២. បក្សកុម្មុយនីស្តចិន និងពិភពសាសនាបានវក់វីនៅក្នុងការថ្កោលទោស និងការប្រឆាំងរបស់ពួកគេចំពោះព្រះដ៏មានគ្រប់ព្រះចេស្ដា ដោយប្រឌិតរឿង និងផ្សព្វផ្សាយពាក្យចចាមអារ៉ាម ព្រមទាំងសេចក្តីខុសឆ្គងជាច្រើន។ តើព្រះជាម្ចាស់នឹងប្រព្រឹត្តយ៉ាងដូចម្ដេចទៅចំពោះអស់អ្នកដែលទទួលយកទាំងងងឹតងងុលពាក្យចចាមអារ៉ាម និងសេចក្តីខុសឆ្គងទាំងនេះ ហើយមិនខិតខំស្វែងរក និងសិក្សាអំពីផ្លូវពិត? តើពួកគេនឹងមានទីបញ្ចប់បែបណាដែរ?

ខគម្ពីរយោង៖

«រាស្ត្រអញត្រូវបំផ្លាញដោយកង្វះចំណេះដឹង» (ហូសេ ៤:៦)

«មនុស្សលេលាស្លាប់ដោយព្រោះចង់បានប្រាជ្ញា» (សុភាសិត ១០:២១)

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

អស់អ្នកដែលគ្រវីក្បាលនៅពេលពួកគេឮពីសេចក្តីពិត ដែលញញឹមពេលដែលពួកគេឮអំពីការជជែកពីសេចក្ដីស្លាប់ គឺជាអ្នកដែលកើតចេញពីសាតាំង ហើយពួកគេគឺជាអ្នកដែលនឹងត្រូវបានផាត់ចោល។ មនុស្សជាច្រើននៅក្នុងពួកជំនុំគ្មានយោបល់ទេ។ នៅពេលមានអ្វីដែលបោកបញ្ឆោតកើតឡើង ពួកគេស្រាប់តែឈរនៅខាងសាតាំង។ ពួកគេថែមទាំងអាក់អន់ចិត្តចំពោះការដែលត្រូវហៅថាជាកញ្ជះរបស់សាតាំង។ ទោះបីជាមនុស្សអាចនិយាយថាពួកគេគ្មានយោបល់ ពួកគេតែងតែឈរនៅម្ខាងដោយគ្មានសេចក្ដីពិត ពួកគេមិនដែលឈរនៅម្ខាងនៃសេចក្តីពិតនៅចំពេលដែលសំខាន់នោះទេ ពួកគេមិនដែលក្រោកឈរ និងប្រកែកតវ៉ាចំពោះសេចក្ដីពិតឡើយ។ តើពួកគេពិតជាខ្វះនូវយោបល់មែនទេ? ហេតុអ្វីបានជាពួកគេស្រាប់តែយកខាងសាតាំង? ហេតុអ្វីបានជាពួកគេមិនដែលនិយាយពាក្យមួយម៉ាត់ដែលសមរម្យ និងសមហេតុផល ក្នុងការគាំទ្រសេចក្តីពិត? តើស្ថានភាពនេះកើតឡើងយ៉ាងពិតប្រាកដ ដោយសារតែការភាន់ច្រលំមួយពេលរបស់ពួកគេឬទេ? មនុស្សដែលមានយោបល់កាន់តែតិច នោះពួកគេកាន់តែមិនអាចឈរនៅខាងសេចក្តីពិតបាន។ តើនេះបង្ហាញពីអ្វី? តើវាមិនបង្ហាញថាមនុស្សដែលគ្មានយោបល់ គឺស្រលាញ់ការអាក្រក់ទេឬ? តើវាមិនបានបង្ហាញថាពួកគេជាមនុស្សដ៏ស្មោះត្រង់របស់សាតាំងទេឬ? ហេតុអ្វីពួកគេអាចឈរនៅខាងសាតាំង ហើយនិយាយភាសារបស់វា? រាល់ពាក្យសម្តី និងការប្រព្រឹត្តរបស់ពួកគេ ការបង្ហាញចេញនៅលើផ្ទៃមុខរបស់ពួកគេ គឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ពួកគេមិនមែនជាអ្នកដែលស្រឡាញ់សេចក្ដីពិតទេ។ ផ្ទុយទៅវិញ ពួកគេគឺជាមនុស្សដែលស្អប់សេចក្ដីពិត។ ការដែលពួកគេអាចឈរនៅខាងសាតាំង គឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាសាតាំងពិតជាស្រឡាញ់អារក្សតូចៗទាំងនេះ ដែលបានលះបង់ជីវិតរបស់ពួកគេដើម្បីជាប្រយោជន៍ដល់សាតាំង។ តើហេតុការណ៍ទាំងអស់នេះមិនច្បាស់ពេញលេញទេឬអី?

(ដកស្រង់ពី «ការព្រមានដល់អស់អ្នកដែលមិនអនុវត្តសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

តើអ្វីទៅជាប្រតិកម្មដំបូងដែលមនុស្សខ្លះមាន នៅពេលដែលពួកគេឮពាក្យចចាមអារ៉ាម ឬពាក្យមូលបង្កាច់អំពីព្រះជាម្ចាស់? ប្រតិកម្មដំបូងរបស់ពួកគេ គឺចាប់ផ្ដើមឆ្ងល់ថាតើពាក្យចចាមអារ៉ាមទាំងនោះជាការពិត ឬក៏អត់ និងថាតើពាក្យចចាមអារ៉ាមទាំងនេះមានពិត ឬក៏អត់ ហើយបន្ទាប់មក ពួកគេចាប់ផ្ដើមមានអាកប្បកិរិយាបែបរង់ចាំមើល។ បន្ទាប់មក ពួកគេចាប់ផ្ដើមគិតថា «វាគ្មានផ្លូវក្នុងការផ្ទៀងផ្ទាត់រឿងនេះឡើយ។ តើវាពិតជាបានកើតឡើងឬទេ? តើពាក្យចចាមអារ៉ាមនេះជាការពិតឬក៏អត់?» ទោះបីមនុស្សបែបនេះមិនបង្ហាញវាចេញមកខាងក្រៅក៏ដោយ ប៉ុន្តែ នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេបានចាប់ផ្ដើមសង្ស័យ និងចាប់ផ្ដើមបដិសេធព្រះជាម្ចាស់រួចទៅហើយ។ តើអ្វីទៅជាសារជាតិនៃអាកប្បកិរិយាបែបនេះ និងសារជាតិនៃទស្សនៈបែបនេះទៅ? តើវាមិនមែនជាអំពើក្បត់ទេឬ? ប្រសិនបើពួកគេមិនបានជួបរឿងនេះទេ នោះអ្នកមិនអាចមើលឃើញអំពីទស្សនៈរបស់មនុស្សទាំងនេះឡើយ។ វាហាក់ដូចជាពួកគេមិនមានជម្លោះជាមួយព្រះជាម្ចាស់ឡើយ និងហាក់ដូចជាពួកគេមិនចាត់ទុកទ្រង់ជាសត្រូវរបស់គេអ៊ីចឹង។ យ៉ាងណាមិញ នៅពេលដែលពួកគេបានជួបបញ្ហា ភ្លាមៗនោះពួកគេក៏ឈរជាមួយសាតាំង ហើយប្រឆាំងនឹងព្រះជាម្ចាស់។ តើការនេះមានន័យដូចម្ដេចទៅ? វាមានន័យថា មនុស្ស និងព្រះជាម្ចាស់កំពុងតែប្រឆាំងគ្នា! វាមិនមែនព្រះជាម្ចាស់ចាត់ទុកមនុស្សជាខ្មាំងសត្រូវឡើយ ប៉ុន្តែ វាជាសារជាតិរបស់មនុស្សផ្ទាល់ ដែលប្រឆាំងនឹងព្រះជាម្ចាស់។ ទោះបីជាពួកគេបានដើរតាមទ្រង់យូរប៉ុនណា ឬពួកគេធ្លាប់បានបង់ថ្លៃដ៏ធំយ៉ាងណា ហើយទោះបីជាពួកគេបានសរសើរតម្កើងព្រះជាម្ចាស់យ៉ាងណា ពួកគេខំទប់ខ្លួនកុំឱ្យប្រឆាំងនឹងទ្រង់យ៉ាងណា ហើយទោះបីជាពួកគេខំជំរុញខ្លួនឯងឱ្យស្រឡាញ់ព្រះជាម្ចាស់ខ្លាំងកម្រិតណាក៏ដោយ ក៏ពួកគេមិនអាចចាត់ទុកព្រះជាម្ចាស់ថា ជាព្រះជាម្ចាស់នោះដែរ។ តើនេះមិនត្រូវបានកំណត់ដោយសារជាតិរបស់មនុស្សទេឬ? ប្រសិនបើអ្នកចាត់ទុកទ្រង់ថា ជាព្រះជាម្ចាស់ ហើយជឿយ៉ាងប្រាកដថា ទ្រង់ជាព្រះជាម្ចាស់ តើអ្នកនៅតែអាចមានមន្ទិលចំពោះទ្រង់ទៀតឬ? តើដួងចិត្តរបស់អ្នកនៅតែមានសំណួរអំពីទ្រង់ទៀតឬ? វាមិនអាចមានតទៅទៀតឡើយ មែនទេ? ទំនោររបស់លោកីយ៍នេះ គឺអាក្រក់ណាស់ ហើយពូជសាសន៍មនុស្សនេះក៏អាក្រក់ដែរ បើដូច្នេះ តើអ្នកអាចមិនមានសញ្ញាណណាមួយអំពីទំនោរទាំងនោះយ៉ាងម៉េចកើតទៅ? អ្នកជាមនុស្សអាក្រក់ណាស់ ដូច្នេះ តើអ្នកអាចមិនមានសញ្ញាណអំពីការនេះយ៉ាងម៉េចកើតទៅ? ហើយមួយទៀត ដោយគ្រាន់តែឮពាក្យចចាមអារ៉ាមពីរបី និងពាក្យមួលបង្កាច់មួយចំនួនអាចធ្វើឱ្យអ្នកមានសញ្ញាណជាច្រើនអំពីព្រះជាម្ចាស់ និងនាំឱ្យអ្នកស្រមើស្រមើអំពីរឿងជាច្រើនទៅហើយ បើដូច្នេះ វាបង្ហាញថា កម្ពស់របស់អ្នកនៅក្មេងខ្ចីខ្លាំងណាស់! ដោយគ្រាន់តែ «សំឡេង» សត្វមុស និងសត្វរុយពីរបីក្បាល តើវាអាចបញ្ឆោតអ្នកបានឬ? តើនេះជាមនុស្សប្រភេទណាទៅ? តើអ្នកដឹងអំពីអ្វីដែលព្រះជាម្ចាស់ព្រះតម្រិះអំពីមនុស្សបែបនេះទេ? ព្រះជាម្ចាស់មានអាកប្បកិរិយាយ៉ាងច្បាស់ទាក់ទងនឹងរបៀបដែលទ្រង់ប្រព្រឹត្តចំពោះពួកគេ។ ព្រះជាម្ចាស់មានវិធានការតែមួយគត់ចំពោះមនុស្សទាំងនេះ គឺច្រានពួកគេចោល។ នេះមានន័យថា ទ្រង់លែងយកព្រះទ័យទុកដាក់ចំពោះពួកគេ ហើយលែងខ្វល់ខ្វាយចំពោះមនុស្សដ៏ល្ងីល្ងើទាំងនេះទៀតហើយ។ ហេតុអ្វីបានជាដូច្នេះ? នោះគឺដោយសារតែនៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ទ្រង់មិនដែលមានផែនការទទួលយកមនុស្សដែលស្បថស្បែប្រឆាំងនឹងទ្រង់ រហូតដល់ទីបញ្ចប់ និងអស់អ្នកដែលមិនមានគម្រោងស្វែងរកផ្លូវ ដើម្បីចុះសម្រុងជាមួយទ្រង់នោះឡើយ។

(ដកស្រង់ពី «របៀបដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ និងលទ្ធផលដែលកើតចេញពីកិច្ចការរបស់ទ្រង់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

អស់អ្នកដែលជាកម្មសិទ្ធិរបស់សាតាំងនឹងត្រូវត្រឡប់ទៅសាតាំងវិញ រីឯអស់អ្នកដែលជារបស់ព្រះជាម្ចាស់ ប្រាកដជាស្វែងរកនូវសេចក្តីពិត។ ការនេះគឺសម្រេចដោយធម្មជាតិរបស់ពួកគេ។ អស់អ្នកដែលដើរតាមសាតាំងទាំងអស់នឹងត្រូវវិនាស! គ្មានការអាណិតអាសូរណា នឹងត្រូវបានបង្ហាញដល់មនុស្សបែបនេះឡើយ។ ចូរឱ្យអ្នកដែលស្វែងរកសេចក្តីពិតនឹងត្រូវបានប្រទានឱ្យ ហើយចូរឱ្យពួកគេអាចរីករាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តដែលស្កប់របស់ពួកគេ។ ព្រះជាម្ចាស់ទ្រង់សុចរិត។ ទ្រង់នឹងមិនបង្ហាញការសព្វព្រះទ័យដោយលំអៀងចំពោះនរណាម្នាក់ឡើយ។ ប្រសិនបើអ្នកជាអារក្ស នោះអ្នកមិនអាចអនុវត្តនូវសេចក្ដីពិតបានឡើយ។ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលស្វែងរកសេចក្ដីពិត នោះវាប្រាកដច្បាស់ថា អ្នកនឹងមិនត្រូវបានចាប់ជាឈ្លើយដោយសាតាំងឡើយ។ ការនេះគឺហួសពីការសង្ស័យទាំងអស់។

(ដកស្រង់ពី «ការព្រមានដល់អស់អ្នកដែលមិនអនុវត្តសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ឧបាយកលតូចតាចរបស់អ្នកដែលមិនមានយោបល់ នឹងនាំទៅដល់ការបំផ្លាញពួកគេ ដោយដៃរបស់មនុស្សអាក្រក់ ហើយពួកគេនឹងត្រូវល្បួងដោយការទាំងនោះ ដោយមិនវិលត្រឡប់មកវិញឡើយ។ ហើយការប្រព្រឹត្តបែបនេះ គឺជាអ្វីដែលពួកគេសមនឹងទទួល ព្រោះពួកគេមិនស្រឡាញ់សេចក្តីពិត ព្រោះពួកគេមិនអាចឈរនៅខាងនៃសេចក្តីពិតបាន ពីព្រោះពួកគេដើរតាមមនុស្សអាក្រក់ ហើយឈរនៅខាងមនុស្សអាក្រក់ ហើយដោយសារតែពួកគេឃុបឃិតជាមួយមនុស្សអាក្រក់ និងប្រឆាំងព្រះជាម្ចាស់។ ពួកគេដឹងយ៉ាងច្បាស់ថាអ្វីដែលមនុស្សអាក្រក់បញ្ចេញគឺជាអំពើអាក្រក់ ប៉ុន្តែពួកគេមានចិត្តរឹងរូស ហើយបែរខ្នងដាក់សេចក្ដីពិតដើម្បីដើរតាមពួកគេវិញ។ តើមនុស្សទាំងនេះដែលមិនអនុវត្តនូវសេចក្តីពិត ប៉ុន្តែជាអ្នកដែលបំផ្លាញ និងគួរឱ្យស្អប់ខ្ពើម មិនមែនសុទ្ធតែប្រព្រឹត្តអំពើអាក្រក់ទេឬអី? ទោះបីមានអ្នកខ្លះក្នុងចំណោមពួកគេដែលធ្វើខ្លួនគេថាជាស្តេច និងជាអ្នកដទៃទៀតដែលដើរតាមពួកគេក៏ដោយ តើធម្មជាតិដែលប្រឆាំងនឹងព្រះជាម្ចាស់របស់ពួកគេ មិនដូចគ្នាទាំងអស់ទេឬ? តើមានលេសអ្វីដែលពួកគេអាចអះអាងថាព្រះជាម្ចាស់មិនជួយសង្រ្គោះពួកគេនោះ? តើមានលេសអ្វីដែលពួកគេអាចអះអាងថាព្រះជាម្ចាស់មិនសុចរិត? តើវាមិនមែនជាអំពើអាក្រក់របស់ពួកគេដែលកំពុងតែបំផ្លាញពួកគេទេឬ? តើវាមិនមែនជាការបះបោររបស់ពួកគេដែលកំពុងទាញពួកគេធ្លាក់ចូលក្នុងនរកទេឬ? នៅទីបំផុតមនុស្សដែលអនុវត្តនូវសេចក្តីពិត នឹងត្រូវបានសង្គ្រោះ និងធ្វើឱ្យបានគ្រប់លក្ខណ៍ ដោយសារតែសេចក្ដីពិត។ នៅទីបំផុត អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត នឹងនាំសេចក្តីអន្តរាយដល់ខ្លួនគេដោយសារតែសេចក្តីពិត។ ទាំងនេះគឺជាការបញ្ចប់ដែលរង់ចាំអ្នកដែលអនុវត្តនូវសេចក្តីពិត និងអ្នកដែលមិនអនុវត្តនូវសេចក្ដីពិត។

(ដកស្រង់ពី «ការព្រមានដល់អស់អ្នកដែលមិនអនុវត្តសេចក្តីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

អស់អ្នកណាដែលប្រាថ្នាចង់បានជីវិតដោយមិនពឹងលើសេចក្ដីពិតដែលព្រះគ្រីស្ទមានបន្ទូល គឺជាមនុស្សដែលគួរឱ្យអស់សំណើចបំផុតនៅលើផែនដី ហើយអស់អ្នកណាដែលមិនទទួលយកមាគ៌ានៃជីវិតដែលព្រះគ្រីស្ទបាននាំមក គឺជាមនុស្សដែលវង្វេងវង្វាន់ក្នុងការរវើរវាយ។ ដូច្នេះហើយ ខ្ញុំមានប្រសាសន៍ថា អស់អ្នកណាដែលមិនទទួលយកព្រះគ្រីស្ទនៃគ្រាចុងក្រោយ នឹងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើមជារៀងរហូត។ ព្រះគ្រីស្ទគឺជាខ្លោងទ្វាររបស់មនុស្សទៅកាន់នគរក្នុងសម័យចុងក្រោយ ហើយគ្មាននរណាម្នាក់អាចរំលងពីទ្រង់បានឡើយ។ គ្មាននរណាម្នាក់អាចត្រូវបានព្រះជាម្ចាស់ធ្វើឲ្យគ្រប់លក្ខណ៍បានទេ លើកលែងតែតាមរយៈព្រះគ្រីស្ទប៉ុណ្ណោះ។ អ្នកជឿលើព្រះជាម្ចាស់ ដូច្នេះអ្នកត្រូវតែទទួលយកព្រះបន្ទូលរបស់ទ្រង់ ហើយចុះចូលចំពោះព្រះបន្ទូលរបស់ទ្រង់។ កុំគិតតែពីការទទួលបានព្រះពរ ខណៈដែលមិនអាចទទួលយកសេចក្តីពិត និងការផ្គត់ផ្គង់ជីវិតនោះឡើយ។ ព្រះគ្រីស្ទយាងមកក្នុងសម័យចុងក្រោយ ដើម្បីឲ្យទ្រង់អាចផ្គត់ផ្គង់នូវជីវិតដល់មនុស្សទាំងអស់ដែលជឿលើទ្រង់ដោយស្មោះអស់ពីចិត្ត។ កិច្ចការនេះមានឡើងសម្រាប់តែបញ្ចប់យុគសម័យចាស់ ហើយឈានចូលយុគសម័យថ្មី ហើយកិច្ចការនេះគឺជាមាគ៌ាដែលមនុស្សទាំងអស់ដែលចង់ចូលក្នុងយុគសម័យថ្មីត្រូវតែដើរ។ ប្រសិនបើអ្នកមិនទទួលស្គាល់ព្រះគ្រីស្ទ ហើយថែមទាំងថ្កោលទោស ប្រមាថ ឬក៏បៀតបៀនទ្រង់ នោះអ្នកច្បាស់ជាត្រូវឆេះអស់កល្បជានិច្ច ហើយនឹងមិនអាចចូលទៅក្នុងនគររបស់ព្រះជាម្ចាស់បានឡើយ។ នេះគឺដោយសារតែព្រះគ្រីស្ទអង្គនេះផ្ទាល់ គឺជាការសម្ដែងចេញនៃព្រះវិញ្ញាណបរិសុទ្ធ ជាការសម្ដែងចេញនៃព្រះជាម្ចាស់ ជាព្រះអង្គដែលព្រះជាម្ចាស់បានប្រគល់ឱ្យធ្វើកិច្ចការរបស់ទ្រង់នៅលើផែនដី។ ដូច្នេះហើយ ខ្ញុំមានប្រសាសន៍ថា ប្រសិនបើអ្នកមិនអាចទទួលយកនូវអ្វីទាំងអស់ដែលព្រះគ្រីស្ទនៃគ្រាចុងក្រោយបានធ្វើនោះទេ នោះអ្នកប្រមាថព្រះវិញ្ញាណបរិសុទ្ធហើយ។ ទណ្ឌកម្មដ៏ស័ក្តិសមសម្រាប់អស់អ្នកដែលប្រមាថព្រះវិញ្ញាណបរិសុទ្ធ គឺជាក់ស្ដែងចំពោះមនុស្សគ្រប់គ្នា។ ខ្ញុំក៏សូមប្រាប់អ្នកផងដែរថា ប្រសិនបើអ្នកតតាំងនឹងព្រះគ្រីស្ទនៃគ្រាចុងក្រោយ ប្រសិនបើអ្នកបដិសេធព្រះគ្រីស្ទនៃគ្រាចុងក្រោយ នោះគ្មាននរណាផ្សេងអាចរ៉ាប់រងផលវិបាកចំពោះការនេះជំនួសអ្នកបានឡើយ។ លើសពីនេះទៅទៀត ចាប់ពីពេលនោះតទៅ អ្នកនឹងគ្មានឱកាសទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ទៀតឡើយ។ ទោះបីជាអ្នកប្រាថ្នាចង់លោះខ្លួនឯងក៏ដោយ ក៏អ្នកនឹងមិនអាចបានឃើញព្រះភក្ត្ររបស់ព្រះជាម្ចាស់ម្ដងទៀតដែរ។ នេះគឺដោយសារតែអ្វីដែលអ្នកកំពុងតតាំងមិនមែនជាមនុស្សទេ អ្វីដែលអ្នកបដិសេធមិនមែនជាបុគ្គលដែលមិនសំខាន់នោះទេ ប៉ុន្តែគឺជាព្រះគ្រីស្ទវិញ។ តើអ្នកដឹងពីផលវិបាកនៃរឿងនេះទេ? អ្នកមិនមែនកំពុងប្រព្រឹត្តកំហុសតូចតាចនោះទេ ប៉ុន្តែគឺកំពុងប្រព្រឹត្តអំពើបាបដ៏សាហាវឃោរឃៅវិញ។ ដូច្នេះហើយ ខ្ញុំសូមណែនាំមនុស្សគ្រប់គ្នាថា កុំបញ្ចេញចង្កូម និងក្រញ៉ាំ ឬធ្វើការរិះគន់តាមអំពើចិត្តនៅចំពោះមុខសេចក្ដីពិតឡើយ ដ្បិតមានតែសេចក្ដីពិតប៉ុណ្ណោះដែលអាចនាំជីវិតមកឱ្យអ្នកបាន ហើយគ្មានអ្វីក្រៅពីសេចក្ដីពិតដែលអាចឱ្យអ្នកបានកើតជាថ្មី ហើយបានឃើញព្រះភក្ត្ររបស់ព្រះជាម្ចាស់ម្ដងទៀតបានឡើយ។

(ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ១. គ្រោះមហន្តរាយកំពុងតែកើតឡើងជាញឹកញាប់នៅទូទាំងពិភពលោក ហើយវាកំពុងតែរីកធំឡើងជាលំដាប់ ដោយចង់ប្រាប់ជាមុនអំពីការមកដល់នៃគ្រាចុងក្រោយ។ ព្រះគម្ពីរចែងថា «ចុងបញ្ចប់នៃរបស់ទាំងអស់ជិតមកដល់ហើយ» (១ ពេត្រុស ៤:៧)។ យើងដឹងថា នៅពេលដែលព្រះអម្ចាស់យាងត្រលប់មកវិញក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ទ្រង់នឹងប្រទានរង្វាន់ដល់ការល្អ និងដាក់ទោសការអាក្រក់ ហើយកំណត់ពីទីបញ្ចប់របស់មនុស្ស។ ដូច្នេះ តើទ្រង់នឹងប្រទានរង្វាន់ដល់ការល្អ និងដាក់ទោសការអាក្រក់យ៉ាងដូចម្ដេចទៅ? តើទ្រង់នឹងកំណត់ពីទីបញ្ចប់របស់មនុស្សយ៉ាងដូចម្ដេចទៅ?

បន្ទាប់៖ ៣. មនុស្សខ្លះបានទទួលស្គាល់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់យេស៊ូវ ប៉ុន្តែដោយសារតែពួកគេខ្លាចត្រូវបក្សកុម្មុយនីស្តចិនចាប់ខ្លួន និងបៀតបៀន ព្រមទាំងខ្លាចរងការសម្លុតបំភ័យ និងការគំរាមកំហែងពីសំណាក់ពួកគ្រូគង្វាល និងពួកចាស់ទុំនៃសហគមន៍សាសនា ពួកគេមិនហ៊ានទទួលយកផ្លូវពិតទេ។ តើទីបញ្ចប់របស់មនុស្សបែបនេះនឹងក្លាយជាបែបណាទៅ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ