កិច្ចការ និងការចូលទៅក្នុង (៨)

ខ្ញុំបានមានបន្ទូលជាច្រើនលើកច្រើនសាហើយថា កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយត្រូវបានធ្វើឡើង ដើម្បីផ្លាស់ប្រែវិញ្ញាណរបស់មនុស្ស​ ពោលគឺផ្លាស់ប្ដូរព្រលឹងរបស់មនុស្សម្នាក់ៗ ដែលជាដួងចិត្តរបស់គេដែលបានរងការប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំងឲ្យបានផ្លាស់ជាថ្មី សង្រ្គោះព្រលឹងរបស់ពួកគេដែលបានរងឥទ្ធិពលយ៉ាងជ្រាលជ្រៅ ដោយសេចក្តីអាក្រក់។ ដូច្នេះ កិច្ចការរបស់ព្រះជាម្ចាស់នេះ គឺដើម្បីដាស់វិញ្ញាណរបស់មនុស្ស ដើម្បីរំលាយដួងចិត្តត្រជាក់របស់គេ និងជួយឲ្យពួកគេមានភាពរស់រវើកដូចដើមវិញ។ នេះគឺជាព្រះហឫទ័យដ៏ធំធេងបំផុតរបស់ព្រះជាម្ចាស់។ សូមទុកចោលនៅម្ដុំសិនអំពីមេរៀនទាក់ទងនឹងភាពខ្ពង់ខ្ពស់​ ឬភាពជ្រាលជ្រៅនៃជីវិត និងបទពិសោធន៍របស់មនុស្ស ព្រោះថានៅពេលដែលដួងចិត្តរបស់មនុស្សត្រូវបានភ្ញាក់ឡើង នៅពេលដែលពួកគេត្រូវបានដាស់ឲ្យភ្ញាក់ពីសុបិនវិញ ហើយដឹងយ៉ាងច្បាស់អំពីគ្រោះថ្នាក់ដែលបង្កឡើងដោយសត្វនាគដ៏ធំសម្បុរក្រហម នោះកិច្ចការនៃព័ន្ធកិច្ចរបស់ព្រះជាម្ចាស់នឹងត្រូវបានបញ្ចប់មិនខាន។ ថ្ងៃដែលកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ ក៏ជាថ្ងៃដែលមនុស្សចាប់ផ្ដើមជាផ្លូវការនូវផ្លូវដ៏ត្រឹមត្រូវនៃសេចក្តីជំនឿលើព្រះជាម្ចាស់ដែរ។ នៅពេលនេះ ព័ន្ធកិច្ចរបស់ព្រះជាម្ចាស់នឹងមកដល់ទីបញ្ចប់៖ កិច្ចការរបស់ព្រះជាម្ចាស់ដែលត្រលប់ជាសាច់ឈាមនឹងត្រូវបានបញ្ចប់ទាំងស្រុង ហើយមនុស្សនឹងចាប់ផ្ដើមជាផ្លូវការក្នុងការបំពេញភារកិច្ចដែលគេគួរតែធ្វើ ដ្បិតគេនឹងធ្វើព័ន្ធកិច្ចរបស់គេ។ ទាំងនេះគឺជាជំហានផ្សេងៗនៃកិច្ចការរបស់ព្រះជាម្ចាស់។ ដូច្នេះ អ្នកគួរតែស្វែងរកផ្លូវចូលរបស់អ្នករាល់គ្នាពីលើមូលដ្ឋានគ្រឹះនៃការដឹងអំពីសេចក្តីទាំងនេះ។ ទាំងអស់នេះគឺជាអ្វីដែលអ្នករាល់គ្នាគួរតែយល់។ ការចូលរបស់មនុស្សនឹងប្រសើរឡើង នៅពេលដែលការផ្លាស់ប្ដូរបានកើតឡើងយ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់គេ ដ្បិតកិច្ចការរបស់ព្រះជាម្ចាស់គឺជាសេចក្តីសង្រ្គោះដ៏ពេញលេញរបស់មនុស្ស ជាមនុស្សដែលត្រូវបានប្រោសលោះ តែបន្តរស់នៅក្រោមកម្លាំងនៃសេចក្តីងងឹត ហើយដែលមិនភ្ញាក់ខ្លួន ពោលគឺសង្រ្គោះពួកគេចេញពីកន្លែងប្រមូលផ្ដុំរបស់ពួកអារក្សនេះ។ គោលបំណងគឺដើម្បីរំដោះមនុស្សឲ្យមានសេរីភាពពីរាជ្យមួយពាន់ឆ្នាំនៃអំពើបាប ដើម្បីក្លាយជាសំណព្វរបស់ព្រះជាម្ចាស់ ដើម្បីផ្ដួលរលំទាំងស្រុងសត្វនាគដ៏ធំសម្បុរក្រហម ដើម្បីតាំងឡើងនគរព្រះ និងដើម្បីធ្វើឲ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់បានស្ងប់កាន់តែឆាប់តាមតែអាចធ្វើទៅបាន ហើយវាក៏ដើម្បីបន្ធូរអារម្មណ៍នៃចិត្តស្អប់ដែលមាននៅក្នុងទ្រូងរបស់អ្នករាល់គ្នា ដោយឥតលាក់ទុក ដើម្បីបំផ្លាញមេរោគដែលដុះផ្សិត ដើម្បីជួយឲ្យអ្នករួចផុតពីជីវិតនេះ ដែលគ្មានខុសអ្វីពីសត្វគោ ឬសត្វសេះ ដើម្បីលែងក្លាយជាទាសករ លែងឲ្យសត្វនាគដ៏ធំសម្បុរក្រហមជាន់ឈ្លី ឬបង្គាប់បញ្ជាតាមអំពើចិត្តរបស់វាទៀត។ អ្នករាល់គ្នានឹងលែងចេញពីប្រជាជាតិដ៏បរាជ័យនេះ អ្នករាល់គ្នានឹងលែងជាកម្មសិទ្ធិរបស់សត្វនាគដ៏ធំសម្បុរក្រហមដ៏កាចសាហាវយង់ឃ្នង ហើយអ្នកនឹងលែងជាទាសកររបស់វាទៀតហើយ។ សំបុករបស់អារក្សនឹងត្រូវព្រះជាម្ចាស់កម្ទេចឲ្យក្លាយជាផេះមិនខាន ហើយអ្នករាល់គ្នានឹងឈរនៅជិតព្រះជាម្ចាស់ ដ្បិតអ្នកជាកម្មសិទ្ធិរបស់ទ្រង់ មិនមែនជាកម្មសិទ្ធិរបស់អាណាចក្រទាសករនេះឡើយ។ ព្រះជាម្ចាស់បានស្អប់ខ្ពើមសង្គមដ៏ខ្មៅងងឹតនេះយ៉ាងខ្លាំងតាំងពីយូរយារណាស់មកហើយ​។ ទ្រង់សង្កៀតធ្មេញចង់ដាក់ព្រះបាទាទ្រង់ជាន់ពីលើសត្វពស់ដ៏កញ្ចាស់ឃោរឃៅនេះ ដើម្បីកុំឲ្យវាងើបក្បាលឡើងមកធ្វើបាបមនុស្សបានតទៅទៀត។ ទ្រង់នឹងមិនលើកលែងចំពោះទង្វើរបស់វាកាលពីអតីតកាល ទ្រង់នឹងមិនអត់ឱនចំពោះទង្វើបញ្ឆោតមនុស្សរបស់វា ហើយទ្រង់នឹងទូទាត់បញ្ជីចំពោះអំពើបាបនីមួយៗរបស់វាដែលមាននៅក្នុងយុគសម័យទាំងអស់។ ព្រះជាម្ចាស់នឹងមិនបណ្ដោយឲ្យមេនៃគ្រប់សេចក្តីអាក្រក់នេះ[១] បានរួចខ្លួនឡើយ ដ្បិតព្រះអង្គនឹងបំផ្លាញវាទាំងស្រុងតែម្ដង។

អស់រយៈពេលរាប់ពាន់ឆ្នាំ ទឹកដីនេះបានក្លាយជាទឹកដីនៃសេចក្តីស្មោកគ្រោក។ វាកខ្វក់យ៉ាងខ្លាំង ពេញដោយសេចក្តីកំសត់វេទនា ព្រលឹងខ្មោចហោះហើរពាសពេញគ្រប់កន្លែង ជាទីដែលពេញដោយកលល្បិច និងការបោកបញ្ឆោត ចោទប្រកាន់គ្មានមូលដ្ឋាន[២] គ្មានមេត្តា និងកាចសាហាវ ចូរដើរចេញពីទីក្រុងខ្មោចនេះ ហើយទុកឲ្យវាមានពេញទៅដោយសាកសពចុះ។ ក្លិនដ៏ស្អុយរលួយមានពាសពេញដី ហុយឡើងពាសពេញអាកាសវេហា ហើយវាត្រូវបានការពារយ៉ាងមាំ។[៣] តើនរណាអាចមើលឃើញពិភពលោកនៅពីលើមេឃទៅ? អារក្សចងរឹតរាងកាយមនុស្សយ៉ាងជាប់ណែន វាធ្វើឲ្យភ្នែករបស់គេមើលលែងឃើញ ហើយបិទមាត់របស់គេយ៉ាងជិត។ ស្ដេចអារក្សបានច្រឡោតអស់រយៈពេលរាប់ពាន់ឆ្នាំ រហូតដល់សព្វថ្ងៃនេះ វានៅតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើទីក្រុងខ្មោច គឺដូចទីក្រុងនេះជារាជវាំងហាមប្រាមរបស់ពួកអារក្សអ៊ីចឹង។ ក្នុងពេលនេះ ពួកឃ្លាំមើលមួយក្រុមនេះខំប្រឹងសម្លក់សម្លឹង ទាំងក្នុងចិត្តភ័យខ្លាចថា ព្រះជាម្ចាស់នឹងចាប់ពួកវាទាំងមិនដឹងខ្លួន ហើយបោសសម្អាតពួកវាទាំងអស់ចោល ដោយគ្មានទុកកន្លែងឲ្យពួកវាមានសេចក្តីសុខ និងសុភមង្គលឡើយ។ តើមនុស្សនៃទីក្រុងខ្មោចមួយនេះអាចធ្លាប់ឃើញព្រះជាម្ចាស់ដោយរបៀបណាទៅ? តើពួកវាធ្លាប់ទទួលបានការថ្នាក់ថ្នម និងភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់ដែរឬទេ? តើពួកវាមានការកោតសរសើរអ្វីខ្លះចំពោះកិច្ចការនៅពិភពរបស់មនុស្ស? តើមានមនុស្សណាខ្លះដែលអាចយល់អំពីព្រះហឫទ័យដ៏ជ្រាលជ្រៅរបស់ព្រះជាម្ចាស់? វាគ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបន្តលាក់កំបាំងទាំងស្រុងនោះ៖ នៅក្នុងសង្គមដ៏ខ្មៅងងឹត ជាទីដែលពួកអារក្សដ៏គ្មានមេត្តា និងកាចសាហាវស្ថិតនៅនេះ តើស្ដេចអារក្ស ដែលសម្លាប់មនុស្សយ៉ាងប៉ប្រិចភ្នែកនេះ អាចទទួលយកអត្ថិភាពរបស់ព្រះជាម្ចាស់ ដែលជាព្រះដ៏គួរឲ្យស្រឡាញ់ សប្បុរស និងបរិសុទ្ធបានដោយរបៀបណា? តើវាអាចទះដៃសាទរ និងអបអរចំពោះការមកដល់របស់ព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅ? ឱ ពួកកញ្ជះដាច់ថ្លៃអើយ! តាំងពីយូរមកហើយ ពួកវាតបស្នងសេចក្តីសប្បុរសដោយសេចក្តីស្អប់ ពួកវាបានមាក់ងាយព្រះជាម្ចាស់ ពួកវាបានបំពានព្រះជាម្ចាស់ ពួកវាច្រឡោតខឹងយ៉ាងខ្លាំង ពួកវាគ្មានការគោរពចំពោះព្រះជាម្ចាស់សូម្បីតែបន្ដិច ពួកវាជាចោរលួចប្លន់ ពួកវាបានបាត់បង់មនសិការ ពួកវាប្រព្រឹត្តផ្ទុយពីមនសិការ ហើយពួកវាបានល្បួងមនុស្សស្លូតត្រង់ឲ្យប្រព្រឹត្តអំពើដ៏ល្ងង់ខ្លៅ។ តើនេះឬជាបុព្វបុរសពីសម័យបុរាណនោះ? ជាមេដឹកនាំដ៏គួរឲ្យស្រឡាញ់? ពួកវាសុទ្ធតែប្រឆាំងនឹងព្រះជាម្ចាស់! ការជ្រៀតជ្រែករបស់ពួកវាបានធ្វើឲ្យពិភពក្រោមមេឃស្ថិតនៅក្នុងសភាពខ្មៅងងឹត និងភាពជ្រួលច្របល់! តើនេះឬជាសេរីភាពសាសនានោះ? ជាសិទ្ធិស្របច្បាប់ និងជាផលប្រយោជន៍របស់ពលរដ្ឋនោះ? ទាំងអស់នេះគ្រាន់តែជាកលល្បិច ដើម្បីគ្របបាំងអំពើបាបតែប៉ុណ្ណោះ! តើនរណាបានក្រសោបយកកិច្ចការរបស់ព្រះជាម្ចាស់? តើនរណាបានលះបង់ជីវិត ឬបង្ហូរឈាមសម្រាប់កិច្ចការរបស់ព្រះជាម្ចាស់? ពីមួយជំនាន់ទៅមួយជំនាន់ ពីឪពុកម្ដាយទៅកូន មនុស្សដែលជាទាសករបានយកព្រះជាម្ចាស់ជាទាសករយ៉ាងច្រងេងច្រងាង តើទង្វើនេះមិនញ៉ាំងឲ្យមានសេចក្តីខ្ញាល់យ៉ាងម៉េចកើតទៅ? រយៈពេលរាប់ពាន់ឆ្នាំនៃការស្អប់ដែលមាននៅក្នុងដួងចិត្ត រាជ្យមួយពាន់ឆ្នាំនៃអំពើបាបត្រូវបានចារឹកពីលើដួងចិត្ត តើការនេះអាចមិនបណ្ដាលឲ្យមានការស្អប់ខ្ពើមយ៉ាងម៉េចកើតទៅ? ព្រះជាម្ចាស់ដ៏សងសឹក ដែលលុបបំបាត់សត្រូវរបស់ទ្រង់ទាំងស្រុង មិនបណ្ដោយឲ្យវារត់ពាសវាលពាសកាលទៀតឡើយ ហើយក៏មិនបណ្ដោយឲ្យវាបង្កបញ្ហាកាន់តែច្រើនតាមអំពើចិត្តរបស់វាទៀតដែរ! ឥឡូវនេះ វាដល់ពេលហើយ៖ មនុស្សបានប្រមែប្រមូលកម្លាំង ខិតខំប្រឹងប្រែង ហ៊ានលះបង់គ្រប់យ៉ាងសម្រាប់ការនេះ គឺដើម្បីបកអាក្រាតមុខមាត់ដ៏ព្រៃផ្សៃរបស់អារក្សនេះ ហើយជួយឲ្យមនុស្ស ដែលត្រូវបានកំបាំងភ្នែក និងត្រូវបានរងទុក្ខលំបាកវេទនាសព្វបែបយ៉ាង ងើបឡើងចេញពីការឈឺចាប់របស់គេ ហើយបែរខ្នងដាក់អារក្សដ៏កញ្ចាស់មួយនេះ។ ហេតុអ្វីបានជាត្រូវដាក់របាំងហាមប្រាមចំពោះកិច្ចការរបស់ព្រះជាម្ចាស់? ហេតុអ្វីត្រូវប្រើកលល្បិចផ្សេងៗ ដើម្បីបញ្ឆោតរាស្ត្ររបស់ព្រះជាម្ចាស់? តើឯណាទៅជាសេរីភាពដ៏ពិត សិទ្ធិស្របច្បាប់ និងផលប្រយោជន៍នោះ? តើឯណាទៅសេចក្តីយុត្តិធម៌? តើឯណាទៅការលួងលោម? តើឯណាទៅភាពកក់ក្ដៅ? ហេតុអ្វីត្រូវប្រើកលឧបាយ ដើម្បីបញ្ឆោតប្រជារាស្ត្ររបស់ព្រះជាម្ចាស់? ហេតុអ្វីត្រូវប្រើកម្លាំង ដើម្បីបង្រ្កាបដល់ការយាងមករបស់ព្រះជាម្ចាស់? ហេតុអ្វីមិនអនុញ្ញាតឲ្យព្រះជាម្ចាស់មានសេរីភាពក្នុងការដើរហើរនៅលើផែនដីដែលទ្រង់បានបង្កើតមកនេះ? ហេតុអ្វីត្រូវតាមប្រមាញ់ព្រះជាម្ចាស់រហូតដល់ទ្រង់គ្មានកន្លែង ដើម្បីកើយព្រះសិរសារបស់ទ្រង់ដូច្នេះ? តើឯណាទៅជាទីដ៏កក់ក្ដៅនៅចំណោមមនុស្ស? តើឯណាទៅជាការស្វាគមន៍នៅក្នុងចំណោមមនុស្ស? ហេតុអ្វីបង្កឲ្យមានការស្រេកឃ្លានចង់បានព្រះជាម្ចាស់យ៉ាងខ្លាំង? ហេតុអ្វីចាំបាច់ឲ្យព្រះជាម្ចាស់ស្រែកហៅម្ដងហើយម្ដងទៀតដូច្នេះ? ហេតុអ្វីបង្ខំឲ្យព្រះជាម្ចាស់ព្រួយបារម្ភចំពោះព្រះបុត្រាដ៏ស្ងួនភ្ញារបស់ទ្រង់? នៅក្នុងសង្គមដ៏ខ្មៅងងឹតនេះ ហេតុអ្វីបានជាពួកឆ្កែការពារដ៏កំសត់របស់វាមិនអនុញ្ញាតឲ្យព្រះជាម្ចាស់មានសេរីភាពយាងមកនៅក្នុងចំណោមពិភពលោកដែលទ្រង់បានបង្កើតមក? ហេតុអ្វីបានជាមនុស្សដែលរស់នៅក្នុងការឈឺចាប់ និងទុក្ខវេទនានេះ មិនយល់ដូច្នេះ? សម្រាប់ជាប្រយោជន៍របស់អ្នករាល់គ្នា ព្រះជាម្ចាស់បានរងទារុណកម្មយ៉ាងខ្លាំង ទ្រង់បានប្រទានព្រះរាជបុត្រាស្ងួនភ្ញារបស់ទ្រង់ ដែលជាសាច់ និងឈាមរបស់ទ្រង់ ដល់អ្នករាល់គ្នា ទាំងឈឺព្រះទ័យយ៉ាងខ្លាំង ចុះហេតុអ្វីបានជាអ្នករាល់គ្នានៅតែខ្វាក់ភ្នែកមើលមិនឃើញទៀត? ដោយឃើញយ៉ាងច្បាស់អំពីមនុស្សគ្រប់គ្នា អ្នកបដិសេធការយាងមកដល់របស់ព្រះជាម្ចាស់ ព្រមទាំងបដិសេធចំពោះមិត្តភាពរបស់ព្រះជាម្ចាស់។ ហេតុអ្វីបានជាអ្នកគ្មានហេតុផលបែបនេះ? តើអ្នករាល់គ្នាសុខចិត្តទទួលរងភាពអយុត្តិធម៌នៅក្នុងសង្គមដ៏ខ្មៅងងឹតនេះឬ? ជាជាងបំពេញពោះរបស់អ្នកជាមួយរាជ្យមួយពាន់ឆ្នាំនៃការស្អប់ ហេតុអ្វីបានជាអ្នកខំស៊ី “លាមក” របស់ស្ដេចអារក្សយ៉ាងហល់ដូច្នេះ?

តើឧបសគ្គចំពោះកិច្ចការរបស់ព្រះជាម្ចាស់ធំធេងប៉ុនណាទៅ? តើមាននរណាដឹងឬទេ? ដោយសារតែមនុស្សបានជាប់ទ្រុងនៃអបិយជំនឿដ៏ចាក់ស្រេះ តើនរណាមានសមត្ថភាពដឹងអំពីព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់ទៅ? ជាមួយចំណេះដឹងដ៏រាក់កំផែល និងមិនសមទំនងអំពីវប្បធម៌បុរាណនេះ តើពួកគេអាចយល់យ៉ាងពេញលេញអំពីព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងយ៉ាងដូចម្ដេចទៅ? ទោះបីពេលដែលព្រះបន្ទូលទាំងនោះត្រូវបានថ្លែងឡើងមុខទល់នឹងមុខ និងត្រូវបានបញ្ចុកបាស៊ីយ៉ាងល្អក៏ដោយ តើពួកគេអាចយល់បានដោយរបៀបណា? ពេលខ្លះ វាដូចជាព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធ្លាក់ទៅលើត្រចៀកដែលថ្លង់អ៊ីចឹង៖ មនុស្សមិនមានប្រតិកម្មសូម្បីតែបន្តិច ពួកគេចេះតែគ្រវីក្បាល ហើយមិនយល់អ្វីសោះ។ តើការនេះមិនអាចគួរឲ្យបារម្ភយ៉ាងម៉េចកើតទៅ? “ប្រវត្តិសាស្ត្រវប្បធម៌សម័យបុរាណ និងចំណេះដឹងអំពីវប្បធម៌ដ៏យូរលង់”[៤] នេះបានបណ្ដុះឲ្យមានមនុស្សដែលគ្មានតម្លៃមួយក្រុម។ វប្បធម៌ពីបុរាណ និងកេរដំណែលដ៏មានតម្លៃនេះ គឺដូចជាគំនរសម្រាមប៉ុណ្ណោះ! វាបានក្លាយជាភាពអាម៉ាស់ជារៀងរហូតមក ហើយវាគ្មានតម្លៃអ្វីក្នុងការរំឭកនោះឡើយ! វាបានបង្រៀនមនុស្សអំពីកលល្បិច និងទិចនិកក្នុងការប្រឆាំងព្រះជាម្ចាស់ ហើយ “គោលការណ៍ណែនាំដ៏ស្រទន់ និងមានសណ្ដាប់ធ្នាប់”[៥] របស់កម្រិតអប់រំថ្នាក់ជាតិបានធ្វើឲ្យមនុស្សកាន់តែមិនស្ដាប់បង្គាប់ចំពោះព្រះជាម្ចាស់។ ផ្នែកនីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់មានការលំបាកយ៉ាងខ្លាំង ហើយគ្រប់ទាំងជំហាននៃកិច្ចការរបស់ទ្រង់នៅលើផែនដីបានកំពុងតែធ្វើឲ្យព្រះជាម្ចាស់ពិបាកព្រះទ័យ។ កិច្ចការរបស់ទ្រង់នៅលើផែនដីនេះពិបាកពេកហើយ! ជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដី តម្រូវឲ្យមានការលំបាកយ៉ាងខ្លាំង៖ សម្រាប់សេចក្តីកម្សោយ គុណវិបត្តិ ភាពក្មេងខ្ចី ភាពល្ងង់ខ្លៅ និងអ្វីៗគ្រប់យ៉ាងអំពីមនុស្ស ព្រះជាម្ចាស់ត្រូវរៀបចំផែនការយ៉ាងល្អិតល្អន់ និងគិតគូរពិចារណាយ៉ាងហ្មត់ចត់។ មនុស្សដូចជាខ្លាក្រដាសដែលមើលទៅគួរឲ្យខ្លាច តែមិនបានការអ៊ីចឹង។ ដោយគ្រាន់តែប៉ះបន្ដិច វាបកខំ បើមិនដូច្នេះទេ វាដួលរលំ វង្វេងវង្វាន់ ហើយដោយបាត់បង់ការផ្ចង់អារម្មណ៍តែបន្ដិច វាត្រលប់ក្រោយ ព្រងើយកន្ដើយព្រះជាម្ចាស់ ឬរត់ទៅរកសត្វជ្រូក និងសត្វឆ្កែ ដែលជាឪពុកម្ដាយរបស់វាវិញ ដើម្បីឈ្មុលរមួលនៅក្នុងរាងកាយដ៏ស្មោកគ្រោករបស់ពួកគេ។ នេះពិតជាឧបសគ្គដ៏ធំណាស់! នៅគ្រប់ជំហានជាក់ស្ដែងនៃកិច្ចការរបស់ទ្រង់ ព្រះជាម្ចាស់ព្រមទទួលសេចក្តីល្បួង ហើយសឹងតែនៅគ្រប់ជំហាន ព្រះជាម្ចាស់ប្រថុយគ្រោះថ្នាក់ដ៏ធំ។ ព្រះបន្ទូលរបស់ទ្រង់មានលក្ខណៈស្មោះត្រង់ និងទៀងត្រង់ ព្រមទាំងដោយគ្មានគំនិតព្យាបាទ តើនរណាព្រមទទួលយកព្រះបន្ទូលទាំងនេះទៅ? តើនរណាព្រមចុះចូលទាំងស្រុងទៅ? វាធ្វើឲ្យព្រះជាម្ចាស់ខូចព្រះទ័យយ៉ាងខ្លាំង។ ទ្រង់ខំប្រឹងទាំងថ្ងៃទាំងយប់សម្រាប់មនុស្ស ទ្រង់មានព្រះទ័យអន្ទះសាសម្រាប់ជីវិតរបស់មនុស្ស ហើយទ្រង់ក៏យល់អំពីសេចក្តីកម្សោយរបស់មនុស្សផងដែរ​។ ព្រះអង្គបានជួបកាលៈទេសៈដ៏ស្មុគស្មាញជាច្រើននៅគ្រប់ជំហាននៃកិច្ចការរបស់ទ្រង់ សម្រាប់គ្រប់ព្រះបន្ទូលដែលទ្រង់មានបន្ទូល។ ទ្រង់ត្រូវធ្វើការសម្រេចព្រះទ័យទាំងលំបាក ហើយគិតគូរអំពីសេចក្តីកម្សោយ ការមិនស្ដាប់បង្គាប់ ភាពក្មេងខ្ចី និងភាពងាយរងគ្រោះរបស់មនុស្ស...ម្ដងហើយម្ដងទៀត។ តើមាននរណាបានដឹងអំពីការនេះទេ? តើទ្រង់អាចទុកព្រះទ័យលើនរណាបានទៅ? តើមាននរណាខ្លះអាចយល់បាន? ព្រះអង្គស្អប់អំពើបាបរបស់មនុស្សយ៉ាងខ្លាំង ស្អប់ភាពកំសាកមិនក្លាហានរបស់មនុស្ស ហើយទ្រង់ក៏ព្រួយព្រះទ័យចំពោះភាពងាយរងគ្រោះរបស់មនុស្ស និងគិតគូរអំពីផ្លូវដែលស្ថិតនៅខាងមុខមនុស្សផងដែរ។ គ្រប់ពេលវេលា ទ្រង់ពិនិត្យមើលពាក្យពេចន៍ និងទង្វើរបស់មនុស្ស ទ្រង់តែងមានព្រះទ័យមេត្តាករុណា និងព្រះពិរោធ ហើយការមើលឃើញរឿងទាំងនេះ ធ្វើឲ្យព្រះអង្គមានព្រះទ័យឈឺចាប់យ៉ាងខ្លាំង។ ជារួមមក មនុស្សស្លូតត្រង់បានក្លាយជាស្ពឹកស្រពន់ ចុះហេតុអ្វីបានជាព្រះជាម្ចាស់តែងតែធ្វើឲ្យរឿងទាំងនេះពិបាកសម្រាប់ពួកគេដូច្នេះ? មនុស្សទន់ខ្សោយគ្មានកម្លាំងស៊ូទ្រាំឡើយ។ ហេតុអ្វីបានជាព្រះជាម្ចាស់គួរតែមានព្រះពិរោធមិនចេះថមថយបែបនេះចំពោះគេ? មនុស្សដ៏ទន់ជ្រាយ គ្មានកម្លាំង និងគ្មានចិត្តក្លៀវក្លាសូម្បីតែបន្ដិច ហេតុអ្វីបានជាព្រះជាម្ចាស់តែងតែស្ដីបន្ទោសគេសម្រាប់ការមិនស្ដាប់បង្គាប់របស់ខ្លួនដូច្នេះ? តើនរណាអាចទ្រាំទ្រនឹងការគំរាមកំហែងរបស់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌បានទៅ? ជារួមមក មនុស្សទន់ជ្រាយណាស់ ហើយនៅក្នុងស្ថានភាពដ៏ពិបាកបំផុត ព្រះជាម្ចាស់បានទប់ព្រះពិរោធដែលមាននៅក្នុងព្រះហឫទ័យរបស់ទ្រង់ ដើម្បីឲ្យមនុស្សចេះឆ្លុះបញ្ចាំងយឺតៗមើលខ្លួនអ្នក។ ប៉ុន្តែ មនុស្ស ដែលផុងជាប់នៅក្នុងបញ្ហា មិនមានការយល់ដឹងអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់សោះឡើយ។ មនុស្សត្រូវបានស្ដេចអារក្សដ៏កញ្ចាស់ជាន់ឈ្លីក្រោមជើងរបស់វា ប៉ុន្តែគេមិនដឹងខ្យល់សោះ គេតែងតែតាំងខ្លួនប្រឆាំងនឹងព្រះជាម្ចាស់ បើមិនដូច្នោះទេ គេក្ដៅមិនក្ដៅ ហើយត្រជាក់មិនត្រជាក់ចំពោះព្រះជាម្ចាស់។ ព្រះជាម្ចាស់បានមានបន្ទូលជាច្រើន ប៉ុន្តែតើនរណាធ្លាប់យកចិត្តទុកដាក់យ៉ាងហ្មត់ចត់ចំពោះព្រះបន្ទូលទាំងនោះទៅ? មនុស្សមិនយល់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែគេនៅតែមិនខ្វល់ មិនចង់បាន ហើយនៅតែមិនដឹងអំពីសារជាតិដ៏ពិតរបស់អារក្សដ៏កញ្ចាស់ទៀត។ មនុស្សរស់នៅក្នុងស្ថានឃុំព្រលឹង ក្នុងស្ថាននរក ប៉ុន្តែគេជឿថា ពួកគេរស់នៅក្នុងដំណាក់របស់ព្រះមច្ឆាទៅវិញ។ ពួកគេត្រូវបានបៀតបៀន ដោយសត្វនាគដ៏ធំសម្បុរក្រហម ប៉ុន្តែបែរជាគិតថា គេទទួល “ការប្រណីសន្ដោស”[៦] ពីប្រទេសទៅវិញ​។ ពួកគេត្រូវបានសើចចំអកដោយអារក្ស ប៉ុន្តែបែរជាគិតថា ពួកគេរីករាយនឹងភាពប៉ិនប្រសប់ខាងសិល្បៈដ៏វិសេសបំផុតនៃសាច់ឈាមទៅវិញ។ ឱ ពួកទ័លក្រដ៏ទន់ទាប និងកខ្វក់អើយ! មនុស្សបានជួបនឹងសំណាងអាក្រក់ ប៉ុន្តែគេមិនបានដឹងឡើយ ហើយនៅក្នុងសង្គមដ៏ខ្មៅងងឹតនេះ គេរងទុក្ខពីគ្រោះអកុសលមួយទៅគ្រោះអកុសលមួយទៀត[៧] ប៉ុន្តែគេនៅតែមិនភ្ញាក់ខ្លួនទៀត។ តើពេលណាទៅទើបពួកគេនឹងបោះចោលការអាណិតខ្លួន និងនិស្ស័យកញ្ជះគេនេះចេញពីគេទៅ? ហេតុអ្វីបានគេមិនខ្វល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់? តើគេសម្ងំទទួលយកការសង្កត់សង្កិន និងទុក្ខលំបាកនេះឬ? តើគេមិនប្រាថ្នាចង់បានថ្ងៃមួយ ដែលគេអាចចេញសេចក្តីងងឹតចូលក្នុងពន្លឺទេឬ? តើគេមិនប្រាថ្នាចង់ប៉ះប៉ូវភាពអយុត្តិធម៌ដែលមានចំពោះសេចក្តីសុចរិត និងសេចក្តីពិតម្ដងទៀតទេឬ? តើគេសុខចិត្តឈរមើល ហើយមិនធ្វើអ្វីសោះ នៅពេលដែលមនុស្សបោះបង់ចោលសេចក្តីពិត និងបំភ្លៃការពិត? តើគេរីករាយបន្តស៊ូទ្រាំនឹងការធ្វើបាបឬ? តើគេព្រមក្លាយជាទាសករឬ? តើគេព្រមវិនាសនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ រួមជាមួយពួកទាសករនៃប្រទេសបរាជ័យនេះឬ? តើ​ឯណាទៅជាការតាំងចិត្តរបស់អ្នក? តើឯណាទៅជាមហិច្ឆតារបស់អ្នក? តើឯណាទៅជាសេចក្តីថ្លៃថ្នូររបស់អ្នក? តើឯណាទៅជាសុចរិតភាពរបស់អ្នក? តើឯណាទៅជាសេរីភាពរបស់អ្នក? តើអ្នកព្រមលះបង់ជីវិតទាំងស្រុងរបស់អ្នក[៨] សម្រាប់សត្វនាគដ៏ធំសម្បុរក្រហម ដែលជាស្ដេចអារក្សឬ? តើអ្នកសប្បាយឲ្យវាធ្វើទារុណកម្មអ្នកដល់ស្លាប់ឬ? ផ្ទៃនៃទីជម្រៅមានភាពចលាចល និងខ្មៅងងឹត ខណៈឯមនុស្សសាមញ្ញកំពុងតែរងទុក្ខលំបាក ស្រែកទៅឯស្ថានសួគ៌ ហើយរអ៊ូរទាំដាក់ផែនដី។ តើមនុស្សនឹងអាចងើបមុខគេឡើងនៅពេលណាទៅ? មនុស្សស្គមស្គាំងសល់តែឆ្អឹង តើគេអាចប្រយុទ្ធជាមួយអារក្សដ៏ឃោរឃៅ និងជិះជាន់សង្កត់សង្កិននេះដោយរបៀបណាទៅ? ហេតុអ្វីបានជាគេមិនថ្វាយជីវិតគេដល់ព្រះជាម្ចាស់ឲ្យកាន់តែឆាប់តាមតែអាចធ្វើទៅបានទៅ? ហេតុអ្វីបានជាគេនៅតែរេរាទៀត? តើពេលណាទៅទើបគេអាចបញ្ចប់កិច្ចការរបស់ព្រះជាម្ចាស់? ដោយរស់នៅរងការសម្លុតកំហែង និងសង្កត់សង្កិនគ្មានគោលដៅបែបនេះ ជីវិតទាំងស្រុងរបស់គេនឹងត្រូវក្លាយជាអសារឥតការមិនខាននៅទីបញ្ចប់ ដូច្នេះ ហេតុអ្វីបានជាគេប្រញាប់មក ហើយប្រញាប់ចាកចេញទៅបែបនេះ? ហេតុអ្វីបានជាគេមិនរក្សាទុកអ្វីដែលមានតម្លៃថ្វាយដល់ព្រះជាម្ចាស់? តើគេបានភ្លេចអំពីរាជ្យមួយពាន់ឆ្នាំនៃការស្អប់ហើយឬ? ​

ប្រហែល មនុស្សជាច្រើនស្អប់ព្រះបន្ទូលមួយចំនួនរបស់ព្រះជាម្ចាស់ ឬប្រហែល ពួកគេអាចស្អប់ក៏មិនស្អប់ ហើយចាប់អារម្មណ៍ក៏មិនចាប់អារម្មណ៍។ ទោះបីជាយ៉ាងណាក៏ដោយ ការពិតមិនអាចក្លាយជាការដោះសាដ៏ខុសទំនងឡើយ ព្រោះថាគ្មាននរណាម្នាក់អាចនិយាយពាក្យដែលបំពារបំពានដល់ការពិតនោះឡើយ។ ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមលើកនេះ ដើម្បីធ្វើកិច្ចការបែបនេះ ដើម្បីបញ្ចប់កិច្ចការដែលទ្រង់មិនទាន់បានសម្រេច ដើម្បីនាំយុគសម័យនេះមកដល់ទីបញ្ចប់ ដើម្បីជំនុំជម្រះយុគសម័យនេះ ដើម្បីសង្រ្គោះមនុស្សបាបដ៏ជ្រាលជ្រៅចេញពីពិភពនៃសមុទ្រទុក្ខ ហើយបំផ្លាស់បំប្រែពួកគេទាំងស្រុង។ សាសន៍យូដាបានឆ្កាងព្រះជាម្ចាស់ ក្នុងគោលបំណងបញ្ចប់ការធ្វើដំណើររបស់ព្រះជាម្ចាស់នៅក្នុងស្រុកយូដា។ មិនយូរប៉ុន្មានផង ព្រះជាម្ចាស់ផ្ទាល់បានយាងមកនៅចំណោមមនុស្សម្ដងទៀត ដោយយាងមកស្ងាត់ៗនៅក្នុងប្រទេសរបស់សត្វនាគដ៏ធំសម្បុរក្រហម។ ពិតណាស់ សហគមន៍សាសនានៃប្រទេសយូដាបានព្យួររូបភាពរបស់ព្រះយេស៊ូវនៅលើជញ្ជាំងរបស់គេតាំងពីយូរណាស់មកហើយ ហើយចេញពីមាត់របស់ពួកគេ មនុស្សបានស្រែកឡើងថា “ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។” ពួកគេមិនបានដឹងឡើយថា ព្រះយេស៊ូវបានទទួលបទបញ្ជារបស់ព្រះវរបិតារបស់ទ្រង់តាំងពីយូរ ដើម្បីយាងត្រលប់មកវិញនៅក្នុងចំណោមមនុស្ស ដើម្បីបញ្ចប់ដំណាក់កាលទីពីរនៃកិច្ចការរបស់ទ្រង់ ដែលមិនទាន់បានបញ្ចប់នៅឡើយ។ ជាលទ្ធផល មនុស្សបានភ្ញាក់ផ្អើល នៅពេលដែលពួកគេសម្លឹងមើលទៅកាន់ទ្រង់៖ ព្រះអង្គបានប្រសូតមកនៅក្នុងពិភពមួយដែលយុគសម័យជាច្រើនបានកន្លងផុតទៅ ហើយទ្រង់បានលេចមកនៅកណ្ដាលចំណោមមនុស្សជាមួយរូបរាងរបស់បុគ្គលម្នាក់ដែលមានលក្ខណៈសាមញ្ញបំផុត។ ពិតណាស់ នៅពេលដែលយុគសម័យបានកន្លងផុតទៅ សម្លៀកបំពាក់ និងរូបរាងទាំងមូលរបស់ទ្រង់ក៏បានផ្លាស់ប្ដូរទៅតាមនោះផងដែរ គឺដូចទ្រង់ត្រូវបានប្រសូតឡើងវិញអ៊ីចឹង។ តើមនុស្សអាចដឹងយ៉ាងដូចម្ដេចថា ទ្រង់ជាព្រះអម្ចាស់យេស៊ូវគ្រីស្ទដដែល ដែលបានយាងចុះពីឈើឆ្កាង និងមានព្រះជន្មរស់ពីសុគតឡើងវិញ? ទ្រង់គ្មានបន្សល់ដាននៃស្នាមរបួសទាល់តែសោះ ដូចព្រះយេស៊ូវមិនបានលក្ខណៈដូចគ្នាទៅនឹងព្រះយេហូវ៉ាអ៊ីចឹង។ ព្រះយេស៊ូវនាពេលសព្វថ្ងៃមិនបានរងឥទ្ធិពលនៃពេលវេលាដែលកន្លងផុតទៅតាំងពីយូរណាស់មកឡើយ។ តើមនុស្សអាចស្គាល់ទ្រង់ដោយរបៀបណា? “ថូម៉ាស” ដែលមានចិត្តបោកបញ្ឆោត តែងតែសង្ស័យថា ទ្រង់ជាព្រះយេស៊ូវដែលមានព្រះជន្មរស់ឡើងវិញ ហើយតែងតែចង់ឃើញស្លាកស្នាមចេញពីដែកគោលនៅលើព្រះហស្តរបស់ព្រះយេស៊ូវ មុនពេលគាត់អាចស្ងប់ចិត្ត​។ បើមិនបានឃើញស្លាកស្នាមទាំងនោះទេ គាត់នឹងតែងតែមានភាពមន្ទិលសង្ស័យជានិច្ច ហើយមិនអាចមានទំនុកចិត្តក្នុងការដើរតាមព្រះយេស៊ូវឡើយ។ “ថូម៉ាស” ដ៏កម្សត់អើយ តើគាត់អាចដឹងយ៉ាងដូចម្ដេចថា ព្រះយេស៊ូវបានយាងមក ដើម្បីធ្វើកិច្ចការដែលត្រូវបានបញ្ជា ដោយព្រះវរបិតាដ៏ជាព្រះទៅ? ហេតុអ្វីបានជាព្រះយេស៊ូវត្រូវមានស្លាកស្នាមនៃការជាប់ឆ្កាង? តើស្លាកស្នាមនៃការជាប់ឆ្កាងជាសញ្ញាសម្គាល់អំពីព្រះយេស៊ូវឬ? ទ្រង់បានយាងមក ដើម្បីធ្វើកិច្ចការសម្រាប់ព្រះហឫទ័យរបស់ព្រះវរបិតារបស់ទ្រង់ ចុះហេតុអ្វីបានជាទ្រង់ត្រូវយាងមក ទាំងស្លៀកពាក់ និងតុបតែងខ្លួន ដូចជាសាសន៍យូដាម្នាក់កាលពីរាប់ពាន់ឆ្នាំមុន? តើទ្រង់ទ្រាយដែលព្រះជាម្ចាស់មាននៅក្នុងសាច់ឈាមអាចរារាំងដល់កិច្ចការរបស់ព្រះជាម្ចាស់ដែរឬ? តើនេះជាទ្រឹស្ដីរបស់នរណាទៅ? នៅពេលដែលព្រះជាម្ចាស់ធ្វើការ ហេតុអ្វីបានជាវាត្រូវស្របតាមការស្រមើស្រមៃរបស់មនុស្ស? កិច្ចការតែមួយគត់ដែលព្រះជាម្ចាស់ផ្តោតលើនៅក្នុងកិច្ចការរបស់ទ្រង់ គឺឲ្យកិច្ចការនោះមានប្រសិទ្ធភាព។ ទ្រង់មិនកាន់តាមក្រឹត្យវិន័យ ហើយក៏គ្មានច្បាប់ទម្លាប់ណាមួយចំពោះកិច្ចការរបស់ទ្រង់ផងដែរ ដូច្នេះ តើមនុស្សអាចវាស់ស្ទង់កិច្ចការរបស់ទ្រង់បានដោយរបៀបណាទៅ? តើមនុស្សអាចមើលធ្លុះកិច្ចការរបស់ព្រះជាម្ចាស់ ដោយអាងលើសញ្ញាណ និងការស្រមើស្រមៃរបស់ខ្លួនយ៉ាងម៉េចកើតទៅ? ដូច្នេះ អ្នករាល់គ្នាគួរតែបានស្ងប់ចិត្តហើយ៖ កុំខ្វល់ខ្វាយលើរឿងឥតបានការ ហើយកុំឲ្យតម្លៃខ្លាំងពេកទៅលើរឿងដែលអ្នកទើបតែដឹងនោះឡើយ ព្រោះថាការនេះនឹងធ្វើឲ្យអ្នកក្លាយជាមនុស្សល្ងីល្ងើ ហើយមនុស្សនឹងសើចចំអក អ្នកមិនខាន។ អ្នកបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ហើយអ្នកនៅតែមិនទាន់ស្គាល់ព្រះជាម្ចាស់ទៀត។ នៅទីបំផុត អ្នកត្រូវទទួលការវាយផ្ចាលមិនខាន ព្រោះអ្នក ដែលត្រូវបានទទួល “ចំណាត់ថ្នាក់កំពូលតារាង”[៩] ត្រូវអាងលើចំណាត់ថ្នាក់របស់អ្នកត្រូវវាយផ្ចាល​។ អ្នកមិនបានប្រើវិធីសាស្ត្រដ៏វៃឆ្លាត ដើម្បីសម្ញែងនូវឧបាយកលរបស់អ្នកនោះឡើយ។ តើការមើលឃើញខ្លីរបស់អ្នកពិតជាបញ្ឆោតព្រះជាម្ចាស់ ដែលទតឃើញធ្លុះពីភាពអស់កល្បមួយទៅភាពអស់កល្បមួយឬ? តើបទពិសោធន៍ដ៏រាក់កំផែលរបស់អ្នកអាចជួយឲ្យអ្នកមើលធ្លុះទាំងស្រុងដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ឬ? កុំក្រអឺតក្រទមពេក។ ជារួមមក ព្រះជាម្ចាស់មិនមែនមកពីលោកីយ៍ឡើយ ដូច្នេះ តើកិច្ចការរបស់ទ្រង់អាចដូចជាអ្វីដែលអ្នកបានរំពឹងទុកយ៉ាងម៉េចកើតទៅ?

លេខយោង៖

១. “មេនៃគ្រប់សេចក្តីអាក្រក់” សំដៅទៅលើអារក្សដ៏កញ្ចាស់។ ឃ្លានេះបង្ហាញពីការមិនចូលចិត្តយ៉ាងជ្រាលជ្រៅ។

២. “ចោទប្រកាន់គ្មានមូលដ្ឋាន” សំដៅទៅលើវិធីសាស្ត្រដែលអារក្សប្រើ ដើម្បីធ្វើបាបមនុស្ស​។

៣. “ត្រូវបានការពារយ៉ាងមាំ” បង្ហាញថា វិធីសាស្ត្រដែលអារក្សប្រើ ដើម្បីធ្វើបាបមនុស្សនោះមានភាពសាហាវព្រៃផ្សៃយ៉ាងពិសេស ហើយវាត្រួតត្រាមនុស្សយ៉ាងខ្លាំង រហូតដល់ពួកគេមិនអាចកម្រើកបាន។

៤. “ដ៏យូរលង់” ត្រូវបានប្រើប្រាស់ក្នុងន័យចំអក។

៥. “គោលការណ៍ណែនាំដ៏ស្រទន់ និងមានសណ្ដាប់ធ្នាប់” ត្រូវបានប្រើក្នុងន័យចំអក។

៦. “ការប្រណីសន្ដោស” ត្រូវបានប្រើក្នុងន័យចំអកចំពោះមនុស្សដែលហាក់ដូចជាទុយមុយ ស្ពឹកៗ ហើយមិនស្គាល់ខ្លួនអ្នក។

៧. “រងទុក្ខពីគ្រោះអកុសលមួយទៅគ្រោះអកុសលមួយទៀត” បង្ហាញថា មនុស្សបានកើតនៅក្នុងទឹកដីរបស់សត្វនាគដ៏ធំសម្បុរក្រហម ហើយពួកគេមិនអាចងើបមុខឡើងបានឡើយ។

៨. “ព្រមលះបង់ជីវិតទាំងស្រុងរបស់អ្នក” មានន័យនៅក្នុងការប្រមាថមើលងាយ។

៩. “ចំណាត់ថ្នាក់កំពូលតារាង” ត្រូវបានប្រើ ដើម្បីចំអកដល់មនុស្សដែលដេញតាមព្រះជាម្ចាស់យ៉ាងក្លៀវក្លា។

ខាង​ដើម៖ កិច្ចការ និងការចូលទៅក្នុង (៧)

បន្ទាប់៖ កិច្ចការ និងការចូលទៅក្នុង (៩)

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ