ចំណុចទីបី៖ ពួកគេផាត់ចេញ និងវាយប្រហារអស់អ្នកដែលដេញតាមសេចក្ដីពិត

ល្បិចទីបីដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើដើម្បីគ្រប់គ្រងមនុស្ស គឺ៖ ពួកគេផាត់ចេញ និងវាយប្រហារអស់អ្នកដែលដេញតាមសេចក្ដីពិត។ មនុស្សមួយចំនួនស្រឡាញ់រឿងវិជ្ជមាន យុត្តិធម៌ និងពន្លឺ ហើយចូលចិត្តប្រកបគ្នាអំពីសេចក្ដីពិត។ ពួកគេតែងតែស្វែងរកបងប្អូនប្រុសស្រីដែលដេញតាម និងស្វែងរកសេចក្ដីពិត ដើម្បីប្រកបគ្នាជាមួយ។ អាទទឹងនឹងព្រះគ្រីស្ទខឹងសម្បារយ៉ាងខ្លាំងនៅពេលឃើញបែបនេះ។ ចំពោះពួកគេ គ្រប់គ្នាដែលដេញតាមសេចក្ដីពិត គឺជាបន្លាក្នុងភ្នែក និងជាឆ្អឹងទទឹងករបស់ពួកគេ។ ពួកគេចង់ឱ្យអស់អ្នកដែលដេញតាមសេចក្ដីពិត ក្លាយជាមុខសញ្ញានៃការវាយប្រហារ ការផាត់ចេញ និងការធ្វើទុក្ខបុកម្នេញរបស់ពួកគេ។ ជាការពិតណាស់ អាទទឹងនឹងព្រះគ្រីស្ទនឹងមិនត្រឹមតែវាយប្រហារមនុស្សទាំងនេះដោយកលល្បិចសាហាវឃោរឃៅ ដែលស្ដែងៗពេកងាយនឹងឱ្យមនុស្សមើលធ្លុះនោះទេ។ ពួកគេនឹងធ្វើជាប្រកបគ្នាអំពីសេចក្ដីពិត ហើយដោយប្រើពាក្យពេចន៍ និងគោលលទ្ធិពីបីម៉ាត់ ពួកគេនឹងវិនិច្ឆ័យ និងវាយប្រហារលើមនុស្ស។ ការនេះធ្វើឱ្យមនុស្សគិតថា អ្វីដែលពួកគេកំពុងធ្វើគឺត្រឹមត្រូវ និងសមហេតុសមផល ថាពួកគេកំពុងជួយយកអាសា ហើយថាអ្វីដែលពួកគេកំពុងធ្វើគ្មានអ្វីខុសឆ្គងឡើយ។ តើវិធីសាស្ត្រ «ត្រឹមត្រូវ និងសមហេតុសមផល» របស់ពួកគេទាំងនេះមានអ្វីខ្លះទៅ? (ពួកគេដកស្រង់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីវិនិច្ឆ័យ និងវាយប្រហារលើមនុស្ស។) ត្រឹមត្រូវហើយ ពួកគេដកស្រង់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីលាតត្រដាង និងវិនិច្ឆ័យមនុស្ស។ នោះគឺជាវិធីសាស្ត្រដែលពួកគេប្រើញឹកញាប់បំផុត។ មើលពីសំបកក្រៅ របៀបនៃការនិយាយបែបនេះហាក់ដូចជាយុត្តិធម៌ សមហេតុសមផល និងត្រឹមត្រូវណាស់ ប៉ុន្តែនៅខាងក្នុង ចេតនារបស់ពួកគេមិនមែនដើម្បីជួយអ្នកដទៃឱ្យទទួលបានប្រយោជន៍ឡើយ ប៉ុន្តែគឺដើម្បីលាតត្រដាង វិនិច្ឆ័យ ថ្កោលទោស និងបន្ទាបបន្ថោកពួកគេ។ នោះហើយជាអ្វីដែលពួកគេចង់សម្រេចឱ្យបានយ៉ាងពិតប្រាកដ។ ដូច្នេះ បញ្ហាគឺស្ថិតនៅត្រង់ចេតនាដើមរបស់ពួកគេ។ មនុស្សដែលមានភ្នែកមុតអាចមើលឃើញថា ពួកគេធ្វើបែបនេះ ពីព្រោះមនុស្សទាំងនោះដេញតាម និងស្រឡាញ់សេចក្ដីពិត ហើយអ្នកទាំងនោះបង្កជាការគំរាមកំហែងដល់អាទទឹងនឹងព្រះគ្រីស្ទ។ ហើយតើការគំរាមកំហែងនោះគឺជាអ្វីទៅ? តើសេចក្ដីស្រឡាញ់របស់ពួកគេចំពោះសេចក្ដីពិត រារាំងអាទទឹងនឹងព្រះគ្រីស្ទតាមរបៀបណា? (មនុស្សទាំងនោះអាចមើលធ្លុះ និងញែកដឹងពីពួកគេបាន។) ត្រឹមត្រូវហើយ។ ការគំរាមកំហែងដ៏ធំបំផុតដែលអ្នកស្រឡាញ់សេចក្ដីពិតទាំងនេះ បង្កដល់អាទទឹងនឹងព្រះគ្រីស្ទ គឺថាពួកគេអាចញែកដឹងរាល់ទង្វើអាក្រក់ដែលអាទទឹងនឹងព្រះគ្រីស្ទធ្វើ មិនថាជារឿងអ្វីក៏ដោយ។ មនុស្សទាំងនេះអាចមើលធ្លុះដល់សារជាតិរបស់ពួកគេ ហើយអាចនឹងលាតត្រដាង រាយការណ៍ និងបើកកកាយពួកគេនៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ហើយបន្ទាប់មក ថ្កោលទោស និងបដិសេធពួកគេ ព្រមទាំងបោសសម្អាតពួកគេចេញពីពួកជំនុំ។ ប្រសិនបើរឿងនោះកើតឡើង ពួកគេនឹងបាត់បង់ឋានៈ និងអំណាចរបស់ពួកគេជារៀងរហូត ហើយឱកាសក្នុងការទទួលបានព្រះពររបស់ពួកគេ នឹងត្រូវបំផ្លាញចោលទាំងស្រុង។ នោះហើយជាមូលហេតុដែលចំពោះអាទទឹងនឹងព្រះគ្រីស្ទ ក្រៅពីពួកអ្នកជំទាស់ មនុស្សដែលដេញតាមសេចក្ដីពិតទាំងនេះ គឺជាការគំរាមកំហែងដ៏ធំបំផុត។

ក្រៅពីវិធីសាស្ត្រដែលមើលពីសំបកក្រៅទៅហាក់ដូចជាត្រឹមត្រូវ ដូចជាការប្រើប្រាស់ការប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីវាយប្រហារលើមនុស្សដែលដេញតាមសេចក្ដីពិត និងដើម្បីវិនិច្ឆ័យពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទថែមទាំងនឹងចាត់វិធានការយ៉ាងធ្ងន់ធ្ងរ ទាស់នឹងពួកគេទៀតផង។ តើវិធានការធ្ងន់ធ្ងរទាំងនោះមានអ្វីខ្លះទៅ? ជាឧទាហរណ៍ ពួកគេនឹងចាប់កំហុសលើអំពើរំលងមួយពេលរបស់អ្នកដឹកនាំ ឬអ្នកធ្វើការម្នាក់។ ដោយមិនខ្វល់ពីបរិបទរបស់វា ថាតើបុគ្គលនោះទទួលបានការយល់ដឹងពីវា ហើយអាចប្រែចិត្ត ឬយ៉ាងណា ហើយថាតើពួកគេជាអ្នកដែលដេញតាមសេចក្ដីពិត ឬយ៉ាងណានោះទេ ពួកគេនឹងបំប៉ោងរឿង ដើម្បីវិនិច្ឆ័យ និងថ្កោលទោសបុគ្គលនោះ ហើយបោសសម្អាតពួកគេចេញ។ ពួកទទឹងនឹងព្រះគ្រីស្ទគិតថា ដើម្បីកម្ចាត់ស្មៅ អ្នកត្រូវតែជីកគាស់ឫសវាចេញ ដូច្នេះហើយ ពួកគេបោសសម្អាតមនុស្សបែបនេះចេញពីពួកជំនុំ ដើម្បីកុំឱ្យពួកគេបង្កការគំរាមកំហែងដល់ឋានៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ មនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទទាំងអស់ ពូកែខាងចាប់កំហុសលើរឿងដែលអាចយកមកប្រើប្រាស់ដើម្បីប្រឆាំងនឹងពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការណាស់ ហើយនៅពេលដែលពួកគេចាប់បានហើយ ពួកគេថ្កោលទោសអ្នកទាំងនោះថាជាពួកអ្នកដឹកនាំក្លែងក្លាយ និងជាពួកទទឹងនឹងព្រះគ្រីស្ទ។ នេះមិនមែនជាការចោទប្រកាន់តូចតាចឡើយ! ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ត្រូវបានជ្រើសរើសដោយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ តើហេតុអ្វីបានជាអ្នកតែងតែចាប់កំហុសលើរឿងរ៉ាវនានា ដើម្បីយកមកប្រើប្រាស់ប្រឆាំងនឹងពួកគេដូច្នេះ? តើគោលដៅរបស់អ្នកក្នុងការយកប្រៀបនោះគឺជាអ្វីទៅ? តើមកពីអ្នកចង់ជំនួសតំណែងពួកគេជាអ្នកដឹកនាំមែនទេ? នៅពេលដែលមនុស្សអាក្រក់ម្នាក់បានចោទប្រកាន់អ្នកដឹកនាំ ឬអ្នកធ្វើការម្នាក់ពីបទធ្វើជាអ្នកដឹកនាំក្លែងក្លាយ និងជាអាទទឹងនឹងព្រះគ្រីស្ទ ប្រសិនបើគេអាចរៀបរាប់ពីឧទាហរណ៍ជាក់ស្ដែង ហើយធ្វើឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គិតថាវាស្របនឹងការពិត នោះវានឹងមានបញ្ហាហើយ។ អ្នកដឹកនាំ ឬអ្នកធ្វើការនោះ អាចនឹងត្រូវគេបោសសម្អាតចេញពីពួកជំនុំយ៉ាងងាយស្រួល។ ការធ្វើជាអ្នកដឹកនាំក្លែងក្លាយ ឬជាអាទទឹងនឹងព្រះគ្រីស្ទ គឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ ដែលនៅពេលកំហុសនោះត្រូវបានបញ្ជាក់ថាពិតមែន អ្នកដែលត្រូវគេចោទប្រកាន់ត្រូវបានថ្កោលទោស ហើយជីវិតជំនឿរបស់ពួកគេត្រូវចប់ត្រឹមហ្នឹង។ ការនោះនឹងបំផ្លាញពួកគេទាំងស្រុងហើយ មែនទេ? តើការនោះអាក្រក់យ៉ាងណាទៅ! លើសពីនេះទៅទៀត ប្រសិនបើអាទទឹងនឹងព្រះគ្រីស្ទឆ្លៀតឱកាសនោះ ដើម្បីឱ្យគេជ្រើសរើសខ្លួនឯងជាអ្នកដឹកនាំ និងក្ដោបក្ដាប់ពួកជំនុំ តើពេលនោះរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នឹងមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាទទឹងនឹងព្រះគ្រីស្ទទេឬអី? តើពួកជំនុំនោះនឹងមិនក្លាយជានគររបស់អាទទឹងនឹងព្រះគ្រីស្ទទេឬអី? (វានឹងបែបនេះ។) នេះគឺជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយ! តើមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ មានកលល្បិចអ្វីផ្សេងទៀត ដើម្បីវាយប្រហារ និងផាត់ចេញអស់អ្នកដែលដេញតាមសេចក្ដីពិតដែរឬទេ? តើពួកគេមួយចំនួនមិនបានបញ្ជូនបងប្អូនប្រុសស្រីដែលដេញតាមសេចក្ដីពិត ឱ្យទៅធ្វើការនៅកន្លែងដែលគ្រោះថ្នាក់បំផុត ដើម្បីដណ្ដើមអំណាច និងពង្រឹងឋានៈរបស់ខ្លួនទេឬអី? ពួកគេនិយាយថា «មានពួកជំនុំដែលទើបនឹងបង្កើតថ្មីមួយ ដែលមានបងប្អូនប្រុសស្រីជាច្រើនដែលទើបនឹងជឿថ្មីៗ។ ពួកគេគ្មានមូលដ្ឋានគ្រឹះ ហើយពួកគេខ្វះប្រាជ្ញា។ ពួកគេត្រូវការនរណាម្នាក់ដែលយល់ពីសេចក្ដីពិត ដើម្បីស្រោចស្រព និងផ្គត់ផ្គង់ពួកគេ។ អ្នកយល់ពីសេចក្ដីពិតនៃនិមិត្ត។ អ្នកជឿថ្មីៗទាំងនោះត្រូវការនរណាម្នាក់ដូចជាអ្នក ដើម្បីទៅស្រោចស្រពពួកគេ។ គ្មាននរណាម្នាក់ផ្សេងទៀតអាចធ្វើបានឡើយ»។ ហើយដោយការធ្វើបែបនេះ អាទទឹងនឹងព្រះគ្រីស្ទបានបញ្ជូនមនុស្សដែលជាការគំរាមកំហែងលាក់កំបាំងដ៏ធ្ងន់ធ្ងរម្នាក់ចេញទៅបាត់។ តាមពិតទៅ តើពួកគេពិតជាធ្វើបែបនេះ ដើម្បីឱ្យបុគ្គលនោះដឹកនាំពួកជំនុំនោះ និងផ្គត់ផ្គង់ពួកជំនុំនោះមែនឬ? (ទេ។) ទេ ពួកគេធ្វើបែបនេះ ពីព្រោះកន្លែងនោះគឺជាបរិយាកាសប្រទូសរ៉ាយគ្នា និងគ្រោះថ្នាក់។ ពួកគេដាក់បុគ្គលនោះនៅកន្លែងដែលគ្រោះថ្នាក់ដើម្បីធ្វើកិច្ចការពួកជំនុំ ដោយទន្ទឹងរង់ចាំយ៉ាងអន្ទះសាឱ្យបុគ្គលនោះត្រូវនាគដ៏ធំមានសម្បុរក្រហមចាប់ខ្លួនទៅ។ ប្រសិនបើបុគ្គលនោះត្រូវគេចាប់ខ្លួន នោះនឹងគ្មាននរណាម្នាក់នៅសល់ដើម្បីគំរាមកំហែងដល់ឋានៈរបស់អាទទឹងនឹងព្រះគ្រីស្ទឡើយ ហើយពួកគេអាចក្ដោបក្ដាប់ពួកជំនុំបាន។ តើនេះមិនមែនជាកលល្បិចរបស់ពួកគេទេឬអី? ពួកគេបញ្ជូនបុគ្គលនោះចេញទៅ ដោយយកលេសថាពួកគេល្អស័ក្តិសមក្នុងការស្រោចស្រពអ្នកជឿថ្មីៗ ដូច្នេះហើយ គ្មាននរណាម្នាក់អាចមើលឃើញពីចេតនាដ៏អាក្រក់របស់ពួកគេឡើយ។ តើពួកគេមិនឆ្លាតទេឬអី? ហើយបងប្អូនប្រុសស្រីគិតថា អាទទឹងនឹងព្រះគ្រីស្ទឆ្លាត និងមានប្រាជ្ញាណាស់ដែលបានរៀបចំបែបនេះ ថាគេជាមនុស្សម្នាក់ដែលស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ប៉ុន្តែតាមពិតទៅ អាទទឹងនឹងព្រះគ្រីស្ទកំពុងតែបោកបញ្ឆោត និងបិទបាំងភ្នែកពួកគេសោះ។ ល្បិចរបស់អាទទឹងនឹងព្រះគ្រីស្ទនេះ ហាក់ដូចជាឥតកិច្ចកលអ្វីសោះ។ គ្មាននរណាម្នាក់អាចមើលឃើញច្បាស់ពីអ្វីដែលកំពុងកើតឡើងពិតប្រាកដឡើយ ហើយគ្រប់គ្នាក៏ត្រូវគេបំភាន់។ មនុស្សដែលត្រូវគេបំភាន់ទាំងនោះ គិតថាអ្វីដែលអាទទឹងនឹងព្រះគ្រីស្ទកំពុងធ្វើ គឺយុត្តិធម៌ និងសមហេតុសមផល ថាពួកគេធ្វើបែបនេះដោយសារតែការព្រួយបារម្ភចំពោះកិច្ចការ ប៉ុន្តែគ្មាននរណាម្នាក់អាចមើលធ្លុះដល់ចេតនារបស់ពួកគេឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទពិតជាអាក្រក់ណាស់ មែនទេ? កន្លែងណាដែលមានគ្រោះថ្នាក់ នោះគឺជាកន្លែងដែលពួកគេបញ្ជូនអ្នកឱ្យទៅ ដោយគិតក្នុងចិត្តថា «ក្រែងអ្នកជាអ្នកដេញតាមសេចក្ដីពិត មែនទេ? ហើយក្រែងអ្នកជាអ្នកប្រឆាំងនឹងខ្ញុំ មែនទេ? ក្រែងអ្នកតែងតែញែកដឹងពីខ្ញុំ និងចាប់កំហុសលើរឿងនានាដើម្បីយកមកប្រើប្រាស់ប្រឆាំងនឹងខ្ញុំ មែនទេ? ល្អហើយ អ៊ីចឹង៖ ខ្ញុំនឹងប្រើឱកាសនេះដើម្បីបញ្ជូនអ្នកចេញពីទីនេះឱ្យបានឆាប់តែម្ដង។ វាជារឿងល្អបំផុត ប្រសិនបើអ្នកត្រូវគេចាប់ខ្លួន នោះអ្នកនឹងមិនអាចងើបឈរឡើងវិញបានទៀតឡើយ!» វាជារឿងប្រាកដណាស់ថា មនុស្សភាគច្រើនដែលពួកទទឹងនឹងព្រះគ្រីស្ទដាក់អន្ទាក់ និងធ្វើទុក្ខបុកម្នេញនៅក្នុងពួកជំនុំ គឺជាអស់អ្នកដែលមានការដេញតាមច្រើនជាងគេ។ តើពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកមនុស្សទាំងនេះថាយ៉ាងដូចម្ដេច នៅពេលដែលពួកគេកំពុងត្រូវគេធ្វើទុក្ខបុកម្នេញ និងផាត់ចេញនោះ? ពួកគេគិតក្នុងចិត្តថា «មនុស្សទាំងនេះតែងតែស្ដាប់ការបង្រៀន ពួកគេយល់ពីសេចក្ដីពិតមួយចំនួន។ ខ្ញុំមិនអាចចេះតែមិនឱ្យពួកគេស្ដាប់នោះទេ៖ ការបង្រៀនត្រូវបានផ្សព្វផ្សាយឱ្យមនុស្សគ្រប់គ្នាស្ដាប់ ដូច្នេះគ្មានហេតុផលណាដែលអាចយកមកដោះសារដើម្បីមិនឱ្យពួកគេស្ដាប់បានឡើយ។ ប៉ុន្តែឧបមាថា ខ្ញុំអនុញ្ញាតឱ្យពួកគេស្ដាប់ ដោយសារតែអ្វីដែលបាននិយាយនៅក្នុងការបង្រៀនទាំងនោះភាគច្រើន គឺលាតត្រដាងពីពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទ តើវានឹងមានផលល្អសម្រាប់ខ្ញុំដែរឬទេ ប្រសិនបើពួកគេស្ដាប់បានច្រើនគួរសម ហើយទទួលបានការយល់ដឹង និងការញែកដឹងនោះ? មិនយូរមិនឆាប់ ខ្ញុំនឹងត្រូវចុះចេញពីតំណែងជាអ្នកដឹកនាំមិនខាន មែនទេ? ធ្វើបែបនេះមិនកើតទេ។ ខ្ញុំត្រូវតែធ្វើសកម្មភាពឱ្យបានមុនទើបបាន»។ នៅពេលដែលអាទទឹងនឹងព្រះគ្រីស្ទមានចេតនាបែបនេះហើយ ពួកគេក៏ចាប់ផ្ដើមធ្វើសកម្មភាព។ ស្ទើរតែគ្មាននរណាម្នាក់អាចសម្គាល់ដឹងពីអាទទឹងនឹងព្រះគ្រីស្ទបានឡើយ ប្រសិនបើពួកគេមិនយល់ពីសេចក្ដីពិតនោះ។ ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទអាចរួចខ្លួន ខណៈពេលដែលមនុស្សដែលដេញតាមសេចក្ដីពិត ក្លាយជាជនរងគ្រោះទៅវិញ? មានហេតុផលមួយដែលច្បាស់ជាមានពិតប្រាកដ៖ មនុស្សទាំងនោះប្រហែលជាមានសេចក្ដីស្រឡាញ់ខ្លះចំពោះសេចក្ដីពិត និងចំពោះរឿងវិជ្ជមាននៅក្នុងចិត្ត ហើយពួកគេប្រហែលជាមានបំណងប្រាថ្នាខ្លះក្នុងការដេញតាមសេចក្ដីពិត ប៉ុន្តែពួកគេគ្រាន់តែកំសាកពេកប៉ុណ្ណោះ។ ពួកគេមិនយល់ពីសេចក្ដីពិត ខ្វះការ ញែកដឹង និងល្ងង់ខ្លៅខ្លាំងណាស់។ ពួកគេមិនអាចមើលធ្លុះដល់សារជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទឡើយ ហើយពួកគេមិនដែលហ៊ានលាតត្រដាងអាទទឹងនឹងព្រះគ្រីស្ទឡើយ ដែលការនេះធ្វើឱ្យអាទទឹងនឹងព្រះគ្រីស្ទអាចធ្វើសកម្មភាពបានមុន និងធ្វើបាបពួកគេ។ ប្រសិនបើនេះគឺជាលទ្ធផលដែលពួកគេទទួលបាន ឬនេះគឺជាអ្វីដែលពួកគេជួបប្រទះ តើវាកើតឡើងដោយរបៀបណា? តើពួកគេមិនមែនត្រូវអាទទឹងនឹងព្រះគ្រីស្ទធ្វើបាបយ៉ាងសាហាវទេឬអី? (មែនហើយ។) តើមនុស្សដែលដេញតាមសេចក្ដីពិត គួររៀនសូត្រអ្វីពីរឿងនេះដើម្បីទុកជាមេរៀន? តើមនុស្សគួរមានអាកប្បកិរិយាបែបណា ទាក់ទងនឹងរបៀបប្រព្រឹត្តចំពោះអ្នកដឹកនាំ ឬអ្នកធ្វើការ? ប្រសិនបើអ្វីដែលអ្នកដឹកនាំ ឬអ្នកធ្វើការធ្វើ គឺត្រឹមត្រូវ និងស្របតាមសេចក្ដីពិត នោះអ្នកអាចស្ដាប់បង្គាប់ពួកគេបាន។ ប្រសិនបើអ្វីដែលពួកគេធ្វើ គឺខុស និងមិនស្របតាមសេចក្ដីពិតទេ នោះអ្នកមិនគួរស្ដាប់បង្គាប់ពួកគេឡើយ ហើយអ្នកអាចលាតត្រដាងពួកគេ ប្រឆាំងនឹងពួកគេ និងលើកឡើងពីមតិយោបល់ផ្សេងបាន។ ប្រសិនបើពួកគេមិនអាចធ្វើកិច្ចការជាក់ស្ដែង ឬប្រព្រឹត្តអំពើអាក្រក់ដែលបង្កការរំខានដល់កិច្ចការរបស់ពួកជំនុំ ហើយត្រូវបានបើកសម្ដែងថាជាអ្នកដឹកនាំក្លែងក្លាយ អ្នកធ្វើការក្លែងក្លាយ ឬជាពួកទទឹងនឹងព្រះគ្រីស្ទ នោះអ្នកអាចញែកដឹង លាតត្រដាង និងរាយការណ៍អំពីពួកគេបាន។ ទោះជាយ៉ាងណាក៏ដោយ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មួយចំនួនមិនយល់ពីសេចក្ដីពិត ហើយកំសាកខ្លាំងណាស់។ ពួកគេខ្លាចត្រូវបានពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទគាបសង្កត់ និងធ្វើបាប ដូច្នេះពួកគេមិនហ៊ានប្រកាន់ខ្ជាប់នូវគោលការណ៍ឡើយ។ ពួកគេនិយាយថា «ប្រសិនបើអ្នកដឹកនាំបណ្ដេញខ្ញុំចេញ ខ្ញុំចប់ហើយ។ ប្រសិនបើគាត់ឱ្យមនុស្សគ្រប់គ្នាលាតត្រដាង ឬបោះបង់ខ្ញុំចោល នោះខ្ញុំនឹងមិនអាចជឿលើព្រះជាម្ចាស់បានទៀតទេ។ ប្រសិនបើខ្ញុំត្រូវបានបណ្ដេញចេញពីពួកជំនុំ នោះព្រះជាម្ចាស់នឹងមិនចង់បានខ្ញុំ ហើយនឹងមិនសង្គ្រោះខ្ញុំឡើយ។ ហើយតើសេចក្ដីជំនឿរបស់ខ្ញុំមិនទៅជាអសារបង់ទេឬអី?» តើការគិតបែបនេះមិនគួរឱ្យអស់សំណើចទេឬ? តើមនុស្សបែបនេះមានសេចក្ដីជំនឿពិតលើព្រះជាម្ចាស់ដែរឬទេ? តើអ្នកដឹកនាំក្លែងក្លាយ ឬពួកទទឹងនឹងព្រះគ្រីស្ទតំណាងឱ្យព្រះជាម្ចាស់ឬ នៅពេលដែលពួកគេបណ្ដេញអ្នកចេញ? នៅពេលដែលអ្នកដឹកនាំក្លែងក្លាយ ឬពួកទទឹងនឹងព្រះគ្រីស្ទធ្វើបាប និងបណ្ដេញអ្នកចេញ នេះគឺជាកិច្ចការរបស់សាតាំង ហើយគ្មានពាក់ព័ន្ធអ្វីនឹងព្រះជាម្ចាស់ឡើយ។ នៅពេលដែលមនុស្សត្រូវបានបោសសម្អាត ឬបណ្ដេញចេញពីពួកជំនុំ ការណ៍នេះស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ លុះត្រាតែមានការសម្រេចចិត្តរួមរវាងពួកជំនុំ និងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទាំងអស់ប៉ុណ្ណោះ ហើយនៅពេលដែលការបោសសម្អាត ឬការបណ្ដេញចេញនោះ ស្របទាំងស្រុងតាមការរៀបចំកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ និងគោលការណ៍សេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ តើការដែលអ្នកដឹកនាំក្លែងក្លាយ ឬពួកទទឹងនឹងព្រះគ្រីស្ទ បណ្តេញអ្នកចេញពីពួកជំនុំ អាចបញ្ជាក់ថាអ្នកនឹងមិនទទួលបានសេចក្តីសង្គ្រោះដោយរបៀបណា? នេះគឺជាការធ្វើទុក្ខបុកម្នេញរបស់សាតាំង និងពួកទទឹងនឹងព្រះគ្រីស្ទ ហើយមិនមានន័យថា អ្នកនឹងមិនត្រូវបានសង្គ្រោះដោយព្រះជាម្ចាស់នោះទេ។ ការដែលថាតើអ្នកអាចត្រូវបានសង្គ្រោះឬអត់ គឺអាស្រ័យលើព្រះជាម្ចាស់។ គ្មានមនុស្សណាម្នាក់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីសម្រេចថា តើអ្នកអាចត្រូវបានសង្គ្រោះដោយព្រះជាម្ចាស់ឬអត់នោះទេ។ អ្នកត្រូវតែច្បាស់លាស់អំពីរឿងនេះ។ ហើយការចាត់ទុកការបណ្ដេញចេញរបស់អ្នកដោយអ្នកដឹកនាំក្លែងក្លាយ ឬពួកទទឹងនឹងព្រះគ្រីស្ទ ថាជាការបណ្ដេញចេញដោយព្រះជាម្ចាស់ តើនេះមិនមែនជាការយល់ខុសចំពោះព្រះជាម្ចាស់ទេឬ? ពិតមែនហើយ។ ហើយនេះមិនត្រឹមតែជាការយល់ខុសចំពោះព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបះបោរប្រឆាំងនឹងព្រះជាម្ចាស់ផងដែរ។ វាក៏ជាការប្រមាថចំពោះព្រះជាម្ចាស់មួយបែបដែរ។ ហើយតើការយល់ខុសចំពោះព្រះជាម្ចាស់តាមរបៀបនេះ មិនមែនជាភាពល្ងង់ខ្លៅ និងល្ងីល្ងើទេឬ? នៅពេលដែលអ្នកដឹកនាំក្លែងក្លាយ ឬពួកទទឹងនឹងព្រះគ្រីស្ទបណ្ដេញអ្នកចេញ ហេតុអ្វីបានជាអ្នកមិនស្វែងរកសេចក្ដីពិត? ហេតុអ្វីបានជាអ្នកមិនស្វែងរកនរណាម្នាក់ដែលយល់ពីសេចក្ដីពិត ដើម្បីទទួលបានការញែកដឹងខ្លះៗ? ហើយហេតុអ្វីបានជាអ្នកមិនរាយការណ៍រឿងនេះទៅថ្នាក់លើ? នេះបញ្ជាក់ថា អ្នកមិនជឿថាសេចក្តីពិតគ្រងរាជ្យខ្ពស់បំផុតនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ វាបង្ហាញថា អ្នកគ្មានសេចក្ដីជំនឿពិតលើព្រះជាម្ចាស់ ហើយថាអ្នកមិនមែនជាអ្នកដែលជឿលើព្រះជាម្ចាស់ពិតប្រាកដឡើយ។ ប្រសិនបើអ្នកទុកចិត្តលើសព្វានុភាពរបស់ព្រះជាម្ចាស់ ហេតុអ្វីបានជាអ្នកខ្លាចការសងសឹករបស់អ្នកដឹកនាំក្លែងក្លាយ ឬពួកទទឹងនឹងព្រះគ្រីស្ទ? តើពួកគេអាចកំណត់វាសនារបស់អ្នកបានឬ? ប្រសិនបើអ្នកមានសមត្ថភាពក្នុងការញែកដឹង ហើយដឹងថាទង្វើរបស់ពួកគេផ្ទុយនឹងសេចក្ដីពិត ហេតុអ្វីមិនប្រកបជាមួយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែលយល់ពីសេចក្ដីពិត? អ្នកមានមាត់ ហេតុអ្វីបានជាអ្នកមិនហ៊ាននិយាយចេញមក? ហេតុអ្វីបានជាអ្នកខ្លាចអ្នកដឹកនាំក្លែងក្លាយ ឬពួកទទឹងនឹងព្រះគ្រីស្ទម្ល៉េះ? នេះបញ្ជាក់ថា អ្នកគឺជាមនុស្សកំសាក ជាមនុស្សមិនបានការ និងជាកញ្ជះរបស់សាតាំង។ ប្រសិនបើនៅពេលដែលអ្នកដឹកនាំក្លែងក្លាយ ឬអាទទឹងនឹងព្រះគ្រីស្ទគំរាមកំហែង អ្នកមិនហ៊ានរាយការណ៍ពីពួកគេទៅថ្នាក់លើទេ នេះបង្ហាញថាអ្នកត្រូវបានសាតាំងចងរួចទៅហើយ ហើយថាអ្នកមានចិត្តគំនិតតែមួយជាមួយពួកគេ។ តើនេះមិនមែនជាការដើរតាមសាតាំងទេឬអី? តើមនុស្សបែបនេះអាចក្លាយជារាស្ដ្ររើសតាំងម្នាក់របស់ព្រះជាម្ចាស់បានដោយរបៀបណា? ពួកគេគឺជាមនុស្សថោកទាបសុទ្ធសាធ។ អស់អ្នកណាដែលមានចិត្តគំនិតតែមួយជាមួយពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទ មិនអាចក្លាយជាមនុស្សល្អបានឡើយ ពួកគេគឺជាអ្នកប្រព្រឹត្តអាក្រក់។ មនុស្សបែបនេះកើតមកដើម្បីធ្វើជាកូនចៅរបស់អារក្ស ពួកគេគឺជាអ្នកបម្រើសាតាំង ហើយពួកគេមិនអាចទទួលការប្រោសលោះបានឡើយ។ អស់អ្នកណាដែលមិនហ៊ានលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ នៅពេលដែលពួកគេឃើញមនុស្សទាំងនោះកំពុងប្រព្រឹត្តអាក្រក់ អស់អ្នកដែលខ្លាចធ្វើឱ្យទាស់ចិត្តពួកទទឹងនឹងព្រះគ្រីស្ទ អស់អ្នកដែលថែមទាំងការពារ និងស្ដាប់បង្គាប់ពួកគេទៀតនោះ តើពួកគេមិនមែនជាមនុស្សល្ងង់ខ្លៅ និងមិនដឹងអីទេឬអី? ប្រសិនបើអ្នកដឹងច្បាស់ពីគោលការណ៍សេចក្ដីពិតហើយ ប៉ុន្តែនៅតែបំពានគោលការណ៍ទាំងនោះ ហើយថែមទាំងចងសម្ព័ន្ធភាព និងបង្កើតបក្ខពួកជាមួយមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទទៀត តើអ្នកមិនមែនកំពុងធ្វើជាអ្នកសមគំនិត និងជាកូនចៅរបស់សាតាំងទេឬអី? ដូច្នេះ តើវាមិនស័ក្តិសមសម្រាប់អ្នកទេឬអី នៅពេលដែលទីបំផុតអ្នកត្រូវបានចាត់ទុកថាជាមនុស្សអាក្រក់ និងជាអ្នកសមគំនិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទនោះ? ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែជំនួសឱ្យការដើរតាមព្រះជាម្ចាស់ អ្នកបែរជាដើរតាមពួកទទឹងនឹងព្រះគ្រីស្ទ ដោយធ្វើជាកូនចៅ ឬអ្នកសមគំនិតរបស់ពួកគេម្នាក់ទៅវិញ នោះតើអ្នកមិនមែនកំពុងជីករណ្ដៅកប់ខ្លួនឯង និងស្វែងរកសេចក្ដីស្លាប់ខ្លួនឯងទេឬអី? ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែជំនួសឱ្យការចុះចូលនឹងព្រះជាម្ចាស់ អ្នកបែរជាចុះញ៉ម និងជ្រកកោនជាមួយសត្រូវរបស់ព្រះជាម្ចាស់ គឺពួកទទឹងនឹងព្រះគ្រីស្ទ ហើយលទ្ធផលគឺ អ្នកត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះប្រើឧបាយកល និងធ្វើបាប នោះអ្នកបាននាំរឿងនេះដាក់ខ្លួនឯងហើយ។ តើអ្នកមិនសមមុខទេឬអី? ប្រសិនបើអ្នកចាត់ទុកពួកទទឹងនឹងព្រះគ្រីស្ទជាចៅហ្វាយរបស់អ្នក ជាអ្នកដឹកនាំរបស់អ្នក ជាបង្អែករបស់អ្នក នោះអ្នកកំពុងជ្រកកោនជាមួយសាតាំង អ្នកកំពុងដើរតាមសាតាំង ដែលមានន័យថា អ្នកបានវង្វេង ហើយដើរខុសផ្លូវ និងឈានជើងចូលទៅក្នុងផ្លូវដែលគ្មានថ្ងៃត្រឡប់វិញហើយ។ តើអ្នកគួរមានអាកប្បកិរិយាបែបណាចំពោះពួកទទឹងនឹងព្រះគ្រីស្ទ? អ្នកគួរតែលាតត្រដាងពួកគេ និងធ្វើការតយុទ្ធជាមួយពួកគេ។ ប្រសិនបើមានតែអ្នកម្នាក់ ឬពីរនាក់ ហើយអ្នកខ្សោយពេកមិនអាចប្រឈមមុខនឹងពួកទទឹងនឹងព្រះគ្រីស្ទតែម្នាក់ឯងបាន អ្នកគួរតែរួបរួមគ្នាជាមួយមនុស្សមួយចំនួនដែលយល់ពីសេចក្ដីពិត ដើម្បីរាយការណ៍ និងលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ ហើយគួរតែបន្តធ្វើបែបនេះ រហូតទាល់តែពួកគេត្រូវបានបោសសម្អាតចេញ។ ខ្ញុំបានឮថា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នៅតំបន់ឃុំគ្រងមួយចំនួនក្នុងប្រទេសចិនដីគោក បានរួបរួមគ្នាដើម្បីដកពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទចេញពីតំណែង។ ពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួន ថែមទាំងជាប្រធានក្រុមសម្រេចចិត្តទៀតផង ប៉ុន្តែពួកគេនៅតែត្រូវបានរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដកចេញដដែល។ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មិនចាំបាច់រង់ចាំការយល់ព្រមពីខាងលើឡើយ។ ដោយផ្អែកលើគោលការណ៍សេចក្ដីពិត ពួកគេអាចសម្គាល់ដឹងពីពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ ដែលមិនបានធ្វើកិច្ចការជាក់ស្ដែង ហើយតែងតែធ្វើបាបបងប្អូនប្រុសស្រី ដែលកំពុងប្រព្រឹត្តយ៉ាងព្រហើន និងរំខានដល់កិច្ចការនៅដំណាក់របស់ព្រះជាម្ចាស់ ហើយបានចាត់ការពួកគេជាបន្ទាន់។ អ្នកខ្លះត្រូវបានរុញចេញពីក្រុមសម្រេចចិត្ត អ្នកខ្លះត្រូវបានបោសសម្អាតចេញពីពួកជំនុំ ដែលនេះជារឿងដ៏អស្ចារ្យណាស់! នេះបង្ហាញថា រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់បានឈានជើងចូលទៅក្នុងគន្លងដ៏ត្រឹមត្រូវនៃជំនឿលើព្រះជាម្ចាស់រួចទៅហើយ។ រាស្ដ្ររើសតាំងមួយចំនួនរបស់ព្រះជាម្ចាស់ យល់ពីសេចក្ដីពិតរួចហើយ ហើយឥឡូវនេះមានកម្ពស់បន្តិចបន្តួច ពួកគេលែងត្រូវបានសាតាំងគ្រប់គ្រង និងបោកបញ្ឆោតទៀតហើយ ពួកគេហ៊ានក្រោកឈរឡើង និងប្រយុទ្ធជាមួយកម្លាំងអាក្រក់របស់សាតាំង។ នេះក៏បង្ហាញផងដែរថា កម្លាំងរបស់ពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងពួកជំនុំ លែងមានប្រៀបទៀតហើយ។ ដូច្នេះ ពួកគេលែងហ៊ានប្រព្រឹត្តយ៉ាងគឃ្លើននៅក្នុងពាក្យសម្ដី និងទង្វើរបស់ពួកគេទៀតហើយ។ ពេលដែលពួកគេបញ្ចេញកលល្បិចរបស់ពួកគេភ្លាម នឹងមាននរណាម្នាក់នៅទីនោះដើម្បីតាមដានពួកគេ ញែកដឹងពីពួកគេ និងបដិសេធពួកគេមិនខាន។ នោះមានន័យថា នៅក្នុងដួងចិត្តរបស់អស់អ្នកដែលយល់ពីសេចក្ដីពិតយ៉ាងពិតប្រាកដ ឋានៈ កេរ្តិ៍ឈ្មោះ និងអំណាចរបស់មនុស្ស មិនមានឋានៈគ្របដណ្ដប់ឡើយ។ មនុស្សបែបនេះមិនឱ្យតម្លៃលើរឿងទាំងនោះទេ។ នៅពេលដែលនរណាម្នាក់អាចស្វែងរកសេចក្ដីពិត និងប្រកបគ្នាអំពីសេចក្ដីពិតយ៉ាងសកម្មជាមុន ហើយនៅពេលដែលពួកគេចាប់ផ្ដើមវាយតម្លៃឡើងវិញ និងឆ្លុះបញ្ចាំងពីផ្លូវដែលមនុស្សដែលជឿលើព្រះជាម្ចាស់គួរដើរ និងរបៀបដែលពួកគេគួរប្រព្រឹត្តចំពោះពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ហើយពួកគេចាប់ផ្ដើមរិះគិតថាតើនរណាដែលមនុស្សគួរដើរតាម តើឥរិយាបថណាខ្លះដែលជាការដើរតាមមនុស្ស ហើយឥរិយាបថណាខ្លះដែលជាការដើរតាមព្រះជាម្ចាស់ ហើយបន្ទាប់មក បន្ទាប់ពីបានស្វែងរកសេចក្ដីពិតទាំងនេះ និងបានឆ្លងកាត់បទពិសោធជាមួយសេចក្ដីពិតទាំងនេះអស់រយៈពេលជាច្រើនឆ្នាំ នៅពេលដែលពួកគេបានយល់ពីសេចក្ដីពិតមួយចំនួន និងមានការញែកដឹងដោយមិនដឹងខ្លួន នោះពួកគេនឹងទទួលបានកម្ពស់បន្តិចបន្តួចហើយ។ ការដែលអាចស្វែងរកសេចក្ដីពិតនៅក្នុងគ្រប់កិច្ចការទាំងអស់ គឺមានន័យថាបានចូលទៅក្នុងគន្លងដ៏ត្រឹមត្រូវនៃជំនឿលើព្រះជាម្ចាស់ហើយ។

វាជារឿងល្អ ជាហេតុការណ៍ដ៏ល្អមួយសម្រាប់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ដែលអាចញែកដឹង និងបដិសេធពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទបាន។ ពួកអ្នកដឹកនាំមួយចំនួនមិនអាចធ្វើកិច្ចការជាក់ស្ដែងបានឡើយ អ្វីដែលពួកគេធ្វើគឺបង្កការបង្អាក់ និងការរំខាន ដែលធ្វើឱ្យជីវិតពួកជំនុំគ្មានភាពស្ងប់សុខឡើយ។ បងប្អូនប្រុសស្រីទាំងអស់យល់ថាពួកគេមិនគួរឱ្យចង់រាប់អានឡើយ ហើយនៅទីបំផុត ពួកគេក៏បដិសេធអ្នកដឹកនាំទាំងនោះ។ តើការដែលពួកគេធ្វើបែបនេះត្រឹមត្រូវដែរឬទេ? (ត្រឹមត្រូវ។) មានអ្នកផ្សេងទៀតដែលត្រូវបានជ្រើសរើសជាអ្នកដឹកនាំ ហើយដំបូងឡើយ បងប្អូនប្រុសស្រីនិយាយថា «នោះគឺជាអ្នកដែលយើងបានជ្រើសរើស ដូច្នេះយើងត្រូវសហការជាមួយកិច្ចការរបស់ពួកគេ»។ មួយរយៈក្រោយមក ពួកគេបែរជាក្លាយជាជម្រើសដ៏ខុសឆ្គងទៅវិញ៖ ពួកគេមានភាពក្លៀវក្លានៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ប៉ុន្តែពួកគេគ្មានការយល់ដឹងខាងវិញ្ញាណឡើយ។ ពួកគេងាយនឹងមានភាពវៀចវេរ ហើយក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិត ពួកគេមិនពិភាក្សារឿងរ៉ាវនានាជាមួយអ្នកដទៃទេ ហើយពួកគេមិនធ្វើអ្វីស្របតាមគោលការណ៍ឡើយ គឺគ្រាន់តែប្រព្រឹត្តផ្ដេសផ្ដាសប៉ុណ្ណោះ។ នេះនាំឱ្យមានចន្លោះប្រហោងផ្នែកសុវត្ថិភាព បងប្អូនប្រុសស្រីក្នុងពួកជំនុំតែងតែត្រូវគេចាប់ខ្លួន ហើយកិច្ចការរបស់ពួកជំនុំរងការខាតបង់យ៉ាងធ្ងន់ធ្ងរ។ អ្នកដឹកនាំនោះមិនត្រឹមតែមិនឆ្លុះបញ្ចាំងពីខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងដោះសារឱ្យខ្លួនឯង ប្រកែកការពារខ្លួន និងរុញទំនួលខុសត្រូវទៀតផង។ នៅទីបំផុត ក្រុមនោះក៏ដកគាត់ចេញពីតំណែង។ តើអ្នកគិតថាពួកគេចាត់ការស្ថានភាពនោះតាមរបៀបដ៏ត្រឹមត្រូវដែរឬទេ? (ត្រឹមត្រូវ។) ត្រឹមត្រូវហើយ! ហើយភ្លាមៗបន្ទាប់ពីចាត់ការបុគ្គលនោះរួច ពួកគេក៏បោះឆ្នោតជ្រើសរើសអ្នកផ្សេង ហើយគ្រប់គ្នាមើលឃើញយ៉ាងច្បាស់បន្ទាប់ពីមួយរយៈក្រោយមកថា បុគ្គលនេះល្អជាងអ្នកដឹកនាំក្លែងក្លាយនោះឆ្ងាយណាស់ ដែលនេះបញ្ជាក់ថា ក្រុមនោះមានការញែកដឹង និងមានការរីកចម្រើន។ នេះគឺជាដំណើរការដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់រីកចម្រើននៅក្នុងជីវិត។ វាជារឿងធម្មតាណាស់។ តើអ្នកគិតថា នៅពេលដែលមនុស្សស្ដាប់ការបង្រៀនអស់រយៈពេលជាច្រើនឆ្នាំ ពួកគេទាំងអស់គ្នានឹងមានការញែកដឹង ហើយធ្វើការជ្រើសរើសអ្នកដឹកនាំ និងអ្នកធ្វើការគ្រប់រូបបានយ៉ាងត្រឹមត្រូវ គឺថាមិនថាពួកគេជ្រើសរើសនរណាទេ គឺអ្នកនោះនឹងកាន់តំណែងនោះមែនទេ? តើវាដំណើរការបែបនោះមែនទេ? (ទេ។) នៅពេលដែលមនុស្សមិនយល់ពីគោលការណ៍សេចក្ដីពិត ការផ្ដោតសំខាន់របស់ពួកគេក្នុងការជ្រើសរើសអ្នកដឹកនាំ គឺតែងតែជ្រើសរើសអ្នកដែលមានគំនិតរហ័សរហួន អ្នកដែលពូកែនិយាយ អ្នកដែលមានអំណោយទាន។ ទាល់តែបុគ្គលនោះត្រូវបានបង្ហាញថាជាអ្នកដឹកនាំក្លែងក្លាយ ឬជាអាទទឹងនឹងព្រះគ្រីស្ទ បន្ទាប់ពីកាន់តំណែងបានមួយរយៈ ទើបមនុស្សចាប់ផ្ដើមមានការញែកដឹង បន្ទាប់ពីនោះ ពួកគេនឹងមិនជ្រើសរើសបុគ្គលបែបនោះទៀតឡើយ។ ចុះតើត្រូវជ្រើសរើសនរណាឱ្យប្រាកដ នៅពេលជ្រើសរើសអ្នកដឹកនាំ និងអ្នកធ្វើការនោះ? គ្មានបទប្បញ្ញត្តិដែលបានកំណត់ទុកឡើយ។ វាអាស្រ័យបំផុតទៅលើថាតើបុគ្គលនោះជាមនុស្សដែលស័ក្តិសមឬអត់ ហើយថាតើពួកគេដេញតាមសេចក្ដីពិតឬអត់។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើបុគ្គលណាម្នាក់ជាមនុស្សអាក្រក់ ឬជាអាទទឹងនឹងព្រះគ្រីស្ទ អ្នកមិនត្រូវជ្រើសរើសគេឡើយ មិនថាគេជាមនុស្សប្រភេទណាក៏ដោយ។ ប្រសិនបើអ្នកជ្រើសរើសគេ នោះអ្នកនឹងកំពុងជីករណ្ដៅកប់ខ្លួនឯងមិនខាន។ តើវាមិនអញ្ចឹងទេឬអី? (មែនហើយ។)

ត្រឡប់មកប្រធានបទដែលយើងទើបនឹងនិយាយអម្បាញ់មិញវិញ អំពីការដែលពួកទទឹងនឹងព្រះគ្រីស្ទវាយប្រហារ និងផាត់ចេញអស់អ្នកដែលដេញតាមសេចក្ដីពិត៖ ជាមូលដ្ឋាន យើងបាននិយាយអ្វីដែលត្រូវនិយាយអំពីរឿងនោះរួចហើយ មែនទេ? តើពួកទទឹងនឹងព្រះគ្រីស្ទផាត់ចេញ និងវាយប្រហារអស់អ្នកដែលដេញតាមសេចក្ដីពិតដោយរបៀបណា? ពួកគេតែងតែប្រើវិធីសាស្ត្រដែលអ្នកដទៃមើលទៅឃើញថាសមហេតុសមផល និងត្រឹមត្រូវ សូម្បីតែប្រើការជជែកវែកញែកអំពីសេចក្ដីពិត ដើម្បីបង្កើនអានុភាព ក្នុងគោលបំណងវាយប្រហារ ថ្កោលទោស និងបំភាន់អ្នកដទៃ។ ជាឧទាហរណ៍ អាទទឹងនឹងព្រះគ្រីស្ទគិតថា ប្រសិនបើដៃគូរបស់គេគឺជាអ្នកដែលដេញតាមសេចក្ដីពិត នោះអ្នកទាំងនោះអាចគំរាមកំហែងដល់ឋានៈរបស់ខ្លួន ដូច្នេះហើយ អាទទឹងនឹងព្រះគ្រីស្ទនឹងថ្លែងសេចក្តីអធិប្បាយបែបខ្ពង់ខ្ពស់ និងពិភាក្សាអំពីទ្រឹស្ដីខាងវិញ្ញាណ ដើម្បីបំភាន់មនុស្ស និងធ្វើឱ្យមនុស្សវាយតម្លៃគេខ្ពស់។ តាមរបៀបនោះ គេអាចបន្ទាបបន្ថោក និងគាបសង្កត់ដៃគូ និងអ្នករួមការងាររបស់គេ ហើយធ្វើឱ្យមនុស្សមានអារម្មណ៍ថា ទោះបីជាដៃគូរបស់អ្នកដឹកនាំរបស់ពួកគេគឺជាអ្នកដែលដេញតាមសេចក្ដីពិតក៏ដោយ ក៏ពួកគេមិនស្មើនឹងអ្នកដឹកនាំរបស់ពួកគេដែរ ទាំងផ្នែកគុណសម្បត្តិ និងសមត្ថភាព។ មនុស្សមួយចំនួនថែមទាំងនិយាយថា «សេចក្តីអធិប្បាយរបស់អ្នកដឹកនាំយើងគឺខ្ពង់ខ្ពស់ ហើយគ្មាននរណាម្នាក់អាចប្រៀបផ្ទឹមបានឡើយ»។ សម្រាប់អាទទឹងនឹងព្រះគ្រីស្ទ ការបានឮមតិយោបល់បែបនេះ គឺជារឿងដែលគួរឱ្យពេញចិត្តខ្លាំងណាស់។ គេនឹកគិតក្នុងចិត្តថា «អ្នកគឺជាដៃគូរបស់ខ្ញុំ តើអ្នកមិនមានតថភាពនៃសេចក្ដីពិតខ្លះទេឬអី? ហេតុអ្វីបានជាអ្នកមិនអាចនិយាយដោយវោហារស័ព្ទ និងភាពខ្ពង់ខ្ពស់ដូចខ្ញុំបាន? ឥឡូវនេះ អ្នកត្រូវអាម៉ាស់មុខយ៉ាងខ្លាំងហើយ។ អ្នកខ្វះសមត្ថភាព ប៉ុន្តែអ្នកហ៊ានប្រកួតប្រជែងជាមួយខ្ញុំ!» នោះហើយជាអ្វីដែលអាទទឹងនឹងព្រះគ្រីស្ទកំពុងគិត។ តើគោលដៅរបស់អាទទឹងនឹងព្រះគ្រីស្ទគឺជាអ្វីទៅ? គេកំពុងព្យាយាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបានដើម្បីគាបសង្កត់ បន្ទាបបន្ថោក និងលើកតម្កើងខ្លួនឯងឱ្យខ្ពស់ជាងអ្នកដទៃ។ នេះជារបៀបដែលអាទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះគ្រប់គ្នាដែលដេញតាមសេចក្ដីពិត ឬសហការជាមួយពួកគេ។ មិនថាអាទទឹងនឹងព្រះគ្រីស្ទធ្វើអ្វីក៏ដោយ គឺសុទ្ធតែផ្ដោតលើអំណាច និងឋានៈផ្ទាល់ខ្លួនរបស់គេ ហើយមានបំណងចង់ទទួលបានការគោរព និងការកោតសរសើរពីអ្នកដទៃ។ គេមិនអនុញ្ញាតឱ្យនរណាម្នាក់ពូកែលើសគេឡើយ អ្នកណាដែលពូកែជាងគេច្បាស់ជាត្រូវគេបន្ទាបបន្ថោក ផាត់ចេញ និងគាបសង្កត់មិនខាន។ ពួកទទឹងនឹងព្រះគ្រីស្ទមានហេតុផលជំរុញ និងគោលដៅនៅពីក្រោយរាល់មធ្យោបាយទាំងអស់ដែលពួកគេប្រើប្រាស់ប្រឆាំងនឹងអស់អ្នកដែលដេញតាមសេចក្ដីពិត។ ជំនួសឱ្យការព្យាយាមការពារកិច្ចការរបស់ដំណាក់របស់ព្រះជាម្ចាស់ គោលបំណងរបស់ពួកគេគឺដើម្បីការពារអំណាច និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេ ក៏ដូចជាតំណែង និងមុខមាត់របស់ពួកគេនៅក្នុងដួងចិត្តរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ វិធីសាស្ត្រ និងឥរិយាបថរបស់ពួកគេ គឺជាការបង្អាក់ និងការរំខានដល់កិច្ចការរបស់ដំណាក់របស់ព្រះជាម្ចាស់ ហើយពួកគេក៏មានឥទ្ធិពលបំផ្លិចបំផ្លាញដល់ជីវិតពួកជំនុំផងដែរ។ តើនេះមិនមែនជាការបង្ហាញចេញជាទូទៅបំផុតនៃអំពើអាក្រក់របស់អាទទឹងនឹងព្រះគ្រីស្ទទេឬអី? ក្រៅពីអំពើអាក្រក់ទាំងនេះ ពួកទទឹងនឹងព្រះគ្រីស្ទធ្វើរឿងដែលគួរឱ្យស្អប់ខ្ពើមជាងនេះទៅទៀត នោះគឺពួកគេតែងតែព្យាយាមរកវិធីបង្កើនអានុភាពលើអស់អ្នកដែលដេញតាមសេចក្ដីពិត។ ជាឧទាហរណ៍ ប្រសិនបើមនុស្សមួយចំនួនបានប្រព្រឹត្តអំពើសហាយស្មន់ ឬប្រព្រឹត្តអំពើរំលងផ្សេងទៀត ពួកទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់ ចំណុចទាំងនេះជាអានុភាពដើម្បីវាយប្រហារពួកគេ ស្វែងរកឱកាសដើម្បីប្រមាថ លាតត្រដាង និងមួលបង្កាច់ពួកគេ លាបពណ៌ពួកគេដើម្បីបំបាក់ទឹកចិត្តពួកគេក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីឱ្យពួកគេមានអារម្មណ៍អវិជ្ជមាន។ ពួកទទឹងនឹងព្រះគ្រីស្ទក៏ធ្វើឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់រើសអើងពួកគេ គេចចេញពីពួកគេ និងបដិសេធពួកគេផងដែរ ដើម្បីឱ្យអស់អ្នកដែលដេញតាមសេចក្ដីពិតត្រូវឯកោ។ នៅទីបំផុត នៅពេលដែលអស់អ្នកដែលដេញតាមសេចក្ដីពិតមានអារម្មណ៍អវិជ្ជមាន និងទន់ខ្សោយ លែងសកម្មក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងមិនចង់ចូលរួមការជួបជុំ នោះគោលដៅរបស់ពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានសម្រេចហើយ។ ដោយសារតែអស់អ្នកដែលដេញតាមសេចក្ដីពិតលែងបង្កការគំរាមកំហែងដល់ឋានៈ និងអំណាចរបស់ពួកគេទៀតហើយ ហើយគ្មាននរណាម្នាក់ហ៊ានរាយការណ៍ ឬលាតត្រដាងពួកគេទៀតទេ នោះអាទទឹងនឹងព្រះគ្រីស្ទអាចមានអារម្មណ៍ស្ងប់ចិត្តបានហើយ។ អស់អ្នកដែលអាទទឹងនឹងព្រះគ្រីស្ទស្អប់បំផុតនៅក្នុងពួកជំនុំ គឺជាអ្នកដែលដេញតាមសេចក្ដីពិត ជាពិសេសអស់អ្នកដែលមានស្មារតីយុត្តិធម៌ ដែលហ៊ានលាតត្រដាង និងរាយការណ៍ពីអ្នកដឹកនាំក្លែងក្លាយ និងអាទទឹងនឹងព្រះគ្រីស្ទ។ អាទទឹងនឹងព្រះគ្រីស្ទចាត់ទុកមនុស្សបែបនេះថាជាបន្លាក្នុងភ្នែក និងជាឆ្អឹងទទឹងករបស់គេ។ ប្រសិនបើគេចៃដន្យឃើញនរណាម្នាក់ដែលដេញតាមសេចក្ដីពិត ហើយស្ម័គ្រចិត្តបំពេញភារកិច្ចរបស់ខ្លួន នោះការគុំកួន និងការខឹងសម្បាក៏កើតឡើងនៅក្នុងចិត្តរបស់គេ ដោយគ្មានសេចក្ដីស្រឡាញ់សូម្បីតែបន្តិច។ អាទទឹងនឹងព្រះគ្រីស្ទនឹងមិនត្រឹមតែមិនជួយ ឬមិនគាំទ្រអ្នកដែលដេញតាមសេចក្ដីពិត ដោយមិនខ្វល់ពីការលំបាករបស់ពួកគេ ឬថាតើពួកគេទន់ខ្សោយ និងអវិជ្ជមានកម្រិតណានោះទេ ហើយគេក៏នឹងមិនគ្រាន់តែធ្វើព្រងើយកន្តើយនោះដែរ។ ផ្ទុយទៅវិញ គេនឹងលួចសប្បាយចិត្តអំពីរឿងនោះ។ ហើយប្រសិនបើនរណាម្នាក់បានចោទប្រកាន់គេ ឬលាតត្រដាងគេ គេនឹងឆ្លៀតឱកាសជាន់ពន្លិចបុគ្គលនោះនៅពេលដែលគេកំពុងធ្លាក់ចុះ ដោយចោទប្រកាន់គេពីកំហុសគ្រប់ប្រភេទ ដើម្បីបង្រៀនមេរៀនដល់គេ ដើម្បីថ្កោលទោសគេ ដើម្បីកុំឱ្យគេមានផ្លូវដើរទៅមុខទៀត ហើយនៅទីបំផុត ដើម្បីធ្វើឱ្យគេមានភាពអវិជ្ជមានយ៉ាងខ្លាំង រហូតដល់គេមិនអាចបំពេញភារកិច្ចរបស់ខ្លួនបាន។ ពេលនោះ អាទទឹងនឹងព្រះគ្រីស្ទមានអំនួត ហើយចាប់ផ្ដើមត្រេកអរចំពោះសំណាងអាក្រក់របស់បុគ្គលនោះ។ រឿងបែបនេះហើយដែលពួកទទឹងនឹងព្រះគ្រីស្ទពូកែបំផុត ការផាត់ចេញ ការវាយប្រហារ និងការថ្កោលទោសអស់អ្នកដែលដេញតាមសេចក្ដីពិត គឺជាជំនាញដ៏អស្ចារ្យបំផុតរបស់ពួកគេ។ តើពួកទទឹងនឹងព្រះគ្រីស្ទគិតអ្វី ដែលធ្វើឱ្យពួកគេអាចប្រព្រឹត្តអំពើអាក្រក់បែបនេះបាន? «ប្រសិនបើអស់អ្នកដែលដេញតាមសេចក្ដីពិត ជារឿយៗស្ដាប់សេចក្តីអធិប្បាយថ្ងៃណាមួយពួកគេអាចនឹងមើលធ្លុះទង្វើរបស់ខ្ញុំ ហើយពេលនោះ ពួកគេច្បាស់ជាលាតត្រដាងខ្ញុំ និងជំនួសតំណែងខ្ញុំមិនខាន។ ខណៈពេលដែលពួកគេបំពេញភារកិច្ចរបស់ខ្លួន ឋានៈ កិត្យានុភាព និងកេរ្តិ៍ឈ្មោះរបស់ខ្ញុំកំពុងរងការគំរាមកំហែង។ យកល្អគួរតែវាយប្រហារមុន ស្វែងរកឱកាសប្រើប្រាស់អានុភាពដើម្បីរំខាន និងថ្កោលទោសពួកគេ ហើយធ្វើឱ្យពួកគេអវិជ្ជមាន ដើម្បីឱ្យពួកគេបាត់បង់បំណងប្រាថ្នាក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ ខ្ញុំក៏នឹងញុះញង់ឱ្យមានជម្លោះរវាងពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ ជាមួយនឹងអស់អ្នកដែលដេញតាមសេចក្ដីពិតផងដែរ ដើម្បីឱ្យពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការស្អប់ខ្ពើមពួកគេ ឃ្លាតឆ្ងាយពីពួកគេ ហើយលែងឱ្យតម្លៃ ឬដំឡើងតំណែងពួកគេទៀត។ តាមរបៀបនោះ ពួកគេនឹងលែងមានបំណងប្រាថ្នាក្នុងការដេញតាមសេចក្ដីពិត ឬបំពេញភារកិច្ចរបស់ខ្លួនទៀតហើយ។ វាជារឿងល្អបំផុត ប្រសិនបើអស់អ្នកដែលដេញតាមសេចក្ដីពិតនៅតែអវិជ្ជមាន»។ នេះគឺជាគោលដៅដែលពួកទទឹងនឹងព្រះគ្រីស្ទចង់សម្រេចឱ្យបាន។ នៅពេលដែលអាទទឹងនឹងព្រះគ្រីស្ទ ឬមនុស្សអាក្រក់ដាក់អន្ទាក់អ្នក ថ្កោលទោសអ្នក និងធ្វើឱ្យអ្នកអាម៉ាស់មុខដោយកលល្បិចរបស់ពួកគេ តើអ្នកអាចសម្គាល់ពីអ្វីដែលកំពុងកើតឡើងបានដែរឬទេ? តើអ្នកអាចមើលធ្លុះកលល្បិចរបស់សាតាំងបានដែរឬទេ? អ្នកត្រូវតែរៀនសម្គាល់៖ «អ្វីដែលគេបាននិយាយស្ដាប់ទៅហាក់ដូចជាត្រឹមត្រូវណាស់ ប៉ុន្តែហេតុអ្វីបានជាខ្ញុំបែរជាមានអារម្មណ៍អវិជ្ជមានទៅវិញ? ហេតុអ្វីបានជាខ្ញុំលែងចង់បំពេញភារកិច្ចរបស់ខ្ញុំទៀត? ហេតុអ្វីបានជាខ្ញុំមានការសង្ស័យចំពោះព្រះជាម្ចាស់? តើពាក្យសម្ដីរបស់គេមានបញ្ហាអ្វីឬ? ហេតុអ្វីបានជាវាមានឥទ្ធិពលអវិជ្ជមាន? ហេតុអ្វីបានជាខ្ញុំបែរជាមានការយល់ច្រឡំ និងមានសញ្ញាណអំពីព្រះជាម្ចាស់ទៅវិញ ហើយលែងចង់ចុះចូលទៀត? ហេតុអ្វីបានជាខ្ញុំលែងមានភាពក្លៀវក្លា និងការប្ដេជ្ញាចិត្តដូចមុន ក្នុងការលះបង់ខ្លួនឯងដើម្បីព្រះជាម្ចាស់ទៀត? ហើយស្រាប់តែខ្ញុំមានការសង្ស័យខ្លះៗ អំពីកិច្ចការរបស់ព្រះជាម្ចាស់ ស្រាប់តែភ្លាមៗ ខ្ញុំមានអារម្មណ៍ថាចក្ខុវិស័យរបស់ខ្ញុំមិនច្បាស់លាស់សោះ។ ខ្ញុំមិនដឹងថាការបំពេញភារកិច្ចរបស់ខ្ញុំបែបនេះគឺដើម្បីអ្វីឡើយ ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំគ្មានអ្វីជាដុំកំភួនសោះបន្ទាប់ពីរយៈពេលជាច្រើនឆ្នាំដែលខ្ញុំបានជឿលើព្រះជាម្ចាស់ និងការលំបាកដែលខ្ញុំបានឆ្លងកាត់។ ឥឡូវនេះ មានភាពងងឹតខ្លះនៅក្នុងចិត្តរបស់ខ្ញុំ»។ នោះគឺជារឿងខុសប្រក្រតីបន្តិចហើយ។ ហេតុអ្វីបានជាការស្ដាប់ពាក្យសម្ដីដែលមើលពីសំបកក្រៅទៅហាក់ដូចជាត្រឹមត្រូវបែរជានាំឱ្យមានផលវិបាកបែបនេះទៅវិញ? តើអ្នកមិនមានអារម្មណ៍ថាពាក្យសម្ដីទាំងនោះមានអ្វីខុសឆ្គងទេឬអី? ចុះតើពាក្យសម្ដីទាំងនោះជាពាក្យសម្ដីប្រភេទណាទៅ ដែលធ្វើឱ្យអ្នកមានប្រតិកម្មបែបនេះនៅពេលដែលអ្នកឮវា? តើពាក្យសម្ដីប្រភេទណាដែលធ្វើឱ្យអ្នកលែងទុកចិត្តព្រះជាម្ចាស់នៅពេលដែលអ្នកឮវា? ជាដំបូង មានរឿងមួយដែលច្បាស់លាស់៖ រាល់ពាក្យសម្ដីរបស់ពួកទទឹងនឹងព្រះគ្រីស្ទសុទ្ធតែជាការបំភាន់ ដូចជាសត្វពស់អីចឹង ពួកគេសុទ្ធតែល្បួងមនុស្សឱ្យប្រព្រឹត្តអំពើបាប ឱ្យឃ្លាតឆ្ងាយពីព្រះជាម្ចាស់ និងបដិសេធទ្រង់។ គ្មានពាក្យសម្ដីណាមួយរបស់ពួកគេដែលផ្គត់ផ្គង់ ឬជួយមនុស្សឡើយ។ តើពាក្យសម្ដីរបស់ពួកគេមកពីណា? គឺមកពីសាតាំង និងពួកអារក្ស។ តើអ្នករាល់គ្នាមានការសម្គាល់ដែរឬទេ នៅពេលនិយាយដល់ពាក្យសម្ដីដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើ ដើម្បីវាយប្រហារ និងថ្កោលទោសអស់អ្នកដែលដេញតាមសេចក្ដីពិត? រឿងតែមួយគត់ដែលពួកទទឹងនឹងព្រះគ្រីស្ទខ្លាច គឺមនុស្សដែលដេញតាមសេចក្ដីពិត។ ពួកគេខ្លាចមនុស្សចុះចូលនឹងព្រះជាម្ចាស់ ខ្លាចមនុស្សក្រោកឈរឡើងដើម្បីដើរតាមព្រះជាម្ចាស់ និងទទួលយកភារកិច្ចនៃភាវៈដែលព្រះបានបង្កើត ពួកគេខ្លាចមនុស្សមកចំពោះព្រះភក្ត្រព្រះជាម្ចាស់ និងស្វែងរកសេចក្ដីពិត។ នេះគឺជាអ្វីដែលពួកគេខ្លាចបំផុត។ នេះគឺដោយសារតែនៅពេលដែលរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឈានជើងចូលទៅក្នុងផ្លូវនៃការដេញតាមសេចក្ដីពិត ពួកគេនឹងមានការរីកចម្រើននៅក្នុងជីវិតយ៉ាងឆាប់រហ័ស ហើយនៅពេលដែលពួកគេរីកចម្រើន ពួកគេនឹងមានកម្ពស់កាន់តែខ្ពស់ឡើងៗ ហើយនៅពេលដែលសេចក្ដីពិតគ្រប់គ្រងនៅក្នុងដួងចិត្តរបស់មនុស្ស និងក្លាយជាជីវិតរបស់ពួកគេ នោះវានឹងក្លាយជាថ្ងៃចុងក្រោយរបស់ពួកទទឹងនឹងព្រះគ្រីស្ទហើយ៖ ពេលនោះ ពួកទទឹងនឹងព្រះគ្រីស្ទនឹងត្រូវប្រឈមមុខនឹងការថ្កោលទោស ការបើកសម្ដែង និងការជម្រុះចោល ព្រមទាំងការបោះបង់ចោលទាំងស្រុង។ នោះហើយជាមូលហេតុដែលអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទស្អប់បំផុត គឺអស់អ្នកដែលដេញតាមសេចក្ដីពិត។ នៅក្នុងក្រសែភ្នែករបស់អាទទឹងនឹងព្រះគ្រីស្ទ អស់អ្នកដែលដេញតាមសេចក្ដីពិត គឺជាសត្រូវដែលគួរឱ្យស្អប់ ជាមុខសញ្ញាសម្រាប់ការវាយប្រហារ និងការបង្ខិតបង្ខំរបស់ពួកគេ ក៏ដូចជាសម្រាប់សេចក្តីស្អប់ និងការបោះបង់ចោលរបស់ពួកគេ សម្រាប់ការធ្វើបាប និងការបំពានរបស់ពួកគេ ហើយលើសពីនេះទៅទៀត អ្នកទាំងនោះគឺជាមុខសញ្ញាដែលត្រូវបានបំភាន់។ ពួកទទឹងនឹងព្រះគ្រីស្ទគ្មានវិធីដើម្បីបំភាន់ គ្រប់គ្រង ឬដាក់អន្ទាក់ដួងចិត្តរបស់អស់អ្នកដែលដេញតាមសេចក្ដីពិតឡើយ ហើយពួកគេមិនអាចផាត់ចេញ និងវាយប្រហារអ្នកទាំងនោះដោយបើកចំហ និងផ្ដេសផ្ដាសបានទេ ដូច្នេះអ្វីទាំងអស់ដែលពួកគេអាចធ្វើបាន គឺនិយាយរឿងដែលត្រឹមត្រូវ និងគួរឱ្យចង់ស្ដាប់ ដោយប្រើកលល្បិចលួងលោមដើម្បីទាញមនុស្សឱ្យធ្លាក់ចុះមកកម្រិតរបស់ពួកគេ។ ហើយប្រសិនបើមនុស្សទាំងនោះមិនដើរតាមពួកគេ និងមិនអាចជាប្រយោជន៍ដល់ពួកគេទេ ពួកគេនឹងប្រើកលល្បិចថោកទាបគ្រប់ប្រភេទដើម្បីផាត់ចេញមនុស្សទាំងនោះ ដើម្បីធ្វើឱ្យមនុស្សទាំងនោះ អវិជ្ជមាន និងទន់ខ្សោយ ហើយថែមទាំងធ្វើឱ្យមនុស្សទាំងនោះលែងស្ម័គ្រចិត្តបំពេញភារកិច្ចរបស់ខ្លួនទៀតផង ហើយនៅទីបំផុត គឺដើម្បីឱ្យមនុស្សទាំងនោះចាកចេញពីព្រះជាម្ចាស់។ នេះគឺជាអំពើអាក្រក់ចម្បងមួយរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយវាក៏ជាលក្ខណៈសម្គាល់មួយទៀតនៃសារជាតិធម្មជាតិរបស់ពួកគេផងដែរ។ តើលក្ខណៈនៃធម្មជាតិរបស់ពួកគេនោះគឺជាអ្វីទៅ? គឺភាពអាក្រក់កំបាំងមុខ ភាពល្បិចកល និងភាពព្យាបាទរបស់ពួកគេ។ ដើម្បីសម្រេចបាននូវមហិច្ឆតា និងគោលដៅរបស់ពួកគេក្នុងការគ្រប់គ្រងនៅក្នុងពួកជំនុំ ពួកទទឹងនឹងព្រះគ្រីស្ទតែងតែងាកទៅរកការបំភាន់ ការផាត់ចេញ និងការវាយប្រហារអស់អ្នកដែលដេញតាមសេចក្ដីពិត។ ពួកគេធ្វើបែបនេះដើម្បីសម្រេចបាននូវគោលដៅដែលមិនអាចនិយាយចេញបានរបស់ពួកគេ ដោយធ្វើឱ្យគ្រប់គ្នាដែលដេញតាមសេចក្ដីពិតមានភាពអវិជ្ជមាន និងទន់ខ្សោយ ព្រងើយកន្តើយនៅក្នុងជំនឿរបស់ពួកគេ ដោយមានការយល់ច្រឡំចំពោះព្រះជាម្ចាស់កើតឡើងនៅក្នុងខ្លួនពួកគេ។ ដ្បិតនៅពេលដែលការយល់ច្រឡំចំពោះព្រះជាម្ចាស់ និងការត្អូញត្អែរអំពីទ្រង់កើតឡើងនៅក្នុងខ្លួនមនុស្សទាំងនេះ ពួកគេនឹងលែងដេញតាមសេចក្ដីពិតទៀតហើយ ហើយពួកគេក៏នឹងមិនស្ម័គ្រចិត្តបំពេញភារកិច្ចរបស់ខ្លួនទៀតដែរ ដូច្នេះហើយ ពួកគេនឹងឃ្លាតឆ្ងាយពីព្រះជាម្ចាស់។ តើការនោះមានន័យយ៉ាងណាសម្រាប់អាទទឹងនឹងព្រះគ្រីស្ទ? ទីមួយ វាមានន័យថាគ្មាននរណាម្នាក់នឹងគំរាមកំហែងដល់តំណែងរបស់ពួកគេឡើយ ទីពីរ នៅពេលដែលបុគ្គលវិជ្ជមានទាំងនេះមានភាពអវិជ្ជមាន និងទន់ខ្សោយ ហើយឃ្លាតឆ្ងាយពីព្រះជាម្ចាស់ អាទទឹងនឹងព្រះគ្រីស្ទអាចធ្វើអ្វីស្រេចតែចិត្តនៅក្នុងពួកជំនុំ ដើម្បីបំភាន់ និងរឹតត្បិតមនុស្ស និងដើម្បីគ្រប់គ្រងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ដើម្បីឱ្យអ្នកទាំងនោះដើរតាមពួកគេ គាំទ្រពួកគេ និងឱនក្បាលចុះចូលនឹងពួកគេ។ ដូច្នេះ គោលដៅរបស់អាទទឹងនឹងព្រះគ្រីស្ទត្រូវបានសម្រេចហើយ។ ក្នុងការធ្វើបែបនេះ តើពួកទទឹងនឹងព្រះគ្រីស្ទកំពុងបំពេញភារកិច្ចរបស់ខ្លួនដែរឬទេ? (ទេ។) ចុះតើចរិតលក្ខណៈនៃអ្វីគ្រប់យ៉ាងដែលពួកគេធ្វើគឺជាអ្វីទៅ? (ពួកគេកំពុងប្រព្រឹត្តអំពើអាក្រក់។) «ការប្រព្រឹត្តអំពើអាក្រក់» គឺជាការនិយាយជារួមបន្តិចហើយ និយាយឱ្យចំទៅ ពួកគេកំពុងរំខាន និងរារាំងមនុស្ស ដោយឃាត់ឃាំងមនុស្សមិនឱ្យដើរលើផ្លូវនៃការដេញតាមសេចក្ដីពិត និងការទទួលបានសេចក្ដីសង្គ្រោះពីព្រះជាម្ចាស់ឡើយ។ នៅពេលដែលអាទទឹងនឹងព្រះគ្រីស្ទឃើញនរណាម្នាក់កំពុងដេញតាមសេចក្ដីពិត គេខឹងសម្បាយ៉ាងខ្លាំង គេស្អប់អ្នកទាំងនោះ។ តើសេចក្តីស្អប់នោះឈានដល់កម្រិតណា? នៅពេលដែលគេឃើញនរណាម្នាក់កំពុងដេញតាមសេចក្ដីពិត និងដើរតាមព្រះគ្រីស្ទ ដោយមិនដើរតាម ឬថ្វាយបង្គំខ្លួន និងមិនដើរលើផ្លូវតែមួយជាមួយខ្លួន គេនឹងវាយប្រហារ ផាត់ចេញ និងគាបសង្កត់បុគ្គលនោះ ដោយច្រាស់ច្រាល់ចង់ធ្វើឱ្យបុគ្គលនោះបាត់មុខតែម្ដង។ នោះហើយជាកម្រិតនៃសេចក្តីស្អប់របស់គេ។ សរុបមក ដោយផ្អែកលើការបង្ហាញចេញទាំងនេះរបស់ពួកទទឹងនឹងព្រះគ្រីស្ទ យើងអាចកំណត់បានថា ពួកគេមិនកំពុងបំពេញភារកិច្ចជាអ្នកដឹកនាំឡើយ ពីព្រោះពួកគេមិនកំពុងដឹកនាំមនុស្សក្នុងការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬប្រកបគ្នាអំពីសេចក្ដីពិតទេ ហើយពួកគេមិនកំពុងស្រោចស្រព ឬទ្រទ្រង់មនុស្ស ដោយអនុញ្ញាតឱ្យ មនុស្សទទួលបានសេចក្ដីពិតឡើយ។ ផ្ទុយទៅវិញ ពួកគេបង្អាក់ និងរំខានដល់ជីវិតពួកជំនុំ រុះរើ និងបំផ្លាញកិច្ចការរបស់ពួកជំនុំ ហើយរារាំងមនុស្សនៅលើផ្លូវនៃការដេញតាមសេចក្ដីពិត និងការទទួលបានសេចក្ដីសង្គ្រោះ។ ពួកគេចង់ដឹកនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យវង្វេងផ្លូវ និងធ្វើឱ្យអ្នកទាំងនោះបាត់បង់ឱកាសក្នុងការត្រូវបានផ្តល់នូវសេចក្ដីសង្គ្រោះ។ នេះគឺជាគោលដៅចុងក្រោយដែលពួកទទឹងនឹងព្រះគ្រីស្ទចង់សម្រេចឱ្យបាន តាមរយៈការបង្អាក់ និងការរំខានដល់កិច្ចការរបស់ពួកជំនុំ។

តើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គួរប្រព្រឹត្តបែបណាចំពោះពួកទទឹងនឹងព្រះគ្រីស្ទ? ពួកគេត្រូវតែញែកដឹងពីមនុស្សទាំងនោះ លាតត្រដាងមនុស្សទាំងនោះ រាយការណ៍ពីមនុស្សទាំងនោះ ព្រមទាំងស្អប់ខ្ពើម និងបដិសេធមនុស្សទាំងនោះ។ មានតែធ្វើដូច្នេះទេ ទើបអាចធានាបាននូវការដើរតាមព្រះជាម្ចាស់រហូតដល់ទីបញ្ចប់ និងការចូលទៅក្នុងគន្លងត្រឹមត្រូវនៃសេចក្ដីជំនឿលើព្រះជាម្ចាស់។ ពួកទទឹងនឹងព្រះគ្រីស្ទមិនមែនជាអ្នកដឹកនាំរបស់អ្នកឡើយ ទោះបីជាមនុស្សទាំងនេះបានបំភាន់អ្នកដទៃឱ្យជ្រើសរើសពួកគេជាអ្នកដឹកនាំយ៉ាងណាក៏ដោយ។ កុំទទួលស្គាល់ពួកគេ ហើយកុំទទួលយកការដឹកនាំរបស់ពួកគេ អ្នកត្រូវតែវែកដឹងពីពួកគេ ហើយស្អប់ខ្ពើមនិងបដិសេធពួកគេ ពីព្រោះពួកគេមិនអាចជួយអ្នកឱ្យយល់ពីសេចក្ដីពិតបានឡើយ ហើយពួកគេក៏មិនអាចគាំទ្រ ឬផ្គត់ផ្គង់ដល់អ្នកបានដែរ។ ទាំងនេះគឺជាការពិត។ ប្រសិនបើពួកគេមិនអាចដឹកនាំអ្នកចូលទៅក្នុងតថភាពនៃសេចក្ដីពិតបានទេ នោះពួកគេមិនស័ក្ដិសមធ្វើជាអ្នកដឹកនាំ ឬជាអ្នកធ្វើការឡើយ។ ប្រសិនបើពួកគេមិនអាចដឹកនាំអ្នកឱ្យយល់ពីសេចក្ដីពិត និងទទួលបទពិសោធពីកិច្ចការរបស់ព្រះជាម្ចាស់ទេ នោះពួកគេគឺជាអ្នកដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយអ្នកគួរតែញែកដឹងពីពួកគេ លាតត្រដាងពួកគេ ព្រមទាំងស្អប់ខ្ពើម និងបដិសេធពួកគេ។ អ្វីគ្រប់យ៉ាងដែលពួកគេធ្វើ គឺដើម្បីបំភាន់អ្នកឱ្យដើរតាមពួកគេ និងធ្វើឱ្យអ្នកចូលរួមក្នុងបក្ខពួករបស់ពួកគេ ដើម្បីបំផ្លាញ និងរំខានដល់កិច្ចការរបស់ពួកជំនុំ ដើម្បីអូសទាញអ្នកឱ្យដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដូចដែលពួកគេធ្វើដែរ។ ពួកគេចង់អូសទាញអ្នកទៅនរក! ប្រសិនបើអ្នកមិនអាចមើលធ្លុះពីសារជាតិរបស់ពួកគេទេ ហើយជឿថា ដោយសារពួកគេជាអ្នកដឹកនាំរបស់អ្នក ដូច្នេះអ្នកគួរតែស្ដាប់បង្គាប់ពួកគេ ហើយព្រមតាមពួកគេ នោះអ្នកគឺជាមនុស្សដែលក្បត់ទាំងសេចក្ដីពិត និងក្បត់ទាំងព្រះជាម្ចាស់ ហើយមនុស្សបែបនេះមិនអាចទទួលបានសេចក្ដីសង្គ្រោះឡើយ។ ប្រសិនបើអ្នកចង់ទទួលបានសេចក្ដីសង្គ្រោះ អ្នកមិនត្រឹមតែត្រូវឆ្លងឱ្យផុតនូវឧបសគ្គនៃនាគដ៏ធំមានសម្បុរក្រហម ហើយអ្នកមិនត្រឹមតែត្រូវមានសមត្ថភាពញែកដឹងពីនាគដ៏ធំមានសម្បុរក្រហម ដើម្បីមើលធ្លុះដល់មុខមាត់ដ៏អាក្រក់របស់វា និងបះបោរប្រឆាំងនឹងវាឱ្យបានទាំងស្រុងប៉ុណ្ណោះទេ គឺនៅមានឧបសគ្គនៃពួកទទឹងនឹងព្រះគ្រីស្ទ ដែលអ្នកត្រូវតែឆ្លងឱ្យផុតផងដែរ។ នៅក្នុងពួកជំនុំ អាទទឹងនឹងព្រះគ្រីស្ទមិនត្រឹមតែជាសត្រូវរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសត្រូវរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ផងដែរ។ ប្រសិនបើអ្នកមិនអាចញែកដឹងពីអាទទឹងនឹងព្រះគ្រីស្ទទេ អ្នកងាយនឹងត្រូវបានគេបំភាន់ និងអូសទាញ ដើរតាមផ្លូវរបស់អាទទឹងនឹងព្រះគ្រីស្ទ ហើយត្រូវព្រះជាម្ចាស់ដាក់បណ្ដាសា និងដាក់ទោសជាមិនខាន។ ប្រសិនបើរឿងនោះកើតឡើង នោះសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ គឺបរាជ័យទាំងស្រុងហើយ។ តើមនុស្សត្រូវមានអ្វីខ្លះ ដើម្បីទទួលបានសេចក្ដីសង្គ្រោះ? ជាដំបូង ពួកគេត្រូវតែយល់ពីសេចក្ដីពិតជាច្រើន ហើយមានសមត្ថភាពញែកដឹងពីសារជាតិ និស្ស័យ និងផ្លូវរបស់អាទទឹងនឹងព្រះគ្រីស្ទ។ នេះគឺជាមធ្យោបាយតែមួយគត់ដើម្បីធានាបាននូវការមិនថ្វាយបង្គំ ឬដើរតាមមនុស្ស ខណៈពេលដែលជឿលើព្រះជាម្ចាស់ ហើយជាមធ្យោបាយតែមួយគត់ដើម្បីដើរតាមព្រះជាម្ចាស់រហូតដល់ទីបញ្ចប់។ មានតែមនុស្សដែលអាចញែកដឹងពីអាទទឹងនឹងព្រះគ្រីស្ទទេ ទើបអាចជឿ ដើរតាម និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់បានយ៉ាងពិតប្រាកដ។ ពេលនោះ អ្នកខ្លះនឹងនិយាយថា៖ «តើខ្ញុំត្រូវធ្វើដូចម្ដេច ប្រសិនបើបច្ចុប្បន្ននេះ ខ្ញុំមិនទាន់មានសេចក្ដីពិតសម្រាប់រឿងនោះ?» អ្នកត្រូវតែបំពាក់បំប៉នខ្លួនអ្នកដោយសេចក្ដីពិតឱ្យបានឆាប់រហ័ស។ អ្នកត្រូវតែរៀនមើលធ្លុះពីមនុស្ស និងរឿងរ៉ាវនានា។ ការញែកដឹងពីអាទទឹងនឹងព្រះគ្រីស្ទ មិនមែនជារឿងសាមញ្ញនោះទេ ហើយទាមទារឱ្យមានសមត្ថភាពមើលឃើញយ៉ាងច្បាស់ពីសារជាតិរបស់ពួកគេ និងមើលធ្លុះពីឧបាយកល ល្បិចកល ចេតនា និងគោលដៅនៅពីក្រោយអ្វីគ្រប់យ៉ាងដែលពួកគេធ្វើ។ តាមរបៀបនោះ អ្នកនឹងមិនត្រូវបានពួកគេបំភាន់ ឬគ្រប់គ្រងឡើយ ហើយអ្នកអាចឈរយ៉ាងរឹងមាំ ដេញតាមសេចក្ដីពិតដោយសុវត្ថិភាព និងយ៉ាងរឹងមាំ ព្រមទាំងមានភាពខ្ជាប់ខ្ជួននៅលើផ្លូវនៃការដេញតាមសេចក្ដីពិត និងការទទួលបានសេចក្ដីសង្គ្រោះ។ ប្រសិនបើអ្នកមិនអាចឆ្លងផុតឧបសគ្គនៃពួកទទឹងនឹងព្រះគ្រីស្ទទេ នោះគេអាចនិយាយបានថា អ្នកកំពុងស្ថិតក្នុងគ្រោះថ្នាក់ដ៏ធំ ហើយអ្នកងាយនឹងត្រូវបានអាទទឹងនឹងព្រះគ្រីស្ទបំភាន់ និងចាប់យកទៅ ព្រមទាំងធ្លាក់ខ្លួនរស់នៅក្រោមឥទ្ធិពលរបស់សាតាំងជាមិនខាន។ វាអាចទៅរួចដែលថា មានអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នា ដែលរារាំង និងធ្វើឱ្យមនុស្សដែលដេញតាមសេចក្ដីពិតជំពប់ដួល ហើយពួកគេគឺជាសត្រូវរបស់មនុស្សទាំងនោះ។ តើអ្នករាល់គ្នាទទួលស្គាល់រឿងនេះដែរឬទេ? មានអ្នកខ្លះមិនហ៊ានប្រឈមមុខនឹងការពិតនេះទេ ហើយក៏មិនហ៊ានទទួលស្គាល់ថាវាជាការពិតដែរ។ ប៉ុន្តែ ការដែលពួកទទឹងនឹងព្រះគ្រីស្ទបំភាន់មនុស្ស ពិតជាកើតឡើងនៅក្នុងពួកជំនុំមែន ហើយកើតឡើងជាញឹកញាប់ទៀតផង គ្រាន់តែមនុស្សមិនអាចញែកដឹងពីវាបានប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនអាចឆ្លងផុតការល្បងលនេះទេ ពោលគឺការល្បងលរបស់ពួកទទឹងនឹងព្រះគ្រីស្ទ នោះអ្នកអាចនឹងត្រូវចាញ់បញ្ឆោត ហើយត្រូវបានគ្រប់គ្រងដោយពួកទទឹងនឹងព្រះគ្រីស្ទ ឬត្រូវបានធ្វើឱ្យរងទុក្ខ ធ្វើទារុណកម្ម បណ្ដេញចេញ សង្កត់សង្កិន ហើយត្រូវបានបំពានដោយពួកគេ។ ទីបំផុត ជីវិតដ៏តូចទាបរបស់អ្នកនឹងធន់មិនបានយូរឡើយ ហើយនឹងចុះខ្សោយទៅ។ អ្នកនឹងលែងមានសេចក្ដីជំនឿលើព្រះជាម្ចាស់តទៅទៀត ហើយអ្នកនឹងចាកចេញពីទ្រង់ ទាំងពោលថា «សូម្បីព្រះជាម្ចាស់ក៏មិនសុចរិតដែរ។ ឯណាទៅព្រះជាម្ចាស់? គ្មានទេសេចក្ដីសុចរិត ឬពន្លឺនៅក្នុងលោកិយនេះ ហើយសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់សម្រាប់មនុស្ស ក៏គ្មានដូចគ្នា។ យើងអាចយកពេលវេលារបស់យើងទៅធ្វើការ និងរកប្រាក់វិញ!» អ្នកអាចបដិសេធព្រះជាម្ចាស់ ហើយលែងជឿថា ទ្រង់មានវត្តមាន។ សេចក្ដីដែលអ្នកសង្ឃឹមថានឹងទទួលបានសេចក្ដីសង្គ្រោះ រលាយបាត់ទាំងស្រុង។ ដូច្នេះ ប្រសិនបើអ្នកចង់ទៅដល់កន្លែងមួយដែលអ្នកអាចទទួលបានសេចក្ដីសង្គ្រោះ ដំបូង ការល្បងលទី១ដែលអ្នកត្រូវឆ្លងឱ្យផុតគឺ ការដែលអាចមើលធ្លុះសាតាំង ហើយអ្នកក៏ត្រូវតែមានសេចក្ដីក្លាហានក្រោកឈរ និងបកអាក្រាត ហើយបោះបង់សាតាំងចោលដែរ។ ដូច្នេះ តើសាតាំងនៅឯណា? សាតាំងនៅក្បែរអ្នក និងនៅជុំវិញអ្នក។ វាអាចនឹងកំពុងរស់នៅក្នុងចិត្តរបស់អ្នក។ ប្រសិនបើអ្នកកំពុងរស់នៅក្នុងនិស្ស័យរបស់សាតាំង អាចនិយាយបានថា អ្នកជាកម្មសិទ្ធិរបស់សាតាំងហើយ។ អ្នកមិនអាចមើលឃើញ ឬប៉ះសាតាំង និងវិញ្ញាណអាក្រក់នៃពិភពខាងវិញ្ញាណបានទេ ប៉ុន្តែពួកសាតាំង និងពួកអារក្សរស់ ដែលមាននៅក្នុងជីវិតពិត គឺមាននៅគ្រប់ទីកន្លែង។ បុគ្គលណាក៏ដោយដែលស្អប់ខ្ពើមសេចក្ដីពិត គឺជាមនុស្សអាក្រក់ ហើយអ្នកដឹកនាំ ឬអ្នកធ្វើការណាក៏ដោយដែលមិនទទួលយកសេចក្ដីពិត គឺជាអាទទឹងនឹងព្រះគ្រីស្ទ ឬជាអ្នកដឹកនាំក្លែងក្លាយ។ តើមនុស្សបែបនេះ មិនមែនជាពួកសាតាំង និងពួកអារក្សរស់ទេឬអី? មនុស្សទាំងនេះអាចជាមនុស្សដែលអ្នកថ្វាយបង្គំ និងគោរពកោតសរសើរ។ ពួកគេអាចជាមនុស្សដែលដឹកនាំអ្នក ឬជាមនុស្សដែលអ្នកបានកោតសរសើរ ទុកចិត្ត ពឹងផ្អែក និងសង្ឃឹមនៅក្នុងចិត្តរបស់អ្នកជាយូរមកហើយ។ ក៏ប៉ុន្តែ តាមពិតទៅ ពួកគេគឺជាឧបសគ្គដែលរាំងស្ទះផ្លូវរបស់អ្នក និងរារាំងអ្នកមិនឱ្យដេញតាមសេចក្ដីពិត និងទទួលបានសេចក្ដីសង្គ្រោះឡើយ។ ពួកគេគឺជាពួកអ្នកដឹកនាំក្លែងក្លាយ និងជាពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេអាចគ្រប់គ្រងជីវិតរបស់អ្នក និងផ្លូវដែលអ្នកដើរ ហើយពួកគេអាចបំផ្លាញឱកាសរបស់អ្នកក្នុងការទទួលបានសេចក្ដីសង្គ្រោះ។ ប្រសិនបើអ្នកមិនអាចញែកដឹងពីពួកគេ និងមើលធ្លុះពីពួកគេទេ នោះនៅពេលណាមួយ អ្នកអាចនឹងត្រូវបានគេបំភាន់ និងចាប់យកទៅជាមិនខាន។ ដូច្នេះ អ្នកកំពុងស្ថិតក្នុងគ្រោះថ្នាក់ដ៏ធំហើយ។ ប្រសិនបើអ្នកមិនអាចរំដោះខ្លួនចេញពីគ្រោះថ្នាក់នេះបានទេ អ្នកគឺជាជនរងគ្រោះរបស់សាតាំងហើយ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សដែលត្រូវបានគេបំភាន់ និងគ្រប់គ្រង ហើយក្លាយជាអ្នកដើរតាមអាទទឹងនឹងព្រះគ្រីស្ទ គឺមិនអាចទទួលបានសេចក្ដីសង្គ្រោះជាដាច់ខាត។ ដោយសារពួកគេមិនស្រឡាញ់ ឬមិនដេញតាមសេចក្ដីពិត នោះលទ្ធផលដែលជៀសមិនរួច គឺពួកគេត្រូវបានគេបំភាន់ និងដើរតាមអាទទឹងនឹងព្រះគ្រីស្ទ។

មនុស្សមួយចំនួនគិតថា ពួកគេគឺជាអ្នកដែលដេញតាមសេចក្ដីពិត ហើយនិយាយថា ពួកគេមានសមត្ថភាពញែកដឹងពីពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេកំពុងតែវាយតម្លៃខ្លួនឯងខ្ពស់ពេកហើយ តើមិនមែនអ៊ីចឹងទេឬ? ប្រសិនបើអ្នកជួបអាទទឹងនឹងព្រះគ្រីស្ទយ៉ាងច្បាស់ក្រឡែត ដែលបញ្ចេញចង្កូមរបស់វា មានភាពជាមនុស្សអន់ខ្សោយ និងបានប្រព្រឹត្តអំពើអាក្រក់ខ្លះៗ នោះអ្នកប្រាកដជាអាចចំណាំវាបានដោយងាយ។ ប៉ុន្តែ ប្រសិនបើអ្នកជួបអាទទឹងនឹងព្រះគ្រីស្ទដែលមើលទៅហាក់ដូចជាមានសេចក្ដីកោតខ្លាចព្រះ ដែលនិយាយស្ដីទន់ភ្លន់ និងមើលទៅហាក់ដូចជាមនុស្សល្អម្នាក់ ពោលគឺអាទទឹងនឹងព្រះគ្រីស្ទដែលស្របទៅនឹងសញ្ញាណរបស់មនុស្ស តើអ្នកនៅតែហ៊ានអះអាងថា អ្នកអាចមើលធ្លុះពីសារជាតិពិតរបស់ពួកគេដែរឬទេ? តើអ្នកហ៊ានកំណត់លក្ខណៈពួកគេថាជាអាទទឹងនឹងព្រះគ្រីស្ទដែរឬទេ? ប្រសិនបើអ្នកគ្មានសមត្ថភាពញែកដឹងពីពួកគេទេ អ្នកច្បាស់ជាកោតសរសើរពួកគេ និងមានអារម្មណ៍ល្អចំពោះពួកគេជាមិនខាន ដែលក្នុងករណីនេះ ឥរិយាបថរបស់ពួកគេ មតិ និងទស្សនៈរបស់ពួកគេ សកម្មភាពរបស់ពួកគេ សូម្បីតែការយល់ដឹងរបស់ពួកគេអំពីសេចក្ដីពិត ក៏ច្បាស់ជានឹងជះឥទ្ធិពលដល់អ្នកដែរ។ តើរឿងទាំងនេះនឹងជះឥទ្ធិពលដល់អ្នកដល់កម្រិតណា? អ្នកនឹងច្រណែនអាទទឹងនឹងព្រះគ្រីស្ទ ធ្វើត្រាប់តាមពួកគេ ធ្វើតាមគំរូពួកគេ ដើរតាមពួកគេ ដែលរឿងនេះនឹងប៉ះពាល់ដល់ការចូលទៅក្នុងជីវិតរបស់អ្នក។ វានឹងប៉ះពាល់ដល់ការដេញតាមសេចក្ដីពិត និងការចូលទៅក្នុងតថភាពរបស់អ្នក។ វានឹងប៉ះពាល់ដល់អាកប្បកិរិយារបស់អ្នកចំពោះព្រះជាម្ចាស់ ហើយវានឹងប៉ះពាល់ដល់ថាតើអ្នកពិតជាចុះចូលនឹងព្រះជាម្ចាស់ និងដើរតាមព្រះជាម្ចាស់រហូតដល់ទីបញ្ចប់ ឬក៏អត់។ ទីបំផុត អាទទឹងនឹងព្រះគ្រីស្ទនឹងក្លាយជាមនុស្សដែលអ្នកគោរពដូចព្រះ ពួកគេនឹងមានកន្លែងមួយនៅក្នុងចិត្តរបស់អ្នក ហើយអ្នកនឹងមិនអាចគេចផុតពីពួកគេបានឡើយ។ នៅពេលដែលអ្នកត្រូវបានគេបំភាន់ដល់កម្រិតនេះ អ្នកមានសង្ឃឹមតិចតួចស្ដួចស្ដើងបំផុតក្នុងការទទួលបានសេចក្ដីសង្គ្រោះ ពីព្រោះទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះជាម្ចាស់ត្រូវបានបំផ្លាញ អ្នកបានបាត់បង់ទំនាក់ទំនងធម្មតាជាមួយនឹងព្រះជាម្ចាស់ ហើយកំពុងស្ថិតនៅលើមាត់ជ្រោះនៃគ្រោះថ្នាក់។ ហើយតើនេះគឺជាមហន្តរាយ ឬជាព្រះពរសម្រាប់អ្នក? ពិតណាស់ វាគឺជាមហន្តរាយ។ វាពិតជាមិនមែនជាព្រះពរឡើយ។ ទោះបីជាក្នុងរឿងតូចតាច ពួកទទឹងនឹងព្រះគ្រីស្ទខ្លះអាចជួយអ្នក និងផ្ដល់ប្រយោជន៍ដល់អ្នក ឬក៏អាចអធិប្បាយពីពាក្យពេចន៍ និងគោលលទ្ធិដើម្បីបំភ្លឺអ្នកក៏ដោយ តែនៅពេលដែលអ្នកត្រូវបានពួកគេបំភាន់ ថ្វាយបង្គំពួកគេ និងដើរតាមពួកគេ នោះអ្នកនឹងធ្លាក់ក្នុងគ្រោះថ្នាក់ហើយ។ អ្នកនឹងនាំសេចក្ដីវិនាសមកលើខ្លួនឯង ហើយបាត់បង់ឱកាសរបស់អ្នកក្នុងការទទួលបានសេចក្ដីសង្គ្រោះ។ មនុស្សមួយចំនួននិយាយថា៖ «ពួកគេមិនមែនជាសាតាំង ឬជាមនុស្សអាក្រក់ទេ ពួកគេមើលទៅហាក់ដូចជាមនុស្សខាងវិញ្ញាណ ជាមនុស្សដែលដេញតាមសេចក្ដីពិត»។ តើពាក្យសម្ដីទាំងនេះពិតដែរឬទេ? (ទេ។) ហេតុអ្វីបានជាមិនពិត? ចំពោះអ្នកណាក៏ដោយដែលពិតជាដេញតាមសេចក្ដីពិត ឥទ្ធិពល ឬអត្ថប្រយោជន៍នៃការណែនាំ ការជួយ និងការផ្គត់ផ្គង់របស់ពួកគេ គឺបម្រើដល់ការនាំអ្នកមកចំពោះព្រះភក្ត្រព្រះជាម្ចាស់ ដើម្បីឱ្យអ្នកអាចស្វែងរកព្រះបន្ទូលរបស់ទ្រង់ និងសេចក្ដីពិត ហើយអ្នកមកចំពោះព្រះភក្ដ្រព្រះជាម្ចាស់ ព្រមទាំងរៀនពឹងផ្អែកលើទ្រង់ និងស្វែងរកទ្រង់ ហើយទំនាក់ទំនងរបស់អ្នកជាមួយទ្រង់កាន់តែជិតស្និទ្ធឡើងៗ។ ផ្ទុយទៅវិញ តើនឹងមានអ្វីកើតឡើង ប្រសិនបើទំនាក់ទំនងរបស់អ្នកជាមួយនឹងអាទទឹងនឹងព្រះគ្រីស្ទកាន់តែជិតស្និទ្ធឡើងៗ រហូតដល់អ្នកធ្វើតាមតែការបញ្ជារបស់ពួកគេ? អ្នកនឹងវង្វេងចេញទៅកាន់ផ្លូវខុស ហើយនាំសេចក្ដីវិនាសមកលើខ្លួនឯង។ នៅពេលដែលអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងអាទទឹងនឹងព្រះគ្រីស្ទ ទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះជាម្ចាស់នឹងប្រែជាឃ្លាតឆ្ងាយ។ ហើយតើការនេះផ្ដល់ផលវិបាកអ្វី? ពួកគេនឹងដឹកនាំអ្នកឱ្យទៅចំពោះមុខពួកគេ ហើយអ្នកនឹងឃ្លាតឆ្ងាយពីព្រះជាម្ចាស់។ ប្រសិនបើអ្នកមានមនុស្សដែលអ្នកគោរពដូចព្រះនៅក្នុងចិត្ត នៅពេលដែលអ្នកចាប់ផ្ដើមមានសញ្ញាណអំពីព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ ឬនៅពេលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់លាតត្រដាងពីមនុស្សដែលអ្នកគោរពដូចព្រះ អ្នកនឹងបះបោរប្រឆាំងនឹងព្រះជាម្ចាស់ភ្លាមៗ ហើយថែមទាំងអាចប្រឆាំងទាស់ និងក្បត់ព្រះជាម្ចាស់ទៀតផង។ អ្នកនឹងឈរនៅខាងមនុស្សដែលអ្នកគោរពដូចព្រះ ហើយប្រឆាំងទាស់នឹងព្រះជាម្ចាស់។ រឿងនេះតែងតែកើតឡើងជារឿយៗ។ នៅពេលដែលពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនត្រូវបានដកហូតតំណែង ឬបណ្ដេញចេញ បក្ខពួក និងកូនចៅរបស់ពួកគេចាប់ផ្ដើមចេញមុខការពារពួកគេ និងតវ៉ាជំនួសពួកគេ អ្នកខ្លះថែមទាំងក្លាយជាអវិជ្ជមាន ហើយឈប់ជឿលើព្រះជាម្ចាស់ទៀតផង។ នេះជារឿងធម្មតាទេ តើមែនទេ? ហើយហេតុអ្វីបានជាពួកគេឈប់ជឿ? ពួកគេនិយាយថា៖ «អ្នកដឹកនាំរបស់យើងត្រូវបានដកហូតតំណែង និងបណ្ដេញចេញទៅហើយ ចុះចំណែកខ្ញុំជាអ្នកជឿធម្មតាម្នាក់ តើមានសង្ឃឹមអ្វីទៅ?» តើនេះមិនមែនជាសម្ដីឥតន័យទេឬអី? ពាក្យសម្ដីរបស់ពួកគេបង្ហាញថា ពួកគេដើរតាមអាទទឹងនឹងព្រះគ្រីស្ទ ថាពួកគេត្រូវបានអាទទឹងនឹងព្រះគ្រីស្ទបំភាន់ទាំងស្រុង។ ហើយតើការដែលពួកគេត្រូវបានគេបំភាន់ ផ្ដល់ផលវិបាកអ្វី? អាទទឹងនឹងព្រះគ្រីស្ទបានក្លាយជាមនុស្សដែលពួកគេគោរពដូចព្រះ ដែលពួកគេថ្វាយបង្គំ។ អាទទឹងនឹងព្រះគ្រីស្ទបានក្លាយដូចជាដូនតារបស់ពួកគេ៖ តើពួកគេមិនចាកចេញម្ដេចបាន បើដូនតារបស់ពួកគេត្រូវបានបណ្ដេញចេញទៅហើយនោះ? ពួកគេស្ដាប់តែអាទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះ ហើយពួកគេស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់អាទទឹងនឹងព្រះគ្រីស្ទ។ ពួកគេគិតថា អ្វីគ្រប់យ៉ាងដែលអាទទឹងនឹងព្រះគ្រីស្ទនិយាយ និងធ្វើ គឺត្រឹមត្រូវ ហើយគួរតែត្រូវបានទទួលយក និងចុះចូលដូចជាសេចក្ដីពិត ដូច្នេះហើយ ពួកគេមិនអត់ឱនឱ្យនរណាម្នាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដែលលាតត្រដាង និងថ្កោលទោសអាទទឹងនឹងព្រះគ្រីស្ទឡើយ។ នៅពេលដែលអាទទឹងនឹងព្រះគ្រីស្ទត្រូវបានបណ្ដេញចេញដោយដំណាក់របស់ព្រះជាម្ចាស់ អស់អ្នកដែលដើរតាមអាទទឹងនឹងព្រះគ្រីស្ទ ក៏សម្រេចចិត្តចាកចេញពីពួកជំនុំដោយខ្លួនឯង ដូចពាក្យដែលគេថា «ពេលដើមឈើរលំ ហ្វូងស្វាក៏បែកខ្ញែកគ្នា» អ៊ីចឹងដែរ។ រឿងបែបនេះបង្ហាញថា ពួកទទឹងនឹងព្រះគ្រីស្ទ និងពួកអ្នកដើរតាមពួកគេ គឺជាអ្នកបម្រើរបស់សាតាំង ដែលបានមកដើម្បីបង្អាក់ និងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់។ នៅពេលដែលពួកគេត្រូវបានបកអាក្រាត លាតត្រដាង ព្រមទាំងស្អប់ខ្ពើម និងបដិសេធដោយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ នោះសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ក៏ឈានដល់ទីបញ្ចប់។ ពួកអ្នកដើរតាមពួកទទឹងនឹងព្រះគ្រីស្ទ សុទ្ធតែមានលក្ខណៈពិសេសមួយដែលអាចញែកដឹងយ៉ាងច្បាស់៖ គ្មានពាក្យសម្ដីរបស់អ្នកណាអាចជ្រាបចូលទៅក្នុងចិត្តពួកគេបានឡើយ។ ពួកគេស្ដាប់តែពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះ។ ហើយនៅពេលដែលពួកគេត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ ពួកគេឈប់ស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេទទួលស្គាល់តែអាទទឹងនឹងព្រះគ្រីស្ទជាព្រះអម្ចាស់របស់ពួកគេប៉ុណ្ណោះ។ ត្រង់ចំណុចនេះ តើពួកគេមិនត្រូវបានគេបំភាន់ទេឬអី តើពួកគេមិនកំពុងត្រូវបានគេគ្រប់គ្រងទេឬអី? មានតែពួកអ្នកដើរតាមពួកទទឹងនឹងព្រះគ្រីស្ទទេ ដែលព្យាយាមចេញមុខការពារពួកទទឹងនឹងព្រះគ្រីស្ទ។ នៅពេល ដែលពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានបកអាក្រាត និងលាតត្រដាង មនុស្សដែលដើរតាមពួកគេមានការខ្វល់ខ្វាយចិត្តជំនួសពួកគេ មនុស្សទាំងនោះសម្រក់ទឹកភ្នែកជំនួសពួកគេ តវ៉ាជំនួសពួកគេ ហើយព្យាយាមការពារពួកគេ។ នៅពេលវេលាបែបនេះ ពួកគេបានភ្លេចព្រះជាម្ចាស់ ហើយលែងអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ឬស្វែងរកសេចក្ដីពិតទៀតហើយ។ អ្វីដែលពួកគេធ្វើគឺការពារពួកទទឹងនឹងព្រះគ្រីស្ទ និងខិតខំត្រិះរិះរកមធ្យោបាយជួយពួកវា។ ពួកគេថែមទាំងលែងទទួលស្គាល់ព្រះជាម្ចាស់ទៀតផង។ តើពួកគេពិតជាជឿលើព្រះជាម្ចាស់មែនទេ? តើតាមពិតពួកគេជឿលើអ្នកណា? រឿងនេះគឺច្បាស់ក្រឡែតទៅហើយ។ ទោះបីជាពួកទទឹងនឹងព្រះគ្រីស្ទនិយាយ ឬធ្វើអ្វីក៏ដោយ គឺពួកគេមានគោលដៅតែមួយគត់៖ គឺដើម្បីដឹកនាំមនុស្ស ធ្វើជាព្រះអម្ចាស់របស់មនុស្សទាំងនោះ ហើយពួកគេចង់ឱ្យមនុស្សគ្រប់គ្នាដើរតាម និងស្ដាប់បង្គាប់ពួកគេដូចជាទាសករ ហើយទីបំផុតចាត់ទុកពួកគេដូចជាព្រះជាម្ចាស់។ តើរឿងខុសអ្វីពីផ្លូវដែលប៉ុលបានដើរនោះ? នៅពេលដែលកិច្ចការរបស់ប៉ុលឈានដល់ទីបញ្ចប់ គាត់បាននិយាយពាក្យចេញពីក្នុងចិត្តរបស់គាត់។ ប៉ុលបាននិយាយថា សម្រាប់គាត់ ការដែលគាត់រស់នៅ គឺដើម្បីព្រះគ្រីស្ទ ហើយគោលដៅរបស់គាត់ក្នុងការនិយាយបែបនេះ គឺដើម្បីធ្វើឱ្យអស់អ្នកដែលជឿលើព្រះអម្ចាស់ យកគំរូតាមគាត់ ដើរតាមគាត់ និងចាត់ទុកគាត់ដូចជាព្រះជាម្ចាស់។ នេះគឺជាគោលដៅរបស់ប៉ុលក្នុងការនិយាយពាក្យទាំងនេះ តើមិនមែនទេឬ? ហើយប្រសិនបើកិច្ចការរបស់ពួកទទឹងនឹងព្រះគ្រីស្ទពិតជាឈានដល់ចំណុចដែលមនុស្សថ្វាយបង្គំ និងស្ដាប់បង្គាប់ពួកគេ នោះព្រះជាម្ចាស់នឹងលែងមានកន្លែងនៅក្នុងចិត្តរបស់មនុស្សទាំងនេះទៀតហើយ។ ចិត្តរបស់ពួកគេនឹងត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទដណ្ដើមយកបាត់ទៅហើយ។ នេះគឺជាផលវិបាក។ អ្នកនិយាយថា អ្នកមិនបារម្ភពីការត្រូវបានអាទទឹងនឹងព្រះគ្រីស្ទបំភាន់ទេ ថាអ្នកមិនភ័យខ្លាចថានឹងដើរតាមអាទទឹងនឹងព្រះគ្រីស្ទឡើយ ប៉ុន្តែការអះអាងបែបនេះគឺគ្មានប្រយោជន៍ទេ។ នេះគឺជាសម្ដីដ៏វង្វេងវង្វាន់។ នេះក៏ព្រោះតែ ប្រសិនបើអ្នកមិនដេញតាមសេចក្ដីពិត ហើយតែងតែថ្វាយបង្គំ និងដើរតាមមនុស្ស នោះដោយមិនដឹងខ្លួន អ្នកនឹងដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទជាមិនខាន។ ការជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែគ្មានទីបន្ទាល់តាមរយៈបទពិសោធ ហើយមិនត្រឹមតែមិនទទួលបានសេចក្ដីពិត និងជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ទៀតផង៖ នេះគឺជាផលវិបាកនៅទីបំផុតនៃការដើរតាមពួកទទឹងនឹងព្រះគ្រីស្ទ ហើយវាគឺជាផលវិបាកមួយដែលអ្នកមិនអាចរំដោះខ្លួនចេញបានឡើយ វាគឺជាការពិតដែលមិនអាចផ្លាស់ប្ដូរបាន។ វាប្រៀបដូចជានៅពេលដែលនរណាម្នាក់ប៉ះចរន្តអគ្គិសនីអ៊ីចឹង៖ ពួកគេច្បាស់ជាត្រូវឆក់មិនខាន។ អ្នកខ្លះអាចនឹងនិយាយថា៖ «ខ្ញុំមិនជឿរឿងនោះទេ ខ្ញុំមិនខ្លាចទេ» ប៉ុន្តែតើវាអាស្រ័យលើថាតើអ្នកជឿ ឬថាតើអ្នកខ្លាចឬអត់ដែរឬទេ? សាកប៉ះចរន្តអគ្គិសនីទៅ នោះវានឹងឆក់! អ្នកនឹងត្រូវឆក់។ ការមិនជឿ គឺគ្មានប្រយោជន៍ឡើយ។ ការមិនជឿ គឺជាភាពមិនដឹងអី។ វាគឺជាសម្ដីដែលគ្មានការទទួលខុសត្រូវ។ ហេតុដូច្នេះហើយ ទោះបីជាអ្នកសុខចិត្តដើរតាមអាទទឹងនឹងព្រះគ្រីស្ទ ឬក៏អត់ក៏ដោយ ប្រសិនបើអ្នកមិនដេញតាមសេចក្ដីពិតទេ ហើយការខិតខំប្រឹងប្រែងរបស់អ្នកតែងតែសំដៅទៅរកកេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈ នោះអ្នកបានឈានជើងចូលទៅក្នុងផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទបាត់ទៅហើយ។ ផលវិបាកនេះនឹងលេចឡើងបន្តិចម្ដងៗ ដូចជាកម្ទេចកំទីអណ្ដែតឡើងមកលើផ្ទៃទឹកអ៊ីចឹង។ នេះគឺជារឿងដែលជៀសមិនរួចឡើយ។ អ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ គឺដើម្បីដឹកនាំមនុស្សឱ្យមកចំពោះមុខពួកគេ ពួកគេធ្វើឱ្យមនុស្សទទួលយកការគ្រប់គ្រង និងការប្រើ ឧបាយកលរបស់ពួកគេ ជាជាងទទួលយកការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ ឬចុះចូលនឹងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ ពួកទទឹងនឹងព្រះគ្រីស្ទចង់អូសទាញមនុស្ស ពួកគេចង់ទទួលបានមនុស្ស គោលដៅរបស់ពួកគេគឺដើម្បីគ្រប់គ្រងរាស្ដ្ររើសតាំងទាំងអស់របស់ព្រះជាម្ចាស់ ដើម្បីគ្រប់គ្រងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នៅក្នុងកណ្ដាប់ដៃរបស់ពួកគេ។ ពួកគេគឺជាអ្នកជួញដូរមនុស្ស។ ហើយតើពួកទទឹងនឹងព្រះគ្រីស្ទប្រើអ្វីខ្លះ ដើម្បីសម្រេចគោលដៅរបស់ពួកគេក្នុងការគ្រប់គ្រងមនុស្ស? ពួកគេប្រើគោលលទ្ធិខាងវិញ្ញាណដែលមនុស្សថ្វាយបង្គំ ពួកគេប្រើទ្រឹស្ដីដែលស្ដាប់ទៅហាក់ដូចជាត្រឹមត្រូវ ពួកគេកេងចំណេញពីផ្នត់គំនិតពុករលួយរបស់មនុស្សដែលថ្វាយបង្គំទ្រឹស្ដី ដើម្បីនិយាយប៉ប៉ាច់ប៉ប៉ោច និងតុបតែងពាក្យសម្ដី ដើម្បីបំភាន់មនុស្ស។ សរុបមក អ្វីគ្រប់យ៉ាងដែលពួកគេនិយាយ គឺគ្មានអ្វីក្រៅពីពាក្យពេចន៍ និងគោលលទ្ធិ ជាទ្រឹស្ដីឥតខ្លឹមសារ ជារឿងដែលស្ដាប់ទៅហាក់ដូចជាត្រឹមត្រូវ តែផ្ទុយនឹងសេចក្ដីពិត។ ប្រសិនបើមនុស្សមិនយល់ពីសេចក្ដីពិតទេ ពួកគេច្បាស់ជាត្រូវបានគេបំភាន់មិនខាន។ យ៉ាងហោចណាស់ ពួកគេនឹងត្រូវបានគេបំភាន់មួយរយៈ មុនពេលដឹងខ្លួនឡើងវិញ។ ពេលដែលពួកគេដឹងខ្លួនឡើងវិញ គឺជាពេលដែលពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានបកអាក្រាត ដែលនៅពេលនោះ ពួកគេមានអារម្មណ៍ស្ដាយក្រោយជាទីបំផុត។ មនុស្សដែលដើរតាមពួកទទឹងនឹងព្រះគ្រីស្ទ បានបាត់បង់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធជាយូរមកហើយ នេះក៏ព្រោះតែពួកគេថ្វាយបង្គំមនុស្សដែលពួកគេគោរពដូចព្រះនៅក្នុងចិត្តរបស់ពួកគេ ដើរតាមមនុស្ស ហើយពួកគេត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធ ហើយទ្រង់បានទុកពួកគេមួយឡែកសិន ដើម្បីបើកសម្ដែងពួកគេ។ ដូច្នេះ ការដើរតាមពួកទទឹងនឹងព្រះគ្រីស្ទ គឺគ្រោះថ្នាក់ខ្លាំងណាស់។ ដូចទៅនឹងពួកទទឹងនឹងព្រះគ្រីស្ទដែរ មនុស្សដែលដើរតាមពួកទទឹងនឹងព្រះគ្រីស្ទ គឺជាអ្នកដែលព្រះជាម្ចាស់ស្អប់ខ្ពើមបំផុត។ ហើយតើព្រះជាម្ចាស់មានគោលដៅអ្វី ក្នុងការទុកមនុស្សទាំងនេះមួយឡែកសិននោះ? គឺដើម្បីរង់ចាំឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដឹងខ្លួនឡើងវិញ ដើម្បីមានសមត្ថភាពញែកដឹង និងលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ព្រមទាំងបដិសេធពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះឱ្យបានទាំងស្រុង ដែលនៅពេលនោះ ថ្ងៃចុងក្រោយរបស់ពួកទទឹងនឹងព្រះគ្រីស្ទនឹងមកដល់។ តើអ្វីគ្រប់យ៉ាងដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ មិនបង្កគ្រោះថ្នាក់ដល់មនុស្សទេឬអី? ពួកគេមិនដេញតាមសេចក្ដីពិតទេ ហើយព្យាយាមបំភាន់ និងគ្រប់គ្រងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ពួកគេមិនឱ្យមនុស្សដេញតាមសេចក្ដីពិតទេ ពួកគេមិនចុះចូលនឹងកិច្ចការរបស់ព្រះជាម្ចាស់ឡើយ ហើយព្យាយាមបំភាន់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យដើរតាមពួកគេ ដែលរឿងទាំងអស់នេះបង្ហាញថា ពួកទទឹងនឹងព្រះគ្រីស្ទមិនមានចិត្តកោតខ្លាច និងចុះចូលនឹងព្រះជាម្ចាស់ទាល់តែសោះ ហើយក៏គ្មានសេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិតដែរ។ ផ្ទុយទៅវិញ ពួកគេគិតរកគ្រប់មធ្យោបាយដើម្បីដណ្ដើមយកឋានៈ និងអំណាចសម្រាប់ខ្លួនឯង ដើម្បីប្រឆាំងទាស់នឹងព្រះជាម្ចាស់ និងដណ្ដើមរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ពីទ្រង់ ទីបំផុតបង្កើតនគរផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីប្រឆាំងទាស់នឹងព្រះជាម្ចាស់ ដែលរឿងទាំងអស់នេះបង្ហាញថា ពួកទទឹងនឹងព្រះគ្រីស្ទគឺជាសត្រូវសួរពូជរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយជាមុខសញ្ញាពិតប្រាកដនៃការបំផ្លាញរបស់ព្រះជាម្ចាស់។ នៅក្នុងសេចក្ដីជំនឿរបស់មនុស្សលើព្រះជាម្ចាស់ គ្មានអ្វីដែលគ្រោះថ្នាក់ជាងការត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ និងគ្រប់គ្រងនោះទេ។ ប្រសិនបើមនុស្សបានចាប់ផ្ដើមដើរតាមពួកទទឹងនឹងព្រះគ្រីស្ទរួចទៅហើយ ប្រសិនបើពួកគេស្ថិតនៅខាងពួកទទឹងនឹងព្រះគ្រីស្ទទាំងស្រុងរួចទៅហើយ នោះពួកគេគឺជាមនុស្សដែលបានក្បត់ព្រះជាម្ចាស់ និងកំពុងប្រឆាំងទាស់នឹងព្រះជាម្ចាស់ ក្នុងករណីនេះ លទ្ធផលរបស់ពួកគេគឺមិនបាច់និយាយក៏ដឹងដែរ។

នេះគឺជាអ្វីដែលយើងបានប្រកបគ្នាជាទូទៅអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទផាត់ចេញ និងវាយប្រហារមនុស្សដែលដេញតាមសេចក្ដីពិត។ គោលបំណង និងចេតនារបស់ពួកគេក្នុងការផាត់ចេញ និងវាយប្រហារមនុស្សដែលដេញតាមសេចក្ដីពិត និងអាកប្បកិរិយា វិធីសាស្ត្រ និងល្បិចដែលពួកគេប្រព្រឹត្តចំពោះមនុស្សដែលដេញតាមសេចក្ដីពិត ក៏ដូចជាសកម្មភាពចំពោះពួកទទឹងនឹងព្រះគ្រីស្ទដែលមនុស្សដែលដេញតាមសេចក្ដីពិតគួរតែមាន យើងបានប្រកបគ្នាខ្លះៗអំពីចំណុចនីមួយៗទាំងនេះ ទោះបីជាមិនទាន់បានក្បោះក្បាយក៏ដោយ។ ការប្រកបគ្នានាពេលអនាគត អាចនឹងលើកឡើងពីសេចក្ដីពិតនៅក្នុងផ្នែកទាំងនេះ ស្របតាមកាលៈទេសៈជាក់លាក់ និងករណីជាក់លាក់។ នៅពេលប្រកបគ្នាអំពីប្រធានបទជាក់លាក់បែបនេះ តើអ្នកស្ដាប់ការបង្រៀនត្រូវមានអាកប្បកិរិយាបែបណា? ពួកគេត្រូវតែផ្ដោតអារម្មណ៍ ធ្វើខ្លួនឱ្យស្ងប់នៅចំពោះព្រះភក្ដ្រព្រះជាម្ចាស់ ហើយមិនត្រូវបែកអារម្មណ៍ឡើយ ពីព្រោះគ្រប់ទិដ្ឋភាពនៃសេចក្ដីពិត សុទ្ធតែមានសេចក្ដីថ្លែង និងនិយមន័យជាក់លាក់ ហើយទិដ្ឋភាពនីមួយៗមានខ្លឹមសារ និងគោលការណ៍នៃការអនុវត្តជាក់លាក់។ លើសពីនេះទៅទៀត យើងនឹងនិយាយពីជ្រុងផ្សេងៗ និងតាមវិធីផ្សេងៗ អំពីរឿងជាទស្សនៈដែលពាក់ព័ន្ធនឹងសេចក្ដីពិតនៅក្នុងផ្នែកខ្លឹមសារនីមួយៗ ក៏ដូចជាសេចក្ដីពិតដែលមនុស្សគួរតែយល់ និងផ្លូវដែលពួកគេគួរតែអនុវត្តតាមផងដែរ។ អ្វីៗទាំងអស់នេះ ចាំបាច់ត្រូវតែប្រកបគ្នា និងត្រិះរិះពិចារណាឱ្យបានច្បាស់លាស់ ទើបអាចទទួលបានលទ្ធផល។ ឥឡូវនេះ តាមរយៈការប្រកបគ្នាយ៉ាងលម្អិតរបស់យើង យើងឃើញថា គោលការណ៍សេចក្ដីពិតដែលពាក់ព័ន្ធនឹងការបំពេញភារកិច្ចរបស់ខ្លួន គឺមិនសាមញ្ញដូចដែលមនុស្សគិតនោះទេ។ ការយល់ពីសេចក្ដីពិត បង្កជាការលំបាកពិតប្រាកដ សម្រាប់អ្នកដែលគ្មានសមត្ថភាពយល់ដឹង។ ការយល់ពីសេចក្ដីពិត គឺដូចជាការចូលរៀននៅសាកលវិទ្យាល័យអ៊ីចឹង វាមានកម្រិតនៃការលំបាកខ្លះ ប៉ុន្តែមនុស្សម្នាក់នឹងមិនមានអារម្មណ៍ថាលំបាកទេ ប្រសិនបើពួកគេមានសមត្ថភាពយល់ដឹង។ ដរាបណាមនុស្សម្នាក់អាចយល់ពីសេចក្ដីពិត បន្ទាប់ពីបានឮវា នោះពួកគេច្បាស់ជាមានផ្លូវដើម្បីអនុវត្តវាដោយឯកឯង ហើយកាលណាពួកគេកាន់តែហ្វឹកហាត់ក្នុងការអនុវត្តសេចក្ដីពិត នោះផ្លូវរបស់ពួកគេក្នុងការអនុវត្តវានឹងកាន់តែទូលាយ ហើយពួកគេនឹងក្ដាប់គោលការណ៍បានកាន់តែច្បាស់លាស់។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកមិនស្ដាប់ការប្រកបគ្នាដ៏លម្អិតបែបនេះទេ ហើយយល់តែពីរឿងទូទៅ និងរឿងជាទស្សនៈ នោះអ្នកនឹងទាល់គំនិត នៅពេលនិយាយដល់ការអនុវត្ត។ នៅពេលដែលអ្នកស្វែងរកគោលការណ៍សេចក្ដីពិត វានឹងហាក់ដូចជាទៅផ្លូវណាក៏ខុស ហើយអ្នកនឹងមានអារម្មណ៍ថាមិនអាចក្ដាប់វាបានយ៉ាងត្រឹមត្រូវឡើយ ទោះបីជាអ្នកធ្វើអ្វីក៏ដោយ។ ប៉ុន្តែឥឡូវនេះ ដោយមាននិយមន័យ និងការបញ្ជាក់យ៉ាងច្បាស់លាស់បែបនេះ នៅពេលដែលវិសាលភាពត្រូវបានបង្រួម ហើយសេចក្ដីពិតត្រូវបានធ្វើឱ្យជាក់លាក់ នោះអ្នកនឹងមានភាពសេរីជាងមុន នៅពេលដែលអ្នកចាប់ផ្ដើមអនុវត្តសេចក្ដីពិតម្ដងទៀត ពីព្រោះវាមានភាពលម្អិត។ ឧទាហរណ៍ ឧបមាថាខ្ញុំប្រាប់អ្នកឱ្យទិញសៀវភៅសរសេរមួយក្បាល។ ប្រសិនបើខ្ញុំគ្រាន់តែប្រាប់អ្នកពីតម្រូវការមូលដ្ឋាន ដូចជាទំហំ កម្រាស់ និងតម្លៃរបស់វា នោះវាអាចទាមទារឱ្យអ្នកខិតខំប្រឹងប្រែងខ្លះ ដើម្បីក្ដាប់បានគោលការណ៍ទាំងនេះ និងអនុវត្តវា។ ប៉ុន្តែ ប្រសិនបើខ្ញុំប្រាប់អ្នកពីចំណុចដូចជា ពណ៌ជាក់លាក់ ទំហំ ចំនួនទំព័រ ទម្រង់ជាក់លាក់ និងគុណភាពក្រដាសរបស់សៀវភៅសរសេរនោះ បន្ទាប់ពីទទួលបានព័ត៌មានលម្អិតបែបនេះ តើគោលការណ៍ដែលអ្នកក្ដាប់បានបាន មិនកាន់តែច្បាស់លាស់ទេឬអី? ហើយប្រសិនបើខ្ញុំបញ្ជាក់កាន់តែច្បាស់ជាងនេះទៅទៀត ដោយឱ្យក្រដាសមួយសន្លឹកទៅអ្នក ហើយប្រាប់អ្នកឱ្យទិញសៀវភៅសរសេរដែលមានគុណភាពក្រដាស កម្រាស់ ពណ៌ ទំហំក្រឡាដូចគ្នា និងចំនួន ឬប្រសិនបើខ្ញុំផ្ដល់ការបញ្ជាក់អំពីកម្រិតដែលអាចទទួលយកបានសម្រាប់លក្ខណៈនីមួយៗ នៅពេលដែលអ្នកទៅទិញវា តើជម្រើសមិនកាន់តែរួមតូចទេឬអី? (មែនហើយ។) តើគោលការណ៍ពាក់ព័ន្ធ មិនកាន់តែច្បាស់លាស់ និងកាន់តែងាយស្រួលសម្រាប់អ្នក នៅពេលដែលអ្នកអនុវត្តទេឬអី? តើនេះនឹងជួយ ឬរារាំងអ្នក នៅពេលនិយាយដល់ការអនុវត្តរបស់អ្នក? (វានឹងជួយ។) តាមពិតទៅ វាគួរតែជួយ ពីព្រោះទិដ្ឋភាពផ្សេងៗនៃសេចក្ដីពិត ត្រូវបានគេនិយាយកាន់តែច្បាស់លាស់ និងកាន់តែលម្អិត រហូតដល់ចំណុចជាក់លាក់នៃរបៀបប្រព្រឹត្តចំពោះបញ្ហាជាក់លាក់ ការសម្ដែងចេញជាក់លាក់ និងចំណុចជាក់លាក់នៃរបៀបអនុវត្ត អ្វីៗទាំងអស់នេះត្រូវបានប្រាប់យ៉ាងលម្អិតដល់អ្នករួចហើយ។ ប្រសិនបើអ្នកនៅតែមិនអាចអនុវត្តវាបានទេ នោះអ្នកគ្មានសមត្ថភាពយល់ដឹងពីសេចក្ដីពិតទាល់តែសោះហើយ។

ថាតើឥឡូវនេះ អ្នករាល់គ្នាមានសមត្ថភាពយល់ដឹងពីសេចក្ដីពិតឬអត់ គឺជាចំណុចសំខាន់ដែលកំណត់ថាតើអ្នករាល់គ្នាអាចទទួលបានសេចក្ដីពិត និងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ឬក៏អត់។ ឥឡូវនេះ ខ្ញុំបានឈានដល់ការបែងចែកសេចក្ដីពិតដែលពាក់ព័ន្ធនឹងការបំពេញភារកិច្ចស្របតាមស្ដង់ដារ ជាប្រាំមួយប្រភេទ យោងតាមអ្នកដែលបំពេញភារកិច្ចនីមួយៗ ប្រភេទនីមួយៗត្រូវបានបែងចែកបន្ថែមទៀតជាចំណាត់ថ្នាក់ជាក់លាក់ ហើយនៅក្នុងចំណាត់ថ្នាក់នីមួយៗ មានផ្នែករងនៃការប្រកបគ្នាយ៉ាងលម្អិត។ ក្នុងករណីរបស់អ្នករាល់គ្នា តើការអធិប្បាយបែបនេះ និងការប្រកបគ្នាអំពីសេចក្ដីពិតបែបនេះ ដឹកនាំអ្នករាល់គ្នាឱ្យយល់ពីសេចក្ដីពិតបានកាន់តែច្បាស់ និងផ្ដល់ឱ្យអ្នករាល់គ្នានូវគោលការណ៍កាន់តែច្រើនដើម្បីអនុវត្តតាម ឬក៏វាធ្វើឱ្យកាន់តែពិបាកក្នុងការស្វែងរកគោលការណ៍? (យើងមានគោលការណ៍កាន់តែច្រើនដោយសាររឿងនេះ។) វាគួរតែដឹកនាំអ្នក ឱ្យយល់កាន់តែច្បាស់ ហើយបើដូច្នេះមែន ការបង្រៀនដ៏លម្អិតរបស់ខ្ញុំគួរតែមានប្រយោជន៍សម្រាប់អ្នករាល់គ្នា។ វាគួរតែផ្ដល់ឱ្យអ្នករាល់គ្នានូវភាពច្បាស់លាស់កាន់តែខ្លាំង មិនមែនភាពច្របូកច្របល់កាន់តែខ្លាំងនោះទេ។ នេះគឺអាស្រ័យលើថាតើនរណាម្នាក់មានសមត្ថភាពយល់ដឹងពីសេចក្ដីពិតឬអត់។ ប្រសិនបើនរណាម្នាក់ពិតជាមនុស្សដែលមានគុណសម្បត្តិល្អ ដែលមានការយល់ដឹងខាងវិញ្ញាណ នោះពួកគេនឹងមានអារម្មណ៍ថាកាន់តែភ្លឺស្វាង។ ប្រសិនបើនរណាម្នាក់មានគុណសម្បត្តិអន់ខ្សោយ និងគ្មានការយល់ដឹងខាងវិញ្ញាណ នោះពួកគេនឹងមិនសូវអាចយល់ពីវាទេ ហើយពួកគេនឹងកាន់តែច្របូកច្របល់ឡើងៗ។ អ្នកខ្លះអាចនឹងនិយាយថា៖ «ពីមុន ខ្ញុំធ្លាប់មានអារម្មណ៍ថាខ្ញុំយល់ខ្លះៗដែរ ប៉ុន្តែឥឡូវនេះ ខ្ញុំកាន់តែស្ដាប់ ខ្ញុំកាន់តែច្របូកច្របល់ ហាក់ដូចជាគ្មានអ្វីនៅក្នុងខ្លួនខ្ញុំទៀតទេ។ តើមានរឿងអ្វីកើតឡើង?» ប្រសិនបើការនិយាយអំពីការចូលទៅក្នុងជីវិត មានភាពលម្អិតពេក នោះវាពិបាកសម្រាប់មនុស្សក្នុងការយល់ពីវា ប្រសិនបើពួកគេខ្វះបទពិសោធន៍ និងមានគុណសម្បត្តិអន់ខ្សោយ។ ការនិយាយកាន់តែលម្អិត មនុស្សដែលមានគុណសម្បត្តិអន់ខ្សោយ កាន់តែងាយនឹងជាប់គាំង។ ហេតុអ្វីបានជាពួកគេងាយនឹងជាប់គាំង? មានស្ថានភាពជាច្រើននៅក្នុងរឿងនេះ។ មួយគឺ មនុស្សបែបនេះគ្មានការយល់ដឹងខាងវិញ្ញាណទេ។ ពួកគេមិនយល់ពីសេចក្ដីពិតឡើយ ពោលគឺ ពួកគេមិនយល់ថាសេចក្ដីពិតជាអ្វី ឬសភាពជាក់លាក់ណាមួយជាអ្វីនោះទេ។ ពួកគេមិនយល់ពីរឿងទាំងនេះទេ។ ស្ថានភាពនេះ គឺជាការខ្វះសមត្ថភាពយល់ដឹងពីសេចក្ដីពិត។ ចំពោះមនុស្សបែបនេះ មានវិធានការចុងក្រោយតែមួយគត់ដែលត្រូវអនុវត្ត៖ គឺការប្រាប់ពួកគេឱ្យបានច្បាស់លាស់ពីអ្វីដែលពួកគេគួរធ្វើ នៅពេលមានរឿងរ៉ាវកើតឡើងចំពោះពួកគេ ដូចជាការសរសេរកម្មវិធីឱ្យមនុស្សយន្តអនុវត្តតាមបញ្ជាដែលបានតម្រូវអ៊ីចឹង។ គ្រាន់តែឱ្យពួកគេអនុវត្តតាមបទប្បញ្ញត្តិ គឺគ្រប់គ្រាន់ហើយ។ វិធីសាស្ត្រនេះអាចបង្កើតលទ្ធផលនៅក្នុងមនុស្សបែបនេះ គ្មានវិធីផ្សេងសម្រាប់ពួកគេឡើយ។ ឥឡូវនេះ ខ្ញុំកំពុងប្រើវិធានការចុងក្រោយនេះ ដោយនិយាយយ៉ាងលម្អិតបំផុត រហូតដល់រឿងដែលជាក់លាក់បំផុត គឺធ្វើការរហូតដល់រឿងដែលជាក់លាក់បំផុត។ មនុស្សមួយចំនួននិយាយថា ពួកគេនៅតែមិនយល់ ដូច្នេះ ខ្ញុំនឹងបន្តប្រាប់ពួកគេឱ្យបានច្បាស់លាស់ពីរបៀបប្រព្រឹត្ត និងដោះស្រាយរាល់រឿងរ៉ាវដែលកើតឡើងចំពោះពួកគេ។ ខ្ញុំកំពុងឱ្យពួកគេអនុវត្តតាមបទប្បញ្ញត្តិ អ្វីដែលខ្ញុំអាចធ្វើបានគឺមានតែប៉ុណ្ណឹង ពីព្រោះពួកគេគ្មានសមត្ថភាពយល់ដឹងពីសេចក្ដីពិតឡើយ។ សភាពរបស់មនុស្សម្នាក់ៗ មិនមែនដូចគ្នាទាំងស្រុងនោះទេ ប៉ុន្តែភាពខុសគ្នាគឺមានតិចតួចប៉ុណ្ណោះ។ ប្រសិនបើអ្នករាល់គ្នាចង់ឱ្យខ្ញុំនិយាយយ៉ាងច្បាស់លាស់ និងក្បោះក្បាយជាមួយអ្នករាល់គ្នាអំពីសភាពនីមួយៗម្ដងមួយៗ នោះខ្ញុំច្បាស់ជាពិបាកនឹងនិយាយឱ្យបានគ្រប់ទាំងអស់មិនខាន ពីព្រោះមានអ្នករាល់គ្នាច្រើនពេកដែលមានគុណសម្បត្តិអន់ខ្សោយ។ វាជារឿងចាំបាច់សម្រាប់អ្នករាល់គ្នាដែលមានការយល់ដឹងខាងវិញ្ញាណ និងមានសមត្ថភាពយល់ដឹងពីសេចក្ដីពិត ក្នុងការបំពេញកិច្ចការផ្នែកនោះ។ ខ្ញុំបានបំពេញកិច្ចការរបស់ខ្ញុំយ៉ាងហ្មត់ចត់រួចរាល់ហើយ។ អ្វីដែលខ្ញុំអាចធ្វើបានមានតែប៉ុណ្ណឹង។ ខ្ញុំបានធ្វើអស់ពីសមត្ថភាពហើយ។ គ្រប់កិច្ចការដែលបានបំពេញ និងគ្រប់ព្រះបន្ទូលដែលព្រះជាម្ចាស់ជាសាច់ឈាមបានថ្លែង គឺមនុស្សធម្មតាអាចយល់ និងទទួលយកបាន។ នេះគឺជាកម្រិតដែលអាចធ្វើទៅបានចំពោះមនុស្សដែលមានការគិត និងប្រតិកម្មនៃភាពជាមនុស្សធម្មតា។ អ្នកខ្លះសួរថា៖ «តើព្រះជាម្ចាស់មិនធ្វើអព្ភូតហេតុទេឬអី?» ព្រះជាម្ចាស់មិនធ្វើអព្ភូតហេតុទេ អ្វីៗទាំងអស់នេះចាំបាច់ត្រូវតែធ្វើឡើងតាមរបៀបពិត និងជាក់ស្ដែង។ វាដូចគ្នាទៅនឹងកិច្ចការរបស់ព្រះជាម្ចាស់ជាបីដំណាក់កាលអ៊ីចឹង៖ ចាប់ផ្ដើមពីការដែលទ្រង់ប្រកាសក្រឹត្យវិន័យដល់មនុស្សជាតិ ដើម្បីដឹកនាំពួកគេនៅក្នុងជីវិតរបស់ពួកគេ បន្ទាប់មកដល់ការឆ្កាង និងការបំពេញកិច្ចការនៃការប្រោសលោះ ហើយពីទីនោះរហូតដល់គ្រាចុងក្រោយ ដែលការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ សម្ដែងចេញនូវសេចក្ដីពិតទាំងអស់ដែលសង្គ្រោះមនុស្សជាតិ ដំណាក់កាលនីមួយៗត្រូវបានធ្វើឡើងតាមរបៀបពិត និងជាក់ស្ដែង ដោយមានព្រះបន្ទូល និងបំពេញកិច្ចការទល់មុខគ្នាជាមួយមនុស្ស។ គ្មានអព្ភូតហេតុនៅក្នុងរឿងនេះឡើយ។ អព្ភូតហេតុដ៏អស្ចារ្យបំផុត គឺការដែលព្រះជាម្ចាស់ផ្ទាល់មានព្រះបន្ទូល និងបំពេញកិច្ចការដោយផ្ទាល់ ហើយទោះបីជាទ្រង់ប្រើប្រាស់វិធីសាស្ត្រណាក៏ដោយ ទីបំផុត ទ្រង់នឹងប្រោសក្រុមមនុស្សមួយក្រុមឱ្យបានពេញខ្នាត និងទទួលបានពួកគេ។ រឿងនេះច្បាស់ជានឹងបានសម្រេច វាគ្រាន់តែត្រូវការពេលវេលាបន្តិចប៉ុណ្ណោះ។ នេះគឺជាទីសម្គាល់ និងការអស្ចារ្យដ៏អស្ចារ្យបំផុត ហើយព្រះជាម្ចាស់នឹងមិនប្រើប្រាស់វិធីសាស្ត្រអរូបី ផ្សេងទៀត ដើម្បីបញ្ចូលសេចក្ដីពិតទៅក្នុងចិត្តរបស់មនុស្សឡើយ។ ឥឡូវនេះ ដោយសារសេចក្ដីពិតទាំងនេះត្រូវបានប្រកបគ្នាយ៉ាងលម្អិតបែបនេះ ប្រសិនបើអ្នកមានសមត្ថភាពយល់ដឹង ហើយពិតជាមនុស្សដែលដេញតាមសេចក្ដីពិតមែន នោះប្រសិនបើអ្នកពិតជាយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបន្តិច នោះវាមិនអាចទៅរួចទេដែលអ្នកមិនយល់ពីសេចក្ដីពិត ឬគោលការណ៍នៃការអនុវត្តនោះ។ មានអ្នកខ្លះនិយាយថា ពួកគេស្រឡាញ់សេចក្ដីពិត ប៉ុន្តែបន្ទាប់ពីបានស្ដាប់ការបង្រៀនអស់រយៈពេលជាច្រើនឆ្នាំមក ហេតុអ្វីបានជាពួកគេនៅតែមិនយល់ពីវា? មានលទ្ធភាពពីរ។ មួយគឺ ពួកគេគ្មានការយល់ដឹងខាងវិញ្ញាណទាល់តែសោះ ហើយគ្មានសមត្ថភាពយល់ដឹងពីសេចក្ដីពិត មួយទៀតគឺ តាមពិតពួកគេមិនស្រឡាញ់សេចក្ដីពិតទេ ហើយមិនដែលខិតខំប្រឹងប្រែងក្នុងការដេញតាមវាឡើយ។ ទាំងនេះគឺជាមូលហេតុពីរដែលអាចទៅរួច។ មនុស្សខ្លះទៀតនិយាយថា ពួកគេមិនយល់ពីសេចក្ដីពិតទេ ពីព្រោះពួកគេជឿលើព្រះជាម្ចាស់មិនទាន់បានយូរ ហើយមិនសូវបានស្ដាប់ការបង្រៀនច្រើន និងមិនសូវមានបទពិសោធន៍។ នេះគឺជាមូលហេតុមួយទៀត។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកគឺជាមនុស្សដែលពិតជាស្រឡាញ់សេចក្ដីពិតមែន នោះនៅពេលដែលអ្នកមានសេចក្ដីជំនឿលើព្រះជាម្ចាស់កាន់តែច្រើនឆ្នាំ ការយល់ដឹងរបស់អ្នកអំពីសេចក្ដីពិតនឹងកាន់តែរីកចម្រើន ហើយអ្នកនឹងកាន់តែរីកចម្រើនក្នុងកម្ពស់ខាងវិញ្ញាណជាមិនខាន។

នៅក្នុងការប្រកបគ្នាអំពីទិដ្ឋភាពណាមួយនៃសេចក្ដីពិត វាទាមទារលើសពីពាក្យសម្ដីពីរបីម៉ាត់ ដើម្បីបកស្រាយវាឱ្យបានពេញលេញ តាមរបៀបដែលអាចដោះស្រាយបញ្ហាបាន។ សម្រាប់មនុស្សសព្វថ្ងៃនេះ រឿងទូទៅគ្រាន់តែជាគោលលទ្ធិ គ្រាន់តែជាទ្រឹស្ដីប៉ុណ្ណោះ។ ដូច្នេះ តើខ្ញុំអាចធ្វើឱ្យមនុស្សយល់ និងធ្វើឱ្យពួកគេមានសមត្ថភាព ពេលដែលពួកគេបានទទួលយករឿងអ្វីមួយ អាចប្រែក្លាយវាទៅជាគោលការណ៍នៃការអនុវត្តរបស់ពួកគេបានដោយរបៀបណា? ខ្ញុំត្រូវតែនិយាយឱ្យកាន់តែច្បាស់លាស់ និងកាន់តែលម្អិត។ មិនថាខ្ញុំកំពុងនិយាយរឿងប្រៀបប្រដូច ឬប្រកបគ្នាអំពីសេចក្ដីពិត ឬនិយាយអំពីការអនុវត្តនោះទេ ជារួម វាត្រូវតែមានភាពលម្អិត និងច្បាស់លាស់ជាងមុន។ ការនិយាយយ៉ាងច្បាស់លាស់ គឺមានប្រយោជន៍សម្រាប់អ្នករាល់គ្នា។ ដូច្នេះ ខ្ញុំតែងតែត្រូវខិតខំរិះរកមធ្យោបាយ ដើម្បីលើកយករឿងប្រៀបប្រដូច និងឧទាហរណ៍សម្រាប់អ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាយល់បានកាន់តែច្រើនបន្តិច។ ខ្ញុំធ្វើឱ្យសេចក្ដីពិតទាំងអស់នេះលេចជារូបរាងឡើង នៅក្នុងហេតុការណ៍មួយទៅហេតុការណ៍មួយទៀត ហើយខ្ញុំបញ្ចូលសេចក្ដីពិតដែលខ្ញុំប្រកបគ្នា ជាមួយនឹងរាល់ហេតុការណ៍ដែលខ្ញុំលើកឡើង ដើម្បីឱ្យអ្នករាល់គ្នាមានរូបភាពនៅក្នុងគំនិតរបស់អ្នករាល់គ្នា សម្រាប់ប្រៀបធៀបនឹងខ្លួនឯង ដើម្បីមើលថាតើអ្នករាល់គ្នាធ្លាប់ប្រព្រឹត្តតាមរបៀបបែបនេះ ឬនឹងប្រព្រឹត្តដូចជាមនុស្សបែបនោះ ឬធ្លាប់គិតតាមរបៀបបែបនេះ ឬធ្លាប់ជាប់អន្ទាក់នៅក្នុងសភាពបែបនេះដែរឬទេ។ នៅពេលដែលអ្នករាល់គ្នាស្ដាប់សេចក្ដីពិតទាំងនេះ ខ្ញុំធ្វើឱ្យអ្នករាល់គ្នាតែងតែមានអារម្មណ៍ស្រមៃឃើញពីរឿងទាំងនោះ ហាក់ដូចជាអ្នករាល់គ្នាកំពុងស្ថិតនៅក្នុងរឿងទាំងនោះអ៊ីចឹង។ នេះគឺជាមូលហេតុដែលខ្ញុំនិយាយរឿងប្រៀបប្រដូច និងលើកឧទាហរណ៍។ មានអ្នកខ្លះប្រែជាអស់ការអត់ធ្មត់ ពេលដែលពួកគេឮរឿងប្រៀបប្រដូចចាប់ផ្ដើម។ «រឿងប្រៀបប្រដូចមួយទៀតហើយ? តើខ្ញុំជាអ្វី ជាក្មេងអាយុបីឆ្នាំឬអី?» អ្នកប្រហែលជាមិនមែនមានអាយុតិចឆ្នាំនោះទេ ប៉ុន្តែនៅលើផ្លូវនៃការជឿលើព្រះជាម្ចាស់ និងការដេញតាមសេចក្ដីពិត អ្នកប្រហែលជាមានអាយុតិចជាងបីឆ្នាំទៅទៀត នេះគឺជាការពិតជាក់ស្ដែង។ ដូច្នេះ ការប្រព្រឹត្តចំពោះអ្នករាល់គ្នាដូចជាក្មេងអាយុក្រោមបីឆ្នាំ មិនមែនជាការប្រមាថដល់អ្នករាល់គ្នាទេ ហើយវាក៏មិនហួសហេតុទាល់តែសោះ តាមដែលខ្ញុំមើលឃើញ នេះគឺជាការវាយតម្លៃអ្នករាល់គ្នាខ្ពស់ពេកទៅវិញទេ។ ពេលដែលក្មេងអាយុបីឆ្នាំឮមនុស្សធំនិយាយថា កន្ត្រៃគឺមុត ហើយមិនត្រូវប៉ះពាល់វាទេ នោះពួកគេនឹងចងចាំរឿងនេះជាគោលការណ៍មួយ។ ពួកគេនឹងមិនប៉ះពាល់វាឡើយ ហើយថែមទាំងមិនប៉ះពាល់ឧបករណ៍ ឬផ្លែមានមុខមុត ដែលស្រដៀងនឹងវាទៀតផង។ ពួកគេដឹងថា របស់ទាំងអស់នោះគឺមុត ពួកគេដឹងថា ពួកគេត្រូវតែក្ដាប់គោលការណ៍នេះឱ្យបាន។ ចុះមនុស្សវិញ តើពួកគេអាចស្វែងរកគោលការណ៍នៅក្នុងរឿងអ្វីមួយ ដែលពួកគេបានឆ្លងកាត់បទពិសោធន៍ជាបន្តបន្ទាប់ជាច្រើនដង នៅក្នុងការអនុវត្តរបស់ពួកគេបានដែរឬទេ? ពោលគឺ តើអ្នកអាចយល់ពីចេតនានៅពីក្រោយទង្វើរបស់ព្រះជាម្ចាស់ សេចក្ដីតម្រូវរបស់ទ្រង់ចំពោះអ្នក និងអ្វីដែលជាស្ដង់ដាតម្រូវជាចាំបាច់របស់ទ្រង់នៅក្នុងរឿងណាមួយ បានដែរឬទេ? បើយោងតាមបញ្ញារបស់មនុស្សធម្មតា អ្នកគួរតែអាចយល់ពីរឿងទាំងនេះបាន។ ចុះតើមានកាលៈទេសៈអ្វីខ្លះ ដែលមនុស្សមិនយល់ពីរឿងទាំងនោះ ទោះបីជាខ្ញុំនិយាយយ៉ាងណាក៏ដោយ? មូលហេតុចម្បងដែលរឿងនេះកើតឡើង ទីមួយ គឺពាក់ព័ន្ធនឹងបរិយាកាសដ៏អ៊ូអរដែលមនុស្សរស់នៅ ដោយមានរឿងកំប៉ិកកំប៉ុក និងរឿងគួរឱ្យធុញទ្រាន់ជាច្រើនដែលត្រូវដោះស្រាយ ដែលធ្វើឱ្យមនុស្សមិនមានទំនោរក្នុងការអានអធិដ្ឋានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយយកចិត្តទុកដាក់ឡើយ ពួកគេមិនបានខិតខំប្រឹងប្រែងចំពោះសេចក្ដីពិតទេ។ នេះគឺជាទិដ្ឋភាពមួយនៃមូលហេតុ ម្យ៉ាងវិញទៀតគឺ ការស្រេកឃ្លាន និងសេចក្ដីស្រឡាញ់របស់មនុស្សចំពោះសេចក្ដីពិត គឺមានតិចតួចស្ដួចស្ដើងណាស់ ដែលប្រសិនបើពិន្ទុដប់គឺជាពិន្ទុពេញ នោះកម្រិតបច្ចុប្បន្ននៃសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាចំពោះសេចក្ដីពិត នឹងទទួលបានពិន្ទុត្រឹមតែបី ឬប្រាំយ៉ាងច្រើនបំផុត។ ដូច្នេះ ផ្នែកដ៏ធំនៃមូលហេតុដែលមនុស្សមិនយល់ពីសេចក្ដីពិត ហើយទីបំផុតមិនទទួលបានវា គឺដោយសារតែពួកគេមិនបានខិតខំប្រឹងប្រែង ហើយក៏ដោយសារតែពួកគេមិនបានដាក់ចិត្តដាក់ថ្លើមទៅក្នុងវា ហើយនៅក្នុងចិត្តរបស់ពួកគេ ពួកគេមិនសូវស្រឡាញ់សេចក្ដីពិតទាល់តែសោះ។ កម្រិតនៃសេចក្ដីស្រឡាញ់របស់មនុស្សចំពោះសេចក្ដីពិត គឺមិនគ្រប់គ្រាន់ឡើយ។ វាគ្រាន់តែជាចំណាប់អារម្មណ៍បន្តិចបន្តួចប៉ុណ្ណោះ វាមិនទាន់ឈានដល់សេចក្ដីស្រឡាញ់ឡើយ។ គឺដោយសារតែមនុស្សបានរងទុក្ខនឹងភាពបរាជ័យ និងទុក្ខវេទនាជាច្រើននៅក្នុងលោកីយ៍ រហូតដល់ពួកគេមិនអាចបន្តរស់នៅបាន ហើយដោយសារតែពួកគេបានឃើញព្រះជាម្ចាស់បំពេញកិច្ចការសង្គ្រោះមនុស្ស និងប្រកបគ្នាអំពីសេចក្ដីពិតជារៀងរាល់ថ្ងៃ ព្រមទាំងភាពបរិបូរណ៍នៃអ្វីៗគ្រប់យ៉ាងដែលទ្រង់ផ្គត់ផ្គង់ដល់មនុស្ស ទើបពួកគេមានអារម្មណ៍ថា ព្រះជាម្ចាស់គឺល្អ ហើយក្លាយជាមានឆន្ទៈក្នុងការអានព្រះបន្ទូលរបស់ទ្រង់ និងខិតខំឆ្ពោះទៅរកសេចក្ដីពិត។ នោះគឺជាចំណាប់អារម្មណ៍បន្តិចបន្តួចដែលពួកគេមាន។ តើមនុស្សចំណាយពេលភាគច្រើនរបស់ពួកគេទៅលើអ្វី? ពួកគេសុទ្ធតែជាប់ជំពាក់នឹងរឿងកំប៉ិកកំប៉ុកជាច្រើន រវល់នឹងបញ្ហាគ្រប់ប្រភេទនៃទំនាក់ទំនងផ្លូវអារម្មណ៍ ទំនាក់ទំនងរវាងបុគ្គល ឋានៈ និងភាពអំនួត ព្រមទាំងនិន្នាការនៃសង្គម។ ថែមទាំងមានមនុស្សខ្លះ ដែលចំណាយពេលវេលា និងកម្លាំងរបស់ពួកគេកាន់តែច្រើនទៅលើម្ហូបអាហារ សម្លៀកបំពាក់ ការតែងខ្លួន និងការសប្បាយខាងសាច់ឈាមរបស់ពួកគេទៀតផង។ ពួកគេខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃពិតប្រាកដទៅលើរឿងទាំងនេះ ហើយពួកគេលើកតម្កើងវាថា៖ «ខ្ញុំកំពុងលះបង់ខ្លួនដើម្បីព្រះជាម្ចាស់!» ទីបំផុត នៅទីបញ្ចប់ ពួកគេក្រឡេកមើលថយក្រោយ ហើយឃើញថា ព្រះជាម្ចាស់បានថ្លែងព្រះបន្ទូលយ៉ាងច្រើន និងបំពេញកិច្ចការអស់រយៈពេលយ៉ាងយូរ ប៉ុន្តែពួកគេមិនទទួលបានសេចក្ដីពិតឡើយ។ នេះមិនមែនដោយសារតែព្រះជាម្ចាស់មិនបានប្រទានវាដល់ពួកគេនោះទេ ប៉ុន្តែដោយសារតែពួកគេមិនបានទទួលយកសេចក្ដីពិតដោយអស់ពីចិត្ត ឬខិតខំប្រឹងប្រែងចំពោះសេចក្ដីពិត ទោះបីជាពួកគេបានឃើញព្រះជាម្ចាស់សម្ដែងវាចេញយ៉ាងច្រើនក៏ដោយ។ នោះហើយជាអ្វីដែលបណ្ដាលឱ្យពួកគេមិនទទួលបានសេចក្ដីពិតនិងជីវិត នៅក្នុងសេចក្ដីជំនឿជាច្រើនឆ្នាំរបស់ពួកគេលើព្រះជាម្ចាស់ ហើយត្រូវជម្រុះចោលនៅទីបញ្ចប់។

ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩

ខាង​ដើម៖ ចំណុចទីពីរ៖ ពួកគេវាយប្រហារ និងផាត់អ្នកជំទាស់ចេញ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ