១. គ្រោះមហន្តរាយកំពុងតែកើតឡើងជាញឹកញាប់នៅទូទាំងពិភពលោក ហើយវាកំពុងតែរីកធំឡើងជាលំដាប់ ដោយចង់ប្រាប់ជាមុនអំពីការមកដល់នៃគ្រាចុងក្រោយ។ ព្រះគម្ពីរចែងថា «ចុងបញ្ចប់នៃរបស់ទាំងអស់ជិតមកដល់ហើយ» (១ ពេត្រុស ៤:៧)។ យើងដឹងថា នៅពេលដែលព្រះអម្ចាស់យាងត្រលប់មកវិញក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ទ្រង់នឹងប្រទានរង្វាន់ដល់ការល្អ និងដាក់ទោសការអាក្រក់ ហើយកំណត់ពីទីបញ្ចប់របស់មនុស្ស។ ដូច្នេះ តើទ្រង់នឹងប្រទានរង្វាន់ដល់ការល្អ និងដាក់ទោសការអាក្រក់យ៉ាងដូចម្ដេចទៅ? តើទ្រង់នឹងកំណត់ពីទីបញ្ចប់របស់មនុស្សយ៉ាងដូចម្ដេចទៅ?

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

នៅចុងបញ្ចប់នៃកិច្ចការបិទបញ្ចប់យុគសម័យរបស់ទ្រង់ និស្ស័យរបស់ព្រះជាម្ចាស់ គឺជាការវាយផ្ចាល និងការជំនុំជម្រះ ដែលទ្រង់បើកសម្ដែងពីគ្រប់ការទាំងអស់ដែលមិនសុចរិត គឺដើម្បីធ្វើការជំនុំជម្រះមនុស្សទាំងអស់ជាសាធារណៈ និងដើម្បីប្រោសអ្នកដែលស្រឡាញ់ទ្រង់ដោយចិត្តស្មោះឱ្យបានគ្រប់លក្ខណ៍។ មានតែនិស្ស័យបែបនេះទេទើបអាចនាំយុគសម័យនេះទៅរកទីបញ្ចប់បាន។ គ្រាចុងក្រោយបានចូលមកដល់ហើយ។ របស់សព្វសារពើ នឹងត្រូវរៀបចំចាត់ចែងទៅតាមប្រភេទរបស់វា ហើយត្រូវបែងចែងទៅតាមប្រភេទខុសគ្នាផ្អែកតាមគុណភាពផ្សេងៗគ្នារបស់វា។ នេះពិតប្រាកដជាពេលដែលព្រះជាម្ចាស់បើកសម្ដែងពីលទ្ធផល និងទិសដៅរបស់មនុស្ស។ ប្រសិនបើមនុស្សមិនមានបទពិសោធនៃការវាយផ្ចាល និងការជំនុំជម្រះទេ នោះការបះបោរ និងសេចក្ដីទុច្ចរិតរបស់ពួកគេ នឹងមិនអាចបើកសម្តែងបានឡើយ។ មានតែតាមរយៈការវាយផ្ចាល និងការជំនុំជម្រះប៉ុណ្ណោះទើបលទ្ធផលនៃរបស់សព្វសារពើ អាចត្រូវបើកសម្ដែងឱ្យឃើញបាន។ នៅពេលដែលត្រូវវាយផ្ចាល និងជំនុំជម្រះ មនុស្សគ្រាន់តែបង្ហាញពីសារជាតិពិតប្រាកដរបស់ពួកគេប៉ុណ្ណោះ។ មនុស្សអាក្រក់ ត្រូវដាក់ជាមួយមនុស្សអាក្រក់ មនុស្សល្អត្រូវដាក់ជាមួយមនុស្សល្អ ហើយមនុស្សទាំងអស់ត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់ពួកគេ។ តាមរយៈការវាយផ្ចាល និងការជំនុំជម្រះ លទ្ធផលនៃរបស់សព្វសារពើ នឹងត្រូវបើកសម្ដែងឱ្យឃើញ ដើម្បីឱ្យមនុស្សអាក្រក់អាចត្រូវដាក់ទោស ហើយមនុស្សល្អអាចទទួលបានរង្វាន់ ហើយគ្រប់មនុស្សទាំងអស់សុទ្ធតែចុះចូលនឹងអំណាចត្រួតត្រារបស់ព្រះជាម្ចាស់។ គ្រប់កិច្ចការទាំងអស់នេះ ត្រូវតែសម្រេចឱ្យបានតាមរយៈការវាយផ្ចាល និងការជំនុំជម្រះដោយសុចរិត។ ដោយសារសេចក្ដីពុករលួយរបស់មនុស្សបានឈានដល់កម្រិតកំពូល ហើយការបះបោរប្រឆាំងរបស់ពួកគេកាន់តែខ្លាំងឡើងៗ នោះមានតែនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលជានិស្ស័យមួយដែលបូកផ្សំដ៏ចម្បងនៃការវាយផ្ចាលនិងការជំនុំជម្រះ និងជានិស្ស័យដែលត្រូវបើកបង្ហាញក្នុងអំឡុងគ្រាចុងក្រោយប៉ុណ្ណោះ ទើបអាចបំផ្លាស់បំប្រែមនុស្ស និងធ្វើឱ្យពួកគេបានពេញខ្នាតទាំងស្រុង ហើយបើកសម្ដែងពីអំពើអាក្រក់ ហើយគ្រប់ទាំងមនុស្សទុច្ចរិតទាំងអស់នឹងត្រូវដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។

(ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គោលបំណងនៃកិច្ចការវាយផ្ចាល និងកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់ គឺមានន័យសំខាន់ដើម្បីបន្សុទ្ធមនុស្សជាតិ ដើម្បីជាប្រយោជន៍ដល់ថ្ងៃសម្រាកចុងបំផុត។ បើមិនដូច្នោះទេ គ្មានមនុស្សណាម្នាក់អាចត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់ពួកគេ ឬចូលទៅក្នុងសេចក្ដីសម្រាក ដោយគ្មានការសម្អាតឱ្យបានស្អាតបែបនេះបានឡើយ។ កិច្ចការនេះ គឺជាផ្លូវតែមួយគត់សម្រាប់ឱ្យមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាកបាន។ មានតែកិច្ចការនៃការបន្សុទ្ធរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបបន្សុទ្ធសេចក្ដីទុច្ចរិតរបស់មនុស្សលោកឱ្យបានស្អាត ហើយមានតែកិច្ចការនៃការវាយផ្ចាល និងកិច្ចការជំនុំជម្រះរបស់ទ្រង់ប៉ុណ្ណោះ ទើបលាតត្រដាងសមាសធាតុបះបោររបស់មនុស្សជាតិទាំងនោះ ដោយញែកអ្នកដែលអាចត្រូវបានសង្គ្រោះ ចេញពីអ្នកដែលមិនអាចត្រូវបានសង្គ្រោះ ហើយញែកអ្នកដែលនឹងត្រូវបន្តរស់នៅ ចេញពីអ្នកដែលនឹងមិនត្រូវបន្តរស់នៅ។ នៅពេលដែលកិច្ចការនេះត្រូវបានបញ្ចប់ អស់អ្នកណាដែលត្រូវអនុញ្ញាតឱ្យបន្តរស់នៅ នឹងត្រូវបន្សុទ្ធ និងចូលទៅក្នុងពិភពកាន់តែឧត្ដុង្គឧត្ដមរបស់មនុស្សជាតិ ដែលឱ្យពួកគេត្រេកអរសប្បាយនឹងជីវិតទីពីរដ៏អស្ចារ្យរបស់មនុស្សលោក នៅលើផែនដីនេះ។ និយាយឱ្យចំទៅ ពួកគេនឹងចូលក្នុងថ្ងៃសម្រាករបស់មនុស្សលោក និងរស់នៅព្រមគ្នាជាមួយព្រះជាម្ចាស់។ ក្រោយពេលដែលអស់អ្នកដែលមិនត្រូវអនុញ្ញាតឱ្យបន្តរស់នៅ ត្រូវបានវាយផ្ចាល និងជំនុំជម្រះរួច ចរិតពិតប្រាកដរបស់ពួកគេនឹងត្រូវបង្ហាញឱ្យឃើញទាំងស្រុង ក្រោយពីនោះមក ពួកគេនឹងត្រូវបំផ្លាញចោល ហើយពួកគេនឹងលែងទទួលបានការអនុញ្ញាតឱ្យរស់នៅលើផែនដីនេះតទៅទៀត ដូចសាតាំងដែរ។ មនុស្សជាតិនាពេលអនាគត នឹងលែងរាប់បញ្ចូលមនុស្សប្រភេទនេះទៀតហើយ។ មនុស្សបែបនេះ មិនស័ក្ដិសមចូលទៅក្នុងទឹកដីនៃសេចក្ដីសម្រាកចុងក្រោយឡើយ ហើយពួកគេក៏មិនស័ក្តិសមនឹងមានថ្ងៃសម្រាកដែលព្រះជាម្ចាស់ និងមនុស្សជាតិត្រូវមានរួមគ្នាដែរ ដ្បិតពួកគេជាគោលដៅនៃការដាក់ទោស និងជាមនុស្សអាក្រក់ មិនសុចរិត។ ពួកគេត្រូវបានប្រោសលោះម្ដងរួចមកហើយ ហើយពួកគេក៏ធ្លាប់ត្រូវបានជំនុំជម្រះ និងវាយផ្ចាលរួចផងដែរ។ ពួកគេក៏ធ្លាប់បានធ្វើការថ្វាយព្រះជាម្ចាស់ពីមុនមកទៀតផង។ ក៏ប៉ុន្តែ នៅពេលដែលគ្រាចុងក្រោយបានចូលមកដល់ ពួកគេនឹងត្រូវដកចេញ និងបំផ្លាញចោល ដោយសារសេចក្ដីអាក្រក់ និងអំពើបះបោររបស់ពួកគេ និងដោយសារពួកគេគ្មានសមត្ថភាពទទួលបាននូវការប្រោសលោះ។ ពួកគេនឹងលែងអាចមកចាប់ជាតិជាថ្មី នៅក្នុងពិភពលោកនាពេលអនាគត ហើយនឹងលែងបានរស់នៅក្នុងចំណោមអំបូរមនុស្សនាពេលអនាគតទៀតហើយ។ អ្នកប្រព្រឹត្តអាក្រក់ទាំងអស់ និងអស់អ្នកណាដែលមិនត្រូវបានសង្គ្រោះនឹងត្រូវបំផ្លាញចោល នៅពេលដែលពួកបរិសុទ្ធនៅក្នុងចំណោមមនុស្សលោក បានចូលទៅក្នុងសេចក្ដីសម្រាក ទោះបីពួកគេជាវិញ្ញាណរបស់មនុស្សស្លាប់ ឬជាមនុស្សដែលកំពុងរស់នៅជាសាច់ឈាមនៅឡើយក៏ដោយ។ និយាយពីវិញ្ញាណអាក្រក់ និងមនុស្សលោកដែលប្រព្រឹត្តអំពើអាក្រក់ ឬវិញ្ញាណនៃមនុស្សសុចរិត និងមនុស្សដែលប្រព្រឹត្តអំពើសុចរិត មិនថាពួកគេរស់នៅក្នុងយុគសម័យណានោះទេ អ្នកណាដែលជាមនុស្សអាក្រក់ ចុងក្រោយនឹងត្រូវបំផ្លាញចោល ហើយអ្នកណាដែលសុចរិតនឹងនៅរស់រាន។ បុគ្គលម្នាក់ ឬវិញ្ញាណមួយ អាចនឹងទទួលបាននូវសេចក្ដីសង្គ្រោះ ឬអត់នោះ គឺមិនមែនសម្រេចទាំងស្រុងលើមូលដ្ឋាននៃកិច្ចការនៅយុគសម័យចុងក្រោយឡើយ។ ផ្ទុយទៅវិញ គឺត្រូវកំណត់ត្រង់ថាតើពួកគេបានប្រឆាំងទាស់ ឬធ្លាប់បះបោរទាស់នឹងព្រះជាម្ចាស់ដែរឬអត់។ មនុស្សកាលពីសម័យមុន ដែលបានប្រព្រឹត្តអំពើបាប និងមិនអាចទទួលបាននូវសេចក្ដីសង្គ្រោះ នឹងក្លាយជាគោលដៅនៃការដាក់ទោសច្បាស់ណាស់ ហើយមនុស្សនៅក្នុងសម័យបច្ចុប្បន្ន ដែលប្រព្រឹត្តអាក្រក់ និងមិនអាចទទួលបានការសង្គ្រោះ ក៏នឹងក្លាយជាគោលដៅនៃការដាក់ទោសយ៉ាងប្រាកដដែរ។ មនុស្សលោកត្រូវបានបែងចែកប្រភេទទៅតាមមូលដ្ឋាននៃអំពើល្អនិងអាក្រក់ មិនមែនទៅតាមសម័យកាលដែលពួកគេរស់នៅឡើយ។ នៅពេលណាដែលពួកគេត្រូវបានចាត់ថ្នាក់ក្នុងលក្ខណៈនេះរួចហើយ ពួកគេនឹងមិនត្រូវដាក់ទោស ឬប្រទានរង្វាន់ភ្លាមៗនោះទេ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់នឹងគ្រាន់តែបំពេញកិច្ចការរបស់ទ្រង់ក្នុងការដាក់ទោសអំពើអាក្រក់ និងប្រទានរង្វាន់ដល់អំពើល្អ បន្ទាប់ពីទ្រង់បានបញ្ចប់ការបំពេញកិច្ចការនៃការយកឈ្នះរបស់ទ្រង់នៅគ្រាចុងក្រោយប៉ុណ្ណោះ។ តាមពិត ទ្រង់បានញែកមនុស្សជាល្អនិងអាក្រក់ តាំងពីទ្រង់បានចាប់ផ្ដើមបំពេញកិច្ចការរបស់ទ្រង់អំពីការសង្គ្រោះមនុស្សលោកមកម្ល៉េះ។ គ្រាន់តែថា ទ្រង់នឹងប្រទានរង្វាន់ដល់មនុស្សសុចរិត និងដាក់ទោសចំពោះមនុស្សអាក្រក់ នៅពេលដែលកិច្ចការរបស់ទ្រង់បានឈានដល់ទីបញ្ចប់ប៉ុណ្ណោះ។ គ្រាន់តែមិនមែនថា ទ្រង់នឹងញែកពួកគេទៅតាមប្រភេទ នៅពេលបញ្ចប់កិច្ចការរបស់ទ្រង់ ហើយបន្ទាប់មក ចាប់ផ្ដើមកិច្ចការនៃការដាក់ទោសមនុស្សអាក្រក់ និងប្រទានរង្វាន់ដល់មនុស្សល្អភ្លាមៗប៉ុណ្ណោះ។ ផ្ទុយទៅវិញ កិច្ចការនេះនឹងត្រូវសម្រេចបាន លុះត្រាតែកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ទាំងស្រុងប៉ុណ្ណោះ។ គោលបំណងតែមួយគត់នៃកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ ក្នុងការដាក់ទោសលើមនុស្សអាក្រក់ និងប្រទានរង្វាន់ដល់មនុស្សល្អ គឺដើម្បីបន្សុទ្ធមនុស្សលោកទាំងអស់ឱ្យបានបរិសុទ្ធម៉ត់ហ្មង ដើម្បីឱ្យទ្រង់អាចនាំមនុស្សជាតិដែលញែកជាបរិសុទ្ធម៉ត់ហ្មងនេះ ទៅក្នុងសេចក្ដីសម្រាកដ៏អស់កល្បជានិច្ច។ ដំណាក់កាលនៃកិច្ចការរបស់ទ្រង់នេះ មានសារៈសំខាន់ខ្លាំងបំផុត។ វាគឺជាដំណាក់កាលចុងក្រោយនៃកិច្ចការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់។ ប្រសិនបើព្រះជាម្ចាស់មិនបានបំផ្លាញមនុស្សអាក្រក់ តែបែរជាអនុញ្ញាតឱ្យពួកគេបន្តរស់នៅវិញ នោះមនុស្សលោកទាំងអស់នឹងនៅតែមិនអាចចូលទៅក្នុងសេចក្ដីសម្រាកបានដដែល ហើយព្រះជាម្ចាស់នឹងមិនអាចនាំពួកគេទៅក្នុងពិភពមួយដែលល្អប្រសើរជាងនេះបានឡើយ។ កិច្ចការបែបនេះ នឹងមិនអាចបញ្ចប់បានទាំងស្រុងនោះឡើយ។ នៅពេលដែលកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ មនុស្សជាតិទាំងមូលនឹងត្រូវបានញែកជាបរិសុទ្ធទាំងស្រុងមិនខាន។ ទាល់តែបែបនេះ ទើបព្រះជាម្ចាស់់អាចគង់ក្នុងសេចក្ដីសម្រាកបានដោយស្ងប់ព្រះទ័យ។

(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ឥឡូវនេះគឺជាពេលដែលខ្ញុំកំណត់ពីលទ្ធផលសម្រាប់មនុស្សម្នាក់ៗហើយ មិនមែនជាដំណាក់កាលដែលខ្ញុំចាប់ផ្តើមកែខៃមនុស្សទេ។ ខ្ញុំសរសេរនៅក្នុងសៀវភៅកំណត់ត្រារបស់ខ្ញុំម្តងមួយៗ នូវពាក្យសំដី និងអំពើរបស់មនុស្សម្នាក់ៗ ដំណើរនៃការដើរតាមខ្ញុំ ការចាត់ថ្នាក់ជាប់នឹងខ្លួនរបស់ពួកគេ ហើយនិងការសម្ដែងចេញចុងក្រោយ។ តាមវិធីនេះ មិនថាពួកគេជាមនុស្សប្រភេទណាក៏ដោយ គ្មាននរណាម្នាក់អាចរត់គេចពីព្រះហស្ដរបស់ខ្ញុំបានទេ ត្រូវតម្រៀបតាមប្រភេទរបស់ខ្លួន យោងតាមការចាត់តាំងរបស់ខ្ញុំ។ ខ្ញុំកំណត់ទិសដៅរបស់មនុស្សម្នាក់ៗដោយមិនផ្អែកលើអាយុ អតីតភាព ទំហំនៃការរងទុក្ខ ជាងនេះទៅទៀត មិនផ្អែកលើថាតើពួកគេគួរឱ្យអាណិតប៉ុនណានោះទេ ប៉ុន្តែយោងទៅលើថាតើពួកគេមានសេចក្ដីពិត ឬអត់។ មិនមានជម្រើសផ្សេងក្រៅពីនេះទេ។ អ្នករាល់គ្នាត្រូវតែយល់ថា អស់អ្នកណាដែលមិនធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នឹងត្រូវទទួលទណ្ឌកម្មដោយគ្មានការលើកលែងនោះទេ។ នេះគឺជាអ្វីដែលគ្មានមនុស្សណាអាចផ្លាស់ប្តូរបាន។ ហេតុដូចនេះ អស់អ្នកដែលទទួលទណ្ឌកម្មទាំងនោះ ត្រូវទទួលទណ្ឌកម្មយ៉ាងខ្លាំងសម្រាប់សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ និងជាសំណងសម្រាប់អំពើទុច្ចរិតយ៉ាងច្រើនរបស់ពួកគេ។

(ដកស្រង់ពី «ចូរត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់គោលដៅចុងក្រោយរបស់អ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅមុនពេលដែលមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាក ទោះបីជាជំពូកបុគ្គលនីមួយៗត្រូវទទួលទោសឬត្រូវទទួលរង្វាន់ នឹងត្រូវកំណត់លើលក្ខណៈថា តើពួកគេបានស្វែងរកសេចក្ដីពិតដែរឬអត់ ពួកគេស្គាល់ព្រះជាម្ចាស់ដែរឬអត់ ហើយពួកគេអាចចុះចូលចំពោះព្រះជាម្ចាស់ដែលអាចមើលឃើញដែរឬអត់។ អស់អ្នកណាដែលបានធ្វើសម្រាប់ព្រះជាម្ចាស់ដែលអាចមើលឃើញ ក៏ប៉ុន្តែមិនបានស្គាល់ទ្រង់ និងមិនបានចុះចូលនឹងទ្រង់ គឺខ្វះនូវសេចក្ដីពិត។ មនុស្សបែបនេះ គឺជាអ្នកប្រព្រឹត្តអំពើអាក្រក់ ហើយអ្នកប្រព្រឹត្តអំពើអាក្រក់ ច្បាស់ជានឹងក្លាយជារបស់ដែលត្រូវដាក់ទោស។ បន្ថែមលើនេះ ពួកគេនឹងត្រូវដាក់ទោសស្របទៅតាមទង្វើអាក្រក់របស់ពួកគេ។ ព្រះជាម្ចាស់ គឺសម្រាប់ឱ្យមនុស្សលោកជឿតាម ហើយទ្រង់ក៏មានតម្លៃឱ្យពួកគេចុះចូលតាមដែរ។ អស់អ្នកណាដែលត្រឹមតែមានសេចក្ដីជំនឿ ចំពោះព្រះជាម្ចាស់ដែលស្រពេចស្រពិល និងមិនអាចមើលឃើញ គឺជាអ្នកដែលពុំជឿលើព្រះជាម្ចាស់ និងមិនអាចចុះចូលនឹងព្រះជាម្ចាស់បានឡើយ។ ប្រសិនបើមនុស្សទាំងអស់នេះ នៅតែមិនអាចជឿលើព្រះជាម្ចាស់ដែលអាចមើលឃើញ ពេលដែលកិច្ចការនៃការយកឈ្នះរបស់ទ្រង់បានបញ្ចប់ និងបន្តបះបោរ ហើយប្រឆាំងទាស់នឹងព្រះជាម្ចាស់ដែលអាចមើលឃើញនៅខាងសាច់ឈាម នោះច្បាស់ណាស់ថា «មនុស្សដែលជឿលើព្រះជាម្ចាស់ដែលស្រពេចស្រពិល» នឹងក្លាយជារបស់ដែលត្រូវបំផ្លាញ។ ដូចគ្នាដែរ មនុស្សមួយចំនួនក្នុងចំណោមអ្នករាល់គ្នា គឺជាមនុស្សដែលទទួលស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សត្រឹមតែបបូរមាត់ ប៉ុន្តែមិនអាចអនុវត្តសេចក្ដីពិតនៃការចុះចូលនឹងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបាន ចុងក្រោយនឹងត្រូវដកចេញ និងបំផ្លាញចោល។ បន្ថែមលើនេះ នរណាម្នាក់ដែលទទួលស្គាល់ព្រះជាម្ចាស់ដែលអាចមើលឃើញ តាមបបូរមាត់របស់ពួកគេ ដោយហូប និងផឹកនូវសេចក្ដីពិតដែលទ្រង់បើកសម្ដែង ហើយក៏ស្វែងរកព្រះជាម្ចាស់ដ៏ស្រពេចស្រពិល និងមិនអាចមើលឃើញដែរនោះ ប្រាកដជានឹងក្លាយជាកម្មវត្ថុនៃការបំផ្លាញចោលមិនខាន។ ក្នុងចំណោមមនុស្សទាំងអស់នេះ គ្មាននរណាម្នាក់នឹងអាចបន្តរស់នៅរហូតដល់ពេលសម្រាកដែលនឹងត្រូវចូលមកដល់ ក្រោយពេលដែលកិច្ចការរបស់ព្រះជាម្ចាស់បានបញ្ចប់ឡើយ ហើយក៏គ្មាននរណាម្នាក់ស្រដៀងនឹងមនុស្សបែបនេះ ដែលអាចបន្តរស់នៅក្នុងពេលវេលានៃសេចក្ដីសម្រាកបានឡើយ។ មនុស្សអាក្រក់ គឺជាមនុស្សដែលមិនអនុវត្តសេចក្ដីពិត។ សារជាតិរបស់គេ គឺប្រឆាំងទាស់ ហើយបះបោរទាស់នឹងព្រះជាម្ចាស់ ហើយពួកគេមិនមានបំណងចុះចូលនឹងទ្រង់សូម្បីបន្តិចសោះឡើយ។ មនុស្សបែបនេះ នឹងត្រូវបំផ្លាញចោលទាំងអស់។ ការដែលអ្នកមានសេចក្ដីពិតឬអត់ ហើយអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់ឬអត់នោះ គឺអាស្រ័យលើសារជាតិរបស់អ្នក មិនមែនអាស្រ័យលើរូបកាយខាងក្រៅរបស់អ្នកឡើយ ក៏មិនមែនស្ថិតនៅលើរបៀបដែលអ្នកត្រូវនិយាយ ឬប្រព្រឹត្តរបស់ខ្លួនឯងម្ដងម្កាលនោះទេ។ បុគ្គលណាមួយនឹងត្រូវបំផ្លាញចោល ឬអត់នោះ គឺត្រូវកំណត់ទៅតាមសារជាតិរបស់មនុស្សម្នាក់ៗ។ គឺត្រូវសម្រេចទៅតាមសារជាតិដែលត្រូវបានបង្ហាញឱ្យឃើញតាមឥរិយាបថ និងតាមការព្យាយាមឱ្យបានសេចក្ដីពិតរបស់មនុស្សម្នាក់ៗ។ ក្នុងចំណោមមនុស្សដែលកំពុងបំពេញកិច្ចការដូចគ្នានឹងអ្នកដទៃទៀត និងអ្នកដែលធ្វើកិច្ចការក្នុងចំនួនដូចគ្នា ជាមនុស្សដែលមានសារជាតិជាមនុស្សល្អ និងជាអ្នកដែលមានសេចក្ដីពិត គេនឹងត្រូវអនុញ្ញាតឱ្យបន្តរស់នៅទៀត ចំណែកឯអ្នកដែលមានសារជាតិជាមនុស្សអាក្រក់ ហើយអ្នកដែលបះបោរទាស់នឹងព្រះជាម្ចាស់ដែលអាចមើលឃើញ គឺជាអ្នកដែលនឹងត្រូវក្លាយជារបស់ដែលត្រូវបំផ្លាញចោល។

(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ក្បួនខ្នាតដែលមនុស្សលោកវិនិច្ឆ័យអ្នកដទៃ គឺផ្អែកលើឥរិយាបថរបស់ពួកគេ។ អស់អ្នកណាដែលប្រព្រឹត្តអំពើល្អគឺជាមនុស្សសុចរិត រីឯអស់អ្នកណាប្រព្រឹត្តអំពើគួរឱ្យស្អប់ខ្ពើម គឺជាមនុស្សអាក្រក់។ ក្បួនខ្នាតដែលព្រះជាម្ចាស់ជំនុំជម្រះមនុស្សលោក គឺផ្អែកលើថា តើសារជាតិរបស់ពួកគេ ចុះចូលនឹងទ្រង់ដែរឬអត់។ នរណាម្នាក់ដែលចុះចូលនឹងព្រះជាម្ចាស់ គឺជាមនុស្សសុចរិត រីឯនរណាម្នាក់ដែលមិនចុះចូល គឺជាសត្រូវ និងជាមនុស្សអាក្រក់ ទោះបីជាអាកប្បកិរិយារបស់មនុស្សម្នាក់នោះល្អឬអាក្រក់ ហើយទោះបីជាសម្ដីរបស់ពួកគេត្រឹមត្រូវឬមិនត្រូវឡើយ។ មនុស្សមួយចំនួនចង់ប្រើប្រាស់អំពើល្អ ដើម្បីទទួលបានទិសដៅល្អនាពេលអនាគត ហើយមនុស្សខ្លះទៀតចង់ប្រើប្រាស់សម្ដីល្អៗ ដើម្បីទទួលបានទិសដៅល្អមួយ។ មនុស្សគ្រប់គ្នាជឿទាំងខុសឆ្គងថា ព្រះជាម្ចាស់កំណត់លទ្ធផលរបស់មនុស្សក្រោយពីទ្រង់បានទតឃើញអាកប្បកិរិយារបស់ពួកគេឬក្រោយពីទ្រង់បានស្ដាប់ឮសម្ដីរបស់ពួកគេ។ ហេតុនេះ មនុស្សភាគច្រើនចង់ទាញយកផលចំណេញពីចំណុចនេះ ដើម្បីបោកបញ្ឆោតព្រះជាម្ចាស់ឱ្យប្រទាននូវការអនុគ្រោះដល់ពួកគេបានមួយគ្រា។ នៅពេលអនាគត មនុស្សដែលនឹងនៅរស់រានក្នុងសភាពនៃការសម្រាក សុទ្ធតែនឹងត្រូវឆ្លងកាត់នូវគ្រារងទុក្ខវេទនា ហើយក៏នឹងត្រូវធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ផងដែរ។ ពួកគេនឹងក្លាយជាមនុស្សដែលបានបំពេញភារកិច្ចរបស់ខ្លួន និងជាអ្នកដែលបានចុះចូលនឹងព្រះជាម្ចាស់ ដោយចេតនាពិត។ អស់អ្នកណាដែលគ្រាន់តែចង់ប្រើឱកាសនេះ មកបម្រើដោយមានចេតនាគេចវេសពីការអនុវត្តនូវសេចក្ដីពិត នឹងមិនត្រូវអនុញ្ញាតឱ្យបន្តរស់នៅទៀតឡើយ។ ព្រះជាម្ចាស់មានក្បួនខ្នាតសមស្រប សម្រាប់ការរៀបចំលទ្ធផលរបស់បុគ្គលម្នាក់ៗ។ ទ្រង់មិនមែនគ្រាន់តែសម្រេចព្រះទ័យ លើការទាំងអស់នេះ ស្របទៅតាមសម្ដី និងទង្វើរបស់មនុស្សម្នាក់ៗនោះឡើយ ហើយទ្រង់ក៏មិនសម្រេចព្រះទ័យផ្អែកតាមទង្វើរបស់មនុស្សម្នាក់ក្នុងអំឡុងពេលតែមួយគ្រានោះដែរ។ ទ្រង់នឹងមិនអត់ឱនជាដាច់ខាតចំពោះទង្វើអាក្រក់របស់មនុស្សណាម្នាក់ ដោយសារតែពួកគេបានបម្រើដល់ទ្រង់កាលពីមុនមកឡើយ ហើយទ្រង់ក៏នឹងមិនលើកលែងដល់នរណាម្នាក់ឱ្យរួចផុតពីសេចក្ដីស្លាប់ ដោយសាររយៈពេលដែលពួកគេបានលះបង់ចំពោះទ្រង់តែមួយគ្រានោះឡើយ។ គ្មាននរណាម្នាក់អាចគេចផុតពីទុក្ខវេទនាសម្រាប់អំពើអាក្រក់របស់គេឡើយ ហើយគ្មាននរណាម្នាក់អាចគ្របបាំងអាកប្បកិរិយាអាក្រក់របស់ពួកគេ ហើយគេចចេញពីទុក្ខវេទនានៃសេចក្ដីអន្តរាយបានទេ។ ប្រសិនបើមនុស្សអាចបំពេញភារកិច្ចរបស់ពួកគេបានដោយពិតប្រាកដ នោះមានន័យថា ពួកគេមានភក្ដីភាពជានិច្ចចំពោះព្រះជាម្ចាស់ និងមិនព្យាយាមចង់បានរង្វាន់នោះទេ ទោះបីជាពួកគេទទួលបានព្រះពរ ឬទទួលសំណាងអាក្រក់ក៏ដោយ។ ប្រសិនបើមនុស្សមានភក្ដីភាពចំពោះព្រះជាម្ចាស់ នៅពេលដែលពួកគេឃើញព្រះពរ ប៉ុន្តែបាត់បង់ភក្ដីភាពរបស់ពួកគេ នៅពេលដែលពួកគេមិនអាចមើលឃើញព្រះពរ ហើយ ប្រសិនបើមនុស្សទាំងនេះ ដែលកន្លងមកធ្លាប់ធ្វើការបម្រើព្រះជាម្ចាស់ដោយស្មោះ តែចុងក្រោយពួកគេនៅតែមិនអាចធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ ឬបំពេញភារកិច្ចដែលត្រូវបានប្រគល់ជូនពួកគេបាន ដូច្នេះ មនុស្សបែបនេះនឹងនៅតែជារបស់ដែលត្រូវបំផ្លាញចោលដដែល។ និយាយឱ្យខ្លី មនុស្សទុច្ចរិតមិនអាចរស់រាននៅបានរហូតអស់កល្បជានិច្ចឡើយ ហើយពួកគេក៏មិនអាចចូលទៅក្នុងសេចក្ដីសម្រាកបានដែរ។ មានតែមនុស្សសុចរិតប៉ុណ្ណោះ ទើបជាម្ចាស់នៃសេចក្ដីសម្រាក។

(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ការដែលនរណាម្នាក់ទទួលបានព្រះពរ ឬទទួលរងសំណាងអាក្រក់ឬអត់នោះ គឺត្រូវកំណត់ទៅតាមសារជាតិរបស់គេ មិនមែនទៅតាមសារជាតិទូទៅដែលមនុស្សម្នាក់អាចមានដូចគ្នានឹងអ្នកដទៃនោះទេ។ ព្រះបន្ទូលដែលពោលបែបនេះ ឬក្បួនខ្នាតបែបនេះ មិនមានសោះឡើយនៅនគរស្ថានសួគ៌។ ចុងក្រោយ ប្រសិនបើមនុស្សម្នាក់អាចរួចជីវិតបាន នោះគឺដោយសារពួកគេបានបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយចុងក្រោយ ប្រសិនបើពួកគេមិនអាចបន្តរស់នៅរហូតដល់ពេលសម្រាកបានទេ នោះគឺដោយសារពួកគេបះបោរទាស់នឹងព្រះជាម្ចាស់ ហើយមិនបានបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ មនុស្សគ្រប់គ្នាមានទិសដៅសមស្របមួយ ដែលត្រូវបានកំណត់ទៅតាមសារជាតិរបស់បុគ្គលម្នាក់ៗ ហើយគ្មានអ្វីពាក់ព័ន្ធនឹងមនុស្សដទៃទាល់តែសោះ។ ឥរិយាបថអាក្រក់របស់កូនមិនអាចផ្ទេរទៅឱ្យឪពុកម្ដាយបានឡើយ ហើយសេចក្ដីសុចរិតរបស់កូន ក៏មិនអាចចែករំលែកជាមួយឪពុកម្ដាយរបស់ពួកគេបានដែរ។ ឥរិយាបថអាក្រក់របស់ឪពុកម្ដាយ មិនអាចផ្ទេរទៅឱ្យកូនចៅបានឡើយ ហើយសេចក្ដីសុចរិតរបស់ឪពុកម្ដាយ ក៏មិនអាចចែករំលែកជាមួយកូនចៅរបស់ពួកគេបានដែរ។ មនុស្សគ្រប់គ្នាមានបាបរៀងៗខ្លួន ហើយមនុស្សគ្រប់គ្នាត្រេកអរសប្បាយនឹងព្រះពររបស់ពួកគេរៀងៗខ្លួន។ គ្មាននរណាម្នាក់អាចជំនួសបុគ្គលណាម្នាក់បានឡើយ។ នេះគឺជាសេចក្ដីសុចរិត។ តាមទស្សនៈរបស់មនុស្ស ប្រសិនបើឪពុកម្ដាយទទួលបានព្រះពរ នោះកូនចៅរបស់ពួកគេ គប្បីអាចទទួលបានភ័ព្វសំណាងដែរ ហើយប្រសិនបើកូនចៅប្រព្រឹត្តអាក្រក់ នោះឪពុកម្ដាយរបស់ពួកគេ ក៏ត្រូវតែទទួលរងបាបទាំងនោះដែរ។ នេះគឺជាទស្សនៈរបស់មនុស្សលោក ហើយមនុស្សលោកប្រព្រឹត្តអំពើផ្សេងៗតាមរបៀបនេះឯង។ វាមិនមែនជាទស្សនៈរបស់ព្រះជាម្ចាស់ឡើយ។ លទ្ធផលរបស់មនុស្សម្នាក់ ត្រូវកំណត់ទៅតាមសារជាតិដែលចេញមកពីទង្វើរបស់ពួកគេ ហើយលទ្ធផលនេះ តែងតែត្រូវកំណត់យ៉ាងសមស្របបំផុត។ គ្មាននរណាម្នាក់អាចរ៉ាប់រងបាបរបស់អ្នកផ្សេងទៀតបានឡើយ ហើយបើទោះបីជាដូច្នេះក្ដី ក៏គ្មាននរណាម្នាក់អាចទទួលទណ្ឌកម្មជំនួសនរណាម្នាក់ទៀតបានដែរ។ ចំណុចនេះ គឺដាច់ខាតណាស់។ ការដែលឪពុកម្ដាយស្រឡាញ់ថែទាំកូនចៅរបស់ពួកគេ ពុំបង្ហាញថា ពួកគេអាចធ្វើអំពើសុចរិតជំនួសកូនចៅរបស់ពួកគេបានឡើយ ហើយកាតព្វកិច្ចដែលកូនចៅត្រូវស្រឡាញ់ចំពោះឪពុកម្ដាយរបស់ពួកគេ ក៏មិនមានន័យថា ពួកគេអាចធ្វើអំពើសុចរិតជំនួសឪពុកម្ដាយរបស់ពួកគេដែរ។ នេះគឺជាអត្ថន័យពិតប្រាកដនៃព្រះបន្ទូលដែលថា «មានមនុស្សពីរនាក់នៅឯវាល ម្នាក់នឹងត្រូវយកទៅ ហើយម្នាក់នឹងត្រូវទុកឱ្យនៅ។ មានស្ត្រីពីរនាក់កំពុងកិនម្សៅ ម្នាក់នឹងត្រូវយកទៅ ម្នាក់នឹងត្រូវទុកឱ្យនៅ»។ មនុស្សមិនអាចយកកូនចៅរបស់ពួកគេដែលប្រព្រឹត្តអំពើអាក្រក់ទៅក្នុងសេចក្ដីសម្រាក ដោយសំអាងលើសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ពួកគេចំពោះកូនចៅគេបានឡើយ ហើយគ្មាននរណាម្នាក់អាចយកប្រពន្ធ (ប្ដី) ទៅក្នុងសេចក្ដីសម្រាក ដោយសំអាងលើអំពើសុចរិតផ្ទាល់ខ្លួនរបស់ពួកគេបានដែរ។ នេះគឺជាបទបញ្ញត្តិគ្រប់គ្រងមួយ គឺគ្មានការលើកលែងចំពោះនរណាម្នាក់ឡើយ។ នៅចុងបញ្ចប់ អ្នកប្រព្រឹត្តអំពើសុចរិត គឺជាអ្នកប្រព្រឹត្តអំពើសុចរិត ហើយអ្នកប្រព្រឹត្តអំពើអាក្រក់ គឺជាអ្នកប្រព្រឹត្តអំពើអាក្រក់។ នៅទីបំផុត អ្នកប្រព្រឹត្តអំពើសុចរិត គង់នឹងត្រូវអនុញ្ញាតឱ្យរស់រានបន្ត រីឯអ្នកប្រព្រឹត្តអាក្រក់ នឹងត្រូវបំផ្លាញចោល។ មនុស្សបរិសុទ្ធ មានភាពបរិសុទ្ធ។ ពួកគេមិនស្មោកគ្រោកនោះទេ។ មនុស្សស្មោកគ្រោក មានភាពស្មោកគ្រោក ហើយគ្មានចំណែកណាមួយរបស់ពួកគេដែលបរិសុទ្ធឡើយ។ មនុស្សដែលនឹងត្រូវបំផ្លាញចោល គឺជាមនុស្សអាក្រក់ ហើយមនុស្សដែលអាចរស់រានបន្តបាន គឺជាមនុស្សសុចរិត បើទោះបីជាកូនចៅរបស់មនុស្សអាក្រក់ធ្វើនូវអំពើសុចរិត ហើយបើទោះបីជាឪពុកម្ដាយរបស់មនុស្សសុចរិត ប្រព្រឹត្តអំពើអាក្រក់ក៏ដោយ។ ប្ដីជឿ និងប្រពន្ធមិនជឿសាសនា គ្មានអ្វីទាក់ទងគ្នាទេ ហើយកូនជឿនិងឪពុកម្ដាយមិនជឿសាសនា ក៏គ្មានអ្វីទាក់ទងគ្នាដែរ។ មនុស្សពីរប្រភេទនេះ គឺមិនចុះសម្រុងនឹងគ្នាទាល់តែសោះ។ នៅមុនពេលចូលទៅក្នុងសេចក្ដីសម្រាក មនុស្សមានអារម្មណ៍ជាប់ជំពាក់ខាងរូបកាយនិងគ្រួសារ ប៉ុន្តែនៅពេលដែលពួកគេបានចូលទៅក្នុងសេចក្ដីសម្រាកហើយ នោះនឹងលែងមានអារម្មណ៍ជាប់ជំពាក់ខាងរូបកាយនិងគ្រួសារដែលត្រូវរំឭកនឹកដល់ទៀតហើយ។ អស់អ្នកណាដែលបំពេញភារកិច្ចរបស់ខ្លួន គឺជាសត្រូវរបស់អស់អ្នកដែលមិនបំពេញភារកិច្ចរបស់ខ្លួន។ អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់ និងអស់អ្នកណាដែលស្អប់ទ្រង់ ប្រឆាំងទាស់នឹងគ្នាទៅវិញទៅមក។ អស់អ្នកណាដែលនឹងចូលទៅក្នុងសេចក្ដីសម្រាក និងអ្នកដែលនឹងត្រូវបំផ្លាញ គឺជាភាវៈដែលព្រះបង្កើតមកពីរប្រភេទដែលមិនចុះសម្រុងនឹងគ្នាឡើយ។ ភាវៈដែលព្រះបង្កើតមក ដែលបំពេញភារកិច្ចរបស់ខ្លួន នឹងអាចរួចជីវិតបាន ចំណែកឯភាវៈដែលព្រះបង្កើតមកដែលមិនបានបំពេញភារកិច្ចរបស់ខ្លួន នឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ ជាងនេះទៅទៀត វានឹងត្រូវបន្តរហូតដល់អស់កល្បជានិច្ច។

(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ពេលនេះ តើអ្នកយល់ហើយឬនៅថា អ្វីទៅជាការជំនុំជម្រះ ហើយអ្វីទៅជាសេចក្ដីពិតទេ? ប្រសិនបើអ្នកយល់ហើយ នោះខ្ញុំសូមណែនាំឱ្យអ្នកចុះចូលចំពោះការជំនុំជម្រះដោយស្ដាប់បង្គាប់ ពុំនោះទេ អ្នកនឹងមិនដែលមានឱកាសទទួលបានការពេញព្រះទ័យពីព្រះជាម្ចាស់ ឬត្រូវបានព្រះអង្គនាំចូលទៅក្នុងនគររបស់ទ្រង់ឡើយ។ អស់អ្នកដែលទទួលយកតែការជំនុំជម្រះ ប៉ុន្តែមិនធ្លាប់ត្រូវបានបន្សុទ្ធសោះ ពោលគឺ អស់អ្នកដែលគេចពីកិច្ចការនៃការជំនុំជម្រះ នោះនឹងត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើម។ អំពើបាបរបស់ពួកគេកាន់តែអាក្រក់ឡើង និងកាន់តែកើនច្រើនឡើងៗជាងពួកផារិស៊ីទៅទៀត ដ្បិតពួកគេបានក្បត់ព្រះជាម្ចាស់ ហើយបះបោរទាស់ទទឹងនឹងទ្រង់ផង។ ជាងនេះទៅទៀត មនុស្សទាំងនេះមិនសមនឹងធ្វើការផង ពួកគេនឹងទទួលបាននូវការដាក់ទោសដែលកាន់តែធ្ងន់ធ្ងរ ជាការដាក់ទោសដ៏អស់កល្បជានិច្ច។ ព្រះជាម្ចាស់នឹងមិនទុកជនក្បត់ណាម្នាក់ដែលធ្លាប់បង្ហាញភក្ដីភាពចំពោះព្រះបន្ទូល តែក្រោយមក បែរជាក្បត់ទ្រង់វិញនោះឡើយ។ មនុស្សបែបនេះ នឹងទទួលបាននូវការផ្ដន្ទាទោស តាមរយៈទណ្ឌកម្ម ដល់វិញ្ញាណ ព្រលឹង និងរូបកាយ។ តើនេះមិនមែនជាការបើកសម្ដែងពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនច្បាស់ជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងការជំនុំជម្រះ និងបកអាក្រាតមនុស្សទេឬអី? ក្នុងពេលជំនុំជម្រះ ព្រះជាម្ចាស់បញ្ជូនអស់អ្នកណាដែលប្រព្រឹត្តអំពើអាក្រក់គ្រប់ប្រភេទ ទៅកាន់កន្លែងដែលពោរពេញដោយវិញ្ញាណអាក្រក់ ហើយបណ្ដោយឱ្យវិញ្ញាណអាក្រក់ទាំងនោះ បំផ្លាញរូបកាយខាងសាច់ឈាមរបស់ពួកគេទៅតាមទង្វើចិត្តរបស់វា ហើយរូបកាយរបស់អ្នកទាំងនេះ បញ្ចេញជាក្លិនគំរង់សពមនុស្ស។ នេះហើយជាការផ្ដន្ទាទោសដែលពួកគេសមនឹងទទួលបាន។ ព្រះជាម្ចាស់កត់ត្រាពីអំពើបាបគ្រប់យ៉ាងរបស់អ្នកជឿក្លែងក្លាយដែលគ្មានភាពស្មោះត្រង់ របស់សាវ័កក្លែងក្លាយ និងអ្នកធ្វើការក្លែងក្លាយក្នុងសៀវភៅកំណត់ត្រារបស់គេ ហើយនៅពេលដែលពេលវេលាត្រឹមត្រូវមកដល់ ព្រះអង្គក៏បណ្ដេញពួកគេឱ្យទៅក្នុងចំណោមវិញ្ញាណស្មោកគ្រោក ទុកឱ្យវិញ្ញាណស្មោកគ្រោកទាំងនោះ បង្ខូចរូបកាយរបស់គេទាំងមូលតាមចិត្ត ដោយធ្វើបែបនេះ​ដើម្បីកុំឱ្យពួកគេអាចកើតមកវិញបាន និងមិនឱ្យឃើញពន្លឺថ្ងៃម្ដងទៀតឡើយ។ ព្រះជាម្ចាស់បានកត់ត្រាមនុស្សអាក្រក់ក្នុងចំណោមពួកមនុស្សកំពុតដែលធ្វើកិច្ចការបម្រើបានមួយគ្រា ប៉ុន្តែមិនបានរក្សាភាពស្មោះត្រង់រហូតដល់ទីបញ្ចប់ ដោយបណ្ដោយឱ្យពួកគេលិចលង់ក្នុងអំពើលាមកជាមួយពួកមនុស្សអាក្រក់ ហើយបង្កើតក្រុមបក្ខពួកជាមួយពួកអ្នកមិនជឿព្រះចម្រុះគ្នា ហើយនៅទីបំផុត ព្រះជាម្ចាស់នឹងធ្វើឱ្យពួកគេវិនាសសាបសូន្យទៅ។ ព្រះជាម្ចាស់បណ្ដេញអស់អ្នកដែលពុំធ្លាប់មានភក្ដីភាពចំពោះព្រះគ្រីស្ទ ឬពុំធ្លាប់រួមចំណែកជាកម្លាំងអ្វីសោះចេញ ហើយក៏មិនខ្វល់ពីពួកគេដែរ លុះនៅពេលប្ដូរសម័យកាល ទ្រង់នឹងធ្វើឱ្យគេសាបសូន្យទៅ។ ពួកគេលែងមានវត្តមានលើផែនដី ហើយក៏មិនបានធ្វើដំណើរចូលទៅក្នុងនគរព្រះដែរ។ ព្រះជាម្ចាស់កត់ត្រា អ្នកដែលមិនធ្លាប់ស្មោះត្រង់ចំពោះព្រះជាម្ចាស់ តែគ្មានជម្រើសអ្វីផ្សេងក្រៅពីមានទំនាក់ទំនងជាមួយទ្រង់ដោយគ្រាន់តែបង្គ្រប់កិច្ចក្នុងចំណោមអស់អ្នកដែលបម្រើរាស្ត្ររបស់ទ្រង់។ មនុស្សបែបនេះមានចំនួនតិចតួចណាស់ដែលនៅរស់រានមានជីវិត ចំណែកមនុស្សភាគច្រើនសុទ្ធតែត្រូវបំផ្លាញចោលជាមួយនឹងអស់អ្នកដែលធ្វើការមិនទាំងត្រូវនឹងបទដ្ឋានផងនោះ។ ចុងក្រោយ ព្រះជាម្ចាស់នឹងនាំអស់អ្នកដែលមានចិត្តគំនិតដូចព្រះជាម្ចាស់ ពោលគឺជារាស្ត្រ និងពួកកូនប្រុសរបស់ព្រះជាម្ចាស់ ព្រមទាំងអស់អ្នកដែលទ្រង់កំណត់ឱ្យធ្វើជាសង្ឃ ចូលទៅក្នុងនគររបស់ព្រះអង្គ។ ពួកគេគឺជាកញ្ចក់ថ្លាឆ្លុះបញ្ចាំងកិច្ចការរបស់ព្រះជាម្ចាស់។ ចំពោះអស់អ្នកដែលមិនអាចរាប់បញ្ចូលក្នុងប្រភេទមនុស្សដែលព្រះជាម្ចាស់បានកំណត់ទុក ពួកគេនឹងត្រូវកត់ត្រាទុកក្នុងចំណោមអ្នកមិនជឿទៅតាមចំណាត់ថ្នាក់ផ្សេងៗ ហើយអ្នករាល់គ្នាប្រាកដជាអាចស្រមៃបានហើយថា លទ្ធផលរបស់ពួកគេនឹងទៅជាយ៉ាងណា។ អ្វីៗគ្រប់យ៉ាងដែលខ្ញុំគួរនិយាយ គឺខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នារួចហើយ។ មាគ៌ាដែលអ្នករាល់គ្នាជ្រើសរើស គឺជាជម្រើសផ្ទាល់ខ្លួនរបស់អ្នកតែម្នាក់ឯងប៉ុណ្ណោះ។ អ្វីដែលអ្នករាល់គ្នាគួរយល់គឺ កិច្ចការរបស់ព្រះជាម្ចាស់ មិនដែលរង់ចាំបុគ្គលណាម្នាក់ដែលមិនអាចដើរតាមលំអានរបស់ទ្រង់ទាន់នោះឡើយ ហើយនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ មិនបង្ហាញក្ដីសន្ដោសដល់មនុស្សម្នាក់ណាឡើយ។

(ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ៣. នៅក្នុងសាសនាយូដា និងគ្រីស្ទសាសនា មានមនុស្សជាច្រើនដែលជឿលើព្រះជាម្ចាស់ដ៏ពិត ដែលថ្វាយបង្គំព្រះជាម្ចាស់នៅក្នុងព្រះវិហារ និងពួកជំនុំ ហើយហាក់ដូចជាបង្ហាញថាពួកគេមានជំនឿស៊ប់ណាស់។ ទោះបីអ្នកខ្លះមិនទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាក៏ដោយ ក៏ពួកគេមិនបានធ្វើអ្វីដែលប្រឆាំង ឬថ្កោលទោសផ្គាប់មុខចំពោះព្រះជាម្ចាស់ដែរ។ តើព្រះជាម្ចាស់នឹងសង្រ្គោះមនុស្សដូចជាពួកគេដែរឬទេ?

បន្ទាប់៖ ២. បក្សកុម្មុយនីស្តចិន និងពិភពសាសនាបានវក់វីនៅក្នុងការថ្កោលទោស និងការប្រឆាំងរបស់ពួកគេចំពោះព្រះដ៏មានគ្រប់ព្រះចេស្ដា ដោយប្រឌិតរឿង និងផ្សព្វផ្សាយពាក្យចចាមអារ៉ាម ព្រមទាំងសេចក្តីខុសឆ្គងជាច្រើន។ តើព្រះជាម្ចាស់នឹងប្រព្រឹត្តយ៉ាងដូចម្ដេចទៅចំពោះអស់អ្នកដែលទទួលយកទាំងងងឹតងងុលពាក្យចចាមអារ៉ាម និងសេចក្តីខុសឆ្គងទាំងនេះ ហើយមិនខិតខំស្វែងរក និងសិក្សាអំពីផ្លូវពិត? តើពួកគេនឹងមានទីបញ្ចប់បែបណាដែរ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ