ចំណុចទីដប់៖ ពួកគេមើលងាយសេចក្ដីពិត បំពានយ៉ាងគឃ្លើនលើគោលការណ៍នានា ហើយមិនអើពើនឹងការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ (ផ្នែកទីប្រាំ)

III. ការមើលងាយព្រះបន្ទូលរបស់ព្រះជាម្ចាស់

ថ្ងៃនេះ យើងបន្តពីការប្រកបគ្នារបស់យើងលើកមុន ដែលបានលើកឡើងអំពីការបង្ហាញចេញទីដប់របស់ពួកទទឹងនឹងព្រះគ្រីស្ទគឺ ពួកគេមើលងាយសេចក្ដីពិត បំពានយ៉ាងគឃ្លើនលើគោលការណ៍នានា ហើយមិនអើពើនឹងការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ចំណុចនេះត្រូវបានបែងចែកជាបីផ្នែក។ ពីរផ្នែកដំបូងត្រូវបានប្រកបគ្នារួចហើយ ហើយថ្ងៃនេះយើងនឹងប្រកបគ្នាអំពីផ្នែកទីបី៖ ពួកទទឹងនឹងព្រះគ្រីស្ទមើលងាយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ កាលពីមុន ការបង្ហាញចេញ និងពាក្យពោលខ្លះៗអំពីទិដ្ឋភាពនេះ ត្រូវបានប្រកបគ្នារួចមកហើយ ដូចជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទសង្ស័យលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនជឿព្រះបន្ទូលទាំងនោះ ហើយពោរពេញទៅដោយការចង់ដឹងចង់ឮចំពោះព្រះបន្ទូលទាំងនោះ ដោយខ្វះធាតុផ្សំណាមួយនៃជំនឿ ហើយមានតែការសង្ស័យ ការល្បង និងការស្មានប៉ុណ្ណោះ។ ជារួម ពួកទទឹងនឹងព្រះគ្រីស្ទមិនចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិតឡើយ ហើយពួកគេក៏មិនអនុវត្តតាមព្រះបន្ទូលទាំងនោះដែរ។ នៅពេលប្រឈមមុខនឹងរឿងនានា ពួកគេមិនស្វែងរកគោលការណ៍នៃការអនុវត្តទៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេច្រើនតែមានការសង្ស័យ ការទាស់ទទឹង និងការបដិសេធចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ទាំងអស់នេះអាចនិយាយបានថា ជាការបង្ហាញចេញនៃការដែលពួកទទឹងនឹងព្រះគ្រីស្ទមើលងាយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ថ្ងៃនេះ យើងនឹងប្រកបគ្នាបន្ថែមទៀតអំពីអាកប្បកិរិយា និងសកម្មភាពកាន់តែស៊ីជម្រៅ និងជាក់លាក់របស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីវែកញែកថាតើពួកគេមើលងាយព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងដូចម្ដេចឱ្យពិតប្រាកដ។ ទាក់ទងនឹងរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទមើលងាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ យើងនឹងបន្តប្រកបគ្នាម្ដងមួយចំណុចៗ។ តើធ្វើបែបនេះនឹងមិនកាន់តែច្បាស់ទេឬ? (ច្បាស់មែន។) ប្រសិនបើខ្ញុំត្រូវប្រកបគ្នាជាទូទៅនៅពេលនេះ ហើយអ្នករាល់គ្នាមានសមត្ថភាពក្នុងការយល់ដឹងកម្រិតណាមួយ មានគុណសម្បត្តិគ្រប់គ្រាន់ និងមានការយល់ដឹងខាងវិញ្ញាណ ព្រមទាំងទទួលបានពន្លឺជារឿយៗពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្វីដែលខ្ញុំបានប្រកបគ្នាពីមុន តាមពិតទៅគឺគ្រប់គ្រាន់សម្រាប់អ្នករាល់គ្នាហើយ។ ក៏ប៉ុន្តែ មនុស្សភាគច្រើនមិនមានគុណសម្បត្តិដើម្បីយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេមិនទាន់ឈានដល់កម្រិតដែលពួកគេអាចចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិតដែលត្រូវយល់ដឹងនោះទេ។ ហេតុដូច្នេះហើយ យើងចាំបាច់ត្រូវប្រកបគ្នាម្ដងមួយចំណុចៗ។ ប្រធានបទនេះត្រូវបានបែងចែកជាពិសេស ទៅជាផ្នែកតូចៗជាច្រើន។

ក. ពួកទទឹងនឹងព្រះគ្រីស្ទកែបន្លំ និងបកស្រាយព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមអំពើចិត្ត

ចំណុចទីមួយគឺថា ពួកទទឹងនឹងព្រះគ្រីស្ទកែបន្លំ និងបកស្រាយព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមអំពើចិត្ត។ កាលពីមុន យើងបានប្រកបគ្នាអំពីទិដ្ឋភាពនេះតាមរយៈឧទាហរណ៍ជាក់លាក់មួយចំនួន ទោះបីជាមិនមែនជាការវែកញែកលម្អិតចំគោលដៅក៏ដោយ គឺគ្រាន់តែនិយាយរំលងៗប៉ុណ្ណោះ។ តើការបង្ហាញចេញនៃការដែលពួកទទឹងនឹងព្រះគ្រីស្ទកែបន្លំ និងបកស្រាយព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមអំពើចិត្ត មានអ្វីខ្លះ? ទាក់ទងនឹងចំណុចនេះ តើពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តយ៉ាងដូចម្ដេច? ការពិតដែលថាពួកទទឹងនឹងព្រះគ្រីស្ទអាចបង្ហាញឥរិយាបថបែបនេះ និងប្រកាន់យកសកម្មភាពបែបនេះចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ បង្ហាញឱ្យឃើញថា បើមើលពីទស្សនៈនៃធម្មជាតិរបស់ពួកគេ ពួកគេមិនជឿនៅក្នុងចិត្តរបស់ខ្លួនឡើយថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ពិសិដ្ឋ និងមិនអាចប្រមាថបាន។ មិនថាព្រះជាម្ចាស់សម្ដែងចេញនូវព្រះបន្ទូលនៃសេចក្ដីពិតក្នុងទិដ្ឋភាពណាក៏ដោយ ទោះបីជាវាហាក់ដូចជាសាមញ្ញ ឬជ្រាលជ្រៅសម្រាប់មនុស្សក៏ដោយ ក៏វានៅតែជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ វាគឺជាសេចក្ដីពិត ហើយត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធមិនអាចកាត់ផ្ដាច់បានជាមួយនឹងការចូលទៅក្នុងជីវិត ការផ្លាស់ប្ដូរនិស្ស័យ និងសេចក្ដីសង្រ្គោះរបស់មនុស្សម្នាក់។ ក៏ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទមិនយល់ឃើញបែបនេះទេ។ ពួកគេមិនដឹងខ្លួនពីរឿងនេះនៅក្នុងចិត្តរបស់ពួកគេឡើយ ហើយពួកគេក៏គ្មានការដឹងខ្លួន ឬការយល់ដឹងបែបនេះដែរ។ ពួកគេមិនជឿថាព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិតឡើយ ហើយពួកគេក៏មិនទទួលស្គាល់ពីសារៈសំខាន់ដ៏ធំធេងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់សម្រាប់ការចូលទៅក្នុងជីវិតរបស់មនុស្សម្នាក់ដែរ។ ផ្ទុយទៅវិញ ពួកគេជឿថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បើមើលពីសំបកក្រៅ ហាក់ដូចជាគ្រាន់តែជាពាក្យសម្ដីរបស់មនុស្សប៉ុណ្ណោះ ហើយធម្មតាណាស់។ ព្រះបន្ទូលទាំងនោះហាក់ដូចជាមានសារៈសំខាន់ខ្លាំងណាស់ គឺដោយសារតែអស់អ្នកដែលដើរតាមព្រះជាម្ចាស់ ដំណាក់របស់ព្រះជាម្ចាស់ និងពួកជំនុំ បានដាក់ឈ្មោះព្រះបន្ទូលទាំងនោះថាជា «ព្រះបន្ទូលរបស់ព្រះជាម្ចាស់» ប៉ុណ្ណោះ។ ប៉ុន្តែតាមការពិត បើមើលពីសំបកក្រៅ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ហាក់ដូចជាឃ្លាធម្មតាៗដែលមនុស្សឧស្សាហ៍និយាយ។ តាមន័យត្រង់ ព្រះបន្ទូលទាំងនេះមានផ្ទុកធាតុផ្សំនៃភាសាមនុស្ស ព្រះបន្ទូលទាំងនេះមានផ្ទុកតក្កវិជ្ជា គំនិត និងការជ្រើសរើសពាក្យពេចន៍នៃភាសាមនុស្ស រួមទាំងពាក្យសាមញ្ញៗ សំនួនវោហារ ពាក្យពោល និងសូម្បីតែសុភាសិតដែលមានពីរវគ្គផងដែរ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ថាជារឿងដ៏អស្ចារ្យក្រៃលែង មិនអាចយល់បាន ឬជ្រាលជ្រៅដូចដែលគេនឹកស្រមៃនោះទេ ហើយក៏មិនដូចជាគម្ពីរនៅក្នុងរឿងព្រេងពីស្ថានសួគ៌ដែរ។ ចំពោះពួកគេ ព្រះបន្ទូលទាំងនោះគ្រាន់តែសាមញ្ញ និងធម្មតាៗប៉ុណ្ណោះ។ ហេតុនេះ បន្ទាប់ពីការពិនិត្យពិច័យយ៉ាងច្រើន នៅទីបំផុតពួកគេក៏ឈានដល់ការកំណត់និយមន័យមួយនៅក្នុងចិត្តរបស់ខ្លួនថា៖ ព្រះបន្ទូលទាំងនេះគ្រាន់តែជាភាសាសាមញ្ញប៉ុណ្ណោះ ជាក់ស្ដែងណាស់ ជាអ្វីដែលអ្នកជឿគួរតែអាន ជាព្រះបន្ទូលដែលអាចជួយដល់ឥរិយាបថ និងសេចក្ដីជំនឿរបស់មនុស្សម្នាក់។ បន្ទាប់ពីអានយ៉ាងច្រើន នេះគឺជាសេចក្ដីសន្និដ្ឋានដែលពួកគេទាញបាន។ សូម្បីតែពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាត្មានិយមមួយចំនួន ក៏យកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកអានជាច្រើនជំពូក និងច្រើនទំព័រក្នុងពេលតែមួយដែរ។ អ្នកខ្លះថែមទាំងអានសៀវភៅ «ព្រះបន្ទូលលេចមកជាសាច់ឈាម» ពីដើមរហូតដល់ចប់ក្នុងរយៈពេលមួយខែទៀតផង ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅមួយចំនួននៅក្នុងគំនិត និងការគិតរបស់ពួកគេ។ ពួកគេទទួលបានការយល់ដឹងជាទូទៅអំពីវាក្យសព្ទខាងវិញ្ញាណមួយចំនួន ទឹកដមសំឡេង និងរបៀបនៃការថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសូម្បីតែខ្លឹមសារនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅតាមដំណាក់កាលផ្សេងៗគ្នា។ បន្ទាប់ពីអានរួច ពួកគេនិយាយថា៖ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺគ្រាន់តែធម្មតាៗហ្នឹង។ ខ្ញុំបានអានព្រះបន្ទូលនោះទាំងអស់ក្នុងពេលតែមួយ ហើយបានយល់ពីខ្លឹមសារទូទៅនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់។ ដូច្នេះ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនសូវជ្រាលជ្រៅប៉ុន្មានទេ។ ការលើកតម្កើងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់កម្រិតនៃសេចក្ដីពិត ជាអ្វីដែលចាំបាច់សម្រាប់ការចូលទៅក្នុងជីវិតរបស់មនុស្ស ហាក់ដូចជាហួសហេតុបន្តិចហើយ»។ ហេតុដូច្នេះហើយ មិនថាពួកគេយល់ឃើញពីព្រះបន្ទូលទាំងនេះយ៉ាងណានោះទេ ក៏ការកំណត់និយមន័យចុងក្រោយរបស់ពួកគេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេគឺថា ព្រះបន្ទូលទាំងនោះមិនជ្រាលជ្រៅ ឬពិបាកយល់ដូចដែលមនុស្សនឹកស្រមៃនោះទេ។ អ្នកណាដែលមានការអប់រំ និងមានភ្នែក គឺអាចយល់ពីព្រះបន្ទូលទាំងនោះបាន។ បន្ទាប់ពីអានចុះអានឡើង ពួកគេមិនត្រឹមតែមិនបានទទួលស្គាល់ ឬយល់ពីសេចក្ដីពិតផ្សេងៗអំពីការចូលទៅក្នុងជីវិត ដែលមនុស្សគួរតែយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយទទួលបានការបំភ្លឺ ការទ្រទ្រង់ និងជំនួយពីព្រះបន្ទូលទាំងនោះប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងមានអារម្មណ៍ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅឆ្ងាយពីសេចក្ដីពិត និងគម្ពីរពីស្ថានសួគ៌ទៀតផង។ បន្ទាប់ពីឈានដល់សេចក្ដីសន្និដ្ឋានបែបនេះ ពួកទទឹងនឹងព្រះគ្រីស្ទកាន់តែមើលងាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ថែមទៀត។ ពួកគេជឿថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្រាន់តែមានប៉ុណ្ណឹង ថាព្រះជាម្ចាស់គ្រាន់តែប៉ុណ្ណឹង ហើយសេចក្ដីពិតក៏គ្រាន់តែប៉ុណ្ណឹងដែរ។ ជាមួយនឹងអាកប្បកិរិយា និងការយល់ដឹងបែបនេះ ជំហរខាងក្នុងរបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសៀវភៅ «ព្រះបន្ទូលលេចមកជាសាច់ឈាម» នាំឱ្យពួកគេកាន់តែមើលងាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីពិត។ ពួកគេប្រើប្រាស់ចំណេះដឹង និងបញ្ញារបស់ពួកគេ ដោយពឹងផ្អែកលើការចងចាំ និងភាពឆ្លាតវៃរបស់ខ្លួន ដើម្បីចាប់យល់ខ្លឹមសារ និងអ្វីដែលហៅថាគោលការណ៍នៃព្រះបន្ទូលទាំងនេះយ៉ាងឆាប់រហ័ស ក៏ដូចជាទឹកដមសំឡេង បែបបថ និងការជ្រើសរើសពាក្យពេចន៍មួយចំនួនដែលបានប្រើនៅក្នុងព្រះបន្ទូលទាំងនោះ ដែលការជ្រើសរើសពាក្យពេចន៍នេះរួមមានពាក្យសាមញ្ញៗ និងសំនួនវោហារ។ ក្រោយមក ពួកគេមានអារម្មណ៍ថា ពួកគេទទួលបានអ្វីៗគ្រប់យ៉ាង ហើយមានអ្វីៗទាំងអស់។ ការយល់ដឹង និងអាកប្បកិរិយាបែបនេះ នាំឱ្យពួកគេកាន់តែមើលងាយ និងចោទសួរព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេយ៉ាងគឃ្លើន ហើយកាន់តែសង្ស័យលើអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់។

បើមើលពីធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មនុស្សអាចឃើញថា ពួកគេស្អប់ខ្ពើមសេចក្ដីពិត មើលងាយអ្វីៗដែលវិជ្ជមាន មើលងាយសេចក្ដីបន្ទាបខ្លួន និងការលាក់បាំងរបស់ព្រះជាម្ចាស់ ហើយមើលងាយភាពស្មោះត្រង់ ភាពជាក់ស្ដែង និងភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់។ ការមើលងាយជាបន្តបន្ទាប់នេះ នាំឱ្យពួកទទឹងនឹងព្រះគ្រីស្ទអនុវត្តសកម្មភាពគួរឱ្យជិនឆ្អន់មួយចំនួនដោយមិនដឹងខ្លួន និងដោយឯកឯង ដែលព្រះជាម្ចាស់ស្អប់ខ្ពើម និងថ្កោលទោស។ សកម្មភាពទាំងនេះរួមមានការកែបន្លំ និងការបកស្រាយព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមអំពើចិត្ត។ តើការកែបន្លំសំដៅទៅលើអ្វី? ពួកទទឹងនឹងព្រះគ្រីស្ទមិនជឿថាមានសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ មិនជឿថាព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចផ្ដល់ជីវិតដល់មនុស្សឡើយ ហើយពួកគេរឹតតែមិនជឿថា ព្រះបន្ទូលទាំងនេះគឺជាមូលដ្ឋានគ្រឹះដែលមនុស្សពឹងផ្អែកដើម្បីរស់រានមានជីវិត និងជាទិសដៅ ព្រមទាំងជាផ្លូវសម្រាប់ការរីកចម្រើនរបស់មនុស្សទៀតផង។ ហេតុដូច្នេះហើយ ពួកគេមិនយល់ពីមូលហេតុដែលព្រះជាម្ចាស់មានព្រះបន្ទូលតាមរបៀបទាំងនេះឡើយ ហើយពួកគេក៏មិនដឹងពីមូលហេតុដែលព្រះជាម្ចាស់មានព្រះបន្ទូលបែបនេះនៅក្នុងបរិបទជាក់លាក់ណាមួយដែរ ហើយពួកគេរឹតតែមិនដឹងទាល់តែសោះអំពីមូលហេតុដែលព្រះជាម្ចាស់មានព្រះបន្ទូលនូវខ្លឹមសារជាក់លាក់ទាំងនេះ។ ទាក់ទងនឹងរបៀបដែលខ្លឹមសារទាំងនេះបានកើតមានឡើង អ្វីដែលព្រះជាម្ចាស់មានព្រះតម្រិះ និងអ្វីដែលព្រះជាម្ចាស់មានព្រះរាជបំណងចង់អង្កេត ចង់សម្រេច និងចង់ធ្វើឱ្យមានប្រសិទ្ធភាពនៅក្នុងមនុស្ស ក្នុងពេលកំពុងថ្លែងព្រះបន្ទូលទាំងនេះ ក៏ដូចជាអ្វីៗទាំងអស់ដែលព្រះជាម្ចាស់មានព្រះរាជបំណងចង់សម្រេចបាន បំណងព្រះហឫទ័យរបស់ទ្រង់ និងសេចក្ដីពិត ដែលមាននៅក្នុងព្រះបន្ទូលទាំងនេះ ពួកទទឹងនឹងព្រះគ្រីស្ទគឺមិនដឹងទាល់តែសោះ និងល្ងង់ខ្លៅទាំងស្រុង ពោលគឺពួកគេជាមនុស្សដែលមិនដឹងអឺសោះចំពោះរឿងនេះ។ ហេតុដូច្នេះហើយ នៅក្នុងចិត្តរបស់ពួកគេ ពួកគេឧស្សាហ៍មានអារម្មណ៍ថា ព្រះជាម្ចាស់មិនគួរណាមានព្រះបន្ទូលនូវឃ្លានេះតាមរបៀបនោះទេ ប្រយោគនោះគួរតែនៅបន្ទាប់ពីប្រយោគនេះ ប្រយោគនេះគួរតែត្រូវបានសរសេរឡើងបែបនេះ អត្ថបទនោះគួរតែមានទឹកដមសំឡេងនេះ ឬការលើកដាក់សំឡេងនោះ ការជ្រើសរើសពាក្យពេចន៍នេះគឺមិនត្រឹមត្រូវទេ ហើយពាក្យនោះគឺខ្វះការគិតគូរ និងមិនស័ក្ដិសមនឹងអត្តសញ្ញាណរបស់ព្រះជាម្ចាស់ឡើយ ដោយហេតុនេះក៏បង្កើតបានជាមតិរបស់ពួកគេ។ នៅក្នុងក្រសែភ្នែករបស់ពួកគេ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនល្អដូចស្នាដៃរបស់បុគ្គលល្បីល្បាញ ឬអស្ចារ្យណាម្នាក់នៅក្នុងលោកីយ៍ឡើយ។ ពួកគេមានអារម្មណ៍ថា ការថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនសូវតឹងរ៉ឹងគ្រប់គ្រាន់ទេ ថាការថ្លែងនោះមានពាក្យពេចន៍ច្រើនពេក ហើយថានិយាយឱ្យចំទៅ ព្រះបន្ទូលខ្លះ ប្រសិនបើពិនិត្យពិច័យឱ្យបានដិតដល់ គឺមិនស្របតាមវិធានវេយ្យាករណ៍ និងវាក្យសព្ទរបស់មនុស្សឡើយ។ «តើម្ដេចនឹងអាចមានសេចក្ដីពិតនៅក្នុងព្រះបន្ទូលទាំងនេះបានទៅ? តើទាំងនេះម្ដេចនឹងអាចជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅ? តើព្រះបន្ទូលទាំងនេះម្ដេចនឹងអាចជាសេចក្ដីពិតបានទៅ?» ពួកទទឹងនឹងព្រះគ្រីស្ទគិតគូរ និងរិះគិតនៅក្នុងចិត្តរបស់ពួកគេ ស្របពេលដែលពួកគេសង្ស័យ និងថ្កោលទោស។ ដោយមានអាកប្បកិរិយាបែបនេះ គំនិតបែបនេះ និងទស្សនៈបែបនេះចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកទទឹងនឹងព្រះគ្រីស្ទក៏រៀបចំក្រញ៉ាំបិសាចរបស់ពួកគេ។

ខ្ញុំនឹកឃើញថា កាលពីប៉ុន្មានឆ្នាំមុន មានហេតុការណ៍មួយបានកើតឡើងនៅក្នុងក្រុមទំនុកបរិសុទ្ធ។ ពួកគេចង់តែងភ្លេងសម្រាប់វគ្គព្រះបន្ទូលដ៏សំខាន់មួយរបស់ព្រះជាម្ចាស់ ដើម្បីច្រៀងនៅក្នុងពួកជំនុំ។ ក្នុងអំឡុងពេលតែងភ្លេង ពួកគេបានរកឃើញថា ប្រវែងនៃការថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចំនួនពាក្យពេចន៍ គឺមិនស៊ីគ្នានឹងសាច់ភ្លេងឡើយ។ ទំនុកច្រៀងនីមួយៗមានពាក្យពេចន៍ច្រើនពេក។ បន្ថែមលើនេះ សាច់ភ្លេងនៃបទចម្រៀងទាំងមូល ប្រសិនបើដាក់បញ្ចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះធ្វើឱ្យព្រះបន្ទូលហាក់ដូចជាមានច្រើនពេក និងវែងពេក។ ដូច្នេះ តើដំណោះស្រាយរបស់ពួកគេគឺជាអ្វី? ពួកគេបានរកឃើញវិធីមួយគឺ៖ ពួកគេបានកែប្រែឃ្លា និងការជ្រើសរើសពាក្យពេចន៍មួយចំនួននៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយមិនផ្លាស់ប្ដូរអត្ថន័យជាក់ស្ដែងរបស់ព្រះបន្ទូលទាំងនោះឡើយ។ ឧទាហរណ៍៖ ការប្ដូរសំនួនវោហារដែលមានបួនតួអក្សរ ទៅជាពាក្យដែលមានពីរតួអក្សរ ឬការលុបចោលប្រយោគដែលហាក់ដូចជាវែង មិនចាំបាច់ និងគ្មានន័យ។ ដោយធ្វើតាមគោលការណ៍នេះ ពួកគេបានដាក់បញ្ចូលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលត្រូវបានកែសម្រួលរួច ទៅក្នុងសាច់ភ្លេង ហើយបានផ្សព្វផ្សាយវានៅក្នុងពួកជំនុំសម្រាប់ការច្រៀង។ មនុស្សភាគច្រើន ដែលជាមនុស្សច្របូកច្របល់ បានគិតថាវាជាទំនុកបរិសុទ្ធនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែតើអ្នកណាទៅដឹងថា វគ្គបែបនេះមិនមែនជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាល់តែសោះនោះ? វាគឺជាវគ្គដែលត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទកែប្រែ និងកាត់បន្ថយតាមអំពើចិត្ត ជាវគ្គដែលត្រូវបានធ្វើឱ្យរញ៉េរញ៉ៃ និងផ្លាស់ប្ដូរ។ ក្រោយមក នៅពេលទំនុកបរិសុទ្ធនេះកំពុងត្រូវបានរៀបចំសម្រាប់កម្មវិធីមួយ ខ្ញុំបានសួរថា តើទំនុកបរិសុទ្ធនេះត្រូវបានជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ជំពូកណា។ ពួកគេបានប្រាប់ខ្ញុំថា វាគឺជាវគ្គដំបូងនៃជំពូកជាក់លាក់មួយ។ ខ្ញុំបានរកឃើញវគ្គនោះ ហើយបានប្រៀបធៀបវាជាមួយនឹងវគ្គដែលមាននៅក្នុងសៀវភៅទំនុកបរិសុទ្ធ ហើយវាធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង។ វគ្គនៅក្នុងសៀវភៅទំនុកបរិសុទ្ធនោះ គ្រាន់តែមានឈ្មោះថាជាផ្នែកមួយដែលត្រូវបានជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅជំពូកនោះប៉ុណ្ណោះ ប៉ុន្តែវាត្រូវបានកែប្រែរហូតដល់មើលលែងស្គាល់។ ទឹកដមសំឡេងនៃការថ្លែងព្រះបន្ទូលត្រូវបានបាត់បង់ ពាក្យពេចន៍សំខាន់ៗជាច្រើនត្រូវបានលុបចោល ខ្លឹមសារនៃការថ្លែងព្រះបន្ទូលគ្មានរបៀបរៀបរយ ហើយសូម្បីតែលំដាប់លំដោយនៃពាក្យពេចន៍ក៏ត្រូវបានដាក់បញ្ច្រាសគ្នាដែរ។ ប្រសិនបើគ្មាននរណាម្នាក់បានប្រាប់ខ្ញុំថា វគ្គនេះត្រូវបានដកស្រង់ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅជំពូកជាក់លាក់ណាមួយទេនោះ ខ្ញុំគិតថាគ្មាននរណាម្នាក់អាចកំណត់ដឹងថាវាចេញពីជំពូកណានោះឡើយ ដ្បិតវាមិនស៊ីគ្នានឹងច្បាប់ដើមទាល់តែសោះ។ បើមើលពីសំបកក្រៅ មនុស្សទាំងនេះកំពុងបំពេញភារកិច្ចរបស់ពួកគេ៖ តាមរយៈការដាក់បញ្ចូលព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅក្នុងសាច់ភ្លេង ដើម្បីឱ្យមនុស្សគ្រប់គ្នាច្រៀង និងចងចាំទុកក្នុងចិត្ត នោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏អាចបន្តដឹកនាំ និងណែនាំមនុស្សជានិច្ច ហើយវាអាចជួយមនុស្សឱ្យចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន។ នេះពិតជាអំពើដ៏អស្ចារ្យមែន! ក៏ប៉ុន្តែ ដោយសារពួកទទឹងនឹងព្រះគ្រីស្ទខ្វះចិត្តកោតខ្លាចព្រះជាម្ចាស់ទាំងស្រុង ពួកគេបានចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហាក់ដូចជាពាក្យសម្ដីដែលមនុស្សធម្មតានិយាយនៅក្នុងការសន្ទនាអ៊ីចឹង ដោយលុបចោល និងកែបន្លំព្រះបន្ទូលទាំងនោះតាមអំពើចិត្ត។ ដោយមិនសួរអ្វីសូម្បីតែមួយសំណួរ និងដោយគ្មានការអនុញ្ញាត ឬការយល់ព្រមពីនរណាម្នាក់ ឬរឹតតែគ្មានការផ្ដល់សិទ្ធិពីនរណាម្នាក់ទៀតនោះ ពួកគេបានផ្លាស់ប្ដូរព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងស្រុង ប៉ុន្តែពួកគេបែរជាដឹកនាំមនុស្សឱ្យជឿថា ពួកគេកំពុងបំពេញភារកិច្ចរបស់ខ្លួន ថាពួកគេបានដាក់បញ្ចូលព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅក្នុងសាច់ភ្លេងទៅវិញ។ តើនេះជាឥរិយាបថ និងវិធីសាស្ត្របែបណាទៅ? តើមនុស្សដែលមានឥរិយាបថបែបនេះ និងវិធីសាស្ត្របែបនេះ មាននិស្ស័យបែបណា? អស់អ្នកដែលប្រើប្រាស់វិធីសាស្ត្របែបនេះ ដែលប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយអាកប្បកិរិយាបែបនេះ តើនៅក្នុងចិត្តរបស់ពួកគេពិតជាមានការកោតខ្លាចណាមួយនៅក្នុងរបៀបដែលពួកគេប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? តើពួកគេស្រឡាញ់ថ្នាក់ថ្នមព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? តើពួកគេចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិតដែរឬទេ? បើវិនិច្ឆ័យពីអាកប្បកិរិយាមិនគោរព និងធ្វើតាមតែអំពើចិត្តរបស់ពួកគេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេមិនត្រឹមតែមិនស្រឡាញ់ថ្នាក់ថ្នមព្រះបន្ទូលទាំងនោះប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារបស់ក្មេងលេង ដោយកែប្រែព្រះបន្ទូលទាំងនោះតាមតែអំពើចិត្តរបស់ពួកគេទៀតផង។ តើអាកប្បកិរិយារបស់ពួកគេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនមែនជាការបង្ហាញពីអាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់ផ្ទាល់ទេឬ? (មែនហើយ។) គឺដូចគ្នាបេះបិទតែម្ដង។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់តំណាងឱ្យព្រះជាម្ចាស់ផ្ទាល់។ ព្រះបន្ទូលទាំងនោះគឺជាការសម្ដែងចេញរបស់ព្រះជាម្ចាស់ ជាការសម្ដែងចេញនូវនិស្ស័យរបស់ទ្រង់ និងជាការបើកសម្ដែងពីសារជាតិរបស់ទ្រង់។ ប្រសិនបើមនុស្សមិនគោរព និងធ្វើតាមតែអំពើចិត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់ម្ល៉ឹង នោះមិនបាច់និយាយក៏ដឹងដែរថា តើពួកគេប្រព្រឹត្តចំពោះព្រះជាម្ចាស់ផ្ទាល់យ៉ាងដូចម្ដេចនោះ។ រឿងនេះបញ្ជាក់យ៉ាងច្បាស់។

មនុស្សដើរតាមព្រះជាម្ចាស់តែសំបកក្រៅ ដោយបោះបង់ លះបង់ខ្លួន និងស៊ូទ្រាំនឹងទុក្ខលំបាកដើម្បីទ្រង់ ប៉ុន្តែអាកប្បកិរិយារបស់ពួកគេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺមិនគោរព និងធ្វើតាមតែអំពើចិត្តខ្លាំងណាស់។ ពួកទទឹងនឹងព្រះគ្រីស្ទថែមទាំងអាចតុបតែងសៀវភៅ «ព្រះបន្ទូលលេចមកជាសាច់ឈាម» យ៉ាងស្រស់ស្អាត យកក្រណាត់មករុំសៀវភៅនោះ ហើយទុកវានៅកន្លែងដែលមានសុវត្ថិភាពបំផុតទៀតផង។ ប៉ុន្តែ តើការណ៍នេះអាចបញ្ជាក់ពីអ្វីបាន? តើវាអាចបង្ហាញថា ពួកគេស្រឡាញ់ថ្នាក់ថ្នមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថាពួកគេមានចិត្តកោតខ្លាចព្រះជាម្ចាស់ដែរឬទេ? តើសកម្មភាពពីសំបកក្រៅទាំងនេះអាចលាក់បាំងអាកប្បកិរិយាមិនគោរពរបស់ពួកគេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដែរឬទេ? គឺមិនអាចឡើយ។ រាល់ពេលដែលពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេតែងតែគិតអំពីការកែប្រែពាក្យពេចន៍ ឃ្លាប្រយោគ និងទឹកដមសំឡេងមួយចំនួននៅក្នុងព្រះបន្ទូលទាំងនោះ។ ហើយតើពួកទទឹងនឹងព្រះគ្រីស្ទខ្លះមានភាពគឃ្លើនដល់កម្រិតណាទៅ? នៅពេលពួកគេរកឃើញអ្វីមួយនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលមិនស៊ីគ្នានឹងសញ្ញាណរបស់ពួកគេ ឬពួកគេគិតថាការប្រើពាក្យពេចន៍គឺមិនត្រឹមត្រូវ ឬខុសវេយ្យាករណ៍ ឬសូម្បីតែពួកគេជឿថាសញ្ញាវណ្ណយុត្តិណាមួយខុស ពួកគេនឹងប្រកាសក្ដែងៗ និងនិយាយបំផ្លើសពីរឿងនេះ ដោយចង់ឱ្យពិភពលោកទាំងមូលដឹងអំពីសញ្ញាវណ្ណយុត្តិដែលដាក់ខុសកន្លែង ការជ្រើសរើសពាក្យមិនត្រឹមត្រូវ ឬសេចក្ដីថ្លែងដែលហាក់ដូចជាមិនសមហេតុផលនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកគេពង្រីករឿងនេះដោយទឹកដមសំឡេងចំអក និងមើលងាយ។ ហាក់ដូចជានៅពេលទាំងនេះ នៅទីបំផុតពួកគេរកឃើញអ្វីដែលពួកគេចាត់ទុកថាជាភស្តុតាងនៃកំហុសនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាចំណុចខ្សោយដើម្បីទទួលបានប្រៀប ជាគុណវិបត្តិ ហើយទីបំផុតពួកគេអាចលួងលោមខ្លួនឯងនៅក្នុងចិត្តថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏មានកំហុសដែរ ហើយថាព្រះជាម្ចាស់មិនល្អឥតខ្ចោះឡើយ។ តើនេះមិនមែនជានិស្ស័យរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទទេឬ? ពួកទទឹងនឹងព្រះគ្រីស្ទមានបំណងស្វែងរកកំហុស និងការខុសឆ្គងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នេះគឺជាអាកប្បកិរិយានៃការប្រទូសរ៉ាយ មិនមែនជាអាកប្បកិរិយានៃការចុះចូល និងការទទួលយកឡើយ។ និយាយអំពីការដែលពួកទទឹងនឹងព្រះគ្រីស្ទកែបន្លំ និងបកស្រាយព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមអំពើចិត្ត តើហេតុការណ៍ដែលបានកើតឡើងនៅក្នុងក្រុមទំនុកបរិសុទ្ធដែលទើបតែត្រូវបានលើកឡើងនោះ អាចត្រូវបានចាត់ទុកថាជាការកែបន្លំព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? (អាច។) ចូរប្រាប់ខ្ញុំមកមើល៍ តើមនុស្សប្រភេទណាដែលកែប្រែព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមអំពើចិត្តបែបនេះ? តើគេមានការកោតខ្លាចណាមួយចំពោះព្រះជាម្ចាស់ដែរឬទេ? (គ្មានទេ។) តើនេះជានិស្ស័យអ្វី? ជាដំបូង តើគេចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? (អត់ទេ។) ចុះតើគេចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាអ្វីវិញ? គេចាត់ទុកព្រះបន្ទូលទាំងនោះជាពាក្យសម្ដីរបស់មនុស្ស។ វាប្រហែលជាអាចទទួលយកបានក្នុងការកែប្រែអត្ថបទនៃទីបន្ទាល់តាមរយៈបទពិសោធរបស់មនុស្ស ប្រសិនបើពាក្យពេចន៍ទាំងនោះមិនស៊ីចង្វាក់គ្នា ឬមិនល្អឥតខ្ចោះ ប៉ុន្តែការដែលហ៊ានធ្វើបែបនេះចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ តើការណ៍នេះមានលក្ខណៈបែបណា? តើនេះមិនមែនជាការប្រព្រឹត្តតាមតែអំពើចិត្ត និងយ៉ាងគឃ្លើន ដោយគ្មានចិត្តកោតខ្លាចព្រះជាម្ចាស់ទេឬ? ការដែលហ៊ានបញ្ចេញមតិ និងកែប្រែព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមអំពើចិត្ត ការដែលផ្លាស់ប្ដូរព្រះបន្ទូលទាំងនោះនៅពេលណាដែលព្រះបន្ទូលទាំងនោះមិនស៊ីគ្នានឹងគំនិត ឬទស្សនៈផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ តើលក្ខណៈនៃរឿងនេះធ្ងន់ធ្ងរដែរឬទេ? (ធ្ងន់ធ្ងរ។)

តើមានអ្នកណាផ្សេងទៀតដែលពាក់ព័ន្ធនឹងការកែបន្លំព្រះបន្ទូលរបស់ព្រះជាម្ចាស់? ក្នុងអំឡុងដំណើរការផ្សាយដំណឹងល្អ អ្នកដែលអាចទទួលយកដំណឹងល្អមួយចំនួន បានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមានសញ្ញាណផ្សេងៗអំពីទឹកដមសំឡេង បែបបថ ទស្សនៈដែលទ្រង់មានព្រះបន្ទូល និងសូម្បីតែការប្រើពាក្យពេចន៍ និងសព្វនាម ព្រមទាំងទិដ្ឋភាពជាច្រើនទៀត។ មនុស្សផ្សេងគ្នា សុទ្ធតែមានសញ្ញាណផ្សេងគ្នា។ អស់អ្នកដែលមកពីនិកាយផ្សេងៗគ្នា មានរសនិយម និងសេចក្ដីតម្រូវផ្សេងៗគ្នា។ សមាជិកមួយចំនួននៃក្រុមផ្សាយដំណឹងល្អនិយាយថា៖ «ពិបាកផ្សាយដំណឹងល្អតាមរបៀបនេះណាស់! ព្រះបន្ទូលខ្លះរបស់ព្រះជាម្ចាស់គឺគំរោះគំរើយពេក ព្រះបន្ទូលខ្លះហាក់ដូចជាព្រះជាម្ចាស់កំពុងដាក់បណ្ដាសាមនុស្សអ៊ីចឹង។ ព្រះបន្ទូលទាំងនោះមិនទន់ភ្លន់ទាល់តែសោះ ខ្វះសេចក្ដីស្រឡាញ់ ហើយសុទ្ធតែជាភាសាប្រចាំថ្ងៃ។ ព្រះបន្ទូលខ្លះសំដៅជាពិសេសទៅលើជាតិពន្ធុមួយចំនួន ចំណែកឯព្រះបន្ទូលផ្សេងទៀតបង្ហាញឱ្យដឹងពីអាថ៌កំបាំង ហើយមនុស្សមិនអាចទទួលយកព្រះបន្ទូលទាំងនេះបានឡើយ! ព្រះបន្ទូលទាំងនេះបានក្លាយជាឧបសគ្គសម្រាប់អ្នកដែលអាចទទួលយកដំណឹងល្អ ក្នុងការទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់។ តើយើងគួរធ្វើដូចម្ដេចទៅ?» មនុស្សម្នាក់និយាយថា៖ «ខ្ញុំមានដំណោះស្រាយមួយ។ ដោយសារអ្នកដែលអាចទទួលយកដំណឹងល្អ មិនអាចទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់បានដោយសារតែព្រះបន្ទូលទាំងនេះ ចុះហេតុអ្វីមិនលុបព្រះបន្ទូលទាំងនោះចោលទៅ? ត្រូវគូសចំណាំព្រះបន្ទូល និងខ្លឹមសារទាំងអស់ដែលមនុស្សមិនព្រមទទួលយក ទោះបីជាវាមានតែមួយប្រយោគក៏ដោយ ហើយត្រូវដកព្រះបន្ទូលទាំងនោះចេញនៅពេលបោះពុម្ព។ តាមរបៀបនេះ នៅពេលអ្នកដែលអាចទទួលយកដំណឹងល្អអានព្រះបន្ទូលទាំងនោះ វានឹងមិនមានព្រះបន្ទូលណាមួយដែលធ្វើឱ្យប៉ះពាល់ដល់អំនួតរបស់ពួកគេ ឬធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ពួកគេឡើយ ហើយក៏គ្មានអ្វីដែលផ្ទុយនឹងសញ្ញាណរបស់ពួកគេដែរ។ ព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់នឹងមានភាពសមរម្យ អ្នកទទួលនឹងមិនមានសញ្ញាណណាមួយឡើយ ហើយពួកគេនឹងអាចទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់បានយ៉ាងរលូន»។ នៅក្នុងក្រុមផ្សាយដំណឹងល្អ អ្នកខ្លះពិតជាបានធ្វើបែបនេះមែន ហើយដោយមិនទាំងសាកសួរ ឬសុំការយល់ព្រមពីខាងលើផង ពួកគេបានបោះពុម្ព និងចែកចាយសៀវភៅតូចៗដែលមានផ្ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលត្រូវបានកាត់បន្ថយ និងកែបន្លំទាំងនេះយ៉ាងទូលំទូលាយ។ ដើម្បីភាពងាយស្រួលនៅក្នុងកិច្ចការរបស់ពួកគេ ដើម្បីទទួលបានមនុស្សកាន់តែច្រើន ដើម្បីបង្ហាញពីសមត្ថភាពការងាររបស់ពួកគេ និងដើម្បីមើលទៅហាក់ដូចជាស្មោះត្រង់នៅក្នុងភារកិច្ចរបស់ពួកគេ ពួកគេក៏បានប្រឌិតវិធីសាស្ត្រនេះឡើង ហើយថែមទាំងបានប្រែក្លាយវាឱ្យទៅជាការពិត ដោយបោះពុម្ពវាជាសៀវភៅទៀតផង។ ប៉ុន្តែសៀវភៅនេះគឺខុសគ្នាស្រឡះពីសៀវភៅ «ព្រះបន្ទូលលេចមកជាសាច់ឈាម»។ តើវិធីសាស្ត្រនេះមិនមែនជាការកែបន្លំព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេឬ? (ជាការកែបន្លំ។) តើមនុស្សភាគច្រើនដឹងខ្លួនទេថា ការកែបន្លំព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាវិធីនៃការទាស់ទទឹងនឹងព្រះជាម្ចាស់? (ដឹង។) តើមនុស្សភាគច្រើនមានការដឹងខ្លួនបែបនេះដែរឬទេ? ថ្ងៃនេះ បន្ទាប់ពីបានប្រកបគ្នាយ៉ាងច្រើន អ្នករាល់គ្នាអាចឆ្លើយថាមែនយ៉ាងងាយស្រួល។ ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាកំពុងផ្សាយដំណឹងល្អកាលពីបីឬប្រាំឆ្នាំមុន តើអ្នករាល់គ្នានឹងដឹងទេថា មិនគួរកែប្រែព្រះបន្ទូល ឬប្រយោគណាមួយរបស់ព្រះជាម្ចាស់សូម្បីតែមួយម៉ាត់នោះ? តើអ្នករាល់គ្នានឹងមានចិត្តកោតខ្លាចព្រះជាម្ចាស់បែបនេះដែរឬទេ? (គ្មានទេ។) ដូច្នេះ តើនៅក្នុងបរិបទបែបណាដែលអ្នករាល់គ្នានឹងខ្វះការដឹងខ្លួននេះ? តើវាស្ថិតនៅក្នុងបរិបទនៃការខ្វះចិត្តកោតខ្លាចព្រះជាម្ចាស់ទាំងស្រុង ដែលធ្វើឱ្យអ្នករាល់គ្នាហ៊ានកែបន្លំព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមអំពើចិត្តមែនទេ? ប្រសិនបើនរណាម្នាក់ខ្វះចិត្តកោតខ្លាចព្រះជាម្ចាស់ទាំងស្រុង គេនឹងហ៊ានកែបន្លំព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមអំពើចិត្ត ដោយផ្លាស់ប្ដូរអត្ថន័យដើម របៀបនៃការថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងផលដែលចង់បាននៃវគ្គព្រះបន្ទូលណាមួយរបស់ព្រះជាម្ចាស់ ដោយលុបចោលបំណងព្រះហឫទ័យ ស្នូល និងការសង្កត់ធ្ងន់នៃអ្វីដែលវគ្គនេះបញ្ជាក់យ៉ាងច្បាស់ ដែលទាំងអស់នេះស្មើនឹងការកែបន្លំ។

កាលពីប៉ុន្មានឆ្នាំមុន ក្នុងអំឡុងពេលជួបគ្នាដោយចៃដន្យ មនុស្សម្នាក់មកពីក្រុមផ្សាយដំណឹងល្អបានចោទសួរថា៖ «នៅពេលធ្វើបន្ទាល់អំពីកិច្ចការថ្មីរបស់ព្រះជាម្ចាស់ប្រាប់ទៅកាន់ក្រុមជាតិពន្ធុណាមួយ ពួកគេមានអារម្មណ៍ស្អប់ខ្ពើម និងមិនសុខចិត្តស្ដាប់ផ្នែកនានាដែលព្រះជាម្ចាស់លាតត្រដាងពីពួកគេឡើយ ហើយពួកគេមានសញ្ញាណអំពីផ្នែកទាំងនេះ។ ដូច្នេះ ព្រះបន្ទូលទាំងនេះក្លាយជាឧបសគ្គចំពោះការទទួលយករបស់ពួកគេនូវកិច្ចការថ្មីរបស់ព្រះជាម្ចាស់។ យើងកំពុងគិតចង់កែប្រែព្រះបន្ទូលទាំងនោះ។ នៅពេលកែប្រែរួច ពួកគេនឹងអាចទទួលយកព្រះបន្ទូលទាំងនោះបាន ហើយលែងមានសញ្ញាណអំពីកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ឬការយកកំណើតជាមនុស្សលើកនេះរបស់ព្រះជាម្ចាស់ទៀតហើយ»។ តើអ្នករាល់គ្នាគិតយ៉ាងណាចំពោះសំណួរនេះ? ប្រសិនបើមិនមែនដោយសារឱកាសជួប និងពិភាក្សាអំពីកិច្ចការផ្សាយដំណឹងល្អនេះទេ គេប្រហែលជាបានសម្រេចចិត្តកែប្រែព្រះបន្ទូលទាំងនេះដោយខ្លួនឯងបាត់ទៅហើយ។ ប្រហែលជាយោងតាមការនឹកស្រមៃរបស់គេ មនុស្សបីនាក់ ប្រាំនាក់ ដប់នាក់ ឬសូម្បីតែច្រើនជាងនេះមកពីក្រុមជាតិពន្ធុនោះ អាចនឹងទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់នៅពេលនោះ។ ប៉ុន្តែទុកវាដោយឡែកសិនចុះ អស់អ្នកដែលផ្សាយដំណឹងល្អ តែងតែចង់ផ្លាស់ប្ដូរព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីឱ្យស្របតាមសញ្ញាណរបស់មនុស្ស។ ពួកគេតែងតែចង់លុបចោលព្រះបន្ទូលដែលព្រះជាម្ចាស់លាតត្រដាង និងជំនុំជម្រះមនុស្សជាតិពុករលួយ ត្រង់ចំណុចដែលទ្រង់លាតត្រដាងពីសារជាតិនៃមនុស្សជាតិពុករលួយ។ តើឥរិយាបថបែបនេះមានលក្ខណៈបែបណា? តើសកម្មភាពប្រភេទនេះឆ្លុះបញ្ចាំងពីចិត្តកោតខ្លាចព្រះជាម្ចាស់ដែរឬទេ? (អត់ទេ។) តាមទស្សនៈរបស់ខ្ញុំ វាមិនមែនដោយសារតែមនុស្សនៃក្រុមជាតិពន្ធុ ឬនិកាយណាមួយមានសញ្ញាណអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ តាមពិតទៅ គឺអ្នកដែលផ្សាយដំណឹងល្អទៅវិញទេដែលមានសញ្ញាណ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនបំពេញតាមស្ដង់ដាររបស់ពួកគេឡើយ។ ពួកគេទាស់ទទឹង និងស្អប់ខ្ពើមព្រះបន្ទូលទាំងនោះចេញពីជម្រៅចិត្ត ពួកគេមិនចង់ស្ដាប់ ហើយមិនចូលចិត្តព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេជឿថា ប្រសិនបើទាំងនេះពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មែន នោះព្រះបន្ទូលទាំងនេះគួរតែប្រកបដោយសេចក្ដីស្រឡាញ់ ហើយមិនគួរលាតត្រដាងពីមនុស្សយ៉ាងចំហ និងត្រង់ៗ ហាក់ដូចជាកំពុងទះកំផ្លៀងពួកគេបែបនេះឡើយ។ ដូច្នេះ ពួកគេទាមទារយ៉ាងខ្លាំងថា ប្រសិនបើពួកគេត្រូវផ្សាយដំណឹងល្អ តើអាចដកព្រះបន្ទូលទាំងនេះចេញបានដែរឬទេ? ដើម្បីផ្សាយដំណឹងល្អ និងទទួលបានមនុស្ស តើព្រះជាម្ចាស់អាចបន្ធូរបន្ថយសូម្បីតែម្ដង ដោយថ្លែងព្រះបន្ទូលឱ្យកាន់តែប៉ិនប្រសប់ និងគួរឱ្យចង់ស្ដាប់ជាងនេះបានដែរឬទេ? ដើម្បីធ្វើឱ្យមនុស្សកាន់តែច្រើនទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ដើម្បីនាំមនុស្សកាន់តែច្រើនមកចំពោះព្រះជាម្ចាស់ តើព្រះជាម្ចាស់អាចផ្លាស់ប្ដូរយុទ្ធសាស្ត្រ និងរបៀបនៃការថ្លែងព្រះបន្ទូលរបស់ទ្រង់ ដោយសម្របសម្រួល និងចុះញ៉មមនុស្សជាតិពុករលួយ ដោយឱនព្រះសិរ សុំទោស និងអង្វរសុំការអភ័យទោសបានដែរឬទេ? ហេតុនេះ បញ្ហាជាមូលដ្ឋានគឺស្ថិតនៅលើពួកអ្នកធ្វើការខាងផ្សាយដំណឹងល្អ មិនមែនស្ថិតនៅលើមនុស្សនៃនិកាយជាក់លាក់ណាមួយឡើយ។ ដោយមិនកែប្រែព្រះបន្ទូល ឬប្រយោគណាមួយរបស់ព្រះជាម្ចាស់សូម្បីតែមួយម៉ាត់ ហើយទោះបីជាព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចធ្វើឱ្យមនុស្សទាំងអស់បង្កើតសញ្ញាណក៏ដោយ នោះនៅតែមានមនុស្សជាច្រើនដែលបន្តិចម្ដងៗបានមកចំពោះព្រះជាម្ចាស់ និងទទួលយកកិច្ចការថ្មីរបស់ទ្រង់។ តើសញ្ញាណរបស់ពួកគេបានរារាំងពួកគេមិនឱ្យទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ដែរឬទេ? គឺមិនមែនទាល់តែសោះ។ ប្រសិនបើព្រះបន្ទូលទាំងនេះដែលព្រះជាម្ចាស់បានថ្លែង មិនមែនជាអ្វីដែលមនុស្សត្រូវការ ហើយមិនឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែងរបស់មនុស្សទេ នោះវាមុខជារឿងដែលអាចយល់បាន ដែលមនុស្សមិនទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ប្រហែលជាអាចព្រះតម្រិះលើការផ្លាស់ប្ដូររបៀបនៃការថ្លែងព្រះបន្ទូលរបស់ទ្រង់ និងខ្លឹមសារនៃការថ្លែងព្រះបន្ទូលរបស់ទ្រង់។ ក៏ប៉ុន្តែ រាល់ព្រះបន្ទូល និងប្រយោគដែលព្រះជាម្ចាស់បានថ្លែង សុទ្ធតែឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែងរបស់មនុស្ស ហើយទាក់ទងនឹងការចូលទៅក្នុងជីវិត និងសេចក្ដីសង្រ្គោះរបស់មនុស្ស។ ប្រសិនបើមនុស្សមានសញ្ញាណ ហើយមិនអាចទទួលយកព្រះបន្ទូលទាំងនោះបាន នោះវាបញ្ជាក់ថា មនុស្សគឺទុច្ចរិត អសោច និងពុករលួយយ៉ាងជ្រាលជ្រៅ ហើយថាពួកគេមិនស័ក្ដិសមនឹងមកចំពោះព្រះជាម្ចាស់ឡើយ។ វាមិនបញ្ជាក់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺខុស ឬថាព្រះបន្ទូលទាំងនោះមិនមែនជាសេចក្ដីពិតឡើយ។

តើគួរធ្វើដូចម្ដេចចំពោះមនុស្សជាតិពុករលួយ ដែលមានសញ្ញាណអំពីព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់? អស់អ្នកដែលផ្សាយដំណឹងល្អ ត្រូវបានស្រោចស្រពដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបានស្ដាប់ព្រះបន្ទូលទាំងនោះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ មិនបាច់និយាយដល់ថាតើអ្នករាល់គ្នាយល់ពីសេចក្ដីពិតកម្រិតណានោះទេ គ្រាន់តែនិយាយតាមបែបទ្រឹស្ដី និមិត្តនៃកិច្ចការរបស់ព្រះជាម្ចាស់ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គោលបំណងនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ កិច្ចការនៃការសង្គ្រោះមនុស្សរបស់ព្រះជាម្ចាស់ តើអ្នករាល់គ្នាមិនបានយល់ ចងចាំ និងក្ដាប់បានទិដ្ឋភាពទាំងអស់នេះនៃសេចក្ដីពិតទេឬ? ប្រសិនបើអ្នកបានបំពាក់បំប៉ននូវអ្វីៗទាំងអស់នេះ តើអ្នកនៅតែខ្លាចមនុស្សមានសញ្ញាណទៀតឬ? ប្រសិនបើអ្នកខ្លាច អ្នកគួរតែម្ចាស់ការក្នុងការបញ្ជាក់ឱ្យច្បាស់ដល់អ្នកដែលអាចទទួលយកដំណឹងល្អ ត្រូវធ្វើបន្ទាល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ប្រាប់ពួកគេ ត្រូវពន្យល់ពីសេចក្ដីពិតឱ្យបានច្បាស់លាស់! ប្រសិនបើបន្ទាប់ពីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ្នកនៅតែមិនអាចពន្យល់ ឬបញ្ជាក់ឱ្យច្បាស់ពីព្រះបន្ទូលទាំងនោះបានទេ នោះអ្នកពិតជាគ្មានប្រយោជន៍ទាល់តែសោះ! អ្នកកំពុងបំពេញភារកិច្ចនេះ ហើយរៀងរាល់ថ្ងៃ អ្នកចូលពាក់ព័ន្ធនឹងប្រធានបទទាំងនេះ ខ្លឹមសារទាំងនេះ រឿងរ៉ាវទាំងនេះ ហេតុអ្វីបានជាអ្នកនៅតែគិតចង់ប្រើវិធីសាស្ត្រដ៏គួរឱ្យខ្ពើមរអើម ដូចជាការកែបន្លំព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីផ្សាយដំណឹងល្អ និងទទួលបានមនុស្សទៀត? ពីសំបកក្រៅ នេះអាចនឹងមើលទៅហាក់គ្រាន់តែជាសកម្មភាពខុសឆ្គង ជាមធ្យោបាយដ៏គួរឱ្យខ្ពើមរអើម ជាការបង្ហាញពីភាពអសមត្ថភាពប៉ុណ្ណោះ ប៉ុន្តែតាមសារជាតិ វាគឺជាការបង្ហាញចេញយ៉ាងច្បាស់ក្រឡែតពីសារជាតិរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ គឺមិនខុសសូម្បីតែបន្តិច។ គឺរាស្ដ្ររបស់ព្រះជាម្ចាស់ទេ ដែលឱ្យតម្លៃលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលស្រឡាញ់ថ្នាក់ថ្នមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលកោតខ្លាចព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលគោរពរាល់ព្រះបន្ទូល និងប្រយោគដែលព្រះជាម្ចាស់មានព្រះបន្ទូល ក៏ដូចជារបៀបដែលទ្រង់មានព្រះបន្ទូល ទស្សនៈដែលទ្រង់មានព្រះបន្ទូល និងអ្វីដែលទ្រង់មានព្រះបន្ទូលនៅក្នុងវគ្គនីមួយៗ។ មានតែសត្រូវរបស់ព្រះជាម្ចាស់ទេ ដែលច្រើនតែចំអក និងមើលងាយព្រះបន្ទូលរបស់ទ្រង់។ ពួកគេមើលងាយព្រះបន្ទូលទាំងនោះ។ ពួកគេមិនចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិត ជាព្រះបន្ទូលដែលសម្ដែងចេញដោយព្រះអាទិករឡើយ។ ហេតុដូច្នេះហើយ នៅក្នុងចិត្តរបស់ពួកគេ ពួកគេច្រើនតែមានបំណងចង់កែបន្លំព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបកស្រាយព្រះបន្ទូលទាំងនោះតាមអំពើចិត្ត។ ពួកគេប៉ុនប៉ងប្រើប្រាស់វិធីសាស្ត្ររបស់ពួកគេ របៀបនៃការគិតរបស់ពួកគេ និងតក្កវិជ្ជានៃការគិតរបស់ពួកគេ ដើម្បីកែប្រែព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីឱ្យព្រះបន្ទូលទាំងនោះស្របតាមចំណូលចិត្តរបស់មនុស្សពុករលួយ ស្របតាមទស្សនៈរបស់មនុស្សពុករលួយ និងស្របតាមរបៀបនៃការគិត ព្រមទាំងទស្សនៈវិជ្ជារបស់មនុស្សពុករលួយ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីយកបានការកោតសរសើរពីមនុស្សកាន់តែច្រើននៅទីបញ្ចប់។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនថាជាផ្នែកណាមួយនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនថាព្រះបន្ទូលទាំងនោះត្រូវបានថ្លែងមកយ៉ាងដូចម្ដេច និងមិនថាព្រះបន្ទូលទាំងនោះត្រូវបានថ្លែងចេញពីទស្សនៈណាក៏ដោយ។ ដើម្បីឱ្យមនុស្សជាតិពុករលួយអាចយល់បានកាន់តែងាយស្រួល អាចយល់ពីតម្លៃកាន់តែប្រសើរ និងអាចទទួលបានព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែងាយស្រួល ដើម្បីឱ្យពួកគេអាចយល់ពីសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ទ្រង់ ព្រះជាម្ចាស់ច្រើនតែប្រើប្រាស់ភាសារបស់មនុស្ស វិធីសាស្ត្ររបស់មនុស្ស ក៏ដូចជារបៀប ទឹកដមសំឡេងនៃការថ្លែងព្រះបន្ទូល និងតក្កវិជ្ជាពាក្យពេចន៍ ដែលងាយស្រួលខ្លាំងសម្រាប់ឱ្យមនុស្សយល់ ដើម្បីពន្យល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ និងដើម្បីប្រាប់មនុស្សជាតិអំពីអ្វីដែលពួកគេគួរតែចូលទៅក្នុង។ ប៉ុន្តែ គឺវិធីសាស្ត្រដែលមិនសូវលេចធ្លោទាំងនេះ ទឹកដមសំឡេងដែលមិនសូវលេចធ្លោនេះ និងពាក្យពេចន៍ដែលមិនសូវលេចធ្លោផ្សេងៗនេះហើយ ដែលត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទកេងប្រវ័ញ្ច ដើម្បីថ្កោលទោសព្រះជាម្ចាស់ និងបដិសេធថាព្រះបន្ទូលរបស់ទ្រង់មិនមែនជាសេចក្ដីពិត។ តើមិនមែនបែបនេះទេឬ? (មែនហើយ។) ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះច្រើនតែប្រើប្រាស់ចំណេះដឹង និងស្នាដៃរបស់បុគ្គលល្បីល្បាញ សូម្បីតែសុន្ទរកថា ការជ្រើសរើសពាក្យពេចន៍ និងឥរិយាបថរបស់បុគ្គលល្បីល្បាញ ដើម្បីប្រៀបធៀបជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលពួកគេកាន់តែប្រៀបធៀប ពួកគេកាន់តែមានអារម្មណ៍ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់រាក់កំភែលពេក ត្រង់ៗពេក និងសាមញ្ញពេក។ ហេតុនេះ ពួកគេកាន់តែចង់កែប្រែព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បី «កែតម្រូវ» ព្រះបន្ទូលទាំងនោះ ក៏ដូចជា «កែតម្រូវ» ទឹកដមសំឡេង បែបបថ និងទស្សនៈដែលព្រះជាម្ចាស់មានព្រះបន្ទូល។ មិនថាព្រះជាម្ចាស់មានព្រះបន្ទូលយ៉ាងដូចម្ដេច ឬព្រះបន្ទូលរបស់ទ្រង់ផ្ដល់ប្រយោជន៍ដល់មនុស្សកម្រិតណានោះទេ នៅក្នុងចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេមិនដែលចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិតឡើយ។ ពួកគេមិនស្វែងរកសេចក្ដីពិត គោលការណ៍នៃការអនុវត្ត ឬផ្លូវសម្រាប់ការចូលទៅក្នុងជីវិតចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ ពួកគេតែងតែប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីទស្សនៈនៃការពិនិត្យពិច័យ ដោយអាកប្បកិរិយាសិក្សាស្រាវជ្រាវ ដោយអាកប្បកិរិយាពិនិត្យពិច័យ និងស្វែងយល់យ៉ាងល្អិតល្អន់។ បន្ទាប់ពីការពិនិត្យពិច័យ និងការស្វែងយល់ទាំងអស់នោះ ពួកគេនៅតែមានអារម្មណ៍ថា មានព្រះបន្ទូលជាច្រើនរបស់ព្រះជាម្ចាស់ដែលចាំបាច់ត្រូវបានផ្លាស់ប្ដូរ និងកែប្រែ។ ហេតុនេះ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ ចាប់ពីថ្ងៃដែលពួកគេបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាលើកដំបូង រហូតមកដល់សព្វថ្ងៃនេះ បន្ទាប់ពីបានជឿអស់រយៈពេល ១០ឆ្នាំ ២០ឆ្នាំ ឬ ៣០ឆ្នាំមក នៅក្នុងជម្រៅចិត្ត ពួកគេនៅតែមិនជឿថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានផ្ទុកនូវជីវិត សេចក្ដីពិត ទ្វារចូលទៅកាន់នគរព្រះ ឬផ្លូវទៅកាន់ស្ថានសួគ៌ ដែលមនុស្សនិយាយដល់នោះឡើយ។ ពួកគេមិនអាចមើលឃើញ ហើយមិនអាចរកឃើញរឿងនេះឡើយ។ ដូច្នេះ តើពួកគេមានអារម្មណ៍យ៉ាងណា? ពួកគេឆ្ងល់ថា ហេតុអ្វីបានជាពួកគេកាន់តែជឿ ពួកគេកាន់តែយល់ថាព្រះបន្ទូលរបស់ព្រះជាម្ចាស់សាមញ្ញពេកដូច្នេះ។ ពួកគេឆ្ងល់ថា ហេតុអ្វីបានជាពួកគេកាន់តែជឿ ពួកគេកាន់តែលែងចាប់អារម្មណ៍នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូច្នេះ។ ពួកគេចាប់ផ្ដើមសង្ស័យថា តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតជាសេចក្ដីពិតមែនឬអត់។ តើនេះជាសញ្ញាប្រភេទណាទៅ? ជាសញ្ញាល្អ ឬជាសញ្ញាអាក្រក់? (ជាសញ្ញាអាក្រក់។) វាពិតជាអព្ភូតហេតុណាស់ ដែលពួកគេបានជឿលើព្រះជាម្ចាស់រហូតមកដល់ចំណុចនេះ! ជំនឿរបស់ពួកគេលើព្រះជាម្ចាស់បានឈានដល់ផ្លូវទាល់ ដោយវង្វេងចេញពីសេចក្ដីពិតទាំងស្រុង។ តើនេះមិនមែនជាទីបញ្ចប់នៃសេចក្ដីជំនឿរបស់ពួកគេទេឬ?

តើអ្នករាល់គ្នាបានកត់សម្គាល់ឃើញការពិតនេះដែរឬទេ? ចាប់តាំងពីថ្ងៃដែលមនុស្សគ្រប់គ្នាចាប់ផ្ដើមជឿលើព្រះជាម្ចាស់ អានព្រះបន្ទូលរបស់ទ្រង់ បោះបង់គ្រួសារ អាជីព ការសិក្សា និងអនាគតរបស់ពួកគេនៅក្នុងលោកីយ៍នេះ មនុស្សគ្រប់គ្នាគឺស្ថិតនៅលើខ្សែបន្ទាត់ចាប់ផ្ដើមតែមួយ។ ប៉ុន្តែ ដោយមិនដឹងខ្លួន ក្នុងអំឡុងការប្រកួតប្រជែង មនុស្សមួយចំនួនបានធ្លាក់ទៅខាងក្រោយ ហើយលែងចង់បំពេញភារកិច្ចរបស់ពួកគេទៀតហើយ។ តើពួកគេទៅណា? អ្នកខ្លះត្រូវបានទម្លាក់ទៅក្រុម «ខ» អ្នកខ្លះទៀតទៅពួកជំនុំធម្មតា ហើយអ្នកខ្លះទៀតស្ទើរតែមិនអាចស្នាក់នៅក្នុងពួកជំនុំបំពេញភារកិច្ចក្រៅម៉ោងបានផង។ អស់អ្នកដែលមិនចង់បំពេញភារកិច្ចរបស់ពួកគេនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយក្លាយជាគោលដៅនៃការបោសសម្អាតចេញ ដែលលែងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចរបស់ពួកគេ តើហេតុអ្វីបានជាពួកគេធ្លាក់ខ្លួនដល់ចំណុចនេះនៅថ្ងៃនេះ? ប្រសិនបើអ្នកព្យាយាមយល់ពីអាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់ដោយភ្នែកមនុស្ស នោះអ្នកមិនអាចមើលឃើញឡើយ ពីព្រោះអ្នកមិនដឹងថាមានអ្វីនៅក្នុងចិត្តរបស់ពួកគេនោះទេ។ ថាតើពួកគេស្រឡាញ់ ឬក៏ស្អប់ព្រះជាម្ចាស់ ថាតើពួកគេទាស់ទទឹង ឬក៏ចុះចូលនឹងទ្រង់នោះ គឺអ្នកមិនអាចដឹងបានឡើយ។ ចុះតើអ្នកកំណត់ពីសារជាតិនិស្ស័យរបស់មនុស្សម្នាក់ដោយរបៀបណា? គឺងាយស្រួលទេ៖ គ្រាន់តែមើលអាកប្បកិរិយារបស់គេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅ។ ក្រុមមនុស្សនេះមានលក្ខណៈរួមមួយទាក់ទងនឹងអាកប្បកិរិយារបស់ពួកគេចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺ៖ មិនថាក្នុងស្ថានភាពណាក៏ដោយ ក៏ពួកគេមិនមានអារម្មណ៍ថាត្រូវការព្រះបន្ទូលរបស់ព្រះជាម្ចាស់សម្រាប់ការទ្រទ្រង់ឡើយ។ មិនថាពួកគេប្រឈមមុខនឹងការលំបាកអ្វីក៏ដោយ ពួកគេមិនស្វែងរកគោលការណ៍ ឬស្វែងរកសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ មនុស្សទាំងនេះកម្រនឹងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ណាស់ ហើយពួកគេថែមទាំងមានអារម្មណ៍ស្អប់ខ្ពើម នៅពេលមាននរណាម្នាក់អានអធិដ្ឋានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬប្រកបគ្នាអំពីការយល់ដឹងរបស់ខ្លួនអំពីព្រះបន្ទូលទាំងនោះទៀតផង។ តើពួកគេបង្ហាញការស្អប់ខ្ពើមយ៉ាងដូចម្ដេច? ពួកគេគិតថា៖ «ខ្ញុំដឹងពីអ្វីដែលអ្នកកំពុងនិយាយទាំងអស់ហើយ អ្នកមិនបាច់និយាយទេ។ ខ្ញុំធ្លាប់បានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះពីមុនមក ខ្ញុំយល់គ្រប់យ៉ាងហើយ»។ ប្រសិនបើពួកគេយល់គ្រប់យ៉ាង តើហេតុអ្វីបានជាពួកគេត្រូវបានបោសសម្អាតចេញ? តើហេតុអ្វីបានជាពួកគេត្រូវបានគេទម្លាក់ទៅក្រុម «ខ»? តើមានរឿងអ្វីកើតឡើង? ឫសគល់គឺថា មនុស្សទាំងនេះមិនទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាដាច់ខាត។ ពួកគេមើលងាយ និងប្រទូសរ៉ាយចំពោះព្រះបន្ទូលទាំងនោះ។ តើមនុស្សដែលមើលងាយ និងប្រទូសរ៉ាយចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ អាចអនុវត្តតាមព្រះបន្ទូលទាំងនោះបានដែរឬទេ? នៅពេលអ្នកប្រាប់ពួកគេថា៖ «ប្រសិនបើអ្នកជួបប្រទះស្ថានភាពណាមួយ អ្នកគួរតែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់!» តើពួកគេមានអាកប្បកិរិយាបែបណា? តើពួកគេមានប្រតិកម្មជាក់លាក់អ្វីខ្លះ? (ពួកគេនឹងនិយាយថា បញ្ហាជាក់ស្ដែងត្រូវការដំណោះស្រាយជាក់ស្ដែង មិនចាំបាច់អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។) ពួកគេគិតថា ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាវិធីសាស្ត្រស្រពេចស្រពិល ហើយបញ្ហាជាក់ស្ដែងតម្រូវឱ្យមានដំណោះស្រាយជាក់ស្ដែង។ នេះគឺជាទឹកដមសំឡេងរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ។ តើពួកគេមានន័យយ៉ាងណា? «មនុស្សមានវិធីសាស្ត្រផ្ទាល់ខ្លួន តើការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មានប្រយោជន៍អ្វីទៅ? តើអ្នកគិតថាព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចដោះស្រាយអ្វីៗគ្រប់យ៉ាងបានមែនទេ?» ពួកគេសន្មតថា ប្រសិនបើមនុស្សម្នាក់ជួបប្រទះការលំបាកណាមួយ វាគ្រាន់តែជាការលំបាកមួយប៉ុណ្ណោះ មិនមែនជាការឆ្លុះបញ្ចាំងពីសភាពខាងក្នុង ឬនិស្ស័យរបស់បុគ្គលនោះទាល់តែសោះ។ ពួកគេមើលមិនឃើញរឿងនេះទេ ហើយពួកគេក៏មិនទទួលស្គាល់ថាវាជាការពិតដែរ។ ពួកគេជឿថា៖ «ការលំបាករបស់មនុស្សគឺដូចជាម៉ាស៊ីនដែលបាត់វីសមួយអ៊ីចឹង គ្រាន់តែដាក់វីសចូលទៅ នោះវាត្រូវបានជួសជុលរួចរាល់ហើយ។ ហេតុអ្វីត្រូវស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់? នោះសុទ្ធតែជាភាពខាងវិញ្ញាណក្លែងក្លាយ។ ខ្ញុំមិនដែលធ្វើបែបនោះទេ វាល្ងង់ខ្លៅណាស់! តើអ្នកគិតថាព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចដោះស្រាយអ្វីៗគ្រប់យ៉ាងបានមែនទេ? វាមិនមែនបែបនោះទាល់តែសោះ»។ នេះច្បាស់ណាស់ថាជាមនុស្សដែលមិនទទួលយកសេចក្ដីពិត។ លើសពីនេះ នៅពេលមនុស្សមួយចំនួនប្រឈមមុខនឹងបញ្ហា ហើយអ្នកប្រកបគ្នាជាមួយពួកគេដើម្បីជួយ ដោយអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គឱ្យពួកគេស្ដាប់ បន្ទាប់ពីស្ដាប់រួច ពួកគេឆ្លើយតបថា៖ «ខ្ញុំបានទន្ទេញចាំវគ្គនោះរួចហើយ ខ្ញុំបានសូត្រវាជាច្រើនដងហើយ។ ហេតុអ្វីបានជាអ្នកប្រាប់វាមកខ្ញុំ? ខ្ញុំយល់ពីវគ្គនោះច្បាស់ជាងអ្នកទៅទៀត ហើយវាគ្មានប្រយោជន៍ទេ វានឹងមិនដោះស្រាយបញ្ហារបស់ខ្ញុំឡើយ!» តើបញ្ហានៅត្រង់នេះគឺជាអ្វី? (គឺពួកគេមិនទទួលយកសេចក្ដីពិតទេ។) ពួកគេមិនទទួលយកសេចក្ដីពិត ហើយបដិសេធមិនទទួលស្គាល់សេចក្ដីពុករលួយរបស់ខ្លួនឯង ដែលនេះគឺជាបញ្ហា។ ពួកគេមិនទទួលស្គាល់សេចក្ដីពុករលួយរបស់ខ្លួនទេ ដូច្នេះពួកគេគិតថា ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្រាន់តែជាការធ្វើឱ្យតែបានៗប៉ុណ្ណោះ គឺគ្មានប្រយោជន៍ឡើយ។ ពួកគេចង់ស្វែងរកដំណោះស្រាយរហ័ស ជាថ្នាំទិព្វដើម្បីដោះស្រាយបញ្ហារបស់ពួកគេ ហើយសារជាតិនៃបញ្ហានេះ គឺជាការបដិសេធមិនទទួលយកសេចក្ដីពិត។

ទាក់ទងនឹងការបង្ហាញចេញនៃការកែបន្លំ និងបកស្រាយព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះ តើអ្នករាល់គ្នាមានឧទាហរណ៍អ្វីខ្លះដែរឬទេ? (ក្នុងអំឡុងការផលិតវីដេអូទី ២០ នៃអាល់ប៊ុមចម្រៀងជាក្រុម ព្រះជាម្ចាស់បានចង្អុលបង្ហាញឱ្យដាក់បង្ហាញបទគម្ពីរម្ដងមួយៗនៅលើអេក្រង់។ នៅពេលនោះ បងប្អូនប្រុសស្រីមួយចំនួនយល់ថាបទគម្ពីរវែងពេក ហើយក៏បានលុបឃ្លាមួយចំនួនចោល។ ក្រោយមក ព្រះជាម្ចាស់បានរកឃើញបញ្ហានេះ ហើយបានវែកញែកបញ្ហានេះយ៉ាងតឹងរ៉ឹង ដោយមានព្រះបន្ទូលថា វាគឺជាការប្រមាថដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។) ចំពោះព្រះបន្ទូលដើមរបស់ព្រះជាម្ចាស់ដែលត្រូវបានកត់ត្រានៅក្នុងព្រះគម្ពីរ ទាំងនោះគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលមនុស្សមិនត្រូវកែប្រែជាដាច់ខាត។ ចំណែកឯសេចក្ដីទំនាយរបស់ហោរាមួយចំនួនក៏ដូចគ្នាដែរ។ ទាំងនេះក៏ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ផងដែរ ដែលត្រូវបានបណ្ដាលចិត្តដោយព្រះជាម្ចាស់ ហើយក៏មិនគួរត្រូវបានកែប្រែដែរ។ តាមទស្សនៈរបស់ខ្ញុំ ទោះបីជាព្រះបន្ទូលទាំងនេះមិនមែនជាភាសាដើម ហើយជាសេចក្ដីបកប្រែក៏ដោយ ក៏អត្ថន័យនៃអត្ថបទដែលត្រូវបានបកប្រែ គឺត្រឹមត្រូវជាទូទៅ ឆ្លងកាត់ការកែសម្រួលអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ អ្នកគួរតែទទួលស្គាល់រឿងនេះ។ ហេតុដូច្នេះហើយ ព្រះបន្ទូលទាំងនេះ ប្រសិនបើត្រូវបានប្រើនៅក្នុងការប្រកបគ្នាធម្មតា គឺមិនចាំបាច់ត្រូវរៀបរាប់ទាំងស្រុងនោះទេ គឺអាចប្រាប់ត្រឹមតែអត្ថន័យសង្ខេបបាន។ ទោះជាយ៉ាងនេះក្ដី ការពិតជាក់ស្ដែងមិនគួរត្រូវបានកែប្រែឡើយ។ ប្រសិនបើមានការដកស្រង់ នោះប្រយោគដើមពេញលេញត្រូវតែដកស្រង់ចេញមក។ តើគោលការណ៍នេះស្ដាប់ទៅយ៉ាងម៉េចដែរ? (ល្អ។) ហេតុអ្វីត្រូវធ្វើបែបនេះ? អ្នកខ្លះនិយាយថា៖ «រឿងហ្នឹងកន្លងផុតបាត់ទៅហើយ តើយើងចាំបាច់ត្រូវម៉ឺងម៉ាត់ដល់ម្ល៉ឹងដែរឬទេ?» អត់ទេ នេះគឺជារឿងអាកប្បកិរិយា និងផ្នត់គំនិត។ មិនថានៅអតីតកាល បច្ចុប្បន្នកាល ឬអនាគតកាលនោះទេ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមិនគួរត្រូវបានចាត់ទុកថាស្មើនឹងពាក្យសម្ដីរបស់មនុស្សឡើយ។ មនុស្សគួរតែប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយអាកប្បកិរិយាម៉ត់ចត់។ បន្ទាប់ពីព្រះគម្ពីរត្រូវបានបកប្រែពីអត្ថបទដើមទៅជាភាសាផ្សេងៗ អត្ថន័យមួយចំនួនប្រហែលជាមិនស៊ីគ្នាយ៉ាងជាក់ច្បាស់ជាមួយនឹងអត្ថបទដើមឡើយ ឬប្រហែលជាមានភាពខុសគ្នារវាងប្រយោគតែមួយនៅក្នុងសេចក្ដីបកប្រែ និងនៅក្នុងអត្ថបទដើម។ អ្នកបកប្រែប្រហែលជាបន្ថែមថា៖ «ចំណាំ៖ នេះឬនោះ» ឬបន្ថែមនៅក្នុងរង្វង់ក្រចកថា៖ «ឬបកប្រែថា...»។ តើអ្នករាល់គ្នាគិតថា មនុស្សដែលបានបកប្រែអត្ថបទដើមនៃព្រះគម្ពីរ សុទ្ធតែជាអ្នកជឿលើព្រះជាម្ចាស់មែនទេ? (មិនប្រាកដទេ។) ពួកគេប្រាកដជាមិនមែនជាមនុស្សដែលកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ឡើយ ដូច្នេះ ហេតុអ្វីបានជាពួកគេអាចបំពេញកិច្ចការនេះដោយភាពជាក់ច្បាស់បែបនេះបាន? អ្នកគ្មានជំនឿហៅរឿងនេះថាជាភាពជាអ្នកមានវិជ្ជាជីវៈ ប៉ុន្តែអ្នកជឿលើព្រះជាម្ចាស់គួរតែហៅរឿងនេះថាជាការមានចិត្តកោតខ្លាចព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនទាំងមានចិត្តកោតខ្លាចព្រះជាម្ចាស់សូម្បីតែប៉ុណ្ណឹងផង តើអ្នកនៅតែជាអ្នកជឿលើព្រះជាម្ចាស់ទៀតឬទេ?

អ្នកត្រូវតែមានអាកប្បកិរិយាគោរពកោតខ្លាចចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនៅពេលអ្នកជួបជុំ និងប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ បន្ទាប់ពីអ្នកបានអានព្រះបន្ទូលទាំងនោះរួច អ្នកអាចបញ្ចូលបទពិសោធផ្ទាល់ខ្លួនរបស់អ្នក ពេលដែលអ្នកនិយាយអំពីចំណេះដឹងផ្ទាល់ខ្លួនរបស់អ្នក និងអ្វីដែលអ្នកបានរៀនសូត្រពីបទពិសោធទាំងនេះ។ ក៏ប៉ុន្តែអ្នកមិនត្រូវចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាស្នាដៃផ្ទាល់ខ្លួនរបស់អ្នក ហើយបកស្រាយព្រះបន្ទូលទាំងនោះតាមតែអ្នកចង់ឡើយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនត្រូវការឱ្យអ្នកពន្យល់ឡើយ ហើយអ្នកក៏មិនអាចពន្យល់ព្រះបន្ទូលទាំងនោះឱ្យច្បាស់លាស់ ឬងាយយល់បានដែរ។ ការដែលអ្នកមានការបំភ្លឺ និងការស្រាយបំភ្លឺ ឬបទពិសោធបន្តិចបន្តួចខ្លះគឺគ្រប់គ្រាន់ហើយ ប៉ុន្តែការដែលព្យាយាមពន្យល់ពីសេចក្ដីពិត ឬព្យាយាមប្រើប្រាស់ការពន្យល់របស់អ្នកដើម្បីឱ្យមនុស្សយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺជារឿងមិនអាចទៅរួចឡើយ។ នេះគឺជាវិធីដ៏ខុសឆ្គងក្នុងការធ្វើរឿងរ៉ាវ។ ឧទាហរណ៍៖ អ្នកខ្លះអានឃើញនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា ព្រះជាម្ចាស់ស្រឡាញ់មនុស្សស្មោះត្រង់។ ព្រះជាម្ចាស់ធ្លាប់បានមានព្រះបន្ទូលប្រាប់មនុស្សថា៖ «ប៉ុន្ដែចូរឱ្យការនិយាយស្ដីរបស់អ្នក មែនគឺមែន ទេគឺទេ ដ្បិតអ្វីៗដែលលើសពីនេះ គឺមកពីអារក្សហើយ» (ម៉ាថាយ ៥:៣៧)។ សព្វថ្ងៃនេះ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏អំពាវនាវឱ្យមនុស្សធ្វើជាមនុស្សស្មោះត្រង់ផងដែរ។ ដូច្នេះ តើអាកប្បកិរិយាត្រឹមត្រូវបែបណាដែលគួរមានចំពោះព្រះបន្ទូល និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់? ចូរស្វែងរកនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ ព្រះជាម្ចាស់បានមានព្រះបន្ទូលថា៖ «ចូរឱ្យការនិយាយស្ដីរបស់អ្នក មែនគឺមែន ទេគឺទេ»។ ចុះតើអស់អ្នកដែលជាមនុស្សស្មោះត្រង់នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មានឥរិយាបថយ៉ាងដូចម្ដេចឱ្យប្រាកដទៅ? តើមនុស្សស្មោះត្រង់និយាយយ៉ាងដូចម្ដេច តើពួកគេធ្វើសកម្មភាពយ៉ាងដូចម្ដេច តើពួកគេប្រព្រឹត្តចំពោះភារកិច្ចរបស់ពួកគេយ៉ាងដូចម្ដេច ហើយតើពួកគេសហការយ៉ាងចុះសម្រុងជាមួយអ្នកដទៃយ៉ាងដូចម្ដេច? មនុស្សគួរតែស្វែងរកគោលការណ៍ និងផ្លូវនៃការអនុវត្តទាំងនេះចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយក្លាយជាមនុស្សស្មោះត្រង់ដែលទ្រង់តម្រូវ។ នេះគឺជាអាកប្បកិរិយាដ៏ត្រឹមត្រូវ ជាអាកប្បកិរិយាដែលអស់អ្នកដែលស្វែងរកសេចក្ដីពិតគួរតែមាន។ ដូច្នេះ តើអស់អ្នកដែលមិនស្វែងរក ឬមិនស្រឡាញ់សេចក្ដីពិត ហើយដែលគ្មានចិត្តកោតខ្លាចព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ទ្រង់ មានឥរិយាបថយ៉ាងដូចម្ដេច? បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ពួកគេគិតថា៖ «ព្រះជាម្ចាស់តម្រូវឱ្យមនុស្សធ្វើជាមនុស្សស្មោះត្រង់ នោះគឺជាអ្វីដែលព្រះអង្គម្ចាស់យេស៊ូវបានមានព្រះបន្ទូលពីមុនមក។ សព្វថ្ងៃនេះ ព្រះជាម្ចាស់កំពុងមានព្រះបន្ទូលម្ដងទៀតឱ្យមនុស្សធ្វើជាមនុស្សស្មោះត្រង់។ ខ្ញុំយល់ហើយ តើមនុស្សស្មោះត្រង់មិនមែនគ្រាន់តែជាមនុស្សគ្មានល្បិចទេឬ? តើវាមិនដូចអ្វីដែលមនុស្សនិយាយទេឬ ថាមនុស្សគ្មានល្បិចតែងតែមានជ័យជម្នះ ថាមនុស្សល្អ ទើបមានជីវិតសុខសាន្ត ហើយថាការបោកប្រាស់មនុស្សគ្មានល្បិចគឺជាអំពើបាបនោះ? មើលចុះ ព្រះជាម្ចាស់កំពុងផ្ដល់យុត្តិធម៌ចំពោះភាពអយុត្តិធម៌ដែលមនុស្សគ្មានល្បិចបានទទួលរងហើយ»។ តើពាក្យសម្ដីទាំងនេះគឺជាសេចក្ដីពិតដែរឬទេ? តើទាំងនេះគឺជាគោលការណ៍សេចក្ដីពិតដែលពួកគេបានរកឃើញចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឬ? (មិនមែនទេ។) ដូច្នេះ តើពាក្យសម្ដីទាំងនេះគឺជាអ្វីទៅ? តើពាក្យសម្ដីទាំងនេះអាចត្រូវបានហៅថាជាសេចក្ដីបង្រៀនខុសឆ្គង និងទស្សនៈខុសទំនងបានដែរឬទេ? (បាន។) អស់អ្នកដែលគ្មានការយល់ដឹងខាងវិញ្ញាណ ហើយមិនស្រឡាញ់សេចក្ដីពិត តែងតែភ្ជាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅនឹងអ្វីដែលក្នុងចំណោមមនុស្សជាតិជឿថាពីរោះស្ដាប់ និងត្រឹមត្រូវ។ តើនេះមិនមែនជាការបន្ថយតម្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេឬ? តើនេះមិនមែនជាការពណ៌នាសេចក្ដីពិតថាជាពាក្យស្លោកមួយប្រភេទនៅក្នុងចំណោមមនុស្សជាតិ ជាអំណះអំណាងសម្រាប់របៀបប្រព្រឹត្តខ្លួនទេឬ? ព្រះជាម្ចាស់អំពាវនាវឱ្យមនុស្សធ្វើជាមនុស្សស្មោះត្រង់ ប៉ុន្តែមនុស្សទាំងនេះមិនអើពើនឹងរបៀបដែលមនុស្សស្មោះត្រង់មានឥរិយាបថ របៀបធ្វើជាមនុស្សស្មោះត្រង់ និងអ្វីដែលជាគោលការណ៍នៃការធ្វើជាមនុស្សស្មោះត្រង់ឡើយ ដោយអះអាងយ៉ាងឥតអៀនខ្មាសថា ព្រះជាម្ចាស់តម្រូវឱ្យមនុស្សធ្វើជាមនុស្សគ្មានល្បិច ហើយថាមនុស្សគ្មានល្បិច មនុស្សគ្មានបានការ និងមនុស្សល្ងីល្ងើ សុទ្ធតែជាមនុស្សស្មោះត្រង់។ តើនេះមិនមែនជាការបកស្រាយខុសលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេឬ? ពួកគេបកស្រាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ខុស ប៉ុន្តែនៅតែគិតថាខ្លួនឯងឆ្លាតណាស់ ស្របពេលដែលគិតថាព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្រាន់តែមានប៉ុណ្ណឹង៖ «សេចក្ដីពិតមិនសូវជ្រាលជ្រៅប៉ុន្មានទេ តើវាមិនមែនគ្រាន់តែជាការធ្វើជាបុគ្គលគ្មានល្បិចទេឬ? ការធ្វើជាបុគ្គលគ្មានល្បិចគឺសាមញ្ញណាស់៖ កុំលួច កុំជេរប្រមាថអ្នកដទៃ ឬវាយដំអ្នកដទៃ។ “ការប្រហារជីវិតគ្មានអ្វីក្រៅពីធ្វើឱ្យក្បាលជ្រុះពីស្មាទេ ចូរមានភាពអត់ទ្រាំនៅគ្រប់ទីកន្លែង តាមដែលអាចធ្វើទៅបាន”។ ចូរមានភាពអត់ទ្រាំជាមួយអ្នកដទៃក្នុងគ្រប់រឿងទាំងអស់ ត្រូវតឹងរ៉ឹងជាមួយខ្លួនឯង ហើយយោគយល់ដល់អ្នកដទៃ ត្រូវធ្វើជាមនុស្សល្អ ហើយមនុស្សល្អ ទើបមានជីវិតសុខសាន្ត»។ ពួកគេនិយាយច្រើនណាស់ ប៉ុន្តែគ្មានអ្វីដែលស្របនឹងសេចក្ដីពិតឡើយ គឺគ្មានអ្វីក្រៅតែពីសេចក្ដីបង្រៀនខុសឆ្គង និងទស្សនៈខុសទំនងប៉ុណ្ណោះ។ វាហាក់ដូចជាមានទំនាក់ទំនងខ្លះទៅនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ វាហាក់ដូចជាមានទំនាក់ទំនងបន្តិចបន្តួចទៅនឹងព្រះបន្ទូលទាំងនោះ ប៉ុន្តែបន្ទាប់ពីមនុស្សម្នាក់រិះគិត និងញែកដឹងពីរឿងនេះ គេដឹងថា វាគ្មានអ្វីក្រៅតែពីសេចក្ដីថ្លែងបំភាន់ គ្មានអ្វីក្រៅតែពីទស្សនៈខុសទំនងដែលរំខានដល់គំនិតរបស់មនុស្សឡើយ។ ឧទាហរណ៍៖ ព្រះជាម្ចាស់មានព្រះបន្ទូលថា មានសេចក្ដីស្រឡាញ់នៅក្នុងសារជាតិរបស់ទ្រង់ ថាទ្រង់ស្រឡាញ់មនុស្ស។ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្ស ត្រូវបានបង្ហាញដល់មនុស្សតាមរយៈអ្វីដែលទ្រង់មានព្រះបន្ទូល របៀបដែលទ្រង់ប្រព្រឹត្តចំពោះមនុស្ស បំណងព្រះហឬទ័យដ៏ផ្ចិតផ្ចង់របស់ទ្រង់ក្នុងការសង្គ្រោះមនុស្ស និងទិដ្ឋភាពរាប់មិនអស់នៃរបៀបដែលទ្រង់ធ្វើការនៅក្នុងមនុស្ស ហើយស្របពេលដែលបង្ហាញពីសេចក្ដីសង្រ្គោះរបស់ទ្រង់ចំពោះមនុស្ស បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមធ្យោបាយដែលទ្រង់សង្គ្រោះមនុស្ស ក៏ត្រូវបានធ្វើឱ្យជាក់ច្បាស់ផងដែរ ដើម្បីឱ្យមនុស្សដឹងពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ តើមនុស្សដែលខ្វះការយល់ដឹងខាងវិញ្ញាណទាំងនោះគិតយ៉ាងណា? «ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ដែលស្រឡាញ់មនុស្ស ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឱ្យមនុស្សគ្រប់រូបទទួលបានសេចក្ដីសង្រ្គោះ ហើយទ្រង់មិនចង់ឱ្យនរណាម្នាក់វិនាសហិនហោចឡើយ។ ព្រះជាម្ចាស់បានមានព្រះបន្ទូលថា កូនប្រុសខ្ជះខ្ជាយដែលត្រឡប់មកវិញ គឺមានតម្លៃជាងមាសទៅទៀត»។ តើព្រះជាម្ចាស់បានមានព្រះបន្ទូលបែបនេះដែរឬទេ? តើទាំងនេះគឺជាព្រះបន្ទូលដើមរបស់ព្រះជាម្ចាស់ដែរឬទេ? (មិនមែនទេ។) តើពួកគេនិយាយអ្វីទៀត? «ការសង្គ្រោះជីវិតមនុស្សម្នាក់ ប្រសើរជាងការសាងសង់ចេតិយប្រាំពីរជាន់» និង «ព្រះពុទ្ធមានព្រះទ័យមេត្តា»។ តើពួកគេមិនមែនកំពុងបង្វែររឿងរ៉ាវឱ្យត្រឡប់ត្រឡិនទេឬ? ច្បាស់ណាស់ ពួកគេគ្រាន់តែកំពុងធ្វើពុតជាមានភាពខាងវិញ្ញាណ ធ្វើពុតជាយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងធ្វើពុតជាស្រឡាញ់សេចក្ដីពិតប៉ុណ្ណោះ ពួកគេច្បាស់ណាស់ថាជាអ្នកក្រៅ ជាមនុស្សដែលមិនដឹងអីសោះ និងជាមនុស្សល្ងីល្ងើដែលគ្មានការយល់ដឹងខាងវិញ្ញាណឡើយ។ ខ្ញុំធ្លាប់ជួបមនុស្សបែបនេះជាច្រើន ពួកគេគឺជាមនុស្សតក់ក្រហល់ ហ៊ាននិយាយតែគ្មានខួរក្បាល គំនិត និងអ្វីដែលកើតឡើងនៅក្នុងគំនិតរបស់ពួកគេ គឺគ្មានអ្វីក្រៅតែពីសេចក្ដីបង្រៀនខុសឆ្គង ទស្សនៈខុសទំនង និងការក្លែងបន្លំឡើយ។ អស់អ្នកដែលមានអំណាចបំផុតក្នុងការបំភាន់អ្នកដទៃ ហើយអាចប្រើប្រាស់សេចក្ដីបង្រៀនខុសឆ្គង និងទស្សនៈខុសទំនងទាំងនេះ ព្រមទាំងអំណះអំណាងខាងទេវវិទ្យាដែលហាក់ដូចជាសមហេតុផលមួយចំនួនដើម្បីបំភាន់អ្នកដទៃជារឿយៗ ដោយបង្ខំឱ្យអ្នកដទៃស្ដាប់បង្គាប់ និងអនុវត្តតាមអ្វីដែលពួកគេនិយាយ មនុស្សទាំងនេះគឺជាពួកទទឹងនឹងព្រះគ្រីស្ទ។ បើមើលពីសំបកក្រៅ ពួកគេហាក់ដូចជាមានភាពខាងវិញ្ញាណខ្ពស់ណាស់ ដោយឧស្សាហ៍ដកស្រង់វគ្គព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅចំពោះមុខអ្នកដទៃ ហើយនៅពេលពួកគេបានបកស្រាយព្រះបន្ទូលទាំងនោះតាមអំពើចិត្តរួចរាល់ ពួកគេក៏បញ្ចេញសេចក្ដីបង្រៀនខុសឆ្គង និងទស្សនៈខុសទំនងមួយចំនួន។ មនុស្សបែបនេះអាចត្រូវបានរកឃើញនៅគ្រប់ពួកជំនុំទាំងអស់។ ពួកគេជួយ និងដឹកនាំមនុស្សក្រោមស្លាកនៃការដកស្រង់ និងការប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែតាមពិត អ្វីដែលពួកគេកំពុងបញ្ជ្រាបចូលទៅក្នុងមនុស្ស មិនមែនជាអ្វីដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់តម្រូវពីមនុស្ស ឬគោលការណ៍សេចក្ដីពិតដែលមាននៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ផ្ទុយទៅវិញ គឺជាសេចក្ដីបង្រៀនខុសឆ្គង និងទស្សនៈខុសទំនងដែលពួកគេបង្កើតឡើងតាមរយៈការកែច្នៃ ការបកស្រាយ និងការនឹកស្រមៃដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលបណ្ដាលឱ្យមនុស្សវង្វេងចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបែរជាស្ដាប់បង្គាប់ពួកគេជំនួសវិញ ព្រមទាំងបង្កឱ្យមានការរំខាន និងបំភាន់មនុស្សទៀតផង។ ឧទាហរណ៍ មានអ្នកខ្លះនិយាយថា៖ «ក្នុងការបំពេញកិច្ចការនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ ព្រះជាម្ចាស់បានឆ្លងកាត់ការបោះបង់ និងការទាស់ទទឹងពីមនុស្សជាតិទាំងអស់។ ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ ហើយព្រះហឫទ័យរបស់ទ្រង់គឺគ្មានព្រំដែនឡើយ! ដូចដែលមនុស្សនិយាយថា “បេះដូងរបស់នាយករដ្ឋមន្ត្រីគឺធំទូលាយល្មមអាចបើកទូកចូលបាន” និង “សុភាពបុរស ចង់សងសឹកមិនយឺតពេលទេ”។ តើព្រះជាម្ចាស់មានព្រះហឫទ័យទូលាយយ៉ាងណាទៅ!» បើមើលពីសំបកក្រៅ ពួកគេហាក់ដូចជាកំពុងធ្វើបន្ទាល់អំពីព្រះជាម្ចាស់ និងអំពីកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ប្រាប់មនុស្ស ប៉ុន្តែតើពួកគេកំពុងបញ្ជូនសារអ្វីឱ្យប្រាកដទៅ? តើវាជាសេចក្ដីពិតដែរឬទេ? តើវាពិតជាសារជាតិរបស់ព្រះជាម្ចាស់មែនឬ? (មិនមែនទេ។) តើពួកគេកំពុងធ្វើបន្ទាល់ឱ្យអ្នកណា? ពួកគេកំពុងធ្វើបន្ទាល់ឱ្យនាយករដ្ឋមន្ត្រី។ ពួកគេកំពុងប្រៀបធៀបព្រះជាម្ចាស់ទៅនឹងនាយករដ្ឋមន្ត្រី ទៅនឹងសុភាពបុរស តើនេះមិនមែនជាការប្រមាថទេឬ? តើពាក្យសម្ដីបែបនេះអាចត្រូវបានរកឃើញនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? (មិនអាចទេ។) ដូច្នេះ តើពាក្យសម្ដីទាំងនេះមកពីណា? គឺមកពីសាតាំង។ ពួកទទឹងនឹងព្រះគ្រីស្ទមិនត្រឹមតែមិនធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ប៉ុណ្ណោះទេ ពួកគេថែមទាំងបំភ្លៃការពិត និងប្រមាថដល់ព្រះជាម្ចាស់ទៀតផង ដោយជារឿយៗបំភាន់អស់អ្នកដែលគ្មានមូលដ្ឋានគ្រឹះ ដែលខ្វះសេចក្ដីជំនឿពិតលើព្រះជាម្ចាស់ និងដែលគ្មានសមត្ថភាពយល់ពីសេចក្ដីពិត។ មនុស្សទាំងនេះមានកម្ពស់ទាប គ្មានមូលដ្ឋានគ្រឹះ និងគ្មានសមត្ថភាពយល់ដឹងពីសេចក្ដីពិតឡើយ ដូច្នេះហើយទើបពួកគេត្រូវបានបំភាន់ដោយសេចក្ដីបង្រៀនខុសឆ្គង និងទស្សនៈខុសទំនងទាំងនេះ។ ពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកសេចក្ដីបង្រៀនខុសឆ្គង និងទស្សនៈខុសទំនងថាជាពាក្យសម្ដីខាងវិញ្ញាណ ហើយរឿងមួយដែលពួកគេនិយាយអំពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់គឺ៖ «ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឱ្យមនុស្សគ្រប់រូបទទួលបានសេចក្ដីសង្រ្គោះ ហើយទ្រង់មិនចង់ឱ្យនរណាម្នាក់វិនាសហិនហោចឡើយ»។ នៅពេលនិយាយអំពីអ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្ស រឿងមួយទៀតដែលពួកគេនិយាយគឺ៖ «មនុស្សល្អ ទើបមានជីវិតសុខសាន្ត»។ ហើយអំពីការដែលព្រះជាម្ចាស់មិននឹកចាំពីអំពើរំលងរបស់មនុស្ស និងការដែលទ្រង់ទុកឱកាសឱ្យមនុស្សប្រែចិត្ត ពួកគេនិយាយថា៖ «ការប្រហារជីវិតគ្មានអ្វីក្រៅពីធ្វើឱ្យក្បាលជ្រុះពីស្មាទេ ចូរមានភាពអត់ទ្រាំនៅគ្រប់ទីកន្លែង តាមដែលអាចធ្វើទៅបាន»។ តើពាក្យសម្ដីបែបនេះអាចត្រូវបានរកឃើញនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? (មិនអាចទេ។) ហេតុអ្វីបានជាខ្ញុំខឹងខ្លាំងម៉្លេះ ពេលឮពាក្យសម្ដីទាំងនេះភ្លាម? ហេតុអ្វីបានជាខ្ញុំធុញថប់នឹងពាក្យទាំងនេះម៉្លេះ? ហេតុអ្វីបានជាខ្ញុំក្ដៅក្រហាយម៉្លេះ? តើមនុស្សទាំងនេះអានព្រះបន្ទូលរបស់ព្រះជាម្ចាស់អស់រយៈពេលប៉ុន្មានឆ្នាំមកហើយ? តើពួកគេល្ងង់ខ្លៅ ឬក៏ពួកគេឆ្កួតបាត់ទៅហើយ? តើនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់មានលើកឡើងពីរឿងបែបនេះនៅកន្លែងណា? តើព្រះជាម្ចាស់តម្រូវឱ្យមនុស្សធ្វើជាមនុស្សគ្មានល្បិចនៅពេលណា? តើព្រះជាម្ចាស់តម្រូវឱ្យមនុស្សប្រកាន់ខ្ជាប់តាមពាក្យពោលដែលថា «ការប្រហារជីវិតគ្មានអ្វីក្រៅពីធ្វើឱ្យក្បាលជ្រុះពីស្មាទេ ចូរមានភាពអត់ទ្រាំនៅគ្រប់ទីកន្លែង តាមដែលអាចធ្វើទៅបាន» នៅពេលណា? តើនេះជាអ្វីដែលព្រះជាម្ចាស់ធ្វើមែនទេ? នៅក្នុងសេចក្ដីបង្រៀនខុសឆ្គង និងទស្សនៈខុសទំនងទាំងនេះដែលពួកគេគាំទ្រ តើមានកន្លែងណាមួយដែលអាចភ្ជាប់ទៅនឹងអ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្សជាតិ បំណងព្រះហឫទ័យរបស់ទ្រង់ និងគោលការណ៍សេចក្ដីពិតបាន? គឺមិនពាក់ព័ន្ធគ្នាទាល់តែសោះ។ ឧទាហរណ៍៖ ព្រះជាម្ចាស់អនុញ្ញាតឱ្យមនុស្សមានសេចក្ដីប្រាថ្នា ការតាំងចិត្ត និងការដេញតាម ប៉ុន្តែអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទនិយាយគឺ៖ «ព្រះជាម្ចាស់លើកទឹកចិត្តឱ្យយើងមានការដេញតាម។ មានពាក្យពោលមួយឃ្លាដែលបញ្ជាក់ពីរឿងនេះបានយ៉ាងល្អ៖ “ទាហានដែលមិនចង់ធ្វើជាឧត្តមសេនីយ៍ មិនមែនជាទាហានល្អទេ”»។ ពាក្យពោលនេះគឺជាប្រភេទនៃនិន្នាការសង្គម ជាទស្សនៈសង្គមមួយ តើវាស័ក្ដិសមនឹងប្រើនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដែរឬទេ? តើវាមានប្រយោជន៍ដែរឬទេ? (អត់ទេ។) តើសេចក្ដីថ្លែងការណ៍នេះស្របតាមព្រះបន្ទូលមួយណារបស់ព្រះជាម្ចាស់? តើវាទាក់ទងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? (អត់ទេ។) ចុះហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទនិយាយបែបនេះ? គោលបំណងរបស់ពួកគេក្នុងការនិយាយបែបនេះ គឺដើម្បីធ្វើឱ្យមនុស្សមានអារម្មណ៍យ៉ាងជ្រាលជ្រៅថា ពួកគេមានភាពខាងវិញ្ញាណខ្លាំងណាស់ ថាពួកគេមានការយល់ដឹង និងការបំភ្លឺពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថាពួកគេមានសមត្ថភាពយល់ដឹងពីសេចក្ដីពិត ហើយថាពួកគេមិនមែនជាមនុស្សសាមញ្ញដែលល្ងង់ខ្លៅឡើយ។ ប៉ុន្តែ តើវាសម្រេចបាននូវគោលបំណងដែលពួកគេរំពឹងទុកដែរឬទេ? ពេលឮពាក្យសម្ដីទាំងនេះ តើអ្នករាល់គ្នាមានអារម្មណ៍ពេញចិត្ត ឬក៏ស្អប់ខ្ពើមនៅក្នុងចិត្តរបស់អ្នករាល់គ្នា? (គឺស្អប់ខ្ពើម។) តើវាធ្វើឱ្យអ្នកមានអារម្មណ៍ស្អប់ខ្ពើមតាមរបៀបណា? (ពួកទទឹងនឹងព្រះគ្រីស្ទផ្សារភ្ជាប់ទស្សនៈខុសទំនងរបស់សាតាំងទៅនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយបកស្រាយព្រះបន្ទូលទាំងនោះខុស។ ពាក្យសម្ដីទាំងអស់ដែលពួកគេនិយាយ គឺខ្វះការយល់ដឹងខាងវិញ្ញាណ។) ពួកទទឹងនឹងព្រះគ្រីស្ទនិយាយតែពាក្យសម្ដីដែលឆ្លុះបញ្ចាំងពីការខ្វះការយល់ដឹងខាងវិញ្ញាណប៉ុណ្ណោះ ដែលធ្វើឱ្យមនុស្សមានអារម្មណ៍ខ្ពើមរអើម និងស្អប់ខ្ពើមពេលឮពាក្យសម្ដីទាំងនោះ។ ពួកគេច្បាស់ណាស់ថាមិនយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនអាចចាប់យល់ពីព្រះបន្ទូលទាំងនោះបាន ហើយខ្វះកម្រិតសមត្ថភាព និងសមត្ថភាពដើម្បីយល់ដឹងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែពួកគេធ្វើពុតជាយល់ពីព្រះបន្ទូលទាំងនោះ ហើយបកស្រាយព្រះបន្ទូលទាំងនោះប្រាប់អ្នកដទៃយ៉ាងឥតអៀនខ្មាស ដោយនិយាយពាក្យសម្ដីដែលមិនពាក់ព័ន្ធ និងមិនដឹងអី ដែលធ្វើឱ្យមនុស្សខ្ពើមរអើម ដោយមិនផ្ដល់ការស្អាងចិត្តអ្វីឡើយ ហើយបែរជារំខានដល់គំនិតរបស់មនុស្សទៅវិញ។ នេះពិតជាគួរឱ្យស្អប់ខ្ពើមណាស់! តើអ្នករាល់គ្នាគួរធ្វើដូចម្ដេច នៅពេលជួបប្រទះមនុស្សបែបនេះ? (យើងត្រូវតែវែកញែកផ្នែកដែលខុសទំនងនៃអ្វីដែលពួកគេកំពុងនិយាយ។) តើអ្នកគួរធ្វើរឿងនេះយ៉ាងដូចម្ដេច? តាមពិតទៅ គឺងាយស្រួលណាស់។ អ្នកនិយាយទៅកាន់ពួកគេថា៖ «ការចាប់យល់របស់អ្នកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ បន្ទាប់ពីអានព្រះបន្ទូលទាំងនោះរួច ហាក់ដូចជាមិនសូវមានន័យប៉ុន្មានទេសម្រាប់ខ្ញុំ»។ ពួកគេឆ្លើយតបថា៖ «ខ្ញុំមិនគិតអ៊ីចឹងទេ ខ្ញុំមានអារម្មណ៍ថាល្អតើ»។ អ្នកនិយាយថា៖ «មិនថាយ៉ាងណាក៏ដោយក៏អ្នកគិតថាវាល្អដែរ ដូច្នេះតាមការវែកញែករបស់អ្នក តើវាមានន័យថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺស្មើនឹងសេចក្ដីបង្រៀនខុសឆ្គង និងទស្សនៈខុសទំនងរបស់មនុស្សមែនទេ? ប្រសិនបើអ្នកយល់ស្របនឹងសេចក្ដីបង្រៀនខុសឆ្គង និងទស្សនៈខុសទំនងទាំងនេះ ចុះហេតុអ្វីបានជាអ្នកអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើអ្វី? អ្នកមិនចាំបាច់អានព្រះបន្ទូលទាំងនោះទេ។ បញ្ហារបស់អ្នកនេះគឺធ្ងន់ធ្ងរហើយឥឡូវនេះ ពោលគឺអ្នកកំពុងចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាទស្សនវិជ្ជាសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍ដ៏ទុច្ចរិតរបស់មនុស្សជាតិ ជាវិធីសាស្ត្រនៃការចាត់ចែងរឿងរ៉ាវ និងជាទស្សនៈរបស់មនុស្សជាតិដ៏ទុច្ចរិត តាមទស្សនៈរបស់អ្នក មនុស្សស្មោះត្រង់ដែលព្រះជាម្ចាស់មានព្រះបន្ទូលដល់នោះ គឺដូចគ្នាបេះបិទទៅនឹងមនុស្សគ្មានល្បិច មនុស្សល្ងីល្ងើ និងមនុស្សភ្លីភ្លើអ៊ីចឹង។ អ្នកបកស្រាយរាល់ព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែង ដោយប្រើពាក្យពេចន៍របស់មនុស្ស ដោយចាត់ទុកព្រះបន្ទូលទាំងនោះស្មើនឹងទស្សនៈខុសទំនង និងពាក្យសម្ដីដែលសង្ខេបដោយមនុស្សជាតិដ៏ទុច្ចរិត។ ដូច្នេះ តើអ្នកកំពុងបង្កប់ន័យថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាពាក្យសម្ដីរបស់មនុស្ស ជាភាសារបស់មនុស្ស និងជាសេចក្ដីបង្រៀនខុសឆ្គង ព្រមទាំងទស្សនៈខុសទំនងរបស់មនុស្សមែនទេ? ក្នុងការយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរបៀបនេះ អ្នកមិនមែនកំពុងយល់ដឹងពីព្រះបន្ទូលទាំងនោះទេ អ្នកកំពុងប្រមាថដល់ព្រះបន្ទូលទាំងនោះ ហើយប្រមាថដល់ព្រះជាម្ចាស់ហើយ»។ តើអ្នករាល់គ្នាអាចនិយាយពាក្យសម្ដីទាំងនេះឱ្យបានច្បាស់លាស់ដែរឬទេ? ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់មានន័យដូចអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទនិយាយមែន ចុះហេតុអ្វីបានជាព្រះជាម្ចាស់មិនគ្រាន់តែមានព្រះបន្ទូលនូវពាក្យសម្ដីទាំងនោះដោយផ្ទាល់តែម្ដងទៅ? នៅពេលព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់មនុស្សឱ្យធ្វើជាមនុស្សស្មោះត្រង់ ហេតុអ្វីបានជាទ្រង់មិនគ្រាន់តែមានព្រះបន្ទូលប្រាប់ពួកគេឱ្យធ្វើជាមនុស្សគ្មានល្បិច និងធ្វើជាមនុស្សល្អ ហើយឈប់ត្រឹមហ្នឹងទៅ? តើវាគ្រាន់តែជាភាពខុសគ្នានៃការប្រើពាក្យពេចន៍មែនទេ? (មិនមែនទេ។) ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ហើយនៅក្នុងព្រះបន្ទូលទាំងនោះ មានផ្លូវមួយសម្រាប់មនុស្សអនុវត្ត។ ប្រសិនបើមនុស្សធ្វើសកម្មភាព និងរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេអាចក្លាយជាមនុស្សដែលកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ជាមនុស្សដែលស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ស្របពេលជាមួយគ្នានេះ ការធ្វើសកម្មភាព និងការរស់នៅស្របតាមអ្វីដែលមនុស្សនិយាយ ធ្វើឱ្យមនុស្សម្នាក់ក្លាយជាមនុស្សច្របូកច្របល់ទាំងស្រុង ជាសាតាំងរស់ទាំងស្រុងតែម្ដង។ តើអ្នករាល់គ្នាទទួលស្គាល់ចំណុចនេះដែរឬទេ? តើលទ្ធផលនឹងទៅជាយ៉ាងណា ប្រសិនបើអ្នករាល់គ្នាបានធ្វើសកម្មភាព និងអនុវត្តស្របតាមអ្វីដែលព្រះជាម្ចាស់បានមានព្រះបន្ទូល ដើម្បីធ្វើជាមនុស្សស្មោះត្រង់នោះ? ហើយតើលទ្ធផលនឹងទៅជាយ៉ាងណា ប្រសិនបើអ្នកបានធ្វើសកម្មភាព និងរស់នៅស្របតាមអ្វីដែលមនុស្សហៅថាមនុស្សល្អ ឬបុគ្គលគ្មានល្បិចនោះ? តើលទ្ធផលមិនខុសគ្នាទេឬ? (មែនហើយ។) ដូច្នេះ តើលទ្ធផលនៃការរស់នៅជាមនុស្សស្មោះត្រង់គឺជាអ្វីទៅ? (មានភាពជាមនុស្សធម្មតា អាចថ្វាយបង្គំព្រះជាម្ចាស់ និយាយត្រង់ៗ និងអាចស្មោះត្រង់ និងបើកចំហជាមួយព្រះជាម្ចាស់។ ប្រសិនបើមនុស្សម្នាក់ប្រព្រឹត្តខ្លួនជាបុគ្គលគ្មានល្បិច ឬជាមនុស្សល្អដូចដែលមនុស្សបានកំណត់និយមន័យ នោះគេកាន់តែមានល្បិចកល និងពូកែក្នុងការក្លែងបន្លំខ្លួនឯង គេនិយាយតែពាក្យពីរោះស្ដាប់ គេរស់នៅតាមទស្សនវិជ្ជាសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍របស់សាតាំង ហើយគេក្លាយជាសាតាំងរស់។) អ្នកឃើញទេ មានភាពខុសគ្នា តើមែនទេ? ការធ្វើសកម្មភាព និងការរស់នៅស្របតាមអ្វីដែលព្រះជាម្ចាស់ហៅថាមនុស្សស្មោះត្រង់ ធ្វើឱ្យចិត្តរបស់មនុស្សម្នាក់កាន់តែបរិសុទ្ធឡើងៗ ចិត្តរបស់គេអាចបើកចំហចំពោះព្រះជាម្ចាស់ ហើយគេអាចថ្វាយចិត្តរបស់គេដល់ព្រះជាម្ចាស់ ដោយគ្មានការក្លែងបន្លំ ការបោកប្រាស់ ឬការក្លែងក្លាយឡើយ។ ចិត្តរបស់គេមិនលាក់បាំងពីព្រះជាម្ចាស់ឡើយ គឺគ្រាន់តែបើកចំហចំពោះទ្រង់ប៉ុណ្ណោះ។ អ្វីដែលគេគិតនៅខាងក្នុង ត្រូវបានបញ្ចេញឱ្យឃើញ និងសម្ដែងចេញមកខាងក្រៅ ហើយអ្វីដែលត្រូវបានបញ្ចេញឱ្យឃើញ និងសម្ដែងចេញមកខាងក្រៅ គឺស្របនឹងអ្វីដែលមាននៅខាងក្នុងចិត្តគេ។ នេះគឺជាអ្វីដែលព្រះជាម្ចាស់ចង់បាន នេះគឺជាសេចក្ដីពិត។ ម្យ៉ាងវិញទៀត តើគោលការណ៍នៃការប្រព្រឹត្តខ្លួន និងគោលការណ៍នៃការអនុវត្តសម្រាប់អស់អ្នកដែលមនុស្សម្នាហៅថាមនុស្សគ្មានល្បិច ឬមនុស្សល្អ គឺជាអ្វីទៅ? តាមពិតទៅ វាសុទ្ធតែជាការក្លែងបន្លំពីសម្បកក្រៅ។ ពួកគេមិនងាយនិយាយពីអ្វីដែលពួកគេកំពុងគិតឡើយ ហើយពួកគេក៏មិនឱ្យអ្នកដទៃមើលឃើញដែរ។ ពួកគេមិនធ្វើឱ្យប៉ះពាល់ដល់ការគោរពខ្លួនឯង ឬផលប្រយោជន៍របស់អ្នកដទៃដោយតក់ក្រហល់ឡើយ ប៉ុន្តែការមិនធ្វើបាបអ្នកដទៃ ក៏ដើម្បីការពារខ្លួនឯងដែរ។ ពួកគេមានការប្រុងប្រយ័ត្ននៅខាងក្នុង និងក្លែងបន្លំនៅខាងក្រៅ ដោយមើលទៅហាក់ដូចជាមានភាពគោរពកោតខ្លាច ការអត់ឱន ការអត់ធ្មត់ និងសេចក្ដីមេត្តាជាពិសេស។ ប៉ុន្តែគ្មាននរណាម្នាក់អាចមើលឃើញពីអ្វីដែលពួកគេកំពុងគិតនៅខាងក្នុងឡើយ។ មានសេចក្ដីពុករលួយ ការទាស់ទទឹង និងការបះបោរនៅក្នុងខ្លួនពួកគេ ប៉ុន្តែអ្នកដទៃមិនអាចមើលឃើញឡើយ។ ពីខាងក្រៅ ពួកគេធ្វើពុតជាមើលទៅហាក់ដូចជាចេះស្អាងចិត្ត ទន់ភ្លន់ និងចិត្តល្អជាពិសេស។ មិនថាពួកគេធ្វើរឿងអាក្រក់ច្រើនប៉ុនណា ឬពួកគេបះបោរ ឬទុច្ចរិតនៅខាងក្នុងកម្រិតណានោះទេ គឺគ្មាននរណាម្នាក់អាចដឹងឡើយ។ បើមើលពីសំបកក្រៅ ពួកគេក៏សុខចិត្តជួយអ្នកដទៃ និងផ្ដល់ឱ្យអ្នកខ្វះខាតផងដែរ ដោយតែងតែត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតប ដែលជា ឡី ហ្វឹង រស់យ៉ាងពិតប្រាកដ។ ពួកគេញញឹម និងបង្ហាញអ្នកដទៃពីផ្នែកដ៏ល្អបំផុតរបស់ពួកគេគ្រប់ពេលវេលា ហើយមិនថាពួកគេសម្រក់ទឹកភ្នែកដោយស្ងាត់ៗប៉ុន្មានដងនោះទេ ពួកគេតែងតែមានស្នាមញញឹមនៅចំពោះមុខអ្នកដទៃ ដែលធ្វើឱ្យមនុស្សមានអារម្មណ៍ថាត្រូវបានស្អាងចិត្ត។ តើនេះមិនមែនជាអ្វីដែលមនុស្សម្នាហៅថាមនុស្សល្អទេឬ? បើប្រៀបធៀបមនុស្សល្អនេះជាមួយនឹងមនុស្សស្មោះត្រង់ តើម្នាក់ណាវិជ្ជមាន? តើម្នាក់ណាមានតថភាពនៃសេចក្ដីពិត? (គឺមនុស្សស្មោះត្រង់។) មនុស្សស្មោះត្រង់មានតថភាពនៃសេចក្ដីពិត ត្រូវបានព្រះជាម្ចាស់ស្រឡាញ់ ហើយបំពេញតាមស្ដង់ដារបស់ព្រះជាម្ចាស់ ដូចដែលទ្រង់តម្រូវ ចំណែកឯមនុស្សល្អ និងមនុស្សគ្មានល្បិច គឺមិនដូច្នេះឡើយ។ ពួកគេគឺជាប្រភេទមនុស្សដែលព្រះជាម្ចាស់ថ្កោលទោស ព្រមទាំងស្អប់ខ្ពើមនិងបដិសេធតែម្ដង។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទបកស្រាយតាមអំពើចិត្តថាមនុស្សស្មោះត្រង់ដែលព្រះជាម្ចាស់តម្រូវ គ្រាន់តែជាមនុស្សល្អ ឬមនុស្សគ្មានល្បិច តើនេះមិនមែនជាប្រភេទនៃការថ្កោលទោសដោយមិនដឹងខ្លួនចំពោះអ្វីដែលព្រះជាម្ចាស់បានមានព្រះបន្ទូលទេឬ? តើនេះមិនមែនជាការប្រមាថដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេឬ? តើវាមិនមែនជាការប្រមាថដល់សេចក្ដីពិតទេឬ? នេះគឺជាការពិតដ៏ច្បាស់ក្រឡែត។ ពួកទទឹងនឹងព្រះគ្រីស្ទមិនយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយពួកគេរឹតតែមិនយល់ថាសេចក្ដីពិតគឺជាអ្វីទៅទៀត ប៉ុន្តែពួកគេបែរជាងាកទៅរកអំណះអំណាងដែលមានគុណវិបត្តិ ហើយអនុវត្តការបកស្រាយផ្ទាល់ខ្លួនរបស់ពួកគេទាំងងងឹតងងល់ ដោយធ្វើពុតជាយល់ ទាំងដែលពួកគេមិនដឹងអ្វីសោះ ដោយបកស្រាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ខុសយ៉ាងគឃ្លើនតាមតែចិត្តចង់ ព្រមទាំងបំភាន់ និងរំខានដល់អ្នកដទៃ។ តើអ្នករាល់គ្នានឹងធ្វើបែបនេះដែរឬទេ? ការធ្វើពុតជាយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទាំងដែលខ្លួនច្បាស់ណាស់ថាមិនយល់ ហើយដោយផ្អែកលើការយល់ដឹងតាមន័យត្រង់របស់ខ្លួន ដោយប្រើប្រាស់វាក្យសព្ទ ការបញ្ចេញមតិ និងទស្សនៈផ្ទាល់ខ្លួន ដើម្បីបកស្រាយ និងដាក់កំហិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ នេះគឺជានិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទ។

តើមានភាពខុសគ្នាជាលក្ខណៈអ្វីខ្លះ រវាងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងពាក្យសម្ដីរបស់មនុស្ស ហើយរវាងសេចក្ដីពិត និងគោលលទ្ធិ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើឱ្យមនុស្សលូតលាស់ខាងវិចារណញ្ញាណ និងមនសិការ ធ្វើសកម្មភាពប្រកបដោយគោលការណ៍ ហើយអ្វីដែលពួកគេសម្ដែងចេញ កាន់តែមានតថភាពនៃអ្វីៗដែលវិជ្ជមាន។ ម្យ៉ាងវិញទៀត ពាក្យសម្ដីរបស់មនុស្សអាចនឹងហាក់ដូចជាស៊ីគ្នាយ៉ាងល្អឥតខ្ចោះទៅនឹងរសនិយម និងសញ្ញាណរបស់មនុស្ស ប៉ុន្តែពាក្យសម្ដីទាំងនោះមិនមែនជាសេចក្ដីពិតឡើយ ពាក្យសម្ដីទាំងនោះពោរពេញទៅដោយអន្ទាក់ សេចក្ដីល្បួង និងសេចក្ដីបង្រៀនខុសឆ្គង ព្រមទាំងទស្សនៈខុសទំនង ដូច្នេះហើយ ប្រសិនបើមនុស្សធ្វើសកម្មភាពស្របតាមពាក្យសម្ដីទាំងនេះ អ្វីដែលពួកគេសម្ដែងចេញ នឹងកាន់តែវង្វេងចេញឆ្ងាយពីព្រះជាម្ចាស់ និងពីស្ដង់ដារបស់ព្រះជាម្ចាស់មិនខាន។ អ្វីដែលកាន់តែធ្ងន់ធ្ងរនោះគឺ របៀបដែលមនុស្សរស់នៅ នឹងកាន់តែអាក្រក់ឡើងៗ ហើយស្រដៀងនឹងសាតាំង។ នៅពេលមនុស្សរស់នៅ និងធ្វើសកម្មភាពទាំងស្រុងដោយផ្អែកលើសេចក្ដីបង្រៀនខុសឆ្គង និងទស្សនៈខុសទំនងរបស់មនុស្ស នៅពេលពួកគេបានទទួលយកអំណះអំណាងទាំងនេះទាំងស្រុង ពួកគេរស់នៅជាសាតាំងហើយ។ ហើយតើការរស់នៅជាសាតាំង មិនមែនមានន័យថាពួកគេគឺជាពួកសាតាំងទេឬ? (មែនហើយ។) ដូច្នេះ ពួកគេបានក្លាយជាពួកសាតាំងរស់ «យ៉ាងជោគជ័យ» ហើយ។ អ្នកខ្លះនិយាយថា៖ «ខ្ញុំមិនជឿទេ។ ខ្ញុំគ្រាន់តែចង់ធ្វើជាបុគ្គលគ្មានល្បិចដែលអ្នកដទៃចូលចិត្តប៉ុណ្ណោះ។ ខ្ញុំចង់ធ្វើជាមនុស្សម្នាក់ដែលមនុស្សភាគច្រើនចាត់ទុកថាល្អ ហើយបន្ទាប់មក ខ្ញុំនឹងចាំមើលថាតើព្រះជាម្ចាស់ពេញព្រះហឫទ័យនឹងខ្ញុំឬអត់»។ ប្រសិនបើអ្នកមិនជឿអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូលទេ ចូរទៅមើលចុះ ហើយចាំមើលថាតើព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ឬក៏សញ្ញាណរបស់មនុស្សគឺជាសេចក្ដីពិត។ នេះគឺជាភាពខុសគ្នាជាសារជាតិរវាងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងពាក្យសម្ដីរបស់មនុស្ស។ វាគឺជាភាពខុសគ្នាដ៏សំខាន់ រវាងសេចក្ដីពិត និងសេចក្ដីបង្រៀនខុសឆ្គង ព្រមទាំងទស្សនៈខុសទំនង។ មិនថាសេចក្ដីបង្រៀនខុសឆ្គង និងទស្សនៈខុសទំនងរបស់មនុស្ស ហាក់ដូចជាស៊ីគ្នានឹងរសនិយមរបស់មនុស្សកម្រិតណានោះទេ វាមិនអាចក្លាយជាជីវិតរបស់ពួកគេបានឡើយ។ ស្របពេលជាមួយគ្នានេះ មិនថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ហាក់ដូចជាសាមញ្ញកម្រិតណា ជាភាសាប្រចាំថ្ងៃកម្រិតណា ផ្ទុយពីសញ្ញាណរបស់មនុស្សកម្រិតណានោះទេ ក៏សារជាតិរបស់ព្រះបន្ទូលទាំងនោះគឺជាសេចក្ដីពិត ហើយប្រសិនបើអ្វីដែលមនុស្សធ្វើ និងសម្ដែងចេញ គឺស្របតាមគោលការណ៍នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះនៅទីបំផុត ថ្ងៃណាមួយ ពួកគេនឹងក្លាយជាភាវៈដែលព្រះបានបង្កើតយ៉ាងពិតប្រាកដ ដែលត្រូវតាមស្ដង់ដា ហើយនឹងអាចកោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់មិនខាន។ ផ្ទុយទៅវិញ ប្រសិនបើមនុស្សមិនអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមិនធ្វើសកម្មភាពតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ទេ នោះពួកគេមិនអាចក្លាយជាភាវៈដែលព្រះបានបង្កើតដែលត្រូវតាមស្ដង់ដាបានឡើយ។ សកម្មភាពរបស់ពួកគេ និងផ្លូវដែលពួកគេដើរ នឹងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធតែប៉ុណ្ណោះ នេះគឺជាការពិត។ តាមរយៈការប្រកបគ្នានេះ តើអ្នករាល់គ្នាមានការយល់ដឹង ឬគោលគំនិតថ្មីអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាអ្វី? ព្រះបន្ទូលទាំងនោះគឺជាសេចក្ដីពិត ផ្លូវ និងជីវិត គឺគ្មានភាពក្លែងក្លាយនៅក្នុងរឿងនេះឡើយ។ មានតែពួកទទឹងនឹងព្រះគ្រីស្ទ ដែលស្អប់ខ្ពើមអ្វីៗដែលមានពីកំណើត និងស្អប់រឿងទាំងនោះប៉ុណ្ណោះ ដែលប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយការមើលងាយ មិនចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិត ហើយបដិសេធការពិតដែលថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ផ្លូវ និងជីវិត។ ពួកគេនឹងមិនទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាជីវិតរបស់ពួកគេនៅពេលណាមួយឡើយ ពួកគេគឺជាក្រុមមនុស្សដែលមិនអាចសង្គ្រោះបានឡើយ។ បន្ទាប់ពីការប្រកបគ្នាបែបនេះ អ្នកខ្លះយល់ថា ការបង្ហាញចេញទាំងនេះស្មើនឹងការកែបន្លំ និងការបកស្រាយព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមអំពើចិត្ត ដែលជាការបង្ហាញចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តើអ្នករាល់គ្នានឹងនិយាយថា រឿងនេះរួមបញ្ចូលទាំងអស់អ្នកដែលរៀបចំអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? (រួមបញ្ចូល។) តើពិតមែនឬ? តើការកែបន្លំមានន័យយ៉ាងណា? (វាមានន័យថា លុបចោល ឬបន្ថែមអ្វីមួយតាមអំពើចិត្ត ដោយផ្លាស់ប្ដូរអត្ថន័យដើមនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នេះគឺជាការកែបន្លំ។ ប្រសិនបើព្រះបន្ទូលរបស់ទ្រង់ត្រូវបានរៀបចំស្របតាមគោលការណ៍ នោះវាមិនមែនជាការកែបន្លំឡើយ។) ត្រូវហើយ នោះគឺជាអ្វីដែលអ្នកត្រូវយល់។ ជាមួយនឹងការយល់ដឹងនេះ អ្នករាល់គ្នានឹងមិនមានកង្វល់អ្វីឡើយ នៅពេលរៀបចំអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ តើមែនទេ? តើពេលនេះអ្នកអាចចាប់យល់ពីគោលការណ៍ឱ្យបានត្រឹមត្រូវដែរឬទេ? នៅពេលអ្នកត្រូវបានស្នើសុំឱ្យរៀបចំអត្ថបទ វាមិនមែនជាការអញ្ជើញឱ្យកែបន្លំឡើយ។ ក៏មានអស់អ្នកដែលធ្វើកិច្ចការបកប្រែផងដែរ មនុស្សទាំងនេះត្រូវបានស្នើសុំឱ្យបកប្រែព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយផ្ទាល់ ព្រមទាំងបកប្រែអត្ថន័យដើមនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ផ្ទាល់ ទៅជាភាសាផ្សេង មិនមែនបកស្រាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ខណៈពេលកំពុងបកប្រែនោះទេ។ អ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបកស្រាយឡើយ ហើយអ្នកត្រូវតែយកចិត្តទុកដាក់ និងហ្មត់ចត់ចំពោះរឿងនេះ។ ការចាប់យល់ពីគោលការណ៍ឱ្យបានល្អ ការយល់ដឹងពីអ្វីដែលជាការកែបន្លំ និងអ្វីដែលមិនមែនជាការកែបន្លំ ចូរចាប់យល់ពីគោលការណ៍ទាំងនេះឱ្យបានល្អ នោះវានឹងពិបាកក្នុងការធ្វើឱ្យមានកំហុសបែបនេះមិនខាន។ ប្រសិនបើអ្នកមិនយល់ពីគោលការណ៍ទាំងនេះ ហើយតែងតែចង់បន្ថែម ឬកែប្រែអត្ថន័យក្នុងពេលកំពុងរៀបចំអត្ថបទ ដោយតែងតែមានអារម្មណ៍ថា របៀបដែលព្រះជាម្ចាស់មានព្រះបន្ទូលពីរឿងនេះមិនសូវល្អឥតខ្ចោះ ឬរបៀបដែលទ្រង់មានព្រះបន្ទូលពីរឿងនោះហាក់ដូចជាខុស ដោយគិតថាវាគួរតែត្រូវបាននិយាយតាមរបៀបជាក់លាក់ណាមួយ នោះគំនិតបែបនេះនឹងធ្វើឱ្យអ្នកងាយនឹងប្រព្រឹត្តកំហុសនៃការកែបន្លំ។ ចំណែកឯអ្នកបកប្រែដែលនិយាយថា៖ «ខ្ញុំដឹងថាប្រយោគនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះមានន័យយ៉ាងណា ដូច្នេះ ខ្ញុំនឹងបកប្រែដោយផ្អែកលើអត្ថន័យនោះ។ នៅពេលបកប្រែរួច តើអ្នកអាននឹងមិនយល់ពីវា ហើយក៏ចប់រឿងទេឬ? នឹងមិនចាំបាច់ស្វែងរក ឬអានអធិដ្ឋានឡើយ ពួកគេនឹងទទួលបានការបំភ្លឺ និងពន្លឺដោយផ្ទាល់» តើនេះមិនមែនជាកំហុសទេឬ? នេះគឺបំពានលើគោលការណ៍ វាគឺជាការបកស្រាយព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមអំពើចិត្ត។ សរុបមក កុំប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចដែលអ្នកប្រព្រឹត្តចំពោះពាក្យសម្ដីរបស់មនុស្ស ដូចជាប្រលោមលោក ស្នាដៃរបស់បុគ្គលល្បីល្បាញ ឬអ្វីមួយដែលទាក់ទងនឹងសុន្ទរកថាបែបអ្នកប្រាជ្ញឱ្យសោះ។ បន្ថែមពីលើការមិនកែបន្លំ ឬបកស្រាយព្រះបន្ទូលទាំងនោះតាមអំពើចិត្ត មនុស្សម្នាក់គួរតែប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយអាកប្បកិរិយាស្វែងរក ទទួលយក និងចុះចូល នៅពេលហូប និងផឹក ព្រមទាំងអានអធិដ្ឋានព្រះបន្ទូលទាំងនោះ។ មានតែពេលនោះទេ ទើបមនុស្សម្នាក់អាចមើលឃើញសេចក្ដីពិត យល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ រកឃើញផ្លូវដើម្បីអនុវត្តនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដោះស្រាយនិស្ស័យពុករលួយរបស់ពួកគេ ព្រមទាំងការលំបាកផ្សេងៗដែលជួបប្រទះក្នុងការបំពេញភារកិច្ចរបស់ពួកគេ និងនៅក្នុងជីវិតបាន។ ការសម្រេចបានលទ្ធផលនេះ បញ្ជាក់ថាអាកប្បកិរិយារបស់អ្នកចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺត្រឹមត្រូវ។ ការប្រកបគ្នារបស់យើងអំពីការបង្ហាញចេញទីមួយនៃការដែលពួកទទឹងនឹងព្រះគ្រីស្ទមើលងាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺការកែបន្លំ និងបកស្រាយព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមអំពើចិត្ត ត្រូវបានបញ្ចប់ត្រឹមចំណុចនេះ។

ខ. ពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅពេលដែលព្រះបន្ទូលទាំងនោះមិនស្របតាមសញ្ញាណរបស់ពួកគេ

ការសម្ដែងចេញទីពីរគឺថា ពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅពេលដែលព្រះបន្ទូលទាំងនោះមិនស្របតាមសញ្ញាណរបស់ពួកគេ។ នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ តាំងពីដើមដំបូងរហូតមកដល់ពេលនេះ ទ្រង់បានមានព្រះបន្ទូលជាច្រើន។ វិសាលភាពនៃព្រះបន្ទូលទាំងនេះគឺទូលំទូលាយ ហើយខ្លឹមសារនៃព្រះបន្ទូលទាំងនេះគឺសម្បូរបែប ដោយរួមបញ្ចូលទាំងទិដ្ឋភាពដែលទាក់ទងនឹងបំណង និងទស្សនៈរបស់មនុស្ស ក៏ដូចជាការបម្រើរបស់ពួកគេថ្វាយព្រះជាម្ចាស់ផងដែរ។ ជាការពិតណាស់ មានព្រះបន្ទូលកាន់តែច្រើនដែលទាក់ទងនឹងនិស្ស័យពុករលួយរបស់មនុស្ស ហើយផ្នែកដែលកាន់តែធំជាងនេះទៅទៀត គឺទាក់ទងនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ។ នៅក្នុងចំណោមព្រះបន្ទូលទាំងនេះ ព្រះជាម្ចាស់បានប្រើប្រាស់វិធីសាស្ត្រជាច្រើនប្រភេទនៃការថ្លែងព្រះបន្ទូល។ នៅក្នុងវិធីសាស្ត្រដ៏ច្រើនប្រភេទនៃការថ្លែងព្រះបន្ទូលទាំងនេះ ទឹកដមសំឡេងខ្លះនៃការថ្លែងព្រះបន្ទូល គឺរាងមានភាពស្និទ្ធស្នាលនឹងមនុស្សនៅពេលដំបូង បន្ទាប់មកគឺការជំនុំជម្រះ និងការលាតត្រដាងពីមនុស្សជាតិ ក៏ដូចជាការយកឈ្នះលើមនុស្សជាតិ ហើយបន្ទាប់មកទៀតគឺប្រាប់មនុស្សបន្តិចម្ដងៗអំពីទិដ្ឋភាពផ្សេងៗនៃសេចក្ដីពិត។ ខ្លឹមសារនៃព្រះបន្ទូលទាំងនេះមានច្រើនទិដ្ឋភាព ប៉ុន្តែមិនថាមានច្រើនកម្រិតណានោះទេ ក៏ព្រះបន្ទូលទាំងនោះសុទ្ធតែជាអ្វីដែលមនុស្សជាតិពុករលួយត្រូវការ។ ក្រៅពីផ្នែកតូចមួយនៃខ្លឹមសារដែលពិសេសបំផុត ភាគច្រើននៃព្រះបន្ទូលទាំងនេះត្រូវបានថ្លែងឡើងស្របតាមលំនាំភាសារបស់មនុស្ស ក្នុងទឹកដមសំឡេង ដោយការជ្រើសរើសពាក្យពេចន៍ និងការប្រើប្រាស់តក្កវិជ្ជាភាសាដែលមនុស្សទាំងអស់អាចទទួលយកបាន។ ជារួម បែបបថ និងវិធីសាស្ត្រនៃទម្រង់ភាសា និងការថ្លែងព្រះបន្ទូលទាំងនេះ សុទ្ធតែសាមញ្ញ និងងាយស្រួលយល់ណាស់។ ដរាបណាមនុស្សម្នាក់មានគំនិតធម្មតា មានចិត្ត និងវិចារណញ្ញាណធម្មតា នោះគេអាចយល់ពីព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់បាន។ អត្ថន័យបង្កប់នៃរឿងនេះគឺ៖ ដរាបណាគំនិតរបស់មនុស្សម្នាក់មានភាពធម្មតា បន្ទាប់ពីអានព្រះបន្ទូលទាំងនេះ គេអាចរកឃើញផ្លូវនៃការអនុវត្ត ស្គាល់ខ្លួនឯង យល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងរកឃើញគោលការណ៍នៃការអនុវត្ត។ ដរាបណាមនុស្សម្នាក់មានចិត្ត និងមានគំនិតធម្មតា ព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់អាចជួយមនុស្ស និងណែនាំពួកគេឆ្លងកាត់ការលំបាកផ្សេងៗនៅក្នុងជីវិត ហើយក៏អាចធ្វើឱ្យមនុស្សយល់ពីនិស្ស័យពុករលួយរបស់ពួកគេផ្ទាល់ផងដែរ។ ខ្លឹមសារភាគច្រើននៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺបែបនេះ ប៉ុន្តែមានមួយផ្នែកដែលត្រូវបានថ្លែងចេញពីទស្សនៈនៃភាពជាព្រះ ពីទស្សនៈនៃព្រះវិញ្ញាណ។ ផ្នែកនៃខ្លឹមសារនេះគឺពិសេសណាស់។ នៅក្នុងក្រសែភ្នែករបស់មនុស្សជាតិទាំងអស់ ផ្នែកនៃព្រះបន្ទូលរបស់ទ្រង់នេះគឺជ្រាលជ្រៅ និងពិបាកយល់ណាស់។ វាហាក់ដូចជាអាថ៌កំបាំងមួយ ហើយក៏ហាក់ដូចជាទំនាយមួយដែរ។ នៅក្នុងគ្រប់ប្រយោគ គ្រប់វគ្គ និងគ្រប់ជំពូកនៃការថ្លែងព្រះបន្ទូល វាពិបាកណាស់សម្រាប់មនុស្សក្នុងការញែកដឹងពីអត្ថន័យរបស់ព្រះជាម្ចាស់ វាពិបាកក្នុងការស្វែងរកបរិបទនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់មនុស្ស ក៏ដូចជាគោលការណ៍សេចក្ដីពិតដែលមនុស្សកំពុងស្វែងរក។ ដូច្នេះ តើទាំងនេះជាផ្នែកណានៃព្រះបន្ទូលរបស់ទ្រង់? ទាំងនេះគឺជា «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» និងសេចក្ដីបន្ថែមរបស់វា។ មនុស្សពិបាកយល់ផ្នែកនៃព្រះបន្ទូលរបស់ទ្រង់នេះណាស់។ ជាដំបូង ចូរយើងទុករឿងដែលថា ហេតុអ្វីបានជាព្រះជាម្ចាស់មានព្រះបន្ទូលផ្នែកនេះដែលមនុស្សពិបាកយល់មួយឡែកសិន ហើយចូរនិយាយអំពីផ្នែកណានៃប្រធានបទដែលយើងត្រូវប្រកបគ្នាជំនួសវិញ នោះគឺ «ពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅពេលដែលព្រះបន្ទូលទាំងនោះមិនស្របតាមសញ្ញាណរបស់ពួកគេ» ដែលទាក់ទងនឹងផ្នែកដែលខ្ញុំបានលើកឡើងនេះ។ ទាក់ទងនឹងព្រះបន្ទូលភាគច្រើនដែលសាមញ្ញ ងាយយល់ និងស្មុគស្មាញតែត្រូវបានសម្ដែងចេញយ៉ាងសាមញ្ញ ដែលព្រះជាម្ចាស់មានព្រះបន្ទូល ក៏ដូចជាការព្រមាន និងការក្រើនរំលឹករបស់ព្រះជាម្ចាស់ដល់មនុស្ស ការដាស់តឿន និងព្រះបន្ទូលនៃការកម្សាន្តចិត្តដល់មនុស្ស ព្រះបន្ទូលនៃការលាតត្រដាង និងការជំនុំជម្រះដល់មនុស្ស និងព្រះបន្ទូលនៃការផ្គត់ផ្គង់ និងការណែនាំដល់មនុស្ស សម្រាប់អស់អ្នកដែលមិនដេញតាមសេចក្ដីពិតទាល់តែសោះ អស់អ្នកដែលបានលើកតម្កើងពាក្យ «ព្រះជាម្ចាស់» ឱ្យក្លាយជាព្រះជាម្ចាស់ និងសុខចិត្តជឿលើព្រះដ៏ស្រពេចស្រពិលនោះ ពួកគេគិតថា ព្រះបន្ទូលទាំងនេះហាក់ដូចជាមិនមែនជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេយល់ថាព្រះបន្ទូលទាំងនោះសាមញ្ញពេក ត្រង់ៗពេក គ្រាន់តែជាពាក្យសម្ដីធម្មតាៗប៉ុណ្ណោះ។ ពួកគេគិតថាជំពូកនីមួយៗវែងពេក។ ពួកគេមិនចង់អានព្រះបន្ទូលទាំងនេះឡើយ។ ពួកគេគិតថាព្រះបន្ទូលទាំងនោះខ្វះភាពជ្រាលជ្រៅ និងអាថ៌កំបាំង ហេតុដូច្នេះហើយទើបមិនស័ក្ដិសមនឹងអាន។ ដូច្នេះ នៅក្នុងទស្សនៈរបស់ពួកគេ ព្រះបន្ទូលទាំងនេះមិនមែនជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេនិយាយបែបនេះ ពីព្រោះខ្លឹមសារ របៀប និងបែបបថនៃព្រះបន្ទូលទាំងនេះ មិនត្រូវនឹងចំណូលចិត្តរបស់ពួកគេឡើយ។ ដូច្នេះ តើចំណូលចិត្តរបស់ពួកគេគឺជាអ្វី? ពួកគេចង់អានអត្ថបទដែលជ្រាលជ្រៅ ជាព្រះបន្ទូលដែលមិនថាមនុស្សអានយ៉ាងណាក៏នៅតែមិនអាចយល់បាន ដូចជាគម្ពីរពីស្ថានសួគ៌ដែលមិនអាចបកស្រាយបានអ៊ីចឹង ពួកគេចង់អានរបស់ទាំងនេះ។ ពួកទទឹងនឹងព្រះគ្រីស្ទមើលងាយប្រភេទព្រះបន្ទូលដែលព្រះជាម្ចាស់បានផ្គត់ផ្គង់ ដែលត្រូវបានថ្លែងមកក្នុងរបៀប ទឹកដមសំឡេង និងបែបបថដែលត្រូវនឹងចំណូលចិត្តរបស់មនុស្ស។ ពួកគេពោរពេញទៅដោយសញ្ញាណ ការមើលងាយ និងការចំអកចំពោះព្រះបន្ទូលទាំងនេះ។ ហេតុដូច្នេះហើយ មនុស្សទាំងនេះមិនអាន មិនមើល ឬមិនស្ដាប់ព្រះបន្ទូលដ៏សាមញ្ញ និងងាយយល់ទាំងនេះ ដែលអាចផ្គត់ផ្គង់ជីវិតដល់មនុស្សឡើយ។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេប្រទូសរ៉ាយ ស្អប់ខ្ពើម និងបដិសេធមិនទទួលយកព្រះបន្ទូលទាំងនេះឡើយ។ ហេតុអ្វីបានជាពួកគេអាចបដិសេធ ស្អប់ខ្ពើម និងប្រទូសរ៉ាយចំពោះព្រះបន្ទូលទាំងនេះ? មូលហេតុមួយដែលប្រាកដគឺ៖ ពួកគេជឿថាព្រះបន្ទូលទាំងនេះត្រូវបានថ្លែងចេញពីទស្សនៈរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ដូច្នេះពួកគេចាត់ទុកព្រះបន្ទូលទាំងនេះថាជាពាក្យសម្ដីរបស់មនុស្ស។ តើគោលគំនិតនៃពាក្យសម្ដីរបស់មនុស្សគឺជាអ្វី? នៅក្នុងទស្សនៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានតែបទគម្ពីរពីស្ថានសួគ៌ប៉ុណ្ណោះ ទើបស័ក្ដិសមឱ្យពួកគេអាន។ មានតែព្រះបន្ទូលដែលជ្រាលជ្រៅ មិនអាចវាស់ស្ទង់បាន និងអាថ៌កំបាំងប៉ុណ្ណោះ ដែលស័ក្ដិសមឱ្យពួកគេអាន។ អត្ថបទរបស់មនុស្សដ៏សាមញ្ញ និងងាយយល់ទាំងនេះ មិនសមឱ្យពួកគេអានឡើយ មិនអាចទាក់ទាញភ្នែកដ៏ «វាងវៃ» របស់ពួកគេបានឡើយ ហើយពួកគេមើលងាយអត្ថបទទាំងនោះ។ ពួកគេមិនអានព្រះបន្ទូលទាំងនេះទាល់តែសោះ កុំថាឡើយដល់ទៅទទួលយកសេចក្ដីពិតដែលមាននៅក្នុងព្រះបន្ទូលទាំងនោះ។

ចូរក្រឡេកទៅជុំវិញខ្លួន ហើយមើលថាតើអ្នកណាមិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ តើអ្នកណាក្រោកឈរ ហើយដើរចេញ នៅពេលនរណាម្នាក់កំពុងប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ តើអ្នកណាដែលនៅពេលឮគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬប្រកបគ្នាអំពីសេចក្ដីពិត បែរជាស្ងាប ពត់ខ្លួន រសាប់រសល់ អស់ការអត់ធ្មត់ ហើយរកលេសដើម្បីចាកចេញ ឬនិយាយកាត់ ដោយប្ដូរប្រធានបទទៅរឿងផ្សេងនោះ មនុស្សបែបនេះកំពុងស្ថិតក្នុងគ្រោះថ្នាក់ហើយ។ អ្នកអាចនិយាយអំពីទេវវិទ្យា ទស្សនៈខុសទំនងណាមួយ ឬទស្សនៈណាមួយរបស់មនុស្ស ហើយពួកគេនឹងអង្គុយស្ដាប់រហូតដល់ចប់។ ប៉ុន្តែ ពេលដែលអ្នកចាប់ផ្ដើមផ្សាយ អានអធិដ្ឋាន ឬប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬលើកតម្កើងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះពួកគេក៏ផ្លាស់ប្ដូរភ្លាមៗ ដោយបញ្ចេញឱ្យឃើញនូវឥរិយាបថខុសប្រក្រតី ជាឥរិយាបថបែបអារក្ស។ នៅពេលពួកគេឮអ្នកដទៃអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេប្រែជារសាប់រសល់ និងធុញទ្រាន់ ហើយពេលដែលពួកគេឮនរណាម្នាក់ប្រកបគ្នាអំពីសេចក្ដីពិត ពួកគេប្រែជាប្រទូសរ៉ាយ ហើយក្រោកឈរ ព្រមទាំងដើរចេញ។ តើការណ៍នេះមានលក្ខណៈបែបណា? តើនេះជានិស្ស័យអ្វី? ពួកទទឹងនឹងព្រះគ្រីស្ទគឺបែបនេះឯង។ អ្នកខ្លះប្រហែលជានិយាយថា៖ «តើអ្នកអាចចាត់ទុកពួកគេថាជាពួកទទឹងនឹងព្រះគ្រីស្ទបានដោយរបៀបណា? ប្រហែលជាពួកគេជាអ្នកជឿថ្មី ដែលមិនទាន់មានចំណាប់អារម្មណ៍លើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬមិនទាន់បានភ្លក់ភាពផ្អែមល្ហែមនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅឡើយ។ តើអ្នកមិនទុកភាពអាចទៅរួចដែលថា អ្នកជឿថ្មីប្រហែលជាមានកម្ពស់តូចទាបទេឬ?» ប្រសិនបើពួកគេជាអ្នកជឿថ្មីដែលមានកម្ពស់តូចទាប ហើយមិនចាប់អារម្មណ៍នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេនោះ ចុះហេតុអ្វីបានជាពួកគេមិនមានអារម្មណ៍ស្អប់ខ្ពើម នៅពេលអ្នកនិយាយអំពីរឿងផ្សេងៗ? ប្រសិនបើអ្នកពិភាក្សាអំពីភយន្តរាយដ៏ធំសម្បើម អំពីអនាគតរបស់មនុស្សជាតិ អំពីសេចក្ដីអាថ៌កំបាំង ឬអំពីគម្ពីរវិវរណៈ ចាំមើលថាតើពួកគេអាចអង្គុយស្ងៀមបានដែរឬទេ។ ពេលនោះ ពួកគេមានឥរិយាបថខុសប្លែកពីនេះ។ បើមើលពីទស្សនៈនៃសារជាតិធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពួកគេប្រទូសរ៉ាយចំពោះសេចក្ដីពិត។ តើសារជាតិធម្មជាតិនៃការប្រទូសរ៉ាយចំពោះសេចក្ដីពិតនេះ បញ្ចេញឱ្យឃើញពីខ្លួនវាយ៉ាងដូចម្ដេច? គឺថា ពេលឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេមានអារម្មណ៍ស្អប់ខ្ពើម ងងុយដេក ហើយបញ្ចេញឱ្យឃើញនូវទឹកមុខផ្សេងៗនៃការមើលងាយ ការអស់ការអត់ធ្មត់ និងការមិនចង់ស្ដាប់។ ហេតុនេះ ឥរិយាបថបែបអារក្សរបស់ពួកគេក៏ត្រូវបានបញ្ចេញឱ្យឃើញ។ បើមើលពីសំបកក្រៅ ពួកគេកំពុងបំពេញភារកិច្ចរបស់ខ្លួន ហើយពួកគេទទួលស្គាល់ខ្លួនឯងថាជាអ្នកដើរតាមព្រះជាម្ចាស់។ ដូច្នេះ ហេតុអ្វីបានជាពួកគេប្រែជាច្រងេងច្រងាង នៅពេលសេចក្ដីពិតត្រូវបានប្រកបគ្នា នៅពេលព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានប្រកបគ្នា? ហេតុអ្វីបានជាពួកគេមិនអាចអង្គុយស្ងៀមនៅពេលនោះ? វាហាក់ដូចជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មានដាវមួយដើមអ៊ីចឹង។ តើព្រះបន្ទូលរបស់ព្រះជាម្ចាស់បានចាក់ទម្លុះពួកគេឬ? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់បានថ្កោលទោសពួកគេឬ? គឺអត់ទេ។ ព្រះបន្ទូលទាំងនេះភាគច្រើន គឺជាព្រះបន្ទូលនៃការផ្គត់ផ្គង់ ហើយនៅពេលឮព្រះបន្ទូលទាំងនេះ មនុស្សអាចភ្ញាក់រលឹក រកឃើញផ្លូវដើម្បីរស់មានជីវិតឡើងវិញ និងរស់នៅដោយមានលក្ខណៈជាមនុស្ស។ ដូច្នេះ ហេតុអ្វីបានជាមនុស្សមួយចំនួនមានប្រតិកម្មខុសប្រក្រតីនៅពេលឮព្រះបន្ទូលទាំងនេះ? នេះគឺជាពួកអារក្សដែលបង្ហាញពីធាតុពិតរបស់ពួកវាហើយ។ ពួកគេមិនមានអារម្មណ៍ស្អប់ខ្ពើមទេ នៅពេលអ្នកនិយាយអំពីទេវវិទ្យា សេចក្ដីបង្រៀនខុសឆ្គង ទស្សនៈខុសទំនង ឬគម្ពីរវិវរណៈ។ ទោះបីជាអ្នកនិយាយអំពីការធ្វើអនុលោមតាម ការធ្វើជាមនុស្សផ្គាប់ចិត្តអ្នកដទៃ ឬនិយាយពីរឿងវីរបុរសក៏ដោយ ក៏ពួកគេមិនមានអារម្មណ៍ស្អប់ខ្ពើមដែរ។ ប៉ុន្តែ ពេលដែលពួកគេឮអ្នកដទៃអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេមានអារម្មណ៍ស្អប់ខ្ពើម ក្រោកឈរ ហើយចង់ចាកចេញ។ ប្រសិនបើអ្នកដាស់តឿនពួកគេឱ្យស្ដាប់ឱ្យបានស្រួលបួល ពួកគេប្រែជាប្រទូសរ៉ាយ ហើយភ្នែករបស់ពួកគេពេញដោយកំហឹង។ ហេតុអ្វីបានជាមនុស្សបែបនេះមិនព្រមស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់? ពួកគេមិនអាចអង្គុយស្ងៀមបានទេ នៅពេលពួកគេឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ តើមានរឿងអ្វីនៅត្រង់នេះ? នេះបញ្ជាក់ថា វិញ្ញាណនៅខាងក្នុងរបស់ពួកគេគឺខុសប្រក្រតី វាគឺជាវិញ្ញាណដែលស្អប់ខ្ពើមសេចក្ដីពិត ហើយប្រឆាំងនឹងព្រះជាម្ចាស់។ ពេលដែលពួកគេឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ភ្លាម ពួកគេប្រែជាធុញថប់នៅខាងក្នុង ហើយអារក្សនៅខាងក្នុងខ្លួនពួកគេក៏កម្រើកឡើង ដែលធ្វើឱ្យពួកគេមិនអាចអង្គុយស្ងៀមបាន។ នេះគឺជាសារជាតិរបស់អ្នកទទឹងនឹងព្រះគ្រីស្ទ។ ដូច្នេះ មើលពីសំបកក្រៅ ពួកទទឹងនឹងព្រះគ្រីស្ទមើលងាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលមិនស្របតាមសញ្ញាណរបស់ពួកគេ។ ប៉ុន្តែតើពាក្យ «មិនស្របតាមសញ្ញាណរបស់ពួកគេ» នេះ តាមពិតសំដៅទៅលើអ្វី? វាបង្ហាញយ៉ាងច្បាស់ថា ពួកគេថ្កោលទោសព្រះបន្ទូលទាំងនេះ ពួកគេមិនទទួលស្គាល់ថាព្រះបន្ទូលទាំងនេះមកពីព្រះជាម្ចាស់ឡើយ ហើយក៏មិនទទួលស្គាល់ថាព្រះបន្ទូលទាំងនេះជាសេចក្ដីពិត ឬជាផ្លូវនៃជីវិតដែលសង្គ្រោះមនុស្សដែរ។ ការមិនស្របតាមសញ្ញាណរបស់ពួកគេ គ្រាន់តែជាលេស ជាបាតុភូតសំបកក្រៅប៉ុណ្ណោះ។ តើការមិនស្របតាមសញ្ញាណរបស់ពួកគេមានន័យដូចម្ដេច? តើមនុស្សគ្រប់រូបសុទ្ធតែគ្មានសញ្ញាណអំពីព្រះបន្ទូលទាំងអស់នេះ ដែលព្រះជាម្ចាស់បានថ្លែងមែនទេ? តើមនុស្សគ្រប់គ្នាអាចទទួលយកព្រះបន្ទូលទាំងនោះថាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថាជាសេចក្ដីពិតបានដែរឬទេ? គឺមិនអាចទេ។ មនុស្សគ្រប់រូប មិនតិចក៏ច្រើនដែរ នៅកម្រិតណាមួយ សុទ្ធតែមានគំនិត សញ្ញាណ ឬ ទស្សនៈមួយចំនួនដែលប្រឆាំងទាស់ ឬផ្ទុយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ក៏ប៉ុន្តែ មនុស្សភាគច្រើនមានភាពមានវិចារណញ្ញាណធម្មតា ហើយភាពមានវិចារណញ្ញាណនេះអាចជួយពួកគេឱ្យយកឈ្នះលើអាកប្បកិរិយាដែលលេចឡើង នៅពេលពួកគេប្រឈមមុខនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលមិនស្របតាមសញ្ញាណរបស់ពួកគេ។ ភាពមានវិចារណញ្ញាណរបស់ពួកគេប្រាប់ពួកគេថា៖ «ទោះបីជាវាមិនស្របតាមសញ្ញាណរបស់ខ្ញុំក៏ដោយ ក៏ទាំងនេះនៅតែជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ទោះបីជាវាមិនស្របតាមសញ្ញាណរបស់ខ្ញុំ ខ្ញុំស្ទាក់ស្ទើរមិនសូវចង់ស្ដាប់ ខ្ញុំមានអារម្មណ៍ថាវាមិនត្រឹមត្រូវ ហើយខ្ញុំមានអារម្មណ៍ថាវាប្រឆាំងទាស់នឹងគំនិតរបស់ខ្ញុំក៏ដោយ ក៏ព្រះបន្ទូលទាំងនេះនៅតែជាសេចក្ដីពិតដែរ។ ខ្ញុំនឹងទទួលយកព្រះបន្ទូលទាំងនេះបន្តិចម្ដងៗ ហើយនៅថ្ងៃណាមួយ ពេលដែលខ្ញុំទទួលស្គាល់រឿងទាំងអស់នេះ ខ្ញុំនឹងទម្លាក់សញ្ញាណរបស់ខ្ញុំចោល»។ ភាពមានវិចារណញ្ញាណរបស់ពួកគេប្រាប់ពួកគេឱ្យទុកសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេមួយឡែកសិន។ សញ្ញាណរបស់ពួកគេមិនមែនជាសេចក្ដីពិតទេ ហើយមិនអាចជំនួសព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ។ ភាពមានវិចារណញ្ញាណរបស់ពួកគេប្រាប់ពួកគេឱ្យទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយអាកប្បកិរិយានៃការចុះចូល និងភាពស្មោះត្រង់ ជាជាងទាស់ទទឹងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសញ្ញាណ និងទស្សនៈផ្ទាល់ខ្លួនរបស់ខ្លួន។ ហេតុនេះ នៅពេលពួកគេឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេអាចទទួលយកព្រះបន្ទូលទាំងឡាយណាដែលស្របតាមសញ្ញាណរបស់ខ្លួន ហើយអង្គុយស្ដាប់យ៉ាងស្ងៀមស្ងាត់។ ចំពោះព្រះបន្ទូលទាំងឡាយណាដែលមិនស្របតាមសញ្ញាណរបស់ពួកគេ ពួកគេក៏កំពុងស្វែងរកដំណោះស្រាយ ដោយខិតខំប្រឹងប្រែងទុកសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេមួយឡែកសិន ហើយចុះសម្រុងជាមួយព្រះជាម្ចាស់។ នេះគឺជាឥរិយាបថធម្មតារបស់មនុស្សភាគច្រើនដែលមានតម្រិះប្រកបដោយវិចារណញ្ញាណ។ ក៏ប៉ុន្តែ ការ «មិនស្របតាមសញ្ញាណរបស់ពួកគេ» ដែលពួកទទឹងនឹងព្រះគ្រីស្ទបានលើកឡើង គឺមិនដូចគ្នានឹងមនុស្សធម្មតាឡើយ។ នៅក្នុងករណីរបស់ពួកទទឹងនឹងព្រះគ្រីស្ទ វាមានបញ្ហាធ្ងន់ធ្ងរ។ វាជារឿងដែលផ្ទុយស្រឡះពីសកម្មភាព ព្រះបន្ទូល សារជាតិ និងនិស្ស័យរបស់ព្រះជាម្ចាស់ ដែលជារឿងនៃសារជាតិនិស្ស័យបែបសាតាំង។ នៅក្នុងករណីរបស់ពួកគេ វាគឺជាការថ្កោលទោស ការប្រមាថ និងការចំអកចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកគេជឿថា ភាសារបស់មនុស្សដ៏សាមញ្ញ និងងាយយល់នេះ ដែលព្រះជាម្ចាស់បានមានព្រះបន្ទូល មិនមែនជាសេចក្ដីពិតទេ ហើយមិនអាចសម្រេចបាននូវផលនៃការសង្គ្រោះមនុស្សឡើយ។ នេះគឺជាអត្ថន័យពិតប្រាកដនៃអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទចង់មានន័យតាមរយៈឃ្លា «មិនស្របតាមសញ្ញាណរបស់ពួកគេ»។ ដូច្នេះ តើសារជាតិរបស់វាគឺជាអ្វី? តាមការពិត សារជាតិរបស់វាគឺជាការថ្កោលទោស ការបដិសេធ និងការប្រមាថព្រះជាម្ចាស់។

ពួកទទឹងនឹងព្រះគ្រីស្ទជឿថា នៅពេលព្រះជាម្ចាស់ឈរក្នុងទស្សនៈនៃភាពជាមនុស្ស ជាទស្សនៈរបស់តតិយជន ដោយប្រើប្រាស់លំនាំ រចនាសម្ព័ន្ធ និងការជ្រើសរើសពាក្យពេចន៍នៃភាសារបស់មនុស្ស ដើម្បីថ្លែងព្រះបន្ទូលទៅកាន់មនុស្ស ព្រះបន្ទូលទាំងនេះមិនសូវជ្រាលជ្រៅប៉ុន្មានទេ មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីត្រូវបានកំណត់ថាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ដូច្នេះ ពួកគេសុខចិត្តស្លាប់ជាជាងទទួលយកព្រះបន្ទូលទាំងនេះ។ អ្នកខ្លះនិយាយថា៖ «ព្រះអង្គមានបន្ទូលថាពួកគេមិនទទួលយកទេ ប៉ុន្តែពួកគេក៏ហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ ជួនកាលពួកគេធ្វើការចំណាយពេលខាងវិញ្ញាណ ហើយជួនកាលនៅពេលពួកគេប្រកបគ្នាជាមួយពួកទូលបង្គំ ពួកគេថែមទាំងដកស្រង់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៀតផង។ តើព្រះអង្គបកស្រាយរឿងនោះយ៉ាងម៉េចវិញ?» នោះគឺជារឿងផ្សេងមួយទៀត។ នោះគ្រាន់តែជាសំបកក្រៅប៉ុណ្ណោះ ប៉ុន្តែតាមសារជាតិ ពួកទទឹងនឹងព្រះគ្រីស្ទកំណត់និយមន័យព្រះបន្ទូលរបស់ព្រះជាម្ចាស់បែបនេះគឺ៖ «ពាក្យសម្ដីដែលបុត្រមនុស្សដែលយកកំណើតជាមនុស្សបាននិយាយ មិនស្មើនឹងសេចក្ដីពិតទេ រឹតតែមិនមែនជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅទៀត ដូច្នេះ ខ្ញុំមិនចាំបាច់ទទួលយក ហូប ផឹក ឬចុះចូលនឹងពាក្យសម្ដីទាំងនោះឡើយ»។ ទោះជាយ៉ាងណាក៏ដោយ ទាក់ទងនឹងផ្នែកដែលសម្ដែងចេញដោយសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស ពីទស្សនៈនៃព្រះវិញ្ញាណ ពីទស្សនៈនៃភាពជាព្រះ ពោលគឺ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» នេះជារឿងដែលពួកទទឹងនឹងព្រះគ្រីស្ទអាចមើលឃើញ ប៉ុន្តែមិនអាចឈោងដល់ឡើយ។ វាគឺជាផ្នែកមួយនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលពួកគេងប់ងល់យ៉ាងខ្លាំង។ តើភាពងប់ងល់នេះសំដៅទៅលើអ្វី? វាសំដៅទៅលើពួកទទឹងនឹងព្រះគ្រីស្ទដែលស្រក់ទឹកមាត់ចង់បានព្រះបន្ទូលទាំងនេះ ដោយគិតថា៖ «គឺដោយសារតែផ្នែកនៃពាក្យសម្ដីរបស់អ្នកនេះហើយ ដែលធ្វើឱ្យអ្នក ជាមនុស្សតូចតាច មិនគួរឱ្យកត់សម្គាល់ម្នាក់ ជាមនុស្សដែលគ្មានតម្លៃសោះនៅក្នុងក្រសែភ្នែករបស់យើង បានក្លាយជាព្រះជាម្ចាស់។ វាមិនយុត្តិធម៌ទាល់តែសោះ គ្មានយុត្តិធម៌សោះឡើយ!» ក៏ប៉ុន្តែ មានទិដ្ឋភាពមួយដែលពួកគេយល់ថា «គួរឱ្យអបអរសាទរ»។ គឺដោយសារតែការសម្ដែងចេញនូវផ្នែកនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះហើយ ទើបបំណងប្រាថ្នា និងមហិច្ឆតារបស់ពួកគេក្នុងការកោតសរសើរ និងគោរពបូជាព្រះជាម្ចាស់នៅស្ថានសួគ៌ ត្រូវបានបំពេញ។ វាបើកទូលាយការយល់ដឹងថ្មីមួយសម្រាប់ពួកគេ ហើយពួកគេនិយាយថា៖ «អស្ចារ្យណាស់ ព្រះជាម្ចាស់ពិតជាព្រះជាម្ចាស់មែន! ព្រះជាម្ចាស់អង្គនេះគឺជាអង្គដែលមកពីស្ថានសួគ៌ជាន់ទីបី ជាព្រះជាម្ចាស់ដែលអស្ចារ្យបំផុត។ ទ្រង់ពិតជាស័ក្ដិសមធ្វើជាព្រះជាម្ចាស់មែន។ ការនិយាយពាក្យបែបនេះ មិនមែនជារឿងសាមញ្ញឡើយ។ គ្មានប្រយោគណាមួយដែលមនុស្សអាចយល់បានឡើយ ពាក្យសម្ដីទាំងនេះជ្រាលជ្រៅពេក ថែមទាំងជ្រាលជ្រៅជាងទំនាយរបស់ពួកហោរាទៅទៀត!» រាល់ពេលដែលពួកទទឹងនឹងព្រះគ្រីស្ទអានព្រះបន្ទូលទាំងនេះ ចិត្តរបស់ពួកគេពោរពេញទៅដោយការច្រណែនឈ្នានីស ពោរពេញទៅដោយការកោតសរសើរចំពោះព្រះជាម្ចាស់នៅស្ថានសួគ៌។ រាល់ពេលដែលពួកគេអានព្រះបន្ទូលទាំងនេះ ពួកគេមានអារម្មណ៍ថា ពួកគេគឺជាអ្នកដែលស្រឡាញ់ព្រះជាម្ចាស់បំផុត។ រាល់ពេលដែលពួកគេអានព្រះបន្ទូលទាំងនេះ ពួកគេមានអារម្មណ៍ថា ពួកគេនៅជិតព្រះជាម្ចាស់បំផុត។ ព្រះបន្ទូលទាំងនេះបំពេញការចង់ដឹងចង់ឮរបស់ពួកគេអំពីព្រះជាម្ចាស់ដល់កម្រិតអតិបរមា។ ទោះបីជានៅក្នុងផ្នែកនៃការមានព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះ ពួកគេមិនអាចយល់ទាល់តែសោះថាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់គឺជាអ្វី បរិបទនៃប្រយោគនីមួយៗដែលព្រះជាម្ចាស់បានមានព្រះបន្ទូល ផលចុងក្រោយដែលចង់បាន ឬអត្ថន័យបង្កប់ដែលត្រូវបានសម្ដែងចេញក៏ដោយ ក៏ពួកគេនៅតែទន្ទឹងរង់ចាំផ្នែកនៃព្រះបន្ទូលរបស់ទ្រង់នេះ ដោយក្ដីរំពឹងទុកយ៉ាងខ្លាំងដែរ។ ហេតុអ្វី? ពីព្រោះផ្នែកនេះពិបាកយល់ វាមិនមានអារម្មណ៍នៃភាពជាមនុស្សដូចដែលត្រូវបានឃើញនៅក្នុងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឡើយ វាមិនត្រូវបានថ្លែងចេញពីទស្សនៈនៃភាពជាមនុស្ស ឬពីទស្សនៈរបស់តតិយជនឡើយ។ នៅក្នុងផ្នែកនេះ ពួកគេមើលឃើញពីភាពមហិមារបស់ព្រះជាម្ចាស់ ការមិនអាចវាស់ស្ទង់បានរបស់ទ្រង់ ហើយក៏យល់ឃើញដែរថាទ្រង់ជាអ្វីដែលពួកគេអាចមើលឃើញ ប៉ុន្តែមិនអាចឈោងដល់។ កាលណាវាកាន់តែបែបនេះ ពួកគេកាន់តែជឿថាព្រះជាម្ចាស់នៅស្ថានសួគ៌មានអត្ថិភាពមែន ហើយថាព្រះជាម្ចាស់នៅលើផែនដីគឺតូចតាចពេកហើយ ថាទ្រង់ពិបាកនឹងជឿ ហើយមិនស័ក្ដិសមនឹងជឿឡើយ។ វាមិនមែនជាការនិយាយបំផ្លើសទេ ដែលថាមនុស្សមួយចំនួនបានទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ដោយសារតែផ្នែកនៃព្រះបន្ទូលរបស់ទ្រង់នេះ។ អ្នកខ្លះបានមកទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ គឺដើម្បីតែព្រះបន្ទូលទាំងនេះប៉ុណ្ណោះ ហើយអ្នកខ្លះនៅទីនេះ គ្រាន់តែរង់ចាំការសម្រេចនៃផ្នែកនៃព្រះបន្ទូលរបស់ទ្រង់នេះប៉ុណ្ណោះ។ លើសពីនេះ តាមរយៈព្រះបន្ទូលទាំងនេះ អ្នកខ្លះបានបញ្ជាក់ពីអត្ថិភាពនៃព្រះជាម្ចាស់នៅស្ថានសួគ៌ ហើយហេតុនេះ ទើបពួកគេកាន់តែមើលងាយសេចក្ដីបន្ទាបខ្លួន និងភាពតូចតាចរបស់ព្រះជាម្ចាស់នៅលើផែនដី។ នៅពេលពួកគេកាន់តែអានផ្នែកនៃព្រះបន្ទូលរបស់ទ្រង់នេះ ពួកគេកាន់តែមានអារម្មណ៍ថា ព្រះជាម្ចាស់នៅលើផែនដី ជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ថ្លែងព្រះបន្ទូលរាក់កំភែលពេក។ ពួកគេនិយាយថា៖ «ព្រះបន្ទូលរបស់ព្រះអង្គងាយយល់ពេកហើយ។ ហេតុអ្វីបានជាព្រះអង្គមិនថ្លែងអ្វីដែលពួកទូលបង្គំមិនអាចយល់បាន? ហេតុអ្វីបានជាព្រះអង្គមិនថ្លែងអំពីអាថ៌កំបាំងខ្លះទៅ? ហេតុអ្វីព្រះអង្គមិនថ្លែងដោយប្រើភាសានៃស្ថានសួគ៌ជាន់ទីបី? ហេតុអ្វីមិនថ្លែងជាភាសាដ៏មានភាពជាព្រះ? សូមឱ្យពួកទូលបង្គំពង្រីកការយល់ដឹង និងពង្រីកចិត្តគំនិតរបស់ពួកទូលបង្គំផង។ ប្រសិនបើព្រះអង្គថ្លែង និងធ្វើសកម្មភាពបែបនោះ តើសេចក្ដីជំនឿរបស់ពួកទូលបង្គំមិនកាន់តែធំធេងទេឬ? តើពួកទូលបង្គំនឹងមិនឈប់ទាស់ទទឹងនឹងព្រះអង្គទេឬ? ប្រសិនបើព្រះអង្គថ្លែង និងដឹកនាំពួកទូលបង្គំតាមរបៀបនោះ តើឋានៈរបស់ព្រះអង្គនឹងមិនកាន់តែខ្ពស់ទេឬ? តើពួកទូលបង្គំម្ដេចនឹងអាចមើលងាយព្រះអង្គបានទៅ?» តើនេះមិនមែនជារឿងដែលគ្មានវិចារណញ្ញាណទេឬ? វាពិតជាគ្មានវិចារណញ្ញាណទាល់តែសោះ! តើមនុស្សដែលមិនមានវិចារណញ្ញាណ មានភាពជាមនុស្សធម្មតាដែរឬទេ តើពួកគេមានការគិតនៃភាពជាមនុស្សធម្មតាដែរឬទេ? (គ្មានទេ។) ដូច្នេះ តើពួកទទឹងនឹងព្រះគ្រីស្ទប្រភេទទាំងនេះ ក្រុមមនុស្សដែលមានប្រតិកម្មបែបនេះចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានភាពមានវិចារណញ្ញាណធម្មតាដែរឬទេ? (គ្មានទេ។) ជួនកាល នៅពេលខ្ញុំជួបមនុស្សកំពុងជជែកគ្នា ខ្ញុំក៏ចូលរួមនិយាយជាមួយពួកគេដែរ។ ប៉ុន្តែ អ្វីដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលនោះគឺ ពួកគេពិភាក្សាអំពីប្រធានបទដ៏ខ្ពង់ខ្ពស់បែបនេះ ដែលខ្ញុំមិនអាចនិយាយកាត់ ឬចូលរួមក្នុងការសន្ទនាបានឡើយ។ ពួកគេនិយាយថា៖ «វាច្បាស់ណាស់ថា ព្រះអង្គមិនស័ក្ដិសមនឹងរឿងនេះទេ។ ព្រះអង្គមិនអាចថ្លែងភាសានៃស្ថានសួគ៌ជាន់ទីបីបានឡើយ។ ពួកទូលបង្គំកំពុងនិយាយភាសានៃស្ថានសួគ៌ជាន់ទីបី ដែលមនុស្សសាមញ្ញមិនអាចយល់បានឡើយ។ ចុះបើព្រះអង្គជាព្រះជាម្ចាស់នោះ តើយ៉ាងម៉េចទៅ? ព្រះអង្គនៅតែមិនអាចយល់ដដែល ដូច្នេះពួកទូលបង្គំមិនចាំបាច់ឱ្យអ្នកចូលរួមឡើយ»។ ចូរប្រាប់ខ្ញុំមកមើល៍ តើខ្ញុំគួរធ្វើដូចម្ដេចក្នុងស្ថានភាពបែបនេះ? មនុស្សគួរតែរៀនសូត្រឱ្យចេះដឹងខុសត្រូវ។ នៅពេលខ្ញុំឃើញពួកគេនិយាយភាសាដ៏ខ្ពង់ខ្ពស់ និងអស្ចារ្យនៃស្ថានសួគ៌ជាន់ទីបី ហើយខ្ញុំមិនអាចឈានដល់កម្រិតនោះទេ នោះខ្ញុំគួរតែចាកចេញ ជាជាងធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សល្ងីល្ងើ។ ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនផ្សព្វផ្សាយយ៉ាងចំហនូវសេចក្ដីបង្រៀនខុសឆ្គង ទស្សនៈខុសទំនង និងពាក្យសម្ដីដែលមិនជាក់ស្ដែងទាល់តែសោះទាំងនេះ ដែលច្បាស់ណាស់ថាមានប្រភពមកពីសាតាំង មកពីមហាទេវតា។ ពាក្យសម្ដីដែលពួកគេនិយាយស្ដាប់ទៅហាក់ដូចជាស៊ីជម្រៅ និងកម្រិតខ្ពស់ ដែលមនុស្សធម្មតាភាគច្រើនមិនអាចឈោងដល់ឡើយ។ តើការមិនអាចឈោងដល់មានន័យដូចម្ដេច? វាមានន័យថា ពេលដែលអ្នកឮវាភ្លាម អ្នកចំណាំបានថាវាជាពាក្យសម្ដីរបស់អារក្ស ហើយថាអ្នកគួរតែបដិសេធពាក្យសម្ដីទាំងនោះ។

តើសារជាតិនៃការដែលពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលមិនស្របតាមសញ្ញាណរបស់ពួកគេ គឺជាអ្វី? តើអ្នករាល់គ្នាបានឃើញច្បាស់ហើយឬនៅ? ពួកគេមិនទាំងអានព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ឱ្យពិតប្រាកដផង។ ដំបូងឡើយ ដោយសារតែការចង់ដឹងចង់ឮ ពួកគេក៏អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រួសៗតែសំបកក្រៅប៉ុណ្ណោះ។ បន្ទាប់ពីមើលមួយភ្លែត ពួកគេគិតថា៖ «ព្រះបន្ទូលទាំងនេះភាគច្រើនមិនស័ក្ដិសមនឹងអានទេ គ្មានអ្វីដែលជាក់ស្ដែង មានតម្លៃ ឬមានខ្លឹមសារឡើយ គ្មានអ្វីដែលស័ក្ដិសមនឹងការស្រាវជ្រាវស៊ីជម្រៅឡើយ»។ ពេលដែលពួកគេអានបន្ត ពួកគេក៏បានជួបប្រទះនឹងផ្នែក «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល»។ ពួកគេមានអារម្មណ៍ថា ផ្នែកនេះមានរសជាតិនៃភាសាដ៏មានភាពជាព្រះ ដែលមានភាពខ្ពង់ខ្ពស់ និងភាពជ្រាលជ្រៅ ស័ក្ដិសមនឹងឱ្យមនុស្សស្វែងយល់ និងស្រាវជ្រាវ ដែលនេះត្រូវនឹងចំណូលចិត្តរបស់ពួកគេ។ តើពេលនេះពួកគេកំពុងទន្ទឹងរង់ចាំអ្វី? «តើអ្នកណាអាចពន្យល់ពីផ្នែកនេះបាន? តើបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ជាអ្វីឱ្យប្រាកដទៅ? តើវគ្គនីមួយៗនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់មានន័យដូចម្ដេច ហើយតើវានឹងត្រូវបានសម្រេចយ៉ាងដូចម្ដេច?» នេះគឺជាអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទចង់ដឹងបំផុត ប៉ុន្តែពួកគេខ្លួនឯងមិនអាចយល់ពីរឿងនេះបានឡើយ។ តើអ្នករាល់គ្នាគិតថា គួរតែប្រាប់ពួកគេដែរឬទេ? (មិនចាំបាច់ទេ។) ហេតុអ្វីមិនចាំបាច់? តើពួកអារក្សសមនឹងស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? តើពួកគេសមនឹងដឹងពីអាថ៌កំបាំងរបស់ព្រះជាម្ចាស់ដែរឬទេ? (អត់ទេ។) អាថ៌កំបាំងរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចេញឱ្យឃើញដល់អស់អ្នកដែលជឿ ដើរតាម និងចុះចូលនឹងទ្រង់ ហើយត្រូវបានលាក់កំបាំងពីពួកអារក្ស និងពួកសាតាំង ពួកគេមិនស័ក្ដិសមឡើយ។ ហេតុដូច្នេះហើយ ប្រសិនបើថ្ងៃណាមួយ ព្រះជាម្ចាស់សម្រេចព្រះហឫទ័យបង្ហាញឱ្យដឹងអាថ៌កំបាំង និងសារជាតិនៃផ្នែកនៃព្រះបន្ទូលរបស់ទ្រង់នេះ ក៏ដូចជាឫសគល់ និងបរិបទនៃព្រះបន្ទូលទាំងនេះ នោះវានឹងត្រូវបានបង្ហាញឱ្យដឹងដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ដោយឱ្យពួកគេដឹង ប៉ុន្តែមិនដែលបង្ហាញឱ្យដឹងដល់ពួកសាតាំង ឬពួកអារក្សឡើយ។ ប្រសិនបើអ្នករាល់គ្នាជាអ្នកដេញតាមសេចក្ដីពិត ហើយមានសំណាងអាចនៅរស់រហូតដល់ទីបញ្ចប់ នោះអ្នករាល់គ្នានឹងមានឱកាសយល់ពីខ្លឹមសារនៃផ្នែកនៃព្រះបន្ទូលរបស់ទ្រង់នេះ។ មានអាថ៌កំបាំងជាច្រើននៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងនៅក្នុងកិច្ចការរបស់ទ្រង់ផងដែរ។ ឧទាហរណ៍៖ ការយកកំណើតជាមនុស្សនៅពេលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ ទោះបីជាមិនតិចក៏ច្រើនដែរ និងនៅកម្រិតណាមួយ មានទំនាយដែលមិនសូវច្បាស់ក្រឡែតមួយចំនួនទាក់ទងនឹងរឿងនេះនៅក្នុងព្រះគម្ពីរ និងនៅក្នុងការព្យាករពីមុនៗក៏ដោយ ក៏ទំនាយទាំងអស់នេះមានភាពសម្ងាត់ណាស់។ ការយកកំណើតជាមនុស្សនៅពេលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ នៅក្នុងមនុស្សជាតិទាំងមូល និងពេញមួយផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ គឺជាអាថ៌កំបាំងដ៏ធំបំផុត និងជារឿងដែលសម្ងាត់បំផុត។ មនុស្សមិនដឹង ទេវតាមិនដឹង គ្រប់ភាវៈទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមកមិនដឹង សូម្បីតែសាតាំងដែលមានសមត្ថភាពបំផុត ក៏មិនដឹងពីរឿងនេះដែរ។ ហេតុអ្វីបានជាវាមិនដឹង? ប្រសិនបើព្រះជាម្ចាស់ចង់ប្រាប់វា តើវាមិនងាយស្រួលដឹងពេកទេឬ? ដូច្នេះ ហេតុអ្វីបានជាវាមិនដឹង? រឿងមួយដែលប្រាកដគឺ៖ ព្រះជាម្ចាស់មិនចង់ឱ្យវាដឹងឡើយ។ ទោះបីជាមានទីសម្គាល់ជាច្រើន ទំនាយជាច្រើន និងការពិតជាច្រើនដែលចង្អុលបង្ហាញពីព្រឹត្តិការណ៍នេះ ដោយបង្ហាញ និងទាយទុកជាមុនពីការកើតឡើងរបស់វាក៏ដោយ ដរាបណាព្រះជាម្ចាស់មិនចង់ឱ្យវាដឹង នោះសាតាំងនឹងមិនដឹងជាដាច់ខាត។ នេះគឺជាការពិត។ ព្រះជាម្ចាស់នឹងប្រាប់វាដោយផ្ទាល់ នៅពេលទ្រង់ចង់ឱ្យវាដឹង។ ប្រសិនបើព្រះជាម្ចាស់មិនប្រាប់វា ហើយមិនមានព្រះបន្ទូលពីរឿងនេះទេ ទោះបីជាការពិត និងរឿងទំនាយទាំងនេះលេចឡើងក៏ដោយ ក៏ព្រះជាម្ចាស់អាចបិទភ្នែកពីវាបានដែរ ហើយវានឹងមិនអាចដឹងពីរឿងនេះឡើយ។ តើសមត្ថភាពរបស់សាតាំងអស្ចារ្យដែរឬទេ? បើមើលតាមរបៀបនេះ គឺមិនអស្ចារ្យទេ។ នៅពេលនិយាយដល់សកម្មភាពដ៏សំខាន់ដូចជាការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ មិនថានៅក្នុងពិភពមនុស្ស ពិភពសម្ភារៈ ឬពិភពខាងវិញ្ញាណទេ តើវាមិនមានទីសម្គាល់ខ្លះៗពីរឿងនេះទេឬ? ប្រសិនបើទីសម្គាល់ទាំងអស់នេះត្រូវបានគេមើលជារួម នោះវាងាយស្រួលណាស់ក្នុងការមើលឃើញសកម្មភាពនេះ ដែលព្រះជាម្ចាស់មានព្រះរាជបំណងចង់អនុវត្ត។ ដូច្នេះ ហេតុអ្វីបានជាសាតាំងមិនដឹងពីរឿងនេះ? ហេតុអ្វីបានជាបន្ទាប់ពីព្រះជាម្ចាស់ធ្វើការអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងប្រទេសនៃនាគដ៏ធំមានសម្បុរក្រហម វាមិនយល់ពីសារៈសំខាន់នៃសកម្មភាពនេះ ដែលព្រះជាម្ចាស់បានអនុវត្ត? ដល់ពេលដែលវាដឹងខ្លួន សកម្មភាពនេះត្រូវបានសម្រេចរួចទៅហើយ សាតាំងមិនអាចជ្រៀតជ្រែកជាមួយរឿងនេះបានឡើយ ហើយលទ្ធផល និងផ្លែផ្កានៃសកម្មភាពនេះត្រូវបានកំណត់រួចរាល់ហើយ។ ដល់ពេលនោះ តើវាមិនយឺតពេលពេកបន្តិចទេឬសម្រាប់សាតាំងក្នុងការរកឃើញការពិតនោះ? តើនេះមិនមែនជាការសម្រេចនូវពាក្យពោលដែលថា «សាតាំងនឹងតែងតែជាសត្រូវដែលត្រូវបរាជ័យនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់» ទេឬ? គឺពិតជាបែបនោះមែន។ ពួកទទឹងនឹងព្រះគ្រីស្ទជឿទាំងខុសថា ដរាបណាព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនស្របតាមសញ្ញាណ ឬចំណូលចិត្តរបស់មនុស្សទេ ពួកគេអាចមិនទទួលស្គាល់ព្រះបន្ទូលទាំងនោះបានឡើយ ហើយពេលនោះព្រះជាម្ចាស់លែងជាព្រះជាម្ចាស់ទៀតហើយ។ ពួកគេគិតថា ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់មិនអាចសម្រេចបាននូវអ្វីដែលសំខាន់ឡើយ ហើយក៏មិនអាចក្លាយជាការពិតបានដែរ។ តើនេះមិនមែនជាកំហុសដ៏ធ្ងន់ធ្ងរទេឬ? ពួកគេបានគិតខុស ហើយបានធ្លាក់ចូលទៅក្នុងអន្ទាក់របស់ខ្លួនឯង។ ហេតុអ្វីបានជាពួកគេធ្លាក់ចូលទៅក្នុងអន្ទាក់របស់ខ្លួនឯង? របៀបដែលព្រះជាម្ចាស់មានព្រះបន្ទូល និងធ្វើកិច្ចការដើម្បីសង្គ្រោះមនុស្ស គឺពិតជាតាមរយៈការប្រើប្រាស់ព្រះបន្ទូលដែលមិនសូវលេចធ្លោទាំងនេះ ដែលមិនស្របតាមសញ្ញាណរបស់មនុស្ស ឬហាក់ដូចជាមិនអស្ចារ្យ។ គឺពិតជាខ្លឹមសារបង្កប់នៃព្រះបន្ទូលដ៏សាមញ្ញទាំងនេះហើយ ដែលមានផ្ទុកនូវបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ សេចក្ដីពិត ផ្លូវ និងជីវិត។ ព្រះបន្ទូលទាំងនេះគឺគ្រប់គ្រាន់ដើម្បីសង្គ្រោះមនុស្សជាតិពុករលួយនេះ និងសម្រេចផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ទន្ទឹមនឹងនេះ អស់អ្នកដែលថ្កោលទោសព្រះបន្ទូលដ៏សាមញ្ញទាំងនេះ នឹងត្រូវបានជម្រុះចោល ថ្កោលទោស និងដាក់ទោសនៅទីបញ្ចប់។ ពួកគេគិតទាំងខុសថា៖ «ទូលបង្គំនឹងមិនទទួលយកព្រះបន្ទូលទាំងនេះរបស់ព្រះអង្គទេ ទូលបង្គំមិនឱ្យតម្លៃព្រះបន្ទូលទាំងនោះឡើយ! ព្រះបន្ទូលរបស់ព្រះអង្គមិនស្របតាមសញ្ញាណរបស់ទូលបង្គំទេ ព្រះបន្ទូលទាំងនោះមិនស្របតាមសញ្ញាណ ទស្សនៈ ឬរបៀបនៃការគិតរបស់ទូលបង្គំឡើយ ដូច្នេះ ទូលបង្គំអាចបដិសេធព្រះបន្ទូលទាំងនោះបាន ទូលបង្គំអាចទាស់ទទឹង និងថ្កោលទោសព្រះបន្ទូលទាំងនោះបាន ហើយបន្ទាប់មកព្រះអង្គនឹងមិនអាចសម្រេចអ្វីបានឡើយ!» ពួកគេគិតខុសហើយ។ ការដែលពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលយកព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ គឺជាការដែលពួកគេធ្លាក់ចូលទៅក្នុងអន្ទាក់របស់ខ្លួនឯង ព្រះជាម្ចាស់មិនដែលមានព្រះរាជបំណងឱ្យពួកគេទទួលយកឡើយ ហើយហេតុអ្វីបានជាបែបនោះ? ពីព្រោះពួកគេគឺជាកម្មសិទ្ធិសាតាំង និងពួកអារក្ស។ ព្រះជាម្ចាស់មិនដែលមានគម្រោងសង្គ្រោះពួកគេ ឬផ្លាស់ប្ដូរពួកគេឡើយ នោះគឺជាការពិត។ ដូច្នេះ តើការពិតចុងក្រោយគឺជាអ្វី? តាមរយៈការមិនទទួលស្គាល់ ការថ្កោលទោស និងការបដិសេធព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានព្រះជាម្ចាស់ថ្កោលទោស ព្រមទាំងស្អប់ខ្ពើមនិងបដិសេធ។ តើអ្នករាល់គ្នាគួរយល់អ្វីពីរឿងនេះ? ការដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនស្របតាមសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស មិនមែនជាហេតុផលសម្រាប់ឱ្យអ្នកមិនទទួលយកព្រះបន្ទូលទាំងនោះឡើយ។ ការដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់មានផ្នែកដែលមិនស្របតាមសញ្ញាណរបស់អ្នក មិនមែនមានន័យថាព្រះបន្ទូលទាំងនោះមិនមែនជាសេចក្ដីពិតនោះទេ ហើយនោះក៏មិនមែនជាហេតុផលសម្រាប់ឱ្យអ្នកបដិសេធព្រះបន្ទូលទាំងនោះដែរ។ ផ្ទុយទៅវិញ នៅពេលព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែមិនស្របតាមសញ្ញាណរបស់អ្នក នោះអ្នកកាន់តែគួរតែទុកសញ្ញាណរបស់អ្នកមួយឡែកសិន ដើម្បីស្វែងរកសេចក្ដីពិត។ នៅពេលព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែមិនស្របតាមសញ្ញាណរបស់អ្នក នោះព្រះបន្ទូលទាំងនោះកាន់តែតំណាងឱ្យអ្វីដែលអ្នកមិនមាន អ្វីដែលអ្នកខ្វះខាត អ្វីដែលអ្នកចាំបាច់ត្រូវបំពេញបន្ថែម ហើយជាពិសេសគឺអ្វីដែលអ្នកចាំបាច់ត្រូវស្វែងរក ដើម្បីផ្លាស់ប្ដូរ និងចូលទៅក្នុង។ នេះគឺជាអ្វីដែលអ្នករាល់គ្នាគួរតែយល់។

ពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកខ្លួនឯងថាធំដុំ អស្ចារ្យ និងខ្ពង់ខ្ពស់។ ប្រសិនបើពួកគេត្រូវអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេត្រូវតែជ្រើសរើសសូរសៀងនៃភាពជាព្រះ ជាព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងពីស្ថានសួគ៌ជាន់ទីបី ឬអានព្រះបន្ទូលដ៏ជ្រាលជ្រៅមួយចំនួនរបស់ព្រះជាម្ចាស់ ដែលមនុស្សសាមញ្ញ និងធម្មតាពិបាកយល់ និងយល់ដឹងឱ្យបានស៊ីជម្រៅ។ អ្វីដែលពួកគេប្រាថ្នាចង់បាននៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនមែនជាសេចក្ដីពិត ឬផ្លូវដើម្បីអនុវត្តនោះទេ ប៉ុន្តែគឺដើម្បីបំពេញការចង់ដឹងចង់ឃើញរបស់ពួកគេ ការគិតស្រមើស្រមៃរបស់ពួកគេ ព្រមទាំងមហិច្ឆតា និងបំណងប្រាថ្នារបស់ពួកគេប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើអ្នកឃើញមនុស្សមួយចំនួននៅជុំវិញអ្នក មិនអើពើនឹងផ្នែកដែលសាមញ្ញជាង និងងាយយល់ជាងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលត្រូវបានថ្លែងពីទស្សនៈនៃភាពជាមនុស្ស ឬថែមទាំងមិនច្រៀងព្រះបន្ទូលទាំងនោះនៅពេលដាក់បញ្ចូលទៅក្នុងតន្រ្តី ហើយបែរជាមើល ស្ដាប់ ឬអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយរើសអានទៅវិញ នោះមនុស្សបែបនេះមានបញ្ហាហើយ។ អ្នកខ្លះប្រហែលជាសួរថា៖ «តើមានបញ្ហាបែបណាទៅ? តើវាជាបញ្ហាជាមួយនឹងការគិតរបស់ពួកគេ ឬជាបញ្ហាផ្លូវចិត្ត?» គឺមិនមែនទាំងពីរ។ មនុស្សបែបនេះមានបញ្ហាជាមួយនឹងនិស្ស័យរបស់ពួកគេ។ តើអ្នករាល់គ្នាបានកត់សម្គាល់ឃើញទេថា មនុស្សមួយចំនួន នៅពេលច្រៀងទំនុកបរិសុទ្ធនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេមិនច្រៀងទំនុកបរិសុទ្ធដែលទាក់ទងនឹងសេចក្ដីពិតអំពីជីវិតប្រចាំថ្ងៃឡើយ ហើយពួកគេមិនចង់ច្រៀងទំនុកបរិសុទ្ធអំពីការស្គាល់ខ្លួនឯង មិនចង់ច្រៀងទំនុកបរិសុទ្ធដែលលាតត្រដាងនិស្ស័យពុករលួយរបស់មនុស្ស សញ្ញាណខាងសាសនា និងទស្សនៈខុសឆ្គងនៃការជឿលើព្រះជាម្ចាស់ ក៏ដូចជាទំនុកបរិសុទ្ធដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សធ្វើជាមនុស្សស្មោះត្រង់នោះឡើយ? ជាពិសេសទាក់ទងនឹងព្រះបន្ទូល និងខ្លឹមសារនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ទំនុកបរិសុទ្ធដែលធ្វើបន្ទាល់អំពីសេចក្ដីបន្ទាបខ្លួន និងការលាក់បាំងរបស់ព្រះជាម្ចាស់ ដែលសរសើរតម្កើង និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ពួកគេនឹងមិនច្រៀងសូម្បីតែមួយម៉ាត់ ហើយពួកគេមានអារម្មណ៍ស្អប់ខ្ពើមភ្លាមៗនៅពេលអ្នកដទៃចាប់ផ្ដើមច្រៀងទំនុកបរិសុទ្ធទាំងនោះ។ ប៉ុន្តែ នៅពេលពួកគេច្រៀងអំពីការធ្វើបន្ទាល់ និងការសរសើរតម្កើងព្រះជាម្ចាស់នៅស្ថានសួគ៌ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ អំពីការធ្វើបន្ទាល់ពីនិស្ស័យសុចរិត អតិសេដ្ឋភាព ស្នាព្រះហស្ត បញ្ញត្តិរដ្ឋបាល និងសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ ពួកគេច្រៀងដោយភាពក្លៀវក្លាយ៉ាងខ្លាំង ហើយថែមទាំងបញ្ចេញឱ្យឃើញទឹកមុខដែលមិនអាចពិពណ៌នាបានទៀតផង។ នៅពេលពួកគេច្រៀងទំនុកបរិសុទ្ធបែបនេះ ពួកគេប្រែជាចម្លែក។ ទឹកមុខរបស់ពួកគេឡើងក្រញូវ ហើយឥរិយាបថដ៏អាក្រក់របស់ពួកគេក៏លេចចេញមក។ នៅពេលច្រៀងអំពីនិស្ស័យដែលសុចរិត និងដែលមានតេជានុភាពរបស់ព្រះជាម្ចាស់ ពួកគេគោះតុ និងតន្ត្រំជើង ដោយឈានដល់កម្រិតនៃភាពក្រេវក្រោធ។ នៅពេលច្រៀងអំពីសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ដែលត្រូវបានបញ្ចេញ និងនាំមកនូវមហន្តរាយដ៏ធំសម្បើមដល់មនុស្សជាតិទាំងមូល ពួកគេច្រៀងទាំងសង្កៀតធ្មេញ មុខរបស់ពួកគេឡើងក្រហម និងហើម។ តើវិញ្ញាណរបស់មនុស្សបែបនេះមិនមានបញ្ហាទេឬ? ឧទាហរណ៍ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «នៅពេលខ្ញុំបញ្ចេញសេចក្ដីក្រោធដ៏ខ្លាំងក្លា គ្រប់ប្រទេសទាំងអស់នឹងត្រូវរង្គើ»។ បន្ទាប់ពីដាក់បញ្ចូលសេចក្ដីថ្លែងនេះទៅក្នុងសាច់ភ្លេង វាផ្លាស់ប្ដូរពីបុរសទីមួយ ហើយក្លាយជា៖ «នៅពេលព្រះជាម្ចាស់បញ្ចេញសេចក្ដីក្រោធដ៏ខ្លាំងក្លា គ្រប់ប្រទេសទាំងអស់នឹងត្រូវរង្គើ» នៅក្នុងបុរសទីបីវិញ។ ផ្នត់គំនិតធម្មតាគឺថា ទាំងនេះគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថានេះគឺជាការយល់ពីនិស្ស័យរបស់ព្រះជាម្ចាស់តាមរយៈការច្រៀងព្រះបន្ទូលរបស់ទ្រង់ ហើយយល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងផ្នត់គំនិត និងបរិបទដែលព្រះជាម្ចាស់មានព្រះបន្ទូល ពីទស្សនៈរបស់មនុស្សជាបុរសទីបី។ នេះគឺជាវិចារណញ្ញាណ និងប្រតិកម្មនៃភាពជាមនុស្សធម្មតា។ ប៉ុន្តែ តើពួកទទឹងនឹងព្រះគ្រីស្ទច្រៀងទំនុកបរិសុទ្ធយ៉ាងដូចម្ដេច? ពួកគេមិនផ្លាស់ប្ដូរបុរសទីបីទេ ប៉ុន្តែផ្នត់គំនិតរបស់ពួកគេគឺខុសពីផ្នត់គំនិតរបស់មនុស្សធម្មតា។ នៅពេលមនុស្សធម្មតាច្រៀងពាក្យ «ព្រះជាម្ចាស់» ពួកគេគិតថា៖ «ទាំងនេះគឺជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ នេះគឺជាអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូល»។ ប៉ុន្តែ ចុះនៅពេលពួកទទឹងនឹងព្រះគ្រីស្ទច្រៀងវិញ? ផ្នត់គំនិតរបស់ពួកគេគឺ៖ «នេះគឺជាអ្វីដែលខ្ញុំបានធ្វើ អ្វីដែលខ្ញុំបាននិយាយ ជាសេចក្ដីក្រោធដែលខ្ញុំនឹងបញ្ចេញ ជានិស្ស័យដែលខ្ញុំនឹងបញ្ចេញឱ្យឃើញ»។ តើនេះមិនខុសគ្នាទេឬ? ទោះបីជាពួកគេមិនហ៊ានច្រៀងយ៉ាងចំហនៅចំពោះមុខមនុស្សគ្រប់គ្នាថា «នៅពេលខ្ញុំបញ្ចេញសេចក្ដីក្រោធដ៏ខ្លាំងក្លា គ្រប់ប្រទេសទាំងអស់នឹងត្រូវរង្គើ» ក៏ដោយ ក៏នោះជារបៀបដែលពួកគេច្រៀងនៅក្នុងចិត្តរបស់ពួកគេដែរ។ ពួកគេគិតថា គឺជាខ្លួនពួកគេផ្ទាល់ដែលបញ្ចេញសេចក្ដីក្រោធ និងធ្វើឱ្យគ្រប់ប្រទេសទាំងអស់ត្រូវរង្គើ ដូច្នេះ ពួកគេច្រៀងពាក្យពេចន៍ទាំងនេះដោយអារម្មណ៍ពិតប្រាកដ។ តើនេះមិនបង្ហាញថាមានបញ្ហានៅក្នុងខ្លួនពួកគេទេឬ? តាំងពីដើមរហូតដល់ចប់ មូលហេតុដែលពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលស្គាល់ព្រះជាម្ចាស់ គឺដោយសារតែពួកគេចង់ធ្វើជាព្រះជាម្ចាស់។ ពួកគេចង់ស្ថាបនាខ្លួនឯង ស្របពេលដែលបដិសេធព្រះជាម្ចាស់ ដោយធ្វើឱ្យមនុស្សជឿថាពួកគេគឺជាព្រះជាម្ចាស់ ហើយទទួលស្គាល់ពួកគេថាជាព្រះជាម្ចាស់នៃមនុស្សជាតិ។ គឺពិតជាបែបនេះមែន។ ហេតុដូច្នេះហើយ នៅពេលអានវគ្គមួយដែលព្រះជាម្ចាស់មានព្រះបន្ទូលនៅក្នុងភាពជាព្រះរបស់ទ្រង់ មនុស្សដែលមានវិចារណញ្ញាណនៃភាពជាមនុស្សធម្មតា យល់ដឹង និងអានអធិដ្ឋានវគ្គព្រះបន្ទូលនោះពីទស្សនៈជាបុរសទីបី ដោយរិះគិតពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ក៏ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទគឺខុសពីនេះ។ នៅពេលពួកគេច្រៀង ឬអានព្រះបន្ទូលទាំងនេះ ពួកគេកំពុងជួបប្រទះនឹងចំណង់ចង់សម្ដែងចេញនូវនិស្ស័យបែបនេះ ចង់រស់នៅក្នុងនិស្ស័យ និងសារជាតិបែបនេះដោយខ្លួនឯង។ ពួកគេមានបំណងចង់ជំនួសព្រះជាម្ចាស់ ដោយប៉ុនប៉ងត្រាប់តាមទឹកដមសំឡេងនៃការមានព្រះបន្ទូល របៀប ការជ្រើសរើសពាក្យពេចន៍ និងនិស្ស័យរបស់ព្រះជាម្ចាស់នៅក្នុងសូរសៀងរបស់ព្រះជាម្ចាស់ ទឹកដមសំឡេងនៃការមានព្រះបន្ទូលរបស់ទ្រង់ រាល់ការសម្ដែងចេញរបស់ទ្រង់ និងនិស្ស័យដែលទ្រង់បើកសម្ដែង។ ពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទទាំងស្រុងតែម្ដង។ ដោយសារតែពួកគេមិនអាចនិយាយដូចព្រះជាម្ចាស់មានព្រះបន្ទូល មិនអាចសម្ដែងចេញនូវនិស្ស័យរបស់ព្រះជាម្ចាស់ ហើយពួកគេមិនអាចត្រាប់តាមបាន នៅពេលព្រះជាម្ចាស់មានព្រះបន្ទូលនៅក្នុងភាពជាព្រះរបស់ទ្រង់ ទើបនៅទីបំផុតពួកទទឹងនឹងព្រះគ្រីស្ទមើលឃើញឱកាសរបស់ពួកគេក្នុងការត្រាប់តាមព្រះជាម្ចាស់ ហើយប៉ុនប៉ងធ្វើជាព្រះជាម្ចាស់។ សូរសៀងរបស់ព្រះជាម្ចាស់ពីទស្សនៈនៃភាពជាព្រះរបស់ទ្រង់ ផ្ដល់ឱ្យពួកទទឹងនឹងព្រះគ្រីស្ទនូវតម្រុយ និងទិសដៅ ដោយឱ្យពួកគេដឹងពីរបៀបដែលព្រះជាម្ចាស់មានព្រះបន្ទូល ទឹកដមសំឡេងដែលទ្រង់ប្រើដើម្បីមានព្រះបន្ទូលទៅកាន់មនុស្ស ព្រមទាំងរបៀប ទស្សនៈ និងការលើកដាក់សំឡេងដែលទ្រង់ប្រើដើម្បីថ្លែងព្រះបន្ទូលទៅកាន់មនុស្ស។ នេះគឺជាគោលដៅមួយរបស់ពួកគេ ក្នុងការស្រឡាញ់ថ្នាក់ថ្នម និងថ្វាយបង្គំព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលត្រូវបានថ្លែងនៅក្នុងភាពជាព្រះរបស់ទ្រង់។ ហេតុដូច្នេះហើយ នៅក្នុងជីវិតប្រចាំថ្ងៃ គេឧស្សាហ៍ឃើញមនុស្សមួយចំនួនត្រាប់តាមទឹកដមសំឡេងរបស់ព្រះជាម្ចាស់ ដើម្បីស្ដីប្រដៅអ្នកដទៃ ដោយយកលេសថាទទួលខុសត្រូវចំពោះកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ឬចំពោះជីវិតរបស់បងប្អូនប្រុសស្រី។ ពួកគេថែមទាំងដកស្រង់ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនឱ្យខុសសូម្បីមួយម៉ាត់ ដើម្បីស្ដីប្រដៅ ថ្កោលទោស លួសកាត់ និងលាតត្រដាងមនុស្សទៀតផង។ នៅពេលពិនិត្យពិច័យពីឫសគល់ និងបរិបទនៃការពិតជាច្រើន គោលបំណងនៅពីក្រោយសកម្មភាពរបស់ពួកគេគឺមិនមែនចេញពីភាពស្មោះត្រង់ ស្មារតីយុត្តិធម៌ ឬការទទួលខុសត្រូវពិតប្រាកដនោះទេ ផ្ទុយទៅវិញ ពួកគេប៉ុនប៉ងបំពេញកិច្ចការរបស់ព្រះជាម្ចាស់ ពីឋានៈរបស់ព្រះជាម្ចាស់ និងពីទស្សនៈរបស់ព្រះជាម្ចាស់ ហើយមានបំណងចង់ជំនួសព្រះជាម្ចាស់។ អ្នកខ្លះនិយាយថា៖ «ពួកគេមិនដែលនិយាយថា ពួកគេចង់ជំនួសព្រះជាម្ចាស់ឡើយ»។ ពួកគេមិនចាំបាច់និយាយវាចេញមកឡើយ។ គេអាចដឹងបាន គ្រាន់តែតាមរយៈការអង្កេតមើលសារជាតិ ឫសគល់ និងការជំរុញចិត្តនៃសកម្មភាពរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ គេអាចកំណត់បានថា នេះគឺជាការរំខាន និងវិធីសាស្ត្ររបស់អាទទឹងនឹងព្រះគ្រីស្ទ។ មិនថាការបង្ហាញចេញយ៉ាងណាក៏ដោយ ក៏ការចង់ធ្វើជាព្រះជាម្ចាស់ ការរក្សាទុកនូវបំណងនេះតាមមធ្យោបាយណាមួយ តើនេះជាអ្វីដែលមនុស្សដែលមានវិចារណញ្ញាណនៃភាពជាមនុស្សធម្មតាគួរធ្វើដែរឬទេ? (អត់ទេ។) តើមនុស្សបែបនេះអាចត្រូវបានកំណត់លក្ខណៈថាជាអាទទឹងនឹងព្រះគ្រីស្ទ ដោយផ្អែកលើចំណុចនេះតែមួយមុខបានដែរឬទេ? (បាន។) ចំណុចនេះតែមួយមុខគឺគ្រប់គ្រាន់ហើយ។ មិនថាកម្ពស់របស់អ្នកអស្ចារ្យកម្រិតណានោះទេ ប្រសិនបើអ្នកតែងតែចង់ធ្វើជាព្រះជាម្ចាស់ ហើយត្រាប់តាមព្រះជាម្ចាស់យ៉ាងគឃ្លើន ដោយទាមទារឱ្យអ្នកដទៃចាត់ទុក និងប្រព្រឹត្តចំពោះអ្នកដូចជាព្រះជាម្ចាស់ នោះសកម្មភាព ឥរិយាបថ និងនិស្ស័យបែបនេះ បង្កើតបានជាសារជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទ។ ចំណុចនេះតែមួយមុខ គឺគ្រប់គ្រាន់ដើម្បីកំណត់លក្ខណៈនរណាម្នាក់ថាជាអាទទឹងនឹងព្រះគ្រីស្ទហើយ។ វាមិនមែនជានិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទ ឬជាដាននៃឥរិយាបថរបស់ពួកទទឹងនឹងព្រះគ្រីស្ទឡើយ ប៉ុន្តែវាគឺជាការបង្ហាញចេញនៃការមានសារជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទ។

ចូរប្រាប់ខ្ញុំមកមើល៍ តើមួយណាមានលក្ខណៈធ្ងន់ធ្ងរជាង រវាងការចង់ធ្វើជាព្រះជាម្ចាស់ ឬក៏ការមានមហិច្ឆតា និងបំណងប្រាថ្នាចង់ស្វែងរកឋានៈជានិច្ច? (គឺការចង់ធ្វើជាព្រះជាម្ចាស់។) មនុស្សមានមហិច្ឆតា មាននិស្ស័យក្រអឺតក្រទម ហើយចូលចិត្តអះអាងឋានៈរបស់ខ្លួន ជួនកាលរីករាយនឹងអត្ថប្រយោជន៍ដែលឋានៈនេះផ្ដល់ឱ្យ ព្រមទាំងឱ្យតម្លៃលើវា ពោលគឺនេះជានិស្ស័យពុករលួយ ហើយវាអាចផ្លាស់ប្ដូរបាន។ ក៏ប៉ុន្តែ ការចង់ធ្វើជាព្រះជាម្ចាស់ ការត្រាប់តាមទឹកដមសំឡេងនៃការមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការត្រាប់តាមរបៀបនៃការមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងថែមទាំងដកស្រង់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងស្រុង ដោយសូត្រព្រះបន្ទូលទាំងនោះមិនឱ្យខុសសូម្បីមួយម៉ាត់ ដើម្បីធ្វើឱ្យអ្នកដទៃគិតខុសថា មនុស្សម្នាក់អាចនិយាយ និងធ្វើសកម្មភាពដូចព្រះជាម្ចាស់ដែរ ដោយទឹកដមសំឡេង និងរបៀបនៃការនិយាយរបស់គេស្រដៀងនឹងព្រះជាម្ចាស់ខ្លាំងណាស់ ដែលនៅទីបំផុត នាំឱ្យអ្នកដទៃជឿខុសថា គេគឺជាព្រះជាម្ចាស់ ឬស្ទើរតែដូចព្រះជាម្ចាស់ទៅហើយ ហើយអ្នកខ្លះថែមទាំងប្រព្រឹត្តចំពោះគេដូចជាព្រះជាម្ចាស់ទៀតផង នោះគឺជាបញ្ហាហើយ។ វាគឺជាបញ្ហាដែលមិនអាចកែតម្រូវបាន ជាជំងឺដែលមិនអាចសង្គ្រោះបានឡើយ។ តើការចង់ធ្វើជាព្រះជាម្ចាស់ ជារឿងតូចតាចមែនទេ? អត្តសញ្ញាណរបស់ព្រះជាម្ចាស់ ត្រូវបានកំណត់ដោយសារជាតិរបស់ទ្រង់។ សារជាតិ និងនិស្ស័យនៃសាច់ឈាមដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស មិនមែនទទួលបានតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់ទ្រង់ ឬត្រូវបានបណ្ដុះបណ្ដាលដោយសង្គម ប្រជាជាតិ មនុស្សជាតិ ឬបុគ្គលណាម្នាក់នោះទេ ហើយមិនមែនសូម្បីតែត្រូវបានបណ្ដុះបណ្ដាលដោយព្រះជាម្ចាស់ផ្ទាល់ឡើយ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់មានសារជាតិរបស់ព្រះជាម្ចាស់ពីកំណើត។ ទ្រង់មិនត្រូវការជំនួយ ឬការជួយជ្រោមជ្រែងពីមនុស្សឡើយ ហើយក៏មិនត្រូវការការផ្លាស់ប្ដូរនៃមជ្ឈដ្ឋាន ឬពេលវេលាណាមួយនោះដែរ។ ព្រះជាម្ចាស់មានអត្តសញ្ញាណរបស់ទ្រង់ជាព្រះជាម្ចាស់ ដូច្នេះ សារជាតិរបស់ទ្រង់ត្រូវបានកំណត់ទុកជាមុនយូរមកហើយ។ វាជារបស់ដែលមានពីកំណើត។ សមត្ថភាពរបស់ទ្រង់ក្នុងការសម្ដែងចេញនូវសេចក្ដីពិត មិនមែនជាអ្វីដែលទ្រង់បានរៀនពីមនុស្សឡើយ ហើយវាក៏មិនមែនជាអ្វីដែលត្រូវបានបណ្ដុះបណ្ដាលដោយពួកគេដែរ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនអាចយល់ឃើញពីរឿងនេះឱ្យបានស៊ីជម្រៅឡើយ។ ពួកគេជឿយ៉ាងល្ងង់ខ្លៅថា ប្រសិនបើពួកគេអាចត្រាប់តាមទឹកដមសំឡេង និងរបៀបនៃការមានព្រះបន្ទូលរបស់ព្រះជាម្ចាស់បានយ៉ាងល្អ រហូតដល់ថ្នាក់មនុស្សចាត់ទុកពួកគេថាដូចព្រះជាម្ចាស់កាន់តែខ្លាំង នោះពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើជាព្រះជាម្ចាស់ហើយ។ លើសពីនេះទៅទៀត តាមរយៈការនិយាយអ្វីដែលហៅថា «ព្រះបន្ទូលរបស់ព្រះជាម្ចាស់» ដែលទទេសូន្យ មិនជាក់ស្ដែង និងមិនអាចយល់បាន ដែលធ្វើឱ្យមនុស្សមិនដឹងអី និងវង្វេងវង្វាន់ ពួកគេគិតថាមនុស្សប្រហែលជាចាត់ទុកពួកគេជាព្រះជាម្ចាស់ ហើយពួកគេប្រហែលជាមានឱកាសក្លាយជាព្រះជាម្ចាស់។ តើនេះមិនមែនជារឿងដ៏គ្រោះថ្នាក់ទេឬ?

បំណងប្រាថ្នា និងមហិច្ឆតាក្នុងការក្លាយជាព្រះជាម្ចាស់ តែងតែកម្រើកឡើងនៅក្នុងចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ស្របពេលដែលពួកគេមិនទទួលស្គាល់ និងថ្កោលទោសព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេក៏ត្រាប់តាមទឹកដមសំឡេងនៃការមានព្រះបន្ទូលរបស់ទ្រង់ផងដែរ។ នេះពិតជាទង្វើដ៏គួរឱ្យស្អប់ខ្ពើម ទុច្ចរិត គ្មានភាពអៀនខ្មាស និងថោកទាបមែន! ពួកគេងប់ងល់ និងឆ្កួតលីលាជាមួយនឹងបំណងប្រាថ្នាចង់ធ្វើជាព្រះជាម្ចាស់។ តើវាមិនគួរឱ្យខ្ពើមរអើមទេឬ? (មែនហើយ។) តើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នារក្សាទុកនូវបំណងប្រាថ្នាចង់ធ្វើជាព្រះជាម្ចាស់ដែរឬទេ? អ្នកណាក៏ដោយដែលចង់ធ្វើជាព្រះជាម្ចាស់ នឹងត្រូវថ្កោលទោស! អ្នកណាក៏ដោយដែលចង់ធ្វើជាព្រះជាម្ចាស់ នឹងត្រូវវិនាស! នេះគឺជាការពិត មិនមែនជាការនិយាយបំផ្លើស ឬជាការប៉ុនប៉ងបំភ័យអ្នកឡើយ។ មិនជឿមែនទេ? សាកល្បងមើលទៅ។ គិតក្នុងទិសដៅនោះ បន្ទាប់មកធ្វើសកម្មភាពតាមនោះ ហើយមើលថាតើអ្នកអាចទ្រាំទ្រវានៅខាងក្នុងបានដែរឬទេ មើលថាតើវាមានអារម្មណ៍យ៉ាងណានៅក្នុងខ្លួន។ ប្រសិនបើនៅក្នុងខ្លួន អ្នកមានអារម្មណ៍ត្រេកអរ មានមោទនភាព និងពេញចិត្តនឹងសកម្មភាពបែបនេះ នោះអ្នកមិនល្អទេ ហើយអ្នកកំពុងស្ថិតក្នុងគ្រោះថ្នាក់ហើយ។ ប៉ុន្តែ ប្រសិនបើការធ្វើសកម្មភាពតាមរបៀបនោះ ធ្វើឱ្យអ្នកមានអារម្មណ៍បន្ទោសខ្លួនឯង មានវិប្បដិសារីក្នុងមនសិការ ខ្មាសអៀនពេកមិនហ៊ានប្រឈមមុខនឹងអ្នកដទៃ ឬព្រះជាម្ចាស់ នោះអ្នកមានមនសិការខ្លះ មានភាពមានវិចារណញ្ញាណនៃភាពជាមនុស្សធម្មតាខ្លះហើយ។ មនុស្សជាច្រើនប្រាថ្នាចង់ធ្វើជាព្រះជាម្ចាស់។ ដោយមិនយល់ពីអ្វីដែលជាការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ដោយមិនដឹងពីទឹកដមសំឡេង និងរបៀបនៃការមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយក្ដាប់មិនបាននូវព័ត៌មាននេះ ពួកគេប្រហែលជាចាប់អារម្មណ៍នឹងគំនិតនេះ ហើយមានមហិច្ឆតា និងផែនការ ប៉ុន្តែដោយមិនដឹងថាត្រូវបន្តយ៉ាងដូចម្ដេច ពួកគេមិនហ៊ានធ្វើសកម្មភាពដោយគឃ្លើនឡើយ។ យ៉ាងច្រើនបំផុត ពួកគេធ្វើពុតជាមានភាពខាងវិញ្ញាណ ធ្វើពុតជាត្រូវបានសង្គ្រោះ ធ្វើពុតជាបរិសុទ្ធ ឬធ្វើពុតជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់សេចក្ដីសង្គ្រោះ។ ក៏ប៉ុន្តែ នៅពេលពួកគេទទួលបានព័ត៌មានខ្លះអំពីព្រះជាម្ចាស់ មហិច្ឆតារបស់ពួកគេចាប់ផ្ដើមលេចឡើង ហើយពួកគេចាប់ផ្ដើមធ្វើសកម្មភាព។ តើពួកគេធ្វើអ្វីខ្លះ? ការបង្ហាញចេញយ៉ាងច្បាស់មួយគឺថា ពួកគេអានព្រះបន្ទូលដ៏ជ្រាលជ្រៅ និងមិនអាចវាស់ស្ទង់បានដែលព្រះជាម្ចាស់បានថ្លែង កាន់តែច្រើន។ នៅក្នុងព្រះបន្ទូលទាំងនេះ ពួកគេធ្វើឱ្យខ្លួនឯងស៊ាំនឹងអាកប្បកិរិយា របៀប ទឹកដមសំឡេង និងការជ្រើសរើសពាក្យពេចន៍នៃការមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបន្ទាប់មក ពួកគេប៉ុនប៉ងត្រាប់តាមរឿងទាំងនេះ ដោយសិក្សាវាឱ្យបានស៊ីជម្រៅ។ កាន់តែស៊ាំគឺកាន់តែល្អ រហូតដល់ចំណុចដែលពួកគេអាចមានអារម្មណ៍ដឹងពីទឹកដមសំឡេង និងរបៀបនៃការមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ សូម្បីតែនៅពេលបិទភ្នែកក៏ដោយ។ ពួកគេទន្ទេញចាំរឿងទាំងនេះយ៉ាងយកចិត្តទុកដាក់ ហើយស្របពេលជាមួយគ្នានោះ ពួកគេអនុវត្ត និងហាត់សមនៅក្នុងចំណោមមនុស្ស ដោយត្រាប់តាមបែបបថ របៀប ទឹកដមសំឡេង និងការជ្រើសរើសពាក្យពេចន៍នេះនៅក្នុងការនិយាយរបស់ពួកគេ ហើយបន្ទាប់មក ពួកគេទទួលអារម្មណ៍ដឹងយ៉ាងស៊ីជម្រៅថាតើការធ្វើសកម្មភាព និងការនិយាយតាមរបៀបនេះ ផ្ដល់ឱ្យពួកគេនូវអារម្មណ៍នៃការធ្វើជាព្រះជាម្ចាស់ដែរឬទេ។ នៅពេលពួកគេកាន់តែស៊ាំ និងស្ទាត់ជំនាញជាមួយនឹងការអនុវត្តនេះ ពួកគេដាក់ខ្លួនឯងនៅក្នុងឋានៈរបស់ព្រះជាម្ចាស់ ដោយមិនដឹងខ្លួន។ ស្រាប់តែថ្ងៃមួយ មាននរណាម្នាក់និយាយថា៖ «អារម្មណ៍ និងទឹកដមសំឡេងនៃការនិយាយរបស់ពួកគេ ហាក់ដូចជាស្រដៀងនឹងព្រះជាម្ចាស់ណាស់។ ការនិយាយជាមួយពួកគេ មានអារម្មណ៍ដូចនៅជាមួយព្រះជាម្ចាស់អ៊ីចឹង។ ពាក្យសម្ដីរបស់ពួកគេមានឱជារសនៃការមានព្រះបន្ទូលរបស់ព្រះជាម្ចាស់»។ បន្ទាប់ពីបានឮពាក្យសម្ដីបែបនេះដោយចៃដន្យ ចិត្តរបស់ពួកគេពោរពេញទៅដោយការពេញចិត្តយ៉ាងខ្លាំង ដោយមានអារម្មណ៍ថា នៅទីបំផុតពួកគេបានសម្រេចបំណងប្រាថ្នារបស់ពួកគេហើយ នៅទីបំផុតបានក្លាយជាព្រះជាម្ចាស់ហើយ។ តើពេលនេះពួកគេមិនចប់ទៅហើយទេឬ? ហេតុអ្វីបានជាជ្រើសរើសផ្លូវនៃការបំផ្លិចបំផ្លាញ ក្នុងពេលដែលមានផ្លូវដើរផ្សេងទៀតនោះ? តើនេះមិនមែនជាការស្វែងរកសេចក្ដីស្លាប់ទេឬ? សូម្បីតែការមានគំនិតបែបនេះ ក៏ជារឿងគ្រោះថ្នាក់ដែរ ចំណែកឯការប្រែក្លាយគំនិតទាំងនេះទៅជាសកម្មភាព គឺកាន់តែគ្រោះថ្នាក់ទៅទៀត។ ប្រសិនបើសកម្មភាពរបស់នរណាម្នាក់ វិវឌ្ឍរហូតដល់មិនអាចគ្រប់គ្រងបាន ហើយគេដើរតាមទិសដៅនេះរហូតដល់ទីបញ្ចប់ ដោយប្ដេជ្ញាចិត្តថានឹងទទួលបានជោគជ័យនៅក្នុងរឿងនេះ និងធ្វើឱ្យវាក្លាយជាការពិត នោះគេក្លាយជាគោលដៅនៃការបំផ្លិចបំផ្លាញទាំងស្រុង។ តាមពិត ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនកំពុងធ្វើការ និងខិតខំប្រឹងប្រែងក្នុងទិសដៅនេះ។ តើអ្នករាល់គ្នាធ្លាប់ឃើញ ឬធ្លាប់ទាក់ទងជាមួយមនុស្សបែបនេះដែរឬទេ? (ពេលខ្ញុំនៅចិនដីគោក ខ្ញុំបានជួបមនុស្សម្នាក់ដែលបានត្រាប់តាមទឹកដមសំឡេងនៃការមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយច្រើនតែមានគំនិតចង់ធ្វើជាព្រះជាម្ចាស់។ នៅពេលនោះ មានមនុស្សពីរឬបីនាក់ចាត់ទុកនាងជាព្រះជាម្ចាស់ ហើយមានបុគ្គលម្នាក់ថែមទាំងលុតជង្គង់ និងក្រាបនៅចំពោះមុខនាងពេលដែលគាត់ឃើញនាងទៀតផង។) មិនថាមនុស្សម្នាក់ព្យាយាមធ្វើជាព្រះជាម្ចាស់ដល់កម្រិតណានោះទេ ក៏វាគឺជាផ្លូវទាល់ដែរ។ តើអ្នករាល់គ្នាបានមើលធ្លុះរឿងនេះដែរឬទេ? ការសម្ដែងចេញ និងការផ្គត់ផ្គង់នៃព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ គឺមានគោលបំណងជួយមនុស្សឱ្យយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយតាមរយៈនោះ មនុស្សក៏សម្រេចបានសេចក្ដីសង្គ្រោះ។ ប្រសិនបើមនុស្សជឿទាំងខុសថា ដោយសារព្រះជាម្ចាស់បានសម្ដែងចេញនូវសារទាំងនេះ ពួកគេគួរតែប្រមូលយកសេចក្ដីលម្អិតនៃការក្លាយជាព្រះជាម្ចាស់ចេញពីសារទាំងនោះ ហើយតាមរយៈនោះ ដេញតាមការធ្វើជាព្រះជាម្ចាស់ ត្រាប់តាមព្រះជាម្ចាស់ និងក្លាយជាព្រះជាម្ចាស់ នោះពួកគេចប់ហើយ។ នេះគឺជាផ្លូវទៅរកការបំផ្លិចបំផ្លាញ។ អ្នកមិនត្រូវត្រាប់តាមរឿងនេះជាដាច់ខាត។ អ្នកខ្លះនិយាយថា៖ «វាពិបាកបន្តិចក្នុងការមិនត្រាប់តាមព្រះជាម្ចាស់។ រាល់ពេលដែលខ្ញុំឮព្រះជាម្ចាស់មានព្រះបន្ទូល ខ្ញុំគិតថា ការនិយាយចេញពីអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ស្ដាប់ទៅពិតជាមានសេចក្ដីថ្លៃថ្នូរ និងអស្ចារ្យណាស់។ ហេតុអ្វីបានជាវាស្ដាប់ទៅពីរោះ និងទាក់ទាញម្ល៉េះ? ហេតុអ្វីបានជាខ្ញុំគិតថា ការធ្វើជាព្រះជាម្ចាស់នៅពេលព្រះជាម្ចាស់មានព្រះបន្ទូល ច្បាស់ជាមានអារម្មណ៍ល្អខ្លាំងម្ល៉េះ? វាស្ដាប់ទៅខុសគ្នាស្រឡះ នៅពេលបុគ្គលដែលមានអត្តសញ្ញាណរបស់ព្រះជាម្ចាស់មានព្រះបន្ទូល»។ ហេតុនេះ ពួកគេក៏ចាប់ផ្ដើមត្រាប់តាមទឹកដមសំឡេង និងការជ្រើសរើសពាក្យពេចន៍មួយចំនួនរបស់ព្រះជាម្ចាស់ ដោយមិនដឹងខ្លួន។ ទោះបីជានៅក្នុងបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេប្រហែលជាមិនចង់ធ្វើជាព្រះជាម្ចាស់ ឬក្លាយជាព្រះជាម្ចាស់យ៉ាងច្បាស់ក្រឡែតបែបនេះក៏ដោយ តើការត្រាប់តាមរបស់ពួកគេមានឫសគល់មកពីអ្វី? តើវាដោយសារតែពួកគេស្រឡាញ់ថ្នាក់ថ្នមសេចក្ដីពិត និងព្រះបន្ទូលរបស់ព្រះជាម្ចាស់មែនទេ? (មិនមែនទេ។) ចុះតើវាជាអ្វីទៅវិញ? (វាមានប្រភពចេញពីការជំរុញចិត្តដែលចង់ធ្វើជាព្រះជាម្ចាស់។) ប្រសិនបើខ្ញុំមិនមានអត្តសញ្ញាណ ឬឋានៈនេះ ហើយបាននិយាយពាក្យសម្ដីទាំងនេះ តើមាននរណាម្នាក់ត្រាប់តាមខ្ញុំដែរឬទេ? គ្មាននរណាម្នាក់ខ្វល់ពីខ្ញុំឡើយ គ្មាននរណាម្នាក់វាយតម្លៃខ្ញុំខ្ពស់ឡើយ តើនេះមិនមែនជាការពិតទេឬ? នៅពេលខ្ញុំមិនមានអត្តសញ្ញាណ និងឋានៈនេះ ខ្ញុំក៏បាននិយាយ និងបានប្រកបគ្នាជាមួយមនុស្សដែរ។ តើនៅពេលនោះ មានអ្នកណាចាត់ទុកខ្ញុំថាសំខាន់? ពេលដែលពួកគេឃើញថាខ្ញុំនៅក្មេង ខ្វះការអប់រំកម្រិតខ្ពស់ ឬខ្វះលក្ខណៈសម្បត្តិ ហើយគ្មានឋានៈសង្គមណាមួយ គ្មាននរណាម្នាក់មកពីពួកជំនុំរបស់ខ្ញុំផ្ទាល់ ឬពួកជំនុំផ្សេងទៀត ឬមនុស្សណាម្នាក់ដែលកំពុងបំពេញភារកិច្ចរបស់ខ្លួន និងប្រាស្រ័យទាក់ទងជាមួយខ្ញុំ ចាត់ទុកខ្ញុំថាសំខាន់ពិតប្រាកដឡើយ។ ទោះបីជាខ្ញុំនិយាយត្រឹមត្រូវ ឬដោយស្មោះត្រង់ក៏ដោយ ក៏គ្មាននរណាម្នាក់យកចិត្តទុកដាក់ដែរ។ ហេតុអ្វីក៏ដូច្នេះ? បើគ្មានអត្តសញ្ញាណ ឬឋានៈទេ អ្នកខ្វះភាពលេចធ្លោ។ មិនថាអ្នកនិយាយអ្វីក៏ដោយ ក៏វាមិនសំខាន់ដែរ ទោះបីជាវាត្រឹមត្រូវ ឬជាសេចក្ដីពិតក៏ដោយ។ វាថែមទាំងអាចទៅរួចដែលថា មនុស្សបដិសេធអ្វីក៏ដោយដែលអ្នកនិយាយ ដោយអះអាងថាវាខុសទាំងអស់។ ពេលនោះ តើមាននរណាម្នាក់ត្រាប់តាមអ្នកដែរឬទេ? មនុស្សសាមញ្ញ និងធម្មតាបំផុតម្នាក់ ដែលគ្មានអត្តសញ្ញាណ ឬឋានៈ តើអ្នកណានឹងខ្វល់ត្រាប់តាមអ្នកទៅ? នៅក្នុងក្រសែភ្នែករបស់មនុស្ស បុគ្គលបែបនេះខ្វះភាពលេចធ្លោ ហើយមិនស័ក្ដិសមនឹងឱ្យកោតសរសើរឡើយ។ អ្នកចាត់ទុកថាសំណាងហើយ ប្រសិនបើពួកគេមិនសម្លុតធ្វើបាបអ្នកនោះ។ តើការត្រាប់តាមអ្នកមានប្រយោជន៍អ្វីទៅ? តើពួកគេនឹងត្រាប់តាមអ្នក គ្រាន់តែដើម្បីឱ្យអ្នកដទៃអាចមើលងាយ សម្លុតធ្វើបាប និងរើសអើងពួកគេមែនទេ? តើមនុស្សត្រាប់តាមអ្នកណា? ពួកគេត្រាប់តាមអស់អ្នកដែលមានភាពលេចធ្លោ និងភាពអស្ចារ្យនៅក្នុងក្រសែភ្នែករបស់ពួកគេ ជាអស់អ្នកដែលមានឋានៈ និងអត្តសញ្ញាណ។ មនុស្សត្រាប់តាមបុគ្គលទាំងនេះ។ ហេតុអ្វីបានជាបុគ្គលដដែលនោះ នៅពេលគេទទួលបានអត្តសញ្ញាណ និងឋានៈជាក់លាក់ណាមួយ ហាក់ដូចជាខុសប្លែកនៅក្នុងក្រសែភ្នែករបស់អ្នកដទៃ នៅពេលគេនិយាយរឿងដដែលនោះ? តើហេតុអ្វីបានជាគេស្រាប់តែមើលទៅមានភាពលេចធ្លោ និងស័ក្ដិសមនឹងឱ្យអ្នកដទៃត្រាប់តាមម្ល៉េះ? តើតាមពិតទៅ មនុស្សកំពុងត្រាប់តាមអ្វី? អ្វីដែលពួកគេទទួលយក ត្រាប់តាម និងកោតសរសើរ មិនមែនជាសេចក្ដីពិត ឬអ្វីៗដែលវិជ្ជមានឡើយ ប៉ុន្តែវាគឺជាភាពអស្ចារ្យពីខាងក្រៅ និងឋានៈពីសំបកក្រៅទៅវិញទេ។ តើមិនមែនដូច្នេះទេឬ? ប្រសិនបើខ្ញុំគ្មានអត្តសញ្ញាណ ឬឋានៈទេ មិនថាខ្ញុំនិយាយស្របតាមសេចក្ដីពិតកម្រិតណា ឬខ្ញុំនិយាយពាក្យសម្ដីខាងវិញ្ញាណច្រើនប៉ុនណាក៏ដោយ តើពាក្យសម្ដីទាំងនោះអាចត្រូវបានពង្រីកនៅក្នុងចំណោមអ្នករាល់គ្នាបានដែរឬទេ? មិនអាចទេ នឹងគ្មាននរណាម្នាក់ខ្វល់ពីរឿងនេះឡើយ។ ប៉ុន្តែ នៅពេលខ្ញុំមានអត្តសញ្ញាណ និងឋានៈរបស់ខ្ញុំ ពាក្យសម្ដីខ្លះដែលខ្ញុំច្រើនតែនិយាយ ពាក្យសាមញ្ញៗប្រចាំថ្ងៃរបស់ខ្ញុំ ការជ្រើសរើសពាក្យពេចន៍របស់ខ្ញុំ របៀប និងបែបបថនៃការនិយាយរបស់ខ្ញុំ មនុស្សជាច្រើនចាប់ផ្ដើមត្រាប់តាមរឿងទាំងនេះ។ វាធ្វើឱ្យខ្ញុំមានអារម្មណ៍ខ្ពើមរអើមនៅពេលឮបែបនេះ។ តើខ្ពើមរអើមកម្រិតណា? ខ្ញុំមានអារម្មណ៍ចង់ក្អួតនៅពេលខ្ញុំឮរឿងនេះ។ ខ្ញុំខ្ពើមរអើមអ្នកណាក៏ដោយដែលត្រាប់តាមខ្ញុំ ខ្ញុំស្អប់ខ្ពើមអ្នកណាក៏ដោយដែលត្រាប់តាមខ្ញុំ ថែមទាំងដល់ថ្នាក់ថ្កោលទោសពួកគេទៀតផង! តើអ្វីទៅជាបំណង និងគោលដៅនៅពីក្រោយការដែលមនុស្សត្រាប់តាមរឿងទាំងនេះ? គឺដើម្បីត្រាប់តាមទឹកដមសំឡេងនៃការមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីភ្លក់រសជាតិថាតើការធ្វើជាព្រះជាម្ចាស់មានអារម្មណ៍យ៉ាងណា តើនេះមិនមែនជាការពិតទេឬ? គឺនិយាយអំពីការចង់បានឋានៈ ការចង់និយាយចេញពីទីតាំងដែលមានឋានៈ ការនិយាយ និងការធ្វើសកម្មភាពដោយទឹកដមសំឡេង និងរបៀបរបស់នរណាម្នាក់ដែលមានអត្តសញ្ញាណ និងឋានៈ ដើម្បីមើលទៅហាក់ដូចជាពួកគេក៏មានឋានៈ អត្តសញ្ញាណ និងតម្លៃដែរ តើមិនមែនមានតែប៉ុណ្ណឹងទេឬ? ប្រសិនបើអ្នកត្រាប់តាមមនុស្សធម្មតាម្នាក់ វាមិនមែនជាបញ្ហាធំដុំឡើយ។ យ៉ាងច្រើនបំផុត វាគ្រាន់តែជានិស្ស័យក្រអឺតក្រទមប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើអ្នកត្រាប់តាមទឹកដមសំឡេង និងរបៀបនៃការមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះបញ្ហាគឺចាប់ផ្ដើមនៅត្រង់នោះហើយ។ ខ្ញុំសូមប្រាប់អ្នកទៅចុះថា អ្នកនឹងជាន់មីនមិនខាន។

នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានឃ្លាមួយចែងថា៖ ព្រះជាម្ចាស់ គឺជាព្រះជាម្ចាស់ដែលស្អប់ខ្ពើមសេចក្ដីអាក្រក់។ តើឃ្លា «ការស្អប់ខ្ពើមសេចក្ដីអាក្រក់» សំដៅទៅលើអ្វី? អត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ គឺមានតែមួយគត់។ ភាពបរិសុទ្ធ សេចក្ដីសុចរិត សិទ្ធិអំណាច និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ មិនមែនជាកម្មសិទ្ធិរបស់ភាវៈដែលព្រះបានបង្កើតមក ឬភាវៈដែលព្រះមិនបានបង្កើតមកណាមួយឡើយ។ ការព្យាយាមត្រាប់តាមរឿងទាំងនេះ គឺជាការប្រមាថ។ ដោយសារតែអ្នកមិនមានលក្ខណៈសម្បត្តិទាំងនេះ តើហេតុអ្វីបានជាអ្នកប៉ុនប៉ងត្រាប់តាមរឿងទាំងនេះ? ដោយសារតែអ្នកមិនមានរឿងទាំងនេះ តើហេតុអ្វីបានជាអ្នកព្យាយាមធ្វើជាព្រះជាម្ចាស់? នៅក្នុងការត្រាប់តាម តើអ្នកមិនមានបំណងចង់ធ្វើជាព្រះជាម្ចាស់ ចង់ក្លាយជាព្រះជាម្ចាស់ទេឬ? ឬមួយក៏ដោយសារតែអ្នកកោតសរសើរព្រះជាម្ចាស់ ដោយសារតែអ្នកច្រណែននឹងភាពគួរឱ្យស្រឡាញ់ និងសារជាតិរបស់ទ្រង់ ទើបអ្នកត្រាប់តាមទ្រង់? គឺមិនមែនទាល់តែសោះ។ អ្នកខ្វះចរិតលក្ខណៈ និងកម្ពស់សម្រាប់រឿងនេះ។ អ្នកគ្រាន់តែចង់បំពេញចំណង់ចង់ធ្វើជាព្រះជាម្ចាស់ ដើម្បីទទួលបានការកោតសរសើរ និងការគោរពពីមនុស្ស ហើយទទួលបានការប្រព្រឹត្តដាក់ដូចព្រះជាម្ចាស់នៅក្នុងចំណោមមនុស្សប៉ុណ្ណោះ។ តើនេះមិនមែនជាទង្វើដ៏គួរឱ្យអាម៉ាស់ទេឬ? វាពិតជាគួរឱ្យអាប់មុខខ្លាំងណាស់! ការត្រាប់តាមផ្ទាល់ គឺគួរឱ្យស្អប់ខ្ពើមណាស់ទៅហើយ ចំណែកឯការមានមហិច្ឆតាចង់ធ្វើជាព្រះជាម្ចាស់ មិនត្រឹមតែគួរឱ្យខ្ពើមរអើមប៉ុណ្ណោះទេ ប៉ុន្តែវាគួរឱ្យថ្កោលទោសទៀតផង។ ហេតុដូច្នេះហើយ នៅថ្ងៃនេះ ខ្ញុំសូមប្រាប់អ្នករាល់គ្នាយ៉ាងម៉ឺងម៉ាត់ថា មិនថាខ្ញុំបាននិយាយអ្វី មិនថាខ្ញុំបានធ្វើអ្វី មិនថាខ្ញុំនិយាយ ឬធ្វើអ្វីដែលដាស់ការគោរពកោតខ្លាច ការច្រណែន ឬការឈ្នានីសនៅក្នុងចិត្តរបស់អ្នករាល់គ្នាក៏ដោយ ក៏មានរឿងមួយដែលអ្នករាល់គ្នាត្រូវតែចងចាំគឺ៖ កុំត្រាប់តាមខ្ញុំជាដាច់ខាត។ អ្នករាល់គ្នាត្រូវតែទម្លាក់ចោលនូវបំណងក្នុងការត្រាប់តាម អ្នករាល់គ្នាត្រូវតែបះបោរប្រឆាំងនឹងផ្នត់គំនិតនៃការត្រាប់តាម ហើយជៀសវាងការប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់។ នេះគឺជារឿងដ៏ធ្ងន់ធ្ងរ! មនុស្សពុករលួយម្នាក់ ដែលចាត់ទុកទឹកដមសំឡេងនៃការមានព្រះបន្ទូល របៀបនៃការមានព្រះបន្ទូល និងនិស្ស័យរបស់ព្រះជាម្ចាស់ ជារឿងកំប៉ិកកំប៉ុកដើម្បីគ្រាន់តែនិយាយឱ្យល្អស្ដាប់ ដើម្បីប្រើឧបាយកល និងលេងសើចតាមអំពើចិត្ត គឺជាមនុស្សដែលព្រះជាម្ចាស់ស្អប់ខ្ពើម។ ប្រសិនបើអ្នកធ្វើបែបនេះ នោះអ្នកកំពុងតែប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ហើយ កុំធ្វើបែបនេះឱ្យសោះ! ទោះបីជាខ្ញុំមិនអាចឮអ្នកត្រាប់តាមរបៀបមានព្រះបន្ទូល និងទឹកដមសំឡេងរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សក៏ដោយ ការគ្រាន់តែដឹងថាអ្នកមាននិស្ស័យបែបនេះ និងគំនិតបែបនេះ ក៏ធ្វើឱ្យខ្ញុំមានអារម្មណ៍ស្អប់ខ្ពើមបំផុតទៅហើយ។ ប្រសិនបើអ្នកត្រាប់តាមទឹកដមសំឡេងនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដោយមានបំណងចង់និយាយទៅកាន់មនុស្សជាតិទាំងមូល ឬសាធារណជន តើអ្នកមិនមែនកំពុងស្វែងរកសេចក្ដីស្លាប់ទេឬ? នេះគឺជារឿងដែលមនុស្សគ្រប់គ្នាគួរតែប្រុងប្រយ័ត្ន។ កុំធ្វើបែបនេះឱ្យសោះ! អ្នកខ្លះធ្លាប់សួរថា៖ «តើការប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ មានន័យដូចម្ដេច?» ថ្ងៃនេះ ខ្ញុំនឹងប្រាប់អ្នកពីរឿងមួយ៖ ការត្រាប់តាមទឹកដមសំឡេង និងរបៀបនៃការមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ដូចជារឿងជាបន្តបន្ទាប់ដែលទាក់ទងនឹងអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ មិនថាខាងក្រៅ ឬខាងក្នុងនោះទេ សុទ្ធតែបង្កើតបានជាការប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់។ អ្នករាល់គ្នាដាច់ខាតត្រូវតែចងចាំរឿងនេះ ហើយកុំប្រព្រឹត្តការប្រមាថនេះឱ្យសោះ! ប្រសិនបើអ្នកពិតជាប្រព្រឹត្តការប្រមាថនេះមែន ហើយអាចកែតម្រូវ បះបោរប្រឆាំង និងបំផ្លាស់បំប្រែខ្លួនឯងបានទាន់ពេលវេលា នោះនៅតែមានសង្ឃឹម។ ក៏ប៉ុន្តែ ប្រសិនបើអ្នកបន្តដើរតាមផ្លូវនេះយ៉ាងរឹងរូស អ្នកនឹងត្រូវបានកំណត់លក្ខណៈថាជាអាទទឹងនឹងព្រះគ្រីស្ទ ហើយខ្ញុំសូមប្រាប់អ្នកនូវការពិតទៅចុះថា៖ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ នឹងគ្មានឱកាសសម្រាប់កែប្រែឡើយ ពេលនោះ អ្នកនឹងចប់ទាំងស្រុងមិនខាន។ ចូរចងចាំថា ព្រះជាម្ចាស់ គឺជាព្រះជាម្ចាស់ដែលស្អប់ខ្ពើមសេចក្ដីអាក្រក់។ អ្នកដាច់ខាតត្រូវតែប្រព្រឹត្តចំពោះគ្រប់ទិដ្ឋភាពដែលទាក់ទងនឹងអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់ដោយប្រុងប្រយ័ត្ន ហើយមិនត្រូវចាត់ទុកវាជារឿងលេងៗឡើយ។ ប្រសិនបើរបៀបនៃការមានព្រះបន្ទូល និងទឹកដមសំឡេងរបស់ព្រះជាម្ចាស់ ត្រូវបានសម្ដែងចេញពីមាត់របស់មនុស្សពុករលួយ នោះវាគឺជាភាពអាប់មុខ និងការប្រមាថដ៏ធំធេងចំពោះព្រះជាម្ចាស់ ជារឿងដែលព្រះជាម្ចាស់មិនអាចអត់ឱនឱ្យបានជាដាច់ខាត។ មនុស្សមិនត្រូវប្រព្រឹត្តការប្រមាថនេះជាដាច់ខាត។ តើអ្នករាល់គ្នាយល់ទេ? ប្រសិនបើអ្នកប្រព្រឹត្តការប្រមាថនេះ អ្នកប្រាកដជាស្លាប់! ប្រសិនបើអ្នកមិនស្ដាប់ ហើយមិនជឿខ្ញុំទេ សាកល្បងមើលទៅ ហើយនៅពេលដែលអ្នកពិតជានាំមហន្តរាយមកលើខ្លួនឯងមែន កុំបន្ទោសថាខ្ញុំមិនបានប្រាប់អ្នកឱ្យសោះ។

ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០

ខាង​ដើម៖ ចំណុចក្រៅប្រធានបទទីបី៖ វិធីដែលណូអេ និងអ័ប្រាហាំស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចុះចូលចំពោះទ្រង់ (ផ្នែកទីមួ២)

បន្ទាប់៖ ចំណុចទីដប់៖ ពួកគេប្រមាថសេចក្ដីពិត បំពានយ៉ាង គឃ្លើនលើគោលការណ៍នានា ហើយមិនអើពើនឹងការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ (ផ្នែកទីប្រាំមួយ)

គ្រោះមហន្តរាយបានកំពុងកើតឡើងជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងកណ្តឹងរោទិ៍នៃគ្រាចុងក្រោយបានបន្លឺឡើងរួចហើយ។ សូមចុចលើប៊ូតុង ដើម្បីជួយអ្នកនិងក្រុមគ្រួសាររកឃើញវិធីទទួលបានការការពារពីព្រះជាម្ចាស់ នៅក្នុងគ្រោះមហន្តរាយ។

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ

សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈ Messenger