ចំណុចទីប្រាំបួន៖ ពួកគេបំពេញភារកិច្ចដើម្បីតែធ្វើឱ្យខ្លួនឯងលេចធ្លោ និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេថែមទាំងក្បត់ផលប្រយោជន៍ទាំងនោះ ដោយជួញដូរផលប្រយោជន៍ទាំងនោះដើម្បីកិត្តិយសផ្ទាល់ខ្លួនទៀតផង (ផ្នែកទីប្រាំបី)

II. ផលប្រយោជន៍របស់ពួកទទឹងនឹងព្រះគ្រីស្ទ

ឃ. អនាគត និងវាសនារបស់ពួកគេ

ជាដំបូង សូមយើងរំឭកឡើងវិញនូវអ្វីដែលយើងបានប្រកបគ្នានៅក្នុងការជួបជុំលើកមុន។ (កាលពីលើកមុន ព្រះជាម្ចាស់បានប្រកបគ្នាអំពីចំណុចទីពីរនៃរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះអនាគត និងវាសនារបស់ពួកគេ គឺរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះភារកិច្ចរបស់ពួកគេ។ ពួកទទឹងនឹងព្រះគ្រីស្ទមានអាកប្បកិរិយាបីប្រភេទចំពោះភារកិច្ចរបស់ពួកគេ។ ទីមួយគឺ ព្រះជាម្ចាស់តែងតែផ្គត់ផ្គង់ និងដឹកនាំមនុស្សជាតិ ដូច្នេះ ការបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាភាវៈដែលព្រះបានបង្កើតនៅចំពោះព្រះជាម្ចាស់ គឺជារឿងដ៏ស័ក្ដិសមដែលត្រឹមត្រូវឥតខ្ចោះតាមធម្មជាតិ ហើយជារឿងដ៏យុត្តិធម៌ និងស្រស់បំព្រងបំផុតក្នុងចំណោមមនុស្សជាតិ ប៉ុន្តែពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកវាថាជាការជួញដូរមួយប្រភេទ ហើយចង់យកការបំពេញភារកិច្ចរបស់ពួកគេ ទៅដោះដូរនឹងអនាគតល្អ និងគោលដៅដ៏ល្អមួយ។ ទីពីរគឺ នៅពេលដែលព្រះជាម្ចាស់កំពុងបំពេញកិច្ចការ ទ្រង់សម្ដែងចេញសេចក្ដីពិតជាច្រើន។ ពួកទទឹងនឹងព្រះគ្រីស្ទមិនត្រឹមតែមិនចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិត ជាអ្វីដែលមនុស្សជាតិគួរតែមាន ដេញតាម ទទួលយក និងចូលទៅក្នុង ដើម្បីត្រូវបានសង្គ្រោះប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេចាត់ទុកការដេញតាមអនាគត គោលដៅ កេរ្តិ៍ឈ្មោះ និងឋានៈ ជាសេចក្ដីពិត និងជារឿងដែលពួកគេគួរតែប្រកាន់ខ្ជាប់ និងទទួលបានទៅវិញ។ ទីបីគឺ ព្រះជាម្ចាស់បំពេញកិច្ចការដើម្បីគ្រប់គ្រង និងសង្គ្រោះមនុស្សជាតិ ប៉ុន្តែតាមទស្សនៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ នេះគ្រាន់តែជាការជួញដូរ និងជាល្បែងមួយប៉ុណ្ណោះ។ ពួកគេជឿថា មនុស្សអាចទទួលបានព្រះពរនៃនគរស្ថានសួគ៌ តែតាមរយៈការខិតខំធ្វើការ និងការជួញដូរប៉ុណ្ណោះ។ ដោយវិនិច្ឆ័យតាមអាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះសេចក្ដីពិតនៃការដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សបំពេញភារកិច្ចរបស់ពួកគេ និស្ស័យរបស់ពួកគេគឺទុច្ចរិត។) តើមានអ្វីត្រូវបន្ថែមទៀតដែរឬទេ? (ពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកការបំពេញភារកិច្ចរបស់ពួកគេថាជាផ្លូវតែមួយគត់ដើម្បីដេញតាមព្រះពរ។ នៅពេលដែលបំណងប្រាថ្នារបស់ពួកគេក្នុងការទទួលបានព្រះពរត្រូវរលាយបាត់ ពួកគេអាចនឹងបោះបង់ភារកិច្ចរបស់ពួកគេភ្លាមៗ ឬថែមទាំងចាកចេញពីព្រះជាម្ចាស់ទៀតផង។ នេះគឺជាអាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទ នៅពេលដែលបំណងប្រាថ្នារបស់ពួកគេក្នុងការទទួលបានព្រះពរត្រូវរលាយបាត់។) (ពួកទទឹងនឹងព្រះគ្រីស្ទមិនប្រែចិត្តយ៉ាងពិតប្រាកដឡើយ។ នៅពេលពួកគេត្រូវបានដកចេញ ឬបណ្ដេញចេញ ដោយសារតែពួកគេបានបង្កការបង្អាក់ និងការរំខាន ឬបានប្រព្រឹត្តអំពើអាក្រក់ ហើយដំណាក់របស់ព្រះជាម្ចាស់ផ្ដល់ឱកាសមួយទៀតឱ្យពួកគេបំពេញភារកិច្ចរបស់ពួកគេ ពួកគេមិនដឹងគុណឡើយ។ ផ្ទុយទៅវិញ ពួកគេត្អូញត្អែរ និងវិនិច្ឆ័យ ដោយនិយាយថា៖ «អ្នកឱ្យខ្ញុំត្រឡប់មកវិញនៅពេលអ្នកត្រូវការខ្ញុំ ប៉ុន្តែបែរជាទាត់ខ្ញុំចោលនៅពេលអ្នកមិនត្រូវការខ្ញុំ»។ នេះបង្ហាញថា ពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនដែលប្រែចិត្តឡើយ។) សរុបមក សារជាតិដែលពួកទទឹងនឹងព្រះគ្រីស្ទបង្ហាញចេញនៅក្នុងការប្រព្រឹត្តរបស់ពួកគេចំពោះភារកិច្ចរបស់ពួកគេ និងការប្រព្រឹត្តរបស់ពួកគេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជារួមទៅគឺដូចគ្នា។ ពួកគេគ្រាន់តែបង្ហាញចេញនូវនិស្ស័យដូចគ្នា និងសារជាតិដូចគ្នានៅក្នុងការប្រព្រឹត្តរបស់ពួកគេចំពោះរឿងរ៉ាវផ្សេងៗគ្នាទាំងនេះប៉ុណ្ណោះ។ កាលពីលើកមុន យើងបានប្រកបគ្នាជាមូលដ្ឋានអំពីសារជាតិទាំងអស់ដែលពួកទទឹងនឹងព្រះគ្រីស្ទបង្ហាញចេញនៅក្នុងការប្រព្រឹត្តរបស់ពួកគេចំពោះភារកិច្ចរបស់ពួកគេ។ ចំណុចទីមួយ ពួកគេមិនជឿ និងបដិសេធមិនទទួលស្គាល់ថាព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិតឡើយ។ ចំណុចទីពីរ ទោះបីជាអ្នកប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយពួកគេ ហើយពួកគេអាចយល់ពីសេចក្ដីពិតក៏ដោយ ក៏ពួកគេមិនទទួលយកវាដែរ។ ចំណុចទីបី ពួកគេបដិសេធមិនចុះចូលនឹងអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ឡើយ។ ចំណុចទីបួន ពួកគេមិនដែលប្រែចិត្តពិតប្រាកដឡើយ។ តើទាំងនេះមិនមែនជាសារជាតិនៃការបង្ហាញចេញរបស់ពួកគេទេឬ? (ជាសារជាតិនោះមែន។) តើអ្នករាល់គ្នាបានគិតឃើញចំណុចទាំងបួននេះដោយខ្លួនឯងឬ? (អត់ទេ។) ភាគច្រើននៃអ្វីដែលអ្នករាល់គ្នាបាននិយាយ គឺជាការបង្ហាញចេញមួយចំនួនដែលយើងបានប្រកបគ្នាកាលពីលើកមុន ប៉ុន្តែអ្នករាល់គ្នានៅតែមិនទាន់មើលធ្លុះដល់សារជាតិអ្វីខ្លះដែលនៅពីក្រោយការបង្ហាញចេញទាំងនេះនៅឡើយទេ។ សារជាតិដែលពួកទទឹងនឹងព្រះគ្រីស្ទបង្ហាញចេញនៅចំពោះសេចក្ដីពិត និងនៅចំពោះព្រះជាម្ចាស់ តែងតែជាការបដិសេធមិនទទួលស្គាល់ មិនទទួលយក មិនចុះចូល ឬមិនប្រែចិត្តឡើយ។ ដោយសារនេះជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងភារកិច្ចរបស់ពួកគេ តើពួកគេប្រព្រឹត្តចំពោះការត្រូវបានលួសកាត់យ៉ាងដូចម្ដេច? តើមានការបង្ហាញចេញអ្វីផ្សេងទៀត ដែលអាចឱ្យមនុស្សមើលឃើញថាពួកគេមានសារជាតិដូចដែលបានរៀបរាប់ខាងលើ ហើយបញ្ជាក់ថាពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទ ជាសត្រូវរបស់ព្រះជាម្ចាស់ និងជាសត្រូវនៃសេចក្ដីពិតនោះ? នេះគឺជាចំណុចទីបី ដែលយើងនឹងប្រកបគ្នានៅថ្ងៃនេះ៖ របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះការត្រូវបានលួសកាត់។ ចំណុចនេះគឺជាប្រធានបទរងទីបីនៃរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះអនាគត និងវាសនារបស់ពួកគេ។ ឃើញទេ ការប្រកបគ្នាអំពីសេចក្ដីពិតនីមួយៗ ទាមទារឱ្យមានការប្រកបគ្នាយ៉ាងជាក់លាក់ ព្រមទាំងការស្វែងរក និងការត្រិះរិះយ៉ាងជាក់លាក់បែបនេះ។ ប្រសិនបើខ្ញុំគ្រាន់តែនិយាយជារួមៗ នោះអ្នកនឹងមិនអាចយល់ពីតថភាពនៃសេចក្ដីពិតនីមួយៗក្នុងរបៀបមួយដ៏ជាក់លាក់ជាងនេះបានឡើយ។ អ៊ីចឹង យើងនឹងមិនរំឭកខ្លឹមសារដែលយើងបានប្រកបគ្នាកាលពីលើកមុនបន្ថែមទៀតទេ។ លើកនេះ យើងនឹងប្រកបគ្នាជាផ្លូវការអំពីចំណុចទីបី។

៣. របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះការត្រូវបានលួសកាត់

ការត្រូវបានលួសកាត់ គឺជារឿងដែលអ្នកជឿលើព្រះជាម្ចាស់គ្រប់រូបអាចនឹងឆ្លងកាត់។ ជាពិសេស នៅក្នុងអំឡុងពេលនៃការបំពេញភារកិច្ច នៅពេលដែលបទពិសោធរបស់ពួកគេក្នុងការត្រូវបានលួសកាត់មានការកើនឡើង មនុស្សភាគច្រើនកាន់តែដឹងច្បាស់ឡើងអំពីអត្ថន័យនៃការត្រូវបានលួសកាត់។ ពួកគេមានអារម្មណ៍ថា មានផលប្រយោជន៍ជាច្រើនចំពោះការត្រូវបានលួសកាត់ ហើយពួកគេកាន់តែអាចប្រព្រឹត្តចំពោះការត្រូវបានលួសកាត់បានយ៉ាងត្រឹមត្រូវ។ ជាការពិតណាស់ ដរាបណាពួកគេអាចបំពេញភារកិច្ចបាន ហើយមិនថាពួកគេបំពេញភារកិច្ចអ្វីក៏ដោយ ក៏មនុស្សគ្រប់រូបនឹងមានឱកាសត្រូវបានលួសកាត់។ មនុស្សធម្មតាអាចប្រព្រឹត្តចំពោះការត្រូវបានលួសកាត់បានយ៉ាងត្រឹមត្រូវ។ ក្នុងទិដ្ឋភាពម្យ៉ាង ពួកគេអាចទទួលយកការត្រូវបានលួសកាត់ដោយដួងចិត្តដែលចុះចូលនឹងព្រះជាម្ចាស់ ហើយក្នុងទិដ្ឋភាពម្យ៉ាងទៀត ពួកគេក៏អាចឆ្លុះបញ្ចាំងពីខ្លួនឯង និងដឹងថាពួកគេមានបញ្ហាអ្វីខ្លះផងដែរ។ នេះគឺជាអាកប្បកិរិយា និងទស្សនៈទូទៅមួយ នៅក្នុងរបៀបដែលមនុស្សដែលដេញតាមសេចក្ដីពិតប្រព្រឹត្តចំពោះការត្រូវបានលួសកាត់។ ដូច្នេះ តើពួកទទឹងនឹងព្រះគ្រីស្ទក៏ប្រព្រឹត្តចំពោះការត្រូវបានលួសកាត់តាមរបៀបនេះដែរឬទេ? គឺមិនមែនជាដាច់ខាត។ អាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សដែលដេញតាមសេចក្ដីពិត ប្រាកដជាមានភាពខុសគ្នានៅពេលនិយាយដល់ការប្រព្រឹត្តរបស់ពួកគេចំពោះការត្រូវបានលួសកាត់។ ជាបឋម ចំពោះពួកទទឹងនឹងព្រះគ្រីស្ទ នៅពេលនិយាយដល់បញ្ហានៃការត្រូវបានលួសកាត់ ពួកគេមិនអាចទទួលយកវាបានឡើយ។ ហើយមានហេតុផលដែលពួកគេមិនអាចទទួលយកវាបាន ដោយហេតុផលចម្បងនោះគឺថា នៅពេលពួកគេត្រូវបានលួសកាត់ ពួកគេមានអារម្មណ៍ថាពួកគេបានបាត់បង់មុខមាត់ ថាពួកគេបានបាត់បង់កេរ្តិ៍ឈ្មោះ ឋានៈ និងសេចក្ដីថ្លៃថ្នូររបស់ពួកគេ ថាពួកគេត្រូវបានទុកចោលមិនអាចងើបមុខរួចនៅចំពោះមុខមនុស្សគ្រប់គ្នា។ រឿងទាំងនេះមានឥទ្ធិពលនៅក្នុងចិត្តរបស់ពួកគេ ដូច្នេះ ពួកគេយល់ថាវាពិបាកទទួលយកការត្រូវបានលួសកាត់ ហើយពួកគេមានអារម្មណ៍ថា អ្នកណាក៏ដោយដែលលួសកាត់ពួកគេ គឺចងគំនុំនឹងពួកគេ ហើយជាសត្រូវរបស់ពួកគេ។ នេះគឺជាចិត្តគំនិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ នៅពេលពួកគេត្រូវបានលួសកាត់។ ចំពោះរឿងនេះ អ្នកអាចប្រាកដចិត្តបាន។ តាមពិតទៅ គឺនៅក្នុងការលួសកាត់នេះហើយ ទើបថាតើនរណាម្នាក់អាចទទួលយកសេចក្ដីពិតបានឬអត់ និងថាតើនរណាម្នាក់អាចចុះចូលយ៉ាងពិតប្រាកដបានឬអត់នោះ ត្រូវបានបើកសម្ដែងច្បាស់បំផុត។ ការដែលពួកទទឹងនឹងព្រះគ្រីស្ទទាស់ទទឹងយ៉ាងខ្លាំងចំពោះការលួសកាត់ គឺគ្រប់គ្រាន់ដើម្បីបង្ហាញថា ពួកគេស្អប់ខ្ពើមសេចក្ដីពិត ហើយមិនទទួលយកវាសូម្បីតែបន្តិច។ ដូច្នេះ នេះហើយគឺជាចំណុចស្នូលនៃបញ្ហា។ ភាពអំនួតរបស់ពួកគេមិនមែនជាចំណុចស្នូលនៃបញ្ហានោះទេ ការមិនទទួលយកសេចក្ដីពិតទើបជាសារជាតិនៃបញ្ហា។ នៅពេលពួកគេត្រូវបានលួសកាត់ ពួកទទឹងនឹងព្រះគ្រីស្ទទាមទារឱ្យគេធ្វើវាដោយទឹកដមសំឡេង និងអាកប្បកិរិយាដ៏ល្អ។ ប្រសិនបើទឹកដមសំឡេងរបស់អ្នកដែលលួសកាត់នោះមានភាពម៉ឺងម៉ាត់ ហើយអាកប្បកិរិយារបស់ពួកគេមានភាពតឹងរ៉ឹង នោះអាទទឹងនឹងព្រះគ្រីស្ទនឹងទាស់ទទឹង និងប្រឆាំង ហើយកើតចិត្តខឹងសម្បាដោយសារតែភាពអាម៉ាស់។ ពួកគេមិនខ្វល់ថាតើអ្វីដែលត្រូវបានលាតត្រដាងនៅក្នុងពួកគេនោះត្រឹមត្រូវឬក៏អត់ ឬថាតើវាជាការពិតឬក៏អត់នោះទេ ហើយពួកគេមិនឆ្លុះបញ្ចាំងថាតើពួកគេបានធ្វើខុសកន្លែងណា ឬថាតើពួកគេគួរតែទទួលយកសេចក្ដីពិតឬក៏អត់នោះឡើយ។ ពួកគេគិតដល់តែថាតើភាពចង់បានមុខមាត់ និងអំនួតរបស់ពួកគេបានរងការប៉ះទង្គិចដែរឬអត់ប៉ុណ្ណោះ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនអាចទទួលស្គាល់ទាល់តែសោះថា ការលួសកាត់គឺមានប្រយោជន៍ចំពោះមនុស្ស ប្រកបដោយសេចក្ដីស្រឡាញ់ និងនាំមកនូវសេចក្ដីសង្គ្រោះ ហើយថាវាផ្ដល់ផលប្រយោជន៍ដល់មនុស្ស។ ពួកគេសូម្បីតែរឿងនេះក៏មិនអាចមើលឃើញផង។ តើនេះមិនមែនជាការមិនចេះបែងចែកខុសត្រូវ និងគ្មានវិចារណញ្ញាណបន្តិចទេឬអីសម្រាប់ពួកគេ? ដូច្នេះ នៅពេលប្រឈមមុខនឹងការត្រូវបានលួសកាត់ តើអាទទឹងនឹងព្រះគ្រីស្ទបញ្ចេញឱ្យឃើញនិស្ស័យអ្វី? ដោយគ្មានការសង្ស័យឡើយ និស្ស័យនោះគឺជានិស្ស័យនៃការស្អប់ខ្ពើមសេចក្ដីពិត ព្រមទាំងជានិស្ស័យនៃភាពក្រអឺតក្រទម និងការរឹងទទឹង។ នេះបញ្ចេញឱ្យឃើញថា សារជាតិធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាការស្អប់ខ្ពើមសេចក្ដីពិត និងការស្អប់សេចក្ដីពិត។ ហេតុដូច្នេះហើយ ពួកទទឹងនឹងព្រះគ្រីស្ទខ្លាចការត្រូវបានលួសកាត់បំផុត។ ពេលដែលពួកគេត្រូវបានលួសកាត់ភ្លាម សភាពដ៏អាក្រក់របស់ពួកគេត្រូវបានលាតត្រដាងទាំងស្រុង។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានលួសកាត់ តើពួកគេបង្ហាញនូវការបង្ហាញចេញអ្វីខ្លះ ហើយតើពួកគេអាចនឹងនិយាយ ឬធ្វើរឿងអ្វីខ្លះ ដែលអាចឱ្យអ្នកដទៃមើលឃើញយ៉ាងច្បាស់ថា ពួកទទឹងនឹងព្រះគ្រីស្ទគឺជាពួកទទឹងនឹងព្រះគ្រីស្ទ ថាពួកគេខុសពីមនុស្សពុករលួយទូទៅ ហើយថាសារជាតិធម្មជាតិរបស់ពួកគេគឺខុសប្លែកពីអស់អ្នកដែលដេញតាមសេចក្ដីពិតនោះ? ខ្ញុំនឹងលើកឧទាហរណ៍មួយចំនួន ហើយអ្នករាល់គ្នាអាចគិតអំពីឧទាហរណ៍ទាំងនោះ និងបន្ថែមលើចំណុចទាំងនោះបាន។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានលួសកាត់ ជាដំបូង ពួកគេគិតគូរ និងគិតថា៖ «តើមនុស្សប្រភេទណាដែលកំពុងលួសកាត់ខ្ញុំ? តើគាត់មានបំណងអ្វី? ម្ដេចក៏គាត់ដឹងពីរឿងនេះ? ហេតុអ្វីបានជាគាត់លួសកាត់ខ្ញុំ? តើគាត់មានអារម្មណ៍មើលងាយចំពោះខ្ញុំដែរឬទេ? តើខ្ញុំបាននិយាយអ្វីដែលប្រមាថគាត់ឬទេ? តើគាត់កំពុងសងសឹកខ្ញុំ ដោយសារតែខ្ញុំមានរបស់ល្អ ហើយមិនបានឱ្យទៅគាត់មែនទេ ទើបគាត់ប្រើឱកាសនេះដើម្បីគំរាមកំហែងខ្ញុំ?»។ ជំនួសឱ្យការឆ្លុះបញ្ចាំង និងការដឹងពីអំពើរំលង ទង្វើខុសឆ្គងក្នុងអតីតកាល និងនិស្ស័យពុករលួយដែលពួកគេបានបញ្ចេញឱ្យឃើញ ពួកគេបែរជាចង់ស្វែងរកតម្រុយនៅក្នុងបញ្ហានៃការត្រូវបានលួសកាត់ទៅវិញ។ ពួកគេមានអារម្មណ៍ថាមានអ្វីម្យ៉ាងគួរឱ្យសង្ស័យអំពីរឿងនេះ។ នេះជារបៀបដែលពួកគេប្រព្រឹត្តចំពោះការត្រូវបានលួសកាត់។ តើមានការទទួលយកពិតប្រាកដនៅត្រង់នេះដែរឬទេ? តើមានចំណេះដឹង ឬការឆ្លុះបញ្ចាំងពិតប្រាកដណាមួយដែរឬទេ? (គ្មានទេ។) នៅពេលមនុស្សភាគច្រើនត្រូវបានលួសកាត់ វាអាចដោយសារតែពួកគេបានបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយ។ វាក៏អាចដោយសារតែពួកគេបានធ្វើអ្វីមួយខុសដោយសារតែភាពល្ងង់ខ្លៅ ហើយបានក្បត់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ផងដែរ។ វាក៏អាចដោយសារតែពួកគេធ្វើឱ្យតែរួចពីដៃនៅក្នុងភារកិច្ចរបស់ខ្លួន ហើយរឿងនេះបានបង្កការខាតបង់ដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ អ្វីដែលគួរឱ្យស្អប់បំផុតនោះគឺថា មនុស្សធ្វើតាមតែចិត្តចង់យ៉ាងគឃ្លើនដោយគ្មានការទប់ បំពានគោលការណ៍ ព្រមទាំងបង្អាក់ និងរំខានដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ទាំងនេះគឺជាមូលហេតុចម្បងដែលមនុស្សត្រូវបានលួសកាត់។ ទោះស្ថិតក្នុងកាលៈទេសៈដែលឱ្យមានការលួសកាត់នរណាម្នាក់ក៏ដោយ តើឥរិយាបថដ៏សំខាន់បំផុតមួយណាដែលត្រូវមានចំពោះរឿងនេះ? ជាដំបូង អ្នកត្រូវតែទទួលយកវា។ ទោះបីជាអ្នកណាជាអ្នកលួសកាត់អ្នក ដោយសារហេតុផលអ្វីក៏ដោយ ទោះបីជាពាក្យពេចន៍ទាំងនោះស្ដាប់ទៅធ្ងន់ប៉ុនណា ឬមានសូរសៀងនិងការប្រើពាក្យបែបណាក៏ដោយ ក៏អ្នកគួរតែទទួលយកវាដែរ។ បន្ទាប់មក អ្នកគួរតែយល់ដឹងនូវអ្វីដែលអ្នកបានធ្វើខុស និស្ស័យពុករលួយអ្វីខ្លះដែលអ្នកបានសម្ដែងចេញ ហើយអ្នកបានប្រព្រឹត្តស្របតាមគោលការណ៍សេចក្ដីពិតដែរឬទេ។ សំខាន់ជាងគេបំផុត នេះគឺជាឥរិយាបថដែលអ្នកគួរតែមាន។ ហើយតើពួកទទឹងនឹងព្រះគ្រីស្ទមានឥរិយាបថបែបនេះដែរឬទេ? ពួកគេមិនមានទេ តាំងពីដើមរហូតដល់ចប់ ឥរិយាបថដែលពួកគេបង្ហាញចេញមក គឺជាឥរិយាបថទាស់ទទឹងនិងបដិសេធ។ បើមានឥរិយាបថបែបនោះ តើពួកគេអាចស្ងប់ស្ងៀមនៅចំពោះព្រះជាម្ចាស់ និងទទួលយកការលួសកាត់ដោយបន្ទាបខ្លួនបានដែរឬទេ? ទេ ពួកគេមិនអាចទេ។ ដូច្នេះ តើពួកគេនឹងធ្វើអ្វី? ជាបឋម ពួកគេនឹងជជែកដេញដោលយ៉ាងខ្លាំងក្លា និងលើកហេតុផល ការពារ និងប្រកែកដោះសាចំពោះកំហុសដែលពួកគេបានធ្វើ និងនិស្ស័យពុករលួយដែលពួកគេបានសម្ដែងចេញ ដោយសង្ឃឹមថានឹងទទួលបានការយោគយល់និងការអភ័យទោសពីមនុស្ស ដើម្បីឱ្យពួកគេមិនចាំបាច់ទទួលខុសត្រូវអ្វីទាំងអស់ ឬទទួលយកពាក្យពេចន៍ដែលលួសកាត់ពួកគេនោះទេ។ តើអ្វីទៅជាឥរិយាបថដែលពួកគេបង្ហាញចេញ នៅពេលប្រឈមមុខនឹងការលួសកាត់? «ខ្ញុំមិនបានប្រព្រឹត្តបាបទេ។ ខ្ញុំមិនបានធ្វើអ្វីខុសទេ។ ប្រសិនបើខ្ញុំបានធ្វើខុស គឺមានហេតុផលរបស់វា។ ប្រសិនបើខ្ញុំបានធ្វើខុស ខ្ញុំមិនបានធ្វើដោយចេតនាទេ ខ្ញុំមិនគួរទទួលខុសត្រូវចំពោះរឿងនេះទេ។ នរណាដែលមិនធ្លាប់ធ្វើខុសខ្លះនោះ?» ពួកគេចាប់យកសេចក្ដីថ្លែងនិងឃ្លាទាំងនេះ ប៉ុន្តែពួកគេមិនស្វែងរកសេចក្ដីពិតទេ ហើយក៏មិនទទួលស្គាល់កំហុសដែលពួកគេបានធ្វើ ឬនិស្ស័យពុករលួយដែលពួកគេបានសម្ដែងចេញដែរ ហើយពួកគេពិតជាមិនព្រមទទួលស្គាល់ចេតនានិងគោលដៅរបស់ពួកគេក្នុងការប្រព្រឹត្តអំពើអាក្រក់នោះទេ។ ទោះបីជាកំហុសដែលពួកគេបានធ្វើគឺជាក់ស្ដែងយ៉ាងណាក៏ដោយ ឬការខាតបង់ដែលពួកគេបានបង្កធំធេងយ៉ាងណាក៏ដោយ ក៏ពួកគេធ្វើមិនដឹងមិនឮចំពោះរឿងទាំងនេះដែរ។ ពួកគេមិនមានអារម្មណ៍សោកសៅ ឬដឹងខ្លួនខុសសូម្បីតែបន្តិចឡើយ ហើយសតិសម្បជញ្ញៈរបស់ពួកគេមិនស្ដីបន្ទោសខ្លួនឯងទាល់តែសោះ។ ផ្ទុយទៅវិញ ពួកគេដោះសាឱ្យខ្លួនឯងពេញទំហឹង ហើយធ្វើសង្គ្រាមពាក្យសម្ដី ដោយគិតថា៖ «មនុស្សគ្រប់គ្នាមានទស្សនៈសមហេតុផលរៀងៗខ្លួន។ មនុស្សគ្រប់គ្នាមានហេតុផលរបស់ពួកគេ វាអាស្រ័យថាអ្នកណាជាអ្នកនិយាយពូកែជាង។ ប្រសិនបើខ្ញុំអាចធ្វើឱ្យមនុស្សភាគច្រើនទទួលយកហេតុផលការពារខ្លួន និងការពន្យល់របស់ខ្ញុំបាន នោះខ្ញុំនឹងឈ្នះ ហើយសេចក្ដីពិតដែលអ្នកនិយាយនោះមិនមែនជាសេចក្ដីពិតទេ ហើយការពិតរបស់អ្នកក៏មិនអាចយកជាការបានដែរ។ អ្នកចង់ផ្ដន្ទាទោសខ្ញុំឬ? គ្មានផ្លូវទេ!» នៅពេលដែលបុគ្គលទទឹងនឹងព្រះគ្រីស្ទម្នាក់ត្រូវបានលួសកាត់ នៅក្នុងជម្រៅនៃដួងចិត្តនិងព្រលឹងវិញ្ញាណរបស់ពួកគេ ពួកគេពិតជាទាស់ទទឹងនិងខ្ពើមរអើមយ៉ាងដាច់ខាតនិងម៉ឺងម៉ាត់ ហើយបដិសេធវា។ ឥរិយាបថរបស់ពួកគេគឺ៖ «ទោះអ្នកនិយាយអ្វីក៏ដោយ ទោះអ្នកត្រឹមត្រូវយ៉ាងណាក៏ដោយ ខ្ញុំក៏មិនទទួលយកដែរ ហើយខ្ញុំក៏មិនព្រមទទួលស្គាល់ដែរ។ ខ្ញុំមិនមានកំហុសទេ»។ ទោះបីជាការពិតបានលាតត្រដាងនិស្ស័យពុករលួយរបស់ពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេមិនទទួលស្គាល់ ឬទទួលយកវាដែរ ប៉ុន្តែនៅតែបន្តការប្រឆាំងនិងទាស់ទទឹងរបស់ពួកគេ។ ទោះអ្នកដទៃនិយាយអ្វីក៏ដោយ ក៏ពួកគេមិនទទួលយក ឬទទួលស្គាល់វាដែរ ប៉ុន្តែបែរជាគិតថា៖ «ចាំមើលថាតើអ្នកណាអាចនិយាយឈ្នះអ្នកណា ចាំមើលថាតើអ្នកណាជាអ្នកនិយាយពូកែជាង»។ នេះគឺជាឥរិយាបថមួយប្រភេទដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះការលួសកាត់។

ថាតើមនុស្សម្នាក់អាចទទួលយកសេចក្ដីពិតបានឬអត់នោះ គឺត្រូវបានបើកសម្ដែងនៅពេលពួកគេត្រូវបានលួសកាត់។ ពួកទទឹងនឹងព្រះគ្រីស្ទសុទ្ធតែច្បាស់លាស់ណាស់នៅពេលនិយាយពាក្យពេចន៍ និងគោលលទ្ធិ ប៉ុន្តែនៅពេលពួកគេត្រូវបានលួសកាត់ ពួកគេបន្តទាស់ទទឹង ប្រកែកតវ៉ា និងប្រឆាំង ហើយមិនទទួលយកសេចក្ដីពិតទាល់តែសោះ។ ពួកគេមិនអាចអនុវត្តពាក្យពេចន៍ និងគោលលទ្ធិណាមួយដែលជាធម្មតាពួកគេនិយាយចេញមកនោះឡើយ។ ហេតុអ្វីបានជាដូច្នេះ? មូលហេតុគឺដោយសារតែពួកទទឹងនឹងព្រះគ្រីស្ទ មានសារជាតិស្អប់ខ្ពើមសេចក្ដីពិត។ និស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺកាចសាហាវ និងក្រអឺតក្រទមយ៉ាងខ្លាំងជាទីបំផុត។ អាកប្បកិរិយារបស់ពួកគេនៅចំពោះសេចក្ដីពិត និងការពិត តែងតែជាអាកប្បកិរិយានៃការរឹងទទឹង ការទាស់ទទឹង និងការស្អប់ខ្ពើម។ នៅពេលពួកគេត្រូវបានលួសកាត់ បន្ថែមពីលើការដោះសា និងការពន្យល់ពីខ្លួនឯងឱ្យអស់ពីសមត្ថភាពដើម្បីរក្សាកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួន ពួកទទឹងនឹងព្រះគ្រីស្ទមានជំនឿចិត្តយ៉ាងមុតមាំបំផុតថា៖ «ខ្ញុំជឿលើព្រះជាម្ចាស់ មិនមែនជឿលើមនុស្សណាម្នាក់ឡើយ។ ព្រះជាម្ចាស់គឺសុចរិត ហើយទោះបីជាមនុស្សលួសកាត់ខ្ញុំយ៉ាងណាក៏ដោយ ក៏គេមិនអាចសម្រេចលើវាសនារបស់ខ្ញុំបានដែរ។ ខ្ញុំមិនទទួលយកសេចក្ដីពិតទេ ប៉ុន្តែតើពួកគេអាចធ្វើអ្វីបានទៅ?»។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេមានការប្រឆាំងថា៖ «មិនថារឿងដែលមនុស្សនៅលើផែនដីនិយាយនោះត្រឹមត្រូវ ឬស្របតាមសេចក្ដីពិតយ៉ាងណាក៏ដោយ ក៏រឿងទាំងនោះមិនមែនជាសេចក្ដីពិតដែរ មានតែសូរសៀងផ្ទាល់ពីព្រះជាម្ចាស់នៅស្ថានសួគ៌ប៉ុណ្ណោះទើបជាសេចក្ដីពិត។ មិនថាមនុស្សនៅលើផែនដីជំនុំជម្រះ វាយផ្ចាល និងលួសកាត់អ្នកដទៃយ៉ាងណាក៏ដោយ ក៏គេមិនសុចរិតដែរ មានតែព្រះជាម្ចាស់នៅស្ថានសួគ៌ប៉ុណ្ណោះទើបសុចរិត»។ តើអត្ថន័យបង្កប់ដែលមិននិយាយចេញមករបស់ពួកគេគឺជាអ្វី? «មិនថារឿងដែលព្រះជាម្ចាស់នៅលើផែនដីមានព្រះបន្ទូលនោះត្រឹមត្រូវ ឬស្របតាមសេចក្ដីពិតយ៉ាងណាក៏ដោយ ក៏រឿងទាំងនោះមិនមែនជាសេចក្ដីពិតដែរ។ មានតែព្រះជាម្ចាស់នៅស្ថានសួគ៌ប៉ុណ្ណោះទើបជាសេចក្ដីពិត ព្រះជាម្ចាស់នៅស្ថានសួគ៌គឺធំបំផុត។ ទោះបីជាព្រះជាម្ចាស់នៅលើផែនដីក៏អាចសម្ដែងចេញសេចក្ដីពិតបានដែរក៏ដោយ ប៉ុន្តែទ្រង់មិនអាចប្រៀបផ្ទឹមនឹងព្រះជាម្ចាស់នៅស្ថានសួគ៌បានឡើយ»។ តើនេះមិនមែនជាអ្វីដែលពួកគេចង់មានន័យទេឬ? (មែនហើយ។) «អ្វីដែលខ្ញុំជឿ គឺព្រះជាម្ចាស់នៅស្ថានសួគ៌ មិនមែនព្រះជាម្ចាស់នៅលើផែនដីឡើយ។ មិនថាពាក្យសម្ដីដែលអ្នកជាមនុស្សសាមញ្ញម្នាក់នេះនិយាយ ត្រឹមត្រូវ ឬស្របតាមសេចក្ដីពិតយ៉ាងណាក៏ដោយ ក៏អ្នកនៅតែមិនមែនជាព្រះជាម្ចាស់នៅស្ថានសួគ៌ដែរ។ ព្រះជាម្ចាស់នៅស្ថានសួគ៌មានអធិបតេយ្យភាពលើអ្វីៗទាំងអស់។ ព្រះជាម្ចាស់នៅស្ថានសួគ៌កំណត់វាសនារបស់ខ្ញុំ។ ព្រះជាម្ចាស់នៅលើផែនដីមិនអាចកំណត់វាសនារបស់ខ្ញុំបានឡើយ។ មិនថារឿងដែលព្រះជាម្ចាស់នៅលើផែនដីមានព្រះបន្ទូលនោះស្របតាមសេចក្ដីពិតយ៉ាងណាក៏ដោយ ក៏ខ្ញុំនឹងមិនទទួលយករឿងទាំងនោះដែរ។ ខ្ញុំទទួលយក និងចុះចូលចំពោះតែព្រះជាម្ចាស់នៅស្ថានសួគ៌ប៉ុណ្ណោះ។ ទោះបីជាព្រះជាម្ចាស់នៅស្ថានសួគ៌ប្រព្រឹត្តចំពោះខ្ញុំយ៉ាងណាក៏ដោយ ក៏ខ្ញុំនឹងចុះចូលចំពោះរឿងនោះដែរ»។ ពាក្យសម្ដីទាំងនេះ សុទ្ធតែជាពាក្យសម្ដីដែលពួកទទឹងនឹងព្រះគ្រីស្ទបញ្ចេញឱ្យឃើញនៅពេលពួកគេត្រូវបានលួសកាត់។ ពាក្យទាំងនោះសុទ្ធតែជាពាក្យសម្ដីដែលចេញពីចិត្តរបស់ពួកគេ។ ពាក្យសម្ដីចេញពីចិត្តរបស់ពួកគេទាំងនេះ តំណាងឱ្យនិស្ស័យរបស់ពួកគេទាំងស្រុង ហើយបញ្ចេញឱ្យឃើញនូវសារជាតិធម្មជាតិរបស់ពួកគេដែលស្អប់ខ្ពើមសេចក្ដីពិត និងស្អប់សេចក្ដីពិត។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទបញ្ចេញឱ្យឃើញពាក្យសម្ដីទាំងនេះ មុខមាត់ពិតរបស់ពួកគេត្រូវបានលាតត្រដាងទាំងស្រុង។ គេអាចនិយាយបានថា អ្នកណាដែលអាចនិយាយពាក្យទាំងនេះបាន គឺជាអាទទឹងនឹងព្រះគ្រីស្ទយ៉ាងពិតប្រាកដ ហើយជាអារក្ស និងសាតាំងយ៉ាងពិតប្រាកដ។ ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនបង្ហាញអាកប្បកិរិយាមិនចុះញ៉ម ដែលមិនបន្ទាបខ្លួនពេក ហើយក៏មិនក្រអឺតក្រទមពេក នៅពេលពួកគេត្រូវបានលួសកាត់។ ពួកគេមិនទទួលយកសេចក្ដីពិត ឬទទួលយកការត្រូវបានលួសកាត់ឡើយ ហើយពួកគេក៏មិនស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដដែរ។ ផ្ទុយទៅវិញ ពួកគេដកខ្លួនចូលទៅក្នុងជំនឿដ៏មុតមាំរបស់ពួកគេនោះ ហើយប្រើវាដើម្បីការពារកេរ្តិ៍ឈ្មោះ ឋានៈ និងអារម្មណ៍នៃវត្តមានរបស់ពួកគេផ្ទាល់ ដោយលាតត្រដាងទាំងស្រុងនូវសារជាតិជាពួកអ្នកមិនជឿរបស់ពួកគេ។ ពួកគេប្រើពាក្យសម្ដីថា «ខ្ញុំជឿលើព្រះជាម្ចាស់ មិនមែនជឿលើមនុស្សណាម្នាក់ឡើយ ហើយព្រះជាម្ចាស់គឺសុចរិត» ដើម្បីបដិសេធ និងយកឈ្នះលើមនុស្សគ្រប់គ្នា ព្រមទាំងបដិសេធសេចក្ដីពិត និងបដិសេធព្រះជាម្ចាស់នៅលើផែនដី។ ក្នុងពេលជាមួយគ្នានេះ ពួកគេប្រើពាក្យទាំងនេះដើម្បីលាក់បាំង និងគេចវេះពីការទទួលខុសត្រូវចំពោះអំពើបាបរបស់ពួកគេផ្ទាល់ ព្រមទាំងដើម្បីលាក់បាំងនិស្ស័យពុករលួយ និងសារជាតិធម្មជាតិរបស់ពួកគេ។ ពួកទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់ជំនឿដ៏មុតមាំ និងទ្រឹស្ដីរបស់ពួកគេ ដើម្បីលាក់បាំងអំពើអាក្រក់របស់ពួកគេផ្ទាល់ ហើយពួកគេក៏ប្រើប្រាស់វាដើម្បីលួងលោម និងការពារខ្លួនឯងផងដែរ។ តើពួកគេលួងលោមខ្លួនឯងយ៉ាងដូចម្ដេច? ពួកគេគិតថា៖ «មិនអីទេ អ្វីដែលមនុស្សនៅលើផែនដីនិយាយ គឺមិនយកជាការទេ។ មិនថារឿងដែលពួកគេនិយាយនោះត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏ខ្ញុំនឹងមិនទទួលយករឿងទាំងនោះដែរ។ ដរាបណាខ្ញុំមិនទទួលយករឿងដែលពួកគេនិយាយ នោះរឿងទាំងនោះមិនមែនជាការពិតទេ ហើយក៏មិនស្របតាមសេចក្ដីពិតដែរ។ ដូច្នេះ ខ្ញុំមិនចាំបាច់ទទួលខុសត្រូវចំពោះកំហុស ទង្វើខុសឆ្គង ឬអំពើរំលងណាមួយដែលខ្ញុំបានធ្វើឡើយ ខ្ញុំគ្រាន់តែអាចធ្វើតាមតែចិត្តចង់ ដើរអួតរាង និងធ្វើរឿងរ៉ាវតាមរបៀបរបស់ខ្ញុំដូចដែលខ្ញុំធ្លាប់ធ្វើពីមុនមក»។ ដូច្នេះ ពួកទទឹងនឹងព្រះគ្រីស្ទបន្តដើរលើផ្លូវរបស់ពួកគេតាមរបៀបនេះដោយគ្មានមន្ទិលសង្ស័យទាល់តែសោះ ហើយនៅតែគ្មានអារម្មណ៍ខ្មាសអៀន ដោយប្រកាន់ខ្ជាប់នូវបំណងប្រាថ្នា និងចេតនារបស់ពួកគេក្នុងការទទួលបានព្រះពររហូតដល់ទីបញ្ចប់។ នេះគឺជាមុខមាត់ពិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។

នៅពេលពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានលួសកាត់ ពួកគេត្រូវបានបើកសម្ដែង។ នេះគឺជាពេលដែលសារជាតិធម្មជាតិរបស់ពួកគេងាយនឹងត្រូវបានលាតត្រដាងបំផុត។ ទីមួយ៖ តើពួកគេអាចសារភាពពីអំពើអាក្រក់របស់ពួកគេដែរឬទេ? ទីពីរ៖ តើពួកគេអាចឆ្លុះបញ្ចាំងពីខ្លួនឯង និងស្គាល់ខ្លួនឯងដែរឬទេ? និងទីបី៖ តើពួកគេអាចទទួលយកការត្រូវបានលួសកាត់នេះពីព្រះជាម្ចាស់ដែរឬទេ? តាមរយៈការវាស់ស្ទង់ទាំងបីនេះ គេអាចមើលឃើញពីសារជាតិធម្មជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើមនុស្សម្នាក់អាចចុះចូលនៅពេលគេត្រូវបានលួសកាត់ និងឆ្លុះបញ្ចាំងពីខ្លួនឯង ហើយតាមរយៈនោះក៏ស្គាល់ពីការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយ និងសារជាតិពុករលួយរបស់រូបគេផ្ទាល់ នោះអ្នកនោះគឺជាមនុស្សដែលអាចទទួលយកសេចក្ដីពិតបាន។ គេមិនមែនជាអាទទឹងនឹងព្រះគ្រីស្ទឡើយ។ ការវាស់ស្ទង់ទាំងបីនេះ គឺជាអ្វីដែលអាទទឹងនឹងព្រះគ្រីស្ទខ្វះខាតយ៉ាងពិតប្រាកដ។ ផ្ទុយទៅវិញ អាទទឹងនឹងព្រះគ្រីស្ទធ្វើរឿងផ្សេងទៅវិញ ជារឿងដែលគ្មាននរណាម្នាក់នឹកស្មានដល់ ពោលគឺ នៅពេលពួកគេត្រូវបានលួសកាត់ ពួកគេធ្វើការចោទប្រកាន់បកវិញដោយគ្មានមូលដ្ឋាន។ ជំនួសឱ្យការសារភាពកំហុសរបស់ពួកគេ និងទទួលស្គាល់និស្ស័យពុករលួយរបស់ពួកគេ ពួកគេបែរជាថ្កោលទោសអ្នកដែលលួសកាត់ពួកគេទៅវិញ។ តើពួកគេធ្វើបែបនោះដោយរបៀបណា? ពួកគេនិយាយថា៖ «មិនមែនរាល់ការលួសកាត់ប្រាកដថាសុទ្ធតែត្រឹមត្រូវនោះទេ។ ការលួសកាត់គឺសុទ្ធសឹងតែជាការថ្កោលទោសរបស់មនុស្ស ជាការជំនុំជម្រះរបស់មនុស្ស វាមិនមែនធ្វើឡើងក្នុងនាមព្រះជាម្ចាស់ឡើយ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះទើបសុចរិត។ អ្នកណាក៏ដោយដែលថ្កោលទោសអ្នកដទៃ នឹងត្រូវគេថ្កោលទោសវិញ»។ តើនេះមិនមែនជាការចោទប្រកាន់បកវិញដោយគ្មានមូលដ្ឋានទេឬ? តើមនុស្សប្រភេទណាដែលធ្វើការចោទប្រកាន់បកវិញដោយគ្មានមូលដ្ឋានបែបនេះ? មានតែមនុស្សដែលរំខានដោយគ្មានសតិ និងមិនស្ដាប់វិចារណញ្ញាណប៉ុណ្ណោះទើបធ្វើបែបនេះ ហើយមានតែអ្នកដែលជាពូជអម្បូររបស់ពួកអារក្ស និងសាតាំងប៉ុណ្ណោះទើបធ្វើបែបនេះ។ អ្នកដែលមានមនសិការ និងវិចារណញ្ញាណ នឹងមិនដែលធ្វើរឿងបែបនេះឡើយ។ ដូច្នេះ អស់អ្នកដែលធ្វើការចោទប្រកាន់បកវិញដោយគ្មានមូលដ្ឋាននៅពេលពួកគេត្រូវបានលួសកាត់ ច្បាស់ជាមនុស្សអាក្រក់មិនខាន។ ពួកគេសុទ្ធតែជាពួកអារក្ស។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទធ្វើការចោទប្រកាន់បកវិញដោយគ្មានមូលដ្ឋាន តើពួកគេច្រើនតែនិយាយអ្វីខ្លះ? «ខ្ញុំជឿលើព្រះជាម្ចាស់ ហើយព្រះជាម្ចាស់គឺសុចរិត! ខ្ញុំចុះចូលនឹងព្រះជាម្ចាស់ មិនមែនចុះចូលនឹងមនុស្សណាម្នាក់ឡើយ! មិនមែនរាល់ការលួសកាត់ប្រាកដថាសុទ្ធតែត្រឹមត្រូវនោះទេ។ ប្រសិនបើព្រះជាម្ចាស់លួសកាត់ខ្ញុំ ខ្ញុំនឹងទទួលយកវា ប៉ុន្តែប្រសិនបើមនុស្សលួសកាត់ខ្ញុំ ខ្ញុំនឹងមិនទទួលយកទេ!»។ រឿងដំបូងដែលពួកទទឹងនឹងព្រះគ្រីស្ទនឹងនិយាយគឺ «ព្រះជាម្ចាស់គឺសុចរិត!» អ្នកអាចស្ដាប់ឮថា ទឹកដមសំឡេងរបស់ពួកគេបង្កប់នូវចិត្តគំនិតព្យាបាទ។ រឿងទីពីរដែលពួកគេនិយាយគឺ «ខ្ញុំចុះចូលនឹងព្រះជាម្ចាស់ មិនមែនចុះចូលនឹងមនុស្សណាម្នាក់ឡើយ!» តើអ្នករាល់គ្នាធ្លាប់ឮសេចក្ដីថ្លែងទាំងពីរឃ្លានេះដែរឬទេ? (ធ្លាប់។) តើអ្នករាល់គ្នាធ្លាប់និយាយសេចក្ដីថ្លែងទាំងនេះដែរឬទេ? (មិនធ្លាប់ទេ។) មនុស្សភាគច្រើនមិនហ៊ាននិយាយសេចក្ដីថ្លែងទាំងពីរឃ្លានេះឡើយ។ លុះត្រាតែនៅពេលមានរឿងអ្វីមួយកើតឡើងចំពោះពួកគេ ទើបពួកគេជឿថាជារឿងវិជ្ជមាន និងជារឿងដែលពួកគេគួរតែទទួលយក ទើបពួកគេនិយាយថា៖ «ព្រះជាម្ចាស់ពិតជាសុចរិតមែន វាជារឿងត្រឹមត្រូវហើយដែលខ្ញុំត្រូវបានលួសកាត់ និងប្រៀនប្រដៅ»។ ពួកគេទទួលយកវាតាមរបៀបវិជ្ជមាន ហើយមិនប្រើពាក្យទាំងនេះទាល់តែសោះដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួន ឬដើម្បីដោះសា និងពន្យល់ពីខ្លួនឯងឡើយ។ ពួកគេពិតជាទទួលយក និងទទួលស្គាល់ពាក្យទាំងនេះ ព្រមទាំងការពិតនេះចេញពីក្រអៅបេះដូងរបស់ពួកគេ។ អាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺខុសគ្នា។ នៅក្នុងបរិបទនៃការត្រូវបានលួសកាត់ ពួកគេអាចប្រើទឹកដមសំឡេង ឬចេតនាបែបនេះដើម្បីនិយាយថា៖ «ខ្ញុំជឿលើព្រះជាម្ចាស់ ហើយព្រះជាម្ចាស់គឺសុចរិត! ខ្ញុំចុះចូលនឹងព្រះជាម្ចាស់ មិនមែនចុះចូលនឹងមនុស្សណាម្នាក់ឡើយ!» តើនេះមានន័យដូចម្ដេច? តើពួកគេជាមនុស្សដែលទទួលយកសេចក្ដីពិតដែរឬទេ? ពួកគេប្រាកដជាមិនមែនឡើយ។ ពួកគេបដិសេធថា ការត្រូវបានលួសកាត់គឺមកពីព្រះជាម្ចាស់ ហើយត្រូវបានអនុម័តដោយព្រះជាម្ចាស់។ អសមត្ថភាពរបស់ពួកគេក្នុងការទទួលយកវាពីព្រះជាម្ចាស់ បានបញ្ជាក់យ៉ាងពេញលេញថា ពួកគេមិនទទួលស្គាល់អធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើអ្វីៗទាំងអស់ឡើយ ហើយមិនជឿថាព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិតនោះទេ។ ចុះតើពួកគេម្ដេចនឹងអាចទទួលស្គាល់ថាព្រះជាម្ចាស់សុចរិតបានទៅ? ពួកគេច្បាស់ណាស់ថាកំពុងប្រើពាក្យទាំងនេះ ដែលស្ដាប់ទៅហាក់ដូចជាត្រឹមត្រូវនៅសំបកក្រៅ ដើម្បីថ្កោលទោសអ្នកដទៃ ថ្កោលទោសអស់អ្នកដែលមិនអំណោយផលដល់ពួកគេ អ្នកដែលលួសកាត់ពួកគេ និងអ្នកដែលលាតត្រដាងនិស្ស័យពុករលួយរបស់ពួកគេ។ តើទាំងនេះមិនមែនជាទង្វើរបស់មនុស្សអាក្រក់ទេឬ? ពួកគេគឺជាមនុស្សអាក្រក់។ មនុស្សអាក្រក់អាចនឹងប្រើពាក្យត្រឹមត្រូវដើម្បីទាស់ទទឹងនឹងព្រះជាម្ចាស់ និងប្រឆាំងនឹងសេចក្ដីពិតនៅពេលវេលាដ៏សំខាន់ ហើយប្រើពាក្យត្រឹមត្រូវដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួន រូបភាពផ្ទាល់ខ្លួន ព្រមទាំងមុខមាត់ និងកេរ្តិ៍ឈ្មោះរបស់ពួកគេផ្ទាល់។ តើនេះមិនមែនជាការគ្មានភាពខ្មាសអៀនទេឬ? «មនុស្សអាក្រក់ធ្វើមុខក្រាស់» (សុភាសិត ២១:២៩) ប្រយោគនេះត្រូវបានបញ្ជាក់ឱ្យឃើញនៅក្នុងមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាមនុស្សប្រភេទនេះឯង។

រឿងមួយទៀតដែលពួកទទឹងនឹងព្រះគ្រីស្ទនិយាយគឺ៖ «ខ្ញុំជឿលើព្រះជាម្ចាស់ មិនមែនជឿលើមនុស្សណាម្នាក់ឡើយ!» តើប្រយោគនេះស្ដាប់ទៅហាក់ដូចជាខុសនៅសំបកក្រៅដែរឬទេ? (ហាក់ដូចជាមិនខុសទេ។) ការជឿលើព្រះជាម្ចាស់ ពិតណាស់ថាជារឿងត្រឹមត្រូវហើយ គេមិនអាចជឿលើមនុស្សណាម្នាក់ឡើយ។ ពាក្យទាំងនេះពិតជាសមរម្យ និងត្រឹមត្រូវណាស់ គ្មានអ្វីខុសឆ្គងនឹងពាក្យទាំងនេះឡើយ។ គួរឱ្យស្ដាយ អត្ថន័យនៃប្រយោគនេះផ្លាស់ប្ដូរ នៅពេលដែលវាចេញពីមាត់របស់អាទទឹងនឹងព្រះគ្រីស្ទ។ តើការផ្លាស់ប្ដូរអត្ថន័យនេះបង្ហាញពីអ្វី? វាបង្ហាញថា ពួកទទឹងនឹងព្រះគ្រីស្ទប្រើពាក្យត្រឹមត្រូវដើម្បីរំដោះខ្លួនចេញពីបញ្ហា និងពន្យល់ពីខ្លួនឯង។ តើពួកគេមានចេតនាអ្វីនៅពីក្រោយការនិយាយពាក្យទាំងនេះ? តើពួកគេមានហេតុផលអ្វីក្នុងការនិយាយពាក្យទាំងនេះ? តើវាបញ្ជាក់ពីទិដ្ឋភាពអ្វីខ្លះនៃសារជាតិរបស់ពួកគេ? (ការមិនទទួលយកសេចក្ដីពិត ការស្អប់សេចក្ដីពិត។) ត្រឹមត្រូវហើយ ពួកគេមិនទទួលយកសេចក្ដីពិតឡើយ។ ដូច្នេះ ពួកគេមិនទទួលយកសេចក្ដីពិតទេ ប៉ុន្តែតើពួកគេនឹងនិយាយដោយចំហថា «ខ្ញុំមិនទទួលយកវាទេ ទោះបីជាអ្វីដែលអ្នកនិយាយនោះត្រឹមត្រូវក៏ដោយ ក៏ខ្ញុំមិនទទួលយកវាដែរ» ដែរឬទេ? ប្រសិនបើពួកគេនិយាយបែបនេះ មនុស្សម្នានឹងអាចញែកដឹងពីពួកគេបាន ហើយមនុស្សគ្រប់គ្នានឹងបដិសេធពួកគេ ហើយពួកគេនឹងមិនអាចរក្សាជំហររបស់ខ្លួនបានឡើយ ដូច្នេះ ពួកគេមិនអាចនិយាយបែបនេះទេ។ ពួកគេយល់ពីរឿងទាំងនេះយ៉ាងច្បាស់នៅក្នុងចិត្តរបស់ពួកគេ។ នេះហើយជាកន្លែងដែលសេចក្ដីបញ្ឆោត និងសេចក្ដីទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទស្ថិតនៅ។ ពួកគេគិតថា៖ «ប្រសិនបើខ្ញុំទាស់ទទឹងនឹងអ្នកដោយចំហ ស្រែកតវ៉ា និងប្រឆាំងនឹងអ្នកដោយចំហ នោះអ្នកនឹងនិយាយថាខ្ញុំមិនទទួលយកសេចក្ដីពិតទេ។ បើដូច្នេះ ខ្ញុំនឹងមិនឱ្យអ្នកឃើញថាខ្ញុំមិនទទួលយកសេចក្ដីពិតឡើយ។ ខ្ញុំនឹងប្រើមធ្យោបាយផ្សេងទៀតដើម្បីដោះស្រាយបញ្ហានេះ និងការពារខ្លួនខ្ញុំ»។ ដូច្នេះ ពួកគេនិយាយថា៖ «ខ្ញុំជឿលើព្រះជាម្ចាស់ មិនមែនជឿលើមនុស្សណាម្នាក់ឡើយ»។ មិនថាពួកគេជឿលើព្រះជាម្ចាស់ ឬជឿលើមនុស្សណាម្នាក់ក៏ដោយ ក៏អ្វីដែលយើងកំពុងវែកញែកនៅត្រង់នេះ គឺថាតើពួកទទឹងនឹងព្រះគ្រីស្ទទទួលយកសេចក្ដីពិតដែរឬទេ។ តើពួកគេមិនមែនកំពុងបន្លំគោលគំនិតដោយការនិយាយបែបនេះទេឬ? ពួកគេកំពុងបន្លំគោលគំនិត និងព្យាយាមបោកបញ្ឆោតភ្នែកមនុស្ស។ ដើម្បីរារាំងមនុស្សមិនឱ្យឃើញថាពួកគេមិនទទួលយកសេចក្ដីពិត ពួកគេនិយាយថា ពួកគេទទួលស្គាល់ព្រះជាម្ចាស់ និងទទួលស្គាល់សេចក្ដីពិត ថាពួកគេជឿលើព្រះជាម្ចាស់ និងជឿថាព្រះជាម្ចាស់គឺជាសេចក្ដីពិត ហើយដោយសារតែព្រះជាម្ចាស់គឺជាសេចក្ដីពិត ព្រះជាម្ចាស់មិនអាចក្លាយជាមនុស្សបានឡើយ ហើយប្រសិនបើទ្រង់ក្លាយជាមនុស្ស នោះទ្រង់មិនមានសេចក្ដីពិតទេ ហើយមនុស្សនោះមិនមែនជាព្រះជាម្ចាស់ឡើយ។ ដោយវិនិច្ឆ័យផ្អែកលើចំណុចនេះ តើពួកគេមិនត្រូវបានបើកសម្ដែងថាជាពួកទទឹងនឹងព្រះគ្រីស្ទរួចទៅហើយទេឬ? ពួកគេគ្រាន់តែមិនទទួលស្គាល់តែម្ដងថា ព្រះជាម្ចាស់អាចក្លាយជាព្រះគ្រីស្ទ និងក្លាយជាមនុស្សសាមញ្ញម្នាក់បាន។ ពួកគេគិតថា មានតែព្រះជាម្ចាស់នៅស្ថានសួគ៌ មានតែព្រះជាម្ចាស់ដែលមើលមិនឃើញ និងអរូបី ហើយដែលមនុស្សអាចស្រមៃ និងប្រើប្រាស់តាមតែអំពើចិត្តប៉ុណ្ណោះ ទើបជាព្រះជាម្ចាស់។ តើមានភាពស្រដៀងគ្នារវាងទស្សនៈនេះ និងទស្សនៈរបស់ប៉ុលដែរឬទេ? (មាន។) តើប៉ុលមានអាកប្បកិរិយាបែបណាចំពោះព្រះគ្រីស្ទនៅលើផែនដី? តើគាត់បានទទួលស្គាល់ទ្រង់ដែរឬទេ? តើគាត់បានទទួលយកទ្រង់ដែរឬទេ? (អត់ទេ។) ប៉ុលបាននិយាយថា៖ «ព្រះគ្រីស្ទគឺជាបុត្រារបស់ព្រះដ៏មានព្រះជន្មរស់ ហើយយើងក៏ជាបុត្រារបស់ព្រះដ៏មានព្រះជន្មរស់ដែរ។ នេះមានន័យថា យើងទាំងអស់គ្នាគឺជាបងប្អូនប្រុសស្រីរបស់ព្រះគ្រីស្ទ ហើយបើនិយាយពីភាពចាស់វស្សា យើងទាំងអស់គ្នាគឺស្មើគ្នា។ ព្រះជាម្ចាស់ដែលយើងជឿ គឺនៅស្ថានសួគ៌។ គ្មានព្រះជាម្ចាស់នៅលើផែនដីឡើយ។ ដូច្នេះ សូមកុំយល់ច្រឡំ មនុស្សនៅលើផែនដីនេះគឺជាព្រះគ្រីស្ទ ទ្រង់គឺជាបុត្រារបស់ព្រះជាម្ចាស់។ ទ្រង់មិនដូចគ្នានឹងព្រះជាម្ចាស់ឡើយ។ ទ្រង់មិនអាចតំណាងឱ្យព្រះជាម្ចាស់នៅស្ថានសួគ៌បានទេ មនុស្សមិនអាចចាត់ទុកទ្រង់ជាសេចក្ដីពិតបានឡើយ ហើយមនុស្សមិនចាំបាច់ដើរតាមទ្រង់នោះទេ»។ តើយើងអាចវែកញែកអ្វីខ្លះចេញពីពាក្យសម្ដីថា «ខ្ញុំជឿលើព្រះជាម្ចាស់ មិនមែនជឿលើមនុស្សណាម្នាក់ឡើយ» ដែលពួកទទឹងនឹងព្រះគ្រីស្ទនិយាយនោះ? ដូចនឹងប៉ុលដែរ ពួកគេទទួលស្គាល់តែព្រះដ៏ស្រពេចស្រពិលនៅស្ថានសួគ៌ប៉ុណ្ណោះ ហើយមិនទទួលស្គាល់ថាព្រះគ្រីស្ទគឺជាព្រះជាម្ចាស់ឡើយ។ និយាយម្យ៉ាងទៀត គឺពួកគេមិនទទួលស្គាល់ការពិតដែលថា ព្រះជាម្ចាស់បានក្លាយជាសាច់ឈាម និងក្លាយជាមនុស្សសាមញ្ញម្នាក់ឡើយ ពោលគឺនៅចំណុចនេះ ពួកទទឹងនឹងព្រះគ្រីស្ទគឺដូចគ្នាបេះបិទទៅនឹងប៉ុលដែរ។ អត្ថន័យរបស់ពួកគេគឺ៖ «ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ នោះត្រូវជឿលើព្រះជាម្ចាស់ មិនមែនជឿលើមនុស្សណាម្នាក់ឡើយ។ ការជឿលើមនុស្សណាម្នាក់គឺគ្មានប្រយោជន៍ទេ អ្នកមិនអាចទទួលបានព្រះពរពីការជឿលើមនុស្សណាម្នាក់ឡើយ។ ដើម្បីជឿលើព្រះជាម្ចាស់ អ្នកត្រូវតែជឿលើព្រះជាម្ចាស់នៅស្ថានសួគ៌ ជាព្រះជាម្ចាស់ដែលមើលមិនឃើញ។ ព្រះជាម្ចាស់នៅស្ថានសួគ៌ពិតជាអស្ចារ្យ និងមានគ្រប់ចេស្ដាខ្លាំងណាស់ តើព្រះជាម្ចាស់នៅលើផែនដីអាចធ្វើអ្វីបានទៅ? ទ្រង់គ្រាន់តែអាចសម្ដែងចេញសេចក្ដីពិតខ្លះ និងមានព្រះបន្ទូលត្រឹមត្រូវខ្លះប៉ុណ្ណោះ»។ ប្រសិនបើយើងវែកញែក និងវិនិច្ឆ័យសារជាតិរបស់ពួកគេដោយផ្អែកលើពាក្យទាំងនេះ ពួកគេកំពុងទាស់ទទឹងនឹងព្រះគ្រីស្ទ មិនទទួលស្គាល់ព្រះគ្រីស្ទ និងបដិសេធការពិតដែលថាព្រះជាម្ចាស់បានក្លាយជាសាច់ឈាម។ ពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទទាំងស្រុងតែម្ដង។

នៅពេលពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានលួសកាត់ នៅពេលពួកគេជួបប្រទះនឹងឧបសគ្គ ហើយនៅពេលមាននរណាម្នាក់លាតត្រដាងពួកគេ ពួកគេប្រើឃ្លាថា «ព្រះជាម្ចាស់គឺសុចរិត» ដើម្បីការពារខ្លួនឯង ដើម្បីបដិសេធការលាតត្រដាងរបស់អ្នកដទៃទៅលើពួកគេ និងបដិសេធការលួសកាត់របស់អ្នកដទៃទៅលើពួកគេ។ មិនថាយ៉ាងណាក៏ដោយ នៅពេលពួកគេត្រូវបានលួសកាត់ អាកប្បកិរិយាចម្បងរបស់ពួកគេគឺការប្រឆាំង ការទាស់ទទឹង និងការមិនទទួលយក ដោយខិតខំអស់ពីសមត្ថភាពដើម្បីពន្យល់ និងការពារខ្លួនឯង។ អ្នកខ្លះថែមទាំងនិយាយថា៖ «ពេលវេលានឹងបើកសម្ដែងអ្វីៗគ្រប់យ៉ាង។ ព្រះជាម្ចាស់គឺសុចរិត។ សូមឱ្យព្រះជាម្ចាស់បើកសម្ដែងរឿងនេះដល់ខ្ញុំនៅថ្ងៃណាមួយចុះ!»។ ក្នុងនាមជាមនុស្សពុករលួយ មិនថាពួកគេបង្កឱ្យមានការខាតបង់យ៉ាងធំធេងដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ នៅក្នុងអំឡុងពេលនៃការបំពេញភារកិច្ចរបស់ពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេមិនខ្វល់ ឬយកចិត្តទុកដាក់ចំពោះរឿងនេះឡើយ។ ប្រសិនបើការពិតនេះត្រូវបានលាតត្រដាង ពួកគេនៅតែមិនទទួលស្គាល់ថាការខាតបង់ទាំងនេះត្រូវបានពួកគេបង្កឡើងនោះទេ ហើយពួកគេមិនសុខចិត្តទទួលខុសត្រូវឡើយ។ នៅទីបញ្ចប់ ពួកគេនៅតែចង់ឱ្យព្រះជាម្ចាស់បើកសម្ដែងរឿងនេះដល់ពួកគេ ហាក់ដូចជាព្រះជាម្ចាស់គង់នៅទីនោះដើម្បីបម្រើពួកគេ ហើយត្រូវតែការពារពួកគេនៅពេលពួកគេធ្វើខុស ហាក់ដូចជាទ្រង់ជាព្រះជាម្ចាស់ប្រភេទនោះអ៊ីចឹង។ ពួកគេមិនទទួលយកសេចក្ដីពិត ពួកគេមិនអាចទទួលយកការត្រូវបានលួសកាត់ ហើយពួកគេមិនអាចស្គាល់ខ្លួនឯងបានឡើយ ប៉ុន្តែវាមិនត្រឹមតែប៉ុណ្ណឹងទេ ពួកគេថែមទាំងទូលសូមឱ្យព្រះជាម្ចាស់ប្រទានការពន្យល់ និងការដោះសាដល់ពួកគេទៀតផង។ តើនេះមិនមែនជារឿងគួរឱ្យខ្មាសអៀនទេឬ? នេះពិតជាគួរឱ្យខ្មាសអៀនណាស់! ពួកទទឹងនឹងព្រះគ្រីស្ទសុទ្ធតែគ្មានភាពខ្មាសអៀនយ៉ាងខ្លាំងជាទីបំផុត ហើយពួកគេក៏ទុច្ចរិតយ៉ាងខ្លាំងជាទីបំផុតផងដែរ។ នេះគឺជាទិដ្ឋភាពមួយ។ តើសេចក្ដីថ្លែងពីរប្រយោគណាដែលពួកទទឹងនឹងព្រះគ្រីស្ទច្រើនតែនិយាយនៅពេលពួកគេត្រូវបានលួសកាត់? («ខ្ញុំជឿលើព្រះជាម្ចាស់ មិនមែនជឿលើមនុស្សណាម្នាក់ឡើយ!» «ព្រះជាម្ចាស់គឺសុចរិត!») ទាំងនេះគឺជាពាក្យសម្ដីពីរប្រយោគដែលពួកគេប្រើជាទម្លាប់។ ពួកគេមិនអាចនិយាយហេតុផលខុសឆ្គងប្រភេទផ្សេងទៀតបានឡើយ ពួកគេមិនហ៊ានធ្វើដូច្នេះទេ។ ពួកគេប្រើសេចក្ដីថ្លែងត្រឹមត្រូវពីរប្រយោគដើម្បីបំភាន់មនុស្ស ដើម្បីប្រកែកតវ៉ាដោយគ្មានហេតុផលសម្រាប់ខ្លួនឯង ដោយព្យាយាមបង្វែររឿងខុសឱ្យទៅជារឿងត្រូវ បង្វែររឿងទុច្ចរិតឱ្យទៅជារឿងយុត្តិធម៌ បង្វែរកំហុសរបស់ពួកគេ និងការខាតបង់ដែលពួកគេបានបង្កឡើង ឱ្យទៅជារឿងត្រឹមត្រូវ។ ពួកគេចង់ប្រើសេចក្ដីថ្លែងទាំងពីរប្រយោគនេះដើម្បីលុបចោលរឿងទាំងនេះទាំងអស់ក្នុងពេលតែមួយ លុបបំបាត់វាចោលទាំងស្រុង ហើយធ្វើពុតថារឿងទាំងនេះគ្មានវត្តមាន ហើយពួកគេបន្តជឿដូចដែលពួកគេតែងតែជឿកន្លងមក។ តើមានការប្រែចិត្តនៅក្នុងការបង្ហាញចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទនេះដែរឬទេ? (អត់ទេ គឺគ្មានទេ។) ពួកគេមិនត្រឹមតែមិនប្រែចិត្តប៉ុណ្ណោះទេ ពួកគេក៏បង្ហាញចេញនូវទិដ្ឋភាពមួយទៀតរបស់ពួកទទឹងនឹងព្រះគ្រីស្ទផងដែរ គឺការស្អប់ខ្ពើមសេចក្ដីពិត ភាពក្រអឺតក្រទម សេចក្ដីទុច្ចរិត និងទង្វើកាចសាហាវ។ ភាពក្រអឺតក្រទមរបស់ពួកគេបង្ហាញចេញនៅក្នុងការពិតដែលថា ពួកគេមើលងាយអ្នកណាក៏ដោយដែលកំពុងលួសកាត់ពួកគេ ដោយគិតថា៖ «អ្នកគ្រាន់តែជាមនុស្សម្នាក់ប៉ុណ្ណោះ ខ្ញុំមិនខ្លាចអ្នកទេ!» តើនេះមិនមែនក្រអឺតក្រទមទេឬ? (ក្រអឺតក្រទមមែន។) តើសេចក្ដីទុច្ចរិតរបស់ពួកគេបង្ហាញចេញតាមរបៀបណា? (គឺការធ្វើការចោទប្រកាន់បកវិញដោយគ្មានមូលដ្ឋាន។) ការធ្វើការចោទប្រកាន់បកវិញដោយគ្មានមូលដ្ឋានគឺជាទិដ្ឋភាពមួយ ហើយទិដ្ឋភាពមួយទៀតគឺការប្រើពាក្យត្រឹមត្រូវដើម្បីពន្យល់ ដោះសា និងការពារខ្លួនឯង។ តើមាននិស្ស័យអ្វីផ្សេងទៀតស្ថិតនៅក្នុងរឿងនេះដែរឬទេ? ការធ្វើការចោទប្រកាន់បកវិញដោយគ្មានមូលដ្ឋាន ក៏ជារឿងកាចសាហាវផងដែរ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលស្គាល់ថាព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិតឡើយ។ ប្រសិនបើនរណាម្នាក់លាតត្រដាងសារជាតិរបស់ពួកគេនេះ ពួកគេនៅតែមិនទទួលយកការពិតដែលថាពួកគេមិនទទួលស្គាល់សេចក្ដីពិតដដែល។ ពួកគេមិនឆ្លុះបញ្ចាំង និងព្យាយាមស្គាល់ខ្លួនឯងឡើយ ផ្ទុយទៅវិញ ពួកគេធ្វើការចោទប្រកាន់បកវិញដោយគ្មានមូលដ្ឋាន ហើយប្រើពាក្យត្រឹមត្រូវ និងពីរោះស្ដាប់ដើម្បីថ្កោលទោសអ្នកដទៃ។ មធ្យោបាយ និងពាក្យសម្ដីដែលពួកគេប្រើដើម្បីថ្កោលទោសអ្នកដទៃ គឺសុទ្ធតែពិសពុល និងទុច្ចរិត។ ពួកគេដឹងថាត្រូវប្រើពាក្យអ្វីដើម្បីថ្កោលទោសអ្នកដទៃ និងបំបិទមាត់ពួកគេ ដើម្បីកុំឱ្យអ្នកដទៃដឹងថាត្រូវនិយាយអ្វីបន្ទាប់ទៀត និងមិនអាចធ្វើអ្វីពួកគេបាន។ នេះគឺជាសេចក្ដីទុច្ចរិត។ មធ្យោបាយ និងការអនុវត្តរបស់ពួកគេនេះ គឺជានិស្ស័យកាចសាហាវទាំងស្រុងតែម្ដង។ ទាំងនេះគឺជានិស្ស័យមួយចំនួនរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលយើងអាចវែកញែកចេញពីបញ្ហានៃការដែលពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានលួសកាត់។ តើនិស្ស័យ និងការបញ្ចេញឱ្យឃើញរបស់ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ មិនស៊ីគ្នានឹងចំណុចទាំងបួនដែលយើងបាននិយាយពីមុនទេឬ? (ស៊ីគ្នា។) តើចំណុចទាំងបួននោះមានអ្វីខ្លះ? (ចំណុចទីមួយគឺ ការមិនជឿ និងការបដិសេធមិនទទួលស្គាល់ថាព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត។ ចំណុចទីពីរគឺ ទោះបីជាអ្នកប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយពួកគេ ហើយពួកគេអាចយល់ពីសេចក្ដីពិតក៏ដោយ ក៏ពួកគេមិនទទួលយកវាដែរ។ ចំណុចទីបីគឺ ការបដិសេធមិនចុះចូលនឹងអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់។ ចំណុចទីបួនគឺ ការមិនដែលប្រែចិត្តពិតប្រាកដ។) ការមិនជឿ ការមិនទទួលយក ការមិនចុះចូល និងការមិនប្រែចិត្ត «ការមិនទាំងបួន» នេះតំណាងឱ្យសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនដែលទទួលយកសេចក្ដីពិតឡើយ ហើយពួកគេនឹងមិនដែលឱនក្បាលនៅចំពោះការពិតឡើយ។ នេះគឺជាការមិនប្រែចិត្តយ៉ាងរឹងរូស ហើយវាគឺជារឿងដែលត្រូវបានបញ្ចេញឱ្យឃើញពីធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ នេះគឺជាការបង្ហាញចេញទីមួយនៃរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះការត្រូវបានលួសកាត់។ ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទមានសារជាតិនិស្ស័យដូចគ្នាក៏ដោយ ក៏ពាក្យសម្ដីល្បីៗ និងបាវចនាដ៏អស្ចារ្យដែលចេញពីមាត់របស់ពួកគេ ប្រាកដជាមិនដូចគ្នាបេះបិទនោះទេ។ ជួនកាល ពួកទទឹងនឹងព្រះគ្រីស្ទអាចនឹងនិយាយបែបនេះ ហើយជួនកាល ពួកទទឹងនឹងព្រះគ្រីស្ទអាចនឹងនិយាយបែបនោះ ប៉ុន្តែមិនថាពាក្យសម្ដីប្រភេទណាដែលចេញពីមាត់របស់ពួកគេនោះទេ ក៏លក្ខណៈ និងសារជាតិរបស់វាគឺដូចគ្នា ពោលគឺ សារជាតិនៃពាក្យសម្ដីរបស់ពួកគេ គឺជាការមិនទទួលយកសេចក្ដីពិត។ ប្រសិនបើពួកគេមិនទទួលយកសេចក្ដីពិតទេ ចុះតើពាក្យសម្ដីរបស់ពួកគេទាំងនេះគឺជាអ្វីទៅ? តើវាជាពាក្យសម្ដីដែលស្របតាមសេចក្ដីពិតដែរឬទេ? តើវាជាពាក្យសម្ដីរបស់មនុស្ស ឬជាពាក្យសម្ដីដែលស្របតាមសីលធម៌ដែរឬទេ? តើវាជាពាក្យសម្ដីដែលស្របតាមមនសិការ និងវិចារណញ្ញាណដែរឬទេ? (វាជាពាក្យរបស់អារក្ស។) ត្រឹមត្រូវហើយ។ ការហៅពាក្យទាំងនោះថាជាពាក្យសម្ដីទទេសូន្យ ឬពាក្យសម្ដីច្របូកច្របល់ គឺមិនបានកំណត់លក្ខណៈរបស់វាឱ្យបានត្រឹមត្រូវនោះទេ ប៉ុន្តែការនិយាយថាវាជាពាក្យរបស់អារក្ស គឺពន្យល់ពីបញ្ហានេះបាន។

នៅពេលពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានលួសកាត់ នៅពេលពួកគេត្រូវបានរិះគន់ និងលាតត្រដាងដោយបងប្អូនប្រុសស្រី តើពួកគេនិយាយពាក្យសម្ដីអ្វីផ្សេងទៀតដែរទេ? ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនប្រព្រឹត្តកំហុស ឬនិយាយពាក្យរបស់អារក្សខ្លះៗដើម្បីបំភាន់មនុស្ស។ នៅពេលបងប្អូនប្រុសស្រីឃើញដូច្នេះ ពួកគេរិះគន់ និងលួសកាត់ពួកទទឹងនឹងព្រះគ្រីស្ទទាំងនោះ ដោយលាតត្រដាងពួកគេថាជាមនុស្សក្រឡេចក្រឡុច និងបោកបញ្ឆោត។ ទោះបីជាពួកគេមិនប្រឆាំងនៅសំបកក្រៅក៏ដោយ ក៏នៅខាងក្នុងពួកគេមានការទាស់ទទឹង ហាក់ដូចជានិយាយថា៖ «តើអ្នកដឹងអ្វីខ្លះទៅ? តើអ្នកមានចំណេះដឹងដូចខ្ញុំដែរឬទេ? តើអ្នកបានជឿលើព្រះជាម្ចាស់ច្រើនឆ្នាំដូចខ្ញុំដែរឬទេ? តើអ្នកបានជឿលើព្រះជាម្ចាស់ប៉ុន្មានឆ្នាំហើយ? ខ្ញុំនឹងមិនបន្ទាបខ្លួនឱ្យស្មើនឹងកម្រិតរបស់អ្នកឡើយ!» នៅពេលអ្នកដឹកនាំ និងអ្នកធ្វើការកំពុងលួសកាត់ពួកគេ ពួកគេអាចនឹងប្រកាន់យកអាកប្បកិរិយាក្រឡេចក្រឡុច ដោយគេចវេះយករួចខ្លួននៅសំបកក្រៅ ហើយនិយាយពាក្យសម្ដីពីរោះស្ដាប់មួយចំនួន ប៉ុន្តែពួកគេលួចមិនពេញចិត្ត និងប្រឆាំងដោយស្ងាត់ៗ ដោយស្វែងរកឱកាសមួយដើម្បីសងសឹក។ ប្រសិនបើនោះជាបងប្អូនប្រុសស្រីធម្មតាម្នាក់ដែលកំពុងលួសកាត់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទមិនមានឥរិយាបថបែបនេះទេ ពួកគេនឹងក្លាយជាខឹងសម្បា និងក្ដៅក្រហាយ ហើយពួកគេនឹងវាយបក និងសងសឹកវិញ។ នៅពេលពួកគេវាយបក និងសងសឹកវិញ ពួកគេច្រើនតែនិយាយអ្វីមួយដូចជា៖ «អ្នកនៅខ្ចីវស្សាពេកហើយ មិនអាចលួសកាត់ខ្ញុំបានទេ! ប្រសិនបើខ្ញុំមិនជឿលើព្រះជាម្ចាស់ទេ ខ្ញុំមុខជាមិនខ្លាចអ្នកណាឡើយ!» តើមានអ្វីខុសឆ្គងនឹងពាក្យសម្ដីទាំងនេះដែរឬទេ? ទាំងនេះគឺជាប្រភេទពាក្យសម្ដីដែលអ្នកគ្មានជំនឿ និងមនុស្សថោកទាបយ៉ាងខ្លាំងច្រើនតែនិយាយ។ តើគេអាចឮពាក្យសម្ដីបែបនេះនៅក្នុងពួកជំនុំបានដោយរបៀបណា? មនុស្សដែលអាចនិយាយបែបនេះបាន គឺជាក្រុមដ៏ប្លែកពីគេមួយ ហើយក្រុមដ៏ប្លែកពីគេនេះមាននិស្ស័យដ៏ប្លែកពីគេមួយ។ តើនិស្ស័យរបស់ពួកគេប្លែកពីគេយ៉ាងដូចម្ដេច? មនុស្សបែបនេះច្រើនតែគិតពីភាពចាស់វស្សានៅក្នុងពួកជំនុំ។ ពួកគេមើលឃើញមនុស្សគ្រប់គ្នាថាអន់ជាងពួកគេ មិនចូលចិត្តមនុស្សគ្រប់គ្នា ហើយចង់ស្ដីប្រដៅ ធ្វើបាប និងប្រើឧបាយកលដាក់មនុស្សគ្រប់គ្នា។ ពួកគេគិតថា ទោះបីជាពួកគេជឿលើព្រះជាម្ចាស់ក៏ដោយ ក៏គ្មាននរណាម្នាក់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើជាដៃគូរបស់ពួកគេឡើយ។ វាមិនចម្លែកទេដែលពួកគេនិយាយពាក្យសម្ដីក្រអឺតក្រទមទាំងនេះចេញមក នៅពេលមនុស្សប្រព្រឹត្តចំពោះពួកគេដូចជាបងប្អូនប្រុសស្រី និងនិយាយបើកចំហចិត្តនឹងចិត្តជាមួយពួកគេ ដោយលាតត្រដាងនិស្ស័យពុករលួយរបស់ពួកគេ និងលួសកាត់ពាក្យសម្ដី និងសកម្មភាពដែលពួកគេបានបង្ហាញចេញមក ដែលមិនស្របតាមសេចក្ដីពិតនោះ។ ពួកគេចាត់ទុកដំណាក់របស់ព្រះជាម្ចាស់ថាជាសង្គម និងជាដែនផ្ទាល់ខ្លួនរបស់ពួកគេ ហើយចាត់ទុកបងប្អូនប្រុសស្រីនៃពួកជំនុំថាជាក្មេងជំនាន់ក្រោយរបស់ពួកគេ។ ពួកគេគិតថា បងប្អូនប្រុសស្រីដឹងតិចតួច និងមានការយល់ដឹងត្រឹមតែសំបកក្រៅប៉ុណ្ណោះអំពីរឿងរ៉ាវក្នុងសង្គម ថាបងប្អូនប្រុសស្រីស្ថិតនៅបាតសង្គម ដែលត្រូវអ្នកដទៃមើលងាយ លេងសើច និងជាន់ឈ្លី។ ពួកគេគិតថា បងប្អូនប្រុសស្រីសុទ្ធតែងាយនឹងសម្លុត និងលេងសើច ហើយពួកគេនឹងមិនធ្វើជាមនុស្សប្រភេទនោះឡើយ។ ហេតុដូច្នេះហើយ ពួកគេគិតថា អ្នកណាក៏ដោយដែលលួសកាត់ពួកគេ និងលាតត្រដាងពួកគេ គឺកំពុងតែសម្លុត បន្ទាបបន្ថោក និងផាត់ពួកគេចោលហើយ។ ពួកគេមានការប្រុងប្រយ័ត្នចំពោះរឿងនេះនៅក្នុងចិត្តរួចជាស្រេចថា៖ «កុំគិតថាអ្នកអាចធ្វើបាបខ្ញុំ និងសម្លុតខ្ញុំបានឱ្យសោះ! អ្នកនៅខ្ចីវស្សាណាស់!» តើនេះមិនមែនជារឿងដែលមនុស្សមាន «ស្មារតីជាវីរបុរស» នឹងនិយាយទេឬ? គួរឱ្យស្ដាយ ពាក្យសម្ដីទាំងនេះមិនមែនជាសេចក្ដីពិតឡើយ។ ទោះបីជាអ្នកមានស្មារតី ឬសេចក្ដីទៀងត្រង់ខាងសីលធម៌ច្រើនប៉ុនណាក៏ដោយ ក៏ព្រះជាម្ចាស់នឹងមិនសព្វព្រះហឫទ័យនឹងអ្នកដែរ។ ព្រះជាម្ចាស់ស្អប់ខ្ពើមនិស្ស័យបែបនេះ និងមនុស្សដែលនិយាយពាក្យសម្ដីទាំងនេះណាស់។ មនុស្សដែលនិយាយរឿងបែបនេះនៅចំពោះព្រះជាម្ចាស់ ត្រូវបានព្រះជាម្ចាស់ថ្កោលទោស ព្រមទាំងស្អប់ខ្ពើម និងបដិសេធ។ មនុស្សដែលប្រកាន់ខ្ជាប់នូវពាក្យសម្ដីទាំងនេះ ហាក់ដូចជាវាជាសេចក្ដីពិត មិនអាចត្រូវបានព្រះជាម្ចាស់សង្គ្រោះជាដាច់ខាត។ ដូច្នេះ សូមយើងក្រឡេកមើលម្ដងទៀត តើមានអ្វីខុសឆ្គងនឹងពាក្យសម្ដីទាំងនេះដែរទេ? មនុស្សគ្រប់រូបគឺស្មើគ្នានៅចំពោះសេចក្ដីពិត ហើយគ្មានការបែងចែកអាយុ ឬភាពទាបថោក និងភាពខ្ពង់ខ្ពស់ ចំពោះអស់អ្នកដែលបំពេញភារកិច្ចរបស់ពួកគេនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ។ មនុស្សគ្រប់រូបគឺស្មើគ្នានៅចំពោះភារកិច្ច ពួកគេគ្រាន់តែធ្វើការងារខុសគ្នាប៉ុណ្ណោះ។ គ្មានការបែងចែករវាងពួកគេ ដោយផ្អែកលើថាអ្នកណាមានភាពចាស់វស្សាជាងនោះទេ។ នៅចំពោះសេចក្ដីពិត មនុស្សគ្រប់រូបគួរតែរក្សាដួងចិត្តដែលបន្ទាបខ្លួន ចុះចូល និងទទួលយក។ មនុស្សគួរតែមានវិចារណញ្ញាណនេះ និងអាកប្បកិរិយានេះ។ ដូច្នេះ តើមនុស្សដែលនិយាយថា «អ្នកនៅខ្ចីវស្សាពេកហើយ មិនអាចលួសកាត់ខ្ញុំបានទេ!» មិនមែនពោរពេញទៅដោយបរិយាកាស មនោគមវិជ្ជា និងភាពថោកទាបនៃសង្គមទេឬ? ពួកគេចាត់ទុកដំណាក់របស់ព្រះជាម្ចាស់ថាជាសង្គម ពួកគេចាត់ទុកបងប្អូនប្រុសស្រីនៃដំណាក់របស់ព្រះជាម្ចាស់ថាជាក្រុមងាយរងគ្រោះនៅកម្រិតបាតសង្គម ហើយពួកគេចាត់ទុកខ្លួនឯងថាជាមេកោយលើអ្វីៗគ្រប់យ៉ាង ជាអ្នកដែលគ្មាននរណាម្នាក់អាចប៉ះពាល់ ឬរករឿងបានឡើយ ហើយជាអ្នកដែលធ្វើឱ្យប្រាកដថារឿងរ៉ាវមិនបញ្ចប់ទៅដោយល្អឡើយសម្រាប់អស់អ្នកដែលលាតត្រដាង និងលួសកាត់ពួកគេ។ ពួកគេគិតថាដំណាក់របស់ព្រះជាម្ចាស់គឺដូចគ្នានឹងសង្គមដែរ ថាអ្នកណាក៏ដោយដែលមិនចុះញ៉ម និងក្អេងក្អាង នឹងអាចឈរយ៉ាងរឹងមាំបាន ថាគ្មាននរណាម្នាក់ហ៊ានប៉ះពាល់អស់អ្នកដែលគ្មានមេត្តា កាចសាហាវ និងអាក្រក់ឡើយ ហើយពួកគេជឿថា មនុស្សដែលទទួលយកការត្រូវបានលួសកាត់ សុទ្ធតែជាមនុស្សអសមត្ថភាព និងមិនបានការ។ ពួកគេគិតថា គ្មាននរណាម្នាក់ហ៊ានប៉ះពាល់មនុស្សដែលមានសមត្ថភាពខ្លះឡើយ ថាគ្មាននរណាម្នាក់ហ៊ានលាតត្រដាងមនុស្សទាំងនោះទេ ទោះបីជាពួកគេប្រព្រឹត្តកំហុសក៏ដោយ ហើយថាពួកគេគឺជាមនុស្សខ្លាំងពូកែដែលមិនអាចបំបាក់បាន! ពួកទទឹងនឹងព្រះគ្រីស្ទគិតថា មិនថាពួកគេស្ថិតនៅក្នុងក្រុមណាមួយក្នុងលោកីយ៍នេះទេ ក៏ពួកគេត្រូវតែមានអំណាច ហើយគ្មានមេត្តា និងអាក្រក់ឱ្យបានគ្រប់គ្រាន់ដើម្បីកុំឱ្យអ្នកដទៃសម្លុត ឬរុញច្រានពួកគេបានដោយងាយ។ ពួកគេគិតថានេះគឺជាសមត្ថភាព និងភាពប៉ិនប្រសប់ ហើយពួកគេចង់ប្រើសមត្ថភាពនេះដើម្បីទទួលបានឋានៈ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ហើយនៅទីបំផុតទទួលបានគោលដៅដ៏ល្អមួយ។ តើនេះជានិស្ស័យអ្វី? វាគឺទាំងកាចសាហាវ និងទុច្ចរិត។ មិនថាពួកទទឹងនឹងព្រះគ្រីស្ទស្ដាប់សេចក្ដីអធិប្បាយច្រើនប៉ុនណាក៏ដោយ ក៏ពួកគេមិនអាចយល់ពីសេចក្ដីពិតបានឡើយ។ ពួកគេមិនអាចមើលឃើញថា សេចក្ដីពិតសោយរាជ្យនៅក្នុងដំណាក់របស់ព្រះជាម្ចាស់នោះទេ។ ពួកគេមិនអាចមើលឃើញការផ្លាស់ប្ដូរដែលអស់អ្នកដែលទទួលយកសេចក្ដីពិតឆ្លងកាត់នោះទេ ហើយទោះបីជាពួកគេមើលឃើញក៏ដោយ ក៏ពួកគេមិនទទួលស្គាល់ថាវាជាការផ្លាស់ប្ដូរដែរ។ ពួកគេគិតថា ការផ្លាស់ប្ដូរទាំងនោះសុទ្ធតែជាលទ្ធផលនៃការធ្វើពុត និងការទប់ខ្លួនឯង ហើយពួកគេនឹងមិនទប់ខ្លួនឯង និងទ្រាំទទួលយករឿងរ៉ាវដោយមិនតវ៉ា ដើម្បីតែរឿងនោះឡើយ។ ដោយសារតែពួកគេមានតក្កវិជ្ជាប្រភេទនេះហើយ ទើបពួកគេអាចនិយាយរឿងដូចជា៖ «កុំគិតថាអ្នកអាចធ្វើបាបខ្ញុំ និងសម្លុតខ្ញុំបានឱ្យសោះ!»។ តើនេះមិនមែនជាសេចក្ដីទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬ? គំនិត និងទស្សនៈបែបនេះគឺទុច្ចរិត។ ការដែលពួកគេអាចនិយាយពាក្យសម្ដីទាំងនេះ និងប្រព្រឹត្តបែបនេះ គឺជាការបញ្ចេញឱ្យឃើញនិស្ស័យកាចសាហាវរបស់ពួកគេ។ តើមានមនុស្សបែបនេះនៅក្នុងពួកជំនុំដែរឬទេ? នៅពេលបងប្អូនប្រុសស្រីនិយាយបើកចំហចិត្តនឹងចិត្តជាមួយពួកគេ លាតត្រដាងពួកគេ និយាយអំពីបញ្ហា ចំណុចខ្វះខាត និងការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយរបស់ពួកគេ ពួកគេគិតថាពួកគេកំពុងត្រូវបានសម្លុត ធ្វើឱ្យអាម៉ាស់មុខ និងមិនត្រូវបានចាត់ទុកថាសំខាន់។ បន្ទាប់មក ពួកគេនិយាយថា៖ «អ្នកនៅខ្ចីវស្សាពេកហើយ មិនអាចលួសកាត់ខ្ញុំបានទេ!» មិនថាពួកគេឃើញអ្នកណាទទួលយកការត្រូវបានលួសកាត់នោះទេ ក៏ពួកគេនឹងតែងតែគិតថា៖ «តើអ្នកអាចទទួលបានសេចក្ដីពិត តាមរយៈការទទួលយកការត្រូវបានលួសកាត់ដែរឬទេ? វានឹងមិនអាចទៅរួចទេ!» ពួកគេមិនទទួលស្គាល់រឿងនេះឡើយ។ ពួកគេគិតថា ការលួសកាត់មនុស្សគឺជាការសម្លុតមនុស្ស និងការស្វែងរកចំណុចខ្សោយដើម្បីធ្វើបាបពួកគេ ហើយថាមនុស្សត្រូវបានសម្លុតនៅពេលពួកគេប្រព្រឹត្តកំហុសតូចតាចមួយចំនួន ដោយសារតែពួកគេជាមនុស្សគ្មានល្បិចពេក។ ពួកគេមិនទទួលស្គាល់ថា ការលួសកាត់មនុស្សគឺជាការស្រឡាញ់ និងការជួយដល់មនុស្សឡើយ។ ពួកគេមិនទទួលស្គាល់ថា មនុស្សអាចប្រែចិត្ត និងផ្លាស់ប្ដូរយ៉ាងពិតប្រាកដបាន លុះត្រាតែពួកគេទទួលយកការត្រូវបានលួសកាត់ប៉ុណ្ណោះ ហើយពួកគេរឹតតែមិនទទួលស្គាល់ការពិតដែលថា សេចក្ដីពិតសោយរាជ្យនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទៅទៀត។ ហេតុដូច្នេះហើយ ពួកទទឹងនឹងព្រះគ្រីស្ទឧស្សាហ៍និយាយប្រាប់ខ្លួនឯងថា៖ «អ្នកណាក៏ដោយដែលលួសកាត់ខ្ញុំ ខ្ញុំនឹងមិនលើកលែងឱ្យដាច់ខាត។ ខ្ញុំនឹងមិនបណ្ដោយឱ្យអ្នកណាមកសម្លុតខ្ញុំបានជាដាច់ខាត!» តើមនុស្សប្រភេទណាទៅដែលអាចនិយាយពាក្យសម្ដីបែបនេះបាន? គឺមានតែអស់អ្នកដែលមិនទទួលយកសេចក្ដីពិត និងស្អប់សេចក្ដីពិតប៉ុណ្ណោះ ទើបអាចនិយាយពាក្យសម្ដីបែបនេះបាន។ បុគ្គលណាក៏ដោយដែលមាននិស្ស័យកាចសាហាវបែបនេះ ហើយអាចនិយាយពាក្យសម្ដីបែបនេះបាន គឺមានសារជាតិធម្មជាតិជាពួកទទឹងនឹងព្រះគ្រីស្ទ ហើយជាពូជអម្បូររបស់សាតាំង។

នៅពេលត្រូវបានលួសកាត់ ពួកទទឹងនឹងព្រះគ្រីស្ទក៏និយាយមួយឃ្លាទៀតដែរថា៖ «ប្រសិនបើខ្ញុំមិនជឿលើព្រះជាម្ចាស់ទេ ខ្ញុំមុខជាមិនខ្វល់ពីអ្នកណាទាំងអស់!» តើឃ្លានេះមានន័យដូចម្ដេច? វាគឺជាសេចក្ដីថ្លែងទូទៅមួយដែលពួកទទឹងនឹងព្រះគ្រីស្ទប្រភេទជាក់លាក់ណាមួយតែងតែនិយាយ។ ដោយសារពួកគេនិយាយបែបនេះ ចូរយើងវែកញែកពីវា។ ដោយសារតែពួកគេអាចនិយាយពាក្យសម្ដីទាំងនេះបាន នោះវាច្បាស់ជាមានអត្ថន័យជាក់លាក់ណាមួយមិនខាន។ ពីសំបកក្រៅ ពាក្យសម្ដីទាំងនេះហាក់ដូចជានិយាយថា ចាប់តាំងពីមនុស្សទាំងនេះបានចាប់ផ្ដើមជឿលើព្រះជាម្ចាស់មក ពួកគេបានឆ្លងកាត់ការផ្លាស់ប្ដូរយ៉ាងធំធេង។ ហាក់ដូចជាមានអារម្មណ៍ដឹងគុណនៅក្នុងពាក្យសម្ដីទាំងនេះ ដូចជា៖ «ព្រះជាម្ចាស់បានផ្លាស់ប្ដូរខ្ញុំ ព្រះជាម្ចាស់បានយកឈ្នះខ្ញុំ។ ប្រសិនបើព្រះជាម្ចាស់មិនបានផ្លាស់ប្ដូរខ្ញុំទេ ខ្ញុំមុខជាក្លាយជាមនុស្សក្រអឺតក្រទមម្នាក់ដែលមិនអាចទ្រាំបានបាត់ទៅហើយ»។ ពីសំបកក្រៅ ពាក្យសម្ដីទាំងនេះហាក់ដូចជាមានបង្កប់នូវផ្នត់គំនិតដឹងគុណជាក់លាក់ណាមួយ ប៉ុន្តែបើវែកញែកពីទស្សនៈមួយទៀត វាមានបញ្ហាធំមួយចំពោះពាក្យសម្ដីទាំងនេះ។ ពួកទទឹងនឹងព្រះគ្រីស្ទនិយាយថា មុនពេលពួកគេជឿលើព្រះជាម្ចាស់ ពួកគេមិនខ្វល់ពីអ្នកណាទាំងអស់។ តើមនុស្សទាំងនេះមាននិស្ស័យអ្វីទៅ? (ក្រអឺតក្រទម និងកាចសាហាវ។) ទាំងនេះគឺជាមនុស្សដែលក្រអឺតក្រទម និងកាចសាហាវយ៉ាងខ្លាំង ហើយប្រសិនបើពួកគេមិនជឿលើព្រះជាម្ចាស់ទេ ពួកគេមុខជាក្លាយជាមនុស្សអាក្រក់យ៉ាងខ្លាំងមិនខាន។ ការមិនខ្វល់ពីអ្នកណាទាំងអស់មានន័យថាជាការមិនគោរពអ្នកណាម្នាក់ឡើយ វាមានន័យថាមនុស្សគ្រប់គ្នាត្រូវបានជាន់ឈ្លីនៅក្រោមបាតជើងរបស់ពួកគេ ហើយមិនថាអ្នកដទៃអស្ចារ្យ ឬល្អយ៉ាងណាក៏ដោយ ក៏អ្នកទាំងនោះគ្មានតម្លៃអ្វីសោះនៅក្នុងក្រសែភ្នែករបស់ពួកគេដែរ។ ពួកគេមិនចុះញ៉មនឹងអ្នកណាឡើយ ពួកគេមើលងាយមនុស្សគ្រប់គ្នា ហើយពួកគេមិនបម្រើអ្នកណាឡើយ។ ប្រសិនបើអ្នកដទៃសុំឱ្យពួកគេបម្រើមនុស្សម្នាក់ នោះវានឹងប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់ពួកគេ។ ប្រសិនបើមាននរណាម្នាក់ស័ក្ដិសមនឹងការបម្រើការរបស់ពួកគេ នោះគឺមានតែព្រះជាម្ចាស់នៅស្ថានសួគ៌ប៉ុណ្ណោះ។ ឥឡូវនេះ ដោយសារពួកគេជឿលើព្រះជាម្ចាស់ ពួកគេបានទប់ការបង្ហាញចេញ និងការបញ្ចេញឱ្យឃើញនូវការមិនខ្វល់ពីអ្នកណាទាំងអស់នេះ ហើយបន្ទាប់ពីបានមកដល់ដំណាក់របស់ព្រះជាម្ចាស់ ពួកគេបានបន្ទាបខ្លួនទាំងបង្ខំចិត្តដើម្បីធ្វើការជាមួយអ្នកដទៃជាក្រុម ដោយចាត់ចែងរឿងរ៉ាវ និងប្រាស្រ័យទាក់ទងជាមួយអ្នកដទៃដូចមនុស្សធម្មតា។ ប៉ុន្តែនៅពេលពួកគេចាត់ចែងរឿងរ៉ាវ និងប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ជៀសមិនរួចនឹងមានរឿងខ្លះមិនដំណើរការទៅតាមអ្វីដែលពួកគេចង់បានឡើយ ហើយរឿងនេះបណ្ដាលឱ្យនិស្ស័យរបស់ពួកគេនោះផ្ទុះឡើងម្ដងទៀត ដែលនាំឱ្យកើតមានពាក្យសម្ដីទាំងនេះ។ ដើមឡើយ ពេលនៅក្នុងលោកីយ៍ ពួកគេមិនបានជឿលើព្រះជាម្ចាស់នោះទេ ពួកគេមិនចុះញ៉មនឹងអ្នកណាឡើយ ហើយគិតថាគ្មាននរណាម្នាក់ស័ក្ដិសមនឹងប្រាស្រ័យទាក់ទងជាមួយពួកគេនោះទេ។ ដូច្នេះ ចាប់តាំងពីពួកគេបានចាប់ផ្ដើមជឿលើព្រះជាម្ចាស់មក តើពួកគេធ្លាប់ចុះញ៉មនឹងបងប្អូនប្រុសស្រីណាម្នាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ? (មិនធ្លាប់ទេ។) មិនថាពួកគេស្ថិតនៅក្នុងក្រុមណាក៏ដោយ តើមនុស្សដែលមានភាពជាមនុស្សធម្មតា និងភាពមានវិចារណញ្ញាណធម្មតា នឹងប្រព្រឹត្តខ្លួនបែបនេះដែរឬទេ? (អត់ទេ។) សូម្បីតែអ្នកគ្មានជំនឿក៏និយាយដែរថា៖ «ក្នុងចំណោមមនុស្សបីនាក់ដែលដើរជាមួយគ្នា យ៉ាងហោចណាស់ក៏មានម្នាក់ដែលអាចធ្វើជាគ្រូរបស់ខ្ញុំបានដែរ»។ នោះមានន័យថា ក្នុងចំណោមមនុស្សបីនាក់ ប្រាកដជាមានមនុស្សម្នាក់ដែលខ្លាំងជាង និងល្អជាងអ្នក ដែលអាចធ្វើជាគ្រូរបស់អ្នក និងជួយអ្នកបាន។ អ្នកគ្មានជំនឿនិយាយពាក្យសម្ដីបែបនេះ ចុះតើមនុស្សក្រអឺតក្រទមទាំងនេះទទួលស្គាល់ភាពត្រឹមត្រូវនៃពាក្យសម្ដីទាំងនេះដែរឬទេ? តើពួកគេអាចប្រាស្រ័យទាក់ទងដោយស្មើភាពគ្នាជាមួយអ្នកដទៃនៅក្នុងក្រុមបានដែរឬទេ? តើពួកគេអាចមានតម្រិះប្រកបដោយវិចារណញ្ញាណបានដែរឬទេ? (មិនអាចទេ។) ដូច្នេះ នៅពេលពួកគេស្ថិតក្នុងចំណោមអ្នកគ្មានជំនឿដែលមិនមានសេចក្ដីជំនឿលើព្រះជាម្ចាស់ តើពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះជាមនុស្សប្រភេទណា? (ពួកគេគឺជាមនុស្សដែលពិបាកទាក់ទង។) ត្រឹមត្រូវហើយ ពួកគេគឺជាមនុស្សចោលម្សៀត ពួកគេគឺជាមនុស្សដែលពិបាកទាក់ទង។ គ្មានផ្លូវដែលនរណាម្នាក់អាចធ្វើអ្វីចំពោះពួកគេបានឡើយ។ គ្មាននរណាម្នាក់ហ៊ានរករឿង ធ្វើឱ្យខឹង ឬប៉ះពាល់ពួកគេឡើយ។ ពួកគេគឺជាមនុស្សចោលម្សៀត! ប្រសិនបើអ្នកធ្វើឱ្យពួកគេខឹង នោះវានឹងមានផលវិបាក វាប្រៀបដូចជាការធ្វើឱ្យអារក្សដ៏កាចសាហាវខឹងអ៊ីចឹង។ ជាធម្មតានៅក្នុងសង្គម គ្មាននរណាម្នាក់ហ៊ានរករឿងមនុស្សបែបនេះឡើយ។ និស្ស័យ និងគោលការណ៍របស់ពួកគេក្នុងប្រព្រឹត្តចំពោះរឿងរ៉ាវ គឺការមានភាពឈ្លើយ និងគ្មានវិចារណញ្ញាណ ហើយបង្កបញ្ហាគ្រប់ពេលវេលា។ គ្មាននរណាម្នាក់ហ៊ានធ្វើឱ្យពួកគេខឹង គ្មាននរណាម្នាក់ហ៊ានប៉ះពាល់ពួកគេ ហើយគ្មាននរណាម្នាក់ហ៊ានសម្លុតពួកគេឡើយ មានតែពួកគេប៉ុណ្ណោះដែលជាអ្នកសម្លុតមនុស្ស។ នេះសម្រេចបាននូវគោលដៅរបស់ពួកគេ។ ដូច្នេះ តើពួកគេអាចផ្លាស់ប្ដូរបានដែរឬទេ បន្ទាប់ពីមកដល់ដំណាក់របស់ព្រះជាម្ចាស់? តើពួកគេបានផ្លាស់ប្ដូរដែរឬទេ? (អត់ទេ ពួកគេមិនបានផ្លាស់ប្ដូរទេ។) តើអ្វីដែលបង្ហាញយើងថាពួកគេមិនបានផ្លាស់ប្ដូរ ថាពួកគេមិនអាចផ្លាស់ប្ដូរបាន? (គឺការពិតដែលថាពួកគេនិយាយថា៖ «ប្រសិនបើខ្ញុំមិនជឿលើព្រះជាម្ចាស់ទេ ខ្ញុំមុខជាមិនខ្វល់ពីអ្នកណាទាំងអស់!») ជាធម្មតា ពួកគេមិននិយាយពាក្យសម្ដីទាំងនេះទេ តើពួកគេនិយាយពាក្យសម្ដីទាំងនេះនៅក្នុងបរិបទអ្វី? នៅពេលមាននរណាម្នាក់ចង្អុលបង្ហាញពីចំណុចខ្វះខាតរបស់ពួកគេ និយាយរឿងដែលធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់ពួកគេ ឬចាក់ចំចំណុចខ្សោយរបស់ពួកគេ ពួកគេក៏និយាយឃ្លានេះចេញមកភ្លាមៗថា៖ «ប្រសិនបើខ្ញុំមិនជឿលើព្រះជាម្ចាស់ទេ ខ្ញុំមុខជាមិនខ្វល់ពីអ្នកណាទាំងអស់! អ្នកហ៊ានឈ្លោះជាមួយខ្ញុំ តើអ្នកគិតថាអ្នកជានរណា?» តើនេះជានិស្ស័យអ្វី? ពួកគេថែមទាំងបន្ថែមពាក្យបញ្ជាក់នៅពីមុខឃ្លានេះ ដោយនិយាយថា៖ «មុនពេលខ្ញុំជឿលើព្រះជាម្ចាស់ ខ្ញុំមិនខ្វល់ពីអ្នកណាទាំងអស់»។ តើអ្នកមិនមែននៅតែមិនចុះញ៉ម ឬមិនស្ដាប់អ្នកណាដដែលទេឬ ទាំងដែលឥឡូវនេះអ្នកជឿលើព្រះជាម្ចាស់ទៅហើយនោះ? តើអ្នកមិននៅតែជាអារក្ស និងសាតាំងដូចដើមដដែលទេឬ? ពួកគេមានអារម្មណ៍ដូចជាពួកគេបានផ្លាស់ប្ដូរកាន់តែប្រសើរឡើង បន្ទាប់ពីបានមកជឿលើព្រះជាម្ចាស់។ ប្រសិនបើពួកគេបានផ្លាស់ប្ដូរកាន់តែប្រសើរឡើងមែន តើពួកគេម្ដេចនឹងអាចនិយាយពាក្យសម្ដីទាំងនេះចេញមកបានទៅ? ពួកគេគ្មានមនសិការ ឬវិចារណញ្ញាណទាល់តែសោះ ហើយពួកគេហ៊ានស្រែកឡូឡាយ៉ាងចំហ និងឱ្យអ្នកដទៃដឹងថា៖ «ខ្ញុំគឺជាមនុស្សពាល ហើយខ្ញុំមិនខ្លាចអ្នកណាឡើយ!» តើមនុស្សកាចសាហាវ មនុស្សចោលម្សៀត និងមនុស្សពាល មានអ្វីត្រូវអួតសម្ញែងនោះ? តើពួកគេមានអ្វីត្រូវអួតអាងនោះ? ក៏ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទបែរជាអួតអាងតាមរបៀបនេះទៅវិញ។ ពួកគេចាត់ទុកការពិតដែលថាពួកគេធ្លាប់ជាមនុស្សកាចសាហាវ ថាជាអតីតកាលដ៏រុងរឿងរបស់ពួកគេ ហើយពួកគេអួតអំពីរឿងនេះនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ តើដំណាក់របស់ព្រះជាម្ចាស់គឺជាកន្លែងប្រភេទណា? នេះគឺជាកន្លែងដែលសេចក្ដីពិតសោយរាជ្យ។ នេះគឺជាកន្លែងនៃភាពបរិសុទ្ធ ដែលព្រះជាម្ចាស់សង្គ្រោះមនុស្ស។ តើទីនេះម្ដេចនឹងអាចទ្រាំឱ្យអ្នកនិយាយពាក្យរបស់អារក្សទាំងនេះបានទៅ? ពួកទទឹងនឹងព្រះគ្រីស្ទគ្មានភាពខ្មាសអៀនទេ ពួកគេមិនដឹងថាទាំងនេះគឺជាពាក្យរបស់អារក្សឡើយ ហើយពួកគេថែមទាំងអួតពីពាក្យសម្ដីទាំងនោះ ហាក់ដូចជាពាក្យសម្ដីទាំងនោះជាពាក្យសម្ដីល្អ និងជាសេចក្ដីពិតអ៊ីចឹង។ ពួកគេពិតជាបុគ្គលដែលគ្មានភាពខ្មាសអៀនមែន ពួកគេមិនចេះខ្មាសអៀនទាល់តែសោះ ហើយពួកគេគួរឱ្យស្អប់ខ្ពើមណាស់! នៅពេលមនុស្សប្រភេទនេះនិយាយពាក្យរបស់អារក្សដាក់អ្នករាល់គ្នា តើអ្នករាល់គ្នាមានពាក្យសមរម្យអ្វីដើម្បីនិយាយវាយបកវិញដែរឬទេ? (ខ្ញុំធ្លាប់ជួបមនុស្សម្នាក់បែបនេះ គាត់មិនចុះញ៉មនឹងអ្នកណានៅក្នុងពួកជំនុំឡើយ។ នៅពេលនោះ គាត់បាននិយាយពាក្យសម្ដីបែបនេះដើម្បីរិះគន់ខ្ញុំ។ ខ្ញុំមិនមានការញែកដឹងទេ ហើយខ្ញុំបានប្រាប់គាត់ថាខ្ញុំទទួលយកវា។) អ្នកបានឆ្លើយតបបែបនេះ។ ការឆ្លើយតបបែបនេះគឺមិនត្រឹមត្រូវទេ អ្នកមិនបានធ្វើបន្ទាល់ឡើយ។ អ្នកត្រូវចង្អុលបង្ហាញពីបញ្ហារបស់គាត់ ហើយធ្វើឱ្យគាត់អាម៉ាស់។ នៅពេលគាត់និយាយពាក្យរបស់អារក្ស អ្នកមិនត្រូវចុះចាញ់ឡើយ ហើយអ្នកមិនត្រូវស្ដាប់បង្គាប់ពាក្យរបស់អារក្សទាំងនោះទេ។ អ្នកត្រូវតែលាតត្រដាងគាត់។ ដើម្បីក្លាយជាអ្នកមានជ័យជម្នះម្នាក់របស់ព្រះជាម្ចាស់ និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ អ្នកត្រូវតែអាចធ្វើឱ្យពួកអារក្ស និងសាតាំងអាម៉ាស់ ហើយនិយាយពាក្យសម្ដីដែលអាចធ្វើឱ្យសាតាំងអាម៉ាស់ និងដែលស្របតាមសេចក្ដីពិត។ ទោះបីជាគាត់មិនទទួលយកវាក៏ដោយ ក៏គាត់នឹងគ្មានអ្វីត្រូវនិយាយដែរ ហើយគាត់នឹងធ្វើខ្លួនឱ្យត្រឹមត្រូវ និងចុះចូល។ តើការបន្លាចមនុស្សប្រភេទនេះមានប្រសិទ្ធភាពដែរឬទេ? ចុះការថ្កោលទោសគេវិញ? ចុះការពិភាក្សាជាមួយគេ និងការលួងលោមគេវិញ? (អត់ទេ។) ចុះតើអ្វីទៅទើបមានប្រសិទ្ធភាព? (ប្រសិនបើនរណាម្នាក់និយាយពាក្យសម្ដីបែបនេះនៅក្នុងពួកជំនុំ ខ្ញុំនឹងនិយាយថា៖ «តើអ្នកកំពុងព្យាយាមធ្វើចរិតយង់ឃ្នងឬ? ប្រសិនបើអ្នកអាចស្ដាប់បងប្អូនប្រុសស្រីប្រកបគ្នាអំពីសេចក្ដីពិតបានជាធម្មតា និងទទួលយកសេចក្ដីពិតបាន នោះវាមិនអីទេ ប៉ុន្តែប្រសិនបើអ្នកចង់ធ្វើចរិតយង់ឃ្នងនៅទីនេះ នោះសូមចេញទៅ។ ដំណាក់របស់ព្រះជាម្ចាស់មិនអនុញ្ញាតឱ្យអ្នកធ្វើចរិតយង់ឃ្នងនៅទីនេះឡើយ។ ពាក្យសម្ដីរបស់អ្នកទាំងនេះមិនស្របតាមសេចក្ដីពិតទេ។ កុំមកធ្វើឱ្យខ្លួនឯងលក់មុខនៅទីនេះអី!») ពាក្យសម្ដីទាំងនេះពិតជាខ្លាំងក្លាណាស់ ប៉ុន្តែមនុស្សប្រភេទនេះគឺជាមនុស្សកាចសាហាវ និងជាចោរប្លន់។ តើពួកគេខ្លាចពាក្យសម្ដីបែបនេះដែរឬទេ? (អត់ទេ ពួកគេមិនខ្លាចទេ។)

ខ្ញុំសូមប្រាប់អ្នករាល់គ្នាអំពីរឿងមួយចុះ។ កាលពីមុន ខ្ញុំធ្លាប់ទាក់ទងជាមួយបុរសម្នាក់ដែលធ្លាប់ធ្វើជាចុងភៅ មុនពេលគាត់ចាប់ផ្ដើមជឿលើព្រះជាម្ចាស់។ គាត់ធ្លាប់និយាយមកកាន់ខ្ញុំថា៖ «នៅពេលខ្ញុំធ្វើជាចុងភៅនៅក្នុងលោកីយ៍ ហើយពួកអ្នកធំ និងពួកមន្ត្រីទាំងនោះចូលមកផឹកស៊ី ខ្ញុំមិនចង់ពាក់ព័ន្ធអ្វីជាមួយពួកគេទេ។ នៅពេលខ្ញុំចម្អិនអាហារឱ្យពួកគេ ខ្ញុំច្រត់ចង្កេះម្ខាង ឈរចុងជើងម្ខាង ហើយខ្ញុំចម្អិនអាហារឱ្យពួកគេដោយប្រើដៃម្ខាង»។ គាត់បានធ្វើកាយវិការបង្ហាញពីរឿងនេះនៅពេលដែលគាត់និយាយ ហើយឫកពារបស់គាត់មើលទៅហាក់ដូចជាខឹងសម្បា និងរឹងទទឹង។ អត្ថន័យបង្កប់របស់គាត់គឺ៖ «គ្មានអ្នកគ្មានជំនឿណាម្នាក់ប្រៀបផ្ទឹមនឹងខ្ញុំបានទេ ហើយខ្ញុំនឹងមិនចុះញ៉មនឹងពួកគេណាម្នាក់ឡើយ។ ខ្ញុំមានសមត្ថភាពណាស់ ហើយនៅក្នុងលោកីយ៍ មនុស្សដូចជាខ្ញុំគឺទៀងត្រង់ណាស់។ ខ្ញុំមិនសូវខ្វល់ពីពួកមន្ត្រីឡើយ!» គាត់បានធ្វើកាយវិការនៅពេលគាត់និយាយ ដោយស្ដាប់ទៅដូចជាពេញចិត្តនឹងខ្លួនគាត់ណាស់ ហើយបង្ហាញកាយវិការទាំងនោះយ៉ាងស្ទាត់ជំនាញ។ ខ្ញុំអាចមើលឃើញថា គាត់ពិតជាប៉ិនប្រសប់ណាស់ក្នុងការបង្ហាញកាយវិការ ឫកពា និងឥរិយាបថទាំងនោះ ពោលគឺគាត់ធ្លាប់ធ្វើវាជាញឹកញាប់។ ខ្ញុំអាចដឹងបានថា គាត់កំពុងធ្វើការសម្ដែងនេះដោយមានចេតនាចង់អួតសម្ញែង និងបង្អួតពី «អតីតកាលដ៏រុងរឿង» របស់គាត់ ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យអ្នកដទៃកោតសរសើរគាត់។ នៅពេលខ្ញុំឃើញគាត់ប្រព្រឹត្តបែបនេះ ខ្ញុំបានញញឹម ហើយបន្ទាប់មកខ្ញុំបាននិយាយទៅកាន់គាត់ថា៖ «អ៊ីចឹង អ្នកមាននិស្ស័យអាក្រក់ហើយ»។ ខ្ញុំបាននិយាយបែបនេះទាំងញញឹម ហើយខ្ញុំមិនបាននិយាយអ្វីផ្សេងទៀតទេ។ ទឹកមុខរបស់គាត់ក៏ធ្លាក់ចុះភ្លាមៗ ហើយគាត់បានបញ្ឈប់កាយវិការរបស់គាត់ភ្លាមៗ រួចក៏ស្ងាត់មាត់ឈឹង។ ចាប់ពីពេលនោះមក គាត់មិនបាននិយាយអំពី «អតីតកាលដ៏រុងរឿង» របស់គាត់ម្ដងទៀតឡើយ។ តើខ្ញុំបាននិយាយអ្វីទៅកាន់គាត់? (អ្នកមាននិស្ស័យអាក្រក់ហើយ។) តើនេះមានន័យដូចម្ដេច? (វាបានចង្អុលបង្ហាញពីសារជាតិធម្មជាតិរបស់គាត់ ហើយគាត់មានភាពអាម៉ាស់។) ត្រឹមត្រូវហើយ។ តើខ្ញុំបានធ្វើឱ្យគាត់ខឹងដែរឬទេ? តើខ្ញុំបានឈ្លោះប្រកែកជាមួយគាត់ដែរឬទេ? តើខ្ញុំបានធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់គាត់ដែរឬទេ? (អត់ទេ។) តើខ្ញុំបានប្រព្រឹត្តចំពោះគាត់ដោយឆេវឆាវ ហើយនិយាយថា៖ «ចេញពីទីនេះទៅ! តើអ្នកជឿលើព្រះជាម្ចាស់ដើម្បីអ្វី?» ឬ «អ្នកនៅខ្ចីវស្សាណាស់ មិនអាចមកនិយាយប្រាប់ខ្ញុំអំពី “អតីតកាលដ៏ត្រចះត្រចង់” របស់អ្នកបានទេ!» ដែរឬទេ? តើខ្ញុំបានប្រើមធ្យោបាយទាំងនេះដែរឬទេ? (អត់ទេ។) ដោយមិនមានន័យបង្កប់អំពីរឿងទាំងនេះ ខ្ញុំគ្រាន់តែនិយាយមួយប្រយោគថា «អ៊ីចឹង អ្នកមាននិស្ស័យអាក្រក់ហើយ» ហើយគាត់ក៏អាម៉ាស់ និងស្ងាត់មាត់ឈឹង។ ខ្ញុំបានបញ្ជាក់ពីគោលបំណងរបស់ខ្ញុំច្បាស់ ដោយមិនចាំបាច់បកស្រាយបន្ថែមឡើយ។ ប្រសិនបើមនុស្សឆ្លាតបានឮដូច្នេះ គេនឹងយល់ពីអត្ថន័យរបស់វាភ្លាមៗ ហើយនឹងកាន់តែចេះទប់ខ្លួននៅថ្ងៃអនាគត។ តើអ្នករាល់គ្នាគិតយ៉ាងណាដែរចំពោះវិធីសាស្ត្រនេះ? (វាល្អណាស់។) តើវាសមរម្យដែរឬទេក្នុងការសម្លក់គាត់ និងឈ្លោះប្រកែកគ្នានោះ? (អត់ទេ វាមិនសមរម្យទេ។) ប្រសិនបើនរណាម្នាក់និយាយថា «ប្រសិនបើខ្ញុំមិនជឿលើព្រះជាម្ចាស់ទេ ខ្ញុំមុខជាមិនខ្វល់ពីអ្នកណាទាំងអស់!» អ្នកគួរតែនិយាយទៅកាន់គេថា «ប្រសិនបើអ្នកមិនខ្វល់ពីអ្នកណាទាំងអស់ មុនពេលអ្នកមកជឿលើព្រះជាម្ចាស់ នោះមានន័យថាអ្នកមាននិស្ស័យអាក្រក់ហើយ។ ប្រសិនបើអ្នកនៅតែមិនចង់ខ្វល់ពីអ្នកណាទាំងអស់ ទាំងដែលឥឡូវនេះអ្នកជឿលើព្រះជាម្ចាស់ទៅហើយនោះ នេះមានន័យថាអ្នកមាននិស្ស័យកាន់តែអាក្រក់ខ្លាំងទៅទៀត ហើយមានអ្វីមួយខុសឆ្គងចំពោះសារជាតិរបស់អ្នកហើយ»។ គ្រាន់តែនិយាយបែបនេះ ហើយអង្កេតមើលប្រតិកម្ម និងឥរិយាបថរបស់ពួកគេទៅ។ នេះហៅថា ការចាក់ចំចំណុចខ្សោយរបស់ពួកគេ។ តើមនុស្សអាក្រក់នឹងមានអារម្មណ៍សោកសៅដែរឬទេ ពេលឮពាក្យសម្ដីទាំងនេះ? ពួកគេនឹងមានអារម្មណ៍មិនសប្បាយចិត្ត។ ពួកគេនឹងគិតថា៖ «ខ្ញុំស្មានតែខ្ញុំសម្រេចបានការផ្លាស់ប្ដូរនៅក្នុងជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់ទៅហើយ ហើយខ្ញុំថែមទាំងប្រើពាក្យសម្ដីទាំងនេះដើម្បីអួតសម្ញែងពីលក្ខណៈសម្បត្តិរបស់ខ្ញុំ និងបង្អួតពីអតីតកាលដ៏រុងរឿងដែលខ្ញុំមាន មុនពេលខ្ញុំមកជឿលើព្រះជាម្ចាស់ទៀតផង។ ខ្ញុំមិននឹកស្មានថា អ្នកដែលមានការយល់ដឹងនឹងលាតត្រដាងអាថ៌កំបាំងដ៏គួរឱ្យខ្មាសអៀននៅពីក្រោយរឿងនេះ ហើយបើកឲ្យដឹងថាខ្ញុំមាននិស្ស័យអាក្រក់សោះ»។ តើនិស្ស័យអាក្រក់មានន័យដូចម្ដេច? និយាយឱ្យពីរោះស្ដាប់ទៅ វាមានន័យថាភាពជាមនុស្សរបស់ពួកគេមិនល្អ។ និយាយឱ្យចំៗទៅ វាមានន័យថាពួកគេជាមនុស្សមិនល្អ។ តើមនុស្សណាខ្លះនៅក្នុងសង្គមដែលជាមនុស្សមិនល្អ? (មនុស្សទំនើង មនុស្សពាល មនុស្សកាចសាហាវ និងមនុស្សចោលម្សៀត។) ត្រឹមត្រូវហើយ គឺមនុស្សទាំងនោះឯង។ ពេលដែលអ្នកនិយាយថាពួកគេជាមនុស្សមិនល្អ ហើយថានិស្ស័យរបស់ពួកគេអាក្រក់ភ្លាម ពួកគេនឹងយល់។ ពួកគេនឹងយល់ថាអ្នកកំពុងសំដៅលើមនុស្សទំនើង មនុស្សពាល មនុស្សកាចសាហាវ និងមនុស្សអាក្រក់ ពោលគឺពាក្យ និងប្រភេទមនុស្សទាំងនេះឯង។ តើពួកគេនឹងមានអារម្មណ៍ល្អដែរឬទេ ពេលឮថាពួកគេស្ថិតក្នុងប្រភេទនេះ? (អត់ទេ។) ពួកគេនឹងមិនមានអារម្មណ៍ល្អទាល់តែសោះ។ ហើយតើអ្នកចាំបាច់ត្រូវនិយាយអ្វីផ្សេងទៀតដែរឬទេ? (មិនចាំបាច់ទេ។) អាថ៌កំបាំងដ៏គួរឱ្យខ្មាសអៀនរបស់ពួកគេ នឹងត្រូវបានបកអាក្រាតតាមរយៈសម្ដីមួយប្រយោគនោះ។ «អ៊ីចឹង អ្នកគឺជាមនុស្សប្រភេទនេះសោះ។ អ្នកនៅតែអួតពីខ្លួនឯងនៅទីនេះ ដោយអួតអាងអំពីអ្វីៗដែលអវិជ្ជមាន ហាក់ដូចជារឿងទាំងនោះជាអ្វីៗដែលវិជ្ជមានអ៊ីចឹង។ តើអ្នកកំពុងព្យាយាមធ្វើអ្វី? នេះគឺជាដំណាក់របស់ព្រះជាម្ចាស់ កុំមកសម្ញែងឫកនៅទីនេះអី។ នេះមិនមែនជាកន្លែងសម្រាប់អ្នកសម្ញែងឫកឡើយ។ ប្រសិនបើអ្នកចង់សម្ញែងឫក នោះសូមចេញទៅ។ ដំណាក់របស់ព្រះជាម្ចាស់គឺជាកន្លែងដែលសេចក្ដីពិតសោយរាជ្យ មិនមែនជាកន្លែងសម្រាប់អ្នកដើរអួតរាង និងប្រកាសពីអំពើអាក្រក់របស់អ្នកឡើយ។ តើអ្នកមានន័យដូចម្ដេច ដែលមកបង្អួតអ្វីៗដែលទុច្ចរិត និងអវិជ្ជមាននៅក្នុងដំណាក់របស់ព្រះជាម្ចាស់នោះ? អត្ថន័យរបស់អ្នកគឺថា កិច្ចការរបស់ព្រះជាម្ចាស់ទទួលបានសម្រេចនៅក្នុងអ្នក។ តើព្រះជាម្ចាស់មានព្រះបន្ទូលបែបនោះដែរឬទេ? អ្នកមិនមែនកំពុងអរព្រះគុណព្រះជាម្ចាស់ទេ អ្នកកំពុងតែអួតអាងពីអំពើអាក្រក់របស់អ្នក។ តើអ្នកកំពុងព្យាយាមបោកបញ្ឆោតអ្នកណា តាមរយៈពាក្យសម្ដីទាំងនេះ? អ្នកអាចនឹងបោកបញ្ឆោតក្មេងអាយុបីឆ្នាំបាន ប៉ុន្តែអ្នកមិនអាចបោកបញ្ឆោតបងប្អូនប្រុសស្រីបានឡើយ។ អ្នកមិនអាចរួចខ្លួនបានទេ!» ពួកគេត្រូវបានលាតត្រដាងតាមរបៀបនេះ។ ពេលដែលពួកទទឹងនឹងព្រះគ្រីស្ទបានឮដូច្នេះ ទីមួយ ពួកគេនឹងមានញាណដឹងថាអ្នកគ្មានគំនិតព្យាបាទចំពោះពួកគេឡើយ។ ទីពីរ ពាក្យសម្ដីរបស់អ្នកនឹងនិយាយចំចំណុច។ ទីបី អ្នកមិនបានដាក់គោលដៅលើពួកគេឡើយ។ និងទីបួន ពាក្យសម្ដីទាំងនេះគឺជាការពិត ហើយអ្នកនឹងមិនបានបំផ្លើសសូម្បីតែបន្តិចឡើយក្នុងការនិយាយពាក្យសម្ដីទាំងនេះ។ ពេលដែលពួកគេបានឮពាក្យសម្ដីទាំងនេះ ពួកគេនឹងទប់ខ្លួនឯងភ្លាមៗ។ ហេតុអ្វីបានជាពួកគេនឹងទប់ខ្លួនឯង? ពាក្យសម្ដីរបស់អ្នកនឹងធ្វើឱ្យពួកគេខ្មាសអៀន និងមានអារម្មណ៍អាម៉ាស់។ នៅពេលពួកគេនៅចំពោះមុខអ្នកម្ដងទៀត ពួកគេនឹងខ្មាសអៀនមិនហ៊ាននិយាយពាក្យសម្ដីបែបនេះម្ដងទៀតឡើយ។ ហើយទោះបីជាពួកគេនិយាយរឿងបែបនេះម្ដងទៀតក៏ដោយ ក៏ពួកគេនឹងត្រូវរកឱកាសដែលស័ក្ដិសម និងមើលសិនថាតើមានអ្នកណាកំពុងស្ដាប់។ ទោះក្នុងករណីណាក៏ដោយ ក៏ពួកគេនឹងមិនហ៊ាននិយាយពាក្យសម្ដីទាំងនោះនៅចំពោះមុខអ្នកម្ដងទៀតឡើយ។ តើនេះមិនមែនជាការបង្ក្រាបពួកគេទេឬ? ប្រសិនបើអ្នករាល់គ្នាជួបប្រទះមនុស្សបែបនេះ តើអ្នករាល់គ្នាហ៊ាននិយាយទៅកាន់គេបែបនេះដែរឬទេ? (ហ៊ាន។) មានវិធីមួយដើម្បីប្រព្រឹត្តចំពោះមនុស្សប្រភេទនេះ។ អ្នកមិនចាំបាច់ឆេវឆាវ ឬឈ្លើយនោះទេ គ្រាន់តែបង្ក្រាបគេដោយស្នាមញញឹមទៅបានហើយ។ នេះហៅថា ការលាតត្រដាង និងការធ្វើឱ្យសាតាំងអាម៉ាស់។ នេះហៅថា ការប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន។ សមត្ថភាពរបស់អ្នកក្នុងការលាតត្រដាងពួកគេ បញ្ជាក់ថាអ្នកបានមើលធ្លុះពួកគេ ថាអ្នកមិនចូលចិត្តមនុស្សដូចជាពួកគេ ថាអ្នកស្អប់មនុស្សដូចជាពួកគេ ថាអ្នកមើលងាយមនុស្សដូចជាពួកគេ។ មនុស្សទាំងនេះស្ថិតក្នុងចំណោមតួអង្គអវិជ្ជមាន ហើយអ្នកគឺផ្ទុយស្រឡះពីពួកគេ។ នៅចំពោះមុខអ្នក ពួកគេមានអារម្មណ៍ថាអន់ជាង អ្នកខ្លាំងជាង និងទៀងត្រង់ជាងពួកគេ។

នៅពេលពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានលួសកាត់ នៅពេលពួកគេត្រូវបានបងប្អូនប្រុសស្រីលាតត្រដាងម្ដងម្កាល តើសម្ដីគ្មានភាពខ្មាសអៀនពីរប្រយោគណាខ្លះដែលពួកគេនិយាយចេញមក? («អ្នកនៅខ្ចីវស្សាពេកហើយ មិនអាចលួសកាត់ខ្ញុំបានទេ!» «ប្រសិនបើខ្ញុំមិនជឿលើព្រះជាម្ចាស់ទេ ខ្ញុំមុខជាមិនខ្វល់ពីអ្នកណាទាំងអស់!») មនុស្សភាគច្រើនមិនអាចនិយាយសម្ដីទាំងពីរប្រយោគនេះបានទេ តើមែនឬទេ? តើពាក្យសម្ដីទាំងនេះមានលក្ខណៈអ្វីខ្លះ? ពាក្យទាំងនោះមានលក្ខណៈពាល និងថោកទាប ដោយមានឫកពាដ៏ក្អេងក្អាងរបស់សាតាំង និងនិស្ស័យដ៏ទុច្ចរិតរបស់សាតាំង។ ពាក្យសម្ដីទាំងនេះច្បាស់ណាស់ថានឹងមិនមែនចេញពីមាត់របស់មនុស្សធម្មតាឡើយ ជាពិសេសមិនមែនចេញពីអ្នកដែលដេញតាមសេចក្ដីពិតនោះទេ។ មិនបាច់និយាយក៏ដឹងដែរថា អស់អ្នកដែលនិយាយពាក្យសម្ដីទាំងនេះមាននិស្ស័យកាចសាហាវរបស់សាតាំង។ ពួកគេគឺជាមនុស្សអាក្រក់ ហើយពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេមិនស្រឡាញ់សេចក្ដីពិតទេ ហើយពួកគេគោរពបូជាកម្លាំងអាក្រក់ អំពើហិង្សា ព្រមទាំងកម្លាំង និងនិស្ស័យកាចសាហាវរបស់សាតាំង។ សារជាតិទាំងនេះអាចត្រូវបានមើលឃើញ តាមរយៈសម្ដីត្រឹមតែពីរប្រយោគដែលពួកគេនិយាយនេះប៉ុណ្ណោះ។ នៅពេលពួកគេនិយាយពាក្យសម្ដីទាំងនេះ និស្ស័យ និងសារជាតិរបស់ពួកគេត្រូវបានបើកសម្ដែង។ ក្នុងចំណោមមនុស្សជាតិដែលពុករលួយ ធម្មតា និងសាមញ្ញ អ្នកណាក៏ដោយដែលឧស្សាហ៍និយាយពាក្យសម្ដីទាំងនេះ គឺជាមនុស្សមិនល្អ ហើយអ្នកណាក៏ដោយដែលមិននិយាយពាក្យសម្ដីទាំងនេះទោះបីជាបានឮក៏ដោយ ដែលគិតថាអស់អ្នកដែលនិយាយពាក្យសម្ដីទាំងនេះគឺគួរឱ្យខ្មាសអៀន និងកាចសាហាវ ដែលមិនអាចនិយាយបែបនេះដោយខ្លួនឯងបាន ដែលមិនអាចនិយាយពាក្យសម្ដីទាំងនេះរួចឡើយ មិនថាពួកគេស្អប់ គុំកួន និងមើលងាយនរណាម្នាក់ខ្លាំងប៉ុនណាក៏ដោយ ហើយដែលស្អប់ខ្ពើមមនុស្សដែលនិយាយពាក្យសម្ដីទាំងនេះ មនុស្សបែបនេះនៅតែមានភាពខ្មាសអៀនខ្លះ និងមានផ្នែកដ៏ទៀងត្រង់ចំពោះភាពជាមនុស្សរបស់ពួកគេ។ ប៉ុន្តែអស់អ្នកដែលច្រើនតែនិយាយពាក្យសម្ដីទាំងនេះ ដែលច្រើនតែចាត់ទុកពាក្យសម្ដីទាំងនេះជាគោលការណ៍ខ្ពស់បំផុតសម្រាប់របៀបដែលពួកគេចាត់ចែងរឿងរ៉ាវ និងប្រព្រឹត្តខ្លួន គឺប្រាកដជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលជាបក្ខពួករបស់សាតាំងមិនខាន។ មនុស្សមួយចំនួននិយាយថា៖ «មុនពេលខ្ញុំជឿលើព្រះជាម្ចាស់ ខ្ញុំមិនដឹងថាពាក្យសម្ដីទាំងនេះល្អ ឬអាក្រក់នោះទេ។ ខ្ញុំធ្លាប់ប្រើពាក្យសម្ដីទាំងនោះពេលខ្ញុំនៅក្មេង ប៉ុន្តែខ្ញុំឈប់និយាយពាក្យសម្ដីទាំងនោះនៅពេលក្រោយមក ពេលដែលខ្ញុំធំជាងមុនបន្តិច និងចាស់ទុំជាងមុន»។ តើអ្នកទាំងនេះគឺជាពួកទទឹងនឹងព្រះគ្រីស្ទដែរឬទេ? ពួកគេមិនមែនទេ។ នៅពេលមនុស្សនៅក្មេង និងល្ងង់ខ្លៅ នៅពេលពួកគេប្រឡូកក្នុងសង្គម និងជួបប្រជាជនទូទៅជាលើកដំបូង ពួកគេចាត់ទុកពាក្យសម្ដីទាំងនេះជាពាក្យសម្ដីល្អ ជាពាក្យសម្ដីដែលបង្ហាញពីចរិតលក្ខណៈ។ ពួកគេគ្រាន់តែក្មេងខ្ចី និងមិនទាន់ចាស់ទុំពេកប៉ុណ្ណោះ។ នៅពេលពួកគេធំឡើងបន្តិច ហើយអាចបែងចែកល្អពីអាក្រក់ អាចបែងចែករវាងមនុស្សល្អ និងមនុស្សអាក្រក់បាន ពួកគេលែងនិយាយពាក្យសម្ដីទាំងនេះទៀតហើយ។ មនុស្សបែបនេះនៅតែមានមនសិការ និងភាពមានវិចារណញ្ញាណបន្តិចបន្តួច។ តើមនសិការ និងភាពមានវិចារណញ្ញាណបន្តិចបន្តួចនេះមកពីណា? វាមកពីសមត្ថភាពរបស់ពួកគេក្នុងការបែងចែកល្អពីអាក្រក់ ការដឹងថាអ្វីជាភាពពិត និងអ្វីជាភាពក្លែងក្លាយ អ្វីត្រូវ និងអ្វីខុស មកពីការដែលពួកគេមានជម្រើស និងព្រំដែននៅក្នុងរបៀបដែលពួកគេប្រព្រឹត្ត និយាយ ចាត់ចែងរឿងរ៉ាវ និងប្រព្រឹត្តខ្លួន។ វាមកពីការដែលពួកគេមិនមែនជាពួកសាតាំង មិនមែនជាមនុស្សអាក្រក់ មិនមែនជាសត្វតិរច្ឆាន មកពីការដែលពួកគេប្រព្រឹត្តខ្លួនដោយមានស្ដង់ដា និងគោលការណ៍ ហើយជាមនុស្សទៀងត្រង់។

តាមរយៈការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ «ពាក្យសម្ដីប្រកបដោយប្រាជ្ញា» របស់ពួកគេ បាវចនាជីវិតរបស់ពួកគេ និងសម្ដីដែលពួកគេច្រើនតែនិយាយ ក៏សុទ្ធតែត្រូវបានបើកសម្ដែង។ នៅពេលរឿងទាំងនេះត្រូវបានបើកសម្ដែង សារជាតិធម្មជាតិរបស់ពួកគេក៏លេចចេញមកដែរ ដែលធ្វើឱ្យអ្នកដទៃអាចមើលឃើញវាកាន់តែច្បាស់ឡើងៗ។ ប្រសិនបើរឿងទាំងនេះមិនត្រូវបានលាតត្រដាងទេ ហើយមនុស្សចាត់ទុកពាក្យសម្ដីដែលខ្លួនឮម្ដងម្កាល ឬជាញឹកញាប់ទាំងនេះថាជាពាក្យសម្ដីធម្មតា ហើយគ្មានការញែកដឹងចំពោះពាក្យសម្ដីទាំងនោះ នោះមនុស្សទាំងនោះនឹងមិនអាចកំណត់លក្ខណៈរបស់ពួកគេបានឡើយ។ ប្រសិនបើអ្នកមិនអាចកំណត់លក្ខណៈរបស់ពួកគេបានទេ នោះតើការយល់ដឹងរបស់អ្នកអំពីសេចក្ដីពិត ឬចំណេះដឹងរបស់អ្នកអំពីត្រូវនិងខុស មានប្រយោជន៍អ្វីទៅ? តើរឿងទាំងនេះអាចជះឥទ្ធិពលដល់ជំហររបស់អ្នកបានដែរឬទេ? តើវាអាចជះឥទ្ធិពលដល់ទស្សនៈរបស់អ្នកបានដែរឬទេ? (អត់ទេ វាមិនអាចទេ។) អ៊ីចឹង អ្នកមិនអាចញែកដឹងថាអ្វីជាការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយជាធម្មតា និងអ្វីជាការបង្ហាញចេញនូវសារជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទបានឡើយ។ នៅពេលអ្នកអាចញែកដឹងពីសារជាតិទាំងនេះបានយ៉ាងច្បាស់ កំណត់លក្ខណៈ និងចាត់ថ្នាក់សារជាតិទាំងនេះបានយ៉ាងត្រឹមត្រូវ ហើយញែកដឹងយ៉ាងច្បាស់ពីការបង្ហាញចេញ ការបញ្ចេញឱ្យឃើញ និស្ស័យ និងសារជាតិផ្សេងៗនៃភាពវិជ្ជមាន និងអវិជ្ជមាន ភាពប្រក្រតី និងខុសប្រក្រតី មានតែពេលនោះទេទើបអ្នកអាចញែកដឹងពីមនុស្ស និងរឿងរ៉ាវបានកាន់តែត្រឹមត្រូវ។ បើពុំនោះទេ អ្នកនឹងគិតខុសថា ការបង្ហាញចេញរបស់អាទទឹងនឹងព្រះគ្រីស្ទ គឺជាសេចក្ដីពុករលួយធម្មតា ឬជាការបញ្ចេញឱ្យឃើញជាធម្មតា ហើយជួនកាលអ្នកនឹងច្រឡំថា ការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយធម្មតាមួយចំនួន គឺជាការបង្ហាញចេញនូវសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទមិនខាន។ តើនេះមិនមែនជាការច្របូកច្របល់ទេឬ? ឧបមាថាអ្នកគឺជាអ្នកដឹកនាំម្នាក់ ហើយមានពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងវិសាលភាពនៃការទទួលខុសត្រូវរបស់អ្នក។ ប្រសិនបើអ្នកបណ្ដោយឱ្យពួកគេនៅ ហើយបណ្ដេញបងប្អូនប្រុសស្រីធម្មតាដែលមានការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយចេញ តើនេះមិនមែនជាកំហុសទេឬ? (ជាកំហុសមែន។) ហេតុដូច្នេះហើយ ការយល់ដឹងពីការបែងចែកដ៏លម្អិត និងជាក់លាក់ទាំងនេះ គឺជារឿងដ៏សំខាន់ណាស់។

នៅពេលពួកទទឹងនឹងព្រះគ្រីស្ទប្រឈមមុខនឹងការត្រូវបានលួសកាត់ ការបង្ហាញចេញរបស់ពួកគេហួសឆ្ងាយជាងអ្វីដែលយើងទើបតែបានប្រកបគ្នាទៅទៀត។ ពួកគេនឹងមិនគ្រាន់តែនិយាយពាក្យសម្ដីមិនគាប់ត្រចៀកពីរបីប្រយោគ ឬមានការថ្នាំងថ្នាក់ចិត្តបន្តិចបន្តួចនោះទេ។ ពួកគេនឹងធ្វើរឿងជាច្រើនទៀត និងនិយាយពាក្យសម្ដីមិនគាប់ត្រចៀកជាច្រើនទៀត។ លើសពីនេះទៅទៀត ពួកគេនឹងប្រព្រឹត្តរឿងអាក្រក់កាន់តែខ្លាំងមួយចំនួនទៀត ជារឿងដែលរំខានយ៉ាងធ្ងន់ធ្ងរដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងរំខានដល់ជីវិតប្រក្រតីរបស់ពួកជំនុំ។ ឥឡូវនេះ ចូរសាកល្បងប្រកបគ្នាអំពីអ្វីផ្សេងទៀតដែលពួកទទឹងនឹងព្រះគ្រីស្ទអាចនឹងធ្វើ ក្រៅពីការនិយាយពាក្យសម្ដីពីរបីប្រយោគនោះ ដែលធ្វើឱ្យមនុស្សអាចមើលឃើញ និងញែកដឹងយ៉ាងច្បាស់ថា ពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទ ថាអំពើ និងការប្រព្រឹត្តរបស់ពួកគេគឺជារបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយថានិស្ស័យរបស់ពួកគេគឺជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តាមរបៀបនេះ ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះអាចត្រូវបានបងប្អូនប្រុសស្រីញែកដឹង និងកំណត់អត្តសញ្ញាណថាជាពួកទទឹងនឹងព្រះគ្រីស្ទបាន មុនពេលពួកគេបង្កការរំខានកាន់តែធំធេង។ តាមរបៀបនេះ ក្នុងទិដ្ឋភាពម្យ៉ាង បងប្អូនប្រុសស្រីអាចជៀសវាងពីការរងការខូចខាតកាន់តែធ្ងន់ធ្ងរដល់ការចូលទៅក្នុងជីវិតរបស់ពួកគេ ហើយក្នុងទិដ្ឋភាពម្យ៉ាងទៀត ការបង្អាក់ និងការរំខានដែលពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះបង្កឡើងដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ អាចត្រូវបានរារាំង។ តើការរកឃើញ ដោះស្រាយ រារាំង និងកែតម្រូវបញ្ហានេះឱ្យបានឆាប់ មិនប្រសើរជាងទុកឱ្យយឺតពេលទេឬ? (មែនហើយ វាប្រសើរជាង។) អ៊ីចឹង សូមបន្តប្រកបគ្នាចុះ។ (នៅពេលពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានលួសកាត់ ពួកគេមិនទទួលយកសេចក្ដីពិតទេ ហើយពួកគេនិយាយពាក្យសម្ដីមួយចំនួនដើម្បីវាយប្រហារមនុស្ស។ មិនថាអ្នកណាផ្ដល់ដំបូន្មានដល់ពួកគេនោះទេ ដរាបណាវាប៉ះពាល់ដល់ឋានៈ ឬអំនួតរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទនឹងវិនិច្ឆ័យបុគ្គលនោះនៅក្នុងពួកជំនុំ ហើយថែមទាំងបំភ្លៃសេចក្ដីពិតដើម្បីការពារឋានៈ និងអំនួតរបស់ពួកគេទៀតផង។) តើមានអ្វីផ្សេងទៀតដែរឬទេ? (ខ្ញុំធ្លាប់បានជួបមនុស្សអាក្រក់ម្នាក់ ដែលបានគំរាមបំផ្លាញអ្នកណាដែលធ្វើអ្វីមួយដែលប៉ះពាល់ដល់ផលប្រយោជន៍របស់គាត់។ នៅពេលនោះ ពួកយើងមិនយល់ពីសេចក្ដីពិតទេ ហើយពួកយើងខ្វះកាញែកដឹង។ ពួកយើងខ្លាចគាត់។ គាត់តែងធ្វើតាមតែអំពើចិត្ត និងយ៉ាងគឃ្លើននៅពេលបំពេញភារកិច្ចរបស់គាត់ ហើយនៅពេលពួកយើងឃើញមានបញ្ហាខ្លះនៅក្នុងកិច្ចការរបស់គាត់ ហើយចង់រាយការណ៍ពីបញ្ហាទាំងនោះ គាត់បានរារាំងពួកយើង និងមិនអនុញ្ញាតឱ្យពួកយើងធ្វើសេចក្ដីរាយការណ៍ឡើយ។ ពួកយើងមិនមានសេចក្ដីពិតទេ ដូច្នេះនៅពេលនោះ ពួកយើងមិនហ៊ានប្រកែកតបតវិញឡើយ ហើយពួកយើងក៏មិនបានរាយការណ៍ពីគាត់ភ្លាមៗដែរ ដែលនៅទីបំផុតបានបង្កការខាតបង់យ៉ាងធំធេងដល់កិច្ចការរបស់ពួកជំនុំ។ រឿងនេះបណ្ដាលមកពីការដែលពួកយើងខ្វះការញែកដឹងពីពួកទទឹងនឹងព្រះគ្រីស្ទ។ គាត់ត្រូវបានបណ្ដេញចេញនៅពេលក្រោយមកទៀតប៉ុណ្ណោះ នៅពេលដែលគាត់បានប្រព្រឹត្តអំពើអាក្រក់ជាច្រើនទៀត។) នៅក្នុងបញ្ហានេះ អ្នករាល់គ្នាមិនបានប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់អ្នករាល់គ្នា ឬការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយអ្នករាល់គ្នាបានបណ្ដោយឱ្យកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់រងការខាតបង់។ អ្នករាល់គ្នាត្រូវទទួលខុសត្រូវចំពោះរឿងនេះ។ ឥឡូវនេះ វាហាក់ដូចជាបុគ្គលនេះត្រូវបានបណ្ដេញចេញយ៉ាងត្រឹមត្រូវ ហើយមិនត្រូវគេប្រព្រឹត្តដាក់ដោយអយុត្តិធម៌ឡើយ។ ប្រសិនបើអ្នករាល់គ្នាជួបប្រទះមនុស្សប្រភេទនេះម្ដងទៀតនៅថ្ងៃអនាគត តើអ្នករាល់គ្នានឹងអាចញែកដឹងពីពួកគេបានដែរឬទេ? (តាមរយៈការប្រកបគ្នារបស់ព្រះជាម្ចាស់ ទូលបង្គំមានអារម្មណ៍ថាច្បាស់លាស់ជាងមុនបន្តិចលើទិដ្ឋភាពនៃសេចក្ដីពិតស្ដីពីការញែកដឹងពីពួកទទឹងនឹងព្រះគ្រីស្ទ។)

ហេតុអ្វីបានជាដំណាក់របស់ព្រះជាម្ចាស់ចង់បណ្ដេញពួកទទឹងនឹងព្រះគ្រីស្ទចេញ? តើអាចរក្សាពួកគេទុក និងអនុញ្ញាតឱ្យពួកគេបម្រើការបានដែរឬទេ? តើអាចផ្ដល់ឱកាសឱ្យពួកគេប្រែចិត្តបានដែរឬទេ? (អត់ទេ គឺមិនបានទេ។) តើមានឱកាសណាដែលពួកគេអាចដេញតាមសេចក្ដីពិតបានដែរឬទេ? (ពួកទទឹងនឹងព្រះគ្រីស្ទមិនអាចដេញតាមសេចក្ដីពិតបានឡើយ។) ឥឡូវនេះ អ្នកបានរកឃើញថា ពួកទទឹងនឹងព្រះគ្រីស្ទគឺជាមនុស្សអាក្រក់ដែលជាកម្មសិទ្ធិសាតាំង ហើយមិនអាចប្រែចិត្តបានឡើយ ដែលនេះជាមូលហេតុដែលពួកគេត្រូវបានបណ្ដេញចេញ។ គ្មាននរណាម្នាក់ត្រូវបានបណ្ដេញចេញដោយងាយៗនោះទេ។ ដំណាក់របស់ព្រះជាម្ចាស់អនុវត្តការអត់ធ្មត់ម្ដងហើយម្ដងទៀត ដោយផ្ដល់ឱកាសឱ្យពួកគេប្រែចិត្តជាច្រើនលើកច្រើនសា និងផ្ដល់ការអនុគ្រោះឱ្យពួកគេ ដើម្បីកុំឱ្យមនុស្សល្អត្រូវគេចោទប្រកាន់ខុស ហើយដើម្បីកុំឱ្យមាននរណាម្នាក់ត្រូវបានបណ្ដេញចេញ ឬបំផ្លាញដោយងាយៗ។ ការជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកនេះ មិនមែនជារឿងងាយស្រួលសម្រាប់ពួកគេឡើយ។ ដំណាក់របស់ព្រះជាម្ចាស់មានការអត់ឱនចំពោះមនុស្សគ្រប់គ្នា រហូតទាល់តែពួកគេត្រូវបានមើលធ្លុះទាំងស្រុង រហូតទាល់តែពួកគេត្រូវបានបើកសម្ដែងទាំងស្រុង។ ប៉ុន្តែ តើពួកទទឹងនឹងព្រះគ្រីស្ទអាចប្រែចិត្តបានដែរឬទេ? ពួកគេមិនអាចប្រែចិត្តបានឡើយ។ តួនាទីដែលពួកគេដើរនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គឺជាតួនាទីរបស់អ្នកបម្រើសាតាំង ដែលរុះរើ បង្អាក់ និងរំខានដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ទោះបីជាពួកគេមានអំណោយទាន និងទេពកោសល្យខ្លះក៏ដោយ ក៏ពួកគេមិនអាចខិតខំធ្វើការដើម្បីបំពេញភារកិច្ចរបស់ពួកគេឱ្យបានល្អ ឬឈានជើងដើរលើផ្លូវដ៏ត្រឹមត្រូវកើតឡើយ។ ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទមានទិដ្ឋភាពដែលមានប្រយោជន៍ខ្លះក៏ដោយ ក៏ពួកគេនឹងមិនចូលរួមចំណែកជាវិជ្ជមានដល់កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ជាដាច់ខាត។ ពួកគេមិនធ្វើអ្វីសោះក្រៅពីបង្អាក់ រំខាន និងបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់ ហើយពួកគេមិនធ្វើរឿងល្អឡើយ។ អ្នកបានរក្សាពួកគេទុកដើម្បីអង្កេតពួកគេ និងបានផ្ដល់ឱកាសឱ្យពួកគេប្រែចិត្ត ប៉ុន្តែពួកគេអសមត្ថភាពក្នុងការប្រែចិត្ត។ នៅទីបញ្ចប់ ដំណោះស្រាយដែលត្រូវបានសម្រេច គឺការបណ្ដេញពួកគេចេញ។ មុនពេលបណ្ដេញពួកគេចេញ អ្នកបានមើលធ្លុះរួចទៅហើយនូវការពិតដែលថា មនុស្សប្រភេទនេះគឺជាអ្នកទទឹងនឹងព្រះគ្រីស្ទ ដែលសុខចិត្តស្លាប់ជាជាងប្រែចិត្ត ថាគេប្រទូសរ៉ាយចំពោះព្រះជាម្ចាស់ និងសេចក្ដីពិត។ ហេតុដូច្នេះហើយ គេក៏ត្រូវបានបណ្ដេញចេញ។ តើគេនឹងត្រូវបានបណ្ដេញចេញដែរឬទេ ប្រសិនបើគេជាមនុស្សល្អម្នាក់នោះ? តើគេនឹងត្រូវបានបណ្ដេញចេញដែរឬទេ ប្រសិនបើគេអាចទទួលយកសេចក្ដីពិត និងប្រែចិត្តនោះ? យ៉ាងច្រើនបំផុត គេនឹងត្រូវបានដកហូតតំណែងពីភារកិច្ចរបស់ខ្លួន ហើយត្រូវបានបញ្ជូនឱ្យទៅចូលរួមក្នុងកាចំណាយពេលខាងវិញ្ញាណ និងការឆ្លុះបញ្ចាំងប៉ុណ្ណោះ គេនឹងមិនត្រូវបានបណ្ដេញចេញឡើយ។ ពេលដែលដំណាក់របស់ព្រះជាម្ចាស់សម្រេចចិត្តបណ្ដេញនរណាម្នាក់ចេញ វាមានន័យថា បុគ្គលនេះមុខជាជនបង្កអន្តរាយនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ប្រសិនបើគេត្រូវបានអនុញ្ញាតឱ្យនៅបន្ត។ គេនឹងមិនធ្វើរឿងល្អទេ គេនឹងគ្រាន់តែបង្កការបង្អាក់ និងការរំខាន ព្រមទាំងធ្វើរឿងអាក្រក់គ្រប់ប្រភេទប៉ុណ្ណោះ។ មិនថាបុគ្គលនេះនៅក្នុងពួកជំនុំណាក៏ដោយ ក៏ពួកជំនុំនោះនឹងត្រូវបានគេរំខាន រហូតដល់ថ្នាក់ខ្ចាត់ខ្ចាយដូចជាដីខ្សាច់ កិច្ចការត្រូវជាប់គាំង មនុស្សភាគច្រើនមានអារម្មណ៍អស់សង្ឃឹមយ៉ាងខ្លាំង និងបាត់បង់សេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ហើយអ្នកខ្លះថែមទាំងចង់បញ្ឈប់សេចក្ដីជំនឿរបស់ពួកគេ និងមិនអាចបន្តបំពេញភារកិច្ចរបស់ខ្លួនបានទៀតផង។ តើអ្វីទៅជាមូលហេតុនៃរឿងនេះ? វាបណ្ដាលមកពីការរំខានរបស់អ្នកទទឹងនឹងព្រះគ្រីស្ទរូបនោះ។ អ្នកទទឹងនឹងព្រះគ្រីស្ទនោះត្រូវតែត្រូវបានចាត់ការ បោសសម្អាតចេញ និងបណ្ដេញចេញ ដើម្បីឱ្យពួកជំនុំនេះមានសង្ឃឹមខ្លះ ដើម្បីឱ្យជីវិតពួកជំនុំក្លាយជាប្រក្រតី និងដើម្បីឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ចូលទៅក្នុងគន្លងដ៏ត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់។ មនុស្សមួយចំនួននិយាយថា៖ «ព្រះជាម្ចាស់គឺជាសេចក្ដីស្រឡាញ់ ដូច្នេះ យើងក៏គួរតែផ្ដល់ឱកាសឱ្យពួកទទឹងនឹងព្រះគ្រីស្ទប្រែចិត្តដែរ»។ ពាក្យសម្ដីទាំងនេះស្ដាប់ទៅពីរោះណាស់ ប៉ុន្តែតើរឿងរ៉ាវពិតជាបែបនេះមែនឬ? សូមធ្វើការអង្កេតឱ្យបានហ្មត់ចត់៖ តើពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់ណាខ្លះដែលត្រូវបានបណ្ដេញចេញ ក្រោយមកបានស្គាល់ខ្លួនឯង ហើយអាចដេញតាម និងស្រឡាញ់សេចក្ដីពិតនោះ? តើមានអ្នកណាខ្លះដែលបានប្រែចិត្ត? គ្មាននរណាម្នាក់ក្នុងចំណោមពួកគេបានប្រែចិត្តឡើយ ហើយពួកគេទាំងអស់បដិសេធយ៉ាងរឹងរូសមិនព្រមសារភាពអំពើបាបរបស់ពួកគេ ហើយទោះបីជាប៉ុន្មានឆ្នាំក្រោយមកអ្នកឃើញពួកគេម្ដងទៀតក៏ដោយ ក៏ពួកគេនៅតែបែបនេះដដែល នៅតែប្រកាន់ខ្ជាប់នូវរឿងរ៉ាវទាំងនោះដែលបានកើតឡើងកាលពីពេលនោះ និងមិនព្រមលែងដៃឡើយ ដោយព្យាយាមដោះសា និងពន្យល់ពីខ្លួនឯង។ និស្ស័យរបស់ពួកគេមិនបានផ្លាស់ប្ដូរទាល់តែសោះ។ ប្រសិនបើអ្នកទទួលពួកគេត្រឡប់មកវិញ និងអនុញ្ញាតឱ្យពួកគេបន្តជីវិតពួកជំនុំឡើងវិញ ព្រមទាំងអនុញ្ញាតឱ្យពួកគេបំពេញភារកិច្ច នោះពួកគេនឹងនៅតែបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំដដែល។ ដូចជាប៉ុលអ៊ីចឹង ពួកគេនឹងធ្វើកំហុសចាស់ដដែលៗ ដោយលើកតម្កើង និងធ្វើបន្ទាល់អំពីខ្លួនឯង។ ពួកគេមិនអាចដើរលើផ្លូវនៃការដេញតាមសេចក្ដីពិតបានទាល់តែសោះ ហើយពួកគេនឹងដើរលើផ្លូវចាស់របស់ពួកគេ ជាផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ ជាផ្លូវរបស់ប៉ុល។ នេះគឺជាមូលដ្ឋានសម្រាប់ការបណ្ដេញពួកទទឹងនឹងព្រះគ្រីស្ទចេញ។

ដោយសារតែធម្មជាតិដ៏ព្យាបាទរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទមិនចុះញ៉មនឹងអ្នកណាដែលដេញតាមសេចក្ដីពិតឡើយ។ ពួកគេមើលងាយអ្នកដឹកនាំ និងអ្នកធ្វើការណាដែលអាចបំពេញកិច្ចការជាក់ស្ដែងបានខ្លះ ហើយថែមទាំងចាត់ទុកអ្នកដឹកនាំ និងអ្នកធ្វើការទាំងអស់ថាក្លែងក្លាយ ហាក់ដូចជាមានតែពួកគេខ្លួនឯងប៉ុណ្ណោះដែលត្រឹមត្រូវ ហើយអ្នកផ្សេងទៀតសុទ្ធតែខុស។ ទោះបីជាសេចក្ដីពិតត្រូវបានប្រកបគ្នាប្រាប់ពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេនឹងមិនទទួលយកការត្រូវបានលួសកាត់ទាល់តែសោះ ហើយនឹងនៅតែប្រកាន់ខ្ជាប់នូវទស្សនៈរបស់ពួកគេដដែល។ ប្រសិនបើអ្នកណាដែលលួសកាត់ពួកគេ មិនអាចបញ្ចុះបញ្ចូលពួកគេឱ្យជឿជាក់ទាំងស្រុងបានទេ នោះពួកគេនឹងមិនទទួលយកឡើយ។ ពួកគេគិតថា ការត្រូវបានលួសកាត់គឺគ្មានប្រយោជន៍ទេ ហើយគ្មានពាក់ព័ន្ធអ្វីនឹងសេចក្ដីពិតឡើយ។ នេះគឺជាទស្សនៈរបស់ពួកគេ។ ពួកគេតែងតែប្រកាន់ខ្ជាប់នូវទស្សនៈរបស់ពួកគេជានិច្ច ដូច្នេះ វាពិតជាពិបាកណាស់សម្រាប់ពួកគេក្នុងការទទួលយកសេចក្ដីពិត ហើយក្នុងពេលជាមួយគ្នានេះ ពួកគេវិនិច្ឆ័យ និងថ្កោលទោសអស់អ្នកដែលលួសកាត់ពួកគេ។ តើនិស្ស័យអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទបញ្ចេញឱ្យឃើញ នៅក្នុងរបៀបដែលពួកគេប្រព្រឹត្តចំពោះការត្រូវបានលួសកាត់? តើអ្នកអាចមើលឃើញថាសារជាតិធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺជាអ្វីដែរឬទេ? កម្លាំងប្រទាញដ៏ចម្បងមួយនៅក្នុងធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាភាពកាចសាហាវ។ តើ «ភាពកាចសាហាវ» មានន័យដូចម្ដេច? វាមានន័យថា ពួកគេមានអាកប្បកិរិយាអាក្រក់ខ្លាំងទាក់ទងនឹងសេចក្តីពិត ពោលគឺ ពួកគេមិនត្រឹមតែមិនចុះចូលចំពោះសេចក្តីពិត ហើយមិនព្រមទទួលយកសេចក្តីពិតប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងថ្កោលទោសអស់អ្នកដែលលួសកាត់ពួកគេទៀតផង។ នេះហើយជានិស្ស័យដ៏កាចសាហាវរបស់ពួកទទឹងនឹងព្រះគ្រីស្ទនោះ។ ពួកទទឹងនឹងព្រះគ្រីស្ទគិតថា អ្នកណាក៏ដោយដែលទទួលយកការត្រូវបានលួសកាត់ អ្នកនោះងាយនឹងត្រូវគេសម្លុត ហើយថា មនុស្សដែលតែងតែលួសកាត់អ្នកដទៃ គឺជាអស់អ្នកដែលតែងតែចង់ចំអក និងសម្លុតមនុស្ស។ ដូច្នេះ អ្នកទទឹងនឹងព្រះគ្រីស្ទ នឹងទាស់ទទឹងចំពោះអ្នកណាក៏ដោយដែលលួសកាត់ពួកគេ ហើយពួកគេនឹងបង្កការលំបាកដល់បុគ្គលនោះមិនខាន។ ហើយអ្នកណាដែលលើកឡើងពីចំណុចខ្វះខាត ឬសេចក្តីពុករលួយរបស់អ្នកទទឹងនឹងព្រះគ្រីស្ទ ឬប្រកបគ្នាជាមួយពួកគេអំពីសេចក្តីពិត និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬមួយឱ្យពួកគេស្គាល់ខ្លួនឯង ពួកគេគិតថា បុគ្គលនោះកំពុងតែបង្កការលំបាកដល់ពួកគេ និងយល់ឃើញថាអ្នកនោះមិនគួរឱ្យពេញចិត្តទេ។ ពួកគេស្អប់បុគ្គលនោះអស់ពីចិត្ត ហើយពួកគេនឹងសងសឹកនិងបង្កបញ្ហាដល់អ្នកនោះវិញ។ នេះគឺជាការស្តែងចេញមួយទៀតអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះការត្រូវបានលួសកាត់ ដែលយើងនឹងប្រកបគ្នា។ ពួកគេស្អប់អ្នកណាដែលលួសកាត់ពួកគេ និងលាតត្រដាងពួកគេ។ នេះគឺជាការស្តែងចេញដ៏ច្បាស់ក្រឡែតមួយនៅក្នុងពួកទទឹងនឹងព្រះគ្រីស្ទ។ តើមនុស្សបែបណាខ្លះដែលមាននិស្ស័យកាចសាហាវបែបនេះ? គឺមនុស្សអាក្រក់។ ការពិតគឺថា ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាមនុស្សអាក្រក់។ ហេតុដូចនេះ មានតែមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះ ដែលមាននិស្ស័យកាចសាហាវបែបនេះ។ នៅពេលមនុស្សកាចសាហាវប្រឈមនឹងការដាស់តឿន ការចោទប្រកាន់ ការបង្រៀន ឬការជួយក្នុងចេតនាល្អណាមួយ ពួកគេមានអាកប្បកិរិយារមិលគុណ ឬមិនទទួលយកការជួយដោយបន្ទាបខ្លួននោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេប្រែជាខឹងសម្បាដោយសារតែសេចក្ដីខ្មាស និងមានអរិភាព និងមានអារម្មណ៍ស្អប់យ៉ាងខ្លាំង ហើយថែមទាំងតបតទៀតផង។ មានអ្នកខ្លះលួសកាត់ និងលាតត្រដាងអ្នកទទឹងនឹងព្រះគ្រីស្ទ ដោយនិយាយថា៖ «ថ្មីៗនេះ អ្នកធ្វើតាមតែអំពើចិត្តយ៉ាងគឃ្លើន មិនបានប្រព្រឹត្តស្របតាមគោលការណ៍ទេ ហើយអួតពីខ្លួនឯងជានិច្ចនៅពេលបំពេញភារកិច្ចរបស់អ្នក។ អ្នកបាននិងកំពុងធ្វើការដើម្បីតែឋានៈ ហើយធ្វើឱ្យភារកិច្ចរបស់អ្នករញ៉េរញ៉ៃអស់។ តើអ្នកធ្វើបែបនេះសមនឹងព្រះជាម្ចាស់ដែរឬទេ? ហេតុអ្វីបានជាអ្នកមិនស្វែងរកសេចក្ដីពិតនៅពេលបំពេញភារកិច្ចរបស់អ្នក? ហេតុអ្វីបានជាអ្នកមិនប្រព្រឹត្តស្របតាមគោលការណ៍? ហេតុអ្វីបានជាអ្នកមិនទទួលយក នៅពេលបងប្អូនប្រុសស្រីប្រកបគ្នាអំពីអំពីសេចក្ដីពិតជាមួយអ្នក? ហេតុអ្វីបានជាអ្នកមិនអើពើនឹងពួកគេ? ហេតុអ្វីបានជាអ្នកនៅតែបន្តធ្វើតាមតែចិត្តចង់របស់អ្នក?» សំណួរហេតុអ្វីជាច្រើននេះ ពាក្យសម្ដីដែលលាតត្រដាងពីការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយរបស់ពួកគេទាំងនេះ ពួកវាធ្វើឱ្យពួកគេក្ដៅក្រហាយយ៉ាងខ្លាំង៖ «ហេតុអ្វី? គ្មានពាក្យថា “ហេតុអ្វី” ទេ ខ្ញុំធ្វើអ្វីក៏ដោយដែលខ្ញុំចង់ធ្វើ! តើអ្នកមានសិទ្ធិអ្វីមកលួសកាត់ខ្ញុំ? តើអ្នកជាស្អីទើបមកធ្វើបែបនេះ? ខ្ញុំធ្វើតាមទំនើងចិត្ត តើអ្នកអាចធ្វើអីខ្ញុំបានទៅ? ឥឡូវខ្ញុំរស់ដល់អាយុប៉ុណ្ណេះទៅហើយ គ្មាននរណាម្នាក់ហ៊ាននិយាយដាក់ខ្ញុំបែបនេះទេ។ មានតែខ្ញុំទេដែលអាចនិយាយបែបនេះដាក់អ្នកដទៃបាន គ្មាននរណាម្នាក់ផ្សេងទៀតអាចនិយាយដាក់ខ្ញុំបែបនេះឡើយ។ តើអ្នកណាហ៊ានមកប្រដៅខ្ញុំ? មនុស្សដែលអាចប្រដៅខ្ញុំបាន មិនទាន់កើតមកនៅឡើយទេ! តើអ្នកពិតជាគិតថាអ្នកអាចប្រដៅខ្ញុំបានមែនទេ?» សេចក្ដីស្អប់ក៏កើតឡើងនៅក្នុងជម្រៅចិត្តរបស់ពួកគេ ហើយពួកគេស្វែងរកឱកាសមួយដើម្បីសងសឹក។ នៅក្នុងគំនិតរបស់ពួកគេ ពួកគេកំពុងតែគិតគូរថា៖ «តើបុគ្គលដែលលួសកាត់ខ្ញុំនេះ មានអំណាចនៅក្នុងពួកជំនុំដែរឬទេ? ប្រសិនបើខ្ញុំសងសឹកគាត់ តើមានអ្នកណានិយាយការពារគាត់ដែរឬទេ? ប្រសិនបើខ្ញុំធ្វើបាបគាត់ តើពួកជំនុំនឹងចាត់ការខ្ញុំដែរឬទេ? ខ្ញុំមានដំណោះស្រាយមួយ។ ខ្ញុំនឹងមិនសងសឹកគាត់ទេ ខ្ញុំនឹងធ្វើរឿងមួយដោយសម្ងាត់បំផុត។ ខ្ញុំនឹងធ្វើអ្វីមួយដាក់គ្រួសាររបស់គាត់ ដើម្បីធ្វើឱ្យគាត់រងទុក្ខ និងខ្មាសអៀន តាមរបៀបនោះ ខ្ញុំនឹងរំសាយគំនុំមួយនេះ។ ខ្ញុំត្រូវតែសងសឹកឱ្យបាន។ ពេលនេះ ខ្ញុំមិនអាចបណ្ដោយឱ្យរឿងនេះកន្លងផុតទៅបែបនេះឡើយ។ ខ្ញុំមិនមែនចាប់ផ្ដើមជឿលើព្រះជាម្ចាស់ ដើម្បីឱ្យគេមកជិះជាន់ខ្ញុំនោះទេ ហើយខ្ញុំក៏មិនមែនមកទីនេះដើម្បីឱ្យគេសម្លុតខ្ញុំតាមតែចិត្តចង់ដែរ ខ្ញុំមកទីនេះដើម្បីទទួលបានព្រះពរ និងចូលទៅក្នុងនគរស្ថានសួគ៌! ដើមឈើរស់ដោយសារសំបក មនុស្សរស់ដោយសារមុខមាត់របស់គេ។ មនុស្សត្រូវតែមានសេចក្ដីក្លាហានតស៊ូដើម្បីសេចក្ដីថ្លៃថ្នូររបស់ខ្លួន។ ម៉េចក៏អ្នកហ៊ានលាតត្រដាងខ្ញុំ។ នេះគឺជាការសម្លុតហើយ! ដោយសារតែអ្នកមិនចាត់ទុកខ្ញុំជាមនុស្សសំខាន់ ខ្ញុំនឹងលេងអ្នកឱ្យចាស់ដៃ ហើយខ្ញុំនឹងធ្វើឱ្យអ្នករ៉ាប់រងនូវផលវិបាកមិនខាន។ យើងតតាំងគ្នាទៅ ហើយចាំមើល តើអ្នកណាសាហាវជាង!» គ្រាន់តែពាក្យសម្ដីលាតត្រដាងសាមញ្ញៗពីរបីម៉ាត់ ក៏ធ្វើឱ្យពួកទទឹងនឹងព្រះគ្រីស្ទខឹងសម្បា និងញុះញង់ឱ្យមានសេចក្ដីស្អប់យ៉ាងខ្លាំងនៅក្នុងពួកគេ ដែលបណ្ដាលឱ្យពួកគេហ៊ានធ្វើគ្រប់យ៉ាងដើម្បីសងសឹក។ និស្ស័យដ៏កាចសាហាវរបស់ពួកគេ ត្រូវបានបកអាក្រាតទាំងស្រុង។ ជាការពិតណាស់ នៅពេលដែលពួកគេតបតដាក់អ្នកដទៃដោយសារតែសម្អប់ វាមិនមែនដោយសារតែពួកគេមានការស្អប់ ឬគំនុំចាស់ចំពោះបុគ្គលនោះទេ ប៉ុន្តែដោយសារតែបុគ្គលនោះបានលាតត្រដាងកំហុសរបស់ពួកគេ។ នេះបង្ហាញថា គ្រាន់តែការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ មិនថាអ្នកណាជាអ្នកធ្វើដូច្នេះ ហើយមិនថាពួកគេមានទំនាក់ទំនងបែបណានឹងពួកទទឹងនឹងព្រះគ្រីស្ទនោះទេ គឺអាចដុតបញ្ឆេះសម្អប់ និងញុះញង់ឱ្យមានការសងសឹករបស់ពួកគេបាន។ មិនថាជាអ្នកណាក៏ដោយ ទោះបីជាពួកគេយល់ដឹងពីសេចក្តីពិត ឬទោះបីជាពួកគេជាអ្នកដឹកនាំ ឬជាអ្នកធ្វើការ ឬជាសមាជិកធម្មតានៃរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ក៏ដោយ ឱ្យតែមានអ្នកណាលាតត្រដាង និងលួសកាត់ពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេនឹងចាត់ទុកបុគ្គលនោះជាសត្រូវ។ ពួកគេថែមទាំងនិយាយដោយបើកចំហថា «ខ្ញុំនឹងលេងធ្ងន់ដាក់អ្នកណាដែលលួសកាត់ខ្ញុំ។ អ្នកណាដែលលួសកាត់ខ្ញុំ លាតត្រដាងរឿងអាស្រូវសម្ងាត់របស់ខ្ញុំ ធ្វើឱ្យដំណាក់របស់ព្រះជាម្ចាស់បណ្ដេញខ្ញុំចេញ ឬដណ្ដើមចំណែកនៃព្រះពររបស់ខ្ញុំ ខ្ញុំនឹងមិនលើកលែងឱ្យពួកគេដាច់ខាត។ នៅក្នុងពិភពលោកីយ៍ ខ្ញុំគឺបែបហ្នឹងឯង៖ គ្មាននរណាម្នាក់ហ៊ានរករឿងខ្ញុំទេ។ មនុស្សដែលហ៊ានប៉ះពាល់ខ្ញុំ មិនទាន់កើតមកទេ!» ទាំងនេះគឺជាប្រភេទពាក្យសម្ដីដ៏សាហាវឃោរឃៅដែលពួកទទឹងនឹងព្រះគ្រីស្ទនិយាយចេញមក នៅពេលដែលពួកគេប្រឈមមុខនឹងការលួសកាត់។ នៅពេលពួកគេនិយាយពាក្យសម្ដីដ៏គ្មានមេត្តាទាំងនេះចេញមក វាមិនមែនដើម្បីបំភ័យអ្នកដទៃទេ ហើយពួកគេក៏មិនមែនកំពុងបញ្ចេញកំហឹងដើម្បីការពារខ្លួនឯងដែរ។ ពួកគេពិតជាមានសមត្ថភាពក្នុងការប្រព្រឹត្តអាក្រក់មែន ហើយពួកគេនឹងប្រើគ្រប់មធ្យោបាយទាំងអស់ដែលពួកគេមាន។ នេះជានិស្ស័យដ៏កាចសាហាវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ នៅពេលអ្នកដឹកនាំ និងអ្នកធ្វើការមួយចំនួនជួបប្រទះពួកទទឹងនឹងព្រះគ្រីស្ទបែបនេះ ពួកគេមិនមានភាពក្លាហានក្នុងការលាតត្រដាង ឬចាត់វិធានការប្រឆាំងនឹងពួកទទឹងនឹងព្រះគ្រីស្ទទាំងនោះឡើយ ហើយនៅទីបំផុត ពួកទទឹងនឹងព្រះគ្រីស្ទកាន់តែអាក្រក់ខ្លាំងថែមទៀត។ អំពើអាក្រក់របស់ពួកគេកាន់តែគឃ្លើនឡើង ពួកគេនៅតែបន្តព្យាយាមបំភាន់ និងរំខានមនុស្ស ហើយនៅទីបំផុត ពួកគេក៏បំភាន់ និងគ្រប់គ្រងមនុស្សភាគច្រើនបាន។ នេះហើយជាអ្វីដែលនាំទៅរកមហន្តរាយ។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនដឹងថា អំពើអាក្រក់របស់ពួកគេត្រូវបានបងប្អូនប្រុសស្រីលាតត្រដាង ឬរាយការណ៍ទៅថ្នាក់លើ ពួកគេក៏សងសឹក និងប្រគល់អ្នកទាំងនោះទៅឱ្យនាគដ៏ធំមានសម្បុរក្រហម ពោលគឺពួកគេប្រគល់អ្នកទាំងនោះទៅឱ្យរបបរបស់សាតាំង។ នេះជានិស្ស័យដ៏កាចសាហាវ តើមែនទេ? ហើយដោយសារតែពួកទទឹងនឹងព្រះគ្រីស្ទកាចសាហាវយ៉ាងនេះ តើពួកគេពិតជាជឿលើព្រះជាម្ចាស់មែនឬ? គឺមិនមែនដាច់ខាត។ ពួកគេគឺជាអ្នកបម្រើសាតាំង ហើយពួកគេបានមកដើម្បីរំខានដល់ពួកជំនុំ។ ពួកគេគឺជាពួកអារក្សកំណាចដែលបានលួចបន្លំចូលមកក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយមិនធ្វើអ្វីសោះក្រៅតែពីបង្អាក់ និងបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់ ហើយពួកគេប្រឆាំងនឹងព្រះជាម្ចាស់។ ដូច្នេះ ពួកទទឹងនឹងព្រះគ្រីស្ទគឺជាសត្រូវរបស់ព្រះជាម្ចាស់ និងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ការប្រព្រឹត្តចំពោះពួកទទឹងនឹងព្រះគ្រីស្ទ ដែលជាពួកអារក្សកំណាច ដូចជាបងប្អូនប្រុសស្រី គឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ។ ទាល់តែអ្នកខ្វាក់ភ្នែកទើបធ្វើរឿងបែបនេះ។ ប្រសិនបើអ្នកទទឹងនឹងព្រះគ្រីស្ទត្រូវបានស្រោចស្រព ផ្គត់ផ្គង់ និងគាំទ្រ ហាក់ដូចគេគឺជាបងប្អូនប្រុសស្រី ឬប្រសិនបើអ្នកទទឹងនឹងព្រះគ្រីស្ទនោះត្រូវបានដំឡើងឋានៈ និងផ្ដល់តួនាទីយ៉ាងសំខាន់ឱ្យ ហាក់ដូចគេគឺជាអ្នកដែលដេញតាមសេចក្ដីពិត នោះអ្នកដឹកនាំកំពុងតែប្រព្រឹត្តអាក្រក់យ៉ាងធំធេងហើយ។ ពួកគេកំពុងចូលរួមចំណែកក្នុងសេចក្ដីអាក្រក់របស់អ្នកទទឹងនឹងព្រះគ្រីស្ទនោះ ហើយពួកគេគួរតែត្រូវបានជម្រុះចោល។ អ្នកដឹកនាំក្លែងក្លាយបែបនេះ គឺជាអ្នកសមគំនិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយវាជារឿងត្រឹមត្រូវក្នុងការនិយាយថា ពួកគេខ្លួនឯងក៏ជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលគួរតែត្រូវបានបោសសម្អាតចេញ និងបណ្ដេញចេញផងដែរ។

នៅពេលពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានលួសកាត់ អាកប្បកិរិយារបស់ពួកគេមិនមែនជាការទទួលយក និងការស្ដាប់បង្គាប់ឡើយ។ ផ្ទុយទៅវិញ ពួកគេទាស់ទទឹង និងស្អប់ខ្ពើមរឿងនេះ ដែលបង្កើតឱ្យមានសេចក្ដីស្អប់។ ពួកគេស្អប់ចេញពីជម្រៅចិត្តចំពោះមនុស្សគ្រប់រូបដែលលួសកាត់ពួកគេ មនុស្សគ្រប់រូបដែលបកអាក្រាតរឿងអាស្រូវសម្ងាត់របស់ពួកគេ និងលាតត្រដាងពីស្ថានភាពជាក់ស្ដែងរបស់ពួកគេ។ តើពួកគេស្អប់អ្នកដល់កម្រិតណា? ពួកគេសង្កៀតធ្មេញដោយសេចក្ដីស្អប់ ចង់ឱ្យអ្នកបាត់ចេញពីមុខពួកគេ ហើយមានអារម្មណ៍ថាអ្នកទាំងពីរមិនអាចនៅរួមលោកជាមួយគ្នាបានឡើយ។ ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទធ្វើបែបនេះដាក់មនុស្សទៅហើយ ចុះតើពួកគេអាចទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលលាតត្រដាង និងថ្កោលទោសពួកគេបានដែរឬទេ? អត់ទេ ពួកគេមិនអាចឡើយ។ អ្នកណាក៏ដោយដែលលាតត្រដាងពួកគេ ពួកគេនឹងស្អប់អ្នកនោះ គ្រាន់តែដោយសារតែអ្នកនោះបានលាតត្រដាងពួកគេ និងមិនអំណោយផលដល់ពួកគេ ហើយពួកគេនឹងសងសឹក។ ពួកគេចង់តែធ្វើឱ្យបុគ្គលដែលបានលួសកាត់ពួកគេនោះ បាត់ចេញឱ្យផុតពីមុខពួកគេ។ ពួកគេមិនអាចទ្រាំមើលបុគ្គលនេះបានសុខឡើយ។ ប្រសិនបើបុគ្គលនេះស្លាប់ ឬជួបមហន្តរាយ ពួកគេនឹងសប្បាយចិត្ត។ ដរាបណាបុគ្គលនេះនៅមានជីវិត ហើយនៅតែបំពេញភារកិច្ចរបស់ខ្លួននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយអ្វីគ្រប់យ៉ាងនៅតែបន្តដូចធម្មតា នោះពួកគេមានអារម្មណ៍រងទុក្ខ មិនស្រួលចិត្ត និងក្ដៅក្រហាយនៅក្នុងចិត្តរបស់ពួកគេ។ នៅពេលពួកគេគ្មានផ្លូវសងសឹកនរណាម្នាក់ទេ ពួកគេដាក់បណ្ដាសាអ្នកនោះដោយស្ងាត់ៗ ឬថែមទាំងអធិដ្ឋានសូមឱ្យព្រះជាម្ចាស់នាំយកការដាក់ទោស និងការសងសឹកលើបុគ្គលនោះ ហើយសូមឱ្យព្រះជាម្ចាស់ដោះស្រាយភាពអយុត្តិធម៌សម្រាប់ពួកគេទៀតផង។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទបង្កើតបានជាសេចក្ដីស្អប់ វានាំទៅរកសកម្មភាពជាបន្តបន្ទាប់។ សកម្មភាពទាំងនេះរួមមាន ការសងសឹក និងការដាក់បណ្ដាសា ហើយជាការពិតណាស់ មានសកម្មភាពផ្សេងទៀត ដូចជាការទម្លាក់កំហុស ការមួលបង្កាច់ និងការថ្កោលទោសអ្នកដទៃ ដែលផ្ដើមចេញពីសេចក្ដីស្អប់។ ប្រសិនបើនរណាម្នាក់លួសកាត់ពួកគេ ពួកគេនឹងចាក់រុកបំផ្លាញបុគ្គលនោះពីក្រោយខ្នង។ នៅពេលបុគ្គលនោះនិយាយថារឿងអ្វីមួយត្រូវ ពួកគេនឹងនិយាយថាវាខុស។ ពួកគេនឹងបំភ្លៃអ្វីៗដែលវិជ្ជមានទាំងអស់ដែលបុគ្គលនោះធ្វើ ហើយធ្វើឱ្យវាទៅជាអ្វីៗដែលអវិជ្ជមាន ដោយផ្សព្វផ្សាយពាក្យកុហកទាំងនេះ និងបង្កការរំខានពីក្រោយខ្នង។ ពួកគេនឹងញុះញង់ និងអូសទាញអ្នកដទៃដែលល្ងង់ខ្លៅ ហើយមិនអាចមើលធ្លុះរឿងរ៉ាវ ឬមិនចេះញែកដឹងដោយខ្លួនឯង ដើម្បីឱ្យមនុស្សទាំងនេះចូលរួមខាងពួកគេ និងគាំទ្រពួកគេ។ ជាក់ស្ដែង បុគ្គលដែលលួសកាត់ពួកគេមិនបានធ្វើអ្វីអាក្រក់ឡើយ ប៉ុន្តែពួកគេនៅតែចង់ទម្លាក់អំពើខុសឆ្គងលើបុគ្គលនេះ ដើម្បីឱ្យមនុស្សគ្រប់គ្នាជឿទាំងខុសថាគាត់ធ្វើរឿងបែបនេះ ហើយបន្ទាប់មក ធ្វើឱ្យមនុស្សគ្រប់គ្នារួមដៃគ្នាបដិសេធបុគ្គលនេះ។ ពួកទទឹងនឹងព្រះគ្រីស្ទរំខានជីវិតពួកជំនុំតាមរបៀបនេះឯង ហើយរំខានដល់មនុស្សនៅក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ តើគោលដៅរបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺជាអ្វី? គឺដើម្បីបង្កការលំបាកដល់បុគ្គលដែលលួសកាត់ពួកគេ និងធ្វើឱ្យមនុស្សគ្រប់គ្នាបោះបង់បុគ្គលនេះ។ ក៏មានពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនដែលនិយាយថា៖ «អ្នកបានលួសកាត់ខ្ញុំ និងបង្កការលំបាកដល់ខ្ញុំ ដូច្នេះ ខ្ញុំក៏នឹងមិនឱ្យអ្នកបានស្រួលដែរ។ ខ្ញុំនឹងឱ្យអ្នកភ្លក់រសជាតិថាតើការត្រូវបានលួសកាត់ និងបោះបង់ វាមានអារម្មណ៍យ៉ាងណា។ អ្នកប្រព្រឹត្តចំពោះខ្ញុំបែបណា ខ្ញុំនឹងប្រព្រឹត្តចំពោះអ្នកបែបនោះដែរ។ ប្រសិនបើអ្នកមិនឱ្យខ្ញុំបានសុខទេ កុំគិតថាអ្នកនឹងបានសុខឱ្យសោះ!» នៅពេលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តសេចក្ដីអាក្រក់ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមួយចំនួនហៅពួកគេមកនិយាយគ្នា ប្រាប់ពួកគេថាពួកគេត្រូវតែប្រែចិត្ត ហើយអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យពួកគេស្ដាប់ ដើម្បីជួយ និងគាំទ្រពួកគេ។ ពួកគេមិនត្រឹមតែមិនទទួលយកប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងបង្កើតពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានថា អ្នកដឹកនាំមិនធ្វើកិច្ចការជាក់ស្ដែងអ្វីសោះ ហើយមិនដែលប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីដោះស្រាយបញ្ហាឡើយ។ តាមពិត អ្នកដឹកនាំទើបតែបានធ្វើកិច្ចការបែបនេះសោះ ប៉ុន្តែពួកគេបែរជាបំភ្លៃការពិត និងមួលបង្កាច់បុគ្គលដែលជួយពួកគេទៅវិញ។ តើនេះមិនមែនជាភាពកាចសាហាវទេឬ? ទាំងបើកភ្នែកធំៗ មនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ អះអាងថាអ្វីៗដែលវិជ្ជមានជាអ្វីៗដែលអវិជ្ជមាន ថាទង្វើខុសឆ្គង កំហុស អំពើទុច្ចរិត និងទង្វើដ៏ព្យាបាទរបស់ពួកគេ គឺជាអ្វីៗដែលវិជ្ជមានដែលស្របតាមសេចក្ដីពិត។ ទោះបីជាពួកគេប្រព្រឹត្តកំហុសធំប៉ុនណាខណៈពេលបំពេញភារកិច្ចរបស់ពួកគេក៏ដោយ ទោះបីជាពួកគេបង្កការខូចខាតដល់កិច្ចការរបស់ពួកជំនុំច្រើនប៉ុនណាក៏ដោយ ក៏ពួកគេមិនទទួលស្គាល់ ឬចាត់ទុកវាជារឿងសំខាន់ទាល់តែសោះ។ នៅពេលពួកគេនិយាយពីរឿងនេះ ពួកគេនិយាយបន្ធូរបន្ថយ និងរំលងរឿងនេះ។ បុគ្គលដែលលួសកាត់ពួកគេដោយសារតែរឿងនេះ ក្លាយជាអ្នកមានបាបនៅក្នុងក្រសែភ្នែករបស់ពួកគេ ហើយបែរជាក្លាយជាគោលដៅនៃការរិះគន់ទៅវិញ។ តើនេះមិនមែនជាការបំភ្លៃសថាខ្មៅទេឬ? ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនថែមទាំងធ្វើការចោទប្រកាន់បកវិញដែលមិនពិត នៅពេលពួកគេត្រូវបានអ្នកដឹកនាំ ឬអ្នកធ្វើការលួសកាត់ ដោយនិយាយថា៖ «ទោះបីជាពួកយើងជាបងប្អូនប្រុសស្រីប្រព្រឹត្តកំហុសអ្វីក៏ដោយ គឺសុទ្ធតែបណ្ដាលមកពីភាពល្ងង់ខ្លៅ និងមកពីពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមិនបានបំពេញកិច្ចការឱ្យបានល្អ។ ប្រសិនបើពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការដឹងពីរបៀបបំពេញកិច្ចការរបស់ពួកគេ ផ្ដល់ការក្រើនរំឭកដល់ពួកយើងបានទាន់ពេលវេលា និងគ្រប់គ្រងរឿងរ៉ាវបានល្អ នោះតើការខាតបង់ដល់ដំណាក់របស់ព្រះជាម្ចាស់មិនត្រូវបានកាត់បន្ថយទេឬ? ដូច្នេះ មិនថាពួកយើងប្រព្រឹត្តកំហុសអ្វីនោះទេ ក៏ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការជាអ្នកទទួលខុសត្រូវទាំងស្រុង ហើយគួរតែទទួលខុសត្រូវធំធេងបំផុត»។ តើនេះមិនមែនជាការចោទប្រកាន់បកវិញដែលមិនពិតទេឬ? ការចោទប្រកាន់បកវិញដែលមិនពិតទាំងនេះ គឺហៅថាការបំភ្លៃសថាខ្មៅ និងជាទម្រង់នៃការសងសឹកមួយ។

ពួកទទឹងនឹងព្រះគ្រីស្ទមាននិស្ស័យកាចសាហាវក្រៃលែង។ ប្រសិនបើអ្នកព្យាយាមលួសកាត់ពួកគេ ឬលាតត្រដាងពួកគេ ពួកគេនឹងស្អប់អ្នក ហើយខាំអ្នកជាប់មិនលែង ហាក់ដូចជាពួកគេជាពស់ពិសអ៊ីចឹង។ អ្នកនឹងមិនអាចរលាស់ពួកគេចេញបានឡើយ ទោះបីជាអ្នកខំប្រឹងយ៉ាងណាក៏ដោយ។ នៅពេលដែលអ្នកជួបប្រទះពួកទទឹងនឹងព្រះគ្រីស្ទបែបនេះ តើអ្នករាល់គ្នាមានអារម្មណ៍ភ័យខ្លាចដែរឬទេ? មនុស្សខ្លះពិតជាភ័យខ្លាច ហើយនិយាយថា «ខ្ញុំមិនហ៊ានលួសកាត់ពួកគេទេ។ ពួកគេកាចសាហាវណាស់ ដូចជាពស់ពិសអ៊ីចឹង ហើយប្រសិនបើពួកគេរុំខ្ញុំជាប់ ខ្ញុំមុខជាចប់មិនខាន»។ តើនេះជាមនុស្សប្រភេទណា? កម្ពស់របស់ពួកគេនៅតូចពេក ពួកគេជាមនុស្សមិនបានការ ពួកគេមិនមែនជាទាហានដ៏ល្អរបស់ព្រះគ្រីស្ទឡើយ ហើយពួកគេមិនអាចធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់បានទេ។ ដូច្នេះ តើអ្នករាល់គ្នាគួរធ្វើដូចម្ដេច នៅពេលដែលអ្នកជួបប្រទះពួកទទឹងនឹងព្រះគ្រីស្ទបែបនេះ? ប្រសិនបើពួកគេគំរាមកំហែងអ្នក ឬព្យាយាមយកជីវិតរបស់អ្នក តើអ្នកនឹងភ័យខ្លាចដែរឬទេ? នៅក្នុងស្ថានភាពបែបនេះ អ្នកត្រូវតែរួបរួមគ្នាជាមួយបងប្អូនប្រុសស្រីរបស់អ្នកជាបន្ទាន់ ហើយក្រោកឈរឡើង ស៊ើបអង្កេត ប្រមូលភស្តុតាង និងលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ រហូតទាល់តែពួកគេត្រូវបានបោសសម្អាតចេញពីពួកជំនុំ។ នេះគឺជាការដោះស្រាយបញ្ហាយ៉ាងហ្មត់ចត់។ នៅពេលអ្នករកឃើញអ្នកទទឹងនឹងព្រះគ្រីស្ទម្នាក់ ហើយកំណត់អត្តសញ្ញាណយ៉ាងច្បាស់ថា គេមានលក្ខណៈជាមនុស្សអាក្រក់ និងអាចធ្វើបាប ហើយសងសឹកអ្នកដទៃ សូមកុំរង់ចាំរហូតដល់គេប្រព្រឹត្តសេចក្ដីអាក្រក់ និងប្រមូលភស្តុតាងបានសិន មុននឹងចាត់ការគេឡើយ។ ការធ្វើបែបនេះគឺអសកម្ម ហើយវានឹងបណ្ដាលឱ្យមានការខាតបង់ខ្លះៗរួចបាត់ទៅហើយ។ យកល្អ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទបង្ហាញថាពួកគេមានលក្ខណៈជាមនុស្សអាក្រក់ ហើយបញ្ចេញឱ្យឃើញនិស្ស័យដ៏ពិសពុល និងព្យាបាទរបស់ពួកគេ ហើយពួកគេរៀបនឹងធ្វើសកម្មភាព ត្រូវតែចាត់ការ ដោះស្រាយ បោសសម្អាតពួកគេចេញ និងបណ្ដេញពួកគេចេញ។ នេះគឺជាវិធីសាស្ត្រដែលសមហេតុផលបំផុត។ មនុស្សមួយចំនួនខ្លាចការសងសឹកពីពួកទទឹងនឹងព្រះគ្រីស្ទ ហើយពួកគេមិនហ៊ានលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទទាំងនោះឡើយ។ តើនេះមិនមែនជាភាពល្ងង់ខ្លៅទេឬ? អ្នកមិនអាចការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់បានទេ ដែលនេះបង្ហាញយ៉ាងច្បាស់ថា អ្នកមិនស្មោះត្រង់ចំពោះព្រះជាម្ចាស់ឡើយ។ អ្នកខ្លាចថាអ្នកទទឹងនឹងព្រះគ្រីស្ទអាចនឹងរកឃើញចំណុចខ្សោយដើម្បីសងសឹកអ្នក តើមានបញ្ហាអ្វីទៅ? តើអាចទេថាអ្នកមិនទុកចិត្តលើសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់? តើអ្នកមិនដឹងទេឬថា សេចក្ដីពិតសោយរាជ្យនៅក្នុងដំណាក់របស់ព្រះជាម្ចាស់? ទោះបីជាអ្នកទទឹងនឹងព្រះគ្រីស្ទអាចចាប់កំហុសពីបញ្ហាមួយចំនួននៃសេចក្ដីពុករលួយនៅក្នុងអ្នក ហើយធ្វើវាឱ្យក្លាយជារឿងធំដុំក៏ដោយ ក៏អ្នកមិនគួរភ័យខ្លាចដែរ។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ បញ្ហាត្រូវបានចាត់ចែងដោយផ្អែកលើគោលការណ៍សេចក្ដីពិត។ ការប្រព្រឹត្តអំពើរំលង មិនមែនមានន័យថាបុគ្គលនោះជាមនុស្សអាក្រក់ឡើយ។ ដំណាក់របស់ព្រះជាម្ចាស់មិនដែលចាត់ការនរណាម្នាក់ ដោយសារតែការបញ្ចេញឱ្យឃើញសេចក្ដីពុករលួយមួយពេល ឬអំពើរំលងម្ដងម្កាលនោះទេ។ ដំណាក់របស់ព្រះជាម្ចាស់ចាត់ការពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់ទាំងនោះ ដែលបង្កការរំខាន និងប្រព្រឹត្តអំពើអាក្រក់ជានិច្ច ហើយដែលមិនទទួលយកសេចក្ដីពិតសូម្បីតែបន្តិចសោះ។ ដំណាក់របស់ព្រះជាម្ចាស់នឹងមិនប្រឹព្រឹត្តអយុត្តិធម៌ចំពោះមនុស្សល្អឡើយ។ ដំណាក់របស់ព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សគ្រប់គ្នាដោយយុត្តិធម៌។ ទោះបីជាអ្នកដឹកនាំក្លែងក្លាយ ឬពួកទទឹងនឹងព្រះគ្រីស្ទចោទប្រកាន់មនុស្សល្អខុសក៏ដោយ ក៏ដំណាក់របស់ព្រះជាម្ចាស់នឹងផ្ដល់ភាពយុត្តិធម៌ដល់ពួកគេវិញដែរ។ ពួកជំនុំនឹងមិនបោសសម្អាតចេញ ឬចាត់ការមនុស្សល្អដែលអាចលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ និងមានស្មារតីយុត្តិធម៌ជាដាច់ខាត។ មនុស្សតែងតែខ្លាចថាពួកទទឹងនឹងព្រះគ្រីស្ទនឹងរកឃើញចំណុចខ្សោយដើម្បីសងសឹកពួកគេ។ ប៉ុន្តែ តើអ្នកមិនខ្លាចការប្រមាថព្រះជាម្ចាស់ ហើយរងការស្អប់ខ្ពើម និងបដិសេធពីទ្រង់ទេឬ? ប្រសិនបើអ្នកខ្លាចអ្នកទទឹងនឹងព្រះគ្រីស្ទរកឃើញចំណុចខ្សោយដើម្បីសងសឹកអ្នក ហេតុអ្វីមិនចាប់យកភស្តុតាងនៃអំពើអាក្រក់របស់អ្នកទទឹងនឹងព្រះគ្រីស្ទនោះ ដើម្បីរាយការណ៍ និងលាតត្រដាងគេទៅ? តាមរយៈការធ្វើបែបនេះ អ្នកនឹងទទួលបានការពេញចិត្ត និងការគាំទ្រពីរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយសំខាន់បំផុតនោះ ព្រះជាម្ចាស់នឹងនឹកចាំពីអំពើល្អ និងទង្វើដ៏យុត្តិធម៌របស់អ្នក។ ដូច្នេះ ហេតុអ្វីមិនធ្វើបែបនេះទៅ? រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ គួរតែចងចាំការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់នៅក្នុងចិត្តជានិច្ច។ ជម្រះមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទចេញ គឺជាការប្រយុទ្ធដ៏សំខាន់បំផុតនៅក្នុងសមរភូមិប្រឆាំងនឹងសាតាំង។ ប្រសិនបើឈ្នះការប្រយុទ្ធនេះ វានឹងក្លាយជាទីបន្ទាល់របស់អ្នកឈ្នះ។ ការប្រយុទ្ធប្រឆាំងនឹងពួកសាតាំង និងពួកអារក្សកំណាច គឺជាទីបន្ទាល់តាមរយៈបទពិសោធដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គួរតែមាន។ វាគឺជាតថភាពនៃសេចក្ដីពិតដែលអ្នកឈ្នះត្រូវតែមាន។ ព្រះជាម្ចាស់បានប្រទានសេចក្ដីពិតជាច្រើនដល់មនុស្ស បានដឹកនាំអ្នកអស់រយៈពេលជាយូរមកហើយ និងបានផ្គត់ផ្គង់ជាច្រើនដល់អ្នក ក្នុងគោលបំណងឱ្យអ្នកធ្វើបន្ទាល់ និងការពារកិច្ចការរបស់ពួកជំនុំ។ ប៉ុន្តែលទ្ធផលគឺ នៅពេលដែលមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តអំពើអាក្រក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ អ្នកបែរជាកំសាក និងដកខ្លួនថយ ដោយរត់បាតជើងសព្រាតទៅវិញ។ អ្នកគឺជាមនុស្សមិនបានការ។ អ្នកមិនអាចយកឈ្នះពួកសាតាំងបានទេ អ្នកមិនបានធ្វើបន្ទាល់ឡើយ ហើយព្រះជាម្ចាស់ស្អប់ខ្ពើមអ្នក។ នៅក្នុងគ្រាដ៏សំខាន់នេះ អ្នកត្រូវតែក្រោកឈរឡើង ហើយធ្វើសង្គ្រាមប្រឆាំងនឹងពួកសាតាំង លាតត្រដាងអំពើអាក្រក់របស់ពួកទទឹងនឹងព្រះគ្រីស្ទ ថ្កោលទោស និងដាក់បណ្ដាសាពួកគេ ធ្វើឱ្យពួកគេគ្មានកន្លែងលាក់ខ្លួន និងជម្រះពួកគេចេញពីពួកជំនុំ។ មានតែការធ្វើបែបនេះទេ ទើបអាចចាត់ទុកថាជាការទទួលបានជ័យជម្នះលើពួកសាតាំង និងបញ្ចប់វាសនារបស់ពួកគេបាន។ អ្នកគឺជាម្នាក់នៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ជាអ្នកដើរតាមព្រះជាម្ចាស់។ អ្នកមិនអាចខ្លាចបញ្ហាប្រឈមបានឡើយ អ្នកត្រូវតែអនុវត្តស្របតាមគោលការណ៍សេចក្ដីពិត។ នេះហើយគឺជាអត្ថន័យនៃការធ្វើជាអ្នកឈ្នះ។ ប្រសិនបើអ្នកខ្លាចបញ្ហាប្រឈម ហើយធ្វើការសម្រុះសម្រួល ដោយសារតែអ្នកខ្លាចការសងសឹកពីមនុស្សអាក្រក់ ឬពួកទទឹងនឹងព្រះគ្រីស្ទ នោះអ្នកមិនមែនជាអ្នកដើរតាមព្រះជាម្ចាស់ទេ ហើយអ្នកក៏មិនមែនជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែរ។ អ្នកគឺជាមនុស្សមិនបានការ ដែលអន់ជាងអ្នកបម្រើការទៅទៀត។ មនុស្សកំសាកមួយចំនួនអាចនឹងនិយាយថា៖ «ពួកទទឹងនឹងព្រះគ្រីស្ទគួរឱ្យខ្លាចណាស់ ពួកគេអាចធ្វើអ្វីៗគ្រប់យ៉ាងបាន។ ចុះបើពួកគេសងសឹកខ្ញុំ តើគិតយ៉ាងម៉េចទៅ?» នេះគឺជាពាក្យសម្ដីច្របូកច្របល់ហើយ។ ប្រសិនបើអ្នកខ្លាចការសងសឹកពីពួកទទឹងនឹងព្រះគ្រីស្ទ តើសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់នៅឯណាទៅ? តើព្រះជាម្ចាស់មិនបានថែរក្សាអ្នកអស់រយៈពេលជាច្រើនឆ្នាំក្នុងជីវិតរបស់អ្នកទេឬ? តើពួកទទឹងនឹងព្រះគ្រីស្ទមិនស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ដែរទេឬ? ប្រសិនបើព្រះជាម្ចាស់មិនអនុញ្ញាតទេ តើពួកគេអាចធ្វើអ្វីដល់អ្នកបានទៅ? លើសពីនេះទៅទៀត ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទអាក្រក់យ៉ាងណាក៏ដោយ តើពួកគេពិតជាអាចធ្វើអ្វីបានទៅ? តើវាមិនងាយស្រួលពេកទេឬសម្រាប់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ក្នុងការរួបរួមគ្នា លាតត្រដាង និងចាត់ការពួកគេនោះ? ដូច្នេះ ហេតុអ្វីត្រូវខ្លាចពួកទទឹងនឹងព្រះគ្រីស្ទ? មនុស្សបែបនេះគឺជាមនុស្សមិនបានការ ហើយមិនស័ក្ដិសមនឹងដើរតាមព្រះជាម្ចាស់ឡើយ។ ត្រឡប់ទៅផ្ទះវិញទៅ ចិញ្ចឹមកូនៗរបស់អ្នក និងរស់នៅក្នុងជីវិតរបស់អ្នកចុះ។ នៅពេលប្រឈមមុខនឹងពួកទទឹងនឹងព្រះគ្រីស្ទដែលបង្កការរំខានដល់កិច្ចការរបស់ពួកជំនុំ និងធ្វើបាបរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ តើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គួរឆ្លើយតបចំពោះអំពើអាក្រក់របស់ពួកគេយ៉ាងដូចម្ដេច? តើអស់អ្នកដែលដើរតាមព្រះជាម្ចាស់គួរប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនយ៉ាងដូចម្ដេច? តើពួកគេគួរប្រយុទ្ធប្រឆាំងនឹងកម្លាំងរបស់សាតាំង និងពួកទទឹងនឹងព្រះគ្រីស្ទដោយរបៀបណា? ថាតើអ្នកចុះចូល និងស្មោះត្រង់ចំពោះព្រះជាម្ចាស់ ឬឈរអោបដៃមើល ហើយក្បត់ព្រះជាម្ចាស់ នឹងត្រូវបានបើកសម្ដែងយ៉ាងពេញលេញ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទរំខាន ប្រព្រឹត្តអាក្រក់ និងប្រឆាំងនឹងព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនមែនជាអ្នកដែលចុះចូលនឹងព្រះជាម្ចាស់ និងស្មោះត្រង់ចំពោះទ្រង់ទេ នោះអ្នកគឺជាមនុស្សដែលក្បត់ទ្រង់ហើយ។ គ្មានជម្រើសផ្សេងឡើយ។ មនុស្សច្របូកច្របល់មួយចំនួន និងអស់អ្នកដែលខ្វះការញែកដឹង ជ្រើសរើសយកជំហរកណ្ដាល ហើយក្លាយជាអ្នកដែលមិនហ៊ានរើសខាង។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សទាំងនេះខ្វះភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ ហើយគឺជាអ្នកក្បត់ទ្រង់។ មនុស្សច្របូកច្របល់មួយចំនួន ដោយសារតែភាពកំសាករបស់ពួកគេ ពួកគេខ្លាចការធ្វើបាបរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយនៅក្នុងចិត្តរបស់ពួកគេ ពួកគេសួរមិនឈប់ថា៖ «តើខ្ញុំត្រូវធ្វើដូចម្ដេចទៅ?» នេះមិនមែនជាសំណួរដែលអ្នកគួរសួរឡើយ។ តើអ្នកគួរធ្វើអ្វី? (បំពេញភារកិច្ចរបស់យើងរៀងៗខ្លួន លាតត្រដាងអំពើអាក្រក់របស់ពួកទទឹងនឹងព្រះគ្រីស្ទឱ្យបានពេញលេញ ធ្វើឱ្យបងប្អូនប្រុសស្រីរបស់យើងអាចរៀនពីរបៀបអនុវត្តការញែកដឹង និងបដិសេធពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកយើងមិនគួរខ្វល់ខ្វាយពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់យើងឡើយ។ រឿងសំខាន់បំផុតដែលពួកយើងត្រូវគិតគូរ គឺរបៀបបំពេញភារកិច្ចរបស់យើង នៅពេលមនុស្សអាក្រក់រំខានដល់កិច្ចការរបស់ពួកជំនុំ។) ចុះបើវាប៉ះពាល់ដល់គ្រួសាររបស់អ្នកវិញ? (ពួកយើងគួរតែបំពេញភារកិច្ចរបស់យើងដោយមិនស្ទាក់ស្ទើរ។ ពួកយើងមិនគួរបោះបង់ភារកិច្ចរបស់យើង ឬមិនអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់យើង ដោយសារតែមនោសញ្ចេតនាបារម្ភពីសុវត្ថិភាពគ្រួសាររបស់យើងឡើយ។) ត្រូវហើយ។ ជាដំបូង អ្នកត្រូវតែប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់អ្នក ហើយប្រយុទ្ធប្រឆាំងនឹងពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់រហូតដល់ទីបញ្ចប់ ដោយធ្វើឱ្យពួកគេគ្មានកន្លែងឈរនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ប្រសិនបើពួកគេស្ម័គ្រចិត្តធ្វើការដោយកម្លាំង ចូរឱ្យពួកគេធ្វើដូច្នេះស្របតាមបទប្បញ្ញត្តិទៅចុះ និងធ្វើអ្វីក៏ដោយដែលពួកគេអាចធ្វើបាន។ ប្រសិនបើពួកគេមិនស្ម័គ្រចិត្តធ្វើការដោយកម្លាំងទេ នោះមនុស្សគ្រប់គ្នាត្រូវតែរួបរួមគ្នា និងបណ្ដេញពួកគេចេញ ដើម្បីកុំឱ្យពួកគេអាចបង្អាក់ រំខាន ឬបំផ្លាញកិច្ចការរបស់ពួកជំនុំនៅក្នុងដំណាក់របស់ព្រះជាម្ចាស់បាន។ នេះគឺជារឿងដំបូងដែលអ្នកគួរធ្វើ និងជាទីបន្ទាល់ដែលអ្នកគួរប្រកាន់ខ្ជាប់។ លើសពីនេះទៅទៀត អ្នកត្រូវយល់ថា គ្រួសាររបស់អ្នក និងជីវិតរបស់អ្នក សុទ្ធតែស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ហើយសាតាំងមិនហ៊ានធ្វើអ្វីផ្ដេសផ្ដាសឡើយ។ ព្រះជាម្ចាស់បានមានព្រះបន្ទូលថា៖ «បើគ្មានការអនុញ្ញាតរបស់ព្រះជាម្ចាស់ទេ នោះសាតាំងនឹងមានការលំបាកក្នុងការប៉ះពាល់សូម្បីតែទឹកមួយដំណក់ ឬខ្សាច់មួយគ្រាប់នៅលើដី។ បើគ្មានការអនុញ្ញាតរបស់ព្រះជាម្ចាស់ទេ សាតាំងមិនមានសូម្បីតែសេរីភាពក្នុងការរំកិលសូម្បីតែសត្វស្រមោចនៅលើដីផង កុំថាឡើយមនុស្សជាតិ ដែលព្រះជាម្ចាស់បានបង្កើតនោះ»។ តើអ្នកអាចជឿលើព្រះបន្ទូលទាំងនេះដល់កម្រិតណា? ការប្រយុទ្ធប្រឆាំងនឹងពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់ បញ្ចេញឱ្យឃើញពីទំហំនៃសេចក្ដីជំនឿរបស់អ្នក។ ប្រសិនបើអ្នកមានជំនឿពិតប្រាកដលើព្រះជាម្ចាស់ នោះអ្នកមានសេចក្ដីជំនឿពិតប្រាកដហើយ។ ប្រសិនបើអ្នកមានការជឿលើព្រះជាម្ចាស់តែបន្តិចបន្តួច ហើយជំនឿនោះមានភាពស្រពេចស្រពិល និងគ្មានខ្លឹមសារ នោះអ្នកមិនមានសេចក្ដីជំនឿពិតប្រាកដឡើយ។ ប្រសិនបើអ្នកមិនជឿថា ព្រះជាម្ចាស់អាចមានអធិបតេយ្យភាពលើអ្វីៗទាំងអស់នេះ ហើយថាសាតាំងស្ថិតក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ទេ ហើយអ្នកនៅតែខ្លាចពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់ អាចទ្រាំឱ្យពួកគេប្រព្រឹត្តអាក្រក់នៅក្នុងពួកជំនុំ ទ្រាំឱ្យពួកគេរំខាន និងបំផ្លាញកិច្ចការរបស់ពួកជំនុំ ហើយអាចធ្វើការសម្រុះសម្រួលជាមួយសាតាំង ឬអង្វរសុំភាពមេត្តាករុណាពីវាដើម្បីការពារខ្លួនអ្នក ដោយមិនហ៊ានក្រោកឈរឡើង និងប្រយុទ្ធប្រឆាំងនឹងពួកគេ ហើយអ្នកបានក្លាយជាអ្នករត់ចោលជួរ ជាមនុស្សផ្គាប់ចិត្តអ្នកដទៃ និងជាអ្នកឈរមើល នោះអ្នកខ្វះជំនឿពិតប្រាកដលើព្រះជាម្ចាស់ហើយ។ ជំនឿរបស់អ្នកលើព្រះជាម្ចាស់ក្លាយជារឿងដែលត្រូវចោទសួរ ដែលធ្វើឱ្យជំនឿរបស់អ្នកគួរឱ្យអាណិតខ្លាំងណាស់! នៅពេលអ្នកឃើញពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់បង្កការរំខាន និងការបង្អាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ប៉ុន្តែនៅព្រងើយកន្តើយ។ នៅពេលអ្នកក្បត់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងផលប្រយោជន៍នៃរាស្ដ្ររើសតាំងរបស់ទ្រង់ ដើម្បីការពារជីវិតផ្ទាល់ខ្លួនរបស់អ្នក គ្រួសាររបស់អ្នក និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកទាំងអស់ នោះអ្នកក្លាយជាជនក្បត់ ជាយូដាសហើយ។ នេះគឺជារឿងច្បាស់ក្រឡែត។ ពួកយើងឧស្សាហ៍ប្រកបគ្នា និងវែកញែកអំពីពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់ ដោយពិភាក្សាពីរបៀបញែកដឹង និងស្គាល់ពួកគេ ក្នុងគោលបំណងប្រកបគ្នាឱ្យបានច្បាស់លាស់អំពីសេចក្ដីពិត និងផ្ដល់ឱ្យមនុស្សនូវការញែកដឹងប្រឆាំងនឹងមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ ដើម្បីឱ្យពួកគេអាចលាតត្រដាងអ្នកទាំងនោះបាន។ តាមរបៀបនេះ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នឹងលែងត្រូវពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ ឬរំខានទៀតហើយ ហើយពួកគេអាចរំដោះខ្លួនចេញពីឥទ្ធិពល និងចំណងរបស់សាតាំងបាន។ ទោះជាយ៉ាងនេះក្ដី មនុស្សមួយចំនួននៅតែមានទស្សនវិជ្ជាសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍នៅក្នុងចិត្តរបស់ពួកគេដដែល។ ពួកគេមិនព្យាយាមញែកដឹងពីមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទឡើយ ផ្ទុយទៅវិញ ពួកគេដើរតួជាមនុស្សផ្គាប់ចិត្តអ្នកដទៃ។ ពួកគេមិនប្រយុទ្ធប្រឆាំងនឹងពួកទទឹងនឹងព្រះគ្រីស្ទ មិនកំណត់ព្រំដែនឱ្យបានច្បាស់លាស់ជាមួយពួកទទឹងនឹងព្រះគ្រីស្ទឡើយ ហើយជ្រើសរើសយកវិធីសាស្ត្រកណ្ដាលនិយមដែលបន្ធូរបន្ថយ ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេបណ្ដោយឱ្យពួកអារក្សទាំងនេះ ពោលគឺមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ បន្តនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដែលនាំអន្តរាយមកដាក់ខ្លួនដោយការចិញ្ចឹមពួកអារក្ស។ ពួកគេអនុញ្ញាតឱ្យពួកអារក្សទាំងនេះរំខានដល់កិច្ចការរបស់ពួកជំនុំ និងរំខានបងប្អូនប្រុសស្រីមិនឱ្យបំពេញភារកិច្ចរបស់ពួកគេយ៉ាងគឃ្លើន។ តើមនុស្សបែបនេះដើរតួជាអ្វី? ពួកគេក្លាយជាខែលសម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ និងជាអ្នកសមគំនិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ទោះបីជាអ្នកអាចនឹងមិនធ្វើរឿងដូចគ្នានឹងពួកទទឹងនឹងព្រះគ្រីស្ទ ឬប្រព្រឹត្តអំពើអាក្រក់ដូចគ្នាក៏ដោយ ក៏អ្នកមានចំណែកនៅក្នុងអំពើអាក្រក់របស់ពួកគេដែរ ពោលគឺអ្នកត្រូវបានថ្កោលទោសហើយ។ អ្នកអត់ឱន និងផ្ដល់ជម្រកដល់ពួកទទឹងនឹងព្រះគ្រីស្ទ ដោយអនុញ្ញាតឱ្យពួកគេបង្កមហន្តរាយនៅជុំវិញអ្នក ដោយមិនចាត់វិធានការ ឬធ្វើអ្វីសោះ។ តើអ្នកមិនមានចំណែកនៅក្នុងអំពើអាក្រក់របស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬ? នេះហើយជាមូលហេតុដែលអ្នកដឹកនាំក្លែងក្លាយ និងមនុស្សផ្គាប់ចិត្តអ្នកដទៃមួយចំនួន ក្លាយជាអ្នកសមគំនិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ អ្នកណាក៏ដោយដែលឃើញពួកទទឹងនឹងព្រះគ្រីស្ទរំខានដល់កិច្ចការរបស់ពួកជំនុំ ប៉ុន្តែមិនលាតត្រដាងពួកគេ ឬមិនកំណត់ព្រំដែនឱ្យបានច្បាស់លាស់ជាមួយពួកគេទេ នោះក្លាយជាបរិវារ និងជាអ្នកសមគំនិតរបស់ពួកគេហើយ។ ពួកគេខ្វះការចុះចូល និងភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់។ នៅក្នុងពេលវេលាដ៏សំខាន់នៃសមរភូមិរវាងព្រះជាម្ចាស់ និងសាតាំង ពួកគេឈរនៅខាងសាតាំង ការពារពួកទទឹងនឹងព្រះគ្រីស្ទ និងក្បត់ព្រះជាម្ចាស់។ មនុស្សបែបនេះគឺគួរឱ្យស្អប់ខ្ពើមណាស់ចំពោះព្រះជាម្ចាស់។

នៅពេលពួកទទឹងនឹងព្រះគ្រីស្ទជួបប្រទះនឹងការត្រូវបានលួសកាត់ ពួកគេច្រើនតែបង្ហាញការទាស់ទទឹងយ៉ាងខ្លាំង ហើយបន្ទាប់មក ពួកគេចាប់ផ្ដើមព្យាយាមអស់ពីសមត្ថភាពដើម្បីប្រកែកការពារខ្លួនឯង ព្រមទាំងប្រើល្បិចកល និងវោហារសព្ទដើម្បីបំភាន់មនុស្ស។ នេះគឺជារឿងទូទៅណាស់។ ការបង្ហាញចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែលបដិសេធមិនទទួលយកសេចក្ដីពិត លាតត្រដាងទាំងស្រុងនូវធម្មជាតិបែបសាតាំងរបស់ពួកគេ ដែលស្អប់ និងស្អប់ខ្ពើមសេចក្ដីពិត។ ពួកគេគឺជាពូជអម្បូររបស់សាតាំងសុទ្ធសាធ។ មិនថាពួកទទឹងនឹងព្រះគ្រីស្ទធ្វើអ្វីនោះទេ ក៏និស្ស័យ និងសារជាតិរបស់ពួកគេត្រូវបានលាតត្រដាងឱ្យឃើញច្បាស់ដែរ។ ជាពិសេសនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ អ្វីគ្រប់យ៉ាងដែលពួកគេធ្វើ គឺផ្ទុយនឹងសេចក្ដីពិត ត្រូវបានព្រះជាម្ចាស់ថ្កោលទោស ហើយជាអំពើអាក្រក់ដែលទាល់ទទឹងនឹងព្រះជាម្ចាស់ ហើយរឿងទាំងអស់នេះដែលពួកគេធ្វើ បានបញ្ជាក់យ៉ាងពេញលេញថា ពួកទទឹងនឹងព្រះគ្រីស្ទគឺជាពួកសាតាំង និងពួកអារក្សកំណាច។ ហេតុដូច្នេះហើយ នៅពេលនិយាយដល់ការត្រូវបានលួសកាត់ ពួកគេដាច់ខាតមិនទទួលយកវាតាមរបៀបដែលអនុលោមតាម និងស្ម័គ្រចិត្តដោយក្ដីរីករាយឡើយ។ ផ្ទុយទៅវិញ បន្ថែមពីលើការទាស់ទទឹង និងការប្រឆាំង ពួកគេក៏ស្អប់ការលួសកាត់ ស្អប់អស់អ្នកដែលលួសកាត់ពួកគេ ហើយស្អប់អស់អ្នកដែលលាតត្រដាងសារជាតិធម្មជាតិរបស់ពួកគេ និងអ្នកដែលលាតត្រដាងអំពើអាក្រក់របស់ពួកគេផងដែរ។ ពួកទទឹងនឹងព្រះគ្រីស្ទគិតថា អ្នកណាក៏ដោយដែលលាតត្រដាងពួកគេ គឺគ្រាន់តែចង់ធ្វើឱ្យពួកគេលំបាកប៉ុណ្ណោះ ដូច្នេះ ពួកគេប្រកួតប្រជែង ហើយតយុទ្ធនឹងអ្នកណាដែលលាតត្រដាងពួកគេ។ ដោយសារតែធម្មជាតិបែបនេះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេនឹងមិនដែលមានចិត្តល្អចំពោះអ្នកណាដែលលួសកាត់ពួកគេឡើយ ហើយពួកគេក៏មិនអត់ឱន ឬទ្រាំនឹងអ្នកដែលធ្វើបែបនេះដែរ ពួកគេរឹតតែមិនមានអារម្មណ៍ដឹងគុណ ឬសរសើរអ្នកណាដែលធ្វើបែបនេះទៅទៀត។ ផ្ទុយទៅវិញ ប្រសិនបើនរណាម្នាក់លួសកាត់ពួកគេ ហើយធ្វើឱ្យពួកគេបាត់បង់សេចក្ដីថ្លៃថ្នូរ និងមុខមាត់ ពួកគេនឹងលាក់ទុកសេចក្ដីស្អប់ចំពោះបុគ្គលនេះនៅក្នុងចិត្តរបស់ពួកគេ ហើយនឹងចង់រកឱកាសដើម្បីសងសឹកអ្នកទាំងនោះ។ ពួកគេមានសេចក្ដីស្អប់ចំពោះអ្នកដទៃខ្លាំងណាស់! នេះហើយគឺជាអ្វីដែលពួកគេគិត ហើយពួកគេនឹងនិយាយដោយចំហនៅចំពោះមុខអ្នកដទៃថា៖ «ថ្ងៃនេះអ្នកបានលួសកាត់ខ្ញុំ ចាំមើលចុះ ឥឡូវនេះគំនុំរបស់យើងត្រូវបានកត់ត្រាទុកហើយ។ អ្នកដើរផ្លូវរបស់អ្នក ហើយខ្ញុំដើរផ្លូវរបស់ខ្ញុំ ប៉ុន្តែខ្ញុំស្បថថាខ្ញុំនឹងសងសឹកឱ្យបាន! ប្រសិនបើអ្នកសារភាពកំហុសរបស់អ្នកចំពោះខ្ញុំ ឱនក្បាលចំពោះខ្ញុំ ឬលុតជង្គង់អង្វរខ្ញុំ ខ្ញុំនឹងអភ័យទោសឱ្យអ្នក បើមិនដូច្នេះទេ ខ្ញុំនឹងមិនលើកលែងឱ្យដាច់ខាត!» មិនថាពួកទទឹងនឹងព្រះគ្រីស្ទនិយាយ ឬធ្វើអ្វីក៏ដោយ ក៏ពួកគេមិនដែលចាត់ទុកការលួសកាត់ដោយចិត្តស្មោះសររបស់នរណាម្នាក់ ឬជំនួយដ៏ស្មោះសររបស់នរណាម្នាក់ ថាជាការមកដល់នៃសេចក្ដីស្រឡាញ់ និងសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ ពួកគេចាត់ទុកវាថាជាសញ្ញានៃការអាម៉ាស់មុខ និងជាពេលដែលពួកគេត្រូវគេធ្វើឱ្យខ្មាសអៀនបំផុត។ នេះបង្ហាញថា ពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលយកសេចក្ដីពិតទាល់តែសោះ ថានិស្ស័យរបស់ពួកគេគឺជាការស្អប់ខ្ពើម និងស្អប់សេចក្ដីពិត។ តើអ្នករាល់គ្នាធ្លាប់ជួបមនុស្សអាក្រក់ ឬពួកទទឹងនឹងព្រះគ្រីស្ទណា ដែលសងសឹកអ្នកដទៃដោយសារតែពួកគេត្រូវបានលួសកាត់ដែរឬទេ? (ធ្លាប់។) តើពួកគេសងសឹកដោយរបៀបណា? តើមធ្យោបាយសងសឹករបស់ពួកគេគួរឱ្យខ្លាចដែរឬទេ? (មែនហើយ វាគួរឱ្យខ្លាចណាស់។ ខ្ញុំធ្លាប់ជួបអាទទឹងនឹងព្រះគ្រីស្ទម្នាក់ដែលបានប្រព្រឹត្តអំពើអាក្រក់មួយចំនួននៅក្នុងពួកជំនុំ ហើយបន្ទាប់មក ក្រោយពីអ្នកដឹកនាំពួកជំនុំបានលាតត្រដាងឥរិយាបថរបស់គាត់ គាត់ក៏ចាប់ផ្ដើមផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាននៅក្នុងពួកជំនុំ ដោយនិយាយថាអ្នកដឹកនាំម្នាក់នេះមិនបានធ្វើកិច្ចការជាក់ស្ដែងអ្វីទេ ហើយថាអ្នកដឹកនាំម្នាក់នោះនិយាយពាក្យពេចន៍ និងគោលលទ្ធិដើម្បីទាក់ទាញមនុស្សឱ្យមកចំពោះគាត់។ ក្រោយមក នៅពេលពួកយើងទៅលាតត្រដាងអាទទឹងនឹងព្រះគ្រីស្ទនេះ ដំបូងឡើយគាត់អាចបន្លំខ្លួនឯងបាន ប៉ុន្តែនៅពេលពួកយើងបន្តលាតត្រដាងគាត់ គាត់ក៏បានគំរាមកំហែងពួកយើង ដោយនិយាយថា៖ «នៅខាងក្រោយផ្ទះរបស់ខ្ញុំមានប៉ុស្តិ៍ប៉ូលិស ពួកគេឧស្សាហ៍មកផ្ទះរបស់ខ្ញុំ»។ អត្ថន័យរបស់គាត់គឺថា ប្រសិនបើពួកយើងលាតត្រដាងគាត់ម្ដងទៀត គាត់នឹងរាយការណ៍ប្រាប់ប៉ូលិសពីពួកយើង។ ភាពកាចសាហាវរបស់គាត់ត្រូវបានបើកសម្ដែង។) (ខ្ញុំធ្លាប់ជួបប្រទះអាទទឹងនឹងព្រះគ្រីស្ទម្នាក់។ បងស្រីម្នាក់បានសរសេរសំបុត្ររាយការណ៍ពីគាត់ ហើយនៅពេលគាត់បានឃើញសំបុត្រនេះ ស្របពេលនោះក៏មានស្ថានការណ៍គ្រោះថ្នាក់មួយបានកើតឡើងនៅកន្លែងដែលបងស្រីនេះរស់នៅ ដូច្នេះ គាត់ក៏ប្រមូលអ្នករួមការងារសំខាន់ៗទាំងអស់នៃពួកជំនុំ ហើយនិយាយថា៖ «ហេតុអ្វីបានជាស្ថានការណ៍គ្រោះថ្នាក់ស្រាប់តែកើតឡើងនៅកន្លែងដែលបងស្រីនេះរស់នៅ បន្ទាប់ពីនាងបានសរសេរសំបុត្ររាយការណ៍ពីខ្ញុំអ៊ីចឹង? ព្រះជាម្ចាស់ប្រាកដជាមិនធ្វើកិច្ចការឥតប្រយោជន៍ទេ ប្រហែលជាទ្រង់នឹងបើកសម្ដែងនរណាម្នាក់ហើយ!» បន្ទាប់មក អាទទឹងនឹងព្រះគ្រីស្ទនេះបាននិយាយរឿងអុជអាលមួយចំនួន ដែលនាំឱ្យមនុស្សគ្រប់គ្នាចោទប្រកាន់បងស្រីនោះ ដោយជឿថានាងមានបញ្ហា។ នៅទីបញ្ចប់ បងស្រីនេះត្រូវបានដកហូតតំណែង និងបញ្ជូនចេញទៅ ហើយសំបុត្ររបស់នាងត្រូវបានគេទុកចោលមួយឡែក មិនត្រូវបានដោះស្រាយឡើយ។ ក្រោយមក ពួកយើងបានប្រៀបធៀបអ្វីដែលអាទទឹងនឹងព្រះគ្រីស្ទនោះបាននិយាយតាំងពីដើមរហូតដល់ចប់ ហើយបានរកឃើញថាគាត់បាននិយាយរឿងផ្សេងៗគ្នាប្រាប់ពួកយើងម្នាក់ៗ។ ពួកយើងបានឃើញថា គាត់ពិតជាអាក្រក់ និងបោកបញ្ឆោតយ៉ាងខ្លាំង។ នៅទីបំផុត ពួកយើងបានវែកញែកពីគាត់តាមរយៈការប្រកបគ្នា ហើយបញ្ហានេះត្រូវបានដោះស្រាយយ៉ាងយុត្តិធម៌។) ឥឡូវនេះ វាត្រូវបានបញ្ជាក់ហើយថា ពួកទទឹងនឹងព្រះគ្រីស្ទទាំងអស់សុទ្ធតែជាមនុស្សអាក្រក់ ហើយដរាបណាមនុស្សអាក្រក់ក្ដោបក្ដាប់អំណាច ពួកគេទាំងអស់សុទ្ធតែជាពួកទទឹងនឹងព្រះគ្រីស្ទ។

នៅពេលពួកទទឹងនឹងព្រះគ្រីស្ទកំពុងបង្កការរំខាននៅក្នុងពួកជំនុំ តើវាជារឿងល្អ ឬក៏ជារឿងអាក្រក់? (វាជារឿងអាក្រក់។) តើវាអាក្រក់តាមរបៀបណា? តើព្រះជាម្ចាស់បានប្រព្រឹត្តកំហុសឬ? តើព្រះជាម្ចាស់មិនបានតាមទតមើលឱ្យដិតដល់ ហើយបណ្ដោយឱ្យពួកទទឹងនឹងព្រះគ្រីស្ទជ្រៀតចូលក្នុងដំណាក់របស់ទ្រង់ឬ? (មិនមែនទេ។) ចុះតើមានរឿងអ្វីកំពុងកើតឡើងទៅ? (ព្រះជាម្ចាស់អនុញ្ញាតឱ្យពួកទទឹងនឹងព្រះគ្រីស្ទជ្រៀតចូលក្នុងពួកជំនុំ ដើម្បីឱ្យពួកយើងរីកចម្រើនក្នុងកាញែកដឹង រៀនពីរបៀបមើលធ្លុះដល់សារជាតិធម្មជាតិរបស់ពួកគេ មិនបណ្ដោយឱ្យសាតាំងបោកបញ្ឆោតពួកយើងម្ដងទៀតជាដាច់ខាត ហើយអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ពួកយើងថ្វាយព្រះជាម្ចាស់។ នេះគឺជាសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់សម្រាប់ពួកយើង។) ពួកយើងតែងតែនិយាយអំពីថាតើសាតាំងទុច្ចរិត កាចសាហាវ និងព្យាបាទប៉ុនណា ថាសាតាំងស្អប់ខ្ពើម និងស្អប់សេចក្ដីពិត ប៉ុន្តែតើអ្នកអាចមើលឃើញរឿងនេះដែរឬទេ? តើអ្នកអាចមើលឃើញអ្វីដែលសាតាំងធ្វើនៅក្នុងពិភពខាងវិញ្ញាណដែរឬទេ? របៀបដែលវានិយាយ និងប្រព្រឹត្ត អាកប្បកិរិយារបស់វាយ៉ាងណាចំពោះសេចក្ដីពិត និងព្រះជាម្ចាស់ សេចក្ដីទុច្ចរិតរបស់វាស្ថិតនៅត្រង់ណា អ្នកមិនអាចមើលឃើញរឿងទាំងនេះណាមួយឡើយ។ ដូច្នេះ មិនថាពួកយើងនិយាយថាសាតាំងទុច្ចរិត ថាវាទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយថាវាស្អប់ខ្ពើមសេចក្ដីពិតយ៉ាងណាក៏ដោយ ក៏នៅក្នុងគំនិតរបស់អ្នក នេះគ្រាន់តែជាសេចក្ដីថ្លែងមួយប៉ុណ្ណោះ។ វាមិនមានរូបភាពពិតប្រាកដចំពោះរឿងនេះឡើយ។ វាគ្មានខ្លឹមសារពេក ហើយវាមិនជាក់ស្ដែងទេ។ វាមិនអាចបម្រើជាឯកសារយោងជាក់ស្ដែងបានឡើយ។ ប៉ុន្តែនៅពេលនរណាម្នាក់បានទាក់ទងជាមួយអាទទឹងនឹងព្រះគ្រីស្ទ គេមើលឃើញនិស្ស័យទុច្ចរិត កាចសាហាវរបស់សាតាំង និងសារជាតិរបស់វាក្នុងការស្អប់ខ្ពើមសេចក្ដីពិតកាន់តែច្បាស់ឡើងបន្តិច ហើយការយល់ដឹងរបស់ពួកគេអំពីសាតាំងគឺកាន់តែស៊ីជម្រៅ និងជាក់ស្ដែងបន្តិច។ បើគ្មានតួអង្គ និងឧទាហរណ៍ពិតប្រាកដទាំងនេះសម្រាប់ឱ្យមនុស្សទាក់ទង និងមើលឃើញទេ នោះអ្វីដែលហៅថាការយល់ដឹងរបស់ពួកគេអំពីសេចក្ដីពិត នឹងមានភាពមិនច្បាស់លាស់ គ្មានខ្លឹមសារ និងមិនជាក់ស្ដែងឡើយ។ ប៉ុន្តែនៅពេលមនុស្សទាក់ទងយ៉ាងពិតប្រាកដជាមួយពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់ទាំងនេះ ពួកគេអាចមើលឃើញពីរបៀបដែលអ្នកទាំងនោះប្រព្រឹត្តសេចក្ដីអាក្រក់ និងទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយពួកគេអាចកំណត់អត្តសញ្ញាណសារជាតិធម្មជាតិរបស់សាតាំងបាន។ ពួកគេមើលឃើញថា មនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ គឺជាសាតាំងដែលចាប់ជាតិមកវិញ ថាពួកគេគឺជាពួកសាតាំងរស់ ជាពួកអារក្សរស់។ ការទាក់ទងជាមួយពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់ អាចមានឥទ្ធិពលបែបនេះ។ នៅពេលសាតាំងចាប់ជាតិមកវិញជាមនុស្សអាក្រក់ ឬអាទទឹងនឹងព្រះគ្រីស្ទ សមត្ថភាពនៃរូបកាយសាច់ឈាមរបស់វាមានត្រឹមតែប៉ុណ្ណឹងទេ ប៉ុន្តែវានៅតែអាចធ្វើរឿងអាក្រក់ជាច្រើន បង្កបញ្ហាជាច្រើន ហើយពិតជាទុច្ចរិត និងពិសពុលយ៉ាងខ្លាំងនៅក្នុងអំពើរបស់វា។ ហេតុដូច្នេះហើយ សេចក្ដីអាក្រក់ដែលសាតាំងដែលនៅក្នុងពិភពខាងវិញ្ញាណធ្វើ ត្រូវតែធំធេងជាងសេចក្ដីអាក្រក់ដែលមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទទាំងអស់ដែលរស់នៅក្នុងសាច់ឈាមបានធ្វើរួមបញ្ចូលគ្នា ដល់ទៅមួយរយ ឬមួយពាន់ដង។ ដូច្នេះ មេរៀនដែលមនុស្សរៀនសូត្រតាមរយៈការទាក់ទងជាមួយមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ គឺជាជំនួយដ៏ធំធេងដល់ពួកគេក្នុងការអភិវឌ្ឍការញែកដឹង និងការមើលឃើញមុខមាត់របស់សាតាំងយ៉ាងច្បាស់។ រឿងទាំងនេះអាចឱ្យមនុស្សរៀនញែកដឹងថា តើអ្វីជាអ្វីៗដែលវិជ្ជមាន និងអ្វីជាអ្វីៗដែលអវិជ្ជមាន អ្វីដែលព្រះជាម្ចាស់ស្អប់ខ្ពើម និងអ្វីដែលទ្រង់គាប់ព្រះហឫទ័យ អ្វីជាសេចក្ដីពិត និងអ្វីជាទស្សនៈខុសទំនង អ្វីជាយុត្តិធម៌ និងអ្វីជាសេចក្ដីទុច្ចរិត តើព្រះជាម្ចាស់ស្អប់អ្វីឱ្យប្រាកដ និងទ្រង់ស្រឡាញ់អ្វីឱ្យប្រាកដ ហើយតើមនុស្សប្រភេទណាដែលព្រះជាម្ចាស់បដិសេធ និងជម្រុះចោល ហើយមនុស្សប្រភេទណាដែលទ្រង់សព្វព្រះហឫទ័យ និងឈ្នះបានមកវិញ។ វាគ្មានប្រយោជន៍ទេក្នុងការព្យាយាមយល់ពីសំណួរទាំងនេះតាមរយៈគោលលទ្ធិតែមួយមុខនោះ។ មនុស្សម្នាក់ត្រូវតែឆ្លងកាត់រឿងជាច្រើន ជាពិសេសការបំភាន់ និងការរំខានរបស់មនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ។ លុះត្រាតែមនុស្សម្នាក់មានការញែកដឹងពិតប្រាកដ ទើបគេអាចយល់ពីសេចក្ដីពិតដ៏ច្រើនទាំងនេះ ហើយឈានទៅដល់ការយល់ដឹងកាន់តែស៊ីជម្រៅ និងកាន់តែជាក់ស្ដែងអំពីអ្វីដែលព្រះជាម្ចាស់តម្រូវ និងអ្វីដែលទ្រង់ចង់ឈ្នះបានមកវិញ។ តើនេះមិននាំឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេឬ? តើវាមិនអាចធ្វើឱ្យអ្នកកាន់តែប្រាកដថា ព្រះជាម្ចាស់គឺជាសេចក្ដីពិត និងជាអង្គដែលគួរឱ្យស្រឡាញ់បំផុតទេឬ? (អាចមែន។) ព្រះជាម្ចាស់ឱ្យមនុស្សរៀនសូត្រមេរៀន និងអភិវឌ្ឍការញែកដឹងនៅក្នុងអំឡុងពេលនៃការឆ្លងកាត់រឿងរ៉ាវនានា ហើយទ្រង់ក៏ប្រាកដជាកំពុងបណ្ដុះបណ្ដាលមនុស្សផងដែរ ខណៈពេលដែលទ្រង់ក៏កំពុងបើកសម្ដែងមនុស្សគ្រប់ប្រភេទផងដែរ។ នៅពេលមនុស្សមួយចំនួនជួបប្រទះនឹងមនុស្សអាក្រក់ ឬអាទទឹងនឹងព្រះគ្រីស្ទ ពួកគេមិនហ៊ានលាតត្រដាង ឬកំណត់អត្តសញ្ញាណអ្នកទាំងនោះឡើយ ហើយពួកគេក៏មិនហ៊ានទាក់ទងជាមួយអ្នកទាំងនោះដែរ។ ពួកគេភ័យខ្លាច ហើយគ្រាន់តែព្យាយាមគេចចេញពីអ្នកទាំងនោះ ហាក់ដូចជាពួកគេបានឃើញសត្វពស់ពិសអ៊ីចឹង។ មនុស្សបែបនេះគឺកំសាកពេកមិនអាចរៀនសូត្រមេរៀនបានឡើយ ហើយពួកគេនឹងមិនអភិវឌ្ឍការញែកដឹងនោះទេ។ មនុស្សមួយចំនួនដែលជួបប្រទះនឹងមនុស្សអាក្រក់ ឬអាទទឹងនឹងព្រះគ្រីស្ទ មិនយកចិត្តទុកដាក់ក្នុងការរៀនសូត្រមេរៀន ឬទទួលបានការញែកដឹងឡើយ។ ពួកគេបណ្ដោយឱ្យភាពឆាប់ច្រឡោតនាំមុខក្នុងការប្រព្រឹត្តចំពោះអ្នកទាំងនោះ ហើយនៅពេលដែលដល់ពេលត្រូវលាតត្រដាង និងកំណត់អត្តសញ្ញាណអាទទឹងនឹងព្រះគ្រីស្ទ ពួកគេមិនអាចមានប្រយោជន៍ ឬធ្វើអ្វីដែលជាក់ស្ដែងបានឡើយ។ មនុស្សមួយចំនួនឃើញអាទទឹងនឹងព្រះគ្រីស្ទធ្វើសេចក្ដីអាក្រក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយពួកគេមានអារម្មណ៍ស្អប់ខ្ពើមរឿងនេះនៅក្នុងចិត្ត ប៉ុន្តែពួកគេមានអារម្មណ៍ថា ពួកគេមិនអាចធ្វើអ្វីបានទាល់តែសោះចំពោះរឿងនេះ ថាពួកគេទាល់តម្រិះហើយ។ ជាលទ្ធផល ពួកគេត្រូវបានអាទទឹងនឹងព្រះគ្រីស្ទនោះលេងសើចតាមតែអំពើចិត្ត ហើយពួកគេបន្តទ្រាំនឹងរឿងនេះ ព្រមទាំងបណ្ដោយតាមវា។ ពួកគេបណ្ដោយឱ្យអាទទឹងនឹងព្រះគ្រីស្ទនោះប្រព្រឹត្តយ៉ាងគឃ្លើន និងរំខានដល់កិច្ចការនៃពួកជំនុំ ហើយពួកគេមិនរាយការណ៍ ឬលាតត្រដាងអាទទឹងនឹងព្រះគ្រីស្ទនោះឡើយ។ ពួកគេបានបរាជ័យក្នុងការទទួលខុសត្រូវ និងភារកិច្ចរបស់ពួកគេក្នុងនាមជាមនុស្ស។ សរុបមក នៅពេលមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទបង្កការបំផ្លិចបំផ្លាញ និងធ្វើតាមតែចិត្តចង់ ការណ៍នេះបើកសម្ដែងមនុស្សគ្រប់ប្រភេទ ហើយជាការពិតណាស់ វាក៏បម្រើជាការបណ្ដុះបណ្ដាលដល់អស់អ្នកដែលដេញតាមសេចក្ដីពិត និងមានស្មារតីយុត្តិធម៌ផងដែរ ដោយអាចឱ្យពួកគេរីកចម្រើនក្នុងការញែកដឹង និងការយល់ដឹង រៀនសូត្រអ្វីមួយ និងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ពីរឿងនេះ។ តើបំណងព្រះហឫទ័យមួយណាខ្លះរបស់ព្រះជាម្ចាស់ដែលពួកគេបានយល់? ពួកគេត្រូវបានធ្វើឱ្យមើលឃើញថា ព្រះជាម្ចាស់មិនសង្គ្រោះពួកទទឹងនឹងព្រះគ្រីស្ទទេ ប៉ុន្តែគ្រាន់តែប្រើពួកគេឱ្យបម្រើការប៉ុណ្ណោះ ហើយថានៅពេលពួកទទឹងនឹងព្រះគ្រីស្ទបានបម្រើការរួចរាល់ ព្រះជាម្ចាស់បើកសម្ដែង និងជម្រុះពួកគេចោល ហើយនៅទីបំផុត ទ្រង់ដាក់ទោសពួកគេ ដ្បិតពួកគេគឺជាមនុស្សអាក្រក់ និងគឺជាកម្មសិទ្ធិសាតាំង។ អស់អ្នកដែលព្រះជាម្ចាស់សង្គ្រោះ គឺជាក្រុមមនុស្សដែលទោះបីជាពួកគេមាននិស្ស័យពុករលួយក៏ដោយ ក៏ពួកគេស្រឡាញ់អ្វីៗដែលវិជ្ជមាន និងទទួលស្គាល់ថាព្រះជាម្ចាស់គឺជាសេចក្ដីពិត ហើយចុះចូលនឹងអធិបតេយ្យភាព និងការរៀបចំរបស់ទ្រង់ ហើយជាអ្នកដែលទោះបីជាបានប្រព្រឹត្តអំពើរំលងក៏ដោយ ក៏អាចប្រែចិត្តពិតប្រាកដបានដែរ។ មនុស្សទាំងនេះអាចទទួលយកការត្រូវបានលួសកាត់ ការត្រូវបានជំនុំជម្រះ និងវាយផ្ចាល ហើយលើសពីនេះទៅទៀត ពួកគេអាចប្រព្រឹត្តចំពោះវាបានយ៉ាងត្រឹមត្រូវ នៅពេលអ្នកដទៃលាតត្រដាងពួកគេ ឬចង្អុលបង្ហាញពីបញ្ហារបស់ពួកគេ។ អស់អ្នកដែលមិនថាព្រះជាម្ចាស់បំពេញកិច្ចការយ៉ាងណានោះទេក៏អាចទទួលយក និងចុះចូលចំពោះវា ហើយរៀនសូត្រអ្វីមួយពីវាបាន នោះគឺជាក្រុមមនុស្សដែលដើរតាមព្រះជាម្ចាស់យ៉ាងពិតប្រាកដ ដកបទពិសោធកិច្ចការរបស់ទ្រង់ ហើយត្រូវឈ្នះបានមកវិញដោយទ្រង់។

នេះគឺជាការបញ្ចប់នៃការប្រកបគ្នារបស់យើងអំពីការបង្ហាញចេញនៃរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះការត្រូវបានលួសកាត់។ ពេលក្រោយ អ្នករាល់គ្នាអាចស្វែងរកឧទាហរណ៍មួយចំនួនដែលអ្នករាល់គ្នាបានឃើញ ឬឆ្លងកាត់ដោយផ្ទាល់ ហើយវែកញែក និងប្រកបគ្នាអំពីឧទាហរណ៍ទាំងនោះដោយផ្អែកលើសារជាតិរបស់វា ដើម្បីឱ្យបងប្អូនប្រុសស្រីអាចទទួលបានការញែកដឹង។ តើគោលដៅនៃការដែលពួកគេទទួលបានការញែកដឹងគឺជាអ្វី? វាគឺដើម្បីអាចឱ្យមនុស្សកាន់តែច្រើនបដិសេធពួកទទឹងនឹងព្រះគ្រីស្ទ ដើម្បីរារាំង និងរឹតត្បិតអំពើអាក្រក់របស់ពួកគេនៅក្នុងពួកជំនុំ និងទប់ស្កាត់ពួកគេមិនឱ្យបង្កការបង្អាក់ និងការរំខាននៅក្នុងពួកជំនុំ និងកន្លែងសំខាន់ៗដែលមនុស្សបំពេញភារកិច្ច ឬបង្កការខាតបង់ណាមួយដល់កិច្ចការនៃពួកជំនុំ។ នេះត្រូវបានហៅថា ការដាក់ខ្នោះពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់។ ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទភាគច្រើនមិនបានវិនិច្ឆ័យព្រះជាម្ចាស់ជាសាធារណៈ ឬទាស់ទទឹងនឹងព្រះជាម្ចាស់នៅក្នុងពួកជំនុំក៏ដោយ ក៏ពួកគេលួចប្រព្រឹត្តសេចក្ដីអាក្រក់យ៉ាងច្រើនដោយសម្ងាត់ដែរ។ ពួកគេរំខានដល់ជីវិតពួកជំនុំ ហើយពួកគេរារាំង និងរំខានដល់អ្នកដឹកនាំ និងអ្នកធ្វើការដែលកំពុងប្រកបគ្នាអំពីសេចក្ដីពិត និងប្រព្រឹត្តស្របតាមគោលការណ៍។ ពួកគេនិយាយពាក្យសម្ដីដោយមិនគិត និងធ្វើការវិនិច្ឆ័យតាមតែអំពើចិត្តអំពីកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ពួកគេថែមទាំងថ្កោលទោសអ្នកដឹកនាំ និងអ្នកធ្វើការ បំភាន់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ និងបង្កការរំខានដល់កិច្ចការនៃពួកជំនុំទៀតផង ដែលប៉ះពាល់ដល់លទ្ធផលនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ក្នុងការបំពេញភារកិច្ចរបស់ពួកគេ។ នេះគឺជាសេចក្ដីអាក្រក់ដ៏ធំធេងនៃការរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់។ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទាំងអស់គួរតែដឹងថា សេចក្ដីអាក្រក់ដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ គឺជាសេចក្ដីអាក្រក់ដ៏ធំធេង ជាសេចក្ដីអាក្រក់ដ៏គួរឱ្យស្អប់ខ្ពើមដែលហួសប្រោសលោះបាន។ ហេតុដូច្នេះហើយ ពួកទទឹងនឹងព្រះគ្រីស្ទតែងតែជាមុខសញ្ញានៃការដាក់ខ្នោះ និងការរឹតត្បិតនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ពួកទទឹងនឹងព្រះគ្រីស្ទត្រូវតែត្រូវបានបណ្ដេញចេញពីពួកជំនុំ នេះគឺស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានអនុញ្ញាតឱ្យធ្វើតាមតែចិត្តចង់ និងតាមអំពើចិត្តនៅក្នុងពួកជំនុំ ឱ្យស្រែកពាក្យស្លាក និងអំណះអំណាងណាមួយដែលពួកគេចង់ធ្វើដើម្បីគ្រប់គ្រង និងគំរាមកំហែង ឬបំភាន់ និងដឹកនាំបងប្អូនប្រុសស្រីទៅខុសផ្លូវ ហើយអ្នកដឹកនាំ និងអ្នកធ្វើការធ្វើមិនអើពើចំពោះរឿងនេះ និងមិនចាត់វិធានការ ហើយមិនហ៊ានលាតត្រដាង ឬរឹតត្បិតពួកទទឹងនឹងព្រះគ្រីស្ទដោយសារតែខ្លាចប្រមាថដល់ពួកគេ ហើយរឿងនេះបណ្ដាលឱ្យបងប្អូនប្រុសស្រីនៃពួកជំនុំនោះត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទលេងសើច និងរំខានតាមតែអំពើចិត្ត នោះអ្នកដឹកនាំនៃពួកជំនុំនោះគឺជាមនុស្សផ្គាប់ចិត្តអ្នកដទៃ ពួកគេគឺជាសំរាមដែលគួរតែត្រូវបានជម្រុះចោល។ ប្រសិនបើអ្នកដឹកនាំនៃពួកជំនុំមានការញែកដឹងអំពីពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់ ហើយពួកគេអាចឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ក្រោកឈរឡើង និងលាតត្រដាងអ្នកទាំងនោះ និងបោសសម្អាតពួកអារក្សចេញ ដើម្បីការពារកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ នោះការណ៍នេះនឹងធ្វើឱ្យពួកអារក្ស និងសាតាំងអាម៉ាស់ ហើយវាក៏នឹងបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ផងដែរ។ អ្នកដឹកនាំនៃពួកជំនុំនេះ គឺជាអ្នកដឹកនាំដែលត្រូវតាមស្ដង់ដា និងមានតថភាពនៃសេចក្ដីពិត។ ប្រសិនបើពួកជំនុំមួយកំពុងរងទុក្ខពីការរំខានរបស់អាទទឹងនឹងព្រះគ្រីស្ទ ហើយបន្ទាប់ពីត្រូវបានកំណត់អត្តសញ្ញាណ និងបដិសេធដោយបងប្អូនប្រុសស្រី អាទទឹងនឹងព្រះគ្រីស្ទនោះសងសឹក ជិះជាន់ និងថ្កោលទោសបងប្អូនប្រុសស្រីយ៉ាងឆ្កួតលីលា ប្រសិនបើអ្នកដឹកនាំពួកជំនុំមិនធ្វើអ្វីសោះ ធ្វើមិនដឹងមិនឮ និងព្យាយាមមិនប្រមាថដល់អ្នកណា នោះអ្នកដឹកនាំទាំងនោះគឺជាអ្នកដឹកនាំក្លែងក្លាយហើយ។ ពួកគេគឺជាសំរាម ហើយគួរតែត្រូវបានជម្រុះចោល។ ក្នុងនាមជាអ្នកដឹកនាំពួកជំនុំម្នាក់ ប្រសិនបើគេមិនអាចប្រើសេចក្ដីពិតដើម្បីដោះស្រាយបញ្ហាបានទេ ប្រសិនបើគេមិនអាចកំណត់អត្តសញ្ញាណ ដាក់កំហិត និងចាត់ការពួកទទឹងនឹងព្រះគ្រីស្ទបានទេ ប្រសិនបើពួកគេបណ្ដោយឱ្យពួកទទឹងនឹងព្រះគ្រីស្ទធ្វើតាមតែចិត្តចង់ដោយសេរីនៅក្នុងពួកជំនុំ ឱ្យបង្កព្យុះភ្លៀង ហើយប្រសិនបើពួកគេមិនអាចការពាររាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ពីការត្រូវបានបំភាន់ មិនអាចការពាររាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដើម្បីឱ្យពួកគេអាចបំពេញភារកិច្ចរបស់ខ្លួនបានជាប្រក្រតីទេ ហើយលើសពីនេះទៅទៀត មិនអាចរក្សាវឌ្ឍនភាពជាប្រក្រតីនៃកិច្ចការពួកជំនុំបានទេ នោះអ្នកដឹកនាំនោះគឺជាសំរាម ហើយគួរតែត្រូវបានជម្រុះចោល។ ប្រសិនបើអ្នកដឹកនាំនៃពួកជំនុំមួយខ្លាចក្នុងការលាតត្រដាង លួសកាត់ ដាក់កំហិត និងចាត់វិធានការប្រឆាំងនឹងអាទទឹងនឹងព្រះគ្រីស្ទ ដោយសារតែអាទទឹងនឹងព្រះគ្រីស្ទនោះកាចសាហាវ និងឃោរឃៅ ហើយហេតុនេះ ក៏បណ្ដោយឱ្យអាទទឹងនឹងព្រះគ្រីស្ទនោះបង្កព្យុះភ្លៀងនៅក្នុងពួកជំនុំ ក្លាយជាជនផ្ដាច់ការ ធ្វើអ្វីក៏ដោយតាមតែចិត្តចង់ និងធ្វើឱ្យកិច្ចការភាគច្រើននៃពួកជំនុំគាំងដំណើរការ ធ្វើឱ្យវាជាប់គាំង នោះអ្នកដឹកនាំនៃពួកជំនុំនេះក៏ជាសំរាម ហើយគួរតែត្រូវបានជម្រុះចោលដែរ។ ប្រសិនបើ ដោយសារតែពួកគេខ្លាចការសងសឹក អ្នកដឹកនាំនៃពួកជំនុំមួយមិនដែលមានភាពក្លាហានក្នុងការលាតត្រដាងអាទទឹងនឹងព្រះគ្រីស្ទ ហើយមិនដែលព្យាយាមទប់ស្កាត់អំពើអាក្រក់របស់អាទទឹងនឹងព្រះគ្រីស្ទនោះទេ ដែលនាំឱ្យមានការរារាំង ការរំខាន និងការខូចខាតយ៉ាងធំធេងដល់ជីវិតពួកជំនុំ និងដល់ការចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រី នោះអ្នកដឹកនាំនៃពួកជំនុំនេះក៏ជាសំរាម ហើយគួរតែត្រូវបានជម្រុះចោលដែរ។ តើអ្នករាល់គ្នានឹងគាំទ្រការបន្តដឹកនាំរបស់មនុស្សបែបនេះដែរឬទេ? (មិនគាំទ្រទេ។) ដូច្នេះ តើអ្នករាល់គ្នាគួរធ្វើដូចម្ដេចនៅពេលអ្នករាល់គ្នាជួបប្រទះនឹងអ្នកដឹកនាំបែបនេះ? អ្នកគួរតែសួរពួកគេថា៖ «ពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តសេចក្ដីអាក្រក់ដ៏ធំធេងបែបនេះ ពួកគេបង្កព្យុះភ្លៀងនៅក្នុងពួកជំនុំ ពួកគេកំពុងព្យាយាមចូលក្ដោបក្ដាប់ តើអ្នកអាចទប់ស្កាត់ពួកគេបានដែរឬទេ? តើអ្នកមានភាពក្លាហានក្នុងការលាតត្រដាងពួកគេដែរឬទេ? ប្រសិនបើអ្នកមិនហ៊ានចាត់វិធានការប្រឆាំងនឹងពួកគេទេ អ្នកគួរតែលាលែងពីតំណែងទៅ។ អ្នកគួរតែចុះចេញពីតំណែងដោយមិនបង្អង់យូរឡើយ។ ប្រសិនបើអ្នកការពារផលប្រយោជន៍ខាងសាច់ឈាមរបស់អ្នកផ្ទាល់ ហើយប្រគល់បងប្អូនប្រុសស្រីទៅឱ្យពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់ ដោយសារតែខ្លាចពួកទទឹងនឹងព្រះគ្រីស្ទ នោះអ្នកគួរតែត្រូវបណ្ដាសាហើយ។ អ្នកមិនស័ក្ដិសមធ្វើជាអ្នកដឹកនាំទេ អ្នកគឺជាសំរាម អ្នកគឺជាមនុស្សស្លាប់!» អ្នកដឹកនាំក្លែងក្លាយបែបនេះគួរតែត្រូវបានលាតត្រដាង និងដកហូតតំណែង។ ពួកគេមិនធ្វើកិច្ចការជាក់ស្ដែងទេ។ ពេលប្រឈមមុខនឹងមនុស្សអាក្រក់ ពួកគេមិនការពារបងប្អូនប្រុសស្រីឡើយ ប៉ុន្តែបែរជាលុតជង្គង់ចំពោះមនុស្សអាក្រក់ និងធ្វើសម្បទានដល់មនុស្សអាក្រក់ទាំងនោះ ហើយអង្វរសុំសេចក្ដីករុណា ដោយអូសបន្លាយអត្ថិភាពដ៏គួរឱ្យអាម៉ាស់។ អ្នកដឹកនាំបែបនេះគឺជាសំរាម។ ពួកគេគឺជាពួកក្បត់ ហើយពួកគេគួរតែត្រូវបានបដិសេធ។

បន្ទាប់មក យើងនឹងប្រកបគ្នាអំពីចំណុចមួយទៀត នោះគឺ របៀបដែលអាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះអនាគត និងវាសនារបស់ពួកគេ ត្រូវបានលាតត្រដាងនៅពេលពួកគេត្រូវបានលួសកាត់។ ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនដែលធ្វើការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ តាំងចិត្តដោយស្ងៀមស្ងាត់ក្នុងការប្រព្រឹត្តយ៉ាងប្រុងប្រយ័ត្ន ដើម្បីចៀសវាងការធ្វើខុស ការត្រូវបានលួសកាត់ ការធ្វើឱ្យខាងលើខឹង ឬការត្រូវបានអ្នកដឹកនាំរបស់ពួកគេចាប់បានពេលកំពុងធ្វើរឿងអាក្រក់ ហើយពួកគេប្រាកដថាធ្វើឱ្យអ្នកដទៃឃើញនៅពេលពួកគេធ្វើរឿងល្អ។ ក៏ប៉ុន្តែ មិនថាពួកគេប្រុងប្រយ័ត្នយ៉ាងណាក៏ដោយ ដោយសារតែការពិតដែលថា ការជំរុញចិត្ត និងផ្លូវដែលពួកគេដើរគឺមិនត្រឹមត្រូវ ហើយដោយសារពួកគេនិយាយ និងប្រព្រឹត្តដើម្បីតែកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ ហើយមិនដែលស្វែងរកសេចក្ដីពិត ពួកគេឧស្សាហ៍បំពានគោលការណ៍ បង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ ធ្វើជាអ្នកបម្រើសាតាំង ហើយថែមទាំងឧស្សាហ៍ប្រព្រឹត្តអំពើរំលងជាច្រើនទៀតផង។ វាជារឿងទូទៅ និងជារឿងធម្មតាណាស់សម្រាប់មនុស្សបែបនេះ ក្នុងការឧស្សាហ៍បំពានគោលការណ៍ និងប្រព្រឹត្តអំពើរំលង។ ដូច្នេះ ជាការពិតណាស់ វាពិតជាលំបាកណាស់សម្រាប់ពួកគេក្នុងការចៀសវាងការត្រូវបានលួសកាត់។ ពួកគេបានឃើញថា ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនត្រូវបានបើកសម្ដែង និងជម្រុះចោល ដោយសារតែអ្នកទាំងនោះត្រូវបានលួសកាត់យ៉ាងតឹងរ៉ឹង។ ពួកគេបានឃើញរឿងទាំងនេះដោយផ្ទាល់ភ្នែក។ ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តយ៉ាងប្រុងប្រយ័ត្នម្ល៉េះ? ហេតុផលមួយដែលប្រាកដនោះគឺថា ពួកគេខ្លាចត្រូវបានបើកសម្ដែង និងជម្រុះចោល។ ពួកគេគិតថា៖ «ខ្ញុំត្រូវតែប្រុងប្រយ័ត្ន យ៉ាងណាមិញ “ការប្រុងប្រយ័ត្នគឺជាប្រភពនៃសុវត្ថិភាព” ហើយ “មនុស្សល្អ ទើបមានជីវិតសុខសាន្ត”។ ខ្ញុំត្រូវតែធ្វើតាមគោលការណ៍ទាំងនេះ ហើយរំឭកខ្លួនឯងគ្រប់ពេលវេលាដើម្បីចៀសវាងការធ្វើខុស ឬការធ្លាក់ក្នុងបញ្ហា ហើយខ្ញុំត្រូវតែសង្កត់សេចក្ដីពុករលួយ និងចេតនារបស់ខ្ញុំ ហើយមិនត្រូវឱ្យអ្នកណាឃើញឡើយ។ ដរាបណាខ្ញុំមិនធ្វើខុស ហើយអាចតស៊ូរហូតដល់ទីបញ្ចប់ ខ្ញុំនឹងទទួលបានព្រះពរ គេចផុតពីមហន្តរាយ ហើយខ្ញុំនឹងជោគជ័យនៅក្នុងជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់!» ពួកគេឧស្សាហ៍ជំរុញខ្លួនឯង លើកទឹកចិត្ត និងជំរុញទឹកចិត្តខ្លួនឯងតាមរបៀបនេះ។ នៅក្នុងជម្រៅចិត្ត ពួកគេជឿថា ប្រសិនបើពួកគេធ្វើខុស ឱកាសរបស់ពួកគេក្នុងការទទួលបានព្រះពរនឹងថយចុះយ៉ាងខ្លាំង។ តើនេះមិនមែនជាការគិតគូរ និងជំនឿដែលកាន់កាប់នៅក្នុងជម្រៅនៃដួងចិត្តរបស់ពួកគេទេឬ? ដោយមិនគិតថាតើការគិតគូរ ឬជំនឿរបស់ពួកទទឹងនឹងព្រះគ្រីស្ទនេះត្រូវ ឬខុសនោះទេ ដោយផ្អែកលើវា តើពួកគេនឹងបារម្ភអំពីអ្វីជាងគេនៅពេលត្រូវបានលួសកាត់? (គឺអនាគត និងវាសនារបស់ពួកគេ។) ពួកគេភ្ជាប់ការត្រូវបានលួសកាត់ទៅនឹងអនាគត និងវាសនារបស់ពួកគេ នេះគឺទាក់ទងនឹងធម្មជាតិដ៏ទុច្ចរិតរបស់ពួកគេ។ ពួកគេគិតក្នុងចិត្តថា៖ «តើខ្ញុំត្រូវបានលួសកាត់បែបនេះ ដោយសារតែខ្ញុំនឹងត្រូវគេជម្រុះចោលឬ? តើដោយសារតែគេលែងត្រូវការខ្ញុំឬ? តើដំណាក់របស់ព្រះជាម្ចាស់នឹងបញ្ឈប់ខ្ញុំមិនឱ្យបំពេញភារកិច្ចនេះឬ? តើខ្ញុំមើលទៅមិនគួរឱ្យទុកចិត្តឬ? តើខ្ញុំនឹងត្រូវជំនួសដោយនរណាម្នាក់ដែលល្អជាងឬ? ប្រសិនបើខ្ញុំត្រូវបានជម្រុះចោល តើខ្ញុំនៅតែអាចទទួលបានព្រះពរដែរឬទេ? តើខ្ញុំនៅតែអាចចូលទៅក្នុងនគរស្ថានសួគ៌បានដែរឬទេ? ស្ដាប់ទៅហាក់ដូចជាការបំពេញភារកិច្ចរបស់ខ្ញុំមិនសូវជាគាប់ចិត្តទេ ដូច្នេះ ខ្ញុំត្រូវតែប្រុងប្រយ័ត្នជាងនេះនៅថ្ងៃមុខ ហើយរៀនស្ដាប់បង្គាប់ និងធ្វើខ្លួនឱ្យបានល្អ ហើយមិនត្រូវបង្កបញ្ហាអ្វីឡើយ។ ខ្ញុំត្រូវតែរៀនអត់ធ្មត់ និងរស់រានមានជីវិតដោយការឱនក្បាលចុះ។ ជារៀងរាល់ថ្ងៃនៅពេលដែលខ្ញុំធ្វើរឿងនានា ខ្ញុំត្រូវតែប្រុងប្រយ័ត្នខ្លាំងបំផុត។ ខ្ញុំមិនអាចធ្វេសប្រហែសបានឡើយ។ ទោះបីជាលើកនេះខ្ញុំបានធ្វេសប្រហែសបញ្ចេញធាតុពិតឱ្យគេដឹង និងត្រូវបានលួសកាត់ក៏ដោយ ក៏ទឹកដមសំឡេងរបស់ពួកគេស្ដាប់ទៅមិនសូវតឹងរ៉ឹងប៉ុន្មានដែរ។ មើលទៅបញ្ហានេះមិនសូវធ្ងន់ធ្ងរទេ ហាក់ដូចជាខ្ញុំនៅមានឱកាស ខ្ញុំនៅតែអាចគេចផុតពីមហន្តរាយ និងទទួលបានព្រះពរ ដូច្នេះ ខ្ញុំគួរតែទទួលយករឿងនេះដោយបន្ទាបខ្លួនទៅចុះ។ វាមិនមែនមានន័យថាខ្ញុំនឹងត្រូវគេដកហូតតំណែងនោះទេ កុំថាឡើយដល់ទៅត្រូវគេជម្រុះចោល ឬបណ្ដេញចេញនោះ ដូច្នេះ ខ្ញុំអាចទទួលយកការត្រូវបានលួសកាត់តាមរបៀបនេះបាន»។ តើនេះជាអាកប្បកិរិយានៃការទទួលយកការត្រូវបានលួសកាត់ដែរឬទេ? តើនេះពិតជាការស្គាល់ពីនិស្ស័យពុករលួយរបស់ខ្លួនមែនឬទេ? តើនេះពិតជាការចង់ប្រែចិត្ត និងកែប្រែខ្លួនជាថ្មីមែនឬទេ? តើនេះពិតជាការប្ដេជ្ញាចិត្តយ៉ាងពិតប្រាកដដើម្បីប្រព្រឹត្តស្របតាមគោលការណ៍មែនឬទេ? អត់ទេ វាមិនមែនឡើយ។ ចុះហេតុអ្វីបានជាពួកគេប្រព្រឹត្តបែបនេះ? គឺដោយសារតែក្ដីសង្ឃឹមដ៏ស្ដួចស្ដើងដែលថា ពួកគេអាចគេចផុតពីមហន្តរាយ និងទទួលបានព្រះពរនោះឯង។ ដរាបណាក្ដីសង្ឃឹមដ៏ស្ដួចស្ដើងនោះនៅតែមាន ពួកគេមិនអាចបញ្ចេញធាតុពិតឱ្យគេដឹងឡើយ ពួកគេមិនអាចលាតត្រដាងពីអត្តសញ្ញាណពិតរបស់ពួកគេបានទេ ពួកគេមិនអាចប្រាប់អ្នកដទៃពីអ្វីដែលស្ថិតនៅក្នុងជម្រៅចិត្តរបស់ពួកគេបានឡើយ ហើយពួកគេមិនអាចឱ្យអ្នកដទៃដឹងពីគំនុំដែលពួកគេលាក់ទុកនៅក្នុងចិត្តបានទេ។ ពួកគេត្រូវតែលាក់បាំងរឿងទាំងនេះ ពួកគេត្រូវតែលាក់កន្ទុយរបស់ពួកគេ ហើយមិនអនុញ្ញាតឱ្យអ្នកដទៃមើលឃើញពីមុខមាត់ពិតរបស់ពួកគេឡើយ។ ហេតុដូច្នេះហើយ ពួកគេមិនផ្លាស់ប្ដូរទាល់តែសោះបន្ទាប់ពីត្រូវបានលួសកាត់ ហើយពួកគេនៅតែបន្តធ្វើរឿងរ៉ាវដូចដែលពួកគេធ្លាប់ធ្វើពីមុនដដែល។ ដូច្នេះ តើអ្វីទៅជាគោលការណ៍នៅពីក្រោយសកម្មភាពរបស់ពួកគេ? គឺគ្រាន់តែដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងគ្រប់យ៉ាងទាំងអស់ប៉ុណ្ណោះ។ មិនថាពួកគេធ្វើខុសយ៉ាងណាក៏ដោយ ក៏ពួកគេមិនឱ្យអ្នកដទៃដឹងឡើយ ពួកគេត្រូវតែធ្វើឱ្យមនុស្សគ្រប់គ្នានៅជុំវិញខ្លួនគិតថា ពួកគេគឺជាមនុស្សគ្រប់លក្ខណ៍ដែលគ្មានកំហុស ឬចំណុចខ្វះខាត ហើយថាពួកគេមិនដែលប្រព្រឹត្តកំហុសឡើយ។ នេះជារបៀបដែលពួកគេក្លែងបន្លំខ្លួនឯង។ បន្ទាប់ពីរក្សាការក្លែងបន្លំរបស់ពួកគេអស់រយៈពេលយ៉ាងយូរ ពួកគេមានទំនុកចិត្តថា ពួកគេប្រាកដជាអាចគេចផុតពីមហន្តរាយ ទទួលបានព្រះពរ និងចូលទៅក្នុងនគរស្ថានសួគ៌មិនខាន។ ប៉ុន្តែដោយសារពួកគេបំពានគោលការណ៍នៅក្នុងសកម្មភាពរបស់ពួកគេជាញឹកញាប់ គួរឱ្យភ្ញាក់ផ្អើលណាស់ ពួកគេក៏ត្រូវបានលួសកាត់។ ការត្រូវបានលួសកាត់ធ្វើឱ្យពួកគេឈឺចាប់៖ «ខ្ញុំបានរងទុក្ខយ៉ាងច្រើន តើអ្នកម្ដេចនឹងអាចលួសកាត់ខ្ញុំបានទៅ? ហេតុអ្វីបានជារឿងដ៏អស្ចារ្យនៃការទទួលបានព្រះពរនៅមិនទាន់កើតឡើងចំពោះខ្ញុំទៀតអ៊ីចឹង? ហេតុអ្វីបានជាវានៅតែឆ្ងាយពីខ្ញុំខ្លាំងម្ល៉េះ? តើពេលណាទើបការរងទុក្ខនេះនឹងបញ្ចប់ទៅ?» ហើយនៅពេលពួកគេឮពាក្យសម្ដីនៃការលួសកាត់ ពួកគេគិតថា៖ «ប្រសិនបើខ្ញុំធ្វើឱ្យតែរួចពីដៃម្ដងទៀត ហើយមិនដេញតាមសេចក្ដីពិត ព្រមទាំងធ្វើរឿងអាក្រក់តាមតែចិត្តចង់ដែលរំខានដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ នោះខ្ញុំនឹងត្រូវបានជម្រុះចោល និងបណ្ដេញចេញ។ ពេលនោះ តើខ្ញុំនឹងមិនបាត់បង់អនាគត និងវាសនារបស់ខ្ញុំទេឬ? ការរងទុក្ខទាំងអស់ដែលខ្ញុំបានឆ្លងកាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះនៃការជឿលើព្រះជាម្ចាស់ នឹងក្លាយជាអសារបង់មិនខាន!» ពួកគេអនុវត្តការអត់ធ្មត់ និងការទប់ខ្លួនឯងម្ដងហើយម្ដងទៀត ហើយនៅក្នុងចិត្តរបស់ពួកគេ ពួកគេនិយាយថា៖ «ខ្ញុំត្រូវតែទ្រាំនឹងរឿងនេះ! ខ្ញុំត្រូវតែទ្រាំ! ប្រសិនបើខ្ញុំមិនទ្រាំទេ ការរងទុក្ខ និងភាពអយុត្តិធម៌ទាំងអស់ដែលខ្ញុំបានឆ្លងកាត់ នឹងត្រូវខ្ជះខ្ជាយមិនខាន។ ខ្ញុំត្រូវបន្តតស៊ូ។ ប្រសិនបើខ្ញុំតស៊ូរហូតដល់ទីបញ្ចប់ ខ្ញុំនឹងត្រូវបានសង្គ្រោះ! ប្រសិនបើនរណាម្នាក់និយាយរឿងមិនគាប់ត្រចៀកដាក់ខ្ញុំ ខ្ញុំនឹងគ្រាន់តែធ្វើពុតជាមិនបានឮពួកគេទៅបានហើយ។ ខ្ញុំនឹងធ្វើហាក់ដូចជាពួកគេមិនកំពុងនិយាយអំពីខ្ញុំ ប៉ុន្តែកំពុងនិយាយអំពីនរណាម្នាក់ផ្សេងទៀត»។ ប៉ុន្តែមិនថាពួកគេស្ដាប់យ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមានអារម្មណ៍ថា វាមានន័យថាពួកគេគ្មានគោលដៅដដែល។ ពួកគេនៅតែមានអារម្មណ៍ថា តាមរយៈការត្រូវបានលួសកាត់លើកនេះ ពួកគេកំពុងត្រូវបានថ្កោលទោស។ ពួកគេមានអារម្មណ៍ថាអស់សង្ឃឹម មិនអាចមើលឃើញពន្លឺថ្ងៃ គ្មានថ្ងៃស្អែក និងគ្មានអនាគតឡើយ។ នៅពេលនេះ តើមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះអាចរក្សាការអត់ធ្មត់បានដែរឬទេ? (អត់ទេ ពួកគេមិនអាចទេ។ ពួកគេមើលឃើញក្ដីសង្ឃឹមរបស់ពួកគេក្នុងការទទួលបានព្រះពរត្រូវខ្ទេចខ្ទី ដូច្នេះ ពួកគេមិនអាចរក្សាការអត់ធ្មត់បានឡើយ។) តើពួកគេគ្រាន់តែមិនអាចរក្សាការអត់ធ្មត់បានប៉ុណ្ណឹងឬ? តើពួកគេនឹងមិនចាត់វិធានការទេឬ? (មែនហើយ ពួកគេនឹងចាត់វិធានការ។) តើពួកគេអាចនឹងចាត់វិធានការអ្វីខ្លះ? (ពួកគេអាចផ្សព្វផ្សាយភាពអវិជ្ជមាន និងបំភាន់បងប្អូនប្រុសស្រីមួយចំនួនដែលខ្វះការញែកដឹងឱ្យចូលខាងពួកគេ ការពារពួកគេ និងត្អូញត្អែរអំពីសេចក្ដីទុក្ខព្រួយរបស់ពួកគេ។) ត្រឹមត្រូវហើយ ពេលដែលពួកគេមានអារម្មណ៍ថាអស់សង្ឃឹម ពួកគេនឹងចាត់វិធានការ។ ពួកគេនឹងគិតថា៖ «អ្នកលែងបណ្ដុះបណ្ដាលខ្ញុំ ឬដាក់ខ្ញុំក្នុងតំណែងសំខាន់ៗទៀតហើយ ហើយអ្នកក៏ចង់ជម្រុះខ្ញុំចោលដែរ។ ប្រសិនបើខ្ញុំមិនអាចទទួលបានព្រះពរទេ នោះអ្នកខ្លួនឯងក៏កុំសូម្បីតែគិតថានឹងទទួលបានព្រះពរឱ្យសោះ! ប្រសិនបើកន្លែងនេះមិនទុកខ្ញុំទេ គឺមានកន្លែងសម្រាប់ខ្ញុំនៅខាងក្រៅ ប៉ុន្តែប្រសិនបើខ្ញុំចាកចេញ ខ្ញុំនឹងអូសទាញមនុស្សពីរនាក់ទៀតឱ្យធ្លាក់ទៅជាមួយខ្ញុំដែរ។ អ្នកគ្មានចិត្តមេត្តាចំពោះខ្ញុំទេ ដូច្នេះ ខ្ញុំនឹងធ្វើអាក្រក់ដាក់អ្នកវិញ! តើអ្នកមិនមែនចង់ជម្រុះខ្ញុំចោលទេឬ? អ្នកនឹងត្រូវបង់តម្លៃតបស្នងចំពោះសម្ដីនោះ!» ពួកគេនឹងឈប់លាក់ពុត និងចាប់ផ្ដើមស្រែកឡូឡា ហើយសារជាតិធម្មជាតិរបស់ពួកគេដែលស្អប់សេចក្ដីពិត នឹងត្រូវបានលាតត្រដាង។ បន្ទាប់មក សេចក្ដីក្លៀវក្លារបស់ពួកគេ ការលះបង់របស់ពួកគេ ការចំណាយរបស់ពួកគេ ព្រមទាំងការរងទុក្ខ និងការបង់តម្លៃរបស់ពួកគេ នឹងរលាយបាត់ទាំងអស់ នៅពេលក្ដីសង្ឃឹមរបស់ពួកគេក្នុងការទទួលបានព្រះពរត្រូវខ្ទេចខ្ទី។ នៅពេលនោះ មនុស្សម្នានឹងអាចមើលឃើញថា សេចក្ដីក្លៀវក្លាពីដើមរបស់ពួកគេក្នុងការលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ ព្រមទាំងការរងទុក្ខ និងការបង់តម្លៃរបស់ពួកគេ សុទ្ធតែជារឿងក្លែងក្លាយ និងគ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះ។

ពេលដែលពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានដកហូតតំណែង ឬជម្រុះចោល ពួកគេឈប់លាក់ពុត ហើយត្អូញត្អែរដោយគ្មានការទប់ ហើយចរិតបែបអារក្សរបស់ពួកគេត្រូវបានលាតត្រដាង។ តើចរិតបែបអារក្សអ្វីដែលត្រូវបានលាតត្រដាង? កាលពីអតីតកាល ពួកគេមិនបានបំពេញភារកិច្ចរបស់ពួកគេដើម្បីដេញតាមសេចក្ដីពិត និងទទួលបានសេចក្ដីសង្គ្រោះទាល់តែសោះ ប៉ុន្តែគឺដើម្បីទទួលបានព្រះពរ ហើយឥឡូវនេះ ពួកគេនិយាយការពិតអំពីរឿងនេះ និងលាតត្រដាងពីស្ថានភាពពិត។ ពួកគេនិយាយថា៖ «ប្រសិនបើខ្ញុំមិនមែនព្យាយាមចូលទៅក្នុងនគរស្ថានសួគ៌ ឬទទួលបានព្រះពរ និងសិរីល្អដ៏អស្ចារ្យនៅពេលក្រោយទេ តើខ្ញុំនឹងមកឡូកឡំជាមួយអ្នករាល់គ្នាដែលថោកទាបជាងលាមកនេះធ្វើអ្វី? តើអ្នករាល់គ្នាស័ក្ដិសមនឹងវត្តមានរបស់ខ្ញុំដែរឬទេ? អ្នករាល់គ្នាមិនបណ្ដុះបណ្ដាលខ្ញុំ ឬដំឡើងតំណែងឱ្យខ្ញុំទេ ហើយអ្នកចង់ជម្រុះខ្ញុំចោលទៀត។ ថ្ងៃណាមួយ ខ្ញុំនឹងបង្ហាញអ្នកថា វានឹងមានតម្លៃដែលត្រូវបង់សម្រាប់ការដែលអ្នកជម្រុះខ្ញុំចោល ហើយអ្នកនឹងត្រូវរងផលវិបាកដោយសារតែរឿងនេះ!» ពួកទទឹងនឹងព្រះគ្រីស្ទផ្សព្វផ្សាយគំនិតទាំងនេះ ហើយពាក្យរបស់អារក្សទាំងនេះក៏របូតចេញពីមាត់ពួកគេ។ ពេលដែលពួកគេបានឈប់លាក់ពុត ធម្មជាតិដ៏ព្យាបាទ និងនិស្ស័យកាចសាហាវរបស់ពួកគេក៏ត្រូវបានលាតត្រដាង ហើយពួកគេចាប់ផ្ដើមផ្សព្វផ្សាយសញ្ញាណ។ ពួកគេក៏ចាប់ផ្ដើមអូសទាញអស់អ្នកដែលជាអ្នកជឿថ្មី ដែលមានកម្ពស់រាងតូចទាប និងខ្វះការញែកដឹង អ្នកដែលមិនដេញតាមសេចក្ដីពិត ហើយដែលច្រើនតែអវិជ្ជមាន និងទន់ខ្សោយ ហើយពួកគេក៏អូសទាញអស់អ្នកដែលតែងតែធ្វើឱ្យតែរួចពីដៃនៅក្នុងភារកិច្ចរបស់ពួកគេ និងអ្នកដែលមិនជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដផងដែរ។ ដូចដែលពួកគេបាននិយាយដោយខ្លួនឯងថា៖ «ប្រសិនបើអ្នកជម្រុះខ្ញុំចោល ខ្ញុំនឹងអូសទាញមនុស្សពីរបីនាក់ទៀតឱ្យធ្លាក់ទៅជាមួយខ្ញុំដែរ!» តើធម្មជាតិបែបសាតាំងរបស់ពួកគេមិនត្រូវបានលាតត្រដាងឱ្យឃើញច្បាស់ទេឬ? តើមនុស្សធម្មតានឹងធ្វើបែបនេះដែរឬទេ? ជាទូទៅ មនុស្សដែលមាននិស្ស័យពុករលួយ គ្រាន់តែមានអារម្មណ៍សោកសៅ និងឈឺចាប់នៅពេលពួកគេត្រូវបានដកហូតតំណែង ដោយជឿថាខ្លួនឯងអស់សង្ឃឹមហើយ ប៉ុន្តែមនសិការរបស់ពួកគេធ្វើឱ្យពួកគេគិតថា៖ «នេះគឺជាកំហុសរបស់យើង យើងមិនបានបំពេញភារកិច្ចរបស់យើងទេ។ ទៅថ្ងៃមុខ ខ្ញុំនឹងខិតខំធ្វើឱ្យបានល្អជាងនេះ ហើយចំពោះរបៀបដែលព្រះជាម្ចាស់ប្រព្រឹត្តចំពោះខ្ញុំ និងការសម្រេចព្រះហឫទ័យដែលទ្រង់ធ្វើចំពោះខ្ញុំ នោះគឺជារឿងរបស់ព្រះជាម្ចាស់។ មនុស្សគ្មានសិទ្ធិទាមទារអ្វីពីព្រះជាម្ចាស់ឡើយ។ តើសកម្មភាពរបស់ព្រះជាម្ចាស់មិនមែនផ្អែកលើការបង្ហាញចេញរបស់មនុស្សទេឬ? ប្រសិនបើមនុស្សម្នាក់ដើរផ្លូវខុស នោះគេគួរតែត្រូវបានប្រៀនប្រដៅ និងវាយផ្ចាល នេះជារឿងត្រឹមត្រូវទៅហើយ។ ពេលនេះ អ្វីដែលគួរឱ្យសោកសៅនោះគឺថា ខ្ញុំមានគុណសម្បត្តិខ្សោយ ហើយមិនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានទេ ហើយថាខ្ញុំមិនយល់ពីគោលការណ៍សេចក្ដីពិត និងប្រព្រឹត្តតាមតែអំពើចិត្ត និងតាមចិត្តចង់ដោយផ្អែកលើនិស្ស័យពុករលួយរបស់ខ្ញុំ។ ខ្ញុំស័ក្ដិសមនឹងត្រូវបានជម្រុះចោល ប៉ុន្តែខ្ញុំសង្ឃឹមថាខ្ញុំនឹងមានឱកាសដើម្បីប៉ះប៉ូវរឿងនេះនៅថ្ងៃមុខ!» មនុស្សដែលមានមនសិការបន្តិចបន្តួច នឹងដើរលើផ្លូវបែបនេះ។ ពួកគេជ្រើសរើសពិចារណាបញ្ហានេះតាមរបៀបនេះ ហើយនៅទីបញ្ចប់ ពួកគេក៏ជ្រើសរើសដោះស្រាយបញ្ហានេះតាមរបៀបនេះដែរ។ ជាការពិតណាស់ មិនមានធាតុផ្សំនៃការអនុវត្តសេចក្ដីពិតច្រើនទេនៅក្នុងរឿងនេះ ប៉ុន្តែដោយសារមនុស្សទាំងនេះមានមនសិការ ពួកគេនឹងមិនឈានដល់ការទាស់ទទឹងនឹងព្រះជាម្ចាស់ ប្រមាថព្រះជាម្ចាស់ ឬប្រឆាំងនឹងព្រះជាម្ចាស់ឡើយ។ ប៉ុន្តែពួកទទឹងនឹងព្រះគ្រីស្ទវិញគឺមិនដូចគ្នាទេ។ ដោយសារពួកគេមានធម្មជាតិកាចសាហាវ ពួកគេមានការប្រទូសរ៉ាយនឹងព្រះជាម្ចាស់ពីកំណើត។ នៅពេលអនាគត និងវាសនារបស់ពួកគេត្រូវបានគំរាមកំហែង ឬដកហូតយក នៅពេលពួកគេមិនអាចមើលឃើញឱកាសណាមួយដើម្បីរស់ អ្វីដែលពួកគេជ្រើសរើសធ្វើគឺការផ្សព្វផ្សាយសញ្ញាណ វិនិច្ឆ័យកិច្ចការរបស់ព្រះជាម្ចាស់ និងអូសទាញពួកអ្នកមិនជឿដែលត្រូវរ៉ូវគ្នានឹងពួកគេ ឱ្យរំខានដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ជាមួយពួកគេ។ ពួកគេថែមទាំងបដិសេធមិនទទួលខុសត្រូវចំពោះអំពើខុសឆ្គង និងអំពើរំលងពីអតីតកាលរបស់ពួកគេ ក៏ដូចជាការខាតបង់ណាមួយដែលពួកគេបានបង្កឡើងដល់កិច្ចការ ឬទ្រព្យសម្បត្តិនៃដំណាក់របស់ព្រះជាម្ចាស់។ នៅពេលដំណាក់របស់ព្រះជាម្ចាស់ចាត់ការ និងជម្រុះពួកគេចោល ពួកគេនិយាយសម្ដីមួយប្រយោគដែលពួកទទឹងនឹងព្រះគ្រីស្ទឧស្សាហ៍និយាយញឹកញាប់បំផុត។ តើវាជាអ្វី? (ប្រសិនបើកន្លែងនេះមិនទុកខ្ញុំទេ គឺមានកន្លែងសម្រាប់ខ្ញុំនៅខាងក្រៅ។) តើនេះមិនមែនជាពាក្យរបស់អារក្សមួយប្រយោគទៀតទេឬ? នេះគឺជារឿងដែលមនុស្សដែលមានភាពជាមនុស្សធម្មតា មានភាពខ្មាសអៀន និងមានមនសិការ មិនអាចនិយាយចេញមកបានឡើយ។ យើងហៅពាក្យសម្ដីទាំងនោះថាជាពាក្យរបស់អារក្ស។ ទាំងនេះគឺជាការបង្ហាញចេញផ្សេងៗនៃនិស្ស័យកាចសាហាវដែលពួកទទឹងនឹងព្រះគ្រីស្ទបញ្ចេញឱ្យឃើញ នៅពេលពួកគេត្រូវបានលួសកាត់ ហើយមានអារម្មណ៍ថាឋានៈ និងកេរ្តិ៍ឈ្មោះរបស់ពួកគេកំពុងស្ថិតក្នុងគ្រោះថ្នាក់ ថាឋានៈ និងកិត្យានុភាពរបស់ពួកគេកំពុងត្រូវបានគំរាមកំហែង ហើយជាពិសេស ថាពួកគេហៀបនឹងត្រូវបានដកហូតយកអនាគត និងវាសនារបស់ពួកគេ។ ស្របពេលជាមួយគ្នានេះ សារជាតិជាអ្នកមិនជឿរបស់ពួកគេក៏ត្រូវបានលាតត្រដាងផងដែរ។ តាមការពិតទៅ ដំណាក់របស់ព្រះជាម្ចាស់លួសកាត់មនុស្ស ទាំងស្រុងគឺដោយសារពួកគេធ្វើសកម្មភាពតាមតែចិត្តចង់ និងតាមអំពើចិត្តនៅក្នុងការបំពេញភារកិច្ចរបស់ពួកគេ ដែលបណ្ដាលឱ្យមានការបង្អាក់ និងការរំខានដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ហើយមិនឆ្លុះបញ្ចាំង ឬប្រែចិត្តឡើយ មានតែពេលនោះទេទើបដំណាក់របស់ព្រះជាម្ចាស់លួសកាត់ពួកគេ។ នៅក្នុងស្ថានភាពនេះ តើការដែលពួកគេត្រូវបានលួសកាត់ មានន័យថាពួកគេកំពុងត្រូវបានជម្រុះចោលឬ? (អត់ទេ មិនមែនទេ។) មិនមែនបែបនេះដាច់ខាត មនុស្សគួរតែទទួលយកវាដោយឥរិយាបថវិជ្ជមាន។ នៅក្នុងបរិបទនេះ រាល់ការលួសកាត់ ទោះបីជាធ្វើឡើងដោយព្រះជាម្ចាស់ ឬមនុស្ស ទោះបីជាមកពីអ្នកដឹកនាំ និងអ្នកធ្វើការ ឬបងប្អូនប្រុសស្រីក៏ដោយ ក៏មិនមែនជាការព្យាបាទឡើយ ហើយវាមានអត្ថប្រយោជន៍ចំពោះកិច្ចការនៃពួកជំនុំ។ ការដែលអាចលួសកាត់មនុស្សម្នាក់នៅពេលគេបានប្រព្រឹត្តតាមតែចិត្តចង់ និងតាមអំពើចិត្ត ហើយរំខានដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ គឺជារឿងយុត្តិធម៌ និងវិជ្ជមាន។ នេះគឺជារឿងដែលមនុស្សទៀងត្រង់ និងអស់អ្នកដែលស្រឡាញ់សេចក្ដីពិតគួរតែធ្វើ។ ប៉ុន្តែនៅពេលមនុស្សដែលត្រូវបានលួសកាត់ដោយសារពួកគេបានប្រព្រឹត្តអំពើរំលង មិនទទួលយកវា ហើយបែរជាប្រឆាំងនឹងវាទៅវិញ បង្កើតបានជាសេចក្ដីស្អប់ និងផ្នត់គំនិតសងសឹក នេះគឺជារឿងមិនត្រឹមត្រូវ និងទុច្ចរិត។ មនុស្សជាច្រើនបំពេញភារកិច្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ តើក្នុងចំណោមពួកគេមានអ្នកណាដែលមិនធ្លាប់ឆ្លងកាត់ការត្រូវបានលួសកាត់នោះ? តើមានមនុស្សប៉ុន្មាននាក់ដែលបានក្លាយជាអវិជ្ជមាន និងប្រឆាំងដោយសារតែពួកគេត្រូវបានលួសកាត់ ឬថែមទាំងប៉ុនប៉ងធ្វើអត្តឃាត ដោយមានអារម្មណ៍ថាពួកគេនឹងមិនទទួលបានព្រះពរ និងថាពួកគេអស់សង្ឃឹម ហើយដូច្នេះ ក៏ចង់បោះបង់ភារកិច្ចរបស់ខ្លួន ធ្វើចរិតឈ្លើយ និងខឹងឡាំប៉ា ហើយបានចាប់ផ្ដើមស្អប់អ្នកដទៃ និងថែមទាំងចង់សងសឹកអ្នកដទៃទៀតនោះ? ពិតជាមិនមានមនុស្សបែបនេះច្រើនទេ។ មានតែមនុស្សអាក្រក់ប៉ុណ្ណោះដែលអាចធ្វើរឿងបែបនេះបាន។ មានតែមនុស្សអាក្រក់ប៉ុណ្ណោះដែលអាចចាត់ទុកការត្រូវបានលួសកាត់ ថាជាការដែលត្រូវបានមនុស្សដែលឆាប់ខឹងប្រព្រឹត្តមិនត្រឹមត្រូវមកលើខ្លួន។ ជាការពិតណាស់ រាល់ការលួសកាត់ដែលដំណាក់របស់ព្រះជាម្ចាស់និយាយដល់ គឺសុទ្ធតែត្រឹមត្រូវ វាសុទ្ធតែត្រូវបានធ្វើឡើងដើម្បីកិច្ចការនៃពួកជំនុំ និងការចូលទៅក្នុងជីវិតរបស់បុគ្គលម្នាក់ៗ។ វាជាអ្វីដែលវិជ្ជមានដែលស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងស្រុង។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានលួសកាត់ ពួកគេតែងតែព្យាយាមការពារកេរ្តិ៍ឈ្មោះ ឋានៈ និងសេចក្ដីថ្លៃថ្នូររបស់ពួកគេ ដោយផ្សារភ្ជាប់វាទៅនឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ហើយជាពិសេស ផ្សារភ្ជាប់វាទៅនឹងអនាគត និងវាសនារបស់ពួកគេ។ ប្រសិនបើការត្រូវបានលួសកាត់មិនអំណោយផលដល់កេរ្តិ៍ឈ្មោះ ឋានៈ និងសេចក្ដីថ្លៃថ្នូររបស់ពួកគេទេ ពួកគេមិនអាចទទួលយកវាបានឡើយ។ ប្រសិនបើពួកគេត្រូវបានលួសកាត់យ៉ាងធ្ងន់ធ្ងរ ហើយវាមិនត្រឹមតែបំផ្លាញកេរ្តិ៍ឈ្មោះ ឋានៈ និងសេចក្ដីថ្លៃថ្នូររបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំរាមកំហែងដល់អនាគត និងវាសនារបស់ពួកគេទៀតនោះ ពួកគេកាន់តែមិនអាចទទួលយកវាបានទៅទៀត។ សរុបមក មិនថាអ្នកណាលួសកាត់ពួកគេក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទមិនអាចទទួលយកវាពីព្រះជាម្ចាស់ មិនអាចឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង មិនអាចរៀនសូត្រមេរៀនពីការត្រូវបានលួសកាត់ មិនអាចសម្រេចបានការប្រែចិត្តពិតប្រាកដ ឬមិនអាចសម្រេចបានការបំពេញភារកិច្ចរបស់ពួកគេឱ្យបានល្អជាងមុនឡើយ។ ផ្ទុយទៅវិញ ពួកគេទាស់ទទឹងនៅក្នុងចិត្តរបស់ពួកគេ ហើយប្រកាន់យកអាកប្បកិរិយាប្រឆាំង និងបដិសេធមិនទទួលយកវា។ នេះហើយគឺជាអាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះការត្រូវបានលួសកាត់ ហើយវាក៏តំណាងឱ្យអាកប្បកិរិយារបស់ពួកគេចំពោះសេចក្ដីពិតផងដែរ។

នៅពេលនិយាយដល់ការត្រូវបានលួសកាត់ យ៉ាងហោចណាស់ តើមនុស្សគួរតែយល់ដឹងអំពីអ្វីទៅ? ការត្រូវបានលួសកាត់ គឺជារឿងដែលមនុស្សត្រូវតែឆ្លងកាត់ មុនពេលពួកគេអាចបំពេញភារកិច្ចរបស់ខ្លួនក្នុងរបៀបមួយដែលត្រូវតាមស្ដង់ដា ពោលគឺវាជារឿងដែលមិនអាចខ្វះបានឡើយ។ វាក៏ជារឿងដែលមនុស្សត្រូវតែប្រឈមមុខជារៀងរាល់ថ្ងៃ និងជួបប្រទះជាញឹកញាប់ផងដែរ ដើម្បីទទួលបានសេចក្ដីសង្គ្រោះនៅក្នុងសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់។ មនុស្សគ្រប់គ្នាមិនអាចខ្វះការលួសកាត់បានឡើយ។ តើការលួសកាត់នរណាម្នាក់ ជារឿងដែលទាក់ទងនឹងអនាគត និងវាសនារបស់គេឬ? (មិនទាក់ទងទេ។) ដូច្នេះ តើការលួសកាត់នរណាម្នាក់ត្រូវបានធ្វើឡើងដើម្បីអ្វីទៅ? តើវាត្រូវបានធ្វើឡើងដើម្បីថ្កោលទោសអ្នកនោះឬ? (អត់ទេ វាត្រូវបានធ្វើឡើងដើម្បីជួយមនុស្សឱ្យយល់ពីសេចក្តីពិត និងបំពេញភារកិច្ចរបស់ខ្លួនស្របតាមគោលការណ៍។) ត្រឹមត្រូវណាស់។ នេះជាការយល់ដឹងដ៏ត្រឹមត្រូវបំផុតអំពីការលួសកាត់ និងការដោះស្រាយ។ ការលួសកាត់នរណាម្នាក់ គឺជាប្រភេទនៃសេចក្ដីប្រៀនប្រដៅ ជាប្រភេទនៃការវាយផ្ចាល ហើយជាការពិតណាស់ វាក៏ជាទម្រង់នៃជំនួយ និងសេចក្ដីសង្គ្រោះផងដែរ។ ការត្រូវបានលួសកាត់អនុញ្ញាតឱ្យអ្នកកែប្រែការដេញតាមដែលមិនត្រឹមត្រូវរបស់អ្នកបានទាន់ពេលវេលា។ វាអនុញ្ញាតឱ្យអ្នកទទួលស្គាល់បញ្ហាដែលអ្នកកំពុងមាននាពេលបច្ចុប្បន្នបានទាន់ពេលវេលា ហើយអនុញ្ញាតឱ្យអ្នកទទួលស្គាល់និស្ស័យពុករលួយដែលអ្នកបញ្ចេញបានទាន់ពេលវេលា។ មិនថាយ៉ាងណាក៏ដោយ ក៏ការត្រូវបានលួសកាត់អាចជួយឱ្យអ្នកទទួលស្គាល់កំហុសរបស់អ្នក និងបំពេញភារកិច្ចរបស់ខ្លួនស្របតាមគោលការណ៍។ ការណ៍នេះសង្គ្រោះអ្នកបានទាន់ពេលវេលា មិនឱ្យបង្កសេចក្ដីវៀចវេរ និងវង្វេងផ្លូវ ហើយរារាំងអ្នកមិនឱ្យបង្កបញ្ហាធ្ងន់ធ្ងរ។ តើនេះមិនមែនជាជំនួយដ៏ធំធេងបំផុតសម្រាប់មនុស្ស និងជាសេចក្ដីសង្គ្រោះដ៏ធំធេងបំផុតរបស់ពួកគេទេឬ? អស់អ្នកដែលមានមនសិការ និងវិចារណញ្ញាណ គួរតែអាចប្រព្រឹត្តចំពោះការលួសកាត់បានត្រឹមត្រូវ។ ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទមិនអាចទទួលយកការត្រូវបានលួសកាត់? ពីព្រោះពួកគេគិតថា ការត្រូវបានលួសកាត់គឺមកពីមនុស្ស ហើយមិនមែនមកពីព្រះជាម្ចាស់ឡើយ។ ពួកគេគិតថា អ្នកណាក៏ដោយដែលលួសកាត់ពួកគេ គឺកំពុងតែធ្វើឱ្យជីវិតពួកគេពិបាក និងធ្វើបាបពួកគេ។ ដោយវិនិច្ឆ័យលើចិត្តគំនិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេបដិសេធមិនទទួលយកការត្រូវបានលួសកាត់ ជាចម្បងគឺដោយសារតែពួកគេមិនទទួលយកសេចក្ដីពិត។ ពួកគេមិនអាចរៀនសូត្រមេរៀនពីការត្រូវបានលួសកាត់ឡើយ ហើយពួកគេមិនអាចស្គាល់ខ្លួនឯង ឬស្វែងរកសេចក្ដីពិតបានទេ។ នេះគឺជាប្រភពនៃការដែលពួកគេមិនទទួលយកការត្រូវបានលួសកាត់។ មានបញ្ហាដ៏ធំបែបនេះនៅក្នុងចិត្តរបស់ពួកគេ ដែលបញ្ជាក់ថា សារជាតិធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺស្អប់ខ្ពើមសេចក្ដីពិត និងប្រទូសរ៉ាយនឹងសេចក្ដីពិត។

ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០

ខាង​ដើម៖ ចំណុចទីប្រាំបួន៖ ពួកគេបំពេញភារកិច្ចដើម្បីតែធ្វើឱ្យខ្លួនឯងលេចធ្លោ និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេថែមទាំងក្បត់ផលប្រយោជន៍ទាំងនោះ ដោយជួញដូរផលប្រយោជន៍ទាំងនោះដើម្បីកិត្តិយសផ្ទាល់ខ្លួនទៀតផង (ផ្នែកទីប្រាំពីរ)

បន្ទាប់៖ ចំណុចទីប្រាំបួន៖ ពួកគេបំពេញភារកិច្ចដើម្បីតែធ្វើឱ្យខ្លួនឯងលេចធ្លោ និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេថែមទាំងក្បត់ផលប្រយោជន៍ទាំងនោះ ដោយជួញដូរផលប្រយោជន៍ទាំងនោះដើម្បីកិត្តិយសផ្ទាល់ខ្លួនទៀតផង (ផ្នែកទីប្រាំបួន)

គ្រោះមហន្តរាយបានកំពុងកើតឡើងជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងកណ្តឹងរោទិ៍នៃគ្រាចុងក្រោយបានបន្លឺឡើងរួចហើយ។ សូមចុចលើប៊ូតុង ដើម្បីជួយអ្នកនិងក្រុមគ្រួសាររកឃើញវិធីទទួលបានការការពារពីព្រះជាម្ចាស់ នៅក្នុងគ្រោះមហន្តរាយ។

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ

សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈ Messenger