ចំណុចទីប្រាំបួន៖ ពួកគេបំពេញភារកិច្ចដើម្បីតែធ្វើឱ្យខ្លួនឯងលេចធ្លោ និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេថែមទាំងក្បត់ផលប្រយោជន៍ទាំងនោះ ដោយជួញដូរផលប្រយោជន៍ទាំងនោះដើម្បីកិត្តិយសផ្ទាល់ខ្លួនទៀតផង (ផ្នែកទីប្រាំពីរ)
II. ផលប្រយោជន៍របស់ពួកទទឹងនឹងព្រះគ្រីស្ទ
ឃ. អនាគត និងវាសនារបស់ពួកគេ
កាលពីលើកមុន យើងបានប្រកបគ្នាអំពីចំណុចទីបួននៃផលប្រយោជន៍របស់ពួកទទឹងនឹងព្រះគ្រីស្ទគឺ៖ អនាគត និងវាសនារបស់ពួកគេ ដែលត្រូវបានបែងចែកជាប្រាំចំណុចបន្ថែមទៀត។ ជាដំបូង សូមរំលឹកចំណុចទាំងប្រាំនេះឡើងវិញ។ (១. របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ២. របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះភារកិច្ចរបស់ពួកគេ ៣. របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះការត្រូវបានលួសកាត់ ៤. របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកឈ្មោះ «អ្នកបម្រើការ» ៥. របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះឋានៈរបស់ពួកគេនៅក្នុងពួកជំនុំ។) កាលពីលើកមុន យើងបានប្រកបគ្នាអំពីចំណុចទីមួយក្នុងចំណោមចំណុចទាំងនេះគឺ «របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់»។ ដំបូង យើងបានប្រើពាក្យ «សិក្សា» ដើម្បីលាតត្រដាងពីអាកប្បកិរិយាចម្បងមួយរបស់ពួកទទឹងនឹងព្រះគ្រីស្ទ នៅក្នុងការប្រព្រឹត្តរបស់ពួកគេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ការ «សិក្សា» គឺជាអាកប្បកិរិយាចម្បង និងជាមូលដ្ឋានរបស់មនុស្សដូចជាពួកទទឹងនឹងព្រះគ្រីស្ទ នៅក្នុងការប្រព្រឹត្តរបស់ពួកគេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកគេមិនប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយអាកប្បកិរិយាទទួលយក ឬចុះចូលទាល់តែសោះ ផ្ទុយទៅវិញ ពួកគេបែរជាពិនិត្យពិច័យព្រះបន្ទូលទាំងនោះទៅវិញ។ ពួកគេដាច់ខាតមិនទទួលយក ឬចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិត ឬជាផ្លូវដែលមនុស្សគួរតែប្រកាន់ខ្ជាប់ឡើយ ហើយពួកគេមិនប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយអាកប្បកិរិយាស្វែងរកសេចក្ដីពិត ឬទទួលយកសេចក្ដីពិតនោះទេ។ ផ្ទុយទៅវិញ គោលបំណងរបស់ពួកគេនៅក្នុងគ្រប់យ៉ាងទាំងអស់ គឺដើម្បីតែបំណងប្រាថ្នា និងមហិច្ឆតាផ្ទាល់ខ្លួន អនាគត និងវាសនាផ្ទាល់ខ្លួនរបស់ពួកគេ ហើយពួកគេស្វែងរកគោលដៅ ព្រមទាំងអនាគត និងវាសនាដែលពួកគេចង់បាន នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អាកប្បកិរិយាចម្បងមួយនៅក្នុងការប្រព្រឹត្តរបស់ពួកគេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺពួកគេផ្សារភ្ជាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅនឹងអនាគត និងវាសនារបស់ពួកគេនៅក្នុងគ្រប់រឿងរ៉ាវទាំងអស់។ បើវិនិច្ឆ័យតាមអាកប្បកិរិយារបស់ពួកគេនៅក្នុងការប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ទ្រង់ សារជាតិធម្មជាតិរបស់មនុស្សប្រភេទនេះ គឺពួកគេមិនជឿ មិនទទួលយក ឬមិនចុះចូលចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ ប៉ុន្តែផ្ទុយទៅវិញ ពួកគេពិនិត្យពិច័យ និងវិភាគព្រះបន្ទូលទាំងនោះ ដោយស្វែងរកព្រះពរ និងផលប្រយោជន៍នៅក្នុងព្រះបន្ទូលទាំងនោះ ដើម្បីទទួលបានផលចំណេញយ៉ាងសន្ធឹកសន្ធាប់។ បើវិនិច្ឆ័យតាមអាកប្បកិរិយារបស់ពួកគេនៅក្នុងរបៀបដែលពួកគេប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ តើពួកគេជឿលើព្រះជាម្ចាស់ប៉ុនណាទៅ? តើពួកគេមានសេចក្ដីជំនឿពិតប្រាកដលើទ្រង់ដែរឬទេ? បើវិនិច្ឆ័យតាមសារជាតិរបស់ពួកគេ ពួកគេមិនមានសេចក្ដីជំនឿពិតប្រាកដលើព្រះជាម្ចាស់ឡើយ។ ចុះហេតុអ្វីបានជាពួកគេនៅតែអាចកាន់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអានព្រះបន្ទូលទាំងនោះបានទៀត? បើវិនិច្ឆ័យតាមសារជាតិធម្មជាតិ ចេតនា និងបំណងប្រាថ្នារបស់ពួកគេ ពួកគេមិនចង់ទទួលបានសេចក្ដីពិត និងផ្លូវទៅរកការផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីសម្រេចបានសេចក្ដីសង្គ្រោះនោះទេ។ ផ្ទុយទៅវិញ ពួកគេចង់ស្វែងរកអ្វីៗគ្រប់យ៉ាងដែលពួកគេចង់បាន នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តើពួកគេស្វែងរកអ្វី? ពួកគេស្វែងរកសេចក្ដីអាថ៌កំបាំង ពួកគេស្វែងរកការសម្ងាត់ដែលមានតែស្ថានសួគ៌ប៉ុណ្ណោះទើបដឹង ហើយពួកគេស្វែងរកគោលលទ្ធិដ៏ខ្ពង់ខ្ពស់ និងចំណេះដឹងដ៏ជ្រាលជ្រៅមួយចំនួន។ ហេតុដូច្នេះហើយ បើវិនិច្ឆ័យតាមអាកប្បកិរិយារបស់មនុស្សប្រភេទនេះ នៅក្នុងការប្រព្រឹត្តរបស់ពួកគេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសារជាតិធម្មជាតិរបស់ពួកគេ ពួកគេសុទ្ធតែជាពួកអ្នកមិនជឿទាំងស្រុងតែម្ដង។ អ្វីដែលពួកគេចង់បានគឺគ្មានអ្វីក្រៅពីគោលដៅដ៏ល្អ អនាគតដ៏ល្អ និងវាសនាដ៏ល្អនោះទេ។ ពួកគេមិនទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយចិត្តស្មោះសរឡើយ ប៉ុន្តែផ្ទុយទៅវិញ ពួកគេព្យាយាមស្វែងរកឱកាស និងផ្លូវផ្សេងៗនៅក្នុងព្រះបន្ទូលរបស់ទ្រង់ ដើម្បីទទួលបានអ្វីៗដែលពួកគេចង់បាន និងដើម្បីបំពេញបំណងប្រាថ្នា ព្រមទាំងមហិច្ឆតារបស់ពួកគេ សម្រាប់ការទទួលបានព្រះពរ។ ហេតុដូច្នេះហើយ មនុស្សប្រភេទនេះនឹងមិនដែលចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិត ឬជាផ្លូវដែលពួកគេត្រូវតែគោរពតាមឡើយ។ ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយអាកប្បកិរិយាបែបនេះ នោះតើពួកគេមានអាកប្បកិរិយាបែបណាចំពោះសេចក្ដីតម្រូវដ៏ជាមូលដ្ឋានបំផុតមួយរបស់មនុស្សជាតិនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពោលគឺការបំពេញភារកិច្ចរបស់ពួកគេ ក្នុងនាមជាភាវៈដែលព្រះបានបង្កើតនោះ? នៅថ្ងៃនេះ យើងនឹងប្រកបគ្នាអំពីចំណុចទីពីរគឺ របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះភារកិច្ចរបស់ពួកគេ ហើយលាតត្រដាងថាតើពួកទទឹងនឹងព្រះគ្រីស្ទមានការបង្ហាញចេញ និងអាកប្បកិរិយាអ្វីខ្លះ នៅពេលបំពេញភារកិច្ចរបស់ពួកគេ។
២. របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះភារកិច្ចរបស់ពួកគេ
ពួកទទឹងនឹងព្រះគ្រីស្ទមិនប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយអាកប្បកិរិយាទទួលយក និងចុះចូលឡើយ ដូច្នេះហើយ ពួកគេប្រាកដជាមិនអាចប្រព្រឹត្តចំពោះសេចក្ដីតម្រូវនៅក្នុងព្រះបន្ទូលរបស់ទ្រង់ ដែលថាមនុស្សជាតិត្រូវបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាភាវៈដែលព្រះបានបង្កើត ដោយអាកប្បកិរិយាទទួលយកសេចក្ដីពិតបានឡើយ។ ហេតុដូច្នេះហើយ ក្នុងទិដ្ឋភាពម្យ៉ាង ពួកគេទាស់ទទឹងនឹងភារកិច្ចដែលព្រះជាម្ចាស់បាន ផ្ទុកផ្ដាក់ឱ្យមនុស្ស ហើយមិនចង់បំពេញភារកិច្ចរបស់ពួកគេឡើយ ចំណែកឯម្យ៉ាងវិញទៀត ពួកគេខ្លាចបាត់បង់ឱកាសក្នុងការទទួលបានព្រះពរ។ ការណ៍នេះបង្កើតឱ្យមានការដោះដូរមួយប្រភេទ។ តើការដោះដូរនោះជាអ្វីទៅ? ពួកគេរកឃើញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា ប្រសិនបើមនុស្សមិនបំពេញភារកិច្ចរបស់ខ្លួនទេ ពួកគេអាចនឹងត្រូវបានជម្រុះចោល ថាប្រសិនបើពួកគេមិនបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាភាវៈដែលព្រះបានបង្កើតទេ ពួកគេនឹងគ្មានឱកាសទទួលបានសេចក្ដីពិតឡើយ ហើយថាប្រសិនបើពួកគេមិនបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាភាវៈដែលព្រះបានបង្កើតទេ នៅថ្ងៃអនាគត ពួកគេអាចនឹងបាត់បង់ព្រះពររបស់ពួកគេនៅក្នុងនគរស្ថានសួគ៌។ តើការណ៍នេះបញ្ជាក់ពីអ្វី? ការណ៍នេះបញ្ជាក់ថា ប្រសិនបើនរណាម្នាក់មិនបំពេញភារកិច្ចរបស់ខ្លួនទេ គេនឹងបាត់បង់ឱកាសក្នុងការទទួលបានព្រះពរជាមិនខាន។ បន្ទាប់ពីពួកទទឹងនឹងព្រះគ្រីស្ទទទួលបានព័ត៌មានបែបនេះពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងពីការប្រកបគ្នា ព្រមទាំងសេចក្ដីអធិប្បាយជាច្រើនមក បំណងប្រាថ្នា និងចំណាប់អារម្មណ៍ក្នុងការបំពេញភារកិច្ចរបស់ពួកគេក្នុងនាមជាភាវៈដែលព្រះបានបង្កើត ក៏កើតមានឡើងយ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់ពួកគេ។ តើការកើតមានបំណងប្រាថ្នា និងចំណាប់អារម្មណ៍បែបនេះ បង្ហាញថាពួកគេអាចលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ដោយស្មោះសរ និងបំពេញភារកិច្ចរបស់ពួកគេដោយស្មោះសរដែរឬទេ? បើវិនិច្ឆ័យតាមសារជាតិធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ចំណុចនេះគឺពិបាកនឹងឈានដល់ណាស់។ ចុះតើអ្វីទៅដែលបណ្ដាលឱ្យពួកគេបំពេញភារកិច្ចរបស់ពួកគេ? គួរតែមានបញ្ជីគិតគូរអំពីរឿងនេះនៅក្នុងដួងចិត្តរបស់មនុស្សគ្រប់រូប ហើយគួរតែមានរឿងរ៉ាវជាក់លាក់មួយចំនួននៅក្នុងបញ្ជីគិតគូរនេះ។ ដូច្នេះ តើកំណត់ត្រានេះនៅក្នុងដួងចិត្តរបស់អាទទឹងនឹងព្រះគ្រីស្ទ មានលក្ខណៈបែបណាទៅ? ពួកគេធ្វើការគិតគូរយ៉ាងល្អិតល្អន់ ត្រឹមត្រូវ ជាក់ច្បាស់ និងហ្មត់ចត់បំផុត ដូច្នេះ វាមិនមែនជា បញ្ជី គិតគូរដ៏ច្របូកច្របល់ឡើយ។ នៅពេលពួកគេសម្រេចចិត្តបំពេញភារកិច្ចរបស់ខ្លួន ជាដំបូង ពួកគេគិតគូរថា៖ «ប្រសិនបើខ្ញុំត្រូវបំពេញភារកិច្ចរបស់ខ្ញុំនៅពេលនេះ ខ្ញុំនឹងត្រូវលះបង់ក្ដីអំណរនៃការនៅជួបជុំជាមួយគ្រួសារ ហើយខ្ញុំនឹងត្រូវលះបង់អាជីព និងអនាគតខាងលោកីយ៍របស់ខ្ញុំ។ ប្រសិនបើខ្ញុំបោះបង់របស់ទាំងនេះចោលដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ តើខ្ញុំអាចទទួលបានអ្វីខ្លះ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា នៅក្នុងយុគសម័យចុងក្រោយនេះ អស់អ្នកណាដែលអាចជួបព្រះជាម្ចាស់ អ្នកដែលអាចបំពេញភារកិច្ចរបស់ពួកគេនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងអ្នកដែលអាចនៅសេសសល់រហូតដល់ទីបញ្ចប់ គឺជាអ្នកដែលអាចទទួលបានព្រះពរយ៉ាងធំធេង។ ដោយឃើញថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងដូច្នេះ ខ្ញុំសន្មតថាព្រះជាម្ចាស់អាចធ្វើវាបាន ហើយសម្រេចវាបានស្របតាមព្រះបន្ទូលទាំងនេះ។ លើសពីនេះ ព្រះជាម្ចាស់បានធ្វើសេចក្ដីសន្យាជាច្រើនដល់មនុស្សទាំងនេះ ដែលអាចបំពេញភារកិច្ចរបស់ពួកគេ និងអាចលះបង់ខ្លួនដើម្បីទ្រង់!» តាមរយៈការសិក្សាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេយល់ឃើញពីសេចក្ដីសន្យាជាច្រើន ដែលព្រះជាម្ចាស់បានធ្វើឡើងនៅក្នុងយុគសម័យចុងក្រោយ ចំពោះមនុស្សដែលបំពេញភារកិច្ចរបស់ពួកគេ ហើយចំណុចនេះ បូករួមទាំងការស្រមើស្រមៃផ្ទាល់ខ្លួនរបស់ពួកគេ និងសញ្ញាណទាំងអស់ដែលត្រូវបានបង្កើតឡើងដោយការវិភាគ និងការពិនិត្យពិច័យព្រះបន្ទូលទាំងនេះដោយខ្លួនឯង បង្កើតឱ្យមានចំណាប់អារម្មណ៍ និងកម្លាំងជំរុញចិត្តយ៉ាងជ្រាលជ្រៅចំពោះការបំពេញភារកិច្ចរបស់ពួកគេ។ បន្ទាប់មក ពួកគេទៅអធិដ្ឋាននៅចំពោះព្រះជាម្ចាស់ ជាទីដែលពួកគេធ្វើការសន្យា និងការស្បថស្បែយ៉ាងឱឡារិក ដោយបង្កើតការតាំងចិត្តក្នុងការបោះបង់ និងលះបង់អ្វីៗគ្រប់យ៉ាងដើម្បីព្រះជាម្ចាស់ ដើម្បីថ្វាយជីវិតនេះដល់ទ្រង់ និងលះបង់ចោលនូវសុភមង្គលខាងសាច់ឈាម និងអនាគតទាំងអស់។ ទោះបីជាពួកគេអធិដ្ឋានតាមរបៀបនេះ ហើយពាក្យសម្ដីរបស់ពួកគេហាក់ដូចជាត្រឹមត្រូវទាំងអស់ក៏ដោយ ក៏អ្វីដែលពួកគេគិតនៅក្នុងជម្រៅចិត្ត គឺមានតែពួកគេផ្ទាល់ទើបដឹង និងព្រះជាម្ចាស់ប៉ុណ្ណោះទើបជ្រាប។ ការអធិដ្ឋាន និងការតាំងចិត្តរបស់ពួកគេហាក់ដូចជាបរិសុទ្ធ ហាក់បីដូចជាពួកគេកំពុងធ្វើបែបនេះដើម្បីតែសម្រេចការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ ដើម្បីបំពេញភារកិច្ចរបស់ពួកគេ និងបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ប៉ុន្តែនៅក្នុងជម្រៅដួងចិត្តរបស់ពួកគេ ពួកគេកំពុងគិតគូរពីរបៀបដែលពួកគេអាចទទួលបានព្រះពរ និងទទួលបានអ្វីៗដែលពួកគេចង់បាន តាមរយៈការបំពេញភារកិច្ចរបស់ពួកគេ និងអ្វីដែលពួកគេអាចធ្វើបាន ដើម្បីឱ្យព្រះជាម្ចាស់ទតឃើញអ្វីៗគ្រប់យ៉ាងដែលពួកគេបានលះបង់ និងធ្វើឱ្យទ្រង់ចាប់ព្រះហឫទ័យយ៉ាងខ្លាំងចំពោះអ្វីដែលពួកគេបានលះបង់ និងអ្វីដែលពួកគេបានធ្វើ ដើម្បីឱ្យទ្រង់នឹងនឹកចាំពីអ្វីដែលពួកគេបានធ្វើ ហើយទីបំផុត ប្រទានដល់ពួកគេនូវអនាគត និងព្រះពរដែលពួកគេចង់បាន។ មុនពេលសម្រេចចិត្តបំពេញភារកិច្ចរបស់ពួកគេ នៅក្នុងជម្រៅដួងចិត្តរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទពោរពេញទៅដោយការរំពឹងទុកចំពោះអនាគតរបស់ពួកគេ ការទទួលបានព្រះពរ គោលដៅដ៏ល្អ និងថែមទាំងមកុដមួយទៀតផង ហើយពួកគេមានទំនុកចិត្តយ៉ាងមុតមាំបំផុត ក្នុងការទទួលបានរបស់ទាំងនេះ។ ពួកគេមកកាន់ដំណាក់របស់ព្រះជាម្ចាស់ដើម្បីបំពេញភារកិច្ចរបស់ពួកគេ ដោយមានចេតនា និងសេចក្ដីប្រាថ្នាបែបនេះ។ ដូច្នេះ តើការបំពេញភារកិច្ចរបស់ពួកគេ មានផ្ទុកនូវចិត្តស្មោះសរ សេចក្ដីជំនឿពិតប្រាកដ និងភាពស្មោះត្រង់ដែលព្រះជាម្ចាស់តម្រូវដែរឬទេ? នៅចំណុចនេះ គេមិនទាន់អាចមើលឃើញពីភាពស្មោះត្រង់ សេចក្ដីជំនឿ ឬចិត្តស្មោះសរពិតប្រាកដរបស់ពួកទទឹងនឹងព្រះគ្រីស្ទនៅឡើយទេ ពីព្រោះមនុស្សគ្រប់រូបមានផ្នត់គំនិតដោះដូរទាំងស្រុង មុនពេលពួកគេបំពេញភារកិច្ចរបស់ខ្លួន។ មនុស្សគ្រប់រូបធ្វើការសម្រេចចិត្តបំពេញភារកិច្ចរបស់ពួកគេ ដោយមានការជំរុញពីផលប្រយោជន៍ ហើយក៏ផ្អែកលើលក្ខខណ្ឌជាមុននៃមហិច្ឆតា និងបំណងប្រាថ្នាដ៏ហូរហៀររបស់ពួកគេផងដែរ។ តើចេតនារបស់ពួកទទឹងនឹងព្រះគ្រីស្ទក្នុងការបំពេញភារកិច្ចរបស់ពួកគេ គឺជាអ្វីទៅ? គឺដើម្បីធ្វើការដោះដូរ ដើម្បីធ្វើការជួញដូរ។ គេអាចនិយាយបានថា ទាំងនេះគឺជាលក្ខខណ្ឌដែលពួកទទឹងនឹងព្រះគ្រីស្ទបានកំណត់សម្រាប់ការបំពេញភារកិច្ចគឺ៖ «ប្រសិនបើខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំ នោះខ្ញុំត្រូវតែទទួលបានព្រះពរ និងមានគោលដៅដ៏ល្អមួយ។ ខ្ញុំត្រូវតែទទួលបានព្រះពរ និងផលប្រយោជន៍ទាំងអស់ ដែលព្រះជាម្ចាស់បានមានព្រះបន្ទូលថាត្រូវបានរៀបចំទុកសម្រាប់មនុស្សជាតិ។ ប្រសិនបើខ្ញុំមិនអាចទទួលបានរបស់ទាំងនោះទេ នោះខ្ញុំនឹងមិនបំពេញភារកិច្ចនេះឡើយ»។ ពួកគេមកកាន់ដំណាក់របស់ព្រះជាម្ចាស់ដើម្បីបំពេញភារកិច្ចរបស់ខ្លួន ដោយមានចេតនា មហិច្ឆតា និងបំណងប្រាថ្នាបែបនេះ។ វាហាក់ដូចជាពួកគេពិតជាមានចិត្តស្មោះសរខ្លះមែន ហើយជាការពិតណាស់ សម្រាប់អស់អ្នកដែលជាអ្នកជឿថ្មី និងទើបតែចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្លួន វាក៏អាចត្រូវបានហៅថាជាភាពក្លៀវក្លាផងដែរ។ ប៉ុន្តែ គ្មានសេចក្ដីជំនឿ ឬភាពស្មោះត្រង់ពិតប្រាកដនៅក្នុងរឿងនេះឡើយ គឺមានត្រឹមតែកម្រិតនៃភាពក្លៀវក្លាប៉ុណ្ណោះ។ វាមិនអាចត្រូវបានហៅថាជាភាពស្មោះសរឡើយ។ បើវិនិច្ឆ័យតាមអាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះការបំពេញភារកិច្ចរបស់ពួកគេនេះ វាគឺជាការដោះដូរទាំងស្រុង ហើយពោរពេញទៅដោយបំណងប្រាថ្នារបស់ពួកគេចំពោះផលប្រយោជន៍ ដូចជាការទទួលបានព្រះពរ ការចូលទៅក្នុងនគរស្ថានសួគ៌ ការទទួលបានមកុដ និងការទទួលបានរង្វាន់នានា។ ដូច្នេះមើលពីសំបកក្រៅទៅ ពួកទទឹងនឹងព្រះគ្រីស្ទជាច្រើន មុនពេលត្រូវបានបណ្ដេញចេញ គឺកំពុងបំពេញភារកិច្ចរបស់ពួកគេ ហើយថែមទាំងបានលះបង់ច្រើនជាង និងរងទុក្ខច្រើនជាងមនុស្សទូទៅទៅទៀត។ អ្វីដែលពួកគេលះបង់ និងតម្លៃដែលពួកគេបានលះបង់ គឺប្រហាក់ប្រហែលនឹងប៉ុលដែរ ហើយពួកគេក៏រត់ចុះរត់ឡើងមិនតិចជាងប៉ុលនោះដែរ។ នេះជារឿងដែលមនុស្សគ្រប់គ្នាអាចមើលឃើញ។ បើនិយាយពីឥរិយាបថ និងការតាំងចិត្តរបស់ពួកគេក្នុងការរងទុក្ខ និងលះបង់វិញ ពួកគេមិនគួរណាមិនទទួលបានអ្វីសោះនោះទេ។ ក៏ប៉ុន្តែ ព្រះជាម្ចាស់មិនទតមើលមនុស្សម្នាក់ដោយផ្អែកលើឥរិយាបថខាងក្រៅរបស់គេឡើយ ប៉ុន្តែផ្អែកលើសារជាតិរបស់គេ និស្ស័យរបស់គេ អ្វីដែលគេបញ្ចេញឱ្យឃើញ ព្រមទាំងធម្មជាតិ និងសារជាតិនៃរឿងនីមួយៗដែលគេធ្វើ។ នៅពេលមនុស្សវិនិច្ឆ័យ និងប្រព្រឹត្តចំពោះអ្នកដទៃ ពួកគេកំណត់ថាអ្នកទាំងនោះជានរណា ដោយផ្អែកតែលើឥរិយាបថខាងក្រៅរបស់អ្នកទាំងនោះ ទំហំនៃការរងទុក្ខរបស់អ្នកទាំងនោះ និងការលះបង់របស់អ្នកទាំងនោះប៉ុណ្ណោះ ហើយនេះគឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ។
អាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងការប្រព្រឹត្តចំពោះភារកិច្ចរបស់ពួកគេ គឺមានលក្ខណៈបែបនេះតាំងពីដើមដំបូងមកម្ល៉េះ។ ពួកគេមកកាន់ដំណាក់របស់ព្រះជាម្ចាស់ដើម្បីបំពេញភារកិច្ចរបស់ខ្លួន ដោយមានមហិច្ឆតា បំណងប្រាថ្នា និងការដោះដូរ។ នេះហើយគឺជាអ្វីដែលពួកគេគិតគូរ និងរៀបចំផែនការយ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់ពួកគេ មុនពេលបំពេញភារកិច្ចរបស់ខ្លួន។ តើផែនការរបស់ពួកគេគឺជាអ្វីទៅ? តើស្នូល និងចំណុចសំខាន់នៃការគិតគូររបស់ពួកគេគឺជាអ្វីទៅ? ពួកគេមានគោលបំណងចង់ទទួលបានព្រះពរ ចង់មានគោលដៅដ៏ល្អមួយ ហើយមនុស្សមួយចំនួនថែមទាំងមានគោលបំណងចង់គេចផុតពីមហន្តរាយទៀតផង។ នេះគឺជាចេតនារបស់ពួកគេ។ ពួកគេ ពិនិត្យពិច័យព្រះបន្ទូលរបស់ព្រះជាម្ចាស់ម្ដងហើយម្ដងទៀត ប៉ុន្តែទោះបីជាខិតខំយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចមើលឃើញថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់សុទ្ធតែជាសេចក្ដីពិត ថានៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់មានផ្លូវនៃការអនុវត្ត ហើយថាព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចអនុញ្ញាតឱ្យមនុស្សត្រូវបានបន្សុទ្ធ សម្រេចបានការផ្លាស់ប្ដូរនិស្ស័យ និងទទួលបានសេចក្ដីសង្គ្រោះនោះឡើយ។ ពួកគេមិនអាចមើលឃើញរឿងទាំងនេះទេ ទោះបីជាពួកគេខិតខំមើលយ៉ាងណាក៏ដោយ។ មិនថាពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងណានោះទេ ក៏អ្វីដែលពួកគេខ្វល់ខ្វាយបំផុត និងចាត់ទុកថាសំខាន់បំផុតនោះ គឺគ្មានអ្វីក្រៅពីព្រះពរ និងសេចក្ដីសន្យាដែលព្រះជាម្ចាស់ប្រទានដល់អស់អ្នកណាដែលបោះបង់ លះបង់ ស៊ូទ្រាំនឹងទុក្ខលំបាក និងលះបង់តម្លៃដើម្បីទ្រង់នោះឡើយ។ នៅពេលពួកគេរកឃើញអ្វីដែលពួកគេជឿថាជាខ្លឹមសារដ៏សំខាន់បំផុត និងជាស្នូលបំផុតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះវាហាក់បីដូចជាពួកគេបានរកឃើញខ្សែជីវិតអ៊ីចឹង។ ពួកគេមានអារម្មណ៍ថា វាហាក់ដូចជាពួកគេនឹងទទួលបានព្រះពរយ៉ាងធំធេង ហើយគិតថាពួកគេគឺជាមនុស្សដែលមានពរ និងមានសំណាងបំផុតនៅក្នុងយុគសម័យនេះ។ ហេតុដូច្នេះហើយ ពួកគេត្រេកអរយ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់ពួកគេថា៖ «ខ្ញុំបានជួបពេលវេលាដ៏ល្អមួយនៅក្នុងជីវិតនេះហើយ។ គ្មានសាវ័ក និងហោរាណាម្នាក់នៅទូទាំងយុគសម័យនានា ធ្លាប់បានជួបព្រះគ្រីស្ទនៃគ្រាចុងក្រោយឡើយ។ ថ្ងៃនេះ ខ្ញុំកំពុងដើរតាមព្រះគ្រីស្ទនៃគ្រាចុងក្រោយ ដូច្នេះ ខ្ញុំមិនអាចខកខានឱកាសក្នុងការទទួលបានព្រះពរយ៉ាងធំធេងនេះបានឡើយ។ នេះគឺជាឱកាសដើម្បីទទួលបានរង្វាន់ និងទទួលបានមកុដមួយ! ពួកអ្នកគ្មានជំនឿនឹងមិនមានសំណាងនេះទេ ហើយមិនថាពួកគេសោយសុខក្នុងជីវិតនេះបានល្អយ៉ាងណា ឬមានឋានៈខ្ពស់កម្រិតណានោះទេ ក៏នៅពេលដែលភយន្តរាយដ៏ធំសម្បើមមកដល់ ពួកគេនឹងត្រូវបំផ្លាញចោលទាំងអស់។ ហេតុដូច្នេះហើយ ខ្ញុំត្រូវតែបោះបង់ការសប្បាយខាងសាច់ឈាមនៃលោកីយ៍នេះ ពីព្រោះមិនថាខ្ញុំសោយសុខនឹងរបស់ទាំងនេះខ្លាំងប៉ុនណានោះទេ ក៏ពួកវាគឺជារបស់បណ្ដោះអាសន្ន និងមិនស្ថិតស្ថេរឡើយ។ ខ្ញុំត្រូវសម្លឹងមើលទៅអនាគត ហើយទទួលបានព្រះពរ និងរង្វាន់កាន់តែធំធេង ព្រមទាំងមកុដកាន់តែធំមួយ!» ដូច្នេះហើយ នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេព្រមានខ្លួនឯងថា៖ «នៅក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ មិនថាខ្ញុំរងទុក្ខខ្លាំងប៉ុនណា ឬត្រូវរត់ចុះរត់ឡើងច្រើនប៉ុនណាទេ មិនថាខ្ញុំត្រូវជាប់គុក ឬត្រូវគេធ្វើទារុណកម្មទេ ហើយមិនថាខ្ញុំជួបប្រទះនឹងការលំបាកអ្វីនោះទេ ខ្ញុំត្រូវតែតស៊ូ តស៊ូ ហើយតស៊ូបន្ថែមទៀត! ខ្ញុំមិនអាចបាក់ទឹកចិត្តឡើយ ខ្ញុំត្រូវតែស៊ូទ្រាំនឹងភាពអាម៉ាស់គ្រប់បែបយ៉ាង និងរែកពុនបន្ទុកដ៏ធ្ងន់មួយ ហើយតស៊ូរហូតដល់វិនាទីចុងក្រោយ។ ខ្ញុំជឿថាអ្វីដែលព្រះជាម្ចាស់បានមានព្រះបន្ទូលថា “អ្នកដែលដើរតាមដល់ទីបញ្ចប់នឹងត្រូវបានសង្គ្រោះ” ច្បាស់ជានឹងក្លាយជាការពិតសម្រាប់ខ្ញុំមិនខាន»។ តើគំនិត និងមតិណាមួយដែលពួកគេគិត និងជឿនៅក្នុងដួងចិត្តរបស់ពួកគេ ស្របទៅនឹងសេចក្ដីពិតដែរឬទេ? (មិនស្របទេ។) គ្មានគំនិតណាមួយស្របទៅនឹងសេចក្ដីពិតឡើយ ហើយក៏គ្មានគំនិតណាមួយស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ ពួកវាសុទ្ធតែជាការគិតគូរ និងជាផែនការសម្រាប់អនាគត និងវាសនាផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ នៅក្នុងជម្រៅដួងចិត្តរបស់ពួកគេ ពួកគេមិនមានចំណាប់អារម្មណ៍លើសេចក្ដីតម្រូវណាមួយចំពោះមនុស្សជាតិ ដែលបានលើកឡើងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ពួកគេមិនខ្វល់ខ្វាយនឹងរឿងទាំងនោះទេ។ នៅក្នុងជម្រៅដួងចិត្តរបស់ពួកគេ ពួកគេមានការស្អប់ខ្ពើម និងទាស់ទទឹងនឹងការលាតត្រដាងពីមនុស្សជាតិ និងសេចក្ដីតម្រូវចំពោះពួកគេនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយថែមទាំងបង្កើតបានជាសញ្ញាណទៀតផង ដូច្នេះ នៅពេលពួកគេឃើញព្រះបន្ទូលទាំងនេះ ពួកគេមានអារម្មណ៍ទាស់ទទឹងនឹងព្រះបន្ទូលទាំងនោះ ហើយមានអារម្មណ៍មិនស្រួល ក្រោយមក ពួកគេក៏រំលងព្រះបន្ទូលទាំងនោះចោលដោយមិនអានតែម្ដង។ នៅពេលនិយាយដល់ការដាស់តឿន ការលួងលោម ការក្រើនរំលឹក សេចក្ដីករុណា និងក្ដីអាណិតអាសូរចំពោះមនុស្សជាតិនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេបង្ហាញភាពធុញទ្រាន់ ហើយមិនសុខចិត្តទទួលយក ឬស្ដាប់ឡើយ ដោយជឿថាព្រះបន្ទូលទាំងនេះគឺជារឿងក្លែងក្លាយ។ នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេមានការស្អប់ខ្ពើម និងមានអារម្មណ៍ទាស់ទទឹងនឹងព្រះបន្ទូលនៃការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ព្រមទាំងកិច្ចការនៃការល្បងលរបស់ទ្រង់នៅក្នុងចំណោមមនុស្ស ហើយពួកគេមិនសុខចិត្តទទួលយកកិច្ចការទាំងនោះឡើយ ថែមទាំងគេចវេះពីកិច្ចការទាំងនោះទៀតផង។ ផ្ទុយទៅវិញ ពួកគេចាប់អារម្មណ៍យ៉ាងខ្លាំងតែចំពោះព្រះបន្ទូលអំពីសេចក្ដីសន្យា ឬព្រះពររបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិប៉ុណ្ណោះ ហើយពួកគេថែមទាំងអានព្រះបន្ទូលទាំងនោះជាញឹកញាប់ ដើម្បីបំពេញបំណងប្រាថ្នាដ៏អន្ទះអន្ទែងនៃដួងចិត្តរបស់ពួកគេ ក្នុងការទទួលបានព្រះពរ ដោយអន្ទះសាចង់ត្រូវបានលើកឡើងទៅក្នុងនគរស្ថានសួគ៌ភ្លាមៗ និងត្រូវបានរំដោះចេញពីការរងទុក្ខទាំងអស់។ នៅពេលពួកគេលែងអាចតស៊ូនៅក្នុងដំណើរការនៃការបំពេញភារកិច្ចរបស់ពួកគេបានទៀត ហើយពួកគេចាប់ផ្ដើមមានការសង្ស័យថាតើពួកគេអាចទទួលបានព្រះពរដែរឬទេ ហើយ «សេចក្ដីជំនឿ» របស់ពួកគេមានភាពរង្គោះរង្គើ ឬនៅពេលឆន្ទៈរបស់ពួកគេមិនរឹងមាំ ហើយពួកគេចង់ថយក្រោយនោះ ពួកគេក៏អានព្រះបន្ទូលទាំងនេះ ហើយយកព្រះបន្ទូលទាំងនេះធ្វើជាកម្លាំងជំរុញចិត្តរបស់ពួកគេសម្រាប់ការបំពេញភារកិច្ច។ ពួកគេមិនដែលព្យាយាមរិះគិតពីសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅក្នុងជំពូក ឬវគ្គអត្ថបទណាមួយរបស់ពួកគេឡើយ ហើយពួកគេមិនចង់ឆ្លងកាត់ការជំនុំជម្រះនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់សូម្បីតែបន្តិច កុំថាឡើយដល់ទៅការស្គាល់ខ្លួនឯង និងមើលឃើញយ៉ាងច្បាស់ពីតថភាពនៃសេចក្ដីពុករលួយដ៏ជ្រាលជ្រៅរបស់មនុស្សជាតិ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនោះ ដែលលាតត្រដាងពីសារជាតិពុករលួយរបស់មនុស្សជាតិនោះ។ ពួកគេក៏ធ្វើជាមិនដឹងមិនឮចំពោះបំណងព្រះហឫទ័យ សេចក្ដីតម្រូវ និងការដាស់តឿនរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិដែរ ដោយមិនខ្វល់ខ្វាយនឹងរឿងទាំងនោះ និងប្រព្រឹត្តចំពោះរឿងទាំងនោះដោយអាកប្បកិរិយាមិនគោរព និងព្រងើយកន្តើយ។ នៅក្នុងជម្រៅដួងចិត្តរបស់ពួកគេ ពួកគេជឿថា៖ «អ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូល និងធ្វើ គឺគ្រាន់តែជាទម្រង់ការប៉ុណ្ណោះ តើនរណាអាចទទួលយកវាបាន? តើនរណាអាចយល់ពីវាបាន? តើនរណាអាចអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់បានយ៉ាងពិតប្រាកដទៅ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ សុទ្ធតែជារឿងគ្មានបានការ។ អ្វីដែលជាក់ស្ដែងបំផុតនោះគឺ ការដែលមនុស្សដោះដូរការបំពេញភារកិច្ចរបស់ពួកគេដើម្បីព្រះពរ គ្មានអ្វីជាក់ស្ដែងជាងនេះទៀតឡើយ»។ ដូច្នេះ ពួកគេស្វែងរកនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ម្ដងហើយម្ដងទៀត ហើយនៅពេលពួកគេបានរកឃើញផ្លូវនេះ ពួកគេចាត់ទុកការបំពេញភារកិច្ចរបស់ខ្លួន ជាផ្លូវតែមួយគត់ដើម្បីទទួលបានព្រះពរ។ ទាំងនេះគឺជាចេតនា គោលបំណង និងការគិតគូរដ៏ជ្រាលជ្រៅបំផុតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ នៅពេលបំពេញភារកិច្ចរបស់ពួកគេ។ ដូច្នេះ តើពួកគេបង្ហាញនូវការសម្ដែងចេញ និងការបញ្ចេញឱ្យឃើញអ្វីខ្លះ នៅក្នុងដំណើរការនៃការបំពេញភារកិច្ចរបស់ពួកគេ ដែលអនុញ្ញាតឱ្យមនុស្សមើលឃើញថា សារជាតិរបស់មនុស្សបែបនេះ គឺជាសារជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទទាំងស្រុងនោះ? វាមិនមែនជារឿងចៃដន្យទេ ដែលពួកទទឹងនឹងព្រះគ្រីស្ទអាចបំពេញភារកិច្ចរបស់ពួកគេបាន ពួកគេប្រាកដណាស់ថាបំពេញភារកិច្ចរបស់ពួកគេដោយមានចេតនា និងគោលបំណងផ្ទាល់ខ្លួន ព្រមទាំងបំណងប្រាថ្នាចង់ទទួលបានព្រះពរ។ ទោះបីជាពួកគេបំពេញភារកិច្ចអ្វីក៏ដោយ ក៏គោលបំណង និងអាកប្បកិរិយារបស់ពួកគេ ប្រាកដជាមិនអាចកាត់ផ្ដាច់ពីការទទួលបានព្រះពរ គោលដៅដ៏ល្អ ព្រមទាំងអនាគត និងវាសនាដ៏ល្អ ដែលពួកគេគិត និងខ្វល់ខ្វាយទាំងយប់ទាំងថ្ងៃនោះឡើយ។ ពួកគេប្រៀបដូចជាអ្នកជំនួញអ៊ីចឹង ដែលមិននិយាយពីរឿងអ្វីផ្សេង ក្រៅពីការងាររបស់ពួកគេឡើយ។ អ្វីក៏ដោយដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ គឺសុទ្ធតែផ្សារភ្ជាប់ទៅនឹងកេរ្ដិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ វាសុទ្ធតែផ្សារភ្ជាប់ទៅនឹងការទទួលបានព្រះពរ ព្រមទាំងអនាគត និងវាសនា។ នៅក្នុងជម្រៅចិត្ត ដួងចិត្តរបស់ពួកគេពោរពេញទៅដោយរឿងបែបនេះ នេះហើយគឺជាសារជាតិធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពិតជាដោយសារតែសារជាតិធម្មជាតិប្រភេទនេះហើយ ទើបអ្នកដទៃអាចមើលឃើញយ៉ាងច្បាស់ថា ចុងបញ្ចប់របស់ពួកគេ គឺត្រូវបានជម្រុះចោល។
នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់មានសេចក្ដីតម្រូវចំពោះមនុស្សគ្រប់ប្រភេទ ហើយមានសេចក្ដីតម្រូវ និងមានព្រះបន្ទូលយ៉ាងច្បាស់លាស់អំពីភារកិច្ច និងកិច្ចការគ្រប់ប្រភេទ។ ព្រះបន្ទូលទាំងនេះសុទ្ធតែជាសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ ហើយសេចក្ដីតម្រូវទាំងនេះគឺជាអ្វីដែលមនុស្សគួរតែគោរពតាម ព្រមទាំងជាអ្វីដែលពួកគេគួរតែអនុវត្ត និងសម្រេចឱ្យបាន។ តើពួកទទឹងនឹងព្រះគ្រីស្ទមានអាកប្បកិរិយាបែបណាចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់? តើពួកគេប្រកាន់យកអាកប្បកិរិយាចុះចូលដែរឬទេ? តើពួកគេប្រកាន់យកអាកប្បកិរិយាទទួលយកដោយបន្ទាបខ្លួនដែរឬទេ? ពួកគេប្រាកដជាមិនធ្វើបែបនេះឡើយ។ ដោយសារតែនិស្ស័យរបស់ពួកគេ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទមកកាន់ដំណាក់របស់ព្រះជាម្ចាស់ដើម្បីបំពេញភារកិច្ចរបស់ពួកគេ តើពួកគេអាចបំពេញវាបានល្អ ស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ និងការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ? (អត់ទេ ពួកគេមិនអាចទេ។) ពួកគេដាច់ខាតមិនអាចធ្វើបានឡើយ។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទកំពុងបំពេញភារកិច្ចរបស់ពួកគេ គំនិតដំបូងរបស់ពួកគេមិនមែនជាការស្វែងរកគោលការណ៍ដែលពាក់ព័ន្ធនឹងការបំពេញភារកិច្ចរបស់ពួកគេ និងអ្វីដែលព្រះជាម្ចាស់តម្រូវ ឬអ្វីដែលជាច្បាប់ទម្លាប់នៃដំណាក់របស់ព្រះជាម្ចាស់នោះទេ។ ផ្ទុយទៅវិញ ជាដំបូង ពួកគេសាកសួរថាតើពួកគេនឹងទទួលបានព្រះពរ ឬទទួលបានរង្វាន់សម្រាប់ការបំពេញភារកិច្ចនេះដែរឬទេ។ ប្រសិនបើមិនប្រាកដថាពួកគេនឹងទទួលបានព្រះពរ ឬទទួលបានរង្វាន់ទេ នោះពួកគេមិនស្ម័គ្រចិត្តបំពេញភារកិច្ចនេះឡើយ ហើយទោះបីជាពួកគេបំពេញភារកិច្ចនេះក៏ដោយ ក៏ពួកគេនឹងធ្វើឱ្យតែរួចពីដៃដែរ។ ពួកទទឹងនឹងព្រះគ្រីស្ទបំពេញភារកិច្ចរបស់ពួកគេទាំងទើសទាល់ដើម្បីទទួលបានព្រះពរ។ ពួកគេក៏សាកសួរផងដែរថា តើពួកគេនឹងអាចសម្ញែងខ្លួន និងទទួលបានការគោរពពីអ្នកដទៃដោយការបំពេញភារកិច្ចនេះដែរឬទេ ហើយថាតើខាងលើ ឬព្រះជាម្ចាស់នឹងដឹងដែរឬទេ ប្រសិនបើពួកគេបំពេញភារកិច្ចនេះ។ ទាំងនេះគឺជាអ្វីដែលពួកគេពិចារណា នៅពេលដែលពួកគេបំពេញភារកិច្ច។ រឿងដំបូងដែលពួកគេចង់កំណត់ឱ្យច្បាស់ គឺថាតើពួកគេអាចទទួលបានផលប្រយោជន៍អ្វីខ្លះ ដោយការបំពេញភារកិច្ច ហើយថាតើពួកគេអាចទទួលបានព្រះពរដែរឬទេ។ នេះគឺជារឿងសំខាន់បំផុតសម្រាប់ពួកគេ។ ពួកគេមិនដែលគិតអំពីរបៀបគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់ និងតបស្នងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ របៀបផ្សាយដំណឹងល្អ និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ដើម្បីឱ្យមនុស្សទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ និងទទួលបានក្តីសុខឡើយ ហើយពួកគេកាន់តែមិនដែលស្វែងរកការយល់សេចក្ដីពិត ឬស្វែងរកវិធីដោះស្រាយនិស្ស័យពុករលួយរបស់ពួកគេ និងសម្តែងចេញនូវលក្ខណៈជាមនុស្សឡើយ។ ពួកគេមិនដែលពិចារណារឿងទាំងនេះទេ។ ពួកគេគ្រាន់តែគិតថាតើពួកគេអាចទទួលបានព្រះពរ និងទទួលបានផលប្រយោជន៍ដែរឬទេ តើត្រូវទទួលបានកន្លែងឈរជើង ទទួលបានឋានៈ ធ្វើឱ្យមនុស្សគោរពពួកគេ និងធ្វើឱ្យខ្លួនឯងលេចធ្លោ និងក្លាយជាមនុស្សពូកែជាងគេនៅក្នុងពួកជំនុំ និងនៅក្នុងចំណោមមនុស្សដោយរបៀបណា។ ពួកគេពិតជាមិនសុខចិត្តធ្វើជាអ្នកដើរតាមធម្មតាឡើយ។ ពួកគេតែងតែចង់ធ្វើជាអ្នកទីមួយនៅក្នុងពួកជំនុំ មានសិទ្ធិសម្រេចចុងក្រោយ ក្លាយជាអ្នកដឹកនាំ និងធ្វើឱ្យមនុស្សគ្រប់គ្នាស្តាប់ពួកគេ។ ទាល់តែបែបនេះ ទើបពួកគេអាចពេញចិត្តបាន។ អ្នករាល់គ្នាអាចឃើញថា ចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទពោរពេញទៅដោយរឿងទាំងនេះ។ តើពួកគេលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ដោយពិតប្រាកដដែរឬទេ? តើពួកគេបំពេញភារកិច្ចរបស់ពួកគេក្នុងនាមជាភាវៈដែលព្រះបានបង្កើតដោយពិតប្រាកដដែរឬទេ? (ទេ។) ចុះតើពួកគេចង់ធ្វើអ្វី? (កាន់អំណាច។) ត្រឹមត្រូវហើយ។ ពួកគេនិយាយថា៖ «ចំពោះខ្ញុំ នៅក្នុងពិភពលោកនេះ ខ្ញុំចង់ពូកែជាងអ្នកផ្សេងទៀត។ ខ្ញុំត្រូវតែជាអ្នកទីមួយនៅក្នុងរាល់ក្រុមណាមួយ។ ខ្ញុំបដិសេធមិនធ្វើជាអ្នកទីពីរឡើយ ហើយខ្ញុំនឹងមិនធ្វើជាកូនចៅគេឡើយ។ ខ្ញុំចង់ធ្វើជាអ្នកដឹកនាំ និងមានសិទ្ធិសម្រេចចុងក្រោយនៅក្នុងរាល់ក្រុមមនុស្សណាមួយដែលខ្ញុំនៅជាមួយ។ ប្រសិនបើខ្ញុំមិនមានសិទ្ធិសម្រេចចុងក្រោយទេ នោះខ្ញុំនឹងព្យាយាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីបញ្ចុះបញ្ចូលអ្នករាល់គ្នា ដើម្បីធ្វើឱ្យអ្នករាល់គ្នាគោរពខ្ញុំ និងធ្វើឱ្យអ្នករាល់គ្នាជ្រើសរើសខ្ញុំជាអ្នកដឹកនាំ។ នៅពេលដែលខ្ញុំមានឋានៈ ខ្ញុំនឹងមានសិទ្ធិសម្រេចចុងក្រោយ មនុស្សគ្រប់គ្នានឹងត្រូវស្តាប់ខ្ញុំ។ អ្នកនឹងត្រូវធ្វើតាមរបៀបរបស់ខ្ញុំ ហើយអ្នកនឹងត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំ»។ មិនថាពួកទទឹងនឹងព្រះគ្រីស្ទបំពេញភារកិច្ចអ្វីក៏ដោយ ពួកគេនឹងព្យាយាមដាក់ខ្លួនឯងនៅក្នុងតំណែងខ្ពស់ នៅក្នុងតំណែងជាអ្នកនាំមុខគេ។ ពួកគេមិនអាចពេញចិត្តនឹងកន្លែងរបស់ពួកគេក្នុងនាមជាអ្នកដើរតាមធម្មតាឡើយ។ ហើយតើពួកគេចូលចិត្តអ្វីខ្លាំងបំផុត? គឺការឈរនៅចំពោះមុខមនុស្ស ដោយចេញបញ្ជា និងស្តីឱ្យមនុស្ស ដោយធ្វើឱ្យមនុស្សធ្វើតាមអ្វីដែលពួកគេនិយាយ។ ពួកគេមិនដែលគិតអំពីរបៀបបំពេញភារកិច្ចរបស់ពួកគេឱ្យបានត្រឹមត្រូវឡើយ ហើយពួកគេកាន់តែមិនស្វែងរកគោលការណ៍សេចក្ដីពិត ដើម្បីអនុវត្តសេចក្ដីពិត និងបំពេញព្រះហឫទ័យព្រះជាម្ចាស់ឡើយ ខណៈពេលបំពេញភារកិច្ចរបស់ពួកគេ។ ផ្ទុយទៅវិញ ពួកគេរិះរកគ្រប់មធ្យោបាយដើម្បីធ្វើឱ្យខ្លួនឯងលេចធ្លោ ដើម្បីធ្វើឱ្យអ្នកដឹកនាំគិតល្អពីពួកគេ និងដំឡើងតំណែងពួកគេ ដើម្បីឱ្យពួកគេអាចក្លាយជាអ្នកដឹកនាំ ឬអ្នកធ្វើការ និងអាចដឹកនាំអ្នកដទៃបាន។ នេះគឺជាអ្វីដែលពួកគេចំណាយពេលពេញមួយថ្ងៃគិត និងសង្ឃឹមចង់បាន។ ពួកទទឹងនឹងព្រះគ្រីស្ទមិនសុខចិត្តឱ្យអ្នកដទៃដឹកនាំឡើយ ហើយពួកគេក៏មិនសុខចិត្តធ្វើជាអ្នកដើរតាមធម្មតាដែរ ហើយកាន់តែមិនសុខចិត្តបំពេញភារកិច្ចរបស់ពួកគេដោយស្ងៀមស្ងាត់ដោយមិនចង់បានមុខមាត់ឡើយ។ មិនថាភារកិច្ចរបស់ពួកគេជាអ្វីនោះទេ ប្រសិនបើពួកគេមិនអាចនៅមុខគេ និងលេចធ្លោជាងគេបានទេ ប្រសិនបើពួកគេមិនអាចនៅពីលើអ្នកដទៃ និងដឹកនាំអ្នកដទៃបានទេ នោះពួកគេយល់ថា ការបំពេញភារកិច្ចរបស់ពួកគេគួរឱ្យធុញទ្រាន់ណាស់ ហើយក្លាយជាអវិជ្ជមាន និងចាប់ផ្ដើមខ្ជិលច្រអូស។ បើគ្មានការសរសើរ ឬការគោរពលើកតម្កើងពីអ្នកដទៃទេ នោះវាកាន់តែមិនគួរឱ្យចាប់អារម្មណ៍សម្រាប់ពួកគេ ហើយពួកគេកាន់តែគ្មានបំណងចង់បំពេញភារកិច្ចរបស់ពួកគេ។ ប៉ុន្តែប្រសិនបើពួកគេអាចនៅមុខគេ និងលេចធ្លោជាងគេ ក្នុងពេលបំពេញភារកិច្ចរបស់ពួកគេ និងទទួលបានសិទ្ធិសម្រេចចុងក្រោយ នោះពួកគេមានអារម្មណ៍ថាមានកម្លាំងចិត្ត ហើយនឹងស៊ូទ្រាំនឹងរាល់ការលំបាកណាមួយ។ ពួកគេតែងតែមានបំណងផ្ទាល់ខ្លួននៅក្នុងការបំពេញភារកិច្ចរបស់ពួកគេ ហើយពួកគេតែងតែចង់ធ្វើឱ្យខ្លួនឯងលេចធ្លោ ជាមធ្យោបាយដើម្បីបំពេញតម្រូវការរបស់ពួកគេក្នុងការយកឈ្នះអ្នកដទៃ និងបំពេញបំណងប្រាថ្នា និងមហិច្ឆតារបស់ពួកគេ។ ខណៈពេលបំពេញភារកិច្ចរបស់ពួកគេ បន្ថែមពីលើការប្រកួតប្រជែងយ៉ាងខ្លាំង ពោលគឺការប្រកួតប្រជែងក្នុងគ្រប់ទិដ្ឋភាព ដើម្បីឱ្យលេចធ្លោ ដើម្បីនៅចំណុចកំពូល ដើម្បីបានខ្ពស់ជាងអ្នកដទៃ ពួកគេក៏កំពុងគិតអំពីរបៀបរក្សាឋានៈ កេរ្តិ៍ឈ្មោះ និងកិត្តិយសបច្ចុប្បន្នរបស់ពួកគេផងដែរ។ ប្រសិនបើមាននរណាម្នាក់គំរាមកំហែងដល់ឋានៈ ឬកិត្យានុភាពរបស់ពួកគេ ពួកគេនឹងធ្វើគ្រប់មធ្យោបាយ និងមិនប្រណីដៃឡើយ ក្នុងការទាញទម្លាក់ និងកម្ចាត់អ្នកនោះចោល។ ពួកគេថែមទាំងប្រើមធ្យោបាយដ៏ថោកទាប ដើម្បីគាបសង្កត់អស់អ្នកណាដែលអាចដេញតាមសេចក្ដីពិត ដែលបំពេញភារកិច្ចរបស់ពួកគេដោយភាពស្មោះត្រង់ និងមានស្មារតីទទួលខុសត្រូវទៀតផង។ ពួកគេក៏ពោរពេញទៅដោយការច្រណែនឈ្នានីស និងសេចក្ដីស្អប់ចំពោះបងប្អូនប្រុសស្រី ដែលបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរផងដែរ។ ពួកគេមានការស្អប់ជាពិសេសចំពោះអស់អ្នកណាដែលបងប្អូនប្រុសស្រីដទៃទៀតគាំទ្រ និងពេញចិត្ត។ ពួកគេជឿថាមនុស្សបែបនេះគឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អ្វីដែលពួកគេខិតខំប្រឹងប្រែង ដល់កេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេ ហើយនៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេស្បថថា៖ «មានឯងអត់អញ មានអញអត់ឯង យើងទាំងពីរមិនអាចនៅរួមគ្នាបានទេ ហើយប្រសិនបើអញមិនទាញទម្លាក់ និងកម្ចាត់ឯងចោលទេ អញមិនអាចរស់នៅបានសុខឡើយ!» ចំពោះបងប្អូនប្រុសស្រីណាដែលបញ្ចេញមតិខុសគ្នា អ្នកដែលលាតត្រដាងពីពួកគេ ឬអ្នកដែលគំរាមកំហែងដល់ឋានៈរបស់ពួកគេ ពួកគេមិនអត់ឱនឱ្យឡើយ៖ ពួកគេគិតរកគ្រប់មធ្យោបាយដើម្បីចាប់កំហុសអ្នកទាំងនោះ ដើម្បីវិនិច្ឆ័យ និងថ្កោលទោសអ្នកទាំងនោះ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ និងទាញអ្នកទាំងនោះទម្លាក់ ហើយពួកគេនឹងមិនព្រមឈប់ឡើយ រហូតទាល់តែពួកគេធ្វើបានសម្រេច។ ពួកគេមានអាកប្បកិរិយាតែមួយគត់នៅក្នុងការប្រព្រឹត្តរបស់ពួកគេចំពោះមនុស្សណាម្នាក់គឺ៖ ប្រសិនបើបុគ្គលនោះគំរាមកំហែងដល់ឋានៈរបស់ពួកគេ ពួកគេនឹងទាញទម្លាក់ និងកម្ចាត់បុគ្គលនោះចោល។ បក្ខពួកដ៏ស្មោះស្ម័គ្រទាំងអស់របស់ពួកគេ គឺជាមនុស្សដែលអែបអបពួកគេ ហើយទោះបីជាមនុស្សទាំងនេះធ្វើរឿងអាក្រក់អ្វីក៏ដោយ និងបង្កការខូចខាតដល់កិច្ចការរបស់ពួកជំនុំ និងផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ខ្លាំងប៉ុនណាក៏ដោយ ក៏ពួកគេនឹងលាក់បាំង និងការពារមនុស្សទាំងនោះដែរ។ នៅក្នុងដំណើរការនៃការបំពេញភារកិច្ចរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទតែងតែគ្រប់គ្រងកេរ្ដិ៍ឈ្មោះ លាភសក្ការៈ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេ គ្រប់គ្រងនគរឯករាជ្យផ្ទាល់ខ្លួនរបស់ពួកគេ។ សារជាតិនៃការបំពេញភារកិច្ចរបស់ពួកគេ គឺតស៊ូដើម្បីនគរឯករាជ្យរបស់ពួកគេ និងតស៊ូដើម្បីអនាគត និងវាសនាផ្ទាល់ខ្លួនរបស់ពួកគេ។
ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនដឹកនាំមនុស្សប្រហែលជាងដប់នាក់នៅក្នុងក្រុមតូចមួយ ហើយអ្នកខ្លះទៀតដឹកនាំមនុស្សមួយពួកជំនុំ ឬច្រើនជាងនេះទៅទៀត។ មិនថាពួកគេដឹកនាំមនុស្សប៉ុន្មាននាក់នោះទេ ក៏ពួកគេកំពុងតែគ្រប់គ្រងមនុស្សទាំងនេះរួចទៅហើយ នៅពេលបំពេញភារកិច្ច ហើយពួកគេក្ដោបក្ដាប់អំណាចដូចជាស្ដេចនៅក្នុងចំណោមអ្នកទាំងនោះ។ ពួកគេមិនខ្វល់ខ្វាយអំពីការដែលព្រះជាម្ចាស់ថ្កោលទោស និងស្អប់ខ្ពើមចំពោះរឿងបែបនេះឡើយ ហើយខ្វល់ខ្វាយតែអំពីការក្ដោបក្ដាប់អំណាចនៅក្នុងដៃឱ្យបានជាប់ និងគ្រប់គ្រងមនុស្សនៅក្រោមបង្គាប់ដែលពួកគេអាចគ្រប់គ្រងឱ្យបានយ៉ាងតឹងរ៉ឹងប៉ុណ្ណោះ។ ហេតុដូច្នេះហើយ បើវិនិច្ឆ័យតាមចេតនា និងការជំរុញចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ នៅក្នុងការបំពេញភារកិច្ច សារជាតិរបស់ពួកគេគឺកាចសាហាវ និងទុច្ចរិត។ ដូច្នេះ ដោយផ្អែកលើឥរិយាបថរបស់ពួកគេនៅពេលបំពេញភារកិច្ច តើពួកគេបញ្ចេញឱ្យឃើញនិស្ស័យអ្វីខ្លះ? និស្ស័យរបស់ពួកគេ ក៏ជានិស្ស័យកាចសាហាវផងដែរ។ តើនិស្ស័យកាចសាហាវនេះត្រូវបានកំណត់លក្ខណៈបែបណាទៅ? ទោះបីជាពួកគេអាចរងទុក្ខលំបាក និងលះបង់នៅពេលបំពេញភារកិច្ចក៏ដោយ ក៏គ្មានភារកិច្ចណាមួយដែលពួកគេធ្វើ ត្រូវបានធ្វើឡើងស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ នៅក្នុងដំណើរការនៃការបំពេញភារកិច្ច ពួកគេមិនអនុវត្តការរៀបចំកិច្ចការទាល់តែសោះ កុំថាឡើយដល់ទៅការស្វែងរកគោលការណ៍ដែលដំណាក់របស់ព្រះជាម្ចាស់បានកំណត់សម្រាប់កិច្ចការនីមួយៗនោះ។ ពួកគេបំពេញតែចំណូលចិត្តផ្ទាល់ខ្លួន និងបំណងប្រាថ្នាចង់បានអំណាចរបស់ពួកគេ ព្រមទាំងក្ដីប្រាថ្នាផ្ទាល់ខ្លួន ដែលតែងតែចង់ធ្វើអ្វីមួយប៉ុណ្ណោះ។ ទាំងនេះសុទ្ធតែជាលក្ខខណ្ឌមួយចំនួន ដែលពួកទទឹងនឹងព្រះគ្រីស្ទជឿថា ពួកគេអាចទទួលបានមកុដមួយ។ ពួកគេគិតទាំងស្រមើស្រមៃថា៖ «ប្រសិនបើខ្ញុំគ្រាន់តែធ្វើរឿងទាំងនេះតាមរបៀបនេះ ដោយលះបង់តម្លៃ បោះបង់ និងលះបង់ខ្លួន នោះព្រះជាម្ចាស់ប្រាកដជានឹងប្រទានមកុដមួយដល់ខ្ញុំ ហើយប្រទានរង្វាន់ដល់ខ្ញុំនៅទីបញ្ចប់មិនខាន!» ពួកគេមិនដែលយកចិត្តទុកដាក់ ឬចាត់ទុកសេចក្ដីតម្រូវ និងគោលការណ៍ដែលត្រូវបានសង្កត់ធ្ងន់ និងលើកឡើងម្ដងហើយម្ដងទៀតដល់មនុស្សជាតិ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាការសំខាន់ឡើយ។ ពួកគេចាត់ទុករឿងទាំងនោះត្រឹមតែជាពាក្យពោលមួយខ្សែប៉ុណ្ណោះ។ ផ្នត់គំនិតរបស់ពួកគេគឺ៖ «ទោះបីជាសេចក្ដីតម្រូវរបស់ទ្រង់ជាអ្វីក៏ដោយ ក៏ខ្ញុំមិនអាចបន្ធូរដៃពីអំណាច ឬការដេញតាមរបស់ខ្ញុំបានឡើយ ហើយខ្ញុំក៏មិនអាចបោះបង់ចោលនូវក្ដីប្រាថ្នា ឬមហិច្ឆតារបស់ខ្ញុំបានដែរ។ ប្រសិនបើខ្ញុំមិនមានរបស់ទាំងនេះទេ តើខ្ញុំមានកម្លាំងចិត្ត ឬការជំរុញចិត្តអ្វីដើម្បីបំពេញភារកិច្ចរបស់ខ្ញុំទៅ?» ទាំងនេះគឺជាការបង្ហាញចេញមួយចំនួនរបស់ពួកទទឹងនឹងព្រះគ្រីស្ទ នៅពេលបំពេញភារកិច្ចរបស់ពួកគេ។ ទោះបីជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងយ៉ាងណាក៏ដោយ ហើយទោះបីជាខាងលើមានស្ដង់ដាតម្រូវជាចាំបាច់ និងគោលការណ៍អ្វីខ្លះសម្រាប់កិច្ចការផ្សេងៗក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទមិនស្ដាប់តាម និងមិនយកចិត្តទុកដាក់ឡើយ។ ទោះបីជាពាក្យសម្ដីរបស់ខាងលើមានភាពជាក់លាក់យ៉ាងណាក៏ដោយ ទោះបីជាសេចក្ដីតម្រូវអំពីទិដ្ឋភាពនៃកិច្ចការនេះមានភាពតឹងរ៉ឹងយ៉ាងណាក៏ដោយ ក៏ពួកគេធ្វើពុតជាមិនឮ ឬមិនយល់ដែរ ហើយពួកគេនៅតែប្រព្រឹត្តដោយមិនគិតមុខគិតក្រោយ និងតាមតែអំពើចិត្ត ព្រមទាំងបង្កព្យុះភ្លៀងនៅខាងក្រោម ដោយធ្វើរឿងរ៉ាវស្របតាមចេតនាផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេជឿថា ប្រសិនបើពួកគេធ្វើរឿងរ៉ាវស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ និងស្របតាមវិធីសាស្ត្រដែលខាងលើតម្រូវ ពួកគេនឹងបាត់បង់ឋានៈរបស់ខ្លួន ហើយអំណាចដែលពួកគេក្ដោបក្ដាប់ នឹងត្រូវបានផ្ទេរ និងរំលាយចោល។ ពួកគេជឿថា ការធ្វើរឿងរ៉ាវស្របតាមសេចក្ដីពិត និងស្របតាមសេចក្ដីតម្រូវនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាការវាយប្រហារដែលមើលមិនឃើញ និងជាការដកហូតអំណាចរបស់ពួកគេ វាគឺជាការវាយប្រហារលើកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេគិតថា៖ «ខ្ញុំមិនល្ងង់ខ្លៅដល់ថ្នាក់ហ្នឹងទេ។ ប្រសិនបើខ្ញុំទទួលយកមតិរបស់អ្នករាល់គ្នា តើខ្ញុំមិនមើលទៅដូចជាអសមត្ថភាព និងខ្វះទេពកោសល្យក្នុងការដឹកនាំទេឬ? ប្រសិនបើខ្ញុំទទួលយកមតិរបស់អ្នករាល់គ្នា ប្រសិនបើខ្ញុំទទួលស្គាល់ថាខ្ញុំខុស នោះតើបងប្អូនប្រុសស្រីនឹងនៅតែស្ដាប់តាមខ្ញុំទៀតឬទេនៅពេលក្រោយ? តើខ្ញុំនឹងនៅតែមានកិត្យានុភាពទៀតឬទេ? ប្រសិនបើខ្ញុំធ្វើរឿងរ៉ាវស្របតាមសេចក្ដីតម្រូវរបស់ខាងលើ តើខ្ញុំមិនបាត់បង់ឱកាសក្នុងការអួតសម្ញែងខ្លួនឯងទេឬ? តើនៅពេលនោះ បងប្អូនប្រុសស្រីនឹងនៅតែគោរពបូជាខ្ញុំទៀតឬទេ? តើពួកគេនឹងនៅតែស្ដាប់តាមអ្វីដែលខ្ញុំនិយាយទៀតឬទេ? ប្រសិនបើគ្មាននរណាម្នាក់ស្ដាប់តាមអ្វីដែលខ្ញុំនិយាយទេ នោះតើមានប្រយោជន៍អ្វីក្នុងការបំពេញភារកិច្ចនេះទៅ? តើខ្ញុំនៅតែអាចធ្វើកិច្ចការនេះបានយ៉ាងដូចម្ដេចទៅ? ប្រសិនបើខ្ញុំមិនមានសិទ្ធិអំណាចនៅក្នុងក្រុមទេ ហើយកិត្យានុភាពរបស់ខ្ញុំត្រូវបានកាត់បន្ថយ ហើយប្រសិនបើពួកគេទាំងអស់គ្នាស្ដាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអនុវត្តស្របតាមគោលការណ៍សេចក្ដីពិត នោះតើការដឹកនាំរបស់ខ្ញុំមិនក្លាយជាទទេសូន្យទេឬ? តើខ្ញុំមិនក្លាយជាអាយ៉ងទេឬ? ចុះតើខ្ញុំនឹងមានភាពក្លៀវក្លាអ្វី ដើម្បីធ្វើរឿងទាំងនេះទៅ? ប្រសិនបើការដឹកនាំរបស់ខ្ញុំទទេសូន្យ ហើយអ្វីក៏ដោយដែលខ្ញុំធ្វើគឺគ្មានន័យ នោះតើខ្ញុំនឹងនៅតែមានឱកាសអនាគតណាមួយទៀតដែរឬទេ?» អ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទចង់បាន គឺការស្ថិតនៅពីលើអ្នកដទៃទាំងអស់នៅក្នុងក្រុមណាមួយក៏ដោយ ដើម្បីទទួលបានមកុដនាពេលអនាគត និងរង្វាន់នាពេលអនាគតជាការតបស្នង។ ពួកគេជឿថា ដរាបណាពួកគេក្លាយជាបុគ្គលលេចធ្លោ និងជាអ្នកដឹកនាំអ្នកដទៃ នៅក្នុងចំណោមរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ពួកគេនឹងមានសិទ្ធិទទួលបានមកុដនាពេលអនាគតជាការតបស្នង និងទទួលបានព្រះពរយ៉ាងធំធេងនាពេលអនាគត។ ហេតុដូច្នេះហើយ ពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនបន្ធូរដៃពីអំណាចដែលពួកគេក្ដោបក្ដាប់នៅពេលណាក៏ដោយ ហើយនឹងមិនបន្ធូរបន្ថយការប្រុងប្រយ័ត្នរបស់ពួកគេ ក្នុងកាលៈទេសៈណាមួយឡើយ។ ពួកគេខ្លាចថា ប្រសិនបើពួកគេធ្វេសប្រហែសសូម្បីតែបន្តិច អំណាចនៅក្នុងដៃរបស់ពួកគេ នឹងត្រូវបានដកហូត ឬធ្វើឱ្យចុះខ្សោយ។ នៅពេលបំពេញភារកិច្ច ពួកគេមិនធ្វើវាឱ្យអស់ពីសមត្ថភាពនៅក្នុងតំណែងផ្ទាល់ខ្លួន ដោយបំពេញភារកិច្ចឱ្យបានល្អ និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ស្របតាមគោលការណ៍ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីតម្រូវរបស់ទ្រង់ឡើយ។ ផ្ទុយទៅវិញ ពួកគេប្រើប្រាស់ឱកាសបែបនេះ ដើម្បីក្ដាប់ឱ្យបានយ៉ាងណែននូវមកុដដែលពួកគេជឿថា ពួកគេហៀបនឹងទទួលបាននោះ។ ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួន អាចគោរពតាមសេចក្ដីតម្រូវនៃដំណាក់របស់ព្រះជាម្ចាស់ ដូចជាបទប្បញ្ញត្តិមួយសំណុំក៏ដោយ ក៏ការណ៍នោះនៅតែមិនអាចបង្ហាញថា ពួកគេគឺជាមនុស្សដែលទទួលយកសេចក្ដីពិត និងចុះចូលនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ តើអ្វីទៅជាមូលហេតុនៅពីក្រោយរឿងនេះ? ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួន នៅក្នុងដំណើរការនៃការបំពេញភារកិច្ចរបស់ខ្លួន តែងតែចង់ដណ្ដើមអំណាច និងបំពេញបំណងប្រាថ្នារបស់ពួកគេចំពោះអំណាចនោះ ហើយតែងតែចង់មានឋានៈ ព្រមទាំងស្ដីប្រដៅមនុស្ស និងបញ្ជាពួកគេពីតំណែងនៃឋានៈនោះ។ ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនគឺខុសពីនេះ ហើយមានការព្រួយបារម្ភបែបនេះថា៖ «អ្នកដែលចេញមុខ គឺជាអ្នកដែលរងគ្រោះ។ នោះមានន័យថា អ្នកណាក៏ដោយដែលចេញមុខ ហើយប្រព្រឹត្តកំហុស នឹងត្រូវរងទុក្ខ។ ខ្ញុំនឹងមិនធ្វើជាមនុស្សឆោតល្ងង់បែបនេះទេ។ មិនថាខ្ញុំមានសមត្ថភាពកម្រិតណានោះទេ ខ្ញុំនឹងបញ្ចេញត្រឹមតែសាមសិបភាគរយប៉ុណ្ណោះ ហើយខ្ញុំនឹងទុកចិតសិបភាគរយទៀតសម្រាប់ខ្លួនឯងដើម្បីទុកជាផ្លូវក្រោយ ខ្ញុំត្រូវតែលាក់ទុកខ្លះ។ ទោះបីជាដំណាក់របស់ព្រះជាម្ចាស់និយាយអ្វី ឬតម្រូវអ្វីពីខ្ញុំក៏ដោយ នៅសំបកក្រៅ ខ្ញុំនឹងយល់ព្រម ហើយខ្ញុំនឹងមិនធ្វើជាមនុស្សដែលបង្អាក់ និងរំខានឡើយ។ ទោះជានរណាដឹកនាំក៏ដោយ ក៏ខ្ញុំនឹងដើរតាម ហើយខ្ញុំនឹងគាំទ្រអ្វីក៏ដោយដែលពួកគេនិយាយ។ ខ្ញុំនឹងមិនអីទេ ដរាបណាខ្ញុំប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិដែលខាងលើបានផ្ដល់ឱ្យ ហើយមិនបំពានបទប្បញ្ញត្តិទាំងនោះ។ ចំពោះការលះបង់ភាពស្មោះត្រង់របស់ខ្ញុំចំពោះព្រះជាម្ចាស់ និងការលះបង់ខ្លួនដោយស្មោះដើម្បីទ្រង់ គឺមិនចាំបាច់ធ្វើបែបនេះទេ។ ខ្ញុំនឹងលះបង់ការខិតខំប្រឹងប្រែងបន្តិចបន្តួចក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ ធ្វើត្រឹមតែល្មមៗគឺបានហើយ ហើយខ្ញុំនឹងមិនធ្វើជាមនុស្សឆោតល្ងង់ឡើយ។ ទោះធ្វើអ្វីក៏ដោយ ខ្ញុំត្រូវលាក់ទុកខ្លះដើម្បីជៀសវាងកុំឱ្យមិនទទួលបានអ្វីសោះ ឬគ្មានអ្វីសោះនៅទីបញ្ចប់»។ ពួកទទឹងនឹងព្រះគ្រីស្ទប្រភេទនេះជឿថា វាជារឿងល្ងង់ខ្លៅណាស់ដែលអ្នកដទៃរ៉ាប់រងការទទួលខុសត្រូវក្នុងការបំពេញភារកិច្ច និងតែងតែចេញមុខដើម្បីដោះស្រាយបញ្ហា ហើយថាពួកគេខ្លួនឯងមិនត្រូវធ្វើជាមនុស្សឆោតល្ងង់បែបនេះឡើយ។ នៅក្នុងដួងចិត្ត ពួកគេដឹងថា ប្រសិនបើនរណាម្នាក់ដេញតាមឋានៈ និងគ្រប់គ្រងអំណាចផ្ទាល់ខ្លួន មិនយូរមិនឆាប់ អ្នកនោះនឹងត្រូវបានលាតត្រដាងមិនខាន ប៉ុន្តែដើម្បីអនុវត្តសេចក្ដីពិត ពួកគេត្រូវតែលះបង់ ខិតខំប្រឹងប្រែង ផ្ដល់ភាពស្មោះសរ និងមានភាពស្មោះត្រង់។ ពួកគេនឹងត្រូវរងទុក្ខលំបាកយ៉ាងច្រើន ហើយពួកគេមិនសុខចិត្តធ្វើបែបនេះឡើយ។ ពួកគេប្រកាន់យកវិធីសាស្ត្រសម្របសម្រួល ដោយមិនចេញមុខពេក ហើយក៏មិនលាក់មុខពេកដែរ ពោលគឺប្រកាន់ជំហរកណ្ដាល។ ពួកគេជឿថា៖ «គេឱ្យខ្ញុំធ្វើអ្វីក៏ដោយ ខ្ញុំនឹងធ្វើហ្នឹង។ ខ្ញុំគ្រាន់តែធ្វើបែបបង្រ្គប់កិច្ច និងឱ្យតែរួចពីដៃទៅបានហើយ ហើយប្រសិនបើគេឱ្យខ្ញុំធ្វើឱ្យបានល្អជាងនេះ ខ្ញុំនឹងមិនធ្វើឡើយ។ ដើម្បីធ្វើឱ្យបានល្អជាងនេះ ខ្ញុំមុខជាត្រូវលះបង់កាន់តែខ្ពស់ និងពិនិត្យមើលឯកសារកាន់តែច្រើន ដែលវានឹងហត់នឿយខ្លាំងណាស់! ប្រសិនបើព្រះជាម្ចាស់ប្រទានរង្វាន់បន្ថែមដល់ខ្ញុំសម្រាប់ការធ្វើបែបនេះ នោះវាមិនអីទេ ប៉ុន្តែព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហាក់ដូចជាមិនបានថ្លែងអ្វីអំពីរង្វាន់បន្ថែមឡើយ។ ដោយសារតែដូច្នេះ អ៊ីចឹងខ្ញុំមិនចាំបាច់រងទុក្ខ និងធ្វើឱ្យខ្លួនឯងហត់នឿយឡើយ។ យកល្អគ្រាន់តែធ្វើល្មមៗទៅបានហើយ»។ តើមនុស្សបែបនេះអាចបំពេញភារកិច្ចរបស់ខ្លួនបានល្អដែរឬទេ? តើគេអាចទទួលបានសេចក្ដីពិតដែរឬទេ? តើអស់អ្នកដែលមិនខិតខំឆ្ពោះទៅរកសេចក្ដីពិត ប៉ុន្តែផ្ទុយទៅវិញបែរជាធ្វើឱ្យតែរួចពីដៃ ឬអវិជ្ជមាន និងខ្ជិលច្រអូសក្នុងកិច្ចការរបស់ពួកគេ អាចទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ដែរឬទេ? ដាច់ខាតគឺមិនអាចឡើយ។
តើអ្វីទៅជាការបង្ហាញចេញដ៏ច្បាស់ក្រឡែតបំផុតរបស់អាទទឹងនឹងព្រះគ្រីស្ទ? ជាដំបូង ពួកគេមិនទទួលយកសេចក្ដីពិតឡើយ ដែលនេះជារឿងដែលមនុស្សគ្រប់គ្នាអាចមើលឃើញ។ ពួកគេមិនត្រឹមតែមិនទទួលយកមតិយោបល់របស់អ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ ពួកគេក៏មិនទទួលយកការត្រូវបានលួសកាត់ដែរ។ វាជារឿងដ៏ប្រាកដឥតសង្ស័យឡើយ ដែលថាពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលយកសេចក្ដីពិត។ ប្រសិនបើពួកគេអាចទទួលយកសេចក្ដីពិតបាន នោះពួកគេមិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ ចុះហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទនៅតែបំពេញភារកិច្ចរបស់ពួកគេទៀត? តើចេតនារបស់ពួកគេក្នុងការបំពេញភារកិច្ច គឺជាអ្វីឱ្យប្រាកដទៅ? គឺដើម្បី «ទទួលបានមួយរយដងនៅក្នុងជាតិនេះ និងជីវិតអស់កល្បជានិច្ចនៅបរលោក»។ ពួកគេកំពុងតែធ្វើតាមពាក្យសម្ដីនេះទាំងស្រុង នៅក្នុងការបំពេញភារកិច្ច។ តើនេះមិនមែនជាការដោះដូរទេឬ? នេះគឺជាការដោះដូរទាំងស្រុង។ បើវិនិច្ឆ័យតាមធម្មជាតិនៃការដោះដូរនេះ តើនេះមិនមែនជានិស្ស័យទុច្ចរិតទេឬ? (ទុច្ចរិតមែន។) ដូច្នេះ តើពួកគេទុច្ចរិតតាមរបៀបណាទៅ? តើមាននរណាម្នាក់អាចប្រាប់ខ្ញុំបានទេ? (ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទឮសេចក្ដីពិតជាច្រើនដែលព្រះជាម្ចាស់បានសម្ដែងចេញក៏ដោយ ក៏ពួកគេមិនដែលដេញតាមសេចក្ដីពិតទាំងនោះឡើយ។ ពួកគេក្រាញននៀលនឹងឋានៈរបស់ពួកគេយ៉ាងជាប់ ហើយមិនព្រមលែងឡើយ ដោយគ្រាន់តែបំពេញភារកិច្ចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងដើម្បីក្ដោបក្ដាប់អំណាចលើអ្នកដទៃប៉ុណ្ណោះ។) ចម្លើយនោះគឺត្រឹមត្រូវខ្លះៗហើយ អ្នកយល់បានខ្លះៗហើយ ប៉ុន្តែវាមិនទាន់ជាក់លាក់គ្រប់គ្រាន់ទេ។ ប្រសិនបើពួកគេដឹងច្បាស់ហើយថា ការធ្វើការដោះដូរជាមួយព្រះជាម្ចាស់គឺជារឿងខុសឆ្គង ប៉ុន្តែនៅតែរឹងទទឹងដល់ទីបញ្ចប់ ហើយបដិសេធមិនព្រមប្រែចិត្ត នោះបញ្ហានេះគឺធ្ងន់ធ្ងរហើយ។ សព្វថ្ងៃនេះ មនុស្សភាគច្រើនបំពេញភារកិច្ច ដោយមានចេតនាចង់ទទួលបានព្រះពរ។ ពួកគេទាំងអស់គ្នាចង់ប្រើប្រាស់ការបំពេញភារកិច្ចរបស់ខ្លួនដើម្បីទទួលបានរង្វាន់ និងទទួលបានមកុដ ហើយពួកគេមិនយល់ពីអត្ថន័យនៃការបំពេញភារកិច្ចឡើយ។ បញ្ហានេះចាំបាច់ត្រូវតែប្រកបគ្នាឱ្យបានច្បាស់លាស់។ ដូច្នេះ ជាដំបូង ចូរយើងមកនិយាយអំពីរបៀបដែលភារកិច្ចរបស់មនុស្សកើតមានឡើង។ ព្រះជាម្ចាស់បំពេញកិច្ចការដើម្បីគ្រប់គ្រង និងសង្គ្រោះមនុស្សជាតិ ដូច្នេះទ្រង់ប្រាកដជាមានសេចក្ដីតម្រូវចំពោះមនុស្សហើយ។ សេចក្ដីតម្រូវទាំងនេះ គឺជាភារកិច្ចរបស់ពួកគេ។ វាច្បាស់ណាស់ថា ភារកិច្ចរបស់មនុស្សកើតចេញពីកិច្ចការរបស់ព្រះជាម្ចាស់ និងសេចក្ដីតម្រូវរបស់ទ្រង់ចំពោះមនុស្សជាតិ។ មិនថាបុគ្គលម្នាក់បំពេញភារកិច្ចអ្វីនោះទេ វាជារឿងដ៏ត្រឹមត្រូវបំផុត និងជារឿងដ៏ស្រស់ស្អាត និងយុត្តិធម៌បំផុតនៅក្នុងចំណោមមនុស្សជាតិ។ ក្នុងនាមជាភាវៈដែលត្រូវបានបង្កើត មនុស្សគប្បីបំពេញភារកិច្ចរបស់ខ្លួន ហើយមានតែពេលនោះទេ ទើបពួកគេអាចទទួលបានការពេញព្រះទ័យពីព្រះអាទិករ។ ភាវៈដែលព្រះបានបង្កើ រស់នៅក្រោមការត្រួតត្រារបស់ព្រះអាទិករ ហើយពួកគេទទួលយកអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានផ្គត់ផ្គង់ និងអ្វីៗគ្រប់យ៉ាងដែលមកពីព្រះជាម្ចាស់ ដូច្នេះ ពួកគេគួរតែបំពេញការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់ពួកគេ។ ការណ៍នេះគឺត្រឹមត្រូវឥតខ្ចោះតាមធម្មជាតិ និងត្រូវបានកំណត់ទុកដោយព្រះជាម្ចាស់។ តាមរយៈចំណុចនេះ គេអាចឃើញថា ការដែលមនុស្សបំពេញភារកិច្ចជាភាវៈដែលព្រះបានបង្កើត គឺមានភាពយុត្តិធម៌ ស្រស់ស្អាត និងថ្លៃថ្នូរជាងអ្វីផ្សេងទៀតដែលគេបានធ្វើ ក្នុងពេលដែលពួកគេរស់នៅក្នុងពិភពមនុស្សទៅទៀត។ ក្នុងចំណោមមនុស្សជាតិ គ្មានអ្វីដែលមានន័យ និងមានតម្លៃជាងនេះទៀតឡើយ ហើយក៏គ្មានអ្វីដែលនាំមកនូវអត្ថន័យ និងតម្លៃចំពោះជីវិតរបស់មនុស្សដែលព្រះបានបង្កើត ខ្លាំងជាងការបំពេញភារកិច្ចជាភាវៈដែលត្រូវបានបង្កើតមកនោះដែរ។ នៅលើផែនដី មានតែមនុស្សមួយក្រុមដែលបំពេញភារកិច្ចជាភាវៈដែលព្រះបានបង្កើតមក ដោយពិតប្រាកដ និងស្មោះត្រង់ប៉ុណ្ណោះ ទើបជាមនុស្សដែលចុះចូលនឹងព្រះអាទិករ។ ក្រុមមួយនេះមិនដើរតាមនិន្នាការនៃលោកីយ៍ទេ។ ពួកគេចុះចូលនឹងការដឹកនាំ និងការណែនាំរបស់ព្រះជាម្ចាស់ ស្ដាប់តាមតែព្រះបន្ទូលរបស់ព្រះអាទិករប៉ុណ្ណោះ ទទួលយកសេចក្តីពិតដែលព្រះអាទិករសម្ដែងចេញ ហើយរស់នៅតាមព្រះបន្ទូលរបស់ព្រះអាទិករ។ នេះជាទីបន្ទាល់ពិតប្រាកដ និងលាន់កងរំពងខ្លាំងបំផុត ហើយវាជាទីបន្ទាល់នៃជំនឿដ៏ប្រសើរបំផុតលើព្រះជាម្ចាស់។ សម្រាប់ភាវៈដែលព្រះបានបង្កើត ការដែលអាចបំពេញភារកិច្ចរបស់ភាវៈដែលព្រះបានបង្កើត និងអាចបំពេញព្រះហឫទ័យព្រះអាទិករ គឺជារឿងដ៏ស្រស់បំព្រងបំផុតនៅក្នុងចំណោមមនុស្សជាតិ ហើយជារឿងដែលគួរតែត្រូវបានផ្សព្វផ្សាយនៅក្នុងចំណោមពួកគេ ជារឿងរ៉ាវដ៏គួរឱ្យសរសើរតម្កើង។ អ្វីក៏ដោយដែលព្រះអាទិករផ្ទុកផ្ដាក់ឱ្យភាវៈដែលព្រះបានបង្កើត ពួកគេគួរតែទទួលយកដោយគ្មានលក្ខខណ្ឌ។ សម្រាប់មនុស្សជាតិ នេះគឺជារឿងដែលពោរពេញដោយទាំងសុភមង្គល និងឯកសិទ្ធិ ហើយសម្រាប់អស់អ្នកដែលបំពេញភារកិច្ចរបស់ភាវៈដែលព្រះបានបង្កើត គឺគ្មានអ្វីស្រស់បំព្រង ឬសមនឹងឱ្យចងចាំជាងនេះឡើយ វាជារឿងវិជ្ជមាន។ ចំណែកឯរបៀបដែលព្រះអាទិករប្រព្រឹត្តចំពោះអស់អ្នកដែលអាចបំពេញភារកិច្ចរបស់ភាវៈដែលព្រះបានបង្កើត និងអ្វីដែលទ្រង់សន្យាជាមួយពួកគេ នេះគឺជារឿងរបស់ព្រះអាទិករ។ វាមិនមែនជារឿងដែលមនុស្សជាតិដែលព្រះបានបង្កើតត្រូវខ្វល់ឡើយ។ និយាយឱ្យកាន់តែច្បាស់ និងសាមញ្ញទៅ រឿងនេះគឺអាស្រ័យលើព្រះជាម្ចាស់ ហើយមនុស្សគ្មានសិទ្ធិជ្រៀតជ្រែកឡើយ។ អ្នកនឹងទទួលបានអ្វីក៏ដោយដែលព្រះជាម្ចាស់ប្រទានឱ្យអ្នក ហើយប្រសិនបើទ្រង់មិនប្រទានអ្វីដល់អ្នកទេ នោះអ្នកក៏គ្មានអ្វីដែលមិនអាចនិយាយបានដែរ។ នៅពេលភាវៈដែលព្រះបានបង្កើតទទួលយកការផ្ទុកផ្ដាក់របស់ព្រះជាម្ចាស់ ហើយសហការជាមួយព្រះអាទិករដើម្បីបំពេញភារកិច្ចរបស់ខ្លួន និងធ្វើអ្វីដែលខ្លួនអាចធ្វើបាន នេះមិនមែនជាការដោះដូរ ឬការជួញដូរឡើយ។ មនុស្សមិនគួរព្យាយាមយកការសម្ដែងចេញនៃអាកប្បកិរិយា ឬសកម្មភាព និងឥរិយាបថ ទៅដោះដូរយកសេចក្ដីសន្យា ឬព្រះពរណាមួយពីព្រះជាម្ចាស់ឡើយ។ នៅពេលព្រះអាទិករផ្ទុកផ្ដាក់កិច្ចការនេះដល់អ្នករាល់គ្នា វាជារឿងត្រឹមត្រូវ និងសមរម្យណាស់ ដែលក្នុងនាមជាភាវៈដែលព្រះបានបង្កើត អ្នករាល់គ្នាទទួលយកភារកិច្ច និងការផ្ទុកផ្ដាក់ទាំងនេះ។ តើមានអ្វីដែលជាការដោះដូរនៅក្នុងរឿងនេះដែរឬទេ? (មិនមានទេ។) នៅខាងព្រះអាទិករ ទ្រង់សព្វព្រះហឫទ័យនឹងផ្ទុកផ្ដាក់ភារកិច្ចដែលមនុស្សម្នាក់គួរតែបំពេញ ដល់អ្នករាល់គ្នាម្នាក់ៗ។ ចំណែកឯនៅខាងមនុស្សជាតិដែលព្រះបានបង្កើតវិញ មនុស្សគួរតែទទួលយកភារកិច្ចទាំងនេះដោយក្ដីរីករាយ ដោយចាត់ទុកវាជាកាតព្វកិច្ចក្នុងជីវិតរបស់ខ្លួន និងជាគុណតម្លៃដែលពួកគេគួរតែសម្ដែងចេញនៅក្នុងជាតិនេះ។ គ្មានការដោះដូរនៅត្រង់នេះទេ នេះមិនមែនជាការដោះដូរដោយស្មើភាពគ្នាឡើយ ហើយវាកាន់តែមិនពាក់ព័ន្ធនឹងរង្វាន់ណាមួយ ឬសេចក្ដីថ្លែងផ្សេងៗដែលមនុស្សស្រមើស្រមៃនោះដែរ។ នេះដាច់ខាតមិនមែនជាការជួញដូរឡើយ។ វាមិនមែនជាការយកការលះបង់របស់មនុស្ស ឬការខិតខំប្រឹងប្រែងដែលពួកគេបញ្ចេញនៅពេលបំពេញភារកិច្ច ទៅដោះដូរយករឿងអ្វីផ្សេងនោះទេ។ ព្រះជាម្ចាស់មិនដែលមានព្រះបន្ទូលបែបនេះឡើយ ហើយមនុស្សក៏មិនគួរយល់តាមរបៀបនោះដែរ។ ព្រះអាទិករប្រទានការផ្ទុកផ្ដាក់ដល់មនុស្សជាតិ ហើយភាវៈដែលព្រះបានបង្កើត បន្ទាប់ពីបានទទួលយកការផ្ទុកផ្ដាក់ដែលព្រះជាម្ចាស់ប្រទានឱ្យពីព្រះអាទិករហើយ ក៏ទទួលបន្ទុកបំពេញភារកិច្ចរបស់ខ្លួន។ នៅក្នុងរឿងនេះ និងដំណើរការនេះ គ្មានអ្វីដែលជាការដោះដូរឡើយ វាជារឿងដ៏សាមញ្ញ និងត្រឹមត្រូវណាស់។ វាប្រៀបដូចជាឪពុកម្ដាយ ដែលបន្ទាប់ពីបានបង្កើតកូនមកហើយ ក៏ចិញ្ចឹមបីបាច់ពួកគេដោយគ្មានលក្ខខណ្ឌ ឬការត្អូញត្អែរអ៊ីចឹងដែរ។ ចំពោះថាតើកូនៗធំឡើងនឹងកតញ្ញូឬអត់នោះ ចាប់តាំងពីថ្ងៃដែលពួកគេកើតមក ឪពុកម្ដាយមិនមានការតម្រូវបែបនេះឡើយ។ គ្មានឪពុកម្ដាយណាម្នាក់ ដែលបន្ទាប់ពីបង្កើតកូនមកហើយ និយាយថា៖ «ខ្ញុំចិញ្ចឹមពួកគេដើម្បីតែឱ្យពួកគេបម្រើ និងកតញ្ញូចំពោះខ្ញុំនៅថ្ងៃអនាគតប៉ុណ្ណោះ។ ប្រសិនបើវាមិនកតញ្ញូចំពោះខ្ញុំទេ ខ្ញុំនឹងច្របាច់កវាឱ្យស្លាប់ភ្លាមឥឡូវនេះ» ឡើយ។ គឺគ្មានឪពុកម្ដាយណាម្នាក់បែបនេះឡើយ។ ដូច្នេះ បើវិនិច្ឆ័យតាមរបៀបដែលឪពុកម្ដាយចិញ្ចឹមកូនរបស់ខ្លួន វាគឺជាកាតព្វកិច្ច និងជាការទទួលខុសត្រូវ តើមែនទេ? (មែនហើយ។) ឪពុកម្ដាយនឹងបន្តចិញ្ចឹមកូនរបស់ខ្លួន មិនថាពួកគេកតញ្ញូឬអត់នោះទេ ហើយទោះបីជាមានទុក្ខលំបាកយ៉ាងណាក៏ដោយ ក៏ឪពុកម្ដាយនឹងចិញ្ចឹមកូនរហូតដល់ធំពេញវ័យ ហើយតែងតែសង្ឃឹមចង់ឱ្យកូនបានល្អ។ គ្មានអ្វីដែលជាលក្ខខណ្ឌ ឬការដោះដូរនៅក្នុងការទទួលខុសត្រូវ និងកាតព្វកិច្ចដែលឪពុកម្ដាយមានចំពោះកូននេះឡើយ។ អស់អ្នកដែលមានបទពិសោធពាក់ព័ន្ធ គួរតែអាចយល់ពីរឿងនេះបាន។ ឪពុកម្ដាយភាគច្រើនមិនមានស្ដង់ដាតម្រូវជាចាំបាច់ សម្រាប់ថាតើកូនរបស់ខ្លួនកតញ្ញូឬអត់នោះទេ។ ប្រសិនបើកូនកតញ្ញូ ឪពុកម្ដាយនឹងមានភាពរីករាយជាងមុនបន្តិច ហើយពួកគេនឹងមានសុភមង្គលជាងមុនបន្តិចនៅវ័យចំណាស់។ ប្រសិនបើកូនមិនកតញ្ញូទេ ពួកគេក៏នឹងបណ្ដោយឱ្យវាទៅតាមហ្នឹងចុះ។ នេះគឺជាអ្វីដែលឪពុកម្ដាយភាគច្រើនដែលមានរាងគំនិតទូលាយនឹងគិត។ ជារួម មិនថាជាឪពុកម្ដាយចិញ្ចឹមបីបាច់កូន ឬកូនទំនុកបម្រុងឪពុកម្ដាយនោះទេ ក៏រឿងនេះគឺជាការបំពេញការទទួលខុសត្រូវ និងការបំពេញកាតព្វកិច្ច ហើយវាស្ថិតនៅក្នុងតួនាទីដែលត្រូវបានរំពឹងទុករបស់មនុស្សម្នាក់។ ជាការពិតណាស់ ទាំងនេះសុទ្ធតែជារឿងតូចតាច បើប្រៀបធៀបទៅនឹងការបំពេញភារកិច្ចរបស់ភាវៈដែលព្រះបានបង្កើត ប៉ុន្តែនៅក្នុងចំណោមរឿងរ៉ាវនៃពិភពមនុស្ស រឿងទាំងនេះស្ថិតក្នុងចំណោមរឿងដែលស្រស់បំព្រង និងយុត្តិធម៌ជាងគេ។ មិនបាច់និយាយក៏ដឹងថា ចំពោះការបំពេញភារកិច្ចរបស់ភាវៈដែលព្រះបានបង្កើត គឺកាន់តែត្រូវធ្វើបែបនេះទៅទៀត។ ក្នុងនាមជាភាវៈដែលព្រះបានបង្កើត នៅពេលនរណាម្នាក់មកចំពោះព្រះអាទិករ គេគួរតែបំពេញភារកិច្ចរបស់ខ្លួន។ នេះជារឿងដ៏ត្រឹមត្រូវបំផុតដែលត្រូវធ្វើ ហើយពួកគេគួរតែបំពេញការទទួលខុសត្រូវនេះ។ ដោយផ្អែកលើការដែលភាវៈដែលព្រះបានបង្កើតបំពេញភារកិច្ចរបស់ពួកគេ ព្រះអាទិករបានធ្វើកិច្ចការកាន់តែធំធេងជាងនេះទៅទៀតក្នុងចំណោមមនុស្សជាតិ ទ្រង់បានអនុវត្តកិច្ចការមួយជំហានទៀតទៅលើមនុស្ស។ ហើយតើកិច្ចការនោះជាអ្វី? ទ្រង់ផ្គត់ផ្គង់សេចក្ដីពិតដល់មនុស្សជាតិ ដោយអនុញ្ញាតឱ្យពួកគេទទួលបានសេចក្ដីពិតពីព្រះជាម្ចាស់ ខណៈពេលដែលពួកគេបំពេញភារកិច្ចរបស់ខ្លួន ហើយតាមរយៈនោះ ពួកគេអាចបោះចោលនិស្ស័យពុករលួយរបស់ខ្លួន និងត្រូវបានជម្រះ មកបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងឈានជើងចូលទៅក្នុងផ្លូវដ៏ត្រឹមត្រូវនៃជីវិត ហើយនៅទីបំផុត អាចកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ទទួលបានសេចក្ដីសង្រ្គោះដ៏ពេញលេញ និងលែងរងការធ្វើបាបពីសាតាំងទៀតហើយ។ នេះគឺជាលទ្ធផលចុងក្រោយដែលព្រះជាម្ចាស់មានព្រះរាជបំណងចង់សម្រេចបាន តាមរយៈការឱ្យមនុស្សជាតិបំពេញភារកិច្ច។ ហេតុនេះ ក្នុងអំឡុងដំណើរការនៃការបំពេញភារកិច្ចរបស់អ្នក ព្រះជាម្ចាស់មិនគ្រាន់តែឱ្យអ្នកមើលឃើញរឿងមួយច្បាស់ និងយល់ពីសេចក្ដីពិតតិចតួចនោះទេ ហើយព្រះអង្គក៏មិនគ្រាន់តែអនុញ្ញាតឱ្យអ្នកទទួលបានព្រះគុណ និងព្រះពរដែលអ្នកបានទទួលតាមរយៈការបំពេញភារកិច្ចរបស់អ្នកក្នុងនាមជាភាវៈដែលព្រះបានបង្កើតនោះដែរ។ តែផ្ទុយទៅវិញ ព្រះអង្គអនុញ្ញាតឱ្យអ្នកត្រូវបានជម្រះ និងបានសង្គ្រោះ ហើយចុងក្រោយ ក៏បានមករស់នៅក្នុងពន្លឺនៃព្រះភក្ត្ររបស់ព្រះអាទិករផង។ «ពន្លឺនៃព្រះភក្ដ្រ» របស់ព្រះអាទិករនេះ ពាក់ព័ន្ធនឹងអត្ថន័យ និងខ្លឹមសារបន្ថែមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលយើងនឹងមិននិយាយលម្អិតពីរឿងនេះនៅថ្ងៃនេះទេ។ ជាការពិតណាស់ ព្រះជាម្ចាស់ច្បាស់ជានឹងប្រទានសេចក្ដីសន្យា និងព្រះពរដល់មនុស្សបែបនេះ ហើយមានព្រះបន្ទូលផ្សេងៗអំពីពួកគេ នេះជារឿងមួយផ្សេងទៀត។ បើនិយាយពីត្រង់នេះ និងពេលបច្ចុប្បន្ននេះ តើមនុស្សគ្រប់រូបដែលមកចំពោះព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាភាវៈដែលព្រះបានបង្កើត ទទួលបានអ្វីពីព្រះជាម្ចាស់? គឺសេចក្ដីពិត និងជីវិត ដែលជារឿងដ៏មានតម្លៃ និងស្រស់បំព្រងបំផុតនៅក្នុងចំណោមមនុស្សជាតិ។ គ្មានភាវៈដែលព្រះបានបង្កើតណាម្នាក់នៅក្នុងចំណោមមនុស្សជាតិ អាចទទួលបានព្រះពរបែបនេះពីព្រះហស្តរបស់ព្រះអាទិករដោយងាយស្រួលឡើយ។ រឿងដ៏ស្រស់បំព្រង និងអស្ចារ្យបែបនេះ ត្រូវបានមនុស្សប្រភេទពួកទទឹងនឹងព្រះគ្រីស្ទ បំភ្លៃទៅជាការដោះដូរមួយ ដែលពួកគេទាមទារមកុដ និងរង្វាន់ពីព្រះហស្តរបស់ព្រះជាម្ចាស់។ ការដោះដូរបែបនេះ ប្រែក្លាយរឿងដ៏ស្រស់បំព្រង និងយុត្តិធម៌បំផុត ទៅជារឿងដ៏អាក្រក់ និងទុច្ចរិតបំផុត។ តើនេះមិនមែនជាអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើទេឬ? បើវិនិច្ឆ័យតាមរឿងនេះ តើពួកទទឹងនឹងព្រះគ្រីស្ទមិនទុច្ចរិតទេឬ? ពួកគេពិតជាទុច្ចរិតខ្លាំងណាស់! នេះគឺជាការបង្ហាញចេញនៃសេចក្ដីទុច្ចរិតរបស់ពួកគេ។
នៅគ្រាចុងក្រោយ ព្រះជាម្ចាស់យាងមកយកកំណើតជាមនុស្សដើម្បីបំពេញកិច្ចការ សម្ដែងចេញនូវសេចក្ដីពិតជាច្រើន បើកបង្ហាញដល់មនុស្សជាតិនូវសេចក្ដីអាថ៌កំបាំងទាំងអស់នៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងផ្គត់ផ្គង់សេចក្ដីពិតទាំងអស់ដែលមនុស្សត្រូវតែយល់ និងចូលទៅក្នុង ដើម្បីទទួលបានសេចក្ដីសង្គ្រោះ។ សេចក្ដីពិតទាំងនេះ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ គឺជារតនសម្បត្តិចំពោះអស់អ្នកដែលស្រឡាញ់អ្វីៗដែលវិជ្ជមាន។ សេចក្ដីពិតគឺជាតម្រូវការរបស់មនុស្សជាតិដែលពុករលួយ ហើយវាក៏ជារតនសម្បត្តិដែលមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជាតិផងដែរ។ រាល់ព្រះបន្ទូល សេចក្ដីតម្រូវ និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ សុទ្ធតែជារឿងដែលមនុស្សគួរតែយល់ និងក្ដាប់ឱ្យបាន ជារឿងដែលមនុស្សត្រូវតែគោរពតាមដើម្បីសម្រេចបានសេចក្ដីសង្គ្រោះ ហើយវាជាសេចក្ដីពិតដែលមនុស្សលោកត្រូវតែទទួលបាន។ ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកព្រះបន្ទូលទាំងនេះថាជាទ្រឹស្ដី និងជាពាក្យស្លោក ពួកគេថែមទាំងធ្វើជាមិនឮចំពោះព្រះបន្ទូលទាំងនោះទៀតផង ហើយអ្វីដែលអាក្រក់ជាងនេះទៅទៀតនោះគឺ ពួកគេមើលងាយ និងបដិសេធព្រះបន្ទូលទាំងនោះ។ ពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុករឿងដ៏មានតម្លៃបំផុតនៅក្នុងចំណោមមនុស្សជាតិ ថាជាពាក្យកុហករបស់ពួកបោកប្រាស់។ ពួកទទឹងនឹងព្រះគ្រីស្ទជឿនៅក្នុងដួងចិត្តរបស់ពួកគេថា គ្មានព្រះអង្គសង្គ្រោះឡើយ កុំថាឡើយដល់ទៅសេចក្ដីពិត ឬអ្វីៗដែលវិជ្ជមាននៅក្នុងលោកីយ៍នោះ។ ពួកគេគិតថា អ្វីដែលស្រស់បំព្រង ឬផលប្រយោជន៍ណាមួយ ត្រូវតែយកបានដោយដៃរបស់មនុស្ស និងដណ្ដើមយកដោយបង្ខំ តាមរយៈការតស៊ូរបស់មនុស្ស។ ពួកទទឹងនឹងព្រះគ្រីស្ទគិតថា មនុស្សដែលគ្មានមហិច្ឆតា និងក្ដីស្រមៃ នឹងមិនដែលជោគជ័យឡើយ ប៉ុន្តែដួងចិត្តរបស់ពួកគេពោរពេញទៅដោយការស្អប់ខ្ពើម និងសេចក្ដីស្អប់ចំពោះសេចក្ដីពិតដែលព្រះជាម្ចាស់បានសម្ដែងចេញ។ ពួកគេចាត់ទុកសេចក្ដីពិតដែលព្រះជាម្ចាស់បានសម្ដែងចេញ ថាជាទ្រឹស្ដី និងជាពាក្យស្លោក ប៉ុន្តែពួកគេចាត់ទុកអំណាច ផលប្រយោជន៍ មហិច្ឆតា និងបំណងប្រាថ្នា ថាជាបុព្វហេតុដ៏យុត្តិធម៌ដែលត្រូវគ្រប់គ្រង និងដេញតាម។ ពួកគេក៏ប្រើប្រាស់ការបម្រើការដែលធ្វើឡើងដោយអំណោយទានរបស់ពួកគេ ជាមធ្យោបាយដើម្បីដោះដូរជាមួយព្រះជាម្ចាស់ ក្នុងការប៉ុនប៉ងចូលទៅក្នុងនគរស្ថានសួគ៌ ទទួលបានមកុដ និងសោយសុខនឹងព្រះពរកាន់តែធំធេងផងដែរ។ តើនេះមិនទុច្ចរិតទេឬ? តើពួកគេបកស្រាយបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់យ៉ាងដូចម្ដេច? ពួកគេនិយាយថា៖ «ព្រះជាម្ចាស់កំណត់ថានរណាជាចៅហ្វាយ ដោយទតមើលថាតើនរណាលះបង់ និងរងទុក្ខដើម្បីទ្រង់ច្រើនបំផុត ហើយនរណាលះបង់ខ្ពស់ជាងគេ។ ទ្រង់កំណត់ថានរណាអាចចូលទៅក្នុងនគរ និងនរណាទទួលបានមកុដ ដោយទតមើលថាតើនរណាអាចរត់ចុះរត់ឡើង និយាយបានស្ទាត់ជំនាញ ហើយនរណាមានស្មារតីជាចោរប្លន់ និងអាចដណ្ដើមយករបស់ផ្សេងៗដោយបង្ខំបាន។ ដូចដែលប៉ុលបាននិយាយថា៖ “ខ្ញុំបានប្រយុទ្ធយ៉ាងល្អ ខ្ញុំបានបញ្ចប់ការរត់ប្រណាំងរបស់ខ្ញុំ ហើយខ្ញុំបានរក្សាសេចក្តីជំនឿខ្ញុំយ៉ាងមាំ។ ពីពេលនេះតទៅ មានមកុដនៃសេចក្តីសុចរិតមួយ ដែលបម្រុងទុកសម្រាប់ខ្ញុំ” (២ធីម៉ូថេ ៤:៧-៨)»។ ពួកគេធ្វើតាមពាក្យសម្ដីទាំងនេះរបស់ប៉ុល ហើយជឿថាពាក្យសម្ដីរបស់គាត់គឺជាការពិត ប៉ុន្តែពួកគេមិនអើពើនឹងសេចក្ដីតម្រូវ និងសេចក្ដីថ្លែងទាំងអស់របស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិឡើយ ដោយគិតថា៖ «រឿងទាំងនេះមិនសំខាន់ទេ។ អ្វីដែលសំខាន់នោះគឺ នៅពេលខ្ញុំបានប្រយុទ្ធក្នុងការប្រយុទ្ធរបស់ខ្ញុំ និងបញ្ចប់ការរត់ប្រណាំងរបស់ខ្ញុំ ខ្ញុំនឹងទទួលបានមកុដមួយនៅទីបញ្ចប់។ នេះគឺជាការពិត។ តើនេះមិនមែនជាអ្វីដែលព្រះជាម្ចាស់ចង់មានន័យទេឬ? ព្រះជាម្ចាស់បានថ្លែងព្រះបន្ទូលរាប់ពាន់រាប់ម៉ឺនព្រះបន្ទូល និងបានផ្ដល់ធម្មទេសនារាប់មិនអស់។ នៅទីបំផុត អ្វីដែលទ្រង់ចង់មានព្រះបន្ទូលប្រាប់មនុស្សគឺថា ប្រសិនបើអ្នកចង់បានមកុដ និងរង្វាន់ វាអាស្រ័យលើអ្នកក្នុងការប្រយុទ្ធ តស៊ូ ដណ្ដើម និងយកវា»។ តើនេះមិនមែនជាតក្កវិជ្ជារបស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬ? នៅក្នុងជម្រៅដួងចិត្តរបស់ពួកគេ នេះជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទតែងតែមើលមកកិច្ចការរបស់ព្រះជាម្ចាស់ ហើយនេះជារបៀបដែលពួកគេបកស្រាយព្រះបន្ទូល និងផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ និស្ស័យរបស់ពួកគេគឺទុច្ចរិត តើមែនទេ? ពួកគេបំភ្លៃបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ សេចក្ដីពិត និងអ្វីៗដែលវិជ្ជមានទាំងអស់។ ពួកគេចាត់ទុកផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្សជាតិ ថាជាការដោះដូរយ៉ាងចំហ ហើយចាត់ទុកភារកិច្ចដែលព្រះអាទិករតម្រូវឱ្យមនុស្សជាតិបំពេញ ថាជាការរឹបអូស ការឈ្លានពាន ការបោកបញ្ឆោត និងការដោះដូរយ៉ាងចំហ។ តើនេះមិនមែនជានិស្ស័យទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬ? ពួកទទឹងនឹងព្រះគ្រីស្ទជឿថា ដើម្បីទទួលបានព្រះពរ និងចូលទៅក្នុងនគរស្ថានសួគ៌ ពួកគេត្រូវតែទទួលបានវាតាមរយៈការដោះដូរ ហើយថាការណ៍នេះគឺយុត្តិធម៌ សមហេតុផល និងស្របច្បាប់បំផុត។ តើនេះមិនមែនជាតក្កវិជ្ជាទុច្ចរិតទេឬ? តើនេះមិនមែនជាតក្កវិជ្ជាបែបសាតាំងទេឬ? ពួកទទឹងនឹងព្រះគ្រីស្ទតែងតែប្រកាន់ខ្ជាប់នូវទស្សនៈ និងអាកប្បកិរិយាបែបនេះយ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់ពួកគេ ដែលបញ្ជាក់ថា និស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺទុច្ចរិតខ្លាំងពេកហើយ។
តាមរយៈខ្លឹមសារមួយចំនួនដែលទើបតែបានប្រកបគ្នានេះ តើអ្នករាល់គ្នាអាចមើលឃើញពីនិស្ស័យទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែរឬទេ? (អាច។) ចំណុចទីមួយគឺ របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកភារកិច្ចរបស់ពួកគេ តើមែនទេ? ដូច្នេះ តើពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកភារកិច្ចរបស់ពួកគេយ៉ាងដូចម្ដេច? (ពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកភារកិច្ចរបស់ពួកគេថាជាការដោះដូរមួយ ដែលពួកគេដោះដូរយកគោលដៅផ្ទាល់ខ្លួន និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ មិនថាព្រះជាម្ចាស់បានធ្វើការលើមនុស្សច្រើនប៉ុនណា ព្រះបន្ទូលចំនួនប៉ុន្មានដែលទ្រង់បានថ្លែងទៅកាន់ពួកគេ ហើយទ្រង់បានសម្ដែងសេចក្ដីពិតប៉ុន្មានដល់ពួកគេនោះទេ ក៏ពួកគេមិនអើពើនឹងរឿងទាំងអស់នេះឡើយ ហើយនៅតែបំពេញភារកិច្ចរបស់ពួកគេ ដោយមានចេតនាធ្វើការដោះដូរជាមួយព្រះជាម្ចាស់ដដែល។) ពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកភារកិច្ចរបស់ពួកគេថាជាការដោះដូរ។ ពួកគេបំពេញភារកិច្ចរបស់ខ្លួន ដោយមានចេតនាធ្វើការដោះដូរ និងទទួលបានព្រះពរ។ ពួកគេគិតថា ការជឿលើព្រះជាម្ចាស់គួរតែដើម្បីទទួលបានព្រះពរ ហើយថាការទទួលបានព្រះពរតាមរយៈការបំពេញភារកិច្ចរបស់ពួកគេ គឺជារឿងដ៏ស័ក្តិសម។ ពួកគេបំភ្លៃអ្វីៗដែលវិជ្ជមាន នោះគឺការបំពេញភារកិច្ចរបស់មនុស្ស ហើយបន្ទាបគុណតម្លៃ និងសារៈសំខាន់នៃការបំពេញភារកិច្ចរបស់មនុស្ស ក្នុងនាមជាភាវៈដែលព្រះបានបង្កើត ខណៈដែលបន្ទាបភាពស្របច្បាប់នៃការធ្វើបែបនេះផងដែរ។ ពួកគេប្រែក្លាយភារកិច្ចដែលភាវៈដែលព្រះបានបង្កើតគួរតែបំពេញតាមធម្មជាតិ ទៅជាការដោះដូរមួយ។ នេះគឺជាសេចក្ដីទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ នេះគឺជាចំណុចទីមួយ។ ចំណុចទីពីរគឺ ពួកទទឹងនឹងព្រះគ្រីស្ទមិនជឿលើអត្ថិភាពនៃអ្វីៗដែលវិជ្ជមាន ឬសេចក្ដីពិតឡើយ ហើយមិនជឿ និងមិនទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិតនោះទេ។ តើនេះមិនទុច្ចរិតទេឬ? (មែនហើយ ទុច្ចរិតមែន។) តើវាទុច្ចរិតត្រង់ណាទៅ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាតថភាពនៃអ្វីៗដែលវិជ្ជមានទាំងអស់ ប៉ុន្តែពួកទទឹងនឹងព្រះគ្រីស្ទមិនអាចមើលឃើញ និងមិនទទួលស្គាល់ឡើយ។ ពួកគេចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ថាជាពាក្យស្លោក ថាជាទ្រឹស្ដីមួយប្រភេទ ហើយពួកគេបំភ្លៃការពិតដែលថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត។ តើអ្វីទៅជាបញ្ហាដ៏ធំបំផុត និងចម្បងបំផុតនៅត្រង់នេះ? ព្រះជាម្ចាស់ចង់ប្រើប្រាស់ព្រះបន្ទូលទាំងនេះដើម្បីសង្គ្រោះមនុស្សជាតិ ហើយមនុស្សត្រូវតែទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ មុនពេលដែលគេអាចត្រូវបានបន្សុទ្ធ និងទទួលបានសេចក្ដីសង្គ្រោះ នេះគឺជាការពិត ហើយវាគឺជាសេចក្ដីពិត។ ពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលស្គាល់ ឬទទួលយកសេចក្ដីសន្យារបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិនេះឡើយ។ ពួកគេនិយាយថា៖ «ត្រូវបានសង្គ្រោះឬ? ត្រូវបានបន្សុទ្ធឬ? តើវាមានប្រយោជន៍អ្វីទៅ? វាគ្មានប្រយោជន៍ទេ! ប្រសិនបើខ្ញុំត្រូវបានបន្សុទ្ធ តើខ្ញុំពិតជាអាចត្រូវបានសង្គ្រោះ និងចូលទៅក្នុងនគរស្ថានសួគ៌មែនឬ? ខ្ញុំមិនគិតអ៊ីចឹងទេ!» ពួកគេមិនខ្វល់ខ្វាយនឹងរឿងនេះឡើយ ហើយក៏មិនចាប់អារម្មណ៍នឹងវាដែរ។ តើអ្វីទៅជាអត្ថន័យបង្កប់នៃរឿងនេះ? គឺពួកគេមិនជឿថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិតឡើយ។ ពួកគេជឿថា ព្រះបន្ទូលទាំងនោះគ្រាន់តែជាពាក្យពោល និងជាគោលលទ្ធិប៉ុណ្ណោះ។ ពួកគេមិនជឿ ឬមិនទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចបន្សុទ្ធ ឬសង្គ្រោះមនុស្សបានឡើយ។ រឿងនេះអាចត្រូវបានប្រៀបប្រដូចទៅនឹងពេលដែលព្រះជាម្ចាស់បានកំណត់អត្តសញ្ញាណរបស់យ៉ូបនៅពេលនោះ ថាជាមនុស្សដែលកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ព្រមទាំងជាមនុស្សគ្រប់លក្ខណ៍អ៊ីចឹងដែរ។ តើព្រះបន្ទូលដែលព្រះជាម្ចាស់បានមានព្រះបន្ទូលទាំងនេះ គឺជាសេចក្ដីពិតដែរឬទេ? (ជាសេចក្ដីពិត។) ចុះហេតុអ្វីបានជាព្រះជាម្ចាស់មានព្រះបន្ទូលនូវរឿងបែបនេះ? តើមានមូលដ្ឋានអ្វីទៅ? ព្រះជាម្ចាស់អង្កេតឥរិយាបថរបស់មនុស្ស ពិនិត្យពិច័យដួងចិត្តរបស់ពួកគេ និងទតមើលសារជាតិរបស់ពួកគេ ហើយដោយផ្អែកលើរឿងនេះ ទ្រង់បានមានព្រះបន្ទូលថា យ៉ូបបានកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ព្រមទាំងជាមនុស្សគ្រប់លក្ខណ៍។ ព្រះជាម្ចាស់បានអង្កេតយ៉ូប មិនមែនត្រឹមតែមួយថ្ងៃ ឬពីរថ្ងៃនោះទេ ហើយការបង្ហាញចេញរបស់យ៉ូបក្នុងការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ក៏មានរយៈពេលលើសពីមួយថ្ងៃ ឬពីរថ្ងៃដែរ ហើយប្រាកដណាស់ថា វាមិនមែនគ្របដណ្ដប់ត្រឹមតែមួយរឿង ឬពីររឿងនោះទេ។ ដូច្នេះ តើសាតាំងមានអាកប្បកិរិយាបែបណាចំពោះការពិតនេះ? (អាកប្បកិរិយាសង្ស័យ និងមានមន្ទិល។) សាតាំងមិនគ្រាន់តែសង្ស័យប៉ុណ្ណោះទេ វាក៏បដិសេធរឿងនេះទៀតផង។ និយាយឱ្យចំទៅ ពាក្យសម្ដីរបស់វាគឺ៖ «ទ្រង់បានប្រទានឲ្យយ៉ូបយ៉ាងច្រើន រួមទាំងសត្វគោ សត្វចៀម និងទ្រព្យសម្បត្តិរាប់មិនអស់។ គាត់មានហេតុផលក្នុងការថ្វាយបង្គំទ្រង់។ ទ្រង់មានព្រះបន្ទូលថាយ៉ូបគឺជាមនុស្សគ្រប់លក្ខណ៍ ប៉ុន្តែព្រះបន្ទូលរបស់ទ្រង់មិនសមហេតុផលឡើយ។ ព្រះបន្ទូលរបស់ទ្រង់មិនមែនជាសេចក្ដីពិតទេ វាមិនពិតទេ វាមិនត្រឹមត្រូវឡើយ ហើយទូលបង្គំបដិសេធព្រះបន្ទូលរបស់ទ្រង់»។ តើនេះមិនមែនជាអ្វីដែលសាតាំងចង់មានន័យទេឬ? (មែនហើយ។) ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យ៉ូបកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ គាត់គឺជាមនុស្សគ្រប់លក្ខណ៍»។ តើសាតាំងបាននិយាយអ្វីខ្លះ? (តើគាត់នឹងថ្វាយបង្គំព្រះជាម្ចាស់ដោយគ្មានហេតុផលឬ?) សាតាំងបាននិយាយថា៖ «ខុសហើយ គាត់មិនមែនជាមនុស្សគ្រប់លក្ខណ៍ទេ! គាត់ទទួលបានផលប្រយោជន៍ និងព្រះពរពីទ្រង់ ដូច្នេះហើយទើបគាត់កោតខ្លាចទ្រង់។ ប្រសិនបើទ្រង់ដកហូតយកផលប្រយោជន៍ និងព្រះពរទាំងនេះចេញ គាត់នឹងមិនកោតខ្លាចទ្រង់ឡើយ គាត់មិនមែនជាមនុស្សគ្រប់លក្ខណ៍ទេ»។ ដូច្នេះ ចំពោះរាល់ព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែង សាតាំងនឹងចោទសួរ និងបដិសេធព្រះបន្ទូលទាំងនោះចោល។ សាតាំងបដិសេធព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបដិសេធការកំណត់ ឬសេចក្ដីថ្លែងរបស់ព្រះជាម្ចាស់លើរឿងណាមួយ។ តើយើងអាចនិយាយបានថា សាតាំងបដិសេធសេចក្ដីពិតដែរឬទេ? (អាចបាន។) នេះគឺជាការពិត។ ដូច្នេះ តើពួកទទឹងនឹងព្រះគ្រីស្ទមានអាកប្បកិរិយាបែបណាចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលលាតត្រដាង ជំនុំជម្រះ និងវាយផ្ចាលមនុស្សជាតិ ព្រមទាំងដាក់ចេញនូវសេចក្ដីតម្រូវជាក់លាក់ផ្សេងៗដល់មនុស្សជាតិ? តើពួកគេទទួលស្គាល់ព្រះបន្ទូលទាំងនោះ ហើយនិយាយថា «អាម៉ែន» ដែរឬទេ? តើពួកគេអាចធ្វើតាមព្រះបន្ទូលទាំងនោះបានដែរឬទេ? (ទេ ពួកគេមិនអាចទេ។) អ្នកអាចនិយាយបានថា ការឆ្លើយតបភ្លាមៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះព្រះបន្ទូលគ្រប់ប្រភេទរបស់ព្រះជាម្ចាស់ នៅក្នុងដួងចិត្តរបស់ពួកគេគឺ៖ «ខុសហើយ! តើវាពិតជាបែបនេះមែនឬ? ម្ដេចបានជាអ្វីដែលទ្រង់មានព្រះបន្ទូល ត្រូវតែក្លាយជាបែបនោះ? វាមិនត្រឹមត្រូវទេ ខ្ញុំមិនជឿរឿងនោះឡើយ។ ហេតុអ្វីបានជាអ្វីដែលទ្រង់មានព្រះបន្ទូល ស្ដាប់ទៅមិនចូលត្រចៀកសោះអ៊ីចឹង? ព្រះជាម្ចាស់នឹងមិនមានព្រះបន្ទូលបែបនេះទេ! ប្រសិនបើខ្ញុំជាអ្នកនិយាយវិញ វាគួរតែត្រូវបាននិយាយតាមរបៀបនេះ»។ បើវិនិច្ឆ័យតាមអាកប្បកិរិយាទាំងនេះរបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះព្រះជាម្ចាស់ តើពួកគេអាចគោរពតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិតបានដែរឬទេ? ដាច់ខាតគឺមិនអាចឡើយ។ នេះគឺជាសេចក្ដីទុច្ចរិតរបស់ពួកគេ នេះគឺជាចំណុចទីពីរ។ ចំណុចទីបីគឺ អ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទគិតអំពីគោលបំណងនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ដែលនោះគឺព្រះជាម្ចាស់ចង់សង្គ្រោះមនុស្សជាតិ ហើយអនុញ្ញាតឱ្យមនុស្សជាតិផ្ដាច់ខ្លួនចេញពីនិស្ស័យពុករលួយរបស់សាតាំង និងកម្លាំងនៃសេចក្ដីងងឹត ព្រមទាំងទទួលបានសេចក្ដីសង្គ្រោះ។ ហេតុអ្វីបានជានិស្ស័យរបស់ពួកគេត្រូវបាននិយាយថាទុច្ចរិត? ពួកគេជឿថា នេះគឺជាការដោះដូរមួយ ហើយពួកគេថែមទាំងជឿថា វាគ្រាន់តែជាល្បែងមួយប៉ុណ្ណោះ។ ជាល្បែងរវាងនរណានឹងនរណា? ជាល្បែងរវាងព្រះជាម្ចាស់នៅក្នុងរឿងព្រេង និងមនុស្សដែលអវិជ្ជា និងល្ងង់ខ្លៅមួយក្រុម ដែលចង់ចូលទៅក្នុងនគរស្ថានសួគ៌ និងត្រូវបានរំដោះចេញពីពិភពលោកនៃការរងទុក្ខ។ នេះក៏ជាការដោះដូរមួយផងដែរ ដែលភាគីទាំងពីរស្ម័គ្រចិត្តចូលរួម ដែលភាគីម្ខាងសុខចិត្តផ្ដល់ឱ្យ ហើយភាគីម្ខាងទៀតសុខចិត្តទទួលយក។ វាគឺជាល្បែងប្រភេទនេះឯង។ នេះជារបៀបដែលពួកគេមើលមកផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ តើនេះមិនមែនជាការបញ្ចេញឱ្យឃើញនិស្ស័យទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬ? ដោយសារតែពួកទទឹងនឹងព្រះគ្រីស្ទពោរពេញទៅដោយមហិច្ឆតា ហើយដោយសារតែពួកគេប្រាថ្នាចង់បានគោលដៅ និងព្រះពរ ពួកគេបំភ្លៃកិច្ចការដ៏ស្រស់បំព្រងបំផុតរបស់មនុស្សជាតិ និងកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្សជាតិ ឱ្យទៅជាល្បែងមួយ ទៅជាការដោះដូរមួយ នេះហើយជានិស្ស័យទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ បន្ថែមលើនេះ ពួកទទឹងនឹងព្រះគ្រីស្ទមានការបង្ហាញចេញមួយផ្សេងទៀត ដែលស្ដាប់ទៅគួរឱ្យអស់សំណើច និងគួរឱ្យហួសចិត្តខ្លាំងណាស់។ ហេតុអ្វីបានជាវាគួរឱ្យហួសចិត្ត? ពួកទទឹងនឹងព្រះគ្រីស្ទមិនជឿលើកិច្ចការទាំងអស់ដែលព្រះជាម្ចាស់បានធ្វើឡើយ ហើយពួកគេក៏មិនជឿថា អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បានមានព្រះបន្ទូល គឺជាសេចក្ដីពិត និងអាចសង្គ្រោះមនុស្សជាតិបានដែរ ប៉ុន្តែពួកគេមានឆន្ទៈមិនចេះនឿយហត់ ក្នុងការស៊ូទ្រាំនឹងទុក្ខលំបាក លះបង់ ព្រមទាំងបង្កើត និងសម្រួលដល់ការដោះដូរនេះ។ តើនេះមិនគួរឱ្យអស់សំណើចទេឬ? ជាការពិតណាស់ នេះមិនមែនជាសេចក្ដីទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទទេ ប៉ុន្តែជាភាពល្ងង់ខ្លៅរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ក្នុងទិដ្ឋភាពម្យ៉ាង ពួកគេមិនជឿថាព្រះជាម្ចាស់មានអត្ថិភាពឡើយ មិនទទួលស្គាល់ថាព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិតឡើយ ហើយថែមទាំងបំភ្លៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទៀតផង ប៉ុន្តែក្នុងទិដ្ឋភាពម្យ៉ាងទៀត ពួកគេនៅតែចង់ទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួនពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងផែនការគ្រប់គ្រងរបស់ទ្រង់ដដែល។ និយាយម្យ៉ាងទៀត ក្នុងទិដ្ឋភាពម្យ៉ាង ពួកគេមិនជឿលើអត្ថិភាពនៃការពិតទាំងអស់នេះឡើយ កុំថាឡើយដល់ទៅភាពពិតប្រាកដនៃរឿងទាំងនេះនោះ ខណៈដែលម្យ៉ាងវិញទៀត ពួកគេនៅតែចង់ស្វែងរកផលចំណេញ និងកេងយកគ្រប់អត្ថប្រយោជន៍ ដោយចង់ក្លាយជាមនុស្សឆ្លៀតឱកាស និងទទួលបានរឿងដែលពួកគេមិនអាចទទួលបាននៅក្នុងលោកីយ៍នេះ ស្របពេលដែលនៅតែគិតថា ពួកគេឆ្លាតវៃខ្លាំងណាស់។ តើនេះមិនគួរឱ្យអស់សំណើចទេឬ? ពួកគេកំពុងតែបោកបញ្ឆោតខ្លួនឯង ហើយល្ងង់ខ្លៅខ្លាំងណាស់។
អម្បាញ់មិញនេះ យើងបានវែកញែកពីនិស្ស័យទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដោយប្រើការបង្ហាញចេញចំនួនបីយ៉ាង ហើយបានសន្និដ្ឋានជាមួយនឹងចំណុចមួយទៀតគឺ៖ ពួកទទឹងនឹងព្រះគ្រីស្ទល្ងង់ខ្លៅណាស់ រហូតដល់ថ្នាក់គេមិនដឹងថាត្រូវសើច ឬត្រូវយំឡើយ។ តើការបង្ហាញចេញទាំងបីយ៉ាងនោះមានអ្វីខ្លះ? (ទីមួយគឺ ពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកការបំពេញភារកិច្ចរបស់ពួកគេថាជាការដោះដូរ។ ទីពីរគឺ ពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនជឿថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាអ្វីៗដែលវិជ្ជមាន និងមិនទទួលស្គាល់ថាព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចសង្គ្រោះមនុស្សបានឡើយ ផ្ទុយទៅវិញ ពួកគេចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ថាជាទ្រឹស្ដី និងពាក្យស្លោក។ ទីបីគឺ ពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្សជាតិ ថាជាការដោះដូរយ៉ាងចំហ និងជាការលេងសើច។) ចុះការបង្ហាញចេញមួយទៀតនោះជាអ្វី? (គឺភាពគួរឱ្យអស់សំណើច និងភាពល្ងង់ខ្លៅបំផុតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។) តើចំណុចទាំងនេះមិនជាក់លាក់ណាស់ទេឬ? (ជាក់លាក់មែន។) តើអ្នករាល់គ្នាយល់ថា ប្រភេទមនុស្សដែលមាននិស្ស័យនេះ មានសភាពផ្លូវចិត្ត និងវិចារណញ្ញាណខុសប្រក្រតីបន្តិចដែរឬទេ? (មែនហើយ។) តើពួកគេខុសប្រក្រតីតាមរបៀបណា? (ពួកទទឹងនឹងព្រះគ្រីស្ទចង់ធ្វើការដោះដូរជាមួយព្រះជាម្ចាស់ ហើយទទួលបានអនាគត និងគោលដៅពីព្រះជាម្ចាស់ ប៉ុន្តែពួកគេនៅតែមិនជឿលើផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ឬមិនជឿថាព្រះជាម្ចាស់អាចសង្គ្រោះមនុស្សជាតិបានឡើយ។ ការគិតរបស់ពួកគេមានភាពផ្ទុយគ្នា អ្វីដែលពួកគេចង់បាន គឺជារឿងដែលពួកគេបដិសេធ។ ជាមូលដ្ឋាន រឿងនេះមិនសមហេតុផលទាល់តែសោះ ដូច្នេះ វិចារណញ្ញាណរបស់ពួកគេគឺខុសប្រក្រតី ហើយសភាពផ្លូវចិត្តរបស់ពួកគេក៏មានបញ្ហាដែរ។) នេះបង្ហាញថា ពួកគេមានការខ្វះខាតទាក់ទងនឹងភាពជាមនុស្សធម្មតា។ ពួកគេមិនដឹងថា ពួកគេកំពុងតែផ្ទុយនឹងខ្លួនឯង តាមរយៈរបៀបនៃការគិត និងការគិតគូរទាំងនេះឡើយ។ តើរឿងនេះកើតឡើងយ៉ាងដូចម្ដេច? (ពួកគេតែងតែដើរតាមផ្លូវខុស ពីព្រោះពួកគេមិនដែលទទួលយកសេចក្ដីពិត ឬអនុវត្តសេចក្ដីពិតឡើយ។) ហើយតើពួកគេដឹងថាផ្លូវដែលពួកគេកំពុងដើរ គឺជាផ្លូវខុសដែរឬទេ? ប្រាកដណាស់ថាពួកគេមិនដឹងឡើយ។ ប្រសិនបើពួកគេដឹងថា ការធ្វើបែបនេះនឹងនាំឱ្យរងការខាតបង់ នោះច្បាស់ណាស់ថាពួកគេនឹងមិនធ្វើបែបនេះឡើយ។ ពួកគេគិតថា ការធ្វើបែបនេះផ្ដល់អត្ថប្រយោជន៍ដល់ពួកគេ៖ «មើលចុះថាខ្ញុំឆ្លាតប៉ុនណា។ គ្មានអ្នករាល់គ្នាណាម្នាក់អាចមើលធ្លុះរឿងរ៉ាវនានាបានឡើយ អ្នករាល់គ្នាសុទ្ធតែល្ងង់ខ្លៅ។ ម្ដេចបានជាអ្នករាល់គ្នាគ្មានល្បិចកលសោះអ៊ីចឹង? តើព្រះជាម្ចាស់នៅឯណា? ខ្ញុំមិនអាចមើលឃើញ ឬប៉ះទ្រង់បានទេ ហើយក៏គ្មានការធានាថា សេចក្ដីសន្យារបស់ព្រះជាម្ចាស់អាចក្លាយជាការពិតបានដែរ! មើលចុះថាខ្ញុំវាងវៃប៉ុនណា នៅពេលខ្ញុំឈានមួយជំហានទៅមុខ ខ្ញុំកំពុងតែគិតដល់ដប់ជំហានទៅមុខបាត់ទៅហើយ ប៉ុន្តែអ្នករាល់គ្នាមិនទាំងមានការគិតគូរសូម្បីតែមួយជំហានផង»។ ពួកគេគិតថាពួកគេឆ្លាតណាស់។ ហេតុដូច្នេះហើយ បន្ទាប់ពីបំពេញភារកិច្ចរបស់ខ្លួនបានពីរឆ្នាំ ឬបីឆ្នាំ មនុស្សមួយចំនួនគិតថា៖ «ខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំអស់រយៈពេលពីរបីឆ្នាំមកហើយ តែនៅតែមិនទាន់ទទួលបានអ្វីសោះ មិនបានឃើញអព្ភូតហេតុអ្វី ឬឃើញបាតុភូតខុសប្រក្រតីណាមួយឡើយ។ ពីមុនខ្ញុំញ៉ាំបាយបីពេលក្នុងមួយថ្ងៃ ហើយឥឡូវខ្ញុំនៅតែញ៉ាំបាយបីពេលដដែល។ បើខ្ញុំរំលងអាហារមួយពេល នោះខ្ញុំនឹងឃ្លាន។ បើខ្ញុំគេងមិនបានមួយម៉ោង ឬពីរម៉ោងនៅពេលយប់ នោះខ្ញុំនៅតែងងុយគេងនៅពេលថ្ងៃដដែល។ ខ្ញុំមិនទទួលបានថាមពលពិសេសអ្វីនោះទេ! គ្រប់គ្នានិយាយថា ព្រះជាម្ចាស់មានគ្រប់ព្រះចេស្ដា ហើយអ្នកអាចទទួលបានព្រះពរយ៉ាងធំធេង ប្រសិនបើអ្នកបំពេញភារកិច្ចរបស់អ្នក។ ខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែគ្មានអ្វីខុសប្លែកសោះ។ តើវាមិននៅតែបែបនេះទេឬ? ខ្ញុំឧស្សាហ៍មានភាពទន់ខ្សោយ ភាពអវិជ្ជមាន និងការរអ៊ូរទាំ។ គ្រប់គ្នានិយាយថា សេចក្ដីពិតអាចផ្លាស់ប្ដូរមនុស្សបាន ហើយព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចផ្លាស់ប្ដូរមនុស្សបាន ប៉ុន្តែខ្ញុំមិនបានផ្លាស់ប្ដូរទាល់តែសោះ។ នៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំនៅតែឧស្សាហ៍នឹកឪពុកម្ដាយរបស់ខ្ញុំ នឹកកូនៗរបស់ខ្ញុំ ហើយថែមទាំងរំលឹកនឹកឃើញដល់ថ្ងៃដែលខ្ញុំរស់នៅក្នុងលោកីយ៍ពីមុនទៀតផង។ ដូច្នេះ តើព្រះជាម្ចាស់ធ្វើអ្វីខ្លះទៅលើមនុស្ស? តើខ្ញុំទទួលបានអ្វីខ្លះទៅ? គ្រប់គ្នានិយាយថា នៅពេលមនុស្សជឿលើព្រះជាម្ចាស់ ហើយទទួលបានសេចក្ដីពិត នោះពួកគេទទួលបានអ្វីម្យ៉ាង ប៉ុន្តែប្រសិនបើពួកគេទទួលបានមែន តើពួកគេនឹងមិនខុសប្លែកពីអ្នកដទៃទេឬ? ឥឡូវនេះ ខ្ញុំកាន់តែចាស់ទៅហើយ ហើយសុខភាពរបស់ខ្ញុំក៏មិនដូចមុនដែរ។ ស្នាមជ្រួញនៅលើមុខរបស់ខ្ញុំមានកាន់តែច្រើន។ តើគេមិននិយាយទេឬថា មនុស្សដែលជឿលើព្រះជាម្ចាស់ រស់នៅកាន់តែយូរគឺកាន់តែក្មេងជាងវ័យនោះ? ហេតុអ្វីបានជាខ្ញុំកាន់តែចាស់ ជំនួសឱ្យការកាន់តែក្មេងទៅវិញ? ទោះយ៉ាងណាក៏ដោយ ក៏ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនត្រឹមត្រូវនោះដែរ ខ្ញុំត្រូវរៀបចំផែនការសម្រាប់ខ្លួនឯងហើយ។ ខ្ញុំឃើញថា ការជឿលើព្រះជាម្ចាស់គឺមានតែប៉ុណ្ណឹងឯង ជារៀងរាល់ថ្ងៃរវល់តែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចូលរួមការជួបជុំ ច្រៀងទំនុកបរិសុទ្ធ និងបំពេញភារកិច្ចរបស់ខ្ញុំ។ វាហាក់ដូចជាគួរឱ្យធុញទ្រាន់ណាស់ ហើយខ្ញុំមិនមានអារម្មណ៍ថាខុសប្លែកពីមុនទាល់តែសោះ»។ ពេលដែលពួកគេគិតបែបនេះភ្លាម ពួកគេនឹងស្ថិតក្នុងបញ្ហាហើយ តើមែនទេ? ពួកគេបន្តគិតទៀតថា៖ «ឥឡូវនេះ ខ្ញុំពិតជារងទុក្ខណាស់ក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ សេចក្ដីសន្យា និងព្រះពររបស់ព្រះជាម្ចាស់ហាក់ដូចជានៅឆ្ងាយណាស់។ លើសពីនេះ មនុស្សមួយចំនួនដែលជឿលើព្រះជាម្ចាស់ ស្លាប់នៅក្នុងមហន្តរាយ ដូច្នេះ តើមានសូម្បីតែរឿងដូចជាការការពាររបស់ព្រះជាម្ចាស់ចំពោះមនុស្សដែរឬទេ? ឧបមាថាគ្មានរឿងនេះទេ ចុះអត្ថបទទីបន្ទាល់ដែលមនុស្សមួយចំនួនបានសរសេរ ដែលនិយាយថា ព្រះជាម្ចាស់បានធ្វើឱ្យមានអព្ភូតហេតុដើម្បីសង្គ្រោះជីវិតរបស់ពួកគេនៅគ្រាដ៏គ្រោះថ្នាក់បំផុតនោះ តើវាជារឿងពិត ឬក្លែងក្លាយ?» ពួកគេគិតពិចារណាអំពីរឿងនេះ ហើយនៅក្នុងចិត្តរបស់ពួកគេមានភាពមិនប្រាកដប្រជា ហើយនៅពេលពួកគេបន្តបំពេញភារកិច្ចរបស់ខ្លួន ពួកគេមានអារម្មណ៍ថាល្ហិតល្ហៃ និងគ្មានភាពក្លៀវក្លា ហើយក៏លែងសកម្មទៀតដែរ។ ពួកគេចេះតែដកខ្លួនថយ ហើយចាប់ផ្ដើមធ្វើរឿងនានាមិនអស់ពីចិត្ត និងឱ្យតែរួចពីដៃ។ តើពួកគេកំពុងមានការគិតគូរអ្វីខ្លះនៅក្នុងចិត្តរបស់ពួកគេ? «ប្រសិនបើខ្ញុំមិនទទួលបានព្រះពរទេ ប្រសិនបើវាតែងតែបែបនេះ នោះខ្ញុំត្រូវតែរៀបចំផែនការផ្សេងទៀតហើយ។ ខ្ញុំត្រូវតែរៀបចំផែនការឡើងវិញថាតើខ្ញុំនឹងបន្តបំពេញភារកិច្ចរបស់ខ្ញុំ ឬយ៉ាងណា ហើយថាតើខ្ញុំនឹងធ្វើវាយ៉ាងដូចម្ដេចនៅថ្ងៃអនាគត។ ខ្ញុំមិនត្រូវល្ងង់ខ្លៅបែបនេះទៀតទេ។ បើមិនដូច្នេះទេ នៅថ្ងៃអនាគត ខ្ញុំនឹងមិនទទួលបានអនាគត និងវាសនារបស់ខ្ញុំ ឬមកុដរបស់ខ្ញុំឡើយ ហើយខ្ញុំក៏នឹងមិនបានរីករាយនឹងសុភមង្គលខាងលោកីយ៍ដែរ។ ចុះតើការខិតខំប្រឹងប្រែងទាំងអស់នេះ នឹងមិនអសារបង់ និងឥតប្រយោជន៍ទេឬ? ប្រសិនបើខ្ញុំបន្តមិនទទួលបានអ្វីសោះដូចពេលនេះ នោះកាលពីមុនខ្ញុំប្រសើរជាង ដោយធ្វើការ និងដេញតាមលោកីយ៍ ខណៈពេលដែលជឿលើព្រះជាម្ចាស់តែឈ្មោះប៉ុណ្ណោះ។ ប្រសិនបើព្រះជាម្ចាស់មិនដែលមានព្រះបន្ទូលថាពេលណាកិច្ចការនឹងបញ្ចប់ ពេលណាទ្រង់នឹងប្រទានរង្វាន់ដល់មនុស្ស ពេលណាភារកិច្ចនឹងឈានដល់ទីបញ្ចប់ ហើយពេលណាព្រះជាម្ចាស់នឹងលេចមកយ៉ាងចំហដល់មនុស្សជាតិទេនោះ ប្រសិនបើព្រះជាម្ចាស់មិនដែលផ្ដល់ការពន្យល់យ៉ាងជាក់ច្បាស់ដល់មនុស្សទេ នោះតើមានប្រយោជន៍អ្វីដែលខ្ញុំត្រូវខាតពេលនៅទីនេះ? ខ្ញុំគួរតែត្រឡប់ទៅរកលុយនៅឯលោកីយ៍វិញ ហើយរីករាយនឹងសុភមង្គលខាងលោកីយ៍វិញប្រសើរជាង។ យ៉ាងហោចណាស់ ខ្ញុំក៏មិនបានខ្ជះខ្ជាយជីវិតរបស់ខ្ញុំដែរ។ ចំណែកឯបរលោកវិញ តើអ្នកណាទៅដឹង? អ្វីៗសុទ្ធតែមិនទាន់ដឹងទាំងអស់ នៅពេលនេះ ខ្ញុំគ្រាន់តែរស់នៅក្នុងជាតិនេះឱ្យបានល្អទៅបានហើយ»។ តើមិនមានការផ្លាស់ប្ដូរកើតឡើងនៅក្នុងគំនិតរបស់ពួកគេទេឬ? នៅពេលពួកគេកំពុងគិតគូរតាមរបៀបនេះ ហើយដើរតាមផ្លូវខុស តើពួកគេនៅតែអាចបំពេញភារកិច្ចដែលពួកគេកាន់កាប់បានល្អដែរឬទេ? (អត់ទេ ពួកគេមិនអាចទេ។) មនុស្សមួយចំនួននិយាយថា៖ «ពួកទទឹងនឹងព្រះគ្រីស្ទចូលចិត្តឋានៈ តើមែនទេ? ប្រសិនបើអ្នកផ្ដល់តំណែងឱ្យពួកគេ តើពួកគេនឹងមិនស្នាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទេឬ?» តើពួកទទឹងនឹងព្រះគ្រីស្ទត្រូវការឋានៈនៅពេលនេះដែរឬទេ? ប្រហែលជាឋានៈមិនមែនជារឿងសំខាន់បំផុតសម្រាប់ពួកគេនៅពេលនេះទេ។ តើពួកគេត្រូវការអ្វី? អ្វីដែលពួកគេត្រូវការ គឺឱ្យព្រះជាម្ចាស់ផ្ដល់ការពន្យល់យ៉ាងជាក់ច្បាស់ដល់ពួកគេ។ ប្រសិនបើពួកគេមិនអាចទទួលបានព្រះពរទេ នោះពួកគេនឹងចាកចេញ។ ក្នុងទិដ្ឋភាពម្យ៉ាង ប្រសិនបើពួកគេមិនត្រូវបានដាក់ក្នុងតំណែងដ៏សំខាន់ណាមួយ ក្នុងអំឡុងពេលនៃការបំពេញភារកិច្ចរបស់ពួកគេទេ នោះពួកគេមានអារម្មណ៍ថា អនាគតរបស់ពួកគេគឺមិនប្រាកដប្រជា ងងឹតស្លុប និងគ្មានសង្ឃឹមឡើយ។ ក្នុងទិដ្ឋភាពម្យ៉ាងទៀត ប្រសិនបើនៅក្នុងដំណើរការនៃការបំពេញភារកិច្ចរបស់ពួកគេ អ្វីៗមិនដែលប្រព្រឹត្តទៅដូចការរំពឹងទុករបស់ពួកគេទេ ពោលគឺប្រសិនបើពួកគេមិនបានឃើញផ្ទាល់ភ្នែកនូវការយាងចុះមករបស់ព្រះជាម្ចាស់ប្រកបដោយសិរីល្អរបស់ទ្រង់ នៅថ្ងៃដែលកិច្ចការដ៏អស្ចារ្យរបស់ទ្រង់ត្រូវបានបញ្ចប់ ឬប្រសិនបើព្រះជាម្ចាស់មិនមានព្រះបន្ទូលប្រាប់ពួកគេជាភាសាឱ្យបានច្បាស់លាស់ថា តើទ្រង់នឹងលេចមកយ៉ាងចំហដល់មនុស្សជាតិនៅឆ្នាំ ខែ ថ្ងៃ ម៉ោង និងនាទីណា ពេលណាកិច្ចការរបស់ព្រះជាម្ចាស់នឹងឈានដល់ទីបញ្ចប់ ហើយពេលណាភយន្តរាយដ៏ធំសម្បើមនឹងមកដល់ទេ ប្រសិនបើទ្រង់មិនមានព្រះបន្ទូលប្រាប់ពួកគេពីរឿងទាំងនេះជាភាសាឱ្យបានច្បាស់លាស់ទេ នោះចិត្តរបស់ពួកគេនឹងនៅមិនសុខឡើយ។ ពួកគេមិនអាចបំពេញភារកិច្ចរបស់ពួកគេ ខណៈដែលរក្សាតួនាទីដ៏ត្រឹមត្រូវរបស់ខ្លួនបានឡើយ ហើយពួកគេមិនអាចមានអារម្មណ៍ស្កប់ស្កល់នឹងស្ថានភាពនេះបានទេ។ អ្វីដែលពួកគេចង់បានគឺជាលទ្ធផល អ្វីដែលពួកគេចង់បានគឺចង់ឱ្យព្រះជាម្ចាស់ប្រទានសេចក្ដីថ្លែងដល់ពួកគេជាភាសាឱ្យបានជាក់ច្បាស់ និងធ្វើឱ្យពួកគេដឹងយ៉ាងជាក់ច្បាស់ថាតើពួកគេអាចទទួលបានអ្វីៗទាំងអស់ដែលពួកគេចង់បានដែរឬទេ។ ប្រសិនបើពួកគេរង់ចាំសេចក្ដីថ្លែងនេះយូរពេកដោយឥតប្រយោជន៍ ពួកគេនឹងធ្វើការគិតគូរមួយផ្សេងទៀតនៅក្នុងគំនិតរបស់ពួកគេ។ តើជាការគិតគូរអ្វីទៅ? ពួកគេនឹងគិតគូរថា តើអ្នកណាអាចផ្ដល់សុភមង្គលដល់ពួកគេ តើអ្នកណាអាចផ្ដល់របស់ដែលពួកគេចង់បាន ហើយប្រសិនបើពួកគេមិនអាចទទួលបានរបស់ទាំងនោះនៅក្នុងបរលោកទេ នោះពួកគេត្រូវតែទទួលបានអ្វីគ្រប់យ៉ាងដែលពួកគេចង់បាននៅក្នុងជាតិនេះ។ ប្រសិនបើលោកីយ៍នេះ និងមនុស្សជាតិអាចផ្ដល់ព្រះពរ ការលួងលោម និងសេចក្ដីរីករាយខាងសាច់ឈាម ព្រមទាំងកេរ្តិ៍ឈ្មោះ និងឋានៈនៅក្នុងជាតិនេះដល់ពួកគេ នោះពួកគេនឹងបោះបង់ព្រះជាម្ចាស់នៅគ្រប់ពេលវេលា គ្រប់កាលៈទេសៈ ហើយរស់នៅក្នុងជីវិតដ៏ល្អរបស់ពួកគេ។ ទាំងនេះគឺជាការគិតគូររបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកគេអាចបោះបង់ភារកិច្ចរបស់ពួកគេ និងទម្លាក់កិច្ចការនៅក្នុងដៃរបស់ពួកគេចោលនៅគ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដើម្បីដេញតាមសុភមង្គល និងអនាគតខាងលោកីយ៍។ មនុស្សមួយចំនួនថែមទាំងអាចក្បត់បងប្អូនប្រុសស្រី ក្បត់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងក្បត់ព្រះជាម្ចាស់ ដើម្បីទទួលបានផលប្រយោជន៍ និងអនាគតខាងលោកីយ៍ទៀតផង។ ហេតុដូច្នេះហើយ ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទអាចនឹងមើលទៅហាក់ដូចជាលេចធ្លោនៅក្នុងការបំពេញភារកិច្ចរបស់ពួកគេយ៉ាងណាក៏ដោយ ទោះបីជាពួកគេមានភាពប្រកួតប្រជែងយ៉ាងណាក៏ដោយ ក៏ពួកគេសុទ្ធតែអាចទម្លាក់ភារកិច្ចរបស់ពួកគេចោល ក្បត់ព្រះជាម្ចាស់ និងចាកចេញពីដំណាក់របស់ព្រះជាម្ចាស់នៅគ្រប់ពេលវេលា គ្រប់កាលៈទេសៈបានដែរ។ ពួកគេអាចក្បត់ដំណាក់របស់ព្រះជាម្ចាស់នៅគ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយក្លាយជាយូដាសម្នាក់។ ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទបំពេញភារកិច្ចរបស់ពួកគេ ពួកគេនឹងប្រើរឿងនេះជាថ្នូរដោះដូរជាមិនខាន។ ពួកគេប្រាកដជានឹងព្យាយាមបំពេញបំណងប្រាថ្នារបស់ពួកគេដើម្បីទទួលបានព្រះពរក្នុងរយៈពេលដ៏ខ្លី យ៉ាងហោចណាស់ក៏ព្យាយាមបំពេញបំណងប្រាថ្នារបស់ពួកគេសម្រាប់ផលប្រយោជន៍នៃឋានៈជាមុនសិន និងទទួលបានការកោតសរសើរពីអ្នកដទៃ ហើយបន្ទាប់មកព្យាយាមចូលទៅក្នុងនគរស្ថានសួគ៌ និងទទួលបានរង្វាន់របស់ពួកគេ។ ពេលវេលាកំណត់របស់ពួកគេសម្រាប់ការបំពេញភារកិច្ចរបស់ខ្លួន អាចជាបីឆ្នាំ ឬអាចជាប្រាំឆ្នាំ សូម្បីតែដប់ឆ្នាំ ឬម្ភៃឆ្នាំទៀតផង។ នេះគឺជាពេលវេលាកំណត់ដែលពួកគេផ្ដល់ថ្វាយព្រះជាម្ចាស់ ហើយជាពេលវេលាដ៏យូរបំផុតដែលពួកគេផ្ដល់ឱ្យខ្លួនឯងសម្រាប់ការបំពេញភារកិច្ចរបស់ពួកគេ។ នៅពេលពេលវេលាកំណត់នេះមកដល់ ការស៊ូទ្រាំរបស់ពួកគេក៏នឹងឈានដល់ដែនកំណត់ដែរ។ ខណៈដែលពួកគេអាចធ្វើសម្បទានសម្រាប់បំណងប្រាថ្នារបស់ពួកគេផ្ទាល់ ដើម្បីទទួលបានព្រះពរ គោលដៅដ៏ស្រស់បំព្រង មកុដ និងរង្វាន់ ព្រមទាំងស៊ូទ្រាំនឹងទុក្ខលំបាក និងលះបង់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ក្ដី ក៏ពេលវេលាដែលកន្លងផុតទៅ នឹងមិនអាចធ្វើឱ្យពួកគេភ្លេច ឬបោះបង់អនាគត និងវាសនារបស់ពួកគេ ឬមហិច្ឆតា និងបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់ពួកគេបានជាដាច់ខាត ហើយរឿងទាំងនេះរឹតតែមិនអាចផ្លាស់ប្ដូរ ឬចុះខ្សោយទៅតាមពេលវេលាដែលកន្លងផុតទៅនោះឡើយ។ ហេតុដូច្នេះហើយ ដោយវិនិច្ឆ័យចេញពីសារជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទនេះ ពួកគេគឺជាពួកអ្នកមិនជឿ និងជាពួកឆ្លៀតឱកាសទាំងស្រុងតែម្ដង ដែលមិនចូលចិត្តអ្វីៗដែលវិជ្ជមាន និងស្រឡាញ់តែអ្វីៗដែលអវិជ្ជមាន ជាក្រុមមនុស្សអន់ថយដែលចង់បោកប្រាស់ដើម្បីរស់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ មនុស្សទាំងនេះគួរឱ្យអាម៉ាស់ណាស់។
បំណង និងអាកប្បកិរិយាចម្បងមួយរបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះភារកិច្ចរបស់ពួកគេ គឺប្រើវាជាឱកាសដើម្បីធ្វើការដោះដូរជាមួយព្រះជាម្ចាស់ និងដើម្បីទទួលបានផលប្រយោជន៍ដែលពួកគេចង់បាន។ ពួកគេក៏ជឿដែរថា៖ «នៅពេលមនុស្សបោះបង់គ្រួសាររបស់ពួកគេ និងលះបង់អនាគតខាងលោកីយ៍របស់ពួកគេ ដើម្បីបំពេញភារកិច្ចរបស់ខ្លួននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ មិនបាច់និយាយក៏ដឹងដែរថា ពួកគេគួរតែទទួលបានអ្វីម្យ៉ាង ទទួលបានអ្វីម្យ៉ាងត្រឡប់មកវិញ មានតែបែបនេះទេទើបយុត្តិធម៌ និងសមហេតុផល។ ប្រសិនបើអ្នកបំពេញភារកិច្ចរបស់អ្នក ហើយមិនទទួលបានអ្វីសោះ ទោះបីជាអ្នកទទួលបានសេចក្ដីពិតខ្លះក៏ដោយ ក៏វាមិនសមតម្លៃដែរ។ ការផ្លាស់ប្ដូរនិស្ស័យ ក៏មិនមែនជាផលប្រយោជន៍ដែលអាចមើលឃើញជាក់ស្ដែងដែរ ទោះបីជាអ្នកទទួលបានសេចក្ដីសង្រ្គោះក៏ដោយ ក៏គ្មានអ្នកណានឹងអាចមើលឃើញវាដែរ!» ពួកអ្នកមិនជឿទាំងនេះ ធ្វើជាមើលមិនឃើញចំពោះសេចក្ដីតម្រូវណាមួយដែលព្រះជាម្ចាស់មានចំណោះមនុស្សជាតិឡើយ។ ពួកគេមិនទទួលស្គាល់ ឬជឿលើវាទេ ហើយពួកគេប្រកាន់យកអាកប្បកិរិយាបែបបដិសេធ។ ដោយវិនិច្ឆ័យចេញពីអាកប្បកិរិយា និងបំណងដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះភារកិច្ចរបស់ពួកគេ ច្បាស់ណាស់ថា ពួកគេមិនមែនជាមនុស្សដែលដេញតាមសេចក្ដីពិតទេ ប៉ុន្តែគឺជាពួកអ្នកមិនជឿ និងជាពួកឆ្លៀតឱកាស ពួកគេគឺជាកម្មសិទ្ធិសាតាំង។ តើអ្នករាល់គ្នាធ្លាប់ឮថា សាតាំងអាចបំពេញភារកិច្ចដោយស្មោះត្រង់ដែរឬទេ? (មិនធ្លាប់ទេ។) ប្រសិនបើសាតាំងអាចបំពេញ «ភារកិច្ច» របស់វានៅចំពោះព្រះជាម្ចាស់ នោះភារកិច្ចនេះត្រូវតែដាក់ក្នុងអព្ភន្តរសញ្ញា ពីព្រោះសាតាំងកំពុងធ្វើវាដោយអសកម្ម និងក្រោមការបង្ខិតបង្ខំ សាតាំងកំពុងត្រូវបានព្រះជាម្ចាស់ចាត់ចែង ហើយព្រះជាម្ចាស់កំពុងទាញយកប្រយោជន៍ពីវា។ ហេតុដូច្នេះហើយ ដោយសារតែសារជាតិជាពួកទទឹងនឹងព្រះគ្រីស្ទរបស់ពួកគេ និងដោយសារតែពួកគេមិនស្រឡាញ់សេចក្ដីពិត ស្អប់ខ្ពើមសេចក្ដីពិត ហើយលើសពីនេះទៅទៀត ដោយសារតែធម្មជាតិដ៏ទុច្ចរិតរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទមិនអាចបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាភាវៈដែលព្រះបានបង្កើត ដោយគ្មានលក្ខខណ្ឌ ឬដោយគ្មានការតបស្នងបានឡើយ ហើយពួកគេក៏មិនអាចដេញតាមសេចក្ដីពិត ឬទទួលបានសេចក្ដីពិត ខណៈពេលកំពុងបំពេញភារកិច្ចរបស់ពួកគេ ឬធ្វើភារកិច្ចទាំងនោះស្របតាមសេចក្ដីតម្រូវនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដែរ។ ដោយសារតែធម្មជាតិរបស់ពួកគេនេះហើយ ទើបអាកប្បកិរិយាដែលពួកគេប្រព្រឹត្តចំពោះភារកិច្ចរបស់ពួកគេ និងការបង្ហាញចេញផ្សេងៗក្នុងអំឡុងពេលនៃការបំពេញភារកិច្ចរបស់ពួកគេ ការប្រព្រឹត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះភារកិច្ចរបស់ពួកគេ គឺមានការធ្វេសប្រហែស។ ក្នុងអំឡុងពេលនៃការបំពេញភារកិច្ចរបស់ពួកគេ ពួកគេអាចធ្វើអំពើអាក្រក់ និងដើរតួក្នុងការបង្អាក់ និងរំខានដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់នៅគ្រប់ពេលវេលា គ្រប់កាលៈទេសៈ។ តើអ្វីទៅជាការបង្ហាញចេញដ៏ចម្បង និងលេចធ្លោនៅក្នុងអំឡុងពេលនៃការបំពេញភារកិច្ចរបស់ពួកគេ? គឺការធ្វើតាមតែអំពើចិត្ត និងតាមទំនើងចិត្ត ការតាំងខ្លួនជាច្បាប់ និងការធ្វើរឿងនានាដោយមិនពិគ្រោះជាមួយអ្នកដទៃ។ ពួកគេធ្វើរឿងនានាតាមតែពួកគេចូលចិត្ត ដោយមិនគិតគូរពីផលវិបាកឡើយ។ ពួកគេគ្រាន់តែគិតគូរពីរបៀបដែលពួកគេអាចឈានទៅមុខ និងរបៀបដែលពួកគេអាចគ្រប់គ្រងមនុស្សកាន់តែច្រើន តាមរយៈការបំពេញភារកិច្ចរបស់ពួកគេប៉ុណ្ណោះ។ ពួកគេគ្រាន់តែចង់បង្ហាញព្រះជាម្ចាស់ថា ពួកគេបានស៊ូទ្រាំនឹងទុក្ខលំបាក និងបានលះបង់ក្នុងការបំពេញភារកិច្ចរបស់ពួកគេ ថាពួកគេមានដើមទុន និងមានសិទ្ធិទាមទាររង្វាន់ និងមកុដពីព្រះជាម្ចាស់ ដើម្បីសម្រេចមហិច្ឆតា និងបំណងប្រាថ្នារបស់ពួកគេ ព្រមទាំងសម្រេចគោលដៅរបស់ពួកគេក្នុងការទទួលបានព្រះពរប៉ុណ្ណោះ។
ក្នុងអំឡុងពេលនៃការបំពេញភារកិច្ចរបស់ខ្លួន ពួកទទឹងនឹងព្រះគ្រីស្ទគិតគូរជានិច្ចដើម្បីនាគត និងវាសនាផ្ទាល់ខ្លួនរបស់ពួកគេថា៖ តើពួកគេបានបំពេញភារកិច្ចរបស់ខ្លួនប៉ុន្មានឆ្នាំមកហើយ តើពួកគេបានស៊ូទ្រាំនឹងទុក្ខលំបាកច្រើនប៉ុនណា តើពួកគេបានលះបង់ច្រើនប៉ុនណាដើម្បីព្រះជាម្ចាស់ តើពួកគេបានលះបង់តម្លៃច្រើនប៉ុនណា តើពួកគេបានចំណាយកម្លាំងច្រើនប៉ុនណា តើពួកគេបានលះបង់យុវវ័យរបស់ពួកគេប៉ុន្មានឆ្នាំ ហើយថាតើពេលនេះពួកគេមានសិទ្ធិទទួលបានរង្វាន់ និងមកុដដែរឬទេ ថាតើពួកគេបានសន្សំដើមទុនគ្រប់គ្រាន់ឬនៅ ក្នុងរយៈពេលប៉ុន្មានឆ្នាំនៃការបំពេញភារកិច្ចនេះ ថាតើពួកគេជាមនុស្សដែលព្រះជាម្ចាស់ទតទៅដោយក្ដីសព្វព្រះហឫទ័យនៅចំពោះទ្រង់ដែរឬទេ ហើយថាតើពួកគេជាមនុស្សដែលអាចទទួលបានរង្វាន់ និងមកុដនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ដែរឬទេ។ ក្នុងអំឡុងពេលនៃការបំពេញភារកិច្ចរបស់ពួកគេ ពួកគេថ្លឹងថ្លែង គិតគូរ និងរៀបចំផែនការតាមរបៀបនេះជានិច្ច ខណៈពេលជាមួយគ្នានោះ ពួកគេក៏អង្កេតមើលពាក្យសម្ដី និងទឹកមុខរបស់អ្នកដទៃ ព្រមទាំងអង្កេតមើលការវាយតម្លៃ និងការលើកឡើងរបស់បងប្អូនប្រុសស្រីអំពីពួកគេផងដែរ។ ជាការពិតណាស់ អ្វីដែលពួកគេខ្វល់ខ្វាយបំផុតនោះគឺ ថាតើខាងលើដឹងថាពួកគេមានវត្តមានឬក៏អត់ និងដឹងថាពួកគេកំពុងបំពេញភារកិច្ចរបស់ពួកគេដែរឬទេ។ ពួកគេរឹតតែខ្វល់ខ្វាយអំពីរបៀបដែលខាងលើមើលមកពួកគេ និយាយអំពីពួកគេ និងវាយតម្លៃពួកគេ ថាតើខាងលើយល់ពី «ចេតនាដ៏ផ្ចិតផ្ចង់» របស់ពួកគេក្នុងការរងទុក្ខលំបាក និងលះបង់ដែរឬទេ ថាតើខាងលើដឹងច្បាស់ពីការរងទុក្ខ និងទុក្ខវេទនាដែលពួកគេបានស៊ូទ្រាំក្នុងរយៈពេលជាច្រើនឆ្នាំនៃការដើរតាមព្រះជាម្ចាស់ដែរឬទេ ហើយថាតើព្រះជាម្ចាស់នៅស្ថានសួគ៌ជំនុំជម្រះអ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើយ៉ាងដូចម្ដេច។ ស្របពេលដែលពួកគេកំពុងរវល់នឹងភារកិច្ចដែលពួកគេកាន់កាប់ គំនិតរបស់ពួកគេក៏គិតគូរជានិច្ចផងដែរ ហើយពួកគេស្វែងរកការទទួលបានព័ត៌មានពីប្រភពជាច្រើន ព្រមទាំងថ្លឹងថ្លែងថាតើពួកគេអាចគេចផុតពីមហន្តរាយ ទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ និងទទួលបានមកុដ ព្រមទាំងព្រះពរដែលមិនទាន់ដឹងនោះដែរឬទេ។ ទាំងនេះគឺជារឿងដែលពួកគេឧស្សាហ៍គិតគូរយ៉ាងជ្រៅនៅក្នុងចិត្តរបស់ពួកគេ ជារឿងចម្បង និងជាស្នូលបំផុតដែលពួកគេគិតគូរនៅគ្រប់ពេលវេលាជារៀងរាល់ថ្ងៃ។ ក៏ប៉ុន្តែ ពួកគេមិនដែលព្យាយាមរិះគិត ឬឆ្លុះបញ្ចាំងឡើយថា តើពួកគេផ្ទាល់ជាមនុស្សដែលអនុវត្តសេចក្ដីពិតដែរឬទេ តើពួកគេយល់ពីសេចក្ដីពិតបានប៉ុនណាទៅ តើសេចក្ដីពិតដែលពួកគេយល់នោះ ពួកគេអាចអនុវត្តបានជាក់ស្ដែងកម្រិតណា តើនិស្ស័យរបស់ពួកគេបានឆ្លងកាត់ការផ្លាស់ប្ដូរពិតប្រាកដដែរឬទេ តើមានភាពស្មោះសរសូម្បីតែបន្តិច ឬមានភាពលាយឡំ ការដោះដូរ ឬការទាមទារណាមួយដែលមាននៅក្នុងរឿងដែលពួកគេធ្វើដើម្បីព្រះជាម្ចាស់ដែរឬទេ តើពួកគេបានបញ្ចេញឱ្យឃើញនូវសេចក្ដីពុករលួយច្រើនប៉ុនណានៅក្នុងការបំពេញភារកិច្ចរបស់ពួកគេ តើភារកិច្ច និងកិច្ចការនីមួយៗដែលពួកគេធ្វើជារៀងរាល់ថ្ងៃ ត្រូវបានធ្វើឡើងស្របតាមគោលការណ៍សេចក្ដីពិតដែរឬទេ ហើយថាតើការបំពេញភារកិច្ចរបស់ពួកគេគឺត្រូវតាមស្ដង់ដា និងបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរឬទេ។ ពួកគេមិនដែលឆ្លុះបញ្ចាំង ឬព្យាយាមរិះគិតពីរឿងទាំងនេះឡើយ។ ពួកគេគិតគូរត្រឹមតែថាតើពួកគេអាចទទួលបានព្រះពរនៅថ្ងៃអនាគតដែរឬទេ ហើយថាតើគោលដៅរបស់ពួកគេគឺជាអ្វីប៉ុណ្ណោះ។ ពួកគេគិតគូរតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ព្រមទាំងការចំណេញនិងការខាតបង់របស់ពួកគេផ្ទាល់ប៉ុណ្ណោះ ប៉ុន្តែមិនដែលចំណាយកម្លាំង ឬការខិតខំប្រឹងប្រែងណាមួយទៅលើសេចក្ដីពិត ទៅលើការផ្លាស់ប្ដូរនិស្ស័យ ឬរបៀបបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលអនុវត្តការឆ្លុះបញ្ចាំង ការស្គាល់ ឬការវែកញែកពីនិស្ស័យពុករលួយរបស់ពួកគេផ្ទាល់ ឬផ្លូវខុសដែលពួកគេបានដើរនោះទេ ហើយក៏មិនដែលពិចារណាពីរបៀបផ្លាស់ប្ដូរទស្សនៈខុសឆ្គងរបស់ពួកគេផ្ទាល់ដែរ។ ពួកគេនឹងមិនដែលស្អប់ការដែលពួកគេបានបំពានសេចក្ដីពិត និងបានធ្វើរឿងអាក្រក់ជាច្រើនដើម្បីទាស់ទទឹងនឹងព្រះជាម្ចាស់ឡើយ ពួកគេនឹងមិនដែលស្អប់ខ្លួនឯងដោយសារតែពួកគេរស់នៅតាមនិស្ស័យពុករលួយរបស់ខ្លួនឡើយ ហើយពួកគេក៏នឹងមិនដែលមានវិប្បដិសារីចំពោះផ្លូវខុសដែលពួកគេបានដើរ ឬរឿងដែលពួកគេបានធ្វើដើម្បីបង្អាក់ និងរំខាននោះដែរ។ ក្នុងអំឡុងពេលនៃការបំពេញភារកិច្ចរបស់ពួកគេ ក្រៅពីការលាក់បាំងភាពខ្វះខាត ភាពទន់ខ្សោយ ភាពអវិជ្ជមាន ភាពអសកម្ម និងនិស្ស័យពុករលួយរបស់ពួកគេផ្ទាល់ទោះក្នុងតម្លៃណាក៏ដោយ ពួកគេក៏ខិតខំអស់ពីសមត្ថភាពដើម្បីបង្ហាញខ្លួនឯង ដើម្បីឱ្យពួកគេអាចឈានទៅមុខ ហើយគិតរកគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីឱ្យព្រះជាម្ចាស់ និងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឃើញពីទេពកោសល្យ អំណោយទាន និងសមត្ថភាពរបស់ពួកគេ។ ពួកគេប្រើរឿងនេះដើម្បីលួងលោមខ្លួនឯង និងធ្វើឱ្យខ្លួនឯងគិតថា ពួកគេមានដើមទុន និងការធានាក្នុងការទទួលបានមកុដ និងរង្វាន់ ហើយថាពួកគេមិនចាំបាច់ដើរតាមផ្លូវនៃការដេញតាមសេចក្ដីពិតឡើយ។ ហេតុដូច្នេះហើយ វិចារណញ្ញាណរបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺមិនប្រក្រតីឡើយ។ ទោះបីជាសេចក្ដីពិតត្រូវបានប្រកបគ្នាយ៉ាងណាក៏ដោយ ហើយទោះបីជាវាត្រូវបានប្រកបគ្នាយ៉ាងច្បាស់លាស់យ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬមិនយល់ថាការជឿលើព្រះជាម្ចាស់គឺដើម្បីអ្វីឱ្យប្រាកដនោះដែរ ហើយមិនយល់ថាតើផ្លូវដ៏ត្រឹមត្រូវដែលមនុស្សគួរតែដើរនោះគឺជាអ្វីឡើយ។ ដោយសារតែនិស្ស័យដ៏ទុច្ចរិតរបស់ពួកគេ ដោយសារតែធម្មជាតិដ៏ទុច្ចរិតរបស់ពួកគេ និងដោយសារតែសារជាតិធម្មជាតិនៃមនុស្សបែបនេះ នៅក្នុងជម្រៅចិត្តគឺពួកគេមិនអាចបែងចែកឱ្យដាច់ថាតើអ្វីទៅជាសេចក្ដីពិត និងអ្វីទៅជាអ្វីៗដែលវិជ្ជមាន អ្វីទៅត្រូវ និងអ្វីទៅខុសឱ្យប្រាកដឡើយ។ ពួកគេប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវមហិច្ឆតា និងបំណងប្រាថ្នារបស់ពួកគេផ្ទាល់ ដោយចាត់ទុកវាជាសេចក្ដីពិត ជាគោលដៅតែមួយគត់ក្នុងជីវិត និងជាកិច្ចការដ៏យុត្តិធម៌បំផុត។ ពួកគេមិនដឹងពីសេចក្ដីពិតដែលថា ប្រសិនបើនិស្ស័យរបស់មនុស្សម្នាក់មិនផ្លាស់ប្ដូរទេ នោះគេនឹងក្លាយជាសត្រូវរបស់ព្រះជាម្ចាស់ជារៀងរហូតឡើយ ហើយក៏មិនដឹងថា ព្រះពរដែលព្រះជាម្ចាស់ប្រទានដល់មនុស្សម្នាក់ និងរបៀបដែលព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្សម្នាក់ គឺមិនផ្អែកលើគុណសម្បត្តិ អំណោយទាន ទេពកោសល្យ ឬដើមទុនរបស់ពួកគេឡើយ ប៉ុន្តែផ្អែកលើថាតើពួកគេអនុវត្តសេចក្ដីពិតបានច្រើនប៉ុនណា និងទទួលបានសេចក្ដីពិតច្រើនប៉ុនណា ហើយថាតើពួកគេជាមនុស្សដែលកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ដែរឬទេ។ ទាំងនេះគឺជាសេចក្ដីពិតដែលពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនអាចយល់បានជាដាច់ខាត។ ពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនដែលអាចមើលឃើញរឿងនេះឡើយ ហើយនេះគឺជាចំណុចដែលពួកគេល្ងង់ខ្លៅបំផុត។ តាំងពីដើមរហូតដល់ចប់ តើអាកប្បកិរិយារបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះភារកិច្ចរបស់ពួកគេគឺជាអ្វី? ពួកគេជឿថា ការបំពេញភារកិច្ចគឺជាការដោះដូរ ថាអ្នកណាក៏ដោយដែលលះបង់ច្រើនបំផុតនៅក្នុងភារកិច្ចរបស់ពួកគេ ចូលរួមចំណែកធំបំផុតដល់ដំណាក់របស់ព្រះជាម្ចាស់ និងស៊ូទ្រាំបានច្រើនឆ្នាំបំផុតនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ នឹងមានឱកាសកាន់តែខ្ពស់ក្នុងការទទួលបានព្រះពរ និងទទួលបានមកុដនៅទីបញ្ចប់។ នេះគឺជាតក្កវិជ្ជារបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តើតក្កវិជ្ជានេះត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) តើទស្សនៈបែបនេះងាយនឹងកែប្រែដែរឬទេ? វាមិនងាយនឹងកែប្រែឡើយ។ រឿងនេះត្រូវបានកំណត់ដោយសារជាតិធម្មជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទ។ នៅក្នុងចិត្តរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទស្អប់ខ្ពើមសេចក្ដីពិតទេ ពួកគេមិនស្វែងរកសេចក្ដីពិតទាល់តែសោះ ហើយកំពុងដើរតាមផ្លូវខុស ដូច្នេះ ទស្សនៈរបស់ពួកគេក្នុងការធ្វើការដោះដូរជាមួយព្រះជាម្ចាស់ គឺមិនងាយនឹងកែប្រែឡើយ។ នៅទីបំផុត ពួកទទឹងនឹងព្រះគ្រីស្ទមិនជឿថាព្រះជាម្ចាស់គឺជាសេចក្ដីពិតទេ ពួកគេគឺជាពួកអ្នកមិនជឿ ពួកគេនៅទីនេះដើម្បីឆ្លៀតឱកាស និងទទួលបានព្រះពរ។ សម្រាប់ពួកអ្នកមិនជឿដែលមកជឿលើព្រះជាម្ចាស់ រឿងនេះផ្ទាល់គឺមិនសមហេតុផលឡើយ វាជារឿងដ៏មិនសមទំនងមួយ ហើយការដែលពួកគេចង់ធ្វើការដោះដូរជាមួយព្រះជាម្ចាស់ និងទទួលបានព្រះពរតាមរយៈការស៊ូទ្រាំនឹងការរងទុក្ខ និងការលះបង់ដើម្បីព្រះជាម្ចាស់ នេះគឺជារឿងដែលរឹតតែមិនសមទំនងទៅទៀត។
ពួកទទឹងនឹងព្រះគ្រីស្ទជឿលើព្រះជាម្ចាស់ ដើម្បីតែទទួលបានព្រះពរ និងមកុដប៉ុណ្ណោះ។ ពួកគេមិនបានដើរតាមផ្លូវនេះដោយសារមានអ្នកណាម្នាក់បង្ខំពួកគេឡើយ រឹតតែមិនមែនដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដឹកនាំពួកគេឱ្យវង្វេងតាមរបៀបណាមួយទៅទៀត។ ព្រះជាម្ចាស់បានប្រទានសេចក្ដីសន្យាដល់មនុស្សជាតិ ប៉ុន្តែស្របពេលជាមួយនឹងការប្រទានសេចក្ដីសន្យា ទ្រង់ក៏បានប្រទានសេចក្ដីពិតយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ពួកគេ និងបានដាក់ចេញនូវសេចក្ដីតម្រូវជាច្រើនចំពោះពួកគេផងដែរ ដែលមនុស្សធម្មតាគួរតែអាចមើលឃើញ។ តើមនុស្សដែលមានវិចារណញ្ញាណនៃភាពជាមនុស្សធម្មតាគិតយ៉ាងដូចម្ដេច? «វាមិនងាយស្រួលទេក្នុងការទទួលបានព្រះពរទាំងនេះ ដូច្នេះ ខ្ញុំត្រូវតែប្រព្រឹត្តស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយដើរតាមផ្លូវដ៏ត្រឹមត្រូវ ខ្ញុំមិនត្រូវដើរតាមផ្លូវរបស់ប៉ុលឡើយ។ ប្រសិនបើមនុស្សដើរតាមផ្លូវរបស់ប៉ុល នោះពួកគេនឹងត្រូវវិនាសទាំងស្រុងហើយ។ មានតែពេលដែលមនុស្សជឿ ទទួលយក និងចុះចូលនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបរាល់សេចក្ដីសន្យា ព្រះពរ អនាគត និងវាសនាដែលព្រះជាម្ចាស់បានមានព្រះបន្ទូល មានពាក់ព័ន្ធនឹងពួកគេ។ ប្រសិនបើពួកគេមិនជឿ មិនទទួលយក និងមិនចុះចូលនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះទេ នោះរាល់សេចក្ដីសន្យា និងព្រះពរជ័យទាំងនេះដែលព្រះជាម្ចាស់បានមានព្រះបន្ទូល នឹងគ្មានអ្វីពាក់ព័ន្ធនឹងពួកគេឡើយ»។ មនុស្សដែលមានវិចារណញ្ញាណនៃភាពជាមនុស្សធម្មតា នឹងគិតបែបនេះ។ ប៉ុន្តែ ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទមិនគិតបែបនេះ? ពួកទទឹងនឹងព្រះគ្រីស្ទគឺជាពួកសាតាំង ពួកគេគឺជាពួកអារក្ស ហើយពួកគេមិនមានវិចារណញ្ញាណនៃភាពជាមនុស្សធម្មតាឡើយ នេះគឺជាមូលហេតុទីមួយ។ ទីពីរគឺ ពួកទទឹងនឹងព្រះគ្រីស្ទស្អប់ខ្ពើមសេចក្ដីពិត មិនជឿរាល់ព្រះបន្ទូលដែលថ្លែងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ឡើយ ហើយស្អប់ខ្ពើមអ្វីៗដែលវិជ្ជមាន។ តើមនុស្សដែលមិនទទួលស្គាល់សេចក្ដីពិត និងស្អប់ខ្ពើមអ្វីៗដែលវិជ្ជមាន អាចអនុវត្តស្របតាមសេចក្ដីពិត និងស្របតាមអ្វីៗដែលវិជ្ជមានបានដែរឬទេ? (អត់ទេ ពួកគេមិនអាចទេ។) នេះគឺប្រៀបដូចជាការបង្ខំសត្វឆ្កែចចកឱ្យស៊ីស្មៅដូចជាសត្វចៀមអ៊ីចឹង ជាមូលដ្ឋានគឺពួកគេមិនអាចធ្វើរឿងនេះបានឡើយ។ នៅពេលគ្មានសាច់ ហើយពួកវាហៀបនឹងឃ្លានដាច់ពោះស្លាប់ ពួកវាប្រហែលជាត្រូវបង្ខំចិត្តស៊ីស្មៅបន្តិចបន្តួច ប៉ុន្តែនៅពេលមានសាច់ស៊ី ជម្រើសដំបូងរបស់ពួកវាប្រាកដជាស៊ីសាច់មិនខាន រឿងនេះត្រូវបានកំណត់ដោយធម្មជាតិរបស់ឆ្កែចចក។ ពួកទទឹងនឹងព្រះគ្រីស្ទមានធម្មជាតិបែបនេះឯង។ ផលប្រយោជន៍របស់ពួកគេអាចជំរុញឱ្យពួកគេបង្ហាញឥរិយាបថល្អៗមួយចំនួន ធ្វើការលះបង់ជាក់លាក់ណាមួយ និងបង្ហាញការសម្ដែងចេញល្អៗមួយចំនួន ប៉ុន្តែពួកគេមិនអាចបោះបង់ការដេញតាម និងបំណងប្រាថ្នាចំពោះផលប្រយោជន៍ទាំងនេះបានជាដាច់ខាត។ ឧទាហរណ៍៖ អ្វីដែលពួកគេដេញតាមក្នុងអំឡុងពេលនៃការបំពេញភារកិច្ចរបស់ពួកគេ គឺជាផលប្រយោជន៍ផ្ទាល់ខ្លួន ហើយអ្វីដែលពួកគេគិតដល់ គឺជារបៀបប្រែក្លាយការបំពេញភារកិច្ចរបស់ពួកគេទៅជាដើមទុន ដើម្បីទទួលបានព្រះពរសម្រាប់ខ្លួនឯង។ នៅពេលក្ដីសង្ឃឹមនេះត្រូវរលាយបាត់ ហើយនៅពេលខ្សែការពារនេះដួលរលំ ពួកគេអាចបោះបង់ភារកិច្ចរបស់ពួកគេនៅគ្រប់ពេលវេលា គ្រប់កាលៈទេសៈ។ នៅពេលដែលពេលវេលានោះមកដល់ ហើយអ្នកប្រាប់ពួកគេថា ការបំពេញភារកិច្ចគឺល្អយ៉ាងណា ហើយត្រឹមត្រូវឥតខ្ចោះតាមធម្មជាតិយ៉ាងណានោះ តើពួកគេនឹងនៅតែស្ដាប់ដែរឬទេ? (អត់ទេ ពួកគេមិនស្ដាប់ឡើយ។) នៅពេលពួកគេសម្រេចចិត្តបោះបង់ និងចាកចេញ មនុស្សម្នាព្យាយាមបញ្ចុះបញ្ចូលពួកគេថា៖ «អ្នកគួរតែនៅបន្ត។ ការបំពេញភារកិច្ចរបស់អ្នកគឺល្អណាស់ ហើយការត្រឡប់ទៅក្នុងលោកីយ៍វិញគឺលំបាកណាស់។ អ្នកនឹងមិនទទួលបានអ្វីឡើយ អ្នកនឹងត្រូវគេជិះជាន់ធ្វើបាប និងហត់នឿយ អ្នកនឹងមិនទទួលបានសេចក្ដីពិតទេ ហើយអ្នកនឹងគ្មានឱកាសត្រូវបានសង្គ្រោះឡើយ»។ មនុស្សម្នាប្រហែលជាគិតថា វាមិនអីទេក្នុងការផ្ដល់ដំបូន្មានទៅពួកគេ ប៉ុន្តែពួកគេមិនត្រឹមតែមិននៅបន្តប៉ុណ្ណោះទេ ពួកគេថែមទាំងយំយែកដោយក្ដីខ្មាសអៀនទៀតផង។ ហេតុអ្វីបានជាពួកគេយំយែក? (ពួកគេមានអារម្មណ៍ថារងភាពអយុត្តិធម៌។) នេះជារឿងពិត។ ហើយតើពួកគេរងភាពអយុត្តិធម៌យ៉ាងដូចម្ដេច? (ពួកគេមានអារម្មណ៍ថារងភាពអយុត្តិធម៌ ពីព្រោះពួកគេគិតថា ពួកគេបានស៊ូទ្រាំនឹងការរងទុក្ខយ៉ាងច្រើន និងបានលះបង់យ៉ាងធំធេង ប៉ុន្តែមិនបានទទួលបានអ្វីដែលពួកគេចង់បានឡើយ។) ពួកគេគិតថា ពួកគេមិនទទួលបានអ្វីសោះ ហើយពួកគេពោរពេញទៅដោយសេចក្ដីថ្នាំងថ្នាក់។ ព្រះជាម្ចាស់ធ្វើកិច្ចការដ៏អស្ចារ្យយ៉ាងនេះ ហើយវាមិនដែលធ្វើឱ្យពួកគេរំជួលចិត្តឡើយ ហើយពួកគេក៏មិនដែលសម្រក់ទឹកភ្នែកដោយសារវាដែរ ប៉ុន្តែនៅពេលអ្នកដទៃព្យាយាមបញ្ចុះបញ្ចូលពួកគេ ពួកគេក៏ចាប់ផ្ដើមយំយែក។ ប្រសិនបើពួកគេមានអារម្មណ៍ថារងភាពអយុត្តិធម៌ ហេតុអ្វីបានជាពួកគេមិននិយាយចេញមកអ៊ីចឹង? តើការនិយាយឱ្យបានច្បាស់លាស់ មិនអាចដោះស្រាយរឿងនេះបានទេឬ? តើពួកគេយំយែកដើម្បីអ្វី? ហេតុអ្វីមិនគ្រាន់តែនិយាយឱ្យត្រង់ៗតែម្ដងទៅ? ពីព្រោះគំនិតរបស់ពួកគេគឺមិនអាចនិយាយចេញមកបានឡើយ រហូតដល់ថ្នាក់សូម្បីតែពួកគេផ្ទាល់ ក៏ខ្មាសអៀនក្នុងការនិយាយអំពីវាដែរ។ កាលពីដើមដំបូង ពួកគេបានស្បថស្បែចំពោះព្រះជាម្ចាស់យ៉ាងកក្រើកមេឃកក្រើកដី ចុះចំណែកឥឡូវនេះវិញ? «ខ្ញុំស្ដាយក្រោយចំពោះអ្វីដែលខ្ញុំបានធ្វើ ហេតុអ្វីបានជាខ្ញុំល្ងង់ខ្លៅម្ល៉េះ? ប្រសិនបើខ្ញុំដឹងថាវានឹងក្លាយទៅជាបែបនេះ ខ្ញុំមុខជាមិនប្រព្រឹត្តដូចដែលខ្ញុំបានធ្វើកាលពីអតីតកាលឡើយ! កាលនោះ ខ្ញុំមិនបានយល់អ្វីទាំងអស់។ ពួកគេនិយាយថា ការជឿលើព្រះជាម្ចាស់គឺល្អ ដូច្នេះ ខ្ញុំក៏ជឿលើទ្រង់។ ខ្ញុំថែមទាំងបានលះបង់គ្រួសារ និងការងាររបស់ខ្ញុំ ដើម្បីបំពេញភារកិច្ចរបស់ខ្ញុំនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទៀតផង។ ខ្ញុំបានរងទុក្ខយ៉ាងច្រើន ខ្ញុំត្រូវបានធ្វើទុក្ខបុកម្នេញ ហើយខ្ញុំត្រូវបានចាប់ខ្លួន ប៉ុន្តែខ្ញុំមិនទទួលបានអ្វីទាល់តែសោះ ពីការបំពេញភារកិច្ចរបស់ខ្ញុំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»។ ពួកគេមានអារម្មណ៍ថារងភាពអយុត្តិធម៌ និងមានទុក្ខព្រួយ ហើយពួកគេស្ដាយក្រោយចំពោះអ្វីៗទាំងអស់ដែលពួកគេបានធ្វើ។ ពួកគេគិតថា វាមិនសមតម្លៃទេ ហើយគិតថាពួកគេត្រូវបានបោកប្រាស់ និងបោកបញ្ឆោត។ តើអ្នករាល់គ្នាយល់ថា គួរតែធ្វើបែបណាចំពោះមនុស្សប្រភេទនេះ? (គួរតែឱ្យពួកគេចាកចេញឱ្យបានលឿន។) តើអ្នកនៅតែព្យាយាមបញ្ចុះបញ្ចូលពួកគេទៀតឬទេ? (អត់ទេ។) ប្រសិនបើអ្នកបន្តព្យាយាមបញ្ចុះបញ្ចូលពួកគេ ពួកគេនឹងននៀលនៅលើឥដ្ឋ ហើយឡាំប៉ាមិនខាន។ អ្នកដាច់ខាតមិនត្រូវព្យាយាមបញ្ចុះបញ្ចូលមនុស្សបែបនេះឡើយ។
ដំណាក់របស់ព្រះជាម្ចាស់ គឺជាទឹកដីដ៏ល្អនៃស្រុកកាណាន។ វាគឺជាទឹកដីដ៏បរិសុទ្ធមួយ។ មនុស្សមកកាន់ដំណាក់របស់ព្រះជាម្ចាស់ ហើយទទួលបានការជំនុំជម្រះ និងការលួសកាត់ពីព្រះបន្ទូលដែលមកពីព្រះជាម្ចាស់ ហើយពួកគេទទួលបានការផ្គត់ផ្គង់ ការជួយជ្រោមជ្រែង ការណែនាំ និងព្រះពររបស់ទ្រង់។ ព្រះជាម្ចាស់បំពេញកិច្ចការ និងធ្វើជាគង្វាលដោយផ្ទាល់ ហើយទោះបីជាមនុស្សត្រូវលះបង់បន្តិចបន្តួច និងស៊ូទ្រាំនឹងការរងទុក្ខខ្លះក៏ដោយ ក៏វាសមនឹងតម្លៃដែរ។ អ្វីគ្រប់យ៉ាងដែលមនុស្សធ្វើ ដើម្បីរំដោះខ្លួនចេញពីលោកីយ៍ដ៏អាក្រក់នេះ ដើម្បីផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេ និងដើម្បីទទួលបានការសង្គ្រោះ គឺសុទ្ធតែសមនឹងតម្លៃ។ ប៉ុន្តែសម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ ប្រសិនបើវាមិនមែនដើម្បីទទួលបានព្រះពរ ឬរង្វាន់ទេ ប្រសិនបើមិនមានមកុដ និងរង្វាន់ទេ នោះការធ្វើរឿងទាំងអស់នេះ គឺមិនសមនឹងតម្លៃឡើយ ពោលគឺវាសុទ្ធតែជាសកម្មភាពល្ងង់ខ្លៅ ហើយវាសុទ្ធតែជាការបង្ហាញចេញនៃការចាញ់បោកគេ។ ទោះបីជាពួកគេធ្លាប់មានការតាំងចិត្តធំប៉ុនណា ឬធ្លាប់ធ្វើសម្បថខ្ពង់ខ្ពស់កាលពីមុនយ៉ាងណាក៏ដោយ ក៏វាសុទ្ធតែអាចត្រូវបានលុបចោលយ៉ាងងាយបែបនេះឯង ហើយមិនអាចរាប់បញ្ចូលបានឡើយ។ ប្រសិនបើពួកគេរងទុក្ខ និងលះបង់ក្នុងការបំពេញភារកិច្ចរបស់ពួកគេបែបនេះ ហើយនៅទីបញ្ចប់ ពួកគេមិនទទួលបានអ្វីសោះ នោះយកល្អ ពួកគេគួរតែរត់គេចចេញពី «កន្លែងវឹកវរ» នេះឱ្យឆាប់តាមដែលអាចធ្វើទៅបាន។ ពួកទទឹងនឹងព្រះគ្រីស្ទ ចាត់ទុកការលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ ការរងទុក្ខលំបាក និងការលះបង់ក្នុងពេលបំពេញភារកិច្ចរបស់ពួកគេ ជារឿងដែលពួកគេគ្មានជម្រើសអ្វីក្រៅពីធ្វើនោះទេ ហើយចាត់ទុកវាជាលក្ខខណ្ឌតថ្លៃដើម្បីទទួលបានដើមទុន ដើម្បីដោះដូរយកមកុដ និងរង្វាន់។ ចំណុចចាប់ផ្ដើមនេះផ្ទាល់គឺខុសទៅហើយ ដូច្នេះ តើលទ្ធផលចុងក្រោយនឹងទៅជាយ៉ាងណា? សម្រាប់មនុស្សមួយចំនួន ការបំពេញភារកិច្ចរបស់ពួកគេត្រូវសាបរលាប ហើយពួកគេមិនអាចធ្វើការដោយកម្លាំងរហូតដល់ទីបញ្ចប់បានឡើយ។ ក្នុងពេលជាមួយគ្នានេះ ដោយសារតែសារជាតិធម្មជាតិរបស់ពួកគេ មនុស្សបែបនេះបំពានគោលការណ៍សេចក្ដីពិតជាប់ជានិច្ច នៅក្នុងដំណើរការនៃការបំពេញភារកិច្ចរបស់ពួកគេ ដោយធ្វើសកម្មភាពដោយមិនគិតមុខគិតក្រោយ និងតាមតែអំពើចិត្ត ហើយធ្វើតែរឿងដែលបង្អាក់ និងរំខានប៉ុណ្ណោះ។ ដូច្នេះ តើភារកិច្ចដែលពួកគេធ្វើ ប្រែទៅជាអ្វីវិញ? នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ទាំងនោះមិនមែនជាអំពើល្អទេ ប៉ុន្តែជាអំពើអាក្រក់ ហើយមានច្រើនសន្ធឹកសន្ធាប់ថែមទៀតផង។ លទ្ធផលបែបនេះមានមូលហេតុឫសគល់របស់វា។ តើបុគ្គលដែលមិនជឿលើសេចក្ដីពិត ឬលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាល់តែសោះ អាចប្រព្រឹត្តតាមព្រះបន្ទូលរបស់ទ្រង់បានដែរឬទេ? ពួកគេប្រាកដជាមិនអាចធ្វើបានឡើយ។ ពួកគេនឹងគ្រាន់តែស្វែងរកគ្រប់ឱកាសដើម្បីអួតសម្ញែងខ្លួន ដណ្ដើមអំណាច គ្រប់គ្រងអ្នកដទៃ គ្រប់គ្រងឥរិយាបថ និងគំនិតរបស់អ្នកដទៃ ហើយថែមទាំងគ្រប់គ្រងអ្វីៗគ្រប់យ៉ាងអំពីមនុស្ស ដើម្បីគោលបំណងផ្ទាល់ខ្លួនរបស់ពួកគេតែប៉ុណ្ណោះ។ ហេតុដូច្នេះហើយ មនុស្សមួយចំនួនក្នុងចំណោមអ្នកដែលប្រព្រឹត្តអំពើអាក្រក់ជាច្រើន ត្រូវបានបណ្ដេញចេញ ហើយអ្នកខ្លះដែលរាងលាក់ពុត និងពូកែក្លែងបន្លំខ្លួន នៅតែបន្តនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដដែល។ ហេតុអ្វីបានជាគេនិយាយថា មនុស្សទាំងនេះបន្តនៅក្នុងដំណាក់របស់ព្រះជាម្ចាស់? មនុស្សទាំងនេះមិនបានប្រព្រឹត្តអំពើអាក្រក់យ៉ាងច្បាស់ក្រឡែតនោះទេ ហើយអ្នកខ្លះក្នុងចំណោមនោះថែមទាំងចេះប្រមាណខ្លួន មានឥរិយាបថល្អ និងចេះស្ដាប់បង្គាប់ ដោយធ្វើអ្វីៗតាមដែលគេប្រាប់ ប៉ុន្តែបើនិយាយពីសារជាតិរបស់ពួកគេវិញ ពួកគេមិនអាចបំពេញភារកិច្ច និងកាតព្វកិច្ចរបស់ពួកគេឱ្យអស់ពីសមត្ថភាពបានឡើយ។ ពួកគេមិនលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ទេ ផ្ទុយទៅវិញ ពួកគេធ្វើឱ្យតែរួចពីដៃ និងបណ្ដែតបណ្ដោយពេលវេលា ដោយជឿថា ប្រសិនបើពួកគេស៊ូទ្រាំរហូតដល់ទីបញ្ចប់ ពួកគេនឹងឈ្នះ ហើយទទួលបានអ្វីមួយមិនខាន។ តើពួកគេជាមនុស្សប្រភេទណាទៅ? ពួកគេគឺជាពួកឆ្លៀតឱកាសទាំងនោះ ជាមនុស្សដែលមិនដេញតាមសេចក្ដីពិតទាល់តែសោះទាំងនោះ។ មនុស្សមួយចំនួនបានប្រព្រឹត្តអំពើអាក្រក់ខ្លះនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ប៉ុន្តែយោងតាមបញ្ញត្តិរដ្ឋបាលនៃដំណាក់របស់ព្រះជាម្ចាស់ ពួកគេមិនទាន់ឈានដល់កម្រិតដែលត្រូវដកចេញ ឬបណ្ដេញចេញនៅឡើយទេ ហើយពួកគេនៅតែកំពុងបំពេញភារកិច្ចរបស់ពួកគេដដែល។ តាមពិតទៅ នៅក្នុងជម្រៅចិត្ត ពួកគេដឹងថា មូលហេតុដែលដំណាក់របស់ព្រះជាម្ចាស់មិនបានដកពួកគេចេញ ឬបណ្ដេញពួកគេចេញ មិនមែនដោយសារតែដំណាក់របស់ព្រះជាម្ចាស់មិនដឹងច្បាស់អំពីពួកគេ ឬមិនដឹងពីសភាពពិតប្រាកដនៃរឿងរ៉ាវរបស់ពួកគេនោះទេ ប៉ុន្តែគឺដោយសារមូលហេតុផ្សេងៗទៀត។ មនុស្សមួយចំនួនក្នុងចំណោមអ្នកដែលមិនទាន់ត្រូវបានបណ្ដេញចេញទាំងនេះ ក៏ជាពួកទទឹងនឹងព្រះគ្រីស្ទដែរ។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? នេះគឺដោយសារតែមនុស្សទាំងនេះ គ្មានឱកាសទេឥឡូវនេះ ប៉ុន្តែផ្អែកលើសារជាតិធម្មជាតិរបស់ពួកគេ នៅពេលពួកគេទទួលបានឋានៈ និងកាន់អំណាច ពួកគេនឹងប្រព្រឹត្តអំពើអាក្រក់យ៉ាងច្រើនភ្លាមៗមិនខាន។ បន្ថែមពីលើនេះ ទោះបីជាមនុស្សទាំងនេះមិនត្រូវបានដកចេញពីដំណាក់របស់ព្រះជាម្ចាស់ក៏ដោយ ក៏ជាធម្មតា គុណវិបត្តិមានច្រើនជាងគុណសម្បត្តិ នៅពេលនិយាយដល់ការបំពេញភារកិច្ចរបស់ពួកគេ។ ពួកគេធ្វើរឿងអាក្រក់មួយចំនួនជាញឹកញាប់ ជារឿងដែលធ្វើឱ្យខូចដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ ទោះបីជាពួកគេដឹងខ្លួនពីរឿងនេះក៏ដោយ ក៏ពួកគេមិនដែលមានអារម្មណ៍វិប្បដិសារី មិនដែលគិតថាពួកគេបានធ្វើខុស ហើយក៏មិនដែលគិតថាពួកគេមិនគួរប្រព្រឹត្តបែបនេះឡើយ។ ពួកគេគ្មានការសោកស្ដាយនោះទេ ផ្ទុយទៅវិញ តើសភាពបែបណាកើតឡើងនៅក្នុងចិត្តរបស់ពួកគេ? «ដរាបណាដំណាក់របស់ព្រះជាម្ចាស់មិនបណ្ដេញខ្ញុំចេញទេ ខ្ញុំនឹងគ្រាន់តែអូសបន្លាយពេលខ្ញុំនៅទីនេះ ហើយធ្វើឱ្យតែរួចពីដៃរហូតដល់អស់ពេលរបស់ខ្ញុំ។ ខ្ញុំនឹងមិនដេញតាមសេចក្ដីពិតទេ ហើយប្រសិនបើពួកគេប្រាប់ឱ្យខ្ញុំធ្វើអ្វីមួយ ខ្ញុំនឹងធ្វើតាមអ្វីដែលខ្ញុំអាចធ្វើបាន។ ប្រសិនបើខ្ញុំសប្បាយចិត្ត ខ្ញុំនឹងធ្វើឱ្យបានច្រើនបន្តិច ហើយប្រសិនបើខ្ញុំមិនសប្បាយចិត្តទេ ខ្ញុំនឹងធ្វើឱ្យបានតិចបន្តិច។ លើសពីនេះ ខ្ញុំត្រូវតែរារាំងពួកគេ ហើយផ្សាយភាពអវិជ្ជមាន និងសញ្ញាណខ្លះៗ ព្រមទាំងផ្សាយពាក្យសម្ដីបែបវិនិច្ឆ័យមួយចំនួនផងដែរ។ នៅពេលដែលពេលវេលាមកដល់ ទោះបីជាពួកគេដកខ្ញុំចេញ និងបណ្ដេញខ្ញុំចេញ ហើយខ្ញុំមិនទទួលបានព្រះពរអ្វីក៏ដោយ ក៏ខ្ញុំនឹងយកមនុស្សមួយចំនួនធ្វើជាអ្នករងគ្រោះជំនួស ហើយទាញអ្នកដទៃមួយចំនួនទៀតឱ្យធ្លាក់ចុះជាមួយខ្ញុំដែរ»។ តើទាំងនេះមិនមែនជាមនុស្សអាក្រក់ទេឬ? ពួកគេពិនិត្យអង្កេតថាតើអ្នកណាខ្លះដែលគ្មានការញែកដឹង អ្នកណាខ្លះដែលច្រើនតែទន់ខ្សោយ និងអវិជ្ជមាន អ្នកណាខ្លះដែលមានភាពជាមនុស្សអាក្រក់ អ្នកណាខ្លះដែលមានទំនាក់ទំនងស្នេហាមិនរើសមុខ អ្នកណាខ្លះដែលហាក់ដូចជាអ្នកគ្មានជំនឿ ហើយបន្ទាប់មក ពួកគេអូសទាញមនុស្សទាំងនេះ ហើយផ្សាយភាពអវិជ្ជមានដល់អ្នកទាំងនោះនៅពីក្រោយខ្នង។ តើពួកគេដឹងពីធម្មជាតិនៃសកម្មភាពបែបនេះដែរឬទេ? ពួកគេដឹងច្បាស់ខ្លាំងណាស់។ ចុះហេតុអ្វីបានជាពួកគេនៅតែអាចប្រព្រឹត្តបែបនេះទៀត? (ធម្មជាតិរបស់ពួកគេមិនអាចផ្លាស់ប្ដូរបានឡើយ។) ការដែលធម្មជាតិរបស់ពួកគេមិនអាចផ្លាស់ប្ដូរបាន គឺជារឿងដែលជាក់ស្ដែងនៅសម្បកក្រៅ ប៉ុន្តែតាមការពិត តើពួកគេគិតបែបណា? (ពួកគេចង់ធ្វើឱ្យវាទៅជាស្ថានភាពដែលខាតបង់ទាំងសងខាង ហើយឱ្យអ្នកដទៃវិនាសជាមួយពួកគេដើម្បីសងសឹកព្រះជាម្ចាស់។) ពួកគេមានចិត្តគំនិតដ៏ព្យាបាទនេះ។ ពួកគេដឹងថា ថ្ងៃរបស់ពួកគេនៅសល់មិនច្រើនទេ ហើយមិនយូរមិនឆាប់ ពួកគេច្បាស់ជាត្រូវបានដកចេញមិនខាន។ ពួកគេដឹងពីអ្វីដែលពួកគេបានធ្វើ ហើយដឹងពីធម្មជាតិនៃរឿងទាំងនេះដែលពួកគេបានធ្វើ ប៉ុន្តែពួកគេមិនត្រឹមតែមិនងាកក្រោយ ប្រែចិត្ត ឬលះបង់អំពើអាក្រក់ដែលពួកគេមាននោះទេ ផ្ទុយទៅវិញ ពួកគេកាន់តែផ្គើនឡើង ហើយអូសទាញមនុស្សអាក្រក់កាន់តែច្រើនឱ្យមកប្រព្រឹត្តអំពើអាក្រក់ជាមួយពួកគេ។ ពួកគេថែមទាំងផ្សាយភាពអវិជ្ជមាន និងចែកចាយសញ្ញាណនានា ដែលបណ្ដាលឱ្យមនុស្សកាន់តែច្រើនបោះបង់ភារកិច្ចរបស់ពួកគេ និងធ្វើឱ្យខូចខាតដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់។ ការណ៍នេះមានធម្មជាតិនៃការសងសឹកបន្តិចបន្តួច ហើយអ្វីដែលពួកគេកំពុងនិយាយតាមរយៈការធ្វើបែបនេះគឺ៖ «ខ្ញុំមិនអាចបន្តជឿទៀតទេ ហើយមិនយូរមិនឆាប់ ខ្ញុំច្បាស់ជាត្រូវដំណាក់របស់ព្រះជាម្ចាស់ដកចេញមិនខាន ដូច្នេះ ខ្ញុំនឹងមិនឱ្យអ្នករាល់គ្នាមានពេលសុខស្រួលទេ ហើយខ្ញុំក៏មិនឱ្យដំណាក់របស់ព្រះជាម្ចាស់មានពេលសុខស្រួលដែរ»។ មុនពេលដំណាក់របស់ព្រះជាម្ចាស់ធ្វើការសម្រេចចិត្តណាមួយលើពួកគេ ពួកគេវាយប្រហារមុនបាត់ទៅហើយ។ តើទាំងនេះមិនមែនជាអំពើរបស់មនុស្សអាក្រក់ទេឬ? ពួកគេជឿថា៖ «ខ្ញុំគ្មានសង្ឃឹមទទួលបានព្រះពរឡើយ។ អ្នករាល់គ្នាមិនបាច់ប្រាប់ខ្ញុំពីរឿងដែលខ្ញុំបានធ្វើពីមុនទេ ខ្ញុំយល់ច្បាស់ទាំងអស់ហើយ។ អ្នករាល់គ្នាមិនបាច់បណ្ដេញខ្ញុំចេញទេ ខ្ញុំនឹងបោះបង់ដោយខ្លួនឯង»។ ពួកគេថែមទាំងជឿថា ការធ្វើបែបនេះគឺជាការស្គាល់ខ្លួនឯង និងមានវិចារណញ្ញាណ ហើយថាវាគឺជាជំហានដ៏ឈ្លាសវៃមួយ។ ពួកគេនិយាយថា៖ «ប្រសិនបើអ្នកមិនអនុញ្ញាតឱ្យខ្ញុំទទួលបានព្រះពរទេ ហើយខ្ញុំមិនទទួលបានអ្វីសោះ នោះខ្ញុំនឹងមិនត្រឹមតែមិនប្រែចិត្តប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំក៏នឹងរារាំងអ្នក ផ្សាយភាពអវិជ្ជមាន និងផ្សាយសញ្ញាណ ព្រមទាំងទស្សនៈខុសទំនងនៅពីក្រោយខ្នងរបស់អ្នកផងដែរ។ ប្រសិនបើខ្ញុំមិនអាចទទួលបានព្រះពរទេ នោះកុំគិតថាអ្នកដទៃនឹងទទួលបានឱ្យសោះ»។ តើមនុស្សបែបនេះមិនមានភាពព្យាបាទទេឬ? ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួន ក៏ផ្សាយពាក្យសម្ដីបែបនេះដែរថា៖ «មនុស្សដូចជាពួកយើង គឺជាកម្មវត្ថុនៃការកេងប្រវ័ញ្ចនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកយើងទាំងអស់គ្នាល្ងង់ខ្លៅពេកហើយ!» ពួកគេឃើញថា ពួកគេមិនអាចទទួលបានព្រះពរទេ ដូច្នេះ ពួកគេផ្ដោតជាពិសេសលើការផ្សាយរឿងទាំងនេះដល់អស់អ្នកដែលអវិជ្ជមាន ច្របូកច្របល់ និងគ្មានការញែកដឹងទាំងនោះ។ តើនេះមិនមានធម្មជាតិនៃការរំខានទេឬ? នៅពេលពួកគេជឿថា ពួកគេមិនអាចឈរយ៉ាងរឹងមាំនៅក្នុងដំណាក់របស់ព្រះជាម្ចាស់បានទេ ហើយថាពួកគេនឹងមិនទទួលបានព្រះពរទេ ព្រមទាំងមិនយូរមិនឆាប់ ពួកគេនឹងត្រូវបានដកចេញនោះ ផ្លូវដែលពួកគេជ្រើសរើស គឺមិនមែនលះបង់អំពើអាក្រក់ដែលពួកគេមាន ហើយសារភាព និងប្រែចិត្តចំពោះព្រះជាម្ចាស់ បំពេញភារកិច្ចរបស់ពួកគេដោយស្មោះសរ និងប៉ះប៉ូវកំហុសអតីតកាលរបស់ពួកគេឡើយ។ ផ្ទុយទៅវិញ ពួកគេកាន់តែផ្គើនឡើងក្នុងការផ្សាយភាពអវិជ្ជមាននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ រំខានដល់ការបំពេញភារកិច្ចរបស់អ្នកដទៃ ធ្វើឱ្យខូចខាត និងរំខានដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ដោយព្យាយាមធ្វើឱ្យមនុស្សកាន់តែច្រើនប្រព្រឹត្តអំពើអាក្រក់ដូចជាពួកគេ ក្លាយជាអវិជ្ជមាន និងដកខ្លួនថយ ព្រមទាំងបោះបង់ការបំពេញភារកិច្ចរបស់ពួកគេ ដែលនេះសម្រេចបាននូវគោលដៅសងសឹករបស់ពួកគេ។ តើនេះមិនមែនជាអ្វីដែលមនុស្សអាក្រក់ធ្វើទេឬ? តើមនុស្សបែបនេះនៅតែមានព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេទៀតដែរឬទេ? (អត់ទេ ពួកគេគ្មានឡើយ។) នៅក្នុងចិត្តរបស់ពួកគេ គឺមានព្រះដ៏ស្រពេចស្រពិលមួយអង្គនៅស្ថានសួគ៌ ហើយពួកគេចាត់ទុកព្រះជាម្ចាស់ដែលមនុស្សអាចមើលឃើញនៅលើផែនដី និងបំពេញកិច្ចការក្នុងចំណោមមនុស្ស ថាជាមនុស្សម្នាក់។ ក៏មានមនុស្សមួយចំនួនដែលធ្វើផ្ទុយពីនេះផងដែរ។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេតែងតែជឿលើព្រះដ៏ស្រពេចស្រពិលមួយអង្គ ប៉ុន្តែនៅទីបញ្ចប់ ពួកគេចុះចូលនឹងមនុស្សដែលពួកគេគោរពបូជាដូចជាព្រះ ដូច្នេះ ពួកគេចុះចូលនឹងមនុស្សទាំងនេះក្នុងគ្រប់យ៉ាងដែលពួកគេធ្វើ។ តើការជឿលើព្រះជាម្ចាស់ហាក់ដូចជាទ្រង់ជាមនុស្ស មានន័យដូចម្ដេច? នៅពេលពួកគេជឿលើព្រះដ៏ស្រពេចស្រពិល ពួកគេជឿថា ព្រះដ៏ស្រពេចស្រពិលដែលពួកគេមិនអាចមើលឃើញនេះ អាចប្រទានព្រះពរដល់ពួកគេ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការនាំពួកគេចូលទៅក្នុងយុគសម័យបន្ទាប់ ព្រមទាំងប្រទានរង្វាន់ និងមកុដដល់ពួកគេ។ ដោយមិនដឹងខ្លួន ពួកគេចាប់ផ្ដើមសង្ស័យលើព្រះដ៏ជាក់ស្ដែងនៅលើផែនដី។ មិនថាពួកគេមើលមកទ្រង់យ៉ាងណានោះទេ ក៏ទ្រង់មើលទៅមិនដូចជាព្រះជាម្ចាស់ឡើយ ដូច្នេះ ពួកគេយល់ថាលំបាកក្នុងការជឿលើទ្រង់។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេជឿត្រឹមតែថា ព្រះជាម្ចាស់នៅស្ថានសួគ៌គឺជាព្រះដ៏ពិត ហើយដោយសារតែព្រះដ៏ជាក់ស្ដែងដែលពួកគេអាចមើលឃើញ គឺតូចតាចពេក ធម្មតាពេក និងជាក់ស្ដែងពេក នៅក្នុងទស្សនៈរបស់ពួកគេ ទ្រង់មិនមានលក្ខណៈគ្រប់គ្រាន់ដើម្បីធ្វើឱ្យពួកគេជឿលើទ្រង់ឡើយ ហើយពួកគេចាត់ទុកព្រះជាម្ចាស់អង្គនេះថាជាមនុស្សម្នាក់។ នៅពេលពួកគេចាត់ទុកព្រះជាម្ចាស់ថាជាមនុស្ស ការលំបាករបស់ពួកគេក៏កើតមានឡើង៖ «ក្រៅពីការផ្ដល់សេចក្ដីពិតដល់មនុស្ស និងការផ្ដល់សេចក្ដីសន្យាមួយចំនួនដល់ពួកគេ តើមនុស្សម្នាក់នេះអាចធ្វើអ្វីបានទៀត? មិនថាខ្ញុំមើលទៅគាត់យ៉ាងណានោះទេ ក៏គាត់មើលទៅមិនដូចជាព្រះជាម្ចាស់ដែរ ហើយគាត់មិនអាចនាំមកនូវអត្ថប្រយោជន៍ ឬផលប្រយោជន៍ណាមួយដល់មនុស្សឡើយ។ គាត់គ្រាន់តែជាមនុស្សម្នាក់ប៉ុណ្ណោះ តើមនុស្សម្នាក់នេះអាចធ្វើអ្វីបាន? ប្រសិនបើមនុស្សជឿលើព្រះជាម្ចាស់ ពួកគេនៅតែមានក្ដីសង្ឃឹមបន្តិចបន្តួច មានការទ្រទ្រង់ខាងវិញ្ញាណបន្តិចបន្តួច។ ប៉ុន្តែ ប្រសិនបើពួកគេជឿលើមនុស្សម្នាក់ តើមនុស្សម្នាក់នេះអាចផ្ដល់អត្ថប្រយោជន៍ញ និងផលប្រយោជន៍អ្វីខ្លះដល់មនុស្ស? តើក្ដីសង្ឃឹម និងការទ្រទ្រង់របស់មនុស្សអាចសម្រេចបាននៅក្នុងគាត់ដែរឬទេ? តើពួកគេនឹងត្រូវអសារបង់ឬ? ប្រសិនបើគាត់ជាមនុស្សម្នាក់ នោះមិនចាំបាច់ខ្លាចគាត់ឡើយ។ ខ្ញុំនឹងនិយាយអ្វីដែលខ្ញុំគួរនិយាយ ហើយធ្វើអ្វីដែលខ្ញុំគួរធ្វើនៅចំពោះមុខគាត់»។ មនុស្សអាក្រក់ប្រព្រឹត្តចំពោះព្រះជាម្ចាស់របៀបនេះឯង។ នៅពេលពួកគេមិនទាន់បានឃើញទ្រង់ ពួកគេស្រមៃថា ព្រះជាម្ចាស់គឺខ្ពង់ខ្ពស់ណាស់ ពិសិដ្ឋណាស់ មិនអាចប្រមាថបានឡើយ ប៉ុន្តែនៅពេលពួកគេឃើញព្រះជាម្ចាស់នៅលើផែនដី ការស្រមើស្រមៃ និងសញ្ញាណរបស់ពួកគេ ក្លាយជារឿងដែលមិនអាចរក្សាបន្តទៀតបានឡើយ។ តើពួកគេនឹងធ្វើអ្វីនៅពេលរឿងនេះកើតឡើង? ពួកគេប្រព្រឹត្តចំពោះព្រះជាម្ចាស់ដូចជាមនុស្សម្នាក់។ បន្ទាប់មក ការគោរពបន្តិចបន្តួចចំពោះព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេក៏បាត់បង់ទៅ កុំថាឡើយការភ័យខ្លាច ឬការកោតខ្លាចរបស់ពួកគេចំពោះទ្រង់នោះ។ បើគ្មានរឿងទាំងនេះទេ មនុស្សអាក្រក់កាន់តែឥតញញើត ហើយខ្សែការពារ និងការប្រុងប្រយ័ត្ននៅក្នុងចិត្តរបស់ពួកគេក៏រលាយបាត់ទៅ ហើយបន្ទាប់មក ពួកគេនឹងហ៊ានធ្វើអ្វីៗទាំងអស់។ ទោះបីជាមនុស្សបែបនេះជឿរហូតដល់ទីបញ្ចប់ក៏ដោយ ក៏ពួកគេនឹងនៅតែជាមនុស្សដែលទាស់ទទឹងនឹងព្រះជាម្ចាស់ដដែល។
ពួកទទឹងនឹងព្រះគ្រីស្ទយល់ថា វាងាយស្រួលក្នុងការជឿលើព្រះជាម្ចាស់នៅស្ថានសួគ៌ ប៉ុន្តែការជឿលើព្រះជាម្ចាស់នៅលើផែនដី គឺពិតជាលំបាកសម្រាប់ពួកគេណាស់។ ប៉ុលគឺជាគំរូដ៏រស់រវើកនៃរឿងនេះ។ តើលទ្ធផលចុងក្រោយនៃជំនឿរបស់គាត់លើព្រះគ្រីស្ទគឺជាអ្វី? តើគោលដៅដែលគាត់បានដេញតាមនៅក្នុងជំនឿរបស់គាត់លើព្រះគ្រីស្ទ នៅទីបំផុតបានប្រែទៅជាអ្វី? គាត់ចង់ក្លាយជាគ្រីស្ទ ហើយជំនួសព្រះគ្រីស្ទ។ គាត់បានបដិសេធព្រះជាម្ចាស់នៅលើផែនដី ហើយចង់ទទួលបានមកុដ និងព្រះពរពីព្រះជាម្ចាស់នៅស្ថានសួគ៌។ ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ គឺដូចគ្នាបេះបិទទៅនឹងប៉ុលដែរ។ ពួកគេចាត់ទុកព្រះជាម្ចាស់នៅលើផែនដីថាជាមនុស្សម្នាក់ ហើយពួកគេចាត់ទុកព្រះដ៏ស្រពេចស្រពិលនៅស្ថានសួគ៌ដែលមិនអាចមើលឃើញ ថាជាព្រះជាម្ចាស់ដ៏អស្ចារ្យបំផុតនៅក្នុងចិត្តរបស់ពួកគេ ដែលអាចត្រូវបានបោកបញ្ឆោត លេងសើចតាមអំពើចិត្ត បកស្រាយតាមតែពួកគេចូលចិត្ត ហើយត្រូវគេយកធ្វើជាប្រធានបទនៃសញ្ញាណ និងទាស់ទទឹងតាមតែពួកគេពេញចិត្ត។ នេះគឺជាភាពខុសគ្នារវាងរបៀបដែលពួកអ្នកមិនជឿ និងពួកទទឹងនឹងព្រះគ្រីស្ទ ប្រព្រឹត្តចំពោះព្រះជាម្ចាស់នៅស្ថានសួគ៌ និងព្រះជាម្ចាស់នៅលើផែនដី។ គឺដោយសារតែពួកគេប្រព្រឹត្តចំពោះព្រះជាម្ចាស់នៅលើផែនដីដោយអាកប្បកិរិយាបែបនេះហើយ ទើបពួកគេបង្កើតឱ្យមានការបង្ហាញចេញខុសៗគ្នានៅក្នុងការប្រព្រឹត្តចំពោះភារកិច្ចរបស់ពួកគេ។ ការបង្ហាញចេញទាំងនេះរួមមាន ការកាន់តែបាត់បង់ចំណាប់អារម្មណ៍ និងឆន្ទៈក្នុងការបំពេញភារកិច្ចរបស់ពួកគេ នៅពេលពួកគេឃើញព្រះជាម្ចាស់នៅលើផែនដី។ ការណ៍នេះបណ្ដាលឱ្យពួកគេបាត់បង់ចំណាប់អារម្មណ៍ក្នុងការជឿលើព្រះជាម្ចាស់ ហើយបង្កើតឱ្យមានគំនិត និងការបង្ហាញចេញអវិជ្ជមានខ្លះៗ។ ហេតុដូច្នេះហើយ ពួកទទឹងនឹងព្រះគ្រីស្ទទាំងអស់ មិនអាចឈរយ៉ាងរឹងមាំនៅទីបញ្ចប់បានឡើយ។ ទោះបីជាពួកជំនុំមិនដកពួកគេចេញក៏ដោយ ក៏ពួកគេនឹងចាកចេញដោយការស្ម័គ្រចិត្តរបស់ពួកគេផ្ទាល់ដែរ។ តើអ្នកដឹងពីឧទាហរណ៍បែបនេះខ្លះដែរឬទេ? (ដឹង ខ្ញុំធ្លាប់បានជួបអាទទឹងនឹងព្រះគ្រីស្ទម្នាក់ពីមុនមក។ គាត់ពិតជាមានចចេសរឹងរូសណាស់។ គាត់មិនបានដេញតាមសេចក្ដីពិត ឬអនុវត្តសេចក្ដីពិតឡើយ ហើយគាត់បានបំពេញភារកិច្ចរបស់គាត់បែបឱ្យតែរួចពីដៃ និងគ្មានមនសិការ។ លើសពីនេះ គាត់មិនបានខិតខំសិក្សាពីវិជ្ជាជីវៈរបស់គាត់ទេ ហើយគាត់ពិតជាខ្ជិលច្រអូសណាស់ ព្រមទាំងចូលចិត្តវាយឫកទៀតផង។ ជារៀងរាល់ថ្ងៃ អ្វីគ្រប់យ៉ាងដែលគាត់ខ្វល់ខ្វាយគឺរឿងហូបចុក និងសម្លៀកបំពាក់ ហើយគាត់បានប្រព្រឹត្តអំពើសហាយស្មន់។ នៅពេលគាត់ត្រូវបានបណ្ដេញចេញ គាត់មិនមានបំណងចង់ប្រែចិត្តសូម្បីតែបន្តិចសោះ ផ្ទុយទៅវិញ គាត់មានអារម្មណ៍ថាវាជាការធូរស្បើយមួយបែបទៅវិញ។) មនុស្សបែបនេះមិនឱ្យតម្លៃចំពោះឱកាសក្នុងការបំពេញភារកិច្ចឡើយ ពួកគេរឹតតែមិនគោរព ឬឱ្យតម្លៃលើភារកិច្ចរបស់ខ្លួនទៅទៀត ពួកគេធ្វើឱ្យតែរួចពីដៃ និងខ្ជះខ្ជាយពេលវេលារបស់ពួកគេ។ តើមាននរណាម្នាក់បានប្រកបគ្នាប្រាប់គាត់ឬទេថា នេះមិនមែនជារបៀបបំពេញភារកិច្ចនោះទេ? (មាន។ ខ្ញុំក៏បានប្រកបគ្នាប្រាប់គាត់ដែរ ប៉ុន្តែគាត់មិនស្ដាប់ទេ អាកប្បកិរិយារបស់គាត់គឺធ្វើឱ្យតែរួចពីដៃប៉ុណ្ណោះ។) សូមអ្នកផ្សេងម្នាក់ទៀតលើកឧទាហរណ៍មួយមក។ (មានអ្នកដឹកនាំរឿងម្នាក់ ដែលតែងតែបំពេញភារកិច្ចរបស់គាត់ដោយឱ្យតែរួចពីដៃ។ វីដេអូភាគច្រើនដែលគាត់បានថត គឺមិនស័ក្ដិសមឡើយ ហើយគាត់ក៏បានបង្កការបង្អាក់ និងការរំខានផងដែរ។ បន្ទាប់ពីគាត់ត្រូវបានផ្លាស់ទៅក្រុម «ខ» គាត់ក៏បានឈប់បំពេញភារកិច្ចរបស់គាត់។ គាត់រវល់ពេញមួយថ្ងៃជាមួយនឹងការទៅធ្វើការ និងរកលុយ ហើយគាត់បានដើរលេងជាមួយអ្នកគ្មានជំនឿ ហើយនៅទីបញ្ចប់ គាត់ត្រូវបានដកចេញ។ តាមពិតទៅ ទោះបីជាពួកជំនុំមិនបានដកគាត់ចេញក៏ដោយ ក៏គាត់នឹងដកខ្លួនថយដោយការស្ម័គ្រចិត្តរបស់គាត់ផ្ទាល់ដែរ។ គាត់មិនបានដេញតាមសេចក្ដីពិតទេ ហើយទីបំផុត មិនអាចឈរយ៉ាងរឹងមាំបានឡើយ។) សារជាតិនិស្ស័យនៃពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះគឺដូចគ្នា ពួកគេស្អប់ខ្ពើមសេចក្ដីពិត និងស្អប់ខ្ពើមអ្វីៗដែលវិជ្ជមាន ពួកគេចូលចិត្តសេចក្ដីទុច្ចរិតណាស់ ហើយពួកគេមានមហិច្ឆតា និងបំណងប្រាថ្នាខ្លាំងមែនទែន។ ពួកគេចាត់ទុកភារកិច្ចរបស់ពួកគេដូចជាល្បែងលេង និងធ្វើដោយឱ្យតែរួចពីដៃ ហើយបែបបទនៃឥរិយាបថរបស់ពួកគេ គឺពិតជាមិនត្រឹមត្រូវ និងគ្មានការទប់ឡើយ។ ធម្មជាតិរបស់ពួកគេគឺទុច្ចរិត និងកាចសាហាវ។ ពួកគេមកកាន់ដំណាក់របស់ព្រះជាម្ចាស់ និងបំពេញភារកិច្ចដើម្បីតែទទួលបានព្រះពរប៉ុណ្ណោះ ហើយប្រសិនបើមិនមែនដើម្បីទទួលបានព្រះពរទេ នោះពួកគេនឹងមិនជឿលើព្រះជាម្ចាស់ឡើយ! ជាមូលដ្ឋាន គឺគ្មានភាពខុសគ្នាទាល់តែសោះរវាងមនុស្សទាំងនេះ និងអ្នកគ្មានជំនឿ ពួកគេគឺជាពួកអ្នកមិនជឿ និងជាអ្នកគ្មានជំនឿទាំងស្រុងតែម្ដង។ នេះហើយគឺជាសារជាតិរបស់ពួកគេ។ ប្រសិនបើអ្នកមិនអនុញ្ញាតឱ្យពួកគេធ្វើដូចជាអ្នកគ្មានជំនឿទេ ហើយឱ្យពួកគេបំពេញភារកិច្ចរបស់ពួកគេនៅក្បែរអ្នកជឿលើព្រះជាម្ចាស់ ពួកគេនឹងយល់ថាជីវិតនេះឈឺចាប់ណាស់ ហើយរៀងរាល់ថ្ងៃនឹងហាក់ដូចជាការធ្វើទារុណកម្មចំពោះពួកគេអ៊ីចឹង។ ពួកគេមានអារម្មណ៍ថា វាមិនគួរឱ្យចាប់អារម្មណ៍ទេក្នុងការបំពេញភារកិច្ចរបស់ពួកគេជាមួយបងប្អូនប្រុសស្រីនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដោយមានឥរិយាបថល្អ និងរក្សាតួនាទីដ៏ត្រឹមត្រូវរបស់ខ្លួននោះ ហើយថាជីវិតនេះមិនមានសេរីភាព និងមិនមានការរឹតត្បិតដូចការដើរលេងជាមួយអ្នកគ្មានជំនឿនៅខាងក្រៅក្នុងលោកីយ៍ឡើយ ពោលគឺពួកគេមានអារម្មណ៍ថារបៀបរស់នៅបែបនោះទើបគួរឱ្យចាប់អារម្មណ៍។ ហេតុដូច្នេះហើយ ការដែលពួកគេមកកាន់ដំណាក់របស់ព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ពួកគេ គឺត្រូវបានធ្វើឡើងគ្រាន់តែដោយសារពួកគេគ្មានជម្រើសអ្វីផ្សេងប៉ុណ្ណោះ វាត្រូវបានជំរុញដោយបំណងចង់ទទួលបានព្រះពរ និងត្រូវបានធ្វើឡើងដើម្បីបំពេញមហិច្ឆតា និងបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់ពួកគេ។ បើវិនិច្ឆ័យតាមសារជាតិធម្មជាតិរបស់ពួកគេ ពួកគេមិនស្រឡាញ់សេចក្ដីពិត ឬអ្វីៗដែលវិជ្ជមានទាល់តែសោះ កុំថាឡើយដល់ការជឿលើរឿងដែលព្រះជាម្ចាស់អាចសម្រេចបាននោះ។ ពួកគេគឺជាពួកអ្នកមិនជឿទាំងស្រុងតែម្ដង និងជាពួកឆ្លៀតឱកាសទាំងស្រុងតែម្ដង។ ពួកគេមិនបានមកដើម្បីបំពេញភារកិច្ចរបស់ពួកគេទេ ពួកគេបានមកដើម្បីប្រព្រឹត្តអំពើអាក្រក់ ដើម្បីបង្កការរំខាន និងដើម្បីធ្វើការដោះដូរ។ ហេតុដូច្នេះហើយ បើវិនិច្ឆ័យពីការសរុបសេចក្ដីនៃការបង្ហាញចេញទាំងនេះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ នៅពេលមនុស្សទាំងនេះនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ តើពួកគេមានប្រយោជន៍ ឬមានគ្រោះថ្នាក់ដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់? (មានគ្រោះថ្នាក់។) តើអ្នកធ្លាប់ឃើញបុគ្គលដែលមានសារជាតិជាអាទទឹងនឹងព្រះគ្រីស្ទ ដែលមានអំណោយទាន និងសមត្ថភាពខ្លះ ហើយដែលអាចរក្សាតួនាទីដ៏ត្រឹមត្រូវរបស់ពួកគេ ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដោយមិនបង្កបញ្ហា ឬការបង្អាក់ដែរឬទេ? ឧបមាថា អ្នកនិយាយទៅកាន់អាទទឹងនឹងព្រះគ្រីស្ទម្នាក់ថា៖ «ចំពោះមនុស្សដូចជាអ្នក ដែលធ្លាប់បានប្រព្រឹត្តអំពើអាក្រក់មួយចំនួនកាលពីអតីតកាល វាមិនប្រាកដទេថា តើអ្នកនឹងមានអនាគត ឬវាសនាបែបណានៅថ្ងៃមុខនោះ។ ដោយសារអ្នកមានអំណោយទានខ្លះ ចូរខិតខំបម្រើការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ទៅ!» តើពួកគេនឹងសុខចិត្តបម្រើការដោយមិនខ្វល់ថាតើពួកគេនឹងទទួលបានព្រះពរ ឬជួបរឿងអកុសលដែរឬទេ? គឺមិនសុខចិត្តដាច់ខាត។ មនុស្សដែលអាចសម្រេចរឿងនេះបាន គឺជាអស់អ្នកដែលមានភាពជាមនុស្សល្អគួរសម ប៉ុន្តែ តើពួកទទឹងនឹងព្រះគ្រីស្ទមានភាពជាមនុស្សបែបនេះដែរឬទេ? (អត់ទេ ពួកគេគ្មានឡើយ។) និស្ស័យរបស់ពួកគេគឺកាចសាហាវ។ ពួកគេគិតថា៖ «ប្រសិនបើអ្នកមិនផ្ដល់ផលប្រយោជន៍ឱ្យខ្ញុំ ឬសេចក្ដីសន្យា ឬការប្ដេជ្ញាចិត្តខ្លះទេ នោះតើខ្ញុំម្ដេចនឹងអាចខិតខំធ្វើការឱ្យអ្នកបានទៅ? កុំសូម្បីតែគិតពីរឿងនេះឱ្យសោះ គឺគ្មានផ្លូវទេ!» នេះគឺជានិស្ស័យកាចសាហាវ។ នេះគឺជាការបង្ហាញចេញយ៉ាងទូលំទូលាយអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះភារកិច្ចរបស់ពួកគេ ចំពោះព្រះជាម្ចាស់ និងចំពោះសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ តើអ្នករាល់គ្នាគិតថា មានពួកទទឹងនឹងព្រះគ្រីស្ទណាម្នាក់និយាយថា៖ «ព្រះជាម្ចាស់បានលើកតម្កើងខ្ញុំ និងប្រទានអំណោយទាននេះដល់ខ្ញុំ ដូច្នេះ ខ្ញុំនឹងថ្វាយខ្លួនខ្ញុំដល់ព្រះជាម្ចាស់» ដែរឬទេ? (មិនមានទេ។) តើពួកគេនឹងនិយាយបែបណា? «អ្នកចង់កេងប្រវ័ញ្ចខ្ញុំឬ? អ្នកគ្រាន់តែពេញចិត្តនឹងអំណោយទាន និងទេពកោសល្យរបស់ខ្ញុំប៉ុណ្ណោះ។ ប្រសិនបើអ្នកចង់កេងចំណេញពីខ្ញុំ នោះអ្នកត្រូវផ្ដល់ផលប្រយោជន៍ខ្លះដល់ខ្ញុំ។ ប្រសិនបើអ្នកចង់កេងប្រវ័ញ្ចខ្ញុំ នោះគ្មានផ្លូវដែលរឿងនោះនឹងកើតឡើងឡើយ!» ពួកគេមិនជឿថា នេះគឺជាការដែលព្រះជាម្ចាស់លើកតម្កើងពួកគេឡើយ ហើយពួកគេក៏មិនជឿថា នេះគឺជាឱកាសដែលព្រះជាម្ចាស់ប្រទានឱ្យ ដែលពួកគេគួរតែឱ្យតម្លៃនោះដែរ ពួកគេជឿថា នេះគឺជាការដែលពួកគេត្រូវបានកេងប្រវ័ញ្ច។ នេះគឺជាអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទជឿ។ មនុស្សមួយចំនួនប្រហែលជាល្ងង់ខ្លៅជាបណ្ដោះអាសន្ន ពួកគេបង្កការបង្អាក់ និងការរំខាន ហើយប្រព្រឹត្តរឿងអាក្រក់មួយចំនួន បន្ទាប់មក ពួកគេត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកដើម្បីឆ្លុះបញ្ចាំងពីខ្លួនឯង។ អស់អ្នកដែលដេញតាមសេចក្ដីពិត ឆ្លុះបញ្ចាំងមួយរយៈ ហើយនិយាយថា៖ «ខ្ញុំត្រូវតែសារភាព និងប្រែចិត្តចំពោះព្រះជាម្ចាស់ ហើយខ្ញុំមិនអាចប្រព្រឹត្តបែបនោះទៀតទេនៅថ្ងៃអនាគត។ ខ្ញុំត្រូវតែរៀនចុះចូល រៀនសហការជាមួយអ្នកដទៃ ហើយរៀនស្វែងរកសេចក្ដីពិត និងប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំមិនត្រូវប្រព្រឹត្តអំពើអាក្រក់ម្ដងទៀតឡើយ»។ ក្រោយមក ពួកជំនុំរៀបចំឱ្យពួកគេបំពេញភារកិច្ចរបស់ពួកគេ ហើយពួកគេអរព្រះគុណព្រះជាម្ចាស់ទាំងទឹកភ្នែករហាម ដោយឱ្យតម្លៃចេញពីបាតបេះដូងរបស់ពួកគេចំពោះឱកាសនេះដែលព្រះជាម្ចាស់បានប្រទានដល់ពួកគេ។ ពួកគេមានអារម្មណ៍ថាជាកិត្តិយស ដែលមានឱកាសបំពេញភារកិច្ចរបស់ពួកគេម្ដងទៀត។ ពួកគេមានអារម្មណ៍ថា ពួកគេគួរតែឱ្យតម្លៃវា ហើយមិនបណ្ដោយឱ្យវារបូតទៅម្ដងទៀតឡើយ ហើយពួកគេបំពេញភារកិច្ចរបស់ពួកគេបានល្អប្រសើរជាងមុន។ ពួកគេមានការស្គាល់ខ្លះៗអំពីខ្លួនឯង ហើយពួកគេបានឆ្លងកាត់ការផ្លាស់ប្ដូរមួយចំនួន។ ទោះបីជាពួកគេអាចនឹងនៅតែប្រព្រឹត្តរឿងល្ងង់ខ្លៅខ្លះ ហើយនៅតែអាចក្លាយជាអវិជ្ជមាន និងទន់ខ្សោយ ហើយនៅពេលខ្លះបោះបង់កិច្ចការរបស់ពួកគេក៏ដោយ បើវិនិច្ឆ័យពីចិត្តគំនិត និងអាកប្បកិរិយាជារួមរបស់ពួកគេ ពួកគេបានផ្លាស់ប្ដូររួចទៅហើយ។ ពួកគេស្អប់សកម្មភាពមុនៗរបស់ពួកគេផ្ទាល់ ហើយមានការស្គាល់ខ្លះៗអំពីរឿងនេះ។ ពួកគេអាចទទួលយកសេចក្ដីពិត និងមានការចុះចូលខ្លះ។ អ្វីដែលសំខាន់ជាងនេះទៅទៀត នៅពេលដំណាក់របស់ព្រះជាម្ចាស់អនុញ្ញាតឱ្យពួកគេត្រឡប់មកវិញ និងបំពេញភារកិច្ចរបស់ពួកគេ ពួកគេមិនបដិសេធ មិនដោះសា ឬមិនទាស់ទទឹងឡើយ ហើយពួកគេប្រាកដជាមិននិយាយពាក្យសម្ដីដែលមិនពីរោះស្ដាប់នោះទេ។ ផ្ទុយទៅវិញ ពួកគេមានអារម្មណ៍ថាជាកិត្តិយស ហើយថាព្រះជាម្ចាស់មិនបានបោះបង់ពួកគេចោលឡើយ ហើយពួកគេគិតថា ដោយសារពួកគេនៅតែមានឱកាសបំពេញភារកិច្ចរបស់ពួកគេនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ នោះពួកគេគួរតែឱ្យតម្លៃវា។ អាកប្បកិរិយារបស់ពួកគេបានឆ្លងកាត់ការផ្លាស់ប្ដូរយ៉ាងធំធេងរួចទៅហើយ។ មនុស្សបែបនេះ គឺជាអស់អ្នកដែលអាចត្រូវបានសង្គ្រោះ។
តើមានភាពខុសគ្នាអ្វីខ្លះរវាងពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សដែលអាចត្រូវបានសង្គ្រោះ? នៅពេលពួកទទឹងនឹងព្រះគ្រីស្ទបំពេញភារកិច្ចរបស់ពួកគេ ពួកគេចង់មានសិទ្ធិសម្រេចចុងក្រោយ ពួកគេនឹងតស៊ូដណ្ដើមអំណាច និងផលប្រយោជន៍ ហើយពួកគេគ្រាន់តែធ្វើអ្វីក៏ដោយដែលពួកគេចង់ធ្វើប៉ុណ្ណោះ។ ប្រសិនបើពួកគេមិនទទួលបានអំណាច ឬផលប្រយោជន៍ទេ នោះពួកគេមិនចង់បំពេញភារកិច្ចរបស់ខ្លួនឡើយ។ បន្ទាប់ពីពួកគេបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ ហើយត្រូវបានដំណាក់របស់ព្រះជាម្ចាស់ដកហូតតំណែង ដាក់ឱ្យនៅដាច់ដោយឡែក ឬដកចេញ តើពួកគេអាចប្រែចិត្តយ៉ាងពិតប្រាកដដែរឬទេ? តើពួកគេនិយាយបែបណា? «អ្នកចង់ឱ្យខ្ញុំប្រែចិត្ត ដើម្បីអ្នកអាចកេងប្រវ័ញ្ចខ្ញុំមែនទេ? អ្នកទាញខ្ញុំចូលនៅពេលខ្ញុំមានប្រយោជន៍ ហើយទាត់ខ្ញុំចោលនៅពេលអ្នកមិនត្រូវការខ្ញុំ»។ តើនេះជាតក្កវិជ្ជាវៀចវេរអ្វីទៅ? តើការទាត់ចោលមានន័យដូចម្ដេច? ប្រសិនបើពួកគេមិនបានប្រព្រឹត្តអំពើអាក្រក់ទេ តើដំណាក់របស់ព្រះជាម្ចាស់នឹងចាត់ការពួកគេដែរឬទេ? តើដំណាក់របស់ព្រះជាម្ចាស់នឹងចាត់ការពួកគេតាមតែអំពើចិត្តដែរឬទេ ប្រសិនបើពួកគេបំពេញភារកិច្ចរបស់ពួកគេស្របតាមគោលការណ៍នោះ? មនុស្សទាំងនេះបាននាំមកនូវការខាតបង់ដល់កិច្ចការរបស់ពួកជំនុំ ដោយសារតែពួកគេបានបង្កការបង្អាក់ និងការរំខាន ព្រមទាំងប្រព្រឹត្តអំពើអាក្រក់។ ដំណាក់របស់ព្រះជាម្ចាស់បានចាត់ការពួកគេ ហើយពួកគេមិនត្រឹមតែបដិសេធមិនទទួលយករឿងនេះ ឬមិនឆ្លុះបញ្ចាំង និងព្យាយាមស្គាល់ខ្លួនឯងប៉ុណ្ណោះទេ ផ្ទុយទៅវិញ ពួកគេពោរពេញទៅដោយការថ្នាំងថ្នាក់ចិត្ត។ ពួកគេមានអារម្មណ៍ថា ពួកគេលែងមានប្រជាប្រិយភាព ឬលែងមានអំណាចទៀតហើយ ហើយថាពួកគេកំពុងត្រូវបានធ្វើបាប និងប្រព្រឹត្តមិនល្អដាក់។ នៅពេលពួកគេត្រូវបានផ្ដល់ឱកាសឱ្យបំពេញភារកិច្ចរបស់ពួកគេម្ដងទៀត ពួកគេមិនត្រឹមតែមិនដឹងគុណនៅក្នុងចិត្តរបស់ពួកគេ និងមិនឱ្យតម្លៃចំពោះឱកាសនេះប៉ុណ្ណោះទេ ពួកគេថែមទាំងធ្វើការចោទប្រកាន់បកវិញដែលមិនពិត ដោយនិយាយថា ដំណាក់របស់ព្រះជាម្ចាស់កំពុងកេងប្រវ័ញ្ចពួកគេទៀតផង។ ពួកគេមិនទទួលយកពីព្រះជាម្ចាស់នូវអាកប្បកិរិយាដែលដំណាក់របស់ព្រះជាម្ចាស់បានប្រព្រឹត្តចំពោះពួកគេឡើយ។ ផ្ទុយទៅវិញ ពួកគេជឿថា វាគឺជាការដែលមនុស្សធ្វើបាបពួកគេ ទាត់ពួកគេចោល និងប្រព្រឹត្តមិនល្អដាក់ពួកគេ។ ចិត្តរបស់ពួកគេពោរពេញទៅដោយការត្អូញត្អែរ ហើយពួកគេមិនចង់បំពេញភារកិច្ចរបស់ពួកគេម្ដងទៀតឡើយ។ ការដោះសារបស់ពួកគេសម្រាប់ការមិនចង់បំពេញភារកិច្ចរបស់ពួកគេម្ដងទៀត គឺថាពួកគេមិនចង់ត្រូវបានកេងប្រវ័ញ្ចឡើយ ហើយពួកគេជឿថា អ្នកគ្រប់គ្នាដែលបំពេញភារកិច្ចរបស់ខ្លួន គឺកំពុងត្រូវបានដំណាក់របស់ព្រះជាម្ចាស់កេងប្រវ័ញ្ច។ នេះគឺជារឿងដែលមិនសមហេតុផល និងខុសទំនងណាស់! តើមានពាក្យសម្ដីណាមួយនៃរឿងនេះ ដែលស្របនឹងសេចក្ដីពិត ភាពជាមនុស្ស ឬភាពមានវិចារណញ្ញាណដែរឬទេ? (គ្មានទេ។) ដូច្នេះ ពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលយកសេចក្ដីពិតឡើយ ចិត្តរបស់ពួកគេពោរពេញទៅដោយការឆាប់ខឹង ពោរពេញទៅដោយទង្វើកាចសាហាវ ពោរពេញទៅដោយការត្អូញត្អែរ ពោរពេញទៅដោយការដោះដូរ ហើយលើសពីនេះទៅទៀត ចិត្តរបស់ពួកគេពោរពេញទៅដោយបំណងប្រាថ្នាផ្ទាល់ខ្លួន។ រឿងទាំងនេះបំពេញយ៉ាងពេញក្នុងចិត្តរបស់ពួកគេ។ ពួកគេមិនអាចទទួលយកពីព្រះជាម្ចាស់នូវការដែលដំណាក់របស់ព្រះជាម្ចាស់ចាត់ការពួកគេតាមមធ្យោបាយណាមួយ ឬមជ្ឈដ្ឋានណាមួយដែលព្រះជាម្ចាស់រៀបចំសម្រាប់ពួកគេឡើយ។ ពួកគេអាចត្រឹមតែប្រឈមមុខនឹងរឿងទាំងនេះដោយការឆាប់ខឹង ដោយសងសឹកធ្មេញទល់នឹងធ្មេញ ហើយភ្នែកទល់នឹងភ្នែកប៉ុណ្ណោះ។ ពួកគេប្រឈមមុខនឹងរឿងទាំងអស់នេះ ដោយប្រើវិធីសាស្ត្ររបស់សាតាំង និងតក្កវិជ្ជារបស់សាតាំង។ ដូច្នេះនៅទីបញ្ចប់ ពួកគេនៅតែមិនទទួលបានសេចក្ដីពិត ហើយអាចត្រឹមតែត្រូវបានជម្រុះចោលប៉ុណ្ណោះ។ មនុស្សផ្សេងគ្នា មានប្រតិកម្មផ្សេងគ្នាចំពោះការត្រូវគេជំនួសតំណែង និងការត្រូវគេកែសម្រួលការចាត់តាំងភារកិច្ចរបស់ខ្លួន ឬថែមទាំងចំពោះការត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ឬដកចេញទៀតផង។ មនុស្សដែលពិតជាស្រឡាញ់សេចក្ដីពិត ស្អប់ខ្ពើមអំពើរបស់ពួកគេផ្ទាល់។ ពួកទទឹងនឹងព្រះគ្រីស្ទដែលមិនស្រឡាញ់សេចក្ដីពិត មិនត្រឹមតែមិនទទួលយករឿងទាំងនេះពីព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏ពោរពេញទៅដោយសេចក្ដីស្អប់ផងដែរ។ តើការណ៍នេះមានផលវិបាកអ្វីខ្លះ? វាបង្កើតឱ្យមានការត្អូញត្អែរ ការមួលបង្កាច់ ការវិនិច្ឆ័យ និងការថ្កោលទោសនៅក្នុងពួកគេ។ វានាំឱ្យពួកគេបដិសេធ និងប្រមាថដល់ព្រះជាម្ចាស់។ នេះគឺជាប្រភពនៃលទ្ធផលរបស់ពួកគេ វាត្រូវបានសម្រេចដោយសារជាតិធម្មជាតិរបស់ពួកគេ។ ពួកទទឹងនឹងព្រះគ្រីស្ទគ្មានសមត្ថភាពយល់ពីសេចក្ដីពិត ទទួលយករឿងរ៉ាវពីព្រះជាម្ចាស់ ហើយចុះចូលនឹងអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បានរៀបចំឡើយ ដូច្នេះ លទ្ធផលរបស់ពួកគេត្រូវបានកំណត់រួចហើយ។ ពួកគេត្រូវបានដំណាក់របស់ព្រះជាម្ចាស់ដកចេញនៅក្នុងជាតិនេះ ដូច្នេះ មិនចាំបាច់និយាយពីអ្វីដែលនឹងកើតឡើងចំពោះពួកគេនៅក្នុងបរលោកឡើយ។ តើអ្នករាល់គ្នាអាចមើលបញ្ហាទាំងនេះធ្លុះដែរឬទេ? ប្រសិនបើអ្នករាល់គ្នារកឃើញមនុស្សបែបនេះនៅជុំវិញអ្នករាល់គ្នា តើអ្នករាល់គ្នាអាចប្រៀបធៀបព្រះបន្ទូលរបស់ខ្ញុំទាំងនេះទៅនឹងពួកគេបានដែរឬទេ? តើអ្វីទៅជាការបង្ហាញចេញដ៏លេចធ្លោបំផុតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ? គឺការមិនជឿសេចក្ដីពិត ការមិនទទួលយកសេចក្ដីពិត ការមិនចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ ការមិនអាចទទួលយកអ្វីគ្រប់យ៉ាងពីព្រះជាម្ចាស់ និងការមិនទទួលស្គាល់កំហុសរបស់ពួកគេ ឬមិនប្រែចិត្តឡើយ ទោះបីជាពួកគេប្រព្រឹត្តអំពើខុសឆ្គងអ្វីក៏ដោយ។ នេះកំណត់ថាមនុស្សទាំងនេះគឺជាកម្មសិទ្ធិសាតាំង ហើយថាពួកគេគឺជាគោលដៅនៃការបំផ្លិចបំផ្លាញ។
អ្នករាល់គ្នាគួរតែប្រៀបធៀបខ្លួនអ្នករាល់គ្នា ជាមួយនឹងការបញ្ចេញឱ្យឃើញ ការបង្ហាញចេញ និងការអនុវត្តផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលខ្ញុំបានលាតត្រដាង។ នៅក្នុងដំណើរការនៃការបំពេញភារកិច្ចរបស់អ្នករាល់គ្នា អ្នករាល់គ្នាប្រាកដជានឹងបង្ហាញឱ្យឃើញនូវការបង្ហាញចេញ ការបញ្ចេញឱ្យឃើញ និងការអនុវត្តទាំងនេះខ្លះមិនខាន ប៉ុន្តែ តើអ្នករាល់គ្នាខុសពីពួកទទឹងនឹងព្រះគ្រីស្ទយ៉ាងដូចម្ដេច? តើអ្នករាល់គ្នាអាចទទួលយកពីព្រះជាម្ចាស់នូវរឿងដែលកើតឡើងចំពោះអ្នករាល់គ្នាបានដែរឬទេ? (ពួកយើងអាចធ្វើបាន។) ការដែលអាចទទួលយកពីព្រះជាម្ចាស់នូវអ្វីដែលកើតឡើងចំពោះអ្នករាល់គ្នា នេះគឺជារឿងដ៏កម្របំផុត។ តើអ្នករាល់គ្នាអាចកែប្រែខ្លួនឯងបានដែរឬទេ ប្រសិនបើអ្នករាល់គ្នាដើរផ្លូវខុស ធ្វើអ្វីមួយខុស ធ្វើរឿងល្ងង់ខ្លៅ ឬប្រព្រឹត្តអំពើរំលងនោះ? តើអ្នករាល់គ្នាអាចប្រែចិត្តបានដែរឬទេ? (ពួកយើងអាចប្រែចិត្តបាន។) ការដែលអាចប្រែចិត្ត និងកែប្រែខ្លួនឯងបាន គឺជារឿងដ៏មានតម្លៃ និងកម្របំផុត។ ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទខ្វះខាតចំណុចនេះឯង។ មានតែមនុស្សដែលនឹងត្រូវបានព្រះជាម្ចាស់សង្គ្រោះប៉ុណ្ណោះ ទើបមានចំណុចនេះ។ តើរឿងសំខាន់បំផុតអ្វីខ្លះដែលត្រូវមាន? ទីមួយគឺការជឿថា ព្រះជាម្ចាស់គឺជាសេចក្ដីពិត នេះគឺជារឿងជាមូលដ្ឋានបំផុត។ តើអ្នករាល់គ្នាអាចធ្វើរឿងនេះបានដែរឬទេ? (ពួកយើងអាចធ្វើបាន។) ពួកទទឹងនឹងព្រះគ្រីស្ទមិនមានរឿងជាមូលដ្ឋានបំផុតនេះឡើយ។ ទីពីរគឺការទទួលយកថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត នេះក៏អាចត្រូវបានចាត់ទុកថាជារឿងជាមូលដ្ឋានបំផុតផងដែរ។ ទីបីគឺការចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់។ នេះគឺជារឿងដែលពួកទទឹងនឹងព្រះគ្រីស្ទមិនអាចសម្រេចបានដាច់ខាត ប៉ុន្តែនេះគឺជាចំណុចដែលចាប់ផ្ដើមមានការលំបាកសម្រាប់អ្នករាល់គ្នា។ ទីបួនគឺការទទួលយកអ្វីៗគ្រប់យ៉ាងពីព្រះជាម្ចាស់ ដោយគ្មានការតវ៉ា ការដោះសា ការលើកហេតុផល ឬការត្អូញត្អែរឡើយ។ នេះគឺជារឿងដែលមិនអាចទៅរួចដាច់ខាតសម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ។ ទីប្រាំគឺការប្រែចិត្ត បន្ទាប់ពីការបះបោរ ឬការប្រព្រឹត្តអំពើរំលង។ នេះនឹងក្លាយជារឿងលំបាកសម្រេចបានសម្រាប់អ្នករាល់គ្នា។ បន្ទាប់ពីប្រព្រឹត្តអំពើរំលងរួច វាគឺជាពេលដែលមនុស្សទទួលបានការស្គាល់ខ្លះៗយ៉ាងសន្សឹមៗអំពីនិស្ស័យពុករលួយរបស់ពួកគេផ្ទាល់ តាមរយៈរយៈពេលនៃការឆ្លុះបញ្ចាំង និងការស្វែងរក ភាពសោកសៅ ភាពអវិជ្ជមាន និងភាពទន់ខ្សោយ។ ជាការពិតណាស់ រឿងនេះទាមទារពេលវេលា។ វាអាចចំណាយពេលមួយឆ្នាំ ឬពីរឆ្នាំ ឬវាអាចយូរជាងនេះ។ មនុស្សម្នាក់អាចប្រែចិត្តយ៉ាងពិតប្រាកដបាន លុះត្រាតែយល់ទាំងស្រុងពីនិស្ស័យពុករលួយរបស់ខ្លួន និងចុះញ៉ុមចេញពីចិត្តប៉ុណ្ណោះ។ ទោះបីជារឿងនេះមិនងាយស្រួលក៏ដោយ ក៏នៅទីបំផុត ការបង្ហាញចេញនៃការប្រែចិត្ត អាចត្រូវបានមើលឃើញនៅក្នុងអស់អ្នកដែលដេញតាមសេចក្ដីពិត ជាអស់អ្នកដែលអាចទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់។ ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទមិនមានចំណុចនេះឡើយ។ ចូរគិតអំពីរឿងនេះចុះ តើមានពួកទទឹងនឹងព្រះគ្រីស្ទណាដែលមិនគាស់កកាយរឿងអតីតកាលកាលពីបីឆ្នាំ ឬប្រាំឆ្នាំមុន ឬសូម្បីតែ ១០ ឬ ២០ ឆ្នាំមុន បន្ទាប់ពីប្រព្រឹត្តរឿងអាក្រក់នោះ? មិនថាពេលវេលាកន្លងផុតទៅយូរប៉ុនណាក៏ដោយ ក៏បន្ទាប់ពីអ្នកជួបពួកគេម្ដងទៀត អ្វីគ្រប់យ៉ាងដែលពួកគេនិយាយ គឺនៅតែជាការលើកអំណះអំណាងទាំងនោះរបស់ពួកគេដដែល។ ពួកគេនៅតែមិនទទួលស្គាល់ ឬទទួលយកអំពើអាក្រក់របស់ពួកគេផ្ទាល់ឡើយ ហើយពួកគេមិនបង្ហាញសូម្បីតែវិប្បដិសារីបន្តិចបន្តួចផង។ នេះហើយគឺជាភាពខុសគ្នារវាងពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សពុករលួយធម្មតា។ ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទមិនអាចបង្ហាញវិប្បដិសារី? តើអ្វីទៅជាមូលហេតុឫសគល់? ពួកគេមិនជឿថា ព្រះជាម្ចាស់គឺជាសេចក្ដីពិតឡើយ ដែលនេះនាំឱ្យពួកគេអសមត្ថភាពក្នុងការទទួលយកសេចក្ដីពិត។ នេះគឺគ្មានសង្ឃឹមឡើយ ហើយវាត្រូវបានកំណត់ដោយសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ នៅពេលអ្នករាល់គ្នាឮខ្ញុំវែកញែកអំពីការបង្ហាញចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ អ្នករាល់គ្នាគិតថា៖ «ខ្ញុំចប់មិនខាន។ ខ្ញុំក៏មាននិស្ស័យជាអាទទឹងនឹងព្រះគ្រីស្ទដែរ តើខ្ញុំមិនមែនជាអាទទឹងនឹងព្រះគ្រីស្ទដែរទេឬ?» តើនេះមិនមែនជាការខ្វះការញែកដឹងទេឬ? វាជារឿងពិតដែលថាអ្នកមាននិស្ស័យជាអាទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែចំណុចដែលអ្នកខុសពីពួកទទឹងនឹងព្រះគ្រីស្ទ គឺថាអ្នកនៅតែមានអ្វីៗដែលវិជ្ជមាន។ អ្នកអាចទទួលយកសេចក្ដីពិត សារភាព ប្រែចិត្ត និងផ្លាស់ប្ដូរ ហើយអ្វីៗដែលវិជ្ជមានទាំងនេះអាចធ្វើឱ្យអ្នកបោះបង់និស្ស័យនៃពួកទទឹងនឹងព្រះគ្រីស្ទបាន ហើយធ្វើឱ្យនិស្ស័យពុករលួយរបស់អ្នកត្រូវបានបន្សុទ្ធ ព្រមទាំងធ្វើឱ្យអ្នកទទួលបានសេចក្ដីសង្គ្រោះ។ តើនេះមិនមានន័យថាអ្នកមានសង្ឃឹមទេឬ? នៅតែមានសង្ឃឹមសម្រាប់អ្នកនៅឡើយ!
អ្នករាល់គ្នាសុទ្ធតែយល់ថា ការសរសេរអត្ថបទទីបន្ទាល់តាមរយៈបទពិសោធ គឺពិតជាលំបាកណាស់ ហើយមិនអាចសរសេរវាចេញមកបានឡើយ។ មនុស្សមួយចំនួនសរសេរបានអត្ថបទទីបន្ទាល់តែមួយគត់ប៉ុណ្ណោះ បន្ទាប់ពីមានបទពិសោធជាច្រើនឆ្នាំ។ អ្នកខ្លះសរសេរបានតែមួយអត្ថបទប៉ុណ្ណោះ បន្ទាប់ពីជឿបាន ១០ ឆ្នាំឬ ២០ ឆ្នាំ ហើយពួកគេសង្ខេបខ្លឹមសារសំខាន់ៗនៃបទពិសោធក្នុងឆ្នាំទាំងនេះ បញ្ចូលគ្នាជាធ្លុងមួយ។ អ្នកខ្លះបានជឿលើព្រះជាម្ចាស់អស់រយៈពេល ៣០ ឆ្នាំមកហើយ ប៉ុន្តែនៅតែគ្មានចំណេះដឹងតាមរយៈបទពិសោធពិតប្រាកដដដែល។ ចំណុចសំខាន់គឺថា ពួកគេមិនយល់ពីសេចក្ដីពិតឡើយ។ ដូច្នេះ តើខ្ញុំគួរធ្វើដូចម្ដេច នៅពេលប្រឈមមុខនឹងស្ថានការណ៍បច្ចុប្បន្ននេះ ដែលអ្នករាល់គ្នាមិនយល់ពីសេចក្ដីពិតនោះ? ខ្ញុំត្រូវតែមានព្រះបន្ទូលទៅកាន់អ្នករាល់គ្នាឱ្យបានច្រើន ដោយអត់ធ្មត់ និងដោយស្មោះអស់ពីចិត្ត ដោយមានបន្ទូលឱ្យបានច្រើន និងក្បោះក្បាយ ហើយអ្នករាល់គ្នាត្រូវតែមានការអត់ធ្មត់បន្តិច និងស្ដាប់ការប្រកបគ្នារបស់ខ្ញុំឱ្យបានច្រើន។ ចូរស្ដាប់ដោយយកចិត្តទុកដាក់ ទទួលបានការញែកដឹង និងខិតខំយល់ពីសារជាតិនៃទិដ្ឋភាពនីមួយៗនៃសេចក្ដីពិត។ ដូចដែលខ្ញុំទើបតែបានមានព្រះបន្ទូលអ៊ីចឹង ប្រសិនបើអ្នកយល់ថា តើការបង្ហាញចេញរបស់អ្នកដែលមាននិស្ស័យជាពួកទទឹងនឹងព្រះគ្រីស្ទគឺជាអ្វី តើការបង្ហាញចេញរបស់មនុស្សទាំងនោះដែលមានសារជាតិជាពួកទទឹងនឹងព្រះគ្រីស្ទគឺជាអ្វី ហើយតើភាពខុសគ្នារវាងអ្នកទាំងពីរគឺជាអ្វី នោះអ្នកនឹងមានផ្លូវត្រូវដើរ ហើយក្នុងពេលជាមួយគ្នានេះ អ្នកក៏នឹងមានការញែកដឹងផងដែរ។ អ្នកនឹងអាចញែកដឹងពីនិស្ស័យពុករលួយរបស់អ្នកផ្ទាល់ និងសារជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទបាន។ ប្រសិនបើអ្នកជួបអាទទឹងនឹងព្រះគ្រីស្ទ អ្នកនឹងអាចញែកដឹងទាន់ពេលវេលា និងលាតត្រដាងពួកគេបានទាន់ពេលវេលា បញ្ឈប់ និងដាក់កំហិតសកម្មភាព និងការអនុវត្តដោយមិនខ្វល់ និងតាមតែអំពើចិត្តរបស់ពួកគេបានទាន់ពេលវេលា ព្រមទាំងជៀសវាង ឬកាត់បន្ថយការខាតបង់ដែលបង្កឡើងដោយអំពើអាក្រក់របស់ពួកគេ ដល់កិច្ចការរបស់ពួកជំនុំ។ បើពុំនោះទេ ប្រសិនបើអ្នករាល់គ្នាមានសមត្ថភាពនៃការយល់ដឹងខ្សោយ និងខ្វះការញែកដឹង ឬប្រសិនបើអ្នករាល់គ្នាមិនល្អិតល្អន់នៅពេលនិយាយដល់សេចក្ដីពិតទេ ហើយតែងតែយល់ត្រឹមតែគោលលទ្ធិ ព្រមទាំងមិនអាចមើលធ្លុះដល់សារជាតិរបស់មនុស្សម្នាក់បានទេ នោះវានឹងនាំឱ្យអ្នករាល់គ្នាមិនត្រឹមតែមិនអាចញែកដឹងពីពួកទទឹងនឹងព្រះគ្រីស្ទនៅជុំវិញអ្នករាល់គ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យអ្នករាល់គ្នាដើរតាមពួកគេ ហាក់ដូចជាពួកគេជាអ្នកដឹកនាំដ៏ល្អទៀតផង។ ចូរគិតដោយយកចិត្តទុកដាក់ ពិចារណាឱ្យបានដិតដល់ តើរឿងដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ នាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ដំណាក់របស់ព្រះជាម្ចាស់ ឬក៏មានគ្រោះថ្នាក់កាន់តែច្រើន? បន្ទាប់ពីការពិចារណាយ៉ាងដិតដល់ អ្នករាល់គ្នាអាចឃើញថា ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទមើលទៅហាក់ដូចជាធ្វើរឿងល្អខ្លះៗ ក្នុងពេលធ្វើការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ក៏ដោយ តាមពិតទៅ ពួកគេបង្កគ្រោះថ្នាក់ច្រើនជាងផ្ដល់ផលល្អ។ ផលចំណេញ គឺមិនសមនឹងការខាតបង់ឡើយ។ តាមពិតទៅ រឿងល្អដែលពួកគេធ្វើ នាំមកនូវគ្រោះថ្នាក់លាក់កំបាំងកាន់តែធំធេង ដែលបង្កគ្រោះថ្នាក់ច្រើនជាងផ្ដល់ផលល្អដល់កិច្ចការរបស់ពួកជំនុំ។ តួនាទីដែលមនុស្សទាំងនេះដើរតួនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គឺជាតួនាទីរបស់អ្នកបម្រើសាតាំង។
ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២០