ជំពូកទី ៣៨

វាមិនស្ថិតលើសេចក្តីជំនឿរបស់អ្នកល្អ ឬបរិសុទ្ធនោះទេ ប៉ុន្តែវាស្ថិតលើកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំទេតើ! អ្វីៗគ្រប់យ៉ាងបណ្តាលមកពីការអាណិតអាសូររបស់ខ្ញុំ! អ្នកមិនត្រូវមាននិស្ស័យនៃភាពអាត្មានិយម ឬភាពក្រអឺតក្រទមដែលពុករលួយ សូម្បីតែបន្តិចឡើយ បើមិនដូច្នោះទេ ខ្ញុំនឹងមិនកែខៃអ្នកឡើយ។ អ្នកត្រូវយល់ឲ្យច្បាស់ថា ទោះបីជាមនុស្សដួលរលំ ឬឈររឹងមាំក៏ដោយ វាមិនមែនដោយសារតែពួកវាឡើយ វាកើតឡើងដោយសារតែខ្ញុំ។ គ្រានេះ ប្រសិនបើអ្នកមិនយល់ច្បាស់ពីដំណាក់កាលនេះទេ អ្នកនឹងបរាជ័យក្នុងការចូលទៅនគរស្ថានសួគ៍ជាក់ជាមិនខាន។ អ្នកត្រូវយល់ថា អ្វីដែលសម្រេចបាននៅថ្ងៃនេះ គឺជាកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ វាមិនមានអ្វីទាក់ទងទៅនឹងមនុស្សសោះឡើយ។ តើសកម្មភាពរបស់មនុស្សរាប់បញ្ចូលអ្វីខ្លះ? នៅពេលដែលពួកវាមិនមានភាពអាត្មានិយម ក្រអឺតក្រទម និងអំនួត នៅពេលពួកវាកំពុងរំខានដល់ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងបំផ្លាញផែនការរបស់ទ្រង់។ ឱពួកមនុស្សខូចអាក្រក់អើយ! អ្នកត្រូវតែមកពឹងផ្អែកលើខ្ញុំនៅថ្ងៃនេះ បើអ្នកមិនធ្វើដូច្នោះទេ នៅថ្ងៃនេះ ខ្ញុំនឹងប្រាប់អ្នកថា អ្នកនឹងមិនសម្រេចបានអ្វីឡើយ! អ្វីៗទាំងអស់នឹងឥតប្រយោជន៍ ហើយកិច្ចការរបស់អ្នកនឹងក្លាយជាឥតបានការ!

មិនត្រូវធ្វើលេងៗ ឬស្ទាក់ស្ទើរឡើយ នៅគ្រានេះ ពួកវាម្នាក់ៗដែលស្រឡាញ់ខ្ញុំត្រូវមានកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំយកមកតាមខ្លួន។ ខ្ញុំមិនត្រូវការពួកដែលមិនដាក់ខ្លួនឡើយ ហើយគ្រានេះ ខ្ញុំត្រូវការតែពួកដែលដាក់ខ្លួនយ៉ាងយកចិត្តទុកដាក់ប៉ុណ្ណោះ។ ខ្ញុំនឹងបើកចំហយ៉ាងពេញលេញចំពោះពួកអ្នកដែលស្រឡាញ់ខ្ញុំដោយចិត្តស្មោះត្រង់ ពួកដែលត្រូវគេមើលងាយ ព្រមទាំងពួកដែលបើកចំហខ្លួនវាយ៉ាងពេញលេញចំពោះខ្ញុំប៉ុណ្ណោះ។ ខ្ញុំនឹងឲ្យអ្នកយល់ពីបំណងរបស់ខ្ញុំ ហើយនៅគ្រប់ពេល អ្នកនឹងនៅចំពោះមុខខ្ញុំ ទទួលបានការឲ្យពរពីខ្ញុំ។ ខ្ញុំនឹងមិនធ្វើបាបជាដាច់ខាត ចំពោះពួកដែលលះបង់សម្រាប់ខ្ញុំនៅថ្ងៃនេះ ពួកដែលបន់ស្រន់ខ្ញុំនៅថ្ងៃនេះ និងពួកដែលរែកអំរែកឲ្យខ្ញុំនៅថ្ងៃនេះ—ដូច្នេះ សេចក្តីសុចរិតរបស់ខ្ញុំត្រូវបានបង្ហាញ។ ហាមត្អូញត្អែរពីខ្ញុំ ព្រះគុណរបស់ខ្ញុំគឺគ្រប់គ្រាន់សម្រាប់អ្នករាល់គ្នាហើយ។ អ្នកអាចមក ហើយទទួលយកវាបាន ដើម្បីឲ្យអ្នកអាចភ្លក់រសជាតិផ្អែមដែលគ្មានអ្វីអាចផ្ទឹមបាន។ វាមិនមែនត្រឹមតែបង្កើតសេចក្តីស្រឡាញ់សម្រាប់ខ្ញុំចំពោះអ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងធ្វើឲ្យក្តីស្រឡាញ់របស់អ្នកកាន់តែមានភាពស៊ីជម្រៅផងដែរ។

កិច្ចការរបស់ខ្ញុំអនុវត្តឡើងជាដំណាក់ៗ ហើយវាគឺជាការងារដែលមិនមានភាពខ្ជីខ្ជា ឬច្របូកច្របល់ជាដាច់ខាត។ ដើម្បីធ្វើតាមខ្ញុំ អ្នករាល់គ្នាត្រូវតែធ្វើអ្វីៗតាមរបៀបនេះ។ ចូរមើលអាកប្បកិរិយារបស់ខ្ញុំ ហើយរៀនពីអញ្ តាមរបៀបនេះ ប្រសិនបើអ្នកដើរតាមជំហានរបស់ខ្ញុំ នោះអ្នកនឹងត្រូវបើកបង្ហាញឱ្យឃើញពីនគរស្ថានសួគ៌។ ចូរស្រែកសាទរជាមួយនឹងសំឡេងតែមួយ! កូនៗរបស់ខ្ញុំ! កិច្ចការរបស់ព្រះជាម្ចាស់នឹងត្រូវបានសម្រេចអាស្រ័យលើអ្នករាល់គ្នា អាស្រ័យលើក្រុមមនុស្សនេះ។ តើអ្នកមិនមានអារម្មណ៍ថាទទួលបានពរទេឬ?

វាពិតជាលំបាកក្នុងការវាស់ស្ទង់! ខ្ញុំបាននាំអ្នករាល់គ្នាមកទីនេះ នៅគ្រានេះ ដើម្បីឲ្យអ្នករាល់គ្នាអាចមើលឃើញពីកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំ!

ខាង​ដើម៖ ជំពូកទី ៣៧

បន្ទាប់៖ ជំពូកទី ៣៩

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ