៣. ពួកគ្រូគង្វាល និងពួកចាស់ទុំនៃពិភពសាសនាសុទ្ធតែបម្រើព្រះជាម្ចាស់នៅក្នុងពួកជំនុំនានា។ ពួកគេគួរតែកំពុងរង់ចាំការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់ដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់។ ដូច្នេះ ហេតុអ្វីបានជាពួកគេមិនគ្រាន់តែមិនស្វះស្វែង ឬសិក្សាពីកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ប៉ុន្តែបែរជាផ្សាយពាក្យចចាមអារ៉ាម ធ្វើការវិនិច្ឆ័យ និងថ្កោលទោសព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយព្យាយាមបោកបញ្ឆោតពួកអ្នកជឿ និងរារាំងពួកគេមិនឲ្យសិក្សាពីផ្លូវពិតទៅវិញ?

ខគម្ពីរយោង៖

«ពេលនោះ ពួកសង្គ្រាជ និងពួកផារិស៊ីបានប្រជុំក្រុមប្រឹក្សា ហើយពោលថា៖ 'តើយើងត្រូវធ្វើដូចម្តេច? ដ្បិតបុរសម្នាក់នេះធ្វើការអស្ចារ្យជាច្រើន។ បើយើងទុកឲ្យគាត់ធ្វើបែបនេះទៀត មនុស្សទាំងអស់នឹងជឿតាមគាត់ ហើយសាសន៍រ៉ូមនឹងដកយកទាំងកន្លែងរបស់យើង និងជាតិយើងមិនខាន។' ... ដូច្នេះ ចាប់តាំងពីថ្ងៃនោះមក គេក៏ពិគ្រោះគ្នា ដើម្បីធ្វើគុតព្រះ‌អង្គ» (យ៉ូហាន ១១:៤៧-៤៨ ៥៣)

«អ្នកស្គាល់ព្រះ‌វិញ្ញាណរបស់ព្រះជាម្ចាស់តាមបែបនេះឯង គឺថាគ្រប់វិញ្ញាណដែលប្រកាសថា ព្រះ‌យេស៊ូវ‌គ្រីស្ទយាងមកក្នុងសាច់ឈាម វិញ្ញាណនោះហើយមកពីព្រះជាម្ចាស់។ ហើយគ្រប់វិញ្ញាណដែលមិនសារភាពថា ព្រះយេស៊ូវគ្រីស្ទ ដែលត្រឡប់ជាសាច់ឈាម មិនមែនជាព្រះជាម្ចាស់ នោះហើយគឺជាវិញ្ញាណនៃពួកទទឹងនឹងព្រះគ្រីស្ទ ឯងបានឮពីអ្វីដែលនឹងត្រូវមកដល់ហើយ ហើយពេលនេះ វាក៏នៅក្នុងពិភពលោកនេះ ស្រេចហើយដែរ» (១ យ៉ូហាន ៤:២-៣)

«ដ្បិតមានមនុស្សបំភាន់ជាច្រើន បានចូលមកក្នុងពិភពលោកនេះ ជាមនុស្សដែលមិនសារភាពថា ព្រះយេស៊ូវគ្រីស្ទ បានត្រឡប់ជាសាច់ឈាម អ្នកនេះជាមនុស្សបំភាន់ ហើយជាអ្នកទទឹងនឹងព្រះគ្រីស្ទ» (២ យ៉ូហាន ១:៧)

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

មានអ្នកដែលអានព្រះគម្ពីរនៅក្នុងក្រុមជំនុំធំៗ ហើយសូត្រខគម្ពីរពេញមួយថ្ងៃ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេ យល់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចស្គាល់ព្រះជាម្ចាស់ឡើយ ហើយក៏រឹតតែគ្មាននរណាម្នាក់អាចស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានដែរ។ ពួកគេទាំងអស់សុទ្ធតែជាមនុស្សថោកទាប គ្មានតម្លៃ ហើយម្នាក់ៗឈរនៅទីដ៏ខ្ពស់ដើម្បីបង្រៀន «ព្រះជាម្ចាស់»។ ពួកគេគឺជាមនុស្សដែលកាន់ទង់របស់ព្រះជាម្ចាស់ តែមានចេតនាប្រឆាំងនឹងព្រះជាម្ចាស់ ដែលកាន់ស្លាកជឿលើព្រះជាម្ចាស់ ក្នុងពេលដែលកំពុងស៊ីសាច់ និងហុតឈាមមនុស្សទៅវិញ។ មនុស្សទាំងអស់នេះសុទ្ធតែជាអារក្សអាក្រក់ដែលលេបត្របាក់ព្រលឹងមនុស្ស ជាមេបិសាចដែលមានចេតនារំខានដល់ការធ្វើដំណើររបស់មនុស្សទៅកាន់ផ្លូវត្រូវ ហើយជាថ្មជំពប់ដែលបង្អាក់ដល់មនុស្សដែលស្វែងរកព្រះជាម្ចាស់ផង។ ពួកគេមើលទៅដូចជាមាន «សុខភាពរឹងមាំ» ប៉ុន្តែធ្វើដូចម្ដេចឱ្យអ្នកដែលដើរតាមពួកគេដឹងថា ពួកគេគ្រាន់តែជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលដឹកនាំមនុស្សឱ្យប្រឆាំងទាស់នឹងព្រះជាម្ចាស់? តើធ្វើម្ដេចឱ្យអ្នកដែលដើរតាមពួកគេដឹងថា ពួកគេជាអារក្សរស់ ដែលតាំងចិត្តលេបត្របាក់ព្រលឹងមនុស្សទៅ?

(ដកស្រង់ពី «អស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាអ្នកដែលទាស់ទទឹងនឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ប្រសិនបើអ្នកបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនដែលចុះចូលនឹងទ្រង់ ហើយមិនទទួលយកលក្ខណៈពេញលេញនៃព្រះបន្ទូលរបស់ទ្រង់ ហើយផ្ទុយទៅវិញបែរជាសុំឱ្យព្រះជាម្ចាស់ចុះចូលនឹងអ្នក និងធ្វើតាមគំនិតរបស់អ្នក ដូច្នេះ អ្នកជាមនុស្សបះបោរប្រឆាំងនឹងទ្រង់ខ្លាំងជាងគេបំផុត អ្នកជាអ្នកមិនជឿសាសនាទេ។ តើមនុស្សបែបនេះអាចចុះចូលព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ដែលមិនស្របទៅនឹងគំនិតរបស់មនុស្សដូចម្ដេចបាន? មនុស្សដែលមិនគោរព ហើយទាស់ទទឹងនឹងព្រះជាម្ចាស់ដោយចេតនា អ្នកទាំងនោះហើយជាមនុស្សដែលបះបោរខ្លាំងជាងគេបំផុត។ ពួកគេជាសត្រូវរបស់ព្រះជាម្ចាស់ ជាពួកទទឹងនឹងព្រះគ្រីស្ទ។ ដួងចិត្តរបស់ពួកគេតែងប្រទូសទាស់នឹងកិច្ចការថ្មីរបស់ព្រះជាម្ចាស់។ ពួកគេមិនដែលមានទំនោរចិត្តចង់ចុះចូលសោះឡើយ ហើយពួកគេក៏មិនធ្លាប់បានចុះចូលដោយអរសប្បាយ ឬក៏បន្ទាបខ្លួនពួកគេដែរ។ ពួកគេគិតថាខ្លួនឯងខ្ពង់ខ្ពស់ជាងគេបំផុតនៅចំពោះមុខអ្នកដទៃ និងមិនដែលចុះចូលនឹងនរណាម្នាក់ឡើយ។ នៅមុខព្រះជាម្ចាស់ ពួកគេចាត់ទុកខ្លួនឯងជាមនុស្សពូកែអធិប្បាយព្រះបន្ទូល និងជាមនុស្សដែលមានជំនាញជាងគេក្នុងការធ្វើកិច្ចការដើម្បីអ្នកដទៃ។ ពួកគេមិនដែលលះបង់ចោល «រតនសម្បត្តិ» ដែលពួកគេមាននោះទេ ប៉ុន្តែចាត់ទុកវាជាមរតកគ្រួសារសម្រាប់ថ្វាយបង្គំ សម្រាប់អធិប្បាយប្រាប់អ្នកដទៃ ហើយពួកគេប្រើវាដើម្បីប្រៀនប្រដៅដល់ពួកល្ងង់ខ្លៅដែលចាត់ទុកពួកគេដូចរូបព្រះ។ ជាការពិត នៅក្នុងពួកជំនុំមានមនុស្សបែបនេះច្រើនណាស់។ អាចនិយាយបានថា ពួកគេជា «វីរជនដែលគ្មាននរណាអាចយកឈ្នះបាន» ដែលស្នាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ពីមួយជំនាន់ទៅមួយជំនាន់។ ពួកគេយកការអធិប្បាយព្រះបន្ទូល (គោលលទ្ធិ) ទុកជាភារកិច្ចដ៏ឧត្ដុង្គឧត្ដមរបស់ពួកគេ។ ពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយជំនាន់ទៅមួយជំនាន់ ពួកគេចាប់ផ្ដើមអនុវត្តភារកិច្ច «ពិសិដ្ឋ និងមិនអាចបំពានបាន» យ៉ាងស្វាហាប់។ គ្មាននរណាម្នាក់ហ៊ានប៉ះពួកគេឡើយ។ គ្មានមនុស្សណាម្នាក់ហ៊ានស្ដីបន្ទោសពួកគេដោយបើកចំហឡើយ។ ពួកគេក្លាយជា «ស្ដេច» នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដោយធ្វើខ្លួនជាមនុស្សអាក្រក់ឃោរឃៅ នៅពេលពួកគេសង្កត់សង្កិនអ្នកដទៃពីមួយជំនាន់ទៅមួយជំនាន់។ ពួកវិញ្ញាណអាក្រក់ទាំងនេះចង់ពួតដៃគ្នា និងបំផ្លាញកិច្ចការរបស់ខ្ញុំ តើខ្ញុំអាចឱ្យពួកអារក្សមានជីវិតទាំងអស់នេះ កើតមាននៅចំពោះព្រះនេត្ររបស់ខ្ញុំដូចម្ដេចបាន?

(ដកស្រង់ពី «អស់អ្នកណាដែលចុះចូលនឹងព្រះជាម្ចាស់ដោយដួងចិត្តពិត នឹងត្រូវព្រះជាម្ចាស់ទទួលយក ជាប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅពេលដែលព្រះជាម្ចាស់មិនទាន់ក្លាយសាច់ឈាមនៅឡើយ ខ្នាតរង្វាស់ថាតើមនុស្សម្នាក់ប្រឆាំងទាស់នឹងព្រះជាម្ចាស់ឬអត់នោះ គឺអាស្រ័យលើថា តើបុគ្គលនោះបានថ្វាយបង្គំ និងគោរពបូជាដល់ព្រះជាម្ចាស់ដ៏មើលមិនឃើញ ដែលគង់នៅស្ថានសួគ៌ដែរ ឬយ៉ាងណា។ លក្ខណៈនៃការប្រឆាំងទាស់នឹងព្រះជាម្ចាស់ ដែលបានកំណត់នៅគ្រានោះ មិនមែនសុទ្ធតែជាក់ស្តែងទាំងអស់នោះទេ ដ្បិតមនុស្សមិនអាចមើលឃើញព្រះជាម្ចាស់នោះឡើយ ហើយពួកគេក៏មិនដឹងថា រូបអង្គរបស់ព្រះជាម្ចាស់មានលក្ខណៈបែបណាដែរ ឬថា ទ្រង់បានធ្វើកិច្ចការ និងមានព្រះបន្ទូលអ្វីខ្លះដែរ។ មនុស្សគ្មានសញ្ញាណអ្វីសោះអំពីព្រះជាម្ចាស់ ហើយគេបានជឿលើព្រះជាម្ចាស់ដោយស្រពេចស្រពិល ព្រោះព្រះជាម្ចាស់មិនទាន់បានបង្ហាញខ្លួនឱ្យមនុស្សបានឃើញនៅឡើយទេ។ ដូច្នេះ មិនថាមនុស្សបានជឿលើព្រះជាម្ចាស់តាមការស្រមើស្រមៃរបស់ពួកគេ ឬយ៉ាងណានោះទេ ក៏ព្រះជាម្ចាស់មិនបានថ្កោលទោសមនុស្ស ឬទាមទារអ្វីច្រើនខ្លាំងពេកពីមនុស្សនោះទេ ដ្បិតមនុស្សមិនអាចមើលឃើញព្រះជាម្ចាស់បានឡើយ។ នៅពេលដែលព្រះជាម្ចាស់បានក្លាយជាសាច់ឈាម និងមកបំពេញកិច្ចការក្នុងចំណោមមនុស្សផងទាំងពួង គ្រប់គ្នាមើលឃើញទ្រង់ និងស្តាប់ឮព្រះបន្ទូលរបស់ទ្រង់ ហើយគ្រប់គ្នាបានឃើញពីទង្វើដែលព្រះជាម្ចាស់ធ្វើ តាមរូបកាយខាងសាច់ឈាមរបស់ទ្រង់។ នៅពេលនេះ សញ្ញាណទាំងអស់របស់មនុស្សក៏រលាយបាត់។ ចំពោះអស់អ្នកណាដែលបានឃើញព្រះជាម្ចាស់លេចមកជាសាច់ឈាម ពួកគេនឹងមិនត្រូវទទួលទោសទេបើពួកគេចុះចូលនឹងទ្រង់ ចំណែកអស់អ្នកណាដែលមានចេតនាតតាំងជាមួយទ្រង់ នឹងត្រូវចាត់ទុកជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់។ មនុស្សបែបនេះ គឺជាពួកទទឹងនឹងព្រះគ្រីស្ទ ជាសត្រូវដែលមានចេតនាប្រឆាំងទាស់នឹងព្រះជាម្ចាស់។

(ដកស្រង់ពី «អស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាអ្នកដែលទាស់ទទឹងនឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

តើមនុស្សជាច្រើនមិនមែនប្រឆាំងទាស់នឹងព្រះជាម្ចាស់ និងបង្អាក់ដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយសារតែគេមិនស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ដែលមានបម្រែបម្រួល និងខុសប្លែកពីគ្នា ហើយលើសពីនេះទៀត មិនមែនដោយសារពួកគេមានតែចំណេះដឹង និងគោលលទ្ធិតិចតួច យកមកវាស់ស្ទង់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? ទោះបទពិសោធមនុស្សបែបនេះរាក់កំផែលក៏ដោយ ក៏ពួកគេក្រអឺតក្រទម និងបណ្ដែតបណ្ដោយតាមធម្មជាតិគេដែរ ហើយពួកគេមិនឱ្យតម្លៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ គេមិនអើពើនឹងគោលការណ៍របស់ព្រះវិញ្ញាណបរិសុទ្ធ ហើយជាងនេះទៅទៀត ពួកគេប្រើការជជែកវែកញែកចាស់គំរឹលនិងរាក់កំផែលរបស់គេមក «បញ្ជាក់» ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេក៏ធ្វើពុតជាសម្ដែង ហើយជឿស្លុងលើការរៀនសូត្រនិងចំណេះវិជ្ជាជ្រៅជ្រះរបស់គេ ហើយជឿថា ពួកគេអាចធ្វើដំណើរទូទាំងពិភពលោកបាន។ តើមនុស្សបែបនេះ មិនមែនជាមនុស្សដែលត្រូវព្រះវិញ្ញាណបរិសុទ្ធស្អប់ និងបដិសេធទេឬអី ហើយតើពួកគេមិនត្រូវផាត់ចោលដោយយុគសម័យថ្មីទេឬអី? តើអ្នកដែលចូលមកចំពោះព្រះជាម្ចាស់ ហើយប្រឆាំងទាស់នឹងទ្រង់ទាំងបើកចំហរ មិនមែនជាមនុស្សគួរឱ្យស្អប់គ្មានដឹងខ្យល់អ្វី ដែលគ្រាន់តែប្រឹងបង្អួតថា ខ្លួនគេឆ្លាតប៉ុនណាទេឬអី? ពួកគេព្យាយាមធ្វើកុបកម្មចូលទៅក្នុង «មជ្ឈដ្ឋានអប់រំ» របស់លោកីយ៍ ដោយប្រើចំណេះដឹងដ៏តិចតួចរបស់គេ។ ពួកគេព្យាយាមបង្វែរកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងព្យាយាមធ្វើឱ្យកិច្ចការនោះ នៅវិលវល់ជុំវិញដំណើរនៃការត្រិះរិះរបស់គេ ដោយប្រើគោលលទ្ធិរាក់កំផែលដែលគេយកទៅបង្រៀនមនុស្ស។ មនុស្សងងឹតភ្នែកដូចជាពួកគេនេះ ព្យាយាមសំឡឹងមើលកិច្ចការរយៈពេល ៦ ០០០ ឆ្នាំ របស់ព្រះជាម្ចាស់ឱ្យអស់ត្រឹមតែមួយកន្ទុយភ្នែក។ ពួកមនុស្សទាំងនោះ គ្មានហេតុផលដែលសមនឹងលើកយកមកនិយាយឡើយ! តាមពិត មនុស្សដែលស្គាល់ព្រះជាម្ចាស់កាន់តែច្រើន កាន់តែមិនប្រញាប់វិនិច្ឆ័យកិច្ចការរបស់ព្រះជាម្ចាស់។ ជាងនេះទៀត ពួកគេគ្រាន់តែនិយាយពីចំណេះដឹងតិចតួចទាក់ទងនឹងកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃប៉ុណ្ណោះ ប៉ុន្តែពួកគេមិនប្រញាប់វិនិច្ឆ័យផ្ដេសផ្ដាសនោះទេ។ មនុស្សដែលស្គាល់ព្រះជាម្ចាស់កាន់តែតិច កាន់តែក្រអឺតក្រទម និងកាន់តែជឿជាក់លើខ្លួនឯង ហើយពួកគេរឹតតែប្រកាសអំពីលក្ខណៈរបស់ព្រះជាម្ចាស់ដោយឥតសំចៃ ប៉ុន្តែពួកគេនិយាយត្រឹមតែទ្រឹស្ដីប៉ុណ្ណោះ មិនបានផ្ដល់ភ័ស្តុតាងជាក់ស្ដែងឡើយ។ មនុស្សបែបនេះ គ្មានតម្លៃអ្វីទាល់តែសោះ។ អ្នកដែលចាត់ទុកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ថាជាល្បែងកម្សាន្ដ គឺជាមនុស្សល្ងីល្ងើ! មនុស្សដែលមិនប្រុងប្រយ័ត្នពេលគេជួបប្រទះកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធ និយាយមិនចេះគិត គឺជាមនុស្សដែលប្រញាប់វិនិច្ឆ័យ ជាមនុស្សដែលបញ្ចេញលក្ខណៈសម្បត្តិខ្លួនតាមទំនើងចិត្ត ដើម្បីបដិសេធភាពត្រឹមត្រូវនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយក៏ជាមនុស្សដែលមើលងាយ និងប្រមាថដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។ តើមនុស្សព្រហើនបែបនេះ មិនមែនជាមនុស្សល្ងង់មិនស្គាល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? ជាងនេះទៅទៀត តើពួកគេមិនមែនជាមនុស្សក្រអឺតក្រទមខ្លាំង ជាមនុស្សដែលមានអំណួតពីកំណើត និងមិនអាចគ្រប់គ្រងបានទេឬអី? បើទោះបីថ្ងៃមួយ មនុស្សបែបនេះទទួលយកកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ក៏ព្រះជាម្ចាស់នៅតែមិនអត់ឱ្យពួកគេដែរ។ ពួកគេមិនត្រឹមតែមើលងាយអ្នកដែលធ្វើការថ្វាយព្រះជាម្ចាស់ប៉ុណ្ណោះទេ តែពួកគេក៏ប្រមាថព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែរ។ មនុស្សហួសហេតុបែបនេះ នឹងមិនទទួលបានការអត់ទោសឡើយ មិនថាក្នុងយុគសម័យនេះ ឬយុគសម័យខាងមុខទេ ហើយពួកគេនឹងត្រូវវិនាសនៅឯស្ថាននរក! មនុស្សព្រហើន និងបណ្ដែតបណ្ដោយដូចជាពួកគេនេះ កំពុងធ្វើពុតជាជឿលើព្រះជាម្ចាស់ ហើយកាលណាមនុស្សកាន់តែមានចរិតបែបនេះ ពួកគេក៏កាន់តែងាយល្មើសនឹងបញ្ញត្ដិរដ្ឋបាលរបស់ព្រះជាម្ចាស់ដែរ។ តើមនុស្សក្រអឺតក្រទមដែលមិនចេះប្រយ័ត្នមាត់ពីកំណើត និងមនុស្សដែលមិនស្ដាប់បង្គាប់នរណាសោះ មិនមែនសុទ្ធតែដើរលើផ្លូវនេះទេឬអី? ពីមួយថ្ងៃទៅមួយថ្ងៃ តើពួកគេមិនមែនប្រឆាំងទាស់នឹងព្រះជាម្ចាស់ដ៏ជាព្រះដែលថ្មីជានិច្ចនិងមិនចេះចាស់ ទេឬអី?

(ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មនុស្សអាចទទួលយកកិច្ចការត្រឹមតែមួយប្រភេទ ឬទទួលយកត្រឹមវិធីអនុវត្តតែមួយប៉ុណ្ណោះ ហើយមនុស្សពិបាកនឹងទទួលយកកិច្ចការ ឬវិធីអនុវត្តណាដែលផ្ទុយពីពួកគេ ឬខ្ពង់ខ្ពស់ជាងពួកគេណាស់។ ប៉ុន្តែ ព្រះវិញ្ញាណបរិសុទ្ធតែងតែធ្វើកិច្ចការថ្មីជានិច្ច ដូច្នេះហើយ តែងលេចចេញនូវអ្នកជំនាញខាងសាសនាដែលប្រឆាំងទាស់នឹងកិច្ចការថ្មីរបស់ព្រះជាម្ចាស់ មួយក្រុមហើយមួយក្រុមទៀត។ ច្បាស់ណាស់ថា មនុស្សទាំងអស់នេះបានក្លាយជាអ្នកជំនាញ គឺដោយសារមនុស្សមិនដឹងថា ព្រះជាម្ចាស់តែងតែថ្មីជានិច្ច និងមិនដែលចាស់ឡើយ ហើយគេក៏មិនដឹងអំពីគោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ ជាងនេះទៅទៀត គេមិនដឹងអំពីវិធីជាច្រើនដែលព្រះជាម្ចាស់ប្រើដើម្បីសង្គ្រោះមនុស្សជាតិឡើយ។ ដូច្នេះ មនុស្សមិនអាចប្រាប់បានទេថា មួយណាជាកិច្ចការដែលមកពីព្រះវិញ្ញាណបរិសុទ្ធ ហើយមួយណាជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ មនុស្សជាច្រើន ប្រកាន់ខ្ជាប់នូវអាកប្បកិរិយាបែបនេះ។ ប្រសិនបើអ្វីមួយដូចគ្នាទៅនឹងព្រះបន្ទូលពីមុន នោះពួកគេនឹងទទួលយក ហើយប្រសិនបើមានភាពខុសប្លែកគ្នាពីកិច្ចការចាស់ នោះពួកគេនឹងជំទាស់ ព្រមទាំងបដិសេធកិច្ចការនោះផង។ សព្វថ្ងៃនេះ តើអ្នករាល់គ្នាមិនប្រកាន់តាមគោលការណ៍បែបនេះទេឬអី? ... អ្នករាល់គ្នានឹងដឹងថា អ្នករាល់គ្នាប្រឆាំងទាស់នឹងកិច្ចការរបស់ព្រះជាម្ចាស់ ឬប្រើសញ្ញាណផ្ទាល់ខ្លួន មកវាស់ស្ទង់កិច្ចការសព្វថ្ងៃនេះ ដ្បិតអ្នករាល់គ្នាពុំដឹងពីគោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់ទេ និងដោយសារអ្នករាល់គ្នាប្រញាប់វិនិច្ឆ័យកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធលឿនពេក។ ការដែលអ្នករាល់គ្នាប្រឆាំងទាស់នឹងព្រះជាម្ចាស់ និងការរារាំងដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺសុទ្ធតែបង្កឡើងដោយសញ្ញាណ និងភាពក្រអឺតក្រទមពីកំណើតរបស់អ្នករាល់គ្នា មិនមែនមកពីកិច្ចការរបស់ព្រះជាម្ចាស់ខុសនោះទេ តែមកពីអ្នករាល់គ្នាចចេសរឹងរូសតាំងពីកំណើតម្ល៉េះ។ បន្ទាប់ពីពួកគេជឿលើព្រះជាម្ចាស់ហើយ មនុស្សខ្លះមិនទាំងអាចនិយាយដោយភាពជឿជាក់ថាមនុស្សមកពីណាផង ប៉ុន្តែ ពួកគេបែរជាហ៊ាននិយាយវាយតម្លៃភាពខុសត្រូវនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធជាសាធារណៈទៅវិញ។ ពួកគេថែមទាំងបង្រៀនពួកសាវ័កដែលមានកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធទៀតផង ដោយផ្ដល់មតិយោបល់ និងនិយាយចេញមកទាំងដែលខ្លួនគ្មានសិទ្ធិអំណាចអ្វីសោះ។ ភាពជាមនុស្សរបស់គេនៅទាបណាស់ ហើយពួកគេគ្មានហេតុផលនៅក្នុងខ្លួនសូម្បីតែបន្តិច។ តើថ្ងៃដែលមនុស្សបែបនេះត្រូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបដិសេធ និងត្រូវដុតដោយភ្លើងស្ថាននរក នឹងមិនចូលមកដល់ទេឬអី? ពួកគេមិនស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ទេ តែពួកគេបែរជាទិតៀនកិច្ចការរបស់ទ្រង់ទៅវិញ ហើយថែមទាំងព្យាយាមណែនាំព្រះជាម្ចាស់ពីរបៀបធ្វើការទៀតផង។ តើមនុស្សគ្មានហេតុផលបែបនេះ ស្គាល់ព្រះជាម្ចាស់ដូចម្ដេចទៅ? មនុស្សចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់ក្នុងអំឡុងពេលកំពុងស្វែងរក និងដកពិសោធន៍។ មនុស្សចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់តាមរយៈការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ មិនមែនតាមរយៈការទិតៀនតាមទំនើងចិត្តទេ។ កាលណាមនុស្សស្គាល់ព្រះជាម្ចាស់រឹតតែច្បាស់ នោះគេរឹតតែលែងហ៊ានប្រឆាំងទាស់នឹងទ្រង់។ ផ្ទុយទៅវិញ កាលណាមនុស្សស្គាល់ព្រះជាម្ចាស់កាន់តែតិច នោះពួកគេកាន់តែប្រឆាំងទាស់នឹងទ្រង់ខ្លាំងឡើង។ សញ្ញាណរបស់អ្នក ធម្មជាតិពីមុនរបស់អ្នក ភាពជាមនុស្សរបស់អ្នក ចរិតនិងទស្សនៈខាងសីលធម៌របស់អ្នក គឺជាដើមទុនដែលអ្នកយកមកតតាំងនឹងព្រះជាម្ចាស់ ហើយកាលណាសីលធម៌របស់អ្នកខូចខ្លាំង កាលណាគុណសម្បត្តិរបស់អ្នកគួរឱ្យខ្ពើមរអើមខ្លាំង ហើយកាលណាភាពជាមនុស្សរបស់អ្នកកាន់តែអន់ថយខ្លាំង នោះអ្នកកាន់តែក្លាយជាសត្រូវរបស់ព្រះជាម្ចាស់ខ្លាំងឡើង។ មនុស្សណាដែលមានសញ្ញាណច្រើន និងមាននិស្ស័យរាប់ខ្លួនឯងជាសុចរិត នោះគេរឹតតែជាសត្រូវនឹងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សខ្លាំងឡើង។ មនុស្សបែបនេះ គឺជាពួកទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើអ្នកមិនបានកែប្រែសញ្ញាណរបស់អ្នកឱ្យត្រឹមត្រូវទេ សញ្ញាណទាំងនោះនឹងតែងតែប្រឆាំងទាស់នឹងព្រះជាម្ចាស់ជានិច្ច។ អ្នកនឹងមិនដែលចុះសម្រុងជាមួយព្រះជាម្ចាស់ឡើយ ហើយអ្នកក៏នឹងតែងតែឃ្លាតឆ្ងាយពីទ្រង់ជានិច្ចដែរ។

(ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ២. ពួកគ្រូគង្វាល និងពួកចាស់ទុំនៃពិភពសាសនាសុទ្ធតែមានចំណេះដឹងជ្រៅជ្រះអំពីព្រះគម្ពីរ ហើយជារឿយៗ ពួកគេអធិប្បាយទៅកាន់អ្នកដទៃ ដោយសុំឲ្យមនុស្សប្រកាន់ខ្ជាប់តាមព្រះគម្ពីរ។ ដោយធ្វើបែបនេះ តើពួកគេមិនលើកតម្កើង និងធ្វើបន្ទាល់អំពីព្រះអម្ចាស់ទេឬ? តើអ្នកអាចនិយាយយ៉ាងដូចម្ដេចទៅថា ពួកគេកំពុងតែបោកបញ្ឆោតមនុស្ស និងថាពួកគេជាពួកផារីស៊ីដ៏មានពុត?

បន្ទាប់៖ ៤. ពិភពសាសនាប្រឆាំង និងថ្កោលទោសផ្កាប់មុខចំពោះព្រះដ៏មានគ្រប់ព្រះចេស្ដា។ វាបានប្រព្រឹត្តទង្វើអាក្រក់ពីមួយទៅមួយ ដោយក្លាយជាបន្ទាយរឹងមាំរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ប៉ុន្តែ តើលទ្ធផល និងទីបញ្ចប់របស់ពិភពសាសនានឹងក្លាយជាបែបណាទៅសម្រាប់ការជឿលើព្រះជាម្ចាស់ តែបែរជាប្រឆាំងនឹងកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ