ជំពូកទី ៣១

ខ្ញុំមិនដែលមានទីកន្លែងនៅក្នុងចិត្តរបស់មនុស្សទេ។ នៅពេលដែលខ្ញុំស្វែងរកមនុស្សយ៉ាងពិតប្រាកដ ពួកគេបិទភ្នែករបស់ពួកគេ ហើយមិនអើពើនឹងសកម្មភាពរបស់ខ្ញុំទេ ហាក់ដូចជាអ្វីគ្រប់យ៉ាងដែលខ្ញុំធ្វើ គឺមានបំណងចង់យកចិត្តពួកគេអ៊ីចឹង ជាលទ្ធផលដែលពួកគេតែងតែស្អប់ទង្វើរបស់ខ្ញុំ។ វាហាក់ដូចជាខ្ញុំខ្វះការយល់ដឹងពីខ្លួនឯងណាមួយ វាហាក់ដូចជាខ្ញុំតែងតែសម្ញែងអង្គរបស់ខ្ញុំនៅមុខមនុស្ស ទើបធ្វើឱ្យពួកគេ ដែលជាមនុស្ស «សុចរិត និងទៀងត្រង់» ខឹងខ្លាំងអ៊ីចឹង។ ប៉ុន្តែ ខ្ញុំស៊ូទ្រាំទោះបីជាស្ថិតក្នុងស្ថានភាពអាក្រក់បែបនេះក៏ដោយ ហើយខ្ញុំបន្តកិច្ចការរបស់ខ្ញុំ។ ដូច្នេះហើយ ខ្ញុំមានបន្ទូលថា ខ្ញុំបានសាកល្បងរសជាតិផ្អែមល្ហែម ជូរចត់ ល្វីង និងឈួលនៃបទពិសោធន៍របស់មនុស្ស ហើយខ្ញុំយាងមកនៅក្នុងខ្យល់ ព្រមទាំងត្រឡប់ទៅវិញជាមួយនឹងភ្លៀង។ ខ្ញុំមានបន្ទូលថា ខ្ញុំមានបទពិសោធន៍ការធ្វើទុក្ខបុកម្នេញនៃគ្រួសារ មានបទពិសោធន៍ជីវិតដែលចុះឡើង ហើយមានបទពិសោធន៍ការឈឺចាប់នៃការញែកចេញពីរាងកាយ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលខ្ញុំយាងមកផែនដី ជំនួសឱ្យការស្វាគមន៍ខ្ញុំដោយសារតែសេចក្ដីទុក្ខលំបាកដែលខ្ញុំបានរងទុក្ខសម្រាប់ពួកគេ មនុស្សបែរជាបដិសេធបំណងល្អរបស់ខ្ញុំ «យ៉ាងទន់ភ្លន់» ទៅវិញ។ តើខ្ញុំមិនគួរឈឺចាប់ដោយសាររឿងនេះទេឬ? តើខ្ញុំមិនគួរឈឺចាប់ទេឬ? តើខ្ញុំបានត្រលប់ជាសាច់ឈាមគ្រាន់តែដើម្បីឱ្យវាបញ្ចប់បែបនេះឬ? ហេតុអ្វីបានជាមនុស្សមិនស្រឡាញ់ខ្ញុំ? ហេតុអ្វីបានជាសេចក្ដីស្រឡាញ់របស់ខ្ញុំត្រូវបានសងដោយការស្អប់របស់មនុស្សទៅវិញ? តើខ្ញុំត្រូវឈឺចាប់តាមរបៀបនេះឬ? មនុស្សបានបង្ហូរទឹកភ្នែកប្រកបដោយសមានចិត្ត ដោយសារតែការលំបាករបស់ខ្ញុំនៅលើផែនដី ហើយមនុស្សបានតិះដៀលយ៉ាងអយុត្តិធម៌ចំពោះភាពអកុសលរបស់ខ្ញុំ។ ប៉ុន្តែ តើនរណាដែលពិតជាស្គាល់ព្រះហឫទ័យរបស់ខ្ញុំ? តើនរណាអាចយល់ពីអារម្មណ៍របស់ខ្ញុំ? មនុស្សធ្លាប់មានសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះខ្ញុំ ហើយគេធ្លាប់ចង់ជួបខ្ញុំជារឿយៗនៅក្នុងសុបិនរបស់គេ។ ប៉ុន្តែ ធ្វើដូចម្ដេចទើបមនុស្សនៅលើផែនដីយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំនៅស្ថានសួគ៌បាន? ទោះបីជាមនុស្សធ្លាប់យល់ពីអារម្មណ៍ទុក្ខព្រួយរបស់ខ្ញុំក៏ដោយ តើនរណាដែលធ្លាប់មានសមានចិត្ត ដូចជាអ្នករងទុក្ខជាមួយគ្នា សម្រាប់ការរងទុក្ខរបស់ខ្ញុំ? តើសតិសម្បជញ្ញៈរបស់មនុស្សនៅលើផែនដី អាចរំកិល និងផ្លាស់ប្ដូរព្រះហឫទ័យដ៏ទុក្ខព្រួយរបស់ខ្ញុំបានទេ? តើមនុស្សនៅលើផែនដីអាចប្រាប់ខ្ញុំពីសេចក្ដីទុក្ខលំបាកដែលមិនអាចបរិយាយបាននៅក្នុងចិត្តរបស់ពួកគេបានទេ? វិញ្ញាណ និងព្រះវិញ្ញាណ គឺពឹងផ្អែកគ្នាទៅវិញទៅមក ប៉ុន្តែដោយសារតែរបាំងនៃសាច់ឈាម នោះខួរក្បាលរបស់មនុស្សបានបាត់បង់ «ការគ្រប់គ្រង»។ ខ្ញុំធ្លាប់រំលឹកដល់មនុស្ស ឱ្យមកនៅចំពោះព្រះភ័ក្រ្តរបស់ខ្ញុំ ប៉ុន្តែការហៅរបស់ខ្ញុំ មិនបណ្ដាលឱ្យមនុស្សបំពេញនូវអ្វីដែលខ្ញុំស្នើសុំឡើយ។ ពួកគេគ្រាន់តែសម្លឹងទៅលើមេឃ ភ្នែកពេញដោយទឹកភ្នែក ហាក់ដូចជាពួកគេកំពុងមានសេចក្ដីទុក្ខលំបាកដែលមិនអាចបរិយាយបាន ហាក់ដូចជាមានអ្វីមួយឈរនៅរារាំងផ្លូវរបស់ពួកគេអ៊ីចឹង។ ដូច្នេះហើយ ពួកគេទះដៃរបស់ពួកគេ ហើយឱនក្រាបនៅក្រោមស្ថានសួគ៌ ដោយការសុំអង្វរករចំពោះខ្ញុំ។ ដោយសារតែខ្ញុំមានសេចក្ដីមេត្តាករុណា ខ្ញុំប្រទានព្រះពររបស់ខ្ញុំក្នុងចំណោមមនុស្ស ហើយក្នុងមួយប៉ប្រិចភ្នែក ពេលវេលានៃការមកដល់ដោយផ្ទាល់របស់ខ្ញុំនៅក្នុងចំណោមមនុស្សក៏មកដល់។ ប៉ុន្តែមនុស្សបានភ្លេចពាក្យសម្បថរបស់គេចំពោះស្ថានសួគ៌ អស់រយៈពេលជាយូរមកហើយ។ តើនេះមិនមែនជាការមិនស្ដាប់បង្គាប់ខ្លាំងរបស់មនុស្សទេឬ? ហេតុអ្វីបានជាមនុស្សតែងតែឈឺចាប់ដោយសារ «ការភ្លេចភ្លាំង» ទៅវិញ? តើខ្ញុំបានចាក់គេឬ? តើខ្ញុំបានវាយប្រហាររូបកាយគេឬ? ខ្ញុំប្រាប់មនុស្សអំពីអារម្មណ៍នៅក្នុងព្រះទ័យរបស់ខ្ញុំ។ ហេតុអ្វីបានជាគេតែងតែគេចវេសពីខ្ញុំទៅវិញ? នៅក្នុងការចងចាំរបស់មនុស្ស វាហាក់ដូចជាពួកគេបានបាត់បង់អ្វីមួយ ហើយមិនអាចរកឃើញនៅទីណាមួយអ៊ីចឹង ប៉ុន្តែវាក៏ហាក់ដូចការចងចាំរបស់ពួកគេមិនត្រឹមត្រូវអ៊ីចឹងដែរ។ ដូច្នេះហើយ មនុស្សតែងតែឈឺចាប់ដោយសារការភ្លេចភ្លាំងនៅក្នុងជីវិតរបស់ពួកគេ ហើយពេលវេលានៃជីវិតរបស់មនុស្សជាតិទាំងអស់ គឺស្ថិតក្នុងភាពច្របូកច្របល់។ ប៉ុន្តែ គ្មាននរណាម្នាក់ធ្វើអ្វីមួយដើម្បីដោះស្រាយបញ្ហានេះទេ។ មនុស្សមិនធ្វើអ្វីក្រៅពីជាន់ឈ្លី និងសម្លាប់គ្នានោះទេ ជាហេតុដែលបាននាំទៅរកសភាពនៃបរាជ័យដ៏មហន្តរាយនៅសព្វថ្ងៃនេះ ហើយបណ្ដាលឱ្យគ្រប់យ៉ាងនៅក្នុងចក្កវាឡ ក្រឡាប់ចូលទៅក្នុងទឹកកខ្វក់ និងភក់ជ្រាំ ដោយគ្មានឱកាសនៃការសង្គ្រោះនោះទេ។

នៅពេលដែលខ្ញុំបានមកដល់ក្នុងចំណោមមនុស្សទាំងអស់ នោះគឺជាពេលដែលមនុស្សមានភក្ដីភាពចំពោះខ្ញុំ។ នៅពេលនេះ នាគដ៏ធំមានសម្បុរក្រហម ក៏ចាប់ផ្ដើមលាតសន្ធឹងដៃដ៏សាហាវរបស់វាដាក់មនុស្ស។ ខ្ញុំបានទទួលយក «ការអញ្ជើញ» ហើយខ្ញុំយាងមក «អង្គុយនៅតុជប់លៀង» ក្នុងចំណោមមនុស្ស ដោយកាន់ «លិខិតអញ្ជើញ» ដែលមនុស្សជាតិបានឱ្យមកខ្ញុំ។ នៅពេលដែលពួកគេបានឃើញខ្ញុំ មនុស្សមិនបានចាប់អារម្មណ៍លើខ្ញុំនោះទេ ដោយសារតែខ្ញុំមិនបានលម្អអង្គខ្ញុំដោយសម្លៀកបំពាក់ដ៏ស្ដុកស្ដម្ភ ហើយបានយកមកតែ «ប័ណ្ណសម្គាល់ខ្លួន» ប៉ុណ្ណោះ ដើម្បីអង្គុយនៅតុជាមួយមនុស្ស។ គ្មានការតុបតែងដែលមានតម្លៃថ្លៃនៅលើព្រះភ័ក្រ្ដរបស់ខ្ញុំនោះទេ គ្មានម្កុដនៅលើព្រះកេសារបស់ខ្ញុំទេ ហើយខ្ញុំពាក់ត្រឹមតែស្បែកជើងធ្វើនៅផ្ទះធម្មតាមួយគូប៉ុណ្ណោះ នៅព្រះបាទរបស់ខ្ញុំ។ អ្វីដែលធ្វើឱ្យមនុស្សខកចិត្តបំផុតនោះ គឺនៅលើបបូរមាត់របស់ខ្ញុំមិនមានលាបក្រែម។ ជាងនេះទៅទៀត ខ្ញុំមិនបានមានបន្ទូលដោយពាក្យគួរសមនោះទេ ហើយអណ្ដាតរបស់ខ្ញុំមិនមែនជាប៊ិកដែលត្រៀមរួចរាល់សម្រាប់អ្នកនិពន្ធដែរ។ ផ្ទុយទៅវិញ ព្រះបន្ទូលមួយពាក្យៗរបស់ខ្ញុំ បានទម្លុះបេះដូងខាងក្នុងរបស់មនុស្ស ដែលបន្ថែមនូវអ្វីមួយដល់ការចាប់អារម្មណ៍ «ដ៏ពេញចិត្ត» របស់មនុស្សចំពោះព្រះឱស្ឋរបស់ខ្ញុំ។ ការលេចឡើងដូចបានរៀបរាប់ខាងលើ គឺគ្រប់គ្រាន់សម្រាប់មនុស្ស ដើម្បីថ្វាយនូវ «ការប្រព្រឹត្តពិសេស» ដល់ខ្ញុំ ហេតុដូច្នេះ ពួកគេបានប្រព្រឹត្តចំពោះខ្ញុំ ដូចជាមនុស្សសម្រែសាមញ្ញម្នាក់ មកពីជនបទ ដែលមិនស្គាល់ពិភពលោក និងគ្មានប្រាជ្ញាអ៊ីចឹង។ ប៉ុន្តែ នៅពេលដែលគ្រប់គ្នាប្រគល់ «កាដូជាលុយ» នោះមនុស្សនៅតែមិនចាត់ទុកខ្ញុំថា មានកិត្តិយសដដែល ផ្ទុយទៅវិញ គ្រាន់តែមកចំពោះព្រះភ័ក្ត្រខ្ញុំដោយគ្មានការគោរពប៉ុណ្ណោះ ដោយទាញកែងជើងរបស់ពួកគេ និងចាប់អារម្មណ៍តិចតួច។ នៅពេលដែលព្រះហស្ដរបស់ខ្ញុំត្រដាងចេញ ពួកគេភ្ញាក់ផ្អើលមួយរំពេច ហើយពួកលុតជង្គង់ចុះ និងស្រែកឡើងយ៉ាងខ្លាំង។ ពួកគេបានប្រមូលយក «អំណោយជាលុយ» របស់ខ្ញុំទាំងអស់។ ដោយសារតែលុយមានចំនួនច្រើន ពួកគេគិតថា ខ្ញុំគឺជាសេដ្ឋីម្នាក់ ហើយបានហែកសម្លៀកបំពាក់ដ៏រយ៉េរយ៉ៃចេញពីរាងកាយរបស់ខ្ញុំ ដោយគ្មានការយល់ព្រមរបស់ខ្ញុំទេ ហើយជំនួសមកវិញដោយសម្លៀកបំពាក់ថ្មី។ ប៉ុន្តែការណ៍នេះ មិនបានធ្វើឱ្យខ្ញុំសប្បាយព្រះទ័យនោះទេ។ ដោយសារតែខ្ញុំមិនស៊ាំទៅនឹងជីវិតដ៏ងាយស្រួលបែបនោះ ហើយស្អប់ការប្រព្រឹត្តបែប «លំដាប់ទី១» នេះ ដោយសារតែខ្ញុំបានប្រសូត្រនៅក្នុងដំណាក់ដ៏បរិសុទ្ធ ហើយអាចនិយាយបានថា ដោយសារតែខ្ញុំបានប្រសូត្រនៅក្នុង «ភាពក្រីក្រ» ទើបខ្ញុំមិនស៊ាំនឹងជីវិតបែបស៊ីវីល័យ ដែលមានមនុស្សរង់ចាំបម្រើឆ្វេងស្ដាំ។ ខ្ញុំគ្រាន់តែចង់ឱ្យមនុស្សអាចយល់ពីអារម្មណ៍នៅក្នុងព្រះទ័យរបស់ខ្ញុំប៉ុណ្ណោះ ខ្ញុំគ្រាន់តែចង់ឱ្យមនុស្សអាចស៊ូទ្រាំជាមួយសេចក្ដីទុក្ខលំបាកតិចតួចប៉ុណ្ណោះ ដើម្បីទទួលយកសេចក្ដីពិតដែលមិនសុខស្រួល ពីព្រះឱស្ឋរបស់ខ្ញុំ។ ដោយសារតែខ្ញុំមិនអាចមានបន្ទូលអំពីទ្រឹស្ដី ឬក៏អាចប្រើប្រាស់មធ្យោបាយអាថ៌កំបាំងរបស់មនុស្សជាតិ ក្នុងការប្រព្រឹត្តខ្លួននៅក្នុងសង្គមដើម្បីមានទំនាក់ទំនងជាមួយមនុស្ស និងដោយសារតែខ្ញុំមិនអាចតម្រូវព្រះបន្ទូលរបស់ខ្ញុំ ដើម្បីមុខមាត់របស់មនុស្ស ឬចិត្តសាស្ត្ររបស់ពួកគេ ទើបមនុស្សតែងតែស្អប់ខ្ញុំ ជឿថាខ្ញុំមិនមានតម្លៃឱ្យគេទាក់ទងជាមួយ ហើយនិយាយថា ខ្ញុំមានអណ្ដាតដ៏មុត ហើយតែងតែធ្វើឱ្យមនុស្សឈឺចាប់។ ប៉ុន្តែខ្ញុំគ្មានជម្រើសទេ៖ ខ្ញុំធ្លាប់ «សិក្សា» ចិត្តសាស្ត្ររបស់មនុស្ស ធ្លាប់ «ដេញជើង» ទស្សនៈវិទ្យារបស់មនុស្សសម្រាប់ការរស់នៅ ហើយធ្លាប់ចូលរៀននៅ «សាលាភាសា» ដើម្បីរៀនអំពីភាសារបស់មនុស្ស នោះទើបខ្ញុំអាចមានជំនាញទៅលើវិធីដែលមនុស្សនិយាយ ហើយមានបន្ទូលឱ្យសមនឹងមុខមាត់របស់ពួកគេ ប៉ុន្តែទោះបីជាខ្ញុំចំណាយការប្រឹងប្រែងជាច្រើន និងបានទៅជួបនឹង «អ្នកជំនាញ» ជាច្រើននាក់ក៏ដោយ ក៏គ្រប់យ៉ាងគ្មានប្រយោជន៍អ្វីសោះ។ មិនដែលមានអ្វីដែលមានភាពជាមនុស្សនៅក្នុងខ្ញុំឡើយ។ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ការប្រឹងប្រែងរបស់ខ្ញុំ មិនដែលទទួលបានលទ្ធផលសូម្បីតែបន្តិច ហើយខ្ញុំមិនដែលមានឥទ្ធិពលសូម្បីតែបន្ដិចនៅក្នុងភាសារបស់មនុស្ស។ ដូច្នេះហើយ ពាក្យសម្ដីរបស់មនុស្សដែលថា «ប្រឹងប្រែងនឹងបានផល» បាន «ផ្លាត» ចេញពីខ្ញុំ ហើយជាលទ្ធផល ពាក្យសម្ដីទាំងនេះបានបញ្ចប់នៅលើផែនដី។ បើមនុស្សមិនដឹងទេនោះ ភាពស្រើបស្រាលខាងតណ្ហានេះ ត្រូវបានព្រះជាម្ចាស់ពីស្ថានសួគ៌មិនទទួលស្គាល់ ដោយបញ្ជាក់យ៉ាងគ្រប់គ្រាន់ថា ពាក្យសម្ដីបែបនេះ គឺមិនអាចអត់ទ្រាំបាននោះទេ។ ដូច្នេះហើយ ខ្ញុំសុំទោសទៅកាន់មនុស្ស ប៉ុន្តែគ្មានអ្វីនឹងត្រូវធ្វើនោះទេ។ តើនរណាធ្វើឱ្យខ្ញុំ «ឡប់»? ខ្ញុំមិនអាចរៀនភាសារបស់មនុស្ស មិនអាចពូកែខាងទស្សនវិទ្យាសម្រាប់ការរស់នៅ មិនអាចមានទំនាក់ទំនងជាមួយមនុស្សក្នុងសង្គម។ ខ្ញុំគ្រាន់តែផ្ដល់ដំបូន្មានដល់មនុស្សឱ្យមានការអត់ទ្រាំ ដើម្បីគ្រប់គ្រងកំហឹងនៅក្នុងចិត្តរបស់ពួកគេ ដើម្បីមិនឱ្យពួកគេឈឺចាប់ដោយសារខ្ញុំប៉ុណ្ណោះ។ តើនរណាធ្វើឱ្យយើងមានទំនាក់ទំនងជាមួយគ្នា? តើនរណាធ្វើឱ្យយើងជួបគ្នានៅពេលនេះ? តើនរណាធ្វើឱ្យយើងចែករំលែកនូវឧត្តមគតិដូចគ្នា?

និស្ស័យរបស់ខ្ញុំ ដំណើរការនៅក្នុងគ្រប់ព្រះបន្ទូលទាំងអស់របស់ខ្ញុំ ប៉ុន្តែមនុស្សមិនអាចដឹងថា និស្ស័យនោះនៅក្នុងព្រះបន្ទូលរបស់ខ្ញុំនោះទេ។ ពួកគេគ្រាន់តែញែកពីភាពខុសគ្នានូវអ្វីដែលខ្ញុំមានបន្ទូលបណ្ណោះ តើមានប្រយោជន៍អី? តើសញ្ញាណរបស់ពួកគេអំពីខ្ញុំ អាចធ្វើឱ្យពួកគេគ្រប់លក្ខណ៍ឬទេ? តើអ្វីៗនៅលើផែនដីអាចសម្រេចនូវបំណងព្រះហឫទ័យរបស់ខ្ញុំឬទេ? ខ្ញុំនៅតែព្យាយាមបង្រៀនមនុស្សពីវិធីនិយាយព្រះបន្ទូលរបស់ខ្ញុំ ប៉ុន្តែ វាហាក់ដូចជាមនុស្សត្រូវបានចងអណ្ដាតជាប់អ៊ីចឹង ហើយមិនអាចរៀនពីវិធីនិយាយព្រះបន្ទូលរបស់ខ្ញុំ ដូចជាខ្ញុំប្រាថ្នានោះទេ។ ខ្ញុំបានបង្រៀនគេពីមួយខែទៅមួយខែ ប៉ុន្តែគេមិនអាចរៀនបានឡើយ។ មានតែបន្ទាប់ពីនេះប៉ុណ្ណោះ ទើបខ្ញុំបង្កើតការរុករកថ្មីមួយ៖ តើមនុស្សនៅលើផែនដីអាចនិយាយព្រះបន្ទូលនៃស្ថានសួគ៌បានយ៉ាងដូចម្ដេច? តើនេះ មិនមែនបំពានទៅលើច្បាប់ធម្មជាតិទេឬ? ប៉ុន្តែ ដោយសារការចង់ដឹងចង់ឮ និងការខ្នះខ្នែងរបស់មនុស្សចំពោះខ្ញុំ ទើបខ្ញុំចាប់ផ្ដើមផ្នែកមួយទៀតនៃកិច្ចការចំពោះមនុស្ស។ ខ្ញុំមិនដែលសើចចំអកដាក់មនុស្ស ដោយសារភាពខ្វះខាតរបស់គេនោះទេ ផ្ទុយទៅវិញ ខ្ញុំផ្ដល់ឱ្យមនុស្សដោយផ្អែកលើអ្វីដែលគេខ្វះខាត។ ដោយសារតែមូលហេតុនេះប៉ុណ្ណោះ ទើបមនុស្សមានការចាប់អារម្មណ៍ដ៏ពេញចិត្តចំពោះខ្ញុំ ហើយខ្ញុំប្រើប្រាស់ឱកាសនេះដើម្បីប្រមូលមនុស្សជុំគ្នាម្ដងទៀត ដើម្បីឱ្យពួកគេអាចរីករាយនឹងផ្នែកមួយទៀតនៃភាពសម្បូរសប្បាយរបស់ខ្ញុំ។ នៅពេលនេះ មនុស្សធ្លាក់ក្នុងភាពសប្បាយរីករាយ សាទរ និងសើចក្អាកក្អាយម្ដងទៀត នៅជុំវិញពពកដែលមានពណ៌ចម្រុះនៅលើមេឃ។ ខ្ញុំបើកចិត្តរបស់មនុស្ស ហើយភ្លាមៗនោះ មនុស្សក៏មានជីវិតថ្មី ហើយគេមិនចង់លាក់ពួនពីខ្ញុំតទៅទៀតទេ ដោយសារគេបានភ្លក្សរសជាតិផ្អែមនៃទឹកឃ្មុំ ហើយគេយករបស់ឥតប្រយោជន៍ចេញ ដើម្បដោះដូរ ហាក់ដូចជាខ្ញុំក្លាយជាកន្លែងប្រមូលសំរាម ឬជាស្ថានីយ៍គ្រប់គ្រងសំណល់មួយអ៊ីចឹង។ ដូច្នេះហើយ បន្ទាប់ពីបានឃើញ «ការផ្សព្វផ្សាយ» ដែលបានចេញផ្សាយ នោះមនុស្សក៏មកចំពោះព្រះភ័ក្រ្តរបស់ខ្ញុំ ហើយចូលរួមយ៉ាងក្លាហាន ដោយសារពួកគេហាក់ដូចជាគិតថា ពួកគេអាចទទួលបាន «វត្ថុអនុស្សាវរីយ៍» មួយចំនួន នោះទើបគ្រប់គ្នាផ្ញើ «លិខិត» ថ្វាយខ្ញុំ ថាពួកគេអាចចូលរូមក្នុងព្រឹត្តិការណ៍ដែលខ្ញុំបានរៀបចំ។ នៅពេលនេះ ពួកគេមិនភ័យខ្លាចចំពោះការបាត់បង់នោះទេ ដោយសារតែ «ធនធាន» ដែលមាននៅក្នុងសកម្មភាពទាំងនេះ គឺមិនច្រើនទេ ដូច្នេះ ពួកគេហ៊ានប្រឈមមុខនឹងគ្រោះថ្នាក់ក្នុងការចូលរួម។ ប្រសិនបើគ្មានវត្ថុអនុស្សាវរីយ៍ដែលទទួលបានពីការចូលរួមនេះទេ នោះមនុស្សនឹងចាកចេញពីសង្វៀន ហើយសុំលុយរបស់ពួកគេទៅវិញ ហើយពួកគេក៏អាចទារពី «ផលប្រយោជន៍» ដែលខ្ញុំបានជំពាក់ពួកគេផងដែរ។ នេះគឺដោយសារតែបទដ្ឋានរស់នៅសព្វថ្ងៃនេះ មានការកើនឡើង ដោយឈានដល់ «វិបុលភាពកម្រិតមធ្យម» និងសម្រេចបាន «ភាពស៊ីវីល័យ» ដែល «មន្ត្រីជាន់ខ្ពស់» «ធ្វើដំណើរទៅកាន់ជនបទ» ដោយផ្ទាល់ ដើម្បីចាត់ចែងកិច្ចការ ដែលសេចក្តីជំនឿរបស់មនុស្សបានកើនឡើងច្រើនដងមួយរំពេច ហើយដោយសារតែ «ការចូលរួមចំណែក» របស់ពួកគេ កាន់តែប្រសើរឡើង នោះពួកគេសម្លឹងមកខ្ញុំដោយការកោតសរសើរ ហើយមានបំណងចង់ទំនាក់ទំនងជាមួយខ្ញុំដើម្បីទទួលបានទំនុកចិត្តរបស់ខ្ញុំ។

ថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៩២

ខាង​ដើម៖ ជំពូកទី ៣០

បន្ទាប់៖ ជំពូកទី ៣៦

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ