ជំពូកទី ៤៤

ខ្ញុំសុចរិត ខ្ញុំគួរឱ្យទុកចិត្ត ហើយខ្ញុំគឺជាព្រះជាម្ចាស់ដែលត្រួតពិនិត្យចិត្តដ៏ជ្រៅបំផុតរបស់មនុស្ស! ខ្ញុំនឹងបើកសម្ដែងឱ្យឃើញភ្លាមៗថា អ្នកណាពិត និងអ្នកណាក្លែងក្លាយ។ ចូរកុំភ្ញាក់ផ្អើលឱ្យសោះ! របស់សព្វសារពើទាំងអស់ដំណើរការដោយផ្អែកលើពេលវេលារបស់ខ្ញុំ។ អ្នកណាដែលចង់បានខ្ញុំដោយស្មោះស្ម័គ្រ ហើយអ្នកណាដែលមិនចង់បានខ្ញុំដោយស្មោះស្ម័គ្រ នោះខ្ញុំនឹងមានបន្ទូលប្រាប់អ្នករាល់គ្នាម្ដងមួយៗ។ អ្នករាល់គ្នាគ្រាន់តែខ្វល់ពីរឿងហូប ផឹក និងចូលមកជិតខ្ញុំនៅពេលដែលអ្នកចូលមកក្នុងវត្តមានរបស់ខ្ញុំប៉ុណ្ណោះ ហើយខ្ញុំនឹងធ្វើកិច្ចការរបស់ខ្ញុំដោយអង្គឯង។ ចូរកុំខ្វល់ខ្វាយចំពោះលទ្ធផលឆាប់រហ័សខ្លាំងពេក។ កិច្ចការរបស់ខ្ញុំ មិនមែនជាអ្វីមួយដែលអាចត្រូវបានសម្រេចទាំងអស់ភ្លាមៗឡើយ។ នៅក្នុងកិច្ចការនោះ មានជំហាន និងព្រះប្រាជ្ញាញាណ ដូច្នេះហើយទើបព្រះប្រាជ្ញាញាណរបស់ខ្ញុំត្រូវបានបើកសម្ដែង។ ខ្ញុំនឹងឱ្យអ្នករាល់គ្នាមើលឃើញអ្វីដែលត្រូវបានបំពេញដោយព្រះហស្ដរបស់ខ្ញុំ គឺការដាក់ទោសមនុស្សអាក្រក់ ហើយប្រទានរង្វាន់ដល់មនុស្សល្អ។ ខ្ញុំច្បាស់ជាមិនយោគយល់នរណាម្នាក់ឡើយ។ អ្នកជាមនុស្សដែលស្រឡាញ់ខ្ញុំយ៉ាងស្មោះស្ម័គ្រ នោះខ្ញុំនឹងស្រឡាញ់អ្នកយ៉ាងស្មោះស្ម័គ្រ សេចក្ដីក្រោធរបស់ខ្ញុំនឹងមិនដែលនៅជាមួយពួកគេទេ ប្រយោជន៍ឱ្យពួកគេអាចចងចាំអស់កល្បជានិច្ចថា ខ្ញុំគឺជាព្រះជាម្ចាស់ដ៏ពិត ជាព្រះជាម្ចាស់ដែលត្រួតពិនិត្យចិត្តដ៏ជ្រាលជ្រៅរបស់មនុស្ស។ ចូរកុំប្រព្រឹត្តផ្សេងនៅចំពោះមុខរបស់អ្នកដទៃ ប៉ុន្តែនៅពីក្រោយខ្នងរបស់ពួកគេ ប្រព្រឹត្តផ្សឹងឱ្យសោះ។ ខ្ញុំឃើញយ៉ាងច្បាស់នូវអ្វីៗដែលអ្នកធ្វើ ហើយទោះបីជាអ្នកអាចបំភាន់អ្នកដទៃបានក៏ដោយ ក៏អ្នកមិនអាចបំភាន់ខ្ញុំបានដែរ។ ខ្ញុំឃើញអ្វីៗទាំងអស់យ៉ាងច្បាស់។ អ្នកមិនអាចលាក់បាំងអ្វីមួយបានទេ។ គ្រប់ការភូតកុហកស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំ។ ចូរកុំគិតថាខ្លនឯងឆ្លាត ដោយសារអ្នកទទួលបានផលប្រយោជន៍បន្តិចបន្តួចឱ្យសោះ។ ខ្ញុំសូមប្រាប់អ្នកថា៖ ទោះបីជាមានផែនការជាច្រើនដែលមនុស្សអាចបង្កើតឡើងក៏ដោយ មិនថាមានរាប់ពាន់ ឬរាប់ម៉ឺនក៏ដោយ នៅទីបំផុត ពួកវាមិនអាចគេចផុតពីបាតព្រះហស្ដរបស់ខ្ញុំបានទេ។ របស់សព្វសារពើ និងវត្ថុគ្រប់យ៉ាង គឺត្រូវបានគ្រប់គ្រងដោយព្រះហស្ដរបស់ខ្ញុំ គ្មាននរណាអាចគេចផុតឡើយ! ចូរកុំព្យាយាមគេច ឬលាក់ពួនខ្ញុំ ចូរកុំព្យាយាមលាក់ពុត ឬបិទបាំង។ តើវាអាចទៅរួចទេ ដែលអ្នកនៅតែមើលមិនឃើញព្រះភ័ក្រ្ដដ៏មានសិរីល្អរបស់ខ្ញុំ សេចក្ដីក្រោធរបស់ខ្ញុំ និងការជំនុំជម្រះរបស់ខ្ញុំ ដែលត្រូវបានបើកសម្ដែងជាសាធារណៈនោះ? អ្នកណាក៏ដោយដែលមិនចង់បានខ្ញុំយ៉ាងស្មោះស័្មគ្រ នោះខ្ញុំនឹងជំនុំជម្រះពួកគេភ្លាមៗ និងដោយគ្មានមេត្តាករុណាឡើយ។ សេចក្ដីអាណិតរបស់ខ្ញុំបានដល់ទីបញ្ចប់របស់វាហើយ មិនមាននៅសល់ទៀតឡើយ។ ចូរកុំព្យាយាមលាក់ពុតតទៅទៀត ហើយបញ្ឈប់វិធីដ៏ឥតប្រយោជន៍ និងឆ្កួតលីលារបស់អ្នកទៅ។

កូនប្រុសរបស់ខ្ញុំអើយ ចូរមើលថែខ្លួន។ ចូរចំណាយពេលវេលាច្រើនជាងមុននៅក្នុងវត្តមានរបស់ខ្ញុំ ហើយខ្ញុំនឹងទទួលខុសត្រូវចំពោះអ្នក។ ចូរកុំមានសេចក្ដីភ័យខ្លាច ចូរនាំយកដាវមុខពីរដ៏មុតរបស់ខ្ញុំ ហើយប្រយុទ្ធជាមួយសាតាំងរហូតដល់ទីបំផុតដ៏ល្វីងជូរចត់ ស្របតាមបំណងព្រះហឫទ័យរបស់ខ្ញុំ។ ខ្ញុំនឹងការពារអ្នក។ ចូរកុំព្រួយបារម្ភឡើយ។ គ្រប់អ្វីៗដែលត្រូវបានបិទបាំង នឹងត្រូវបានបើកចំហ ហើយត្រូវបានបើកសម្ដែង។ ខ្ញុំគឺជាព្រះអាទិត្យដែលបញ្ចេញពន្លឺ ដែលបំភ្លឺដោយគ្មានមេត្តាទៅដល់ភាពងងឹតទាំងអស់។ ការជំនុំជម្រះរបស់ខ្ញុំ បានធ្លាក់ចុះមកទាំងស្រុងហើយ។ ក្រុមជំនុំ គឺជាសមរភូមិប្រយុទ្ធ។ អ្នករាល់គ្នាគួរតែត្រៀមខ្លួន ហើយថ្វាយខ្លួនទាំងស្រុង ចំពោះសង្គ្រាមផ្ដាច់ព្រ័ត្រចុងក្រោយ។ ខ្ញុំនឹងការពារអ្នកជាប្រាកដ ប្រយោជន៍ឱ្យអ្នកអាចវាយប្រយុទ្ធប្រកបដោយជ័យជម្នះ និងភាពល្អប្រសើរសម្រាប់ខ្ញុំ។

ចូរប្រុងប្រយ័ត្ន សព្វថ្ងៃនេះ ចិត្តរបស់មនុស្សមានសភាពបោកបញ្ឆោត និងមិនអាចប៉ាន់ស្មានបានទេ ហើយពួកគេគ្មានវិធីដើម្បីទទួលបានការទុកចិត្តពីអ្នកដទៃឡើយ។ មានតែខ្ញុំប៉ុណ្ណោះដែលជាបុគ្គលសម្រាប់អ្នករាល់គ្នាទាំងស្រុង។ ខ្ញុំគ្មានសេចក្ដីបោកបញ្ឆោតទេ។ ចូរគ្រាន់តែពឹងផ្អែកលើខ្ញុំចុះ! ពួកកូនប្រុសរបស់ខ្ញុំនឹងច្បាស់ជាមានជ័យជម្នះនៅក្នុងសង្គ្រាមផ្ដាច់ព្រ័ត្រចុងក្រោយ ហើយសាតាំងនឹងច្បាស់ជាចេញមកដើម្បីតស៊ូរហូតដល់ស្លាប់ជាមិនខាន។ ចូរកុំមានសេចក្ដីភ័យខ្លាច! ខ្ញុំគឺជាកម្លាំងរបស់អ្នក ហើយខ្ញុំគឺជាអ្វីៗទាំងអស់របស់អ្នក។ ចូរកុំគិតអំពីរឿងរ៉ាវផ្សេងៗម្ដងហើយម្ដងទៀត អ្នកមិនអាចផ្តោតទៅលើគំនិតជាច្រើននោះទេ។ ខ្ញុំបានមានបន្ទូលពីមុនថា ខ្ញុំនឹងលែងទាញអ្នករាល់គ្នានៅតាមផ្លូវទៀតហើយ ពីព្រោះពេលវេលាបន្ទាន់ពេក។ ខ្ញុំមិនមានពេលតទៅទៀត ដើម្បីចាប់ត្រចៀកអ្នកឱ្យនៅស្ងៀម ហើយព្រមានអ្នកគ្រប់ជំហានឡើយ វាមិនអាចទៅរួចទេ! អ្នកគ្រាន់តែបញ្ចប់ការត្រៀមខ្លួនរបស់អ្នកសម្រាប់សង្គ្រាមប៉ុណ្ណោះ។ របស់សព្វសារពើទាំងអស់ស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំ។ នេះគឺជាសង្រ្គាមស្លាប់រស់ ហើយភាគីមួយនឹងស្លាប់។ ប៉ុន្តែអ្នកត្រូវតែច្បាស់អំពីរឿងនេះ៖ ខ្ញុំមានជ័យជម្នះ និងមិនដែលចាញ់ជារៀងរហូត ហើយសាតាំងនឹងច្បាស់ជាវិនាស។ នេះគឺជាវិធីរបស់ខ្ញុំ កិច្ចការរបស់ខ្ញុំ បំណងព្រះហឫទ័យរបស់ខ្ញុំ និងផែនការរបស់ខ្ញុំ!

វាត្រូវបានបញ្ចប់ហើយ! គ្រប់យ៉ាងត្រូវបានបញ្ចប់ហើយ! ចូរកុំខ្លាច ឬភ័យខ្លាចឱ្យសោះ។ ខ្ញុំរួមជាមួយនឹងអ្នក ហើយអ្នករួមជាមួយនឹងខ្ញុំ នឹងធ្វើជាស្ដេចជារៀងរហូត! នៅពេលដែលបន្ទូលរបស់ខ្ញុំត្រូវបានថ្លែងចេញមកហើយ នោះព្រះបន្ទូលរបស់ខ្ញុំនឹងមិនដែលផ្លាស់ប្ដូរឡើយ ហើយហេតុការណ៍នឹងមករកអ្នករាល់គ្នាយ៉ាងឆាប់។ ចូរប្រុងប្រយ័ត្ន! អ្នកគួរតែសញ្ជឹងគិតឱ្យបានល្អនូវរាល់ឃ្លានីមួយៗ។ ចូរកុំស្រពេចស្រពិលអំពីព្រះបន្ទូលរបស់ខ្ញុំតទៅទៀត។ អ្នកត្រូវតែច្បាស់អំពីព្រះបន្ទូលទាំងនោះ! អ្នកត្រូវតែចងចាំ ចូរចំណាយពេលឱ្យច្រើននៅក្នុងវត្តមានរបស់ខ្ញុំតាមដែលអ្នកអាចធ្វើបាន!

ខាង​ដើម៖ ជំពូកទី ៤៣

បន្ទាប់៖ ជំពូកទី ៤៥

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ