៤. ពិភពសាសនាប្រឆាំង និងថ្កោលទោសផ្កាប់មុខចំពោះព្រះដ៏មានគ្រប់ព្រះចេស្ដា។ វាបានប្រព្រឹត្តទង្វើអាក្រក់ពីមួយទៅមួយ ដោយក្លាយជាបន្ទាយរឹងមាំរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ប៉ុន្តែ តើលទ្ធផល និងទីបញ្ចប់របស់ពិភពសាសនានឹងក្លាយជាបែបណាទៅសម្រាប់ការជឿលើព្រះជាម្ចាស់ តែបែរជាប្រឆាំងនឹងកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់?
ខគម្ពីរយោង៖
«គ្រប់ទាំងអំពើបាប និងពាក្យប្រមាថ នឹងត្រូវអត់ទោសឲ្យមនុស្សលោក ប៉ុន្តែការពោលពាក្យប្រមាថចំពោះព្រះវិញ្ញាណបរិសុទ្ធ នឹងមិនត្រូវអត់ទោសឲ្យមនុស្សឡើយ។ ហើយអ្នកណាដែលពោលពាក្យប្រឆាំងនឹងបុត្រមនុស្ស នោះនឹងត្រូវអត់ទោសឲ្យបាន ប៉ុន្តែអ្នកណាដែលពោលពាក្យប្រឆាំងនឹងព្រះវិញ្ញាណបរិសុទ្ធ នឹងមិនត្រូវអត់ទោសឲ្យឡើយ ទោះនៅក្នុងលោកនេះ ឬនៅក្នុងលោកខាងមុខក៏ដោយ» (ម៉ាថាយ ១២:៣១-៣២)។
«ហើយគាត់បានបន្លឺឡើង ដោយសំឡេងយ៉ាងខ្លាំងថា៖ ក្រុងបាប៊ីឡូនដ៏ធំត្រូវរលំ ត្រូវរលំហើយ ហើយក្រុងនេះក្លាយជាលំនៅរបស់ពួកអារក្ស ជាទីការពាររបស់គ្រប់ទាំងវិញ្ញាណអសោច ជាទ្រុងរបស់គ្រប់ទាំងសត្វស្មោកគ្រោក និងសត្វស្លាបដ៏គួរឲ្យស្អប់ខ្ពើម។ ដ្បិតគ្រប់ជាតិសាសន៍បានផឹកស្រានៃសេចក្តីក្រោធចេញពីសេចក្តីសហាយស្មន់របស់នាង ហើយពួកស្តេចនៃផែនដីបានសហាយស្មន់ជាមួយនាង ហើយពួកឈ្មួញនៃផែនដីក៏រកស៊ីមានបាន តាមរយៈភាពបរិបូរនៃភាពឆើតឆាយរបស់នាងដែរ» (វិវរណៈ ១៨:២-៣)។
«អនិច្ចា! អនិច្ចា! ក្រុងបាប៊ីឡូនដ៏ធំ និងខ្លាំងពូកែអើយ! ដ្បិតក្នុងពេលមួយម៉ោង សេចក្ដីជំនុំជម្រះរបស់អ្នកត្រូវមកដល់ហើយ» (វិវរណៈ ១៨:១០)។
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
អស់អ្នកណាដែលប្រាថ្នាចង់បានជីវិតដោយមិនពឹងលើសេចក្ដីពិតដែលព្រះគ្រីស្ទមានបន្ទូល គឺជាមនុស្សដែលគួរឱ្យអស់សំណើចបំផុតនៅលើផែនដី ហើយអស់អ្នកណាដែលមិនទទួលយកមាគ៌ានៃជីវិតដែលព្រះគ្រីស្ទបាននាំមក គឺជាមនុស្សដែលវង្វេងវង្វាន់ក្នុងការរវើរវាយ។ ដូច្នេះហើយ ខ្ញុំមានប្រសាសន៍ថា អស់អ្នកណាដែលមិនទទួលយកព្រះគ្រីស្ទនៃគ្រាចុងក្រោយ នឹងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើមជារៀងរហូត។ ព្រះគ្រីស្ទគឺជាខ្លោងទ្វាររបស់មនុស្សទៅកាន់នគរក្នុងសម័យចុងក្រោយ ហើយគ្មាននរណាម្នាក់អាចរំលងពីទ្រង់បានឡើយ។ គ្មាននរណាម្នាក់អាចត្រូវបានព្រះជាម្ចាស់ធ្វើឲ្យគ្រប់លក្ខណ៍បានទេ លើកលែងតែតាមរយៈព្រះគ្រីស្ទប៉ុណ្ណោះ។ អ្នកជឿលើព្រះជាម្ចាស់ ដូច្នេះអ្នកត្រូវតែទទួលយកព្រះបន្ទូលរបស់ទ្រង់ ហើយចុះចូលចំពោះព្រះបន្ទូលរបស់ទ្រង់។ កុំគិតតែពីការទទួលបានព្រះពរ ខណៈដែលមិនអាចទទួលយកសេចក្តីពិត និងការផ្គត់ផ្គង់ជីវិតនោះឡើយ។ ព្រះគ្រីស្ទយាងមកក្នុងសម័យចុងក្រោយ ដើម្បីឲ្យទ្រង់អាចផ្គត់ផ្គង់នូវជីវិតដល់មនុស្សទាំងអស់ដែលជឿលើទ្រង់ដោយស្មោះអស់ពីចិត្ត។ កិច្ចការនេះមានឡើងសម្រាប់តែបញ្ចប់យុគសម័យចាស់ ហើយឈានចូលយុគសម័យថ្មី ហើយកិច្ចការនេះគឺជាមាគ៌ាដែលមនុស្សទាំងអស់ដែលចង់ចូលក្នុងយុគសម័យថ្មីត្រូវតែដើរ។ ប្រសិនបើអ្នកមិនទទួលស្គាល់ព្រះគ្រីស្ទ ហើយថែមទាំងថ្កោលទោស ប្រមាថ ឬក៏បៀតបៀនទ្រង់ នោះអ្នកច្បាស់ជាត្រូវឆេះអស់កល្បជានិច្ច ហើយនឹងមិនអាចចូលទៅក្នុងនគររបស់ព្រះជាម្ចាស់បានឡើយ។ នេះគឺដោយសារតែព្រះគ្រីស្ទអង្គនេះផ្ទាល់ គឺជាការសម្ដែងចេញនៃព្រះវិញ្ញាណបរិសុទ្ធ ជាការសម្ដែងចេញនៃព្រះជាម្ចាស់ ជាព្រះអង្គដែលព្រះជាម្ចាស់បានប្រគល់ឱ្យធ្វើកិច្ចការរបស់ទ្រង់នៅលើផែនដី។ ដូច្នេះហើយ ខ្ញុំមានប្រសាសន៍ថា ប្រសិនបើអ្នកមិនអាចទទួលយកនូវអ្វីទាំងអស់ដែលព្រះគ្រីស្ទនៃគ្រាចុងក្រោយបានធ្វើនោះទេ នោះអ្នកប្រមាថព្រះវិញ្ញាណបរិសុទ្ធហើយ។ ទណ្ឌកម្មដ៏ស័ក្តិសមសម្រាប់អស់អ្នកដែលប្រមាថព្រះវិញ្ញាណបរិសុទ្ធ គឺជាក់ស្ដែងចំពោះមនុស្សគ្រប់គ្នា។ ខ្ញុំក៏សូមប្រាប់អ្នកផងដែរថា ប្រសិនបើអ្នកតតាំងនឹងព្រះគ្រីស្ទនៃគ្រាចុងក្រោយ ប្រសិនបើអ្នកបដិសេធព្រះគ្រីស្ទនៃគ្រាចុងក្រោយ នោះគ្មាននរណាផ្សេងអាចរ៉ាប់រងផលវិបាកចំពោះការនេះជំនួសអ្នកបានឡើយ។ លើសពីនេះទៅទៀត ចាប់ពីពេលនោះតទៅ អ្នកនឹងគ្មានឱកាសទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ទៀតឡើយ។ ទោះបីជាអ្នកប្រាថ្នាចង់លោះខ្លួនឯងក៏ដោយ ក៏អ្នកនឹងមិនអាចបានឃើញព្រះភក្ត្ររបស់ព្រះជាម្ចាស់ម្ដងទៀតដែរ។ នេះគឺដោយសារតែអ្វីដែលអ្នកកំពុងតតាំងមិនមែនជាមនុស្សទេ អ្វីដែលអ្នកបដិសេធមិនមែនជាបុគ្គលដែលមិនសំខាន់នោះទេ ប៉ុន្តែគឺជាព្រះគ្រីស្ទវិញ។ តើអ្នកដឹងពីផលវិបាកនៃរឿងនេះទេ? អ្នកមិនមែនកំពុងប្រព្រឹត្តកំហុសតូចតាចនោះទេ ប៉ុន្តែគឺកំពុងប្រព្រឹត្តអំពើបាបដ៏សាហាវឃោរឃៅវិញ។ ដូច្នេះហើយ ខ្ញុំសូមណែនាំមនុស្សគ្រប់គ្នាថា កុំបញ្ចេញចង្កូម និងក្រញ៉ាំ ឬធ្វើការរិះគន់តាមអំពើចិត្តនៅចំពោះមុខសេចក្ដីពិតឡើយ ដ្បិតមានតែសេចក្ដីពិតប៉ុណ្ណោះដែលអាចនាំជីវិតមកឱ្យអ្នកបាន ហើយគ្មានអ្វីក្រៅពីសេចក្ដីពិតដែលអាចឱ្យអ្នកបានកើតជាថ្មី ហើយបានឃើញព្រះភក្ត្ររបស់ព្រះជាម្ចាស់ម្ដងទៀតបានឡើយ។
(ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ជាងនេះទៅទៀត នរណាម្នាក់ដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សគឺជាពួកអារក្ស ហើយនឹងត្រូវបំផ្លាញចោល។ អស់អ្នកណាដែលមានសេចក្ដីជំនឿ ប៉ុន្តែមិនបានអនុវត្តតាមសេចក្ដីពិត អស់អ្នកណាដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងអស់អ្នកណាដែលមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ក៏នឹងក្លាយទៅជារបស់ដែលត្រូវបំផ្លាញចោលផងដែរ។ អ្នកទាំងឡាយណាដែលនឹងត្រូវអនុញ្ញាតឱ្យបន្តរស់នៅ គឺសុទ្ធតែជាមនុស្សដែលបានឆ្លងកាត់នូវទុក្ខវេទនានៃការបន្សុទ្ធ និងប្រកាន់ខ្ជាប់នូវជំហរយ៉ាងរឹងមាំ។ មនុស្សទាំងអស់នេះ គឺជាមនុស្សដែលបានឆ្លងកាត់ការល្បងលយ៉ាងពិតប្រាកដ។ នរណាម្នាក់ដែលមិនទទួលស្គាល់ព្រះជាម្ចាស់ គឺជាសត្រូវ ពោលគឺ នរណាម្នាក់ដែលមិនទទួលស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស (មិនថា ពួកគេនៅក្នុង ឬនៅក្រៅកិច្ចការបម្រើទេ) គឺសុទ្ធតែជាពួកទទឹងនឹងព្រះគ្រីស្ទ។ តើសាតាំងជានរណា តើអារក្សជានរណា ហើយតើសត្រូវរបស់ព្រះជាម្ចាស់ជានរណា ប្រសិនបើមិនមែនជាពួកតតាំងដែលមិនជឿលើព្រះជាម្ចាស់នោះ? តើពួកគេមិនមែនជាមនុស្សដែលបះបោរទាស់នឹងព្រះជាម្ចាស់ទេឬអី? តើពួកគេមិនជាមនុស្សដែលអះអាងថា ខ្លួនមានសេចក្ដីជំនឿ តែខ្វះនូវសេចក្ដីពិតទេឬអី? តើពួកគេមិនមែនជាពួកដែលគ្រាន់តែព្យាយាមចង់បានព្រះពរ តែមិនអាចធ្វើបន្ទាល់សម្រាប់ព្រះជាម្ចាស់ទេឬអី?
(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
សូមរំឭកអំពីលទ្ធផលដែលកើតឡើងចំពោះសាសន៍យូដា បន្ទាប់ពីពួកគេបានដំភ្ជាប់ព្រះយេស៊ូវទៅនឹងឈើឆ្កាងកាលពី ២ ០០០ ឆ្នាំមុន ពួកគេត្រូវបានបណ្ដេញចេញពីស្រុកអ៊ីស្រាអែល និងភៀសខ្លួនទៅប្រទេសជាច្រើននៅជុំវិញពិភពលោក មនុស្សជាច្រើនត្រូវបានគេសម្លាប់ ហើយជាតិសាសន៍យូដាទាំងមូលត្រូវស្ថិតក្រោមការឈឺចាប់ចំពោះការសាបសូន្យនៃប្រទេសរបស់ខ្លួនដោយឥតព្រៀងទុក។ ពួកគេបានឆ្កាងព្រះជាម្ចាស់នៅលើឈើឆ្កាង គឺបានប្រព្រឹត្តអំពើបាបយ៉ាងសាហាវយង់ឃ្នង និងបានធ្វើឱ្យនិស្ស័យរបស់ព្រះជាម្ចាស់ក្រោធខឹង។ ពួកគេត្រូវបានបង្កើតឡើង ដើម្បីតបស្នងចំពោះអ្វីដែលពួកគេបានធ្វើ និងត្រូវបានបង្កើតឡើង ដើម្បីទទួលគ្រប់ទាំងលទ្ធផលនៃទង្វើរបស់ពួកគេ។ ពួកគេថ្កោលទោសព្រះជាម្ចាស់ បដិសេធព្រះជាម្ចាស់ ហេតុដូច្នេះ វាសនារបស់ពួកគេមានតែមួយគត់ គឺត្រូវព្រះជាម្ចាស់ដាក់ទោស។ នេះជាលទ្ធផលដ៏ជូរចត់ និងជាសោកនាដកម្មដែលមេដឹកនាំរបស់ពួកគេបានបង្កមកលើជាតិសាសន៍ និងប្រទេសរបស់ពួកគេ។
សព្វថ្ងៃនេះ ព្រះជាម្ចាស់បានយាងត្រឡប់មកក្នុងចំណោមមនុស្សលោក ដើម្បីបំពេញកិច្ចការរបស់ទ្រង់ ហើយទីសំចតដំបូងរបស់ទ្រង់នៅក្នុងកិច្ចការរបស់ទ្រង់ គឺតួយ៉ាងរបបផ្ដាច់ការ៖ ប្រទេសចិនជាកំពែងការពារដ៏រឹងមាំរបស់ពួកមិនជឿលើព្រះជាម្ចាស់។ ព្រះជាម្ចាស់ទទួលបានមនុស្សមួយក្រុមដោយព្រះប្រាជ្ញាញាណ និងព្រះចេស្ដារបស់ទ្រង់។ ក្នុងអំឡុងពេលនេះ ព្រះអង្គត្រូវបានតាមប្រមាញ់ដោយគណបក្សកាន់អំណាចរបស់ចិនតាមគ្រប់មធ្យោបាយទាំងអស់ ហើយទ្រង់ត្រូវរងទុក្ខគ្រប់បែបយ៉ាង និងគ្មានកន្លែងឱ្យទ្រង់ដាក់ព្រះកេសផ្ទំបាន ហើយគ្មានកន្លែងដើម្បីជ្រកកោនបានឡើយ។ ថ្វីបើបែបនេះក្ដី ក៏ព្រះជាម្ចាស់នៅតែបន្តកិច្ចការដែលទ្រង់មានបំណងចង់ធ្វើដដែល៖ ទ្រង់ថ្លែងព្រះបន្ទូល និងបញ្ចេញព្រះសូរសៀងរបស់ទ្រង់ ព្រមទាំងផ្សាយដំណឹងល្អផង។ គ្មានបុគ្គលណាម្នាក់អាចយល់ពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់បានឡើយ។ ព្រះជាម្ចាស់មិនដែលបញ្ឈប់កិច្ចការរបស់ទ្រង់ នៅក្នុងប្រទេសចិន ជាប្រទេសដែលចាត់ទុកព្រះជាម្ចាស់ជាសត្រូវនោះឡើយ។ ផ្ទុយទៅវិញ មនុស្សកាន់តែច្រើនឡើងៗ ទទួលយកកិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ ដ្បិតព្រះជាម្ចាស់សង្គ្រោះមនុស្សលោកគ្រប់គ្នា ក្នុងកម្រិតដ៏ច្រើនបំផុតដែលទ្រង់អាចធ្វើទៅបាន។ យើងគ្រប់គ្នាជឿថា គ្មានប្រទេស ឬមហាកម្លាំងណាមួយដែលអាចរារាំងដល់កិច្ចការដែលព្រះជាម្ចាស់ចង់សម្រេចឱ្យបាននោះឡើយ ហើយ អស់អ្នកណាដែលព្យាយាមរារាំងកិច្ចការរបស់ព្រះជាម្ចាស់ អ្នកដែលតតាំងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអ្នកដែលរំខាន និងព្យាយាមធ្វើឱ្យខូចផែនការរបស់ព្រះជាម្ចាស់ ចុងក្រោយនឹងត្រូវព្រះជាម្ចាស់ដាក់ទោស។ បុគ្គលណាម្នាក់ដែលទាស់ទទឹងនឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវព្រះជាម្ចាស់ដាក់ទោសបញ្ជូនទៅស្ថាននរក។ ប្រទេសណាដែលទាស់ទទឹងនឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវព្រះជាម្ចាស់បំផ្លាញចោល។ ជាតិសាសន៍ណាដែលក្រោកឡើងប្រឆាំងទាស់នឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវព្រះជាម្ចាស់កម្ចាត់ចេញពីផែនដីនេះ ហើយលែងមានតទៅទៀត។
(ដកស្រង់ពី «ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ពិភពលោកកំពុងតែដួលចុះ! បាប៊ីឡូនជាប់គាំង! ឱពិភពនៃសាសនាអើយ! តើអ្នកមិនត្រូវបានបំផ្លាញដោយសារអំណាចនៅលើផែនដីរបស់ខ្ញុំ បានយ៉ាងដូចម្តេចទៅ? តើនរណានៅតែហ៊ានមិនស្តាប់បង្គាប់ និងប្រឆាំងជំទាស់នឹងខ្ញុំ? អ្នកនិពន្ធ? គ្រប់ទាំងមន្ត្រីផ្នែកសាសនា? អ្នកគ្រប់គ្រង និងអាជ្ញាធរនៅលើផែនដី? ពួកទេវតា? តើនរណាដែលមិនធ្វើពិធីអបអរសាទរភាពគ្រប់លក្ខណ៍ និងភាពពេញលេញនៃរាងកាយរបស់ខ្ញុំនោះ? ក្នុងចំណោមមនុស្សទាំងអស់ តើនរណាមិនច្រៀងចម្រៀងសរសើររបស់ខ្ញុំដោយឥតឈប់នោះ ហើយតើនរណាដែលមិនសប្បាយរីករាយមិនឈប់នោះ? ខ្ញុំរស់នៅក្នុងដែនដីនៃជម្រករបស់នាគដ៏ធំមានសម្បុរក្រហម ប៉ុន្តែរឿងនេះមិនបណ្តាលឱ្យខ្ញុំភ័យខ្លាចញាប់ញ័រ ឬក៏រត់ចេញនោះទេ ដោយសារតែមនុស្សទាំងអស់របស់វាបានចាប់ផ្តើមស្អប់វាទៅហើយ។ មិនដែលមានអ្វីមួយបំពេញ «ភារកិច្ច» របស់ខ្លួននៅខាងមុខនាគ ដើម្បីផលប្រយោជន៍របស់នាគនោះទេ។ ផ្ទុយទៅវិញ គ្រប់យ៉ាងទាំងអស់ធ្វើសកម្មភាពទៅតាមអ្វីដែលពួកគេមើលឃើញថាសមស្រប ហើយពួកវានីមួយៗក៏ទៅតាមផ្លូវរបស់វារៀងៗខ្លួន។ ធ្វើដូចម្តេច ទើបជាតិសាសន៍នានាមិនអាចវិនាសនោះ? ធ្វើដូចម្តេច ទើបជាតិសាសន៍នានាមិនអាចដួលចុះនោះ? ធ្វើដូចម្តេច ទើបរាស្ត្ររបស់ខ្ញុំមិនអាចរីករាយសាទរនោះ? ធ្វើដូចម្តេចទើបពួកគេមិនអាចច្រៀងចម្រៀងដោយអំណរនោះ?
(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២២ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ខណៈដែលពិភពលោកចាស់នៅមាន ខ្ញុំនឹងបញ្ចេញសេចក្ដីក្រោធរបស់ខ្ញុំទៅលើប្រទេសនីមួយៗ និងប្រកាសឲ្យប្រើជាសាធារណៈនូវបញ្ញត្តិរដ្ឋបាលដល់ចក្រវាលទាំងមូល ហើយអ្នកណាដែលបំពាន នឹងត្រូវវាយផ្ចាល៖
នៅពេលខ្ញុំថ្លែងព្រះបន្ទូលទៅកាន់ចក្រវាលទាំងមូល មនុស្សទាំងអស់នឹងឮព្រះសូរសៀងរបស់ខ្ញុំ ពោលគឺមនុស្សទាំងអស់នឹងឃើញគ្រប់ទាំងកិច្ចការដែលខ្ញុំបានបំពេញនៅទូទាំងចក្រវាល។ អស់អ្នកណាដែលប្រឆាំងនឹងបំណងព្រះហឫទ័យរបស់ខ្ញុំ ពោលគឺអ្នកណាដែលប្រឆាំងនឹងខ្ញុំដោយទង្វើរបស់មនុស្ស អ្នកនោះនឹងដួលរលំនៅកណ្ដាលការវាយផ្ចាលរបស់ខ្ញុំ។ ខ្ញុំនឹងធ្វើឱ្យផ្កាយរាប់មិនអស់នៅលើមេឃទៅជាថ្មីឡើងវិញ។ ដោយសារតែខ្ញុំ ព្រះអាទិត្យ និងព្រះចន្ទនឹងបានកែជាថ្មីឡើងវិញ ផ្ទៃមេឃលែងដូចពីមុនទៀត ហើយរបស់សព្វសារពើនៅលើផែនដីនឹងត្រូវបានកែជាថ្មី ពោលគឺទាំងអស់នេះនឹងត្រូវបានសម្រេច ដោយសារតែព្រះបន្ទូលរបស់ខ្ញុំ។ ប្រទេសទាំងអស់នៅក្នុងចក្រវាលនឹងត្រូវបែងចែកជាថ្មី ហើយជំនួសដោយនគររបស់ខ្ញុំ ដើម្បីឲ្យប្រទេសនានានៅលើផែនដីនឹងរលាយបាត់ទៅជារៀងរហូត ហើយនឹងមានតែនគរមួយប៉ុណ្ណោះ ដែលថ្វាយបង្គំខ្ញុំ។ ប្រទេសទាំងអស់នៅលើផែនដីនឹងត្រូវបានបំផ្លាញ ហើយលែងមានតទៅទៀត។ នៅក្នុងចំណោមមនុស្សលោកដែលស្ថិតក្នុងចក្រវាល អស់អ្នកណាដែលជារបស់ពួកអារក្ស នឹងត្រូវវិនាសសាបសូន្យ។ អស់អ្នកណាដែលថ្វាយបង្គំសាតាំង នឹងដួលរលំនៅកណ្ដាលភ្លើងដែលឆេះសន្ធោសន្ធៅរបស់ខ្ញុំ ពោលគឺមនុស្សទាំងអស់នឹងក្លាយទៅជាផេះ លើកលែងតែអស់អ្នកដែលស្ថិតនៅក្នុងអូរនាពេលបច្ចុប្បន្ននេះប៉ុណ្ណោះ។ នៅពេលខ្ញុំវាយផ្ចាលប្រជារាស្ត្រនីមួយៗ សហគមន៍សាសនានានា ក្នុងកម្រិតខុសៗគ្នា នឹងត្រឡប់មកនគររបស់ខ្ញុំវិញ ហើយត្រូវបានយកឈ្នះតាមរយៈកិច្ចការរបស់ខ្ញុំ ព្រោះពួកគេនឹងបានឃើញថា «ព្រះដ៏វិសុទ្ធដែលគង់លើពពកស» បានយាងមកដល់ហើយ។ មនុស្សទាំងអស់នឹងត្រូវញែកចេញពីគ្នាទៅតាមប្រភេទរបស់ពួកគេ ហើយនឹងទទួលការវាយផ្ចាលផ្សេងៗគ្នាដែលសមស្របនឹងទង្វើរបស់ពួកគេ។ អស់អ្នកណាដែលបានតតាំងនឹងខ្ញុំនឹងត្រូវវិនាស ហើយចំណែកឯអស់អ្នកដែលការប្រព្រឹត្តនៅលើផែនដីរបស់ពួកគេមិនទាក់ទងនឹងខ្ញុំ ពួកគេនឹងបន្តរស់នៅលើផែនដីអាស្រ័យលើការប្រព្រឹត្តរបស់ពួកគេ ក្រោមការគ្រប់គ្រងរបស់ពួកកូនប្រុស និងរាស្ត្ររបស់ខ្ញុំ។ ខ្ញុំនឹងលេចមកនៅចំពោះមុខប្រទេសយ៉ាងច្រើន និងប្រជារាស្ត្រយ៉ាងច្រើន ហើយខ្ញុំនឹងបន្លឺព្រះសូរសៀងផ្ទាល់របស់ខ្ញុំនៅលើផែនដី ដោយប្រកាសពីការសម្រេចកិច្ចការដ៏មហិមារបស់ខ្ញុំ ដើម្បីឲ្យមនុស្សទាំងអស់បានឃើញការនេះដោយផ្ទាល់ភ្នែករបស់ពួកគេ។
(ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)