សេចក្ដីអធិប្បាយទីបួន៖ ការសង្ខេបអំពីចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងសារជាតិនិស្ស័យរបស់ពួកគេ (ផ្នែកទីមួយ)

យើងបានបញ្ចប់ការប្រកបគ្នារបស់យើងអំពីចំណុចទីដប់ប្រាំ ទាក់ទងនឹងការបង្ហាញចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ នៅឯការជួបជុំលើកមុន។ បន្ទាប់ពីបានប្រកបគ្នាអំពីចំណុចទាំងដប់ប្រាំនេះរួច តើអ្នករាល់គ្នាបានសង្ខេបអំពីការបង្ហាញចេញ និងសារជាតិផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែរឬទេ? តើអ្នករាល់គ្នាមានទស្សនាទាន និងការយល់ដឹងជាមូលដ្ឋានអំពីពួកគេដែរឬទេ? តើអ្នករាល់គ្នាអាចវែកញែកបុគ្គលដែលមានសារជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទបានដែរឬទេ? (ខ្ញុំអាចញែកដឹងករណីដែលមានលក្ខណៈច្បាស់ជាងបាន ប៉ុន្តែខ្ញុំនៅតែពិបាកក្នុងការញែកដឹងអ្នកដែលមានល្បិចកល និងពិសពុលជាង។) ថ្ងៃនេះ ចូរយើងសង្ខេបអំពីការបង្ហាញចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទពីទិដ្ឋភាពពីរយ៉ាង៖ ទីមួយ ចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងទីពីរ សារជាតិនិស្ស័យរបស់ពួកគេ។ តើការញែកដឹងពួកទទឹងនឹងព្រះគ្រីស្ទពីទិដ្ឋភាពទាំងពីរនេះ ងាយស្រួលជាងដែរឬទេ? (មែនហើយ។) ប្រសិនបើយើងប្រកបគ្នាតិចតួច ហើយមិនលើកឧទាហរណ៍ឱ្យបានច្រើនទេ អ្នករាល់គ្នាប្រហែលជាមិនអាចញែកដឹងពួកគេបានឡើយ។ ប្រសិនបើយើងប្រកបគ្នាកាន់តែច្រើន អ្នករាល់គ្នាប្រហែលជានឹងយល់ ប៉ុន្តែអ្នករាល់គ្នាប្រហែលជានៅតែពិបាកក្នុងការយកចំណុចទាំងនេះទៅប្រៀបធៀបនឹងពួកទទឹងនឹងព្រះគ្រីស្ទ នៅពេលដែលអ្នករាល់គ្នាឃើញពួកគេធ្វើអំពើអាក្រក់។ ការសង្ខេបអំពីសារជាតិធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងការញែកដឹងពួកគេពីទិដ្ឋភាពទាំងពីរនេះ អាចធ្វើឱ្យអ្នករាល់គ្នាយល់អំពីរឿងនេះកាន់តែច្បាស់។

I. ចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ

ទិដ្ឋភាពទីមួយ គឺចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ និយាយឱ្យចំទៅ ទិដ្ឋភាពនេះពាក់ព័ន្ធនឹងថាតើពួកទទឹងនឹងព្រះគ្រីស្ទមានភាពជាមនុស្សបែបណា។ តើភាពជាមនុស្សរួមមានអ្វីខ្លះ? វារួមមានមនសិការ វិចារណញ្ញាណ សេចក្ដីទៀងត្រង់ សេចក្ដីថ្លៃថ្នូរ ក៏ដូចជាសេចក្ដីល្អ និងសេចក្ដីអាក្រក់នៃភាពជាមនុស្ស។ ការញែកដឹងចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពាក់ព័ន្ធនឹងទិដ្ឋភាពផ្សេងៗនៃភាពជាមនុស្សរបស់ពួកគេ។ ដំបូង ចូរយើងពិភាក្សាអំពីការបង្ហាញចេញជាទូទៅដែលមាននៅក្នុងភាពជាមនុស្សធម្មតា ឬលក្ខណៈដែលភាពជាមនុស្សធម្មតាគួរតែមាន។ ចូរប្រាប់ខ្ញុំមើល តើមានខ្លឹមសារជាក់លាក់អ្វីខ្លះដែលស្ថិតក្នុងប្រភេទនេះ? (ភាពស្មោះត្រង់ និងសេចក្ដីសប្បុរស។) តើមានអ្វីទៀត? (សេចក្ដីថ្លៃថ្នូរ។) ការមានភាពទៀងត្រង់ និងសេចក្ដីថ្លៃថ្នូរ គឺសុទ្ធតែជារឿងចាំបាច់។ (ព្រមទាំងការបង្ហាញសេចក្ដីស្រឡាញ់ ការអត់ឱន ការយោគយល់ និងការអភ័យទោសដល់អ្នកដទៃផងដែរ។) ហ្នឹងក៏ត្រូវដែរ។ ចូរយើងសង្ខេបចំណុចទាំងអស់នេះ។ ជាដំបូងបង្អស់ ភាពជាមនុស្សធម្មតាមានលក្ខណៈនៃភាពស្មោះត្រង់ តើនេះជាចំណុចវិជ្ជមានដែរឬទេ? (មែនហើយ។) បន្ថែមពីនេះ វាមានសេចក្ដីសប្បុរស និងភាពស្មោះស្ម័គ្រ ហើយមានភាពខុសគ្នារវាងភាពស្មោះស្ម័គ្រ និងភាពស្មោះត្រង់ នៅក្នុងកម្រិតរបស់វា។ តើអ្នករាល់គ្នាគិតថា ក្ដីមេត្តាករុណា គឺជារឿងដែលគួរតែរាប់បញ្ចូលទៅក្នុងចរិតលក្ខណៈរបស់មនុស្សម្នាក់ដែរឬទេ? (មែនហើយ។) តើក្ដីមេត្តាករុណាអាចចាត់ចូលទៅក្នុងប្រភេទសេចក្ដីសប្បុរសបានដែរឬទេ? (មែនហើយ។) មនុស្សដែលមានចិត្តសប្បុរស ប្រាកដជាមានក្ដីមេត្តាករុណា។ បន្ទាប់មក គឺមានភាពសាមញ្ញ និងស្មារតីស្រឡាញ់កិត្តិយស។ ស្មារតីស្រឡាញ់កិត្តិយសរួមមាន សេចក្ដីថ្លៃថ្នូរ ការស្គាល់ខ្លួនឯង និងវិចារណញ្ញាណ។ បន្ទាប់មកទៀត គឺភាពទៀងត្រង់។ តើការបង្ហាញចេញនៃភាពទៀងត្រង់មានអ្វីខ្លះ? ចំណុចទាំងនេះរួមមាន ស្មារតីយុត្តិធម៌ ការស្អប់ខ្ពើមសេចក្ដីអាក្រក់ ការស្អប់សេចក្ដីទុច្ចរិត និងការចូលចិត្តអ្វីៗដែលវិជ្ជមាន។ ប្រសិនបើមនុស្សម្នាក់មានត្រឹមតែភាពទៀងត្រង់ នោះគឺមិនទាន់គ្រប់គ្រាន់ឡើយ។ ប្រសិនបើគេខ្វះការអត់ឱន និងការអត់ធ្មត់ ដោយនិយាយត្រង់ៗដោយមិនគិតពីសភាពរបស់មនុស្ស ឬកាលៈទេសៈ នោះគឺមិនល្អទេ ហើយចរិតលក្ខណៈរបស់គេក៏ខ្វះចំណុចមួយចំនួនដែរ។ ក៏មានការអត់ឱន និងការអត់ធ្មត់ផងដែរ ដែលទាំងពីរនេះគឺជាការបង្ហាញចេញជាក់លាក់នៃសេចក្ដីសប្បុរស ហើយពិតណាស់ អាចរាប់ថាជាលក្ខណៈតែមួយបាន។ ទាំងនេះគឺជាលក្ខណៈដែលភាពជាមនុស្សធម្មតាគួរតែមាន៖ ភាពស្មោះត្រង់ សេចក្ដីសប្បុរស ភាពស្មោះស្ម័គ្រ ភាពសាមញ្ញ ស្មារតីស្រឡាញ់កិត្តិយស ភាពទៀងត្រង់ ព្រមទាំងការអត់ឱន និងការអត់ធ្មត់ ដែលសរុបទាំងអស់មានប្រាំពីរ។ លក្ខណៈទាំងនេះដែលភាពជាមនុស្សធម្មតាមាន អាចត្រូវបានប្រើប្រាស់ដើម្បីវាស់ស្ទង់ថាតើមនុស្សម្នាក់មានភាពជាមនុស្សធម្មតាដែរឬទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រធានបទនៃការប្រកបគ្នានៅថ្ងៃនេះ មិនមែនអំពីការបង្ហាញចេញជាក់លាក់នៃលក្ខណៈដែលភាពជាមនុស្សធម្មតាគួរតែមាន ឬថា បុគ្គលណាខ្លះមានលក្ខណៈទាំងនេះឡើយ។ ផ្ទុយទៅវិញ យើងនឹងប្រកបគ្នាអំពីប្រធានបទ «តើចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាអ្វីឱ្យប្រាកដ»។ បើប្រៀបធៀបទៅនឹងទិដ្ឋភាពផ្សេងៗនៃចរិតលក្ខណៈធម្មតាដែលទើបតែបានរៀបរាប់ តើពួកទទឹងនឹងព្រះគ្រីស្ទមានលក្ខណៈណាមួយក្នុងចំណោមលក្ខណៈទាំងនេះដែរឬទេ ឬតើពួកគេមានលក្ខណៈមួយណាខ្លះ? (ពួកគេមិនមានលក្ខណៈណាមួយឡើយ។) ដោយសារអ្នករាល់គ្នាមានចំណាប់អារម្មណ៍បែបនេះចំពោះពួកទទឹងនឹងព្រះគ្រីស្ទ ចូរយើងសង្ខេបថាតើធាតុផ្សំអ្វីខ្លះនៅក្នុងចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលធ្វើឱ្យមនុស្សកំណត់លក្ខណៈពួកគេថាជាពួកទទឹងនឹងព្រះគ្រីស្ទ ហើយបង្ហាញថាបុគ្គលទាំងនេះមានភាពជាមនុស្សអាក្រក់ ថាពួកគេខ្វះភាពជាមនុស្សធម្មតា និងមានភាពជាមនុស្សនៃពួកទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើនរណាម្នាក់មានការបង្ហាញចេញមួយឬពីរ ក្នុងចំណោមការបង្ហាញចេញជាច្រើននៃភាពជាមនុស្សធម្មតាដែលយើងបានស្រង់ចេញមកពីមុន នោះពួកគេប្រហែលជាមានភាពជាមនុស្សធម្មតាខ្លះហើយ។ ប្រសិនបើពួកគេមានការបង្ហាញចេញទាំងនោះទាំងអស់ នោះពួកគេមានភាពជាមនុស្សធម្មតាបំផុតហើយ។ ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទមិនមានលក្ខណៈណាមួយក្នុងចំណោមលក្ខណៈទាំងនេះឡើយ ដូច្នេះ តើភាពជាមនុស្សរបស់ពួកគេមានផ្ទុកអ្វីខ្លះឱ្យប្រាកដទៅ? ចូរយើងប្រកបគ្នាអំពីទិដ្ឋភាពនេះជាមុនសិន។

ក. ការនិយាយកុហកជាទម្លាប់

លក្ខណៈទីមួយដែលមាននៅក្នុងចរិតលក្ខណៈធម្មតា គឺភាពស្មោះត្រង់។ តើចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មានរួមបញ្ចូលភាពស្មោះត្រង់ដែរឬទេ? ជាក់ស្ដែងណាស់ ពួកទទឹងនឹងព្រះគ្រីស្ទខ្វះភាពជាមនុស្សដែលស្មោះត្រង់។ ភាពជាមនុស្សរបស់ពួកគេ ច្បាស់ជាផ្ទុយពីភាពស្មោះត្រង់មិនខាន។ ដូច្នេះ តើក្នុងភាពជាមនុស្សរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មានធាតុផ្សំអ្វីខ្លះនៃភាពជាមនុស្សខុសប្រក្រតី ដែលផ្ទុយពីភាពស្មោះត្រង់? (ពួកគេឧស្សាហ៍និយាយកុហក និងបោកបញ្ឆោតមនុស្ស។) តើយើងអាចនិយាយបានទេថា ការឧស្សាហ៍និយាយកុហក គឺដូចគ្នាទៅនឹងការនិយាយកុហកជាទម្លាប់ដែរឬទេ? តើការសង្ខេបបែបនេះ មិនកាន់តែជាក់លាក់ទេឬ? ប្រសិនបើយើងនិយាយថា មនុស្សនេះតែងតែនិយាយកុហក ឬមិនសូវនិយាយការពិត នោះការពណ៌នានេះមិនបង្ហាញពីកម្រិតបានគ្រប់គ្រាន់ទេ។ ប្រសិនបើយើងប្រើឃ្លាដូចជា «ពោរពេញដោយការកុហក» ដើម្បីពិពណ៌នាអំពីចរិតលក្ខណៈរបស់ពួកគេ នោះវាមិនសូវជាផ្លូវការប៉ុន្មានទេ។ ដូច្នេះ ការប្រើពាក្យ «ការនិយាយកុហកជាទម្លាប់» ដើម្បីពិពណ៌នាអំពីពួកគេ និងដើម្បីបញ្ជាក់ថា ភាពជាមនុស្សរបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺមិនស្មោះត្រង់ គឺស័ក្ដិសមជាង។ «ការនិយាយកុហកជាទម្លាប់» គឺជាលក្ខណៈទីមួយ ជាអ្វីមួយដែលតែងតែបង្ហាញចេញ និងបើកសម្ដែងឱ្យឃើញចេញពីភាពជាមនុស្សរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ វាគួរតែជាលក្ខណៈទូទៅបំផុត ងាយស្រួលសង្កេតឃើញ និងងាយស្រួលញែកដឹង ដែលមនុស្សអាចនឹងជួបប្រទះ។ ឥឡូវនេះ តើវាសមនឹងប្រកបគ្នាអំពីការបង្ហាញចេញជាក់លាក់នៃការនិយាយកុហកជាទម្លាប់ដែរឬទេ? (មែនហើយ។)

ភាពជាមនុស្សរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺមិនស្មោះត្រង់ឡើយ ដែលមានន័យថា ពួកគេគ្មានសេចក្ដីពិតសូម្បីតែបន្តិចសោះ។ អ្វីគ្រប់យ៉ាងដែលពួកគេនិយាយ និងធ្វើ គឺសុទ្ធតែមានការលាយឡំ និងមានផ្ទុកនូវចេតនា និងគោលដៅផ្ទាល់ខ្លួនរបស់ពួកគេ ហើយអ្វីដែលលាក់កំបាំងនៅក្នុងរឿងទាំងអស់នោះ គឺជាល្បិចកល និងឧបាយកលរបស់ពួកគេដែលមិនអាចលើកមកនិយាយ និងមិនអាចថ្លែងប្រាប់បាន។ ដូច្នេះ ពាក្យសម្ដី និងទង្វើរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ភាពសៅហ្មងខ្លាំងពេក និងពោរពេញដោយភាពក្លែងក្លាយខ្លាំងពេក។ ទោះបីជាពួកគេនិយាយច្រើនប៉ុនណាក៏ដោយ ក៏គេមិនអាចដឹងបានថា ពាក្យសម្ដីរបស់ពួកគេមួយណាពិត មួយណាក្លែងក្លាយ មួយណាត្រូវ និងមួយណាខុសនោះឡើយ។ នេះគឺដោយសារតែពួកគេមិនស្មោះត្រង់ ហើយចិត្តគំនិតរបស់ពួកគេគឺស្មុគស្មាញខ្លាំងណាស់ ដោយពោរពេញទៅដោយឧបាយកលទុច្ចរិត និងសម្បូរទៅដោយល្បិចកល។ គ្មានពាក្យសម្ដីណាមួយរបស់ពួកគេដែលនិយាយត្រង់ទៅត្រង់មកនោះឡើយ។ ពួកគេមិននិយាយថា មួយគឺមួយ ពីរគឺពីរ មែនគឺមែន និងទេគឺទេនោះឡើយ។ ផ្ទុយទៅវិញ នៅក្នុងគ្រប់បញ្ហាទាំងអស់ ពួកគេតែងតែនិយាយបញ្ឆិតបញ្ឆៀង និងគិតទៅគិតមកម្ដងហើយម្ដងទៀតនៅក្នុងចិត្តរបស់ពួកគេ ដោយគិតគូរពីផលវិបាក ព្រមទាំងថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិពីគ្រប់ជ្រុងជ្រោយ។ បន្ទាប់មក ពួកគេកែច្នៃអ្វីដែលពួកគេចង់និយាយ រហូតធ្វើឱ្យពាក្យសម្ដីទាំងអស់នោះស្ដាប់ទៅស្មុគស្មាញ និងពិបាកយល់ណាស់។ មនុស្សស្មោះត្រង់មិនដែលយល់ពីអ្វីដែលមនុស្សបែបនេះនិយាយឡើយ ហើយងាយនឹងត្រូវពួកគេបោកបញ្ឆោត និងបោកប្រាស់ ហើយអ្នកណាដែលនិយាយ និងប្រាស្រ័យទាក់ទងជាមួយមនុស្សបែបនេះ តែងតែមានអារម្មណ៍ថានឿយហត់ និងលំបាក។ ពួកគេមិនដែលនិយាយថា មួយគឺមួយ និងពីរគឺពីរឡើយ ពួកគេមិនដែលនិយាយពីអ្វីដែលពួកគេកំពុងគិតនោះទេ ហើយក៏មិនដែលរៀបរាប់ពីរឿងរ៉ាវដូចសភាពពិតរបស់វាដែរ។ អ្វីគ្រប់យ៉ាងដែលពួកគេនិយាយ គឺមិនអាចវាស់ស្ទង់បាន ហើយគោលដៅ និងបំណងនៃទង្វើរបស់ពួកគេ គឺមានភាពស្មុគស្មាញខ្លាំងណាស់។ ប្រសិនបើរឿងពិតត្រូវបានបែកធ្លាយ ប្រសិនបើអ្នកដទៃមើលធ្លុះពួកគេ ហើយដឹងទាន់ពួកគេ ពួកគេនឹងប្រញាប់ប្រឌិតពាក្យកុហកមួយទៀតដើម្បីបិទបាំងរឿងនោះភ្លាម។ មនុស្សប្រភេទនេះតែងតែនិយាយកុហក ហើយបន្ទាប់ពីកុហករួច គេត្រូវនិយាយកុហកបន្ថែមទៀតដើម្បីរក្សាការកុហកនោះឱ្យបន្ដទៅបាន។ ពួកគេបោកប្រាស់អ្នកដទៃដើម្បីលាក់បាំងបំណងរបស់ខ្លួន ហើយប្រឌិតលេសបន្លំ និងហេតុផលគ្រប់បែបយ៉ាងដើម្បីគាំទ្រដល់ការកុហករបស់ពួកគេ។ ជាលទ្ធផល មនុស្សយល់ថាវាពិបាកណាស់ក្នុងការបែងចែកថាអ្វីជារឿងពិត និងអ្វីមិនមែនជារឿងពិត ហើយមិនដឹងថាពេលណាពួកគេនិយាយការពិតនោះទេ កុំថាឡើយពេលណា ពួកគេកំពុងនិយាយកុហកនោះ។ ពេលពួកគេកុហក មុខពួកគេមិនឡើងក្រហម ឬញញើតឡើយ គឺហាក់ដូចជាពួកគេកំពុងនិយាយការពិតអ៊ីចឹង។ តើនេះមិនមានន័យថា ពួកគេនិយាយកុហកជាទម្លាប់ទេឬអី? ឧទាហរណ៍ ពេលខ្លះ ពួកទទឹងនឹងព្រះគ្រីស្ទមើលទៅសំបកក្រៅទៅហាក់ដូចជាល្អចំពោះអ្នកដទៃ ចេះគិតគូរដល់ពួកគេ ហើយនិយាយស្ដីដោយភាពកក់ក្ដៅ ដែលស្ដាប់ទៅប្រកបដោយសេចក្ដីសប្បុរស និងគួរឱ្យរំជួលចិត្ត។ ប៉ុន្តែ ទោះបីជាពួកគេនិយាយបែបនេះក៏ដោយ ក៏គ្មាននរណាម្នាក់អាចដឹងថាពួកគេមានភាពស្មោះស្ម័គ្រឬអត់នោះទេ ហើយតែងតែត្រូវរង់ចាំរហូតដល់រឿងរ៉ាវកើតឡើងនៅប៉ុន្មានថ្ងៃក្រោយ ទើបអាចដឹងបានថាពួកគេស្មោះស្ម័គ្រឬក៏អត់។ ពួកទទឹងនឹងព្រះគ្រីស្ទតែងតែនិយាយដោយមានបំណង និងគោលដៅជាក់លាក់ ហើយគ្មាននរណាម្នាក់អាចដឹងថា តើពួកគេចង់បានអ្វីឱ្យប្រាកដនោះឡើយ។ មនុស្សបែបនេះនិយាយកុហកជាទម្លាប់ ហើយមិនខ្វល់ពីផលវិបាកនៃការកុហកណាមួយរបស់ពួកគេឡើយ។ ដរាបណាការកុហករបស់ពួកគេផ្ដល់ប្រយោជន៍ដល់ពួកគេ និងអាចបោកបញ្ឆោតអ្នកដទៃបាន ដរាបណាវាអាចសម្រេចគោលដៅរបស់ពួកគេបាន នោះពួកគេមិនខ្វល់ថាផលវិបាកនឹងទៅជាយ៉ាងណានោះឡើយ។ ពេលដែលពួកគេត្រូវបានគេលាតត្រដាង ពួកគេនឹងបន្តលាក់បាំង បន្តកុហក និងបន្តបោកប្រាស់ទៀត។ គោលការណ៍ និងវិធីសាស្ត្រដែលមនុស្សទាំងនេះប្រព្រឹត្តខ្លួន និងប្រព្រឹត្តក្នុងលោកីយ៍ គឺការបោកបញ្ឆោតមនុស្សដោយពាក្យកុហក។ ពួកគេជាមនុស្សមុខពីរ ហើយនិយាយបត់បែនតាមអ្នកស្ដាប់។ ពួកគេសម្ដែងតួអ្វីក៏ដោយឱ្យតែស្ថានការណ៍តម្រូវ។ ពួកគេជាមនុស្សក្រឡេចក្រឡុច មាត់របស់ពួកគេពោរពេញទៅដោយពាក្យកុហក ហើយពួកគេជាមនុស្សដែលមិនអាចទុកចិត្តបានឡើយ។ អ្នកណាដែលទាក់ទងជាមួយពួកគេមួយរយៈ នឹងត្រូវបានបំភាន់ ឬរងការរំខាន ហើយមិនអាចទទួលបានការផ្គត់ផ្គង់ ការជួយ ឬការស្ថាបនាឡើយ។ មិនថាពាក្យសម្ដីដែលចេញពីមាត់របស់មនុស្សបែបនេះអាក្រក់ ឬល្អ សមហេតុផល ឬមិនសមហេតុផល ស្រប ឬមិនស្របនឹងភាពជាមនុស្ស គំរោះគំរើយ ឬស៊ីវិល័យនោះទេ តាមសារជាតិ ពាក្យទាំងនោះសុទ្ធតែជាពាក្យក្លែងក្លាយ ជាពាក្យសម្ដីលាយឡំ និងជាពាក្យកុហកទាំងអស់។

ក្នុងចំណោមមនុស្សប្រភេទនោះដែលជាពួកទទឹងនឹងព្រះគ្រីស្ទ ការនិយាយកុហកជាទម្លាប់ គឺជាលក្ខណៈចម្បងមួយរបស់ពួកគេ។ តាមរយៈភាសារបស់ពួកគេ តាមរយៈរបៀបដែលពួកគេនិយាយ បែបបទនៃការបញ្ចេញមតិរបស់ពួកគេ អត្ថន័យនៅក្នុងពាក្យសម្ដីរបស់ពួកគេ និងបំណងនៅពីក្រោយពាក្យសម្ដីទាំងនោះ គេអាចមើលឃើញថា មនុស្សទាំងនេះខ្វះភាពជាមនុស្សធម្មតា ថាពួកគេមិនមានស្ដង់ដានៃភាពជាមនុស្សរបស់មនុស្សស្មោះត្រង់ឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទនិយាយកុហកជាទម្លាប់។ ការកុហក និងការបោកបញ្ឆោតរបស់ពួកគេ គឺធ្ងន់ធ្ងរជាងការកុហក និងការបោកបញ្ឆោតរបស់មនុស្សភាគច្រើនទៅទៀត។ នេះមិនមែនជានិស្ស័យពុករលួយធម្មតានោះទេ ប៉ុន្តែវាបានក្លាយជាការបាត់បង់មនសិការ និងវិចារណញ្ញាណ ព្រមទាំងការគ្មានភាពជាមនុស្សទាំងស្រុងទៅហើយ។ តាមសារជាតិ មនុស្សទាំងនេះគឺជាពួកអារក្ស។ ពួកអារក្សតែងតែនិយាយកុហក និងបោកបញ្ឆោតមនុស្សតាមរបៀបនេះ គ្មានពាក្យសម្ដីណាមួយរបស់ពួកគេជាពាក្យពិតឡើយ។ នៅពេលដែលមនុស្សភាគច្រើននិយាយកុហក ពួកគេត្រូវប្រឌិតពាក្យកុហក ពួកគេត្រូវគិតគូរឱ្យបានហ្មត់ចត់។ ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទមិនចាំបាច់ប្រឌិតអ្វី ឬគិតគូរអ្វីឡើយ៖ ពួកគេគ្រាន់តែហើបមាត់ឡើង ពាក្យកុហកក៏ចេញមក ហើយមុននឹងអ្នកដឹងខ្លួន អ្នកក៏ត្រូវពួកគេបោកបញ្ឆោតទៅហើយ។ ការកុហក និងសេចក្ដីបញ្ឆោតរបស់ពួកគេ គឺដល់ថ្នាក់មនុស្សដែលមានប្រតិកម្មយឺត ត្រូវចំណាយពេលពីរឬបីថ្ងៃទើបយល់ច្បាស់ពីរឿងនេះ។ ទាល់តែពេលនោះ ទើបពួកគេដឹងថាបុគ្គលនេះមានន័យយ៉ាងណា។ មនុស្សដែលមិនយល់ពីសេចក្ដីពិត គឺគ្មានសមត្ថភាពក្នុងការញែកដឹងឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទនិយាយកុហកជាទម្លាប់៖ តើអ្នកគិតយ៉ាងណាចំពោះចរិតលក្ខណៈរបស់ពួកគេនេះ? ជាក់ស្ដែងណាស់ វាមិនមែនជាអ្វីមួយដែលជាផ្នែកមួយនៃភាពជាមនុស្សធម្មតាឡើយ។ តើនេះមិនមានអ្វីមួយដែលជារបស់ពួកអារក្សទេឬអី? និយាយឱ្យចំទៅ វាគឺជាធម្មជាតិរបស់ពួកអារក្ស។ ការនិយាយកុហកជាទម្លាប់ ការនិយាយកុហក និងការបោកបញ្ឆោតមនុស្ស៖ តើរបៀបធ្វើបែបនេះរៀនបានពីសាលា ឬកើតចេញពីឥទ្ធិពលរបស់គ្រួសារពួកគេ? មិនមែនទាំងពីរយ៉ាង។ រឿងទាំងនេះគឺជាធម្មជាតិពីកំណើតរបស់ពួកគេ ពួកគេកើតមកមានរឿងទាំងនេះស្រាប់។ នៅពេលដែលឪពុកម្ដាយអប់រំកូនៗរបស់ពួកគេ គ្មាននរណាម្នាក់បង្រៀនកូនរបស់ខ្លួនឱ្យចេះកុហក និងបោកប្រាស់តាំងពីក្មេងឡើយ ហើយក៏គ្មាននរណាម្នាក់បង្ខំពួកគេឱ្យកុហក ឬបោកប្រាស់ដែរ ប៉ុន្តែនៅតែមានក្មេងៗដែលនិយាយតែពាក្យកុហកនៅពេលពួកគេធំឡើង ដែលធ្វើមុខស្មើមិនថាពួកគេនិយាយកុហកអ្វីក៏ដោយ ហើយមិនដែលមានអារម្មណ៍សោកស្ដាយ ឈឺចាប់ ឬមិនស្រួលក្នុងមនសិការរបស់ពួកគេចំពោះពាក្យកុហកដែលពួកគេបាននិយាយឡើយ។ ផ្ទុយទៅវិញ ក្មេងៗទាំងនេះគិតថាខ្លួនឯងឆ្លាតណាស់ មានប្រាជ្ញាខ្ពស់ ពួកគេមានអារម្មណ៍សប្បាយរីករាយ មានមោទនភាព និងលួចត្រេកអរនៅក្នុងចិត្ត ដែលពួកគេអាចបោកបញ្ឆោត និងបោកប្រាស់អ្នកដទៃដោយប្រើពាក្យកុហក និងកលល្បិចផ្សេងៗទៀត។ នេះគឺជាធម្មជាតិពីកំណើតរបស់ពួកគេ។ នេះគឺជាអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទមានពីធម្មជាតិ។ វាគឺជាសារជាតិធម្មជាតិរបស់ពួកគេ ក្នុងការនិយាយកុហកជាទម្លាប់។ ទោះបីជាពួកគេតែងតែចូលរួមការជួបជុំ ហើយពួកគេស្ដាប់សេចក្ដីអធិប្បាយ និងការប្រកបគ្នាក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលឆ្លុះបញ្ចាំង ឬព្យាយាមស្គាល់ខ្លួនឯងឡើយ ហើយមិនថាពួកគេបាននិយាយកុហកច្រើនប៉ុនណាដើម្បីបោកប្រាស់អ្នកដទៃក៏ដោយ ក៏ពួកគេមិនមានអារម្មណ៍បន្ទោសពីមនសិការរបស់ពួកគេឡើយ កុំថាឡើយពួកគេព្យាយាមស្វែងរកសេចក្ដីពិតយ៉ាងសកម្មដើម្បីរកដំណោះស្រាយនោះ ដែលនេះបញ្ជាក់ថា តាមសារជាតិ ពួកទទឹងនឹងព្រះគ្រីស្ទគឺជាពួកមិនជឿ។ មិនថាពួកគេអាចបង្រៀនមនុស្សអំពីគោលលទ្ធិប៉ុន្មាននោះទេ ពួកគេមិនដែលភ្ជាប់គោលលទ្ធិទាំងនេះទៅនឹងខ្លួនឯងឡើយ ពួកគេមិនដែលវែកញែកខ្លួនឯងទេ ហើយមិនថាពួកគេនិយាយកុហកប៉ុន្មានដង ឬបោកប្រាស់មនុស្សប៉ុន្មាននាក់នោះទេ ពួកគេមិនដែលបើកចំហ និងលាតត្រដាងខ្លួនឯងឡើយ ផ្ទុយទៅវិញ ពួកគេធ្វើពុត និងលាក់បាំងសភាពពិតរបស់ខ្លួន ហើយមិនដែលមានភាពក្លាហានក្នុងការទទួលស្គាល់នៅចំពោះមុខអ្នកដទៃថា ពួកគេគឺជាមនុស្សដែលបោកបញ្ឆោតឡើយ។ ក្រៅពីនេះ ពួកគេនៅតែបន្តកុហក និងបោកប្រាស់មនុស្សនៅពេលណាដែលពួកគេចង់។ តើនេះមិនមែនជាធម្មជាតិរបស់ពួកគេទេឬអី? មែនហើយ ហើយវាមិនអាចផ្លាស់ប្ដូរបានឡើយ។ ធម្មជាតិនេះមិនមែនជាការសម្ដែងចេញនៃភាពជាមនុស្សធម្មតាឡើយ។ និយាយឱ្យត្រូវទៅ វាគឺជាធម្មជាតិជាអារក្ស វាជានិស្ស័យរបស់សាតាំង។ មនុស្សបែបនេះគឺជាអារក្ស ពួកគេគឺជាពួកអារក្សដែលយកកំណើតជាមនុស្ស។

ការបង្ហាញចេញទីមួយនៃចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺការនិយាយកុហកជាទម្លាប់ ដែលយើងនឹងកំណត់លក្ខណៈថាជាធម្មជាតិជាអារក្ស។ ការបង្ហាញចេញនៃធម្មជាតិជាអារក្សនេះគឺថា មិនថានៅពេលណា ឬនៅទីណា ក្នុងឱកាសណា ឬពួកគេប្រាស្រ័យទាក់ទងជាមួយនរណានោះទេ ពាក្យសម្ដីដែលមនុស្សបែបនេះនិយាយ គឺស្រដៀងនឹងអ្វីដែលសត្វពស់ និងពួកអារក្សនិយាយដែរ គឺមិនសមនឹងឱ្យគេទុកចិត្តឡើយ។ គេត្រូវតែមានការប្រុងប្រយ័ត្ន និងចេះញែកដឹងជាពិសេសជាមួយមនុស្សបែបនេះ ដោយមិនត្រូវប្រញាប់ជឿពាក្យសម្ដីរបស់ពួកអារក្សឡើយ។ ការបង្ហាញចេញជាក់លាក់នៃការនិយាយកុហកជាទម្លាប់របស់ពួកគេគឺថា ពាក្យកុហកចេះតែហូរចេញពីមាត់របស់ពួកគេ។ ពាក្យសម្ដីដែលពួកគេនិយាយ មិនអាចទប់ទល់នឹងការពិចារណា ការវិភាគ ឬការញែកដឹងបានឡើយ។ ពួកគេអាចកុហកនៅពេលណាក៏បាន ហើយពួកគេជឿថា នៅក្នុងគ្រប់រឿងទាំងអស់ ពួកគេមិនអាចនិយាយអ្វីដែលជាការពិតបានឡើយ ថាអ្វីគ្រប់យ៉ាងដែលពួកគេនិយាយត្រូវតែជាពាក្យកុហក។ សូម្បីតែអ្នកសួរពួកគេអំពីអាយុរបស់ពួកគេក៏ដោយ ក៏ពួកគេពិចារណារឿងនេះ ដោយគិតថា៖ «តើពួកគេសួរអាយុរបស់ខ្ញុំ ក្នុងបំណងអ្វី? ប្រសិនបើខ្ញុំនិយាយថាខ្ញុំចាស់ តើពួកគេនឹងមើលងាយខ្ញុំ ហើយមិនបណ្ដុះបណ្ដាលខ្ញុំឬ? ប្រសិនបើខ្ញុំនិយាយថាខ្ញុំក្មេង តើពួកគេនឹងមើលងាយខ្ញុំ ដោយនិយាយថាខ្ញុំខ្វះបទពិសោធឬ? តើខ្ញុំគួរឆ្លើយតបយ៉ាងដូចម្ដេច?» សូម្បីតែរឿងសាមញ្ញបែបនេះ ក៏ពួកគេនៅតែអាចកុហក និងបដិសេធមិនប្រាប់អ្នកពីការពិតដែរ ហើយថែមទាំងបង្វែរសំណួរមកសួរអ្នកវិញថា៖ «តើអ្នកគិតថាខ្ញុំអាយុប៉ុន្មាន?» អ្នកនិយាយថា៖ «អាយុហាសិបឆ្នាំឬ?» «ជិតត្រូវហើយ»។ «សែសិបប្រាំឬ?» «សឹងតែត្រូវហើយ»។ តើពួកគេផ្ដល់ចម្លើយត្រឹមត្រូវដល់អ្នកដែរឬទេ? តាមរយៈការឆ្លើយតបរបស់ពួកគេ តើអ្នកដឹងថាពួកគេមានអាយុប៉ុន្មានដែរឬទេ? (ទេ។) នោះហើយជាការនិយាយកុហកជាទម្លាប់។

មានការបង្ហាញចេញមួយទៀតនៃការនិយាយកុហកជាទម្លាប់របស់ពួកទទឹងនឹងព្រះគ្រីស្ទ នោះគឺពួកគេថែមទាំងកុហកនៅពេលធ្វើបន្ទាល់ទៀតផង។ ការធ្វើបន្ទាល់ក្លែងក្លាយ គឺជាទង្វើដែលត្រូវបណ្ដាសា ដែលប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់។ សូម្បីតែនៅក្នុងរឿងធ្វើបន្ទាល់ ក៏ពួកគេហ៊ានប្រឌិត កុហក និងប្រើល្បិចកលដែរ ដែលនេះពិតជាបង្ហាញពីការមិនខ្វល់ពីផលវិបាកអ្វីទាំងអស់ និងធម្មជាតិដែលមិនប្រែប្រួលបានរបស់ពួកគេមែន! នៅពេលដែលពួកគេឃើញអ្នកដទៃធ្វើបន្ទាល់ដោយផ្អែកលើបទពិសោធ និងការយល់ដឹង ខណៈដែលពួកគេមិនអាចធ្វើបាន ពួកគេក៏ចម្លងតាមអ្នកទាំងនោះ ដោយនិយាយអ្វីដែលអ្នកដទៃនិយាយ និងប្រឌិតថាខ្លួនមានបទពិសោធដូចគ្នានឹងបទពិសោធដែលអ្នកដទៃធ្លាប់មាន។ ប្រសិនបើពួកគេមិនយល់ពីរឿងអ្វីមួយដូចអ្នកដទៃទេ ពួកគេអះអាងថាពួកគេយល់។ ប្រសិនបើពួកគេខ្វះការយល់ដឹងតាមរយៈបទពិសោធ និងការបំភ្លឺបែបនេះ ពួកគេនៅតែទទូចថាខ្លួនមានទាំងពីរ។ សូម្បីតែព្រះជាម្ចាស់មិនបានប្រៀនប្រដៅពួកគេក៏ដោយ ក៏ពួកគេនៅតែទទូចថាទ្រង់បានធ្វើដូច្នេះដែរ។ សូម្បីតែក្នុងរឿងនេះ ក៏ពួកគេអាចកុហក និងក្លែងបន្លំបានដែរ ដោយមិនបង្ហាញការខ្វល់ខ្វាយ ឬយកចិត្តទុកដាក់អ្វីឡើយ ទោះបីជាផលវិបាកធ្ងន់ធ្ងរប៉ុនណាក៏ដោយ។ តើនេះមិនមែនជាការនិយាយកុហកជាទម្លាប់ទេឬអី? លើសពីនេះ មនុស្សបែបនេះនឹងបោកបញ្ឆោតអ្នកណាក៏ដោយ។ អ្នកខ្លះប្រហែលជាឆ្ងល់ថា៖ «ទោះជាយ៉ាងណាក៏ដោយ ពួកទទឹងនឹងព្រះគ្រីស្ទនៅតែជាមនុស្ស៖ តើពួកគេមិនចៀសវាងការបោកបញ្ឆោតអ្នកដែលស្និទ្ធស្នាលនឹងពួកគេបំផុត អ្នកដែលបានជួយពួកគេ ឬអ្នកដែលបានរួមទុក្ខលំបាកជាមួយពួកគេទេឬអី? តើពួកគេមិនចៀសវាងការបោកបញ្ឆោតសមាជិកគ្រួសារទេឬអី?» ការនិយាយថាពួកគេនិយាយកុហកជាទម្លាប់ មានន័យថា ពួកគេអាចបោកបញ្ឆោតអ្នកណាក៏បាន សូម្បីតែឪពុកម្ដាយ កូនៗរបស់ពួកគេ ហើយជាការពិតណាស់ សូម្បីតែបងប្អូនប្រុសស្រីក៏ដោយ។ មិនថាក្នុងរឿងធំ និងរឿងតូចទេ ពួកគេអាចបោកបញ្ឆោតមនុស្សបាន សូម្បីតែក្នុងរឿងដែលពួកគេគួរតែនិយាយការពិត ដែលការធ្វើបែបនេះនឹងមិននាំមកនូវផលវិបាក ឬប៉ះពាល់ដល់ពួកគេតាមរបៀបណាមួយ ហើយក៏មិនចាំបាច់ត្រូវប្រើប្រាជ្ញាអ្វីនោះដែរ។ ពួកគេក៏បោកបញ្ឆោតមនុស្ស និងប្រើពាក្យកុហកដើម្បីដោះស្រាយរឿងតូចតាច ដែលសម្រាប់អ្នកក្រៅ គឺមិនសមនឹងកុហកឡើយ ដែលវានឹងជារឿងសាមញ្ញ និងមិនមានបញ្ហាអ្វីទាល់តែសោះ សម្រាប់ពួកគេក្នុងការនិយាយត្រង់ៗ។ តើនេះមិនមែនជាការនិយាយកុហកជាទម្លាប់ទេឬ? ការនិយាយកុហកជាទម្លាប់ អាចនិយាយបានថាជាការបង្ហាញចេញចម្បងមួយរបស់ពួកអារក្ស និងសាតាំង។ ពីទស្សនៈនេះ តើយើងមិនអាចនិយាយបានទេឬថា ភាពជាមនុស្សរបស់ពួកទទឹងនឹងព្រះគ្រីស្ទមិនត្រឹមតែមិនស្មោះត្រង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានសម្គាល់ដោយការនិយាយកុហកជាទម្លាប់ ដែលធ្វើឱ្យវាមិនអាចទុកចិត្តបាន? (មែនហើយ យើងអាចនិយាយបាន។) ប្រសិនបើបុគ្គលបែបនេះប្រព្រឹត្តអំពើខុសឆ្គង បន្ទាប់មកសម្រក់ទឹកភ្នែកក្រោយពីត្រូវបានបងប្អូនប្រុសស្រីលួសកាត់ និងរិះគន់ ដោយអះអាងតែសំបកក្រៅថា ខ្លួនមានអារម្មណ៍ជំពាក់ព្រះជាម្ចាស់ ហើយសន្យាថានឹងប្រែចិត្តនៅពេលក្រោយ តើអ្នកហ៊ានជឿពួកគេដែរឬទេ? (ទេ។) ហេតុអ្វីមិនជឿ? ភស្តុតាងដែលគួរឱ្យជឿជាក់បំផុតនោះគឺថា ពួកគេនិយាយកុហកជាទម្លាប់! ទោះបីជាពួកគេប្រែចិត្តតែសំបកក្រៅ យំសោកបោកខ្លួន គក់ទ្រូង និងស្បថស្បែយ៉ាងណាក៏ដោយ ក៏កុំជឿពួកគេឱ្យសោះ ពីព្រោះពួកគេកំពុងសម្រក់ទឹកភ្នែកក្រពើ ដែលជាទឹកភ្នែកដើម្បីបោកបញ្ឆោតមនុស្ស។ ពាក្យសម្ដីដែលបង្ហាញពីភាពសោកសៅ និងវិប្បដិសារីដែលពួកគេនិយាយចេញមក មិនមែនចេញពីចិត្តឡើយ វាគឺជាយុទ្ធសាស្ត្របណ្ដោះអាសន្នដែលបង្កើតឡើងដើម្បីទទួលបានការទុកចិត្តពីមនុស្ស តាមរយៈមធ្យោបាយបោកបញ្ឆោត។ នៅចំពោះមុខមនុស្ស ពួកគេយំសោកបោកខ្លួន ទទួលស្គាល់កំហុស ស្បថស្បែ និងបញ្ជាក់ពីជំហររបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលមានទំនាក់ទំនងល្អជាមួយពួកគេជាលក្ខណៈឯកជន អ្នកដែលពួកគេទុកចិត្តរាងច្រើន បែរជារាយការណ៍ពីរឿងរ៉ាវផ្សេងទៅវិញ។ ខណៈពេលដែលការទទួលស្គាល់កំហុសជាសាធារណៈ និងការស្បថថានឹងកែខ្លួន អាចមើលទៅហាក់ដូចជាពិតប្រាកដពីសំបកក្រៅ ប៉ុន្តែអ្វីដែលពួកគេនិយាយនៅពីក្រោយខ្នង បញ្ជាក់ថាអ្វីដែលពួកគេបាននិយាយពីមុន មិនមែនជាពាក្យពិតទេ តែជាពាក្យក្លែងក្លាយ ដែលបង្កើតឡើងដើម្បីបិទបាំងភ្នែកមនុស្សកាន់តែច្រើន។ តើពួកគេនឹងនិយាយអ្វីនៅក្រោយខ្នង? តើពួកគេនឹងទទួលស្គាល់ថាអ្វីដែលពួកគេបាននិយាយពីមុនជាពាក្យក្លែងក្លាយដែរឬទេ? ទេ ពួកគេនឹងមិនទទួលស្គាល់ឡើយ។ ពួកគេនឹងផ្សព្វផ្សាយភាពអវិជ្ជមាន លើកឡើងពីអំណះអំណាង និងដោះសារឱ្យខ្លួនឯង។ ការដោះសារ និងការប្រកែកនេះ បញ្ជាក់ថាការទទួលស្គាល់កំហុស ការប្រែចិត្ត និងពាក្យសម្បថរបស់ពួកគេ សុទ្ធតែជារឿងក្លែងក្លាយ ដែលមានបំណងបោកប្រាស់មនុស្ស។ តើបុគ្គលបែបនេះអាចទុកចិត្តបានដែរឬទេ? តើនេះមិនមែនជាការនិយាយកុហកជាទម្លាប់ទេឬអី? ពួកគេថែមទាំងអាចប្រឌិតការសារភាពកំហុស សម្រក់ទឹកភ្នែកក្លែងក្លាយ និងសន្យាថានឹងកែខ្លួន ហើយសូម្បីតែការស្បថស្បែរបស់ពួកគេក៏ជាការកុហកដែរ។ តើនេះមិនមែនជាធម្មជាតិជាអារក្សទេឬអី? ទោះបីជាពួកគេនិយាយថា៖ «ខ្ញុំយល់ត្រឹមតែប៉ុណ្ណេះទេ ឯរឿងផ្សេងទៀតខ្ញុំមិនដឹងឡើយ ហើយខ្ញុំស្វែងរកការបំភ្លឺពីព្រះជាម្ចាស់ និងសង្ឃឹមថានឹងទទួលបានជំនួយពីបងប្អូនប្រុសស្រី ដើម្បីទទួលបានការយល់ដឹងបន្តិចម្ដងៗ» នេះនឹងក្លាយជាអាកប្បកិរិយា និងសេចក្ដីថ្លែងការណ៍ដ៏ស្មោះត្រង់មួយ។ ទោះជាយ៉ាងណាក៏ដោយ ពួកទទឹងនឹងព្រះគ្រីស្ទពិតជាមិនអាចនិយាយពាក្យពិតបែបនេះបានឡើយ។ ពួកគេមានអារម្មណ៍ថា៖ «ការនិយាយការពិតនឹងធ្វើឱ្យមនុស្សមើលងាយខ្ញុំ៖ ខ្ញុំនឹងបាត់បង់មុខមាត់ ហើយនឹងមានអារម្មណ៍ថាខ្លួនត្រូវបានបន្ទាបបន្ថោក តើកិត្យានុភាពរបស់ខ្ញុំមិនត្រូវបាត់បង់ទាំងស្រុងទេឬអី? តើខ្ញុំជានរណា? តើខ្ញុំអាចទទួលស្គាល់ការបរាជ័យបានទេ? ទោះបីជាខ្ញុំមិនយល់ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើពុតជាយល់ច្បាស់ណាស់ដែរ ខ្ញុំត្រូវតែបោកប្រាស់មនុស្ស និងពង្រឹងទីតាំងរបស់ខ្ញុំនៅក្នុងចិត្តរបស់ពួកគេជាមុនសិន»។ តើនេះមិនមែនជាការបង្ហាញចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬអី? ពីប្រភព និងរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទនិយាយ ក៏ដូចជាពាក្យសម្ដីដែលពួកគេនិយាយចេញមក វាច្បាស់ណាស់ថាមនុស្សបែបនេះនឹងមិនដែលស្មោះត្រង់ឡើយ។ នេះគឺហួសពីសមត្ថភាពរបស់ពួកគេហើយ។ ដោយសារការនិយាយកុហកជាទម្លាប់ គឺមានជាប់នៅក្នុងចរិតលក្ខណៈរបស់ពួកគេ ពួកគេចង់បោកប្រាស់មនុស្ស និងលាក់បាំងរឿងរ៉ាវនៅក្នុងគ្រប់កិច្ចការទាំងអស់ ដោយមិនចង់ឱ្យនរណាម្នាក់ដឹង ឬមើលឃើញការពិត ឬស្ថានភាពជាក់ស្ដែងឡើយ។ ជម្រៅចិត្តរបស់ពួកគេ គឺងងឹតសូន្យសុងណាស់។ ទិដ្ឋភាពនៃចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទនេះ អាចត្រូវបានកំណត់លក្ខណៈយ៉ាងច្បាស់ថាខ្វះភាពជាមនុស្ស និងមានធម្មជាតិជាអារក្ស។ ពាក្យកុហករបូតចេញពីមាត់របស់ពួកគេយ៉ាងងាយស្រួលដោយមិនបាច់គិត ដល់ថ្នាក់ពួកគេមិននិយាយអ្វីដែលជាការពិតសូម្បីតែពេលពួកគេមមើ។ អ្វីៗសុទ្ធតែជាការបោកបញ្ឆោត សុទ្ធតែជាការកុហកទាំងអស់។ នេះហើយជាការនិយាយកុហកជាទម្លាប់។

ចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺគ្មានភាពស្មោះត្រង់ទាល់តែសោះ។ សូម្បីតែពេលដែលពួកគេមិននិយាយក៏ដោយ ក៏នៅក្នុងចិត្តរបស់ពួកគេកំពុងតែគិតពិចារណាពីរបៀបបោកប្រាស់ បោកបញ្ឆោត និងបំភាន់មនុស្សដែរ។ ថាតើត្រូវបំភាន់នរណា ត្រូវនិយាយអ្វីនៅពេលដែលពួកគេចង់បំភាន់អ្នកទាំងនោះ ត្រូវប្រើវិធីសាស្ត្រអ្វីដើម្បីផ្ដើមការសន្ទនា និងត្រូវប្រើឧទាហរណ៍អ្វីខ្លះដើម្បីធ្វើឱ្យមនុស្សជឿ។ មិនថាពួកគេនិយាយ ឬគិតអ្វីនោះទេ ពួកគេមិនមានអាកប្បកិរិយាស្មោះត្រង់ មតិយោបល់ស្មោះត្រង់ ឬគំនិតស្មោះត្រង់នៅក្នុងចិត្តរបស់ពួកគេឡើយ។ រាល់ពេលវេលានៃជីវិតរបស់ពួកគេ រាល់វិនាទី គឺចំណាយទៅលើសភាពដែលចង់បោកប្រាស់ និងលេងល្បិចលើមនុស្ស។ រាល់វិនាទី និងរាល់ពេលវេលា ពួកគេកំពុងតែគិតពីរបៀបបោកប្រាស់ របៀបបំភាន់ និងរបៀបបោកបញ្ឆោតអ្នកដទៃ ដោយគំនិតទាំងនេះកាន់កាប់ពេញក្នុងចិត្តគំនិត និងជម្រៅចិត្តរបស់ពួកគេទាំងស្រុង។ តើនេះមិនមែនជាធម្មជាតិរបស់ពួកគេទេឬអី? តើមនុស្សបែបនេះអាចយល់ពីសេចក្ដីពិតបានដែរឬទេ នៅពេលដែលពួកគេស្ដាប់សេចក្ដីអធិប្បាយ ឬអានព្រះបន្ទូលរបស់ព្រះជាម្ចាស់? ទោះបីជាពួកគេយល់ក៏ដោយ តើពួកគេអាចអនុវត្តវាបានដែរឬទេ? (ទេ។) បើវិនិច្ឆ័យតាមជម្រៅចិត្ត និងចរិតលក្ខណៈរបស់ពួកគេ បុគ្គលបែបនេះច្បាស់ជាមិនមែនជាអ្នកដែលទទួលបានសេចក្ដីសង្គ្រោះឡើយ ពីព្រោះអ្វីគ្រប់យ៉ាងដែលពួកគេស្រឡាញ់ និងគិតនៅក្នុងចិត្តគំនិត និងពិភពខាងក្នុងរបស់ពួកគេ គឺជ្រួតជ្រាបទៅដោយធម្មជាតិជាអារក្ស ដែលប្រឆាំងនឹងសេចក្ដីពិត និងអ្វីៗដែលវិជ្ជមាន ដោយគ្មានចំណុចណាមួយដែលគួរឱ្យសរសើរឡើយ។ ដូច្នេះ តើលក្ខណៈនៃការនិយាយកុហកជាទម្លាប់នៅក្នុងភាពជាមនុស្សរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺជារឿងប្រាកដប្រជាដែរឬទេ? (មែនហើយ។) មនុស្សដែលនិយាយកុហកជាទម្លាប់ មិនអនុវត្តសេចក្ដីពិតណាមួយឡើយ។ តើនេះមានផលវិបាកអ្វីខ្លះ? តើមនុស្សដែលមិនអនុវត្តសេចក្ដីពិតណាមួយ មានការសម្ដែងចេញជាក់លាក់អ្វីខ្លះ តើពួកគេអាចប្រព្រឹត្តអ្វីតាមតែអំពើចិត្តដែរឬទេ? តើពួកគេអាចធ្វើអ្វីតាមតែអំពើចិត្ត និងតាំងខ្លួនជាច្បាប់បានដែរឬទេ? តើពួកគេអាចបង្កើតនគរឯករាជ្យបានដែរឬទេ? តើពួកគេអាចខ្ជះខ្ជាយតង្វាយបានដែរឬទេ? តើពួកគេអាចបំភាន់មនុស្សបានដែរឬទេ? តើពួកគេអាចទិញទឹកចិត្តមនុស្សបានដែរឬទេ? ពួកគេអាចធ្វើរឿងទាំងនេះបានទាំងអស់។ នេះគឺជាពួកទទឹងនឹងព្រះគ្រីស្ទយ៉ាងពិតប្រាកដម្នាក់។ ពួកគេនិយាយកុហកជាទម្លាប់។ នៅពេលដែលការពិតត្រូវបានលាតត្រដាង មិនថាមានភ្នែកប៉ុន្មានគូកំពុងសម្លឹងមើលពួកគេនោះទេ មិនថាមានមនុស្សប៉ុន្មាននាក់រួមគ្នាធ្វើបន្ទាល់ និងលាតត្រដាងពួកគេនោះទេ ក៏ពួកគេបដិសេធមិនទទួលស្គាល់ដែរ។ នៅទីបំផុត ពួកគេប្រើប្រាស់យុទ្ធសាស្ត្រមួយដើម្បីដោះស្រាយជាមួយអ្នក ដោយអះអាងថាពួកគេបានភ្លេច និងធ្វើពុតជាមិនដឹងរឿង។ នៅចំណុចនេះ ក្នុងស្ថានភាពនេះ ពួកគេមិនអាចនិយាយពាក្យពិតសូម្បីតែមួយម៉ាត់ឡើយ ហើយពួកគេក៏មិនអាចងក់ក្បាល និងទទួលស្គាល់ ដោយនិយាយថា៖ «គឺខ្ញុំហ្នឹងហើយ ខ្ញុំខុសហើយ លើកក្រោយខ្ញុំនឹងកែប្រែ ហើយច្បាស់ជាមិនប្រព្រឹត្តកំហុសដដែលនេះទៀតទេ»។ នេះគឺជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលមិនដែលទទួលកំហុស និងមិនដែលនិយាយពាក្យពិតនៅពេលណាមួយឡើយ។ តើពួកគេអាចត្រូវបានសង្គ្រោះជាមួយនឹងភាពជាមនុស្សបែបនេះដែរឬទេ? តើពួកគេអាចទទួលបានសេចក្ដីពិតដែរឬទេ? ពិតជាមិនអាចឡើយ។ ទោះបីជាពួកគេយល់ពីសេចក្ដីពិតក៏ដោយ ក៏ពួកគេមិនអាចទទួលបានវាដែរ ពីព្រោះពួកគេបដិសេធ ទាស់ទទឹង និងប្រឆាំងនឹងសេចក្ដីពិត។ នៅកម្រិតមូលដ្ឋានបំផុតនៃការនិយាយដោយស្មោះត្រង់ និងការទទួលស្គាល់កំហុសរបស់ខ្លួន សូម្បីតែសេចក្ដីពិតដ៏សាមញ្ញបំផុតនេះ ក៏ពួកគេមិនអាចអនុវត្ត ឬធ្វើវាបានឡើយ។ តើគេអាចរំពឹងឱ្យពួកគេលះបង់ឋានៈរបស់ពួកគេ លះបង់អនាគត និងវាសនារបស់ពួកគេ ព្រមទាំងលះបង់បំណងផ្ទាល់ខ្លួនរបស់ពួកគេបានដោយរបៀបណាទៅ? តើពួកគេអាចលះបង់រឿងទាំងនោះ និងបះបោរប្រឆាំងនឹងរឿងទាំងនោះបានដែរឬទេ? ពួកគេរឹតតែមិនអាចធ្វើដូច្នេះបានទៅទៀត។ ប្រសិនបើពួកគេមិនអាចនិយាយពាក្យពិតសូម្បីតែមួយម៉ាត់ផងនោះ ការរំពឹងឱ្យពួកគេធ្វើរឿងដែលពិបាកជាងនេះ គឺរឹតតែមិនសមស្របនឹងសភាពជាក់ស្ដែងទៅទៀត។

តើមានមនុស្សដែលនិយាយកុហកជាទម្លាប់នៅជុំវិញអ្នករាល់គ្នាដែរឬទេ? អ្នកខ្លះប្រហែលជានិយាយថា៖ «ខ្ញុំមិនទាន់ជួបនរណាម្នាក់ដែលនិយាយកុហកជាទម្លាប់នៅឡើយទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ខ្ញុំផ្ទាល់ប្រហែលជាមនុស្សបែបនេះហើយ»។ ខ្ញុំសូមប្រាប់អ្នកពីការពិត អ្នកកំពុងស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់មួយហើយ។ តើមនុស្សដែលនិយាយកុហកជាទម្លាប់ នៅមានភាពជាមនុស្សសូម្បីតែបន្តិចបន្តួចដែរឬទេ? តើពួកគេមានអ្វីខុសប្លែកពីពួកអារក្សដែរឬទេ? តើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា និយាយកុហកជាទម្លាប់ដែរឬទេ? ឧបមាថា មិនថានៅក្នុងបរិយាកាស ឬមជ្ឈដ្ឋានណាក៏ដោយ មិនថាមានរឿងអ្វីកើតឡើងនោះទេ ពាក្យកុហកចេញមកយ៉ាងរលូនពីមនុស្សម្នាក់ ដោយមុខរបស់គេមិនឡើងក្រហម ឬបេះដូងរបស់គេលោតញាប់ឡើយ ហើយគេអាចចាត់ចែង និងដោះស្រាយអ្វីៗទាំងអស់ដោយពាក្យកុហក។ នៅពេលប្រព្រឹត្តខ្លួន និងដោះស្រាយកិច្ចការក្នុងលោកីយ៍ ព្រមទាំងនៅក្នុងគ្រប់ទិដ្ឋភាពនៃជីវិត ដរាបណាមានឱកាសនិយាយ អ្វីគ្រប់យ៉ាងដែលពួកគេនិយាយគឺជាពាក្យកុហក គ្មានប្រយោគណាមួយដែលជាការពិតឡើយ។ ពាក្យសម្ដីទាំងអស់នោះសុទ្ធតែបង្កប់នូវចេតនា និងគោលបំណង ហើយអមដោយល្បិចកលរបស់សាតាំង។ នេះមិនមែនជាមនុស្សដែលស្មោះត្រង់ឡើយ។ ការដែលអាចកុហកបានក្នុងគ្រប់ស្ថានភាព សូម្បីតែពេលដែលក្បាលរបស់ខ្លួនស្ថិតនៅលើជ្រញ់ក៏ដោយ តើនេះមិនមែនជាមនុស្សដែលគ្មានសង្ឃឹមអាចកែប្រែបានទេឬអី? បើវិនិច្ឆ័យតាមការបង្ហាញចេញផ្សេងៗនៃការនិយាយកុហកជាទម្លាប់នៅក្នុងពួកទទឹងនឹងព្រះគ្រីស្ទ ពាក្យកុហករបស់ពួកគេគឺមានច្រើនអនេក។ គោលបំណងនៃពាក្យសម្ដីរបស់ពួកគេ គឺដើម្បីបោកប្រាស់ បំភាន់ និងបោកបញ្ឆោតមនុស្ស។ ពាក្យសម្ដីទាំងអស់របស់ពួកគេ គឺពោរពេញទៅដោយល្បិចកល និងបំណងរបស់សាតាំង ដោយខ្វះការបង្ហាញចេញណាមួយនៃភាពស្មោះត្រង់ដែលមាននៅក្នុងភាពជាមនុស្សធម្មតាឡើយ។ គេអាចនិយាយបានថា ពួកទទឹងនឹងព្រះគ្រីស្ទខ្វះទាំងស្រុងនូវលក្ខណៈនៃភាពស្មោះត្រង់ ដែលជាផ្នែកមួយនៃភាពជាមនុស្សធម្មតា។ មនុស្សដែលខ្វះភាពស្មោះត្រង់ និងអាចនិយាយកុហកជាទម្លាប់ ត្រូវបានកំណត់លក្ខណៈថាមានធម្មជាតិជាអារក្ស ពោលគឺពួកគេគឺជាពួកអារក្ស។ មនុស្សបែបនេះមិនងាយនឹងត្រូវបានសង្គ្រោះឡើយ ពីព្រោះពួកគេមិនទទួលយកសេចក្ដីពិត ហើយពិបាកទទួលយកសេចក្ដីពិតនេះ។

ខ. ពិសពុល និងឃោរឃៅ

ក្រៅពីការនិយាយកុហកជាទម្លាប់ តើពួកទទឹងនឹងព្រះគ្រីស្ទមានការសម្ដែងចេញអ្វីផ្សេងទៀត? យើងទើបតែបានប្រកបគ្នាអំពីលក្ខណៈសម្បត្តិដ៏សំខាន់នៃសេចក្ដីសប្បុរស និងភាពស្មោះត្រង់នៅក្នុងភាពជាមនុស្សធម្មតា ហើយវាច្បាស់ណាស់ថា ពួកទទឹងនឹងព្រះគ្រីស្ទខ្វះខាតលក្ខណៈសម្បត្តិទាំងនេះទាំងស្រុង។ អ្វីក៏ដោយដែលមានស្រាប់ក្នុងភាពជាមនុស្សធម្មតា គឺពិតជាគ្មាននៅក្នុងពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ អ្វីគ្រប់យ៉ាងដែលពួកគេមាន គឺជារឿងដែលផ្ទុយពីភាពជាមនុស្សធម្មតា ជារឿងអវិជ្ជមាន។ ដូច្នេះ តើអ្វីទៅដែលផ្ទុយពីសេចក្ដីសប្បុរស និងភាពស្មោះត្រង់? (ភាពពិសពុល និងភាពឃោរឃៅ។) ត្រឹមត្រូវណាស់ អ្នករាល់គ្នានិយាយបានត្រឹមត្រូវណាស់ គឺភាពពិសពុល និងភាពឃោរឃៅ។ ពួកទទឹងនឹងព្រះគ្រីស្ទខ្វះខាតលក្ខណៈដូចជាសេចក្ដីសប្បុរស និងភាពស្មោះត្រង់ ហើយផ្ទុយទៅវិញ ពួកគេមានធាតុពិសពុល និងឃោរឃៅ ដែលផ្ទុយពីសេចក្ដីសប្បុរស និងភាពស្មោះត្រង់។ តើភាពពិសពុល និងភាពឃោរឃៅ មានទំនាក់ទំនងជាមួយនឹងការនិយាយកុហកជាទម្លាប់ដែលយើងបានពិភាក្សាពីមុនដែរឬទេ? (មាន។) មានទំនាក់ទំនងជាក់លាក់មួយ។ តើពួកទទឹងនឹងព្រះគ្រីស្ទសម្ដែងចេញភាពពិសពុល និងភាពឃោរឃៅរបស់ពួកគេដោយរបៀបណា? (តាមរយៈសមត្ថភាពរបស់ពួកគេក្នុងការប្រឌិតរឿងកុហក និងទម្លាក់កំហុសលើអ្នកដទៃ។) ការប្រឌិតរឿងកុហក និងការទម្លាក់កំហុសលើអ្នកដទៃ ពាក់ព័ន្ធទាំងការនិយាយកុហកជាទម្លាប់ និងការមានភាពពិសពុល និងភាពឃោរឃៅ។ លក្ខណៈទាំងពីរនេះមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ ឧទាហរណ៍ ប្រសិនបើពួកគេប្រព្រឹត្តអំពើខុសឆ្គង ហើយមិនចង់ទទួលខុសត្រូវ ពួកគេបង្កើតរូបភាពបំភាន់ភ្នែក និយាយកុហក ហើយធ្វើឱ្យមនុស្សជឿថា វាជាទង្វើរបស់អ្នកដទៃ មិនមែនជាទង្វើរបស់ពួកគេផ្ទាល់ឡើយ។ ពួកគេទម្លាក់កំហុសទៅលើអ្នកដទៃ ដោយធ្វើឱ្យអ្នកនោះទទួលរងនូវផលវិបាក។ នេះមិនត្រឹមតែអាក្រក់ និងថោកទាបប៉ុណ្ណោះទេ ប៉ុន្តែវាកាន់តែពិសពុល និងឃោរឃៅទៅទៀត។ តើមានការសម្ដែងចេញអ្វីផ្សេងទៀតនៃភាពពិសពុល និងភាពឃោរឃៅរបស់ពួកទទឹងនឹងព្រះគ្រីស្ទ? (ពួកគេអាចធ្វើបាប វាយប្រហារ និងសងសឹកមនុស្ស។) ការដែលអាចធ្វើបាបមនុស្សបាន គឺជាភាពឃោរឃៅ។ អ្នកណាក៏ដោយដែលបង្កការគំរាមកំហែងដល់ឋានៈ កេរ្តិ៍ឈ្មោះ ឬកិត្យានុភាពរបស់ពួកគេ ឬអ្នកណាក៏ដោយដែលមិនអំណោយផលដល់ពួកគេ ពួកគេនឹងព្យាយាមគ្រប់មធ្យោបាយដើម្បីវាយប្រហារ និងសងសឹកអ្នកទាំងនោះ។ ជួនកាល ពួកគេថែមទាំងអាចប្រើអ្នកដទៃដើម្បីធ្វើបាបមនុស្សទៀតផង។ នេះហើយគឺជាភាពពិសពុល និងភាពឃោរឃៅ។ សរុបមក ឃ្លាថា «ពិសពុល និងឃោរឃៅ» បង្ហាញថា ពួកទទឹងនឹងព្រះគ្រីស្ទមានភាពព្យាបាទជាពិសេស។ របៀបដែលពួកគេប្រព្រឹត្ត និងប្រាស្រ័យទាក់ទងជាមួយមនុស្ស គឺមិនផ្អែកលើមនសិការឡើយ ហើយពួកគេមិនរស់នៅដោយសុខដុមរមនាក្នុងឋានៈស្មើគ្នាជាមួយអ្នកទាំងនោះទេ។ ផ្ទុយទៅវិញ គ្រប់ពេលវេលា ពួកគេព្យាយាមកេងប្រវ័ញ្ច ត្រួតត្រា និងប្រើឧបាយកលលើអ្នកដទៃ ដើម្បីយកមនុស្សទាំងនោះមកប្រើសម្រាប់ខ្លួនឯង។ វិធីសាស្ត្ររបស់ពួកគេក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ គឺមិនធម្មតា ឬត្រង់ទៅត្រង់មកឡើយ។ ផ្ទុយទៅវិញ ពួកគេប្រើមធ្យោបាយ និងវិធីសាស្ត្រមួយចំនួន ដើម្បីបំភាន់មនុស្ស កេងប្រវ័ញ្ចពួកគេ និងប្រើប្រាស់ពួកគេជាអាវុធយ៉ាងលាក់កំបាំង ដោយមិនឱ្យពួកគេដឹងខ្លួន។ នៅក្នុងការប្រព្រឹត្តរបស់ពួកគេចំពោះនរណាម្នាក់ មិនថាខាងក្រៅមើលទៅល្អ ឬអាក្រក់យ៉ាងណាក៏ដោយ គឺគ្មានភាពស្មោះត្រង់ទាល់តែសោះ។ ពួកគេចូលទៅជិតអ្នកណាដែលពួកគេយល់ថាមានប្រយោជន៍ ហើយថយចេញឆ្ងាយពីអ្នកដែលពួកគេចាត់ទុកថាគ្មានប្រយោជន៍ ដោយមិនយកចិត្តទុកដាក់ចំពោះអ្នកទាំងនោះឡើយ។ សូម្បីតែចំពោះបុគ្គលដែលមិនសូវមានល្បិច ឬងាយរងគ្រោះក៏ដោយ ពួកគេគិតរកវិធីប្រើប្រាស់មធ្យោបាយ និងវិធីសាស្ត្រផ្សេងៗ ដើម្បីបំភាន់ និងដាក់អន្ទាក់អ្នកទាំងនោះ ដោយធ្វើឱ្យអ្នកទាំងនោះមានប្រយោជន៍សម្រាប់ខ្លួនពួកគេ។ ប៉ុន្តែ នៅពេលដែលមនុស្សទន់ខ្សោយ ជួបការលំបាក ឬត្រូវការជំនួយ ពួកទទឹងនឹងព្រះគ្រីស្ទគ្រាន់តែធ្វើមិនដឹងមិនឮ និងព្រងើយកន្តើយចំពោះពួកគេប៉ុណ្ណោះ។ ពួកគេមិនដែលបង្ហាញសេចក្ដីស្រឡាញ់ ឬផ្ដល់ជំនួយដល់មនុស្សបែបនេះឡើយ ផ្ទុយទៅវិញ ពួកគេច្រើនតែសម្លុត បំភាន់ និងថែមទាំងគិតរកវិធីដើម្បីកេងប្រវ័ញ្ចពួកគេឱ្យកាន់តែខ្លាំងទៀតផង។ ប្រសិនបើពួកគេមិនអាចកេងប្រវ័ញ្ចអ្នកទាំងនោះបានទេ ពួកគេក៏បោះបង់អ្នកទាំងនោះចោល ហើយមិនបង្ហាញសេចក្ដីស្រឡាញ់ ឬក្ដីអាណិតអាសូរចំពោះអ្នកទាំងនោះឡើយ។ តើមានដាននៃសេចក្ដីសប្បុរសណាមួយនៅក្នុងរឿងនេះដែរឬទេ? តើនេះមិនមែនជាការសម្ដែងចេញនូវភាពព្យាបាទទេឬ? វិធីសាស្ត្រ និងទស្សនវិជ្ជាដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្ស គឺការប្រើប្រាស់ល្បិចកល និងយុទ្ធសាស្ត្រដើម្បីកេងប្រវ័ញ្ច និងបោកបញ្ឆោតមនុស្ស ធ្វើឱ្យមនុស្សមិនអាចមើលធ្លុះពីពួកគេបាន ប៉ុន្តែបែរជាសុខចិត្តធ្វើការដូចជាទាសករឱ្យពួកគេ និងត្រៀមខ្លួនធ្វើតាមការបង្គាប់បញ្ជារបស់ពួកគេគ្រប់ពេល។ ពួកគេអាចសម្លុត និងធ្វើបាបអ្នកណាដែលញែកដឹងអំពីពួកគេ ហើយដែលពួកគេលែងអាចកេងប្រវ័ញ្ចបានទៀត។ ពួកគេថែមទាំងអាចទម្លាក់កំហុសលើអ្នកទាំងនោះតាមតែចិត្ត ធ្វើឱ្យបងប្អូនបោះបង់អ្នកទាំងនោះចោល រួចហើយពួកគេក៏បណ្ដេញអ្នកទាំងនោះចេញ ឬបោសសម្អាតអ្នកទាំងនោះចេញ។ សរុបមក ពួកទទឹងនឹងព្រះគ្រីស្ទមានភាពពិសពុល និងភាពឃោរឃៅ ដោយគ្មានសេចក្ដីសប្បុរស និងភាពស្មោះត្រង់ទាល់តែសោះ។ ពួកគេមិនដែលជួយអ្នកដទៃដោយស្មោះត្រង់ឡើយ ដោយមិនបង្ហាញក្ដីអាណិតអាសូរ ឬសេចក្ដីស្រឡាញ់ទេ នៅពេលដែលអ្នកដទៃជួបការលំបាក។ នៅក្នុងការប្រាស្រ័យទាក់ទងរបស់ពួកគេ ពួកគេប្រើល្បិចកលដើម្បីផលប្រយោជន៍ និងចំណេញផ្ទាល់ខ្លួន។ ទោះបីជាអ្នកណាចូលទៅជិតពួកគេ ឬស្វែងរកជំនួយពេលមានការលំបាកក៏ដោយ ពួកគេតែងតែគិតគណនាអំពីបុគ្គលនោះជានិច្ច ដោយគិតនៅក្នុងចិត្តថា៖ «ប្រសិនបើខ្ញុំជួយបុគ្គលនេះ តើទៅថ្ងៃមុខ ខ្ញុំអាចទាញយកប្រយោជន៍អ្វីពីគេបាន? តើគេអាចជួយខ្ញុំបានទេ? តើគេអាចមានប្រយោជន៍សម្រាប់ខ្ញុំដែរឬទេ? តើខ្ញុំអាចទទួលបានអ្វីពីគេ?» តើការដែលពួកគេតែងតែគិតអំពីរឿងទាំងនេះ មិនមែនជារឿងអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមទេឬអី? (មែនហើយ។) នៅក្នុងការបោះឆ្នោតរបស់ពួកជំនុំ តើពួកទទឹងនឹងព្រះគ្រីស្ទនឹងប្រើវិធីសាស្ត្រអ្វីខ្លះ? (ពួកគេនឹងបន្ដុះបង្អាប់អ្នកដទៃ ហើយលើកតម្កើងខ្លួនឯង ដោយទម្លាក់អ្នកដែលពូកែជាងពួកគេ។) ការបន្ដុះបង្អាប់អ្នកដទៃ និងការលើកតម្កើងខ្លួនឯង ក៏ជាភាពពិសពុល និងភាពឃោរឃៅផងដែរ។ ពួកទទឹងនឹងព្រះគ្រីស្ទក៏អាចប្រើផលប្រយោជន៍តូចតាច ដើម្បីទាក់ទាញមនុស្ស និងអួតអាងពីការរួមចំណែករបស់ពួកគេ ដើម្បីទទួលបានការគោរព និងទទួលបានសន្លឹកឆ្នោតផងដែរ។ តើមានអ្វីផ្សេងទៀត? (ពួកគេមិនអាចវាយតម្លៃបេក្ខជនដោយឥតលម្អៀង និងសត្យានុម័តបានឡើយ ហើយពួកគេនឹងបញ្ចូលភាពលម្អៀង និងការរើសអើងផ្ទាល់ខ្លួនរបស់ពួកគេ។) រឿងនេះពាក់ព័ន្ធនឹងការប្រឌិតរឿងកុហក ដើម្បីមួលបង្កាច់អ្នកដទៃ។ កន្លងមកមានការប្រកបគ្នារួចហើយអំពីការសម្ដែងចេញជាក់លាក់ជាច្រើននៃភាពពិសពុល និងភាពឃោរឃៅរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ភាពពិសពុលមានន័យថា ការមានល្បិចកលយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយគោលការណ៍របស់ពួកគេសម្រាប់ការប្រព្រឹត្តខ្លួន ការប្រាស្រ័យទាក់ទងជាមួយលោកីយ៍ និងការធ្វើអ្វីក៏ដោយ គឺពឹងផ្អែកលើយុទ្ធសាស្ត្រ ដោយគ្មានភាពស្មោះត្រង់ទាល់តែសោះ និងប្រកបដោយភាពក្លែងក្លាយ និងការបោកបញ្ឆោត។ ភាពឃោរឃៅ ភាគច្រើនសំដៅទៅលើភាពឃោរឃៅ និងភាពសាហាវយង់ឃ្នងនៅក្នុងវិធីសាស្ត្រនៃសកម្មភាពរបស់ពួកគេ មិនបង្ហាញសេចក្ដីករុណា ខ្វះមនោសញ្ចេតនាជាមនុស្ស បង្កគ្រោះថ្នាក់ដល់អ្នកដទៃ ហើយពួកគេសុខចិត្តសម្រេចគោលដៅរបស់ពួកគេ ទោះបីជាត្រូវធ្វើឱ្យអ្នកណាម្នាក់ឈឺចាប់ក៏ដោយ។ នេះហើយគឺជាភាពឃោរឃៅ ហើយវាផ្ទុយស្រឡះពីសេចក្ដីសប្បុរសរបស់មនុស្ស។ ប្រសិនបើមនុស្សម្នាក់មានសេចក្ដីសប្បុរសនៅក្នុងភាពជាមនុស្សរបស់ខ្លួន នោះនៅពេលប្រឈមមុខនឹងរឿងធម្មតា គេនឹងមានការអនុគ្រោះចំពោះអ្នកដទៃតាមដែលអាចធ្វើទៅបាន ហើយគេនឹងអត់ទោសឱ្យមនុស្ស។ មនុស្សបែបនេះមានការអត់ឱនចំពោះបញ្ហា និងកំហុសរបស់អ្នកដទៃ មិនចាប់កំហុសកំហុសគេលើរឿងកំប៉ិកកំប៉ុក បើអាចមិនប្រកាន់បាន គេក៏មិនប្រកាន់ដែរ។ បន្ថែមលើនេះ មនុស្សបែបនេះមានក្ដីអាណិតអាសូរ ហើយនៅពេលណាដែលគេឃើញអ្នកដទៃឆ្លងកាត់ការលំបាក គេសុខចិត្តជួយ ដោយយកការជួយអ្នកដទៃជាក្ដីអំណរ និងចាត់ទុកការស្ថាបនាអ្នកដទៃជាការទទួលខុសត្រូវផ្ទាល់ខ្លួន។ នេះហើយគឺជាសេចក្ដីសប្បុរស។ តើពួកទទឹងនឹងព្រះគ្រីស្ទមានលក្ខណៈនេះដែរឬទេ? (ទេ។) ពួកគេជឿថា៖ «ប្រសិនបើអ្នកជួបការលំបាក ហើយខ្ញុំជួយអ្នក នោះខ្ញុំត្រូវតែបង់ថ្លៃ។ ប្រសិនបើខ្ញុំផ្ដល់ផលប្រយោជន៍ដល់អ្នក តើខ្ញុំនឹងទទួលបានអ្វីមកវិញ? ប្រសិនបើខ្ញុំអាណិតអាសូរអ្នក តើអ្នកណានឹងអាណិតអាសូរខ្ញុំ? ប្រសិនបើខ្ញុំជួយអ្នក តើអ្នកនឹងចងចាំអំពើល្អរបស់ខ្ញុំដែរឬទេ? ប្រសិនបើអ្នកសុំឱ្យខ្ញុំលះបង់ខ្លួនឯងដើម្បីជួយអ្នក នោះអ្នកច្បាស់ជាកំពុងយល់សប្តិហើយ! តើយើងមានទំនាក់ទំនងអ្វីនឹងគ្នា? តើអ្នកអាចផ្ដល់ផលប្រយោជន៍អ្វីដល់ខ្ញុំ? តើអ្នកធ្លាប់ជួយខ្ញុំពីមុនមកដែរឬទេ? តើអ្នកជាអ្នកណា? តើអ្នកស័ក្ដិសមនឹងឱ្យខ្ញុំជួយដែរឬទេ? ប្រសិនបើអ្នកជាបុត្រីរបស់ស្ដេច ឬជាកូនប្រុសរបស់អ្នកមាន នោះប្រហែលជាការជួយអ្នក នឹងនាំមកនូវកិត្តិយស ឬផលចំណេញខ្លះដល់ខ្ញុំ។ ប៉ុន្តែ អ្នកមិនមែនជាមនុស្សបែបនោះឡើយ។ ហេតុអ្វីខ្ញុំត្រូវជួយអ្នក? តើខ្ញុំទទួលបានផលប្រយោជន៍អ្វីខ្លះពីការជួយអ្នក?» នេះគឺជារបៀបដែលពួកគេគិត នៅពេលពួកគេឃើញនរណាម្នាក់ជួបការលំបាក នរណាម្នាក់ដែលទន់ខ្សោយ ឬនរណាម្នាក់ដែលត្រូវការជំនួយ។ តើនេះជាសេចក្ដីសប្បុរសដែរឬទេ? នៅពេលដែលមនុស្សទាំងនេះឃើញនរណាម្នាក់ស្ថិតក្នុងសភាពទន់ខ្សោយ ពួកគេមិនត្រឹមតែចំអក និងឡកឡឺយអ្នកនោះប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងគិតគណនានៅក្នុងចិត្តរបស់ពួកគេទៀតផង។ អ្នកខ្លះថែមទាំងចាត់ទុកថា នេះជាឱកាសដើម្បីបង្ហាញពីខ្លួនឯង ឬទិញទឹកចិត្តបុគ្គលនោះទៀតផង។ គ្មានចំណុចណាមួយក្នុងរឿងនេះ ដែលជាសេចក្ដីសប្បុរសឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទតែងតែឆ្លៀតយកប្រយោជន៍ពីឱកាសបែបនេះ ដើម្បីបង្ហាញពីខ្លួនឯង។ ពួកគេនឹងមិនធ្វើសកម្មភាពឡើយ លុះត្រាតែមានផលចំណេញឱ្យពួកគេ លុះត្រាតែពួកគេមានគោលដៅ និងការជំរុញចិត្ត។ ប្រសិនបើពួកគេជួយនរណាម្នាក់ ពួកគេចង់បានអ្នកនោះធ្វើជាបក្ខពួក។ ប្រសិនបើពួកគេជួយ និងអាណិតអាសូរមនុស្សពីរនាក់ ពួកគេចង់បានបក្ខពួកពីរនាក់ គឺចង់បានមនុស្សជំនិតពីរនាក់ឱ្យធ្វើជាដៃស្ដាំរបស់ខ្លួន។ បើមិនដូច្នោះទេ ពួកគេនឹងមិនលូកដៃជួយសូម្បីតែបន្តិចឡើយ ហើយពួកគេប្រាកដជាមិនបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកដែលត្រូវការជំនួយទាំងនោះទេ។

ការសម្ដែងចេញចម្បងនៃភាពពិសពុល និងភាពឃោរឃៅរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺថាអ្វីគ្រប់យ៉ាងដែលពួកគេធ្វើសុទ្ធតែមានគោលដៅច្បាស់លាស់ជាពិសេស។ អ្វីដែលពួកគេគិតដល់មុនគេ គឺផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ហើយវិធីសាស្ត្ររបស់ពួកគេគឺគួរឱ្យស្អប់ខ្ពើម គ្រោតគ្រាត ស្មោកគ្រោក ថោកទាប និងលួចលាក់។ គ្មានភាពស្មោះត្រង់ទាល់តែសោះនៅក្នុងរបៀបដែលពួកគេធ្វើអ្វីៗ នៅក្នុងរបៀបដែលពួកគេប្រព្រឹត្តចំពោះមនុស្ស និងគោលការណ៍ដែលពួកគេប្រកាន់យកក្នុងការប្រព្រឹត្តចំពោះមនុស្ស។ របៀបដែលពួកគេប្រព្រឹត្តចំពោះមនុស្ស គឺការឆ្លៀតយកផលប្រយោជន៍ពីពួកគេ និងការបង្វិលពួកគេលេង ហើយនៅពេលដែលមនុស្សលែងមានប្រយោជន៍សម្រាប់ពួកគេទៀត ពួកគេក៏បោះបង់អ្នកទាំងនោះចោល។ ប្រសិនបើអ្នកមានប្រយោជន៍សម្រាប់ពួកគេ ពួកគេធ្វើពុតជាខ្វល់ខ្វាយពីអ្នក៖ «តើអ្នកសុខសប្បាយទេ? តើអ្នកមានការលំបាកអ្វីដែរឬទេ? ខ្ញុំអាចជួយដោះស្រាយការលំបាករបស់អ្នកបាន។ សូមប្រាប់ខ្ញុំ ប្រសិនបើអ្នកមានបញ្ហាអ្វីមួយ។ មានខ្ញុំនៅក្បែរអ្នកហើយ។ តើយើងមានសំណាងប៉ុនណាទៅ ដែលមានទំនាក់ទំនងល្អបែបនេះ!» ពួកគេហាក់ដូចជាយកចិត្តទុកដាក់ខ្លាំងណាស់។ ប៉ុន្តែ ប្រសិនបើមានថ្ងៃមួយដែលអ្នកលែងមានប្រយោជន៍សម្រាប់ពួកគេទៀតនោះ ពួកគេនឹងបោះបង់អ្នកចោល។ ពួកគេនឹងទុកអ្នកចោលមួយឡែក ហើយមិនអើពើនឹងអ្នកឡើយ ហាក់បីដូចជាពួកគេមិនធ្លាប់ជួបអ្នកពីមុនមកអ៊ីចឹង។ នៅពេលដែលអ្នកពិតជាមានបញ្ហា ហើយទៅរកពួកគេដើម្បីសុំជំនួយនោះ អាកប្បកិរិយារបស់ពួកគេក៏ផ្លាស់ប្ដូរភ្លាមៗ។ ពាក្យសម្ដីរបស់ពួកគេលែងស្ដាប់ទៅពីរោះដូចកាលពួកគេសន្យាដំបូងថានឹងជួយអ្នកទៀតហើយ។ តើហេតុអ្វីបានជាដូច្នេះ? គឺដោយសារតែអ្នកគ្មានប្រយោជន៍សម្រាប់ពួកគេ។ ហេតុដូច្នេះហើយ ពួកគេឈប់យកចិត្តទុកដាក់ចំពោះអ្នកទៀតហើយ។ ហើយមិនត្រឹមតែប៉ុណ្ណោះទេ៖ ប្រសិនបើពួកគេដឹងថាអ្នកបានធ្វើអ្វីមួយខុស ឬរកឃើញអ្វីមួយដែលពួកគេអាចយកមកប្រើដើម្បីដាក់សម្ពាធលើអ្នកនោះ ពួកគេនឹងប្រែជាព្រងើយកន្តើយ និងចំអកឡកឡឺយដាក់អ្នក ហើយថែមទាំងអាចថ្កោលទោសអ្នកទៀតផង។ តើអ្នកគិតយ៉ាងណាដែរចំពោះវិធីសាស្ត្រនេះ? តើវាជាការសម្ដែងចេញនូវសេចក្ដីសប្បុរស និងភាពស្មោះត្រង់ដែរឬទេ? នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទសម្ដែងចេញនូវភាពពិសពុល និងភាពឃោរឃៅបែបនេះនៅក្នុងអាកប្បកិរិយារបស់ពួកគេចំពោះអ្នកដទៃ តើមានដាននៃភាពជាមនុស្សណាមួយនៅក្នុងនោះដែរឬទេ? តើពួកគេមានភាពស្មោះត្រង់ចំពោះមនុស្សសូម្បីតែបន្តិចដែរឬទេ? គឺពិតជាគ្មានទាល់តែសោះ។ អ្វីគ្រប់យ៉ាងដែលពួកគេធ្វើ គឺដើម្បីតែផលប្រយោជន៍ មោទនភាព និងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីឱ្យខ្លួនឯងមានឋានៈ និងភាពល្បីល្បាញក្នុងចំណោមអ្នកដទៃប៉ុណ្ណោះ។ ក្នុងចំណោមមនុស្សគ្រប់គ្នាដែលពួកគេជួប ប្រសិនបើពួកគេអាចកេងប្រវ័ញ្ចនរណាម្នាក់បាន ពួកគេនឹងកេងប្រវ័ញ្ចអ្នកនោះជាមិនខាន។ ចំពោះអ្នកដែលពួកគេមិនអាចកេងប្រវ័ញ្ចបាន ពួកគេមើលងាយ និងមិនយកចិត្តទុកដាក់ឡើយ។ សូម្បីតែអ្នកផ្ដួចផ្ដើមចូលទៅជិតពួកគេដោយខ្លួនឯងក៏ដោយ ក៏ពួកគេមិនអើពើនឹងអ្នក ហើយថែមទាំងមិនមើលមុខអ្នកផង។ ប៉ុន្តែ ប្រសិនបើមានថ្ងៃមួយដែលពួកគេត្រូវការអ្នក អាកប្បកិរិយារបស់ពួកគេចំពោះអ្នកក៏ផ្លាស់ប្ដូរភ្លាមៗ ហើយពួកគេប្រែជាយកចិត្តទុកដាក់ និងរួសរាយរាក់ទាក់យ៉ាងខ្លាំង ដែលធ្វើឱ្យអ្នកងឿងឆ្ងល់។ ហេតុអ្វីបានជាអាកប្បកិរិយារបស់ពួកគេចំពោះអ្នកផ្លាស់ប្ដូរ? (ពីព្រោះឥឡូវនេះ អ្នកមានតម្លៃដែលពួកគេអាចយកមកប្រើប្រាស់បាន។) ត្រឹមត្រូវណាស់៖ នៅពេលដែលពួកគេឃើញថាអ្នកមានតម្លៃដែលពួកគេអាចយកមកប្រើប្រាស់បាន អាកប្បកិរិយារបស់ពួកគេក៏ផ្លាស់ប្ដូរ។ តើអ្នករាល់គ្នាមានមនុស្សបែបនេះនៅជុំវិញខ្លួនដែរឬទេ? នៅពេលដែលមនុស្សទាំងនេះប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ វាមិនងាយនឹងមើលដឹងច្បាស់ថាពួកគេកំពុងធ្វើអ្វីអាក្រក់យ៉ាងជាក់ស្ដែងនោះទេ។ តាមរយៈការសម្ដែងចេញ ពាក្យសម្ដី និងអាកប្បកិរិយាប្រចាំថ្ងៃរបស់ពួកគេ ក៏ហាក់ដូចជាគ្មានបញ្ហាអ្វីជាក់ស្ដែងដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកសង្កេតមើលដោយប្រុងប្រយ័ត្ននូវរបៀបដែលពួកគេប្រាស្រ័យទាក់ទងជាមួយមនុស្ស ជាពិសេសរបៀបដែលពួកគេប្រាស្រ័យទាក់ទងជាមួយអ្នកដែលស្និទ្ធស្នាលបំផុត និងអ្នកដែលជាទីស្រឡាញ់បំផុតរបស់ពួកគេ ហើយប្រសិនបើអ្នកឃើញពីរបៀបដែលពួកគេកេងប្រវ័ញ្ចអ្នកដទៃ និងរបៀបដែលពួកគេប្រព្រឹត្តចំពោះអ្នកទាំងនោះនៅពេលក្រោយ នោះតាមរយៈការសង្កេតនេះ អ្នកអាចសង្កេតឃើញពីចេតនា អាកប្បកិរិយា និងវិធីសាស្ត្ររបស់ពួកទទឹងនឹងព្រះគ្រីស្ទ នៅក្នុងការប្រាស្រ័យទាក់ទងរបស់ពួកគេជាមួយអ្នកដទៃ។ ពួកគេទាំងអស់គ្នាកំពុងតែស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនតែម្យ៉ាងគត់ ដោយរស់នៅតាមទស្សនវិជ្ជារបស់សាតាំង និងគ្មានភាពជាមនុស្សធម្មតាទាល់តែសោះ។

ពួកទទឹងនឹងព្រះគ្រីស្ទមានលក្ខណៈដូចជាភាពពិសពុល និងភាពឃោរឃៅនៅក្នុងភាពជាមនុស្សរបស់ពួកគេ។ តើពួកគេអាចចុះសម្រុងជាមួយអ្នកដែលមានភាពស្មោះត្រង់ សប្បុរស និងស្មោះស្ម័គ្រនៅក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្ស និងការដោះស្រាយរឿងរ៉ាវនានាបានដែរឬទេ? តើពួកគេសុខចិត្តចូលទៅជិតមនុស្សបែបនេះដែរឬទេ? (ទេ ពួកគេមិនសុខចិត្តទេ។) តើពួកគេមើលឃើញចំពោះមនុស្សទាំងនេះយ៉ាងដូចម្ដេច? ពួកគេនិយាយថា៖ «មនុស្សទាំងនេះសុទ្ធតែជាមនុស្សល្ងង់ខ្លៅខ្លាំងណាស់ ហើយសម្ដីរបស់ពួកគេគឺត្រង់ៗពេកហើយ។ អ្នកគួរតែគិតឱ្យបានដិតដល់មុននឹងនិយាយ ហេតុអ្វីបានជាអ្នកនិយាយការពិតម៉្លេះ? ហេតុអ្វីបានជាសម្ដីរបស់អ្នកតែងតែសាមញ្ញម៉្លេះ?» នៅក្នុងក្រសែភ្នែករបស់ពួកទទឹងនឹងព្រះគ្រីស្ទ មនុស្សទាំងនេះគឺជាមនុស្សល្ងង់ខ្លៅគួរឱ្យអាណិត ហើយពួកទទឹងនឹងព្រះគ្រីស្ទមើលងាយពួកគេ។ នៅពេលដែលមនុស្សទាំងនេះឃើញនរណាម្នាក់ដែលមានចិត្តសប្បុរស និងប្រព្រឹត្តចំពោះមនុស្សដោយស្មោះស្ម័គ្រ មនុស្សទាំងនេះជួយបុគ្គលនោះដោយស្មោះពិតប្រាកដ នៅពេលដែលបុគ្គលនោះជួបការលំបាក និងត្រូវការជំនួយ ហើយមនុស្សទាំងនេះសង្ឃឹមចង់ឱ្យបុគ្គលនោះទទួលបានសេចក្ដីសុខ និងប្រាថ្នាចង់ផ្ដល់ឱ្យបុគ្គលនោះនូវផលប្រយោជន៍ ជំនួយ និងការស្ថាបនា។ ចំពោះមនុស្សបែបនេះ ពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកពួកគេថាល្ងង់ខ្លៅ និងល្ងីល្ងើ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនជឿថា ធាតុវិជ្ជមានទាំងនេះដែលមាននៅក្នុងភាពជាមនុស្ស ជារឿងល្អ ឬជារឿងល្អប្រពៃដែលមនុស្សគួរតែមាននោះទេ។ ផ្ទុយទៅវិញ នៅក្នុងចិត្តរបស់ពួកគេ ពួកគេមានអារម្មណ៍ស្អប់ខ្ពើម ខ្ពើមរអើម និងមើលងាយចំពោះលក្ខណៈទាំងនេះដែលចាំបាច់សម្រាប់ភាពជាមនុស្សធម្មតា។ ពួកគេហៅមនុស្សស្មោះត្រង់ថាល្ងង់ខ្លៅ។ ពួកគេក៏និយាយដូចគ្នាចំពោះមនុស្សសប្បុរស ហើយរឹតតែនិយាយបែបនេះចំពោះមនុស្សស្មោះស្ម័គ្រទៅទៀត។ អស់អ្នកដែលជឿលើព្រះជាម្ចាស់ដោយភាពស្មោះត្រង់គួរសម ហើយអ្នកដែលបំពេញភារកិច្ចរបស់ពួកគេដោយភាពស្មោះត្រង់គួរសម អ្នកដែលមានចិត្តសប្បុរស ហើយមិនដែលធ្វើឱ្យអ្នកដទៃឈឺចាប់ ឬបង្កគ្រោះថ្នាក់ដល់អ្នកដទៃ អ្នកដែលស្រឡាញ់ និងអាណិតអាសូរអ្នកដទៃ អ្នកដែលអាចលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន និងជម្នះការលំបាកផ្ទាល់ខ្លួនដើម្បីជួយអ្នកដទៃ អ្នកដែលមានអារម្មណ៍ថាមានបន្ទុក និងការទទួលខុសត្រូវនៅពេលពួកគេឃើញអ្នកដែលទន់ខ្សោយ និងត្រូវការជំនួយ ពួកទទឹងនឹងព្រះគ្រីស្ទរឹតតែមានការមើលងាយចំពោះមនុស្សទាំងនេះនៅក្នុងជម្រៅចិត្តរបស់ពួកគេ។ ចំពោះអ្នកដែលមានភាពស្មោះស្ម័គ្រគួរសមនៅក្នុងសេចក្ដីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ អ្នកដែលមានចិត្តកោតខ្លាចព្រះជាម្ចាស់ អ្នកដែលទទួលយកការ ពិនិត្យពិច័យរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់កិច្ចការទាំងអស់ អ្នកដែលមានសមត្ថភាពបំពេញភារកិច្ចរបស់ពួកគេដោយភាពស្មោះស្ម័គ្រ ភាពស្មោះត្រង់ និងការទទួលខុសត្រូវ និងអ្នកដែលប្រកាន់យកអាកប្បកិរិយាស្មោះស្ម័គ្រចំពោះភារកិច្ចរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទមើលងាយ និងស្អប់បុគ្គលបែបនេះនៅក្នុងជម្រៅចិត្តរបស់ពួកគេ រីឯនៅខាងក្រៅវិញ ពួកគេគេចវេះ និងដកខ្លួនឱ្យឆ្ងាយពីបុគ្គលទាំងនោះយ៉ាងច្បាស់ក្រឡែត។ នៅក្នុងក្រសែភ្នែករបស់ពួកទទឹងនឹងព្រះគ្រីស្ទ ធាតុវិជ្ជមានទាំងអស់នេះដែលចាំបាច់សម្រាប់ភាពជាមនុស្សធម្មតា មិនមែនជារឿងវិជ្ជមានអ្វីឡើយ៖ ធាតុទាំងនោះមិនស័ក្ដិសមនឹងទទួលបានការសរសើរ ឬការលើកស្ទួយនោះទេ។ ផ្ទុយទៅវិញ ពួកទទឹងនឹងព្រះគ្រីស្ទជឿថា ល្បិចកល យុទ្ធសាស្ត្រ របៀបគិតក្នុងចិត្តពេលប្រព្រឹត្តចំពោះមនុស្ស និងភាពឃោរឃៅរបស់ពួកគេផ្ទាល់ ទើបជារឿងគួរឱ្យសរសើរ។ គ្រប់ពេលវេលា មិនថាពួកគេធ្វើអ្វីក៏ដោយ ពួកគេកំពុងតែពិចារណា និងសម្រិតសម្រាំងក្នុងចិត្តនូវវិធីសាស្ត្រ និងល្បិចកលរបស់ពួកគេ។ មិនថាបញ្ហានោះតូចឬធំប៉ុនណាក៏ដោយ ពួកគេជឿថា វាមានប្រយោជន៍ និងចាំបាច់ក្នុងការធ្វើសកម្មភាពតាមរបៀបនេះ បើមិនដូច្នោះទេ វានឹងបណ្ដាលឱ្យមានការខាតបង់ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ពួកគេ។ ដោយសារតែធាតុទាំងនេះមាននៅក្នុងភាពជាមនុស្សរបស់ពួកទទឹងនឹងព្រះគ្រីស្ទ តើពួកគេអាចទទួលយកសេចក្ដីពិតបានដែរឬទេ? តើពួកគេអាចអនុវត្តសេចក្ដីពិតបានដែរឬទេ? គឺពិតជាមិនអាចទាល់តែសោះ។ ទោះបីជាអ្នកសង្កត់ធ្ងន់អំពីភាពស្មោះត្រង់ សេចក្ដីសប្បុរស និងរឿងវិជ្ជមានផ្សេងទៀតយ៉ាងណា ហើយតម្រូវឱ្យមនុស្សមានទិដ្ឋភាពទាំងនេះ ហើយប្រព្រឹត្តចំពោះមនុស្ស ប្រព្រឹត្តចំពោះភារកិច្ចរបស់ពួកគេ និងដោះស្រាយរឿងរ៉ាវផ្សេងៗស្របតាមភាពជាមនុស្សដ៏វិជ្ជមាននេះក៏ដោយ ក៏នៅក្នុងជម្រៅចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មានការបដិសេធ ការមើលងាយ និងការប្រទូសរ៉ាយចំពោះរឿងទាំងនេះដដែល។ ហេតុអ្វី? ពីព្រោះពួកទទឹងនឹងព្រះគ្រីស្ទគ្មានរឿងវិជ្ជមានទាំងនេះទាល់តែសោះ។ អ្វីដែលពួកគេមាននៅក្នុងសារជាតិរបស់ពួកគេ គឺជាចរិតលក្ខណៈនៃភាពពិសពុល និងភាពឃោរឃៅ ដែលជាធម្មជាតិរបស់អារក្ស។ តើមានគម្លាតរវាងចរិតលក្ខណៈនេះ និងការមានភាពស្មោះត្រង់ សប្បុរស និងស្មោះស្ម័គ្រ ដូចដែលព្រះជាម្ចាស់តម្រូវដែរឬទេ? មិនត្រឹមតែមានគម្លាតរវាងចរិតលក្ខណៈទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែទាំងពីរនោះផ្ទុយស្រឡះពីគ្នាទាំងស្រុង គឺជាចរិតលក្ខណៈពីរដែលមានធម្មជាតិខុសគ្នា។ តើការសម្ដែងចេញ និងការបើកសម្ដែងណាមួយនៃភាពពិសពុល និងភាពឃោរឃៅរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ស្របនឹងភាពជាមនុស្សធម្មតាដែរឬទេ? តើវាស្របនឹងសេចក្ដីពិតដែរឬទេ? ពិតជាមិនស្របឡើយ។ ទាំងអស់នេះសុទ្ធតែជាឧបាយកល និងល្បិចកលរបស់សាតាំង។ ធម្មជាតិដែលត្រូវបានសម្ដែងចេញដោយឧបាយកល និងល្បិចកលរបស់សាតាំង គឺពិតជាពិសពុល និងឃោរឃៅ ពោលគឺជាធាតុទាំងពីរដែលមិនគួរមាននៅក្នុងភាពជាមនុស្សធម្មតា តាមការតម្រូវរបស់ព្រះជាម្ចាស់ឡើយ។ ដោយផ្អែកលើការសម្ដែងចេញផ្សេងៗនៃភាពពិសពុល និងភាពឃោរឃៅដែលត្រូវបានប្រកបគ្នារួចមកហើយ សូមពិចារណាមើលថាតើមានមនុស្សនៅជុំវិញអ្នករាល់គ្នាដែលមានភាពជាមនុស្សបែបនេះដែរឬទេ។ ពួកទទឹងនឹងព្រះគ្រីស្ទ ដែលមានចរិតលក្ខណៈពិសពុល និងឃោរឃៅនេះ ពិតជាអាចធ្វើសកម្មភាពបានជាមិនខាន។ សកម្មភាពរបស់ពួកគេនឹងអាចមើលឃើញ អាចឮ និងអាចឱ្យអ្នកដទៃដឹងបាន។ ប្រសិនបើអាចដឹងបាន មនុស្សគួរតែអាចសង្កេតដឹងពីសកម្មភាពទាំងនោះ ហើយអាចទទួលស្គាល់ និងញែកដឹងពីបុគ្គលបែបនេះ។ ចរិតលក្ខណៈពិសពុល និងឃោរឃៅរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គួរតែជារឿងទូទៅ និងជាការសម្ដែងចេញមួយដែលឃើញមានជាទូទៅ និងច្បាស់ក្រឡែត។ វាមិនមែនជាគំនិត ការគិត ឬចេតនាដែលលាក់កំបាំងនោះទេ ប៉ុន្តែវាជាភាពជាមនុស្សរបស់ពួកគេដែលត្រូវបានបើកសម្ដែងចេញមក និងជាវិធីសាស្ត្រ មធ្យោបាយ និងយុទ្ធសាស្ត្រក្នុងសកម្មភាពរបស់ពួកគេ។ មនុស្សគួរតែអាចយល់ដឹងពីទិដ្ឋភាពនេះបាន។

គ. គ្មានសេចក្ដីថ្លៃថ្នូរ និងមិនខ្វល់ពីភាពអាម៉ាស់

ភាពជាមនុស្សធម្មតាមានភាពសាមញ្ញ ប៉ុន្តែ តើពួកទទឹងនឹងព្រះគ្រីស្ទជាមនុស្សសាមញ្ញដែរឬទេ? ច្បាស់ណាស់ថា មិនមែនទេ។ ភាពពិសពុល ភាពឃោរឃៅ និងការនិយាយកុហកជាទម្លាប់ ដែលយើងទើបតែបានប្រកបគ្នា គឺផ្ទុយពីភាពសាមញ្ញ។ ភាពសាមញ្ញគឺងាយយល់ ដូច្នេះយើងនឹងមិនប្រកបគ្នាអំពីរឿងនេះទេ។ ចូរយើងប្រកបគ្នាអំពីការមានសេចក្ដីថ្លៃថ្នូរវិញ។ ការមានសេចក្ដីថ្លៃថ្នូរ គឺជារឿងដែលគួរតែមាននៅក្នុងភាពជាមនុស្សធម្មតា។ វាមានន័យថាមានវិចារណញ្ញាណ។ តើពាក្យអ្វីដែលផ្ទុយពីការមានសេចក្ដីថ្លៃថ្នូរ? (មិនខ្វល់ពីភាពអាម៉ាស់។) អត្ថន័យនៃការមិនខ្វល់ពីភាពអាម៉ាស់ គឺការមិនចេះអៀនខ្មាស។ និយាយម្យ៉ាងទៀត វាអាចសង្ខេបបានថា ជាការខ្វះសេចក្ដីថ្លៃថ្នូរ។ តើពួកទទឹងនឹងព្រះគ្រីស្ទធ្វើសកម្មភាពអ្វីខ្លះ ហើយតើមានការសម្ដែងចេញ ឬការអនុវត្តជាក់លាក់អ្វីខ្លះ ដែលបង្ហាញថាពួកគេខ្វះសេចក្ដីថ្លៃថ្នូរ និងមិនខ្វល់ពីភាពអាម៉ាស់? ពួកទទឹងនឹងព្រះគ្រីស្ទប្រជែងយកឋានៈជាមួយព្រះជាម្ចាស់យ៉ាងចំហ ដែលនេះគឺជាការខ្វះសេចក្ដីថ្លៃថ្នូរ និងមិនខ្វល់ពីភាពអាម៉ាស់។ មានតែពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះ ដែលអាចប្រជែងជាមួយព្រះជាម្ចាស់យ៉ាងចំហដើម្បីដណ្ដើមយកឋានៈ និងរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ទោះបីជាមនុស្សស្ម័គ្រចិត្ត ឬមិនស្ម័គ្រចិត្តក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទចង់ត្រួតត្រាពួកគេដែរ។ ទោះបីជាពួកគេមានសមត្ថភាព ឬគ្មានក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទចង់តស៊ូដណ្ដើមយកឋានៈដែរ ហើយបន្ទាប់ពីទទួលបានឋានៈនោះហើយ ពួកគេរស់នៅពឹងលើពួកជំនុំ ហើយហូប និងផឹកពីរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ដោយបណ្ដោយឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ចិញ្ចឹមពួកគេ ដោយខ្លួនឯងមិនធ្វើអ្វីសោះ។ ពួកគេមិនផ្គត់ផ្គង់ជីវិតដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទាល់តែសោះ ប៉ុន្តែបែរជាចង់នាំអ្នកទាំងនោះមកនៅក្រោមអំណាចរបស់ពួកគេ ដោយធ្វើឱ្យអ្នកទាំងនោះស្ដាប់ពួកគេ បម្រើពួកគេ និងធ្វើការដូចទាសករឱ្យពួកគេ ហើយពួកគេចង់បង្កើតឋានៈរបស់ខ្លួននៅក្នុងចិត្តមនុស្ស។ ប្រសិនបើអ្នកនិយាយល្អពីអ្នកដទៃ ប្រសិនបើអ្នកសរសើរតម្កើងសេចក្ដីសប្បុរស ព្រះគុណ ព្រះពរ និងសព្វានុភាពរបស់ព្រះជាម្ចាស់ ពួកគេមានអារម្មណ៍មិនសប្បាយចិត្ត និងមិនពេញចិត្តឡើយ។ ពួកគេតែងតែចង់ឱ្យអ្នកនិយាយលើកតម្កើងពួកគេ ចង់ឱ្យអ្នកមានកន្លែងសម្រាប់ពួកគេនៅក្នុងចិត្តរបស់អ្នក ចង់ឱ្យអ្នកគោរព និងកោតសរសើរពួកគេ ហើយវាត្រូវតែជាការគោរពដោយគ្មានការលាយឡំ។ អ្វីគ្រប់យ៉ាងដែលអ្នកធ្វើ ត្រូវតែដើម្បីពួកគេ និងដោយគិតគូរដល់ពួកគេ។ អ្នកត្រូវតែដាក់ពួកគេជាអាទិភាពនៅគ្រប់ពេលក្នុងគ្រប់ពាក្យសម្ដី និងទង្វើរបស់អ្នក ដោយគិតគូរពីគំនិត និងអារម្មណ៍របស់ពួកគេ។ តើនេះមិនមែនជាការខ្វះសេចក្ដីថ្លៃថ្នូរ និងការមិនខ្វល់ពីភាពអាម៉ាស់ទេឬអី? តើពួកទទឹងនឹងព្រះគ្រីស្ទមិនធ្វើសកម្មភាពបែបនេះទេឬអី? (មែនហើយ ពួកគេធ្វើបែបនេះ។) តើមានការសម្ដែងចេញអ្វីផ្សេងទៀត? ពួកគេលួច និងខ្ជះខ្ជាយតង្វាយ ដោយយកតង្វាយរបស់ព្រះជាម្ចាស់មកធ្វើជារបស់ខ្លួន។ នេះក៏ជាការខ្វះសេចក្ដីថ្លៃថ្នូរ និងមិនខ្វល់ពីភាពអាម៉ាស់ផងដែរ គឺវាច្បាស់ក្រឡែតពេកហើយ!

និយាយពីការលួចតង្វាយ មានហេតុការណ៍ជាក់លាក់មួយបានកើតឡើង។ បងប្អូនមួយចំនួនបានថ្វាយរបស់របរ ដែលត្រូវបានបញ្ជូនបន្តទៅកាន់ពួកជំនុំមួយ ហើយអ្នកទទួលខុសត្រូវក្នុងការថែរក្សាតង្វាយនោះ បានកត់សម្គាល់ឃើញថា មានដបចំនួនពីរដែលគ្មានស្លាកសញ្ញាបញ្ជាក់ថា ជារបស់សម្រាប់ខាងលើឡើយ ហើយក៏គ្មានការណែនាំជាក់លាក់អ្វីដែរ។ ដោយមិនដឹងថារបស់ទាំងនោះជាអ្វី បុគ្គលនេះបានរក្សាទុកវាដោយគ្មានការអនុញ្ញាត ហើយមិនបានបញ្ជូនវាទៅខាងលើឡើយ។ ក្រោយមក នៅពេលដែលខ្ញុំសួរថាតើគាត់មានរបស់ទាំងនោះដែរឬទេ គាត់បាននិយាយថា គាត់មានដបចំនួនពីរ។ ខ្ញុំបានសួរថា ហេតុអ្វីបានជាគាត់មានរបស់ទាំងនោះស្រាប់ៗ ហើយគាត់ក៏បានពន្យល់ពីស្ថានភាពនោះថា៖ «ដោយសារតែដបទាំងពីរនេះមកដល់ដោយគ្មានស្លាកសញ្ញាបញ្ជាក់ថាវាជាអ្វី ឬបញ្ជាក់ថាវាសម្រាប់ខាងលើ ទើបយើងរក្សាទុកវានៅទីនេះ។ ប្រសិនបើវាមានស្លាកសញ្ញាបញ្ជាក់ថាជារបស់ដែលយើងអាចយកមកប្រើបាន នោះយើងនឹងរក្សាទុក និងប្រើប្រាស់វា។ ប្រសិនបើវាអាចលក់បាន យើងនឹងលក់វា»។ តើអ្នករាល់គ្នាគិតថា បញ្ហានៅទីនេះគឺជាអ្វី? ទំនិញមានតម្លៃមួយចំនួនត្រូវបានផ្ទេរមកទីនេះពីកន្លែងផ្សេងៗ ខ្លះមានការណែនាំ ហើយជាច្រើនទៀតគ្មានការណែនាំ ឬស្លាកសញ្ញាឡើយ។ ក្នុងកាលៈទេសៈធម្មតា ប្រសិនបើអ្នករាល់គ្នាប្រើការវិភាគប្រកបដោយវិចារណញ្ញាណ តើរបស់របរទាំងនេះគួរតែប្រគល់ឱ្យអ្នកណា? (គួរតែថ្វាយដល់ព្រះជាម្ចាស់ជាតង្វាយ។) មនុស្សដែលមានវិចារណញ្ញាណធម្មតា គួរតែគិតបែបនេះ។ ទោះជាយ៉ាងណាក៏ដោយ មាននរណាម្នាក់បាននិយាយថា៖ «របស់ទាំងនេះមិនមានស្លាកសញ្ញាបញ្ជាក់ថាសម្រាប់ខាងលើឡើយ»។ តាមអត្ថន័យបង្កប់ បុគ្គលនោះចង់និយាយថា៖ «របស់ទាំងនេះមិនមែនសម្រាប់អ្នកទេ។ តើរបស់ទាំងនេះមានអ្វីពាក់ព័ន្ធនឹងអ្នក? ដោយសារតែវាមិនមានស្លាកសញ្ញាបញ្ជាក់ថាសម្រាប់អ្នក ខ្ញុំមានសិទ្ធិចាត់ចែងវា។ ខ្ញុំនឹងមិនប្រគល់វាឱ្យអ្នកទេ។ ប្រសិនបើខ្ញុំចង់លក់វា ខ្ញុំនឹងលក់វា។ ប្រសិនបើខ្ញុំចង់ប្រើវា ខ្ញុំនឹងប្រើវា។ ប្រសិនបើខ្ញុំមិនចង់ប្រើវា ឬលក់វាទេ ខ្ញុំគ្រាន់តែទុកវានៅទីនោះ ហើយខ្ជះខ្ជាយវាចោល!» នេះគឺជាទស្សនៈរបស់អ្នកទទួលខុសត្រូវ។ តើអ្នកគិតយ៉ាងណាដែរចំពោះទស្សនៈនេះ? តើមានមនុស្សដែលនាំយករបស់មានតម្លៃទាំងនេះពីចម្ងាយមកកាន់ពួកជំនុំ ឬប្រគល់វាឱ្យបុគ្គលណាម្នាក់ ដោយមិនបញ្ជាក់ថាសម្រាប់អ្នកណាដែរឬទេ? (គ្មានទេ។) តើអ្នកណានឹងបង្ហាញសេចក្ដីស្រឡាញ់ដ៏ធំធេងបែបនេះ ដើម្បីប្រគល់របស់មានតម្លៃដល់ពួកជំនុំ ដល់ដំណាក់របស់ព្រះជាម្ចាស់ ឬដល់បងប្អូននោះ? រហូតមកដល់សព្វថ្ងៃនេះ ខ្ញុំមិនទាន់ឃើញនរណាម្នាក់ដែលមានសេចក្ដីស្រឡាញ់ដ៏ធំធេងបែបនេះ ឬនរណាម្នាក់ដែលផ្ដល់តង្វាយ ឬការបរិច្ចាគបែបនេះឡើយ។ សូម្បីតែរបស់របរធម្មតា និងមានតម្លៃថោក ក៏អ្នកត្រូវតែចំណាយប្រាក់ទិញវាដែរ។ ដូច្នេះ ទាក់ទងនឹងទំនិញមានតម្លៃទាំងនេះ តើមាននរណាម្នាក់ដែលចេះតែឱ្យវាដោយឥតគិតថ្លៃដែរឬទេ? (គ្មានទេ។) ទោះបីជាអ្នកដែលផ្ញើរបស់ទាំងនេះមិនបានបញ្ជាក់ថាវាសម្រាប់អ្នកណាក៏ដោយ ក៏មនុស្សគួរតែដឹងថាអ្នកណាជាអ្នកទទួលវាដែរ។ នេះគឺជាភាពមានវិចារណញ្ញាណដែលគួរតែមាននៅក្នុងភាពជាមនុស្ស។ តើអ្នកទទួលខុសត្រូវគួរដោះស្រាយបញ្ហានេះដោយរបៀបណា? តើគាត់គួរចាត់ចែងរបស់របរទាំងនេះដោយរបៀបណា? យ៉ាងហោចណាស់ គាត់គួរតែសួរខាងលើថា៖ «តើខាងលើចង់បានរបស់ទាំងនេះដែរឬទេ? បើមិនចង់បានទេ តើយើងគួរចាត់ចែងវាយ៉ាងដូចម្ដេច?» ត្រឹមតែសំណួរទាំងពីរនេះ បញ្ហាអាចត្រូវបានដោះស្រាយរួចបាត់ទៅហើយ សំណួរទាំងពីរនេះនឹងបង្ហាញថា ចរិតលក្ខណៈរបស់បុគ្គលនោះមានវិចារណញ្ញាណធម្មតា។ ប៉ុន្តែ អ្នកទទួលខុសត្រូវក្នុងការថែរក្សាតង្វាយ មិនអាចសូម្បីតែសួរសំណួរសាមញ្ញទាំងពីរនេះ ហើយគាត់ក៏គ្មានភាពមានវិចារណញ្ញាណដ៏ចាំបាច់បំផុតដែលមនុស្សម្នាក់គួរតែមានដែរ។ ហេតុអ្វីបានជាគាត់ជឿថារបស់ទាំងនេះគឺសម្រាប់ពួកជំនុំ? គាត់ថែមទាំងបានបន្ថែមសម្ដីមួយឃ្លាទៀតថា៖ «របស់ទាំងនេះមិនមានស្លាកសញ្ញាបញ្ជាក់ថាសម្រាប់ខាងលើឡើយ»។ តើនេះមិនមែនជាបញ្ហាទេឬអី? តើឃ្លាថា «របស់ទាំងនេះមិនមានស្លាកសញ្ញាបញ្ជាក់ថាសម្រាប់ខាងលើឡើយ» បង្កប់អត្ថន័យអ្វី? ហេតុអ្វីបានជាគាត់បន្ថែមសម្ដីមួយឃ្លានេះ? (ដើម្បីរកហេតុផលសម្រាប់ការខ្ជះខ្ជាយតង្វាយរបស់ព្រះជាម្ចាស់តាមតែអំពើចិត្តរបស់គាត់។) គឺពិតជាអ៊ីចឹងមែន។ តើមនុស្សដែលធ្វើរឿងបែបនេះ ពិតជាអាចមានសេចក្ដីថ្លៃថ្នូរនៅក្នុងភាពជាមនុស្សរបស់ខ្លួនដែរឬទេ? ច្បាស់ណាស់ថា មិនមានទេ។ តើមនុស្សដែលគ្មានចរិតលក្ខណៈនេះ មានភាពជាមនុស្សបែបណា? តើនេះមិនមែនជាការខ្វះសេចក្ដីថ្លៃថ្នូរទេឬអី? តើគាត់ពិតជាមិនដឹងថារបស់ទាំងនេះជាតង្វាយមែនឬ? គាត់ដឹងថារបស់ទាំងនេះជាតង្វាយ ប៉ុន្តែដោយសារតែគាត់ខ្វះសេចក្ដីថ្លៃថ្នូរនៅក្នុងភាពជាមនុស្សរបស់គាត់ ទើបគាត់អាចនិយាយពាក្យបែបនេះដោយមិនខ្វល់ពីភាពអាម៉ាស់ ហើយបន្ទាប់មក គាត់អាចប្រើប្រាស់ រឹបអូស និងខ្ជះខ្ជាយតង្វាយទាំងនោះដោយចាត់ទុកថាជារឿងធម្មតា និងតាមតែអំពើចិត្ត ដោយអះអាងថាជារបស់ខ្លួន។ មានតែមនុស្សដែលមានភាពជាមនុស្សនៃពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះ ដែលបង្ហាញការសម្ដែងចេញបែបនេះ។

ពួកទទឹងនឹងព្រះគ្រីស្ទខ្វះមនសិការ និងវិចារណញ្ញាណ តើពួកគេមានការសម្ដែងចេញអ្វីផ្សេងទៀត ដែលបង្ហាញថាពួកគេគ្មានសេចក្ដីថ្លៃថ្នូរ និងមិនខ្វល់ពីភាពអាម៉ាស់? នៅពេលដែលពួកគេធ្វើអ្វីមួយខុស ពួកគេមិនចេះមានវិប្បដិសារីឡើយ ហើយពួកគេគ្មានអារម្មណ៍កំហុសនៅក្នុងចិត្តរបស់ពួកគេទេ។ ពួកគេមិនគិតពីរបៀបកែប្រែកំហុស ឬប្រែចិត្តឡើយ ហើយពួកគេថែមទាំងជឿថាទង្វើរបស់ពួកគេគឺត្រឹមត្រូវទៀតផង។ នៅពេលប្រឈមមុខនឹងការលួសកាត់ ឬការដកហូតតំណែង ពួកគេមានអារម្មណ៍ថាខ្លួនត្រូវបានគេប្រព្រឹត្តដាក់ដោយអយុត្តិធម៌។ ពួកគេប្រកែកមិនឈប់ឈរ និងដោះសាដោយប្រើហេតុផលបំភាន់ នេះគឺជាការខ្វះសេចក្ដីថ្លៃថ្នូរ។ ពួកគេមិនធ្វើការងារពិតប្រាកដអ្វីឡើយ គ្រប់ពេលវេលា ពួកគេតែងតែស្ដីប្រដៅអ្នកដទៃ និងបំភាន់មនុស្សដោយទ្រឹស្ដីទទេៗ ដោយធ្វើឱ្យអ្នកដទៃគិតថាពួកគេជាមនុស្សខាងវិញ្ញាណ និងយល់ពីសេចក្ដីពិត។ ពួកគេក៏អួតអាងជាញឹកញាប់ថាពួកគេបានធ្វើការងារ និងរងទុក្ខច្រើនប៉ុនណា ដោយនិយាយថា ពួកគេស័ក្ដិសមនឹងរីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់ ព្រមទាំងការទទួលភ្ញៀវ និងការយកចិត្តទុកដាក់ពីបងប្អូន។ ដោយហេតុនេះ ពួកគេរស់នៅពឹងលើពួកជំនុំដោយចាត់ទុកថានេះជារឿងធម្មតា ហើយពួកគេក៏ចង់ហូប និងផឹករបស់ឆ្ងាញ់ៗ ព្រមទាំងទទួលបានការប្រព្រឹត្តដាក់ជាពិសេសផងដែរ។ នេះគឺជាការគ្មានសេចក្ដីថ្លៃថ្នូរ និងមិនខ្វល់ពីភាពអាម៉ាស់។ បន្ថែមលើនេះ ទោះបីជាច្បាស់ណាស់ថាពួកគេមានគុណសម្បត្តិខ្សោយ មិនយល់ពីសេចក្ដីពិត និងមិនអាចរកឃើញគោលការណ៍នៃការអនុវត្ត ក៏ដូចជាគ្មានសមត្ថភាពធ្វើការងារអ្វីសោះក៏ដោយ ក៏ពួកគេអួតអាងថាខ្លួនមានសមត្ថភាព និងពូកែគ្រប់រឿងដែរ។ តើនេះមិនមែនជាការមិនខ្វល់ពីភាពអាម៉ាស់ទេឬអី? ទោះបីជាច្បាស់ណាស់ថាពួកគេមិនមែនជាអ្វីសោះក៏ដោយ ក៏ពួកគេធ្វើពុតជាដឹងគ្រប់យ៉ាង ដើម្បីឱ្យមនុស្សគោរព និងកោតសរសើរពួកគេ។ ប្រសិនបើអ្នកណាមានបញ្ហា ប៉ុន្តែមិនសុំយោបល់ពីពួកគេ ហើយបែរជាទៅសួរអ្នកដទៃ ពួកគេនឹងខឹង ច្រណែន និងថ្នាំងថ្នាក់ ដោយស្វែងរកគ្រប់មធ្យោបាយដែលអាចធ្វើទៅបានដើម្បីធ្វើបាបបុគ្គលនោះ។ តើនេះមិនមែនជាការមិនខ្វល់ពីភាពអាម៉ាស់ទេឬអី? វាច្បាស់ណាស់ថា ពួកគេតែងតែនិយាយកុហក មាននិស្ស័យពុករលួយផ្សេងៗ ប៉ុន្តែពួកគេធ្វើពុតជាគ្មាននិស្ស័យពុករលួយ ហើយថាពួកគេទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ និងត្រូវបានព្រអង្គស្រឡាញ់។ គ្រប់ពេលវេលា ពួកគេធ្វើពុតថាពួកគេមានសមត្ថភាពខ្លាំងក្នុងការស៊ូទ្រាំនឹងការរងទុក្ខ ថាពួកគេអាចចុះចូល ថាពួកគេអាចទទួលយកសេចក្ដីពិត និងការលួសកាត់ ថាពួកគេមិនខ្លាចការងារធ្ងន់ ឬការរិះគន់ឡើយ ហើយថាពួកគេមិនដែលត្អូញត្អែរទេ ប៉ុន្តែតាមការពិត ពួកគេពេញទៅដោយសេចក្ដីថ្នាំងថ្នាក់។ ទោះបីជាពួកគេច្បាស់ជាគ្មានសមត្ថភាពក្នុងការប្រកបគ្នាអំពីការយល់ដឹងណាមួយ ឬនិយាយអំពីសេចក្ដីពិតណាមួយឱ្យបានច្បាស់លាស់ និងខ្វះទីបន្ទាល់តាមរយៈបទពិសោធក៏ដោយ ក៏ពួកគេនៅតែធ្វើពុត និងបន្លំខ្លួន ដោយនិយាយអំពីការស្គាល់ខ្លួនឯងតែតាមពាក្យទទេៗ ដើម្បីធ្វើឱ្យមនុស្សមើលមកពួកគេថាជាមនុស្សខាងវិញ្ញាណខ្លាំង និងមានការយល់ដឹងយ៉ាងច្រើន។ តើនេះមិនមែនជាការមិនខ្វល់ពីភាពអាម៉ាស់ទេឬអី? ពួកគេច្បាស់ជាមានបញ្ហាជាច្រើន និងមានភាពជាមនុស្សអាក្រក់។ ពួកគេបំពេញភារកិច្ចរបស់ពួកគេដោយគ្មានភាពស្មោះត្រង់ទាល់តែសោះ ហើយពួកគេពឹងផ្អែកតែលើបញ្ញា និងភាពឆ្លាតវៃផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងការងារអ្វីក៏ដោយដែលពួកគេធ្វើ ដោយមិនស្វែងរកសេចក្ដីពិតទាល់តែសោះ ប៉ុន្តែពួកគេនៅតែជឿថា ពួកគេមានបន្ទុក ថាពួកគេជាមនុស្សខាងវិញ្ញាណខ្លាំង និងមានគុណសម្បត្តិ ហើយថាពួកគេប្រសើរជាងមនុស្សភាគច្រើន។ តើនេះមិនមែនជាការមិនខ្វល់ពីភាពអាម៉ាស់ទេឬអី? តើទាំងនេះមិនមែនជាការសម្ដែងចេញនៃការខ្វះភាពជាមនុស្សរបស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬអី? តើពួកគេមិនបើកសម្ដែងរឿងបែបនេះជាញឹកញាប់ទេឬអី? ច្បាស់ណាស់ថា ពួកគេខ្វះការយល់ដឹងអំពីគោលការណ៍សេចក្ដីពិត ហើយមិនថាពួកគេធ្វើការងារអ្វីនោះទេ ពួកគេមិនអាចរកឃើញគោលការណ៍នៃការអនុវត្តណាមួយបានឡើយ ប៉ុន្តែពួកគេបដិសេធមិនស្វែងរក ឬប្រកបគ្នាទេ។ ពួកគេពឹងផ្អែកលើភាពឆ្លាតវៃ បទពិសោធ និងបញ្ញាផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីសម្រេចការងារ។ ពួកគេថែមទាំងប្រាថ្នាចង់ធ្វើជាអ្នកដឹកនាំ ដើម្បីបញ្ជាអ្នកដទៃ និងធ្វើឱ្យមនុស្សគ្រប់គ្នាស្ដាប់តាមពួកគេ ហើយពួកគេខឹង និងក្ដៅក្រហាយ នៅពេលដែលមានអ្នកណាម្នាក់មិនស្ដាប់តាមពួកគេ។ តើនេះមិនមែនជាការមិនខ្វល់ពីភាពអាម៉ាស់ទេឬអី? ដោយសារតែពួកគេមានមហិច្ឆិតា អំណោយទាន និងភាពឆ្លាតវៃបន្តិចបន្តួច ពួកគេតែងតែចង់លេចធ្លោនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយចង់ឱ្យដំណាក់របស់ព្រះជាម្ចាស់ដាក់ពួកគេក្នុងតំណែងសំខាន់ៗ និងបណ្ដុះបណ្ដាលពួកគេ។ ប្រសិនបើពួកគេមិនត្រូវបានគេបណ្ដុះបណ្ដាលទេ ពួកគេមានអារម្មណ៍មិនសប្បាយចិត្ត និងគុំកួន ដោយត្អូញត្អែរថាដំណាក់របស់ព្រះជាម្ចាស់មិនយុត្តិធម៌ ថាដំណាក់របស់ព្រះជាម្ចាស់មិនអាចទទួលស្គាល់មនុស្សមានទេពកោសល្យ ហើយថាគ្មានអ្នកពូកែមើលមនុស្សនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដើម្បីរកឃើញសមត្ថភាពដ៏ឆ្នើមរបស់ពួកគេឡើយ។ ប្រសិនបើពួកគេមិនត្រូវបានគេបណ្ដុះបណ្ដាលទេ ពួកគេមិនចង់ខិតខំធ្វើការដើម្បីបំពេញភារកិច្ចរបស់ពួកគេ ស៊ូទ្រាំនឹងការលំបាក ឬលះបង់ឡើយ ផ្ទុយទៅវិញ ពួកគេគ្រាន់តែចង់ប្រើល្បិចកលរបស់ពួកគេដើម្បីគេចវេះពីការងារប៉ុណ្ណោះ។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេសង្ឃឹមថានឹងមាននរណាម្នាក់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់គោរព និងលើកតម្កើងពួកគេ ដោយអនុញ្ញាតឱ្យពួកគេលេចធ្លោលើសអ្នកដទៃ និងអនុវត្តផែនការដ៏ធំដុំរបស់ពួកគេនៅទីនេះ។ តើទាំងនេះមិនមែនជាមហិច្ឆិតា និងបំណងប្រាថ្នាទេឬអី? តើនេះមិនមែនជាការមិនខ្វល់ពីភាពអាម៉ាស់ទេឬអី? តើនេះមិនមែនជាការសម្ដែងចេញដ៏ទូទៅបំផុតរបស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬអី? ប្រសិនបើអ្នកពិតជាមានសមត្ថភាពមែន អ្នកគួរតែដេញតាមសេចក្ដីពិត ផ្ដោតលើការបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ នោះរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នឹងគោរពអ្នកដោយឯកឯង។ ប្រសិនបើអ្នកគ្មានសេចក្ដីពិតទាល់តែសោះ ហើយនៅតែតែងតែចង់លេចធ្លោ នោះគឺខ្វះវិចារណញ្ញាណខ្លាំងពេកហើយ! ប្រសិនបើអ្នកក៏មានមហិច្ឆិតា និងបំណងប្រាថ្នា ហើយតែងតែចង់ប្រឹងអស់ពីកម្លាំង នោះអ្នកច្បាស់ជាដួលរលំមិនខាន។ ដោយធ្លាប់មានឋានៈ និងកិត្យានុភាពជាក់លាក់នៅក្នុងសង្គម មនុស្សមួយចំនួនចង់ធ្វើក្អេងក្អាង ចង់មានសិទ្ធិសម្រេចចុងក្រោយ និងចង់ឱ្យមនុស្សគ្រប់គ្នាស្ដាប់តាមការបញ្ជារបស់ពួកគេ បន្ទាប់ពីពួកគេចូលមកជឿលើព្រះជាម្ចាស់ និងចូលមកក្នុងដំណាក់របស់ទ្រង់។ ពួកគេចង់លើកយកលក្ខណសម្បត្តិ និងប្រវត្តិស្នាដៃរបស់ពួកគេមកបង្ហាញ។ ពួកគេចាត់ទុកមនុស្សគ្រប់គ្នាថាទាបជាងពួកគេ ហើយគិតថាអ្នកទាំងនោះគួរតែស្ថិតនៅក្រោមអំណាចរបស់ពួកគេ។ តើនេះមិនមែនជាការមិនខ្វល់ពីភាពអាម៉ាស់ទេឬអី? គឺពិតជាអ៊ីចឹងមែន។ នៅពេលដែលមនុស្សមួយចំនួនទទួលបានលទ្ធផលខ្លះ និងបានរួមចំណែកខ្លះ ក្នុងពេលបំពេញភារកិច្ចរបស់ពួកគេនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកគេតែងតែចង់ឱ្យបងប្អូនប្រព្រឹត្តចំពោះពួកគេដោយក្ដីគោរពយ៉ាងខ្លាំង ដោយចាត់ទុកពួកគេជាចាស់ទុំ ជាបុគ្គលជាន់ខ្ពស់ និងជាបុគ្គលពិសេស។ ពួកគេថែមទាំងចង់ឱ្យមនុស្សកោតសរសើរពួកគេ ដើរតាមពួកគេ និងស្ដាប់ពួកគេទៀតផង។ ពួកគេប្រាថ្នាចង់ក្លាយជាបុគ្គលឈានមុខគេនៅក្នុងពួកជំនុំ។ ពួកគេចង់សម្រេចរាល់កិច្ចការទាំងអស់ ធ្វើការវិនិច្ឆ័យ និងមានសិទ្ធិសម្រេចចុងក្រោយលើគ្រប់បញ្ហាទាំងអស់។ ប្រសិនបើគ្មាននរណាម្នាក់ស្ដាប់ ឬទទួលយកអ្វីដែលពួកគេនិយាយទេ ពួកគេចង់បោះបង់ការងាររបស់ពួកគេ ហើយចង់ធ្វើឱ្យអន្តរាយដល់អ្នកដទៃទាំងអស់ ព្រមទាំងសើចចំអកដាក់ពួកគេ។ តើនេះមិនមែនជាការមិនខ្វល់ពីភាពអាម៉ាស់ទេឬអី? បន្ថែមពីលើការមិនខ្វល់ពីភាពអាម៉ាស់ ពួកគេមានភាពព្យាបាទយ៉ាងខ្លាំង។ ទាំងនេះហើយគឺជាពួកទទឹងនឹងព្រះគ្រីស្ទ។

ការសម្ដែងចេញនៃការមិនខ្វល់ពីភាពអាម៉ាស់នៅក្នុងចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទនេះ កើតមានជាទូទៅខ្លាំងពេកហើយ។ មនុស្សភាគច្រើនមានការសម្ដែងចេញនេះតិចឬច្រើន ប៉ុន្តែ សម្រាប់ពួកទទឹងនឹងព្រះគ្រីស្ទ មិនត្រឹមតែពួកគេមានការសម្ដែងចេញនេះប៉ុណ្ណោះទេ ពួកគេថែមទាំងមិនដែលទទួលស្គាល់ថាវាមានលក្ខណៈធ្ងន់ធ្ងរប៉ុនណានោះដែរ ហើយពួកគេក៏មិនប្រែចិត្ត មិនព្យាយាមស្គាល់វា ឬបះបោរទាស់នឹងវាឡើយ។ ផ្ទុយទៅវិញ ពួកគេចាត់ទុកថាវាជារឿងធម្មតា ហើយនេះគឺជាការដែលពួកគេបដិសេធមិនទទួលយកសេចក្ដីពិត។ ទោះបីជាអាកប្បកិរិយារបស់ពួកគេមិនខ្វល់ពីភាពអាម៉ាស់ ខ្វះវិចារណញ្ញាណ គួរឱ្យខ្ពើមរអើម និងគួរឱ្យស្អប់យ៉ាងណាក៏ដោយ ក៏ពួកគេនៅតែជឿថាវាជារឿងធម្មតា និងត្រឹមត្រូវដដែល។ ពួកគេគិតថាវាសមហេតុផល ហើយថាពួកគេស័ក្ដិសមនឹងដឹកនាំដោយសារតែអំណោយទាន និងសមត្ថភាពរបស់ពួកគេ ហើយថាពួកគេគួរតែអាងអតីតភាពការងាររបស់ពួកគេ ហើយអ្នកដទៃគួរតែស្ដាប់ពួកគេ ដោយសារតែការរួមចំណែករបស់ពួកគេ ហើយពួកគេមិនមើលឃើញថានេះជាការមិនខ្វល់ពីភាពអាម៉ាស់ឡើយ។ តើពួកគេមិនមែនអស់សង្ឃឹមហើយទេឬអី? នេះមិនមែនជាភាពជាមនុស្សធម្មតាទេ នេះគឺជាចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ មនុស្សពុករលួយធម្មតា អាចមានការសម្ដែងចេញ និងការគិតទាំងនេះតិចឬច្រើន និងក្នុងកម្រិតនៃភាពធ្ងន់ធ្ងរផ្សេងៗគ្នា ប៉ុន្តែ តាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការទទួលយក ព្រមទាំងការយល់ពីសេចក្ដីពិត ពួកគេទទួលស្គាល់ថារឿងបែបនេះ មិនមែនជាអ្វីដែលភាពជាមនុស្សធម្មតាគួរតែមានឡើយ។ ពួកគេក៏ទទួលស្គាល់ដែរថា នៅពេលដែលគំនិត ការគិត ផែនការ ឬការទាមទារដែលមិនសមហេតុផលបែបនេះកើតឡើង ពួកគេគួរតែបះបោរទាស់នឹងរឿងទាំងនោះ លះបង់វាចោល កែប្រែវា រៀនប្រែចិត្ត ទទួលយកសេចក្ដីពិត និងអនុវត្តស្របតាមសេចក្ដីពិត។ តើអ្វីទៅជាភាពខុសគ្នារវាងពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សពុករលួយធម្មតា? វាស្ថិតនៅត្រង់ការពិតដែលថា ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលជឿឡើយថា គំនិត ការគិត និងបំណងប្រាថ្នារបស់ពួកគេគឺខុស ត្រូវបានថ្កោលទោស និងត្រូវបានស្អប់ខ្ពើមដោយព្រះជាម្ចាស់ ឬថារឿងទាំងនោះជារឿងអវិជ្ជមានដែលជាកម្មសិទ្ធិរបស់សាតាំង។ ហេតុដូច្នេះហើយ ពួកគេមិនដែលលះបង់ការគិត ឬជំនឿទាំងនេះចោលឡើយ។ ផ្ទុយទៅវិញ ពួកគេប្រកាន់ខ្ជាប់នូវរឿងទាំងនោះ ពួកគេមិនបះបោរទាស់នឹងរឿងទាំងនោះទេ ហើយពួកគេពិតជាមិនទទួលយកអ្វីដែលត្រឹមត្រូវ និងវិជ្ជមាន ឬយកវាធ្វើជាការអនុវត្តដែលពួកគេគួរតែមាន និងជាគោលការណ៍ដែលពួកគេគួរតែប្រកាន់ខ្ជាប់ឡើយ។ នេះគឺជាភាពខុសគ្នារវាងពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សពុករលួយធម្មតា។ ចូរមើលជុំវិញខ្លួនចុះ៖ អ្នកណាក៏ដោយដែលមិនខ្វល់ពីភាពអាម៉ាស់បែបនេះ ប៉ុន្តែមិនដែលទទួលស្គាល់ ឬសូម្បីតែមានការដឹងខ្លួនពីរឿងនេះ គឺជាអាទទឹងនឹងព្រះគ្រីស្ទយ៉ាងពិតប្រាកដ។

ពួកទទឹងនឹងព្រះគ្រីស្ទមានលក្ខណៈទូទៅមួយទៀត ដែលងាយស្រួលបំផុតសម្រាប់មនុស្សក្នុងការញែកដឹងគឺ៖ ពួកគេខ្វះសេចក្ដីអៀនខ្មាស។ ដូចដែលមានចែងនៅក្នុងព្រះគម្ពីរថា៖ «មនុស្សអាក្រក់ធ្វើមុខក្រាស់» (សុភាសិត ២១:២៩) ពោលគឺមានតែពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះ ដែលជាមនុស្សអាក្រក់យ៉ាងពិតប្រាកដ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនចេះអៀនខ្មាសឡើយ។ មិនថាពួកគេធ្វើរឿងដែលមិនខ្វល់ពីភាពអាម៉ាស់ មិនខ្វល់ពីអារម្មណ៍របស់មនុស្ស និងផ្ទុយពីសេចក្ដីពិតច្រើនយ៉ាងណាក៏ដោយ ក៏ពួកគេមិនដឹងខ្លួនពីរឿងនេះ ហើយក៏មិនទទួលស្គាល់វាដែរ។ ពួកគេមិនទទួលយកអ្វីដែលត្រឹមត្រូវ ឬវិជ្ជមានឡើយ ហើយពួកគេមិនលះបង់ទស្សនៈ និងការអនុវត្តខុសឆ្គងរបស់ពួកគេចោលទេ ផ្ទុយទៅវិញ ពួកគេប្រកាន់ខ្ជាប់នូវរឿងទាំងនោះរហូតដល់ទីបញ្ចប់។ នេះហើយគឺជាលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តើអ្នករាល់គ្នាស្ថិតក្នុងស្ថានភាពមួយណាដែរ? នៅពេលអ្នកមានការទាមទារដែលគ្មានហេតុផល ការគិតដែលមិនចេះអៀនខ្មាស ព្រមទាំងចេតនា និងគំនិតដែលព្រះជាម្ចាស់ស្អប់ខ្ពើម តើអ្នកដឹងខ្លួនថាព្រះជាម្ចាស់ស្អប់ខ្ពើមរឿងទាំងនោះហើយហេតុនេះ អ្នកអាចបះបោរទាស់នឹងរឿងទាំងនោះ និងលះបង់វាចោលបានដែរឬទេ? ឬមួយក៏ បន្ទាប់ពីបានឮសេចក្ដីពិតហើយ តើអ្នកបដិសេធមិនព្រមលះបង់រឿងទាំងនោះចោល ប្រកាន់ខ្ជាប់នូវរឿងទាំងនោះ ហើយគិតថាខ្លួនឯងត្រឹមត្រូវ? (នៅពេលខ្ញុំដឹងខ្លួនពីរឿងទាំងនោះ ខ្ញុំអាចភ្ជាប់រឿងទាំងនោះទៅនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមានអារម្មណ៍ថា ការគិតទាំងនេះគឺគួរឱ្យស្អប់ខ្ពើម និងមិនខ្វល់ពីភាពអាម៉ាស់ ហើយខ្ញុំអាចអធិស្ឋាន និងបះបោរទាស់នឹងរឿងទាំងនោះបាន។) អស់អ្នកដែលអាចអធិស្ឋាន និងបះបោរទាស់នឹងរឿងទាំងនោះដោយដឹងខ្លួន មិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ ចំណែកអស់អ្នកដែលមិនដែលអធិស្ឋាន ឬបះបោរទាស់នឹងរឿងទាំងនោះ ប៉ុន្តែធ្វើតាមការគិតផ្ទាល់ខ្លួនរបស់ពួកគេ ប្រឆាំងនឹងព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ និងបដិសេធមិនទទួលយកសេចក្ដីពិត គឺជាពួកទទឹងនឹងព្រះគ្រីស្ទយ៉ាងពិតប្រាកដ។ មិនថារឿងដែលពួកគេបានធ្វើ មិនចេះអៀនខ្មាសយ៉ាងណាក៏ដោយ ក៏ពួកគេបដិសេធមិនព្រមសារភាព ឬទទួលស្គាល់រឿងទាំងនោះឡើយ។ តើវាមិនច្បាស់ទេឬអីថា មនុស្សទាំងនេះគឺជាអ្នកដែលមិនទទួលយកអ្វីៗដែលវិជ្ជមាន ប៉ុន្តែស្រឡាញ់អ្វីៗដែលអវិជ្ជមាន និងទុច្ចរិត? តើអ្នករាល់គ្នាមិនអាចបែងចែកដឹងថាខ្លួនស្ថិតក្នុងប្រភេទមួយណាទេអី ឬមួយក៏អ្នករាល់គ្នាមិនដែលមានការគិតដែលមិនខ្វល់ពីភាពអាម៉ាស់ទាំងនេះសោះ? (ខ្ញុំធ្លាប់មានការគិតទាំងនេះ ហើយបន្ទាប់ពីបានដឹងខ្លួនពីរឿងទាំងនោះ ខ្ញុំអាចអធិស្ឋានទៅកាន់ព្រះជាម្ចាស់ និងបះបោរទាស់នឹងរឿងទាំងនោះបាន។ ជួនកាល ខ្ញុំមិនបានដឹងខ្លួនពីរឿងទាំងនោះទេ។ ខ្ញុំបានប្រព្រឹត្ត ឬនិយាយស្ដីដោយមិនដឹងថាវាជារឿងដែលមិនខ្វល់ពីភាពអាម៉ាស់ឡើយ។ លុះក្រោយមក នៅពេលខ្ញុំត្រូវបានគេលាតត្រដាង ទើបខ្ញុំដឹងខ្លួន ហើយពេលនោះខ្ញុំអាចអធិស្ឋាន និងបះបោរទាស់នឹងរឿងទាំងនោះបាន។) ប្រសិនបើអ្នកមិនដឹងខ្លួនថារឿងទាំងនេះគឺមិនចេះអៀនខ្មាសទេ នោះមិនមែនជាបញ្ហាឡើយ។ ប្រសិនបើអ្នកដឹងខ្លួន ប៉ុន្តែមិនទទួលយកសេចក្ដីពិត ឬមិនបះបោរទាស់នឹងខ្លួនឯងទេ នោះទើបជាបញ្ហាដ៏ធ្ងន់ធ្ងរ។ ភាគច្រើន អ្នករាល់គ្នាស្ពឹកស្រពន់ មិនអាចភ្ជាប់រឿងនេះទៅនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន ហើយមិនដឹងថាបញ្ហារបស់អ្នករាល់គ្នាគឺជាអ្វីឡើយ។ ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាមានអារម្មណ៍កំហុស និងរងការស្ដីបន្ទោសនៅក្នុងចិត្តរបស់អ្នករាល់គ្នាភ្លាមៗ នៅពេលអ្នករាល់គ្នាដឹងខ្លួនពីរឿងនេះ ហើយមានអារម្មណ៍ខ្មាសអៀនពេកមិនហ៊ានជួបមុខនរណាម្នាក់ ហើយគិតថាខ្លួនឯងគួរឱ្យស្អប់ខ្ពើម ថោកទាប និងមានសេចក្ដីទៀតត្រង់តិចតួច ហេតុនេះ អ្នករាល់គ្នាស្អប់ខ្លួនឯង និងមានអារម្មណ៍ខ្ពើមរអើមនឹងខ្លួនឯង រួចហើយពិចារណាពីរបៀបផ្លាស់ប្ដូរ និងលះបង់រឿងទាំងនេះចោល នេះគឺជាស្ថានភាពធម្មតា។ ប្រសិនបើអ្នករាល់គ្នាអាចបះបោរទាស់នឹងខ្លួនឯងបាន នៅពេលដែលអ្នករាល់គ្នាដឹងខ្លួន នោះអ្នករាល់គ្នាមានសង្ឃឹមទទួលបានសេចក្ដីសង្គ្រោះហើយ។ ប្រសិនបើអ្នករាល់គ្នាដឹងខ្លួន ហើយនៅតែមិនបះបោរទាស់នឹងខ្លួនឯងទៀត នោះអ្នករាល់គ្នាគ្មានសង្ឃឹមទទួលបានសេចក្ដីសង្គ្រោះឡើយ។ ថាតើមនុស្សម្នាក់អាចត្រូវបានសង្គ្រោះឬអត់ គឺអាស្រ័យលើថាតើគេអាចទទួលយកសេចក្ដីពិតបានឬអត់។ អ្នកខ្លះអាចនឹងនិយាយថា៖ «ខ្ញុំស្ពឹកស្រពន់ និងល្ងង់ខ្លៅ មានគុណសម្បត្តិខ្សោយ ប៉ុន្តែឱ្យតែខ្ញុំយល់បន្តិចបន្តួចពីអ្វីដែលខ្ញុំបានឮ ខ្ញុំអាចអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបះបោរទាស់នឹងខ្លួនឯងបាន»។ មនុស្សបែបនេះអាចត្រូវបានសង្គ្រោះ។ ទោះបីជាគុណសម្បត្តិរបស់បុគ្គលណាម្នាក់ល្អយ៉ាងណាក៏ដោយ ឬទោះបីជាគេយល់ពីសេចក្ដីពិតច្រើនប៉ុនណាក៏ដោយ ប្រសិនបើគេមិនបះបោរទាស់នឹងខ្លួនឯងទេ ប្រសិនបើគេនៅតែរឹងរូសមិនព្រមអនុវត្ត ឬទទួលយកសេចក្ដីពិត ហើយទាស់ទទឹង និងប្រឆាំងនឹងសេចក្ដីពិតនៅក្នុងចិត្តរបស់គេ នោះចប់ហើយ គេគ្មានសង្ឃឹមទៀតឡើយ។ ការមិនខ្វល់ពីភាពអាម៉ាស់ ក៏ជាលក្ខណៈទូទៅមួយនៃចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទផងដែរ។ ចូរមើលថាតើមានមនុស្សបែបនេះនៅជុំវិញអ្នករាល់គ្នាដែរឬទេ រួចហើយពិនិត្យពិច័យខ្លួនឯង ដើម្បីកំណត់ថាតើអ្នករាល់គ្នាស្ថិតក្នុងប្រភេទនេះដែរឬទេ។ ប្រសិនបើអ្នករាល់គ្នាតែងតែមានអារម្មណ៍ថាខ្លួនឯងគ្រប់លក្ខណ៍ និងអស្ចារ្យ ប្រសិនបើអ្នករាល់គ្នាតែងតែចាត់ទុកខ្លួនឯងជាអ្នកសង្គ្រោះ ប្រសិនបើអ្នករាល់គ្នាតែងតែប្រាថ្នាចង់ឱ្យគេដាក់អ្នករាល់គ្នានៅទីខ្ពស់លើសមនុស្សគ្រប់គ្នា ប្រសិនបើអ្នករាល់គ្នាអន្ទះសាចង់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃនៅក្នុងក្រុមណាមួយ ដើម្បីមើលថាតើអ្នករាល់គ្នាឈរនៅកម្រិតខ្ពស់ប៉ុនណា ហើយទោះបីជានៅទីបំផុតអ្នករាល់គ្នាអាចលើសអ្នកដទៃឬអត់ក៏ដោយ ក៏អ្នករាល់គ្នាប្រាថ្នាចង់ឱ្យខ្លួនឯងលេចធ្លោ និងចង់ឱ្យអ្នកដទៃគោរពកោតសរសើរអ្នករាល់គ្នា ចង់លេចធ្លោជាងគេ និងក្លាយជាសមាជិកពិសេសនៅក្នុងក្រុម។ តើអ្វីដែលធ្វើឱ្យអ្នកពិសេស? តើអ្នកមានស្នែងដុះនៅលើក្បាល ឬមានភ្នែកបី ឬមានក្បាលបី និងដៃប្រាំមួយឬ? អ្នកគ្មានអ្វីពិសេស ឡើយ ដូច្នេះ ហេតុអ្វីបានជាអ្នកតែងតែមានអារម្មណ៍ថាខ្លួនឯងលេចធ្លោ និងពិសេសប្លែកពីគេម៉្លេះ? នេះគឺជាការមិនខ្វល់ពីភាពអាម៉ាស់។ ក្នុងទិដ្ឋភាពម្យ៉ាង សមត្ថភាពពីកំណើតខាងសាច់ឈាមរបស់អ្នកគ្មានអ្វីពិសេសឡើយ ហើយទិដ្ឋភាពម្យ៉ាងទៀត គុណសម្បត្តិរបស់អ្នកក៏គ្មានអ្វីពិសេសដែរ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ អ្នកក៏ដូចជាមនុស្សគ្រប់គ្នាដែរ គឺពោរពេញទៅដោយនិស្ស័យពុករលួយ ខ្វះការយល់ដឹងអំពីសេចក្ដីពិត និងជាពូជអម្បូររបស់សាតាំងដែលទាស់ទទឹងនឹងព្រះជាម្ចាស់។ តើមានអ្វីសម្រាប់ឱ្យអ្នកអួតអាងទៅ? ច្បាស់ណាស់ថា គ្មានអ្វីត្រូវអួតអាងឡើយ។ ជំនាញ សមត្ថភាព អំណោយទាន និងទេពកោសល្យបន្តិចបន្តួចដែលអ្នកមាន គឺមិនស័ក្ដិសមនឹងលើកយកមកនិយាយឡើយ ពីព្រោះរឿងទាំងនោះមិនតំណាងឱ្យភាពជាមនុស្សធម្មតាទេ ហើយក៏មិនពាក់ព័ន្ធនឹងអ្វីៗដែលវិជ្ជមានដែរ។ ប៉ុន្តែ អ្នកនៅតែរឹងរូសលើកយករឿងដែលមិនស័ក្ដិសមនឹងនិយាយ មកបង្ហាញនៅមុខគេ ដោយចាត់ទុករឿងទាំងនោះជាមេដាយកិត្តិយសផ្ទាល់ខ្លួនរបស់អ្នក អួតអាងពីរឿងទាំងនោះនៅគ្រប់ទីកន្លែង ទុកជាសិរីល្អ និងជាដើមទុនរបស់អ្នក ដើម្បីទទួលបានការគោរព និងការកោតសរសើរពីមនុស្ស ថែមទាំងប្រើរឿងទាំងនោះជាដើមទុន ដើម្បីឱ្យអ្នកដទៃផ្គត់ផ្គង់អ្នក និងឱ្យខ្លួនអាចសោយសុខនឹងការគោរព ព្រមទាំងការប្រព្រឹត្តដ៏ល្អពីអ្នកដទៃទៀតផង។ តើនេះមិនមែនជាការមិនខ្វល់ពីភាពអាម៉ាស់ទេឬ? ការទាមទារដែលគ្មានវិចារណញ្ញាណ ការគិត ចេតនា គំនិត និងរឿងផ្សេងៗទៀតបែបនេះ ដែលកើតចេញពីភាពជាមនុស្សមិនធម្មតា និងវិចារណញ្ញាណមិនធម្មតា សុទ្ធតែជាការសម្ដែងចេញនៃការមិនខ្វល់ពីភាពអាម៉ាស់។ ប្រសិនបើការសម្ដែងចេញនៃការមិនខ្វល់ពីភាពអាម៉ាស់ទាំងនេះ គ្របដណ្ដប់លើភាពជាមនុស្សរបស់នរណាម្នាក់ ហើយក្លាយជាលក្ខណៈចម្បងរបស់គេ ដែលរារាំងគេមិនឱ្យទទួលយក និងយល់ពីសេចក្ដីពិត នោះនេះគឺជាលក្ខណៈទូទៅរបស់ពួកទទឹងនឹងព្រះគ្រីស្ទហើយ។

មនុស្សមួយចំនួនចំណាយតង្វាយដើម្បីទិញរបស់ឆ្ងាញ់ៗ មានគុណភាពខ្ពស់ និងទាន់សម័យសម្រាប់បងប្អូនប្រុសស្រី ដោយអះអាងថា ពួកគេធ្វើបែបនេះដោយសារតែការគិតគូរដល់អ្នកទាំងនោះ ដើម្បីឱ្យអ្នកទាំងនោះអាចរស់នៅយ៉ាងសប្បាយរីករាយ និងគ្មានក្ដីកង្វល់នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយបន្ទាប់មក មានអំណរគុណចំពោះសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ តើអ្នករាល់គ្នាគិតយ៉ាងណាដែរចំពោះគំនិតនេះ? តើវាពិតជាប្រកបដោយមនុស្សធម៌មែនឬ? (ទេ មិនមែនទេ។ ពួកគេចាត់ទុកតង្វាយរបស់ព្រះជាម្ចាស់ដូចជាលុយផ្ទាល់ខ្លួនរបស់ពួកគេ ដោយចំណាយវាតាមតែអំពើចិត្តរបស់ពួកគេ ជាជាងប្រើប្រាស់តង្វាយទាំងនោះតាមធម្មតា និងសមហេតុផល ស្របតាមគោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់។) តើនេះជាបញ្ហាអ្វីនៃភាពជាមនុស្ស? (គឺការមិនខ្វល់ពីភាពអាម៉ាស់។) បុគ្គលបែបនេះ ក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទយ៉ាងពិតប្រាកដ ភ្លាមៗនៅពេលដែលពួកគេទទួលបានឋានៈ។ ពួកគេប្រើប្រាស់តង្វាយដើម្បីទិញទឹកចិត្តអ្នកដទៃ ដោយនិយាយថា៖ «បងប្អូនប្រុសស្រីខ្វះខាតសម្លៀកបំពាក់ និងមានជីវភាពលំបាក។ ពួកគេមានការលំបាកជាច្រើន ហើយគ្មាននរណាម្នាក់ខ្វល់ពីរឿងនេះឡើយ។ ខ្ញុំបានកត់សម្គាល់ឃើញរឿងនេះ ហើយខ្ញុំនឹងទទួលខុសត្រូវលើរឿងនេះ។ ដើម្បីផ្ដល់ភាពងាយស្រួលដល់បងប្អូនប្រុសស្រី ដើម្បីឱ្យពួកគេអាចដកបទពិសោធពីភាពកក់ក្ដៅរបស់ព្រះជាម្ចាស់ សេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ព្រះជាម្ចាស់ និងព្រះគុណរបស់ព្រះជាម្ចាស់ ក្នុងពេលដែលពួកគេរស់នៅក្នុងដំណាក់របស់ទ្រង់ ដំណាក់របស់ព្រះជាម្ចាស់ចាំបាច់ត្រូវចំណាយប្រាក់ខ្លះ ដើម្បីបំពេញតម្រូវការរបស់ពួកគេក្នុងគ្រប់ទិដ្ឋភាពនៃជីវិត។ ហេតុដូច្នេះហើយ ខ្ញុំត្រូវគិតគូរពីរឿងនេះឱ្យបានច្រើនបន្តិចទៀត ហើយពិចារណាឱ្យបានដិតដល់ថាតើបងប្អូនប្រុសស្រីខ្វះខាត ឬត្រូវការអ្វីខ្លះ។ ត្រូវទិញកែវរក្សាកម្ដៅ ដើម្បីឱ្យបងប្អូនប្រុសស្រីងាយស្រួលក្នុងការផឹកទឹក និងងាយស្រួលយកតាមខ្លួននៅពេលពួកគេចេញទៅក្រៅ។ គួរតែទិញកៅអីសម្រាប់បងប្អូនប្រុសស្រី៖ កៅអីទាំងនោះត្រូវមានកន្លែងផ្អែកខ្នងទន់ៗ ដើម្បីកុំឱ្យពួកគេឈឺខ្នងនៅពេលអង្គុយយូរ។ ការអង្គុយនៅលើកៅអីទាំងនេះគួរតែមានភាពងាយស្រួល ហើយវាគួរតែមានកម្ពស់ មុំ និងភាពទន់យ៉ាងសមស្រប។ ទោះបីជាត្រូវចំណាយអស់ប៉ុន្មានក៏ដោយ ក៏យើងមិនគួរស្ដាយប្រាក់សម្រាប់បងប្អូនប្រុសស្រីឡើយ ពីព្រោះពួកគេគឺជាសសរទ្រូងនៃដំណាក់របស់ព្រះជាម្ចាស់ ហើយជាដើមទុន និងជាបង្អែកសម្រាប់ការពង្រីកកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ ហេតុដូច្នេះហើយ ការថែរក្សាបងប្អូនប្រុសស្រីឱ្យបានល្អ គឺជួយធ្វើឱ្យកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ប្រសើរឡើង»។ ពេលបានឮដូច្នេះ បងប្អូនប្រុសស្រីភាគច្រើន ក៏រំជួលចិត្តរហូតដល់ស្រក់ទឹកភ្នែក ពោរពេញទៅដោយសេចក្ដីដឹងគុណយ៉ាងខ្លាំង ហើយចេះតែស្រែកឡើងថា នេះគឺជាសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ព្រះជាម្ចាស់។ អ្នកដែលចាត់ចែងរឿងនេះ មានអារម្មណ៍កក់ក្ដៅនៅក្នុងចិត្តនៅពេលពួកគេឮបែបនេះ ដោយគិតថា៖ «ទីបំផុត មានអ្នកយល់ពីចិត្តរបស់ខ្ញុំហើយ»។ តើនេះគឺជាអ្វី? (គឺការមិនខ្វល់ពីភាពអាម៉ាស់។) តើការផ្ដល់ផលប្រយោជន៍ដ៏ធំធេងបែបនេះដល់បងប្អូនប្រុសស្រី ម្ដេចនឹងអាចចាត់ទុកថាជាការមិនខ្វល់ពីភាពអាម៉ាស់បានទៅ? តើនេះជាការមួលបង្កាច់ឬ? (ទេ មិនមែនទេ។) ពួកគេកំពុងប្រើប្រាស់លុយនៃដំណាក់របស់ព្រះជាម្ចាស់ ដើម្បីបង្ហាញពីភាពសប្បុរសនេះ ក្នុងគោលបំណងអូសទាញយកចិត្តមនុស្ស ហើយធ្វើពុតជាបង្ហាញការគិតគូរ និងការយកចិត្តទុកដាក់ប្រកបដោយក្ដីស្រឡាញ់ចំពោះបងប្អូនប្រុសស្រី។ តើគោលដៅពិតប្រាកដរបស់ពួកគេគឺជាអ្វី? បើនិយាយឱ្យស្រាលទៅ គឺដើម្បីសោយសុខនឹងផលប្រយោជន៍ទាំងនេះរួមជាមួយបងប្អូនប្រុសស្រី។ បើនិយាយឱ្យធ្ងន់ទៅ គឺដើម្បីទិញទឹកចិត្តមនុស្ស ដោយធានាថាមនុស្សនឹងចងចាំពួកគេជានិច្ច ទុកកន្លែងមួយសម្រាប់ពួកគេនៅក្នុងចិត្ត ហើយនឹកចាំថាពួកគេល្អប៉ុនណា។ ប្រសិនបើពួកគេចំណាយលុយផ្ទាល់ខ្លួនរបស់ពួកគេ តើពួកគេនឹងប្រព្រឹត្តចំពោះបងប្អូនប្រុសស្រីតាមរបៀបដូចគ្នាដែរឬទេ? (ប្រាកដជាមិនមែនទេ។) ធាតុពិតរបស់ពួកគេនឹងត្រូវបានលាតត្រដាង ហើយពួកគេនឹងមិនប្រព្រឹត្តចំពោះមនុស្សតាមរបៀបនេះឡើយ។ បើវិនិច្ឆ័យពីការដែលពួកគេប្រើប្រាស់តង្វាយរបស់ព្រះជាម្ចាស់ដោយផ្ដេសផ្ដាសតាមតែបំណងចិត្តរបស់ខ្លួន ពួកគេគឺជាមនុស្សដែលខ្វះសេចក្ដីទៀងត្រង់ និងស្ដង់ដាសីលធម៌ ពួកគេគឺជាមនុស្សថោកទាប និងមិនចេះអៀនខ្មាស។ តើពួកគេអាចប្រព្រឹត្តចំពោះអ្នកដទៃដោយសេចក្ដីសប្បុរសយ៉ាងពិតប្រាកដបានដែរឬទេ? តើពួកគេជាមនុស្សប្រភេទណាទៅ? (ពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទដែលមិនខ្វល់ពីភាពអាម៉ាស់។) នៅក្នុងការមិនខ្វល់ពីភាពអាម៉ាស់ដែលពួកទទឹងនឹងព្រះគ្រីស្ទមាន និងបង្ហាញចេញនៅក្នុងភាពជាមនុស្សរបស់ពួកគេ ក៏មានអ្វីម្យ៉ាងដែលពិសពុល និងឃោរឃៅផងដែរ គឺពួកគេប្រើពាក្យកុហកដើម្បីសម្រេចគោលដៅផ្ទាល់ខ្លួនរបស់ពួកគេ។ តើពាក្យសម្ដីមួយណាដែលចេញពីមាត់របស់ពួកគេ គឺជាពាក្យពិត? ទោះបីជាពួកគេមើលទៅហាក់ដូចជាគិតគូរដល់មនុស្សខ្លាំងណាស់ ស្រឡាញ់អ្នកទាំងនោះយ៉ាងពិតប្រាកដ និងគិតគូរដល់អ្នកទាំងនោះយ៉ាងច្រើនក៏ដោយ តាមពិតនៅពីក្រោយខ្នង ពួកគេកំពុងរក្សាទុកនូវចេតនាព្យាបាទក្នុងចិត្ត។ ពួកគេផ្ទាល់មិនបានលះបង់អ្វីសោះឡើយ ពួកគេចំណាយតង្វាយ ហើយនៅទីបំផុត គឺដំណាក់របស់ព្រះជាម្ចាស់ដែលរងការខាតបង់ ខណៈដែលពួកគេខ្លួនឯងទទួលបានផលប្រយោជន៍។ នេះគឺជាអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ ពោលគឺពួកគេមិនត្រឹមតែមិនខ្វល់ពីភាពអាម៉ាស់ប៉ុណ្ណោះទេ ពួកគេថែមទាំងពិសពុល និងឃោរឃៅទៀតផង។ ពួកគេនិយាយកុហកជាទម្លាប់ ពួកគេកុហក និងបោកបញ្ឆោតមនុស្សគ្រប់ទីកន្លែងដែលពួកគេទៅ ដោយមិននិយាយពាក្យពិតសូម្បីតែមួយម៉ាត់។ ត្រឹមតែរឿងនេះមួយ ក៏គួរឱ្យខ្ពើមរអើមទៅហើយ ប៉ុន្តែពួកគេថែមទាំងអួតអាងថាខ្លួនជាមនុស្សគ្មានល្បិច មានចិត្តសប្បុរស ល្អចំពោះអ្នកដទៃ មានក្ដីស្រឡាញ់ ចេះអាណិតអាសូរ ព្រមទាំងមិនអាចធ្វើចិត្តរឹងដាក់នរណាម្នាក់បាន ឬមិនអាចដាច់ចិត្តសងសឹកអ្នកដែលសម្លុតធ្វើបាបពួកគេបានទៀតផង។ ពួកគេថែមទាំងអួតអាងថា ពួកគេគឺជាបុគ្គលដ៏គ្រប់លក្ខណ៍ និងថ្លៃថ្នូរ ដោយប្រាថ្នាចង់បង្កើតរូបភាពមួយសម្រាប់ខ្លួនឯង និងកាន់កាប់កន្លែងមួយនៅក្នុងចិត្តរបស់មនុស្ស។ តើនេះមិនមែនជាការមិនខ្វល់ពីភាពអាម៉ាស់ទេឬ? នេះគឺជាធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ភាពជាមនុស្សរបស់ពួកគេគឺពោរពេញទៅដោយរឿងបែបនេះ។

ចំពោះអ្នកដែលធ្វើអំពើអាក្រក់តាមតែអំពើចិត្ត និងមិនខ្វល់ពីភាពអាម៉ាស់ មនុស្សអាចវែកញែកដឹងពីពួកគេបានខ្លះៗ ប៉ុន្តែវាមិនងាយស្រួលទេក្នុងការញែកដឹងថា ពួកទទឹងនឹងព្រះគ្រីស្ទមិនខ្វល់ពីភាពអាម៉ាស់នោះ។ ខ្ញុំធ្លាប់ឃើញការសម្ដែងចេញដ៏ពិសេសមួយអំពីការមិនខ្វល់ពីភាពអាម៉ាស់របស់អាទទឹងនឹងព្រះគ្រីស្ទ៖ គាត់តែងតែធ្វើសកម្មភាពយ៉ាងកំរោល និងព្រហើន គាត់និយាយកុហកជាទម្លាប់ ហើយគាត់មានរបៀបនិយាយជាប្រព័ន្ធ ដែលត្រូវបានរៀបចំយ៉ាងល្អ និងមានសណ្ដាប់ធ្នាប់។ ទោះជាយ៉ាងណាក៏ដោយ នៅពេលនិយាយដល់ការចាត់ចែងការងារ គាត់មិនអាចបញ្ចប់អ្វីដែលគាត់បានចាប់ផ្ដើមឡើយ គាត់ធ្វើអំពើអាក្រក់តាមតែអំពើចិត្ត ហើយគាត់គ្មានគោលការណ៍ទាល់តែសោះ។ បន្ទាប់ពីបានបំពេញភារកិច្ចរបស់ខ្លួននៅក្នុងដំណាក់របស់ព្រះជាម្ចាស់មួយរយៈ រាល់កិច្ចការដែលគាត់បានធ្វើគឺសុទ្ធតែមានបញ្ហា ហើយមិនថាគាត់ធ្វើអ្វីនោះទេ គឺសុទ្ធតែមិនបានល្អទាំងអស់។ បញ្ហាដ៏សំខាន់បំផុតនោះគឺ គាត់នៅតែចង់បំភាន់មនុស្ស ចង់បន្សល់ទុកនូវចំណាប់អារម្មណ៍ល្អនៅក្នុងចិត្តរបស់ពួកគេ ហើយ គាត់តែងតែសាកសួរថាតើអ្នកដទៃគិតយ៉ាងណាពីគាត់ ហើយថាតើគាត់ទទួលបានការគោរពខ្ពស់ដែរឬទេ។ ទីបំផុត នៅពេលដែលវាច្បាស់ណាស់ថា គាត់តែងតែធ្វើខុសក្នុងការបំពេញភារកិច្ចរបស់ខ្លួន ហើយមិនអាចធ្វើអ្វីឱ្យបានល្អសោះ ដំណាក់របស់ព្រះជាម្ចាស់ក៏បានបញ្ជូនគាត់ចេញទៅ។ គាត់មិនត្រឹមតែមិនបានទទួលស្គាល់ការសម្ដែងចេញដ៏ច្បាស់ក្រឡែតទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើពុតជាគ្មានកំហុសយ៉ាងខ្លាំង នៅពេលដែលគាត់ត្រូវបានបញ្ជូនចេញទៅ។ តើការធ្វើពុតជាគ្មានកំហុសនេះមានន័យដូចម្ដេច? វាមានន័យថា គាត់មិនដែលទទួលស្គាល់អំពើអាក្រក់របស់គាត់កាលពីអតីតកាលឡើយ គឺការកុហក ការបោកបញ្ឆោត និងការបំភាន់អ្នកដទៃរបស់គាត់ ក៏ដូចជារបៀបដែលគាត់បានបង្កើតនគរឯករាជ្យ និងបាននាំពួកជំនុំមកនៅក្រោមការគ្រប់គ្រងនៃគ្រួសាររបស់គាត់ផ្ទាល់ ធ្វើអំពើអាក្រក់តាមតែអំពើចិត្ត និងធ្វើសកម្មភាពដោយគ្មានគោលការណ៍ មិនដែលស្វែងរកសេចក្ដីពិត ហើយថែមទាំងធ្វើតាមតែចិត្តចង់ ព្រមទាំងអំពើអាក្រក់ផ្សេងៗទៀត ហើយគាត់មិនអាចទទួលស្គាល់អំពើអាក្រក់របស់ខ្លួនទាំងនេះបានទាល់តែសោះ។ ផ្ទុយទៅវិញ គាត់ជឿថា គាត់បានបំពេញភារកិច្ចរបស់ខ្លួននៅក្នុងដំណាក់របស់ព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ថាគាត់បានរងទុក្ខយ៉ាងច្រើន បានលះបង់យ៉ាងធំធេង ចំណាយពេលយ៉ាងយូរ និងបានចំណាយកម្លាំងយ៉ាងច្រើន ប៉ុន្តែទីបំផុត គាត់បែរជាធ្លាក់ដល់ចំណុចមួយដែលគាត់មានកេរ្តិ៍ឈ្មោះអាក្រក់ ហើយមនុស្សគ្រប់គ្នាមើលងាយគាត់។ គ្មាននរណាម្នាក់អាណិត ឬអាណិតអាសូរគាត់ ហើយក៏គ្មាននរណាម្នាក់ចេញមុខនិយាយការពារគាត់ឡើយ។ តើនេះមិនមែនជាការធ្វើពុតជាគ្មានកំហុសទេឬអី? តើការធ្វើពុតជាគ្មានកំហុសនេះ គឺជាការសម្ដែងចេញនៃភាពជាមនុស្សបែបណា? (ការខ្វះវិចារណញ្ញាណ និងការមិនខ្វល់ពីភាពអាម៉ាស់។) គឺពិតជាអ៊ីចឹងមែន។ គាត់ចាត់ទុកអ្វីដែលគាត់បានធ្វើ និងភារកិច្ចដែលគាត់គួរតែបំពេញ ថាជាគុណបំណាច់របស់ខ្លួន។ គាត់បានបដិសេធទាំងស្រុងនូវអ្វីដែលគាត់បានធ្វើ ដែលមិនស្របតាមគោលការណ៍សេចក្ដីពិត ឬដែលបង្កការរំខាន ឬការបង្អាក់ ហើយនៅទីបំផុត គាត់បានធ្វើពុតជាគ្មានកំហុស។ នេះគឺជាការមិនខ្វល់ពីភាពអាម៉ាស់ ហើយគាត់គឺជាអាទទឹងនឹងព្រះគ្រីស្ទពេញលក្ខណៈ។ តើអ្នករាល់គ្នាធ្លាប់ជួបប្រទះបុគ្គលបែបនេះដែរឬទេ? មិនថាអ្នកដាក់ឱ្យពួកគេទទួលខុសត្រូវលើអ្វី ឬផ្ដល់ការងារអ្វីឱ្យពួកគេក៏ដោយ ក៏ពួកគេព្យាយាមប្រមូលកម្លាំង បង្កើតនគរឯករាជ្យ និងរារាំងអ្នកដទៃមិនឱ្យលេចធ្លោ ដើម្បីឱ្យពួកគេអាចលេចធ្លោបាន។ ពួកគេចង់លើសមនុស្សគ្រប់គ្នា។ គ្មានសម្ដីណាមួយដែលពួកគេនិយាយទៅកាន់នរណាម្នាក់គឺជាការពិតឡើយ។ ពួកគេធ្វើឱ្យអ្នកដែលស្ដាប់ពួកគេមិនប្រាកដថាសម្ដីមួយណាពិត និងមួយណាមិនពិត។ នៅពេលដែលទីបំផុតពួកគេត្រូវបានបញ្ជូនចេញ ពួកគេថែមទាំងយល់ថាខ្លួនឯងពិតជាគ្មានកំហុសទាល់តែសោះ ហើយសង្ឃឹមថានឹងមាននរណាម្នាក់ការពារពួកគេ។ តើអ្នករាល់គ្នាគិតថានឹងមាននរណាម្នាក់ការពារពួកគេដែរឬទេ? (ទេ គ្មាននរណាម្នាក់ធ្វើដូច្នោះទេ។) ប្រសិនបើមាននរណាម្នាក់ធ្វើដូច្នេះ អ្នកនោះច្បាស់ជាមិនដឹងពីការពិត ជាមនុស្សល្ងីល្ងើ ជាមនុស្សដែលពួកគេបានបំភាន់ ឬជាបុគ្គលប្រភេទតែមួយនឹងពួកគេមិនខាន។

ឃ. អាត្មានិយម និងថោកទាប

ពួកទទឹងនឹងព្រះគ្រីស្ទ គ្មានមនសិការ វិចារណញ្ញាណឬភាពជាមនុស្សឡើយ។ ពួកគេមិនត្រឹមតែមិនចេះខ្មាសអៀនប៉ុណ្ណោះទេ ប៉ុន្តែពួកគេមានលក្ខណៈសម្គាល់មួយទៀត៖ ពួកគេមានភាពអាត្មានិយម និងថោកទាបខុសពីធម្មតា។ អត្ថន័យត្រង់នៃពាក្យ «អាត្មានិយម និងថោកទាប» គឺមិនពិបាកចាប់យល់នោះទេ។ វាមានន័យថា បុគ្គលម្នាក់មិនស្វែងរកអ្វីក្រៅពីផលប្រយោជន៍ឡើយ។ ប្រសិនបើរឿងអ្វីមួយពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេនឹងយកចិត្តទុកដាក់លើវា ពួកគេនឹងរងទុក្ខ និងលះបង់ដើម្បីវា ព្រមទាំងចំណាយគំនិត និងកម្លាំងលើវាទៀតផង។ ប្រសិនបើរឿងអ្វីមួយមិនពាក់ព័ន្ធនឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេទេ ពួកគេនឹងធ្វើជាមើលមិនឃើញ ហើយមិនខ្វល់ខ្វាយពីវាឡើយ។ ពួកគេនឹងបណ្ដោយឱ្យអ្នកដទៃធ្វើអ្វីតាមតែអំពើចិត្ត សូម្បីតែមាននរណាម្នាក់កំពុងបង្កការបង្អាក់ ឬការរំខានក៏ដោយ ក៏ពួកគេនឹងធ្វើមិនដឹងមិនឮ ហើយគិតថាវាមិនមានពាក់ព័ន្ធអ្វីនឹងពួកគេដែរ។ បើនិយាយឱ្យស្រួលស្ដាប់ទៅ គឺថាពួកគេខ្វល់តែពីរឿងរបស់ខ្លួនឯង ប៉ុន្តែបើនិយាយឱ្យកាន់តែត្រឹមត្រូវនោះគឺថា មនុស្សប្រភេទនេះថោកទាប គួរឱ្យអាប់ឱន និងស្មោកគ្រោក ដែលយើងកំណត់លក្ខណៈពួកគេថាជាមនុស្ស «អាត្មានិយម និងថោកទាប»។ តើភាពអាត្មានិយម និងភាពថោកទាប របស់ពួកទទឹងនឹងព្រះគ្រីស្ទបង្ហាញចេញយ៉ាងដូចម្តេច? ចំពោះរឿងអ្វីក៏ដោយដែលផ្ដល់ផលប្រយោជន៍ដល់ឋានៈ ឬកេរ្តិ៍ឈ្មោះរបស់ពួកគេ ពួកគេខិតខំប្រឹងប្រែងធ្វើ ឬនិយាយអ្វីដែលចាំបាច់ ហើយពួកគេសុខចិត្តស៊ូទ្រាំនឹងការរងទុក្ខគ្រប់បែបយ៉ាង។ ប៉ុន្តែ នៅពេលនិយាយដល់កិច្ចការដែលត្រូវបានរៀបចំដោយ ដំណាក់របស់ព្រះជាម្ចាស់ ឬកិច្ចការដែលផ្ដល់ផលប្រយោជន៍ដល់ការលូតលាស់ខាងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ពួកគេបែរជាមិនខ្វល់ទាល់តែសោះ។ សូម្បីតែនៅពេលដែលមនុស្សអាក្រក់បង្កការបង្អាក់ និងការរំខាន ព្រមទាំងប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង ដែលហេតុនេះធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចការរបស់ពួកជំនុំក៏ដោយ ក៏ពួកគេមិនខ្វល់ខ្វាយ ឬសាកសួរពីរឿងនេះដែរ ហាក់បីដូចជារឿងនេះមិនមានពាក់ព័ន្ធអ្វីនឹងពួកគេឡើយ។ ហើយប្រសិនបើមាននរណាម្នាក់រកឃើញ និងរាយការណ៍ពីអំពើអាក្រក់របស់មនុស្សអាក្រក់ណាម្នាក់ ពួកគេនិយាយថាពួកគេមិនបានឃើញអ្វីទាំងអស់ ហើយធ្វើពុតជាមិនដឹងមិនឮ។ ប៉ុន្តែ ប្រសិនបើមាននរណាម្នាក់រាយការណ៍ពីពួកគេ ហើយលាតត្រដាងថាពួកគេមិនបានធ្វើកិច្ចការជាក់ស្ដែងទេ និងគ្រាន់តែដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ នោះពួកគេនឹងខឹងសម្បាយ៉ាងខ្លាំង។ ពួកគេប្រញាប់ប្រញាល់កោះប្រជុំដើម្បីពិភាក្សាពីរបៀបឆ្លើយតប ធ្វើការស៊ើបអង្កេតដើម្បីស្វែងរកថា តើនរណាជាអ្នកលួចធ្វើរឿងពីក្រោយខ្នងពួកគេ នរណាជាមេខ្លោង ហើយនរណាខ្លះពាក់ព័ន្ធ។ ពួកគេនឹងមិនហូប ឬដេកឡើយ រហូតទាល់តែរឿងនេះត្រូវបានរកឃើញការពិតដល់ឫសគល់ និងត្រូវបានបញ្ចប់ទាំងស្រុង គឺពួកគេនឹងសប្បាយចិត្ត លុះត្រាតែពួកគេបានវាយផ្តួលមនុស្សគ្រប់គ្នាដែលពាក់ព័ន្ធក្នុងការរាយការណ៍ពីពួកគេ។ នេះជាការបង្ហាញចេញនូវភាពអាត្មានិយម និងភាពថោកទាប តើមិនអ៊ីចឹងទេឬ? តើពួកគេកំពុងធ្វើកិច្ចការពួកជំនុំឬ? ពួកគេកំពុងធ្វើសកម្មភាពដើម្បីតែអំណាច និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេហើយធ្វើរឿងផ្ទាល់ខ្លួនរបស់ពួកគេយ៉ាងសុទ្ធសាធតែម្ដង។ មិនថាពួកគេទទួលខុសត្រូវលើកិច្ចការអ្វីនោះទេ ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលគិតគូរដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ពួកគេគ្រាន់តែគិតថា តើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេរងផលប៉ះពាល់ឬអត់ ហើយគិតតែពីកិច្ចការបន្តិចបន្តួចនៅចំពោះមុខពួកគេ ដែលផ្ដល់ផលប្រយោជន៍ដល់ពួកគេប៉ុណ្ណោះ។ សម្រាប់ពួកគេ កិច្ចការចម្បងរបស់ពួកជំនុំ គ្រាន់តែជារឿងដែលពួកគេធ្វើនៅពេលទំនេរប៉ុណ្ណោះ។ ពួកគេមិនយកចិត្តទុកដាក់លើវាទាល់តែសោះ។ ពួកគេធ្វើសកម្មភាពលុះត្រាតែមានគេជំរុញ ធ្វើតែអ្វីដែលពួកគេចូលចិត្តធ្វើ ហើយធ្វើតែកិច្ចការណាដែលដើម្បីរក្សាអំណាច និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ នៅក្នុងកែវភ្នែករបស់ពួកគេ កិច្ចការណាមួយដែលត្រូវបានរៀបចំដោយដំណាក់របស់ព្រះជាម្ចាស់ កិច្ចការនៃការផ្សាយដំណឹងល្អ និងការចូលទៅក្នុងជីវិតរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ សុទ្ធតែមិនសំខាន់ឡើយ។ មិនថាអ្នកដទៃជួបការលំបាកអ្វីខ្លះនៅក្នុងកិច្ចការ មានបញ្ហាអ្វីខ្លះដែលគេបានរកឃើញ និងរាយការណ៍ប្រាប់ពួកគេ ឬពាក្យសម្ដីទាំងនោះស្មោះត្រង់ប៉ុនណាក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទមិនខ្វល់ខ្វាយដែរ ពួកគេមិនលូកដៃចូលឡើយ ហាក់បីដូចជារឿងនេះមិនមានពាក់ព័ន្ធអ្វីនឹងពួកគេទេ។ មិនថាបញ្ហាដែលកើតឡើងនៅក្នុងកិច្ចការរបស់ពួកជំនុំមានទំហំធំប៉ុនណាក៏ដោយ ក៏ពួកគេព្រងើយកន្តើយទាំងស្រុងដែរ។ សូម្បីតែនៅពេលដែលបញ្ហាមួយត្រូវបានដាក់នៅចំពោះមុខពួកគេក៏ដោយ ក៏ពួកគេគ្រាន់តែដោះស្រាយវាបង្គ្រប់កិច្ចប៉ុណ្ណោះ។ លុះត្រាតែខាងលើលួសកាត់ពួកគេដោយផ្ទាល់ និងបញ្ជាឱ្យពួកគេដោះស្រាយបញ្ហា ទើបពួកគេធ្វើកិច្ចការជាក់ស្ដែងបន្តិចបន្តួចទាំងបង្ខិតបង្ខំចិត្ត និងសម្ដែងឱ្យខាងលើមើល។ បន្ទាប់មក ពួកគេនឹងបន្តរវល់ជាមួយកិច្ចការផ្ទាល់ខ្លួនរបស់ពួកគេដដែល។ នៅពេលនិយាយដល់កិច្ចការរបស់ពួកជំនុំ និយាយដល់បញ្ហាសំខាន់ៗដែលពាក់ព័ន្ធនឹងស្ថានភាពទូទៅ ពួកគេមិនខ្វល់ខ្វាយពីរឿងទាំងនេះឡើយ ហើយធ្វើមិនដឹងមិនឮ ថែមទាំងមិនដោះស្រាយបញ្ហានៅពេលដែលពួកគេរកឃើញបញ្ហាទាំងនោះទៀតផង។ មិនថាអ្នកដទៃលើកឡើងពីបញ្ហាអ្វីនោះទេ ពួកគេឆ្លើយតបឱ្យតែបានៗ និងនិយាយទាំងរារែក ដោយគ្រាន់តែដោះស្រាយបញ្ហាទាំងនោះទាំងបង្ខិតបង្ខំចិត្តប៉ុណ្ណោះ។ តើនេះមិនមែនជាការបង្ហាញចេញនូវភាពអាត្មានិយម និងភាពថោកទាប ទេឬ? លើសពីនេះ មិនថាពួកទទឹងនឹងព្រះគ្រីស្ទបំពេញភារកិច្ចអ្វីនោះទេ ពួកគេតែងតែគិតថា តើពួកគេអាចលេចធ្លោដែរឬទេ។ ឱ្យតែភារកិច្ចមួយអាចលើកកេរ្តិ៍ឈ្មោះរបស់ពួកគេបាន ពួកគេនឹងខិតខំរិះគិត និងព្យាយាមរកគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីរៀនពីរបៀបធ្វើ និងអនុវត្តវាឱ្យបានសម្រេច។ ដរាបណាពួកគេអាចលេចធ្លោជាងអ្នកដទៃ ពួកគេពេញចិត្តហើយ។ មិនថាពួកគេកំពុងធ្វើអ្វី ឬគិតអំពីអ្វីនោះទេ ពួកគេគ្រាន់តែគិតគូរពីកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេនៅគ្រប់ជំហានប៉ុណ្ណោះ។ មិនថាពួកគេបំពេញភារកិច្ចអ្វីនោះទេ ពួកគេគ្រាន់តែប្រកួតប្រជែង ដើម្បីចង់ដឹងថា នរណាអស្ចារ្យជាង នរណាឈ្នះ និងនរណាមានកិត្យានុភាពជាងប៉ុណ្ណោះ។ ពួកគេគ្រាន់តែខ្វល់ថា តើមានមនុស្សប៉ុន្មាននាក់ដែលគោរពបូជា និងកោតសរសើរខ្លួន តើមានមនុស្សប៉ុន្មាននាក់ដែលស្ដាប់ខ្លួននិងដើរតាមខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលប្រកបគ្នាអំពីសេចក្ដីពិត ឬដោះស្រាយបញ្ហាជាក់ស្ដែងឡើយ។ ពួកគេមិនដែលគិតពីរបៀបបំពេញភារកិច្ច ដើម្បីឱ្យពួកគេអាចដោះស្រាយរឿងរ៉ាវស្របតាមគោលការណ៍ឡើយ ហើយពួកគេក៏មិនឆ្លុះបញ្ចាំងថា តើពួកគេមានភក្ដីភាពដែរឬអត់ តើពួកគេបានបំពេញទំនួលខុសត្រូវរបស់ខ្លួនដែរឬអត់ ឬតើមានសេចក្ដីវៀចវេរ ការធ្វេសប្រហែស ឬបញ្ហានៅក្នុងកិច្ចការរបស់ខ្លួនដែរឬអត់ កុំថាឡើយដល់ការគិតថា តើសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ជាអ្វី និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ជាអ្វីនោះ។ ពួកគេមិនយកចិត្តទុកដាក់សូម្បីតែបន្តិចចំពោះរឿងទាំងអស់នេះឡើយ។ ពួកគេគិតតែលិចលង់នៅក្នុងកិច្ចការរបស់ពួកគេ ដើម្បីតែកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ ព្រមទាំងដើម្បីបំពេញមហិច្ឆតា និងបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ តើនេះមិនមែនជាការបង្ហាញចេញនូវភាពអាត្មានិយម និងភាពថោកទាបទេឬ? ចំណុចនេះលាតត្រដាងយ៉ាងពេញលេញនូវការពិតដែលថា ដួងចិត្តរបស់ពួកគេពោរពេញទៅដោយមហិច្ឆតា បំណងប្រាថ្នា និងការទាមទារដែលមិនសមហេតុផល ហើយថារាល់សកម្មភាពរបស់ពួកគេ ត្រូវបានគ្រប់គ្រងដោយមហិច្ឆតា និងបំណងប្រាថ្នារបស់ខ្លួន។ មិនថាពួកគេធ្វើអ្វីនោះទេ ការជំរុញចិត្ត និងប្រភពនៃសកម្មភាពរបស់ពួកគេ គឺកើតចេញពីមហិច្ឆតា បំណងប្រាថ្នា និងការទាមទារដែលមិនសមហេតុផលផ្ទាល់ខ្លួនរបស់ពួកគេ។ នេះគឺជាការបង្ហាញចេញជាតួយ៉ាងនៃភាពអាត្មានិយម និងភាពថោកទាប។

អ្នកដឹកនាំខ្លះមិនធ្វើកិច្ចការជាក់ស្ដែងអ្វីឡើយ។ ដើម្បីរាយការណ៍ទៅខាងលើ ដើម្បីជៀសវាងការលួសកាត់ និងការដកហូតតំណែង ព្រមទាំងដើម្បីរក្សាឋានៈផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេប្រឹងប្រែងគ្រប់បែបយ៉ាងចំពោះបងប្អូនប្រុសស្រី ដោយធ្វើឱ្យពួកគេបម្រើការឱ្យខ្លួន។ នៅក្នុងកិច្ចការរបស់ពួកគេ ពួកគេនិយាយតែពាក្យពេចន៍ និងគោលលទ្ធិប៉ុណ្ណោះ ដោយមិនប្រកបគ្នាអំពីគោលការណ៍សេចក្ដីពិត មិនដោះស្រាយបញ្ហាជាក់ស្ដែង មិនជួយអ្នកដទៃដោយចិត្តស្រឡាញ់ និងមិនគិតគូរដល់ការលំបាករបស់អ្នកដទៃឡើយ ហើយពួកគេមិនដែលដោះស្រាយការលំបាកជាក់ស្ដែងដែលមនុស្សជួបប្រទះ ក្នុងពេលកំពុងបំពេញភារកិច្ច និង ក្នុងការចូលទៅក្នុងជីវិតឡើយ។ ពួកគេមិនជួយជ្រោមជ្រែងនរណាម្នាក់ដែលមានភាពអវិជ្ជមានឡើយ។ ក្រៅពីការគាបសង្កត់ និងការស្ដីបន្ទោស ពួកគេគ្រាន់តែនិយាយគោលលទ្ធិ និងស្រែកពាក្យស្លោករបស់ពួកគេប៉ុណ្ណោះ។ តើគោលបំណងរបស់ពួកគេគឺជាអ្វី? ពួកគេមិនគិតគូរដល់បន្ទុករបស់ព្រះជាម្ចាស់ឡើយ ផ្ទុយទៅវិញ ពួកគេចង់ឆ្លៀតយកប្រយោជន៍ពីលទ្ធផលនៃការបំពេញភារកិច្ចរបស់បងប្អូនប្រុសស្រី ដើម្បីលើកមុខមាត់ខ្លួនឯង និងរក្សាឋានៈរបស់ខ្លួន។ ប្រសិនបើបងប្អូនប្រុសស្រីសម្រេចបានលទ្ធផលល្អនៅក្នុងការបំពេញភារកិច្ច ពួកគេនឹងមានសេចក្ដីត្រេកអរ។ ពួកគេអះអាងយកស្នាដៃទាំងនោះជាគុណសម្បត្តិរបស់ខ្លួននៅចំពោះមុខខាងលើ ដោយលួចសរសើរពីគុណសម្បត្តិរបស់ខ្លួនឯងនៅក្នុងចិត្ត និងគិតថាពួកគេបានបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ។ បន្ថែមពីនេះ ពួកគេរាយការណ៍ទៅខាងលើអំពីការលំបាកជាច្រើនដែលពួកគេបានជួបប្រទះក្នុងពេលធ្វើកិច្ចការនេះ អំពីរបៀបដែលព្រះជាម្ចាស់បានបើកផ្លូវឱ្យពួកគេ អំពីរបៀបដែលពួកគេបានដឹកនាំបងប្អូនប្រុសស្រីឱ្យខិតខំធ្វើការជាមួយគ្នា និងជម្នះការលំបាកទាំងនេះ អំពីរបៀបដែលពួកគេបានជួយបងប្អូនឱ្យបញ្ចប់កិច្ចការនេះ អំពីរបៀបដែលពួកគេបានប្រកាន់ខ្ជាប់នូវគោលការណ៍ និងអំពីរបៀបដែលពួកគេបានបោសសម្អាតមនុស្សអាក្រក់ចេញ។ ពួកគេក៏ព្យាយាមបញ្ជាក់យ៉ាងច្បាស់អំពីតម្លៃដែលពួកគេបានលះបង់ និងការចូលរួមចំណែកដែលពួកគេបានធ្វើនៅក្នុងកិច្ចការរបស់ពួកគេផងដែរ ដោយឱ្យខាងលើដឹងថា គឺដោយសារតែការខិតខំប្រឹងប្រែងរបស់ពួកគេផ្ទាល់ ទើបកិច្ចការនេះត្រូវបានធ្វើឡើងយ៉ាងល្អ។ ដោយប្រយោល ពួកគេកំពុងប្រាប់ទៅខាងលើថា៖ «ពិតជាស័ក្តិសមនឹងឈ្មោះថាជាអ្នកដឹកនាំមែន ហើយអ្នករាល់គ្នាបានធ្វើការជ្រើសរើសដ៏ត្រឹមត្រូវ ដែលបានជ្រើសរើសខ្ញុំជាអ្នកដឹកនាំ»។ តើនេះមិនមែនជាការបង្ហាញចេញនូវភាពអាត្មានិយម និងភាពថោកទាបទេឬអី? មនុស្សដែលបង្ហាញចេញនូវភាពជាមនុស្សអាត្មានិយម និងថោកទាប តែងតែមានពាក្យជាប់មាត់មួយចំនួន។ ឧទាហរណ៍ បន្ទាប់ពីត្រូវបានរៀបចំឱ្យពួកគេដឹកនាំពួកជំនុំមួយ ពួកគេតែងតែនិយាយថា៖ «នៅក្នុងពួកជំនុំរបស់ខ្ញុំ ជីវិតពួកជំនុំរបស់យើងគឺល្អណាស់ អស្ចារ្យណាស់។ បងប្អូនប្រុសស្រីរបស់ខ្ញុំមានការចូលទៅក្នុងជីវិតដ៏អស្ចារ្យ និងស៊ីជម្រៅ ដោយម្នាក់ៗសុទ្ធតែមានបទពិសោធជីវិត។ ចូរមើលថាតើពួកគេស្រឡាញ់ព្រះជាម្ចាស់ប៉ុនណា ហើយថាតើកិច្ចការរបស់យើងត្រូវបានធ្វើបានល្អកម្រិតណា»។ ទាំងនេះគឺជាពាក្យជាប់មាត់របស់ពួកទទឹងនឹងព្រះគ្រីស្ទ។ បើមើលតាមពាក្យជាប់មាត់របស់ពួកគេ ច្បាស់ណាស់ថា ពួកគេចាត់ទុកបងប្អូនប្រុសស្រីនៅក្នុងពួកជំនុំដែលពួកគេទទួលខុសត្រូវ ដូចជាចៀមរបស់ខ្លួន ដោយចាត់ទុកអ្វីៗគ្រប់យ៉ាងនៅក្នុងពួកជំនុំដែលពួកគេត្រួតត្រា ថាជាកម្មសិទ្ធិឯកជនរបស់ពួកគេ។ តើនេះមិនមែនជាការមិនខ្វល់ពីភាពអាម៉ាស់ទេឬអី? ហេតុអ្វីបានជាវាជាការមិនខ្វល់ពីភាពអាម៉ាស់? រាល់ការបង្ហាញចេញនូវភាពអាត្មានិយម និងភាពថោកទាប គឺសុទ្ធតែកើតចេញពីការមិនខ្វល់ពីភាពអាម៉ាស់។ ហេតុដូច្នេះហើយ ការមានភាពអាត្មានិយម និងថោកទាប គឺជាការមិនខ្វល់ពីភាពអាម៉ាស់។ មនុស្សទាំងនេះដែលបង្ហាញចេញនូវភាពអាត្មានិយម និងភាពថោកទាប គឺពិតជាមិនខ្វល់ពីភាពអាម៉ាស់ឡើយ។ នៅពេលត្រូវបានប្រគល់ភារកិច្ចឱ្យធ្វើការដឹកនាំ និងទទួលខុសត្រូវលើពួកជំនុំមួយ ដឹកនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យបំពេញភារកិច្ចរបស់ពួកគេ និងធ្វើកិច្ចការជាក់លាក់ណាមួយ ពួកគេចាត់ទុករឿងទាំងនេះថាជាកម្មសិទ្ធិឯកជនរបស់ពួកគេ។ គ្មាននរណាម្នាក់អាចលូកដៃចូលបានឡើយ ពួកគេគឺជាអ្នកមានសិទ្ធិសម្រេចលើអ្វីៗគ្រប់យ៉ាង។ ពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុករាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ កិច្ចការរបស់ពួកជំនុំ ព្រមទាំងគ្រឿងបរិក្ខារ និងទ្រព្យសម្បត្តិរបស់ពួកជំនុំ ថាជាកម្មសិទ្ធិឯកជនរបស់ពួកគេ។ ត្រង់ចំណុចនេះផ្ទាល់ គឺមានបញ្ហាហើយ៖ ពួកគេមានបំណងចង់ក្ដោបក្ដាប់ទ្រព្យសម្បត្តិនៃដំណាក់របស់ព្រះជាម្ចាស់ និងត្រួតត្រាលើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ លើសពីនេះ ពួកគេចាត់ទុករឿងទាំងនេះជាទុនសម្រាប់ការប្រកួតប្រជែងជាមួយអ្នកដទៃ ដោយមិនរារែកសូម្បីតែក្បត់នឹងផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងធ្វើឱ្យប៉ះពាល់ដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទៀតផង។ តើអ្នករាល់គ្នាគិតថា ពួកទទឹងនឹងព្រះគ្រីស្ទមានមនសិការ និងវិចារណញ្ញាណដែរឬទេ? តើពួកគេមានកន្លែងសម្រាប់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេដែរឬទេ? តើពួកគេមានដួងចិត្តដែលកោតខ្លាច និងចុះចូលនឹងព្រះជាម្ចាស់ដែរឬទេ? គឺគ្មានទាល់តែសោះ។ ហេតុដូច្នេះហើយ ការហៅពួកទទឹងនឹងព្រះគ្រីស្ទថាជាអ្នកបម្រើសាតាំង ឬជាពួកអារក្សកំណាចនៅលើផែនដី គឺមិនមែនជាការនិយាយបំផ្លើសទាល់តែសោះ។ គ្មានព្រះជាម្ចាស់ ឬពួកជំនុំនៅក្នុងដួងចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទឡើយ ហើយពួកគេច្បាស់ជាមិនខ្វល់ខ្វាយពីរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់នោះទេ។ ចូរប្រាប់ខ្ញុំមើល កន្លែងដែលមានបងប្អូនប្រុសស្រី និងជាកន្លែងដែលព្រះជាម្ចាស់ធ្វើកិច្ចការ តើមិនត្រូវហៅថាជាដំណាក់របស់ព្រះជាម្ចាស់ទេឬ? តើកន្លែងទាំងនោះមិនមែនជាពួកជំនុំត្រង់ណាទៅ? ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទគិតតែពីរឿងរ៉ាវដែលស្ថិតនៅក្នុងដែនឥទ្ធិពលផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ ពួកគេមិនខ្វល់ខ្វាយ ឬយកចិត្តទុកដាក់ចំពោះកន្លែងផ្សេងឡើយ។ ទោះបីជាពួកគេរកឃើញបញ្ហាក៏ដោយ ក៏ពួកគេមិនយកចិត្តទុកដាក់លើវាដែរ។ អ្វីដែលអាក្រក់ជាងនេះទៅទៀតនោះគឺថា នៅពេលដែលមានរឿងខុសឆ្គងកើតឡើងនៅកន្លែងណាមួយ ហើយបណ្ដាលឱ្យមានការខាតបង់ដល់កិច្ចការរបស់ពួកជំនុំ ក៏ពួកគេមិនយកចិត្តទុកដាក់លើវាដែរ។ នៅពេលគេសួរថា ហេតុអ្វីបានជាពួកគេមិនអើពើនឹងរឿងនោះ ពួកគេលើកឡើងនូវពាក្យសំអាងខុសឆ្គងដ៏មិនសមហេតុផល ដោយនិយាយថា៖ «កុំបញ្ចេញមតិលើរឿងដែលមិនពាក់ព័ន្ធនឹងអ្នក»។ ពាក្យសម្ដីរបស់ពួកគេស្ដាប់ទៅសមហេតុផល ពួកគេហាក់ដូចជាយល់ពីដែនកំណត់នៅក្នុងអ្វីដែលពួកគេធ្វើ ហើយបើមើលតែពីសំបកក្រៅទៅ ពួកគេហាក់ដូចជាគ្មានបញ្ហាអ្វីឡើយ ប៉ុន្តែ តើសារជាតិរបស់វាគឺជាអ្វី? វាគឺជាការបង្ហាញចេញនូវភាពអាត្មានិយម និងភាពថោកទាបរបស់ពួកគេ។ ពួកគេធ្វើអ្វីៗដើម្បីតែខ្លួនឯងប៉ុណ្ណោះ គឺដើម្បីតែកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ ពួកគេមិនកំពុងបំពេញភារកិច្ចរបស់ខ្លួនទាល់តែសោះ។ នេះគឺជាលក្ខណៈជាតួយ៉ាងមួយទៀតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពោលគឺពួកគេអាត្មានិយម និងថោកទាប។

សារជាតិនៃភាពអាត្មានិយម និងភាពថោកទាបរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺច្បាស់ក្រឡែត។ ការបង្ហាញចេញបែបនេះរបស់ពួកគេ គឺលេចធ្លោជាពិសេស។ ពួកជំនុំផ្ទុកផ្ដាក់កិច្ចការមួយឱ្យពួកគេ ហើយប្រសិនបើវាផ្ដល់កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ ព្រមទាំងអនុញ្ញាតឱ្យពួកគេបានបង្ហាញមុខមាត់ នោះពួកគេមានចំណាប់អារម្មណ៍ខ្លាំង ហើយសុខចិត្តទទួលយកវា។ ប្រសិនបើវាជាកិច្ចការដែលធ្វើហើយមិនទទួលបានការកោតសរសើរ ឬពាក់ព័ន្ធនឹងការធ្វើឱ្យមនុស្សថ្នាំងថ្នាក់ ឬមិនអនុញ្ញាតឱ្យពួកគេបានបង្ហាញមុខមាត់ ឬក៏គ្មានប្រយោជន៍ដល់កេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈរបស់ពួកគេទេ នោះពួកគេគ្មានចំណាប់អារម្មណ៍ឡើយ ហើយនឹងមិនទទួលយកវាទេ ហាក់បីដូចជាកិច្ចការនេះមិនមានពាក់ព័ន្ធអ្វីនឹងពួកគេ ហើយមិនមែនជាកិច្ចការដែលពួកគេគួរតែធ្វើនោះទេ។ នៅពេលពួកគេជួបប្រទះការលំបាក គ្មានផ្លូវដែលពួកគេនឹងស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយវាឡើយ កុំថាឡើយដល់ការព្យាយាមមើលទិដ្ឋភាពទាំងមូល និងគិតគូរដល់កិច្ចការរបស់ពួកជំនុំនោះ។ ឧទាហរណ៍ នៅក្នុងវិសាលភាពនៃកិច្ចការរបស់ដំណាក់របស់ព្រះជាម្ចាស់ ដោយផ្អែកលើតម្រូវការកិច្ចការជារួម អាចនឹងមានការផ្ទេរបុគ្គលិកមួយចំនួន។ ប្រសិនបើមនុស្សពីរបីនាក់ត្រូវបានផ្ទេរចេញចេញពីពួកជំនុំមួយ តើអ្វីជាវិធីសមហេតុផលសម្រាប់អ្នកដឹកនាំពួកជំនុំនោះក្នុងការដោះស្រាយបញ្ហានេះ? ប្រសិនបើពួកគេខ្វល់ខ្វាយតែពីផលប្រយោជន៍របស់ពួកជំនុំផ្ទាល់ខ្លួន ជាជាងផលប្រយោជន៍ជារួម ហើយដាច់ខាតមិនព្រមផ្ទេរមនុស្សទាំងនោះ តើបញ្ហារបស់ពួកគេគឺជាអ្វី? ហេតុអ្វីបានជា ក្នុងនាមជាអ្នកដឹកនាំពួកជំនុំ ពួកគេមិនអាចចុះចូលនឹងការរៀបចំរួមនៃដំណាក់របស់ព្រះជាម្ចាស់? តើបុគ្គលបែបនេះគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរឬទេ? តើពួកគេយកចិត្តទុកដាក់ចំពោះទិដ្ឋភាពទាំងមូលនៃកិច្ចការដែរឬទេ? ប្រសិនបើពួកគេមិនគិតពីកិច្ចការរបស់ដំណាក់របស់ព្រះជាម្ចាស់ទាំងមូល ប៉ុន្តែគិតតែពីផលប្រយោជន៍ពួកជំនុំផ្ទាល់ខ្លួនរបស់ពួកគេ តើពួកគេមិនអាត្មានិយម និងថោកទាបខ្លាំងណាស់ទេឬអី? អ្នកដឹកនាំពួកជំនុំគួរតែចុះចូលដោយគ្មានលក្ខខណ្ឌចំពោះអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ ព្រមទាំងការរៀបចំ និងការសម្របសម្រួលរួមនៃដំណាក់របស់ព្រះជាម្ចាស់។ នេះគឺជាអ្វីដែលស្របតាមគោលការណ៍សេចក្ដីពិត។ នៅពេលដែលកិច្ចការរបស់ដំណាក់របស់ព្រះជាម្ចាស់តម្រូវ មិនថាពួកគេជានរណាទេ មនុស្សគ្រប់គ្នាគួរតែចុះចូលនឹងការសម្របសម្រួល និងការរៀបចំរបស់ដំណាក់របស់ព្រះជាម្ចាស់ ហើយដាច់ខាតមិនគួរត្រូវបានត្រួតត្រាដោយអ្នកដឹកនាំ ឬអ្នកធ្វើការណាម្នាក់ ហាក់បីដូចជាពួកគេជាកម្មសិទ្ធិរបស់អ្នកទាំងនោះ ឬស្ថិតក្រោមការសម្រេចចិត្តរបស់អ្នកទាំងនោះឡើយ។ ការចុះចូលរបស់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ចំពោះការរៀបចំរួមនៃដំណាក់របស់ព្រះជាម្ចាស់ គឺត្រឹមត្រូវឥតខ្ចោះតាមធម្មជាតិ ហើយគ្មាននរណាម្នាក់អាចប្រឆាំងនឹងការរៀបចំទាំងនេះបានឡើយ លើកលែងតែអ្នកដឹកនាំ ឬអ្នកធ្វើការណាម្នាក់ធ្វើការផ្លាស់ប្ដូរតាមអំពើចិត្ត ដែលមិនស្របតាមគោលការណ៍។ ក្នុងករណីនេះ គេអាចមិនស្ដាប់បង្គាប់តាមការរៀបចំនេះបាន។ ប្រសិនបើការផ្លាស់ប្ដូរធម្មតាត្រូវបានធ្វើឡើងស្របតាមគោលការណ៍ នោះរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទាំងអស់គួរតែស្ដាប់បង្គាប់ ហើយគ្មានអ្នកដឹកនាំ ឬអ្នកធ្វើការណាម្នាក់មានសិទ្ធិ ឬហេតុផលណាមួយដើម្បីព្យាយាមត្រួតត្រានរណាម្នាក់ឡើយ។ អ្នករាល់គ្នានិយាយមើល តើមានកិច្ចការណាមួយដែលមិនមែនជាកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ឬទេ? តើមានកិច្ចការណាមួយដែលមិនពាក់ព័ន្ធនឹងការផ្សាយដំណឹងល្អអំពីនគរព្រះដែរឬទេ? វាសុទ្ធតែជាកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ កិច្ចការនីមួយៗគឺស្មើគ្នា ហើយគ្មានពាក្យថា «របស់អ្នក» និង «របស់ខ្ញុំ» ឡើយ។ ប្រសិនបើការផ្លាស់ប្ដូរនេះស្របតាមគោលការណ៍ និងផ្អែកលើតម្រូវការនៃកិច្ចការពួកជំនុំ នោះមនុស្សទាំងនេះគួរតែទៅកន្លែងដែលគេត្រូវការពួកគេបំផុត។ ប៉ុន្តែ នៅពេលប្រឈមមុខនឹងស្ថានភាពបែបនេះ តើពួកទទឹងនឹងព្រះគ្រីស្ទឆ្លើយតបយ៉ាងដូចម្ដេច? ពួកគេរកលេស និងហេតុផលដោះសារផ្សេងៗដើម្បីរក្សាមនុស្សដែលស័ក្ដិសមទាំងនេះឱ្យនៅក្បែរខ្លួន ហើយពួកគេគ្រាន់តែផ្ដល់មនុស្សធម្មតាពីរនាក់ប៉ុណ្ណោះ បន្ទាប់មករកលេសខ្លះដើម្បីដាក់សម្ពាធលើអ្នក ដោយនិយាយថាកិច្ចការរវល់ខ្លាំងណាស់ ឬថាពួកគេខ្វះកម្លាំងមនុស្ស មនុស្សពិបាករកណាស់ ហើយប្រសិនបើមនុស្សពីរនាក់នេះត្រូវបានផ្លាស់ប្ដូរចេញ កិច្ចការនឹងរងផលប៉ះពាល់។ ហើយពួកគេសួរអ្នកថា តើពួកគេគួរធ្វើដូចម្ដេចទៅ ហើយធ្វើឱ្យអ្នកមានអារម្មណ៍ថា ការផ្លាស់ប្ដូរមនុស្សចេញ មានន័យថាអ្នកជំពាក់ពួកគេ។ តើនេះមិនមែនជារបៀបដែលពួកអារក្សប្រព្រឹត្តទេឬអី? នេះគឺជារបៀបដែលអ្នកគ្មានជំនឿប្រព្រឹត្ត។ មនុស្សដែលតែងតែព្យាយាម និងការពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងពួកជំនុំ តើពួកគេជាមនុស្សល្អដែរឬទេ? តើពួកគេជាមនុស្សដែលប្រព្រឹត្តតាមតាមគោលការណ៍ដែរឬទេ? ដាច់ខាតគឺមិនមែនទេ។ ពួកគេគឺជាអ្នកគ្មានជំនឿ និងអ្នកមិនជឿ។ ហើយតើនេះមិនមែនជាភាពអាត្មានិយម និងថោកទាបទេឬអី? ប្រសិនបើនរណាម្នាក់ដែលមានគុណសម្បត្តិល្អ ត្រូវបានផ្លាស់ប្ដូរពីក្រោមការដឹកនាំរបស់អាទទឹងនឹងព្រះគ្រីស្ទ ដើម្បីទៅបំពេញភារកិច្ចផ្សេង អាទទឹងនឹងព្រះគ្រីស្ទនោះប្រឆាំងយ៉ាងរឹងរូស និងបដិសេធរឿងនេះនៅក្នុងចិត្ត ហើយចង់ឈប់ធ្វើការទាំងស្រុង ព្រមទាំងលែងមានភាពក្លៀវក្លាក្នុងការធ្វើជាអ្នកដឹកនាំ ឬប្រធានក្រុមទៀតហើយ។ តើនេះជាបញ្ហាអ្វី? ហេតុអ្វីបានជាពួកគេមិនស្ដាប់បង្គាប់ការរៀបចំរបស់ពួកជំនុំ? ពួកគេគិតថា ការផ្លាស់ប្ដូរ «មនុស្សជំនិត» របស់ពួកគេ នឹងប៉ះពាល់ដល់លទ្ធផល និងវឌ្ឍនភាពនៃកិច្ចការរបស់ពួកគេ ហើយជាលទ្ធផល ឋានៈ និងកេរ្តិ៍ឈ្មោះរបស់ពួកគេក៏នឹងរងផលប៉ះពាល់ ដែលនឹងបង្ខំឱ្យពួកគេធ្វើការកាន់តែខ្លាំង និងរងទុក្ខកាន់តែច្រើនដើម្បីធានាបាននូវលទ្ធផល ដែលនេះជារឿងដែលពួកគេមិនចង់ធ្វើទាល់តែសោះ។ ពួកគេបានស៊ាំនឹងភាពស្រណុកសុខស្រួល ហើយមិនចង់ធ្វើការបន្ថែមបន្តិច ឬរងទុក្ខបន្ថែមបន្តិចឡើយ ដូច្នេះពួកគេមិនចង់បណ្ដោយឱ្យមនុស្សនោះត្រូវបានផ្លាស់ប្ដូរចេញទេ។ ប្រសិនបើដំណាក់របស់ព្រះជាម្ចាស់នៅតែបន្តធ្វើការផ្លាស់ប្ដូរនេះ ទោះជាពួកគេមិនព្រមក៏ដោយ ពួកគេនឹងរអ៊ូរទាំយ៉ាងខ្លាំង ហើយថែមទាំងចង់បោះបង់កិច្ចការរបស់ខ្លួនចោលទៀតផង។ តើនេះមិនមែនជាភាពអាត្មានិយម និងថោកទាបទេឬអី? រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គួរតែត្រូវបានចាត់ចែងរួមដោយដំណាក់របស់ព្រះជាម្ចាស់។ រឿងនេះមិនមានពាក់ព័ន្ធអ្វីនឹងអ្នកដឹកនាំ ប្រធានក្រុម ឬបុគ្គលណាម្នាក់ឡើយ។ មនុស្សគ្រប់គ្នាត្រូវតែធ្វើប្រព្រឹត្តតាមតាមគោលការណ៍ នេះគឺជាច្បាប់នៃដំណាក់របស់ព្រះជាម្ចាស់។ ពួកទទឹងនឹងព្រះគ្រីស្ទមិនប្រព្រឹត្តតាមតាមគោលការណ៍នៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ពួកគេតែងតែគិតគូររៀបចំឧបាយកលដើម្បីតែឋានៈ និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ដោយសង្ឃឹមថានឹងប្រើប្រាស់បងប្អូនប្រុសស្រីដែលមានគុណសម្បត្តិល្អឱ្យបម្រើពួកគេ ដើម្បីពង្រឹងអំណាច និងឋានៈរបស់ពួកគេ។ តើនេះមិនមែនជាភាពអាត្មានិយម និងថោកទាបទេឬអី? មើលពីខាងក្រៅ ការរក្សាមនុស្សដែលមានគុណសម្បត្តិល្អឱ្យនៅក្បែរខ្លួន និងមិនអនុញ្ញាតឱ្យដំណាក់របស់ព្រះជាម្ចាស់ផ្ទេរពួកគេចេញ មើលទៅហាក់បីដូចជាពួកគេកំពុងគិតគូរដល់កិច្ចការពួកជំនុំ ប៉ុន្តែតាមពិត ពួកគេគ្រាន់តែគិតពីអំណាច និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ ហើយមិនគិតពីកិច្ចការរបស់ពួកជំនុំទាល់តែសោះ។ ពួកគេខ្លាចថាពួកគេនឹងធ្វើកិច្ចការពួកជំនុំមិនបានល្អ ហើយហេតុនេះនឹងត្រូវគេដកហូតតំណែង ដែលនឹងធ្វើឱ្យពួកគេបាត់បង់ឋានៈរបស់ខ្លួន។ ពួកទទឹងនឹងព្រះគ្រីស្ទមិនគិតគូរដល់កិច្ចការទូលំទូលាយនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ គឺគិតតែពីឋានៈផ្ទាល់ខ្លួនរបស់ពួកគេ ការពារឋានៈផ្ទាល់ខ្លួនរបស់ពួកគេដោយមិនខ្វល់ពីការខាតបង់ដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ហើយការពារឋានៈ និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ដែលធ្វើឱ្យខូចខាតដល់កិច្ចការរបស់ពួកជំនុំ។ នេះគឺជាភាពអាត្មានិយម និងថោកទាប។ នៅពេលប្រឈមមុខនឹងស្ថានភាពបែបនេះ យ៉ាងហោចណាស់ មនុស្សម្នាក់ត្រូវតែគិតដោយមនសិការរបស់ពួកគេថា «មនុស្សទាំងនេះសុទ្ធតែជាមនុស្សនៃដំណាក់របស់ព្រះជាម្ចាស់ ពួកគេមិនមែនជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ខ្ញុំឡើយ។ ខ្ញុំក៏ជាសមាជិកនៃដំណាក់របស់ព្រះជាម្ចាស់ដែរ។ តើខ្ញុំមានសិទ្ធិអ្វីទៅបញ្ឈប់ដំណាក់របស់ព្រះជាម្ចាស់មិនឱ្យផ្ទេរមនុស្សចេញនោះ? ខ្ញុំគួរតែគិតគូរដល់ផលប្រយោជន៍ជារួមនៃដំណាក់របស់ព្រះជាម្ចាស់ ជាជាងផ្ដោតតែលើកិច្ចការដែលស្ថិតក្នុងដែនទំនួលខុសត្រូវផ្ទាល់ខ្លួនរបស់ខ្ញុំ»។ ទាំងនេះគឺជាគំនិតដែលគួរតែមាននៅក្នុងមនុស្សដែលមានមនសិការ និងវិចារណញ្ញាណហើយជាហេតុផលដែលគួរតែមាននៅក្នុងអស់អ្នកដែលជឿលើព្រះជាម្ចាស់។ ដំណាក់របស់ព្រះជាម្ចាស់ធ្វើកិច្ចការទាំងមូល រីឯពួកជំនុំនានាធ្វើកិច្ចការតាមផ្នែក។ ហេតុដូច្នេះហើយ នៅពេលដែលដំណាក់របស់ព្រះជាម្ចាស់មានតម្រូវការពិសេសពីពួកជំនុំ អ្វីដែលសំខាន់បំផុតសម្រាប់អ្នកដឹកនាំ និងអ្នកធ្វើការ គឺត្រូវស្ដាប់បង្គាប់ការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់។ អ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទ មិនមានមនសិការ និងវិចារណញ្ញាណបែបនេះឡើយ។ ពួកគេសុទ្ធតែអាត្មានិយមខ្លាំងណាស់ ពួកគេគិតតែពីខ្លួនឯងប៉ុណ្ណោះ ហើយពួកគេមិនគិតពីកិច្ចការរបស់ពួកជំនុំឡើយ។ ពួកគេគ្រាន់តែគិតគូរពីផលប្រយោជន៍នៅចំពោះមុខពួកគេប៉ុណ្ណោះ ពួកគេមិនគិតគូរដល់កិច្ចការជារួមនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ដូច្នេះហើយ ពួកគេមិនអាចស្ដាប់បង្គាប់តាមការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់បានជាដាច់ខាត។ ពួកគេពិតជាអាត្មានិយម និងថោកទាបខ្លាំងណាស់! នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកគេថែមទាំងហ៊ានរារាំង ហើយថែមទាំងហ៊ានប្រកាន់ជំហររឹងទទឹងទៀតផង។ ទាំងនេះគឺជាមនុស្សដែលខ្វះភាពជាមនុស្សបំផុត ពួកគេគឺជាមនុស្សអាក្រក់។ ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាមនុស្សប្រភេទនេះឯង។ ពួកគេតែងតែចាត់ទុកកិច្ចការរបស់ពួកជំនុំ និងបងប្អូនប្រុសស្រី ហើយសូម្បីតែទ្រព្យសម្បត្តិទាំងអស់នៃដំណាក់របស់ព្រះជាម្ចាស់ដែលស្ថិតក្នុងវិសាលភាពនៃទំនួលខុសត្រូវរបស់ពួកគេ ថាជាកម្មសិទ្ធិឯកជនរបស់ពួកគេ។ ពួកគេជឿថា ការបែងចែក ការផ្ទេរ និងការប្រើប្រាស់អ្វីៗទាំងនេះ គឺសុទ្ធតែស្រេចលើពួកគេ ហើយថាដំណាក់របស់ព្រះជាម្ចាស់មិនត្រូវបានអនុញ្ញាតឱ្យលូកដៃចូលឡើយ។ ពេលដែលអ្វីៗទាំងនោះធ្លាក់ក្នុងដៃរបស់ពួកគេ វាហាក់បីដូចជាអ្វីៗទាំងនេះបានក្លាយជាកម្មសិទ្ធិរបស់សាតាំង គឺគ្មាននរណាម្នាក់អាចប៉ះពាល់វាបានឡើយ។ ពួកគេគឺជាពួកអ្នកធំ ជាមេកើយ ហើយអ្នកណាដែលចូលទៅក្នុងទឹកដីរបស់ពួកគេ ត្រូវតែស្ដាប់បង្គាប់បញ្ជា និងការរៀបចំរបស់ពួកគេដោយអាកប្បកិរិយាល្អ និងទន់ភ្លន់ ព្រមទាំងធ្វើតាមការបញ្ចេញទឹកមុខរបស់ពួកគេ។ នេះគឺជាការបង្ហាញចេញនូវភាពអាត្មានិយម និងភាពថោកទាបដែលមាននៅក្នុងចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេមិនគិតគូរដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ពួកគេមិនធ្វើអ្វីៗតាមគោលការណ៍សូម្បីតែបន្តិចណាឡើយ ហើយគិតតែពីផលប្រយោជន៍ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ ដែលទាំងនេះសុទ្ធតែជាលក្ខណៈសម្គាល់នៃភាពអាត្មានិយម និងភាពថោកទាបរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។

មានស្ថានភាពមួយទៀត។ មិនថាជាលុយកាក់ ឬរបស់របរដែលបងប្អូនប្រុសស្រីបានថ្វាយនោះទេ ក្នុងកាលៈទេសៈធម្មតា មិនថាមានចំនួនប៉ុន្មានឡើយ គួរតែប្រគល់ទាំងអស់ជូនដំណាក់របស់ព្រះជាម្ចាស់ទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ ពួកទទឹងនឹងព្រះគ្រីស្ទខ្លះជឿយ៉ាងខុសឆ្គងថា «លុយកាក់ដែលបងប្អូនប្រុសស្រីនៅក្នុងពួកជំនុំរបស់យើងបានថ្វាយ គឺជាកម្មសិទ្ធរបស់ពួកជំនុំយើង ហើយវាសម្រាប់ពួកជំនុំយើងរក្សាទុក និងប្រើប្រាស់វា។ គ្មាននរណាម្នាក់មានសិទ្ធិជ្រៀតជ្រែកក្នុងរបៀបដែលយើងប្រើប្រាស់ ឬបែងចែកវាឡើយ ហើយពួកគេរឹតតែគ្មានសិទ្ធិយកវាចេញទៅទៀត»។ ដូច្នេះ ប្រសិនបើអ្នកសួរពួកគេថា តើពួកជំនុំទទួលបានតង្វាយចំនួនប៉ុន្មាន ពួកគេនឹងខ្លាចថាអ្នកអាចនឹងយកវាទៅ ហើយពួកគេនឹងមិនប្រាប់អ្នកពីចំនួនជាក់ស្ដែងឡើយ។ មនុស្សមួយចំនួនប្រហែលជាឆ្ងល់ថា «តើការដែលពួកគេខ្លាចគេយកវាទៅ មានន័យដូចម្ដេច? តើពួកគេចង់ចាយវាដោយខ្លួនឯងឬ?» មិនប្រាកដថាដូច្នោះទេ។ ពួកគេគិតថា «ពួកជំនុំរបស់យើងក៏ត្រូវការលុយកាក់ដែរ។ ប្រសិនបើលុយកាក់ទាំងនោះត្រូវបានយកចេញទៅ តើយើងអាចធ្វើកិច្ចការរបស់យើងបានដោយរបៀបណា?» ខាងលើមានគោលការណ៍សម្រាប់រឿងទាំងនេះ ដូច្នេះ ហេតុអ្វីបានជាអ្នកមិនធ្វើតាមគោលការណ៍នៅពេលដែលអ្នកដោះស្រាយរឿងទាំងនោះ? ខាងលើទុកឱ្យគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងកិច្ចការរបស់អ្នក ហើយចំណែកដែលនៅសល់ ត្រូវបានដំណាក់របស់ព្រះជាម្ចាស់រៀបចំរួម។ ធនធានទាំងនេះមិនមែនជាកម្មសិទ្ធិឯកជនរបស់ថ្នាក់ដឹកនាំពួកជំនុំទេ ប៉ុន្ដែជាកម្មសិទ្ធិរបស់ដំណាក់របស់ព្រះជាម្ចាស់។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីបំពេញមហិច្ឆិតា និងបំណងប្រាថ្នារបស់ពួកគេ ព្រមទាំងដើម្បីប្រយោជន៍នៃកិច្ចការផ្ទាល់ខ្លួនរបស់ពួកគេ និងដើម្បីធានាបាននូវធនធាននៅក្នុងដែនឥទ្ធិពលរបស់ពួកគេ ពួកទទឹងនឹងព្រះគ្រីស្ទខ្លះបានក្ដោបក្ដាប់រឿងទាំងនេះ និងចាត់ទុកវាជារបស់ខ្លួន ហើយពួកគេមិនអនុញ្ញាតឱ្យនរណាម្នាក់ផ្សេងទៀតប្រើប្រាស់វាឡើយ។ តើនេះមិនមែនជាការបង្ហាញចេញនូវភាពអាត្មានិយម និងភាពថោកទាបទេឬអី? នេះក៏ជាការបង្ហាញចេញដែលមានលក្ខណៈជាតួយ៉ាង និងជាក់លាក់នៃចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទផងដែរ។

ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះអាក្រក់ និងជួជាតិ គួរឱ្យស្អប់ខ្ពើម ទុច្ចរិត ថោកទាប និងស្មោកគ្រោក។ គ្រាន់តែនិយាយអំពីពួកគេ ក៏គួរឱ្យខ្ពើមរអើម និងគួរឱ្យខឹងសម្បាដែរ។ ពីសំបកក្រៅ ពួកគេប្រហែលជាមើលទៅដូចជាមនុស្ស និងនិយាយស្ដីពីរោះស្ដាប់ ដោយហាក់ដូចជាយល់ពីគោលលទ្ធិគ្រប់បែបយ៉ាង និងស្ទាត់ជំនាញលើគោលលទ្ធិទាំងនោះ ប៉ុន្តែ គ្រាន់តែពួកគេចាប់ផ្ដើមធ្វើអ្វីមួយ ភាពជាមនុស្សដ៏គួរឱ្យស្អប់ខ្ពើម និងអាក្រក់របស់ពួកគេ ត្រូវបានលាតត្រដាង ដែលគួរឱ្យទើសភ្នែកជាខ្លាំង។ ដោយសារតែអាទទឹងនឹងព្រះគ្រីស្ទម្នាក់ៗមានលក្ខណៈដ៏គួរឱ្យស្អប់ខ្ពើម និងអាក្រក់ទាំងនេះនៅក្នុងចរិតលក្ខណៈរបស់ពួកគេ ទើបពួកគេមានសមត្ថភាពប្រព្រឹត្តអំពើអាក្រក់បែបនេះបាន។ នោះហើយជាមូលហេតុដែលពួកគេត្រូវបានគេហៅថា ពួកទទឹងនឹងព្រះគ្រីស្ទ។ តើតក្កវិជ្ជានេះសមហេតុផលដែរឬទេ? (មែនហើយ។) ម្យ៉ាងវិញទៀត ដោយសារតែនៅក្នុងចរិតរបស់ពួកគេមាននិស្ស័យដ៏កាចសាហាវ និងទុច្ចរិតទាំងនោះ ទើបធ្វើឱ្យពួកគេអាចប្រព្រឹត្តអំពើអាក្រក់របស់ពួកទទឹងនឹងព្រះគ្រីស្ទបាន ដែលហេតុនេះធ្វើឱ្យគេកំណត់លក្ខណៈពួកគេថាជាមនុស្សបែបនេះ។ រឿងគឺបែបនេះឯង។ ប្រសិនបើមនុស្សម្នាក់ជាអាទទឹងនឹងព្រះគ្រីស្ទ តើវាត្រឹមត្រូវដែរឬទេក្នុងការពិពណ៌នាភាពជាមនុស្សរបស់ពួកគេថាជាមនុស្សសប្បុរស ទៀងត្រង់ ស្មោះត្រង់ និងស្មោះស្ម័គ្រ? ច្បាស់ណាស់គឺមិនត្រឹមត្រូវទេ។ ប្រសិនបើមនុស្សម្នាក់មានទម្លាប់និយាយកុហក ពួកគេមានលក្ខណៈរបស់អាទទឹងនឹងព្រះគ្រីស្ទហើយ។ ប្រសិនបើនរណាម្នាក់ពិសពុល និងឃោរឃៅ ពួកគេក៏មានលក្ខណៈរបស់អាទទឹងនឹងព្រះគ្រីស្ទដែរ។ ប្រសិនបើបុគ្គលណាម្នាក់អាត្មានិយម ថោកទាប គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនតែមួយមុខ ប្រព្រឹត្តអំពើអាក្រក់តាមទំនើងចិត្ត និងមិនខ្វល់ពីភាពអាម៉ាស់ នោះគេគឺជាមនុស្សអាក្រក់ហើយ។ ប្រសិនបើមនុស្សអាក្រក់បែបនេះឡើងកាន់អំណាច នោះគេនឹងក្លាយជាអាទទឹងនឹងព្រះគ្រីស្ទ។

ង. ការតោងទាមអ្នកមានអំណាច និងការជិះជាន់អ្នកទន់ខ្សោយ

ភាពជាមនុស្សរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ក៏មានលក្ខណៈមួយដែលគួរឱ្យខ្ពើមរអើម និងគួរឱ្យស្អប់ខ្ពើមផងដែរ ពោលគឺ ពួកគេតោងទាមអ្នកមានអំណាច និងជិះជាន់អ្នកទន់ខ្សោយ។ ប្រសិនបើមានតារាល្បីៗ ឬមនុស្សដែលមានអំណាច ឬឋានៈនៅក្នុងពួកជំនុំ ឬនៅក្នុងលោកីយ៍ មិនថាពួកគេជានរណាទេ ពួកទទឹងនឹងព្រះគ្រីស្ទមានការច្រណែន និងការកោតសរសើរយ៉ាងខ្លាំងនៅក្នុងដួងចិត្តរបស់ពួកគេចំពោះអ្នកទាំងនោះ ហើយថែមទាំងអែបអបផ្គាប់ចិត្តពួកគេទៀតផង។ នៅពេលពួកគេជឿលើគ្រីស្ទសាសនា ពួកគេអះអាងថា មេដឹកនាំនយោបាយមួយចំនួនគឺជាអ្នកជឿ ហើយនៅពេលពួកគេទទួលយកដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយនេះ ពួកគេអះអាងថា គ្រូគង្វាលមួយចំនួនមកពីនិកាយល្បីៗក៏បានទទួលយកវាដែរ។ មិនថាពួកគេធ្វើអ្វីទេ ពួកគេតែងតែដាក់ឈ្មោះដ៏លេចធ្លោឱ្យវា ពួកគេតែងតែគោរព និងយកតម្រាប់តាមតារាល្បីៗ ហើយពួកគេមានអារម្មណ៍ពេញចិត្ត លុះត្រាតែយ៉ាងហោចណាស់ពួកគេអាចតោងទាមតារាល្បី ឬនរណាម្នាក់ដែលមានឋានៈបាន។ នៅពេលនិយាយដល់មនុស្សដែលមានឋានៈ មិនថាពួកគេល្អ ឬអាក្រក់នោះទេ ពួកទទឹងនឹងព្រះគ្រីស្ទតែងតែផ្គាប់ចិត្ត ព្រមទាំងបញ្ជោរ និងអែបអបពួកគេដោយមិនចេះនឿយហត់ឡើយ។ ពួកគេថែមទាំងសុខចិត្តយកតែជូន និងចាក់កន្ថោរនោមទៅចាក់ចោលឱ្យអ្នកទាំងនោះទៀតផង។ ម្យ៉ាងវិញទៀត នៅពេលទាក់ទងជាមួយអ្នកដែលគ្មានឋានៈ មិនថាបុគ្គលទាំងនេះមានភាពទៀងត្រង់ ស្មោះត្រង់ និងសប្បុរសប៉ុនណាក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទធ្វើបាប និងជាន់ឈ្លីពួកគេនៅពេលណាដែលអាចធ្វើទៅបានដែរ។ ពួកគេតែងតែអួតថា អ្នកនេះជាថ្នាក់ដឹកនាំអាជីវកម្មនៅក្នុងសង្គម ឪពុករបស់អ្នកនោះមានទ្រព្យសម្បត្តិស្ដុកស្ដម្ភប៉ុនណា អ្នកនេះមានលុយច្រើនប៉ុនណា ហើយគ្រួសារ ឬក្រុមហ៊ុនរបស់អ្នកនោះធំប៉ុនណា ដោយបញ្ជាក់ពីភាពលេចធ្លោរបស់ពួកគេនៅក្នុងសង្គម។ ចំពោះអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងពួកជំនុំ មិនថាពួកគេប្រព្រឹត្តអំពើអាក្រក់អ្វីនោះទេ ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលរាយការណ៍ លាតត្រដាង ឬញែកដឹងពួកគេឡើយ។ ផ្ទុយទៅវិញ ពួកគេដើរតាមអ្នកទាំងនោះយ៉ាងស្អិតរមួត ដោយធ្វើអ្វីៗតាមតែគេប្រាប់។ ពួកគេក្លាយជាអ្នកដើរតាម ជាកូនចៅ និងជាទាសកររបស់អ្នកដឹកនាំថ្នាក់ណាក៏ដោយដែលពួកគេដើរតាម។ នៅពេលទាក់ទងជាមួយអ្នកដែលមានអំណាច ឥទ្ធិពល ទ្រព្យសម្បត្តិ និងឋានៈ ពួកគេមើលទៅហាក់ដូចជាចុះញ៉ម បន្ទាបខ្លួន និងអសមត្ថភាពយ៉ាងខ្លាំង។ ពួកគេស្ដាប់បង្គាប់ និងចុះចូលយ៉ាងខ្លាំង ដោយងក់ក្បាល និងធ្វើតាមអ្វីគ្រប់យ៉ាងដែលមនុស្សទាំងនោះនិយាយ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលទាក់ទងជាមួយមនុស្សធម្មតាដែលគ្មានឋានៈ ពួកគេធ្វើឫកពាផ្សេង ដោយប្រើអាកប្បកិរិយាគាបសង្កត់នៅពេលពួកគេនិយាយដើម្បីយកឈ្នះលើមនុស្ស ចង់ធ្វើជាអ្នកអស្ចារ្យ ហាក់បីដូចជាពួកគេមិនអាចត្រូវគេយកឈ្នះបាន ខ្លាំងជាង និងខ្ពស់ជាងអ្នកណាៗទាំងអស់ ដែលធ្វើឱ្យគេពិបាកនឹងវែកញែករកបញ្ហា ចំណុចខ្វះខាត ឬភាពទន់ខ្សោយណាមួយរបស់ពួកគេ។ តើនេះជាចរិតលក្ខណៈប្រភេទណាទៅ? តើមានទំនាក់ទំនងណាមួយរវាងរឿងនេះ និងការមានភាពពិសពុល ឃោរឃៅ និងមិនខ្វល់ពីភាពអាម៉ាស់ដែរឬទេ? (មែនហើយ មាន។) ការតោងទាមអ្នកមានអំណាច និងការជិះជាន់អ្នកទន់ខ្សោយ តើនេះមិនមែនជាផ្នែកដ៏គួរឱ្យស្អប់ខ្ពើម និងអាក្រក់នៃភាពជាមនុស្សរបស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬអី? តើអ្នករាល់គ្នាគិតថា មនុស្សដែលមានភាពជាមនុស្សបែបនេះ ជាមនុស្សទៀងត្រង់ដែរឬទេ? (ទេ។) តើរឿងដែលពួកគេនិយាយទៅកាន់អ្នកដែលមានឋានៈ និងអ្នកមានអំណាច ជារឿងពិតដែរឬទេ? តើរឿងដែលពួកគេនិយាយទៅកាន់អ្នកទន់ខ្សោយ ជារឿងពិតដែរឬទេ? (គ្មានរឿងណាមួយពិតឡើយ។) ហេតុដូច្នេះហើយ ចំណុចនេះមានទំនាក់ទំនងខ្លះៗទៅនឹងការនិយាយកុហកជាទម្លាប់។ បើវិនិច្ឆ័យតាមចំណុចនេះ ចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺគួរឱ្យស្អប់ខ្ពើមដល់កម្រិតកំពូល ហើយពួកគេមានមុខពីរខុសគ្នាស្រឡះ។ មនុស្សប្រភេទនេះមានរហស្សនាមមួយ គឺ «សត្វបង្កួយប្ដូរពណ៌»។ ពួកគេមិនដែលប្រព្រឹត្តចំពោះមនុស្សដោយផ្អែកលើគោលការណ៍សេចក្ដីពិត ភាពជាមនុស្ស ឬថាតើមនុស្សទាំងនោះកំពុងដេញតាមសេចក្ដីពិតនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ ពួកគេប្រព្រឹត្តចំពោះមនុស្សខុសៗគ្នា ដោយផ្អែកតែលើឋានៈ និងឥទ្ធិពលរបស់មនុស្សទាំងនោះប៉ុណ្ណោះ។ នៅពេលទាក់ទងជាមួយអ្នកដែលមានឋានៈ និងសមត្ថភាព ពួកគេខិតខំយ៉ាងខ្លាំងដើម្បីផ្គាប់ចិត្ត បញ្ជោរ និងចូលទៅជិតអ្នកទាំងនោះ។ សូម្បីតែពួកគេត្រូវមនុស្សទាំងនេះវាយដំ ឬស្តីបន្ទោសក៏ដោយ ក៏ពួកគេសុខចិត្តស៊ូទ្រាំដោយគ្មានការត្អូញត្អែរអ្វីឡើយ។ ពួកគេថែមទាំងបន្តទទួលស្គាល់ថាខ្លួនឯងគ្មានប្រយោជន៍ និងធ្វើខ្លួនចុះញ៉មយ៉ាងទាបថោក ទោះបីជាអ្វីដែលពួកគេគិតពិតប្រាកដនៅក្នុងចិត្ត គឺខុសគ្នាស្រឡះពីអាកប្បកិរិយាសំបកក្រៅរបស់ពួកគេក៏ដោយ។ ប្រសិនបើនរណាម្នាក់ដែលមានឋានៈ និងកិត្យានុភាពនិយាយ សូម្បីតែវាជាទ្រឹស្ដីវៀចវេរ និងជាសេចក្ដីបង្រៀនខុសឆ្គងរបស់សាតាំង ដែលមិនមានពាក់ព័ន្ធទាល់តែសោះទៅនឹងសេចក្ដីពិតក៏ដោយ ក៏ពួកគេនឹងស្ដាប់វា ងក់ក្បាលយល់ព្រម និងទទួលយកវាតែខាងក្រៅដែរ។ ម្យ៉ាងវិញទៀត ប្រសិនបើនរណាម្នាក់ខ្វះសមត្ថភាព ឬឋានៈ មិនថាពាក្យសម្ដីរបស់ពួកគេត្រឹមត្រូវប៉ុនណាក៏ដោយ ក៏ពួកទទឹងនឹងព្រះគ្រីស្ទនឹងធ្វើមិនដឹងមិនឮ និងមើលងាយពួកគេដែរ។ សូម្បីតែអ្វីដែលពួកគេនិយាយ ស្របតាមគោលការណ៍ និងសេចក្ដីពិតក៏ដោយ ក៏ពួកគេនឹងមិនស្ដាប់វាដែរ ផ្ទុយទៅវិញ ពួកគេនឹងប្រកែកបដិសេធ ចំអក និងចំអកឡកឡឺយអ្នកទាំងនោះ។ នេះគឺជាលក្ខណៈមួយទៀតដែលមាននៅក្នុងចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ បើវិនិច្ឆ័យតាមរបៀប និងគោលការណ៍នៃការប្រព្រឹត្តខ្លួន និងការប្រព្រឹត្ដក្នុងលោកីយ៍របស់ពួកគេ បុគ្គលទាំងនេះអាចត្រូវបានកំណត់លក្ខណៈយ៉ាងច្បាស់ថាជាពួកមិនជឿយ៉ាងពិតប្រាកដ។ ការបង្ហាញចេញនូវចរិតលក្ខណៈរបស់ពួកគេ គឺអាប់ឱន ស្មោកគ្រោក និងថោកទាប។

ការតោងទាមអ្នកមានអំណាច និងការជិះជាន់អ្នកទន់ខ្សោយ គឺជាវិធីសាស្ត្រធម្មតាមួយនៃការប្រាស្រ័យទាក់ទងក្នុងសង្គម សម្រាប់មនុស្សដូចជាពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេសន្ទនាយ៉ាងរីករាយ និងព្យាយាមផ្គាប់ចិត្តអ្នកគ្មានជំនឿ ប៉ុន្តែនៅពេលពួកគេងាកមកឃើញបងប្អូនប្រុសស្រី ពួកគេគ្មានអ្វីត្រូវនិយាយ និងគ្មានប្រធានបទរួមសម្រាប់និយាយគ្នាឡើយ។ ទាំងនេះគឺជាពួកទទឹងនឹងព្រះគ្រីស្ទ។ នៅពេលពិភាក្សាពីរឿងរ៉ាវទាក់ទងនឹងជំនឿលើព្រះជាម្ចាស់ ការបំពេញភារកិច្ច ការចូលទៅក្នុងជិវិត ឬការផ្លាស់ប្ដូរនិស្ស័យ ពួកគេគ្មានអ្វីត្រូវនិយាយ និងគ្មានចំណាប់អារម្មណ៍ឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលនិយាយអំពីអ្នកមិនជឿ ជាពិសេសអ្នកដែលមានទ្រព្យសម្បត្តិ និងឥទ្ធិពល អ្នកនយោបាយ ឥស្សរជនក្នុងសង្គម តារាតន្ត្រី និងភាពយន្ត និន្នាការសង្គម ព្រមទាំងរឿងរ៉ាវទាក់ទងនឹងការហូបចុក និងការកម្សាន្ត ពួកគេក្លាយជាមនុស្សនិយាយច្រើនយ៉ាងខ្លាំង ហើយមិនអាចបញ្ឈប់បានឡើយ។ មើលទៅហាក់បីដូចជាពួកគេប្រាថ្នាចង់បានជីវិត និងឋានៈសង្គមបែបនេះជាពិសេស។ ទោះបីជាបុគ្គលទាំងនេះជឿលើព្រះជាម្ចាស់ក៏ដោយ ក៏វាគ្រាន់តែដោយសារការលំបាកផ្ទាល់ខ្លួន ព្រមទាំងចេតនា និងគោលដៅលាក់កំបាំងរបស់ពួកគេប៉ុណ្ណោះ។ ពួកគេជឿលើព្រះជាម្ចាស់ដើម្បីតែព្រះពរប៉ុណ្ណោះ ហើយសូម្បីតែបន្ទាប់ពីជឿលើព្រះជាម្ចាស់ហើយក៏ដោយ ក៏ពួកគេមិនអាចបោះបង់រឿងទាំងនោះបានដែរ។ ហេតុដូច្នេះហើយ នៅពេលពិភាក្សាពីរឿងហូបចុក និងការកម្សាន្ត ពួកគេមានភាពក្លៀវក្លាឡើង។ នៅពេលនិយាយជាមួយបងប្អូនប្រុសស្រី វាជារឿងមួយផ្សេងទៀត។ ចេញពីជម្រៅដួងចិត្ត និងព្រលឹងរបស់ពួកគេ ពួកគេមើលងាយអ្នកដែលជឿលើព្រះជាម្ចាស់ អ្នកដែលដេញតាមសេចក្ដីពិត ព្រមទាំងអ្នកដែលស្មោះត្រង់ និងទៀងត្រង់។ ពួកគេរើសអើង និងមើលងាយបុគ្គលទាំងនេះ។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទឃើញអ្នកដឹកនាំនៅក្នុងពួកជំនុំ ពួកគេគិតថា «ពួកគេមើលទៅមិនដូចជាអ្នកដឹកនាំទេ ពួកគេមិនដូចជាមន្ត្រីទាល់តែសោះ។ បើប្រៀបធៀបទៅនឹងមន្ត្រីក្នុងលោកីយ៍ ពួកគេអន់ជាងឆ្ងាយណាស់ ដោយខ្វះឫកពា និងស្ទីល!»។ ប្រសិនបើពួកគេដឹងថា អ្នកដឹកនាំខ្លះមិនមានកម្រិតវប្បធម៌ខ្ពស់ទេ ពួកគេរើសអើងអ្នកទាំងនោះនៅក្នុងចិត្តរបស់ពួកគេ។ តើអ្នករាល់គ្នាគិតថា ពួកគេមានអារម្មណ៍យ៉ាងណា នៅពេលពួកគេឃើញខ្ញុំ? មើលមួយភ្លែត ពួកគេគិតថា «ព្រះគ្រីស្ទ ដែលជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺជាមនុស្សដែលគ្មានឈ្មោះបោះសំឡេងម្នាក់ដែលគ្មានការអប់រំខ្ពស់ មិនសូវខ្ពស់ មានរូបរាងមិនសូវទាក់ទាញ ខ្វះឫកពា និងស្លៀកពាក់សាមញ្ញ។ មនុស្សគ្រប់គ្នានិយាយថាគាត់មានសេចក្ដីពិត នេះគឺជារឿងតែមួយគត់ដែលគួរយកចិត្តទុកដាក់ ហើយគ្មានអ្វីផ្សេងទៀតអំពីគាត់ដែលគួរឱ្យគួរឱ្យចាប់អារម្មណ៍ឡើយ។ ចូរមើលការស្លៀកពាក់របស់អ្នកមានអំណាចទាំងនោះនៅក្នុងសង្គមចុះ! តើសម្លៀកបំពាក់ និងស្បែកជើងរបស់អ្នកជាម៉ាកអ្វី? តើម៉ូដសក់របស់អ្នកយ៉ាងម៉េចដែរ? តើអ្នកបានកាត់សក់នៅហាងល្បីឈ្មោះដែរឬទេ? តើកាត់សក់ម្ដងអស់លុយប៉ុន្មាន?»។ ខ្ញុំនិយាយថា «ខ្ញុំមិនចំណាយលុយមួយកាក់មួយសេនលើការកាត់សក់ទេ ខ្ញុំកាត់វាដោយខ្លួនឯងនៅផ្ទះ»។ ពួកគេនិយាយថា «តើអ្នកមានទៅទទួលសេវាកម្មថែរក្សាសម្រស់ដែរឬទេ? តើអ្នកមានស្នាក់នៅសណ្ឋាគារដែរឬទេ? លំដាប់ប៉ុន្មានផ្កាយ? តើអ្នកធ្លាប់ជិះកប៉ាល់កម្សាន្តដ៏ប្រណីតដែរឬទេ?»។ ខ្ញុំនិយាយថា «ខ្ញុំមិនដឹងពីរឿងទាំងនេះទេ»។ ពួកគេនិយាយថា «បើអ៊ីចឹង អ្នកពិតជាល្ងង់ខ្លៅណាស់។ ជាមួយនឹងអត្តសញ្ញាណ និងឋានៈដ៏ខ្ពង់ខ្ពស់របស់អ្នក ហេតុអ្វីបានជាអ្នកមិនមានចំណេះដឹង ឬការយល់ដឹងពីរឿងដ៏ប្រណីត និងលំដាប់ខ្ពស់ទាំងនេះនៅក្នុងលោកីយ៍? ជាមួយនឹងស្ថានភាពរបស់អ្នក អ្នកគួរតែទៅទទួលបទពិសោធវាដោយខ្លួនឯងបន្តិចទៅ។ យ៉ាងហោចណាស់ អ្នកត្រូវតែទៅហាងថែរក្សាសម្រស់លំដាប់ខ្ពស់ ស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ និងជិះកប៉ាល់កម្សាន្តដ៏ប្រណីត។ យ៉ាងហោចណាស់ អ្នកគួរតែជិះកៅអីលំដាប់ទីមួយនៅពេលអ្នកជិះយន្តហោះ»។ នៅពេលពួកគេឃើញខ្ញុំ ពួកគេមើលងាយខ្ញុំ ប៉ុន្តែពួកគេត្រូវតែទទួលស្គាល់រឿងមួយ នោះគឺ «ខ្ញុំមិនដែលឮរឿងណាមួយដែលអ្នកបាននិយាយក្នុងអំឡុងពេលជួបជុំពីមុនមកទេ ខ្ញុំត្រូវតែស្ដាប់អ្វីដែលអ្នកនិយាយ»។ ប៉ុន្តែបន្ទាប់ពីការជួបជុំ ពួកគេមិនទទួលស្គាល់ខ្ញុំទៀតទេ។ ប្រៀបដូចជាសត្វចចក បន្ទាប់ពីអ្នកឱ្យចំណីវា វាបែរមកខាំអ្នកវិញ។ នោះគឺជាធម្មជាតិរបស់សត្វចចក។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទឃើញបងប្អូនប្រុសស្រីធម្មតាដែលគ្មានលុយ ឬឥទ្ធិពល ដែលគ្រាន់តែស្រឡាញ់សេចក្ដីពិត និងអាចដេញតាមវា ហើយដែលស្ម័គ្រចិត្តបំពេញភារកិច្ចរបស់ពួកគេ ពួកគេមើលងាយ និងផាត់អ្នកទាំងនោះចោល។ នៅពេលពួកគេមើលមកព្រះគ្រីស្ទ ហើយឃើញមនុស្សធម្មតាម្នាក់ ជាមនុស្សដែលគ្រប់ទិដ្ឋភាពទាំងអស់ ទាំងមុខមាត់ រូបរាង និងកិរិយាមារយាទ គឺជាមនុស្សសាមញ្ញ និងធម្មតា តើពួកគេអាចផ្លាស់ប្ដូរនិស្ស័យ និងទស្សនៈខាងក្នុងរបស់ពួកគេភ្លាមៗបានដែរឬទេ? (ទេ ពួកគេមិនអាចទេ។) អាកប្បកិរិយារបស់ពួកគេចំពោះរឿងរ៉ាវ គឺផ្អែកលើចរិតលក្ខណៈរបស់ពួកគេ។ ដោយខ្វះភាពជាមនុស្សធម្មតា អាកប្បកិរិយារបស់ពួកគេចំពោះព្រះគ្រីស្ទ គឺច្បាស់ជាដូចគ្នាទៅនឹងអាកប្បកិរិយារបស់ពួកគេចំពោះមនុស្សធម្មតាដែរ។ សូម្បីតែការគោរពបន្តិចបន្តួចក៏គ្មានដែរ រឿងនេះត្រូវបានកំណត់ដោយសារជាតិ និងចរិតលក្ខណៈរបស់ពួកគេ។ ការបង្ហាញចេញនូវទិដ្ឋភាពនៃភាពជាមនុស្សរបស់ពួកទទឹងនឹងព្រះគ្រីស្ទនេះ គឺគួរឱ្យខ្ពើមរអើម និងគួរឱ្យស្អប់ ដូចទៅនឹងទិដ្ឋភាពផ្សេងៗទៀតដែរ។

លក្ខណៈផ្សេងៗដែលយើងទើបតែបានប្រកបគ្នាអំពីចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ អាចបើកសម្ដែងដរៀងៗខ្លួនពីភាពល្អ ឬភាពអាក្រក់ ភាពឧត្ដម ឬភាពអន់នៃចរិតលក្ខណៈរបស់ពួកគេ។ តើចរិតលក្ខណៈរបស់មនុស្សដែលនិយាយកុហកជាទម្លាប់ មានភាពឧត្ដម ឬអន់? (អន់។) តើភាពជាមនុស្សរបស់មនុស្សដែលអាត្មានិយម និងថោកទាប ល្អ ឬអាក្រក់? (អាក្រក់។) តើភាពជាមនុស្សរបស់មនុស្សដែលមិនខ្វល់ពីភាពអាម៉ាស់ ល្អ ឬអាក្រក់? (អាក្រក់។) តើចរិតលក្ខណៈរបស់មនុស្សដែលពិសពុល និងឃោរឃៅ ឧត្ដម ឬអន់? (អន់។) តើចរិតលក្ខណៈរបស់មនុស្សដែលដឹងត្រឹមតែពីរបៀបតោងទាមអ្នកមានអំណាច និងជិះជាន់អ្នកទន់ខ្សោយ ដែលប្រកាន់ខ្ជាប់តែគោលការណ៍បែបនេះ មានលក្ខណៈបែបណា? (គួរឱ្យស្អប់ខ្ពើម។) បុគ្គលបែបនេះគួរឱ្យស្អប់ខ្ពើមបំផុត មិនត្រឹមតែខ្វះភាពជាមនុស្សធម្មតាប៉ុណ្ណោះទេ ប៉ុន្តែគេអាចនិយាយយ៉ាងត្រឹមត្រូវថា ពួកគេមិនមែនជាមនុស្សទេ ពួកគេគឺជាកាកសំណល់សង្គម ពួកគេគឺជាពួកអារក្ស។ អ្នកណាដែលគ្មានមនសិការ និងវិចារណញ្ញាណសូម្បីតែបន្តិច គឺជាអារក្ស មិនមែនជាមនុស្សឡើយ។

ច. មានបំណងប្រាថ្នាចង់បានសម្ភារៈខ្លាំងជាងមនុស្សធម្មតា

មានការបង្ហាញចេញមួយទៀតនៅក្នុងភាពជាមនុស្សរបស់ពួកទទឹងនឹងព្រះគ្រីស្ទ៖ ពួកគេមានបំណងប្រាថ្នាចង់បានសម្ភារៈខ្លាំងជាងមនុស្សធម្មតា។ នោះមានន័យថា បំណងប្រាថ្នា និងការទាមទាររបស់ពួកគេចំពោះសម្ភារៈ គឺធំធេងជាពិសេស ពោលគឺវាគ្មានដែនកំណត់ឡើយ។ ពួកគេពោរពេញទៅដោយបំណងប្រាថ្នាចង់បានរបៀបរស់នៅដ៏ហ៊ឺហា និងមានភាពលោភលន់មិនចេះឆ្អែតឆ្អន់។ អ្នកខ្លះប្រហែលជានិយាយថា «ពួកទទឹងនឹងព្រះគ្រីស្ទភាគច្រើនមិនមានការបង្ហាញចេញបែបនេះទេ»។ ការមិនមានការបង្ហាញចេញបែបនេះ មិនមែនមានន័យថាវាមិនមាននៅក្នុងភាពជាមនុស្សរបស់ពួកគេនោះទេ។ ពេលដែលមនុស្សបែបនេះទទួលបានឋានៈ តើគោលការណ៍របស់ពួកគេសម្រាប់ការហូបចុក ការស្លៀកពាក់ និងរូបរាងរបស់ពួកគេគឺជាអ្វី? ពេលដែលពួកគេមានឋានៈ ពួកគេទទួលបានអ្វីដែលខ្លួនចង់បាន ពួកគេរកឃើញឱកាស ពួកគេមានលក្ខខណ្ឌជាក់លាក់ ហើយជីវិតរបស់ពួកគេក៏ខុសប្លែកពីមុន។ ពួកគេក្លាយជាមនុស្សរើសចំណី ដោយផ្ដោតលើភាពហ៊ឺហា និងភាពប្រណីត។ ពួកគេទាមទារស្លៀកពាក់ និងប្រើប្រាស់របស់របរម៉ាកល្បីៗ ហើយផ្ទះដែលពួកគេរស់នៅ និងឡានដែលពួកគេជិះ ត្រូវតែជាប្រភេទលំដាប់ខ្ពស់ និងប្រណីត។ សូម្បីតែពេលពួកគេទិញឡានសម្រាប់ប្រើប្រាស់ទូទៅ ក៏វាត្រូវតែបំពាក់ដោយគ្រឿងបន្ថែមប្រណីតៗដែរ។ អ្នកខ្លះប្រហែលជាសួរថា «ប្រសិនបើពួកគេគ្មានលុយទេ ហេតុអ្វីបានជាពួកគេផ្ដោតសំខាន់លើរឿងទាំងនេះម្ល៉េះ?» គ្រាន់តែពួកគេគ្មានលុយ មិនមែនមានន័យថាពួកគេមិនដេញតាមរឿងបែបនេះ ឬថាបំណងប្រាថ្នានេះមិនមាននៅក្នុងភាពជាមនុស្សរបស់ពួកគេនោះទេ។ ហេតុដូច្នេះហើយ ពេលដែលពួកទទឹងនឹងព្រះគ្រីស្ទក្ដោបក្ដាប់តង្វាយនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពួកគេខ្ជះខ្ជាយដង្វាយទាំងនោះយ៉ាងផ្ដេសផ្ដាស។ ពួកគេចង់ទិញ និងសោយសុខនឹងអ្វីៗគ្រប់យ៉ាង ដល់ថ្នាក់មិនខ្វល់ពីភាពអាម៉ាស់ និងដល់កម្រិតមួយដែលពិបាកនឹងគ្រប់គ្រងបាន។ ពួកគេត្រូវតែផឹកតែគុណភាពខ្ពស់ដែលដាក់ក្នុងពែងស្រោបមាស អាហាររបស់ពួកគេត្រូវតែជាពិធីជប់លៀងដ៏ធំដុំ ពួកគេទាមទារទទួលទានយិនស៊ិនកម្រិតពិសេស ហើយពួកគេប្រើប្រាស់តែកុំព្យូទ័រ និងទូរសព្ទម៉ាកល្បីៗលំដាប់ពិភពលោក ដែលតែងតែជាម៉ូដែលចុងក្រោយបង្អស់។ ពួកគេពាក់វ៉ែនតាដែលមានតម្លៃរាប់ពាន់យ័ន ចំណាយរាប់រយយ័នលើការធ្វើម៉ូដសក់ និងចំណាយមួយពាន់យ័ន ឬច្រើនជាងនេះសម្រាប់ការម៉ាស្សា និងការចូលសូណា។ សរុបមក ពួកគេទាមទារឱ្យអ្វីៗគ្រប់យ៉ាងសុទ្ធតែជាប្រភេទល្អបំផុត និងជាម៉ាកល្បីៗ ដោយចង់សោយសុខនឹងអ្វីក៏ដោយដែលតារាល្បីៗ និងអ្នកមានអំណាចសោយសុខ។ ពេលដែលពួកទទឹងនឹងព្រះគ្រីស្ទមានឋានៈ រឿងដ៏គួរឱ្យស្អប់ខ្ពើមទាំងអស់នេះក៏លេចឡើងយ៉ាងច្បាស់។ ក្នុងអំឡុងពេលជួបជុំ ប្រសិនបើមានមនុស្សតែបីទៅប្រាំនាក់ស្ដាប់ការអធិប្បាយរបស់ពួកគេ ពួកគេយល់ថាវាមិនគ្រប់គ្រាន់ទេ ហើយទាមទារឱ្យមានមនុស្សពីបីទៅប្រាំរយនាក់។ នៅពេលអ្នកដទៃនិយាយថា មានកាលៈទេសៈខាងក្រៅមិនអំណោយផល ដូច្នេះការជួបជុំដែលមានមនុស្សបីទៅប្រាំនាក់ គឺល្អណាស់ទៅហើយ ពួកគេតបវិញថា «ធ្វើបែបនេះមិនកើតទេ ហេតុអ្វីបានជាមានមនុស្សតិចម្ល៉េះដែលស្ដាប់សេចក្ដីអធិប្បាយរបស់ខ្ញុំ? នេះមិនសមនឹងពេលវេលារបស់ខ្ញុំទេ។ យើងគួរតែទិញអគារពួកជំនុំដ៏ធំមួយដែលអាចផ្ទុកមនុស្សរាប់ម៉ឺននាក់ សម្រាប់សេចក្ដីអធិប្បាយដែលថ្លៃថ្នូរជាងនេះ»។ តើពួកគេមិនកំពុងតែស្វែងរកសេចក្ដីស្លាប់ដាក់ខ្លួនទេឬអី? នេះគឺជារឿងដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ។ តើពួកគេមិនកំពុងតែមិនខ្វល់ពីភាពអាម៉ាស់ទេឬអី? ពួកគេមានបំណងប្រាថ្នា និងចំណាប់អារម្មណ៍យ៉ាងខ្លាំងដល់ថ្នាក់មិនអាចគ្រប់គ្រងបានចំពោះជីវិតដ៏ប្រណីត និងសម្ភារៈ ដែលនេះគឺជាលក្ខណៈមួយទៀតនៅក្នុងចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពេលដែលមាននរណាម្នាក់និយាយអំពីអាហារឆ្ងាញ់ៗ ឡានប្រណីតៗ សម្លៀកបំពាក់ម៉ាកល្បីៗ ព្រមទាំងរបស់របរលំដាប់ខ្ពស់ និងមានតម្លៃថ្លៃ ភ្នែករបស់ពួកគេភ្លឺឡើង ហើយពោរពេញទៅដោយសេចក្ដីលោភលន់ ហើយបំណងប្រាថ្នារបស់ពួកគេក៏លេចឡើង។ តើបំណងប្រាថ្នានេះកើតឡើងដោយរបៀបណា? វាច្បាស់ណាស់ថាជាការបញ្ចេញឱ្យឃើញពីធម្មជាតិជាអារក្សរបស់ពួកគេ។ ពួកទទឹងនឹងព្រះគ្រីស្ទខ្លះប្រហែលជាខ្វះខាតលុយកាក់ ហើយនៅពេលពួកគេឃើញនរណាម្នាក់ពាក់គ្រឿងអលង្ការលំដាប់ខ្ពស់ ឬចិញ្ចៀនពេជ្រទំហំពីរ ឬបីការ៉ាត់ ភ្នែករបស់ពួកគេភ្លឺឡើង ហើយពួកគេគិតថា «ប្រសិនបើខ្ញុំមិនជឿលើព្រះជាម្ចាស់ទេ ខ្ញុំអាចពាក់ចិញ្ចៀនទំហំប្រាំការ៉ាត់បាត់ទៅហើយ»។ ពួកគេគិតពីការពិតដែលថា ពួកគេសូម្បីតែចិញ្ចៀនទំហំមួយការ៉ាត់ក៏គ្មានផង ហើយពួកគេមានអារម្មណ៍តូចចិត្ត ព្រមទាំងចាប់ផ្ដើមគិតថា ការជឿលើព្រះជាម្ចាស់គឺមិនសមនឹងតម្លៃឡើយ។ ប៉ុន្តែ បន្ទាប់ពីគិតពិចារណាបន្ថែម ពួកគេគិតថា «ខ្ញុំនឹងទទួលបានព្រះពរដ៏ធំធេងនៅថ្ងៃអនាគត ដោយសារតែការដាក់សេចក្ដីជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់។ ខ្ញុំអាចមានពេជ្រទំហំប្រាំរយការ៉ាត់ ហើយពាក់វានៅលើក្បាលរបស់ខ្ញុំ»។ តើពួកគេមិនមានបំណងប្រាថ្នាទេឬអី? ពេលឃើញអ្នកមាននៅលើទូរទស្សន៍ស្លៀកពាក់សម្លៀកបំពាក់ម៉ាកល្បីៗ និងជិះកប៉ាល់កម្សាន្តដ៏ប្រណីតនៅលើសមុទ្រ ពួកគេមានអារម្មណ៍ថាវាពិតជាមានសុភមង្គល រ៉ូមែនទិក ខ្ពង់ខ្ពស់ និងគួរឱ្យច្រណែនខ្លាំងណាស់។ ពួកគេស្រក់ទឹកមាត់ចង់បានវា ដោយនិយាយថា «តើពេលណាទើបខ្ញុំអាចក្លាយជាមនុស្សប្រភេទនោះ ជាមនុស្សដ៏អស្ចារ្យក្នុងចំណោមមនុស្សបាន? តើពេលណាទើបខ្ញុំអាចសោយសុខនឹងជីវិតបែបនេះបាន?» ពួកគេមើលវាម្តងហើយម្តងទៀត រហូតដល់ពួកគេគិតថា ការជឿលើព្រះជាម្ចាស់ពិតជាមិនគួរឱ្យចាប់អារម្មណ៍ទាល់តែសោះ។ ប៉ុន្តែបន្ទាប់មក ពួកគេឆ្លុះបញ្ចាំងម្ដងទៀត ដោយគិតថា «ខ្ញុំមិនអាចគិតបែបនេះបានទេ។ ហេតុអ្វីបានជាខ្ញុំជឿលើព្រះ? 'មនុស្សម្នាក់ត្រូវតែស៊ូទ្រាំនឹងការលំបាកដ៏ធំបំផុត ដើម្បីក្លាយជាមនុស្សដ៏អស្ចារ្យបំផុត'។ នៅថ្ងៃអនាគត ជីវិតរបស់ខ្ញុំនឹងល្អជាងពួកគេឆ្ងាយណាស់។ ពួកគេជិះកប៉ាល់កម្សាន្តដ៏ប្រណីត ប៉ុន្តែខ្ញុំនឹងជិះយន្តហោះដ៏ប្រណីត ឬថាសហោះដ៏ប្រណីត ខ្ញុំនឹងទៅឋានព្រះច័ន្ទ!» តើគំនិតទាំងនេះសមហេតុផលសូម្បីតែបន្តិចដែរឬទេ? តើវាស្របតាមភាពជាមនុស្សធម្មតាដែរឬទេ? (ទេ វាមិនស្របទេ។) នេះគឺជាធាតុផ្សំមួយទៀតនៅក្នុងភាពជាមនុស្សរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ពោលគឺបំណងប្រាថ្នាដែលមិនអាចគ្រប់គ្រងបានយ៉ាងខ្លាំងចំពោះសម្ភារៈ និងរបៀបរស់នៅដ៏ប្រណីត។ ពេលដែលពួកគេទទួលបានរឿងទាំងនេះ ពួកគេក្លាយជាមនុស្សលោភលន់មិនចេះឆ្អែតឆ្អន់ ជាមួយនឹងក្រសែភ្នែក និងធម្មជាតិដ៏លោភលន់ ដោយចង់ក្ដោបក្ដាប់រឿងទាំងនេះជារៀងរហូត។ នៅក្នុងភាពជាមនុស្សរបស់ពួកទទឹងនឹងព្រះគ្រីស្ទ វាមិនត្រឹមតែជាការច្រណែនអ្នកមានអំណាចប៉ុណ្ណោះទេ ពួកគេក៏ប្រាថ្នាចង់បានសម្ភារៈ និងជីវិតដែលមានគុណភាពខ្ពស់ផងដែរ។ ភាពជាមនុស្សធម្មតាមានកម្រិតតម្រូវការសមហេតុផលសម្រាប់ជីវិត និងសម្ភារៈ៖ ពួកគេមានរបស់របរប្រើប្រាស់ប្រចាំថ្ងៃ តម្រូវការការងារ និងបរិស្ថានរស់នៅ ព្រមទាំងតម្រូវការខាងរូបកាយរបស់ពួកគេផងដែរ។ វាគ្រប់គ្រាន់ហើយដែលតម្រូវការទាំងនេះត្រូវបានបំពេញ ហើយវាត្រូវបានចាត់ទុកថាប្រក្រតីគួរសម ក្នុងការកម្រិតតម្រូវការទាំងនោះដោយផ្អែកលើសមត្ថភាព និងលក្ខខណ្ឌសេដ្ឋកិច្ចរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ តម្រូវការ និងការលិចលង់របស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះសម្ភារៈ គឺខុសប្រក្រតី និងមិនចេះឆ្អែតឆ្អន់ឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទខ្លះដេញតាមគុណភាពជីវិតខ្ពស់ជាពិសេស នៅពេលពួកគេរស់នៅក្នុងគ្រួសារទទួលភ្ញៀវដែលអាហារសុទ្ធតែជាអាហារសាមញ្ញៗ ពួកគេមានអារម្មណ៍មួម៉ៅបន្តិច។ លើសពីនេះ ប្រសិនបើមនុស្សនៅក្នុងគ្រួសារនេះកំពុងដេញតាមសេចក្ដីពិត មានភាពស្មោះត្រង់គួរសម ហើយមិនបញ្ជោរពួកគេ មិនអែបអបពួកគេ ឬមិននិយាយអ្វីដែលពួកគេចង់ស្ដាប់ទេ ពួកគេកាន់តែមានអារម្មណ៍ខ្ពើមរអើម ដោយគិតថា «តើខ្ញុំអាចរកអាហារឆ្ងាញ់ៗ និងស្នាក់នៅក្នុងផ្ទះធំនៅឯណា? តើនរណាមានលក្ខខណ្ឌរស់នៅល្អ? តើនរណាមានឡាន ហើយអាចជូនខ្ញុំទៅកន្លែងផ្សេងៗ និងមកទទួលខ្ញុំ ដើម្បីកុំឱ្យខ្ញុំត្រូវដើរ?» ពួកគេតែងតែខ្វល់ខ្វាយពីរឿងបែបនេះជានិច្ច។ តើអ្នករាល់គ្នាមានមនុស្សប្រភេទនេះនៅជុំវិញខ្លួនដែរឬទេ? តើអ្នករាល់គ្នាជាមនុស្សប្រភេទនេះដែរឬទេ? (រឿងទាំងនេះក៏មាននៅក្នុងភាពជាមនុស្សរបស់យើងដែរ។) បើដូច្នេះ តើអ្នករាល់គ្នាអាចទប់វាបានដែរឬទេ? ការសោយសុខនឹងភាពស្រណុកសុខស្រួល មិនដូចគ្នាទៅនឹងសេចក្ដីលោភលន់ដែលមិនចេះឆ្អែតឆ្អន់ឡើយ វាគួរតែត្រូវបានរក្សាក្នុងកម្រិតសមហេតុផល ដោយមិនធ្វើឱ្យរាំងស្ទះដល់ការបំពេញភារកិច្ចរបស់ខ្លួនឡើយ។ នេះគឺជាភាពជាមនុស្សដែលមាននៅក្នុងមនុស្សពុករលួយធម្មតា។ ទោះជាយ៉ាងណាក៏ដោយ ពួកទទឹងនឹងព្រះគ្រីស្ទមិនចេះរក្សាភាពល្មមឡើយ។ ពួកគេមិនចេះឆ្អែតឆ្អន់ និងមានទម្លាប់លោភលន់ចង់បាន។ ទាក់ទងនឹងការបង្ហាញចេញនេះ តើអ្នករាល់គ្នាមានអ្វីផ្សេងទៀតត្រូវបន្ថែមដែរឬទេ? (ឱព្រះជាម្ចាស់ ខ្ញុំធ្លាប់ឃើញអាទទឹងនឹងព្រះគ្រីស្ទម្នាក់ពីមុនមក។ នៅពេលនោះ មានបងស្រីម្នាក់បានទិញអាវរងាជាងដប់ឱ្យនាង ដែលសុទ្ធតែជាម៉ាកល្បីៗ ហើយអាទទឹងនឹងព្រះគ្រីស្ទនេះបានពាក់វាម្តងមួយៗ ដោយផ្លាស់ប្ដូរអាវថ្មីរាល់ពេលដែលនាងចេញទៅក្រៅ។ ក្រោយមក នាងបានក្លាយជាអ្នកដឹកនាំ ហើយនាងបានប្រើប្រាស់តង្វាយរបស់ព្រះជាម្ចាស់ដើម្បីទិញរថយន្តប្រភេទសេដានមួយគ្រឿង។ ថែមទាំងមានគេទិញផ្ទះដ៏ល្អមួយសម្រាប់ទទួលនាងជាពិសេសទៀតផង ហើយនៅពេលនាងចេញទៅទិញឥវ៉ាន់ បងស្រីទទួលភ្ញៀវនេះបានដើរតាមពីក្រោយជាប់។ ប្រសិនបើនាងចូលចិត្តសម្លៀកបំពាក់ណាមួយ នាងគ្រាន់តែចង្អុលទៅវា ហើយបងស្រីទទួលភ្ញៀវនឹងប្រញាប់ប្រញាល់ទិញវាឱ្យនាង។ នៅពេលនាងត្រឡប់មកផ្ទះវិញ នាងនឹងទូរសព្ទទៅគ្រួសារទទួលភ្ញៀវជាមុន ហើយនិយាយថានាងចង់ញ៉ាំគាវ។ ពេល ស្ងោរគាវត្រូវតែគណនាឱ្យបានច្បាស់លាស់ មិនត្រូវលឿនពេកទេ បើមិនដូច្នេះទេវានឹងត្រជាក់ ហើយក៏មិនត្រូវយឺតពេកដែរ បើមិនដូច្នេះទេនាងនឹងត្រូវរង់ចាំទាំងឃ្លានពេលមកដល់ផ្ទះ។ នាងប្រៀបដូចជាអធិរាជិនីអ៊ីចឹង របៀបរស់នៅរបស់នាងគឺហ៊ឺហាខ្លាំងណាស់។ ក្រោយមក អាទទឹងនឹងព្រះគ្រីស្ទនេះត្រូវបានបណ្ដេញចេញ។) ចូរមើលថាតើមនុស្សទាំងនេះល្ងង់ខ្លៅ និងល្ងីល្ងើប៉ុនណា ដែលទិញផ្ទះ និងរថយន្តប្រភេទសេដានសម្រាប់អាទទឹងនឹងព្រះគ្រីស្ទ! ពួកទទឹងនឹងព្រះគ្រីស្ទជឿថា មនុស្សកើតមកក្នុងលោកីយ៍នេះគឺដើម្បីសោយសុខនឹងរឿងរ៉ាវនានា ថាប្រសិនបើមនុស្សម្នាក់មិនសោយសុខនឹងរឿងទាំងនេះទេ នោះជីវិតរបស់ពួកគេគឺរស់នៅដោយឥតប្រយោជន៍ហើយ។ នេះគឺជាគោលការណ៍ និងទ្រឹស្ដីរបស់ពួកគេ។ តើទ្រឹស្ដីនេះត្រឹមត្រូវដែរឬទេ? វាគឺសុទ្ធតែជាទស្សនៈរបស់អ្នកគ្មានជំនឿ សត្វតិរច្ឆាន និងមនុស្សស្លាប់ដែលគ្មានវិញ្ញាណ។ មនុស្សដែលជឿលើព្រះជាម្ចាស់ ហើយនៅតែមានទស្សនៈបែបនេះ គឺជាអ្នកមិនជឿ និងអ្នកគ្មានជំនឿយ៉ាងពិតប្រាកដ។ ពេលដែលមនុស្សប្រភេទនេះទទួលបានឋានៈ ពួកគេក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទទាំងស្រុង ហើយបើគ្មានឋានៈទេ ពួកគេគឺជាមនុស្សអាក្រក់។

ការនិយាយកុហកជាទម្លាប់ ភាពពិសពុល និងឃោរឃៅ ការគ្មានសេចក្ដីថ្លៃថ្នូរ និងការមិនខ្វល់ពីភាពអាម៉ាស់ ការមានភាពអាត្មានិយម និងថោកទាប ការតោងទាមអ្នកមានអំណាច និងការជិះជាន់អ្នកទន់ខ្សោយ ព្រមទាំងការមានបំណងប្រាថ្នាចង់បានសម្ភារៈខ្លាំងជាងមនុស្សធម្មតា លក្ខណៈនៃចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ គឺជាលក្ខណៈធម្មតា មានភាពតំណាងខ្ពស់ ដនិងច្បាស់ក្រឡែត។ ទោះបីជាការបង្ហាញចេញមួយចំនួនទាំងនេះ អាចលេចឡើងនៅក្នុងមនុស្សធម្មតាក្នុងកម្រិតណាមួយក៏ដោយ ក៏ការបង្ហាញចេញរបស់ពួកគេគ្រាន់តែជានិស្ស័យពុករលួយ ឬការបង្ហាញចេញនៃភាពជាមនុស្សខុសប្រក្រតី ឬការខ្វះភាពជាមនុស្ស ដែលកើតចេញពីសេចក្ដីពុករលួយរបស់សាតាំងប៉ុណ្ណោះ។ តាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សទាំងនេះចាប់ផ្ដើមមានការយល់ដឹងខាងមនសិការ និងមានសមត្ថភាពក្នុងការលះចោល និងបះបោរប្រឆាំងនឹងរឿងទាំងនេះ ព្រមទាំងប្រែចិត្ត។ លក្ខណៈទាំងនេះមិនមានឥទ្ធិពលគ្របដណ្ដប់នៅក្នុងពួកគេឡើយ ហើយវានឹងមិនប៉ះពាល់ដល់ការដេញតាមសេចក្ដីពិតរបស់ពួកគេ ឬការបំពេញភារកិច្ចរបស់ពួកគេឡើយ។ មានតែពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះ ដែលបដិសេធមិនទទួលយកសេចក្ដីពិត មិនថាពួកគេឮសេចក្ដីអធិប្បាយប៉ុន្មានដងក៏ដោយ។ លក្ខណៈ និងចំណុចពិសេសដែលមានពីកំណើតនៅក្នុងភាពជាមនុស្សរបស់ពួកគេ នឹងមិនផ្លាស់ប្ដូរឡើយ ហើយនោះហើយជាមូលហេតុដែលមនុស្សបែបនេះត្រូវបានថ្កោលទោសនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងមិនអាចត្រូវបានសង្គ្រោះបានឡើយ។ ហេតុអ្វីបានជាពួកគេមិនអាចត្រូវបានសង្គ្រោះ? មនុស្សដែលមានចរិតលក្ខណៈបែបនេះ មិនអាចត្រូវបានសង្គ្រោះឡើយ ពីព្រោះពួកគេបដិសេធមិនទទួលយកសេចក្ដីពិត ហើយពីព្រោះពួកគេប្រទូសរ៉ាយនឹងសេចក្ដីពិត ប្រទូសរ៉ាយនឹងព្រះជាម្ចាស់ និងប្រទូសរ៉ាយនឹងអ្វីៗដែលវិជ្ជមានទាំងអស់។ ពួកគេខ្វះលក្ខខណ្ឌ និងភាពជាមនុស្សដែលចាំបាច់សម្រាប់ការទទួលបានការសង្គ្រោះ ហេតុដូច្នេះហើយ វាសនារបស់បុគ្គលទាំងនេះ គឺត្រូវ ជម្រុះចោល និងបោះចូលទៅក្នុងនរក។

ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០

ខាង​ដើម៖ ចំណុចទីដប់ប្រាំ៖ ពួកគេមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ ហើយពួកគេបដិសេធសារជាតិរបស់ព្រះគ្រីស្ទ (ផ្នែកទីពីរ)

បន្ទាប់៖ សេចក្ដីអធិប្បាយទីប្រាំ៖ ការសង្ខេបអំពីចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងសារជាតិនិស្ស័យរបស់ពួកគេ (ផ្នែកទីពីរ)

គ្រោះមហន្តរាយបានកំពុងកើតឡើងជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងកណ្តឹងរោទិ៍នៃគ្រាចុងក្រោយបានបន្លឺឡើងរួចហើយ។ សូមចុចលើប៊ូតុង ដើម្បីជួយអ្នកនិងក្រុមគ្រួសាររកឃើញវិធីទទួលបានការការពារពីព្រះជាម្ចាស់ នៅក្នុងគ្រោះមហន្តរាយ។

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ

សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈ Messenger