ជំពូកទី ៣៩

ជារៀងរាល់ថ្ងៃ ខ្ញុំធ្វើចលនានៅលើសកលលោក ដោយសង្កេតមើលរបស់សព្វសារពើដែលព្រះហស្ដរបស់ខ្ញុំបានបង្កើត។ នៅលើស្ថានសួគ៌ គឺជាទីកន្លែងសម្រាករបស់ខ្ញុំ ហើយនៅខាងក្រោមស្ថានសួគ៌ គឺជាដែនដីដែលខ្ញុំធ្វើចលនា។ ខ្ញុំត្រួតត្រាគ្រប់យ៉ាងនៅក្នុងចំណោមរបស់ទាំងអស់ដែលនៅទីនោះ ខ្ញុំបញ្ជាគ្រប់យ៉ាងនៅក្នុងចំណោមរបស់សព្វសារពើ ដោយធ្វើឱ្យអ្វីៗទាំងអស់ដែលមាន ដើរតាមមាគ៌ារបស់ធម្មជាតិ ហើយចុះចូលចំពោះការបញ្ជារបស់ធម្មជាតិ។ ដោយសារតែខ្ញុំស្អប់អស់អ្នកណាដែលមិនស្ដាប់បង្គាប់ និងស្អប់អស់អ្នកណាដែលទាស់ទទឹងនឹងខ្ញុំ ហើយមិនធ្លាក់ចូលទៅក្នុងការចាត់ថ្នាក់រៀងខ្លួនរបស់ពួកគេ នោះខ្ញុំនឹងធ្វើឱ្យគ្រប់យ៉ាងចុះចូលចំពោះការរៀបចំរបស់ខ្ញុំ ដោយគ្មានការប្រឆាំងជំទាស់នោះទេ នោះខ្ញុំនឹងធ្វើឱ្យគ្រប់យ៉ាងទាំងនៅលើ និងនៅក្នុងសកលលោកមានសណ្ដាប់ធ្នាប់។ តើនរណានឹងនៅតែហ៊ានប្រឆាំងជំទាស់ខ្ញុំដោយចេតនានោះ? តើនរណានឹងមិនហ៊ានស្ដាប់បង្គាប់ការរៀបចំនៃព្រះហស្ដរបស់ខ្ញុំនោះ? តើមនុស្សបះបោរប្រឆាំងនឹងខ្ញុំ បាន «ប្រយោជន៍» អ្វី? ខ្ញុំនឹងនាំមនុស្សមកនៅចំពោះមុខ «ដូនតា» របស់ពួកគេ ខ្ញុំនឹងធ្វើឱ្យដូនតារបស់ពួកគេ ដឹកនាំពួកគេត្រឡប់ទៅកាន់គ្រួសាររបស់ពួកគេវិញ ហើយពួកគេនឹងមិនត្រូវបានអនុញ្ញាតឱ្យបះបោរប្រឆាំងនឹងដូនតារបស់ពួកគេទៀតទេ និងវិលត្រឡប់មកខាងខ្ញុំទៀតផង។ ទាំងនេះគឺជាផែនការរបស់ខ្ញុំ។ បច្ចុប្បន្ននេះ វិញ្ញាណរបស់ខ្ញុំធ្វើចលនាទូទាំងផែនដី ដោយការកំណត់លេខសម្រាប់មនុស្សគ្រប់ប្រភេទ ការបង្កើតសញ្ញាខុសៗគ្នានៅលើមនុស្សគ្រប់ប្រភេទ នោះទើបដូនតារបស់ពួកគេអាចដឹកនាំពួកគេត្រឡប់ទៅកាន់គ្រួសាររបស់ពួកគេវិញប្រកបដោយជោគជ័យ ហើយខ្ញុំមិនត្រូវការបន្ត «ព្រួយបារម្ភ» អំពីពួកគេ ដែលវារំខានខ្លាំងទៀតនោះទេ។ ដូច្នេះ ខ្ញុំក៏បែងចែកកម្លាំង ហើយចែកចាយការខិតខំប្រឹងប្រែង។ នេះគឺជាផ្នែកនៃផែនការរបស់ខ្ញុំ ហើយមិនត្រូវបានរំខានដោយនរណាម្នាក់ទេ។ ខ្ញុំនឹងជ្រើសរើសតំណាងដ៏សមរម្យចេញពីអស់អ្នកដែលមានវត្តមាននៅទីនោះ ដើម្បីគ្រប់គ្រងរបស់សព្វសារពើ ដោយការនាំយកការចុះចូលយ៉ាងមានសណ្ដាប់ធ្នាប់របស់មនុស្សទាំងអស់មកនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ។ ខ្ញុំយាងច្រវាត់ជារឿយៗនៅលើស្ថានសួគ៌ ហើយតែងតែយាងជារឿយៗនៅក្រោមស្ថានសួគ៌។ ដោយការទតមើលកិច្ចការដ៏អស្ចារ្យដែលមនុស្សមកហើយ ត្រឡប់ទៅវិញ ការសង្កេតមើលមនុស្សជាតិមានកុះករនៅលើផែនដី និងការទតឃើញបក្សាបក្សី ព្រមទាំងសត្វចតុបាទនានាដែលរស់នៅលើភពផែនដី នោះខ្ញុំមិនអាចជួយអ្វីបានក្រៅពីមានអារម្មណ៍រំភើបនៅក្នុងព្រះហឫទ័យរបស់ខ្ញុំទេ។ ដោយសារនៅសម័យនៃការបង្កើត ខ្ញុំបានបង្កើតរបស់សព្វសារពើ ហើយអ្វីៗទាំងអស់បំពេញកាតព្វកិច្ចរបស់វានៅតាមទីកន្លែងរៀងខ្លួនក្រោមការរៀបចំរបស់ខ្ញុំ ខ្ញុំសើចចេញពីទីខ្ពស់ ហើយនៅពេលដែលរបស់សព្វសារពើនៅក្រោមស្ថានសួគ៌បានស្ដាប់ឮព្រះសូរសៀងនៃសំណើចរបស់ខ្ញុំ នោះពួកគេត្រូវបានជំរុញទឹកចិត្តភ្លាមៗ ដោយសារតែនៅពេលនេះ សហគ្រាសដ៏ធំរបស់ខ្ញុំត្រូវបានបញ្ចប់។ ខ្ញុំបន្ថែមប្រាជ្ញារបស់ស្ថានសួគ៌ទៅក្នុងមនុស្ស ដោយបណ្ដាលឱ្យគេធ្វើជាតំណាងខ្ញុំក្នុងចំណោមរបស់សព្វសារពើ ដ្បិតខ្ញុំបានបង្កើតមនុស្សដើម្បីឱ្យគេធ្វើជាតំណាងរបស់ខ្ញុំ មិនមែនឱ្យគេមិនស្ដាប់បង្គាប់ខ្ញុំនោះទេ ប៉ុន្តែឱ្យគេសរសើរតម្កើងខ្ញុំនៅក្នុងជម្រៅចិត្តរបស់គេ។ ហើយតើនរណាអាចសម្រេចព្រះបន្ទូលដ៏សាមញ្ញទាំងនេះបាន? ហេតុអ្វីបានជាមនុស្សតែងតែរក្សាចិត្តរបស់គេទុកសម្រាប់ខ្លួនឯង? តើចិត្តរបស់គេមិនមែនសម្រាប់ខ្ញុំទេឬ? មិនមែនដោយសារតែខ្ញុំស្នើសុំពីមនុស្សដោយឥតលក្ខខណ្ឌនោះទេ ប៉ុន្តែដោយសារគេតែងតែជាកម្មសិទ្ធិរបស់ខ្ញុំ។ តើនៅសុខៗ ខ្ញុំអាចឱ្យអ្វីដែលជាកម្មសិទ្ធិរបស់ខ្ញុំទៅអ្នកដទៃដូចម្ដេចបាន? តើខ្ញុំអាចឱ្យ «សម្លៀកបំពាក់» ដែលខ្ញុំបានធ្វើទៅអ្នកផ្សេងស្លៀកពាក់ដូចម្ដេចបាន? នៅក្នុងភ្នែករបស់មនុស្ស វាហាក់ដូចជាខ្ញុំបានបាត់បង់សតិរបស់ខ្ញុំ ដោយដោយការរងទុក្ខពីជំងឺផ្លូវចិត្តអ៊ីចឹង ហើយហាក់ដូចជាខ្ញុំមិនយល់អ្វីសោះអំពីវិធីរបស់មនុស្ស។ វាហាក់ដូចជាខ្ញុំគឺជាមនុស្សល្ងីល្ងើម្នាក់អ៊ីចឹង។ ដូច្នេះហើយ មនុស្សតែងតែសម្លឹងមកខ្ញុំថាឥតមានឧបាយកលនោះទេ ប៉ុន្តែពួកគេមិនដែលស្រឡាញ់ខ្ញុំយ៉ាងពិតប្រាកដសោះ។ ដោយសារតែគ្រប់យ៉ាងដែលមនុស្សធ្វើ គឺដើម្បីបញ្ឆោតខ្ញុំដោយចេតនា នោះខ្ញុំលុបបំបាត់មនុស្សជាតិទាំងអស់ដោយសេចក្ដីក្រោធខ្លាំង។ នៅក្នុងចំណោមរបស់សព្វសារពើដែលខ្ញុំបានបង្កើត មានតែមនុស្សជាតិទេ ដែលតែងតែព្យាយាមបង្កើតវិធីដើម្បីបញ្ឆោតខ្ញុំ ហើយគឺដោយសារតែហេតុផលនេះប៉ុណ្ណោះ ដែលខ្ញុំនិយាយថា មនុស្សគឺជា «អ្នកត្រួតត្រា» នៃរបស់សព្វសារពើ។

បច្ចុប្បន្ននេះ ខ្ញុំបោះមនុស្សទាំងអស់ទៅក្នុង «ឡដ៏ធំ» ដើម្បីត្រូវបានបន្សុទ្ធ។ ខ្ញុំឈរឡើងខ្ពស់មើលយ៉ាងផ្ចិតផ្ចង់ ខណៈពេលដែលមនុស្សឆេះនៅក្នុងភ្លើង ហើយដោយត្រូវបានបង្ខំដោយអណ្ដាតភ្លើង នោះមនុស្សក៏បញ្ចេញតថភាពមក។ នេះគឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយដែលខ្ញុំធ្វើកិច្ចការ។ ប្រសិនបើវាមិនដូច្នោះទេ នោះមនុស្សនឹងអះអាងខ្លួនឯងថា «បន្ទាបខ្លួន» ហើយគ្មាននរណាម្នាក់នឹងចង់ក្លាយជាអ្នកទីមួយដែលបើកមាត់របស់ពួកគេនិយាយអំពីបទពិសោធន៍របស់ពួកគេនោះទេ ប៉ុន្តែគ្រប់គ្នានឹងគ្រាន់តែសម្លឹងមើលគ្នាទៅវិញទៅមកប៉ុណ្ណោះ។ ច្បាស់ណាស់ នេះគឺជាភាពច្បាស់លាស់នៃព្រះបញ្ញាញាណរបស់ខ្ញុំ ដ្បិតខ្ញុំបានកំណត់បញ្ហារបស់បច្ចុប្បន្ន មុនសម័យកាលនានាទៅទៀត។ ដូច្នេះ មនុស្សចូលទៅក្នុងឡដោយមិនដឹងខ្លួន ហាក់ដូចជាពួកគេត្រូវបានទាញចូលដោយខ្សែពួរអ៊ីចឹង ហាក់ដូចជាពួកគេស្ពឹកអ៊ីចឹង។ គ្មាននរណាម្នាក់អាចរត់គេចពីការវាយលុករបស់អណ្ដាតភ្លើងបានទេ ពួកគេ «វាយប្រហារ» គ្នាទៅវិញទៅមក ពួកគេ «ប្រញាប់ប្រញាល់សប្បាយរីករាយ» ប៉ុន្តែពួកគេនៅតែកើតទុក្ខចំពោះជោគវាសនាផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងឡ ដោយភ័យខ្លាចជាខ្លាំងថា ពួកគេនឹងត្រូវឆេះរហូតដល់ស្លាប់។ នៅពេលដែលខ្ញុំបង្កាត់ភ្លើងឡើង វាចាប់ផ្ដើមឆេះភ្លាមៗ ដោយរំជួលឡើងទៅលើមេឃ ហើយអណ្ដាតភ្លើងប៉ះនឹងអាវផាយរបស់ខ្ញុំជាញឹកញាប់ ហាក់ដូចជាកំពុងតែព្យាយាមទាញពួកគេចូលទៅក្នុងឡអ៊ីចឹង។ មនុស្សសម្លឹងមើលខ្ញុំដោយភ្នែកដ៏ធំ។ ភ្លាមៗនោះ ខ្ញុំយាងទៅតាមភ្លើងចូលទៅក្នុងឡ ហើយនៅពេលនេះ អណ្ដាតភ្លើងឆេះឆួលឡើង ហើយមនុស្សក៏ស្រែកយំ។ ខ្ញុំយាងត្រាច់ចរនៅក្នុងអណ្ដាតភ្លើង។ អណ្ដាតភ្លើងឆេះឡើងយ៉ាងខ្លាំង ប៉ុន្តែពួកវាគ្មានបំណងបង្កគ្រោះថ្នាក់ដល់ខ្ញុំទេ ហើយខ្ញុំបានប្រគល់អាវផាយដែលនៅលើរាងកាយរបស់ខ្ញុំទៅឱ្យអណ្ដាតភ្លើងម្ដងទៀត ប៉ុន្តែពួកវានៅតែនៅឆ្ងាយពីខ្ញុំ។ មានតែពេលនោះទេ ទើបមនុស្សមើលឃើញព្រះភ័ក្ត្ររបស់ខ្ញុំយ៉ាងច្បាស់ ដោយសារពន្លឺរបស់អណ្ដាតភ្លើង។ ដោយសារតែពួកគេនៅកណ្ដាលទីក្ដៅរបស់ឡ នោះពួកគេរត់ភៀសខ្លួនទៅគ្រប់ទិសទីដោយសារតែព្រះភ័ក្រ្តរបស់ខ្ញុំ ហើយឡក៏ចាប់ផ្ដើម «ពុះ» មួយរំពេច។ គ្រប់គ្នាដែលនៅក្នុងអណ្ដាតភ្លើង ក្រឡេកមើលបុត្រមនុស្ស ដែលត្រូវបានបន្សុទ្ធនៅក្នុងអណ្ដាតភ្លើង។ ទោះបីជាសម្លៀកបំពាក់នៅលើរាងកាយទ្រង់ ធម្មតាក៏ដោយ ក៏ពួកវាស្រស់ស្អាតបំផុតដែរ។ ទោះបីជាស្បែកជើងនៅព្រះបាទរបស់ទ្រង់ មិនគួរឱ្យចាប់អារម្មណ៍ក៏ដោយ ក៏ពួកវាបង្កើតការច្រណែនជាខ្លាំងដែរ។ ភាពភ្លឺរលោងភាយចេញពីព្រះភ័ក្ត្ររបស់ទ្រង់ ព្រះនេត្ររបស់ទ្រង់បញ្ចេញពន្លឺ ហើយវាហាក់ដូចជា ដោយសារតែពន្លឺនៅក្នុងព្រះនេត្ររបស់ទ្រង់ ទើបមនុស្សមើលឃើញព្រះភ័ក្ត្រពិតរបស់ទ្រង់យ៉ាងច្បាស់។ មនុស្សភ័យញ័រ ហើយពួកគេឃើញសម្លៀកបំពាក់ពណ៌សនៅលើរាងកាយរបស់ទ្រង់ និងនៅលើព្រះសិរសារបស់ទ្រង់ ដែលសដូចកប្បាស ព្យួរចុះមកលើស្មារបស់ទ្រង់។ ជាពិសេស ខ្សែក្រវាត់ពណ៌មាសនៅជុំវិញដើមទ្រូងរបស់ទ្រង់ បញ្ចេញពន្លឺដ៏ចែងចាំង ខណៈដែលស្បែកជើងនៅព្រះបាទរបស់ទ្រង់ កាន់តែទាក់ទាញផងនោះ។ ហើយដោយសារតែស្បែកជើងដែលបុត្រមនុស្សពាក់ ស្ថិតនៅកណ្ដាលភ្លើងនៅឡើយ នោះមនុស្សក៏ជឿថាស្បែកជើងទាំងនោះអស្ចារ្យ។ មានតែក្នុងអំឡុងពេលដែលផ្ទុះចេញនូវការឈឺចាប់ប៉ុណ្ណោះ ទើបមនុស្សសង្កេតមើលព្រះឱស្ឋរបស់បុត្រមនុស្ស។ ទោះបីជាពួកគេកំពុងស្ថិតនៅក្នុងការបន្សុទ្ធរបស់ភ្លើងក៏ដោយ ក៏ពួកគេមិនយល់ព្រះបន្ទូលណាមួយដែលចេញពីព្រះឱស្ឋរបស់កូនមនុស្សឡើយ ដូច្នេះហើយ នៅពេលនេះ ពួកគេមិនឮអ្វីទៀតទេ អំពីសម្លេងដ៏ជាទីពេញចិត្តរបស់បុត្រមនុស្ស ប៉ុន្តែពួកគេឃើញដាវដ៏មុតមួយនៅក្នុងព្រះឱស្ឋរបស់ទ្រង់ ហើយទ្រង់លែងបញ្ចេញព្រះសូរសៀងទៀតហើយ ប៉ុន្តែដាវរបស់ទ្រង់ធ្វើឱ្យមនុស្សឈឺចាប់។ ដោយសារតែភាពចង់ដឹងចង់ឮរបស់ពួកគេ នោះពួកគេបន្តសម្លឹងមើលរូបរាងដ៏ពិសេសរបស់កូនមនុស្ស ហើយមានតែពេលនេះប៉ុណ្ណោះ ដែលពួកគេរកឃើញថា ផ្កាយទាំង ៧ នៅក្នុងព្រះហស្ដរបស់ទ្រង់បានបាត់ទៅ។ ដោយសារតែបុត្រមនុស្សនៅក្នុងឡ ហើយមិនមែននៅលើផែនដី នោះផ្កាយទាំង ៧ នៅក្នុងព្រះហស្ដរបស់ទ្រង់ ក៏ត្រូវបានយកចេញ ដ្បិតពួកវាគ្មានអ្វីក្រៅពីការប្រៀបធៀបមួយនោះទេ។ នៅពេលនេះ ផ្កាយទាំង ៧ លែងត្រូវបានលើកយកមកនិយាយតទៅទៀតហើយ ប៉ុន្តែពួកវាត្រូវបានចែកចាយទៅផ្នែកនានារបស់បុត្រមនុស្ស។ នៅក្នុងការចងចាំរបស់មនុស្ស វត្តមានរបស់ផ្កាយទាំង ៧ មិនបាននាំឱ្យពួកគេមានភាពសុខស្រួលនោះទេ។ បច្ចុប្បន្ននេះ ខ្ញុំលែងធ្វើអ្វីដែលលំបាកសម្រាប់មនុស្សទៀតហើយ ខ្ញុំបានយកផ្កាយទាំង ៧ ចេញពីបុត្រមនុស្ស ហើយរួមបញ្ចូលគ្រប់ផ្នែកនៃបុត្រមនុស្សទៅជាតែមួយ។ មានតែពេលនេះទេ ទើបមនុស្សមើលឃើញរូបរាងទាំងស្រុងរបស់ខ្ញុំ។ មនុស្សនឹងលែងញែកវិញ្ញាណរបស់ខ្ញុំចេញពីសាច់ឈាមរបស់ខ្ញុំទៀតហើយ ដ្បិតខ្ញុំបានយាងចេញពីផែនដីទៅទីខ្ពស់។ មនុស្សបានសង្កេតមើលផ្ទៃមុខពិតរបស់ខ្ញុំ ពួកគេលែងបំបែកខ្ញុំឱ្យដាច់ពីគ្នាទៀតហើយ ហើយខ្ញុំក៏លែងអត់ទ្រាំនូវការនិយាយអាក្រក់របស់មនុស្សដែរ។ ដោយសារតែខ្ញុំយាងចូលទៅក្នុងឡដ៏ធំជាមួយមនុស្ស នោះគេពឹងផ្អែកលើខ្ញុំ គេមានអាម្មណ៍ថាមានវត្តមានរបស់ខ្ញុំនៅក្នុងមនសិការរបស់គេ។ ដូច្នេះ គ្រប់យ៉ាងគឺជាមាសសុទ្ធ ដែលពូនជាគំនរឡើងជាមួយខ្ញុំ ក្នុងពេលភ្លើងកំពុងឆេះ ជាពេលដែលម្នាក់ៗត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទ។ ខ្ញុំចាត់ថ្នាក់ប្រភេទនីមួយៗនៃ «លោហៈធាតុ» ដោយបណ្ដាលឱ្យពួកគេទាំងអស់ត្រឡប់ទៅកាន់គ្រួសាររបស់ពួកគេវិញ ហើយមានតែពេលនេះប៉ុណ្ណោះ ដែលរបស់សព្វសារពើចាប់ផ្ដើមត្រូវបានធ្វើឱ្យថ្មីឡើងវិញ ...

ដោយសារតែមនុស្សខូចពេក ទើបខ្ញុំបោះពួកគេទៅក្នុងឡដើម្បីឱ្យឆេះ។ ទោះបីជាយ៉ាងណា គេមិនត្រូវបានលុបបំបាត់ដោយអណ្ដាតភ្លើងនោះទេ ផ្ទុយទៅវិញ គេត្រូវបានបន្សុទ្ធ ដែលខ្ញុំអាចសប្បាយព្រះទ័យនឹងគេ ដោយសារតែអ្វីដែលខ្ញុំសព្វព្រះទ័យចង់បាន គឺជាអ្វីមួយដែលធ្វើពីមាសសុទ្ធ គ្មានភាពមិនបរិសុទ្ធ មិនមែនជារបស់ស្មោកគ្រោក ឬខូចរលួយឡើយ។ មនុស្សមិនយល់អំពីអាម្មណ៍របសខ្ញុំទេ ដូច្នេះ មុនពេលដែលពួកគេឡើងលើ «តុវះកាត់» ពួកគេត្រូវបានឡោមព័ទ្ធដោយភាពខ្វល់ខ្វាយ វាហាក់ដូចជា បន្ទាប់ពីត្រួតពិនិត្យពួកគេរួច ខ្ញុំនឹងសម្លាប់ពួកគេភ្លាមៗនៅទីនោះ ខណៈដែលពួកគេដេកនៅលើតុវះកាត់អ៊ីចឹង។ ខ្ញុំយល់ពីអារម្មណ៍របស់មនុស្ស ដូច្នេះហើយ ខ្ញុំហាក់ដូចជាសមាជិកម្នាក់របស់មនុស្សជាតិអ៊ីចឹង។ ខ្ញុំមានសេចក្ដីមេត្តាករុណាដ៏ធំធេងសម្រាប់ «សំណាងអាក្រក់» របស់មនុស្ស ហើយខ្ញុំមិនដឹងថា ហេតុអ្វីបានជាមនុស្ស «ធ្លាក់ខ្លួនឈឺ» នោះទេ។ ប្រសិនបើគេមានសុខភាពល្អ ហើយគ្មានពិការភាព តើនឹងមានតម្រូវការអ្វីឱ្យចំណាយតម្លៃ និងពេលវេលាលើតុវះកាត់នោះ? ប៉ុន្តែតថភាពមិនអាចត្រូវបានដកយកចេញទេ។ តើនរណាបានប្រាប់មនុស្សមិនឱ្យយកចិត្តទុកដាក់លើ «អនាម័យម្ហូបអាហារ»? តើនរណាបានប្រាប់គេមិនឱ្យយកចិត្តទុកដាក់លើការដែលមានសុខភាពល្អ? បច្ចុប្បន្ននេះ តើខ្ញុំមានមធ្យោបាយអ្វីខ្លះ? ដើម្បីបង្ហាញសេចក្ដីមេត្តាករុណាចំពោះមនុស្ស នោះខ្ញុំក៏ចូលទៅក្នុង «បន្ទប់វះកាត់» ជាមួយគេ។ ហើយតើនរណាប្រាប់ខ្ញុំឱ្យស្រឡាញ់មនុស្ស? ដូច្នេះ ខ្ញុំបានចាប់កាន់ «កាំបិតវះកាត់» ឡើង ដោយខ្លួនឯង ហើយចាប់ផ្ដើម «វះកាត់» មនុស្ស ដើម្បីការពារមិនឱ្យជំងឺរើឡើងវិញទៀតទេ។ ដោយសារតែភក្ដីភាពរបស់ខ្ញុំចំពោះមនុស្ស នោះមនុស្សក៏ស្រក់ទឹកភ្នែកក្នុងភាពឈឺចាប់ ដើម្បីបង្ហាញការដឹងគុណរបស់ពួកគេចំពោះខ្ញុំ។ មនុស្សជឿថា ខ្ញុំផ្ដល់តម្លៃដល់ភក្ដីភាពផ្ទាល់ខ្លួន ដែលខ្ញុំនឹងឱ្យខ្ចីដៃនៅពេលដែល «មិត្តភក្ដិ» របស់ខ្ញុំកំពុងជួបការលំបាក ហើយមនុស្សកាន់តែមានការដឹងគុណចំពោះសេចក្ដីសប្បុរសរបស់ខ្ញុំទៀតផង ហើយនិយាយថា ពួកគេនឹងផ្ញើ «អំណោយ» មកខ្ញុំ នៅពេលដែលជំងឺបានជះសះស្បើយ។ ប៉ុន្តែខ្ញុំមិនយកព្រះទ័យទុកដាក់លើការសម្ដែងចេញបំណងបែបនេះទេ ផ្ទុយទៅវិញ ខ្ញុំផ្ដោតទៅលើការវះកាត់មនុស្ស។ ដោយសារតែភាពទន់ខ្សោយផ្នែករាងកាយរបស់មនុស្ស ក្រោមឥទ្ធិពលនៃកាំបិត នោះគេក៏បិទភ្នែករបស់គេ ហើយដេកយ៉ាងស្ដូកស្ដឹងនៅលើតុវះកាត់ ប៉ុន្តែខ្ញុំមិនចាប់អារម្មណ៍ទេ ខ្ញុំគ្រាន់តែបន្តធ្វើកិច្ចការដែលនៅក្នុងព្រះហស្ដប៉ុណ្ណោះ។ នៅពេលដែលការវះកាត់ត្រូវបានបញ្ចប់ មនុស្សបានរត់គេចពី «ក្រញ៉ាំខ្លា» ហើយខ្ញុំចិញ្ចឹមពួកគេដោយអាហារដ៏សម្បូរបែប ហើយទោះបីជាពួកគេមិនដឹងក៏ដោយ ក៏អាហារដែលមាននៅក្នុងពួកគេកើនឡើងជាលំដាប់។ បន្ទាប់មក ខ្ញុំញញឹមដាក់ពួកគេ ហើយពួកគេគ្រាន់តែមើលឃើញព្រះភ័ក្ត្រពិតរបស់ខ្ញុំយ៉ាងច្បាស់ បន្ទាប់ពីពួកគេបានធូរស្បើយផ្នែកសុខភាពរបស់ពួកគេប៉ុណ្ណោះ ដូច្នេះហើយ ពួកគេក៏ស្រឡាញ់ខ្ញុំជាងមុន ពួកគេទទួលខ្ញុំជាឪពុករបស់ពួកគេ ហើយតើនេះមិនមែនជាទំនាក់ទំនងរវាងស្ថានសួគ៌ និងផែនដីទេឬ?

ថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៩២

ខាង​ដើម៖ ជំពូកទី ៣៨

បន្ទាប់៖ ជំពូកទី ៤០

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ