម្បីធ្វើជាមធ្យោបាយនៃព្រះវិញ្ញាណបរិសុទ្ធទេ។ គេពុំមានសិទ្ធិនិយាយថា កិច្ចការរបស់គេ ជាកិច្ចការរបស់ព្រះជាម្ចាស់នោះឡើយ។ មនុស្សមាន គោលការណ៍អនុវត្តកិច្ចការរបស់គេ ហើយមនុស្សទាំងអស់មានបទពិសោធខុសគ្នា និងមានស្ថានភាពដោយឡែកៗពីគ្នា។ កិច្ចការរបស់មនុស្ស រួមបញ្ចូលទាំងបទពិសោធទាំងអស់របស់គេ ស្ថិតនៅក្រោមការស្រាយបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ។ បទពិសោធទាំងនេះអាចត្រឹមជាតំណាងលក្ខណៈរបស់មនុស្ស និងមិនតំណាងលក្ខណៈរបស់ព្រះជាម្ចាស់ ឬតំណាងឱ្យព្រះហឫទ័យរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ ដូច្នេះ ផ្លូវដែលមនុស្សដើរ មិនអាចរាប់ជាផ្លូវដែលព្រះវិញ្ញាណបរិសុទ្ធដើរនោះឡើយ ដ្បិតកិច្ចការរបស់មនុស្សមិនតំណាងឱ្យកិច្ចការរបស់ព្រះជាម្ចាស់ឡើយ ហើយកិច្ចការ និងបទពិសោធរបស់មនុស្ស ក៏មិនមែនជាព្រះហឫទ័យដ៏ពេញលេញរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។ កិច្ចការរបស់មនុស្សងាយនឹងធ្លាក់ទៅក្នុងក្បួនច្បាប់ណាស់ ហើយទ្រឹស្ដីកិច្ចការរបស់គេក៏ងាយនឹងត្រូវបង្ខាំងក្នុងវិសាលភាពមានកម្រិតផងដែរ ព្រមទាំងមិនអាចដឹកនាំមនុស្សទៅរកផ្លូវដែលមានសេរីភាពទៀតផង។ អ្នកដើរតាមភាគច្រើនរស់នៅក្នុង វិសាលភាពមានកម្រិត ហើយវិធីដកពិសោធន៍របស់គេក៏មានកម្រិត ក្នុងវិសាលភាពរបស់វាដែរ។ បទពិសោធរបស់មនុស្សរមែងមានកម្រិត ទ្រឹស្ដីនៃកិច្ចការរបស់គេក៏មានកម្រិតទៅតាមប្រភេទមួយចំនួនតូច ហើយក៏មិនអាចធៀបទៅនឹងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ឬក៏កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ដែរ។ នៅទីបំផុត នេះគឺដោយសារតែបទពិសោធរបស់មនុស្សនៅមានកម្រិត។ ព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់យ៉ាងណា កិច្ចការរបស់ទ្រង់នឹងសម្រេចយ៉ាងនោះ កិច្ចការនោះមិនត្រូវកំហិតដោយក្បួនច្បាប់ឡើយ ក៏មិនត្រូវកំណត់ដោយទ្រឹស្តីណាមួយដែរ។ កិច្ចការរបស់ព្រះជាម្ចាស់ពុំមានក្បួនច្បាប់អ្វីទាំងអស់ កិច្ចការទាំងអស់របស់ទ្រង់ត្រូវបានផ្សាយទៅ និងឥតដែនកំណត់។ មិនថាមនុស្សប្រើពេលវេលាដើរតាមទ្រង់យូរប៉ុនណានោះទេ គេមិនអាចព្រាងចេញជាក្បួនច្បាប់ណាមួយ មកគ្រប់គ្រងវិធីធ្វើការរបស់ព្រះជាម្ចាស់បានឡើយ។ ទោះបីជាកិច្ចការរបស់ទ្រង់ ផ្អែកលើគោលការណ៍ ក៏កិច្ចការនេះតែងត្រូវបានធ្វើឡើងតាមវិធីថ្មីៗ និងមានការអភិវឌ្ឍន៍ថ្មីជានិច្ច ហើយលើសពីគំនិតគិតដល់របស់មនុស្សទៀតផង។ ក្នុងរយៈពេលតែមួយគ្រា ព្រះជាម្ចាស់អាចមានកិច្ចការច្រើនប្រភេទខុសៗគ្នា និងមានវិធីដឹកនាំមនុស្សខុសៗគ្នាផងដែរ ធ្វើបែបនេះដើម្បីឱ្យមនុស្សមានច្រកទ្វារ និងការប្រែប្រួលថ្មីៗ។ អ្នកមិនអាចយល់ពីក្បួនច្បាប់នៃកិច្ចការរបស់ទ្រង់ឡើយ ដ្បិតទ្រង់តែងធ្វើការតាមវិធីថ្មី ហើយទាល់តែយ៉ាងនេះ ទើបអ្នកដើរតាមព្រះជាម្ចាស់មិនត្រូវបានកំហិតដោយក្បួនច្បាប់។ កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ រមែងចៀសឆ្ងាយពីសញ្ញាណរបស់មនុស្ស ហើយផ្ទុយពីពួកគេ។ មានតែមនុស្សដែលដើរតាម និងព្យាយាមឱ្យបានទ្រង់ដោយដួងចិត្តពិត ទើបធ្វើឱ្យនិស្ស័យរបស់គេត្រូវបំផ្លាស់បំប្រែ ហើយអាចរស់នៅដោយមានសេរីភាព មិនស្ថិតក្រោមក្បួនច្បាប់ណាមួយ ឬមួយក៏ត្រូវបង្ខាំងដោយសញ្ញាណសាសនានោះឡើយ។ កិច្ចការរបស់មនុស្សធ្វើការទាមទារពីមនុស្ស ដោយសម្អាងលើបទពិសោធរបស់គេផ្ទាល់ និងសម្អាងលើអ្វីដែលខ្លួនគេផ្ទាល់ អាចសម្រេចបាន។ បទដ្ឋាននៃលក្ខខណ្ឌទាំងនេះ ត្រូវបានកំហិតនៅក្នុងវិសាលភាពមួយជាក់លាក់ ចំណែកឯទ្រឹស្តីនៃការអនុវត្តនានា ក៏មានតិចតួចណាស់ដែរ។ ដូច្នេះ អ្នកដើរតាមក៏រស់ក្នុងវិសាលភាពក្នុងកម្រិតនេះទាំងមិនដឹងខ្លួន។ លុះមួយរយៈក្រោយមក ទម្លាប់នេះក៏ក្លាយទៅជាក្បួនច្បាប់ និងជាទម្លាប់នៃការប្រារព្វផ្សេងៗ។ ប្រសិនបើកិច្ចការក្នុងគ្រាមួយ ត្រូវបានដឹកនាំដោយមនុស្សម្នាក់ដែលមិនបានឆ្លងកាត់នូវការប្រោសឱ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ផ្ទាល់ និងពុំបានទទួលនូវការជំនុំជម្រះ នោះអ្នកដើរតាមទ្រង់ទាំងអស់នឹងក្លាយជាសាសនិក និងជាអ្នកឯកទេសខាងប្រឆាំងទាស់នឹងព្រះជាម្ចាស់។ ដូច្នេះ ប្រសិនបើនរណាម្នាក់ជាអ្នកដឹកនាំដែលមានលក្ខណៈសម្បត្តិ បុគ្គលនោះត្រូវតែបានឆ្លងកាត់នូវការជំនុំជម្រះ និងបានទទួលនូវការប្រោសឱ្យបានគ្រប់លក្ខណ៍។ មនុស្សដែលមិនបានឆ្លងកាត់នូវការជំនុំជម្រះទោះបីជាពួកគេមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ក៏គេបង្ហាញត្រឹមតែកិច្ចការស្រពេចស្រពិល និងមិនប្រាកដប្រជាប៉ុណ្ណោះ។ យូរៗទៅ ពួកគេនឹងដឹកនាំមនុស្សទៅក្នុងក្បួនច្បាប់ស្រពេចស្រពិល និងហួសនិស្ស័យធម្មជាតិ។ កិច្ចការដែលព្រះជាម្ចាស់ធ្វើ គឺមិនសម្របនឹងសាច់ឈាមរបស់មនុស្សទេ។ កិច្ចការនេះសោត ក៏មិនសម្របនឹងការរិះគិតរបស់មនុស្សដែរ គឺមានតែផ្ទុយទៅនឹងសញ្ញាណរបស់មនុស្សវិញ កិច្ចការនេះមិនប្រឡាក់ប្រឡូសទៅនឹងការលាបពណ៌នៃសាសនាដ៏ស្រពេចស្រពិលនោះឡើយ។ លទ្ធផលកិច្ចការរបស់ព្រះជាម្ចាស់ មិនអាចសម្រេចបានដោយមនុស្សដែលពុំត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍ដោយសារព្រះអង្គនោះឡើយ។ លទ្ធផលទាំងនេះ ហួសពីគំនិតគិតដល់របស់មនុស្សឆ្ងាយណាស់។
(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣២១. កិច្ចការនៅក្នុងគំនិតរបស់មនុស្ស ងាយស្រួលនឹងឱ្យមនុស្សសម្រេចបាន។ ឧទាហរណ៍ដូចជា គ្រូគង្វាល អ្នកដឹកនាំនៅក្នុងចង្កោមសាសនា សុទ្ធតែពឹងផ្អែកលើអំណោយទាន និងតួនាទីរបស់គេក្នុងការអនុវត្តកិច្ចការរបស់ខ្លួន។ មនុស្សដែលដើរតាមពួកគេយូរហើយនោះ គឺច្បាស់ជាត្រូវបណ្ដាលចិត្តដោយអំណោយទានរបស់ពួកគេ និងរងឥទ្ធិពលពីលក្ខណៈខ្លះរបស់គេមិនខាន។ ពួកគេផ្ដោតលើអំណោយទានសមត្ថភាព និងចំណេះដឹងរបស់មនុស្ស ហើយពួកគេយកចិត្តទុកដាក់ចំពោះរឿងរ៉ាវដែលហួសវិស្ស័យធម្មជាតិ និងគោលលទ្ធិដែលជ្រាលជ្រៅ មិនប្រាកដប្រជា (ពិតណាស់ គោលលទ្ធិជ្រាលជ្រៅទាំងអស់នេះ គឺសុទ្ធតែរកយល់មិនដល់)។ ពួកគេមិនផ្ដោតលើការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សទេ ផ្ទុយទៅវិញ គេផ្ដោតតែលើការបណ្ដុះបណ្ដាលមនុស្សឱ្យចេះអធិប្បាយ និងចេះធ្វើការ ដោយបង្កើនចំណេះដឹងនិងគោលលទ្ធិសាសនាដ៏សម្បូរបែបរបស់គេវិញ។ ពួកគេផ្ដោតទៅលើទំហំនិស្ស័យ ដែលត្រូវបានផ្លាស់ប្ដូររបស់មនុស្ស មិនផ្ដោតទៅលើទំហំនៃការយល់ដឹងរបស់មនុស្សចំពោះសេចក្ដីពិតនោះឡើយ។ ពួកគេមិនយកចិត្តគិតខ្វល់អំពីលក្ខណៈរបស់មនុស្សហើយពួកគេរឹតតែមិនព្យាយាមស្គាល់ពីសភាពធម្មតា និងមិនធម្មតារបស់មនុស្សឡើយ។ ពួកគេមិនប្រឆាំងនឹងសញ្ញាណរបស់មនុស្សឡើយ ហើយក៏មិនបង្ហាញសញ្ញាណរបស់គេដែរ កាន់តែលុបបំបាត់ចំណុចខ្វះខាត ឬសេចក្ដីពុករលួយរបស់មនុស្សដែរ។ មនុស្សភាគច្រើនដែលដើរតាមពួកគេ គេបម្រើដោយអំណោយទានហើយគ្រប់អ្វីដែលគេផ្សាយទៅ គឺសុទ្ធតែជាសញ្ញាណសាសនា និងទ្រឹស្ដីទេវសាស្ត្រ ដែលឆ្ងាយពីភាពជាក់ស្ដែង និងមិនផ្ដល់ឱ្យមនុស្សមានជីវិតផង។ តាមពិត លក្ខណៈនៃកិច្ចការរបស់ពួកគេគឺបណ្ដុះទេពកោសល្យ បណ្ដុះមនុស្សដែលគ្មានអ្វីសោះឱ្យក្លាយទៅជានិស្សិតសាលាព្រះគម្ពីរដែលមានទេពកោសល្យ ក្រោយមក ក៏បន្តទៅធ្វើកិច្ចការ រួចដឹកនាំ។ តើអ្នកអាចមើលឃើញនូវក្រឹត្យវិន័យណាមួយ ក្នុងកិច្ចការប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ដែរឬទេ? មានក្បួនច្បាប់ និងបម្រាមជាច្រើននៅក្នុងកិច្ចការដែលមនុស្សធ្វើ ហើយខួរក្បាលរបស់មនុស្សមានតាមសេចក្ដីជំនឿជ្រុល។ ដូច្នេះអ្វីដែលមនុស្សបង្ហាញចេញ គឺជាចំណេះដឹង និងការទទួលស្គាល់ ដែលស្ថិតក្នុងវិសាលភាពនៃបទពិសោធរបស់គេ។ មនុស្សមិនអាចបង្ហាញអ្វីផ្សេងពីនេះឡើយ។ បទពិសោធ និងចំណេះដឹងរបស់មនុស្ស មិនមែនកើតចេញពីអំណោយទានពីកំណើត ឬសភាវគតិរបស់គេឡើយ កត្តាទាំងនេះកើតឡើងដោយសារតែការដឹកនាំ និងការមើលថែដោយផ្ទាល់របស់ព្រះជាម្ចាស់។ មនុស្សមានតែញាណសតិទទួលយកនូវការ មើលថែនេះ និងគ្មានញាណសតិដែលអាចបង្ហាញឱ្យឃើញផ្ទាល់ថា អ្វីទៅជាទេវភាព។ មនុស្សពុំអាចធ្វើជាប្រភពទឹកបានឡើយ គេត្រឹមតែអាចធ្វើជាភាជនៈដែលទទួលយកទឹកមកពីប្រភពទឹកប៉ុណ្ណោះ។ នេះហើយជាសភាវគតិរបស់មនុស្ស ជាញាណសតិដែលមនុស្សគួរមាន ក្នុងនាមជាមនុស្ស។ ប្រសិនបើមនុស្សម្នាក់បាត់បង់ញាណសតិ ដែលទទួលយកព្រះបន្ទូលព្រះជាម្ចាស់ ហើយបាត់បង់សភាវគតិរបស់មនុស្ស មនុស្សម្នាក់នោះ ក៏បាត់បង់នូវអ្វីដែលមានតម្លៃបំផុត ហើយបាត់បង់នូវភារកិច្ចជាមនុស្សដែលព្រះបង្កើត។ ប្រសិនបើបុគ្គលម្នាក់គ្មានចំណេះដឹង ឬបទពិសោធអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬកិច្ចការរបស់ទ្រង់ បុគ្គលម្នាក់នោះក៏បាត់បង់ភារកិច្ចរបស់ខ្លួន ជាភារកិច្ចដែលគេគួរបំពេញក្នុងនាមជាមនុស្សដែលព្រះបង្កើត ព្រមទាំងបាត់បង់នូវសេចក្ដីថ្លៃថ្នូរក្នុងនាមជាមនុស្សដែលព្រះបង្កើតដែរ។ នេះជាសភាវគតិរបស់ព្រះជាម្ចាស់ ក្នុងការបង្ហាញថា អ្វីទៅជាទេវភាព មិនថាជាការបង្ហាញឱ្យឃើញតាមសាច់ឈាម ឬបង្ហាញដោយព្រះវិញ្ញាណបរិសុទ្ធផ្ទាល់។ នេះជាព័ន្ធកិច្ចរបស់ព្រះជាម្ចាស់។ មនុស្សបង្ហាញឱ្យឃើញ បទពិសោធ ឬចំណេះដឹងរបស់គេផ្ទាល់ (គឺបង្ហាញនូវ លក្ខណៈរបស់គេ) ក្នុងពេលព្រះជាម្ចាស់កំពុងធ្វើការ ឬក្រោយពេលទ្រង់ធ្វើការរួច។ នេះគឺជាសភាវគតិរបស់មនុស្ស និងជាសភាវគតិរបស់គេ ហើយគឺជាលទ្ធផលដែលមនុស្សគួរសម្រេចឱ្យបានដែរ។ ទោះបីការបង្ហាញឱ្យឃើញរបស់មនុស្ស ខុសឆ្ងាយពីអ្វីដែលព្រះជាម្ចាស់បង្ហាញឱ្យឃើញ ហើយទោះបីការបង្ហាញរបស់មនុស្ស ត្រូវកំហិតដោយក្បួនច្បាប់ច្រើនក៏ដោយ ក៏មនុស្សត្រូវបំពេញភារកិច្ចដែលគេគួរបំពេញ ហើយធ្វើអ្វីដែលគេត្រូវធ្វើ។ មនុស្សគប្បីធ្វើគ្រប់យ៉ាងដែលមនុស្សអាចធ្វើបាន ដើម្បីបំពេញភារកិច្ចរបស់គេ ហើយគេពុំគួរមានចិត្តស្ទាក់ស្ទើរ សូម្បីតែបន្តិច។
(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣២២. មនុស្សខ្លះនឹងសួរថា «តើអ្វីទៅជាភាពខុសគ្នារវាងកិច្ចការដែលត្រូវបានធ្វើដោយព្រះជាម្ចាស់ និងកិច្ចការរបស់ពួកហោរា និងពួកសាវ័កកាលពីអតីតកាល? ស្ដេចដាវីឌត្រូវបានហៅថា ព្រះអម្ចាស់ ឯព្រះយេស៊ូវក៏ត្រូវបានហៅបែបនេះដែរ ហើយទោះបីជាកិច្ចការ ដែលពួកទ្រង់បានធ្វើខុសគ្នាក៏ដោយ ក៏ពួកទ្រង់ត្រូវបានគេហៅដូចគ្នា។ ចូរប្រាប់ខ្ញុំបន្ដិចមើល៍ថា ហេតុអ្វីបានជាអត្តសញ្ញាណរបស់ពួកទ្រង់មិនដូចគ្នា? អ្វីដែលយ៉ូហានបានឃើញ គឺជានិមិត្តមួយ ជានិមិត្តដែលបានមកពីព្រះវិញ្ញាណបរិសុទ្ធដែរ ហើយគាត់អាចនិយាយអំពីសេចក្តីដែលព្រះវិញ្ញាណបរិសុទ្ធចង់មានព្រះបន្ទូលទៀត ដូច្នេះ ហេតុអ្វីបានជាអត្តសញ្ញាណរបស់យ៉ូហានខុសពីអត្តសញ្ញាណរបស់ព្រះយេស៊ូវ?» ព្រះបន្ទូលដែលចេញពីព្រះយេស៊ូវអាចតំណាងឱ្យព្រះជាម្ចាស់យ៉ាងពេញលេញ ហើយព្រះបន្ទូលទាំងនោះបានតំណាងយ៉ាងពេញលេញឱ្យកិច្ចការរបស់ព្រះជាម្ចាស់។ អ្វីដែលយ៉ូហានបានឃើញ គឺជានិមិត្តមួយ ហើយគាត់មិនអាចមានសមត្ថភាពតំណាងឱ្យកិច្ចការរបស់ព្រះជាម្ចាស់យ៉ាងពេញលេញនោះឡើយ។ ហេតុអ្វីបានជាយ៉ូហាន ពេត្រុស និងប៉ុលបានថ្លែងនូវពាក្យជាច្រើន ដូចជាព្រះយេស៊ូវដែរ ប៉ុន្តែពួកគេមិនមានអត្តសញ្ញាណដូចជាព្រះយេស៊ូវ? ជាចម្បង គឺដោយសារតែកិច្ចការដែលពួកគេបានធ្វើ មានលក្ខណៈខុសគ្នា។ ព្រះយេស៊ូវបានតំណាងឱ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលកំពុងតែធ្វើការដោយផ្ទាល់។ ទ្រង់បានធ្វើកិច្ចការនៃយុគសម័យថ្មី ជាកិច្ចការមួយដែលគ្មាននរណាម្នាក់ធ្លាប់បានធ្វើពីមុនមកឡើយ។ ទ្រង់បានរៀបចំផ្លូវមួយថ្មី ទ្រង់បានតំណាងឱ្យព្រះយេហូវ៉ា ហើយទ្រង់បានតំណាងឱ្យព្រះជាម្ចាស់ផ្ទាល់ ចំណែកឯពេត្រុស ប៉ុល និងដាវីឌវិញ មិនថាពួកគេត្រូវបានត្រាស់ហៅឱ្យធ្វើអ្វីនោះឡើយ ពួកគេគ្រាន់តែបានតំណាងឱ្យអត្តសញ្ញាណជាសត្តនិករមួយរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ហើយពួកគេត្រូវបានព្រះយេស៊ូវ ឬព្រះយេហូវ៉ាបញ្ជូនមក។ ដូច្នេះ មិនថាពួកគេធ្វើកិច្ចការបានច្រើនយ៉ាងណា មិនថាពួកគេបានធ្វើការអស្ចារ្យធំៗបែបណានោះទេ ពួកគេគ្រាន់តែជាសត្តនិកររបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ហើយពួកគេគ្មានសមត្ថភាពតំណាងឱ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេបានធ្វើការនៅក្នុងព្រះនាមរបស់ព្រះជាម្ចាស់ ឬបានធ្វើការ ក្រោយពេលត្រូវបានព្រះជាម្ចាស់បញ្ជូនមកប៉ុណ្ណោះ ហើយលើសពីនេះ ពួកគេបានធ្វើការនៅក្នុងយុគសម័យដែលបានចាប់ផ្ដើមដោយព្រះយេស៊ូវ ឬព្រះយេហូវ៉ា ហើយពួកគេមិនបានធ្វើកិច្ចការណាផ្សេងទៀតឡើយ។ សរុបមក ពួកគេគ្រាន់តែជាសត្តនិកររបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។
(ដកស្រង់ពី «អំពីងារ និងអត្តសញ្ញាណ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣២៣. នៅក្នុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវក៏បានមានបន្ទូលជាច្រើន និងបានបំពេញកិច្ចការជាច្រើនដែរ។ តើទ្រង់ខុសគ្នាពីអេសាយយ៉ាងណាខ្លះ? តើទ្រង់ខុសគ្នាពី ដានីញ៉ែលយ៉ាងណាខ្លះ? តើទ្រង់ជាហោរាម្នាក់មែនទេ? តើហេតុអ្វីបានជាគេហៅទ្រង់ថាព្រះគ្រីស្ទ? តើពួកគាត់មានអ្វីខុសគ្នាខ្លះទៅ? ពួកគេជាមនុស្សដែលបាននិយាយពីព្រះបន្ទូល ហើយព្រះបន្ទូលរបស់ពួកគេសម្រាប់មនុស្ស គឺគ្មានអ្វីខុសគ្នានោះទេ។ ពួកគេបាននិយាយពីព្រះបន្ទូល និងបានបំពេញកិច្ចការ។ ពួកហោរានៃព្រះគម្ពីរសញ្ញាចាស់ បាននិយាយអំពីសេចក្ដីទំនាយ ហើយព្រះយេស៊ូវក៏អាចធ្វើស្រដៀងគ្នានេះបានដែរ។ តើហេតុអ្វីបានជាដូច្នេះទៅវិញ? ភាពខុសគ្នានៅត្រង់នេះ គឺផ្អែកលើធម្មជាតិនៃកិច្ចការនោះ។ ដើម្បីអាចស្វែងយល់អំពីបញ្ហានេះបាន អ្នកមិនត្រូវពិចារណាអំពីធម្មជាតិនៃសាច់ឈាមនោះទេ ហើយអ្នកក៏មិនត្រូវគិតពិចារណាអំពីជម្រៅ ឬភាពរាក់កំភែលនៃសម្ដីរបស់ពួកគេដែរ។ ជានិច្ចកាល អ្នកត្រូវគិតពិចារណាអំពីកិច្ចការរបស់ពួកគេជាមុន ហើយតើកិច្ចការរបស់ពួកគេនោះ ត្រូវសម្រេចជាលទ្ធផលបែបណាចំពោះមនុស្ស។ ពួកហោរាបាននិយាយអំពីសេចក្ដីទំនាយនៅពេលមួយដែលមិនអាចទំនុកបម្រុងដល់ជីវិតរបស់មនុស្សបាន ហើយការជំរុញលើកចិត្តពីមនុស្សមួយចំនួនដូចជា អេសាយ និងដានីយ៉ែល គឺគ្រាន់តែជាសេចក្ដីទំនាយប៉ុណ្ណោះ និងមិនមែនជាមាគ៌ាជីវិតឡើយ។ ប្រសិនបើមិនមែនជាការបើកសម្ដែងដោយផ្ទាល់ពីព្រះយេហូវ៉ាទេ គ្មាននណាម្នាក់អាចសម្រេចកិច្ចការ នោះបានឡើយ មនុស្សសាមញធម្មតាមិនអាចធ្វើវាបានឡើយ។ ព្រះយេស៊ូវក៏បានថ្លែងពីព្រះបន្ទូលជាច្រើនដែរ ប៉ុន្តែព្រះបន្ទូលទាំងអស់នោះ គឺជាមាគ៌ាជីវិតដែលមនុស្សអាចស្វែងរកផ្លូវសម្រាប់ការអនុវត្តបាន។ នេះគឺចង់បានន័យថា ដំបូង ទ្រង់អាចទំនុកបម្រុងដល់ជីវិតមនុស្សបាន ដ្បិតព្រះយេស៊ូវគឺជាជីវិត។ ទីពីរ ទ្រង់អាចកែប្រែភាពវៀចវេររបស់មនុស្សបាន។ ទីបី កិច្ចការរបស់ទ្រង់អាចសម្រេចបាននូវកិច្ចការរបស់ព្រះយេហូវ៉ា ដើម្បីបន្តសម័យកាលនោះតទៅទៀត។ ទីបួន ទ្រង់អាចយល់ពីតម្រូវការនៅក្នុងមនុស្ស និងជ្រាបពីអ្វីដែលមនុស្សខ្វះខាត។ ទីប្រាំ ទ្រង់អាចនាំទៅក្នុងយុគសម័យថ្មីមួយ និងបញ្ចប់យុគសម័យចាស់។ នេះគឺជាមូលហេតុដែលទ្រង់ត្រូវបានគេហៅថាព្រះជាម្ចាស់ និងព្រះគ្រីស្ទ។ ទ្រង់មិនត្រឹមតែខុសពីអេសាយប៉ុណ្ណោះទេ ប៉ុន្តែក៏ខុសគ្នាពីពួកហោរាដទៃទៀតដែរ។ ចូរយកអេសាយមកធ្វើការប្រៀបធៀបអំពីកិច្ចការរបស់ពួកហោរា។ ដំបូង គាត់មិនអាចទំនុកបម្រុងដល់ជីវិតរបស់មនុស្សបានឡើយ។ គាត់មិនអាចចូលទៅក្នុងយុគសម័យថ្មីមួយបានឡើយ។ គាត់បំពេញកិច្ចការនៅក្រោមការដឹកនាំរបស់ព្រះយេហូវ៉ា មិនមែនដើម្បីនាំចូលទៅក្នុងយុគសម័យថ្មីមួយទេ។ ទីបី ព្រះបន្ទូលដែលគាត់បានថ្លែង គឺហួសព្រំដែនរបស់គាត់។ គាត់ទទួលបានការបើកសម្ដែងដោយផ្ទាល់ពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយមនុស្សផ្សេងទៀតនឹងមិនអាចយល់បានឡើយ ទោះបីជាបានស្ដាប់ព្រះបន្ទូលទាំងអស់នោះក្ដី។ ចំណុចទាំងអស់នេះ គឺគ្រប់គ្រាន់សម្រាប់បញ្ជាក់ថា សម្ដីរបស់គាត់ គឺមិនលើសពីសេចក្ដីទំនាយនោះទេ គ្មានអ្វីក្រៅពីទិដ្ឋភាពមួយនៃកិច្ចការដែលបានធ្វើជំនួសព្រះយេហូវ៉ាឡើយ។ ក៏ប៉ុន្តែ គាត់មិនអាចតំណាងឱ្យព្រះយេហូវ៉ាបានទាំងស្រុងឡើយ។ គាត់គឺជាបាវបម្រើរបស់ព្រះយេហូវ៉ា ជាឧបករណ៍មួយនៅក្នុងកិច្ចការរបស់ព្រះយេហូវ៉ា។ គាត់គ្រាន់តែធ្វើកិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ និងនៅក្នុងទំហំនៃកិច្ចការរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ។ គាត់មិនបានបំពេញកិច្ចការហួសពីយុគសម័យនៃក្រឹត្យវិន័យឡើយ។ ផ្ទុយទៅវិញ កិច្ចការរបស់ព្រះយេស៊ូវ ខុសគ្នាពីនេះ។ ទ្រង់បានធ្វើហួសពីទំហំនៃកិច្ចការរបស់ព្រះយេហូវ៉ា។ ទ្រង់បានធ្វើជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងបានឆ្លងកាត់ការជាប់ឆ្កាង ដើម្បីប្រោសលោះមនុស្សជាតិទាំងអស់។ នេះចង់មានន័យថា ទ្រង់បានបំពេញកិច្ចការថ្មីក្រៅពីកិច្ចការដែលព្រះយេហូវ៉ាបានបំពេញ។ នេះគឺជាការនាំចូលទៅក្នុងយុគសម័យថ្មីមួយ។ បន្ថែមលើនេះ ទ្រង់អាចមានបន្ទូលអំពីអ្វីដែលមនុស្សមិនអាចសម្រេចទៅដល់បាន។ កិច្ចការរបស់ទ្រង់ គឺជាកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយពាក់ព័ន្ធនឹងមនុស្សជាតិទាំងមូល។ ទ្រង់មិនបានបំពេញកិច្ចការនេះសម្រាប់តែមនុស្សពីរបីនាក់នោះទេ ហើយកិច្ចការរបស់ទ្រង់ គឺជាមធ្យោបាយដើម្បីដឹកនាំមនុស្សនៅក្នុងចំនួនដែលមានកំណត់។ ចំពោះរបៀបដែលព្រះជាម្ចាស់បានយកកំណើតជាមនុស្ស របៀបដែលព្រះវិញ្ញាណបានប្រទាននូវការបើកសម្ដែងនៅពេលនោះ និងរបៀបដែលព្រះវិញ្ញាណបានយាងចុះមកសណ្ឋិតលើមនុស្សម្នាក់ដើម្បីបំពេញកិច្ចការគឺទាំងអស់នេះសុទ្ធតែជាបញ្ហាដែលមនុស្សមិនអាចមើលឃើញ ឬប៉ះបានឡើយ។ សេចក្ដីពិតទាំងអស់នេះ មិនអាចធ្វើជាសេចក្ដីសម្អាងថា ទ្រង់គឺជាព្រះជាម្ចាស់ ដែលយកកំណើតជាមនុស្សបាននោះឡើយ។ ដោយបែបនេះ ភាពប្លែកគ្នារអាចបែងចែកបានតែនៅក្នុងព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ ដែលមានលក្ខណៈរូបីចំពោះមនុស្សប៉ុណ្ណោះ។ មានតែចំណុចនេះប៉ុណ្ណោះដែលជាក់ស្ដែង។ នេះគឺដោយសារតែ អ្នកមិនអាចមើលឃើញបញ្ហារបស់ព្រះវិញ្ញាណបានឡើយ ហើយមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះដែលជ្រាបអំពីបញ្ហានេះបានច្បាស់លាស់ ហើយសូម្បីតែការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ក៏ខាងសាច់ឈាមមិនដឹងបានគ្រប់គ្នាដែរ។ អ្នកគ្រាន់តែអាចបញ្ជាក់បានថា តើទ្រង់គឺជាព្រះជាម្ចាស់មែនឬអត់ តាមរយៈកិច្ចការដែលទ្រង់បានបំពេញប៉ុណ្ណោះ។ តាមរយៈកិច្ចការរបស់ទ្រង់ គេអាចមើលឃើញថា ទីមួយ គឺទ្រង់អាចចាប់ផ្ដើមយុគសម័យថ្មីមួយបាន។ ទីពីរ ទ្រង់អាចទំនុកបម្រុងដល់ជីវិតមនុស្ស និងអាចបង្ហាញផ្លូវឱ្យមនុស្សដើរតាមបាន។ នេះគឺគ្រប់គ្រាន់ក្នុងការ បញ្ជាក់ថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទ្រង់តែម្តង។ យ៉ាងហោចណាស់ កិច្ចការដែលទ្រង់បំពេញអាចតំណាងឱ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានពេញលេញ ហើយតាមរយៈកិច្ចការនេះ គេអាចមើលឃើញថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ សណ្ឋិតនៅក្នុងទ្រង់។ ចំពោះកិច្ចការដែលបំពេញដោយព្រះជាម្ចាស់ ដែលយកកំណើតជាមនុស្សសំខាន់គឺដើម្បីនាំទៅកាន់យុគសម័យថ្មីមួយ ដឹកនាំកិច្ចការថ្មី និងចាប់ផ្ដើមសម័យថ្មី ចំណុចទាំងអស់នេះ គឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ហេតុនេះ វាអាចបញ្ជាក់ពីភាពខុសគ្នារវាងទ្រង់ និងអេសាយ ដានីយ៉ែល និងពួកហោរាធំៗដទៃទៀត។
(ដកស្រង់ពី «ភាពខុសគ្នារវាងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភារកិច្ចរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣២៤. យ៉ូហានបានត្រួសត្រាយផ្លូវសម្រាប់ព្រះយេស៊ូវ ក្នុងយុគសម័យនៃព្រះគុណ។ យ៉ូហានមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់បានទេ ប៉ុន្តែបានត្រឹមតែអាចបំពេញភារកិច្ចរបស់មនុស្សតែប៉ុណ្ណោះ។ ទោះបីយ៉ូហាន គឺជាអ្នកដើរមុនព្រះអម្ចាស់ ក៏គាត់មិនអាចតំណាងឱ្យព្រះជាម្ចាស់បានដែរ។ គាត់គ្រាន់តែជាមនុស្សម្នាក់ដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់តែប៉ុណ្ណោះ។ បន្ទាប់ពីព្រះយេស៊ូវបានទទួលពិធីជ្រមុជទឹករួច ព្រះវិញ្ញាណបរិសុទ្ធក៏បានយាងចុះមកសណ្ឋិតលើទ្រង់ ក្នុងសណ្ឋានដូចជាសត្វព្រាប។ បន្ទាប់មក ទ្រង់ក៏បានចាប់ផ្ដើមកិច្ចការរបស់ទ្រង់ គឺទ្រង់បានចាប់ផ្ដើមបំពេញព័ន្ធកិច្ចរបស់ព្រះគ្រីស្ទ។ នោះហើយជាហេតុផលដែលព្រះអង្គចាប់ផ្ដើមមានអត្តសញ្ញាណជាព្រះជាម្ចាស់ ដ្បិតទ្រង់យាងមកពីព្រះជាម្ចាស់។ ទោះបីកាលពីមុន សេចក្ដីជំនឿរបស់ទ្រង់មានលក្ខណៈបែបណាក៏ដោយ អាចថា ពេលខ្លះខ្សោយ ឬពេលខ្លះរឹងមាំ ក៏សេចក្ដីជំនឿទាំងអស់នោះ សុទ្ធតែជាកម្មសិទ្ធិនៃជីវិតដែលទ្រង់ជាមនុស្សធម្មតា មុនពេលទ្រង់បំពេញព័ន្ធកិច្ចរបស់ទ្រង់។ បន្ទាប់ពីទ្រង់បានទទួលពិធីជ្រមុជទឹក (គឺបន្ទាប់ពីត្រូវបានចាក់ប្រេងតាំង) ព្រះចេស្ដា និងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ក៏មកសណ្ឋិតនឹងទ្រង់ភ្លាម ហើយព្រះអង្គក៏បានចាប់ផ្ដើមបំពេញព័ន្ធកិច្ចរបស់ទ្រង់ដែរ។ ព្រះអង្គអាចធ្វើទីសម្គាល់ និងការអស្ចារ្យ ទាំងសម្ដែងឫទ្ធិបារមីនានា ហើយទ្រង់មានទាំងព្រះចេស្ដា និងសិទ្ធិអំណាច ដ្បិតទ្រង់កំពុងធ្វើការជំនួសមុខឱ្យព្រះជាម្ចាស់ដោយផ្ទាល់។ ព្រះអង្គកំពុងធ្វើកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធជំនួសទ្រង់ ព្រមទាំងបញ្ចេញព្រះសូរសៀងរបស់ព្រះវិញ្ញាណផង។ ដូច្នេះ ព្រះអង្គគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ នេះគឺជារឿងដែលមិនអាចប្រកែកបាន។ យ៉ូហាន គឺជាមនុស្សម្នាក់ដែលព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់។ គាត់មិនអាចតំណាងឱ្យព្រះជាម្ចាស់បានទេ ហើយការតំណាងឱ្យព្រះជាម្ចាស់ ក៏ជារឿងដែលមិនអាចទៅរួចសម្រាប់គាត់ដែរ។ ប្រសិនបើគាត់ចង់ធ្វើបែបនេះ ព្រះវិញ្ញាណបរិសុទ្ធ ក៏មុខជាមិនអនុញ្ញាតដែរ ដ្បិតគាត់មិនអាចធ្វើកិច្ចការដែលព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ចង់សម្រេចបាននោះដែរ។ ប្រហែលជានៅក្នុងគាត់ មាននូវឆន្ទះរបស់មនុស្សច្រើនពេក ឬមានអ្វីម្យ៉ាងដែលខុសឆ្គង។ ក្នុងកាលៈទេសៈណាក៏ដោយ ក៏គាត់មិនអាចតំណាងឱ្យព្រះជាម្ចាស់ដោយផ្ទាល់បានដែរ។ កំហុស និងភាពឆ្គាំឆ្គងរបស់គាត់ តំណាងឱ្យតែខ្លួនគាត់ផ្ទាល់ប៉ុណ្ណោះ តែកិច្ចការរបស់គាត់គឺជាតំណាងឱ្យព្រះវិញ្ញាណបរិសុទ្ធ។ ដោយឡែក អ្នកមិនអាចនិយាយថា ជីវិតរបស់គាត់ទាំងមូល តំណាងឱ្យព្រះជាម្ចាស់នោះទេ។ តើគម្លាត និងភាពឆ្គាំឆ្គងរបស់ទ្រង់ អាចតំណាងឱ្យព្រះជាម្ចាស់បានដែរឬទេ? សេចក្ដីឆ្គាំឆ្គងក្នុងការតំណាងឱ្យមនុស្ស គឺជារឿងធម្មតាទេ ប៉ុន្តែប្រសិនបើមនុស្សខុសឆ្គងក្នុងការតំណាងឱ្យព្រះជាម្ចាស់ តើនោះមិនបន្ថោកដល់ព្រះជាម្ចាស់ទេឬអី? តើនោះមិនមែនជាការប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? ព្រះវិញ្ញាណបរិសុទ្ធមិនអនុញ្ញាតឱ្យមនុស្សជំនួសតំណែងរបស់ព្រះជាម្ចាស់ ដោយធ្វេសប្រហែសឡើយ បើទោះបីគេត្រូវបានអ្នកដទៃលើកសរសើរក៏ដោយ។ ប្រសិនបើគេពុំមែនជាព្រះជាម្ចាស់ គេមុខជាមិនអាចឈរមាំនៅទីបញ្ចប់ឡើយ។ ព្រះវិញ្ញាណបរិសុទ្ធមិនអនុញ្ញាតឱ្យមនុស្សតំណាងឱ្យព្រះជាម្ចាស់ ស្រេចតែមនុស្សចង់ធ្វើនោះឡើយ! ឧទាហរណ៍ គឺព្រះវិញ្ញាណបរិសុទ្ធហើយដែលបានធ្វើបន្ទាល់ពីយ៉ូហាន ហើយព្រះវិញ្ញាណក៏ជាអ្នកបើកសម្ដែងថា គាត់គឺជាមនុស្សម្នាក់ដែលត្រួសត្រាយផ្លូវថ្វាយព្រះយេស៊ូវ ប៉ុន្តែកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធធ្វើចំពោះគាត់ ត្រូវបានវាស់ស្ទង់យ៉ាងច្បាស់លាស់។ អស់ទាំងសេចក្ដីដែលត្រូវបានបង្គាប់ពីយ៉ូហាន គឺឱ្យគាត់ធ្វើជាអ្នកត្រួសត្រាយផ្លូវសម្រាប់ព្រះយេស៊ូវ គឺដើម្បីរៀបចំផ្លូវថ្វាយទ្រង់។ មានន័យថា ព្រះវិញ្ញាណបរិសុទ្ធរក្សាតែកិច្ចការរបស់គាត់ ក្នុងការត្រួសត្រាយផ្លូវ និងអនុញ្ញាតឱ្យគាត់ធ្វើតែកិច្ចការនេះប៉ុណ្ណោះ គឺគាត់មិនត្រូវបានអនុញ្ញាតឱ្យធ្វើកិច្ចការផ្សេងពីនេះឡើយ។ យ៉ូហានតំណាងឱ្យអេលីយ៉ា ហើយគាត់តំណាងឱ្យហោរាម្នាក់ដែលត្រួសត្រាយផ្លូវ។ ព្រះវិញ្ញាណបរិសុទ្ធបានរក្សាគាត់ទុកក្នុងរឿងនេះ ដរាបណាកិច្ចការរបស់គាត់ គឺជាការត្រួសត្រាយផ្លូវ នោះព្រះវិញ្ញាណបរិសុទ្ធនឹងរក្សាគាត់រហូត។ យ៉ាងណាមិញ ប្រសិនបើគាត់អះអាងថា គាត់ជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយនិយាយថា គាត់មកនេះដើម្បីបង្ហើយកិច្ចការនៃការប្រោសលោះ នោះព្រះវិញ្ញាណបរិសុទ្ធមុខជាត្រូវដាក់វិន័យគាត់មិនខាន។ ទោះបីកិច្ចការរបស់យ៉ូហានអស្ចារ្យយ៉ាងណា ហើយទោះបីជាកិច្ចការរបស់គាត់ត្រូវបានព្រះវិញ្ញាណបរិសុទ្ធរក្សាទុក ក៏កិច្ចការនោះពុំមែនជាកិច្ចការដែលគ្មានព្រំដែនកំណត់នោះដែរ។ ដោយសំអាងថា ព្រះវិញ្ញាណបរិសុទ្ធពិតជារក្សាកិច្ចការរបស់គាត់មែន ក៏អំណាចដែលត្រូវបានប្រទានឱ្យគាត់នៅពេលនោះ គឺកំណត់ត្រឹមតែការត្រួសត្រាយផ្លូវរបស់គាត់ប៉ុណ្ណោះ។ គាត់មិនអាចធ្វើកិច្ចការណាផ្សេងទាល់តែសោះ ដ្បិតគាត់គ្រាន់តែជាយ៉ូហាន ដែលត្រួសត្រាយផ្លូវតែប៉ុណ្ណោះ គឺពុំមែនជាព្រះយេស៊ូវទេ។ ដូច្នេះ ទីបន្ទាល់ព្រះវិញ្ញាណបរិសុទ្ធ គឺជាគន្លឹះសំខាន់ ប៉ុន្តែកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធអនុញ្ញាតឱ្យមនុស្សធ្វើ គឺរឹតតែសំខាន់ជាងទៅទៀត។ តើយ៉ូហានមិនបានទទួលនូវសក្ខីភាពដ៏ល្បីរន្ទឺនៅពេលនោះទេឬអី? តើកិច្ចការរបស់គាត់ មិនអស្ចារ្យដែរទេឬអី? ប៉ុន្តែ កិច្ចការដែលគាត់បានធ្វើ មិនអាចលើសកិច្ចការរបស់ព្រះយេស៊ូវឡើយ ដ្បិតគាត់គ្រាន់តែជាមនុស្សម្នាក់ដែលព្រះវិញ្ញាណបរិសុទ្ធប្រើប្រាស់ និងមិនអាចតំណាងឱ្យព្រះជាម្ចាស់ដោយផ្ទាល់បានឡើយ ដូច្នេះហើយ កិច្ចការដែលគាត់បានធ្វើក៏មានកម្រិត។ បន្ទាប់ពីគាត់បានបញ្ចប់កិច្ចការត្រួសត្រាយផ្លូវរួចហើយ ព្រះវិញ្ញាណបរិសុទ្ធលែងរក្សាទីបន្ទាល់របស់គាត់ទៀតហើយ ក្រោយមកទៀត គាត់ក៏គ្មានកិច្ចការអ្វីថ្មីដែរ ហើយគាត់បានចាកចេញទៅ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ បានចាប់ផ្ដើម។
(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣២៥. ទោះបីជាយ៉ូហានធ្លាប់និយាយថា «ចូរអ្នករាល់គ្នាប្រែចិត្ត ដ្បិតនគរព្រះនៅជិតបង្កើយ» ហើយគាត់ធ្លាប់ផ្សាយដំណឹងល្អអំពីនគរស្ថានសួគ៌ដែរក៏ដោយ ក៏កិច្ចការរបស់គាត់ មិនវិវឌ្ឍន៍បន្ថែម និងគ្រាន់តែតាក់តែងឱ្យមានការចាប់ផ្ដើមមួយប៉ុណ្ណោះ។ ផ្ទុយទៅវិញ ព្រះយេស៊ូវបានចាប់ផ្ដើមយុគសម័យថ្មី និងបានបញ្ចប់យុគសម័យទៀតផង តែទ្រង់ក៏បានសម្រេចក្រឹត្យវិន័យក្នុងគម្ពីរសញ្ញាចាស់ផងដែរ។ កិច្ចការដែលទ្រង់ធ្វើ ជាកិច្ចការដែលអស្ចារ្យជាងកិច្ចការរបស់យ៉ូហាន ហើយសំខាន់ជាងនេះ គឺទ្រង់យាងមកប្រោសលោះមនុស្សជាតិទាំងអស់ ទ្រង់បានសម្រេចដំណាក់កាលនៃកិច្ចការនោះរួចហើយ។ ចំណែកយ៉ូហានវិញ គាត់គ្រាន់តែរៀបចំផ្លូវប៉ុណ្ណោះ។ ទោះបីកិច្ចការរបស់គាត់ ជាកិច្ចការអស្ចារ្យ ពាក្យសម្ដីដែលគាត់បង្រៀនមានច្រើន ហើយសិស្សដែលដើរតាមគាត់ក៏មានច្រើនដែរនោះ ក៏កិច្ចការដែលគាត់ធ្វើវាមិនលើសពីការនាំយកការចាប់ផ្ដើមថ្មីមួយ មកឱ្យមនុស្សដែរ។ មនុស្សពុំដែលទទួលបានជីវិត ទទួលបានផ្លូវ ឬទទួលបានសេចក្ដីពិតស៊ីជម្រៅជាងមុនពីគាត់ដែរ ហើយគេក៏មិនទទួលបាននូវការយល់ដឹងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយសារគាត់នោះដែរ។ យ៉ូហានគឺជាហោរដ៏អស្ចារ្យម្នាក់ (អេលីយ៉ា) ដែលបានបើកបង្ហាញនូវមូលបទថ្មី សម្រាប់កិច្ចការរបស់ព្រះយេស៊ូវ និងបានរៀបចំសម្រាប់មនុស្សជ្រើសតាំង។ គាត់ជាអ្នកនាំមុខនៃយុគសម័យនៃព្រះគុណ។ រឿងរ៉ាវបែបនេះ មិនអាចមើលដឹងដោយគ្រាន់តែសង្កេតមើលសំបកកាយជាមនុស្សរបស់ពួកគេឡើយ។ រឿងនេះកាន់តែសមទាំងអស់ ដ្បិតយ៉ូហានក៏បានធ្វើកិច្ចការច្រើនគួរសម ហើយជាងនេះទៀត គាត់ក៏ត្រូវបានសន្យាដោយព្រះវិញ្ញាណបរិសុទ្ធដែរ ហើយកិច្ចការរបស់គាត់ត្រូវបានរក្សាដោយព្រះវិញ្ញាណបរិសុទ្ធទៀតផង។ ហេតុដូច្នេះហើយ គឺមានតែតាមរយៈកិច្ចការដែលពួកគេធ្វើនេះទេ ទើបគេអាចបែងចែកអត្តសញ្ញាណរៀងៗខ្លួនរបស់ពួកគេបាន ដ្បិតគ្មានផ្លូវអាចឱ្យមនុស្សប្រាប់ពីសារជាតិរបស់មនុស្ស ដោយសំអាងលើរូបរាងខាងក្រៅរបស់គេបានឡើយ ហើយក៏គ្មានផ្លូវណាអាចឱ្យមនុស្សប្រាកដច្បាស់ថា ទីបន្ទាល់របស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្វីនោះឡើយ។ កិច្ចការដែលត្រូវបានធ្វើដោយយ៉ូហាន និងកិច្ចការដែលត្រូវបានធ្វើដោយព្រះយេស៊ូវ គឺមិនដូចគ្នាទេ ហើយក៏មានលក្ខណៈខុសគ្នាដែរ។ គឺដោយសារលក្ខណៈនេះហើយ ទើបមនុស្សអាចកំណត់បានថា យ៉ូហានគឺជាព្រះជាម្ចាស់ ឬក៏មិនមែន។ កិច្ចការរបស់ព្រះយេស៊ូវគឺចាប់ផ្ដើម បន្ត បង្ហើយ និងនាំមកនូវការបង្កើតផលផ្លែ។ ទ្រង់អនុវត្តកិច្ចការជំហាននីមួយៗក្នុងចំណោមជំហានទាំងអស់នេះ ខណៈដែលកិច្ចការរបស់យ៉ូហាន គ្មានអ្វីក្រៅតែពីការបង្កើតនូវការចាប់ផ្ដើមមួយប៉ុណ្ណោះ។ ដំបូងឡើយ ព្រះយេស៊ូវផ្សាយដំណឹងល្អ និងផ្សាយប្រាប់ពីផ្លូវនៃការប្រែចិត្ត រួចបន្តទៅធ្វើបុណ្យជ្រមុជទឹកឱ្យមនុស្ស ប្រោសមនុស្សឈឺ និងបណ្ដេញវិញ្ញាណអាក្រក់។ ចុងក្រោយ ទ្រង់ក៏ប្រោសលោះមនុស្សជាតិទាំងអស់ពីអំពើបាប រួចបង្ហើយកិច្ចការរបស់ទ្រង់សម្រាប់យុគសម័យទាំងមូល។ ទ្រង់ក៏បានយាងទៅគ្រប់ទីកន្លែង ទាំងផ្សាយប្រាប់មនុស្ស និងផ្សាយដំណឹងល្អអំពីនគរស្ថានសួគ៌ទៀតផង។ ចំពោះរឿងនេះ ព្រះអង្គនិងយ៉ូហាន មានដូចគ្នា ចំណែកភាពខុសគ្នាវិញគឺ ព្រះយេស៊ូវបានចាប់ផ្ដើមយុគសម័យថ្មីមួយ ហើយនាំយកយុគសម័យនៃព្រះគុណមកឱ្យមនុស្សលោក។ ព្រះបន្ទូលស្ដីពីអ្វីដែលមនុស្សគួរអនុវត្ត និងអ្វីដែលមនុស្សគួរប្រព្រឹត្តតាម នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ក៏ចេញមកពីព្រះឱស្ឋរបស់ទ្រង់ដែរ ហើយនៅទីបញ្ចប់ ទ្រង់ក៏បញ្ចប់កិច្ចការនៃការប្រោសលោះ។ យ៉ូហានពុំដែលធ្លាប់អនុវត្តកិច្ចការនេះបានសោះ។ ដូច្នេះហើយ គឺមានតែព្រះយេស៊ូវទេដែលបានធ្វើកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបាន ហើយព្រះអង្គគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ព្រមទាំងតំណាងឱ្យព្រះជាម្ចាស់ដោយផ្ទាល់ផង។
(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣២៦. នៅពេលដែលពួកហោរា និងអស់អ្នកដែលព្រះវិញ្ញាណបរិសុទ្ធបានប្រើ បាននិយាយនិងបំពេញកិច្ចការ នេះគឺដើម្បីអនុវត្តនូវភារកិច្ចរបស់មនុស្ស ពោលគឺដើម្បីបំពេញមុខងាររបស់ភាវៈដែលត្រូវបានបង្កើតមក ហើយវាគឺជាកិច្ចការដែលមនុស្សគួរតែធ្វើ។ ក៏ប៉ុន្តែ ព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺត្រូវបំពេញព័ន្ធកិច្ចរបស់ទ្រង់។ ថ្វីបើទម្រង់ខាងក្រៅរបស់ទ្រង់ គឺជាទម្រង់នៃភាវៈមួយដែលបានបង្កើតមកក៏ពិតមែន ក៏កិច្ចការរបស់ទ្រង់មិនមែនដើម្បីអនុវត្តមុខងាររបស់ទ្រង់នោះទេ ប៉ុន្តែគឺដើម្បីបំពេញព័ន្ធកិច្ចរបស់ទ្រង់វិញ។ ពាក្យថា «ភារកិច្ច» ត្រូវបានប្រើទាក់ទងនឹងភាវៈដែលបានបង្កើតមក រីឯពាក្យ «ព័ន្ធកិច្ច» គឺត្រូវបានប្រើទាក់ទងនឹងខាងសាច់ឈាមនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ មានភាពខុសគ្នាយ៉ាងខ្លាំងរវាងពាក្យទាំងពីរនេះ។ ពាក្យទាំងពីរនេះមិនអាចប្រើជំនួសគ្នាបានឡើយ។ កិច្ចការរបស់មនុស្ស គឺគ្រាន់តែត្រូវបំពេញភារកិច្ចរបស់ខ្លួនតែប៉ុណ្ណោះ ចំណែកឯកិច្ចការរបស់ព្រះជាម្ចាស់វិញ គឺត្រូវគ្រប់គ្រង និងត្រូវបំពេញព័ន្ធកិច្ចរបស់ទ្រង់។ ហេតុនេះ ថ្វីបើពួកសាវ័កជាច្រើនត្រូវបានព្រះវិញ្ញាណបរិសុទ្ធប្រើ ហើយពួកហារាជាច្រើនត្រូវបំពេញដោយទ្រង់ក្ដី ក៏កិច្ចការនិងពាក្យសម្ដីរបស់ពួកគេ គឺគ្រាន់តែដើម្បីបំពេញភារកិច្ចរបស់ពួកគេក្នុងនាមជាភាវៈដែលត្រូវបានបង្កើតមកប៉ុណ្ណោះ។ សេចក្ដីទំនាយរបស់ពួកគេ អាចហួសពីមាគ៌ាជីវិតដែលបានមានបន្ទូលដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយភាពជាមនុស្សរបស់ពួកគេអាចមានលក្ខណៈខ្ពង់ខ្ពស់ជាងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ប៉ុន្តែពួកគេនៅតែបំពេញភារកិច្ចរបស់ពួកគេដដែល និងមិនមែនបំពេញព័ន្ធកិច្ចនោះទេ។ ភារកិច្ចរបស់មនុស្សសំដៅលើមុខងាររបស់មនុស្ស។ វាជាកិច្ចការដែលមនុស្សអាចសម្រេចបាន។ ក៏ប៉ុន្តែ ព័ន្ធកិច្ចដែលបានបំពេញដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ទ្រង់ ហើយកិច្ចការនេះមិនអាចសម្រេចដោយមនុស្សបានទេ។ មិនថាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សមានបន្ទូល បំពេញការងារ ឬបើកសម្ដែងពីការអស្ចារ្យអ្វីនោះទេ គឺទ្រង់នឹងធ្វើកិច្ចការដ៏អស្ចារ្យក្នុងការគ្រប់គ្រងរបស់ទ្រង់ ហើយកិច្ចការបែបនេះមិនអាចឱ្យមនុស្សធ្វើជំនួសទ្រង់បានឡើយ។ កិច្ចការរបស់មនុស្សគឺគ្រាន់តែបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាភាវៈមួយដែលបានបង្កើតមកនៅក្នុងដំណាក់កាលណាមួយនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ បើគ្មានការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ពោលគឺ ប្រសិនបើព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សត្រូវបាត់បង់ទៅ នោះភារកិច្ចរបស់ភាវៈមួយដែលបានបង្កើតមកក៏នឹងត្រូវបាត់បងទៅដែរ។ កិច្ចការរបស់ព្រះជាម្ចាស់ក្នុងការបំពេញព័ន្ធកិច្ចរបស់ទ្រង់ គឺត្រូវគ្រប់គ្រងលើមនុស្ស រីឯការបំពេញភារកិច្ចរបស់មនុស្ស គឺជាការបំពេញកាតព្វកិច្ចផ្ទាល់ខ្លួនរបស់ពួកគេដើម្បីបំពេញតាមការចង់បានរបស់ព្រះអាទិករ ហើយគ្មានផ្លូវដែលអាចចាត់ទុកថាជាការបំពេញព័ន្ធកិច្ចរបស់នរណាម្នាក់ឡើយ។ ចំពោះសារជាតិដែលមានស្រាប់របស់ព្រះជាម្ចាស់ ពោលគឺចំពោះព្រះវិញ្ញាណរបស់ទ្រង់ កិច្ចការរបស់ព្រះជាម្ចាស់ គឺជាការគ្រប់គ្រងរបស់ទ្រង់ ប៉ុន្តែចំពោះព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សដែលពាក់ទម្រង់ខាងក្រៅនៃភាវៈមួយដែលត្រូវបានបង្កើតមកវិញ កិច្ចការរបស់ទ្រង់ គឺដើម្បីអនុវត្តព័ន្ធកិច្ចរបស់ទ្រង់។ មិនថាកិច្ចការអ្វីដែលទ្រង់បំពេញនោះទេ គឺសុទ្ធតែដើម្បីអនុវត្តព័ន្ធកិច្ចរបស់ទ្រង់ ហើយគ្រប់ការដែលមនុស្សអាចធ្វើបាន គឺត្រូវផ្ដល់នូវអ្វីដែលល្អបំផុតនៅក្នុងទំហំនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងនៅក្រោមការណែនាំរបស់ទ្រង់។
(ដកស្រង់ពី «ភាពខុសគ្នារវាងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភារកិច្ចរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣២៧. ជារួមមក កិច្ចការរបស់ព្រះជាម្ចាស់ខុសប្លែកពីកិច្ចការរបស់មនុស្ស ហើយជាងនេះទៀត តើការសម្ដែងចេញរបស់ទ្រង់អាចដូចគ្នាទៅនឹងការសម្ដែងចេញរបស់ពួកគេម្ដេចកើតទៅ? ព្រះជាម្ចាស់មាននិស្ស័យដ៏វិសេសផ្ទាល់របស់ទ្រង់ ឯមនុស្សវិញ មានភារកិច្ចដែលពួកគេគួរតែបំពេញ។ និស្ស័យរបស់ព្រះជាម្ចាស់ត្រូវបានសម្ដែងចេញនៅក្នុងកិច្ចការរបស់ទ្រង់ ខណៈពេលដែលភារកិច្ចរបស់មនុស្សត្រូវបានតំណាងនៅក្នុងបទពិសោធរបស់មនុស្ស និងត្រូវបានសម្ដែងចេញនៅក្នុងការដេញតាមរបស់មនុស្ស។ ដូច្នេះ តាមរយៈកិច្ចការដែលត្រូវបានធ្វើ វាស្ដែងឱ្យឃើញយ៉ាងច្បាស់ថាតើវាជាកាសម្ដែងចេញរបស់ព្រះជាម្ចាស់ ឬក៏ជាការសម្ដែងចេញរបស់មនុស្ស។ ការនេះមិនចាំបាច់ឱ្យព្រះជាម្ចាស់ពន្យល់ដោយផ្ទាល់ឡើយ ហើយវាក៏មិនតម្រូវឱ្យមនុស្សស្វះស្វែងធ្វើបន្ទាល់ដែរ។ លើសពីនេះ វាមិនត្រូវការឱ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបង្រ្កាបមនុស្សណាម្នាក់ឡើយ។ ការទាំងអស់នេះចេញមកជាការបើកសម្ដែងពីធម្មជាតិតែម្ដង។ វាមិនអាចត្រូវបានបង្ខំ ហើយក៏មិនមែនជាអ្វីមួយដែលមនុស្សអាចជ្រៀតជ្រែងបាននោះដែរ។ ភារកិច្ចរបស់មនុស្សអាចត្រូវបានស្គាល់ តាមរយៈបទពិសោធរបស់គេ ហើយវាមិនតម្រូវឱ្យមនុស្សធ្វើកិច្ចការពិសោធន៍បន្ថែមទៀតឡើយ។ គ្រប់ទាំងសារជាតិរបស់មនុស្សអាចត្រូវបានបើកសម្ដែងឱ្យឃើញ នៅពេលដែលពួកគេបំពេញភារកិច្ចរបស់ខ្លួន ឯព្រះជាម្ចាស់វិញ ទ្រង់អាចសម្ដែងចេញពីនិស្ស័យដើមរបស់ទ្រង់ ក្នុងពេលដែលព្រះអង្គកំពុងបំពេញកិច្ចការរបស់ទ្រង់។ បើវាជាកិច្ចការរបស់មនុស្ស នោះវាមិនអាចត្រូវបានគ្របបាំងបានឡើយ។ បើវាជាកិច្ចការរបស់ព្រះជាម្ចាស់ នោះនិស្ស័យរបស់ព្រះកាន់តែមិនអាចត្រូវបានបិទបាំងដោយមនុស្សណាម្នាក់ ហើយរឹតតែមិនត្រូវបានគ្រប់គ្រងដោយមនុស្សថែមទៀត។ គ្មានមនុស្សណាម្នាក់ អាចត្រូវបាននិយាយថាជាព្រះជាម្ចាស់បានឡើយ ហើយកិច្ចការ និងពាក្យពេចន៍របស់ពួកគេក៏មិនអាចត្រូវបានចាត់ទុកថាបរិសុទ្ធ ឬមិនចេះប្រែប្រួលនោះដែរ។ ព្រះជាម្ចាស់អាចត្រូវបាននិយាយថាជាមនុស្ស ដោយសារតែព្រះអង្គបានដណ្ដប់អង្គទ្រង់នៅក្នុងសាច់ឈាម ប៉ុន្តែកិច្ចការរបស់ទ្រង់មិនអាចត្រូវបានចាត់ទុកជាកិច្ចការរបស់មនុស្ស ឬជាភារកិច្ចរបស់មនុស្សឡើយ។ ជាងនេះទៀត ព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងសំបុត្ររបស់ប៉ុលមិនអាចមានឋានៈស្មើគ្នាទេ ហើយការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ព្រមទាំងពាក្យសម្ដីណែនាំរបស់មនុស្សមិនអាចថ្លែងឡើងនៅកម្រិតស្មើគ្នានោះដែរ។ ដូច្នេះ វាមាននូវគោលការណ៍ផ្សេងៗ ដែលវែកញែកកិច្ចការរបស់ព្រះជាម្ចាស់ចេញពីកិច្ចការរបស់មនុស្ស។ គោលការណ៍ទាំងនេះត្រូវបានវែកញែកស្របតាមសារជាតិរបស់វា មិនមែនដោយវិសាលភាពនៃកិច្ចការ ឬប្រសិទ្ធផលបណ្ដោះអាសន្នរបស់វានោះឡើយ។ ចំពោះប្រធានបទនេះ មនុស្សភាគច្រើនមានការយល់ខុសអំពីគោលការណ៍។ នេះដោយសារតែមនុស្សសម្លឹងមើលផ្នែកខាងក្រៅដែលពួកគេអាចសម្រេចបាន ចំណែកឯព្រះជាម្ចាស់វិញ ទ្រង់ទតមើលទៅកាន់សារជាតិ ដែលមិនអាចកត់សម្គាល់ឃើញដោយភ្នែកខាងរូបកាយរបស់មនុស្សជាតិឡើយ។ បើអ្នកចាត់ទុកព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ ជាភារកិច្ចរបស់មនុស្សធម្មតា ហើយចាត់ទុកកិច្ចការខ្នាតធំរបស់មនុស្សជាកិច្ចការរបស់ព្រះជាម្ចាស់ ដែលត្រូវបានស្លៀកពាក់នៅក្នុងសាច់ឈាម ជាជាងជាភារកិច្ចដែលមនុស្សបំពេញ តើអ្នកមិនបានយល់ច្រឡំអំពីគោលការណ៍ទេឬ? សំបុត្រ និងជីវប្រវត្តិរបស់មនុស្សអាចត្រូវបានសរសេរយ៉ាងងាយស្រួល ប៉ុន្តែលុះត្រាតែស្ថិតនៅលើមូលដ្ឋាននៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ។ យ៉ាងណាមិញ ព្រះសូរសៀង និងកិច្ចការរបស់ព្រះជាម្ចាស់មិនអាចត្រូវបានសម្រេចយ៉ាងងាយស្រួលដោយមនុស្ស ឬសម្រេចដោយប្រាជ្ញា និងការគិតរបស់មនុស្សឡើយ ហើយមនុស្សក៏មិនអាចពន្យល់ការទាំងនោះយ៉ាងហ្មត់ចត់ ក្រោយពេលរុករកការទាំងនោះដែរ។ បើរឿងរ៉ាវនៃគោលការណ៍ទាំងនេះមិនដាស់ឱ្យមានប្រតិកម្មណាមួយនៅក្នុងអ្នករាល់គ្នាទេ នោះវាស្ដែងឱ្យឃើញថា សេចក្តីជំនឿរបស់អ្នករាល់គ្នាមិនមែនជាការពិត ឬសុទ្ធល្អឡើយ។ គឺអាចត្រឹមតែនិយាយបានថា សេចក្តីជំនឿរបស់អ្នកពេញដោយភាពស្រពេចស្រពិល ព្រមទាំងច្របូកច្របល់ និងគ្មានគោលការណ៍។ ដោយមិនមានការយល់ដឹងអំពីបញ្ហាដ៏សំខាន់ជាមូលដ្ឋានបំផុតរបស់ព្រះជាម្ចាស់ និងមនុស្ស តើសេចក្តីជំនឿប្រភេទនេះមិនមែនជាសេចក្តីជំនឿដែលខ្វះនូវការយល់ដឹងទាំងស្រុងទេឬ?
(ដកស្រង់ពី «តើអ្នកឈរនៅកន្លែងណាលើសំបុត្រទាំងដប់បី?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣២៨. អ្នករាល់គ្នាត្រូវដឹងពីវិធីវែកញែកកិច្ចការរបស់ព្រះជាម្ចាស់ ចេញពីកិច្ចការរបស់មនុស្ស។ តើអ្នកអាចមើលឃើញអ្វីខ្លះ នៅក្នុងកិច្ចការរបស់មនុស្ស? មានចំណុចសំខាន់ៗជាច្រើនក្នុងបទពិសោធរបស់មនុស្ស ក្នុងកិច្ចការរបស់គេ អ្វីដែលគេបង្ហាញចេញមក គឺជាលក្ខណៈរបស់គេ។ កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ក៏បង្ហាញលក្ខណៈរបស់ទ្រង់ដែរ តែលក្ខណៈរបស់ទ្រង់ ខុសគ្នាពីលក្ខណៈរបស់មនុស្ស។ លក្ខណៈរបស់មនុស្សតំណាងឱ្យបទពិសោធ និងជីវិតរបស់គេ (អ្វីៗដែលមនុស្សមានបទពិសោធ ឬជួបប្រទះនៅក្នុងជីវិតរបស់គេ ឬជាទស្សនវិជ្ជាដែលគេមានសម្រាប់ការរស់នៅ) ហើយមនុស្សដែលកំពុងរស់នៅក្នុងបរិយាកាសខុសៗគ្នា ក៏បង្ហាញចេញនូវលក្ខណៈខុសៗគ្នាដែរ។ ទោះបីជាអ្នកមានបទពិសោធច្រើនទាក់ទងនឹងសង្គម និងរបៀបដែលអ្នករាល់គ្នារស់នៅជាក់ស្ដែង នៅក្នុងគ្រួសាររបស់អ្នក ហើយមានបទពិសោធក្នុងគ្រួសារ នេះក៏អាចត្រូវបានមើលឃើញក្នុងអ្វីដែលអ្នកបង្ហាញចេញឱ្យឃើញ ប៉ុន្តែអ្នកមិនអាចមើលឃើញក្នុងកិច្ចការនៃព្រះដែលយកកំណើតជាសាច់ឈាមឡើយ ទោះបីជាទ្រង់មានបទពិសោធក្នុងសង្គមក៏ដោយ។ ទ្រង់ជ្រាបច្បាស់អំពីសារៈសំខាន់របស់មនុស្ស ហើយអាចសម្ដែងចេញនូវការអនុវត្តគ្រប់យ៉ាង ទាក់ទងនឹងមនុស្សគ្រប់ប្រភេទទាំងអស់។ ព្រះអង្គរឹតតែពូកែខាងបើកបង្ហាញអំពីនិស្ស័យពុករលួយ និងឥរិយាបថបះបោររបស់មនុស្ស។ ព្រះអង្គមិនរស់នៅក្នុងចំណោមមនុស្សលោកនេះទេ តែទ្រង់ជ្រាបអំពីសន្ដានរបស់មនុស្ស និងចរិតពុករលួយរបស់មនុស្សលោកដែរ។ នេះហើយគឺជាលក្ខណៈរបស់ព្រះអង្គ។ ទោះបីជាព្រះអង្គមិនដោះស្រាយជាមួយនឹងលោកិយ ក៏ទ្រង់ជ្រាបអំពីក្បួនច្បាប់នៃការដោះស្រាយជាមួយលោកិយ ដ្បិតទ្រង់យល់ពីសន្ដានរបស់មនុស្សយ៉ាងពេញលេញ។ ព្រះអង្គជ្រាបអំពីកិច្ចការរបស់ព្រះវិញ្ញាណថា ភ្នែករបស់មនុស្សពុំអាចមើលឃើញ ហើយត្រចៀករបស់មនុស្សក៏មិនអាចស្ដាប់ឮ ទាំងកិច្ចការក្នុងពេលបច្ចុប្បន្ន និងកិច្ចការពីអតីតកាល។ កត្តានេះបូករួមទាំងប្រាជ្ញាដែលមិនមែនជាទស្សនវិជ្ជា សម្រាប់ការរស់នៅ និងការអស្ចារ្យដែលមនុស្សពិបាកនឹងយល់។ នេះជាលក្ខណៈរបស់ទ្រង់ បើកទូលាយដល់មនុស្ស តែក៏លាក់កំបាំងពីមនុស្សដែរ។ អ្វីដែលទ្រង់បង្ហាញចេញ មិនមែនជាលក្ខណៈនៃបុគ្គលអស្ចារ្យនោះទេ តែគឺជាលក្ខណៈដែលទ្រង់មានតាំងតែពីដើម និងលក្ខណៈជាព្រះវិញ្ញាណ។ ព្រះអង្គមិនយាងជុំវិញផែនដីទេតែទ្រង់ជ្រាបគ្រប់យ៉ាងអំពីផែនដី។ ទ្រង់ទាក់ទង «មនុស្ស» ដែលគ្មានចំណេះដឹង ឬតម្រិះ ប៉ុន្តែទ្រង់បើកសម្ដែងនូវព្រះបន្ទូលដែលឧត្ដុង្គឧត្ដមជាងចំណេះដឹង ហើយខ្ពស់លើសមនុស្សអស្ចារ្យផង។ ព្រះអង្គគង់នៅក្នុងចំណោម មនុស្សខ្សោយបញ្ញា និងមនុស្សទំរន់ ជាមនុស្សដែលពុំមានភាពជាមនុស្ស ហើយក៏មិនយល់ពីទម្លាប់ និងជីវិតរបស់មនុស្សជាតិ ប៉ុន្តែទ្រង់អាចបង្គាប់ឱ្យមនុស្សជាតិស្ដែងចេញមកនូវភាពជាមនុស្សធម្មតា តាមការរស់នៅរបស់គេ ទាំងបង្ហាញពីមូលដ្ឋាន និងភាពជាមនុស្សតូចទាបរបស់មនុស្សជាតិ ក្នុងពេលជាមួយគ្នាដែរ។ ទាំងអស់នេះ សុទ្ធតែជាលក្ខណៈរបស់ទ្រង់ ជាលក្ខណៈដែលខ្ពង់ខ្ពស់ជាងលក្ខណៈរបស់មនុស្សគ្រប់ៗគ្នា ដែលមានសាច់និងឈាម។ ចំពោះព្រះអង្គ ការទទួលបានបទពិសោធជីវិតសង្គមដ៏ស្មុគស្មាញ លំបាកលំបិន និង គួរស្អប់ខ្ពើម ដើម្បីធ្វើកិច្ចការដែលទ្រង់ត្រូវធ្វើ និងដើម្បីបើកសម្ដែងអំពីសារៈសំខាន់នៃចរិតពុករលួយរបស់មនុស្សឱ្យបានហ្មត់ចត់នោះ គឺវាមិនចាំបាច់ទេ។ ជីវិតសង្គមគួរឱ្យស្អប់ មិនទូន្មានសាច់ឈាមរបស់ទ្រង់បានឡើយ។ កិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ បើកសម្ដែងត្រឹមតែភាពរឹងចចេសរបស់មនុស្ស និងមិនផ្ដល់នូវបទពិសោធ និងមេរៀនសម្រាប់ការដោះស្រាយនឹងលោកិយនេះឡើយ។ ព្រះអង្គមិនចាំបាច់ស្រាវជ្រាវអំពីសង្គម ឬគ្រួសាររបស់មនុស្សនៅពេលដែលទ្រង់ប្រទាននូវជីវិតដល់មនុស្សឡើយ។ ការលាតត្រដាង និងការជំនុំជម្រះមនុស្ស ពុំមែនជាការបង្ហាញអំពីបទពិសោធខាងសាច់ឈាមរបស់ទ្រង់ទេ វាជាការបើកសម្ដែងអំពីភាពទុច្ចរិតរបស់មនុស្ស បន្ទាប់ពីបានស្គាល់ចរិតរឹងចចេសរបស់គេយូរមកហើយ និងជាការស្អប់ខ្ពើមចរិតពុករលួយរបស់មនុស្សជាតិ។ កិច្ចការគ្រប់យ៉ាងដែលទ្រង់ធ្វើ គឺសុទ្ធតែដើម្បីបង្ហាញអំពីនិស្ស័យរបស់ទ្រង់ដល់មនុស្សលោក និងដើម្បីបង្ហាញអំពីលក្ខណៈរបស់ទ្រង់។ មានតែទ្រង់ទេទើបអាចធ្វើកិច្ចការនេះបាន កិច្ចការនេះមិនមែនជាកិច្ចការដែលមនុស្សសាច់ឈាមអាចសម្រេចបាននោះទេ។
(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣២៩. ព្រះជាម្ចាស់ក្លាយជាសាច់ឈាម ដើម្បីដឹកនាំយុគសម័យនេះទាំងស្រុង និងដើម្បីឱ្យកិច្ចការថ្មីដំណើរការ។ អ្នករាល់គ្នាចាំបាច់ត្រូវតែយល់ដឹងអំពីចំណុចនេះ។ មុខងារនេះខុសគ្នាខ្លាំងពីមុខងាររបស់មនុស្ស ហើយមុខងារទាំងពីរនេះ មិនអាចលើកឡើងក្នុងខ្យល់ដង្ហើមដូចតែមួយនោះទេ។ មនុស្សត្រូវទទួលនូវការបង្ហាត់បង្រៀន និងប្រោសឱ្យបានគ្រប់លក្ខណ៍ជាយូរ មុនពេលដែលគេអាចត្រូវយកទៅប្រើប្រាស់ ដើម្បីអនុវត្តកិច្ចការ ហើយចំពោះភាពជាមនុស្សដែលគេត្រូវការ គឺជាចំពូកមនុស្សពិសេសលំដាប់ខ្ពស់។ មនុស្សមិនត្រឹមតែអាចរក្សាស្មារតីនៃភាពជាមនុស្សធម្មតាប៉ុណ្ណោះទេ ប៉ុន្តែគេក៏ត្រូវតែយល់ដឹងបន្ថែមអំពីគោលការណ៍ និងច្បាប់នានាជាច្រើនដែលកំពុងគ្រប់គ្រងកិរិយារបស់គេ នៅក្នុងទំនាក់ទំនងជាមួយអ្នកដទៃ ហើយជាងនេះទៅទៀត គេត្រូវតែតាំងចិត្តរៀនសូត្របន្ថែមអំពីប្រាជ្ញាញាណ និងចំណេះដឹងដ៏ត្រឹមត្រូវតាមសីលធម៌របស់មនុស្ស។ នេះគឺជាអ្វីដែលមនុស្សគួរប្រដាប់ជាប់ខ្លួន។ ដោយឡែក ចំពោះព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម គឺមិនមែនដូច្នេះទេ ដ្បិតកិច្ចការរបស់ទ្រង់មិនតំណាងឱ្យមនុស្ស ហើយក៏មិនមែនជាកិច្ចការរបស់មនុស្សដែរ ផ្ទុយទៅវិញ កិច្ចការនោះគឺជាការបង្ហាញឱ្យឃើញផ្ទាល់ពីព្រះវត្ដមានរបស់ទ្រង់ និងជាការអនុវត្តផ្ទាល់នៃកិច្ចការដែលទ្រង់គួរតែធ្វើ។ (តាមធម្មតា កិច្ចការរបស់ទ្រង់ត្រូវបានអនុវត្តក្នុងពេលវេលាមួយដ៏ត្រឹមត្រូវ មិនមែនធ្វើឡើងម្ដងម្កាល ឬធ្វើដោយភាពព្រាវៗនោះទេ ហើយកិច្ចការនេះត្រូវបានចាប់ផ្ដើមពេលវេលាកំណត់ក្នុងការសម្រេចព័ន្ធកិច្ចរបស់ទ្រង់មកដល់)។ ទ្រង់មិនរួមចំណែកនៅក្នុងជីវិតរបស់មនុស្សលោក ឬកិច្ចការរបស់មនុស្សលោកនោះទេ ពោលគឺ ភាពជាមនុស្សរបស់ទ្រង់ មិនត្រូវបានប្រដាប់ដោយសេចក្ដីណាមួយ ក្នុងចំណោមសេចក្ដីទាំងនេះទេ (ទោះបីជាសេចក្ដីនេះមិនប៉ះពាល់ដល់កិច្ចការរបស់ទ្រង់ក៏ដោយ)។ ទ្រង់គ្រាន់តែបំពេញព័ន្ធកិច្ចរបស់ទ្រង់ តាមវេលាកំណត់សម្រាប់ឱ្យទ្រង់ធ្វើកិច្ចការនេះតែប៉ុណ្ណោះ ទោះទ្រង់មានឋានៈអ្វីក៏ទ្រង់បន្តកិច្ចការដែលទ្រង់ធ្វើតាមធម្មតាដែរ។ គ្រប់អ្វីៗដែលមនុស្សដឹងពីទ្រង់ និងគ្រប់អ្វីៗដែលគំនិតរបស់មនុស្សគិតចំពោះទ្រង់ មិនប៉ះពាល់ដល់កិច្ចការរបស់ទ្រង់ទាំងស្រុងឡើយ។
(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
៣៣០. កិច្ចការដែលព្រះជាម្ចាស់ធ្វើ មិនមែនជាតំណាងឱ្យបទពិសោធនៃសាច់ឈាមរបស់ទ្រង់ទេ កិច្ចការដែលមនុស្សធ្វើជាតំណាងឱ្យបទពិសោធរបស់គេ។ គ្រប់គ្នាសុទ្ធតែជជែកអំពីបទពិសោធផ្ទាល់ខ្លួន។ ព្រះជាម្ចាស់អាចបង្ហាញនូវសេចក្ដីពិតដោយផ្ទាល់ ចំណែកមនុស្សវិញអាចត្រឹមបង្ហាញបទពិសោធ ដែលស្របនឹងសេចក្ដីពិតដែលគេមានពិសោធវិញ។ កិច្ចការរបស់ព្រះជាម្ចាស់គ្មានក្បួនច្បាប់នោះទេ ហើយក៏មិនចំណុះនឹងពេលវេលា និងកំហិតភូមិសាស្ត្រដែរ។ ទ្រង់អាចបង្ហាញពីលក្ខណៈរបស់ទ្រង់បានគ្រប់ពេលវេលា គ្រប់ទីកន្លែង។ ទ្រង់ធ្វើការតាមតែទ្រង់សព្វព្រះទ័យ។ កិច្ចការរបស់មនុស្សមានលក្ខខណ្ឌ និងបរិបទ ប្រសិនបើគ្មានវា ពួកគេក៏មុខជាមិនអាចធ្វើការ និងមិនអាចបង្ហាញចំណេះដឹងរបស់គេចំពោះព្រះជាម្ចាស់ ឬបទពិសោធរបស់គេចំពោះសេចក្ដីពិតបានឡើយ។ ដើម្បីប្រាប់ថា កិច្ចការនោះជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ឬកិច្ចការរបស់មនុស្ស គឺអ្នកត្រូវតែប្រៀបធៀបពីភាពខុសគ្នារវាងកិច្ចការទាំងពីរនេះ។ ប្រសិនបើពុំមានកិច្ចការណាមួយត្រូវបានធ្វើដោយព្រះជាម្ចាស់ផ្ទាល់ទេ និងមានតែកិច្ចការរបស់មនុស្ស អ្នកនឹងដឹងយ៉ាងងាយថា សេចក្ដីបង្រៀនរបស់មនុស្សមានកម្រិតខ្ពស់លើស សមត្ថភាពរបស់មនុស្សផ្សេងៗទៀត សូរសម្ដីរបស់គេ គោលការណ៍ដោះស្រាយការងាររបស់គេ និងបទពិសោធ ព្រមទាំងឥរិយាបថនឹងនរបស់គេក្នុងការធ្វើការងារ គឺលេចធ្លោជាងអ្នកដទៃ។ អ្នករាល់គ្នា គឺសុទ្ធតែស្ញប់ស្ញែងមនុស្ស ដែលមានគុណសម្បត្តិល្អ និងមានចំណេះដឹងខ្ពង់ខ្ពស់ទាំងអស់នេះ ប៉ុន្តែតាមកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកមិនអាចមើលឃើញថា នរភាពរបស់ទ្រង់ឧត្ដុង្គឧត្ដមយ៉ាងណានោះឡើយ។ ផ្ទុយទៅវិញ ទ្រង់គឺមានភាពសាមញ្ញហើយពេលកំពុងធ្វើការ ទ្រង់ជាមនុស្សធម្មតា និងជាមនុស្សពិតម្នាក់ តែទ្រង់ក៏ជាបុគ្គលដែលមនុស្សទូទៅមិនអាចវាស់ស្ទង់បានដែរ កត្តានេះហើយដែលធ្វើឱ្យមនុស្សមានអារម្មណ៍កោតខ្លាចចំពោះទ្រង់ខ្លះដែរ។ ប្រហែលជាបទពិសោធនៅក្នុងកិច្ចការរបស់មនុស្សម្នាក់ឈានមុខគេជាពិសេស ឬការស្រមើស្រមៃ និងការរិះរកឈានមុខគេជាពិសេស ចំណែកឯភាពជាមនុស្សរបស់គេ ក៏ល្អជាពិសេសដែរ។ លក្ខណៈសម្បត្តិបែបនេះអាចទទួលបានត្រឹមការសរសើររបស់មនុស្ស ប៉ុណ្ណោះ ប៉ុន្តែមិនជំរុញឱ្យមាននូវការស្ញប់ស្ញែង និងការ កោតខ្លាតនោះទេ។ មនុស្សទាំងអស់សរសើរអស់អ្នកដែលធ្វើការបានល្អ អ្នកដែលមានបទពិសោធស៊ីជម្រៅជាពិសេស និងអស់អ្នកដែលអាចអនុវត្តសេចក្ដីពិត តែមនុស្សបែបនេះមិនអាចទទួលបានការស្ញប់ស្ញែងសោះ មានតែការសរសើរ និងការច្រណែនប៉ុណ្ណោះ។ ដោយឡែក មនុស្សដែលបានមានបទពិសោធអំពីកិច្ចការរបស់ព្រះជាម្ចាស់ ពួកគេមិនសរសើរព្រះជាម្ចាស់នោះទេ ផ្ទុយទៅវិញ ពួកគេគិតថា កិច្ចការរបស់ទ្រង់ មនុស្សឈោងមិនដល់ និងរកគិតមិនយល់ផង ដ្បិតកិច្ចការនោះថ្មីស្រឡាង ហើយអស្ចារ្យផង។ កាលណាមនុស្សមានបទពិសោធអំពីកិច្ចការរបស់ព្រះជាម្ចាស់ ចំណេះដឹងទីមួយដែលគេមានចំពោះព្រះអង្គ គឺទ្រង់ជាព្រះដែលយល់មិនបានឈ្លាសវៃ និងអស្ចារ្យ ហើយពួកគេកោតខ្លាចទ្រង់ទាំងមិនដឹងខ្លួន ហើយដឹងអំពីអាថ៌កំបាំងនៃកិច្ចការដែលទ្រង់ធ្វើ ជាកិច្ចការដែលហួសពីការយល់ដឹងនៃគំនិតរបស់មនុស្ស។ មនុស្សចង់ត្រឹមអាចបំពេញសេចក្ដីតម្រូវរបស់ទ្រង់ ចង់ផ្គាប់តាមព្រះទ័យចង់បានរបស់ទ្រង់ ពួកគេមិនចង់ឱ្យលើសព្រះអង្គឡើយ ដ្បិតកិច្ចការដែលមនុស្សធ្វើ ហើសពីការគិត និងការស្រមើស្រមៃរបស់មនុស្សហើយក៏ពុំមានមនុស្សណាអាចធ្វើជំនួសទ្រង់បានដែរ។ សូម្បីមនុស្សខ្លួនឯង ក៏មិនស្គាល់សេចក្ដីកម្សោយរបស់ខ្លួនផង ប៉ុន្តែព្រះបានបង្កើតផ្លូវថ្មីមួយ ហើយមានយាងមកនាំមនុស្សទៅក្នុងពិភពមួយថ្មី និងស្រស់ស្អាតជាងមុន ដូច្នេះមនុស្សជាតិបានបង្កើតនូវវឌ្ឍនភាពថ្មី ហើយមានការចាប់ផ្ដើមមួយថ្មីផងដែរ។ អ្វីដែលមនុស្សគិតចំពោះព្រះជាម្ចាស់គឺមិនមែនជាការសរសើរទេ ម្យ៉ាងទៀត វាក៏មិនមែនត្រឹមតែជាការសរសើរដែរ។ បទពិសោធដ៏ស៊ីជម្រៅបំផុតរបស់គេ គឺ ការស្ញប់ស្ញែង និងសេចក្ដីស្រឡាញ់។ អារម្មណ៍ដែលគេមានគឺ ព្រះជាម្ចាស់ពិតជាអស្ចារ្យខ្លាំងណាស់។ ទ្រង់ធ្វើកិច្ចការដែលមនុស្សមិនអាចធ្វើបាន ហើយមានបន្ទូលនូវសេចក្ដីដែលមនុស្សមិនអាចនិយាយបាន។ មនុស្សដែលបានស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ តែងតែមានអារម្មណ៍ដែលពុំអាចបរិយាយបាន។ មនុស្សដែលមានបទពិសោធស៊ីជម្រៅគួរសម អាចយល់អំពីក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ពួកគេអាចមិនដឹងពីលក្ខណៈគួរឱ្យស្រឡាញ់របស់ទ្រង់បានថា កិច្ចការរបស់ទ្រង់វាងវៃ និងអស្ចារ្យណាស់ ហើយមានព្រះចេស្ដាដ៏ឥតព្រំដែន កើតឡើង ក្នុងកិច្ចការរបស់ទ្រង់ដែរ។ នេះមិនមែនជាភាពភ័យខ្លាច ឬសេចក្ដីស្រឡាញ់ និងការគោរពមួយគ្រាៗនោះដែរ តែជាញាណយល់ដឹងដ៏ស៊ីជម្រៅអំពីសេចក្ដីមេត្តាករុណាដែលព្រះជាម្ចាស់មានចំពោះមនុស្សលោក និងព្រះទ័យអធ្យាស្រ័យរបស់ព្រះអង្គ។ យ៉ាងណាមិញ មនុស្សដែលមានបទពិសោធនូវការវាយផ្ចាល និងការជំនុំជម្រះ ដឹងពីតេជានុភាពរបស់ទ្រង់ និងដឹងថាទ្រង់មិនអធ្យាស្រ័យសេចក្ដីល្មើសនោះឡើយ។ សូម្បីតែមនុស្សដែលបានស្គាល់នូវកិច្ចការជាច្រើនរបស់ព្រះអង្គក៏មិនអាចយល់ពីព្រះអង្គដែរ។ មនុស្សទាំងអស់ដែលគោរពកោតខ្លាចព្រះអង្គពិតប្រាកដ ដឹងថាកិច្ចការរបស់ទ្រង់មិនស្របនឹងសញ្ញាណរបស់មនុស្សទេ គឺតែងតែទាស់នឹងសញ្ញាណរបស់គេវិញ។ ទ្រង់មិនត្រូវការឱ្យមនុស្សសរសើរទ្រង់ ឬបង្ហាញពីការចុះចូលចំពោះព្រះអង្គទាំងស្រុងដែរ ផ្ទុយទៅវិញ ពួកគេគប្បីមាននូវការកោតខ្លាច និងការចុះចូលពិតប្រាកដ។ មនុស្សណាដែលមានបទពិសោធពិត មានអារម្មណ៍កោតខ្លាចព្រះអង្គ ខ្លាំងជាងការសរសើតម្កើងទ្រង់ នៅក្នុងកិច្ចការជាច្រើនរបស់ព្រះអង្គ។ មនុស្សធ្លាប់ឃើញនិស្ស័យរបស់ទ្រង់ ដោយសារកិច្ចការនាំការវាយផ្ចាល និងការជំនុជម្រះរបស់ទ្រង់ ដូច្នេះហើយ ពួកគេគោរពកោតខ្លាចទ្រង់ក្នុងចិត្តរបស់គេ។ ព្រះជាម្ចាស់ គឺជាព្រះសម្រាប់ឱ្យមនុស្សកោតខ្លាច និងស្ដាប់បង្គាប់ ដ្បិតលក្ខណៈ និងនិស្ស័យរបស់ទ្រង់ មិនដូចនឹងមនុស្សដែលត្រូវបានបង្កើតមកឡើយ ហើយខ្ពង់ខ្ពស់ជាងអ្វីៗដែលត្រូវបានបង្កើតមកដែរ។ ព្រះជាម្ចាស់មានវត្តមានគង់នៅដោយអង្គឯង និងអស់កល្បជានិច្ច ទ្រង់ពុំមែនជាសភាវៈដែលត្រូវបានបង្កើតមកឡើយ ហើយមានតែព្រះជាម្ចាស់ទេ ដែលស័ក្ដិសមទទួលនូវការគោរពកោតខ្លាច និងស្ដាប់បង្គាប់។ មនុស្សមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះសេចក្ដីនេះទេ។
(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)