១. ព្រះអម្ចាស់បានប្រទាននូវសេចក្តីសន្យាមួយដល់យើងថា៖ «ខ្ញុំទៅរៀបចំកន្លែងមួយសម្រាប់អ្នក។ ហើយប្រសិនបើខ្ញុំទៅរៀបកន្លែងទុកឲ្យអ្នក នោះខ្ញុំនឹងត្រឡប់មកវិញ ហើយទទួលអ្នកមកឯខ្ញុំ ដើម្បីឲ្យអ្នកអាចនៅកន្លែងដែលខ្ញុំ នៅដែរ» (យ៉ូហាន ១៤:២-៣)។ ព្រះអម្ចាស់យេស៊ូវបានរស់ឡើងវិញ ហើយបានយាងឡើងទៅស្ថានសួគ៌ ដើម្បីរៀបចំកន្លែងមួយសម្រាប់យើង ដូច្នេះ កន្លែងនេះគួរតែស្ថិតនៅស្ថានសួគ៌ហើយ។ ប៉ុន្តែ អ្នកបែរជាធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញ និងបានតាំងនគររបស់ព្រះជាម្ចាស់ឡើងនៅលើផែនដីទៅវិញ។ ខ្ញុំមិនយល់ឡើយ៖ តើនគរស្ថានសួគ៌នៅឯស្ថានសួគ៌ ឬក៏នៅលើផែនដី?

ខគម្ពីរយោង៖

«ឱ ព្រះវរបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ! សូមឲ្យនគរទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យរបស់ទ្រង់បានសម្រេចនៅផែនដី ដូចនៅឯស្ថានសួគ៌ដែរ» (ម៉ាថាយ ៦:៩-១០)

«ហើយទេវតាទីប្រាំពីរក៏ផ្លុំត្រែឡើង រួចក៏មានសម្លេងយ៉ាងអស្ចារ្យនៅឯស្ថានសួគ៌ ដោយពោលថា នគរនៃលោកិយនេះ ក៏ត្រឡប់ជានគររបស់ព្រះអម្ចាស់នៃយើង និងរបស់ព្រះគ្រីស្ទនៃទ្រង់ ហើយទ្រង់នឹងគ្រងរាជ្យដរាបអស់កល្បជានិច្ច» (វិវរណៈ ១១:១៥)

«ចំណែកខ្ញុំ ជាយ៉ូហានបានឃើញទីក្រុងដ៏វិសុទ្ធ ជាទីក្រុងយេរូសាឡឹមថ្មី បានចុះមកពីស្ថានសួគ៌ គឺចុះមកពីព្រះជាម្ចាស់ ដោយបានរៀបចំខ្លួនដូចភរិយាសម្រាប់ស្វាមីរបស់ខ្លួន។ ហើយខ្ញុំក៏បានឮសម្លេងដ៏អស្ចារ្យមកពីស្ថានសួគ៌ ដោយពោលថា មើល៎រោងឧបោសថរបស់ព្រះជាម្ចាស់នៅជាមួយមនុស្ស ហើយទ្រង់នឹងរស់នៅជាមួយពួកគេ ហើយពួកគេនឹងធ្វើជារាស្ដ្ររបស់ទ្រង់ ហើយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនឹងគង់នៅជាមួយពួកគេ និងធ្វើជាព្រះរបស់ពួកគេ។ ហើយព្រះជាម្ចាស់នឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ។ ហើយនឹងមិនមានសេចក្ដីស្លាប់ទៀត គ្មានសេចក្ដីទុក្ខសោក គ្មានការទួញយំ ហើយក៏នឹងគ្មានការឈឺចាប់ទៀតដែរ៖ ដ្បិតរឿងពីមុនបានកន្លងផុតទៅហើយ» (វិវរណៈ ២១:២-៤)

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

ព្រះជាម្ចាស់បានបង្កើតមនុស្សលោក និងដាក់ពួកគេនៅលើផែនដី ហើយទ្រង់បានដឹកនាំពួកគេចាប់តាំងពីពេលនោះមក។ ក្រោយមក ទ្រង់ក៏បានសង្គ្រោះពួកគេ និងធ្វើជាតង្វាយលោះបាបសម្រាប់មនុស្សជាតិ។ នៅទីបំផុត ទ្រង់នៅតែត្រូវយកឈ្នះលើមនុស្សជាតិ សង្គ្រោះមនុស្សលោកទាំងមូល និងស្រោចស្រង់ពួកគេទៅរកលក្ខណៈដើមរបស់ពួកគេវិញ។ នេះគឺជាកិច្ចការដែលទ្រង់បានចូលរួមធ្វើ ចាប់តាំងពីគ្រាដំបូងមកម៉្លេះ ជាការស្រោចស្រង់មនុស្សទៅរករូបអង្គ និងលក្ខណៈដើមរបស់ពួកគេវិញ។ ព្រះជាម្ចាស់នឹងបង្កើតនគរស្ថានសួគ៌របស់ទ្រង់ និងស្រោចស្រង់លក្ខណៈដើមរបស់មនុស្សជាតិត្រឡប់មកវិញ ដែលមានន័យថា ព្រះជាម្ចាស់នឹងស្រោចស្រង់នូវសិទ្ធិអំណាចរបស់ទ្រង់នៅលើផែនដី និងក្នុងចំណោមសត្តនិករទាំងអស់ត្រឡប់មកវិញ។ មនុស្សជាតិបានបាត់បង់នូវចិត្ត ដែលកោតខ្លាចព្រះជាម្ចាស់ ក៏ដូចជាមុខងារដែលប្រគល់ឱ្យសត្តនិកររបស់ព្រះជាម្ចាស់ ក្រោយពីត្រូវសាតាំងធ្វើឱ្យពុករលួយ ហើយបានក្លាយជាសត្រូវមិនស្ដាប់បង្គាប់ព្រះជាម្ចាស់។ ក្រោយមកទៀត មនុស្សជាតិរស់នៅក្រោមដែនត្រួតត្រារបស់សាតាំង និងបានដើរតាមការបញ្ជារបស់សាតាំង។ ហេតុនេះ ព្រះជាម្ចាស់គ្មានផ្លូវណាត្រូវបំពេញកិច្ចការក្នុងចំណោមសត្តនិកររបស់ទ្រង់ឡើយ ហើយកាន់តែមិនអាចយកឈ្នះលើការគោរពកោតខ្លាចដែលពោរពេញដោយការខ្លាចរអារនោះទេ។ មនុស្សលោកត្រូវបានព្រះជាម្ចាស់បង្កើតមក ហើយត្រូវថ្វាយបង្គំព្រះជាម្ចាស់ ប៉ុន្តែពួកគេទៅជាបែរខ្នងដាក់ទ្រង់ និងថា្វយបង្គំសាតាំងទៅវិញ។ សាតាំងបានក្លាយជាព្រះក្លែងក្លាយនៅក្នុងដួងចិត្តរបស់ពួកគេ។ ហេតុនេះ ព្រះជាម្ចាស់បានបាត់បង់នូវកន្លែងរបស់ទ្រង់នៅក្នុងដួងចិត្តរបស់ពួកគេ ដែលមានន័យថា ទ្រង់បានបាត់បង់នូវអត្ថន័យនៅពីក្រោយការបង្កើតមនុស្សជាតិរបស់ទ្រង់។ ហេតុនេះ ដើម្បីស្រោចស្រង់នូវអត្ថន័យនៅពីក្រោយការបង្កើតមនុស្សជាតិរបស់ទ្រង់ត្រឡប់មកវិញ ទ្រង់ត្រូវតែស្រោចស្រង់នូវភាពជាមនុស្សដើមរបស់ពួកគេត្រឡប់មកវិញ និងបំផ្លាស់បំប្រែនិស្ស័យពុករលួយរបស់ពួកគេចេញ។ ដើម្បីទាមទារយកមនុស្សពីសាតាំងវិញ ទ្រង់ត្រូវសង្គ្រោះពួកគេឱ្យរួចពីបាបសិន។ មានតែតាមរបៀបនេះទេ ទើបព្រះជាម្ចាស់អាចស្រោចស្រង់លក្ខណៈដើម និងមុខងាររបស់ពួកគេត្រឡប់មកវិញ ហើយចុងក្រោយ ក៏ស្រោចស្រង់នូវនគរស្ថានសួគ៌របស់ទ្រង់ត្រឡប់មកវិញ។ ការបំផ្លាញជាចុងក្រោយបង្អស់លើកូនដែលមិនស្ដាប់បង្គាប់ទាំងនោះ ក៏នឹងត្រូវអនុវត្តដើម្បីឱ្យមនុស្សបានថ្វាយបង្គំព្រះជាម្ចាស់ប្រសើរជាងមុនដែរ ហើយនឹងរស់នៅលើផែនដីនេះបានប្រសើរជាងមុន។ ដោយសារព្រះជាម្ចាស់បានបង្កើតមនុស្សលោកមក ទើបទ្រង់ត្រូវធ្វើឱ្យពួកគេថ្វាយបង្គំទ្រង់។ ដោយសារទ្រង់ចង់ស្រោចស្រង់មុខងារដើមរបស់មនុស្សជាតិត្រឡប់មកវិញ ទើបទ្រង់ត្រូវស្រោចស្រង់មុខងារនោះឱ្យបានទាំងស្រុង ដោយគ្មានការផិតក្បត់ឡើយ។ ការស្រោចស្រង់សិទ្ធិអំណាចរបស់ទ្រង់មានន័យថា ការធ្វើឱ្យមនុស្សថ្វាយបង្គំទ្រង់ និងចុះចូលចំពោះទ្រង់។ វាមានន័យថាព្រះជាម្ចាស់នឹងធ្វើឱ្យមនុស្សជាតិរស់នៅដោយសារទ្រង់ និងធ្វើឱ្យសត្រូវរបស់ទ្រង់វិនាសហិនហោច ដោយសារសិទ្ធិអំណាចរបស់ទ្រង់។ វាមានន័យថា ព្រះជាម្ចាស់នឹងធ្វើឱ្យសព្វសារពើររបស់ទ្រង់បន្តស្ថិតនៅក្នុងចំពោះមនុស្សជាតិ ដោយគ្មានការប្រឆាំងទាស់ពីនរណាម្នាក់ឡើយ។ នគរស្ថានសួគ៌ដែលព្រះជាម្ចាស់ចង់បង្កើត គឺជានគរស្ថានសួគ៌របស់ទ្រង់ផ្ទាល់។ មនុស្សជាតិដែលទ្រង់ចង់បាន គឺជាមនុស្សដែលនឹងថ្វាយបង្គំទ្រង់ ជាមនុស្សដែលនឹងចុះចូលចំពោះទ្រង់ទាំងស្រុង និងផ្សាយនូវសិរីល្អរបស់ទ្រង់។ ប្រសិនបើព្រះជាម្ចាស់ពុំបានសង្គ្រោះមនុស្សជាតិដែលពុករលួយទេ នោះអត្ថន័យពីក្រោយការបង្កើតមនុស្សជាតិរបស់ទ្រង់ នឹងត្រូវបាត់បង់។ ទ្រង់នឹងមិនមានសិទ្ធិអំណាចកាន់តែច្រើនក្នុងចំណោមមនុស្សជាតិ ហើយនគរស្ថានសួគ៌របស់ទ្រង់នឹងលែងអាចកើតមាននៅលើផែនដីនេះទៀតហើយ។ ប្រសិនបើព្រះជាម្ចាស់ពុំបានបំផ្លាញសត្រូវទាំងនោះដែលមិនស្ដាប់បង្គាប់ទ្រង់ទេ ទ្រង់នឹងមិនអាចទទួលបាននូវសិរីល្អពេញលេញរបស់ទ្រង់បានឡើយ ហើយទ្រង់ក៏នឹងមិនអាចបង្កើតនគរស្ថានសួគ៌របស់ទ្រង់នៅលើផែនដីនេះបានដែរ។ ទាំងអស់នេះ នឹងក្លាយជាទីសម្គាល់នៃការបញ្ចប់កិច្ចការរបស់ទ្រង់ និងជាជោគជ័យដ៏អស្ចារ្យរបស់ទ្រង់៖ ក្នុងការបំផ្លាញដល់អ្នកដែលនៅស្ថិតក្នុងចំណោមមនុស្សជាតិដែលមិនស្ដាប់បង្គាប់ទ្រង់ និងក្នុងការនាំអ្នកដែលបានធ្វើឱ្យពេញខ្នាតចូលទៅក្នុងសេចក្ដីសម្រាក។ នៅពេលដែលមនុស្សលោកត្រូវបានស្រោចស្រង់មកជាលក្ខណៈដើមរបស់ពួកគេវិញ ហើយនៅពេលដែលពួកគេអាចបំពេញភារកិច្ចរៀងៗខ្លួន រក្សាទីតាំងត្រឹមត្រូវរបស់ខ្លួន និងចុះចូលនឹងការរៀបចំទាំងអស់របស់ព្រះជាម្ចាស់បាន នោះព្រះជាម្ចាស់នឹង ទទួលយកមនុស្សមួយក្រុមនៅលើផែនដីដែលថ្វាយបង្គំទ្រង់ ហើយទ្រង់ក៏នឹងបានបង្កើតនគរមួយនៅលើផែនដីដែលថ្វាយបង្គំទ្រង់ផងដែរ។ ទ្រង់នឹងមានជ័យជម្នះជាអស់កល្បជានិច្ចនៅលើផែនដីនេះ ហើយអ្នកដែលប្រឆាំងនឹងទ្រង់ នឹងត្រូវវិនាសហិនហោចជាអស់កល្បជានិច្ច។ កិច្ចការនេះនឹងស្រោចស្រង់នូវបំណងព្រះហឫទ័យដើមរបស់ទ្រង់នៅក្នុងការបង្កើតមនុស្សជាតិនេះត្រឡប់មកវិញ។ វានឹងស្រោចស្រង់នូវបំណងព្រះហឫទ័យរបស់ទ្រង់ក្នុងការបង្កើតគ្រប់សព្វសារពើ ហើយក៏នឹងស្រោចស្រង់នូវសិទ្ធិអំណាចរបស់ទ្រង់នៅលើផែនដី ក្នុងចំណោមគ្រប់សព្វសារពើ និងក្នុងចំណោមសត្រូវរបស់ទ្រង់ត្រឡប់មកវិញផងដែរ។ ទាំងអស់នេះ នឹងក្លាយជានិមិត្តរូបនៃជ័យជម្នះទាំងស្រុងរបស់ទ្រង់។ ចាប់ពីពេលនោះមក មនុស្សជាតិនឹងចូលទៅក្នុងសេចក្ដីសម្រាក និងចាប់ផ្ដើមជីវិតមួយដែលស្ថិតនៅលើផ្លូវត្រូវ។ ព្រះជាម្ចាស់ ក៏នឹងចូលទៅក្នុងសេចក្ដីសម្រាកជាអស់កល្បជានិច្ចជាមួយមនុស្សជាតិផងដែរ និងចាប់ផ្ដើមជីវិតដ៏អស់កល្បជានិច្ច រួមគ្នាដោយទ្រង់ផ្ទាល់ព្រះអង្គ និងដោយមនុស្សលោក។ ភាពស្មោកគ្រោក និងការមិនស្ដាប់បង្គាប់នៅលើផែនដី នឹងត្រូវបាត់អស់ ហើយអ្នកស្រែកទួញថ្ងូរ នឹងបានរសាយចិត្ត ហើយគ្រប់សព្វសារពើទាំងអស់នៅក្នុងពិភពលោកនេះ ដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ នឹងត្រូវឈប់កើតមានទៀត។ មានតែព្រះជាម្ចាស់ និងអ្នកដែលទទួលបាននូវសេចក្ដីសង្គ្រោះរបស់ទ្រង់ប៉ុណ្ណោះ ដែលនឹងនៅបន្តទៀត។ មានតែសព្វសារពើដែលទ្រង់បង្កើតមកប៉ុណ្ណោះ ដែលនឹងត្រូវនៅបន្តទៀត។

(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅពេលដែលព្រះជាម្ចាស់ និងមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា មានន័យថា មនុស្សជាតិត្រូវបានសង្គ្រោះ ហើយសាតាំងត្រូវបានបំផ្លាញ ហើយកិច្ចការរបស់ព្រះជាម្ចាស់ចំពោះមនុស្ស គឺមានលក្ខណៈពេញលេញទាំងស្រុង។ ព្រះជាម្ចាស់នឹងលែងបន្តបំពេញកិច្ចការចំពោះមនុស្សលោក ហើយពួកគេនឹងលែងរស់នៅក្រោមដែនត្រួតត្រារបស់សាតាំងទៀត។ ដូច្នេះ ព្រះជាម្ចាស់នឹងលែងជាប់រវល់ទៀត ហើយមនុស្សនឹងលែងត្រូវដើរឥតឈប់ទៀតហើយ។ ព្រះជាម្ចាស់និងមនុស្សជាតិ នឹងចូលទៅក្នុងសេចក្ដីសម្រាកក្នុងពេលជាមួយគ្នា។ ព្រះជាម្ចាស់នឹងត្រឡប់ទៅកាន់កន្លែងដើមរបស់ទ្រង់វិញ ហើយមនុស្សម្នាក់ៗនឹងត្រូវត្រឡប់ទៅកន្លែងរបស់គេរៀងៗខ្លួនវិញ។ ទាំងអស់នេះ គឺជាទិសដៅដែលព្រះជាម្ចាស់និងមនុស្សលោកនឹងត្រូវរស់នៅ នៅពេលការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់។ ព្រះជាម្ចាស់មានទិសដៅរបស់ទ្រង់ ហើយមនុស្សជាតិមានទិសដៅរបស់មនុស្សជាតិ។ នៅពេលកំពុងសម្រាក ព្រះជាម្ចាស់នឹងបន្តដឹកនាំមនុស្សលោកទាំងអស់នៅក្នុងជីវិតរស់នៅរបស់ពួកគេនៅលើផែនដី ហើយនៅពេលស្ថិតក្នុងពន្លឺរបស់ទ្រង់ពួកគេនឹងថ្វាយបង្គំព្រះជាម្ចាស់ដ៏ពិតតែមួយអង្គគត់នៅលើស្ថានសួគ៌។ ព្រះជាម្ចាស់នឹងលែងរស់នៅក្នុងចំណោមមនុស្សលោក ហើយមនុស្សលោកក៏នឹងលែងអាចរស់នៅជាមួយព្រះជាម្ចាស់នៅក្នុងទិសដៅរបស់ទ្រង់ទៀតបានដែរ។ ព្រះជាម្ចាស់និងមនុស្សលោក មិនអាចរស់នៅក្នុងពិភពដូចគ្នាបានទេ ក៏ប៉ុន្តែទាំងព្រះជាម្ចាស់និងមនុស្សលោក មានលក្ខណៈនៃការរស់នៅរៀងៗខ្លួន។ ព្រះជាម្ចាស់ គឺជាព្រះដែលដឹកនាំមនុស្សជាតិទាំងអស់ ហើយគ្រប់មនុស្សជាតិទាំងអស់ គឺជាការបង្ហាញឱ្យឃើញច្បាស់អំពីកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ មនុស្សលោក គឺជាមនុស្សដែលត្រូវព្រះជាម្ចាស់ដឹកនាំនិងគ្មានសារជាតិដូចព្រះជាម្ចាស់ឡើយ។ «សម្រាក» មានន័យថា ត្រឡប់ទៅកាន់កន្លែងដើមរៀងៗខ្លួនវិញ។ ហេតុនេះ នៅពេលដែលព្រះជាម្ចាស់យាងចូលទៅក្នុងសេចក្ដីសម្រាក មានន័យថា ទ្រង់បានយាងត្រឡប់ទៅកាន់កន្លែងដើមរបស់ទ្រង់វិញហើយ។ ទ្រង់នឹងលែងរស់នៅលើផែនដីនេះ ឬគង់ក្នុងចំណោមមនុស្សជាតិ ដើម្បីរួមចំណែកក្នុងភាពសប្បាយរីករាយ និងទុក្ខសោករបស់ពួកគេទៀតហើយ។ នៅពេលដែលមនុស្សចូលទៅក្នុងសេចក្ដីសម្រាក មានន័យថា ពួកគេបានក្លាយជារបស់ពិតប្រាកដនៃការបង្កើតសព្វសារពើមក។ ពួកគេនឹងថ្វាយបង្គំព្រះជាម្ចាស់ពីផែនដីនេះ និងរស់នៅក្នុងជីវិតជាមនុស្សសាមញ្ញធម្មតា។ មនុស្សនឹងលែងរឹងចចេសនឹងព្រះជាម្ចាស់ ឬលែងប្រឆាំងនឹងទ្រង់ទៀតហើយ ហើយគេនឹងត្រូវត្រឡប់ទៅកាន់ជីវិតដើមរបស់អ័ដាម និងអេវ៉ាវិញ។ ទាំងអស់នេះ នឹងក្លាយជាជីវិត និងជាទិសដៅរៀងៗខ្លួនរបស់ព្រះជាម្ចាស់និងមនុស្សលោក បន្ទាប់ពីព្រះជាម្ចាស់និងមនុស្សលោកចូលទៅក្នុងសេចក្ដីសម្រាក។ ការបរាជ័យរបស់សាតាំង គឺជារឿងដែលមិនអាចគេចផុតបាន នៅក្នុងសង្គ្រាមរវាងសាតាំងនឹងព្រះជាម្ចាស់។ ដូច្នេះ ការចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះជាម្ចាស់ ក្រោយពីបញ្ចប់កិច្ចការគ្រប់គ្រងរបស់ទ្រង់ និងបញ្ចប់ការសង្គ្រោះមនុស្សជាតិទាំងស្រុង រួចចូលទៅក្នុងសេចក្ដីសម្រាក ក៏បានក្លាយជារឿងដែលមិនអាចគេចផុតដូចគ្នាដែរ។ កន្លែងសម្រាករបស់មនុស្សជាតិគឺនៅលើផែនដី ហើយកន្លែងសម្រាករបស់ព្រះជាម្ចាស់ គឺនៅឯស្ថានសួគ៌។ ពេលមនុស្សលោកថ្វាយបង្គំព្រះជាម្ចាស់ក្នុងសេចក្ដីសម្រាក ពួកគេនឹងរស់នៅលើផែនដីនេះ ហើយពេលព្រះជាម្ចាស់ដឹកនាំមនុស្សជាតិ ដែលនៅសេសសល់ក្នុងសេចក្ដីសម្រាក ទ្រង់នឹងដឹកនាំពួកគេពីស្ថានសួគ៌ មិនមែនពីផែនដីឡើយ។

(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅពេលដែលកិច្ចការនៃការយកឈ្នះត្រូវបានបញ្ចប់ជាស្ថាពរ មនុស្សនឹងត្រូវនាំទៅកាន់ពិភពលោកមួយដ៏ស្រស់បំព្រង។ ជាការពិតណាស់ ជីវិតនេះនឹងមាននៅលើផែនដី ប៉ុន្តែវានឹងខុសគ្នាទាំងស្រុងពីជីវិតរបស់មនុស្សក្នុងពេលបច្ចុប្បន្ននេះ។ វាគឺជាជីវិតដែលមនុស្សនឹងត្រូវមាន ក្រោយពីមនុស្សជាតិទាំងមូលត្រូវបានយកឈ្នះ វានឹងក្លាយជាការចាប់ផ្ដើមជាថ្មីសម្រាប់មនុស្សនៅលើផែនដី ហើយការដែលធ្វើឱ្យមនុស្សមានជីវិតមួយបែបនេះ នឹងក្លាយជាសេចក្ដីសំអាងដែលបញ្ជាក់ថាមនុស្សបានចូលទៅក្នុងពិភពថ្មីមួយដែលស្រស់បំព្រង។ វានឹងក្លាយជាការចាប់ផ្ដើមនៃជីវិតរបស់មនុស្ស និងព្រះជាម្ចាស់នៅលើផែនដី។ ការលើកឡើងសម្រាប់ជីវិតដ៏ស្រស់បំព្រងក្រោយពីមនុស្សត្រូវបានបន្សុទ្ធ និងយកឈ្នះរួចមក គឺគេនឹងត្រូវចុះចូលនៅចំពោះព្រះអាទិករ។ ហេតុនេះហើយ កិច្ចការនៃការយកឈ្នះ គឺជាដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់ នៅមុនពេលដែលមនុស្សចូលទៅក្នុងគោលដៅដ៏អស្ចារ្យនេះ។ ជីវិតបែបនេះ គឺជាជីវិតរបស់មនុស្សនៅលើផែនដីនាពេលអនាគត ជាជីវិតដ៏ស្រស់បំព្រងនៅលើផែនដី ជាជីវិតដែលមនុស្សទន្ទឹងចង់បាន ជាប្រភេទនៃជីវិតដែលមនុស្សមិនធ្លាប់ឈានដល់នៅក្នុងប្រវត្តិសាស្រ្តពិភពលោកឡើយ។ វាគឺជាលទ្ធផលចុងក្រោយនៃកិច្ចការគ្រប់គ្រងរយៈពេល ៦ ០០០ ឆ្នាំ។ វាគឺជាអ្វីដែលមនុស្សស្រេកឃ្លានចង់បានបំផុត ហើយវាក៏ជាការសន្យារបស់ព្រះជាម្ចាស់ចំពោះមនុស្សផងដែរ។

(ដកស្រង់ពី «ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅពេលដែលព្រះបន្ទូលរបស់ខ្ញុំបានសម្រេច នោះនគរព្រះនឹងលេចរូបរាងឡើងបន្តិចម្តងៗនៅលើផែនដី ហើយមនុស្សនឹងត្រឡប់មកភាពប្រក្រតីវិញបន្តិចម្តងៗ ដូច្នេះ នៅក្នុងព្រះហឫទ័យរបស់ខ្ញុំ គឺមាននគរព្រះបានបង្កើតនៅលើផែនដីហើយ។ នៅក្នុងនគរនោះ រាស្ដ្ររបស់ព្រះជាម្ចាស់ទាំងអស់ ស្តារជីវិតជាមនុស្សប្រក្រតីឡើងវិញ។ រដូវរងារដ៏ត្រជាក់ក៏បាត់ទៅ ដោយត្រូវជំនួសដោយពិភពទីក្រុងនៃរដូវផ្ការីក ជាកន្លែងដែលមានផ្ការីកពេញមួយឆ្នាំ។ មនុស្សមិនប្រឈមមុខនឹងភាពងងឹត មិនប្រឈមមុខនឹងពិភពមនុស្សដែលអកុសល ហើយពួកគេមិនអត់ធន់នឹងភាពត្រជាក់នៃពិភពរបស់មនុស្សតទៅទៀតទេ។ មនុស្សមិនឈ្លោះគ្នា ប្រទេសជាតិមិនធ្វើសង្គ្រាមប្រឆាំងគ្នា លែងមានការកាប់សម្លាប់គ្នា និងលែងមានឈាមដែលហូរចេញពីការសម្លាប់គ្នាតទៅទៀត។ ដែនដីទាំងអស់ពេញទៅដោយសុភមង្គល ហើយគ្រប់ទីកន្លែងពោរពេញទៅដោយភាពកក់ក្តៅរវាងមនុស្ស និងមនុស្ស។ ខ្ញុំផ្លាស់ទៅគ្រប់កន្លែងនៃពិភពលោក ខ្ញុំរីករាយពីលើកំពូលបល្ល័ង្កនៃខ្ញុំ ហើយខ្ញុំគង់នៅក្នុងចំណោមដួងផ្កាយទាំងពួង។ ពួកទេវតាច្រៀងចម្រៀងថ្មី និងរាំរបាំថ្មីថ្វាយដល់ខ្ញុំ។ ភាពងាយរងគ្រោះរបស់ពួកគេ លែងធ្វើឱ្យពួកគេស្រក់ទឹកភ្នែកតទៅទៀតហើយ។ ខ្ញុំលែងឮសំឡេងពួកទេវតាយំខ្សឹកខ្សួលនៅចំពោះព្រះភ័ក្ត្រខ្ញុំតទៅទៀតហើយ ហើយក៏លែងមាននរណាម្នាក់រអ៊ូរទាំដាក់ខ្ញុំអំពីការលំបាកតទៅទៀតដែរ។ ថ្ងៃនេះ អ្នករាល់គ្នារស់នៅចំពោះមុខខ្ញុំ។ ថ្ងៃស្អែក អ្នករាល់គ្នានឹងរស់នៅក្នុងនគររបស់ខ្ញុំ។ តើនេះមិនមែនជាព្រះពរដ៏ធំបំផុតដែលខ្ញុំប្រទានដល់មនុស្សទេឬអី?

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ២. អ្នកធ្វើបន្ទាល់ថា ក្នុងអំឡុងនៃគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាសម្ដែងចេញនូវសេចក្តីពិត និងអនុវត្តកិច្ចការជំនុំជម្រះ និងការបន្សុទ្ធមនុស្ស។ នៅទីបំផុត ទ្រង់នឹងទទួលយកអ្នកមានជ័យជម្នះមួយក្រុម ហើយបន្ទាប់មក ទ្រង់នឹងបំផ្លាញចោលយុគសម័យដ៏ចាស់ និងអាក្រក់នេះ ដោយនាំមនុស្សចូលទៅក្នុងយុគសម័យមួយថ្មី។ តើអ្នកអាចប្រកបគ្នាកាន់តែលម្អិតបន្ថែមទៀតអំពីរបៀបដែលព្រះជាម្ចាស់បំផ្លាញយុគសម័យដ៏ចាស់ និងអាក្រក់នេះក្នុងអំឡុងនៃគ្រាចុងក្រោយបានដែរឬទេ?

បន្ទាប់៖ ២. អ្នកនិយាយថា ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ព្រះជាម្ចាស់ធ្វើកិច្ចការជំនុំជម្រះ ដើម្បីបែងចែកម្នាក់ៗទៅតាមប្រភេទរបស់គេ ដើម្បីប្រទានរង្វាន់ដល់ការល្អ និងដាក់ទោសការអាក្រក់ ដើម្បីបិទបញ្ចប់យុគសម័យចាស់ ហើយនៅទីបំផុត នគររបស់ព្រះគ្រីស្ទនឹងត្រូវលេចជារូបរាងនៅលើផែនដី។ តើនគររបស់ព្រះគ្រីស្ទនឹងលេចមកនៅលើផែនដីដោយរបៀបណា? តើសោភ័ណភាពនៃនគរព្រះនឹងមានលក្ខណៈដូចម្ដេចទៅ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ