២. អ្នកធ្វើបន្ទាល់ថា ក្នុងអំឡុងនៃគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាសម្ដែងចេញនូវសេចក្តីពិត និងអនុវត្តកិច្ចការជំនុំជម្រះ និងការបន្សុទ្ធមនុស្ស។ នៅទីបំផុត ទ្រង់នឹងទទួលយកអ្នកមានជ័យជម្នះមួយក្រុម ហើយបន្ទាប់មក ទ្រង់នឹងបំផ្លាញចោលយុគសម័យដ៏ចាស់ និងអាក្រក់នេះ ដោយនាំមនុស្សចូលទៅក្នុងយុគសម័យមួយថ្មី។ តើអ្នកអាចប្រកបគ្នាកាន់តែលម្អិតបន្ថែមទៀតអំពីរបៀបដែលព្រះជាម្ចាស់បំផ្លាញយុគសម័យដ៏ចាស់ និងអាក្រក់នេះក្នុងអំឡុងនៃគ្រាចុងក្រោយបានដែរឬទេ?

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

នៅពេលមនុស្សទទួលបានការធ្វើឱ្យពេញខ្នាតអស់ហើយ ហើយគ្រប់ប្រទេសទាំងអស់នៅលើផែនដីក្លាយជាព្រះនគររបស់ព្រះគ្រីស្ទ ពេលនោះវាគឺជាវេលាដែលផ្គរលាន់ទាំងប្រាំពីរបញ្ចេញសូរសព្ទ។ សព្វថ្ងៃនេះគឺជាជំហានឆ្ពោះទៅដំណាក់កាលនោះ ឯបន្ទុកត្រូវបានបញ្ចេញឆ្ពោះទៅថ្ងៃនោះហើយ។ នេះគឺជាផែនការរបស់ព្រះជាម្ចាស់ ហើយនៅពេលអនាគតដ៏ខ្លីខាងមុខនេះ វានឹងបានសម្រេច។ ទោះយ៉ាងណាក៏ដោយ ព្រះជាម្ចាស់ទទួលបាននូវអ្វីៗដែលទ្រង់បានថ្លែងរួចហើយ។ ដូច្នេះ វាច្បាស់ហើយថា ប្រទេសនៅលើផែនដីគ្រាន់តែជាប្រាសាទធ្វើពីដីខ្សាច់ ដែលញាប់ញ័រពេលជំនោរខ្ពស់មកជិតទេតើ៖ ថ្ងៃចុងក្រោយជិតមកដល់ហើយ នាគដ៏ធំមានសម្បុរក្រហម នឹងដួលរលំនៅក្រោមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដើម្បីធានាថា ផែនការរបស់ទ្រង់ត្រូវបានអនុវត្តដោយជោគជ័យនោះ ទេវតានៅស្ថានសួគ៌បានចុះមកលើផែនដី ដោយធ្វើកិច្ចការខ្លាំងបំផុត ដើម្បីបំពេញព្រះហឫទ័យព្រះជាម្ចាស់។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលយកកំណើតជាមនុស្សបានដាក់ពង្រាយដល់សមរភូមិដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងសត្រូវ។ កន្លែងដែលមានការយកកំណើតជាមនុស្ស គឺជាកន្លែងដែលសត្រូវវិនាសគ្មានសល់។ ចិននឹងក្លាយជាប្រទេសទីមួយដែលត្រូវកម្ទេចចោល។ វានឹងត្រូវបានបំផ្លាញទាំងស្រុងដោយព្រះហស្តរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់នឹងមិនត្រាប្រណីដល់ទីនោះជាដាច់ខាត។ ភស្តុតាងអំពីការដួលរលំនៃវឌ្ឍនភាពរបស់នាគដ៏ធំមានសម្បុរក្រហមអាចត្រូវបានគេមើលឃើញតាមរយៈភាពពេញវ័យជាបន្តបន្ទាប់របស់មនុស្ស ហើយការនេះមានភាពជាក់ស្ដែង និងអាចមើលឃើញដោយមនុស្សគ្រប់គ្នា។ ភាពពេញវ័យរបស់មនុស្សគឺជាទីសម្គាល់នៃការស្លាប់របស់សត្រូវ។ នេះគឺជាការពន្យល់បន្តិចបន្តួចពីអត្ថន័យនៃពាក្យ «ប្រកួត»។

(ដកស្រង់ពី «ការបកស្រាយអាថ៌កំបាំងអំពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រប់គ្នានឹងបានសម្រេចដោយព្រះបន្ទូលរបស់ខ្ញុំ។ គ្មានមនុស្សណាម្នាក់អាចចូលរួម ហើយក៏គ្មានមនុស្សណាម្នាក់អាចធ្វើកិច្ចការដែលខ្ញុំនឹងធ្វើនោះដែរ។ ខ្ញុំនឹងបោសសម្អាតខ្យល់នៃដែនដីទាំងឡាយឱ្យស្អាត ហើយលុបបំបាត់ដានរបស់ពួកអារក្សនៅលើផែនដីចេញ។ ខ្ញុំបានចាប់ផ្តើមរួចទៅហើយ ហើយខ្ញុំនឹងចាប់ផ្តើមជំហានទីមួយនៃកិច្ចការវាយផ្ចាលរបស់ខ្ញុំនៅទីកន្លែងដែលនាគដ៏ធំមានសម្បុរក្រហមរស់នៅ។ ដូច្នេះ គេអាចមើលឃើញថា ការវាយផ្ចាលរបស់ខ្ញុំ បានធ្វើឱ្យពិភពលោកទាំងមូលដួលរលំ ហើយនាគដ៏ធំមានសម្បុរក្រហម និងវិញ្ញាណអាក្រក់គ្រប់ប្រភេទនឹងគ្មានកម្លាំងដើម្បីនឹងរត់គេចពីការវាយផ្ចាលរបស់ខ្ញុំនោះទេ ព្រោះថាខ្ញុំទតមើលមកដែនដីទាំងអស់។ នៅពេលដែលកិច្ចការនៅលើផែនដីរបស់ខ្ញុំបានបញ្ចប់ គឺជាពេលដែលយុគសម័យនៃការជំនុំជម្រះមកដល់ទីបញ្ចប់ នោះខ្ញុំនឹងវាយផ្ចាលនាគដ៏ធំមានសម្បុរក្រហមជាផ្លូវការ។ រាស្ត្ររបស់ខ្ញុំពិតជានឹងមើលឃើញការវាយផ្ចាលនាគដ៏ធំមានសម្បុរក្រហមដ៏សុចរិតរបស់ខ្ញុំ គេពិតជានឹងថ្វាយការសរសើរដោយសារតែភាពសុចរិតរបស់ខ្ញុំ ហើយពិតជានឹងសរសើរតម្កើងព្រះនាមរបស់ខ្ញុំជារៀងរហូត ដោយសារតែភាពសុចរិតរបស់ខ្ញុំ។ ដូច្នេះ អ្នកនឹងបំពេញភារកិច្ចរបស់អ្នករាល់គ្នាជាផ្លូវការ ហើយនឹងសរសើរតម្កើងខ្ញុំជាផ្លូវការទូទាំងដែនដី ជានិច្ចនិរន្តរ៍តទៅ!

នៅពេលដែលយុគសម័យនៃការជំនុំជម្រះឈានដល់ចំណុចកំពូលរបស់វា នោះខ្ញុំនឹងមិនប្រញាប់ក្នុងការបញ្ចប់កិច្ចការរបស់ខ្ញុំនោះទេ ផ្ទុយទៅវិញ ខ្ញុំនឹងរួមបញ្ចូលភស្តុតាងនៃយុគសម័យនៃការវាយផ្ចាលទៅក្នុងកិច្ចការរបស់ខ្ញុំ និងអនុញ្ញាតឱ្យមនុស្សទាំងអស់មើលឃើញភស្តុតាងនេះ។ នៅក្នុងសេចក្ដីនេះ នឹងមានផលផ្លែរកាន់តែប្រសើរ។ ភស្តុតាងនេះគឺជាវិធីដែលខ្ញុំវាយផ្ចាលនាគដ៏ធំមានសម្បុរក្រហម ហើយខ្ញុំនឹងធ្វើឱ្យរាស្ត្ររបស់ខ្ញុំបានឃើញការនេះដោយភ្នែករបស់ពួកគេផ្ទាល់ នោះទើបពួកគេនឹងស្គាល់កាន់តែច្បាស់អំពីនិស្ស័យរបស់ខ្ញុំ។ ពេលវេលាដែលរាស្ត្ររបស់ខ្ញុំរីករាយជាមួយខ្ញុំ គឺជាពេលដែលនាគដ៏ធំមានសម្បុរក្រហមត្រូវបានវាយផ្ចាល។ ការធ្វើឱ្យមនុស្សនៃនាគដ៏ធំមានសម្បុរក្រហមក្រោកឡើង ហើយបះបោរប្រឆាំងនឹងវាគឺជាផែនការរបស់ខ្ញុំ ហើយនេះគឺជាវិធីសាស្ត្រ ដែលខ្ញុំធ្វើឱ្យរាស្ត្ររបស់ខ្ញុំបានគ្រប់លក្ខណ៍ ហើយវាគឺជាឱកាសដ៏អស្ចារ្យមួយសម្រាប់រាស្ត្ររបស់ខ្ញុំទាំងអស់ដើម្បីរីកចម្រើនក្នុងជីវិត។ ... សព្វថ្ងៃនេះ ខ្ញុំបោះជំហានជាមួយមនុស្សចូលទៅក្នុងយុគសម័យនៃការវាយផ្ចាល ដោយធ្វើដំណើរទៅមុខជាមួយគេយ៉ាងទន្ទឹមគ្នា។ ខ្ញុំកំពុងតែធ្វើកិច្ចការរបស់ខ្ញុំ ឬអាចនិយាយថា ខ្ញុំយកដំបងរបស់ខ្ញុំវាយក្នុងចំណោមមនុស្ស ហើយវាធ្លាក់ទៅលើអ្វីដែលជាការបះបោរនៅក្នុងមនុស្ស។ នៅក្នុងក្រសែភ្នែករបស់មនុស្ស ដំបងរបស់ខ្ញុំហាក់ដូចជាមានអំណាចពិសេស៖ វាមករកអស់អ្នកណាដែលជាសត្រូវរបស់ខ្ញុំ ហើយដែលមិនងាយនឹងសម្លាប់បាន។ ក្នុងចំណោមអ្នកដែលប្រឆាំងជំទាស់នឹងខ្ញុំ ដំបងនេះធ្វើតាមតួនាទីដែលមានស្រាប់របស់វា។ អស់អ្នកដែលមាននៅក្នុងព្រះហស្តរបស់ខ្ញុំ បំពេញភារកិច្ចរបស់ពួកគេ ដោយផ្អែកលើបំណងប្រាថ្នារបស់ខ្ញុំ ហើយពួកគេមិនដែលបំពានចំពោះបំណងព្រះហឫទ័យរបស់ខ្ញុំ ឬក៏ផ្លាស់ប្តូរខ្លឹមសារនៃបំណងព្រះហឫទ័យនោះទេ។ ជាលទ្ធផល ទឹកនឹងស្រែកគ្រហឹម ភ្នំទាំងឡាយនឹងដួលរលំ ហើយទន្លេធំៗនឹងបែកខ្ញែក មនុស្សនឹងមិនទទួលបានការផ្លាស់ប្តូរ ព្រះអាទិត្យនឹងឡើងស្រអាប់ ព្រះចន្ទនឹងងងឹត មនុស្សនឹងគ្មានថ្ងៃរស់នៅក្នុងភាពស្ងប់សុខតទៅទៀត នឹងលែងមានពេលវេលាស្ងាត់ជ្រងំនៅលើដែនដីតទៅទៀតហើយ ស្ថានសួគ៌នឹងមិននៅស្ងៀមស្ងាត់ម្តងទៀតនោះទេ ហើយក៏លែងអត់ទ្រាំបានតទៅទៀតដែរ។ របស់សព្វសារពើនឹងត្រូវធ្វើឱ្យថ្មីឡើងវិញ ហើយនឹងស្តារឡើងវិញនូវរូបរាងដើមរបស់វា។ ផ្ទះសម្បែងនៅលើផែនដីទាំងអស់នឹងត្រូវរហែកចេញពីគ្នា ហើយជាតិសាសន៍ទាំងអស់នៅលើផែនដីនឹងបែកខ្ញែកពីគ្នា។ ពេលវេលាជួបជុំឡើងវិញរវាងប្តី និងប្រពន្ធនឹងលែងមានតទៅទៀតហើយ ម្តាយនិងកូនប្រុសនឹងលែងជួបគ្នាម្តងទៀត ហើយឪពុកនិងកូនស្រីក៏នឹងលែងមកជួបជុំគ្នាដែរ។ គ្រប់យ៉ាងដែលធ្លាប់មាននៅលើផែនដីនឹងត្រូវវាយបំផ្លាញដោយសារខ្ញុំ។

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៨ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅចុងបញ្ចប់នៃកិច្ចការបិទបញ្ចប់យុគសម័យរបស់ទ្រង់ និស្ស័យរបស់ព្រះជាម្ចាស់ គឺជាការវាយផ្ចាល និងការជំនុំជម្រះ ដែលទ្រង់បើកសម្ដែងពីគ្រប់ការទាំងអស់ដែលមិនសុចរិត គឺដើម្បីធ្វើការជំនុំជម្រះមនុស្សទាំងអស់ជាសាធារណៈ និងដើម្បីប្រោសអ្នកដែលស្រឡាញ់ទ្រង់ដែលមានដួងចិត្តស្មោះឱ្យបានគ្រប់លក្ខណ៍។ មានតែនិស្ស័យបែបនេះទេទើបអាចនាំយុគសម័យនេះទៅរកទីបញ្ចប់បាន។ គ្រាចុងក្រោយបានចូលមកដល់ហើយ។ របស់សព្វសារពើដែលបានបង្កើតមក នឹងត្រូវញែកដាច់ពីគ្នាទៅតាមប្រភេទរបស់វា ហើយត្រូវបែងចែងទៅតាមប្រភេទខុសគ្នាផ្អែកតាមលក្ខណៈរបស់ពួកគេ។ នេះគឺជាពេលវេលាដែលព្រះជាម្ចាស់បើកសម្ដែងពីលទ្ធផលរបស់មនុស្ស និងទិសដៅរបស់ពួកគេ។ ប្រសិនបើមនុស្សមិនបានឆ្លងកាត់ការវាយផ្ចាល និងការជំនុំជម្រះទេ នោះនឹងគ្មានផ្លូវដែលអាចសម្ដែងឱ្យយល់ពីការមិនស្ដាប់បង្គាប់ និងសេចក្ដីទុច្ចរិតរបស់ពួកគេបានឡើយ។ មានតែតាមរយៈការវាយផ្ចាល និងការជំនុំជម្រះប៉ុណ្ណោះទើបលទ្ធផលនៃរបស់សព្វសារពើដែលបានបង្កើតមក អាចត្រូវបើកសម្ដែងឱ្យឃើញបាន។ នៅពេលដែលត្រូវវាយផ្ចាល និងជំនុំជម្រះ មនុស្សគ្រាន់តែបង្ហាញពីពណ៌ពិតប្រាកដរបស់គេប៉ុណ្ណោះ។ មនុស្សអាក្រក់ ត្រូវដាក់ជាមួយមនុស្សអាក្រក់ មនុស្សល្អត្រូវដាក់ជាមួយមនុស្សល្អ ហើយមនុស្សទាំងអស់ត្រូវញែកដាច់ចេញពីគ្នាទៅតាមប្រភេទរបស់ពួកគេ។ តាមរយៈការវាយផ្ចាល និងការជំនុំជម្រះ លទ្ធផលនៃរបស់សព្វសារពើដែលបានបង្កើតមក នឹងត្រូវបើកសម្ដែងឱ្យឃើញ ដើម្បីឱ្យមនុស្សអាក្រក់អាចត្រូវដាក់ទោស ហើយមនុស្សល្អអាចទទួលបានរង្វាន់ ហើយគ្រប់មនុស្សទាំងអស់សុទ្ធតែស្ថិតក្រោមអំណាចត្រួតត្រារបស់ព្រះជាម្ចាស់។ គ្រប់កិច្ចការទាំងអស់នេះ ត្រូវតែសម្រេចឱ្យបានតាមរយៈការវាយផ្ចាល និងការជំនុំជម្រះដោយសុចរិត។ ដោយសារសេចក្ដីពុករលួយរបស់មនុស្សបានឈានដល់កម្រិតកំពូល ហើយការមិនស្ដាប់បង្គាប់របស់ពួកគេកាន់តែខ្លាំងឡើងៗ នោះមានតែនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលជានិស្ស័យមួយដែលបូកផ្សំជាគោលការណ៍នៃការវាយផ្ចាលនិងការជំនុំជម្រះ និងជានិស្ស័យដែលត្រូវបើកបង្ហាញក្នុងអំឡុងគ្រាចុងក្រោយប៉ុណ្ណោះ ទើបអាចបំផ្លាស់បំប្រែ និងធ្វើឱ្យមនុស្សបានពេញខ្នាតទាំងស្រុង។ មានតែនិស្ស័យបែបនេះទេដែលអាចសម្ដែងឱ្យយល់ពីអំពើអាក្រក់ និងដាក់ទោសយ៉ាងធ្ងន់ធ្ងរលើមនុស្សទុច្ចរិតទាំងអស់បាន។ ហេតុនេះ និស្ស័យបែបនេះជ្រួតជ្រាបទៅដោយខ្លឹមសារសំខាន់នៃយុគសម័យនេះ ហើយការបើកសម្ដែង និងការបង្ហាញពីនិស្ស័យរបស់ទ្រង់ គឺធ្វើឡើងដើម្បីតែជាប្រយោជន៍នៃកិច្ចការនៅក្នុងយុគសម័យថ្មីនីមួយៗប៉ុណ្ណោះ។ ព្រះជាម្ចាស់មិនបើកសម្ដែងនិស្ស័យរបស់ទ្រង់តាមតែអំពើចិត្ត និងដោយគ្មានខ្លឹមសារនោះទេ។ ឧបមាថា ក្នុងការបើកសម្ដែងពីលទ្ធផលរបស់មនុស្សក្នុងអំឡុងគ្រាចុងក្រោយ ព្រះជាម្ចាស់នៅតែត្រូវប្រទានដល់មនុស្សនូវព្រះហឫទ័យក្ដួលអាណិត និងសេចក្ដីស្រឡាញ់ឥតគណនា និងបន្តសេចក្ដីស្រឡាញ់ដល់មនុស្ស និងមិនឱ្យមនុស្សស្ថិតក្រោមការជំនុំជម្រះដោយសុចរិត ប៉ុន្តែបែរជាបង្ហាញដល់ពួកគេនូវការអត់ឱន ការអត់ទ្រាំ និងការអត់ទោស និងការលើកលែងទោសដល់មនុស្សទៅវិញ មិនថាពួកគេមានបាបខ្លាំងយ៉ាងណានោះទេ គឺគ្មានការជំនុំជម្រះសុចរិតណាមួយឡើយ៖ ដូច្នេះ តើពេលណាដែលការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់ នឹងអាចចូលដល់ទីបញ្ចប់បានទៅ? តើនៅពេលណាដែលនិស្ស័យបែបនេះ នឹងអាចដឹកនាំមនុស្សទៅរកទិសដៅសមស្របរបស់មនុស្សជាតិបាន? ឧទាហរណ៍ ចៅក្រមម្នាក់ដែលគួរឱ្យស្រឡាញ់ ជាចៅក្រមដែលមានទឹកមុខសប្បុរស និងមានសណ្ដានចិត្តល្អ។ គាត់ស្រឡាញ់មនុស្ស មិនខ្វល់ថាពួកគេបានប្រព្រឹត្តទោសកំហុសអ្វីឡើយ ហើយគាត់ស្រឡាញ់ និងអត់ឱនដល់ពួកគេមិនថាពួកគេជានរណានោះទេ។ នៅក្នុងករណីនោះ តើពេលណាដែលគាត់អាចកាត់ក្ដីដោយយុត្តិធម៌បានទៅ? ក្នុងអំឡុងគ្រាចុងក្រោយ មានតែការជំនុំជម្រះដោយសុចរិតប៉ុណ្ណោះដែលអាចញែកមនុស្សស្របទៅតាមប្រភេទរបស់ពួកគេបាន និងនាំមនុស្សទៅកាន់ពិភពថ្មីមួយ។ តាមរបៀបនេះ យុគសម័យទាំងមូល ត្រូវបាននាំទៅរកទីបញ្ចប់តាមរយៈនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់នៅក្នុងការជំនុំជម្រះ និងការវាយផ្ចាល។

(ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយគ្រប់បែបយ៉ាង នឹងកើតឡើងជាបន្តបន្ទាប់។ គ្រប់ជាតិសាសន៍ និងគ្រប់ទីកន្លែងទាំងអស់ នឹងជួបគ្រោះភ័យ៖ គ្រោះចង្រៃ គ្រោះទុរ្ភិក្ស គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងគ្រោះរញ្ជួយដី កើតឡើងនៅគ្រប់ទីកន្លែង។ គ្រោះមហន្តរាយទាំងនេះ នឹងមិនត្រឹមតែកើតឡើងតែមួយកន្លែង ឬពីរកន្លែងទេ ហើយវាក៏នឹងមិនបញ្ចប់ទៅវិញត្រឹមមួយថ្ងៃ ឬពីរថ្ងៃនោះដែរ ផ្ទុយទៅវិញ វានឹងរីករាលដាលលើតំបន់កាន់តែធំទៅៗ ហើយកាន់តែសាហាវឡើងៗ។ អំឡុងពេលនេះ ការរំខានដោយសត្វល្អិតចង្រៃគ្រប់ប្រភេទ នឹងកើតមានឡើងជាបន្តបន្ទាប់ ហើយបាតុភូតមនុស្សស៊ីសាច់មនុស្សនឹងកើតឡើងគ្រប់ទីកន្លែង។ នេះគឺជាការជំនុំជម្រះរបស់ខ្ញុំចំពោះគ្រប់ជាតិសាសន៍ និងគ្រប់មនុស្សទាំងអស់។

(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៦៥ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មានន័យថា រាល់ព្រះសូរសៀងបច្ចុប្បន្ននេះ ទាយពីរឿងរ៉ាវនៅថ្ងៃអនាគត។ ព្រះសូរសៀងទាំងនេះ គឺជាវិធីដែលព្រះជាម្ចាស់រៀបចំសម្រាប់ជំហានបន្ទាប់នៃកិច្ចការរបស់ទ្រង់។ ព្រះជាម្ចាស់ជិតបញ្ចប់កិច្ចការរបស់ទ្រង់នៅក្នុងមនុស្សនៃក្រុមជំនុំហើយ ហើយបន្ទាប់មក ទ្រង់នឹងលេចមកនៅចំពោះមនុស្សទាំងអស់ដោយកំហឹង។ ដូចដែលព្រះជាម្ចាស់មានបន្ទូល «ខ្ញុំនឹងធ្វើឱ្យមនុស្សនៅលើផែនដីទទួលស្គាល់ទង្វើរបស់ខ្ញុំ ហើយទង្វើរបស់ខ្ញុំនឹងត្រូវបានអះអាងនៅចំពោះ 'តុជំនុំជម្រះ' នោះទើបពួកវាអាចត្រូវបានទទួលស្គាល់ក្នុងចំណោមមនុស្សនៅទូទាំងផែនដី ដែលពួកគេទាំងអស់នឹងផ្ដល់ការទទួលស្គាល់»។ តើអ្នកឃើញអ្វីមួយនៅក្នុងព្រះបន្ទូលទាំងនេះទេ? នៅក្នុងព្រះបន្ទូលទាំងនេះ វាគឺជាសេចក្ដីសង្ខេបអំពីផ្នែកបន្ទាប់នៃកិច្ចការរបស់ព្រះជាម្ចាស់។ ទីមួយ ព្រះជាម្ចាស់នឹងធ្វើឱ្យឆ្កែចាំយាមទាំងអស់ ដែលមានអំណាចនយោបាយ ជឿយ៉ាងស្មោះស្ម័គ្រ ហើយទ្រង់នឹងធ្វើឱ្យពួកវាថយក្រោយពីដំណាក់កាលនៃប្រវត្តិសាស្ត្រនៃដំណើរផ្ទាល់ខ្លួនរបស់វា ដោយមិនដែលប្រយុទ្ធដើម្បីឋានៈម្ដងទៀត ហើយក៏មិនដែលជាប់ពាក់ព័ន្ធនឹងល្បិចកល និងការសមគំនិតម្ដងទៀតឡើយ។ កិច្ចការនេះ ត្រូវតែបានអនុវត្តតាមរយៈព្រះជាម្ចាស់ តាមយៈការបង្កើតឱ្យមានគ្រោះមហន្តរាយនានានៅលើផែនដី។ ប៉ុន្តែវាមិនមែនជាករណីដែលព្រះជាម្ចាស់នឹងលេចមកនោះទេ។ នៅពេលនេះ ជាតិសាសន៍របស់សត្វនាគដ៏ធំមានសម្បុរក្រហម នឹងនៅតែជាដែនដីស្មោគគ្រោក ដូច្នេះហើយ ព្រះជាម្ចាស់នឹងមិនលេចមកនោះទេ ប៉ុន្តែទ្រង់គ្រាន់តែលេចមកតាមរយៈការវាយផ្ចាលប៉ុណ្ណោះ។ នេះគឺជានិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ដែលគ្មាននរណាម្នាក់អាចគេចផុតបានទេ។ អំឡុងពេលនេះ អស់អ្នកដែលរស់នៅក្នុងជាតិសាសន៍នៃសត្វនាគដ៏ធំមានសម្បុរក្រហម នឹងទទួលការឈឺចាប់ដោយគ្រោះមហន្តរាយ ដែលជាធម្មជាតិ ក៏នឹងរួមបញ្ចូលនគរព្រះនៅលើផែនដី (ក្រុមជំនុំ) ផងដែរ។ នេះគឺជាពេលដែលការពិតលេចមក ដូច្នេះហើយ មនុស្សទាំងអស់ឆ្លងកាត់បទពិសោធនេះ ហើយគ្មាននរណាម្នាក់អាចគេចផុតនោះទេ។ ការនេះ ត្រូវបានព្រះជាម្ចាស់កំណត់ទុកជាមុនរួចហើយ។ ដោយសារតែជំហាននៃកិច្ចការនេះហើយ ដែលព្រះជាម្ចាស់ទ្រង់មានបន្ទូលថា «ពេលនេះ គឺជាពេលដើម្បីអនុវត្តផែនការធំ»។ នៅថ្ងៃអនាគត ដោយសារតែនឹងគ្មានមនុស្សច្រើននៅលើផែនដី ហើយដោយសារតែមានការកើតឡើងនៃគ្រោះមហន្តរាយ នោះមនុស្សនឹងគ្រាន់តែអាចគិតអំពីអ្វីដែលនៅចំពោះមុខពួកគេប៉ុណ្ណោះ ហើយពួកគេនឹងមិនអើពើចំពោះគ្រប់យ៉ាងផ្សេងទៀត ហើយពួកគេនឹងពិបាកក្នុងការរីករាយនឹងព្រះជាម្ចាស់ក្នុងអំឡុងពេលនៃគ្រោះមហន្តរាយ។ ដូច្នេះ មនុស្សត្រូវបានស្នើសុំឱ្យស្រឡាញ់ព្រះជាម្ចាស់ឱ្យអស់ពីចិត្ត ក្នុងអំឡុងពេលដ៏អស្ចារ្យនេះ នោះទើបពួកគេមិនរំលងឱកាស។ នៅពេលដែលការពិតនេះរំលងផុតទៅ ព្រះជាម្ចាស់នឹងយកជ័យជម្នះទាំងស្រុងទៅលើសត្វនាគដ៏ធំមានសម្បុរក្រហម ដូច្នេះហើយ កិច្ចការនៃទីបន្ទាល់នៃរាស្ត្ររបស់ព្រះជាម្ចាស់នឹងបញ្ចប់។ បន្ទាប់ពីនោះ ព្រះជាម្ចាស់នឹងចាប់ផ្ដើមជំហានបន្ទាប់នៃកិច្ចការ ដោយការបំផ្លាញប្រទេសរបស់សត្វនាគដ៏ធំមានសម្បុរក្រហមគ្មានសល់ ហើយទីបញ្ចប់ ដោយការដំមនុស្សទាំងអស់ទូទាំងចក្កវាឡនឹងដែកគោល បញ្ច្រាសក្បាលមកក្រោមនៅលើឈើឆ្កាង ដែលក្រោយមក ទ្រង់នឹងធ្វើឱ្យមនុស្សជាតិទាំងអស់វិនាស។ នេះគឺជាជំហាននៅថ្ងៃអនាគតនៃកិច្ចការរបស់ព្រះជាម្ចាស់។

(ដកស្រង់ពី «ការបកស្រាយអាថ៌កំបាំងអំពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ៤២ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅពេលដែលព្រះជាម្ចាស់បន្ធូរសេចក្តីក្រោធដ៏ខ្លាំងរបស់ទ្រង់ ពិភពលោកទាំងមូលនឹងជួបគ្រោះមហន្តរាយគ្រប់ប្រភេទ ដូចជាការផ្ទុះភ្នំភ្លើងជាដើម។ ពេលឈរយ៉ាងខ្ពស់នៅលើផ្ទៃមេឃ អាចមើលឃើញថា នៅលើផែនដី រាល់ទម្រង់នៃទុក្ខភ័យខិតមករកមនុស្សជាតិទាំងអស់ ហើយខិតមកកាន់តែជិតពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយមើលពីទីខ្ពស់មកក្រោម ផែនដីបង្ហាញទេសភាពជាច្រើនប្រភេទ ដូចទៅនឹងទេសភាពដែលមាននៅមុនពេលរញ្ជួយផែនដីដូច្នោះដែរ។ អណ្តាតភ្លើងដែលរាវឆេះឡើងសន្ធោរសន្ធៅដោយគ្មានការបង្អាក់ កំអែភ្នំភ្លើងហូរយ៉ាងសេរី ភ្នំទាំងឡាយរំកិល ហើយពន្លឺដ៏ត្រជាក់បានបញ្ចេញរស្មីដ៏ភ្លឺគ្របដណ្តប់របស់សព្វសារពើ។ ពិភពលោកទាំងមូលបានលិចទៅក្នុងភ្លើង។ នេះគឺជាទិដ្ឋភាពដែលព្រះជាម្ចាស់បញ្ចេញសេចក្តីក្រោធរបស់ទ្រង់ ហើយវាគឺជាពេលវេលានៃការជំនុំជម្រះរបស់ទ្រង់។ អស់អ្នកដែលនៅក្នុងសាច់ឈាម នឹងមិនអាចរត់គេចបានទេ។ ដូច្នេះហើយ ដើម្បីបំផ្លាញពិភពលោកទាំងមូល គឺមិនត្រូវការសង្គ្រាមរវាងប្រទេសនិងប្រទេស ក៏ដូចជាជម្លោះរវាងមនុស្សនិងមនុស្សនោះទេ។ ផ្ទុយទៅវិញ ពិភពលោកនឹង «រីករាយទាំងដឹងខ្លួន» នៅក្នុងអង្រឹងនៃការវាយផ្ចាលរបស់ព្រះជាម្ចាស់។ គ្មាននរណាម្នាក់នឹងអាចរត់គេចបានទេ។ មនុស្សគ្រប់គ្នាត្រូវតែឆ្លងកាត់ការល្បងលនេះម្តងម្នាក់ៗ។ បន្ទាប់ពីនោះ ពិភពលោកទាំងមូលនឹងបញ្ចេញពន្លឺម្តងទៀតដោយរស្មីដ៏បរិសុទ្ធ ហើយមនុស្សជាតិទាំងអស់នឹងចាប់ផ្តើមជីវិតថ្មីម្តងទៀត។ ព្រះជាម្ចាស់នឹងសម្រាកនៅពីលើពិភពលោក ហើយនឹងប្រទានពរដល់មនុស្សជាតិជារៀងរាល់ថ្ងៃ។

(ដកស្រង់ពី «ការបកស្រាយអាថ៌កំបាំងអំពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១៨ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មនុស្សទាំងអស់ចង់ឃើញព្រះភ័ក្រ្តរបស់ខ្ញុំជាខ្លាំង ប៉ុន្តែនៅពេលដែលខ្ញុំយាងចុះមកជាមនុស្សនៅលើផែនដី ពួកគេទាំងអស់ប្រឆាំងនឹងការមកដល់របស់ខ្ញុំ ហើយពួកគេច្រានចោលការមកដល់នៃពន្លឺ ដូចជាខ្ញុំជាសត្រូវរបស់មនុស្សនៅលើស្ថានសួគ៌អ៊ីចឹង។ មនុស្សស្វាគមន៍ខ្ញុំដោយ ក្រសែភ្នែកប្រុងប្រយ័ត្ន ហើយនៅតែប្រយ័ត្នប្រយែងជានិច្ច ដោយភ័យខ្លាចជាខ្លាំងថា ខ្ញុំអាចមានផែនការផ្សេងទៀតសម្រាប់គេ។ ដោយសារតែមនុស្សចាត់ទុកខ្ញុំជាមិត្តភក្តិដែលមិនស្និទ្ធស្នាលម្នាក់ នោះពួកគេមានអារម្មណ៍ហាក់ដូចជាខ្ញុំមានបំណងសម្លាប់ពួកគេដោយគ្មានរើសមុខអ៊ីចឹង។ នៅក្នុងក្រសែភ្នែករបស់មនុស្ស ខ្ញុំជាសត្រូវស្លាប់រស់ម្នាក់។ ទោះបីជាគេធ្លាប់ភ្លក់រសជាតិនៃភាពកក់ក្តៅរបស់ខ្ញុំនៅក្នុងគ្រោះទុក្ខភ័យក៏ដោយ ក៏មនុស្សនៅតែមិនដឹងពីសេចក្តីស្រឡាញ់របស់ខ្ញុំ ហើយនៅតែយកឈ្នះ ដោយការបែរចេញពីព្រះភ័ក្រ្តរបស់ខ្ញុំ និងការបំពារបំពានខ្ញុំ។ ក្រៅពីមិនឆ្លៀតឱកាសពីស្ថានភាពរបស់គេ ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងគេ ខ្ញុំក្រសោបមនុស្សដោយភាពកក់ក្តៅ បំពេញមាត់របស់គេដោយភាពផ្អែមល្ហែម ហើយដាក់អាហារដ៏ចាំបាច់ទៅក្នុងក្រពះរបស់គេ។ ប៉ុន្តែនៅពេលដែលសេចក្តីក្រោធរបស់ខ្ញុំអង្រួនភ្នំ និងទន្លេទាំងឡាយ នោះខ្ញុំនឹងលែងប្រទានជំនួយដែលមានទម្រង់ខុសគ្នាទាំងនេះដល់គេ ដោយសារតែភាពកំសាករបស់មនុស្សតទៅទៀតហើយ។ នៅពេលនេះ ខ្ញុំនឹងរឹតតែខឹងយ៉ាងខ្លាំង ដោយបដិសេធមិនឱ្យវត្ថុមានជីវិតទាំងអស់មានឱកាសប្រែចិត្តឡើយ ហើយដោយការបោះបង់ចោលនូវក្តីសង្ឃឹមរបស់ខ្ញុំទាំងអស់ចំពោះមនុស្ស នោះខ្ញុំនឹងវាស់ពីទោសទណ្ឌដែលគេសមនឹងទទួលដ៏ច្រើនលើសលុបនោះ។ នៅពេលនេះ ផ្គរលាន់ និងផ្លេកបន្ទោរ បញ្ចេញពន្លឺ ហើយស្រែកគ្រហឹម ដូចជារលកមហាសមុទ្រដែលបក់បោកជាខ្លាំង និងដូចជាភ្នំរាប់ពាន់កំពុងតែដួលរលំអ៊ីចឹង។ ដោយសារតែការបះបោររបស់គេ មនុស្សដួលរលំដោយសារផ្គរលាន់ និងផ្លេកបន្ទោរ ហើយតួមានជីវិតដទៃទៀត ត្រូវបានបក់ផាត់ចេញ ដោយសន្ទុះនៃផ្គរលាន់ និងផ្លេកបន្ទោរ ពិភពលោកទាំងមូលធ្លាក់ចូលទៅក្នុងភាពវឹកវរមួយរំពេច ហើយវត្ថុនៃការបង្កើតមិនទទួលបានដង្ហើមនៃជីវិតដំបូងមកវិញទេ។ មនុស្សជាច្រើនអនេក មិនអាចរត់គេចពីសន្ធឹកនៃផ្គរលាន់បានទេ។ នៅកណ្តាលពន្លឺនៃផ្លេកបន្ទោរ មនុស្សទាំងគំនរៗ បានដួលរលំទៅក្នុងខ្សែទឹកហូរយ៉ាងលឿន ដោយត្រូវបក់ផាត់ដោយទឹកភ្លៀងដែលធ្លាក់ពីភ្នំនានា។ ភ្លាមៗនោះ ពិភពនៃ «មនុស្ស» ស្ថិតនៅទីកន្លែងនៃ «ទិសដៅ» របស់មនុស្ស។ សាកសពទាំងឡាយ រសាត់អណ្តែតលើផ្ទៃមហាសមុទ្រ។ មនុស្សទាំងអស់ឃ្លាតចាកចេញឆ្ងាយពីខ្ញុំ ដោយសារតែសេចក្តីក្រោធរបស់ខ្ញុំ ដោយសារតែមនុស្សបានប្រព្រឹត្តអំពើបាបទាស់ទទឹងនឹងចិត្តវិញ្ញាណរបស់ខ្ញុំ ហើយដោយសារតែការបះបោររបស់គេបំពារបំពានលើខ្ញុំ។ ប៉ុន្តែនៅទីកន្លែងដែលគ្មានទឹក មនុស្សផ្សេងទៀតនៅតែសប្បាយរីករាយនឹងសេចក្តីសន្យាដែលខ្ញុំបានធានាចំពោះពួកគេ ដោយសូរសំណើច និងចម្រៀង។

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១៧ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ដរាបណាពិភពលោកចាស់នេះនៅតែបន្តមានវត្តមាន នោះខ្ញុំនឹងជះសេចក្ដីក្រោធរបស់ខ្ញុំ មកលើជាតិសាសន៍ទាំងអម្បាលម៉ាន ខ្ញុំនឹងចេញបញ្ញត្ដិរដ្ឋបាលរបស់ខ្ញុំពាសពេញសកលលោក ព្រមទាំងធ្វើការវាយផ្ចាលដល់មនុស្សណាដែលល្មើសនឹងបញ្ញត្ដិរដ្ឋបាលទាំងនេះ៖

ពេលខ្ញុំបែរព្រះភក្ត្ររបស់ខ្ញុំទៅកាន់សកលលោក ដើម្បីថ្លែងព្រះបន្ទូល មនុស្សទាំងអស់ស្ដាប់ឮព្រះសូរសៀងរបស់ខ្ញុំ ហើយពេលនោះគេមើលឃើញកិច្ចការទាំងអស់ដែលខ្ញុំបានសាងនៅទូទាំងសកលលោក។ អស់អ្នកដែលបានតាំងខ្លួនទាស់ទទឹងនឹងបំណងព្រះហឫទ័យរបស់ខ្ញុំ ពោលគឺ មនុស្សដែលទាស់ទទឹងនឹងខ្ញុំដោយទង្វើរបស់មនុស្ស នឹងត្រូវនៅក្រោមការវាយផ្ចាលរបស់ខ្ញុំ។ ខ្ញុំនឹងយកផ្កាយជាច្រើននៅលើមេឃ រួចធ្វើវាឱ្យថ្មីវិញ ចូរអរព្រះគុណខ្ញុំ ដ្បិតព្រះអាទិត្យនិងព្រះចន្ទ នឹងត្រូវបានស្អាងឱ្យថ្មីឡើង ផ្ទៃមេឃលែងចាស់ដូចពីមុន ហើយរបស់សព្វសារពើជាច្រើនអនេកនៅលើផែនដីនឹងត្រូវបានស្អាងជាថ្មីឡើងវិញដែរ។ អ្វីគ្រប់យ៉ាងនឹងបានសម្រេចតាមរយៈព្រះបន្ទូលរបស់ខ្ញុំ។ ជាតិសាសន៍ជាច្រើន នៅក្នុងសកលលោកនឹងត្រូវបែងចែកជាថ្មីម្ដងទៀត ហើយជំនួសដោយនគររបស់ខ្ញុំ ដើម្បីឱ្យប្រជាជាតិនានាលើផែនដីរលាយបាត់ទៅរហូត ហើយជាតិសាសន៍ទាំងអស់នឹងក្លាយទៅជានគរមួយ ដែលថ្វាយបង្គំខ្ញុំ ប្រជាជាតិទាំងអស់លើផែនដីនឹងត្រូវវិនាស ហើយលែងមានវត្តមានជារៀងរហូត។ មនុស្សទាំងអស់នៅក្នុងសកលលោក មនុស្សទាំងអស់ដែលជាកម្មសិទ្ធិរបស់អារក្សនឹងត្រូវវិនាសសាបសូន្យ នឹងត្រូវពិការដោយភ្លើងដ៏សន្ធោសន្ធៅរបស់ខ្ញុំ ពោលគឺ មនុស្សទាំងអស់នឹងត្រូវក្លាយទៅជាផេះ លើកលែងតែមនុស្សនៅក្នុងលំហូរនេះតែប៉ុណ្ណោះ។ ពេលខ្ញុំដាក់ទោសមនុស្សជាច្រើនតាមការប្រព្រឹត្តិខុសៗគ្នានោះ មនុស្សដែលនៅក្នុងចំណោមអ្នកកាន់សាសនា នឹងត្រឡប់មកឯនគររបស់ខ្ញុំ ត្រូវបានបង្ក្រាបដោយកិច្ចការរបស់ខ្ញុំ ដ្បិតពួកគេនឹងបានឃើញការមកដល់របស់ព្រះដ៏បរិសុទ្ធ ដោយយាងគង់លើដុំពពកស។ មនុស្សគ្រប់គ្នានឹងត្រូវញែកទៅតាមជំពូករបស់គេផ្ទាល់ ហើយគេនឹងទទួលការវាយផ្ចាលសមទៅនឹងទង្វើរបស់គេ។ អស់អ្នកដែលបានក្រោកឡើងប្រឆាំងនឹងខ្ញុំ គេនឹងវិនាស ចំណែកមនុស្សដែលពុំមានសកម្មភាពពាក់ព័ន្ធនឹងខ្ញុំ នោះគេនឹងបន្តមានវត្តមាននៅលើផែនដី ក្រោមការគ្រប់គ្រងរបស់ពួកកូនប្រុស និងរាស្ត្ររបស់ខ្ញុំ ដោយព្រោះតែរបៀបដែលគេបំពេញកាតព្វកិច្ចរបស់ខ្លួន។ ខ្ញុំនឹងបើកសម្ដែងព្រះកាយរបស់ខ្ញុំឱ្យមនុស្ស និងជាតិសាសន៍ជាច្រើនបានឃើញ រួចខ្ញុំនឹងបន្លឺព្រះសូរសៀងផ្ទាល់របស់ខ្ញុំលើផែនដី ទាំងប្រកាសពីការសម្រេចកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំ ដើម្បីឱ្យមនុស្សជាតិទាំងអស់បានឃើញផ្ទាល់ភ្នែករបស់គេ។

(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ១. ពិភពលោកនាពេលសព្វថ្ងៃកាន់តែខ្មៅងងឹតទៅៗ ហើយមនុស្សជាតិក៏កាន់តែពុករលួយទៅៗផងដែរ។ ពិភពលោកធ្លាក់ចុះ សីលធម៌ត្រូវបានបាត់បង់ មនុស្សល្អៗដែលជឿលើព្រះជាម្ចាស់ និងដើរនៅលើផ្លូវដែលត្រឹមត្រូវរងការសម្លុត ការសង្កត់សង្កិន និងការបៀតបៀន ខណៈពេលពួកអែបអប និងពួកលួចបន្លំដែលធ្វើគ្រប់ការអាក្រក់ទាំងនោះ បែរជាចម្រុងចម្រើនទៅវិញ។ ហេតុអ្វីបានជាពិភពលោកខ្មៅងងឹត និងអាក្រក់ខ្លាំងយ៉ាងនេះ? សេចក្តីពុករលួយរបស់មនុស្សជាតិបានឡើងដល់កម្រិតកំពូលហើយ តើវាដល់ពេលដែលមនុស្សត្រូវបំផ្លាញដោយព្រះជាម្ចាស់ហើយឬ?

បន្ទាប់៖ ១. ព្រះអម្ចាស់បានប្រទាននូវសេចក្តីសន្យាមួយដល់យើងថា៖ «ខ្ញុំទៅរៀបចំកន្លែងមួយសម្រាប់អ្នក។ ហើយប្រសិនបើខ្ញុំទៅរៀបកន្លែងទុកឲ្យអ្នក នោះខ្ញុំនឹងត្រឡប់មកវិញ ហើយទទួលអ្នកមកឯខ្ញុំ ដើម្បីឲ្យអ្នកអាចនៅកន្លែងដែលខ្ញុំ នៅដែរ» (យ៉ូហាន ១៤:២-៣)។ ព្រះអម្ចាស់យេស៊ូវបានរស់ឡើងវិញ ហើយបានយាងឡើងទៅស្ថានសួគ៌ ដើម្បីរៀបចំកន្លែងមួយសម្រាប់យើង ដូច្នេះ កន្លែងនេះគួរតែស្ថិតនៅស្ថានសួគ៌ហើយ។ ប៉ុន្តែ អ្នកបែរជាធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញ និងបានតាំងនគររបស់ព្រះជាម្ចាស់ឡើងនៅលើផែនដីទៅវិញ។ ខ្ញុំមិនយល់ឡើយ៖ តើនគរស្ថានសួគ៌នៅឯស្ថានសួគ៌ ឬក៏នៅលើផែនដី?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ