ការលាតត្រដាងពីសេចក្ដីពុករលួយរបស់មនុស្សជាតិ ២

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៣៦

ឯងពោលថា​​ ឯង​ទទួល​ស្គាល់​ព្រះជាម្ចាស់​ដែលយកកំណើត​ជាមនុស្ស​ ហើយ​ឯង​ទទួល​ស្គាល់​ព្រះបន្ទូល​ដែល​លេច​មក​ជា​សាច់​ឈាម​ ប៉ុន្ដែ​ឯង​ធ្វើ​នូវ​រឿង​ជាក់លាក់មួយចំនួន​នៅ​ពីក្រោយ​អង្គ​​ទ្រង់​ គឺ​ឯង​ធ្វើ​អ្វីៗ​ដែល​ទាស់​ប្រឆាំង​នឹង​អ្វី​ដែល​ព្រះអង្គ​បាន​បង្គាប់​ ហើយ​ឯង​គ្មាន​សេចក្ដីកោត​ខ្លាច​ចំពោះ​ទ្រង់​នៅ​ក្នុង​ចិត្ដ​របស់​ឯង​ឡើយ។ តើ​នេះ​ជាការ​ទទួល​ស្គាល់​ព្រះជាម្ចាស់​ដែរ​ឬទេ? ឯង​ទទួល​ស្គាល់​អ្វី​ដែល​ព្រះអង្គ​មាន​បន្ទូល ប៉ុន្ដែ​ឯង​មិន​អនុវត្ដ​នូវ​អ្វី​ដែល​ឯង​អាច​ធ្វើ​បាន​ឡើយ​ ហើយ​ឯង​ក៏​មិន​​នៅជាប់​នឹង​មាគ៌ា​របស់​ព្រះអង្គ​ដែរ។ តើ​នេះគឺជាការ​ទទួល​ស្គាល់​ព្រះជាម្ចាស់​ដែរ​ឬទេ? ហើយ​ទោះបីជាឯង​ទទួល​ស្គាល់​ទ្រង់ក្ដី ក៏ចិត្ដគំនិត​របស់​ឯង​គ្រាន់​តែ​ជា​ការ​​ប្រុង​ប្រយ័ត្ន​​ចំពោះ​ព្រះអង្គ​ប៉ុណ្ណោះ​ គឺមិនដែល​គោរព​ឡើយ​។ ប្រសិន​បើ​ឯង​បាន​ឃើញ និង​ទទួល​ស្គាល់​កិច្ចការ​របស់​ទ្រង់​ និង​ដឹង​ថា​ទ្រង់​ជា​ព្រះជា​ម្ចាស់​​ ប៉ុន្ដែ​ឯង​នៅតែ​ធ្វើ​ហៃអើ​ ហើយ​គ្មាន​ការ​ផ្លាស់​ប្ដូរ​ទាំង​ស្រុង​ នោះ​​​ឯង​ជាប្រភេទ​មនុស្ស​ដែល​មិន​ទាន់​ត្រូវបាន​យក​ឈ្នះ​នៅ​ឡើយទេ។ អស់​អ្នក​ដែល​ត្រូវបាន​យក​ឈ្នះ​ ត្រូវតែ​ធ្វើ​គ្រប់យ៉ាង​ដែល​ពួកគេ​អាច​ធ្វើ​បាន​​ ហើយ​ទោះបីជាពួកគេ​មិន​អាច​ចូល​ក្នុង​សេចក្ដីពិត​ដែល​ខ្ពស់​ជាង​នេះ ហើយ​ទោះបីជាសេចក្ដីពិត​ទាំង​នេះ​​អាច​នៅ​មិន​ដល់ពួកគេក៏​ដោយ ក៏មនុស្ស​បែប​នេះចង់​ចូលរួម​នឹង​សេចក្ដីនេះ​នៅ​ក្នុង​ចិត្ដ​របស់​ពួកគេដែរ។ គឺដោយសារ​តែ​មាននូវ​ដែន​កំណត់​ចំពោះ​អ្វី​ដែល​ពួកគេ​អាច​ទទួល​ស្គាល់​ថា អ្វីដែល​ពួកគេ​អាច​អនុវត្ដន៍​បាន​គ្មាននូវ​ចំណង និង​ដែន​កំណត់​ទេ។ យ៉ាង​ណា​ក្ដី យ៉ាង​ហោច​ណាស់​ពួកគេ​ត្រូវ​តែ​ធ្វើ​អ្វីគ្រប់យ៉ាង​ដែល​ពួកគេ​អាច​ធ្វើបាន​​ ហើយ​ប្រសិន​បើ​ឯង​អាច​ធ្វើ​បាន នោះគឺជា​ឥទ្ធិពល​ដែល​សម្រេចបាន ដោយសារ​តែ​កិច្ចការ​នៃការ​យក​ឈ្នះ។ ​ឧបមា​ថា​ឯង​ពោលថា «ដូច​មាន​ចែង​ថា ទ្រង់​អាច​​ដាក់ចេញ​នូវ​ព្រះ​បន្ទូលជាច្រើន​​ដែល​មនុស្ស​មិន​អាច​ធ្វើ​បាន​​ ប្រសិន​​បើ​ទ្រង់​មិន​មែន​ជា​ព្រះជាម្ចាស់​ទេ តើទ្រង់ជានរណា? ការគិត​បែប​នេះ​មិន​មែន​មានន័យ​ថា​ឯង​ទទួល​ស្គាល់​ព្រះជាម្ចាស់​ទេ​។ ប្រសិ​ន​បើ​ឯង​ទទួល​ស្គាល់​ព្រះជា​ម្ចាស់​​ ឯង​ត្រូវ​តែ​បង្ហាញ​វាចេញមក​តាមរយៈ​សកម្មភាព​ជាក់​ស្ដែង​របស់​ឯង​។ ប្រសិន​បើ​ឯង​​ដឹកនាំ​ក្រុមជំនុំ តែ​មិន​អនុវត្ដន៍​សេចក្ដីសុចរិត​ ប្រសិន​បើ​ឯង​​ប្រាថ្នា​​ចង់​បាន​ប្រាក់ និងទ្រព្យ​សម្បត្ដិ​ ហើយ​តែង​តែ​យក​ប្រាក់មូលនិធិក្រុមជំនុំ​ដាក់ចូលហោប៉ៅខ្លួនឯង​ តើ​នេះ​ជាការ​ទទួល​ស្គាល់​ថា​ព្រះជាម្ចាស់​មាន​វត្ដមាន​គង់​នៅ​ដែរ​ឬទេ? ព្រះជាម្ចាស់​ពេញ​ដោយ​ព្រះចេស្ដា​ ហើយ​ព្រះអង្គ​សាកសម​នឹង​ឲ្យ​គោរព​។ ​​​ តើឯងអាច​មិន​ភ័យខ្លា​ច​បាន​ដូចម្ដេច​ ប្រសិន​បើ​ឯង​ពិតជា​ទទួលស្គាល់​ថា​​មានព្រះជាម្ចាស់? ប្រសិន​បើ​ឯង​អាច​ប្រព្រឹត្ដ​សកម្មភាព​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​ តើ​ឯង​​ទទួលស្គាល់​ព្រះអង្គ​យ៉ាង​ពិត​ប្រាកដ​ដូច​ម្ដេច​បាន? ​តើ​អ្នក​ដែល​ឯង​ជឿ​នោះ គឺជាព្រះជាម្ចាស់​មែន​ទេ? អ្វីដែល​ឯង​ជឿលើ​នោះ គឺជា​ព្រះ​​ដ៏ស្រពិចស្រពិល​ ហេតុ​នេះ​ទើប​ឯង​មិន​ភ័យ​ខ្លាច! អស់អ្នក​ដែល​ទទួលស្គាល់​ និង​ស្គាល់​ព្រះជាម្ចាស់​យ៉ាង​ពិត​ប្រាកដ​​សុទ្ធ​តែ​កោត​ខ្លាច​ទ្រង់​ ហើយ​ពួកគេ​មិន​ហាន​ធ្វើអ្វី​ដែល​ទាស់​ប្រឆាំង​នឹង​ព្រះអង្គ ឬ​អ្វី​ដែល​បំពាន​ដល់​មនសិការ​របស់​គេ​ឡើយ។ ពួកគេ​មានការ​ភ័យ​ខ្លាច​ជា​ពិសេស​ ក្នុងការ​ធ្វើ​អ្វី​មួយ​ដែល​ពួកគេ​ដឹង​​ថាមានការ​ប្រឆាំង​នឹង​បំណង​ព្រះ​ហឫទ័យ​របស់ព្រះ​ជាម្ចាស់​។​ មាន​តែ​បែប​នេះ​ទេ​ទើប​អាច​ចាត់​ទុក​ថា​ជាការ​ទទួល​ស្គាល់​នូវ​ព្រះវត្ដមាន​គង់​នៅ​របស់​ព្រះជាម្ចាស់​។ តើ​ឯង​គួរ​ធ្វើ​អ្វី​នៅពេល​ដែល​ឪពុក​ម្ដាយ​របស់​ឯង​ព្យាយាម​បញ្ឈប់​ឯង​ពីការ​ជឿ​លើ​ព្រះជាម្ចាស់​? តើ​ឯង​គួរ​ស្រលាញ់​ព្រះជាម្ចាស់​ដោយរបៀប​ណា​ នៅពេល​ដែល​​ប្ដី​របស់​ឯង​ដែល​ជា​អ្នក​មិន​ជឿ​ប្រព្រឹត្ដល្អ​ដាក់​ឯង​? ហើយ​តើ​ឯង​គួរ​ស្រលាញ់​ព្រះជាម្ចាស់​ដោយ​របៀប​ណា​ នៅពេល​បងប្អូន​ប្រុស​ស្រី​របស់​ឯង​​ស្អប់​ខ្ពើម​ឯង​? ប្រសិន​បើ​ឯង​ទទួល​ស្គាល់​ទ្រង់​ ​នោះ​ឯង​នឹង​ប្រព្រឹត្ដ​យ៉ាង​សមរម្យ​ និង​រស់នៅ​ក្នុង​សេចក្ដីពិតនៅ​ចំពោះ​បញ្ហាទាំង​​នេះ។ ប្រសិន​បើ​ឯង​​បរាជ័យ​ក្នុង​ការ​ឆ្លើយ​តប​ដោយ​រឹងមាំ​ តែ​បាន​ត្រឹម​តែ​ពោលថា​ ខ្លួន​ទទួល​ស្គាល់​នូវ​ព្រះវត្ដមាន​គង់​នៅ​របស់​ព្រះជាម្ចាស់​ នោះ​ឯង​ជាមនុស្ស​និយាយ​បានតែ​មាត់​ប៉ុណ្ណោះ! ឯង​ពោលថា ឯង​ជឿ​លើ​ទ្រង់ ហើយ​ទទួលស្គាល់​ព្រះអង្គ​ ប៉ុន្ដែ​តើ​ឯង​ទទួលស្គាល់​ព្រះអង្គ​តាម​របៀបណា? តើ​ឯង​ជឿ​លើព្រះអង្គ​តាម​របៀប​ណា? តើ​ឯង​កោត​ខ្លាច​ព្រះអង្គ​ដែរ​ឬទេ? តើ​ឯង​គោរព​ទ្រង់​​ដែរ​ឬទេ? ​​ តើ​ឯង​ស្រលាញ់​ព្រះអង្គ​អស់​ពី​ជម្រៅចិត្ដ​ដែរ​ឬ​ទេ​? នៅពេល​ដែលឯង​មាន​ទុក្ខ​ព្រួយ​​ ហើយ​​គ្មាន​នរណាម្នាក់ពឹង​ផ្អែក​ នោះ​ឯង​មានអារម្មណ៍ដឹង​ពី​សេចក្ដីស្រលាញ់​របស់​ព្រះជាម្ចាស់​ ប៉ុន្ដែ​ក្រោយ​មក ឯង​ក៏ភេ្លច​ការ​នេះទាំង​អស់​។ នេះ​មិន​មែន​ជាការ​ស្រលាញ់​ព្រះជាម្ចាស់​ទេ ហើយ​ក៏មិន​មែន​​ជា​ការ​ជឿ​លើ​ព្រះជាម្ចាស់​ដែរ​! ​​តើអ្វី​ដែល​ព្រះជាម្ចាស់​​ចង់​ឲ្យ​មនុស្ស​ទទួល​បាន​ជាចុង​ក្រោយ​? គ្រប់​ទាំង​សេចក្ដី​ដែល​ខ្ញុំបាន​រៀបរាប់​ ដូចជាអារម្មណ៍​​ដែល​មានការ​ស្ញប់​ស្ញែង​ខ្លាំង​ចំពោះ​ភាព​សំខាន់​របស់ខ្លួន​ឯង ​ការ​មាន​អារម្មណ៍​ថា​ឯង​ឆាប់​ចាប់បាន និងឆាប់​យល់​នូវអ្វី​ដែល​ថ្មីៗ​ ការ​គ្រប់គ្រង​អ្នក​ដទៃ ការ​មើលងាយ​អ្នក​ដទៃ ការ​វិនិច្ឆ័យមនុស្ស​តែ​សំបក​ក្រៅ ធ្វើបាប​មនុស្ស​ដែល​ស្មោះត្រង់​ ចង់បាន​​យក​ប្រាក់​ក្រុមជំនុំ និង​ការ​ជាច្រើន​ទៀត។ គឺមាន​តែ​នៅពេលដែល​និស្ស័យពុក​រលួយ​ទាំង​នេះ​ត្រូវបាន​ដកចេញ​ពីឯង​រាល់គ្នា​ជាផ្នែក​ៗទេ នោះទើប​ការ​យកឈ្នះ​របស់​ឯង​នឹង​ត្រូវបាន​​ស្ដែង​ចេញ​មក​។​

ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុង អំពីកិច្ចការនៃការយកឈ្នះ (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៣៧

ខ្ញុំ​បាន​ធ្វើ​កិច្ច​ការ និង​បានមាន​បន្ទូល​តាម​របៀប​នេះ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​បាន​ចំណាយ​ថាម​ពល និង​ការ​ខំប្រឹង​ប្រែង​យ៉ាង​ច្រើន ប៉ុន្ដែ​តើ​នៅ​ពេល​ណា ​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​ស្ដាប់តាម​​អ្វី​ដែល​ខ្ញុំ​មាន​បន្ទូល​ប្រាប់​អ្នក​រាល់​គ្នា​យ៉ាង​ច្បាស់នោះ? តើ​នៅ​កន្លែង​ណា ដែល​អ្នក​រាល់​គ្នា​បានឱន​ចុះ​នៅ​​ចំពោះ​ខ្ញុំ ដែល​ជា​ព្រះ​ដ៏​មាន​គ្រប់​ចេស្ដា។ តើ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ដ​ចំពោះ​ខ្ញុំ​បែប​នេះ? តើ​ហេតុ​អ្វី​បាន​ជា​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​និយាយ និង​ធ្វើ ជំរុញ​​ឲ្យ​សេចក្ដី​ក្រោធ​របស់​ខ្ញុំ​ឆួល​ឡើង​បែប​នេះ? តើ​ហេតុ​អ្វី​បាន​ជា​ចិត្ត​របស់​អ្នក​រាល់​គ្នា​រឹង​រូស​ដូច្នេះ? តើ​ខ្ញុំ​ធ្លាប់​វាយ​អ្នក​រាល់​គ្នាឬ​ទេ? តើ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ធ្វើ​អ្វី​សោះ ក្រៅ​ពី​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​​ព្រះ​ទ័យ និង​ថប់​បារម្ភដូច្នេះ? តើ​អ្នក​រាល់​គ្នា​កំពុង​រង់​ចាំ​ឲ្យ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ខ្ញុំដែល​ជា​ព្រះ​យេហូវ៉ា ធ្លាក់​មក​លើ​អ្នក​រាល់​គ្នា​ឬ? តើ​អ្នក​រាល់​គ្នា​កំពុង​រង់​ចាំ​ឲ្យ​ខ្ញុំ​បញ្ជូន​សេចក្ដី​ក្រោធ​របស់​ខ្ញុំ​ដែល​បានឆួល​ឡើង​ដោយ​សារ​ការ​មិន​ស្ដាប់​បង្គាប់​របស់​អ្នក​រាល់​គ្នា​ឬ? តើ​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ធ្វើ មិន​មែន​សម្រាប់​អ្នក​រាល់​គ្នា​ទេ​ឬ​អី? ប៉ុន្ដែ​ជា​និច្ច​កាល អ្នក​រាល់​គ្នា​តែង​តែ​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​ដែល​ជា​ព្រះ​យេហូវ៉ា​បែប​នេះគឺ៖ លួច​​យញ្ញ​បូជា​របស់​ខ្ញុំ យក​ដង្វាយ​ពី​អាសនា​របស់​ខ្ញុំ​ទៅកាន់​​ជម្រក​របស់​ឆ្កែ​ចចក ដើម្បី​ផ្ដល់​ចំណី​ដល់​កូន​ឆ្កែ​ចចក​ទាំង​អស់នោះ ហើយ​និង​កូន​នៃ​កូន​ឆ្កែ​ចចក​ទៀត មនុស្ស​ប្រយុទ្ធ​ប្រឆាំង​គ្នា​ទៅ​វិញ​ទៅ​មក ប្រឈម​មុខ​ដាក់​គ្នា​ដោយ​សេចក្ដីក្រេវ​ក្រោធ និង​ដាវ​លំពែង បោះចោល​​ព្រះ​បន្ទូល​របស់​ខ្ញុំ​ដែល​ជា​ព្រះ​ដ៏​មាន​គ្រប់​ចេស្ដា​ ទៅ​ក្នុង​បង្គន់​ឲ្យ​ក្លាយ​ទៅ​ជា​លាមក​ដ៏​កខ្វក់។ តើ​ឯ​ណា​ទៅ​សុចរិត​ភាព​របស់​អ្នក​រាល់​គ្នា? សារជាតិ​ជា​មនុស្ស​របស់​អ្នក​រាល់​គ្នា​បាន​ក្លាយ​ទៅ​ជាសត្វ​សាហាវ! បេះ​ដូង​​របស់​អ្នក​រាល់​គ្នា​បាន​ក្លាយ​ទៅ​ជាដុំ​ថ្ម​ជាយូរ​មក​ហើយ។ តើ​អ្នក​រាល់​គ្នា​មិន​ដឹងទេ​ឬ​អី​ថា នៅ​ពេល​ដែល​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ខ្ញុំ​មក​ដល់ គឺ​ជា​ពេល​ដែល​ខ្ញុំ​នឹង​ជំនុំ​ជម្រះ​ការ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្តទាស់​នឹង​ខ្ញុំ​ដែល​ជា​ព្រះ​ដ៏​មាន​គ្រប់​ចេស្ដា នៅថ្ងៃ​នេះ​? តើ​អ្នក​រាល់​គ្នា​គិត​ថា តាម​រយៈ​ការបោក​បញ្ឆោត​ខ្ញុំ​បែប​នេះ ការ​បោះ​ចោល​ព្រះ​បន្ទូល​របស់​ខ្ញុំ​ទៅ​ក្នុង​ភក់​ជ្រាំ និង​​មិន​ស្ដាប់​តាម​ព្រះ​បន្ទូល​ទាំង​នោះ តើ​អ្នក​រាល់​គ្នា​គិត​ថា​តាម​រយៈ​ការ​ធ្វើ​បែប​នេះ​នៅ​ក្រោយ​ខ្នង​​ខ្ញុំ អ្នក​រាល់​គ្នា​អាច​គេច​ផុត​ពីការ​ឃ្លាំ​មើល​ដែល​ពោរពេញ​ដោយ​សេចក្ដី​ក្រោធ​របស់​ខ្ញុំ​ឬអី?​តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​ខ្ញុំ​ដែល​ជា​ព្រះ​យេហូវ៉ា​បាន​ទត​មើល​ឃើញ​​អ្នក​រាល់​គ្នា​ដោយ​ព្រះ​នេត្រ​របស់​ខ្ញុំ​ហើយ​​ទេ​ឬ​អី នៅ​ពេល​ដែល​អ្នក​រាល់​គ្នា​បាន​លួច​យក​យញ្ញ​បូជា​របស់​ខ្ញុំ និង​លោភ​យក​ទ្រព្យ​សម្បត្តិ​របស់​ខ្ញុំនោះ? តើ​អ្នក​រាល់​គ្នា​​មិន​ដឹងទេ​ឬ​អី​​ថា​នៅ​ពេល​​ដែល​អ្នក​រាល់​គ្នា​បាន​លួច​យក​យញ្ញ​បូជា​របស់​ខ្ញុំ គឺ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ទង្វើ​​បែប​នេះ​នៅ​មុខ​អាសនា​ដែល​គេ​បាន​ថ្វាយ​យញ្ញ​បូជា​? តើ​អ្នក​រាល់​គ្នា​អាច​ជឿ​បាន​យ៉ាង​ដូច​ម្ដេច​ថា ខ្លួនឯង​​ឆ្លាត​ល្មម​នឹង​អាច​បោក​បញ្ឆោត​ខ្ញុំ​តាម​របៀប​នេះបាន? តើ​សេចក្ដី​ក្រោធ​របស់​ខ្ញុំ​អាច​ឃ្លាត​ចេញ​ពី​អំពើ​បាប​ដ៏​សាហាវ​របស់​អ្នក​រាល់​គ្នា​យ៉ាង​ដូច​ម្ដេច​កើត? តើ​សេចក្ដី​ក្រេវ​ក្រោធ​ដ៏​លើស​លប់​របស់​ខ្ញុំ​អាច​រំលង​ទង្វើអាក្រក់​របស់​អ្នក​​​រាល់​គ្នា​យ៉ាង​ដូច​ម្ដេចកើត? ការ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​នៅ​ថ្ងៃ​នេះ មិន​មែន​បើក​ផ្លូវ​ចេញ​សម្រាប់​អ្នក​រាល់​គ្នា​ទេ ប៉ុន្ដែ​គឺ​សន្សំ​ទោស​សម្រាប់​អ្នក​​រាល់​​គ្នា​នៅ​ថ្ងៃ​ស្អែក​វិញ​ព្រោះ​វាជំរុញ​​ការ​ដាក់​ទោស​របស់​ខ្ញុំ​ដែល​ជា​ព្រះ​ដ៏​មាន​គ្រប់​ចេស្ដា ចំពោះ​អ្នក​រាល់​គ្នា។ តើ​ទង្វើ​ និង​ពាក្យ​សម្ដី​អាក្រក់ៗ​​របស់​អ្នក​រាល់​គ្នា​អាច​គេច​ផុត​ពី​ការ​ដាក់​ទោស​របស់​ខ្ញុំ​យ៉ាង​ដូច​ម្ដេចកើត? តើ​សេចក្ដី​អធិស្ឋាន​របស់​អ្នក​រាល់​គ្នា​អាច​ទៅ​ដល់​ព្រះកាណ៌​របស់​ខ្ញុំ​យ៉ាង​ដូច​ម្ដេច​កើត? តើ​ខ្ញុំ​អាច​បើក​ផ្លូវ​ចេញ​សម្រាប់​សេចក្ដី​ទុច្ច​រិត​របស់​អ្នក​រាល់​គ្នា​យ៉ាង​ដូច​ម្ដេច​កើត? តើ​ខ្ញុំ​អាចលើក​លែង​ចំពោះ​ទង្វើ​អាក្រក់​របស់​អ្នក​រាល់​គ្នាដែល​មិន​គោរព​ខ្ញុំ​យ៉ាង​ដូច​ម្ដេច​កើត? តើ​ខ្ញុំ​អាច​មិន​កាត់​ផ្ដាច់​អណ្ដាត​របស់​អ្នក​រាល់​គ្នា​ដែល​មាន​ពិស​ដូច​ជា​អណ្ដាត​ពស់​យ៉ាង​ដូច​ម្ដេចកើត​? អ្នក​រាល់​គ្នា​មិន​អំពាវ​នាវ​រក​ខ្ញុំ​សម្រាប់​ជា​ប្រយោជន៍​ដល់​សេចក្ដី​សុច​រិត​របស់​អ្នក​រាល់​គ្នាទេ ប៉ុន្ដែអ្នក​រាល់​គ្នាបែរ​ជា​​សន្សំ​សេចក្ដី​ក្រោធ​របស់​ខ្ញុំ​ទុក​ដោយ​សារ​សេចក្ដី​ទុច្ច​រិត​របស់​អ្នក​រាល់​គ្នា​ទៅ​វិញ។ តើ​ខ្ញុំ​អាច​អត់ទោស​ឲ្យ​អ្នក​រាល់​គ្នា​យ៉ាង​ដូច​ម្ដេច​កើត? នៅ​ក្នុង​ព្រះនេត្រ​របស់​ខ្ញុំ​ដែល​ជា​ព្រះ​ដ៏​មាន​គ្រប់​ចេស្ដា គឺ​ពាក្យ​សម្ដី និង​ទង្វើ​របស់​អ្នក​រាល់​គ្នា​សុទ្ធ​តែ​កខ្វក់។ ព្រះ​នេត្រ​របស់​ខ្ញុំ​ដែល​ជា​ព្រះ​ដ៏​មាន​គ្រប់​ចេស្ដា ទត​ឃើញ​សេចក្ដី​ទុច្ច​រិត​របស់​អ្នក​រាល់​គ្នា​ជា​ការ​វាយ​ផ្ចាល​ដែល​គ្មាន​បន្ធូរ​។ តើ​ការ​ដាក់​ទោស និង​ការ​ជំនុំ​ជម្រះ​ដ៏​សុច​រិត​របស់​ខ្ញុំ​អាច​ឃ្លាត​ចេញ​ពី​អ្នក​​រាល់គ្នា​យ៉ាង​ដូច​ម្ដេច​កើត? ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ធ្វើ​បែប​នេះ​ចំពោះ​ខ្ញុំ ដោយ​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​ព្រះ​ទ័យ និង​ពេញ​ដោយ​​សេចក្ដី​ក្រោធ តើ​ខ្ញុំ​អាច​បណ្ដោយ​ឲ្យ​អ្នក​រាល់​គ្នា​គេច​ផុត​ពី​ព្រះ​ហស្ដ​របស់​ខ្ញុំ និង​ឃ្លាត​ចេញ​​ពី​ថ្ងៃ​ដែល​ខ្ញុំជា​ព្រះ​យេហូវ៉ា ដាក់​ទោស និង​ដាក់​បណ្ដាសា​អ្នក​រាល់​គ្នា​យ៉ាង​ដូច​ម្ដេច​កើត? តើ​អ្នក​រាល់​គ្នា​មិន​ដឹង​​ថាពាក្យ​សម្ដី​និង​សូរ​ស័ព្ទ​ដ៏​អាក្រក់ដែល​ចេញ​ពីមាត់​​របស់​អ្នក​រាល់​គ្នាបាន​ឮ​ទៅ​ដល់​ព្រះកាណ៌​ខ្ញុំ​ហើយទេ​ឬ​អី​? តើ​អ្នក​រាល់​គ្នា​មិន​ដឹង​​ថាសេចក្ដីទុច្ច​រិត​របស់​អ្នក​រាល់​គ្នា​បានធ្វើ​ឲ្យ​ប្រឡាក់​​​អាវ​វែង​​នៃ​សេចក្ដី​សុចរិត​របស់​ខ្ញុំ​ហើយទេ​ឬ​អី? តើអ្នក​រាល់​គ្នា​មិន​ដឹង​ថា​ការ​មិន​ស្ដាប់​បង្គាប់​របស់​អ្នក​​​រាល់​អ្នក​បានជំរុញឲ្យ​​សេចក្ដី​ក្រោធ​ដ៏​ខ្លាំង​ក្លា​របស់​ខ្ញុំ​ឆួល​ឡើង​ហើយទេឬ​អី? តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី​ថា អ្នក​រាល់​គ្នា​បាន​ទុក​ខ្ញុំចោលឲ្យខឹង​ក្រេវក្រោធ​​និង​បាន​សាក​ល្បង​ភាព​អត់​ធ្មត់​របស់​ខ្ញុំ​ជា​យូរ​មក​ហើយ​? តើ​អ្នក​រាល់​គ្នា​មិន​ដឹងទេ​ឬ​អីថា អ្នក​រាល់​គ្នា​បាន​បំផ្លាញ​សាច់​ឈាម​របស់​ខ្ញុំរួច​ទៅ​ហើយ ដោយ​កាត់​បន្ថយ​ទៅ​ជាចំណិតៗ? ខ្ញុំ​បានស៊ូ​ទ្រាំ​រហូត​មក​ដល់​ពេល​នេះ ទើប​ខ្ញុំ​បង្ហាញ​​សេចក្ដី​ក្រោធ​របស់​ខ្ញុំចេញ​ទៅ ដោយ​មិន​លើក​លែង​ឲ្យ​​អ្នក​រាល់​គ្នា​ទៀត​ឡើយ។ តើ​រាល់​គ្នា​មិន​ដឹង​ថា​ព្រះនេត្រ​របស់​ខ្ញុំ​បាន​ទត​ឃើញទង្វើ​អាក្រក់របស់​អ្នក​រាល់​គ្នា​ហើយ​ព្រះកន្សែង​របស់​ខ្ញុំ​បាន​ឮ​ទៅ​ដល់​ព្រះកាណ៌​របស់​ព្រះវរបិតា​ខ្ញុំ​ហើយ​ទេ​ឬ​អី? តើ​ទ្រង់​អាច​បណ្ដោយ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​បែប​នេះ​យ៉ាង​ដូច​ម្ដេច​កើត? តើ​មាន​កិច្ច​ការ​ណា​មួយ​ដែល​ខ្ញុំ​ធ្វើ​នៅ​ក្នុង​អ្នក​រាល់​គ្នា ដែល​មិន​មែន​ជា​ប្រយោជន៍​សម្រាប់​អ្នក​រាល់​គ្នា? ប៉ុន្ដែ តើ​នរណា​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ បាន​ស្រលាញ់​កិច្ច​ការ​របស់​ខ្ញុំ​ដែល​ជា​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង? តើ​ខ្ញុំ​អាច​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា​របស់​ខ្ញុំ​ដោយ​សារ​តែ​ខ្ញុំ​ទន់​ខ្សោយ និង​ដោយ​សារ​តែ​ខ្ញុំ​បាន​រង​ទុក្ខ​យ៉ាង​ដូច​ម្ដេច​កើត? តើ​អ្នក​រាល់​គ្នា​មិន​យល់​ពី​ព្រះ​ហឫទ័យ​របស់​ខ្ញុំ​ទេ​ឬ​អី? ខ្ញុំ​មាន​បន្ទូល​ទៅ​កាន់​អ្នក​រាល់​គ្នា​ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ តើ​ខ្ញុំ​មិន​បានលះ​បង់​យ៉ាង​ច្រើន​សម្រាប់​អ្នក​រាល់​គ្នា​ទេ​ឬ​អី? ទោះ​បី​ជា​ខ្ញុំ​ព្រម​ទទួល​ការ​រង​ទុក្ខ​ទាំង​អស់​នេះ​សម្រាប់​ជា​ប្រយោជន៍​ដល់​កិច្ច​ការនៃ​​ព្រះ​វរបិតារបស់​​ខ្ញុំ​ក៏​ដោយ តើ​អ្នក​រាល់​គ្នា​អាច​រួច​ផុត​ពី​ការ​ដាក់​ទោសដែល​ខ្ញុំ​នាំ​មក​លើ​អ្នក​រាល់​គ្នា​ដោយ​សារ​លទ្ធ​ផល​នៃ​ការ​រង​ទុក្ខ​របស់​ខ្ញុំ​យ៉ាង​ដូច​ម្ដេច​កើត? តើ​អ្នក​រាល់​គ្នា​មិន​បាន​រីក​រាយ​យ៉ាង​ខ្លាំង​ចំពោះ​ខ្ញុំ​ទេ​ឬ​អី? ថ្ងៃ​នេះ ព្រះ​វរបិតា​ខ្ញុំ​បាន​ប្រទាន​ខ្ញុំ​មក​ឲ្យ​អ្នក​រាល់​គ្នា តើ​អ្នក​រាល់​គ្នា​មិន​ដឹងថា ​អ្នក​រាល់​គ្នា​បាន​រីក​រាយយ៉ាង​ខ្លាំង លើ​សពី​ព្រះ​បន្ទូល​ដ៏​សប្បុរស​របស់​ខ្ញុំទេ​ឬ​អី? តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​ជីវិត​របស់​ខ្ញុំ​ត្រូវ​បាន​ប្ដូរដើម្បី​ជីវិត​និង​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​រីក​រាយជា​មួយ​​ទេ​ឬ​អី? តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី​ថា ព្រះ​វរបិតា​ខ្ញុំ​បាន​ប្រើជីវិត​របស់​ខ្ញុំ ​ដើម្បី​ធ្វើ​ចម្បាំង​ជា​មួយ​សាតាំង ហើយ​ថា​ទ្រង់​ក៏​បាន​ប្រទាន​ជីវិត​របស់​ខ្ញុំ​មក​ឲ្យ​អ្នក​រាល់​គ្នា ដើម្បី​​​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​បានជីវិត​មួយ​រយ​ដង និង​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​ជៀស​ផុត​ពី​សេចក្ដី​ល្បួង​ជា​ច្រើន? តើ​អ្នក​រាល់​គ្នា​មិន​ដឹងទេ​ឬ​អី​ថា មាន​តែ​តាម​រយៈ​កិច្ច​ការ​របស់​ខ្ញុំ​ប៉ុណ្ណោះ​ទើប​អ្នក​រាល់​គ្នា​បាន​រួច​ផុត​ពី​សេចក្ដី​ល្បួង និង​ការ​ពី​ការ​ដាក់​ទោស​​​ដ៏​ធ្ងន់​ធ្ងរជា​ច្រើន? តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី​ថា ដោយ​សារ​ខ្ញុំ​តែ​មួយ​គត់​ទើប​ព្រះ​វរបិតា​ខ្ញុំ​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​រីក​រាយ​រហូត​មក​ដល់​ពេល​នេះ? តើ​ថ្ងៃ​នេះ​អ្នក​រាល់​គ្នា​អាច​នៅ​​រឹង​រូស និង​មិន​បន្ទន់​ចិត្ដ ហាក់​ដូច​ជា​ភាព​ឃោរ​ឃៅ​បាន​រីក​ចម្រើន​នៅ​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​យ៉ាង​ដូចម្ដេច​កើត? តើ​ការ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ដ​នៅថ្ងៃ​នេះ អាច​គេច​ផុត​ពី​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​ ដែល​នឹង​កើត​ឡើង​ក្រោយ​ពេល​ដែល​ខ្ញុំ​ចាក​ចេញ​ពី​ផែន​ដី​យ៉ាង​ដូច​ម្ដេច​កើត? តើ​ខ្ញុំ​អាច​បណ្ដោយ​ឲ្យ​អស់​អ្នក​​ដែល​រឹង​រូស និង​មិន​បន្ទន់​ចិត្ត គេច​ផុត​ពីសេចក្ដី​ក្រោធ​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច​កើត?

ដកស្រង់ពី «គ្មាននរណាម្នាក់ដែលមានសាច់ឈាមអាចគេចផុតពីថ្ងៃនៃសេចក្ដីក្រោធបានឡើយ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៣៨

ចូរ​ត្រឡប់​ទៅ​គិត​ពីអតីតកាល៖ តើ​នៅ​ពេល​ណា​ដែលព្រះនេត្រ​របស់​ខ្ញុំ​ក្រេវ​ក្រោធ ហើយ​ព្រះ​សូរ​សៀង​របស់​ខ្ញុំ​ទាស់​នឹង​អ្នក​រាល់​គ្នា? តើ​នៅ​ពេល​ណា​ដែល​ខ្ញុំ​​បាន​ចែក​សក់​ជា​មួយ​អ្នក​រាល់​គ្នា? តើ​នៅ​ពេល​ណា​ដែល​ខ្ញុំ​បាន​ស្ដី​បន្ទោស​អ្នក​រាល់​គ្នា​ដោយ​មិន​សម​ហេតុ​ផល? តើ​នៅ​ពេល​ណា​ដែល​ខ្ញុំ​បានស្ដី​បន្ទោស​អ្នក​រាល់​គ្នានៅ​​ចំពោះ​មុខ? តើ​វា​មិន​មែន​សម្រាប់​ជា​ប្រយោជន៍​នៃ​កិច្ច​ការ​របស់​ខ្ញុំ​ទេ​ឬ​អី ដែល​ខ្ញុំ​ទូល​សុំ​ព្រះ​វរបិតា​របស់​​ខ្ញុំ​ឲ្យ​ជួយ​អ្នក​រាល់​គ្នា​គេច​ផុត​ពី​សេចក្ដី​ល្បួង​គ្រប់​បែប​យ៉ាង? តើ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​បែប​នេះ? តើ​ខ្ញុំ​ធ្លាប់​បាន​ប្រើ​សិទ្ធិ​អំណាច​របស់​ខ្ញុំ ដើម្បី​វាយ​ធ្វើបាប​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា​ឬ​ទេ? តើហេតុ​អ្វី​បាន​ជាអ្នក​រាល់​គ្នា​សង​ខ្ញុំ​វិញ​បែប​នេះ? ក្រោយ​ពេល​ដែល​ផ្លាស់​ប្ដូរ​ចិត្តចំពោះ​ខ្ញុំ​​យ៉ាង​ឆាប់​រហ័ស អ្នក​រាល់​គ្នា​ក៏​លែង​ក្ដៅ និង​លែង​ត្រជាក់​ត​ទៅ​ទៀត ហើយ​បន្ទាប់​មក​ អ្នក​រាល់​គ្នាក៏​ព្យាយាមបញ្ចុះ​បញ្ចូល​​ខ្ញុំ និង​លាក់​បាំង​អ្វីៗ​ពី​ខ្ញុំ ហើយមាត់​របស់​អ្នក​រាល់​គ្នាពេញ​ដោយពាក្យ​សម្ដី​របស់​មនុស្ស​ទុច្ច​រិត។ តើ​អ្នក​រាល់​គ្នា​គិត​ថាអណ្ដាត​របស់​អ្នក​រាល់​គ្នា​អាច​បោក​ប្រាស់​វិញ្ញាណ​របស់​ខ្ញុំ​បាន​ឬ? តើ​អ្នក​រាល់​គ្នា​គិត​ថាអណ្ដាត​របស់​អ្នក​រាល់​គ្នា​អាច​គេច​ផុត​ពី​សេចក្ដី​ក្រោធ​របស់​ខ្ញុំ​ឬ? ទោះ​ជា​ពួក​គេ​ប្រាថ្នា​បែប​នេះ​ក៏​ដោយ តើ​អ្នក​រាល់​គ្នា​គិត​ថា​អណ្ដាត​របស់​អ្នក​រាល់​គ្នា​អាច​​ធ្វើ​ការ​វិនិច្ឆ័យ​ចំពោះ​ទង្វើ​របស់​ខ្ញុំ ដែល​ជា​ព្រះ​យេហូវ៉ាបាន​ឬ? តើ​ខ្ញុំ​គឺ​ជា​ព្រះ​ជា​ម្ចាស់​ ដែល​មនុស្ស​ធ្វើ​ការ​វិនិច្ឆ័យ​ឬ? តើ​ខ្ញុំ​អាច​បណ្ដោយ​ឲ្យ​ដង្កូវ​ដ៏​តូច​មួយប្រមាថ​ខ្ញុំបែប​នេះ​ឬ​ទេ? តើ​ខ្ញុំ​អាច​ដាក់​កូន​ដែល​មិនស្ដាប់​​បង្គាប់​បែប​នេះ​នៅក្នុង​ចំណោម​ព្រះ​ពរ​ដ៏​អស់​កល្ប​ជា​និច្ច​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច​កើត? ពាក្យ​សម្ដី និង​ទង្វើ​របស់​អ្នក​រាល់​គ្នា​បាន​លាត​ត្រដាង និង​បាន​ថ្កោល​ទោស​អ្នក​រាល់​គ្នា​ជា​យូរ​មក​ហើយ។ នៅ​ពេល​ដែល​ខ្ញុំ​លាត​សន្ធឹង​ផ្ទៃ​មេឃ និង​បង្កើត​អ្វីៗ​ទាំង​អស់​មក ខ្ញុំ​មិន​បាន​បណ្ដោយ​ឲ្យ​សត្វលោក​ណា​មួយ ​​ចូល​រួម​តាម​ដែល​ពួក​គេ​ពេញ​ចិត្ត​នោះ​ទេ ព្រោះ​ខ្ញុំ​មិន​បណ្ដោយ​​ឲ្យ​អ្វី​​មក​រំខាន​ដល់​កិច្ច​ការ​ និង​ការ​គ្រប់​គ្រង​របស់​ខ្ញុំឡើយ ទោះ​បី​ជា​ពួក​គេ​ថ្នា​ចង់​ធ្វើបែប​នេះ​​ក៏​ដោយ។ ខ្ញុំ​មិន​លើក​លែង​ចំពោះ​មនុស្ស​ណា​ម្នាក់ ឬក៏​វត្ថុ​ណា​មួយ​ឡើយ តើ​ខ្ញុំ​អាចអនុគ្រោះ​ឲ្យ​​អស់​អ្នក​​ដែល​​ឃោរឃៅ និង​គ្មាន​មនុស្ស​ធម៌​​ចំពោះ​ខ្ញុំ​យ៉ាង​ដូច​ម្ដេច​កើត? តើ​ខ្ញុំ​អាច​អត់​ទោស​ដល់​​អស់​អ្នក​​ដែល​បះ​បោរ​ទាស់​នឹង​ព្រះ​បន្ទូល​របស់​ខ្ញុំ​យ៉ាង​ដូច​ម្ដេចកើត​? តើ​ខ្ញុំ​អាច​អនុគ្រោះ​​ឲ្យ​អស់​អ្នក​​ដែល​មិន​ស្ដាប់​បង្គាប់​ខ្ញុំ​យ៉ាង​ដូច​ម្ដេច​កើត? តើ​ជោគ​វាសនា​របស់​មនុស្ស​មិន​ស្ថិត​នៅ​ក្នុង​ព្រះ​ហស្ដ​របស់​ខ្ញុំ​ ដែលជា​ព្រះ​ដ៏​មាន​គ្រប់​ចេស្ដាទេ​ឬ​អី? តើ​ខ្ញុំ​អាច​រាប់​​សេចក្ដី​ទុច្ច​រិត និង​ការ​មិន​ស្ដាប់​បង្គាប់​របស់​អ្នក​​​ជា​បរិសុទ្ធ​យ៉ាង​ដូច​ម្ដេច​កើត? តើ​អំពើ​បាប​របស់​អ្នក​​អាច​ធ្វើ​ឲ្យកខ្វក់​​ដល់​ភាព​បរិសុទ្ធ​របស់​ខ្ញុំ​យ៉ាង​ដូច​ម្ដេចកើត? ខ្ញុំ​មិន​កខ្វក់​ដោយ​សារ​ភាព​មិន​បរិសុទ្ធរបស់​មនុស្ស​ទុច្ច​រិត​ឡើយ ហើយ​ខ្ញុំ​ក៏​មិន​រីក​រាយ​ចំពោះ​ដង្វាយ​របស់​មនុស្ស​ទុច្ច​រិត​ដែរ។ ប្រសិន​បើ​អ្នក​​ស្មោះ​ត្រង់​ចំពោះ​ខ្ញុំ​ដែល​ជា​ព្រះយេហូវ៉ា តើ​អ្នក​​អាច​យក​យញ្ញ​បូជា​នៅ​អាសនា​របស់​ខ្ញុំ​សម្រាប់​ខ្លួនឯង​យ៉ាង​ដូច​ម្ដេច​កើត? តើ​អ្នក​​អាច​ប្រើ​អណ្ដាត​ពិស​ពុល​របស់​អ្នក​​មក​ប្រមាថ​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ខ្ញុំ​ឬ​ទេ? តើ​អ្នក​​អាច​បះ​បោរ​ទាស់​នឹង​ព្រះ​បន្ទូល​របស់​ខ្ញុំ​តាម​របៀប​នេះ​ឬ​ទេ? តើ​អ្នក​​អាច​ប្រព្រឹត្ត​ចំពោះ​សិរី​ល្អ និង​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ខ្ញុំ ទុក​ជា​ឧបករណ៍​មួយ​ដែល​បម្រើ​ដល់​សាតាំង​ ដែល​ជា​មេកំណាច​​ឬ​ទេ? ជីវិត​របស់​ខ្ញុំ​បាន​ប្រទាន​មក​សម្រាប់​ជា​ការរីក​រាយ​របស់​ពួក​បរិសុទ្ធ​។ តើ​ខ្ញុំ​អាច​អនុញ្ញាត​ឲ្យ​អ្នក​​លេង​សើច​ជា​មួយ​​ជីវិត​របស់​ខ្ញុំតាម​ដែល​អ្នក​​ប្រាថ្នា និង​ប្រើ​ប្រាស់​ធ្វើ​ជា​ឧបករណ៍​បង្ករ​ទំនាស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​យ៉ាង​ដូច​ម្ដេច​កើត? តើ​អ្នក​រាល់​គ្នា​អាច​គ្មាន​ចិត្ត និង​ខ្វះ​សេចក្ដី​ល្អ​ចំពោះ​ខ្ញុំ​យ៉ាង​ដូច​ម្ដេច​កើត? តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ខ្ញុំ​បាន​កត់​ត្រា​ទង្វើ​អាក្រក់​របស់​អ្នក​រាល់​គ្នា​នៅ​ក្នុង​ព្រះ​បន្ទូល​នៃ​ជីវិត​ទាំង​នេះ​ទេ​ឬ​អី? តើ​អ្នក​រាល់​គ្នា​អាច​គេច​ផុត​ពី​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ នៅ​ពេល​​ដែល​ខ្ញុំ​ដាក់​ទោស​ដល់ប្រទេស​​អេស៊ីព្ទ​យ៉ាង​ដូច​ម្ដេច​កើត? តើ​ខ្ញុំ​អាច​បណ្ដោយ​ឲ្យ​អ្នក​រាល់​គ្នា​ប្រឆាំង​ និង​បំពាន​លើ​ខ្ញុំ​តាម​របៀប​នេះ​ម្ដង​ហើយ​ម្ដង​ទៀត​យ៉ាង​ដូច​ម្ដេច​កើត? ខ្ញុំសូម​ប្រាប់​អ្នក​​រាល់គ្នា​ដោយ​ត្រង់​ថា នៅ​ពេល​ដែល​ថ្ងៃ​នោះ​មក​ដល់ ទោស​របស់​អ្នក​រាល់​គ្នា​នឹង​កាន់​តែ​ពិបាក​ទ្រាំ​​ជាង​ទោស​របស់​ប្រទេស​អេស៊ីព្ទ​ទៅ​ទៀត។ តើ​អ្នក​រាល់​គ្នា​អាច​គេច​ផុត​ពី​ថ្ងៃ​នៃ​សេចក្ដីក្រោធ​របស់​ខ្ញុំ​យ៉ាង​ដូច​ម្ដេចបាន? ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា៖ ការ​ស៊ូ​ទ្រាំ​របស់​ខ្ញុំ​ត្រូវ​បាន​រៀប​ចំ​សម្រាប់​ទង្វើ​អាក្រក់​របស់​អ្នក​រាល់​គ្នា ហើយ​ក៏​មាន​សម្រាប់​ការ​ដាក់​ទោស​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នោះ​ដែរ។ នៅ​ពេលដែល​ការ​ស៊ូ​ទ្រាំ​របស់​ខ្ញុំ​ដល់​ទី​បញ្ចប់ តើ​អ្នក​រាល់​គ្នា​មិន​មែន​ជា​មនុស្ស​ដែល​នឹង​ត្រូវ​ទទួល​រង​ការជំនុំ​ជម្រះ​ដែល​ពេញ​ដោយ​​សេចក្ដី​ក្រោធទេ​ឬ​អី? តើ​អ្វីៗ​មិន​ស្ថិត​នៅ​ក្នុង​ព្រះ​ហស្ដ​របស់​ខ្ញុំ​ ដែល​ជា​ព្រះ​ដ៏​មាន​គ្រប់​​ចេស្ដា​ទេ​ឬ​អី? នៅ​ក្រោម​មេឃ​នេះ តើ​ខ្ញុំ​អាច​បណ្ដោយ​ឲ្យ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​បង្គាប់​ខ្ញុំបែប​នេះយ៉ាង​ដូច​ម្ដេច​កើត? ជីវិត​អ្នក​រាល់​គ្នា​នឹង​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ព្រោះ​អ្នក​រាល់​គ្នា​បាន​ជួប​ជា​មួយ​ព្រះ​មែស្ស៊ីដែល​គេ​បាន​ថ្លែង​ថា​ ទ្រង់​នឹង​យាង​មក ប៉ុន្ដែ​បែរ​ជា​មិន​បាន​យាង​មក។ តើ​អ្នក​រាល់​គ្នា​មិន​មែន​ជា​សត្រូវ​របស់​ទ្រង់​ទេ​ឬ​អី? ព្រះ​យេស៊ូវ​បាន​ធ្វើ​​មិត្ត​សម្លាញ់​ជា​មួយ​អ្នក​រាល់​គ្នា ប៉ុន្ដែ​អ្នក​រាល់​គ្នា​គឺ​ជា​សត្រូវ​របស់​ព្រះ​មែស្ស៊ី។ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី​ថា ទោះ​បី​ជា​អ្នក​រាល់​គ្នា​គឺ​ជា​មិត្ត​សម្លាញ់​នឹង​ព្រះ​យេស៊ូវ​ក៏​ដោយ ក៏​ទង្វើ​អាក្រក់​របស់​អ្នក​រាល់​គ្នាបាន​បំពេញ​ភាជនៈ​របស់​អស់​អ្នក​​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទាំង​នោះ​ដែរ? ទោះ​បីជាអ្នក​រាល់​គ្នា​ជិត​ស្និទ្ធ​យ៉ាង​ខ្លាំង​ជា​មួយ​ព្រះ​យេហូវ៉ា​ក៏​ដោយ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថាពាក្យ​សម្ដី​ដ៏​អាក្រក់របស់​អ្នក​រាល់​គ្នា​ បាន​ឮ​ទៅ​ដល់​ព្រះកាណ៌​របស់​ព្រះ​យេហូវ៉ា និង​បាន​ធ្វើ​ឲ្យ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ឆួល​ឡើង​ហើយ​ទេឬ​អី? តើ​ទ្រង់​អាច​ជិត​ស្និទ្ធ​ជា​មួយ​អ្នក​យ៉ាង​ដូច​ម្ដេច​កើត ហើយ​តើ​ទ្រង់​អាច​មិន​ដុត​បំផ្លាញ​ភាជនៈទាំង​អស់​​របស់​អ្នក​ ដែល​ពេញ​ដោយ​ទង្វើ​អាក្រក់​ ​យ៉ាង​ដូច​ម្ដេច​កើត? តើ​ទ្រង់​អាច​មិន​ធ្វើ​ជា​សត្រូវ​របស់​អ្នក​​យ៉ាង​ដូច​ម្ដេច​កើត?

ដកស្រង់ពី «គ្មាននរណាម្នាក់ដែលមានសាច់ឈាមអាចគេចផុតពីថ្ងៃនៃសេចក្ដីក្រោធបានឡើយ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៣៩

ពេល​នេះ ខ្ញុំកំពុងទត​មើល​សាច់​ឈាម​ដែលមិនមាំ​ទាំ​របស់​អ្នក​ ដែល​នឹង​លួង​លោម​ដល់​ខ្ញុំ​ ហើយ​ខ្ញុំ​គ្រា​ន់​តែ​មានការ​ព្រមាន​តិច​តួ​ច​ដល់​អ្នក​ប៉ុណ្ណោះ​ បើ​ទោះ​បី​ជា​ខ្ញុំ​នឹង​មិន​ «ប្រទានទោស​»​ ដល់អ្នក​ដោយ​ការ​វាយ​ផ្ចាល​ក្ដី​។​ អ្នក​គប្បី​ដឹង​ថា​ អ្នកគួរ​បំពេញ​តួនាទី​អ្វី​នៅ​ក្នុង​កិច្ចការ​របស់​ខ្ញុំ​ នោះ​ខ្ញុំ​នឹង​បាន​សព្វ​ព្រះ​ហឫទ័យហើយ​។​ ចំពោះ​បញ្ហាផ្សេង​ពី​នេះ​ ប្រសិន​បើ​អ្នក​ប្រឆាំង​ទាស់​នឹង​ខ្ញុំ​ ឬ​ចាយ​ប្រាក់​របស់​ខ្ញុំ​ ឬ​ស៊ី​ដង្វាយ​ដែល​គេ​ថ្វាយ​ដល់​ខ្ញុំ​ ដែល​ជា​ព្រះ​យេហូវ៉ា​ ឬ​ប្រសិន​បើ​អ្នក​រាល់​គ្នាជា​សត្វ​ដង្កូវ​ដែល​ខាំ​គ្នា​ទៅវិញ​ទៅ​មក​ ឬ​ប្រសិន​បើ​អ្នក​ជា​សត្តនិករ​ដែល​ដូច​នឹង​សត្វ​ឆ្កែ​ មាន​ជម្លោះ​ ឬ​បំពាន​គ្នា​ទៅ​វិញ​ទៅ​មក​ នោះ​ខ្ញុំ​នឹង​មិន​ខ្វាយ​ខ្វល់​ចំពោះ​រឿង​នេះ​សោះ​ឡើយ​។​ អ្នក​រាល់​គ្នា​ត្រូវ​ដឹង​ថា ​អ្នក​ជា​ប្រភេទ​សត្តនិករ​ណា​ នោះ​ខ្ញុំ​នឹង​បានសព្វ​ព្រះ​ហឫទ័យ​ហើយ​។​ ក្រៅ​ពី​រឿង​ទាំង​អស់​នេះ​ ប្រសិន​បើ​អ្នក​រាល់​គ្នា​ ចង់​ដកគ្រឿង​សាស្រ្តាវុធ​ដាក់​គ្នា​ ឬវាយ​ច្បាំង​គ្នា​ដោយ​ពាក្យសម្ដី​ នោះ​ក៏​តាម​ចិត្ត​ចុះ​។ ខ្ញុំ​គ្មាន​បំណង​នឹង​ជ្រៀត​ជ្រែក​ក្នុង​រឿង​ទាំង​អស់​នេះ​ទេ​ ហើយ​ខ្ញុំ​មិន​ពាក់​ព័ន្ធ​សូម្បី​តែ​បន្តិច​នៅ​ក្នុង​បញ្ហា​របស់​មនុស្ស​។​ នោះ​មិនមែន​ដោយសារ​ខ្ញុំ​មិន​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ទំនាស់​រវាង​អ្នក​រាល់​គ្នា​នោះ​ទេ​។ ​នោះគឺដោយសារ​ ខ្ញុំ​មិនមែន​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នាឡើយ​ ហើយ​ហេតុ​នេះ​ ខ្ញុំមិន​ត្រូវ​ចូល​ពាក់​ព័ន្ធ​ក្នុង​បញ្ហា​របស់​អ្នក​រាល់​គ្នា​ឡើយ​។​ ខ្ញុំ​ផ្ទាល់​ព្រះ​អង្គឯង​នេះ​ មិនមែន​ជា​សត្តនិករ​ដែល​បាន​បង្កើត​មក​ទេ​ ហើយ​ខ្ញុំ​ក៏មិន​មែន​ជា​ពិភពលោក​ដែរ​ ដូច​នេះ​ ខ្ញុំ​ស្អប់​ជីវិត​មនុស្ស​ដែល​រវល់​ខ្លាំង​ និង​រញ៉េរញ៉ៃ​ និង​មាន​ទំនាក់​ទំនង​មិន​ត្រឹម​ត្រូវ​។​ ជា​ពិសេស​ ខ្ញុំ​ស្អប់ហ្វូង​មនុស្សដែល​ស្រែក​ត្អូញ​ត្អែ។ ក៏​ប៉ុន្តែ​ ខ្ញុំ​បាន​ជ្រាប​ដឹង​យ៉ាង​ជ្រៅ​អំពី​ភាព​មិន​បរិសុទ្ធ​នៅ​ក្នុង​ដួង​ចិត្ត​របស់​សត្តនិករនីមួយ​ៗ​ដែល​បាន​បង្កើត​មកនេះ​ ហើយ​នៅ​មុន​ពេល​ខ្ញុំ​បាន​បង្កើត​អ្នក​រាល់​គ្នា​មក​ ខ្ញុំ​បាន​ដឹង​រួច​ជា​ស្រេច​ហើយ​នូវ​សេចក្ដី​ទុច្ចរិត​ដែល​មាន​យ៉ាង​ជ្រៅ​នៅ​ខាង​ក្នុង​ដួង​ចិត្ត​របស់​មនុស្ស​ ហើយ​ខ្ញុំ​បាន​ជ្រាប​យ៉ាង​ច្បាស់​នូវ​រាល់​ការ​បោក​បញ្ឆោត​ និង​សេចក្ដី​វៀច​វេរ​នៅ​ក្នុង​ដួង​ចិត្ត​មនុស្ស​។​ ហេតុ​នេះ​ បើ​ទោះ​បី​ជា​គ្មាន​ដាន​អ្វី​ទាល់​តែ​សោះ​នៅ​ពេល​មនុស្ស​ប្រព្រឹត្តអំពើ​ទុច្ច​រិត​ ក៏​ខ្ញុំ​នៅ​តែ​ជ្រាប​ថា​ សេចក្ដី​ទុច្ចរិត​ដែល​មាន​នៅ​ក្នុងដួង​ចិត្តរបស់​អ្នក​រាល់​គ្នា​ មាន​ច្រើន​លើស​ពី​របស់សព្វសារពើ​ទាំង​អស់​ដែល​ខ្ញុំ​បាន​បង្កើត​មក​។​ ​មនុស្ស​គ្រប់​គ្នា​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ​បាន​ត្រដែត​ឡើង​ទៅ​ដល់​កំពូល​នៃ​ហ្វូង​មនុស្ស​។ អ្នក​បាន​ឡើង​ទៅ​ជា​បុព្វបុរសនៃពួកមហាជន​​។​ អ្នក​រាល់​គ្នា​ពិតជា​ធ្វើ​តាមតែ​អំពើ​ចិត្ត​ខ្លាំង​ណាស់​ ហើយ​អ្នក​ជ្រួល​ច្របល់​ក្នុង​ចំណោម​ពពួកសត្វដង្កូវ​ទាំង​អស់​នោះ​ ដោយ​ស្វែង​រកកន្លែងសុខស្រួល​ និង​ព្យាយាម​លេប​ត្របាក់ព​ពួកដង្កូវ​ដែល​តូច​ជាង​ខ្លួន​អ្នក​។​ នៅ​ក្នុង​ដួច​ចិត្ត​អ្នក​ អ្នក​សាហាវ​ឃោឃៅ​ និងអាក្រក់​ជាង​ខ្មោច​ដែល​បាន​លិច​ដល់បាត​សមុទ្រ​ទៅ​ទៀត​។​ អ្នក​រស់​នៅ​ក្រោម​បាតគំនរ​លាមក​ ដោយ​រុកគួន​ពួកដង្កូវតាំង​ពី​កំពូល​ទៅ​បាត​ក្រោម​ រហូត​ដល់​ពួកវា​គ្មាន​សេចក្ដី​ស្ងប់​សុខ​ ដោយតយុទ្ធ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​អស់​មួយ​រយៈ​ រួច​ក៏​ស្ងប់​ទៅ​វិញ​។​ អ្នក​មិន​ស្គាល់​កន្លែង​របស់​អ្នក​ឡើយ​ ប៉ុន្តែ​អ្នក​នៅ​តែ​ច្បាំង​ជាមួយ​គ្នាទៅ​វិញ​ទៅ​មក​នៅ​ក្នុង​គំនរ​លាមកនោះ​ដដែល​។​ តើ​អ្នក​អាច​ទទួល​បាន​អ្វី​ខ្លះ​ពី​ការ​ខំពុះ​ពារ​នេះ​? ប្រសិន​បើ​នៅ​ក្នុង​ដួង​ចិត្តអ្នក​រាល់​គ្នា ​ពិត​ជា​មាន​ការ​កោតខ្លា​ច​ចំពោះ​ខ្ញុំ​មែន​ តើ​អ្នក​អាច​ច្បាំង​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ពី​ក្រោយ​ខ្នង​របស់​ខ្ញុំ​បាន​ដោយ​របៀប​ណា​?​ មិន​ថា​អ្នក​មាន​ឋានៈ​ខ្ពស់​យ៉ាង​ណា​នោះ​ទេ​ តើ​អ្នកមិនមែន​នៅ​តែជា​កូន​ដង្កូវ​ស្អុយគគ្រក់​នៅ​ក្នុង​គំនរ​លាមកទេ​ឬ​អី​?​ តើ​អ្នក​នឹង​អាច​ដុះ​ស្លាប​ និង​ក្លាយ​ជា​សត្វ​ព្រាប​នៅ​លើ​មេឃ​បាន​ដែរ​ឬ​ទេ​?​ អ្នក​រាល់​គ្នា​ជា​កូន​ដង្កូវ​ដែល​ស្អុយគគ្រក់​ ដែល​លួច​ដង្វាយ​ពី​ទី​សក្ការៈ​របស់​ខ្ញុំ​ ដែល​ជា​ព្រះ​យេហូវ៉ា​។ ​ក្នុង​ការ​ធ្វើ​បែប​នេះ​ តើ​អ្នក​អាច​រំដោះ​កេរ្តិ៍​ឈ្មោះ​ដែល​ស្អុយ​រលួយ​ និងខូច​បង់​ ហើយក្លាយ​ជា​រាស្រ្ត​ដែល​ត្រូវ​បាន​ជ្រើស​រើស​នៃស្រុក​អ៊ីស្រាអែល​បាន​ដែរ​ឬ​ទេ​?​ អ្នក​គឺ​ជា​មនុស្ស​ទុច្ចរិត​ដែល​គ្មានការ​អៀន​ខ្មាស​ទាល់​តែ​សោះ​!​ ដង្វាយ​ទាំង​អស់​នៅ​លើ​ទី​សក្ការៈ​ គឺ​មនុស្ស​ដាក់​ថ្វាយ​ដល់​ខ្ញុំ​ ​ជា​ការ​សម្ដែងនូវ​អារម្មណ៍​មេត្តាធម៌​របស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ខ្ញុំ​។​ ដង្វាយ​ទាំង​នោះ​ ​គឺ​សម្រាប់​ការ​គ្រប់​គ្រង​របស់​ខ្ញុំ​ និង​សម្រាប់​ការ​ប្រើប្រាស់​របស់​ខ្ញុំ ហេតុ​នេះ​ តើ​អ្នក​អាច​ប្លន់​យកពី​ខ្ញុំ​នូវ​កូន​លលក​ដែល​មនុស្ស​បាន​ថ្វាយ​ដល់​ខ្ញុំ​នោះ​ដោយ​របៀប​ណា​?​ តើ​អ្នក​មិនខ្លាច​ថា​នឹង​ត្រូវ​ក្លាយ​ជា​យូដាស​ទេ​ឬអី​? តើ​អ្នក​មិន​ខ្លាច​ថា​ ដែន​ដី​របស់​អ្នក​ នឹង​ក្លាយ​ជា​វាល​ឈាម​ទេ​ឬ​អី​?​ អ្នក​គឺ​មិន​ចេះ​អៀន​ខ្មាស់​ទាល់​តែ​សោះ​! តើ​អ្នក​គិត​ថា​សត្វ​ដែល​មនុស្ស​បាន​ដាក់​ជា​ដង្វាយ​ គឺ​ដើម្បី​ចម្អែត​ពោះ​ជា​សត្វ​ដង្កូវ​របស់​អ្នក​នេះ​មែន​ទេ​?​ អ្វី​ដែល​ខ្ញុំ​បាន​ប្រទាន​ដល់​អ្នក​ គឺ​ជា​អ្វី​ដែល​ខ្ញុំ​ពេញ​ចិត្ត​ និង​សព្វ​ព្រះទ័យ​នឹង​ប្រទាន​ដល់​អ្នក​។ អ្វី​ដែល​ខ្ញុំ​បាន​ប្រទាន​ដល់​អ្នក​ គឺ​ជា​អ្វី​ដែល​ខ្ញុំ​មាន​គ្រប់​គ្រាន់​។​ អ្នក​មិនចាំ​បាច់​អី​ត្រូវ​លួច​ដង្វាយ​របស់​ខ្ញុំ​នោះ​ទេ​។​ អ្នក​ដែល​ធ្វើ​កិច្ចការ ​គឺ​ជា​អង្គ​ខ្ញុំ​ ដែល​ជា​ព្រះ​យេហូវ៉ា​ ដែលជា​ព្រះ​អម្ចាស់​ដែល​បង្កើត​របស់សព្វសារពើ​ ហើយ​មនុស្ស​ដាក់​ដង្វាយ​ក៏​ដ្បិត​អង្គ​ខ្ញុំនេះ​ដែរ​។​ តើ​អ្នក​គិត​ថា​ នេះគឺ​ជា​ការ​តប​ស្នង​ចំពោះ​ការរវល់ដែលអ្នកធ្វើ​មែន​ទេ​?​ អ្នក​ពិត​ជា​ឥត​អៀន​ខ្មាស​មែន​!​ តើ​អ្នក​រវ​ល់​ដោយ​សារ​នរណា​?​ តើ​មិនមែន​ដោយសារ​ខ្លួន​ឯង​ទេ​ឬ​អី​?​ តើ​ហេតុ​អ្វី​បាន​ជា​អ្នក​លួច​ដង្វាយ​របស់​ខ្ញុំ​?​ តើ​ហេតុ​អ្វី​បាន​ជា​អ្នក​លួច​ប្រាក់​ពី​ថង់​ប្រាក់​របស់​ខ្ញុំ​?​ តើ​អ្នក​មិន​មែន​ជា​កូន​របស់​យូដាស អ៊ីស្ការីយ៉ុត​ទេ​ឬអី​?​ ដង្វាយ​ថ្វាយ​ដល់​ខ្ញុំ ដែល​ជា​ព្រះយេហូវ៉ា​ គឺ​ដើម្បី​ដល់​ពួកសង្ឃ​បាន​អាស្រ័យ​។​ តើ​អ្នក​ជា​ពួកសង្ឃ​មែន​ទេ​?​ អ្នក​ហ៊ាន​លួច​លាក់​ស៊ី​ដង្វាយ​របស់​ខ្ញុំ​ ហើយ​ហ៊ាន​សូម្បី​ដាក់​ក្រាល​ដង្វាយ​នៅ​លើ​តុ​ថែម​ទៀត​។ អ្នក​គ្មាន​តម្លៃ​អ្វី​ទាល់​តែ​សោះ​!​ អ្នក​ជា​មនុស្ស​ទុច្ចរិត​ដែល​គ្មាន​តម្លៃ​ទាល់​តែ​សោះ​!​ ភ្លើង​របស់​ខ្ញុំ​ ជា​ភ្លើង​របស់​ព្រះ​យេហូវ៉ា​ នឹង​ដុត​កម្លោច​អ្នក​!​

ដកស្រង់ពី «នៅ​ពេល​ស្លឹក​ឈើ​ជ្រុះ​ធ្លាក់ទៅ​គល់​វិញ​ នោះ​អ្នក​នឹង​សោក​ស្ដាយ​នូវ​រាល់អំពើ​អាក្រក់​ទាំង​អស់​ដែល​អ្នក​បានធ្វើ​» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៤០

សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ ​ស្រស់​បំព្រង​ខ្លាំង​ណាស់​។ អ្នក​និយាយ​ថា​ អ្នក​សុខចិត្ត​លះ​បង់ពេលវេលា​ក្នុង​ជីវិត​របស់​អ្នកទាំង​ស្រុងដើម្បី​កិច្ចការ​របស់​ខ្ញុំ​ ហើយ​អ្នក​សុខចិត្ត​លះ​បង់​ជីវិត​របស់​អ្នក​សម្រាប់​កិច្ចការ​នេះ​ ប៉ុន្តែ​និស្ស័យ​របស់​អ្នក​ មិន​បាន​បំផ្លាស់បំប្រែ​អ្វី​ច្រើន​នោះ​ទេ​។​ អ្នក​គ្រាន់​តែ​និយាយ​ដោយ​ក្រអឺត​ក្រទម​ ទាំង​ដែល​ការ​ពិត​អាកប្បកិរិយា​ជាក់​ស្ដែង​របស់អ្នក​ អាក្រក់​ជាខ្លាំង​។​ វា​ហាក់​ដូច​ជា​អណ្ដាត​និង​បបូរ​មាត់​របស់​មនុស្ស​នៅ​ឯស្ថានសួគ៌ ប៉ុន្តែ​ជើង​របស់​ពួកគេ​ នៅ​ឆ្ងាយ​ឯ​ផែន​ដី​ឯណេះ​ ​ហេតុ​នេះហើយ​ សម្ដី​និង​ទង្វើ​របស់​ពួកគេ​ និង​កេរ្តិ៍​ឈ្មោះ​របស់​ពួកគេ​ គឺ​នៅ​តែ​អាប់​ឱន​ និង​ខូចបង់​។​ កេរ្តិ៍​ឈ្មោះ​របស់​អ្នក​ ​ត្រូវ​បាន​បំផ្លាញ​ ចរិត​របស់​អ្នក​ ត្រូវអាប់​ឱន​ របៀប​ដែល​អ្នក​និយាយ​ កាន់​តែ​ទាប​ទៅៗ​ ហើយ​ជីវិត​របស់​អ្នក​រាល់​ក្នា​គួរ​ឲ្យ​ស្អប់​ខ្ពើម​។ ហើយ​សូម្បី​តែ​ភាព​ជា​មនុស្ស​របស់​អ្នក​រាល់​គ្នា​ ក៏​បាន​លិច​ចូល​ទៅ​ក្នុង​ភាពអន់ទាប​ដែរ​។​ អ្នក​មាន​គំនិត​ចង្អៀត​ចង្អល់​ចំពោះ​អ្នក​ដទៃ​ ហើយ​អ្នក​ជជែក​តវ៉ា​ចំពោះ​រឿង​តូច​តា​ច។​ អ្នក​ប្រកែក​គ្នា​ជុំវិញ​កេរ្តិ៍​ឈ្មោះ​និង​ឋានៈ​របស់​អ្នក​ រហូត​ដល់​ចំណុច​មួយ​ដែល​អ្នក​សុខ​ចិត្ត​ចុះ​នរក​ និង​ចុះ​ទៅ​ក្នុង​បឹង​ភ្លើង​។​ ពាក្យ​សម្ដី​និង​ទង្វើ​របស់​អ្នក​រាល់​គ្នា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ គឺ​គ្រប់​គ្រាន់​ឲ្យ​ខ្ញុំ​កំណត់​ថា​ អ្នក​រាល់​គ្នា​ជា​មនុស្ស​មាន​បាប​ហើយ​។ អត្តចរិត​របស់​អ្នក​ចំពោះ​កិច្ចការ​របស់​ខ្ញុំ​ គឺ​គ្រប់​គ្រាន់​ឲ្យ​ខ្ញុំកំណត់​ថា​ អ្នក​រាល់​គ្នា​ជា​មនុស្ស​ទុច្ចរិត​ ហើយ​គ្រប់​និស្ស័យ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា​ គឺ​គ្រប់​គ្រាន់​ដើម្បី​ចង្អុល​បង្ហាញ​ថា​ អ្នក​ជា​ព្រលឹង​ស្មោកគ្រោក​ ដែល​ពោរ​ពេញ​ទៅ​ដោយ​ការ​ស្អប់​ខ្ពើម​។​ ការ​បង្ហាញ​របស់​អ្នក​រាល់​គ្នា​ និង​អ្វី​ដែល​អ្នក​បើក​សម្ដែង​ គឺ​គ្រប់​គ្រាន់​នឹង​និយាយ​ថា​ អ្នក​រាល់​គ្នា​ជា​មនុស្ស​ដែល​បានផឹក​នូវ​ឈាម​នៃ​វិញ្ញាណ​មិន​បរិសុទ្ធ​របស់​អ្នក​។​ នៅ​ពេល​និយាយ​ដល់​ការ​ចូល​ទៅ​ក្នុង​នគរស្ថានសួគ៌​ អ្នក​រាល់​គ្នា​មិន​បាន​បង្ហាញ​អារម្មណ៍​របស់​អ្នក​ឡើយ​។​ តើ​អ្នក​រាល់​គ្នា​ជឿ​ថា​ ផ្លូវ​របស់​អ្នក​រាល់​គ្នា​ក្នុង​ពេល​នេះ​ គឺ​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​អ្នក​ដើរ​កាត់​ច្រក​ផ្លូវ​ទៅកាន់​នគរ​ស្ថានសួគ៌​របស់​ខ្ញុំ​ហើយ​មែន​ទេ​?​ តើ​អ្នក​ជឿ​ថា​ អ្នក​អាច​ទទួល​បាន​ច្រក​ចូល​ទៅ​ក្នុង​ដែនដី​បរិសុទ្ធ​នៃ​កិច្ចការ​និង​ព្រះ​បន្ទូល​របស់​ខ្ញុំ​ ដោយ​ខ្ញុំមិន​មាន​ការ​ល្បង​ល​លើ​ពាក្យ​សម្ដី​និង​ទង្វើ​ផ្ទាល់​របស់​អ្នក​រាល់​គ្នាមែន​ទេ​?​ តើ​នរណា​អាច​បោក​បញ្ឆោត​ខ្ញុំ​បាន​?​ តើ​អាកប្បកិរិយា​និង​ការ​សន្ទនា​ដែល​គួរ​ឲ្យ​ស្អប់​ និង​ទាបថោក​របស់​អ្នក​អាច​គេ​ច​ផុត​ពី​ខ្សែ​ព្រះនេត្យ​របស់​ខ្ញុំ​បាន​ដោយ​របៀប​ណា​?​ ជីវិត​របស់​អ្នករាល់​គ្នា​ ខ្ញុំ​ជា​អ្នក​កំណត់​ ជា​ជីវិត​ដែល​ផឹក​ឈាម​ និង​ហូប​សាច់​ស្រស់​នៃ​វិញ្ញាណ​មិន​បរិសុទ្ធ​ទាំង​អស់​នោះ​ ដោយ​សារ​អ្នក​រាល់​គ្នា​ត្រាប់​តាម​ពួកគេ​នៅ​ចំពោះ​ព្រះភ័ក្រ​ខ្ញុំ​ជា​រៀង​រាល់ថ្ងៃ​។​ នៅ​ចំពោះ​ខ្ញុំ អាកប្បករិយា​របស់​អ្នក​អាក្រក់ជា​ខ្លាំង​ ដូច្នេះ​ តើ​ខ្ញុំ​អាច​មិន​ខ្ពើម​រអើម​ចំពោះ​អ្នក​ដូច​ម្ដេចបាន​?​ ពាក្យ​សម្ដី​របស់​អ្នក​ មាន​នូវ​ភាព​មិន​បរិសុទ្ធ​នៃ​វិញ្ញាណ​មិន​បរិសុទ្ធ​៖​ អ្នក​លួង​លោម​ លាក់កំបាំង​ និង​បញ្ជោរ​ ដូចជា​អ្នក​ដែល​ពាក់​ព័ន្ធ​នឹង​មន្ដ​អាគម​ និង​ដូច​ជា​អ្នកផិតក្បត់​ ដែល​ផឹក​ឈាម​នៃពួក​ទុច្ចរិត​ដែរ​។​ រាល់​ការ​សម្ដែង​ចេញ​របស់​មនុស្ស​ គឺ​ទុច្ចរិត​ខ្លាំង​ណាស់​ ដូច្នេះ តើ​មនុស្ស​ទាំង​អស់​អាច​ដាក់​ឲ្យ​នៅ​លើ​ដែន​ដី​បរិសុទ្ធ​ ដែល​អ្នក​សុចរិតរស់​នៅ​បាន​ដោយ​របៀប​ណា​? តើ​អ្នក​គិត​ថា​ អាកប្បកិរិយា​គួ​រឲ្យ​ស្អប់​របស់​អ្នក​នោះ អាច​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​បរិសុទ្ធបាន​ បើ​ធៀប​នឹង​អ្នក​ទុច្ចរិតទាំង​អស់​នោះ​មែន​ទេ​?​ អណ្ដាត​ដូច​ជា​សត្វ​ពស់​របស់​អ្នក​ ចុងក្រោយ​នឹង​បំផ្លាញ​សាច់​ឈាម​របស់​អ្នក​ ដែល​បង្កមហន្តរាយ​យ៉ាង​ខ្លាំង​ និង​នាំ​មក​នូវ​ការ​ស្អប់​ខ្ពើម​ ហើយ​ចុងក្រោយ ​ដៃ​របស់​អ្នក​ដែល​ប្រលាក់​ទៅ​ដោយ​ឈាម​នៃ​វិញ្ញាណ​មិនបរិសុទ្ធ​ ​ក៏​នឹង​ទាញ​វិញ្ញាណ​របស់​អ្នកឲ្យ​ធ្លាក់​ទៅ​ក្នុង​ស្ថាននរកផង​ដែរ​។​ ដូច្នេះ ​តើ​ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ចាប់យក​ឱកាស​នេះ​ដើម្បី​សម្អាត​ដៃ​ដ៏​កខ្វក់​របស់​អ្នក​ទៅ​?​ ហើយ​ហេតុអ្វី​បាន​ជា​អ្នក​មិន​ទាញ​ប្រយោជន៍​ពី​ឱកាស​នេះ​ដើម្បី​កាត់​អណ្ដាត​របស់​អ្នក​ដែល​និយាយ​ពាក្យ​មិន​សុចរិត​ទៅ​?​ តើ​វា​អាច​ថា​ អ្នក​សុខ​ចិត្ត​រង​ទុក្ខ​នៅ​ក្នុង​អណ្ដាតភ្លើងនៃ​ស្ថាននរក​ដើម្បី​ជា​ប្រយោជន៍​ដល់​ដៃ​ អណ្ដាត​ និង​បបូរ​មាត់​របស់​អ្នក​ឬ​? ខ្ញុំ​បន្ត​ឃ្លាំ​មើល​ដួង​ចិត​របស់​មនុស្ស​គ្រប់​គ្នា​ដោយ​ព្រះ​នេត្យ​ទាំង​គូរ​របស់​ខ្ញុំ​ ដោយសារ​មុន​ពេល​ដែល​ខ្ញុំ​បាន​បង្កើត​មនុស្ស​លោក​មក​ ខ្ញុំ​បាន​យល់​ពី​ដួង​ចិត្ត​របស់​ពួកគេ​ដូច​ជា​បាត​ដៃ​របស់​ខ្ញុំ​ដែរ​។​ ​ខ្ញុំ​បាន​មើល​ធ្លុះ​ដួង​ចិត្ត​មនុស្ស​ជា​យូ​រណាស់​មក​ហើយ​ ដូច្នេះ​ តើ​គំនិត​របស់​ពួកគេ​អាច​គេច​ចេញ​ពី​ព្រះ​នេត្រ​របស់​ខ្ញុំ​ដូចម្តេចបាន​?​ តើវា​មិនយឺតពេល​ពេក​ទេ​ ដែល​ពួកគេ​ត្រូវ​គេ​ចចេញ​ពី​ការ​ដុត​កម្ទេច​ដោយ​ព្រះ​វិញ្ញាណ​របស់​ខ្ញុំ​នោះ​?​

ដកស្រង់ពី «អ្នករាល់គ្នាសុទ្ធតែមានចរិតអន់ខ្សោយណាស់!» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៤១

បបូរ​មាត់​របស់​អ្នក​ ល្អ​ជាង​សត្វលលក​ទៅ​ទៀត​ ប៉ុន្តែ​ដួង​ចិត្ត​របស់​អ្នក​ សហាវឃោឃៅ​ជាង​សត្វ​ពស់​ចាស់​ទៅ​ទៀត​។​ បបូរ​មាត់​របស់​អ្នក​ស្រស់​ស្អាត​ដូច​ជា​ស្ដ្រី​លីបង់​អ៊ីចឹង​ ​ប៉ុន្តែ​ដួង​ចិត្ត​របស់​អ្នក​ ​មិន​ល្អ​ជាង​ដួង​ចិត្ត​របស់​ពួកគេ​ឡើយ​ ហើយ​ច្បាស់​ណាស់​ សម្រស់​នេះ​មិន​អាច​ប្រៀប​ផ្ទឹម​នឹង​សម្រស់​សាសន៍​កាណានបាន​ឡើយ​។ ដួង​ចិត្ត​របស់​អ្នក​ គឺ​ផិតក្បត់​ជា​ខ្លាំង​!​ របស់​ដែល​ខ្ញុំ​ស្អប់​ខ្ពើម​ គឺត្រឹម​តែ​ជា​បបូរមាត់ពួក​ទុច្ចរិត​ និង​ដួង​ចិត្ត​របស់​ពួកគេតែ​ប៉ុណ្ណោះ​ ហើយ​សេចក្ដី​តម្រូវ​របស់​ខ្ញុំ​ចំពោះ​មនុស្ស​ គឺ​មិន​ខ្ពស់​ជាង​អ្វី​ដែល​ខ្ញុំរំពឹង​ចង់​បាន​ពី​ពួក​សុចរិត​ឡើយ​។ ​ខ្ញុំ​គ្រាន់​តែ​មាន​អារម្មណ៍​ស្អប់​ខ្ពើម​ចំពោះ​អំពើ​អាក្រក់​របស់​ពួកទុច្ចរិត​ ហើយខ្ញុំ​សង្ឃឹម​ថា​ ពួកគេ​អាច​កម្ចាត់​ចេញ​នូវ​ភាព​ស្មោកគ្រោក​របស់​ពួកគេ​ និង​គេច​ចេញ​ពី​ស្ថានការណ៍​ដ៏​លំបាក​របស់​ពួកគេ​ក្នុង​ពេល​បច្ចុប្បន្ន​ ដើម្បី​ឲ្យ​ពួកគេ​អាច​ខុស​គ្នា​ពី​ពួក​ទុច្ចរិត​ទាំង​អស់​នោះ​បាន និងអាច​រស់​នៅ​និងរាប់​ជា​បរិសុទ្ធ​ជាមួយ​ពួក​សុចរិត​។​ អ្នក​រាល់​គ្នា​ ស្ថិត​ក្នុង​កាលៈ​ទេសៈ​ដូច​ជាខ្ញុំ​ដែរ​ ក៏​ប៉ុន្តែ​ អ្នក​រាល់​គ្នា​ពោរ​ពេញ​ទៅ​ដោយ​ភាព​ស្មោក​គ្រោក​។ អ្នក​គ្មាន​ភាព​ដូច​គ្នានឹង​មនុស្ស​ពី​ដើម​ដែល​ត្រូ​វ​បាន​បង្កើត​ឡើង​តាំង​ពី​ដើម​ដំបូង​មក​នោះ​សូម្បី​តែ​បន្តិច។​ បន្ថែម​លើ​នេះ​ ដោយសារ​តែ​រាល់​ថ្ងៃនេះ​ អ្នក​រាល់​គ្នា​ធ្វើ​ត្រាប់​តាម​លក្ខណៈ​នៃ​វិញ្ញាណ​មិន​បរិសុទ្ធ​ទាំង​អស់​នោះ​ ដោយ​ធ្វើ​អ្វី​ដែល​ពួកគេ​ធ្វើ​ និង​និយាយ​អ្វី​ដែល​ពួកគេ​និយាយ​ ​នោះ​គ្រប់​ផ្នែក​ទាំង​អស់​របស់​អ្នក​រាល់​គ្នា​ សូម្បី​តែ​អណ្ដាត​ និង​បបូរ​មាត់​របស់​អ្នក​ ត្រូវ​ផ្សើម​ជោគ​ទៅ​ដោយ​ទឹក​សម្អុយ​របស់​ពួកគេ​ រហូត​ដល់​កម្រិត​មួយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រឡាក់​ទាំង​ស្រុង​ ហើយ​គ្មានចំណែក​ណាមួយ​របស់​អ្នក​ អាច​ប្រើ​សម្រាប់​កិច្ចការ​របស់​ខ្ញុំ​បាន​ឡើយ​។​ វា​ពិត​ជា​ខ្លោច​ផ្សារ​ក្នុង​ចិត្ត​ខ្លាំង​ណាស់​!​ អ្នក​រស់​នៅ​ក្នុង​ពិភពសត្វ​សោះ​ ​សត្វ​គោ​ ក៏​ប៉ុន្តែ​តាម​ពិតទៅ អ្នក​រាល់​គ្នា​មិន​មាន​អារម្មណ៍​ថា​មាន​បញ្ហា​អ្វី​ទេ​។ អ្នក​ពោរពេញ​ដោយ​ក្ដី​រីករាយ​ និង​រស់​នៅ​ដោយ​សេរី​និង​ងាយ​ស្រួល​។​ អ្នកកំពុង​ហែល​នៅ​ក្នុង​ទឹក​ស្អុយ​ ក៏​ប៉ុន្តែ​អ្នក​មិន​ដឹង​ទាល់​តែ​សោះ​ថា​ អ្នក​បាន​ធ្លាក់​ទៅ​ក្នុង​ស្ថានការណ៍​ដ៏​លំបាក​។​ ជា​រៀង​រាល់​ថ្ងៃ​ អ្នក​ជាប់​ចិត្ត​នឹង​វិញ្ញាណ​មិន​បរិសុទ្ធ​ និង​បះ​ពាល់​នឹង​ «​លាមក​»។ ជីវិត​របស់​អ្នក​គឺ​ថោក​ទាប​ខ្លាំង​ណាស់​ ក៏​ប៉ុន្តែ​អ្នក​មិន​បាន​ដឹង​ថា​ អ្នក​ពិត​ជា​ពុំបាន​កើត​នៅ​ក្នុង​ពិភព​មនុស្ស​ឡើយ​ ហើយ​អ្នកមិន​ដឹង​ថា​អ្នក​មិន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន​អ្នក​ឡើយ​។​ តើ​អ្នក​មិន​ដឹង​ថា​ ជីវិត​របស់​អ្នក​ ត្រូវ​បាន​វិញ្ញាញ​មិន​បរិសុទ្ធ​ទាំង​នោះ​ជាន់​ឈ្លី​ជា​យូរ​ណាស់​មក​ហើយ​ ឬ​មិនដឹង​ថា​ចរិត​របស់​អ្នក​ ត្រូវ​ប្រឡាក់​ទៅ​ដោយ​ទឹកសម្អុយ​នេះ​ជា​យូរ​ណាស់​មក​ហើយ​ទេ​ឬ​អី​?​ តើ​អ្នក​គិត​ថា​ អ្នកកំពុង​រស់​នៅ​ក្នុង​ស្ថានៃសួគ៌​លោកិយ​ ហើយ​ថា​អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​សេចក្ដី​សុខសាន​មែន​ទេ?​ តើ​អ្នក​មិន​ដឹង​ថា​ អ្នក​បាន​រស់​នៅ​ក្នុង​ជីវិត​មួយ​ជាមួយ​នឹង​វិញ្ញាណ​មិនបរិសុទ្ធ​ និង​បាន​រស់​នៅ​ជាមួយ​គ្រប់យ៉ាង​ដែល​ពួកគេ​បាន​រៀប​ចំ​សម្រាប់​អ្នក​ទេ​ឬ​អី?​ តើ​របៀប​ដែល​អ្នក​រស់​នៅអាច​មាន​អត្ថន័យ​បាន​ដោយ​របៀប​ណា​?​ តើ​ជីវិត​របស់​អ្នក​មាន​តម្លៃ​បាន​ដោយ​របៀប​ណា​?​ អ្នក​បានប្រឹង​ធ្វើ​ការ​នៅ​ទីនេះទីនោះ​ដើម្បី​ឪពុក​ម្ដាយ​របស់​អ្នក​ ជាឪពុកម្ដាយ​ដែល​មាន​វិញ្ញាណ​មិន​បរិសុទ្ធ​ ក៏​ប៉ុន្តែ​តាម​ពិត​ទៅ​ អ្នក​មិន​ដែល​ដឹង​ថា​ មនុស្ស​ដែល​ដាក់​អន្ទាក់​អ្នក​ គឺ​ជា​ឪពុកម្ដាយ​ដែល​មាន​វិញ្ញាណ​មិន​បរិសុទ្ធ​ដែល​បាន​ផ្ដល់​កំណើត​ដល់​អ្នក​ និង​បាន​ចិញ្ចឹម​បីបាច់​អ្នកនេះ​សោះ​។​ បន្ថែម​លើនេះ​ អ្នក​មិន​បាន​ដឹង​ថា​ ភាព​ស្មោកគ្រោក​របស់​អ្នក​ តាម​ពិត​ត្រូវ​បាន​ពួកគេ​ផ្ដល់​ឲ្យ​អ្នកទេ​។ អ្វី​ដែល​អ្នក​ដឹង​គឺ​ថា​ ពួកគេ​អាច​នាំ​ «​សេចក្ដី​អរសប្បាយ»​ ដល់​អ្នក​ ពួកគេ​មិន​បាន​វាយ​ផ្ចាល​អ្នក​ ហើយ​ពួកគេ​ក៏​មិន​ជំនុំ​ជម្រះ​អ្នក​ដែរ​ ហើយ​ជា​ពិសេស​ ពួកគេ​មិន​បាន​ដាក់​បណ្ដាសា​អ្នកឡើយ​។​ ពួកគេ​មិន​បាន​ដែល​ផ្ទុះ​កំហឹង​ដាក់​អ្នក​ឡើយ​ ប៉ុន្តែ​ប្រព្រឹត្ត​ដាក់​អ្នក​ដោយ​សេចក្ដី​ស្រឡាញ់​ និងក្ដី​សណ្ដោស​ប្រណី​។​ ពាក្យ​សម្ដី​របស់​ពួកគេ​ ចិញ្ញឹម​ថ្នាក់​ថ្នម​ចិត្ត​របស់​អ្នក​ និង​ចាប់​អ្នក​ជា​ចំណាប់​ខ្មាំង​ ដើម្បី​ឲ្យ​អ្នក​ក្លាយ​ជា​វង្វេង​ទិសដៅ​ ដោយ​មិន​ដឹង​ពី​រឿង​នេះ​ឡើយ​ អ្នក​ត្រូវ​ជាប់​ក្នុង​នោះ​ និង​សុខ​ចិត្ត​បម្រើ​ពួកគេ​ ដោយ​ក្លាយ​ជារន្ធ​ទឹក​ និង​ជា​បាវ​បម្រើរបស់​ពួកគេ​។​ អ្នក​គ្មាន​រអ៊ូ​រទាំ​អ្វី​ទាំង​អស់​ ប៉ុន្តែ​សុខចិត្ត​ធ្វើ​ការ​បម្រើ​ពួកគេ​ដូចជា​សត្វ​ឆ្កែ​ ដូច​ជា​សត្វ​សេះ។ អ្នក​ត្រូវ​ពួកគេ​បោក​ប្រាស់​បាន​។​ ដោយសារ​មូលហេតុ​នេះ អ្នក​គ្មាន​ប្រតិកម្ម​អ្វី​ទាល់​តែ​សោះ​ចំពោះ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​។ គ្មាន​អ្វី​ត្រូវ​ឆ្វល់​ថា​ហេតុ​អ្វី​បាន​ជា​អ្នក​តែង​តែ​ចង់​រួច​ចេញ​ពី​ដៃ​របស់​ខ្ញុំ​ដោយ​ស្ងាត់ៗ​ ហើយ​គ្មាន​អ្វី​ត្រូវ​ឆ្ងល់​ថា​ហេតុ​អ្វី​អ្នក​តែង​តែ​ចង់​ប្រើ​ពាក្យ​ផ្អែម​ល្អែម​ដើម្បី​បាន​ការ​អនុគ្រោះ​ពី​ខ្ញុំនោះ​។​ ដូច​លេច​ចេញ​មក​ស្រាប់​ហើយ​ អ្នក​មាន​គម្រោង​មួយ​ទៀត​រួច​ទៅ​ហើយ​ មាន​ការ​រៀប​ចំ​មួយ​ទៀត​រួច​ហើយ​។​ អ្នក​អាច​ឃើញ​ពី​ទង្វើ​បន្តិច​បន្ដួចរបស់​ខ្ញុំ​ថា​ជា​ទង្វើ​ដ៏​ធំ​អស្ចារ្យ​ ប៉ុន្តែ​អ្នក​មិន​មាន​ចំណេះ​ដឹង​អ្វី​បន្តិចទាល់​តែ​សោះ​អំពី​ការ​ជំនុំ​ជម្រះ​និង​ការ​វាយ​ផ្ចាល​របស់​ខ្ញុំ​។​ អ្នក​គ្មាន​ដឹង​ថា​ពេល​ណា​ការ​វាយ​ផ្ចាល​របស់​ខ្ញុំ​ចាប់​ផ្ដើម​នោះ​ទេ​។ អ្នក​គ្រាន់​តែ​ដឹង​ថា​ត្រូវ​បោក​ប្រាស់​ខ្ញុំ​ដោយ​របៀប​ណា​ប៉ុណ្ណោះ​ ក៏​ប៉ុន្តែ​ អ្នក​មិន​ដឹង​ថា​ខ្ញុំ​នឹង​មិន​អន់​ឱន​ចំពោះ​ការ​បំពារ​បំពាន​ណាមួយ​របស់​មនុស្ស​ឡើយ​។​ ដោយសារ​តែ​អ្នក​បាន​តាំង​ចិត្ត​បម្រើ​ខ្ញុំ​ហើយ​ ខ្ញុំ​នឹង​មិន​ឲ្យ​អ្នករបូត​ចេញ​ទៅ​ឡើយ​។​ ខ្ញុំ​ជា​ព្រះ​ជា​ម្ចាស់​ ដែល​ស្អប់​អំពើ​អាក្រក់​ ហើយ​ខ្ញុំ​ជា​ព្រះ​ជា​ម្ចាស់​ដែលប្រចណ្ឌ​ចំពោះ​មនុស្ស​ជាតិ​។​ ដោយសារ​អ្នក​បាន​សច្ចា​ពាក្យ​សម្ដី​របស់​អ្នក​នៅ​ទីសក្ការៈ​របស់​អ្នក​ហើយ​ ខ្ញុំ​នឹង​មិន​អត់ឱន​ចំពោះ​ការ​រត់​គេច​នៅ​ចំពោះ​ព្រះ​នេត្យ​របស់​ខ្ញុំឡើយ​ ហើយ​ខ្ញុំ​នឹង​មិន​អត់ឱន​ចំពោះ​ការ​បម្រើ​ម្ចាស់​ពីរ​របស់​អ្នក​ឡើយ​។​ តើ​អ្នក​គិត​ថា​ អ្នក​អាច​មាន​សេចក្ដី​ស្រឡាញ់​ទី​ពីរ​ បន្ទាប់​ពីសច្ចា​ពាក្យ​សម្ដី​របស់​អ្នក​នៅ​ទីសក្ការៈ​របស់​ខ្ញុំ​ និង​នៅ​ចំពោះ​ព្រះ​នេត្យ​របស់​ខ្ញុំ​មែន​ទេ​?​ តើ​អ្នក​អាច​អនុញ្ញាញ​ឲ្យ​មនុស្ស​លេង​សើច​នឹង​ខ្ញុំ​ដោយ​របៀប​នេះបាន​មែន​ទេ​?​ តើ​អ្នក​គិត​ថា​ អ្នក​អាច​សន្យា​ និង​ស្បថ​ស្បែរ​ជា​ធម្មតា​នៅ​ចំពោះ​ខ្ញុំ​ដោយ​អណ្ដាត​របស់​អ្នក​ឬ​?​ តើ​អ្នក​គិត​ថា​ អ្នកអាច​ស្បថ​នឹង​បល្ល័ង្ក​របស់​ខ្ញុំ​ ជា​បល្ល័ង្ក​ដែល​ខ្ពស់​បំផុត​របស់​ខ្ញុំ​មែន​ទេ​?​ តើ​អ្នក​គិត​ថា​សម្បថ​របស់​អ្នក​ បានរលត់​ផុត​ទៅ​ហើយ​មែន​ទេ​?​ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ចុះ​៖​ បើ​ទោះ​បី​ជា​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា​បាន​ស្លាប់​ទៅ​ហើយក្ដី​ ក៏​ពាក្យ​សម្បថ​របស់​អ្នក​មិន​អាចរលត់​ផុត​ទៅ​បាន​ដែរ​។​ ​ចុង​បញ្ចប់​ ខ្ញុំ​នឹង​ផ្តន្ទា​ទោស​អ្នក​រាល់​គ្នា​តាម​សេចក្ដី​សម្បថ​របស់​អ្នក​។​ ក៏​ប៉ុន្តែ​ អ្នក​រាល់​គ្នា​ជឿ​ថា​ អ្នក​អាច​តទល់​នឹង​ខ្ញុំ​បាន​ដោយសច្ចា​ពាក្យ​សម្ដី​របស់​អ្នក​រាល់​គ្នា​នៅ​ចំពោះ​ខ្ញុំ ហើយ​ថា​ដួង​ចិត្ត​របស់​អ្នក​ អាច​បម្រើ​វិញ្ញាណ​មិន​បរិសុទ្ធ​ និង​វិញ្ញាណ​អាក្រក់​បាន​។​ តើ​សេចក្ដីក្រោធ​ខឹង​របស់​ខ្ញុំ អាច​អត់ឱន​នឹង​មនុស្ស​ដូច​ជា​សត្វឆ្កែ​ មនុស្ស​ដូច​សត្វ​ជ្រូក​ដែល​បោក​ប្រាស់​ខ្ញុំ​នេះ​បាន​ដោយ​របៀប​ណា​?​ ខ្ញុំ​ត្រូវ​តែ​បន្ត​អនុវត្ត​បញ្ញត្តិរដ្ឋបាល​របស់​ខ្ញុំ​ ហើយ​ត្រូវ​យក​របស់​ទាំង​អស់​នោះ​ពី​ដៃ​នៃ​វិញ្ញាណ​មិន​បរិសុទ្ធ​ គឺ​មនុស្ស​ «ជឿស៊ុប»​ ដែល​មាន​សេចក្ដី​ជំនឿ​លើ​ខ្ញុំ​ ដើម្បី​ឲ្យ​ពួកគេ​អាច​ «​បន្តរង់​ចាំ»​ ខ្ញុំ ដោយ​មាន​វិន័យ​ ជា​សត្វ​គោ​របស់​ខ្ញុំ​ ជា​សត្វ​សេះ​របស់​ខ្ញុំ​ និង​ស្ថិត​ក្រោម​ការ​ចាត់​ចែង​នៃ​ការ​សម្លាប់​របស់​ខ្ញុំ​។​ ខ្ញុំ​នឹង​ឲ្យ​អ្នក​ជ្រើសរើស​យក​ការចាត់តាំង​ពី​មុន​របស់​អ្នក​ និង​បម្រើ​ខ្ញុំ​ជា​ថ្មី​ម្ដង​ទៀត​។​ ខ្ញុំ​នឹងមិន​អត់​ឱន​ចំពោះ​សត្តនិករ​ណាមួយ​ដែល​បោក​ប្រាស់​ខ្ញុំ​ឡើយ​។​ តើ​អ្នក​គិត​ថា​ អ្នក​អាច​ស្នើសុំ​អ្វី​ពី​ខ្ញុំ​ដោយ​គ្មាន​ត្រាប្រណី​ និង​ភូតភរ​នៅ​ចំពោះ​ព្រះភ័ក្រ​ខ្ញុំ​មែន​ទេ​?​ តើ​អ្នក​គិត​ថា​ ខ្ញុំមិន​បាន​ស្ដាប់​ឮ ឬ​មិន​បាន​ទត​ឃើញ​នូវ​ពាក្យសម្ដី​ និង​ទង្វើ​របស់​អ្នក​ទេ​ឬ​អី​?​ តើ​ពាក្យ​សម្ដី​និង​ទង្វើ​របស់​អ្នក​ អាច​មិន​ស្ថិត​នៅ​ក្នុង​ការ​ព្រះ​នេត្យ​របស់​ខ្ញុំ​ដោយ​របៀប​ណា​ទៅ​?​ តើ​ខ្ញុំ​អាច​អនុញ្ញាតឲ្យ​មនុស្ស​បោក​ប្រាស់​ខ្ញុំ​ដោយ​បែប​នេះ​បាន​ដោយ​របៀប​ណា​?​

ដកស្រង់ពី «អ្នករាល់គ្នាសុទ្ធតែមានចរិតអន់ខ្សោយណាស់!» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៤២

ខ្ញុំ​បាន​ស្ថិត​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ ដោយ​ទាក់​ទង​នឹង​អ្នក​ជាច្រើន​រដូវមកហើយ​ ទាំង​រដូវ​ផ្ការីក​ និង​រដូវ​ស្លឹក​ឈើ​ជ្រុះ​។ ខ្ញុំ​បាន​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​អស់​រយៈ​ពេល​ជាយូរ​មក​ហើយ​ និង​បាន​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នានេះ​។​ តើ​អាកប្បកិរិយា​ដ៏​គួរ​ឲ្យ​ស្អប់​របស់​អ្នក​បាន​គេច​ផុត​ពី​ព្រះ​នេត្រ​របស់​ខ្ញុំ​ច្រើន​ប៉ុនណា​?​ ពាក្យ​លួង​ចិត្ត​ទាំង​អស់​របស់​អ្នក​ គឺ​គ្រាន់​តែ​លាន់​ឮ​នៅ​ក្នុង​ត្រចៀក​របស់​ខ្ញុំ​ប៉ុណ្ណោះ​។​ សេចក្ដី​ប្រាថ្នា​រាប់​សិប​លាន​របស់​អ្នក​រាល់​គ្នា​ ត្រូវ​បាន​ដាក់​នៅ​លើ​ទីសក្ការៈ​របស់​ខ្ញុំ​ ​ច្រើន​រាប់​មិន​អស់​។​ ក៏​ប៉ុន្តែ បើ​គិត​ពី​ការ​លះ​បង់​របស់​អ្នក​រាល់​គ្នា​ និង​អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​លះ​បង់វិញ​ អ្នកមិន​បាន​លះ​បង់​សូម្បី​តែ​បន្តិច​សោះ​ឡើយ​។ អ្នក​រាល់​គ្នា មិន​បាន​ដាក់​សេចក្ដី​ស្មោះ​ត្រង់​សូម្បី​តែមួយកូន​ដំណក់់​នៅ​លើ​ទីសក្ការៈ​របស់​ខ្ញុំ​។​ ​តើ​ផល​ផ្លែ​នៃ​ជំនឿ​របស់​អ្នក​រាល់​គ្នា​ចំពោះ​ខ្ញុំ​នៅ​ត្រង់​ណា​?​ អ្នក​រាល់​គ្នា​បាន​ទទួល​នូវ​ព្រះ​គុណ​រាប់​មិន​អស់​ពី​ខ្ញុំ​ ហើយ​អ្នក​បាន​ឃើញ​នូវ​អាថ៌កំបាំង​យ៉ាង​ច្រើន​ពី​ស្ថានសួគ៌​។ ខ្ញុំ​ក៏​បាន​បង្ហាញដល់​អ្នក​រាល់​គ្នា​សូម្បី​តែ​អណ្ដាតភ្លើងនៃ​ស្ថានសួគ៌ដែរ​ ប៉ុន្តែ​មិន​ដែល​មាន​ព្រះហឫទ័យ​ដុត​បំផ្លាញ​អ្នក​រាល់​គ្នា​ឡើយ​។​ ក៏​ប៉ុន្តែ​ ​តើ​អ្នក​បាន​ប្រគល់​អ្វី​ដល់​ខ្ញុំ​ខ្លះ​?​ តើ​អ្នក​រាល់​គ្នា​សុខ​ចិត្ត​លះ​បង់​ថ្វាយ​ដល់​ខ្ញុំ​ច្រើន​ប៉ុនណា​?​ ​ខ្ញុំ​បាន​ប្រទានអាហារ​ដាក់​ក្នុងដៃ​របស់​អ្នក​ ហើយ​អ្នក​ត្រឡប់ជា​យក​អាហារ​នោះ​មក​ថ្វាយ​ដល់​ខ្ញុំ​ ហើយ​ថែម​ទាំង​និយាយ​ថា​ អាហារ​នោះ​បាន​មក​ពី​ញើស​ឈាម​របស់​អ្នក​ផ្ទាល់​ដែល​ខំ​ប្រឹង​ធ្វើ​ការ​ ហើយ​ដូច្នេះ​ អ្នកក៏​ថ្វាយ​ដល់​ខ្ញុំ​នូវ​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​មាន​។​ តើអ្នក​អាច​មិន​ដឹង​ម្ដេច​បាន​ថា​ «ការ​បរិច្ចាគ​»​ របស់​អ្នក​ ថ្វាយ​ដល់​ខ្ញុំ​ គឺសុទ្ធ​តែ​ជា​របស់​ដែល​បាន​លួច​ពី​ទី​សក្ការៈ​របស់​ខ្ញុំ​នោះ​?​ បន្ថែម​លើ​នេះ​ ​អ្នកថែមទាំង​ថ្វាយ​របស់​ទាំង​នោះ​ដល់​ខ្ញុំក្នុង​ពេ​ល​នេះទៀត​ តើ​អ្នក​មិនមែន​កំពុង​បោក​ប្រាស់​ខ្ញុំ​ទេ​ឬ​អី​?​ តើ​អ្នក​អាច​មិន​ដឹង​ថា​ អ្វី​ដែល​ខ្ញុំ​ត្រេកអរ​សប្បាយ​ក្នុង​ពេល​នេះ​ គឺ​ជា​ដង្វាយ​នៅ​លើទី​សក្ការៈ​របស់​ខ្ញុំ​ និង​មិនមែន​ជា​អ្វី​ដែល​បាន​មក​ពី​ការខំប្រឹង​ប្រែង​ធ្វើ​ការ​របស់​អ្នក​ រួច​ដាក់​ថ្វាយ​ដល់​ខ្ញុំនោះ​ទេ​?​ តាម​ពិត​ទៅ​ អ្នក​ហ៊ាន​បោក​ប្រាស់​ខ្ញុំ​ដោយ​បែប​នេះ​ ដូច្នេះ​ តើ​ខ្ញុំ​អាច​អត់​ទោស​ដល់​អ្នក​រាល់​គ្នា​បាន​ដោយ​របៀប​ណា​?​ តើ​អ្នក​អាច​រំពឹងឲ្យ​ខ្ញុំ​អត់​ទ្រាំ​របៀប​នេះ​ ​យូរ​ប៉ុណ្ណា​?​ ខ្ញុំ​បាន​ប្រទាន​គ្រប់យ៉ាង​ដល់​អ្នក​រាល់​គ្នា​។​ ខ្ញុំ​បាន​បើក​បង្ហាញ​គ្រប់​យ៉ាង​ដល់​អ្នក​រាល់​គ្នា​ បាន​ប្រទាន​ដល់​អ្នករាល់​គ្នា​នូវ​អ្វី​ដែល​អ្នក​ត្រូវ​ការ​ និ​ង​បាន​បើក​ភ្នែក​របស់​អ្នក​រាល់​គ្នា​ ក៏​ប៉ុន្តែ​អ្នក​រាល់​គ្នា​បោក​ប្រាស់​ខ្ញុំ​បែប​នេះ​ ដោយ​មិន​អើ​ពើ​នឹង​សតិសម្បជញ្ញៈ​របស់​ខ្លួន​។​ ខ្ញុំ​បាន​ប្រទាន​គ្រប់​យ៉ាង​ដល់​អ្នក​រាល់​គ្នា​ដោយ​ឥតកំណាញ់​ ​បើ​ទោះ​បី​ជា​អ្នករាល់​គ្នា​ត្រូវ​រង​ទុក្ខ​ក្ដី​ ដើម្បី​ឲ្យ​អ្នក​នៅ​បន្ត​ទទួល​បាន​ពី​ខ្ញុំនូវ​គ្រប់​យ៉ាង​ដែល​ខ្ញុំបាន​នាំ​មក​ពី​ស្ថានសួគ៌​។​ ក្រៅ​ពី​រឿង​នេះ​ អ្នក​រាល់​គ្នា​មិន​មាន​ការ​លះ​បង់អ្វី​ទាល់​តែ​សោះ​ ហើយបើ​ទោះ​បី​ជា​អ្នក​បាន​បរិច្ចាគ​តិច​តួច​ក្ដី​ ក៏​អ្នក​ព្យាយាម​ "​ទាម​ទារ​សំណង»​ ជាមួយ​នឹង​ខ្ញុំ​នៅ​ពេល​ក្រោយវិញ​ដែរ​។​ តើ​ការ​បរិច្ចាគ​របស់​អ្នក​ មិន​ទៅ​ជា​អសារឥត​ការ​ទេ​ឬ​អី​?​ អ្វី​ដែល​អ្នក​បាន​ប្រទាន​ដល់​ខ្ញុំ​ គឺ​គ្រាន់​តែ​ជា​គ្រាប់​ខ្សាច់​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ដែលអ្នក​ស្នើសុំ​ពី​អ្នក​ គឺ​ជា​មាស​រាប់​ពាន់​គីឡូ។​ តើអ្នក​មិន​ហួស​ហេតុ​ពេក​ទេ​ឬអី?​ ខ្ញុំ​បំពេញ​កិច្ចការ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​។​ គ្មាន​ដាន​សូម្បី​បន្តិច​សោះ​ពី​ចំនួន​ដប់​ភាគ​ដែល​ខ្ញុំ​គប្បី​ទទួល​បាន​ មិន​បាច់​និយាយ​អ្វី​ដល់​ដង្វាយ​បន្ថែម​នោះទេ​។​ បន្ថែម​លើ​នេះ​ ចំណែក​ដប់​ភាគ​ដែល​ដាក់​ថ្វាយ​ដោយ​ពួកកោត​ខ្លាចព្រះ​ ត្រូវ​ពួកទុច្ចរិត​យក​អស់​។​ តើ​អ្នក​រាល់​គ្នា​មិន​ឃ្លាត​ចេញ​ឆ្ងាយ​ពី​ខ្ញុំ​ទេ​ឬ​អី​?​ តើ​អ្នក​មិន​សុទ្ធ​តែ​ប្រឆាំង​ទាស់​នឹង​ខ្ញុំ​ទេ​ឬ​អី​?​ តើ​អ្នក​មិន​កំពុង​បំផ្លាញ​ទីសក្ការៈ​របស់​ខ្ញុំ​ទេ​ឬ​អី​?​ តើ​មនុស្ស​បែប​នេះ​អាច​ចាត់​ទុក​ជា​កំណប់​ទ្រព្យ​ក្នុង​ព្រះ​នេត្យ​របស់​ខ្ញុំ​បាន​ដោយ​របៀប​ណា​?​ តើ​ពួកគេ​មិនមែន​ជា​សត្វ​ជ្រូក​ និង​សត្វ​ឆ្កែ​ដែល​ខ្ញុំ​ស្អប់​ទេ​ឬ​អី​?​ តើ​ខ្ញុំ​អាច​ចាត់​ទុក​អំពើ​អាក្រក់​របស់​អ្នក​ជា​កំណប់​ទ្រព្យ​បាន​ដោយ​របៀប​ណា​?​ តើ​កិច្ចការ​របស់​ខ្ញុំ​ធ្វើ​ដើម្បី​នរណាឲ្យ​ពិត​ប្រាកដ​?​ តើ​វា​អាច​ថា​ គោលបំណង​នៃ​កិច្ចការ​នេះ​ គឺ​គ្រាន់​តែ​ដើម្បី​វាយ​ផ្ដួល​អ្នក​រាល់​គ្នា​ ដើម្បី​បើក​សម្ដែង​នូវ​សិទ្ធ​អំណាច​របស់​ខ្ញុំមែន​ទេ​?​ តើ​ជីវិត​របស់​អ្នក​រាល់​គ្នា​ មិន​ពឹង​ផ្អែក​លើ​ព្រះ​បន្ទូល​របស់​ខ្ញុំ​សូម្បី​មួយ​ម៉ាត់​ឬ​?​ តើ​ហេតុ​អ្វី​បាន​ចា​ខ្ញុំ​គ្រាន់​តែ​ប្រើ​ព្រះ​បន្ទូល​ដើម្បី​ណែ​នាំ​អ្នក​រាល់​គ្នា​ និង​មិន​បាន​បង្វែរ​ព្រះ​បន្ទូល​នោះ​ជា​ការ​ពិត​ដើម្បី​វាយ​ផ្ដួ​ល​អ្នក​រាល់​គ្នា​ឲ្យ​បាន​ឆាប់​តាម​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ទៅ​?​ តើ​គោលបំណង​នៃ​ព្រះ​បន្ទូល​និង​កិច្ចការ​របស់​ខ្ញុំ​ គ្រាន់​តែ​ដើម្បី​វាយ​ផ្ដួល​មនុស្ស​លោក​ប៉ុណ្ណេះ​ឬ​?​ តើ​ខ្ញុំ​គឺ​ជា​ព្រះ​ជា​ម្ចាស់​ដែល​សម្លាប់​អ្នក​គ្មាន​ទោស​ទាំង​មិន​រើស​មុខ​ឬ? ពេល​នេះ​ តើ​មាន​អ្នក​រាល់​គ្នា​ប៉ុន្មាន​នាក់​ដែល​មក​ចំពោះ​ខ្ញុំ​ដោយ​ដួច​ចិត្តអ្នក​ទាំង​ស្រុង​ស្វែង​រក​ផ្លូវ​នៃជីវិត​មនុស្ស​ដ៏​ត្រឹម​ត្រូវ​នោះ​? វា​គ្រាន់​តែ​ជា​រូបរាង​កាយ​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​ ដែល​ស្ថិត​នៅ​ចំពោះ​ខ្ញុំ។ ដួង​ចិត្ត​របស់​អ្នក​ នៅ​តែរត់​គេច​ដដែល​ ហើយ​ស្ថិត​នៅ​ឆ្ងាយ​ ឆ្ងាយ​ពី​ខ្ញុំ​។​ ដោយសារ​អ្នក​រាល់​គ្នា​មិន​ស្គាល់​អ្វី​ជា​កិច្ចការ​ពិត​ប្រាកដ​របស់​ខ្ញុំ មាន​មនុស្ស​ជា​ច្រើន​ដែល​ចង់​ចាក​ចេញ​ពី​ខ្ញុំ​ និង​ធ្វើ​ឲ្យ​ខ្លួន​គេ​ឃ្លាត​ចេញ​ពី​ខ្ញុំ​ ដោយ​សង្ឃឹម​ថា​នឹង​ត្រូវ​រស់​នៅ​ក្នុង​ស្ថានសួគ៌​ ដែល​គ្មាន​ការ​វាយ​ផ្ចាល​ ឬ​ការ​ជំនុំ​ជម្រះ​។​ តើ​នេះ​មិន​មែន​ជា​អ្វី​ដែល​ដួង​ចិត្ត​មនុស្ស​ចង់​បាន​ទេ​ឬ​អី​?​ ខ្ញុំ​ប្រាក​ដ​ជា​មិន​ព្យាយាម​បង្ខិត​បង្ខំ​អ្នក​ឡើយ​។​ ​មិន​ថា​ផ្លូវ​ណា​មួយ​ដែលអ្នក​ដើរ​នោះ​ទេ​ គឺ​ជា​ជម្រើស​ផ្ទាល់​ខ្លួន​របស់​អ្នក​។​ ផ្លូវ​សព្វ​ថ្ងៃ​នេះ គឺ​ជា​ផ្លូវ​មួយ​ដែល​មាន​ការ​ជំនុំ​ជម្រះ​ និង​បណ្ដាសា​ ប៉ុន្តែ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ត្រូវ​ដឹង​ថា​ អ្វី​គ្រប់យ៉ាង​ខ្ញុំ​បាន​ប្រទាន​ដល់​អ្នក​រាល់​គ្នា​ (មិន​ថា​ជា​ការ​ជំនុំ​ជម្រះ​ ឬ​ការ​វាយ​ផ្ចាល​ឡើយ​) គឺ​សុទ្ធ​តែ​ជា​អំណោយ​ដ៏​ល្អ​បំផុត​ដែល​ខ្ញុំ​អាច​ប្រទាន​ដល់​អ្នក​រាល់​គ្នាបាន​ ហើយអ្វី​ទាំង​អស់​នោះ​សុទ្ធ​តែ​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ​ជា​បន្ទាន់​។​

ដកស្រង់ពី «អ្នករាល់គ្នាសុទ្ធតែមានចរិតអន់ខ្សោយណាស់!» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៤៣

ខ្ញុំបានបំពេញការងារជាច្រើននៅលើផែនដី ហើយខ្ញុំបានដើរក្នុងចំណោមមនុស្សជាតិជាច្រើនឆ្នាំមកហើយ ប៉ុន្តែមនុស្សកម្រដឹងអំពីរូបអង្គរបស់ខ្ញុំ និងនិស្ស័យរបស់ខ្ញុំណាស់ ហើយមានមនុស្សតិចណាស់ ដែលអាចពន្យល់បានល្អិតល្អន់ ពីកិច្ចការដែលខ្ញុំធ្វើ។ មានអ្វីៗជាច្រើន ដែលមនុស្សខ្វះខាត ជានិច្ចកាល ពួកគេតែងតែខ្វះខាតការយល់ដឹងអំពីអ្វីដែលខ្ញុំធ្វើ ហើយជានិច្ចកាល ដួងចិត្តរបស់ពួកគេ តែងតែប្រុងប្រយ័ត្ន ដូចជាពួកគេខ្លាចក្រែងយ៉ាងខ្លាំងថា ខ្ញុំនឹងទុកដាក់ពួកគេនៅក្នុងស្ថានភាពផ្សេងទៀត ហើយបន្ទាប់មក មិនយកចិត្តទុកដាក់ លែងអើពើចំពោះពួកគេទៀត។ ដូច្នេះ ឥរិយាបថរបស់មនុស្សចំពោះខ្ញុំ តែងតែមិនសូវមានភាពកក់ក្តៅ រួមជាមួយការប្រុងប្រយ័ត្នខ្ពស់។ នេះក៏ព្រោះតែមនុស្ស បានមកដល់បច្ចុប្បន្នកាល ដោយមិនយល់អំពីកិច្ចការដែលខ្ញុំធ្វើ ហើយជាពិសេស ពួកគេទ័លគំនិតនឹងព្រះបន្ទូល ដែលខ្ញុំថ្លែងទៅកាន់ពួកគេ។ ពួកគេកាន់យកព្រះបន្ទូលរបស់ខ្ញុំនៅក្នុងដៃ ដោយមិនដឹងថា តើពួកគេគួរតែប្តេជ្ញាចិត្តចំពោះជំនឿឥតងាករេលើព្រះបន្ទូលទាំងនោះឬទេ ឬថាតើពួកគេគួរជ្រើសរើសយកភាពអល់អែក និងបំភ្លេចព្រះបន្ទូលទាំងនោះដែរឬអត់។ ពួកគេមិនដឹងថា តើពួកគេគួរយកព្រះបន្ទូលទាំងនោះ ទៅអនុវត្តឬអត់ ឬក៏រង់ចាំមើលថា តើពួកគេគួរតែបោះចោលអ្វីគ្រប់យ៉ាង ហើយគោរពតាមព្រះបន្ទូលទាំងនោះដោយក្លាហាន ឬបន្តរក្សាមិត្តភាពចំពោះពិភពលោក ដូចមុនដែរឬអត់ ឡើយ។ ពិភពខាងក្នុងរបស់មនុស្ស គឺស្មុគស្មាញណាស់ ហើយពិភពទាំងនេះមានល្បិចកលច្រើន។ ដោយសារមនុស្សមិនអាចយល់ព្រះបន្ទូលរបស់ខ្ញុំបានច្បាស់ ឬបានពេញលេញ ពួកគេភាគច្រើនពិបាករកពេលអនុវត្តព្រះបន្ទូលទាំងនោះ ហើយពួកគេពិបាកដាក់ចិត្តរបស់ខ្លួននៅចំពោះព្រះភ័ក្រ្ដរបស់ខ្ញុំ។ ខ្ញុំយល់ច្បាស់ពីការលំបាករបស់អ្នករាល់គ្នា។ ភាពខ្សោយជាច្រើនមិនអាចជៀសវាងបានទេ នៅពេលដែលអ្នករាល់គ្នារស់នៅក្នុងសាច់ឈាម ហើយកត្តាសត្យានុម័តជាច្រើន បង្កើតការលំបាកដល់អ្នករាល់គ្នា។ អ្នករាល់គ្នាចិញ្ចឹមក្រុមគ្រួសាររបស់អ្នក ចំណាយពេលប្រឹងប្រែងធ្វើការរាល់ថ្ងៃ ហើយខែ និងឆ្នាំកន្លងផុតទៅទាំងលំបាកវេទនា។ មានការលំបាកជាច្រើនក្នុងការរស់នៅក្នុងសាច់ឈាម-ខ្ញុំមិនបដិសេធរឿងនេះទេ ហើយជាការពិត សេចក្ដីតម្រូវរបស់ខ្ញុំសម្រាប់អ្នករាល់គ្នា គឺស្របតាមការលំបាករបស់អ្នករាល់គ្នា។ ការតម្រូវក្នុងកិច្ចការដែលខ្ញុំធ្វើ គឺផ្អែកលើគោលជំហរជាក់ស្តែងរបស់អ្នករាល់គ្នា។ ប្រហែលជា ក្នុងអតីតកាល សេចក្ដីតម្រូវដែលមនុស្សបានធ្វើសម្រាប់អ្នករាល់គ្នា នៅក្នុងការងាររបស់ពួកគេ បានលាយឡំជាមួយធាតុផ្សំនៃភាពហួសប្រមាណ ប៉ុន្តែអ្នករាល់គ្នាគួរតែដឹងថា ខ្ញុំមិនដែលមានសេចក្ដីតម្រូវសម្រាប់អ្នករាល់គ្នា ច្រើនហួសលើសពីអ្វីដែលខ្ញុំមានបន្ទូល និងធ្វើនោះទេ។ សេចក្ដីតម្រូវទាំងអស់ គឺផ្អែកលើធម្មជាតិ សាច់ឈាមរបស់មនុស្ស និងអ្វីដែលពួកគេត្រូវការ។ អ្នករាល់គ្នាគួរតែដឹង ហើយខ្ញុំអាចមានបន្ទូលប្រាប់អ្នករាល់គ្នាយ៉ាងច្បាស់ថា ខ្ញុំមិនជំទាស់នឹងរបៀបនៃការគិតប្រកបដោយហេតុផលមួយចំនួន ដែលមនុស្សមានឡើយ ហើយខ្ញុំមិនប្រឆាំងនឹងធម្មជាតិពីកំណើតរបស់មនុស្សជាតិទេ។ នេះក៏ដោយសារតែមនុស្សមិនយល់ពីបទដ្ឋានដែលខ្ញុំបានកំណត់ ថាជាអ្វីពិតប្រាកដ ហើយពួកគេក៏មិនយល់ពីអត្ថន័យដើមនៃព្រះបន្ទូលរបស់ខ្ញុំដែរ មនុស្សនៅតែអល់អែកចំពោះព្រះបន្ទូលរបស់ខ្ញុំរហូតដល់សព្វថ្ងៃ ហើយមនុស្សមិនដល់ពាក់កណ្តាលផង ដែលជឿលើព្រះបន្ទូលរបស់ខ្ញុំ។ មនុស្សក្រៅពីនេះ គឺជាអ្នកមិនជឿ ហើយមនុស្សរឹតតែច្រើនជាងនេះ គឺជាអ្នកដែលចង់ស្តាប់ខ្ញុំ «និទានរឿង»។ លើសពីនេះទៀត មានមនុស្សជាច្រើន ដែលសប្បាយនឹងទិដ្ឋភាពនេះ។ ខ្ញុំដាស់តឿនអ្នករាល់គ្នាថា៖ ព្រះបន្ទូលរបស់ខ្ញុំជាច្រើន បានបើកចំហដល់អស់អ្នកដែលជឿលើខ្ញុំរួចហើយ ហើយអស់អ្នកដែលរីករាយនឹងទេសភាពដ៏ស្រស់បំព្រងនៃនគរព្រះ តែត្រូវបានគេចាក់សោរបិទឲ្យនៅក្រៅខ្លោងទ្វារ ត្រូវបានខ្ញុំលុបបំបាត់ចោលអស់ហើយ។ តើអ្នករាល់គ្នាមិនត្រូវបានកម្ទេច ស្អប់ខ្ពើម និងបដិសេធដោយខ្ញុំទេឬ? តើអ្នកអាចមើលខ្ញុំចាកចេញ ហើយរីករាយស្វាគមន៍ចំពោះការវិលត្រឡប់របស់ខ្ញុំយ៉ាងម៉េចកើត? ខ្ញុំប្រាប់អ្នករាល់គ្នាថា បន្ទាប់ពីអ្នកស្រុកនីនីវេ បានឮព្រះបន្ទូលពិរោធរបស់ព្រះយេហូវ៉ា ភ្លាមៗនោះ ពួកគេបានប្រែចិត្តដោយស្លៀកសំពត់ធ្មៃ ហើយអង្គុយនៅក្នុងផេះ។ នេះ ក៏ដោយសារតែពួកគេជឿលើព្រះបន្ទូលរបស់ទ្រង់ ទើបពួកគេភ័យភិត និងកោតខ្លាចជាពន់ពេក ដូច្នេះហើយបានជាពួកគេបានប្រែចិត្តដោយស្លៀកសំពត់ធ្មៃ ហើយអង្គុយនៅក្នុងផេះ។ ចំណែកមនុស្សសព្វថ្ងៃ ទោះបីជាអ្នកជឿលើព្រះបន្ទូលរបស់ខ្ញុំ និងលើសពីនេះទៅទៀត អ្នកជឿថា ព្រះយេហូវ៉ាបានយាងត្រឡប់មករកអ្នករាល់គ្នាជាថ្មីម្ដងទៀតនៅថ្ងៃនេះក៏ដោយ ក៏ឥរិយាបថរបស់អ្នករាល់គ្នា មិនមានអ្វីក្រៅពីការមិនគោរពនោះឡើយ ហាក់ដូចជាអ្នកទើបតែសង្កេតឃើញព្រះយេស៊ូវ ដែលបានប្រសូតនៅស្រុកយូដារាប់ពាន់ឆ្នាំកន្លងទៅ ហើយពេលនេះ បានយាងចុះមកក្នុងកណ្តាលចំណោមអ្នករាល់គ្នាដូច្នោះដែរ។ ខ្ញុំយល់យ៉ាងច្បាស់អំពីការបោកបញ្ឆោត ដែលមាននៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា។ ភាគច្រើននៃអ្នករាល់គ្នាដើរតាមខ្ញុំ ដោយសារតែការចង់ដឹងចង់ឮ ហើយបានមករកខ្ញុំចេញពីភាពទទេស្អាត។ នៅពេលដែលបំណងប្រាថ្នាទីបីរបស់អ្នករាល់គ្នា ត្រូវបានបំផ្លាញជាបំណងប្រាថ្នារបស់អ្នកដែលចង់បានជីវិតមានសន្តិភាព និងសុភមង្គលពេលនោះ ការចង់ដឹងចង់ឮរបស់អ្នករាល់គ្នាក៏រលាយបាត់ទៅដែរ។ ការបោកបញ្ឆោតដែលមាននៅក្នុងដួងចិត្តរបស់អ្នកម្នាក់ៗ ត្រូវបានបង្ហាញតាមរយៈពាក្យសម្ដី និងការប្រព្រឹត្ដរបស់អ្នករាល់គ្នា។ បើនិយាយឲ្យចំ អ្នករាល់គ្នាគ្រាន់តែចង់ដឹងចង់ឮអំពីខ្ញុំប៉ុណ្ណោះ ប៉ុន្តែអ្នករាល់គ្នាមិនមែនខ្លាចក្រែងខ្ញុំទេ។ អ្នករាល់គ្នាមិនប្រយ័ត្នប្រយែងអណ្តាតរបស់ខ្លួនទេ ហើយអ្នករាល់គ្នាថែមទាំងមានការសង្រួមដ៏តិចតួចបំផុតនៅក្នុងអាកប្បកិរិយារបស់ខ្លួន។ អ៊ីចឹង តើអ្នករាល់គ្នាមានសេចក្ដីជំនឿប្រភេទណា ឲ្យពិតប្រាកដ?តើវាជាសេចក្ដីជំនឿដ៏បរិសុទ្ធឬទេ? អ្នករាល់គ្នាគ្រាន់តែប្រើព្រះបន្ទូលរបស់ខ្ញុំ ដើម្បីបំបាត់កង្វល់ និងកាត់បន្ថយភាពធុញទ្រាន់របស់អ្នក ដើម្បីបំពេញសុញ្ញភាព ដែលនៅសេសសល់ក្នុងជីវិតរបស់អ្នករាល់គ្នាប៉ុណ្ណោះ។ ក្នុងចំណោមអ្នករាល់គ្នា តើនរណាបានអនុវត្តព្រះបន្ទូលរបស់ខ្ញុំ? តើអ្នកណាមានសេចក្ដីជំនឿដ៏បរិសុទ្ធ? អ្នករាល់គ្នានៅតែស្រែកថា ព្រះជាម្ចាស់ជាព្រះដែលទតមើលឃើញជ្រៅធ្លុះដល់បេះដូងរបស់មនុស្ស ប៉ុន្តែ តើព្រះដែលអ្នកស្រែកដង្ហោយរកក្នុងដួងចិត្តរបស់អ្នករាល់គ្នា អាចត្រូវគ្នាជាមួយខ្ញុំដោយរបៀបណា? ដោយព្រោះអ្នករាល់គ្នាកំពុងស្រែកបែបនេះ ចុះហេតុអ្វីបានជាអ្នករាល់គ្នាបែរជាធ្វើបែបនោះទៅវិញ? តើវាអាចទេថា នេះជាសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាចង់សងមកខ្ញុំវិញនោះ? ពុំមានពាក្យថា ការលះបង់សូម្បីតែបន្ដិច នៅលើបបូរមាត់របស់អ្នករាល់គ្នា ប៉ុន្តែ តើពលីកម្មរបស់អ្នករាល់គ្នា និងអំពើល្អរបស់អ្នករាល់គ្នានៅឯណា? ប្រសិនបើពាក្យសម្ដីរបស់អ្នករាល់គ្នា មិនឮដល់ព្រះកាណ៌របស់ខ្ញុំទេ តើឲ្យខ្ញុំស្អប់អ្នករាល់គ្នាយ៉ាងខ្លាំងដូចម្ដេចកើត? ប្រសិនបើអ្នករាល់គ្នា ជឿលើខ្ញុំពិតប្រាកដមែន តើអ្នកនឹងធ្លាក់ក្នុងសភាពលំបាកវេទនាបែបនេះដូចម្តេចកើត? អ្នកមានទឹកមុខក្រៀមក្រំ អស់សង្ឃឹម ហាក់ដូចជាអ្នកកំពុងឈរល្បងលនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់។ អ្នកគ្មានភាពស្វាហាប់សូម្បីតែបន្តិច ហើយអ្នកនិយាយខ្សាវៗចេញពីសំឡេងខាងក្នុងខ្លួនឯង។ អ្នកជាមនុស្សដែលពោរពេញដោយការត្អូញត្អែរ និងបណ្តាសា។ អ្នករាល់គ្នាបានបាត់បង់ជំនឿលើអ្វីដែលខ្ញុំធ្វើជាយូរមកហើយ ហើយសូម្បីតែសេចក្ដីជំនឿដើមរបស់អ្នករាល់គ្នា ក៏បានវិនាសហិនហោចដែរដូច្នេះ តើអ្នកអាចដើរតាមរហូតដល់ទីបញ្ចប់បានដោយរបៀបណា?ដោយសារវាក្លាយជាបែបនេះទៅហើយ តើឲ្យខ្ញុំជួយសង្គ្រោះអ្នករាល់គ្នាដូចម្តេចបាន?

ដកស្រង់ពី «ព្រះបន្ទូលសម្រាប់យុវជននិងមនុស្សចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៤៤

ទោះបីជាកិច្ចការរបស់ខ្ញុំ មានប្រយោជន៍សម្រាប់អ្នករាល់គ្នាក៏ដោយ ក៏ព្រះបន្ទូលរបស់ខ្ញុំ តែងតែបាត់បង់លើអ្នករាល់គ្នាជានិច្ច និងមិនមាននៅក្នុងខ្លួនអ្នករាល់គ្នាឡើយ។ វាជាការពិបាក ក្នុងការរកវត្ថុដែលខ្ញុំបានធ្វើឲ្យបរិសុទ្ធឥតខ្ចោះ ហើយសព្វថ្ងៃនេះ ខ្ញុំស្ទើរតែបាត់បង់ក្តីសង្ឃឹមលើអ្នករាល់គ្នាទៅហើយ។ ខ្ញុំបានស្វែងរកក្នុងចំណោមអ្នករាល់គ្នា ជាច្រើនឆ្នាំមកហើយ ប៉ុន្តែខ្ញុំពិបាករកមនុស្សដែលខ្ញុំអាចទុកចិត្តបានណាស់។ ខ្ញុំមានអារម្មណ៍ហាក់ដូចជាគ្មានទំនុកចិត្តនឹងបន្តធ្វើការនៅក្នុងអ្នករាល់គ្នាតទៅទៀតទេហើយក៏អស់សេចក្តីស្រឡាញ់ដែលត្រូវបន្តស្រឡាញ់អ្នករាល់គ្នាទៀតដែរ។ នេះក៏ដោយសារតែខ្ញុំខ្ពើមរអើមចំពោះ «សមិទ្ធិផល»របស់អ្នករាល់គ្នា ជាសមិទ្ធិផលដែលល្អិតល្អោច និងគ្រាន់តែធ្វើឲ្យរំភើបចិត្ត។ វាហាក់ដូចជា ខ្ញុំមិនដែលបានមានបន្ទូលក្នុងចំណោមអ្នករាល់គ្នា និងមិនដែលធ្វើការសម្រាប់អ្នករាល់គ្នាសោះ។ សមិទ្ធិផលរបស់អ្នករាល់គ្នា គួរឲ្យខ្ពើមរអើមខ្លាំងណាស់។ អ្នករាល់គ្នាតែងតែនាំមកនូវក្ដីវិនាស និងក្ដីអាម៉ាស់ដាក់លើខ្លួន ហើយអ្នករាល់គ្នាស្ទើរតែគ្មានតម្លៃ។ ខ្ញុំស្ទើរតែរកមិនឃើញលក្ខណៈជាមនុស្សនៅក្នុងខ្លួនអ្នករាល់គ្នា ហើយខ្ញុំក៏មិនធំក្លិនដានរបស់មនុស្សដែរ។ តើក្លិនក្រអូបថ្មីៗរបស់អ្នករាល់គ្នានៅឯណា? តើតម្លៃដែលអ្នករាល់គ្នាបានបង់ ជាច្រើនឆ្នាំមកនេះនៅទីណា ហើយតើលទ្ធផលនៅឯណា? តើអ្នករាល់គ្នាមិនដែលរកឃើញលទ្ធផលទេឬអី? ការងាររបស់ខ្ញុំនៅពេលនេះ មានការចាប់ផ្តើមថ្មីហើយ។ ខ្ញុំនឹងអនុវត្តផែនការធំ ហើយខ្ញុំចង់សម្រេចកិច្ចការកាន់តែធំធេង តែអ្នករាល់គ្នានៅតែត្រាំក្នុងភក់ជ្រាំដូចកាលពីមុន ដោយរស់នៅត្រាំត្រែងក្នុងទឹកកខ្វក់នៃអតីតកាល ហើយជាក់ស្ដែង បានបរាជ័យក្នុងការរំដោះខ្លួនពីភាពលំបាកវេទនាពីមុនរបស់អ្នក។ ដូច្នេះ អ្នករាល់គ្នានៅតែមិនទាន់បានទទួលផលអ្វីមួយ ពីព្រះបន្ទូលរបស់ខ្ញុំនៅឡើយ។ អ្នករាល់គ្នានៅតែមិនបានរំដោះខ្លួនពីទីកន្លែងដើមនៃភក់ជ្រាំ និងទឹកកខ្វក់របស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាគ្រាន់តែស្គាល់ព្រះបន្ទូលរបស់ខ្ញុំប៉ុណ្ណោះ ប៉ុន្តែតាមពិត អ្នករាល់គ្នាមិនបានចូលទៅក្នុងពិភពសេរីភាពនៃព្រះបន្ទូលរបស់ខ្ញុំទេ ដូច្នេះ ព្រះបន្ទូលរបស់ខ្ញុំ មិនដែលបើកទ្វារទទួលអ្នករាល់គ្នាឡើយ ព្រះបន្ទូលរបស់ខ្ញុំ ប្រៀបដូចជាក្បួនព្យាករណ៍មួយច្បាប់ ដែលបានបិទឃ្លុំជិតរាប់ពាន់ឆ្នាំមកហើយ។ ខ្ញុំលេចមកឲ្យអ្នករាល់គ្នាឃើញនៅក្នុងជីវិតរបស់អ្នករាល់គ្នា ប៉ុន្តែអ្នករាល់គ្នាមិនដែលដឹងនោះទេ។ អ្នករាល់គ្នាថែមទាំងមិនស្គាល់ខ្ញុំផង។ ជិតពាក់កណ្តាលនៃព្រះបន្ទូលដែលខ្ញុំថ្លែង គឺសុទ្ធតែស្ថិតនៅក្នុងការជំនុំជម្រះអ្នករាល់គ្នា ហើយព្រះបន្ទូលទាំងនោះសម្រេចបានលទ្ធផល ដែលគួរទទួលបានត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះ នោះគឺដើម្បីបណ្ដុះភាពភ័យខ្លាចពន់ប្រមាណនៅក្នុងខ្លួនអ្នករាល់គ្នា។ ផលពាក់កណ្តាលទៀត គឺជាព្រះបន្ទូលដែលត្រូវបង្រៀនអ្នករាល់គ្នាអំពីជីវិត និងរបៀបដឹកនាំខ្លួន។ ទោះជាយ៉ាងនេះក្ដី វាហាក់ដូចជា ចំពោះអ្នករាល់គ្នា ព្រះបន្ទូលទាំងនេះមិនកើតមាន ឬដូចជាអ្នករាល់គ្នា កំពុងស្តាប់ពាក្យសម្ដីរបស់កូនក្មេង ជាពាក្យសម្ដីដែលអ្នករាល់គ្នាតែងតែញញឹមដោយលាក់កំណួច តែមិនដែលអនុវត្តតាម។ អ្នករាល់គ្នាមិនដែលខ្វល់ខ្វាយអំពីពាក្យទាំងនេះទេ។ ជានិច្ចកាល អ្នករាល់គ្នាសង្កេតមើលសកម្មភាពរបស់ខ្ញុំ ជាចម្បង ក្នុងនាមចង់ដឹងចង់ឮតែប៉ុណ្ណោះ ដែលជាលទ្ធផលគឺឥលូវនេះ អ្នករាល់គ្នាបានធ្លាក់ទៅក្នុងភាពងងឹត និងមិនអាចមើលឃើញពន្លឺបានឡើយ ដូច្នេះអ្នករាល់គ្នាយំសោកគួរឲ្យអាណិតនៅក្នុងភាពងងឹត។ អ្វីដែលខ្ញុំចង់បាន គឺការស្តាប់បង្គាប់ពីអ្នករាល់គ្នា ការស្ដាប់បង្គាប់ដែលគ្មានលក្ខខណ្ឌពីអ្នករាល់គ្នា ហើយលើសពីនេះទៀត ខ្ញុំតម្រូវឲ្យអ្នករាល់គ្នា មានភាពប្រាកដប្រជាឲ្យពេញលេញអំពីអ្វីគ្រប់យ៉ាងដែលខ្ញុំមានបន្ទូល។ អ្នកមិនគប្បីប្រកាន់ឥរិយាបថធ្វេសប្រហែស និងជាពិសេស អ្នកមិនគប្បីប្រព្រឹត្ដចំពោះអ្វីដែលខ្ញុំមានបន្ទូលតាមជម្រើសឡើយ ហើយអ្នកក៏មិនគួរព្រងើយកន្តើយចំពោះព្រះបន្ទូល និងកិច្ចការរបស់ខ្ញុំ ដូចជាកិច្ចការរបស់អ្នករាល់គ្នានោះដែរ។ កិច្ចការរបស់ខ្ញុំ ត្រូវបានធ្វើក្នុងចំណោមអ្នករាល់គ្នា ហើយខ្ញុំបានប្រទានព្រះបន្ទូលជាច្រើនអនេកដល់អ្នករាល់គ្នា ប៉ុន្តែប្រសិនបើអ្នករាល់គ្នាធ្វើដាក់ខ្ញុំរបៀបនេះ នោះខ្ញុំអាចលះបង់ឲ្យក្រុមគ្រួសារសាសន៍ដទៃ នូវអ្វីដែលអ្នករាល់គ្នា មិនបានទទួល និងមិនបានអនុវត្ត។ ក្នុងចំណោមភាវៈដែលព្រះបានបង្កើតមកទាំងអស់ តើនរណា ដែលខ្ញុំមិនបានចាប់កាន់នៅក្នុងព្រះហស្ដរបស់ខ្ញុំ? ភាគច្រើននៅក្នុងចំណោមអ្នករាល់គ្នា មាន «វ័យចាស់ជរា» ហើយអ្នករាល់គ្នា មិនមានថាមពល ក្នុងការទទួលយកកិច្ចការប្រភេទនេះ ដែលខ្ញុំមានទេ។ អ្នកប្រៀបដូចជាសត្វបក្សីហានហាវ[ក]មួយក្បាលដែលចិញ្ចឹមខ្លួនឯងស្ទើរតែមិនរស់ ហើយអ្នកមិនដែលប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ខ្ញុំដោយហ្មត់ចត់ឡើយ។ យុវវ័យ គឺជាមនុស្សឥតប្រយោជន៍ និងលោភលន់ជ្រុលហួសហេតុ ហើយយកចិត្តទុកដាក់តិចតួចបំផុតចំពោះកិច្ចការរបស់ខ្ញុំ។ ពួកគេមិនមានចំណាប់អារម្មណ៍លើអាហារដ៏ឆ្ងាញ់ពិសារនៃពិធីជប់លៀងរបស់ខ្ញុំទេ។ ពួកគេប្រៀបដូចជាកូនបក្សាបក្សីតូចមួយ ដែលហើរចេញពីទ្រុង ទៅរកចំណីដ៏សែនឆ្ងាយ។ តើប្រភេទយុវវ័យ និងមនុស្សចាស់ទាំអស់នេះ អាចមានប្រយោជន៍ដល់ខ្ញុំដូចម្តេច?

ដកស្រង់ពី «ព្រះបន្ទូលសម្រាប់យុវជននិងមនុស្សចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

លេខយោង៖

ក. រឿងបក្សី ហាន់ហាវ ស្រដៀងគ្នាបេះបិទនឹងរឿងព្រេងអំពីស្រមោច និងកណ្ដូបរបស់អេសុបដែរ។ បក្សី ហាន់ហាវ ចូលចិត្តដេក មិនខ្វល់នឹងការធ្វើសប្បុកទេ នៅរដូវក្ដៅ ទោះបីជាល្វាចេក ដែលរស់នៅជិតខាង បានប្រាប់ញយដងក៏ដោយ។ លុះរដូវត្រជាក់ចូលមកដល់ បក្សី ហាន់ហាវ ក៏កករឹងស្លាប់បាត់ទៅ។

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៤៥

ទោះបីជាអ្នករាល់គ្នាជាយុវវ័យ ប្រៀបដូចជាតោពេញជំទង់ក៏ដោយ ក៏អ្នករាល់គ្នាកម្រមានផ្លូវពិតប្រាកដនៅក្នុងដួងចិត្តអ្នករាល់គ្នាណាស់។ យុវភាពរបស់អ្នករាល់គ្នា មិនផ្តល់សិទ្ធិឲ្យអ្នករាល់គ្នា ទទួលបានផលប្រយោជន៍ពីការងាររបស់ខ្ញុំឡើយ។ ផ្ទុយទៅវិញ អ្នករាល់គ្នាតែងតែធ្វើឲ្យខ្ញុំខ្ពើមរអើមអ្នករាល់គ្នាជានិច្ច។ ទោះបីជាអ្នករាល់គ្នាស្ថិតក្នុងភាពយុវវ័យ អ្នករាល់គ្នាខ្វះភាពស្វាហាប់ ឬមហិច្ឆិតា ហើយអ្នកតែងតែគ្មានការប្ដេជ្ញាចិត្តចំពោះអនាគតរបស់ខ្លួនជានិច្ចក៏ដោយក៏អ្នកហាក់ដូចជាព្រងើយកន្តើយ និងសញ្ជប់សញ្ជឹងដែរ។ អាចនិយាយបានថា ភាពស្វាហាប់ ឧត្តមគតិ និងគោលជំហរ ដែលយុវជនគួរមាន គឺមិនឃើញមាននៅក្នុងខ្លួនអ្នករាល់គ្នានោះឡើយ។ អ្នកដែលជាយុវជនប្រភេទនេះ គ្មានគោលជំហរ និងគ្មានសមត្ថភាពក្នុងការបែងចែកខុសត្រូវ ល្អអាក្រក់ ភាពស្រស់ស្អាត និងភាពស្មោគគ្រោកបានទេ។ ខ្ញុំមិនអាចរកឃើញធាតុណាមួយរបស់អ្នករាល់គ្នាដែលស្រស់ៗនោះឡើយ។ អ្នករាល់គ្នា ស្ទើរតែចាស់ហួសសម័យទាំងស្រុងទៅហើយ ហើយអ្នក ជាយុវវ័យប្រភេទនេះ ក៏បានរៀនធ្វើតាមហ្វូងមនុស្ស ឲ្យក្លាយជាជនដែលគ្មានហេតុផលដែរ។ អ្នកមិនចេះបែងចែកខុសត្រូវ និងមិនអាចបង្ហាញភាពខុសគ្នា រវាងការពិត និងការភូតកុហក មិនចេះប្រឹងប្រែងសម្រាប់ឧត្តមភាព ហើយអ្នកក៏មិនអាចប្រាប់ពីអ្វីដែលត្រូវ និងអ្វីដែលខុស អ្វីដែលជាការពិត និងអ្វីដែលជាការលាក់ពុតបានដែរ។ មានក្លិនអសោចនៃសាសនាអំពីអ្នករាល់គ្នាពន់ពេកនិងធ្ងន់ធ្ងរជាងក្លិនអសោចជាមួយមនុស្សចាស់ទៅទៀត។ អ្នកថែមទាំងក្រអឺតក្រទម និងគ្មានហេតុផល អ្នកប្រកួតប្រជែង ហើយការពេញចិត្តរបស់អ្នកចំពោះទង្វើគឃ្លើន ខ្លាំងក្រៃលែងតើយុវជនប្រភេទនេះ អាចមានការពិតដូចម្តេចកើត? តើមនុស្សម្នាក់ ដែលមិនអាចប្រកាន់គោលជំហរបាន អាចធ្វើជាសាក្សីដូចម្ដេចកើត? តើមនុស្សម្នាក់ ដែលគ្មានសមត្ថភាពបែងចែកខុសត្រូវ អាចឲ្យគេហៅថាជាយុវវ័យដូចម្តេចកើត? តើមនុស្សម្នាក់ ដែលគ្មានភាពស្វាហាប់ ភាពម៉ឺងម៉ាត់ ភាពស្រស់បស់ ភាពស្ងប់ស្ងាត់ និងភាពនឹងធឹង ដែលជាលក្ខណៈរបស់យុវវ័យ អាចឲ្យគេហៅថា ជាសាវ័ករបស់ខ្ញុំដូចម្តេចកើត? តើមនុស្ស ដែលគ្មានការពិត គ្មានស្មារតីយុត្តិធម៌ តែជាអ្នកចូលចិត្តវាយតប់ សក្ដិសមធ្វើជាបន្ទាល់របស់ខ្ញុំដូចម្តេចកើត? ភ្នែក ដែលពោរពេញដោយការបោកប្រាស់ និងការលម្អៀងចំពោះអ្នកដទៃ មិនមែនជាអ្វីដែលយុវវ័យគួរមានឡើយ ហើយយុវជនក៏មិនគប្បីប្រព្រឹត្តអំពើ ដែលបង្កការវិនាសអន្តរាយគួរឲ្យស្អប់ខ្ពើមដែរ។ យុវវ័យមិនគួរគ្មានឧត្តមគតិ ក្ដីប្រាថ្នា និងបំណងដ៏ក្លៀវក្លា ក្នុងការធ្វើខ្លួនឲ្យបានល្អប្រសើរនោះទេ។ ពួកគេមិនគួរខូចចិត្តចំពោះក្ដីសង្ឃឹមរបស់ខ្លួន ហើយពួកគេក៏មិនត្រូវអស់ក្តីសង្ឃឹមក្នុងជីវិត ឬទំនុកចិត្តលើអនាគតនោះដែរ។ ពួកគេគប្បីមានសេចក្ដីទ្រាំទ្រ ដើម្បីបន្តដើរតាមមាគ៌ានៃសេចក្ដីពិត ដែលពួកគេបានជ្រើសរើសនៅពេលនេះដើម្បីសម្រេចបំណងប្រាថ្នារបស់ពួកគេ ក្នុងការចំណាយពេលពេញមួយជីវិតរបស់ពួកគេសម្រាប់ខ្ញុំ។ ពួកគេមិនគួរគ្មានសេចក្ដីពិត ហើយពួកគេក៏មិនគួរលាក់ភាពពុតត្បុត និងសេចក្ដីទុច្ចរិតដែរ ពួកគេគួរប្រកាន់គោលជំហរម៉ឺងម៉ាត់ ក្នុងឥរិយាបថដែលត្រឹមត្រូវ។ ពួកគេមិនគួរបណ្ដែតបណ្ដោយខ្លួន ឲ្យរសាត់អណ្ដែតគ្មានគោលដៅនោះទេ ប៉ុន្តែ ពួកគេគួរតែមានស្មារតីហ៊ានធ្វើពលីកម្ម និងតស៊ូ ដើម្បីយុត្តិធម៌ និងសេចក្ដីពិត។ យុវជនគួរតែមានភាពក្លាហាន មិនចុះចាញ់ចំពោះការជិះជាន់ ដោយកម្លាំងនៃភាពងងឹត និងដើម្បីបំប្លែងសារៈសំខាន់នៃអត្ថិភាពរបស់ពួកគេ។ យុវជនមិនគួរចុះចាញ់សត្រូវរបស់ខ្លួនឡើយ តែពួកគេគួរបើកចិត្តឲ្យទូលាយ និងស្មោះត្រង់ ក្នុងស្មារតីអធ្យាស្រ័យចំពោះបងប្អូនរបស់ខ្លួន។ ជាការពិត ទាំងនេះគឺជាការតម្រូវរបស់ខ្ញុំ សម្រាប់មនុស្សគ្រប់គ្នា និងជាដំបូន្មានរបស់ខ្ញុំសម្រាប់មនុស្សគ្រប់គ្នា។ លើសពីនេះទៀត ទាំងនេះគឺជាព្រះបន្ទូលលួងលោមដល់យុវជនទាំងអស់គ្នា។ អ្នករាល់គ្នាគួរតែប្រតិបត្តិស្របតាមព្រះបន្ទូលរបស់ខ្ញុំ។ ជាពិសេស យុវជនមិនគួរគ្មានការប្តេជ្ញាចិត្ត ប្រើការវិនិច្ឆ័យលើបញ្ហានានា និងស្វែងរកយុត្តិធម៌ ព្រមទាំងសេចក្ដីពិតនោះទេ។ អ្នករាល់គ្នាគួរតែស្វែងរកអ្វីគ្រប់យ៉ាង ដែលស្រស់ស្អាត និងល្អប្រពៃ ហើយអ្នកគួរតែទទួលបានការពិតនៃរឿងរ៉ាវវិជ្ជមានទាំងអស់។ អ្នកគួរតែទទួលខុសត្រូវចំពោះជីវិតរបស់អ្នក ហើយអ្នកមិនត្រូវមើលស្រាលវាឡើយ។ មនុស្សកើតមកនៅលើផែនដីនេះ ហើយវាកម្របានជួបខ្ញុំណាស់ ហើយវាក៏កម្រមានឱកាសស្វែងរក និងទទួលបានសេចក្ដីពិតដែរ។ ហេតុអ្វីបានជាអ្នក មិនផ្តល់រង្វាន់ដល់ពេលវេលាដ៏ស្រស់ត្រកាលនេះ ជាផ្លូវដ៏ត្រឹមត្រូវដើម្បីស្វះស្វែងនៅក្នុងជីវិតនេះ? ហើយហេតុអ្វីបានជាអ្នកតែងតែទាត់ចោលសេចក្ដីពិត និងសេចក្ដីយុត្តិធម៌? ហេតុអ្វីបានជាអ្នកតែងតែជាន់ឈ្លី និងបំផ្លាញខ្លួនឯងដើម្បីអំពើទុច្ចរិត និងភាពកខ្វក់ ដែលលលេងជាមួយមនុស្ស? ហើយហេតុអ្វីបានជាអ្នកប្រព្រឹត្តដូចមនុស្សចាស់ទាំងនោះ ដែលប្រឡូកប្រឡាក់ក្នុងអ្វី ដែលជនទុច្ចរិតតែងតែធ្វើ? ហេតុអ្វីបានជាអ្នកធ្វើត្រាប់តាមរបៀបចាស់នៃរឿងរ៉ាវចាស់ៗ? ជីវិតរបស់អ្នករាល់គ្នាគួរតែពោរពេញដោយសេចក្ដីយុត្តិធម៌ សេចក្ដីពិត និងភាពបរិសុទ្ធ។ ជីវិតរបស់អ្នកមិនគួរគ្មានសីលធម៌ទាំងវ័យក្មេងបែបនេះ ដែលនាំឲ្យអ្នកធ្លាក់ចូលក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ។ តើអ្នករាល់គ្នាមិនមានអារម្មណ៍ថា នេះអាចជាឧបទ្រពចង្រៃដ៏អាក្រក់ទេឬអី? តើអ្នករាល់គ្នា មិនមានអារម្មណ៍ថា នេះជាអំពើអយុត្តិធម៌យ៉ាងអាក្រក់ទេឬ?

ដកស្រង់ពី «ព្រះបន្ទូលសម្រាប់យុវជននិងមនុស្សចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៤៦

ប្រសិនបើកិច្ចការជាច្រើន និងព្រះបន្ទូលជាច្រើន គ្មានឥទ្ធិពលអ្វីទៅលើអ្នកផង នោះនៅពេលដែលដល់ពេលផ្សព្វ​ផ្សាយអំពីកិច្ចការរបស់ព្រះជាម្ចាស់ អ្នកនឹងគ្មានសមត្ថភាពបំពេញភារកិច្ចរបស់ខ្លួនបានឡើយ ហើយអ្នកនឹងត្រូវអាម៉ាស់ និងបាក់មុខមិនខាន។ នៅពេលនោះ អ្នកនឹងមានអារម្មណ៍ថា អ្នកជំពាក់ព្រះជាម្ចាស់យ៉ាងច្រើន និងថាចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់នៅរាក់កំផែលពេកហើយ។ ប្រសិនបើអ្នកមិនបន្តស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់នៅថ្ងៃនេះ ក្នុងពេលដែលទ្រង់កំពុងតែធ្វើការទេ នោះក្រោយមក វានឹងយឺតពេលមិនខាន។ នៅទីបញ្ចប់ អ្នកនឹងគ្មានចំណេះដឹងក្នុងការនិយាយអំពី​ការ​នេះ​ឡើយ ពោល​គឺ​អ្នកនឹងគ្មានសល់អ្វីទេ គឺនៅទទេស្អាតតែម្ដង។ តើអ្នកនឹងប្រើអ្វីខ្លះ ដើម្បីរាយការណ៍ទូល​ព្រះជាម្ចាស់ទៅ? តើអ្នកមានថ្លើមប្រមាត់អ្វីទៅសម្លឹងមើលព្រះជាម្ចាស់? អ្នកគួរតែខំប្រឹងធ្វើការនៅក្នុងការបន្តស្វែងរករបស់អ្នកឥឡូវនេះ ដូច្នេះ នៅទីបញ្ចប់ អ្នកនឹងដឹងអំពីអត្ថប្រយោជន៍នៃការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ចំពោះមនុស្ស ដូចពេត្រុសដែរ និងដឹងថា បើគ្មានការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ទេ មនុស្សមិនអាចបានសង្រ្គោះឡើយ ហើយគេលិចលង់កាន់តែជ្រៅទៅក្នុងដីដ៏ស្មោកគ្រោកនេះ និងធ្លាក់ទៅក្នុងភក់ជ្រាំកាន់តែជ្រៅ។ មនុស្សត្រូវបានអារក្សសាតាំងធ្វើឲ្យពុក​រលួយ​បានប្រើល្បិចកិច្ចកលចំពោះគ្នា ហើយបានជិះជាន់គ្នាទៅវិញទៅមក ដោយពួកគេបានបាត់បង់ការកោតខ្លាចចំពោះព្រះជាម្ចាស់​។ ការមិនស្ដាប់បង្គាប់របស់ពួក​គេ គឺធំធេងពេកហើយ សញ្ញាណរបស់ពួក​គេក៏មានច្រើនពេកដែរ ហើយអ្វីៗទាំងអស់នេះជាកម្មសិទ្ធិរបស់អារក្សសាតាំង​។ បើគ្មានការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ទេ នោះនិស្ស័យដ៏ពុករលួយ​របស់មនុស្សមិនអាចត្រូវបានលាងជម្រះ​ហើយគេមិនអាចទទួលបានការសង្រ្គោះនោះឡើយ។ អ្វីដែលស្ដែងចេញតាមរយៈកិច្ចការរបស់ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សនៅក្នុងសាច់ឈាម គឺជាកិច្ចការដែលត្រូវបានស្ដែងចេញតាមរយៈព្រះវិញ្ញាណ ហើយកិច្ចការដែលទ្រង់ធ្វើ ត្រូវបានអនុវត្តស្របតាមកិច្ចការដែលត្រូវបានធ្វើដោយព្រះវិញ្ញាណ។ នៅថ្ងៃនេះ ប្រសិនបើអ្នកគ្មានចំណេះដឹងអំពីកិច្ចការនេះទេ នោះអ្នកពិតជាល្ងីល្ងើ និង​បានខាតបង់ច្រើនណាស់! ប្រសិនបើអ្នកមិនបានទទួលសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ទេ នោះជំនឿរបស់អ្នកគឺជាសេចក្ដី​ជំនឿបែបសាសនា ហើយអ្នកជាគ្រីស្ទបរិស័ទបែបសាសនាប៉ុណ្ណោះ។ ដោយសារតែអ្នកបានប្រកាន់ខ្ជាប់នឹងគោលលទ្ធិដែលស្លាប់ ដូច្នេះ អ្នកបានបាត់បង់កិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធហើយ។ សម្រាប់អ្នកផ្សេងដែលបន្តស្វែងរកសេចក្តីស្រឡាញ់ចំពោះ​ព្រះជាម្ចាស់ គេអាចទទួលបានសេចក្តីពិត និងជីវិត ចំណែកឯសេចក្តីជំនឿរបស់អ្នក គ្មានសមត្ថភាពអ្វីនឹងទទួលបានការយល់ព្រមរបស់ព្រះជាម្ចាស់ឡើយ​។ ផ្ទុយទៅវិញ អ្នកបានក្លាយជាមនុស្សទុច្ចរិត ជាម្នាក់ដែលប្រព្រឹត្តទង្វើដែលបំផ្លិចបំផ្លាញ និងគួរឲ្យស្អប់។ អ្នកបានក្លាយជាតួអង្គនៃការសើចចំអករបស់អារក្សសាតាំង និងជាឈ្លើយសឹករបស់សាតាំង។ មនុស្សមិនត្រូវគ្រាន់តែជឿលើព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែ គេក៏ត្រូវស្រឡាញ់ បន្តស្វែងរក និងថ្វាយបង្គំទ្រង់ទៀត​ដែរ។ ប្រសិនបើអ្នកមិនបន្តស្វែងរកនៅថ្ងៃនេះទេ នោះថ្ងៃមួយនឹងមកដល់ ជាពេលដែលអ្នកនឹងនិយាយថា៖ «កាលគ្រានោះ ហេតុអ្វីបានជាខ្ញុំមិនដើរតាមព្រះជាម្ចាស់ឲ្យបានត្រឹមត្រូវ មិនបំពេញតាមបំណងព្រះ​ហឫទ័យ​របស់​ទ្រង់ឲ្យបានត្រឹមត្រូវ មិនបន្តស្វែងរកការបំផ្លាស់បំប្រែនៅក្នុងនិស្ស័យរបស់ខ្ញុំអ៊ីចឹង? ខ្ញុំពិតជាស្ដាយក្រោយណាស់ ដែលមិនអាចចុះចូលចំពោះព្រះជាម្ចាស់នៅពេលនោះ និងមិនបន្តស្វែងរកចំណេះដឹងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានមានបន្ទូលជាច្រើននៅពេលនោះ ម៉េចបានជាខ្ញុំមិនបន្តស្វែងរកដូច្នេះ? ខ្ញុំពិតជាល្ងង់ពេកហើយ!» អ្នកនឹងស្អប់ខ្លួនអ្នកនៅកម្រិតណាមួយ។ ថ្ងៃនេះ អ្នកមិនជឿលើពាក្យដែលខ្ញុំមាន​បន្ទូល​ឡើយ ហើយអ្នកមិនយកចិត្តទុកដាក់លើពាក្យទាំងនោះទេ ប៉ុន្តែ នៅពេលដែលថ្ងៃកំណត់ដែលកិច្ចការនេះត្រូវផ្សព្វផ្សាយ ហើយអ្នកមើលឃើញរូបភាពធំនៃកិច្ចការនេះ នោះអ្នកនឹងស្ដាយក្រោយ ហើយនៅពេលនោះ អ្នកនឹងត្រូវស្រឡាំងកាំងមិនខាន។ វាមាននូវព្រះពរ ប៉ុន្តែ អ្នកមិនចេះរីករាយនឹងវាឡើយ ហើយវាមាននូវសេចក្តីពិត ប៉ុន្តែ អ្នកក៏មិនបន្តស្វែងរកវាដែរ។ តើអ្នកមិននាំការមើលងាយដាក់ខ្លួនទេឬអី? នៅថ្ងៃនេះ ទោះបីជាជំហានបន្ទាប់នៃកិច្ចការរបស់ព្រះជាម្ចាស់មិនទាន់ចាប់ផ្ដើមក៏ដោយ ក៏វាមិនទាន់មានអ្វីបន្ថែមពីលើការទាមទារដែលទ្រង់សព្វ​ព្រះ​ហឫទ័យ​ចង់បានពីអ្នក និងអ្វីដែលទ្រង់សុំឲ្យអ្នករស់នៅតាមនោះឡើយ។ មានកិច្ចការ និងសេច​ក្តី​ពិតជាច្រើន តើការទាំងនេះមិនសក្ដិសមនឹងឲ្យអ្នកដឹងទេឬអី? តើការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់គ្មានសមត្ថភាពដាស់វិញ្ញាណរបស់អ្នកឲ្យភ្ញាក់ទេឬ? តើការវាយ​ផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់គ្មានសមត្ថភាពធ្វើឲ្យអ្នកស្អប់ខ្លួនអ្នកទេឬ? តើអ្នកស្កប់ចិត្តក្នុងការរស់នៅក្រោមឥទ្ធិពលរបស់សាតាំង ស្កប់ចិត្តជាមួយសេចក្តីសុខសាន្ត និងអំណរ ព្រមទាំងភាពសុខស្រួលខាងសាច់ឈាមតែបន្ដិចបន្ដួចនេះ​ឬ? តើអ្នកមិនមែនជាមនុស្សថោកទាបបំផុតទេឬអី? គ្មាននរណាម្នាក់ដែលល្ងីល្ងើជាងមនុស្សដែលបានឃើញសេចក្តីសង្រ្គោះហើយ ប៉ុន្តែ បែរជាមិនបន្តស្វែងរកឲ្យបានសេចក្តីសង្រ្គោះនោះឡើយ។ ពួកគេទាំងនេះជាមនុស្ស​ដែលស្រេកឃ្លានខាងសាច់ឈាម ហើយរីករាយជាមួយអារក្សសាតាំង​។ អ្នកសង្ឃឹមថា សេចក្តីជំនឿរបស់អ្នកលើព្រះជាម្ចាស់នឹងមិននាំឲ្យមានបញ្ហាប្រឈម ទុក្ខវេទនា ឬទុក្ខលំបាកសូម្បីតែបន្ដិចនោះឡើយ។ អ្នកតែងតែបន្តស្វែងរកអ្វីៗដែលគ្មានតម្លៃ ហើយអ្នកផ្សារភ្ជាប់អ្វីដែលគ្មានតម្លៃទៅនឹងជីវិត ជាជាងយកគំនិតផ្ដេសផ្ដាសរបស់អ្នកមកដាក់នៅមុខសេចក្តីពិត​។ អ្នកគ្មានតម្លៃសោះឡើយ! អ្នករស់នៅដូចជាសត្វជ្រូក។ តើវាមានភាពខុសគ្នាអ្វីទៅ រវាងអ្នក និងសត្វជ្រូក ឬក៏សត្វឆ្កែនោះ? តើមនុស្សដែលមិនបន្តស្វែងរកសេចក្តីពិត ហើយបែរជាស្រឡាញ់សាច់ឈាម មិនមែនជាសត្វតិរច្ចានទេឬអី? តើមនុស្សស្លាប់ដែលគ្មានវិញ្ញាណទាំងនោះ មិនមែនជាខ្មោចឆៅទេឬអី? តើមានព្រះបន្ទូលចំនួនប៉ុន្មានហើយដែលអ្នករាល់គ្នាបានស្ដាប់​ឮ​​? តើមានកិច្ចការបន្ដិចបន្ដួចប៉ុណ្ណោះដែលត្រូវបានធ្វើនៅក្នុងចំណោមអ្នករាល់​គ្នា​ឬ? តើខ្ញុំបានប្រទានព្រះបន្ទូលចំនួនប៉ុន្មានហើយនៅក្នុងចំណោមអ្នករាល់គ្នា? ដូច្នេះ ហេតុអ្វីបានជាអ្នកនៅមិនទាន់បានទទួលទៀត? តើអ្នកត្រូវរអ៊ូរទាំអំពីអ្វីខ្លះទៀត? តើអ្នកមិនទទួលបានអ្វីសោះនេះ មិនមែនដោយ​សារតែអ្នកងប់ងល់នឹងសាច់ឈាមពេកទេឬអី? តើវាមិនមែនដោយសារតែគំនិតរបស់អ្នកផ្ដេសផ្ដាសពេកទេឬអី? តើវាមិនមែនដោយសារតែអ្នកជាមនុស្សល្ងង់ខ្លៅពេកទេឬអី? ប្រសិនបើអ្នកគ្មានសមត្ថភាពទទួលបានព្រះពរទាំងនេះ តើអ្នកអាចស្ដីបន្ទោសព្រះជាម្ចាស់ថា ទ្រង់មិនបានសង្រ្គោះអ្នកកើតឬ? អ្វីដែលអ្នកបន្តស្វែងរក ក្រោយពេលដែល​ជឿលើព្រះជាម្ចាស់ហើយ គឺចង់បានសេចក្តីសុខ ចង់ឲ្យកូនៗគ្មានជំងឺឈឺថ្កាត់ ចង់ឲ្យស្វាមីមានការងារល្អធ្វើ ចង់ឲ្យកូនប្រុសរកបានប្រពន្ធដ៏ល្អ ចង់ឲ្យកូនស្រីរកបានស្វាមីដ៏ត្រឹមត្រូវ ចង់ឲ្យគោ និងសេះរបស់អ្នកភ្ជួររាស់ដីឲ្យបានល្អស្អាត និងចង់បានអាកាសធាតុល្អពេញមួយឆ្នាំសម្រាប់ផលដំណាំរបស់អ្នក។ នេះជាអ្វីដែលអ្នកស្វែងរក។ ការស្វែងរករបស់អ្នក គឺគ្រាន់តែចង់រស់នៅក្នុងភាពសុខស្រួល ចង់កុំឲ្យមានគ្រោះថ្នាក់ណាមួយកើតឡើងទៅលើក្រុមគ្រួសាររបស់អ្នក ចង់ឲ្យខ្យល់បរិសុទ្ធបក់កាត់មុខអ្នក ចង់ឲ្យមុខរបស់អ្នកមិនប៉ះនឹងធូលីដី ចង់ឲ្យផលដំណាំក្រុមគ្រួសាររបស់អ្នក មិនត្រូវបានលិចលង់ដោយទឹកជំនន់ ចង់ឲ្យខ្លួនអ្នករួចផុតពីគ្រោះមហន្តរាយផ្សេងៗ ចង់រស់នៅក្នុងការឱបក្រសោបរបស់ព្រះជាម្ចាស់ និងចង់រស់នៅក្នុងទ្រនំដ៏សុខស្រួល។ មនុស្សកំសាក ដែលតែងតែស្វែងរកខាងសាច់ឈាម ដូចជារូបអ្នក តើអ្នកមានដួងចិត្ត និងមានវិញ្ញាណដែរឬទេ? តើអ្នកមិនមែនជាសត្វតិរច្ឆានទេឬអី? ខ្ញុំប្រទានឲ្យអ្នកនូវផ្លូវដ៏ពិត ដោយគ្មានសុំការតបស្នងអ្វីឡើយ ប៉ុន្តែ អ្នកមិនចង់ស្វែងរកទៀត។ តើអ្នកជាម្នាក់នៅក្នុងចំណោមមនុស្សដែលជឿលើព្រះជាម្ចាស់ឬ? ខ្ញុំប្រទានជីវិតមនុស្សដ៏ពិតដល់អ្នក ប៉ុន្តែ អ្នកមិនចង់ស្វែងរកទេ។ តើអ្នកមានអ្វីខុសពីសត្វជ្រូក ឬសត្វឆ្កែទៅ? សត្វជ្រូកមិនស្វែងរកជីវិតរបស់មនុស្សឡើយ វាមិនស្វែងរកការលាងជម្រះទេ ហើយវាក៏មិនយល់អំពីអ្វីទៅជាជីវិតដែរ។ រាល់ថ្ងៃ ក្រោយពេល​ដែល​វាស៊ីឆ្អែតហើយ វាគ្រាន់តែដេកប៉ុណ្ណោះ។ ខ្ញុំបានប្រទានឲ្យអ្នកនូវផ្លូវដ៏ពិត ប៉ុន្តែ អ្នកមិនទទួលបានវាឡើយ៖ អ្នកមិនទទួលបានអ្វីសោះតែម្ដង។ តើអ្នកនឹងបន្តរស់នៅក្នុង​ជីវិតបែបនេះ ដែលជាជីវិតដូចសត្វជ្រូកទៀតឬ? តើមនុស្សដែលរស់នៅបែបនេះមានតម្លៃអ្វីទៅ? ជីវិតរបស់អ្នកពិតជាគួរឲ្យមើលងាយ និងថោកទាបពេកហើយ អ្នករស់នៅក្នុងចំណោមភាពស្មោកគ្រោក និងអំពើប្រាសចាកសីលធម៌ ហើយអ្នកមិនបន្តស្វែងរកគោលដៅណាមួយឡើយ។ តើជីវិតរបស់អ្នកមិនមែនថោកទាបបំផុតទេឬអី? តើអ្នកមានថ្លើមប្រមាត់អ្វីទៅសម្លឹងមើលព្រះជាម្ចាស់? ប្រសិនបើអ្នកបន្តមានបទពិសោធន៍បែបនេះ តើអ្នកនឹងមិនទទួលបានអ្វីសោះទេឬ? ផ្លូវដ៏ពិតត្រូវបានប្រទានដល់អ្នករួចហើយ ប៉ុន្តែ ចុងបញ្ចប់ អ្នកអាចទទួលបានផ្លូវនោះឬក៏អត់ គឺអាស្រ័យលើការស្វែងរករបស់អ្នកហើយ​។

ដកស្រង់ពី «បទពិសោធន៍របស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៤៧

​សាច់​ឈាម​របស់អ្នក​រាល់​គ្នា ចំណង់​ហួសហេតុរបស់អ្នក​​រាល់​គ្នា​ ភាព​លោភ​លន់​របស់អ្នក​​រាល់់​គ្នា​ និង​តម្រេកកាម​របស់អ្នក​​រាល់​គ្នា​​​បាន​ចាក់​ឬស​យ៉ាង​ជ្រៅ​​ទៅ​ក្នុង​​ខ្លួនរបស់​អ្នក​​រាល់​គ្នា​។​ចំណុច​​​អស់​ទាំង​នេះ​ កំពុង​គ្រប់​គ្រង​លើ​ដួង​ចិត្ត​របស់អ្នក​ឥត​ឈប់ឈរ​ដែលអ្នក​​រាល់​គ្នា​គ្មាន​កម្លាំងនឹង​​ដោះ​នូវ​នឹមនៃ​គំនិត​សក្តិភូមិ​និង​គំនិត​​​ខ្សោយអាក្រក់​​នេះ​ទេ​​។​អ្នក​រាល់​គ្នា​មិន​ស្រេក​ឃ្លាន​ចង់​ផ្លាស់ប្ដូរ​ស្ថានភាព​បច្ចុប្បន្ន​របស់អ្នក​​និង​មិនចង់​គេ​ចេញ​ពី​ឥទ្ធិពល​នៃ​ភាព​ងងឹតឡើយ​​។​ អ្នករាល់​គ្នា​គ្រាន់តែ​ជាប់​ចំណង​ទៅនឹង​​​​​​របស់​អស់​ទាំង​នេះ​ប៉ុណ្ណោះ​។​បើ​ទោះ​បី​ជាអ្នក​រាល់​គ្នា​ដឹង​ថា​ ជីវិត​នេះ​គឺ​មាន​ការ​ឈឺ​ចាប់​ខ្លាំង ហើយ​ពិភព​មនុស្ស​នេះ​ ខ្មៅ​ងងឹតខ្លាំង​ក្ដី​​​ក៏​នៅ​តែ​​គ្មាន​នរណា​ម្នាក់​​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មាន​សេចក្តីក្លាហាន​​ក្នុង​ការបំផ្លាស់​បំប្រែ​​​ជីវិត​របស់ខ្លួន​ដែរ​​។​អ្នក​​គ្រាន់​តែ​ចង់​​​គេច​វេស​ពី​តថភាព​ពិត​នៃ​ជីវិត​នេះ​ ចង់សម្រេច​នូ​វភាពវិសេស​ឧត្តម​នៃ​​ព្រលឹង​និង​រស់​នៅ​ក្នុង​មជ្ឈដ្ឋាន​ដែល​មាន​​​សន្តិភាព​ ​សេចក្តី​សប្បាយ​រីករាយ​ដូច​​ជា​ស្ថានសួគ៌​។​ អ្នក​រាល់​គ្នា​មិនចង់​ស៊ូទ្រាំនឹង​ភាព​​លំបាក​វេទនា​ដើម្បី​ផ្លាស់ប្ដូរ​ជីវិត​បច្ចុប្បន្ន​របស់​អ្នក​ឡើយ​​។ អ្នកក៏​មិន​ចង់​ស្វែងរក​​ការជំនុំជម្រះ ​​និង​ការ​កាត់​ទោស​នេះ​​សម្រាប់​ជីវិត​មួយ​ដែលអ្នក​​គប្បីអនុវត្ដតាមដែរ​​។​ ផ្ទុយ​ទៅ​វិញ​ អ្នកយល់សប្តិ​​ក្នុង​ក្ដី​សុបិន្តនានា​ដែល​មិន​ពិតសូម្បី​បន្តិច​​ដែលថាពិភព​ដ៏​ស្រស់​បំព្រង​​នេះ​​ ហួស​ពី​កម្រិតខាង​​សាច់​ឈាម​​​ទៅ​ទៀត​។​ ជីវិត​ដែលអ្នក​​រាល់​គ្នា​​ចង់​បាន​គឺ​ជា​ជីវិត​មួយ​ដែលអ្នក​​អាច​ទទួល​បាន​ដោយ​មិន​បាច់​ប្រឹង​ដោយ​គ្មាន​ការ​រង​ទុក្ខ​​​ឈឺ​ចាប់​អ្វីឡើយ​​។​ នោះ​គឺ​មិន​ពិត​​ទាំង​ស្រុងហើយ​​!​ដោយ​សារ​អ្វី​ដែលអ្នក​​​រាល់​គ្នា​សង្ឃឹម​ចង់​បាន​ គឺ​មិន​មែន​ដើម្បី​រស់​នៅ​ក្នុង​​​ជីវិត​ដែល​មាន​ន័យ​ផ្នែក​សាច់​ឈាម​និង​ដើម្បី​សម្រេច​​​នូវ​សេចក្តី​ពិត​នៅក្នុង​រយៈពេល​នៃ​ការ​​រស់​នៅ​ឡើយ ពោលគឺ​​ត្រូវ​​រស់​នៅ​ដើម្បី​សេចក្តី​ពិត​ និង​​ក្រោកឈរឡើងដើម្បី​យុត្តិធម៌​។​នេះ​គឺ​មិន​មែន​ជា​អ្វី​ដែលអ្នក​​រាល់​គ្នា​នឹង​ត្រូវ​ចាត់​ទុក​ជា​ជីវិត​ដែល​មាន​ពន្លឺ​ចាំង​ចែង​​និង​ភ្លឺ​ចិញ្ចាច​​នោះ​ទេ​។​ អ្នក​រាល់​គ្នា​មាន​អារម្មណ៍​ថា​នេះ​​មិនមែន​ជា​ជីវិតត្រចះ​ត្រចង់​ ឬ​ជីវិត​មាន​ន័យ​ឡើយ​។​នៅ​ក្នុង​ភ្នែក​របស់អ្នក​​រាល់​គ្នា​ ការ​រស់​នៅ​ក្នុង​ជីវិត​បែប​នេះ​នឹង​មាន​អារម្មណ៍​ដូច​ជា​អ​យុត្តិធម៌ដូច្នោះ​ដែរ​​! បើ​ទោះ​បីជាអ្នក​​រាល់​គ្នា​ទទួលយកនូវ​ការ​កាត់​ទោស​នៅ​ថ្ងៃ​នេះ​ក្ដី​ក៏​ប៉ុន្តែ​អ្វី​ដែលអ្នក​រាល់កំពុង​បន្ត​ស្វែង​រក​ គឺ​មិន​មែន​ដើម្បី​ទទួល​បាន​នូវ​សេចក្តី​ពិត​ឬ​ដើម្បី​ស្ដែង​ចេញ​នូវ​សេចក្តី​ពិតនោះ​​​តាមរយៈ​ការ​រស់​នៅ​​ក្នុង​ពេល​បច្ចុប្បន្ន​នោះ​ទេ​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ គឺដើម្បី​អាច​ចូល​ក្នុង​ជីវិត​មួយ​ដែល​រីក​រាយ​លើស​ពី​សាច់​ឈាម នៅថ្ងៃខាងមុខ​​។​ អ្នក​រាល់​គ្នា​មិន​មែន​កំពុង​ស្វែង​រក​សេចក្តី​ពិត​នោះ​ទេ​ហើយអ្នក​​រាល់​គ្នា​មិនកំពុង​ក្រោកឈរឡើង​ដើម្បី​សេចក្តី​ពិត​ដែរ​ ហើយច្បាស់​ណាស់ អ្នក​មិន​មែន​រស់​នៅ​ដើម្បី​សេចក្តី​ពិត​នោះ​ទេ​។​អ្នក​​រាល់​គ្នា​មិន​មែនកំពង់​ដើម្បី​ស្វែង​រក​ច្រកចូល​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទេ​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ​​​នៅ​​អនាគត​​​នឹងកើតមាននៅក្នុងគំនិត​របស់អ្នក​ហើយនៅ​​ថ្ងៃ​ណាមួយ​ដែល​អាច​កើត​មាន​​៖ អ្នក​បាន​សម្លឹង​មើល​ផ្ទៃ​មេឃ​ពណ៌​ខៀវ​ដោយ​សម្រក់ទឹក​ភ្នែក​​យ៉ាង​​ជូរ​ចត់​ហើយ​​រំពឹង​ថា​​នឹង​ត្រូវ​នាំ​​​ទៅកាន់​ស្ថានសួគ៌​នៅ​ថ្ងៃ​ណា​មួយ​។​តើអ្នក​​រាល់​គ្នា​មិនដឹង​ទេ​ឬថា​ របៀប​នៃ​ការ​​គិត​របស់អ្នក​​រាល់​គ្នា​គឺ​ហួស​ពី​​ការ​ពិត?​ អ្នក​រាល់​គ្នា​នៅបន្ត​គិត​ថា​ ព្រះ​សង្គ្រោះ​​ដែល​មាន​ព្រះហឫទ័យ​សណ្ដោស​និង​សេចក្តី​មេត្ដា​ឥត​​ព្រំ​ដែន​នឹង​​យាង​មក​នៅ​ថ្ងៃ​​ណា​មួយ​ជាក់​ជា​មិន​ខាន​ ដើម្បី​យកអ្នក​​ទៅ​ជា​មួយ​ទ្រង់​អ្នកជាមនុស្ស​បាន​ឆ្លង់កាត់​នូវ​ទុក្ខលំបាក​ និង​ទុក្ខវេទនា​នៅ​ក្នុង​ពិភព​លោក​នេះ​ហើយ​ទ្រង់​នឹង​ធ្វើ​ការ​សងសឹក​ជា​ប្រាកដ​ជំនួស​អ្នក​ ដែល​ជា​ជន​រងគ្រោះ​និង​ត្រូវ​បាន​គេ​គៀប​សង្កត់​។​ តើអ្នក​​មិន​មែន​ពោរ​ពេញ​ដោយ​អំពើ​បាប​​ទេ​ឬ?​តើអ្នក​​ជាមនុស្ស​តែ​ម្នាក់គត់​​ដែល​បាន​រង​ទុក្ខ​នៅ​ក្នុង​ពិភពលោក​នេះទេមែន​ទេ​​?​អ្នក​​បាន​ធ្លាក់​ចូល​ក្នុង​ដែន​ត្រួត​ត្រា​​​របស់​សាតាំង​ដោយ​ខ្លួន​ឯង និង​បាន​រង​ទុក្ខ​វេទនា​—តើ​ព្រះ​ជា​ម្ចាស់​ពិត​ជា​នៅ​តែ​​​ចង់​សង​សឹកចំពោះអ្នក​​​ទៀតដែរ​ឬ​ទេ​​? អស់អ្នក​​​​ណា​ដែល​មិន​អាច​ផ្គាប់​តាម​​សេចក្តី​ត្រូវ​ការ​របស់​ព្រះ​ជា​ម្ចាស់​បាន​—តើ​ពួកគេ​មិន​មែន​សុទ្ធតែជា​សត្រូវ​របស់​​ព្រះ​ជា​ម្ចាស់​ទេ​ឬ​អី​?​​អស់អ្នក​​ណា​ដែល​មិន​ជឿលើ​ព្រះ​ជា​ម្ចាស់​ដែល​យកកំណើត​ជា​សាច់​ឈាម—តើ​ពួកគេ​មិនមែន​ជា​ពួកទទឹង​​​នឹង​ព្រះ​គ្រីស្ទ​ទេ​ឬ​អី​?​​តើ​អំពើ​ល្អ​របស់អ្នក​​ធ្វើ​ដើម្បី​អ្វី​?​ តើ​អំពើ​ល្អទាំងនេះ​​អាច​កើត​មាន​នៅ​ក្នុង​ដួង​ចិត្ត​ដែល​ថ្វាយ​បង្គំ​ព្រះ​ជា​ម្ចាស់​ដែរ​​ឬ​ទេ​?​អ្នកមិន​អាច​ទទួល​បានព្រះ​ពរ​ពី​ព្រះ​ជា​ម្ចាស់​ដោយ​គ្រាន់​តែ​ធ្វើ​អំពើ​ល្អមួយ​ចំនួន​​​នោះ​ទេ​ហើយ​ព្រះ​ជា​ម្ចាស់​​នឹង​មិន​សង​សឹកនឹង​អំពើ​ខុស​ឆ្គង​​ប្រឆាំង​នឹងអ្នក​ ដោយ​គ្រាន់​តែ​អ្នក​​ត្រូវ​​ក្លាយ​ជា​ជន​រង​គ្រោះ​និង​ត្រូវគេ​​គៀប​សង្កត់​នោះ​ទេ​។​ អស់អ្នក​​​​ណា​ដែល​ជឿ​លើ​ព្រះ​ជា​ម្ចាស់​តែមិន​ស្គាល់​ព្រះ​ជា​ម្ចាស់​ប៉ុន្តែ​ជាអ្នក​​​​ប្រព្រឹត្ដអំពើ​ល្អ—តើ​ពួកគេ​ទាំង​អស់​នឹង​មិន​ត្រូវ​​កាត់​ទោស​ទេ​ឬ​អី​?​អ្នក​គ្រាន់​តែ​ជឿ​លើ​ព្រះ​ជា​ម្ចាស់​ គ្រាន់​តែ​ចង់​ឲ្យ​ព្រះ​ជា​ម្ចាស់កែតម្រង់​​​និងសង​សឹក​ចំពោះ​អំពី​ខុស​ឆ្គង​ប្រឆាំង​នឹងអ្នក​​ ហើយអ្នក​​ចង់​ឲ្យ​ព្រះ​ជា​ម្ចាស់ទទួលស្គាល់អ្នក​​ជា​ថ្ងៃ​មួយ​​ដែលទីបំផុតអ្នក​​អាចចេញមកដោយឥតលាក់លៀម​ងើប​ក្បាល​ខ្ពស់​នៅទី​បំផុត​ទៅ​។​ប៉ុន្តែ​ អ្នក​បដិសេធ​មិន​ចង់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្តី​ពិត​ ហើយអ្នក​​ក៏​​មិន​ស្រេច​ឃ្លាន​​នឹង​ស្ដែង​ចេញ​នូវ​សេចក្ដី​ពិតនោះ​តាមរយៈ​ការ​រស់​នៅដែរ​។​អ្នកកាន់​តែ​មិន​អាច​គេច​ចេញ​ពី​​ការ​លំបាក​ ពីជីវិត​ដែល​ទទេ​សូន្យនោះដែរ​។​ផ្ទុយ​ទៅ​វិញ​ ខណៈពេលដែលការ​រស់​នៅ​ក្នុង​ជីវិតខាងសាច់​ឈាម​ និង​ជីវិត​ដែល​មាន​បាប​របស់អ្នក​​អ្នក​ហាក់ដូចជា​​ត្រេក​អរ​នឹងព្រះ​ជា​ម្ចាស់ចំពោះ​​សិទ្ធិ​តវ៉ា​របស់អ្នក​​និង​ផាត់​ចេញ​នូវ​អ័ព្ទ​ដែល​បាំង​ជីវិត​របស់​អ្នក​​។​ ប៉ុន្តែ​តើ​វា​អាចទៅរួចដែរ​ឬ​​​ទេ​?​ ប្រសិន​បើអ្នក​​មាន​សេចក្តី​ពិត​ អ្នកអាច​ដើរ​តាម​​​ព្រះ​ជា​ម្ចាស់​បាន​​។​ប្រសិន​បើអ្នក​​មាន​ការសម្ដែង​​​ចេញ​តាម​រយៈ​ការ​រស់​នៅ​ អ្នកអាច​ជា​ការ​បើក​សម្ដែង​​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់បាន​​។​ប្រសិន​បើអ្នក​​មាន​ជីវិត​អ្នកអាច​អរ​សប្បាយ​​​នឹង​​ព្រះ​ពរ​របស់​ព្រះ​ជា​ម្ចាស់​បាន​។​អស់អ្នក​​​​ណា​ដែល​មាន​សេចក្តី​ពិត​ អាច​​អរ​សប្បាយ​នឹង​ព្រះ​ពរ​របស់​ព្រះ​ជា​ម្ចាស់​បាន​។​ព្រះ​ជា​ម្ចាស់​ធានាកែតម្រង់​​ដល់​អស់អ្នក​​​​ណា​ដែល​ស្រលាញ់​​ទ្រង់​ដោយស្មោះ​អស់​ពី​ចិត្ត​​​និង​ដល់​អ្នក​ណា​​​​ដែល​​ស៊ូទ្រាំនឹងទុក្ខលំបាក និង​ទុក្ខវេទនា​ប៉ុន្តែ​មិន​មែនសម្រាប់​​អស់អ្នក​ណា​​​​​ដែល​គ្រាន់​តែ​ស្រឡាញ់​ខ្លួន​ឯង និង​អស់អ្នក​​ណា​​ដែល​បាន​ធ្លាក់​ជា​ចំណីនៃ​ការ​បោកប្រាស់​របស់​សាតាំងឡើយ​​។ តើ​អាច​មាន​សេចក្តី​ល្អ​នៅ​ក្នុងខ្លួន​របស់​​​អស់​អ្នក​ណា​​ដែល​មិន​ស្រឡាញ់​សេចក្តី​ពិត​បាន​ដូច​ម្តេច​​ទៅ​?​តើ​អាច​មាន​សេចក្តីសុចរិត​​​នៅ​ក្នុង​ខ្លួន​​ឯងណា​​ដែល​គ្រាន់​តែ​​​ស្រឡាញ់ខាង​សាច់​ឈាម​​បានដូច​​ម្តេច​​ទៅ​?​តើ​​សេចក្តី​សុច​រិត​ និង​សេចក្ដី​​​ល្អ​​ទាំងពីរ​មិន​បាន​​​និយាយដោយ​គ្រាន់​តែ​សម្អាង​​​ទៅលើ​​សេចក្តី​ពិតទេ​ឬអី​​?​​តើ​ចំណុច​នេះ​​មិន​រក្សា​ទុក​​​​សម្រាប់​​អស់អ្នក​​​​ណា​​ដែល​ស្រឡាញ់​ព្រះ​ជា​ម្ចាស់​ដោយ​ស្មោះ​អស់​ពី​ចិត្ដទេ​ឬ​អី​​?​អស់អ្នក​​​​ណា​ដែល​មិន​ស្រឡាញ់​សេចក្តី​ពិត​ និងអស់​អ្នក​ណា​​​​ដែល​​ជា​សាកសព​មានក្លិន​អសោច​តើ​ពួកគេ​ទាំង​អស់​នេះ មិន​មែន​ជា​ទី​ជម្រក​នៃ​អំពើ​អាក្រក់​​​ទេ​ឬ​អី? អស់​អ្នក​​​ណា​ដែល​មិន​អាច​ស្ដែង​ចេញ​នូវ​សេចក្តី​ពិត​តាម​រយៈ​ការ​រស់​នៅបាន​ទេ តើ​ពួកគេ​រាល់​គ្នា​មិន​មែន​ជា​សត្រូវ​នៃ​សេចក្តី​ពិត​ទេ​ឬ​អី​?​ហើយ​ចុះ​ចំណែកអ្នក​​រាល់​គ្នា​វិញ​?​

ដកស្រង់ពី «មានតែអ្នកដែលត្រូវបានប្រទានឲ្យគ្រប់លក្ខណ៍ ប៉ុណ្ណោះ ដែលអាចរស់នៅក្នុងជីវិតមួយដែល មានន័យ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៤៨

វាជាភារកិច្ចរបស់ខ្ញុំ​ ដែលត្រូវគ្រប់គ្រងមនុស្ស។ បន្ថែមលើនេះ ការយក​ឈ្នះលើមនុស្ស គឺជាអ្វីដែលខ្ញុំ​បានតែងតាំងនៅពេលដែលខ្ញុំ​បានបង្កើតពិភពលោកនេះ។ មនុស្សប្រហែលមិនដឹងថា ខ្ញុំ​នឹងយក​ឈ្នះ​លើ​មនុស្សឲ្យបានទាំងស្រុងនៅគ្រាចុងក្រោយបង្អស់នោះទេ ឬមិនដឹងថា ការយក​ឈ្នះ​លើពួកបះបោរនៅក្នុងចំណោមមនុស្ស គឺជាសេចក្ដីសម្អាងនៃជ័យជម្នះរបស់ខ្ញុំ​លើសាតាំងឡើយ។ ប៉ុន្តែ នៅពេលដែលសត្រូវរបស់ខ្ញុំ​បានចូលរួមប្រយុទ្ធជាមួយខ្ញុំ​ខ្ញុំ​បានប្រាប់វារួចជាស្រេចហើយថា ខ្ញុំ​នឹងយក​ឈ្នះ​លើអស់អ្នកណាដែលសាតាំងបានចាប់ជាឈ្លើយ និងធ្វើឲ្យទៅជាកូនចៅរបស់វា ទៅជាបាវបម្រើដ៏ស្មោះត្រង់ដែលនៅចាំការពារផ្ទះរបស់វា។ អត្ថន័យដើមនៃពាក្យយក​ឈ្នះ​គឺការយកឈ្នះ ធ្វើឲ្យរងការអាម៉ាស់មុខ។ នៅក្នុងភាសានៃពួកអ៊ីស្រាអែល ពាក្យនេះមានន័យថា យកឈ្នះឲ្យខានតែបាន បំផ្លាញ និងធ្វើឲ្យគ្មានសមត្ថភាពអាចតស៊ូប្រឆាំងទាស់នឹងខ្ញុំ​តទៅមុខទៀតបាន។ ប៉ុន្តែ សព្វថ្ងៃនេះ នៅពេលដែល​ប្រើក្នុងចំណោមអ្នក​រាល់គ្នា អត្ថន័យនៃពាក្យនេះ គឺយក​ឈ្នះ​។ អ្នក​រាល់គ្នា​គប្បីដឹងថា ចិត្ត​របស់ខ្ញុំ​ គឺតែងតែចង់កម្ចាត់ចោល និងយកឈ្នះឲ្យបានទាំងស្រុងលើមេកំណាចរបស់មនុស្សជាតិ​ដើម្បីកុំឲ្យវាអាចបះបោរប្រឆាំងនឹងខ្ញុំ​បាន និងគ្មានសូម្បីខ្យល់ដង្ហើមដើម្បីរំខាន ឬធ្វើឲ្យវឹកវរដល់កិច្ចការរបស់ខ្ញុំ​។ ហេតុនេះ តាមការយល់ដឹងរបស់មនុស្ស ពាក្យនេះបានក្លាយជាមានន័យថា ការយក​ឈ្នះ​។ មិនថាអត្ថន័យបង្កប់នៃពាក្យនេះមានន័យដូចម្តេចខ្លះទេ កិច្ចការរបស់ខ្ញុំ​គឺបង្ក្រាប​មនុស្សជាតិ។ មួយរយៈមកនេះ វាជាការពិតដែលមនុស្សជាតិ គឺជារបស់បន្ទាប់បន្សំនៃការគ្រប់​គ្រង​របស់ខ្ញុំ​និយាយឲ្យកាន់តែច្បាស់ទៅ មនុស្សជាតិ​ គឺគ្មានអ្វីក្រៅពីសត្រូវរបស់ខ្ញុំ​នោះទេ។ មនុស្សជាតិ​គឺជាមនុស្សអាក្រក់ដែលប្រឆាំងទាស់ និងមិនស្ដាប់បង្គាប់ខ្ញុំ​។ មនុស្សជា​តិ​ គឺគ្មានអ្វីក្រៅពីកូនចៅនៃមេកំណាចដែលខ្ញុំ​ស្អប់ខ្ពើមឡើយ។ មនុស្សជាតិ​ គឺគ្មានអ្វីក្រៅពីពូជ​ពង្យ​មហាទេវតាដែលបាន​ក្បត់ខ្ញុំ​ឡើយ។ មនុស្សជាតិ​គឺគ្មានអ្វីក្រៅពីកេរ្តិ៍ដំណែលនៃមនុស្សអាក្រក់ ដែលខ្ញុំ​បានបោះបង់ជាយូរមកហើយ និងជាសត្រូវដែលមិនអាចផ្សះផ្សារ​បាន​ជាមួយនឹងខ្ញុំ​តាំងពីពេលនោះមក។ ដ្បិតមេឃនៅខាងលើមនុស្សជាតិ គឺខ្មៅ និងងងឹតសូន្យសុង គ្មានពន្លឺមើលច្បាស់សូម្បីបន្តិចសោះឡើយ ហើយពិភពមនុស្សបានធ្លាក់ទៅក្នុង​ភាពងងឹតសូន្យសុង ដូចនេះ មនុស្សដែលរស់នៅក្នុងពិភពនោះ មិនអាចមើលឃើញដៃរបស់ខ្លួនដែលលាតសន្ធឹងនៅចំពោះមុខខ្លួន ឬឃើញព្រះអាទិត្យនៅពេលគេងើបក្បាលឡើងលើឡើយ។ ផ្លូវនៅខាងក្រោមជើងរបស់គេ ជាដីភក់ និងសប្បូរទៅដោយ​គ្រហុក ខ្វាត់ខ្វែង និងក្រវិចក្រវៀន។ ដីទាំងមូលពោរពេញទៅដោយសាកសព។ ជ្រុងដែលងងឹតៗ មានពេញទៅដោយសាកសពនៃអ្នកស្លាប់ ហើយនៅជ្រុងដែលត្រជាក់ និងមានស្រមោលបាំង ពួកវិញ្ញាណកំណាចជាច្រើនបានយកធ្វើជាទីលំនៅ។ ហើយនៅគ្រប់ទីកន្លែងទាំងអស់នៅក្នុងពិភពមនុស្ស វិញ្ញាណអាក្រក់បានចូលមកទាំងក្រុមៗ។ កូនសត្វគ្រប់ប្រភេទទាំងអស់ ដែលប្រឡាក់​ទៅដោយភាពស្មោកគ្រោគ ត្រូវជាប់នៅក្នុងសង្គ្រាមឈ្លាន​ពាន ដែលសំឡេងនៃសង្គ្រាមនោះធ្វើឲ្យមានការភ័យតក់ស្លុតនៅក្នុងចិត្ត។ នៅពេលនោះ ស្ថិតក្នុងពិភពមួយបែបនេះ នៅក្នុង «ស្ថានសួគ៌លោកិយ» មួយបែបនេះ តើមនុស្សទៅស្វែងរកកន្លែងបរមសុខនៅក្នុងជីវិតនៅទីណាបាន? តើមនុស្សអាចទៅស្វែងរកវាសនាជីវិតរបស់ខ្លួននៅទីណាបាន? ចាប់តាំងពីត្រូវសាតាំងជាន់ឈ្លីនៅក្រោមបាទជើងមក ជាលើកដំបូងហើយដែលមនុស្សជាតិ​បានក្លាយធ្វើជាតួអង្គដែលយកតាមរូបកាយរបស់សាតាំង លើសពីនេះ មនុស្សជាតិគឺជាតំណាងរបស់សាតាំង និងធ្វើជាទីសម្អាងដែលធ្វើបន្ទាល់ឲ្យសាតាំង ដោយសំឡេងឮៗ និងច្បាស់ៗ។ តើពូជមនុស្សបែបនេះ ក្រុមមនុស្សថោកទាបគ្មានគុណធម៌បែបនេះ កូនចៅនៃអំបូរមនុស្សពុក​រលួយ​បែបនេះ អាចធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់បានដោយរបៀបណា? តើសិរីល្អរបស់ខ្ញុំ​ចូលមកដល់នៅពេលណា? តើនៅទីណាដែលមនុស្សអាចចាប់ផ្ដើមនិយាយអំពីទីបន្ទាល់​របស់ខ្ញុំ​បាន? ដ្បិតសត្រូវដែលឈរទទឹងទាស់នឹងខ្ញុំ​ដែលបានធ្វើឲ្យមនុស្សជាតិ​ពុក​រលួយ​ បានដណ្ដើមយកមនុស្សជាតិរួចជាស្រេចទៅហើយ ព្រមទាំងធ្វើឲ្យពួកគេប្រឡាក់អស់ ជាមនុស្សជាតិ​ដែលខ្ញុំ​បានបង្កើត​តាំងពីយូរមកហើយ និងបានទទួលនូវសិរីល្អរបស់ខ្ញុំ​និងការសម្ដែងចេញរបស់ខ្ញុំ​តាមរយៈការស់នៅ។ វាបានឆក់យកនូវសិរីល្អរបស់ខ្ញុំ​ ហើយអ្វីទាំងអស់ដែលវាបានបញ្ជ្រាបចូលទៅក្នុងខ្លួនមនុស្សនោះគឺថ្នាំពុល ដែលបានលាយយ៉ាងច្រើននឹងភាពអាក្រក់របស់សាតាំង រួមនឹងទឹកផ្លែឈើពីផ្លែឈើនៃដើម​ដឹងខុសត្រូវផង។ ការពីដើមឡើយ ខ្ញុំ​បានបង្កើតមនុស្សជាតិ ពោលគឺខ្ញុំ​បានបង្កើតដូនតារបស់មនុស្សជាតិ​មក គឺអ័ដាម។ គាត់ត្រូវបានផ្ដល់​ឲ្យនូវទម្រង់ និងរូបអង្គ ដែលពេញប្រៀបទៅដោយថាមពល ពេញប្រៀបទៅដោយភាពក្លៀវក្លា រួមជាមួយនឹងសិរីល្អរបស់ខ្ញុំ​ថែមទៀតផង។ នោះគឺជាថ្ងៃដ៏មានសិរីល្អ នៅពេលដែលខ្ញុំ​បានបង្កើតមនុស្ស​។ ក្រោយមក អេវ៉ា ត្រូវបង្កើតចេញពីរូបកាយរបស់អ័ដាម ហើយនាងក៏ជាជីដូនជីតារបស់មនុស្សដែរ ដូច្នេះ មនុស្សដែលខ្ញុំ​បានបង្កើតមក ត្រូវបំពេញ​ដោយខ្យល់ដង្ហើមរបស់ខ្ញុំ​ និងពេញប្រៀបទៅដោយសិរីល្អរបស់ខ្ញុំ​។ ដំបូងឡើយ អ័ដាមកើតចេញពីស្នាព្រះហស្ដរបស់ខ្ញុំ​ ហើយជារូបអង្គតំណាង​របស់ខ្ញុំ​។ ហេតុនេះ អត្ថន័យដំបូងរបស់ «អ័ដាម» គឺជា​ភាវៈ​មួយ​ដែល​ត្រូវ​បាន​បង្កើតឡើងដោយខ្ញុំ​ ពោរពេញទៅដោយអនុភាពជីវិតរបស់ខ្ញុំ​ជ្រួតជ្រាបទៅដោយសិរីល្អរបស់ខ្ញុំ​ ដោយមានទម្រង់ និងរូបអង្គ ដោយមានព្រលឹង និងខ្យល់ដង្ហើម។ គាត់គឺជាសភាវៈដែលត្រូវបង្កើតមកតែមួយគត់ ដែលមានព្រលឹង មានសមត្ថភាពតំណាងឲ្យខ្ញុំ​បាន អាចមានរូបអង្គរបស់ខ្ញុំ​បាន និងអាចទទួលបានខ្យល់ដង្ហើម​ជីវិតរបស់ខ្ញុំ​។ កាលដើមដំបូងឡើយ អេវ៉ា គឺជាមនុស្សទីពីរដែលទទួលបានការផ្ដល់​ខ្យល់ដង្ហើមជីវិត ជា​ស្នា​ព្រះ​ហស្ដ​ដែលខ្ញុំ​បានបង្កើតឡើង ដូចនេះ អត្ថន័យរបស់ «អេវ៉ា» គឺជាសភាវៈ ដែលត្រូវបង្កើតឡើង ដែលនឹងបន្តសិរីល្អរបស់ខ្ញុំ​និង​ពេញទៅដោយភាពក្លៀវក្លារបស់ខ្ញុំ​ ព្រម​ទាំង​ទទួលបាននូវការផ្ដល់​សិរីល្អរបស់ខ្ញុំ​ទៀតផង។ អេវ៉ាកើតចេញពីអ័ដាម ដូចនេះ នាងក៏មានរូបអង្គរបស់ខ្ញុំ​ដែរ ដ្បិតនាងជាមនុស្សទីពីរដែលត្រូវបានបង្កើតឡើងក្នុងរូបអង្គរបស់ខ្ញុំ​។ អត្ថន័យដើមរបស់ «អេវ៉ា» គឺជាមនុស្សរស់ ដែលមានព្រលឹង សាច់ឈាម និងឆ្អឹង ជាទីបន្ទាល់ទីពីររបស់ខ្ញុំ​ក៏ដូចជារូបអង្គទីពីររបស់ខ្ញុំ​ក្នុងចំណោមមនុស្សជាតិដែរ។ ពួកគេជាជីដូនជីតារបស់មនុស្សជាតិ ជាសម្បត្តិដ៏ល្អបរិសុទ្ធ និងមានតម្លៃរបស់មនុស្ស ហើយពីដំបូងឡើយ ភាវៈ​មានជីវិត ត្រូវបានផ្ដល់​នូវព្រលឹង។ ក៏ប៉ុន្តែ មេកំណាចបានជាន់ឈ្លី និងចាប់កូនចៅនៃជីដូនជីតារបស់មនុស្សជាតិជាឈ្លើយ ដោយ​ទម្លាក់ពិភពមនុស្សទៅក្នុងភាពងងឹតសូន្យសុង និងធ្វើឲ្យពិភពនេះទៅជាបែបនេះ ដើម្បីឲ្យកូនចៅគេលែងជឿលើវត្តមានរបស់ខ្ញុំ​ទៀត។ អ្វីដែលគួរឲ្យស្អប់ខ្ពើមជាងនេះទៀតនោះគឺថា មេកំណាចមិនត្រឹមតែធ្វើឲ្យមនុស្សពុក​រលួយ​ និងជាន់ឈ្លីលើពួកគេនោះទេ វាសាហាវឃោឃៅដោយដណ្ដើមយកនូវសិរីល្អរបស់ខ្ញុំ​ទីបន្ទាល់របស់ខ្ញុំ​ សេចក្តីក្លៀវក្លាដែលខ្ញុំ​បានផ្ដល់​ឲ្យពួកគេ ខ្យល់ដង្ហើម និងជីវិតដែលខ្ញុំ​បានផ្លុំបញ្ចូលទៅឲ្យពួកគេ គ្រប់សិរីល្អរបស់ខ្ញុំ​នៅក្នុងពិភពមនុស្ស និងគ្រប់ឈាមនៅក្នុងបេះដូងដែលខ្ញុំ​បានចំណាយ​ទៅ​លើមនុស្សជាតិ​។ មនុស្សជាតិ​លែងស្ថិតនៅក្នុងពន្លឺទៀតហើយ មនុស្សបានបាត់បង់នូវអ្វីគ្រប់យ៉ាងដែលខ្ញុំ​បានផ្ដល់​ឲ្យគេ ហើយពួកគេបានលះបង់នូវសិរីល្អដែលខ្ញុំ​បានផ្ដល់ឲ្យពួកគេ។ តើពួកគេអាចទទួលស្គាល់ថាខ្ញុំ​ជាព្រះអម្ចាស់នៃភាវៈ​ទាំង​អស់ដែលបង្កើតឡើងមកនោះដោយរបៀបណា? តើពួកគេអាចបន្តជឿលើវត្តមានរបស់ខ្ញុំ​នៅស្ថានសួគ៌បានដោយរបៀបណា? តើពួកគេអាចស្វែងរកការសម្ដែងឲ្យឃើញនូវសិរីល្អរបស់ខ្ញុំ​នៅលើផែនដីនេះបានដោយរបៀបណា? តើចៅប្រុស និងចៅស្រីទាំងអស់នេះ អាចទទួលយកព្រះជាម្ចាស់ ដែលជីដូនជីតារបស់ពួកគេគោរពបូជា ជាព្រអម្ចាស់ដែលបង្កើត​គេមកនោះបានដោយរបៀបណា? ចៅប្រុស និងចៅស្រីដ៏គួរឲ្យអាណិតទាំងអស់នេះ បាន «ផ្ដល់ជូន» ដោយសុទ្ធចិត្តនូវសិរីល្អ រូបអង្គ និងទីបន្ទាល់ដែលខ្ញុំ​បានផ្ដល់​ដល់អ័ដាមនិងអេវ៉ា ក៏ដូចជាជីវិតដែលខ្ញុំ​បានផ្ដល់​ឲ្យមនុស្សជាតិ​ដែលពួកគេត្រូវការដើម្បីរស់រាននោះ ទៅឲ្យមេ​កំំណាច​។ ហើយពួកគេមិនបានចាប់ភ្លឹកទាល់តែសោះចំពោះវត្តមានរបស់មេកំណាច និងបានផ្ដល់សិរីល្អទាំងអស់របស់ខ្ញុំ​ទៅឲ្យវា។ តើនេះមិនមែនជាប្រភពនៃងារ «មនុស្សថោកទាប» ទេឬអី? តើមនុស្សបែបនេះ អារក្សកំណាចបែបនេះ សាកសពចេះដើរបែបនេះ រូបតំណាងរបស់សាតាំងបែបនេះ សត្រូវរបស់ខ្ញុំ​បែបនេះ អាចទទួលបាននូវសិរីល្អរបស់ខ្ញុំ​ដោយរបៀបណា? ខ្ញុំ​នឹងយកមកវិញនូវសិរីល្អរបស់ខ្ញុំ​ យកមកវិញនូវទីបន្ទាល់របស់ខ្ញុំ​ដែលមាននៅក្នុងចំណោមមនុស្ស និងអ្វីគ្រប់ទាំងអស់ដែលធ្លាប់ជារបស់ខ្ញុំ​ និងអ្វីដែលខ្ញុំ​បានផ្ដល់ទៅឲ្យមនុស្ស​ជាតិ​ជាយូរលង់មកហើយ ខ្ញុំ​នឹងយកឈ្នះ​លើ​មនុស្សជាតិ​ឲ្យបានទាំងស្រុង។ ក៏ប៉ុន្តែ អ្នករាល់គ្នាគួរដឹងថា មនុស្សដែលខ្ញុំ​បានបង្កើតមក គឺជាមនុស្សដែលមានរូបអង្គរបស់ខ្ញុំ​ និងមានសិរីល្អរបស់ខ្ញុំ​។ ពួកគេមិនមែនជាកម្មសិទ្ធិរបស់សាតាំងឡើយ ហើយពួកគេក៏មិនមែនជារបស់ដែលត្រូវឲ្យវាជាន់ឈ្លីដែរ ប៉ុន្តែជាការបើកបង្ហាញដ៏បរិសុទ្ធរបស់ខ្ញុំ​ ដោយមិនមានដានជាតិពុលរបស់សាតាំងសូម្បីបន្តិច។ អាស្រ័យដូចនេះ ខ្ញុំ​ប្រាប់មនុស្សថា ខ្ញុំ​គ្រាន់តែចង់បានអ្វីដែលខ្ញុំ​បានបង្កើតឡើងដោយដែរបស់ខ្ញុំ​តែប៉ុណ្ណោះ ជារបស់បរិសុទ្ធដែលខ្ញុំ​ស្រឡាញ់ និងរបស់ដែលមិនមែនជាកម្មសិទ្ធិរបស់អ្នកណាមួយ។ បន្ថែមលើនេះ ខ្ញុំ​នឹងមានសេចក្តីរីករាយពីរបស់ទាំងនោះ និងចាត់ទុកវាជាសិរីល្អរបស់ខ្ញុំ​។ ក៏ប៉ុន្តែ អ្វីដែលខ្ញុំ​ចង់បាន គឺមិនមែនជាមនុស្សជាតិ​ដែលត្រូវបានសាតាំងធ្វើឲ្យពុក​រលួយ​នោះទេ ហើយក៏មិនមែនជាកម្មសិទ្ធិរបស់សាតាំងក្នុងពេលសព្វថ្ងៃនេះដែរ ព្រោះនោះលែងជារបស់ដើមដែលខ្ញុំ​បានបង្កើតឡើងទៀតហើយ។ ដោយសារខ្ញុំ​មានបំណងចង់យកមកវិញនូវសិរីល្អរបស់ខ្ញុំ​ដែលមាននៅក្នុងពិភពមនុស្ស ខ្ញុំ​ត្រូវយក​ឈ្នះ​លើ​អ្នកនៅរស់ក្នុងចំណោមមនុស្សជាតិ​ឲ្យបានទាំងស្រុង ជាសេចក្តីសម្អាងនៃសិរីល្អរបស់ខ្ញុំ​នៅក្នុងការយកឈ្នះលើសាតាំង​។ ខ្ញុំ​គ្រាន់តែធ្វើទីបន្ទាល់របស់ខ្ញុំ​ដែល​ជារូបអង្គដ៏ច្បាស់របស់ខ្ញុំ​ប៉ុណ្ណោះ ជារបស់នៃសេចក្តីសប្បាយរីករាយរបស់ខ្ញុំ​។ នេះគឺជាបំណង​ចិត្ត​របស់ខ្ញុំ​។

ដកស្រង់ពី «តើក្លាយជាមនុស្សពិតប្រាកដម្នាក់មានន័យដូចម្តេច» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៤៩

វាត្រូវការពេលរាប់សិបពាន់ឆ្នាំក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ​ដើម្បីចូលមកដល់ពេលបច្ចុប្បន្ននេះ ក៏ប៉ុន្តែ មនុស្សជាតិដែលខ្ញុំ​បានបង្កើតតាំងពីដើមដំបូងមក បានលិចចូលទៅក្នុងភាពចុះអន់ថយជាយូរលង់មកហើយ។ មនុស្សលែងជាមនុស្សដែលខ្ញុំ​ចង់បានទៀតហើយ ហេតុនេះ នៅក្នុងភ្នែក​របស់ខ្ញុំ​ មនុស្សលែងសមនឹងទទួលឈ្មោះជាមនុស្សជាតិ​ទៀតហើយ។ ផ្ទុយទៅវិញ ពួកគេជាមនុស្សជាតិថោកទាបដែលសាតាំងបានចាប់ជាឈ្លើយ ជាសាកសពរលួយស្អុយដែលចេះដើរ ដែលសាតាំងសណ្ឋិតនៅ និងដែលសាតាំងយកធ្វើជាសម្លៀកបំពាក់របស់វា។ មនុស្សពុំមានសេចក្តីទុកចិត្តលើវត្តមានរបស់ខ្ញុំ​ហើយពួកគេមិនស្វាគមន៍ចំពោះការត្រឡប់មកវិញរបស់ខ្ញុំ​ឡើយ។ មនុស្សជាតិ​គ្រាន់តែឆ្លើយតបទៅនឹងសំណើរបស់ខ្ញុំ​ដោយសេចក្តីច្រណែនឈ្នា​​នីស ដោយយល់ព្រមជាបណ្ដោះអាសន្នចំពោះសំណើទាំងនោះ តែមិន​បានរួមសុខទុក្ខជាមួយខ្ញុំ​នៅក្នុងជីវិតដោយស្មោះត្រង់នោះទេ។ ដោយសារមនុស្សគិតថាខ្ញុំ​មិនអាចយល់បាន ពួកគេញញឹមដោយសេចក្តីឈ្នានីស អត្តចរិតរបស់ពួកគេត្រេកអរចំពោះអ្នកដែលមានអំណាច ដ្បិតមនុស្សពុំមានចំណេះដឹងអំពីកិច្ចការរបស់ខ្ញុំ​ឡើយ ហើយកាន់តែមិនដឹងអំពីបំណង​ចិត្ត​របស់ខ្ញុំ​ក្នុងពេលសព្វថ្ងៃនេះដែរ។ ខ្ញុំ​នឹងនិយាយដោយត្រង់ចំពោះអ្នក​រាល់គ្នា៖ នៅពេលថ្ងៃនោះបានមកដល់ ទុក្ខសោករបស់មនុស្សដែលថ្វាយបង្គំខ្ញុំ​នឹងបានធូរស្បើយជាងទុក្ខសោករបស់អ្នក​រាល់គ្នា។ កម្រិតនៃសេចក្តីជំនឿរបស់អ្នក​ចំពោះខ្ញុំ​តាមពិតទៅ មិនលើសពីសេចក្តីជំនឿរបស់យ៉ូបឡើយ បើទោះបីជាសេចក្តីជំនឿរបស់ពួកផារិស៊ីជាតិយូដា ក៏លើសពីសេចក្តីជំនឿរបស់អ្នក​រាល់គ្នាដែរ ហើយដូច្នេះ ប្រសិនបើថ្ងៃដែលភ្លើងធ្លាក់មក ទុក្ខសោករបស់អ្នក​រាល់គ្នានឹងកាន់តែធ្ងន់ធ្ងរជាងទុក្ខសោករបស់ពួកផារិស៊ី នៅពេលដែលព្រះយេស៊ូវបានស្ទីបន្ទោសឲ្យ ហើយក៏ខ្លាំងជាងពួកមេដឹកនាំទាំង 250 នាក់ ដែលប្រឆាំងទាស់នឹងម៉ូសេ និងខ្លាំងជាងក្រុងសូដូមដែលត្រូវបំផ្លិចបំផ្លាញដោយអណ្ដាតភ្លើងដែលឆេះរោលរាលនោះទៅទៀត។ នៅពេលដែលម៉ូសេវាយថ្ម នោះទឹកដែលព្រះយេហូវ៉ាបានប្រទាន​ឲ្យក៏ហូរចេញមក នេះគឺដោយ​សារ​សេចក្តីជំនឿរបស់គាត់។ នៅពេលដែល​ដេវីឌលេងស៊ុងដើម្បីសរសើរតម្កើងខ្ញុំ​ ដែលជាព្រះយេហូវ៉ា ដោយដួងចិត្តគាត់ពោរពេញដោយសេចក្តីអរសប្បាយ នេះគឺដោយសារសេចក្តីជំនឿរបស់គាត់។ នៅពេលដែលយ៉ូបបាត់បង់សត្វចិញ្ចឹមរបស់គាត់ដែលនៅពេញភ្នំ និងទ្រព្យសម្បត្តិយ៉ាងច្រើនសម្បើម ហើយរាងកាយរបស់គាត់ពេញដោយដំបៅខ្ទុះ នេះគឺដោយសារសេចក្តីជំនឿរបស់គាត់​។ នៅពេលដែលគាត់អាចស្ដាប់ឮព្រះសូរសៀងរបស់ខ្ញុំ​ ដែលជាព្រះយេហូវ៉ា និងឃើញសិរីល្អរបស់ខ្ញុំ​ដែលជាព្រះយេហូវ៉ា នេះគឺដោយសារសេចក្តីជំនឿរបស់គាត់។ ការដែលពេត្រុសអាចស្ដាប់បង្គាប់ព្រះយេស៊ូវគ្រីស្ទ គឺដោយសារសេចក្តីជំនឿរបស់គាត់។ ការដែលគាត់អាចឲ្យគេដំដែកគោលទៅនឹងឈើឆ្កាងក៏ព្រោះតែនាម​ខ្ញុំ​និងធ្វើទីបន្ទាល់ដែលមានសិរីល្អ គឺដោយសារសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែល​យ៉ូហាន បានឃើញពីរូបអង្គដ៏អស្ចារ្យនៃកូនមនុស្ស នេះគឺដោយសារសេចក្តីជំនឿរបស់គាត់។ នៅពេលដែលគាត់បានឃើញពីនិមិត្តហេតុនៅគ្រាចុងក្រោយបង្អស់ នេះគឺដោយសារសេចក្តីជំនឿរបស់គាត់។ មូលហេតុដែលពួកហ្វូងមនុស្សនៅក្នុងប្រទេសនៃពួកជាតិសាសន៍ដទៃ បានទទួលនូវការបើកសម្ដែង​របស់ខ្ញុំ​ និងបានដឹងថា ខ្ញុំ​បានត្រឡប់មកជាសាច់ឈាម ដើម្បីបំពេញកិច្ចការរបស់ខ្ញុំ​ក្នុងចំណោមមនុស្ស ក៏ដោយសារសេចក្តីជំនឿរបស់ពួកគេដែរ។ អស់អ្នកណា ដែលលុតដំដោយសារបន្ទូលមិនពិរោះស្ដាប់របស់ខ្ញុំ​ប៉ុន្តែ ត្រូវបានធូរស្បើយចិត្ត និងបានសង្គ្រោះដោយបន្ទូលទាំងនោះ តើពួកគេមិនបានធ្វើបែបនេះ ដោយសារសេចក្តីជំនឿរបស់ពួកគេទេឬអី? អស់អ្នកណាដែលជឿលើខ្ញុំ​ ប៉ុន្តែមិនទាន់បានរងទុក្ខខ្លាំង តើពួកគេមិនត្រូវពិភពលោកនេះបដិសេធចោលទេឬអី? អស់អ្នកណាដែលរស់នៅក្រៅព្រះបន្ទូលរបស់ខ្ញុំ​ដោយចាកចេញពីការរងទុក្ខនៃការសាកល្បង តើពួកគេមិនកំពុងរសាត់អណ្ដែតនៅក្នុងពិភពលោកនេះទេឬអី? ពួកគេស្រដៀងគ្នានឹងស្លឹកឈើនាសរទរដូវ ដែលបក់រវិចម្តងទៅនេះ ម្តងទៅនោះ គ្មានពេលឈប់ ហើយពាក្យ​របស់ខ្ញុំ​ក៏មិនអាចឲ្យគេបានធូរស្បើយចិត្តដែរ។ បើទោះបីជាការកាត់ទោស និងការបន្សុទ្ធរបស់ខ្ញុំ​ ពុំធ្វើតាមពួកគេក្ដី ប៉ុន្តែ តើពួកគេមិនដូចជាអ្នកសុំទាន ដែលរសាត់អណ្ដែតពីកន្លែងមួយទៅកន្លែងមួយ ដោយដើរតាមផ្លូវនានានៅខាងក្រៅនគរស្ថានសួគ៌ទេឬអី? តើពិភពលោកនេះ គឺជាកន្លែងសម្រាប់អ្នកឈប់សម្រាកមែនទេ? តាមរយៈការគេចវេសពីការកាត់ទោសរបស់ខ្ញុំ​តើអ្នក​ពិតជាអាចទទួលបាននូវស្នាមញញឹមនៃការពេញចិត្តចំពោះពិភពលោកនេះដែរឬទេ? តើអ្នក​ពិតជាអាចប្រើប្រាស់នូវសេចក្តីរីករាយដ៏ខ្លីរបស់អ្នក​ដើម្បីលាក់បាំងនូវភាពទទេស្អាតនៅក្នុងដួងចិត្តរបស់អ្នក​ជាភាពទទេស្អាតដែលមិនអាចលាក់បាំងនេះបានដែរឬទេ? អ្នក​អាចបោកបញ្ឆោតមនុស្សគ្រប់គ្នានៅក្នុងគ្រួសាររបស់អ្នក​បាន ប៉ុន្តែ អ្នក​មិនអាចបោកប្រាស់ខ្ញុំ​បានឡើយ។ ដោយសារសេចក្តីជំនឿរបស់អ្នក​ស្ដួចស្ដើងខ្លាំងពេក មកទល់​សព្វថ្ងៃនេះ អ្នក​នៅតែគ្មានអំណាច ដើម្បីស្វែងរកជីវិតស្រស់បំព្រងដែលគួរមានបានឡើយ។ ខ្ញុំ​ទទូចដល់អ្នក​ចុះ៖ យកល្អគួរចំណាយពេលពាក់កណ្ដាលជីវិតរបស់អ្នក​ដោយស្មោះត្រង់ដើម្បីជាប្រយោជន៍ដល់ខ្ញុំ​ជាជាងចំណាយពេលពេញមួយជីវិតនៅក្នុងភាពថ្លៃថ្នូរ និងការងាររវល់ដើម្បីតែខាងសាច់ឈាម ដោយតស៊ូឆ្លងកាត់នូវទុក្ខសោកទាំងអស់ដែលមនុស្សកម្រនឹងអាចតស៊ូអត់ទ្រាំបាន។ តើមានគោលបំណងអ្វីដែលត្រូវទុកទ្រព្យសម្បត្តិឲ្យខ្លួនអ្នក​ច្រើនដល់ម្ល៉េះ និងគេចចេញពីការកាត់ទោសរបស់ខ្ញុំ​? តើមានគោលបំណងអ្វីដែលត្រូវលាក់បាំងខ្លួនអ្នក​ពីការកាត់ទោសមួយពេលរបស់ខ្ញុំ​ ដោយគ្រាន់តែចង់បានការអាម៉ាស់ និងការកាត់ទោសអស់កល្បជានិច្ចនោះវិញ? តាមពិត ខ្ញុំ​មិនបានបត់បែននរណាម្នាក់ទៅតាមបំណង​ចិត្ត​របស់ខ្ញុំ​ឡើយ។ ប្រសិនបើមាននរណាម្នាក់ពិតជាសុខចិត្តចុះចូលនឹងផែនការទាំងអស់របស់ខ្ញុំ​ នោះខ្ញុំ​នឹងមិនធ្វើដាក់ពួកគេអាក្រក់ពេកទេ។ ប៉ុន្តែ ខ្ញុំ​ត្រូវការឲ្យមនុស្សទាំងអស់ជឿលើខ្ញុំ​ ដូចជា យ៉ូបជឿលើខ្ញុំ​ ដែលជាព្រះយេហូវ៉ាដែរ។ ប្រសិនបើសេចក្តីជំនឿរបស់អ្នក​លើសពីសេចក្តីជំនឿរបស់ថូម៉ាស់ ដូច្នេះ សេចក្តីជំនឿរបស់អ្នក​រាល់គ្នា នឹងទទួលបានការកោតសរសើរពីខ្ញុំ​ នៅក្នុងសេចក្តីស្មោះត្រង់របស់អ្នក​រាល់គ្នា អ្នក​នឹងរកឃើញនូវសិរីល្អរបស់ខ្ញុំ​ហើយអ្នក​នឹងប្រាកដជាឃើញនូវសិរីល្អរបស់ខ្ញុំ​នៅក្នុងសម័យរបស់អ្នក​រាល់គ្នា។ ក៏ប៉ុន្តែ មនុស្សដែលជឿលើពិភពលោកនេះ និងជឿលើអារក្ស បានធ្វើឲ្យចិត្តរបស់គេរឹងដូចដែក ដូចជាហ្វូងមនុស្សនៃទីក្រុងសូដុម ដែលត្រូវគ្រាប់ខ្សាច់បក់ចូលភ្នែក និងមានគ្រឿងដង្វាយពីពួកអារក្សនៅក្នុងមាត់របស់ពួកគេ ដែលចិត្តគំនិតមោហ៍បាំងរបស់ពួកគេ ត្រូវបានមេកំណាចដែលបានដណ្ដើមពិភពលោកនេះ គ្រប់គ្រងមកជាយូរយកហើយ។ គំនិតរបស់ពួកគេ ស្ទើរតែធ្លាក់ជាឈ្លើយទាំងស្រុងទៅក្នុងដៃរបស់ពួកអារក្សនៃសម័យមុន។ ដូច្នេះហើយ សេចក្តីជំនឿរបស់មនុស្សជាតិ​ បានរសាត់ទៅបាត់តាមខ្យល់ ហើយពួកគេមិនអាចកត់សម្គាល់សូម្បីតែកិច្ចការរបស់ខ្ញុំ​។ អ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន គឺខិតខំប្រឹងប្រែងទាំងឥតកម្លាំងដើម្បីបំពេញកិច្ចការរបស់ខ្ញុំ​ដោយ​គ្រាន់តែបង្គ្រប់កិច្ច ឬដើម្បីវិភាគវាដោយរដិបរដុប ដ្បិតពួកគេត្រូវជោគជាំដោយថ្នាំពុលរបស់សាតាំងជាយូរមកហើយ​។

ដកស្រង់ពី «តើក្លាយជាមនុស្សពិតប្រាកដម្នាក់មានន័យដូចម្តេច» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៥០

ខ្ញុំ​នឹងយក​ឈ្នះ​លើ​មនុស្សជាតិ ដោយសារមនុស្សត្រូវខ្ញុំ​បង្កើតមក ហើយថែមទាំងបានត្រេកអរសប្បាយនឹងរបស់ជាច្រើនសន្ធឹកសន្ធាប់ដែលខ្ញុំ​បានបង្កើតមក។ ប៉ុន្តែ មនុស្សក៏បានបដិសេធខ្ញុំ​វិញដែរ។ ខ្ញុំ​បាត់ចេញពីក្នុងចិត្តរបស់ពួកគេ ហើយពួកគេគិតថាខ្ញុំ​ជាអម្រែក​នៅក្នុងការរស់នៅរបស់ពួកគេ សូម្បីតែក្នុងចំណុចមួយដែលពួកគេបានឃើញខ្ញុំ​ដោយពិតប្រាកដក្ដី ក៏ពួកគេនៅតែបដិសេធខ្ញុំ​ដដែល ហើយប្រឹងប្រើខួរក្បាលរបស់ពួកគេ គិតរកវិធីអ្វីដែលអាចយកឈ្នះលើខ្ញុំ​បាន។ មនុស្សមិនព្រមឲ្យខ្ញុំ​យកចិត្តទុកដាក់នឹងគេទេ ឬមិនចង់ឲ្យខ្ញុំ​ទាមទារពីពួកគេតឹងតែងពេកនោះទេ ហើយពួកគេក៏មិនព្រមឲ្យខ្ញុំ​វិនិច្ឆ័យ ឬកាត់ទោសសេចក្តីទុច្ចរិតរបស់ពួកគេដែរ។ ពួកគេបែរជាមិនចាប់អារម្មណ៍លើរឿងនេះ និងគិតថាវាគួរឲ្យធុញទ្រាន់ទៅវិញ​។ ហើយកិច្ចការរបស់ខ្ញុំ​ គឺត្រូវយក និងយក​ឈ្នះ​លើ​ពួកមនុស្សជាតិ​ដែលបរិភោគ ផឹក និងអរសប្បាយជាមួយខ្ញុំ​ប៉ុន្តែ ពុំស្គាល់ខ្ញុំ​។ ខ្ញុំ​នឹងដោះគ្រឿង​សាស្ត្រាវុធចេញពីមនុស្ស ហើយបន្ទាប់មក ខ្ញុំ​នឹងនាំយកពួកទេវតារបស់ខ្ញុំ​ និងសិរីល្អរបស់ខ្ញុំ​ រួចខ្ញុំ​នឹងត្រឡប់ទៅកាន់ទីសំណាក់របស់ខ្ញុំ​វិញ។ ដ្បិតសកម្មភាពរបស់មនុស្ស បានធ្វើឲ្យខ្ញុំ​ខកចិត្តជាយូរមកហើយ ហើយធ្វើឲ្យកិច្ចការរបស់ខ្ញុំ​បែកខ្ញែកជាចំណែកតូចៗ។ ខ្ញុំ​មានបំណងចង់យកមកវិញនូវសិរីល្អរបស់ខ្ញុំ​ ដែលមេកំណាចបានយកទៅជាយូរមកហើយ នៅមុនពេលដែលខ្ញុំ​ដើរចេញដោយដួង​ចិត្ដ​សប្បាយរីករាយ ដោយអនុញ្ញាតឲ្យមនុស្សបន្តរស់នៅក្នុងជីវិតរបស់ពួកគេ បន្ត «រស់នៅ និងធ្វើការក្នុងសុខសន្តិភាព និងសេចក្តីសប្បាយរីករាយ» ហើយខ្ញុំ​នឹងមិនធ្វើអន្តរាគមន៍លើជីវិតរបស់ពួកគេនោះទេ។ ប៉ុន្តែ សព្វថ្ងៃនេះ ខ្ញុំ​មានបំណងចង់យកសិរីល្អរបស់ខ្ញុំ​មកវិញឲ្យបានពេញលេញពីដៃរបស់មេកំណាច យកមកវិញនូវសិរីល្អទាំងស្រុងដែលបានផ្ដល់​ទៅឲ្យមនុស្ស នៅពេលបង្កើតពិភពលោកនេះ។ ខ្ញុំ​នឹងមិនផ្ដល់​វាជាថ្មីដល់ពូជមនុស្សនៅលើផែនដីឡើយ។ ដ្បិតមនុស្សមិនត្រឹមតែមិនបានថែរក្សាសិរីល្អរបស់ខ្ញុំ​ប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេបានផ្លាស់ប្តូរវាទៅជារូបអង្គរបស់សាតាំងទៀតផង។ មនុស្សពុំអរសប្បាយនឹងការមកដល់​របស់ខ្ញុំ​ទេ ហើយពួកគេពុំឲ្យតម្លៃលើថ្ងៃនៃសិរីល្អរបស់ខ្ញុំ​ឡើយ។ ពួកគេមិនអរសប្បាយនឹងទទួលនូវការកាត់ទោសរបស់ខ្ញុំ​ឡើយ ពួកគេក៏មិនសុខចិត្តត្រឡប់មករកសិរីល្អរបស់ខ្ញុំ​នៅចំពោះខ្ញុំ​ដែរ ហើយពួកគេក៏មិនសុខចិត្តបន្សាបនូវថ្នាំពុលរបស់មេកំណាចទេ។ មនុស្សបន្តបោកបញ្ឆោតខ្ញុំ​នៅក្នុងវិធីចាស់ៗដដែល មនុស្សនៅបន្តពាក់មុខញញឹមពព្រាយ និងសប្បាយរីករាយក្នុងរបៀបចាស់ៗដដែល។ ពួកគេពុំបានដឹងអំពីជម្រៅនៃភាពងងឹតដែលនឹងចុះមកលើមនុស្សជាតិ​ក្រោយ​ពេលសិរីល្អរបស់ខ្ញុំ​ចាកចេញនោះទេ។ ជាពិសេស ពួកគេពុំបានដឹងថា នៅថ្ងៃដែលខ្ញុំ​ចុះមកក្នុងចំណោមមនុស្សជាតិទាំងមូល នោះវានឹងកាន់តែលំបាកសម្រាប់ពួកគេ ជាងមនុស្សនៅក្នុងសម័យ ណូអេ ទៅទៀត ដ្បិតពួក​គេពុំបានដឹងថា តើប្រទេសអ៊ីស្រាអែលទៅជាងងឹតដោយបែបណានោះទេ នៅពេលដែលសិរីល្អរបស់ខ្ញុំ​បានចេញផុតពីទីនោះ ដ្បិតមនុស្សភ្លេចថាការដើរក្នុងយប់ងងឹតសូន្យសុងនោះពិបាកយ៉ាងណានៅពេលថ្ងៃទើបនឹងរះឡើង។ នៅពេលព្រះអាទិត្យបាត់ទៅវិញជាថ្មីម្ដងទៀត ហើយនៅពេលភាពងងឹតចុះមកលើមនុស្ស គេនឹងទួញសោក និងសង្កៀតធ្មេញជាថ្មីនៅក្នុងភាពងងឹត។ តើអ្នក​រាល់គ្នាបានភ្លេចថាពួកសាសន៍អ៊ីស្រាអែល​ត្រូវរងទុក្ខក្នុងសម័យនោះដោយបែបណាហើយមែនទេ នៅពេលដែលសិរីល្អរបស់ខ្ញុំ​បានចាកចេញពីអ៊ីស្រាអែលទៅ? បច្ចុប្បន្ននេះ គឺជាពេលដែលអ្នក​រាល់គ្នាត្រូវឃើញសិរីល្អរបស់ខ្ញុំ​ហើយវាក៏ជាពេលដែលអ្នក​រាល់គ្នារួមរស់ក្នុងថ្ងៃនៃសិរីល្អរបស់ខ្ញុំ​ដែរ។ មនុស្សនឹងទួញសោកនៅកណ្ដាលយប់ នៅពេលដែលសិរីល្អរបស់ខ្ញុំ​ចាកចេញពីដីដ៏ស្មោកគ្រោកនេះ។ បច្ចុប្បន្ននេះគឺជាថ្ងៃនៃសិរីល្អ ជាពេលដែលខ្ញុំ​បំពេញកិច្ចរបស់ខ្ញុំ​ ហើយវាគឺជាថ្ងៃដែលខ្ញុំ​ធ្វើឲ្យមនុស្សជាតិ​គេចផុតពីការ​រង​ទុក្ខវេទនា ដ្បិត​​ខ្ញុំ​នឹងមិនចែករំលែកពេលវេលាទុក្ខទារុណ និងទុក្ខសោកជាមួយពួកគេឡើយ។ ដ្បិតខ្ញុំ​គ្រាន់តែចង់យក​ឈ្នះ​លើមនុស្សជាតិ​និងយកឈ្នះលើមេកំណាចរបស់មនុស្សជាតិ​ឲ្យបានទាំងស្រុងប៉ុណ្ណោះ ។

ដកស្រង់ពី «តើក្លាយជាមនុស្សពិតប្រាកដម្នាក់មានន័យដូចម្តេច» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៥១

ខ្ញុំបានស្វែងរកមនុស្សជាច្រើននៅលើផែនដី ដើម្បីឲ្យគេធ្វើជាអ្នកដើរតាមខ្ញុំ។ ក្នុងចំណោមអ្នកដើរតាមទាំងអស់នេះ មានអ្នកខ្លះបម្រើការងារជាពួកសង្ឃ អ្នកខ្លះជាអ្នកដឹកនាំ អ្នកខ្លះជាកូនព្រះ អ្នកខ្លះជារាស្រ្តរបស់ព្រះ ហើយអ្នកខ្លះទៀតធ្វើការបម្រើព័ន្ធកិច្ច។ ខ្ញុំបែងចែកពួកគេទៅតាមភាពស្មោះត្រង់ដែលពួកគេបង្ហាញចំពោះខ្ញុំ។ នៅពេលមនុស្សទាំងអស់ត្រូវបានបែងចែកទៅតាមជំពូករួចហើយ ពោលគឺនៅពេលដែលលក្ខណៈនៃជំពូកមនុស្សម្នាក់ៗត្រូវបានបែងចែកច្បាស់លាស់អស់ហើយ នោះខ្ញុំនឹងដាក់លេខរៀងពួកគេម្នាក់ៗ ទៅក្នុងជំពូកដ៏ត្រឹមត្រូវរបស់គេ រួចដាក់ជំពូកមនុស្សនីមួយៗទៅក្នុងកន្លែងដែលស័ក្តិសមសម្រាប់ពួកគេ ដើម្បីសម្រេចបាននូវគោលដៅនៃសេចក្តីសង្គ្រោះរបស់ខ្ញុំសម្រាប់មនុស្សលោក។ ខ្ញុំត្រាស់ហៅអស់អ្នកដែលខ្ញុំចង់ប្រោសលោះនៅក្នុងដំណាក់របស់ខ្ញុំ ជាក្រុមៗ ហើយបន្ទាប់មកឲ្យពួកគេរាល់គ្នាទទួលយកកិច្ចការរបស់ខ្ញុំនៅថ្ងៃចុងក្រោយ។ ក្នុងពេលនោះដែរ ខ្ញុំបែងចែកពួកគេទៅតាមជំពូក បន្ទាប់មកផ្តល់រង្វាន់ ឬដាក់ទោសពួកគេម្នាក់ៗ ទៅតាមទង្វើរបស់ពួកគេ។ នេះហើយ គឺជាដំណាក់កាល នៅក្នុងកិច្ចការរបស់ខ្ញុំ។

សព្វថ្ងៃនេះ ខ្ញុំរស់នៅលើផែនដី ហើយខ្ញុំរស់នៅក្នុងចំណោមមនុស្សលោក។ មនុស្សស្គាល់កិច្ចការរបស់ខ្ញុំ និងចាំផ្ទៀងស្តាប់សូរសៀងរបស់ខ្ញុំ ហើយជាមួយគ្នានេះ ខ្ញុំក៏ប្រទានសេចក្តីពិតទាំងអស់ទៅដល់មនុស្សរាល់គ្នាដែលដើរតាមខ្ញុំ ដើម្បីពួកគេអាចទទួលបានជីវិតពីខ្ញុំ ហើយក៏ទទួលបានផ្លូវមួយដែលពួកគេអាចដើរបាន។ ដ្បិតខ្ញុំជាព្រះជាម្ចាស់ ជាព្រះប្រទានជីវិត។ អំឡុងពេលជាច្រើនឆ្នាំ ក្នុងការបំពេញកិច្ចការរបស់ខ្ញុំ មនុស្សបានទទួលក៏ច្រើន ហើយបោះបង់ចោលក៏ច្រើន ប៉ុន្តែខ្ញុំនៅតែនិយាយថា ពួកគេនៅមិនទាន់ជឿលើខ្ញុំដោយពិតប្រាកដឡើយ។ ដ្បិតមនុស្សលោកគ្រាន់តែទទួលស្គាល់ថា ខ្ញុំជាព្រះជាម្ចាស់ដោយមាត់របស់ពួកគេ ប៉ុន្តែពួកគេមិនយល់ស្របនឹងសេចក្តីពិតដែលខ្ញុំនិយាយនោះទេ ហើយជាងនេះទៅទៀត ពួកគេមិនអនុវត្តតាមសេចក្តីពិតដែលខ្ញុំបង្គាប់ពីពួកគេនោះឡើយ។ នោះមានន័យថា មនុស្សទទួលស្គាល់ត្រឹមថា មានព្រះ ប៉ុន្តែមិនទទួលស្គាល់ថាមានសេចក្តី ពិតនោះទេ។ មនុស្សទទួលស្គាល់ត្រឹមថាមានព្រះ ប៉ុន្តែមិនទទួលស្គាល់ថា មានជីវិតនោះទេ។ មនុស្សទទួលស្គាល់ត្រឹមព្រះនាមរបស់ព្រះ ប៉ុន្តែមិនទទួលស្គាល់លក្ខណៈរបស់ទ្រង់នោះទេ។ ខ្ញុំស្អប់ពួកគេ ដោយសារតែចិត្តងប់ងល់របស់ពួកគេ ដ្បិតពួកគេគ្រាន់តែប្រើពាក្យសម្តីពិរោះៗដើម្បីបោកប្រាស់ខ្ញុំប៉ុណ្ណោះ។ ពួកគេគ្មាននរណាម្នាក់ ថ្វាយបង្គំខ្ញុំដោយពិតប្រាកដនោះទេ។ ពាក្យសម្តីរបស់អ្នករាល់គ្នា មានបង្កប់ការល្បួងរបស់សត្វពស់ ហើយជាសម្ដីអួតខ្លាំងជាទីបំផុត ជាសេចក្តីប្រកាសដ៏ត្រឹមត្រូវដោយមហាទេវតា។ ជាងនេះទៅទៀត ទង្វើរបស់អ្នករាល់គ្នាត្រូវបានបំផ្លាញខ្ទេចខ្ទីដល់កម្រិតមួយយ៉ាងអាម៉ាស់។ ក្តីប្រាថ្នាច្រើនហួសប្រមាណ និងបំណងលោភលន់របស់អ្នករាល់គ្នា គឺទាស់ត្រចៀកខ្លាំងណាស់។ អ្នករាល់គ្នា បានក្លាយជាសត្វខ្មូតនៅក្នុងដំណាក់របស់ខ្ញុំ ជាវត្ថុដែលត្រូវបោះចោល ដោយសារសេចក្ដីសម្អប់។ ដ្បិតគ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ស្រឡាញ់សេចក្តីពិតនោះទេ ផ្ទុយទៅវិញ អ្នកប្រាថ្នាចង់ទទួលបានព្រះពរ ចង់ឡើងឋានសួគ៌ ចង់មើលឃើញទិដ្ឋភាពដ៏អស្ចារ្យរបស់ព្រះគ្រីស្ទដែលទ្រង់សម្តែងឫទ្ធានុភាពរបស់ទ្រង់នៅលើផែនដីនេះ។ ប៉ុន្តែ តើអ្នករាល់គ្នាធ្លាប់គិតទេថា មនុស្សដូចជាអ្នករាល់គ្នា មនុស្សដែលខូចអាក្រក់យ៉ាងខ្លាំង ជាមនុស្សដែលមិនដឹងថា ព្រះជាម្ចាស់ជាអ្វីផងនោះ ស័ក្ដិសមនឹងដើរតាមព្រះជាម្ចាស់ដូចម្តេចបាន? តើអ្នកអាចទៅឋានសួគ៌បាន ដូចម្ដេចទៅ? តើអ្នកស័ក្តិសមនឹងមើលឃើញទិដ្ឋភាពដ៏អស្ចារ្យ ជាទិដ្ឋភាពដ៏ល្អត្រចះត្រចង់ មិនដែលធ្លាប់មានពីមុនមកនោះ បានដោយរបៀបណា? មាត់របស់អ្នក គឺពោរពេញដោយពាក្យសម្ដីបោកប្រាស់ និងពាក្យស្មោកគ្រោក ពាក្យមិនស្មោះត្រង់ និងពាក្យក្រអឺតក្រទម។ អ្នកមិនដែលនិយាយពាក្យស្មោះត្រង់ចំពោះខ្ញុំឡើយ គ្មានពាក្យបរិសុទ្ធ គ្មានពាក្យចុះចូលចំពោះខ្ញុំ នៅពេលស្តាប់ឮបន្ទូលរបស់ខ្ញុំឡើយ។ នៅទីបំផុត តើជំនឿរបស់អ្នក មានលក្ខណៈបែបណាទៅ? នៅក្នុងចិត្តរបស់អ្នករាល់គ្នា គ្មានអ្វីក្រៅពីសេចក្តីប៉ងប្រាថ្នា និងប្រាក់កាសឡើយ ហើយនៅក្នុងគំនិតរបស់អ្នករាល់គ្នា ក៏គ្មានអ្វីក្រៅពីទ្រព្យសម្បត្តិដែរ។ រៀងរាល់ថ្ងៃ អ្នកត្រិះរិះថា ត្រូវធ្វើបែបណា ដើម្បីទទួលបានអ្វីមួយពីខ្ញុំ។ រៀងរាល់ថ្ងៃ អ្នករាប់ចំនួនទ្រព្យសម្បត្តិ និងចំនួនរបស់ទ្រព្យដែលអ្នកបានទទួលពីខ្ញុំ។ រៀងរាល់ថ្ងៃ អ្នកទន្ទឹងរង់ចាំឲ្យព្រះពរធ្លាក់មករកអ្នករាល់គ្នាទៀត ដើម្បីឲ្យអ្នករាល់គ្នាអាចត្រេកអរសប្បាយនឹងរបស់ទ្រព្យគួរជាទីត្រេកអរសប្បាយ ដែលមានចំនួនកាន់តែច្រើន និងមានក្បួនខ្នាតកាន់តែខ្ពស់ជាងមុន។ នៅគ្រប់ពេលទាំងអស់ នៅក្នុងគំនិតរបស់អ្នកពុំមានរូបខ្ញុំឡើយ ក៏មិនមានសេចក្តីពិតដែលមកអំពីខ្ញុំដែរ តែផ្ទុយទៅវិញ គំនិតរបស់អ្នកមានតែប្តី ឬប្រពន្ធ កូនប្រុស កូនស្រីរបស់អ្នករាល់គ្នា និងគ្រឿងបរិភោគ ព្រមទាំងសម្លៀកបំពាក់របស់អ្នករាល់គ្នាតែប៉ុណ្ណោះ។ អ្នកគិតថា តើត្រូវធ្វើដូចម្តេច ទើបអ្នកអាចទទួលបានភាពរីករាយកាន់តែច្រើន និងកាន់តែខ្លាំងជាងនេះ។ ប៉ុន្តែ បើទោះបីជាពេលដែលអ្នកបានចម្អែតក្រពះរបស់អ្នករាល់គ្នារហូតដល់ផ្ទុះពោះក្តី តើអ្នកនៅតែមិនមែនជាសាកសពទេឬអី? សូម្បីតែពេលដែលអ្នកតុបតែងខ្លួនអ្នកខាងក្រៅដោយសម្លៀកបំពាក់ស្អាតៗបែបនេះក្ដី តើអ្នករាល់គ្នាមិនមែនជាសាកសពចេះដើរ ដែលគ្មានជីវិតទេឬអី? អ្នករាល់គ្នា ខំធ្វើការនឿយហត់ព្រោះតែក្រពះ រហូតដល់សក់ក្បាលប្រែទៅជាស្កូវ តែគ្មាននរណាលះបង់សក់មួយសរសៃ ដើម្បីកិច្ចការរបស់ខ្ញុំទេ។ អ្នករាល់គ្នាកំពុងទៅមុខឥតឈប់ឈរ ដោយប្រើកម្លាំងកាយ និងញាំញីខួរក្បាល ដើម្បីជាប្រយោជន៍ដល់ខាងសាច់ឈាមរបស់អ្នកផ្ទាល់ និងសម្រាប់កូនប្រុសស្រីរបស់អ្នក — ប៉ុន្តែ គ្មាននរណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នា បង្ហាញការព្រួយបារម្ភ ឬក្តីកង្វល់អំពីហឫទ័យរបស់ខ្ញុំឡើយ។ តើនៅមានអ្វីខ្លះទៀត ដែលអ្នករាល់គ្នាសង្ឃឹមថានឹងទទួលបានពីខ្ញុំ?

នៅពេលខ្ញុំធ្វើការ ខ្ញុំមិនដែលរួសរាន់នោះទេ។ មិនខ្វល់ថាមនុស្សដើរតាមខ្ញុំ ដោយរបៀបណានោះទេ ខ្ញុំធ្វើកិច្ចការរបស់ខ្ញុំស្របទៅតាមជំហាននីមួយៗ ស្របទៅតាមផែនការរបស់ខ្ញុំ។ ដូចនេះ មិនថាអ្នករាល់គ្នាបះបោរនឹងខ្ញុំយ៉ាងណានោះទេ ក៏ខ្ញុំនៅតែបន្តធ្វើការឥតឈប់ដែរ ហើយខ្ញុំនៅតែបន្តនិយាយពាក្យពេចន៍ដែលខ្ញុំត្រូវនិយាយ។ ខ្ញុំត្រាស់ហៅអស់អ្នកដែលខ្ញុំបានដៅទុកជាមុនឲ្យមកដំណាក់របស់ខ្ញុំ ដើម្បីឲ្យពួកគេ អាចស្តាប់បន្ទូលរបស់ខ្ញុំបាន។ ខ្ញុំខ្ញុំនឹងនាំយកអស់អ្នកណាដែលចុះចូលនឹងបន្ទូលរបស់ខ្ញុំ អ្នកដែលស្រេកឃ្លាន ចង់បានបន្ទូលរបស់ខ្ញុំ មកចំពោះបល្ល័ង្ករបស់ខ្ញុំ។ អស់អ្នកណាដែលបែរខ្នងដាក់បន្ទូលរបស់ខ្ញុំ អ្នកដែលមិនស្ដាប់បង្គាប់ខ្ញុំ និងបំពានមកលើខ្ញុំដោយបើកចំហ ខ្ញុំនឹងទុកពួកគេចោលមួយឡែក ដើម្បីរង់ចាំទណ្ឌកម្មចុងក្រោយរបស់គេ។ មនុស្សទាំងអស់ សុទ្ធតែរស់នៅក្នុងសេចក្ដីខូចអាក្រក់ និងស្ថិតនៅក្រោមដៃរបស់មេកំណាច ដូច្នេះហើយ អ្នកដើរតាមខ្ញុំ ពុំសូវមានអ្នកដែលមានចិត្តប្រាថ្នាចង់បានសេចក្តីពិតនោះទេ។ មានន័យថា ពួកគេភាគច្រើនមិនថ្វាយបង្គំខ្ញុំដោយពិតប្រាកដទេ។ ពួកគេមិនថ្វាយបង្គំខ្ញុំដោយសេចក្តីពិតទេ ប៉ុន្តែ ពួកគេព្យាយាមទទួលបានការជឿជាក់ពីខ្ញុំ តាមរយៈសេចក្ដីខូូចអាក្រក់ និងការបះបោរ ដោយមធ្យោបាយបោកបញ្ឆោត។ ហេតុដូច្នេះហើយ ទើបខ្ញុំនិយាយថា៖ មនុស្សជាច្រើនត្រូវបានត្រាស់ហៅ តែមានមនុស្សតិចណាស់ដែលត្រូវបានជ្រើសរើស។ មនុស្សដែលត្រូវបានត្រាស់ហៅ ខូចអាក្រក់ខ្លាំងណាស់ ហើយទាំងអស់គ្នាសុទ្ធតែរស់នៅក្នុងយុគសម័យតែមួយ—ប៉ុន្តែ មនុស្សដែលត្រូវបានជ្រើសរើស គឺជាចំណែកមួយក្នុងចំណោមពួកគេ ពួកគេគឺជាអ្នកជឿ និងទទួលស្គាល់សេចក្តីពិត ហើយជាអ្នកអនុវត្តតាមសេចក្តីពិតនេះ។ មនុស្សទាំងអស់នេះ គ្រាន់តែជាចំណែកដ៏តូចមួយ ក្នុងចំណោមពួកគេ ហើយខ្ញុំនឹងទទួលបានសិរីល្អថែមទៀតពីក្នុងចំណោមពួកគេនេះ។ បើប្រៀបធៀបទៅនឹងពាក្យសម្តីទាំងនេះ តើអ្នកដឹងទេថា អ្នករាល់គ្នាស្ថិតនៅក្នុងចំណោមមនុស្សដែលត្រូវជ្រើសដែរឬទេ? តើចុងបញ្ចប់របស់អ្នករាល់គ្នានឹងមានលក្ខណៈដូចម្តេច?

ដកស្រង់ពី «មនុស្សជាច្រើនត្រូវបានត្រាស់ហៅ តែជ្រើសរើសបានតិចណាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៥២

ដូចខ្ញុំមានបន្ទូលហើយថា អ្នកដែលដើរតាមខ្ញុំ គឺមានច្រើនណាស់ ប៉ុន្តែអ្នកដែលស្រឡាញ់ខ្ញុំដោយពិតប្រាកដនោះ គឺមានតិចណាស់។ ប្រហែលអ្នកខ្លះអាចសួរថា «បើទូលបង្គំមិនស្រឡាញ់ទ្រង់ទេ តើទួលបង្គំអាចទទួលបានការឲ្យតម្លៃធំធេញដល់ម្ល៉ឹងទេ? បើទូលបង្គំមិនបានស្រឡាញ់ទ្រង់ទេ តើទូលបង្គំដើរតាមទ្រង់រហូតដល់ពេលនេះម្ដេចកើត?» ប្រាកដណាស់ អ្នកមានហេតុផលជាច្រើន ហើយ ក្តីស្រឡាញ់របស់អ្នក គឺធំធេងប្រាកដណាស់ ប៉ុន្តែ តើអ្វីទៅជាខ្លឹមសារនៃសេចក្តីស្រឡាញ់របស់អ្នកចំពោះខ្ញុំ? តាមនិយមន័យ «សេចក្តីស្រឡាញ់» គឺសំដៅលើមនោសញ្ចេតនាដ៏បរិសុទ្ធ និងឥតសៅហ្មង ជាទីដែលអ្នកប្រើដួងចិត្តរបស់អ្នក ដើម្បីស្រឡាញ់ ដើម្បីសម្តែងអារម្មណ៍ និងដើម្បីគិតពិចារណា។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានលក្ខខណ្ឌ គ្មានរនាំងខណ្ឌចែក និងគ្មានគម្លាតនោះទេ។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានមន្ទិលសង្ស័យ គ្មានការបោកបញ្ឆោត និងគ្មានកលល្បិចនោះទេ។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានទេគម្លាតពីគ្នា និងគ្មានភាពមន្ទិលសៅហ្មងឡើយ។ បើអ្នកស្រឡាញ់ នោះអ្នកនឹងមិនបោកបញ្ចោត ត្អូញត្អែ ផិតក្បត់ បះបោរ ទាមទារ ឬស្វែងរកផលប្រយោជន៍អ្វីមួយ ឬដើម្បីទទួលបានលាភសក្ការៈក្នុងចំនួនណាមួយឡើយ។ បើអ្នកស្រឡាញ់ នោះអ្នកនឹងលះបង់ខ្លួនឯង ដោយក្តីរីករាយ សុខចិត្តរងការលំបាក ដោយក្តីរីករាយ អ្នកនឹងមានការចុះសម្រុងជាមួយនឹងខ្ញុំ អ្នកនឹងបោះបង់ចោលអ្វីទាំងអស់ដែលអ្នកមាន ដើម្បីខ្ញុំ អ្នកនឹងលះបង់គ្រួសាររបស់អ្នក អនាគតរបស់អ្នក យុវភាពរបស់អ្នក និងជីវិតអាពាហ៍ពិពាហ៍របស់អ្នក។ ពុំនោះសោត ក្តីស្រឡាញ់របស់អ្នក នឹងមិនមែនជាក្តីស្រឡាញ់ដែលពិតប្រាកដនោះទេ គ្រាន់តែជាការបោកបញ្ឆោត និងការផិតក្បត់ប៉ុណ្ណោះ។ តើក្តីស្រឡាញ់របស់អ្នក គឺជាក្តីស្រឡាញ់ប្រភេទណា? តើវាជាក្តីស្រឡាញ់ពិតប្រាកដមែនដែរឬទេ? ឬមួយក្លែងក្លាយ? តើអ្នកបានលះបង់ច្រើនប៉ុនណាហើយ? តើអ្នកបានថ្វាយច្រើនប៉ុនណាហើយ? តើខ្ញុំទទួលបានក្តីស្រឡាញ់អ្នក ច្រើនប៉ុនណាហើយ? តើអ្នកដឹងដែរឬទេ? ដួងចិត្តរបស់អ្នកពោរពេញទៅដោយសេចក្តីអាក្រក់ អំពើក្បត់ និងការបោកបញ្ឆោត—ហើយបើបែបនេះ តើក្តីស្រឡាញ់របស់អ្នកស្មោកគ្រោកខ្លាំងប៉ុនណា? អ្នករាល់គ្នាគិតថា អ្នកបានលះបង់ច្រើនគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ។ អ្នករាល់គ្នាគិតថា ក្តីស្រឡាញ់របស់អ្នករាល់គ្នាចំពោះខ្ញុំ វាច្រើនគ្រប់គ្រាន់ហើយ។ បើដូច្នោះមែន តើហេតុអ្វីបានជាពាក្យសម្តី និងទង្វើរបស់អ្នករាល់គ្នា តែងតែបះបោរស់ និងបោកបញ្ឆោតទៅវិញ? អ្នករាល់គ្នាដើរតាមខ្ញុំ ប៉ុន្តែអ្នកមិនទទួលស្គាល់បន្ទូលរបស់ខ្ញុំឡើយ។ តើនេះចាត់ទុកជាក្តីស្រឡាញ់បានដែរឬទេ? អ្នករាល់គ្នាដើរតាមខ្ញុំ ប៉ុន្តែបែរជាទុកខ្ញុំចោលទៅវិញ។ តើនេះចាត់ទុកជាក្តីស្រឡាញ់ដែរឬទេ? អ្នករាល់គ្នាដើរតាមខ្ញុំ ប៉ុន្តែអ្នករាល់គ្នាមិនទុកចិត្តខ្ញុំ។ តើនេះចាត់ទុកជាក្តីស្រឡាញ់ដែរឬទេ? អ្នករាល់គ្នាដើរតាមខ្ញុំ ប៉ុន្តែអ្នករាល់គ្នាមិនអាចទទួលថាខ្ញុំមានពិតនោះទេ។ តើនេះចាត់ទុកជាក្តីស្រឡាញ់បានដែរឬទេ? អ្នករាល់គ្នាដើរតាមខ្ញុំ ប៉ុន្តែ អ្នករាល់គ្នាមិនប្រព្រឹត្តនឹងកខ្ញុំឲ្យស័ក្តិសមឋានៈរបស់ខ្ញុំទេ ហើយ អ្នកតែងធ្វើឲ្យខ្ញុំមានការពិបាកជានិច្ច។ តើនេះចាត់ទុកជាក្តីស្រឡាញ់បានដែរឬទេ? អ្នករាល់គ្នាដើរតាមខ្ញុំ ប៉ុន្តែអ្នករាល់ព្យាយាមបន្លំខ្ញុំ និងបោកបញ្ឆោតខ្ញុំគ្រប់រឿងទាំងអស់។ តើនេះចាត់ទុកជាក្តីស្រឡាញ់បានទេ? អ្នករាល់គ្នាបម្រើខ្ញុំ ប៉ុន្តែអ្នករាល់គ្នាមិនខ្លាចរអាចំពោះខ្ញុំសោះឡើយ។ តើនេះចាត់ទុកជាក្តីស្រឡាញ់បានទេ? អ្នករាល់គ្នាទាស់ទទឹងនឹងខ្ញុំសព្វគ្រប់បែបយ៉ាងទាំងអស់។ តើទាំងអស់នេះ ចាត់ទុកជាក្តីស្រឡាញ់បានដែរឬទេ? អ្នករាល់គ្នាបានលះបង់ជាច្រើន វាជាការពិត ប៉ុន្តែអ្នករាល់គ្នាមិនដែលបានអនុវត្តតាមអ្វីដែលខ្ញុំតម្រូវឲ្យអ្នកធ្វើនោះទេ។ តើនេះអាចចាត់ទុកជាក្តីស្រឡាញ់បានទេ? តាមការគិតពិចារណាដោយយកចិត្តទុកដាក់ បង្ហាញថា នៅក្នុងចិត្តរបស់អ្នករាល់គ្នា គ្មានសេចក្តីស្រឡាញ់ចំពោះខ្ញុំសូម្បីបន្តិចសោះឡើយ។ បន្ទាប់ពីបំពេញកិច្ចការអស់ពេលជាច្រើនឆ្នាំ និងតាមរយៈពាក្យសម្តីជាច្រើនដែលខ្ញុំមានបន្ទូល តើអ្នករាល់គ្នា ទទួលបានច្រើនប៉ុនណាហើយ? តើការនេះមិនសមនឹងពិចារណាឡើងវិញដោយយកចិត្តទុកដាក់ទេឬអី? ខ្ញុំសូមទូន្មានអ្នករាល់គ្នាថា៖ មនុស្សដែលខ្ញុំត្រាស់ហៅឲ្យមកឯខ្ញុំ ជាមនុស្សដែលពុំធ្លាប់ខូចអាក្រក់ពីមុនមកនោះទេ ផ្ទុយទៅវិញ មនុស្សដែលខ្ញុំជ្រើសយក គឺជាមនុស្សដែលស្រឡាញ់ខ្ញុំដោយពិតប្រាកដ។ ហេតុដូច្នេះ អ្នករាល់គ្នាត្រូវតែមានការប្រុងប្រយ័ត្នចំពោះពាក្យសម្តី និងទង្វើរបស់ខ្លួន ហើយពិនិត្យមើលបំណង និងគំនិតរបស់ខ្លួន ដើម្បីកុំឲ្យវាជ្រុលជ្រួសហួសកំណត់។ នៅគ្រាចុងក្រោយ ចូរខំប្រឹងថ្វាយសេចក្តីស្រឡាញ់របស់អ្នករាល់គ្នាមកខ្ញុំឲ្យអស់ពីចិត្ត ក្រែងសេចក្ដីក្រោធរបស់ខ្ញុំ មិនរសាយចេញពីអ្នករាល់គ្នាសោះ!

ដកស្រង់ពី «មនុស្សជាច្រើនត្រូវបានត្រាស់ហៅ តែជ្រើសរើសបានតិចណាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៥៣

ជារៀងរាល់ថ្ងៃ អំពើ និងគំនិតរបស់មនុស្សម្នាក់ៗ ត្រូវបានទតឃើញដោយភ្នែករបស់ព្រះដ៏ពិតតែមួយអង្គ ហើយក៏ជាការត្រៀម សម្រាប់ថ្ងៃស្អែកផ្ទាល់ខ្លួនរបស់ពួកគេ ក្នុងពេលជាមួយគ្នានេះដែរ។ នេះគឺជាផ្លូវដែលត្រូវតែដើរដោយអស់អ្នកដែលកំពុងរស់នៅ វាគឺជាផ្លូវដែលខ្ញុំបានកំណត់ទុកមុនសម្រាប់គ្រប់គ្នា ហើយគ្មាននរណាម្នាក់អាចគេចផុត ឬត្រូវបានលើកលែងឡើយ។ ព្រះបន្ទូលដែលខ្ញុំបានថ្លែង គ្មានចំនួនកំណត់ទេ ហើយលើសពីនេះទៅទៀត កិច្ចការដែលខ្ញុំធ្វើ គឺមិនអាចវាស់ស្ទង់បានទេ។ តាមធម្មតារៀងរាល់ថ្ងៃ ខ្ញុំទតមើលមនុស្សម្នាក់ៗអនុវត្តការងារទាំងអស់ដែលពួកគេធ្វើ អាស្រ័យតាមចរិតកំណើតរបស់ពួកគេ និងព្រឹត្តិការណ៍ដែលបណ្ដុះជាចរិតរបស់ពួកគេ។ មនុស្សជាច្រើនបានស្ថិតនៅលើ «ផ្លូវត្រូវ» ដែលខ្ញុំបានកំណត់ ដើម្បីពន្យល់ពីជំពូកមនុស្សខុសៗគ្នា ដោយមិនដឹងខ្លួន។ មនុស្សជំពូកខុសៗគ្នាទាំងនេះ ខ្ញុំបានដាក់ពួកគេនៅក្នុងបរិស្ថានខុសគ្នា តាំងពីយូរមកហើយ ហើយម្នាក់ៗបានបង្ហាញលក្ខណៈពីកំណើតរបស់គេ តាមកន្លែងរៀងៗខ្លួនរបស់គេដែរ។ គ្មានអ្នកណាចងពួកគេទេ ហើយក៏គ្មានអ្នកណាបោកបញ្ឆោតពួកគេដែរ។ ពួកគេមានសេរីភាពពេញលេញទាំងស្រុង ហើយកិរិយាដែលពួកគេស្ដែងចេញ គឺចេញមកតាមលក្ខណៈធម្មជាតិ។ មានតែវត្ថុមួយប៉ុណ្ណោះដែលរក្សាពួកគេឲ្យស្ថិតក្នុងការត្រួតពិនិត្យគឺ៖ ព្រះបន្ទូលរបស់ខ្ញុំ។ ដូច្នេះ មនុស្សមួយចំនួនពិតជាបានអានព្រះបន្ទូលរបស់ខ្ញុំទាំងមិនពេញចិត្ត ទាំងមិនដែលអនុវត្តតាមព្រះបន្ទូលខ្ញុំឡើយ តែគេធ្វើដូច្នោះដើម្បីចៀសវាងពីសេចក្ដីស្លាប់ប៉ុណ្ណោះ ទន្ទឹមនឹងនេះ អ្នកផ្សេងទៀតពិបាកទ្រាំរស់ណាស់ បើថ្ងៃណាគ្មានព្រះបន្ទូលរបស់ខ្ញុំមកណែនាំ និងផ្គត់ផ្គង់ពួកគេទេ ដូច្នេះហើយ ជាធម្មតាពួកគេកាន់តាមព្រះបន្ទូលរបស់ខ្ញុំគ្រប់ពេលវេលា។ ពេលវេលាចេះតែកន្លងទៅ ពួកគេរកឃើញអាថ៌កំបាំងនៃជីវិតមនុស្ស គោលដៅរបស់មនុស្សលោក និងតម្លៃជីវិតជាមនុស្ស។ នេះគ្រាន់តែជាសភាពដែលមនុស្សជាតិស្ថិតក្នុងវត្តមាននៃព្រះបន្ទូលរបស់ខ្ញុំ ហើយខ្ញុំគ្រាន់តែអនុញ្ញាតឲ្យរឿងរ៉ាវកើតឡើងតាមដំណើររបស់ពួកវា។ ខ្ញុំមិនធ្វើកិច្ចការណាមួយដែលបង្ខំមនុស្សឲ្យយកព្រះបន្ទូលរបស់ខ្ញុំធ្វើជាគ្រឹះនៃអត្ថិភាពរបស់ពួកគេនោះទេ។ ដូច្នេះ មនុស្សដែលមិនធ្លាប់មានមនសិការ និងដែលអត្ថិភាពរបស់ពួកគេមិនធ្លាប់មានគុណតម្លៃអ្វីសោះហ៊ានបោះចោលព្រះបន្ទូលរបស់ខ្ញុំទៅម្ខាង ហើយធ្វើតាមចំណង់របស់ពួកគេក្រោយពេលអង្កេតមើលរឿងរ៉ាវកើតឡើងយ៉ាងស្ងៀមស្ងាត់។ ពួកគេចាប់ផ្ដើមធុញទ្រាន់នឹងសេចក្ដីពិត និងគ្រប់យ៉ាងដែលចេញមកពីខ្ញុំ។ លើសពីនេះទៅទៀត ពួកគេធុញទ្រាន់នឹងការស្នាក់នៅក្នុងដំណាក់របស់ខ្ញុំ។ មនុស្សទាំងនេះស្នាក់នៅក្នុងដំណាក់របស់ខ្ញុំមួយរយៈ សម្រាប់ជាប្រយោជន៍ដល់គោលដៅរបស់ពួកគេ និងដើម្បីរួចផុតពីការដាក់ទណ្ឌកម្ម ទោះបីជាពួកគេកំពុងបម្រើព័ន្ធកិច្ចក៏ដោយ។ ដោយឡែកចេតនា និងសកម្មភាពរបស់ពួកគេមិនដែលផ្លាស់ប្តូរឡើយ។ ទង្វើនេះបង្កើនសេចក្ដីប្រាថ្នារបស់ពួកគេចំពោះព្រះពរ និងបង្កើនសេចក្ដីប្រាថ្នារបស់ពួកគេក្នុងការចូលទៅ នគរព្រះតែមួយដង ហើយស្ថិតនៅទីនោះជារៀងរហូតតទៅ ទាំងចូលក្នុងស្ថានសួគ៌ដ៏អស់កល្ប។ កាលណាពួកគេរឹតតែចង់ឲ្យថ្ងៃរបស់ខ្ញុំឆាប់មកដល់ ពួកគេកាន់តែមានអារម្មណ៍ថា សេចក្ដីពិតក្លាយជាឧបសគ្គ ជាថ្មជំពប់ដល់ផ្លូវរបស់ពួកគេ។ ពួកគេស្ទើរតែមិនអាចរង់ចាំឈានជើងចូលក្នុងនគរព្រះដើម្បីទទួលបានព្រះពរពីនគរស្ថានសួគ៌ជារៀងរហូត ដោយមិនចាំបាច់តាមរកសេចក្ដីពិត ឬទទួលយកការជំនុំជម្រះ និងការដាក់ទោសអ្វីទាំងអស់ ហើយសំខាន់ជាងគេ គឺមិនចាំបាច់លុតក្រាបនៅក្នុងដំណាក់ខ្ញុំ និងធ្វើតាមខ្ញុំបញ្ជា។ មនុស្សទាំងនេះចូលក្នុងដំណាក់ខ្ញុំ មិនមែនដើម្បីបំពេញសេចក្ដីប្រាថ្នារបស់គេក្នុងការស្វែងរកសេចក្ដីពិត ឬសហការជាមួយការគ្រប់គ្រងរបស់ខ្ញុំទេ គោលបំណងរបស់ពួកគេគឺ គ្រាន់តែឲ្យបានស្ថិតក្នុងចំណោមមនុស្សដែលមិនរងសេចក្ដីវិនាសនៅក្នុងយុគសម័យដែលនឹងមកដល់។ ហេតុដូច្នេះ ដួងចិត្តរបស់ពួកគេមិនដែលស្គាល់អ្វីទៅជាសេចក្ដីពិត ឬធ្វើដូចម្ដេចទើបទទួលបានសេចក្ដីពិតឡើយ។ នេះជាមូលហេតុដែលមនុស្សបែបនេះ មិនដែលអនុវត្តសេចក្ដីពិត ឬដឹងពីជម្រៅនៃសេចក្ដីខូចអាក្រក់របស់ពួកគេ ហើយនៅតែរស់នៅក្នុងដំណាក់របស់ខ្ញុំក្នុងនាមជា «អ្នកបម្រើ» រហូត។ ពួកគេរង់ចាំថ្ងៃរបស់ខ្ញុំមកដល់ «ទាំងអត់ធ្មត់» ហើយក៏មិនចេះនឿយហត់ ខណៈពេលដែលពួកគេត្រូវបានរុញទៅរុញមកដោយលក្ខណៈនៃកិច្ចការរបស់ខ្ញុំ។ ប៉ុន្តែមិនថាពួកគេខិតខំប្រឹងប្រែងខ្លាំងយ៉ាងណា ឬពួកគេបង់សងក្នុងតម្លៃណានោះទេ ក៏គ្មាននរណាម្នាក់ធ្លាប់ឃើញពួកគេរងទុក្ខដើម្បីសេចក្ដីពិតទេ ឬក៏ផ្ដល់អ្វីមួយ សម្រាប់ជាប្រយោជន៍ដល់ខ្ញុំដែរ។ ក្នុងដួងចិត្តរបស់ពួកគេកំពុងតែរសាប់រសល់ចង់ឃើញថ្ងៃដែលខ្ញុំបញ្ចប់យុគសម័យចាស់ ហើយលើសពីនេះទៅទៀត គេមិនអាចទ្រាំចាំមើលភាពអស្ចារ្យនៃព្រះចេស្ដា និងសិទ្ធិអំណាចរបស់ខ្ញុំឡើយ។ រឿងដែលពួកគេមិនដែលរួសរាន់ធ្វើសោះនោះ គឺការកែខ្លួន និងតាមរកសេចក្តីពិត។ ពួកគេស្រឡាញ់អ្វីៗដែលខ្ញុំធុញទ្រាន់ ប៉ុន្តែពួកគេធុញទ្រាន់នឹងអ្វីៗដែលខ្ញុំស្រឡាញ់។ ពួកគេចង់បានយ៉ាងខ្លាំងនូវអ្វីៗដែលខ្ញុំស្អប់ ហើយពួកគេខ្លាចបាត់បង់អ្វីៗដែលខ្ញុំស្អប់ខ្ពើមខ្លាំង។ ពួកគេរស់នៅក្នុងលោកិយដ៏អាក្រក់នេះ មិនដែលស្អប់ខ្ពើមវា ហើយបែរជាខ្លាចខ្ញុំបំផ្លាញវាចោលយ៉ាងខ្លាំងទៅវិញ។ ក្នុងចេតនាផ្ទុយគ្នារបស់ពួកគេ ពួកគេស្រឡាញ់លោកិយដែលខ្ញុំស្អប់ខ្ពើមនេះ ប៉ុន្តែពួកគេក៏ចង់ឲ្យខ្ញុំបំផ្លាញវាយ៉ាងរួសរាន់ ដើម្បីឲ្យពួកគេអាចរួចជីវិតពីការរងទុក្ខដោយក្ដីអន្តរាយ ហើយក្លាយទៅជាចៅហ្វាយនៃយុគសម័យបន្ទាប់ មុនពេលពួកគេងាកចេញពីផ្លូវពិត។ នេះក៏ព្រោះតែពួកគេមិនស្រឡាញ់សេចក្ដីពិត ហើយក៏ធុញទ្រាន់នឹងគ្រប់យ៉ាងដែលចេញមកពីខ្ញុំ។ ពួកគេអាចក្លាយជា «មនុស្សដែលស្តាប់បង្គាប់» ក្នុងរយៈពេលខ្លីដើម្បីកុំឲ្យបាត់បង់ព្រះពរ ប៉ុន្តែ ភាពអន្ទះសារបស់ពួកគេក្នុងការទទួលបានព្រះពរ ព្រមទាំងការភ័យខ្លាចការវិនាស និងការចូលក្នុងបឹងភ្លើង មិនអាចបិទបាំងបានរហូតនោះទេ។ នៅពេលដែលថ្ងៃរបស់យើលជិតមកដល់ សេចក្ដីប្រាថ្នារបស់ពួកគេ ក៏ដុះដាលខ្លាំងឡើងជាលំដាប់។ ហើយពេលមហន្តរាយកាន់តែខ្លាំង វាកាន់តែធ្វើឲ្យពួកគេគ្មានទីពឹង ទាំងមិនដឹងថា ត្រូវចាប់ផ្ដើមពីកន្លែងណា ដើម្បីធ្វើឲ្យខ្ញុំរីករាយព្រះទ័យ និងចៀសវាងការបាត់បង់ព្រះពរដែលពួកគេចង់បានយ៉ាងខ្លាំងជាយូរមកហើយ។ មនុស្សបែបនេះទទូចចង់ធ្វើសកម្មភាពបម្រើការជាទ័ពស្រួច ឲ្យបានទាន់ពេលដែលដៃរបស់ខ្ញុំចាប់ផ្តើមធ្វើការ។ ពួកគេគិតតែពីការកញ្ជ្រោលឡើងទៅជួរមុខបំផុតរបស់កងទ័ព ដោយខ្លាចខ្ញុំមើលមិនឃើញពួកគេយ៉ាងខ្លាំង។ ពួកគេធ្វើ និងនិយាយនូវអ្វីដែលពួកគេគិតថាត្រឹមត្រូវ ដោយមិនដែលដឹងថា អំពើ និងសកម្មភាពរបស់ពួកគេ មិនទាក់ទងនឹងសេចក្ដីពិតទាល់តែសោះ ហើយអំពើរបស់ពួកគេបានត្រឹមតែរំខាន និងបង្អាក់ផែនការរបស់ខ្ញុំប៉ុណ្ណោះ។ ពួកគេប្រហែលជាបានប្រឹងប្រែងយ៉ាងខ្លាំង ហើយអាចជាមានឆន្ទៈ និងចេតនាស្មោះត្រង់ពិតក្នុងការស៊ូទ្រាំនឹងភាពលំបាក ប៉ុន្តែពួកគេមិនបានធ្វើអ្វីសោះដែលទាក់ទងនឹងខ្ញុំ ត្បិតខ្ញុំមិនដែលឃើញថា អំពើរបស់ពួកគេចេញមកពីចេតនាល្អសោះ ហើយខ្ញុំរឹតតែមិនធ្លាប់ឃើញពួកគេថ្វាយអ្វីមួយនៅលើអាសនៈរបស់ខ្ញុំដែរ។ ទាំងនេះគឺជាអំពើដែលពួកគេបាន និងកំពុងធ្វើនៅចំពោះមុខខ្ញុំ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

ដកស្រង់ពី «អ្នករាល់គ្នា ត្រូវតែពិចារណា នូវទង្វើរបស់ខ្លួន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៥៤

កាលពីដើម ខ្ញុំធ្លាប់ចង់ផ្គត់ផ្គង់ដល់អ្នករាល់គ្នានូវសេចក្តីពិតច្រើនជាងនេះ ប៉ុន្តែខ្ញុំត្រូវតែអត់ធ្មត់ មិនផ្ដល់ឲ្យច្រើនទៀតទេ ព្រោះឥរិយាបថរបស់អ្នករាល់គ្នាចំពោះសេចក្តីពិតគឺសោះកក្រោះ និងតោះតើយពេកហើយ ខ្ញុំមិនចង់ឱ្យការខំប្រឹងប្រែងរបស់ខ្ញុំត្រូវចោលទទេ ហើយខ្ញុំក៏មិនចង់ឃើញមនុស្សដែលកាន់តាមព្រះបន្ទូលរបស់ខ្ញុំបែរជាធ្វើគ្រប់បែបយ៉ាងដែលប្រឆាំងនឹងខ្ញុំ បង្ខូចខ្ញុំ និងប្រមាថខ្ញុំដែរ។ ដោយសារតែឥរិយាបថ និងភាពជាមនុស្សរបស់អ្នករាល់គ្នា ទើបខ្ញុំគ្រាន់តែផ្គត់ផ្គង់ដល់អ្នករាល់គ្នានូវចំណែកដ៏តិចតួច និងសំខាន់បំផុតនៃព្រះបន្ទូលរបស់ខ្ញុំ ដែលជាកិច្ចការសាកល្បងរបស់ខ្ញុំក្នុងចំណោមមនុស្សជាតិសម្រាប់អ្នករាល់គ្នា។ មានតែឥឡូវនេះទេ ដែលខ្ញុំបានបញ្ជាក់យ៉ាងពិតប្រាកដថា ការសម្រេចចិត្ត និងផែនការដែលខ្ញុំបានធ្វើ គឺសក្តិសមនឹងសេចក្តីត្រូវការរបស់អ្នករាល់គ្នា ហើយជាងនេះទៅទៀត ឥរិយាបថរបស់ខ្ញុំចំពោះមនុស្សជាតិ គឺជាឥរិយាបថដ៏ត្រឹមត្រូវ។ អាកប្បកិរិយាជាច្រើនឆ្នាំរបស់អ្នករាល់គ្នានៅចំពោះមុខខ្ញុំ បានផ្ដល់ឲ្យខ្ញុំនូវចម្លើយដែលមិនធ្លាប់មានពីមុនមក ហើយសំណួរចំពោះចម្លើយនេះគឺ៖ «តើមនុស្សមានឥរិយាបថបែបណា នៅចំពោះមុខសេចក្តីពិត និងព្រះដ៏ពិត?» ការប្រឹងប្រែងដែលខ្ញុំបានបូជាចំពោះមនុស្ស គឺបញ្ជាក់ពីទម្ងន់នៃសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះមនុស្ស ហើយរាល់សកម្មភាពរបស់មនុស្សនៅចំពោះមុខខ្ញុំ បញ្ជាក់ពីទម្ងន់នៃការស្អប់ខ្ពើមរបស់ពួកគេចំពោះសេចក្តីពិត ហើយទាស់ទទឹងនឹងខ្ញុំ។ គ្រប់ពេលវេលា ខ្ញុំបារម្ភពីអស់អ្នកដែលដើរតាមខ្ញុំ ប៉ុន្តែគ្មានពេលណាមួយដែលអ្នកដើរតាមខ្ញុំទាំងនោះអាចទទួលយកព្រះបន្ទូលរបស់ខ្ញុំទេ ពួកគេមិនអាចទទួលយកសូម្បីតែការទូន្មានរបស់ខ្ញុំ។ នេះជារឿងដែលធ្វើឲ្យខ្ញុំក្រៀមក្រំបំផុត។ គ្មានអ្នកណាម្នាក់អាចយល់ពីខ្ញុំសោះ ហើយជាងនេះទៅទៀត ក៏គ្មានអ្នកណាម្នាក់អាចទទួលយកខ្ញុំ ទោះបីជាឥរិយាបថខ្ញុំស្មោះត្រង់ ហើយព្រះបន្ទូលខ្ញុំទន់ភ្លន់ក៏ដោយ។ គ្រប់គ្នាព្យាយាមធ្វើកិច្ចការដែលខ្ញុំបានប្រគល់ឲ្យ តាមគំនិតផ្ទាល់ខ្លួនរបស់គេ ពួកគេមិនស្វះស្វែងរកហឫទ័យរបស់ខ្ញុំឡើយ កុំថាឡើយសួរពីអ្វីដែលខ្ញុំទាមទារពីពួកគេ។ ពួកគេនៅតែអះអាងថា បម្រើខ្ញុំដោយស្មោះត្រង់ ខណៈដែលពួកគេបះបោរប្រឆាំងនឹងខ្ញុំគ្រប់ពេល។ មនុស្សជាច្រើនជឿថា សេចក្តីពិតដែលពួកគេមិនអាចទទួលយក ឬដែលពួកគេមិនអាចអនុវត្តបាន គឺមិនមែនជាសេចក្តីពិតទេ។ ចំពោះមនុស្សបែបនេះ សេចក្តីពិតរបស់ខ្ញុំក្លាយជារបស់ដែលត្រូវបានបដិសេធ និងបោះចោលទៅម្ខាង។ ក្នុងពេលជាមួយគ្នានោះ មនុស្សទទួលស្គាល់ខ្ញុំថាជាព្រះ ត្រឹមតែពាក្យសម្ដី ក៏ជឿថា ខ្ញុំជាអ្នកក្រៅដែលមិនមែនជាសេចក្តីពិត មិនមែនជាផ្លូវ ឬមិនមែនជាជីវិតផងដែរ។ គ្មានអ្នកណាស្គាល់សេចក្តីពិតនេះទេ៖ ព្រះបន្ទូលរបស់ខ្ញុំគឺជាសេចក្តីពិតដែលមិនប្រែប្រួលរហូត។ ខ្ញុំជាអ្នកផ្គត់ផ្គង់ជីវិតដល់មនុស្ស និងជាមគ្គុទេសក៍តែមួយគត់សម្រាប់មនុស្សជាតិ។ តម្លៃ និងអត្ថន័យនៃព្រះបន្ទូលរបស់ខ្ញុំ មិនត្រូវបានកំណត់ត្រង់ថា មនុស្សលោកទទួលស្គាល់ ឬទទួលយក ឬក៏អត់នោះទេ ប៉ុន្តែខ្លឹមសារនៃព្រះបន្ទូលទេដែលជាអ្នកកំណត់ដោយខ្លួនឯង។ ទោះបីជាគ្មានមនុស្សណាម្នាក់នៅលើផែនដីនេះអាចទទួលយកព្រះបន្ទូលរបស់ខ្ញុំបានក៏ដោយ ក៏គុណតម្លៃ និងជំនួយនៃព្រះបន្ទូលរបស់ខ្ញុំចំពោះមនុស្សលោក គឺមិនអាចគណនាបានទេ ចំពោះមនុស្សណាក៏ដោយ។ ហេតុដូច្នេះហើយ នៅពេលប្រឈមមុខជាមួយមនុស្សជាច្រើនដែលបះបោរប្រឆាំង ឆ្លើយបដិសេធ ឬមើលងាយយ៉ាងខ្លាំងចំពោះព្រះបន្ទូលរបស់ខ្ញុំ ជំហររបស់ខ្ញុំគឺមានតែ៖ ទុកឲ្យពេលវេលា និងហេតុការណ៍ធ្វើជាសាក្សីរបស់ខ្ញុំ ព្រមទាំងបង្ហាញថា ព្រះបន្ទូលរបស់ខ្ញុំគឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត។ ទុកឲ្យពួកវាបង្ហាញថា អ្វីដែលខ្ញុំបានថ្លែងគឺសុទ្ធតែត្រឹមត្រូវ ជាព្រះបន្ទូលដែលដែលមនុស្សគួរប្រដាប់ឲ្យជាប់ខ្លួន ហើយជាងនេះទៅទៀត ជាអ្វីដែលមនុស្សគួរតែទទួលយក។ ខ្ញុំនឹងឲ្យអស់អ្នកដែលដើរតាមខ្ញុំដឹងពីហេតុការណ៍នេះ៖ អ្នកដែលមិនអាចទទួលយកព្រះបន្ទូលរបស់ខ្ញុំបានពេញលេញ អ្នកដែលមិនអាចអនុវត្តតាមព្រះបន្ទូលរបស់ខ្ញុំ អ្នកដែលមិនអាចរកឃើញពីគោលបំណងនៅក្នុងព្រះបន្ទូលរបស់ខ្ញុំ និងអ្នកដែលមិនអាចទទួលសេចក្ដីសង្គ្រោះ ដោយសារព្រះបន្ទូលរបស់ខ្ញុំ សុទ្ធតែជាអ្នកដែលត្រូវទទួលការផ្ដន្ទាទោសដោយព្រះបន្ទូលរបស់ខ្ញុំ ហើយជាងនេះទៅទៀត ពួកគេបានបាត់បង់សេចក្ដីសង្គ្រោះរបស់ខ្ញុំ ហើយដំបងរបស់ខ្ញុំក៏នឹងមិនដែលងាកចេញពីពួកគេដែរ។

ដកស្រង់ពី «អ្នករាល់គ្នា ត្រូវតែពិចារណា នូវទង្វើរបស់ខ្លួន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៥៥

ដោយសារតែការបង្កើតវិទ្យាសាស្រ្តសង្គមរបស់មនុស្ស ទើបគំនិតរបស់គេត្រូវពង្វក់ដោយវិទ្យាសាស្ត្រ និងចំណេះដឹង។ ក្រោយមក វិទ្យាសាស្រ្ត និងចំណេះដឹង ក៏បានក្លាយជាឧបករណ៍ សម្រាប់គ្រប់គ្រងមនុស្សលោក ហើយលែងមានចន្លោះគ្រប់គ្រាន់ សម្រាប់ឲ្យមនុស្សថ្វាយបង្គំព្រះជាម្ចាស់ និងលែងមានលក្ខខណ្ឌអនុគ្រោះ សម្រាប់ការថ្វាយបង្គំព្រះទៀតដែរ។ ឋានៈរបស់ព្រះជាម្ចាស់ បានធ្លាក់ចុះកាន់តែទាបនៅក្នុងចិត្តមនុស្ស។ បើគ្មានព្រះនៅក្នុងចិត្តទេ ពិភពខាងក្នុងរបស់មនុស្សនឹងងងឹត អស់សង្ឃឹម និងទទេស្អាត។ ក្រោយៗមកទៀត អ្នកវិទ្យាសាស្រ្ត សង្គម អ្នកប្រវត្តិសាស្រ្ត និងអ្នកនយោបាយជាច្រើន បានក្លាយជាអ្នកនាំមុខគេ ក្នុងការបង្ហាញពីទ្រឹស្ដីវិទ្យាសាស្រ្តសង្គម ទ្រឹស្ដីនៃការវិវត្តរបស់មនុស្សលោក និងទ្រឹស្ដីផ្សេងៗទៀត ដែលផ្ទុយទៅនឹងសេចក្តីពិតដែលព្រះបានបង្កើតមនុស្សលោក ដើម្បីបំពេញតាមចិត្ត និងគំនិតរបស់មនុស្សលោក។ ដោយសារតែបែបនេះ ទើបមនុស្សដែលជឿថា ព្រះជាម្ចាស់បានបង្កើតអ្វីៗគ្រប់យ៉ាង មានកាន់តែតិចទៅៗ ហើយមនុស្សដែលជឿលើទ្រឹស្ដីនៃការវិវត្ត នោះក៏កាន់តែមានចំនួនច្រើនឡើងៗ។ មនុស្សកាន់តែច្រើនឡើង ចាត់ទុកកំណត់ត្រានៃកិច្ចការរបស់ព្រះជាម្ចាស់ និងបន្ទូលរបស់ទ្រង់ក្នុងសម័យនៃព្រះគម្ពីរសញ្ញាចាស់ ជាទេវកថា និងជារឿងព្រេងនិទាន។ នៅក្នុងដួងចិត្តរបស់ពួកគេ មនុស្សលែងអើពើចំពោះភាពថ្លៃថ្នូ និងភាពមហិមារបស់ព្រះជាម្ចាស់ទៀតហើយ គេលែងអើពើចំពោះគោលជំនឿថា ព្រះជាម្ចាស់មានពិត និងមានអំណាចត្រួតត្រាលើគ្រប់អ្វីៗទាំងអស់។ ការរស់រានរបស់មនុស្សលោក និងវាសនាប្រទេស និងជាតិសាសន៍នានា លែងសំខាន់ចំពោះពួកគេទៀតហើយ ហើយមនុស្សរស់នៅក្នុងពិភពដែលគ្មានខ្លឹមសារ ដែលខ្វល់ខ្វាយតែនឹងរឿងហូបចុក ស៊ីផឹក និងរឿងសប្បាយ... មានមនុស្សតិចណាស់ដែលគិតថា ខ្លួនមានកាតព្វកិច្ច ក្នុងការស្វែងរកទីកន្លែងដែលព្រះបំពេញកិច្ចការរបស់ទ្រង់នាពេលសព្វថ្ងៃនេះ ឬព្យាយាមស្វែងយល់ពីរបៀបដែលទ្រង់គ្រប់គ្រង និងរៀបចំគោលដៅរបស់មនុស្សលោក។ ហើយដោយបែបនេះ ទើបអរិយធម៌របស់មនុស្ស កាន់តែមិនអាចត្រួសត្រាយក្ដីប្រាថ្នារបស់មនុស្សលោកបាន ក៏លែងមានមនុស្សស្គាល់ ហើយខណៈកំពុងរស់នៅក្នុងពិភពបែបនេះ ទើបមនុស្សច្រើនណាស់មានអារម្មណ៍ថា ពួកគេសប្បាយចិត្ត តិចជាងមនុស្សដែលបានស្លាប់ទៅហើយ។ សូម្បីតែប្រជាជននៃប្រទេសដែលធ្លាប់មានអរិយធម៌ថ្កុំថ្កើង ក៏ជួបនឹងទុក្ខព្រួយបែបនេះដែរ។ មិនថា មេដឹកនាំ និងអ្នកប្រាជ្ញសង្គមវិទ្យា ខំប្រឹងប្រើខួរក្បាលរបស់ពួកគេ ដើម្បីថែរក្សាអរិយធម៌របស់មនុស្សលោកយ៉ាងណាក៏ដោយ ក៏វាគ្មានបានការអ្វីដែរ ដ្បិតគ្មានការដឹកនាំរបស់ព្រះជាម្ចាស់។ គ្មាននរណាម្នាក់អាចបំពេញដួងចិត្តទទេស្អាតរបស់មនុស្សលោកបានទេ ដ្បិតគ្មាននរណាម្នាក់អាចធ្វើជាជីវិតរបស់មនុស្សលោកបានឡើយ ហើយគ្មានទ្រឹស្ដីសង្គមណាមួយ អាចរំដោះមនុស្សចេញពីភាពទទេស្អាត ដែលធ្វើឲ្យគេរងទុក្ខវេទនាបានដែរ។ វិទ្យាសាស្រ្ត ចំណេះដឹង សេរីភាព លទ្ធិប្រជាធិបតេយ្យ ការកម្សាន្ត ភាពស្រាកស្រាន្ត កត្តាទាំងអស់នេះ អាចលួងលោមចិត្តមនុស្សបានបណ្ដោះអាសន្នប៉ុណ្ណោះ។ ទោះបីជាមានកត្តាទាំងអស់នេះក្ដី ក៏មនុស្សនឹងនៅតែមានបាប និងទួញសោកចំពោះអំពើអយុត្តិធម៌ក្នុងសង្គម ដោយជៀសមិនផុតដែរ។ ចំណុចទាំងអស់នេះ មិនអាចហាមឃាត់ចំណង់ និងសេចក្តីប្រាថ្នារបស់មនុស្ស ដើម្បីរុករកអ្វីថ្មីៗបានឡើយ។ នេះគឺដោយសារព្រះជាម្ចាស់បង្កើតមនុស្សលោកមក ហើយការលះបង់ និងការរុករកឥតន័យខ្លឹមសាររបស់មនុស្ស អាចត្រឹមនាំទៅរកសេចក្ដីទុក្ខព្រួយកាន់តែខ្លាំងឡើង និងធ្វើឲ្យមនុស្សរស់នៅក្នុងអារម្មណ៍ភ័យខ្លាចឥតឈប់តែប៉ុណ្ណោះ ទាំងមិនដឹងថា ត្រូវប្រឈមមុខចំពោះអនាគតរបស់ មនុស្សលោកដោយរបៀបណា ឬត្រូវប្រឈមមុខនឹងផ្លូវនៅខាងមុខនោះដោយបែបណាឡើយ។ មនុស្សនឹង កាន់តែកោតខ្លាច ចំពោះវិទ្យាសាស្រ្ត និងចំណេះដឹង និងកាន់តែភ័យខ្លាចចំពោះអារម្មណ៍ទទេស្អាត។ នៅក្នុងពិភពលោកនេះ មិនថាអ្នករស់នៅក្នុងប្រទេសសេរី ឬប្រទេសដែលគ្មានសិទ្ធិមនុស្សឡើយ អ្នកគ្មានសមត្ថភាពគេចចេញពីវាសនារបស់មនុស្សលោកបានឡើយ។ មិនថា អ្នកជាមេដឹកនាំ ឬត្រូវគេដឹកនាំនោះទេ ទីបំផុត អ្នកនៅតែគ្មានសមត្ថភាពគេចពីចំណង់ក្នុងការរុករកវាសនា សេចក្ដីអាថ៌កំបាំង និងគោលដៅរបស់មនុស្សលោកបានឡើយ ហើយអ្នកកាន់តែគ្មានសមត្ថភាពគេចចេញពីគំនិតវិលវល់នៃអារម្មណ៍ទទេស្អាតនេះដែរ។ បាតុភូតបែបនេះ កើតមានជាទូទៅចំពោះមនុស្សគ្រប់រូប ហើយត្រូវអ្នកសង្គមវិទ្យាហៅថា បាតុភូតសង្គម ប៉ុន្តែ គ្មានមនុស្សអស្ចារ្យណាម្នាក់ដែលអាចមកដោះស្រាយបញ្ហាបែបនេះបានឡើយ។ ចុងក្រោយទៅ មនុស្សនៅតែជាមនុស្ស ហើយគ្មានមនុស្សណាម្នាក់ ដែលអាចជំនួសឋានៈ និងព្រះជន្មរបស់ព្រះជាម្ចាស់បានឡើយ។ មនុស្សលោកមិនត្រឹមតែត្រូវការសង្គមមួយដែលមានយុត្តិធម៌ ដែលមនុស្សគ្រប់គ្នាមានអាហារគ្រប់គ្រាន់ រស់នៅស្មើភាពគ្នា និងមានសេរីភាពនោះទេ តែអ្វីដែលមនុស្សលោកត្រូវការ គឺសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់ និងការប្រទានជីវិតពីទ្រង់ដល់ពួកគេ។ ទាល់តែមនុស្សទទួលបានការប្រទានជីវិតពីព្រះ និងការសង្រ្គោះរបស់ទ្រង់ ពេលនោះទើបសេចក្តីត្រូវការ ការស្រេកឃ្លានក្នុងការរុករក និងភាពទទេស្អាតនៃវិញ្ញាណរបស់មនុស្ស អាចដោះស្រាយបាន។ ប្រសិនបើប្រជាជននៃប្រទេស ឬជាតិសាសន៍មួយ មិនអាចទទួលបានសេចក្តីសង្គ្រោះ និងព្រះទ័យទុកដាក់ពីព្រះជាម្ចាស់ទេ ដូច្នេះ ប្រទេស ឬជាតិសាសន៍នោះ នឹងធ្វើដំណើរលើផ្លូវទៅកាន់សេចក្ដីវិនាសហិនហោច ឆ្ពោះទៅរកភាពងងឹត និងត្រូវព្រះជាម្ចាស់ធ្វើឲ្យវិនាសសាបសូន្យ។

ដកស្រង់ពី «ព្រះជាម្ចាស់គ្រប់គ្រងលើវាសនា របស់មនុស្សលោកទាំងអស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៥៦

នៅក្នុងចិត្តរបស់អ្នក មានរឿងរ៉ាវអាថ៌កំបាំងជាច្រើនដែលអ្នកមិនធ្លាប់ដឹងសោះ ដ្បិតអ្នកកំពុងរស់នៅក្នុងពិភពមួយដែលគ្មានពន្លឺ។ ដួងចិត្ត និងវិញ្ញាណរបស់អ្នក ត្រូវបានមេកំណាចចាប់យកទៅ។ ភ្នែករបស់អ្នកស្រអាប់ដោយសារភាពងងឹត ហើយអ្នកមិនអាចមើលឃើញព្រះអាទិត្យនៅលើមេឃ ឬផ្កាយភ្លឺព្រិចៗនៅពេលយប់ឡើយ។ ត្រចៀករបស់អ្នកត្រូវបិទជិត ដោយពាក្យកុហកបោកប្រាស់ ហើយអ្នកស្តាប់មិនឮព្រះសូរសៀងរបស់ព្រះយេហូវ៉ា ដែលលាន់ឮដូចផ្គរលាន់ និងមិនឮសំឡេងទឹកហូរមកពីបល្ល័ង្កទ្រង់ទេ។ អ្នកបានបាត់បង់អ្វីគ្រប់យ៉ាងដែលជាកម្មសិទ្ធិស្របច្បាប់របស់អ្នក អ្វីគ្រប់យ៉ាងដែលព្រះដ៏មានគ្រប់​ចេស្ដា​បានប្រទានមកឱ្យអ្នក។ អ្នកបាន​ចូលមកក្នុងសមុទ្រទុក្ខដែលគ្មានទីបញ្ចប់ គ្មានអំណាចនៃសេចក្តីសង្គ្រោះ គ្មានសង្ឃឹមថានឹងអាចរួចជីវិតបានឡើយ ហើយអ្វីទាំងអស់ដែលអ្នកធ្វើនោះ គឺការពុះពារជម្នះ និងការគេចចេញយ៉ាងប្រញាប់ប្រញាល់...។ ចាប់តាំងពីពេលនោះមក អ្នកត្រូវទទួលគ្រោះកម្មឱ្យរងទុក្ខវេទនាដោយមេកំណាច ដោយឃ្លាតឆ្ងាយពីព្រះពររបស់ព្រះដ៏មានគ្រប់​ចេស្ដា នៅឆ្ងាយផុតពីការទំនុកបម្រុង​របស់ព្រះដ៏មានគ្រប់​ចេស្ដា​​ដោយដើរនៅលើផ្លូវដែលគ្មាន​ថ្ងៃត្រឡប់ក្រោយ។ សម្រែកដង្ហោយរាប់សិបលានដងក៏មិនអាចដាស់ចិត្ត និងវិញ្ញាណអ្នកឱ្យភ្ញាក់ដឹងខ្លួនបានឡើយ។ អ្នកដេកលក់យ៉ាងស្កប់ស្កល់នៅក្នុងដៃរបស់មេកំណាចដែលបានល្បួងអ្នកទៅក្នុងពិភពមួយដែល​គ្មានព្រំដែន គ្មានទិសដៅ ឬកន្លែងឈប់សំចតឡើយ។ ហេតុនេះ អ្នកបាត់បង់ចិត្តស្លូតត្រង់ និងចិត្តបរិសុទ្ធដើមរបស់អ្នក ហើយចាប់ផ្ដើមគេចចេញពីការ​យក​ព្រះទ័យទុកដាក់របស់ព្រះដ៏មានគ្រប់​ចេស្ដា​។ នៅក្នុងចិត្តរបស់អ្នក មេកំណាចកាច់ចង្កូតជីវិតអ្នកលើគ្រប់បញ្ហាទាំងអស់ ហើយវាបានក្លាយជាជីវិតរបស់អ្នកទៀតផង។ អ្នកលែងខ្លាចវា លែងគេចចេញពីវា និងលែងសង្ស័យវាហើយ ផ្ទុយទៅវិញ អ្នកចាត់ទុកវាជាព្រះនៅក្នុងចិត្តរបស់អ្នក។ អ្នកចាប់ផ្ដើមគោរពវា ថ្វាយបង្គំវា ហើយទាំងអ្នក និងមេកំណាច ក៏បានក្លាយជារូបកាយ និងស្រមោលដែលមិនអាចបំបែកពីគ្នាបាន ដោយប្តេជ្ញារួមរស់នឹងគ្នាទាំងពេលនៅរស់ និងពេលស្លាប់ទៅវិញ។ អ្នកមិនដឹងថា អ្នកបានមកដល់ពីពេលណា ហេតុអ្វីក៏អ្នកចាប់កំណើត ឬហេតុអ្វីក៏អ្នកស្លាប់នោះទេ។ អ្នកសម្លឹងមើលព្រះដ៏មានគ្រប់​ចេស្ដា​ថាជាបុគ្គលចម្លែកម្នាក់។ អ្នកពុំបានដឹងអំពីដើមកំណើត​របស់ទ្រង់ឡើយ ហើយអ្នកកាន់តែមិនដឹងថា ទ្រង់បានធ្វើអ្វីខ្លះសម្រាប់អ្នកនោះទេ។ អ្វីគ្រប់យ៉ាងដែលមកអំពីទ្រង់ បានក្លាយជាសេចក្តីសម្អប់ចំពោះអ្នក។ អ្នកមិនបានត្រេកអរសប្បាយនឹងសេចក្ដីទាំងនេះឡើយ ហើយក៏មិនបានដឹងអំពីតម្លៃរបស់វាដែរ។ អ្នករួមដំណើរជាមួយមេកំណាច ចាប់តាំងពីថ្ងៃដែលអ្នកបានទទួលការទំនុកបម្រុងអំពីព្រះដ៏មានគ្រប់​ចេស្ដា​​។ អ្នកបានឆ្លងកាត់ភាពស្មុគស្មាញ និងព្យុះជីវិតរាប់សិបពាន់ឆ្នាំមកហើយជាមួយនឹងមេកំណាច ហើយអ្នកឈរនៅជាមួយនឹងវា ដើម្បីទាស់នឹងព្រះជាម្ចាស់ដែលជាប្រភពនៃជីវិតរបស់អ្នក។ អ្នកមិនដឹងអំពីការប្រែចិត្តទាល់តែសោះ ហើយអ្នកក៏រឹតតែមិនដឹងទៀតថា អ្នកបានខិតមកជិតសេចក្តីវិនាស។ អ្នកភ្លេចហើយថា មេកំណាចបានបោកប្រាស់ និងធ្វើឱ្យអ្នករងទុក្ខវេទនា អ្នកភ្លេចកំណើតរបស់ខ្លួនហើយ។ ហេតុនេះហើយ ទើបមេកំណាចបោកប្រាស់អ្នកនៅគ្រប់ជំហាន តាំងពីដើមរហូតដល់ពេលនេះ។ ដួងចិត្ត និងវិញ្ញាណរបស់អ្នក ត្រូវបានធ្វើឱ្យស្ពឹកស្រពន់ និងពុកផុយ។ អ្នកឈប់រអ៊ូរទាំនឹងទុក្ខលំបាកនៃពិភពមនុស្សទៀតហើយ អ្នកលែងជឿហើយថា ពិភពលោកនេះគ្មានយុត្តិធម៌។ អ្នករឹតតែលែងខ្វល់ថា ព្រះដ៏មានគ្រប់​ចេស្ដា​ពិតជាមានវត្តមានមែន​។ នេះគឺដោយសារ អ្នកចាត់ទុកមេកំណាចជាឪពុកដ៏ពិតប្រាកដរបស់អ្នក តាំងពីយូរយារណាស់មកហើយ ហើយក៏មិនអាចឃ្លាតចេញឆ្ងាយពីវាបានដែរ។ នេះហើយគឺជាអាថ៌កំបាំងនៅក្នុងចិត្តរបស់អ្នក។

ពេលព្រលឹមស្រាងៗបានចូលមកដល់ ផ្កាយព្រឹកក៏ចាប់​ផ្តើម​រះ​នៅទិសខាងកើត។ ផ្កាយនេះមិនធ្លាប់រះត្រង់ទិសនោះទេពីមុនមក ហើយវារះបំភ្លឺផ្ទៃមេឃដែលស្ងប់ស្ងាត់ និងមានពន្លឺព្រិចៗ ធ្វើឱ្យពន្លឺក្នុងចិត្តមនុស្សដែលបានរលត់បាត់ទៅហើយនោះ ឆេះឆួលឡើងវិញ។ មនុស្សលែងនៅឯកាទៀតហើយ ដោយ​សារតែពន្លឺដែលរះចែងចាំងមកលើអ្នក និងមនុស្សឯ​ទៀត​​។ ប៉ុន្តែ អ្នកបែរជាបន្តគេងលង់លក់ក្នុងយប់ងងឹតនោះទៅវិញ។ អ្នកមិនបានស្ដាប់ឮ ក៏មិនបានឃើញពន្លឺអ្វីសោះឡើយ​។ អ្នកមិនបានដឹងអំពីការមកដល់នៃផ្ទៃមេឃ និងផែនដីថ្មី និងយុគសម័យថ្មីឡើយ ដ្បិតឪពុករបស់អ្នកប្រាប់អ្នកថា «កូនអើយ! កុំទាន់ក្រោកអី មេឃមិនទាន់ភ្លឺច្បាស់នៅឡើយទេ។ អាកាស​ធាតុ​ត្រជាក់ណាស់ ចូរកុំចេញទៅក្រៅឱ្យសោះ ក្រែងភ្នែក​កូននឹងត្រូវចាក់ដោយផ្លែដាវ និងលំពែង។» អ្នកជឿតែពាក្យដាស់តឿនរបស់​ឪពុកអ្នកប៉ុណ្ណោះ ពីព្រោះអ្នកជឿថា មានតែឪពុកអ្នកទេដែលនិយាយត្រូវ ដ្បិតឪពុកអ្នកមានវ័យចាស់ជាងអ្នក ហើយគាត់ស្រលាញ់អ្នកជាខ្លាំង។ ការដាស់តឿន និងសេចក្តីស្រលាញ់នេះ ធ្វើឱ្យអ្នកលែងជឿលើរឿងដែលគេដំណាលថា មានពន្លឺនៅក្នុងលោកិយនេះ វាក៏ធ្វើឱ្យអ្នកលែងខ្វាយខ្វល់ថា នៅក្នុងលោកិយនេះមាន ឬគ្មានសេចក្តីពិតទៀតហើយ។ អ្នកលែងហ៊ានសង្ឃឹមលើការសង្គ្រោះពីព្រះដ៏មានគ្រប់​ចេស្ដា​​។ អ្នកពេញចិត្តនឹងស្ថានភាពបច្ចុប្បន្ននេះ អ្នកលែង​ទន្ទឹងរង់ចាំការមកដល់នៃពន្លឺ លែងទន្ទឹងចាំមើលការយាង​មកដល់នៃព្រះដ៏មានគ្រប់​ចេស្ដា​ដូចដែលគេបាននិទានក្នុងរឿងដំណាល។ តាមអ្វីដែលអ្នកបានដឹង អ្វីៗដែលស្រស់ស្អាតមិនអាចត្រឡប់មកដូចដើមវិញទេ គឺគ្មានសោះឡើយ។ នៅក្នុងភ្នែករបស់អ្នក អនាគតរបស់មនុស្សបានរលាយបាត់បង់ទៅហើយ។ អ្នកប្រឹងតោងសម្លៀកបំពាក់ឪពុករបស់អ្នក តាមកម្លាំងដែលអ្នកមាន ដោយពេញចិត្តនឹងចែករំលែកការលំបាក ភ័យខ្លាចបាត់បង់ដៃគូអមដំណើរ ហើយវង្វេងទិសដៅនៃការធ្វើដំណើរដ៏វែងឆ្ងាយរបស់អ្នក។ ពិភពលោកដ៏ធំធេង និងស្រពេចស្រពិលនេះ បានបង្កើតមនុស្សជាច្រើនដូចជាអ្នក ជាមនុស្សអង់អាចក្លាហាន និងមោះមុតក្នុងការបំពេញតួនាទីផ្សេងៗនៅក្នុងលោកិយនេះ។ វាបានបង្កើត «អ្នកចម្បាំង» ជាច្រើន ដែលមិនខ្លាចរអារនឹងសេចក្តីស្លាប់។ លើសពីនេះ ពិភពលោកនេះក៏បានបង្កើតមនុស្សមួយក្រុមហើយ មួយក្រុមទៀតដែលជាពពួកមនុស្សខ្វាក់ និងខ្វិន ដែលមិនដឹងពីបុព្វហេតុនៃការបង្កើតពួកគេមកឡើយ។ ព្រះនេត្ររបស់ព្រះដ៏មានគ្រប់​ចេស្ដា​ទតរំពៃបុគ្គលម្នាក់ៗក្នុងចំណោមមនុស្សដែលរងទុក្ខវេទនាយ៉ាងខ្លាំង។ អ្វីដែលទ្រង់ស្តាប់ឮ គឺសម្រែកយំសោករបស់មនុស្សដែលកំពុងរងការឈឺចាប់ អ្វីដែលទ្រង់ទតឃើញ គឺភាពឥតខ្មាសរបស់មនុស្សដែលរងទុក្ខវេទនា ហើយអ្វីដែលទ្រង់មានព្រះទ័យអាណិតអាសូរនោះ គឺសេចក្តីអស់សង្ឃឹម និងភាពភ័យខ្លាចរបស់មនុស្សដែលបាត់បង់ព្រះគុណនៃសេចក្ដីសង្គ្រោះ។ មនុស្សបដិសេធការ​យក​ព្រះទ័យទុក​ដាក់​របស់ទ្រង់ ដោយបានជ្រើសយកផ្លូវដើរដោយខ្លួនឯង និងព្យាយាមគេចចេញពីខ្សែព្រះនេត្រឃ្លាំមើលរបស់ទ្រង់ ដោយក្រេបរសជាតិប្រៃល្វីងនៃសមុទ្រដ៏ជ្រៅជាមួយនឹងសត្រូវរបស់ទ្រង់រហូតដល់ដំណក់ចុងក្រោយ។ ខ្យល់ដង្ហើមនៃព្រះដ៏មានគ្រប់​ចេស្ដា​ ដែលមនុស្សធ្លាប់ស្ដាប់ឮ ក៏លែងមាន ព្រះហស្តនៃព្រះដ៏មានគ្រប់​ចេស្ដា​ ដែលស៊ូនៅបបោស​អង្អែលមនុស្សវេទនានេះ ក៏លែងមានដែរ។ ទ្រង់ក្រសោបគេមកវិញម្ដងហើយម្ដងទៀត ហើយទ្រង់ក៏បរាជ័យម្ដងហើយម្ដងទៀតដែរ ដូច្នេះ ទើបកិច្ចការរបស់ទ្រង់ ត្រូវធ្វើដដែលជាដដែល។ តាំងពីពេលនោះមក ទ្រង់ចាប់ផ្តើមស្រងាកព្រះទ័យ មានអារម្មណ៍​ល្វើយ ហើយទ្រង់ឈប់ធ្វើកិច្ចការដែលមានក្នុងព្រះហស្តទ្រង់ ហើយក៏លែងយាងទៅមកក្នុងចំណោមមនុស្សដែរ។ មនុស្ស មិនបានដឹងអំពីការផ្លាស់ប្តូរទាំងអស់នេះទេ មិនដឹងអំពីការមកដល់ និងការត្រឡប់ទៅវិញនៃព្រះដ៏មានគ្រប់​ចេស្ដា​ ក៏មិនដឹងអំពីព្រះទ័យទុក្ខព្រួយ និងភាពសោកសង្រេងរបស់ទ្រង់ដែរ។

ដកស្រង់ពី «ខ្យល់ដង្ហើមនៃព្រះដ៏មានគ្រប់ចេស្ដា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៥៧

ថ្វីបើការគ្រប់គ្រងរបស់ព្រះជាម្ចាស់មានលក្ខណៈ ជ្រាលជ្រៅក៏ពិតមែន ប៉ុន្តែក៏មិនមែនហួសពីការយល់ដឹងរបស់មនុស្សដែរ។ នេះគឺមកពីកិច្ចការទាំងអស់របស់ព្រះជាម្ចាស់ ត្រូវបានផ្សារភ្ជាប់ទៅនឹងការគ្រប់គ្រង និងកិច្ចការសង្គ្រោះមនុស្សជាតិរបស់ទ្រង់ ហើយក៏ពាក់ព័ន្ធនឹងជីវិត ការរស់នៅ និងគោលដៅជីវិតរបស់មនុស្សជាតិដែរ។ កិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងចំណោមមនុស្ស ហើយធ្វើលើជីវិតគេ អាចនិយាយបានថាជាកិច្ចការដ៏ជាក់ច្បាស់ ហើយពោរពេញដោយអត្ថន័យទៀតផង។ មនុស្សអាចមើលឃើញ និងអាចស្គាល់កិច្ចការនេះច្បាស់ ម្យ៉ាងកិច្ចការនេះមិនមែនជាកិច្ចការអរូបីនោះទេ។ ប្រសិនបើមនុស្សមិនអាចទទួលយកកិច្ចការទាំងអស់ដែលព្រះជាម្ចាស់ធ្វើ នោះតើកិច្ចការរបស់ទ្រង់មានសារៈប្រយោជន៍អ្វី? ហើយតើការគ្រប់គ្រងបែបនេះ អាចនាំមនុស្សទៅឯសេចក្ដីសង្គ្រោះបានដោយរបៀបណា? មនុស្សជាច្រើនដែលដើរតាមព្រះជាម្ចាស់ ខ្វល់ខ្វាយតែនឹងរឿងធ្វើយ៉ាងណា ទើបបានព្រះពរ ឬធ្វើយ៉ាងណា ទើបចៀសផុតពីក្ដីវិនាសអន្តរាយតែប៉ុណ្ណោះ។ កាលណាកិច្ចការ និងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានលើកយកមកនិយាយ នោះពួកគេនឹងស្ងាត់មាត់ឈឹង ហើយលែងចាប់អារម្មណ៍ភ្លាម។ ពួកគេគិតថា ការយល់ដឹងអំពីបញ្ហាដ៏គួរឲ្យធុញទ្រាន់បែបនេះ នឹងមិនជួយឲ្យជីវិតរបស់គេចម្រើនឡើង ឬផ្ដល់ជាប្រយោជន៍អ្វីនោះឡើយ។ ហេតុនេះ បើទោះបីជាពួកគេបានដឹងឮអំពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ហើយក៏ដោយ ក៏ពួកគេពុំសូវជាយកចិត្តទុកដាក់ប៉ុន្មានដែរ។ ពួកគេមិនរាប់សេចក្ដីនេះទុកជារបស់មានតម្លៃ ដែលត្រូវទទួលទុកទេ ក៏រឹតតែមិនទទួលយកសេចក្ដីនេះ មកធ្វើជាចំណែកនៃជីវិតរបស់គេផង។ មនុស្សបែបនេះមានគោលដៅដ៏សាមញ្ញមួយគត់ ក្នុងការដើរតាមព្រះជាម្ចាស់ ហើយគោលដៅសាមញ្ញមួយនោះគឺ ការទទួលព្រះពរ។ មនុស្សបែបនេះមិនរវល់យកចិត្តទុកដាក់នឹងអ្វីៗផ្សេងទៀត ដែលមិនពាក់ព័ន្ធគោលដៅនេះឡើយ។ ចំពោះពួកគេ ការជឿលើព្រះជាម្ចាស់ គឺគ្មានគោលដៅណាមួយ ដែលស័ក្តិសមជាងការទទួលព្រះពរនោះឡើយ នេះហើយគឺជាគុណតម្លៃដ៏ពិតនៃសេចក្ដីជំនឿរបស់គេ។ ប្រសិនបើកិច្ចការផ្សេងទៀត គ្មានចំណេញអ្វីសោះដល់គោលបំណងមួយនេះ ពួកគេនឹងមិនខ្វល់នឹងកិច្ចការនោះឡើយ។ នេះគឺជាករណីជាក់ស្ដែង សម្រាប់មនុស្សភាគច្រើនដែលជឿលើព្រះជាម្ចាស់សព្វថ្ងៃនេះ។ គោលបំណង និងក្ដីប្រាថ្នារបស់គេ ហាក់បីដូចជាស័ក្តិសមណាស់ ដ្បិតនៅពេលដែលពួកគេជឿលើព្រះជាម្ចាស់ ពួកគេលះបង់ដើម្បីព្រះជាម្ចាស់ គេដាក់ចិត្តកាយថ្វាយដល់ព្រះជាម្ចាស់ និងបំពេញកាតព្វកិច្ចរបស់គេទៀតផង។ ពួកគេបោះបង់យុវភាពរបស់គេ បោះបង់គ្រួសារ និងការងាររបស់គេ ថែមទាំងចំណាយពេលជាច្រើនឆ្នាំនៅឆ្ងាយពីគ្រួសារ ធ្វើឲ្យខ្លួនឯងមមាញឹក។ ដោយសារគោលបំណងចុងក្រោយរបស់ខ្លួន ពួកគេផ្លាស់ប្ដូរចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់គេ ផ្លាស់ប្ដូរទស្សនគតិចំពោះជីវិតរបស់គេ ព្រមទាំងបោះបង់ទិសដៅជីវិតដែលគេស្វះស្វែងរក ប៉ុន្តែពួកគេមិនអាចបោះបង់គោលបំណងនៃជំនឿរបស់គេ ចំពោះព្រះជាម្ចាស់បានឡើយ។ ពួកគេវីវក់វិលវល់នឹងការគ្រប់គ្រងគំនិតស្រមើស្រមៃផ្ទាល់ខ្លួនរបស់គេ ទោះបីជាផ្លូវនោះឆ្ងាយយ៉ាងណា ហើយទោះបីជាមានការលំបាក និងឧបសគ្គនៅតាមផ្លូវច្រើនយ៉ាងណា ក៏ពួកគេនៅតែតស៊ូ ហើយមិនភ័យខ្លាចចំពោះសេចក្ដីស្លាប់ដែរ។ តើមានអនុភាពអ្វីមកជំរុញឲ្យពួកគេបន្តដាក់ចិត្តកាយលះបង់របៀបនេះ? តើវាជាបញ្ញាចិត្តរបស់គេមែនទេ? តើវាជាចរិតឆ្នើម និងថ្លៃថ្នូររបស់គេមែនទេ? តើវាជាការតាំងចិត្តតយុទ្ធនឹងអំណាចវិញ្ញាណអាក្រក់ រហូតដល់ទីបញ្ចប់មែនទេ? តើវាជាសេចក្ដីជំនឿរបស់គេ ក្នុងការធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ដោយមិនគិតចង់បានរង្វាន់មែនទេ? តើវាជាភាពស្មោះត្រង់របស់គេ ក្នុងការស្ម័គ្រចិត្តលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីសម្រេចបំណងព្រះហឫទ័យព្រះមែនទេ? ឬមួយវាជាទឹកចិត្តភក្ដីរបស់គេក្នុងការពលីជានិច្ច នូវការទាមទារផ្ទាល់ខ្លួនហួសហេតុ? សម្រាប់មនុស្សម្នាក់ដែលមិនធ្លាប់យល់ពីកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ តែនៅលះបង់ច្រើនដល់ម្ល៉ឹង និយាយឲ្យខ្លីទៅ គឺអស្ចារ្យណាស់! ចូរយើងផ្អាកជជែកពីទំហំនៃការលះបង់របស់មនុស្សបែបនេះមួយគ្រាសិន។ យ៉ាងណាមិញ កិរិយារបស់ពួកគេ គឺពិតជាសមនឹងឲ្យយើងយកមកវិភាគមែន។ ក្រៅពីអត្ថប្រយោជន៍ដែលមានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយនឹងពួកគេ តើអាចមានហេតុផលអ្វីខ្លះទៀត ដែលធ្វើឲ្យមនុស្សដែលមិនយល់ពីព្រះជាម្ចាស់ ហ៊ានលះបង់ច្រើនដល់ម្ល៉ឹង? ក្នុងអត្ថបទនេះ យើងរកឃើញបញ្ហាមួយដែលមិនត្រូវបានគេរកឃើញពីមុនមកសោះគឺ៖ សម្ពន្ធភាពរបស់មនុស្សជាមួយនឹងព្រះជាម្ចាស់ គឺគ្រាន់តែជាសម្ពន្ធភាពដើម្បីប្រយោជន៍ខ្លួនឯងសុទ្ធសាធ។ សម្ពន្ធភាពនេះ គឺជាសម្ពន្ធភាពរវាងអ្នកទទួលព្រះពរ និងអ្នកប្រទានព្រះពរ។ និយាយឲ្យចំទៅ គឺវាស្រដៀងគ្នានឹងសម្ពន្ធភាពរវាងកូនឈ្នួល និងថៅកែដែរ។ កូនឈ្នួលធ្វើការដើម្បីទទួលតែរង្វាន់ដែលថៅកែផ្ដល់ឲ្យ។ សម្ពន្ធភាពមួយនេះ ទឹកចិត្តស្រឡាញ់គឺគ្មានទេ មានតែការជួញដូរ។ ការស្រឡាញ់ និងការទទួលនូវការស្រឡាញ់ គឺគ្មានទេ មានតែទាន និងចិត្តមេត្តា។ គ្មានការយោគយល់ មានតែការតូចចិត្តដែល ត្រូវគេសង្កត់សង្កិន និងការបោកប្រាស់តែប៉ុណ្ណោះ។ ភាពស្និទ្ធស្នាលក៏គ្មាន គឺមានតែភាពខ្វែងគំនិត ដែលមិនអាចឆ្លងគ្នាបាន។ ពេលនេះ អ្វីៗក៏បានឈានមកដល់ចំណុចនេះទៅហើយ តើនរណាអាចឲ្យសកម្មភាពនេះ ត្រឡប់ទៅក្រោយវិញបាន? ហើយតើមានមនុស្សប៉ុន្មាននាក់ ដែលអាចយល់ដឹងប្រាកដថា សម្ពន្ធភាពនេះដុនដាបដល់កម្រិតណាហើយ? ខ្ញុំជឿថា កាលណាមនុស្សពន្លិចខ្លួនឯងទៅក្នុងអំណរនៃការទទួលព្រះពរនោះ គឺគ្មាននរណាម្នាក់គិតស្មានសោះថា សម្ពន្ធភាពបែបនេះជាមួយនឹងព្រះជាម្ចាស់ វាគួរឲ្យអាម៉ាស់ និងអាក្រក់កម្រិតណា។

រឿងដ៏សោកសៅបំផុតអំពីជំនឿរបស់មនុស្សជាតិ លើព្រះជាម្ចាស់គឺ មនុស្សអនុវត្តការគ្រប់គ្រងផ្ទាល់ខ្លួនរបស់គេនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ហើយគេមិនយកចិត្តទុកដាក់ចំពោះការគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ។ ភាពបរាជ័យដ៏ធំបំផុតរបស់មនុស្ស ស្ថិតនៅក្នុងរបៀបដែលមនុស្សកំពុងបង្កើតគោលដៅជីវិតដ៏ល្អជារបស់ខ្លួនឯង ហើយរៀបគម្រោងធ្វើយ៉ាងណាដើម្បីទទួលបាននូវព្រះពរដ៏ធំបំផុត និងគោលដៅជីវិតដ៏ល្អបំផុត។ ប្រសិនបើមនុស្សយល់ដឹងថា ពួកគេគួរឲ្យអាណិត គួរឲ្យស្អប់ និងគួរឲ្យអាសូរកម្រិតណា តើមនុស្សប៉ុន្មាននាក់អាចបោះបង់គំនិត និងសេចក្ដីសង្ឃឹមរបស់គេភ្លាមៗបាន? តើនរណាខ្លះអាចផ្អាកដំណើរជីវិតរបស់ខ្លួនឯង ហើយបញ្ឈប់គំនិតអាត្មានិយមដែលគិតតែពីខ្លួនឯងបាន? ព្រះជាម្ចាស់ត្រូវការមនុស្សណាដែលសហការយ៉ាងជិតស្និទ្ធជាមួយទ្រង់ ដើម្បីសម្រេចការគ្រប់គ្រងរបស់ព្រះអង្គ។ ព្រះជាម្ចាស់ត្រូវការអស់អ្នកដែលចុះចូលចំពោះទ្រង់ ដោយលះបង់គំនិត និងរូបកាយ ដើម្បីកិច្ចការគ្រប់គ្រងរបស់ទ្រង់។ ទ្រង់មិនត្រូវការមនុស្សណាដែលលាដៃសុំពីទ្រង់រាល់ថ្ងៃឡើយ ក៏រឹតតែមិនត្រូវការមនុស្សណាដែលលះបង់តែបន្តិចបន្តួច រួចហើយទន្ទឹងរង់ចាំទទួលរង្វាន់ធំនោះដែរ។ ព្រះជាម្ចាស់ស្អប់អស់អ្នកដែលធ្វើទានបន្តចបន្តួច ហើយស្កប់ចិត្តនឹងស្នាដៃរបស់ខ្លួន ទាំងមិនធ្វើអ្វីសោះ។ ទ្រង់ស្អប់មនុស្សឈាមត្រជាក់ដែលពេញចិត្តនឹងកិច្ចការគ្រប់គ្រងរបស់ទ្រង់ ហើយចង់និយាយតែអំពីរឿងទៅស្ថានសួគ៌ និងការទទួលព្រះពរ។ ទ្រង់ក៏រឹតតែស្អប់អស់អ្នកដែលកេងចំណេញពីឱកាសដែលផ្ដល់ដោយកិច្ចការដែលទ្រង់ធ្វើក្នុងការសង្គ្រោះមនុស្សជាតិ។ នោះគឺមកពីមនុស្សទាំងអស់នេះ មិនដែលខ្វល់ខ្វាយនឹងលទ្ធផលដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់សម្រេច និងយកឲ្យបានតាមរយៈកិច្ចការគ្រប់គ្រងរបស់ទ្រង់ទេ។ ពួកគេខ្វល់តែរឿងធ្វើយ៉ាងណាឲ្យពួកគេអាចប្រើឱកាស ដែលត្រូវបានផ្ដល់ឲ្យដោយកិច្ចការរបស់ព្រះជាម្ចាស់ មកទទួលយកព្រះពរតែប៉ុណ្ណោះ។ ពួកគេមិនខ្វល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយរវល់អំពល់គិតអំពីអនាគត និងជោគវាសនាផ្ទាល់របស់ពួកគេ។ មនុស្សដែលពេញចិត្តនឹងកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ប៉ុន្តែគ្មានចំណាប់អារម្មណ៍ចំពោះរបៀបដែលព្រះជាម្ចាស់សង្គ្រោះមនុស្សជាតិ និងចំពោះបំណងព្រះហឫទ័យទ្រង់ សូម្បីតែបន្តិច គឺគេកំពុងតែផ្គាប់ចិត្តខ្លួនឯងតាមរបៀបមួយ ដែលដាច់ចេញពីកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិននឹកចាំ និងមិនទទួលកិរិយារបស់ពួកគេឡើយ ហើយក៏រឹតតែមិនទតមកពួកគេដោយពេញព្រះហឫទ័យដែរ។

ដកស្រង់ពី «មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចបានសង្គ្រោះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៥៨

កិច្ចការរបស់ខ្ញុំនឹងត្រូវបានបញ្ចប់ឆាប់ៗនេះ ហើយ​រយៈ​ពេលជាច្រើនឆ្នាំជាមួយគ្នានេះ បាន​ក្លាយជា​​ការចង​ចាំ​ដែលមិនអាចទ្រាំ​ទ្រ​បាន។ ខ្ញុំបាន​និយាយពាក្យសម្ដី​របស់ខ្ញុំដដែលៗឥតឈប់ឈរ ហើយ​បានលាតត្រដាង​កិច្ច​ការ​ថ្មី​របស់​ខ្ញុំ​ជា​និច្ច​។ ពិតណា​ស់ ដំបូន្មានរបស់ខ្ញុំ គឺជា​ធាតុ​ផ្សំ​ដ៏ចាំបាច់​នៃ​ចំណែកកិច្ចការនីមួយៗដែលខ្ញុំធ្វើ។ គ្មាន​ពាក្យ​​សម្ដី​ទូន្មានរបស់ខ្ញុំ អ្នករាល់​គ្នាមុខជាបែក​ឆ្វេង ថែម​ទាំងយល់ឃើញថា ខ្លួនឯងវង្វេង​ទាំង​ស្រុង​ផង។ កិច្ចការ​​របស់ខ្ញុំពេលនេះ គឺជិតនឹង​បញ្ចប់ហើយ​ក៏ស្ថិត​នៅក្នុង​ដំណាក់​កាល​ចុង​ក្រោយ​ដែរ។ ខ្ញុំនៅតែចង់ធ្វើ​កិច្ចការ​នៃ​ការ​ផ្ដល់ដំបូន្មាន ពោលគឺ ផ្ដល់នូវពាក្យទូន្មាន​សម្រាប់ឲ្យ​អ្នករាល់​គ្នា​​ស្ដាប់​។ ខ្ញុំគ្រាន់តែសង្ឃឹមថា អ្នក​រាល់គ្នាមិនអាច​បណ្ដោយ​ឲ្យការឈឺចាប់ដែលខ្ញុំ​បាន​ទទួលយកនេះ នឹងទៅជាអសារ​បង់នោះទេ ហើយជាង​នេះ​ទៅ​ទៀត ខ្ញុំសង្ឃឹមថា អ្នកអាច​យល់​ពីការ​យក​ទុកដាក់​ដ៏ប្រិតប្រៀនដែលខ្ញុំមាន និង​ចាត់ទុក​ពាក្យ​របស់ខ្ញុំជាគ្រឹះសម្រាប់របៀប​ដែលអ្នក​ប្រព្រឹត្ត​​ខ្លួនក្នុង​នាម​ជាមនុស្ស។ ទោះបីជាពាក្យសម្ដីនេះ មិន​មែន​ជា​ប្រភេទពាក្យសម្ដីដែលអ្នករាល់គ្នាព្រមស្ដាប់ ទោះបី​ជា​អ្នករាល់គ្នាមិនពេញចិត្តនឹង​ទទួល​ពាក្យសម្ដីទាំងនេះ ឬ​អាច​ទទួលពាក្យសម្ដីនេះបាន ទាំងមិនស្រណុកចិត្ត ក៏អ្នក​រាល់គ្នា​ត្រូវ​តែចាត់ទុក​ពាក្យ​សម្ដីទាំងនេះជា​ព្រះ​បន្ទូល​ដ៏​សំខាន់ដែរ។ ពុំ​នោះ​​ទេ និស្ស័យ និងចរិយា​ឥត​ព្រៀង និងឥត​ខ្វល់​ខ្វាយរបស់អ្នករាល់គ្នា នឹងធ្វើឲ្យខ្ញុំ​ព្រួយចិត្តជាខ្លាំង ហើយ​ស្អប់ខ្ពើមខ្ញុំ​ខ្លាំងទៀតផង។ ខ្ញុំសង្ឃឹមជា​ខ្លាំងថា អ្នករាល់គ្នាអាចអាន​ពាក្យ​ខ្ញុំម្ដង​ហើយ​ម្ដងទៀត រាប់​ពាន់​ដង និងសង្ឃឹមថា អ្នក​រាល់​គ្នា​ថែមទាំងអាចចាំពាក្យ​ទាំងនេះ​ទុក​ក្នុងចិត្ត​​​។ មានតែវិធីនេះទេ ទើបអ្នក​មិន​អាចធ្វើ​ឲ្យ​ខកខុស​ពីការរំពឹងរបស់ខ្ញុំចំពោះអ្នករាល់គ្នាបាន។ យ៉ាងណា​មិញ ពេលនេះ គ្មាន​នរណា​ម្នាក់ក្នុងចំណោម​អ្នក​រាល់​គ្នា​កំពុង​រស់ក្នុងសភាពនេះទេ។ ផ្ទុយទៅវិញ អ្នក​​រាល់​គ្នា សុទ្ធ​តែ​លង់ក្នុងជីវិតដែលខុស​គន្លង​ធម៌ ជា​ជីវិត​នៃការផឹកស៊ី​តាម​ទំនើងចិត្ត ហើយ​គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រើ​ពាក្យ​របស់ខ្ញុំចម្រើនដួងចិត្ត និង​ព្រលឹងរបស់អ្នកឡើយ។ ដោយព្រោះហេតុនេះ​ហើយ ទើបខ្ញុំចាប់​ផ្ដើម​សន្និ​ដ្ឋាន​អំពីមុខមាត់ពិតរបស់​មនុស្ស​​ជាតិ​ថា​៖ មនុស្ស​អាច​ក្បត់​ខ្ញុំ​ពេលណាក៏បាន ហើយគ្មាន​នរណា​ម្នាក់​ស្មោះ​ត្រង់​នឹង​ពាក្យ​របស់​ខ្ញុំ​ទាំង​ស្រុង​ឡើយ​។

«មនុស្សត្រូវសាតាំងធ្វើ​ឲ្យ​ពុក​រលួយ​រហូត​ដល់​ថ្នាក់​គេលែងមានអការៈខាងក្រៅជាមនុស្សទៀត​ហើយ។» ពេល​នេះ មនុស្សភាគច្រើនទទួល​ស្គាល់​សម្ដី​មួយឃ្លានេះ​យ៉ាង​ទូលំទូលាយ។ ខ្ញុំនិយាយដូច្នេះ ពី​ព្រោះ «ការទទួល​ស្គាល់» ដែលខ្ញុំនិយាយនេះ គឺ​គ្រាន់​តែជាការទទួល​ស្គាល់​លំៗ ដែល​ផ្ទុយ​នឹង​ចំណេះ​ដឹង​ពិតតែប៉ុណ្ណោះ។ ដោយ​សារគ្មាននរណា​ម្នាក់​ក្នុង​ចំណោមអ្នករាល់គ្នា អាច​វាយ​តម្លៃខ្លួន​ឯង​បានសុក្រឹត្យ ឬវិភាគខ្លួនឯងឲ្យ​បាន​ហ្មត់​ចត់​ ទើបអ្នករាល់​គ្នា​នៅ​តែសង្ស័យលើពាក្យខ្ញុំ។ តែ​ពេល​នេះ ខ្ញុំកំពុង​ប្រើ​ហេតុពិត​មកពន្យល់​ពី​បញ្ហា​ដ៏ធ្ងន់ធ្ងរមួយ ដែល​មាននៅក្នុងអ្នករាល់គ្នា។ បញ្ហា​នោះ គឺអំពើក្បត់។ អ្នក​ទាំង​អស់​គ្នា សុទ្ធ​តែ​ស្គាល់​ពាក្យថា «អំពើក្បត់» ដ្បិត​មនុស្ស​ភាគ​ច្រើន​សុទ្ធ​តែធ្វើនូវទង្វើខ្លះដែលក្បត់នឹងអ្នកដទៃ ដូចជា ប្ដីក្បត់ប្រពន្ធរបស់ខ្លួន ប្រពន្ធក្បត់ប្ដីរបស់ខ្លួន កូន​ប្រុស​ក្បត់ឪពុករបស់ខ្លួន កូនស្រីក្បត់ម្ដាយ​របស់​ខ្លួន ទាសករ​ក្បត់​ចៅ​ហ្វាយរបស់ខ្លួន មិត្ត​ភក្ដិ​ក្បត់គ្នា​ទៅវិញ​ទៅមក សាច់​ញាតិ​ក្បត់គ្នា​ទៅ​វិញ​ទៅ​មក អ្នកលក់ក្បត់​អ្នកទិញ។ ល។ និង​។ល។ ឧទាហរណ៍​ទាំងអស់នេះ សុទ្ធតែមានសារជាតិនៃអំពើ​ក្បត់។ និយាយឲ្យខ្លី អំពើក្បត់គឺជាទម្រង់នៃអកប្ប​កិរិយា​ដែលបំពានសន្យា ល្មើស​នឹងគោលការណ៍សីលធម៌ ឬទង្វើ​ផ្ទុយ​ទៅនឹង​ក្រមសីលធម៌របស់មនុស្ស ដោយ​បង្ហាញនូវការ​បាត់បង់​ភាពជាមនុស្ស។ និយាយ​ជា​រួម ក្នុងនាមជា​មនុស្ស​ដែល​កើតមកក្នុងលោកនេះ អ្នកនឹងបានធ្វើនូវ​ទង្វើ​ដែល​បង្កើត​​បាន​ជាអំពើក្បត់​នឹងសេចក្ដីពិត បើទោះបីជាអ្នក​នឹក​ចាំ​ពីការ​ដែលអ្នកធ្លាប់ប្រព្រឹត្តអំពើក្បត់​នឹង​នរណា​​ម្នាក់​ផ្សេង​ទៀត ឬអ្នកធ្លាប់ក្បត់អ្នកដទៃពីមុនមកច្រើន​ដងក៏ដោយ។ ដោយ​ព្រោះអ្នកអាចក្បត់​ទាំង​ឪពូកម្ដាយ ឬមិត្តភក្ដិរបស់អ្នក នោះអ្នកក៏អាច​ក្បត់អ្នកដទៃបានដែរ ហើយជាងនេះទៀត អ្នកក៏​អាចក្បត់ខ្ញុំ ហើយប្រព្រឹត្ត​នូវ​ទង្វើដែលខ្ញុំ​ស្អប់​ទៀត​ផង​។ អាច​និយាយម្យ៉ាង​ទៀត​បាន​ថា អំពើក្បត់​គឺ​មិនគ្រាន់តែជាអាកប្ប​កិរិយា​អសីល​ធម៌​បែបលំៗនោះទេ តែ​វា​ជាទង្វើដែល​ផ្ទុយ​នឹង​សេច​ក្ដីពិត។ ប្រាកដណាស់ នេះគឺ​ជា​ប្រភពនៃ​ការ​តតាំង និងចរិតរឹងចចេសរបស់មនុស្សជាតិ ចំពោះ​​ខ្ញុំ។ ដូច្នេះហើយទើបខ្ញុំសង្ខេបជាសម្ដីយ៉ាងខ្លី​ដូច​ត​ទៅ​ថា៖ អំពើក្បត់គឺជាធម្មជាតិរបស់មនុស្ស ហើយ​ធម្មជាតិ​នេះ គឺជាខ្មាំងនៃភាពចុះសម្រុង​ដែល​បុគ្គលម្នាក់ៗ​មាន​ចំពោះខ្ញុំ។

ដកស្រង់ពី «បញ្ហាដ៏ធ្ងន់ធ្ងរមួយ៖ អំពើក្បត់ (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៥៩

អាកប្បកិរិយាដែលមិនអាចស្ដាប់បង្គាប់ខ្ញុំទាំងស្រុង គឺជាអំពើក្បត់ហើយ។ អាកប្បកិរិយា​ដែល​មិន​អាច​ស្មោះ​ត្រង់នឹងខ្ញុំ គឺជាអំពើក្បត់ហើយ។ ការឆបោក​មក​លើខ្ញុំ និងការប្រើពាក្យកុហកដើម្បីបោកប្រាស់ខ្ញុំ គឺជាអំពើក្បត់ហើយ។ ការលាក់ទុកនូវសញ្ញាណជាច្រើន ហើយផ្សព្វផ្សាយពីសញ្ញាណនោះទៅគ្រប់ទីកន្លែង គឺ​ជា​អំពើក្បត់ហើយ។ ការដែលមិនអាចកាន់ខ្ជាប់​តាម​ទីបន្ទាល់ និងផលប្រយោជន៍របស់ខ្ញុំ គឺជាអំពើក្បត់​ហើយ។ ការផ្ដល់នូវស្នាមញញឹមក្លែងក្លាយ ពេលដែល​ដួងចិត្តនៅឆ្ងាយពីខ្ញុំ នោះក៏ជាអំពើក្បត់ដែរ។ ទាំងអស់​នេះ សុទ្ធតែជាអំពើក្បត់ដែលអ្នករាល់គ្នាតែងតែ​អាច​ធ្វើ​ទៅរួច ហើយទង្វើនេះ គឺជារឿងធម្មតានៅក្នុងចំណោម​អ្នករាល់គ្នា។ គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា​អាចនឹងគិតថា ទង្វើនេះគឺជាបញ្ហានោះឡើយ ប៉ុន្តែ នោះមិនមែនជាអ្វីដែលខ្ញុំគិតនោះទេ។ ខ្ញុំមិនអាចចាត់​ទុក​អំពើក្បត់របស់បុគ្គលណាម្នាក់ គឺជារឿងលេងសើច​នោះឡើយ ហើយខ្ញុំក៏ប្រាកដជាមិនអាចព្រងើយ​កន្តើយ​នឹងរឿងនេះដែរ។ បច្ចុប្បន្ននេះ កាលខ្ញុំ​កំពុង​ធ្វើការក្នុងចំណោមអ្នករាល់គ្នា អ្នករាល់គ្នា​មាន​កិរិយា​បែបនេះ ប្រសិនបើថ្ងៃនោះមកដល់ ពេលគ្មាននរណា​ឃ្លាំមើលអ្នករាល់គ្នា តើអ្នករាល់គ្នាមិនប្រៀបបាន​ទៅ​នឹង​ចោរ ដែលបានប្រកាសថា ខ្លួនឯងជាស្ដេច​ទៅ​ហើយ​ទេឬអី? នៅពេលដែលរឿងនោះកើតឡើង ហើយ​អ្នករាល់គ្នាបានបង្កនូវចលាចល តើនរណាជាអ្នក​ដោះ​ស្រាយបញ្ហានេះ បន្ទាប់ពីអ្នក? អ្នករាល់គ្នាគិតថា អំពើក្បត់ខ្លះ គ្រាន់តែជារឿងហេតុចៃដន្យម្ដងម្កាល មិន​មែនជាអាកប្បកិរិយាអចិន្ត្រៃយ៍របស់អ្នករាល់គ្នាទេ ហើយ​ក៏មិនសមនឹងយកមក​ពិភាក្សាដោយ​ភាពតឹងរ៉ឹង​ថ្នាក់ហ្នឹង គឺដល់ថ្នាក់ត្រូវបង្ខូច​ដល់​សេចក្ដី​អំណួត​របស់​អ្នករាល់គ្នាដែរ។ ប្រសិនបើអ្នករាល់គ្នាពិតជាគិត​ដូច្នេះ នោះអ្នករាល់គ្នាខ្វះសតិហើយ។ ការគិតដូច្នេះ គឺ​ធ្វើ​ជាសំណាក និងជាគំរូនៃការបះបោរហើយ។ ធម្មជាតិ​របស់មនុស្ស គឺជាជីវិតរបស់គេ វាគឺជាគោល​ការណ៍មួលដែលគេពឹងអាង ដើម្បីរក្សាជីវិត ហើយគេ​មិនអាចផ្លាស់ប្ដូរវាបានឡើយ។ ធម្មជាតិនៃអំពើក្បត់​ក៏ដូចគ្នាដែរ ប្រសិនបើអ្នកអាចធ្វើរឿងអ្វីម្យ៉ាង ដើម្បីក្បត់សាច់ញាតិ ឬមិត្តភក្តិ នោះបង្ហាញថា វាជា​ផ្នែក​មួយនៃជីវិតរបស់អ្នករាល់គ្នា និងជាធម្មជាតិមួយ​ដែលអ្នកមានស្រាប់តាំងពីកំណើតមក។ នេះគឺជារឿង​មួយដែលគ្មាននរណាម្នាក់អាចបដិសេធបានឡើយ។ ឧទាហរណ៍ ប្រសិនបើបុគ្គលម្នាក់សប្បាយនឹងលួចគេ នោះ «ភាពរីករាយនឹងការលួចនេះ» គឺជាផ្នែកមួយនៃ​ជីវិតរបស់គេ ទោះបីជាគេលួចរបស់អ្វី ឬមិនលួច​របស់​អ្វី​ក៏ដោយ។ ទោះបីជាគេលួច ឬមិនលួច ក៏វាមិនអាច​បញ្ជាក់​ថា ទង្វើលួចរបស់គេនេះ គ្រាន់តែជាអាកប្ប​កិរិយា​មួយប្រភេទរបស់គេបានឡើយ។ ផ្ទុយទៅវិញ វាបញ្ជាក់ថា វាគឺជាចំណែកមួយនៃជីវិតរបស់គេ ពោល​គឺជាធម្មជាតិរបស់គេតែម្ដង។ អ្នកខ្លះនឹងសួរថា៖ ដោយ​សារវាជាធម្មជាតិរបស់គេ ចុះហេតុអ្វីក៏នៅ​ពេលដែល​ពួកគេឃើញរបស់ល្អៗ ពេលខ្លះពួកគេមិនព្រមលួច? ចម្លើយគឺសាមញ្ញបំផុត។ មានហេតុផលជាច្រើនដែល​គេមិនលួច។ ពួកគេអាចនឹងមិនលួចរបស់ខ្លះ ដោយ​សារ​តែរបស់ដែលត្រូវលួចនោះធំពេក លាក់មិនជិត​ភ្នែក​ដែលចាំឃ្លាំមើល ឬមកពីគ្មានពេលវេលា​សម​ស្រប​នឹងលួច ឬរបស់នោះថ្លៃពេក គេឃ្លាំមើលតឹងរ៉ឹងពេក ឬ​ប្រហែលមកពីពួកគេគ្មានចំណាប់អារម្មណ៍អ្វីពិសេសចំពោះរបស់នោះ ឬមួយគេមើលមិនឃើញថា របស់នោះ​មានប្រយោជន៍អ្វីសម្រាប់ពួកគេ។ ល។ និង។ល។ ហេតុផលទាំងអស់នេះ សុទ្ធតែជាហេតុផលដែល​អាច​ទៅរួច។ តែទោះជាហេតុផលអ្វីក៏ដោយ ទោះបីជា​ពួក​គេ​លួច ឬមិនលួចរបស់ក៏ដោយ ក៏មិនអាចបញ្ជាក់ថា គំនិតនេះគ្រាន់តែជាគំនិតដែលមានឡើងមួយឆាវ ដូច​ភ្លើងហ្វាជែងនោះដែរ។ ផ្ទុយទៅវិញ វាជាចំណែក​មួយ​នៃធម្មជាតិរបស់គេ ដែលពិបាកកែប្រែឲ្យប្រសើរ​ឡើង​។ មនុស្សបែបនេះ លួចម្ដងគឺមិនស្កប់ចិត្តទេ គំនិតដែល​គិត​ទាមទារកម្មសិទ្ធិរបស់គេ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន​បែបនេះ កើតឡើងនៅ​ពេលណាដែលពួកគេ​ប្រទះ​ឃើញ​របស់ល្អ ឬស្ថិតក្នុងស្ថានភាពសមប្រកប​មួយ។ នេះហើយជាមូលហេតុដែលខ្ញុំនិយាយថា ប្រភពដើម​នៃ​គំនិតគិតដូច្នេះ មិនមែនជាអាកប្បកិរិយា​ដែលគេ​មាន​ម្ដងម្កាលនោះឡើយ តែវាជាចរិតដែលមាននៅក្នុង​ធម្មជាតិរបស់បុគ្គលម្នាក់នេះតែម្ដង។

ដកស្រង់ពី «បញ្ហាដ៏ធ្ងន់ធ្ងរមួយ៖ អំពើក្បត់ (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៦០

នរណាៗក៏អាចប្រើពាក្យសម្ដី និងសកម្មភាព​របស់​ពួកគេផ្ទាល់ មក​បង្ហាញ​ពី​មុខ​មាត់​ពិត​របស់ពួកគេ​បានដែរ។ ពិតណាស់ មុខមាត់ពិតនេះ គឺជាធម្មជាតិ​របស់ពួកគេនោះឯង។ ប្រសិនបើអ្នកគឺជាមនុស្សម្នាក់​ដែលនិយាយស្ដីវៀចវេរ នោះអ្នកមានធម្មជាតិវៀចវេរ។ ប្រសិនបើធម្មជាតិរបស់អ្នកប្រកបដោយល្បិចកល នោះ​​អ្នកនឹងប្រព្រឹត្តតាមបែបមាន​ល្បិច ហើយអ្នក​នឹងធ្វើ​យ៉ាង​ណា​ឲ្យអ្នកដទៃងាយលង់នឹងល្បិចកល​របស់​​អ្នក​។ ប្រសិនបើធម្មជាតិរបស់អ្នកចង្រៃឧត្បាត នោះសម្ដីរបស់អ្នកអាចនឹងពីរោះស្ដាប់ តែទង្វើរបស់​អ្នកមិនអាចលាក់បាំងល្បិចកលឧត្បាត​របស់អ្នកបាន​ឡើយ។ ប្រសិនបើធម្មជាតិរបស់អ្នកខ្ជិលច្រអូស នោះ​គ្រប់​យ៉ាងដែលអ្នករាល់គ្នានិយាយ ក៏ដើម្បីគេច​វេស​ពី​ទំនួលខុសត្រូវចំពោះការបង្គ្រប់កិច្ច និងភាពខ្ជិល​ច្រអូសរបស់អ្នករាល់គ្នា ចំណែកសកម្មភាពរបស់អ្នក​រាល់​គ្នាទៀតសោត ក៏យឺតយ៉ាវ និងបង្គ្រប់កិច្ច ហើយ​ប៉ិនប្រសប់ខាងលាក់បំបាំងសេចក្ដីពិតផង។ ប្រសិន​បើ​ធម្មជាតិរបស់អ្នករាល់គ្នាចេះយល់​ចិត្ត​នោះ​សម្ដី​របស់​អ្នក​រាល់គ្នានឹងមានហេតុផល ហើយសកម្ម​ភាព​របស់អ្នករាល់គ្នា ក៏អនុលោមគ្នាយ៉ាងត្រសង​នឹង​សេច​ក្ដីពិតដែរ។ ប្រសិនបើធម្មជាតិរបស់អ្នករាល់គ្នា ស្មោះត្រង់ នោះពាក្យសម្ដីរបស់អ្នករាល់គ្នា ក៏ប្រាកដ​ជា​ស្មោះត្រង់ ហើយវិធីដែលអ្នកប្រព្រឹត្ត ក៏សាមញ្ញ មិន​មាន​អ្វីដែលអាចធ្វើឲ្យចៅហ្វាយរបស់អ្នក​ទើសទាល់​នោះ​ឡើយ។ ប្រសិនបើធម្មជាតិរបស់អ្នក ពេញដោយ​ចំណង់ ឬលោភលន់ចង់បានប្រាក់ នោះដួងចិត្តរបស់​អ្នក​ក៏ពោរពេញដោយសេចក្ដីទាំងនេះ ហើយអ្នកនឹង​ប្រព្រឹត្ត​ទាំងមិនដឹងខ្លួន នូវទង្វើខុសគេ និងទង្វើអសីល​ធម៌ ដែលមនុស្សនឹងមិនបំភ្លេចបានងាយៗ និងធ្វើឲ្យ​គេខ្ពើមរអើមទៀតផង។ ដូចខ្ញុំបាននិយាយរួចហើយថា ប្រសិនបើអ្នកមានធម្មជាតិនៃអំពើក្បត់ នោះអ្នកមិន​ងាយ​នឹង​អាច​រើខ្លួនពីវាបានឡើយ។ ចូរកុំទុកចិត្ត​ព្រេង​សំណាងដែលថា ប្រសិនបើអ្នកមិន​បាន​ប្រព្រឹត្តខុស​នឹង​អ្នក​ដទៃ នោះអ្នកគ្មានធម្មជាតិនៃអំពើក្បត់នោះ​ឡើយ។ ប្រសិនបើ​នោះជាអ្វីដែលអ្នកគិត នោះអ្នកពិតជា​កំពុងបះបោរប្រឆាំងហើយ។ រាល់ពេលដែលខ្ញុំនិយាយ ពាក្យពេចន៍ទាំងអស់របស់ខ្ញុំ គឺសុទ្ធតែតម្រង់​ឆ្ពោះ​ទៅ​រកមនុស្សទាំងអស់ មិនមែនតម្រង់ទៅរក​បុគ្គល​តែម្នាក់ ឬក៏បុគ្គលតែមួយប្រភេទនោះឡើយ។ ដោយព្រោះតែអ្នកមិនបានក្បត់ខ្ញុំនៅក្នុងរឿងមួយ ​មិន​​មែន​បញ្ជាក់ថា អ្នកមិនអាចក្បត់ខ្ញុំនៅក្នុងរឿងផ្សេង​នោះ​ឡើយ។ នៅក្នុងការស្វែងរកសេចក្ដីពិត មនុស្ស​ខ្លះ​បាត់បង់ជំនឿចិត្តរបស់ខ្លួន នៅ​ពេលមានឧបសគ្គ​នៅ​ក្នុង​អាពាហ៍ពិពាហ៍របស់ពួកគេ។ មនុស្សខ្លះបោះបង់​កាតព្វកិច្ចរបស់ខ្លួនក្នុងការធ្វើជាមនុស្សស្មោះត្រង់​ចំពោះ​ខ្ញុំ នៅ​ពេល​បែកបាក់គ្រួសារ។ មនុស្ស​ខ្លះ​បោះ​បង់ខ្ញុំចោល ដើម្បីស្វះស្វែងរកឱកាសសប្បាយ និងរីក​រាយ។ មនុស្សខ្លះសុខចិត្តធ្លាក់ទៅក្នុងជ្រោះងងឹត ក៏មិនសុខចិត្តរស់នៅក្នុងពន្លឺ និងទទួលបាននូវភាព​រីក​រាយនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។ មនុស្ស​ខ្លះ​មិនអើពើនឹងដំបូន្មានរបស់មិត្តភក្ដិ ដើម្បីបំពេញ​ចំណង់​លោភលន់ចង់បានទ្រព្យសម្បត្តិរបស់គេ ហើយ​សូម្បីតែពេលនេះ ក៏ពួកគេមិនអាចទាំងទទួលស្គាល់​កំហុសរបស់ខ្លួន ហើយកែប្រែទង្វើរបស់ខ្លួនផង។ មនុស្សខ្លះរស់នៅក្រោមឈ្មោះរបស់ខ្ញុំបានតែមួយគ្រា ដើម្បីទទួលនូវការការពាររបស់ខ្ញុំ ខណៈដែលមនុស្ស ខ្លះ​ទៀត ប្ដូរផ្ដាច់តែបន្តិច​​​ចំពោះ​ការ​បង្គាប់​បញ្ជា​របស់​ខ្ញុំ​ប៉ុណ្ណោះ ដោយសារ​តែ​ពួកគេតោងទាមជីវិត និងភ័យខ្លាចស្លាប់។ លើសពី​នេះ តើទង្វើទាំងអស់នេះ និងទង្វើអសីលធម៌ ព្រមទាំង​ទង្វើអាប់យសដទៃទៀត មិនគ្រាន់តែជា​អាកប្ប​កិរិយា​ដែលមនុស្សបាន​ក្បត់នឹងខ្ញុំយ៉ាងជ្រាលជ្រៅ​នៅ​ក្នុង​​ចិត្តរបស់ពួកគេ ជាយូរមកហើយទេឬអី? ពិត​ណាស់ ខ្ញុំដឹងថា មនុស្សគ្មានផែនការ​ក្បត់​ខ្ញុំ​ជា​មុន​នោះ​ទេ ហើយក៏គ្មាននរណាសប្បាយចិត្តដែរ ដ្បិតពួកគេ​បាន​ធ្វើអ្វីម្យ៉ាងក្បត់នឹងខ្ញុំ។ ផ្ទុយទៅវិញ ពួកគេ​ញាប់​ញ័រ​ដោយភាពខ្លាច តើមែនទេ? ដូច្នេះ តើអ្នក​រាល់​គ្នាកំពុងគិតរកវិធីលោះអំពើក្បត់ទាំងនេះ និងគិតរកវិធី​ផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ននេះដែរឬទេ?

ដកស្រង់ពី «បញ្ហាដ៏ធ្ងន់ធ្ងរមួយ៖ អំពើក្បត់ (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៦១

ធម្មជាតិរបស់មនុស្ស ខុសគ្នាពីសារជាតិរបស់ខ្ញុំណាស់ ដ្បិតធម្មជាតិពុករលួយរបស់មនុស្ស កើតចេញមកទាំង​ស្រុង​ពីមារសាតាំង។ ធម្មជាតិរបស់មនុស្សត្រូវបានកែច្នៃ និងត្រូវ​ធ្វើ​ឲ្យ​ពុក​រលួយ​ដោយមារសាតាំង។ ពោលគឺ មនុស្ស​រស់​នៅក្រោម​ឥទ្ធិពលនៃសេចក្ដីអាក្រក់ និងភាពគួរឲ្យ​ស្អប់​ខ្ពើមរបស់វា។ មនុស្សមិនលូតលាស់នៅក្នុងពិភព​នៃ​សេចក្ដីពិត ឬក្នុងមជ្ឍដ្ឋានដ៏បរិសុទ្ធនោះទេ ​​​និង​រឹត​តែមិនរស់នៅក្នុងពន្លឺ។ ដូច្នេះ ការដែលមនុស្ស​ណាម្នាក់មានសេចក្ដីពិតនៅក្នុងធម្មជាតិរបស់ពួកគេ តាំងពី​ពេលដែលគេកើតមក​ គឺវាមិនអាចទៅរួចនោះឡើយ ហើយ​រឹតតែគ្មាននរណាម្នាក់អាចកើតមកដោយមានសារជាតិ ដែល​កោតខ្លាច និងស្ដាប់បង្គាប់ព្រះជាម្ចាស់ទៅ​ទៀត​​។ មនុស្សមានធម្មជាតិមួយដែលតតាំងនឹងព្រះជាម្ចាស់ មិនស្ដាប់បង្គាប់ព្រះជាម្ចាស់ ហើយគ្មានសេចក្ដីស្រឡាញ់​ចំពោះ​សេចក្ដីពិតឡើយ។ ធម្មជាតិនេះ​គឺជា​បញ្ហា​ដែលខ្ញុំចង់ពិភាក្សា​ហើយ​វា​គឺ​ជា​អំពើក្បត់។ អំពើក្បត់ គឺជាប្រភពនៃការតតាំងរបស់មនុស្សម្នាក់ៗចំពោះព្រះ​ជា​ម្ចាស់​​​។ នេះគឺជាបញ្ហាមួយដែលមានតែនៅក្នុង​មនុស្ស​ប៉ុណ្ណោះ និងគ្មាននៅក្នុងខ្ញុំទេ។ អ្នកខ្លះនឹងសួរថា៖ ដោយ​សារមនុស្សទាំងអស់សុទ្ធតែរស់នៅក្នុងលោកីយ៍ដូចព្រះគ្រីស្ទ​ដែរ ហេតុអ្វីបានមនុស្សទាំងអស់មានធម្មជាតិ​ដែលក្បត់​នឹង​ព្រះជាម្ចាស់ តែព្រះគ្រីស្ទមិនក្បត់នឹងព្រះជាម្ចាស់ដូច្នេះ? នេះគឺជាបញ្ហាមួយដែលត្រូវតែយកមកបកស្រាយប្រាប់អ្នក​រាល់​គ្នាឲ្យបានច្បាស់។

មូលដ្ឋាននៃអត្ថិ​ភាព​របស់មនុស្សជាតិ​ការចាប់កំណើត​ខាងឯ​ព្រលឹង​ម្ដង​ទៀត​។ អាច​និយាយ​ម្យ៉ាង​ទៀតបាន​ថា មនុស្សគ្រប់ៗរូប​ទទួលបានជីវិត​ជាមនុស្ស​នៅក្នុង​សាច់​ឈាម នៅពេលដែលព្រលឹងរបស់គេចាប់កំណើត។ បន្ទាប់​ពីរូបកាយរបស់មនុស្សបានកើតមក ជីវិតរបស់គេក៏បន្តរហូត​ទាល់តែសាច់ឈាមនេះ ឈានដល់ដែនកំណត់ចុងក្រោយ​បំផុត​របស់វា គឺជាពេលដែលព្រលឹងចាកចេញ​​ពីសំបកកា​យ​របស់គេ។ ដំណើរការនេះ កើតឡើងដដែលៗ ម្ដងហើយម្ដង ទៀត ដោយព្រលឹងមនុស្សម្នាក់ទៅមកៗ ម្ដងហើយម្ដង ទៀត ដូច្នេះហើយទើបអត្ថិ​ភាព​​របស់មនុស្ស​ក៏​ត្រូវ​បានរក្សាទុក។ ជីវិតនៃសាច់ឈាមនេះ ក៏ជាជីវិតនៃ​ព្រលឹង​របស់មនុស្សដែរ ហើយព្រលឹងរបស់មនុស្ស​ទ្រទ្រង់​ដល់អត្ថិ​ភាព​នៃសាច់ឈាមរបស់មនុស្ស។ មាន​ន័យថា ជីវិតរបស់បុគ្គលម្នាក់ៗកើតចេញពីព្រលឹង​របស់​ពួក​គេ ហើយជីវិតនេះមិនមែនជាប់ជាមួយនឹងសាច់ឈាម​ឡើយ​។ ដូច្នេះ ធម្មជាតិរបស់មនុស្សកើតចេញមកពីព្រលឹង មិន​មែន​ពីសាច់ឈាមនោះទេ។ មានតែព្រលឹងរបស់​មនុស្ស​ម្នាក់ៗ​ទេ ទើបដឹងថាគេបានឆ្លងកាត់ការល្បួង ទុក្ខវេទនា និងសេចក្ដី​ពុករលួយរបស់​សាតាំង​ដោយរបៀបណា។ សាច់ឈាម​របស់​មនុស្សមិនអាចដឹងពី​សេចក្ដី​ទាំងនេះ​បានឡើយ។ ដូច្នេះ មនុស្សជាតិក៏កាន់តែងងឹតងងុល កាន់តែស្មោកគ្រោក និងកាន់តែអាក្រក់ទៅៗទាំងមិនដឹងខ្លួន ខណៈដែលគម្លាត​រវាងមនុស្ស និងខ្លួនខ្ញុំផ្ទាល់ ក៏កាន់តែឆ្ងាយទៅៗ ហើយជីវិត​ក៏​កាន់តែងងឹតទៅៗសម្រាប់មនុស្សជាតិ។ សាតាំងក្រសោប​ព្រលឹងរបស់មនុស្សនៅក្នុងកណ្ដាប់ដៃរបស់វា ដូច្នេះ សាច់​ឈាមរបស់មនុស្សពិតជាត្រូវសាតាំងកាន់កាប់មែន។ តើ​​សាច់ឈាមបែបនេះ និងមនុស្សបែបនេះ អាច​មិនតតាំងនឹងព្រះជាម្ចាស់យ៉ាង​ដូច​ម្ដេច​កើត? តើ​ពួក​គេ​អាច​ស្រប​គ្នា​ជា​មួយ​ដោយ​របៀប​ណា? ហេតុផល​ដែល​ខ្ញុំ​បណ្ដេញ​សាតាំងឲ្យចុះមកកណ្ដាលអាកាស គឺដោយ​សារតែវាក្បត់ខ្ញុំ។ ហើយចុះតើមនុស្សអាចរួចពីចំណង​ពាក់​ព័ន្ធរបស់ពួកគេដោយរបៀបណា? ហេតុនេះទើបអំពើក្បត់ គឺជាធម្មជាតិរបស់មនុស្ស។ ខ្ញុំទុកចិត្តថា កាលណាអ្នក​រាល់​គ្នាយល់ពីការលើកហេតុផលនេះហើយ អ្នករាល់គ្នាក៏គួរតែ​មានជំនឿលើសារជាតិរបស់ព្រះគ្រីស្ទដែរ។ សាច់ឈាម​ដែល​ព្រះវិញ្ញាណនៃព្រះជាម្ចាស់សណ្ឋិត គឺជាសាច់​ឈាម​របស់ព្រះជាម្ចាស់ផ្ទាល់។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ឧត្ដុង្គ​ឧត្ដមណាស់។ ទ្រង់​ប្រកប​ដោយ​ព្រះ​ចេស្ដា ទ្រង់បរិសុទ្ធ ហើយ​សុចរិតផង។ ដូចគ្នាដែរ សាច់​ឈាម​របស់ទ្រង់ក៏ឧត្ដុង្គឧត្ដម ប្រកប​ដោយ​ព្រះ​ចេស្ដា បរិសុទ្ធ និងសុចរិតដែរ។ សាច់ឈាម​បែប​នេះ អាចធ្វើបានតែកិច្ចការណាដែលសុចរិត និងមាន​ប្រយោជន៍​ដល់មនុស្សជាតិប៉ុណ្ណោះ គឺជាកិច្ចការដែល​បរិសុទ្ធ ប្រកប​ដោយ​សិរីល្អ និងប្រកបដោយព្រះ​ចេស្ដា។ ទ្រង់មិន​អាចធ្វើកិច្ចការដែលបំពានសេចក្ដីពិត បំពានសីលធម៌ និង​ភាព​យុត្តិធម៌ ហើយរឹតតែមិនអាចធ្វើកិច្ចការ​ដែលក្បត់នឹង​វិញ្ញាណរបស់ព្រះជាម្ចាស់បានឡើយ។ ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់ បរិសុទ្ធ ដូច្នេះសាច់ឈាមរបស់ទ្រង់ ក៏សាតាំង​មិនអាចធ្វើ​ឲ្យ​ពុក​រលួយ​បានដែរ។ សាច់ឈាម​របស់​ទ្រង់ ជាសាច់ឈាមដែលមានសារជាតិខុស​ពីសាច់ឈាម​របស់​មនុស្ស។ ដ្បិតនេះជាមនុស្សដែលត្រូវសាតាំងធ្វើ​ឲ្យពុករលួយ មិនមែនជាព្រះជាម្ចាស់ឡើយ។ សាតាំង​មិន​អាច​ធ្វើ​ឲ្យ​​សាច់ឈាមរបស់ព្រះជាម្ចាស់​ពូក​រលួយ​បាន​ឡើយ។ ហេតុនេះ ទោះបីជាមនុស្ស និងព្រះគ្រីស្ទ ស្ថិត​នៅក្នុងកន្លែងតែមួយដូចគ្នា ក៏មានតែមនុស្សទេទើប​ត្រូវ​បានកាន់កាប់ ប្រើប្រាស់ និងជាប់អន្ទាក់សាតាំង។ ផ្ទុយទៅវិញ ព្រះគ្រីស្ទមិនរញ្ជួយដោយសារ​សេចក្ដី​ពុក​រលួយ​របស់សាតាំងជានិរន្តន៍ ពីព្រោះសាតាំងមិនអាច​ចុះ​មកពីស្ថានដ៏ខ្ពស់បំផុត ហើយមិនអាចចូលមកកៀកនឹ​ង​ព្រះ​ជាម្ចាស់ឡើយ។ សព្វថ្ងៃនេះ អ្នករាល់​គ្នាគប្បីដឹងថា គឺមានតែមនុស្សជាតិដែលត្រូវបាន​ពុក​រលួយ​ដោយ​សាតាំង​ទេ ទើបក្បត់ខ្ញុំ។ អំពើក្បត់មិនមែនជាបញ្ហា​ដែល​ពាក់​​ព័ន្ធនឹងព្រះគ្រីស្ទបន្តិចឡើយ។

ដកស្រង់ពី «បញ្ហាដ៏ធ្ងន់ធ្ងរមួយ៖ អំពើក្បត់ (២)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៦២

ព្រលឹង​ទាំង​អស់​ដែល​សាតាំងបាន​ធ្វើ​ឲ្យ​ពុក​រលួយ សុទ្ធ​តែ​ជា​ទាសះ​នៅ​ក្នុង​ដែន​ត្រួត​ត្រា​របស់​សាតាំង។ មាន​តែ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ ដែល​ត្រូវ​បានញែក​ដាច់​ដោយ​ឡែក និង​បាន​សង្គ្រោះ​ចេញ​ពី​ជុំរុំ​របស់​សាតាំង ព្រម​ទាំង​នាំ​ចូល​ទៅ​ក្នុង​នគរ​ព្រះ​សព្វ​ថ្ងៃ​នេះ។ មនុស្ស​ទាំង​អស់​នេះ​លែង​រស់​នៅ​ក្រោម​ឥទ្ធិ​ពល​របស់​សាតាំង​ទៀត​ហើយ​​។ ទោះ​បី​ជា​ដូច្នេះ​ក៏​ដោយ ក៏​ធម្ម​ជាតិ​របស់​មនុស្ស​នៅ​តែ​ចាក់​ឫស​ក្នុង​សាច់​ឈាម​របស់​មនុស្ស​ដែរ ពោល​គឺ​ទោះបី​ជា​ព្រលឹង​របស់​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ​ហើយ​ក៏​ដោយ ក៏​ធម្ម​ជាតិ​របស់​អ្នក​រាល់​គ្នា​នៅ​តែ​ដូច​មុន​ដែរ ហើយ​ឱកាស​ដែល​អ្នក​រាល់​គ្នា​នឹង​ក្បត់​ខ្ញុំ​ក៏​នៅ​មួយ​រយ​ភាគ​រយ​ដែរ។ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​កិច្ច​ការ​របស់​ខ្ញុំ​ស្ថិត​នៅ​យូរ​អង្វែង ដូច​ដែល​ធម្ម​ជាតិ​របស់​អ្នក​រាល់​គ្នា​អាច​យល់បាន។ ឥលូវ​នេះ អ្នក​រាល់​គ្នា​សុទ្ធ​តែ​កំពុង​ឆ្លង​កាត់​ការ​លំបាក​អស់​ពី​សមត្ថ​ភាព​របស់​អ្នក នៅ​ពេល​ដែល​អ្នក​បំពេញ​ភារកិច្ច​របស់​ខ្លួន ប៉ុន្ដែ​ម្នាក់​ៗ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា សុទ្ធ​តែ​អាច​ក្បត់​ខ្ញុំ ហើយ​ត្រលប់​ទៅ​រក​ដែន​ត្រួត​ត្រា​របស់​សាតាំង ទៅរក​ជុំរុំ​របស់​វា និង​ត្រលប់​ទៅ​រក​ជីវិត​ចាស់​របស់​អ្នក​រាល់​គ្នា​វិញ ហើយ​នេះ​គឺ​ជា​ការ​ពិត​មួយ​ដែល​មិន​អាច​បដិសេធ​បាន។ នៅ​ពេល​នោះ អ្នក​រាល់​គ្នា​មិន​អាច​នឹង​បង្ហាញពី​ចំណែក​ណា​មួយ​នៃ​ភាព​ជា​មនុស្ស ឬក៏​លក្ខណៈ​ជា​មនុស្ស ដូច​ដែល​អ្នក​បង្ហាញ​នៅ​ពេល​ឥលូវ​នេះ​ឡើយ។ ក្នុង​ករណីធ្ងន់​ធ្ងរ អ្នក​នឹង​ត្រូវ​បំផ្លាញចោល ហើយ​លើស​ពី​នោះ​ទៀត អ្នក​នឹង​ត្រូវ​ផ្ដន្ទា​ទោសជា​រៀង​រហូត ដាក់​ទោសយ៉ាង​​ធ្ងន់​ធ្ងរ និង​មិន​បាន​ចាប់​កំណើត​ម្ដង​ទៀត​ឡើយ។ នេះ​គឺ​ជា​បញ្ហា​ដែល​បាន​លាត​ត្រដាង​នៅ​ចំពោះ​មុខ​អ្នករាល់​គ្នា។ ជា​ដំបូង ខ្ញុំ​សូម​រំឭក​អ្នក​រាល់​គ្នា​តាម​របៀប​នេះ ដើម្បី​កុំ​ឲ្យ​កិច្ច​ការ​របស់​ខ្ញុំ​ក្លាយ​ជា​អសារ​ឥត​ការ ហើយ​បន្ទាប់​មក​ទៀត គឺ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​រស់​នៅ​ក្នុង​គ្រា​នៃ​ពន្លឺ។ ​​តាម​ពិត​ទៅ ទោះ​បី​ជា​​​កិច្ច​ការ​របស់​ខ្ញុំ​ក្លាយ​ជា​អសារ​ឥត​ការ ក៏​មិន​មែន​ជា​បញ្ហា​ធំ​ដុំ​អ្វី​ដែរ។ អ្វី​ដែល​សំខាន់​នោះ​គឺ អ្នក​រាល់​គ្នា​មាន​ជីវិត​រីក​រាយ និង​មាន​អនាគត​មួយ​ដ៏​ត្រចះ​ត្រចង់។ កិច្ច​ការ​របស់​ខ្ញុំ គឺ​ជា​កិច្ច​ការ​នៃ​ការ​សង្គ្រោះ​ព្រលឹង​មនុស្ស។ ប្រសិន​បើ​ព្រលឹង​របស់​អ្នក​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​សាតាំង រូប​កាយ​របស់​អ្នក​នឹង​មិន​រស់​នៅក្នុង​សន្ដិ​ភាព​ឡើយ។ ប្រសិន​បើ​ខ្ញុំ​ការ​ពារ​រូប​កាយ​របស់​អ្នក ព្រលឹងរបស់​អ្នក​ក៏ប្រាកដ​ជា​​នឹង​ស្ថិត​នៅ​ក្រោម​ការ​ថែទាំ​របស់​ខ្ញុំ​ដែរ។ ប្រសិន​បើ​ខ្ញុំ​ពិត​ជាស្អប់​អ្នក នោះ​រូប​កាយ និង​ព្រលឹង​របស់​អ្នក​នឹង​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​សាតាំង​ភ្លាម។ ដូច្នេះ តើ​អ្នក​អាច​ស្រមៃ​ពី​ស្ថាន​ភាព​របស់​អ្នកបាន​​ទេ? ប្រសិន​បើ​នៅ​ថ្ងៃ​ណា​មួយ ពាក្យ​ពេចន៍​របស់​ខ្ញុំ​ត្រូវ​បាត់​បង់​ដោយ​សារ​អ្នក នោះ​ខ្ញុំ​នឹងប្រគល់​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​សាតាំង ដែល​នឹង​ធ្វើ​ទារុណ​កម្ម​អ្នក​រាល់​គ្នា​យ៉ាង​ខ្លាំង រហូត​ដល់​កំហឹង​របស់​ខ្ញុំ​បាន​រលាយ​បាត់​ទាំង​ស្រុង ឬក៏​ខ្ញុំ​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នាជា​មនុស្ស​ដែល​មិន​អាច​លើក​លែង​ឲ្យ​បាន​នេះ​​ដោយ​ផ្ទាល់​ដ្បិត​ចិត្ត​របស់​អ្នក​រាល់​គ្នា​ដែល​ក្បត់​ខ្ញុំ​ នឹងមិន​ដែល​ផ្លាស់ប្ដូរ​ឡើយ។​​​​​ ខ្ញុំ

ដកស្រង់ពី «បញ្ហាដ៏ធ្ងន់ធ្ងរមួយ៖ អំពើក្បត់ (២)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៦៣

ឥលូវនេះ អ្នករាល់​គ្នា​គ្នាគួរតែព្យាយាម​ស្គាល់ខ្លួនឯងឲ្យបានឆាប់តាមដែលអ្នកអាចធ្វើបាន ដើម្បី​មើល​ឲ្យដឹងថា អំពើក្បត់ចំពោះខ្ញុំ ដែលនៅក្នុងអ្នករាល់គ្នា មានច្រើនយ៉ាងណា។ ខ្ញុំកំពុងរង់ចាំការឆ្លើយតប​របស់​អ្នក​រាល់គ្នាយ៉ាងអន្ទះសា។ ចូរកុំដោះស្រាយជាមួយនឹងខ្ញុំ ដើម្បី​បង្គ្រប់កិច្ច​នោះ​ឡើយ​។ ខ្ញុំមិនលេងសើចជាមួយនឹងមនុស្ស​ទេ។ ប្រសិនបើខ្ញុំនិយាយថា ខ្ញុំនឹងធ្វើអ្វីម្យ៉ាង នោះខ្ញុំប្រាកដ​ជា​នឹងធ្វើការនោះមែន។ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាម្នាក់ៗ នឹង​ធ្វើជាមនុស្សម្នាក់ដែលផ្ដល់សារៈសំខាន់ដល់ពាក្យខ្ញុំ ហើយ​មិនគិតថា ពាក្យនេះគ្រាន់តែជារឿងប្រឌិតខាងវិទ្យា​សាស្ត្រ​នោះឡើយ។ អ្វីដែលខ្ញុំចង់បាន គឺសកម្មភាពដ៏ជាក់លាក់​ពីអ្នករាល់គ្នា មិនមែនជាការស្រមើស្រមៃរបស់អ្នករាល់គ្នា​នោះ​ទេ។ បន្ទាប់មក អ្នករាល់គ្នាត្រូវតែឆ្លើយនឹងសំណួរ​របស់​ខ្ញុំដែលមានដូចតទៅ៖ ១. ប្រសិនបើអ្នកគឺពិតជាអ្នក​ស៊ី​ឈ្នួល​​មែន តើអ្នកអាចបម្រើដល់ខ្ញុំដោយស្មោះត្រង់ ដោយ​គ្មាន​ភាពធូររលុង និងភាពអវិជ្ជមានបានទេ? ២. ប្រសិនបើ​អ្នក​រកឃើញថា ខ្ញុំមិនធ្លាប់ឲ្យតម្លៃអ្នកសោះ តើអ្នកនឹងនៅតែ​អាច​នៅនឹងខ្ញុំ ហើយបម្រើខ្ញុំអស់មួយជីវិតទេ? ៣. ប្រសិន​បើ​ខ្ញុំនៅតែសោះកក្រោះនឹងអ្នករាល់ បើទោះបីជាអ្នកបានលះ​បង់​នូវការប្រឹងប្រែងជាច្រើនហើយក្ដី តើអ្នកនឹងអាចបន្តធ្វើ​ការ​ឲ្យ​ខ្ញុំ​ដោយងងឹតងងុលបានដែរឬទេ? ៤. បន្ទាប់ពីអ្នក​បាន​ធ្វើ​ការ​លះបង់សម្រាប់ខ្ញុំហើយ ប្រសិនបើខ្ញុំមិនពេញចិត្ត​នឹងការទាមទារកំប៉ិកកំប៉ុករបស់អ្នក តើអ្នកនឹងទៅជា​នឿយ​ណាយ ហើយខកចិត្តនឹងខ្ញុំ ឬកាន់តែខឹងក្រេវក្រោធ ហើយ​គំហកមើលងាយដែរឬទេ? ៥. ប្រសិនបើអ្នកតែងតែស្មោះ​ត្រង់រហូតមក ដោយមានទាំងសេចក្ដីស្រឡាញ់យ៉ាងច្រើន​ចំពោះខ្ញុំ តែអ្នករងនូវទណ្ឌកម្មជាជំងឺ ភាពក្រខ្សត់ និង​ការ​​បោះបង់​ចោលពីមិត្តភក្ដិ និងសាច់ញាតិ ឬប្រសិនបើអ្នក​ទ្រាំ​ទ្រ​នឹងគ្រោះអកុសលផ្សេងៗក្នុងជីវិត តើភាពស្មោះត្រង់ និងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាចំពោះខ្ញុំ នៅតែបន្តដែរ​ឬទេ? ៦. ប្រសិនបើអ្វីដែលអ្នករាល់គ្នាស្រមៃក្នុងចិត្ត​របស់​អ្នក​​រាល់គ្នា គ្មានអ្វីមួយត្រូវគ្នានឹងកិច្ចការដែលខ្ញុំបានធ្វើ តើ​អ្នកនឹងដើរលើមាគ៌ាអនាគតរបស់ខ្លួនយ៉ាងដូចម្ដេច? ៧. ប្រសិន​បើអ្នកមិនទទួលបាននូវសេចក្ដីដែលអ្នកសង្ឃឹមថា​នឹង​បាន តើអ្នកអាចបន្តធ្វើជាអ្នកដើរតាមខ្ញុំដែរឬទេ? ៨. ប្រសិន​បើអ្នកពុំធ្លាប់បានយល់ពីគោលបំណង និងសារៈ​សំខាន់​នៃកិច្ចការរបស់ខ្ញុំ តើអ្នកអាចធ្វើជាមនុស្សស្ដាប់​បង្គាប់​ម្នាក់ ដែលមិនធ្វើការវិនិច្ឆ័យ និងធ្វើការសន្និដ្ឋាន​តាម​ទំនើងចិត្តរបស់ខ្លួនដែរឬទេ? ៩. តើអ្នកអាចផ្ដល់តម្លៃ​ដល់​ពាក្យ​សម្ដីគ្រប់យ៉ាង ដែលខ្ញុំបាននិយាយ និងកិច្ចការគ្រប់​យ៉ាង​ដែលខ្ញុំបានធ្វើ កាលដែលខ្ញុំនៅជាមួយមនុស្សជាតិ បាន​ដែរឬទេ? ១០. តើអ្នកអាចធ្វើជាអ្នកដើរតាមដ៏ស្មោះ​ត្រង់​របស់ខ្ញុំ ទាំងស៊ូរងទ្រាំងនូវទុក្ខលំបាកពេញមួយជីវិត​ដើម្បីខ្ញុំ ទាំងដែលអ្នកមិនទទួលបានអ្វីសោះដែរឬទេ? ១១. ដោយយល់ដល់ខ្ញុំ តើអ្នកអាចបណ្ដោយឲ្យការពិចារណា ការ​គ្រោងទុក ឬការរៀបចំសម្រាប់មាគ៌ាអនាគត​នៃ​ការ​រក្សា​ជីវិត​របស់អ្នក កន្លងទៅដែរឬទេ? ទាំងអស់នេះគឺជាសំណួរដែល​បង្ហាញអំពីសេចក្ដីតម្រូវជាចុងក្រោយរបស់ខ្ញុំពីអ្នករាល់គ្នា ហើយ​ខ្ញុំសង្ឃឹមថា អ្នករាល់​គ្នាអាចផ្ដល់ចម្លើយ​ឲ្យ​ខ្ញុំបាន។ ប្រសិនបើអ្នកបានសម្រេចនូវកិច្ចការម្យ៉ាង ឬពីរ​យ៉ាង ដែលសំណួរនេះសុំពីអ្នក នោះអ្នកត្រូវតែបន្តព្យាយាម​ថែមទៀត។ ប្រសិនបើអ្នកមិនអាចសម្រេចបាននូវ​សេចក្ដី​តម្រូវ​ណាមួយពីក្នុងសេចក្ដីតម្រូវទាំងនេះ នោះអ្នកមុខជា​ប្រភេទ​មនុស្សដែលនឹងត្រូវបោះទៅក្នុងស្ថាននរកហើយ។ ចំពោះមនុស្សបែបនេះ ខ្ញុំមិនចាំបាច់និយាយអ្វីទៀតទេ ដ្បិត​ពួកគេប្រាកដជា​មិនមែនមនុស្សដែលអាច ចុះសម្រុងនឹ​ង​ខ្ញុំ​នោះឡើយ។ តើឲ្យខ្ញុំអាចទុកមនុស្សម្នាក់ដែល​អាចក្បត់ខ្ញុំ​ក្នុង​គ្រប់កាលៈទេសៈ ឲ្យនៅក្នុងផ្ទះរបស់ខ្ញុំដូចម្ដេចបាន? ហើយចំពោះអស់អ្នកណាដែលនៅតែអាចក្បត់ខ្ញុំ ស្ទើរគ្រប់​កាលៈទេសៈនោះ ខ្ញុំនឹងសង្កេតមើលលំនាំនៃការអនុវត្ត​របស់​គេ មុនពេលធ្វើការរៀបចំដទៃទៀត។ យ៉ាងណាមិញ អស់អ្នកណាដែលអាចក្បត់ខ្ញុំ ទោះបីស្ថិតនៅក្នុងស្ថានភាព​ណា​ក៏ដោយ ខ្ញុំនឹងមិនបំភ្លេចឡើយ ខ្ញុំនឹងនឹកចាំពីពួកគេ​ក្នុង​ចិត្ត​របស់ខ្ញុំ ហើយទន្ទឹងចាំឱកាសតបស្នងនឹងទង្វើ​របស់គេ​វិញ​ជាមិនខាន។ សេចក្ដីតម្រូវដែលខ្ញុំបានលើកឡើង គឺសុទ្ធ​តែ​ជាបញ្ហាដែលអ្នករាល់គ្នាត្រូវតែពិនិត្យពិច័យនៅក្នុងខ្លួន​អ្នក​រាល់គ្នា។ ខ្ញុំសង្ឃឹមថា អ្នករាល់​គ្នាអាច​ពិចារ​ណា​​ពីរឿងនេះយ៉ាងយកចិត្តទុកដាក់ ហើយមិនដោះស្រាយ​ជាមួយខ្ញុំ ដោយបង្គ្រប់កិច្ចនោះទេ។ នៅក្នុងអនាគតដ៏ខ្លី​ខាង​មុខ ខ្ញុំនឹងពិនិត្យមើលចម្លើយដែលអ្នករាល់គ្នាបានផ្ដល់ ធៀប​ទៅនឹងសេចក្ដីតម្រូវរបស់ខ្ញុំ។ នៅពេលនោះ ខ្ញុំនឹងមិនតម្រូវ​អ្វី​ពីអ្នករាល់គ្នាទេ ហើយខ្ញុំក៏មិនផ្ដល់នូវការក្រើនរម្លឹក​ដ៏ស្មោះ​ត្រង់ដល់អ្នកទៀតដែរ។ ផ្ទុយទៅវិញ ខ្ញុំនឹងប្រើប្រាស់សិទ្ធិ​អំណាចរបស់ខ្ញុំ។ អស់អ្នកណាដែលគួរត្រូវរក្សាទុក នឹងត្រូវ​បានរក្សាទុក អស់អ្នកណាដែលគួរត្រូវផ្ដល់រង្វាន់ នឹងទទួល​បានរង្វាន់ អស់អ្នកណាដែលគួរត្រូវប្រគល់ទៅឲ្យសាតាំង នឹង​ត្រូវប្រគល់ទៅឲ្យសាតាំង អស់អ្នកណាដែលគួរត្រូវ​ដាក់​ទោសយ៉ាងធ្ងន់ធ្ងរ នឹងត្រូវដាក់ទោសយ៉ាងធ្ងន់ធ្ងរ ហើយ​អស់​អ្នកណាដែលគួរវិនាសទៅនោះ ក៏នឹងត្រូវបំផ្លាញចោលដែរ។ ដូច្នេះ នឹងគ្មាននរណាមករំខានដល់ខ្ញុំ ក្នុងគ្រាដែលខ្ញុំ​កំពុង​នៅ​រស់បានឡើយ។ តើអ្នកជឿពាក្យរបស់ខ្ញុំទេ? តើអ្នកជឿ​លើ​ការ​ដាក់​ទោស​ឬទេ? តើអ្នកជឿថា ខ្ញុំនឹងដាក់​ទោស​ដល់មនុស្សអាក្រក់ ដែលបោកប្រាស់ និងក្បត់ខ្ញុំ​ដែរ​ឬទេ? តើអ្នកសង្ឃឹមចង់ឲ្យថ្ងៃនោះមកដល់ឆាប់ៗ ឬឲ្យវា​មក​ដល់នៅពេលក្រោយ? តើអ្នកជាមនុស្សដែលខ្លាចការ​ដាក់​ទោស ឬជាមនុស្សដែលតតាំងនឹងខ្ញុំ ទោះបីជាគេត្រូវទទួល​ការដាក់ទោស? នៅ​ពេល​ដែល​ថ្ងៃនោះមកដល់ តើ​អ្នក​អាច​ស្រមៃបានទេថា អ្នកនឹងរស់ក្នុងសំណើច និងភាពក្អាក​ក្អាយ ឬក៏អ្នកនឹងត្រូវយំ ហើយសង្កៀតធ្មេញវិញ? តើអ្នក​សង្ឃឹម​ចង់ពើបប្រទះនឹងទីបញ្ចប់ប្រភេទណា? តើអ្នកធ្លាប់​បាន​ពិចារណាយ៉ាងយកចិត្តទុកដាក់ទេថា អ្នកជឿលើខ្ញុំមួយ​រយភាគរយ ឬសង្ស័យខ្ញុំមួយរយភាគរយ? តើអ្នកធ្លាប់បាន​ពិចារណាពីប្រភេទនៃផលវិបាក និងលទ្ធផលដែលសកម្ម​ភាព និងទង្វើរបស់អ្នក ផ្ដល់ជូនអ្នកដែរឬទេ? តើអ្នកពិតជា​សង្ឃឹម​ថា ពាក្យរបស់ខ្ញុំនឹងត្រូវបានសម្រេចម្ដងមួយៗ ឬអ្នក​ភ័យខ្លាចថា ពាក្យខ្ញុំនឹងត្រូវសម្រេចម្ដងមួយៗ? ប្រសិន​បើអ្នកសង្ឃឹមថា ខ្ញុំនឹងចាកចេញទៅឆាប់ៗ ដើម្បីសម្រេច​ពាក្យ​សម្ដីរបស់ខ្ញុំ តើអ្នកនឹងប្រព្រឹត្តចំពោះពាក្យសម្ដី និង​សកម្មភាពរបស់អ្នកយ៉ាងដូចម្ដេច? ប្រសិនបើអ្នកសង្ឃឹមថា ខ្ញុំនឹងចាកចេញទៅឆាប់ៗ ដើម្បីសម្រេចពាក្យ​សម្ដី​របស់ខ្ញុំ តើអ្នកគួរប្រព្រឹត្តចំពោះពាក្យសម្ដី និងសកម្មភាព​របស់ខ្លួនឯង ដោយរបៀបណា? ប្រសិនបើអ្នកមិនទន្ទឹងចាំ​ការ​ចាកចេញរបស់ខ្ញុំ និងមិនសង្ឃឹមឲ្យពាក្យទាំងអស់​របស់​ខ្ញុំ បានសម្រេចភ្លាមទេ ហេតុអ្វីក៏អ្នកជឿលើ​ខ្ញុំដល់ម្ល៉ឹង? តើអ្នកពិតជាដឹងមែនទេថា ហេតុអ្វីបានជាអ្នករាល់គ្នាកំពុង ដើរ​តាមខ្ញុំ? ប្រសិនបើហេតុផលរបស់អ្នក គ្រាន់តែដើម្បី​ពង្រីក​ចំណេះដឹងរបស់ខ្លួន នោះមិនចាំបាច់ឲ្យខ្ញុំបង្កបញ្ហា​ដល់​ខ្លួនអ្នកម្ល៉ឹងទេ។ ប្រសិនបើការធ្វើឡើងដើម្បី​ឲ្យបាន​ព្រះពរ និងគេចចេញពីគ្រោះមហន្តរាយដែលនឹងមកដល់ ហេតុអ្វីបានជាអ្នកមិនខ្វល់ខ្វាយនឹងកិរិយាផ្ទាល់ខ្លួនរបស់អ្នករាល់គ្នា? ហេតុអ្វីបានជាអ្នកមិនសួរខ្លួនឯងមើលថា តើអ្នក​អាចបំពេញសេចក្ដីតម្រូវរបស់ខ្ញុំដែរឬទេ? ហេតុអ្វីបានអ្នក​មិនសួរខ្លួនឯងមើលថា អ្នកមាន ឬគ្មានលក្ខណសម្បត្តិ​ទទួល​នូវព្រះពរដែលនឹងត្រូវមកដល់ដូច្នេះ?

ដកស្រង់ពី «បញ្ហាដ៏ធ្ងន់ធ្ងរមួយ៖ អំពើក្បត់ (២)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៦៤

រាស្ត្ររបស់ខ្ញុំទាំងអស់ដែលបម្រើចំពោះខ្ញុំ គួរតែគិតត្រឡប់ក្រោយវិញអំពីអតីតកាល៖ តើសេចក្ដីស្រឡាញ់របស់អ្នកចំពោះខ្ញុំត្រូវបានធ្វើឲ្យខូចដោយសារភាពមិនបរិសុទ្ធដែរឬទេ? តើភក្ដីភាពរបស់អ្នកចំពោះខ្ញុំបរិសុទ្ធ និងអស់ពីចិត្តដែរឬទេ? តើចំណេះដឹងរបស់អ្នកចំពោះខ្ញុំពិតប្រាកដដែរឬទេ? តើខ្ញុំបានកាន់កាប់កន្លែងធំប៉ុនណានៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា? តើខ្ញុំបានបំពេញដួងចិត្តរបស់អ្នកទាំងស្រុងដែរឬទេ? តើព្រះបន្ទូលរបស់ខ្ញុំទទួលជោគជ័យប៉ុនណានៅក្នុងខ្លួនអ្នករាល់គ្នា? កុំស្មានថាខ្ញុំភ្លីភ្លើឲ្យសោះ! រឿងទាំងនេះខ្ញុំដឹងច្បាស់ខ្លាំងណាស់! សព្វថ្ងៃនេះ ពេលព្រះសូរសៀងអំពីសេចក្ដីសង្គ្រោះរបស់ខ្ញុំត្រូវបានបន្លឺឡើង តើមានការកើនឡើងនូវសេចក្ដីស្រលាញ់របស់អ្នករាល់គ្នាចំពោះខ្ញុំខ្លះដែរឬទេ? តើផ្នែកភក្ដីភាពរបស់អ្នករាល់គ្នាចំពោះខ្ញុំក្លាយជាបរិសុទ្ធដែរឬទេ? តើអ្នករាល់គ្នាស្គាល់ខ្ញុំបានស៊ីជម្រៅហើយឬនៅ? តើការលើកសរសើរដែលបានធ្វើក្នុងអតីតកាល បានចាក់គ្រឹះយ៉ាងរឹងមាំសម្រាប់ការស្គាល់របស់អ្នករាល់គ្នានាពេលសព្វថ្ងៃនេះដែរឬទេ? តើព្រះវិញ្ញាណរបស់ខ្ញុំកាន់កាប់អ្នករាល់គ្នាបានប៉ុន្មាន? តើរូបអង្គរបស់ខ្ញុំកាន់កាប់កន្លែងធំប៉ុនណានៅក្នុងខ្លួនរបស់អ្នករាល់គ្នា? តើព្រះសូរសៀងរបស់ខ្ញុំធ្វើឲ្យអ្នករាល់គ្នាភ្ញាក់ខ្លួនដែរឬទេ? តើអ្នករាល់គ្នាពិតជាមានអារម្មណ៍ថា អ្នករាល់គ្នាគ្មានកន្លែងសម្រាប់លាក់បាំងភាពអាម៉ាស់របស់ខ្លួនដែរឬទេ? តើអ្នករាល់គ្នាពិតជាជឿថា អ្នករាល់គ្នាគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើជារាស្ត្ររបស់ខ្ញុំដែរឬទេ? ប្រសិនបើអ្នករាល់គ្នាមិនចាប់ភ្លឹកសោះចំពោះសំណួរខាងលើនេះទេ នោះវាបង្ហាញថា អ្នករាល់គ្នាកំពុងនេសាទក្នុងទឹកដ៏កខ្វក់ ហើយអ្នករាល់គ្នាមានវត្តមានគ្រាន់តែដើម្បីបង្កើនតួលេខ លុះពេលដែលខ្ញុំបានកំណត់ទុកជាមុនបានមកដល់ អ្នករាល់គ្នាប្រាកដជានឹងត្រូវបានលុបបំបាត់ និងបោះចូលទៅក្នុងជង្ហុកធំជាលើកទីពីរ។ ទាំងនេះជាព្រះបន្ទូលព្រមានរបស់ខ្ញុំ ហើយអ្នកណាមើលស្រាលព្រះបន្ទូលទាំងនេះ នឹងត្រូវបានដាក់ទោសធ្ងន់ធ្ងរដោយការជំនុំជម្រះរបស់ខ្ញុំ ហើយនៅពេលដែលបានកំណត់នោះមកដល់ ពួកគេនឹងជួបគ្រោះមហន្តរាយ។ តើវាមិនដូច្នោះទេឬ? តើខ្ញុំនៅតែត្រូវផ្ដល់ឧទាហរណ៍ផ្សេងៗដើម្បីពន្យល់បង្ហាញពីរឿងនេះទៀតដែរឬទេ? តើខ្ញុំត្រូវតែមានព្រះបន្ទូលឲ្យច្បាស់ជាងមុនដើម្បីផ្ដល់ជាឧទាហរណ៍គំរូដល់អ្នករាល់គ្នាទៀតដែរឬទេ? ចាប់តាំងពីពេលបង្កើតមករហូតដល់សព្វថ្ងៃនេះ មនុស្សជាច្រើនមិនបានស្ដាប់បង្គាប់ព្រះបន្ទូលរបស់ខ្ញុំ ម្ល៉ោះហើយពួកគេត្រូវបានបណ្ដេញ និងលុបបំបាត់ចេញពីអូរនៃការស្ដារឡើងវិញរបស់ខ្ញុំ ហើយនៅទីបំផុត រូបកាយរបស់ពួកគេក៏វិនាស ឯវិញ្ញាណរបស់ពួកគេត្រូវបានបោះចូលទៅក្នុងស្ថានឃុំព្រឹង ហើយសូម្បីតែសព្វថ្ងៃនេះក៏ពួកគេនៅតែទទួលរងការដាក់ទោសយ៉ាងធ្ងន់ធ្ងរផងដែរ។ មនុស្សជាច្រើនបានធ្វើតាមព្រះបន្ទូលរបស់ខ្ញុំ ប៉ុន្តែពួកគេបានប្រឆាំងនឹងការបំភ្លឺ និងការស្រាយបំភ្លឺរបស់ខ្ញុំ ហេតុដូច្នេះហើយ ពួកគេក៏ត្រូវបានខ្ញុំទាត់ចោលផងដែរ ហើយក៏ធ្លាក់ក្រោមដែនត្រួតត្រារបស់សាតាំង និងក្លាយជាអ្នកដែលប្រឆាំងនឹងខ្ញុំ។ (សព្វថ្ងៃនេះ អស់អ្នកដែលប្រឆាំងនឹងខ្ញុំដោយផ្ទាល់ ស្ដាប់បង្គាប់តែសេចក្ដីរាក់កំផែលនៃព្រះបន្ទូលរបស់ខ្ញុំប៉ុណ្នោះ ហើយមិនស្ដាប់បង្គាប់ទម្ងន់នៃព្រះបន្ទូលរបស់ខ្ញុំទេ)។ ក៏មានមនុស្សជាច្រើនផងដែរ ដែលពួកគេគ្រាន់តែស្ដាប់ព្រះបន្ទូលដែលខ្ញុំបានថ្លែងកាលពីម្សិលមិញ និងពួកអ្នកដែលបានរក្សាទុក «សំណល់ឥតបានការ» ពីអតីតកាល ហើយមិនឲ្យតម្លៃ «ផល» នៃបច្ចុប្បន្នកាល។ មនុស្សទាំងនេះមិនត្រឹមតែត្រូវបានសាតាំងចាប់ឃុំខ្លួនប៉ុណ្ណោះទេ តែថែមទាំងបានក្លាយជាមនុស្សមានបាបអស់កល្បជានិច្ច និងក្លាយជាសត្រូវរបស់ខ្ញុំទៀតផង ហើយពួកគេប្រឆាំងនឹងខ្ញុំដោយផ្ទាល់។ មនុស្សបែបនេះជាកម្មវត្ថុនៃការជំនុំជម្រះរបស់ខ្ញុំតាមទំហំនៃសេចក្ដីក្រោធរបស់ខ្ញុំ ហើយសព្វថ្ងៃនេះ ពួកគេនៅតែខ្វាក់ នៅតែស្ថិតក្នុងគុកងងឹតដដែល (និយាយឲ្យចំគឺថា មនុស្សបែបនេះគឺជាសាកសពដែលរលួយលែងដឹងអ្វី ដែលត្រូវបានគ្រប់គ្រងដោយសាតាំង ពីព្រោះភ្នែករបស់ពួកគេត្រូវបានខ្ញុំគ្របហើយ ខ្ញុំចង់មានន័យថា ពួកគេខ្វាក់ភ្នែក)។ វាជាការល្អក្នុងការផ្ដល់ឧទាហរណ៍ធ្វើជាសេចក្ដីសំអាងដល់អ្នករាល់គ្នាដើម្បីឲ្យអ្នករាល់គ្នារៀនពីវា៖

តាមការលើកឡើងរបស់លោកប៉ូល អ្នករាល់គ្នានឹងគិតអំពីប្រវត្តិរបស់គាត់ និងរឿងរ៉ាវមួយចំនួនអំពីគាត់ ដែលមិនត្រឹមត្រូវ និងមិនសមស្របជាមួយការពិត។ គាត់ត្រូវបានឪពុកម្ដាយបង្រៀនតាំងតែពីតូច និងទទួលបានជីវិតរបស់ខ្ញុំ ហើយដោយសារការកំណត់ទុកជាមុនរបស់ខ្ញុំ គាត់មានគុណសម្បត្តិដែលខ្ញុំត្រូវការ។ នៅអាយុ ១៩ ឆ្នាំ គាត់បានអានសៀវភៅជាច្រើនអំពីជីវិត ម្ល៉ោះហើយខ្ញុំមិនចាំបាច់រៀបរាប់លម្អិតអំពីរបៀបអ្វីមួយឡើយ ព្រោះគាត់មានគុណសម្បត្តិរួចហើយ ឯខ្ញុំក៏បានបំភ្លឺ និងពន្យល់ហើយដែរ គាត់មិនត្រឹមតែអាចនិយាយដោយមានពន្លឹខាងក្នុងមួយចំនួនអំពីបញ្ហាខាងវិញ្ញាណប៉ុណ្ណោះទេ តែគាត់ថែមទាំងអាចយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំទៀតផង។ ពិតមែនហើយ នេះមិនទាន់ដកចេញនូវកត្តាខាងក្នុង និងខាងក្រៅនៅឡើយទេ។ ទោះយ៉ាងណាក៏ដោយ គាត់មានភាពមិនគ្រប់លក្ខណ៍មួយគឺថា ដោយសារតែទេព្យកោសល្យរបស់គាត់ ធ្វើឲ្យគាត់ប្រសប់និយាយ និងប្រសប់អួត។ ជាលទ្ធផល ដោយសារតែការមិនស្ដាប់បង្គាប់របស់គាត់ ដែលក្នុងនោះមានដូចជាការធ្វើជាតំណាងឲ្យមហាទេវតាដោយផ្ទាល់ជាដើម នៅពេលខ្ញុំត្រលប់ជាសាច់ឈាមជាលើកដំបូង គាត់បានប្រឹងធ្វើសព្វបែបយ៉ាងដើម្បីផ្គើនប្រឆាំងខ្ញុំ។ គាត់ជាមនុស្សម្នាក់ក្នុងចំណោមពួកអ្នកដែលមិនស្គាល់ពីព្រះបន្ទូលរបស់ខ្ញុំ ហើយកន្លែងរបស់ខ្ញុំដែលនៅក្នុងដួងចិត្តរបស់គាត់បានបាត់អស់ហើយ។ មនុស្សបែបនេះប្រឆាំងនឹងភាពជាព្រះរបស់ខ្ញុំដោយផ្ទាល់ និងត្រូវបានខ្ញុំវាយទម្លាក់ ហើយនៅចុងបញ្ចប់ គេមានតែឱនក្បាល និងសារភាពពីអំពើបាបរបស់ពួកគេ។ ហេតុដូច្នេះហើយ បន្ទាប់ពីខ្ញុំបានប្រើចំណុចខ្លាំងរបស់គាត់ហើយ (និយាយឲ្យចំគឺថា ក្រោយពេលគាត់បានធ្វើការថ្វាយខ្ញុំមួយរយៈមក) គាត់ធ្លាក់ចូលក្នុងមាគ៌ាចាស់របស់គាត់ម្ដងទៀត ហើយទោះបីជាគាត់មិនបានស្ដាប់បង្គាប់ព្រះបន្ទូលរបស់ខ្ញុំដោយផ្ទាល់ក្ដី តែគាត់មិនបានស្ដាប់បង្គាប់ការណែនាំ និងការបំភ្លឺពីខាងក្នុងរបស់ខ្ញុំទេ ម្ល៉ោះហើយអ្វីគ្រប់យ៉ាងដែលគាត់បានធ្វើក្នុងអតីតកាលគឺឥតប្រយោជន៍ ឬនិយាយម៉្យាងទៀតថា មកុដនៃសិរីល្អដែលគាត់បាននិយាយនោះ បានក្លាយជាពាក្យឥតខ្លឹមសារ ដែលជាផលនៃការស្រមើលស្រមៃរបស់គាត់ផ្ទាល់ ត្បិតសូម្បីតែសព្វថ្ងៃនេះគាត់នៅតែត្រូវទទួលរងការជំនុំជម្រះរបស់ខ្ញុំ ដោយស្ថិតក្នុងភាពជាប់ឃុំដោយចំណងរបស់ខ្ញុំ។

តាមរយៈឧទាហរណ៍ខាងលើនេះ គេអាចមើលឃើញថា អស់អ្នកណាដែលប្រឆាំងនឹងខ្ញុំ (ដោយមិនមែនត្រឹមតែជាការប្រឆាំងនឹងភាពជាសាច់ឈាមរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ ការប្រឆាំងនឹងព្រះបន្ទូលរបស់ខ្ញុំ និងព្រះវិញ្ញាណរបស់ខ្ញុំ និយាយឲ្យចំគឺថា ភាពជាព្រះរបស់ខ្ញុំ) ពួកគេត្រូវរងការជំនុំជម្រះរបស់ខ្ញុំនៅក្នុងសាច់ឈាមរបស់ពួកគេ។ ពេលព្រះវិញ្ញាណរបស់ខ្ញុំចាកចេញពីអ្នក ជាពេលដែលអ្នកធ្លាក់ចុះភ្លាមទៅក្រោម ដោយធ្លាក់ចូលទៅក្នុងស្ថានឃុំព្រលឹងដោយផ្ទាល់។ ហើយទោះបីជារូបកាយខាងសាច់ឈាមរបស់អ្នកនៅលើផែនដីក៏ដោយ ក៏អ្នកដូចជាមនុស្សម្នាក់ដែលរងទុក្ខដោយសារជំងឺផ្លូវចិត្តដែរ៖ អ្នកបានបាត់បង់ហេតុផលរបស់អ្នក ហើយភ្លាមៗនោះមានអារម្មណ៍ប្រៀបដូចជាសាកសពអ៊ីចឹង រហូតដល់ថ្នាក់អ្នកអង្វរខ្ញុំឲ្យបញ្ចប់សាច់ឈាមរបស់អ្នកដោយមិនបាច់បង្អង់។ អ្នករាល់គ្នាដែលមានវិញ្ញាណ ភាគច្រើនឲ្យតម្លៃខ្លាំងចំពោះកាលៈទេសៈទាំងនេះ ហើយខ្ញុំមិនចាំបាច់រៀបរាប់លម្អិតបន្ថែមទៀតទេ។ កាលពីមុន ពេលខ្ញុំធ្វើកិច្ចការក្នុងភាពជាមនុស្សធម្មតា មនុស្សភាគច្រើនបានវាស់ស្ទង់ខ្លួនគេធៀបនឹងសេចក្ដីក្រោធ និងឫទ្ធានុភាពរបស់ខ្ញុំរួចហើយ ព្រមទាំងបានដឹងបន្តិចបន្តួចរួចហើយអំពីព្រះប្រាជ្ញាញាណ និងនិស្ស័យរបស់ខ្ញុំ។ សព្វថ្ងៃនេះ ខ្ញុំមានព្រះបន្ទូល និងធ្វើសកម្មភាពដោយផ្ទាល់ក្នុងភាពជាព្រះ ហើយនៅតែមានមនុស្សមួយចំនួនដែលនឹងមើលឃើញសេចក្ដីក្រោធ និងការជំនុំជម្រះរបស់ខ្ញុំដោយផ្ទាល់ភ្នែករបស់ពួកគេ ជាងនេះទៅទៀត កិច្ចការចម្បងនៃផ្នែកទីពីរក្នុងយុគនៃការជំនុំជម្រះ គឺធ្វើឲ្យរាស្ត្ររបស់ខ្ញុំទាំងអស់ដឹងពីអំពើរបស់ខ្ញុំនៅក្នុងសាច់ឈាមដោយផ្ទាល់ ហើយធ្វើឲ្យអ្នកទាំងអស់គ្នាមើលឃើញនិស្ស័យរបស់ខ្ញុំដោយផ្ទាល់។ តែដោយសារខ្ញុំនៅក្នុងសាច់ឈាម នោះខ្ញុំបានព្រះតម្រិះមើលពីចំណុចខ្សោយរបស់អ្នករាល់គ្នា។ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាមិនចាត់ទុកវិញ្ញាណ ព្រលឹង និងរូបកាយរបស់អ្នករាល់គ្នាថាជារបស់លេងនោះទេ ដោយខ្វះការពិចារណាលះបង់ពួកវាទៅឲ្យសាតាំងឡើយ។ វាកាន់តែប្រសើរក្នុងការឲ្យតម្លៃខ្លាំងដល់អ្វីគ្រប់យ៉ាងដែលអ្នករាល់គ្នាមាន ហើយកុំចាត់ទុកវាដូចជាល្បែង ត្បិតរបស់ទាំងនេះវាទាក់ទងដល់វាសនារបស់អ្នករាល់គ្នា។ តើអ្នករាល់គ្នាពិតជាអាចយល់ពីអត្ថន័យពិតនៃព្រះបន្ទូលរបស់ខ្ញុំឬទេ? តើអ្នករាល់គ្នាមានសមត្ថភាពក្នុងការយល់ពីអារម្មណ៍ពិតរបស់ខ្ញុំឬទេ?

តើអ្នករាល់គ្នាចង់បានព្រះពររបស់ខ្ញុំនៅលើផែនដី ដែលស្រដៀងនឹងព្រះពរនៅលើស្ថានសួគ៌ដែរឬទេ? តើអ្នករាល់គ្នាចង់ស្វែងរកនូវការយល់ដឹងអំពីខ្ញុំ ដែលជាការរីករាយនឹងព្រះបន្ទូលរបស់ខ្ញុំ និងការស្គាល់ខ្ញុំ ថាជារបស់ដែលមានតម្លៃ និងមានន័យបំផុតនៅក្នុងជីវិតរបស់អ្នករាល់គ្នាដែរឬទេ? តើអ្នករាល់គ្នាពិតជាអាចចុះចូលនឹងខ្ញុំយ៉ាងពេញលេញដោយមិនគិតពីក្ដីសង្ឃឹមផ្ទាល់ខ្លួនរបស់អ្នករាល់គ្នាដែរឬទេ? តើអ្នករាល់គ្នាពិតជាអាចឲ្យខ្លួនអ្នករងការសម្លាប់ដោយខ្ញុំ និងនៅក្រោមការដឹកនាំរបស់ខ្ញុំដូចចៀមដែរឬទេ? តើអ្នករាល់គ្នាមាននរណាម្នាក់មានសមត្ថភាពសម្រេចបានរបស់ទាំងនេះដែរឬទេ? តើវាអាចទៅរួចទេដែលថា អស់អ្នកដែលខ្ញុំព្រមទទួលយក ហើយទទួលបានការសន្យារបស់ខ្ញុំ គឺជាអ្នកដែលទទួលនូវព្រះពររបស់ខ្ញុំ? តើអ្នករាល់គ្នាបានយល់ដឹងពីព្រះបន្ទូលទាំងនេះហើយឬនៅ? ប្រសិនបើខ្ញុំល្បងលអ្នករាល់គ្នា តើអ្នករាល់គ្នាពិតជាអាចដាក់ខ្លួនអ្នកឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំទាំងស្រុង និងស្ថិតក្នុងការល្បងលទាំងនេះ ហើយស្វែងរកបំណងហឫទ័យរបស់ខ្ញុំ ព្រមទាំងស្គាល់ពីដួងព្រះហឫទ័យរបស់ខ្ញុំដែរឬទេ? ខ្ញុំមិនប្រាថ្នាឲ្យអ្នករាល់គ្នាអាចនិយាយនូវពាក្យសម្ដីដែលធ្វើឲ្យរំជួលចិត្តច្រើនទេ ឬក៏និទានរឿងដែលធ្វើឱ្យរំភើបច្រើនឡើយ ផ្ទុយទៅវិញខ្ញុំបង្គាប់ឲ្យអ្នកអាចធ្វើបន្ទាល់ល្អៗអំពីខ្ញុំ និងឲ្យអ្នកអាចចូលទៅក្នុងការពិតឲ្យបានពេញលេញ និងស៊ីជម្រៅ។ ប្រសិនបើខ្ញុំមិនបានមានព្រះបន្ទូលដោយផ្ទាល់ទេ តើអ្នកអាចលះបង់ចោលរាល់អ្វីៗដែលនៅជុំវិញអ្នក និងឲ្យខ្លួនអ្នកបម្រើខ្ញុំបានដែរឬទេ? តើនេះមិនមែនជាការពិតដែលខ្ញុំត្រូវការទេឬ? តើអ្នកណាអាចយល់ពីអត្ថន័យនៅក្នុងព្រះបន្ទូលរបស់ខ្ញុំបាន? ប៉ុន្តែខ្ញុំសុំឲ្យអ្នករាល់គ្នាឈប់ព្រួយបារម្ភពីសេចក្ដីសង្ស័យ និងសុំឲ្យមានបរិសកម្មនៅក្នុងការចូលរបស់អ្នករាល់គ្នា ហើយយល់ពីទម្ងន់នៃព្រះបន្ទូលរបស់ខ្ញុំ។ ការនេះនឹងការពារអ្នករាល់គ្នាមិនឲ្យយល់ច្រឡំព្រះបន្ទូលរបស់ខ្ញុំ និងមិនឲ្យមានភាពមិនច្បាស់លាស់អំពីអត្ថន័យរបស់ខ្ញុំ ព្រមទាំងការបំពានលើបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំចំពោះអ្នករាល់គ្នានៅក្នុងព្រះបន្ទូលរបស់ខ្ញុំ។ ចូរកុំគិតពីក្ដីសង្ឃឹមផ្ទាល់ខ្លួនតទៅទៀត ហើយចូរធ្វើដូចជាអ្នករាល់គ្នាបានតាំងចិត្តនៅចំពោះព្រះភក្ត្រខ្ញុំដើម្បីចុះចូលក្រោមការចាត់ចែងរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ។ អស់អ្នកដែលឈរក្នុងដំណាក់របស់ខ្ញុំ គួរតែធ្វើឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហើយអ្នកគួរតែផ្ដល់នូវអ្វីដែលល្អបំផុតអំពីខ្លួនអ្នកទៅឲ្យផ្នែកចុងក្រោយនៃកិច្ចការរបស់ខ្ញុំនៅលើផែនដី។ តើអ្នកពិតជាចង់អនុវត្តរបស់ទាំងនេះមែនឬទេ?

ពី «ជំពូកទី ៤» ស្ដីពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៦៥

នៅលើផែនដី វិញ្ញាណអាក្រក់ៗគ្រប់បែបយ៉ាងតែងតែក្រវែលលបៗរកកន្លែងសម្រាក និងកំពុងស្វែងរកសាកសពមនុស្សដែលអាចស៊ីបានឥតឈប់ឈរ។ រាស្ត្រខ្ញុំអើយ! អ្នកត្រូវតែស្ថិតនៅក្នុងការថែទាំ និងការការពាររបស់ខ្ញុំជានិច្ច។ ចូរកុំប្រព្រឹត្តខុសគន្លងឡើយ! កុំប្រកាន់ឫកពាព្រហើន​! អ្នករាល់គ្នាគួរតែថ្វាយភក្ដីភាពរបស់ខ្លួនទាំងអស់នៅក្នុងដំណាក់របស់ខ្ញុំ ហើយមានតែភក្ដីភាពប៉ុណ្ណោះដែលអ្នករាល់គ្នាអាចធ្វើការវាយលុកតបប្រឆាំងនឹងឧបាយកលរបស់អារក្សបាន។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ មិនគួរអ្នកប្រកាន់ឫកពាដូចដែលអ្នកបានធ្វើកាលពីមុនឡើយ ដោយធ្វើរឿងមួយនៅចំពោះព្រះភក្ត្រខ្ញុំ ហើយមួយទៀតនៅពីក្រោយខ្នងខ្ញុំ ប្រសិនបើអ្នកធ្វើបែបនេះ នោះអ្នកឃ្លាតឆ្ងាយពីការប្រោសលោះ។ តើខ្ញុំមិនបានថ្លែងនូវព្រះបន្ទូលទាំងនេះលើសពីគ្រប់គ្រាន់ទេឬ? វាច្បាស់ណាស់ ពីព្រោះនិស្ស័យចាស់របស់មនុស្សមិនអាចកែបានទេ រហូតដល់ថ្នាក់ខ្ញុំត្រូវតែធ្វើការក្រើនរំលឹកមនុស្សម្ដងហើយម្ដងទៀត។ កុំធុញធ្វើអ្វី! អ្វីគ្រប់យ៉ាងដែលខ្ញុំមានព្រះបន្ទូល គឺសម្រាប់ជាប្រយោជន៍ដល់ការធានាវាសនារបស់អ្នករាល់គ្នា! កន្លែងស្អុយ និងស្មោកគ្រោក ជាអ្វីដែលសាតាំងត្រូវការយ៉ាងពិតប្រាកដ បើអ្នកកាន់តែអស់សង្ឃឹមក្នុងការកែលម្អឡើងវិញបាន នោះអ្នកក៏កាន់តែប្រព្រឹត្តខុសគន្លង ដោយបដិសេធមិនចុះចូលនឹងការអត់ធ្មត់ បន្ទាប់មកពួកវិញ្ញាណមិនស្អាតទាំងនោះកាន់តែច្រើននឹងរកប្រយោជន៍ឲ្យខ្លួនពួកវាពីឱកាសជ្រៀតចូលក្នុងខ្លួនឯង​។ ប្រសិនបើអ្នកបានដល់ចំណុចនេះ នោះភក្ដីភាពរបស់អ្នករាល់គ្នា នឹងគ្មានអ្វីក្រៅតែពីការនិយាយលេងឥតបានការ ដោយគ្មានការពិតអ្វីបន្តិចសោះ ហើយពួកវិញ្ញាណមិនស្អាត នឹងលេបសេចក្ដីតាំងចិត្តរបស់អ្នករាល់គ្នា ហើយប្រែក្លាយវាទៅជាការមិនស្ដាប់បង្គាប់ និងទៅជាផែនការសម្ងាត់បែបសាតាំងដែលត្រូវបានប្រើដើម្បីរំខានដល់កិច្ចការរបស់ខ្ញុំ។ មកដល់ចំណុចនេះ អ្នកអាចត្រូវបានខ្ញុំផ្ចាញ់ពេលណាក៏បាន។ គ្មាននរណាម្នាក់យល់ពីទម្ងន់នៃស្ថានភាពនេះទេ មនុស្សទាំងអស់បានត្រឹមតែធ្វើគធ្វើថ្លង់ចំពោះអ្វីៗដែលពួកគេឮ និងគ្មានការប្រុងប្រយ័ត្នអ្វីបន្តិចសោះឡើយ។ ខ្ញុំចាំថា គ្មានអ្វីត្រូវបានធ្វើកាលពីមុនទេ តើអ្នកពិតជានៅតែកំពុងរង់ចាំឲ្យខ្ញុំអត់ឱនដល់អ្នកដោយ «ការបំភ្លេចចោល» ម្តងទៀតឬ? ទោះបីជាមនុស្សបានប្រឆាំងខ្ញុំក្ដី ក៏ខ្ញុំនឹងមិនធ្វើការប្រឆាំងតបពួកគេវិញដែរ ត្បិតពួកគេមានឋានៈតូចពេក ដូច្នេះហើយទើបខ្ញុំមិនបានធ្វើការទាមទារខ្ពស់ហួសហេតុពីពួកគេនោះទេ។ អ្វីគ្រប់យ៉ាងដែលខ្ញុំទាមទារ គឺឲ្យពួកគេឈប់ប្រព្រឹត្តខុសគន្លង និងឲ្យពួកគេស្ដាប់បង្គាប់ការទប់ស្កាត់។ ប្រាកដណាស់ថា វាមិនហួសពីសមត្ថភាពរបស់អ្នករាល់គ្នាក្នុងការបំពេញតាមលក្ខខណ្ឌពិសេសមួយនេះនោះទេ មែនទេ? មនុស្សភាគច្រើនកំពុងតែរង់ចាំឲ្យខ្ញុំបើកសម្ដែងពីអាថ៌កំបាំងឲ្យច្រើនថែមទៀតដើម្បីឲ្យពួកគេបានសប្បាយភ្នែកមើល។ ទោះយ៉ាងណាក៏ដោយ ថ្វីបើអ្នកបានបែរមកយល់ពីអាថ៌កំបាំងទាំងអស់នៃស្ថានសួគ៌ក៏ដោយ តែជាក់ស្ដែង តើអ្នកអាចធ្វើអ្វីបានជាមួយចំណេះដឹងទាំងនោះ? តើវានឹងបង្កើនក្ដីស្រឡាញ់របស់អ្នកចំពោះខ្ញុំបានទេ? តើវានឹងដាស់អារម្មណ៍ស្រឡាញ់របស់អ្នកចំពោះខ្ញុំដែរឬទេ? ខ្ញុំមិនមើលងាយមនុស្ស ហើយក៏មិនវិនិច្ឆ័យវអំពីពួកគេដោយងាយៗដែរ។ ប្រសិនបើទាំងនេះមិនមែនជាស្ថានភាពជាក់ស្តែងរបស់មនុស្សទេ ខ្ញុំនឹងមិនពាក់លើក្បាលពួកគេនូវស្លាកបែបនេះយ៉ាងគាប់ជួនដូច្នេះសោះឡើយ។ ចូរគិតពីអតីតកាលឡើងវិញ៖ តើខ្ញុំធ្លាប់មួលបង្កាច់អ្នករាល់គ្នាប៉ុន្មានដងហើយ? តើខ្ញុំធ្លាប់បានមើលងាយអ្នករាល់គ្នាប៉ុន្មានដងហើយ? តើខ្ញុំធ្លាប់បានមើលមកអ្នករាល់គ្នាដោយមិនគិតពីស្ថានភាពជាក់ស្ដែងរបស់អ្នករាល់គ្នាប៉ុន្មានដងហើយ? តើព្រះសូរសៀងរបស់ខ្ញុំបានបរាជ័យក្នុងការយកឈ្នះអ្នករាល់គ្នាយ៉ាងអស់ពីចិត្តប៉ុន្មានដងហើយ? តើខ្ញុំបានមានព្រះបន្ទូលដោយគ្មានការបង្កើតសំឡេងត្រូវគ្នាដែលខ្ទរយ៉ាងជ្រៅនៅក្នុងខ្លួនអ្នករាល់គ្នាឬទេ? តើក្នុងចំណោមអ្នករាល់គ្នា អ្នកណាទៅដែលបានអានព្រះបន្ទូលរបស់ខ្ញុំដោយគ្មានការកោតខ្លាច និងញាប់ញ័រ ដោយភ័យខ្លាចយ៉ាងខ្លាំងថា ខ្ញុំនឹងវាយទម្លាក់ពួកអ្នកចូលទៅក្នុងជង្ហុក​ធំ? តើអ្នកណាទៅដែលមិនស៊ូទ្រាំនឹងការល្បងលមកពីព្រះបន្ទូលរបស់ខ្ញុំ? សិទ្ធិអំណាចមាននៅក្នុងព្រះសូរសៀងរបស់ខ្ញុំ ប៉ុន្តែនេះមិនមែនសម្រាប់កាត់សេចក្ដីតាមធម្មតាលើមនុស្សនោះទេ ផ្ទុយទៅវិញ ដោយគិតដល់ស្ថានភាពជាក់ស្ដែងរបស់ពួកគេ ខ្ញុំតែងតែបង្ហាញច្បាស់ដល់ពួកគេអំពីអត្ថន័យដែលមាននៅក្នុងព្រះបន្ទូលរបស់ខ្ញុំ។ តាមពិតទៅ តើមានអ្នកណាម្នាក់ដែលមានសមត្ថភាពក្នុងការស្គាល់ព្រះ‌ចេស្ដាដ៏មានសព្វានុភាពនៅក្នុងព្រះបន្ទូលរបស់ខ្ញុំឬទេ? តើមានអ្នកណាម្នាក់ដែលអាចទទួលបានមាសសុទ្ធបំផុតដែលកើតពីព្រះបន្ទូលរបស់ខ្ញុំឬទេ? តើខ្ញុំបានសម្ដែងត្រឹមតែប៉ុន្មានព្រះបន្ទូលទេឬ? តើមានអ្នកណាម្នាក់ដែលធ្លាប់រក្សាទុកនូវព្រះបន្ទូលរបស់ខ្ញុំជាកំណប់ទ្រព្យឬទេ?

ដកស្រង់ពី «ជំពូកទី ១០» ស្ដីពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៦៦

ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំឈរពិនិត្យមើលលើសាកលលោក ហើយខ្ញុំលាក់ព្រះកាយរបស់ខ្ញុំយ៉ាងសុភាពនៅក្នុងទីកន្លែងរស់នៅរបស់ខ្ញុំ ដោយមានបទពិសោធន៍ជីវិតរបស់មនុស្ស និងសិក្សាទង្វើនីមួយៗរបស់មនុស្សយ៉ាងយកចិត្តទុកដាក់។ គ្មាននរណាម្នាក់បានថ្វាយខ្លួនយ៉ាងពិតប្រាកដចំពោះខ្ញុំនោះទេ។ គ្មាននរណាម្នាក់ធ្លាប់តាមរកសេចក្តីពិតឡើយ។ គ្មាននរណាម្នាក់ធ្លាប់យកចិត្តទុកដាក់ចំពោះខ្ញុំ ឬធ្វើសេចក្តីតាំងចិត្តចំពោះខ្ញុំ ហើយក្រោយមករក្សាភារកិច្ចរបស់ពួកគេឡើយ។ គ្មាននរណាម្នាក់ធ្លាប់អនុញ្ញាតឲ្យខ្ញុំស្នាក់នៅក្នុងពួកគេឡើយ ហើយគ្មាននរណាម្នាក់ធ្លាប់ផ្តល់តម្លៃដល់ខ្ញុំ ដូចជាមនុស្សអាចធ្វើបានស្មើនឹងជីវិតរបស់ពួកគេឡើយ។ នៅក្នុងការពិតជាក់ស្តែង គ្មាននរណាម្នាក់ធ្លាប់បានឃើញគ្រប់យ៉ាងអំពីលក្ខណៈនៃភាពជាព្រះរបស់ខ្ញុំឡើយ។ គ្មាននរណាម្នាក់ធ្លាប់ចង់មានទំនាក់ទំនងជាមួយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ពិតជាក់ស្តែងឡើយ។ នៅពេលទឹកលេបត្របាក់មនុស្សទាំងមូល នោះខ្ញុំសង្គ្រោះពួកចេញពីទឹកដ៏កខ្វក់នោះ ហើយផ្តល់ឱកាសឲ្យពួកគេរស់នៅជាថ្មីម្តងទៀត។ នៅពេលដែលមនុស្សបាត់បង់ភាពជឿជាក់ដើម្បីរស់នៅ នោះខ្ញុំទាញពួកគេឡើងពីមាត់ជ្រោះនៃសេចក្តីស្លាប់ ដោយផ្តល់ឲ្យពួកគេនូវភាពក្លាហានក្នុងកាបន្តទៅមុខទៀត នោះទើបពួកគេអាចប្រើប្រាស់ខ្ញុំជាមូលដ្ឋានគ្រឹះសម្រាប់វត្តមានរបស់ពួកគេ។ នៅពេលដែលមនុស្សមិនស្តាប់បង្គាប់ខ្ញុំ នោះខ្ញុំបណ្តាលឲ្យពួកគេស្គាល់ខ្ញុំចេញពីការមិនស្តាប់បង្គាប់របស់ពួកគេ។ បើពិចារណាអំពីធម្មជាតិដ៏ចាស់គំរិលរបស់មនុស្ស ហើយបើពិចារណាអំពីសេចក្តីមេត្តាករុណារបស់ខ្ញុំ នោះខ្ញុំអនុញ្ញាតឲ្យពួកគេប្រែចិត្ត និងបង្កើតការចាប់ផ្តើមថ្មីមួយ ជាជាងដាក់ពួកគេទៅក្នុងសេចក្តីស្លាប់។ នៅពេលដែលពួកគេទទួលរងនូវគ្រោះទុរភិក្ស ទោះបីជាពួកគេនៅសល់ខ្យល់ដង្ហើមមួយនៅក្នុងរាងកាយរបស់ពួកគេក៏ដោយ ក៏ខ្ញុំកន្ត្រាក់ពួកគេចេញពីសេចក្តីស្លាប់ដែរ ដោយការពារពួកគេមិនឲ្យធ្លាក់ជាចំណីនៃការបោកបញ្ឆោតរបស់សាតាំងឡើយ។ ច្រើនដងណាស់ដែលមនុស្សបានឃើញព្រះហស្ដរបស់ខ្ញុំ ច្រើនដងណាស់ដែលពួកគេបានឃើញដោយផ្ទាល់នឹងភ្នែកនូវទឹកព្រះភ័ក្ត្រដ៏សប្បុរស និងព្រះភ័ក្រ្តប្រកបដោយស្នាមញញឹមរបស់ខ្ញុំ ហើយច្រើនដងណាស់ដែលពួកគេបានឃើញឫទ្ធានុភាព និងសេចក្តីក្រោធរបស់ខ្ញុំ។ ទោះបីជាមនុស្សមិនដែលស្គាល់ខ្ញុំក៏ដោយ ក៏ខ្ញុំមិនឆ្លៀតឱកាសយកផលប្រយោជន៍ពីភាពខ្សោយរបស់ពួកគេ ដើម្បីបង្កបញ្ហាដោយចេតនាដែរ។ ការមានបទពិសោធន៍អំពីការលំបាករបស់មនុស្ស បានធ្វើឲ្យខ្ញុំអាចមានការអាណិតអាសូរចំពោះភាពខ្សោយរបស់មនុស្ស។ ដោយសារតែការឆ្លើយតបចំពោះការមិនស្តាប់បង្គាប់ និងការមិនដឹងគុណរបស់មនុស្សប៉ុណ្ណោះ ទើបខ្ញុំកំណត់ការវាយផ្ចាលតាមកម្រិតផ្សេងៗគ្នា។

ខ្ញុំលាក់ព្រះកាយនៅពេលដែលមនុស្សជាប់រវល់ ហើយបើកសម្តែងព្រះកាយនៅពេលដែលពួកគេទំនេរ។ មនុស្សគិតថា ខ្ញុំជ្រាបដឹងគ្រប់យ៉ាង។ ពួកគេចាត់ទុកខ្ញុំជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ​ ដែលទទួលយកការអង្វរករទាំងអស់។ ដូច្នេះ មនុស្សភាគច្រើនមកនៅចំពោះព្រះភ័ក្ត្រខ្ញុំ គ្រាន់តែស្វែងរកជំនួយរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ មិនមែនដោយសារមហិច្ឆតាណាមួយដែលចង់ស្គាល់ខ្ញុំនោះទេ។ នៅពេលស្ថិតនៅក្នុងការឈឺចាប់ដោយសារជំងឺ នោះមនុស្សអង្វរករសុំជំនួយរបស់ខ្ញុំយ៉ាងអន្ទះសារ។ នៅពេលមានគ្រោះអាក្រក់ ពួកគេរ៉ាយរ៉ាប់ការលំបាករបស់ពួកគេឲ្យខ្ញុំស្តាប់យ៉ាងអស់ពីកម្លាំងកាយចិត្ត ដើម្បីយកការឈឺចាប់របស់ពួកគេចេញឲ្យកាន់តែប្រសើរជាងមុន។ ទោះបីជាយ៉ាងណាក៏ដោយ គ្មានមនុស្សណាម្នាក់ ខណៈដែលនៅក្នុងសភាពសុខស្រួល អាចស្រឡាញ់ខ្ញុំផងដែរក្នុងពេលតែមួយនោះទេ។ នៅពេលមានសេចក្តីស្ងប់ និងសុភមង្គល គ្មាននរណាម្នាក់បានមករកខ្ញុំ ដែលខ្ញុំអាចចូលរួមនឹងសេចក្តីអំណររបស់ពួកគេនោះទេ។ នៅពេលដែលគ្រួសារតូចៗរបស់ពួកគេមានសេចក្តីសុខ និងល្អប្រសើរ នោះមនុស្សបានទុកខ្ញុំមួយឡែក ឬបិទទ្វារដោយមិនឲ្យខ្ញុំចូល នោះទើបពួកគេអាចរីករាយនឹងសុភមង្គលប្រកបដោយព្រះពរនៃគ្រួសាររបស់ពួកគេ។ ចិត្តរបស់មនុស្សគឺតូចចង្អៀតណាស់ វាតូចពេក មិនអាចសូម្បីតែទទួលយកខ្ញុំជាព្រះដែលគួរឲ្យស្រឡាញ់ ប្រកបដោយក្តីមេត្តាករុណា និងដែលអាចចូលទៅរកបាន។ ច្រើនដងណាស់ដែលមនុស្សបានបានបដិសេធខ្ញុំ នៅពេលដែលពួកគេសើចសប្បាយយ៉ាងក្អាកក្អាយ។ ច្រើនដងណាស់ ដែលខ្ញុំត្រូវបានមនុស្សផ្អែកលើដូចជន្ទល់មួយ នៅពេលដែលពួកគេជំពប់ដួល។ ច្រើនដងណាស់ ដែលមនុស្សកំពុងទទួលរងការឈឺចាប់ដោយសារជំងឺ បានបង្ខំឲ្យខ្ញុំធ្វើជាវេជ្ជបណ្ឌិត។ មនុស្សអីក៏សាហាវម្ល៉េះ! និយាយទៅ ពួកគេពិតជាគ្មានហេតុផល និងគ្មានសីលធម៌ទាល់តែសោះ។ សូម្បីតែអារម្មណ៍ដែលមនុស្សត្រូវមាន ក៏គ្មាននៅក្នុងពួកគេដែរ។ ពួកគេស្ទើរតែគ្មានដានណាមួយរបស់មនុស្សទាល់តែសោះ។ ចូរសញ្ជឹងគិតអំពីអតីតកាល ហើយប្រៀបធៀបវាមកបច្ចុប្បន្ន៖ តើមានការផ្លាស់ប្តូរណាមួយកើតឡើងនៅក្នុងអ្នករាល់គ្នាឬទេ? តើអ្នកបានបោះបង់ចោលរបស់មួយចំនួនពីអតីតកាលរបស់អ្នកឬនៅ? ឬក៏អតីតកាលនោះមិនទាន់ត្រូវបានផ្លាស់ប្តូរនៅឡើយទេ?

ខ្ញុំបានយាងឆ្លងកាត់ជួរភ្នំនានា និងជ្រលងទន្លេនានា ដោយឆ្លងកាត់បទពិសោធន៍អំពីការឡើងចុះនៃពិភពរបស់មនុស្ស។ ខ្ញុំបានយាងនៅក្នុងចំណោមពួកគេ ខ្ញុំបានរស់នៅអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងចំណោមពួកគេ ប៉ុន្តែវាហាក់ដូចជានិស្ស័យរបស់មនុស្សបានផ្លាស់ប្តូរតិចតួច។ ហើយវាប្រៀបដូចជាធម្មជាតិចាស់គំរិលរបស់មនុស្សបានចាក់ឫសគល់ និងពន្លកនៅក្នុងពួកគេអ៊ីចឹង។ ពួកគេមិនអាចផ្លាស់ប្តូរធម្មជាតិចាស់គំរិលនោះបានទេ។ ពួកគេគ្រាន់តែធ្វើឲ្យវាចម្រើនក្នុងកម្រិតមួយ នៅលើមូលដ្ឋានគ្រឹះដើមរបស់វាប៉ុណ្ណោះ។ ដូចជាមនុស្សនិយាយថា លក្ខណៈមិនបានផ្លាស់ប្តូរនោះទេ ប៉ុន្តែសណ្ឋានបានផ្លាស់ប្តូរច្រើន។ មនុស្សទាំងអស់ហាក់ដូចជាព្យាយាមពង្វក់ និងបំភាន់ខ្ញុំ នោះពួកគេអាចបំភាន់ ហើយទទួលបានការសរសើររបស់ខ្ញុំ។ ខ្ញុំមិនកោតសរសើរ ហើយក៏មិនយកចិត្តទុកដាក់ចំពោះការបោកបញ្ឆោតរបស់មនុស្សដែរ។ ក្រៅពីហោះហើរទៅក្នុងជ្រលងមួយ ខ្ញុំបានជ្រើសរើសយកឥរិយាបថមួយនៃការមើល មិនមែនការឃើញនោះទេ។ ខ្ញុំមានផែនការដើម្បីប្រទានប្រឡោះក្នុងកម្រិតជាក់លាក់មួយដល់មនុស្ស ហើយបន្ទាប់មក ដោះស្រាយជាមួយមនុស្សទាំងអស់ជាមួយគ្នា។ ដោយសារតែមនុស្សទាំងអស់ គ្មានតម្លៃ ដែលមិនស្រឡាញ់ខ្លួនឯង និងមិនស្រឡាញ់ខ្លួនទាល់តែសោះ នោះហេតុអ្វីទើបពួកគេត្រូវការខ្ញុំដើម្បីបង្ហាញសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ម្តងទៀតនោះ? ដោយគ្មានលើកលែងនរណាម្នាក់ មនុស្សមិនស្គាល់ខ្លួនឯង ហើយពួកគេក៏មិនស្គាល់ពីតម្លៃរបស់ខ្លួនឯងដែរ។ ពួកគេគួរតែថ្លឹងខ្លួនគេនៅនឹងជញ្ជីង។ មនុស្សមិនយកចិត្តទុកដាក់ចំពោះខ្ញុំនោះទេ ដូច្នេះខ្ញុំក៏មិនយកព្រះទ័យទុកដាក់ខ្លាំងចំពោះពួកគេដែរ។ ពួកគេមិនយកចិត្តទុកដាក់ចំពោះខ្ញុំ ដូច្នេះខ្ញុំក៏មិនត្រូវការធ្វើការឲ្យខ្លាំងជាងមុនណាមួយចំពោះពួកគេដែរ។ តើនេះមិនល្អបំផុតសម្រាប់ពិភពទាំងពីរទេឬ? តើនេះមិនមែនពណ៌នាអំពីអ្នករាល់គ្នា ដែលជារាស្ត្ររបស់ខ្ញុំឬ? តើនរណាក្នុងចំណោមអ្នកបានធ្វើសេចក្តីតាំងចិត្តនៅចំពោះខ្ញុំ ហើយមិនបោះបង់វាចោលបន្ទាប់ពីនោះ? តើនរណាបានធ្វើសេចក្តីតាំងចិត្តរយៈពេលវែងនៅចំពោះខ្ញុំ ជាជាងតម្រូវចិត្តរបស់ពួកគេជារឿយៗទៅ លើអ្វីៗនោះ? មនុស្សតែងតែធ្វើសេចក្តីតាំងចិត្តនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ នៅពេលដែលងាយស្រួលប៉ុណ្ណោះ ហើយក្រោយមក នៅពេលដែលមានគ្រោះអាក្រក់ ពួកគេបោះបង់ពួកវាចោលទាំងអស់។ ក្រោយមក ពួកគេរើសសេចក្តីតាំងចិត្តរបស់ពួកគេត្រឡប់មកវិញ ហើយបង្កើតវានៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ។ តើខ្ញុំមិនគួរឲ្យគោរពណាស់ឬ ដែលខ្ញុំនឹងទទួលយកសំរាមនេះម្តងម្កាល ដែលមនុស្សបានរើសពីគំនរសំរាមនោះ? មនុស្សមួយចំនួនតូច ប្រកាន់យ៉ាងមុតមាំចំពោះសេចក្តីតាំងចិត្តរបស់ពួកគេ មនុស្សមួយចំនួនតូចបរិសុទ្ធ ហើយមនុស្សមួយចំនួនតូចថ្វាយរបស់ដែលមានតម្លៃបំផុតចំពោះពួកគេក្នុងការលះបង់ថ្វាយខ្ញុំ។ តើអ្នករាល់គ្នាមិនដូចគ្នាទេឬ? ប្រសិនបើអ្នកមិនអាចរក្សាភារកិច្ចរបស់អ្នកជាសមាជិកនៃរាស្ត្ររបស់ខ្ញុំនៅក្នុងនគរព្រះនោះទេ នោះ​ខ្ញុំនឹងស្អប់ ហើយបដិសេធអ្នក!

ដកស្រង់ពី «ជំពូកទី ១៤» ស្ដីពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៦៧

មនុស្សទាំងអស់គឺជាតួមានជីវិតដែលខ្វះចំណេះដឹងពីខ្លួនឯង ហើយពួកគេមិនអាចស្គាល់ខ្លួនឯងបានទេ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេស្គាល់អ្នកដទៃគ្រប់គ្នា ដូចស្គាល់ខ្នងដៃខ្លួនឯងអ៊ីចឹង វាដូចជាគ្រប់យ៉ាងដែលអ្នកដទៃបានធ្វើ និងបាននិយាយ ត្រូវបានពួកគេ «ត្រួតពិនិត្យ» នៅចំពោះមុខពួកគេ និងទទួលបានការអនុញ្ញាតពីពួកគេជាមុនសិន មុននឹងធ្វើ។ ជាលទ្ធផល វាដូចជាពួកគេបានវាស់ស្ទង់អ្នកដទៃគ្រប់គ្នា ដាក់ក្នុងសភាពចិត្តវិជ្ជារបស់ពួកគេអ៊ីចឹង។ មនុស្សទាំងអស់គឺដូចនេះ។ ទោះបីជាពួកគេបានចូលទៅក្នុងយុគសម័យនៃនគរព្រះបច្ចុប្បន្នក៏ដោយ ក៏ធម្មជាតិរបស់ពួកគេនៅតែមិនផ្លាស់ប្តូរដដែល។ ពួកគេនៅតែធ្វើអ្វីដែលខ្ញុំធ្វើ នៅចំពោះព្រះភ័ក្រ្តខ្ញុំ ខណៈដែលនៅពីក្រោយខ្នងខ្ញុំ ពួកគេចាប់ ផ្តើមធ្វើ «កិច្ចការ» មួយផ្ទាល់ខ្លួនរបស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ នាពេលបន្ទាប់ នៅពេលដែលពួកគេមកចំពោះព្រះភ័ក្រ្តរបស់ខ្ញុំ ពួកគេដូចមនុស្សផ្សេងទាំងស្រុងតែម្តង គឺមើលទៅស្ងប់ស្ងាត់ ហើយមិនរុញរា ដោយមានទឹកមុខស្រគត់ស្រគំ និងមានចង្វាក់ជីពចរស្មើ។ តើនេះ មិនមែនជាអ្វីដែលពិតជាធ្វើឲ្យមនុស្សគួរឲ្យស្អប់ណាស់ទេឬអី? មនុស្សច្រើនណាស់ ពាក់មុខពីរផ្សេងគ្នាដាច់—គឺមួយ ពេលនៅចំពោះព្រះភ័ក្រ្តរបស់ខ្ញុំ និងមុខមួយទៀតនៅពេលដែលនៅក្រោយខ្នងរបស់ខ្ញុំ។ ពួកគេច្រើនណាស់ ប្រព្រឹត្តដូចកូនចៀមដែលទើបនឹងកើត នៅពេលដែលនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ ប៉ុន្តែនៅខាងក្រោយខ្នងរបស់ខ្ញុំ ពួកគេបានប្តូរទៅជាសត្វខ្លាដ៏កាច សាហាវ ហើយក្រោយមក ប្រព្រឹត្តដូចជាកូនបក្សី តូចៗ ដែលហើរយ៉ាងរីករាយពីភ្នំមួយ ទៅភ្នំមួយ អ៊ីចឹង។ មនុស្សច្រើនណាស់ បង្ហាញពីគោលបំណង និងការតាំងចិត្ត នៅចំពោះព្រះភ័ក្តរបស់ ខ្ញុំ។ មនុស្សច្រើនណាស់ មកនៅចំពោះព្រះភ័ក្រ្តរបស់ខ្ញុំ ស្វះស្វែងរកព្រះបន្ទូលរបស់ខ្ញុំដោយភាពស្រេកឃ្លាន និងចំណង់ ប៉ុន្តែនៅពីក្រោយខ្នងរបស់ខ្ញុំ ពួកគេឈប់ខ្វាយខ្វល់ ហើយបោះបង់ចោលព្រះបន្ទូលនោះ វាដូចជាព្រះសូរសៀងរបស់ខ្ញុំជារបស់ដែលទើសទែងមួយអ៊ីចឹង។ ច្រើនលើកច្រើនសារណាស់ ខ្ញុំបានបោះបង់ចោល សេចក្តីសង្ឃឹមរបស់ខ្ញុំនៅក្នុងមនុស្ស ដោយទតឃើញថា ជាតិសាសន៍មនុស្សត្រូវបានពុករលួយដោយសត្រូវរបស់ខ្ញុំ។ ច្រើនលើកច្រើនសារណាស់ នៅពេលដែលខ្ញុំទតឃើញពួកគេមកចំពោះព្រះភ័ក្រ្តរបស់ខ្ញុំ ដោយស្វះស្វែងរកការអភ័យទោសទាំងទឹកភ្នែក ប៉ុន្តែ ដោយសារតែការខ្វះការគោរពខ្លួនឯង និងភាពចចែសរឹងរូសរបស់ពួកគេ ទើបខ្ញុំបានបិទព្រះនេត្ររបស់ខ្ញុំទាំងកំហឹង ចំពោះទង្វើរបស់ពួកគេ ទោះបីជានៅពេលដែលចិត្តរបស់ពួកគេពិត ហើយបំណងប្រាថ្នារបស់ពួកគេស្មោះត្រង់ក៏ដោយ។ ច្រើនលើកច្រើនសារណាស់ ដែលខ្ញុំបានទតឃើញមនុស្សមានភាពជឿជាក់គ្រប់គ្រាន់ដើម្បីសហការជាមួយខ្ញុំ ជាអ្នកដែលអាចនៅក្នុងការឱបរបស់ខ្ញុំ ភ្លក់រសជាតិនៃភាពកក់ក្តៅនៃការឱបនោះ នៅពេលនៅចំពោះព្រះភ័ក្រ្តរបស់ខ្ញុំ។ ច្រើនលើកច្រើនសារណាស់ ដោយបានទតឃើញជាក់ស្តែងនូវភាពស្លូតត្រង់ ភាពរស់រវើក និងភាពគួរឲ្យស្រឡាញ់នៃរាស្ត្រដែលបានជ្រើសរើសរបស់ខ្ញុំ ហេតុដូចម្តេចបានជាខ្ញុំមិនអាចទទួលយកភាពសប្បាយរីករាយ ដោយសាររបស់ទាំងនេះបាន? មនុស្សមិនដឹងពីវិធីរីករាយនឹងព្រះពរដែលបានកំណត់ទុករបស់ពួកគេនៅក្នុងព្រះហស្ថរបស់ខ្ញុំ ដោយសារពួកគេមិនយល់ពីអ្វីជាអត្ថន័យពិតប្រាកដ ទាំងពាក្យ «ព្រះពរ» និងពាក្យ «ការឈឺចាប់»។ ដោយសារមូលហេតុនេះហើយ ទើបមនុស្សនៅឆ្ងាយពីការស្វះស្វែងរកខ្ញុំដ៏ពិតប្រាកដ។ ប្រសិនបើមិនមានថ្ងៃស្អែកនោះទេ នោះតើនរណាក្នុងចំណោមអ្នករាល់គ្នាដែលឈរនៅមុខព្រះភ័ក្ត្ររបស់ខ្ញុំ នឹងអាចបរិសុទ្ធដូចជាព្រឹលធ្លាក់ ហើយឥតខ្ចោះដូចជាថ្លើមថ្មនោះ? តើវាអាចទៅជាបែបនោះទេ ដែលសេចក្តីស្រឡាញ់របស់អ្នកចំពោះខ្ញុំ ត្រឹមតែជារបស់ដែលអាចប្តូរនឹងអាហារដ៏ឆ្ងាញ់មួយពេល អាចដូរនឹងសម្លៀកបំពាក់ដ៏ទំនើបទាន់សម័យមួយកំផ្លេ ឬក៏ដូរនឹងតំណែងខ្ពស់មួយដែលមានប្រាក់ខែល្អនោះ? តើសេចក្តីស្រឡាញ់របស់អ្នកចំពោះខ្ញុំ អាចប្តូរជាមួយនឹងសេចក្តីស្រឡាញ់ដែលអ្នកដទៃមានចំពោះអ្នកឬទេ? តើវាអាចទៅជាបែបនោះទេ ដែលការឆ្លងកាត់ទុក្ខលំបាក ពិតជាអាចជំរុញឲ្យមនុស្សបោះបង់សេចក្តីស្រឡាញ់ចំពោះខ្ញុំនោះ? តើការឈឺចាប់ និងទុក្ខព្រួយ នឹងបណ្តាលឲ្យពួកគេរអ៊ូរទាំចំពោះការរៀបចំរបស់ខ្ញុំឬទេ? គ្មាននរណាម្នាក់ធ្លាប់កោតសរសើរចំពោះដាវដ៏មុតស្រួចដែលនៅក្នុងព្រះឱស្ឋរបស់ខ្ញុំនោះទេ៖ ពួកគេដឹងត្រឹមតែអត្ថន័យដ៏អស្ចារ្យរបស់វាប៉ុណ្ណោះ ដោយមិនបានយល់ពិតប្រាកដពីអ្វីដែលវាមានភាពចាំបាច់នោះទេ។ ប្រសិនបើមនុស្សអាចមើលឃើញភាពមុតស្រួចនៃដាវរបស់ខ្ញុំយ៉ាងពិតប្រាកដនោះ ពួកគេនឹងរត់យ៉ាងលឿនដូចសត្វកណ្តុរចូលក្នុងរន្ធរបស់ពួកគេអញ្ចឹង។ ដោយសារតែភាពស្ពឹកស្រពន់របស់ពួកគេ ទើបមនុស្សមិនយល់អ្វីសោះពីអត្ថន័យពិតនៃព្រះបន្ទូលរបស់ខ្ញុំ ដូច្នេះហើយ ពួកគេពុំមានតម្រុយដើម្បីដឹងថា តើព្រះបន្ទូលរបស់ខ្ញុំគួរឲ្យខ្លាចប៉ុណ្ណា ឬតើព្រះបន្ទូលនោះបើកសម្តែងពីធម្មជាតិរបស់មនុស្សប៉ុណ្ណា ហើយតើសេចក្តីពុករលួយផ្ទាល់ខ្លួនរបស់ពួកគេត្រូវបានជំនុំជម្រះដោយព្រះបន្ទូលទាំងនោះ ប៉ុណ្ណានោះទេ។ ដោយសារហេតុផលនេះ ជាលទ្ធផលនៃទស្សនៈគាំទ្ររបស់ខ្លួនពាក់កណ្តាលអំពីអ្វីដែលខ្ញុំមានព្រះបន្ទូល មនុស្សភាគច្រើនបានជ្រើសរើសឥរិយាបថស្ទាក់ស្ទើរ។

ដកស្រង់ពី «ជំពូកទី ១៥» ស្ដីពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៦៨

អស់រយៈពេលជាច្រើនសម័យកាលមកហើយ ដែលមនុស្សជាច្រើនបានចាកចេញពីលោកីយ៍នេះទាំងខកចិត្ត និងស្ទាក់ស្ទើរ ហើយមនុស្សជាច្រើនទៀតបានមកដោយក្តីសង្ឃឹម និងសេចក្តីជំនឿ។ ខ្ញុំបានរៀបចំឲ្យមនុស្សជាច្រើនមក ហើយក៏បានបញ្ជូនមនុស្សជាច្រើនចេញដែរ។ មនុស្សរាប់មិនអស់បានឆ្លងកាត់ដៃរបស់ខ្ញុំ។ វិញ្ញាណជាច្រើនបានបោះចូលទៅក្នុងរណ្តៅនរក វិញ្ញាណជាច្រើនបានរស់នៅក្នុងសាច់ឈាម ហើយវិញ្ញាណជាច្រើនបានស្លាប់ និងបានកើតឡើងវិញនៅលើផែនដី។ ប៉ុន្តែ មិនដែលមានវិញ្ញាណណាមួយមានឱកាសរីករាយនឹងព្រះពររបស់នគរព្រះនៅសព្វថ្ងៃនេះទេ។ ខ្ញុំបានប្រទានឲ្យមនុស្សច្រើនណាស់ ប៉ុន្តែគេទទួលបានតិចតួច ដោយសារការវាយលុករបស់កម្លាំងសាតាំង បានធ្វើឲ្យពួកគេមិនអាចរីករាយគ្រប់ទាំងភាពបរិបូរណ៍របស់ខ្ញុំបាន។ គេបានត្រឹមតែមើលប៉ុណ្ណោះ ប៉ុន្តែមិនអាចរីករាយជាមួយនឹងភាពបរិបូរណ៍នោះបានឡើយ។ មនុស្សមិនដែលបានរកឃើញផ្ទះរតនសម្បត្តិនៅក្នុងរាងកាយរបស់គាត់ ដើម្បីទទួលយកភាពបរិបូរណ៍នៃស្ថានសួគ៌បានទេ ដូច្នេះគេបាត់បង់ព្រះពរដែលខ្ញុំបានប្រទានដល់គេហើយ។ តើវិញ្ញាណរបស់មនុស្ស មិនមែនជាអំណាចតែមួយដែលភ្ជាប់គេជាមួយវិញ្ញាណខ្ញុំទេឬ? ហេតុអ្វីមនុស្សមកជិតខ្ញុំដោយសាច់ឈាមបាន ប៉ុន្តែមិនអាចមកជិតខ្ញុំដោយវិញ្ញាណបាន? តើព្រះភ័ក្រ្ដពិតរបស់ខ្ញុំ ជាព្រះភ័ក្រ្ដសាច់ឈាមមែនទេ? ហេតុអ្វីបានជាមនុស្សមិនដឹងពីចំណុចសំខាន់របស់ខ្ញុំ? តើពិតជាមិនដែលមានដានរបស់ខ្ញុំនៅក្នុងវិញ្ញាណរបស់មនុស្សមែនឬ? តើខ្ញុំបានបាត់ចេញពីវិញ្ញាណរបស់មនុស្សទាំងស្រុងឬ? ប្រសិនបើមនុស្សមិនចូលទៅក្នុងពិភពខាងវិញ្ញាណ តើគេអាចចាប់បានគោលបំណងរបស់ខ្ញុំដោយវិធីណា? នៅក្នុងភ្នែករបស់មនុស្ស តើមានអ្វីដែលអាចធ្វើឲ្យយល់ពីរឿងខាងវិញ្ញាណដោយផ្ទាល់ទេ? ជាច្រើនលើក ដែលខ្ញុំបានហៅមនុស្សដោយព្រះវិញ្ញាណរបស់ខ្ញុំ ប៉ុន្តែមនុស្សធ្វើដូចជាខ្ញុំបានចាក់គេ ហើយគោរពខ្ញុំពីចម្ងាយ ដោយភ័យខ្លាចខ្ញុំនឹងនាំគេទៅកាន់ពិភពថ្មីមួយទៀត។ ជាច្រើនលើក ដែលខ្ញុំបានសាកសួរនៅក្នុងវិញ្ញាណរបស់មនុស្ស ប៉ុន្តែគេពិតជាខ្លាចជាខ្លាំង ខ្លាចខ្ញុំចូលទៅក្នុងផ្ទះរបស់គេ ហើយរកឱកាសដើម្បីដកកម្មសិទ្ធិគ្រប់យ៉ាងរបស់គេ។ ដូច្នេះ គេក៏បិទទ្វារដោយទុកឲ្យខ្ញុំនៅខាងក្រៅ ទុកឱ្យខ្ញុំរងារ ដោយបិទទ្វារយ៉ាងណែន។ ជាច្រើនលើកច្រើនសារ ដែលមនុស្សបានធ្លាក់ ហើយខ្ញុំបានសង្គ្រោះគេ ប៉ុន្តែបន្ទាប់ពីគេក្រោកដើររួច គេក៏ចាកចេញពីខ្ញុំមួយរំពេច ហើយសម្លក់ដាក់ខ្ញុំ ដោយមិនបានប៉ះពាល់ចិត្តដោយសារក្តីស្រឡាញ់របស់ខ្ញុំទេ ព្រោះខ្ញុំមិនដែលធ្វើឲ្យចិត្តមនុស្សបានកក់ក្តៅឡើយ។ មនុស្សគឺជាសត្វដែលមានឈាមត្រជាក់ គ្មានមនោសញ្ចេតនា។ ទោះបីខ្ញុំឱបគេដោយកក់ក្តៅក៏ដោយ ក៏គេមិនដែលរំកិលឲ្យបានស៊ីជម្រៅដោយសារការឱបនោះទេ។មនុស្សប្រៀបដូចជាបំណែកភ្នំមួយ។ គេមិនដែលផ្តល់តម្លៃដល់ការលើកទឹកចិត្តរបស់ខ្ញុំចំពោះមនុស្សនោះទេ។ គេមិនចង់មករកខ្ញុំឡើយ គឺចង់តែរស់នៅកណ្ដាលភ្នំ ជាកន្លែងដែលគេស៊ូទ្រាំនឹងការគម្រាមកំហែងរបស់សត្វព្រៃតិរច្ឆាន ប៉ុន្តែគេនៅតែមិនចង់មកជ្រកកោននៅក្នុងខ្ញុំ។ ខ្ញុំមិនបង្ខំមនុស្សណាម្នាក់នោះទេ ខ្ញុំគ្រាន់តែធ្វើកិច្ចការរបស់ខ្ញុំប៉ុណ្ណោះ។ ថ្ងៃនោះនឹងមកដល់ គឺជាថ្ងៃដែលមនុស្សហែលពីកណ្តាលមហាសមុទ្រដ៏ធំធេងមកខាងខ្ញុំ ដើម្បីឲ្យគេអាចរីករាយរាល់ភាពបរិបូរណ៍នៅលើផែនដី ហើយទុកគ្រោះថ្នាក់ពីការលេបដោយសមុទ្រមួយឡែកសិន។

ដកស្រង់ពី «ជំពូកទី ២០» ស្ដីពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៦៩

មនុស្សជាច្រើនមានបំណងចង់ស្រឡាញ់ខ្ញុំយ៉ាងពិតប្រាកដ ប៉ុន្តែដោយសារតែចិត្តរបស់ពួកគេមិនមែនជារបស់ពួកគេផ្ទាល់ ទើបពួកគេពុំមានការគ្រប់គ្រងលើខ្លួនឯង។ មនុស្សជាច្រើនស្រឡាញ់ខ្ញុំយ៉ាងពិតប្រាកដ នៅពេលដែលពួកមានបទពិសោធន៍ការរងទុក្ខដែលខ្ញុំប្រទានឲ្យ ទោះបីជាយ៉ាងណា ពួកគេមិនមានសមត្ថភាពក្នុងការយល់ដឹង ថាខ្ញុំពិតជាមានវត្ដមានគង់នៅនោះទេ ហើយពួកគេគ្រាន់តែស្រឡាញ់ខ្ញុំដោយភាពទទេ មិនមែនដោយសារតែព្រះវត្តមានពិតរបស់ខ្ញុំនោះទេ។ មនុស្សជាច្រើនថ្វាយចិត្តរបស់ពួកគេនៅចំពោះព្រះភ័ក្រ្តរបស់ខ្ញុំ ហើយក្រោយមកពួកគេមិនយកចិត្តទុកដាក់ចំពោះដួងចិត្តរបស់ពួកគេនោះទេ ហេតុដូច្នេះហើយ ទើបដួងចិត្តរបស់ពួកគេត្រូវបានសាតាំងឆក់យកទៅនៅពេលដែលវាមានឱកាស ហើយក្រោយមកពួកគេក៏ចាកចេញពីខ្ញុំ។ មនុស្សជាច្រើនស្រឡាញ់ខ្ញុំយ៉ាងពិតប្រាកដ​នៅពេលដែលខ្ញុំប្រទានព្រះបន្ទូលរបស់ខ្ញុំដល់គេ ប៉ុន្តែពួកគេមិនស្រឡាញ់ព្រះបន្ទូលរបស់ខ្ញុំដាក់ក្នុងវិញ្ញាណរបស់ពួកគេនោះទេ ផ្ទុយទៅវិញ ពួកគេប្រើប្រាស់ព្រះបន្ទូលរបស់ខ្ញុំម្តងម្កាល ដូចជាទ្រព្យសម្បត្តិសាធារណៈអ៊ីចឹង ហើយនៅពេលណាក៏ដោយដែលពួកគេចូលចិត្ត ពួកគេបោះចោលព្រះបន្ទូលនោះទៅកាន់កន្លែងដើមវិញ។ មនុស្សស្វែងរកខ្ញុំក្នុងភាពឈឺចាប់ ហើយគេមើលមកកាន់ខ្ញុំក្នុងចំណោមទុក្ខលំបាកទាំងឡាយ។ អំឡុងពេលសន្តិភាពគេរីករាយជាមួយខ្ញុំ នៅពេលដែលគេស្ថិតនៅក្នុងគ្រោះថ្នាក់គេបដិសេធខ្ញុំ នៅពេលដែលគេជាប់រវល់ គេភ្លេចខ្ញុំ ហើយនៅពេលដែលគេទំនេរ ធ្វើព្រងើយកន្តើយដាក់ខ្ញុំ ទោះបីជាយ៉ាងណា គ្មាននរណាម្នាក់ស្រឡាញ់ខ្ញុំពេញមួយជីវិតរបស់ពួកគេនោះទេ។ ខ្ញុំមានបំណងចង់ឲ្យមនុស្សស្មោះត្រង់នៅចំពោះព្រះភ័ក្រ្តរបស់ខ្ញុំ៖ ខ្ញុំមិនបង្គាប់ឲ្យគេថ្វាយអ្វីក៏ដោយដល់ខ្ញុំនោះទេ គ្រាន់តែចង់ឲ្យមនុស្សទាំងអស់យកចិត្តទុកដាក់ចំពោះខ្ញុំ នោះគឺ ពួកគេអនុញ្ញាតឲ្យខ្ញុំនាំយកភាពស្មោះត្រង់របស់មនុស្សត្រឡប់មកវិញ ជាជាងទាញខ្ញុំទៅរកពួកគេ។ ការបំភ្លឺ ការស្រាយបំភ្លឺ និងតម្លៃនៃការប្រឹងប្រែងរបស់ខ្ញុំ ជ្រួតជ្រាបទៅគ្រប់មនុស្សទាំងអស់ ចំណែកការបោកបញ្ឆោតរបស់ពួគេចំពោះខ្ញុំ ក៏ដូចគ្នាដែរ។ វាហាក់ដូចជាគ្រឿងផ្សំនៃការបោកបញ្ឆោតរបស់មនុស្ស នៅជាមួយគេតាំងពីពួកគេនៅក្នុងផ្ទៃម្តាយអ៊ីចឹង វាហាក់ដូចជាគេមានជំនាញដ៏ពិសេសនៃការបោកប្រាស់ទាំងនេះតាំងពីកំណើតអ៊ីចឹង។ ជាងនេះទៅទៀត គេមិនដែលបោះបង់ចោលល្បែងបែបនេះទេ ហើយក៏គ្មាននរណាធ្លាប់បានឃើញច្បាស់ពីប្រភពនៃជំនាញបោកបញ្ឆោតទាំងនេះដែរ។ ជាលទ្ធផល មនុស្សរស់នៅក្នុងការបោកបញ្ឆោតដោយគ្មានដឹងខ្លួននោះទេ ហើយវាដូចជាគេអភ័យទោសដល់ខ្លួនឯងអ៊ីចឹង វាដូចជាបង្ហាញថា នេះជាការរៀបចំរបស់ព្រះជាម្ចាស់ ជាជាងការបោកបញ្ឆោតដែលបានគ្រោងទុករបស់គេចំពោះខ្ញុំអ៊ីចឹង។ តើនេះមិនមែនជាប្រភពចម្បងនៃការបោកបញ្ឆោតរបស់មនុស្ស ចំពោះខ្ញុំទេឬ? តើនេះមិនមែនជាផែនការប្រកបដោយឧបាយកល ទេឬ? ខ្ញុំមិនដែលជាប់នឹងការពង្វក់ដោយសារតែការបញ្ជោរ និងឧបាយកលរបស់មនុស្សនោះទេ ដោយសារតែខ្ញុំបានយល់ពីចិត្តរបស់គេជាយូរមកហើយ។ តើនរណាដឹងថា ភាពមិនបរិសុទ្ធដែលមាននៅក្នុងឈាមរបស់គេមានប៉ុន្មាន ហើយពិសរបស់សាតាំងដែលមាននៅក្នុងខួរឆ្អឹងរបស់គេ មានប៉ុន្មាននោះ? រាល់ថ្ងៃនេះ មនុស្សកាន់តែស៊ាំនឹងសាតាំងទៅហើយ ហេតុនោះទើបគេមិនមានអារម្មណ៍ថា សាតាំងបានធ្វើឲ្យពួកគេគ្រោះថ្នាក់នោះ ហើយដោយហេតុនោះ ទើបគេគ្មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឲ្យឃើញនូវ «សិល្បៈនៃជីវិតដ៏រឹងមាំមួយ» នោះ។

ដកស្រង់ពី «ជំពូកទី ២១» ស្ដីពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៧០

មនុស្សរស់នៅក្នុងពន្លឺ ប៉ុន្តែគេមិនដឹងពីតម្លៃនៃពន្លឺនោះទេ។ គេមិន ដឹងពីខ្លឹមសារនៃពន្លឺ និងប្រភពនៃពន្លឺនោះទេ ហើយជាងនេះទៅទៀត គេមិនដឹងថាពន្លឺនោះជារបស់នរណាទេ។ នៅពេលដែលខ្ញុំមានព្រះបន្ទូលពីពន្លឺនៅក្នុងចំណោមមនុស្ស ភ្លាមៗនោះ ខ្ញុំពិនិត្យមើលសណ្ឋាននៅក្នុងចំណោមមនុស្ស៖ ដោយសារតែពន្លឺ មនុស្សទាំងអស់កំពុងតែផ្លាស់ប្តូរ និងរីកចម្រើន ហើយបានចាកចេញពីភាពងងឹតហើយ។ ខ្ញុំបានទតមើលគ្រប់ទីកន្លែងនៃពិភពលោក ហើយឃើញថា ភ្នំទាំងឡាយគ្របដណ្តប់ដោយអ័ព្ទ ទឹកបានកកក្នុងភាពត្រជាក់ ហើយដោយសារតែការមកដល់នៃពន្លឺ នោះមនុស្សសម្លឹងមើលទៅទិសខាងកើត ដែលពួកគេអាចរកឃើញអ្វីម៉្យាងដែលមានតម្លៃជាង។ ទោះបីជាយ៉ាងណា មនុស្សនៅតែគ្មានសមត្ថភាពក្នុងការមើលឃើញទិសដៅដ៏ច្បាស់មួយនៅក្នុងអ័ព្ទនោះទេ។ ដោយសារពិភពលោកទាំងមូលគ្របដណ្តប់ទៅដោយអ័ព្ទ នៅពេលដែលខ្ញុំទតចេញពីពពកមក មិនដែលមានមនុស្សណាម្នាក់រកឃើញព្រះវត្តមានរបស់ខ្ញុំនោះទេ។ មនុស្សកំពុងតែស្វែងរកអ្វីម៉្យាងនៅលើផែនដី។ គេហាក់ដូចជាកំពុងតែស្វែងរក ហាក់ដូចជាគេមានបំណងចង់ទន្ទឹងរង់ចាំការមកដល់របស់ខ្ញុំអ៊ីចឹង—ប៉ុន្តែគេមិនដឹងពេលវេលារបស់ខ្ញុំនោះទេ ហើយគេអាចត្រឹមតែសម្លឹងមើលពន្លឺនៅទិសខាងកើតជារឿយៗប៉ុណ្ណោះ។ នៅក្នុងចំណោមមនុស្សទាំងអស់ ខ្ញុំស្វែងរកអស់អ្នកណាដែលសុខចិត្តតាមព្រះហឫទ័យរបស់ខ្ញុំយ៉ាងពិតប្រាកដ។ ខ្ញុំយាងនៅក្នុងចំណោមមនុស្សទាំងអស់ ហើយរស់នៅក្នុងចំណោមមនុស្សទាំងអស់ ប៉ុន្តែមនុស្សនៅលើផែនដីមានសុខសុវត្ថិភាព ដូច្នេះហើយ គ្មាននរណាម្នាក់សុខចិត្តតាមព្រះហឫទ័យដោយផ្ទាល់របស់ខ្ញុំយ៉ាងពិតប្រាកដនោះទេ។ មនុស្សមិនដឹងពីវិធីដើម្បីថែរក្សាបំណងព្រះហឫទ័យរបស់ខ្ញុំនោះទេ ពួកគេមិនអាចមើលឃើញសកម្មភាពរបស់ខ្ញុំ ហើយពួកគេមិនអាចផ្លាស់ទីនៅក្នុងពន្លឺ និងបានភ្លឺដោយសារពន្លឺនោះទេ។ ទោះបីជាមនុស្សធ្លាប់ផ្តល់តម្លៃដល់ព្រះបន្ទូលរបស់ខ្ញុំក៏ដោយ ក៏គេគ្មានសមត្ថភាពក្នុងការមើលធ្លុះផែនការបោកប្រាស់របស់សាតាំងឡើយ។ ដោយសារតែកម្ពស់របស់មនុស្សតូចពេក ទើបគេមិនអាចធ្វើបានដូចដែលចិត្តគេប៉ងចង់ធ្វើនោះទេ។ មនុស្សមិនដែលស្រឡាញ់ខ្ញុំដោយស្មោះស្ម័គ្រនោះទេ។ នៅពេលដែលខ្ញុំលើកតម្កើងគេឡើង គេមានអារម្មណ៍ថាខ្លួនគេគ្មានតម្លៃ ប៉ុន្តែរឿងនេះមិនបានធ្វើឲ្យគេព្យាយាមដើម្បីធ្វើឲ្យខ្ញុំសព្វព្រះហឫទ័យនោះទេ។ គេគ្រាន់តែកាន់ «ទីតាំង» ដែលខ្ញុំបានប្រទាននៅក្នុងដៃគេ ហើយពិនិត្យថ្លឹងថ្លែងវាប៉ុណ្ណោះ ដោយមិនអាចមើលឃើញភាពដែលគួរឲ្យស្រឡាញ់របស់ខ្ញុំនោះទេ។ ផ្ទុយទៅវិញ គេមានៈរឹងរូសក្នុងការទទួលយកព្រះពរនៃទីតាំងរបស់គេ។ តើនេះមិនមែនជាភាពខ្វះខាតរបស់មនុស្សទេឬ? នៅពេលដែលភ្នំទាំងឡាយរំកិល តើពួកគេអាចធ្វើផ្លូវវាងដើម្បីប្រយោជន៍នៃទីតាំងរបស់អ្នកឬទេ? នៅពេលដែលទឹកហូរ តើទឹកនោះអាចឈប់នៅចំពោះទីតាំងរបស់មនុស្សឬទេ? តើស្ថានសួគ៌ និងផែនដី អាចផ្លាស់ប្តូរដោយសារទីតាំងរបស់មនុស្សឬទេ? ខ្ញុំធ្លាប់មានព្រះហឫទ័យសណ្តោសចំពោះមនុស្សម្តងហើយម្តងទៀត ប៉ុន្តែគ្មាននរណាម្នាក់ស្រឡាញ់ខ្ញុំខ្លាំង និងផ្តល់តម្លៃដល់រឿងនេះទេ។ ពួកគេគ្រាន់តែស្តាប់ដូចជាស្តាប់រឿងនិទាន ឬគ្រាន់តែអានដូចជារឿងប្រលោមលោកអ៊ីចឹង។ តើព្រះបន្ទូលរបស់ខ្ញុំពិតជាមិនប៉ះពាល់ចិត្តរបស់មនុស្សមែនទេ? តើព្រះសូរសៀងរបស់ខ្ញុំពិតជាមិនមានឥទ្ធិពលមែនទេ? តើអាចទេ ដែលគ្មាននរណាម្នាក់ជឿលើព្រះវត្តមានរបស់ខ្ញុំនោះ? មនុស្សមិនស្រឡាញ់ខ្លួននោះទេ ផ្ទុយទៅវិញ គេរួមដៃជាមួយសាតាំងដើម្បីវាយប្រហារខ្ញុំ ហើយប្រើប្រាស់សាតាំងជា «ប្រយោជន៍» មួយ ដើម្បីបម្រើខ្ញុំ។ ខ្ញុំនឹងចូលទៅក្នុងផែនការបោកប្រាស់របស់សាតាំងទាំងអស់ ហើយបញ្ឈប់មនុស្សនៅលើផែនដី មិនឲ្យទទួលយកការបោកប្រាស់របស់សាតាំងតទៅទៀតទេ នោះទើបពួកគេមិនប្រឆាំងជំទាស់ខ្ញុំ ដោយសារតែវត្តមានរបស់វា។

ដកស្រង់ពី «ជំពូកទី ២២» ស្ដីពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៧១

នៅក្នុងក្រសែព្រះនេត្ររបស់ខ្ញុំ មនុស្សគឺជាអ្នកគ្រប់គ្រងនៃរបស់សព្វសារពើ។ ខ្ញុំបានប្រទានសិទ្ធិអំណាចមិន​តិចទេ​ដល់គេ ដោយអនុញ្ញាតឲ្យគេគ្រប់គ្រងរបស់សព្វសារពើនៅលើផែនដី មានដូចជា ស្មៅនៅលើភ្នំ សត្វនៅក្នុងព្រៃ និងត្រីនៅក្នុងទឹក។ ប៉ុន្តែ ផ្ទុយពីការសប្បាយរីករាយដោយសារតែសិទ្ធិអំណាចនេះ មនុស្សបែរជាត្រូវបានរំខានដោយការព្រួយបារម្ភទៅវិញ។ ជីវិតទាំងមូលរបស់គេ គឺជាជីវិតនៃការព្រួយបារម្ភ និងការប្រញាប់ប្រញាល់រត់​រក​ក្ដី​សប្បាយ​ដែល​ជា​លទ្ធផល​គឺ​ជា​ភាព​ទទេស្អាត។ នៅក្នុងជីវិតរបស់គេទាំងមូល ពុំមានការច្នៃប្រឌិត និងការបង្កើតថ្មីៗនោះទេ។ គ្មាននរណាម្នាក់អាចដោះខ្លួនចេញពីជីវិតដែលទទេនេះបានទេ គ្មាននរណាម្នាក់ធ្លាប់រកឃើញជីវិតដ៏មានន័យមួយ ហើយគ្មាននរណាម្នាក់ធ្លាប់មានបទពិសោធន៍ជីវិតពិតនោះទេ។ ទោះបីជាមនុស្សសព្វថ្ងៃទាំងអស់ រស់នៅក្រោមពន្លឺដ៏ចែងចាំងរបស់ខ្ញុំក៏ដោយ ក៏ពួកគេមិនដឹងអ្វីសោះពីជីវិតនៅលើស្ថានសួគ៌។ ប្រសិនបើខ្ញុំមិនមានសេចក្តីមេត្តាករុណាចំពោះមនុស្ស ហើយខ្ញុំមិនសង្គ្រោះមនុស្សជាតិនោះទេ នោះមនុស្សទាំងអស់ប្រែ​មក​ជា​ឥតប្រយោជន៍។ ជីវិតរបស់គេនៅលើផែនដីគឺគ្មានន័យ ហើយពួកគេនឹងស្លាប់​ទៅដោយឥតខ្លឹមសារ គ្មានអ្វីដែលគេអាចមានមោទនភាពនោះទេ។ មនុស្សនៃសាសនានីមួយៗ មនុស្សនៃផ្នែកនីមួយៗរបស់សង្គម មនុស្សនៃជាតិសាសន៍នីមួយ ហើយមនុស្សនៃនិកាយនីមួយ គឺគ្រប់គ្នាដឹងពីភាពទទេស្អាតនៅលើផែនដី ហើយពួកគេទាំងអស់ស្វះស្វែងរកខ្ញុំ និងទន្ទឹងរង់ចាំការវិលត្រឡប់របស់ខ្ញុំ។ ប៉ុន្តែ តើនរណាអាចស្គាល់ខ្ញុំបាន នៅពេលដែលខ្ញុំយាងមកដល់នោះ? ខ្ញុំបង្កើតរបស់សព្វសារពើ ខ្ញុំបង្កើតមនុស្ស ហើយសព្វថ្ងៃនេះ ខ្ញុំបានចុះមកក្នុងចំណោមមនុស្ស។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សវាយបកមករកខ្ញុំ ហើយសងសឹកដាក់ខ្ញុំ។ តើកិច្ចការដែលខ្ញុំធ្វើចំពោះមនុស្ស មិនផ្តល់ផលប្រយោជន៍ដល់គេទេឬ? តើខ្ញុំពិតជាមិនអាចធ្វើឲ្យមនុស្សពេញចិត្តទេឬ? ហេតុអ្វីបានជាមនុស្សបដិសេធខ្ញុំ? ហេតុអី្វបានជាមនុស្សគ្មាន​ចិត្ត​ ហើយមិនអើពើចំពោះខ្ញុំ? ហេតុអ្វីបានជាផែនដីគ្របដណ្តប់ដោយសាកសព? តើនេះពិតជាសភាពនៃពិភពលោកដែលខ្ញុំបានបង្កើតសម្រាប់មនុស្សមែនទេ? ហេតុអ្វីបានជាខ្ញុំប្រទានភាពសម្បូរណ៍ហូរហៀរដែលមិនអាចប្រៀបផ្ទឹមបានដល់មនុស្ស តែគេបែរជាថ្វាយដៃទទេត្រឡប់មកឲ្យខ្ញុំទៅវិញ? ហេតុអ្វីបានមនុស្សមិនស្រឡាញ់ខ្ញុំយ៉ាងពិតប្រាកដ? ហេតុអ្វីបានជាគេមិនដែលចូលមកនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ? តើព្រះបន្ទូលទាំងអស់របស់ខ្ញុំពិតជាមិនមានប្រយោជន៍មែនទេ? តើព្រះបន្ទូលរបស់ខ្ញុំបានរលាយបាត់ដូចជាកម្តៅចេញពីទឹកមែនទេ? ហេតុអ្វីបានជាមនុស្សមិនចង់សហការជាមួយខ្ញុំ? តើការមកដល់នៃថ្ងៃរបស់ខ្ញុំ ពិតជាពេលវេលានៃសេចក្តីស្លាប់របស់មនុស្សមែនទេ? តើខ្ញុំពិតជាអាចបំផ្លាញមនុស្សនៅពេលដែលនគររបស់ខ្ញុំត្រូវបានបង្កើត ឬទេ? ហេតុអ្វី ក្នុងអំឡុងពេលនៃផែនការគ្រប់គ្រងទាំងមូលរបស់ខ្ញុំ គ្មាននរណាម្នាក់ធ្លាប់យល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំអ៊ីចឹង? ហេតុអី្វ ផ្ទុយពីការស្រឡាញ់ព្រះសូរសៀងដែលចេញព្រះឱស្ឋរបស់ខ្ញុំ មនុស្សបែរជាស្អប់ ហើយបដិសេធព្រះសូរសៀងនោះទៅវិញ? ខ្ញុំមិនថ្កោលទោសនរណាម្នាក់នោះទេ ប៉ុន្តែខ្ញុំគ្រាន់តែធ្វើឲ្យមនុស្សទាំងអស់វិលត្រឡប់មករកភាពស្ងប់ស្ងៀម ហើយធ្វើការឆ្លុះបញ្ចាំងខ្លួនឯងប៉ុណ្ណោះ។

ដកស្រង់ពី «ជំពូកទី ២៥» ស្ដីពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៧២

មនុស្សធ្លាប់ទទួលបានភាពកក់ក្ដៅពីខ្ញុំ មនុស្សធ្លាប់បម្រើខ្ញុំយ៉ាងស្មោះត្រង់ ហើយមនុស្សធ្លាប់ចុះចូលនៅចំពោះព្រះភ័ក្រ្ដខ្ញុំយ៉ាងស្មោះត្រង់ ដោយធ្វើអ្វីគ្រប់យ៉ាងសម្រាប់ខ្ញុំនៅចំពោះព្រះភ័ក្រ្ដខ្ញុំ។ ប៉ុន្តែការនេះមិនអាចសម្រេចបានដោយមនុស្សសព្វថ្ងៃនេះទេ ពួកគេមិនធ្វើអ្វីក្រៅពីយំនៅក្នុងវិញ្ញាណរបស់ពួកគេ ប្រៀបដូចជាពួកគេត្រូវបានឆក់យកដោយចចកដ៏ស្រេកឃ្លានអ៊ីចឹង ហើយពួកគេអាចត្រឹមតែមើលមកខ្ញុំទាំងធ្វើអ្វីមិនកើត ហើយស្រែករកខ្ញុំគ្មានឈប់ប៉ុណ្ណោះ។ ប៉ុន្តែនៅទីបញ្ចប់ ពួកគេមិនអាចគេចផុតពីស្ថានការណ៍ដ៏លំបាករបស់ពួកគេបានឡើយ។ ខ្ញុំព្រះតម្រិះឡើងវិញពីរបៀបដែលមនុស្សកាលពីមុនបានសន្យានៅចំពោះព្រះភ័ក្រ្ដខ្ញុំ ដោយស្បថនៅលើឋានសួគ៌ និងផែនដីនៅចំពោះព្រះភ័ក្រ្ដខ្ញុំថា នឹងតបស្នងក្ដីអាណិតរបស់ខ្ញុំដោយក្ដីស្រឡាញ់របស់ពួកគេ។ ពួកគេបានយំសោកសង្រេងនៅចំពោះមុខខ្ញុំ ហើយសំឡេងយំរបស់ពួកគេធ្វើឲ្យឈឺចាប់ និងពិបាកទ្រាំណាស់។ ដោយសារតែការតាំងចិត្តរបស់ពួកគេ ខ្ញុំក៏ប្រទានជំនួយដល់មនុស្សជារឿយៗ។ ជាច្រើនដងរាប់មិនអស់ ដែលមនុស្សបានមកចំពោះព្រះភ័ក្រ្ដខ្ញុំដើម្បីចុះចូលនឹងខ្ញុំ ហើយឫកពាគួរឲ្យស្រឡាញ់របស់ពួកគេពិបាកនឹងភ្លេចណាស់។ ជាច្រើនដងរាប់មិនអស់ ដែលពួកគេបានស្រឡាញ់ខ្ញុំ ដោយមិនរេរាក្នុងភក្ដីភាពរបស់ពួកគេឡើយ ហើយភាពស្មោះត្រង់របស់ពួកគេគួរឲ្យកោតសរសើរណាស់។ ជាច្រើនដងរាប់មិនអស់ ដែលពួកគេបានស្រឡាញ់ខ្ញុំដល់ថ្នាក់លះបង់ជីវិតរបស់ពួកគេផ្ទាល់ ពួកគេបានស្រឡាញ់ខ្ញុំលើសពីខ្លួនរបស់ពួកគេទៅទៀត ហើយដោយឃើញនូវសេចក្ដីស្មោះត្រង់របស់ពួកគេ ខ្ញុំក៏ព្រមទទួលសេចក្ដីស្រឡាញ់របស់ពួកគេ។ ជាច្រើនដងរាប់មិនអស់ ដែលពួកគេបានលះបង់ខ្លួនរបស់ពួកគេនៅចំពោះព្រះភ័ក្ដ្រខ្ញុំ ដើម្បីជាប្រយោជន៍ដល់ខ្ញុំ ដោយមិនខ្វល់ពីសេចក្ដីស្លាប់ឡើយ ហើយខ្ញុំបានរម្ងាប់សេចក្ដីព្រួយពីថ្ងាសរបស់ពួកគេ និងបានពិនិត្យយ៉ាងប្រុងប្រយ័ត្នពីទឹកមុខរបស់ពួកគេ។ មានច្រើនដងរាប់មិនអស់ដែលខ្ញុំបានស្រឡាញ់ពួកគេដូចកំណប់ទ្រព្យដែលត្រូវស្រឡាញ់ថែរក្សា ហើយមានច្រើនដងរាប់មិនអស់ដែលខ្ញុំបានស្អប់ពួកគេដូចជាសត្រូវផ្ទាល់របស់ខ្ញុំ។ ទោះយ៉ាងណាក៏ដោយ អ្វីដែលស្ថិតក្នុងព្រះហឫទ័យរបស់ខ្ញុំនៅតែហួសពីការយល់ឃើញរបស់មនុស្សដដែល។ នៅពេលមនុស្សសោកសៅ ខ្ញុំមកលួងលោមពួកគេ ហើយនៅពេលពួកគេខ្សោយ ខ្ញុំមកតាមជួយពួកគេ។ នៅពេលពួកគេវង្វេង ខ្ញុំប្រទានការណែនាំដល់ពួកគេ។ នៅពេលពួកគេយំ ខ្ញុំជូតទឹកភ្នែកឲ្យពួកគេ។ ប៉ុន្តែនៅពេលខ្ញុំសោកសៅ តើនរណាអាចលួងលោមខ្ញុំដោយដួងចិត្តរបស់ពួកគេបាន? នៅពេលខ្ញុំ ព្រួយព្រះហឫទ័យខ្លាំង តើនរណាចេះគិតដល់អារម្មណ៍របស់ខ្ញុំ? នៅពេលខ្ញុំមានទុក្ខព្រួយ តើនរណាអាចព្យាបាលរបួសនៅក្នុងព្រះហឫទ័យរបស់ខ្ញុំបាន? នៅពេលខ្ញុំត្រូវការគ្នីគ្នា តើនរណាស្ម័គ្រចិត្តរួមកម្លាំងជាមួយខ្ញុំ? តើវាអាចទៅរួចទេថា ឥរិយាបថពីមុនរបស់មនុស្សចំពោះខ្ញុំបាត់អស់ហើយឥឡូវនេះ លែងត្រឡប់មកវិញបានហើយ? ហេតុអ្វីបានជាគ្មានអ្វីនៅសល់នៅក្នុងការចងចាំរបស់ពួកគេអំពីរឿងនោះដូច្នេះ? តើមនុស្សភ្លេចរឿងទាំងអស់នេះបានដោយរបៀបណា? តើនេះមិនមែនសុទ្ធតែដោយសារសេចក្ដីពុករលួយរបស់មនុស្សជាតិ ដែលបណ្ដាលមកពីសត្រូវរបស់ពួកគេទេឬ?

ដកស្រង់ពី «ជំពូកទី ២៧» ស្ដីពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ការលាតត្រដាងពីសេចក្ដីពុករលួយរបស់មនុស្សជាតិ ១

បន្ទាប់៖ X. ច្រកចូលទៅកាន់ជិវិត

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ