៣. នៅក្នុងសាសនាយូដា និងគ្រីស្ទសាសនា មានមនុស្សជាច្រើនដែលជឿលើព្រះជាម្ចាស់ដ៏ពិត ដែលថ្វាយបង្គំព្រះជាម្ចាស់នៅក្នុងព្រះវិហារ និងពួកជំនុំ ហើយហាក់ដូចជាបង្ហាញថាពួកគេមានជំនឿស៊ប់ណាស់។ ទោះបីអ្នកខ្លះមិនទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាក៏ដោយ ក៏ពួកគេមិនបានធ្វើអ្វីដែលប្រឆាំង ឬថ្កោលទោសផ្គាប់មុខចំពោះព្រះជាម្ចាស់ដែរ។ តើព្រះជាម្ចាស់នឹងសង្រ្គោះមនុស្សដូចជាពួកគេដែរឬទេ?

ខគម្ពីរយោង៖

«ដ្បិតព្រះជាម្ចាស់បានដាក់បញ្ញត្តិមកដោយចែងថា ចូរផ្ដល់កិត្តិយសដល់ឪពុកម្ដាយរបស់អ្នក៖ ហើយអ្នកដែលដាក់បណ្ដាសាឪពុក ឬម្ដាយ នោះសូមឱ្យគេអស់ជីវិតចុះ។ តែអ្នកពោលថា អស់អ្នកណាដែលនិយាយទៅកាន់ឪពុក ឬម្ដាយរបស់ខ្លួនថា របស់អ្វីដែលខ្ញុំគួរតែអាចផ្ដល់ជូនដល់លោកទាំងពីរបាន នោះវាជាដង្វាយបាត់ទៅហើយ។ ហើយគេនឹងមានសេរីភាពបើគេមិនផ្ដល់កិត្តិយសដល់ឪពុក ឬម្ដាយរបស់ខ្លួន។ ដូចនេះអ្នកបានធ្វើឱ្យបញ្ញត្តិរបស់ព្រះជាម្ចាស់លែងមានឥទ្ធិពលហើយ ដោយសារតែទំនៀមទម្លាប់របស់អ្នក។ ឱមនុស្សមានពុតត្បុតអើយ ហោរាអេសាយបានថ្លែងទំនាយពីអ្នកត្រូវបានល្អណាស់ ដោយថាមនុស្សទាំងនេះបានមកក្បែរខ្ញុំដោយមាត់ និងលើកតម្កើងខ្ញុំដោយបបូរមាត់ប៉ុណ្ណោះ តែដួងចិត្តរបស់គេនៅឆ្ងាយពីខ្ញុំណាស់។ តែពួកគេថ្វាយបង្គំខ្ញុំដោយឥតបានការ ដោយធ្វើការបង្រៀនគេពីគោលលទ្ធិមនុស្សប៉ុណ្ណោះ» (ម៉ាថាយ ១៥:៤-៩)

«មិនមែនគ្រប់គ្នាដែលហៅខ្ញុំថា ព្រះអម្ចាស់ ព្រះអម្ចាស់ សុទ្ធតែចូលទៅក្នុងនគរស្ថានសួគ៌ឡើយ ប៉ុន្តែអ្នកណាដែលធ្វើតាមបំណងព្រះហឫទ័យព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើ។ មនុស្សជាច្រើននឹងនិយាយមកខ្ញុំនៅថ្ងៃនោះថា ព្រះអម្ចាស់ ព្រះអម្ចាស់អើយ តើយើងមិនបានថ្លែងទំនាយនៅក្នុងព្រះនាមទ្រង់ ហើយដេញអារក្សនៅក្នុងព្រះនាមទ្រង់ ព្រមទាំងធ្វើកិច្ចការដ៏អស្ចារ្យជាច្រើននៅក្នុងព្រះនាមទ្រង់ទេឬអី? បន្ទាប់មក ខ្ញុំនឹងប្រកាសទៅពួកគេថា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ៖ ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ» (ម៉ាថាយ ៧:២១-២៣)

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

ក្បួនខ្នាតដែលមនុស្សលោកវិនិច្ឆ័យអ្នកដទៃ គឺផ្អែកលើឥរិយាបថរបស់ពួកគេ។ អស់អ្នកណាដែលប្រព្រឹត្តអំពើល្អគឺជាមនុស្សសុចរិត រីឯអស់អ្នកណាប្រព្រឹត្តអំពើគួរឱ្យស្អប់ខ្ពើម គឺជាមនុស្សទុច្ចរិត។ ក្បួនខ្នាតដែលព្រះជាម្ចាស់ជំនុំជម្រះមនុស្សលោក គឺផ្អែកលើថា តើសារជាតិរបស់ពួកគេ ចុះចូលនឹងទ្រង់ដែរឬអត់។ នរណាម្នាក់ដែលចុះចូលនឹងព្រះជាម្ចាស់ គឺជាមនុស្សសុចរិត រីឯនរណាម្នាក់ដែលមិនចុះចូល គឺជាសត្រូវ និងជាមនុស្សទុច្ចរិត ទោះបីជាអាកប្បកិរិយារបស់មនុស្សម្នាក់នោះល្អឬអាក្រក់ ហើយទោះបីជាសម្ដីរបស់ពួកគេត្រឹមត្រូវឬមិនត្រូវឡើយ។ មនុស្សមួយចំនួនចង់ប្រើប្រាស់អំពើល្អ ដើម្បីទទួលបានទិសដៅល្អនាពេលអនាគត ហើយមនុស្សខ្លះទៀតចង់ប្រើប្រាស់សម្ដីល្អៗ ដើម្បីទទួលបានទិសដៅល្អមួយ។ មនុស្សគ្រប់គ្នាជឿទាំងខុសឆ្គងថា ព្រះជាម្ចាស់កំណត់លទ្ធផលរបស់មនុស្សក្រោយពីទ្រង់បានទតឃើញអាកប្បកិរិយារបស់ពួកគេឬក្រោយពីទ្រង់បានស្ដាប់ឮសម្ដីរបស់ពួកគេ។ ហេតុនេះ មនុស្សភាគច្រើនចង់ទាញយកផលចំណេញពីចំណុចនេះ ដើម្បីបោកបញ្ឆោតព្រះជាម្ចាស់ឱ្យប្រទាននូវការអនុគ្រោះដល់ពួកគេបានមួយគ្រា។ នៅពេលអនាគត មនុស្សដែលនឹងនៅរស់រានក្នុងសភាពនៃការសម្រាក សុទ្ធតែនឹងត្រូវឆ្លងកាត់នូវគ្រារងទុក្ខវេទនា ហើយក៏នឹងត្រូវធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ផងដែរ។ ពួកគេនឹងក្លាយជាមនុស្សដែលបានបំពេញភារកិច្ចរបស់ខ្លួន និងជាអ្នកដែលបានចុះចូលនឹងព្រះជាម្ចាស់ ដោយចេតនាពិត។ អស់អ្នកណាដែលគ្រាន់តែចង់ប្រើឱកាសនេះ មកបម្រើដោយមានចេតនាគេចវេសពីការអនុវត្តនូវសេចក្ដីពិត នឹងមិនត្រូវអនុញ្ញាតឱ្យបន្តរស់នៅទៀតឡើយ។ ព្រះជាម្ចាស់មានក្បួនខ្នាតសមស្រប សម្រាប់ការរៀបចំលទ្ធផលរបស់បុគ្គលម្នាក់ៗ។ ទ្រង់មិនមែនគ្រាន់តែសម្រេចព្រះទ័យ លើការទាំងអស់នេះ ស្របទៅតាមសម្ដី និងទង្វើរបស់មនុស្សម្នាក់ៗនោះឡើយ ហើយទ្រង់ក៏មិនសម្រេចព្រះទ័យផ្អែកតាមទង្វើរបស់មនុស្សម្នាក់ក្នុងអំឡុងពេលតែមួយគ្រានោះដែរ។ ទ្រង់នឹងមិនអត់ឱនជាដាច់ខាតចំពោះទង្វើអាក្រក់របស់មនុស្សណាម្នាក់ ដោយសារតែពួកគេបានបម្រើដល់ទ្រង់កាលពីមុនមកឡើយ ហើយទ្រង់ក៏នឹងមិនលើកលែងដល់នរណាម្នាក់ឱ្យរួចផុតពីសេចក្ដីស្លាប់ ដោយសារការលះបង់របស់ពួកគេ ចំពោះព្រះជាម្ចាស់តែមួយគ្រានោះឡើយ។ គ្មាននរណាម្នាក់អាចគេចផុតពីទុក្ខវេទនាសម្រាប់អំពើអាក្រក់របស់គេឡើយ ហើយគ្មាននរណាម្នាក់អាចគ្របបាំងអាកប្បកិរិយាអាក្រក់របស់ពួកគេ ហើយគេចចេញពីទុក្ខវេទនានៃសេចក្ដីអន្តរាយបានទេ។ ប្រសិនបើមនុស្សអាចបំពេញភារកិច្ចរបស់ពួកគេបានដោយពិតប្រាកដ នោះមានន័យថា ពួកគេស្មោះត្រង់ជានិច្ចចំពោះព្រះជាម្ចាស់ និងមិនព្យាយាមចង់បានរង្វាន់នោះទេ ទោះបីជាពួកគេទទួលបានព្រះពរ ឬទទួលសំណាងអាក្រក់ក៏ដោយ។ ប្រសិនបើមនុស្សស្មោះត្រង់ចំពោះព្រះជាម្ចាស់ នៅពេលដែលពួកគេឃើញព្រះពរ ប៉ុន្តែបាត់បង់ភាពស្មោះត្រង់របស់ពួកគេ នៅពេលដែលពួកគេមិនអាចមើលឃើញព្រះពរ ហើយនៅចុងបញ្ចប់ ប្រសិនបើពួកគេនៅតែមិនអាចធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ ឬបំពេញភារកិច្ចដែលត្រូវបានប្រគល់ជូនពួកគេ នោះពួកគេនឹងនៅតែជារបស់ដែលត្រូវបំផ្លាញចោលដដែល ទោះបីជាពួកគេធ្លាប់បានបម្រើព្រះជាម្ចាស់ដោយស្មោះត្រង់កាលពីមុនមក ឬក៏អត់ក្ដី។ និយាយឱ្យខ្លី មនុស្សទុច្ចរិតមិនអាចរស់រាននៅបានរហូតអស់កល្បជានិច្ចឡើយ ហើយពួកគេក៏មិនអាចចូលទៅក្នុងសេចក្ដីសម្រាកបានដែរ។ មានតែមនុស្សសុចរិតប៉ុណ្ណោះ ទើបជាម្ចាស់នៃសេចក្ដីសម្រាក។

(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ទាក់ទិននឹងភាពសំខាន់បំផុតក្នុងការដើរតាមព្រះជាម្ចាស់ គ្រប់យ៉ាងគួរតែអាស្រ័យលើព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន៖ មិនថាអ្នកកំពុងស្វែងរកការចូលទៅក្នុងជីវិត ឬការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះទេ គ្រប់យ៉ាងគួរតែនៅចំណុចកណ្តាលរង្វង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន។ ប្រសិនបើអ្វីដែលអ្នកទំនាក់ទំនង និងស្វែងរកមិនស្ថិតនៅកណ្ដាលរង្វង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្នទេ នោះអ្នកជាមនុស្សចម្លែកនៅចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយគ្មានសេសសល់នូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ អ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានគឺ មនុស្សដែលដើរតាមដានព្រះបាទរបស់ព្រះអង្គ។ មិនថាអ្វីដែលអ្នកបានយល់ដឹងពីមុនមានលក្ខណៈអស្ចារ្យ ឬបរិសុទ្ធប៉ុនណានោះទេ ព្រះជាម្ចាស់មិនចង់បានឡើយ ហើយប្រសិនបើអ្នកមិនអាចដករបស់អស់ទាំងនោះចេញទេ នោះរបស់អស់ទាំងនោះនឹងក្លាយជាឧបសគ្គយ៉ាងធំចំពោះការចូលទៅក្នុងអនាគត។ មានពរហើយអស់អ្នកណាដែលអាចដើរតាមពន្លឺនាពេលបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សដែលមានអាយុច្រើនមកហើយក៏បានដើរតាមដានព្រះបាទារបស់ព្រះជាម្ចាស់ដែរ ប៉ុន្ដែពួកគេមិនអាចដើរតាមព្រះអង្គរហូតមកដល់ថ្ងៃនេះទេ នេះគឺជាព្រះពររបស់មនុស្សនៅគ្រាចុងក្រោយ។ អស់អ្នកដែលបានដើរតាមកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ និងអស់អ្នកណាដែលអាចដើរតាមដានព្រះបាទារបស់ព្រះជាម្ចាស់ គឺពួកគេដើរតាមព្រះជាម្ចាស់ទៅគ្រប់ទីកន្លែងដែលព្រះអង្គដឹកនាំពួកគេទៅ មនុស្សទាំងអស់នេះជាអ្នកដែលព្រះអង្គប្រទានពរ។ អស់អ្នកណាដែលមិនដើរតាមកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនបានចូលទៅក្នុងកិច្ចការនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ មិនថាពួកគេប្រឹងប្រែងប៉ុនណា ឬមិនថាពួកគេរងទុក្ខប៉ុនណា ឬពួកគេប្រឹងរត់ទៅមុខយ៉ាងណានោះទេ គឺគ្មានអ្វីមួយដែលមានន័យសម្រាប់ព្រះជាម្ចាស់ឡើយ ហើយព្រះអង្គនឹងមិនស្ងើចសរសើរពួកគេឡើយ។ ថ្ងៃនេះ អស់អ្នកណាដែលដើរតាមព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ គឺស្ថិតនៅក្នុងចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ អស់អ្នកណាដែលជាជនចម្លែកចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់នាពេលបច្ចុបន្ន គឺស្ថិតនៅក្រៅចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ ហើយមនុស្សប្រភេទនេះ មិនមានការស្ងើចសរសើរពីព្រះជាម្ចាស់ឡើយ។ ការបម្រើដែលមានការបែកចេញពីព្រះសូរសៀងបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាការបម្រើនៃសាច់ឈាម និងសញ្ញាណ ហើយវាមិនអាចស្របនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើមនុស្សរស់នៅក្នុងសញ្ញាណសាសនា នោះពួកគេមិនអាចធ្វើអ្វីដែលសមនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយទោះបីជាពួកគេបម្រើព្រះជាម្ចាស់ក្ដី ក៏ពួកគេបម្រើនៅក្នុងការស្រមើស្រមៃ និងសញ្ញាណដែរ ហើយមិនមានលក្ខណៈគ្រប់គ្រាន់ក្នុងការបម្រើស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ អស់អ្នកដែលមិនអាចដើរតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយអស់អ្នកណាដែលមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏មិនអាចបម្រើព្រះជាម្ចាស់បានដែរ។ ព្រះជាម្ចាស់ចង់បានការបម្រើដែលស្របតាមព្រះហឫទ័យរបស់ព្រះអង្គ ទ្រង់មិនចង់បានការបម្រើដែលចេញពីសញ្ញាណ និងសាច់ឈាមឡើយ។ ប្រសិនបើមនុស្សមិនអាចដើរតាមជំហាននៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ នោះពួកគេរស់នៅក្នុងសញ្ញាណហើយ។ ការបម្រើរបស់មនុស្សបែបនេះកាត់ផ្ដាច់ និងមានការរំខាន ហើយការបម្រើបែបនេះធ្វើឡើងដោយផ្ទុយនឹងព្រះជាម្ចាស់។ ដូចនេះ អស់អ្នកណាដែលមិនអាចដើរតាមដានព្រះបាទារបស់ព្រះជាម្ចាស់ មិនអាចបម្រើព្រះជាម្ចាស់បានទេ ហើយអស់អ្នកដែលមិនអាចដើរតាមដានព្រះបាទរបស់ព្រះជាម្ចាស់ ភាគច្រើនប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយមិនអាចស្របនឹងព្រះជាម្ចាស់ឡើយ។ «ការដើរតាមកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ» មានន័យថា ជាការស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន ជាការដែលអាចប្រព្រឹត្ដស្របនឹងតម្រូវការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ ជាការដែលអាចស្ដាប់បង្គាប់ និងដើរតាមព្រះជាម្ចាស់នាពេលបច្ចុប្បន្ន និងជាការចូលទៅដែលស្របតាមព្រះសូរសៀងថ្មីបំផុតរបស់ព្រះជាម្ចាស់។ នេះទើបជាមនុស្សដែលដើរតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងនៅក្នុងចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សបែបនេះ គឺមិនត្រឹមតែអាចទទួលនូវការសរសើរពីព្រះជាម្ចាស់ប៉ុណ្ណោះទេ តែថែមទាំងអាចស្គាល់នូវនិស្ស័យរបស់ព្រះជាម្ចាស់ដែលមាននៅក្នុងកិច្ចការចុងក្រោយរបស់ព្រះអង្គ និងអាចស្គាល់នូវសញ្ញាណ និងការមិនស្ដាប់បង្គាប់របស់មនុស្ស ព្រមទាំងធម្មជាតិរបស់មនុស្ស និងលក្ខណៈផ្សំរបស់គេផង តាមរយៈកិច្ចការចុងក្រោយបំផុតរបស់ព្រះអង្គ។ លើសពីនេះទៅទៀត ពួកគេអាចសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេបន្ដិចម្ដងៗនៅក្នុងអំឡុងពេលដែលគេបម្រើដល់ទ្រង់។ មានតែមនុស្សបែបនេះប៉ុណ្ណោះ ទើបជាអ្នកដែលអាចទទួលបានព្រះជាម្ចាស់ និងជាអ្នកដែលបានរកឃើញផ្លូវដ៏ពិតយ៉ាងប្រាកដ។ អស់អ្នកណាដែលត្រូវផាត់ចោលដោយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាមនុស្សដែលមិនអាចដើរតាមកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ និងជាអ្នកដែលប្រឆាំងទាស់នឹងកិច្ចការចុងក្រោយរបស់ទ្រង់។ មនុស្សបែបនេះប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយបើកចំហរ ពីព្រោះព្រះជាម្ចាស់បានធ្វើកិច្ចការថ្មី ហើយដោយសារតែរូបអង្គនៃព្រះមិនដូចជាសញ្ញាណរបស់ពួកគេ ជាលទ្ធផល ពួកគេប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយបើកចំហរ និងបានយកការជំនុំជម្រះមកទម្លាក់លើព្រះអង្គ ដែលនាំឱ្យព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធពួកគេ។ ការមានចំណេះដឹងអំពីកិច្ចការចុងក្រោយបំផុតរបស់ព្រះជាម្ចាស់មិនមែនជារឿងងាយស្រួលទេ ប៉ុន្ដែប្រសិនបើមនុស្សមានគំនិតស្ដាប់បង្គាប់កិច្ចការរបស់ព្រះជាម្ចាស់ នោះពួកគេនឹងមានឱកាសមើលឃើញព្រះអង្គ ហើយនិងមានឱកាសទទួលបានការដឹកនាំថ្មីបំផុតរបស់ព្រះវិញ្ញាណបរិសុទ្ធផង។ អស់អ្នកណាដែលប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់ដោយចេតនា មិនអាចទទួលបានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ ឬការណែនាំពីព្រះជាម្ចាស់ឡើយ។ ដូចនេះ មិនថាមនុស្សអាចទទួលនូវកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ ឬអត់នោះទេ គឺអាស្រ័យលើព្រះគុណរបស់ព្រះជាម្ចាស់ ហើយវាគឺអាស្រ័យលើការស្វែងរករបស់ពួកគេ ព្រមទាំងអាស្រ័យលើចេតនារបស់ពួកគេដែរ។

មានពរហើយអស់អ្នកដែលអាចស្ដាប់បង្គាប់តាមព្រះសូរសៀងនាពេលបច្ចុប្បន្ននៃរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មិនថាពួកគេធ្លាប់ធ្វើយ៉ាងណា ឬមួយថាព្រះវិញ្ញាណបរិសុទ្ធធ្លាប់ធ្វើការនៅក្នុងពួកគេបែបណានោះទេ អស់អ្នកដែលទទួលបានកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ គឺជាអ្នកដែលទទួលបានព្រះពរខ្លាំងបំផុតហើយ ហើយអស់អ្នកដែលមិនអាចដើរតាមកិច្ចការចុងក្រោយនាពេលបច្ចុប្បន្នទេ គឺត្រូវបានផាត់ចោល។

(ដកស្រង់ពី «ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅក្នុងដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ វាក៏មានសេចក្ដីតម្រូវសមស្របនីមួយៗសម្រាប់មនុស្សដែរ។ អស់អ្នកណាដែលស្ថិតនៅក្នុងចរន្តរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺមានព្រះវត្តមាននិងការប្រៀនប្រដៅរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយអស់អ្នកណាដែលមិនស្ថិតនៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ គឺស្ថិតនៅក្រោមបញ្ជារបស់សាតាំង ហើយគ្មានកិច្ចការណាមួយរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ មនុស្សដែលស្ថិតនៅក្នុងចរន្ត របស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្នកដែលទទួលយកនូវកិច្ចការថ្មីរបស់ព្រះជាម្ចាស់ និងជាអ្នកដែលសហការនៅក្នុងកិច្ចការថ្មីរបស់ព្រះជាម្ចាស់។ ប្រសិនបើអស់អ្នកដែលស្ថិតនៅក្នុងចរន្តនេះ គ្មានសមត្ថភាពក្នុងការសហការ ហើយមិនអាចអនុវត្តតាមសេចក្តីពិតដែលព្រះជាម្ចាស់បានតម្រូវក្នុងអំឡុងពេលនេះទេ នោះពួកគេនឹងត្រូវទទួលពិន័យ ហើយបើអាក្រក់បំផុត ពួកគេនឹងត្រូវព្រះវិញ្ញាណបរិសុទ្ធបោះបង់ចោលតែម្ដង។ អស់អ្នកណាដែលទទួលយកកិច្ចការថ្មីនៃព្រះវិញ្ញាណបរិសុទ្ធ នឹងរស់នៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ ហើយពួកគេនឹងទទួលបានការមើលថែ និងការការពារពីព្រះវិញ្ញាណបរិសុទ្ធ។ អស់អ្នកណាដែលព្រមអនុវត្តតាមសេចក្តីពិត ត្រូវបានព្រះវិញ្ញាណបរិសុទ្ធបំភ្លឺ ហើយអស់អ្នកណាដែលមិនព្រមអនុវត្តតាមសេចក្តីពិត ត្រូវទទួលពិន័យពីព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងអាចទទួលទោសពៃរ៍ទៀតផង។ មិនថាពួកគេជាមនុស្សប្រភេទណានោះឡើយបើពួកគេស្ថិតនៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ នោះព្រះជាម្ចាស់នឹងទទួលខុសត្រូវចំពោះមនុស្សទាំងអស់ដែលទទួលយកកិច្ចការថ្មីរបស់ទ្រង់ សម្រាប់ជាប្រយោជន៍ដល់ព្រះនាមទ្រង់។ អស់អ្នកណាដែលថ្វាយសិរីល្អដល់ព្រះនាមទ្រង់ ហើយព្រមអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ នឹងទទួលបានព្រះពររបស់ទ្រង់ ហើយអស់អ្នកណាដែលមិនស្ដាប់បង្គាប់តាមទ្រង់ និងមិនអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ទេ នោះនឹងទទួលទោសរបស់ទ្រង់មិនខាន។ មនុស្សដែលស្ថិតនៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធគឺជាមនុស្សដែលទទួលយកកិច្ចការថ្មី ហើយដោយសារតែពួកគេបានទទួលយកកិច្ចការថ្មី ដូច្នេះ ពួកគេគួរតែសហការឱ្យបានសមគួរជាមួយព្រះជាម្ចាស់ ហើយគេមិនគួរប្រព្រឹត្តដូចជាពួកបះបោរ ដែលមិនបំពេញតាមភារកិច្ចរបស់ខ្លួននោះឡើយ។ នេះជាសេចក្ដីតម្រូវតែមួយគត់របស់ព្រះជាម្ចាស់ដែលមានចំពោះមនុស្ស។ សម្រាប់មនុស្សដែលមិនទទួលយកកិច្ចការថ្មី៖ ពួកគេស្ថិតនៅខាងក្រៅចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ ហើយការប្រៀនប្រដៅ និងការលលត់ដំរបស់ព្រះវិញ្ញាណបរិសុទ្ធមិនអនុវត្តចំពោះពួកគេឡើយ។ ពេញមួយថ្ងៃ មនុស្សទាំងនេះរស់នៅក្នុងសាច់ឈាម ពួកគេរស់នៅតាមគំនិតរបស់ពួកគេ ហើយគ្រប់កិច្ចការដែលពួកគេធ្វើ គឺស្របតាមគោលលទ្ធិ ដែលបង្កើតឡើងដោយការវិភាគ និងការស្រាវជ្រាវចេញពីខួរក្បាលរបស់ពួកគេផ្ទាល់។ នេះមិនមែនជាសេចក្ដីតម្រូវសម្រាប់កិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយហើយក៏មិនមែនជាកិច្ចសហប្រតិបត្តិការជាមួយព្រះជាម្ចាស់នោះដែរ។ អស់អ្នកណាដែលមិនទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ក៏គ្មានព្រះវត្តមានរបស់ព្រះជាម្ចាស់ហើយលើសពីនេះ ក៏គ្មានព្រះពរ និងការការពារពីព្រះជាម្ចាស់នោះដែរ។ ពាក្យសម្ដីនិងទង្វើភាគច្រើនរបស់ពួកគេប្រកាន់ខ្ជាប់តាមសេចក្ដីតម្រូវពីអតីតកាលនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលជាគោលលទ្ធិ មិនមែនជាសេចក្តីពិតនោះឡើយ។ គោលលទ្ធិ និងបទបញ្ជាទាំងនេះ គឺគ្រប់គ្រាន់ក្នុងការបញ្ជាក់ថា ការប្រជុំរបស់មនុស្សទាំងនេះ គឺគ្មានអ្វីក្រៅពីសាសនានោះឡើយ ហើយពួកគេមិនមែនជាពូជជ្រើសរើសឬជាវត្ថុនៃកិច្ចការរបស់ព្រះជាម្ចាស់នោះឡើយ។ ការជួបជុំរបស់អ្នកទាំងនោះអាចត្រូវបានហៅថាជាការប្រជុំដ៏ធំបែបសាសនាប៉ុណ្ណោះ ហើយវាមិនត្រូវបានហៅថាជាពួកជំនុំឡើយ។ នេះជាការពិតមួយដែលមិនអាចប្រកែកបានឡើយ។ ពួកគេមិនមានកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ អ្វីដែលពួកគេធ្វើ ហាក់ដូចជាក្លិននៃសាសនា អ្វីដែលគេរស់នៅ ហាក់ដូចជាពោរពេញដោយសាសនា ដូច្នេះ ពួកគេគ្មានព្រះវត្តមាន និងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយក៏គ្មានសិទ្ធិទទួលការប្រៀនប្រដៅ ឬការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធនោះដែរ។ មនុស្សទាំងនេះដូចជាសាកសព និងដង្កូវដែលគ្មានវិញ្ញាណឡើយ។ ពួកគេគ្មានចំណេះដឹងអំពីការបះបោរ និងការប្រឆាំងរបស់មនុស្ស គ្មានចំណេះដឹងអំពីទង្វើអាក្រក់របស់មនុស្ស ហើយក៏មិនដឹងអំពីគ្រប់កិច្ចការរបស់ព្រះជាម្ចាស់ និងបំណងព្រះហឫទ័យនាពេលបច្ចុប្បន្នរបស់ព្រះជាម្ចាស់នោះដែរ។ ពួកគេជាមនុស្សល្ងង់ខ្លៅ និងអាក្រក់ ហើយពួកគេជាមនុស្សស្មោកគ្រោកដែលមិនសក្តិសមហៅថាជាអ្នកជឿនោះឡើយ! គ្មានកិច្ចការណាមួយដែលពួកគេធ្វើ ជាប់ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយក៏ធ្វើឱ្យខូចខាតដល់ផែនការរបស់ព្រះជាម្ចាស់ទៀតផង។ ពាក្យសម្ដី និងទង្វើរបស់ពួកគេពិតជាគួរឱ្យខ្ពើមរអើមណាស់ គួរឱ្យអាណិតណាស់ និងគ្មានតម្លៃអ្វីដែលត្រូវលើកឡើងនោះឡើយ។ គ្មានកិច្ចការណាមួយដែលត្រូវបានធ្វើឡើងដោយមនុស្សដែលមិនស្ថិតនៅក្នុងចរន្តរបស់ព្រះវិញ្ញាណបរិសុទ្ធ ជាប់ពាក់ព័ន្ធជាមួយនឹងកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធនោះឡើយ។ ដោយសារតែហេតុផលនេះ មិនថាពួកគេធ្វើអ្វីទេ ពួកគេគ្មានការប្រដៅពីព្រះវិញ្ញាណបរិសុទ្ធឡើយ ហើយលើសពីនេះទៅទៀត ក៏គ្មានការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធនោះដែរ។ ព្រោះថាពួកគេជាមនុស្សដែលគ្មានសេចក្តីស្រឡាញ់ដ៏ពិតចំពោះសេចក្តីពិត និងជាមនុស្សដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធស្អប់ខ្ពើម និងបដិសេធរួចទៅហើយ។ ពួកគេត្រូវបានហៅថាជាមនុស្សទុច្ចរិត ដោយសារតែពួកគេដើរនៅក្នុងសាច់ឈាម និងធ្វើតាមអ្វីៗដែលផ្គាប់ចិត្តពួកគេ ដោយស្ថិតនៅក្រោមផ្ទាំងឃោសនារបស់ព្រះជាម្ចាស់។ ខណៈពេលដែលព្រះជាម្ចាស់ធ្វើការ ពួកគេបែរជាមានចេតនាប្រឆាំងនឹងទ្រង់ ហើយរត់ទៅគោលដៅផ្ទុយពីទ្រង់ទៅវិញ។ ការបរាជ័យរបស់មនុស្សក្នុងការសហការជាមួយព្រះជាម្ចាស់ គឺជាការបះបោរដ៏ខ្ពស់បំផុតរបស់ពួកគេ តើមនុស្សដែលមានចេតនាប្រឆាំងនឹងព្រះជាម្ចាស់ នឹងមិនទទួលការផ្ដន្ទាទោសដ៏យុត្តិធម៌របស់ខ្លួនទេឬអី?

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

តើព្រះជាម្ចាស់ដាក់ឈ្មោះអ្វី ចំពោះសាសនារបស់អ្នកដែលជឿលើព្រះយេហូវ៉ា? គឺជាជំនឿពួកយូដា។ ពួកគេបានក្លាយជាក្រុមសាសនាមួយប្រភេទ។ ហើយតើព្រះជាម្ចាស់កំណត់សាសនារបស់អ្នកដែលជឿលើព្រះយេស៊ូវយ៉ាងដូចម្ដេច? (ជំនឿគ្រីស្ទបរិស័ទ)។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ជំនឿពួកយូដា និងជំនឿគ្រីស្ទបរិស័ទ តំណាងឱ្យក្រុមសាសនា។ ហេតុអ្វីបានជាព្រះជាម្ចាស់ផ្ដល់និយមន័យបែបនេះ? នៅក្នុងចំណោមអ្នកដែលជាសមាជិកនៃក្រុមសាសនាទាំងនេះ ដែលព្រះជាម្ចាស់បានកំណត់ តើមាននរណាម្នាក់ខ្លាចទ្រង់ ហើយចៀសវាងសេចក្ដីអាក្រក់ ធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់ និងដើរតាមផ្លូវរបស់ទ្រង់ទេ? (ទេ)។ ចំណុចនេះបង្ហាញច្បាស់ហើយ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ តើអ្នកទាំងអស់ដែលមានតែឈ្មោះថាដើរតាមទ្រង់ អាចជាអ្នកដែលទ្រង់ទទួលស្គាល់ថាជាអ្នកជឿឬទេ? តើពួកគេទាំងអស់មានទំនាក់ទំនងជាមួយព្រះជាម្ចាស់ឬទេ? តើពួកគេទាំងអស់អាចជាគោលដៅនៃសេចក្ដីសង្គ្រោះរបស់ទ្រង់ឬទេ? (ទេ)។ ដូច្នេះ តើនឹងមានថ្ងៃមួយមកដល់ នៅពេលដែលអ្នករាល់គ្នាត្រូវបានកាត់បន្ថយមកត្រឹមអ្វីដែលព្រះជាម្ចាស់យល់ថា ជាសាសនាមួយក្រុមឬទេ? (វាអាចទៅរួចដែរ)។ ការដែលត្រូវបានកាត់បន្ថយមកជាសាសនាមួយក្រុម ជារឿងដែលហាក់ដូចជាមិនអាចយល់បានទេ។ ប្រសិនបើមនុស្សក្លាយជាផ្នែកនៃសាសនាមួយក្រុមនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ តើពួកគេនឹងត្រូវបានសង្គ្រោះដោយទ្រង់ឬទេ? តើពួកគេជាកម្មសិទ្ធិនៃដំណាក់របស់ទ្រង់ទេ? (ទេ ពួកគេមិនមែនទេ)។ ដូច្នេះ ចូរពួកយើងព្យាយាមធ្វើការសង្ខេប៖ មនុស្សទាំងនេះ ដែលមានតែឈ្មោះថាជឿលើព្រះជាម្ចាស់ដ៏ពិត ប៉ុន្តែជាអ្នកដែលទ្រង់ជឿថាជាកម្មសិទ្ធរបស់ក្រុមសាសនា តើពួកគេដើរលើផ្លូវអ្វី? តើយើងអាចនិយាយបានថា មនុស្សបែបនេះដើរលើផ្លូវនៃការគ្រវីទង់សេចក្ដីជំនឿ ដោយមិនដែលដើរតាមផ្លូវរបស់ព្រះជាម្ចាស់ និងគ្រវីទង់នៃការជឿលើទ្រង់ ប៉ុន្តែមិនដែលថ្វាយបង្គំទ្រង់ឡើយ តែបែរជាបោះបង់ទ្រង់ ឬទេ? មានន័យថា ពួកគេដើរលើផ្លូវនៃការជឿលើព្រះជាម្ចាស់ ប៉ុន្តែពួកគេបោះបង់ចោលទ្រង់ ហើយមិនដើរតាមផ្លូវរបស់ទ្រង់។ ផ្លូវរបស់ពួកគេ គឺជាផ្លូវដែលពួកគេជឿលើព្រះជាម្ចាស់ ប៉ុន្តែពួកគេថ្វាយបង្គំសាតាំង ពួកគេថ្វាយបង្គំអារក្ស ពួកគេព្យាយាមអនុវត្តការគ្រប់គ្រងផ្ទាល់ខ្លួនរបស់ពួកគេ ហើយព្យាយាមបង្កើតនគរផ្ទាល់ខ្លួន។ តើនេះមិនមែនជាសារជាតិរបស់វាទេឬ? តើមនុស្សដូចនេះមានទំនាក់ទំនងណាមួយជាមួយផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់សម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្សទេ?(ទេ)។ មិនថាមានមនុស្សប៉ុន្មាននាក់ជឿលើព្រះជាម្ចាស់ទេ នៅពេលដែលសេចក្ដីជំនឿរបស់ពួកគេ ត្រូវបានទ្រង់ហៅថាជាសាសនា ឬជាក្រុម នោះទ្រង់បានកំណត់រួចហើយថា ពួកគេមិនអាចត្រូវបានសង្គ្រោះឡើយ។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលដូច្នេះ? នៅក្នុងក្រុម ឬហ្វូងមនុស្សដែលគ្មានកិច្ចការ និងការដឹកនាំរបស់ព្រះជាម្ចាស់ ហើយពួកគេមិនថ្វាយបង្គំទ្រង់ទាល់តែសោះ តើពួកគេថ្វាយបង្គំនរណា? តើពួកគេដើរតាមនរណា? នៅក្នុងសណ្ឋាន និងឈ្មោះ គឺពួកគេដើរតាមមនុស្ស ប៉ុន្តែតើនរណាដែលពួកគេដើរតាមជាចាំបាច់នោះ? បើគិតឱ្យជ្រៅទៅ ពួកគេទទួលស្គាល់ព្រះជាម្ចាស់ ប៉ុន្តែតាមពិត ពួកគេគឺជាប្រធានបទនៃការរៀបចំ និងការចាត់ចែង ព្រមទាំងការគ្រប់គ្រងរបស់មនុស្ស។ ពួកគេដើរតាមសាតាំង ដែលជាអារក្ស។ ពួកគេដើរតាមកម្លាំងដែលមានសភាពជាគូបដិបក្ខរបស់ព្រះជាម្ចាស់ និងកម្លាំងដែលជាសត្រូវរបស់ទ្រង់។ តើព្រះជាម្ចាស់អាចសង្គ្រោះមនុស្សមួយក្រុមបែបនេះទេ? (ទេ)។ ហេតុអ្វីបានជាមិនអាច? តើពួកគេអាចមានការប្រែចិត្តបានទេ? (ទេ)។ ពួកគេមិនអាចប្រែចិត្តបានទេ។ ពួកគេគ្រវីទង់សេចក្ដីជំនឿ ដោយអនុវត្តកិច្ចការរបស់មនុស្ស និងអនុវត្តការគ្រប់គ្រប់ផ្ទាល់ខ្លួនរបស់ពួកគេ ហើយពួកគេរត់បញ្ច្រាសនឹងផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់សម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្សជាតិ។ លទ្ធផលចុងក្រោយរបស់ពួកគេ គឺជាលទ្ធផលមួយដែលព្រះជាម្ចាស់ស្អប់បំផុត និងបដិសេធ។ ទ្រង់មិនអាចសង្គ្រោះមនុស្សទាំងនេះបានទេ ពួកគេមិនអាចប្រែចិត្តឡើយ ពួកគេត្រូវបានសាតាំងចាប់បានហើយ។ ពួកគេស្ថិតនៅក្នុងដៃរបស់សាតាំងទាំងស្រុង។ នៅក្នុងសេចក្ដីជំនឿរបស់អ្នក តើចំនួនឆ្នាំដែលអ្នកបានជឿលើព្រះជាម្ចាស់ ជារឿងសំខាន់ទេ ដែលឱ្យព្រះជាម្ចាស់សរសើរអ្នក ឬអត់នោះ? តើពិធី និងច្បាប់ដែលអ្នកប្រកាន់ខ្ជាប់ជារឿងសំខាន់ទេ? តើព្រះជាម្ចាស់ទតមើលវិធីសាស្ត្រអនុវត្តរបស់មនុស្សឬទេ? តើទ្រង់ទតមើលអំពីចំនួនមនុស្សទេ? ទ្រង់បានជ្រើសរើសមនុស្សជាតិមួយផ្នែក។ តើធ្វើដូចម្ដេចទើបទ្រង់អាចវាស់វែងថា ពួកគេអាច ឬមិនអាចត្រូវបានសង្គ្រោះ? ទ្រង់ធ្វើការសម្រេចព្រះទ័យនេះ ដោយផ្អែកលើផ្លូវដែលមនុស្សទាំងនេះដើរ។ នៅក្នុងយុគសម័យនៃព្រះគុណ ទោះបីជាសេចក្ដីពិតដែលព្រះជាម្ចាស់បានមានបន្ទូលប្រាប់មនុស្ស មានចំនួនតិចជាងសព្វថ្ងៃ ហើយមិនជាក់លាក់ក៏ដោយ ក៏ទ្រង់នៅតែអាចធ្វើឱ្យមនុស្សគ្រប់លក្ខណ៍បានដែរនៅពេលនោះ ហើយសេចក្ដីសង្គ្រោះនៅតែអាចកើតឡើង។ ដូច្នេះ ចំពោះមនុស្សនៅក្នុងសម័យនេះ ដែលបានឮសេចក្ដីពិតជាច្រើន ហើយបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ប្រសិនបើពួកគេមិនអាចដើរតាមមាគ៌ារបស់ទ្រង់ ហើយមិនអាចដើរលើមាគ៌ានៃសេចក្ដីសង្គ្រោះបានទេ នោះតើលទ្ធផលចុងក្រោយរបស់ពួកគេនឹងជាអ្វី? លទ្ធផលចុងក្រោយរបស់ពួកគេ នឹងដូចគ្នាទៅនឹងលទ្ធផលរបស់អ្នកជឿលើជំនឿគ្រីស្ទបរិស័ទ និងជំនឿពួកយូដា។ នឹងមិនមានលទ្ធផលខុសគ្នាទេ។ នេះគឺជានិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់! មិនថា អ្នកបានស្ដាប់ការអធិប្បាយច្រើនប៉ុនណា ឬមិនថាអ្នកបានយល់សេចក្ដីពិតច្រើនប៉ុនណាឡើយ ទីបំផុត ប្រសិនបើអ្នកនៅតែដើរតាមមនុស្ស និងសាតាំង ហើយនៅទីបញ្ចប់ ប្រសិនបើអ្នកនៅតែមិនអាចដើរតាមមាគ៌ារបស់ព្រះជាម្ចាស់បាន និងមិនអាចកោតខ្លាចទ្រង់ ព្រមទាំងចៀសវាងសេចក្ដីក្រក់ នោះមនុស្សបែបនេះនឹងត្រូវបានព្រះជាម្ចាស់ស្អប់ និងបដិសេធ។ ចំពោះរូបរាងខាងក្រៅទាំងអស់ មនុស្សដែលព្រះជាម្ចាស់ស្អប់ និងបដិសេធបែបនេះ អាចនិយាយបានច្រើនអំពីអក្សរ និងគោលលទ្ធិ ហើយអាចយល់សេចក្ដីពិតជាច្រើន ប៉ុន្តែពួកគេមិនអាចថ្វាយបង្គំព្រះជាម្ចាស់ឡើយ។ ពួកគេមិនអាចកោតខ្លាចព្រះជាម្ចាស់ និងចៀសវាងសេចក្ដីអាក្រក់បានទេ ហើយពួកគេមិនអាចចុះចូលទ្រង់ទាំងស្រុងឡើយ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ទ្រង់ហៅពួកគេថាជាផ្នែកនៃសាសនាមួយ គឺត្រឹមតែជាក្រុមមនុស្សមួយក្រុមប៉ុណ្ណោះ ដែលជាក្រុមមនុស្ស និងជាអាស្រមអាស្រ័យរបស់សាតាំង។ ពួកគេទាំងអស់សំដៅលើក្រុមរបស់សាតាំង ហើយមនុស្សទាំងនេះ ត្រូវបានព្រះជាម្ចាស់ស្អប់ជាខ្លាំង។

(ដកស្រង់ពី «មានតែការកោតខ្លាចដល់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបមនុស្សអាចដើរលើផ្លូវនៃសេចក្តីសង្រ្គោះបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

អស់អ្នកណាដែលចង់បានជីវិត ដោយមិនពឹងលើសេចក្ដីពិតដែលព្រះគ្រីស្ទមានបន្ទូលប្រាប់ ជាមនុស្សដែលគួរឱ្យអស់សំណើចបំផុតនៅលើផែនដី ហើយមនុស្សដែលមិនទទួលមាគ៌ាជីវិតដែលព្រះគ្រីស្ទយកមកប្រទានឱ្យ គឺជាមនុស្សដែលវង្វេងក្នុងភាពស្រមើស្រមៃរបស់ខ្លួនហើយ។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា មនុស្សដែលមិនទទួលព្រះគ្រីស្ទនៃគ្រាចុងក្រោយ នឹងត្រូវព្រះជាម្ចាស់ស្អប់រហូតអស់កល្បជានិច្ច។ ព្រះគ្រីស្ទ គឺជាច្រកទ្វារចូលទៅកាន់នគរព្រះនៅគ្រាចុងក្រោយ ហើយគ្មាននរណាម្នាក់អាចទៅក្បែរព្រះអង្គបានឡើយ។ ប្រសិនបើមិនមែនដោយសារព្រះគ្រីស្ទ នោះគ្មាននរណាម្នាក់ដែលត្រូវបានព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍នោះឡើយ។ អ្នកជឿលើព្រះជាម្ចាស់ ហេតុនេះហើយ អ្នកក៏ត្រូវតែទទួលយកព្រះបន្ទូលទ្រង់ ហើយស្ដាប់តាមមាគ៌ារបស់ទ្រង់ផងដែរ។ អ្នកមិនអាចគិតតែពីការទទួលបានព្រះពរ ខណៈដែលអ្នកមិនអាចទទួលយកសេចក្ដីពិត ហើយមិនអាចទទួលយកការប្រទានជីវិតនោះឡើយ។ ព្រះគ្រីស្ទយាងមកក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ដើម្បីឱ្យអស់អ្នកដែលជឿដល់ទ្រង់ពិត អាចទទួលបានជីវិត។ កិច្ចការរបស់ទ្រង់ គឺដើម្បីបញ្ចប់យុគសម័យចាស់ រួចចូលទៅក្នុងយុគសម័យថ្មី ហើយកិច្ចការរបស់ទ្រង់ គឺជាផ្លូវមួយដែលមនុស្សចូលទៅក្នុងយុគសម័យថ្មីត្រូវដើរ។ ប្រសិនបើអ្នកមិនអាចទទួលស្គាល់ទ្រង់ តែបែរជាថ្កោលទោស ប្រមាថ ឬបៀតបៀនទ្រង់ នោះអ្នកនឹងត្រូវដុតបញ្ឆេះរហូតអស់កល្បជានិច្ច ហើយនឹងមិនអាចចូលទៅក្នុងនគរព្រះបានឡើយ។ ដ្បិតព្រះគ្រីស្ទផ្ទាល់ព្រះអង្គ ជាការសម្ដែងឱ្យស្គាល់ព្រះវិញ្ញាណបរិសុទ្ធ និងជាការសម្ដែងឱ្យស្គាល់ព្រះជាម្ចាស់ ហើយទ្រង់ជាព្រះមួយអង្គដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ឱ្យធ្វើកិច្ចការរបស់ទ្រង់ នៅលើផែនដី។ ហើយហេតុនេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា ប្រសិនបើអ្នកមិនអាចទទួលកិច្ចការទាំងអស់ដែលព្រះគ្រីស្ទទ្រង់នៃគ្រាចុងក្រោយធ្វើទេ នោះអ្នករាល់គ្នា ប្រមាថព្រះវិញ្ញាណបរិសុទ្ធហើយ។ មហាទុក្ខវេទនា ដែលមនុស្សប្រមាថព្រះវិញ្ញាណបរិសុទ្ធត្រូវទទួល គឺជាភស្ដុតាងបញ្ជាក់ដល់មនុស្សទាំងអស់។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាទៀតចុះថា ប្រសិនបើអ្នកតតាំងនឹងព្រះគ្រីស្ទនៃគ្រាចុងក្រោយ ហើយប្រសិនបើអ្នកបដិសេធព្រះគ្រីស្ទនៃគ្រាចុងក្រោយ នោះគ្មាននរណាមកទ្រាំរងលទ្ធផលជំនួសអ្នករាល់គ្នាទៀតឡើយ។ ជាងនេះទៅទៀត ចាប់ពីថ្ងៃនេះទៅ អ្នកនឹងគ្មានឱកាសទទួលបានការទទួលយកពីព្រះជាម្ចាស់ឡើយ បើទោះបីជាអ្នកព្យាយាមរំដោះខ្លួនយ៉ាងណាក៏ដោយ អ្នកនឹងមើលមិនឃើញព្រះភក្ត្រព្រះជាម្ចាស់ពីចម្ងាយម្ដងទៀតឡើយ។ ដ្បិតអ្វីដែលអ្នកតតាំងជាមួយនោះ មិនមែនជាមនុស្សទេ អ្វីដែលអ្នកបដិសេធនោះ ក៏មិនមែនជាសភាវៈទន់ខ្សោយនោះដែរ ប៉ុន្តែជាព្រះគ្រីស្ទវិញ។ តើអ្នកដឹងទេថា លទ្ធផលនៃទង្វើនេះគឺជាអ្វី? កំហុសដែលអ្នកនឹងប្រព្រឹត្តឡើងមកនេះ មិនមែនជាកំហុសតូចតាចទេ តែជាទោសដ៏សាហាវដែលប្រព្រឹត្តដោយចេតនាវិញ។ ដូច្នេះហើយ ខ្ញុំសូមទូន្មានអ្នករាល់គ្នាកុំឱ្យសំញែងកំហឹងចំពោះសេចក្ដីពិតឱ្យសោះ ក៏មិនត្រូវធ្វើការទិតៀនដោយធ្វេសប្រហែសនោះដែរ ដ្បិតមានតែសេចក្ដីពិតទេ ទើបអាចនាំយកជីវិតមកឱ្យអ្នកបាន ហើយក៏គ្មានអ្វីអាចឱ្យអ្នកបានកើតជាថ្មី ហើយមើលឃើញព្រះភក្ត្រព្រះជាម្ចាស់ពីចម្ងាយម្ដងទៀតបានដែរ មានតែសេចក្ដីពិតប៉ុណ្ណោះ។

(ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ១. អ្នកនិយាយថា ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ព្រះជាម្ចាស់ធ្វើកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ដោយបែងចែកម្នាក់ៗទៅតាមប្រភេទ និងប្រទានរង្វាន់ដល់ការល្អ ហើយដាក់ទោសការអាក្រក់។ ដូច្នេះ តើមនុស្សប្រភេទអ្វីទៅដែលព្រះជាម្ចាស់សង្រ្គោះ និងប្រភេទអ្វីទៅដែលទ្រង់លុបបំបាត់?

បន្ទាប់៖ ១. គ្រោះមហន្តរាយកំពុងតែកើតឡើងជាញឹកញាប់នៅទូទាំងពិភពលោក ហើយវាកំពុងតែរីកធំឡើងជាលំដាប់ ដោយចង់ប្រាប់ជាមុនអំពីការមកដល់នៃគ្រាចុងក្រោយ។ ព្រះគម្ពីរចែងថា «តែចុងបញ្ចប់នៃរបស់ទាំងអស់ជិតមកដល់ហើយ» (១ ពេត្រុស ៤:៧)។ យើងដឹងថា នៅពេលដែលព្រះអម្ចាស់យាងត្រលប់មកវិញក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ទ្រង់នឹងប្រទានរង្វាន់ដល់ការល្អ និងដាក់ទោសការអាក្រក់ ហើយកំណត់ពីទីបញ្ចប់របស់មនុស្ស។ ដូច្នេះ តើទ្រង់នឹងប្រទានរង្វាន់ដល់ការល្អ និងដាក់ទោសការអាក្រក់យ៉ាងដូចម្ដេចទៅ? តើទ្រង់នឹងកំណត់ពីទីបញ្ចប់របស់មនុស្សយ៉ាងដូចម្ដេចទៅ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ