ការលាតត្រដាងពីសេចក្ដីពុករលួយរបស់មនុស្សជាតិ ១

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣០០

ក្រោយពីមានការធ្លាក់ចូលក្នុងសេចក្ដីខូចអាក្រក់ជាច្រើនពាន់ឆ្នាំមក មនុស្សលោកមានភាពស្ពឹកស្រពន់ និងល្ងិតល្ងង់ ដ្បិតគេបានក្លាយជាអារក្សដែលបានទាស់ប្រឆាំងនឹងព្រះជាម្ចាស់ រហូតដល់ការបះបោររបស់មនុស្សចំពោះព្រះជាម្ចាស់ត្រូវបានចងក្រងក្នុងសៀវភៅប្រវត្ដិសាស្ដ្រ ហើយមនុស្សលោកខ្លួនឯងទៀតសោត ក៏មិនអាចរៀបរាប់អស់អំពីទង្វើបះបោររបស់ខ្លួនបានពេញលេញដែរ ដ្បិតមនុស្សត្រូវបានសាតាំងបណ្ដាលឲ្យក្លាយជាខូចអាក្រក់អស់ ហើយសាតាំងក៏បាននាំឲ្យមនុស្សវង្វេង រហូតដល់មិនដឹងថា តើត្រូវងាកមកវិញនៅត្រង់ណាដែរ។ សូម្បីសព្វថ្ងៃនេះក្ដី មនុស្សលោកនៅតែក្បត់នឹងព្រះជាម្ចាស់ដដែល ដ្បិតនៅពេលមនុស្សបានមើលឃើញព្រះជាម្ចាស់ហើយ ក៏គេនៅតែក្បត់នឹងទ្រង់ ហើយនៅពេលដែលគេមិនអាចឃើញព្រះអង្គ នោះក៏គេនៅតែក្បត់នឹងព្រះអង្គដដែល។ ជាងនេះទៀត សូម្បីតែអ្នកដែលបានធ្វើជាសក្ខីភាពនៃបណ្ដាសា និងសេចក្តីក្រោធរបស់ព្រះជាម្ចាស់ហើយក៏ដោយ ក៏នៅតែក្បត់នឹងព្រះអង្គទៀត។ ដូច្នេះ ខ្ញុំសូមប្រាប់ថា វិចារណញ្ញាណរបស់មនុស្សបានបាត់បង់សារជាតិដើមហើយ រីឯមនសិការរបស់មនុស្សក៏ដូចគ្នាដែរ។ មនុស្សលោកដែលខ្ញុំរៀបរាប់នេះ គឺជាសត្វសាហាវនៅក្នុងសណ្ឋានជាមនុស្ស គេជាសត្វពស់ដែលមានពិស ហើយមិនថាគេព្យាយាមសម្ដែងជាគួរឲ្យអាណិតយ៉ាងណានៅចំពោះមុខខ្ញុំ ក៏ខ្ញុំគ្មានក្ដីអាណិតចំពោះគេដែរ ដ្បិតមនុស្សលោកមិនចេះបែងចែកខ្មៅ និងស មិនចេះបែងចែកសេចក្ដីពិត និងសេចក្ដីមិនពិត។ វិចារណញ្ញាណរបស់មនុស្សមានភាពស្រពន់ណាស់ ប៉ុន្ដែគេនៅតែប្រាថ្នាចង់បានព្រះពរថែមទៀត ភាពជាមនុស្សរបស់គេមានភាពអាប់ឱនខ្លាំងណាស់ ប៉ុន្ដែ គេក៏នៅតែប្រាថ្នាចង់បានអធិបតេយ្យភាពរបស់អង្គក្សត្រា។ តើមនុស្សដែលមានការយល់ឃើញបែបនេះ ត្រូវធ្វើជាស្ដេចរបស់នរណាទៅ? តើមនុស្សដែលមានសារជាតិជាមនុស្សបែបនេះ អាចអង្គុយលើបល័្លង្កបានយ៉ាងដូចម្ដេចទៅ? មនុស្សលោកពិតជាគ្មានការអៀនខ្មាស់ទាល់តែសោះ! គេជាមនុស្សមានអំណួត! ចំពោះអ្នករាល់គ្នាដែលប្រាថ្នាចង់ទទួលបានព្រះពរ នោះខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ដំបូង ត្រូវរកកញ្ចក់ឆ្លុះជាមុនសិន រួចក្រឡេកមើលពីភាពអាក្រក់របស់ខ្លួនឯង ហើយសួរថា តើអ្នករាល់គ្នាមានមុខមាត់ជាមនុស្សម្នាក់ ដែលអាចទទួលបានព្រះពរដែរឬទេ? គឺអ្នករាល់គ្នាមិនមានការផ្លាស់់ប្ដូរនិស្ស័យបន្ដិចណាសោះ ហើយអ្នករាល់គ្នាក៏មិនទាន់បានយកសេចក្ដីពិតទៅអនុវត្ដតាមដែរ តែអ្នករាល់គ្នានៅតែប្រាថ្នាចង់បានសេចក្ដីអស្ចារ្យ នៅថ្ងៃបន្ទាប់ដដែល។ អ្នករាល់គ្នាកំពុងតែបោកបញ្ឆោតខ្លួនឯងហើយ! មនុស្សដែលកើតមកក្នុងទឹកដីកខ្វក់បែបនេះ បានរងការខូចខាតពីសង្គមយ៉ាងខ្លាំង បានរងឥទ្ធិពលពីក្រមសីលធម៌សក្ដិភូមិ ហើយក៏ទទួលបានការបង្រៀននៅ «វិទ្យាស្ថានឧត្ដមសិក្សា» ទៀតផង។ ការគិតថយក្រោយ ការអាក្រក់ខូចផ្នែកសីលធម៌ ការយល់ឃើញតូចទាបពីជីវិត ទស្សនៈវិទ្យាសម្រាប់ការរស់នៅដ៏គួរឲ្យស្អប់ខ្ពើម ជីវិតរស់នៅដែលគ្មានតម្លៃទាល់តែសោះ ព្រមទាំង របៀបរស់នៅ និងទំនៀមទម្លាប់ដ៏ថោកទាប ដែលទាំងអស់នេះបានឈ្លានពានដួងចិត្ដរបស់មនុស្សយ៉ាងខ្លាំងក្លា ព្រមទាំងបានធ្វើឲ្យចុះខ្សោយ និងវាយប្រហារមនសិការរបស់ពួកគេផងដែរ។ ជាលទ្ធផល មនុស្សលោកកាន់តែស្ថិតនៅឆ្ងាយពីព្រះជាម្ចាស់ខ្លាំងណាស់ ហើយកាន់តែទាស់ប្រឆាំងនឹងព្រះជាម្ចាស់ច្រើនទៀតផង។ បន្តិចម្តងៗ និស្ស័យរបស់មនុស្សក៏កាន់តែសាហាវទៅៗដែរ ហើយមិនមាននរណាម្នាក់ដែលសុខចិត្ដបោះបង់គ្រប់យ៉ាងដើម្បីព្រះជាម្ចាស់ឡើយ គ្មាននរណាម្នាក់ដែលនឹងស្ដាប់បង្គាប់ព្រះជាម្ចាស់ចេញពីចិត្ដ ហើយលើសពីនេះទៅទៀតនោះ ក៏គ្មានបុគ្គលណាម្នាក់ដែលនឹងស្វែងរកការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់អស់ពីចិត្ដដែរ។ ផ្ទុយទៅវិញ ដោយស្ថិតក្រោមដែនត្រួតត្រារបស់សាតាំង មនុស្សលោកមិនបានធ្វើអ្វីទាល់តែសោះ ក្រៅពីចង់បានការសប្បាយ ដោយយល់ព្រមឲ្យសាច់ឈាមខូចអាក្រក់នៅក្នុងទឹកដីដែលពេញដោយភក់ជ្រាំនេះ។ សូម្បីពេលដែលពួកគេបានឮអំពីសេចក្ដីពិតហើយក្ដី អស់អ្នកដែលរស់នៅក្នុងភាពងងឹតមិនបានគិតដល់ការយកសេចក្ដីពិតទៅអនុវត្ដទេ ហើយពួកគេក៏មិនមានទំនោរក្នុងការស្វែងរកព្រះជាម្ចាស់ដែរ ទោះបីជាពួកគេបានឃើញការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់ហើយក្ដី។ តើមនុស្សលោកដែលគួរឲ្យស្អប់ខ្ពើមយ៉ាងនេះ អាចមានឱកាសទទួលបានការសង្គ្រោះបានយ៉ាងដូចម្ដេច? តើមនុស្សលោកដែលអាប់អោនខ្លាំងយ៉ាងនេះ អាចរស់នៅក្នុងពន្លឺបានយ៉ាងដូចម្ដេច?

ដកស្រង់ពី «ការមិនផ្លាស់ប្តូរនិស្ស័យគឺជាការប្រឆាំងនឹងព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣០១

និស្ស័យខូចអាក្រក់របស់មនុស្ស កើតឡើងដោយសារសាតាំងបានបំពុល និងជាន់ឈ្លីពួកគេ និងដោយសារតែមហន្តរាយដ៏អាក្រក់ ដែលសាតាំងបានធ្វើដាក់មកលើការគិត សីលធម៌ ការយល់ដឹង និងវិចារណញ្ញាណរបស់គេ។ វាច្បាស់ណាស់ថា គឺដោយសារតែមូលដ្ឋានសំខាន់របស់មនុស្សត្រូវបានសាតាំងធ្វើឲ្យខូចអាក្រក់អស់ និងខុសគ្នាទាំងស្រុងពីអ្វីដែលព្រះជាម្ចាស់បានបង្កើតពួកវា ពីដំបូងមក ទើបធ្វើឲ្យមនុស្សទាស់ប្រឆាំងនឹងព្រះជាម្ចាស់ និងមិនយល់អំពីសេចក្ដីពិត។ ដូចនេះ ការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សគួរតែចាប់ផ្ដើមជាមួយនឹងការផ្លាស់ប្តូរការគិត ការយល់ដឹង និងវិចារណញ្ញាណរបស់មនុស្ស ដែលនឹងធ្វើការផ្លាស់ប្ដូរការយល់ដឹងរបស់គេអំពីព្រះជាម្ចាស់ ព្រមទាំងការយល់ដឹងអំពីសេចក្ដីពិត។ អស់អ្នកណាដែលកើតមកនៅលើទឹកដីដែលពេញដោយសេចក្ដីអាក្រក់បំផុតនោះ រឹតតែមិនដឹងអ្វីសោះពីព្រះជាម្ចាស់ ឬមិនដឹងចំពោះអត្ថន័យនៃការជឿលើព្រះជាម្ចាស់។ នៅពេលមនុស្សដែលកាន់តែខូចអាក្រក់ ពួកគេកាន់តែមិនសូវដឹងថា ព្រះជាម្ចាស់មានពិតប្រាកដមែន ហើយវិចារណញ្ញាណ និងការចេះដឹងរបស់គេ ក៏កាន់តែខ្សោយទៅៗដែរ។ ប្រភពនៃការជំទាស់ និងការបះបោររបស់មនុស្សប្រឆាំងនឹងព្រះជាម្ចាស់ គឺជាសេចក្ដីខូចអាក្រក់របស់គេដែលបង្ករដោយសាតាំង។ ដោយសារតែការខូចអាក្រក់របស់សាតាំង មនសិការរបស់មនុស្សក៏បានក្លាយជាស្ពឹកអស់ ដ្បិតគេគ្មានសីលធម៌ គំនិតរបស់គេចុះខ្សោយទៅៗ ហើយទស្សនៈវិស័យផ្លូវចិត្ដរបស់គេក៏ឈានថយក្រោយដែរ។ មុនពេលមនុស្សត្រូវសាតាំងបណ្ដាលឲ្យក្លាយជាខូចអាក្រក់ មនុស្សបានដើរតាមព្រះជាម្ចាស់ និងស្ដាប់បង្គាប់ព្រះបន្ទូលរបស់ទ្រង់ បន្ទាប់ពីបានស្ដាប់ឮពួកវាដោយឯកអ្នក។ គេជាមនុស្សដែលមានវិចារណញ្ញាណ និងមនសិការល្អ ហើយជាមនុស្សជាតិធម្មតាម្នាក់។ ក្រោយពីសាតាំងធ្វើឲ្យគេធ្លាក់ក្នុងសេចក្ដីអាក្រក់មក វិចារណញ្ញាណ មនសិការ និងភាពជាមនុស្សរបស់គេក៏បានក្លាយជាអន់ថយ ហើយក៏ត្រូវខូចអស់ដោយសារសាតាំង។ ដូចនេះ គេក៏បានបាត់បង់ការស្ដាប់បង្គាប់ និងសេចក្ដីស្រលាញ់ចំពោះព្រះជាម្ចាស់។ វិចារណញ្ញាណរបស់មនុស្សបានខុសពីធម្មតា និស្ស័យរបស់គេក៏បានក្លាយដូចជាសត្វ ហើយការបះបោរប្រឆាំងនឹងព្រះជាម្ចាស់របស់គេក៏មានកាន់តែញឹកញាប់ និងកាន់តែធ្ងន់ធ្ងរ។ ប៉ុន្ដែមនុស្សលោកនៅតែមិនដឹង និងមិនទទួលស្គាល់រឿងនេះ ហើយក៏បានជំទាស់ប្រឆាំង និងបះបោរទាំងងងឹតងងុល។ និស្ស័យពិតរបស់មនុស្សត្រូវបានលាតត្រដាងឡើង នៅក្នុងការបង្ហាញអំពីវិចារណញ្ញាណ ការយល់ដឹង និងមនសិការរបស់គេ ដ្បិតវិចារណញ្ញាណ និងការយល់ដឹងរបស់គេមិនសមហេតុផល ហើយមនសិការរបស់គេក៏បានក្លាយជាស្រអាប់យ៉ាងខ្លាំង ដូចនេះ និស្ស័យរបស់គេមានការបះបោរប្រឆាំងនឹងព្រះជាម្ចាស់។ ប្រសិនបើវិចារណញ្ញាណ និងការយល់ដឹងរបស់មនុស្សមិនអាចផ្លាស់ប្តូរ នោះការផ្លាស់ប្ដូរនិស្ស័យរបស់គេ គឺមិនអាចទៅរួចនោះទេ ដូចជាការគោរពតាមបំណងព្រះហឬទ័យរបស់ព្រះជាម្ចាស់ដែរ។ ប្រសិនបើវិចារណញ្ញាណរបស់មនុស្សមិនត្រឹមត្រូវទេ នោះគេមិនអាចបម្រើព្រះជាម្ចាស់ និងមិនសក្ដិសមឲ្យព្រះជាម្ចាស់ប្រើប្រាស់ឡើយ។ «វិចារណញាណធម្មតា» សំដៅលើការស្ដាប់បង្គាប់ និងការស្មោះត្រង់ចំពោះព្រះជាម្ចាស់ ការចង់បានព្រះជាម្ចាស់ជាខ្លាំង និងការមិនមានចិត្តងាករេចំពោះព្រះជាម្ចាស់ផង។ វាសំដៅលើការមានចិត្ដមួយថ្លើមមួយ ចំពោះព្រះជាម្ចាស់ ព្រមទាំងមិនមានបំណងប្រឆាំងនឹងព្រះជាម្ចាស់ឡើយ។ ការមានវិចារណញ្ញាខុសពីធម្មតា គឺមិនដូច្នេះឡើយ។ ដោយសារតែសាតាំងបានធ្វើឲ្យមនុស្សទៅជាខូចអាក្រក់ មនុស្សក៏មានសញ្ញាណផ្សេងៗអំពីព្រះជាម្ចាស់ ហើយគេគ្មានភាពស្មោះត្រង់ចំពោះទ្រង់ ឬប្រាថ្នាចង់បានទ្រង់ឡើយ។ គេក៏មិននិយាយអ្វីចេញពីមនសិការ ចំពោះព្រះជាម្ចាស់ឡើយ។ មនុស្សមានបំណងទាស់ប្រឆាំងនឹងព្រះជាម្ចាស់ និងបានធ្វើការវិនិច្ឆ័យទ្រង់ ហើយលើសពីនេះទៅទៀត ថែមទាំងប្រមាថទ្រង់នៅពីក្រោយខ្នងព្រះអង្គទៀតផង។ មនុស្សបានធ្វើការវិនិច្ឆ័យព្រះជាម្ចាស់ ទាំងដែលដឹងច្បាស់ថាព្រះអង្គគឺជាព្រះ ដ្បិតមនុស្សគ្មានបំណងស្ដាប់បង្គាប់ព្រះជាម្ចាស់ឡើយ ហើយគ្រាន់តែទាមទារនេះទាមទារនោះពីទ្រង់ ទាំងងងឹតងងុលប៉ុណ្ណោះ។ មនុស្សបែបនេះ គឺមនុស្សដែលមានវិចារណញ្ញាណមិនសមស្រប មិនអាចស្គាល់ពីអាកប្បកិរិយាដ៏គួរឲ្យស្អប់ខ្ពើមរបស់ខ្លួន ឬមានការសោកស្ដាយអំពីការបះបោររបស់ខ្លួនទេ។ ប្រសិនបើមនុស្សអាចស្គាល់ពីខ្លួនឯងបាន នោះពួកគេបានទទួលនូវវិចារណញ្ញាណបន្ដិចបន្ដួចរបស់ពួកគេឡើងវិញហើយ ដ្បិតនៅពេលមនុស្សដែលមិនអាចស្គាល់ខ្លួនឯង កាន់តែបះបោរជំទាស់នឹងព្រះជាម្ចាស់ នោះវិចារណញ្ញាណរបស់ពួកគេ ក៏កាន់តែគ្មានហេតុផលដែរ។

ដកស្រង់ពី «ការមិនផ្លាស់ប្តូរនិស្ស័យគឺជាការប្រឆាំងនឹងព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣០២

ការបើកសម្ដែងឲ្យឃើញអំពីនិស្ស័យខូចអាក្រក់របស់មនុស្ស គ្មានប្រភពមកពីណាក្រៅពីមនសិការដែលអន់ថយ សន្ដានព្យាបាទ ព្រមទាំងវិចារណញ្ញាណដែលមិនសមរម្យរបស់គេ។ ប្រសិនបើមនសិការ និងវិចារណញ្ញាណរបស់មនុស្ស អាចប្រែក្លាយទៅជាធម្មតាម្ដងទៀតបាន នោះគេនឹងក្លាយជាមនុស្សម្នាក់ដែលសក្ដិសមនឹងប្រើប្រាស់ នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់។ វាជារឿងធម្មតាទៅហើយ ដោយសារមនសិការរបស់មនុស្សតែងតែស្ពឹកស្រពន់ជានិច្ច ហើយដោយសារតែវិចារណញ្ញាណរបស់មនុស្ស ដែលមិនធ្លាប់មានភាពសមរម្យផងនោះ ក៏កាន់តែអន់ថយទៅៗ ទើបមនុស្សលោកបះបោរប្រឆាំងនឹងព្រះជាម្ចាស់កាន់តែខ្លាំង គេថែមទាំងដល់ថ្នាក់ឆ្កាងព្រះយេស៊ូវនៅលើឈើឆ្កាង ព្រមទាំងបដិសេធចំពោះការយកកំណើតជាមនុស្សរបស់ព្រះ នៅគ្រាចុងក្រោយដែលទ្រង់យាងចូលក្នុងដំណាក់របស់ព្រះអង្គ ហើយគេក៏បានថ្កោលទោសសាច់ឈាមរបស់ព្រះជាម្ចាស់ និងមើលងាយបន្ទាបបន្ថោកសាច់ឈាមរបស់ព្រះអង្គផង។ ប្រសិនបើមនុស្សមាននូវភាពជាមនុស្សតែបន្ដិចនោះ គេនឹងមិនប្រព្រឹត្ដយ៉ាងឃោរឃៅ ចំពោះសាច់ឈាមរបស់ព្រះជាម្ចាស់ដែលបានចាប់បដិសន្ធិមកនោះឡើយ។ ប្រសិនបើគេមានវិចារណញ្ញាណតែបន្តិច នោះគេនឹងមិនប្រព្រឹត្ដយ៉ាងព្រៃផ្សៃ ចំពោះសាច់ឈាមដែលព្រះបានចាប់បដិសន្ធិនោះឡើយ។ ប្រសិនបើគេមានមនិសការតែបន្ដិច នោះគេនឹងមិន «អរព្រះគុណ» ចំពោះព្រះជាម្ចាស់ដែលបានចាប់បដិសន្ធិមក តាមរបៀបនេះឡើយ។ មនុស្សរស់នៅក្នុងយុគសម័យដែលព្រះជាម្ចាស់បានក្លាយជាសាច់ឈាម ប៉ុន្ដែ គេមិនអាចអរព្រះគុណព្រះជាម្ចាស់ សម្រាប់ការប្រទាននូវឱកាសល្អដល់ខ្លួនឡើយ ហើយផ្ទុយទៅវិញ គេក៏បានដាក់បណ្ដាសាចំពោះការយាងមករបស់ព្រះជាម្ចាស់ ឬបានព្រងើយកន្តើយ ចំពោះសេចក្ដីពិតនៃការការយកកំណើតជាមនុស្សរបស់ព្រះទាំងស្រុង ហើយក៏ហាក់ដូចជាប្រឆាំង និងនឿយណាយ ចំពោះការនឹងការចាប់បដិសន្ធិនេះផងដែរ។ សរុបមក បើទោះបីជាមនុស្សប្រព្រឹត្តចំពោះការយាងមកវិញរបស់ព្រះជាម្ចាស់យ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់តែងតែអនុវត្តកិច្ចការរបស់ទ្រង់ ដោយអត់ធ្មត់ ទោះបីជាមនុស្សមិនបានស្វាគមន៍ព្រះអង្គសូម្បីតែបន្ដិច និងតែងទូលសុំពីព្រះអង្គទាំងងងឹតងងុលក្ដី។ និស្ស័យរបស់មនុស្ស បានប្រែក្លាយទៅជាឃោឃៅយ៉ាងខ្លាំង វិចារណញ្ញាណរបស់គេក៏កាន់តែស្ពឹកស្រពន់ខ្លាំងដែរ ហើយមនសិការរបស់គេក៏ត្រូវបានអារក្សជាន់ឈ្លីទាំងស្រុង ហើយលែងជាមនសិការដើមរបស់មនុស្សជាយូរមកហើយ។ មនុស្សមិនត្រឹមតែមិនដឹងគុណដល់ព្រះដែលក្លាយជាសាច់ឈាម ចំពោះការដែលដែលទ្រង់ប្រទាននូវជីវិត និងព្រះគុណយ៉ាងច្រើន ដល់មនុស្សជាតិទេ តែគេបែជាតូចចិត្ដនឹងព្រះជាម្ចាស់ ដែលបានប្រទាននូវសេចក្ដីពិតដល់ខ្លួនទៅវិញ នេះគឺដោយសារមនុស្សមិនមានចំណាប់អារម្មណ៍ចំពោះសេចក្ដីពិតសូម្បីតែបន្ដិច ទើបគេតូចចិត្ដចំពោះព្រះជាម្ចាស់បែបនេះ។ មនុស្សមិនត្រឹមតែមិនអាចលះបង់ជីវិតរបស់ខ្លួន សម្រាប់ព្រះដែលបានយកកំណើតជាមនុស្សនោះទេ ប៉ុន្តែគេថែមទាំងបានព្យាយាមទាញយកព្រះហឫទ័យអធ្យាស្រ័យពីទ្រង់ ហើយទាមទារផលប្រយោជន៍លើសពីអ្វីដែលមនុស្សបានថ្វាយ ចំពោះព្រះជាម្ចាស់ រាប់សិបដងទៅទៀត។ មនុស្សដែលមានមនសិការ និងវិចារណញ្ញាណបែបនេះ គិតថា នេះមិនមែនជាបញ្ហាធំដុំនោះទេ ហើយក៏នៅតែជឿថា ពួកគេបានលះបង់យ៉ាងច្រើនសម្រាប់ព្រះជាម្ចាស់ និងគិតថា ព្រះជាម្ចាស់បានប្រទានពរដល់ពួកគេបន្ដិចបន្ដួចប៉ុណ្ណោះ។ មានមនុស្សលាដៃទារឲ្យខ្ញុំសងទឹកដោះគោគេវិញពីរចាន ដ្បិតពួកគេបានឲ្យទឹកខ្ញុំមួយចាន ឬទារឲ្យខ្ញុំចេញថ្លៃបន្ទប់សំណាក់ឲ្យគេបីបួនយប់ ដោយសារតែគេចេញថ្លៃបន្ទប់សំណាក់ ឲ្យខ្ញុំមួយយប់។។ តើអ្នកនៅតែចង់បានជីវិត ទាំងមានលក្ខណៈជាមនុស្ស និងមនសិការបែបនេះ ដូចម្ដេចបាន? អ្នកពិតជាមនុស្សទុរគតគួរឲ្យមើលងាយមែន! លក្ខណៈជាមនុស្ស និងមនសិការបែបនេះនៅក្នុងខ្លួនគេ គឺជាដើមហេតុដែលបណ្ដាលឲ្យព្រះដែលចាប់បដិសន្ធិជាមនុស្ស យាងមកត្រាច់ចរពេញផែនដី ដោយគ្មានកន្លែងណាធ្វើជាទីជម្រកឡើយ។ មនុស្សដែលមានមនសិការ និងលក្ខណៈជាមនុស្សពិតប្រាកដ គួរតែថ្វាយបង្គំ និងបម្រើព្រះជាម្ចាស់ ដែលបានយកកំណើតជាមនុស្សដោយអស់ពីចិត្ដ មិនមែនធ្វើដោយព្រោះតែព្រះអង្គបានធ្វើកិច្ចការជាច្រើនឡើយ តែត្រូវបម្រើព្រះអង្គ បើទោះបីជាទ្រង់មិនបានធ្វើការសោះក្ដី។ កិច្ចការនេះគួរតែត្រូវបានធ្វើឡើង ដោយបុគ្គលដែលមានវិចារណញ្ញាណត្រឹមត្រូវ ហើយវាគឺជាកាតព្វកិច្ចរបស់មនុស្ស។ មនុស្សភាគច្រើនហ៊ានទាំងនិយាយលក្ខខណ្ឌជាច្រើន ចំពោះការបម្រើព្រះជាម្ចាស់ទៀតផង៖ ពួកគេមិនខ្វល់ទេថា ទ្រង់ជាព្រះ ឬជាមនុស្ស ហើយពួកគេគ្រាន់តែនិយាយអំពីលក្ខខណ្ឌរបស់ខ្លួនឯង ហើយគេព្យាយាមសម្រេចសេចក្ដីប្រាថ្នារបស់ខ្លួនតែប៉ុណ្ណោះ។ នៅពេលអ្នករាល់គ្នាចម្អិនអាហារឲ្យខ្ញុំ អ្នករាល់គ្នាទាមទារថ្លៃឈ្នួលចុងភៅ នៅពេលអ្នករត់ឲ្យខ្ញុំ អ្នកក៏សុំថ្លៃរត់ នៅពេលអ្នកធ្វើការឲ្យខ្ញុំ អ្នកក៏ទាមទារថ្លៃធ្វើការដែរ នៅពេលអ្នកបោកគក់សម្លៀកបំពាក់របស់ខ្ញុំ អ្នកទាមទារថ្លៃបោកគក់ នៅពេលអ្នកផ្គត់ផ្គង់ដល់ក្រុមជំនុំ អ្នកក៏ទាមទារសំណងថ្លៃចំណាយមកវិញ នៅពេលអ្នកអធិប្បាយ អ្នកក៏ទាមទារថ្លៃអធិប្បាយ នៅពេលអ្នកចែកចាយសៀវភៅ អ្នកក៏ទាមទារថ្លៃឈ្នួលចែកចាយសៀវភៅនោះ ហើយនៅពេលដែលអ្នកសរសេរ អ្នកក៏ទាមទារថ្លៃនិពន្ធដែរ។ អស់អ្នកដែលខ្ញុំបានដោះស្រាយរួច ថែមទាំងបានទាមទារការតបស្នងពីខ្ញុំទៀត រីឯអស់អ្នកដែលត្រូវបានបញ្ជូនទៅផ្ទះ ក៏ទាមទារនូវសំណងសម្រាប់ការខូចខាតកេរ្តិ៍ឈ្មោះរបស់គេ អស់អ្នកដែលមិនទាន់បានរៀបការ ក៏ទាមទារថ្លៃបណ្ណាការ ឬការទូទាត់សំណងសម្រាប់ការបាត់បង់ភាពជាយុវវ័យរបស់គេ អស់អ្នកដែលបានសម្លាប់សត្វមាន់ ក៏បានទាមទារថ្លៃសម្លាប់សត្វ អស់អ្នកដែលចៀនអាហារ ក៏ទាមទារថ្លៃឈ្នួលចៀន ហើយអស់អ្នកដែលស្លសម្ល ក៏ទាមទារថ្លៃស្លនោះដែរ...។ នេះហើយជាលក្ខណៈមនុស្សជាតិដ៏ខ្ពស់ខ្ពស់ និងអស្ចារ្យរបស់អ្នករាល់គ្នានោះ ហើយទង្វើទាំងនេះហើយដែលមនសិការដ៏កក់ក្ដៅរបស់អ្នករាល់គ្នា យកតម្រាប់តាម។ តើវិចារណញាណរបស់អ្នករាល់គ្នានៅឯណា? តើលក្ខណៈជាមនុស្សរបស់អ្នក នៅឯណា? ខ្ញុំប្រាប់អ្នករាល់គ្នាចុះ! ប្រសិនបើអ្នករាល់គ្នានៅតែបន្ដបែបនេះ នោះខ្ញុំនឹងឈប់ធ្វើការក្នុងអ្នករាល់គ្នាជាមិនខាន។ ខ្ញុំនឹងមិនធ្វើការក្នុងចំណោមហ្វូងសត្វតិរច្ឆាន ដែលពាក់ស្បែកជាមនុស្សឡើយ ខ្ញុំនឹងមិនរងទុក្ខជំនួសក្រុមមនុស្សដែលយកទឹកមុខទន់ភ្លន់ មកលាក់បាំងចិត្ដព្រៃផ្សៃឡើយ ខ្ញុំនឹងមិនស៊ូទ្រាំជួសហ្វូងសត្វមួយក្ដាប់ ដែលមិនអាចទទួលបានការសង្គ្រោះ សូម្បីតែបន្ដិចនោះឡើយ។ នៅថ្ងៃដែលខ្ញុំយាងត្រលប់មករកអ្នករាល់គ្នាវិញ គឺជាថ្ងៃដែលអ្នករាល់គ្នាស្លាប់ជាមិនខាន វាជាថ្ងៃដែលភាពងងឹតចូលមកដល់អ្នករាល់គ្នា ហើយជាថ្ងៃដែលពន្លឺបោះបង់ចោលអ្នករាល់គ្នាផងដែរ។ ខ្ញុំប្រាប់អ្នករាល់គ្នាចុះ! ខ្ញុំនឹងមិនដែលមានចិត្ដសប្បុរស ចំពោះក្រុមមនុស្សដូចជាអ្នករាល់គ្នា ជាក្រុមមួយដែលអន់ជាងសត្វតិរច្ឆានទៅទៀតនោះឡើយ! ព្រះបន្ទូល និងសកម្មភាពរបស់ខ្ញុំមានដែនកំណត់ តាមភាពជាមនុស្សជាតិ និងមនសិការរបស់អ្នករាល់គ្នា នៅពេលនេះ ខ្ញុំនឹងមិនធ្វើការទៀតឡើយ ដ្បិតអ្នករាល់គ្នាខ្វះខាតមនសិការយ៉ាងខ្លាំង អ្នករាល់គ្នាបណ្ដាលឲ្យខ្ញុំមានការឈឺចាប់ក្រៃលែង ហើយអាកប្បកិរិយាដ៏គួរឲ្យស្អប់ខ្ពើមរបស់អ្នករាល់គ្នា ក៏ធ្វើឲ្យខ្ញុំខ្ពើមរអើមខ្លាំងណាស់ដែរ។ មនុស្សណាដែលខ្វះខាតនូវភាពជាមនុស្ស និងមនសិការខ្លាំងពេក នោះនឹងមិនអាចមានឱកាសទទួលបានការសង្គ្រោះឡើយ។ ខ្ញុំនឹងមិនសង្គ្រោះមនុស្សដែលគ្មានចិត្ដ និងរមិលគុណឡើយ។ លុះវេលាកំណត់របស់ខ្ញុំមកដល់ ខ្ញុំនឹងបង្អុរភ្លើងដ៏សន្ធោសន្ធៅអស់កល្បជានិច្ចមកលើកូនចៅនៃសេចក្ដីរឹងចចេស ដែលធ្លាប់ពន្យុះឲ្យខ្ញុំពិរោធយ៉ាងខ្លាំង ខ្ញុំនឹងដាក់ទណ្ឌកម្មជាដរាប ដល់សត្វលោកណាដែលធ្លាប់គ្រវែងខ្ញុំចោល ដោយគ្មានសន្ដានចិត្ដ និងបានបោះបង់ចោលខ្ញុំ ខ្ញុំនឹងយកភ្លើងនៃសេចក្ដីក្រោធរបស់ខ្ញុំ មកដុតកូននៃសេចក្ដីរឹងចចេស ដែលធ្លាប់បានរួមអាហារ និងរស់នៅជាមួយខ្ញុំ តែមិនបានជឿលើខ្ញុំ គឺមនុស្សដែលបានជេរប្រមាថ និងក្បត់ខ្ញុំ។ អស់អ្នកណាដែលពន្យុះឲ្យខ្ញុំមានសេចក្ដីក្រោធ ខ្ញុំនឹងដាក់ទណ្ឌកម្មអ្នកនោះ ខ្ញុំនឹងបង្អុរសេចក្ដីក្រោធទាំងអស់របស់ខ្ញុំមកលើពួកតិរិច្ឆានដែលធ្លាប់ចង់នៅក្បែរខ្ញុំ ចង់បានឋានៈស្មើនឹងខ្ញុំ តែមិនបានថ្វាយបង្គំ ឬស្ដាប់បង្គាប់ខ្ញុំទេ។ រំពាត់ដែលខ្ញុំយកមកវាយមនុស្សនឹងត្រូវធ្លាក់ទៅលើពពួកសត្វដែលធ្លាប់តែរីករាយចំពោះការមើលថែរបស់ខ្ញុំ ហើយធ្លាប់រីករាយនឹងអាថ៌កំបាំងដែលខ្ញុំមានបន្ទូលប្រាប់ផង ព្រមទាំងអស់អ្នកណាដែលធ្លាប់ព្យាយាមយកការសប្បាយនឹងទ្រព្យសម្បត្តិដែលខ្ញុំប្រទានឲ្យ។ ខ្ញុំនឹងមិនអត់ទោសចំពោះនរណាដែលព្យាយាមដណ្ដើមតំណែងរបស់ខ្ញុំទេ ខ្ញុំនឹងមិនទុកជីវិតឲ្យនរណាម្នាក់ដែលព្យាយាមដណ្ដើមយកអាហារ និងសម្លៀកបំពាក់ពីខ្ញុំឡើយ។ ដ្បិតពេលនេះ អ្នករាល់គ្នាបានគេចផុតពីគ្រោះថ្នាក់ និងបន្ដទាមទារពីខ្ញុំហួសហេតុ។ ពេលថ្ងៃនៃសេចក្ដីក្រោធមកដល់ នោះអ្នករាល់គ្នានឹងមិនទាមទារអ្វីពីខ្ញុំទៀតឡើយ នៅគ្រានោះ ខ្ញុំនឹងឲ្យអ្នករាល់គ្នា «រីករាយ» នឹងភាពស្កប់ស្កល់នៃដូងចិត្ដរបស់ខ្លួនឯង ខ្ញុំនឹងបង្ខំអ្នករាល់គ្នាផ្កាប់មុខទៅនឹងដី ហើយអ្នករាល់គ្នានឹងមិនអាចក្រោកឡើងម្ដងទៀតបានឡើយ! មិនយូរប៉ុន្មាន ខ្ញុំនឹង «សង» បំណុលនេះទៅអ្នករាល់គ្នាវិញ ហើយខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងរង់ចាំថ្ងៃនោះមកដល់ដោយសេចក្ដីអត់ធ្មត់។

ដកស្រង់ពី «ការមិនផ្លាស់ប្តូរនិស្ស័យគឺជាការប្រឆាំងនឹងព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣០៣

មនុស្សបរាជ័យមិនបានព្រះជាម្ចាស់ គឺមិនមែនដោយសារតែព្រះជាម្ចាស់រញ្ជួយព្រះទ័យ ឬដោយសារតែព្រះជាម្ចាស់មិនមានបំណងឲ្យមនុស្សទួលបានទ្រង់ដែរ ប៉ុន្ដែ មនុស្សទៅវិញទេដែលមិនចង់បានព្រះជាម្ចាស់ ហើយដោយសារតែមនុស្សមិនប្រញាប់ប្រញាល់ស្វែងរកព្រះជាម្ចាស់។ តើព្រះជាម្ចាស់អាចដាក់បណ្ដាសាមនុស្សណាម្នាក់ នៅក្នុងចំណោមមនុស្សដែលស្វែងរកទ្រង់ពិតប្រាកដ ដូចម្ដេចបាន? តើវិចារណញ្ញាណដ៏ត្រឹមត្រូវ និងមនសិការដែលប្រកបដោយវិចារណញាណ ត្រូវព្រះជាម្ចាស់ដាក់បណ្ដាសាបានយ៉ាងដូចម្ដេច? តើមនុស្សម្នាក់ដែលបានថ្វាយបង្គំ និងបម្រើព្រះជាម្ចាស់ពិតប្រាកដ ត្រូវឆេះបន្សុសដោយភ្លើងនៃព្រះពិរោធរបស់ទ្រង់ ដូចម្ដេចបាន? តើមនុស្សម្នាក់ដែលរីករាយនឹងស្ដាប់បង្គាប់ព្រះជាម្ចាស់ ត្រូវបណ្ដេញចេញពីព្រះដំណាក់របស់ព្រះជាម្ចាស់ ដូចម្ដេចបាន? តើមនុស្សម្នាក់ដែលមិនអាចស្រលាញ់ព្រះជាម្ចាស់សមល្មម អាចរស់នៅក្នុងការដាក់ទោសរបស់ព្រះជាម្ចាស់ យ៉ាងដូចម្ដេច? តើមនុស្សម្នាក់ដែលរីករាយនឹងលះបង់គ្រប់យ៉ាងសម្រាប់ព្រះជាម្ចាស់ ត្រូវទុកចោលដោយគ្មានអ្វីសោះ យ៉ាងដូចម្ដេច? មនុស្សគ្មានឆន្ទៈនឹងព្យាយាមឲ្យបានព្រះជាម្ចាស់ គ្មានឆន្ទៈនឹងលះបង់ទ្រព្យរបស់ខ្លួនសម្រាប់ព្រះជាម្ចាស់ ហើយគ្មានឆន្ទៈនឹងលះបង់ការខិតខំក្នុងមួយជីវិតរបស់ខ្លួន ដើម្បីព្រះជាម្ចាស់ ផ្ទុយទៅវិញ គេពោលថា ព្រះជាម្ចាស់ជ្រុលណាស់ពេក ដោយលក្ខណៈរបស់ព្រះជាម្ចាស់ ខុសឆ្ងាយពីការយល់ឃើញរបស់មនុស្សខ្លាំងពេក។ ដោយមានភាពជាមនុស្សបែបនេះ បើទោះបីជាអ្នករាល់គ្នាមិនកំណត់ការប្រឹងប្រែងរបស់ខ្លួន ក៏អ្នកនៅតែមិនអាចទទួលបានការយល់ព្រមពីព្រះជាម្ចាស់ ដោយមិនបាច់និយាយដល់ការពិតដែលថា អ្នកមិនស្វែងរកព្រះជាម្ចាស់ផង។ តើអ្នករាល់គ្នាមិនដឹងទេអីឬថា អ្នករាល់គ្នា គឺជាទំនិញខូចគុណភាពរបស់មនុស្សលោក? តើអ្នកមិនដឹងទេឬអីថា គ្មានភាពជាមនុស្សណា ដែលទាបជាងភាពជាមនុស្សរបស់អ្នករាល់គ្នាទេ? តើអ្នករាល់គ្នាមិនដឹងពីងារដែលអ្នកដទៃហៅអ្នក ដើម្បីផ្ដល់កិត្តិយសដល់អ្នករាល់គ្នាទេឬអី? អស់អ្នកដែលស្រលាញ់ព្រះជាម្ចាស់ពិតប្រាកដ ហៅអ្នករាល់គ្នាថាជាឪពុកចចក ជាម្ដាយចចក ជាកូនចចក និងជាចៅចចក។ អ្នករាល់គ្នាជាពូជពង្សចចក ហើយអ្នករាល់គ្នាគួរតែស្គាល់ពីអត្ដសញ្ញាណរបស់ខ្លួន ហើយមិនត្រូវភ្លេចឡើយ។ ចូរកុំគិតថាខ្លួនជាបុគ្គលដ៏ខ្ពង់ខ្ពស់នោះឡើយ៖ អ្នករាល់គ្នា គឺជាសត្វតិរិច្ឆានដ៏សាហាវ នៅក្នុងចំណោមមនុស្សជាតិ។ តើអ្នករាល់គ្នាមិនដឹងរឿងនេះសោះមែនទេ? តើអ្នករាល់គ្នាដឹងថា ខ្ញុំបានប្រថុយគ្រោះថ្នាក់ខ្លាំងប៉ុនណាទេ ក្នុងការមកធ្វើការក្នុងចំណោមអ្នករាល់គ្នានេះ? ប្រសិនបើវិចារណញ្ញាណរបស់អ្នករាល់គ្នា មិនអាចដូចធម្មតាឡើងវិញបាន ហើយមនសិការរបស់អ្នករាល់គ្នា មិនអាចដំណើរការដូចធម្មតាទេនោះ អ្នករាល់គ្នានឹងមិនអាចបោះបង់ងារជា «ចចក» នោះចោលបានទេ អ្នករាល់គ្នានឹងមិនអាចគេចផុតថ្ងៃនៃបណ្ដាសា និងថ្ងៃនៃការដាក់ទោសរបស់អ្នករាល់គ្នាដែរ។ អ្នករាល់គ្នាបានកើតមកក្នុងឋានៈតូចទាប ជាជីវិតមួយដែលគ្មានតម្លៃទាល់តែសោះ។ តាមសន្ដានអ្នករាល់គ្នាពីកំណើត អ្នកគឺចចកស្រេកឃ្លានមួយហ្វូង ជាគំនរកម្ទេចកម្ទី និងជាគំនរសំរាម ហើយខ្ញុំខុសពីអ្នករាល់គ្នា គឺខ្ញុំមិនធ្វើការក្នុងចំណោមអ្នករាល់គ្នា ដើម្បីទទួលបានការពេញចិត្ដឡើយ តែដោយសារតែតម្រូវការការងារដែលត្រូវបំពេញវិញ។ ប្រសិនបើអ្នករាល់គ្នានៅបន្ដបះបោររបៀបនេះទៀត នោះខ្ញុំនឹងបញ្ឈប់កិច្ចការរបស់ខ្ញុំ ហើយនឹងមិនធ្វើការក្នុងចំណោមអ្នករាល់គ្នាជាថ្មីម្ដងទៀតឡើយ។ ផ្ទុយទៅវិញ ខ្ញុំនឹងផ្ទេរកិច្ចការរបស់ខ្ញុំ ទៅឲ្យមនុស្សមួយក្រុមផ្សេងទៀតដែលខ្ញុំសព្វព្រះទ័យ ហើយខ្ញុំនឹងចាកចេញពីអ្នករាល់គ្នារបៀបនេះ ជារៀងរហូត ដ្បិតខ្ញុំមិនចង់លើកតម្កើងអ្នកណាដែលជាសត្រូវនឹងខ្ញុំឡើយ។ ដូចនេះ តើអ្នករាល់គ្នានៅតែចង់ចុះសម្រុងជាមួយខ្ញុំ ឬចង់ធ្វើជាសត្រូវប្រឆាំងនឹងខ្ញុំ?

ដកស្រង់ពី «ការមិនផ្លាស់ប្តូរនិស្ស័យគឺជាការប្រឆាំងនឹងព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣០៤

មនុស្សទាំងអស់សុទ្ធតែប្រាថ្នាចង់ឃើញព្រះភ័ក្ដ្រពិតរបស់ព្រះយេស៊ូវ ហើយគ្រប់គ្នាចង់រស់នៅជាមួយទ្រង់។ ខ្ញុំគិតថា គ្មានបងប្អូនប្រុសស្រីណាម្នាក់ពោលថា ខ្លួនមិនប្រាថ្នាចង់ឃើញ ឬរស់នៅជាមួយព្រះយេស៊ូវឡើយ។ មុនពេលអ្នករាល់គ្នាបានឃើញព្រះយេស៊ូវ មុនពេលអ្នករាល់គ្នាបានឃើញព្រះជា​ម្ចាស់​ដែលយក​កំណើតជាមនុស្ស នោះអ្នករាល់គ្នាទំនងជាចៅរ៉ៅនឹងគំនិតគ្រប់ប្រភេទ ដូចជា ឧទាហរណ៍ អំពីការលេច​មក​របស់ព្រះយេស៊ូវ របៀបដែលទ្រង់មានបន្ទូល របៀបរស់នៅរបស់ទ្រង់ និងចំណុចជាច្រើនផ្សេងទៀត។ ប៉ុន្ដែ នៅពេលដែលអ្នករាល់គ្នាពិតជាបានឃើញទ្រង់ គំនិតរបស់អ្នករាល់គ្នានឹងផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស​។ តើហេតុអ្វីបានជាដូច្នេះ? តើអ្នករាល់គ្នាចង់ដឹងដែរឬទេ? ជាការពិតណាស់ គេមិនអាចមើលរំលងគំនិតរបស់មនុស្សឡើយ ប៉ុន្ដែលើសពីនេះទៅទៀត មនុស្សក៏មិនត្រូវធ្វើការកែប្រែលក្ខណៈរបស់ព្រះគ្រីស្ទដែរ។ អ្នករាល់គ្នាគិតថា ព្រះគ្រីស្ទជាមនុស្សអមតៈ ឬជាអ្នកប្រាជ្ញ ប៉ុន្ដែ គ្មាននរណាម្នាក់ចាត់ទុកទ្រង់ ជាមនុស្សសាមញ្ញម្នាក់ ដែលមានលក្ខណៈរបស់​ព្រះឡើយ។ តាមពិតទៅ មនុស្សជាច្រើនដែលទន្ទឹងចង់ឃើញព្រះជាម្ចាស់ ទាំងយប់ទាំងថ្ងៃនោះ តាមពិតគឺជាសត្រូវរបស់ព្រះជា​ម្ចាស់ ហើយមិនចុះសសម្រុងជាមួយនឹងទ្រង់ទៀតផង។ តើនេះមិនមែនជាចំណែកមួយនៃកំហុសរបស់មនុស្សទេឬអី? សូម្បីពេលនេះក្ដី អ្នករាល់គ្នានៅតែគិតថា ជំនឿ និងភាពស្មោះត្រង់របស់អ្នករាល់គ្នាគឺគ្រប់គ្រាន់ធ្វើឲ្យអ្នករាល់គ្នាសក្តិសមនឹងមើលឃើញព្រះភ័ក្ដ្ររបស់ព្រះគ្រីស្ទ ប៉ុន្ដែ ខ្ញុំសូមដាស់តឿនថា ចូរប្រដាប់ខ្លួនរបស់អ្នកជាមួយនឹងអ្វីដែលមានប្រយោជន៍ជាច្រើនទៀត! ដ្បិតមនុស្សជាច្រើននាក់ដែលបានស្គាល់ព្រះគ្រីស្ទនៅអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល បានបរាជ័យ ឬនឹងបរាជ័យជាមិនខាន ពួកគេគ្រប់គ្នាបានប្រតិ​បត្ដិខ្លួនដូចជាពួកផារីស៊ី។ ចុះបរាជ័យរបស់អ្នករាល់គ្នាវិញ បណ្ដាលមកពីអ្វីដែរ? ប្រាកដណាស់ ដ្បិតក្នុងគំនិតរបស់អ្នករាល់គ្នាគិតថា ព្រះជាម្ចាស់ជាព្រះខ្ពង់ខ្ពស់ និងគួរឲ្យកោតសរសើរបំផុត។ ប៉ុន្ដែ សេចក្ដីពិតវិញមិនដូចអ្វីដែលមនុស្សចង់បានទេ។ ព្រះគ្រីស្ទមិនត្រឹមតែមិនខ្ពង់ខ្ពស់ទេ តែទ្រង់ថែមទាំងតូចទាបផង ទ្រង់មិនត្រឹមតែជាមនុស្សទេ តែទ្រង់ជាមនុស្សធម្មតាទៀតផង ទ្រង់មិនត្រឹមតែមិនអាចយាងទៅស្ថានសួគ៌ទេ តែទ្រង់ថែមទាំងមិនអាចដើរដោយសេរីនៅលើផែនដីទៀតផង។ ហើយដោយហេតុនេះ មនុស្សបានប្រតិបត្ដិចំពោះទ្រង់ ដូចជាការប្រតិបត្ដិចំពោះមនុស្សធម្មតាដែរ ពួកគេប្រព្រឹត្ដចំពោះទ្រង់ជាធម្មតា នៅពេលដែលពួកគេនៅជាមួយទ្រង់ ហើយក៏និយាយទៅកាន់ព្រះអង្គ ដោយមិនសូវយកចិត្ដទុកដាក់ដែរ ដោយគ្រប់គ្នានៅតែរង់ចាំការយាងមករបស់ «ព្រះគ្រីស្ទពិត»។ អ្នករាល់គ្នាបានទទួលយកព្រះគ្រីស្ទដែលបានយាងមករួចហើយ សម្រាប់មនុស្សធម្មតា ហើយព្រះបន្ទូលរបស់ទ្រង់ សម្រាប់មនុស្សធម្មតាដែរ។ ដោយបុព្វហេតុនេះ អ្នករាល់គ្នាមិនទាន់ទទួលបានអ្វីពីព្រះគ្រីស្ទនៅឡើយទេ ហើយបែរជាបានលាតត្រដាងទាំងស្រុង នូវភាពអាក្រក់របស់ខ្លួននៅចំពោះពន្លឺវិញ​។

មុននឹងមានទំនាក់ទំនងជាមួយនឹងព្រះគ្រីស្ទ អ្នកអាចជឿលើនិស្ស័យរបស់អ្នក ដើម្បីទទួលបានការផ្លាស់ប្រែទាំងស្រុង (ដែលអ្នកជាអ្នកដើរតាមព្រះគ្រីស្ទដ៏ស្មោះត្រង់ម្នាក់) ដែលគ្មាននរណា​សក្ដិ​សមនឹងទទួលនូវព្រះពររបស់ព្រះគ្រីស្ទ ជាងអ្នកឡើយ ហើយគិតថា ខ្លួនបានឆ្លងកាត់រឿងរ៉ាវជាច្រើន បានធ្វើកិច្ចការជាច្រើន ហើយបានបង្កើតផលផ្លែជាច្រើនដែរ នោះអ្នកច្បាស់ណាស់ថានឹងក្លាយជាម្នាក់ក្នុងចំណោមអស់អ្នកដែលនឹងទទួលបានមកុដ។ ប៉ុន្ដែ មានសេចក្ដីពិតមួយ ដែលអ្នកប្រហែលជាមិនស្កាល់៖ និស្ស័យពុក​រលួយ​របស់មនុស្ស និងភាពបះបោរ ព្រមទាំងការជំទាស់របស់គេ នឹងត្រូវបានលាតត្រដាង ពេលគេបានជួបនឹងព្រះគ្រីស្ទ ហើយភាពបះបោរ និងការជំទាស់របស់មនុស្សដែលបានលាតត្រដាងនៅពេលនេះ គឺកាន់តែច្បាស់លាស់ និងបង្ហាញយ៉ាងច្បាស់ ជាងពេលណាៗទាំងអស់។ ដោយព្រោះតែព្រះគ្រីស្ទជាបុត្រមនុស្ស (បុត្រមនុស្សដែលមាននូវភាពជាមនុស្សធម្មតា) ជាបុត្រ​មនុស្សដែលមិនទទួលបានការលើកតម្កើង និងការគោរព​។ ដោយសារតែព្រះជាម្ចាស់រស់នៅក្នុងសាច់ឈាម ដែលការបះបោររបស់មនុស្សត្រូវបានលាតត្រដាងយ៉ាងច្បាស់ ហើយហ្មត់ចត់ផង។ ដូចនេះ ខ្ញុំសូមនិយាយថា ការយាងមករបស់ព្រះគ្រីស្ទ បានលាតត្រដាងនូវការបះបោររបស់មនុស្សជាតិទាំងអស់ ហើយក៏បានធ្វើឲ្យលក្ខណៈដើមនៃមនុស្សជាតិ បានប្រសើរឡើងដែរ។ ការនេះត្រូវបានហៅថា «ព្រលែងខ្លាឲ្យចុះពីភ្នំ» និង «ព្រលែងចចកចេញពីរូង»។ តើអ្នកហ៊ានសន្និដ្ឋានថា ខ្លួនស្មោះត្រង់ចំពោះព្រះជា​ម្ចាស់​ដែរឬទេ? តើអ្នកនៅតែសន្មត់ថា ខ្លួនបានស្ដាប់បង្គាប់ព្រះជា​ម្ចាស់​ទាំងស្រុងទេ? តើអ្នកនៅតែសន្មត់ថា ខ្លួនមិនបានបះបោរដែរឬទេ? មនុស្សខ្លះពោលថា៖ «នៅពេលព្រះជាម្ចាស់បានប្រទាននូវបរិយាកាសថ្មីមកខ្ញុំ នោះខ្ញុំនឹងធ្វើតាមឲ្យខាងតែបាន ដោយមិនរអ៊ូរទាំ ហើយលើសពីនេះទៅទៀត ខ្ញុំក៏មិនមានយោបល់អ្វី ចំពោះព្រះជាម្ចាស់ឡើយ។» មនុស្សខ្លះទៀតក៏ពោលថា៖ «នៅពេលព្រះជាម្ចាស់ប្រគល់កិច្ចការមកឲ្យខ្ញុំ នោះខ្ញុំនឹងធ្វើឲ្យអស់ពីសមត្ថភាព ហើយមិនឲ្យខកខានឡើយ»។ ក្នុងករណីនេះ ខ្ញុំសុំសួរអ្នករាល់គ្នាដូច្នេះថា៖ នៅពេលអ្នករាល់គ្នារស់នៅជាមួយព្រះគ្រីស្ទ តើអ្នករាល់គ្នាអាចចុះសម្រុងនឹងទ្រង់ដែរឬទេ? តើអ្នករាល់គ្នាអាចចុះសម្រុងនឹងទ្រង់ បានយូរប៉ុនណាដែរ? មួយថ្ងៃ? ពីរថ្ងៃ? មួយម៉ោង? ពីរម៉ោង? សេចក្ដី​ជំនឿរបស់អ្នករាល់គ្នាអាចនឹងគួរឲ្យសរសើរ ប៉ុន្ដែ អ្នករាល់គ្នាមិនមានការស៊ូទ្រាំច្រើននៅឡើយ។ នៅពេលដែលអ្នករាល់គ្នាពិតជាបានរស់នៅជាមួយព្រះគ្រីស្ទ នោះការ​រាប់​ខ្លួន​​ឯង​ជាសុចរិត និងការទុកខ្លួនជាសំខាន់របស់អ្នក នឹងត្រូវបានលាតត្រដាងចេញមក តាមរយៈពាក្យសម្ដី និងសកម្មភាពរបស់អ្នក ហើយបំណងប្រាថ្នាដ៏ហួសហេតុរបស់អ្នក ផ្នត់គំនិតមិនស្ដាប់បង្គាប់ និងមិនពេញចិត្ដរបស់អ្នក នឹងត្រូវបានលាតត្រដាងបន្ដិចម្ដងៗ។ ជាចុងក្រោយ ចរិតក្រអឺតក្រទមរបស់ខ្លួន នឹងលេចចេញមកកាន់តែខ្លាំងឡើងៗ រហូតដល់អ្នកខុសឆ្ងាយពីព្រះគ្រីស្ទដូចមេឃនឹងដី ហើយលក្ខណៈដើមរបស់អ្នក នឹងលេចចេញមកទាំងស្រុង។ ពេលនោះ អ្នកមិនអាចគ្របបាំងសញ្ញាណរបស់អ្នកបានទៀតឡើយ ហើយក៏មិនអាចលាក់បាំងការរអ៊ូរទាំរបស់ខ្លួនដែរ ដោយវានឹងលេចចេញមកដោយឯកឯង ហើយ​ភាពអន់ថយខាងមនុស្សជាតិរបស់អ្នក ក៏បានលាតត្រដាងឡើងទាំងស្រុងដែរ។ យ៉ាងណាក្ដី អ្នកនៅតែបដិសេធមិនទទួលស្គាល់នូវការបះបោររបស់ខ្លួន ដោយបែរមកជឿថា ព្រះគ្រីស្ទមួយអង្គនេះ មិនងាយស្រួលឲ្យមនុស្សទទួលយកឡើយ ដោយទ្រង់មានលក្ខណៈដូចមនុស្សខ្លាំងពេក ហើយអ្នករាល់គ្នានឹងចុះចូលទាំង​ស្រុង ប្រសិនបើទ្រង់ជាព្រះគ្រីស្ទ ដែលមានសេចក្ដីសប្បុរសជាងនេះ។ អ្នករាល់គ្នាជឿថា ការបះបោររបស់អ្នករាល់គ្នាត្រឹមត្រូវ គឺអ្នករាល់គ្នាគ្រាន់តែជំទាស់នឹងទ្រង់ នៅពេលដែលទ្រង់ជំរុញអ្នករាល់គ្នាខ្លាំងពេកតែប៉ុណ្ណោះ។ អ្នករាល់គ្នាមិនដែលពិចារណាថា ខ្លួនមិនបានចាត់ទុកព្រះគ្រីស្ទជាព្រះទេ បានជាអ្នកខ្វះនូវចេតនាស្ដាប់បង្គាប់ទ្រង់។ ផ្ទុយទៅវិញ អ្នករាល់គ្នាចចេសរឹងរូសថា ព្រះគ្រីស្ទ​ធ្វើការដោយស្របតាមបំណងប្រាថ្នារបស់អ្នក ហើយនៅពេលដែលទ្រង់ធ្វើអ្វីមួយដែលខុសប្លែកពីការគិតរបស់ខ្លួន អ្នកបែជាជឿថា ទ្រង់មិនមែនជាព្រះឡើយ គឺទ្រង់ជាមនុស្សវិញ។ តើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ទាស់នឹងទ្រង់របៀបនេះ? ដូចនេះ តើអ្នករាល់គ្នាជឿលើនរណាវិញ? ហើយតើអ្នករាល់គ្នាស្វែងរកព្រះជា​ម្ចាស់​ដោយរបៀបណា?

ដកស្រង់ពី «មនុស្សដែលមិនចុះសម្រុងនឹងព្រះគ្រីស្ទ គឺជាសត្រូវព្រះជាម្ចាស់ប្រាកដណាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣០៥

អ្នករាល់គ្នាតែងតែប្រាថ្នាចង់ឃើញព្រះគ្រីស្ទ ប៉ុន្ដែ ខ្ញុំសូមអង្វរអ្នករាល់គ្នា កុំឲ្យតម្លៃខ្លួនឯងខ្លាំងពេក នរណាក៏អាចនឹងឃើញព្រះគ្រីស្ទដែរ ប៉ុន្ដែ ខ្ញុំសូមនិយាយថា គ្មាននរណាម្នាក់សក្តិសមនឹងបានឃើញព្រះគ្រីស្ទឡើយ។ ដ្បិតធម្មជាតិរបស់មនុស្ស ពោរពេញដោយអំពើអាក្រក់ ក្រអឺតក្រទម និងបះបោរ នៅពេលដែលអ្នកបានឃើញព្រះគ្រីស្ទភ្លាម នោះលក្ខណៈដើមរបស់អ្នករាល់គ្នា នឹងបំផ្លាញអ្នក ព្រមទាំងថ្កោលទោសអ្នកដល់ស្លាប់ផង។ ការចូលរួមជាមួយបងប្អូនប្រុសស្រីរបស់អ្នក អាចនឹងមិនបង្ហាញលក្ខណៈជាច្រើនរបស់អ្នករាល់គ្នាទេ ប៉ុន្ដែ ការដែលអ្នកមានទំនាក់ទំនងជាមួយព្រះគ្រីស្ទ នោះមិនមែនជារឿងសាមញ្ញឡើយ។ គ្រប់ពេលវេលាទាំងអស់ សញ្ញាណរបស់អ្នកអាចនឹងចាក់ឫសគល់ ភាពក្រអឺត​ក្រទមរបស់អ្នក ក៏ចាប់ផ្ដើមដុះពន្លកមក ហើយការបះបោររបស់អ្នកក៏ផ្ដល់ផល ជាផ្លែល្វាមកដែរ។ តើអ្នកដែលមានលក្ខណៈជាមនុស្សជាតិ អាចសក្តិសមនឹងមានទំនាក់ទំនងជាមួយព្រះគ្រីស្ទបានយ៉ាង​ដូចម្ដេច? តើអ្នកពិតជាអាចប្រព្រឹត្ដចំពោះទ្រង់ ក្នុងនាមទ្រង់ជាព្រះជា​ម្ចាស់​បានរាល់ថ្ងៃដែរឬទេ? តើអ្នកពិតជាមានការចុះចូលនឹងព្រះជាម្ចាស់ ពិតប្រាកដដែរឬទេ? អ្នករាល់គ្នាថ្វាយបង្គំព្រះដ៏ខ្ពង់ខ្ពស់នៅក្នុងចិត្ដ ដូចជាព្រះយេហូវ៉ា ខណៈពេលដែលចាត់ទុកព្រះគ្រីស្ទ ដែលអាចមើលឃើញថាជាមនុស្ស។ សញ្ញាណរបស់អ្នករាល់គ្នាហាក់តូចពេកហើយ ចំណែកសារជាតិជាមនុស្សរបស់អ្នកក៏អន់ពេកដែរ! អ្នករាល់គ្នាមិនមានសមត្ថភាព ក្នុងការលើកតម្កើងព្រះគ្រីស្ទជាព្រះជារៀងរហូតឡើយ គឺធ្វើបានតែម្ដងម្កាលប៉ុណ្ណោះ។ អ្នកក៏ឱបក្រសោបទ្រង់ និងថ្វាយបង្គំទ្រង់ជាព្រះជាម្ចាស់ នៅពេលដែលអ្នកចូលចិត្ដប៉ុណ្ណោះ។ ហេតុនេះ ទើបខ្ញុំនិយាយថា អ្នករាល់គ្នាមិនមែនជាអ្នកជឿលើព្រះជាម្ចាស់ឡើយ ប៉ុន្ដែ អ្នករាល់គ្នាមានលក្ខណៈប្រឆាំងជំទាស់នឹងព្រះគ្រីស្ទ។ សូម្បី មនុស្សដែលមានចិត្ដសប្បុរសចំពោះអ្នកដទៃ ក៏ទទួលបានការតបស្នងដែរ ប៉ុន្ដែ ព្រះគ្រីស្ទ​ដែលបានធ្វើកិច្ចការជាច្រើនក្នុងចំណោមអ្នករាល់គ្នា បែជាមិនបានទទួលសេចក្ដីស្រលាញ់របស់មនុស្ស និងការប៉ះប៉ូវ ព្រមទាំងការចុះចូលទៅវិញ។ តើនេះមិនមែនជាការគួរឲ្យខូចចិត្ដទេឬអី?

គេអាចថា នៅក្នុងរយៈពេលជាច្រើនឆ្នាំនៃសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ អ្នកមិនដែលដាក់បណ្ដាសានរណាម្នាក់ ឬក៏មិនបានប្រព្រឹត្ដអំពើអាក្រក់ឡើយ ប៉ុន្ដែ នៅក្នុងទំនាក់ទំនងជាមួយព្រះគ្រីស្ទវិញ អ្នកមិនអាចនិយាយសេចក្ដីពិត មិនអាចបញ្ចេញនូវភាពស្មោះត្រង់ ឬស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះគ្រីស្ទឡើយ ក្នុងករណីនេះ ខ្ញុំសូមប្រាប់ថា អ្នករាល់គ្នាជាមនុស្សសាហាវ និងអាក្រក់បំផុតក្នុងលោក។ អ្នកអាចមានលក្ខណៈគួរឲ្យស្រឡាញ់ និងគោរពពីសាច់ញាតិ មិត្ដភក្ដិ ប្ដី ឬប្រពន្ធ កូនប្រុសស្រី និងឪពុកម្ដាយ ហើយមិនដែលយកចំណេញពីគ្នាឡើយ ប៉ុន្ដែ ប្រសិនបើអ្នកមិនអាចមានលក្ខណៈចុះសម្រុងនឹងព្រះគ្រីស្ទ ហើយប្រសិនបើអ្នកមិនអាចមានទំនាក់ទំនងល្អប្រសើរទៅវិញទៅមកជាមួយទ្រង់​​នោះទេ ហើយទោះបីជាអ្នកចំណាយគ្រប់យ៉ាងសម្រាប់អ្នកជិតខាង ឬអ្នកថែរក្សាឪពុកម្ដាយ និងសមាជិកក្នុងគ្រួសារអ្នកបានយ៉ាងល្អិតល្អន់ក្ដី ក៏ខ្ញុំនៅតែនិយាយថា អ្នកជាមនុស្សអាក្រក់ ហើយថែមទាំងជាមនុស្សដែលពោរពេញដោយអំពើពុតត្បុតយ៉ាងអាក្រក់ផង។ ចូរកុំចាត់ទុកខ្លួនឯងចុះសម្រុងនឹងព្រះគ្រីស្ទយ៉ាងងាយស្រួល ដោយព្រោះអ្នកចុះសម្រុងនឹងអ្នកផ្សេងទៀត ឬធ្វើអំពើល្អបានតិចតួចឲ្យសោះ។ តើអ្នកគិតថា ចេតនាសប្បុរសរបស់អ្នក អាចទទួលបានព្រះពរពីស្ថានសួគ៌ឬ? តើអ្នកគិតថាការធ្វើអំពើល្អបន្តិចបន្តួច អាចយកមកជំនួសការស្ដាប់បង្គាប់របស់អ្នកហើយមែនទេ? គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា អាចទទួលយកការដោះស្រាយ និងកាត់ចេញបានឡើយ ហើយអ្នករាល់គ្នាក៏មានការលំបាកក្នុងការទទួលយកភាព​ជាមនុស្សរបស់​ព្រះគ្រីស្ទដែរ ទោះបីអ្នករាល់គ្នាជាមនុស្សមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ក៏ដោយ។ សេចក្ដី​ជំនឿរបស់អ្នករាល់គ្នាបែបនេះ នឹងនាំមកនូវការថ្កោលទោសយ៉ាងសមរម្យមួយ។ អ្នករាល់គ្នាត្រូវបញ្ឈប់ការបំភាន់ និងការប្រាថ្នាចង់ឃើញព្រះគ្រីស្ទ ដ្បិតអ្នករាល់គ្នានៅតូចទាបណាស់ ហើយអ្នករាល់គ្នាមិនសក្តិសមនឹងបានឃើញទ្រង់ឡើយ។ នៅពេលដែលអ្នកបានលុបបំបាត់នូវការបះបោររបស់អ្នកបានទាំង​ស្រុងរួចរាល់ ហើយអាចមានការចុះសម្រុងនឹងព្រះគ្រីស្ទយ៉ាងរីក​រាយផង គឺនៅគ្រានោះហើយដែលព្រះជាម្ចាស់នឹងលេចមកនៅចំពោះ​អ្នកជាមិនខាន។ ប្រសិនបើអ្នកមើលទៅព្រះជាម្ចាស់ដោយមិនបានឆ្លងកាត់ការកាត់ចេញ ឬការជំនុំជម្រះទេនោះ ប្រាកដណាស់ថា អ្នកនឹងក្លាយជាសត្រូវរបស់ព្រះជាម្ចាស់ ហើយ​ត្រូវ​កំណត់សម្រាប់ការបំផ្លិចបំផ្លាញផង។ លក្ខណៈធម្មជាតិរបស់មនុស្ស គឺនៅជាប់ជាសត្រូវនឹងព្រះជាម្ចាស់ ដ្បិតមនុស្សទាំងអស់បានទទួលនូវសេចក្ដី​ពុក​រលួយ​របស់សាតាំង​។ ប្រសិនបើមនុស្សម្នាក់ព្យាយាមទំនាក់ទំនងជាមួយព្រះជាម្ចាស់ ចេញពីចំណុចកណ្ដាលនៃអំពើអាក្រក់របស់ខ្លួន នោះប្រាកដណាស់ថា គ្មានអ្វីល្អអាចកើតចេញពីទំនាក់ទំនងនេះបានឡើយ ទង្វើ និងពាក្យសម្ដីរបស់គេ នឹងលាតត្រដាងនូវសេចក្ដី​ពុក​រលួយ​របស់ខ្លួនគ្រប់ពេលទាំងអស់ ហើយចំពោះការមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ នោះការបះបោររបស់គេនឹងត្រូវលាតត្រដាងចេញមកនូវគ្រប់រូបភាពទាំងអស់។ មនុស្សចេញមកប្រឆាំងនឹងព្រះគ្រីស្ទទាំងមិនដឹងខ្លួន គេក្បត់នឹងព្រះគ្រីស្ទ ហើយបោះបង់ទ្រង់ចោលទៀតផង នៅពេលដែលការនេះកើតឡើង នោះមនុស្សនឹងស្ថិតក្នុងសភាពមិនទៀងទាត់ជាងមុនទៅទៀត ហើយបើការនេះនៅតែបន្ដទៀត នោះគេនឹងត្រូវទទួលការកាត់ទោសជាមិនខាន។

មនុស្សមួយចំនួនអាចនឹងជឿថា ប្រសិនបើការមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ មានគ្រោះថ្នាក់ខ្លាំងយ៉ាងនេះ នោះវាជារឿងល្អក្នុងការនៅឲ្យឆ្ងាយពីព្រះជា​ម្ចាស់។ តើមនុស្សបែបនេះអាចទទួលបានអ្វីខ្លះ? តើពួកគេអាចស្មោះត្រង់ចំពោះព្រះជា​ម្ចាស់​ដែរឬទេ? ប្រាកដណាស់ ការមានទំនាក់ទំនងជាមួយព្រះជា​ម្ចាស់​ពិតជាលំបាកណាស់ ប៉ុន្ដែ នេះក៏ព្រោះតែមនុស្សមានត្រូវ​បាន​ធ្វើ​ឲ្យ​ពុក​រលួយ​ មិនមែនដោយសារតែព្រះជា​ម្ចាស់​មិនអាចមានទំនាក់ទំនង​ជាមួយគេនោះឡើយ។ សម្រាប់អ្នករាល់គ្នា វាជារឿងល្អក្នុងការលះបង់ការខិតខំកាន់តែខ្លាំងចំពោះសេច​ក្ដីពិតនៃការស្គាល់ខ្លួនឯង។ ហេតុអ្វីបានជាអ្នករាល់គ្នាមិនអាចរកឃើញនូវការសព្វព្រះហឫទ័យពីព្រះជាម្ចាស់? តើហេតុអ្វីបានជានិស្ស័យរបស់អ្នករាល់គ្នាចំពោះទ្រង់គួរឲ្យស្អប់ខ្ពើមយ៉ាងនេះ? ហេតុអ្វីបានជាពាក្យសម្ដីរបស់អ្នករាល់គ្នា ធ្វើឲ្យទ្រង់ស្អប់ខ្ពើម? ដរាបណាអ្នករាល់គ្នាបានបង្ហាញនូវភាពស្មោះត្រង់តែបន្ដិច នោះអ្នកអាចច្រៀងសរសើរ និងទាមទាររង្វាន់សម្រាប់ការចូលរួមចំណែកបន្ដិច​បន្តួចនោះបាន អ្នកបានមាក់ងាយអ្នកដទៃនៅពេលដែលបានបង្ហាញគំរូនៃការស្ដាប់បង្គាប់ ហើយបានមើលងាយដល់ព្រះជាម្ចាស់នៅពេលបានសម្រេចកិច្ចការបន្ដិចបន្តួច។ ដ្បិតក្នុងការដែលយាងព្រះជាម្ចាស់មកក្នុងជីវិតអ្នក អ្នករាល់គ្នាក៏ទូលសុំមាសប្រាក់ អំណោយ និងសមិទ្ធផលនានា។ វាធ្វើឲ្យអ្នកខូចចិត្ដក្នុងការថ្វាយប្រាក់មួយកាក់ ឬពីរកាក់ទៅវិញ នៅពេលដែលអ្នកថ្វាយដប់រៀល នោះអ្នកក៏ប្រាថ្នាសុំព្រះពរមកវិញ ហើយចង់បានការប្រព្រឹត្ដដាក់ខ្លួនខុសពីគេផង។ លក្ខណៈជាមនុស្សជាតិរបស់អ្នក ដូចជាការចង់បានរបស់អ្នក គឺមិនគួរនិយាយ ឬមិនគួរឮឡើយ។ តើនៅក្នុងពាក្យសម្ដី និងទង្វើរបស់អ្នករាល់គ្នាមានអ្វីដែលគួរឲ្យសរសើរដែរឬទេ? អស់អ្នកដែលប្រតិបត្ដិតាមកាតព្វកិច្ចរបស់ខ្លួន និងអស់អ្នកដែលមិនប្រតិបត្តិ អស់អ្នកដែលដឹកនាំ និងអស់អ្នកដែលដើរតាម អស់អ្នកដែលបានបរិច្ចាគ និងអស់អ្នកដែលមិនបានចូលរួមបរិច្ចាគ អស់អ្នកដែលអធិប្បាយព្រះបន្ទូល និងអស់អ្នកដែលទទួលស្ដាប់ព្រះបន្ទូល និងមនុស្សជាច្រើនប្រភេទទៀត៖ គឺមនុស្សទាំងអស់សុទ្ធតែកោតសរសើរខ្លួនឯង។ តើអ្នករាល់គ្នាមិនយល់ថា ការនេះគួរឲ្យចង់សើចទេឬអី? ទោះជាយ៉ាងណាក្ដី អ្នករាល់គ្នាមិនអាចចុះសម្រុងនឹងព្រះជាម្ចាស់ដោយការដែលដឹងច្បាស់ថា អ្នកជឿលើព្រះជាម្ចាស់ឡើយ។ ការដែលដឹងច្បាស់ថា អ្នករាល់គ្នាមិនសក្ដិសមនឹងគួរឲ្យសរសើរ នោះអ្នកនៅតែអួតបំប៉ោងដដែលៗ​។ តើអ្នករាល់គ្នាមិនយល់ថា គំនិតរបស់អ្នកបានធ្លាក់ដុនដាប ដល់ចំណុចដែលគ្រប់គ្រងលែងបានទេឬ? ក្នុងករណីដែលគំនិតរបស់អ្នកស្ថិតក្នុងសភាពបែបនេះ តើអ្នករាល់គ្នាមិនភ័យខ្លាចក្នុងគ្រាដែលខ្លួនកំពុងស្ថិតក្នុងផ្លូវបំបែកនេះទេឬ? និស្ស័យរបស់អ្នករាល់គ្នាបានធ្លាក់ដុនដាប ដល់ចំណុចដែលអ្នកមិនអាចចុះសម្រុងនឹងព្រះជាម្ចាស់។ នៅក្នុងសេចក្ដីនេះ តើសេចក្ដី​ជំនឿរបស់អ្នករាល់គ្នាមិនគួរឲ្យចង់សើចទេឬអី? តើសេចក្ដី​ជំនឿរបស់អ្នករាល់គ្នា មិនមែនជាការចំអកឡកឡឺយទេឬអី? តើអ្នកឈានទៅសម្រេចអនាគតរបស់អ្នកបាន យ៉ាងដូចម្ដេច? តើអ្នករាល់គ្នាសម្រេចចិត្ដជ្រើសរើសយកផ្លូវណាមួយ យ៉ាងដូចម្ដេច?

ដកស្រង់ពី «មនុស្សដែលមិនចុះសម្រុងនឹងព្រះគ្រីស្ទ គឺជាសត្រូវព្រះជាម្ចាស់ប្រាកដណាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣០៦

ខ្ញុំបានបញ្ចេញនូវព្រះបន្ទូលយ៉ាងច្រើន ហើយក៏បានបង្ហាញពីព្រះហឫទ័យ និងនិស្ស័យរបស់ខ្ញុំផង បើទោះជាដូច្នេះក្ដី ក៏មនុស្សនៅតែមិនអាចស្គាល់ខ្ញុំ ហើយជឿលើខ្ញុំដែរ។ ឬក៏អាចនិយាយបានម្យ៉ាងទៀតថា មនុស្សនៅតែមិនអាចស្ដាប់បង្គាប់ខ្ញុំ។ អស់អ្នកដែលរស់នៅក្នុងគម្ពីរ អស់អ្នកដែលរស់នៅក្នុងក្រឹត្យវិន័យ អស់អ្នកដែលរស់នៅលើឈើឆ្កាង អស់អ្នកដែលរស់នៅស្របតាមសេចក្ដីបង្រៀន អស់អ្នកដែលរស់នៅក្នុងកិច្ចការដែលខ្ញុំធ្វើសព្វថ្ងៃនេះ ក្នុងចំណោមពួកគេទាំងនេះ តើនរណាទៅ ចុះសម្រុងនឹងខ្ញុំ? អ្នករាល់គ្នាគិតតែពីការទទួលព្រះពរ និងរង្វាន់ តែមិនដែលលៃទុកគំនិតគិតថា ធ្វើរបៀបណាដើម្បីឲ្យបានចុះសម្រុងនឹងខ្ញុំយ៉ាងពិតប្រាកដ ឬក៏ពីរបៀបបង្កាខ្លួនឯងពីការប្រឆាំងនឹងខ្ញុំ។ ខ្ញុំខកព្រះហឫទ័យនឹងអ្នករាល់គ្នាណាស់ ព្រោះខ្ញុំបានប្រទានដល់អ្នករាល់គ្នាយ៉ាងច្រើន តែខ្ញុំទទួលបានពីអ្នករាល់គ្នាវិញ តិចតួចជាទីបំផុត។ ការឆបោក ភាពក្រអើតក្រទម ភាពលោភលន់ សេចក្ដីប្រាថ្នាហួសល្បត់ ការក្បត់ ការមិនស្ដាប់បង្គាប់របស់អ្នករាល់គ្នា ក្នុងចំណោមទង្វើទាំងអស់នេះ តើទង្វើណាមួយ ដែលអាចគេចពីការកត់ចំណាំរបស់ខ្ញុំបាន? អ្នករាល់គ្នាព្រងើយកន្តើយនឹងខ្ញុំ អ្នករាល់គ្នាបោកបញ្ឆោតខ្ញុំ អ្នករាល់គ្នាប្រមាថខ្ញុំ អ្នករាល់គ្នាបញ្ជោរខ្ញុំ អ្នករាល់គ្នាទារឲ្យខ្ញុំសង ហើយជំរិតទារតង្វាយខ្ញុំ តើសេចក្ដីអាក្រក់របៀបនេះ អាចនឹងគេចរួចពីការដាក់ទោសរបស់ខ្ញុំដោយរបៀបបណា? ការប្រព្រឹត្តអាក្រក់ទាំងអស់នេះ ជាភ័ស្តុតាងបញ្ជាក់ពីភាពជាសត្រូវរបស់អ្នករាល់គ្នាចំពោះខ្ញុំ ហើយជាភ័ស្តុតាងបញ្ជាក់ពីភាពមិនចុះសម្រុងរបស់អ្នករាល់គ្នានឹងខ្ញុំ។ ពួកអ្នកម្នាក់ៗ ជឿលើខ្លួនឯងថា ចុះសម្រុងនឹងខ្ញុំណាស់ ប៉ុន្តែប្រសិនជាបែបនោះមែន តើភ័ស្តុតាងដែលមិនអាចប្រកែកបាននេះ ត្រូវប្រើចំពោះនរណាខ្លះ? អ្នករាល់គ្នាជឿលើខ្លួនឯងថា មានសេចក្ដីស្មោះត្រង់ និងភក្ដីភាព យ៉ាងច្រើនអនេកចំពោះខ្ញុំ។ អ្នករាល់គ្នាគិតថា ខ្លួនឯងមានចិត្តសប្បុរសខ្លាំងណាស់ មានមេត្តាខ្លាំងណាស់ ហើយស្រឡាញ់ខ្ញុំជាខ្លាំង។ អ្នករាល់គ្នាគិតថា ខ្លួនបានធ្វើលើសពីគ្រប់គ្រាន់ហើយដើម្បីខ្ញុំ។ ក៏ប៉ុន្តែ តើអ្នករាល់គ្នាមានដែលធៀបរឿងនឹងនេះ ទៅនឹងសកម្មភាពរបស់ខ្លួនឯងដែរឬទេ? ខ្ញុំមានបន្ទូលថា អ្នករាល់គ្នាក្រអឺតក្រទមខ្លាំង លោភលន់ខ្លាំង ធ្វេសប្រហែសខ្លាំង ល្បិចដែលអ្នករាល់គ្នាបោកខ្ញុំ គឺពិតជាឆ្លាតវៃណាស់ អ្នកមានចេតនា និងវិធីសាស្ត្រថោកទាបច្រើនណាស់។ ភក្ដីភាពរបស់អ្នករាល់គ្នា តិចតួចណាស់ សេចក្ដីស្មោះត្រង់របស់អ្នករាល់គ្នាវិញ ក៏ស្ដួចស្ដើង ហើយសតិសម្បជញ្ញៈរបស់អ្នក រឹតតែខ្វះខាតទៅទៀត។ ក្នុងដួងចិត្តអ្នករាល់គ្នា គឺមានតែការព្យាបាទច្រើនពេក ហើយមិនមាននរណាម្នាក់ រួចផុតពីការព្យាបាទរបស់អ្នកឡើយ សូម្បីតែខ្ញុំ។ អ្នករាល់គ្នាបិទទ្វារចោលខ្ញុំ ដើម្បីតែកូនៗខ្លួនឯង ឬក៏ប្ដីអ្នករាល់គ្នា ឬដើម្បីតែការពារខ្លួនឯង។ ជំនួសឲ្យការយកចិត្តទុកដាក់នឹងខ្ញុំ អ្នកយកចិត្តទុកដាក់នឹងគ្រួសារ កូនៗ ឋានៈអនាគត និងក្ដីសុខរបស់អ្នករាល់គ្នាជាង។ តើពេលណាទៅ ដែលអ្នកធ្លាប់បានគិតពីខ្ញុំ ខណៈពេលអ្នករាល់គ្នានិយាយ ឬប្រព្រឹត្តនោះ? នៅថ្ងៃដែលត្រជាក់ខ្លាំង គំនិតរបស់អ្នករាល់គ្នា រិះគិតតែអំពីកូនៗ ប្ដីប្រពន្ធ ឬឪពុកម្ដាយរបស់អ្នករាល់គ្នា។ នៅថ្ងៃដែលក្ដៅហែង អ្នកក៏មិនដែលគិតដល់ខ្ញុំដែរ។ ពេលអ្នករាល់គ្នាបំពេញភារកិច្ចរបស់ខ្លួន អ្នកកំពុងគិតពីផលប្រយោជន៍ សុវត្ថិភាពផ្ទាល់ខ្លួន និងសមាជិកគ្រួសាររបស់អ្នក។ តើអ្វីទៅ ដែលអ្នកធ្លាប់ធ្វើដើម្បីខ្ញុំនោះ? តើពេលណាទៅ ដែលអ្នកធ្លាប់គិតពីខ្ញុំ? តើពេលណាទៅ ដែលអ្នកធ្លាប់ថ្វាយខ្លួនឯងដល់ខ្ញុំ និងកិច្ចការរបស់ខ្ញុំ ទោះត្រូវលះបង់អ្វីក៏ដោយនោះ? ឯណាទៅ ភ័ស្តុតាងបញ្ជាក់ពីការចុះសម្រុងរបស់អ្នកនឹងខ្ញុំនោះ? ឯណាទៅតថភាពនៃភក្ដីភាពរបស់អ្នក ចំពោះខ្ញុំនោះ? ឯណាទៅតថភាពនៃការស្ដាប់បង្គាប់របស់អ្នក ចំពោះខ្ញុំនោះ? ពេលណាទៅ ដែលអ្នកគ្មានចេតនាចង់បានព្រះពរពីខ្ញុំ? អ្នករាល់គ្នាបោកប្រាស់ និងបញ្ឆោតខ្ញុំ អ្នករាល់គ្នាលលេង នឹងសេចក្ដីពិត អ្នកបិទបាំងវត្តមាននៃសេចក្ដីពិត ហើយក្បត់នឹងខ្លឹមសារនៃសេចក្ដីពិត។ តាមរយៈការទាស់ទទឹងនឹងខ្ញុំបែបនេះ នាំឲ្យមានលទ្ធផលអ្វីខ្លះ ដែលកំពុងតែរង់ចាំអ្នករាល់គ្នានៅថ្ងៃខាងមុខ? អ្នករាល់គ្នាគ្រាន់តែព្យាយាមចុះសម្រុងនឹងព្រះដ៏ស្រពេចស្រពិល ហើយស្វែងរកតែជំនឿស្រពេចស្រពិល ប៉ុន្តែ អ្នកមិនចុះសម្រុងនឹងព្រះគ្រីស្ទទេ។ តើសេចក្ដីអាក្រក់របស់អ្នក នឹងមិនទទួលការដាក់ទោស ដូចគ្នានឹងទោសដែលមនុស្សអាក្រក់សមនឹងទទួលទេឬអី? នៅពេលនោះ អ្នករាល់គ្នានឹងបានដឹងថា អ្នកដែលមិនចុះសម្រុងនឹងព្រះគ្រីស្ទ គ្មាននរណាម្នាក់អាចគេច ផុតពីថ្ងៃនៃសេចក្ដីក្រោធបានទេ ហើយអ្នករាល់គ្នានឹងបានដឹងថា តើការដាក់ទោសប្រភេទណា នឹងកើតមានចំពោះអស់អ្នកដែលប្រឆាំងនឹងព្រះគ្រីស្ទ។ ពេលថ្ងៃនោះមកដល់ ក្ដីសុបិនថានឹងបានទទួលពរ ដោយសារតែជំនឿរបស់អ្នករាល់គ្នាចំពោះព្រះ និងក្ដីសុបិនថានឹងបានចូលទៅកាន់ស្ថានសួគ៌ នឹងត្រូវរលាយបាត់ទាំងស្រុង។ យ៉ាងណាមិញ សម្រាប់អស់អ្នកដែលចុះសម្រុងនឹងព្រះគ្រីស្ទ នឹងមិនមែនបែបនោះទេ។ បើទោះជាពួកគេបានបាត់បង់ច្រើនប៉ុនណា បើទោះជាពួកគេរងទុក្ខលំបាកច្រើនប៉ុនណា ពួកគេនឹងទទួលបានមរតកទាំងអស់ ដែលខ្ញុំចែកឲ្យមនុស្សលោក។ នៅចុងបញ្ចប់ អ្នករាល់គ្នានឹងយល់ថា ខ្ញុំតែមួយអង្គគត់ ទើបជាព្រះដ៏សុចរិត ហើយខ្ញុំតែមួយអង្គគត់ ទើបមានសមត្ថភាពអាចនាំមនុស្សទៅកាន់គោលដៅដ៏ស្រស់ត្រកាលរបស់ពួកគេបាន។

ដកស្រង់ពី «អ្នកគួរតែស្វះស្វែងរកវិធីចុះសម្រុងជាមួយនឹងព្រះគ្រីស្ទ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣០៧

ព្រះជាម្ចាស់បានប្រទានយ៉ាងច្រើនដល់មនុស្ស ហើយក៏បានលើកឡើងអំពីការចូលទៅក្នុងរបស់គេនៅក្នុងរបៀបរាប់មិនអស់ដែរ។ ប៉ុន្តែ ដោយសារតែគុណសម្បត្តិរបស់មនុស្សមានកម្រិតអន់ ដូច្នេះ ព្រះបន្ទូលជាច្រើនរបស់ព្រះជាម្ចាស់មិនអាចចាក់ឫសបានឡើយ។ គុណសម្បត្តិដ៏អន់បែបនេះកើតចេញពីហេតុផលជាច្រើន ដូចជា សេចក្តីពុករលួយនៃគំនិត និងសីលធម៌របស់មនុស្ស ការចិញ្ចឹមអប់រំកូនមិនបានត្រឹមត្រូវ អបិយជំនឿដ៏ចាស់គំរឹលដែលបានដក់ជាប់យ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់មនុស្ស របៀបរស់នៅដែលគ្មានគុណធម៌ និងចេះតែដុនដាប ដែលបានធ្វើឲ្យមនុស្សជាច្រើនទៅជាអាក្រក់នៅក្នុងផ្នែកដ៏ជ្រៅបំផុតនៃដួងចិត្តរបស់មនុស្ស ការយល់ដឹងដ៏រាក់កំផែលអំពីកម្រិតវប្បធម៌ ដែលមានសឹងតែកៅសិបប្រាំបីភាគរយរបស់មនុស្សខ្វះនូវកម្រិតវប្បធម៌ ហើយលើសពីនេះទៅទៀត មានមនុស្សតិចតួចណាស់ដែលទទួលបានកម្រិតវប្បធម៌កម្រិតខ្ពស់​។ ដូច្នេះ មនុស្សមិនមានគំនិតយល់ដឹងអំពីអ្វីទៅជាព្រះជាម្ចាស់ ឬជាព្រះវិញ្ញាណ ប៉ុន្តែ គេមានរូបភាពដ៏ស្រពេចស្រពិល និងមិនច្បាស់លាស់អំពីព្រះជាម្ចាស់ដែលទទួលបានចេញពីអបិយជំនឿដ៏ចាស់គំរឹលតែប៉ុណ្ណោះ។ ឥទ្ធិពលដ៏អាក្រក់នៃ «ស្មារតីជាតិនិយមដ៏ខ្ពស់» ដែលបានចាក់ឫសនៅក្នុងដួងចិត្តរបស់មនុស្សអស់រយៈពេលរាប់ពាន់ឆ្នាំ ព្រមទាំងគំនិតបែបចាស់គំរឹល ដែលមនុស្សបានជាប់ចំណងយ៉ាងតឹងណែន ដោយគ្មានសេរីភាព សូម្បីតែបន្ដិច ហើយគ្មានឆន្ទៈចង់បាន ឬចង់តស៊ូសម្រាប់សេរីភាព គ្មានបំណងចង់អភិវឌ្ឍ ចង់តែបន្តនៅអកម្ម និងដកថយ បានចាក់ឫសនៅក្នុងផ្នត់គំនិតជាទាសករ ជាដើម។ កត្តាសត្យានុម័តទាំងនេះបានលាតត្រដាងចេញនូវតួអង្គដ៏ស្មោកគ្រោក និងអាក្រក់លុបមិនជ្រះ ដែលងប់ទៅនឹងទស្សនៈមនោគមវិជ្ជា ឧត្តមគតិ សីលធម៌ និងនិស្ស័យរបស់មនុស្ស។ វាហាក់ដូចជា មនុស្សកំពុងតែរស់នៅក្នុងពិភពដ៏ខ្មៅងងឹតនៃភេរវនិយម ដែលគ្មាននរណាម្នាក់នៅក្នុងចំណោមពួកគេចង់បានលើសពីនេះ ហើយគ្មាននរណាម្នាក់នៅក្នុងចំណោមពួកគេគិតអំពីការបន្តទៅកាន់ពិភពលោកដ៏ឧត្ដមនោះឡើយ ផ្ទុយទៅវិញ ពួកគេស្កប់ស្កល់ជាមួយវាសនាដ៏អាក្រក់នៅក្នុងជីវិតរបស់គេ ចំណាយពេលពពោះ និងចិញ្ចឹមកូន ខំស្វះស្វែង ទាំងបែកញើស ទៅធ្វើការងាររបស់គេ ដោយស្រមៃចង់បានក្រុមគ្រួសារដែលរស់នៅដោយមានផាសុខភាព និងមានសុភមង្គលមួយ ព្រមទាំងស្រមៃចង់បានសេចក្តីស្រឡាញ់បែបប្ដីប្រពន្ធ មានកូនចៅ មានអំណរនៅក្នុងវ័យចំណាស់ នៅពេលដែលគេរស់នៅយ៉ាងមានក្ដីសុខ... អស់រយៈពេលរាប់រយរាប់ពាន់ឆ្នាំ រហូតមកដល់ពេលនេះ មនុស្សបានកំពុងតែខ្ជះខ្ជាយពេលវេលារបស់គេតាមរបៀបនេះ ដោយគ្មាននរណាម្នាក់បង្កើតបានជីវិតរស់នៅដ៏ល្អឥតខ្ចោះឡើយ គឺមានតែការកាប់សម្លាប់គ្នានៅក្នុងពិភពដ៏ខ្មៅងងឹតនេះ ដើម្បីប្រជែងគ្នាដណ្ដើមយកភាពល្បីល្បាញ និងទ្រព្យសម្បត្តិ ដោយប្រើឧបាយកលដាក់គ្នា។ តើធ្លាប់មាននរណាម្នាក់ស្វែងរកព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរឬទេ? តើធ្លាប់មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះកិច្ចការរបស់ព្រះជាម្ចាស់ឬទេ? គ្រប់ផ្នែកនៃមនុស្សដែលត្រូវបានកាន់កាប់ ដោយឥទ្ធិពលនៃសេចក្តីងងឹត បានក្លាយជាធម្មជាតិរបស់មនុស្សតាំងពីយូរយារណាស់មកហើយ ដូច្នេះ វាពិតជាពិបាកក្នុងការអនុវត្តកិច្ចការរបស់ព្រះជាម្ចាស់ ព្រោះថាមនុស្សកាន់តែមិនសូវមានចិត្ដមានថ្លើមយកចិត្តទុកដាក់ចំពោះអ្វីដែលព្រះជាម្ចាស់បានប្រទានដល់ពួកគេនាពេលសព្វថ្ងៃ។ លើសពីនេះទៅទៀត ខ្ញុំជឿថា មនុស្សនឹងមិនខ្វល់ពីខ្ញុំ ដែលកំពុងតែថ្លែងព្រះបន្ទូលទាំងនេះឡើយ ដោយសារតែអ្វីដែលខ្ញុំកំពុងតែថ្លែងនេះ គឺជាប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមកហើយ។ ប្រវត្តិសាស្ត្រគឺជាការពិត ហើយលើសពីនេះ វាជារឿងអាស្រូវដែលមនុស្សគ្រប់គ្នាអាចមើលឃើញយ៉ាងច្បាស់ ដូច្នេះ តើការនិយាយផ្ទុយពីការពិតមានន័យដូចម្ដេចទៅ? ប៉ុន្តែ ខ្ញុំក៏ជឿដែរថា មនុស្សដែលមានវិចារណញ្ញាណ នៅពេលដែលឃើញព្រះបន្ទូលទាំងនេះហើយ ពួកគេនឹងភ្ញាក់ខ្លួន ហើយស្វះស្វែងរកការចម្រើនឡើងមិនខាន។ ព្រះជាម្ចាស់សង្ឃឹមថា មនុស្សលោកអាចរស់នៅ និងធ្វើការនៅក្នុងសន្តិភាព និងសេចក្តីស្កប់ចិត្ត ក្នុងពេលជាមួយគ្នានោះ ក៏អាចស្រឡាញ់ព្រះជាម្ចាស់ផងដែរ។ ព្រះជាម្ចាស់មានបំណងព្រះហឫទ័យចង់ឲ្យមនុស្សទាំងអស់អាចចូលសម្រាក ហើយលើសពីនេះទៅទៀត ការបំពេញផែនដីទាំងមូល ដោយសិរីល្អរបស់ព្រះជាម្ចាស់ គឺជាបំណងព្រះហឫទ័យចង់បានដ៏ធំធេងរបស់ព្រះជាម្ចាស់។ វាពិតជារឿងដ៏អាម៉ាស់ណាស់ ដែលមនុស្សលោកនៅតែបន្តលិចលង់នៅក្នុងការវង្វេងស្មារតី និងមិនភ្ញាក់ខ្លួន ត្រូវបានអារក្សសាតាំងធ្វើឲ្យពុករលួយយ៉ាងខ្លាំង រហូតដល់សព្វថ្ងៃនេះ ពួកគេលែងមានលក្ខណៈជាមនុស្សទៀតនោះ។ ដូច្នេះ គំនិត សីលធម៌ និងការអប់រំរបស់មនុស្ស គឺជាប្រភពដ៏សំខាន់ទីមួយ ហើយការបណ្ដុះបណ្ដាលនៅក្នុងកម្រិតវប្បធម៌ គឺជាប្រភពទីពីរ ដើម្បីធ្វើឲ្យគុណសម្បត្តិខាងវប្បធម៌របស់មនុស្សកាន់តែប្រសើរឡើង និងផ្លាស់ប្ដូរទស្សនៈខាងវិញ្ញាណរបស់ពួកគេ។

ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣០៨

នៅក្នុងបទពិសោធន៍ជីវិតរបស់មនុស្ស ពួកគេរមែងគិតតែអំពីខ្លួនអ្នកថា ខ្ញុំបានលះបង់គ្រួសារ និងអាជីពការងាររបស់ខ្ញុំថ្វាយព្រះជាម្ចាស់ ហើយតើព្រះអង្គបានប្រទានអ្វី​ខ្លះ​ដល់ខ្ញុំវិញ? ខ្ញុំត្រូវតែបូកបញ្ចូល និងបញ្ជាក់ពីរឿងនេះ តើថ្មីៗនេះខ្ញុំបានទទួលព្រះពរដែរឬទេ? ក្នុង មួយរយៈពេលនេះ ខ្ញុំបានថ្វាយតង្វាយច្រើនណាស់ ខ្ញុំរត់ហើយរត់ទៀត ហើយទ្រាំរងទុក្ខវេទនា ច្រើនណាស់ តើព្រះជាម្ចាស់បានប្រទាននូវសេចក្ដីសន្យាដល់ខ្ញុំ ជាការតបស្នងដែរទេ? តើព្រះអង្គ​នឹងចាំពីទង្វើល្អរបស់ខ្ញុំដែរឬទេ? តើទីបញ្ចប់របស់ខ្ញុំនឹងទៅជាយ៉ាងណា? តើខ្ញុំអាចទទួលព្រះពរ​របស់ព្រះជាម្ចាស់ដែរឬទេ?... មនុស្សគ្រប់រូបរមែងធ្វើការផ្សព្វផ្សាយបែបនេះក្នុងចិត្តរបស់គេជានិច្ច ហើយពួកគេទាមទារពីព្រះជាម្ចាស់ នូវការទាមទារដែលផ្ដល់ផលចំពោះគោលបំណង មហិច្ឆតា និងផ្នត់គំនិតអន្តរការណ៍។ មានន័យថា នៅក្នុងចិត្តរបស់មនុស្ស គេតែងតែសាកល្បងព្រះជាម្ចាស់ តែងតែងប្រឌិតផែនការអំពីព្រះជាម្ចាស់ តែងតែជជែកយកលេសសម្រាប់ទីបញ្ចប់របស់គេ រៀងៗ ខ្លួនជាមួយនឹងព្រះជាម្ចាស់ និងព្យាយាមដកស្រង់ការថ្លែងព្រះបន្ទូលពីព្រះជាម្ចាស់ ទាំងមើលឃើញ ឬមិនឃើញថា ព្រះជាម្ចាស់អាចប្រទានអ្វីដែលគេចង់បាននោះឡើយ។ នៅក្នុងពេលដែលមនុស្ស កំពុងព្យាយាមឲ្យបានព្រះជាម្ចាស់នោះ គេមិនចាត់ទុកព្រះជាម្ចាស់ គឺជាព្រះជាម្ចាស់នោះឡើយ។ មនុស្សតែងតែព្យាយាមចរចាជាមួយព្រះជាម្ចាស់ ទាមទារពីទ្រង់ឥតឈប់ឈរ ហើយដាក់សម្ពាធ​លើ​ទ្រង់គ្រប់ជំហាន បន្ទាប់ពីទ្រង់ប្រទានឲ្យមួយ គេមិនស្កប់ គេព្យាយាមចង់បានដប់បន្ថែម។ ខណៈ​ដែលកំពុងចរចាជាមួយព្រះជាម្ចាស់ មនុស្សក៏ប្រកែកជាមួយនឹងព្រះអង្គដែរ ហើយថែមទាំងមាន​មនុស្សខ្លះទៅជាខ្សោយ អសកម្ម និងធ្វេសប្រហែលក្នុងកិច្ចការរបស់គេ និងពោរពេញដោយ​ការ​ត្អូញត្អែរអំពីព្រះជាម្ចាស់ជានិច្ច នៅពេលដែលការល្បងលកើតឡើងលើពួកគេ ឬនៅពេលដែលពួក​គេ​រកឃើញថា ពួកគេផ្ទាល់ស្ថិតក្នុងស្ថានភាពជាក់លាក់មួយចំនួន។ ចាប់តាំងពីពេលដែលមនុស្ស​ចាប់ផ្ដើមជឿលើព្រះជាម្ចាស់ជាលើកដំបូង គេបានចាត់ទុកព្រះជាម្ចាស់ជាកន្ដ្រក​ផ្លែ​ឈើមួយ ជាកាំបិតទាហានស្វីស ហើយចាត់ទុកខ្លួនជាម្ចាស់បំណុលធំបំផុតរបស់ព្រះជាម្ចាស់ ដូច​ជាកំពុងព្យាយាមយកព្រះពរ និងសេចក្ដីសន្យាពីព្រះជាម្ចាស់ ទុកជាសិទ្ធិទទួលមរតក និងកាតព្វកិច្ច​របស់គេ ខណៈដែលទំនួលខុសត្រូវរបស់ព្រះជាម្ចាស់ គឺការពារ និងថែរក្សាមនុស្ស ហើយផ្គត់ផ្គង់​គេ​។ នេះជាការយល់ដឹងជាមូលដ្ឋាននៃ «ជំនឿលើព្រះជាម្ចាស់» របស់មនុស្សគ្រប់គ្នា​ដែលជឿ​លើ​ព្រះ​ជាម្ចាស់ ហើយនោះទើបជាការយល់ដឹងជ្រាលជ្រៅបំផុតអំពីទស្សនទាននៃជំនឿ​លើព្រះជាម្ចាស់​។ ចាប់តាំងពីសារជាតិនៃធម្មជាតិរបស់មនុស្ស រហូតដល់ការដេញ​តាមការវិនិច្ឆ័យ​របស់គេ គ្មានអ្វីដែលពាក់ព័ន្ធនឹងការកោតខ្លាចពីព្រះជាម្ចាស់នោះទេ។ គោលបំណងរបស់មនុស្ស​ក្នុង​ការជឿលើព្រះជាម្ចាស់ មិនអាចមានអ្វីពាក់ព័ន្ធនឹងការថ្វាយបង្គំព្រះជាម្ចាស់នោះឡើយ។ មាន​ន័យ​ថា មនុស្សមិនធ្លាប់គិត ឬក៏យល់ថា ជំនឿលើព្រះជាម្ចាស់ តម្រូវឲ្យមានការកោតខ្លាច និងការ​ថ្វាយ​​បង្គំព្រះជាម្ចាស់ដែរ។ ទាក់ទងនឹងលក្ខខណ្ឌបែបនេះ សារជាតិរបស់មនុស្ស​ស្ដែងចេញ​ច្បាស់​ណាស់។ តើសារជាតិនេះគឺជាអ្វី? សារជាតិនោះគឺ ដួងចិត្តរបស់មនុស្សកាចសាហាវ លាក់ទុក​សេចក្ដីវៀចវេរ និងការបោកបញ្ឆោត ពុំស្រឡាញ់ភាពត្រឹមត្រូវ និងសេចក្ដីសុចរិត និងសេចក្ដីដែល វិជ្ជ​មាន ព្រមទាំងថោកទាប ហើយលោភលន់ផង។ ចិត្តរបស់មនុស្សមិនអាចប្រកៀកនឹងព្រះ​ជា​ម្ចាស់​ជាងនេះទៀតទេ មនុស្សមិនបានថ្វាយចិត្តនេះដល់ព្រះជាម្ចាស់ទាល់តែសោះ។ ព្រះជាម្ចាស់ពុំដែល​ទតឃើញដួងចិត្តពិតរបស់មនុស្ស ហើយមនុស្សក៏មិនធ្លាប់ថ្វាយបង្គំទ្រង់ដែរ។ ទោះបីជាព្រះជា​ម្ចាស់​បង់ថ្លៃលោះធំធេងយ៉ាងណា ឬធ្វើការច្រើនយ៉ាងណា ឬប្រទានឲ្យមនុស្សច្រើនប៉ុនណា ក៏មនុស្ស​នៅ​តែងងឹតងងុល ហើយទីបំផុតគេក៏ព្រងើយកន្តើយនឹងរឿងទាំងអស់នេះដដែល។ មនុស្សមិនធ្លាប់​ថ្វាយចិត្តរបស់គេដល់ព្រះជាម្ចាស់ទេ គេគ្រាន់​តែចង់គិតពីចិត្តខ្លួនអ្នក ចង់ធ្វើការសម្រេចចិត្ត​ផ្ទាល់​ខ្លួនអ្នកប៉ុណ្ណោះ ហើយអត្ថន័យបង្កប់គឺ មនុស្សមិនចង់ដើរតាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និង​ការគេចចេញពីសេចក្ដីអាក្រក់ ឬស្ដាប់តាមអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ ក៏មិនចង់ថ្វាយបង្គំព្រះជាម្ចាស់ ទុកជាព្រះជាម្ចាស់នោះដែរ។ នេះហើយគឺ ជាសភាពរបស់​មនុស្ស​សព្វ​ថ្ងៃ។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣០៩

តើមនុស្សជាច្រើនមិនប្រឆាំងទាស់នឹងព្រះជាម្ចាស់ និងបង្អាក់ដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយសារតែគេមិនស្គាល់កិច្ចការដែលាមានបម្រែបម្រួល និងខុសប្លែកពីគ្នារបស់ព្រះជាម្ចាស់ ហើយ លើសពីនេះទៀត ដោយសារពួកគេមានតែចំណេះដឹង និងគោលលទ្ធិតិចតួច យកមកវាស់ស្ទង់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? យ៉ាងណាមិញ បទពិសោធន៍មនុស្សបែបនេះ ជាបទពិសោធន៍ រាក់កំផែល ពួកគេក្រអឺតក្រទម និងមានសន្ដានបណ្ដែតបណ្ដោយ ហើយពួកគេមិនឲ្យតម្លៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ ហើយជាងនេះទៅទៀត ពួកគេប្រើការជជែកវែកញែកដ៏ចាស់គំរិលរាក់កំផែលរបស់គេមក «អះអាង» ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេក៏ធ្វើពុតជាសម្ដែង ហើយជឿស្លុងលើការរៀនសូត្រ និងចំណេះវិជ្ជាជ្រៅជ្រះរបស់គេ ហើយជឿថា ពួកគេអាចធ្វើដំណើរជុំវិញពិភពលោកបាន។ តើមនុស្សបែបនេះ មិនមែនជាមនុស្សដែលត្រូវព្រះវិញ្ញាណបរិសុទ្ធស្អប់ និងបដិសេធ ហើយពួកគេមិនត្រូវលុបបំបាត់ក្នុងយុគសម័យថ្មីទេឬអី? តើអ្នកទាំងនោះមិនមែនជាមនុស្សដែលចូលមកចំពោះព្រះជាម្ចាស់ ហើយប្រឆាំងទាស់នឹងទ្រង់ទាំងបើកចំហរ ជាមនុស្សក្រអឺតក្រទម និងខ្វះព័ត៌មាន ក៏ជាមនុស្សដែលគ្រាន់តែខិតខំបង្អួតថា ពួកគេចំណានយ៉ាងណាទេឬអី? ពួកគេព្យាយាមចូលទៅក្នុង «មជ្ឈដ្ឋានអប់រំ» របស់លោកិយ ដោយប្រើចំណេះដឹងដ៏តិចតួចរបស់គេ ហើយជាមួយគោលលទ្ធិរាក់កំផែលដែលគេយកទៅបង្រៀនមនុស្ស ពួកគេព្យាយាមបង្វែរកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយព្យាយាមធ្វើឲ្យកិច្ចការនោះ នៅវិលវល់ជុំវិញដំណើរនៃតម្រិះរបស់គេ។ ពួកគេមើលឃើញមិនច្បាស់យ៉ាងណា ពួកគេព្យាយាមមើលកិច្ចការរយៈពេល៦.០០០ឆ្នាំ របស់ព្រះជាម្ចាស់ឲ្យឃើញអស់ ត្រឹមតែមួយកន្ទុយភ្នែកយ៉ាងនោះដែរ។ ពួកមនុស្សទាំងនោះ ពុំមានញាណសតិដែលសមនឹងលើកយកមកនិយាយឡើយ! តាមការពិត មនុស្សដែលស្គាល់ព្រះជាម្ចាស់រឹតតែខ្លាំង គេរឹតតែយឺតក្នុងការវិនិច្ឆ័យកិច្ចការរបស់ព្រះជាម្ចាស់។ ជាងនេះទៀត ពួកគេនិយាយតែពីចំណេះដឹងដ៏តិចតួច ទាក់ទងនឹងកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ ប៉ុន្តែពួកគេមិនរួសរាន់ក្នុងការវិនិច្ឆ័យរបស់គេនោះទេ។ មនុស្សដែលស្គាល់ព្រះជាម្ចាស់កាន់តែតិច ពួកគេកាន់តែក្រអឺតក្រទម និងកាន់តែជឿជាក់លើខ្លួនឯង ហើយពួកគេរឹតតែប្រកាសអំពីអត្តភាពរបស់ព្រះជាម្ចាស់ដោយមិនសំចៃ ប៉ុន្តែពួកគេនិយាយតែពីទ្រឹស្ដី និងមិនផ្ដល់ភ័ស្តុតាងជាក់ស្ដែងសោះ។ មនុស្សបែបនេះ គឺជាមនុស្សពុំមានតម្លៃអ្វីទាំងអស់។ អ្នកដែលចាត់ទុកកិច្ចការព្រះ វិញ្ញាណបរិសុទ្ធថាជាការកម្សាន្ដ គឺជាមនុស្សល្ងីល្ងើ! មនុស្សដែលមិនប្រយ័ត្ន ពេលគេជួបប្រទះកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជា ​មនុស្សនិយាយមិនចេះគិត ប្រញាប់វិនិច្ឆ័យ បដិសេធភាពត្រឹមត្រូវនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធតាមទំនើងចិត្ត ហើយថែមទាំង មើលងាយ និងប្រមាថកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទៀតផង តើមនុស្សឈ្លើយបែបនេះមិនមែនជាមនុស្សល្ងង់មិនស្គាល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? ជាងនេះទៅទៀត តើពួកគេមិនមែនជាមនុស្សក្រអឺតក្រទមខ្លាំង ជាមនុស្សដែលមានអំណួត និងមិនអាចគ្រប់គ្រងបានតាំងពីកំណើតទេឬអី? បើទោះបីថ្ងៃមួយមកដល់ នៅពេលដែលមនុស្សបែបនេះទទួលយកកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធ ក៏ព្រះជាម្ចាស់នៅតែមិនអធ្យាស្រ័យឲ្យពួកគេដែរ។ ពួកគេមិនត្រឹមតែមើលងាយអស់អ្នកដែលធ្វើការថ្វាយព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ប្រមាថព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែរ។ មនុស្សក្លាហានជ្រុលបែបនេះ នឹងមិនត្រូវបានអត់ទោសឲ្យឡើយ ទោះបីក្នុងយុគសម័យនេះ ឬយុគសម័យដែលនឹងត្រូវមកដល់ក្ដី ហើយពួកគេនឹងត្រូវវិនាសនៅឯស្ថាននរក! មនុស្សឈ្លើយ ហើយទន់ខ្សោយដូចជាពួកគេ កំពុងធ្វើពុតជាជឿលើព្រះជាម្ចាស់ ហើយកាលណាមនុស្សកាន់តែមានចរិតបែបនេះ ពួកគេក៏កាន់តែងាយប្រព្រឹត្តល្មើសបញ្ញត្ដិរដ្ឋបាលរបស់ព្រះជាម្ចាស់ទៀតផង។ តើមនុស្សក្រអឺតក្រទម ដែលជាមនុស្សមិនចេះប្រយ័ត្នមាត់ពីកំណើត និងមនុស្សដែលមិនស្ដាប់បង្គាប់នរណាសោះសុទ្ធតែដើរលើផ្លូវនេះឬ? តើពួកគេមិនមែនប្រឆាំងទាស់នឹងព្រះជាម្ចាស់ ជាព្រះដែលថ្មីជានិច្ច និងមិនចេះចាស់ពីមួយថ្ងៃទៅមួយថ្ងៃទេឬអី?

ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣១០

ចំណេះដឹងអំពីវប្បធម៌សម័យបុរាណ និងប្រវត្តិសាស្ត្រអស់រយៈពេលរាប់ពាន់ឆ្នាំមកនេះ បានបិទគំនិត សញ្ញាណ និងទស្សនៈយល់ឃើញរបស់មនុស្សយ៉ាងតឹងណែន ដោយមិនអាចជ្រួតជ្រាប និងមិនអាចបំបែកធាតុបានឡើយ។[១] មនុស្សរស់នៅក្នុងវដ្ដ ទីដប់ប្រាំបីជាន់នៃស្ថាននរក ជាទីដែលពួកគេដូចជាត្រូវបានព្រះជាម្ចាស់បំបោះបង់ចោលទៅក្នុងគុកដ៏ងងឹត ដែលពួកគេមិនអាចមើលឃើញពន្លឺថ្ងៃនោះឡើយ។ គំនិតសក្ដិភូមិបានសង្កត់សង្កិនមនុស្សយ៉ាងខ្លាំង រហូតដល់ពួកគេស្ទះខ្យល់ សឹងតែដកដង្ហើមមិនរួច​។ ពួកគេអស់ខ្យល់ ហើយគ្មានកម្លាំងក្នុងការតបតឡើយ ដូច្នេះ អ្វីដែលពួកគេអាចធ្វើបាន គឺជាការអត់ទ្រាំ ទាំងខាំធ្មេញសង្កត់ចិត្តអត់មាត់មួយម៉ាត់... គ្មាននរណាម្នាក់ហ៊ានរើបម្រះ ឬក្រោកឈរទាមទារចង់បានសេចក្តីសុចរិត និងសេចក្តីយុត្តិធម៌ឡើយ ដូច្នេះ មនុស្សគ្រាន់តែរស់នៅជីវិតមួយ អន់ជាងសត្វធាតុ ក្រោមការវាយធ្វើបាប និងការរំលោភបំពាននៃក្រមសីលធម៌បែបសក្ដិភូមិ ពីមួយថ្ងៃទៅមួយថ្ងៃ និងពីមួយឆ្នាំទៅមួយឆ្នាំ។ ពួកគេមិនធ្លាប់គិតចង់ស្វែងរកព្រះជាម្ចាស់ ដើម្បីរីករាយនឹងសុខសុភមង្គលនៅក្នុងពិភពលោករបស់មនុស្សឡើយ។ វាដូចជាមនុស្សបានរងការវាយដំខ្លាំងពេក រហូតដល់ថ្នាក់ ពួកគេដូចជាស្លឹកឈើដែលជ្រុះធ្លាក់នាសរទរដូវ ដែលស្វិតស្រពោន ស្ងួត និងមានស្លឹកពណ៌លឿងត្នោត។ មនុស្សបានបាត់បង់ការចងចាំ តាំងពីយូរយារណាស់មកហើយ។ ពួកគេរស់នៅក្នុងភាពតែលតោលនៅស្ថាននរក ដែលជាពិភពរបស់មនុស្ស ទាំងកំពុងទន្ទឹងរង់ចាំការយាងមកនៃគ្រាចុងក្រោយ ដើម្បីឲ្យពួកគេអាចត្រូវវិនាសជាមួយគ្នានៅស្ថាននរកនេះ គឺដូចគ្រាចុងក្រោយដែលពួកគេទន្ទឹងចាំនោះ ជាថ្ងៃដែលមនុស្សនឹងទទួលបានសេចក្ដីស្ងប់សុខអ៊ីចឹង។ ក្រមសីលធម៌បែបសក្ដិភូមិបានឆក់យកជីវិតរបស់មនុស្សឲ្យធ្លាក់ទៅក្នុង «ស្ថានឃុំព្រលឹង» ដោយធ្វើឲ្យមនុស្សមានកម្លាំងកាន់តែខ្សោយទៅៗក្នុងការប្រឆាំងតបត។ រាល់ការសង្កត់សង្កិនរុញច្រានមនុស្សមួយជំហានម្ដងៗឲ្យធ្លាក់កាន់តែជ្រៅចូលក្នុងស្ថានឃុំព្រលឹង គឺកាន់តែឆ្ងាយទៅៗពីព្រះជាម្ចាស់ រហូតដល់សព្វថ្ងៃនេះ ពួកគេបានក្លាយជាមនុស្សចម្លែកទាំងស្រុងចំពោះព្រះជាម្ចាស់ ហើយព្យាយាមគេចវេះចេញពីទ្រង់ នៅពេលដែលពួកគេជួបទ្រង់។ មនុស្សមិនយកចិត្តទុកដាក់ចំពោះទ្រង់ ហើយទុកព្រះអង្គឲ្យឈរតែម្នាក់ឯងនៅជ្រុងម្ខាង គឺដូចមនុស្សមិនដែលស្គាល់ទ្រង់ និងមិនដែលបានឃើញទ្រង់ពីមុនមកអ៊ីចឹង។ ប៉ុន្តែ ព្រះជាម្ចាស់បានកំពុងតែរង់ចាំមនុស្សនៅក្នុងដំណើរផ្លូវដ៏វែងឆ្ងាយនៃជីវិតរបស់មនុស្ស ដោយមិនបញ្ចេញព្រះពិរោធរបសទ្រង់ចំពោះគេទាល់តែសោះ គឺទ្រង់គ្រាន់តែរង់ចាំយ៉ាងស្ងប់ស្ងាត់ ដោយគ្មានមានព្រះបន្ទូលសូម្បីតែមួយម៉ាត់ ដើម្បីឲ្យមនុស្សប្រែចិត្ត និងចាប់ផ្ដើមជីវិតជាថ្មី។ ព្រះជាម្ចាស់បានយាងចូលក្នុងពិភពរបស់មនុស្សតាំងពីយូរ ដើម្បីចូលរួមចំណែកទទួលរួមជាមួយមនុស្សនូវទុក្ខវេទនានៃពិភពរបស់មនុស្ស។ រយៈពេលប៉ុន្មានឆ្នាំដែលទ្រង់បានរស់នៅជាមួយមនុស្ស គ្មាននរណាម្នាក់បានរកឃើញនូវអត្ថិភាពរបស់ទ្រង់ឡើយ។ ព្រះជាម្ចាស់គ្រាន់តែអត់ទ្រាំទាំងស្ងាត់ៗនឹងភាពស្មោកគ្រោកនៅក្នុងពិភពរបស់មនុស្ស ខណៈពេលទ្រង់កំពុងតែអនុវត្តកិច្ចការដែលទ្រង់បាននាំមកនៅក្នុងអង្គមនុស្ស។ ទ្រង់បន្តអត់ទ្រាំសម្រាប់ជាប្រយោជន៍ដល់បំណងព្រះហឫទ័យរបស់ព្រះវរបិតាដ៏ជាព្រះ និងសម្រាប់ជាប្រយោជន៍ដល់តម្រូវការរបស់មនុស្សជាតិ ដោយទទួលរងនូវទុក្ខវេទនាដែលមនុស្សមិនធ្លាប់បានជួបកាលពីមុនមក។ នៅក្នុងវត្តមានរបស់មនុស្ស ព្រះអង្គបានរង់ចាំគេស្ងាត់ៗ ហើយនៅក្នុងវត្តមានរបស់មនុស្ស ទ្រង់បានបន្ទាបអង្គទ្រង់សម្រាប់ជាប្រយោជន៍ដល់ព្រះហឫទ័យរបស់ព្រះវរបិតាដ៏ជាព្រះ ហើយក៏សម្រាប់ជាប្រយោជន៍ដល់សេចក្តីត្រូវការរបស់មនុស្សជាតិផងដែរ។ ចំណេះដឹងអំពីវប្បធម៌សម័យបុរាណបានសម្ងំលួចមនុស្សពីព្រះវត្តមានរបស់ព្រះជាម្ចាស់ ហើយប្រគល់ពួកគេទៅឲ្យស្ដេចអារក្ស និងបរិវាររបស់វា។ សៀវភៅទាំងបួន និងវណ្ណគតិទាំងប្រាំ[ក] បាននាំយកគំនិត និងសញ្ញាណរបស់មនុស្សឲ្យចូលទៅក្នុងយុគសម័យនៃការបះបោរមួយទៀត ដោយធ្វើឲ្យពួកគេលើកតម្កើងកាន់តែខ្លាំងជាងពេលមុនៗចំពោះមនុស្សដែលបានចងក្រងសៀវភៅ/វណ្ណគតិនៃឯកសារទាំងនេះ ហើយជាលទ្ធផល វាធ្វើឲ្យសញ្ញាណរបស់គេអំពីព្រះជាម្ចាស់កាន់តែធ្ងន់ធ្ងរឡើង។ អ្វីដែលមនុស្សមិនបានដឹងនោះគឺថា ស្ដេចអារក្សបានបណ្ដេញព្រះជាម្ចាស់ចេញពីដួងចិត្តរបស់គេដោយគ្មានមេត្តា ហើយខ្លួនវាបានចូលកាន់កាប់យ៉ាងសប្បាយរីករាយ។ ចាប់តាំងពីពេលនោះមក មនុស្សបានមានព្រលឹងដ៏គគ្រក់ និងអាក្រក់ ហើយមានទឹកមុខរបស់ស្ដេចអារក្ស។ ចិត្តស្អប់ចំពោះព្រះជាម្ចាស់មានពេញក្នុងទ្រូងរបស់វា ហើយចិត្តព្យាបាទចងគំនុំរបស់ស្ដេចអារក្សបានសាយភាយនៅក្នុងមនុស្សពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់វាបានសាយភាពសព្វកន្លែងក្នុងគេ។ មនុស្សលែងមានសេរីភាពទៀតហើយ ហើយគេក៏គ្មានផ្លូវអាចផ្ដាច់ចំណងរបស់ស្ដេចអារក្សបានដែរ។ គេគ្មានជម្រើសអ្វីក្រៅពីជាប់ចំណងនៅមួយកន្លែង ទាំងលើកទង់ជ័យស ហើយលុតជង្គង់សុំចុះចូលនៅចំពោះវត្តមានរបស់វានោះទេ។ ជាច្រើនឆ្នាំមុន កាលដួងចិត្តនិងព្រលឹងរបស់មនុស្សនៅក្មេងខ្ចីនៅឡើយ ស្ដេចអារក្សបានដាំនៅក្នុងចិត្តរបស់គេនូវគ្រាប់ពូជនៃដុំសាច់លទ្ធិទមិឡ ដោយបង្រៀនគេអំពីជំនឿខុសឆ្គង ដូចជា «ត្រូវសិក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ត្រូវទទួលស្គាល់ទំនើបភាវូបនីយកម្មទាំងបួន ហើយនៅក្នុងលោកនេះ វាគ្មានឡើយព្រះជាម្ចាស់។» លើសពីនេះទៅទៀត វាស្រែកឡើងនៅគ្រប់ឱកាសថា៖ «ចូរយើងពឹងអាងលើការខិតខំប្រឹងប្រែង និងការឧស្សាហ៍ព្យាយាមរបស់យើង ដើម្បីកសាងនូវទឹកដីមួយដ៏ស្រស់បំព្រង» ដោយបង្គាប់ឲ្យមនុស្សគ្រប់គ្នាត្រៀមខ្លួន តាំងពីកុមារភាព ដើម្បីបម្រើយ៉ាងស្មោះត្រង់ចំពោះប្រទេសរបស់គេ។ ដោយមិនដឹងខ្លួន មនុស្សត្រូវបាននាំចូលទៅក្នុងវត្តមានរបស់វា ជាទីដែលវាខំស្រវាយកគ្រប់ទាំងការសរសើរសម្រាប់ខ្លួនវា ដោយគ្មានរអៀសខ្លួនទាល់តែសោះ (មានន័យថា រាល់ទាំងការសរសើរដែលជារបស់ព្រះជាម្ចាស់សម្រាប់ការគ្រប់គ្រងលើមនុស្សជាតិទាំងអស់នៅក្នុងព្រះហស្តរបស់ទ្រង់)។ វាបានធ្វើបែបនេះ ដោយគ្មានខ្មាសអៀនសោះឡើយ។ លើសពីនេះទៅទៀត ដោយគ្មានកេរ្តិ៍ខ្មាស វាបានដណ្ដើមយកប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ហើយអូសពួកគេចូលទៅក្នុងផ្ទះរបស់វា ជាទីដែលវាលោតផ្លោះរំលងតុ ដូចជាសត្វកណ្ដុរ ហើយឲ្យមនុស្សថ្វាយបង្គំវាដូចជាព្រះជាម្ចាស់។ នេះជាជនឧក្រិដ្ឋច្បាស់ក្រឡែត! វាស្រែកឡើងនូវពាក្យបង្កាច់បង្ខូចដ៏រន្ធត់ ដូចជា៖ «នៅក្នុងលោកនេះ គ្មានព្រះជាម្ចាស់អ្វីឡើយ។ ខ្យល់កើតមកពីបម្រែបម្រួលនៅក្នុងធម្មជាតិ។ ភ្លៀងកើតចេញមក នៅពេលដែលទឹកហួតឡើងលើមេឃ ហើយជួបជាមួយសីតុណ្ហភាពត្រជាក់ ក៏ចាប់ផ្ដើមកកក្លាយជាតំណក់ទឹកធ្លាក់មកលើផែនដី។ រញ្ជួយផែនដីគឺជាការរញ្ជួយនៃស្រទាប់ខាងលើនៃភពផែនដី ដោយសារតែការផ្លាស់ប្ដូរភូមិសាស្ត្រ។ ភាពរាំងស្ងួតកើតឡើង ដោយសារតែភាពស្ងួតនៅក្នុងខ្យល់ ដែលបង្កឡើងដោយការបំបែកចេញណឺត្រុងនៅលើផ្ទៃខាងលើនៃព្រះអាទិត្យ។ ទាំងនេះគឺជាបាតុភូតធម្មជាតិ។ នៅក្នុងហេតុការណ៍ទាំងអស់នេះ តើឯណាទៅជាអំពើរបស់ព្រះជាម្ចាស់នោះ?» ថែមទាំងមានមនុស្សខ្លះស្រែកឡើងនូវប្រយោគដូចខាងក្រោម ជាប្រយោគដែលមិនគួរត្រូវបាននិយាយទាល់តែសោះ៖ «មនុស្សបានវិវត្តន៍ចេញពីសត្វស្វានៅក្នុងសម័យបុរាណ ហើយពិភពលោកសព្វថ្ងៃកើតចេញមកពីការប្រមូលផ្ដុំចូលគ្នានៃសារធាតុតូចៗ ចាប់តាំងពីរាប់លានឆ្នាំមុន។ ប្រទេសមួយរុងរឿង ឬដួលរលំ គឺអាស្រ័យទាំងស្រុងលើដៃនៃប្រជាជនប្រទេសនោះ។» នៅលើជញ្ជាំង វាធ្វើឲ្យមនុស្សដាក់តាំងព្យួរវា ឬតាំងវានៅលើតុ ដើម្បីសម្ដែងការគោរព និងសែនព្រេនដល់វា។ ក្នុងពេលតែមួយដែលវាស្រែកឡើងថា «គ្មានព្រះជាម្ចាស់» វាក៏តាំងខ្លួនជាព្រះជាម្ចាស់ ដោយព្រហើនហ៊ានរុញច្រានព្រះជាម្ចាស់ចេញពីដែននៃផែនដី ខណៈពេលវាកំពុងតែឈរជំនួសកន្លែងព្រះជាម្ចាស់ ហើយកាន់តួនាទីជាស្ដេចអារក្ស។ វាពិតជាគ្មានវិចារណញ្ញាណទាល់តែសោះ! វាធ្វើឲ្យមនុស្សម្នាក់ស្អប់វាយ៉ាងខ្លាំង។ មើលទៅហាក់ដូចជា ព្រះជាម្ចាស់ និងវាជាសត្រូវស៊ូពូជ គឺបើមានម្នាក់ ត្រូវតែអត់ម្នាក់ទៀត​។ វាមានគម្រោងបណ្ដេញព្រះជាម្ចាស់ចេញ ខណៈឯវាវិញដើរហើរធ្វើអ្វីតាមអំពើចិត្តនៅខាងក្រៅដែននៃច្បាប់។[២] នេះហើយជាចរិតស្ដេចអារក្សនោះ! តើអត្ថិភាពរបស់វាអាចត្រូវបានប្រឆាំងយ៉ាងម៉េចកើតទៅ? វានឹងមិនសម្រាកឡើយ លុះត្រាតែវាបានបង្កឲ្យមានភាពរញ៉េរញ៉ៃដល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយធ្វើឲ្យកិច្ចការរបស់ទ្រង់ច្របូកច្របល់ទាំងស្រុង[៣] គឺដូចវាចង់ប្រឆាំងនឹងព្រះជាម្ចាស់ដល់ទីបំផុត រហូតដល់ប្រយុទ្ធស្លាប់រស់ ទាល់តែមានអ្នកស្លាប់ម្ខាងៗ វាបានតាំងខ្លួនជាសត្រូវនឹងព្រះជាម្ចាស់ ហើយស៊ូប្រយុទ្ធកាន់តែខ្លាំងទៅៗ។ មុខដ៏គួរឲ្យស្អប់របស់វាត្រូវបានលាតត្រដាងតាំងពីយូរណាស់មកហើយ ឥឡូវនេះ វាត្រូវបានវាយឡើងជាំមុខ[៤] និងស្ថិតនៅក្នុងស្ថានភាពដ៏គួរឲ្យអាណិត ប៉ុន្តែ វានឹងមិនបន្ថយចិត្តស្អប់របស់វាចំពោះព្រះជាម្ចាស់ឡើយ គឺលុះត្រាតែបានលេបត្របាក់ព្រះជាម្ចាស់យ៉ាងពេញមាត់ ទើបវានឹងអាចបន្ធូរអារម្មណ៍ស្អប់ ដែលបានលាក់ទុកនៅក្នុងចិត្តរបស់វាតាំងពីយូរ។ ធ្វើយ៉ាងម៉េចឲ្យយើងអាចអត់ទ្រាំចំពោះវា ដែលជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់នេះទៅ! មានតែពេលវាត្រូវវិនាសហិនហោច និងអន្តរាយទាំងស្រុងទេ ទើបបំណងប្រាថ្នានៃជីវិតរបស់យើងនឹងក្លាយជាការពិតបាន។ តើវាត្រូវបានបណ្ដោយឲ្យបន្តរត់ខ្មឺតដោយរបៀបណា? វាបានធ្វើឲ្យមនុស្សក្លាយជាពុករលួយដល់កម្រិតមួយដែលគេលែងស្គាល់មេឃដី ហើយក្លាយជាស្ពឹកស្រពន់ និងគ្មានអារម្មណ៍ទាល់តែសោះ។ មនុស្សបានបាត់បង់នូវការត្រិះរិះពិចារណាជាមនុស្សធម្មតា។ ហេតុអ្វីមិនពលីខ្លួនរបស់យើងទាំងមូល ដើម្បីបំផ្លាញវា ហើយដុតវាចោល ដើម្បីលុបបំបាត់គ្រប់ទាំងការខ្វល់ខ្វាយសម្រាប់ពេលអនាគត ហើយអនុញ្ញាតឲ្យកិច្ចការរបស់ព្រះជាម្ចាស់ឆាប់ទទួលបានសិរីរុងរឿងកាន់តែឆាប់តាមតែអាចធ្វើទៅបាន? ពួកចោលម្សៀតមួយក្រុមនេះបានចូលក្នុងពិភពរបស់មនុស្ស ហើយបានបង្កឲ្យមានចលាចលកើតឡើង។ ពួកវាបាននាំមនុស្សជាតិទាំងអស់ឲ្យចូលទៅមាត់ជ្រោះ ដោយរៀបចំផែនការស្ងាត់ៗក្នុងការរុញច្រានពួកគេឲ្យវិនាសហិចហោចក្លាយជាបំណែកតូចៗ ដើម្បីឲ្យពួកវាអាចស៊ីត្របាក់សាកសពរបស់ពួកគេ។ ពួកវាសង្ឃឹមដោយអសារចង់បំផ្លាញផែនការរបស់ព្រះជាម្ចាស់ ហើយចង់ចូលប្រកួតទាស់នឹងទ្រង់ ដោយហ៊ានភ្នាល់អ្វីៗទាំងអស់នៅក្នុងការប្រកួតមួយដៃនេះ។[៥] ការនេះមិនស្រួលសោះឡើយ! ជារួមមក ឈើឆ្កាងត្រូវបានរៀបចំជាស្រេចសម្រាប់ស្ដេចអារក្ស ដែលមានទោសពីបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរបំផុត។ ព្រះជាម្ចាស់មិនមែនជាកម្មសិទ្ធិនៃឈើឆ្កាងឡើយ។ ទ្រង់បានបោះវាទៅម្ខាងសម្រាប់អារក្សរួចស្រេចទៅហើយ។ ព្រះជាម្ចាស់បានមានជ័យជម្នះតាំងពីយូរ ហើយទ្រង់លែងមានព្រះទ័យទួញសោកចំពោះអំពើបាបរបស់មនុស្សជាតិទៀតហើយ ប៉ុន្តែព្រះអង្គនឹងនាំសេចក្តីសង្រ្គោះទៅកាន់មនុស្សជាតិទាំងអស់វិញ។

ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (៧)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

លេខយោង៖

១. «មិនអាចបំបែកធាតុបាន» ត្រូវបានប្រើនៅក្នុងចេតនាដៀលត្មះ ដោយមានន័យថា មនុស្សប្រិតប្រៀងនៅក្នុងចំណេះដឹង វប្បធម៌ និងទស្សនៈខាងវិញ្ញាណរបស់ពួកគេ។

២. «ដើរហើរធ្វើអ្វីតាមអំពើចិត្តនៅក្រៅដែននៃច្បាប់» បង្ហាញថា អារក្សក្លាយជាឆ្កួតឡប់ ហើយរត់ពាសវាលពាសកាល។

៣. «ច្របូកច្របល់ទាំងស្រុង» សំដៅទៅលើរបៀបដែលឥរិយាបថហិង្សារបស់អារក្ស ពិបាកអត់ទ្រាំក្នុងការមើលណាស់។

៤. «វាយឡើងជាំមុខ» សំដៅទៅលើមុខមាត់ដ៏អាក្រក់របស់ស្ដេចអារក្ស។

៥. «ដោយហ៊ានភ្នាល់អ្វីៗទាំងអស់នៅក្នុងការប្រកួតមួយដៃនេះ» មានន័យថា ភ្នាល់លុយទាំងអស់របស់ខ្លួននៅមួយក្ដារចុងក្រោយ ដោយសង្ឃឹមថា ខ្លួននឹងឈ្នះនៅទីបំផុត។ នេះគឺជាន័យប្រៀបធៀបមួយសម្រាប់ផែនការអាក្រក់ និងគួរឲ្យខ្លាចរបស់អារក្ស។ ឃ្លានេះត្រូវបានប្រើនៅក្នុងន័យចំអក។

ក. សៀវភៅទាំងបួន និងវណ្ណគតិទាំងប្រាំ គឺជាសៀវភៅនៃលទ្ធិកុងហ្វ៊ូរបស់អាជ្ញាធរក្នុងប្រទេសចិន។

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣១១

ចាប់តាំងពីស្ថានលើដល់ស្ថានក្រោម ហើយចាប់តាំងពីដើមរហូតដល់ចប់ សាតាំងបានកំពុងតែរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយប្រឆាំងនឹងទ្រង់ជារៀងរហូតមក។ រាល់ទាំងមេរៀនអំពី «កេរដំណែលវប្បធម៌ពីសម័យបុរាណ» «ចំណេះដឹងដ៏មានតម្លៃអំពីវប្បធម៌សម័យបុរាណ» «សេចក្តីបង្រៀនអំពីលទ្ធិតាវ និងលទ្ធិខុងជឺ» និង «វណ្ណគតិខុងជឺ និងក្បួនពិធីបែបសក្ដិភូមិ» បាននាំមនុស្សឲ្យធ្លាក់នរក។ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏ជឿនលឿននាសម័យទំនើប ក៏ដូចជាឧស្សាហកម្ម កសិកម្ម និងការធ្វើធុរកិច្ចតាមបែបអភិវឌ្ឍខ្ពស់ ក៏មិនត្រូវបានពួកគេមើលឃើញនោះដែរ។ ផ្ទុយទៅវិញ អ្វីដែលវាធ្វើនោះគឺសង្កត់ធ្ងន់ទៅលើក្បួនពិធីបែបសក្ដិភូមិ ដែលត្រូវបានផ្សព្វផ្សាយដោយ «ពួកមនុស្សស្វា» នាសម័យបុរាណ ដើម្បីមានចេតនាបង្អាក់ ប្រឆាំង និងរាំងស្ទះដល់កិច្ចការរបស់ព្រះជាម្ចាស់។ វាមិនគ្រាន់តែតាមធ្វើបាបមនុស្ស រហូតមកដល់ពេលសព្វថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងចង់លេប[១] មនុស្សចូលទាំងមូលទៀតផង។ ការផ្ទេរសេចក្តីបង្រៀនអំពីសីលធម៌ និងក្រមសីលធម៌របស់លទ្ធិសក្ដិភូមិ និងការផ្ទេរបន្តចំណេះដឹងអំពីវប្បធម៌បុរាណ បានធ្វើឲ្យមនុស្សរងទុក្ខជាយូរយារណាស់មកហើយ គឺវាបានប្រែក្លាយពួកគេឲ្យក្លាយជាពួកអារក្ស ទាំងតូចទាំងធំ។ មានមនុស្សតិចណាស់ដែលនឹងទទួលយកព្រះជាម្ចាស់យ៉ាងរីករាយ មានមនុស្សតិចណាស់ដែលស្វាគមន៍ការយាងមករបស់ទ្រង់ដោយចិត្តត្រេកអរ។ ទឹកមុខរបស់មនុស្សទាំងអស់ពោរពេញដោយចេតនាចង់ធ្វើឃាត ហើយនៅគ្រប់ទីកន្លែង ដង្ហើមនៃការកាប់សម្លាប់បានហោះហើរពាសពេញមេឃ។ ពួកវាព្យាយាមបណ្ដេញព្រះជាម្ចាស់ចេញពីទឹកដីនេះ ហើយទាំងកាន់កាំបិត និងដាវនៅក្នុងដៃ ពួកវាត្រៀមខ្លួនចូលប្រយុទ្ធ ដើម្បីកម្ចាត់ព្រះជាម្ចាស់ចោល «ឲ្យវិនាសសាបសូន្យ»។ នៅទូទាំងទឹកដីរបស់អារក្ស ជាទីដែលមនុស្សតែងតែទទួលការបង្ហាត់បង្រៀនថា គ្មានឡើយព្រះជាម្ចាស់ ជាទីដែលរូបព្រះចម្លាក់មាននៅគ្រប់ច្រកល្ហក និងជាទីដែលខ្យល់អាកាសត្រូវបានបក់ផាត់ពេញដោយក្លិនផ្សែងដ៏គួរឲ្យចង់ក្អួតចេញពីការដុតក្រដាស និងធូប ផ្សែងអ័ព្ទយ៉ាងក្រាស់ សឹងតែស្ទះដង្ហើមស្លាប់។ វាមានក្លិនស្អុយដូចភក់ជ្រាំដែលភាយឡើងវិលវល់ដូចចលនាសត្វពស់ពិស ហើយស្អុយខ្លាំងពេក រហូតដល់ធ្វើឲ្យមនុស្សចង់ក្អួត។ ក្រៅពីនេះ ក៏មានឮសំឡេងសូត្រគម្ពីររបស់ពួកអារក្ស ជាសំឡេងមួយដែលហាក់ដូចជាចេញមកពីទីដ៏សែនឆ្ងាយនៅស្ថាននរក ហើយវាលាន់ឮខ្លាំងពេក រហូតដល់ធ្វើឲ្យមនុស្សម្នាក់ភ័យញាប់ញ័រ។ នៅគ្រប់ទីកន្លែងនៅក្នុងទឹកដីនេះ មានសុទ្ធតែរូបព្រះចម្រុះពណ៌ ដែលប្រែទឹកដីនេះឲ្យក្លាយជាពិភពមួយដែលត្រេកត្រអាលនឹងកាមគុណ ខណៈឯស្ដេចអារក្សបន្តសើចយ៉ាងអាក្រក់ គឺដូចផែនការអាក្រក់របស់វាបានជោគជ័យអ៊ីចឹង។ ក្នុងគ្រានេះ មនុស្សបន្តភ្លេចភ្លាំងទាំងស្រុង ហើយក៏មិនបានដឹងខ្យល់អ្វីសោះថា អារក្សបានធ្វើឲ្យគេពុករលួយ រហូតដល់កម្រិតមួយដែលពួកគេគ្មានអារម្មណ៍ដឹង ហើយគ្របបាំងក្បាលទាំងអាម៉ាស់។ ក្នុងពេលដូចគ្នានេះ វាក៏ចង់បោសសម្អាតចោលនូវអ្វីៗគ្រប់យ៉ាងអំពីព្រះជាម្ចាស់ ហើយបង្ខូច និងធ្វើឃាតទ្រង់ម្ដងទៀត គឺនេះហើយជាចេតនារបស់វាដែលចង់បំផ្លាញ និងបង្អាក់ដល់កិច្ចការរបស់ទ្រង់។ តើវាអាចអនុញ្ញាតឲ្យព្រះជាម្ចាស់មានឋានៈស្មើនឹងវាយ៉ាងដូចម្ដេចទៅ? តើវាអាចអត់ទ្រាំឲ្យព្រះជាម្ចាស់ «ជ្រៀតជ្រែង» កិច្ចការរបស់វានៅកណ្ដាលចំណោមមនុស្សនៅលើផែនដីដោយរបៀបណា? តើវាអាចអនុញ្ញាតឲ្យព្រះជាម្ចាស់បកអាក្រាតមុខមាត់ដ៏គួរឲ្យខ្ពើមរបស់វាយ៉ាងម៉េចទៅ? តើវាអាចអនុញ្ញាតឲ្យព្រះជាម្ចាស់ធ្វើឲ្យកិច្ចការរបស់វារញ៉េរញ៉ៃយ៉ាងដូចម្ដេច? តើអារក្សដែលចូលចិត្តច្រឡោតខឹងនេះ អាចអនុញ្ញាតឲ្យព្រះជាម្ចាស់គ្រប់គ្រងលើដំណាក់ស្ដេចរបស់វានៅលើផែនដីដោយរបៀបណា? តើវាអាចព្រមក្រាបចុះនៅចំពោះព្រះចេស្ដារបស់ទ្រង់ដែលខ្លាំងជាងវាដោយរបៀបណា? ទឹកមុខដ៏គួរឲ្យខ្ពើមរបស់វាត្រូវបានលាតត្រដាងឲ្យឃើញច្បាស់ ដើម្បីឲ្យមនុស្សមិនដឹងជាត្រូវសើច ឬយំឡើយ ហើយវាពិតជាពិបាកក្នុងការពិពណ៌នា​។ តើនេះមិនមែនជាសារជាតិរបស់វាទេឬ? ជាមួយព្រលឹងដ៏កខ្វក់ វានៅតែជឿថា​ ខ្លួនវាស្រស់ស្អាតហួសអ្វីនឹងថ្លែង។ នេះជាក្រុមឧក្រិដ្ឋជនហើយ![២] ពួកវាចុះមកក្នុងពិភពរបស់មនុស្ស ដើម្បីញុះឲ្យមានការសប្បាយភ្លើតភ្លើន និងបង្កឲ្យមានកោលាហល ព្រមទាំងចលាចលយ៉ាងខ្លាំង រហូតដល់ពិភពលោកក្លាយជាទីកន្លែងមួយដែលមានចិត្តប្រែប្រួល និងសាវា ហើយដួងចិត្តរបស់មនុស្សពេញដោយភាពស្លន់ស្លោ និងការខ្វល់ខ្វាយ ហើយពួកវាបានលេងសើចជាមួយមនុស្សខ្លាំងជ្រុល រហូតដល់រូបរាងរបស់គេក្លាយជាមនុស្សមិនចំមនុស្ស សត្វមិនចំសត្វ គឺអាក្រក់យ៉ាងខ្លាំង ហើយបានធ្វើឲ្យបាត់ដានចុងក្រោយរបស់មនុស្សដើមដែលបរិសុទ្ធ។ លើសពីនេះទៅទៀត ពួកវាថែមទាំងចង់កាន់កាប់អំណាចជាស្ដេចនៅលើផែនដី។ ពួកវានៅចាំរារាំងដល់កិច្ចការរបស់ព្រះជាម្ចាស់ រហូតដល់ទៅណាមិនកើត សូម្បីតែកំរិលខ្លួនតែបន្ដិចក៏មិនបានផង ហើយពួកវាបានរឹតមនុស្សយ៉ាងណែន ដូចជាស្ករតាំងម៉ែ។ ដោយបានប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរជាច្រើន និងបង្កឲ្យមានគ្រោះមហន្តរាយរាប់មិនអស់ តើពួកវានៅតែរំពឹងចង់បានអ្វីមួយ ក្រៅពីការវាយផ្ចាលទៀតឬ? ពួកអារក្ស និងពួកវិញ្ញាណអាក្រក់បានកំពុងតែរត់យ៉ាងលឿនខ្មឺតនៅលើផែនដីនាពេលមួយ ហើយពួកវាបានបិទបាំងទាំងបំណងព្រះហឫទ័យ និងកិច្ចខិតខំប្រឹងប្រែងរបស់ព្រះជាម្ចាស់យ៉ាងខ្លាំង ដើម្បីកុំឲ្យមនុស្សបានដឹង។ ជាការពិត នេះជាអំពើបាបដ៏អាក្រក់ក្រៃលែង! តើព្រះជាម្ចាស់អាចមិនមានព្រះទ័យអន្ទះសាយ៉ាងម៉េចកើតទៅ? តើព្រះជាម្ចាស់អាចមិនមានព្រះពិរោធយ៉ាងម៉េចកើតទៅ? ពួកវាបានរារាំង និងប្រឆាំងផ្កាប់មុខចំពោះកិច្ចការរបស់ព្រះជាម្ចាស់៖ បះបោរពេកហើយ! សូម្បីតែពួកអារក្ស ទាំងតូចទាំងធំ ប្រព្រឹត្តដូចជាពួកឆ្កែព្រៃដែលចាំនៅកែងជើងសត្វតោ ហើយដើរតាមចរន្តដ៏អាក្រក់ ដោយបង្កជាការរំខាន នៅពេលដែលពួកវាទៅ។ ដោយដឹងអំពីសេចក្តីពិត ពួកគេតាំងចិត្តប្រឆាំងនឹងវា នេះពិតជាពួកបះបោរផ្កាប់មុខមែន! វាហាក់ដូចជាឥឡូវនេះស្ដេចនៃស្ថាននរករបស់ពួកវាបានយាងឡើងគង់នៅលើបល្ល័ង្ករបស់ស្ដេចអ៊ីចឹង ពួកគេចាប់ផ្ដើមក្រអឺតក្រទម និងឥតកង្វល់ ដោយប្រមាថមើលងាយមនុស្សទាំងអស់។ តើមានមនុស្សប៉ុន្មាននាក់នៅក្នុងចំណោមពួកគេដែលស្វែងរកសេចក្តីពិត ហើយដើរតាមសេចក្តីសុចរិតទៅ? ពួកវាទាំងអស់ដូចជាសត្វតិរច្ឆាន គ្មានខុសអ្វីពីសត្វជ្រូក និងសត្វឆ្កែ ដែលជាមេនៃពពួករុយក្បាលខៀវ ដែលកំពុងតែឈ្មុលក្បាលនៅក្នុងការអបអរសាទរខ្លួនឯងទាំងក្រអឺតក្រទម ហើយបង្កឲ្យមានភាពចលាចលគ្រប់បែបយ៉ាង[៣] នៅក្នុងចំណោមគំនរអាចម៍សត្វ។ ពួកវាជឿថា ស្ដេចនៃស្ថាននរករបស់ពួកវា គឺជាស្ដេចដ៏មានអំណាចខ្លាំងបំផុត ទាំងមិនដឹងថា តាមពិតទៅ ពួកវាគ្មានខុសអ្វីពីពួកសត្វរុយក្បាលខៀវនោះឡើយ។ ប៉ុន្តែ ពួកវាបានកេងចំណេញចេញពីអំណាចនៃសត្វជ្រូក និងសត្វឆ្កែ ដែលជាឪពុកម្ដាយរបស់វា ដើម្បីនិយាយមូលបង្កាច់ពីវត្ដមានរបស់ព្រះជាម្ចាស់។ ក្នុងនាមជាសត្វរុយដ៏តូច ពួកវាជឿថា ឪពុកម្ដាយរបស់វាមានមាឌធំដូចជាត្រីបាឡែនមានធ្មេញអ៊ីចឹង។[៤] ពួកវាមិនបានដឹងឡើយថា ក្នុងពេលដែលពួកវាមានមាឌតូច ឪពុកម្ដាយរបស់វាគឺជាសត្វជ្រូក និងសត្វឆ្កែដ៏គគ្រក់ស្មោកគ្រោករាប់រយលានដងខ្លាំងជាងពួកវាទៅទៀត។ ដោយមិនដឹងអំពីភាពទន់ទាបរបស់ខ្លួន ពួកវាពឹងអាងលើក្លិនស្អុយនៃភាពពុករលួយ ដែលត្រូវបានសាយភាយចេញពីសត្វជ្រូក និងសត្វឆ្កែដែលរត់យ៉ាងលឿនខ្មឺតពាសពេញផ្លូវ ទាំងគិតដោយអសារចង់បង្កើតជំនាន់ក្រោយដ៏មានអនាគតល្អ នេះពិតជាគំនិតដ៏រវើរវាយគួរឲ្យអាម៉ាស់មែន! ដោយមានស្លាបបៃតងលើខ្នងរបស់វា (ការនេះសំដៅទៅលើការអះអាងរបស់វាថាជឿលើព្រះជាម្ចាស់) ពួកវាពេញដោយភាពក្រអឺតក្រទម ហើយដើរអួតគ្រប់ទីកន្លែងអំពីសម្រស់ និងភាពទាក់ទាញរបស់វា ក្នុងពេលដែលពួកវាលួចចោលភាពមិនបរិសុទ្ធដែលមាននៅលើរាងកាយរបស់វាទៅលើមនុស្ស។ លើសពីនេះទៅទៀត ពួកវាងប់ងល់នឹងខ្លួនវាយ៉ាងខ្លាំង ដូចពួកវាអាចប្រើស្លាបដ៏ចម្រុះពណ៌មួយគូរបស់វា ដើម្បីគ្របបាំងភាពមិនបរិសុទ្ធរបស់វាអ៊ីចឹង ហើយតាមរយៈមធ្យោបាយទាំងនេះ ពួកវាដាក់ការសង្កត់សង្កិនរបស់វាទៅលើអត្ថិភាពអំពីព្រះដ៏ពិត (ការនេះសំដៅទៅលើអ្វីដែលស្ថិតនៅពីក្រោយឈុតឆាកនៅក្នុងពិភពខាងសាសនា)។ តើមនុស្សអាចដឹងយ៉ាងដូចម្ដេចទៅថា សត្វរុយដែលមានស្លាបដ៏ស្រស់ស្អាតគួរឲ្យទាក់ទាញនេះ គ្មានអ្វីខុសពីសត្វដ៏តូចមួយ ដែលមានពោះពេញដោយសេចក្តីស្មោកគ្រោក និងរូបកាយពេញដោយមេរោគ? ដោយសារតែពួកវាមានសត្វជ្រូក និងសត្វឆ្កែ ជាឪពុកម្ដាយរបស់វា ពួកគេខំរត់យ៉ាងលឿនខ្មឺតនៅទូទាំងទឹកដី (ការនេះសំដៅទៅលើរបៀបដែលមន្ត្រីសាសនាបៀតបៀនព្រះជាម្ចាស់ ដោយអាង ខ្នងដ៏ធំរបស់រដ្ឋាភិបាលនៃប្រទេសដែលបះបោរប្រឆាំងនឹងព្រះដ៏ពិតតែមួយអង្គ និង សេចក្តីពិត) ដែលកញ្ជ្រោលនៅក្នុងភាពកាចសាហាវរបស់ពួកវា។ វាដូចជាព្រលឹងខ្មោចរបស់ពួកផារីស៊ីសាសន៍យូដា ដែលបានត្រលប់មកវិញជាមួយព្រះជាម្ចាស់ មកកាន់ប្រជាជាតិនៃសត្វនាគដ៏ធំសម្បុរក្រហម ចូលក្នុងសំបុកចាស់របស់គេអ៊ីចឹង។ ពួកវាបានចាប់ផ្ដើមការបៀតបៀនមួយជុំទៀត ដោយចាប់ផ្ដើមសាជាថ្មីនូវកិច្ចការរបស់ពួកវាតាំងពីរាប់ពាន់ឆ្នាំមុន។ មនុស្សដែលគ្មានព្រះធម៌ក្នុងខ្លួនទាំងនេះ នៅទីបំផុត នឹងប្រាកដជាត្រូវវិនាសនៅលើផែនដីមិនខាន! បើមើលទៅវាហាក់ដូចជា ក្រោយពេលជាច្រើនសហស្សវត្សរ៍ ពួកវិញ្ញាណអាក្រក់កាន់តែមានភាពវាងវៃ និងពេញដោយកលល្បិច។ ពួកវាចេះតែគិតអំពីរបៀបលួចលាក់បំផ្លាញដល់កិច្ចការរបស់ព្រះជាម្ចាស់។ ជាមួយកលល្បិច និងឧបាយកលគ្រប់ជំពូក ពួកវាចង់ប្រព្រឹត្តសាជាថ្មីនូវសោកនាដកម្មដែលបានកើតឡើងនៅក្នុងស្រុកកំណើតរបស់ពួកវាកាលពីរាប់ពាន់ឆ្នាំមុន ដែលជាការចាក់ជន្លួញព្រះជាម្ចាស់សឹងតែដល់ចំណុចនៃការស្រែកថ្ងូរ។ ព្រះអង្គពិបាកទប់អង្គទ្រង់ក្នុងការយាងត្រលប់ទៅកាន់ស្ថានសួគ៌ជាន់ទីបី ដើម្បីបំផ្លាញពួកវាឲ្យវិនាសសាបសូន្យ​។ សម្រាប់មនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ គេត្រូវតែយល់អំពីព្រះហឫទ័យរបស់ទ្រង់ ដឹងអំពីសេចក្ដីអំណរ និងសេចក្តីទុក្ខរបស់ទ្រង់ ហើយក៏យល់អំពីអ្វីដែលទ្រង់ស្អប់ខ្ពើមយ៉ាងខ្លាំងផងដែរ។ ការដឹងបែបនេះនឹងជំរុញឲ្យមានការចូលរបស់មនុស្សកាន់តែច្រើន។ បើការចូលរបស់មនុស្សកាន់តែលឿន នោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នឹងត្រូវបានបំពេញកាន់តែឆាប់ ហើយបើមនុស្សស្គាល់ស្ដេចអារក្សកាន់តែច្បាស់ នោះគេនឹងចូលទៅរកព្រះជាម្ចាស់កាន់តែជិតស្និទ្ធ ដើម្បីឲ្យបំណងព្រះហឫទ័យរបស់ទ្រង់អាចត្រូវបានសម្រេចជារូបរាង។

ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (៧)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

លេខយោង៖

១. «លេប» សំដៅទៅលើឥរិយាបថដ៏សាហាវរបស់ស្ដេចអារក្ស ដែលកាន់កាប់មនុស្សទាំងស្រុង។

២. «ក្រុមឧក្រិដ្ឋជន» គឺដូចគ្នាទៅនឹង «ក្រុមជើងកាង»។

៣. «បង្កឲ្យមានភាពចលាចលគ្រប់បែបយ៉ាង» សំដៅទៅលើមនុស្សដែលឡប់ឆ្កួតធ្វើកុប្បកម្ម ក្នុងចេតនាបង្អាក់ និងប្រឆាំងដល់កិច្ចការរបស់ព្រះជាម្ចាស់។

៤. «ត្រីបាឡែនមានធ្មេញ» ត្រូវបានប្រើក្នុងន័យចំអក។ វាជាន័យប្រៀបធៀបមួយអំពីរបៀបដែលសត្វរុយមានមាឌតូច ហើយសត្វជ្រូក និងសត្វឆ្កែ ដែលតាំងខ្លួនហាក់ដូចជាមានមាឌធំ ដូចជាត្រីបាឡែន។

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣១២

អស់រយៈពេលរាប់ពាន់ឆ្នាំ ទឹកដីនេះបានក្លាយជាទឹកដីនៃសេចក្តីស្មោកគ្រោក។ វាកខ្វក់យ៉ាងខ្លាំង ពេញដោយសេចក្តីកំសត់វេទនា ព្រលឹងខ្មោចហោះហើរពាសពេញគ្រប់កន្លែង ជាទីដែលពេញដោយកលល្បិច និងការបោកបញ្ឆោត ចោទប្រកាន់គ្មានមូលដ្ឋាន[១] គ្មានមេត្តា និងកាចសាហាវ ចូរដើរចេញពីទីក្រុងខ្មោចនេះ ហើយទុកឲ្យវាមានពេញទៅដោយសាកសពចុះ។ ក្លិនដ៏ស្អុយរលួយមានពាសពេញដី ហុយឡើងពាសពេញអាកាសវេហា ហើយវាត្រូវបានការពារយ៉ាងមាំ។[២] តើនរណាអាចមើលឃើញពិភពលោកនៅពីលើមេឃទៅ? អារក្សចងរឹតរាងកាយមនុស្សយ៉ាងជាប់ណែន វាធ្វើឲ្យភ្នែករបស់គេមើលលែងឃើញ ហើយបិទមាត់របស់គេយ៉ាងជិត។ ស្ដេចអារក្សបានច្រឡោតអស់រយៈពេលរាប់ពាន់ឆ្នាំ រហូតដល់សព្វថ្ងៃនេះ វានៅតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើទីក្រុងខ្មោច គឺដូចទីក្រុងនេះជារាជវាំងហាមប្រាមរបស់ពួកអារក្សអ៊ីចឹង។ ក្នុងពេលនេះ ពួកឃ្លាំមើលមួយក្រុមនេះខំប្រឹងសម្លក់សម្លឹង ទាំងក្នុងចិត្តភ័យខ្លាចថា ព្រះជាម្ចាស់នឹងចាប់ពួកវាទាំងមិនដឹងខ្លួន ហើយបោសសម្អាតពួកវាទាំងអស់ចោល ដោយគ្មានទុកកន្លែងឲ្យពួកវាមានសេចក្តីសុខ និងសុភមង្គលឡើយ។ តើមនុស្សនៃទីក្រុងខ្មោចមួយនេះអាចធ្លាប់ឃើញព្រះជាម្ចាស់ដោយរបៀបណាទៅ? តើពួកវាធ្លាប់ទទួលបានការថ្នាក់ថ្នម និងភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់ដែរឬទេ? តើពួកវាមានការកោតសរសើរអ្វីខ្លះចំពោះកិច្ចការនៅពិភពរបស់មនុស្ស? តើមានមនុស្សណាខ្លះដែលអាចយល់អំពីព្រះហឫទ័យដ៏ជ្រាលជ្រៅរបស់ព្រះជាម្ចាស់? វាគ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបន្តលាក់កំបាំងទាំងស្រុងនោះ៖ នៅក្នុងសង្គមដ៏ខ្មៅងងឹត ជាទីដែលពួកអារក្សដ៏គ្មានមេត្តា និងកាចសាហាវស្ថិតនៅនេះ តើស្ដេចអារក្ស ដែលសម្លាប់មនុស្សយ៉ាងប៉ប្រិចភ្នែកនេះ អាចទទួលយកអត្ថិភាពរបស់ព្រះជាម្ចាស់ ដែលជាព្រះដ៏គួរឲ្យស្រឡាញ់ សប្បុរស និងបរិសុទ្ធបានដោយរបៀបណា? តើវាអាចទះដៃសាទរ និងអបអរចំពោះការមកដល់របស់ព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅ? ឱ ពួកកញ្ជះដាច់ថ្លៃអើយ! តាំងពីយូរមកហើយ ពួកវាតបស្នងសេចក្តីសប្បុរសដោយសេចក្តីស្អប់ ពួកវាបានមាក់ងាយព្រះជាម្ចាស់ ពួកវាបានបំពានព្រះជាម្ចាស់ ពួកវាច្រឡោតខឹងយ៉ាងខ្លាំង ពួកវាគ្មានការគោរពចំពោះព្រះជាម្ចាស់សូម្បីតែបន្ដិច ពួកវាជាចោរលួចប្លន់ ពួកវាបានបាត់បង់មនសិការ ពួកវាប្រព្រឹត្តផ្ទុយពីមនសិការ ហើយពួកវាបានល្បួងមនុស្សស្លូតត្រង់ឲ្យប្រព្រឹត្តអំពើដ៏ល្ងង់ខ្លៅ។ តើនេះឬជាបុព្វបុរសពីសម័យបុរាណនោះ? ជាមេដឹកនាំដ៏គួរឲ្យស្រឡាញ់? ពួកវាសុទ្ធតែប្រឆាំងនឹងព្រះជាម្ចាស់! ការជ្រៀតជ្រែករបស់ពួកវាបានធ្វើឲ្យពិភពក្រោមមេឃស្ថិតនៅក្នុងសភាពខ្មៅងងឹត និងភាពជ្រួលច្របល់! តើនេះឬជាសេរីភាពសាសនានោះ? ជាសិទ្ធិស្របច្បាប់ និងជាផលប្រយោជន៍របស់ពលរដ្ឋនោះ? ទាំងអស់នេះគ្រាន់តែជាកលល្បិច ដើម្បីគ្របបាំងអំពើបាបតែប៉ុណ្ណោះ! តើនរណាបានក្រសោបយកកិច្ចការរបស់ព្រះជាម្ចាស់? តើនរណាបានលះបង់ជីវិត ឬបង្ហូរឈាមសម្រាប់កិច្ចការរបស់ព្រះជាម្ចាស់? ពីមួយជំនាន់ទៅមួយជំនាន់ ពីឪពុកម្ដាយទៅកូន មនុស្សដែលជាទាសករបានយកព្រះជាម្ចាស់ជាទាសករយ៉ាងច្រងេងច្រងាង តើទង្វើនេះមិនញ៉ាំងឲ្យមានសេចក្តីខ្ញាល់យ៉ាងម៉េចកើតទៅ? រយៈពេលរាប់ពាន់ឆ្នាំនៃការស្អប់ដែលមាននៅក្នុងដួងចិត្ត រាជ្យមួយពាន់ឆ្នាំនៃអំពើបាបត្រូវបានចារឹកពីលើដួងចិត្ត តើការនេះអាចមិនបណ្ដាលឲ្យមានការស្អប់ខ្ពើមយ៉ាងម៉េចកើតទៅ? ព្រះជាម្ចាស់ដ៏សងសឹក ដែលលុបបំបាត់សត្រូវរបស់ទ្រង់ទាំងស្រុង មិនបណ្ដោយឲ្យវារត់ពាសវាលពាសកាលទៀតឡើយ ហើយក៏មិនបណ្ដោយឲ្យវាបង្កបញ្ហាកាន់តែច្រើនតាមអំពើចិត្តរបស់វាទៀតដែរ! ឥឡូវនេះ វាដល់ពេលហើយ៖ មនុស្សបានប្រមែប្រមូលកម្លាំង ខិតខំប្រឹងប្រែង ហ៊ានលះបង់គ្រប់យ៉ាងសម្រាប់ការនេះ គឺដើម្បីបកអាក្រាតមុខមាត់ដ៏ព្រៃផ្សៃរបស់អារក្សនេះ ហើយជួយឲ្យមនុស្ស ដែលត្រូវបានកំបាំងភ្នែក និងត្រូវបានរងទុក្ខលំបាកវេទនាសព្វបែបយ៉ាង ងើបឡើងចេញពីការឈឺចាប់របស់គេ ហើយបែរខ្នងដាក់អារក្សដ៏កញ្ចាស់មួយនេះ។ ហេតុអ្វីបានជាត្រូវដាក់របាំងហាមប្រាមចំពោះកិច្ចការរបស់ព្រះជាម្ចាស់? ហេតុអ្វីត្រូវប្រើកលល្បិចផ្សេងៗ ដើម្បីបញ្ឆោតរាស្ត្ររបស់ព្រះជាម្ចាស់? តើឯណាទៅជាសេរីភាពដ៏ពិត សិទ្ធិស្របច្បាប់ និងផលប្រយោជន៍នោះ? តើឯណាទៅសេចក្តីយុត្តិធម៌? តើឯណាទៅការលួងលោម? តើឯណាទៅភាពកក់ក្ដៅ? ហេតុអ្វីត្រូវប្រើកលឧបាយ ដើម្បីបញ្ឆោតប្រជារាស្ត្ររបស់ព្រះជាម្ចាស់? ហេតុអ្វីត្រូវប្រើកម្លាំង ដើម្បីបង្រ្កាបដល់ការយាងមករបស់ព្រះជាម្ចាស់? ហេតុអ្វីមិនអនុញ្ញាតឲ្យព្រះជាម្ចាស់មានសេរីភាពក្នុងការដើរហើរនៅលើផែនដីដែលទ្រង់បានបង្កើតមកនេះ? ហេតុអ្វីត្រូវតាមប្រមាញ់ព្រះជាម្ចាស់រហូតដល់ទ្រង់គ្មានកន្លែង ដើម្បីកើយព្រះសិរសារបស់ទ្រង់ដូច្នេះ? តើឯណាទៅជាទីដ៏កក់ក្ដៅនៅចំណោមមនុស្ស? តើឯណាទៅជាការស្វាគមន៍នៅក្នុងចំណោមមនុស្ស? ហេតុអ្វីបង្កឲ្យមានការស្រេកឃ្លានចង់បានព្រះជាម្ចាស់យ៉ាងខ្លាំង? ហេតុអ្វីចាំបាច់ឲ្យព្រះជាម្ចាស់ស្រែកហៅម្ដងហើយម្ដងទៀតដូច្នេះ? ហេតុអ្វីបង្ខំឲ្យព្រះជាម្ចាស់ព្រួយបារម្ភចំពោះព្រះបុត្រាដ៏ស្ងួនភ្ញារបស់ទ្រង់? នៅក្នុងសង្គមដ៏ខ្មៅងងឹតនេះ ហេតុអ្វីបានជាពួកឆ្កែការពារដ៏កំសត់របស់វាមិនអនុញ្ញាតឲ្យព្រះជាម្ចាស់មានសេរីភាពយាងមកនៅក្នុងចំណោមពិភពលោកដែលទ្រង់បានបង្កើតមក? ហេតុអ្វីបានជាមនុស្សដែលរស់នៅក្នុងការឈឺចាប់ និងទុក្ខវេទនានេះ មិនយល់ដូច្នេះ? សម្រាប់ជាប្រយោជន៍របស់អ្នករាល់គ្នា ព្រះជាម្ចាស់បានរងទារុណកម្មយ៉ាងខ្លាំង ទ្រង់បានប្រទានព្រះរាជបុត្រាស្ងួនភ្ញារបស់ទ្រង់ ដែលជាសាច់ និងឈាមរបស់ទ្រង់ ដល់អ្នករាល់គ្នា ទាំងឈឺព្រះទ័យយ៉ាងខ្លាំង ចុះហេតុអ្វីបានជាអ្នករាល់គ្នានៅតែខ្វាក់ភ្នែកមើលមិនឃើញទៀត? ដោយឃើញយ៉ាងច្បាស់អំពីមនុស្សគ្រប់គ្នា អ្នកបដិសេធការយាងមកដល់របស់ព្រះជាម្ចាស់ ព្រមទាំងបដិសេធចំពោះមិត្តភាពរបស់ព្រះជាម្ចាស់។ ហេតុអ្វីបានជាអ្នកគ្មានហេតុផលបែបនេះ? តើអ្នករាល់គ្នាសុខចិត្តទទួលរងភាពអយុត្តិធម៌នៅក្នុងសង្គមដ៏ខ្មៅងងឹតនេះឬ? ជាជាងបំពេញពោះរបស់អ្នកជាមួយរាជ្យមួយពាន់ឆ្នាំនៃការស្អប់ ហេតុអ្វីបានជាអ្នកខំស៊ី «លាមក» របស់ស្ដេចអារក្សយ៉ាងហល់ដូច្នេះ?

ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (៨)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

លេខយោង៖

១. «ចោទប្រកាន់គ្មានមូលដ្ឋាន» សំដៅទៅលើវិធីសាស្ត្រដែលអារក្សប្រើ ដើម្បីធ្វើបាបមនុស្ស​។

២. «ត្រូវបានការពារយ៉ាងមាំ» បង្ហាញថា វិធីសាស្ត្រដែលអារក្សប្រើ ដើម្បីធ្វើបាបមនុស្សនោះមានភាពសាហាវព្រៃផ្សៃយ៉ាងពិសេស ហើយវាត្រួតត្រាមនុស្សយ៉ាងខ្លាំង រហូតដល់ពួកគេមិនអាចកម្រើកបាន។

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣១៣

ប្រសិនបើ​​មនុស្ស​ពិត​ជា​អាច​​មើល​ឃើញយ៉ាង​ច្បាស់​នូវ​​វិថីជីវិត​ដ៏​ត្រឹម​ត្រូវ​របស់​​មនុស្ស​ក៏ដូចជា​គោល​បំណងនៃការ​គ្រប់​គ្រង​មនុស្ស​ជាតិ​របស់​ព្រះជា​ម្ចាស់​នោះពួកគេ​នឹង​មិន​រក្សា​ទុក​អនាគត​ និង​វា​ស​នា​បុគ្គល​របស់ពួកគេ​ជា​កំណប់​នៅក្នុងដួងចិត្ត​​របស់​ពួកគេឡើយ។​បន្ទាប់​មក​ ពួកគេនឹង​លែង​​ចាប់​អារម្មណ៍​ក្នុង​ការបម្រើ​ឪពុក​ម្តាយ​របស់​ពួកគេ​ដែលអន់​ជាង​សត្វ​ជ្រូក និង​សត្វ​ឆ្កែតទៅទៀត។ តើ​អនាគត​ និង​វាសនា​របស់​មនុស្ស​ដែល​ពេត្រុសហៅថា «ឪពុកម្តាយ»​មិនមាន​ភាពច្បាស់​លាស់នាពេលបច្ចុប្បន្ន​នេះ​មែនទេ? ពួកគេ​គ្រាន់​តែ​ដូចជា​សាច់ និង​ឈាម​របស់​មនុស្ស​ប៉ុណ្ណោះ។ តើ​វាសនា និង​អនាគត​របស់​សាច់ឈា​មនោះ​នឹង​ទៅ​ជា​អ្វី? តើ​វា​នឹង​បាន​ជួបព្រះជា​ម្ចាស់​​នៅ​ពេល​ដែល​មាន​ជីវិត​ឬ​ព្រលឹង​របស់​វា​នឹង​បាន​ជួប​ព្រះ​ជា​ម្ចាស់ បន្ទាប់​ពី​ស្លាប់​ទៅដែរឬទេ? តើសាច់ឈាមនោះ​នឹង​បញ្ចប់​ទៅ​នៅ​ថ្ងៃ​ស្អែក​នៅ​ក្នុង​ឡនៃ​សេចក្តីទុក្ខ​វេទនា ឬ​នៅ​ក្នុងឡ​មហាអគ្គី? តើសំណួរ​ទាំង​នេះ​មិនមែនជា​សំណួរដែលព្រួយបារម្ភ​ថាតើសាច់ឈាម​របស់​មនុស្ស​នឹងស៊ូទ្រាំ​ចំពោះសំណាង​អាក្រក់យ៉ាង​ណា ឬរងទុក្ខយ៉ាង​ណា​​​ដោយ​សារ​ដំណឹងដ៏ធំបំផុត​ ដូច​ដែល​មនុស្ស​មាន​ខួរ​ក្បាល និងមាន​សុភវិនិច្ឆ័យ​​ព្រួយ​បារម្ភ​បំផុត​ទេ​ឬ​អី?​ (ត្រង់​នេះ ការ​រងទុក្ខ សំដៅលើការទទួលបា​នព្រះ​ពរ វា​មាន​ន័យ​ថា ទុក្ខ​វេទនា​នៅពេល​អនាគត​មាន​ប្រយោជន៍​​ដល់​គោលដៅ​របស់​មនុស្ស​។ សំណាង​អាក្រក់​សំដៅលើ​ ការ​មិនអាច​ឈរ​មាំ ឬត្រូវ​បាន​គេឆបោក ឬ​​មាន​ន័យ​ថា នរណា​ម្នាក់​នឹង​ជួប​​ស្ថានភាពអកុសល ហើយ​បាត់បង់​ជីវិត​នៅក្នុង​ចន្លោះ​ពេលគ្រោះ​មហន្ត​រាយ និង​គ្មាន​​គោលដៅ​សមស្រប​សម្រាប់​ព្រលឹងរបស់​ខ្លួន​។) ទោះបី​ជា​មនុស្ស​មាន​មូលហេតុ​ត្រឹម​ត្រូវ​ក៏ដោយ ក៏ប្រហែល​ជា​អ្វី​ដែល​ពួកគេ​គិត​មិនស្រប​គ្នា​​ទាំង​ស្រុង​ទៅ​នឹង​មូលហេតុ​​ដែល​ពួកគេគួរ​តែ​ទទួល​បាន​ការ​បំពាក់​បំប៉នឡើយ។​នេះគឺ​ដោយ​សារ​តែ ពួកគេ​មាន​ការភាន់ច្រឡំ ហើយ​ធ្វើរឿង​នោះយ៉ាង​ងងឹត​ងងុល​។ ពួកគេ​ទាំងអស់​គួរ​តែ​ស្វែង​យល់​ឲ្យ​បាន​ហ្មត់​ចត់​ទៅ​លើអ្វី​ដែល​ពួកគេ​គួរ​ចូលទៅ ជា​ពិសេស​ ពួកគេ​គួរ​តែជ្រើសរើស​អ្វី​ដែល​គួរ​ចូល​ទៅ​ក្នុង​អំឡុង​ពេល​មាន​​សេចក្តីទុក្ខ​វេទនា​(នោះ​គឺ​អំឡុង​ពេលបន្សុទ្ធ​នៅ​ក្នុងឡភ្លើង) ក៏ដូចជា​អ្វី​ដែល​​ពួកគេ​គួរ​តែ​ទទួល​បាន​ការ​បំពាក់​បំប៉ន​ក្នុង​អំឡុង​ពេល​រងសេចក្តី​ទុក្ខវេទនា​ក្នុងអគ្គីដែរ។ មិន​ត្រូវបម្រើឪពុកម្តាយ​របស់​អ្នក​ ​(មានន័យថាសាច់ឈាម) ដែល​អន់ដូ​ច​ជា​សត្វ​ជ្រូក និង​សត្វឆ្កែ និង​អន់​ជាង​សត្វ​ស្រមោច ឬ​សត្វ​ល្អិត​ឡើយ។ តើ​មាន​ចំណុច​ត្រង់ណា​ដែល​ត្រូវ​ពិបាក​ចិត្ត​លើ​រឿង​នេះ ចូរ​ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់​ និង​ខំ​ប្រឹង​គិត​ឲ្យ​ខ្លាំង​? សាច់ឈាម​​នោះ​មិន​មែន​ជា​របស់​អ្នក​ឡើយ ប៉ុន្តែ​វា​នៅ​ក្នុង​ព្រះ​ហស្ត​នៃ​ព្រះជា​ម្ចាស់​ដែល​មិនត្រឹមតែ​គ្រប់គ្រង​អ្នក​នោះទេ តែ​ក៏​បញ្ជា​លើ​សាតាំង​ផងដែរ។ (នេះ​មាន​ន័យ​ថា ដំបូង​សាច់ឈាម​ជារបស់​សាតាំង។ ដោយ​សារ​តែ​សាតាំង​ស្ថិត​នៅ​ក្នុង​ព្រះហស្ត​របស់​ព្រះជា​ម្ចាស់ វាអាចប្រើ​ពាក្យ​សម្តី​បាន​តាមតែ​វិធីនេះប៉ុណ្ណោះ។ នេះគឺ​ដោយសារតែ​វា​មាន​លក្ខណៈ​បញ្ចុះបញ្ចូលក្នុង​ការនិយាយ​តាម​វិធី​នោះ វាធ្វើ​ឲ្យ​​នឹកឃើញ​ថា មនុស្ស​មិន​ស្ថិតនៅ​ក្រោម​ដែនត្រួតត្រា​របស់​សាតាំង​ទាំងស្រុង​ឡើយ ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​ព្រះ​ហស្ត​របស់​ព្រះជា​ម្ចាស់។) អ្នក​កំពុង​រស់​នៅ​ក្រោម​ការធ្វើបាបរបស់​សាច់ឈាម ប៉ុន្តែ​ថាតើសាច់ឈាម​ជា​របស់​អ្នកមែន​ទេ? តើ​វា​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់អ្នក​ដែរទេ? ហេតុ​អ្វី​មិន​ខំប្រឹងគិត​អំពី​រឿង​នេះ​ឲ្យ​ខ្លាំង? ហេតុអ្វីបានជាទទូចអង្វរព្រះជា​ម្ចាស់ ដើម្បី​តែ​ប្រយោជន៍​នៃ​សាច់ឈាម​ស្អុយ​រលួយ​របស់​អ្នក ដែល​ត្រូវបាន​ផ្តន្ទាទោស​ត្រូវ​បណ្តាសារ និង​ត្រូវបាន​បង្ខូច​ដោយ​វិញ្ញាណ​ស្មោគ​គ្រោ​ក? តើ​មាន​តម្រូវការ​អ្វី​ដើម្បី​រក្សាមិត្ត​ភាព​ជាមួយសាតាំង​ឲ្យ​នៅ​​កៀក​ដួងចិត្ត​របស់​អ្នកជានិច្ចនោះ? តើ​អ្នក​មិន​បារម្ភ​ទេឬ​ ដែលសាច់ឈាម​នោះ​​អាច​បំផ្លាញ​អនាគត ក្តីសង្ឃឹម​ដ៏​អស្ចារ្យ និង​គោលដៅ​ពិតប្រាកដ​របស់​ជីវិត​អ្នក?

ដកស្រង់ពី «គោលបំណងនៃការគ្រប់គ្រងមនុស្សជាតិ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣១៧

មនុស្សធ្លាប់រស់នៅក្រោមការគ្របបាំងដោយឥទ្ធិ​ពល​នៃសេចក្ដីងងឹត ជាប់ចំណងនៃឥទ្ធិ​ពល​របស់អារក្សសាតាំង មិនអាចគេចបាន ហើយ​ចំណែកឯនិស្ស័យរបស់គេ ដែលកំពុងត្រូវបានត្រួតត្រាដោយអារក្សសាតាំងនោះ ក៏រឹតតែពុក​រលួយ​ទៅៗ។ អាចនិយាយបានថា មនុស្សតែងតែរស់នៅក្នុងនិស្ស័យដ៏ពុក​រលួយ​របស់​អារក្សសាតាំង និងគ្មានសមត្ថភាពស្រឡាញ់ព្រះជា​ម្ចាស់​យ៉ាងពិតប្រាកដបានឡើយ។ ដូច្នេះ ប្រសិនបើមនុស្សចង់ស្រឡាញ់ព្រះជា​ម្ចាស់ គេត្រូវតែលះបង់នូវការ​រាប់​ខ្លួន​​ឯង​ជា​សុច​រិត​ ការ​រាប់​ខ្លួន​ឯង​ជា​សំខាន់ ភាពក្រអឺតក្រទម ភាពអួតអាង និងនិស្ស័យគ្រប់យ៉ាងដែលដូចគ្នានឹងនិស្ស័យរបស់សាតាំង។ ពុំនោះទេ សេចក្ដីស្រឡាញ់របស់គេ គ្រាន់តែជាសេចក្ដីស្រឡាញ់ដ៏ស្មោកគ្រោក ជាក្ដីស្រឡាញ់បែបសាតាំង និងជាក្ដីសេចក្ដីស្រឡាញ់ដែលមិនអាចទទួលការលើកសរសើរពីព្រះជាម្ចាស់ដាច់ខាត។ ពុំមាននរណាម្នាក់ អាចស្រឡាញ់ព្រះជា​ម្ចាស់​យ៉ាងពិតប្រាកដ ដោយមិនឆ្លងកាត់នូវការប្រដៅតម្រង់ ការលួស​កាត់​ ការទូន្មាន ការ​វាយ​ផ្ចាល​ការបន្សុទ្ធសម្អាត និងការប្រោស​ឱ្យ​បានគ្រប់លក្ខណ៍ដោយព្រះវិញ្ញាណបរិសុទ្ធផ្ទាល់នោះឡើយ។ ប្រសិនបើអ្នកនិយាយថា ផ្នែកមួយនៃនិស្ស័យរបស់អ្នក តំណាងឱ្យព្រះជាម្ចាស់ ហើយអ្នកពិតជាអាចស្រឡាញ់ព្រះជា​ម្ចាស់បានយ៉ាងពិតប្រាកដ នោះអ្នកជាមនុស្សម្នាក់ ដែលមានសម្ដីអួតអាង ហើយល្ងីល្ងើ។ មនុស្សបែបនេះ ជាមហាទេវតាហើយ! ធម្ម​ជាតិ​ពីកំណើតរបស់មនុស្ស គឺគ្មានសមត្ថភាពនឹងតំណាងឱ្យព្រះជាម្ចាស់ឡើយ។ គេត្រូវតែលះបង់នូវធម្ម​ជាតិ​កំណើតរបស់ខ្លួន តាមរយៈភាពគ្រប់លក្ខណ៍របស់ព្រះជា​ម្ចាស់​ហើយមានតែតាមរយៈការយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់​ព្រះជា​ម្ចាស់​ការបំពេញតាមព្រះហឫទ័យទ្រង់ និងឆ្លងកាត់នូវកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ ទើបនិស្ស័យដែលស្ដែងចេញពីជីវិតគេ ទទួលបានការរលើកសរសើរពីព្រះជាម្ចាស់។ អ្នកដែលរស់នៅក្នុងសាច់ឈាម គ្មាននរណាអាចតំណាងព្រះជា​ម្ចាស់​ដោយផ្ទាល់បានឡើយ លុះត្រាតែគេគឺជាមនុស្ស ដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធប្រើ។ យ៉ាងណាមិញ ទោះបី​គេជាមនុស្សដែលមានលក្ខណៈបែបនេះក្ដី ក៏មិនអាចនិយាយបានថា និស្ស័យរបស់គេ និងលក្ខណៈដែលស្ដែងចេញពីជីវិតរបស់គេ តំណាងឱ្យព្រះជាម្ចាស់ទាំងស្រុងបាននោះដែរ។ អាចនិយាយបានត្រឹមថា ជីវិតរស់នៅរបស់គេ ត្រូវបានដឹកនាំ ដោយព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ។ និស្ស័យរបស់មនុស្សបែបនេះ មិនអាចតំណាងឱ្យព្រះជាម្ចាស់បានទេ។

ទោះបីជានិស្ស័យរបស់មនុស្ស ត្រូវបានតាំងឡើងដោយព្រះជាម្ចាស់មែន តែវាត្រូវបានត្រួតត្រាដោយសាតាំង ដូច្នេះហើយ​និស្ស័យរបស់មនុស្សទាំងមូល គឺជានិស្ស័យរបស់សាតាំង នេះជាការពិតមិនអាចប្រកែកបាន ហើយក៏អាចចាត់ទុកជារឿងវិជ្ជមានដែរ។ មនុស្សខ្លះនិយាយថា និស្ស័យរបស់ព្រះជា​ម្ចាស់ គឺការធ្វើអ្វីដោយត្រង់ៗ ហើយនិយាយទៀតថា និស្ស័យនេះក៏ស្ដែងឱ្យឃើញនៅក្នុងពួកគេ ដ្បិតចរិតរបស់ពួកគេក៏មានលក្ខណៈដូចគ្នាដែរ ហេតុនេះទើបពួកគេនិយាយថា និស្ស័យរបស់ពួកគេអាចតំណាងឱ្យព្រះជាម្ចាស់បាន។ តើមនុស្សទាំងនេះ គឺជាមនុស្សបែបណា? តើនិស្ស័យពុក​រលួយ​របស់សាតាំង អាចតំណាងឱ្យព្រះជា​ម្ចាស់បានទេ? អ្នកណាដែលប្រកាសថា និស្ស័យរបស់ពួកគេជាអ្នកតំណាងរបស់ព្រះជា​ម្ចាស់ អ្នកនោះប្រមាថដល់ព្រះជា​ម្ចាស់ហើយ ក៏ប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធទៀតផង! វិធីសាស្ត្រដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការ បង្ហាញថា កិច្ចការរបស់ព្រះជា​ម្ចាស់​នៅលើផែនដី គឺជាកិច្ចការតែមួយគត់ដែលមានជ័យជម្នះ។ ហេតុនេះ និស្ស័យសាតាំងជាច្រើនដែលមនុស្សមាន ត្រូវតែលាងសម្អាត ឯលក្ខណៈដែលស្ដែងចេញពីជីវិតគេ ក៏នៅតែជារូបភាពរបស់អារក្សសាតាំងដែរ។ មនុស្សជឿថា វាគឺជានិស្ស័យ​ល្អ ហើយវាតំណាងឱ្យការប្រព្រឹត្ដខាងសាច់ឈាមរបស់មនុស្ស។ កាន់​តែ​ច្បាស់ជាងនេះទៀត គឺវាតំណាងឱ្យអារក្សសាតាំង មិនអាចតំណាង​ឱ្យព្រះជាម្ចាស់បានទេ។ បើទោះជាមាននរណាម្នាក់បានស្រឡាញ់ព្រះជា​ម្ចាស់ រហូតដល់ថ្នាក់គេអាចរីករាយនឹងជីវិតស្ថានសួគ៌នៅលើផែនដីនេះ បានឈានដល់ពិភពដ៏ខ្ពង់ខ្ពស់បំផុត ហើយអាចប្រកាសថា៖ «ឱព្រះជាម្ចាស់អើយ! ទូល​បង្គំ​ស្រឡាញ់ទ្រង់យ៉ាងណា ក៏មិនល្មមដែរ» ក៏នៅតែមិនអាចនិយាយបានថា ពួកគេរស់នៅដូចព្រះជាម្ចាស់ ឬជាតំណាងព្រះជា​ម្ចាស់ឡើយ ដ្បិតសារជាតិពិតរបស់មនុស្ស មិនដូចព្រះជាម្ចាស់ទេ ហើយមនុស្សមិនអាចរស់នៅស្ដែង​ចេញ​​ពី​ព្រះជា​ម្ចាស់​បានឡើយ ក៏រឹតតែមិនអាចក្លាយជាព្រះជា​ម្ចាស់ដែរ។ អ្វីដែលព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំមនុស្សឱ្យរស់តាម គឺឱ្យរស់នៅស្របទៅតាមអ្វីៗដែលព្រះជាម្ចាស់ទ្រង់តម្រូវពីមនុស្សប៉ុណ្ណោះ។

សកម្មភាព និងការប្រព្រឹត្ដទាំងអស់របស់អារក្សសាតាំង ត្រូវបានបង្ហាញឱ្យឃើញនៅក្នុងមនុស្ស។ សព្វថ្ងៃនេះ សកម្មភាព និងទង្វើទាំងអស់របស់មនុស្ស គឺជាការបង្ហាញពីសាតាំង ហេតុដូច្នេះហើយ ពួកគេមិនអាចតំណាងឱ្យព្រះជាម្ចាស់បានទេ។ មនុស្សជាសភាវៈតំណាងឱ្យសាតាំង ចំណែកនិស្ស័យរបស់មនុស្សមិនអាចតំណាងឱ្យនិស្ស័យរបស់ព្រះជា​ម្ចាស់​បានទេ។ មនុស្សខ្លះមានចរិតល្អ ព្រះជាម្ចាស់អាចធ្វើការខ្លះតាមរយៈចរិតរបស់មនុស្សបែបនេះ ហើយការងារដែលពួកគេធ្វើ គឺត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ។ ប៉ុន្ដែ និស្ស័យរបស់ពួកគេមិនអាចតំណាងព្រះជា​ម្ចាស់​បានទេ។ កិច្ច​ការដែលព្រះជា​ម្ចាស់​ធ្វើលើពួកគេ គឺគ្មានអ្វីក្រៅពីសហការ និងពង្រីកអ្វីដែលមានស្រាប់នៅក្នុងជីវិតគេនោះ​ទេ។ គ្មាននរណាម្នាក់អាចតំណាងព្រះជាម្ចាស់ដោយផ្ទាល់ ដូចហោរានៅជំនាន់មុន ឬដូចមនុស្សដែលព្រះជា​ម្ចាស់​បានប្រើនោះឡើយ។ ទាល់តែស្ថិតក្នុងស្ថានភាពលំបាក ទើបមនុស្សស្រឡាញ់ព្រះជា​ម្ចាស់ ហើយមិនមាននរណាម្នាក់ខិតខំសហការ ដោយឆន្ទៈរបស់ពួកគេឡើយ។ តើអ្វីខ្លះជាកត្តាវិជ្ជមាន? អ្វីៗគ្រប់យ៉ាង ដែលមកពីព្រះជា​ម្ចាស់​ដោយផ្ទាល់ សុទ្ធតែវិជ្ជមាន។ តែនិស្ស័យរបស់មនុស្ស ត្រូវបានត្រួតត្រាដោយអារក្សសាតាំង និងមិនអាចតំណាងព្រះជា​ម្ចាស់​បានឡើយ។ មានតែសេចក្តីស្រឡាញ់ ឆន្ទៈក្នុងការរងទុក្ខ សេចក្តីសុចរិត ការចុះចូល និងការបន្ទាបខ្លួន ព្រម​ទាំងការលាក់កំបាំងរបស់ព្រះជា​ម្ចាស់ដែលបានមកយកកំណើតជាមនុស្សប៉ុណ្ណោះ ទើបអាចតំណាងឱ្យព្រះជាម្ចាស់​ដោយផ្ទាល់បាន។ មូលហេតុគឺ នៅពេលដែលទ្រង់បានយាងមក គឺទ្រង់បានយាងមកដោយគ្មាននិស្ស័យបាប ហើយទ្រង់បាន​មកពីព្រះជា​ម្ចាស់​ផ្ទាល់ ពុំមានការត្រួតត្រា ដោយអារក្សសាតាំងនោះទេ។ ព្រះយេស៊ូវ គ្រាន់តែស្ថិតក្នុងសភាពដូចគ្នានៃសាច់ឈាមដែលពេញដោយបាបប៉ុណ្ណោះ តែទ្រង់មិនតំណាងអំពើបាបទេ ហេតុនេះ ការប្រព្រឹត្ដ ទង្វើ និងព្រះ​បន្ទូល​របស់ទ្រង់ រហូតដល់គ្រាមួយ មុនពេលការសម្រេចកិច្ច​ការរបស់ទ្រង់ តាមរយៈការសុគតលើឈើឆ្កាង (រួមទាំងគ្រាដែលទ្រង់ត្រូវគេឆ្កាង) សុទ្ធតែតំណាងឱ្យព្រះជាម្ចាស់ផ្ទាល់​។ គំរូរបស់ព្រះយេស៊ូវ គ្រប់គ្រាន់នឹងបញ្ជាក់ថា មនុស្សណាដែលមាននិស្ស័យបាប មិនអាចតំណាងព្រះជា​ម្ចាស់​បានទេ ហើយបញ្ជាក់ទៀតថា អំពើបាបរបស់អ្នកនោះតំណាងឱ្យអារក្សសាតាំងវិញ។ ដូច្នេះ អាចនិយាយបានថា អំពើបាបមិនតំណាងឱ្យព្រះជាម្ចាស់ឡើយ ហើយព្រះជាម្ចាស់ក៏គ្មានបាបដែរ។ បើទោះបីជាកិច្ចការដែលព្រះវិញ្ញាណសម្រេចបាននៅក្នុងជីវិតមនុស្ស ត្រូវបានរាប់ថាជាកិច្ចការដែលត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ក៏មិនអាចនិយាយបានថា កិច្ចការដែលមនុស្សធ្វើ គឺជាកិច្ចការដែលគេធ្វើជំនួសឱ្យព្រះជាម្ចាស់នោះដែរ។ ដោយឡែក តាមអ្វីដែលមនុស្សគិត ទាំងអំពើបាប និងនិស្ស័យរបស់គេ មិនតំណាងឱ្យព្រះជាម្ចាស់ឡើយ។ មនុស្សអាចមើលឃើញផលផ្លែនៃជីវិតដែលកើតចេញពីកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើចំពោះគេ តាមរយៈការសម្លឹងមើលកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើទៅលើគេ តាំងពីអតីតកាលរហូតមកដល់សព្វថ្ងៃនេះ។ មានមនុស្សតិចតួចណាស់ ដែលអាចរស់ស្តែងចេញនូវសេចក្តីពិត បន្ទាប់ពីត្រូវបានប្រដៅតម្រង់ និងលត់ដំដោយព្រះវិញ្ញាណបរិសុទ្ធ។ មានន័យថា ចំណែកនៃការសហការរបស់មនុស្សគ្មានវត្តមានទេ មានតែវត្តមានរបស់​កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធតែប៉ុណ្ណោះ។ តើពេលនេះ អ្នកយល់ច្បាស់ទេ? ដូច្នេះ តើអ្នកនឹងសហការជាមួយទ្រង់ដល់ទីបំផុត ព្រមទាំងបំពេញកាតព្វកិច្ចរបស់ខ្លួនដូចម្ដេច នៅ​ពេលដែលព្រះវិញ្ញាណបរិសុទ្ធកំពុងធ្វើការ?

ពី «មនុស្សខូចអាក្រក់ អសមត្ថភាពនឹងតំណាងឱ្យព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣១៨

សេចក្តីជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ ការស្វែងរកសេចក្តីពិតរបស់អ្នក ហើយសូម្បីតែរបៀបដែលអ្នកប្រព្រឹត្ត ក៏ផ្អែកលើការពិតទាំងអស់នេះផងដែរ។ អ្វីគ្រប់យ៉ាងដែលអ្នកធ្វើ គប្បីមានលក្ខណៈជាក់ស្ដែង ហើយអ្នកមិនគប្បីស្វែងរកអ្វីដែលមិនពិត និងរវើរវាយនោះទេ។ ការប្រព្រឹត្តដោយបែបនេះ ពុំមានតម្លៃអ្វីឡើយ ហើយក៏គ្មានខ្លឹមសារចំពោះជីវិតបែបនេះដែរ។ ដោយសារការស្វែងរក និងជីវិតរបស់អ្នក មិនបានចំណាយលើអ្វីផ្សេងក្រៅពីភាពក្លែងក្លាយ និងការបោកបញ្ឆោតឡើយ ហើយដោយសារអ្នកមិនស្វែងរកអ្វីដែលមានតម្លៃ និងមានខ្លឹមសារ នោះអ្វីដែលអ្នកទទួលបាន គឺជាហេតុផលដែលខុសទំនង និងគោលលទ្ធិមិនត្រឹមត្រូវ ដែលមិនមែនជាសេចក្តីពិត។ អ្វីអស់ទាំងនោះ គ្មានទំនាក់ទំនងទៅនឹងតម្លៃ និងខ្លឹមសារនៃការរស់នៅរបស់អ្នកឡើយ ហើយគ្រាន់តែអាចនាំអ្នកទៅកាន់ពិភពរាក់កំផែលមួយប៉ុណ្ណោះ។ តាមរយៈការនេះ ជីវិតទាំងមូលរបស់អ្នក នឹងមិនមានតម្លៃ ឬអត្ថន័យអ្វីឡើយហើយប្រសិនបើអ្នកមិនស្វែងរកជីវិតមួយដែលមានអត្ថន័យទេ នោះអ្នកអាចរស់នៅបានរាប់រយឆ្នាំមែន តែការរស់នៅនោះនឹងគ្មានប្រយោជន៍អ្វីទាំងអស់។ តើជីវិតបែបនេះ អាចហៅថាជាជីវិតរបស់មនុស្សបានដោយរបៀបណា? តាមពិតទៅ តើវាមិនមែនជាជីវិតរបស់សត្វទេឬអី? ដូចគ្នានេះដែរ ប្រសិនបើអ្នករាល់គ្នាព្យាយាមដើរតាមផ្លូវនៃជំនឿលើព្រះជាម្ចាស់ ប៉ុន្តែមិនព្យាយាមដើម្បីស្វែងរកព្រះជាម្ចាស់ដែលអាចមើលឃើញបាន តែបែរជាទៅថ្វាយបង្គំព្រះជាម្ចាស់ដែលមើលមិនឃើញ និងអរូបីទៅវិញ ដូច្នេះ តើការស្វែងរកបែបនេះ មិនកាន់តែអសារឥតការទេឬអី? នៅចុងបញ្ចប់ទៅ ការស្វែងរករបស់អ្នកនឹងក្លាយជាគំនរបាក់បែក។ តើការស្វែងរកបែបនេះ មានប្រយោជន៍អ្វីចំពោះអ្នក? បញ្ហាធំបំផុតសម្រាប់មនុស្សគឺថា គេគ្រាន់តែស្រឡាញ់អ្វីដែលគេមិនអាចមើលឃើញ ឬប៉ះបានប៉ុណ្ណោះ ពោលគឺអ្វីដែលមានអាថ៌កំបាំង និងអស្ចារ្យខ្លាំងបំផុត និងអ្វីដែលមនុស្សមិនអាចស្រមៃបាន ហើយមនុស្សធម្មតាមិនអាចចាំយកបាន។ នៅពេលដែលអ្វីទាំងអស់នេះកាន់តែមិនពិតប្រាកដ នោះមនុស្សកាន់តែវិភាគវាខ្លាំងឡើង ហើយមនុស្សកាន់តែស្វែងរកអ្វីអស់ទាំងនោះដោយមិនប្រុងប្រយ័ត្ន និងព្យាយាមយកអ្វីទាំងនោះឲ្យបាន។ នៅពេលដែលអ្វីទាំងនោះកាន់តែអរូបី មនុស្សកាន់តែពិនិត្យពិច័យ និងវិភាគវាដោយយកចិត្តទុក ហើយថែមទាំងធ្វើឲ្យគំនិតអំពីអ្វីអស់ទាំងនោះកាន់តែជ្រាលជ្រៅថែមទៀត។ ផ្ទុយទៅវិញ នៅពេលដែលអ្វីកាន់តែជាក់ស្តែង មនុស្សកាន់តែមិនឲ្យតម្លៃលើវា។ ពួកគេមិនឲ្យតម្លៃលើអ្វីអស់ទាំងនោះ ហើយថែមទាំងមើលងាយវាទៀតផង។ តើនេះមិនមែនជាអត្តចរិតរបស់អ្នករាល់គ្នាចំពោះកិច្ចការជាក់ស្ដែងដែលខ្ញុំធ្វើក្នុងពេលបច្ចុប្បន្ននេះទេឬអី? នៅពេលដែលអ្វីទាំងអស់នោះកាន់តែជាក់ស្ដែងឡើងៗ អ្នករាល់គ្នាកាន់តែលម្អៀង ព្រោះស្អប់អ្វីទាំងអស់នោះ។ អ្នកមិនបានចំណាយពេលដើម្បីពិនិត្យមើលវា ហើយបែរជាមិនអើពើនឹងវាទៅវិញ។ អ្នកមើលស្រាលចំពោះលក្ខខណ្ឌតម្រូវដែលជាក់ស្តែង និងទាបតូចនេះ ហើយបែរជាមានសញ្ញាណច្រើនអំពីព្រះជាម្ចាស់ដែលពិតប្រាកដបំផុតនេះទៅវិញ ថែមទាំងមិនអាចទទួលយកនូវការពិត និងភាពសាមញ្ញរបស់ទ្រង់បានទៀតផង។ តាមរបៀបនេះ តើអ្នករាល់គ្នាមិនមែនកំពុងប្រកាន់តាមសេចក្តីជំនឿស្រពិចស្រពិលទេឬអី? អ្នករាល់គ្នាមានសេចក្តីជំនឿដ៏មុតមាំចំពោះព្រះដ៏ស្រពិចស្រពិលកាលពីអតីតកាល ហើយគ្មានចាប់អារម្មណ៍នឹងព្រះជាម្ចាស់ដ៏ពិតប្រាកដនៃសម័យបច្ចុប្បន្ននេះសោះ។ តើនេះមិនមែនដោយសារព្រះជាម្ចាស់នៃអតីតកាល និងព្រះជាម្ចាស់នៃបច្ចុប្បន្នកាលនេះ មកពីសម័យពីរខុសគ្នាទេឬអី? តើនេះមិនមែនដោយសារព្រះជាម្ចាស់នៃអតីតកាល គឺជាព្រះជាម្ចាស់នៅស្ថានសួគ៌ដែលខ្ពង់ខ្ពស់ ចំណែកឯព្រះជាម្ចាស់នៃបច្ចុប្បន្នកាលនេះ គឺជាមនុស្សតូចទាបនៅលើផែនដីទេឬអី? បន្ថែមលើនេះ តើវាមិនមែនដោយសារព្រះជាម្ចាស់ដែលមនុស្សថ្វាយបង្គំ គឺជាព្រះដែលបង្កើតឡើងនៅក្នុងសញ្ញាណរបស់គេ ចំណែកឯព្រះជាម្ចាស់នៃបច្ចុប្បន្នកាលនេះ គឺជាព្រះខាងសាច់ឈាមពិតៗ ដែលកើតនៅលើផែនដីនេះទេឬអី? នៅពេលដែលអ្វីគ្រប់យ៉ាងត្រូវបាននិយាយ និងធ្វើរួចរាល់ តើវាមិនមែនដោយសារព្រះជាម្ចាស់នៃបច្ចុប្បន្ននេះ ពិតប្រាកខ្លាំងពេក ទើបធ្វើឲ្យមនុស្សមិនស្វែងរកទ្រង់ទេឬអី? ដ្បិតអ្វីដែលព្រះជាម្ចាស់នៃបច្ចុប្បន្នកាលនេះទាមទារពីមនុស្ស គឺច្បាស់ជាអ្វីដែលមនុស្សមិនសុខចិត្តធ្វើតាម និងជាអ្វីដែលធ្វើឲ្យពួកគេមានអារម្មណ៍អាប់មុខ។ តើនេះមិនមែនធ្វើឲ្យមនុស្សកាន់តែលំបាកទេឬអី? តើនេះមិនមែនជាការបើកបង្ហាញស្នាមរបួសរបស់មនុស្សទេឬអី? តាមរបៀបនេះ មនុស្សជាច្រើនដែលមិនស្វែងរកការពិត ក្លាយជាសត្រូវនឹងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទ។ តើនេះមិនមែនជាការពិតច្បាស់ក្រឡែតទេឬអី? កាលពីអតីតកាល នៅពេលដែលព្រះជាម្ចាស់មិនទាន់បានត្រលប់ជាសាច់ឈាមនៅឡើយ អ្នកអាចក្លាយជាមេដឹកនាំសាសនា ឬជាអ្នកជឿដែលកោតខ្លាចព្រះជាម្ចាស់។ បន្ទាប់ពីព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម អ្នកជឿដែលកោតខ្លាចព្រះជាម្ចាស់ជាច្រើន បានក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទដោយមិនដឹងខ្លួន។ តើអ្នកដឹងថាមានអ្វីកើតឡើងដែរឬទេ? នៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់ អ្នកមិនបានចាប់អារម្មណ៍លើការពិត ឬស្វែងរកសេចក្តីពិតនោះទេ តែបែរជាជាប់ជំពាក់យ៉ាងក្រាស់ក្រែលទៅនឹងភាពក្លែងក្លាយទៅវិញហើយតើនេះមិនមែនជាប្រភពយ៉ាងច្បាស់ក្រឡែតអំពីការប្រឆាំងរបស់អ្នកចំពោះព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សទេឬអី? ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ត្រូវបានគេហៅថាព្រះគ្រីស្ទ ដូចនេះ តើអ្នកទាំងឡាយដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សមិនមែនជាពួកទទឹងទាស់នឹងព្រះគ្រីស្ទទេឬអី? ដូច្នេះ តើមនុស្សម្នាក់ដែលអ្នកជឿ និងស្រឡាញ់ ពិតជាព្រះជាម្ចាស់នៅក្នុងសាច់ឈាមមែនទេ? តើព្រះជាម្ចាស់ដែលមានព្រះជន្មរស់ មានដកដង្ហើម គឺជាព្រះដែលពិតប្រាកដជាងគេ និងសាមញ្ញជាងគេមែនទេ? តើគោលបំណងពិតប្រាកដនៃការស្វែងរករបស់អ្នកគឺជាអ្វីដែរ? តើវានៅឯស្ថានសួគ៌ ឬនៅលើផែនដី? តើវាជាសញ្ញាណ ឬជាសេចក្តីពិត? តើជាព្រះជាម្ចាស់ ឬជាភាវៈអភិធម្មជាតិមួយចំនួន? ជាការពិតណាស់ សេចក្តីពិតគឺជាសុភាសិតពិតជាងគេបំផុតនៃជីវិត និងជាសុភាសិតដែលខ្ពស់ជាងគេបំផុតក្នុងចំណោមមនុស្សជាតិទាំងអស់។ ដោយសារវាជាសេចក្ដីតម្រូវដែលព្រះជាម្ចាស់បង្កើតមនុស្សមក និងជាកិច្ចការដែលព្រះជាម្ចាស់ធ្វើដោយផ្ទាល់ ហេតុនេះ កិច្ចការនេះហៅថា «សុភាសិតនៃជីវិត»។ វាមិនមែនជាសុភាសិតមួយដែលបង្កើតចេញពីអ្វីមួយឡើយ វាមិនមែនជាសម្រង់សម្ដីពីបុគ្គលដ៏អស្ចារ្យណាមួយនោះទេ។ ផ្ទុយទៅវិញ វាគឺជាព្រះសូរសៀងរបស់ម្ចាស់នៃស្ថានសួគ៌ ផែនដី និងគ្រប់សព្វសារពើទាំងអស់មកលើមនុស្សជាតិ។ វាមិនមែនជាពាក្យបង្កើតចេញពីមនុស្សជាតិនោះទេ ប៉ុន្តែជាជីវិតផ្ទាល់របស់ព្រះជាម្ចាស់។ ហេតុនេះហើយ គេហៅវាថា «សុភាសិតនៃជីវិតដែលខ្ពស់ជាងគេបំផុត»។ ការស្វែងរករបស់មនុស្សក្នុងការដាក់បញ្ចូលសេចក្តីពិតទៅក្នុងការអនុវត្ត គឺជាការបំពេញកិច្ចការបស់ពួកគេពោលគឺ វាជាការស្វែងរកការបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ ខ្លឹមសារសំខាន់នៃសេចក្ដីតម្រូវនេះ មានលក្ខណៈពិតជាងគេបំផុតក្នុងចំណោមសេចក្តីពិតទាំងអស់ ជាជាងគោលលទ្ធិទទេស្អាតដែលគ្មានមនុស្សណាម្នាក់អាចសម្រេចបាន។ ប្រសិនបើការស្វែងរករបស់អ្នក គឺគ្មានអ្វីផ្សេងក្រៅពីគោលលទ្ធិ និងគ្មាននូវការពិតទេ តើអ្នកមិនមែនបះបោរទាស់នឹងសេចក្តីពិតទេឬអី? តើអ្នកមិនមែនជាមនុស្សម្នាក់ដែលវាយប្រហារលើសេចក្តីពិតទេឬអី? តើមនុស្សបែបនេះអាចក្លាយជាមនុស្សម្នាក់ដែលស្វះស្វែងស្រឡាញ់ព្រះជាម្ចាស់ដោយរបៀបណា? មនុស្សដែលគ្មានការពិត គឺជាអ្នកដែលផិតក្បត់នឹងសេចក្តីពិត ហើយពួកគេជាពួកប៉ះបោរពីកំណើត!

ដកស្រង់ពី «មានតែអស់អ្នកណាដែលស្គាល់ព្រះជាម្ចាស់ និងស្គាល់កិច្ចការរបស់ទ្រង់ប៉ុណ្ណោះដែលអាចគាប់ព្រះហឫទ័យព្រះជាម្ចាស់បាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣១៩

អ្នករាល់​គ្នា​ប្រាថ្នាចង់​ទទួល​បាន​រង្វាន់​នៅ​ចំពោះ​ព្រះ​ភ័ក្ដ្រ​ព្រះ​ជា​ម្ចាស់ និងចង់ឲ្យព្រះជាម្ចាស់សព្វ​ព្រះ​ហឫទ័យនឹង​​​​អ្នករាល់គ្នា ព្រោះ​មនុស្ស​គ្រប់​គ្នា​សង្ឃឹម​ចង់​បានរឿងបែបនេះ នៅ​ពេលពួកគេចាប់ផ្តើម​ជឿលើ​ព្រះជាម្ចាស់ ព្រោះគ្រប់គ្នាវក់នឹងការ​ដេញ​តាម​ភាពខ្ពង់ខ្ពស់ ហើយ​គ្មាន​មនុស្ស​ណា​ចង់​នៅ​ក្រោម​អ្នក​ដទៃ​នោះ​ទេ។ មនុស្សគឺបែបនេះហើយ។ ច្បាស់​ណាស់ ដោយ​សារ​ហេតុ​ផល​នេះ ក្នុង​ចំណោម​អ្នករាល់គ្នា មាន​មនុស្ស​​​ជា​ច្រើន​តែង​តែ​ប្រឹង​ប្រែង ​ដើម្បី​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ព្រះ​ជា​ម្ចាស់​ដែលគង់នៅស្ថានសួគ៌ ប៉ុន្ដែ​តាម​ការ​ពិត ភក្តីភាព និងភាព​ទៀង​ត្រង់​របស់អ្នករាល់​គ្នា​ចំពោះព្រះជាម្ចាស់​គឺ​តិច​ជាង​ភក្តី​ភាព និងភាពទៀង​ត្រង់ចំពោះខ្លួនអ្នកឆ្ងាយណាស់។ ហេតុអ្វី​បាន​ជាខ្ញុំនិយាយបែប​នេះ? ព្រោះខ្ញុំមិនទទួលស្គាល់ភក្តីភាពរបស់អ្នករាល់គ្នា​ចំពោះ​ព្រះ​ជា​ម្ចាស់​​សោះ​ឡើយ ហើយជាងនេះទៀត ព្រោះ​ខ្ញុំ​ហ៊ាន​ប្រកែក​ថា​ដួង​ចិត្ត​របស់​អ្នករាល់​គ្នា​គ្មានព្រះជាម្ចាស់ឡើយ។ មានន័យថា ព្រះ​ជា​ម្ចាស់​ដែលអ្នករាល់គ្នាថ្វាយ​បង្គំ គឺព្រះជា​ម្ចាស់​ដ៏​ស្រពិច​ស្រពិល​ដែល​អ្នករាល់គ្នា​លើក​សរសើរតម្កើងនោះ គ្មាន​វត្ត​មានសោះឡើយ។ ហេតុផល​ដែលខ្ញុំ​អាច​និយាយបាន​យ៉ាង​ច្បាស់​ដូច្នេះ ព្រោះអ្នករាល់​គ្នានៅឆ្ងាយពីព្រះដ៏ពិតខ្លាំងពេក។ ហេតុ​ផល​សម្រាប់​ភក្តីភាព​របស់អ្នករាល់គ្នា​គឺរូបព្រះ​ដែល​ស្ថិត​​នៅ​ក្នុង​ចិត្ត​របស់​​អ្នករាល់គ្នា ហើយនៅពេលនេះ ចំពោះខ្ញុំវិញ អ្នករាល់គ្នា​គ្រាន់​តែ​ទទួល​ស្គាល់​ព្រះជាម្ចាស់​​ដែល​អ្នករាល់​គ្នា​​គិត​ថា​មិន​ធំ​ក៏​មិន​តូច​​តាម​ពាក្យ​សម្តី​ប៉ុណ្ណោះ​។ នៅពេលខ្ញុំនិយាយថា អ្នករាល់គ្នា​នៅ​​ឆ្ងាយពីព្រះ​ជាម្ចាស់​នោះ គឺខ្ញុំចង់មានន័យថា អ្នករាល់គ្នាឃ្លាតឆ្ងាយពីព្រះដ៏ពិត ខណៈ​ដែល​ព្រះ​ដ៏​ស្រពិច​ស្រពិល​​នោះហាក់ដូចជាស្ថិតនៅក្បែរខ្លួនអ្នករាល់គ្នាទៅវិញ។ នៅពេលខ្ញុំនិយាយថា «មិនធំ» នោះគឺខ្ញុំ​ចង់​សំដៅ​លើ​ព្រះ​ដែល​អ្នក​រាល់​គ្នា​​ជឿ​សព្វ​ថ្ងៃនេះ​ទំនងគ្រាន់តែជាបុគ្គលមួយរូប​ដែល​គ្មាន​សមត្ថ​ភាព​អស្ចារ្យអ្វីនោះទេ គឺជាបុគ្គលដែលមិន​មានភាព​ខ្ពង់ខ្ពស់​អ្វី​ឡើយ​។ ហើយនៅពេលខ្ញុំនិយាយថា «មិនតូច» ខ្ញុំ​ចង់​មាន​ន័យ​ថា ទោះ​បី​ជា​បុគ្គល​នេះមិនអាចហៅខ្យល់ហៅភ្លៀងបានក៏ដោយ ប៉ុន្តែ​ទ្រង់​អាច​ហៅព្រះវិញ្ញាណ​របស់ព្រះជាម្ចាស់​មកធ្វើកិច្ចការ​ដែល​ធ្វើ​ឲ្យ​ស្ថាន​សួគ៌ និងផែនដីញ័ររញ្ជួយ​បាន ដែលនឹង​ធ្វើ​ឲ្យ​មនុស្ស​ស្រឡាំង​កាំង​។ មើលពីខាងក្រៅ អ្នក​រាល់​គ្នា​ហាក់​ដូចជា​ស្តាប់​​បង្គាប់​ចំពោះព្រះគ្រីស្ទដែលគង់នៅលើផែនដី ប៉ុន្តែតាមពិត អ្នករាល់គ្នា​មិន​មានសេចក្ដី​ជំនឿលើទ្រង់ឡើយ ហើយ​ក៏​មិន​ស្រឡាញ់​ទ្រង់​ដែរ។ នេះ​មានន័យថា ព្រះដែលអ្នករាល់គ្នា​ជឿ​យ៉ាងពិតប្រាកដ គឺគ្រាន់​តែ​ជា​ព្រះដ៏​ស្រពិច​ស្រពិល​នៅ​ក្នុងអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នករាល់​គ្នា​ប៉ុណ្ណោះ ហើយ​ព្រះ​ដែលអ្នករាល់គ្នា​ស្រឡាញ់​យ៉ាង​ពិត​ប្រាកដ​​ដែលអ្នករាល់គ្នាចង់បានយ៉ាងខ្លាំងទាំងថ្ងៃ​ទាំងយប់ គឺអ្នក​រាល់​គ្នា​មិនដែល​បានឃើញទ្រង់ផ្ទាល់សោះឡើយ។ ចំពោះព្រះគ្រីស្ទ សេចក្ដី​ជំនឿ​របស់អ្នករាល់គ្នា​​​គឺមានតិចតួចប៉ុណ្ណោះ ចំណែកក្តីស្រឡាញ់​របស់អ្នករាល់​គ្នា​វិញគឺគ្មានសោះ​ឡើយ។ សេចក្ដី​ជំនឿមានន័យថា ការ​ជឿ និង​ការទុកចិត្ត ចំណែកក្តីស្រឡាញ់វិញមានន័យថា ការចូល​ចិត្ត​យ៉ាងខ្លាំង និងការលើកសរសើរ​នៅក្នុងដួងចិត្ត​របស់​នរណា​ម្នាក់ និងមិន​អាច​បំបែក​ពី​គ្នាបាន​ឡើយ។​​​​​​ ប៉ុន្តែសេចក្ដី​ជំនឿ និងក្តីស្រឡាញ់​របស់​អ្នករាល់គ្នា​ចំពោះ​ព្រះគ្រីស្ទ​នៅសព្វ​​ថ្ងៃ​នេះ​មិន​ទាន់​គ្រប់​គ្រាន់នៅឡើយទេ។ នៅពេលនិយាយដល់សេចក្ដីជំនឿ តើ​អ្នករាល់គ្នាមានសេចក្ដី​ជំនឿលើទ្រង់យ៉ាងដូចម្តេច? នៅពេល​និយាយ​ដល់​ក្តី​ស្រឡាញ់ តើអ្នករាល់គ្នាស្រឡាញ់​ទ្រង់​តាម​របៀប​ណា? អ្នករាល់គ្នា​មិនមានការយល់ដឹងពី​និស្ស័យ​របស់​ទ្រង់​ទាល់តែសោះ កុំថាឡើយអ្នករាល់គ្នា​ស្គាល់​ពីព្រះវិញ្ញាណ​របស់ទ្រង់ ដូចនេះតើអ្នករាល់គ្នាមាន​សេចក្ដី​ជំនឿ​លើ​ទ្រង់​បាន​យ៉ាងដូចម្តេច? តើការពិតនៃសេចក្ដី​ជំនឿ​របស់អ្នករាល់គ្នា​ចំពោះ​ទ្រង់ស្ថិតនៅកន្លែងណា? តើអ្នករាល់គ្នា​ស្រឡាញ់​ទ្រង់​យ៉ាង​ដូចម្តេច? តើការពិតនៃក្តីស្រឡាញ់របស់អ្នករាល់គ្នា​ចំពោះ​ទ្រង់ស្ថិតនៅកន្លែងណា?

មនុស្សជាច្រើនបានដើរតាមខ្ញុំដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ​មក​ទល់​សព្វ​ថ្ងៃនេះ។ ដូច្នេះ ក្នុងរយៈ​ពេលប៉ុន្មានឆ្នាំកន្លងទៅនេះ អ្នករាល់គ្នា​ក៏បានទទួល​រងការ​នឿយ​ហត់​ជា​ច្រើន​ផង​ដែរ។ ​​​​ខ្ញុំ​បាន​យល់​យ៉ាង​​ច្បាស់​ពីចរិត​ពី​កំណើត និងទម្លាប់​របស់​អ្នករាល់​គ្នា ហើយ​ការទាក់​ទង​ជាមួយ​​​​អ្នក​រាល់​គ្នាក៏​​មាន​ភាព​លំបាកក្រៃ​លែងដែរ។ អ្វី​ដែល​គួរឲ្យ​សោកស្តាយ​នោះគឺថា ទោះ​បី​ជាខ្ញុំបាន​យល់​ច្រើន​ពី​អ្នករាល់គ្នាក៏ដោយ ក៏​​អ្នករាល់គ្នា​មិនបាន​យល់​អ្វី​សោះពីខ្ញុំ។ គេមិន​បាច់ឆ្ងល់ទេដែលមានមនុស្សនិយាយថា អ្នករាល់គ្នា​ជឿ​លើ​ល្បិច​កល​របស់​នរណា​ម្នាក់​នៅ​អំឡុង​ពេល​នៃការភាន់ច្រលំនោះ។ តាមពិត អ្នករាល់គ្នាមិនយល់អ្វី​សោះ​ពីនិស្ស័យរបស់ខ្ញុំ កុំថាឡើយអ្នករាល់​គ្នា​អាចយល់បានពីអ្វី​ដែល​មាននៅក្នុងចិត្តរបស់យើងនោះ។ សព្វ​ថ្ងៃ​នេះ ការយល់ខុស​របស់អ្នក​រាល់​គ្នាអំពីខ្ញុំ គឺកំពុងកើនឡើងយ៉ាងរហ័ស ហើយ​សេចក្ដី​ជំនឿរបស់អ្នករាល់គ្នា​ចំពោះខ្ញុំ​ក៏​នៅ​តែ​ជា​សេចក្ដី​ជំនឿ​​ដែល​ភាន់ច្រលំដដែល។ គួរ​តែ​និយាយ​ថា​អ្នក​រាល់​គ្នា​កំពុង​ព្យាយាម​យក​ព្រះហឫទ័យខ្ញុំ និង​អែប​អប​ខ្ញុំ​វិញ ជា​​ជាង​និយាយ​ថាអ្នក​រាល់​គ្នា​មានសេចក្ដីជំនឿលើខ្ញុំ​ បំណង​របស់អ្នក​រាល់​គ្នាសាមញ្ញខ្លាំងណាស់គឺ៖ ខ្ញុំ​ចង់​ដើរ​តាម​​នរណា​ដែល​អាច​ផ្តល់​រង្វាន់​ដល់ខ្ញុំ ហើយខ្ញុំនឹងជឿលើ​អ្នក​ណា​ដែល​អាចឲ្យខ្ញុំគេចផុតពី​មហន្ត​រាយ​​ដ៏ធំធេងនេះ មិនថា​អ្នក​នោះ​ជា​ព្រះជាម្ចាស់ ឬជាព្រះ​ណា​មួយ​នោះទេ គឺ​ខ្ញុំ​មិន​ខ្វល់​ឡើយ។ មានមនុស្សជំពូកនេះច្រើនណាស់​ក្នុង​ចំណោមអ្នករាល់​គ្នា ហើយ​ស្ថានភាពនេះមានភាពធ្ងន់ធ្ងរណាស់។ ថ្ងៃណាមួយ ប្រសិន​បើ​មាន​ការ​សាកល្បងថាមានមនុស្សប៉ុន្មាន​អ្នក​ក្នុងចំណោមអ្នករាល់​គ្នា​មានសេចក្ដី​ជំនឿលើព្រះគ្រីស្ទ ដោយ​សារ​តែ​ការ​ជ្រួត​ជ្រាប​អំពីព្រះវិញ្ញាណរបស់ព្រះអង្គ នោះខ្ញុំ​ខ្លាច​ថា​គ្មាន​​អ្នក​ណា​ម្នាក់នៅក្នុងចំណោមអ្នករាល់​គ្នា​នឹងធ្វើឲ្យខ្ញុំ​​សព្វ​ព្រះ​ហឫទ័យ​ឡើយ។ ដូច្នេះ សម្រាប់អ្នក​រាល់​គ្នា ការ​ពិចារណាលើសំណួរនេះ​គឺ​មិនបង្ក​ការ​ឈឺ​ចាប់​​អ្វី​ឡើយ ព្រោះថាព្រះដែលអ្នក​រាល់​គ្នា​ជឿ​គឺ​ខុស​​ឆ្ងាយពីខ្ញុំ​ខ្លាំងណាស់ ហើយបើដូច្នោះមែន តើ​ចំណុច​សំខាន់​នៃសេចក្ដី​ជំនឿរបស់អ្នក​រាល់​គ្នា​​ចំពោះព្រះជា​ម្ចាស់​គឺជាអ្វី? នៅ​ពេលអ្នក​រាល់​គ្នា​កាន់តែជឿ​លើ​បុគ្គល​ដែល​អ្នករាល់​គ្នា​​ហៅថាជា​ព្រះ នោះអ្នក​រាល់​គ្នា​​នឹងកាន់តែឃ្លាតឆ្ងាយពីខ្ញុំ។ ដូច​នោះ តើចំណុចសំខាន់​នៃ​បញ្ហានេះគឺជាអ្វី? វាច្បាស់ណាស់ថា គ្មាន​នរណាម្នាក់ក្នុងចំណោមអ្នក​រាល់​គ្នា​​ធ្លាប់ពិចារណាសំណួរ​នេះ​ទេ ប៉ុន្តែ​តើចំណុច​សំខាន់នៃ​សំណួរនេះ​​ធ្លាប់បាន​កើត​ឡើង​ចំពោះអ្នក​រាល់​គ្នា​​ឬទេ? តើអ្នក​រាល់​គ្នា​​ធ្លាប់បានគិតពីផលវិបាក​នៃការ​បន្តជឿ​តាមរបៀបនេះឬទេ?

ដកស្រង់ពី «វិធីស្គាល់ព្រះដែលគង់នៅលើផែនដី» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣២០

យើង​សព្វ​ព្រះ​ហឫទ័យចំពោះ​អស់​អ្នក​ដែល​មិន​​សង្ស័យ​លើអ្នកដទៃ ហើយយើងចូលចិត្តអស់​​អ្នក​ដែល​សុខ​ចិត្ត​ទទួល​យកសេចក្តីពិត ព្រោះ​យើង​បង្ហាញ​ការ​យកព្រះទ័យ​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះមនុស្សទាំងពីរប្រភេទនេះ ដ្បិតពួក​គេ​ជាមនុស្សស្មោះត្រង់នៅក្នុងព្រះនេត្ររបស់យើង។ ប្រសិន​បើ​អ្នកមានគំនិតបោកប្រាស់គេ នោះអ្នកនឹង​មាន​​ការ​ប្រុង​ប្រយ័ត្ន​ខ្លួន ហើយមាន​ការសង្ស័យ​ចំពោះ​​មនុស្ស​គ្រប់គ្នា និង​គ្រប់​បញ្ហា ហេតុនេះហើយ សេចក្ដី​ជំនឿ​របស់​អ្នក​ចំពោះ​យើងនឹង​កើត​ឡើង​ពី​មូល​ដ្ឋាន​គ្រឹះ​នៃការសង្ស័យ។ យើងមិនអាចទទួល​ស្គាល់​សេចក្ដី​ជំនឿបែបនេះបានទេ។ ដោយសារគ្មាន​សេចក្ដីជំនឿ​ពិត​ប្រាកដ នោះអ្នកនឹងកាន់តែមិនមានក្តីស្រឡាញ់ពិតប្រាកដ។ ហើយ​ប្រសិនបើអ្នកអាចមានមន្ទិលសង្ស័យចំពោះព្រះជាម្ចាស់ និងទាយពី​ព្រះម្ចាស់តាមតែអំពើចិត្តរបស់អ្នក នោះអ្នក​គឺ​ជា​ជន​បោក​ប្រាស់​ខ្លាំងជាងគេបំផុត មិនចាំបាច់បកស្រាយអ្វីទេ។ អ្នក​ទាយថា ព្រះជាម្ចាស់អាចដូចជាមនុស្សបែបនេះថា៖មាន​អំពើ​បាប​ដែលមិនអាចលើកលែងឲ្យបាន មានចរិតថោកទាប គ្មាន​ភាព​យុត្តិ​ធម៌ និងហេតុផល គ្មានញាណដឹងពីសេចក្ដី​យុត្តិធម៌ តែង​តែ​មាន​កលល្បិចកាចសាហាវ ជាមនុស្សលាក់ពុត និងខូច សព្វ​ហប្ញទ័យ​នឹង​អំពើអាក្រក់ និងអំពើខ្មៅងងឹត ជាដើម។ល។ តើហេតុផល​ដែល​មនុស្ស​មាន​គំនិត​បែប​នេះ​មិន​មែន​ដោយ​សារ​តែ​ពួក​គេ​មិន​បាន​យល់​ដឹង​អ្វីទាល់តែសោះពីព្រះជាម្ចាស់ឬ? សេចក្ដី​ជំនឿ​បែប​នេះ​គឺ​គ្មាន​អ្វី​ក្រៅ​ពីអំពើបាប​នោះទេ! មានមនុស្សខ្លះទៀតថែមទាំងជឿថា អ្នក​ដែល​អាចផ្គាប់ចិត្តយើងបាន គឺ​ជា​អ្នក​ដែល​ចេះ​បញ្ជោរ និង​ចេះ​លត់​ក្រាប ហើយ​ថា​អ្នក​ដែល​មិន​មាន​ជំនាញ​បែប​នេះ​នឹង​មិន​ត្រូវ​បាន​ស្វាគមន៍​មក​កាន់ដំណាក់​របស់​ព្រះ​ជា​ម្ចាស់​នោះ​ទេ ហើយ​​ក៏នឹង​បាត់​បង់​កន្លែង​របស់​ខ្លួន​នៅ​ទី​នោះដែរ​។ តើ​នេះ​ជា​ចំណេះ​ដឹង​តែ​មួយ​គត់​ដែល​អ្នក​រាល់​គ្នា​ទទួល​បានក្នុង​រយៈ​ពេល​ច្រើន​​​ឆ្នាំ​មក​នេះ​ឬ? ​​​ តើនេះជាអ្វីដែលអ្នករាល់គ្នាបានទទួលឬ? ហើយការយល់ខុសរបស់អ្នករាល់គ្នា​ចំពោះយើងមិនបាន​ឈប់​ត្រឹងហ្នឹងនោះទេ ព្រោះថា អាក្រក់​ជាង​នេះទៀតនោះ គឺអ្នករាល់គ្នាបានប្រមាថព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ និងនិយាយ​អាក្រក់​ពីស្ថានសួគ៌។ ដូច្នេះ​ហើយ​បាន​ជា​យើងនិយាយថា សេចក្ដី​ជំនឿរបស់អ្នករាល់គ្នា​បែប​នេះ​បាន​ត្រឹមតែ​ធ្វើឲ្យ​អ្នក​រាល់​គ្នា​​​ធ្វើ​​​​​ឃ្លា​ត​កាន់​តែ​ឆ្ងាយ​ពីយើង​ ​​​​​និង​កាន់​តែ​ប្រឆាំងនឹងយើង​ខ្លាំង​​ថែមទៀត​ប៉ុណ្ណោះ។ តាម​រយៈ​ការងារជាច្រើនឆ្នាំ អ្នករាល់គ្នា​បាន​មើល​ឃើញ​សេចក្តី​ពិតជាច្រើន ប៉ុន្តែតើអ្នករាល់គ្នា​មាន​បាន​ដឹង​ពី​អ្វី​ដែល​ត្រចៀក​របស់យើងបានស្តាល់លឺទេ? តើក្នុងចំណោមអ្នករាល់គ្នា​មាន​ប៉ុន្មានអ្នកដែលសុខចិត្តទទួលយកសេចក្តីពិតនេះ? អ្នករាល់គ្នា​សុទ្ធតែជឿថា អ្នករាល់គ្នា​សុខ​ចិត្ត​បង់​នូវ​តម្លៃ​ដើម្បី​ប្តូរ​យក​​សេចក្តី​ពិត ប៉ុន្តែក្នុងចំណោមអ្នករាល់គ្នា​តើមាន​ប៉ុន្មាន​អ្នក​បាន​រង​ទុក្ខយ៉ាង​ពិត​ប្រាកដ ដើម្បីប្តូរយកសេចក្តីពិតនោះ? គ្មាន​អ្វី​ក្រៅ​ពី​សេច​ក្តី​ទុច្ច​រិតនៅក្នុងចិត្តរបស់អ្នករាល់គ្នាឡើយ ដែល​ធ្វើ​ឲ្យ​អ្នករាល់គ្នាគិតថា គ្រប់​​គ្នាសុទ្ធ​តែ​​មាន​គំនិត​​បោក​​ប្រាស់​និងវៀចវេរដូចគ្នា មិន​ថា​គេ​ជា​នរណា​​នោះ​ទេ ហើយអ្នករាល់គ្នា​ថែម​ទាំង​ជឿ​បែប​នេះ​ទៀតថា ការ​​​ត្រលប់​ជា​សាច់​ឈាម​របស់​ព្រះ​ជា​ម្ចាស់​ អាច​មាន​លក្ខណៈ​ដូចជា​​មនុស្ស​ធម្មតា គឺគ្មាន​ដួងចិត្តដែល​សប្បុរស និង​សេចក្ដី​ស្រឡាញ់​ដែល​ប្រកប​ដោយ​មេត្តា​ធម៌។ លើសពីនេះទៅទៀត អ្នករាល់គ្នាជឿថាចរិត​ដ៏ខ្ពង់​ខ្ពស់ និងនិស្ស័យ​មេត្តា​ធម៌ ព្រម​ទាំង​អាណិត​អាសូរ ​កើត​មាន​តែ​នៅ​ក្នុង​ព្រះ​ជាម្ចាស់​ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ។ អ្នករាល់គ្នាជឿថា មនុស្សបរិសុទ្ធបែបនេះមិនមាននៅលើលោកនេះទេ គឺ​មាន​តែ​អំពើខ្មៅងងឹត និងអំពើ​អាក្រក់ប៉ុណ្ណោះ ចំណែក​ព្រះជា​ម្ចាស់​វិញ គឺ​គ្រាន់​តែ​ជា​របស់​​ដែល​មនុស្សដាក់​ក្ដី​ប្រាថ្នា​របស់​ពួក​គេចង់​ឲ្យ​បាន​ល្អ និង​ស្រស់​ស្អាត​​ ​តាម​តួ​អង្គ​នៅ​រឿង​ព្រេង​និទាន​ដែល​ពួក​គេ​បាន​ប្រឌិត​ឡើង​ប៉ុណ្ណោះ។ នៅ​ក្នុង​ចិត្តគំនិតរបស់អ្នករាល់គ្នា ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌​គឺទៀងត្រង់ សុចរិត និង អស្ចារ្យ ដែលស័ក្ដិសមនឹងការគោរពបូជា និង ការលើក​សរសើរ​ ប៉ុន្តែចំណែកព្រះជា​ម្ចាស់​ដែលគង់នៅ​លើ​ផែន​ដី​​វិញ គឺ​គ្រាន់​តែ​ជាអ្នកជំនួស និងជា​ឧបករណ៍​របស់​ព្រះជាម្ចាស់​ដែល​គង់​នៅ​ស្ថាន​សួគ៌​ប៉ុណ្ណោះ។ អ្នកជឿ​ថា​ព្រះ​ជា​ម្ចាស់​អង្គ​នេះ​មិន​អាច​ប្រៀប​ស្មើ​នឹង​ព្រះជាម្ចាស់ដែលគង់ស្ថានសួគ៌បានទេ កុំថា​ឡើយ​យក​មក​ប្រៀបធៀបនឹងទ្រង់នោះ។ នៅពេលនិយាយពីភាពអស្ចារ្យ និង កិត្តិយសរបស់ព្រះជាម្ចាស់វិញ ទាំង​នោះ​គឺ​ជា​ផ្នែក​មួយ​នៃ​សិរី​រុង​រឿងរបស់​ព្រះ​ម្ចាស់ដែលគង់នៅស្ថានសួគ៌ ប៉ុន្តែ​នៅ​ពេល​និយាយ​ដល់​និស្ស័យ និង​ការខូចអាក្រក់របស់​មនុស្ស​វិញ ទាំង​នោះ​គឺជា​លក្ខណៈ​​ដែល​ជាប់មកជាមួយនឹងព្រះជា​ម្ចាស់​ដែល​គង់​នៅ​លើ​ផែន​ដី។ ព្រះ​ជា​ម្ចាស់ដែលគង់នៅស្ថានសួគ៌ គឺមានភាព​ខ្ពង់​ខ្ពស់​ជានិច្ច ចំណែកព្រះជា​ម្ចាស់​ដែលគង់នៅលើផែនដីវិញ គឺមិនសំខាន់ ទន់​ខ្សោយ និង​គ្មានសមត្ថភាពជារៀងរហូត។ ព្រះជាម្ចាស់​ដែល​គង់​នៅ​ស្ថានសួគ៌​មិនមានមនោសញ្ចេតនានោះទេ គឺ​មាន​តែ​សេច​ក្តី​សុចរិតប៉ុណ្ណោះ ចំណែក​ព្រះជា​ម្ចាស់​ដែល​គង់​នៅ​លើ​ផែនដីវិញ​គឺ​មាន​​តែ​ហេតុ​ផល​អត្មានិយម និងគ្មានភាពយុត្តិធម៌ ឬហេតុ​ផល​នោះទេ។ ព្រះ​ជាម្ចាស់​ដែល​គង់​នៅ​ស្ថាន​សួគ៌​មិន​វៀច​វេរ​សោះ​ឡើយ និងមានភាព​ស្មោះ​ត្រង់​ជានិច្ច ចំណែក​ព្រះ​ជា​ម្ចាស់​ដែល​​គង់​នៅ​លើផែនដី គឺ​តែងតែ​គ្មានភាពទៀងត្រង់។ ព្រះ​ជាម្ចាស់​ដែល​គង់​នៅ​ស្ថាន​សួគ៌​ស្រឡាញ់​មនុស្សខ្លាំងណាស់ ចំណែក​ព្រះជា​ម្ចាស់​​​ដែល​គង់​នៅ​លើ​ផែន​ដី​វិញ បង្ហាញការយកចិត្តទុកដាក់​ចំពោះ​មនុស្ស​មិន​គ្រប់​គ្រាន់ និង​ថែម​ទាំង​មិន​អើ​ពើ​នឹង​ពួក​គេ​ទៀត​ផង។ ការយល់ដឹងខុសឆ្គងនេះ​បានស្ថិត​នៅ​ក្នុងចិត្តរបស់អ្នករាល់គ្នាជាយូរមកហើយ ហើយក៏អាច​បន្តទៅ​អនាគត​បាន​ថែម​ទៀត​ផង។ អ្នករាល់គ្នាគិតដល់ទង្វើរបស់ព្រះគ្រីស្ទ​តាម​ទស្សនៈ​របស់ពួកទុច្ចរិត និងវាយតម្លៃគ្រប់ការងារ​ទាំងអស់​របស់​ទ្រង់​ព្រមទាំងអត្តសញ្ញាណ និងព្រះវិញ្ញាណរបស់ទ្រង់​តាមទស្សនៈ​របស់​ពួកមនុស្ស​អាក្រក់។ អ្នករាល់គ្នាបានបង្កើត​កំហុស​ដ៏​ធ្ងន់​ធ្ងរ និងបាន​ធ្វើរឿងដែល ​មិន​ធ្លាប់មាន​នរណា​បានធ្វើពីមុន​មក​ទេ។ បានន័យថា អ្នករាល់គ្នា​បម្រើ​តែព្រះដែលខ្ពង់ខ្ពស់​ដែលគង់​នៅ​ស្ថានសួគ៌ ដែល​មាន​មកុដ​នៅលើព្រសិរសារបស់ទ្រង់ប៉ុណ្ណោះ និង​មិន​បម្រើព្រះដែលអ្នករាល់គ្នាគិតថាមិនសំខាន់សោះរហូតដល់មើលមិនឃើញទ្រង់។ តើ​នេះមិនមែនអំពើបាបរបស់អ្នករាល់គ្នាទេឬ? តើនេះមិន​មែន​ជា​ឧទាហរណ៍ទូទៅដែលបង្ហាញពីការប្រមាថនិស្ស័យ​របស់ព្រះរបស់អ្នករាល់គ្នាទេឬ? អ្នករាល់​គ្នា​ចូលចិត្តរូបអង្គដ៏ខ្ពង់ខ្ពស់ និង​ឲ្យ​តម្លៃ​ដល់​អ្នក​ដែល​ចំណាន​ខាង​វោហាស័ព្ទ​បញ្ចុះ​បញ្ចូល។ អ្នក​រីករាយនឹងទទួលបញ្ជាពីព្រះជា​ម្ចាស់ដែល​បាន​ញាត់​មាស​ប្រាក់​ពេញ​ដៃ​របស់អ្នក និងចង់បានព្រះជា​ម្ចាស់​ដែល​អាច​បំពេញ​គ្រប់​សេច​ក្តី​ប្រាថ្នា​របស់​អ្នក។ ព្រះមួយ​អង្គ​​ដែលអ្នកមិន​ថ្វាយ​បង្គំ​គឺ​ជា​ព្រះជា​ម្ចាស់​ដែលគ្មានភាពខ្ពស់ខ្ពស់ ហើយ​រឿង​តែ​មួយ​គត់​ដែល​អ្នក​ស្អប់​គឺ​ទាក់​ទង​នឹង​ព្រះ​ជា​ម្ចាស់​ដែល​គ្មាន​មនុស្សណា​គោរព​​។ រឿង​តែ​មួយ​គត់ដែលអ្នកមិនសុខចិត្តធ្វើ​គឺ​បម្រើព្រះ​ជា​ម្ចាស់​ដែល​មិន​ដែល​ផ្តល់​ប្រាក់សូម្បីមួយសេនដល់អ្នក ហើយព្រះមួយ​អង្គ​ដែល​មិន​អាចធ្វើ​ឲ្យ​អ្នកចង់បានទ្រង់ គឺព្រះជា​ម្ចាស់​ដែល​មិនគួរ​ឲ្យ​ស្រឡាញ់នេះ​ហើយ។ ព្រះជា​ម្ចាស់​បែបនេះ​មិនអាច​ធ្វើ​ឲ្យអ្នកពង្រីក​ចំណេះដឹង​របស់​អ្នក​បាន ហើយ​មិនអាចឲ្យអ្នកមានអារម្មណ៍​ដូចជា​អ្នក​រកបានកំណប់នោះ​​ទេ កុំថាឡើយបំពេញតាម​សេចក្តី​ប្រាថ្នា​របស់​អ្នក។ ដូចនោះ ហេតុអ្វីបានជាអ្នកដើរតាមទ្រង់? តើ​អ្នក​ធ្លាប់​បាន​គិត​ដល់​សំណួរ​បែបនេះទេ? អ្វីដែលអ្នកធ្វើមិនត្រឹមតែប្រមាថដល់​ព្រះគ្រីស្ទនោះទេ សំខាន់ជាងនេះទៀតនោះ គឺវាថែមទាំង​ប្រមាថដល់ព្រះជាម្ចាស់​ដែល​គង់នៅស្ថានសួគ៌ថែមទៀតផង។ ខ្ញុំគិតថា នេះមិនមែន​ជា​គោល​បំណង​នៃសេចក្ដី​ជំនឿរបស់​អ្នករាល់​គ្នា​​ចំពោះ​​ព្រះជាម្ចាស់​ទេ!

ដកស្រង់ពី «វិធីស្គាល់ព្រះដែលគង់នៅលើផែនដី» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣២១

អ្នករាល់គ្នាចង់ឲ្យព្រះជាម្ចាស់សព្វព្រះហប្ញទ័យនឹងអ្នករាល់​គ្នា​ប៉ុន្តែ​​​អ្នករាល់គ្នាស្ថិតនៅឆ្ងាយពីព្រះម្ចាស់។ តើ​អ្វីជា​បញ្ហា​​នៅ​ទី​នេះ? អ្នករាល់គ្នាទទួលតែព្រះបន្ទូលរបស់ទ្រង់ ប៉ុន្តែ​មិន​ទទួលយកការ​ដោះ​ស្រាយ និងការលួសកាត់របស់ទ្រង់ កុំ​ថា​ឡើយ​អ្នក​អាច​ទទួលយក​គ្រប់​ការ​ររៀបចំរបស់ទ្រង់ ដើម្បី​មាន​ជំនឿ​ពេញ​លេញចំពោះទ្រង់។ ដូចនោះ តើអ្វីជា​បញ្ហានៅទីនេះ? នៅក្នុង​ការ​វិភាគចុងក្រោយ សេចក្ដី​ជំនឿ​របស់​អ្នករាល់គ្នាគឺ​ជាសម្បក​ស៊ុត​ទទេ​មួយ ដែលមិនអាចញាស់​ជាកូនមាន់បានទេ។ ព្រោះ​សេចក្ដី​ជំនឿរបស់អ្នករាល់គ្នា​មិន​បាន​នាំ​សេចក្តី​ពិតមក​​ដល់​​​​អ្នករាល់គ្នា ឬក៏ផ្តល់ជីវិតដល់អ្នក ប៉ុន្តែផ្ទុយមកវិញ បានផ្តល់ឲ្យអ្នករាល់គ្នា​នូវ​ញាណ​បំភាន់​ភ្នែកអំពី​ការ​ទ្រ​ទ្រង់​ជីវិត និង​ក្តីសង្ឃឹម។ គឺញាណនៃកាទ្រទ្រង់ជីវិត និ​ង​ក្តី​សង្ឃឹម​នេះហើយ ដែល​ជាគោលបំណងរបស់អ្នករាល់គ្នា​ក្នុង​ការ​ជឿលើព្រះជាម្ចាស់ គឺមិន​មែន​ជា​សេចក្តីពិត និងជីវិត​​នោះ​ទេ។ ហេតុនេះហើយទើបខ្ញុំ​និយាយ​ថា រយៈ​ពេល​នៃ​សេចក្ដី​ជំនឿ​របស់​អ្នករាល់គ្នាចំពោះ​ព្រះជាម្ចាស់​គ្មាន​អ្វី​ក្រៅ​ពី​ការ​ព្យាយាម​ដើម្បីទទួលបានការគាំទ្រពីព្រះជាម្ចាស់ តាម​រយៈទាសភាព និងភាពឥតអៀនខ្មាស់នោះ​ទេ ហើយក៏​មិន​អាច​ចាត់​ទុក​ថា​ជា​សេចក្ដី​ជំនឿពិតប្រាកបានដែរ។ តើកូនមាន់អាចកើត​ចេញ​ពី​សេចក្ដី​ជំនឿបែបនេះបានយ៉ាងដូចម្តេច? អាច​និយាយ​ម្យ៉ាង​ទៀតបាន​ថា តើសេចក្ដី​ជំនឿបែបនេះអាចសម្រេចបានអ្វីខ្លះ? គោល​បំណង​នៃសេចក្ដី​ជំនឿរបស់អ្នករាល់គ្នា​ចំពោះព្រះជាម្ចាស់ គឺ​ប្រើ​ប្រាស់​ទ្រង់ដើម្បីសម្រេចគោលបំណងរបស់ខ្លួន។ តើនេះ​មិន​មែន​ជា​ការ​ប្រមាថរបស់​អ្នក​រាល់​គ្នា​​ចំពោះ​និស្ស័យ​​របស់ព្រះជាម្ចាស់ទេឬ? អ្នក​រាល់គ្នាជឿថា ព្រះ​ជា​ម្ចាស់ដែលគង់នៅលើស្ថានសួគ៌មាន​ពិត​ប្រាកដមែន និងបដិសេធថា​ព្រះជា​ម្ចាស់​ដែលគង់នៅលើផែនដីមិនមានពិតប្រាកដទេ ប៉ុន្តែយើង​មិន​ទទួលស្គាល់ទស្សនៈរបស់អ្នករាល់គ្នាទេ ព្រោះយើង​​លើក​​សរសើរ​តែអ្នកណា​ដែលដាក់ជើងរបស់ខ្លួននៅលើដី ហើយ​​បម្រើព្រះជា​ម្ចាស់​ដែលគង់នៅលើផែនដីប៉ុណ្ណោះ ប៉ុន្តែ​មិន​សរសើរអ្នកណា​ដែលមិនទទួលស្គាល់​ព្រះ​គ្រីស្ទ​ដែល​គង់​នៅ​លើផែនដីនោះទេ។ មិន​ថា​មនុស្ស​បែប​នេះ​មាន​ភក្តី​ភាព​ចំពោះ​ព្រះ​ជាម្ចាស់ដែលគង់នៅស្ថានសួគ៌យ៉ាងណា​នោះទេ នៅ​ទីបំផុត​ពួក គេមិនអាចគេចផុតពីព្រះហស្ដរបស់យើងដែល​នឹង​ដាក់​ទោស​មនុស្ស​អាក្រក់បាន​ឡើយ​។ មនុស្ស​ទាំង​នេះ​សុទ្ធ​តែ​​ជា​មនុស្ស​អាក្រក់ ព្រោះ​ពួកគេ​គឺជាមនុស្សធ្វើអំពើអាក្រក់​ដែល​ប្រឆាំង​នឹង​ព្រះជាម្ចាស់ និងមិន​ដែលបានស្តាប់បង្គាប់​ព្រះគ្រីស្ទ​ដោយ​ក្តីរីករាយឡើយ។ ពិតណាស់ ចំនួនរបស់ពួកគេរាប់​បញ្ចូល​ទាំង​អស់​អ្នក​ដែលមិនស្គាល់ព្រះគ្រីស្ទ និង​​ជាង​នេះទៀត មិនទទួលស្គាល់ព្រះគ្រីស្ទ។ ដរាបណា​អ្នក​មានភក្តីភាពចំពោះព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ តើអ្នកជឿ​ថា​អ្នក​អាច​ធ្វើអ្វីបានតាមចិត្តខ្លួនចំពោះព្រះគ្រីស្ទឬ? ​​ ខុស​ហើយ! ការ​មិនអើពើរបស់អ្នកចំពោះ​ព្រះគ្រីស្ទ​គឺជា​ការ​មិន​អើ​ចំពោះព្រះជាម្ចាស់​ដែលគង់នៅស្ថានសួគ៌។ មិនថាអ្នកមាន​ភក្តី​ភាព​​ចំពោះព្រះ​ជាម្ចាស់​ដែលគង់នៅស្ថានសួគ៌យ៉ាងណានោះទេ វា​គ្រាន់តែជាសម្តីដែល​គ្មាន​ន័យ និងការធ្វើពើប៉ុណ្ណោះ ព្រោះ​ព្រះ​ជា​ម្ចាស់​ដែលគង់​នៅ​លើផែនដី​ មិនគ្រាន់តែជាមធ្យោយបាយ​សម្រាប់​ឲ្យ​មនុស្សទទួលបាន​សេចក្តី​ពិត និងចំណេះដឹង​ដ៏ជ្រៅ​ជ្រះ​ប៉ុ​​ណ្ណោះទេ ប៉ុន្តែលើសពីនេះទៅទៀត​ទ្រង់​គឺជាមធ្យោបាយក្នុង​ការថ្កោល​ទោសមនុស្ស និងបន្ទាប់មក​ជា​មធ្យោបាយក្នុងការ​យក​ការពិតមកដាក់ទោសមនុស្សអាក្រក់។ តើអ្នក​បានយល់​ពី​លទ្ធផល​ដែលផ្តល់ផលប្រយោជន៍ និងផលអាក្រក់​នៅ​ទីនេះឬទេ? តើអ្នកធ្លាប់ឆ្លងកាត់លទ្ធ​ផល​ទាំង​នេះឬទេ? យើង​សូមជូន​ពរឲ្យអ្នករាល់គ្នាយល់ពីសេចក្តីពិតនេះ​នៅថ្ងៃណា​មួយ​ឆាប់ៗ​នេះ​ដែលថា ដើម្បីស្គាល់ព្រះជាម្ចាស់ អ្នក​មិន​ត្រឹមតែត្រូវស្គាល់​ព្រះ​ជា​ម្ចាស់ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះទេ ប៉ុន្តែ​សំខាន់ជាងនេះទៅ​ទៀត​នោះ គឺអ្នក​ត្រូវស្គាល់ព្រះជា​ម្ចាស់​ដែលគង់​នៅលើផែនដីផង​ដែរ។ ចូរ​កុំច្រលំពីរឿងអាទិភាពរបស់អ្នក ឬ​អនុញ្ញាត​ឲ្យរឿងបន្ទាប់​បន្សំជំនួសរឿងសំខាន់​ឡើយ។ មានតែតាមវិធីនេះទេ ទើបអ្នកអាចកសាងទំនាក់ទំនងល្អ​ជា​មួយ​ព្រះ​ជាម្ចាស់​បានពិតប្រាកដ និង​កាន់តែ​ខិតជិតព្រះជាម្ចាស់ ព្រម​ទាំង​នាំយក​ដួង​ចិត្ត​របស់អ្នកឲ្យ​កាន់តែ​ខិត​ជិតទ្រង់។ ប្រសិនបើអ្នក​មាន​សេចក្ដី​ជំនឿ​ជាច្រើនឆ្នាំមកហើយ ហើយ​​មាន​ទំនាក់ទំនង​ជាមួយ​ យើង​យូរមកហើយ ប៉ុន្តែនៅតែឃ្លាត​ឆ្ងាយពីយើង នោះយើង​អាចនិយាយថា គឺប្រាកដជាអ្នកនេះហើយ​ដែល​តែង​តែ​ប្រមាថ​ដល់​និស្ស័យ​របស់ព្រះជាម្ចាស់ ហើយ​ទីបញ្ចប់​របស់អ្នក​នឹងពិបាក​​​រកគិត​ពុំ​យល់។ ប្រសិនបើការទាក់ទង​នឹងខ្ញុំជា​ច្រើនឆ្នាំ​មកនេះមិនបានផ្លាស់ប្តូរអ្នកឲ្យទៅជាបុគ្គលម្នាក់ដែលមាន​ភាព​​ជា​មនុស្ស និងសេចក្តីពិតទេ ប៉ុន្តែផ្ទុយទៅវិញបានធ្វើឲ្យផ្លូវ​អាក្រក់​​របស់​អ្នក​ជ្រួតជ្រាបចូលក្នុងនិស្ស័យរបស់អ្នកទៅវិញ ហើយ​ភាពក្អេងក្អាងរបស់អ្នកមិន​ត្រឹម​តែកើនឡើង​លើស​មុន​ទ្វេរ​ដង​ទេ ប៉ុន្តែ​ការយល់ខុសរបស់អ្នកអំពីយើង​ក៏បានកើនឡើងច្រើនដង​ផងដែរ រហូត​ដល់អ្នក​ចាប់ផ្តើមគិតថាយើងជាមិត្តភក្តិ​ដ៏តូចតាច​របស់អ្នក នោះយើងអាចនិយាយថា ទុក្ខវេទនារបស់អ្នកលែ​ង​ស្ថិត​នៅត្រឹមស្បែករបស់អ្នកទៀតហើយ ប៉ុន្តែវាបានជ្រៀតចូលដល់ឆ្អឹង​របស់អ្នកតែម្តង។ គ្រប់យ៉ាងដែលនៅសល់ គឺរង់ចាំឲ្យគេ​រៀបចំ​បុណ្យ​សពសម្រាប់អ្នកប៉ុណ្ណោះ។ ដល់ពេលនោះ អ្នកមិនចាំចាច់​អង្វរករឲ្យខ្ញុំធ្វើជាព្រះ​ជា​ម្ចាស់​របស់អ្នកទេ ព្រោះអ្នក​បានប្រព្រឹត្តិ​អំពើ​បាប​ដែលស័ក្ដិ​សមនឹង​សេចក្តីស្លាប់ ជាអំពើបាបដែល​មិនអាចអត់ឱនឲ្យបាន។ ទោះបីជាខ្ញុំ​អាចមានក្តីអាណិត​អាសូរ​ដល់អ្នកក៏ដោយ ក៏ព្រះជាម្ចាស់ដែលគង់​នៅស្ថានសួគ៌​នឹងទទួចចង់​យកជីវិតរបស់អ្នកដែរ ព្រោះការប្រមាថ​របស់អ្នក​ដល់និស្ស័យរបស់​ព្រះជាម្ចាស់ គឺមិនមែនជាបញ្ហាធម្មតា​នោះទេ ប៉ុន្តែជាបញ្ហា​​ធ្ងន់ធ្ងរខ្លាំងណាស់។ នៅពេលដែលពេល​វេលា​មកដល់ សូម​កុំបន្ទោសយើងថាមិនបានប្រាប់អ្នកជាមុនឲ្យ​សោះ។ អ្វី​ដែល​សំខាន់​គឺ​ស្ថិត​នៅ​លើ​រឿង​ទាំង​អស់​នេះ​ហើយ គឺ​នៅ​ពេល​ដែល​អ្នក​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះគ្រីស្ទ​ដែល​ជា​ព្រះ​ជា​ម្ចាស់​នៅលើ​ផែន​ដី​ក្នុង​នាម​ជា​មនុស្ស​ធម្ម​តា​ម្នាក់ គឺ​នៅ​ពេល​នោះហើយ​ដែល​អ្នក​ជឿ​ថា ព្រះ​ជា​ម្ចាស់គ្មាន​អ្វី​ក្រៅតែ​ពីជាមនុស្ស​ម្នាក់​នោះ​ទេ គឺ​នៅ​ពេល​នោះ​ហើយ​អ្នក​នឹង​ត្រូវ​វិនាស​។​នេះគ្រាន់តែជាការក្រើនរំលឹកដល់អ្នក​រាល់​គ្នាប៉ុណ្ណោះ។

ដកស្រង់ពី «វិធីស្គាល់ព្រះដែលគង់នៅលើផែនដី» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣២២

នៅក្នុងមនុស្សមានតែពាក្យមិនច្បាស់លាស់អំពីសេចក្តីជំនឿ ប៉ុន្តែមនុស្សមិនបានដឹងអំពីអ្វីដែលផ្សំគ្នាឡើងឲ្យមានសេចក្តីជំនឿ និងកាន់តែមិនដឹងពីហេតុផលដែលនាំឲ្យគេ មានសេចក្តីជំនឿនោះឡើយ។ មនុស្សមានការយល់ដឹងតិចតួចណាស់ ហើយមនុស្សខ្លួនឯងផ្ទាល់ក៏កំពុងតែខ្វះខាតច្រើនពេកហើយ ព្រោះថាសេចក្តីជំនឿរបស់គេ ចំពោះខ្ញុំ ជាសេចក្តីជំនឿខ្វះការពិចារណា និងល្ងិតល្ងង់។ ទោះបីជាគេមិន ដឹងថាអ្វីជាសេចក្តីជំនឿ ឬមិនដឹងពីហេតុផលដែលនាំឲ្យគេមានសេចក្តីជំនឿលើខ្ញុំ ក៏ដោយ ក៏គេបន្តជឿលើខ្ញុំទាំងគិតមមៃ។ អ្វីដែលខ្ញុំទាម ទារពីមនុស្ស គឺមិនគ្រាន់តែឲ្យគេអំពាវនាវរកខ្ញុំទាំងមមៃបែបនេះ ឬជឿលើខ្ញុំដោយគ្មាន ទិសដៅបែបនេះឡើយ ដ្បិតកិច្ចការដែលខ្ញុំធ្វើ គឺដើម្បីឲ្យមនុស្សអាចមើលឃើញ និងស្គាល់ខ្ញុំ មិនមែនឲ្យមនុស្សដក់អារម្មណ៍នឹងខ្ញុំ និងមើលមកខ្ញុំ ដោយទស្សនៈមួយថ្មីនោះឡើយ។ ខ្ញុំធ្លាប់សម្ដែងទីសម្គាល់ ការអស្ចារ្យ និង ធ្វើការឫទ្ធិបារមីជាច្រើន ហើយពួកអ៊ីស្រាអែលនៅសម័យនោះក៏បានបង្ហាញនូវការកោត សរសើរ និងការគោរពស្ញប់ស្ញែងយ៉ាងខ្លាំង ចំពោះសមត្ថភាពដ៏អស្ចារ្យរបស់ខ្ញុំ ក្នុងការ ប្រោសអ្នកជំងឺឲ្យជា និងការបណ្ដេញអារក្ស។ នៅគ្រានោះ ពួកយូដាបានគិតថា ព្រះចេស្ដា ប្រោសឲ្យជារបស់ខ្ញុំ គឺជាកិច្ចការដ៏ប៉ិនប្រសប់អស្ចារ្យ ហើយដោយសារតែ ទង្វើជាច្រើនរបស់ខ្ញុំ ពួកគេគ្រប់គ្នាបានគោរពចំពោះខ្ញុំ ហើយនិងមានអារម្មណ៍កោត សរសើរយ៉ាងខ្លាំងចំពោះគ្រប់ទាំងព្រះចេស្ដារបស់ខ្ញុំ។ ដូច្នេះ មនុស្សគ្រប់គ្នាដែលបាន ឃើញខ្ញុំធ្វើការអស្ចារ្យ បានដើរតាមខ្ញុំយ៉ាងប្រកិត រហូតដល់ថ្នាក់មានមនុស្សរាប់ពាន់នាក់ដែលបានហ៊ុមព័ទ្ធជុំវិញខ្ញុំ ដើម្បីមើលខ្ញុំប្រោសអ្នកជំងឺ ឲ្យជា។ ខ្ញុំបានសម្ដែងទីសម្គាល់ និងការអស្ចារ្យជាច្រើន ប៉ុន្តែ មនុស្សចាត់ទុកខ្ញុំត្រឹម ជាគ្រូពេទ្យដ៏ពូកែម្នាក់ប៉ុណ្ណោះ ហើយខ្ញុំក៏ បានចែកចាយសេចក្តីបង្រៀនជាច្រើនទៅកាន់មនុស្សនៅសម័យនោះផងដែរ ប៉ុន្តែ ពួកគេចាត់ទុកខ្ញុំត្រឹមជាបរមគ្រូម្នាក់ចំពោះពួកសិស្សរបស់គាត់តែប៉ុណ្ណោះ។ សូម្បីតែសព្វថ្ងៃនេះក៏ដោយ ក្រោយពេលមនុស្សបានឃើញកំណត់ត្រាប្រវត្តិសាស្ត្រនៃ កិច្ចការរបស់ខ្ញុំ ក៏ពួកគេបន្តកាត់ស្រាយថា ខ្ញុំជាគ្រូពេទ្យដ៏ពូកែ ដែលបានប្រោសអ្នក ជំងឺឲ្យជា និងជាគ្រូបង្រៀនដល់មនុស្សល្ងិតល្ងង់ ហើយពួកគេបានបរិយាយពីខ្ញុំ ថា ខ្ញុំជាព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទដ៏មានមេត្តាករុណា។ អស់អ្នកដែលកាត់ស្រាយ បទគម្ពីរ អាចមានជំនាញពូកែលើសខ្ញុំនៅក្នុងការប្រោសឲ្យជា ឬមួយពេលនេះ គេអាច ក្លាយជាសិស្សដែលពូកែលើសគ្រូរបស់គេ ប៉ុន្តែ មនុស្សពូកែ ដែលមានកិត្តិនាមល្បីរន្ទឺ មានកេរ្តិ៍ឈ្មោះល្បីល្បាញនៅជុំវិញពិភពលោកទាំងនេះ ចាត់ទុក ខ្ញុំត្រឹមតែជាគ្រូពេទ្យដ៏តូចទាបម្នាក់ប៉ុណ្ណោះ។ ទង្វើរបស់ខ្ញុំមានចំនួនច្រើនជាងគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ ហើយព្រះប្រាជ្ញាញាណ របស់ខ្ញុំទៀតសោត ក៏ខ្ពង់ខ្ពស់លើសបុត្រាទាំងអស់របស់ព្រះបាទសាឡូម៉ូនផងដែរ ប៉ុន្តែ មនុស្សគិតត្រឹមថា ខ្ញុំជាគ្រូពេទ្យម្នាក់ដែលមិនសូវល្បី និង ជាគ្រូបង្រៀនម្នាក់ដែលគ្មានមនុស្សណាស្គាល់សោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឲ្យខ្ញុំប្រោសគេឲ្យជាតែប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឲ្យខ្ញុំប្រើព្រះចេស្ដា បណ្ដេញវិញ្ញាណស្មោកគ្រោកចេញពីរូបកាយរបស់គេ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឲ្យតែបានសេចក្តីសុខសាន្ត និងសេចក្តីអំណរពីខ្ញុំប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីទាមទារចង់បានទ្រព្យសម្បត្តិកាន់តែច្រើនពីខ្ញុំប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បី ឲ្យជីវិតនេះអាចរស់នៅយ៉ាងសុខសាន្ត និងមានសុវត្ថិភាពល្អ នៅលោកខាងមុខ តែប៉ុណ្ណោះ។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីឲ្យបានរួចខ្លួនពីទុក្ខវេទនានៃស្ថាននរក និង ដើម្បីទទួលបានព្រះពរនៃស្ថានសួគ៌។ មនុស្សជាច្រើនជឿលើខ្ញុំ ដើម្បីភាពស្រាកស្រាន្ត មួយរយៈខ្លី ប៉ុន្តែ គេមិនព្យាយាមដើម្បីឲ្យបានអ្វីៗដែលមាននៅលោកខាងមុខឡើយ។ នៅពេលដែលខ្ញុំ សម្ដែងព្រះពិរោធទៅលើមនុស្ស ហើយដកហូតរាល់ទាំងសេចក្តីអំណរ និងសេចក្តីសុខ សាន្តដែលគេធ្លាប់មាន នោះមនុស្សចាប់ផ្ដើមមានចិត្តសង្ស័យ។ ពេលដែលខ្ញុំប្រគល់ទុក្ខ វេទនានៃស្ថាននរកឲ្យទៅមនុស្ស ហើយយកព្រះពរនៃស្ថានសួគ៌មកវិញ នោះសេចក្តីអាម៉ាស់របស់មនុស្សប្រែក្លាយជាកំហឹង។ ពេលមនុស្សទូលសុំឲ្យ ខ្ញុំប្រោសគេឲ្យជា ខ្ញុំមិនស្ដាប់ឡើយ ហើយមានអារម្មណ៍ស្អប់ខ្ពើមគេយ៉ាងខ្លាំងទៀតផង។ មនុស្សបានចាកចេញពីខ្ញុំ ហើយបែរទៅរកវិធីព្យាបាលតាមផ្លូវងងឹត និងអំពើ អាបធ្មប់។ នៅពេលដែលខ្ញុំដកហូតអ្វីៗគ្រប់យ៉ាងដែលមនុស្សបានទាមទារពីខ្ញុំ ស្រាប់តែមនុស្សគ្រប់គ្នាបាត់ស្រមោលឈឹង ទាំងគ្មានបន្សល់ដានអ្វីឡើយ។ បើដូច្នេះ ខ្ញុំ អាចនិយាយបានថា មនុស្សមានជំនឿលើខ្ញុំ ដោយសារតែខ្ញុំប្រទានព្រះគុណច្រើន ពេក ហើយពួកគេទទួលបានប្រយោជន៍ច្រើនពេក។ ពួកយូដាបានជឿលើខ្ញុំ ដើម្បីបានព្រះគុណរបស់ខ្ញុំ ហើយបានដើរតាមខ្ញុំទៅគ្រប់ទីកន្លែងដែលខ្ញុំ បានទៅផង។ មនុស្សល្ងិតល្ងង់ដែលមានចំណេះដឹង និងបទពិសោធន៍ដ៏មានកម្រិតទាំង នេះ បានស្វែងរកខ្ញុំ ដើម្បីចង់ឃើញទីសម្គាល់ និងការអស្ចារ្យដែលខ្ញុំបានធ្វើ តែប៉ុណ្ណោះ។ ពួកគេបានចាត់ទុកខ្ញុំជាមេគ្រួសាររបស់ពួកយូដា ដែលអាចសម្ដែងការឫទ្ធិ បារមីដ៏ពូកែបំផុត។ ហើយនៅពេលដែលខ្ញុំបានបណ្ដេញអារក្សចេញពីមនុស្ស វាក៏បានធ្វើឲ្យមានការពិភាក្សាជាច្រើននៅក្នុងចំណោមពួកគេ៖ ពួកគេបាននិយាយថា ខ្ញុំជាអេលីយ៉ា ថាខ្ញុំជាម៉ូសេ ថាខ្ញុំជាហោរាដ៏ចំណាស់បំផុតក្នុងចំណោមពួកហោរាទាំងអស់នាសម័យបុរាណ ឬថាខ្ញុំជាគ្រូពេទ្យដ៏ពូកែជាងគេបំផុត។ ក្រៅពីខ្ញុំ ផ្ទាល់ដែលមានបន្ទូលថា ខ្ញុំជាជីវិត ជាផ្លូវ និងជាសេចក្តីពិត គ្មាននរណាម្នាក់អាច ស្គាល់អង្គខ្ញុំ ឬអត្តសញ្ញាណរបស់ខ្ញុំបានឡើយ។ ក្រៅពីខ្ញុំផ្ទាល់ដែលមាន បន្ទូលថា ស្ថានសួគ៌ជាកន្លែងមួយដែលព្រះវរបិតាខ្ញុំគង់នៅ គ្មាននរណាម្នាក់បានដឹងឡើយថា ខ្ញុំជាព្រះបុត្រានៃព្រះ ហើយក៏ជាព្រះជាម្ចាស់ផ្ទាល់ផងដែរ។ ក្រៅពីខ្ញុំផ្ទាល់ដែលមានបន្ទូលថា ខ្ញុំនឹងនាំសេចក្តីប្រោសលោះ ទៅឲ្យមនុស្សលោកទាំងអស់ ហើយបង់ថ្លៃលោះយកមនុស្ស គ្មាននរណាម្នាក់បានដឹងថា ខ្ញុំជាព្រះដែលប្រោស លោះមនុស្សលោក ហើយមនុស្សស្គាល់ខ្ញុំ ត្រឹមតែជាមនុស្សម្នាក់ដែលមានចិត្តមេត្តា និងចិត្តក្ដួលអាណិតប៉ុណ្ណោះ។ ហើយក្រៅពីខ្ញុំផ្ទាល់ ដែលអាចពន្យល់គ្រប់ទាំងសេចក្តីអំពីខ្លួនខ្ញុំ នោះគ្មាននរណាម្នាក់បានស្គាល់ខ្ញុំ ហើយក៏គ្មាននរណាម្នាក់ជឿថា ខ្ញុំជាព្រះរាជបុត្រារបស់ព្រះដ៏មានព្រះជន្មរស់នោះដែរ។ នេះហើយគឺជាសេចក្តីជំនឿរបស់ មនុស្សដែលមានចំពោះខ្ញុំ និងជារបៀបដែលគេព្យាយាមបញ្ឆោតខ្ញុំ។ តើពួកគេអាចធ្វើបន្ទាល់អំពីខ្ញុំយ៉ាងដូចម្ដេច ខណៈពេលដែលគេមានទស្សនៈបែបនេះ ចំពោះខ្ញុំ?

ដកស្រង់ពី «តើអ្នកដឹងអ្វីខ្លះអំពីសេចក្តីជំនឿ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣២៣

មនុស្សបានជឿលើព្រះជាម្ចាស់យូរឆ្នាំមកហើយ ប៉ុន្តែ មនុស្សភាគច្រើនមិនយល់អំពី អត្ថន័យនៃពាក្យថា «ព្រះជាម្ចាស់» ឡើយ ហើយដើរតាមទ្រង់ ទាំងវង្វេងវង្វាន់ប៉ុណ្ណោះ។ ពួកគេមិនដឹងថា អ្វីជាមូលហេតុដែលនាំឲ្យមនុស្សត្រូវជឿលើព្រះជាម្ចាស់ ឬដឹងថា អ្វីទៅជាព្រះឡើយ។ ប្រសិនបើមនុស្សគ្រាន់តែចេះជឿ និងចេះដើរតាមព្រះ ប៉ុន្តែ មិនដឹងថាព្រះជាអ្វី ហើយប្រសិនបើពួកគេមិនទាំងស្គាល់ព្រះផង ដូច្នេះ តើវាមិនមែនជារឿងកំប្លែងពេកទេឬអី? មកដល់ពេលនេះទៅហើយ ទោះបីជាមនុស្សបានឃើញសេចក្តីលាក់កំបាំងជាច្រើននៃស្ថានសួគ៌ផ្ទាល់ភ្នែក ហើយបានឮអំពីចំណេះដ៏ជ្រាលជ្រៅ ដែលមនុស្សមិនធ្លាប់បានយល់ពីមុនក៏ដោយ ក៏ពួកគេនៅមិនស្គាល់សេចក្តីជាច្រើន នៅក្នុងសេចក្តីពិតដ៏សាមញ្ញបំផុត ដែលមនុស្សកាលពីមុនមិនធ្លាប់គិតស្រមៃ។ អ្នកខ្លះនិយាយថា «យើងបានជឿលើព្រះជាច្រើនឆ្នាំមកហើយ។ ម្ដេចបានជាយើងមិនដឹងថា ព្រះជាម្ចាស់គឺជាអ្វី? តើសំណួរនេះមិនមើលងាយយើងពេកទេឬអី?» ប៉ុន្តែ តាមការពិត សព្វថ្ងៃនេះទោះបីមនុស្សដើរតាមយើងក៏ដោយ ក៏ពួកគេមិនដឹងអំពីកិច្ចការរបស់យើងសព្វថ្ងៃទាល់តែសោះ ហើយសូម្បីតែសំណួរដ៏សាមញ្ញ និងងាយស្រួលបំផុត ក៏គេមិនយល់ផង ចុះទម្រាំតែសំណួរស្មុគស្មាញខ្លាំងអំពីព្រះជាម្ចាស់ នោះគេកាន់តែមិនអាចយល់ទៀតហើយ។ ចូរដឹងថា សំណួរដែលអ្នកមិនខ្វល់ និងមិនស្គាល់ គឺជាសំណួរសំខាន់បំផុតសម្រាប់ឲ្យអ្នកយល់ ព្រោះថាអ្នកចេះតែដើរតាមបណ្ដាជន ដោយមិនយកចិត្តទុកដាក់ និងមិនខ្វល់ខ្វាយ ចំពោះអ្វីដែលអ្នកគួរតែបំពាក់បំប៉នខ្លួននោះឡើយ។ តើអ្នកពិតជាដឹងអំពីហេតុផល ដែលនាំឲ្យអ្នកគួរតែមានសេចក្តីជំនឿលើព្រះជាម្ចាស់ដែរឬទេ? តើអ្នកពិតជាស្គាល់អ្វីជាព្រះជាម្ចាស់ដែរឬទេ? តើអ្នកពិតជាស្គាល់អ្វីជាមនុស្សដែរឬទេ? ក្នុងនាមជាមនុស្សម្នាក់ដែលមានសេចក្តីជំនឿលើព្រះ ប្រសិនបើអ្នកមិនយល់សំណួរទាំងនេះផង តើអ្នកមិនបាត់បង់សេចក្តីថ្លៃថ្នូរ ក្នុងនាមជាអ្នកជឿលើព្រះទេឬអី? កិច្ចការរបស់យើងថ្ងៃនេះគឺ៖ ជួយឲ្យមនុស្សយល់អំពីលក្ខណៈពិតរបស់គេ យល់គ្រប់កិច្ចការទាំងអស់ ដែលខ្ញុំធ្វើ និងស្គាល់ព្រះភក្ត្រពិតរបស់ព្រះជាម្ចាស់។ នេះជាការបិទបញ្ចប់ផែនការគ្រប់គ្រងរបស់ខ្ញុំ ជាដំណាក់កាលចុងក្រោយ នៃកិច្ចការរបស់ខ្ញុំ។ ហេតុនេះបានជាខ្ញុំកំពុងតែប្រាប់អ្នករាល់គ្នាទុកជាមុនអំពីគ្រប់ទាំងសេចក្តីលាក់កំបាំងនៃជីវិត ដើម្បីឲ្យអ្នករាល់គ្នាអាចទទួលយកសេចក្តីទាំងនេះពីខ្ញុំ។ ដោយសារនេះជាកិច្ចការនៃយុគសម័យចុងក្រោយ ដូច្នេះ ខ្ញុំត្រូវតែប្រាប់អ្នករាល់គ្នា នូវគ្រប់ទាំងសេចក្តីពិតនៃជីវិតដែលអ្នករាល់គ្នាមិនធ្លាប់បានទទួលពីមុនមក ទោះបីជាអ្នករាល់គ្នាគ្មានសមត្ថភាពនឹងយល់ ឬទ្រាំទ្រសេចក្តីទាំងនោះ ដោយសារតែសេចក្តីខ្វះចន្លោះ និងកង្វះគុណសម្បត្តិច្រើនពេកក៏ដោយ។ យើងនឹងបញ្ចប់កិច្ចការរបស់យើង។ យើងនឹងសម្រេចកិច្ចការដែលយើងគួរតែធ្វើ ហើយប្រាប់អ្នករាល់គ្នានូវអស់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាឃ្លាតចេញ ហើយធ្លាក់ទៅក្នុងផែនការរបស់មេកំណាច ពេលដែលសេចក្តីងងឹតចុះមក។ មានផ្លូវជាច្រើនដែលអ្នកមិនយល់ មានរឿងជាច្រើនដែលអ្នកមិនដឹង។ អ្នករាល់គ្នាពិតជាល្ងង់ខ្លៅពេកហើយ។ យើងស្គាល់យ៉ាងច្បាស់អំពីនិស្ស័យ និងសេចក្តីខ្វះចន្លោះរបស់អ្នករាល់គ្នា។ ដូច្នេះ ទោះបីមានពាក្យពេចន៍ជាច្រើន ដែលអ្នករាល់គ្នាមិនអាចយល់បាន ក៏យើងនៅតែព្រមប្រាប់អ្នករាល់គ្នា អំពីសេចក្តីពិតទាំងអស់ដែលអ្នកមិនធ្លាប់បានយល់ពីមុនមកនេះ ដោយសារតែយើងចេះតែបារម្ភក្រែងអ្នករាល់គ្នាមិនអាចឈររឹងមាំក្នុងការដែលអ្នករាល់គ្នាធ្វើបន្ទាល់ពីយើងតាមគោលជំហររបស់អ្នករាល់គ្នា នាពេលបច្ចុប្បន្ន។ យើងគិតបែបនេះមិនមែនមានន័យថា អ្នករាល់គ្នាអន់នោះឡើយ ប៉ុន្តែ អ្នករាល់គ្នាជាសត្វសាហាវដែលមិនទាន់បានឆ្លងកាត់បង្ហាត់បន្សាំងតាមក្រឹត្យក្រមរបស់យើង ហើយយើងពិតជាមិនអាចមើលឃើញ ទំហំសិរីល្អដែលមាននៅខាងក្នុងអ្នករាល់គ្នាឡើយ។ ទោះបីយើងខំចំណាយកម្លាំងច្រើនប៉ុនណាលើអ្នករាល់គ្នា ក៏ចំណុចវិជ្ជមាននៅខាងក្នុងអ្នករាល់គ្នា ហាក់ដូចជាគ្មានលេចឡើងសោះឡើយ ចំណែកឯចំណុចអវិជ្ជមានវិញ បែរជាមានតិចតួច និងទុកសម្រាប់យកមកធ្វើជាបន្ទាល់ ដើម្បីនាំសេចក្តីអាម៉ាស់ទៅលើអារក្សសាតាំងតែប៉ុណ្ណោះ។ ចំណែកឯអ្វីៗផ្សេងទៀតនៅក្នុងអ្នក គឺជាថ្នាំបំពុលរបស់អារក្សសាតាំង។ អ្នករាល់គ្នាមើលមកយើង ដូចជាអ្នកមិនអាចទទួលបានសេចក្តីសង្រ្គោះអញ្ចឹង។​ ដោយសារតែបែបនេះ យើងសម្លឹងមើលសម្ដីសំដៅ និងឫកពាផ្សេងៗរបស់អ្នករាល់គ្នា ហើយទីបំផុត យើងក៏ដឹងអំពីនិស្ស័យពិតរបស់អ្នករាល់គ្នា។ នេះជាហេតុផលដែលខ្ញុំតែងតែគិតខ្វល់អំពីអ្នករាល់គ្នាថា៖ បើទុកឲ្យមនុស្សរស់នៅដោយខ្លួនឯង តើជីវិតពួកគេនឹងរស់នៅបានប្រសើរជាងនេះ ឬក៏ដូចគ្នានឹងជីវិតរបស់គេសព្វថ្ងៃ? តើនិស្ស័យជាកូនក្មេងរបស់អ្នករាល់គ្នាមិនធ្វើឲ្យអ្នករសាប់រសល់ទេឬអី? តើអ្នករាល់គ្នាពិតជាអាចធ្វើដូចអ៊ីស្រាអែលរាស្ត្រជ្រើសតាំង ដែលស្មោះចំពោះយើង គឺចំពោះយើងតែម្នាក់ជារៀងរហូតបានដែរឬទេ? អ្វីដែលស្ដែងចេញនៅក្នុងអ្នករាល់គ្នា មិនមែនជាបំណងប៉ងចង់ធ្វើអាក្រក់ របស់ក្មេងដែលនៅឆ្ងាយពីឪពុកម្ដាយរបស់គេឡើយ ប៉ុន្តែ ជាចរិតតិរច្ចានដែលផុសចេញពីសត្វសាហាវ ដែលនៅឆ្ងាយពីរំពាត់របស់ម្ចាស់វា។ អ្នករាល់គ្នាគួរតែស្គាល់និស្ស័យខ្លួនឯង ជាសេចក្តីកម្សោយដែលអ្នករាល់គ្នាមានដូចគ្នា វាជាជំងឺទូទៅមួយដែលអ្នករាល់គ្នាមានគ្រប់គ្នា។ ដូច្នេះ ពាក្យដាស់តឿនរបស់យើង សម្រាប់អ្នករាល់គ្នានៅថ្ងៃនេះគឺ ចូរឈរមាំ ក្នុងបន្ទាល់ ដែលអ្នករាល់គ្នាធ្វើសម្រាប់យើង។ ទោះស្ថិតក្រោមកាលៈទេសៈណាក៏ដោយ មិនត្រូវបណ្ដោយឲ្យជំងឺចាស់ ផ្ទុះឡើងម្ដងទៀតឡើយ។ ការធ្វើបន្ទាល់ គឺជាកិច្ចការដ៏សំខាន់បំផុត ព្រោះវាជាបេះដូងនៃកិច្ចការរបស់យើង។ អ្នករាល់គ្នាគួរតែទទួលយកពាក្យរបស់យើង ដូចជានាងម៉ារាបានទទួលយក ការបើកសម្ដែងរបស់ព្រះយេហូវ៉ា ដែលបានយាងមករកនាងនៅក្នុងសុបិន៖ ទាំងជឿ ហើយបន្ទាប់មកក៏ស្ដាប់បង្គាប់។ នេះហើយជាគុណសម្បត្តិរបស់ស្រីក្រមុំម្នាក់នេះ។ ដ្បិតអ្នករាល់គ្នាជាមនុស្សដែលឮពាក្យរបស់ខ្ញុំច្រើនជាងគេ ជាមនុស្សដែលទទួលព្រះពរពីយើងច្រើនជាងគេ។ យើងបានប្រទានទ្រព្យសម្បត្តិដ៏មានតម្លៃទាំងអស់របស់យើងដល់អ្នករាល់គ្នា យើងបានប្រទានអ្វីៗគ្រប់យ៉ាងដល់អ្នករាល់គ្នា ប៉ុន្តែ អ្នករាល់គ្នាមានស្ថានភាពខុសខុសគ្នាស្រឡះពីប្រជាជនអ៊ីស្រាអែល គឺខុសគ្នាដូចមេឃ និងដីតែម្ដង។ ប៉ុន្តែ ប្រសិនបើធៀបនឹងពួកគេ អ្នករាល់គ្នាបានទទួលច្រើនជាងពួកគេឆ្ងាយណាស់ ខណៈដែលពួកគេរង់ចាំការបង្ហាញខ្លួនរបស់យើងយ៉ាងអន្ទះសាអំពី អ្នករាល់គ្នាចំណាយជីវិតជាមួយយើងយ៉ាងរីករាយ ទាំងមានចំណែកទទួលសេចក្ដីសប្បុរសរបស់យើងផង។ ផ្អែកលើភាពខុសគ្នានេះ តើអ្វីទៅដែលផ្ដល់ឲ្យអ្នករាល់គ្នា មានសិទ្ធិយំយែក និងទាស់ទែងជាមួយយើង ហើយទាមទារឲ្យយើងចែកទ្រព្យសម្បត្តិ របស់យើងជាមួយអ្នករាល់គ្នាដូច្នេះ? តើអ្នករាល់គ្នាមិនបានទទួលច្រើនហើយទេឬអី? យើងបានប្រទានដល់អ្នករាល់គ្នាច្រើនណាស់ ប៉ុន្តែ អ្វីដែលអ្នករាល់គ្នាតបស្នងមកយើង វិញ គឺជាភាពសោកសៅយ៉ាងវេទនាចិត្ត និងសេចក្តីថប់បារម្ភ សេចក្តីខកចិត្ត និងសេចក្តីទោមនស្សដែលមិនអាចទប់បាន។ អ្នករាល់គ្នាគួរឲ្យស្អប់ណាស់ ប៉ុន្តែ អ្នកក៏គួរឲ្យអាណិតដែរ ដូច្នេះ យើងគ្មានជម្រើសណាផ្សេង ក្រៅពីលេបយកសេចក្តីខកចិត្តទាំងប៉ុន្មានរបស់យើង ហើយពោលពាក្យជំទាស់របស់យើងដាក់អ្នករាល់គ្នា ម្ដងហើយម្ដងទៀតឡើយ។ សម្រាប់កិច្ចការជាងរាប់ពាន់ឆ្នាំមកនេះ យើងមិនធ្លាប់ប្រកែកជាមួយមនុស្សលោកឡើយ ដោយសារតែយើងបានរកឃើញថា ក្នុងដំណើរវិវឌ្ឍន៍របស់មនុស្សជាតិតាំងពីដើមមកទល់ពេលនេះ គឺមានតែ «សេចក្តីបញ្ឆោត» នៅក្នុងចំណោមអ្នករាល់គ្នាទេ ដែលបានក្លាយជាចរិតដ៏ពេញនិយមបំផុត ប្រៀបបាននឹងកេរមត៌កដ៏មានតម្លៃ ដែលបុព្វបុរសដ៏ល្បីល្បាញនាសម័យបុរាណ បានបន្សល់ទុកដល់អ្នករាល់គ្នា។ យើងពិតជាស្អប់មនុស្សដែលមានចរិតអន់ជាងសត្វទាំងនោះណាស់។ អ្នករាល់គ្នាដូចជាគ្មានមនសិការសោះ! ចរិតរបស់អ្នករាល់គ្នា អន់ខ្លាំងណាស់! ឯដួងចិត្តរបស់អ្នករាល់គ្នា រឹងដូចដុំថ្ម! ប្រសិនបើយើងយកពាក្យនេះទៅប្រើ និងយកកិច្ចការទាំងនេះ ទៅធ្វើចំពោះពួកអ៊ីស្រាអែលវិញ នោះខ្ញុំនឹងទទួលបានសិរីល្អជាយូរឆ្នាំមកហើយ។ ប៉ុន្តែ នៅក្នុងចំណោមអ្នករាល់គ្នា គឺមិនអាចទៅរួចឡើយ នៅក្នុងចំណោមអ្នករាល់គ្នា មានតែការព្រងើយកន្តើយដ៏ព្រៃផ្សៃ ចរិតរើសអើង និងលេសដោះសារបស់អ្នករាល់គ្នាតែប៉ុណ្ណោះ។ អ្នករាល់គ្នាគ្មានចិត្តមេត្តា និងគ្មានបានការទាល់តែសោះ!

ដកស្រង់ពី «តើអ្នកមានការយល់ដឹងយ៉ាងដូចម្ដេចអំពីព្រះជាម្ចាស់?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣២៤

ឥឡូវ អ្នករាល់គ្នាគួរតែយល់អំពីអត្ថន័យដ៏ពិតនៃសេចក្តីជំនឿលើព្រះជាម្ចាស់ហើយ។ អត្ថន័យនៃជំនឿលើព្រះជាម្ចាស់ ដែលខ្ញុំធ្លាប់មានបន្ទូលកាលពីមុន ទាក់ទងជាមួយនឹងផ្លូវចូលវិជ្ជមានរបស់អ្នករាល់គ្នា។ ថ្ងៃនេះ គឺខុសពីមុន៖ ថ្ងៃនេះ ខ្ញុំចង់វិភាគអំពីខ្លឹមសារនៃសេចក្តីជំនឿរបស់អ្នករាល់គ្នាចំពោះព្រះ។ ប្រាកដណាស់ ការនេះនឹងដឹកនាំអ្នករាល់គ្នាចេញពីទស្សនៈអវិជ្ជមាន ប្រសិនបើខ្ញុំមិនបានធ្វើបែបនេះទេ នោះអ្នករាល់គ្នានឹងមិនស្គាល់ពីមុខមាត់ដ៏ពិតរបស់ខ្លួន ហើយនៅតែបន្តអួតអាងពីការគោរពប្រណិប័តន៍ដល់ព្រះ និងសេចក្តីស្មោះត្រង់របស់ខ្លួនជារៀងរហូត។ វាជាការសមគួរដែលនិយាយថា ប្រសិនបើខ្ញុំមិនបកអាក្រាតពីសេចក្តីស្មោកគ្រោក នៅក្នុងជម្រៅចិត្តរបស់អ្នករាល់គ្នាទេ នោះម្នាក់ៗនឹងពាក់មកុដលើក្បាលរបស់ខ្លួន ហើយទទួលយកគ្រប់ទាំងសិរីល្អសម្រាប់ខ្លួនឯងមិនខាន។ និស្ស័យអំណួត និងភាពក្អេងក្អាងរបស់អ្នករាល់គ្នា គឺជាកត្តាដែលជំរុញឲ្យអ្នករាល់គ្នាក្បត់បញ្ញាចិត្តរបស់ខ្លួន ឲ្យអ្នកបះបោរទាស់ទទឹងនឹងព្រះគ្រីស្ទ និងបង្ហាញពីសេចក្តីស្មោកគ្រោក ពីចេតនា ពីសញ្ញាណ ពីសេចក្តីប៉ងប្រាថ្នាហួសប្រមាណ និងកែវភ្នែកដែលពោរពេញទៅដោយភាពលោភលន់របស់អ្នករាល់គ្នា ដោយយកវាមកដាក់នៅទីភ្លឺ។ ប៉ុន្តែ អ្នករាល់គ្នានៅតែបន្តនិយាយប៉ប៉ាច់ប៉ប៉ោចពីបំណងចិត្តចង់ធ្វើការថ្វាយព្រះគ្រីស្ទរហូតមួយជីវិតរបស់អ្នក ហើយនិយាយដដែលៗពីសេចក្តីពិតដែលព្រះគ្រីស្ទមានព្រះបន្ទូល កាលពីយូរលង់ណាស់មកហើយ។ នេះជា «សេចក្តីជំនឿ» របស់អ្នករាល់គ្នា ជា «សេចក្តីជំនឿឥតសៅហ្មង»។ យើងបានដាក់បទដ្ឋានដ៏តឹងរឹងមួយឲ្យមនុស្សកាន់តាម ពេញមួយជីវិត។ បើចិត្តភក្ដីភាពរបស់អ្នកមានភ្ជាប់ជាមួយចេតនា និងលក្ខខណ្ឌ ដូច្នេះ យើងមិនចង់បានចិត្តភក្ដីភាពរបស់អ្នកឡើយ ព្រោះថា យើងស្អប់ណាស់អ្នកណាដែលបោកបញ្ឆោតយើង ដោយចេតនារបស់គេ ហើយមកកំហែងយើងដោយលក្ខខណ្ឌរបស់គេនេះ។ យើងចង់បានតែមនុស្សដែលស្មោះត្រង់ពិតចំពោះយើង ហើយហ៊ានធ្វើអ្វីគ្រប់យ៉ាង ដើម្បីបញ្ជាក់ និងជាប្រយោជន៍ដល់សេចក្តីជំនឿ។ យើងស្អប់ណាស់ពាក្យអែបអប ដែលអ្នករាល់គ្នាប្រើ ដើម្បីព្យាយាមធ្វើឲ្យយើងអរសប្បាយ ដ្បិតកន្លងមក យើងតែងតែប្រព្រឹត្តចំពោះអ្នករាល់គ្នា ដោយព្រះទ័យស្មោះសរ ហើយយើងសង្ឃឹមថា អ្នករាល់គ្នាក៏ប្រព្រឹត្តចំពោះយើង ដោយសេចក្តីជំនឿដ៏ពិតវិញផងដែរ។ ពេលនិយាយដល់សេចក្តីជំនឿ មនុស្សជាច្រើនគិតថា ពួកគេដើរតាមព្រះ ដោយសារតែគេមានសេចក្តីជំនឿ ដូច្នេះ គេនឹងមិនរងទុក្ខវេទនាឡើយ​។ ហេតុនេះ យើងសូមសួរអ្នករាល់គ្នាដូច្នេះថា៖ បើអ្នកជឿថាពិតជាមានព្រះជាម្ចាស់មែន ហេតុអ្វីបានជាអ្នកមិនគោរពប្រណិប័តន៍ទ្រង់? បើអ្នកជឿថាមានព្រះជាម្ចាស់មែន ហេតុអ្វីបានជាអ្នកគ្មានការគោរពកោតខ្លាចដល់ទ្រង់ សូម្បីតែបន្ដិច នៅក្នុងដួងចិត្តរបស់អ្នកដូច្នេះ? អ្នកទទួលស្គាល់ថា ព្រះគ្រីស្ទជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដូច្នេះ ហេតុអ្វីបានជាអ្នកខ្វះការគោរពចំពោះទ្រង់? ហេតុអ្វីបានជាអ្នកប្រព្រឹត្តចំពោះទ្រង់ ដោយខ្វះការគោរពបែបនេះ? ហេតុអ្វីបានជាអ្នកវិនិច្ឆ័យទ្រង់ ដោយបើកចំហរ? ហេតុអ្វីបានជាអ្នកចេះតែលបយកការណ៍ ពីដំណើរទៅមករបស់ទ្រង់? ហេតុអ្វីបានជាអ្នកមិនចុះចូល ចំពោះការរៀបចំរបស់ទ្រង់? ហេតុអ្វីបានជាអ្នកមិនប្រព្រឹត្តស្របតាមព្រះបន្ទូលរបស់ទ្រង់? ហេតុអ្វីបានជាអ្នកព្យាយាមកំហែង និងលួចតង្វាយរបស់ទ្រង់? ហេតុអ្វីបានជាអ្នកនិយាយជំនួសព្រះគ្រីស្ទ? ហេតុអ្វីបានជាអ្នកហ៊ានវិនិច្ឆ័យថា កិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ ត្រូវ ឬខុស? ហេតុអ្វីបានជាអ្នកថ្លើមធំ ហ៊ានប្រមាថដល់ទ្រង់ ពីក្រោយខ្នងដូច្នេះ? តើសេចក្តីពណ៌នាទាំងនេះ ជាធាតុផ្សំនៃសេចក្តីជំនឿរបស់អ្នករាល់គ្នាមែនទេ?

ធាតុផ្សំចិត្តមិនជឿរបស់អ្នករាល់គ្នាចំពោះព្រះគ្រីស្ទ ត្រូវបានស្ដែងចេញមកតាមរយៈពាក្យសម្ដី និងកិរិយារបស់អ្នករាល់គ្នា។ ចិត្តមិនជឿបញ្ជ្រាបទៅដល់ទាំងបំណង និងគោលដៅនៃកិច្ចការដែលអ្នកធ្វើ។ សូម្បីតែអត្តចរិតនៃការសំឡក់សម្លឹងរបស់អ្នករាល់គ្នា ក៏មានចិត្តមិនជឿលើព្រះគ្រីស្ទនៅក្នុងនោះដែរ។ គឺអាចនិយាយបានថា ពីមួយនាទីទៅមួយនាទី អ្នករាល់គ្នាម្នាក់ៗ ក្រសោបយកធាតុផ្សំនៃចិត្តមិនជឿរហូត​។ នេះមានន័យថា អ្នករាល់គ្នាស្ថិតក្នុងគ្រោះថ្នាក់នៃការក្បត់ព្រះគ្រីស្ទ នៅគ្រប់ពេលតែម្ដង ព្រោះថា ឈាមដែលហូរកាត់រាងកាយអ្នក ត្រូវបានបញ្ចូលជាមួយនឹងចិត្តមិនជឿលើព្រះដែលយកកំណើតជាមនុស្ស។ ដូច្នេះ ខ្ញុំប្រាប់ទៅចុះថា ដានជើងដែលអ្នករាល់គ្នាបន្សល់ទុកនៅលើមាគ៌ានៃសេចក្តីជំនឿជឿដល់ព្រះ មិនមែនជាដានជើងពិតឡើយ​។ ពេលដែលអ្នករាល់គ្នាដើរនៅលើផ្លូវនៃសេចក្តីជំនឿជឿដល់ព្រះ អ្នកមិនដាក់ជើងយ៉ាងមាំទៅលើដីឡើយ គឺអ្នកគ្រាន់តែធ្វើតាមតែបញ្ជា ទាំងចិត្តមិនចង់ប៉ុណ្ណោះ។ អ្នករាល់គ្នាមិនដែលជឿលើព្រះបន្ទូលរបស់ព្រះគ្រីស្ទយ៉ាងអស់ពីចិត្តឡើយ ហើយក៏គ្មានសមត្ថភាពយកព្រះបន្ទូលនោះ ទៅអនុវត្តភ្លាមៗដែរ។ នេះជាហេតុផលដែលអ្នករាល់គ្នាមិនមានជំនឿលើព្រះគ្រីស្ទ។ ដែលអ្នករាល់គ្នាតែងតែមានគំនិតបែបនេះបែបនោះអំពីទ្រង់ ក៏ជាហេតុផលមួយទៀត ដែលនាំឲ្យអ្នករាល់គ្នា មិនមានសេចក្តីជំនឿចំពោះទ្រង់ដែរ។ ខាងក្រោមនេះ គឺជាធាតុផ្សំផ្សេងទៀត ដែលនាំឲ្យអ្នកមិនមានជំនឿនៅក្នុងចិត្ត ដូចជា ការសង្ស័យអំពីកិច្ចការរបស់ព្រះគ្រីស្ទឥតល្ហែរ ការបណ្ដោយឲ្យព្រះបន្ទូលរបស់ព្រះធ្លាក់ទៅលើត្រចៀកថ្លង់ ការមានទស្សនៈបែបនេះបែបនោះចំពោះកិច្ចការដែលព្រះគ្រីស្ទបានធ្វើ ហើយមិនយល់អំពីកិច្ចការនោះឲ្យបានត្រឹមត្រូវ ការពិបាកបោះបង់គំនិតរបស់អ្នកដោយឡែក មិនថា អ្នកទទួលបានសេចក្តីពន្យល់បែបណា និងហេតុផលផ្សេងទៀតយ៉ាងណាក៏ដោយ។ ទោះអ្នករាល់គ្នាអនុវត្តតាមកិច្ចការរបស់ព្រះគ្រីស្ទ ហើយមិនដែលបរាជ័យក៏ដោយ ប៉ុន្តែ អ្នកមានការបះបោរច្រើនពេកហើយ ដែលច្របូកច្របល់នៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា។ ការបះបោរនេះ គឺជាភាពសៅហ្មងនៅក្នុងជំនឿរបស់អ្នករាល់គ្នា ចំពោះព្រះជាម្ចាស់។ ប្រហែលអ្នករាល់គ្នាមិនបានគិតបែបនេះឡើយ ប៉ុន្តែ ប្រសិនបើអ្នកគ្មានសមត្ថភាពស្គាល់ពីចេតនារបស់ខ្លួន តាមរយៈពាក្យនេះទេ​ នោះអ្នកត្រូវជាប់នៅក្នុងចំណោមមនុស្ស ដែលត្រូវវិនាស ដ្បិតទាល់តែមនុស្សដែលជឿពិតលើព្រះជាម្ចាស់ ទើបទ្រង់ប្រោសគេឲ្យបានគ្រប់លក្ខណ៍ មិនមែនមនុស្សដែលមានចិត្តសង្ស័យចំពោះទ្រង់ ហើយក៏មិនមែនមនុស្សដែលមានចិត្តអល់អែក ក្នុងការដើរតាមទ្រង់ ទាំងមិនធ្លាប់ជឿថា ទ្រង់ជាព្រះនោះឡើយ។

ដកស្រង់ពី «តើអ្នកជាអ្នកជឿលើព្រះជាម្ចាស់ ដ៏ពិតប្រាកដមែនទេ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣២៥

មនុស្សមួយចំនួនមិនអរសប្បាយនៅក្នុងសេចក្តីពិតទេ ក៏រឹតតែមិនអរសប្បាយនឹងការជំនុំជម្រះដែរ។ ផ្ទុយទៅវិញ គេបែរជាអរសប្បាយនៅក្នុងអំណាច និងភាពមានបានទៅវិញ។ មនុស្សបែបនេះគេហៅថា អ្នកស្វែងរកអំណាច។ ពួកគេស្វែងរកតែនិកាយទាំងឡាយណា ដែលមានឥទ្ធិពលនៅក្នុងពិភពលោក ហើយរកតែគ្រូគង្វាល និងគ្រូបង្រៀន ដែលចេញមកពីសាលាព្រះគម្ពីរ។ ទោះពួកគេបានទទួលយកផ្លូវនៃសេចក្តីពិតក៏ដោយ ក៏ពួកគេមានជំនឿតែពាក់កណ្ដាលប៉ុណ្ណោះ។ ពួកគេមិនអាចថ្វាយដួងចិត្ត និងគំនិតរបស់គេទាំងអស់ដល់ព្រះបានឡើយ ហើយទោះបីជាមាត់របស់គេនិយាយអំពីការលះបង់ខ្លួនឯង ដើម្បីបម្រើព្រះក៏ដោយ ប៉ុន្តែភ្នែករបស់គេផ្ដោតទៅលើតែគ្រូគង្វាល និងគ្រូបង្រៀនល្បីៗប៉ុណ្ណោះ ហើយមិនសម្លឹងមើលទៅព្រះគ្រីស្ទ សូម្បីមួយវិនាទីឡើយ។ ដួងចិត្តរបស់គេវក់ទៅនឹងការចង់បានតែ កិត្តិនាម ទ្រព្យសម្បត្តិ​ និងសិរីរុងរឿង​។ ដោយព្រោះតែចម្ងល់មួយថា ម៉េចបានជាមនុស្សតូចទាបបែបនេះ មានសមត្ថភាពអាចយកឈ្នះមនុស្សជាច្រើនបាន ទើបពួកគេគិតថា មនុស្សដ៏សាមញ្ញនេះអាចប្រោសមនុស្សលោកឲ្យឥតខ្ចោះបាន។ ពួកគេគិតដោយសារតែគេឆ្ងល់ថា ម៉េចក៏មនុស្សថោកទាបបាតសង្គមទាំងនេះ គឺជារាស្ត្រដែលព្រះជាម្ចាស់ជ្រើសរើសទៅវិញ។ ពួកគេជឿថា ប្រសិនបើមនុស្សបែបនេះ ជាវត្ថុបំណងនៃសេចក្តីសង្រ្គោះរបស់ព្រះ នោះផ្ទៃមេឃ និងផែនដីនឹងក្រឡាប់ចក្រ ហើយមនុស្សទាំងអស់ នឹងសើចមិនខានចំអកខ្លាំងជាមិនខាន។ ពួកគេជឿថា ប្រសិនបើព្រះជាម្ចាស់បានជ្រើសរើសមនុស្សសំរាមទាំងនេះ ឲ្យក្លាយជាគ្រប់លក្ខណ៍ ដូច្នេះ មនុស្សអស្ចារ្យទាំងនោះ នឹងក្លាយជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គហើយ។ ទស្សនៈរបស់គេត្រូវសៅហ្មងដោយចិត្តមិនជឿ ពួកគេមិនត្រឹមតែមិនជឿទេ ពួកគេគឺដូចជាសត្វតិរច្ឆានដល្ងង់ខ្លៅតែម្ដង។ ពួកគេគោរពតែពួកជំនុំ និងនិកាយធំៗប៉ុណ្ណោះ ព្រោះថា ពួកគេឲ្យតម្លៃតែលើឋានៈ បុណ្យសក្តិ និងអំណាចប៉ុណ្ណោះ។ ពួកគេគ្មានការគោរពចំពោះមនុស្សដែលព្រះគ្រីស្ទដឹកនាំសោះឡើយ សូម្បីតែបន្ដិចក៏គ្មានផង។ មែនទែនទៅ ពួកគេគ្រាន់តែជាជនក្បត់ ដែលបានបែរខ្នងដាក់ព្រះគ្រីស្ទ បែរខ្នងដាក់សេចក្តីពិត និងបែរខ្នងដាក់ជីវិតតែប៉ុណ្ណោះ។

អ្វីដែលអ្នកគោរពសរសើរ មិនមែនជាការបន្ទាបខ្លួនរបស់ព្រះ គ្រីស្ទឡើយ ប៉ុន្តែជាពួកគង្វាលក្លែងក្លាយ ដែលមានកិត្តិនាមលេចធ្លោទៅវិញ។ អ្នកមិនសរសើរចំពោះភាពគួរឲ្យស្រឡាញ់ ឬព្រះប្រាជ្ញាញាណរបស់ព្រះគ្រីស្ទឡើយ​ ប៉ុន្តែ បែរជាសរសើរពួកខិលខូចដែលលង់នៅក្នុងសេចក្តីសោ្មកគ្រោកនៃលោកីយ៍ទៅវិញ។ អ្នកសើចចំអកចំពោះការឈឺចាប់របស់ព្រះគ្រីស្ទ ទាំងដែលទ្រង់គ្មានកន្លែងសម្រាប់កើយព្រះសិរសាទ្រង់ ប៉ុន្តែបែរជាសរសើរសាកសព ដែលតាមប្រមាញ់តង្វាយ ហើយរស់នៅក្នុងអំពើឧបាយមុខទៅវិញ​។ អ្នកមិនព្រមរងទុក្ខរួមជាមួយព្រះគ្រីស្ទទេ ប៉ុន្តែ អ្នកបែរជារីករាយនឹងប្រគល់ខ្លួន ទៅក្នុងដៃរបស់ពួកទទឹងព្រះគ្រីស្ទ ទាំងកំព្រើល ទោះពួកគេឲ្យអ្នកបានតែសាច់ឈាម ពាក្យសម្ដី និងការត្រួតត្រាក៏ដោយ។ សូម្បីតែពេលនេះ ដួងចិត្តរបស់អ្នក នៅតែបែរទៅរកពួកគេ ទៅរកកេរ្តិ៍ឈ្មោះរបស់គេ​ ទៅរកឋានៈរបស់គេ និងទៅរកឥទ្ធិពលរបស់គេ។ ហើយអ្នកនៅតែបន្តប្រកាន់ខ្ជាប់នូវចិត្តគំនិតមួយគិតថា កិច្ចការរបស់ព្រះគ្រីស្ទពិបាកទទួលយកណាស់ ហើយអ្នកក៏មិនព្រមទទួលយកកិច្ចការនេះដែរ។ នេះជាហេតុផលដែលខ្ញុំហ៊ាននិយាយថា អ្នកខ្វះសេចក្តីជំនឿក្នុងការទទួលស្គាល់ព្រះគ្រីស្ទ។ ហេតុផលដែលនាំឲ្យអ្នកបានដើរតាមទ្រង់មកដល់សព្វថ្ងៃ គឺដោយសារតែអ្នកគ្មានជម្រើសផ្សេងប៉ុណ្ណោះ។ នៅក្នុងដួងចិត្តរបស់អ្នក ចេះតែលេចឡើងនូវរូបភាពបុគ្គលខ្ពង់ខ្ពស់ជាច្រើន។ ពាក្យសម្ដី ទង្វើ និងស្នាដៃដ៏មានឥទ្ធិពលរបស់គេ ដក់ជាប់នៅក្នុងគំនិតរបស់អ្នកជានិច្ច។ ក្នុងចិត្តអ្នករាល់គ្នា ពួកគេជាបុគ្គលដ៏ខ្ពស់ឧត្តម និងជាវីរបុរសក្នុងចិត្តរបស់អ្នកជារៀងរហូត។ ប៉ុន្តែ សព្វថ្ងៃនេះ អ្នកមិនបានគិតបែបនេះ ចំពោះព្រះគ្រីស្ទឡើយ។ នៅក្នុងដួងចិត្តរបស់អ្នក ទ្រង់គ្មានសារៈសំខាន់ ហើយមិនសក្ដិសមទទួលបានការគោរពស្រឡាញ់របស់អ្នក ជារៀងរហូត។ ដ្បិតទ្រង់ជាមនុស្សសាមញ្ញពេក មានឥទ្ធិពលតិចតួចពេក និងរឹតតែគ្មានមានឋានៈ យសសក្ដិ ខ្ពង់ខ្ពស់អ្វីឡើយ។

ទោះយ៉ាងណា ក៏ខ្ញុំហ៊ាននិយាយបានថា មនុស្សទាំងអស់ដែលមិនឲ្យតម្លៃចំពោះសេចក្តីពិត សុទ្ធតែជាអ្នកមិនជឿ ហើយគេជាជនក្បត់ចំពោះសេចក្តីពិតដែរ។ មនុស្សបែបនេះនឹងមិនទទួលបានការសរសើរពីព្រះគ្រីស្ទឡើយ។ ឥឡូវនេះ តើអ្នកបានដឹងពីទំហំចិត្តមិនជឿ នៅក្នុងជីវិតរបស់អ្នក ហើយដឹងពីទំហំចិត្តក្បត់ ដែលអ្នកមានចំពោះព្រះគ្រីស្ទហើយឬនៅ? ខ្ញុំសូមដាស់តឿនដល់អ្នកដូច្នេះថា៖ ដោយសារតែអ្នកបានជ្រើសរើសផ្លូវនៃសេចក្តីពិត ដូច្នេះ អ្នកគួរតែថ្វាយជីវិតរបស់អ្នកទាំងស្រុងដល់ទ្រង់ចុះ កុំធ្វើជាមនុស្ស ស្ទាក់ស្ទើរ ឬមនុស្សដែលនិយាយខុសពីចិត្តនោះឡើយ។ អ្នកគួរតែយល់ថា ព្រះជាម្ចាស់មិនមែនជាកម្មសិទ្ធិនៃលោកីយ៍ ឬជារបស់នរណាម្នាក់ឡើយ ប៉ុន្តែ ទ្រង់ជាកម្មសិទ្ធិរបស់មនុស្សទាំងអស់ ដែលជឿលើទ្រង់យ៉ាងពិតប្រាកដ ជាអ្នកដែលថ្វាយបង្គំទ្រង់ ជាមនុស្សប្ដូរផ្ដាច់ ហើយស្មោះត្រង់ចំពោះទ្រង់។

ដកស្រង់ពី «តើអ្នកជាអ្នកជឿលើព្រះជាម្ចាស់ ដ៏ពិតប្រាកដមែនទេ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣២៦

ក្នុងជំនឿរបស់ពួកគេ មនុស្សប្រឹងប្រែងធ្វើឲ្យព្រះជាម្ចាស់ផ្ដល់ឲ្យពួកគេនូវគោលដៅដ៏សមរម្យមួយ ព្រមទាំងព្រះគុណទាំងអស់ដែលពួកគេត្រូវការក្នុងជំនឿរបស់ពួកគេ ដើម្បីធ្វើឲ្យទ្រង់ក្លាយជាអ្នកបម្រើរបស់ពួកគេ ដើម្បីឲ្យទ្រង់រក្សាសម្ពន្ធភាពដែលប្រកបដោយភាពសុខសាន្ត និងមេត្រីភាពជាមួយនឹងពួកគេ ហេតុដូច្នេះ មិនថាពេលណានោះទេ ទំនាស់រវាងព្រះ និងពួក គេនឹងមិនមានជាដរាប។ មានន័យថា ជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ទាមទារឲ្យទ្រង់សន្យា ធ្វើការបំពេញតាមតម្រូវការទាំងអស់របស់ពួកគេ និងផ្ដល់ឲ្យពួកគេនូវអ្វីៗដែលពួកគេអធិស្ឋានសុំជាថ្នូរនឹង ការរក្សាព្រះបន្ទូលដែលពួកគេបានអានក្នុងព្រះគម្ពីរថា «ខ្ញុំនឹងស្ដាប់ការអធិស្ឋានទាំងអស់របស់អ្នករាល់គ្នា។» ពួកគេរំពឹងថា ព្រះជាម្ចាស់នឹងមិនជំនុំជម្រះ ឬដោះស្រាយជាមួយនរណាម្នាក់ឡើយ ត្បិតទ្រង់គឺជា ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ប្រកបដោយសេចក្ដីមេត្តា‌ ករុណា ជាព្រះដែលរក្សាទំនាក់ទំនងល្អជាមួយមនុស្សគ្រប់ពេល និងគ្រប់ទីកន្លែងរហូតមក។ នេះជារបៀបដែលមនុស្ស ជឿលើព្រះជាម្ចាស់៖ ពួកគេធ្វើការទាមទារពីព្រះជាម្ចាស់ដោយមិនចេះខ្មាសតែម្ដងដោយជឿថា មិនថាពួកគេបះបោរ ឬស្ដាប់បង្គាប់នោះទេ ទ្រង់នឹងនៅតែផ្ដល់អ្វីគ្រប់យ៉ាងឲ្យពួកគេទាំងងងឹតងងុល។ ពួកគេគ្រាន់តែ «ទារបំណុល» ជាបន្តពីព្រះជាម្ចាស់ដោយជឿថា ទ្រង់ត្រូវតែ «បង់សង» ពួកគេដោយគ្មានការតវ៉ា ហើយលើសពីនេះទៅទៀត គឺទ្រង់ត្រូវ បង់ទ្វេដង។ ពួកគេគិតថា ទោះបីជាព្រះមិនបានទទួលអ្វីពីពួកគេក៏ដោយ ក៏ពួកគេនៅតែអាចបញ្ជាទ្រង់ដោយឧបាយបានដែរ ហើយទ្រង់មិនអាចចាត់ចែងមនុស្សយ៉ាងហ្មត់ចត់តាមអំពើចិត្តបានដែរ និងកាន់តែមិនអាចបើកសម្ដែងឲ្យមនុស្សស្គាល់ប្រាជ្ញាញាណ និងនិស្ស័យដ៏សុចរិតរបស់ទ្រង់ ដែលត្រូវបានលាក់កំបាំងអស់ជាច្រើនឆ្នាំមកហើយ នៅពេលណាដែលទ្រង់ចង់ឲ្យគេដឹង និងដោយគ្មានការអនុញ្ញាតពីពួកគេបានឡើយ។ ពួកគេគ្រាន់តែលន់តួអំពើបាបរបស់ពួកគេចំពោះព្រះជាម្ចាស់ដោយជឿថា ព្រះជាម្ចាស់នឹងនៅតែលើកលែងទោសបាបឲ្យពួកគេជឿថា ទ្រង់នឹងមិនធុញធុញទ្រាន់នឹងការធ្វើដូច្នោះទេ ហើយជឿថា ការនេះនឹងបន្តទៅបែបនេះជារៀងរហូត។ ពួកគេនៅតែបញ្ជាព្រះជាម្ចាស់ទាំងបង្ខំដោយជឿថា ទ្រង់នឹងនៅតែស្ដាប់តាមពួកគេ ព្រោះក្នុងព្រះគម្ពីរបានចែងថា ព្រះជាម្ចាស់មិនបានយាងមកដើម្បីឲ្យមនុស្សលោកបម្រើទ្រង់ទេ ប៉ុន្តែ ទ្រង់បានយាងមកដើម្បីបម្រើពួកគេវិញ ហើយទ្រង់គង់ទីនេះ ដើម្បីធ្វើជាអ្នកបម្រើរបស់ពួកគេ។ តើអ្នករាល់គ្នាមិនមែនជឿបែបនេះរហូតមកទេមែនទេ? នៅរាល់ពេលដែលអ្នករាល់គ្នាមិនអាចទទួលបានអ្វីមួយពីព្រះជាម្ចាស់ អ្នករាល់គ្នាចង់រត់ចេញពីទ្រង់ នៅ ពេលអ្នករាល់គ្នាមិនយល់ពីអ្វីមួយ អ្នករាល់គ្នាក៏អាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំង ថែមទាំងហ៊ានដល់ថ្នាក់និយាយនូវ សម្ដីត្រគោះបក់បោកសព្វបែបយ៉ាង បំពានទ្រង់ផង។ អ្នករាល់គ្នាមិនព្រមឲ្យព្រះជាម្ចាស់បង្ហាញនូវប្រាជ្ញាញាណ និងភាពអស្ចារ្យរបស់ទ្រង់ឲ្យបានពេញលេញដោយផ្ទាល់ព្រះអង្គសោះ ផ្ទុយទៅវិញ អ្នករាល់គ្នាចង់តែសប្បាយនឹងភាពស្រាកស្រាន្ត និងភាពស្រណុកសុខស្រួលបណ្តោះអាសន្នប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ ឥរិយាបថនៅក្នុងជំនឿរបស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់ មានត្រឹមតែជាទស្សនៈចាស់គំរិលដដែល។ ប្រសិនបើព្រះជាម្ចាស់បង្ហាញឲ្យអ្នករាល់គ្នាឃើញតេជានុភាពតែបន្តិច អ្នករាល់គ្នាមិនសប្បាយចិត្តឡើយ។ តើពេលនេះអ្នករាល់គ្នាឃើញច្បាស់ទេថា ឋានៈរបស់អ្នករាល់គ្នាធំប៉ុនណា? កុំស្មានថា អ្នករាល់គ្នាសុទ្ធសឹងតែស្មោះត្រង់ចំពោះព្រះជាម្ចាស់នៅពេលដែលការពិតទស្សនៈដ៏ចាស់គំរិលរបស់អ្នករាល់គ្នាមិនបានផ្លាស់ប្ដូរសោះនោះ។ នៅពេលគ្មានរឿងអ្វីកើតមានដល់អ្នក អ្នកជឿថា អ្វីគ្រប់យ៉ាងដំណើរការទៅយ៉ាងរលូន ហើយសេចក្ដីស្រលាញ់របស់អ្នកចំពោះព្រះជាម្ចាស់ឈានដល់ចំណុចមួយដ៏ខ្ពស់។ នៅពេលរឿងតូចតាចអ្វីមួយកើតឡើងចំពោះអ្នក អ្នកក៏ធ្លាក់ចូលទៅក្នុងស្ថានឃុំព្រលឹង។ តើនេះឬដែលថា អ្នកស្មោះត្រង់ចំពោះព្រះជាម្ចាស់?

ដកស្រង់ពី «អ្នកគប្បីទុកព្រះពរ អំពីឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឲ្យមនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣២៧

នៅក្នុងការស្វែងរករបស់ឯងរាល់គ្នា ឯងមាននូវសញ្ញាណ សេចក្តីសង្ឃឹម និងអនាគតផ្ទាល់ខ្លួនជាច្រើន។ កិច្ចការបច្ចុប្បន្ននេះ គឺដើម្បីដោះស្រាយនូវបំណងប្រាថ្នាដែលចង់​បានឋានៈ និងបំណងប្រាថ្នាហួសប្រមាណ​របស់ឯងរាល់គ្នាប៉ុណ្ណោះ។ សេចក្តីសង្ឃឹម ឋានៈ និងសញ្ញាណ គឺសុទ្ធ​តែ​ជាតំណាងពីបុរាណនៃនិស្ស័យរបស់សាតាំង។ មូលហេតុដែលរឿងរ៉ាងទាំងនេះមាននៅក្នុងចិត្តរបស់មនុស្ស គឺដោយសារតែការបំពុលរបស់សាតាំង តែងតែធ្វើឲ្យគំនិតរបស់មនុស្សកាន់តែអាក្រក់ ហើយជានិច្ចកាលមនុស្សមិនអាចគេចចេញពីការល្បួងរបស់សាតាំងបានឡើយ។ ពួកគេកំពុងរស់នៅក្នុងអំពីអំពើបាប តែពួកគេមិនជឿថាវាជាអំពើបាបនោះទេ ហើយពួកគេនៅតែគិតថា៖ «យើងជឿលើព្រះជាម្ចាស់ ដូច្នេះទ្រង់ត្រូវតែប្រទានព្រះពរដល់យើង ហើយរៀបចំអ្វីៗគ្រប់យ៉ាងសម្រាប់យើងយ៉ាងសមរម្យ។ យើងជឿលើព្រះជាម្ចាស់ ដូច្នេះយើងត្រូវតែលើសជាងអ្នកដទៃ ហើយយើងត្រូវមានឋានៈ និងអនាគតច្រើនជាងអ្នកដទៃដែរ។ ដោយសារយើងជឿលើព្រះជាម្ចាស់ ទ្រង់ត្រូវតែប្រទានឲ្យយើងនូវព្រះពរដែលគ្មានព្រំដែន។ បើមិនដូច្នោះទេ មិនគួរហៅថាជាអ្នកជឿលើព្រះជាម្ចាស់នោះឡើយ។» អស់រយៈពេលជាច្រើនឆ្នាំមកហើយ គំនិតដែលមនុស្សបានពឹងផ្អែកសម្រាប់​ការរស់រានមានជីវិតរបស់ពួកគេ បានធ្វើឲ្យដួងចិត្តរបស់ពួកគេច្របូកច្របល់ រហូតដល់​ចំនុច​ដែលពួកគេបានត្រឡប់ជាមនុស្សក្បត់ កំសាក និងគួរឲ្យស្អប់ខ្ពើម។ ពួកគេមិនត្រឹមតែខ្វះឆន្ទៈក្នុងការសម្រេច និងការតាំង​ចិត្ត​ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានត្រឡប់ជាមនុស្សលោភលន់ ក្រអឺតក្រទម និងធ្វើអ្វីតាមចិត្តឯងផងដែរ។ ពួកគេខ្វះខ្លាំងមែនទែននូវការតាំង​ចិត្ត​ណាមួយដែលហួសពីខ្លួនឯង ហើយលើសពីនេះទៅទៀត ពួកគេមិនមានភាពក្លាហានបន្តិចសោះ ក្នុងការចាកចេញពីភាពតឹងរ៉ឹងនៃឥទ្ធិពលងងឹតទាំងនេះទេ។ គំនិត និងជីវិតរបស់មនុស្ស គឺស្អុយរលួយណាស់ ដែលទស្សនរបស់ពួកគេលើការជឿលើព្រះជាម្ចាស់ នៅតែអាក្រក់ក្រៃលែងសឹងតែទ្រាំមិនបាន ហើយសូម្បីតែនៅពេលដែលមនុស្សនិយាយអំពីទស្សនរបស់ពួកគេលើការជឿលើព្រះជាម្ចាស់ ក៏សឹងតែមិនអាចអត់ទ្រាំឮដែរ។ មនុស្សទាំងអស់សុទ្ធតែជាមនុស្សកំសាក អសមត្ថភាព គួរឲ្យស្អប់ខ្ពើម និងផុយស្រួយ។ ពួកគេមិនមានអារម្មណ៍ស្អប់ខ្ពើមចំពោះកម្លាំងនៃភាពងងឹតទេ ហើយពួកគេមិនមានអារម្មណ៍ស្រឡាញ់ពន្លឺ និងសេចក្ដីពិតទេ។ ផ្ទុយទៅវិញ ពួកគេខិតខំអស់ពីសមត្ថភាព ដើម្បីបណ្តេញពន្លឺ និងសេចក្ដីពិតចេញ។ តើគំនិត និងទស្សនវិស័យបច្ចុប្បន្នរបស់ឯងរាល់គ្នា មិនមែនដូចនេះទេឬ? «តាំងពីទូលបង្គំជឿលើព្រះជាម្ចាស់ ទូលបង្គំគប្បីទទួលបានការចាក់បង្ហូរនូវព្រះពរ ហើយគប្បីតែទទួលបានការធានាថា ឋានៈរបស់ទូលបង្គំមិនដែលរង្គោះរង្គើ ហើយឲ្យនៅតែខ្ពស់ជាងអ្នកមិនជឿទៅទៀតដែរ។» ឯងមិនបានមាននូវទស្សនបែបនោះនៅក្នុងខ្លួនឯងរាល់គ្នា មិនត្រឹមតែរយៈពេលមួយ ឬពីរឆ្នាំទេ ប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ វិធីនៃការគិតធ្វើប្រតិបត្តិការរបស់ឯងរាល់គ្នា​​ គឺលើសជ្រុល។ ទោះបីជាឯងបានឈានដល់ជំហាននេះនៅថ្ងៃនេះក៏ដោយ ក៏ឯងរាល់គ្នានៅតែមិនទាន់បោះបង់ចោលឋានៈដែរ ប៉ុន្តែ បែរជាតស៊ូជានិច្ចដើម្បីបានដំណឹងពីការនោះ ហើយសង្កេតអំពីការនោះជារៀងរាល់ថ្ងៃ ដោយការភ័យខ្លាចយ៉ាងខ្លាំងថា ថ្ងៃណាមួយឋានៈរបស់ឯងនឹងត្រូវបាត់បង់ ហើយឈ្មោះរបស់ឯងនឹងត្រូវខូច។ មនុស្សមិនដែលលះបង់បំណងប្រាថ្នាដើម្បីភាពងាយស្រួលទេ។ ដូច្នេះ ដូចដែលអញជំនុំជម្រះឯងរាល់គ្នានៅថ្ងៃនេះ តើឯងរាល់គ្នានឹងមានការយល់ដឹងកម្រិតណានៅទីបំផុត? ឯងរាល់គ្នានឹងនិយាយថា ទោះបីឋានៈរបស់ឯងរាល់គ្នាមិនខ្ពស់ក៏ដោយ ក៏ឯងរាល់គ្នានៅតែទទួលបាននូវការលើកស្ទួយពីព្រះជាម្ចាស់ដែរ។ ដោយសារតែឯងរាល់គ្នា មានកំណើតទាប ឯងមិនមានឋានៈទេ តែឯងទទួលបានឋានៈដោយសារព្រះជាម្ចាស់លើកស្ទួយឯង—នេះគឺជាអ្វីដែលទ្រង់បានប្រទានមកឯង។ ថ្ងៃនេះ ឯងអាចទទួលការបណ្តុះបណ្តាលរបស់ព្រះជាម្ចាស់ ការវាញផ្ចាលរបស់ទ្រង់ និងការជំនុំជម្រះរបស់ទ្រង់ដោយផ្ទាល់បាន។ រឹតតែពិសេសទៅទៀតនោះ គឺជាការលើកស្ទួយពីទ្រង់។ ឯងរាល់គ្នាអាចទទួលបានការបន្សុទ្ធ និងការដុតបញ្ឆេះរបស់ទ្រង់ដោយផ្ទាល់​។ នេះគឺជាសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។ ឆ្លងកាត់សម័យកាលជាច្រើន មិនដែលមានមនុស្សណាម្នាក់ ដែលទទួលបានការបន្សុទ្ធ និងការដុតបញ្ឆេះរបស់ទ្រង់ឡើយ ហើយក៏មិនមានមនុស្សណាម្នាក់ ដែលអាចទទួលបាននូវភាពគ្រប់លក្ខណ៍ ដោយសារព្រះបន្ទូលរបស់ទ្រង់ឡើយ។ ឥឡូវព្រះជាម្ចាស់កំពុងមានបន្ទូលជាមួយឯងរាល់គ្នាទល់មុខនឹងមុខ បន្សុទ្ធឯងរាល់គ្នា បើកសម្តែងនូវភាពបះបោរខាងក្នុងរបស់ឯងរាល់គ្នា—នេះពិតជាការលើកស្ទួយរបស់ទ្រង់។ តើមនុស្សមានសមត្ថភាពអ្វីខ្លះ? មិនថាពួកគេជាកូនចៅរបស់ដាវីឌ ឬជាកូនចៅរបស់ម៉ូអាប់ទេ សរុបមក មនុស្សត្រូវបានបង្កើតក្នុងភាពជាមនុស្ស ដែលគ្មានអ្វីដែលគួរឲ្យអួតខ្លួនសោះឡើយ។ ដោយសារឯងជាសត្ដនិកររបស់ព្រះជាម្ចាស់ ឯងត្រូវតែបំពេញកាព្វកិច្ចរបស់សត្តនិករ។ មិនមានសេចក្ដីតម្រូវផ្សេងទៀតពីឯងរាល់គ្នាទេ។ នេះជារបៀបដែលឯងរាល់គ្នាគប្បីអធិស្ឋាន៖ «ឱព្រះជាម្ចាស់អើយ! មិនថាទូលបង្គំមានឋានៈ ឬអត់ទេ ឥឡូវនេះទូលបង្គំយល់ពីខ្លួនឯង។ ប្រសិនបើឋានៈទូលបង្គំខ្ពស់ នោះគឺដោយសារតែការលើកស្ទួយពីទ្រង់ ហើយប្រសិនបើវាទាប វាគឺដោយសារតែការអនុញ្ញាតិឲ្យកើតឡើងពីទ្រង់។ អ្វីៗទាំងអស់ស្ថិតនៅក្នុងព្រះហស្ដរបស់ទ្រង់។ ទូលបង្គំគ្មានជម្រើសណា ឬក៏មិនមានការតវ៉ាអ្វីដែរ។ ទ្រង់បានជ្រើសតាំងឲ្យទូលបង្គំកើតនៅក្នុងប្រទេសនេះ និងក្នុងចំណោមមនុស្សនេះ ហើយអ្វីទាំងអស់ដែលទូលបង្គំគួរត្រូវធ្វើ គឺត្រូវស្ដាប់បង្គាប់ទាំងស្រុង ក្រោមការគ្រប់គ្រងរបស់ទ្រង់ ពីព្រោះអ្វីៗគ្រប់យ៉ាង គឺស្ថិតនៅក្នុងអ្វីដែលទ្រង់បានជ្រើសតាំង។ ទូលបង្គំមិនគិតពីឋានៈទេ។ យ៉ាងណាមិញ ទូលបង្គំគ្រាន់តែជាសត្តនិករប៉ុណ្ណោះ។ ប្រសិនបើទ្រង់ដាក់ទូលបង្គំនៅក្នុងជង្ហុកធំ នៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ ទូលបង្គំមិនមែនជាអ្វីក្រៅពីជាសត្ដនិករទេ។ ប្រសិនបើទ្រង់ប្រើទូលបង្គំ ទូលបង្គំគឺជាសត្តនិករ។ ប្រសិនបើទ្រង់ធ្វើឲ្យទូលបង្គំបានគ្រប់លក្ខណ៍ ទូលបង្គំនៅតែជាសត្តនិករ។ ប្រសិនបើទ្រង់ មិនធ្វើឲ្យទូលបង្គំបានគ្រប់លក្ខណ៍ ក៏ទូលបង្គំនឹងនៅតែស្រឡាញ់ទ្រង់ ពីព្រោះទូលបង្គំមិនមែនលើសជាងសត្តនិករទេ។ ទូលបង្គំគ្មានអ្វីសោះ ក្រៅពីជាសត្តនិករតូចតាច ដែលបង្កើតឡើងដោយព្រះអម្ចាស់នៃសត្តនិករនោះទេ គឺគ្រាន់តែជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងអស់ដែលព្រះជាម្ចាស់បានបង្កើត។ គឺជាទ្រង់ហើយដែលបានបង្កើតទូលបង្គំ ហើយឥឡូវនេះទ្រង់បានដាក់ទូលបង្គំម្តងទៀតនៅក្នុងព្រះហស្ដរបស់ទ្រង់ ដើម្បីធ្វើជាមួយទូលបង្គំទៅតាមព្រះហឫទ័យទ្រង់។ ទូលបង្គំមានឆន្ទៈធ្វើជាឧបករណ៍របស់ទ្រង់ និងជារបស់ឥតបានការរបស់ទ្រង់ ពីព្រោះអ្វីៗគ្រប់យ៉ាង គឺជាអ្វីដែលទ្រង់បានជ្រើសតាំង។ គ្មាននរណាម្នាក់អាចផ្លាស់ប្តូរការនេះបានឡើយ។ របស់សព្វសារពើ និងព្រឹត្តិការណ៍ទាំងអស់ គឺស្ថិតនៅក្នុងព្រះហស្ដរបស់ទ្រង់។» នៅពេលដែលវេលាមកដល់ ដែលឯងនឹងលែងគិតពីឋានៈ នោះឯងនឹងរួចផុតពីការនេះទៀតហើយ។ មានតែពេលនោះទេ ដែលឯងនឹងអាចស្វែងរកដោយទំនុកចិត្ត និងក្លាហាន ហើយមានតែពេលនោះទេ ដែលដួងចិត្តរបស់ឯងអាចរួចផុតពីដាក់កម្រិតណាមួយបាន។ នៅពេលដែលមនុស្សដោះចេញពីការទាំងអស់នេះបាន ពេលនោះពួកគេនឹងលែងមានកង្វល់ទៀតហើយ។ តើឥឡូវនេះ ភាគច្រើននៃកង្វល់របស់ឯងរាល់គ្នាជាអ្វីទៅ? ឯងតែងតែត្រូវបានដាក់កម្រិតដោយឋានៈ ហើយមានកង្វល់ជានិច្ចចំពោះការរំពឹងទុករបស់ឯង។ ឯងតែងតែត្រឡប់ទំព័រនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយរពឹងចង់អានព្រះបន្ទូលទាក់ទងនឹងទិសដៅរបស់មនុស្ស ហើយចង់ដឹងថាតើការរំពឹងទុករបស់ឯងមានអ្វីខ្លះ ហើយទិសដៅរបស់ឯងនឹងទៅជាយ៉ាងណា។ ឯងឆ្ងល់ថា «តើទូលបង្គំពិតជាមានការរំពឹងទុកឬទេ? តើព្រះជាម្ចាស់បាននាំការទាំងនោះទៅឆ្ងាយទេ? ព្រះជាម្ចាស់គ្រាន់តែមានបន្ទូលថា ទូលបង្គំជារបស់ឥតបានការ។ តើអ្វីទៅជាការរំពឹងទុករបស់ទូលបង្គំ?» វាពិបាកសម្រាប់ឯងរាល់គ្នា ក្នុងការដាក់ការរំពឹងទុក និងវាសនារបស់ឯងនៅមួយឡែកនោះ។ ឯងរាល់គ្នា ឥឡូវនេះជាអ្នកដើរតាមទ្រង់ ហើយឯងបានទទួលការយល់ដឹងខ្លះៗអំពីដំណាក់កាលនៃកិច្ចការនេះ។ ទោះយ៉ាងណា ឯងនៅតែមិនទាន់បានដាក់នូវបំណងចិត្តក្នុងការចង់បានឋានៈរបស់ឯង ឲ្យនៅមួយឡែកនៅឡើយ។ នៅពេលឋានៈរបស់ឯងខ្ពស់ ឯងស្វែងរកបានល្អ ប៉ុន្តែ នៅពេលដែលឋានៈឯងទាប ឯងនឹងមិនស្វែងរកទៀតទេ។ ព្រះពរអំពីឋានៈ គឺតែងតែស្ថិតនៅក្នុងគំនិតរបស់ឯងជានិច្ច។ ហេតុអ្វីបានជាមនុស្សភាគច្រើនមិនអាចដកខ្លួនចេញពីភាពអវិជ្ជមានបាន? តើចំលើយមិនកើតមាន ដោយសារតែការរំពឹងទុកមិនគាប់ប្រសើរឬ? ដរាបណាព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានថ្លែងចេញ ឯងរាល់គ្នាប្រញាប់ចង់ឃើញថាតើឋានៈ និងអត្តសញ្ញាណរបស់ឯងជាអ្វីអោយប្រាកដ។ ឯងរាល់គ្នា ផ្តល់អាទិភាពលើឋានៈ និងអត្តសញ្ញាណ ហើយទម្លាក់និមិត្តទៅចំណាត់ថ្នាក់ទីពីរវិញ។ ទីបីគឺជាអ្វីដែលឯងគួរចូល ហើយទីបួនគឺជាព្រះហឫទ័យបច្ចុប្បន្នរបស់ព្រះជាម្ចាស់។ ឯងដំបូងគេគឺក្រឡេកមើល ថាតើងារដែលព្រះជាម្ចាស់ដាក់ឲ្យឯងថាជា «របស់ឥតបានការ» បានផ្លាស់ប្តូរឬអត់។ ឯងអានហើយអានទៀត ហើយនៅពេលឯងឃើញថាងារជា «របស់ឥតបានការ» ត្រូវបានដកចេញហើយនោះ ឯងនឹងសប្បាយចិត្ត និងអរព្រះគុណដល់ព្រះជាម្ចាស់យ៉ាងខ្លាំង ហើយសរសើរពីព្រះចេស្ដាដ៏អស្ចារ្យរបស់ទ្រង់។ ប៉ុន្តែ ប្រសិនបើឯងឃើញថាឯងរាល់គ្នានៅតែជារបស់ឥតបានការ ឯងនឹងអាក់អន់ចិត្ត ហើយកត្តាជម្រុញនៅក្នុងដួងចិត្តរបស់ឯងរលាយបាត់ភ្លាម។ បើឯងស្វែងរកតាមវិធីនេះកាន់តែច្រើន ឯងនឹងទទួលបានផលតិច។ បើមនុស្សមានបំណងប្រាថ្នាកាន់តែខ្ពស់លើឋានៈ នោះពួកគេនឹងត្រូវដោះស្រាយជាមួយព្រះជាម្ចាស់កាន់តែមធ្យ័ត ហើយពួកគេនឹងកាន់តែត្រូវឆ្លងកាត់នូវការបន្សុទ្ធដ៏ខ្លាំង។ មនុស្សបែបនេះគ្មានតម្លៃទេ! ពួកគេត្រូវតែត្រូវដោះស្រាយ និងជំនុំជម្រះពីព្រះជាម្ចាស់ដោយពេញលេញ ដើម្បីឲ្យពួកគេបោះបង់ចោលនូវរបស់ទាំងនេះទាំងស្រុង។ ប្រសិនបើឯងរាល់គ្នា បន្តតាមវិធីនេះរហូតដល់ទីបំផុត ឯងនឹងមិនទទួលបានអ្វីទាំងអស់។ អ្នកដែលមិនស្វែងរកជីវិត មិនអាចទទួលបានការបំផ្លាស់បំប្រែទេ ហើយអ្នកដែលមិនស្រេកឃ្លានសេចក្ដីពិត ក៏មិនអាចទទួលបានសេចក្ដីពិតដែរ។ ឯងមិនផ្តោតលើការស្វែងរកការបំផ្លាស់បំប្រែ និងច្រកចូលផ្ទាល់ខ្លួនទេ ប៉ុន្តែបែរជាផ្តោតលើបំណងប្រាថ្នា​ដ៏ហួសហេតុ និងអ្វីៗដែលរារាំងសេចក្តីស្រឡាញ់របស់ឯងចំពោះព្រះជាម្ចាស់ ហើយរារាំងឯងមិនឲ្យចូលទៅជិតទ្រង់។ តើការទាំងនោះអាចបំផ្លាស់បំប្រែឯងបានទេ? តើការទាំងនោះអាចនាំឯងចូលទៅក្នុងនគរព្រះបានទេ? ប្រសិនបើកម្មវត្ថុនៃការស្វះស្វែងរករបស់ឯង មិនមែនដើម្បីស្វែងរកសេចក្ដីពិតទេនោះ ឯងក៏អាចឆ្លៀតយកឱកាសនេះ ហើយត្រឡប់ទៅកាន់ពិភពលោកវិញចុះ។ ការខ្ជះខ្ជាយពេលវេលារបស់ឯងតាមរបៀបនេះ គឺពិតជាមិនមានតម្លៃទេ—ហេតុអ្វីបានជាធ្វើទារុណកម្មខ្លួនឯង? តើវាមិនពិតទេដែលថា ឯងអាចទទួលបាននូវអ្វីៗគ្រប់បែបយ៉ាងនៅក្នុងពិភពលោកដ៏ស្រស់ស្អាតនោះ? លុយ ស្ត្រីស្រស់ស្អាត ឋានៈ អំនួតខ្លាំងលើខ្លួនឯង គ្រួសារ កូនៗ និងអ្វីៗផ្សេងទៀត—តើផលិតផលនៃពិភពលោកទាំងនេះ មិនមែនជារបស់ល្អបំផុតដែលឯងគួរទទួលបានបានទេឬ? តើដើម្បីអ្វើទៅ​ក្នុងការដែលដើរចុះឡើងរកមើលកន្លែងមួយដែលឯងអាចសប្បាយបាននោះ? ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ ដូច្នេះតើឯងអាចមានកន្លែងដែលស្រួលបានយ៉ាងដូចម្តេចទៅ? តើទ្រង់បង្កើតកន្លែងងាយស្រួលដ៏ស្រស់ស្អាតមួយសម្រាប់ឯងយ៉ាងដូចម្តេចទៅ? តើអាចទៅរួចទេ? ក្រៅពីការជំនុំជម្រះរបស់អញ ថ្ងៃនេះឯងអាចទទួលបានការបង្រៀនតែលើសេចក្ដីពិតប៉ុណ្ណោះ។ ឯងមិនអាចទទួលបានការលួងលោមពីអញទេ ហើយឯងមិនអាចទទួលបានគ្រែផ្កាកុលាបដែលឯងចង់បានជាយូរមកហើយនោះទេ។ អញនឹងមិនផ្តល់ឲ្យឯងនូវទ្រព្យសម្បត្តិនៃពិភពលោកទេ។ ប្រសិនបើឯងស្វែងរកដ៏ពិតប្រាកដ នោះអញនឹងផ្តល់ឲ្យឯងនូវផ្លូវនៃជីវិតទាំងមូល ដើម្បីឲ្យឯងដូចជាត្រីត្រឡប់ចូលទៅក្នុងទឹកវិញអញ្ចឹង។ ប្រសិនបើឯងមិនស្វែងរកដោយពិតប្រាកដនោះទេ នោះអញនឹងយកការទាំងអស់មកវិញ។ អញមិនមានព្រះហឫទ័យផ្តល់ព្រះបន្ទូលពីមាត់អញទៅកាន់ឯង ដែលលោភលន់ដើម្បីបានការលួងលោម ជាអ្នកដែលគ្រាន់តែដូចជាជ្រូក និងឆ្កែប៉ុណ្ណោះឡើយ!

ដកស្រង់ពី «ហេតុអ្វីបានជាឯងមិនមានឆន្ទៈធ្វើជារបស់ឥតបានការ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣២៨

ចូរសម្លឹងមើលខ្លួនឯង ដើម្បីឲ្យដឹងថាតើអ្នកអនុវត្តតាមសេចក្តីសុចរិតនៅគ្រប់កិច្ចការដែលអ្នកធ្វើហើយឬនៅ ហើយថាតើគ្រប់ទង្វើរបស់អ្នកត្រូវបានឃ្លាំមើលដោយព្រះជាម្ចាស់ដែរឬទេ៖ នេះគឺជាគោលការណ៍ដែលអ្នកជឿលើព្រះជាម្ចាស់អនុវត្តកិច្ចការរបស់ពួកគេ។ អ្នកនឹងត្រូវហៅថាជាសុចរិត ដោយព្រោះអ្នករាល់គ្នាអាចធ្វើឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យបាន និងដោយព្រោះអ្នកទទួលយកការថែទាំ និងការការពារពីព្រះជាម្ចាស់។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អស់អ្នកដែលទទួលយកការថែទាំ ការការពារ និងភាពល្អឥតខ្ចោះ និងអស់អ្នកដែលទ្រង់បានទទួលយក គឺសុទ្ធតែជាមនុស្សសុចរិត ហើយទ្រង់ចាត់ទុកពួកគេរាល់គ្នាថាមានតម្លៃ។ កាលណាអ្នកទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្រើន នោះអ្នកនឹងកាន់តែអាចទទួលបាន និងយល់ដឹងអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់បានកាន់តែច្រើនដែរ ហើយអ្នកនឹងកាន់តែអាចរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបំពេញតាមសេចក្ដីតម្រូវរបស់ទ្រង់ដែរ។ នេះគឺជាការងាររបស់ព្រះជាម្ចាស់សម្រាប់អ្នករាល់គ្នា ហើយនេះគឺជាកិច្ចការដែលអ្នករាល់គ្នាគប្បីត្រូវសម្រេចឲ្យបាន។ ប្រសិនបើអ្នកប្រើចិត្តគំនិតរបស់ខ្លួនដើម្បីវាស់វែង និងកំណត់ព្រំដែនព្រះជាម្ចាស់ ថាព្រះជាម្ចាស់ប្រៀបដូចជារូបចម្លាក់ដីឥដ្ឋដែលមិនចេះប្រែប្រួល ហើយប្រសិនបើអ្នកកំណត់ព្រំដែនព្រះជាម្ចាស់នៅក្នុងខ្នាតរង្វាស់នៃព្រះគម្ពីរ និងដាក់ទ្រង់នៅក្នុងទំហំកិច្ចការដែលមានព្រំដែនកំណត់ ទង្វើនេះសបញ្ជាក់ថា អ្នករាល់គ្នាបានដាក់ទោសចំពោះព្រះជាម្ចាស់ហើយ។ ដ្បិតពួកសាសន៍យូដានៅក្នុងសម័យសញ្ញាចាស់ ចាត់ទុកព្រះជាម្ចាស់ជារូបបដិមាករដែលមានរូបរាងមិនប្រែប្រូល ដែលពួកគេអាចចាំទុកក្នុងចិត្តរបស់ពួកគេបាន ហាក់បីដូចជាព្រះជាម្ចាស់អាចហៅបានត្រឹមតែជាព្រះមែស្ស៊ី ហើយមានតែទ្រង់ដែលគេហៅថាព្រះមែស្ស៊ីប៉ុណ្ណោះដែលអាចជាព្រះជាម្ចាស់បាន ហើយដោយព្រោះមនុស្សបម្រើ និងថ្វាយបង្គំព្រះជាម្ចាស់ ទុកទ្រង់ដូចជារូបចម្លាក់ដីឥដ្ឋ (ដែលគ្មានជីវិត) បានជាពួកគេបោះដែកគោលឆ្កាងព្រះយេស៊ូវនៅក្នុងពេលនោះ ដោយកាត់ទោសប្រហារជីវិតទ្រង់ ដូច្នេះហើយបានជាព្រះយេស៊ូវដែលគ្មានកំហុសសោះត្រូវបានគេកាត់ទោសដល់ស្លាប់។ ព្រះជាម្ចាស់ពុំមានទោសអ្វីសោះឡើយ តែមនុស្សមិនព្រមទុកជីវិតឲ្យទ្រង់ ហើយទទូចកាត់ទោសប្រហារជីវិតទ្រង់ ដូច្នេះព្រះយេស៊ូវក៏ត្រូវបានគេឆ្កាងទៅ។ មនុស្សតែងជឿថា ព្រះជាម្ចាស់ពុំប្រែប្រួល ហើយកំណត់ទ្រង់ទៅតាមគោលនៃសៀវភៅមួយក្បាល គឺព្រះគម្ពីរ ហាក់បីដូចជាមនុស្សមានការយល់ដឹងឥតខ្ចោះអំពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងហាក់បីដូចជាមនុស្សគ្រប់គ្រងអ្វីៗទាំងអស់ដែលព្រះជាម្ចាស់ធ្វើនៅក្នុងព្រះហស្ដរបស់ទ្រង់ដូច្នេះដែរ។ មនុស្សល្ងង់ខ្លៅយ៉ាងខ្លាំង ក្រអឺតក្រទមយ៉ាងខ្លាំង ហើយពួកគេពូកែខាងការនិយាយបំផ្លើស។ មិនថាអ្នកមានចំណេះដឹងអំពីព្រះជាម្ចាស់ច្រើនប៉ុណ្ណានោះទេ ខ្ញុំនៅតែមានបន្ទូលថា អ្នកពុំស្គាល់ព្រះជាម្ចាស់ឡើយ នៅតែថាអ្នកជាមនុស្សម្នាក់ដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ខ្លាំងបំផុត និងនៅតែថាអ្នកបានដាក់ទោសព្រះជាម្ចាស់ ដ្បិតអ្នកគ្មានសមត្ថភាពអនុវត្តតាមកិច្ចការរបស់ព្រះជាម្ចាស់ និងមិនអាចដើរក្នុងផ្លូវដែលព្រះជាម្ចាស់បានធ្វើឲ្យគ្រប់លក្ខណ៍បានឡើយ។ តើហេតុអ្វីបានជាព្រះជាម្ចាស់មិនដែលសព្វព្រះហឫទ័យនឹងទង្វើរបស់មនុស្ស? គឺដោយសារតែមនុស្សពុំស្គាល់ព្រះជាម្ចាស់ ដោយសារតែមនុស្សមានគំនិតច្រើនហួសហេតុពេក និងដោយសារតែចំណេះដឹងរបស់ពួកគេអំពីព្រះជាម្ចាស់មិនស្របទៅនឹងសេចក្តីពិតឡើយ តែផ្ទុយទៅវិញ និយាយពីរឿងរ៉ាវតែមួយដដែលៗដោយគ្មានអ្វីប្លែកសោះឡើយ ព្រមទាំងប្រើវិធីសាស្រ្តដូចៗគ្នានៅគ្រប់ស្ថានការណ៍ទាំងអស់។ ហេតុដូចនេះ ការយាងមកកាន់ផែនដីនៅថ្ងៃនេះ ព្រះជាម្ចាស់ត្រូវបានមនុស្សដំដែកគោលភ្ជាប់ទៅនឹងឈើឆ្កាងជាថ្មីម្ដងទៀត។ មនុស្សពិតជាឃោរឃៅណាស់! ការរួមគំនិតគ្នា និងល្បិចកលទុច្ចរិត ការលួចឆក់ និងការរឹបអូសពីអ្នកដទៃ ការដណ្ដើមកិត្តិយស និងលាភសក្ការៈ ការកាប់សម្លាប់គ្នាទៅវិញទៅមក តើដល់ពេលណាទើបអាចនឹងបញ្ចប់បាន? មិនថាព្រះជាម្ចាស់មានបន្ទូលច្រើនរាប់សិបពាន់ម៉ាត់ក៏ដោយ ក៏គ្មាននរណាម្នាក់ភ្ញាក់ស្មារតីវិញឡើយ។ មនុស្សធ្វើការដើម្បីជាប្រយោជន៍ដល់ក្រុមគ្រួសារ និងកូនប្រុសស្រីរបស់ពួកគេ ជាប្រយោជន៍ដល់មុខរបរ ភាពជោគជ័យទៅអនាគត តួនាទី អំនួតផ្ទាល់ខ្លួន និងប្រាក់កាសរបស់ពួកគេ ជាប្រយោជន៍ខាងចំណីអាហារ សម្លៀកបំពាក់ និងខាងសាច់ឈាម។ ប៉ុន្តែ តើមាននរណាម្នាក់ដែលបានធ្វើកិច្ចការដើម្បីជាប្រយោជន៍ដល់ព្រះជាម្ចាស់ពិតប្រាកដ? ទោះបីជាក្នុងចំណោមអស់អ្នកដែលធ្វើកិច្ចការដើម្បីជាប្រយោជន៍ដល់ព្រះជាម្ចាស់ក៏ដោយ ក៏មានមនុស្សតិចតួចណាស់ដែលបានស្គាល់់ព្រះជាម្ចាស់។ តើមានមនុស្សប៉ុន្មាននាក់ដែលមិនធ្វើការដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេនោះ? តើមានមនុស្សប៉ុន្មាននាក់ដែលមិនជិះជាន់ ឬបណ្តេញអ្នកដទៃចេញដើម្បីការពារតំណែងរបស់ពួកគេ? ដូចនេះ ព្រះជាម្ចាស់ត្រូវគេបង្ខំកាត់ទោសប្រហាជីវិតជាច្រើនលើកច្រើនសារ ហើយចៅក្រមឃោរឃៅច្រើនរាប់មិនអស់បានដាក់ទោសព្រះជាម្ចាស់ និងបានដំដែកគោលឆ្កាងទ្រង់ទៅលើឈើឆ្កាងជាថ្មីម្ដងទៀត។ តើមានមនុស្សប៉ុន្មាននាក់ដែលអាចហៅថាសុចរិតបាន ដោយសារពួកគេធ្វើការដើម្បីជាប្រយោជន៍ដល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដនោះ?

តើការដែលត្រូវធ្វើឲ្យគ្រប់លក្ខណ៍នៅចំពោះព្រះជាម្ចាស់ក្នុងនាមជាពួកបរិសុទ្ធឬបុគ្គលសុចរិតនោះងាយស្រួលដែរឬទេ? នេះគឺជាឃ្លាត្រឹមត្រូវដែលថា «ពុំមានសេចក្តីសុចរិតនៅលើផែនដីនេះឡើយ សេចក្តីសុចរិតមិនមាននៅក្នុងលោកិយនេះទេ»។ នៅពេលអ្នករាល់គ្នាមកចំពោះព្រះជាម្ចាស់ ចូរគិតអំពីសម្លៀកបំពាក់ដែលអ្នករាល់គ្នាពាក់ គិតពីគ្រប់ទង្វើនិងពាក្យសម្ដីរបស់អ្នករាល់គ្នា គិតពីគំនិត និងយោបល់របស់អ្នករាល់គ្នា និងគិតសូម្បីតែការយល់សប្តិដែលអ្នកយល់សប្តិឃើញរាល់ថ្ងៃ គ្រប់ទាំងអស់នេះគឺសម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នករាល់គ្នាប៉ុណ្ណោះ។ តើនេះមិនមែនជារឿងពិតទេឬអី? «សេចក្តីសុចរិត» ពុំមានន័យថាជាការដាក់ទានដល់់អ្នកដទៃនោះទេ ក៏ពុំមានន័យថាជាការស្រឡាញ់អ្នកជិតខាងអ្នកឲ្យដូចជាខ្លួនឯងដែរ ហើយក៏ពុំមានន័យថាជាការជៀសវាងការឈ្លោះប្រកែក និងការឈ្លោះទាស់ទែងគ្នា ឬពីការលួចឆក់ប្លន់ដែរ។ សេចក្តីសុចរិត មានន័យថាជាការអនុវត្តកិច្ចការរបស់ព្រះជាម្ចាស់តាមភារកិច្ចរបស់អ្នក និងគោរពតាមការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ចាត់ទុកដូចជារបរចិញ្ចឹមជីវិតដែលប្រទានពីស្ថានសួគ៌ដល់អ្នក ដោយមិនគិតពីពេលវេលា ឬទីកន្លែងឡើយ គឺដូចជាគ្រប់កិច្ចការទាំងអស់ដែលព្រះអម្ចាស់យេស៊ូវបានធ្វើរួចរាល់មកហើយដែរ។ នេះគឺជាសេចក្តីសុចរិតដែលព្រះទ្រង់បានមានបន្ទូល។ ឡុតអាចត្រូវគេហៅថាសុចរិតបាន គឺដោយសារគាត់បានសង្គ្រោះជីវិតទេវតាពីរអង្គដែលព្រះជាម្ចាស់បានបញ្ជូនមក ដោយពុំមានគិតពីប្រយោជន៍ ឬការខាតបង់របស់ខ្លួនឡើយ។ គេអាចត្រឹមនិយាយថា អ្វីដែលគាត់បានធ្វើនៅពេលនោះ គឺអាចហៅថាសុចរិតបាន ប៉ុន្តែគាត់មិនអាចឲ្យគេហៅថាជាមនុស្សសុចរិតបានទេ។ គឺដោយសារតែឡុតបានឃើញព្រះជាម្ចាស់ ហើយក៏បានប្រគល់កូនស្រីពីរនាក់របស់គាត់ដើម្បីដូរនឹងទេវតាពីរអង្គ ដែលអាចហៅថាជាទង្វើសុចរិតបាន ប៉ុន្តែអាកប្បកិរិយាទាំងអស់របស់គាត់កាលពីមុន មិនសុទ្ធតែតំណាងឲ្យសេចក្តីសុចរិតនោះទេ។ ដូច្នេះ ខ្ញុំមានបន្ទូលថា «ពុំមានមនុស្សសុចរិតនៅលើផែនដីនេះឡើយ»។ សូម្បីតែអស់អ្នកដែលនៅក្នុងនិកាយដំណើរនៃការជាសះស្បើយ (Stream of Recovery) ក៏គ្មាននរណាម្នាក់អាចហៅថាជាសុចរិតបានដែរ។ មិនថាទង្វើរបស់អ្នកល្អយ៉ាងណា មិនថាអ្នកចេញមកសរសើរតម្កើងព្រះនាមរបស់ព្រះជាម្ចាស់យ៉ាងណា មិនថាអ្នកមិនដែលវាយតប់និងដាក់បណ្ដាសាអ្នកដទៃ មិនថាអ្នកមិនលួចឆក់ប្លន់ពីអ្នកដទៃ នោះទេ ក៏អ្នកនៅតែមិនអាចហៅថាជាសុចរិតបានដែរ ដ្បិតទង្វើនេះ គឺមនុស្សធម្មតាសុទ្ធតែអាចធ្វើបាន។ ចំណុចសំខាន់នៅក្នុងពេលនេះគឺថា អ្នកពុំស្គាល់ព្រះជាម្ចាស់។ គេអាចត្រឹមនិយាយបានថា នៅពេលបច្ចុប្បន្ននេះ អ្នកមានភាពជាមនុស្សត្រឹមត្រូវតែបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែគ្មានធាតុនៃសេចក្តីសុចរិតដែលព្រះទ្រង់មានបន្ទូលឡើយ ដូច្នេះហើយ គ្មានអ្វីដែលអ្នកធ្វើអាចបញ្ជាក់បានថាអ្នកស្គាល់ព្រះជាម្ចាស់ឡើយ។

ដកស្រង់ពី «ពួកទុច្ចរិតនឹងត្រូវទទួលទោសយ៉ាងពិតប្រាកដ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣២៩

កាលគ្រាមុន នៅពេលព្រះជាម្ចាស់គង់នៅស្ថានសួគ៌ មនុស្សលោកបានធ្វើទង្វើដោយបោកបញ្ឆោតចំពោះព្រះជាម្ចាស់។ សព្វថ្ងៃនេះ ព្រះជាម្ចាស់កំពុងគង់ក្នុងចំណោមមនុស្សជាតិ ហើយគ្មាននរណាម្នាក់បានដឹងថាអស់រយៈពេលប៉ុន្មានឆ្នាំមកហើយនោះទេ ប៉ុន្តែនៅក្នុងការប្រព្រឹត្តរបស់ខ្លួន មនុស្សនៅតែបន្តរបៀបរបស់ពួកគេ និងព្យាយាមបញ្ឆោតទ្រង់។ តើការគិតរបស់មនុស្សមិនអន់ថយពេកទេឬអី? គឺវាដូចគ្នានឹងយូដាសដែរ៖ នៅមុនពេលព្រះយេស៊ូវយាងមក យូដាសនិយាយកុហកដើម្បីបោកបញ្ឆោតបងប្អូនប្រុសស្រីរបស់ខ្លួន ហើយសូម្បីតែក្រោយពេលដែលព្រះយេស៊ូវយាងមកហើយក្ដី ក៏នៅតែមិនព្រមកែប្រែដែរ។ គាត់មិនបានស្គាល់ព្រះយេស៊ូវសូម្បីតែបន្តិច ហើយចុងក្រោយក៏ក្បត់នឹងព្រះយេស៊ូវ។ តើនេះមិនមែនមកពីគាត់មិនស្គាល់ព្រះជាម្ចាស់ទេឬអី? សព្វថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នានៅមិនទាល់ស្គាល់ព្រះជាម្ចាស់ នោះអាចថាអ្នករាល់គ្នានឹងក្លាយយូដាសម្នាក់ទៀត សោកនាដកម្មនៃការឆ្កាងព្រះយេស៊ូវនៅក្នុងសម័យនៃព្រះគុណកាលពីពីរពាន់ឆ្នាំមុន នឹងកើតមានឡើងសារជាថ្មី។ តើអ្នករាល់គ្នាមិនជឿលើរឿងនេះទេឬ? នេះគឺជាការពិត! បច្ចុប្បន្ននេះ មនុស្សភាគច្រើនសុទ្ធតែស្ថិតក្នុងស្ថានភាពមួយស្រដៀងគ្នា ហើយមនុស្សប្រភេទនេះកំពុងដើរតួជាយូដាសគ្រប់ៗគ្នា។ ខ្ញុំប្រហែលជាមានបន្ទូលដូច្នេះឆាប់បន្តិចពេកហើយ ប៉ុន្ដែខ្ញុំមិនមែនមានបន្ទូលអត់ប្រយោជន៍នោះទេ តែគឺសំអាងទៅលើការពិត ហើយអ្នកមិនអាចធ្វើអ្វីក្រៅពីត្រូវជឿលើរឿងនេះឡើយ។ បើទោះបីជាមនុស្សជាច្រើនបានធ្វើពុតជាដាក់ខ្លួនក្ដី ក៏នៅក្នុងចិត្តរបស់ពួកគេគ្មានអ្វីក្រៅពីស្រះទឹកស្លាប់ ដែលជារណ្ដៅទឹកស្អុយនោះទេ។ សព្វថ្ងៃនេះ មានមនុស្សបែបនេះច្រើនណាស់នៅក្នុងព្រះវិហារ ហើយអ្នករាល់គ្នាគិតថា ខ្ញុំពុំបានដឹងអំពីរឿងនេះសោះឡើយ។ បច្ចុប្បន្ននេះ ព្រះវិញ្ញាណរបស់ខ្ញុំ សម្រេចចិត្តជំនួសខ្ញុំ និងធ្វើបន្ទាល់ជំនួសខ្ញុំ។ តើអ្នកគិតថាខ្ញុំមិនដឹងអ្វីសោះមែនទេ? តើអ្នកគិតថា ខ្ញុំមិនដឹងអំពីគំនិតវៀចវេរនៅក្នុងចិត្តរបស់អ្នករាល់គ្នា និងរឿងរ៉ាវដែលអ្នករាល់គ្នាទុកនៅក្នុងចិត្តមែនទេ? តើការយល់ដឹងឲ្យបានច្រើនអំពីព្រះជាម្ចាស់ងាយស្រួលដល់ម្ល៉េះមែនទេ? តើអ្នកគិតថា អ្នកអាចចាត់ទុកទ្រង់បែបណាក៏បានតាមដែលចូលចិត្តមែនទេ? កាលពីមុន ខ្ញុំមានការព្រួយបារម្ភក្រែងអ្នករាល់គ្នាមានអារម្មណ៍ដូចជាប់ឃុំ ដូចនេះ ខ្ញុំក៏បានបន្តផ្តល់សេរីភាពដល់អ្នករាល់គ្នា ប៉ុន្តែ មនុស្សមិនអាចប្រាប់បានថាខ្ញុំកំពុងតែធ្វើល្អដាក់ពួកគេនោះទេ ហើយនៅពេលដែលខ្ញុំប្រទានឲ្យគេត្រឹមមួយតឹក ពួកគេបែរជាយកដល់ទៅមួយម៉ែត្រ។ សួរមនុស្សជុំវិញខ្លួនឯងរាល់គ្នាមើល៖ ខ្ញុំស្ទើរតែមិនដែលមានបន្ទូលជាមួយនរណាម្នាក់ និងសឹងតែមិនដែលព្រមាននរណាម្នាក់សូម្បីបន្តិច ប៉ុន្តែ ខ្ញុំនៅតែជ្រាបយ៉ាងច្បាស់អំពីការជំរុញទឹកចិត្ត និងចិត្តគំនិតរបស់មនុស្ស។ តើអ្នកគិតថាព្រះជាម្ចាស់ដែលធ្វើទីបន្ទាល់ពីព្រះអង្គអ្នកដោយផ្ទាល់នោះ ឆ្កួតលីលាឬ? ក្នុងករណីនេះ ខ្ញុំមានបន្ទូលថា អ្នកពិតជាខ្វាក់ពេកហើយ! ខ្ញុំនឹងមិនលាតត្រដាងអំពើរបស់អ្នកឡើយ ប៉ុន្តែចូរចាំមើលចុះថាតើអ្នកនឹងអាចទ្រាំអត់ដល់ពេលណា។ ចូរចាំមើលចុះថាតើកលល្បិចឆ្លាតវៃបន្តិចបន្តួចរបស់អ្នកនេះ អាចរក្សាជីវិតរបស់អ្នកបាន ឬក៏ការព្យាយាមអស់ពីចិត្តរបស់អ្នកដើម្បីស្រឡាញ់ព្រះជាម្ចាស់ អាចរក្សាជីវិតរបស់អ្នកបាន។ ថ្ងៃនេះ ខ្ញុំមិនដាក់ទោសអ្នកឡើយ។ ចូរចាំរហូតដល់វេលារបស់ព្រះ ដើម្បីមើលថាតើទ្រង់ដាក់ទោសអ្នកដោយបែបណា។ ក្នុងពេលនេះ ខ្ញុំគ្មានពេលជជែកលេងឥតបានការជាមួយអ្នកឡើយ ហើយខ្ញុំមិនអាចពន្យារពេលកិច្ចការដ៏មហិមារបស់ខ្ញុំដោយសារតែរឿងរ៉ាវរបស់អ្នកនោះទេ។ សត្វដង្កូវដូចជារូបអ្នក គ្មានតម្លៃអ្វីឲ្យព្រះជាម្ចាស់ចំណាយពេលមកមានបន្ទូលជាមួយនោះទេ ដូច្នេះចូរចាំមើលថា តើអ្នកនឹងត្រូវរលាយសាបសូន្យទៅដោយរបៀបណា។ មនុស្សបែបនេះ មិនបន្តស្វែងរកការស្គាល់ព្រះជាម្ចាស់សូម្បីបន្តិចសោះឡើយ ពួកគេក៏មិនមានសេចក្តីស្រឡាញ់ចំពោះទ្រង់សូម្បីបន្តិច ហើយពួកគេនៅតែចង់ឲ្យព្រះជាម្ចាស់ហៅពួកគេថាជាសុចរិត តើនេះមិនគួរឲ្យចង់សើចទេឬអី? ដោយសារតែមានមនុស្សតិចតួចដែលមានសេចក្តីស្មោះត្រង់ដោយពិតប្រាកដ ដូច្នេះ ខ្ញុំនឹងផ្ដោតតែទៅលើការបន្តផ្តល់ជីវិតដល់មនុស្សលោកតែប៉ុណ្ណោះ។ ខ្ញុំនឹងធ្វើកិច្ចការណាដែលខ្ញុំត្រូវធ្វើឲ្យចប់សព្វគ្រប់នៅក្នុងពេលនេះ ប៉ុន្តែនៅពេលអនាគត ខ្ញុំនឹងដាក់ទោសចំពោះមនុស្សម្នាក់ៗទៅតាមអ្វីដែលពួកគេបានធ្វើ។ ខ្ញុំបានមានបន្ទូលអំពីអ្វីដែលត្រូវនិយាយ ដ្បិតនេះគឺជាកិច្ចការដ៏ពិតប្រាកដដែលខ្ញុំត្រូវធ្វើ។ ខ្ញុំធ្វើតែកិច្ចការណាដែលខ្ញុំត្រូវធ្វើប៉ុណ្ណោះ ហើយខ្ញុំមិនធ្វើកិច្ចការណាដែលខ្ញុំមិនគប្បីធ្វើឡើយ។ ក៏ប៉ុន្តែ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាចំណាយពេលឲ្យបានច្រើនដើម្បីគិតអំពីចំណុចនេះ៖ តើចំណេះដឹងរបស់អ្នកចំពោះព្រះជាម្ចាស់មានពិតប្រាកដដល់កម្រិតណា? តើអ្នកជាមនុស្សម្នាក់ដែលដំដែកគោលព្រះជាម្ចាស់ទៅនឹងឈើឆ្កាងម្តងទៀតមែនទេ? ពាក្យចុងក្រោយរបស់ខ្ញុំគឺ៖ សេចក្តីវេទនានឹងមានដល់អស់អ្នកដែលឆ្កាងព្រះជាម្ចាស់។

ដកស្រង់ពី «ពួកទុច្ចរិតនឹងត្រូវទទួលទោសយ៉ាងពិតប្រាកដ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៣០

នៅពេលឯងដើរតាមផ្លូវថ្ងៃនេះ តើការស្វះស្វែងរកបែបណាដែលសមស្របបំផុត? ក្នុងការស្វះស្វែងរករបស់ឯង តើឯងគួរមើលឃើញខ្លួនឯងថាជាមនុស្សប្រភេទណា? ឯងគប្បីដឹងអំពីវិធីដែលឯងគួរដោះស្រាយទាក់ទងនឹងអ្វីដែលកើតមានចំពោះឯងនៅថ្ងៃនេះ ដូចជាការល្បងល ឬការលំបាក ឬការវាញផ្ចាល​ដោយគ្មានមេត្តា និងការដាក់បណ្តាសា។ ប្រឈមមុខនឹងរឿងទាំងអស់នេះ ឯងគប្បីឆ្លុះបញ្ចាំងដោយយកចិត្តទុកដាក់លើការទាំងនោះក្នុងគ្រប់ករណីទាំងអស់។ ហេតុអ្វីអញមានព្រះបន្ទូលដូច្នេះ? អញមានព្រះបន្ទូលអំពីការនោះ ពីព្រោះរឿងដែលកើតឡើងចំពោះឯងនៅថ្ងៃនេះ គឺជាការល្បងលរយៈពេលខ្លី ដែលកើតឡើងម្តងហើយម្តងទៀត។ ប្រហែលជាតាមគំនិតរបស់ឯង ការទាំងនោះមិនត្រូវការខាងឯវិញ្ញាណទេ ដូច្នេះហើយឯងទុកអ្វីៗឲ្យរសាត់តាមធម្មជាតិរបស់វា ហើយមិនបានចាត់ទុកវាជាទ្រព្យដ៏មានតម្លៃក្នុងការស្វះស្វែងរករកភាពលូតលាស់នោះឡើយ។ ឯងជាមនុស្សមិនចេះគិតពិចារណានោះទេ! ឯងថែមទាំងចាត់ទុកទ្រព្យដ៏មានតម្លៃនេះ ដូចជាពពកអណ្តែតនៅចំពោះភ្នែករបស់ឯង ហើយឯងមិនឲ្យតម្លៃនូវការបក់បោកខ្លាំងទាំងនេះ ដែលបានបក់បោកម្តងហើយម្តងទៀត—ជាការបក់បោកដែលមានរយៈពេលខ្លី ហើយដែលហាក់ដូចជាមិនធ្ងន់ធ្ងរទេសម្រាប់ឯង—ប៉ុន្តែបែរជាព្រងើយកន្ដើយចំពោះការទាំងនោះ ដោយមិនដាក់ទុកក្នុងចិត្តនោះឡើយ ហើយចាត់ទុកវាគ្រាន់តែជាការបក់បោកចៃដន្យប៉ុណ្ណោះ។ ឯងគឺជាមនុស្សក្រអឺតក្រទម! ក្នុងការឈានដល់ការវាយប្រហារដ៏សាហាវទាំងនេះ ជាការវាយប្រហារស្រដៀងនឹងព្យុះ ដែលកើតឡើងម្តងហើយម្តងទៀត គឺឯងបង្ហាញតែភាពមិនយកចិត្តទុកដាក់ប៉ុណ្ណោះ។ ពេលខ្លះឯងថែមទាំងទៅយ៉ាងឆ្ងាយ គ្រាន់តែដើម្បីបញ្ចេញនូវស្នាមញញឹមដែលមិនចេញពីចិត្តប៉ុណ្ណោះ ដោយបង្ហាញពីភាពផ្សេងគ្នាទាំងស្រុង—ដ្បិតឯងមិនដែលធ្លាប់គិតសោះពីខ្លួនឯងពីមូលហេតុដែលឯងបន្តរងនូវ «សំណាងអាក្រក់» បែបនោះឡើយ។ តើអាចទេថា អញអយុត្តិធម៍ខ្លាំងចំពោះមនុស្ស? តើអញយកការនោះ ធ្វើជាកិច្ចការរបស់អញ ដើម្បីរកកំហុសឯងឬ? ទោះបីបញ្ហាទាក់ទងនឹងចិត្តគំនិតរបស់ឯង អាចមិនធ្ងន់ធ្ងរដូចអ្វីដែលអញបានពណ៌នាក៏ដោយ តែតាមរយៈការបង្ហាញចេញនូវភាពស្ងប់ពីខាងក្រៅរបស់ឯង ឯងបានលាបពណ៌រូបភាពដ៏ល្អឥតខ្ចោះអំពីពិភពខាងក្នុងរបស់ឯង តាំងពីយូរយារណាស់មកហើយ។ អញមិនចាំបាច់ប្រាប់ឯងថា រឿងតែមួយគត់ដែលបានលាក់នៅក្នុងជម្រៅនៃដួងចិត្តរបស់ឯង គឺសំដីទ្រគោះគ្រោតគ្រាត និងភាពសោកសៅរបស់ឯង ដែលអ្នកដទៃមិនអាចយល់បាន។ ឯងដែលត្រូវបណ្តាសាអើយ ដោយសារតែឯងមានអារម្មណ៍ថាអយុត្តិធម៌ណាស់ដែលបានរងទុក្ខពីការល្បងលបែបនេះ ហើយដោយសារតែការល្បងលទាំងនេះធ្វើឲ្យឯងមានអារម្មណ៍ថាពិភពលោកទទួលរងនូវវិនាសកម្ម នោះឯងពោរពេញទៅដោយភាពស្រងេះស្រងោច។ លើសពីការមើលលើការស្ដីបន្ទោសម្តងហើយម្តងទៀត និងទង្វើនៃការប្រៀនប្រដៅថាជាការការពារដ៏ល្អបំផុត សម្រាប់ឯងមើលឃើញថា ការទាំងនោះដូចជាការបង្កបញ្ហានៅស្ថានសួគ៌ ឬក៏ជាការដាក់ទោសទៅចំពោះឯងវិញ។ ឯងគឺជាមនុស្សល្ងង់ខ្លៅណាស់! ឯងបានកំណត់ដោយគ្មានប្រណីនូវពេលវេលាល្អៗ នៅក្នុងភាពងងឹត។ ពីមួយពេលទៅមួយពេល ឯងចាត់ទុកការល្បងលដ៏អស្ចារ្យ និងកិច្ចការប្រៀនប្រដៅ ថាជាការវាយប្រហារពីសត្រូវរបស់ឯងទៅវិញ។ ឯងមិនដឹងពីរបៀបសម្របខ្លួនទៅនឹងបរិស្ថានរបស់ឯងទេ ហើយឯងក៏មិនមានឆន្ទៈក្នុងការធ្វើដូច្នេះដែរ ដ្បិតឯងមិនចង់ទទួលបានអ្វីពីការធ្វើដដែលៗនេះទេ— ហើយចំពោះឯងដែលឃោរឃៅ—គឺទទួលការវាយផ្ចាល។ ឯងមិនព្យាយាមស្វែងរក ឬក៏រុករកទេ ហើយបានត្រឹមតែបណ្ដោយខ្លួនឯងទៅតាមជោគវាសនារបស់ឯង ទៅកន្លែងណាដែលជោគវាសនានាំឯងទៅ។ ឯងអាចនឹងគិតថាកិច្ចដ៏សាហាវនៃការវាយផ្ចាល មិនបានផ្ចាស់ប្ដូរដួងចិត្តឯងនោះទេ ហើយក៏មិនបានគ្រប់គ្រងលើដួងចិត្តរបស់ឯងដែរ តែផ្ទុយទៅវិញ កិច្ទទាំងនោះចាក់ចូលក្នុងដួងចិត្តឯង។ ឯងមើលឃើញ «ការវាញផ្ចាល​យ៉ាងឃោរឃៅ» នេះថាគ្រាន់តែជា សត្រូវនៅក្នុងជីវិតរបស់ឯងប៉ុណ្ណោះ ហេតុដូច្នេះហើយ ឯងមិនទទួលបានអ្វីសោះ។ ឯងគឺជាមនុស្សសុចរិតណាស់! ឯងកម្រនឹងជឿថា ឯងរងទុក្ខនឹងការល្បងលដូចនេះ គឺដោយសារការមើលងាយរបស់ឯងទេ តែផ្ទុយទៅវិញ ឯងចាត់ទុកខ្លួនឯងថាមានភាពអកុសល ហើយលើសពីនេះទៅទៀត ឯងនិយាយថាអញតែងតែចាប់កំហុសឯងជានិច្ច។ ហើយឥឡូវនេះ អ្វីៗបានមកដល់ដំណាក់នេះ តើឯងពិតជាដឹងនូវអ្វីដែលអញព្រះបន្ទូល និងធ្វើបានប៉ុនណា? ចូរកុំគិតថាឯងជាមនុស្សមានភាពអស្ចារ្យពីធម្មជាតិ ដោយគ្រាន់តែទាបជាងមេឃ តែខ្ពស់ជាងផែនដីឆ្ងាយនោះឡើយ។ ឯងគឺនៅឆ្ងាយពីភាពឆ្លាតវៃជាងអ្នកដទៃទៀត— ហើយក៏អាចនិយាយបានថា ឯងមានភាពល្ងង់ខ្លៅជាងអ្នកនៅលើផែនដីដែលប្រកាន់ខ្ជាប់នូវហេតុផលផងដែរ ដ្បិតឯងគិតពីខ្លួនឯងខ្ពស់ពេក ហើយមិនដែលមានអារម្មណ៍ថាអន់ជាងគេទេ គឺដូចជាឯងអាចមើលឃើញតាមរយៈសកម្មភាពរបស់អញបានយ៉ាងល្អិតល្អន់អញ្ចឹង។ តាមពិត ឯងគឺជាមនុស្សម្នាក់ដែលខ្វះហេតុផលជាមូលដ្ឋាន ពីព្រោះឯងមិនដឹងថាអញមានព្រះហឫទ័យធ្វើអ្វីទេ ហើយឯងក៏មិនសូវដឹងអំពីអ្វីដែលអញកំពុងធ្វើនៅពេលនេះដែរ។ ដូច្នេះហើយ អញមានព្រះបន្ទូលថា ឯងគឺមិនស្មើនឹងកសិករចាស់ជរាម្នាក់ដែលកំពុងនឿយហត់នៅលើដី ដែលជាកសិករដែលមានការយលដឹងទាបអំពីជីវិតមនុស្ស តែគាត់ពឹងផ្អែកទាំងស្រុងលើព្រះពរពីស្ថានសួគ៌ នៅពេលគាត់ដាំដុះលើដីទៅទៀត។ ឯងមិនទុកនូវគំនិតទីពីរសម្រាប់ជីវិតរបស់ឯងនោះទេ ឯងមិនដឹងអ្វីសោះអំពីកិត្តិនាម ហើយចំណេះដឹងផ្ទាល់ខ្លួនរបស់ឯងនៅតែមានតិចតួច។ ឯងគឺ «ខ្ពស់ជាងអ្វីៗទាំងអស់»!

ដកស្រង់ពី «អស់អ្នកដែលមិនបានរៀន ហើយនៅតែល្ងង់ខ្លៅ៖ តើពួកគេមិនមែនជាសត្វទេឬ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៣១

ចំពោះការបង្រៀនដែលអញបានប្រទានឲ្យឯងម្តងហើយម្តងទៀត ឯងរាល់គ្នាបានដាក់វាចោលទៅខាងក្រោយនៃគំនិតរបស់ឯង ថែមទាំងចាត់ទុកការបង្រៀនទៅនឹងល្បែលេង ដើម្បីបញ្ឆោតនូវភាពខ្ជិលច្រអូសរបស់ឯងរាល់គ្នា។ ការទាំងអស់នេះ ឯងរាល់គ្នាតែងតែចាត់ទុកថាជាពន្លឺនៃ «វត្ថុស័ក្ដិសិទ្ធ» ផ្ទាល់ខ្លួនរបស់ឯង។ ពេលសាតាំងចោទប្រកាន់ឯង ឯងអធិដ្ឋាន។ នៅពេលមានភាពអវិជ្ជមាន ឯងដេកលក់ស្ដប់ស្កល់។ ពេលសប្បាយចិត្ត ឯងរត់ចុះឡើង ពេលអញស្តីបន្ទោសឯង ឯងលុតក្រាបដោយគោរព។ ហើយបន្ទាប់មក ដរាបណាឯងចាកចេញពីព្រះវត្តមានរបស់អញ នោះឯងនឹងសើចសប្បាយនឹងការអាក្រក់បស់ឯង។ ឯងមានអារម្មណ៍ថាខ្លួនឯងខ្ពស់ជាងអ្នកដទៃ ប៉ុន្តែឯងមិនដែលឃើញខ្លួនឯងថាជាមនុស្សដែលក្រអឺតក្រទមខ្លាំងបំផុត ហើយមានភាពក្រអឺតក្រទម ដោយភាពពេញចិត្ត និងភាពឆ្មើងឆ្មៃ លើសពីពាក្យសម្ដីទៅទៀត។ តើ «សុភាពបុរសវ័យក្មេង» «សុភាពនារីវ័យក្មេង»,"អ្នកមានវណ្ណៈខ្ពស់ជាបុរស", "អ្នកមានវណ្ណៈខ្ពស់ជានារី" ដែលជាអ្នកមិនរៀន និងនៅតែមានភាពល្ងង់ខ្លៅ តើបានចាត់ទុកព្រះបន្ទូលរបស់អញជាកំណប់ទ្រព្យឬ? អញសួរឯងម្តងទៀត៖ តើឯងបានរៀនអ្វីខ្លះពីព្រះបន្ទូលរបស់អញ និងពីកិច្ចការរបស់អញអស់រយៈពេលជាយូរមកហើយ? តើឯងមានជំនាញក្នុងការបោកប្រាស់ច្រើនជាងមុនឬទេ? ឬមានភាពស្មុគស្មាញកាន់តែច្រើននៅក្នុងសាច់ឈាមរបស់ឯង? ឬការមិនគោរពជាងមុននៅក្នុងអាកប្បកិរិយារបស់ឯងចំពោះអញ? អញសូមប្រាប់ឯងត្រង់៖ អញបានធ្វើកិច្ចការទាំងអស់នេះ ដើម្បីឲ្យឯងមានភាពក្លាហានជាងមុន ដែលឯងពីមុនធ្លាប់មានភាពក្លាហានដូចជាសត្វកណ្តុរ។ ការភ័យញ័រដែលឯងមានចំពោះអញ កាន់តែមានតិចទៅពីមួយថ្ងៃទៅមួយថ្ងៃ ដ្បិតអញមានមេត្តាករុណាខ្លាំងណាស់ ហើយអញមិនដែលដាក់ទណ្ឌកម្មលើសាច់ឈាមឯងដោយអំពើហិង្សានោះទេ។ ប្រហែលជាដូចដែលឯងបានឃើញការនេះ អញគ្រាន់តែមានព្រះបន្ទូលបែបគំរោះគំរើយ— ប៉ុន្តែមានជាច្រើនជាករណីដែលអញបង្ហាញដល់ឯងនូវព្រះភក្រ្ដញញឹម ហើយអញស្ទើរតែមិនដែលស្តីបន្ទោសឯង។ លើសពីនេះទៅទៀត អញតែងតែអភ័យទោសចំពោះភាពទន់ខ្សោយរបស់ឯងជានិច្ច ហើយវាគឺដោយសារតែការនេះ ដែលឯងប្រព្រឹត្តនឹងអញដូចជាពស់បានប្រព្រឹត្តនឹងអ្នកចំការចិត្តល្អនោះដែរ។ អញសូមកោតសរសើរដល់កម្រិតជំនាញដ៏ខ្លាំង និងប្រាជ្ញាវាងវៃនៅក្នុងអំណាចសង្កេតនៃពូជមនុស្ស! អញសូមប្រាប់សេចក្ដីពិតមួយដល់ឯង៖ ថ្ងៃនេះ មិនថាឯងមានចិត្តគោរពឬអត់ វាមិនសូវសំខាន់នោះទេ។ អញក៏មិនខ្វល់ខ្វាយ ហើយក៏មិនបារម្ភអំពីរឿងនោះដែរ។ ប៉ុន្តែអញក៏ត្រូវប្រាប់ឯងផងដែពីការនេះថា៖ ឯងដែលជា «មនុស្សមានទេពកោសល្យ» ជាអ្នកដែលមិនបានរៀន ហើយនៅតែល្ងង់ នៅទីបំផុតនឹងត្រូវបានបន្ទាបចុះ ដោយការកោតសរសើរពីខ្លួនឯង និងភាពឆ្លាតវៃតិចតួចរបស់ឯង—ឯងនឹងជាអ្នកដែលរងទុក្ខ ហើយត្រូវរងការវាយផ្ចាល។ អញនឹងមិនល្ងង់ខ្លៅក្នុងការរួមដំណើរជាមួយឯង នៅពេលដែលឯងបន្តរងទុក្ខក្នុងនរក ដ្បិតអញមិនមែនជាមនុស្សដូចឯងទេ។ កុំភ្លេចថា ឯងគឺជាមនុស្សដែលត្រូវបានបង្កើតឡើង ដែលត្រូវបានដាក់បណ្តាសាដោយអញ ហើយក៏ត្រូវបានបង្រៀន និងបានការសង្រ្គោះដោយអញផងដែរ ហើយគ្មានអ្វីនៅក្នុងខ្លួនឯងដែលអញនឹងស្ទាក់ស្ទើរក្នុងការចូលរួមជាមួយនោះឡើយ។ រាល់ពេលដែលអញធ្វើកិច្ចការរបស់អញ អញមិនដែលទទួលការរារាំងដោយមនុស្សណាម្នាក់ ព្រឹត្តិការកើតឡើង ឬវត្ថុណាមួយឡើយ។ អាកប្បកិរិយា និងទស្សនៈរបស់អញទាក់ទងនឹងមនុស្ស នៅតែដដែលជានិច្ច។ ជាពិសេស អញមិនបោះចោលឯងទេ ពីព្រោះឯងគឺជាផ្នែកបន្ថែមនៃការគ្រប់គ្រងរបស់អញ ហើយពិសេសលើសឆ្ងាយជាងអ្វីផ្សេងៗទៀត។ នេះគឺជាឱវាទរបស់អញចំពោះឯង៖ ឯងត្រូវតែចងចាំគ្រប់ពេលថា ឯងគឺគ្មានអ្វីក្រៅពីជាសត្តនិកររបស់ព្រះនោះទេ! ទោះបីជាឯងអាចចែករំលែកនូវអត្ថិភាពរបស់ឯងជាមួយអញក៏ដោយ ក៏ឯងគប្បីស្គាល់អត្តសញ្ញាណផ្ទាល់ខ្លួនរបស់ឯង។ ចូរកុំគិតអំពីខ្លួនឯងខ្ពស់ខ្លាំងពេក។ ទោះបីអញមិនស្តីបន្ទោសឯង ឬដោះស្រាយជាមួយឯងក៏ដោយ ប៉ុន្តែនៅតែស្វាគមន៍ឯងដោយព្រះភក្រ្ដញញឹម ហើយនេះមិនគ្រប់គ្រាន់ទេដែលបញ្ជាក់ថាឯងមានលក្ខណៈដូចអញនោះ។ ឯងគប្បីស្គាល់ខ្លួនឯងថាជាអ្នកដែលស្វែងរកសេចក្ដីពិត មិនមែនជាសេចក្ដីពិតស្វែងរកនូវសេចក្ដីពិតនោះទេ! ឯងត្រូវតែត្រៀមខ្លួនជានិច្ចដើម្បីផ្លាស់ប្តូរស្របតាមព្រះបន្ទូលរបស់អញ។ ឯងមិនអាចគេចផុតពីការនេះបានទេ។ អញដាស់តឿនឯងឲ្យព្យាយាម និងរៀនពីអ្វីមួយ ក្នុងកំឡុងពេលដ៏មានតម្លៃនេះ និងនៅពេលដែលឯងមានឱកាសដ៏កម្រនេះ។ កុំបំភាន់អញឡើយ ដ្បិតអញមិនត្រូវការឯងប្រើការលួងលោមដើម្បីល្បងល និងបញ្ឆោតអញនោះទេ។ នៅពេលដែលឯងស្វែងរកអញ វាមិនមែនសម្រាប់តែប្រយោជន៍អញទេ ប៉ុន្តែគឺសម្រាប់ឯងផ្ទាល់ខ្លួនទៅវិញទេ!

ដកស្រង់ពី «អស់អ្នកដែលមិនបានរៀន ហើយនៅតែល្ងង់ខ្លៅ៖ តើពួកគេមិនមែនជាសត្វទេឬ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៣២

ជិវិតដែលអ្នករាល់គ្នារស់នៅរាល់ថ្ងៃនេះ មានសារៈសំខាន់ណាស់ ហើយវាសំខាន់ខ្លាំងបំផុតចំពោះគោលដៅ និងជោគវាសនារបស់អ្នករាល់គ្នា ដូច្នេះអ្នករាល់គ្នាត្រូវតែស្រឡាញ់អ្វីៗគ្រប់យ៉ាងដែលអ្នករាល់គ្នាមាននៅថ្ងៃនេះ ហើយឲ្យតម្លៃពេលវេលាគ្រប់នាទីដែលកន្លងទៅ។ អ្នកត្រូវតែលៃលកពេលវេលាឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ដើម្បីផ្ដល់ផលប្រយោជន៍ច្រើនបំផុតដល់ខ្លួនឯង ទើបអ្នកមិនចំណាយជីវិតនេះជាអាសារឥតការ។ អ្នករាល់គ្នាប្រហែលជាមានអារម្មណ៍ភ័ន្តភាំង ចំពោះមូលហេតុដែលខ្ញុំពោលពាក្យបែបនេះ។ និយាយឲ្យត្រង់ទៅ ខ្ញុំមិនពេញព្រះទ័យនឹងអាកប្បកិរិយារបស់នរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាទេ ពីព្រោះក្តីសង្ឃឹមដែលខ្ញុំមានចំពោះអ្នករាល់គ្នា វាមិនដូចអ្នករាល់គ្នាសព្វថ្ងៃនេះទេ។ ដូច្នេះខ្ញុំអាចនិយាយថា៖ អ្នករាល់គ្នាម្នាក់ៗកំពុងស្ថិតក្នុងគ្រោះថ្នាក់ ហើយសម្រែកអំពាវនាវរកជំនួយរបស់អ្នករាល់គ្នានៅពេលនេះ និងបំណងប្រាថ្នាពីអតីតកាល ដើម្បីស្វែងរកសេចក្ដីពិត និងស្វែងរកពន្លឺ ក៏កំពុងតែឈានដល់ទីបញ្ចប់ហើយ។ នេះគឺជាការបង្ហាញនូវការតបស្នងចុងក្រោយរបស់អ្នករាល់គ្នា ហើយវាគឺជាអ្វីដែលខ្ញុំមិនដែលរំពឹងទុកឡើយ។ ខ្ញុំមិនចង់និយាយផ្ទុយពីការពិតទេ ព្រោះអ្នករាល់គ្នាបានធ្វើឲ្យខ្ញុំខកព្រះទ័យយ៉ាងខ្លាំង។ ប្រហែលជាអ្នកមិនចង់ប្រឈមសម្ដីរឿងនេះទេ ដោយសារអ្នកមិនចង់ប្រឈមមុខនឹងការពិត ប៉ុន្តែ ខ្ញុំត្រូវតែសួរអ្នករាល់គ្នាពីរឿងនេះយ៉ាងម៉ឺងម៉ាត់ថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និយាយឲ្យចំទៅ តើមានអ្វីខ្លះមកបំពេញចិត្តអ្នករាល់គ្នា? តើចិត្តអ្នករាល់គ្នាស្មោះត្រង់ចំពោះអ្នកណា? ចូរកុំនិយាយថា សំណួរទាំងនេះមិនដឹងជាមកពីណា ហើយកុំសួរខ្ញុំថា ហេតុអ្វីបានជាខ្ញុំសួររឿងបែបនេះ។ ចូរដឹងថា៖ មកពីខ្ញុំស្គាល់អ្នករាល់គ្នាច្បាស់ ខ្វាយខ្វល់ពីអ្នករាល់គ្នាណាស់ ហើយយកព្រះទ័យទុកដាក់ខ្លាំងចំពោះកិរិយា និងការប្រព្រឹត្តរបស់អ្នករាល់គ្នា ទើបខ្ញុំប្រឈមសម្ដីនឹងអ្នករាល់គ្នាឥតឈប់ឈរ និងមិនគិតពីការលំបាកដ៏ជូរចត់។ ប៉ុន្តែ អ្នករាល់គ្នាមិនបានតបសងអ្វីដល់ខ្ញុំវិញសោះ ក្រៅតែពីការព្រងើយកន្តើយ និងការបំភ្លេចចោលដែលមិនអាចទ្រាំទ្របានទៅវិញ។ អ្នករាល់គ្នាធ្វេសប្រហែសនឹងខ្ញុំណាស់។ តើវាអាចទៅរួចទេថា ខ្ញុំមិនដឹងអ្វីទាំងអស់នោះ? ប្រសិនបើនេះជាអ្វីដែលអ្នករាល់គ្នាជឿ វាបញ្ជាក់បន្ថែមនូវការពិតថា អ្នករាល់គ្នាមិនប្រព្រឹត្ដចំពោះខ្ញុំ ដោយចិត្តសប្បុរសពិតនោះទេ។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា អ្នករាល់គ្នាកំពុងកប់ក្បាលរបស់ខ្លួនក្នុងដីខ្សាច់ហើយ។ អ្នករាល់គ្នាសុទ្ធតែជាមនុស្សឆ្លាត ទើបមិនដឹងថាខ្លួនឯងកំពុងធ្វើអ្វី ដូច្នេះ តើអ្នកនឹងយកអ្វីមកប្រឈមសម្ដីឆ្លើយតបនឹងខ្ញុំ?

សំណួរដែលធ្វើឲ្យព្រះទ័យខ្ញុំខ្វល់បំផុតគឺ តើចិត្តរបស់អ្នករាល់គ្នាស្មោះត្រង់ចំពោះអ្នកណាពិតប្រាកដ។ ខ្ញុំក៏សង្ឃឹមដែរថា អ្នកទាំងអស់គ្នានឹងព្យាយាមរៀបចំគំនិតរបស់ខ្លួនឲ្យបានត្រឹមត្រូវ ហើយសួរខ្លួនឯងថា តើអ្នកស្មោះត្រង់នឹងនរណា ហើយអ្នករស់នៅដើម្បីនរណា។ ប្រហែលជាអ្នករាល់គ្នាមិនដែលបានពិចារណាសំណួរទាំងនេះ ដោយយកចិត្តទុកដាក់ទេ ដូច្នេះ ប្រសិនបើខ្ញុំបង្ហាញចម្លើយដល់អ្នករាល់គ្នាវិញ តើអ្នករាល់គ្នាយល់យ៉ាងណាដែរ?

អ្នកណាមានការចងចាំនឹងទទួលស្គាល់ការពិតនេះថា៖ មនុស្សរស់នៅសម្រាប់ខ្លួនឯង ហើយស្មោះត្រង់ចំពោះខ្លួនឯង។ ខ្ញុំមិនជឿថា ចម្លើយរបស់អ្នករាល់គ្នា ពិតជាត្រឹមត្រូវទាំងអស់នោះទេ ដ្បិតអ្នករាល់គ្នាម្នាក់ៗមានជីវិតរៀងៗខ្លួន ហើយម្នាក់ៗកំពុងតែតស៊ូនឹងទុក្ខវេទនាផ្ទាល់ខ្លួនដែរ។ ដូច្នេះអ្នករាល់គ្នាស្មោះត្រង់នឹងមនុស្សដែលអ្នករាល់គ្នាស្រឡាញ់ ហើយស្មោះត្រង់នឹងអ្វីដែលគាប់ចិត្តអ្នករាល់គ្នា។ អ្នករាល់គ្នាមិនស្មោះត្រង់នឹងខ្លួនឯងទាំងស្រុងនោះទេ។ ដោយសារតែអ្នករាល់គ្នាម្នាក់ៗទទួលឥទ្ធិពលពីមនុស្ស ពីព្រឹត្តិការណ៍ និងពីរឿងរ៉ាវជុំវិញខ្លួនអ្នករាល់គ្នា ហើយមិនស្មោះត្រង់នឹងខ្លួនឯងទេ។ ខ្ញុំនិយាយពាក្យទាំងនេះ មិនមែនដើម្បីគាំទ្រភាពស្មោះត្រង់ចំពោះខ្លួនឯងទេ ប៉ុន្តែដើម្បីបង្ហាញភាពស្មោះត្រង់របស់អ្នករាល់គ្នា ចំពោះអ្វីមួយវិញ ដ្បិតអស់រយៈពេលជាច្រើនឆ្នាំមកនេះ គឺខ្ញុំមិនដែលទទួលបានភាពស្មោះត្រង់ពីនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាឡើយ។ អ្នករាល់គ្នាបានដើរតាមខ្ញុំអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែអ្នករាល់គ្នាមិនដែលតបស្នងដល់ខ្ញុំនូវភាពស្មោះត្រង់វិញ សូម្បីតែបន្តិច។ ផ្ទុយទៅវិញ អ្នករាល់គ្នាបានវិលវល់ជុំវិញមនុស្សដែលអ្នករាល់គ្នាស្រឡាញ់ និងអ្វីៗដែលគាប់ចិត្តអ្នករាល់គ្នាដល់ថ្នាក់មិនថា នៅពេលណា មិនថាអ្នករាល់គ្នាទៅទីណា ក៏អ្នករាល់គ្នារក្សាវានៅជាប់នឹងចិត្តអ្នករាល់គ្នា ហើយមិនដែលបោះបង់ចោលវាម្ដងណាឡើយ។ រាល់ពេលដែលអ្នករាល់គ្នាចង់ធ្វើ​ ឬងប់ងល់នឹងរឿងណាមួយដែលអ្នករាល់គ្នាស្រឡាញ់ ការនេះកើតឡើងនៅពេលដែលអ្នករាល់គ្នាកំពុងដើរតាមខ្ញុំ ឬសូម្បីតែពេលអ្នករាល់គ្នាកំពុងស្តាប់ពាក្យរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា អ្នករាល់គ្នាកំពុងប្រើប្រាស់ភាពស្មោះត្រង់ដែលខ្ញុំតម្រូវពីអ្នករាល់គ្នា មកស្មោះត្រង់នឹងសេចក្តីស្រឡាញ់ «វត្ថុកំណាន់» របស់អ្នករាល់គ្នាជំនួសវិញ។ ទោះបីអ្នករាល់គ្នាលះបង់កិច្ចការមួយ ឬពីរ សម្រាប់ខ្ញុំក៏ដោយ ក៏វាមិនបង្ហាញនូវកិច្ចការទាំងអស់របស់អ្នករាល់គ្នា ហើយក៏មិនបង្ហាញថា អ្នករាល់គ្នាពិតជាស្មោះត្រង់ចំពោះខ្ញុំដែរ។ អ្នករាល់គ្នាបានបញ្ចូលខ្លួនឯងទៅក្នុងការអនុវត្តកិច្ចការដែលអ្នករាល់គ្នាចង់ធ្វើពិតប្រាកដគឺ៖ មនុស្សខ្លះស្មោះត្រង់នឹងកូនប្រុសស្រី អ្នកខ្លះទៀតស្មោះនឹងប្តី ប្រពន្ធ ទ្រព្យសម្បត្តិ ការងារ ចៅហ្វាយនាយ ឋានៈ ឬស្ត្រី។ អ្នករាល់គ្នាមិនដែលមានអារម្មណ៍នឿយណាយ ឬធុញទ្រាន់ ចំពោះអ្វីដែលអ្នករាល់គ្នាស្មោះត្រង់ចំពោះនោះទេ ផ្ទុយទៅវិញ អ្នករាល់គ្នារឹតតែចង់បានរបស់ទាំងនេះ មកធ្វើជាកម្មសិទ្ធកាន់តែច្រើន ទាំងបរិមាណ និងគុណភាព ហើយអ្នករាល់គ្នាមិនដែលបោះបង់វាឡើយ។ ទាំងខ្ញុំ និងព្រះបន្ទូលរបស់ខ្ញុំ តែងតែត្រូវបានគេរុញច្រាន ឲ្យទៅនៅពីក្រោយអ្វីដែលអ្នករាល់គ្នាពេញចិត្តពិតប្រាកដ។ ហើយអ្នកគ្មានជម្រើសអ្វី ក្រៅពីដាក់ចំណាត់ថ្នាក់វានៅចុងក្រោយគេទេ។ មានអ្នកខ្លះទៀត សូម្បីតែកន្លែងចុងក្រោយនេះ ក៏គេទុកសម្រាប់អ្វីដែលពួកគេស្មោះត្រង់ចំពោះហើយ តែពួកគេមិនទាន់បានរកឃើញ។ ក្នុងចិត្តគេ សូម្បីតែដានបន្តិចបន្តួចពីខ្ញុំក៏មិនដែលមានដែរ។ អ្នករាល់គ្នាប្រហែលជាគិតថា ខ្ញុំទាមទារពីអ្នករាល់គ្នាច្រើនពេក ឬចោទប្រកាន់អ្នករាល់គ្នាខុស ប៉ុន្តែ តើអ្នករាល់គ្នាធ្លាប់គិតទេថា ពេលដែលអ្នករីករាយនឹងចំណាយពេលជាមួយគ្រួសារអ្នករាល់គ្នា នោះអ្នករាល់គ្នាមិនធ្លាប់ស្មោះត្រង់នឹងខ្ញុំសោះ សូម្បីម្ដង? នៅពេលវេលាបែបនេះ តើវាមិនធ្វើឲ្យអ្នករាល់គ្នាឈឺចាប់ទេឬ? នៅពេលដួងចិត្តរបស់អ្នករាល់គ្នាបានពេញដោយអំណរ​ ហើយអ្នករាល់គ្នាទទួលបានរង្វាន់សម្រាប់ការនឿយហត់របស់ខ្លួន តើអ្នករាល់គ្នាមិនមានអារម្មណ៍នឿយណាយ ដែលមិនបានផ្គត់ផ្គង់ខ្លួនឯងដោយសេចក្តីពិតគ្រប់គ្រាន់ទេឬអី? តើនៅពេលណាដែលអ្នករាល់គ្នាបានយំ ដោយមិនបានទទួលការសរសើរពីខ្ញុំ? អ្នករាល់គ្នាបានខំប្រឹងគិត ហើយទទួលនូវការឈឺចាប់យ៉ាងខ្លាំង ដើម្បីជាប្រយោជន៍ដល់កូនប្រុសស្រីរបស់អ្នករាល់គ្នា ប៉ុន្តែ អ្នករាល់គ្នានៅតែមិនពេញចិត្ត ហើយអ្នករាល់គ្នានៅតែជឿជាក់ថា អ្នកមិនបានខំប្រឹងជំនួសពួកគេទេ ហើយជឿថា អ្នកមិនបានធ្វើអ្វីគ្រប់យ៉ាងឲ្យអស់ពីលទ្ធភាព សម្រាប់ពួកគេទេ។ យ៉ាងណាមិញ អ្នករាល់គ្នាតែងព្រងើយកន្តើយ និងមិនយកចិត្តទុកដាក់ចំពោះខ្ញុំរហូត។ ខ្ញុំមានតែក្នុងការចងចាំរបស់អ្នករាល់គ្នាប៉ុណ្ណោះ តែខ្ញុំមិននៅក្នុងចិត្តអ្នករាល់គ្នាឡើយ។ អ្នករាល់គ្នាមិនបានដឹងពីព្រះទ័យស្មោះត្រង់ និងការខិតខំប្រឹងប្រែងរបស់ខ្ញុំជារៀងដរាប ហើយអ្នករាល់គ្នាក៏មិនដែលមានការកោតសរសើរពីការទាំងនោះដែរ។ អ្នកគ្រាន់តែចូលរួមក្នុងការសញ្ជឹងគិតបន្តិចបបន្តួច ហើយជឿថា វានឹងគ្រប់គ្រាន់។ «ភាពស្មោះត្រង់» បែបនេះមិនមែនជាអ្វីដែលខ្ញុំចង់បានជាយូរមកហើយនោះទេ ប៉ុន្តែជាអ្វីដែលខ្ញុំមិនសព្វព្រះទ័យវិញ។ ហេតុនេះមិនថាខ្ញុំនិយាយអ្វីនោះទេ ក៏អ្នករាល់គ្នានៅតែបន្តទទួលស្គាល់រឿងមួយ ឬពីរប៉ុណ្ណោះ អ្នកមិនអាចទទួលយកសេចក្ដីនេះបានទាំងស្រុងទេ ពីព្រោះអ្នកទាំងអស់គ្នាមាន «ភាពជឿជាក់» ពេក ហើយអ្នករាល់គ្នាតែងតែជ្រើសរើស និងសម្រេចយកអ្វី ដែលត្រូវទទួលពីពាក្យដែលខ្ញុំបាននិយាយ។ ប្រសិនបើអ្នករាល់គ្នានៅតែដូចសព្វថ្ងៃនេះ ខ្ញុំមានវិធីសាស្រ្តមួយចំនួន សម្រាប់កម្ចាត់ភាពជឿជាក់លើខ្លួនឯងរបស់អ្នករាល់គ្នា ហើយលើសពីនេះទៅទៀត ខ្ញុំនឹងធ្វើឱ្យអ្នករាល់គ្នាទទួលស្គាល់ថា ពាក្យរបស់ខ្ញុំទាំងអស់គឺសុទ្ធតែជាពាក្យពិត ហើយគ្មានពាក្យណាមួយបំភ្លៃការពិតឡើយ។

ដកស្រង់ពី «តើអ្នកស្មោះត្រង់ចំពោះអ្នកណា?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៣៣

ប្រសិនបើខ្ញុំដាក់លុយខ្លះនៅចំពោះមុខអ្នករាល់គ្នាឥឡូវនេះ ហើយផ្តល់សេរីភាព ឲ្យអ្នករាល់គ្នាជ្រើសរើស ហើយប្រសិនបើខ្ញុំមិនថ្កោលទោសអ្នករាល់គ្នា ដោយព្រោះតែការសម្រេចចិត្តរបស់អ្នករាល់គ្នាទេនោះ អ្នករាល់គ្នាភាគច្រើននឹងជ្រើសរើសយកលុយ ហើយបោះបង់សេចក្ដីពិត។ ក្នុងចំណោមអ្នករាល់គ្នា អ្នកខ្លះក៏គ្រាន់បើ ស៊ូលះបង់លុយកាក់ ហើយជ្រើសរើសសេចក្ដីពិតទាំងស្ទាក់ស្ទើរ ក៏មានអ្នកខ្លះចាក់ខ្សែ ដៃម្ខាងយកលុយ ដៃម្ខាងទៀតយកសេចក្ដីពិត។ ដូច្នេះ តើសណ្តានពិតរបស់អ្នករាល់គ្នា មិនក្លាយជាភស្តុតាងបញ្ជាក់ដោយខ្លួនឯងទេឬអី? កាលណាត្រូវជ្រើសរើសរវាងសេចក្តីពិត និងអ្វីៗដែលអ្នករាល់គ្នាងប់ចង់បាននោះ អ្នករាល់គ្នានឹងជ្រើសរើសយកជម្រើសនេះ ហើយឥរិយាបថរបស់អ្នករាល់គ្នា នឹងនៅដដែល។ តើវាដូច្នោះមែន ឬមិនមែន? ក្នុងចំណោមអ្នករាល់គ្នា តើមិនមានគ្នាច្រើនទេឬ ដែលនៅចាក់ខ្សែ ចំកណ្ដាល រវាងភាពខុសឆ្គង និងភាពត្រឹមត្រូវ? នៅក្នុងការជជែកវែកញែករវាងភាពវិជ្ជមាន និងភាពអវិជ្ជមាន ខ្មៅ និងស អ្នករាល់គ្នាច្បាស់ជាដឹងអំពីជម្រើសដែលអ្នករាល់គ្នាបានជ្រើសរវាងគ្រួសារ និងព្រះជាម្ចាស់ រវាងកូនៗ និងព្រះជាម្ចាស់ រវាងភាពសុខសាន្ត និងការរំខាន រវាងភាពសម្បូរសប្បាយ​ និងភាពក្រីក្រ រវាងភាពខ្ពង់ខ្ពស់ និងភាពសាមញ្ញ រវាងការដែលត្រូវបានគេជ្រោមជ្រែង និងការដែលត្រូវគេបោះបង់ចោល។ល។ រវាងរវាងគ្រួសារសុខសាន្ត និងគ្រួសារបែកបាក់ គឺអ្នករាល់គ្នាបានជ្រើសរើសយកជម្រើសទី១ ហើយអ្នកធ្វើដូច្នេះដោយគ្មានការស្ទាក់ស្ទើរ រវាងទ្រព្យសម្បត្ដិ និងកាតព្វកិច្ច ជាថ្មីម្តងទៀតអ្នករាល់គ្នាបានជ្រើសរើសជម្រើសទី១ បើទោះជាខ្វះឆន្ទៈបែរចេញពីផ្លូវអាក្រក់នោះឡើយ។[ក] រវាងភាពប្រណីត និងភាពក្រីក្រ អ្នករាល់គ្នាបានជ្រើសរើសជម្រើសទី១។ នៅពេលជ្រើសរើសរវាងកូនប្រុស កូនស្រី ប្រពន្ធ និងស្វាមីរបស់អ្នក ហើយនិងខ្ញុំ អ្នករាល់គ្នាបានជ្រើសរើសយកជម្រើសទី១ ហើយរវាងគំនិត​និងសេចក្ដីពិត ជាថ្មីម្តងទៀតអ្នកបានជ្រើសរើសយកជម្រើសទី១។ ខ្ញុំបានបាត់បង់ជំនឿលើអ្នករាល់គ្នា ដោយសារអ្នករាល់គ្នាប្រឈមមុខនឹងអំពើអាក្រក់គ្រប់បែបយ៉ាង។ បញ្ហានេះធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលជាខ្លាំង ដ្បិតចិត្តរបស់អ្នករាល់គ្នា ពិតជាពិបាកកែប្រែណាស់។ តាម រយៈការលះបង់ និងការខិតខំអស់រយៈពេលជាច្រើនឆ្នាំមកនេះ ពិតជាមិនបាននាំអ្វីមកឱ្យខ្ញុំសោះ ក្រៅពីការបោះបង់ចោល និងភាពអស់សង្ឃឹមរបស់អ្នករាល់គ្នានោះទេ ប៉ុន្តែ ក្តីសង្ឃឹមរបស់ខ្ញុំសម្រាប់អ្នករាល់គ្នា គឺចេះតែចម្រើនឡើង ជាមួយនឹងពេលវេលាដែលកន្លងផុតទៅរាល់ថ្ងៃ ដ្បិតពេលវេលាកំណត់របស់ខ្ញុំត្រូវបានបង្ហាញដល់មនុស្សគ្រប់គ្នា។ ប៉ុន្តែ អ្នករាល់គ្នានៅតែព្យាយាមស្វែងរកភាពងងឹត និងការអាក្រក់នានា ហើយបដិសេធមិនព្រមបោះបង់វាចោលឡើយ។ ដូច្នេះ តើលទ្ធផលរបស់អ្នករាល់គ្នា នឹងទៅជាយ៉ាងណា? តើអ្នករាល់គ្នាធ្លាប់បានគិតពិចារណា ដោយយកចិត្តទុកដាក់ចំពោះបញ្ហានេះទេ? ប្រសិនបើគេឲ្យអ្នករាល់គ្នាជ្រើសរើសម្តងទៀត តើអ្វីជាគោលជំហររបស់អ្នករាល់គ្នា? តើវានៅតែជាជម្រើសទី១ ដដែលមែនទេ? តើអ្នករាល់គ្នានៅតែធ្វើឱ្យខ្ញុំខកចិត្ត និងសោកសៅបន្តទៀតទេ? តើដួងចិត្តអ្នករាល់គ្នា នៅតែស្ទើរក្ដៅស្ទើរត្រជាក់ដដែលមែនទេ? តើអ្នករាល់គ្នានៅតែមិនដឹងពីអ្វីដែលត្រូវធ្វើ ដើម្បីកម្សាន្តព្រះហឬទ័យខ្ញុំទេឬអី? នៅខណៈនេះ តើអ្នករាល់គ្នាជ្រើសរើសយកអ្វី? តើអ្នករាល់គ្នានឹងចុះចូលនឹងពាក្យរបស់ខ្ញុំ ឬធុញទ្រាន់នឹងពាក្យទាំងអស់នេះ? ពេលវេលារបស់ខ្ញុំ បានបង្ហាញផ្ទាល់នឹងភ្នែករបស់អ្នករាល់គ្នា ហើយអ្វីដែលអ្នករាល់គ្នាប្រឈម គឺជាជីវិតថ្មី និងជាចំណុចចាប់ផ្តើមថ្មី។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែប្រាប់អ្នករាល់គ្នាថា ចំណុចចាប់ផ្តើមនេះ មិនមែនជាការចាប់ផ្តើមនៃការងារថ្មីពីអតីតកាលទេ ប៉ុន្តែជាការបញ្ចប់ការងារចាស់។ មានន័យថា នេះគឺជាសកម្មភាពចុងក្រោយ។ ខ្ញុំគិតថា អ្នកទាំងអស់គ្នាអាចយល់ពីអ្វីដែលមិនប្រក្រតីអំពីចំណុចចាប់ផ្តើមនេះ។ ទោះយ៉ាងណា នៅថ្ងៃណាមួយឆាប់ៗនេះ អ្នករាល់គ្នានឹងយល់អត្ថន័យពិតនៃចំណុចចាប់ផ្តើមនេះ ដូច្នេះ ខ្ញុំនឹងបញ្ចប់កិច្ចការនេះរួមគ្នា ហើយស្វាគមន៍លទ្ធផលចុងក្រោយ ដែលនឹងត្រូវកើតឡើង។ យ៉ាងណាមិញ អ្វីដែលនៅតែធ្វើឲ្យខ្ញុំព្រួយបារម្ភអំពីអ្នករាល់គ្នានោះគឺ នៅពេលដែលអ្នករាល់គ្នាប្រឈមមុខនឹងភាពអយុត្តិធម៌ និងភាពយុត្តិធម៌ អ្នករាល់គ្នាតែងតែជ្រើសរើសយកជម្រើសទី១ ដដែល។ នោះគ្រាន់តែជាអតីតកាលរបស់អ្នករាល់គ្នាប៉ុណ្ណោះ។ ខ្ញុំក៏សង្ឃឹមថានឹងអាចបំភ្លេចអ្វីៗទាំងអស់ពីអតីតកាលរបស់អ្នករាល់គ្នា ទោះបីវាពិបាកធ្វើក៏ដោយ។ ដូច្នេះ ខ្ញុំមានវិធីល្អក្នុងការដោះស្រាយបញ្ហានេះគឺ៖ យកអនាគត មកជំនួសអតីតកាល ហើយបណ្ដោយឱ្យស្រមោលអតីតកាលរបស់អ្នករាល់គ្នា ត្រូវបណ្ដេញចេញ ជាថ្នូរប្ដូរយកអត្ថភាពពិតរបស់អ្នករាល់គ្នានាពេលបច្ចុប្បន្ននេះវិញ។ ដូច្នេះ ខ្ញុំត្រូវតែរំអុកអ្នករាល់គ្នា ឲ្យសម្រេចចិត្តជ្រើសរើសម្តងទៀត ហើយខ្ញុំនឹងមើលថាអ្នកស្មោះត្រង់ប្រាកដចំពោះអ្នកណា។

ដកស្រង់ពី «តើអ្នកស្មោះត្រង់ចំពោះអ្នកណា?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

លេខយោង៖

ក. ត្រឡប់ទៅច្រាំងវិញ៖ សំនួនវោហារចិនមានន័យថា «ងាកចេញពីផ្លូវអាក្រក់របស់ខ្លួន»។

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៣៤

នៅពេលដែលនិយាយអំពីវាសនា អ្នករាល់គ្នាចាត់ទុកវាថាជារឿងធ្ងន់ធ្ងរមួយ។ លើសពីនេះទៅទៀត វាគឺជាអ្វីមួយដែលអ្នករាល់គ្នាងាយនឹងដឹងបំផុត។ មនុស្សខ្លះមិនអាចរង់ចាំក្នុងការដាក់ក្បាលពួកគេទៅនឹងដី ដោយឱនក្រាបនៅចំពោះព្រះជាម្ចាស់ ដើម្បីទទួលបានវាសនាល្អនោះទេ។ ខ្ញុំអាចកំណត់បាននូវភាពចង់បានរបស់អ្នករាល់គ្នា ដោយមិនចាំបាច់អ្នកនិយាយចេញជាពាក្យសំដីនោះឡើយ។ ក្រៅពីនេះ អ្នករាល់គ្នាមិនចង់ឲ្យសាច់ឈាមរបស់អ្នកធ្លាក់ក្នុងគ្រោះមហន្តរាយ ហើយអ្នកនៅតែចង់ធ្លាក់ខ្លួនក្នុងការដាក់ទោសជារៀងរហូតនាពេលអនាគត។ អ្នករាល់គ្នាគ្រាន់តែសង្ឃឹមថានឹងអនុញ្ញាតឲ្យខ្លួនឯងរស់នៅដោយសេរីជាងនេះបន្តិច ហើយកាន់តែងាយស្រួលប៉ុណ្ណោះ។ ដូច្នេះហើយអ្នករាល់គ្នាមានអារម្មណ៍រំជើបរំជួល ជាពិសេសនៅពេលនិយាយអំពីវាសនា ដោយភ័យខ្លាចជាខ្លាំងចំពោះវាសនា ហើយប្រសិនបើអ្នករាល់គ្នាមិនបានយកចិត្តទុកដាក់គ្រប់គ្រាន់ទេនោះ អ្នករាល់គ្នាអាចនឹងធ្វើឲ្យព្រះជាម្ចាស់អាក់អន់ព្រះទ័យ ដូច្នេះហើយអ្នករាល់គ្នានឹងត្រូវទទួលទោសដែលអ្នកសមនឹងទទួល។ អ្នករាល់គ្នាមិនបានស្ទាក់ស្ទើរក្នុងការសម្រុះសម្រួល ដើម្បីជាប្រយោជន៍ដល់វាសនារបស់អ្នកនោះទេ ហើយសូម្បីតែអ្នករាល់គ្នាភាគច្រើនដែលធ្លាប់ជាមនុស្សវង្វេង និងព្រហើន ក៏ស្រាប់តែក្លាយទៅជាសុភាពរាបសា និងស្មោះត្រង់មួយរំពេច។ លក្ខណៈនៃភាពស្មោះត្រង់របស់អ្នក ធ្វើអោយមនុស្សមានការភ្ញាក់ផ្អើលជាខ្លាំង។ ទោះយ៉ាងណា អ្នករាល់គ្នាសុទ្ធតែមានដួងចិត្តស្មោះត្រង់ ហើយអ្នកបានបើកចំហនៅចំពោះខ្ញុំ នូវអាថ៌កំបាំងក្នុងដួងចិត្តរបស់អ្នករាល់គ្នាជាប់ជានិច្ច ដោយមិនរក្សាទុកអ្វីទាំងអស់ ទោះបីវាជាការសោកសៅ ការបោកបញ្ឆោត ឬការលះបង់ក៏ដោយ។ សរុបមកអ្នករាល់គ្នាបាន «លន់តួ» យ៉ាងស្មោះត្រង់ចំពោះខ្ញុំ នូវរឿងរ៉ាវដែលស្ថិតនៅក្នុងការសម្រាកដ៏ស៊ីជម្រៅបំផុត នៃធម្មជាតិខាងក្នុងរបស់អ្នករាល់គ្នា។ ជាការពិត ខ្ញុំមិនដែលសសៀរជុំវិញរឿងរ៉ាវបែបនេះទេ សម្រាប់ខ្ញុំ រឿងរ៉ាវទាំងនេះធ្លាប់ស្គាល់ច្បាស់ហើយ។ អ្នករាល់គ្នាគួរតែចូលទៅក្នុងសមុទ្រភ្លើង ដើម្បីជាប្រយោជន៍ដល់វាសនាចុងក្រោយរបស់អ្នក ជាជាងការបាត់បង់សក់តែមួយសសៃដើម្បីទទួលការយល់ព្រមពីព្រះជាម្ចាស់។ វាមិនមែនថា ខ្ញុំកំពុងម៉ឺងម៉ាត់នឹងអ្នករាល់គ្នាពេកនោះទេ។ គឺថា អ្នករាល់គ្នាកំពុងតែខ្វះខាតនូវភាពលះបង់នៅក្នុងចិត្ត ដើម្បីមកប្រឈមនឹងអ្វីដែលខ្ញុំបានធ្វើ។ អ្នករាល់គ្នា ប្រហែលជាមិនយល់ពីអ្វីដែលខ្ញុំទើបតែមានព្រះបន្ទូល ដូច្នេះខ្ញុំសូមផ្តល់ឲ្យអ្នកនូវការពន្យល់ដ៏សាមញ្ញមួយ៖ អ្វីដែលអ្នករាល់គ្នាត្រូវការ មិនមែនជាសេចក្តីពិត និងជីវិតនោះទេ ហើយក៏មិនមែនជាគោលការណ៍អំពីរបៀបនៃការប្រតិបត្តិខ្លួនឯងដែរ ក៏កាន់តែមិនមែនជាកិច្ចការធ្វើយ៉ាងផ្ចិតផ្ចង់របស់ខ្ញុំដែរ។ ផ្ទុយទៅវិញ អ្វីដែលអ្នកត្រូវការ គឺអ្វីគ្រប់យ៉ាងដែលអ្នករាល់គ្នាមាននៅក្នុងសាច់ឈាមទៅវិញទេ ដូចជាទ្រព្យសម្បត្តិ ស្ថានភាព គ្រួសារ អាពាហ៍ពិពាហ៍ ជាដើម។ អ្នករាល់គ្នាច្រានចោលនូវព្រះបន្ទូល និងកិច្ចការរបស់ខ្ញុំទាំងស្រុង ដូច្នេះខ្ញុំអាចសរុបសេចក្តីជំនឿរបស់អ្នករាល់គ្នា ដោយព្រះបន្ទូលមួយម៉ាត់ថា៖ ធ្វើដើម្បីតែបង្រ្គប់កិច្ច។ អ្នករាល់គ្នានឹងប្រឹងប្រែងដើម្បីសម្រេចនូវអ្វីដែលអ្នករាល់គ្នាបានលះបង់ពិតប្រាកដប៉ុណ្ណោះ ប៉ុន្តែខ្ញុំបានរកឃើញថា អ្នករាល់គ្នានឹងមិនធ្វើដូចគ្នា ដើម្បីជាប្រយោជន៍នៃរឿងរ៉ាវដែលទាក់ទងនឹងជំនឿរបស់អ្នកលើព្រះជាម្ចាស់ទេ។ ផ្ទុយទៅវិញអ្នកមានភក្តីភាព និងភាពស្មោះអស់ពីចិត្ត ដែលមិនជាក់លាក់។ នោះហើយជាមូលហេតុដែលខ្ញុំមានព្រះបន្ទូលថា អស់អ្នកដែលខ្វះដួងចិត្តស្មោះត្រង់បំផុត គឺជាអ្នកដែលបរាជ័យក្នុងជំនឿរបស់ខ្លួនលើព្រះជាម្ចាស់។ ចូរគិតឲ្យបានល្អិតល្អន់ តើមានអ្នកបរាជ័យច្រើនទេ ក្នុងចំណោមអ្នករាល់គ្នា?

អ្នកគប្បីដឹងថា ភាពជោគជ័យក្នុងជំនឿលើព្រះជាម្ចាស់ គឺសម្រេចបានដោយសារសកម្មភាពរបស់មនុស្សផ្ទាល់។ នៅពេលដែលមនុស្សមិនទទួលបានជោគជ័យ ប៉ុន្តែផ្ទុយទៅវិញបែជាបរាជ័យ នោះក៏ដោយសារតែសកម្មភាពរបស់ពួកគេផ្ទាល់ដែរ ហើយមិនមានកត្តាផ្សេងទៀតជះឥទ្ធិពលទៅលើសកម្មភាពទាំងនេះឡើយ។ ខ្ញុំជឿថាអ្នករាល់គ្នានឹងធ្វើអ្វីគ្រប់យ៉ាងដែលត្រូវការដើម្បីសម្រេចបាននូវអ្វីដែលកាន់តែលំបាក និងតម្រូវឲ្យរងទុក្ខកាន់តែច្រើនជាងការជឿលើព្រះជាម្ចាស់ ហើយថាអ្នករាល់គ្នានឹងធ្វើវាយ៉ាងខ្ជាប់ខ្ជួន ដូច្នេះអ្នកនឹងមិនបណ្ដោយឲ្យមានកំហុសណាមួយឡើយ។ ទាំងនេះគឺជាប្រភេទនៃការខិតខំប្រឹងប្រែងដោយមិនបន្ធូរ ដែលអ្នករាល់គ្នាបានធ្វើនៅក្នុងជីវិតរបស់អ្នក។ អ្នករាល់គ្នាថែមទាំងអាចបញ្ឆោតសាច់ឈាមរបស់ខ្ញុំ ក្នុងកាលៈទេសៈដែលអ្នកនឹងមិនបោកបញ្ឆោតសមាជិកណាម្នាក់នៃគ្រួសាររបស់អ្នកផ្ទាល់នោះឡើយ។ នេះគឺជាឥរិយាបទជាប់លាប់របស់អ្នករាល់គ្នា និងគោលការណ៍ដែលអ្នករាល់គ្នារស់នៅ។ តើអ្នករាល់គ្នានៅតែមិនមានគម្រោងការខុសឆ្គង​ដោយបញ្ឆោតខ្ញុំដើម្បីជាប្រយោជន៍ដល់វាសនារបស់អ្នករាល់គ្នា ដើម្បីឲ្យវាសនារបស់អ្នករាល់គ្នាបានស្រស់ស្អាត និងទៅតាមអ្វីដែលអ្នកចង់បានទេឬ? ខ្ញុំដឹងថាការលះបង់របស់អ្នក គឺដូចជាភាពស្មោះត្រង់របស់អ្នកគឺគ្រាន់តែជាបណ្តោះអាសន្នប៉ុណ្ណោះ។ តើដំណោះស្រាយរបស់អ្នករាល់គ្នា និងតម្លៃដែលអ្នករាល់គ្នាត្រូវលះបង់ សម្រាប់តែប្រយោជន៍ពេលបច្ចុប្បន្ន និងមិនមែនសម្រាប់អនាគតទេឬអី? អ្នករាល់គ្នាគ្រាន់តែខិតខំប្រឹងប្រែងចុងក្រោយដើម្បីទទួលបានវាសនាដ៏ស្រស់បំព្រង ដោយមានគោលបំណងតែធ្វើការដោះដូរប៉ុណ្ណោះ។ អ្នកមិនបានខិតខំប្រឹងប្រែងដើម្បីចៀសវាងជំពាក់នឹងសេចក្ដីពិតទេ ហើយកាន់តែមិនមែនដើម្បីជាការតបស្នងដល់ខ្ញុំចំពោះតម្លៃដែលខ្ញុំបានបង់នោះដែរ។ សរុបមក អ្នកមានបំណងបានត្រឹមតែប្រើល្បិចកលដ៏វ័យឆ្លាតដើម្បីទទួលបានអ្វីដែលអ្នកចង់បានប៉ុណ្ណោះ ប៉ុន្តែមិនធ្វើសង្គ្រាមដោយបើកចំហសម្រាប់ការទាំងនោះទេ។ តើនេះមិនមែនជាក្តីប្រាថ្នាចេញពីចិត្ដរបស់អ្នករាល់គ្នាទេឬ? អ្នករាល់គ្នាមិនត្រូវបន្លំខ្លួនឯង ហើយមិនត្រូវខំប្រឹងគិតខ្លាំងអំពីវាសនារបស់អ្នក រហូតដល់អ្នកមិនអាចបរិភោគ ឬគេងបាននោះឡើយ។ តើវាមិនពិតទេដែលថា លទ្ធផលរបស់អ្នកនឹងត្រូវបានកំណត់រួចជាស្រេចហើយ នៅចុងបញ្ចប់នោះ? អ្នករាល់គ្នានីមួយៗ គប្បីបំពេញកាតព្វកិច្ចផ្ទាល់ខ្លួនឲ្យអស់ពីសមត្ថភាពរបស់អ្នក ដោយដួងចិត្តបើកចំហ និងស្មោះត្រង់ ហើយមានឆន្ទៈក្នុងការបង់ថ្លៃនូវអ្វីដែលចាំបាច់។ ដូចដែលអ្នករាល់បាននិយាយហើយថា នៅពេលថ្ងៃនោះមកដល់ ព្រះជាម្ចាស់នឹងមិនមានការធ្វេសប្រហែសចំពោះនរណាម្នាក់ដែលបានរងទុក្ខ ឬបង់ថ្លៃដល់ទ្រង់នោះឡើយ។ ជំនឿដ៏មុតមាំបែបនេះ គឺគួរប្រកាន់ខ្ជាប់ ហើយវាជាការត្រឹមត្រូវដែលអ្នករាល់គ្នាមិនភ្លេចនូវជំនឿនេះ។ មានតែតាមវិធីនេះទេ ដែលខ្ញុំអាចលែងមានការព្រួយបារម្ភអំពីអ្នករាល់គ្នាទៀតបាន។ បើមិនដូច្នោះទេ អ្នករាល់គ្នានឹងក្លាយជាមនុស្សដែលខ្ញុំត្រូវព្រួយបារម្ភជារៀងរហូត ហើយអ្នកនឹងក្លាយជាវត្ថុនៃការស្អប់ខ្ពើមរបស់ខ្ញុំជារៀងរហូត។ ប្រសិនបើអ្នករាល់គ្នាអាចធ្វើតាមមនសិការរបស់អ្នក ហើយប្រគល់អ្វីៗទាំងអស់របស់អ្នកសម្រាប់ខ្ញុំ ធ្វើអ្វីតាមតែអាចធ្វើទៅបានសម្រាប់កិច្ចការរបស់ខ្ញុំ និងលះបង់ថាមពលពេញមួយជីវិតសម្រាប់កិច្ចការដំណឹងល្អរបស់ខ្ញុំ នោះតើព្រះហឫទ័យរបស់ខ្ញុំមិនមានការរីករាយជារឿយៗ ចំពោះអ្នករាល់គ្នាទេឬអី? តាមវិធីនេះ ខ្ញុំអាចនឹងលែងមានការព្រួយបារម្ភទាំងស្រុងចំពោះអ្នករាល់គ្នាទៀត តើអ៊ីចឹងមែនទេ? វាជាការអាម៉ាស់មួយ ដែលអ្វីដែលអ្នករាល់គ្នាអាចធ្វើបាន​គឺគ្រាន់តែជាផ្នែកតូចមួយនៃអ្វីដែលខ្ញុំរំពឹងចង់បាននោះ។ បើសិនជាអ៊ីចឹងមែន តើអ្នករាល់គ្នាអាចស្វែងរកពីខ្ញុំ នូវអ្វីដែលអ្នករាល់គ្នាសង្ឃឹមចង់បានយ៉ាងដូចម្ដេចទៅ?

ដកស្រង់ពី «អំពីវាសនា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ សម្រង់​សម្ដីទី ៣៣៥

វាសនារបស់អ្នកមានសារៈសំខាន់ណាស់សម្រាប់អ្នករាល់គ្នា វាសំខាន់ខ្លាំង។ អ្នករាល់គ្នាជឿថា ប្រសិនបើអ្នកមិនធ្វើអ្វីដោយយកចិត្តទុកដាក់ខ្ពស់ទេ វានឹងមានន័យថាអ្នកឈប់មានវាសនា ហើយថា អ្នកបានបំផ្លាញវាសនារបស់អ្នកហើយ។ ប៉ុន្តែតើវាធ្លាប់កើតឡើងចំពោះអ្នករាល់គ្នាទេ ដែលថាមនុស្សដែលខិតខំប្រឹងប្រែងដើម្បីតែវាសនារបស់ពួកគេ​គឺកំពុងធ្វើការដោយឥតប្រយោជន៍នោះ? ការខិតខំបែបនេះមិនមានភាពពិតប្រាកដទេ—ជាការខិតខំក្លែងក្លាយ និងបោកបញ្ឆោត។ ប្រសិនបើដូច្នោះមែន នោះ​អ្នកដែលធ្វើការដើម្បីតែវាសនារបស់ពួកគេ គឺស្ថិតនៅក្នុងកម្រិតនៃការបរាជ័យចុងក្រោយរបស់ពួកគេ ដ្បិតបរាជ័យក្នុងជំនឿរបស់មនុស្សម្នាក់ទៅលើព្រះជាម្ចាស់ គឺបណ្តាលមកពីការបោកបញ្ឆោត។ ខ្ញុំធ្លាប់បានព្រះបន្ទូលពីមុនហើយថា ខ្ញុំមិនចូលចិត្តមានការអែបអប ឬលុតក្រាប ឬប្រព្រឹត្តចំពោះខ្ញុំដោយភាពស្ញើចសរសើរនោះទេ។ ខ្ញុំសព្វព្រះទ័យចំពោះមនុស្សស្មោះត្រង់ដើម្បីទទួលនូវសេចក្ដីពិត និងការរំពឹងទុករបស់ខ្ញុំ។ លើសពីនេះទៅទៀត ខ្ញុំសព្វព្រះទ័យនៅពេលដែលមនុស្សអាចបង្ហាញការយកចិត្តទុកដាក់ និងការគិតពិចារណាខ្លាំងបំផុតចំពោះដួងព្រះហឫទ័យរបស់ខ្ញុំ ហើយនិងពេលដែលពួកគេថែមទាំងអាចលះបង់អ្វីគ្រប់យ៉ាងដើម្បីជាប្រយោជន៍ដល់ខ្ញុំ។ មានតែវិធីនេះទេ ដែលអាចធ្វើឲ្យដួងព្រះហឫទ័យខ្ញុំបានធូរស្បើយ។ ឥឡូវនេះ តើមានរឿងរ៉ាវប៉ុន្មានរបស់អ្នករាល់គ្នា ដែលខ្ញុំមិនសព្វព្រះទ័យ? តើមានរឿងរ៉ាវប៉ុន្មានរបស់អ្នករាល់គ្នា ដែលខ្ញុំសព្វព្រះទ័យ? តើអាចទេថា គ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា បានដឹងពីការបើកសម្ដែងផ្សេងៗទាំងអស់ពីការអាក្រក់ដែលអ្នករាល់គ្នាបានធ្វើ ដើម្បីជាប្រយោជន៍ដល់វាសនារបស់អ្នក?

ក្នុងចិត្តខ្ញុំ ខ្ញុំមិនចង់ធ្វើឲ្យឈឺចាប់ដល់ដួងចិត្តនរណាម្នាក់ ដែលមានភាពវិជ្ជមាន និងសេចក្ដីប្រាថ្នាចង់បាន ហើយខ្ញុំកាន់តែមិនចង់ឲ្យថាមពលរបស់នរណាម្នាក់ ដែលបំពេញកាតព្វកិច្ចរបស់ខ្លួនដោយស្មោះត្រង់ មានការធ្លាក់ចុះនោះឡើយ។ ទោះយ៉ាងណា ខ្ញុំត្រូវតែរំលឹកអ្នករាល់គ្នាម្នាក់ៗ ពីភាពមិនគ្រប់គ្រាន់របស់អ្នក និងពីព្រលឹងដែលស្មោកគ្រោក ដែលស្ថិតនៅក្នុងជម្រៅជ្រៅបំផុតនៃដួងចិត្តរបស់អ្នករាល់គ្នា។ ខ្ញុំធ្វើដូច្នេះ ដោយសង្ឃឹមថាអ្នករាល់គ្នានឹងអាចថ្វាយនូវដួងចិត្តដ៏ពិតរបស់ឯង ក្នុងការចូលមកកាន់ព្រះបន្ទូលរបស់ខ្ញុំដោយផ្ទាល់ ព្រោះអ្វីដែលខ្ញុំស្អប់បំផុត គឺការបោកបញ្ឆោតរបស់មនុស្សចំពោះខ្ញុំ។ ខ្ញុំគ្រាន់តែសង្ឃឹមថាក្នុងដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ខ្ញុំ អ្នករាល់គ្នានឹងអាចផ្តល់ឲ្យនូវស្នាដៃដ៏លេចធ្លោបំផុតរបស់អ្នក ហើយអ្នកនឹងលះបង់ខ្លួនអ្នកអស់ពីដួងចិត្ត ហើយលែងមានបេះដូងពាក់កណ្តាលទៀតហើយ។ ជាការពិត ខ្ញុំក៏សង្ឃឹមថាអ្នករាល់គ្នា អាចមានវាសនាល្អទាំងអស់គ្នា។ ទោះយ៉ាងណា ខ្ញុំនៅតែមានសេចក្ដីតម្រូវរបស់ខ្ញុំ ដែលសម្រាប់អ្នករាល់គ្នាធ្វើការសម្រេចចិត្តដ៏ល្អបំផុត ក្នុងការថ្វាយដល់ខ្ញុំនូវការលះបង់តែមួយ និងចុងក្រោយរបស់អ្នក។ ប្រសិនបើនរណាម្នាក់មិនមានការលះបង់តែមួយនោះទេ នោះគេប្រាកដជាជាកម្មសិទ្ធិរបស់សាតាំង ហើយខ្ញុំនឹងមិនទុកគេប្រើទៀតទេ ប៉ុន្តែនឹងបញ្ជូនគេទៅផ្ទះ ដើម្បីទទួលការមើលថែពីសំណាក់ឪពុកម្តាយរបស់គេ។ កិច្ចការរបស់ខ្ញុំ គឺជាជំនួយដ៏អស្ចារ្យដល់អ្នករាល់គ្នា។ អ្វីដែលខ្ញុំសង្ឃឹមថានឹងទទួលបានពីអ្នករាល់គ្នា គឺជាដួងចិត្តដែលស្មោះត្រង់ ហើយប្រាថ្នាខ្ពស់ ប៉ុន្តែរហូតមកដល់ពេលនេះ ព្រះហស្ដរបស់ខ្ញុំនៅទំនេរនៅឡើយ។ ចូរគិតអំពីការនេះ៖ ប្រសិនបើថ្ងៃណាមួយខ្ញុំនៅតែមានការសោកសៅខ្លាំង ហួសពីកម្រិតនៃពាក្យដែលត្រូវរៀបរាប់ តើពេលនោះអាកប្បកិរិយារបស់ខ្ញុំចំពោះអ្នករាល់គ្នានឹងទៅជាយ៉ាងណា? តើនៅពេលនោះ ខ្ញុំគួរឲ្យគោរពនៅចំពោះអ្នក ដូចពេលឥឡូវនេះដែរឬទេ? តើនៅពេលនោះ ព្រះហឫទ័យខ្ញុំនឹងស្ងប់ស្ងាត់ដូចពេលឥឡូវនេះទេ? តើអ្នករាល់គ្នាយល់ពីអារម្មណ៍របស់មនុស្សម្នាក់ដែលបានភ្ជួររាស់ដីយ៉ាងផ្ចិតផ្ចង់ ដោយមិនបានប្រមូលផលសូម្បីតែមួយគ្រាប់ទេ? តើអ្នកដឹងទេថា តើដួងចិត្តរបស់មនុស្សម្នាក់ត្រូវបានរងរបួសយ៉ាងដូចម្តេច នៅពេលដែលគេត្រូវបានគេធ្វើបាបយ៉ាងខ្លាំងនោះ? តើអ្នករាល់គ្នាអាចភ្លក្សរសជាតិជូរចត់របស់មនុស្សម្នាក់បានទេ នៅពេលដែលគេពោរពេញដោយក្តីសង្ឃឹម តើអ្នកណាដែលនៅចំណែកដែលមិនល្អទៅ? តើអ្នករាល់គ្នាបានឃើញនូវកំហឹងចេញពីមនុស្សម្នាក់ដែលត្រូវបានគេធ្វើឲ្យខឹងដែរឬទេ? តើអ្នករាល់គ្នាអាចដឹងពីការចង់សងសឹករបស់មនុស្សម្នាក់ ដែលត្រូវបានធ្វើបាបដោយខ្មាំងសត្រូវ និងការបោកបញ្ឆោតទេ? ប្រសិនបើអ្នករាល់គ្នាយល់ពីចិត្តគំនិតរបស់មនុស្សទាំងនេះ នោះខ្ញុំគិតថាវាមិនគួរពិបាកសម្រាប់អ្នករាល់គ្នា ដើម្បីស្រមៃមើលអាកប្បកិរិយាដែលព្រះជាម្ចាស់នឹងមាន នៅពេលនៃការដាក់ទោសរបស់ទ្រង់នោះទេ! ជាចុងបញ្ចប់ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នាខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជាប្រយោជន៍ដល់វាសនារបស់អ្នកផ្ទាល់ ទោះបីអ្នកមិនបានប្រើមធ្យោបាយបោកបញ្ឆោតក្នុងកិច្ចប្រឹងប្រែងរបស់អ្នកក៏ដោយ បើមិនដូច្នេះទេ ខ្ញុំនឹងនៅតែខកព្រះទ័យនឹងអ្នករាល់គ្នានៅក្នុងព្រះហឫទ័យរបស់ខ្ញុំ។ ហើយតើការខកចិត្តបែបនេះនាំឲ្យមានអ្វី? តើអ្នករាល់គ្នាមិនបំភាន់ខ្លួនឯងទេឬអី? អស់អ្នកណាដែលគិតដល់វាសនារបស់ខ្លួន តែបំផ្លាញវា គឺជាមនុស្សដែលមិនអាចបានសង្គ្រោះឡើយ។ ទោះបីគេមានការខឹង និងអន់ចិត្តក៏ដោយ ​តើនរណានឹងអាណិតដល់មនុស្សបែបនេះ? សរុបសេចក្ដីមក ខ្ញុំនៅតែចង់ឲ្យអ្នករាល់គ្នា មានវាសនាទាំងសមរម្យផង ទាំងល្អផង ហើយលើសពីនេះ ខ្ញុំសង្ឃឹមថាគ្មានអ្នកណាម្នាក់ក្នុងចំណោះអ្នករាល់គ្នានឹងធ្លាក់ទៅក្នុងគ្រោះមហន្តរាយឡើយ។

ដកស្រង់ពី «អំពីវាសនា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ IX. ការលាតត្រដាងពីសេចក្ដីពុករលួយរបស់មនុស្សជាតិ

បន្ទាប់៖ ការលាតត្រដាងពីសេចក្ដីពុករលួយរបស់មនុស្សជាតិ ២

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ