ការលាតត្រដាងពីសេចក្ដីពុករលួយរបស់មនុស្សជាតិ I

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣០០

ក្រោយពីមានការធ្លាក់ចូលក្នុងសេចក្ដីពុករលួយជាច្រើនពាន់ឆ្នាំមក មនុស្សលោកមានភាពស្ពឹកស្រពន់ និងល្ងិតល្ងង់ ដ្បិតគេបានក្លាយជាអារក្សដែលបានទាស់ប្រឆាំងនឹងព្រះជាម្ចាស់ រហូតដល់ការបះបោររបស់មនុស្សចំពោះព្រះជាម្ចាស់ត្រូវបានចងក្រងក្នុងសៀវភៅប្រវត្ដិសាស្ដ្រ ហើយមនុស្សលោកខ្លួនឯងទៀតសោត ក៏មិនអាចរៀបរាប់អស់អំពីទង្វើបះបោររបស់ខ្លួនបានពេញលេញដែរ ដ្បិតមនុស្សត្រូវបានសាតាំងបណ្ដាលឱ្យក្លាយជាពុករលួយអស់ ហើយសាតាំងក៏បាននាំឱ្យមនុស្សវង្វេង រហូតដល់មិនដឹងថា តើត្រូវងាកមកវិញនៅត្រង់ណាដែរ។ សូម្បីសព្វថ្ងៃនេះក្ដី មនុស្សលោកនៅតែក្បត់នឹងព្រះជាម្ចាស់ដដែល ដ្បិតនៅពេលមនុស្សបានមើលឃើញព្រះជាម្ចាស់ហើយ ក៏គេនៅតែក្បត់នឹងទ្រង់ ហើយនៅពេលដែលគេមិនអាចឃើញព្រះអង្គ នោះក៏គេនៅតែក្បត់នឹងព្រះអង្គដដែល។ ជាងនេះទៀត សូម្បីតែអ្នកដែលបានធ្វើជាសក្ខីភាពនៃបណ្ដាសា និងសេចក្តីក្រោធរបស់ព្រះជាម្ចាស់ហើយក៏ដោយ ក៏នៅតែក្បត់នឹងព្រះអង្គទៀត។ ដូច្នេះ ខ្ញុំសូមប្រាប់ថាញ្ញាណរបស់មនុស្សបានបាត់បង់មុខងារដើមហើយ រីឯមនសិការរបស់មនុស្សក៏ដូចគ្នាដែរ។ មនុស្សលោកដែលខ្ញុំរៀបរាប់នេះ គឺជាសត្វសាហាវនៅក្នុងសណ្ឋានជាមនុស្ស គេជាសត្វពស់ដែលមានពិស ហើយមិនថាគេព្យាយាមសម្ដែងជាគួរឱ្យអាណិតយ៉ាងណានៅចំពោះមុខខ្ញុំ ក៏ខ្ញុំគ្មានក្ដីអាណិតចំពោះគេដែរ ដ្បិតមនុស្សលោកមិនចេះបែងចែកខ្មៅ និងស មិនចេះបែងចែកសេចក្ដីពិត និងសេចក្ដីមិនពិត។ វិចារណញ្ញាណរបស់មនុស្សមានភាពស្រពន់ណាស់ ប៉ុន្ដែគេនៅតែប្រាថ្នាចង់បានព្រះពរថែមទៀត ភាពជាមនុស្សរបស់គេមានភាពអាប់ឱនខ្លាំងណាស់ ប៉ុន្ដែគេក៏នៅតែប្រាថ្នាចង់បានអធិបតេយ្យភាពរបស់អង្គក្សត្រា។ តើមនុស្សដែលមានការយល់ឃើញបែបនេះ ត្រូវធ្វើជាស្ដេចរបស់នរណាទៅ? តើមនុស្សដែលមានសារជាតិជាមនុស្សបែបនេះ អាចអង្គុយលើបល័្លង្កបានយ៉ាងដូចម្ដេចទៅ? មនុស្សលោកពិតជាគ្មានការអៀនខ្មាសទាល់តែសោះ! គេជាមនុស្សមានអំនួត! ចំពោះអ្នករាល់គ្នាដែលប្រាថ្នាចង់ទទួលបានព្រះពរ នោះខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ដំបូង ត្រូវរកកញ្ចក់ឆ្លុះជាមុនសិន រួចក្រឡេកមើលពីភាពអាក្រក់របស់ខ្លួនឯង ហើយសួរថា តើអ្នករាល់គ្នាមានមុខមាត់ជាមនុស្សម្នាក់ ដែលអាចទទួលបានព្រះពរដែរឬទេ? គឺអ្នករាល់គ្នាមិនមានការផ្លាស់់ប្ដូរនិស្ស័យបន្ដិចណាសោះ ហើយអ្នករាល់គ្នាក៏មិនទាន់បានយកសេចក្ដីពិតទៅអនុវត្ដតាមដែរ តែអ្នករាល់គ្នានៅតែប្រាថ្នាចង់បានសេចក្ដីអស្ចារ្យ នៅថ្ងៃបន្ទាប់ដដែល។ អ្នករាល់គ្នាកំពុងតែបោកបញ្ឆោតខ្លួនឯងហើយ! មនុស្សដែលកើតមកក្នុងទឹកដីកខ្វក់បែបនេះ បានរងការខូចខាតពីសង្គមយ៉ាងខ្លាំង បានរងឥទ្ធិពលពីក្រមសីលធម៌សក្ដិភូមិ ហើយក៏ទទួលបានការបង្រៀននៅ «វិទ្យាស្ថានឧត្ដមសិក្សា» ទៀតផង។ ការគិតថយក្រោយ ការអាក្រក់ខូចផ្នែកសីលធម៌ ការយល់ឃើញតូចទាបពីជីវិត ទស្សនៈវិទ្យាសម្រាប់ការរស់នៅដ៏គួរឱ្យស្អប់ខ្ពើម ជីវិតរស់នៅដែលគ្មានតម្លៃទាល់តែសោះ ព្រមទាំងរបៀបរស់នៅ និងទំនៀមទម្លាប់ដ៏ថោកទាប ដែលទាំងអស់នេះបានឈ្លានពានដួងចិត្ដរបស់មនុស្សយ៉ាងខ្លាំងក្លា ព្រមទាំងបានធ្វើឱ្យចុះខ្សោយ និងវាយប្រហារមនសិការរបស់ពួកគេផងដែរ។ ជាលទ្ធផល មនុស្សលោកកាន់តែស្ថិតនៅឆ្ងាយពីព្រះជាម្ចាស់ខ្លាំងណាស់ ហើយកាន់តែទាស់ប្រឆាំងនឹងព្រះជាម្ចាស់ច្រើនទៀតផង។ បន្តិចម្តងៗ និស្ស័យរបស់មនុស្សក៏កាន់តែសាហាវទៅៗដែរ ហើយមិនមាននរណាម្នាក់ដែលសុខចិត្ដបោះបង់គ្រប់យ៉ាងដើម្បីព្រះជាម្ចាស់ឡើយ គ្មាននរណាម្នាក់ដែលនឹងស្ដាប់បង្គាប់ព្រះជាម្ចាស់ចេញពីចិត្ដ ហើយលើសពីនេះទៅទៀតនោះ ក៏គ្មានបុគ្គលណាម្នាក់ដែលនឹងស្វែងរកការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់អស់ពីចិត្ដដែរ។ ផ្ទុយទៅវិញ ដោយស្ថិតក្រោមដែនត្រួតត្រារបស់សាតាំង មនុស្សលោកមិនបានធ្វើអ្វីទាល់តែសោះ ក្រៅពីចង់បានការសប្បាយ ដោយយល់ព្រមឱ្យភាពពុករលួយនៃសាច់ឈាមនៅក្នុងទឹកដីដែលពេញដោយភក់ជ្រាំនេះ។ សូម្បីពេលដែលពួកគេបានឮអំពីសេចក្ដីពិតហើយក្ដី អស់អ្នកដែលរស់នៅក្នុងភាពងងឹតមិនបានគិតដល់ការយកសេចក្ដីពិតទៅអនុវត្ដទេ ហើយពួកគេក៏មិនមានទំនោរក្នុងការស្វែងរកព្រះជាម្ចាស់ដែរ ទោះបីជាពួកគេបានឃើញការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់ហើយក្ដី។ តើមនុស្សលោកដែលគួរឱ្យស្អប់ខ្ពើមយ៉ាងនេះ អាចមានឱកាសទទួលបានការសង្គ្រោះបានយ៉ាងដូចម្ដេច? តើមនុស្សលោកដែលអាប់ឳនខ្លាំងយ៉ាងនេះ អាចរស់នៅក្នុងពន្លឺបានយ៉ាងដូចម្ដេច?

(ដកស្រង់ពី «ការមាននិស្ស័យដែលមិនចេះផ្លាស់ប្ដូរ គឺជាការប្រឆាំងនឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣០១

ឫសគល់នៃនិស្ស័យពុករលួយដែលកើតឡើងនៅក្នុងមនុស្ស គឺជាការបោកបញ្ឆោត សេចក្តីពុករលួយ និងសារជាតិពិសពុលរបស់សាតាំង។ មនុស្សត្រូវបានសាតាំងចង និងគ្រប់គ្រង ហើយគេរងទុក្ខយ៉ាងខ្លាំង ដែលសាតាំងបានបង្កឡើងនៅក្នុងគំនិត សីលធម៌ ការយល់ដឹង និងវិចារណញ្ញាណរបស់គេ។ វាច្បាស់ណាស់ថា គឺដោយសារតែមូលដ្ឋានសំខាន់របស់មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយអស់ និងខុសគ្នាទាំងស្រុងពីអ្វីដែលព្រះជាម្ចាស់បានបង្កើតពួកវា ពីដំបូងមក ទើបធ្វើឱ្យមនុស្សទាស់ប្រឆាំងនឹងព្រះជាម្ចាស់ និងមិនអាចទទួលសេចក្ដីពិត។ ដូចនេះ ការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សគួរតែចាប់ផ្ដើមជាមួយនឹងការផ្លាស់ប្តូរការគិត ការយល់ដឹង និងវិចារណញ្ញាណរបស់មនុស្ស ដែលនឹងធ្វើការផ្លាស់ប្ដូរការយល់ដឹងរបស់គេអំពីព្រះជាម្ចាស់ ព្រមទាំងការយល់ដឹងអំពីសេចក្ដីពិត។ អស់អ្នកណាដែលកើតមកនៅលើទឹកដីដែលពេញដោយសេចក្ដីពុករលួយបំផុតនោះ រឹតតែមិនដឹងអ្វីសោះពីព្រះជាម្ចាស់ ឬមិនដឹងចំពោះអត្ថន័យនៃការជឿលើព្រះជាម្ចាស់។ នៅពេលមនុស្សដែលកាន់តែពុករលួយ ពួកគេកាន់តែមិនសូវដឹងថា ព្រះជាម្ចាស់មានពិតប្រាកដមែន ហើយវិចារណញ្ញាណ និងការចេះដឹងរបស់គេ ក៏កាន់តែខ្សោយទៅៗដែរ។ ប្រភពនៃការជំទាស់ និងការបះបោររបស់មនុស្សប្រឆាំងនឹងព្រះជាម្ចាស់ គឺជាសេចក្ដីពុករលួយរបស់គេដែលបង្កដោយសាតាំង។ ដោយសារតែសេចក្ដីពុករលួយរបស់សាតាំង មនសិការរបស់មនុស្សក៏បានក្លាយជាស្ពឹកអស់ ដ្បិតគេគ្មានសីលធម៌ គំនិតរបស់គេចុះខ្សោយទៅៗ ហើយទស្សនៈវិស័យផ្លូវចិត្ដរបស់គេក៏ឈានថយក្រោយដែរ។ មុនពេលមនុស្សត្រូវសាតាំងបណ្ដាលឱ្យក្លាយជាពុករលួយ មនុស្សបានដើរតាមព្រះជាម្ចាស់ និងស្ដាប់បង្គាប់ព្រះបន្ទូលរបស់ទ្រង់ បន្ទាប់ពីបានស្ដាប់ឮពួកវាដោយឯកឯង។ គេជាមនុស្សដែលមានវិចារណញ្ញាណ និងមនសិការល្អ ហើយជាមនុស្សជាតិធម្មតាម្នាក់។ ក្រោយពីសាតាំងធ្វើឱ្យគេធ្លាក់ក្នុងសេចក្ដីអាក្រក់មក វិចារណញ្ញាណ មនសិការ និងភាពជាមនុស្សរបស់គេក៏បានក្លាយជាអន់ថយ ហើយក៏ត្រូវខូចអស់ដោយសារសាតាំង។ ដូចនេះ គេក៏បានបាត់បង់ការស្ដាប់បង្គាប់ និងសេចក្ដីស្រលាញ់ចំពោះព្រះជាម្ចាស់។ វិចារណញ្ញាណរបស់មនុស្សបានខុសពីធម្មតា និស្ស័យរបស់គេក៏បានក្លាយដូចជាសត្វ ហើយការបះបោរប្រឆាំងនឹងព្រះជាម្ចាស់របស់គេក៏មានកាន់តែញឹកញាប់ និងកាន់តែធ្ងន់ធ្ងរ។ ប៉ុន្ដែមនុស្សលោកនៅតែមិនដឹង និងមិនទទួលស្គាល់រឿងនេះ ហើយក៏បានជំទាស់ប្រឆាំង និងបះបោរទាំងងងឹតងងល់។ និស្ស័យពិតរបស់មនុស្សត្រូវបានលាតត្រដាងឡើង នៅក្នុងការបង្ហាញអំពីវិចារណញ្ញាណ ការយល់ដឹង និងមនសិការរបស់គេ ដ្បិតវិចារណញ្ញាណ និងការយល់ដឹងរបស់គេមិនសមហេតុផល ហើយមនសិការរបស់គេក៏បានក្លាយជាស្រអាប់យ៉ាងខ្លាំង ដូចនេះ និស្ស័យរបស់គេមានការបះបោរប្រឆាំងនឹងព្រះជាម្ចាស់។ ប្រសិនបើវិចារណញ្ញាណ និងការយល់ដឹងរបស់មនុស្សមិនអាចផ្លាស់ប្តូរ នោះការផ្លាស់ប្ដូរនិស្ស័យរបស់គេ គឺមិនអាចទៅរួចនោះទេ ដូចជាការគោរពតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ប្រសិនបើវិចារណញ្ញាណរបស់មនុស្សមិនត្រឹមត្រូវទេ នោះគេមិនអាចបម្រើព្រះជាម្ចាស់ និងមិនសក្ដិសមឱ្យព្រះជាម្ចាស់ប្រើប្រាស់ឡើយ។ «វិចារណញាណធម្មតា» សំដៅលើការស្ដាប់បង្គាប់ និងការស្មោះត្រង់ចំពោះព្រះជាម្ចាស់ ការចង់បានព្រះជាម្ចាស់ជាខ្លាំង និងការមិនមានចិត្តងាករេចំពោះព្រះជាម្ចាស់ផង។ វាសំដៅលើការមានចិត្ដមួយថ្លើមមួយ ចំពោះព្រះជាម្ចាស់ ព្រមទាំងមិនមានបំណងប្រឆាំងនឹងព្រះជាម្ចាស់ឡើយ។ ការមានវិចារណញ្ញាខុសពីធម្មតា គឺមិនដូច្នេះឡើយ។ ដោយសារតែសាតាំងបានធ្វើឱ្យមនុស្សទៅជាពុករលួយ មនុស្សក៏មានសញ្ញាណផ្សេងៗអំពីព្រះជាម្ចាស់ ហើយគេគ្មានភាពស្មោះត្រង់ចំពោះទ្រង់ ឬប្រាថ្នាចង់បានទ្រង់ឡើយ។ គេក៏មិននិយាយអ្វីចេញពីមនសិការ ចំពោះព្រះជាម្ចាស់ឡើយ។ មនុស្សមានបំណងទាស់ប្រឆាំងនឹងព្រះជាម្ចាស់ និងបានធ្វើការវិនិច្ឆ័យទ្រង់ ហើយលើសពីនេះទៅទៀត ថែមទាំងប្រមាថទ្រង់នៅពីក្រោយខ្នងព្រះអង្គទៀតផង។ មនុស្សបានធ្វើការវិនិច្ឆ័យព្រះជាម្ចាស់ ទាំងដែលដឹងច្បាស់ថាព្រះអង្គគឺជាព្រះជាម្ចាស់ ដ្បិតមនុស្សគ្មានបំណងស្ដាប់បង្គាប់ព្រះជាម្ចាស់ឡើយ ហើយគ្រាន់តែទាមទារនេះទាមទារនោះពីទ្រង់ ទាំងងងឹតងងល់ប៉ុណ្ណោះ។ មនុស្សបែបនេះ គឺមនុស្សដែលមានវិចារណញ្ញាណមិនសមស្រប មិនអាចស្គាល់ពីអាកប្បកិរិយាដ៏គួរឱ្យស្អប់ខ្ពើមរបស់ខ្លួន ឬមានការសោកស្ដាយអំពីការបះបោររបស់ខ្លួនទេ។ ប្រសិនបើមនុស្សអាចស្គាល់ពីខ្លួនឯងបាន នោះពួកគេបានទទួលនូវវិចារណញ្ញាណបន្ដិចបន្ដួចរបស់ពួកគេឡើងវិញហើយ ដ្បិតនៅពេលមនុស្សដែលមិនអាចស្គាល់ខ្លួនឯង កាន់តែបះបោរជំទាស់នឹងព្រះជាម្ចាស់ នោះវិចារណញ្ញាណរបស់ពួកគេ ក៏កាន់តែគ្មានហេតុផលដែរ។

(ដកស្រង់ពី «ការមាននិស្ស័យដែលមិនចេះផ្លាស់ប្ដូរ គឺជាការប្រឆាំងនឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣០២

ការបើកសម្ដែងឱ្យឃើញអំពីនិស្ស័យពុករលួយរបស់មនុស្ស គ្មានប្រភពមកពីណាក្រៅពីមនសិការដែលអន់ថយ សន្ដានព្យាបាទ ព្រមទាំងវិចារណញ្ញាណដែលមិនសមរម្យរបស់គេ។ ប្រសិនបើមនសិការ និងវិចារណញ្ញាណរបស់មនុស្ស អាចប្រែក្លាយទៅជាធម្មតាម្ដងទៀតបាន នោះគេនឹងក្លាយជាមនុស្សម្នាក់ដែលសក្ដិសមនឹងប្រើប្រាស់ នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់។ វាជារឿងធម្មតាទៅហើយ ដោយសារមនសិការរបស់មនុស្សតែងតែស្ពឹកស្រពន់ជានិច្ច ហើយដោយសារតែវិចារណញ្ញាណរបស់មនុស្ស ដែលមិនធ្លាប់មានភាពសមរម្យផងនោះ ក៏កាន់តែអន់ថយទៅៗ ទើបមនុស្សលោកបះបោរប្រឆាំងនឹងព្រះជាម្ចាស់កាន់តែខ្លាំង គេថែមទាំងដល់ថ្នាក់ឆ្កាងព្រះយេស៊ូវនៅលើឈើឆ្កាង ព្រមទាំងបដិសេធចំពោះការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ នៅគ្រាចុងក្រោយដែលទ្រង់យាងចូលក្នុងដំណាក់របស់ព្រះអង្គ ហើយគេក៏បានថ្កោលទោសសាច់ឈាមរបស់ព្រះជាម្ចាស់ និងមើលងាយបន្ទាបបន្ថោកសាច់ឈាមរបស់ព្រះអង្គផង។ ប្រសិនបើមនុស្សមាននូវភាពជាមនុស្សតែបន្ដិចនោះ គេនឹងមិនប្រព្រឹត្ដយ៉ាងឃោរឃៅ ចំពោះសាច់ឈាមរបស់ព្រះជាម្ចាស់ដែលបានចាប់បដិសន្ធិមកនោះឡើយ។ ប្រសិនបើគេមានវិចារណញ្ញាណតែបន្តិច នោះគេនឹងមិនប្រព្រឹត្ដយ៉ាងព្រៃផ្សៃ ចំពោះសាច់ឈាមដែលព្រះជាម្ចាស់បានចាប់បដិសន្ធិនោះឡើយ។ ប្រសិនបើគេមានមនិសការតែបន្ដិច នោះគេនឹងមិន «អរព្រះគុណ» ចំពោះព្រះជាម្ចាស់ដែលបានចាប់បដិសន្ធិមក តាមរបៀបនេះឡើយ។ មនុស្សរស់នៅក្នុងយុគសម័យដែលព្រះជាម្ចាស់បានក្លាយជាសាច់ឈាម ប៉ុន្ដែ គេមិនអាចអរព្រះគុណព្រះជាម្ចាស់ សម្រាប់ការប្រទាននូវឱកាសល្អដល់ខ្លួនឡើយ ហើយផ្ទុយទៅវិញ គេក៏បានដាក់បណ្ដាសាចំពោះការយាងមករបស់ព្រះជាម្ចាស់ ឬបានព្រងើយកន្តើយ ចំពោះសេចក្ដីពិតនៃការការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ទាំងស្រុង ហើយក៏ហាក់ដូចជាប្រឆាំង និងនឿយណាយ ចំពោះការចាប់បដិសន្ធិនេះផងដែរ។ សរុបមក បើទោះបីជាមនុស្សប្រព្រឹត្តចំពោះការយាងមកវិញរបស់ព្រះជាម្ចាស់យ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់តែងតែអនុវត្តកិច្ចការរបស់ទ្រង់ ដោយអត់ធ្មត់ ទោះបីជាមនុស្សមិនបានស្វាគមន៍ព្រះអង្គសូម្បីតែបន្ដិច និងតែងទូលសុំពីព្រះអង្គទាំងងងឹតងងល់ក្ដី។ និស្ស័យរបស់មនុស្ស បានប្រែក្លាយទៅជាឃោឃៅយ៉ាងខ្លាំង វិចារណញ្ញាណរបស់គេក៏កាន់តែស្ពឹកស្រពន់ខ្លាំងដែរ ហើយមនសិការរបស់គេក៏ត្រូវបានអារក្សជាន់ឈ្លីទាំងស្រុង ហើយលែងជាមនសិការដើមរបស់មនុស្សជាយូរមកហើយ។ មនុស្សមិនត្រឹមតែមិនដឹងគុណដល់ព្រះដែលក្លាយជាសាច់ឈាម ចំពោះការដែលទ្រង់ប្រទាននូវជីវិត និងព្រះគុណយ៉ាងច្រើនដល់មនុស្សជាតិទេ តែគេបែរជាតូចចិត្ដនឹងព្រះជាម្ចាស់ដែលបានប្រទាននូវសេចក្ដីពិតដល់ខ្លួនទៅវិញ នេះគឺដោយសារមនុស្សមិនមានចំណាប់អារម្មណ៍ចំពោះសេចក្ដីពិតសូម្បីតែបន្ដិច ទើបគេតូចចិត្ដចំពោះព្រះជាម្ចាស់បែបនេះ។ មនុស្សមិនត្រឹមតែមិនអាចលះបង់ជីវិតរបស់ខ្លួន សម្រាប់ព្រះជាម្ចាស់ដែលបានយកកំណើតជាមនុស្សនោះទេ ប៉ុន្តែគេថែមទាំងបានព្យាយាមទាញយកព្រះហឫទ័យអធ្យាស្រ័យពីទ្រង់ ហើយទាមទារផលប្រយោជន៍លើសពីអ្វីដែលមនុស្សបានថ្វាយចំពោះព្រះជាម្ចាស់រាប់សិបដងទៅទៀត។ មនុស្សដែលមានមនសិការ និងវិចារណញ្ញាណបែបនេះ គិតថា នេះមិនមែនជាបញ្ហាធំដុំនោះទេ ហើយក៏នៅតែជឿថា ពួកគេបានលះបង់យ៉ាងច្រើនសម្រាប់ព្រះជាម្ចាស់ និងគិតថា ព្រះជាម្ចាស់បានប្រទានពរដល់ពួកគេបន្ដិចបន្ដួចប៉ុណ្ណោះ។ មានមនុស្សលាដៃទារឱ្យខ្ញុំសងទឹកដោះគោគេវិញពីរចាន ដ្បិតពួកគេបានឱ្យទឹកខ្ញុំមួយចាន ឬទារឱ្យខ្ញុំចេញថ្លៃបន្ទប់សំណាក់ឱ្យគេបីបួនយប់ ដោយសារតែគេចេញថ្លៃបន្ទប់សំណាក់ ឱ្យខ្ញុំមួយយប់។ តើអ្នកនៅតែចង់បានជីវិត ទាំងមានលក្ខណៈជាមនុស្ស និងមនសិការបែបនេះ ដូចម្ដេចបាន? អ្នកពិតជាមនុស្សទុរគតគួរឱ្យមើលងាយមែន! លក្ខណៈជាមនុស្ស និងមនសិការបែបនេះនៅក្នុងខ្លួនគេ គឺជាដើមហេតុដែលបណ្ដាលឱ្យព្រះជាម្ចាស់ដែលចាប់បដិសន្ធិជាមនុស្ស យាងមកត្រាច់ចរពេញផែនដី ដោយគ្មានកន្លែងណាធ្វើជាទីជម្រកឡើយ។ មនុស្សដែលមានមនសិការ និងលក្ខណៈជាមនុស្សពិតប្រាកដ គួរតែថ្វាយបង្គំ និងបម្រើព្រះជាម្ចាស់ ដែលបានយកកំណើតជាមនុស្សដោយអស់ពីចិត្ដ មិនមែនធ្វើដោយព្រោះតែព្រះអង្គបានធ្វើកិច្ចការជាច្រើនឡើយ តែត្រូវបម្រើព្រះអង្គ បើទោះបីជាទ្រង់មិនបានធ្វើការសោះក្ដី។ កិច្ចការនេះគួរតែត្រូវបានធ្វើឡើង ដោយបុគ្គលដែលមានវិចារណញ្ញាណត្រឹមត្រូវ ហើយវាគឺជាកាតព្វកិច្ចរបស់មនុស្ស។ មនុស្សភាគច្រើនហ៊ានទាំងនិយាយលក្ខខណ្ឌជាច្រើន ចំពោះការបម្រើព្រះជាម្ចាស់ទៀតផង៖ ពួកគេមិនខ្វល់ទេថា ទ្រង់ជាព្រះជាម្ចាស់ ឬជាមនុស្ស ហើយពួកគេគ្រាន់តែនិយាយអំពីលក្ខខណ្ឌរបស់ខ្លួនឯង ហើយគេព្យាយាមសម្រេចសេចក្ដីប្រាថ្នារបស់ខ្លួនតែប៉ុណ្ណោះ។ នៅពេលអ្នករាល់គ្នាចម្អិនអាហារឱ្យខ្ញុំ អ្នករាល់គ្នាទាមទារថ្លៃឈ្នួលចុងភៅ នៅពេលអ្នករត់ឱ្យខ្ញុំ អ្នកក៏សុំថ្លៃរត់ នៅពេលអ្នកធ្វើការឱ្យខ្ញុំ អ្នកក៏ទាមទារថ្លៃធ្វើការដែរ នៅពេលអ្នកបោកគក់សម្លៀកបំពាក់របស់ខ្ញុំ អ្នកទាមទារថ្លៃបោកគក់ នៅពេលអ្នកផ្គត់ផ្គង់ដល់ក្រុមជំនុំ អ្នកក៏ទាមទារសំណងថ្លៃចំណាយមកវិញ នៅពេលអ្នកអធិប្បាយ អ្នកក៏ទាមទារថ្លៃអធិប្បាយ នៅពេលអ្នកចែកចាយសៀវភៅ អ្នកក៏ទាមទារថ្លៃឈ្នួលចែកចាយសៀវភៅនោះ ហើយនៅពេលដែលអ្នកសរសេរ អ្នកក៏ទាមទារថ្លៃនិពន្ធដែរ។ អស់អ្នកដែលខ្ញុំបានដោះស្រាយរួច ថែមទាំងបានទាមទារការតបស្នងពីខ្ញុំទៀត រីឯអស់អ្នកដែលត្រូវបានបញ្ជូនទៅផ្ទះ ក៏ទាមទារនូវសំណងសម្រាប់ការខូចខាតកេរ្តិ៍ឈ្មោះរបស់គេ អស់អ្នកដែលមិនទាន់បានរៀបការ ក៏ទាមទារថ្លៃបណ្ណាការ ឬការទូទាត់សំណងសម្រាប់ការបាត់បង់ភាពជាយុវវ័យរបស់គេ អស់អ្នកដែលបានសម្លាប់សត្វមាន់ ក៏បានទាមទារថ្លៃសម្លាប់សត្វ អស់អ្នកដែលចៀនអាហារ ក៏ទាមទារថ្លៃឈ្នួលចៀន ហើយអស់អ្នកដែលស្លសម្ល ក៏ទាមទារថ្លៃស្លនោះដែរ...។ នេះហើយជាលក្ខណៈមនុស្សជាតិដ៏ខ្ពង់ខ្ពស់ និងអស្ចារ្យរបស់អ្នករាល់គ្នានោះ ហើយទង្វើទាំងនេះហើយដែលមនសិការដ៏កក់ក្ដៅរបស់អ្នករាល់គ្នាយកតម្រាប់តាម។ តើវិចារណញាណរបស់អ្នករាល់គ្នានៅឯណា? តើលក្ខណៈជាមនុស្សរបស់អ្នកនៅឯណា? ខ្ញុំប្រាប់អ្នករាល់គ្នាចុះ! ប្រសិនបើអ្នករាល់គ្នានៅតែបន្ដបែបនេះ នោះខ្ញុំនឹងឈប់ធ្វើការក្នុងអ្នករាល់គ្នាជាមិនខាន។ ខ្ញុំនឹងមិនធ្វើការក្នុងចំណោមហ្វូងសត្វតិរច្ឆាន ដែលពាក់ស្បែកជាមនុស្សឡើយ ខ្ញុំនឹងមិនរងទុក្ខជំនួសក្រុមមនុស្សដែលយកទឹកមុខទន់ភ្លន់ មកលាក់បាំងចិត្ដព្រៃផ្សៃឡើយ ខ្ញុំនឹងមិនស៊ូទ្រាំជួសហ្វូងសត្វមួយក្ដាប់ ដែលមិនអាចទទួលបានការសង្គ្រោះ សូម្បីតែបន្ដិចនោះឡើយ។ នៅថ្ងៃដែលខ្ញុំយាងត្រលប់មករកអ្នករាល់គ្នាវិញ គឺជាថ្ងៃដែលអ្នករាល់គ្នាស្លាប់ជាមិនខាន វាជាថ្ងៃដែលភាពងងឹតចូលមកដល់អ្នករាល់គ្នា ហើយជាថ្ងៃដែលពន្លឺបោះបង់ចោលអ្នករាល់គ្នាផងដែរ។ ខ្ញុំប្រាប់អ្នករាល់គ្នាចុះ! ខ្ញុំនឹងមិនដែលមានចិត្ដសប្បុរស ចំពោះក្រុមមនុស្សដូចជាអ្នករាល់គ្នា ជាក្រុមមួយដែលអន់ជាងសត្វតិរច្ឆានទៅទៀតនោះឡើយ! ព្រះបន្ទូល និងសកម្មភាពរបស់ខ្ញុំមានដែនកំណត់ តាមភាពជាមនុស្សជាតិ និងមនសិការរបស់អ្នករាល់គ្នា នៅពេលនេះ ខ្ញុំនឹងមិនធ្វើការទៀតឡើយ ដ្បិតអ្នករាល់គ្នាខ្វះខាតមនសិការយ៉ាងខ្លាំង អ្នករាល់គ្នាបណ្ដាលឱ្យខ្ញុំមានការឈឺចាប់ក្រៃលែង ហើយឥរិយាបថដ៏គួរឱ្យស្អប់ខ្ពើមរបស់អ្នករាល់គ្នា ក៏ធ្វើឱ្យខ្ញុំខ្ពើមរអើមខ្លាំងណាស់ដែរ។ មនុស្សណាដែលខ្វះខាតនូវភាពជាមនុស្ស និងមនសិការខ្លាំងពេក នោះនឹងមិនអាចមានឱកាសទទួលបានការសង្គ្រោះឡើយ។ ខ្ញុំនឹងមិនសង្គ្រោះមនុស្សដែលគ្មានចិត្ដ និងរមិលគុណឡើយ។ លុះវេលាកំណត់របស់ខ្ញុំមកដល់ ខ្ញុំនឹងបង្អុរភ្លើងដ៏សន្ធោសន្ធៅអស់កល្បជានិច្ចមកលើកូនចៅនៃសេចក្ដីរឹងចចេស ដែលធ្លាប់ពន្យុះឱ្យខ្ញុំពិរោធយ៉ាងខ្លាំង ខ្ញុំនឹងដាក់ទណ្ឌកម្មជាដរាប ដល់សត្វលោកណាដែលធ្លាប់គ្រវែងខ្ញុំចោល ដោយគ្មានសន្ដានចិត្ដ និងបានបោះបង់ចោលខ្ញុំ ខ្ញុំនឹងយកភ្លើងនៃសេចក្ដីក្រោធរបស់ខ្ញុំ មកដុតកូននៃសេចក្ដីរឹងចចេស ដែលធ្លាប់បានរួមអាហារ និងរស់នៅជាមួយខ្ញុំ តែមិនបានជឿលើខ្ញុំ គឺមនុស្សដែលបានជេរប្រមាថ និងក្បត់ខ្ញុំ។ អស់អ្នកណាដែលពន្យុះឱ្យខ្ញុំមានសេចក្ដីក្រោធ ខ្ញុំនឹងដាក់ទណ្ឌកម្មអ្នកនោះ ខ្ញុំនឹងបង្អុរសេចក្ដីក្រោធទាំងអស់របស់ខ្ញុំមកលើពួកតិរិច្ឆានដែលធ្លាប់ចង់នៅក្បែរខ្ញុំ ចង់បានឋានៈស្មើនឹងខ្ញុំ តែមិនបានថ្វាយបង្គំ ឬស្ដាប់បង្គាប់ខ្ញុំទេ។ រំពាត់ដែលខ្ញុំយកមកវាយមនុស្សនឹងត្រូវធ្លាក់ទៅលើពពួកសត្វដែលធ្លាប់តែរីករាយចំពោះការមើលថែរបស់ខ្ញុំ ហើយធ្លាប់រីករាយនឹងអាថ៌កំបាំងដែលខ្ញុំមានបន្ទូលប្រាប់ផង ព្រមទាំងអស់អ្នកណាដែលធ្លាប់ព្យាយាមយកការសប្បាយនឹងទ្រព្យសម្បត្តិដែលខ្ញុំប្រទានឱ្យ។ ខ្ញុំនឹងមិនអត់ទោសចំពោះនរណាដែលព្យាយាមដណ្ដើមតំណែងរបស់ខ្ញុំទេ ខ្ញុំនឹងមិនទុកជីវិតឱ្យនរណាម្នាក់ដែលព្យាយាមដណ្ដើមយកអាហារ និងសម្លៀកបំពាក់ពីខ្ញុំឡើយ។ ដ្បិតពេលនេះ អ្នករាល់គ្នាបានគេចផុតពីគ្រោះថ្នាក់ និងបន្ដទាមទារពីខ្ញុំហួសហេតុ។ ពេលថ្ងៃនៃសេចក្ដីក្រោធមកដល់ នោះអ្នករាល់គ្នានឹងមិនទាមទារអ្វីពីខ្ញុំទៀតឡើយ នៅគ្រានោះ ខ្ញុំនឹងឱ្យអ្នករាល់គ្នា «រីករាយ» នឹងភាពស្កប់ស្កល់នៃដួងចិត្ដរបស់ខ្លួនឯង ខ្ញុំនឹងបង្ខំអ្នករាល់គ្នាផ្កាប់មុខទៅនឹងដី ហើយអ្នករាល់គ្នានឹងមិនអាចក្រោកឡើងម្ដងទៀតបានឡើយ! មិនយូរប៉ុន្មាន ខ្ញុំនឹង «សង» បំណុលនេះទៅអ្នករាល់គ្នាវិញ ហើយខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងរង់ចាំថ្ងៃនោះមកដល់ដោយសេចក្ដីអត់ធ្មត់។

(ដកស្រង់ពី «ការមាននិស្ស័យដែលមិនចេះផ្លាស់ប្ដូរ គឺជាការប្រឆាំងនឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣០៣

មនុស្សមិនអាចទទួលបានព្រះជាម្ចាស់ គឺមិនមែនដោយសារព្រះជាម្ចាស់មានមនោសញ្ចេតនានោះទេ ក៏មិនមែនដោយសារព្រះជាម្ចាស់គ្មានបំណងព្រះហឫទ័យឱ្យមនុស្សទទួលបានទ្រង់នោះដែរ ប៉ុន្ដែ មនុស្សទៅវិញទេដែលមិនចង់បានព្រះជាម្ចាស់ ហើយដោយសារតែមនុស្សមិនប្រញាប់ប្រញាល់ស្វែងរកព្រះជាម្ចាស់។ តើព្រះជាម្ចាស់អាចដាក់បណ្ដាសាមនុស្សណាម្នាក់ នៅក្នុងចំណោមមនុស្សដែលស្វែងរកទ្រង់ពិតប្រាកដ ដូចម្ដេចបាន? តើវិចារណញ្ញាណដ៏ត្រឹមត្រូវ និងមនសិការដែលប្រកបដោយវិចារណញាណ ត្រូវព្រះជាម្ចាស់ដាក់បណ្ដាសាបានយ៉ាងដូចម្ដេច? តើមនុស្សម្នាក់ដែលបានថ្វាយបង្គំ និងបម្រើព្រះជាម្ចាស់ពិតប្រាកដ ត្រូវឆេះបន្សុសដោយភ្លើងនៃព្រះពិរោធរបស់ទ្រង់ ដូចម្ដេចបាន? តើមនុស្សម្នាក់ដែលរីករាយនឹងស្ដាប់បង្គាប់ព្រះជាម្ចាស់ ត្រូវបណ្ដេញចេញពីព្រះដំណាក់របស់ព្រះជាម្ចាស់ ដូចម្ដេចបាន? តើមនុស្សម្នាក់ដែលមិនអាចស្រលាញ់ព្រះជាម្ចាស់សមល្មម អាចរស់នៅក្នុងការដាក់ទោសរបស់ព្រះជាម្ចាស់ យ៉ាងដូចម្ដេច? តើមនុស្សម្នាក់ដែលរីករាយនឹងលះបង់គ្រប់យ៉ាងសម្រាប់ព្រះជាម្ចាស់ ត្រូវទុកចោលដោយគ្មានអ្វីសោះ យ៉ាងដូចម្ដេច? មនុស្សគ្មានឆន្ទៈនឹងព្យាយាមឱ្យបានព្រះជាម្ចាស់ គ្មានឆន្ទៈនឹងលះបង់ទ្រព្យរបស់ខ្លួនសម្រាប់ព្រះជាម្ចាស់ ហើយគ្មានឆន្ទៈនឹងលះបង់ការខិតខំក្នុងមួយជីវិតរបស់ខ្លួន ដើម្បីព្រះជាម្ចាស់ ផ្ទុយទៅវិញ គេពោលថា ព្រះជាម្ចាស់ជ្រុលពេក ដោយលក្ខណៈរបស់ព្រះជាម្ចាស់ ខុសឆ្ងាយពីការយល់ឃើញរបស់មនុស្សខ្លាំងពេក។ ដោយមានភាពជាមនុស្សបែបនេះ បើទោះបីជាអ្នករាល់គ្នាមិនកំណត់ការប្រឹងប្រែងរបស់ខ្លួន ក៏អ្នកនៅតែមិនអាចទទួលបានការយល់ព្រមពីព្រះជាម្ចាស់ ដោយមិនបាច់និយាយដល់ការពិតដែលថា អ្នកមិនស្វែងរកព្រះជាម្ចាស់ផង។ តើអ្នករាល់គ្នាមិនដឹងទេអីឬថា អ្នករាល់គ្នា គឺជាទំនិញខូចគុណភាពរបស់មនុស្សជាតិ? តើអ្នកមិនដឹងទេឬអីថា គ្មានភាពជាមនុស្សណា ដែលទាបជាងភាពជាមនុស្សរបស់អ្នករាល់គ្នាទេ? តើអ្នករាល់គ្នាមិនដឹងពីងារដែលអ្នកដទៃហៅអ្នក ដើម្បីផ្ដល់កិត្តិយសដល់អ្នករាល់គ្នាទេឬអី? អស់អ្នកដែលស្រលាញ់ព្រះជាម្ចាស់ពិតប្រាកដ ហៅអ្នករាល់គ្នាថាជាឪពុកចចក ជាម្ដាយចចក ជាកូនចចក និងជាចៅចចក។ អ្នករាល់គ្នាជាពូជពង្សចចក ហើយអ្នករាល់គ្នាគួរតែស្គាល់ពីអត្ដសញ្ញាណរបស់ខ្លួន ហើយមិនត្រូវភ្លេចឡើយ។ ចូរកុំគិតថាខ្លួនជាបុគ្គលដ៏ខ្ពង់ខ្ពស់នោះឡើយ៖ អ្នករាល់គ្នា គឺជាសត្វតិរិច្ឆានដ៏សាហាវនៅក្នុងចំណោមមនុស្សជាតិ។ តើអ្នករាល់គ្នាមិនដឹងរឿងនេះសោះមែនទេ? តើអ្នករាល់គ្នាដឹងថា ខ្ញុំបានប្រថុយគ្រោះថ្នាក់ខ្លាំងប៉ុនណាទេ ក្នុងការមកធ្វើការក្នុងចំណោមអ្នករាល់គ្នានេះ? ប្រសិនបើវិចារណញ្ញាណរបស់អ្នករាល់គ្នា មិនអាចដូចធម្មតាឡើងវិញបាន ហើយមនសិការរបស់អ្នករាល់គ្នា មិនអាចដំណើរការដូចធម្មតាទេនោះ អ្នករាល់គ្នានឹងមិនអាចបោះបង់ងារជា «ចចក» នោះចោលបានទេ អ្នករាល់គ្នានឹងមិនអាចគេចផុតថ្ងៃនៃបណ្ដាសា និងថ្ងៃនៃការដាក់ទោសរបស់អ្នករាល់គ្នាដែរ។ អ្នករាល់គ្នាបានកើតមកក្នុងឋានៈតូចទាប ជាជីវិតមួយដែលគ្មានតម្លៃទាល់តែសោះ។ តាមសន្ដានអ្នករាល់គ្នាពីកំណើត អ្នកគឺចចកស្រេកឃ្លានមួយហ្វូង ជាគំនរកម្ទេចកម្ទី និងជាគំនរសំរាម ហើយខ្ញុំខុសពីអ្នករាល់គ្នា គឺខ្ញុំមិនធ្វើការក្នុងចំណោមអ្នករាល់គ្នា ដើម្បីទទួលបានការពេញចិត្ដឡើយ តែដោយសារតែតម្រូវការការងារដែលត្រូវបំពេញវិញ។ ប្រសិនបើអ្នករាល់គ្នានៅបន្ដបះបោររបៀបនេះទៀត នោះខ្ញុំនឹងបញ្ឈប់កិច្ចការរបស់ខ្ញុំ ហើយនឹងមិនធ្វើការក្នុងចំណោមអ្នករាល់គ្នាជាថ្មីម្ដងទៀតឡើយ។ ផ្ទុយទៅវិញ ខ្ញុំនឹងផ្ទេរកិច្ចការរបស់ខ្ញុំ ទៅឱ្យមនុស្សមួយក្រុមផ្សេងទៀតដែលខ្ញុំសព្វព្រះទ័យ ហើយខ្ញុំនឹងចាកចេញពីអ្នករាល់គ្នារបៀបនេះ ជារៀងរហូត ដ្បិតខ្ញុំមិនចង់លើកតម្កើងអ្នកណាដែលជាសត្រូវនឹងខ្ញុំឡើយ។ ដូចនេះ តើអ្នករាល់គ្នានៅតែចង់ចុះសម្រុងជាមួយខ្ញុំ ឬចង់ធ្វើជាសត្រូវប្រឆាំងនឹងខ្ញុំ?

(ដកស្រង់ពី «ការមាននិស្ស័យដែលមិនចេះផ្លាស់ប្ដូរ គឺជាការប្រឆាំងនឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣០៤

មនុស្សទាំងអស់សុទ្ធតែប្រាថ្នាចង់ឃើញព្រះភ័ក្ដ្រពិតរបស់ព្រះយេស៊ូវ ហើយគ្រប់គ្នាសុទ្ធតែចង់រស់នៅជាមួយទ្រង់។ ខ្ញុំគិតថា គ្មានបងប្អូនប្រុសស្រីណាម្នាក់នឹងពោលថា ខ្លួនមិនប្រាថ្នាចង់ឃើញ ឬចង់រស់នៅជាមួយព្រះយេស៊ូវឡើយ។ មុនពេលអ្នករាល់គ្នាបានឃើញព្រះយេស៊ូវ (មុនពេលអ្នករាល់គ្នាបានឃើញព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស) នោះអ្នករាល់គ្នាទំនងជាមានគំនិតគ្រប់បែបយ៉ាង ឧទាហរណ៍ដូចជា គំនិតពីការលេចមករបស់ព្រះយេស៊ូវ របៀបដែលទ្រង់មានបន្ទូល របៀបដែលទ្រង់រស់នៅ និងចំណុចជាច្រើនផ្សេងទៀត។ ប៉ុន្ដែ នៅពេលដែលអ្នករាល់គ្នាបានឃើញទ្រង់មែន នោះគំនិតរបស់អ្នករាល់គ្នានឹងផ្លាស់ប្ដូរភ្លាមតែម្ដង។ តើហេតុអ្វីបានជាដូច្នេះ? តើអ្នករាល់គ្នាចង់ដឹងដែរឬទេ? ជាការពិតណាស់ គេមិនអាចមើលរំលងគំនិតរបស់មនុស្សឡើយ ប៉ុន្ដែ មនុស្សក៏មិនត្រូវធ្វើការកែប្រែសារជាតិរបស់ព្រះគ្រីស្ទដែរ។ អ្នករាល់គ្នាគិតថា ព្រះគ្រីស្ទជាមនុស្សអមតៈ ឬជាអ្នកប្រាជ្ញ ប៉ុន្ដែគ្មាននរណាម្នាក់ចាត់ទុកទ្រង់ជាមនុស្សសាមញ្ញ ដែលមានសារជាតិជាព្រះឡើយ។ តាមពិតទៅ មនុស្សជាច្រើនដែលទន្ទឹងចង់ឃើញព្រះជាម្ចាស់ទាំងយប់ទាំងថ្ងៃនោះ បែរជាក្លាយជាសត្រូវរបស់ព្រះជាម្ចាស់ទៅវិញ ហើយថែមទាំងមិនចុះសម្រុងជាមួយទ្រង់ថែមទៀត។ តើនេះមិនមែនជាកំហុសរបស់មនុស្សទេឬអី? សូម្បីពេលនេះក្ដី អ្នករាល់គ្នានៅតែគិតថា ជំនឿនិងភាពស្មោះត្រង់របស់អ្នករាល់គ្នា គ្រប់គ្រាន់នឹងធ្វើឱ្យអ្នករាល់គ្នាស័ក្តិសមនឹងមើលឃើញព្រះភ័ក្ដ្ររបស់ព្រះគ្រីស្ទ ប៉ុន្ដែខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ឱ្យបំពាក់បំប៉នខ្លួនឯងនូវអ្វីៗដែលជាក់ស្ដែងឱ្យបានច្រើន! ដ្បិតមនុស្សជាច្រើន ដែលបានស្គាល់ព្រះគ្រីស្ទកាលពីមុន ក្នុងពេលនេះ និងទៅអនាគត បានបរាជ័យរួចហើយ ឬនឹងត្រូវបរាជ័យជាមិនខាន។ ពួកគេគ្រប់គ្នាបានប្រតិបត្ដិខ្លួនដូចជាពួកផារីស៊ីដូច្នោះដែរ។ ចុះបរាជ័យរបស់អ្នករាល់គ្នាវិញ តើបណ្ដាលមកពីមូលហេតុអ្វីដែរ? ប្រាកដណាស់ គឺដោយសារនៅក្នុងគំនិតរបស់អ្នករាល់គ្នាគិតថា ព្រះជាម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់ និងគួរឱ្យកោតសរសើរបំផុត។ ប៉ុន្ដែការពិត មិនដូចអ្វីដែលមនុស្សគិតនោះទេ។ ព្រះគ្រីស្ទមិនត្រឹមតែមិនខ្ពង់ខ្ពស់ទេ តែទ្រង់ថែមទាំងតូចទាបផង ទ្រង់មិនត្រឹមតែជាមនុស្សទេ តែទ្រង់ថែមទាំងជាមនុស្សធម្មតាទៀតផង ទ្រង់មិនត្រឹមតែមិនអាចយាងទៅស្ថានសួគ៌ទេ តែទ្រង់ថែមទាំងមិនអាចយាងដើរនៅលើផែនដីដោយសេរីបានទៀតផង។ ហេតុដូច្នេះហើយ ទើបមនុស្សប្រតិបត្ដិដាក់ទ្រង់ ដូចជាគេប្រតិបត្ដិដាក់មនុស្សធម្មតាដែរ។ នៅពេលដែលពួកគេនៅជាមួយទ្រង់ ពួកគេប្រព្រឹត្ដដាក់ទ្រង់តាមធម្មតា ហើយនិយាយរកទ្រង់ ដោយមិនសូវយកចិត្ដទុកដាក់ ហើយក្នុងពេលនោះដែរ ពួកគេគ្រប់គ្នានៅតែរង់ចាំការយាងមករបស់ «ព្រះគ្រីស្ទពិត» ដដែល។ អ្នករាល់គ្នាចាត់ទុកព្រះគ្រីស្ទដែលបានយាងមក ថាជាមនុស្សធម្មតាម្នាក់ ហើយចាត់ទុកព្រះបន្ទូលរបស់ទ្រង់ ថាជាសម្ដីរបស់មនុស្សធម្មតាម្នាក់។ ដោយហេតុនេះហើយ ទើបអ្នកមិនទាន់បានទទួលអ្វីពីព្រះគ្រីស្ទនៅឡើយ ហើយបែរជាត្រូវលាតត្រដាងពីភាពស្មោកគ្រោករបស់ខ្លួនទាំងស្រុងឱ្យគេបានដឹងទៅវិញ។

មុននឹងមានទំនាក់ទំនងជាមួយនឹងព្រះគ្រីស្ទ អ្នកអាចជឿថា និស្ស័យរបស់អ្នកបានផ្លាស់ប្រែទាំងស្រុងរួចហើយ ថាអ្នកជាអ្នកដើរតាមព្រះគ្រីស្ទដ៏ស្មោះត្រង់ម្នាក់ ថាគ្មាននរណាស័ក្ដិសមនឹងទទួលព្រះពររបស់ព្រះគ្រីស្ទជាងអ្នកទៀតទេ ហើយថា ការបានឆ្លងកាត់រឿងរ៉ាវជាច្រើន ការបានធ្វើកិច្ចការជាច្រើន និងការបានបង្កើតផលផ្លែជាច្រើន នោះចុងក្រោយ អ្នកមុខជាក្លាយជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលនឹងទទួលបានមកុដមិនខាន។ ប៉ុន្ដែ មានការពិតមួយ ដែលអ្នកប្រហែលជាមិនបានដឹង៖ និស្ស័យពុករលួយ ការបះបោរ និងការទាស់ទទឹងរបស់មនុស្ស នឹងត្រូវលាតត្រដាង នៅពេលគេជួបនឹងព្រះគ្រីស្ទ ហើយការបះបោរ និងការទាស់ទទឹងរបស់មនុស្សដែលត្រូវលាតត្រដាងនៅពេលនោះ នឹងកាន់តែច្បាស់លាស់ទាំងស្រុង ជាងពេលណាៗទាំងអស់។ នេះក៏ព្រោះតែព្រះគ្រីស្ទជាបុត្រមនុស្ស ជាបុត្រមនុស្សដែលមានភាពជាមនុស្សធម្មតា ជាបុត្រមនុស្សដែលមនុស្សមិនលើកតម្កើង ឬគោរពទ្រង់ឡើយ។ ដោយសារតែព្រះជាម្ចាស់រស់នៅក្នុងសាច់ឈាមបែបនេះហើយ ទើបការបះបោររបស់មនុស្សត្រូវបានលាតត្រដាងយ៉ាងច្បាស់ក្រឡែត គ្មានសល់ចន្លោះត្រង់ណានោះ។ ដូចនេះ ខ្ញុំមានបន្ទូលថា ការយាងមករបស់ព្រះគ្រីស្ទ បានគាស់កកាយគ្រប់ទាំងការបះបោររបស់មនុស្សជាតិ និងបានបង្ហាញយ៉ាងច្បាស់ពីធម្មជាតិរបស់មនុស្សជាតិ។ ទង្វើនេះហៅថា «ព្រលែងខ្លាឱ្យចុះពីភ្នំ» និង «ព្រលែងចចកឱ្យចេញពីរូង»។ តើអ្នកហ៊ាននិយាយសន្មតថា អ្នកស្មោះត្រង់ចំពោះព្រះជាម្ចាស់ដែរឬទេ? តើអ្នកហ៊ាននិយាយសន្មតថា អ្នកស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុងទេ? តើអ្នកហ៊ាននិយាយសន្មតថា អ្នកមិនបះបោរដែរឬទេ? មនុស្សខ្លះនឹងថា៖ «ពេលណាព្រះជាម្ចាស់ប្រទានមជ្ឈដ្ឋានថ្មីដល់ខ្ញុំ នោះខ្ញុំនឹងចុះចូលឱ្យខាងតែបាន ដោយមិនរអ៊ូរទាំអ្វីឡើយ ហើយជាងនេះទៅទៀត ខ្ញុំក៏គ្មានសញ្ញាណអ្វីអំពីព្រះជាម្ចាស់ដែរ»។ អ្នកខ្លះនឹងថា៖ «មិនថាព្រះជាម្ចាស់ប្រគល់កិច្ចការអ្វីមកឱ្យខ្ញុំទេ ខ្ញុំនឹងធ្វើកិច្ចការនោះឱ្យអស់ពីសមត្ថភាព និងមិនធ្វេសប្រហែសឡើយ»។ ក្នុងករណីនេះ ខ្ញុំសុំសួរអ្នករាល់គ្នាដូច្នេះថា៖ នៅពេលអ្នករាល់គ្នារស់នៅជាមួយព្រះគ្រីស្ទ តើអ្នករាល់គ្នាអាចចុះសម្រុងជាមួយទ្រង់បានដែរឬទេ? ហើយតើអ្នករាល់គ្នាអាចចុះសម្រុងជាមួយទ្រង់បានយូរប៉ុនណា? មួយថ្ងៃ? ពីរថ្ងៃ? មួយម៉ោង? ពីរម៉ោង? សេចក្ដីជំនឿរបស់អ្នករាល់គ្នាគួរនឹងត្រូវលើកសរសើរ ប៉ុន្ដែ អ្នករាល់គ្នាគ្មានការតស៊ូព្យាយាមជាប់លាប់ឡើយ។ នៅពេលដែលអ្នករាល់គ្នាបានរស់នៅជាមួយព្រះគ្រីស្ទមែន នោះការរាប់ខ្លួនឯងជាសុចរិត និងការរាប់ខ្លួនឯងជាសំខាន់ នឹងត្រូវលាតត្រដាងតាមរយៈពាក្យសម្ដីនិងសកម្មភាពរបស់អ្នករាល់គ្នា ម្ដងបន្តិចៗ ហើយបំណងប្រាថ្នាដែលគិតតែពីខ្លួនឯង ផ្នត់គំនិតមិនស្ដាប់បង្គាប់ និងការមិនពេញចិត្ដរបស់អ្នករាល់គ្នា ក៏នឹងត្រូវបានលាតត្រដាងដោយរបៀបនេះដែរ។ ចុងក្រោយ ភាពក្រអឺតក្រទមរបស់អ្នក នឹងកាន់តែខ្លាំងឡើងៗ រហូតដល់ថ្នាក់អ្នកលែងចុះសម្រុងនឹងព្រះគ្រីស្ទដូចទឹកនិងភ្លើង ហើយពេលនោះ ធម្មជាតិរបស់អ្នក នឹងត្រូវលាតត្រដាងចេញមកទាំងស្រុង។ ពេលនោះ អ្នកមិនអាចបិទបាំងសញ្ញាណរបស់ខ្លួនបានទៀតឡើយ ហើយការរអ៊ូរទាំរបស់អ្នក ក៏នឹងលេចចេញមកដោយឯកឯងដែរ ហើយភាពជាមនុស្សជាតិដ៏អន់ថយរបស់អ្នក នឹងត្រូវលាតត្រដាងចេញមកទាំងស្រុង។ ទោះយ៉ាងណា សូម្បីតែដល់ពេលនោះហើយក្ដី ក៏អ្នកនៅតែបដិសេធមិនទទួលស្គាល់ការបះបោររបស់ខ្លួនដែរ ដោយបែរជាជឿថា ព្រះគ្រីស្ទបែបនេះ មនុស្សមិនងាយនឹងទទួលយកទេ ថាទ្រង់មានលក្ខណៈដូចមនុស្សខ្លាំងពេក ហើយថាអ្នកនឹងចុះចូលទាំងស្រុង ប្រសិនបើទ្រង់ជាព្រះគ្រីស្ទ ដែលមានសេចក្ដីសប្បុរសជាងនេះ។ អ្នករាល់គ្នាជឿថា ការបះបោររបស់អ្នករាល់គ្នាត្រឹមត្រូវ ថាអ្នករាល់គ្នាគ្រាន់តែបះបោរទាស់នឹងទ្រង់ នៅពេលដែលទ្រង់ច្រានអ្នករាល់គ្នាឱ្យចេញឆ្ងាយប៉ុណ្ណោះ។ អ្នករាល់គ្នាមិនដែលពិចារណាថា ខ្លួនអ្នករាល់គ្នា មិនដែលចាត់ទុកព្រះគ្រីស្ទជាព្រះជាម្ចាស់ទេ មិនដែលគិតថា អ្នកគ្មានចេតនាស្ដាប់បង្គាប់ទ្រង់ឡើយ។ ផ្ទុយទៅវិញ អ្នកចចេសរឹងរូសថា ព្រះគ្រីស្ទធ្វើការស្របទៅតាមបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់អ្នក ហើយនៅពេលដែលទ្រង់ធ្វើកិច្ចការអ្វីមួយដែលផ្ទុយពីការគិតរបស់អ្នក អ្នកបែរជាជឿថា ព្រះអង្គមិនមែនជាព្រះជាម្ចាស់ទេ តែជាមនុស្សម្នាក់ទៅវិញ។ ក្នុងចំណោមអ្នករាល់គ្នានេះ តើមិនមែនមានមនុស្សច្រើនគ្នាទេឬ ដែលបានទាស់នឹងទ្រង់ដោយរបៀបនេះ? ដូចនេះ តើអ្នករាល់គ្នាជឿលើអ្នកណាវិញ? ហើយតើអ្នករាល់គ្នាស្វែងរកដោយរបៀបណា?

(ដកស្រង់ពី «មនុស្សដែលមិនចុះសម្រុងជាមួយព្រះគ្រីស្ទ គឺជាសត្រូវនឹងព្រះជាម្ចាស់ប្រាកដណាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣០៥

អ្នករាល់គ្នាតែងតែប្រាថ្នាចង់ឃើញព្រះគ្រីស្ទ ប៉ុន្ដែ ខ្ញុំសូមអង្វរអ្នករាល់គ្នា កុំឱ្យតម្លៃខ្លួនឯងខ្ពស់ខ្លាំងពេក។ នរណាក៏អាចនឹងមើលឃើញព្រះគ្រីស្ទបានដែរ ប៉ុន្ដែ ខ្ញុំសូមប្រាប់ថា គ្មាននរណាម្នាក់ស័ក្តិសមនឹងបានឃើញព្រះគ្រីស្ទឡើយ។ ដ្បិតធម្មជាតិរបស់មនុស្ស ពោរពេញទៅដោយអំពើអាក្រក់ ភាពក្រអឺតក្រទម និងការបះបោរ ហើយនៅពេលដែលអ្នកបានឃើញព្រះគ្រីស្ទភ្លាម នោះធម្មជាតិរបស់អ្នករាល់គ្នា នឹងបំផ្លាញនិងថ្កោលទោសអ្នករហូតដល់ស្លាប់មិនខាន។ ការដែលអ្នករាប់អានជាមួយបងប្អូនប្រុសស្រី អាចនឹងមិនបង្ហាញពីលក្ខណៈរបស់អ្នករាល់គ្នាច្រើនទេ ប៉ុន្ដែ ការដែលអ្នករាប់អានជាមួយព្រះគ្រីស្ទ មិនមែនសាមញ្ញនោះទេ។ សញ្ញាណរបស់អ្នកអាចនឹងចាក់ឫសកែវ ភាពក្រអឺតក្រទមរបស់អ្នក អាចនឹងចាប់ផ្ដើមដុះពន្លក ហើយការបះបោររបស់អ្នកក៏អាចនឹងចេញជាផ្លែល្វាមកបានគ្រប់ពេលដែរ។ តើមនុស្សដែលមានភាពជាមនុស្សជាតិដូចអ្នកនេះ អាចស័ក្តិសមនឹងរាប់អានជាមួយព្រះគ្រីស្ទបានយ៉ាងដូចម្ដេច? តើអ្នកពិតជាអាចចាត់ទុកទ្រង់ជាព្រះជាម្ចាស់បានគ្រប់ពេលវេលាជារៀងរាល់ថ្ងៃដែរឬទេ? តើអ្នកមានការចុះចូលនឹងព្រះជាម្ចាស់ពិតប្រាកដដែរឬទេ? អ្នករាល់គ្នាថ្វាយបង្គំព្រះដ៏ខ្ពង់ខ្ពស់ឧត្តមនៅក្នុងចិត្ដរបស់អ្នកថាជាព្រះយេហូវ៉ា ហើយចាត់ទុកព្រះគ្រីស្ទដែលអាចមើលឃើញ ថាជាមនុស្សម្នាក់។ ហេតុផលរបស់អ្នករាល់គ្នាអន់ពេកហើយ ហើយភាពជាមនុស្សរបស់អ្នករាល់គ្នាក៏អន់ថយខ្លាំងណាស់ដែរ! អ្នករាល់គ្នាគ្មានសមត្ថភាពចាត់ទុកព្រះគ្រីស្ទថាជាព្រះជាម្ចាស់ជារៀងរហូតបានទេ។ ម្ដងម្កាល ពេលអ្នករាល់គ្នាពេញចិត្ត អ្នករាល់គ្នាក៏ឱបក្រសោបទ្រង់ និងថ្វាយបង្គំទ្រង់ថាជាព្រះជាម្ចាស់។ ហេតុនេះ ទើបខ្ញុំនិយាយថា អ្នករាល់គ្នាមិនមែនជាអ្នកជឿលើព្រះជាម្ចាស់ទេ តែអ្នករាល់គ្នាជាអ្នកសមគំនិតប្រឆាំងទាស់នឹងព្រះគ្រីស្ទវិញទេតើ។ សូម្បីមនុស្សដែលមានចិត្ដសប្បុរសចំពោះអ្នកដទៃ ក៏ទទួលបានការតបស្នងដែរ ប៉ុន្ដែ ព្រះគ្រីស្ទដែលបានធ្វើកិច្ចការជាច្រើនក្នុងចំណោមអ្នករាល់គ្នា បែរជាមិនទទួលបានសេចក្ដីស្រលាញ់ ឬការប៉ះប៉ូវនិងការចុះចូលពីមនុស្សឡើយ។ តើនេះមិនមែនជារឿងគួរឱ្យឈឺចាប់ទេឬអី?

អាចថានៅក្នុងរយៈពេលដែលអ្នកជឿលើព្រះជាម្ចាស់ជាច្រើនឆ្នាំមកនេះ អ្នកមិនដែលដាក់បណ្ដាសានរណាម្នាក់ ឬក៏ប្រព្រឹត្ដអំពើអាក្រក់អ្វីឡើយ ប៉ុន្ដែនៅក្នុងទំនាក់ទំនងរបស់អ្នកជាមួយព្រះគ្រីស្ទវិញ អ្នកមិនចេះនិយាយការពិត មិនធ្វើរឿងស្មោះត្រង់ ឬស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះគ្រីស្ទឡើយ។ ក្នុងករណីនេះ ខ្ញុំហ៊ានថា អ្នករាល់គ្នាជាមនុស្សអាក្រក់និងព្យាបាទគេខ្លាំងបំផុតក្នុងលោកនេះ។ អ្នកអាចជាមនុស្សមានអធ្យាស្រ័យ និងមានការលះបង់ជាពិសេសចំពោះសាច់ញាតិ មិត្ដភក្ដិ ប្ដីប្រពន្ធ កូនប្រុសស្រី និងឪពុកម្ដាយរបស់អ្នក ហើយមិនដែលកេងចំណេញពីអ្នកដទៃណា ប៉ុន្ដែ ប្រសិនបើអ្នកមិនអាចមានភាពស្របគ្នាជាមួយព្រះគ្រីស្ទបានទេ ប្រសិនបើអ្នកគ្មានទំនាក់ទំនងចុះសម្រុងជាមួយទ្រង់ទេ ដូច្នេះ ទោះបីជាអ្នកលះបង់គ្រប់យ៉ាងដើម្បីជួយដល់អ្នកជិតខាង ឬយកចិត្តទុកដាក់មើលថែទាំឪពុកម្ដាយ និងសមាជិកគ្រួសាររបស់អ្នកក៏ដោយ ក៏ខ្ញុំនៅតែហ៊ាននិយាយថា អ្នកជាមនុស្សអាក្រក់ ហើយក៏ជាមនុស្សដែលពោរពេញទៅដោយល្បិចកលបោកបញ្ឆោតដែរ។ ចូរកុំគិតថាខ្លួនឯងចុះសម្រុងជាមួយព្រះគ្រីស្ទដោយព្រោះតែអ្នកចុះសម្រុងនឹងអ្នកដទៃ ឬធ្វើអំពើល្អតិចតួចឱ្យសោះ។ តើអ្នកគិតថា ចេតនាសប្បុរសរបស់អ្នក អាចទទួលបានព្រះពរពីស្ថានសួគ៌ឬ? តើអ្នកគិតថា ការធ្វើអំពើល្អបន្តិចបន្តួចនេះ អាចជំនួសឱ្យការស្ដាប់បង្គាប់របស់អ្នកបានហើយមែនទេ? គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា អាចទទួលយកការដោះស្រាយជាមួយ និងការលួសកាត់បានឡើយ ហើយអ្នករាល់គ្នាក៏មានការលំបាកក្នុងការទទួលយកភាពជាមនុស្សធម្មតារបស់ព្រះគ្រីស្ទដែរ ទោះបីអ្នករាល់គ្នាអះអាងឥតឈប់ថា អ្នករាល់គ្នាស្ដាប់បង្គាប់ព្រះជាម្ចាស់ក៏ដោយ។ សេចក្ដីជំនឿបែបអ្នករាល់គ្នានេះ នឹងទទួលកម្មពៀរដែលស័ក្តិសមមិនខាន។ ចូរឈប់បង្កើតការស្រមើស្រមៃរវើរវាយក្នុងចិត្ត និងឈប់ប្រាថ្នាចង់ឃើញព្រះគ្រីស្ទទៀតទៅ ដ្បិតកម្ពស់អ្នករាល់គ្នាតូចទាបណាស់ តូចទាបរហូតដល់ថ្នាក់អ្នករាល់គ្នាមិនស័ក្តិសមនឹងឃើញទ្រង់ឡើយ។ នៅពេលដែលការបះបោរត្រូវបានដកចេញពីខ្លួនអ្នកអស់ ហើយអ្នកអាចចុះសម្រុងជាមួយព្រះគ្រីស្ទបាន នៅគ្រានោះ ព្រះជាម្ចាស់នឹងលេចមកនៅចំពោះមុខអ្នកដោយឯកឯងជាមិនខាន។ ប្រសិនបើអ្នកទៅជួបព្រះជាម្ចាស់ ដោយមិនបានឆ្លងកាត់ការលួសកាត់ ឬការជំនុំជម្រះទេ នោះអ្នកប្រាកដជាក្លាយជាសត្រូវរបស់ព្រះជាម្ចាស់ ហើយត្រូវកំណត់ទុកសម្រាប់កម្ទេចចោល។ ធម្មជាតិរបស់មនុស្ស គឺប្រឆាំងនឹងព្រះជាម្ចាស់ពីកំណើត ដ្បិតមនុស្សទាំងអស់មានសេចក្ដីពុករលួយដល់ឆ្អឹងចេញពីសាតាំង។ ប្រសិនបើមនុស្សព្យាយាមប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់ ដោយសេចក្ដីពុករលួយរបស់ខ្លួន ច្បាស់ណាស់ថា ការប្រាស្រ័យទាក់ទងនោះនឹងគ្មានផលល្អនោះទេ។ ទាំងទង្វើ ទាំងពាក្យសម្ដីរបស់មនុស្ស នឹងលាតត្រដាងពីសេចក្ដីពុករលួយរបស់គេគ្រប់ពេលទាំងអស់ ហើយពេលប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់ នោះការបះបោររបស់គេ នឹងត្រូវបង្ហាញចេញមកនៅគ្រប់ទិដ្ឋភាពទាំងអស់។ មនុស្សចេញមកប្រឆាំងនឹងព្រះគ្រីស្ទ បោកបញ្ឆោតព្រះគ្រីស្ទ និងបោះបង់ព្រះគ្រីស្ទចោលទាំងមិនដឹងខ្លួន។ នៅពេលដែលរឿងនេះកើតឡើង មនុស្សនឹងកាន់តែស្ថិតក្នុងសភាពមិនទៀងទាត់ជាងមុនទៅទៀត ហើយបើរឿងនេះនៅតែបន្ដ នោះគេនឹងក្លាយជាវត្ថុសម្រាប់ដាក់ទោសជាមិនខាន។

មនុស្សមួយចំនួនអាចជឿថា ប្រសិនបើការរាប់អានព្រះជាម្ចាស់មានគ្រោះថ្នាក់ខ្លាំងបែបនេះ ដូច្នេះ រសនៅឱ្យឆ្ងាយពីព្រះជាម្ចាស់វិញប្រសើរជាង។ តើមនុស្សបែបនេះអាចទទួលបានអ្វីខ្លះ? តើពួកគេអាចស្មោះត្រង់នឹងព្រះជាម្ចាស់ដែរឬទេ? ប្រាកដណាស់ ការរាប់អានព្រះជាម្ចាស់ ពិតជាលំបាកណាស់ ប៉ុន្ដែ នេះក៏ព្រោះតែមនុស្សត្រូវបានធ្វើឱ្យពុករលួយ មិនមែនដោយសារតែព្រះជាម្ចាស់មិនអាចរាប់អានមនុស្សបាននោះទេ។ សម្រាប់អ្នករាល់គ្នា ការលះបង់និងការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីសេចក្ដីពិតនៃការស្គាល់ខ្លួនឯង ទើបជារឿងល្អបំផុត។ ហេតុអ្វីបានជាព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងអ្នករាល់គ្នា? ហេតុអ្វីបានជាទ្រង់ស្អប់ខ្ពើមនិស្ស័យរបស់អ្នករាល់គ្នា? ហេតុអ្វីបានជាទ្រង់មិនពេញព្រះទ័យនឹងពាក្យសម្ដីរបស់អ្នករាល់គ្នា? ឱ្យតែអ្នករាល់គ្នាបានបង្ហាញពីភាពស្មោះត្រង់តែបន្ដិច នោះអ្នករាល់គ្នានឹងច្រៀងសរសើរពីខ្លួនឯង ហើយអ្នកនឹងទាមទាររង្វាន់សម្រាប់ការរួមចំណែកបន្ដិចបន្តួចនោះ។ អ្នកបានមាក់ងាយអ្នកដទៃនៅពេលអ្នកបង្ហាញពីការស្ដាប់បង្គាប់បន្តិចបន្ដួច ហើយប្រែជាមើលងាយព្រះជាម្ចាស់នៅពេលសម្រេចកិច្ចការបន្ដិចបន្តួច។ ក្នុងការទទួលព្រះជាម្ចាស់ អ្នករាល់គ្នាទារប្រាក់ ទារអំណោយ និងការសរសើរ។ ពេលអ្នកបរិច្ចាគប្រាក់មួយកាក់ឬពីរកាក់ អ្នកបែរជាមិនសប្បាយចិត្ត។ នៅពេលអ្នកបរិច្ចាគដប់កាក់ អ្នកក៏ប្រាថ្នាចង់បានព្រះពរ ហើយចង់ឱ្យគេប្រព្រឹត្ដដាក់អ្នកពិសេសជាងអ្នកដទៃទៅវិញ។ ភាពមនុស្សជាតិដូចជាអ្នករាល់គ្នានេះ ទាស់ចិត្តខ្លាំងណាស់ មិនគួរនឹងនិយាយ ឬស្ដាប់នោះទេ។ នៅក្នុងពាក្យសម្ដី និងទង្វើរបស់អ្នករាល់គ្នា តើមានអ្វីដែលគួរឱ្យសរសើរដែរឬទេ? អ្នកដែលបំពេញភារកិច្ចរបស់ខ្លួននិងអ្នកដែលមិនបំពេញ អ្នកដែលដឹកនាំនិងអ្នកដែលដើរតាម អ្នកដែលទទួលព្រះជាម្ចាស់និងអ្នកដែលមិនទទួល អ្នកដែលបរិច្ចាគនិងអ្នកដែលមិនបរិច្ចាគ អ្នកដែលអធិប្បាយនិងអ្នកដែលស្ដាប់ការអធិប្បាយ ។ល។ និង ។ល។ មនុស្សទាំងអស់នេះ សុទ្ធតែអួតសរសើរពីខ្លួនឯង។ តើអ្នករាល់គ្នាមិនយល់ថារឿងនេះគួរឱ្យចង់សើចទេឬអី? ទោះបីជាអ្នកដឹងយ៉ាងច្បាស់ថា អ្នកជឿលើព្រះជាម្ចាស់ក៏ដោយ ក៏អ្នកមិនអាចចុះសម្រុងជាមួយព្រះជាម្ចាស់បានដែរ។ ទោះដឹងយ៉ាងច្បាស់ថា អ្នករាល់គ្នាគ្មានគុណសម្បត្តិអ្វីសោះក៏ដោយ ក៏អ្នករាល់គ្នានៅតែអួតអាងដដែល។ តើអ្នករាល់គ្នាមិនយល់ថា ហេតុផលរបស់អ្នកបានចុះអន់ខ្សោយខ្លាំងរហូតដល់ថ្នាក់អ្នកគ្រប់គ្រងខ្លួនឯងលែងបានហើយទេឬអី? ដោយមានហេតុផលអន់បែបនេះ តើអ្នកស័ក្តិសមនឹងរាប់អានព្រះជាម្ចាស់ដោយរបៀបណាទៅ? ក្នុងពេលនេះ តើអ្នករាល់គ្នាមិនព្រួយបារម្ភចំពោះខ្លួនឯងទេឬអី? និស្ស័យរបស់អ្នករាល់គ្នាបានចុះអន់ខ្សោយខ្លាំងរហូតដល់ថ្នាក់អ្នករាល់គ្នាមិនអាចមានភាពស្របគ្នានឹងព្រះជាម្ចាស់បាន។ បើដូច្នេះមែន តើសេចក្ដីជំនឿរបស់អ្នករាល់គ្នាមិនគួរឱ្យចង់សើចទេឬអី? តើសេចក្ដីជំនឿរបស់អ្នករាល់គ្នាមិនមែនគ្មានហេតុផលទេឬអី? តើអ្នកនឹងសម្រេចអនាគតរបស់ខ្លួនដោយរបៀបណា? តើអ្នករាល់គ្នានឹងត្រូវសម្រេចជ្រើសដើរផ្លូវណាមួយដោយរបៀបណាទៅ?

(ដកស្រង់ពី «មនុស្សដែលមិនចុះសម្រុងជាមួយព្រះគ្រីស្ទ គឺជាសត្រូវនឹងព្រះជាម្ចាស់ប្រាកដណាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣០៦

ខ្ញុំបានសម្ដែងចេញនូវព្រះបន្ទូលយ៉ាងច្រើន ហើយក៏បានបង្ហាញពីព្រះហឫទ័យ និងនិស្ស័យរបស់ខ្ញុំផង បើទោះជាដូច្នេះក្ដី ក៏មនុស្សនៅតែមិនអាចស្គាល់ខ្ញុំ ហើយជឿលើខ្ញុំដែរ។ ឬក៏អាចនិយាយបានម្យ៉ាងទៀតថា មនុស្សនៅតែមិនអាចស្ដាប់បង្គាប់ខ្ញុំ។ អស់អ្នកដែលរស់នៅក្នុងគម្ពីរ អស់អ្នកដែលរស់នៅក្នុងក្រឹត្យវិន័យ អស់អ្នកដែលរស់នៅលើឈើឆ្កាង អស់អ្នកដែលរស់នៅស្របតាមសេចក្ដីបង្រៀន អស់អ្នកដែលរស់នៅក្នុងកិច្ចការដែលខ្ញុំធ្វើសព្វថ្ងៃនេះ ក្នុងចំណោមពួកគេទាំងនេះ តើនរណាទៅដែលស្របនឹងខ្ញុំ? អ្នករាល់គ្នាគិតតែពីការទទួលព្រះពរ និងរង្វាន់ តែមិនដែលលៃទុកគំនិតគិតថា ធ្វើរបៀបណាដើម្បីឱ្យបានចុះសម្រុងនឹងខ្ញុំយ៉ាងពិតប្រាកដ ឬក៏ពីរបៀបបង្ការខ្លួនឯងពីការប្រឆាំងនឹងខ្ញុំ។ ខ្ញុំខកព្រះហឫទ័យនឹងអ្នករាល់គ្នាណាស់ ព្រោះខ្ញុំបានប្រទានដល់អ្នករាល់គ្នាយ៉ាងច្រើន តែខ្ញុំទទួលបានពីអ្នករាល់គ្នាវិញ តិចតួចជាទីបំផុត។ ការឆបោក ភាពក្រអឺតក្រទម ភាពលោភលន់ សេចក្ដីប្រាថ្នាហួសល្បត់ ការក្បត់ ការមិនស្ដាប់បង្គាប់របស់អ្នករាល់គ្នា ក្នុងចំណោមទង្វើទាំងអស់នេះ តើទង្វើណាមួយ ដែលអាចគេចពីការកត់ចំណាំរបស់ខ្ញុំបាន? អ្នករាល់គ្នាព្រងើយកន្តើយនឹងខ្ញុំ អ្នករាល់គ្នាបោកបញ្ឆោតខ្ញុំ អ្នករាល់គ្នាប្រមាថខ្ញុំ អ្នករាល់គ្នាបញ្ជោរខ្ញុំ អ្នករាល់គ្នាទារឱ្យខ្ញុំសង ហើយជំរិតទារតង្វាយខ្ញុំ តើសេចក្ដីអាក្រក់របៀបនេះ អាចនឹងគេចរួចពីការដាក់ទោសរបស់ខ្ញុំដោយរបៀបបណា? ការប្រព្រឹត្តអាក្រក់ទាំងអស់នេះ ជាភ័ស្តុតាងបញ្ជាក់ពីភាពជាសត្រូវរបស់អ្នករាល់គ្នាចំពោះខ្ញុំ ហើយជាភ័ស្តុតាងបញ្ជាក់ពីភាពមិនចុះសម្រុងរបស់អ្នករាល់គ្នានឹងខ្ញុំ។ ពួកអ្នកម្នាក់ៗ ជឿលើខ្លួនឯងថា ចុះសម្រុងនឹងខ្ញុំណាស់ ប៉ុន្តែប្រសិនជាបែបនោះមែន តើភ័ស្តុតាងដែលមិនអាចប្រកែកបាននេះត្រូវប្រើចំពោះនរណាខ្លះ? អ្នករាល់គ្នាជឿលើខ្លួនឯងថា មានសេចក្ដីស្មោះត្រង់ និងភក្ដីភាព យ៉ាងច្រើនអនេកចំពោះខ្ញុំ។ អ្នករាល់គ្នាគិតថា ខ្លួនឯងមានចិត្តសប្បុរសខ្លាំងណាស់ មានមេត្តាខ្លាំងណាស់ ហើយស្រឡាញ់ខ្ញុំជាខ្លាំង។ អ្នករាល់គ្នាគិតថា ខ្លួនបានធ្វើលើសពីគ្រប់គ្រាន់ហើយដើម្បីខ្ញុំ។ ក៏ប៉ុន្តែ តើអ្នករាល់គ្នាមានដែលធៀបរឿងនឹងនេះ ទៅនឹងសកម្មភាពរបស់ខ្លួនឯងដែរឬទេ? ខ្ញុំមានបន្ទូលថា អ្នករាល់គ្នាក្រអឺតក្រទមខ្លាំង លោភលន់ខ្លាំង ធ្វេសប្រហែសខ្លាំង ល្បិចដែលអ្នករាល់គ្នាបោកខ្ញុំ គឺពិតជាឆ្លាតវៃណាស់ អ្នកមានចេតនា និងវិធីសាស្ត្រថោកទាបច្រើនណាស់។ ភក្ដីភាពរបស់អ្នករាល់គ្នា តិចតួចណាស់ សេចក្ដីស្មោះត្រង់របស់អ្នករាល់គ្នាវិញ ក៏ស្ដួចស្ដើងហើយសតិសម្បជញ្ញៈរបស់អ្នក រឹតតែខ្វះខាតទៅទៀត។ ក្នុងដួងចិត្តអ្នករាល់គ្នា គឺមានតែការព្យាបាទច្រើនពេក ហើយមិនមាននរណាម្នាក់ រួចផុតពីការព្យាបាទរបស់អ្នកឡើយ សូម្បីតែខ្ញុំ។ អ្នករាល់គ្នាបិទទ្វារចោលខ្ញុំ ដើម្បីតែកូនៗខ្លួនឯង ឬក៏ប្ដីអ្នករាល់គ្នា ឬដើម្បីតែការពារខ្លួនឯង។ ជំនួសឱ្យការយកចិត្តទុកដាក់នឹងខ្ញុំ អ្នកយកចិត្តទុកដាក់នឹងគ្រួសារ កូនៗ ឋានៈ អនាគត និងក្ដីសុខរបស់អ្នករាល់គ្នាជាង។ តើពេលណាទៅដែលអ្នកធ្លាប់បានគិតពីខ្ញុំ ខណៈពេលអ្នករាល់គ្នានិយាយ ឬប្រព្រឹត្តនោះ? នៅថ្ងៃដែលត្រជាក់ខ្លាំង គំនិតរបស់អ្នករាល់គ្នា រិះគិតតែអំពីកូនៗ ប្ដីប្រពន្ធ ឬឪពុកម្ដាយរបស់អ្នករាល់គ្នា។ នៅថ្ងៃដែលក្ដៅហែង អ្នកក៏មិនដែលគិតដល់ខ្ញុំដែរ។ ពេលអ្នករាល់គ្នាបំពេញភារកិច្ចរបស់ខ្លួន អ្នកកំពុងគិតពីផលប្រយោជន៍ សុវត្ថិភាពផ្ទាល់ខ្លួន និងសមាជិកគ្រួសាររបស់អ្នក។ តើអ្វីទៅដែលអ្នកធ្លាប់ធ្វើដើម្បីខ្ញុំនោះ? តើពេលណាទៅដែលអ្នកធ្លាប់គិតពីខ្ញុំ? តើពេលណាទៅ ដែលអ្នកធ្លាប់ថ្វាយខ្លួនឯងដល់ខ្ញុំ និងកិច្ចការរបស់ខ្ញុំ ទោះត្រូវលះបង់អ្វីក៏ដោយនោះ? ឯណាទៅភ័ស្តុតាងបញ្ជាក់ពីការចុះសម្រុងរបស់អ្នកនឹងខ្ញុំនោះ? ឯណាទៅតថភាពនៃភក្ដីភាពរបស់អ្នកចំពោះខ្ញុំនោះ? ឯណាទៅតថភាពនៃការស្ដាប់បង្គាប់របស់អ្នកចំពោះខ្ញុំនោះ? ពេលណាទៅ ដែលអ្នកគ្មានចេតនាចង់បានព្រះពរពីខ្ញុំ? អ្នករាល់គ្នាបោកប្រាស់ និងបញ្ឆោតខ្ញុំ អ្នករាល់គ្នាលលេងនឹងសេចក្ដីពិត អ្នកបិទបាំងវត្តមាននៃសេចក្ដីពិត ហើយក្បត់នឹងសារជាតិនៃសេចក្ដីពិត។ តាមរយៈការទាស់ទទឹងនឹងខ្ញុំបែបនេះ នាំឱ្យមានលទ្ធផលអ្វីខ្លះ ដែលកំពុងតែរង់ចាំអ្នករាល់គ្នានៅថ្ងៃខាងមុខ? អ្នករាល់គ្នាគ្រាន់តែព្យាយាមចុះសម្រុងនឹងព្រះដ៏ស្រពេចស្រពិល ហើយស្វែងរកតែជំនឿស្រពេចស្រពិល ប៉ុន្តែអ្នកមិនស្របនឹងព្រះគ្រីស្ទទេ។ តើសេចក្ដីអាក្រក់របស់អ្នក នឹងមិនទទួលការដាក់ទោស ដូចគ្នានឹងទោសដែលមនុស្សអាក្រក់សមនឹងទទួលទេឬអី? នៅពេលនោះ អ្នករាល់គ្នានឹងបានដឹងថា អ្នកដែលមិនចុះសម្រុងនឹងព្រះគ្រីស្ទ គ្មាននរណាម្នាក់អាចគេចផុតពីថ្ងៃនៃសេចក្ដីក្រោធបានទេ ហើយអ្នករាល់គ្នានឹងបានដឹងថា តើការដាក់ទោសប្រភេទណានឹងកើតមានចំពោះអស់អ្នកដែលប្រឆាំងនឹងព្រះគ្រីស្ទ។ ពេលថ្ងៃនោះមកដល់ ក្ដីសុបិនថានឹងបានទទួលពរ ដោយសារតែជំនឿរបស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់ និងក្ដីសុបិនថានឹងបានចូលទៅកាន់ស្ថានសួគ៌ នឹងត្រូវរលាយបាត់ទាំងស្រុង។ យ៉ាងណាមិញ សម្រាប់អស់អ្នកដែលចុះសម្រុងនឹងព្រះគ្រីស្ទ នឹងមិនមែនបែបនោះទេ។ បើទោះជាពួកគេបានបាត់បង់ច្រើនប៉ុនណា បើទោះជាពួកគេរងទុក្ខលំបាកច្រើនប៉ុនណា ពួកគេនឹងទទួលបានមរតកទាំងអស់ ដែលខ្ញុំចែកឱ្យមនុស្សលោក។ នៅចុងបញ្ចប់ អ្នករាល់គ្នានឹងយល់ថា ខ្ញុំតែមួយអង្គគត់ ទើបជាព្រះដ៏សុចរិត ហើយខ្ញុំតែមួយអង្គគត់ ទើបមានសមត្ថភាពអាចនាំមនុស្សទៅកាន់ទិសដៅដ៏ស្រស់ត្រកាលរបស់ពួកគេបាន។

(ដកស្រង់ពី «អ្នកគួរតែស្វះស្វែងរកវិធីដែលស្របនឹងព្រះគ្រីស្ទ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣០៧

ព្រះជាម្ចាស់បានប្រទានយ៉ាងច្រើនដល់មនុស្ស ហើយក៏បានលើកឡើងអំពីការចូលទៅក្នុងរបស់គេនៅក្នុងរបៀបរាប់មិនអស់ដែរ។ ប៉ុន្តែ ដោយសារតែគុណសម្បត្តិរបស់មនុស្សមានកម្រិតអន់ ដូច្នេះ ព្រះបន្ទូលជាច្រើនរបស់ព្រះជាម្ចាស់មិនអាចចាក់ឫសបានឡើយ។ គុណសម្បត្តិដ៏អន់បែបនេះកើតចេញពីហេតុផលជាច្រើន ដូចជា សេចក្តីពុករលួយនៃគំនិត និងសីលធម៌របស់មនុស្ស កង្វះខាតនៃការចិញ្ចឹមបីបាច់ឱ្យបានត្រឹមត្រូវ អបិយជំនឿដ៏ចាស់គំរឹលដែលបានដក់ជាប់យ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់មនុស្ស របៀបរស់នៅដែលគ្មានគុណធម៌ និងចេះតែដុនដាប ដែលបានធ្វើឱ្យមនុស្សជាច្រើនទៅជាអាក្រក់នៅក្នុងផ្នែកដ៏ជ្រៅបំផុតនៃដួងចិត្តរបស់មនុស្ស ការយល់ដឹងដ៏រាក់កំផែលអក្ខរក្រមវប្បធម៌ ដែលមានសឹងតែកៅសិបប្រាំបីភាគរយរបស់មនុស្សខ្វះនូវការអប់រំ ហើយលើសពីនេះទៅទៀត មានមនុស្សតិចតួចណាស់ដែលទទួលបានការអប់រំវប្បធម៌កម្រិតខ្ពស់។ ដូច្នេះ មនុស្សមិនមានគំនិតយល់ដឹងអំពីអ្វីទៅជាព្រះជាម្ចាស់ ឬជាព្រះវិញ្ញាណ ប៉ុន្តែគេមានរូបអង្គរបស់ព្រះជាម្ចាស់ដែលស្រពេចស្រពិល និងមិនច្បាស់លាស់ ដែលទទួលបានពីអបិយជំនឿដ៏ចាស់គំរឹលតែប៉ុណ្ណោះ។ ឥទ្ធិពលដ៏អាក្រក់នៃ «ស្មារតីជាតិនិយមដ៏ខ្ពស់» ដែលបានចាក់ឫសនៅក្នុងដួងចិត្តរបស់មនុស្សអស់រយៈពេលរាប់ពាន់ឆ្នាំ ព្រមទាំងគំនិតបែបចាស់គំរឹល ដែលមនុស្សបានជាប់ចំណងយ៉ាងតឹងណែន ដោយគ្មានសេរីភាព សូម្បីតែបន្ដិច ហើយគ្មានឆន្ទៈចង់បាន ឬចង់តស៊ូសម្រាប់សេរីភាព គ្មានបំណងចង់អភិវឌ្ឍ ចង់តែបន្តនៅអកម្ម និងដកថយ បានចាក់ឫសនៅក្នុងផ្នត់គំនិតជាទាសករ ជាដើម។ កត្តាសត្យានុម័តទាំងនេះបានលាតត្រដាងចេញនូវតួអង្គដ៏ស្មោកគ្រោក និងអាក្រក់លុបមិនជ្រះ ដែលងប់ទៅនឹងទស្សនៈមនោគមវិជ្ជា ឧត្តមគតិ សីលធម៌ និងនិស្ស័យរបស់មនុស្ស។ វាហាក់ដូចជា មនុស្សកំពុងតែរស់នៅក្នុងពិភពដ៏ខ្មៅងងឹតនៃភេរវនិយម ដែលគ្មាននរណាម្នាក់នៅក្នុងចំណោមពួកគេចង់បានលើសពីនេះ ហើយគ្មាននរណាម្នាក់នៅក្នុងចំណោមពួកគេគិតអំពីការបន្តទៅកាន់ពិភពលោកដ៏ឧត្ដមនោះឡើយ ផ្ទុយទៅវិញ ពួកគេស្កប់ស្កល់ជាមួយវាសនាដ៏អាក្រក់នៅក្នុងជីវិតរបស់គេ ចំណាយពេលពពោះ និងចិញ្ចឹមកូន ខំស្វះស្វែងទាំងបែកញើស ទៅធ្វើការងាររបស់គេ ដោយស្រមៃចង់បានក្រុមគ្រួសារដែលរស់នៅដោយមានផាសុកភាព និងមានសុភមង្គលមួយ ព្រមទាំងស្រមៃចង់បានសេចក្តីស្រឡាញ់បែបប្ដីប្រពន្ធ មានកូនចៅ មានអំណរនៅក្នុងវ័យចំណាស់ នៅពេលដែលគេរស់នៅយ៉ាងមានក្ដីសុខ...។ អស់រយៈពេលរាប់រយរាប់ពាន់ឆ្នាំ រហូតមកដល់ពេលនេះ មនុស្សបានកំពុងតែខ្ជះខ្ជាយពេលវេលារបស់គេតាមរបៀបនេះ ដោយគ្មាននរណាម្នាក់បង្កើតបានជីវិតរស់នៅដ៏ល្អឥតខ្ចោះឡើយ គឺមានតែការកាប់សម្លាប់គ្នានៅក្នុងពិភពដ៏ខ្មៅងងឹតនេះ ដើម្បីប្រជែងគ្នាដណ្ដើមយកភាពល្បីល្បាញ និងទ្រព្យសម្បត្តិ ដោយប្រើឧបាយកលដាក់គ្នា។ តើធ្លាប់មាននរណាម្នាក់ស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរឬទេ? តើធ្លាប់មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះកិច្ចការរបស់ព្រះជាម្ចាស់ឬទេ? គ្រប់ផ្នែកនៃមនុស្សដែលត្រូវបានកាន់កាប់ ដោយឥទ្ធិពលនៃសេចក្តីងងឹត បានក្លាយជាធម្មជាតិរបស់មនុស្សតាំងពីយូរយារណាស់មកហើយ ដូច្នេះ វាពិតជាពិបាកក្នុងការអនុវត្តកិច្ចការរបស់ព្រះជាម្ចាស់ ព្រោះថាមនុស្សកាន់តែមិនសូវមានចិត្ដមានថ្លើមយកចិត្តទុកដាក់ចំពោះអ្វីដែលព្រះជាម្ចាស់បានប្រទានដល់ពួកគេនាពេលសព្វថ្ងៃ។ លើសពីនេះទៅទៀត ខ្ញុំជឿថា មនុស្សនឹងមិនខ្វល់ពីខ្ញុំ ដែលកំពុងតែថ្លែងព្រះបន្ទូលទាំងនេះឡើយ ដោយសារតែអ្វីដែលខ្ញុំកំពុងតែថ្លែងនេះ គឺជាប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមកហើយ។ ប្រវត្តិសាស្ត្រគឺជាការពិត ហើយលើសពីនេះ វាជារឿងអាស្រូវដែលមនុស្សគ្រប់គ្នាអាចមើលឃើញយ៉ាងច្បាស់ ដូច្នេះ តើការនិយាយផ្ទុយពីការពិតមានន័យដូចម្ដេចទៅ? ប៉ុន្តែ ខ្ញុំក៏ជឿដែរថា មនុស្សដែលមានវិចារណញ្ញាណ នៅពេលដែលឃើញព្រះបន្ទូលទាំងនេះហើយ ពួកគេនឹងភ្ញាក់ខ្លួន ហើយប្រឹងប្រែងរកការចម្រើនឡើងមិនខាន។ ព្រះជាម្ចាស់សង្ឃឹមថា មនុស្សលោកអាចរស់នៅ និងធ្វើការនៅក្នុងសន្តិភាព និងសេចក្តីស្កប់ចិត្ត ក្នុងពេលជាមួយគ្នានោះ ក៏អាចស្រឡាញ់ព្រះជាម្ចាស់ផងដែរ។ ព្រះជាម្ចាស់មានបំណងព្រះហឫទ័យចង់ឱ្យមនុស្សទាំងអស់អាចចូលទៅក្នុងសេចក្ដីសម្រាក ហើយលើសពីនេះទៅទៀត ការបំពេញផែនដីទាំងមូល ដោយសិរីល្អរបស់ព្រះជាម្ចាស់ គឺជាបំណងព្រះហឫទ័យចង់បានដ៏ធំធេងរបស់ព្រះជាម្ចាស់។ វាពិតជារឿងដ៏អាម៉ាស់ណាស់ ដែលមនុស្សលោកនៅតែបន្តលិចលង់នៅក្នុងការវង្វេងស្មារតី និងមិនភ្ញាក់ខ្លួន ត្រូវបានអារក្សសាតាំងធ្វើឱ្យពុករលួយយ៉ាងខ្លាំង រហូតដល់សព្វថ្ងៃនេះ ពួកគេលែងមានលក្ខណៈជាមនុស្សទៀតនោះ។ ដូច្នេះ គំនិត សីលធម៌ និងការអប់រំរបស់មនុស្ស គឺជាប្រភពដ៏សំខាន់ទីមួយ ហើយការបណ្ដុះបណ្ដាលនៅក្នុងកម្រិតវប្បធម៌ គឺជាប្រភពទីពីរ ដើម្បីធ្វើឱ្យគុណសម្បត្តិខាងវប្បធម៌របស់មនុស្សកាន់តែប្រសើរឡើង និងផ្លាស់ប្ដូរទស្សនៈខាងវិញ្ញាណរបស់ពួកគេ។

(ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣០៨

ក្នុងបទពិសោធជីវិតរបស់មនុស្ស ពួកគេរមែងគិតក្នុងចិត្តថា៖ «ខ្ញុំបានលះបង់គ្រួសារ និងការងាររបស់ខ្ញុំដើម្បីព្រះជាម្ចាស់ហើយ ដូច្នេះតើព្រះអង្គបានប្រទានអ្វីខ្លះដល់ខ្ញុំ? ខ្ញុំត្រូវរាប់ និងបញ្ជាក់ឱ្យបានច្បាស់។ តើថ្មីៗនេះខ្ញុំបានទទួលព្រះពរដែរឬទេ? ក្នុងអំឡុងពេលនេះ ខ្ញុំបានលះបង់ច្រើនណាស់ ខ្ញុំរត់ហើយរត់ទៀត ហើយបានរងទុក្ខជាច្រើន។ តើព្រះជាម្ចាស់បានសន្យាប្រទានអ្វីដល់ខ្ញុំវិញទេ? តើព្រះអង្គបានចងចាំពីអំពើល្អរបស់ខ្ញុំដែរឬទេ? តើទីបញ្ចប់របស់ខ្ញុំនឹងទៅជាយ៉ាងណា? តើខ្ញុំអាចទទួលបានព្រះពរពីព្រះជាម្ចាស់ដែរឬទេ? ...» មនុស្សគ្រប់រូបរមែងគិតគូរបូកដកបែបនេះនៅក្នុងចិត្តរបស់គេ ហើយពួកគេទាមទារពីព្រះជាម្ចាស់ទៅតាមគោលបំណង មហិច្ឆតា និងផ្នត់គំនិតនៃការដោះដូរ។ នេះមានន័យថា នៅក្នុងចិត្តរបស់មនុស្ស គេតែងសាកល្បងព្រះជាម្ចាស់ តែងប្រឌិតផែនការអំពីព្រះជាម្ចាស់ តែងជជែកវែកញែកជាមួយព្រះជាម្ចាស់ដើម្បីទីបញ្ចប់ផ្ទាល់ខ្លួនរបស់គេជានិច្ច និងព្យាយាមដកស្រង់បន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីមើលថាតើ ព្រះជាម្ចាស់អាចប្រទានអ្វីដែលគេចង់បានដែរឬអត់។ ក្នុងពេលដែលមនុស្សកំពុងដេញតាមព្រះជាម្ចាស់ មនុស្សមិនបានចាត់ទុកព្រះជាម្ចាស់ថាជាព្រះឡើយ។ មនុស្សតែងតែព្យាយាមចរចាជាមួយព្រះជាម្ចាស់ជានិច្ច ដោយទាមទារពីទ្រង់ឥតឈប់ ហើយថែមទាំងដាក់សម្ពាធលើទ្រង់គ្រប់ជំហានទៀតផង បានមួយហើយមិនស្កប់ ចង់បានដប់បន្ថែមទៀត។ ក្នុងពេលដែលគេកំពុងចរចាជាមួយព្រះជាម្ចាស់នោះ មនុស្សក៏ប្រកែកជាមួយទ្រង់ដែរ ហើយថែមទាំងមានមនុស្សខ្លះទៅជាទន់ជ្រាយ អសកម្ម និងធ្វេសប្រហែសនៅក្នុងកិច្ចការរបស់គេ និងពោរពេញទៅដោយការត្អូញត្អែរអំពីព្រះជាម្ចាស់ឥតឈប់ នៅពេលដែលការល្បងលធ្លាក់មកលើពួកគេ ឬនៅពេលដែលពួកគេដឹងខ្លួនថា ពួកគេធ្លាក់ក្នុងស្ថានភាពជាក់លាក់មួយចំនួន។ ចាប់តាំងពីពេលដែលមនុស្សចាប់ផ្ដើមជឿលើព្រះជាម្ចាស់ជាលើកដំបូងមក គេបានចាត់ទុកព្រះជាម្ចាស់ជាកន្ដ្រកផ្លែឈើគ្រប់មុខ ជាកាំបិតមានមុខច្រើនប្រើការបានសព្វមុខ ហើយគេចាត់ទុកខ្លួនឯងជាម្ចាស់បំណុលដ៏ធំបំផុតរបស់ព្រះជាម្ចាស់ ហាក់ដូចជាការព្យាយាមទទួលបានព្រះពរ និងសេចក្ដីសន្យាពីព្រះជាម្ចាស់នោះ គឺជាសិទ្ធិមានពីកំណើត និងជាកាតព្វកិច្ចរបស់គេ ចំណែកឯព្រះជាម្ចាស់វិញ មានទំនួលខុសត្រូវក្នុងការការពារ និងមើលថែមនុស្ស និងទំនុកបម្រុងដល់គេដូច្នោះដែរ។ មនុស្សទាំងអស់ដែលជឿលើព្រះជាម្ចាស់ មានការយល់ដឹងកម្រិតមូលដ្ឋានបែបនេះអំពី «ជំនឿលើព្រះជាម្ចាស់» ហើយការយល់ដឹងបែបនេះ គឺជាការយល់ដឹងជ្រាលជ្រៅបំផុតរបស់ពួកគេអំពីគោលគំនិតនៃជំនឿលើព្រះជាម្ចាស់។ រាប់ចាប់តាំងពីសារជាតិនិងធម្មជាតិរបស់មនុស្ស រហូតដល់ការដេញតាមក្នុងលក្ខណៈផ្ទាល់ខ្លួនរបស់គេ គឺគ្មានអ្វីដែលពាក់ព័ន្ធនឹងការកោតខ្លាចដល់ព្រះជាម្ចាស់សោះឡើយ។ គោលបំណងរបស់មនុស្សក្នុងការជឿលើព្រះជាម្ចាស់ គ្មានអ្វីពាក់ព័ន្ធនឹងការថ្វាយបង្គំព្រះជាម្ចាស់ទេ។ នោះមានន័យថា មនុស្សមិនធ្លាប់គិត ឬក៏ធ្លាប់យល់ថា ជំនឿលើព្រះជាម្ចាស់ តម្រូវឱ្យមានការកោតខ្លាច និងការថ្វាយបង្គំព្រះជាម្ចាស់នោះឡើយ។ ទាក់ទងនឹងស្ថានភាពបែបនេះ សារជាតិរបស់មនុស្សស្ដែងចេញឱ្យឃើញច្បាស់ណាស់។ តើជាសារជាតិអ្វីដែរ? សារជាតិនោះគឺ ដួងចិត្តរបស់មនុស្សមានការព្យាបាទ លាក់ទុកសេចក្ដីវៀចវេរ និងបោកបញ្ឆោត ពុំស្រឡាញ់ភាពត្រឹមត្រូវ និងសេចក្ដីសុចរិត និងអ្វីៗដែលវិជ្ជមាន ហើយជាសារជាតិគួរឱ្យស្អប់ និងលោភលន់។ ចិត្តរបស់មនុស្សមិនអាចស្និទ្ធស្នាលនឹងព្រះជាម្ចាស់ជាងនេះបានទេ។ មនុស្សមិនបានប្រគល់ដួងចិត្តគេថ្វាយដល់ព្រះជាម្ចាស់សោះឡើយ។ ព្រះជាម្ចាស់ពុំដែលទតឃើញពីដួងចិត្តពិតរបស់មនុស្សទេ ហើយមនុស្សក៏មិនដែលថ្វាយបង្គំទ្រង់ដែរ។ ទោះបីជាព្រះជាម្ចាស់លះបង់តម្លៃធំធេងយ៉ាងណា ឬធ្វើកិច្ចការច្រើនយ៉ាងណា ឬប្រទានដល់មនុស្សច្រើនប៉ុនណាក៏ដោយ ក៏មនុស្សនៅតែខ្វាក់ដដែល ហើយទីបំផុត ពួកគេក៏ព្រងើយកន្តើយនឹងរឿងទាំងអស់នេះ។ មនុស្សមិនដែលប្រគល់ដួងចិត្តរបស់គេថ្វាយដល់ព្រះជាម្ចាស់ឡើយ គេគ្រាន់តែចង់គិតពីចិត្តខ្លួនគេប៉ុណ្ណោះ ចង់ធ្វើការសម្រេចចិត្តផ្ទាល់ខ្លួនគេប៉ុណ្ណោះ ហើយអត្ថន័យបង្កប់នៃរឿងនេះគឺថា មនុស្សមិនចង់ដើរតាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ ឬស្ដាប់បង្គាប់តាមអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ឡើយ ក៏មិនចង់ថ្វាយបង្គំព្រះជាម្ចាស់ ទុកជាព្រះដែរ។ សភាពរបស់មនុស្សសព្វថ្ងៃនេះ គឺបែបនេះឯង។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣០៩

តើមនុស្សជាច្រើនមិនមែនប្រឆាំងទាស់នឹងព្រះជាម្ចាស់ និងបង្អាក់ដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយសារតែគេមិនស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ដែលមានបម្រែបម្រួល និងខុសប្លែកពីគ្នា ហើយលើសពីនេះទៀត មិនមែនដោយសារពួកគេមានតែចំណេះដឹង និងគោលលទ្ធិតិចតួច យកមកវាស់ស្ទង់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? ទោះបទពិសោធមនុស្សបែបនេះរាក់កំផែលក៏ដោយ ក៏ពួកគេក្រអឺតក្រទម និងបណ្ដែតបណ្ដោយតាមធម្មជាតិគេដែរ ហើយពួកគេមិនឱ្យតម្លៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ គេមិនអើពើនឹងគោលការណ៍របស់ព្រះវិញ្ញាណបរិសុទ្ធ ហើយជាងនេះទៅទៀត ពួកគេប្រើការជជែកវែកញែកចាស់គំរឹលនិងរាក់កំផែលរបស់គេមក «បញ្ជាក់» ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេក៏ធ្វើពុតជាសម្ដែង ហើយជឿស្លុងលើការរៀនសូត្រនិងចំណេះវិជ្ជាជ្រៅជ្រះរបស់គេ ហើយជឿថា ពួកគេអាចធ្វើដំណើរទូទាំងពិភពលោកបាន។ តើមនុស្សបែបនេះ មិនមែនជាមនុស្សដែលត្រូវព្រះវិញ្ញាណបរិសុទ្ធស្អប់ និងបដិសេធទេឬអី ហើយតើពួកគេមិនត្រូវផាត់ចោលដោយយុគសម័យថ្មីទេឬអី? តើអ្នកដែលចូលមកចំពោះព្រះជាម្ចាស់ ហើយប្រឆាំងទាស់នឹងទ្រង់ទាំងបើកចំហរ មិនមែនជាមនុស្សគួរឱ្យស្អប់គ្មានដឹងខ្យល់អ្វី ដែលគ្រាន់តែប្រឹងបង្អួតថា ខ្លួនគេឆ្លាតប៉ុនណាទេឬអី? ពួកគេព្យាយាមធ្វើកុបកម្មចូលទៅក្នុង «មជ្ឈដ្ឋានអប់រំ» របស់លោកីយ៍ ដោយប្រើចំណេះដឹងដ៏តិចតួចរបស់គេ។ ពួកគេព្យាយាមបង្វែរកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងព្យាយាមធ្វើឱ្យកិច្ចការនោះ នៅវិលវល់ជុំវិញដំណើរនៃការត្រិះរិះរបស់គេ ដោយប្រើគោលលទ្ធិរាក់កំផែលដែលគេយកទៅបង្រៀនមនុស្ស។ មនុស្សងងឹតភ្នែកដូចជាពួកគេនេះ ព្យាយាមសំឡឹងមើលកិច្ចការរយៈពេល ៦ ០០០ ឆ្នាំ របស់ព្រះជាម្ចាស់ឱ្យអស់ត្រឹមតែមួយកន្ទុយភ្នែក។ ពួកមនុស្សទាំងនោះ គ្មានហេតុផលដែលសមនឹងលើកយកមកនិយាយឡើយ! តាមពិត មនុស្សដែលស្គាល់ព្រះជាម្ចាស់កាន់តែច្រើន កាន់តែមិនប្រញាប់វិនិច្ឆ័យកិច្ចការរបស់ព្រះជាម្ចាស់។ ជាងនេះទៀត ពួកគេគ្រាន់តែនិយាយពីចំណេះដឹងតិចតួចទាក់ទងនឹងកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃប៉ុណ្ណោះ ប៉ុន្តែពួកគេមិនប្រញាប់វិនិច្ឆ័យផ្ដេសផ្ដាសនោះទេ។ មនុស្សដែលស្គាល់ព្រះជាម្ចាស់កាន់តែតិច កាន់តែក្រអឺតក្រទម និងកាន់តែជឿជាក់លើខ្លួនឯង ហើយពួកគេរឹតតែប្រកាសអំពីលក្ខណៈរបស់ព្រះជាម្ចាស់ដោយឥតសំចៃ ប៉ុន្តែពួកគេនិយាយត្រឹមតែទ្រឹស្ដីប៉ុណ្ណោះ មិនបានផ្ដល់ភ័ស្តុតាងជាក់ស្ដែងឡើយ។ មនុស្សបែបនេះ គ្មានតម្លៃអ្វីទាល់តែសោះ។ អ្នកដែលចាត់ទុកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ថាជាល្បែងកម្សាន្ដ គឺជាមនុស្សល្ងីល្ងើ! មនុស្សដែលមិនប្រុងប្រយ័ត្នពេលគេជួបប្រទះកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធ និយាយមិនចេះគិត គឺជាមនុស្សដែលប្រញាប់វិនិច្ឆ័យ ជាមនុស្សដែលបញ្ចេញលក្ខណៈសម្បត្តិខ្លួនតាមទំនើងចិត្ត ដើម្បីបដិសេធភាពត្រឹមត្រូវនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយក៏ជាមនុស្សដែលមើលងាយ និងប្រមាថដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។ តើមនុស្សព្រហើនបែបនេះ មិនមែនជាមនុស្សល្ងង់មិនស្គាល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? ជាងនេះទៅទៀត តើពួកគេមិនមែនជាមនុស្សក្រអឺតក្រទមខ្លាំង ជាមនុស្សដែលមានអំណួតពីកំណើត និងមិនអាចគ្រប់គ្រងបានទេឬអី? បើទោះបីថ្ងៃមួយ មនុស្សបែបនេះទទួលយកកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ក៏ព្រះជាម្ចាស់នៅតែមិនអត់ឱ្យពួកគេដែរ។ ពួកគេមិនត្រឹមតែមើលងាយអ្នកដែលធ្វើការថ្វាយព្រះជាម្ចាស់ប៉ុណ្ណោះទេ តែពួកគេក៏ប្រមាថព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែរ។ មនុស្សហួសហេតុបែបនេះ នឹងមិនទទួលបានការអត់ទោសឡើយ មិនថាក្នុងយុគសម័យនេះ ឬយុគសម័យខាងមុខទេ ហើយពួកគេនឹងត្រូវវិនាសនៅឯស្ថាននរក! មនុស្សព្រហើន និងបណ្ដែតបណ្ដោយដូចជាពួកគេនេះ កំពុងធ្វើពុតជាជឿលើព្រះជាម្ចាស់ ហើយកាលណាមនុស្សកាន់តែមានចរិតបែបនេះ ពួកគេក៏កាន់តែងាយល្មើសនឹងបញ្ញត្ដិរដ្ឋបាលរបស់ព្រះជាម្ចាស់ដែរ។ តើមនុស្សក្រអឺតក្រទមដែលមិនចេះប្រយ័ត្នមាត់ពីកំណើត និងមនុស្សដែលមិនស្ដាប់បង្គាប់នរណាសោះ មិនមែនសុទ្ធតែដើរលើផ្លូវនេះទេឬអី? ពីមួយថ្ងៃទៅមួយថ្ងៃ តើពួកគេមិនមែនប្រឆាំងទាស់នឹងព្រះជាម្ចាស់ដ៏ជាព្រះដែលថ្មីជានិច្ចនិងមិនចេះចាស់ ទេឬអី?

(ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣១០

ចំណេះដឹងអំពីវប្បធម៌សម័យបុរាណ និងប្រវត្តិសាស្ត្រអស់រយៈពេលរាប់ពាន់ឆ្នាំមកនេះ បានបិទគំនិត សញ្ញាណ និងទស្សនៈយល់ឃើញរបស់មនុស្សយ៉ាងតឹងណែន ដោយមិនអាចជ្រួតជ្រាប និងមិនអាចបំបែកធាតុបានឡើយ។[១] មនុស្សរស់នៅក្នុងវដ្ដទីដប់ប្រាំបីជាន់នៃស្ថាននរក ជាទីដែលពួកគេដូចជាត្រូវបានព្រះជាម្ចាស់បំបោះបង់ចោលទៅក្នុងគុកដ៏ងងឹត ដែលពួកគេមិនអាចមើលឃើញពន្លឺថ្ងៃនោះឡើយ។ គំនិតសក្ដិភូមិបានសង្កត់សង្កិនមនុស្សយ៉ាងខ្លាំង រហូតដល់ពួកគេស្ទះខ្យល់ សឹងតែដកដង្ហើមមិនរួច។ ពួកគេអស់ខ្យល់ ហើយគ្មានកម្លាំងក្នុងការតបតឡើយ ដូច្នេះ អ្វីដែលពួកគេអាចធ្វើបាន គឺជាការអត់ទ្រាំ ទាំងខាំធ្មេញសង្កត់ចិត្តអត់មាត់មួយម៉ាត់...។ គ្មាននរណាម្នាក់ហ៊ានរើបម្រះ ឬក្រោកឈរទាមទារចង់បានសេចក្តីសុចរិត និងសេចក្តីយុត្តិធម៌ឡើយ ដូច្នេះ មនុស្សគ្រាន់តែរស់នៅជីវិតមួយ អន់ជាងសត្វធាតុ ក្រោមការវាយធ្វើបាប និងការរំលោភបំពាននៃក្រមសីលធម៌បែបសក្ដិភូមិ ពីមួយថ្ងៃទៅមួយថ្ងៃ និងពីមួយឆ្នាំទៅមួយឆ្នាំ។ ពួកគេមិនធ្លាប់គិតចង់ស្វែងរកព្រះជាម្ចាស់ ដើម្បីរីករាយនឹងសុខសុភមង្គលនៅក្នុងពិភពលោករបស់មនុស្សឡើយ។ វាដូចជាមនុស្សបានរងការវាយដំខ្លាំងពេក រហូតដល់ថ្នាក់ ពួកគេដូចជាស្លឹកឈើដែលជ្រុះធ្លាក់នាសរទរដូវ ដែលស្វិតស្រពោន ស្ងួត និងមានស្លឹកពណ៌លឿងត្នោត។ មនុស្សបានបាត់បង់ការចងចាំ តាំងពីយូរយារណាស់មកហើយ។ ពួកគេរស់នៅក្នុងភាពតែលតោលនៅស្ថាននរក ដែលជាពិភពរបស់មនុស្ស ទាំងកំពុងទន្ទឹងរង់ចាំការយាងមកនៃគ្រាចុងក្រោយ ដើម្បីឱ្យពួកគេអាចត្រូវវិនាសជាមួយគ្នានៅស្ថាននរកនេះ គឺដូចគ្រាចុងក្រោយដែលពួកគេទន្ទឹងចាំនោះ ជាថ្ងៃដែលមនុស្សនឹងទទួលបានសេចក្ដីស្ងប់សុខអ៊ីចឹង។ ក្រមសីលធម៌បែបសក្ដិភូមិបានឆក់យកជីវិតរបស់មនុស្សឱ្យធ្លាក់ទៅក្នុង «ស្ថានឃុំព្រលឹង» ដោយធ្វើឱ្យមនុស្សមានកម្លាំងកាន់តែខ្សោយទៅៗក្នុងការប្រឆាំងតបត។ រាល់ការសង្កត់សង្កិនរុញច្រានមនុស្សមួយជំហានម្ដងៗឱ្យធ្លាក់កាន់តែជ្រៅចូលក្នុងស្ថានឃុំព្រលឹង គឺកាន់តែឆ្ងាយទៅៗពីព្រះជាម្ចាស់ រហូតដល់សព្វថ្ងៃនេះ ពួកគេបានក្លាយជាមនុស្សចម្លែកទាំងស្រុងចំពោះព្រះជាម្ចាស់ ហើយព្យាយាមគេចវេះចេញពីទ្រង់ នៅពេលដែលពួកគេជួបទ្រង់។ មនុស្សមិនយកចិត្តទុកដាក់ចំពោះទ្រង់ ហើយទុកព្រះអង្គឱ្យឈរតែម្នាក់ឯងនៅជ្រុងម្ខាង គឺដូចមនុស្សមិនដែលស្គាល់ទ្រង់ និងមិនដែលបានឃើញទ្រង់ពីមុនមកអ៊ីចឹង។ ប៉ុន្តែ ព្រះជាម្ចាស់បានកំពុងតែរង់ចាំមនុស្សនៅក្នុងដំណើរផ្លូវដ៏វែងឆ្ងាយនៃជីវិតរបស់មនុស្ស ដោយមិនបញ្ចេញព្រះពិរោធរបស់ទ្រង់ចំពោះគេទាល់តែសោះ គឺទ្រង់គ្រាន់តែរង់ចាំយ៉ាងស្ងប់ស្ងាត់ ដោយគ្មានមានព្រះបន្ទូលសូម្បីតែមួយម៉ាត់ ដើម្បីឱ្យមនុស្សប្រែចិត្ត និងចាប់ផ្ដើមជីវិតជាថ្មី។ ព្រះជាម្ចាស់បានយាងចូលក្នុងពិភពរបស់មនុស្សតាំងពីយូរ ដើម្បីចូលរួមចំណែកទទួលរួមជាមួយមនុស្សនូវទុក្ខវេទនានៃពិភពរបស់មនុស្ស។ រយៈពេលប៉ុន្មានឆ្នាំដែលទ្រង់បានរស់នៅជាមួយមនុស្ស គ្មាននរណាម្នាក់បានរកឃើញនូវអត្ថិភាពរបស់ទ្រង់ឡើយ។ ព្រះជាម្ចាស់គ្រាន់តែអត់ទ្រាំទាំងស្ងាត់ៗនឹងភាពស្មោកគ្រោកនៅក្នុងពិភពរបស់មនុស្ស ខណៈពេលទ្រង់កំពុងតែអនុវត្តកិច្ចការដែលទ្រង់បាននាំមកនៅក្នុងអង្គមនុស្ស។ ទ្រង់បន្តអត់ទ្រាំសម្រាប់ជាប្រយោជន៍ដល់បំណងព្រះហឫទ័យរបស់ព្រះវរបិតាដ៏ជាព្រះ និងសម្រាប់ជាប្រយោជន៍ដល់តម្រូវការរបស់មនុស្សជាតិ ដោយទទួលរងនូវទុក្ខវេទនាដែលមនុស្សមិនធ្លាប់បានជួបកាលពីមុនមក។ នៅក្នុងវត្តមានរបស់មនុស្ស ព្រះអង្គបានរង់ចាំគេស្ងាត់ៗ ហើយនៅក្នុងវត្តមានរបស់មនុស្ស ទ្រង់បានបន្ទាបអង្គទ្រង់សម្រាប់ជាប្រយោជន៍ដល់ព្រះហឫទ័យរបស់ព្រះវរបិតាដ៏ជាព្រះ ហើយក៏សម្រាប់ជាប្រយោជន៍ដល់សេចក្តីត្រូវការរបស់មនុស្សជាតិផងដែរ។ ចំណេះដឹងអំពីវប្បធម៌សម័យបុរាណបានសម្ងំលួចមនុស្សពីព្រះវត្តមានរបស់ព្រះជាម្ចាស់ ហើយប្រគល់ពួកគេទៅឱ្យស្ដេចអារក្ស និងបរិវាររបស់វា។ សៀវភៅទាំងបួន និងវណ្ណគតិទាំងប្រាំ[ក] បាននាំយកគំនិត និងសញ្ញាណរបស់មនុស្សឱ្យចូលទៅក្នុងយុគសម័យនៃការបះបោរមួយទៀត ដោយធ្វើឱ្យពួកគេលើកតម្កើងកាន់តែខ្លាំងជាងពេលមុនៗចំពោះមនុស្សដែលបានចងក្រងសៀវភៅ/វណ្ណគតិនៃឯកសារទាំងនេះ ហើយជាលទ្ធផល វាធ្វើឱ្យសញ្ញាណរបស់គេអំពីព្រះជាម្ចាស់កាន់តែធ្ងន់ធ្ងរឡើង។ អ្វីដែលមនុស្សមិនបានដឹងនោះគឺថា ស្ដេចអារក្សបានបណ្ដេញព្រះជាម្ចាស់ចេញពីដួងចិត្តរបស់គេដោយគ្មានមេត្តា ហើយខ្លួនវាបានចូលកាន់កាប់យ៉ាងសប្បាយរីករាយ។ ចាប់តាំងពីពេលនោះមក មនុស្សបានមានព្រលឹងដ៏គគ្រក់ និងអាក្រក់ ហើយមានទឹកមុខរបស់ស្ដេចអារក្ស។ ចិត្តស្អប់ចំពោះព្រះជាម្ចាស់មានពេញក្នុងទ្រូងរបស់វា ហើយចិត្តព្យាបាទចងគំនុំរបស់ស្ដេចអារក្សបានសាយភាយនៅក្នុងមនុស្សពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់វាបានសាយភាពសព្វកន្លែងក្នុងមនុស្ស។ មនុស្សលែងមានសេរីភាពទៀតហើយ ហើយគេក៏គ្មានផ្លូវអាចផ្ដាច់ចំណងរបស់ស្ដេចអារក្សបានដែរ។ គេគ្មានជម្រើសអ្វីក្រៅពីជាប់ចំណងនៅមួយកន្លែង ទាំងលើកទង់ជ័យស ហើយលុតជង្គង់សុំចុះចូលនៅចំពោះវត្តមានរបស់វានោះទេ។ ជាច្រើនឆ្នាំមុន កាលដួងចិត្តនិងព្រលឹងរបស់មនុស្សនៅក្មេងខ្ចីនៅឡើយ ស្ដេចអារក្សបានដាំនៅក្នុងចិត្តរបស់គេនូវគ្រាប់ពូជនៃដុំសាច់លទ្ធិទមិឡ ដោយបង្រៀនគេអំពីជំនឿខុសឆ្គង ដូចជា «ត្រូវសិក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ត្រូវទទួលស្គាល់ទំនើបភាវូបនីយកម្មទាំងបួន ហើយនៅក្នុងលោកនេះ គ្មានព្រះជាម្ចាស់ឡើយ»។ លើសពីនេះទៅទៀត វាស្រែកឡើងនៅគ្រប់ឱកាសថា៖ «ចូរយើងពឹងអាងលើការខិតខំប្រឹងប្រែង និងការឧស្សាហ៍ព្យាយាមរបស់យើង ដើម្បីកសាងនូវទឹកដីមួយដ៏ស្រស់បំព្រង» ដោយបង្គាប់ឱ្យមនុស្សគ្រប់គ្នាត្រៀមខ្លួន តាំងពីកុមារភាព ដើម្បីបម្រើយ៉ាងស្មោះត្រង់ចំពោះប្រទេសរបស់គេ។ ដោយមិនដឹងខ្លួន មនុស្សត្រូវបាននាំចូលទៅក្នុងវត្តមានរបស់វា ជាទីដែលវាខំស្រវាយកគ្រប់ទាំងការសរសើរសម្រាប់ខ្លួនវា ដោយគ្មានរអៀសខ្លួនទាល់តែសោះ (មានន័យថា រាល់ទាំងការសរសើរដែលជារបស់ព្រះជាម្ចាស់សម្រាប់ការគ្រប់គ្រងលើមនុស្សជាតិទាំងអស់នៅក្នុងព្រះហស្តរបស់ទ្រង់)។ វាបានធ្វើបែបនេះ ដោយគ្មានខ្មាសអៀនសោះឡើយ។ លើសពីនេះទៅទៀត ដោយគ្មានកេរ្តិ៍ខ្មាស វាបានដណ្ដើមយកប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ហើយអូសពួកគេចូលទៅក្នុងផ្ទះរបស់វា ជាទីដែលវាលោតផ្លោះរំលងតុ ដូចជាសត្វកណ្ដុរ ហើយឱ្យមនុស្សថ្វាយបង្គំវាដូចជាព្រះជាម្ចាស់។ នេះជាជនឧក្រិដ្ឋច្បាស់ក្រឡែត! វាស្រែកឡើងនូវពាក្យបង្កាច់បង្ខូចដ៏រន្ធត់ ដូចជា៖ «នៅក្នុងលោកនេះ គ្មានព្រះជាម្ចាស់អ្វីឡើយ។ ខ្យល់កើតមកពីបម្រែបម្រួលនៅក្នុងធម្មជាតិ។ ភ្លៀងកើតចេញមក នៅពេលដែលទឹកហួតឡើងលើមេឃ ហើយជួបជាមួយសីតុណ្ហភាពត្រជាក់ ក៏ចាប់ផ្ដើមកកក្លាយជាតំណក់ទឹកធ្លាក់មកលើផែនដី។ រញ្ជួយផែនដីគឺជាការរញ្ជួយនៃស្រទាប់ខាងលើនៃភពផែនដី ដោយសារតែការផ្លាស់ប្ដូរភូមិសាស្ត្រ។ ភាពរាំងស្ងួតកើតឡើង ដោយសារតែភាពស្ងួតនៅក្នុងខ្យល់ ដែលបង្កឡើងដោយការបំបែកចេញណឺត្រុងនៅលើផ្ទៃខាងលើនៃព្រះអាទិត្យ។ ទាំងនេះគឺជាបាតុភូតធម្មជាតិ។ នៅក្នុងហេតុការណ៍ទាំងអស់នេះ តើឯណាទៅជាស្នាព្រះហស្ដរបស់ព្រះជាម្ចាស់នោះ?» ថែមទាំងមានមនុស្សខ្លះស្រែកឡើងនូវប្រយោគដូចខាងក្រោម ជាប្រយោគដែលមិនគួរត្រូវបាននិយាយទាល់តែសោះ៖ «មនុស្សបានវិវត្តន៍ចេញពីសត្វស្វានៅក្នុងសម័យបុរាណ ហើយពិភពលោកសព្វថ្ងៃកើតចេញមកពីការប្រមូលផ្ដុំចូលគ្នានៃសារធាតុតូចៗ ចាប់តាំងពីរាប់លានឆ្នាំមុន។ ប្រទេសមួយរុងរឿង ឬដួលរលំ គឺអាស្រ័យទាំងស្រុងលើដៃនៃប្រជាជនប្រទេសនោះ»។ នៅលើជញ្ជាំង វាធ្វើឱ្យមនុស្សដាក់តាំងព្យួរវា ឬតាំងវានៅលើតុ ដើម្បីសម្ដែងការគោរព និងសែនព្រេនដល់វា។ ក្នុងពេលតែមួយដែលវាស្រែកឡើងថា «គ្មានព្រះជាម្ចាស់» វាក៏តាំងខ្លួនជាព្រះជាម្ចាស់ ដោយព្រហើនហ៊ានរុញច្រានព្រះជាម្ចាស់ចេញពីដែននៃផែនដី ខណៈពេលវាកំពុងតែឈរជំនួសកន្លែងព្រះជាម្ចាស់ ហើយកាន់តួនាទីជាស្ដេចអារក្ស។ វាពិតជាគ្មានវិចារណញ្ញាណទាល់តែសោះ! វាធ្វើឱ្យមនុស្សម្នាក់ស្អប់វាយ៉ាងខ្លាំង។ មើលទៅហាក់ដូចជា ព្រះជាម្ចាស់ និងវាជាសត្រូវស៊ូពូជ គឺបើមានម្នាក់ ត្រូវតែអត់ម្នាក់ទៀត។ វាមានគម្រោងបណ្ដេញព្រះជាម្ចាស់ចេញ ខណៈឯវាវិញដើរហើរធ្វើអ្វីតាមអំពើចិត្តនៅខាងក្រៅដែននៃច្បាប់។[២] នេះហើយជាចរិតស្ដេចអារក្សនោះ! តើអត្ថិភាពរបស់វាអាចត្រូវបានប្រឆាំងយ៉ាងម៉េចកើតទៅ? វានឹងមិនសម្រាកឡើយ លុះត្រាតែវាបានបង្កឱ្យមានភាពរញ៉េរញ៉ៃដល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយធ្វើឱ្យកិច្ចការរបស់ទ្រង់ច្របូកច្របល់ទាំងស្រុង[៣] គឺដូចវាចង់ប្រឆាំងនឹងព្រះជាម្ចាស់ដល់ទីបំផុត រហូតដល់ប្រយុទ្ធស្លាប់រស់ ទាល់តែមានអ្នកស្លាប់ម្ខាងៗ វាបានតាំងខ្លួនជាសត្រូវនឹងព្រះជាម្ចាស់ ហើយស៊ូប្រយុទ្ធកាន់តែខ្លាំងទៅៗ។ មុខដ៏គួរឱ្យស្អប់របស់វា ត្រូវបានលាតត្រដាងតាំងពីយូរណាស់មកហើយ ឥឡូវនេះ វាជាំបែកមុខបែកមាត់[៤] និងស្ថិតនៅក្នុងស្ថានភាពដ៏គួរឱ្យអាណិត ប៉ុន្តែវានឹងមិនបន្ថយចិត្តស្អប់របស់វាចំពោះព្រះជាម្ចាស់ឡើយ គឺលុះត្រាតែបានលេបត្របាក់ព្រះជាម្ចាស់យ៉ាងពេញមាត់ ទើបវានឹងអាចបន្ធូរអារម្មណ៍ស្អប់ ដែលបានលាក់ទុកនៅក្នុងចិត្តរបស់វាតាំងពីយូរ។ ធ្វើយ៉ាងម៉េចឱ្យយើងអាចអត់ទ្រាំចំពោះវា ដែលជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់នេះទៅ! មានតែពេលវាត្រូវវិនាសហិនហោច និងអន្តរាយទាំងស្រុងទេ ទើបបំណងប្រាថ្នានៃជីវិតរបស់យើងនឹងក្លាយជាការពិតបាន។ តើវាត្រូវបានបណ្ដោយឱ្យបន្តរត់ខ្មឺតដោយរបៀបណា? វាបានធ្វើឱ្យមនុស្សក្លាយជាពុករលួយដល់កម្រិតមួយដែលគេលែងស្គាល់មេឃដី ហើយក្លាយជាស្ពឹកស្រពន់ និងគ្មានអារម្មណ៍ទាល់តែសោះ។ មនុស្សបានបាត់បង់នូវការត្រិះរិះពិចារណាជាមនុស្សធម្មតា។ ហេតុអ្វីមិនពលីខ្លួនរបស់យើងទាំងមូល ដើម្បីបំផ្លាញវា ហើយដុតវាចោល ដើម្បីលុបបំបាត់គ្រប់ទាំងការខ្វល់ខ្វាយសម្រាប់ពេលអនាគត ហើយអនុញ្ញាតឱ្យកិច្ចការរបស់ព្រះជាម្ចាស់ឆាប់ទទួលបានសិរីរុងរឿងកាន់តែឆាប់តាមតែអាចធ្វើទៅបាន? ពួកចោលម្សៀតមួយក្រុមនេះបានចូលក្នុងពិភពរបស់មនុស្ស ហើយបានបង្កឱ្យមានចលាចលកើតឡើង។ ពួកវាបាននាំមនុស្សជាតិទាំងអស់ឱ្យចូលទៅមាត់ជ្រោះ ដោយរៀបចំផែនការស្ងាត់ៗក្នុងការរុញច្រានពួកគេឱ្យវិនាសហិចហោចក្លាយជាបំណែកតូចៗ ដើម្បីឱ្យពួកវាអាចស៊ីត្របាក់សាកសពរបស់ពួកគេ។ ពួកវាសង្ឃឹមដោយអសារចង់បំផ្លាញផែនការរបស់ព្រះជាម្ចាស់ ហើយចង់ចូលប្រកួតទាស់នឹងទ្រង់ ដោយហ៊ានភ្នាល់អ្វីៗទាំងអស់នៅក្នុងការប្រកួតមួយដៃនេះ។[៥] ការនេះមិនស្រួលសោះឡើយ! ជារួមមក ឈើឆ្កាងត្រូវបានរៀបចំជាស្រេចសម្រាប់ស្ដេចអារក្ស ដែលមានទោសពីបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរបំផុត។ ព្រះជាម្ចាស់មិនមែនជាកម្មសិទ្ធិរបស់ឈើឆ្កាងឡើយ។ ទ្រង់បានបោះវាទៅម្ខាងសម្រាប់អារក្សរួចស្រេចទៅហើយ។ ព្រះជាម្ចាស់បានមានជ័យជម្នះតាំងពីយូរ ហើយទ្រង់លែងមានព្រះទ័យទួញសោកចំពោះអំពើបាបរបស់មនុស្សជាតិទៀតហើយ ប៉ុន្តែព្រះអង្គនឹងនាំសេចក្តីសង្រ្គោះទៅកាន់មនុស្សជាតិទាំងអស់វិញ។

(ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

លេខយោង៖

(១) «មិនអាចបំបែកធាតុបាន» ត្រូវបានប្រើនៅក្នុងចេតនាដៀលត្មះ ដោយមានន័យថា មនុស្សប្រិតប្រៀងនៅក្នុងចំណេះដឹង វប្បធម៌ និងទស្សនៈខាងវិញ្ញាណរបស់ពួកគេ។

(២) «ដើរហើរធ្វើអ្វីតាមអំពើចិត្តនៅខាងក្រៅដែននៃច្បាប់» បង្ហាញថា អារក្សក្លាយជាឆ្កួតឡប់ ហើយរត់ពាសវាលពាសកាល។

(៣) «ច្របូកច្របល់ទាំងស្រុង» សំដៅទៅលើរបៀបដែលឥរិយាបថហិង្សារបស់អារក្ស ពិបាកអត់ទ្រាំក្នុងការមើលណាស់។

(៤) «ជាំបែកមុខបែកមាត់» សំដៅទៅលើមុខមាត់ដ៏អាក្រក់របស់ស្ដេចអារក្ស។

(៥) «ដោយហ៊ានភ្នាល់អ្វីៗទាំងអស់នៅក្នុងការប្រកួតមួយដៃនេះ» មានន័យថា ភ្នាល់លុយទាំងអស់របស់ខ្លួននៅមួយក្ដារចុងក្រោយ ដោយសង្ឃឹមថា ខ្លួននឹងឈ្នះនៅទីបំផុត។ នេះគឺជាន័យប្រៀបធៀបមួយសម្រាប់ផែនការអាក្រក់ និងគួរឱ្យខ្លាចរបស់អារក្ស។ ឃ្លានេះត្រូវបានប្រើនៅក្នុងន័យចំអក។

(ក) សៀវភៅទាំងបួន និងវណ្ណគតិទាំងប្រាំ គឺជាសៀវភៅនៃលទ្ធិខុងជឺរបស់អាជ្ញាធរក្នុងប្រទេសចិន។


ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣១១

ចាប់តាំងពីស្ថានលើដល់ស្ថានក្រោម ហើយចាប់តាំងពីដើមរហូតដល់ចប់ សាតាំងបានកំពុងតែរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយប្រឆាំងនឹងទ្រង់ជារៀងរហូតមក។ រាល់ទាំងមេរៀនអំពី «កេរដំណែលវប្បធម៌ពីសម័យបុរាណ» «ចំណេះដឹងដ៏មានតម្លៃអំពីវប្បធម៌សម័យបុរាណ» «សេចក្តីបង្រៀនអំពីលទ្ធិតាវ និងលទ្ធិខុងជឺ» និង «វណ្ណគតិខុងជឺ និងក្បួនពិធីបែបសក្ដិភូមិ» បាននាំមនុស្សឱ្យធ្លាក់នរក។ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏ជឿនលឿននាសម័យទំនើប ក៏ដូចជាឧស្សាហកម្ម កសិកម្ម និងការធ្វើធុរកិច្ចតាមបែបអភិវឌ្ឍខ្ពស់ ក៏មិនត្រូវបានពួកគេមើលឃើញនោះដែរ។ ផ្ទុយទៅវិញ អ្វីដែលវាធ្វើនោះគឺសង្កត់ធ្ងន់ទៅលើក្បួនពិធីបែបសក្ដិភូមិ ដែលត្រូវបានផ្សព្វផ្សាយដោយ «ពួកមនុស្សស្វា» នាសម័យបុរាណ ដើម្បីមានចេតនាបង្អាក់ ប្រឆាំង និងរាំងស្ទះដល់កិច្ចការរបស់ព្រះជាម្ចាស់។ វាមិនគ្រាន់តែតាមធ្វើបាបមនុស្ស រហូតមកដល់ពេលសព្វថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងចង់លេប[១] មនុស្សចូលទាំងមូលទៀតផង។ ការផ្ទេរសេចក្តីបង្រៀនអំពីសីលធម៌ និងក្រមសីលធម៌របស់លទ្ធិសក្ដិភូមិ និងការផ្ទេរបន្តចំណេះដឹងអំពីវប្បធម៌បុរាណ បានធ្វើឱ្យមនុស្សរងទុក្ខជាយូរយារណាស់មកហើយ គឺវាបានប្រែក្លាយពួកគេឱ្យក្លាយជាពួកអារក្ស ទាំងតូចទាំងធំ។ មានមនុស្សតិចណាស់ដែលនឹងទទួលយកព្រះជាម្ចាស់យ៉ាងរីករាយ មានមនុស្សតិចណាស់ដែលស្វាគមន៍ការយាងមករបស់ទ្រង់ដោយចិត្តត្រេកអរ។ ទឹកមុខរបស់មនុស្សទាំងអស់ពោរពេញដោយចេតនាចង់ធ្វើឃាត ហើយនៅគ្រប់ទីកន្លែង ដង្ហើមនៃការកាប់សម្លាប់បានហោះហើរពាសពេញមេឃ។ ពួកវាព្យាយាមបណ្ដេញព្រះជាម្ចាស់ចេញពីទឹកដីនេះ ហើយទាំងកាន់កាំបិត និងដាវនៅក្នុងដៃ ពួកវាត្រៀមខ្លួនចូលប្រយុទ្ធ ដើម្បីកម្ចាត់ព្រះជាម្ចាស់ចោល «ឱ្យវិនាសសាបសូន្យ»។ នៅទូទាំងទឹកដីរបស់អារក្ស ជាទីដែលមនុស្សតែងតែទទួលការបង្ហាត់បង្រៀនថា គ្មានឡើយព្រះជាម្ចាស់ ជាទីដែលរូបចម្លាក់ព្រះមាននៅគ្រប់ច្រកល្ហក និងជាទីដែលខ្យល់អាកាសត្រូវបានបក់ផាត់ពេញដោយក្លិនផ្សែងដ៏គួរឱ្យចង់ក្អួតចេញពីការដុតក្រដាស និងធូប ផ្សែងអ័ព្ទយ៉ាងក្រាស់ សឹងតែស្ទះដង្ហើមស្លាប់។ វាមានក្លិនស្អុយដូចភក់ជ្រាំដែលភាយឡើងវិលវល់ដូចចលនាសត្វពស់ពិស ហើយស្អុយខ្លាំងពេក រហូតដល់ធ្វើឱ្យមនុស្សចង់ក្អួត។ ក្រៅពីនេះ ក៏មានឮសំឡេងសូត្រគម្ពីររបស់ពួកអារក្ស ជាសំឡេងមួយដែលហាក់ដូចជាចេញមកពីទីដ៏សែនឆ្ងាយនៅស្ថាននរក ហើយវាលាន់ឮខ្លាំងពេក រហូតដល់ធ្វើឱ្យមនុស្សម្នាក់ភ័យញាប់ញ័រ។ នៅគ្រប់ទីកន្លែងនៅក្នុងទឹកដីនេះ មានសុទ្ធតែរូបព្រះចម្រុះពណ៌ ដែលប្រែទឹកដីនេះឱ្យក្លាយជាពិភពមួយដែលត្រេកត្រអាលនឹងកាមគុណ ខណៈឯស្ដេចអារក្សបន្តសើចយ៉ាងអាក្រក់ គឺដូចផែនការអាក្រក់របស់វាបានជោគជ័យអ៊ីចឹង។ ក្នុងគ្រានេះ មនុស្សបន្តភ្លេចភ្លាំងទាំងស្រុង ហើយក៏មិនបានដឹងខ្យល់អ្វីសោះថា អារក្សបានធ្វើឱ្យគេពុករលួយ រហូតដល់កម្រិតមួយដែលពួកគេគ្មានអារម្មណ៍ដឹង ហើយគ្របបាំងក្បាលទាំងអាម៉ាស់។ ក្នុងពេលដូចគ្នានេះ វាក៏ចង់បោសសម្អាតចោលនូវអ្វីៗគ្រប់យ៉ាងអំពីព្រះជាម្ចាស់ ហើយបង្ខូច និងធ្វើឃាតទ្រង់ម្ដងទៀត គឺនេះហើយជាចេតនារបស់វាដែលចង់បំផ្លាញ និងបង្អាក់ដល់កិច្ចការរបស់ទ្រង់។ តើវាអាចអនុញ្ញាតឱ្យព្រះជាម្ចាស់មានឋានៈស្មើនឹងវាយ៉ាងដូចម្ដេចទៅ? តើវាអាចអត់ទ្រាំឱ្យព្រះជាម្ចាស់ «ជ្រៀតជ្រែង» កិច្ចការរបស់វានៅកណ្ដាលចំណោមមនុស្សនៅលើផែនដីដោយរបៀបណា? តើវាអាចអនុញ្ញាតឱ្យព្រះជាម្ចាស់បកអាក្រាតមុខមាត់ដ៏គួរឱ្យខ្ពើមរបស់វាយ៉ាងដូចម្ដេចទៅ? តើវាអាចអនុញ្ញាតឱ្យព្រះជាម្ចាស់ធ្វើឱ្យកិច្ចការរបស់វារញ៉េរញ៉ៃយ៉ាងដូចម្ដេច? តើអារក្សដែលចូលចិត្តច្រឡោតខឹងនេះ អាចអនុញ្ញាតឱ្យព្រះជាម្ចាស់គ្រប់គ្រងលើដំណាក់ស្ដេចរបស់វានៅលើផែនដីដោយរបៀបណា? តើវាអាចព្រមក្រាបចុះនៅចំពោះព្រះចេស្ដារបស់ទ្រង់ដែលខ្លាំងជាងវាដោយរបៀបណា? ទឹកមុខដ៏គួរឱ្យខ្ពើមរបស់វាត្រូវបានលាតត្រដាងឱ្យឃើញច្បាស់ ដើម្បីឱ្យមនុស្សមិនដឹងជាត្រូវសើច ឬយំឡើយ ហើយវាពិតជាពិបាកក្នុងការពិពណ៌នា។ តើនេះមិនមែនជាសារជាតិរបស់វាទេឬ? ជាមួយព្រលឹងដ៏កខ្វក់ វានៅតែជឿថា ខ្លួនវាស្រស់ស្អាតហួសអ្វីនឹងថ្លែង។ នេះជាក្រុមឧក្រិដ្ឋជន![២] ពួកវាចុះមកក្នុងពិភពរបស់មនុស្ស ដើម្បីញុះឱ្យមានការសប្បាយភ្លើតភ្លើន និងបង្កឱ្យមានកោលាហល ព្រមទាំងចលាចលយ៉ាងខ្លាំង រហូតដល់ពិភពលោកក្លាយជាទីកន្លែងមួយដែលមានចិត្តប្រែប្រួល និងសាវា ហើយដួងចិត្តរបស់មនុស្សពេញដោយភាពស្លន់ស្លោ និងការខ្វល់ខ្វាយ ហើយពួកវាបានលេងសើចជាមួយមនុស្សខ្លាំងជ្រុល រហូតដល់រូបរាងរបស់គេក្លាយជាមនុស្សមិនចំមនុស្ស សត្វមិនចំសត្វ គឺអាក្រក់យ៉ាងខ្លាំង ហើយបានធ្វើឱ្យបាត់ដានចុងក្រោយរបស់មនុស្សដើមដែលបរិសុទ្ធ។ លើសពីនេះទៅទៀត ពួកវាថែមទាំងចង់កាន់កាប់អំណាចជាស្ដេចនៅលើផែនដី។ ពួកវានៅចាំរារាំងដល់កិច្ចការរបស់ព្រះជាម្ចាស់ រហូតដល់ទៅណាមិនកើត សូម្បីតែកំរិលខ្លួនតែបន្ដិចក៏មិនបានផង ហើយពួកវាបានរឹតមនុស្សយ៉ាងណែន ដូចជាស្ករតាំងម៉ែ។ ដោយបានប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរជាច្រើន និងបង្កឱ្យមានគ្រោះមហន្តរាយរាប់មិនអស់ តើពួកវានៅតែរំពឹងចង់បានអ្វីមួយ ក្រៅពីការវាយផ្ចាលទៀតឬ? ពួកអារក្ស និងពួកវិញ្ញាណអាក្រក់បានកំពុងតែរត់យ៉ាងលឿនខ្មឺតនៅលើផែនដីនាពេលមួយ ហើយពួកវាបានបិទបាំងទាំងបំណងព្រះហឫទ័យ និងកិច្ចខិតខំប្រឹងប្រែងរបស់ព្រះជាម្ចាស់យ៉ាងខ្លាំង ដើម្បីកុំឱ្យមនុស្សបានដឹង។ ជាការពិត នេះជាអំពើបាបដ៏អាក្រក់ក្រៃលែង! តើព្រះជាម្ចាស់អាចមិនមានព្រះទ័យអន្ទះសាម្ដេចនឹងកើតទៅ? តើព្រះជាម្ចាស់អាចមិនមានសេចក្ដីក្រោធម្ដេចនឹងកើតទៅ? ពួកវាបានរារាំង និងប្រឆាំងផ្កាប់មុខចំពោះកិច្ចការរបស់ព្រះជាម្ចាស់៖ បះបោរពេកហើយ! សូម្បីតែពួកអារក្ស ទាំងតូចទាំងធំ ប្រព្រឹត្តដូចជាពួកឆ្កែព្រៃដែលចាំនៅកែងជើងសត្វតោ ហើយដើរតាមចរន្តដ៏អាក្រក់ ដោយបង្កជាការរំខាន នៅពេលដែលពួកវាទៅ។ ដោយដឹងអំពីសេចក្តីពិត ពួកគេតាំងចិត្តប្រឆាំងនឹងវា នេះពិតជាពួកបះបោរផ្កាប់មុខមែន! វាហាក់ដូចជាឥឡូវនេះស្ដេចនៃស្ថាននរករបស់ពួកវាបានយាងឡើងគង់នៅលើបល្ល័ង្ករបស់ស្ដេចអ៊ីចឹង ពួកគេចាប់ផ្ដើមក្រអឺតក្រទម និងឥតកង្វល់ ដោយប្រមាថមើលងាយមនុស្សទាំងអស់។ តើមានមនុស្សប៉ុន្មាននាក់នៅក្នុងចំណោមពួកគេដែលស្វែងរកសេចក្តីពិត ហើយដើរតាមសេចក្តីសុចរិតទៅ? ពួកវាទាំងអស់ដូចជាសត្វតិរច្ឆាន គ្មានខុសអ្វីពីសត្វជ្រូក និងសត្វឆ្កែ ដែលជាមេនៃពពួករុយក្បាលខៀវ ដែលកំពុងតែឈ្មុលក្បាលនៅក្នុងការអបអរសាទរខ្លួនឯងទាំងក្រអឺតក្រទម ហើយបង្កឱ្យមានភាពចលាចលគ្រប់បែបយ៉ាង[៣] នៅក្នុងចំណោមគំនរអាចម៍សត្វ។ ពួកវាជឿថា ស្ដេចនៃស្ថាននរករបស់ពួកវា គឺជាស្ដេចដ៏មានអំណាចខ្លាំងបំផុត ទាំងមិនដឹងថា តាមពិតទៅ ពួកវាគ្មានខុសអ្វីពីពួកសត្វរុយក្បាលខៀវនោះឡើយ។ ប៉ុន្តែ ពួកវាបានកេងចំណេញចេញពីអំណាចនៃសត្វជ្រូក និងសត្វឆ្កែ ដែលជាឪពុកម្ដាយរបស់វា ដើម្បីនិយាយមូលបង្កាច់ពីវត្ដមានរបស់ព្រះជាម្ចាស់។ ក្នុងនាមជាសត្វរុយដ៏តូច ពួកវាជឿថា ឪពុកម្ដាយរបស់វាមានមាឌធំដូចជាត្រីបាឡែនពណ៌ខៀវអ៊ីចឹង។[៤] ពួកវាមិនបានដឹងឡើយថា ក្នុងពេលដែលពួកវាមានមាឌតូច ឪពុកម្ដាយរបស់វាគឺជាសត្វជ្រូក និងសត្វឆ្កែដ៏គគ្រក់ស្មោកគ្រោករាប់រយលានដងខ្លាំងជាងពួកវាទៅទៀត។ ដោយមិនដឹងអំពីភាពទន់ទាបរបស់ខ្លួន ពួកវាពឹងអាងលើក្លិនស្អុយនៃភាពពុករលួយ ដែលត្រូវបានសាយភាយចេញពីសត្វជ្រូក និងសត្វឆ្កែដែលរត់យ៉ាងលឿនខ្មឺតពាសពេញផ្លូវ ទាំងគិតដោយអសារចង់បង្កើតជំនាន់ក្រោយដ៏មានអនាគតល្អ នេះពិតជាគំនិតដ៏រវើរវាយគួរឱ្យអាម៉ាស់មែន! ដោយមានស្លាបបៃតងលើខ្នងរបស់វា (ការនេះសំដៅទៅលើការអះអាងរបស់វាថាជឿលើព្រះជាម្ចាស់) ពួកវាពេញដោយភាពក្រអឺតក្រទម ហើយដើរអួតគ្រប់ទីកន្លែងអំពីសម្រស់ និងភាពទាក់ទាញរបស់វា ក្នុងពេលដែលពួកវាលួចចោលភាពមិនបរិសុទ្ធដែលមាននៅលើរាងកាយរបស់វាទៅលើមនុស្ស។ លើសពីនេះទៅទៀត ពួកវាងប់ងល់នឹងខ្លួនវាយ៉ាងខ្លាំង ដូចពួកវាអាចប្រើស្លាបចម្រុះពណ៌មួយគូរបស់វា ដើម្បីគ្របបាំងភាពមិនបរិសុទ្ធរបស់វាអ៊ីចឹង ហើយតាមរយៈមធ្យោបាយទាំងនេះ ពួកវាដាក់ការសង្កត់សង្កិនរបស់វាទៅលើអត្ថិភាពអំពីព្រះដ៏ពិត (ការនេះសំដៅទៅលើអ្វីដែលស្ថិតនៅពីក្រោយឈុតឆាកនៅក្នុងពិភពខាងសាសនា)។ តើមនុស្សអាចដឹងយ៉ាងដូចម្ដេចទៅថា សត្វរុយដែលមានស្លាបដ៏ស្រស់ស្អាតគួរឱ្យទាក់ទាញនេះ គ្មានអ្វីខុសពីសត្វដ៏តូចមួយ ដែលមានពោះពេញដោយសេចក្តីស្មោកគ្រោក និងរូបកាយពេញដោយមេរោគ? ដោយសារតែពួកវាមានសត្វជ្រូក និងសត្វឆ្កែ ជាឪពុកម្ដាយរបស់វា ពួកគេខំរត់យ៉ាងលឿនខ្មឺតនៅទូទាំងទឹកដី (ការនេះសំដៅទៅលើរបៀបដែលមន្ត្រីសាសនាបៀតបៀនព្រះជាម្ចាស់ ដោយអាង ខ្នងដ៏ធំរបស់រដ្ឋាភិបាលនៃប្រទេសដែលបះបោរប្រឆាំងនឹងព្រះដ៏ពិតតែមួយអង្គ និង សេចក្តីពិត) ដែលកញ្ជ្រោលនៅក្នុងភាពកាចសាហាវរបស់ពួកវា។ វាដូចជាព្រលឹងខ្មោចរបស់ពួកផារីស៊ីសាសន៍យូដា ដែលបានត្រលប់មកវិញជាមួយព្រះជាម្ចាស់ មកកាន់ប្រជាជាតិនៃនាគដ៏ធំមានសម្បុរក្រហម ចូលក្នុងសំបុកចាស់របស់គេអ៊ីចឹង។ ពួកវាបានចាប់ផ្ដើមការបៀតបៀនមួយជុំទៀត ដោយចាប់ផ្ដើមសាជាថ្មីនូវកិច្ចការរបស់ពួកវាតាំងពីរាប់ពាន់ឆ្នាំមុន។ មនុស្សដែលគ្មានសីលធម៌ក្នុងខ្លួនទាំងនេះ នៅទីបំផុត នឹងប្រាកដជាត្រូវវិនាសនៅលើផែនដីមិនខាន! បើមើលទៅវាហាក់ដូចជា ក្រោយពេលជាច្រើនសហស្សវត្សរ៍ ពួកវិញ្ញាណអាក្រក់កាន់តែមានភាពវាងវៃ និងពេញដោយកលល្បិច។ ពួកវាចេះតែគិតអំពីរបៀបលួចលាក់បំផ្លាញដល់កិច្ចការរបស់ព្រះជាម្ចាស់។ ជាមួយកលល្បិច និងឧបាយកលគ្រប់ជំពូក ពួកវាចង់ប្រព្រឹត្តសាជាថ្មីនូវសោកនាដកម្មដែលបានកើតឡើងនៅក្នុងស្រុកកំណើតរបស់ពួកវាកាលពីរាប់ពាន់ឆ្នាំមុន ដែលជាការចាក់ជន្លួញព្រះជាម្ចាស់សឹងតែដល់ចំណុចនៃការស្រែកថ្ងូរ។ ព្រះអង្គពិបាកទប់អង្គទ្រង់ក្នុងការយាងត្រលប់ទៅកាន់ស្ថានសួគ៌ជាន់ទីបី ដើម្បីបំផ្លាញពួកវាឱ្យវិនាសសាបសូន្យ។ សម្រាប់មនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ គេត្រូវតែយល់អំពីព្រះហឫទ័យរបស់ទ្រង់ ដឹងអំពីសេចក្ដីអំណរ និងសេចក្តីទុក្ខរបស់ទ្រង់ ហើយក៏យល់អំពីអ្វីដែលទ្រង់ស្អប់ខ្ពើមយ៉ាងខ្លាំងផងដែរ។ ការដឹងបែបនេះនឹងជំរុញឱ្យមានការចូលរបស់មនុស្សកាន់តែច្រើន។ បើការចូលរបស់មនុស្សកាន់តែលឿន នោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នឹងត្រូវបានបំពេញកាន់តែឆាប់ ហើយបើមនុស្សស្គាល់ស្ដេចអារក្សកាន់តែច្បាស់ នោះគេនឹងចូលទៅរកព្រះជាម្ចាស់កាន់តែជិតស្និទ្ធ ដើម្បីឱ្យបំណងព្រះហឫទ័យរបស់ទ្រង់អាចត្រូវបានសម្រេចជារូបរាង។

(ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

លេខយោង៖

(១) «លេប» សំដៅទៅលើឥរិយាបថដ៏សាហាវរបស់ស្ដេចអារក្ស ដែលកាន់កាប់មនុស្សទាំងស្រុង។

(២) «ក្រុមឧក្រិដ្ឋជន» គឺដូចគ្នាទៅនឹង «ក្រុមជើងកាង»។

(៣) «បង្កឱ្យមានភាពចលាចលគ្រប់បែបយ៉ាង» សំដៅទៅលើមនុស្សដែលឡប់ឆ្កួតធ្វើកុប្បកម្ម ក្នុងចេតនាបង្អាក់ និងប្រឆាំងដល់កិច្ចការរបស់ព្រះជាម្ចាស់។

(៤) «ត្រីបាឡែនពណ៌ខៀវ» ត្រូវបានប្រើក្នុងន័យចំអក។ វាជាន័យប្រៀបធៀបមួយអំពីរបៀបដែលសត្វរុយមានមាឌតូច ហើយសត្វជ្រូក និងសត្វឆ្កែ ដែលតាំងខ្លួនហាក់ដូចជាមានមាឌធំ ដូចជាត្រីបាឡែន។


ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣១២

អស់រយៈពេលរាប់ពាន់ឆ្នាំ ទឹកដីនេះបានក្លាយជាទឹកដីនៃសេចក្តីស្មោកគ្រោក។ វាកខ្វក់យ៉ាងខ្លាំង ពេញដោយសេចក្តីកំសត់វេទនា ព្រលឹងខ្មោចហោះហើរពាសពេញគ្រប់កន្លែង ជាទីដែលពេញដោយកលល្បិចនិងការបោកបញ្ឆោត ចោទប្រកាន់គ្មានមូលដ្ឋាន[១] គ្មានមេត្តានិងកាចសាហាវ ចូរដើរចេញពីទីក្រុងខ្មោចនេះ ហើយទុកឱ្យវាមានពេញទៅដោយសាកសពចុះ។ ក្លិនដ៏ស្អុយរលួយមានពាសពេញដី ហុយឡើងពាសពេញអាកាសវេហា ហើយវាត្រូវបានការពារយ៉ាងមាំ។[២] តើនរណាអាចមើលឃើញពិភពលោកដែលហួសពីមេឃទៅ? អារក្សចងរឹតរាងកាយមនុស្សយ៉ាងជាប់ណែន វាគ្របបាំងភ្នែករបស់គេទាំងពីរ ហើយបិទមាត់របស់គេយ៉ាងជិត។ ស្ដេចអារក្សបានច្រឡោតអស់រយៈពេលរាប់ពាន់ឆ្នាំ រហូតដល់សព្វថ្ងៃនេះ វានៅតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើទីក្រុងខ្មោច គឺដូចទីក្រុងនេះជារាជវាំងហាមប្រាមរបស់ពួកអារក្សអ៊ីចឹង។ ក្នុងពេលនេះ ពួកឃ្លាំមើលមួយក្រុមនេះខំប្រឹងសម្លក់សម្លឹង ទាំងក្នុងចិត្តភ័យខ្លាចថា ព្រះជាម្ចាស់នឹងចាប់ពួកវាទាំងមិនដឹងខ្លួន ហើយបោសសម្អាតពួកវាទាំងអស់ចោល ដោយគ្មានទុកកន្លែងឱ្យពួកវាមានសេចក្តីសុខ និងសុភមង្គលឡើយ។ តើមនុស្សនៃទីក្រុងខ្មោចមួយនេះអាចធ្លាប់ឃើញព្រះជាម្ចាស់ដោយរបៀបណាទៅ? តើពួកវាធ្លាប់ទទួលបានការថ្នាក់ថ្នម និងភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់ដែរឬទេ? តើពួកវាមានការកោតសរសើរអ្វីខ្លះចំពោះកិច្ចការនៅពិភពរបស់មនុស្ស? តើមានមនុស្សណាខ្លះដែលអាចយល់អំពីបំណងព្រះហឫទ័យដ៏ជ្រាលជ្រៅរបស់ព្រះជាម្ចាស់? វាគ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបន្តលាក់កំបាំងទាំងស្រុងនោះ៖ នៅក្នុងសង្គមដ៏ខ្មៅងងឹត ជាទីដែលពួកអារក្សដ៏គ្មានមេត្តា និងកាចសាហាវស្ថិតនៅនេះ តើស្ដេចអារក្សដែលសម្លាប់មនុស្សមិនប៉ប្រិចភ្នែកនេះ អាចទទួលយកអត្ថិភាពរបស់ព្រះជាម្ចាស់ ដែលជាព្រះដ៏គួរឱ្យស្រឡាញ់ សប្បុរស និងបរិសុទ្ធបានដោយរបៀបណា? តើវាអាចទះដៃសាទរ និងអបអរចំពោះការមកដល់របស់ព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅ? ឱ ពួកកញ្ជះដាច់ថ្លៃអើយ! តាំងពីយូរមកហើយ ពួកគេតបស្នងសេចក្តីសប្បុរសដោយសេចក្តីស្អប់ ពួកគេបានចាប់ផ្ដើមចាត់ទុកព្រះជាម្ចាស់ជាសត្រូវតាំងពីយូរមកហើយ ពួកគេបំពានព្រះជាម្ចាស់ ពួកវាច្រឡោតខឹងយ៉ាងខ្លាំង ពួកវាគ្មានការគោរពចំពោះព្រះជាម្ចាស់សូម្បីតែបន្ដិច ពួកវាជាចោរលួចប្លន់ ពួកវាបានបាត់បង់មនសិការ ពួកវាប្រព្រឹត្តផ្ទុយពីមនសិការ ហើយពួកវាបានល្បួងមនុស្សស្លូតត្រង់ឱ្យប្រព្រឹត្តអំពើដ៏ល្ងង់ខ្លៅ។ តើនេះឬជាបុព្វបុរសពីសម័យបុរាណនោះ? ជាមេដឹកនាំដ៏គួរឱ្យស្រឡាញ់ឬ? ពួកវាសុទ្ធតែប្រឆាំងនឹងព្រះជាម្ចាស់! ការជ្រៀតជ្រែករបស់ពួកវាបានធ្វើឱ្យពិភពក្រោមមេឃស្ថិតនៅក្នុងសភាពខ្មៅងងឹត និងភាពជ្រួលច្របល់! តើនេះឬជាសេរីភាពសាសនានោះ? ជាសិទ្ធិស្របច្បាប់ និងជាផលប្រយោជន៍របស់ពលរដ្ឋនោះឬ? ទាំងអស់នេះគ្រាន់តែជាកលល្បិច ដើម្បីគ្របបាំងអំពើបាបតែប៉ុណ្ណោះ! តើនរណាបានក្រសោបយកកិច្ចការរបស់ព្រះជាម្ចាស់? តើនរណាបានលះបង់ជីវិត ឬបង្ហូរឈាមសម្រាប់កិច្ចការរបស់ព្រះជាម្ចាស់? ពីមួយជំនាន់ទៅមួយជំនាន់ ពីឪពុកម្ដាយទៅកូន មនុស្សដែលជាទាសករបានយកព្រះជាម្ចាស់ជាទាសករយ៉ាងច្រងេងច្រងាង តើទង្វើនេះមិនញ៉ាំងឱ្យមានសេចក្តីខ្ញាល់ម្ដេចនឹងកើតទៅ? រយៈពេលរាប់ពាន់ឆ្នាំនៃការស្អប់ដែលមាននៅក្នុងដួងចិត្ត រាជ្យមួយពាន់ឆ្នាំនៃអំពើបាបត្រូវបានចារឹកពីលើដួងចិត្ត តើការនេះអាចមិនបណ្ដាលឱ្យមានការស្អប់ខ្ពើមយ៉ាងម៉េចកើតទៅ? ព្រះជាម្ចាស់ដែលសងសឹក ដែលលុបបំបាត់សត្រូវរបស់ទ្រង់ទាំងស្រុង មិនបណ្តោយឱ្យវារត់ពាសវាលពាសកាលទៀតឡើយ ហើយក៏មិនបណ្ដោយឱ្យវាសោយរាជ្យជាស្ដេចត្រាញ់នោះដែរ! ឥឡូវនេះ វាដល់ពេលហើយ៖ មនុស្សបានប្រមែប្រមូលកម្លាំង ខិតខំប្រឹងប្រែង ហ៊ានលះបង់គ្រប់យ៉ាងសម្រាប់ការនេះ គឺដើម្បីបកអាក្រាតមុខមាត់ដ៏ព្រៃផ្សៃរបស់អារក្សនេះ ហើយជួយឱ្យមនុស្ស ដែលត្រូវបានកំបាំងភ្នែក និងត្រូវបានរងទុក្ខលំបាកវេទនាសព្វបែបយ៉ាង ងើបឡើងចេញពីការឈឺចាប់របស់គេ ហើយបែរខ្នងដាក់អារក្សដ៏កញ្ចាស់មួយនេះ។ ហេតុអ្វីបានជាត្រូវដាក់របាំងហាមប្រាមចំពោះកិច្ចការរបស់ព្រះជាម្ចាស់? ហេតុអ្វីត្រូវប្រើកលល្បិចផ្សេងៗ ដើម្បីបញ្ឆោតរាស្ត្ររបស់ព្រះជាម្ចាស់? តើឯណាទៅជាសេរីភាពដ៏ពិត សិទ្ធិស្របច្បាប់ និងផលប្រយោជន៍នោះ? តើឯណាទៅសេចក្តីយុត្តិធម៌? តើឯណាទៅការលួងលោម? តើឯណាទៅភាពកក់ក្ដៅ? ហេតុអ្វីត្រូវប្រើកលឧបាយ ដើម្បីបញ្ឆោតប្រជារាស្ត្ររបស់ព្រះជាម្ចាស់? ហេតុអ្វីត្រូវប្រើកម្លាំង ដើម្បីសង្កត់សង្កិនដល់ការយាងមករបស់ព្រះជាម្ចាស់? ហេតុអ្វីមិនអនុញ្ញាតឱ្យព្រះជាម្ចាស់មានសេរីភាពក្នុងការដើរហើរនៅលើផែនដីដែលទ្រង់បានបង្កើតមកនេះ? ហេតុអ្វីត្រូវតាមប្រមាញ់ព្រះជាម្ចាស់រហូតដល់ទ្រង់គ្មានកន្លែង ដើម្បីកើយព្រះសិរសារបស់ទ្រង់ដូច្នេះ? តើឯណាទៅជាទីដ៏កក់ក្ដៅនៅចំណោមមនុស្ស? តើឯណាទៅជាការស្វាគមន៍នៅក្នុងចំណោមមនុស្ស? ហេតុអ្វីបង្កឱ្យមានការស្រេកឃ្លានចង់បានព្រះជាម្ចាស់យ៉ាងខ្លាំង? ហេតុអ្វីចាំបាច់ឱ្យព្រះជាម្ចាស់ស្រែកហៅម្ដងហើយម្ដងទៀតដូច្នេះ? ហេតុអ្វីបង្ខំឱ្យព្រះជាម្ចាស់ព្រួយព្រះទ័យចំពោះព្រះបុត្រាដ៏ស្ងួនភ្ញារបស់ទ្រង់? នៅក្នុងសង្គមដ៏ខ្មៅងងឹតនេះ ហេតុអ្វីបានជាពួកឆ្កែការពារដ៏កំសត់របស់វាមិនអនុញ្ញាតឱ្យព្រះជាម្ចាស់មានសេរីភាពយាងមកនៅក្នុងចំណោមពិភពលោកដែលទ្រង់បានបង្កើតមក? ហេតុអ្វីបានជាមនុស្សដែលរស់នៅក្នុងការឈឺចាប់ និងទុក្ខវេទនានេះ មិនយល់ដូច្នេះ? សម្រាប់ជាប្រយោជន៍របស់អ្នករាល់គ្នា ព្រះជាម្ចាស់បានរងទារុណកម្មយ៉ាងខ្លាំង ទ្រង់បានប្រទានព្រះរាជបុត្រាស្ងួនភ្ញារបស់ទ្រង់ ដែលជាសាច់សាលោហិតរបស់ទ្រង់ ដល់អ្នករាល់គ្នា ទាំងឈឺព្រះទ័យយ៉ាងខ្លាំង ចុះហេតុអ្វីបានជាអ្នករាល់គ្នានៅតែខ្វាក់ភ្នែកមើលមិនឃើញទៀត? ដោយឃើញយ៉ាងច្បាស់អំពីមនុស្សគ្រប់គ្នា អ្នកបដិសេធការយាងមកដល់របស់ព្រះជាម្ចាស់ ព្រមទាំងបដិសេធចំពោះមិត្តភាពរបស់ព្រះជាម្ចាស់។ ហេតុអ្វីបានជាអ្នកគ្មានហេតុផលបែបនេះ? តើអ្នករាល់គ្នាសុខចិត្តទទួលរងភាពអយុត្តិធម៌នៅក្នុងសង្គមដ៏ខ្មៅងងឹតនេះឬ? ហេតុអ្វីបានជាមិនបំពេញពោះរបស់អ្នកដោយការស្អប់មួយពាន់ឆ្នាំ បែរជាខំញាត់ «លាមក» របស់ស្ដេចអារក្សចូលទៅក្នុងអ្នកទៅវិញ?

(ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

លេខយោង៖

(១) «ចោទប្រកាន់គ្មានមូលដ្ឋាន» សំដៅទៅលើវិធីសាស្ត្រដែលអារក្សប្រើ ដើម្បីធ្វើបាបមនុស្ស។

(២) «ត្រូវបានការពារយ៉ាងមាំ» បង្ហាញថា វិធីសាស្ត្រដែលអារក្សប្រើ ដើម្បីធ្វើបាបមនុស្សនោះមានភាពសាហាវព្រៃផ្សៃយ៉ាងពិសេស ហើយវាត្រួតត្រាមនុស្សយ៉ាងខ្លាំង រហូតដល់ពួកគេមិនអាចកម្រើកបាន។


ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣១៣

ប្រសិនបើមនុស្សពិតជាអាចមើលឃើញយ៉ាងច្បាស់នូវវិថីជីវិតដ៏ត្រឹមត្រូវរបស់មនុស្ស ក៏ដូចជាគោលបំណងនៃការគ្រប់គ្រងមនុស្សជាតិរបស់ព្រះជាម្ចាស់ នោះពួកគេនឹងមិនរក្សាទុកអនាគត និងវាសនាបុគ្គលរបស់ពួកគេជាកំណប់នៅក្នុងដួងចិត្តរបស់ពួកគេឡើយ។ បន្ទាប់មក ពួកគេនឹងលែងចាប់អារម្មណ៍ក្នុងការបម្រើឪពុកម្តាយរបស់ពួកគេ ដែលអន់ជាងសត្វជ្រូក និងសត្វឆ្កែតទៅទៀត។ តើអនាគត និងវាសនារបស់មនុស្សដែលពេត្រុសហៅថា «ឪពុកម្តាយ» មិនមានភាពច្បាស់លាស់នាពេលបច្ចុប្បន្ននេះមែនទេ? ពួកគេគ្រាន់តែដូចជាសាច់ និងឈាមរបស់មនុស្សប៉ុណ្ណោះ។ តើទិសដៅ និងអនាគតរបស់សាច់ឈាមនោះនឹងទៅជាអ្វី? តើវានឹងបានជួបព្រះជាម្ចាស់នៅពេលដែលមានជីវិត ឬព្រលឹងរបស់វានឹងបានជួបព្រះជាម្ចាស់ បន្ទាប់ពីស្លាប់ទៅដែរឬទេ? តើសាច់ឈាមនោះនឹងបញ្ចប់ទៅនៅថ្ងៃស្អែកនៅក្នុងឡនៃសេចក្តីទុក្ខវេទនា ឬនៅក្នុងភ្លើងឆាបឆេះដ៏សន្ធោសន្ធៅឬទេ? តើសំណួរទាំងនេះមិនមែនជាសំណួរដែលព្រួយបារម្ភថាតើសាច់ឈាមរបស់មនុស្សនឹងស៊ូទ្រាំចំពោះសំណាងអាក្រក់យ៉ាងណា ឬរងទុក្ខយ៉ាងណាដោយសារដំណឹងដ៏ធំបំផុត ដូចដែលមនុស្សមានខួរក្បាល និងមានសុភវិនិច្ឆ័យព្រួយបារម្ភបំផុតទេឬអី? (ត្រង់នេះ ការរងទុក្ខ សំដៅលើការទទួលបានព្រះពរ វាមានន័យថា ការល្បងលនាពេលអនាគតមានប្រយោជន៍ទិសដៅរបស់មនុស្ស។ សំណាងអាក្រក់សំដៅលើ ការមិនអាចឈរមាំ ឬត្រូវបានគេឆបោក ឬមានន័យថា នរណាម្នាក់នឹងជួបស្ថានភាពអកុសល ហើយបាត់បង់ជីវិតនៅក្នុងចន្លោះពេលគ្រោះមហន្តរាយ និងគ្មានទិសដៅសមស្របសម្រាប់ព្រលឹងរបស់ខ្លួន។) ទោះបីជាមនុស្សមានមូលហេតុត្រឹមត្រូវក៏ដោយ ក៏ប្រហែលជាអ្វីដែលពួកគេគិត មិនស្របគ្នាទាំងស្រុងទៅនឹងមូលហេតុដែលពួកគេគួរតែទទួលបានការបំពាក់បំប៉នឡើយ។ នេះគឺដោយសារតែ ពួកគេមានការភាន់ច្រឡំ ហើយធ្វើរឿងនោះយ៉ាងងងឹតងងល់។ ពួកគេទាំងអស់គួរតែស្វែងយល់ឱ្យបានហ្មត់ចត់ទៅលើអ្វីដែលពួកគេគួរចូលទៅ ជាពិសេស ពួកគេគួរតែជ្រើសរើសអ្វីដែលគួរចូលទៅក្នុងអំឡុងពេលមានសេចក្តីទុក្ខវេទនា (នោះគឺអំឡុងពេលបន្សុទ្ធនៅក្នុងឡភ្លើង) ក៏ដូចជាអ្វីដែលពួកគេគួរតែទទួលបានការបំពាក់បំប៉នក្នុងអំឡុងពេលនៃការល្បងលក្នុងភ្លើងដែរ។ ចូរកុំតែងតែបម្រើឪពុកម្តាយរបស់អ្នក (មានន័យថាសាច់ឈាម) ដែលអន់ដូចជាសត្វជ្រូក និងសត្វឆ្កែ និងអន់ជាងសត្វស្រមោច ឬសត្វល្អិតឡើយ។ តើមានចំណុចត្រង់ណាដែលត្រូវពិបាកចិត្តលើរឿងនេះ ចូរពិចារណាឱ្យបានល្អិតល្អន់ និងខំប្រឹងគិតឱ្យខ្លាំង? សាច់ឈាមនោះមិនមែនជារបស់អ្នកឡើយ ប៉ុន្តែវានៅក្នុងព្រះហស្តនៃព្រះជាម្ចាស់ ដែលមិនត្រឹមតែគ្រប់គ្រងអ្នកនោះទេ តែក៏បញ្ជាលើសាតាំងផងដែរ។ (នេះមានន័យថា ដំបូងសាច់ឈាមជារបស់សាតាំង។ ដោយសារតែសាតាំងស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ វាអាចប្រើពាក្យសម្តីបានតាមតែវិធីនេះប៉ុណ្ណោះ។ នេះគឺដោយសារតែវាមានលក្ខណៈបញ្ចុះបញ្ចូលក្នុងការនិយាយតាមវិធីនោះ វាធ្វើឱ្យនឹកឃើញថា មនុស្សមិនស្ថិតនៅក្រោមដែនត្រួតត្រារបស់សាតាំងទាំងស្រុងឡើយ ប៉ុន្តែស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។) អ្នកកំពុងរស់នៅក្រោមការធ្វើបាបរបស់សាច់ឈាម ប៉ុន្តែថាតើសាច់ឈាមជារបស់អ្នកមែនទេ? តើវាស្ថិតក្រោមការត្រួតត្រារបស់អ្នកដែរទេ? ហេតុអ្វីមិនខំប្រឹងគិតអំពីរឿងនេះឱ្យខ្លាំង? ហេតុអ្វីបានជាទទូចអង្វរព្រះជាម្ចាស់ ដើម្បីតែប្រយោជន៍នៃសាច់ឈាមស្អុយរលួយរបស់អ្នក ដែលត្រូវបានផ្កោលទោស ត្រូវបណ្ដាសា និងត្រូវបានបង្ខូចដោយវិញ្ញាណស្មោកគ្រោក? តើមានតម្រូវការអ្វី ដើម្បីរក្សាមិត្តភាពជាមួយសាតាំងឱ្យនៅកៀកដួងចិត្តរបស់អ្នកជានិច្ចនោះ? តើអ្នកមិនបារម្ភទេឬ ដែលសាច់ឈាមនោះអាចបំផ្លាញអនាគត ក្តីសង្ឃឹមដ៏អស្ចារ្យ និងគោលដៅពិតប្រាកដរបស់ជីវិតអ្នក?

(ដកស្រង់ពី «គោលបំណងនៃការគ្រប់គ្រងមនុស្សជាតិ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣១៤

នៅថ្ងៃនេះ អ្វីដែលអ្នករាល់គ្នាបានយល់ដឹង គឺមានកម្រិតខ្ពស់ជាងបុគ្គលផ្សេងទៀតនៅទូទាំងប្រវត្តិសាស្ត្រ ដែលមិនត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ទៅទៀត។ មិនថាវាជាចំណេះដឹងរបស់អ្នកអំពីការល្បងល ឬការមានជំនឿលើព្រះជាម្ចាស់ឡើយ ទាំងអស់នេះសុទ្ធតែខ្ពស់ជាងអ្នកជឿទាំងប៉ុន្មាននៅក្នុងព្រះជាម្ចាស់។ ចំណុចដែលអ្នករាល់គ្នាយល់ដឹងគឺជាអ្វីដែលអ្នកត្រូវដឹង មុនពេលអ្នករាល់គ្នាទទួលការល្បងលនៃបរិយាកាស ប៉ុន្តែកម្ពស់ដ៏ពិតរបស់អ្នករាល់គ្នាគឺមិនស្របជាមួយបរិយាកាសទាំងនោះសោះឡើយ។ អ្វីដែលអ្នករាល់គ្នាដឹង គឺខ្ពស់ជាងអ្វីដែលអ្នករាល់គ្នាយកទៅអនុវត្ត។ ទោះបីអ្នករាល់គ្នានិយាយថា មនុស្សដែលជឿលើព្រះជាម្ចាស់គួរតែស្រឡាញ់ព្រះជាម្ចាស់ ហើយមិនគួរស្វះស្វែងរកតែព្រះពរ ប៉ុន្តែត្រូវបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏ដោយ ក៏អ្វីដែលត្រូវបានបើកបង្ហាញចេញនៅក្នុងជីវិតរបស់អ្នករាល់គ្នា គឺខុសឆ្ងាយពីការនេះ ហើយត្រូវបានធ្វើឱ្យសៅហ្មងអស់តែម្ដង។ មនុស្សភាគច្រើនជឿលើព្រះជាម្ចាស់សម្រាប់តែប្រយោជន៍នៃសេចក្តីសុខសាន្ត និងអត្ថប្រយោជន៍ផ្សេងទៀតប៉ុណ្ណោះ។ បើគ្មានប្រយោជន៍ដល់អ្នកទេ នោះអ្នកមិនជឿលើព្រះជាម្ចាស់ឡើយ ហើយបើអ្នកមិនអាចទទួលបានព្រះគុណរបស់ព្រះជាម្ចាស់ទេ នោះអ្នកមានអារម្មណ៍មិនសប្បាយចិត្តឡើយ។ តើអ្វីដែលអ្នកបាននិយាយនោះអាចក្លាយជាកម្ពស់ពិតប្រាកដរបស់អ្នកយ៉ាងដូចម្ដេចទៅ? នៅពេលដែលនិយាយដល់ឧប្បត្តិហេតុគ្រួសារដែលចៀសមិនផុត ដូចជា កូនៗធ្លាក់ខ្លួនឈឺ មនុស្សជាទីស្រឡាញ់ត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ទិន្នផលស្រូវមានចំនួនតិច និងការបៀតបៀនពីសំណាក់សមាជិកគ្រួសារ សូម្បីតែរឿងរ៉ាវដែលកើតឡើងជាញឹកញាប់រាល់ថ្ងៃទាំងនេះ ក៏អ្នកទ្រាំទ្រមិនបានដែរ។ នៅពេលដែលរឿងហេតុបែបនេះកើតឡើង អ្នកក៏កើតចិត្តតក់ស្លុត អ្នកមិនដឹងអំពីអ្វីដែលត្រូវធ្វើ ហើយភាគច្រើន អ្នកនឹងរអ៊ូរទាំអំពីព្រះជាម្ចាស់។ អ្នករអ៊ូថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបញ្ឆោតអ្នក រអ៊ូថាកិច្ចការរបស់ព្រះជាម្ចាស់ធ្វើឱ្យអ្នកក្លាយជាមនុស្សល្ងីល្ងើ។ តើអ្នករាល់គ្នាគ្មានគំនិតបែបនេះទេឬអី? តើអ្នកគិតថា រឿងរ៉ាវបែបនេះកម្រកើតឡើងនៅក្នុងអ្នករាល់គ្នាឬ? អ្នករាល់គ្នាចំណាយពេលរាល់ថ្ងៃ ដោយរស់នៅក្នុងចំណោមព្រឹត្តិការណ៍បែបនេះ។ អ្នកមិនបានគិតអំពីភាពជោគជ័យនៃសេចក្តីជំនឿរបស់អ្នកលើព្រះជាម្ចាស់ឡើយបន្តិចណាឡើយ ហើយក៏មិនដែលគិតអំពីរបៀបបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ កម្ពស់ពិតរបស់អ្នករាល់គ្នានៅទាបណាស់ ពោលគឺទាបជាងកូនមាន់ទៅទៀត។ នៅពេលដែលអាជីវកម្មគ្រួសាររបស់អ្នករកស៊ីខាតបង់លុយកាក់ អ្នកក៏រអ៊ូរទាំអំពីព្រះជាម្ចាស់ នៅពេលដែលអ្នកឃើញថា អ្នកស្ថិតនៅក្នុងបរិយាកាសមួយដែលគ្មានការការពាររបស់ព្រះជាម្ចាស់ អ្នកនៅតែរអ៊ូរទាំអំពីព្រះជាម្ចាស់ ហើយអ្នកកាន់តែរអ៊ូរទាំ នៅពេលដែលកូនមាន់ណាមួយរបស់អ្នកបានស្លាប់ ឬក៏មេគោចាស់មួយក្បាលនៅក្នុងក្រោលមានជំងឺ។ អ្នករអ៊ូរទាំ នៅពេលដែលកូនប្រុសរបស់អ្នកដល់ពេលត្រូវរៀបការ ប៉ុន្តែគ្រួសាររបស់អ្នកគ្មានលុយគ្រប់គ្រាន់។ អ្នកចង់បំពេញភារកិច្ចក្នុងការរៀបចំ ប៉ុន្តែអ្នកគ្មានលទ្ធភាពរៀបចំ បន្ទាប់មក អ្នកក៏រអ៊ូរទាំ។ អ្នកកំពុងតែពោរពេញដោយការរអ៊ូរទាំ ហើយពេលខ្លះ អ្នកមិនចូលរួមការប្រជុំ ឬហូប និងផឹកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសារតែការនេះ ពេលខ្លះក៏ក្លាយជាអវិជ្ជមានអស់រយៈពេលវែងទៀតផង។ គ្មានអ្វីមួយដែលកើតឡើងចំពោះអ្នកនៅថ្ងៃនេះ ទាក់ទងនឹងសេចក្តីរំពឹងទុក ឬវាសនារបស់អ្នកឡើយ។ រឿងរ៉ាវទាំងនេះក៏នឹងកើតឡើងផងដែរ ទោះបីជាអ្នកមិនជឿលើព្រះជាម្ចាស់ ប៉ុន្តែនៅថ្ងៃនេះ អ្នកបែរជារុញការទទួលខុសត្រូវសម្រាប់ការទាំងនោះទៅលើព្រះជាម្ចាស់ទៅវិញ ហើយនៅតែទទូចថា ព្រះជាម្ចាស់បានផាត់អ្នកចោល។ តើជំនឿរបស់អ្នកលើព្រះជាម្ចាស់នេះជាជំនឿបែបណាទៅ? តើអ្នកបានថ្វាយជីវិតរបស់អ្នកយ៉ាងពិតប្រាកដហើយឬនៅ? បើអ្នករាល់គ្នាបានជួបការល្បងលដូចជាយ៉ូប នៅក្នុងចំណោមអ្នករាល់គ្នាដែលដើរតាមព្រះជាម្ចាស់នាពេលសព្វថ្ងៃ នោះគ្មាននរណានឹងអាចឈររឹងមាំបានឡើយ ពោលគឺអ្នកទាំងអស់គ្នាសុទ្ធតែនឹងដួលរលំមិនខាន។ វាមាននូវពិភពខុសគ្នាមួយរវាងអ្នករាល់គ្នា និងយ៉ូប។ នៅថ្ងៃនេះ បើទ្រព្យសម្បត្តិពាក់កណ្ដាលរបស់អ្នកត្រូវបានរឹបអូស នោះអ្នករាល់គ្នាប្រាកដជាហ៊ានបដិសេធនូវអត្ថិភាពរបស់ព្រះជាម្ចាស់មិនខាន។ បើកូនប្រុស ឬកូនស្រីរបស់អ្នករាល់គ្នាត្រូវបានដកចេញពីអ្នក នោះអ្នករាល់គ្នានឹងរត់តាមផ្លូវស្រែកតវ៉ាមិនខាន។ បើផ្លូវរកចំណូលចិញ្ចឹមជីវិតតែមួយគត់របស់អ្នកបានមកដល់ផ្លូវទ័ល នោះអ្នកនឹងព្យាយាមយកបញ្ហានោះទៅពិភាក្សាជាមួយព្រះជាម្ចាស់មិនខាន។ អ្នកនឹងសួរនាំរកមូលហេតុដែលនាំឱ្យខ្ញុំបានមានបន្ទូលជាច្រើននៅដើមដំបូង ដើម្បីបន្លាចអ្នក។ អ្នកនឹងមិនហ៊ានធ្វើអ្វីមួយនៅគ្រាបែបនោះឡើយ។ ការនេះបង្ហាញថា អ្នករាល់គ្នាមិនទាន់បានទទួលនូវការយល់ដឹងជ្រៅជ្រះយ៉ាងពិតប្រាកដ និងមានកម្ពស់ពិតប្រាកដនោះឡើយ។ ដូច្នេះ ការល្បងលនៅក្នុងអ្នករាល់គ្នាគឺធំធេងពេកហើយ ដ្បិតអ្នករាល់គ្នាដឹងច្រើនពេក តែអ្វីដែលអ្នកយល់ដឹងយ៉ាងពិតប្រាកដនោះ គឺមិនស្មើនឹងមួយភាគមួយពាន់នៃអ្វីដែលអ្នករាល់គ្នាបានដឹងផង។ ចូរកុំឈប់ត្រឹមមានការយល់ដឹង និងចំណេះដឹងប៉ុននេះឡើយ។ អ្នកមើលឃើញយ៉ាងច្បាស់ពីកម្រិតដែលអ្នកអាចអនុវត្តយ៉ាងពិតប្រាកដ មើលឃើញពីកម្រិតនៃការស្រាយបំភ្លឺ និងការបំភ្លឺនៃព្រះវិញ្ញាណបរិសុទ្ធត្រូវបានទទួល តាមរយៈញើសឈាមនៃការខំប្រឹងប្រែងរបស់អ្នកផ្ទាល់ និងនៅក្នុងចំនួននៃការអនុវត្តរបស់អ្នក ដែលអ្នកសម្រេចតាមការតាំងចិត្តរបស់អ្នកផ្ទាល់។ អ្នកគួរតែហ្មត់ចត់ចំពោះកម្ពស់ និងការអនុវត្តរបស់អ្នក។ នៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់ អ្នកមិនគួរព្យាយាមធ្វើបែបបង្គ្រប់កិច្ចសម្រាប់នរណាម្នាក់ឡើយ ព្រោះថានៅទីបំផុត អ្នកអាចទទួលបានសេចក្តីពិត និងជីវិតឬក៏អត់ នោះអាស្រ័យលើការដេញតាមរបស់អ្នកផ្ទាល់នេះហើយ។

(ដកស្រង់ពី «ការអនុវត្ត (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣១៥

អ្នកខ្លះតុបតែងខ្លួនយ៉ាងស្អាត តែស្អាតតែពីសម្បកក្រៅ៖ បងប្អូនស្រីៗតុបតែងខ្លួនយ៉ាងស្រស់ស្អាតដូចជាបុប្ផា ហើយបងប្អូនប្រុសៗវិញស្លៀកពាក់ដូចជាព្រះអង្គម្ចាស់ ឬអ្នកមានវ័យក្មេងដ៏ហ៊ឺហា។ ពួកគេខ្វល់តែរឿងខាងក្រៅដូចជា អ្វីដែលត្រូវបរិភោគ និងស្លៀកពាក់ប៉ុណ្ណោះ តែនៅខាងក្នុងវិញ ពួកគេគ្មានចំណេះដឹងអំពីព្រះជាម្ចាស់ទាល់តែសោះ សូម្បីតែបន្ដិចក៏គ្មានផង។ តើការធ្វើបែបនេះអាចមានអត្ថន័យអ្វីទៅ? បន្ទាប់មក មានមនុស្សមួយចំនួនទៀតដែលស្លៀកពាក់ដូចជាអ្នកសុំទានដ៏ក្រតោកយ៉ាក ពោលគឺមើលទៅពួកគេដូចជាទាសករនៅអាស៊ីបូព៌ាអ៊ីចឹង! តើអ្នករាល់គ្នាពិតជាមិនយល់អំពីអ្វីដែលខ្ញុំសួរដល់អ្នករាល់គ្នាទេឬអី? ចូរនិយាយគ្នានៅក្នុងចំណោមអ្នករាល់គ្នាចុះ៖ តើអ្នករាល់គ្នាទទួលបានអ្វីខ្លះហើយ? អ្នករាល់គ្នាបានជឿលើព្រះជាម្ចាស់ជាច្រើនឆ្នាំមកហើយ តែអ្នករាល់គ្នាប្រមូលបានតែប៉ុណ្ណឹង។ តើអ្នករាល់គ្នាមិនអាម៉ាស់ទេឬ? តើអ្នកមិនចេះខ្មាសអៀនទេឬ? អ្នកបានកំពុងតែដេញតាមនៅលើផ្លូវដ៏ពិតអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែនៅថ្ងៃនេះ កម្ពស់របស់អ្នកនៅតែទាបជាងកម្ពស់សត្វចាបទៅទៀត! ចូរមើលស្ត្រីវ័យក្មេងនៅក្នុងចំណោមអ្នករាល់គ្នា ដែលស្លៀកពាក់ និងតុបតែងខ្លួនគួរឱ្យទាក់ទាញ ដោយកំពុងតែប្រៀបធៀបខ្លួនជាមួយគ្នា តើអ្នកយកអ្វីមកប្រៀបធៀបទៅ? ការសប្បាយរបស់អ្នកឬ? ការទាមទាររបស់អ្នកឬ? តើអ្នករាល់គ្នាគិតថា ខ្ញុំបានយាងមក ដើម្បីជ្រើសរើសតារាម៉ូដែលឬ? អ្នកមិនចេះខ្មាសអៀនសោះ! តើជីវិតរបស់អ្នករាល់គ្នានៅឯណា? តើអ្វីដែលអ្នករាល់គ្នាដេញតាមនេះ មិនមែនជាសេចក្តីប៉ងប្រាថ្នាដ៏ផ្ដេសផ្ដាសរបស់អ្នករាល់គ្នាទេឬអី? អ្នកគិតថា រូបឆោមរបស់អ្នកស្រស់ស្អាតណាស់ ប៉ុន្តែទោះអ្នកអាចស្លៀកសម្លៀកបំពាក់ប្រណីតៗក៏ដោយ ក៏តាមពិតទៅ តើអ្នកមិនដូចជាដង្កូវបាក់ខ្នង ដែលកើតនៅក្នុងគំនរលាមកទេឬ? នៅថ្ងៃនេះ អ្នកមានសំណាងរីករាយនឹងព្រះពរនៃស្ថានសួគ៌ទាំងនេះ មិនមែនដោយសារតែមុខមាត់ដ៏ស្រស់ស្អាតរបស់អ្នកទេ ប៉ុន្តែដោយសារតែព្រះជាម្ចាស់កំពុងតែលើកលែង ដោយលើកអ្នកខ្ពស់ឡើងវិញទេ។ តើអ្នកនៅតែមិនច្បាស់ថាខ្លួនបានចេញមកពីណាទៀតឬ? ពេលលើកឡើងអំពីជីវិត អ្នកបិទមាត់គ្មាននិយាយអ្វីសោះ ពោលគឺដូចជារូបចម្លាក់មួយដែលគមិនចេះនិយាយ តែអ្នកនៅតែថ្លើមធំហ៊ានស្លៀកពាក់ទៀតអ៊ីចឹង! អ្នកនៅតែចង់ផាត់មុខ និងលាបម្សៅលើមុខរបស់អ្នកទៀត! ហើយមើលទៅកាន់ក្មេងប្រុសដ៏ហ៊ឺហានៅក្នុងចំណោមអ្នករាល់គ្នាចុះ គេជាមនុស្សចចេសដែលចំណាយពេលពេញមួយថ្ងៃ ដោយដើរលេងរហេតរហូត ពិបាកប្រៀនប្រដៅ ទាំងមានទឹកមុខមិនអើពើ។ តើនេះជារបៀបដែលបុគ្គលម្នាក់គួរតែប្រព្រឹត្តឬ? នៅក្នុងចំណោមអ្នករាល់គ្នា មិនថាជាបុរស ឬស្ត្រីនោះទេ តើម្នាក់ៗផ្តោតអារម្មណ៍ទៅលើអ្វីខ្លះទៅពេញមួយថ្ងៃ? តើអ្នករាល់គ្នាដឹងដែរឬទេថា អ្នករាល់គ្នាត្រូវពឹងអាងលើអ្នកណា ដើម្បីចិញ្ចឹមខ្លួនឯង? ចូរមើលការស្លៀកពាក់របស់អ្នក ចូរមើលអ្វីដែលអ្នកទទួលបាននៅក្នុងដៃរបស់អ្នក ចូរស្ទាបក្បាលពោះរបស់អ្នកទៅមើល៎ តើអ្នកបានទទួលប្រយោជន៍អ្វីខ្លះហើយចេញពីតម្លៃញើសឈាមដែលអ្នកបានបង់ថ្លៃទៅលើសេចក្តីជំនឿក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ? អ្នកនៅតែគិតចង់ដើរលេង អ្នកនៅតែគិតចង់តុបតែងលម្អសាច់ដ៏ស្អុយរបស់អ្នកទៀត។ នេះគឺជាការដេញតាមដែលគ្មានតម្លៃឡើយ! អ្នកត្រូវបានស្នើសុំឱ្យក្លាយជាមនុស្សដែលមានភាពសាមញ្ញ តែឥឡូវ អ្នកមិនគ្រាន់តែជាមនុស្សខុសប្រក្រតីប៉ុណ្ណោះទេ ប៉ុន្តែអ្នកក្លាយជាមនុស្សចម្លែកតែម្ដង។ តើមនុស្សបែបនេះអាចមានភាពអង់អាចចូលមកចំពោះខ្ញុំម្ដេចកើតទៅ? ជាមួយភាពជាមនុស្សបែបនេះ ដោយការបង្ហាញមន្តស្នេហ៍ និងការសម្ញែងសាច់របស់អ្នក ដោយការរស់នៅក្នុងសេចក្តីស្រើបស្រាលខាងសាច់ឈាមគ្រប់ពេលវេលាបែបនេះ តើអ្នកមិនមែនជាពូជនៃពួកអារក្សអសោច និងពួកវិញ្ញាណអាក្រក់ទេឬ? ខ្ញុំនឹងមិនបណ្ដោយឱ្យអារក្សអសោចបែបនេះបន្តមានវត្តមានយូរទៀតឡើយ! ហើយកុំនឹកស្មានថា ខ្ញុំមិនដឹងអំពីអ្វីដែលអ្នកគិតនៅក្នុងដួងចិត្តរបស់អ្នកនោះឡើយ។ អ្នកអាចគ្រប់គ្រងសេចក្តីស្រើបស្រាល និងសាច់ឈាមរបស់អ្នកយ៉ាងតឹងរ៉ឹងបាន ប៉ុន្តែតើខ្ញុំអាចមិនដឹងអំពីគំនិតដែលអ្នកមាននៅក្នុងចិត្តរបស់អ្នកម្ដេចកើតទៅ? តើខ្ញុំអាចមិនដឹងអំពីអ្វីគ្រប់យ៉ាងដែលភ្នែករបស់អ្នកប៉ងប្រាថ្នាម្ដេចកើតទៅ? បងប្អូនស្រីៗវ័យក្មេងអើយ តើអ្នករាល់គ្នាមិនធ្វើឱ្យខ្លួនស្រស់ស្អាត ដើម្បីបង្ហាញសាច់របស់ខ្លួនទេឬ? តើបុរសៗមានប្រយោជន៍អ្វីសម្រាប់អ្នករាល់គ្នាទៅ? តើពួកគេពិតជាអាចសង្រ្គោះអ្នកពីសមុទ្រទុក្ខបានដែរឬ? សម្រាប់អ្នករាល់គ្នាដែលជាមនុស្សហ៊ឺហាវិញ អ្នករាល់គ្នាស្លៀកពាក់ ដើម្បីធ្វើខ្លួនឱ្យមើលទៅដូចជាសុភាព និងថ្លៃថ្នូរ ប៉ុន្តែតើនេះមិនមែនជាឧបាយកលមួយដែលអ្នកបានរៀបចំ ដើម្បីទាញការចាប់អារម្មណ៍ទៅលើរូបរាងដ៏ហ៊ឺហារបស់អ្នកទេឬ? តើអ្នករាល់គ្នាកំពុងតែធ្វើការនេះសម្រាប់នរណា? តើស្ត្រីៗមានប្រយោជន៍អ្វីសម្រាប់អ្នករាល់គ្នាទៅ? តើពួកគេមិនមែនជាប្រភពនៃអំពើបាបរបស់អ្នករាល់គ្នាទេឬ? បុរស និងស្ត្រីទាំងឡាយអើយ ខ្ញុំបានថ្លែងព្រះបន្ទូលជាច្រើនហើយទៅកាន់អ្នករាល់គ្នា តែអ្នករាល់គ្នាធ្វើតាមបានតែបន្ដិចបន្ដួចប៉ុណ្ណោះ។ ត្រចៀករបស់អ្នករាល់គ្នាពិបាកនឹងស្ដាប់ ភ្នែករបស់អ្នកប្រែជាស្រអាប់ ហើយដួងចិត្តរបស់អ្នកក៏រឹងរូសខ្លាំងដែរ រហូតដល់កម្រិតមួយនៅសល់តែសេចក្តីស្រើបស្រាលប៉ុណ្ណោះនៅក្នុងរូបកាយរបស់អ្នក ហើយបើនៅបែបនេះទៀត អ្នកត្រូវជាប់ចំណងគ្មានផ្លូវនឹងរួចខ្លួននោះឡើយ។ តើមានអ្នកណាខ្លះចង់នៅក្បែរអ្នករាល់គ្នា ដែលជាសត្វដង្កូវដ៏រវីករវើកនៅក្នុងសេចក្តីស្មោកគ្រោក និងភក់ជ្រាំទៅ? សូមកុំភ្លេចថា អ្នករាល់គ្នាគ្រាន់តែជាមនុស្សដែលខ្ញុំបានលើកឡើងចេញពីគំនរលាមកប៉ុណ្ណោះ ហើយក៏កុំភ្លេចដែរថា កាលពីដើមឡើយ អ្នកគ្មានភាពជាមនុស្សធម្មតានោះឡើយ។ អ្វីដែលខ្ញុំសុំពីអ្នករាល់គ្នាគឺជាភាពជាមនុស្សធម្មតា ដែលពីដើមឡើយ អ្នករាល់គ្នាមិនមានឡើយ មិនមែនឱ្យអ្នករាល់គ្នាបង្ហាញសេចក្តីស្រើបស្រាលរបស់អ្នក ឬដាច់បង្ហៀរទៅធ្វើតាមសាច់ឈាមដ៏ស្អុយអាក្រក់របស់អ្នករាល់គ្នា ដែលត្រូវបានអារក្សបង្វឹកបង្ហាត់អស់រយៈពេលជាច្រើនឆ្នាំនោះឡើយ។ នៅពេលដែលអ្នករាល់គ្នាស្លៀកពាក់បែបនេះ តើអ្នកមិនខ្លាចថា អ្នកនឹងផុងខ្លួនកាន់តែជ្រៅទេឬ? តើអ្នករាល់គ្នាមិនដឹងទេថា កាលពីដើមឡើយ អ្នករាល់គ្នាជាកម្មសិទ្ធិនៃបាប? តើអ្នករាល់គ្នាមិនដឹងទេថា រូបកាយរបស់អ្នករាល់គ្នាពេញពោរដោយសេចក្តីស្រើបស្រាល រហូតដល់វាលិចជ្រាបចេញតាមការស្លៀកពាក់របស់អ្នករាល់គ្នា ដោយបើកសម្ដែងឱ្យឃើញពីសភាពរបស់អ្នករាល់គ្នាថាជាពួកអារក្សអសោចដ៏ស្មោកគ្រោកមិនអាចអត់ទ្រាំបាន? តើវាមិនមែនជាករណីមួយដែលអ្នករាល់គ្នាដឹងអំពីការនេះច្បាស់ជាងអ្នកណាៗទាំងអស់ទេឬ? ដួងចិត្ត កែវភ្នែក បបូរមាត់របស់អ្នករាល់គ្នា តើវាមិនត្រូវបានពួកអារក្សអសោចធ្វើឱ្យខូចទេឬ? តើផ្នែកទាំងនេះរបស់អ្នកមិនបានស្មោកគ្រោកទេឬ? តើអ្នកគិតថា ដរាបណាអ្នកមិនបានសម្ដែងចេញ នោះអ្នកជាមនុស្សបរិសុទ្ធបំផុតឬ? តើអ្នកគិតថា ការស្លៀកពាក់យ៉ាងស្រស់ស្អាតអាចគ្របបាំងព្រលឹងដ៏ស្មោកគ្រោករបស់អ្នករាល់គ្នាបានឬ? វានឹងមិនអាចធ្វើទៅកើតឡើយ! ខ្ញុំសូមដាស់តឿនថា អ្នករាល់គ្នាគួរតែមានភាពប្រាកដប្រជាជាងនេះ៖ កុំធ្វើជាមនុស្សក្លែងបន្លំ និងក្លែងក្លាយ ហើយក៏កុំសម្ញែងខ្លួនឯងនោះដែរ។ អ្នករាល់គ្នាសម្ញែងសេចក្ដីស្រើបស្រាលរបស់អ្នកទៅកាន់គ្នា តែអ្វីដែលអ្នកនឹងទទួលបាន គឺជាទុក្ខវេទនាជារៀងរហូត និងការវាយផ្ចាលដ៏គ្មានមេត្តាវិញទេ! តើវាចាំបាច់អ្វីដែលអ្នករាល់គ្នាត្រូវញាក់ភ្នែកដាក់គ្នា ហើយអណ្ដែតអណ្ដូងនៅក្នុងអារម្មណ៍រ៉ូមែនទិច? តើនេះជាខ្នាតវាស់នៃសុចរិតភាពរបស់អ្នក ជាកម្រិតនៃភាពទៀងត្រង់របស់អ្នកឬ? ខ្ញុំស្អប់មនុស្សនៅក្នុងចំណោមអ្នករាល់គ្នា ដែលពាក់ព័ន្ធនៅក្នុងការព្យាបាលបែបផ្លូវអាក្រក់ និងអំពើអាបធ្មប់។ ខ្ញុំស្អប់បុរស និងស្ត្រីវ័យក្មេងនៅក្នុងចំណោមអ្នករាល់គ្នា ដែលស្រឡាញ់សាច់ឈាមរបស់ខ្លួន។ យកល្អ អ្នករាល់គ្នាគួរតែរៀនចេះទប់ចិត្តខ្លួនឯងទៅ ដោយសារតែឥឡូវនេះ អ្នករាល់គ្នាតម្រូវឱ្យមានភាពជាមនុស្សធម្មតា ហើយអ្នករាល់គ្នាមិនត្រូវបានអនុញ្ញាតឱ្យសម្ញែងសេចក្តីស្រើបស្រាលរបស់អ្នកឡើយ តែអ្នករាល់គ្នាបែរជាប្រើគ្រប់ទាំងឱកាសដែលអ្នកអាចប្រើបានទៅវិញ ដ្បិតសាច់ឈាមរបស់អ្នករាល់គ្នាគឺច្រើនពេកហើយ ហើយសេចក្តីស្រើបស្រាលរបស់អ្នកទៀតសោតក៏ធំធេងពេកដែរ!

(ដកស្រង់ពី «ការអនុវត្ត (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣១៦

ឥឡូវនេះ ការដេញតាមរបស់អ្នកមានប្រសិទ្ធភាពឬក៏អត់ នោះគឺត្រូវបានវាស់វែងដោយអ្វីដែលអ្នករាល់គ្នាមានក្នុងពេលបច្ចុប្បន្ន។ នេះជាអ្វីដែលត្រូវបានប្រើ ដើម្បីកំណត់ពីលទ្ធផលរបស់អ្នករាល់គ្នា។ គឺអាចនិយាយបានថា លទ្ធផលរបស់អ្នករាល់គ្នាត្រូវបានបើកសម្ដែងនៅក្នុងការលះបង់ដែលអ្នករាល់គ្នាបានធ្វើ ព្រមទាំងនៅក្នុងកិច្ចការដែលអ្នកបានធ្វើ។ លទ្ធផលរបស់អ្នករាល់គ្នានឹងត្រូវបានគេដឹង តាមរយៈការដេញតាមរបស់អ្នក សេចក្តីជំនឿរបស់អ្នក និងអ្វីដែលអ្នករាល់គ្នាបានធ្វើ។ នៅក្នុងចំណោមអ្នករាល់គ្នា មានមនុស្សជាច្រើនដែលនៅឆ្ងាយពីសេចក្តីសង្រ្គោះរួចទៅហើយ ដ្បិតនៅថ្ងៃនេះគឺជាថ្ងៃនៃការបើកសម្ដែងអំពីលទ្ធផលរបស់មនុស្ស ហើយខ្ញុំនឹងមិនច្របូកច្របល់នៅក្នុងកិច្ចការរបស់ខ្ញុំទេ។ ខ្ញុំនឹងមិនដឹកនាំអស់អ្នកដែលនៅឆ្ងាយពីសេចក្តីសង្រ្គោះ ចូលទៅក្នុងយុគសម័យបន្ទាប់ឡើយ។ នាពេលមួយ កិច្ចការរបស់ខ្ញុំនឹងត្រូវបានបញ្ចប់។ ខ្ញុំនឹងមិនធ្វើការលើសាកសពដែលគ្មានវិញ្ញាណស្អុយរលួយទាំងនោះ ដែលមិនអាចត្រូវបានសង្រ្គោះសោះនោះឡើយ។ ឥឡូវនេះគឺជាគ្រាចុងក្រោយនៃសេចក្តីសង្រ្គោះរបស់មនុស្ស ហើយខ្ញុំនឹងមិនធ្វើកិច្ចការដែលគ្មានប្រយោជន៍ទេ។ ចូរកុំតវ៉ានឹងផ្ទៃមេឃនិងផែនដីឡើយ ដ្បិតចុងបញ្ចប់នៃពិភពលោកកំពុងតែចូលមកដល់ហើយ។ វាមិនអាចចៀសផុតទេ។ អ្វីៗបានមកដល់ចំណុចនេះ ហើយក្នុងនាមជាភាវៈដែលត្រូវបានបង្កើតមក គ្មានអ្វីមួយដែលអ្នកអាចធ្វើបាន ដើម្បីបញ្ឈប់ការទាំងនោះទេ។ អ្នកមិនអាចផ្លាស់ប្ដូរអ្វីៗតាមតែចិត្តរបស់អ្នកនោះឡើយ។ កាលពីម្សិលមិញ អ្នកមិនបានបង់ថ្លៃ ដើម្បីដេញតាមសេចក្តីពិត ហើយអ្នកមិនមានភក្ដីភាពទេ។ នៅថ្ងៃនេះ ពេលកំណត់បានមកដល់ អ្នកនៅឆ្ងាយពីសេចក្តីសង្រ្គោះ។ ហើយនៅថ្ងៃស្អែក អ្នកនឹងត្រូវផាត់ចោល ហើយវានឹងគ្មានពេលបន្ថែមសម្រាប់សេចក្តីសង្រ្គោះរបស់អ្នកឡើយ។ ទោះបីជាខ្ញុំមានព្រះហឫទ័យស្លូតត្រង់ ហើយខ្ញុំកំពុងតែព្យាយាមសង្រ្គោះអ្នកក៏ដោយ បើអ្នកមិនស្វះស្វែងដោយខ្លួនឯង ឬចេះគិតគូរសម្រាប់ខ្លួនឯងទេ តើការនេះត្រូវពាក់ព័ន្ធអ្វីជាមួយខ្ញុំទៅ? អស់អ្នកដែលគិតតែពីសាច់ឈាមរបស់ខ្លួន និងអ្នកដែលរីករាយនឹងភាពស្រណុកសុខស្រួល អស់អ្នកដែលហាក់ដូចជាជឿ តែមិនជឿយ៉ាងពិតប្រាកដ អស់អ្នកដែលពាក់ព័ន្ធនៅក្នុងការព្យាបាលតាមបែបផ្លូវអាក្រក់ និងអំពើអាបធ្មប់ អស់អ្នកដែលប្រាសចាកសីលធម៌ រយីករយាក អស់អ្នកដែលលួចយញ្ញបូជាដែលថ្វាយដល់ព្រះយេហូវ៉ា និងទ្រព្យសម្បត្តិរបស់ទ្រង់ អស់អ្នកដែលចូលចិត្តការសូកប៉ាន់ អស់អ្នកដែលកំជិលអាំងផេះ ហើយស្រមៃចង់ឡើងស្ថានសួគ៌ អស់អ្នកដែលអួតក្អេងក្អាង និងក្រអឺតក្រទម ដែលស្វះស្វែងរកតែភាពល្បីល្បាញ និងភាពស្ដុកស្ដម្ភ អស់អ្នកដែលបោះសម្ដីទ្រគោះបោះបោក អស់អ្នកដែលប្រមាថព្រះជាម្ចាស់ដោយផ្ទាល់ អស់អ្នកដែលគ្មានធ្វើអ្វីសោះ ក្រៅពីធ្វើការវិនិច្ឆ័យ និងមួលបង្កាច់ព្រះជាម្ចាស់ផ្ទាល់ អស់អ្នកដែលបង្កើតក្រុម ដើម្បីស្វែងរកឯករាជ្យ អស់អ្នកដែលលើកតម្កើងខ្លួនខ្ពស់ជាងព្រះជាម្ចាស់ ពួកបុរសស្ត្រីទាំងវ័យក្មេង ទាំងវ័យកណ្ដាល និងទាំងវ័យចំណាស់ដ៏ផ្ដេសផ្ដាសដែលផុងជាប់នៅក្នុងអំពើប្រាសចាក ពួកបុរសស្ត្រីទាំងប៉ុន្មានដែលរីករាយនឹងភាពល្បីល្បាញ និងទ្រព្យសម្បត្តិស្ដុកស្ដម្ភរបស់ខ្លួន ហើយដេញតាមឋានៈបុណ្យសក្ដិផ្ទាល់ខ្លួននៅក្នុងចំណោមអ្នកដទៃ ព្រមទាំងមនុស្សមិនប្រែចិត្តដែលបានជាប់នៅក្នុងអំពើបាប តើពួកគេទាំងអស់នេះមិននៅឆ្ងាយពីសេចក្តីសង្រ្គោះទេឬ? អំពើប្រាសចាកសីលធម៌ អំពើបាប ការព្យាបាលក្នុងផ្លូវអាក្រក់ អំពើអាបធ្មប់ ការប្រមាថព្រះ និងពាក្យទ្រគោះបោះបោក សុទ្ធតែកើនឡើងយ៉ាងរហ័សនៅក្នុងចំណោមអ្នករាល់គ្នា។ ហើយសេចក្តីពិត និងព្រះបន្ទូលនៃជីវិតត្រូវបានជាន់ឈ្លីនៅក្នុងចំណោមអ្នករាល់គ្នា ហើយភាសាបរិសុទ្ធក៏ត្រូវបានបង្ខូចនៅក្នុងចំណោមអ្នករាល់គ្នាដែរ។ អ្នកដែលជាសាសន៍ដទៃ ត្រូវបានពេញពោរដោយសេចក្ដីស្មោកគ្រោក និងការមិនស្ដាប់បង្គាប់! តើលទ្ធផលចុងក្រោយរបស់អ្នកនឹងក្លាយជាអ្វីទៅ? តើអស់អ្នកដែលស្រឡាញ់សាច់ឈាម ដែលប្រព្រឹត្តអំពើអាបធ្មប់នៃសាច់ឈាម និងដែលបានជាប់នៅក្នុងអំពើបាបដ៏ប្រាសចាកសីលធម៌ មានភាពអង់អាចក្នុងការបន្តរស់នៅម្ដេចកើតទៅ? តើអ្នកមិនដឹងទេឬថា មនុស្សបែបអ្នករាល់គ្នាគឺជាសត្វដង្កូវដែលនៅឆ្ងាយពីសេចក្តីពិត? តើអ្វីទៅដែលផ្ដល់ឱ្យអ្នកមានសិទ្ធិទាមទារនេះ និងទាមទារនោះ? មកដល់ពេលនេះ មិនទាន់មានការផ្លាស់ប្ដូរសូម្បីតែបន្ដិចឡើយនៅក្នុងអស់អ្នកដែលមិនស្រឡាញ់សេចក្តីពិត ហើយស្រឡាញ់តែសាច់ឈាមនោះ។ តើមនុស្សបែបនេះអាចត្រូវបានសង្គ្រោះដោយរបៀបណា? អស់អ្នកដែលមិនស្រឡាញ់ផ្លូវនៃជីវិត ដែលមិនលើកតម្កើងព្រះជាម្ចាស់ និងធ្វើបន្ទាល់អំពីទ្រង់ ដែលរៀបគម្រោងសម្រាប់តែផលប្រយោជន៍នៃឋានៈបុណ្យសក្ដិផ្ទាល់ខ្លួន ដែលលើកសរសើរខ្លួនឯង តើពួកគេមិននៅតែដដែល រហូតដល់សព្វថ្ងៃទេឬ? តើអ្វីទៅជាគុណតម្លៃនៃការសង្រ្គោះពួកគេទៅ? ថាតើអ្នកអាចត្រូវបានសង្រ្គោះឬក៏អត់ នោះមិនអាស្រ័យលើអតីតភាពខ្ពស់កម្រិតណាដែលអ្នកមាន ឬថាអ្នកបានកំពុងតែធ្វើការជាច្រើនឆ្នាំនោះឡើយ ហើយក៏មិនអាស្រ័យលើសញ្ញាប័ត្រដែលអ្នកបានខំសាងនោះដែរ។ ផ្ទុយទៅវិញ វាអាស្រ័យលើថាតើការដេញតាមរបស់អ្នកបានបង្កើតជាផលផ្លែឬអត់។ អ្នកគួរតែដឹងថា អស់អ្នកដែលត្រូវបានសង្រ្គោះគឺជា «ដើមឈើ» ដែលបង្កើតផលផ្លែ មិនមែនជាដើមឈើដែលមានស្លឹកខៀវស្រងាត់ និងផ្កាច្រើន តែមិនបង្កើតផលផ្លែនោះឡើយ។ ទោះបើអ្នកបានចំណាយពេលជាច្រើនឆ្នាំដើរត្រាច់ចរតាមដងផ្លូវ តើវាសំខាន់អ្វីទៅ? តើទីបន្ទាល់របស់អ្នកនៅកន្លែងណា? ការគោរពរបស់អ្នកចំពោះព្រះជាម្ចាស់គឺនៅខ្សោយជាងការស្រឡាញ់របស់អ្នកចំពោះខ្លួនឯង និងចំពោះសេចក្តីប៉ងប្រាថ្នាដ៏ស្រើបស្រាលរបស់អ្នកទៅទៀត។ តើបុគ្គលបែបនេះមិនត្រូវចុះខ្សោយទៅៗទេឬ? តើពួកគេអាចក្លាយជាបុគ្គលគំរូសម្រាប់សេចក្តីសង្រ្គោះម្ដេចកើតទៅ? ធម្មជាតិរបស់អ្នកមិនអាចកែបាន អ្នកជាមនុស្សបះបោរខ្លាំងណាស់ ហើយក៏នៅឆ្ងាយពីសេចក្តីសង្រ្គោះដែរ! តើមនុស្សបែបនេះមិនមែនជាមនុស្សដែលនឹងត្រូវផាត់ចោលទេឬ? តើពេលវេលាដែលកិច្ចការរបស់ខ្ញុំត្រូវបានបញ្ចប់ មិនមែនជាពេលនៃការមកដល់នៃគ្រាចុងក្រោយរបស់អ្នកទេឬ? ខ្ញុំបានធ្វើកិច្ចការយ៉ាងច្រើន ហើយក៏បានថ្លែងនូវព្រះបន្ទូលយ៉ាងច្រើននៅក្នុងចំណោមអ្នករាល់គ្នាដែរ តើមានព្រះបន្ទូលប៉ុន្មានហើយដែលបានចូលត្រចៀករបស់អ្នកយ៉ាងពិតប្រាកដនោះ? តើមានព្រះបន្ទូលចំនួនប៉ុន្មានហើយដែលអ្នកបានស្ដាប់បង្គាប់តាម? នៅពេលដែលកិច្ចការខ្ញុំត្រូវបញ្ចប់ នោះវានឹងក្លាយជាពេលមួយ ដែលអ្នកឈប់ប្រឆាំងនឹងខ្ញុំ ជាពេលដែលអ្នកឈប់ទាស់នឹងខ្ញុំ។ នៅពេលដែលខ្ញុំធ្វើការ អ្នករាល់គ្នាតែងតែប្រព្រឹត្តទាស់នឹងខ្ញុំជានិច្ច។ អ្នករាល់គ្នាមិនដែលធ្វើស្របតាមព្រះបន្ទូលរបស់ខ្ញុំឡើយ។ ខ្ញុំធ្វើកិច្ចការរបស់ខ្ញុំ ហើយអ្នកធ្វើ «កិច្ចការ» របស់អ្នក ដោយបង្កើតនគរដ៏តូចរបស់អ្នកផ្ទាល់។ អ្នករាល់គ្នាគ្រាន់តែជាឆ្កែព្រៃ និងឆ្កែស្រុកមួយក្រុម ដែលកំពុងតែធ្វើអ្វីៗគ្រប់យ៉ាងប្រឆាំងនឹងខ្ញុំប៉ុណ្ណោះ! អ្នកកំពុងតែព្យាយាមក្ដាប់ក្រសោបយកមនុស្សដែលផ្ដល់សេចក្តីស្រឡាញ់ទាំងស្រុងរបស់ពួកគេដល់អ្នក តើការគោរពរបស់អ្នកនៅឯណាទៅ? គ្រប់យ៉ាងដែលអ្នកធ្វើសុទ្ធតែជាការបោកបញ្ឆោត! អ្នកគ្មានការស្ដាប់បង្គាប់ ឬការគោរពទេ ហើយគ្រប់យ៉ាងដែលអ្នកធ្វើគឺជារឿងបោកបញ្ឆោត និងការប្រមាថប៉ុណ្ណោះ! តើមនុស្សបែបនេះអាចត្រូវបានសង្គ្រោះដែរឬទេ? បុរសៗដែលប្រាសចាកសីលធម៌ខាងផ្លូវភេទ និងសម្រើបកាម តែងតែចង់អូសទាញស្ត្រីពេស្យាដែលម្ញ៉ិកម៉្ញក់ទៅឯពួកគេ ដើម្បីឱ្យពួកគេសប្បាយ។ ដាច់ខាត ខ្ញុំនឹងមិនសង្រ្គោះពួកអារក្សប្រាសចាកសីលធម៌ខាងផ្លូវភេទបែបនេះឡើយ។ ខ្ញុំស្អប់អ្នករាល់គ្នាដែលជាពួកអារក្សអសោច ហើយភាពសម្រើបកាម និងភាពម្ញ៉ិចម្ញ៉ក់របស់អ្នករាល់គ្នានឹងនាំអ្នករាល់គ្នាឱ្យធ្លាក់នរកមិនខាន។ តើអ្នករាល់គ្នាត្រូវនិយាយអ្វីខ្លះ ដើម្បីការពារខ្លួនទៅ? ឱពួកអារក្សអសោច និងពួកវិញ្ញាណអាក្រក់អើយ អ្នករាល់គ្នាពិតជាគួរឱ្យស្អប់ខ្ពើមណាស់! អ្នកគួរឱ្យរអើមណាស់! តើសំរាមបែបនេះអាចត្រូវបានសង្រ្គោះម្ដេចកើតទៅ? តើពួកគេដែលត្រូវបានជាប់នៅក្នុងបាប អាចនៅតែត្រូវបានសង្គ្រោះដែរឬទេ? នៅថ្ងៃនេះ សេចក្តីពិតនេះ ផ្លូវនេះ និងជីវិតនេះមិនទាក់ទាញអ្នករាល់គ្នាទេ ផ្ទុយទៅវិញ អ្នករាល់គ្នាបែរជាជាប់ចិត្តនឹងអំពើបាប លុយកាក់ ឋានៈបុណ្យសក្ដិ ភាពល្បីល្បាញ និងផលប្រយោជន៍ សេចក្តីសប្បាយនៃសាច់ឈាម ភាពសង្ហារបស់បុរស និងភាពមានមន្តស្នេហ៍របស់ស្ត្រីទៅវិញ។ តើអ្វីទៅដែលធ្វើឱ្យអ្នករាល់គ្នាមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលទៅក្នុងនគររបស់ខ្ញុំទៅ? រូបកាយរបស់អ្នករាល់គ្នាថែមទាំងធំជាងរូបអង្គរបស់ព្រះជាម្ចាស់ ឋានៈរបស់អ្នករាល់គ្នាថែមទៀតខ្ពស់ជាងឋានៈរបស់ព្រះជាម្ចាស់ កុំនិយាយដល់កិត្យានុភាពរបស់អ្នកនៅក្នុងចំណោមមនុស្សឡើយ ពោលគឺអ្នករាល់គ្នាបានក្លាយជារូបព្រះដែលមនុស្សថ្វាយបង្គំទៅហើយ។ តើអ្នកមិនបានក្លាយជាមហាទេវតាទេឬអី? នៅពេលដែលលទ្ធផលរបស់មនុស្សត្រូវបានបើកសម្ដែង ហើយនោះក៏ជាពេលដែលកិច្ចការសង្រ្គោះនឹងជិតចូលដល់ទីបញ្ចប់ដែរ មនុស្សជាច្រើននៅក្នុងចំណោមអ្នករាល់គ្នានឹងក្លាយជាសាកសពដែលនៅឆ្ងាយពីសេចក្តីសង្រ្គោះ ហើយត្រូវបានផាត់ចោលតែម្ដង។ ក្នុងអំឡុងពេលនៃកិច្ចការសង្រ្គោះ ខ្ញុំកាន់ចិត្តសប្បុរស និងធ្វើល្អទៅកាន់មនុស្សទាំងអស់។ នៅពេលដែលកិច្ចការបិទបញ្ចប់ លទ្ធផលនៃប្រភេទមនុស្សខុសៗគ្នានឹងត្រូវបើកសម្ដែងមិនខាន ហើយនាពេលនោះ ខ្ញុំនឹងលែងសប្បុរស និងធ្វើល្អទៀតហើយ ដ្បិតលទ្ធផលរបស់មនុស្សនឹងត្រូវបានបើកសម្ដែងឱ្យឃើញ ហើយម្នាក់ៗនឹងត្រូវបានចាត់ថ្នាក់ស្របតាមប្រភេទរបស់ពួកគេ ហើយវាក៏នឹងគ្មានប្រយោជន៍ក្នុងការធ្វើកិច្ចការសង្រ្គោះទៀតដែរ ដោយសារតែយុគសម័យនៃសេចក្តីសង្រ្គោះនឹងបានកន្លងផុត ហើយពេលដែលវាបានកន្លងផុតទៅ នោះវានឹងមិនវិលត្រលប់មកវិញឡើយ។

(ដកស្រង់ពី «ការអនុវត្ត (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣១៧

មនុស្សធ្លាប់រស់នៅក្រោមស្រមោលឥទ្ធិពលនៃសេចក្ដីងងឹត ដោយត្រូវជាប់ចំណងឥទ្ធិពលរបស់សាតាំង មិនអាចគេចចេញបានឡើយ ហើយនិស្ស័យរបស់គេ ដែលត្រូវសាតាំងកែប្រែរួចហើយនោះ ក៏រឹតតែពុករលួយខ្លាំងឡើងៗ។ អាចនិយាយបានថា មនុស្សតែងតែរស់នៅក្នុងនិស្ស័យដ៏ពុករលួយបែបសាតាំងរបស់ខ្លួនជានិច្ច មិនអាចស្រឡាញ់ព្រះជាម្ចាស់ដោយពិតប្រាកដបានឡើយ។ ដូច្នេះហើយ ប្រសិនបើមនុស្សចង់ស្រឡាញ់ព្រះជាម្ចាស់ គេត្រូវតែលះបង់ការរាប់ខ្លួនឯងជាសុចរិត ការរាប់ខ្លួនឯងជាសំខាន់ ភាពក្រអឺតក្រទម ការអួតខ្លួនហួសហេតុ និងលក្ខណៈស្រដៀងគ្នានេះ ពោលគឺគ្រប់យ៉ាងដែលជានិស្ស័យរបស់សាតាំងចេញ។ បើពុំដូច្នោះទេ សេចក្ដីស្រឡាញ់របស់គេ ត្រឹមជាសេចក្ដីស្រឡាញ់មិនបរិសុទ្ធ ជាសេចក្ដីស្រឡាញ់បែបសាតាំង និងជាសេចក្ដីស្រឡាញ់ដែលមិនអាចទទួលបានការពេញព្រះទ័យពីព្រះជាម្ចាស់ជាដាច់ខាត។ គ្មាននរណាម្នាក់ អាចស្រឡាញ់ព្រះជាម្ចាស់ដោយពិតប្រាកដ ដោយមិនឆ្លងកាត់ការប្រោសឱ្យបានគ្រប់លក្ខណ៍ ការដោះស្រាយជាមួយ ការបំបាក់ធ្មុង ការលួសកាត់ ការប្រៀនប្រដៅ ការវាយផ្ចាល និងការបន្សុទ្ធពីព្រះវិញ្ញាណបរិសុទ្ធដោយផ្ទាល់នោះទេ។ ប្រសិនបើអ្នកនិយាយថា និស្ស័យរបស់អ្នកមួយចំណែកណានោះ តំណាងឱ្យព្រះជាម្ចាស់ ហើយថាអ្នកពិតជាអាចស្រឡាញ់ព្រះជាម្ចាស់បានយ៉ាងពិតប្រាកដមែន នោះអ្នកជាមនុស្សមានសម្ដីក្រអឺតក្រទម និងជាមនុស្សល្ងង់ខ្លៅហើយ។ មនុស្សបែបនេះ ជាមហាទេវតា! ធម្មជាតិពីកំណើតរបស់មនុស្ស មិនអាចតំណាងឱ្យព្រះជាម្ចាស់ដោយផ្ទាល់បានឡើយ។ គេត្រូវតែជម្រុះចោលនូវធម្មជាតិកំណើតរបស់ខ្លួន តាមរយៈការប្រោសឱ្យបានគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ ហើយមានតែតាមរយៈការយកចិត្តទុកដាក់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ការបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ និងការឆ្លងកាត់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ ទើបការរស់នៅរបស់ពួកគេ ទទួលបានការពេញព្រះទ័យពីព្រះជាម្ចាស់។ អ្នកដែលរស់នៅក្នុងសាច់ឈាមនេះ គ្មាននរណាម្នាក់អាចតំណាងព្រះជាម្ចាស់ដោយផ្ទាល់បានឡើយ លុះត្រាតែគេជាមនុស្សដែលត្រូវព្រះវិញ្ញាណបរិសុទ្ធប្រើប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ សូម្បីតែគេជាមនុស្សដែលមានលក្ខណៈបែបនេះក្ដី ក៏មិនអាចនិយាយថា និស្ស័យរបស់គេ និងការរស់នៅរបស់គេ តំណាងឱ្យព្រះជាម្ចាស់ទាំងស្រុងបានដែរ។ អាចនិយាយបានត្រឹមថា ការរស់នៅរបស់គេ ត្រូវបានព្រះវិញ្ញាណបរិសុទ្ធដឹកនាំតែប៉ុណ្ណោះ។ និស្ស័យរបស់មនុស្សបែបនេះ មិនអាចតំណាងឱ្យព្រះជាម្ចាស់បានទេ។

ទោះបីជានិស្ស័យរបស់មនុស្ស ត្រូវបានព្រះជាម្ចាស់តម្រូវទុកជាមុន នេះជាការពិតមិនអាចប្រកែកបាន ហើយអាចចាត់ទុកជារឿងវិជ្ជមាន ក៏ពិតមែន តែនិស្ស័យនោះត្រូវសាតាំងកែប្រែអស់ហើយ ដូច្នេះហើយនិស្ស័យរបស់មនុស្សទាំងមូល គឺជានិស្ស័យរបស់សាតាំង។ មនុស្សខ្លះនិយាយថា និស្ស័យរបស់ព្រះជាម្ចាស់ គឺធ្វើអ្វីៗដោយត្រង់ៗ មួយគឺមួយពីរគឺពីរ ហើយថាពួកគេក៏ធ្វើកិច្ចការដោយបែបនេះ និងមានចរិតដូចគ្នានេះដែរ ហេតុនេះហើយទើបពួកគេនិយាយថា និស្ស័យរបស់ពួកគេតំណាងឱ្យព្រះជាម្ចាស់។ តើមនុស្សទាំងនេះ ជាមនុស្សបែបណា? តើនិស្ស័យពុករលួយបែបសាតាំង អាចតំណាងឱ្យព្រះជាម្ចាស់បានទេ? អ្នកណាដែលប្រកាសថា និស្ស័យរបស់ពួកគេតំណាងឱ្យព្រះជាម្ចាស់ អ្នកនោះប្រមាថដល់ព្រះជាម្ចាស់ និងមើលងាយព្រះវិញ្ញាណបរិសុទ្ធហើយ! វិធីសាស្ត្រដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការ បង្ហាញថា កិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដី គឺជាកិច្ចការនៃការយកឈ្នះតែមួយគត់។ បែបនេះហើយទើបនិស្ស័យពុករលួយបែបសាតាំងដ៏ច្រើនរបស់មនុស្ស នៅមិនទាន់បានបន្សុទ្ធរួចរាល់នៅឡើយទេ ហើយការរស់នៅរបស់ពួកគេ ក៏នៅតែជារូបភាពរបស់សាតាំងដដែល។ វាជាអ្វីដែលមនុស្សជឿថាល្អ និងតំណាងឱ្យទង្វើខាងសាច់ឈាមរបស់មនុស្ស។ បើនិយាយឱ្យចំទៅ និស្ស័យបែបនោះគឺតំណាងឱ្យសាតាំងវិញទេ មិនអាចតំណាងឱ្យព្រះជាម្ចាស់បានជាដាច់ខាត។ បើទោះជាមានមនុស្សណាម្នាក់ស្រឡាញ់ព្រះជាម្ចាស់ខ្លាំងរហូតដល់ថ្នាក់គេអាចសោយសុខនឹងជីវិតស្ថានសួគ៌នៅផែនដីនេះបាន អាចដល់ថ្នាក់និយាយថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំស្រឡាញ់ទ្រង់យ៉ាងណា ក៏មិនល្មមដែរ» និងបានឈានដល់ពិភពខ្ពស់បំផុតក៏ដោយ ក៏នៅតែមិនអាចនិយាយបានថា គេរស់នៅដូចជាព្រះជាម្ចាស់ ឬជាតំណាងព្រះជាម្ចាស់បានឡើយ ដ្បិតសារជាតិរបស់មនុស្ស មិនដូចជាសារជាតិរបស់ព្រះជាម្ចាស់ទេ ហើយមនុស្សមិនអាចរស់នៅដូចជាព្រះជាម្ចាស់ឡើយ ក៏រឹតតែមិនអាចក្លាយជាព្រះជាម្ចាស់បានដែរ។ អ្វីដែលព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំមនុស្សឱ្យរស់នៅ គឺស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្សតែប៉ុណ្ណោះ។

គ្រប់សកម្មភាព និងទង្វើទាំងអស់របស់សាតាំង ត្រូវបង្ហាញឱ្យឃើញតាមរយៈខ្លួនមនុស្ស។ សព្វថ្ងៃនេះ គ្រប់ទាំងសកម្មភាព និងទង្វើរបស់មនុស្ស គឺជាការបង្ហាញឱ្យឃើញពីលក្ខណៈសាតាំង ហេតុដូច្នេះហើយ មិនអាចតំណាងព្រះជាម្ចាស់បានទេ។ មនុស្សជារូបតំណាងរបស់សាតាំង ចំណែកនិស្ស័យរបស់មនុស្សមិនអាចតំណាងឱ្យនិស្ស័យរបស់ព្រះជាម្ចាស់បានទេ។ មនុស្សខ្លះមានចរិតល្អ។ ព្រះជាម្ចាស់អាចធ្វើកិច្ចការខ្លះតាមរយៈចរិតរបស់មនុស្សបែបនេះ ហើយកិច្ចការដែលពួកគេធ្វើ ត្រូវព្រះវិញ្ញាណបរិសុទ្ធដឹកនាំ។ ប៉ុន្ដែ និស្ស័យរបស់ពួកគេមិនអាចតំណាងព្រះជាម្ចាស់បានឡើយ។ កិច្ចការដែលព្រះជាម្ចាស់ធ្វើលើពួកគេ គឺគ្មានអ្វីក្រៅពីការសហការ និងការពង្រីកបន្ថែមលើកិច្ចការដែលមានស្រាប់នៅក្នុងខ្លួនពួកគេនោះទេ។ មិនថាជាពួកហោរាកាលពីយុគសម័យមុនៗ ឬជាមនុស្សដែលព្រះជាម្ចាស់បានប្រើនោះទេ គ្មាននរណាម្នាក់អាចតំណាងព្រះជាម្ចាស់ដោយផ្ទាល់បានឡើយ។ មនុស្សបែរមកស្រឡាញ់ព្រះជាម្ចាស់ដោយសារកាលៈទេសៈបង្ខំប៉ុណ្ណោះ ហើយគ្មាននរណាម្នាក់ខំប្រឹងប្រែងសហការដោយការស្ម័គ្រចិត្តឡើយ។ តើមានចំណុចវិជ្ជមានអ្វីខ្លះ? អ្វីៗគ្រប់យ៉ាង ដែលមកអំពីព្រះជាម្ចាស់ដោយផ្ទាល់ សុទ្ធតែវិជ្ជមានទាំងអស់។ ក៏ប៉ុន្តែនិស្ស័យរបស់មនុស្ស ត្រូវបានសាតាំងកែប្រែអស់ហើយ និងមិនអាចតំណាងព្រះជាម្ចាស់បានទេ។ មានតែសេចក្តីស្រឡាញ់ ការសុខចិត្តរងទុក្ខ សេចក្តីសុចរិត ការចុះចូល ការបន្ទាបខ្លួន និងការលាក់បាំងរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប៉ុណ្ណោះ ទើបអាចតំណាងឱ្យព្រះជាម្ចាស់ដោយផ្ទាល់បាន។ នេះគឺដោយសារតែពេលដែលទ្រង់យាងមក គឺទ្រង់យាងមកដោយគ្មានធម្មជាតិមានបាប ហើយមកអំពីព្រះជាម្ចាស់ដោយផ្ទាល់ ដោយពុំមានការកែប្រែពីសាតាំងឡើយ។ ព្រះយេស៊ូវ គ្រាន់តែស្ថិតក្នុងសភាពដូចគ្នានៃសាច់ឈាមដែលមានបាបប៉ុណ្ណោះ តែទ្រង់មិនតំណាងអំពើបាបនោះទេ។ ហេតុនេះហើយ សកម្មភាព ទង្វើ និងព្រះបន្ទូលរបស់ទ្រង់ តាំងពីដើមមកដល់មុនពេលដែលទ្រង់សម្រេចកិច្ចការទ្រង់តាមរយៈការត្រូវគេឆ្កាង (រួមទាំងគ្រាដែលទ្រង់ត្រូវគេឆ្កាងផង) សុទ្ធតែតំណាងឱ្យព្រះជាម្ចាស់ផ្ទាល់។ គំរូរបស់ព្រះយេស៊ូវ គ្រប់គ្រាន់នឹងបញ្ជាក់ថា មនុស្សណាក៏ដោយដែលមាននិស្ស័យមានបាប មិនអាចតំណាងព្រះជាម្ចាស់បានទេ ហើយអំពើបាបរបស់មនុស្ស តំណាងឱ្យអារក្សសាតាំង។ ដូច្នេះ អាចនិយាយបានថា អំពើបាបមិនតំណាងឱ្យព្រះជាម្ចាស់ទេ ហើយព្រះជាម្ចាស់ក៏គ្មានអំពើបាបដែរ។ សូម្បីតែកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធធ្វើនៅក្នុងខ្លួនមនុស្ស ក៏អាចចាត់ទុកត្រឹមជាកិច្ចការដែលដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ មិនអាចនិយាយថា កិច្ចការដែលមនុស្សធ្វើ ជំនួសព្រះជាម្ចាស់បានឡើយ។ ឱ្យតែពាក់ព័ន្ធនឹងមនុស្ស មិនថាអំពើបាប ឬនិស្ស័យរបស់ពួកគេទេ គឺមិនតំណាងឱ្យព្រះជាម្ចាស់ឡើយ។ បើពិនិត្យមើលពីកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើចំពោះមនុស្ស តាំងពីអតីតកាលរហូតមកដល់សព្វថ្ងៃនេះ គេឃើញថា មនុស្សអាចរស់នៅគ្រប់ការទាំងអស់បានគឺដោយសារព្រះវិញ្ញាណបរិសុទ្ធបានធ្វើកិច្ចការមកលើពួកគេ។ ក្រោយពីត្រូវព្រះវិញ្ញាណបរិសុទ្ធដោះស្រាយជាមួយ និងប្រៀនប្រដៅរួច មានមនុស្សតិចតួចណាស់ ដែលអាចរស់នៅតាមសេចក្តីពិតនេះបាន។ នេះមានន័យថា មានតែកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ គ្មានការសហការរបស់មនុស្សឡើយ។ ពេលនេះ តើអ្នកយល់ច្បាស់ទេ? ដូច្នេះ តើអ្នកនឹងត្រូវខំប្រឹងសហការជាមួយទ្រង់ និងបំពេញភារកិច្ចរបស់ខ្លួនយ៉ាងដូចម្ដេច នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការ?

(ដកស្រង់ពី «មនុស្សពុករលួយ មិនអាចតំណាងព្រះជាម្ចាស់បានឡើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣១៨

ជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ ការស្វែងរកសេចក្តីពិតរបស់អ្នក ហើយសូម្បីតែរបៀបដែលអ្នកប្រព្រឹត្ត ក៏ផ្អែកលើការពិតទាំងអស់នេះផងដែរ។ អ្វីគ្រប់យ៉ាងដែលអ្នកធ្វើគប្បីមានលក្ខណៈជាក់ស្ដែង ហើយអ្នកមិនគប្បីស្វែងរកអ្វីដែលមិនពិត និងរវើរវាយនោះទេ។ ការប្រព្រឹត្តដោយបែបនេះ ពុំមានតម្លៃអ្វីឡើយ ហើយក៏គ្មានសារជាតិចំពោះជីវិតបែបនេះដែរ។ ដោយសារការស្វែងរក និងជីវិតរបស់អ្នក មិនបានចំណាយលើអ្វីផ្សេងក្រៅពីភាពក្លែងក្លាយ និងការបោកបញ្ឆោតឡើយ ហើយដោយសារអ្នកមិនស្វែងរកអ្វីដែលមានតម្លៃ និងមានសារជាតិ នោះអ្វីដែលអ្នកទទួលបាន គឺជាហេតុផលដែលខុសទំនង និងគោលលទ្ធិមិនត្រឹមត្រូវ ដែលមិនមែនជាសេចក្តីពិត។ អ្វីអស់ទាំងនោះ គ្មានទំនាក់ទំនងទៅនឹងតម្លៃនិងសារជាតិនៃវត្តមានរស់នៅរបស់អ្នកឡើយ ហើយគ្រាន់តែអាចនាំអ្នកទៅកាន់ពិភពរាក់កំផែលមួយប៉ុណ្ណោះ។ តាមរយៈការនេះ ជីវិតទាំងមូលរបស់អ្នកនឹងមិនមានតម្លៃ ឬអត្ថន័យអ្វីឡើយ ហើយប្រសិនបើអ្នកមិនស្វែងរកជីវិតមួយដែលមានអត្ថន័យទេ នោះអ្នកអាចរស់នៅបានមួយរយឆ្នាំមែន តែការរស់នៅនោះនឹងគ្មានប្រយោជន៍អ្វីទាំងអស់។ តើជីវិតបែបនេះ អាចហៅថាជាជីវិតរបស់មនុស្សបានដោយរបៀបណា? តាមពិតទៅ តើវាមិនមែនជាជីវិតរបស់សត្វទេឬអី? ដូចគ្នានេះដែរ ប្រសិនបើអ្នករាល់គ្នាព្យាយាមដើរតាមផ្លូវនៃជំនឿលើព្រះជាម្ចាស់ ប៉ុន្តែមិនព្យាយាមដើម្បីស្វែងរកព្រះជាម្ចាស់ដែលអាចមើលឃើញបាន តែបែរជាទៅថ្វាយបង្គំព្រះដែលមើលមិនឃើញ និងអរូបីទៅវិញ នោះតើការស្វែងរកបែបនេះ មិនកាន់តែអសារឥតការទេឬអី? នៅចុងបញ្ចប់ទៅ ការស្វែងរករបស់អ្នកនឹងក្លាយជាគំនរបាក់បែក។ តើការស្វែងរកបែបនេះ មានប្រយោជន៍អ្វីចំពោះអ្នក? បញ្ហាធំបំផុតសម្រាប់មនុស្សគឺថា គេគ្រាន់តែស្រឡាញ់អ្វីដែលគេមិនអាចមើលឃើញឬប៉ះបានប៉ុណ្ណោះ ពោលគឺអ្វីដែលមានអាថ៌កំបាំង និងអស្ចារ្យខ្លាំងបំផុត និងអ្វីដែលមនុស្សមិនអាចស្រមៃបាន ហើយមនុស្សធម្មតាមិនអាចចាំយកបាន។ នៅពេលដែលអ្វីទាំងអស់នេះកាន់តែមិនពិតប្រាកដ នោះមនុស្សកាន់តែវិភាគវាខ្លាំងឡើង ហើយមនុស្សកាន់តែស្វែងរកអ្វីអស់ទាំងនោះដោយមិនប្រុងប្រយ័ត្ន និងព្យាយាមយកអ្វីទាំងនោះឱ្យបាន។ នៅពេលដែលអ្វីទាំងនោះកាន់តែអរូបី មនុស្សកាន់តែពិនិត្យពិច័យនិងវិភាគវាដោយយកចិត្តទុកដាក់ ហើយថែមទាំងធ្វើឱ្យគំនិតអំពីអ្វីអស់ទាំងនោះកាន់តែជ្រាលជ្រៅថែមទៀត។ ផ្ទុយទៅវិញ នៅពេលដែលអ្វីៗកាន់តែជាក់ស្តែង មនុស្សកាន់តែមិនឱ្យតម្លៃលើវា។ ពួកគេមិនឱ្យតម្លៃលើអ្វីអស់ទាំងនោះ ហើយថែមទាំងមើលងាយវាទៀតផង។ តើនេះមិនមែនជាអាកប្បកិរិយារបស់អ្នករាល់គ្នា ចំពោះកិច្ចការជាក់ស្ដែងដែលខ្ញុំធ្វើក្នុងពេលបច្ចុប្បន្ននេះទេឬអី? នៅពេលអ្វីទាំងអស់នោះកាន់តែជាក់ស្ដែងឡើងៗ អ្នករាល់គ្នាកាន់តែលម្អៀង ព្រោះស្អប់អ្វីទាំងអស់នោះ។ អ្នកមិនបានចំណាយពេលដើម្បីពិនិត្យមើលវា ហើយបែរជាមិនអើពើនឹងវាទៅវិញ។ អ្នកមើលស្រាលចំពោះលក្ខខណ្ឌតម្រូវដែលជាក់ស្តែង និងទាបតូចនេះ ហើយបែរជាមានសញ្ញាណច្រើនអំពីព្រះជាម្ចាស់ដែលពិតប្រាកដបំផុតនេះទៅវិញ ថែមទាំងមិនអាចទទួលយកនូវការពិត និងភាពសាមញ្ញរបស់ទ្រង់បានទៀតផង។ តាមរបៀបនេះ តើអ្នករាល់គ្នាមិនមែនកំពុងប្រកាន់តាមជំនឿស្រពេចស្រពិលទេឬអី? អ្នករាល់គ្នាមានសេចក្តីជំនឿដ៏មុតមាំចំពោះព្រះដ៏ស្រពេចស្រពិលកាលពីអតីតកាល ហើយគ្មានចាប់អារម្មណ៍នឹងព្រះជាម្ចាស់ដ៏ពិតប្រាកដនៃសម័យបច្ចុប្បន្ននេះសោះ។ តើនេះមិនមែនដោយសារព្រះជាម្ចាស់នៃអតីតកាល និងព្រះជាម្ចាស់នៃបច្ចុប្បន្នកាលនេះ មកពីសម័យពីរខុសគ្នាទេឬអី? តើនេះមិនមែនដោយសារព្រះជាម្ចាស់នៃអតីតកាលគឺជាព្រះជាម្ចាស់នៅស្ថានសួគ៌ដែលខ្ពង់ខ្ពស់ ចំណែកឯព្រះជាម្ចាស់នៃបច្ចុប្បន្នកាលនេះ គឺជាមនុស្សតូចទាបនៅលើផែនដីទេឬអី? បន្ថែមលើនេះ តើវាមិនមែនដោយសារព្រះជាម្ចាស់ដែលមនុស្សថ្វាយបង្គំ គឺជាព្រះដែលបង្កើតឡើងនៅក្នុងសញ្ញាណរបស់គេចំណែក ឯព្រះជាម្ចាស់នៃបច្ចុប្បន្នកាលនេះ គឺជាព្រះខាងសាច់ឈាមពិតៗ ដែលកើតនៅលើផែនដីនេះទេឬអី? នៅពេលដែលអ្វីគ្រប់យ៉ាងត្រូវបាននិយាយ និងធ្វើរួចរាល់តើវាមិនមែនដោយសារព្រះជាម្ចាស់នៃបច្ចុប្បន្ននេះ ពិតប្រាកខ្លាំងពេក ទើបធ្វើឱ្យមនុស្សមិនស្វែងរកទ្រង់ទេឬអី? ដ្បិតអ្វីដែលព្រះជាម្ចាស់នៃបច្ចុប្បន្នកាលនេះទាមទារពីមនុស្សគឺច្បាស់ជាអ្វីដែលមនុស្សមិនសុខចិត្តធ្វើតាម និងជាអ្វីដែលធ្វើឱ្យពួកគេមានអារម្មណ៍អាប់មុខ។ តើនេះមិនមែនធ្វើឱ្យមនុស្សកាន់តែលំបាកទេឬអី? តើនេះមិនមែនជាការបើកបង្ហាញស្នាមរបួសរបស់មនុស្សទេឬអី? តាមរបៀបនេះ មនុស្សជាច្រើនមិនស្វះស្វែងរកព្រះជាម្ចាស់ដ៏ពិត ព្រះជាម្ចាស់ដ៏ជាក់ស្ដែង ដូច្នេះហើយ ពួកគេក្លាយជាសត្រូវនឹងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដែលអាចនិយាយបានថាជាពួកទទឹងនឹងព្រះគ្រីស្ទ។ តើនេះមិនមែនជាការពិតច្បាស់ក្រឡែតទេឬអី? កាលពីអតីតកាល នៅពេលដែលព្រះជាម្ចាស់មិនទាន់បានត្រលប់ជាសាច់ឈាមនៅឡើយ អ្នកអាចក្លាយជាមេដឹកនាំសាសនា ឬជាអ្នកជឿដែលកោតខ្លាចព្រះជាម្ចាស់។ បន្ទាប់ពីព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម អ្នកជឿដែលកោតខ្លាចព្រះជាម្ចាស់ជាច្រើន បានក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទដោយមិនដឹងខ្លួន។ តើអ្នកដឹងថាមានអ្វីកើតឡើងដែរឬទេ? នៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់ អ្នកមិនបានចាប់អារម្មណ៍លើការពិតឬស្វែងរក សេចក្តីពិតនោះទេ តែបែរជាជាប់ជំពាក់យ៉ាងក្រាស់ក្រែល ទៅនឹងភាពក្លែងក្លាយទៅវិញហើយតើនេះមិនមែនជាប្រភពយ៉ាងច្បាស់ក្រឡែតអំពីការប្រឆាំងរបស់អ្នកចំពោះព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សទេឬអី? ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ត្រូវបានគេហៅថាព្រះគ្រីស្ទ ដូចនេះ តើអ្នកទាំងឡាយដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សមិនមែនជាពួកទទឹងទាស់នឹងព្រះគ្រីស្ទទេឬអី? ដូច្នេះ តើមនុស្សម្នាក់ដែលអ្នកជឿ និងស្រឡាញ់ ពិតជាព្រះជាម្ចាស់នៅក្នុងសាច់ឈាមមែនទេ? តើព្រះជាម្ចាស់ដែលមានព្រះជន្មរស់ មានដកដង្ហើម គឺជាព្រះដែលពិតប្រាកដជាងគេ និងសាមញ្ញជាងគេមែនទេ? តើគោលបំណងពិតប្រាកដនៃការស្វែងរករបស់អ្នកគឺជាអ្វីដែរ? តើវានៅឯស្ថានសួគ៌ ឬនៅលើផែនដី? តើវាជាសញ្ញាណ ឬជាសេចក្តីពិត? តើជាព្រះជាម្ចាស់ ឬជាភាវៈអភិធម្មជាតិមួយចំនួន? ជាការពិតណាស់ សេចក្តីពិតគឺជាសុភាសិតពិតជាងគេបំផុតនៃជីវិត និងជាសុភាសិតដែលខ្ពស់ជាងគេបំផុតក្នុងចំណោមមនុស្សជាតិទាំងអស់។ ដោយសារវាជាសេចក្ដីតម្រូវដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សលោកធ្វើ និងជាកិច្ចការដែលព្រះជាម្ចាស់ធ្វើដោយផ្ទាល់ ហេតុនេះ កិច្ចការនេះហៅថា «ភាសិតនៃជីវិត»។ វាមិនមែនជាភាសិតមួយដែលបង្កើតចេញពីអ្វីមួយឡើយ វាមិនមែនជាសម្រង់សម្ដីពីបុគ្គលដ៏អស្ចារ្យណាមួយនោះទេ។ ផ្ទុយទៅវិញ វាគឺជាសូរសៀងរបស់ម្ចាស់នៃស្ថានសួគ៌និងផែនដី និងម្ចាស់នៃគ្រប់សព្វសារពើទាំងអស់។ វាមិនមែនជាពាក្យបង្កើតចេញពីមនុស្សជាតិនោះទេ ប៉ុន្តែជាជីវិតផ្ទាល់របស់ព្រះជាម្ចាស់។ ហេតុនេះហើយ គេហៅវាថា «ភាសិតនៃជីវិតដែលខ្ពង់ខ្ពស់បំផុត»។ ការស្វែងរករបស់មនុស្សក្នុងការដាក់បញ្ចូលសេចក្តីពិតទៅក្នុងការអនុវត្ត គឺជាការបំពេញកិច្ចការបស់ពួកគេពោលគឺវាជាការស្វែងរកការបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ សារជាតិនៃសេចក្ដីតម្រូវនេះ មានលក្ខណៈពិតប្រាកដបំផុតក្នុងចំណោមសេចក្តីពិតទាំងអស់ ជាជាងគោលលទ្ធិទទេសូន្យដែលគ្មានមនុស្សណាម្នាក់អាចសម្រេចបាន។ ប្រសិនបើការស្វែងរករបស់អ្នក គឺគ្មានអ្វីផ្សេងក្រៅពីគោលលទ្ធិ និងគ្មាននូវការពិតទេ តើអ្នកមិនមែនបះបោរទាស់នឹងសេចក្តីពិតទេឬអី? តើអ្នកមិនមែនជាមនុស្សម្នាក់ ដែលវាយប្រហារលើសេចក្តីពិតទេឬអី? តើមនុស្សបែបនេះអាចក្លាយជាមនុស្សម្នាក់ដែលស្វះស្វែងស្រឡាញ់ព្រះជាម្ចាស់ដោយរបៀបណា? មនុស្សដែលគ្មានការពិត គឺជាអ្នកដែលផិតក្បត់នឹងសេចក្តីពិត ហើយពួកគេជាពួកបះបោរពីកំណើត!

(ដកស្រង់ពី «មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ និងស្គាល់កិច្ចការរបស់ទ្រង់ប៉ុណ្ណោះដែលអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣១៩

អ្នករាល់គ្នាប្រាថ្នាចង់ទទួលបានរង្វាន់នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ និងចង់ឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្នករាល់គ្នា ព្រោះមនុស្សគ្រប់គ្នាសង្ឃឹមចង់បានរឿងបែបនេះ នៅពេលពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ ព្រោះគ្រប់គ្នាវក់នឹងការដេញតាមភាពខ្ពង់ខ្ពស់ ហើយគ្មានមនុស្សណាចង់នៅក្រោមអ្នកដទៃនោះទេ។ មនុស្សគឺបែបនេះហើយ។ ច្បាស់ណាស់ ដោយសារហេតុផលនេះ ក្នុងចំណោមអ្នករាល់គ្នាមានមនុស្សជាច្រើនតែងតែប្រឹងប្រែង ដើម្បីទទួលបានការគាំទ្រពីព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ ប៉ុន្ដែតាមការពិត ភក្តីភាព និងភាពទៀងត្រង់របស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់ គឺតិចជាងភក្តីភាព និងភាពទៀងត្រង់ចំពោះខ្លួនអ្នកឆ្ងាយណាស់។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? ព្រោះខ្ញុំមិនទទួលស្គាល់ភក្តីភាពរបស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់សោះឡើយ ហើយជាងនេះទៀត ព្រោះខ្ញុំហ៊ានប្រកែកថាដួងចិត្តរបស់អ្នករាល់គ្នាគ្មានព្រះជាម្ចាស់ឡើយ។ មានន័យថា ព្រះជាម្ចាស់ដែលអ្នករាល់គ្នាថ្វាយបង្គំ គឺព្រះជាម្ចាស់ដ៏ស្រពេចស្រពិលដែលអ្នករាល់គ្នាលើកសរសើរតម្កើងនោះគ្មានវត្តមានសោះឡើយ។ ហេតុផលដែលខ្ញុំអាចនិយាយបាន យ៉ាងច្បាស់ដូច្នេះ ព្រោះអ្នករាល់គ្នានៅឆ្ងាយពីព្រះដ៏ពិតខ្លាំងពេក។ ហេតុផលសម្រាប់ភក្តីភាពរបស់អ្នករាល់គ្នា គឺរូបព្រះដែលស្ថិតនៅក្នុងចិត្តរបស់អ្នករាល់គ្នា ហើយនៅពេលនេះ ចំពោះខ្ញុំវិញ អ្នករាល់គ្នាគ្រាន់តែទទួលស្គាល់ព្រះជាម្ចាស់ដែលអ្នករាល់គ្នាគិតថាមិនធំ ក៏មិនតូច តាមពាក្យសម្តីប៉ុណ្ណោះ។ នៅពេលខ្ញុំនិយាយថា អ្នករាល់គ្នានៅឆ្ងាយពីព្រះជាម្ចាស់នោះ គឺខ្ញុំចង់មានន័យថា អ្នករាល់គ្នាឃ្លាតឆ្ងាយពីព្រះដ៏ពិត ខណៈដែលព្រះដ៏ស្រពេចស្រពិលនោះហាក់ដូចជាស្ថិតនៅក្បែរខ្លួនអ្នករាល់គ្នាទៅវិញ។ នៅពេលខ្ញុំនិយាយថា «មិនធំ» នោះគឺខ្ញុំចង់សំដៅលើព្រះដែលអ្នករាល់គ្នាជឿសព្វថ្ងៃនេះ ទំនងគ្រាន់តែជាបុគ្គលមួយរូបដែលគ្មានសមត្ថភាពអស្ចារ្យអ្វីនោះទេ គឺជាបុគ្គលដែលមិនមានភាពខ្ពង់ខ្ពស់អ្វីឡើយ។ ហើយនៅពេលខ្ញុំនិយាយថា «មិនតូច» ខ្ញុំចង់មានន័យថាទោះបីជាបុគ្គលនេះមិនអាចហៅខ្យល់ហៅភ្លៀងបានក៏ដោយ ប៉ុន្តែទ្រង់អាចហៅព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មកធ្វើកិច្ចការដែលធ្វើឱ្យស្ថានសួគ៌ និងផែនដីញ័ររញ្ជួយបាន ដែលនឹងធ្វើឱ្យមនុស្សស្រឡាំងកាំង។ មើលពីខាងក្រៅ អ្នករាល់គ្នាហាក់ដូចជាស្តាប់បង្គាប់ចំពោះព្រះគ្រីស្ទដែលគង់នៅលើផែនដី ប៉ុន្តែតាមពិត អ្នករាល់គ្នាមិនមានសេចក្ដីជំនឿលើទ្រង់ឡើយ ហើយក៏មិនស្រឡាញ់ទ្រង់ដែរ។ នេះមានន័យថា ព្រះដែលអ្នករាល់គ្នាជឿយ៉ាងពិតប្រាកដ គឺគ្រាន់តែជាព្រះដ៏ស្រពេចស្រពិល នៅក្នុងអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នករាល់គ្នាប៉ុណ្ណោះ ហើយព្រះដែលអ្នករាល់គ្នាស្រឡាញ់យ៉ាងពិតប្រាកដ ដែលអ្នករាល់គ្នាចង់បានយ៉ាងខ្លាំងទាំងថ្ងៃទាំងយប់ គឺអ្នករាល់គ្នាមិនដែលបានឃើញទ្រង់ផ្ទាល់សោះឡើយ។ ចំពោះព្រះគ្រីស្ទ សេចក្ដីជំនឿរបស់អ្នករាល់គ្នាគឺមានតិចតួចប៉ុណ្ណោះ ចំណែកក្តីស្រឡាញ់របស់អ្នករាល់គ្នាវិញគឺគ្មានសោះឡើយ។ សេចក្ដីជំនឿមានន័យថា ការជឿ និងការទុកចិត្ត ចំណែកក្តីស្រឡាញ់វិញមានន័យថាការចូលចិត្តយ៉ាងខ្លាំង និងការលើកសរសើរនៅក្នុងដួងចិត្តរបស់នរណាម្នាក់ និងមិនអាចបំបែកពីគ្នាបានឡើយ។ ប៉ុន្តែសេចក្ដីជំនឿ និងក្តីស្រឡាញ់របស់អ្នករាល់គ្នាចំពោះព្រះគ្រីស្ទនៅសព្វថ្ងៃនេះ មិនទាន់គ្រប់គ្រាន់នៅឡើយទេ។ នៅពេលនិយាយដល់សេចក្ដីជំនឿ តើអ្នករាល់គ្នាមានសេចក្ដីជំនឿលើទ្រង់យ៉ាងដូចម្តេច? នៅពេលនិយាយដល់ក្តីស្រឡាញ់ តើអ្នករាល់គ្នាស្រឡាញ់ទ្រង់តាមរបៀបណា? អ្នករាល់គ្នាមិនមានការយល់ដឹងពីនិស្ស័យរបស់ទ្រង់ទាល់តែសោះ កុំថាឡើយអ្នករាល់គ្នាស្គាល់ពីសារជាតិរបស់ទ្រង់ ដូចនេះតើអ្នករាល់គ្នាមានសេចក្ដីជំនឿលើទ្រង់បានយ៉ាងដូចម្តេច? តើការពិតនៃសេចក្ដីជំនឿរបស់អ្នករាល់គ្នាចំពោះទ្រង់ស្ថិតនៅកន្លែងណា? តើអ្នករាល់គ្នាស្រឡាញ់ទ្រង់យ៉ាងដូចម្តេច? តើការពិតនៃក្តីស្រឡាញ់របស់អ្នករាល់គ្នាចំពោះទ្រង់ស្ថិតនៅកន្លែងណា?

មនុស្សជាច្រើនបានដើរតាមខ្ញុំដោយគ្មានការស្ទាក់ស្ទើរមកទល់សព្វថ្ងៃនេះ។ ដូច្នេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ អ្នករាល់គ្នាក៏បានទទួលរងការនឿយហត់ជាច្រើនផងដែរ។ ខ្ញុំបានយល់យ៉ាងច្បាស់ពីចរិតពីកំណើត និងទម្លាប់របស់អ្នករាល់គ្នា ហើយការទាក់ទងជាមួយអ្នករាល់គ្នាក៏មានភាពលំបាកក្រៃលែងដែរ។ អ្វីដែលគួរឱ្យសោកស្តាយនោះគឺថា ទោះបីជាខ្ញុំបានយល់ច្រើនពីអ្នករាល់គ្នាក៏ដោយ ក៏អ្នករាល់គ្នាមិនបានយល់អ្វីសោះពីខ្ញុំ។ គេមិនបាច់ឆ្ងល់ទេដែលមានមនុស្សនិយាយថា អ្នករាល់គ្នាជឿលើល្បិចកលរបស់នរណាម្នាក់នៅអំឡុងពេលនៃការភាន់ច្រលំនោះ។ តាមពិត អ្នករាល់គ្នាមិនយល់អ្វីសោះពីនិស្ស័យរបស់ខ្ញុំ កុំថាឡើយអ្នករាល់គ្នាអាចយល់បានពីអ្វីដែលមាននៅក្នុងចិត្តរបស់យើងនោះ។ សព្វថ្ងៃនេះ ការយល់ខុសរបស់អ្នករាល់គ្នាអំពីខ្ញុំ គឺកំពុងកើនឡើងយ៉ាងរហ័ស ហើយសេចក្ដីជំនឿរបស់អ្នករាល់គ្នាចំពោះខ្ញុំ ក៏នៅតែជាសេចក្ដីជំនឿដែលភាន់ច្រលំដដែល។ គួរតែនិយាយថាអ្នករាល់គ្នាកំពុងព្យាយាមយកព្រះហឫទ័យខ្ញុំ និងអែបអបខ្ញុំវិញ ជាជាងនិយាយថាអ្នករាល់គ្នាមានសេចក្ដីជំនឿលើខ្ញុំ បំណងរបស់អ្នករាល់គ្នាសាមញ្ញខ្លាំងណាស់គឺ៖ ខ្ញុំចង់ដើរតាមនរណាដែលអាចផ្តល់រង្វាន់ដល់ខ្ញុំ ហើយខ្ញុំនឹងជឿលើអ្នកណាដែលអាចឱ្យខ្ញុំគេចផុតពីមហន្តរាយដ៏ធំធេងនេះ មិនថាអ្នកនោះជាព្រះជាម្ចាស់ ឬជាព្រះណាមួយនោះទេ គឺខ្ញុំមិនខ្វល់ឡើយ។ មានមនុស្សជំពូកនេះច្រើនណាស់ក្នុងចំណោមអ្នករាល់គ្នាហើយស្ថានភាពនេះមានភាពធ្ងន់ធ្ងរណាស់។ ថ្ងៃណាមួយ ប្រសិនបើមានការសាកល្បងថាមានមនុស្សប៉ុន្មានអ្នកក្នុងចំណោមអ្នករាល់គ្នាមានសេចក្ដីជំនឿលើព្រះគ្រីស្ទ ដោយសារតែការជ្រួតជ្រាបអំពីព្រះវិញ្ញាណរបស់ព្រះអង្គ នោះខ្ញុំខ្លាចថាគ្មានអ្នកណាម្នាក់នៅក្នុងចំណោមអ្នករាល់គ្នានឹងធ្វើឱ្យខ្ញុំសព្វព្រះហឫទ័យឡើយ។ ដូច្នេះ សម្រាប់អ្នករាល់គ្នា ការពិចារណាលើសំណួរនេះ គឺមិនបង្កការឈឺចាប់អ្វីឡើយព្រោះថាព្រះដែលអ្នករាល់គ្នាជឿគឺខុសឆ្ងាយពីខ្ញុំខ្លាំងណាស់ ហើយបើដូច្នោះមែន តើចំណុចសំខាន់នៃសេចក្ដីជំនឿរបស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់គឺជាអ្វី? នៅពេលអ្នករាល់គ្នាកាន់តែជឿលើបុគ្គលដែលអ្នករាល់គ្នាហៅថាជាព្រះ នោះអ្នករាល់គ្នានឹងកាន់តែឃ្លាតឆ្ងាយពីខ្ញុំ។ ដូចនោះ តើចំណុចសំខាន់នៃបញ្ហានេះគឺជាអ្វី? វាច្បាស់ណាស់ថា គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាធ្លាប់ពិចារណាសំណួរនេះទេ ប៉ុន្តែតើចំណុចសំខាន់នៃសំណួរនេះធ្លាប់បានកើតឡើងចំពោះអ្នករាល់គ្នាឬទេ? តើអ្នករាល់គ្នាធ្លាប់បានគិតពីផលវិបាកនៃការបន្តជឿតាមរបៀបនេះឬទេ?

(ដកស្រង់ពី «វិធីស្គាល់ព្រះដែលគង់នៅលើផែនដី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣២០

យើងសព្វព្រះហឫទ័យចំពោះអស់អ្នកដែលមិនសង្ស័យលើអ្នកដទៃ ហើយយើងចូលចិត្តអស់អ្នកដែលសុខចិត្តទទួលយកសេចក្តីពិត ព្រោះយើងបង្ហាញការយកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះមនុស្សទាំងពីរប្រភេទនេះ ដ្បិតពួកគេជាមនុស្សស្មោះត្រង់នៅក្នុងព្រះនេត្ររបស់យើង។ ប្រសិនបើអ្នកមានគំនិតបោកប្រាស់គេ នោះអ្នកនឹងមានការប្រុងប្រយ័ត្នខ្លួន ហើយមានការសង្ស័យចំពោះមនុស្សគ្រប់គ្នា និងគ្រប់បញ្ហា ហេតុនេះហើយ សេចក្ដីជំនឿរបស់អ្នកចំពោះយើង នឹងកើតឡើងពីមូលដ្ឋានគ្រឹះនៃការសង្ស័យ។ យើងមិនអាចទទួលស្គាល់សេចក្ដីជំនឿបែបនេះបានទេ។ ដោយសារគ្មានសេចក្ដីជំនឿពិតប្រាកដ នោះអ្នកនឹងកាន់តែមិនមានក្តីស្រឡាញ់ពិតប្រាកដ។ ហើយប្រសិនបើអ្នកអាចមានមន្ទិលសង្ស័យចំពោះព្រះជាម្ចាស់ និងទាយពីព្រះម្ចាស់តាមតែអំពើចិត្តរបស់អ្នក នោះអ្នកគឺជាជនបោកប្រាស់ខ្លាំងជាងគេបំផុត មិនចាំបាច់បកស្រាយអ្វីទេ។ អ្នកទាយថា ព្រះជាម្ចាស់អាចដូចជាមនុស្សបែបនេះថា៖ មានអំពើបាបដែលមិនអាចលើកលែងឱ្យបាន មានចរិតថោកទាប គ្មានភាពយុត្តិធម៌ និងហេតុផល គ្មានញាណដឹងពីសេចក្ដីយុត្តិធម៌ តែងតែមានកលល្បិចកាចសាហាវ ជាមនុស្សលាក់ពុត និងខូច សព្វហប្ញទ័យនឹងអំពើអាក្រក់ និងអំពើខ្មៅងងឹត ជាដើម ។ល។ តើហេតុផលដែលមនុស្សមានគំនិតបែបនេះ មិនមែនដោយសារតែពួកគេមិនបានយល់ដឹងអ្វីទាល់តែសោះពីព្រះជាម្ចាស់ឬ? សេចក្ដីជំនឿបែបនេះ គឺគ្មានអ្វីក្រៅពីអំពើបាបនោះទេ! មានមនុស្សខ្លះទៀតថែមទាំងជឿថា អ្នកដែលអាចផ្គាប់ចិត្តយើងបាន គឺជាអ្នកដែលចេះបញ្ជោរ និងចេះលត់ក្រាប ហើយថាអ្នកដែលមិនមានជំនាញបែបនេះ នឹងមិនត្រូវបានស្វាគមន៍មកកាន់ដំណាក់របស់ព្រះជាម្ចាស់នោះទេ ហើយក៏នឹងបាត់បង់កន្លែងរបស់ខ្លួននៅទីនោះដែរ។ តើនេះជាចំណេះដឹងតែមួយគត់ ដែលអ្នករាល់គ្នាទទួលបានក្នុងរយៈពេលច្រើនឆ្នាំមកនេះឬ? តើនេះជាអ្វីដែលអ្នករាល់គ្នាបានទទួលឬ? ហើយការយល់ខុសរបស់អ្នករាល់គ្នាចំពោះយើងមិនបានឈប់ត្រឹងហ្នឹងនោះទេ ព្រោះថា អាក្រក់ជាងនេះទៀតនោះ គឺអ្នករាល់គ្នាបានប្រមាថព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ និងនិយាយអាក្រក់ពីស្ថានសួគ៌។ ដូច្នេះហើយបានជាយើងនិយាយថា សេចក្ដីជំនឿរបស់អ្នករាល់គ្នាបែបនេះ បានត្រឹមតែធ្វើឱ្យអ្នករាល់គ្នាឃ្លាតកាន់តែឆ្ងាយពីយើង និងកាន់តែប្រឆាំងនឹងយើងខ្លាំងថែមទៀតប៉ុណ្ណោះ។ តាមរយៈការងារជាច្រើនឆ្នាំ អ្នករាល់គ្នាបានមើលឃើញសេចក្តីពិតជាច្រើន ប៉ុន្តែតើអ្នករាល់គ្នាមានបានដឹងពីអ្វីដែលត្រចៀករបស់យើងបានស្ដាប់លឺទេ? តើក្នុងចំណោមអ្នករាល់គ្នាមានប៉ុន្មានអ្នកដែលសុខចិត្តទទួលយកសេចក្តីពិតនេះ? អ្នករាល់គ្នាសុទ្ធតែជឿថា អ្នករាល់គ្នាសុខចិត្តបង់នូវតម្លៃដើម្បីប្តូរយកសេចក្តីពិត ប៉ុន្តែក្នុងចំណោមអ្នករាល់គ្នា តើមានប៉ុន្មានអ្នកបានរងទុក្ខយ៉ាងពិតប្រាកដ ដើម្បីប្តូរយកសេចក្តីពិតនោះ? គ្មានអ្វីក្រៅពីសេចក្តីទុច្ចរិតនៅក្នុងចិត្តរបស់អ្នករាល់គ្នាឡើយ ដែលធ្វើឱ្យអ្នករាល់គ្នាគិតថាគ្រប់គ្នាសុទ្ធតែមានគំនិតបោកប្រាស់ និងវៀចវេរដូចគ្នា មិនថាគេជានរណានោះទេ ហើយអ្នករាល់គ្នាថែមទាំងជឿបែបនេះទៀតថា ការត្រលប់ជាសាច់ឈាមរបស់ព្រះជាម្ចាស់ អាចមានលក្ខណៈដូចជាមនុស្សធម្មតា គឺគ្មានដួងចិត្តដែលសប្បុរស និងសេចក្ដីស្រឡាញ់ដែលប្រកបដោយមេត្តាធម៌។ លើសពីនេះទៅទៀត អ្នករាល់គ្នាជឿថាចរិតដ៏ខ្ពង់ខ្ពស់ និងនិស្ស័យមេត្តាធម៌ ព្រមទាំងអាណិតអាសូរ កើតមានតែនៅក្នុងព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ។ អ្នករាល់គ្នាជឿថា មនុស្សបរិសុទ្ធបែបនេះមិនមាននៅលើលោកនេះទេ គឺមានតែអំពើខ្មៅងងឹត និងអំពើអាក្រក់ប៉ុណ្ណោះ ចំណែកព្រះជាម្ចាស់វិញ គឺគ្រាន់តែជារបស់ដែលមនុស្សដាក់ក្ដីប្រាថ្នារបស់ពួកគេចង់ឱ្យបានល្អ និងស្រស់ស្អាត តាមតួអង្គនៅរឿងព្រេងនិទានដែលពួកគេបានប្រឌិតឡើងប៉ុណ្ណោះ។ នៅក្នុងចិត្តគំនិតរបស់អ្នករាល់គ្នា ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ គឺទៀងត្រង់ សុចរិត និង អស្ចារ្យ ដែលស័ក្ដិសមនឹងការគោរពបូជា និង ការលើកសរសើរ ប៉ុន្តែចំណែកព្រះជាម្ចាស់ដែលគង់នៅលើផែនដីវិញ គឺគ្រាន់តែជាអ្នកជំនួស និងជាឧបករណ៍របស់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ។ អ្នកជឿថាព្រះជាម្ចាស់អង្គនេះមិនអាចប្រៀបស្មើនឹងព្រះជាម្ចាស់ដែលគង់ស្ថានសួគ៌បានទេ កុំថាឡើយយកមកប្រៀបធៀបនឹងទ្រង់នោះ។ នៅពេលនិយាយពីភាពអស្ចារ្យ និង កិត្តិយសរបស់ព្រះជាម្ចាស់វិញ ទាំងនោះគឺជាផ្នែកមួយនៃសិរីរុងរឿងរបស់ព្រះម្ចាស់ដែលគង់នៅស្ថានសួគ៌ ប៉ុន្តែនៅពេលនិយាយដល់និស្ស័យ និងការខូចអាក្រក់របស់មនុស្សវិញទាំងនោះគឺជាលក្ខណៈដែលជាប់មកជាមួយនឹងព្រះជាម្ចាស់ដែលគង់នៅលើផែនដី។ ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ គឺមានភាពខ្ពង់ខ្ពស់ជានិច្ច ចំណែកព្រះជាម្ចាស់ដែលគង់នៅលើផែនដីវិញ គឺមិនសំខាន់ ទន់ខ្សោយ និងគ្មានសមត្ថភាពជារៀងរហូត ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌មិនមានមនោសញ្ចេតនានោះទេ គឺមានតែសេចក្តីសុចរិតប៉ុណ្ណោះ ចំណែកព្រះជាម្ចាស់ដែលគង់នៅលើផែនដីវិញ គឺមានតែហេតុផលអត្មានិយម និងគ្មានភាពយុត្តិធម៌ ឬហេតុផលនោះទេ។ ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ មិនវៀចវេរសោះឡើយ និងមានភាពស្មោះត្រង់ជានិច្ច ចំណែកព្រះជាម្ចាស់ដែលគង់នៅលើផែនដី គឺតែងតែគ្មានភាពទៀងត្រង់។ ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ ស្រឡាញ់មនុស្សខ្លាំងណាស់ ចំណែកព្រះជាម្ចាស់ដែលគង់នៅលើផែនដីវិញ បង្ហាញការយកចិត្តទុកដាក់ចំពោះមនុស្សមិនគ្រប់គ្រាន់ និងថែមទាំងមិនអើពើនឹងពួកគេទៀតផង។ ការយល់ដឹងខុសឆ្គងនេះ បានស្ថិតនៅក្នុងចិត្តរបស់អ្នករាល់គ្នាជាយូរមកហើយ ហើយក៏អាចបន្តទៅអនាគតបានថែមទៀតផង។ អ្នករាល់គ្នាគិតដល់ទង្វើរបស់ព្រះគ្រីស្ទតាមទស្សនៈរបស់ពួកទុច្ចរិត និងវាយតម្លៃគ្រប់ការងារទាំងអស់របស់ទ្រង់ ព្រមទាំងអត្តសញ្ញាណ និងព្រះវិញ្ញាណរបស់ទ្រង់តាមទស្សនៈរបស់ពួកមនុស្សអាក្រក់។ អ្នករាល់គ្នាបានបង្កើតកំហុសដ៏ធ្ងន់ធ្ងរ និងបានធ្វើរឿងដែល មិនធ្លាប់មាននរណាបានធ្វើពីមុនមកទេ។ បានន័យថា អ្នករាល់គ្នាបម្រើតែព្រះដែលខ្ពង់ខ្ពស់ដែលគង់នៅស្ថានសួគ៌ ដែលមានមកុដនៅលើព្រសិរសារបស់ទ្រង់ប៉ុណ្ណោះ និងមិនបម្រើព្រះដែលអ្នករាល់គ្នាគិតថាមិនសំខាន់សោះរហូតដល់មើលមិនឃើញទ្រង់។ តើនេះមិនមែនអំពើបាបរបស់អ្នករាល់គ្នាទេឬ? តើនេះមិនមែនជាឧទាហរណ៍ទូទៅដែលបង្ហាញពីការប្រមាថនិស្ស័យរបស់ព្រះរបស់អ្នករាល់គ្នាទេឬ? អ្នករាល់គ្នាចូលចិត្តរូបអង្គដ៏ខ្ពង់ខ្ពស់ និងឱ្យតម្លៃដល់អ្នកដែលចំណានខាងវោហាស័ព្ទបញ្ចុះបញ្ចូល។ អ្នករីករាយនឹងទទួលបញ្ជាពីព្រះជាម្ចាស់ដែលបានញាត់មាសប្រាក់ពេញដៃរបស់អ្នក និងចង់បានព្រះជាម្ចាស់ដែលអាចបំពេញគ្រប់សេចក្តីប្រាថ្នារបស់អ្នក។ ព្រះមួយអង្គដែលអ្នកមិនថ្វាយបង្គំ គឺជាព្រះជាម្ចាស់ដែលគ្មានភាពខ្ពស់ខ្ពស់ ហើយរឿងតែមួយគត់ដែលអ្នកស្អប់ គឺទាក់ទងនឹងព្រះជាម្ចាស់ដែលគ្មានមនុស្សណាគោរព។ រឿងតែមួយគត់ដែលអ្នកមិនសុខចិត្តធ្វើ គឺបម្រើព្រះជាម្ចាស់ដែលមិនដែលផ្តល់ប្រាក់សូម្បីមួយសេនដល់អ្នក ហើយព្រះមួយអង្គដែលមិនអាចធ្វើឱ្យអ្នកចង់បានទ្រង់ គឺព្រះជាម្ចាស់ដែលមិនគួរឱ្យស្រឡាញ់នេះហើយ។ ព្រះជាម្ចាស់នេះ មិនអាចធ្វើឱ្យអ្នកពង្រីកចំណេះដឹងរបស់អ្នកបាន ហើយមិនអាចឱ្យអ្នកមានអារម្មណ៍ដូចជាអ្នករកបានកំណប់នោះទេ កុំថាឡើយបំពេញតាមសេចក្តីប្រាថ្នារបស់អ្នក។ ដូចនោះ ហេតុអ្វីបានជាអ្នកដើរតាមទ្រង់? តើអ្នកធ្លាប់បានគិតដល់សំណួរបែបនេះទេ? អ្វីដែលអ្នកធ្វើមិនត្រឹមតែប្រមាថដល់ព្រះគ្រីស្ទនោះទេ សំខាន់ជាងនេះទៀតនោះ គឺវាថែមទាំងប្រមាថដល់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ថែមទៀតផង។ ខ្ញុំគិតថា នេះមិនមែនជាគោលបំណងនៃសេចក្ដីជំនឿរបស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់ទេ!

(ដកស្រង់ពី «វិធីស្គាល់ព្រះដែលគង់នៅលើផែនដី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣២១

អ្នករាល់គ្នាចង់ឱ្យព្រះជាម្ចាស់សព្វព្រះហប្ញទ័យនឹងអ្នករាល់គ្នា ប៉ុន្តែអ្នករាល់គ្នាស្ថិតនៅឆ្ងាយពីព្រះម្ចាស់។ តើអ្វីជាបញ្ហានៅទីនេះ? អ្នករាល់គ្នាទទួលតែព្រះបន្ទូលរបស់ទ្រង់ ប៉ុន្តែមិនទទួលយកការដោះស្រាយ និងការលួសកាត់របស់ទ្រង់ កុំថាឡើយអ្នកអាចទទួលយកគ្រប់ការររៀបចំរបស់ទ្រង់ ដើម្បីមានជំនឿពេញលេញចំពោះទ្រង់។ ដូចនោះ តើអ្វីជាបញ្ហានៅទីនេះ? នៅក្នុងការវិភាគចុងក្រោយ សេចក្ដីជំនឿរបស់អ្នករាល់គ្នា គឺជាសម្បកស៊ុតទទេមួយ ដែលមិនអាចញាស់ជាកូនមាន់បានទេ។ ព្រោះសេចក្ដីជំនឿរបស់អ្នករាល់គ្នាមិនបាននាំសេចក្តីពិតមកដល់អ្នករាល់គ្នាឬក៏ផ្តល់ជីវិតដល់អ្នក ប៉ុន្តែផ្ទុយមកវិញ បានផ្តល់ឱ្យអ្នករាល់គ្នានូវញាណបំភាន់ភ្នែកអំពីការទ្រទ្រង់ជីវិត និងក្តីសង្ឃឹម។ គឺញាណនៃកាទ្រទ្រង់ជីវិត និងក្តីសង្ឃឹមនេះហើយ ដែលជាគោលបំណងរបស់អ្នករាល់គ្នាក្នុងការជឿលើព្រះជាម្ចាស់ គឺមិនមែនជាសេចក្តីពិត និងជីវិតនោះទេ។ ហេតុនេះហើយទើបខ្ញុំនិយាយថា រយៈពេលនៃសេចក្ដីជំនឿរបស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់ គ្មានអ្វីក្រៅពីការព្យាយាមដើម្បីទទួលបានការគាំទ្រពីព្រះជាម្ចាស់ តាមរយៈទាសភាព និងភាពឥតអៀនខ្មាសនោះទេ ហើយក៏មិនអាចចាត់ទុកថាជាសេចក្ដីជំនឿពិតប្រាកបានដែរ។ តើកូនមាន់អាចកើតចេញពីសេចក្ដីជំនឿបែបនេះបានយ៉ាងដូចម្តេច? អាចនិយាយម្យ៉ាងទៀតបានថាតើសេចក្ដីជំនឿបែបនេះអាចសម្រេចបានអ្វីខ្លះ? គោលបំណងនៃសេចក្ដីជំនឿរបស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់ គឺប្រើប្រាស់ទ្រង់ដើម្បីសម្រេចគោលបំណងរបស់ខ្លួន។ តើនេះមិនមែនជាការប្រមាថរបស់អ្នករាល់គ្នាចំពោះនិស្ស័យរបស់ព្រះជាម្ចាស់ទេឬ? អ្នករាល់គ្នាជឿថា ព្រះជាម្ចាស់ដែលគង់នៅលើស្ថានសួគ៌ មានពិតប្រាកដមែន និងបដិសេធថាព្រះជាម្ចាស់ដែលគង់នៅលើផែនដី មិនមានពិតប្រាកដទេ ប៉ុន្តែយើងមិនទទួលស្គាល់ទស្សនៈរបស់អ្នករាល់គ្នាទេ ព្រោះយើងលើកសរសើរតែអ្នកណាដែលដាក់ជើងរបស់ខ្លួននៅលើដី ហើយបម្រើព្រះជាម្ចាស់ដែលគង់នៅលើផែនដីប៉ុណ្ណោះ ប៉ុន្តែមិនសរសើរអ្នកណាដែលមិនទទួលស្គាល់ព្រះគ្រីស្ទដែលគង់នៅលើផែនដីនោះទេ។ មិនថាមនុស្សបែបនេះមានភក្តីភាពចំពោះព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌យ៉ាងណានោះទេ នៅទីបំផុត ពួកគេមិនអាចគេចផុតពីព្រះហស្ដរបស់យើងដែលនឹងដាក់ទោសមនុស្សអាក្រក់បានឡើយ។ មនុស្សទាំងនេះសុទ្ធតែជាមនុស្សអាក្រក់ ព្រោះពួកគេគឺជាមនុស្សធ្វើអំពើអាក្រក់ដែលប្រឆាំងនឹងព្រះជាម្ចាស់ និងមិនដែលបានស្តាប់បង្គាប់ព្រះគ្រីស្ទដោយក្តីរីករាយឡើយ។ ពិតណាស់ ចំនួនរបស់ពួកគេរាប់បញ្ចូលទាំងអស់អ្នកដែលមិនស្គាល់ព្រះគ្រីស្ទ និងជាងនេះទៀត មិនទទួលស្គាល់ព្រះគ្រីស្ទ។ ដរាបណាអ្នកមានភក្តីភាពចំពោះព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ តើអ្នកជឿថាអ្នកអាចធ្វើអ្វីបានតាមចិត្តខ្លួនចំពោះព្រះគ្រីស្ទឬ? ខុសហើយ! ការមិនអើពើរបស់អ្នកចំពោះព្រះគ្រីស្ទ គឺជាការមិនអើចំពោះព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌។ មិនថាអ្នកមានភក្តីភាពចំពោះព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌យ៉ាងណានោះទេ វាគ្រាន់តែជាសម្តីដែលគ្មានន័យ និងការធ្វើពើប៉ុណ្ណោះ ព្រោះព្រះជាម្ចាស់ដែលគង់នៅលើផែនដី មិនគ្រាន់តែជាមធ្យោបាយសម្រាប់ឱ្យមនុស្សទទួលបានសេចក្តីពិត និងចំណេះដឹងដ៏ជ្រៅជ្រះប៉ុណ្ណោះទេ ប៉ុន្តែលើសពីនេះទៅទៀត ទ្រង់គឺជាមធ្យោបាយក្នុងការថ្កោលទោសមនុស្ស និងបន្ទាប់មកជាមធ្យោបាយក្នុងការយកការពិតមកដាក់ទោសមនុស្សអាក្រក់។ តើអ្នកបានយល់ពីលទ្ធផលដែលផ្តល់ផលប្រយោជន៍ និងផលអាក្រក់នៅទីនេះឬទេ? តើអ្នកធ្លាប់ឆ្លងកាត់លទ្ធផលទាំងនេះឬទេ? យើងសូមជូនពរឱ្យអ្នករាល់គ្នាយល់ពីសេចក្តីពិតនេះនៅថ្ងៃណាមួយឆាប់ៗនេះ ដែលថា ដើម្បីស្គាល់ព្រះជាម្ចាស់ អ្នកមិនត្រឹមតែត្រូវស្គាល់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀតនោះ គឺអ្នកត្រូវស្គាល់ព្រះជាម្ចាស់ដែលគង់នៅលើផែនដីផងដែរ។ ចូរកុំច្រលំពីរឿងអាទិភាពរបស់អ្នក ឬអនុញ្ញាតឱ្យរឿងបន្ទាប់បន្សំជំនួសរឿងសំខាន់ឡើយ។ មានតែតាមវិធីនេះទេ ទើបអ្នកអាចកសាងទំនាក់ទំនងល្អជាមួយព្រះជាម្ចាស់បានពិតប្រាកដ និងកាន់តែខិតជិតព្រះជាម្ចាស់ ព្រមទាំងនាំយកដួងចិត្តរបស់អ្នកឱ្យកាន់តែខិតជិតទ្រង់។ ប្រសិនបើអ្នកមានសេចក្ដីជំនឿជាច្រើនឆ្នាំមកហើយ ហើយមានទំនាក់ទំនងជាមួយ យើងយូរមកហើយ ប៉ុន្តែនៅតែឃ្លាតឆ្ងាយពីយើង នោះយើងអាចនិយាយថា គឺប្រាកដជាអ្នកនេះហើយដែលតែងតែប្រមាថដល់និស្ស័យរបស់ព្រះជាម្ចាស់ ហើយទីបញ្ចប់របស់អ្នក នឹងពិបាករកគិតពុំយល់។ ប្រសិនបើការទាក់ទងនឹងខ្ញុំជាច្រើនឆ្នាំមកនេះមិនបានផ្លាស់ប្តូរអ្នកឱ្យទៅជាបុគ្គលម្នាក់ដែលមានភាពជាមនុស្ស និងសេចក្តីពិតទេ ប៉ុន្តែផ្ទុយទៅវិញបានធ្វើឱ្យផ្លូវអាក្រក់របស់អ្នកជ្រួតជ្រាបចូលក្នុងនិស្ស័យរបស់អ្នកទៅវិញ ហើយភាពក្អេងក្អាងរបស់អ្នកមិនត្រឹមតែកើនឡើងលើសមុនទ្វេរដងទេ ប៉ុន្តែការយល់ខុសរបស់អ្នកអំពីយើង ក៏បានកើនឡើងច្រើនដងផងដែរ រហូតដល់អ្នកចាប់ផ្តើមគិតថាយើងជាមិត្តភក្តិដ៏តូចតាចរបស់អ្នក នោះយើងអាចនិយាយថា ទុក្ខវេទនារបស់អ្នកលែងស្ថិតនៅត្រឹមស្បែករបស់អ្នកទៀតហើយ ប៉ុន្តែវាបានជ្រៀតចូលដល់ឆ្អឹងរបស់អ្នកតែម្តង។ គ្រប់យ៉ាងដែលនៅសល់ គឺរង់ចាំឱ្យគេរៀបចំបុណ្យសពសម្រាប់អ្នកប៉ុណ្ណោះ។ ដល់ពេលនោះ អ្នកមិនចាំចាច់អង្វរករឱ្យខ្ញុំធ្វើជាព្រះជាម្ចាស់របស់អ្នកទេ ព្រោះអ្នកបានប្រព្រឹត្តិអំពើបាបដែលស័ក្ដិសមនឹងសេចក្តីស្លាប់ ជាអំពើបាបដែលមិនអាចអត់ឱនឱ្យបាន។ ទោះបីជាខ្ញុំអាចមានក្តីអាណិតអាសូរដល់អ្នកក៏ដោយ ក៏ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌នឹងទទួចចង់យកជីវិតរបស់អ្នកដែរ ព្រោះការប្រមាថរបស់អ្នកដល់និស្ស័យរបស់ព្រះជាម្ចាស់ គឺមិនមែនជាបញ្ហាធម្មតានោះទេ ប៉ុន្តែជាបញ្ហាធ្ងន់ធ្ងរខ្លាំងណាស់។ នៅពេលដែលពេលវេលាមកដល់ សូមកុំបន្ទោសយើងថាមិនបានប្រាប់អ្នកជាមុនឱ្យសោះ។ អ្វីដែលសំខាន់ គឺស្ថិតនៅលើរឿងទាំងអស់នេះហើយ គឺនៅពេលដែលអ្នកមានទំនាក់ទំនងជាមួយព្រះគ្រីស្ទដែលជាព្រះជាម្ចាស់នៅលើផែនដីក្នុងនាមជាមនុស្សធម្មតាម្នាក់ គឺនៅពេលនោះហើយដែលអ្នកជឿថា ព្រះជាម្ចាស់គ្មានអ្វីក្រៅតែពីជាមនុស្សម្នាក់នោះទេ គឺនៅពេលនោះហើយអ្នកនឹងត្រូវវិនាស។ នេះគ្រាន់តែជាការក្រើនរំលឹកដល់អ្នករាល់គ្នាប៉ុណ្ណោះ។

(ដកស្រង់ពី «វិធីស្គាល់ព្រះដែលគង់នៅលើផែនដី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣២២

នៅក្នុងមនុស្សមានតែពាក្យមិនច្បាស់លាស់អំពីសេចក្តីជំនឿ ប៉ុន្តែមនុស្សមិនបានដឹងអំពីអ្វីដែលផ្សំគ្នាឡើងឱ្យមានសេចក្តីជំនឿ និងកាន់តែមិនដឹងពីហេតុផលដែលនាំឱ្យគេមានសេចក្តីជំនឿនោះឡើយ។ មនុស្សមានការយល់ដឹងតិចតួចណាស់ ហើយមនុស្សខ្លួនឯងផ្ទាល់ក៏កំពុងតែខ្វះខាតច្រើនពេកហើយ ព្រោះថាសេចក្តីជំនឿរបស់គេចំពោះខ្ញុំ ជាសេចក្តីជំនឿខ្វះការពិចារណា និងល្ងិតល្ងង់។ ទោះបីជាគេមិនដឹងថាអ្វីជាសេចក្តីជំនឿ ឬមិនដឹងពីហេតុផលដែលនាំឱ្យគេមានសេចក្តីជំនឿលើខ្ញុំក៏ដោយ ក៏គេបន្តជឿលើខ្ញុំទាំងគិតមមៃ។ អ្វីដែលខ្ញុំទាមទារពីមនុស្សគឺមិនគ្រាន់តែឱ្យគេអំពាវនាវរកខ្ញុំទាំងមមៃបែបនេះ ឬជឿលើខ្ញុំដោយគ្មានទិសដៅបែបនេះឡើយ ដ្បិតកិច្ចការដែលខ្ញុំធ្វើ គឺដើម្បីឱ្យមនុស្សអាចមើលឃើញ និងស្គាល់ខ្ញុំ មិនមែនឱ្យមនុស្សដក់អារម្មណ៍នឹងខ្ញុំ និងមើលមកខ្ញុំ ដោយទស្សនៈមួយថ្មីនោះឡើយ។ ខ្ញុំធ្លាប់សម្ដែងទីសម្គាល់ ការអស្ចារ្យ និងសម្ដែងឫទ្ធិបារមីជាច្រើន ហើយពួកអ៊ីស្រាអែលនៅសម័យនោះក៏បានបង្ហាញនូវការកោតសរសើរ និងការគោរពស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះសមត្ថភាពដ៏អស្ចារ្យរបស់ខ្ញុំ ក្នុងការប្រោសអ្នកជំងឺឱ្យជា និងការបណ្ដេញអារក្ស។ នៅគ្រានោះ ពួកយូដាបានគិតថា ព្រះចេស្ដាប្រោសឱ្យជារបស់ខ្ញុំ គឺជាកិច្ចការដ៏ប៉ិនប្រសប់អស្ចារ្យ ហើយដោយសារតែទង្វើជាច្រើនរបស់ខ្ញុំ ពួកគេគ្រប់គ្នាបានគោរពចំពោះខ្ញុំ និងមានអារម្មណ៍កោតសរសើរយ៉ាងខ្លាំងចំពោះគ្រប់ទាំងព្រះចេស្ដារបស់ខ្ញុំ។ ដូច្នេះ មនុស្សគ្រប់គ្នាដែលបានឃើញខ្ញុំធ្វើការអស្ចារ្យ បានដើរតាមខ្ញុំយ៉ាងប្រកិត រហូតដល់ថ្នាក់មានមនុស្សរាប់ពាន់នាក់ ដែលបានហ៊ុមព័ទ្ធជុំវិញខ្ញុំ ដើម្បីមើលខ្ញុំប្រោសអ្នកជំងឺឱ្យជា។ ខ្ញុំបានសម្ដែងទីសម្គាល់ និងការអស្ចារ្យជាច្រើន ប៉ុន្តែមនុស្សចាត់ទុកខ្ញុំត្រឹមជាគ្រូពេទ្យដ៏ពូកែម្នាក់ប៉ុណ្ណោះ ហើយខ្ញុំក៏បានចែកចាយសេចក្តីបង្រៀនជាច្រើនទៅកាន់មនុស្ស នៅសម័យនោះផងដែរ ប៉ុន្តែពួកគេចាត់ទុកខ្ញុំត្រឹមជាបរមគ្រូម្នាក់ចំពោះពួកសិស្សរបស់គាត់តែប៉ុណ្ណោះ។ សូម្បីសព្វថ្ងៃនេះក៏ដោយ ក្រោយពេលមនុស្សបានឃើញកំណត់ត្រាប្រវត្តិសាស្ត្រនៃកិច្ចការរបស់ខ្ញុំក៏ពួកគេបន្តកាត់ស្រាយថា ខ្ញុំជាគ្រូពេទ្យដ៏ពូកែ ដែលបានប្រោសអ្នកជំងឺឱ្យជា និងជាគ្រូបង្រៀនដល់មនុស្សល្ងិតល្ងង់ ហើយពួកគេបានបរិយាយពីខ្ញុំថា ខ្ញុំជាព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទដែលពេញដោយសេចក្ដីមេត្តាករុណា។ អស់អ្នកដែលកាត់ស្រាយបទគម្ពីរ អាចមានជំនាញពូកែលើសខ្ញុំនៅក្នុងការប្រោសឱ្យជា ឬមួយពេលនេះ គេអាចក្លាយជាសិស្សដែលពូកែលើសគ្រូរបស់គេ ប៉ុន្តែមនុស្សពូកែដែលមានកិត្តិនាមល្បីរន្ទឺ មានកេរ្តិ៍ឈ្មោះល្បីល្បាញនៅជុំវិញពិភពលោកទាំងនេះ ចាត់ទុកខ្ញុំត្រឹមតែជាគ្រូពេទ្យដ៏តូចទាបម្នាក់ប៉ុណ្ណោះ។ កិច្ចការរបស់ខ្ញុំមានចំនួនច្រើនជាងគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ ហើយព្រះប្រាជ្ញាញាណរបស់ខ្ញុំទៀតសោត ក៏ខ្ពង់ខ្ពស់លើសបុត្រាទាំងអស់របស់ព្រះបាទសាឡូម៉ូនផងដែរ ប៉ុន្តែមនុស្សគិតត្រឹមថា ខ្ញុំជាគ្រូពេទ្យម្នាក់ដែលមិនសូវល្បី និងជាគ្រូបង្រៀនម្នាក់ដែលគ្មានមនុស្សណាស្គាល់សោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឱ្យខ្ញុំប្រោសគេឱ្យជាតែប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឱ្យខ្ញុំប្រើព្រះចេស្ដាបណ្ដេញវិញ្ញាណស្មោកគ្រោក ចេញពីរូបកាយរបស់គេ ហើយមានមនុស្សជាច្រើនជឿលើខ្ញុំដើម្បីឱ្យតែបានសេចក្តីសុខសាន្ត និងសេចក្តីអំណរពីខ្ញុំប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីទាមទារចង់បានទ្រព្យសម្បត្តិកាន់តែច្រើនពីខ្ញុំប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឱ្យជីវិតនេះអាចរស់នៅយ៉ាងសុខសាន្ត និងមានសុវត្ថិភាពល្អនៅលោកខាងមុខតែប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឱ្យបានរួចខ្លួនពីទុក្ខវេទនានៃស្ថាននរក និងដើម្បីទទួលបានព្រះពរនៃស្ថានសួគ៌។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីភាពស្រាកស្រាន្តមួយរយៈខ្លី ប៉ុន្តែគេមិនព្យាយាមដើម្បីឱ្យបានអ្វីៗដែលមាននៅលោកខាងមុខឡើយ។ នៅពេលដែលខ្ញុំបញ្ចេញសេចក្ដីក្រោធដាក់មនុស្ស ហើយដកហូតអស់ទាំងសេចក្តីអំណរ និងសេចក្តីសុខសាន្តដែលគេធ្លាប់មាន មនុស្សក៏ចាប់ផ្ដើមមានចិត្តសង្ស័យ។ ពេលដែលខ្ញុំប្រគល់ទុក្ខវេទនានៃស្ថាននរកឱ្យទៅមនុស្ស ហើយយកព្រះពរនៃស្ថានសួគ៌មកវិញ សេចក្តីអាម៉ាស់របស់មនុស្ស បានប្រែក្លាយជាកំហឹង។ ពេលមនុស្សសុំឱ្យខ្ញុំប្រោសគេឱ្យជាពីជំងឺ ខ្ញុំមិនអើពើទេ ខ្ញុំមានអារម្មណ៍ស្អប់គេខ្លាំង។ មនុស្សបានចាកចេញពីខ្ញុំ ហើយបែរទៅរកវិធីព្យាបាលតាមផ្លូវងងឹត និងអំពើអាបធ្មប់។ នៅពេលដែលខ្ញុំដកហូតអ្វីៗគ្រប់យ៉ាងដែលមនុស្សបានទាមទារពីខ្ញុំ ស្រាប់តែមនុស្សគ្រប់គ្នាបាត់ស្រមោលឈឹង ទាំងគ្មានបន្សល់ដានអ្វីឡើយ។ បើដូច្នេះ ខ្ញុំអាចនិយាយបានថាមនុស្សមានជំនឿលើខ្ញុំ ដោយសារតែខ្ញុំប្រទានព្រះគុណច្រើនពេក និងដោយសារមានអ្វីៗជាច្រើនដែលគេនឹងទទួលបាន។ ពួកយូដាបានជឿលើខ្ញុំ ដើម្បីបានព្រះគុណរបស់ខ្ញុំ ហើយបានដើរតាមខ្ញុំទៅគ្រប់ទីកន្លែងដែលខ្ញុំបានទៅផង។ មនុស្សល្ងិតល្ងង់ដែលមានចំណេះដឹង និងបទពិសោធដ៏មានកម្រិតទាំងនេះ បានស្វែងរកខ្ញុំ ដើម្បីចង់ឃើញទីសម្គាល់ និងការអស្ចារ្យដែលខ្ញុំបានធ្វើតែប៉ុណ្ណោះ។ ពួកគេបានចាត់ទុកខ្ញុំជាមេគ្រួសាររបស់ពួកយូដាដែលអាចសម្ដែងការឫទ្ធិបារមីដ៏ពូកែបំផុត។ ហើយនៅពេលដែលខ្ញុំបានបណ្ដេញអារក្សចេញពីមនុស្ស វាក៏បានធ្វើឱ្យមានការពិភាក្សាជាច្រើននៅក្នុងចំណោមពួកគេ៖ ពួកគេបាននិយាយថា ខ្ញុំជាអេលីយ៉ា ថាខ្ញុំជាម៉ូសេ ថាខ្ញុំជាហោរាដ៏ចំណាស់បំផុតក្នុងចំណោមពួកហោរាទាំងអស់នាសម័យបុរាណ ឬថាខ្ញុំជាគ្រូពេទ្យដ៏ពូកែជាងគេបំផុត។ ក្រៅពីខ្ញុំផ្ទាល់ដែលមានបន្ទូលថា ខ្ញុំជាជីវិត ជាផ្លូវ និងជាសេចក្តីពិត គ្មាននរណាម្នាក់អាចស្គាល់អង្គខ្ញុំ ឬអត្តសញ្ញាណរបស់ខ្ញុំបានឡើយ។ ក្រៅពីខ្ញុំផ្ទាល់ដែលមានបន្ទូលថា ស្ថានសួគ៌ជាកន្លែងមួយដែលព្រះវរបិតាខ្ញុំគង់នៅ គ្មាននរណាម្នាក់បានដឹងឡើយថា ខ្ញុំជាព្រះបុត្រានៃព្រះ ហើយក៏ជាព្រះជាម្ចាស់ផ្ទាល់ផងដែរ។ ក្រៅពីខ្ញុំផ្ទាល់ដែលមានបន្ទូលថា ខ្ញុំនឹងនាំសេចក្តីប្រោសលោះ ទៅឱ្យមនុស្សលោកទាំងអស់ ហើយបង់ថ្លៃលោះយកមនុស្ស គ្មាននរណាម្នាក់បានដឹងថា ខ្ញុំជាព្រះដែលប្រោសលោះមនុស្សលោក ហើយមនុស្សស្គាល់ខ្ញុំ ត្រឹមតែជាមនុស្សម្នាក់ដែលមានចិត្តមេត្តា និងចិត្តក្ដួលអាណិតប៉ុណ្ណោះ។ ហើយក្រៅពីខ្ញុំផ្ទាល់ ដែលអាចពន្យល់គ្រប់ទាំងសេចក្តីអំពីខ្លួនខ្ញុំ នោះគ្មាននរណាម្នាក់បានស្គាល់ខ្ញុំ ហើយក៏គ្មាននរណាម្នាក់ជឿថា ខ្ញុំជាព្រះរាជបុត្រារបស់ព្រះដ៏មានព្រះជន្មរស់នោះដែរ។ នេះហើយគឺជាសេចក្តីជំនឿរបស់មនុស្សដែលមានចំពោះខ្ញុំ និងជារបៀបដែលគេព្យាយាមបញ្ឆោតខ្ញុំ។ តើពួកគេអាចធ្វើបន្ទាល់អំពីខ្ញុំយ៉ាងដូចម្ដេច ខណៈពេលដែលគេមានទស្សនៈបែបនេះ ចំពោះខ្ញុំ?

(ដកស្រង់ពី «តើអ្នកដឹងអ្វីខ្លះអំពីសេចក្តីជំនឿ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣២៣

មនុស្សបានជឿលើព្រះជាម្ចាស់យូរឆ្នាំមកហើយ ប៉ុន្តែ មនុស្សភាគច្រើនមិនយល់អំពីអត្ថន័យនៃពាក្យថា «ព្រះជាម្ចាស់» ឡើយ ហើយគ្រាន់តែដើរតាមទ្រង់ទាំងវង្វេងវង្វាន់ប៉ុណ្ណោះ។ ពួកគេមិនដឹងថា អ្វីជាមូលហេតុដែលនាំឱ្យមនុស្សត្រូវជឿលើព្រះជាម្ចាស់ ឬដឹងថាព្រះជាម្ចាស់ជាអ្វីឡើយ។ ប្រសិនបើមនុស្សគ្រាន់តែចេះជឿ និងចេះដើរតាមព្រះជាម្ចាស់ ប៉ុន្តែមិនដឹងថាព្រះជាម្ចាស់ជាអ្វី ហើយប្រសិនបើពួកគេមិនទាំងស្គាល់ព្រះជាម្ចាស់ផង នោះតើវាមិនមែនជារឿងកំប្លែងពេកទេឬអី? មកដល់ពេលនេះទៅហើយ ទោះបីជាមនុស្សបានឃើញសេចក្តីលាក់កំបាំងជាច្រើននៃស្ថានសួគ៌ដោយផ្ទាល់ភ្នែក ហើយបានឮអំពីចំណេះដ៏ជ្រាលជ្រៅ ដែលមនុស្សមិនធ្លាប់បានយល់ពីមុនក៏ដោយ ក៏ពួកគេនៅមិនស្គាល់សេចក្តីជាច្រើននៅក្នុងសេចក្តីពិតដ៏សាមញ្ញបំផុត ដែលមនុស្សកាលពីមុនមិនធ្លាប់គិតស្រមៃ។ អ្នកខ្លះអាចនិយាយថា «យើងបានជឿលើព្រះជាម្ចាស់ជាច្រើនឆ្នាំមកហើយ។ ម្ដេចបានជាយើងមិនដឹងថា ព្រះជាម្ចាស់គឺជាអ្វី? តើសំណួរនេះមិនមើលងាយយើងពេកទេឬអី?» ប៉ុន្តែ តាមការពិត សព្វថ្ងៃនេះទោះបីមនុស្សដើរតាមខ្ញុំក៏ដោយ ក៏ពួកគេមិនដឹងអំពីកិច្ចការរបស់ខ្ញុំនាពេលសព្វថ្ងៃទាល់តែសោះ ហើយសូម្បីតែសំណួរដ៏សាមញ្ញ និងងាយស្រួលបំផុត ក៏គេមិនយល់ផង ចុះទម្រាំតែសំណួរស្មុគស្មាញខ្លាំងអំពីព្រះជាម្ចាស់ នោះគេកាន់តែមិនអាចយល់ទៀតហើយ។ ចូរដឹងថា សំណួរដែលអ្នកមិនខ្វល់ និងមិនស្គាល់ គឺជាសំណួរសំខាន់បំផុតសម្រាប់ឱ្យអ្នកយល់ ព្រោះថាអ្នកចេះតែដើរតាមបណ្ដាជន ដោយមិនយកចិត្តទុកដាក់ និងមិនខ្វល់ខ្វាយចំពោះអ្វីដែលអ្នកគួរតែបំពាក់បំប៉នខ្លួននោះឡើយ។ តើអ្នកពិតជាដឹងអំពីហេតុផលដែលអ្នកគួរតែមានសេចក្តីជំនឿលើព្រះជាម្ចាស់ដែរឬទេ? តើអ្នកពិតជាស្គាល់អ្វីជាព្រះជាម្ចាស់ដែរឬទេ? តើអ្នកពិតជាស្គាល់អ្វីជាមនុស្សដែរឬទេ? ក្នុងនាមជាមនុស្សម្នាក់ដែលមានសេចក្តីជំនឿលើព្រះជាម្ចាស់ ប្រសិនបើអ្នកមិនយល់សំណួរទាំងនេះផង តើអ្នកមិនបាត់បង់សេចក្តីថ្លៃថ្នូរក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ទេឬអី? កិច្ចការរបស់ខ្ញុំថ្ងៃនេះគឺ៖ ដើម្បីឱ្យមនុស្សយល់អំពីសារជាតិពិតរបស់គេ យល់គ្រប់កិច្ចការទាំងអស់ដែលខ្ញុំធ្វើ និងស្គាល់ព្រះភក្ត្រពិតរបស់ព្រះជាម្ចាស់។ នេះជាការបិទបញ្ចប់ផែនការគ្រប់គ្រងរបស់ខ្ញុំ ជាដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ខ្ញុំ។ ហេតុនេះបានជាខ្ញុំកំពុងតែប្រាប់អ្នករាល់គ្នាទុកជាមុនអំពីគ្រប់ទាំងសេចក្តីលាក់កំបាំងនៃជីវិត ដើម្បីឱ្យអ្នករាល់គ្នាអាចទទួលយកសេចក្តីទាំងនេះពីខ្ញុំ។ ដោយសារនេះជាកិច្ចការនៃយុគសម័យចុងក្រោយ ដូច្នេះខ្ញុំត្រូវតែប្រាប់អ្នករាល់គ្នានូវគ្រប់ទាំងសេចក្តីពិតនៃជីវិត ដែលអ្នករាល់គ្នាមិនធ្លាប់បានទទួលពីមុនមក ទោះបីជាអ្នករាល់គ្នាគ្មានសមត្ថភាពនឹងយល់ ឬទ្រាំទ្រសេចក្តីទាំងនោះ ដោយសារតែសេចក្តីខ្វះចន្លោះ និងកង្វះគុណសម្បត្តិច្រើនពេកក៏ដោយ។ ខ្ញុំនឹងបញ្ចប់កិច្ចការរបស់ខ្ញុំ។ ខ្ញុំនឹងសម្រេចកិច្ចការដែលខ្ញុំគួរតែធ្វើ ហើយប្រាប់អ្នករាល់គ្នានូវអស់ទាំងសេចក្តីដែលខ្ញុំបានដាក់បញ្ជាបេសកកម្មដល់អ្នករាល់គ្នា ដើម្បីកុំឱ្យអ្នករាល់គ្នាឃ្លាតចេញ ហើយធ្លាក់ទៅក្នុងផែនការរបស់មេកំណាច ពេលដែលសេចក្តីងងឹតចុះមក។ មានផ្លូវជាច្រើនដែលអ្នកមិនយល់ មានរឿងជាច្រើនដែលអ្នកមិនដឹង។ អ្នករាល់គ្នាពិតជាល្ងង់ខ្លៅពេកហើយ។ ខ្ញុំស្គាល់យ៉ាងច្បាស់អំពីនិស្ស័យ និងសេចក្តីខ្វះចន្លោះរបស់អ្នករាល់គ្នា។ ដូច្នេះ ទោះបីមានពាក្យពេចន៍ជាច្រើន ដែលអ្នករាល់គ្នាមិនអាចយល់បាន ក៏ខ្ញុំនៅតែព្រមប្រាប់អ្នករាល់គ្នាអំពីសេចក្តីពិតទាំងអស់ដែលអ្នកមិនធ្លាប់បានយល់ពីមុនមកនេះ ដោយសារតែខ្ញុំចេះតែបារម្ភក្រែងអ្នករាល់គ្នាមិនអាចឈររឹងមាំក្នុងការដែលអ្នករាល់គ្នាធ្វើបន្ទាល់ពីខ្ញុំ តាមគោលជំហររបស់អ្នករាល់គ្នានាពេលបច្ចុប្បន្ន។ ខ្ញុំគិតបែបនេះមិនមែនមានន័យថា អ្នករាល់គ្នាអន់នោះឡើយ ប៉ុន្តែអ្នករាល់គ្នាជាសត្វសាហាវដែលមិនទាន់បានឆ្លងកាត់បង្ហាត់បន្សាំងតាមក្រឹត្យក្រមរបស់ខ្ញុំ ហើយខ្ញុំពិតជាមិនអាចមើលឃើញទំហំសិរីល្អ ដែលមាននៅខាងក្នុងអ្នករាល់គ្នាឡើយ។ ទោះបីខ្ញុំខំចំណាយកម្លាំងច្រើនប៉ុនណាលើអ្នករាល់គ្នា ក៏ធាតុវិជ្ជមាននៅខាងក្នុងអ្នករាល់គ្នាហាក់ដូចជាគ្មានលេចឡើងសោះឡើយ ចំណែកឯធាតុអវិជ្ជមានវិញ បែរជាមានតិចតួច និងទុកសម្រាប់យកមកធ្វើជាបន្ទាល់ ដើម្បីនាំសេចក្តីអាម៉ាស់មកឱ្យសាតាំងតែប៉ុណ្ណោះ។ ចំណែកឯអ្វីៗផ្សេងទៀតនៅក្នុងអ្នក គឺជាថ្នាំបំពុលរបស់សាតាំង។ អ្នករាល់គ្នាមើលមកខ្ញុំ ដូចជាអ្នកមិនអាចទទួលបានសេចក្តីសង្រ្គោះអ៊ីចឹង។ ដោយសារតែបែបនេះ ខ្ញុំសម្លឹងមើលសម្ដីសំដៅ និងឫកពាផ្សេងៗរបស់អ្នករាល់គ្នា ហើយទីបំផុត ខ្ញុំក៏ដឹងអំពីកម្ពស់ពិតរបស់អ្នករាល់គ្នា។ នេះជាហេតុផលដែលខ្ញុំតែងតែគិតខ្វល់អំពីអ្នករាល់គ្នាថា៖ បើទុកឱ្យមនុស្សរស់នៅដោយខ្លួនឯង តើជីវិតពួកគេនឹងរស់នៅបានប្រសើរជាងនេះ ឬក៏ដូចគ្នានឹងជីវិតរបស់គេសព្វថ្ងៃ? តើនិស្ស័យជាកូនក្មេងរបស់អ្នករាល់គ្នា មិនធ្វើឱ្យអ្នករសាប់រសល់ទេឬអី? តើអ្នករាល់គ្នាពិតជាអាចធ្វើដូចរាស្ត្ររើសតាំងនៃសាសន៍អ៊ីស្រាអែលដែលស្មោះចំពោះខ្ញុំ គឺចំពោះខ្ញុំតែម្នាក់ជារៀងរហូតបានដែរឬទេ? អ្វីដែលស្ដែងចេញនៅក្នុងអ្នករាល់គ្នា មិនមែនជាបំណងប៉ងចង់ធ្វើអាក្រក់របស់ក្មេង ដែលនៅឆ្ងាយពីឪពុកម្ដាយរបស់គេឡើយ ប៉ុន្តែជាចរិតតិរច្ឆានដែលផុសចេញពីសត្វសាហាវ ដែលនៅឆ្ងាយពីរំពាត់របស់ម្ចាស់វា។ អ្នករាល់គ្នាគួរតែស្គាល់និស្ស័យខ្លួនឯង ជាសេចក្តីកម្សោយដែលអ្នករាល់គ្នាមានដូចគ្នា វាជាជំងឺទូទៅមួយដែលអ្នករាល់គ្នាមានគ្រប់គ្នា។ ដូច្នេះ ពាក្យដាស់តឿនរបស់ខ្ញុំសម្រាប់អ្នករាល់គ្នានៅថ្ងៃនេះគឺ ចូរឈរមាំក្នុងបន្ទាល់ ដែលអ្នករាល់គ្នាធ្វើសម្រាប់ខ្ញុំ។ ទោះស្ថិតក្រោមកាលៈទេសៈណាក៏ដោយ មិនត្រូវបណ្ដោយឱ្យជំងឺចាស់ផ្ទុះឡើងម្ដងទៀតឡើយ។ ការធ្វើបន្ទាល់ គឺជាកិច្ចការដ៏សំខាន់បំផុត ព្រោះវាជាបេះដូងនៃកិច្ចការរបស់ខ្ញុំ។ អ្នករាល់គ្នាគួរតែទទួលយកពាក្យរបស់ខ្ញុំ ដូចជានាងម៉ារាបានទទួលយកការបើកសម្ដែងរបស់ព្រះយេហូវ៉ា ដែលបានយាងមករកនាងនៅក្នុងសុបិន៖ ទាំងជឿ ហើយបន្ទាប់មកក៏ស្ដាប់បង្គាប់។ នេះហើយជាគុណសម្បត្តិរបស់ស្រីក្រមុំម្នាក់នេះ។ ដ្បិតអ្នករាល់គ្នាជាមនុស្សដែលឮពាក្យរបស់ខ្ញុំច្រើនជាងគេ ជាមនុស្សដែលទទួលព្រះពរពីខ្ញុំច្រើនជាងគេ។ ខ្ញុំបានប្រទានទ្រព្យសម្បត្តិដ៏មានតម្លៃទាំងអស់របស់ខ្ញុំដល់អ្នករាល់គ្នា ខ្ញុំបានប្រទានអ្វីៗគ្រប់យ៉ាងដល់អ្នករាល់គ្នា ប៉ុន្តែអ្នករាល់គ្នាមានស្ថានភាពខុសគ្នាស្រឡះពីប្រជាជនអ៊ីស្រាអែល គឺខុសគ្នាដូចមេឃ និងដីតែម្ដង។ ប៉ុន្តែ ប្រសិនបើធៀបនឹងពួកគេ អ្នករាល់គ្នាបានទទួលច្រើនជាងពួកគេឆ្ងាយណាស់។ ខណៈដែលពួកគេរង់ចាំការលេចមករបស់ខ្ញុំយ៉ាងអន្ទះសាអំពីអ្នករាល់គ្នាចំណាយជីវិតជាមួយខ្ញុំយ៉ាងរីករាយ ទាំងមានចំណែកទទួលសេចក្ដីសប្បុរសរបស់ខ្ញុំផង។ ផ្អែកលើភាពខុសគ្នានេះ តើអ្វីទៅដែលផ្ដល់ឱ្យអ្នករាល់គ្នាមានសិទ្ធិយំយែក និងទាស់ទែងជាមួយខ្ញុំ ហើយទាមទារឱ្យខ្ញុំចែកទ្រព្យសម្បត្តិរបស់ខ្ញុំជាមួយអ្នករាល់គ្នាដូច្នេះ? តើអ្នករាល់គ្នាមិនបានទទួលច្រើនហើយទេឬអី? ខ្ញុំបានប្រទានដល់អ្នករាល់គ្នាច្រើនណាស់ ប៉ុន្តែអ្វីដែលអ្នករាល់គ្នាតបស្នងមកខ្ញុំវិញ គឺជាភាពសោកសៅយ៉ាងវេទនាចិត្ត និងសេចក្តីថប់បារម្ភ សេចក្តីខកចិត្ត និងសេចក្តីទោមនស្សដែលមិនអាចទប់បាន។ អ្នករាល់គ្នាគួរឱ្យស្អប់ណាស់ ប៉ុន្តែអ្នកក៏គួរឱ្យអាណិតដែរ ដូច្នេះ ខ្ញុំគ្មានជម្រើសណាផ្សេង ក្រៅពីលេបយកសេចក្តីខកចិត្តទាំងប៉ុន្មានរបស់ខ្ញុំ ហើយពោលពាក្យជំទាស់របស់ខ្ញុំដាក់អ្នករាល់គ្នាម្ដងហើយម្ដងទៀតឡើយ។ សម្រាប់កិច្ចការជាងរាប់ពាន់ឆ្នាំមកនេះ ខ្ញុំមិនធ្លាប់ប្រកែកជាមួយមនុស្សលោកឡើយ ដោយសារតែខ្ញុំបានរកឃើញថា ក្នុងដំណើរវិវឌ្ឍន៍របស់មនុស្សជាតិតាំងពីដើមមកទល់ពេលនេះ គឺមានតែ «សេចក្តីបញ្ឆោត» នៅក្នុងចំណោមអ្នករាល់គ្នាទេ ដែលបានក្លាយជាចរិតដ៏ពេញនិយមបំផុត ប្រៀបបាននឹងកេរមត៌កដ៏មានតម្លៃ ដែលបុព្វបុរសដ៏ល្បីល្បាញនាសម័យបុរាណបានបន្សល់ទុកដល់អ្នករាល់គ្នា។ ខ្ញុំពិតជាស្អប់មនុស្សដែលមានចរិតអន់ជាងសត្វទាំងនោះណាស់។ អ្នករាល់គ្នាដូចជាគ្មានមនសិការសោះ! ចរិតរបស់អ្នករាល់គ្នា អន់ខ្លាំងណាស់! ឯដួងចិត្តរបស់អ្នករាល់គ្នារឹងដូចដុំថ្ម! ប្រសិនបើខ្ញុំយកពាក្យនេះទៅប្រើ និងយកកិច្ចការទាំងនេះទៅធ្វើចំពោះពួកអ៊ីស្រាអែលវិញ នោះខ្ញុំនឹងទទួលបានសិរីល្អជាយូរឆ្នាំមកហើយ។ ប៉ុន្តែ នៅក្នុងចំណោមអ្នករាល់គ្នា គឺមិនអាចទៅរួចឡើយ នៅក្នុងចំណោមអ្នករាល់គ្នា មានតែការព្រងើយកន្តើយដ៏ព្រៃផ្សៃ ចរិតរើសអើង និងលេសដោះសារបស់អ្នករាល់គ្នាតែប៉ុណ្ណោះ។ អ្នករាល់គ្នាគ្មានចិត្តមេត្តា និងគ្មានបានការទាល់តែសោះ!

(ដកស្រង់ពី «តើអ្នកមានការយល់ដឹងយ៉ាងដូចម្ដេចអំពីព្រះជាម្ចាស់?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣២៤

ឥឡូវ អ្នករាល់គ្នាគួរតែយល់អំពីអត្ថន័យដ៏ពិតនៃសេចក្តីជំនឿលើព្រះជាម្ចាស់ហើយ។ អត្ថន័យនៃសេចក្ដីជំនឿលើព្រះជាម្ចាស់ ដែលខ្ញុំធ្លាប់មានបន្ទូលកាលពីមុន ទាក់ទងជាមួយនឹងផ្លូវចូលវិជ្ជមានរបស់អ្នករាល់គ្នា។ ថ្ងៃនេះ គឺខុសពីមុន៖ ថ្ងៃនេះ ខ្ញុំចង់វិភាគអំពីសារជាតិនៃសេចក្តីជំនឿរបស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់។ ប្រាកដណាស់ ការនេះគឺថាជាការចេញពីទិដ្ឋភាពអវិជ្ជមានដើម្បីដឹកនាំអ្នករាល់គ្នា។ ប្រសិនបើខ្ញុំមិនបានធ្វើបែបនេះទេ នោះអ្នករាល់គ្នានឹងមិនស្គាល់ពីមុខមាត់ពិតរបស់ខ្លួន ហើយនៅតែបន្តអួតអាងពីការគោរពប្រណិប័តន៍ដល់ព្រះជាម្ចាស់ និងសេចក្តីស្មោះត្រង់របស់ខ្លួនជារៀងរហូត។ វាជាការសមគួរដែលនិយាយថា ប្រសិនបើខ្ញុំមិនលាតត្រដាងពីសេចក្តីស្មោកគ្រោកនៅក្នុងជម្រៅចិត្តរបស់អ្នករាល់គ្នាទេ នោះម្នាក់ៗនឹងពាក់មកុដលើក្បាលរបស់ខ្លួន ហើយទទួលយកគ្រប់ទាំងសិរីល្អសម្រាប់ខ្លួនឯងមិនខាន។ និស្ស័យអំនួត និងភាពក្អេងក្អាងរបស់អ្នករាល់គ្នា គឺជាកត្តាដែលជំរុញឱ្យអ្នករាល់គ្នាក្បត់សម្បជញ្ញៈរបស់ខ្លួន ឱ្យអ្នកបះបោរទាស់ទទឹងនឹងព្រះគ្រីស្ទ និងបើកឱ្យដឹងពីសេចក្តីស្មោកគ្រោក ចេតនា សញ្ញាណ សេចក្តីប៉ងប្រាថ្នាហួសប្រមាណ និងកែវភ្នែកដែលពោរពេញទៅដោយភាពលោភលន់របស់អ្នករាល់គ្នា ដោយយកវាមកដាក់នៅទីភ្លឺ។ ប៉ុន្តែអ្នករាល់គ្នានៅតែបន្តនិយាយប៉ប៉ាច់ប៉ប៉ោចពីបំណងចិត្តចង់ធ្វើការថ្វាយព្រះគ្រីស្ទរហូតមួយជីវិតរបស់អ្នក ហើយនិយាយដដែលៗពីសេចក្តីពិតដែលព្រះគ្រីស្ទមានព្រះបន្ទូលកាលពីយូរលង់ណាស់មកហើយ។ នេះជា «សេចក្តីជំនឿ» របស់អ្នករាល់គ្នា ជា «សេចក្តីជំនឿឥតសៅហ្មង»។ ខ្ញុំបានដាក់បទដ្ឋានដ៏តឹងរឹងមួយឱ្យមនុស្សកាន់តាមគ្រប់ពេលទាំងអស់។ បើចិត្តភក្ដីភាពរបស់អ្នកមានភ្ជាប់ជាមួយចេតនា និងលក្ខខណ្ឌនានា នោះខ្ញុំមិនចង់បានភក្ដីភាពរបស់អ្នកឡើយ ត្បិតខ្ញុំស្អប់ណាស់អ្នកណាដែលបោកបញ្ឆោតខ្ញុំដោយចេតនា ហើយមកកំហែងខ្ញុំដោយលក្ខខណ្ឌរបស់គេ។ ខ្ញុំចង់បានតែមនុស្សដែលស្មោះត្រង់ពិតប្រាកដចំពោះខ្ញុំ ហើយហ៊ានធ្វើអ្វីគ្រប់យ៉ាង ដើម្បីបញ្ជាក់ និងជាប្រយោជន៍ដល់សេចក្តីជំនឿ។ ខ្ញុំស្អប់ពាក្យអែបអបដែលអ្នករាល់គ្នាប្រើ ដើម្បីព្យាយាមធ្វើឱ្យខ្ញុំអរសប្បាយ ដ្បិតកន្លងមក ខ្ញុំតែងប្រព្រឹត្តដាក់អ្នករាល់គ្នាដោយព្រះទ័យស្មោះសរ ហើយខ្ញុំសង្ឃឹមថា អ្នករាល់គ្នាក៏ប្រព្រឹត្តដាក់ខ្ញុំ ដោយសេចក្តីជំនឿដ៏ពិតវិញដែរ។ នៅពេលនិយាយដល់សេចក្តីជំនឿ មនុស្សជាច្រើនគិតថា ពួកគេដើរតាមព្រះ ដោយសារតែគេមានសេចក្តីជំនឿ ដូច្នេះ គេនឹងមិនរងទុក្ខវេទនាឡើយ។ ហេតុនេះ យើងសូមសួរអ្នករាល់គ្នាដូច្នេះថា៖ បើអ្នកជឿថាពិតជាមានព្រះជាម្ចាស់មែន ហេតុអ្វីបានជាអ្នកមិនគោរពប្រណិប័តន៍ទ្រង់? បើអ្នកជឿថាមានព្រះជាម្ចាស់មែន ហេតុអ្វីបានជាអ្នកគ្មានការគោរពកោតខ្លាចដល់ទ្រង់សូម្បីតែបន្ដិច នៅក្នុងដួងចិត្តរបស់អ្នកដូច្នេះ? អ្នកទទួលស្គាល់ថាព្រះគ្រីស្ទជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ចុះហេតុអ្វីបានជាអ្នកខ្វះការគោរពចំពោះទ្រង់? ហេតុអ្វីបានជាអ្នកប្រព្រឹត្តចំពោះទ្រង់ ដោយខ្វះការគោរពបែបនេះ? ហេតុអ្វីបានជាអ្នកវិនិច្ឆ័យទ្រង់ ដោយបើកចំហរ? ហេតុអ្វីបានជាអ្នកចេះតែលបយកការណ៍ ពីដំណើរទៅមករបស់ទ្រង់? ហេតុអ្វីបានជាអ្នកមិនចុះចូលចំពោះការរៀបចំរបស់ទ្រង់? ហេតុអ្វីបានជាអ្នកមិនប្រព្រឹត្តស្របតាមព្រះបន្ទូលរបស់ទ្រង់? ហេតុអ្វីបានជាអ្នកព្យាយាមកំហែង និងលួចតង្វាយរបស់ទ្រង់? ហេតុអ្វីបានជាអ្នកនិយាយជំនួសព្រះគ្រីស្ទ? ហេតុអ្វីបានជាអ្នកហ៊ានវិនិច្ឆ័យថា កិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ ត្រូវ ឬខុស? ហេតុអ្វីបានជាអ្នកថ្លើមធំ ហ៊ានប្រមាថដល់ទ្រង់ ពីក្រោយខ្នងដូច្នេះ? តើសេចក្តីពណ៌នាទាំងនេះ ជាធាតុផ្សំនៃសេចក្តីជំនឿរបស់អ្នករាល់គ្នាមែនទេ?

ធាតុផ្សំចិត្តមិនជឿរបស់អ្នករាល់គ្នាចំពោះព្រះគ្រីស្ទ ត្រូវបានស្ដែងចេញមកតាមរយៈពាក្យសម្ដី និងឥរិយាបថរបស់អ្នករាល់គ្នា។ ចិត្តមិនជឿបញ្ជ្រាបទៅដល់ទាំងបំណង និងគោលដៅនៃកិច្ចការដែលអ្នកធ្វើ។ សូម្បីតែអត្តចរិតនៃការសំឡក់សម្លឹងរបស់អ្នករាល់គ្នា ក៏មានចិត្តមិនជឿលើព្រះគ្រីស្ទនៅក្នុងនោះដែរ។ គឺអាចនិយាយបានថា ពីមួយនាទីទៅមួយនាទី អ្នករាល់គ្នាម្នាក់ៗ ក្រសោបយកធាតុផ្សំនៃចិត្តមិនជឿរហូត។ នេះមានន័យថា អ្នករាល់គ្នាស្ថិតក្នុងគ្រោះថ្នាក់នៃការក្បត់ព្រះគ្រីស្ទ នៅគ្រប់ពេលតែម្ដង ព្រោះថាឈាមដែលហូរកាត់រាងកាយរបស់អ្នក ត្រូវបានបញ្ចូលជាមួយនឹងចិត្តមិនជឿលើព្រះដែលយកកំណើតជាមនុស្ស។ ដូច្នេះ ខ្ញុំសូមប្រាប់ទៅចុះថា ដានជើងដែលអ្នករាល់គ្នាបន្សល់ទុកនៅលើមាគ៌ានៃសេចក្តីជំនឿលើព្រះជាម្ចាស់ មិនមែនជាដានជើងពិតឡើយ។ ពេលដែលអ្នករាល់គ្នាដើរនៅលើផ្លូវនៃសេចក្តីជំនឿលើព្រះជាម្ចាស់ អ្នកមិនដាក់ជើងយ៉ាងមាំទៅលើដីឡើយ គឺអ្នកគ្រាន់តែធ្វើតាមតែបញ្ជាទាំងចិត្តមិនចង់ប៉ុណ្ណោះ។ អ្នករាល់គ្នាមិនដែលជឿលើព្រះបន្ទូលរបស់ព្រះគ្រីស្ទយ៉ាងអស់ពីចិត្តឡើយ ហើយក៏គ្មានសមត្ថភាពយកព្រះបន្ទូលនោះទៅអនុវត្តភ្លាមៗដែរ។ នេះជាហេតុផលដែលអ្នករាល់គ្នាមិនមានសេចក្ដីជំនឿលើព្រះគ្រីស្ទ។ ដែលអ្នករាល់គ្នាតែងតែមានគំនិតបែបនេះបែបនោះអំពីទ្រង់ ក៏ជាហេតុផលមួយទៀត ដែលនាំឱ្យអ្នករាល់គ្នា មិនមានសេចក្តីជំនឿចំពោះទ្រង់ដែរ។ ខាងក្រោមនេះ គឺជាធាតុផ្សំផ្សេងទៀត ដែលនាំឱ្យអ្នកមិនមានជំនឿនៅក្នុងចិត្ត ដូចជា ការសង្ស័យអំពីកិច្ចការរបស់ព្រះគ្រីស្ទឥតល្ហែ ការបណ្ដោយឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្លាក់ទៅលើត្រចៀកថ្លង់ ការមានទស្សនៈបែបនេះបែបនោះចំពោះកិច្ចការដែលព្រះគ្រីស្ទបានធ្វើ ហើយមិនយល់អំពីកិច្ចការនោះឱ្យបានត្រឹមត្រូវ ការពិបាកបោះបង់សញ្ញាណរបស់អ្នកដោយឡែក មិនថាអ្នកទទួលបានសេចក្តីពន្យល់បែបណា និងហេតុផលផ្សេងទៀតយ៉ាងណាក៏ដោយ។ ទោះអ្នករាល់គ្នាអនុវត្តតាមកិច្ចការរបស់ព្រះគ្រីស្ទ ហើយមិនដែលរយាលក៏ដោយ ប៉ុន្តែអ្នកមានការបះបោរច្រើនពេកហើយ ដែលច្របូកច្របល់នៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា។ ការបះបោរនេះ គឺជាភាពសៅហ្មងនៅក្នុងជំនឿរបស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់។ ប្រហែលអ្នករាល់គ្នាមិនបានគិតបែបនេះឡើយ ប៉ុន្តែប្រសិនបើអ្នកគ្មានសមត្ថភាពស្គាល់ពីចេតនារបស់ខ្លួន តាមរយៈការនេះទេ នោះអ្នកត្រូវជាប់នៅក្នុងចំណោមមនុស្សដែលត្រូវវិនាស ដ្បិតទាល់តែមនុស្សដែលជឿពិតលើព្រះជាម្ចាស់ ទើបទ្រង់ប្រោសគេឱ្យបានគ្រប់លក្ខណ៍ មិនមែនមនុស្សដែលមានចិត្តសង្ស័យចំពោះទ្រង់ ហើយក៏មិនមែនមនុស្សដែលមានចិត្តអល់អែក ក្នុងការដើរតាមទ្រង់ ទាំងមិនធ្លាប់ជឿថា ទ្រង់ជាព្រះជាម្ចាស់នោះឡើយ។

(ដកស្រង់ពី «តើអ្នកជាអ្នកជឿលើព្រះជាម្ចាស់ដ៏ពិតប្រាកដមែនទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣២៥

មនុស្សមួយចំនួនមិនអរសប្បាយនៅក្នុងសេចក្តីពិតទេ ក៏រឹតតែមិនអរសប្បាយនឹងការជំនុំជម្រះដែរ។ ផ្ទុយទៅវិញ គេបែរជាអរសប្បាយនៅក្នុងអំណាច និងភាពមានបានទៅវិញ។ មនុស្សបែបនេះគេហៅថា អ្នកស្វែងរកអំណាច។ ពួកគេស្វែងរកតែនិកាយទាំងឡាយណា ដែលមានឥទ្ធិពលនៅក្នុងពិភពលោក ហើយរកតែគ្រូគង្វាលនិងគ្រូបង្រៀន ដែលចេញមកពីសាលាព្រះគម្ពីរ។ ទោះពួកគេបានទទួលយកផ្លូវនៃសេចក្តីពិតក៏ដោយ ក៏ពួកគេមានជំនឿតែពាក់កណ្ដាលប៉ុណ្ណោះ។ ពួកគេមិនអាចថ្វាយដួងចិត្ត និងគំនិតរបស់គេទាំងអស់ដល់ព្រះបានឡើយ ហើយទោះបីជាមាត់របស់គេនិយាយអំពីការលះបង់ខ្លួនឯងថ្វាយព្រះជាម្ចាស់ក៏ដោយ ប៉ុន្តែភ្នែករបស់គេផ្ដោតទៅលើតែគ្រូគង្វាល និងគ្រូបង្រៀនល្បីៗប៉ុណ្ណោះ ហើយមិនសម្លឹងមើលទៅព្រះគ្រីស្ទ សូម្បីមួយវិនាទីឡើយ។ ដួងចិត្តរបស់គេវក់ទៅនឹងការចង់បានតែកិត្តិនាម ទ្រព្យសម្បត្តិ និងសិរីល្អ។ ដោយព្រោះតែចម្ងល់មួយថា ម្ដេចបានជាមនុស្សតូចទាបបែបនេះ មានសមត្ថភាពអាចយកឈ្នះមនុស្សជាច្រើនបាន ទើបពួកគេគិតថា មនុស្សដ៏សាមញ្ញនេះអាចប្រោសមនុស្សលោកឱ្យឥតខ្ចោះបាន។ ពួកគេគិតដោយសារតែគេឆ្ងល់ថា ម្ដេចក៏មនុស្សថោកទាបបាតសង្គមទាំងនេះ គឺជារាស្ត្រដែលព្រះជាម្ចាស់ជ្រើសរើសទៅវិញ។ ពួកគេជឿថា ប្រសិនបើមនុស្សបែបនេះជាវត្ថុបំណងនៃសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ នោះផ្ទៃមេឃនិងផែនដីនឹងក្រឡាប់ចក្រ ហើយមនុស្សទាំងអស់នឹងសើចមិនខានចំអកខ្លាំងជាមិនខាន។ ពួកគេជឿថា ប្រសិនបើព្រះជាម្ចាស់បានជ្រើសរើសមនុស្សសំរាមទាំងនេះ ឱ្យក្លាយជាគ្រប់លក្ខណ៍ ដូច្នេះ មនុស្សអស្ចារ្យទាំងនោះ នឹងក្លាយជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គហើយ។ ទស្សនៈរបស់គេត្រូវសៅហ្មងដោយចិត្តមិនជឿ ពួកគេមិនត្រឹមតែមិនជឿទេ ពួកគេគឺដូចជាសត្វតិរច្ឆានដល្ងង់ខ្លៅតែម្ដង។ ពួកគេគោរពតែពួកជំនុំ និងនិកាយធំៗប៉ុណ្ណោះ ព្រោះថា ពួកគេឱ្យតម្លៃតែលើឋានៈ បុណ្យសក្តិ និងអំណាចប៉ុណ្ណោះ។ ពួកគេគ្មានការគោរពចំពោះមនុស្សដែលព្រះគ្រីស្ទដឹកនាំសោះឡើយ សូម្បីតែបន្ដិចក៏គ្មានផង។ មែនទែនទៅ ពួកគេគ្រាន់តែជាជនក្បត់ ដែលបានបែរខ្នងដាក់ព្រះគ្រីស្ទ បែរខ្នងដាក់សេចក្តីពិត និងបែរខ្នងដាក់ជីវិតតែប៉ុណ្ណោះ។

អ្វីដែលអ្នកគោរពសរសើរ មិនមែនជាការបន្ទាបខ្លួនរបស់ព្រះគ្រីស្ទឡើយ ប៉ុន្តែជាពួកគង្វាលក្លែងក្លាយដែលមានកិត្តិនាមលេចធ្លោទៅវិញ។ អ្នកមិនសរសើរចំពោះភាពគួរឱ្យស្រឡាញ់ ឬព្រះប្រាជ្ញាញាណរបស់ព្រះគ្រីស្ទឡើយ ប៉ុន្តែបែរជាសរសើរពួកខិលខូចដែលលង់នៅក្នុងសេចក្តីសោ្មកគ្រោកនៃលោកីយ៍ទៅវិញ។ អ្នកសើចចំអកចំពោះការឈឺចាប់របស់ព្រះគ្រីស្ទ ទាំងដែលទ្រង់គ្មានកន្លែងសម្រាប់កើយព្រះសិរសាទ្រង់ ប៉ុន្តែបែរជាសរសើរសាកសពដែលតាមប្រមាញ់តង្វាយ ហើយរស់នៅក្នុងអំពើឧបាយមុខទៅវិញ។ អ្នកមិនព្រមរងទុក្ខរួមជាមួយព្រះគ្រីស្ទទេ ប៉ុន្តែអ្នកបែរជារីករាយនឹងប្រគល់ខ្លួនទៅក្នុងដៃរបស់ពួកទទឹងព្រះគ្រីស្ទទាំងកំព្រើល ទោះពួកគេឱ្យអ្នកបានតែសាច់ឈាម ពាក្យសម្ដី និងការត្រួតត្រាក៏ដោយ។ សូម្បីតែពេលនេះ ដួងចិត្តរបស់អ្នក នៅតែបែរទៅរកពួកគេ បែរទៅរកកេរ្តិ៍ឈ្មោះរបស់គេ បែរទៅរកឋានៈរបស់គេ និងបែរទៅរកឥទ្ធិពលរបស់គេ។ ហើយអ្នកនៅតែបន្តប្រកាន់ខ្ជាប់នូវអាកប្បកិរិយាមួយ ដោយអ្នកគិតថាកិច្ចការរបស់ព្រះគ្រីស្ទពិបាកទទួលយកណាស់ ហើយអ្នកក៏មិនព្រមទទួលយកកិច្ចការនេះដែរ។ នេះជាហេតុផលដែលខ្ញុំហ៊ាននិយាយថា អ្នកខ្វះសេចក្តីជំនឿក្នុងការទទួលស្គាល់ព្រះគ្រីស្ទ។ ហេតុផលដែលនាំឱ្យអ្នកបានដើរតាមទ្រង់មកដល់សព្វថ្ងៃគឺដោយសារតែអ្នកគ្មានជម្រើសផ្សេងប៉ុណ្ណោះ។ នៅក្នុងដួងចិត្តរបស់អ្នក ចេះតែលេចឡើងនូវរូបភាពបុគ្គលខ្ពង់ខ្ពស់ជាច្រើន។ ពាក្យសម្ដី ទង្វើ និងស្នាដៃដ៏មានឥទ្ធិពលរបស់គេ ដក់ជាប់នៅក្នុងគំនិតរបស់អ្នកជានិច្ច។ នៅក្នុងចិត្តរបស់អ្នករាល់គ្នា ពួកគេជាបុគ្គលដ៏ខ្ពស់ឧត្តម និងជាវីរបុរសក្នុងចិត្តរបស់អ្នកជារៀងរហូត។ ប៉ុន្តែ សព្វថ្ងៃនេះ អ្នកមិនបានគិតបែបនេះចំពោះព្រះគ្រីស្ទឡើយ។ នៅក្នុងដួងចិត្តរបស់អ្នក ទ្រង់គ្មានសារៈសំខាន់ជារៀងរហូត ហើយមិនសក្ដិសមទទួលបានការគោរពជារៀងរហូត។ ដ្បិតទ្រង់ជាមនុស្សសាមញ្ញពេក មានឥទ្ធិពលតិចតួចពេក និងរឹតតែគ្មានឋានៈ យសស័ក្ដិខ្ពង់ខ្ពស់អ្វីឡើយ។

ទោះយ៉ាងណា ក៏ខ្ញុំអាចនិយាយបានថា មនុស្សទាំងអស់ដែលមិនឱ្យតម្លៃចំពោះសេចក្តីពិត សុទ្ធតែជាអ្នកមិនជឿ ហើយគេជាជនក្បត់ចំពោះសេចក្តីពិតដែរ។ មនុស្សបែបនេះនឹងមិនទទួលបានការសរសើរពីព្រះគ្រីស្ទឡើយ។ ឥឡូវនេះ តើអ្នកបានដឹងពីទំហំចិត្តមិនជឿនៅក្នុងជីវិតរបស់អ្នក ហើយដឹងពីទំហំចិត្តក្បត់ ដែលអ្នកមានចំពោះព្រះគ្រីស្ទហើយឬនៅ? ខ្ញុំសូមដាស់តឿនដល់អ្នកដូច្នេះថា៖ ដោយសារតែអ្នកបានជ្រើសរើសផ្លូវនៃសេចក្តីពិត នោះអ្នកគួរតែថ្វាយជីវិតរបស់អ្នកទាំងស្រុងដល់ទ្រង់ចុះ កុំធ្វើជាមនុស្សស្ទាក់ស្ទើរ ឬមនុស្សដែលនិយាយខុសពីចិត្តនោះឡើយ។ អ្នកគួរតែយល់ថា ព្រះជាម្ចាស់មិនមែនជាកម្មសិទ្ធិនៃលោកីយ៍ ឬជារបស់នរណាម្នាក់ឡើយ ប៉ុន្តែទ្រង់ជាកម្មសិទ្ធិរបស់មនុស្សទាំងអស់ ដែលជឿលើទ្រង់យ៉ាងពិតប្រាកដ ជាអ្នកដែលថ្វាយបង្គំទ្រង់ ជាមនុស្សប្ដូរផ្ដាច់ ហើយស្មោះត្រង់ចំពោះទ្រង់។

(ដកស្រង់ពី «តើអ្នកជាអ្នកជឿលើព្រះជាម្ចាស់ដ៏ពិតប្រាកដមែនទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣២៦

ក្នុងជំនឿរបស់ពួកគេ មនុស្សប្រឹងប្រែងធ្វើឱ្យព្រះជាម្ចាស់ផ្ដល់ឱ្យពួកគេនូវទិសដៅដ៏សមរម្យមួយ ព្រមទាំងព្រះគុណទាំងអស់ដែលពួកគេត្រូវការក្នុងជំនឿរបស់ពួកគេ ដើម្បីធ្វើឱ្យទ្រង់ក្លាយជាអ្នកបម្រើរបស់ពួកគេ ដើម្បីឱ្យទ្រង់រក្សាសម្ពន្ធភាពដែលប្រកបដោយភាពសុខសាន្ត និងមេត្រីភាពជាមួយនឹងពួកគេ ហេតុដូច្នេះ មិនថាពេលណានោះទេ ទំនាស់រវាងព្រះជាម្ចាស់ និងពួកគេ នឹងមិនមានជាដរាប។ មានន័យថា ជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ទាមទារឱ្យទ្រង់សន្យា ធ្វើការបំពេញតាមតម្រូវការទាំងអស់របស់ពួកគេ និងផ្ដល់ឱ្យពួកគេនូវអ្វីៗដែលពួកគេអធិស្ឋាន សុំជាថ្នូរនឹងការរក្សាព្រះបន្ទូលដែលពួកគេបានអានក្នុងព្រះគម្ពីរថា «ខ្ញុំនឹងស្ដាប់ការអធិស្ឋានទាំងអស់របស់អ្នករាល់គ្នា»។ ពួកគេរំពឹងថា ព្រះជាម្ចាស់នឹងមិនជំនុំជម្រះ ឬដោះស្រាយជាមួយនរណាម្នាក់ឡើយ ដ្បិតទ្រង់គឺជាព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ប្រកបដោយសេចក្ដីមេត្តាករុណា ជាព្រះដែលរក្សាទំនាក់ទំនងល្អជាមួយមនុស្សគ្រប់ពេល និងគ្រប់ទីកន្លែងរហូតមក។ នេះជារបៀបដែលមនុស្សជឿលើព្រះជាម្ចាស់៖ ពួកគេធ្វើការទាមទារពីព្រះជាម្ចាស់ដោយមិនចេះខ្មាសអៀនតែម្ដងដោយជឿថា មិនថាពួកគេបះបោរ ឬស្ដាប់បង្គាប់នោះទេ ទ្រង់នឹងនៅតែផ្ដល់អ្វីគ្រប់យ៉ាងឱ្យពួកគេទាំងងងឹតងងល់។ ពួកគេគ្រាន់តែ «ទារបំណុល» ជាបន្តពីព្រះជាម្ចាស់ដោយជឿថា ទ្រង់ត្រូវតែ «បង់សង» ពួកគេដោយគ្មានការតវ៉ា ហើយលើសពីនេះទៅទៀត គឺទ្រង់ត្រូវបង់ទ្វេដង។ ពួកគេគិតថា ទោះបីជាព្រះជាម្ចាស់មិនបានទទួលអ្វីពីពួកគេក៏ដោយ ក៏ពួកគេនៅតែអាចបញ្ជាទ្រង់ដោយឧបាយបានដែរ ហើយទ្រង់មិនអាចចាត់ចែងមនុស្សយ៉ាងហ្មត់ចត់តាមអំពើចិត្តបានដែរ និងកាន់តែមិនអាចបើកសម្ដែងឱ្យមនុស្សស្គាល់ប្រាជ្ញាញាណ និងនិស្ស័យដ៏សុចរិតរបស់ទ្រង់ ដែលត្រូវបានលាក់កំបាំងអស់ជាច្រើនឆ្នាំមកហើយ នៅពេលណាដែលទ្រង់ចង់ឱ្យគេដឹង និងដោយគ្មានការអនុញ្ញាតពីពួកគេបានឡើយ។ ពួកគេគ្រាន់តែលន់តួបាបរបស់ពួកគេចំពោះព្រះជាម្ចាស់ដោយជឿថា ព្រះជាម្ចាស់នឹងនៅតែលើកលែងទោសបាបឱ្យពួកគេជឿថា ទ្រង់នឹងមិនធុញធុញទ្រាន់នឹងការធ្វើដូច្នោះទេ ហើយជឿថា ការនេះនឹងបន្តទៅបែបនេះជារៀងរហូត។ ពួកគេនៅតែបញ្ជាព្រះជាម្ចាស់ទាំងបង្ខំដោយជឿថា ទ្រង់នឹងនៅតែស្ដាប់តាមពួកគេ ព្រោះក្នុងព្រះគម្ពីរបានចែងថា ព្រះជាម្ចាស់មិនបានយាងមកដើម្បីឱ្យមនុស្សលោកបម្រើទ្រង់ទេ ប៉ុន្តែទ្រង់បានយាងមកដើម្បីបម្រើពួកគេវិញ ហើយទ្រង់គង់ទីនេះ ដើម្បីធ្វើជាអ្នកបម្រើរបស់ពួកគេ។ តើអ្នករាល់គ្នាមិនមែនជឿបែបនេះរហូតមកទេមែនទេ? នៅរាល់ពេលដែលអ្នករាល់គ្នាមិនអាចទទួលបានអ្វីមួយពីព្រះជាម្ចាស់ អ្នករាល់គ្នាចង់រត់ចេញពីទ្រង់នៅពេលអ្នករាល់គ្នាមិនយល់ពីអ្វីមួយ អ្នករាល់គ្នាក៏អាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំង ថែមទាំងហ៊ានដល់ថ្នាក់និយាយនូវ សម្ដីត្រគោះបក់បោកសព្វបែបយ៉ាង បំពានទ្រង់ផង។ អ្នករាល់គ្នាមិនព្រមឱ្យព្រះជាម្ចាស់បង្ហាញនូវប្រាជ្ញាញាណ និងភាពអស្ចារ្យរបស់ទ្រង់ឱ្យបានពេញលេញ ដោយផ្ទាល់ព្រះអង្គសោះ ផ្ទុយទៅវិញ អ្នករាល់គ្នាចង់តែសប្បាយនឹងភាពស្រាកស្រាន្ត និងភាពស្រណុកសុខស្រួលបណ្តោះអាសន្នប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ អាកប្បកិរិយានៅក្នុងជំនឿរបស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់ មានត្រឹមតែជាទស្សនៈចាស់គំរិលដដែល។ ប្រសិនបើព្រះជាម្ចាស់បង្ហាញឱ្យអ្នករាល់គ្នាឃើញឫទ្ធានុភាពតែបន្តិច អ្នករាល់គ្នាមិនសប្បាយចិត្តឡើយ។ តើពេលនេះអ្នករាល់គ្នាឃើញច្បាស់ទេថា ឋានៈរបស់អ្នករាល់គ្នាធំប៉ុនណា? កុំស្មានថា អ្នករាល់គ្នាសុទ្ធសឹងតែស្មោះត្រង់ចំពោះព្រះជាម្ចាស់នៅពេលដែលការពិតទស្សនៈដ៏ចាស់គំរិលរបស់អ្នករាល់គ្នាមិនបានផ្លាស់ប្ដូរសោះនោះ។ នៅពេលគ្មានរឿងអ្វីកើតមានដល់អ្នក អ្នកជឿថាអ្វីគ្រប់យ៉ាងដំណើរការទៅយ៉ាងរលូន ហើយសេចក្ដីស្រលាញ់របស់អ្នកចំពោះព្រះជាម្ចាស់ឈានដល់ចំណុចមួយដ៏ខ្ពស់។ នៅពេលរឿងតូចតាចអ្វីមួយកើតឡើងចំពោះអ្នក អ្នកក៏ធ្លាក់ចូលទៅក្នុងស្ថានឃុំព្រលឹង។ តើនេះឬជាការស្មោះត្រង់ចំពោះព្រះជាម្ចាស់?

(ដកស្រង់ពី «អ្នកគប្បីទុកព្រះពរនៃឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឱ្យមនុស្សលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣២៧

នៅក្នុងការស្វែងរករបស់អ្នករាល់គ្នា អ្នកមាននូវសញ្ញាណ សេចក្តីសង្ឃឹម និងអនាគតផ្ទាល់ខ្លួនជាច្រើន។ កិច្ចការបច្ចុប្បន្ននេះ គឺដើម្បីដោះស្រាយនូវបំណងប្រាថ្នាដែលចង់បានឋានៈ និងបំណងប្រាថ្នាហួសប្រមាណរបស់អ្នករាល់គ្នាប៉ុណ្ណោះ។ សេចក្តីសង្ឃឹម ឋានៈ និងសញ្ញាណ គឺសុទ្ធតែជាតំណាងពីបុរាណនៃនិស្ស័យបែបសាតាំង។ មូលហេតុដែលរឿងរ៉ាងទាំងនេះមាននៅក្នុងចិត្តរបស់មនុស្ស គឺដោយសារតែការបំពុលរបស់សាតាំង តែងតែធ្វើឱ្យគំនិតរបស់មនុស្សកាន់តែអាក្រក់ ហើយជានិច្ចកាល មនុស្សមិនអាចគេចចេញពីការល្បួងរបស់សាតាំងបានឡើយ។ ពួកគេកំពុងរស់នៅក្នុងអំពើបាប តែពួកគេមិនជឿថាវាជាអំពើបាបនោះទេ ហើយពួកគេនៅតែគិតថា៖ «ពួកយើងជឿលើព្រះជាម្ចាស់ ដូច្នេះទ្រង់ត្រូវតែប្រទានព្រះពរដល់ពួកយើង ហើយរៀបចំអ្វីៗគ្រប់យ៉ាងសម្រាប់យើងយ៉ាងសមរម្យ។ យើងជឿលើព្រះជាម្ចាស់ ដូច្នេះពួកយើងត្រូវតែលើសជាងអ្នកដទៃ ហើយយើងត្រូវមានឋានៈ និងអនាគតច្រើនជាងអ្នកដទៃដែរ។ ដោយសារយើងជឿលើព្រះជាម្ចាស់ ទ្រង់ត្រូវតែប្រទានឱ្យយើងនូវព្រះពរដែលគ្មានព្រំដែន។ បើមិនដូច្នោះទេ មិនគួរហៅថាជាអ្នកជឿលើព្រះជាម្ចាស់នោះឡើយ។» អស់រយៈពេលជាច្រើនឆ្នាំមកហើយ គំនិតដែលមនុស្សបានពឹងផ្អែកសម្រាប់ការរស់រានមានជីវិតរបស់ពួកគេ បានធ្វើឱ្យដួងចិត្តរបស់ពួកគេច្របូកច្របល់ រហូតដល់ចំណុចដែលពួកគេបានត្រឡប់ជាមនុស្សក្បត់ កំសាក និងគួរឱ្យស្អប់ខ្ពើម។ ពួកគេមិនត្រឹមតែខ្វះឆន្ទៈក្នុងការសម្រេច និងការតាំងចិត្តប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានត្រឡប់ជាមនុស្សលោភលន់ ក្រអឺតក្រទម និងធ្វើអ្វីតាមចិត្តឯងផងដែរ។ ពួកគេខ្វះខ្លាំងមែនទែននូវការតាំងចិត្តណាមួយដែលហួសពីខ្លួនឯង ហើយលើសពីនេះទៅទៀត ពួកគេមិនមានភាពក្លាហានបន្តិចសោះក្នុងការចាកចេញពីភាពតឹងរ៉ឹងនៃឥទ្ធិពលងងឹតទាំងនេះទេ។ គំនិត និងជីវិតរបស់មនុស្ស គឺស្អុយរលួយណាស់ ដែលទស្សនៈរបស់ពួកគេលើការជឿលើព្រះជាម្ចាស់ នៅតែអាក្រក់ក្រៃលែងសឹងតែទ្រាំមិនបាន ហើយសូម្បីតែនៅពេលដែលមនុស្សនិយាយអំពីទស្សនរបស់ពួកគេលើការជឿលើព្រះជាម្ចាស់ ក៏សឹងតែមិនអាចអត់ទ្រាំឮដែរ។ មនុស្សទាំងអស់សុទ្ធតែជាមនុស្សកំសាក អសមត្ថភាព គួរឱ្យស្អប់ខ្ពើម និងផុយស្រួយ។ ពួកគេមិនមានអារម្មណ៍ស្អប់ខ្ពើមចំពោះកម្លាំងនៃភាពងងឹតទេ ហើយពួកគេមិនមានអារម្មណ៍ស្រឡាញ់ពន្លឺ និងសេចក្ដីពិតទេ។ ផ្ទុយទៅវិញ ពួកគេខិតខំអស់ពីសមត្ថភាព ដើម្បីបណ្តេញពន្លឺ និងសេចក្ដីពិតចេញ។ តើគំនិត និងទស្សនវិស័យបច្ចុប្បន្នរបស់អ្នករាល់គ្នា មិនមែនដូចនេះទេឬ? «តាំងពីទូលបង្គំជឿលើព្រះជាម្ចាស់ ទូលបង្គំគប្បីទទួលបានការចាក់បង្ហូរនូវព្រះពរ ហើយគប្បីទទួលបានការធានាថា ឋានៈរបស់ទូលបង្គំមិនដែលរង្គោះរង្គើ ហើយឱ្យនៅតែខ្ពស់ជាងអ្នកមិនជឿទៅទៀតដែរ។» អ្នកមិនបានមាននូវទស្សនៈបែបនោះនៅក្នុងខ្លួនអ្នករាល់គ្នា មិនត្រឹមតែរយៈពេលមួយ ឬពីរឆ្នាំទេ ប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ វិធីនៃការគិតធ្វើប្រតិបត្តិការរបស់អ្នករាល់គ្នា គឺលើសជ្រុល។ ទោះបីជាអ្នកបានឈានដល់ជំហាននេះនៅថ្ងៃនេះក៏ដោយ ក៏អ្នករាល់គ្នានៅតែមិនទាន់បោះបង់ចោលឋានៈដែរ ប៉ុន្តែបែរជាតស៊ូជានិច្ចដើម្បីបានដំណឹងពីការនោះ ហើយសង្កេតអំពីការនោះជារៀងរាល់ថ្ងៃ ដោយការភ័យខ្លាចយ៉ាងខ្លាំងថា ថ្ងៃណាមួយឋានៈរបស់អ្នកនឹងត្រូវបាត់បង់ ហើយឈ្មោះរបស់អ្នកនឹងត្រូវខូច។ មនុស្សមិនដែលលះបង់បំណងប្រាថ្នាដើម្បីភាពងាយស្រួលទេ។ ដូច្នេះ នៅពេលដែលខ្ញុំជំនុំជម្រះអ្នករាល់គ្នានៅថ្ងៃនេះ តើនៅទីបំផុតអ្នករាល់គ្នានឹងមានការយល់ដឹងកម្រិតណា? អ្នករាល់គ្នានឹងនិយាយថា ទោះបីឋានៈរបស់អ្នករាល់គ្នាមិនខ្ពស់ក៏ដោយ ក៏អ្នករាល់គ្នានៅតែទទួលបាននូវការលើកស្ទួយពីព្រះជាម្ចាស់ដែរ។ ដោយសារតែអ្នករាល់គ្នាមានកំណើតតូចទាប អ្នកមិនមានឋានៈទេ តែអ្នកទទួលបានឋានៈដោយសារព្រះជាម្ចាស់លើកស្ទួយអ្នក នេះគឺជាអ្វីដែលទ្រង់បានប្រទានមកអ្នក។ ថ្ងៃនេះ អ្នកអាចទទួលការបណ្តុះបណ្តាលរបស់ព្រះជាម្ចាស់ ការវាយផ្ចាលរបស់ទ្រង់ និងការជំនុំជម្រះរបស់ទ្រង់ដោយផ្ទាល់បាន។ រឹតតែពិសេសទៅទៀតនោះ គឺជាការលើកស្ទួយពីទ្រង់។ អ្នករាល់គ្នាអាចទទួលបានការបន្សុទ្ធ និងការដុតបញ្ឆេះរបស់ទ្រង់ដោយផ្ទាល់។ នេះគឺជាសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។ ឆ្លងកាត់សម័យកាលជាច្រើន មិនដែលមានមនុស្សណាម្នាក់ ដែលទទួលបានការបន្សុទ្ធ និងការដុតបញ្ឆេះរបស់ទ្រង់ឡើយ ហើយក៏មិនមានមនុស្សណាម្នាក់ ដែលអាចទទួលបាននូវភាពគ្រប់លក្ខណ៍ ដោយសារព្រះបន្ទូលរបស់ទ្រង់ឡើយ។ ឥឡូវ ព្រះជាម្ចាស់កំពុងមានបន្ទូលជាមួយអ្នករាល់គ្នាទល់មុខនឹងមុខ បន្សុទ្ធអ្នករាល់គ្នា បើកសម្តែងពីភាពបះបោរខាងក្នុងរបស់អ្នករាល់គ្នា នេះពិតជាការលើកស្ទួយរបស់ទ្រង់។ តើមនុស្សមានសមត្ថភាពអ្វីខ្លះ? មិនថាពួកគេជាកូនចៅរបស់ដាវីឌ ឬជាកូនចៅរបស់ម៉ូអាប់ទេ សរុបមក មនុស្សត្រូវបានបង្កើតមកក្នុងភាពជាមនុស្ស គ្មានអ្វីដែលគួរឱ្យអួតខ្លួនសោះឡើយ។ ដោយសារអ្នកជាសត្ដនិកររបស់ព្រះជាម្ចាស់ អ្នកត្រូវតែបំពេញភារកិច្ចរបស់សត្តនិករ។ មិនមានសេចក្ដីតម្រូវផ្សេងទៀតពីអ្នករាល់គ្នាទេ។ នេះជារបៀបដែលអ្នករាល់គ្នាគប្បីអធិស្ឋាន៖ «ឱព្រះជាម្ចាស់អើយ! មិនថាទូលបង្គំមានឋានៈឬអត់ទេ ឥឡូវនេះ ទូលបង្គំយល់ពីខ្លួនឯងហើយ។ ប្រសិនបើឋានៈរបស់ទូលបង្គំខ្ពស់ នោះគឺដោយសារតែការលើកស្ទួយពីទ្រង់ ហើយប្រសិនបើវាទាប គឺដោយសារតែការអនុញ្ញាតឱ្យកើតឡើងពីទ្រង់។ អ្វីៗទាំងអស់ស្ថិតនៅក្នុងព្រះហស្ដរបស់ទ្រង់។ ទូលបង្គំគ្មានជម្រើសណាទេ ក៏មិនមានការតវ៉ាអ្វីដែរ។ ទ្រង់បានជ្រើសតាំងឱ្យទូលបង្គំកើតនៅក្នុងប្រទេសនេះ និងក្នុងចំណោមមនុស្សនេះ ហើយអ្វីទាំងអស់ដែលទូលបង្គំគួរធ្វើ គឺត្រូវស្ដាប់បង្គាប់ទាំងស្រុងក្រោមការគ្រប់គ្រងរបស់ទ្រង់ ពីព្រោះអ្វីៗគ្រប់យ៉ាង គឺស្ថិតនៅក្នុងអ្វីដែលទ្រង់បានជ្រើសតាំង។ ទូលបង្គំមិនគិតពីឋានៈទេ។ យ៉ាងណាមិញ ទូលបង្គំគ្រាន់តែជាសត្តនិករប៉ុណ្ណោះ។ ប្រសិនបើទ្រង់ដាក់ទូលបង្គំនៅក្នុងជង្ហុកធំ នៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ ទូលបង្គំមិនមែនជាអ្វីក្រៅពីជាសត្ដនិករទេ។ ប្រសិនបើទ្រង់ប្រើទូលបង្គំ ទូលបង្គំគឺជាសត្តនិករ។ ប្រសិនបើទ្រង់ប្រោសឱ្យទូលបង្គំបានគ្រប់លក្ខណ៍ ទូលបង្គំនៅតែជាសត្តនិករ។ ប្រសិនបើទ្រង់មិនប្រោសឱ្យទូលបង្គំបានគ្រប់លក្ខណ៍ ក៏ទូលបង្គំនឹងនៅតែស្រឡាញ់ទ្រង់ ពីព្រោះទូលបង្គំមិនមែនលើសជាងសត្តនិករទេ។ ទូលបង្គំមិនមែនជាអ្វីឡើយ ក្រៅតែពីជាសត្តនិករតូចតាច ដែលបង្កើតឡើងដោយព្រះអម្ចាស់នៃការបង្កើត ពោលគឺគ្រាន់តែជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមកប៉ុណ្ណោះ។ គឺជាទ្រង់ហើយដែលបានបង្កើតទូលបង្គំ ហើយឥឡូវនេះទ្រង់បានដាក់ទូលបង្គំម្តងទៀតនៅក្នុងព្រះហស្ដរបស់ទ្រង់ ដើម្បីឱ្យទ្រង់ធ្វើអ្វីៗតាមតែព្រះអង្គមានព្រះទ័យចង់ធ្វើ។ ទូលបង្គំមានឆន្ទៈធ្វើជាឧបករណ៍របស់ទ្រង់ និងជាវត្ថុឆ្លុះបញ្ចាំងរបស់ទ្រង់ ពីព្រោះអ្វីៗគ្រប់យ៉ាង គឺជាអ្វីដែលទ្រង់បានជ្រើសតាំង។ គ្មាននរណាម្នាក់អាចផ្លាស់ប្តូរការនេះបានឡើយ។ របស់សព្វសារពើ និងព្រឹត្តិការណ៍ទាំងអស់ គឺសុទ្ធតែស្ថិតនៅក្នុងព្រះហស្ដរបស់ទ្រង់។» នៅពេលដែលវេលាមកដល់ ដែលអ្នកនឹងលែងគិតពីឋានៈ នោះអ្នកនឹងរួចផុតពីការនេះ។ មានតែពេលនោះទេ ដែលអ្នកនឹងអាចស្វែងរកដោយទំនុកចិត្ត និងក្លាហាន ហើយមានតែពេលនោះទេ ដែលដួងចិត្តរបស់អ្នកអាចរួចផុតពីដាក់កម្រិតណាមួយបាន។ នៅពេលដែលមនុស្សដោះចេញពីការទាំងអស់នេះបាន ពេលនោះពួកគេនឹងលែងមានកង្វល់ទៀតហើយ។ តើឥឡូវនេះ ភាគច្រើននៃកង្វល់របស់អ្នករាល់គ្នាជាអ្វីទៅ? អ្នកតែងតែត្រូវបានដាក់កម្រិតដោយឋានៈ ហើយមានកង្វល់ជានិច្ចចំពោះការរំពឹងទុករបស់អ្នក។ អ្នកតែងតែត្រឡប់ទំព័រនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយរំពឹងចង់អានព្រះបន្ទូលទាក់ទងនឹងទិសដៅរបស់មនុស្ស ហើយចង់ដឹងថាតើការរំពឹងទុករបស់អ្នកមានអ្វីខ្លះ ហើយទិសដៅរបស់អ្នកនឹងទៅជាយ៉ាងណា។ អ្នកឆ្ងល់ថា «តើទូលបង្គំពិតជាមានការរំពឹងទុកឬទេ? តើព្រះជាម្ចាស់បាននាំការទាំងនោះទៅឆ្ងាយទេ? ព្រះជាម្ចាស់គ្រាន់តែមានបន្ទូលថា ទូលបង្គំជាវត្ថុឆ្លុះបញ្ចាំង។ តើអ្វីទៅជាការរំពឹងទុករបស់ទូលបង្គំ?» វាពិបាកសម្រាប់អ្នករាល់គ្នាក្នុងការដាក់ការរំពឹងទុក និងវាសនារបស់អ្នកនៅមួយឡែក។ ឥឡូវនេះ អ្នករាល់គ្នាជាអ្នកដើរតាមទ្រង់ ហើយអ្នកបានទទួលការយល់ដឹងខ្លះៗអំពីដំណាក់កាលនៃកិច្ចការនេះ។ ទោះយ៉ាងណា អ្នកនៅតែមិនទាន់បានដាក់នូវបំណងចិត្តក្នុងការចង់បានឋានៈរបស់អ្នក ឱ្យនៅមួយឡែកនៅឡើយ។ នៅពេលឋានៈរបស់អ្នកខ្ពស់ អ្នកស្វែងរកបានល្អ ប៉ុន្តែនៅពេលដែលឋានៈអ្នកទាប អ្នកនឹងមិនស្វែងរកទៀតទេ។ ព្រះពរអំពីឋានៈ គឺតែងតែស្ថិតនៅក្នុងគំនិតរបស់អ្នកជានិច្ច។ ហេតុអ្វីបានជាមនុស្សភាគច្រើនមិនអាចដកខ្លួនចេញពីភាពអវិជ្ជមានបាន? តើចម្លើយមិនកើតមាន ដោយសារតែការរំពឹងទុកមិនគាប់ប្រសើរទេឬ? ដរាបណាសូរសៀងរបស់ព្រះជាម្ចាស់ត្រូវបានថ្លែងចេញ នោះអ្នករាល់គ្នាប្រញាប់ចង់ឃើញថាតើឋានៈ និងអត្តសញ្ញាណរបស់អ្នកជាអ្វីឱ្យប្រាកដ។ អ្នករាល់គ្នា ផ្តល់អាទិភាពលើឋានៈ និងអត្តសញ្ញាណ ហើយទម្លាក់និមិត្តទៅលេខរៀងទីពីរវិញ។ ទីបីគឺជាអ្វីដែលអ្នកគួរចូល ហើយទីបួនគឺជាព្រះហឫទ័យបច្ចុប្បន្នរបស់ព្រះជាម្ចាស់។ អ្នកដំបូងគេគឺក្រឡេកមើល ថាតើងារដែលព្រះជាម្ចាស់ដាក់ឱ្យអ្នកថាជា «វត្ថុឆ្លុះបញ្ចាំង» បានផ្លាស់ប្តូរឬអត់។ អ្នកអានហើយអានទៀត ហើយនៅពេលដែលអ្នកឃើញថាងារជា «វត្ថុឆ្លុះបញ្ចាំង» ត្រូវបានដកចេញហើយនោះ អ្នកនឹងសប្បាយចិត្ត និងអរព្រះគុណដល់ព្រះជាម្ចាស់យ៉ាងខ្លាំង ហើយសរសើរពីព្រះចេស្ដាដ៏អស្ចារ្យរបស់ទ្រង់។ ប៉ុន្តែ ប្រសិនបើអ្នកឃើញថាអ្នករាល់គ្នានៅតែជាវត្ថុឆ្លុះបញ្ចាំងនោះអ្នកនឹងអាក់អន់ចិត្ត ហើយកត្តាជំរុញនៅក្នុងដួងចិត្តរបស់អ្នករលាយបាត់ភ្លាម។ បើអ្នកស្វែងរកតាមវិធីនេះកាន់តែច្រើន អ្នកនឹងទទួលបានផលតិច។ បើមនុស្សមានបំណងប្រាថ្នាកាន់តែខ្ពស់លើឋានៈ នោះពួកគេនឹងត្រូវដោះស្រាយជាមួយព្រះជាម្ចាស់កាន់តែធ្ងន់ធ្ងរ ហើយពួកគេនឹងកាន់តែត្រូវឆ្លងកាត់នូវការបន្សុទ្ធដ៏ខ្លាំង។ មនុស្សបែបនេះគ្មានតម្លៃទេ! ពួកគេត្រូវតែត្រូវដោះស្រាយ និងជំនុំជម្រះពីព្រះជាម្ចាស់ដោយពេញលេញ ដើម្បីឱ្យពួកគេបោះបង់ចោលនូវរបស់ទាំងនេះទាំងស្រុង។ ប្រសិនបើអ្នករាល់គ្នាបន្តតាមវិធីនេះរហូតដល់ទីបំផុត អ្នកនឹងមិនទទួលបានអ្វីទាំងអស់។ អ្នកដែលមិនស្វែងរកជីវិត មិនអាចទទួលបានការបំផ្លាស់បំប្រែទេ ហើយអ្នកដែលមិនស្រេកឃ្លានសេចក្ដីពិត ក៏មិនអាចទទួលបានសេចក្ដីពិតដែរ។ អ្នកមិនផ្តោតលើការស្វែងរកការបំផ្លាស់បំប្រែ និងច្រកចូលផ្ទាល់ខ្លួនទេ ប៉ុន្តែបែរជាផ្តោតលើបំណងប្រាថ្នាដ៏ហួសហេតុ និងអ្វីៗដែលរារាំងសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ ហើយរារាំងអ្នកមិនឱ្យចូលទៅជិតទ្រង់។ តើការទាំងនោះអាចបំផ្លាស់បំប្រែអ្នកបានទេ? តើការទាំងនោះអាចនាំអ្នកចូលទៅក្នុងនគរព្រះបានទេ? ប្រសិនបើកម្មវត្ថុនៃការស្វះស្វែងរករបស់អ្នក មិនមែនដើម្បីស្វែងរកសេចក្ដីពិតទេនោះ អ្នកក៏អាចឆ្លៀតយកឱកាសនេះ ហើយត្រឡប់ទៅកាន់ពិភពលោកវិញចុះ។ ការខ្ជះខ្ជាយពេលវេលារបស់អ្នកតាមរបៀបនេះ គឺពិតជាមិនមានតម្លៃទេ។ ហេតុអ្វីបានជាធ្វើទារុណកម្មខ្លួនឯង? តើវាមិនពិតទេឬដែលថា អ្នកអាចទទួលបាននូវអ្វីៗគ្រប់បែបយ៉ាងនៅក្នុងពិភពលោកដ៏ស្រស់ស្អាតនោះ? លុយ ស្ត្រីស្រស់ស្អាត ឋានៈ អំនួតខ្លាំងលើខ្លួនឯង គ្រួសារ កូនៗ និងអ្វីៗផ្សេងទៀត តើសមិទ្ធិផលទាំងនេះរបស់លោកីយ៍ មិនមែនជារបស់ល្អបំផុតដែលអ្នកគួរទទួលបានបានទេឬ? តើដើម្បីអ្វីទៅក្នុងការដែលដើរចុះឡើងរកមើលកន្លែងមួយដែលអ្នកអាចសប្បាយបាននោះ? បុត្រមនុស្សគ្មានកន្លែងណានឹងកើយព្រះសិរសាទេ ដូច្នេះតើអ្នកអាចមានកន្លែងដែលសុខស្រួលបានយ៉ាងដូចម្តេចទៅ? តើទ្រង់បង្កើតកន្លែងងាយស្រួលដ៏ស្រស់ស្អាតមួយសម្រាប់អ្នកយ៉ាងដូចម្តេចទៅ? តើអាចទៅរួចទេ? ក្រៅពីការជំនុំជម្រះរបស់ខ្ញុំ ថ្ងៃនេះអ្នកអាចទទួលបានការបង្រៀនតែអំពីសេចក្ដីពិតប៉ុណ្ណោះ។ អ្នកមិនអាចទទួលបានការលួងលោមពីខ្ញុំទេ ហើយអ្នកមិនអាចទទួលបានគ្រែផ្កាកុលាបដែលអ្នកចង់បានជាយូរមកហើយនោះទេ។ ខ្ញុំនឹងមិនប្រទានឱ្យអ្នកនូវទ្រព្យសម្បត្តិនៃពិភពលោកទេ។ ប្រសិនបើអ្នកស្វែងរកយ៉ាងពិតប្រាកដ នោះខ្ញុំនឹងប្រទានឱ្យអ្នកនូវផ្លូវនៃជីវិតទាំងមូល ដើម្បីឱ្យអ្នកដូចជាត្រីត្រឡប់ចូលទៅក្នុងទឹកវិញអ៊ីចឹង។ ប្រសិនបើអ្នកមិនស្វែងរកដោយពិតប្រាកដទេ នោះខ្ញុំនឹងយកវាត្រលប់មកវិញទាំងអស់។ ខ្ញុំមិនមានព្រះហឫទ័យប្រទានព្រះបន្ទូលពីព្រះឱស្ឋរបស់ខ្ញុំទៅកាន់អ្នកដែលលោភលន់ដើម្បីបានការលួងលោម ជាអ្នកដែលគ្រាន់តែដូចជាជ្រូក និងឆ្កែប៉ុណ្ណោះឡើយ!

(ដកស្រង់ពី «ហេតុអ្វីបានជាអ្នកមិនអាចធ្វើជាវត្ថុឆ្លុះបញ្ចាំងបាន?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣២៨

ចូរសម្លឹងមើលខ្លួនឯង ដើម្បីឱ្យដឹងថាតើអ្នកអនុវត្តតាមសេចក្តីសុចរិតនៅគ្រប់កិច្ចការដែលអ្នកធ្វើហើយឬនៅ ហើយថាតើគ្រប់ទង្វើរបស់អ្នក ត្រូវបានព្រះជាម្ចាស់ឃ្លាំមើលដែរឬទេ៖ នេះគឺជាគោលការណ៍ដែលអ្នកជឿលើព្រះជាម្ចាស់អនុវត្តកិច្ចការរបស់ពួកគេ។ អ្នកនឹងត្រូវហៅថាជាសុចរិត ដោយព្រោះអ្នករាល់គ្នាអាចធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យបាន និងដោយព្រោះអ្នកទទួលយកការថែទាំ និងការការពារពីព្រះជាម្ចាស់។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អស់អ្នកដែលទទួលយកការថែទាំ ការការពារ និងភាពល្អឥតខ្ចោះ និងអស់អ្នកដែលទ្រង់បានទទួលយក គឺសុទ្ធតែជាមនុស្សសុចរិត ហើយទ្រង់ចាត់ទុកពួកគេរាល់គ្នាថាមានតម្លៃ។ កាលណាអ្នកទទួលយកព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់កាន់តែច្រើន នោះអ្នកនឹងកាន់តែអាចទទួលបាន និងយល់ដឹងអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានកាន់តែច្រើនដែរ ហើយអ្នកនឹងកាន់តែអាចរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបំពេញតាមសេចក្ដីតម្រូវរបស់ទ្រង់ដែរ។ នេះគឺជាបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់សម្រាប់អ្នករាល់គ្នា ហើយនេះគឺជាកិច្ចការដែលអ្នករាល់គ្នាគប្បីសម្រេចឱ្យបាន។ ប្រសិនបើអ្នកប្រើចិត្តគំនិតរបស់ខ្លួនដើម្បីវាស់វែង និងកំណត់ព្រំដែនព្រះជាម្ចាស់ ថាព្រះជាម្ចាស់ប្រៀបដូចជារូបចម្លាក់ដីឥដ្ឋដែលមិនចេះប្រែប្រួល ហើយប្រសិនបើអ្នកកំណត់ព្រំដែនព្រះជាម្ចាស់នៅក្នុងខ្នាតរង្វាស់នៃព្រះគម្ពីរ និងដាក់ទ្រង់នៅក្នុងទំហំកិច្ចការដែលមានដែនកំណត់ ទង្វើនេះសបញ្ជាក់ថា អ្នករាល់គ្នាបានដាក់ទោសចំពោះព្រះជាម្ចាស់ហើយ។ ដ្បិតពួកសាសន៍យូដានៅក្នុងសម័យសញ្ញាចាស់ ចាត់ទុកព្រះជាម្ចាស់ជារូបបដិមាករដែលមានរូបរាងមិនប្រែប្រួល ដែលពួកគេអាចចាំទុកក្នុងចិត្តរបស់ពួកគេបាន ហាក់បីដូចជាព្រះជាម្ចាស់អាចហៅបានត្រឹមតែជាព្រះមែស្ស៊ី ហើយមានតែទ្រង់ដែលគេហៅថាព្រះមែស្ស៊ីប៉ុណ្ណោះ ដែលអាចជាព្រះជាម្ចាស់បាន ហើយដោយព្រោះមនុស្សបានបម្រើ និងបានថ្វាយបង្គំព្រះជាម្ចាស់ ទុកទ្រង់ដូចជារូបចម្លាក់ដីឥដ្ឋ (ដែលគ្មានជីវិត) ទើបបានជាពួកគេបោះដែកគោលឆ្កាងព្រះយេស៊ូវនៅក្នុងពេលនោះ ដោយកាត់ទោសប្រហារជីវិតទ្រង់ ពោលគឺព្រះយេស៊ូវដែលគ្មានកំហុសសោះត្រូវបានគេកាត់ទោសដល់ស្លាប់។ ព្រះជាម្ចាស់ពុំមានទោសអ្វីសោះឡើយ តែមនុស្សមិនព្រមទុកជីវិតឱ្យទ្រង់ ហើយទទូចកាត់ទោសប្រហារជីវិតទ្រង់ ដូច្នេះព្រះយេស៊ូវក៏ត្រូវបានគេឆ្កាងទៅ។ មនុស្សតែងជឿថា ព្រះជាម្ចាស់ពុំប្រែប្រួល ហើយកំណត់ទ្រង់ទៅតាមមូលដ្ឋាននៃសៀវភៅមួយក្បាល គឺព្រះគម្ពីរ ហាក់បីដូចជាមនុស្សមានការយល់ដឹងឥតខ្ចោះអំពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងហាក់បីដូចជាមនុស្សគ្រប់គ្រងអ្វីៗទាំងអស់ដែលព្រះជាម្ចាស់ធ្វើនៅក្នុងព្រះហស្ដរបស់ទ្រង់ដូច្នេះដែរ។ មនុស្សល្ងង់ខ្លៅយ៉ាងខ្លាំង ក្រអឺតក្រទមយ៉ាងខ្លាំង ហើយពួកគេពូកែខាងការនិយាយបំផ្លើស។ មិនថាអ្នកមានចំណេះដឹងអំពីព្រះជាម្ចាស់ច្រើនប៉ុនណានោះទេ ខ្ញុំនៅតែមានបន្ទូលថា អ្នកពុំស្គាល់ព្រះជាម្ចាស់ឡើយ នៅតែថាអ្នកជាមនុស្សម្នាក់ដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ខ្លាំងបំផុត និងនៅតែថាអ្នកបានថ្កោលទោសព្រះជាម្ចាស់ ដ្បិតអ្នកគ្មានសមត្ថភាពស្ដាប់បង្គាប់តាមកិច្ចការរបស់ព្រះជាម្ចាស់ និងមិនអាចដើរក្នុងផ្លូវដែលព្រះជាម្ចាស់បានធ្វើឱ្យគ្រប់លក្ខណ៍បានឡើយ។ តើហេតុអ្វីបានជាព្រះជាម្ចាស់មិនដែលសព្វព្រះហឫទ័យនឹងទង្វើរបស់មនុស្ស? គឺដោយសារតែមនុស្សពុំស្គាល់ព្រះជាម្ចាស់ ដោយសារតែមនុស្សមានសញ្ញាណច្រើនហួសហេតុពេក និងដោយសារតែចំណេះដឹងរបស់ពួកគេអំពីព្រះជាម្ចាស់ មិនស្របទៅនឹងសេចក្តីពិត តែផ្ទុយទៅវិញ និយាយពីរឿងរ៉ាវតែមួយដដែលៗដោយគ្មានអ្វីប្លែកសោះ ព្រមទាំងប្រើវិធីសាស្រ្តដូចៗគ្នានៅគ្រប់ស្ថានការណ៍ទាំងអស់។ ហេតុដូចនេះ ការយាងមកកាន់ផែនដីនាពេលសព្វថ្ងៃនេះ ព្រះជាម្ចាស់ត្រូវបានមនុស្សដំដែកគោលភ្ជាប់ទៅនឹងឈើឆ្កាងជាថ្មីម្ដងទៀត។ មនុស្សពិតជាឃោរឃៅណាស់! ការរួមគំនិតគ្នា និងល្បិចកលទុច្ចរិត ការលួចឆក់ និងការរឹបអូសពីអ្នកដទៃ ការដណ្ដើមកិត្តិយស និងលាភសក្ការៈ ការកាប់សម្លាប់គ្នាទៅវិញទៅមក តើដល់ពេលណាទើបអាចនឹងបញ្ចប់បាន? មិនថាព្រះជាម្ចាស់មានបន្ទូលច្រើនរាប់សិបពាន់ម៉ាត់ក៏ដោយ ក៏គ្មាននរណាម្នាក់ភ្ញាក់ស្មារតីវិញឡើយ។ មនុស្សធ្វើការដើម្បីជាប្រយោជន៍ដល់ក្រុមគ្រួសារ និងកូនប្រុសស្រីរបស់ពួកគេ ជាប្រយោជន៍ដល់មុខរបរ ភាពជោគជ័យទៅថ្ងៃអនាគត តួនាទី អំនួតផ្ទាល់ខ្លួន និងប្រាក់កាសរបស់ពួកគេ ជាប្រយោជន៍ខាងចំណីអាហារ សម្លៀកបំពាក់ និងខាងសាច់ឈាម។ ប៉ុន្តែ តើមាននរណាម្នាក់ដែលបានធ្វើកិច្ចការដើម្បីជាប្រយោជន៍ដល់ព្រះជាម្ចាស់ពិតប្រាកដ? ទោះបីជាក្នុងចំណោមអស់អ្នកដែលធ្វើកិច្ចការដើម្បីជាប្រយោជន៍ដល់ព្រះជាម្ចាស់ក៏ដោយ ក៏មានមនុស្សតិចតួចណាស់ដែលបានស្គាល់ព្រះជាម្ចាស់។ តើមានមនុស្សប៉ុន្មាននាក់ដែលមិនធ្វើការដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេនោះ? តើមានមនុស្សប៉ុន្មាននាក់ដែលមិនជិះជាន់ ឬបណ្តេញអ្នកដទៃចេញដើម្បីការពារតំណែងរបស់ពួកគេ? ដូចនេះ ព្រះជាម្ចាស់ត្រូវគេបង្ខំកាត់ទោសប្រហារជីវិតជាច្រើនលើកច្រើនសារ ហើយចៅក្រមឃោរឃៅច្រើនរាប់មិនអស់បានថ្កោលទោសព្រះជាម្ចាស់ និងបានដំដែកគោលឆ្កាងទ្រង់ទៅលើឈើឆ្កាងជាថ្មីម្ដងទៀត។ តើមានមនុស្សប៉ុន្មាននាក់ដែលអាចត្រូវបានហៅថាសុចរិតបាន ដោយសារពួកគេធ្វើការដើម្បីជាប្រយោជន៍ដល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដនោះ?

តើការដែលត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍នៅចំពោះព្រះជាម្ចាស់ក្នុងនាមជាពួកបរិសុទ្ធ ឬបុគ្គលសុចរិតនោះ ងាយស្រួលដែរឬទេ? នេះគឺជាឃ្លាត្រឹមត្រូវដែលថា «ពុំមានសេចក្តីសុចរិតនៅលើផែនដីនេះឡើយ សេចក្តីសុចរិតមិនមាននៅក្នុងលោកិយនេះទេ។» នៅពេលអ្នករាល់គ្នាមកចំពោះព្រះជាម្ចាស់ ចូរគិតអំពីសម្លៀកបំពាក់ដែលអ្នករាល់គ្នាពាក់ ចូរគិតពីគ្រប់ទង្វើ និងពាក្យសម្ដីរបស់អ្នករាល់គ្នា ចូរគិតពីគំនិត និងយោបល់របស់អ្នករាល់គ្នា និងគិតសូម្បីតែការយល់សប្តិដែលអ្នកសុបិនឃើញរាល់ថ្ងៃ ដោយគ្រប់ទាំងអស់នេះ គឺសម្រាប់តែជាប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នករាល់គ្នាប៉ុណ្ណោះ។ តើនេះមិនមែនជារឿងពិតទេឬអី? «សេចក្តីសុចរិត» ពុំមានន័យថាជាការដាក់ទានដល់អ្នកដទៃនោះទេ ក៏ពុំមានន័យថាជាការស្រឡាញ់អ្នកជិតខាងរបស់អ្នកឱ្យដូចជាខ្លួនឯងដែរ ហើយក៏ពុំមានន័យថាជាការជៀសវាងការឈ្លោះប្រកែក និងការឈ្លោះទាស់ទែងគ្នា ឬពីការលួចឆក់ប្លន់ដែរ។ សេចក្តីសុចរិតមានន័យថាជាការអនុវត្តបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ តាមភារកិច្ចរបស់អ្នក និងគោរពតាមការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ចាត់ទុកដូចជារបរចិញ្ចឹមជីវិតដែលស្ថានសួគ៌ប្រទានដល់អ្នក ដោយមិនគិតពីពេលវេលា ឬទីកន្លែងឡើយ គឺដូចជាគ្រប់កិច្ចការទាំងអស់ដែលព្រះអម្ចាស់យេស៊ូវបានធ្វើរួចរាល់មកហើយដែរ។ នេះគឺជាសេចក្តីសុចរិតដែលព្រះជាម្ចាស់បានមានបន្ទូល។ ឡុតអាចត្រូវគេហៅថាសុចរិតបាន គឺដោយសារគាត់បានសង្គ្រោះជីវិតទេវតាពីរអង្គដែលព្រះជាម្ចាស់បានបញ្ជូនមក ដោយពុំបានគិតពីប្រយោជន៍ ឬការខាតបង់របស់ខ្លួនឡើយ។ គេអាចត្រឹមនិយាយថា អ្វីដែលគាត់បានធ្វើនៅពេលនោះ គឺអាចហៅថាសុចរិតបាន ប៉ុន្តែគាត់មិនអាចឱ្យគេហៅថាជាមនុស្សសុចរិតបានទេ។ គឺដោយសារតែឡុតបានឃើញព្រះជាម្ចាស់ ហើយក៏បានប្រគល់កូនស្រីពីរនាក់របស់គាត់ដើម្បីដូរនឹងទេវតាពីរអង្គ ដែលអាចហៅថាជាទង្វើសុចរិតបាន ប៉ុន្តែឥរិយាបថទាំងអស់របស់គាត់កាលពីមុន មិនសុទ្ធតែតំណាងឱ្យសេចក្តីសុចរិតនោះទេ។ ដូច្នេះ ខ្ញុំមានបន្ទូលថា «ពុំមានមនុស្សសុចរិតនៅលើផែនដីនេះឡើយ»។ សូម្បីតែអស់អ្នកដែលនៅក្នុងនិកាយ ដំណើរនៃការជាសះស្បើយ (Stream of Recovery) ក៏គ្មាននរណាម្នាក់អាចហៅថាសុចរិតបានដែរ។ មិនថាទង្វើរបស់អ្នកល្អយ៉ាងណា មិនថាអ្នកចេញមកសរសើរតម្កើងព្រះនាមរបស់ព្រះជាម្ចាស់យ៉ាងណា មិនថាអ្នកមិនដែលវាយតប់ និងដាក់បណ្ដាសាអ្នកដទៃ មិនថាអ្នកមិនលួចឆក់ប្លន់ពីអ្នកដទៃនោះទេ ក៏អ្នកនៅតែមិនអាចហៅថាសុចរិតបានដែរ ដ្បិតទង្វើនេះ គឺមនុស្សធម្មតាសុទ្ធតែអាចធ្វើបាន។ ចំណុចសំខាន់នៅក្នុងពេលនេះគឺថា អ្នកពុំស្គាល់ព្រះជាម្ចាស់។ គេអាចត្រឹមនិយាយបានថា នៅពេលបច្ចុប្បន្ននេះ អ្នកមានភាពជាមនុស្សធម្មតាតែបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែគ្មានធាតុនៃសេចក្តីសុចរិតដែលព្រះទ្រង់មានបន្ទូលឡើយ ដូច្នេះហើយ គ្មានអ្វីដែលអ្នកធ្វើអាចបញ្ជាក់បានថាអ្នកស្គាល់ព្រះជាម្ចាស់ឡើយ។

(ដកស្រង់ពី «ពួកទុច្ចរិតនឹងត្រូវទទួលទោសយ៉ាងពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣២៩

កាលគ្រាមុន នៅពេលព្រះជាម្ចាស់គង់នៅឯស្ថានសួគ៌ មនុស្សលោកបានធ្វើទង្វើក្នុងរបៀបមួយដែលបោកបញ្ឆោតចំពោះព្រះជាម្ចាស់។ សព្វថ្ងៃនេះ ព្រះជាម្ចាស់បាន និងកំពុងគង់ក្នុងចំណោមមនុស្សជាតិ ពោលគឺគ្មាននរណាម្នាក់បានដឹងថាអស់រយៈពេលប៉ុន្មានឆ្នាំមកហើយនោះទេ ប៉ុន្តែនៅក្នុងការប្រព្រឹត្តរបស់ខ្លួន មនុស្សនៅតែបន្តរបៀបរបស់ពួកគេ និងព្យាយាមបញ្ឆោតទ្រង់។ តើការគិតរបស់មនុស្សមិនអន់ថយពេកទេឬអី? គឺវាដូចគ្នានឹងយូដាសដែរ៖ នៅមុនពេលព្រះយេស៊ូវយាងមក យូដាសនិយាយកុហកដើម្បីបោកបញ្ឆោតបងប្អូនប្រុសស្រីរបស់ខ្លួន ហើយសូម្បីតែក្រោយពេលដែលព្រះយេស៊ូវយាងមកហើយក្ដី ក៏នៅតែមិនព្រមកែប្រែដែរ។ គាត់មិនបានស្គាល់ព្រះយេស៊ូវសូម្បីតែបន្តិច ហើយចុងក្រោយក៏ក្បត់នឹងព្រះយេស៊ូវ។ តើនេះមិនមែនមកពីគាត់មិនស្គាល់ព្រះជាម្ចាស់ទេឬអី? សព្វថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នានៅមិនទាន់ស្គាល់ព្រះជាម្ចាស់ នោះអាចថាអ្នករាល់គ្នានឹងក្លាយជាយូដាសម្នាក់ទៀត សោកនាដកម្មនៃការឆ្កាងព្រះយេស៊ូវនៅក្នុងសម័យនៃព្រះគុណកាលពីពីរពាន់ឆ្នាំមុន នឹងកើតមានឡើងសារជាថ្មី។ តើអ្នករាល់គ្នាមិនជឿលើរឿងនេះទេឬ? នេះគឺជាការពិត! បច្ចុប្បន្ននេះ មនុស្សភាគច្រើនសុទ្ធតែស្ថិតក្នុងស្ថានភាពមួយស្រដៀងគ្នា ហើយមនុស្សប្រភេទនេះកំពុងដើរតួជាយូដាសគ្រប់ៗគ្នា។ ខ្ញុំប្រហែលជាមានបន្ទូលដូច្នេះឆាប់បន្តិចពេកហើយ ប៉ុន្ដែខ្ញុំមិនមែនមានបន្ទូលអត់ប្រយោជន៍នោះទេ តែគឺសំអាងទៅលើការពិត ហើយអ្នកមិនអាចធ្វើអ្វីក្រៅពីត្រូវជឿលើរឿងនេះឡើយ។ បើទោះបីជាមនុស្សជាច្រើនបានធ្វើពុតជាដាក់ខ្លួនក្ដី ក៏នៅក្នុងចិត្តរបស់ពួកគេគ្មានអ្វី ក្រៅតែពីស្រះទឹកមរណៈ ដែលជារណ្ដៅទឹកស្អុយនោះឡើយ។ សព្វថ្ងៃនេះ មានមនុស្សបែបនេះច្រើនណាស់នៅក្នុងព្រះវិហារ ហើយអ្នករាល់គ្នាគិតថា ខ្ញុំពុំបានដឹងអំពីរឿងនេះសោះឡើយ។ បច្ចុប្បន្ននេះ ព្រះវិញ្ញាណរបស់ខ្ញុំ សម្រេចចិត្តជំនួសខ្ញុំ និងធ្វើបន្ទាល់ជំនួសខ្ញុំ។ តើអ្នកគិតថាខ្ញុំមិនដឹងអ្វីសោះមែនទេ? តើអ្នកគិតថា ខ្ញុំមិនដឹងអំពីគំនិតវៀចវេរនៅក្នុងចិត្តរបស់អ្នករាល់គ្នា និងរឿងរ៉ាវដែលអ្នករាល់គ្នាទុកនៅក្នុងចិត្តមែនទេ? តើព្រះជាម្ចាស់ងាយនឹងឱ្យគេធ្វើបាបមែនទេ? តើអ្នកគិតថា អ្នកអាចចាត់ទុកទ្រង់បែបណាក៏បានស្រេចតែចិត្តមែនទេ? កាលពីមុន ខ្ញុំមានការព្រួយបារម្ភក្រែងអ្នករាល់គ្នាមានអារម្មណ៍ដូចជាត្រូវរឹតត្បិត ដូចនេះ ខ្ញុំក៏បានបន្តផ្តល់សេរីភាពដល់អ្នករាល់គ្នា ប៉ុន្តែមនុស្សមិនអាចប្រាប់បានថាខ្ញុំកំពុងតែធ្វើល្អដាក់ពួកគេនោះទេ ហើយនៅពេលដែលខ្ញុំប្រទានឱ្យគេត្រឹមមួយតឹក ពួកគេបែរជាយកដល់ទៅមួយម៉ែត្រ។ ចូរសួរមនុស្សជុំវិញខ្លួនអ្នករាល់គ្នាមើល៖ ខ្ញុំស្ទើរតែមិនដែលមានបន្ទូលជាមួយនរណាម្នាក់ និងសឹងតែមិនដែលព្រមាននរណាម្នាក់សូម្បីបន្តិច ប៉ុន្តែខ្ញុំនៅតែជ្រាបយ៉ាងច្បាស់អំពីការជំរុញទឹកចិត្ត និងចិត្តគំនិតរបស់មនុស្ស។ តើអ្នកគិតថាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលទ្រង់ធ្វើបន្ទាល់ពីព្រះអង្គនោះ តើទ្រង់ល្ងីល្ងើឬ? ក្នុងករណីនេះ ខ្ញុំមានបន្ទូលថា អ្នកពិតជាខ្វាក់ពេកហើយ! ខ្ញុំនឹងមិនលាតត្រដាងអំពើរបស់អ្នកឡើយ ប៉ុន្តែចូរចាំមើលចុះ ថាតើអ្នកនឹងអាចក្លាយជាពុករលួយយ៉់ាងណា។ ចូរចាំមើលចុះ ថាតើកលល្បិចឆ្លាតវៃបន្តិចបន្តួចរបស់អ្នកនេះ អាចរក្សាជីវិតរបស់អ្នកបាន ឬក៏ការព្យាយាមអស់ពីចិត្តរបស់អ្នកដើម្បីស្រឡាញ់ព្រះជាម្ចាស់ អាចរក្សាជីវិតរបស់អ្នកបានទេ។ ថ្ងៃនេះ ខ្ញុំមិនដាក់ទោសអ្នកឡើយ។ ចូរចាំរហូតដល់វេលារបស់ព្រះជាម្ចាស់ ដើម្បីមើលថាតើទ្រង់ដាក់ទោសអ្នកដោយបែបណា។ ក្នុងពេលនេះ ខ្ញុំគ្មានពេលជជែកលេងឥតបានការជាមួយអ្នកឡើយ ហើយខ្ញុំមិនអាចពន្យារពេលកិច្ចការដ៏មហិមារបស់ខ្ញុំ ដោយសារតែរឿងរ៉ាវរបស់អ្នកនោះទេ។ សត្វដង្កូវដូចជារូបអ្នក គ្មានតម្លៃអ្វីឱ្យព្រះជាម្ចាស់ចំណាយពេលមកដោះស្រាយជាមួយនោះទេ ដូច្នេះចូរចាំមើលថា តើអ្នកនឹងត្រូវរលាយសាបសូន្យទៅដោយរបៀបណា។ មនុស្សបែបនេះ មិនបន្តស្វែងរកការស្គាល់ព្រះជាម្ចាស់ សូម្បីតែបន្តិចសោះឡើយ ពួកគេក៏មិនមានសេចក្តីស្រឡាញ់ចំពោះទ្រង់សូម្បីបន្តិច ហើយពួកគេនៅតែចង់ឱ្យព្រះជាម្ចាស់ហៅពួកគេថាជាសុចរិត តើនេះមិនគួរឱ្យចង់សើចទេឬអី? ដោយសារតែមានមនុស្សតិចតួចដែលមានសេចក្តីស្មោះត្រង់ដោយពិតប្រាកដ នោះខ្ញុំនឹងផ្ដោតតែទៅលើការបន្តផ្តល់ជីវិតដល់មនុស្សលោកតែប៉ុណ្ណោះ។ ខ្ញុំនឹងធ្វើកិច្ចការណាដែលខ្ញុំត្រូវធ្វើឱ្យចប់សព្វគ្រប់នៅក្នុងពេលនេះ ប៉ុន្តែនៅពេលអនាគត ខ្ញុំនឹងនាំមកនូវការដាក់ទោសចំពោះមនុស្សម្នាក់ៗទៅតាមអ្វីដែលពួកគេបានធ្វើ។ ខ្ញុំបានមានបន្ទូលអំពីអ្វីដែលត្រូវនិយាយ ដ្បិតនេះគឺជាកិច្ចការដ៏ពិតប្រាកដដែលខ្ញុំត្រូវធ្វើ។ ខ្ញុំធ្វើតែកិច្ចការណាដែលខ្ញុំត្រូវធ្វើប៉ុណ្ណោះ ហើយខ្ញុំមិនធ្វើកិច្ចការណាដែលខ្ញុំមិនគប្បីធ្វើឡើយ។ ក៏ប៉ុន្តែ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាចំណាយពេលឱ្យបានច្រើនដើម្បីឆ្លុះបញ្ចាំងអំពីចំណុចនេះ៖ តើចំណេះដឹងរបស់អ្នកចំពោះព្រះជាម្ចាស់ មានពិតប្រាកដដល់កម្រិតណា? តើអ្នកជាមនុស្សម្នាក់ដែលដំដែកគោលព្រះជាម្ចាស់ទៅនឹងឈើឆ្កាងម្តងទៀតមែនទេ? ពាក្យចុងក្រោយរបស់ខ្ញុំគឺ៖ សេចក្តីវេទនានឹងមានដល់អស់អ្នកដែលឆ្កាងព្រះជាម្ចាស់។

(ដកស្រង់ពី «ពួកទុច្ចរិតនឹងត្រូវទទួលទោសយ៉ាងពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣៣០

នៅពេលអ្នកដើរតាមផ្លូវនាពេលសព្វថ្ងៃនេះ តើការស្វះស្វែងរកបែបណាដែលសមស្របបំផុត? ក្នុងការស្វះស្វែងរករបស់អ្នក តើអ្នកគួរមើលឃើញខ្លួនអ្នកថាជាមនុស្សប្រភេទណា? អ្នកគប្បីដឹងអំពីវិធីដែលអ្នកគួរដោះស្រាយទាក់ទងនឹងអ្វីដែលកើតមានចំពោះអ្នកនៅថ្ងៃនេះ ដូចជាការល្បងល ឬការលំបាក ឬការវាញផ្ចាលដោយគ្មានមេត្តា និងការដាក់បណ្តាសា។ ដោយបានប្រឈមមុខនឹងរឿងទាំងអស់នេះ អ្នកគប្បីឆ្លុះបញ្ចាំងដោយយកចិត្តទុកដាក់លើការទាំងនោះក្នុងគ្រប់ករណីទាំងអស់។ ហេតុអ្វីខ្ញុំមានបន្ទូលដូច្នេះ? ខ្ញុំមានបន្ទូលអំពីការនោះ ពីព្រោះរឿងដែលកើតឡើងចំពោះអ្នកនៅថ្ងៃនេះ គឺជាការល្បងលរយៈពេលខ្លី ដែលកើតឡើងម្តងហើយម្តងទៀត។ ប្រហែលជាតាមគំនិតរបស់អ្នក ការទាំងនោះមិនមានបន្ទុកជាពិសេសចំពោះវិញ្ញាណទេ ដូច្នេះហើយអ្នកទុកអ្វីៗឱ្យរសាត់តាមធម្មជាតិរបស់វា ហើយមិនបានចាត់ទុកវាជាទ្រព្យដ៏មានតម្លៃក្នុងការស្វះស្វែងរកភាពលូតលាស់នោះឡើយ។ អ្នកជាមនុស្សមិនចេះគិតពិចារណានោះទេ! អ្នកថែមទាំងចាត់ទុកទ្រព្យដ៏មានតម្លៃនេះ ដូចជាពពកអណ្តែតនៅចំពោះភ្នែករបស់អ្នក ហើយអ្នកមិនឱ្យតម្លៃលើការបក់បោកខ្លាំងទាំងនេះ ដែលបានបក់បោកម្តងហើយម្តងទៀត ជាការបក់បោកដែលមានរយៈពេលខ្លី ហើយដែលហាក់ដូចជាមិនធ្ងន់ធ្ងរទេសម្រាប់អ្នក ប៉ុន្តែបែរជាព្រងើយកន្ដើយចំពោះការទាំងនោះ ដោយមិនទុកវានៅក្នុងចិត្តនោះឡើយ ហើយចាត់ទុកវាគ្រាន់តែជាការបក់បោកចៃដន្យប៉ុណ្ណោះ។ អ្នកគឺជាមនុស្សក្រអឺតក្រទម! ក្នុងការឈានដល់ការវាយប្រហារដ៏សាហាវទាំងនេះ ជាការវាយប្រហារស្រដៀងនឹងព្យុះ ដែលកើតឡើងម្តងហើយម្តងទៀត គឺអ្នកបង្ហាញតែភាពមិនយកចិត្តទុកដាក់ប៉ុណ្ណោះ។ ពេលខ្លះអ្នកថែមទាំងទៅយ៉ាងឆ្ងាយ គ្រាន់តែដើម្បីបញ្ចេញនូវស្នាមញញឹមដែលមិនចេញពីចិត្តប៉ុណ្ណោះ ដោយបង្ហាញពីភាពផ្សេងគ្នាទាំងស្រុង ដ្បិតអ្នកមិនដែលធ្លាប់គិតសោះពីខ្លួនឯង អំពីមូលហេតុដែលអ្នកបន្តរងនូវ «សំណាងអាក្រក់» បែបនោះឡើយ។ តើអាចទេថា ខ្ញុំអយុត្តិធម៍ខ្លាំងចំពោះមនុស្ស? តើខ្ញុំយកការនោះធ្វើជាកិច្ចការរបស់ខ្ញុំ ដើម្បីចាប់កំហុសអ្នកឬ? ទោះបីបញ្ហាទាក់ទងនឹងចិត្តគំនិតរបស់អ្នក អាចមិនធ្ងន់ធ្ងរដូចអ្វីដែលខ្ញុំបានពណ៌នាក៏ដោយ តែតាមរយៈការបង្ហាញចេញនូវភាពស្ងប់ពីខាងក្រៅរបស់អ្នក អ្នកបានលាបពណ៌រូបភាពដ៏ល្អឥតខ្ចោះនៃពិភពខាងក្នុងរបស់អ្នកតាំងពីយូរយារណាស់មកហើយ។ ខ្ញុំមិនចាំបាច់ប្រាប់អ្នកថា រឿងតែមួយគត់ដែលបានលាក់នៅក្នុងជម្រៅនៃដួងចិត្តរបស់អ្នក គឺសំដីទ្រគោះគ្រោតគ្រាត និងភាពសោកសៅរបស់អ្នក ដែលអ្នកដទៃមិនអាចយល់បាននោះទេ។ អ្នកដែលត្រូវបណ្តាសាអើយ ដោយសារតែអ្នកមានអារម្មណ៍ថាអយុត្តិធម៌ណាស់ដែលបានរងទុក្ខពីការល្បងលបែបនេះ ហើយដោយសារតែការល្បងលទាំងនេះធ្វើឱ្យអ្នកមានអារម្មណ៍ថាពិភពលោកទទួលរងនូវវិនាសកម្ម នោះអ្នកពោរពេញទៅដោយភាពស្រងេះស្រងោច។ លើសពីការមើលលើការស្ដីបន្ទោសម្តងហើយម្តងទៀត និងទង្វើនៃការប្រៀនប្រដៅថាជាការការពារដ៏ល្អបំផុត អ្នកបែរជាមើលឃើញថា ការទាំងនោះជាការបង្កបញ្ហារបស់ស្ថានសួគ៌ដោយឥតហេតុផល ឬក៏ជាការដាក់ទោសទៅចំពោះអ្នកទៅវិញ។ អ្នកគឺជាមនុស្សល្ងង់ខ្លៅណាស់! អ្នកបានកំណត់ដោយគ្មានប្រណីនូវពេលវេលាល្អៗនៅក្នុងភាពងងឹត។ ពីមួយពេលទៅមួយពេល អ្នកចាត់ទុកការល្បងលដ៏អស្ចារ្យ និងកិច្ចការប្រៀនប្រដៅ ថាជាការវាយប្រហារពីសត្រូវរបស់អ្នកទៅវិញ។ អ្នកមិនដឹងពីរបៀបសម្របខ្លួនទៅនឹងបរិស្ថានរបស់អ្នកទេ ហើយអ្នកក៏មិនមានឆន្ទៈក្នុងការធ្វើដូច្នេះដែរ ដ្បិតអ្នកមិនចង់ទទួលបានអ្វីពីការធ្វើដដែលៗនេះទេ ហើយចំពោះអ្នកដែលឃោរឃៅ គឺទទួលការវាយផ្ចាល។ អ្នកមិនព្យាយាមស្វែងរក ឬក៏រុករកទេ ហើយបានត្រឹមតែបណ្ដែតបណ្ដោយខ្លួនឯងទៅតាមវាសនារបស់អ្នក ទៅកន្លែងណាដែលវាសនានាំអ្នកទៅប៉ុណ្ណោះ។ អ្នកអាចនឹងគិតថាកិច្ចដ៏សាហាវនៃការវាយផ្ចាល មិនបានផ្លាស់ប្ដូរដួងចិត្តអ្នកនោះទេ ហើយក៏មិនបានគ្រប់គ្រងលើដួងចិត្តរបស់អ្នកដែរ តែផ្ទុយទៅវិញ កិច្ទទាំងនោះចាក់ចូលក្នុងដួងចិត្តអ្នក។ អ្នកមើលឃើញ «ការវាញផ្ចាលដ៏ឃោរឃៅ» នេះថាគ្រាន់តែជាសត្រូវនៅក្នុងជីវិតរបស់អ្នកប៉ុណ្ណោះ ហេតុដូច្នេះហើយ អ្នកមិនទទួលបានអ្វីសោះ។ អ្នកគឺជាមនុស្សសុចរិតណាស់! អ្នកកម្រនឹងជឿថា អ្នករងទុក្ខនឹងការល្បងលដូចនេះ គឺដោយសារការមើលងាយរបស់អ្នកទេ តែផ្ទុយទៅវិញ អ្នកចាត់ទុកខ្លួនឯងថាមានភាពអកុសល ហើយលើសពីនេះទៅទៀត អ្នកនិយាយថាខ្ញុំតែងតែចាប់កំហុសអ្នកជានិច្ច។ ហើយឥឡូវនេះ អ្វីៗបានមកដល់ដំណាក់នេះ តើអ្នកពិតជាដឹងនូវអ្វីដែលខ្ញុំមានព្រះបន្ទូល និងធ្វើបានប៉ុនណា? ចូរកុំគិតថាអ្នកជាមនុស្សមានភាពអស្ចារ្យពីធម្មជាតិ ដោយគ្រាន់តែទាបជាងមេឃ តែខ្ពស់ជាងផែនដីឆ្ងាយនោះឡើយ។ អ្នកគឺនៅឆ្ងាយពីភាពឆ្លាតវៃជាងអ្នកដទៃទៀត ហើយក៏អាចនិយាយបានថា អ្នកមានភាពល្ងង់ខ្លៅជាងអ្នកនៅលើផែនដីដែលប្រកាន់ខ្ជាប់នូវហេតុផលផងដែរ ដ្បិតអ្នកគិតពីខ្លួនឯងខ្ពស់ពេក ហើយមិនដែលមានអារម្មណ៍ថាអន់ជាងគេទេ គឺហាក់ដូចជាអ្នកអាចមើលឃើញតាមរយៈសកម្មភាពរបស់ខ្ញុំបានយ៉ាងល្អិតល្អន់អ៊ីចឹង។ តាមពិត អ្នកគឺជាមនុស្សម្នាក់ដែលខ្វះហេតុផលជាមូលដ្ឋាន ពីព្រោះអ្នកមិនដឹងថាខ្ញុំមានព្រះហឫទ័យចង់ធ្វើអ្វីទេ ហើយអ្នកក៏មិនសូវដឹងអំពីអ្វីដែលខ្ញុំកំពុងធ្វើនៅពេលនេះដែរ។ ដូច្នេះហើយ ខ្ញុំមានព្រះបន្ទូលថា អ្នកគឺមិនស្មើនឹងកសិករចាស់ជរាម្នាក់ដែលកំពុងនឿយហត់កាប់គាស់ដីផង ជាកសិករដែលមានការយល់ដឹងតិចតួចអំពីជីវិតមនុស្ស តែគាត់ពឹងផ្អែកទាំងស្រុងទៅលើព្រះពរពីស្ថានសួគ៌ នៅពេលគាត់ដាំដុះដំណាំ។ អ្នកមិនទុកនូវគំនិតទីពីរសម្រាប់ជីវិតរបស់អ្នកនោះទេ អ្នកមិនដឹងអ្វីសោះអំពីកិត្តិនាម ហើយចំណេះដឹងផ្ទាល់ខ្លួនរបស់អ្នកនៅតែមានតិចតួច។ អ្នកគឺ «ខ្ពស់ជាងអ្វីៗទាំងអស់»!

(ដកស្រង់ពី «អស់អ្នកដែលមិនរៀនសូត្រ ហើយនៅតែល្ងង់ខ្លៅ៖ តើពួកគេមិនមែនជាសត្វទេឬ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣៣១

ចំពោះការបង្រៀនដែលខ្ញុំបានប្រទានឱ្យអ្នកម្តងហើយម្តងទៀត អ្នករាល់គ្នាបានដាក់វាចោលទៅខាងក្រោយគំនិតរបស់អ្នក ថែមទាំងចាត់ទុកការបង្រៀនថាជាល្បែងលេង ដើម្បីបញ្ឆោតនូវភាពខ្ជិលច្រអូសរបស់អ្នករាល់គ្នា។ ការទាំងអស់នេះ អ្នករាល់គ្នាតែងតែចាត់ទុកថាជាពន្លឺនៃ «វត្ថុស័ក្ដិសិទ្ធ» ផ្ទាល់ខ្លួនរបស់អ្នក។ ពេលសាតាំងចោទប្រកាន់អ្នក អ្នកអធិដ្ឋាន។ នៅពេលមានភាពអវិជ្ជមាន អ្នកដេកលក់ស្កប់ស្កល់។ ពេលសប្បាយចិត្ត អ្នករត់ចុះឡើង ពេលខ្ញុំស្តីបន្ទោសអ្នក អ្នកលុតក្រាបដោយគោរព។ ហើយបន្ទាប់មក នៅពេលអ្នកចាកចេញពីព្រះវត្តមានរបស់ខ្ញុំ នោះអ្នកនឹងសើចសប្បាយចំពោះការអាក្រក់បស់អ្នក។ អ្នកមានអារម្មណ៍ថាខ្លួនឯងខ្ពស់ជាងអ្នកដទៃ ប៉ុន្តែអ្នកមិនដែលឃើញខ្លួនឯងថាជាមនុស្សដែលក្រអឺតក្រទមខ្លាំងបំផុត ហើយមានភាពក្រអឺតក្រទមដោយភាពពេញចិត្ត និងភាពឆ្មើងឆ្មៃ លើសពីពាក្យសម្ដីទៅទៀត។ តើ «សុភាពបុរសវ័យក្មេង» «សុភាពនារីវ័យក្មេង» «អ្នកមានវណ្ណៈខ្ពស់ជាបុរស» «អ្នកមានវណ្ណៈខ្ពស់ជានារី» ដែលជាអ្នកមិនរៀនសូត្រ និងនៅតែមានភាពល្ងង់ខ្លៅ តើបានចាត់ទុកព្រះបន្ទូលរបស់ខ្ញុំជាកំណប់ទ្រព្យឬ? ខ្ញុំសួរអ្នកម្តងទៀត៖ តើអ្នកបានរៀនអ្វីខ្លះពីព្រះបន្ទូលរបស់ខ្ញុំ និងពីកិច្ចការរបស់ខ្ញុំអស់រយៈពេលជាយូរមកហើយ? តើអ្នកមានជំនាញក្នុងការបោកប្រាស់ច្រើនជាងមុនឬទេ? ឬមានភាពស្មុគស្មាញកាន់តែច្រើននៅក្នុងសាច់ឈាមរបស់អ្នក? ឬការមិនគោរពជាងមុននៅក្នុងអាកប្បកិរិយារបស់អ្នកចំពោះខ្ញុំ? ខ្ញុំសូមមានបន្ទូលប្រាប់អ្នកត្រង់ចុះថា៖ ខ្ញុំបានធ្វើកិច្ចការទាំងអស់នេះ ដើម្បីឱ្យអ្នកមានភាពក្លាហានជាងមុន ដែលអ្នកពីមុនធ្លាប់មានភាពក្លាហានដូចជាសត្វកណ្តុរ។ ការភ័យញ័រដែលអ្នកមានចំពោះខ្ញុំ កាន់តែមានតិចទៅពីមួយថ្ងៃទៅមួយថ្ងៃ ដ្បិតខ្ញុំមានសេចក្ដីមេត្តាករុណាខ្លាំងពេក ហើយខ្ញុំមិនដែលដាក់ទណ្ឌកម្មលើសាច់ឈាមអ្នកដោយអំពើហិង្សានោះទេ។ ប្រហែលជាដូចដែលអ្នកឃើញហើយថា ខ្ញុំគ្រាន់តែមានព្រះបន្ទូលបែបគំរោះគំរើយប៉ុណ្ណោះ ប៉ុន្តែមានជាច្រើនករណីដែលខ្ញុំបង្ហាញដល់អ្នកនូវព្រះភក្រ្ដញញឹម ហើយខ្ញុំស្ទើរតែមិនដែលស្តីបន្ទោសអ្នក។ លើសពីនេះទៅទៀត ខ្ញុំតែងតែអត់ទោសចំពោះភាពទន់ខ្សោយរបស់អ្នកជានិច្ច ហើយវាគឺដោយសារតែការនេះហើយ ដែលអ្នកប្រព្រឹត្តនឹងខ្ញុំដូចជាពស់បានប្រព្រឹត្តនឹងអ្នកចម្ការចិត្តល្អនោះដែរ។ ខ្ញុំសូមកោតសរសើរដល់កម្រិតជំនាញដ៏ខ្លាំង និងប្រាជ្ញាវាងវៃនៅក្នុងអំណាចសង្កេតនៃពូជមនុស្ស! ខ្ញុំសូមប្រាប់សេចក្ដីពិតមួយដល់អ្នក៖ ថ្ងៃនេះ មិនថាអ្នកមានចិត្តគោរពឬអត់ វាមិនសូវសំខាន់នោះទេ។ ខ្ញុំក៏មិនខ្វល់ខ្វាយ ហើយក៏មិនបារម្ភអំពីរឿងនោះដែរ។ ប៉ុន្តែខ្ញុំក៏ត្រូវប្រាប់អ្នកពីការនេះផងដែរថា៖ អ្នកដែលជា «មនុស្សមានទេពកោសល្យ» ជាអ្នកដែលមិនបានរៀនសូត្រ ហើយនៅតែល្ងង់ នៅទីបំផុតនឹងត្រូវបានបន្ទាបចុះ ដោយការកោតសរសើរពីខ្លួនឯង និងភាពឆ្លាតវៃតិចតួចរបស់អ្នក អ្នកនឹងក្លាយទៅជាម្នាក់ដែលរងទុក្ខ ហើយត្រូវរងការវាយផ្ចាល។ ខ្ញុំនឹងមិនល្ងង់ខ្លៅទៅរួមដំណើរជាមួយអ្នក នៅពេលដែលអ្នកបន្តរងទុក្ខក្នុងនរកឡើយ ដ្បិតខ្ញុំមិនមែនជាមនុស្សដូចអ្នកទេ។ កុំភ្លេចថា អ្នកគឺជាមនុស្សដែលត្រូវបានបង្កើតឡើង ដែលត្រូវបានខ្ញុំដាក់បណ្តាសា ហើយក៏ត្រូវបានខ្ញុំបង្រៀន និងបានសង្រ្គោះផងដែរ ហើយគ្មានអ្វីនៅក្នុងខ្លួនអ្នកដែលខ្ញុំនឹងស្ទាក់ស្ទើរក្នុងការចូលរួមជាមួយនោះឡើយ។ រាល់ពេលដែលខ្ញុំធ្វើកិច្ចការរបស់ខ្ញុំ ខ្ញុំមិនដែលទទួលការរារាំងដោយមនុស្សណាម្នាក់ ព្រឹត្តិការណ៍កើតឡើង ឬវត្ថុណាមួយឡើយ។ អាកប្បកិរិយា និងទស្សនៈរបស់ខ្ញុំទាក់ទងនឹងមនុស្ស នៅតែដដែលជានិច្ច។ ជាពិសេស ខ្ញុំមិនបោះចោលអ្នកទេ ពីព្រោះអ្នកគឺជាផ្នែកបន្ថែមនៃការគ្រប់គ្រងរបស់ខ្ញុំ ហើយពិសេសលើសឆ្ងាយជាងអ្វីផ្សេងៗទៀត។ នេះគឺជាឱវាទរបស់ខ្ញុំចំពោះអ្នក៖ អ្នកត្រូវតែចងចាំគ្រប់ពេលថា អ្នកគឺគ្មានអ្វីក្រៅពីជាសត្តនិកររបស់ព្រះជាម្ចាស់នោះទេ! ទោះបីជាអ្នកអាចចែករំលែកនូវអត្ថិភាពរបស់អ្នកជាមួយខ្ញុំក៏ដោយ ក៏អ្នកគប្បីស្គាល់អត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកដែរ។ ចូរមានទស្សនៈតម្កើងខ្លួនឯងខ្ពស់ខ្លាំងពេក។ ទោះបីខ្ញុំមិនស្តីបន្ទោសអ្នក ឬដោះស្រាយជាមួយអ្នក ប៉ុន្តែនៅតែស្វាគមន៍អ្នកដោយព្រះភក្រ្ដញញឹមក៏ដោយ ក៏នេះមិនគ្រប់គ្រាន់នឹងបញ្ជាក់ថាអ្នកមានលក្ខណៈដូចខ្ញុំនោះដែរ។ អ្នកគប្បីស្គាល់ខ្លួនឯងថាជាអ្នកដែលស្វែងរកសេចក្ដីពិត មិនមែនជាសេចក្ដីពិតស្វែងរកនូវសេចក្ដីពិតនោះទេ! អ្នកត្រូវតែត្រៀមខ្លួនជានិច្ចដើម្បីផ្លាស់ប្តូរស្របតាមព្រះបន្ទូលរបស់ខ្ញុំ។ អ្នកមិនអាចគេចផុតពីការនេះបានទេ។ ខ្ញុំដាស់តឿនអ្នកឱ្យព្យាយាម និងរៀនសូត្រពីអ្វីមួយក្នុងអំឡុងពេលដ៏មានតម្លៃនេះ និងនៅពេលដែលអ្នកមានឱកាសដ៏កម្រនេះ។ កុំបំភាន់ខ្ញុំឡើយ ដ្បិតខ្ញុំមិនត្រូវការអ្នកប្រើការលួងលោមដើម្បីល្បងល និងបញ្ឆោតខ្ញុំនោះទេ។ នៅពេលដែលអ្នកស្វែងរកខ្ញុំ វាមិនមែនសម្រាប់តែប្រយោជន៍ខ្ញុំទេ ប៉ុន្តែគឺសម្រាប់អ្នកផ្ទាល់ខ្លួនទៅវិញទេ!

(ដកស្រង់ពី «អស់អ្នកដែលមិនរៀនសូត្រ ហើយនៅតែល្ងង់ខ្លៅ៖ តើពួកគេមិនមែនជាសត្វទេឬ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣៣២

ជីវិតដែលអ្នករាល់គ្នារស់នៅរាល់ថ្ងៃនេះ មានសារៈសំខាន់ណាស់ ហើយវាសំខាន់ខ្លាំងបំផុតចំពោះទិសដៅចុងក្រោយ និងជោគវាសនារបស់អ្នករាល់គ្នា ដូច្នេះអ្នករាល់គ្នាត្រូវតែស្រឡាញ់អ្វីៗគ្រប់យ៉ាងដែលអ្នករាល់គ្នាមាននៅថ្ងៃនេះ ហើយឱ្យតម្លៃគ្រប់នាទីដែលកន្លងទៅ។ អ្នកត្រូវតែលៃលកពេលវេលាឱ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ដើម្បីផ្ដល់ផលប្រយោជន៍ច្រើនបំផុតដល់ខ្លួនឯង ទើបអ្នកមិនចំណាយជីវិតនេះជាអាសារឥតការ។ អ្នករាល់គ្នាប្រហែលជាមានអារម្មណ៍ភ័ន្តភាំង ចំពោះមូលហេតុដែលខ្ញុំពោលពាក្យបែបនេះ។ និយាយឱ្យត្រង់ទៅ ខ្ញុំមិនពេញចិត្តនឹងឥរិយាបថរបស់នរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាទេ ពីព្រោះក្តីសង្ឃឹមដែលខ្ញុំមានចំពោះអ្នករាល់គ្នា វាមិនដូចអ្នករាល់គ្នាសព្វថ្ងៃនេះទេ។ ដូច្នេះខ្ញុំអាចនិយាយបានថា៖ អ្នករាល់គ្នាម្នាក់ៗកំពុងស្ថិតក្នុងគ្រោះថ្នាក់ ហើយសម្រែកអំពាវនាវរកជំនួយរបស់អ្នករាល់គ្នានៅពេលនេះ និងបំណងប្រាថ្នាពីអតីតកាល ដើម្បីស្វែងរកសេចក្ដីពិត និងស្វែងរកពន្លឺ ក៏កំពុងតែឈានដល់ទីបញ្ចប់ហើយ។ នេះគឺជាការបង្ហាញនូវការតបស្នងចុងក្រោយរបស់អ្នករាល់គ្នា ហើយវាគឺជាអ្វីដែលខ្ញុំមិនដែលរំពឹងទុកឡើយ។ ខ្ញុំមិនចង់និយាយផ្ទុយពីការពិតទេ ព្រោះអ្នករាល់គ្នាបានធ្វើឱ្យខ្ញុំខកព្រះទ័យយ៉ាងខ្លាំង។ ប្រហែលជាអ្នកមិនចង់ប្រឈមសម្ដីរឿងនេះទេ ដោយសារអ្នកមិនចង់ប្រឈមមុខនឹងការពិត ប៉ុន្តែខ្ញុំត្រូវតែសួរអ្នករាល់គ្នាពីរឿងនេះយ៉ាងម៉ឺងម៉ាត់ថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តើមានអ្វីខ្លះមកបំពេញចិត្តអ្នករាល់គ្នាឱ្យពិតប្រាកដទៅ? តើចិត្តអ្នករាល់គ្នាស្មោះត្រង់ចំពោះអ្នកណា? ចូរកុំនិយាយថា សំណួរទាំងនេះមិនដឹងជាមកពីណា ហើយកុំសួរខ្ញុំថា ហេតុអ្វីបានជាខ្ញុំសួររឿងបែបនេះ។ ចូរដឹងថា៖ មកពីខ្ញុំស្គាល់អ្នករាល់គ្នាច្បាស់ ខ្វាយខ្វល់ពីអ្នករាល់គ្នាណាស់ ហើយយកព្រះទ័យទុកដាក់ខ្លាំងចំពោះកិរិយា និងការប្រព្រឹត្តរបស់អ្នករាល់គ្នា ទើបខ្ញុំប្រឈមសម្ដីនឹងអ្នករាល់គ្នាឥតឈប់ឈរ និងមិនគិតពីការលំបាកដ៏ជូរចត់។ ប៉ុន្តែ អ្នករាល់គ្នាមិនបានតបសងអ្វីដល់ខ្ញុំវិញសោះ ក្រៅតែពីការព្រងើយកន្តើយ និងការបំភ្លេចចោលដែលមិនអាចទ្រាំទ្របានទៅវិញ។ អ្នករាល់គ្នាធ្វេសប្រហែសនឹងខ្ញុំណាស់។ តើវាអាចទៅរួចទេថាខ្ញុំមិនដឹងអ្វីទាំងអស់នោះ? ប្រសិនបើនេះជាអ្វីដែលអ្នករាល់គ្នាជឿ វាបញ្ជាក់បន្ថែមនូវការពិតថា អ្នករាល់គ្នាមិនប្រព្រឹត្ដចំពោះខ្ញុំ ដោយចិត្តសប្បុរសយ៉ាងពិតប្រាកដនោះទេ។ ដូច្នេះខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា អ្នករាល់គ្នាកំពុងបដិសេធមិនទទួលយកការពិតហើយ។ អ្នករាល់គ្នាសុទ្ធតែជាមនុស្សឆ្លាត ទើបមិនដឹងថាខ្លួនឯងកំពុងធ្វើអ្វី ដូច្នេះ តើអ្នកនឹងយកអ្វីមកប្រឈមសម្ដីឆ្លើយតបនឹងខ្ញុំ?

សំណួរដែលធ្វើឱ្យព្រះទ័យខ្ញុំខ្វល់បំផុតគឺ តើចិត្តរបស់អ្នករាល់គ្នាស្មោះត្រង់ចំពោះអ្នកណាឱ្យពិតប្រាកដ។ ខ្ញុំក៏សង្ឃឹមដែរថា អ្នករាល់គ្នាម្នាក់ៗនឹងព្យាយាមរៀបចំគំនិតរបស់ខ្លួនឱ្យបានត្រឹមត្រូវ ហើយសួរខ្លួនឯងថា តើអ្នកស្មោះត្រង់នឹងនរណា ហើយអ្នករស់នៅដើម្បីនរណា។ ប្រហែលជាអ្នករាល់គ្នាមិនដែលបានពិចារណាសំណួរទាំងនេះ ដោយយកចិត្តទុកដាក់ទេ ដូច្នេះ ប្រសិនបើខ្ញុំបង្ហាញចម្លើយដល់អ្នករាល់គ្នាវិញ តើអ្នករាល់គ្នាយល់យ៉ាងណាដែរ?

អ្នកណាដែលមានការចងចាំនឹងទទួលស្គាល់ការពិតនេះថា៖ មនុស្សរស់នៅសម្រាប់ខ្លួនឯង ហើយស្មោះត្រង់ចំពោះខ្លួនឯង។ ខ្ញុំមិនជឿថា ចម្លើយអ្នករាល់គ្នា ពិតជាត្រឹមត្រូវទាំងអស់នោះទេ ដ្បិតអ្នករាល់គ្នាម្នាក់ៗមានជីវិតរៀងៗខ្លួន ហើយម្នាក់ៗកំពុងតែជាប់គាំងនឹងទុក្ខវេទនាផ្ទាល់ខ្លួនដែរ។ ដូច្នេះ អ្នករាល់គ្នាស្មោះត្រង់នឹងមនុស្សដែលអ្នករាល់គ្នាស្រឡាញ់ ហើយស្មោះត្រង់នឹងអ្វីដែលគាប់ចិត្តអ្នករាល់គ្នា។ អ្នករាល់គ្នាមិនស្មោះត្រង់នឹងខ្លួនឯងទាំងស្រុងនោះទេ។ ដោយសារតែអ្នករាល់គ្នាម្នាក់ៗទទួលឥទ្ធិពលពីមនុស្ស ពីព្រឹត្តិការណ៍ និងពីរឿងរ៉ាវជុំវិញខ្លួនអ្នករាល់គ្នា ហើយមិនស្មោះត្រង់នឹងខ្លួនឯងទេ។ ខ្ញុំនិយាយពាក្យទាំងនេះ មិនមែនដើម្បីគាំទ្រភាពស្មោះត្រង់ចំពោះខ្លួនឯងទេ ប៉ុន្តែដើម្បីបង្ហាញភាពស្មោះត្រង់របស់អ្នករាល់គ្នា ចំពោះអ្វីមួយវិញ ដ្បិតអស់រយៈពេលជាច្រើនឆ្នាំមកនេះ គឺខ្ញុំមិនដែលទទួលបានភាពស្មោះត្រង់ពីនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាឡើយ។ អ្នករាល់គ្នាបានដើរតាមខ្ញុំអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែអ្នករាល់គ្នាមិនដែលតបស្នងដល់ខ្ញុំនូវភាពស្មោះត្រង់វិញ សូម្បីតែបន្តិច។ ផ្ទុយទៅវិញ អ្នករាល់គ្នាបានវិលវល់ជុំវិញមនុស្សដែលអ្នករាល់គ្នាស្រឡាញ់ និងអ្វីៗដែលគាប់ចិត្តអ្នករាល់គ្នាដល់ថ្នាក់មិនថានៅពេលណា មិនថាអ្នករាល់គ្នាទៅទីណា ក៏អ្នករាល់គ្នារក្សាវានៅជាប់នឹងចិត្តអ្នករាល់គ្នា ហើយមិនដែលបោះបង់ចោលវាម្ដងណាឡើយ។ រាល់ពេលដែលអ្នករាល់គ្នាចង់ធ្វើ ឬងប់ងល់នឹងរឿងណាមួយដែលអ្នករាល់គ្នាស្រឡាញ់ ការនេះកើតឡើងនៅពេលដែលអ្នករាល់គ្នាកំពុងដើរតាមខ្ញុំ ឬសូម្បីតែពេលអ្នករាល់គ្នាកំពុងស្តាប់ពាក្យរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា អ្នករាល់គ្នាកំពុងប្រើប្រាស់ភាពស្មោះត្រង់ដែលខ្ញុំតម្រូវពីអ្នករាល់គ្នា មកស្មោះត្រង់នឹងសេចក្តីស្រឡាញ់ «វត្ថុកំណាន់» របស់អ្នករាល់គ្នាជំនួសវិញ។ ទោះបីអ្នករាល់គ្នាលះបង់កិច្ចការមួយ ឬពីរ សម្រាប់ខ្ញុំក៏ដោយ ក៏វាមិនបង្ហាញនូវកិច្ចការទាំងអស់របស់អ្នករាល់គ្នា ហើយក៏មិនបង្ហាញថា អ្នករាល់គ្នាពិតជាស្មោះត្រង់ចំពោះខ្ញុំដែរ។ អ្នករាល់គ្នាបានបញ្ចូលខ្លួនឯងទៅក្នុងការអនុវត្តកិច្ចការដែលអ្នករាល់គ្នាចង់ធ្វើពិតប្រាកដគឺ៖ មនុស្សខ្លះស្មោះត្រង់នឹងកូនប្រុសស្រី អ្នកខ្លះទៀតស្មោះនឹងប្តី ប្រពន្ធ ទ្រព្យសម្បត្តិ ការងារចៅហ្វាយនាយ ឋានៈ ឬស្ត្រី។ អ្នករាល់គ្នាមិនដែលមានអារម្មណ៍នឿយណាយ ឬធុញទ្រាន់ ចំពោះអ្វីដែលអ្នករាល់គ្នាស្មោះត្រង់ចំពោះនោះទេ ផ្ទុយទៅវិញ អ្នករាល់គ្នារឹតតែចង់បានរបស់ទាំងនេះមកធ្វើជាកម្មសិទ្ធិកាន់តែច្រើន ទាំងបរិមាណ និងគុណភាព ហើយអ្នករាល់គ្នាមិនដែលបោះបង់វាឡើយ។ ទាំងខ្ញុំនិងព្រះបន្ទូលរបស់ខ្ញុំ តែងតែត្រូវបានគេរុញច្រានឱ្យទៅនៅពីក្រោយអ្វីដែលអ្នករាល់គ្នាពេញចិត្តពិត ប្រាកដ។ ហើយអ្នកគ្មានជម្រើសអ្វី ក្រៅពីដាក់ចំណាត់ថ្នាក់វានៅចុងក្រោយគេទេ។ មានអ្នកខ្លះទៀត សូម្បីតែកន្លែងចុងក្រោយនេះ ក៏គេទុកសម្រាប់អ្វីដែលពួកគេស្មោះត្រង់ចំពោះហើយ តែពួកគេមិនទាន់បានរកឃើញ។ ក្នុងចិត្តគេ សូម្បីតែដានបន្តិចបន្តួចពីខ្ញុំ ក៏មិនដែលមានដែរ។ អ្នករាល់គ្នាប្រហែលជាគិតថា ខ្ញុំទាមទារពីអ្នករាល់គ្នាច្រើនពេក ឬចោទប្រកាន់អ្នករាល់គ្នាខុស ប៉ុន្តែតើអ្នករាល់គ្នាធ្លាប់គិតទេថាពេលដែលអ្នករីករាយនឹងចំណាយពេលជាមួយគ្រួសារអ្នករាល់គ្នា នោះអ្នករាល់គ្នាមិនធ្លាប់ស្មោះត្រង់នឹងខ្ញុំសោះ សូម្បីម្ដង? នៅពេលវេលាបែបនេះ តើវាមិនធ្វើឱ្យអ្នករាល់គ្នាឈឺចាប់ទេឬ? នៅពេលដួងចិត្តរបស់អ្នករាល់គ្នាបានពេញដោយអំណរ ហើយអ្នករាល់គ្នាទទួលបានរង្វាន់សម្រាប់ការនឿយហត់របស់ខ្លួន តើអ្នករាល់គ្នាមិនមានអារម្មណ៍នឿយណាយ ដែលមិនបានផ្គត់ផ្គង់ខ្លួនឯងដោយសេចក្តីពិតគ្រប់គ្រាន់ទេឬអី? តើនៅពេលណាដែលអ្នករាល់គ្នាបានយំ ដោយមិនបានទទួលការសរសើរពីខ្ញុំ? អ្នករាល់គ្នាបានខំប្រឹងគិត ហើយទទួលនូវការឈឺចាប់យ៉ាងខ្លាំងដើម្បីជាប្រយោជន៍ដល់កូនប្រុសស្រីរបស់អ្នករាល់គ្នា ប៉ុន្តែអ្នករាល់គ្នានៅតែមិនពេញចិត្ត ហើយអ្នករាល់គ្នានៅតែជឿជាក់ថា អ្នកមិនបានខំប្រឹងជំនួសពួកគេទេ ហើយជឿថាអ្នកមិនបានធ្វើអ្វីគ្រប់យ៉ាងឱ្យអស់ពីលទ្ធភាពសម្រាប់ពួកគេទេ។ យ៉ាងណាមិញ អ្នករាល់គ្នាតែងព្រងើយកន្តើយ និងមិនយកចិត្តទុកដាក់ចំពោះខ្ញុំរហូត។ ខ្ញុំមានតែក្នុងការចងចាំរបស់អ្នករាល់គ្នាប៉ុណ្ណោះ តែខ្ញុំមិននៅក្នុងចិត្តអ្នករាល់គ្នាឡើយ។ អ្នករាល់គ្នាមិនបានដឹងពីព្រះទ័យស្មោះត្រង់ និងការខិតខំប្រឹងប្រែងរបស់ខ្ញុំជារៀងដរាប ហើយអ្នករាល់គ្នាក៏មិនដែលមានការកោតសរសើរពីការទាំងនោះដែរ។ អ្នកគ្រាន់តែចូលរួមក្នុងការសញ្ជឹងគិតបន្តិចបបន្តួច ហើយជឿថាវានឹងគ្រប់គ្រាន់។ «ភាពស្មោះត្រង់» បែបនេះ មិនមែនជាអ្វីដែលខ្ញុំចង់បានជាយូរមកហើយនោះទេ ប៉ុន្តែជាអ្វីដែលខ្ញុំមិនសព្វព្រះទ័យវិញ។ ហេតុនេះហើយមិនថាខ្ញុំនិយាយអ្វីនោះទេ ក៏អ្នករាល់គ្នានៅតែបន្តទទួលស្គាល់រឿងមួយ ឬពីរប៉ុណ្ណោះ អ្នកមិនអាចទទួលយកសេចក្ដីនេះបានទាំងស្រុងទេ ពីព្រោះអ្នកទាំងអស់គ្នាមាន «ភាពជឿជាក់» ខ្លាំង ហើយអ្នករាល់គ្នាតែងតែជ្រើសរើស និងសម្រេចយកអ្វីដែលត្រូវទទួលពីពាក្យដែលខ្ញុំបាននិយាយ។ ប្រសិនបើអ្នករាល់គ្នានៅតែដូចសព្វថ្ងៃនេះ ខ្ញុំមានវិធីសាស្រ្តមួយចំនួនសម្រាប់កម្ចាត់ភាពជឿជាក់លើខ្លួនឯងរបស់អ្នករាល់គ្នា ហើយលើសពីនេះទៅទៀតខ្ញុំនឹងធ្វើឱ្យអ្នករាល់គ្នាទទួលស្គាល់ថា ពាក្យរបស់ខ្ញុំទាំងអស់ គឺសុទ្ធតែជាពាក្យពិត ហើយគ្មានពាក្យណាមួយបំភ្លៃការពិតឡើយ។

(ដកស្រង់ពី «តើអ្នកស្មោះត្រង់ចំពោះអ្នកណា?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣៣៣

ប្រសិនបើខ្ញុំដាក់លុយខ្លះនៅចំពោះមុខអ្នករាល់គ្នាឥឡូវនេះ ហើយផ្តល់សេរីភាពឱ្យអ្នករាល់គ្នាជ្រើសរើស ហើយប្រសិនបើខ្ញុំមិនថ្កោលទោសអ្នករាល់គ្នាដោយព្រោះតែការសម្រេចចិត្តរបស់អ្នករាល់គ្នាទេនោះ អ្នករាល់គ្នាភាគច្រើននឹងជ្រើសរើសយកលុយ ហើយបោះបង់សេចក្ដីពិត។ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលប្រសើរជាងគេនឹងលះបង់លុយកាក់ ហើយជ្រើសរើសសេចក្ដីពិតទាំងស្ទាក់ស្ទើរ ក៏មានអ្នកខ្លះចាក់ខ្សែ ដៃម្ខាងយកលុយ ដៃម្ខាងទៀតយកសេចក្ដីពិត។ ដូច្នេះ តើសន្ដានពិតរបស់អ្នករាល់គ្នា មិនក្លាយជាភស្តុតាងបញ្ជាក់ដោយខ្លួនឯងទេឬអី? កាលណាត្រូវជ្រើសរើសរវាងសេចក្តីពិត និងអ្វីៗដែលអ្នករាល់គ្នាងប់ងល់ចង់បាននោះ អ្នករាល់គ្នានឹងជ្រើសរើសយកជម្រើសនេះ ហើយអាកប្បកិរិយារបស់អ្នករាល់គ្នា នឹងនៅដដែល។ តើវាដូច្នោះមែន ឬមិនមែន? ក្នុងចំណោមអ្នករាល់គ្នា តើមិនមានគ្នាច្រើនទេឬ ដែលនៅចាក់ខ្សែ ចំកណ្ដាលរវាងភាពខុសឆ្គង និងភាពត្រឹមត្រូវ? នៅក្នុងការជជែកវែកញែករវាងភាពវិជ្ជមាន និងភាពអវិជ្ជមាន ខ្មៅ និងស អ្នករាល់គ្នាច្បាស់ជាដឹងអំពីជម្រើសដែលអ្នករាល់គ្នាបានជ្រើសរវាងគ្រួសារ និងព្រះជាម្ចាស់ រវាងកូនៗ និងព្រះជាម្ចាស់ រវាងភាពសុខសាន្ត និងការរំខាន រវាងភាពសម្បូរសប្បាយ និងភាពក្រីក្រ រវាងភាពខ្ពង់ខ្ពស់ និងភាពសាមញ្ញ រវាងការដែលត្រូវបានគេជ្រោមជ្រែង និងការដែលត្រូវគេបោះបង់ចោល ។ល។ រវាងគ្រួសារសុខសាន្ត និងគ្រួសារបែកបាក់ គឺអ្នករាល់គ្នាបានជ្រើសរើសយកជម្រើសទីមួយ ហើយអ្នកធ្វើដូច្នេះដោយគ្មានការស្ទាក់ស្ទើរ រវាងទ្រព្យសម្បត្ដិ និងភារកិច្ច ជាថ្មីម្តងទៀតអ្នករាល់គ្នាបានជ្រើសរើសជម្រើសទីមួយ បើទោះជាខ្វះឆន្ទៈត្រឡប់ទៅច្រាំងវិញក៏ដោយ។[ក] រវាងភាពប្រណីត និងភាពក្រីក្រ អ្នករាល់គ្នាបានជ្រើសរើសជម្រើសទីមួយ។ នៅពេលជ្រើសរើសរវាងកូនប្រុស កូនស្រី ប្រពន្ធ និងស្វាមីរបស់អ្នក ហើយនិងខ្ញុំ អ្នករាល់គ្នាបានជ្រើសរើសយកជម្រើសទីមួយ ហើយរវាងគំនិត និងសេចក្ដីពិត អ្នកបានជ្រើសរើសយកជម្រើសទីមួយជាថ្មីម្ដងទៀត។ ខ្ញុំបានបាត់បង់ជំនឿលើអ្នករាល់គ្នាដោយសារអ្នករាល់គ្នាប្រឈមមុខនឹងអំពើអាក្រក់គ្រប់បែបយ៉ាង។ បញ្ហានេះធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលជាខ្លាំង ដ្បិតចិត្តរបស់អ្នករាល់គ្នា ពិតជាពិបាកកែប្រែណាស់។ តាមរយៈការលះបង់ និងការខិតខំអស់រយៈពេលជាច្រើនឆ្នាំមកនេះ ពិតជាមិនបាននាំអ្វីមកឱ្យខ្ញុំសោះ ក្រៅពីការបោះបង់ចោល និងភាពអស់សង្ឃឹមរបស់អ្នករាល់គ្នានោះទេ ប៉ុន្តែក្តីសង្ឃឹមរបស់ខ្ញុំសម្រាប់អ្នករាល់គ្នា គឺចេះតែចម្រើនឡើងជាមួយនឹងពេលវេលាដែលកន្លងផុតទៅរាល់ថ្ងៃ ដ្បិតពេលវេលាកំណត់របស់ខ្ញុំត្រូវបានបង្ហាញដល់មនុស្សគ្រប់គ្នា។ ប៉ុន្តែ អ្នករាល់គ្នានៅតែព្យាយាមស្វែងរកភាពងងឹត និងការអាក្រក់នានា ហើយបដិសេធមិនព្រមបោះបង់វាចោលឡើយ។ ដូច្នេះ តើលទ្ធផលរបស់អ្នករាល់គ្នានឹងទៅជាយ៉ាងណា? តើអ្នករាល់គ្នាធ្លាប់បានគិតពិចារណា ដោយយកចិត្តទុកដាក់ចំពោះបញ្ហានេះទេ? ប្រសិនបើគេឱ្យអ្នករាល់គ្នាជ្រើសរើសម្តងទៀត តើអ្វីជាគោលជំហររបស់អ្នករាល់គ្នា? តើវានៅតែជាជម្រើសទីមួយ ដដែលមែនទេ? តើអ្នករាល់គ្នានៅតែធ្វើឱ្យខ្ញុំខកចិត្ត និងសោកសៅបន្តទៀតទេ? តើដួងចិត្តអ្នករាល់គ្នា នៅតែស្ទើរក្ដៅស្ទើរត្រជាក់ដដែលមែនទេ? តើអ្នករាល់គ្នានៅតែមិនដឹងពីអ្វីដែលត្រូវធ្វើ ដើម្បីកម្សាន្តព្រះហឫទ័យខ្ញុំទេឬអី? នៅខណៈនេះ តើអ្នករាល់គ្នាជ្រើសរើសយកអ្វី? តើអ្នករាល់គ្នានឹងចុះចូលនឹងពាក្យរបស់ខ្ញុំ ឬធុញទ្រាន់នឹងពាក្យទាំងអស់នេះ? ពេលវេលារបស់ខ្ញុំ បានបង្ហាញផ្ទាល់នឹងភ្នែករបស់អ្នករាល់គ្នា ហើយអ្វីដែលអ្នករាល់គ្នាប្រឈម គឺជាជីវិតថ្មី និងជាចំណុចចាប់ផ្តើមថ្មី។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែប្រាប់អ្នករាល់គ្នាថាចំណុចចាប់ផ្តើមនេះ មិនមែនជាការចាប់ផ្តើមនៃការងារថ្មីពីអតីតកាលទេ ប៉ុន្តែជាការបញ្ចប់ការងារចាស់។ មានន័យថា នេះគឺជាសកម្មភាពចុងក្រោយ។ ខ្ញុំគិតថា អ្នកទាំងអស់គ្នាអាចយល់ពីអ្វីដែលមិនប្រក្រតីអំពីចំណុចចាប់ផ្តើមនេះ។ ទោះយ៉ាងណានៅថ្ងៃណាមួយឆាប់ៗនេះ អ្នករាល់គ្នានឹងយល់អត្ថន័យពិតនៃចំណុចចាប់ផ្តើមនេះដូច្នេះ ខ្ញុំនឹងបញ្ចប់កិច្ចការនេះរួមគ្នា ហើយស្វាគមន៍លទ្ធផលចុងក្រោយ ដែលនឹងត្រូវកើតឡើង។ យ៉ាងណាមិញ អ្វីដែលនៅតែធ្វើឱ្យខ្ញុំព្រួយបារម្ភអំពីអ្នករាល់គ្នានោះ គឺនៅពេលដែលអ្នករាល់គ្នាប្រឈមមុខនឹងភាពអយុត្តិធម៌ និងភាពយុត្តិធម៌ អ្នករាល់គ្នាតែងតែជ្រើសរើសយក ជម្រើសទីមួយដដែល។ នោះគ្រាន់តែជា អតីតកាលរបស់អ្នករាល់គ្នាប៉ុណ្ណោះ។ ខ្ញុំក៏សង្ឃឹមថានឹងអាចបំភ្លេចអ្វីៗទាំងអស់ពីអតីតកាលរបស់អ្នករាល់គ្នា ទោះបីវាពិបាកធ្វើក៏ដោយ។ ដូច្នេះ ខ្ញុំមានវិធីល្អក្នុងការដោះស្រាយបញ្ហានេះគឺ៖ យកអនាគត មកជំនួសអតីតកាល ហើយបណ្ដោយឱ្យស្រមោលអតីតកាលរបស់អ្នករាល់គ្នា ត្រូវបណ្ដេញចេញ ជាថ្នូរប្ដូរយកអត្ថិភាពពិតរបស់អ្នករាល់គ្នានាពេលបច្ចុប្បន្ននេះវិញ។ ដូច្នេះខ្ញុំត្រូវតែរំអុកអ្នករាល់គ្នាឱ្យសម្រេចចិត្តជ្រើសរើសម្តងទៀត៖ តើអ្នករាល់គ្នាស្មោះត្រង់នឹងអ្នកណាឱ្យប្រាកដ?

(ដកស្រង់ពី «តើអ្នកស្មោះត្រង់ចំពោះអ្នកណា?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

លេខយោង៖

ក. ត្រឡប់ទៅច្រាំងវិញ៖ សំនួនវោហារចិនមានន័យថា «ងាកចេញពីផ្លូវអាក្រក់របស់ខ្លួន»។


ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣៣៤

នៅពេលដែលនិយាយអំពីទិសដៅ អ្នករាល់គ្នាយកចិត្តទុកដាក់លើរឿងយ៉ាងខ្លាំង។ ជាងនេះទៅទៀត រឿងនេះងាយនឹងប៉ះពាល់អារម្មណ៍អ្នករាល់គ្នាបំផុត។ មនុស្សខ្លះមិនអាចរង់ចាំក្នុងការដាក់ក្បាលពួកគេទៅនឹងដី ដោយឱនក្រាបនៅចំពោះព្រះជាម្ចាស់ ដើម្បីទទួលបានទិសដៅល្អនោះទេ។ ខ្ញុំអាចកំណត់បាននូវភាពចង់បានរបស់អ្នករាល់គ្នាដោយមិនចាំបាច់អ្នកនិយាយចេញជាពាក្យសំដីនោះឡើយ។ ក្រៅពីនេះ អ្នករាល់គ្នាមិនចង់ឱ្យសាច់ឈាមរបស់អ្នកធ្លាក់ក្នុងគ្រោះមហន្តរាយ ហើយអ្នកនៅតែចង់ធ្លាក់ខ្លួនក្នុងការដាក់ទោសជារៀងរហូត នាពេលអនាគត។ អ្នករាល់គ្នាគ្រាន់តែសង្ឃឹមថា នឹងអនុញ្ញាតឱ្យខ្លួនឯងរស់នៅ ដោយសេរីជាងនេះបន្តិច ហើយកាន់តែងាយស្រួលប៉ុណ្ណោះ។ ដូច្នេះហើយអ្នករាល់គ្នាមានអារម្មណ៍រំជើបរំជួល ជាពិសេសនៅពេលនិយាយអំពីទិសដៅ ដោយភ័យខ្លាចជាខ្លាំងចំពោះវាសនា ហើយប្រសិនបើអ្នករាល់គ្នាមិនបានយកចិត្តទុកដាក់គ្រប់គ្រាន់ទេនោះ អ្នករាល់គ្នាអាចនឹងធ្វើឱ្យព្រះជាម្ចាស់អាក់អន់ព្រះទ័យ ដូច្នេះហើយអ្នករាល់គ្នានឹងត្រូវទទួលទោស ដែលអ្នកសមនឹងទទួល។ អ្នករាល់គ្នាមិនបានស្ទាក់ស្ទើរក្នុងការសម្រុះសម្រួល ដើម្បីជាប្រយោជន៍ដល់ទិសដៅរបស់អ្នកនោះទេ ហើយសូម្បីតែអ្នករាល់គ្នាភាគច្រើនដែលធ្លាប់ជាមនុស្សវង្វេងនិងព្រហើន ក៏ស្រាប់តែក្លាយទៅជាសុភាពរាបសានិងស្មោះត្រង់មួយរំពេច។ លក្ខណៈនៃភាពស្មោះត្រង់របស់អ្នក ធ្វើអោយមនុស្សមានការភ្ញាក់ផ្អើលជាខ្លាំង។ ទោះយ៉ាងណា អ្នករាល់គ្នាសុទ្ធតែមានចិត្ត «ស្មោះត្រង់» ហើយអ្នករាល់គ្នាបាននិយាយបើកចំហនៅចំពោះមុខខ្ញុំពីអាថ៌កំបាំងនៅក្នុងចិត្តរបស់អ្នករាល់គ្នាជាប់ជានិច្ច ដោយមិនរក្សាទុកអ្វីទាំងអស់ ទោះបីវាជាការសោកសៅ ការបោកបញ្ឆោត ឬការលះបង់ក៏ដោយ។ សរុបមកអ្នករាល់គ្នាបាន «លន់តួ» យ៉ាងស្មោះត្រង់ចំពោះខ្ញុំ នូវរឿងរ៉ាវដែលស្ថិតនៅក្នុងការសម្រាកដ៏ស៊ីជម្រៅបំផុត នៃធម្មជាតិខាងក្នុងរបស់អ្នករាល់គ្នា។ ជាការពិត ខ្ញុំមិនដែលសសៀរជុំវិញរឿងរ៉ាវបែបនេះទេ សម្រាប់ខ្ញុំ រឿងរ៉ាវទាំងនេះធ្លាប់ស្គាល់ច្បាស់ហើយ។ អ្នករាល់គ្នាគួរតែចូលទៅក្នុងសមុទ្រភ្លើង ដើម្បីជាប្រយោជន៍ដល់ទិសដៅចុងក្រោយរបស់អ្នក ជាជាងការបាត់បង់សក់តែមួយសសៃដើម្បីទទួលការយល់ព្រមពីព្រះជាម្ចាស់។ វាមិនមែនថាខ្ញុំកំពុងម៉ឺងម៉ាត់នឹងអ្នករាល់គ្នាពេកនោះទេ។ គឺថា អ្នករាល់គ្នាកំពុងតែខ្វះខាតនូវភាពលះបង់នៅក្នុងចិត្ត ដើម្បីមកប្រឈមនឹងអ្វីដែលខ្ញុំបានធ្វើ។ អ្នករាល់គ្នាប្រហែលជាមិនយល់ពីអ្វីដែលខ្ញុំទើបតែមានព្រះបន្ទូលដូច្នេះខ្ញុំសូមផ្តល់ឱ្យអ្នកនូវការពន្យល់ដ៏សាមញ្ញមួយ៖ អ្វីដែលអ្នករាល់គ្នាត្រូវការ មិនមែនជាសេចក្តីពិត និងជីវិតនោះទេ ហើយក៏មិនមែនជាគោលការណ៍អំពីរបៀបនៃការប្រតិបត្តិខ្លួនឯងដែរ ក៏កាន់តែមិនមែនជាកិច្ចការធ្វើយ៉ាងផ្ចិតផ្ចង់របស់ខ្ញុំដែរ។ ផ្ទុយទៅវិញ អ្វីដែលអ្នកត្រូវការ គឺអ្វីគ្រប់យ៉ាងដែលអ្នករាល់គ្នាមាននៅក្នុងសាច់ឈាមទៅវិញទេ ដូចជាទ្រព្យសម្បត្តិ ស្ថានភាពគ្រួសារអាពាហ៍ពិពាហ៍ជាដើម។ អ្នករាល់គ្នាច្រានចោលនូវព្រះបន្ទូល និងកិច្ចការរបស់ខ្ញុំទាំងស្រុង ដូច្នេះខ្ញុំអាចសរុបសេចក្តីជំនឿរបស់អ្នករាល់គ្នា ដោយព្រះបន្ទូលមួយម៉ាត់ថា៖ ធ្វើដើម្បីតែបង្រ្គប់កិច្ច។ អ្នករាល់គ្នានឹងប្រឹងប្រែងដើម្បីសម្រេចនូវអ្វីដែលអ្នករាល់គ្នាបានលះបង់ពិតប្រាកដប៉ុណ្ណោះ ប៉ុន្តែខ្ញុំបានរកឃើញថា អ្នករាល់គ្នានឹងមិនធ្វើដូចគ្នា ដើម្បីជាប្រយោជន៍នៃរឿងរ៉ាវដែលទាក់ទងនឹងជំនឿរបស់អ្នកលើព្រះជាម្ចាស់ទេ។ ផ្ទុយទៅវិញអ្នកមានភក្តីភាព និងភាពស្មោះអស់ពីចិត្ត ដែលមិនជាក់លាក់។ នោះហើយជាមូលហេតុដែលខ្ញុំមានព្រះបន្ទូលថា អស់អ្នកដែលខ្វះដួងចិត្តស្មោះត្រង់បំផុត គឺជាអ្នកដែលបរាជ័យក្នុងជំនឿរបស់ខ្លួនលើព្រះជាម្ចាស់។ ចូរគិតឱ្យបានល្អិតល្អន់ តើមានអ្នកបរាជ័យច្រើនទេ ក្នុងចំណោមអ្នករាល់គ្នា?

អ្នកគប្បីដឹងថា ភាពជោគជ័យក្នុងជំនឿលើព្រះជាម្ចាស់ គឺសម្រេចបានដោយសារសកម្មភាពរបស់មនុស្សផ្ទាល់។ នៅពេលដែលមនុស្សមិនទទួលបានជោគជ័យ ប៉ុន្តែផ្ទុយទៅវិញបែរជាបរាជ័យ នោះក៏ដោយសារតែសកម្មភាពរបស់ពួកគេផ្ទាល់ដែរ ហើយមិនមានកត្តាផ្សេងទៀតជះឥទ្ធិពលទៅលើសកម្មភាពទាំងនេះឡើយ។ ខ្ញុំជឿថាអ្នករាល់គ្នានឹងធ្វើអ្វីគ្រប់យ៉ាងដែលត្រូវការដើម្បីសម្រេចបាននូវអ្វីដែលកាន់តែលំបាក និងតម្រូវឱ្យរងទុក្ខកាន់តែច្រើនជាងការជឿលើព្រះជាម្ចាស់ ហើយថាអ្នករាល់គ្នានឹងធ្វើវាយ៉ាងខ្ជាប់ខ្ជួន ដូច្នេះអ្នកនឹងមិនបណ្ដោយឱ្យមានកំហុសណាមួយឡើយ។ ទាំងនេះគឺជាប្រភេទនៃការខិតខំប្រឹងប្រែងដោយមិនបន្ធូរ ដែលអ្នករាល់គ្នាបានធ្វើនៅក្នុងជីវិតរបស់អ្នក។ អ្នករាល់គ្នាថែមទាំងអាចបញ្ឆោតសាច់ឈាមរបស់ខ្ញុំ ក្នុងកាលៈទេសៈដែលអ្នកនឹងមិនបោកបញ្ឆោតសមាជិកណាម្នាក់នៃគ្រួសាររបស់អ្នកផ្ទាល់នោះ ឡើយ។ នេះគឺជាឥរិយាបទជាប់លាប់របស់អ្នករាល់គ្នា និងគោលការណ៍ ដែលអ្នករាល់គ្នារស់នៅ។ តើអ្នករាល់គ្នានៅតែមិនមានគម្រោងការខុសឆ្គងដោយបញ្ឆោតខ្ញុំដើម្បីជាប្រយោជន៍ដល់ទិសដៅរបស់អ្នករាល់គ្នា ដើម្បីឱ្យទិសដៅរបស់អ្នករាល់គ្នាបានស្រស់ស្អាត និងទៅតាមអ្វីដែលអ្នកចង់បានទេឬ? ខ្ញុំដឹងថាការលះបង់របស់អ្នកគឺដូចជាភាពស្មោះត្រង់របស់អ្នកគឺគ្រាន់តែជាបណ្តោះអាសន្នប៉ុណ្ណោះ។ តើដំណោះស្រាយរបស់អ្នករាល់គ្នា និងតម្លៃដែលអ្នករាល់គ្នាត្រូវលះបង់ សម្រាប់តែប្រយោជន៍ពេលបច្ចុប្បន្ន និងមិនមែនសម្រាប់អនាគតទេឬអី? អ្នករាល់គ្នាគ្រាន់តែខិតខំប្រឹងប្រែងចុងក្រោយដើម្បីទទួលបានទិសដៅដ៏ស្រស់បំព្រង ដោយមានគោលបំណងតែធ្វើការដោះដូរប៉ុណ្ណោះ។ អ្នកមិនបានខិតខំប្រឹងប្រែងដើម្បីចៀសវាងជំពាក់នឹងសេចក្ដីពិតទេ ហើយកាន់តែមិនមែនដើម្បីជាការតបស្នងដល់ខ្ញុំចំពោះតម្លៃដែលខ្ញុំបានបង់នោះដែរ។ សរុបមក អ្នកមានបំណងបានត្រឹមតែប្រើល្បិចកលដ៏វ័យឆ្លាតដើម្បីទទួលបានអ្វីដែលអ្នកចង់បានប៉ុណ្ណោះ ប៉ុន្តែមិនធ្វើសង្គ្រាមដោយបើកចំហសម្រាប់ការទាំងនោះទេ។ តើនេះមិនមែនជាក្តីប្រាថ្នាចេញពីចិត្ដរបស់អ្នករាល់គ្នាទេឬ? អ្នករាល់គ្នាមិនត្រូវបន្លំខ្លួនឯងហើយមិនត្រូវខំប្រឹងគិតខ្លាំងអំពីទិសដៅរបស់អ្នក រហូតដល់អ្នកមិនអាចបរិភោគ ឬគេងបាននោះឡើយ។ តើវាមិនពិតទេដែលថា លទ្ធផលរបស់អ្នកនឹងត្រូវបានកំណត់រួចជាស្រេចហើយ នៅចុងបញ្ចប់នោះ? អ្នករាល់គ្នានីមួយៗ គប្បីបំពេញភារកិច្ចផ្ទាល់ខ្លួនឱ្យអស់ពីសមត្ថភាពរបស់អ្នក ដោយដួងចិត្តបើកចំហ និងស្មោះត្រង់ ហើយមានឆន្ទៈក្នុងការបង់ថ្លៃនូវអ្វីដែលចាំបាច់។ ដូចដែលអ្នករាល់បាននិយាយហើយថានៅពេលថ្ងៃនោះមកដល់ ព្រះជាម្ចាស់នឹងមិនមានការធ្វេសប្រហែសចំពោះនរណាម្នាក់ដែលបានរងទុក្ខ ឬបង់ថ្លៃដល់ទ្រង់នោះឡើយ។ ជំនឿដ៏មុតមាំបែបនេះ គឺគួរប្រកាន់ខ្ជាប់ ហើយវាជាការត្រឹមត្រូវដែលអ្នករាល់គ្នាមិនភ្លេចនូវជំនឿនេះ។ មានតែតាមវិធីនេះទេ ដែលខ្ញុំអាចលែងមានការព្រួយបារម្ភអំពីអ្នករាល់គ្នាទៀតបាន។ បើមិនដូច្នោះទេ អ្នករាល់គ្នានឹងក្លាយជាមនុស្សដែលខ្ញុំត្រូវព្រួយបារម្ភជារៀងរហូត ហើយអ្នកនឹងក្លាយជាវត្ថុនៃការស្អប់ខ្ពើមរបស់ខ្ញុំជារៀងរហូត។ ប្រសិនបើអ្នករាល់គ្នាអាចធ្វើតាមមនសិការរបស់អ្នក ហើយប្រគល់អ្វីៗទាំងអស់របស់អ្នកសម្រាប់ខ្ញុំ ធ្វើអ្វីតាមតែអាចធ្វើទៅបានសម្រាប់កិច្ចការរបស់ខ្ញុំ និងលះបង់ថាមពលពេញមួយជីវិតសម្រាប់កិច្ចការដំណឹងល្អរបស់ខ្ញុំ នោះតើព្រះហឫទ័យរបស់ខ្ញុំមិនមានការរីករាយជារឿយៗ ចំពោះអ្នករាល់គ្នាទេឬអី? តាមវិធីនេះ ខ្ញុំអាចនឹងលែងមានការព្រួយបារម្ភទាំងស្រុងចំពោះអ្នករាល់គ្នាទៀត តើអ៊ីចឹងមែនទេ? វាជាការអាម៉ាស់មួយ ដែលអ្វីដែលអ្នករាល់គ្នាអាចធ្វើបាន គឺគ្រាន់តែជាផ្នែកតូចមួយនៃអ្វីដែលខ្ញុំរំពឹងចង់បាននោះ។ បើអ៊ីចឹងមែន តើអ្នករាល់គ្នានៅមានមុខមកសុំអ្វីពីខ្ញុំតាមដែលអ្នកចង់បានយ៉ាងម៉េចកើតទៅ?

(ដកស្រង់ពី «អំពីទិសដៅ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់  សម្រង់សម្ដីទី ៣៣៥

ទិសដៅ និងវាសនារបស់អ្នក មានសារៈសំខាន់ណាស់សម្រាប់អ្នករាល់គ្នា គឺវាសំខាន់ខ្លាំង។ អ្នករាល់គ្នាជឿថា ប្រសិនបើអ្នកមិនធ្វើអ្វីដោយយកចិត្តទុកដាក់ខ្ពស់ទេ វានឹងមានន័យថា អ្នកឈប់មានទិសដៅ ហើយថា អ្នកបានបំផ្លាញវាសនារបស់អ្នកហើយ។ ប៉ុន្តែតើវាធ្លាប់កើតឡើងចំពោះអ្នករាល់គ្នាទេ ដែលថាមនុស្សដែលខិតខំប្រឹងប្រែងដើម្បីតែទិសដៅរបស់ពួកគេ គឺកំពុងធ្វើការដោយឥតប្រយោជន៍នោះ? ការខិតខំបែបនេះមិនមានភាពពិតប្រាកដទេ ជាការខិតខំក្លែងក្លាយ និងបោកបញ្ឆោត។ ប្រសិនបើដូច្នោះមែន នោះអ្នកដែលធ្វើការដើម្បីតែទិសដៅរបស់ពួកគេ គឺស្ថិតនៅក្នុងកម្រិតនៃការបរាជ័យចុងក្រោយរបស់ពួកគេ ដ្បិតបរាជ័យក្នុងជំនឿរបស់មនុស្សម្នាក់ទៅលើព្រះជាម្ចាស់ គឺបណ្តាលមកពីការបោកបញ្ឆោត។ ខ្ញុំធ្លាប់បានព្រះបន្ទូលពីមុនហើយថា ខ្ញុំមិនចូលចិត្តមានការអែបអប ឬលុតក្រាប ឬប្រព្រឹត្តចំពោះខ្ញុំដោយភាពស្ងើចសរសើរនោះទេ។ ខ្ញុំសព្វព្រះទ័យចំពោះមនុស្សស្មោះត្រង់ ដើម្បីទទួលនូវសេចក្ដីពិត និងការរំពឹងទុករបស់ខ្ញុំ។ លើសពីនេះទៅទៀត ខ្ញុំសព្វព្រះទ័យនៅពេលដែលមនុស្សអាចបង្ហាញការយកចិត្តទុកដាក់ និងការគិតពិចារណាខ្លាំងបំផុតចំពោះដួងព្រះហឫទ័យរបស់ខ្ញុំ ហើយនិងពេលដែលពួកគេថែមទាំងអាចលះបង់អ្វីគ្រប់យ៉ាងដើម្បីជាប្រយោជន៍ដល់ខ្ញុំ។ មានតែវិធីនេះទេ ដែលអាចធ្វើឱ្យដួងព្រះហឫទ័យខ្ញុំបានធូរស្បើយ។ ឥឡូវនេះ តើមានរឿងរ៉ាវប៉ុន្មានរបស់អ្នករាល់គ្នា ដែលខ្ញុំមិនសព្វព្រះទ័យ? តើមានរឿងរ៉ាវប៉ុន្មានរបស់អ្នករាល់គ្នា ដែលខ្ញុំសព្វព្រះទ័យ? តើអាចថា មកពីក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់បានដឹងពីការបើកសម្ដែងចេញនូវភាពស្មោកគ្រោកផ្សេងៗដែលអ្នករាល់គ្នាបានធ្វើ ដើម្បីតែទិសដៅរបស់ខ្លួន ទេដឹង?

ក្នុងចិត្តខ្ញុំ ខ្ញុំមិនចង់ធ្វើឱ្យឈឺចាប់ដល់ដួងចិត្តនរណាម្នាក់ ដែលមានភាពវិជ្ជមាននិងសេចក្ដីប្រាថ្នាចង់បាន ហើយខ្ញុំកាន់តែមិនចង់ឱ្យថាមពលរបស់នរណាម្នាក់ ដែលបំពេញកាតព្វកិច្ចរបស់ខ្លួនដោយស្មោះត្រង់ មានការធ្លាក់ចុះនោះឡើយ។ ទោះយ៉ាងណា ខ្ញុំត្រូវតែរំលឹកអ្នករាល់គ្នាម្នាក់ៗពីភាពមិនគ្រប់គ្រាន់របស់អ្នក និងពីព្រលឹងដែលស្មោកគ្រោក ដែលស្ថិតនៅក្នុងជម្រៅជ្រៅបំផុតនៃដួងចិត្តរបស់អ្នករាល់គ្នា។ ខ្ញុំធ្វើដូច្នេះ ដោយសង្ឃឹមថាអ្នករាល់គ្នានឹងអាចថ្វាយនូវដួងចិត្តដ៏ពិតរបស់អ្នក ក្នុងការចូលមកកាន់ព្រះបន្ទូលរបស់ខ្ញុំដោយផ្ទាល់ ព្រោះអ្វីដែលខ្ញុំស្អប់បំផុត គឺការបោកបញ្ឆោតរបស់មនុស្សចំពោះខ្ញុំ។ ខ្ញុំគ្រាន់តែសង្ឃឹមថា ក្នុងដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ខ្ញុំ អ្នករាល់គ្នានឹងអាចផ្តល់ឱ្យនូវស្នាដៃដ៏លេចធ្លោបំផុតរបស់អ្នក ហើយអ្នកនឹងលះបង់ខ្លួនឯងអស់ពីដួងចិត្ត ហើយលែងមានបេះដូងមួយចំហៀងទៀតហើយ។ ជាការពិត ខ្ញុំក៏សង្ឃឹមថាអ្នករាល់គ្នា អាចមានទិសដៅល្អទាំងអស់គ្នា។ ទោះយ៉ាងណា ខ្ញុំនៅតែមានសេចក្ដីតម្រូវរបស់ខ្ញុំ ដែលសម្រាប់អ្នករាល់គ្នាធ្វើការសម្រេចចិត្តដ៏ល្អបំផុត ក្នុងការថ្វាយដល់ខ្ញុំ នូវការលះបង់តែមួយ និងចុងក្រោយរបស់អ្នក។ ប្រសិនបើនរណាម្នាក់មិនមានការលះបង់តែមួយនោះទេ នោះគេប្រាកដជាជាកម្មសិទ្ធិរបស់សាតាំងហើយខ្ញុំនឹងមិនទុកគេប្រើទៀតទេ ប៉ុន្តែនឹងបញ្ជូនគេទៅផ្ទះ ដើម្បីទទួលការមើលថែពីសំណាក់ឪពុកម្តាយរបស់គេ។ កិច្ចការរបស់ខ្ញុំ គឺជាជំនួយដ៏អស្ចារ្យដល់អ្នករាល់គ្នា។ អ្វីដែលខ្ញុំសង្ឃឹមថា នឹងទទួលបានពីអ្នករាល់គ្នា គឺជាដួងចិត្តដែលស្មោះត្រង់ ហើយប្រាថ្នាខ្ពស់ ប៉ុន្តែរហូតមកដល់ពេលនេះ ព្រះហស្ដរបស់ខ្ញុំនៅទំនេរនៅឡើយ។ ចូរគិតអំពីការនេះ៖ ប្រសិនបើថ្ងៃណាមួយខ្ញុំនៅតែមានការសោកសៅខ្លាំងហួសពីកម្រិតនៃពាក្យដែលត្រូវរៀបរាប់ តើពេលនោះអាកប្បកិរិយារបស់ខ្ញុំចំពោះអ្នករាល់គ្នានឹងទៅជាយ៉ាងណា? តើនៅពេលនោះ ខ្ញុំគួរឱ្យគោរពនៅចំពោះអ្នក ដូចពេលឥឡូវនេះដែរឬទេ? តើនៅពេលនោះ ព្រះហឫទ័យខ្ញុំនឹងស្ងប់ស្ងាត់ដូចពេលឥឡូវនេះទេ? តើអ្នករាល់គ្នាយល់ពីអារម្មណ៍របស់មនុស្សម្នាក់ដែលបានភ្ជួររាស់ដីយ៉ាងផ្ចិតផ្ចង់ ដោយមិនបានប្រមូលផលសូម្បីតែមួយគ្រាប់ទេ? តើអ្នកដឹងទេថាតើដួងចិត្តរបស់មនុស្សម្នាក់ត្រូវបានរងរបួសយ៉ាងដូចម្តេច នៅពេលដែលគេត្រូវបានគេធ្វើបាបយ៉ាងខ្លាំងនោះ? តើអ្នករាល់គ្នាអាចភ្លក្សរសជាតិជូរចត់របស់មនុស្សម្នាក់បានទេ នៅពេលដែលគេពោរពេញដោយក្តីសង្ឃឹម តើអ្នកណាដែលនៅចំណែកដែលមិនល្អទៅ? តើអ្នករាល់គ្នាបានឃើញនូវកំហឹង ចេញពីមនុស្សម្នាក់ដែលត្រូវបានគេធ្វើឱ្យខឹងដែរឬទេ? តើអ្នករាល់គ្នាអាចដឹងពីការចង់សងសឹករបស់មនុស្សម្នាក់ ដែលត្រូវបានធ្វើបាបដោយខ្មាំងសត្រូវ និងការបោកបញ្ឆោតទេ? ប្រសិនបើអ្នករាល់គ្នាយល់ពីចិត្តគំនិតរបស់មនុស្សទាំងនេះ នោះខ្ញុំគិតថាវាមិនគួរពិបាកសម្រាប់អ្នករាល់គ្នា ដើម្បីស្រមៃមើលអាកប្បកិរិយាដែលព្រះជាម្ចាស់នឹងមាន នៅពេលនៃការដាក់ទោសរបស់ទ្រង់នោះទេ! ជាចុងបញ្ចប់ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នាខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជាប្រយោជន៍ដល់ទិសដៅរបស់អ្នកផ្ទាល់ ទោះបីអ្នកមិនបានប្រើមធ្យោបាយបោកបញ្ឆោតក្នុងកិច្ចប្រឹងប្រែងរបស់អ្នកក៏ដោយ បើមិនដូច្នេះទេ ខ្ញុំនឹងនៅតែខកព្រះទ័យនឹងអ្នករាល់គ្នានៅក្នុងព្រះហឫទ័យរបស់ខ្ញុំ។ ហើយតើការខកចិត្តបែបនេះ នាំឱ្យមាន អ្វី? តើអ្នករាល់គ្នាមិនបំភាន់ខ្លួនឯងទេឬអី? អស់អ្នកណាដែលគិតដល់ទិសដៅរបស់ខ្លួន តែបំផ្លាញវា គឺជាមនុស្សដែលមិនអាចបានសង្គ្រោះឡើយ។ ទោះបីគេមានការខឹង និងអន់ចិត្តក៏ដោយ តើនរណានឹងអាណិតដល់មនុស្សបែបនេះ? សរុបសេចក្ដីមក ខ្ញុំនៅតែចង់ឱ្យអ្នករាល់គ្នាមានទិសដៅទាំងសមរម្យផង ទាំងល្អផង ហើយលើសពីនេះ ខ្ញុំសង្ឃឹមថាគ្មានអ្នកណាម្នាក់ក្នុងចំណោះអ្នករាល់គ្នានឹងធ្លាក់ទៅក្នុងគ្រោះមហន្តរាយឡើយ។

(ដកស្រង់ពី «អំពីទិសដៅ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ការលាតត្រដាងពីសេចក្ដីពុករលួយរបស់មនុស្សជាតិ

បន្ទាប់៖ ការលាតត្រដាងពីសេចក្ដីពុករលួយរបស់មនុស្សជាតិ II

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ