ជំពូកទី ៤៥

អ្នកវិនិច្ឆ័យបងប្អូនប្រុសស្រីរបស់អ្នកជាសាធារណៈ ធ្វើដូចជាគ្មានអ្វីកើតឡើងអ៊ីចឹង។ អ្នកមិនស្គាល់អ្វីល្អ អ្វីអាក្រក់ឡើយ។ អ្នកគ្មានការខ្មាសអៀនទាល់តែសោះ! តើឥរិយាបថបែបនេះមិនព្រហើនឥតក្រែង និងធ្វើតាមអំពើចិត្តទេឬ? អ្នករាល់គ្នាម្នាក់ៗមានភាពច្របូកច្របល់ និងមានចិត្តអំពល់ទុក្ខពេកហើយ។ អ្នករែកពន់សម្ពាយច្រើនណាស់ ហើយក៏គ្មានកន្លែងសម្រាប់ខ្ញុំនៅខាងក្នុងអ្នកដែរ។ ឱមនុស្សខ្វាក់អើយ! ភាពឃោរឃៅរបស់អ្នកបានឈានដល់កម្រិតកំពូលហើយ តើវានឹងបញ្ចប់នៅពេលណាទៅ?

ខ្ញុំមានបន្ទូលទៅកាន់អ្នករាល់គ្នាចេញពីពេលកំណត់នៃព្រះហឫទ័យរបស់ខ្ញុំ ហើយជាថ្មីម្ដងទៀត ខ្ញុំប្រទានអ្វីៗគ្រប់យ៉ាងដែលខ្ញុំមានដល់អ្នករាល់គ្នា ប៉ុន្តែអ្នករាល់គ្នាកំណាញ់ពេកហើយ ហើយក៏គ្មានភាពជាមនុស្សសូម្បីតែបន្ដិចដែរ។ ការនេះពិតជាពិបាកវាស់ស្ទង់ណាស់។ ហេតុអ្វីបានជាអ្នកប្រកាន់ខ្ជាប់នឹងសញ្ញាណរបស់អ្នកបែបនេះ? ហេតុអ្វីបានជាអ្នកមិនអាចអនុញ្ញាតឱ្យខ្ញុំមានកន្លែងខ្លះនៅក្នុងអ្នកដូច្នេះ? តើខ្ញុំអាចនាំទុក្ខដល់អ្នករាល់គ្នាម្ដេចកើតទៅ? អ្នកមិនត្រូវបន្តប្រព្រឹត្តបែបនេះទៀតទេ។ ថ្ងៃកំណត់របស់ខ្ញុំពិតជានៅមិនឆ្ងាយពីពេលឥឡូវនេះឡើយ។ កុំចេះតែនិយាយដោយខ្វះការគិតពិចារណា កុំចេះតែប្រព្រឹត្តដោយខ្វះការប្រុងប្រយ័ត្ន ឬកុំវាយតប់ និងបង្កបញ្ហាឡើយ។ តើការនេះអាចនាំមកនូវអ្វីល្អដល់ជីវិតរបស់អ្នករាល់គ្នាទៅ? ខ្ញុំកំពុងតែប្រាប់អ្នករាល់គ្នាដោយសេចក្ដីពិតទៅចុះ ទោះបីជាគ្មានមនុស្សណាម្នាក់ត្រូវបានសង្រ្គោះ នៅពេលដែលថ្ងៃកំណត់របស់ខ្ញុំមកដល់ក៏ដោយ ក៏ខ្ញុំនឹងនៅតែដោះស្រាយកិច្ចការស្របតាមផែនការរបស់ខ្ញុំដែរ។ អ្នកត្រូវតែដឹងថា ខ្ញុំជាព្រះដ៏មានគ្រប់ព្រះចេស្ដា! គ្មានវត្ថុ គ្មានមនុស្ស គ្មានរឿងណាមួយហ៊ានរារាំងខ្ញុំមិនឱ្យបោះជំហានទៅមុខឡើយ។ អ្នករាល់គ្នាមិនគួរគិតថា បើគ្មានអ្នករាល់គ្នា ខ្ញុំគ្មានផ្លូវអនុវត្តតាមបំណងព្រះហឫទ័យរបស់ខ្ញុំនោះឡើយ។ ខ្ញុំអាចប្រាប់អ្នកបានថា បើអ្នកប្រព្រឹត្តចំពោះជីវិតរបស់អ្នកនៅក្នុងឥរិយាបថអវិជ្ជមានបែបនេះ នោះអ្នកនឹងមានតែបំផ្លាញជីវិតខ្លួនឯងប៉ុណ្ណោះ។ ការនេះនឹងមិនបង្កជាក្ដីកង្វល់ដល់ខ្ញុំនោះឡើយ។

កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធបានវិវឌ្ឍទៅកាន់ដំណាក់កាលជាក់លាក់មួយ ហើយទីបន្ទាល់បានឡើងដល់ទីកំពូលមួយ។ នេះគឺជាសេចក្តីពិតជាក់ស្ដែង។ ឆាប់ឡើង ចូរបើកភ្នែកស្រវាំងរបស់អ្នករាល់គ្នាចុះ។ កុំបណ្ដោយឱ្យកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ខ្ញុំនៅក្នុងអ្នករាល់គ្នាក្លាយជាអសារឥតការឡើយ ហើយមិនត្រូវបណ្ដែតបណ្ដោយខ្លួនតទៅទៀតឡើយ។ អ្នករាល់គ្នារីករាយនឹងធ្វើអំពើល្អនៅចំពោះខ្ញុំ ប៉ុន្តែនៅពេលដែលខ្ញុំអវត្តមាន តើសកម្មភាព និងឥរិយាបថរបស់អ្នករាល់គ្នានៅតែត្រឹមត្រូវចំពោះខ្ញុំ ដើម្បីឱ្យខ្ញុំទតមើលដែរឬទេ? អ្នកមិនស្គាល់អ្វីល្អ អ្វីអាក្រក់ឡើយ! អ្នករាល់គ្នាមិនស្ដាប់ខ្ញុំទេ នៅមុខខ្ញុំ អ្នកធ្វើរឿងមួយ តែនៅក្រោយខ្នងខ្ញុំ អ្នកបែរជាធ្វើរឿងមួយផ្សេងទៀត។ អ្នកនៅតែមិនទទួលស្គាល់ថា ខ្ញុំជាព្រះជាម្ចាស់ ដែលទតមើលទៅក្នុងជម្រៅដួងចិត្តរបស់មនុស្សឡើយ។ អ្នកពិតជាល្ងីល្ងើខ្លាំងពេកហើយ!

ពេលក្រោយ នៅផ្លូវខាងមុខ អ្នកមិនត្រូវបង្កើតឧបាយកល ឬពាក់ព័ន្ធនៅក្នុងការបោកបញ្ឆោត និងទង្វើវៀចវេរឡើយ បើមិនដូច្នោះទេ លទ្ធផលនឹងនឹកស្មានមិនដល់ឡើយ! អ្នករាល់គ្នានៅតែមិនយល់ថាអ្វីទៅជាការបោកបញ្ឆោត និងទង្វើវៀចវេរទៀត។ រាល់សកម្មភាព ឬឥរិយាបថដែលអ្នកមិនអាចឱ្យខ្ញុំទតឃើញ ដែលអ្នកមិនអាចបើកចំហ នេះហើយជាការបោកបញ្ឆោត និងទង្វើវៀចវេរនោះ។ ឥឡូវនេះ អ្នកគួរតែយល់អំពីការនេះហើយ! បើអ្នកពាក់ព័ន្ធនឹងការបោកបញ្ឆោត និងទង្វើវៀចវេរនៅថ្ងៃអនាគត កុំធ្វើពើជាមិនយល់នោះឡើយ។ បើអ្នកធ្វើបែបនេះ នោះអ្នកកំពុងតែធ្វើខុសទាំងដឹងខ្លួនហើយ ហើយអ្នកនឹងមានទោសទ្វេដងមិនខាន។ ការនេះនឹងមានតែនាំឱ្យអ្នកត្រូវដុតឆេះដោយភ្លើង ឬកាន់តែអាក្រក់ទៀតនោះ កំពុងតែបំផ្លាញខ្លួនឯងប៉ុណ្ណោះ។ អ្នកត្រូវតែយល់! អ្វីដែលអ្នករាល់គ្នាកំពុងតែជួបប្រទះនាពេលសព្វថ្ងៃ គឺជាការវាយផ្ចាលចេញពីសេចក្តីស្រឡាញ់។ វាច្បាស់ណាស់ថាមិនមែនជាការជំនុំជម្រះដែលគ្មានចិត្តមេត្ដានោះឡើយ។ បើអ្នកមិនអាចមើលឃើញការនេះទេ នោះអ្នកពិតជាគួរឱ្យអាណិតពេកហើយ ហើយអ្នកគ្មានសង្ឃឹមសោះឡើយ។ បើអ្នកមិនព្រមទទួលយកការវាយផ្ចាលនៃសេចក្តីស្រឡាញ់ទេ នោះគ្រប់យ៉ាងដែលអាចកើតឡើងចំពោះអ្នករាល់គ្នា គឺជាការជំនុំជម្រះដែលគ្មានមេត្តា។ នៅពេលដែលការនេះកើតឡើង ចូរកុំរអ៊ូថា ខ្ញុំមិនបានប្រាប់អ្នកនោះឡើយ។ វាមិនមែនជាខ្ញុំទេដែលគេចវេះពីទំនួលខុសត្រូវរបស់ខ្ញុំនោះ ប៉ុន្តែផ្ទុយទៅវិញគឺជាអ្នករាល់គ្នាទៅវិញទេ ដែលមិនបានស្ដាប់តាមព្រះបន្ទូលរបស់ខ្ញុំ ហើយមិនបានអនុវត្តតាមព្រះបន្ទូលរបស់ខ្ញុំ។ ឥឡូវនេះ ខ្ញុំកំពុងតែប្រាប់អ្នកអំពីការនេះហើយ ដើម្បីកុំឱ្យមនុស្សស្ដីបន្ទោសខ្ញុំនៅពេលក្រោយ។

ខាង​ដើម៖ ជំពូកទី ៤៤

បន្ទាប់៖ ជំពូកទី ៤៦

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ