VII. ព្រះបន្ទូលស្ដីពីនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់
២៥៥. ព្រះជាម្ចាស់មាននូវអ្វីដែលជាលក្ខណៈរបស់ទ្រង់ ហើយទ្រង់មាននូវអ្វីដែលជាកម្មសិទ្ធិរបស់ទ្រង់។ គ្រប់យ៉ាងដែលទ្រង់បញ្ចេញ និងបើកសម្ដែងឱ្យឃើញ គឺសុទ្ធតែជាតំណាងនៃសារជាតិ និងអត្តសញ្ញាណរបស់ទ្រង់។ លក្ខណៈ និងកម្មសិទ្ធិរបស់ទ្រង់ ក៏ដូចជាលក្ខណៈសំខាន់ និងអត្តសញ្ញាណរបស់ទ្រង់ គឺជាសេចក្ដីដែលមិនអាចយកមនុស្សណាម្នាក់មកជំនួសបានឡើយ។ និស្ស័យរបស់ទ្រង់ គឺរាប់បញ្ចូលទាំងសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះមនុស្សជាតិ ភាពស្រាកស្រាន្ដរបស់មនុស្សជាតិ សេចក្ដីសម្អប់ចំពោះមនុស្សជាតិ ហើយជាងនេះទៅទៀតគឺ ការយល់ដឹងយ៉ាងហ្មត់ចត់អំពីមនុស្សជាតិ។ យ៉ាងណាមិញ បុគ្គលិកលក្ខណៈរបស់មនុស្សអាចមានលក្ខណៈសុទិដ្ឋិនិយម រស់រវើក និងគ្មានមេត្តា។ និស្ស័យរបស់ព្រះជាម្ចាស់ គឺជានិស្ស័យដែលជាកម្មសិទ្ធិរបស់អ្នកគ្រប់គ្រងលើរបស់សព្វសារពើទាំងអស់ រួមទាំងសភាវៈមានជីវិតផង ជាកម្មសិទ្ធិរបស់ព្រះអម្ចាស់នៃអ្វីៗទាំងអស់ដែលបានបង្កើតមក។ និស្ស័យរបស់ទ្រង់ តំណាងឱ្យកិត្តិយស ព្រះចេស្ដា ភាពប្រសើរថ្លៃថ្លា ភាពមហិមា ហើយសំខាន់ជាងគេគឺ ភាពឧត្តុង្គឧត្តម។ និស្ស័យរបស់ទ្រង់ គឺជានិមិត្តរូបនៃសិទ្ធិអំណាច ជានិមិត្តរូបនៃគ្រប់អំពើសុចរិត ក៏ជានិមិត្តរូបនៃសោភណភាព និងភាពល្អប្រពៃគ្រប់យ៉ាងដែរ។ លើសពីនេះ និស្ស័យនេះ គឺជានិមិត្តរូបនៃព្រះដែលមិនអាច ឱ្យភាពអន្ធការ និងពួកខ្មាំងសត្រូវណាមួយមកយកឈ្នះ ឬឈ្លានពានបានឡើយ ហើយជានិមិត្តរូបនៃព្រះដែលមិនអាចឱ្យភាវៈណាមួយដែលទ្រង់បានបង្កើតមកបំពានដែរ (ព្រះអង្គក៏មិនបណ្ដោយឱ្យគេបំពានទ្រង់ដែរ)។ និស្ស័យរបស់ទ្រង់ គឺជានិមិត្តរូបនៃព្រះចេស្ដាដ៏ខ្ពស់បំផុត។ គ្មានបុគ្គលណាអាចមករំខានកិច្ចការរបស់ទ្រង់ ឬនិស្ស័យរបស់ទ្រង់បានឡើយ។ ដោយឡែក បុគ្គលិកលក្ខណៈរបស់មនុស្ស ក៏មិនមែនគ្រាន់តែជានិមិត្តរូបនៃឧត្ដមភាពដែលមនុស្សមានលើសសត្វបន្តិចបន្តួចនោះដែរ។ មនុស្សផ្ទាល់ ពុំមានសិទ្ធិអំណាច ពុំមានស្វ័យភាព ក៏ពុំមានសមត្ថភាពអ្វីនឹងលើកតម្កើងខ្លួនឯងដែរ ប៉ុន្តែនៅក្នុងសារជាតិរបស់ខ្លួន មនុស្សម្នាក់ស្ថិតក្រោមការគ្រប់គ្រងនៃរបៀបរបស់មនុស្ស ព្រឹត្តិការណ៍ និងអ្វីៗជាច្រើនទៀត។ អំណររបស់ព្រះជាម្ចាស់ កើតមកពីអត្ថិភាព និងការលេចឡើងនៃភាពសុចរិត និងពន្លឺ ក៏ដោយសារតែក្ដីវិនាសនៃភាពអន្ធការ និងការអាក្រក់ដែរ។ ទ្រង់សព្វព្រះហឫទ័យក្នុងការនាំយកពន្លឺ និងជីវិតដ៏ល្អប្រពៃមកឱ្យមនុស្សជាតិ។ អំណររបស់ទ្រង់ គឺជាអំណរដ៏សុចរិត ជានិមិត្តរូបនៃអត្ថិភាពនៃអ្វីៗគ្រប់យ៉ាងដែលវិជ្ជមាន ហើយលើសពីនេះ អំណរនេះជានិមិត្តរូបនៃភ័ព្វដ៏ប្រសើរ។ សេចក្ដីក្រោធរបស់ព្រះជាម្ចាស់កើតមកពីភាពអន្តរាយដែលធ្លាក់មកលើមនុស្សជាតិ ដោយសារតែអត្ថិភាព និងការរំខាននៃអំពើអយុត្តិធម៌ ដោយសារតែអត្ថិភាពនៃសេចក្ដីអាក្រក់ និងភាពអន្ធការ ដោយសារតែអត្ថិភាពនៃកត្តានានាដែលបណ្ដេញសេចក្ដីពិតឱ្យចេញទៅឆ្ងាយ ហើយលើសពីនេះ គឺដោយសារតែអត្ថិភាពនៃកត្តានានាដែលប្រឆាំងទាស់នឹងសេចក្ដីល្អ និងភាពស្រស់បំព្រង។ សេចក្ដីក្រោធរបស់ទ្រង់គឺជានិមិត្តរូបបញ្ជាក់ប្រាប់ថា គ្រប់យ៉ាងដែលអវិជ្ជមាន លែងមានទៀតហើយ លើសពីនេះទៀតគឺបញ្ជាក់ថា សេចក្ដីក្រោធនេះ គឺជានិមិត្តរូបនៃភាពបរិសុទ្ធរបស់ទ្រង់។ សេចក្ដីទុក្ខសោករបស់ទ្រង់កើតមកពីមនុស្ស ជាអ្នកដែលទ្រង់មានក្ដីសង្ឃឹម ប៉ុន្តែគេបែរជាធ្លាក់ក្នុងភាពអន្ធការវិញ ពីព្រោះកិច្ចការដែលទ្រង់ធ្វើចំពោះមនុស្ស មិនបានផ្ដល់ផលសមនឹងក្ដីរំពឹងរបស់ទ្រង់ ក៏ដោយសារតែមនុស្សទាំងអស់ដែលទ្រង់ស្រឡាញ់ មិនអាចរស់នៅក្នុងពន្លឺបាន។ ទ្រង់មានអារម្មណ៍សោយសោក ចំពោះមនុស្សឥតទោស ចំពោះមនុស្សស្មោះត្រង់ តែល្វីល្ងើ និងចំពោះមនុស្សល្អ តែគ្មានអ្វីជាទស្សនៈផ្ទាល់ខ្លួនឯងសោះ។ សេចក្ដីទុក្ខសោករបស់ទ្រង់ គឺជានិមិត្តរូបនៃសេចក្ដីល្អ និងសេចក្ដីមេត្តាករុណារបស់ទ្រង់ ជានិមិត្តរូបនៃសោភណភាព និងសេចក្ដីសប្បុរសរបស់ទ្រង់។ ព្រះទ័យរីករាយរបស់ទ្រង់ប្រាកដណាស់ គឺបានមកពីការយកឈ្នះលើខ្មាំងសត្រូវរបស់ទ្រង់ និងទទួលបានភាពស្មោះត្រង់ពីមនុស្ស។ ជាងនេះទៅទៀត ព្រះទ័យរីករាយរបស់ទ្រង់ កើតចេញពីការបណ្ដេញ និងការបំផ្លិចបំផ្លាញពួកខ្មាំងសត្រូវ ហើយដោយសារតែមនុស្សជាតិទទួលបានជីវិតមួយដ៏ល្អប្រពៃ និងប្រកបដោយសេចក្ដីសុខសាន្ត។ សេចក្ដីរីករាយរបស់ព្រះជាម្ចាស់ ខុសពីអំណរសប្បាយរបស់មនុស្ស។ ម្យ៉ាងទៀត សេចក្ដីរីករាយនេះ ជាអារម្មណ៍រីករាយ ដូចនៅពេលប្រមូលផលដាក់ជង្រុក គឺជាអារម្មណ៍រីករាយខ្លាំងក្លាជាងអំណរធម្មតា។ ព្រះទ័យរីករាយរបស់ទ្រង់ គឺជានិមិត្តរូបនៃការដែលមនុស្សជាតិរើខ្លួនរួចពីទុក្ខលំបាកចាប់ពីពេលនេះតទៅ និងជានិមិត្តរូបនៃការដែលមនុស្សជាតិឈានចូលក្នុងពិភពនៃពន្លឺ។ ម្យ៉ាងវិញទៀត អារម្មណ៍របស់មនុស្សជាតិ គឺសុទ្ធតែកើតឡើងដើម្បីជាប្រយោជន៍សម្រាប់ពួកគេផ្ទាល់ មិនមែនដើម្បីភាពសុចរិត មិនមែនដើម្បីពន្លឺ ក៏មិនមែនដើម្បីភាពស្រស់បំព្រង ហើយក៏រឹតតែមិនមែនដើម្បីព្រះគុណ ដែលត្រូវបានប្រទានមកពីស្ថានសួគ៌ដែរ។ អារម្មណ៍របស់មនុស្សជាតិ គឺជាអារម្មណ៍អាត្មានិយម ហើយជាកម្មសិទ្ធិនៃពិភពងងឹត។ អារម្មណ៍ទាំងនេះ មិនមែនកើតឡើងដើម្បីព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ ក៏រឹតតែមិនមែនដើម្បីផែនការបស់ព្រះជាម្ចាស់ដែរ ហេតុនេះហើយ មនុស្ស និងព្រះជាម្ចាស់ មិនអាចយកសម្ដីពីខ្យល់ដង្ហើមតែមួយមកនិយាយឱ្យយល់បាននោះឡើយ។ ព្រះជាម្ចាស់ឧត្ដុង្គឧត្ដម និងខ្ពង់ខ្ពស់ជានិច្ច ចំណែកឯមនុស្សវិញ តូចទាប គ្មានតម្លៃរហូត។ នេះគឺមកពីព្រះជាម្ចាស់ទ្រង់តែងថ្វាយអង្គទ្រង់ជាយញ្ញបូជា ហើយលះបង់ដើម្បីមនុស្សជាតិរហូត។ ចំណែកឯមនុស្សវិញ គឺចេះតែយក និងខិតខំដើម្បីតែខ្លួនឯងប៉ុណ្ណោះ។ ព្រះជាម្ចាស់ទ្រាំរងនូវការឈឺចាប់ដើម្បីឱ្យមនុស្សជាតិមានជីវិតរស់រានរហូត ចំណែកមនុស្សវិញ ពុំដែលរួមចំណែកអ្វីដល់ពន្លឺ ឬដើម្បីសេចក្ដីសុចរិតឡើយ។ បើទោះបីជាមនុស្សខំប្រឹងយ៉ាងណាក៏ដោយ ក៏មិនអាចធន់នឹងការវាយប្រហារបានសូម្បីតែមួយលើក ដ្បិតការខិតខំរបស់មនុស្ស រមែងធ្វើឡើងដើម្បីប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ មិនមែនដើម្បីប្រយោជន៍អ្នកដទៃឡើយ។ មនុស្សរមែងមានចិត្តអាត្មានិយម ចំណែកឯព្រះជាម្ចាស់វិញ ព្រះអង្គលះបង់ជានិច្ច។ ព្រះជាម្ចាស់ជាប្រភពនៃភាពសុចរិត ភាពល្អប្រពៃ និងភាពស្រស់បំព្រងគ្រប់យ៉ាង ចំណែកមនុស្សវិញ គេបានជោគជ័យ ហើយស្ដែងឱ្យឃើញភាពស្មោកគ្រោក និងការអាក្រក់គ្រប់យ៉ាងទាំងអស់។ ព្រះជាម្ចាស់នឹងមិនកែប្រែសារជាតិនៃភាពសុចរិត និងសោភណភាពរបស់ទ្រង់ឡើយ ចំណែកឯមនុស្សវិញ ទោះជានៅទីណា ពេលណា ក៏គេមានសមត្ថភាពឥតខ្ចោះ ក្នុងការក្បត់ភាពសុចរិត ហើយគេចចេញពីព្រះជាម្ចាស់ផង។
(ដកស្រង់ពី «ការយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ពិតជាសំខាន់ក្រៃលែង» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
២៥៦. ខ្ញុំសុចរិត ខ្ញុំគួរឱ្យទុកចិត្ត ហើយខ្ញុំគឺជាព្រះជាម្ចាស់ដែលត្រួតពិនិត្យចិត្តដ៏ជ្រៅបំផុតរបស់មនុស្ស! ខ្ញុំនឹងបើកសម្ដែងឱ្យឃើញភ្លាមៗថា អ្នកណាពិត និងអ្នកណាក្លែងក្លាយ។ ចូរកុំភ្ញាក់ផ្អើលឱ្យសោះ! របស់សព្វសារពើទាំងអស់ដំណើរការដោយផ្អែកលើពេលវេលារបស់ខ្ញុំ។ អ្នកណាដែលចង់បានខ្ញុំដោយស្មោះស្ម័គ្រ ហើយអ្នកណាដែលមិនចង់បានខ្ញុំដោយស្មោះស្ម័គ្រ នោះខ្ញុំនឹងមានបន្ទូលប្រាប់អ្នករាល់គ្នាម្ដងមួយៗ។ អ្នករាល់គ្នាគ្រាន់តែខ្វល់ពីរឿងហូប ផឹក និងចូលមកជិតខ្ញុំនៅពេលដែលអ្នកចូលមកក្នុងវត្តមានរបស់ខ្ញុំប៉ុណ្ណោះ ហើយខ្ញុំនឹងធ្វើកិច្ចការរបស់ខ្ញុំដោយអង្គឯង។ ចូរកុំខ្វល់ខ្វាយចំពោះលទ្ធផលឆាប់រហ័សខ្លាំងពេក។ កិច្ចការរបស់ខ្ញុំ មិនមែនជាអ្វីមួយដែលអាចត្រូវបានសម្រេចទាំងអស់ភ្លាមៗឡើយ។ នៅក្នុងកិច្ចការនោះ មានជំហាន និងព្រះប្រាជ្ញាញាណ ដូច្នេះហើយទើបព្រះប្រាជ្ញាញាណរបស់ខ្ញុំត្រូវបានបើកសម្ដែង។ ខ្ញុំនឹងឱ្យអ្នករាល់គ្នាមើលឃើញអ្វីដែលត្រូវបានបំពេញដោយព្រះហស្ដរបស់ខ្ញុំ គឺការដាក់ទោសមនុស្សអាក្រក់ ហើយប្រទានរង្វាន់ដល់មនុស្សល្អ។ ខ្ញុំច្បាស់ជាមិនយោគយល់នរណាម្នាក់ឡើយ។ អ្នកជាមនុស្សដែលស្រឡាញ់ខ្ញុំយ៉ាងស្មោះស្ម័គ្រ នោះខ្ញុំនឹងស្រឡាញ់អ្នកយ៉ាងស្មោះស្ម័គ្រ សេចក្ដីក្រោធរបស់ខ្ញុំនឹងមិនដែលនៅជាមួយពួកគេទេ ប្រយោជន៍ឱ្យពួកគេអាចចងចាំអស់កល្បជានិច្ចថា ខ្ញុំគឺជាព្រះជាម្ចាស់ដ៏ពិត ជាព្រះជាម្ចាស់ដែលត្រួតពិនិត្យចិត្តដ៏ជ្រាលជ្រៅរបស់មនុស្ស។ ចូរកុំប្រព្រឹត្តផ្សេងនៅចំពោះមុខរបស់អ្នកដទៃ ប៉ុន្តែនៅពីក្រោយខ្នងរបស់ពួកគេ ប្រព្រឹត្តផ្សឹងឱ្យសោះ។ ខ្ញុំឃើញយ៉ាងច្បាស់នូវអ្វីៗដែលអ្នកធ្វើ ហើយទោះបីជាអ្នកអាចបំភាន់អ្នកដទៃបានក៏ដោយ ក៏អ្នកមិនអាចបំភាន់ខ្ញុំបានដែរ។ ខ្ញុំឃើញអ្វីៗទាំងអស់យ៉ាងច្បាស់។ អ្នកមិនអាចលាក់បាំងអ្វីមួយបានទេ។ គ្រប់ការភូតកុហកស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំ។ ចូរកុំគិតថាខ្លនឯងឆ្លាត ដោយសារអ្នកទទួលបានផលប្រយោជន៍បន្តិចបន្តួចឱ្យសោះ។ ខ្ញុំសូមប្រាប់អ្នកថា៖ ទោះបីជាមានផែនការជាច្រើនដែលមនុស្សអាចបង្កើតឡើងក៏ដោយ មិនថាមានរាប់ពាន់ ឬរាប់ម៉ឺនក៏ដោយ នៅទីបំផុត ពួកវាមិនអាចគេចផុតពីបាតព្រះហស្ដរបស់ខ្ញុំបានទេ។ របស់សព្វសារពើ និងវត្ថុគ្រប់យ៉ាង គឺត្រូវបានគ្រប់គ្រងដោយព្រះហស្ដរបស់ខ្ញុំ គ្មាននរណាអាចគេចផុតឡើយ! ចូរកុំព្យាយាមគេច ឬលាក់ពួនខ្ញុំ ចូរកុំព្យាយាមលាក់ពុត ឬបិទបាំង។ តើវាអាចទៅរួចទេ ដែលអ្នកនៅតែមើលមិនឃើញព្រះភ័ក្រ្ដដ៏មានសិរីល្អរបស់ខ្ញុំ សេចក្ដីក្រោធរបស់ខ្ញុំ និងការជំនុំជម្រះរបស់ខ្ញុំ ដែលត្រូវបានបើកសម្ដែងជាសាធារណៈនោះ? អ្នកណាក៏ដោយដែលមិនចង់បានខ្ញុំយ៉ាងស្មោះស័្មគ្រ នោះខ្ញុំនឹងជំនុំជម្រះពួកគេភ្លាមៗ និងដោយគ្មានមេត្តាករុណាឡើយ។ សេចក្ដីអាណិតរបស់ខ្ញុំបានដល់ទីបញ្ចប់របស់វាហើយ មិនមាននៅសល់ទៀតឡើយ។ ចូរកុំព្យាយាមលាក់ពុតតទៅទៀត ហើយបញ្ឈប់វិធីដ៏ឥតប្រយោជន៍ និងឆ្កួតលីលារបស់អ្នកទៅ។
(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៤៤ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
២៥៧. ខ្ញុំជាការចាប់ផ្ដើម ហើយខ្ញុំជាចុងបញ្ចប់។ ខ្ញុំមានព្រះជន្មរស់ឡើងវិញ ហើយគឺជាព្រះជាម្ចាស់ដ៏ពិតតែមួយដ៏ពេញបរិបូរណ៍។ ខ្ញុំថ្លែងព្រះបន្ទូលរបស់ខ្ញុំនៅចំពោះមុខអ្នករាល់គ្នា ហើយអ្នករាល់គ្នាត្រូវតែជឿយ៉ាងរឹងមាំនូវអ្វីដែលខ្ញុំមានបន្ទូល។ ស្ថានសួគ៌ និងផែនដីអាចរលាយបាត់ទៅ ប៉ុន្តែគ្មានអក្សរមួយតួ ឬពាក្យមួយម៉ាត់ដែលខ្ញុំមានបន្ទូលនឹងរលុបបាត់ឡើយ។ ចូរចងចាំអំពីរឿងនេះចុះ! ចូរចងចាំអំពីវា! នៅពេលដែលខ្ញុំថ្លែងចេញមក គឺគ្មានព្រះបន្ទូលណាមួយត្រូវបានយកត្រឡប់មកវិញទេ ហើយព្រះបន្ទូលនីមួយៗនឹងត្រូវបានសម្រេច។
(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៥៣ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
២៥៨. សាកលលោក និងរបស់សព្វសារពើស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំ។ ប្រសិនបើខ្ញុំមានបន្ទូលបែបណា នោះវានឹងក្លាយជាបែបនោះ។ ប្រសិនបើខ្ញុំបង្គាប់បែបណា នោះវានឹងទៅជាបែបនោះ។ សាតាំងនៅក្រោមព្រះបាទរបស់ខ្ញុំ វានៅក្នុងជង្ហុកដ៏ធំ! នៅពេលដែលសម្លេងរបស់ខ្ញុំបន្លឺឡើង នោះផ្ទៃមេឃ និងផែនដីនឹងកន្លងបាត់ទៅ ហើយក្លាយជាទទេសូន្យ! របស់សព្វសារពើនឹងត្រូវបានស្អាងឱ្យថ្មីឡើងវិញ នេះគឺជាសេចក្តីពិតដែលមិនអាចផ្លាស់ប្តូរបាន និងពិតជាត្រឹមត្រូវ។ ខ្ញុំបានយកឈ្នះពិភពលោក ក៏ដូចជាសភាវៈអាក្រក់ទាំងអស់។ ខ្ញុំគង់នៅទីនេះដោយការនិយាយទៅកាន់អ្នករាល់គ្នា ហើយអស់អ្នកណាដែលមានត្រចៀក គួរតែស្ដាប់ ហើយអស់អ្នកណាដែលកំពុងតែរស់នៅគួរតែទទួលយក។
(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១៥ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
២៥៩. ខ្ញុំប្រកាន់តាមបន្ទូលរបស់ខ្ញុំ ហើយបើខ្ញុំប្រកាន់តាមរបស់ខ្ញុំហើយ នោះខ្ញុំនឹងត្រូវសម្រេចបន្ទូលនោះឱ្យបានជាក់ជាមិនខាន គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរបានឡើយ ព្រោះនេះជារឿងដាច់ខាតបំផុត។ មិនថានោះជាបន្ទូលដែលខ្ញុំបានថ្លែងមកកាលពីអតីតកាល ឬជាបន្ទូលដែលខ្ញុំនឹងថ្លែងមកនាពេលអនាគតនោះទេ ខ្ញុំនឹងធ្វើឱ្យបន្ទូលទាំងអស់នោះក្លាយជាការពិតម្ដងមួយៗ ព្រមទាំងអនុញ្ញាតឱ្យមនុស្សជាតិទាំងអស់បានមើលឃើញបន្ទូលទាំងនោះក្លាយជាការពិតផង។ នេះគឺជាគោលការណ៍បង្កប់ពីក្រោយបន្ទូល និងកិច្ចការរបស់ខ្ញុំ។ ... ចំពោះអ្វីៗគ្រប់យ៉ាងដែលកើតឡើងនៅក្នុងចក្រវាឡនេះ គឺគ្មានអ្វីដែលខ្ញុំមិនបានអារកាត់នោះឡើយ។ តើមានអ្វីមួយដែលមិនស្ថិតនៅក្នុងព្រះហស្តរបស់ខ្ញុំដែរឬទេ? អ្វីៗដែលខ្ញុំមានបន្ទូល ត្រូវសម្រេចទាំងអស់ ហើយនៅក្នុងចំណោមមនុស្សនេះ តើមាននរណាអាចប្ដូរព្រះតម្រិះរបស់ខ្ញុំបានទេ? តើអាចជាសេចក្តីសញ្ញាដែលខ្ញុំបានតាំងនៅលើផែនដីនេះដែរឬទេ? គ្មានអ្វីមួយអាចរារាំងផែនការរបស់ខ្ញុំមិនឱ្យឆ្ពោះទៅមុខបាននោះទេ។ ខ្ញុំតែងតែមានវត្តមាននៅក្នុងកិច្ចការរបស់ខ្ញុំ ក៏ដូចជានៅក្នុងផែនការនៃការគ្រប់គ្រងរបស់ខ្ញុំជានិច្ចដែរ។ នៅក្នុងចំណោមមនុស្សលោក តើមាននរណាអាចលូកដៃមកជ្រៀតជ្រែកបានទៅ? តើនោះមិនមែនខ្ញុំអង្គឯងទេឬអី ដែលបានធ្វើការរៀបចំទាំងអស់នេះ? ការចូលទៅក្នុងពិភពនេះនាពេលសព្វថ្ងៃ មិនឃ្លាតចេញពីផែនការរបស់ខ្ញុំ ឬពីអ្វីដែលខ្ញុំបានទាយទុកនោះឡើយ។ អ្វីទាំងអស់នេះ ត្រូវបានខ្ញុំកំណត់ទុកជាយូរណាស់មកហើយ។ នៅក្នុងចំណោមអ្នករាល់គ្នានេះ តើមាននរណាអាចយល់ពីជំហាននៃផែនការរបស់ខ្ញុំនេះបានទេ? រាស្ត្ររបស់ខ្ញុំប្រាកដជានឹងស្ដាប់ព្រះសូរសៀងរបស់ខ្ញុំ ហើយអ្នករាល់គ្នាក្នុងចំណោមអ្នកដែលស្រឡាញ់ខ្ញុំដោយស្មោះ នឹងត្រលប់មកចំពោះបល្ល័ង្ករបស់ខ្ញុំវិញមិនខាន។
(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
២៦០. ខ្ញុំស្រឡាញ់អស់អ្នកដែលលះបង់ខ្លួនយ៉ាងស្មោះស្ម័គ្រចំពោះខ្ញុំ ហើយថ្វាយខ្លួនសម្រាប់ខ្ញុំ។ ខ្ញុំស្អប់អស់អ្នកដែលបានកើតក្នុងខ្ញុំ ប៉ុន្តែមិនស្គាល់ខ្ញុំ ហើយប្រឆាំងខ្ញុំទៀតផង។ ខ្ញុំនឹងមិនបោះបង់ចោលនរណាម្នាក់ដែលស្មោះស្ម័គ្រចំពោះខ្ញុំទេ។ ផ្ទុយទៅវិញ ខ្ញុំនឹងធ្វើឱ្យព្រះពររបស់ពួកគេកើនឡើងទ្វេដង។ ខ្ញុំនឹងដាក់ទោសទ្វេដងចំពោះអស់អ្នកដែលមិនដឹងគុណ ហើយបំពានលើសេចក្ដីសប្បុរសរបស់ខ្ញុំ ហើយខ្ញុំនឹងមិនឱ្យពួកគេរួចខ្លួនងាយៗឡើយ។ នៅក្នុងនគររបស់ខ្ញុំ គ្មានល្បិចកល ឬការបោកបញ្ឆោត ហើយក៏គ្មានភាពជាលោកីយ៍ដែរ។ មានន័យថា គ្មានក្លិនរបស់មនុស្សស្លាប់ទេ។ ផ្ទុយទៅវិញ គ្រប់យ៉ាងគឺជាភាពត្រូវតាមគន្លង និងសេចក្ដីសុចរិត។ គ្រប់យ៉ាងគឺជាភាពបរិសុទ្ធ និងការបើកចំហ ដោយគ្មានអ្វីមួយលាក់បាំង ឬបិទបាំងឡើយ។ គ្រប់យ៉ាងគឺស្រស់ស្រាយ គ្រប់យ៉ាងគឺជាការរីករាយ ហើយគ្រប់យ៉ាងគឺជាភាពប្រសើរឡើងនៃសីលធម៌។ នរណាដែលនៅតែធំក្លិននៃមនុស្សស្លាប់ គឺគ្មានផ្លូវអាចនៅក្នុងនគររបស់ខ្ញុំបានទេ ហើយផ្ទុយទៅវិញ វានឹងត្រូវបានបំផ្លាញដោយដំបងដែករបស់ខ្ញុំ។
(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៧០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
២៦១. ខ្ញុំគឺជាព្រះដែលសោយភ្លើង ហើយខ្ញុំនឹងមិនអត់ឱនចំពោះកំហុសណាមួយឡើយ។ ដោយសារខ្ញុំជាអ្នកបង្កើតមនុស្សទាំងអស់នេះមក ដូច្នេះ អ្វីក៏ដោយដែលខ្ញុំមានព្រះបន្ទូលនិងធ្វើ ពួកគេត្រូវតែស្ដាប់តាម ហើយពួកគេមិនអាចបះបោរបានឡើយ។ មនុស្សគ្មានសិទ្ធិជ្រៀតជ្រែកក្នុងកិច្ចការរបស់ខ្ញុំឡើយ ហើយពួកគេកាន់តែគ្មានគុណសម្បត្តិក្នុងការវិភាគថាកិច្ចការរបស់ខ្ញុំ និងព្រះបន្ទូលរបស់ខ្ញុំ មួយណាត្រូវ ឬមួយណាខុសណាស់។ ខ្ញុំគឺជាព្រះអម្ចាស់ដែលបង្កើតសព្វសារពើ ហើយសត្តនិករដែលបានបង្កើតមក គប្បីសម្រេចនូវគ្រប់យ៉ាងដែលខ្ញុំតម្រូវចង់បាន ដោយមានដួងចិត្តកោតខ្លាចចំពោះខ្ញុំ។ ពួកគេមិនគម្បីព្យាយាមដេញដោលរកហេតុផលជាមួយខ្ញុំឡើយ ហើយជាពិសេស ពួកគេមិនគួរប្រឆាំងទាស់នឹងខ្ញុំឡើយ។ ខ្ញុំគ្រប់គ្រងលើរាស្រ្តរបស់ខ្ញុំដោយសិទ្ធិអំណាចរបស់ខ្ញុំ ហើយអស់អ្នកណាដែលជាចំណែកនៃការបង្កើតរបស់ខ្ញុំ គប្បីចុះចូលនឹងសិទ្ធិអំណាចរបស់ខ្ញុំ។ បើទោះបីជាសព្វថ្ងៃនេះ អ្នករាល់គ្នាអង់អាចក្លាហាន និងមិនកោតក្រែងចំពោះខ្ញុំក្ដី បើទោះបីជាអ្នកមិនស្ដាប់បង្គាប់តាមព្រះបន្ទូលដែលខ្ញុំបង្រៀនដល់អ្នករាល់គ្នាក្ដី និងគ្មានការភ័យខ្លាចក្ដី ក៏ខ្ញុំមានត្រឹមតែការអត់ឱនចំពោះការបះបោររបស់អ្នកប៉ុណ្ណោះ។ ខ្ញុំនឹងមិនភ្លាត់ចេញនូវសេចក្ដីក្រោធ និងប៉ះពាល់ដល់កិច្ចការរបស់ខ្ញុំដោយសារតែពួកដង្កូវតូចតាច និងគ្មានបានការដែលបានកកូរកកាយដីនៅក្នុងគំនរលាមកឡើយ។ ខ្ញុំអត់ឱនចំពោះការបន្តជីវិតរស់នៅនៃគ្រប់យ៉ាងដែលខ្ញុំស្អប់ និងគ្រប់សព្វសារពើដែលខ្ញុំមិនចូលចិត្ត ក៏ព្រោះតែបំណងព្រះហឫទ័យនៃព្រះវរបិតារបស់ខ្ញុំដែរ ហើយខ្ញុំនឹងធ្វើបែបនេះឡើយ រហូតទាល់តែព្រះសូរសៀងរបស់ខ្ញុំបានសម្រេចការ រហូតដល់ពេលវេលាចុងក្រោយបំផុតរបស់ខ្ញុំ។
(ដកស្រង់ពី «នៅពេលស្លឹកឈើជ្រុះធ្លាក់ទៅគល់វិញ នោះអ្នកនឹងសោកស្ដាយនូវរាល់អំពើអាក្រក់ទាំងអស់ដែលអ្នកបានធ្វើ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
២៦២. ដោយសារតែអ្នកបានតាំងចិត្តបម្រើខ្ញុំហើយ ខ្ញុំនឹងមិនឱ្យអ្នករបូតចេញទៅឡើយ។ ខ្ញុំជាព្រះជាម្ចាស់ដែលប្រចណ្ឌ ហើយខ្ញុំជាព្រះជាម្ចាស់ដែលប្រចណ្ឌចំពោះមនុស្សជាតិ។ ដោយសារអ្នកបានសច្ចាពាក្យសម្ដីរបស់អ្នកនៅទីសក្ការៈហើយ ខ្ញុំនឹងមិនអត់ឱនចំពោះការរត់គេចនៅចំពោះព្រះនេត្ររបស់ខ្ញុំឡើយ ហើយខ្ញុំនឹងមិនអត់ឱនចំពោះការបម្រើម្ចាស់ពីររបស់អ្នកឡើយ។ តើអ្នកគិតថា អ្នកអាចមានសេចក្ដីស្រឡាញ់ទីពីរ បន្ទាប់ពីសច្ចាពាក្យសម្ដីរបស់អ្នកនៅទីសក្ការៈរបស់ខ្ញុំ និងនៅចំពោះព្រះនេត្ររបស់ខ្ញុំមែនទេ? តើខ្ញុំអាចអនុញ្ញាញឱ្យមនុស្សលេងសើចនឹងខ្ញុំដោយរបៀបនេះបានមែនទេ? តើអ្នកគិតថា អ្នកអាចសន្យា និងស្បថស្បែជាធម្មតានៅចំពោះខ្ញុំដោយអណ្ដាតរបស់អ្នកឬ? តើអ្នកគិតថា អ្នកអាចស្បថនៅនឹងបល្ល័ង្ករបស់ខ្ញុំ ជាបល្ល័ង្កដែលខ្ពស់បំផុតរបស់ខ្ញុំមែនទេ? តើអ្នកគិតថាសម្បថរបស់អ្នកបានរលត់ផុតទៅហើយមែនទេ? ខ្ញុំប្រាប់អ្នករាល់គ្នាឱ្យដឹងចុះ៖ បើទោះបីជាសាច់ឈាមរបស់អ្នករាល់គ្នាបានស្លាប់ទៅហើយក្ដី ក៏ពាក្យសម្បថរបស់អ្នកមិនអាចរលត់ផុតទៅបានដែរ។ ចុងបញ្ចប់ ខ្ញុំនឹងផ្តន្ទាទោសអ្នករាល់គ្នាតាមសេចក្ដីសម្បថរបស់អ្នក។ ក៏ប៉ុន្តែ អ្នករាល់គ្នាជឿថា អ្នកអាចតទល់នឹងខ្ញុំបានដោយសច្ចាពាក្យសម្ដីរបស់អ្នករាល់គ្នានៅចំពោះខ្ញុំ ហើយថាដួងចិត្តរបស់អ្នក អាចបម្រើវិញ្ញាណមិនបរិសុទ្ធ និងវិញ្ញាណអាក្រក់បាន។ តើសេចក្ដីក្រោធរបស់ខ្ញុំ អាចអត់ឱននឹងមនុស្សដូចជាសត្វឆ្កែ មនុស្សដូចសត្វជ្រូកដែលបោកប្រាស់ខ្ញុំនេះបានដោយរបៀបណា? ខ្ញុំត្រូវតែបន្តអនុវត្តបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ ហើយត្រូវយករបស់ទាំងអស់នោះពីដៃនៃវិញ្ញាណមិនបរិសុទ្ធ គឺមនុស្ស «ជឿស៊ប់» ដែលមានសេចក្ដីជំនឿលើខ្ញុំ ដើម្បីឱ្យពួកគេអាច «បន្តរង់ចាំ» ខ្ញុំ ក្នុងរបៀបដ៏មានវិន័យ ជាសត្វគោរបស់ខ្ញុំ ជាសត្វសេះរបស់ខ្ញុំ និងស្ថិតក្រោមការចាត់ចែងនៃការសម្លាប់របស់ខ្ញុំ។ ខ្ញុំនឹងឱ្យអ្នកជ្រើសរើសយកការចាត់តាំងពីមុនរបស់អ្នក និងបម្រើខ្ញុំជាថ្មីម្ដងទៀត។ ខ្ញុំនឹងមិនអត់ឱនចំពោះសត្តនិករណាមួយដែលបោកប្រាស់ខ្ញុំឡើយ។ តើអ្នកគិតថា អ្នកអាចស្នើសុំអ្វីពីខ្ញុំដោយគ្មានត្រាប្រណី និងភូតភរនៅចំពោះព្រះភ័ក្រខ្ញុំមែនទេ? តើអ្នកគិតថា ខ្ញុំមិនបានស្ដាប់ឮ ឬមិនបានទតឃើញនូវពាក្យសម្ដី និងទង្វើរបស់អ្នកទេឬអី? តើពាក្យសម្ដីនិងទង្វើរបស់អ្នក អាចមិនស្ថិតនៅក្នុងការព្រះនេត្ររបស់ខ្ញុំដោយរបៀបណាទៅ? តើខ្ញុំអាចអនុញ្ញាតឱ្យមនុស្សបោកប្រាស់ខ្ញុំដោយបែបនេះបានដោយរបៀបណា?
(ដកស្រង់ពី «អ្នករាល់គ្នាសុទ្ធតែមានចរិតអន់ខ្សោយណាស់!» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
២៦៣. ខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់ ហើយជាងនេះទៅទៀត ខ្ញុំជាអង្គតែមួយគត់នៃព្រះជាម្ចាស់។ លើសពីនេះទៅទៀត ខ្ញុំដែលជាភាពទាំងស្រុងរបស់សាច់ឈាម គឺជាការបើកបង្ហាញដ៏ពេញលេញរបស់ព្រះជាម្ចាស់។ អ្នកណាក៏ដោយដែលហ៊ានមិនគោរពខ្ញុំ អ្នកណាក៏ដោយដែលហ៊ានបង្ហាញការទាស់ទទឹងនៅក្នុងភ្នែករបស់ពួកគេ ហើយអ្នកណាក៏ដោយដែលហ៊ាននិយាយពាក្យមើលងាយប្រឆាំងខ្ញុំ នោះច្បាស់ជានឹងស្លាប់ដោយសារបណ្ដាសា និងសេចក្ដីក្រោធរបស់ខ្ញុំ (នឹងមានការដាក់បណ្ដាសាដោយសារសេចក្ដីក្រោធរបស់ខ្ញុំ)។ ជាងនេះទៅទៀត អ្នកណាក៏ដោយដែលហ៊ានមិនស្មោះត្រង់ ឬគ្មានភក្ដីភាពចំពោះខ្ញុំ ហើយអ្នកណាក៏ដោយដែលហ៊ានព្យាយាមបោកបញ្ឆោតខ្ញុំ ច្បាស់ជានឹងស្លាប់ដោយសារសេចក្ដីស្អប់របស់ខ្ញុំ។ សេចក្ដីសុចរិត ឫទ្ធានុភាព និងការជំនុំជម្រះរបស់ខ្ញុំនឹងស្ថិតនៅជារៀងរហូត។ ជាដំបូង ខ្ញុំគួរឱ្យស្រឡាញ់ និងប្រកបដោយសេចក្ដីមេត្តាករុណា ប៉ុន្តែនេះមិនមែនជានិស្ស័យនៃភាពជាព្រះដ៏ពេញលេញរបស់ខ្ញុំទេ។ សេចក្ដីសុចរិត ឫទ្ធានុភាព និងការជំនុំជម្រះ គ្រាន់តែជាចំណែកនៃនិស្ស័យរបស់ខ្ញុំ ដែលជាព្រះជាម្ចាស់ដ៏ពេញលេញផ្ទាល់ព្រះអង្គប៉ុណ្ណោះ។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ខ្ញុំគួរឱ្យស្រឡាញ់ និងប្រកបដោយសេចក្ដីមេត្តាករុណា។ ដោយសារតែកិច្ចការដែលខ្ញុំត្រូវបញ្ចប់ នោះខ្ញុំមានសេចក្ដីស្រឡាញ់អស់ពីព្រះទ័យ និងសេចក្ដីមេត្តាករុណា។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីនោះមក គឺលែងត្រូវការអ្វីៗបែបនេះតទៅទៀតហើយ (ហើយចាប់ពីពេលនោះមក ក៏លែងមានអ្វីៗបែបនេះ)។ គ្រប់យ៉ាងគឺជាសេចក្ដីសុចរិត ឫទ្ធានុភាព និងការជំនុំជម្រះ ហើយនេះគឺជានិស្ស័យដ៏ពេញលេញនៃភាពជាមនុស្សរបស់ខ្ញុំ គួបផ្សំនឹងភាពជាព្រះដ៏ពេញលេញរបស់ខ្ញុំ។
(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៧៩ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
២៦៤. ខ្ញុំត្រួតត្រារបស់សព្វសារពើ ខ្ញុំគឺជាព្រះជាម្ចាស់ដែលប្រកដោយព្រះប្រាជ្ញាញាណ ដែលកាន់កាប់សិទ្ធិអំណាចពេញលេញ ហើយខ្ញុំមិនអត់ឱនឱ្យនរណាម្នាក់ឡើយ។ ខ្ញុំគ្មានសេចក្ដីមេត្តាខាងព្រះសូរសៀងឡើយ ហើយពិតជាគ្មានមនោសញ្ចេតនាផ្ទាល់ខ្លួនឡើយ។ ខ្ញុំប្រព្រឹត្តដាក់នរណាម្នាក់ (មិនថាគេពូកែនិយាយប៉ុនណា ខ្ញុំនឹងមិនឱ្យគេរួចខ្លួនទេ) ដោយសេចក្ដីសុចរិត ភាពត្រឹមត្រូវ និងឫទ្ធានុភាពរបស់ខ្ញុំ ស្របពេលដែលធ្វើឱ្យគ្រប់គ្នាឃើញកាន់តែច្បាស់នូវភាពអស្ចារ្យនៃទង្វើរបស់ខ្ញុំ ក៏ដូចជាអត្ថន័យនៃទង្វើរបស់ខ្ញុំ។ ខ្ញុំបានដាក់ទោសវិញ្ញាណអាក្រក់ម្ដងមួយៗចំពោះសកម្មភាពគ្រប់ប្រភេទដែលពួកវាប្រព្រឹត្ត ដោយបោះពួកវាម្នាក់ៗទៅក្នុងជង្ហុកធំ។ ខ្ញុំបានបញ្ចប់កិច្ចការនេះនៅមុនពេលវេលាចាប់ផ្ដើម ដោយមិនទុកឱ្យពួកវាមានតួនាទី មិនទុកឱ្យពួកវាមានទីកន្លែងដើម្បីធ្វើកិច្ចការរបស់ពួកវាទេ។ គ្មាននរណាម្នាក់ក្នុងចំណោមរាស្ត្ររើសតាំងរបស់ខ្ញុំ គឺជាអស់អ្នកដែលត្រូវបានកំណត់ទុកជាមុន និងជ្រើសរើសដោយខ្ញុំ អាចមានវិញ្ញាណអាក្រក់ឡើយ ផ្ទុយទៅវិញ គេនឹងបរិសុទ្ធជានិច្ច។ ចំពោះអស់អ្នកដែលខ្ញុំមិនបានកំណត់ទុកជាមុន និងមិនបានជ្រើសរើស នោះខ្ញុំនឹងប្រគល់ពួកគេត្រឡប់ទៅឱ្យសាតាំងវិញ ហើយមិនអនុញ្ញាតឱ្យពួកគេនៅតទៅទៀតឡើយ។ បញ្ញត្តិរដ្ឋបាលរបស់ខ្ញុំចូលរួមជាមួយសេចក្ដីសុចរិត និងឫទ្ធានុភាពរបស់ខ្ញុំក្នុងគ្រប់ទិដ្ឋភាពទាំងអស់។ ខ្ញុំនឹងមិនឱ្យសូម្បីតែម្នាក់ក្នុងចំណោមអស់អ្នកដែលសាតាំងធ្វើការជាមួយរួចខ្លួនទេ ប៉ុន្តែខ្ញុំនឹងបោះពួកគេទៅជាមួយនឹងរូបកាយរបស់ពួកគេទៅក្នុងស្ថាននរក ដោយសារតែខ្ញុំស្អប់សាតាំង។ ខ្ញុំគ្មានផ្លូវនឹងលើកលែងឱ្យវាងាយៗឡើយ ប៉ុន្តែខ្ញុំនឹងបំផ្លាញវាទាំងស្រុង ដោយមិនអនុញ្ញាតឱ្យវាមានឱកាសធ្វើកិច្ចការរបស់វាសូម្បីតែបន្ដិចឡើយ។
(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៧០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
២៦៥. ខ្ញុំនឹងវាយផ្ចាលគ្រប់គ្នាដែលកើតពីខ្ញុំ ដែលមិនទាន់ស្គាល់ខ្ញុំ ដើម្បីសម្ដែងសេចក្ដីក្រោធទាំងអស់របស់ខ្ញុំ ព្រះចេស្ដាដ៏អស្ចារ្យរបស់ខ្ញុំ និងព្រះប្រាជ្ញាញាណដ៏ពេញលេញរបស់ខ្ញុំ។ នៅក្នុងខ្ញុំ គ្រប់យ៉ាងគឺសុចរិត ហើយពិតជាគ្មានភាពទុច្ចរិត គ្មានការបោកបញ្ឆោត និងគ្មានល្បិចកលឡើយ។ អ្នកណាក៏ដោយដែលមានល្បិចកល និងបោកបញ្ឆោត ត្រូវតែជាកូននៃឋាននរក ដែលកើតនៅក្នុងឋានឃុំព្រលឹង។ នៅក្នុងខ្ញុំ គ្រប់យ៉ាងគឺបើកចំហ។ អ្វីក៏ដោយដែលខ្ញុំមានបន្ទូលថានឹងសម្រេច នោះពិតជាត្រូវបានសម្រេច។ អ្វីក៏ដោយដែលខ្ញុំមានបន្ទូលថានឹងត្រូវបានបង្កើត នោះនឹងត្រូវបានបង្កើត ហើយគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរ ឬក្លែងបន្លំអ្វីៗទាំងនេះបានទេ ពីព្រោះខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់។
(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៩៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
២៦៦. ខ្ញុំនឹងដាក់ទោសមនុស្សអាក្រក់ ហើយប្រទានរង្វាន់ដល់មនុស្សល្អ ហើយខ្ញុំនឹងនាំសេចក្ដីសុចរិតរបស់ខ្ញុំឱ្យដំណើរការ ហើយខ្ញុំនឹងអនុវត្តការជំនុំជម្រះរបស់ខ្ញុំ។ ខ្ញុំនឹងប្រើប្រាស់ព្រះបន្ទូលរបស់ខ្ញុំ ដើម្បីសម្រេចគ្រប់យ៉ាង ដោយធ្វើឱ្យមនុស្សទាំងអស់ និងរបស់សព្វសារពើ មានបទពិសោធពីព្រះហស្ដវាយផ្ចាលរបស់ខ្ញុំ ហើយខ្ញុំនឹងធ្វើឱ្យមនុស្សទាំងអស់ឃើញសិរីល្អដ៏ពេញលេញរបស់ខ្ញុំ ប្រាជ្ញាញាណដ៏ពេញលេញរបស់ខ្ញុំ និងចិត្តសប្បុរសដ៏ពេញលេញរបស់ខ្ញុំ។ គ្មានមនុស្សណាម្នាក់នឹងហ៊ានក្រោកឈរនៅក្នុងការជំនុំជម្រះទេ ដោយសារតែនៅក្នុងខ្ញុំ របស់សព្វសារពើត្រូវបានសម្រេច។ ហើយនៅទីនេះ ខ្ញុំឱ្យមនុស្សគ្រប់គ្នាឃើញកិត្យានុភាពដ៏ពេញលេញរបស់ខ្ញុំ ហើយភ្លក់ជ័យជម្នះដ៏ពេញលេញរបស់ខ្ញុំ ដោយសារតែនៅក្នុងខ្ញុំ របស់សព្វសារពើត្រូវបានបើកបង្ហាញ។ ចាប់ពីនេះទៅ មនុស្សអាចឃើញព្រះចេស្ដាដ៏អស្ចារ្យរបស់ខ្ញុំ និងសិទ្ធិអំណាចរបស់ខ្ញុំ។ គ្មាននរណាម្នាក់នឹងហ៊ានប្រមាថខ្ញុំនោះទេ ហើយគ្មាននរណាម្នាក់នឹងហ៊ានរំខានខ្ញុំឡើយ។ នៅក្នុងខ្ញុំ គ្រប់យ៉ាងត្រូវបានបើកចំហរ។ តើនរណានឹងហ៊ានលាក់បាំងអ្វីមួយនោះ? ខ្ញុំច្បាស់ជាបង្ហាញមនុស្សនោះគ្មានមេត្តាករុណាឡើយ! អ្នកណាដែលហ៊ានប្រព្រឹត្តបែបនេះ ត្រូវតែទទួលការដាក់ទោសដ៏ធ្ងន់ធ្ងររបស់ខ្ញុំ ហើយមនុស្សថោកទាបបែបនេះត្រូវតែកំចាត់ចេញពីភ្នែករបស់ខ្ញុំ។ ខ្ញុំនឹងត្រួតត្រាពួកគេដោយដំបងដែក ហើយខ្ញុំនឹងប្រើប្រាស់សិទ្ធិអំណាចរបស់ខ្ញុំដើម្បីជំនុំជម្រះពួកគេ ដោយគ្មានការអាណិតអាសូរសូម្បីតែបន្តិច និងដោយគ្មានយល់ពីអារម្មណ៍របស់ពួកគេទាល់តែសោះ ដោយសារខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលគ្មានមនោសញ្ចេតនា និងដែលមានអនុភាព ហើយមិនអាចត្រូវបានប្រមាថឡើយ។ គ្រប់គ្នាគួរតែយល់ និងមើលឃើញករណីនេះ ប្រសិនបើពួកគេខ្លាចខ្ញុំវាយប្រហារ និងធ្វើឱ្យវិនាស «ដោយគ្មានហេតុ ឬមូលហេតុ» នោះ ដោយសារតែដំបងរបស់ខ្ញុំនឹងវាយប្រហារអស់អ្នកណាដែលប្រមាថខ្ញុំ។ ខ្ញុំមិនខ្វល់ថា ពួកគេស្គាល់បញ្ញត្តិរដ្ឋបាលរបស់ខ្ញុំឬអត់នោះទេ។ នោះនឹងគ្មានផលវិបាកសម្រាប់ខ្ញុំទេ ដោយសារអង្គរបស់ខ្ញុំមិនអត់ទ្រាំនឹងការប្រមាថដោយនរណាម្នាក់ឡើយ។ នេះគឺជាមូលហេតុដែលគេនិយាយថា ខ្ញុំគឺជាសត្វតោ។ នរណាក៏ដោយដែលខ្ញុំប៉ះ នោះខ្ញុំវាយផ្ដួល។ នោះគឺជាអ្វីដែលត្រូវបានគេនិយាយថា ពេលនេះវាជាបណ្ដាសា ដែលនិយាយថា ខ្ញុំគឺជាព្រះជាម្ចាស់ដែលមានព្រះហឫទ័យក្ដួលអាណិត និងសេចក្ដីស្រលាញ់ដ៏ស្មោះចិត្តសប្បុរស។ ជាសារជាតិ ខ្ញុំមិនមែនជាកូនចៀមទេ ប៉ុន្តែជាតោវិញ។ គ្មាននរណាម្នាក់ហ៊ានប្រមាថខ្ញុំទេ។ នរណាក៏ដោយដែលប្រមាថខ្ញុំ នោះខ្ញុំនឹងដាក់ទោសដោយសេចក្ដីស្លាប់ភ្លាមៗ និងដោយគ្មានសេចក្ដីមេត្តាករុណាឡើយ។
(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១២០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
២៦៧. ព្រះសូរសៀងរបស់ខ្ញុំគឺជាការជំនុំជម្រះ និងសេចក្តីក្រោធ។ ខ្ញុំមិនប្រព្រឹត្តចំពោះនរណាម្នាក់ដោយទន់ភ្លន់ ហើយក៏មិនបង្ហាញសេចក្តីមេត្តាករុណាដល់នរណាម្នាក់ដែរ ព្រោះថាខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលសុចរិត ហើយខ្ញុំមានសេចក្តីក្រោធ ខ្ញុំមានចំហេះភ្លើង ខ្ញុំមានការបន្សុទ្ធ ហើយខ្ញុំមានការបំផ្លាញ។ នៅក្នុងខ្ញុំ គ្មានអ្វីដែលលាក់បាំង ឬប្រកបដោយមនោសញ្ចេតនាឡើយ ប៉ុន្តែផ្ទុយទៅវិញ អ្វីៗគ្រប់យ៉ាងគឺបើកចំហរ សុចរិត និងមិនលម្អៀង។ ដោយសារតែពួកកូនប្រុសច្បងរបស់ខ្ញុំ នៅលើបល្ល័ង្កជាមួយខ្ញុំរួចហើយ ដោយត្រួតត្រាលើជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់ នោះវត្ថុនិងមនុស្សដែលមិនស្អាតស្អំ ហើយមិនសុចរិតទាំងនោះ ចាប់ផ្តើមទទួលការជំនុំជម្រះហើយនៅពេលនេះ។ ខ្ញុំនឹងស៊ើបអង្កេតម្នាក់ម្តងៗ ដោយមិនរំលងអ្វីមួយឡើយ ហើយបើកឱ្យដឹងពីពួកគេទាំងស្រុង។ ដោយសារតែការជំនុំជម្រះរបស់ខ្ញុំត្រូវបានបើកសម្តែងទាំងស្រុង និងបើកបង្ហាញយ៉ាងពេញលេញ ហើយខ្ញុំមិនបានរក្សាទុកអ្វីឡើយ នោះខ្ញុំនឹងបោះចោលអ្វីៗគ្រប់យ៉ាងដែលមិនស្របនឹងបំណងព្រះហឫទ័យរបស់ខ្ញុំ ហើយបណ្តោយឱ្យវាវិនាសអស់កល្បជានិច្ចនៅក្នុងជង្ហុកធំ។ នៅទីនោះ ខ្ញុំនឹងអនុញ្ញាតឱ្យវាឆេះអស់កល្បជានិច្ច។ នេះគឺជាសេចក្តីសុចរិតរបស់ខ្ញុំ ហើយនេះជាភាពទៀងត្រង់របស់ខ្ញុំ។ គ្មាននរណាម្នាក់អាចផ្លាស់ប្តូរសេចក្តីនេះបានទេ ហើយគ្រប់យ៉ាងត្រូវតែស្ថិតនៅក្រោមការបញ្ជារបស់ខ្ញុំ។
(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១០៣ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
២៦៨. រាល់ប្រយោគដែលខ្ញុំថ្លែង គឺមានសិទ្ធិអំណាច និងការជំនុំជម្រះ ហើយគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរព្រះបន្ទូលរបស់ខ្ញុំបានទេ។ នៅពេលដែលព្រះបន្ទូលរបស់ខ្ញុំចេញទៅ នោះអ្វីៗពិតជាបានសម្រេចដោយស្របតាមព្រះបន្ទូលរបស់ខ្ញុំ។ នេះគឺជានិស្ស័យរបស់ខ្ញុំ។ ព្រះបន្ទូលរបស់ខ្ញុំគឺជាសិទ្ធិអំណាច ហើយនរណាដែលកែប្រែព្រះបន្ទូលនោះ គឺប្រមាថនឹងការវាយផ្ចាលរបស់ខ្ញុំ ហើយខ្ញុំត្រូវតែវាយផ្ដួលពួកគេ។ ក្នុងករណីធ្ងន់ធ្ងរ នោះពួកគេនាំយកការបំផ្លាញទៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ហើយពួកគេទៅកាន់ស្ថានឃុំព្រលឹង ឬទៅក្នុងជង្ហុកធំ។ នេះគឺជាវិធីតែមួយដែលខ្ញុំដោះស្រាយជាមួយមនុស្សជាតិ ហើយមនុស្សគ្មានផ្លូវផ្លាស់ប្ដូរវាបានទេ។ នេះគឺជាបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ ចូរចងចាំរឿងនេះ! គ្មាននរណាម្នាក់ត្រូវបានបណ្ដោយឱ្យមើលងាយបញ្ញត្តិរបស់ខ្ញុំបានទេ។ អ្វីៗត្រូវបានសម្រេច ដោយផ្អែកលើបំណងព្រះហឫទ័យរបស់ខ្ញុំ! កាលពីអតីតកាល ខ្ញុំដូចជាធូររលុងចំពោះអ្នករាល់គ្នា ហើយអ្នកជួបប្រទះត្រឹមតែព្រះបន្ទូលរបស់ខ្ញុំប៉ុណ្ណោះ។ ព្រះបន្ទូលដែលខ្ញុំបានមានបន្ទូលអំពីការវាយផ្ដួលមនុស្ស គឺមិនទាន់កើតឡើងឡើយ។ ប៉ុន្តែចាប់ពីថ្ងៃនេះទៅ គ្រោះមហន្តរាយទាំងអស់ (ទាំងនេះ ទាក់ទងទៅនឹងបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ) នឹងចូលមកម្ដងមួយៗ ដើម្បីដាក់ទោសអស់អ្នកដែលមិនស្របនឹងបំណងព្រះហឫទ័យរបស់ខ្ញុំ។ នឹងត្រូវមានការកើតឡើងនូវតថភាព បើមិនដូច្នោះទេ មនុស្សនឹងមិនអាចមើលឃើញសេចក្ដីក្រោធរបស់ខ្ញុំទេ ផ្ទុយទៅវិញពួកគេនឹងប្រមាថខ្លួនឯងម្ដងហើយម្ដងទៀត។ នេះគឺជាជំហាននៃផែនការគ្រប់គ្រងរបស់ខ្ញុំ ហើយវាគឺជាវិធីដែលខ្ញុំធ្វើកិច្ចការរបស់ខ្ញុំនៅជំហានបន្ទាប់។ ខ្ញុំមានបន្ទូលនេះទៅកាន់អ្នករាល់គ្នាទុកជាមុន នោះទើបអ្នករាល់គ្នាអាចចៀសវាងការប្រព្រឹត្តបទល្មើស និងចៀសវាងការឈឺចាប់ដោយការវិនាសជារៀងរហូត។ មានន័យថា ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនឹងធ្វើឱ្យមនុស្សទាំងអស់ លើកលែងតែពួកកូនប្រុសច្បងរបស់ខ្ញុំ ចូលទៅកាន់ទីកន្លែងសមរម្យរបស់ពួកគេ ដោយផ្អែកលើបំណងព្រះហឫទ័យរបស់ខ្ញុំ ហើយខ្ញុំនឹងវាយផ្ចាលពួកគេម្ដងម្នាក់ៗ។ ខ្ញុំនឹងមិនឱ្យពួកគេសូម្បីតែម្នាក់របូតចេញពីផ្លែសន្ទូចឡើយ។ មើល៎ អ្នករាល់គ្នាហ៊ានប្រមាថម្ដងទៀតទេ! មើល៎ អ្នករាល់គ្នាហ៊ានបះបោរម្ដងទៀតទេ! ខ្ញុំបានមានបន្ទូលកាលពីមុនថា ខ្ញុំសុចរិតចំពោះគ្រប់គ្នា ហើយថា ខ្ញុំគ្មានមនោសញ្ចេតនាប៉ុនសរសៃអំបោះឡើយ ហើយនេះបង្ហាញថា និស្ស័យរបស់ខ្ញុំ មិនត្រូវបានមើលងាយឡើយ។ នេះគឺជាអង្គរបស់ខ្ញុំ។ គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរបានទេ។ មនុស្សទាំងអស់ស្ដាប់ឮព្រះបន្ទូលរបស់ខ្ញុំ ហើយមនុស្សទាំងអស់មើលឃើញព្រះភ័ក្រ្តដ៏មានសិរីល្អរបស់ខ្ញុំ។ មនុស្សទាំងអស់ត្រូវតែស្ដាប់បង្គាប់ខ្ញុំទាំងស្រុង និងយ៉ាងពិតប្រាកដ នេះគឺជាបញ្ញាត្តិរដ្ឋបាលរបស់ខ្ញុំ។ មនុស្សទាំងអស់នៅទូទាំងពិភពលោក និងចុងបំផុតនៃផែនដី គួរតែសរសើរ និងលើកតម្កើងខ្ញុំ ដោយសារខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់ ដោយសារខ្ញុំគឺជាអង្គនៃព្រះជាម្ចាស់។ គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរព្រះបន្ទូល និងព្រះសូរសៀងរបស់ខ្ញុំ ការមានបន្ទូលនិងឥរិយារបស់ខ្ញុំបានទេ ដោយសារទាំងអស់នេះគឺជាបញ្ហារបស់ខ្ញុំតែមួយអង្គគត់ ហើយទាំងអស់នេះគឺជាអ្វីៗដែលខ្ញុំមានតាំងពីជំនាន់បុរាណបំផុត ហើយដែលនឹងមានជារៀងរហូត។
(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១០០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
២៦៩. គ្រប់គ្នានឹងបានសម្រេចដោយព្រះបន្ទូលរបស់ខ្ញុំ។ គ្មានមនុស្សណាម្នាក់អាចចូលរួម ហើយក៏គ្មានមនុស្សណាម្នាក់អាចធ្វើកិច្ចការដែលខ្ញុំនឹងធ្វើនោះដែរ។ ខ្ញុំនឹងបោសសម្អាតខ្យល់នៃដែនដីទាំងឡាយឱ្យស្អាត ហើយលុបបំបាត់ដានរបស់ពួកអារក្សនៅលើផែនដីចេញ។ ខ្ញុំបានចាប់ផ្តើមរួចទៅហើយ ហើយខ្ញុំនឹងចាប់ផ្តើមជំហានទីមួយនៃកិច្ចការវាយផ្ចាលរបស់ខ្ញុំនៅទីកន្លែងដែលនាគដ៏ធំមានសម្បុរក្រហមរស់នៅ។ ដូច្នេះ គេអាចមើលឃើញថា ការវាយផ្ចាលរបស់ខ្ញុំ បានធ្វើឱ្យពិភពលោកទាំងមូលដួលរលំ ហើយនាគដ៏ធំមានសម្បុរក្រហម និងវិញ្ញាណអាក្រក់គ្រប់ប្រភេទនឹងគ្មានកម្លាំងដើម្បីនឹងរត់គេចពីការវាយផ្ចាលរបស់ខ្ញុំនោះទេ ព្រោះថាខ្ញុំទតមើលមកដែនដីទាំងអស់។ នៅពេលដែលកិច្ចការនៅលើផែនដីរបស់ខ្ញុំបានបញ្ចប់ គឺជាពេលដែលយុគសម័យនៃការជំនុំជម្រះមកដល់ទីបញ្ចប់ នោះខ្ញុំនឹងវាយផ្ចាលនាគដ៏ធំមានសម្បុរក្រហមជាផ្លូវការ។ រាស្ត្ររបស់ខ្ញុំពិតជានឹងមើលឃើញការវាយផ្ចាលនាគដ៏ធំមានសម្បុរក្រហមដ៏សុចរិតរបស់ខ្ញុំ គេពិតជានឹងថ្វាយការសរសើរដោយសារតែភាពសុចរិតរបស់ខ្ញុំ ហើយពិតជានឹងសរសើរតម្កើងព្រះនាមរបស់ខ្ញុំជារៀងរហូត ដោយសារតែភាពសុចរិតរបស់ខ្ញុំ។ ដូច្នេះ អ្នកនឹងបំពេញភារកិច្ចរបស់អ្នករាល់គ្នាជាផ្លូវការ ហើយនឹងសរសើរតម្កើងខ្ញុំជាផ្លូវការទូទាំងដែនដី ជានិច្ចនិរន្តរ៍តទៅ!
(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៨ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
២៧០. ឥឡូវនេះគឺជាពេលដែលខ្ញុំកំណត់ពីទីបញ្ចប់សម្រាប់មនុស្សម្នាក់ៗហើយ មិនមែនជាដំណាក់កាលដែលខ្ញុំចាប់ផ្តើមកែខៃមនុស្សទេ។ ខ្ញុំសរសេរនៅក្នុងសៀវភៅកំណត់ត្រារបស់ខ្ញុំម្តងមួយៗ នូវពាក្យសំដី និងអំពើរបស់មនុស្សម្នាក់ៗ បែបបទដែលពួកគេបានដើរតាមខ្ញុំ ចរិតលក្ខណៈជាប់នឹងខ្លួនរបស់ពួកគេ ហើយនិងអាកប្បកិរិយាដែលពួកគេបានប្រកាន់យកចុងក្រោយ។ តាមវិធីនេះ មិនថាពួកគេជាមនុស្សប្រភេទណាក៏ដោយ គ្មាននរណាម្នាក់អាចរត់គេចពីព្រះហស្ដរបស់ខ្ញុំបានទេ ហើយមនុស្សទាំងអស់នឹងនៅតាមប្រភេទរបស់ខ្លួនដូចដែលខ្ញុំចាត់ចែង។ ខ្ញុំកំណត់ទិសដៅរបស់មនុស្សម្នាក់ៗដោយមិនផ្អែកលើអាយុ អតីតភាព ទំហំនៃការរងទុក្ខ និងជាពិសេស កម្រិតដែលពួកគេសុំឱ្យមានក្ដីអាណិតទេ ប៉ុន្តែយោងទៅលើថាតើពួកគេមានសេចក្ដីពិត ឬអត់។ មិនមានជម្រើសផ្សេងក្រៅពីនេះទេ។ អ្នករាល់គ្នាត្រូវដឹងថា អស់អ្នកដែលមិនធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក៏នឹងត្រូវទទួលទណ្ឌកម្មផងដែរ។ នេះគឺជាការពិតដែលមិនអាចផ្លាស់ប្តូរបាន។ ហេតុដូចនេះ អស់អ្នកដែលទទួលទណ្ឌកម្មទាំងនោះ ត្រូវទទួលទណ្ឌកម្មយ៉ាងខ្លាំងសម្រាប់សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ និងជាសំណងសម្រាប់អំពើទុច្ចរិតយ៉ាងច្រើនរបស់ពួកគេ។
(ដកស្រង់ពី «ចូរត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់ទិសដៅរបស់អ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
២៧១. ប្រសិនបើអ្នកមានសេចក្ដីជំនឿជាច្រើនឆ្នាំមកហើយ ហើយមានទំនាក់ទំនងជាមួយ យើងយូរមកហើយ ប៉ុន្តែនៅតែឃ្លាតឆ្ងាយពីយើង នោះយើងអាចនិយាយថា គឺប្រាកដជាអ្នកនេះហើយដែលតែងតែប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ ហើយទីបញ្ចប់របស់អ្នក នឹងពិបាករកគិតពុំយល់។ ប្រសិនបើការទាក់ទងនឹងខ្ញុំជាច្រើនឆ្នាំមកនេះមិនបានផ្លាស់ប្តូរអ្នកឱ្យទៅជាបុគ្គលម្នាក់ដែលមានភាពជាមនុស្ស និងសេចក្តីពិតទេ ប៉ុន្តែផ្ទុយទៅវិញបានធ្វើឱ្យផ្លូវអាក្រក់របស់អ្នកជ្រួតជ្រាបចូលក្នុងនិស្ស័យរបស់អ្នកទៅវិញ ហើយភាពក្អេងក្អាងរបស់អ្នកមិនត្រឹមតែកើនឡើងលើសមុនទ្វេរដងទេ ប៉ុន្តែការយល់ខុសរបស់អ្នកអំពីយើង ក៏បានកើនឡើងច្រើនដងផងដែរ រហូតដល់អ្នកចាប់ផ្តើមគិតថាយើងជាមិត្តភក្តិដ៏តូចតាចរបស់អ្នក នោះយើងអាចនិយាយថា ទុក្ខវេទនារបស់អ្នកលែងស្ថិតនៅត្រឹមស្បែករបស់អ្នកទៀតហើយ ប៉ុន្តែវាបានជ្រៀតចូលដល់ឆ្អឹងរបស់អ្នកតែម្តង។ គ្រប់យ៉ាងដែលនៅសល់ គឺរង់ចាំឱ្យគេរៀបចំបុណ្យសពសម្រាប់អ្នកប៉ុណ្ណោះ។ ដល់ពេលនោះ អ្នកមិនចាំចាច់អង្វរករឱ្យខ្ញុំធ្វើជាព្រះជាម្ចាស់របស់អ្នកទេ ព្រោះអ្នកបានប្រព្រឹត្តិអំពើបាបដែលស័ក្ដិសមនឹងសេចក្តីស្លាប់ ជាអំពើបាបដែលមិនអាចអត់ឱនឱ្យបាន។ ទោះបីជាខ្ញុំអាចមានក្តីអាណិតអាសូរដល់អ្នកក៏ដោយ ក៏ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌នឹងទទួចចង់យកជីវិតរបស់អ្នកដែរ ព្រោះការប្រមាថរបស់អ្នកដល់និស្ស័យរបស់ព្រះជាម្ចាស់ គឺមិនមែនជាបញ្ហាធម្មតានោះទេ ប៉ុន្តែជាបញ្ហាធ្ងន់ធ្ងរខ្លាំងណាស់។ នៅពេលដែលពេលវេលាមកដល់ សូមកុំបន្ទោសយើងថាមិនបានប្រាប់អ្នកជាមុនឱ្យសោះ។ អ្វីដែលសំខាន់ គឺស្ថិតនៅលើរឿងទាំងអស់នេះហើយ គឺនៅពេលដែលអ្នកមានទំនាក់ទំនងជាមួយព្រះគ្រីស្ទដែលជាព្រះជាម្ចាស់នៅលើផែនដីក្នុងនាមជាមនុស្សធម្មតាម្នាក់ គឺនៅពេលនោះហើយដែលអ្នកជឿថា ព្រះជាម្ចាស់គ្មានអ្វីក្រៅតែពីជាមនុស្សម្នាក់នោះទេ គឺនៅពេលនោះហើយអ្នកនឹងត្រូវវិនាស។ នេះគ្រាន់តែជាការក្រើនរំលឹកដល់អ្នករាល់គ្នាប៉ុណ្ណោះ។
(ដកស្រង់ពី «វិធីស្គាល់ព្រះដែលគង់នៅលើផែនដី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
២៧២. ខ្ញុំបានបង្ហាញសេចក្ដីមេត្ដាករុណាដល់អស់អ្នកដែលស្រឡាញ់ខ្ញុំ និងបដិសេធខ្លួនឯង។ ទន្ទឹមនឹងនេះ ទណ្ឌកម្មដែលដាក់ទៅលើមនុស្សអាក្រក់ គឺជាភស្ដុតាងយ៉ាងច្បាស់អំពីនិស្ស័យដ៏សុចរិតរបស់ខ្ញុំ ហើយថែមទាំងជាទីបន្ទាល់អំពីសេចក្តីក្រោធរបស់ខ្ញុំផង។ ពេលមហន្តរាយមកដល់ អស់អ្នកដែលប្រឆាំងនឹងខ្ញុំ ពួកគេនឹងស្រក់ទឹកភ្នែក ព្រោះពួកគេរងទុក្ខដោយសារភាពអត់ឃ្លាន និងគ្រោះកាចសាហាវ។ រីឯអស់អ្នកដែលបានប្រព្រឹត្ដអំពើអាក្រក់គ្រប់បែបយ៉ាង ប៉ុន្តែបានដើរតាមខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ ពួកគេក៏នឹងមិនរួចផុតពីត្រូវរងទុក្ខទោសព្រោះអំពើបាបរបស់ពួកគេឡើយ ពួកគេក៏នឹងធ្លាក់ចូលក្នុងមហន្តរាយដូចគ្នា រឿងបែបនេះ រាប់សិបលានឆ្នាំ កម្រនឹងបានឃើញម្ដង ហើយពួកគេនឹងរស់ក្នុងសភាពស្លន់ស្លោ និងភ័យខ្លាចជានិច្ច។ ដោយឡែក អ្នកដើរតាមខ្ញុំទាំងអស់ដែលមានភក្ដីភាពចំពោះខ្ញុំ នឹងរីករាយ ហើយត្រេកអរនឹងអានុភាពរបស់ខ្ញុំ។ ពួកគេនឹងមានអារម្មណ៍ពេញចិត្តពេញថ្លើមរកថ្លែងមិនបាន និងរស់នៅក្នុងសេចក្ដីអំណរ ដែលពីមុនមក ខ្ញុំមិនធ្លាប់ប្រទានដល់មនុស្សជាតិឡើយ។ ដ្បិតខ្ញុំឱ្យតម្លៃខ្លាំងទៅលើអំពើល្អរបស់មនុស្ស ហើយស្អប់ខ្ពើមខ្លាំងចំពោះអំពើអាក្រក់របស់ពួកគេ។ តាំងពីពេលដែលខ្ញុំចាប់ផ្តើមដឹកនាំមនុស្សជាតិមក ខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងខ្លាំងក្នុងការទទួលបានមនុស្សមួយក្រុមដែលមានចិត្តគំនិតដូចខ្ញុំ។ ទន្ទឹមនឹងនេះ ខ្ញុំមិនដែលភ្លេចអស់ណាអ្នកដែលគ្មានចិត្តគំនិតតែមួយនឹងខ្ញុំឡើយ។ ក្នុងព្រះហឫទ័យខ្ញុំ ខ្ញុំតែងស្អប់ពួកគេជានិច្ច ហើយខ្ញុំរង់ចាំឱកាសដើម្បីផ្ដន្ទាទោសពួកគេឱ្យសប្បាយភ្នែកម្ដង។ ឥឡូវនេះ នៅទីបំផុត ថ្ងៃរបស់ខ្ញុំបានមកដល់ហើយ ហើយខ្ញុំមិនចាំបាច់រង់ចាំទៀតទេ!
(ដកស្រង់ពី «ចូរត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់ទិសដៅរបស់អ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
២៧៣. ខ្ញុំនឹងកែតម្រូវភាពអយុត្តិធម៌នៅក្នុងពិភពមនុស្ស។ ខ្ញុំនឹងធ្វើកិច្ចការរបស់ខ្ញុំដោយព្រះហស្ដរបស់ខ្ញុំផ្ទាល់នៅទូទាំងពិភពលោក ដោយហាមឃាត់មិនឱ្យសាតាំងធ្វើបាបរាស្ត្ររបស់ខ្ញុំតទៀត និងហាមឃាត់មិនឱ្យពួកសត្រូវធ្វើអ្វីៗដែលពួកវាចង់ធ្វើម្ដងទៀតទេ។ ខ្ញុំនឹងក្លាយជាស្ដេចនៅលើផែនដី ហើយផ្លាស់រាជបល្ល័ង្ករបស់ខ្ញុំទៅទីនោះ ដោយធ្វើឱ្យពួកសត្រូវទាំងអស់របស់ខ្ញុំដួលនៅលើដី ហើយសារភាពពីឧក្រិដ្ឋកម្មរបស់ខ្លួននៅចំពោះព្រះភ័ក្រ្ដខ្ញុំ។ នៅក្នុងភាពសោកសៅរបស់ខ្ញុំ មានទាំងកំហឹងនៅលាយឡំគ្នា ខ្ញុំនឹងជាន់ឈ្លីសាកលលោកទាំងមូលឱ្យសំប៉ែត ដោយមិនសន្ដោសនរណាម្នាក់ឡើយ ហើយធ្វើឱ្យពួកសត្រូវរបស់ខ្ញុំភ័យរន្ធត់បំផុត។ ខ្ញុំនឹងធ្វើឱ្យផែនដីទាំងមូលវិនាស និងធ្វើឱ្យពួកសត្រូវរបស់ខ្ញុំធ្លាក់ទៅក្នុងសេចក្ដីវិនាស ហើយចាប់ពីពេលនេះតទៅ ពួកវាមិនអាចធ្វើឱ្យមនុស្សជាតិពុករលួយទៀតទេ។ ផែនការរបស់ខ្ញុំបានកំណត់រួចហើយ ហើយគ្មានអ្នកណាម្នាក់ផ្លាស់ប្តូរវាបានឡើយ ទោះបីគេជានរណាក៏ដោយ។ នៅពេលខ្ញុំត្រាច់ចរក្នុងដំណើរអធិកអមដ៏មានឫទ្ធិពីលើសាកលលោក មនុស្សទាំងអស់នឹងត្រូវបានបង្កើតជាថ្មី ហើយគ្រប់យ៉ាងនឹងត្រូវបានធ្វើឱ្យរស់ឡើងវិញ។ មនុស្សនឹងលែងយំ លែងស្រែករកខ្ញុំសុំជំនួយទៀតហើយ។ ពេលនោះ ព្រះហឫទ័យរបស់ខ្ញុំនឹងត្រេកអរជាខ្លាំង ហើយមនុស្សនឹងត្រឡប់មកធ្វើពិធីអបអរដល់ខ្ញុំ។ សាកលលោកទាំងមូល តាំងពីលើដល់ក្រោម នឹងរំជើបរំជួលដោយសប្បាយរីករាយ ...
(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៧ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
២៧៤. ស៊ីយ៉ូនអើយ! ចូរមានអំណរ! ស៊ីយ៉ូនអើយ! ចូរស្រែកច្រៀងឡើង! ខ្ញុំបានយាងត្រឡប់មកដោយជ័យជម្នះ! ខ្ញុំបានយាងត្រឡប់មកប្រកបដោយជោគជ័យ! មនុស្សទាំងអស់អើយ! ចូរប្រញាប់តម្រង់ជួរ! របស់សព្វសារពើនៃការបង្កើតអើយ! ពេលនេះចូរចូលមកទីសម្រាក ដោយសារអង្គរបស់ខ្ញុំបែរមករកសកលលោកទាំងមូល ហើយលេចមកនៅទិសខាងកើតនៃពិភពលោក! តើអ្នកណាដែលហ៊ានមិនលុតជង្គង់ដោយការថ្វាយបង្គំ? តើអ្នកណាដែលហ៊ានមិនហៅខ្ញុំថាជាព្រះជាម្ចាស់ដ៏ពិតនោះ? តើអ្នកណាដែលហ៊ានមិនសម្លឹងរកខ្ញុំដោយការគោរពនោះ? តើអ្នកណាហ៊ានមិនថ្វាយការសរសើរ? តើអ្នកណាហ៊ានមិនមានអំណរ? រាស្ត្ររបស់ខ្ញុំនឹងស្ដាប់ឮព្រះសូរសៀងរបស់ខ្ញុំ ហើយពួកកូនប្រុសរបស់ខ្ញុំនឹងរស់នៅក្នុងនគររបស់ខ្ញុំ! ភ្នំ ទន្លេ និងរបស់សព្វសារពើនឹងសាទរឥតទីបញ្ចប់ ហើយលោតកញ្ឆេងដោយឥតឈប់ឈរ។ នៅពេលនេះ គ្មាននរណាម្នាក់នឹងហ៊ានវិលត្រឡប់ក្រោយ ហើយគ្មាននរណាហ៊ានក្រោកឈរប្រឆាំងឡើយ។ នេះគឺជាទង្វើដ៏អស្ចារ្យរបស់ខ្ញុំ ហើយជាងនោះទៅទៀត វាគឺជាព្រះចេស្ដាដ៏អស្ចារ្យរបស់ខ្ញុំ! ខ្ញុំនឹងធ្វើឱ្យអ្វីៗគោរពខ្ញុំនៅក្នុងចិត្តរបស់វា ហើយលើសពីនេះ ខ្ញុំនឹងឱ្យគ្រប់យ៉ាងសរសើរតម្កើងខ្ញុំ! នេះគឺជាគោលបំណងចុងក្រោយនៃផែនការគ្រប់គ្រងប្រាំមួយពាន់ឆ្នាំរបស់ខ្ញុំ ហើយវាគឺជាអ្វីដែលខ្ញុំបានតែងតាំង។ គ្មានមនុស្សណាម្នាក់ វត្ថុណាមួយ ឬហេតុការណ៍ណាមួយហ៊ានក្រោកឡើងជំទាស់ខ្ញុំ ឬប្រឆាំងខ្ញុំឡើយ។ រាស្ត្ររបស់ខ្ញុំទាំងអស់នឹងហូរទៅកាន់ភ្នំរបស់ខ្ញុំ (អាចនិយាយបានថា គឺពិភពលោកដែលខ្ញុំនឹងបង្កើតនៅពេលក្រោយ) ហើយពួកគេនឹងចុះចូលនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ ដោយសារតែខ្ញុំមានឫទ្ធានុភាព និងការជំនុំជម្រះ ហើយខ្ញុំមានសិទ្ធិអំណាច។ (ហេតុការណ៍នេះ សំដៅទៅលើពេលដែលខ្ញុំស្ថិតនៅក្នុងរូបកាយ។ ខ្ញុំក៏មានសិទ្ធិអំណាចនៅក្នុងសាច់ឈាមដែរ ប៉ុន្តែដោយសារតែការកំណត់នៃពេលវេលា និងទីកន្លែងមិនអាចហួសពីសាច់ឈាមបាន នោះមិនអាចនិយាយបានថា ខ្ញុំបានទទួលសិរីល្អដ៏ពេញលេញទេ។ ទោះបីជាខ្ញុំទទួលបានពួកកូនប្រុសច្បងនៅក្នុងសាច់ឈាមក៏ដោយ ក៏វាមិនអាចនិយាយបានថា ខ្ញុំទទួលបានសិរីល្អដែរ។ មានតែនៅពេលដែលខ្ញុំយាងត្រឡប់ទៅកាន់ស៊ីយ៉ូន ហើយផ្លាស់ប្ដូររូបរាងរបស់ខ្ញុំប៉ុណ្ណោះ ដែលខ្ញុំអាចត្រូវបាននិយាយថា មានសិទ្ធិអំណាច។ មានន័យថា ពេលនោះ ខ្ញុំបានទទួលសិរីល្អ។) គ្មានអ្វីដែលលំបាកសម្រាប់ខ្ញុំទេ។ តាមរយៈព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ខ្ញុំ នោះគ្រប់យ៉ាងនឹងត្រូវបានបំផ្លាញ ហើយតាមរយៈព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ខ្ញុំ នោះគ្រប់យ៉ាងនឹងមានជីវិត ហើយត្រូវបានធ្វើឱ្យពេញលេញ។ នេះគឺជាព្រះចេស្ដារបស់ខ្ញុំ ហើយនេះគឺជាសិទ្ធិអំណាចរបស់ខ្ញុំ។ ដោយសារតែខ្ញុំពេញដោយព្រះចេស្ដា ហើយពេញទៅដោយសិទ្ធិអំណាច នោះគ្មានបុគ្គលណាម្នាក់ហ៊ានរំខានខ្ញុំទេ។ ខ្ញុំបានទទួលជ័យជម្នះរួចហើយលើអ្វីៗគ្រប់យ៉ាង ហើយខ្ញុំបានទទួលជ័យជម្នះរួចហើយលើពួកកូនប្រុសនៃការបះបោរទាំងអស់។
(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១២០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
២៧៥. ព្រះជាម្ចាស់បានបង្កើតមនុស្សជាតិមក។ មិនថាពួកគេត្រូវបានធ្វើឱ្យពុករលួយ ឬមិនថាពួកគេដើរតាមព្រះអង្គឬអត់នោះទេ ក៏ព្រះជាម្ចាស់ប្រព្រឹត្តដាក់ពួកគេដូចជាមនុស្សជាទីស្រឡាញ់បំផុតរបស់ព្រះអង្គ ឬក្នុងភាសាមនុស្សគេហៅថា មនុស្សសំណប់ចិត្តរបស់ទ្រង់ដែរ មិនមែនជារបស់លេងសើចរបស់ទ្រង់នោះទេ។ ទោះបីជាព្រះជាម្ចាស់មានបន្ទូលថា ព្រះអង្គជាព្រះអាទិករ ហើយមនុស្សគឺជាភាវៈដែលព្រះបង្កើតមក ដែលស្តាប់ទៅដូចជាមានឋានៈខុសគ្នាបន្តិចក៏ដោយ ក៏ប៉ុន្តែការពិតគឺថា អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បានធ្វើដើម្បីមនុស្សជាតិ គឺច្រើនលើសលប់ជាងទំនាក់ទំនងក្នុងលក្ខណៈបែបនេះទៅទៀត។ ព្រះជាម្ចាស់ស្រឡាញ់មនុស្សជាតិ យកព្រះទ័យទុកដាក់ចំពោះមនុស្សជាតិ និងបង្ហាញព្រះទ័យព្រួយបារម្ភចំពោះមនុស្សជាតិ ក៏ដូចជាទំនុកបម្រុងដល់មនុស្សជាតិជានិច្ចកាលមិនដែលដាច់នោះទេ។ ព្រះអង្គមិនដែលមានអារម្មណ៍នៅក្នុងព្រះទ័យរបស់ទ្រង់ថា នេះគឺជាការងារបន្ថែម ឬជាការងារដែលស័ក្តិសមនឹងទទួលបានការទទួលស្គាល់ច្រើនជាងនេះនោះទេ។ ហើយព្រះអង្គក៏មិនដែលមានអារម្មណ៍ថា ការសង្គ្រោះមនុស្សជាតិ ការទំនុកបម្រុងពួកគេ និងការប្រទានគ្រប់យ៉ាងដល់ពួកគេ គឺជាការបរិច្ចាកដ៏ធំធេងដល់មនុស្សជាតិនោះដែរ។ ព្រះអង្គគ្រាន់តែទំនុកបម្រុងដល់មនុស្សជាតិដោយស្ងៀមស្ងាត់ តាមរបៀបរបស់ព្រះអង្គ និងតាមរយៈសារជាតិផ្ទាល់របស់ទ្រង់ ព្រមទាំងអ្វីដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ប៉ុណ្ណោះ។ មិនថាមនុស្សជាតិបានទទួលការទំនុកបម្រុង និងជំនួយពីព្រះជាម្ចាស់ច្រើនប៉ុនណាក៏ដោយ ក៏ព្រះជាម្ចាស់មិនដែលមានព្រះតម្រិះ ឬព្យាយាមចង់ទាមទារគុណស្រ័យអ្វីមកវិញដែរ។ លក្ខណៈនេះត្រូវបានកំណត់ដោយសារជាតិរបស់ព្រះជាម្ចាស់ ហើយក៏ជាការសម្ដែងចេញពីនិស្ស័យពិតរបស់ព្រះជាម្ចាស់ដែរ។
(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
២៧៦. ព្រះជាម្ចាស់ផ្ទំមិនលក់ជាច្រើនយប់ដើម្បីតែកិច្ចការរបស់មនុស្សជាតិ។ ចេញពីទីដ៏ខ្ពង់ខ្ពស់ទៅកាន់ទីជម្រៅដ៏ទាបបំផុត ទ្រង់បានយាងចុះទៅកាន់ស្ថាននរកដ៏អ៊ូអរដែលមនុស្សរស់នៅដើម្បីចំណាយពេលដ៏ខ្លីជាមួយគេ ព្រះអង្គមិនដែលរអ៊ូរទាំអំពីភាពកខ្វក់នៅក្នុងចំណោមមនុស្សឡើយ ហើយទ្រង់ក៏មិនដែលស្ដីបន្ទោសមនុស្សសម្រាប់ការមិនស្ដាប់បង្គាប់របស់គេដែរ ប៉ុន្តែបែរជាស៊ូទ្រាំរងការប្រមាថមើលងាយដ៏ខ្លាំងបំផុត នៅពេលដែលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ដោយផ្ទាល់។ តើព្រះជាម្ចាស់អាចក្លាយជាកម្មសិទ្ធិនៃស្ថាននរកយ៉ាងដូចម្ដេចទៅ? តើព្រះអង្គអាចចំណាយពេលវេលានៃព្រះជន្មរបស់ទ្រង់នៅស្ថាននរកយ៉ាងដូចម្ដេច? ប៉ុន្តែសម្រាប់ជាប្រយោជន៍ដល់មនុស្សទាំងអស់ ដើម្បីឱ្យមនុស្សជាតិទាំងមូលអាចសម្រាកបានកាន់តែឆាប់តាមតែអាចធ្វើទៅបាន ព្រះអង្គបានរងការប្រមាថមើលងាយ និងភាពអយុត្តិធម៌ក្នុងការយាងមកផែនដី ហើយបានចូលទៅក្នុង «ស្ថាននរក» និង «ស្ថានឃុំព្រលឹង» ចូលទៅក្នុងរូងខ្លាដោយអង្គទ្រង់ ដើម្បីសង្រ្គោះមនុស្ស។ តើមនុស្សមានគុណសម្បត្តិអ្វីទៅដែលហ៊ានមកប្រឆាំងនឹងព្រះជាម្ចាស់នោះ? តើគេសំអាងលើហេតុផលអ្វីខ្លះក្នុងការរអ៊ូរទាំអំពីព្រះជាម្ចាស់? តើគេអាចមានថ្លើមធំក្នុងការសម្លឹងមើលព្រះជាម្ចាស់បានយ៉ាងដូចម្ដេច? ព្រះជាម្ចាស់នៃស្ថានសួគ៌បានយាងចុះមកកាន់ទឹកដីដ៏អបាយមុខស្មោកគ្រោកបំផុតនេះ ហើយទ្រង់មិនដែលសម្ដែងចេញព្រះទ័យឈឺចាប់របស់ទ្រង់ ឬរអ៊ូរទាំអំពីមនុស្សសោះឡើយ ផ្ទុយទៅវិញ ទ្រង់បែរជាសម្ងំទទួលយកការបំផ្លិចបំផ្លាញ(១) និងការសង្កត់សង្កិនរបស់មនុស្សទៅវិញ។ ព្រះអង្គមិនដែលតបតចំពោះការទាមទារដ៏គ្មានហេតុផលរបស់មនុស្ស ទ្រង់មិនដែលទាមទារហួសហេតុពីមនុស្ស ហើយក៏មិនដែលទាមទារដោយគ្មានហេតុផលពីមនុស្សដែរ ដោយគ្មានការរអ៊ូរទាំ ទ្រង់គ្រាន់តែធ្វើតាមការទាមទារគ្រប់យ៉ាងរបស់មនុស្ស មានជាអាទិ៍៖ ការបង្រៀន ការបំភ្លឺ ការស្ដីបន្ទោស ការបន្សុទ្ធនៃព្រះបន្ទូល ការរំឭក ការដាស់តឿន ការលួងលោម ការជំនុំជម្រះ និងការបើកសម្ដែង។ តើមានជំហានរបស់ទ្រង់ណាខ្លះដែលមិនមែនសម្រាប់ជីវិតរបស់មនុស្សទៅ? ទោះបីទ្រង់បានដកចេញនូវការរំពឹងទុក និងវាសនារបស់មនុស្សក៏ដោយ តើមានជំហានណាខ្លះដែលព្រះជាម្ចាស់បានអនុវត្តដែលមិនមែនជាប្រយោជន៍ដល់វាសនារបស់មនុស្សទៅ? តើមានជំហានណាខ្លះដែលមិនមែនជាប្រយោជន៍សម្រាប់ការរស់រានរបស់មនុស្ស? តើមានជំហានណាខ្លះដែលមិនមែនដើម្បីរំដោះមនុស្សឱ្យមានសេរីភាពពីទុក្ខវេទនា និងពីការសង្កត់សង្កិនរបស់កម្លាំងដ៏ខ្មៅងងឹតដូចយប់នេះទៅ? តើមានជំហានណាខ្លះដែលមិនមែនជាប្រយោជន៍សម្រាប់មនុស្សទៅ? តើមាននរណាអាចយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដែលដូចជាទឹកចិត្តរបស់អ្នកម្ដាយដែលពេញដោយសេចក្តីស្រឡាញ់ទៅ? តើមាននរណាអាចយល់អំពីព្រះហឫទ័យដ៏ក្លៀវក្លារបស់ព្រះជាម្ចាស់?
(ដកស្រង់ពី «កិច្ចការ និងច្រកចូល (៩)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
លេខយោង៖
(១) «ការបំផ្លិចបំផ្លាញ» ត្រូវបានប្រើដើម្បីបង្ហាញអំពីការមិនស្ដាប់បង្គាប់របស់មនុស្សជាតិ។
២៧៧. នៅពេលព្រះជាម្ចាស់យាងមកកាន់ផែនដី ទ្រង់មិនមែនជាពិភពលោកឡើយ ហើយទ្រង់មិនក្លាយជាសាច់ឈាមដើម្បីអរសប្បាយនឹងលោកិយនេះឡើយ។ ទីកន្លែងដែលកិច្ចការនេះនឹងបើកសម្ដែងពីនិស្ស័យរបស់ទ្រង់ និងមានអត្ថន័យបំផុត គឺជាកន្លែងដែលទ្រង់ចាប់កំណើត។ មិនថាដែនដីនោះបរិសុទ្ធ ឬស្មោកគ្រោកទេ ហើយមិនថាទ្រង់បំពេញកិច្ចការនៅកន្លែងណាទេ ទ្រង់គឺបរិសុទ្ធ។ គ្រប់យ៉ាងនៅក្នុងលោកិយនេះ ត្រូវទ្រង់បង្កើតឡើងមក បើទោះបីជាអ្វីទាំងអស់នោះត្រូវសាតាំងធ្វើឱ្យពុករលួចក្ដី។ ក៏ប៉ុន្តែ គ្រប់សព្វសារពើនៅតែជាកម្មសិទ្ធិរបស់ទ្រង់ របស់ទាំងនោះនៅតែស្ថិតក្នុងព្រះហស្ដរបស់ទ្រង់ដដែល។ ទ្រង់យាងមកកាន់ដែនដីស្មោកគ្រោក និងបំពេញកិច្ចការនៅទីនោះ ដើម្បីបើកសម្ដែងពីភាពបរិសុទ្ធរបស់ទ្រង់។ ទ្រង់ធ្វើបែបនេះ ក៏ដើម្បីតែជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ដែរ ដែលមានន័យថា ទ្រង់បានអត់ទ្រាំនឹងភាពអាម៉ាស់យ៉ាងខ្លាំងដើម្បីបំពេញកិច្ចការបែបនេះ ដើម្បីសង្គ្រោះមនុស្សនៅដែនដីស្មោកគ្រោកនេះ។ កិច្ចការនេះត្រូវធ្វើដោយបែបនេះ ដើម្បីធ្វើទីបន្ទាល់ ដើម្បីជាប្រយោជន៍ដល់មនុស្សទាំងអស់។ អ្វីដែលកិច្ចការនោះបង្ហាញដល់មនុស្ស គឺជាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ហើយវាជាការប្រសើរបើអាចបង្ហាញពីភាពឧត្តុង្គឧត្តមរបស់ព្រះជាម្ចាស់បាន។ ព្រះចេស្តា និងភាពទៀងត្រង់របស់ទ្រង់ ត្រូវបង្ហាញនៅក្នុងសេចក្ដីសង្គ្រោះដល់ក្រុមមនុស្សជាន់ទាបដែលអ្នកដទៃមើលងាយ។ ការដែលកើតនៅលើដែនដីស្មោកគ្រោក មិនសុទ្ធតែបង្ហាញថា ទ្រង់ទាបថោកនោះទេ។ វាគ្រាន់តែបង្ហាញឱ្យសត្តនិករទាំងអស់ឃើញនូវភាពអស្ចារ្យរបស់ទ្រង់ និងសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដរបស់ទ្រង់ចំពោះមនុស្សប៉ុណ្ណោះ។ កាលណាទ្រង់កាន់តែធ្វើបែបនេះ នោះវាកាន់តែបើកសម្ដែងនូវសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធរបស់ទ្រង់ សេចក្ដីស្រឡាញ់ដែលគ្មានទោសកំហុសរបស់ទ្រង់ចំពោះមនុស្ស។ ព្រះជាម្ចាស់បរិសុទ្ធ និងចរិត។ បើទោះបីជាទ្រង់កើតនៅលើដែនដីស្មោកគ្រោក ហើយបើទោះបីជាទ្រង់រស់នៅជាមួយមនុស្សទាំងនោះដែលពោរពេញទៅដោយភាពស្មោកគ្រោកក្ដី គឺដូចជាព្រះយេស៊ូវបានរស់នៅជាមួយពួកមានបាបនៅក្នុងយុគសម័យនៃព្រះគុណក្ដី តើគ្រប់ផ្នែកនៃកិច្ចការរបស់ទ្រង់ គឺដើម្បីតែជាប្រយោជន៍ដល់ការរួចផុតជីវិតរបស់មនុស្សតែប៉ុណ្ណោះមែនទេ? តើមិនមែនបែបនេះទេឬដែលមនុស្សអាចទទួលបានសេចក្ដីសង្គ្រោះដ៏អស្ចារ្យនេះ? កាលពីពីរពាន់ឆ្នាំមុន ទ្រង់បានរស់នៅជាមួយអ្នកមានអំពើបាបអស់រយៈពេលជាច្រើនឆ្នាំ។ នោះគឺដើម្បីជាប្រយោជន៍ដល់ការប្រោសលោះ។ សព្វថ្ងៃនេះ ទ្រង់កំពុងរស់នៅក្នុងក្រុមមនុស្សស្មោកគ្រោក និងទាបថោក។ នេះគឺដើម្បីជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះ។ តើគ្រប់កិច្ចការទាំងអស់របស់ទ្រង់ មិនមែនដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នាដែលជាមនុស្សទេឬអី? ប្រសិនបើមិនមែនដើម្បីសង្គ្រោះមនុស្សទេ តើហេតុអ្វីទ្រង់នឹងត្រូវរស់នៅ និងរងទុក្ខជាមួយពួកមានបាបអស់រយៈពេលជាច្រើនឆ្នាំ ក្រោយពីបានកើតនៅក្នុងស្នូកនោះ? ហើយប្រសិនបើមិនមែនដើម្បីសង្គ្រោះមនុស្សទេ តើហេតុអ្វីទ្រង់ត្រូវត្រឡប់មកជាសាច់ឈាមជាលើកទីពីរ ដោយកើតនៅក្នុងដែនដីដែលពួកអារក្សប្រមូលផ្ដុំគ្នា និងត្រូវរស់នៅជាមួយមនុស្សដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយដល់ឆ្អឹងនេះធ្វើអ្វី? តើព្រះជាម្ចាស់មិនស្មោះត្រង់ទេមែនទេ? តើផ្នែកណានៃកិច្ចការរបស់ទ្រង់មិនមែនធ្វើដើម្បីជាប្រយោជន៍ដល់មនុស្សនោះ? តើចំណែកណាដែលមិនធ្វើដើម្បីជាប្រយោជន៍ដល់វាសនារបស់អ្នករាល់គ្នានោះ? ព្រះជាម្ចាស់បរិសុទ្ធ រឿងនេះមិនប្រែប្រួលនោះទេ! ទ្រង់មិនកខ្វក់ដោយសារភាពស្មោកគ្រោកឡើយ បើទោះបីជាទ្រង់បានយាងមកកាន់ដែនដីស្មោកគ្រោកនេះក្ដី។ អ្វីទាំងអស់នេះ អាចមានន័យត្រឹមថា សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្ស គឺគ្មានភាពអាត្មានិយមសោះឡើយ ហើយទុក្ខវេទនានិងភាពអាម៉ាស់ដែលទ្រង់ជួបប្រទះ គឺពិតជាធំធេងខ្លាំងណាស់! តើអ្នករាល់គ្នាមិនដឹងថាទ្រង់ជួបការអាម៉ាស់ខ្លាំងបែបណាទេឬ ដើម្បីតែប្រយោជន៍ដល់អ្នករាល់គ្នា និងដើម្បីជាប្រយោជន៍ដល់វាសនារបស់អ្នករាល់គ្នា? ក្រៅពីការសង្គ្រោះមនុស្សពូកែៗ ឬកូនអ្នកមាន និងគ្រួសារមានអំណាច ទ្រង់បានជ្រើសរើសសង្គ្រោះអ្នកដែលទាបថោក និងត្រូវគេមើលងាយ។ តើអ្វីទាំងអស់នេះ មិនមែនជាភាពបរិសុទ្ធរបស់ទ្រង់ទេឬអី? តើអ្វីទាំងអស់នេះ មិនមែនជាសេចក្ដីសុចរិតរបស់ទ្រង់ទេឬអី? ដើម្បីជាប្រយោជន៍ដល់ការរួចផុតជីវិតរបស់មនុស្សគ្រប់គ្នា ទ្រង់នឹងសុខចិត្តកើតនៅលើដែនដីស្រោកគ្រោក និងរងការអាម៉ាស់សព្វគ្រប់បែបយ៉ាង។ ព្រះជាម្ចាស់ គឺពិតជាក់ស្ដែង ទ្រង់ពុំបានបំពេញកិច្ចការដោយខុសឆ្គងនោះទេ។ តើគ្រប់ដំណាក់កាលនៃកិច្ចការនេះមិនមែនធ្វើក្នុងលក្ខណៈជាក់ស្ដែងទេឬ? បើទោះបីជាមនុស្សគ្រប់គ្នាសុទ្ធតែមួលបង្កាច់ទ្រង់ និងនិយាយថាទ្រង់គង់នៅលើតុជាមួយពួកមានបាប បើទោះបីជាមនុស្សទាំងអស់សុទ្ធតែសើចចំអកទ្រង់ និងនិយាយថាទ្រង់រស់នៅជាមួយកូននៃសេចក្ដីស្រោកគ្រោក ថាទ្រង់រស់នៅជាមួយមនុស្សទាបថោកបំផុតក្ដី ក៏ទ្រង់នៅតែបន្តបរិច្ចាគអង្គទ្រង់ដោយមិនអាត្មានិយមឡើយ ហើយទ្រង់នៅតែត្រូវមនុស្សបដិសេធដដែល។ តើការរងទុក្ខវេទនាដែលទ្រង់បានស៊ូទ្រាំ មិនធំធេងជាងទុក្ខវេទនារបស់អ្នករាល់គ្នាទេឬអី? តើកិច្ចការដែលទ្រង់បំពេញ មិនច្រើនជាងតម្លៃដែលអ្នករាល់គ្នាបានលះបង់ទេឬអី?
(ដកស្រង់ពី «ខ្លឹមសារសំខាន់នៃការសង្គ្រោះកូនចៅរបស់ម៉ូអាប់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
២៧៨. ព្រះជាម្ចាស់បានបន្ទាបខ្លួនទ្រង់ដល់កម្រិតមួយដែលទ្រង់ធ្វើកិច្ចការរបស់ទ្រង់នៅក្នុងមនុស្សស្មោកគ្រោក និងពុករលួយទាំងនេះ ហើយប្រោសឱ្យក្រុមមនុស្សនេះបានគ្រប់លក្ខណ៍។ ព្រះជាម្ចាស់មិនត្រឹមតែបានត្រឡប់ជាសាច់ឈាមដើម្បីរស់នៅ និងបរិភោគក្នុងចំណោមមនុស្ស ដើម្បីឃ្វាលមនុស្ស និងផ្តល់នូវអ្វីដែលមនុស្សត្រូវការប៉ុណ្ណោះទេ។ សំខាន់ជាងនេះទៅទៀតគឺថា ទ្រង់ធ្វើកិច្ចការនៃការសង្គ្រោះដ៏អស្ចារ្យរបស់ទ្រង់ ហើយយកជ័យជម្នះលើមនុស្សពុករលួយដែលមិនអាចអត់ឳនឱ្យបានទាំងនេះ។ ទ្រង់បានយាងចូលមកក្នុងចិត្តរបស់នាគដ៏ធំមានសម្បុរក្រហម ដើម្បីសង្គ្រោះមនុស្សពុករលួយទាំងនេះ ដើម្បីឱ្យមនុស្សទាំងអស់អាចទទួលបានការផ្លាស់ប្តូរ និងតាំងឱ្យថ្មីឡើងវិញ។ ការលំបាកដ៏ខ្លាំងដែលព្រះជាម្ចាស់ស៊ូទ្រាំ មិនត្រឹមតែជាការលំបាកដែលព្រះជាម្ចាស់បានយកកំណើតជាមនុស្សដោយស៊ូទ្រាំប៉ុណ្ណោះទេ ប៉ុន្តែភាគច្រើនវាជាការដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទទួលរងនូវភាពអាម៉ាស់យ៉ាងខ្លាំង ទ្រង់បន្ទាបខ្លួន និងលាក់ខ្លួនយ៉ាងខ្លាំងដល់ម៉្លេះ ដែលទ្រង់បានត្រឡប់ជាមនុស្សធម្មតា។ ព្រះជាម្ចាស់បានយកកំណើតជាមនុស្ស ហើយយកសណ្ឋានជាសាច់ឈាម ដើម្បីឱ្យមនុស្សឃើញថាទ្រង់មានជីវិតជាមនុស្សធម្មតា និងមានតម្រូវការដូចមនុស្សធម្មតា។ នេះគឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាព្រះជាម្ចាស់បានបន្ទាបខ្លួនទ្រង់ខ្លាំងណាស់។ ព្រះវិញ្ញាណនៃព្រះជាម្ចាស់មានការជ្រាបដឹងនៅក្នុងសាច់ឈាម។ ព្រះវិញ្ញាណរបស់ទ្រង់គឺខ្ពង់ខ្ពស់ ហើយអស្ចារ្យណាស់ តែទ្រង់យកសណ្ឋានជាមនុស្សធម្មតា ជាមនុស្សដែលគេមិនរាប់រក ដោយការធ្វើដូច្នេះគឺដើម្បីកិច្ចការរបស់ព្រះវិញ្ញាណទ្រង់។ លក្ខណៈសម្បត្តិល្អ ការយល់ច្បាស់លាស់ ញាណ ភាពជាមនុស្ស និងជីវិតរបស់អ្នករាល់គ្នាម្នាក់ៗបង្ហាញថា អ្នករាល់គ្នាពិតជាមិនសក្តិសមនឹងទទួលយកកិច្ចការប្រភេទនេះរបស់ព្រះជាម្ចាស់ឡើយ។ អ្នករាល់គ្នាពិតជាមិនសមនឹងឱ្យព្រះជាម្ចាស់ស៊ូទ្រាំនឹងការលំបាកបែបនេះសម្រាប់អ្នកនោះទេ។ ព្រះជាម្ចាស់គឺអស្ចារ្យណាស់។ ទ្រង់ខ្ពស់បំផុត ចំណែកមនុស្សទាបខ្លាំងណាស់ តែទ្រង់នៅតែធ្វើការលើពួកគេ។ ទ្រង់មិនត្រឹមតែយកកំណើតដើម្បីផ្គត់ផ្គង់ដល់មនុស្ស មានបន្ទូលទៅកាន់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ថែមទាំងរស់នៅជាមួយមនុស្សទៀតផង។ ព្រះជាម្ចាស់មានការបន្ទាបខ្លួនខ្លាំង គួរឱ្យស្រឡាញ់ណាស់។
(ដកស្រង់ពី «មានតែអ្នកដែលផ្តោតលើការអនុវត្តប៉ុណ្ណោះ ទើបអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
២៧៩. អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ មានសារៈសំខាន់ជ្រាលជ្រៅខ្លាំងណាស់។ ឧទាហរណ៍ សូមពិចារណាអំពីការឆ្កាងព្រះយេស៊ូវចុះ។ ហេតុអ្វីបានជាព្រះយេស៊ូវត្រូវគេឆ្កាង? តើមិនមែនដើម្បីប្រោសលោះមនុស្សជាតិទាំងអស់ទេឬអី? ដូច្នេះ ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះ ក៏មានសារៈសំខាន់ខ្លាំងណាស់ដែរ ហើយការដកបទពិសោធការរងទុក្ខនៅខាងលោកីយ៍នេះ គឺដើម្បីទិសដៅដ៏ស្រស់បំព្រងរបស់មនុស្សជាតិ។ នៅក្នុងកិច្ចការរបស់ទ្រង់ ព្រះជាម្ចាស់តែងតែធ្វើនូវកិច្ចការណាដែលជាក់ស្ដែងជាងគេបំផុត។ ហេតុអ្វីបានជាព្រះជាម្ចាស់ទតឃើញមនុស្សជាអ្នកគ្មានបាប ហើយមនុស្សនោះអាចមានសំណាងបានមកចំពោះព្រះជាម្ចាស់? នោះគឺដោយសារតែព្រះយេស៊ូវបានជាប់ឆ្កាង បានទទួលបាបរបស់មនុស្ស និងបានប្រោសលោះមនុស្សជាតិ។ ចុះហេតុអ្វីបានជាពេលនោះមនុស្សជាតិនឹងលែងរងទុក្ខ លែងមានអារម្មណ៍ទុក្ខព្រួយ លែងបង្ហូរទឹកភ្នែក និងលែងដកដង្ហើមធំតទៅទៀត? នោះគឺដោយសារតែការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះ បានទទួលយកសេចក្ដីទុក្ខទាំងអស់នេះមកដាក់លើអង្គទ្រង់ ហើយឥឡូវសេចក្ដីទុក្ខនេះ ត្រូវបានទ្រង់ទទួលរងជំនួសមនុស្សហើយ។ ដូចជាអ្នកម្ដាយដែលឃើញកូនរបស់ខ្លួនឈឺ ហើយអធិស្ឋានទៅស្ថានសួគ៌ ដោយបន់ឱ្យកាត់អាយុរបស់ខ្លួន ឱ្យតែកូនរបស់ខ្លួនអាចជាសះស្បើយបាន។ ព្រះជាម្ចាស់ក៏ធ្វើការតាមរបៀបនេះដែរ ដោយយកការឈឺចាប់របស់ទ្រង់ជាថ្នូរនឹងទិសដៅដ៏ស្រស់បំព្រងដែលនឹងកើតមានសម្រាប់មនុស្សជាតិនៅពេលក្រោយទៀត។ នឹងលែងមានទុក្ខព្រួយ លែងមានទឹកភ្នែក លែងមានការដកដង្ហើមធំ និងលែងមានទុក្ខវេទនាតទៅទៀតហើយ។ ព្រះជាម្ចាស់លះបង់តម្លៃនៃការដកពិសោធន៍ការរងទុក្ខខាងលោកីយ៍ដោយផ្ទាល់អង្គទ្រង់ ជាថ្នូរនឹងទិសដៅដ៏ស្រស់បំព្រងដែលនឹងកើតមានដល់មនុស្សជាតិនៅពេលក្រោយទៀត។ ការដែលនិយាយថា កិច្ចការនេះត្រូវបានធ្វើឡើង «ជាថ្នូរនឹង» ទិសដៅដ៏ស្រស់បំព្រងនេះ ពុំមានន័យថា ព្រះជាម្ចាស់គ្មានព្រះចេស្ដា ឬគ្មានសិទ្ធិអំណាចក្នុងការប្រទានទិសដៅដ៏ស្រស់បំព្រងដល់មនុស្សជាតិឡើយ ប៉ុន្តែផ្ទុយទៅវិញ គឺព្រះជាម្ចាស់ចង់រកទីសម្អាងមួយដែលជាក់ស្ដែងនិងមានព្រះចេស្ដាជាងនេះ ដើម្បីធ្វើឱ្យមនុស្សជឿជាក់ទាំងស្រុង។ ព្រះជាម្ចាស់បានដកពិសោធន៍ការរងទុក្ខនេះរួចហើយ ដូច្នេះ ទ្រង់មានគុណសម្បត្តិគ្រប់គ្រាន់ ទ្រង់មានព្រះចេស្ដា ហើយជាងនេះទៅទៀត ទ្រង់មានសិទ្ធិអំណាច ដើម្បីបញ្ជូនមនុស្សជាតិទៅកាន់ទិសដៅដ៏ស្រស់បំព្រង ដើម្បីប្រទានទិសដៅដ៏ស្រស់បំព្រង និងសេចក្តីសន្យានេះដល់មនុស្សជាតិ។ សាតាំងនឹងជឿជាក់ទាំងស្រុង ហើយគ្រប់ទាំងរបស់សព្វសារពើនៃចក្រវាលនេះ ក៏នឹងជឿជាក់ទាំងស្រុងដែរ។ នៅទីបំផុត ព្រះជាម្ចាស់នឹងអនុញ្ញាតឱ្យមនុស្សជាតិទទួលបាននូវសេចក្ដីសន្យា និងសេចក្ដីស្រឡាញ់របស់ទ្រង់។ អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ សុទ្ធតែជាក់ស្ដែង គ្មានកិច្ចការណាដែលទ្រង់ធ្វើ គ្មានន័យនោះទេ ហើយទ្រង់ដកបទពិសោធន៍កិច្ចការនោះដោយផ្ទាល់ព្រះអង្គ។ ព្រះជាម្ចាស់លះបង់តម្លៃនៃការដកពិសោធន៍ការរងទុក្ខដោយផ្ទាល់ ជាថ្នូរនឹងទិសដៅសម្រាប់មនុស្សជាតិ។ តើនេះមិនមែនជាកិច្ចការជាក់ស្ដែងទេឬអី? ឪពុកម្ដាយអាចលះបង់អស់ពីចិត្តដើម្បីតែកូនៗរបស់ខ្លួន ហើយនេះតំណាងឱ្យសេចក្តីស្រឡាញ់របស់ពួកគេចំពោះកូន។ ជាការពិតណាស់ ក្នុងការបំពេញកិច្ចការនេះ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ទ្រង់ទៀងត្រង់និងស្មោះត្រង់ចំពោះមនុស្សជាតិខ្លាំងជាទីបំផុត។ សារជាតិរបស់ព្រះជាម្ចាស់គឺស្មោះត្រង់ ទ្រង់មានបន្ទូលបែបណា ទ្រង់ធ្វើបែបនោះ ហើយគ្រប់កិច្ចការដែលទ្រង់ធ្វើ សុទ្ធតែបានសម្រេចផល។ អ្វីគ្រប់យ៉ាងដែលទ្រង់ធ្វើសម្រាប់មនុស្ស គឺទៀងត្រង់។ ទ្រង់មិនគ្រាន់តែមានព្រះបន្ទូលចោលនោះទេ។ នៅពេលដែលទ្រង់មានបន្ទូលថា ទ្រង់នឹងលះបង់តម្លៃណាមួយ នោះទ្រង់ពិតជាលះបង់តម្លៃនោះប្រាកដមែន។ នៅពេលដែលទ្រង់មានបន្ទូលថា ទ្រង់ទទួលយកការរងទុក្ខរបស់មនុស្ស ហើយរងទុក្ខជំនួសពួកគេ នោះទ្រង់ពិតជាយាងមករស់នៅក្នុងចំណោមពួកគេ ដោយទទួលអារម្មណ៍ និងដកពិសោធន៍ការរងទុក្ខនេះដោយផ្ទាល់។ ក្រោយពីនោះមក របស់សព្វសារពើនៅក្នុងចក្រវាលនឹងទទួលស្គាល់ថា គ្រប់កិច្ចការដែលព្រះជាម្ចាស់ធ្វើ សុទ្ធតែត្រឹមត្រូវ និងសុចរិតទាំងអស់ ពោលគឺអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ សុទ្ធតែពិតទាំងអស់។ នេះជាភស្ដុតាងដ៏មានព្រះចេស្តាមួយ។ បន្ថែមលើនេះទៀត មនុស្សជាតិនឹងមានទិសដៅដ៏ស្រស់បំព្រងមួយនៅពេលអនាគត ហើយអស់អ្នកដែលនៅមានជីវិត នឹងសរសើរតម្កើងព្រះជាម្ចាស់។ ពួកគេនឹងលាន់មាត់សរសើរថា កិច្ចការរបស់ព្រះជាម្ចាស់ពិតជាធ្វើចេញពីសេចក្ដីស្រលាញ់របស់ទ្រង់ចំពោះមនុស្សពិតប្រាកដមែន។ ព្រះជាម្ចាស់យាងមកក្នុងចំណោមមនុស្សដោយបន្ទាបអង្គទ្រង់ ធ្វើជាមនុស្សសាមញ្ញម្នាក់។ ទ្រង់មិនគ្រាន់តែបំពេញកិច្ចការខ្លះ ថ្លែងព្រះបន្ទូលខ្លះ ហើយក៏យាងចាកចេញទៅបាត់នោះទេ។ ផ្ទុយទៅវិញ ទ្រង់មានបន្ទូល និងធ្វើកិច្ចការពិតមែន ហើយក៏ឆ្លងកាត់ការឈឺចាប់នៅខាងលោកីយ៍នេះដែរ។ ទាល់តែពេលដែលព្រះអង្គបានបញ្ចប់ការដកពិសោធន៍ការឈឺចាប់នេះរួច ទើបទ្រង់នឹងយាងចាកចេញទៅ។ នេះហើយជាលក្ខណៈពិត និងជាក់ស្ដែងនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយអស់អ្នកណាដែលនៅមានជីវិត នឹងសរសើរតម្កើងទ្រង់ដោយព្រោះរឿងនេះ ហើយពួកគេនឹងមើលឃើញពីភាពស្មោះត្រង់របស់ព្រះជាម្ចាស់ចំពោះមនុស្ស និងឃើញពីព្រះទ័យសប្បុរសរបស់ទ្រង់។ សារជាតិនៃភាពស្រស់ស្អាត និងសេចក្ដីល្អរបស់ព្រះជាម្ចាស់ អាចមើលឃើញបានតាមរយៈសារៈសំខាន់នៃការយកកំណើតជាសាច់ឈាមរបស់ទ្រង់។ គ្រប់កិច្ចការដែលទ្រង់ធ្វើសុទ្ធតែទៀងត្រង់ ហើយគ្រប់បន្ទូលដែលទ្រង់ថ្លែងមក សុទ្ធតែទៀងត្រង់ និងស្មោះត្រង់។ គ្រប់កិច្ចការដែលព្រះអង្គសព្វព្រះហឫទ័យចង់ធ្វើ នោះទ្រង់នឹងធ្វើមែន។ នៅពេលដែលត្រូវលះបង់តម្លៃ នោះព្រះអង្គនឹងលះបង់តម្លៃនោះមែន។ ព្រះអង្គមិនគ្រាន់តែមានព្រះបន្ទូលចោលនោះទេ។ ព្រះជាម្ចាស់ គឺជាព្រះដ៏សុចរិត។ ព្រះជាម្ចាស់ គឺជាព្រះដ៏ស្មោះត្រង់។
(ដកស្រង់ពី «ទិដ្ឋភាពទីពីរស្ដីពីសារៈសំខាន់នៃការយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)
២៨០. ព្រះជាម្ចាស់ចាត់ទុកកិច្ចការគ្រប់គ្រងមនុស្សជាតិ ព្រមទាំងការសង្រ្គោះមនុស្សជាតិរបស់ទ្រង់មានសារៈសំខាន់ជាងកិច្ចការផ្សេងទៀត។ ទ្រង់ធ្វើកិច្ចការទាំងនេះ មិនមែនតែជាមួយព្រះតម្រិះ ព្រះបន្ទូល និងអាកប្បកិរិយាធម្មតាៗប៉ុណ្ណោះទេ ប៉ុន្តែ ទ្រង់ក៏ធ្វើកិច្ចការទាំងអស់នេះ ដោយមានផែនការ គោលដៅ បទដ្ឋាន និងជាមួយបំណងព្រះហឫទ័យរបស់ទ្រង់ដែរ។ វាស្ដែងឱ្យឃើញយ៉ាងច្បាស់ថា កិច្ចការសង្រ្គោះមនុស្សជាតិនេះមានភាពសំខាន់ខ្លាំងណាស់សម្រាប់ព្រះជាម្ចាស់ និងសម្រាប់មនុស្ស។ មិនថាកិច្ចការនេះលំបាកបែបណា មិនថាវាមានឧបសគ្គធំៗយ៉ាងណា មិនថាមនុស្សទន់ខ្សោយកម្រិតណា ឬមិនថាមនុស្សជាតិមានការបះបោរខ្លាំងបែបណានោះឡើយ ក៏គ្មានកិច្ចការណាមួយដែលពិបាកចំពោះព្រះជាម្ចាស់នោះដែរ។ ព្រះជាម្ចាស់បន្តមមាញឹក ខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងបន្តគ្រប់គ្រងកិច្ចការដែលទ្រង់សព្វព្រះហឫទ័យចង់អនុវត្ត។ ទ្រង់ក៏កំពុងតែរៀបចំអ្វីៗគ្រប់យ៉ាង ហើយអនុវត្តអធិបតេយ្យភាពរបស់ទ្រង់លើមនុស្សទាំងអស់ដែលទ្រង់នឹងធ្វើការ ព្រមទាំងគ្រប់កិច្ចការដែលទ្រង់ចង់សម្រេច ហើយគ្មានកិច្ចការណាមួយធ្លាប់បានធ្វើកាលពីមុនឡើយ។ នេះគឺជាលើកទីមួយដែលព្រះជាម្ចាស់បានប្រើវិធីសាស្ត្រទាំងនេះ និងបានបង់ថ្លៃដ៏ធំបែបនេះសម្រាប់គម្រោងដ៏ធំនៃការគ្រប់គ្រង និងការសង្រ្គោះមនុស្សជាតិ។ ក្នុងពេលដែលព្រះជាម្ចាស់កំពុងតែអនុវត្តកិច្ចការនេះ ទ្រង់កំពុងតែបង្ហាញ និងបញ្ចេញទៅកាន់មនុស្សជាតិបន្ដិចម្ដងៗ ដោយគ្មានលាក់ទុកនូវកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងរបស់ទ្រង់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ព្រះប្រាជ្ញាញាណ និងព្រះចេស្ដារបស់ទ្រង់ និងគ្រប់ទិដ្ឋភាពនៃនិស្ស័យរបស់ទ្រង់ឡើយ។ ទ្រង់បញ្ចេញ និងបង្ហាញចំណុចទាំងនេះ ព្រោះទ្រង់មិនធ្លាប់បានធ្វើពីមុនមកឡើយ។ ដូច្នេះ នៅក្នុងចក្រវាលទាំងមូល ក្រៅពីមនុស្សដែលព្រះជាម្ចាស់មានបំណងចង់គ្រប់គ្រង និងសង្រ្គោះ គឺមិនធ្លាប់មានសត្តនិករណាមួយដែលជិតស្និទ្ធនឹងព្រះជាម្ចាស់ ហើយមានទំនាក់ទំនងស្និទ្ធស្នាលជាមួយទ្រង់នោះឡើយ។ នៅក្នុងព្រះហឫទ័យរបស់ទ្រង់ មនុស្សជាតិដែលទ្រង់ចង់គ្រប់គ្រង និងសង្រ្គោះនេះ គឺមានតម្លៃសំខាន់បំផុត។ ព្រះអង្គឱ្យតម្លៃទៅលើមនុស្សជាតិនេះខ្ពស់លើសអ្វីៗទាំងអស់។ ទោះបីទ្រង់បានលះបង់តម្លៃដ៏ធំធេងសម្រាប់ពួកគេ ហើយទោះបីពួកគេចេះតែបន្តមិនស្ដាប់បង្គាប់ និងធ្វើឱ្យទ្រង់ឈឺចាប់ក៏ដោយ ក៏ទ្រង់មិនដែលបោះបង់ពួកគេចោលដែរ ហើយទ្រង់នៅតែបន្តធ្វើការយ៉ាងនឿយហត់នៅក្នុងកិច្ចការរបស់ទ្រង់ដោយគ្មានការរអ៊ូរទាំ ឬវិប្បដិសារីឡើយ។ នោះគឺដោយសារតែទ្រង់ជ្រាបថា មិនយូរមិនឆាប់ទេ មនុស្សនឹងភ្ញាក់ដោយសារការត្រាស់ហៅរបស់ទ្រង់ ហើយត្រូវបន្ទូលរបស់ទ្រង់បណ្ដាលចិត្តផង ព្រមទាំងទទួលស្គាល់ថា ទ្រង់ជាព្រះអម្ចាស់ដែលបង្កើតរបស់សព្វសារពើ រួចក៏ត្រលប់មកខាងទ្រង់វិញជាមិនខាន ...
(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
២៨១. នៅពេលដែលអ្នកអាចយល់បានយ៉ាងពិតប្រាកដអំពីព្រះតម្រិះនិងអាកប្បកិរិយារបស់ព្រះជាម្ចាស់ដែលមានចំពោះមនុស្សជាតិ នៅពេលដែលអ្នកអាចយល់បានពិតប្រាកដអំពីអារម្មណ៍និងព្រះទ័យខ្វល់ខ្វាយរបស់ព្រះជាម្ចាស់ដែលមានចំពោះភាវៈនីមួយៗដែលព្រះបានបង្កើតមក នោះអ្នកនឹងអាចយល់អំពីភក្ដីភាពនិងសេចក្តីស្រឡាញ់ដែលព្រះអាទិករមានចំពោះមនុស្សគ្រប់ៗគ្នាដែលទ្រង់បានបង្កើតមកមិនខាន។ នៅពេលដែលការនេះកើតឡើង អ្នកនឹងប្រើពាក្យចំនួនពីរ ដើម្បីពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ តើអ្វីទៅជាពាក្យទាំងពីរនោះ? អ្នកខ្លះនិយាយថា «មិនអាត្មានិយម» ហើយអ្នកខ្លះទៀតនិយាយថា «សប្បុរសមេត្តា»។ នៅក្នុងចំណោមពាក្យទាំងពីរនេះ ពាក្យ «សប្បុរសមេត្តា» គឺជាពាក្យដែលសក្ដិសមតិចជាងគេបំផុតក្នុងការពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ នេះគឺជាពាក្យមួយដែលមនុស្សប្រើ ដើម្បីពណ៌នាអំពីមនុស្សម្នាក់ដែលមានចិត្តអធ្យាស្រ័យ ឬចិត្តទូលាយ។ ខ្ញុំស្អប់ពាក្យនេះណាស់ ដោយសារតែវាសំដៅទៅលើការបរិច្ចាគសប្បុរសធម៌បែបចោះៗ មិនរើសមុខ ដោយគ្មានពិចារណាលើគោលការណ៍។ វាជាអារម្មណ៍ទន់ទោរជ្រុល ដែលមានចំពោះមនុស្សល្ងីល្ងើ និងមនុស្សច្របូកច្របល់។ នៅពេលដែលពាក្យនេះត្រូវបានប្រើ ដើម្បីពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ វាមានបង្កប់នូវន័យប្រមាថដោយចៀសមិនផុតឡើយ។ នៅត្រង់នេះ ខ្ញុំមានពាក្យចំនួនពីរដែលសក្ដិសមជាង ក្នុងការពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ តើវាជាពាក្យអ្វីទៅ? ពាក្យទីមួយគឺ «ធំសម្បើម»។ តើពាក្យនេះមិនដក់ជាប់នៅក្នុងចិត្តពេកទេឬ? ពាក្យទីពីរគឺ «ធំល្វឹងល្វើយ»។ វាមានអត្ថន័យដ៏ពិតដែលស្ថិតនៅពីក្រោយពាក្យទាំងនេះ ដែលខ្ញុំប្រើដើម្បីពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ បើពិនិត្យមើលន័យចំនៃពាក្យថា «ធំសម្បើម» វាពណ៌នាអំពីទំហំ ឬសមត្ថភាពរបស់វត្ថុមួយ ប៉ុន្តែមិនថាវត្ថុនោះធំប៉ុនណាឡើយ វាជាអ្វីមួយដែលមនុស្សអាចប៉ះពាល់ និងមើលឃើញ។ នោះគឺដោយសារតែវាជាវត្ថុមានពិត មិនមែនជាវត្ថុអរូបិយឡើយ ប៉ុន្តែជាអ្វីមួយដែលអាចផ្ដល់ឱ្យមនុស្សនូវគំនិតនៅក្នុងរបៀបមួយដែលសុក្រឹត្យ និងជាក់ស្ដែង។ មិនថាអ្នកមើលវាតាមរូបភាពវិមាត្រពីរ ឬវិមាត្របីនោះទេ គឺអ្នកមិនចាំបាច់ស្រមើស្រមៃថាវាមានពិតរអត់នោះទេ ដោយសារតែវាជាវត្ថុមួយដែលមានពិតមែនជាក់ស្ដែង។ ទោះបីប្រើប្រាស់ពាក្យ «ធំសម្បើម» ដើម្បីពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ អាចធ្វើឱ្យមានអារម្មណ៍ថាជាចេតនាក្នុងការកំណត់បរិមាណនៃសេចក្តីស្រឡាញ់របស់ទ្រង់ក៏ដោយ ក៏វាផ្ដល់នូវអារម្មណ៍មួយថា សេចក្តីស្រឡាញ់របស់ទ្រង់មិនអាចរាប់អស់នោះឡើយ។ ខ្ញុំនិយាយថា សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់អាចរាប់បាន ដោយសារតែសេចក្តីស្រឡាញ់របស់ទ្រង់មិនទទេ និងមិនមែនជារឿងព្រេងនិទានឡើយ។ ផ្ទុយទៅវិញ វាជាអ្វីមួយដែលត្រូវបានចែករំលែកដោយអ្វីៗគ្រប់យ៉ាងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ជាអ្វីមួយដែលត្រូវបានរីករាយដោយគ្រប់សត្តនិករទៅតាមកម្រិតខុសៗគ្នា និងចេញពីទស្សនៈខុសៗគ្នា។ ទោះបីមនុស្សមិនអាចមើលឃើញ ឬប៉ះពាល់វាបានក៏ដោយ ក៏សេចក្តីស្រឡាញ់នេះនាំមកនូវការទ្រទ្រង់ និងជីវិតទៅកាន់អ្វីៗទាំងអស់ដែរ នៅពេលដែលវាត្រូវបានបើកសម្ដែងបន្ដិចម្ដងៗនៅក្នុងជីវិតរបស់ពួកគេ ហើយពួកគេអាចពឹងអាង និងធ្វើបន្ទាល់អំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ដែលពួកគេរីករាយនៅក្នុងពេលវេលានីមួយៗដែលកន្លងផុតទៅ។ ខ្ញុំនិយាយថា សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ជាចំនួនមិនអាចរាប់បាន ដោយសារតែសេចក្តីអាថ៌កំបាំងរបស់ព្រះជាម្ចាស់ដែលផ្គត់ផ្គង់ និងចិញ្ចឹមអ្វីៗទាំងអស់ គឺជាអ្វីមួយដែលពិបាកសម្រាប់មនុស្សក្នុងការវាស់ស្ទង់ ដូចជាព្រះតម្រិះរបស់ព្រះជាម្ចាស់ចំពោះអ្វីៗគ្រប់យ៉ាង និងជាពិសេសគឺព្រះតម្រិះរបស់ទ្រង់ចំពោះមនុស្សជាតិ។ គឺអាចនិយាយបានថា គ្មាននរណាម្នាក់ដឹងអំពីព្រះលោហិត និងទឹកនេត្រាដែលព្រះអាទិករបានបង្ហូរមកសម្រាប់មនុស្សជាតិឡើយ។ គ្មាននរណាម្នាក់អាចយល់ គ្មាននរណាម្នាក់អាចដឹងអំពីជម្រៅ ឬទម្ងន់នៃសេចក្តីស្រឡាញ់ដែលព្រះអាទិករមានសម្រាប់មនុស្សជាតិ ដែលទ្រង់បានបង្កើតឡើងដោយព្រះហស្តរបស់ទ្រង់ផ្ទាល់នោះឡើយ។ ការពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ថាធំសម្បើម គឺដើម្បីជួយឱ្យមនុស្សយល់ ព្រមទាំងដឹងពីទទឹង និងការពិតនៃអត្ថិភាពរបស់វាប៉ុណ្ណោះ។ ការធ្វើបែបនេះក៏ដើម្បីជួយឱ្យមនុស្សអាចយល់កាន់តែស៊ីជម្រៅអំពីអត្ថន័យជាក់ស្ដែងនៃពាក្យថា «ព្រះអាទិករ» និងដើម្បីឱ្យមនុស្សអាចទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីអត្ថន័យពិតនៃងារជា «ការបង្កើត» ដែរ។ តើពាក្យថា «ធំល្វឹងល្វើយ» ជានិច្ចកាលពណ៌នាអំពីអ្វីទៅ? ជាទូទៅ វាត្រូវបានប្រើដើម្បីពណ៌នាអំពីមហាសមុទ្រ ឬចក្រវាល ឧទាហរណ៍៖ «ចក្រវាលដ៏ធំល្វឹងល្វើយ» ឬ «មហាសមុទ្រដ៏ធំល្វឹងល្វើយ»។ ភាពធំល្វឹងល្វើយ និងជម្រៅដ៏ស្ងប់ស្ងាត់នៃចក្រវាល គឺលើសពីការយល់ដឹងរបស់មនុស្ស។ វាជាអ្វីមួយដែលធ្វើឱ្យមនុស្សស្រមើស្រមៃថាជាអ្វីមួយដែលពួកគេមានអារម្មណ៍ស្ញប់ស្ញែងយ៉ាងខ្លាំង។ សេចក្តីអាថ៌កំបាង និងភាពជ្រាលជ្រៅរបស់វាអាចមើលឃើញ ប៉ុន្តែមិនអាចចាប់បានឡើយ។ នៅពេលដែលអ្នកគិតដល់មហាសមុទ្រ អ្នកគិតដល់ចម្ងាយរបស់វា វាមើលទៅគ្មានដែនកំណត់ ហើយអ្នកអាចមានអារម្មណ៍អំពីសេចក្តីអាថ៌កំបាំង និងសមត្ថភាពដ៏ធំធេងរបស់វាក្នុងការផ្ទុកនូវអ្វីៗជាច្រើន។ នេះជាហេតុផលដែលខ្ញុំប្រើពាក្យ «ធំល្វឹងល្វើយ» ដើម្បីពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ គឺដើម្បីជួយឱ្យមនុស្សមានអារម្មណ៍ដឹងអំពីតម្លៃរបស់វា មានអារម្មណ៍ដឹងអំពីសោភ័ណភាពដ៏ជ្រាលជ្រៅនៃសេចក្តីស្រឡាញ់របស់ទ្រង់ និងមានអារម្មណ៍ដឹងទៀតថា ព្រះចេស្ដានៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់គឺគ្មានដែនកំណត់ និងធំល្វឹងល្វើយ។ ខ្ញុំបានប្រើពាក្យនេះ ដើម្បីជួយឱ្យមនុស្សមានអារម្មណ៍ដឹងអំពីភាពបរិសុទ្ធនៃសេចក្ដីស្រឡាញ់របស់ទ្រង់ ហើយភាពថ្លៃថ្នូរ និងភាពមិនអាចប្រមាថបានរបស់ព្រះជាម្ចាស់ក៏ត្រូវបានសម្ដែងចេញតាមរយៈសេចក្តីស្រឡាញ់របស់ទ្រង់ដែរ។
(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
២៨២. នៅក្នុងសារជាតិ និងនិស្ស័យរបស់ព្រះជាម្ចាស់ មានចំណុចមួយដែលងាយនឹងមើលរំលងណាស់ ជាចំណុចដែលមានតែព្រះជាម្ចាស់ទេដែលមាន ហើយគ្មានមនុស្សណាម្នាក់មានឡើយ រួមទាំងអ្នកដែលអ្នកដទៃគិតថាជាមនុស្សអស្ចារ្យ ជាមនុស្សល្អ ឬជាព្រះនៅក្នុងការស្រមើស្រមៃរបស់ពួកគេផង។ តើចំណុចនេះជាអ្វី? ចំណុចនេះគឺ ភាពមិនអាត្មានិយមរបស់ព្រះជាម្ចាស់។ នៅពេលដែលនិយាយពីភាពមិនអាត្មានិយម នោះអ្នកប្រហែលជាអាចគិតថា អ្នកក៏មិនអាត្មានិយមខ្លាំងដែរ ព្រោះនៅពេលដែលនិយាយដល់កូនៗរបស់អ្នកវិញ អ្នកមិនដែលចរចា ឬតថ្លៃជាមួយពួកគេទេ ឬអ្នកប្រហែលជាគិតថា អ្នកក៏មិនអាត្មានិយមខ្លាំងដែរ នៅពេលដែលនិយាយដល់ឪពុកម្តាយរបស់អ្នក។ មិនថាអ្នកគិតយ៉ាងណានោះទេ យ៉ាងហោចណាស់ក៏អ្នកមានគំនិតខ្លះអំពីពាក្យ «មិនអាត្មានិយម» នេះដែរ និងគិតថាពាក្យនេះវិជ្ជមាន ហើយថា ការធ្វើជាមនុស្សមិនអាត្មានិយម គឺជារឿងថ្លៃថ្នូរមួយ។ នៅពេលដែលអ្នកមិនអាត្មានិយម នោះអ្នកនឹងឱ្យតម្លៃខ្លួនឯងខ្ពស់។ ក៏ប៉ុន្តែគ្មាននរណាម្នាក់អាចមើលឃើញភាពមិនអាត្មានិយមរបស់ព្រះជាម្ចាស់នៅគ្រប់រឿងទាំងអស់បានទេ មិនថានៅក្នុងចំណោមមនុស្ស ព្រឹត្តិការណ៍ វត្ថុ និងនៅក្នុងកិច្ចការរបស់ទ្រង់ឡើយ។ ហេតុអ្វីបានជាបែបនេះ? ពីព្រោះមនុស្សអាត្មានិយមខ្លាំងណាស់! ហេតុអ្វីខ្ញុំនិយាយដូច្នេះ? មនុស្សជាតិរស់នៅក្នុងពិភពសម្ភារៈ។ អ្នកអាចដើរតាមព្រះជាម្ចាស់បាន ក៏ប៉ុន្តែ អ្នកមិនដែលមើលឃើញ ឬយល់ពីរបៀបដែលព្រះជាម្ចាស់ទំនុកបម្រុងដល់អ្នក ស្រឡាញ់អ្នក និងបង្ហាញព្រះទ័យព្រួយបារម្ភចំពោះអ្នកឡើយ។ ដូច្នេះ តើអ្នកមើលឃើញអ្វីខ្លះ? អ្នកមើលឃើញថាសាច់ញាតិរបស់អ្នកជាអ្នកដែលស្រឡាញ់អ្នក ឬជាអ្នកដែលពេញចិត្តលើអ្នកជាខ្លាំង។ អ្នកមើលឃើញរបស់ដែលមានប្រយោជន៍ចំពោះសាច់ឈាមរបស់អ្នក អ្នកខ្វាយខ្វល់ចំពោះមនុស្ស និងរបស់ដែលអ្នកស្រឡាញ់។ នេះហើយជាអ្វីដែលមនុស្សហៅថាភាពមិនអាត្មានិយមនោះ។ ទោះជាយ៉ាងណាក៏ដោយ មនុស្ស «មិនអាត្មានិយម» បែបនេះ មិនដែលខ្វល់ខ្វាយអំពីព្រះជាម្ចាស់ ដែលប្រទានជីវិតដល់ពួកគេឡើយ។ ផ្ទុយពីភាពមិនអាត្មានិយមរបស់ព្រះជាម្ចាស់ ភាពមិនអាត្មានិយមរបស់មនុស្ស បានប្រែក្លាយជាភាពអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមទៅវិញ។ មនុស្សដែលមិនអាត្មានិយមជឿលើអ្វីដែលឥតបានការ មិនពិត មិនបរិសុទ្ធ មិនចុះសម្រុងគ្នាជាមួយនឹងព្រះជាម្ចាស់ និងមិនពាក់ព័ន្ធនឹងព្រះជាម្ចាស់។ ភាពមិនអាត្មានិយមរបស់មនុស្ស គឺសម្រាប់តែខ្លួនគេផ្ទាល់ប៉ុណ្ណោះ រីឯភាពមិនអាត្មានិយមរបស់ព្រះជាម្ចាស់វិញ គឺជាការបើកសម្ដែងពិតប្រាកដពីសារជាតិរបស់ទ្រង់។ ច្បាស់ណាស់ គឺដោយសារតែភាពមិនអាត្មានិយមរបស់ព្រះជាម្ចាស់នេះហើយ ទើបព្រះអង្គទំនុកបម្រុងដល់មនុស្សជាហូរហែរឥតដាច់។ អ្នករាល់គ្នាប្រហែលជាមិនសូវចាប់អារម្មណ៍ខ្លាំងទៅលើប្រធានបទដែលខ្ញុំកំពុងនិយាយនៅថ្ងៃនេះប៉ុន្មានទេ ហើយគ្រាន់តែងក់ក្បាលយល់ស្របប៉ុណ្ណោះ ក៏ប៉ុន្តែ នៅពេលអ្នកព្យាយាមយល់ពីព្រះទ័យរបស់ព្រះជាម្ចាស់ នៅក្នុងដួងចិត្តរបស់អ្នក នោះអ្នកនឹងយល់ពីចំណុចនេះដោយមិនដឹងខ្លួន៖ នៅក្នុងចំណោមមនុស្ស ក្នុងចំណោមបញ្ហា និងរបស់ផ្សេងៗដែលអ្នកអាចយល់បាននៅក្នុងពិភពលោកនេះ គឺមានតែភាពមិនអាត្មានិយមរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលពិតប្រាកដ និងជាក់ស្ដែង ដ្បិតមានតែសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះអ្នកទេ ដែលគ្មានលក្ខខណ្ឌ និងឥតសៅហ្មង។ ក្រៅពីព្រះជាម្ចាស់ ភាពមិនអាត្មានិយមរបស់មនុស្សឯទៀត សុទ្ធតែមិនពិត រាក់កំផែល និងមិនគួរឱ្យជឿឡើយ។ ភាពមិនអាត្មានិយមនោះ តែងមានគោលបំណង ឬចេតនាជាក់លាក់ណាមួយ មានការដោះដូរ និងមិនអាចស៊ូទ្រាំនឹងការសាកល្បងបានឡើយ។ អ្នកក៏អាចនិយាយបានថា ភាពមិនអាត្មានិយមនោះស្មោកគ្រោក និងគួរឱ្យខ្ពើមរអើមផងដែរ។
(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
២៨៣. ព្រះជាម្ចាស់ស្អប់មនុស្ស ពីព្រោះមនុស្សបានតាំងខ្លួនជាសត្រូវទាស់នឹងព្រះអង្គ ក៏ប៉ុន្តែ នៅក្នុងព្រះទ័យរបស់ទ្រង់ ការយកព្រះទ័យទុកដាក់ ការព្រួយបារម្ភ និងសេចក្ដីមេត្ដាករុណាចំពោះមនុស្សជាតិ នៅដូចមុនដដែលមិនផ្លាស់ប្តូរឡើយ។ សូម្បីតែនៅពេលដែលព្រះអង្គបានបំផ្លាញមនុស្សជាតិហើយក៏ដោយ ក៏ព្រះទ័យរបស់ទ្រង់នៅតែមិនផ្លាស់ប្តូរដដែល។ នៅពេលមនុស្សពោរពេញទៅដោយសេចក្ដីពុករលួយ និងការមិនស្តាប់បង្គាប់ចំពោះព្រះជាម្ចាស់ ព្រះអង្គត្រូវតែបំផ្លាញមនុស្សជាតិនេះចោល ដោយព្រោះតែនិស្ស័យនិងសារជាតិរបស់ទ្រង់ និងស្របតាមគោលការណ៍របស់ទ្រង់។ ប៉ុន្ដែ ដោយសារតែសារជាតិរបស់ព្រះជាម្ចាស់ ព្រះអង្គនៅតែអាណិតអាសូរចំពោះមនុស្សជាតិដដែល ហើយថែមទាំងចង់ប្រើវិធីផ្សេងៗដើម្បីប្រោសលោះពួកគេផង ដើម្បីឱ្យពួកគេអាចបន្តរស់នៅបានតទៅទៀត។ ក៏ប៉ុន្តែ មនុស្សបែរប្រឆាំងនឹងព្រះជាម្ចាស់ បន្តមិនស្តាប់បង្គាប់ទ្រង់ ហើយថែមទាំងបដិសេធមិនទទួលយកសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់ទៀតផង។ នោះគឺជាការបដិសេធមិនព្រមទទួលយកបំណងល្អរបស់ព្រះអង្គហើយ។ មិនថាព្រះជាម្ចាស់បានត្រាស់ហៅពួកគេ ដាស់តឿនពួកគេ ទំនុកបម្រុងពួកគេ ជួយពួកគេ ឬអត់ឱនដល់ពួកគេយ៉ាងណាក៏ដោយ ក៏មនុស្សមិនយល់ ឬលើកសរសើរពីការនោះដែរ ហើយពួកគេក៏មិនបានយកចិត្តទុកដាក់អ្វីដែរ។ ទោះក្នុងការឈឺចាប់ក៏ដោយ ក៏ព្រះជាម្ចាស់នៅតែមិនភ្លេចប្រទាននូវការអត់ឱនដ៏ច្រើនរបស់ទ្រង់ដល់មនុស្សដែរ ដោយរង់ចាំឱ្យពួកគេងាកក្រោយវិញ។ បន្ទាប់ពីព្រះអង្គបានអត់ធ្មត់ដល់កម្រិតហើយ ព្រះអង្គក៏បានធ្វើកិច្ចការដែលព្រះអង្គត្រូវធ្វើដោយគ្មានការស្ទាក់ស្ទើរឡើយ។ អាចនិយាយម៉្យាងទៀតថា ចាប់តាំងពីពេលដែលព្រះជាម្ចាស់បានរៀបចំផែនការដើម្បីបំផ្លាញមនុស្សជាតិ រហូតមកដល់ពេលចាប់ផ្តើមកិច្ចការរបស់ទ្រង់ក្នុងការបំផ្លាញមនុស្សជាតិ គឺមានពេលវេលា និងដំណើរការជាក់លាក់ណាស់។ ដំណើរការនេះកើតមានឡើង គឺមានគោលបំណងដើម្បីធ្វើឱ្យមនុស្សអាចបកក្រោយវិញ ហើយនេះគឺជាឱកាសលើកចុងក្រោយដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស។ ដូច្នេះ មុនពេលដែលព្រះអង្គបំផ្លាញមនុស្សជាតិ តើព្រះជាម្ចាស់បានធ្វើអ្វីខ្លះនៅក្នុងអំឡុងពេលនេះ? ព្រះជាម្ចាស់បានធ្វើកិច្ចការជាច្រើនដើម្បីក្រើនរំឭក និងដាស់តឿនដល់ពួកគេ។ មិនថានៅក្នុងព្រះទ័យរបស់ទ្រង់មានការឈឺចាប់ និងមានទុក្ខព្រួយច្រើនប៉ុនណានោះទេ ក៏ព្រះអង្គនៅតែបន្តយកព្រះទ័យទុកដាក់ ព្រួយបារម្ភ និងប្រទានសេចក្តីមេត្តាករុណាយ៉ាងពេញបរិបូរដល់មនុស្សជាតិដដែល។ តាមរយៈចំណុចនេះ តើយើងមើលឃើញពីអ្វីខ្លះ? គ្មានអ្វីត្រូវឆ្ងល់នោះទេ គឺយើងមើលឃើញថា សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ គឺពិតប្រាកដ មិនមែនជាសេចក្ដីស្រឡាញ់ដែលព្រះអង្គគ្រាន់តែមានបន្ទូលចោលនោះទេ។ ជាសេចក្ដីស្រឡាញ់ជាក់ស្តែង អាចមើលឃើញ និងគួរឱ្យស្ងើចសរសើរ មិនមែនក្លែងក្លាយ មិនផិតក្បត់ មិនបោកបញ្ឆោត ឬមានពុតត្បុតឡើយ។ ព្រះជាម្ចាស់មិនដែលប្រើការបោកបញ្ឆោតណាមួយ ឬបង្កើតរូបភាពក្លែងបន្លំ ដើម្បីធ្វើឱ្យមនុស្សឃើញថា ព្រះអង្គគួរឱ្យស្រឡាញ់នោះទេ។ ព្រះអង្គមិនដែលប្រើទីបន្ទាល់ក្លែងក្លាយ ដើម្បីឱ្យមនុស្សមើលឃើញពីភាពគួរឱ្យស្រឡាញ់របស់ទ្រង់ ឬដើម្បីបង្ហាញពីភាពគួរឱ្យស្រឡាញ់ និងភាពបរិសុទ្ធរបស់ទ្រង់ឡើយ។ តើទិដ្ឋភាពនៃនិស្ស័យរបស់ព្រះជាម្ចាស់ទាំងអម្បាលម៉ាននេះ មិនស័ក្ដិសមឱ្យមនុស្សស្រឡាញ់ទេឬអី? តើទិដ្ឋភាពទាំងនេះមិនស័ក្តិសមឱ្យមនុស្សថ្វាយបង្គំទេឬអី? តើទិដ្ឋភាពទាំងនេះមិនស័ក្តិសមនឹងឱ្យមនុស្សពេញចិត្តទេឬអី? ត្រង់ចំណុចនេះ ខ្ញុំចង់សួរអ្នករាល់គ្នាថា៖ ក្រោយពីបានស្ដាប់ឮព្រះបន្ទូលទាំងនេះហើយ តើអ្នករាល់គ្នាគិតថា ភាពអស្ចារ្យរបស់ព្រះជាម្ចាស់ គ្រាន់តែជាពាក្យគ្មានបានការនៅលើក្រដាសមួយសន្លឹកមែនទេ? តើភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់គ្រាន់តែជាពាក្យឥតបានការមែនទេ? មិនមែនទេ! ប្រាកដជាមិនមែនបែបនោះទេ! ភាពឧត្តុង្គឧត្ដម ភាពអស្ចារ្យ ភាពបរិសុទ្ធ ការអត់ធ្មត់ សេចក្តីស្រឡាញ់ ។ល។ និង ។ល។ ពោលគឺគ្រប់ទាំងសេចក្ដីលម្អិតអំពីទិដ្ឋភាពផ្សេងៗនៃនិស្ស័យនិងសារជាតិរបស់ព្រះជាម្ចាស់ តែងមានការបង្ហាញចេញជាក់ស្តែង នៅរាល់ពេលដែលព្រះអង្គបំពេញកិច្ចការរបស់ទ្រង់ និងមានការបង្ហាញចេញនៅក្នុងបំណងព្រះហឫទ័យរបស់ទ្រង់ចំពោះមនុស្ស ហើយក៏ត្រូវបានចាក់បំពេញ និងឆ្លុះបញ្ចាំងនៅក្នុងខ្លួនមនុស្សគ្រប់គ្នាដែរ។ ពីមុនមក មិនថាអ្នកធ្លាប់មានអារម្មណ៍បែបនេះឬអត់នោះទេ ក៏ប៉ុន្តែព្រះជាម្ចាស់តែងយកព្រះទ័យទុកដាក់ចំពោះមនុស្សគ្រប់រូប តាមគ្រប់មធ្យោបាយទាំងអស់ ដោយប្រើព្រះទ័យទៀងត្រង់របស់ទ្រង់ ព្រះប្រាជ្ញាញាណរបស់ទ្រង់ និងវិធីសាស្រ្តផ្សេងៗ ដើម្បីប្រទានភាពកក់ក្តៅដល់ដួងចិត្តមនុស្សម្នាក់ៗ និងដើម្បីដាស់វិញ្ញាណរបស់ពួកគេឱ្យភ្ញាក់ដឹងខ្លួន។ នេះគឺជាការពិតដែលមិនអាចប្រកែកបាន។
(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)