ជំពូកទី ៤២

នៅពេលដែលកិច្ចការថ្មីចាប់ផ្ដើម នោះមនុស្សទាំងអស់មានច្រកចូលថ្មីមួយ ហើយពួកគេរីកចម្រើនជាមួយខ្ញុំដោយកាន់ដៃគ្នា។ យើងដើរនៅលើផ្លូវដ៏ធំនៃនគរព្រះជាមួយគ្នា មានភាពស្និទ្ធស្នាលយ៉ាងជិតដិតរវាងមនុស្ស និងខ្ញុំផ្ទាល់។ ដើម្បីបង្ហាញអារម្មណ៍របស់ខ្ញុំ និងដើម្បីបង្ហាញឥរិយាបថរបស់ខ្ញុំចំពោះមនុស្ស នោះខ្ញុំតែងតែបាននិយាយទៅកាន់មនុស្ស។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ព្រះបន្ទូទាំងនេះមួយចំនួនអាចបង្កការឈឺចាប់ដល់មនុស្សដែរ ខណៈព្រះបន្ទូលមួយចំនួនអាចជាជំនួយដ៏ធំធេងសម្រាប់ពួកគេ ដូច្នេះហើយ ខ្ញុំទូន្មានមនុស្សឱ្យស្ដាប់កាន់តែញឹកញាប់ចំពោះព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ខ្ញុំ។ ព្រះសូរសៀងរបស់ខ្ញុំអាចមិនឆើតឆាយជាពិសេសនោះទេ ប៉ុន្តែទាំងអស់នោះគឺជាព្រះបន្ទូលដែលចេញពីជម្រៅព្រះទ័យរបស់ខ្ញុំ។ ដោយសារតែមនុស្សជាតិគឺជាមិត្តភក្ដិរបស់ខ្ញុំ នោះខ្ញុំបានបន្តដើម្បីអនុវត្តកិច្ចការរបស់ខ្ញុំនៅក្នុងចំណោមមនុស្ស ហើយមនុស្សក៏ដូច្នោះដែរ គេប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសហការជាមួយខ្ញុំ ដោយភ័យខ្លាចរំខានដល់កិច្ចការរបស់ខ្ញុំជាខ្លាំង។ នៅពេលនេះ ព្រះទ័យរបស់ខ្ញុំពេញទៅដោយការសព្វព្រះទ័យដ៏ធំធេង ដោយសារតែខ្ញុំបានទទួលមនុស្សមួយចំណែក ដូច្នេះហើយ «សហគ្រាស» របស់ខ្ញុំនឹងលែងស្ថិតក្នុងវិបត្តិទៀតហើយ។ វាលែងមានពាក្យដែលទទេទៀតហើយ ហើយ «ទីផ្សារផលិតផលពិសេស» របស់ខ្ញុំ លែងដំណើរការដោយខ្ជិលច្រអូសទៀតហើយ។ បន្ទាប់ពីនោះ មនុស្សមានអារម្មណ៍រំជើបរំជួល ពួកគេទាំងអស់ចង់ «ប្រគល់ខ្លួនពួកគេ» ដើម្បីព្រះនាមរបស់ខ្ញុំ និងសិរីល្អរបស់ខ្ញុំ ហើយមានតែតាមរយៈវិធីនេះទេ ដែល «ហាងពិសេស» របស់ខ្ញុំ ទទួលបាន «ទំនិញ» ថ្មីៗ ដូច្នេះ នៅក្នុងពិភពខាងវិញ្ញាណ «អតិថិជន» ជាច្រើនមកទិញ «ទំនិញ» របស់ខ្ញុំ។ មានតែចាប់ពីពេលនេះទៅមុខប៉ុណ្ណោះ ទើបខ្ញុំទទួលបានសិរីល្អ។ មានតែពេលនោះទេ ទើបព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ខ្ញុំលែងទទេតទៅទៀត។ ខ្ញុំបានទទួលជ័យជម្នះ ហើយបានវិលត្រឡប់ដោយជោគជ័យ ហើយមនុស្សទាំងអស់អបអរសាទរខ្ញុំ។ នៅពេលនេះ សត្វនាគដ៏ធំមានសម្បុរក្រហមក៏មក «អបអរសាទរ» ដែរ ដើម្បីបង្ហាញពីការសរសើររបស់វាចំពោះខ្ញុំ ដើម្បីបង្ហាញថា វាឱនក្រាបនៅបាទារបស់ខ្ញុំ ដែលខ្ញុំមើលឃើញថាជាសិរីល្អ។ ចាប់ពីពេលនៃការបង្កើតរហូតដល់បច្ចុប្បន្ន ខ្ញុំបានប្រយុទ្ធដណ្ដើមជ័យជម្នះក្នុងសង្គ្រាមជាច្រើន ហើយបានធ្វើកិច្ចការដ៏គួរឱ្យស្ងើចសរសើរជាច្រើន។ មនុស្សជាច្រើនធ្លាប់អបអរសាទរខ្ញុំ ផ្ដល់ការសរសើរដល់ខ្ញុំ ហើយរាំថ្វាយខ្ញុំ។ ទោះបីជាព្រឹត្តិការណ៍ទាំងនេះ គឺជាទស្សនីយភាពដែលមិនអាចបំភ្លេចបាន និងធ្វើឱ្យរំជួលចិត្តក៏ដោយ ក៏ខ្ញុំមិនដែលបានបង្ហាញស្នាមញញឹមរបស់ខ្ញុំដែរ ដោយសារតែខ្ញុំមិនទាន់បានយកឈ្នះមនុស្សនៅឡើយ ហើយខ្ញុំគ្រាន់តែកំពុងធ្វើផ្នែកមួយដែលស្រដៀងទៅនឹងការបង្កើតប៉ុណ្ណោះ។ បច្ចុប្បន្ន គឺមិនដូចអតីតកាលនោះទេ។ ខ្ញុំមានស្នាមញញឹមចេញពីលើបល្ល័ង្ក ខ្ញុំបានយកឈ្នះមនុស្ស ហើយមនុស្សទាំងអស់លុតជង្គង់ថ្វាយបង្គំចំពោះខ្ញុំ។ មនុស្សនៃពេលបច្ចុប្បន្ន មិនមែនជាមនុស្សនៃអតីតកាលនោះទេ។ ធ្វើដូចម្ដេចបានជាកិច្ចការរបស់ខ្ញុំគ្មានប្រយោជន៍អ្វីក្រៅពីមានប្រយោជន៍សម្រាប់តែបច្ចុប្បន្នអ៊ីចឹង? ធ្វើដូចម្ដេចបានជាកិច្ចការរបស់ខ្ញុំមិនសម្រាប់អ្វីក្រៅពីសម្រាប់តែសិរីរុងរឿងរបស់ខ្ញុំ? សម្រាប់ផលប្រយោជន៍នៃថ្ងៃស្អែកដ៏ភ្លឺស្វាងជាងមុន នោះខ្ញុំនឹងធ្វើឱ្យគ្រប់យ៉ាងនៃកិច្ចការរបស់ខ្ញុំនៅក្នុងមនុស្សសាមញ្ញ ជាច្រើនលើកច្រើនសា នោះទើបសិរីល្អរបស់ខ្ញុំទាំងអស់អាច «ស្នាក់នៅ» ក្នុងមនុស្សដែលត្រូវបានបង្កើត។ ខ្ញុំនឹងយកវិធីនេះ ធ្វើជាគោលការណ៍នៃកិច្ចការរបស់ខ្ញុំ។ ចំពោះអស់អ្នកដែលចង់សហការជាមួយខ្ញុំ ងើបឈរ ហើយធ្វើការយ៉ាងហត់នឿយ នោះសិរីល្អរបស់ខ្ញុំកាន់តែច្រើនអាចនឹងចាក់បំពេញផ្ទៃមេឃ។ ពេលនេះ គឺជាពេលដើម្បីអនុវត្តផែនការធំ។ អស់អ្នកណាដែលនៅក្រោមការមើលថែ និងការការពារនៃក្ដីស្រឡាញ់របស់ខ្ញុំ មានឱកាសដើម្បីប្រើប្រាស់សម្ថភាពរបស់ពួកគេនៅទីនេះជាមួយខ្ញុំ ហើយខ្ញុំនឹងធ្វើឱ្យរបស់សព្វសារពើ «ដំណើរការឡើងវិញ» ដើម្បីផលប្រយោជន៍នៃកិច្ចការរបស់ខ្ញុំ។ បក្សាបក្សីដែលកំពុងហើរនៅលើមឃ គឺជាសិរីល្អរបស់ខ្ញុំនៅលើមេឃ សមុទ្រនៅលើផែនដី គឺជាទង្វើរបស់ខ្ញុំនៅលើផែនដី ម្ចាស់នៃរបស់សព្វសារពើគឺជាការបើកបង្ហាញរបស់ខ្ញុំនៅក្នុងចំណោមរបស់សព្វសារពើ ហើយខ្ញុំប្រើប្រាស់អ្វីៗទាំងអស់ដែលមាននៅលើផែនដី ជាធនធានសម្រាប់ការគ្រប់គ្រងរបស់ខ្ញុំ ដោយធ្វើឱ្យរបស់សព្វសារពើបង្កើតផលទ្វេគុណ រីកចម្រើន ហើយបញ្ចេញពន្លឺប្រកបដោយជីវិត។

នៅសម័យកាលនៃការបង្កើត ខ្ញុំបានកំណត់រួចជាស្រេចថា កិច្ចការរបស់ខ្ញុំនៅលើផែនដី នឹងចូលមកដល់ទីបញ្ចប់ដ៏ពេញលេញនៅក្នុងដំណាក់កាលចុងក្រោយ។ ពេលដែលកិច្ចការរបស់ខ្ញុំមកដល់ទីបញ្ចប់ អាចជាពេលមួយដែលទង្វើរបស់ខ្ញុំទាំងអស់ត្រូវបានបញ្ចេញឱ្យឃើញនៅលើមេឃ។ ខ្ញុំនឹងធ្វើឱ្យមនុស្សនៅលើផែនដីទទួលស្គាល់ទង្វើរបស់ខ្ញុំ ហើយទង្វើរបស់ខ្ញុំនឹងត្រូវបានអះអាងនៅចំពោះ «តុជំនុំជម្រះ» នោះទើបពួកវាអាចត្រូវបានទទួលស្គាល់ក្នុងចំណោមមនុស្សនៅទូទាំងផែនដី ដែលពួកគេទាំងអស់នឹងផ្ដល់ការទទួលស្គាល់។ ដូច្នេះ បន្ទាប់ពីនេះ ខ្ញុំនឹងចាប់ផ្ដើមសហគ្រាសមួយដែលមិនធ្លាប់បានអនុវត្តកាលពីសម័យមុនៗឡើយ។ ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនឹងធ្វើឱ្យទង្វើរបស់ខ្ញុំសាមញ្ញាមួយជំហានម្ដងៗ នោះទើបព្រះប្រាជ្ញាញាណរបស់ខ្ញុំ ភាពអស្ចារ្យរបស់ខ្ញុំ និងភាពមិនអាចវាស់ស្ទង់បានរបស់ខ្ញុំ នឹងត្រូវបានទទួលស្គាល់ ហើយត្រូវបានបញ្ជាក់នៅក្នុងគ្រប់វិស័យនៃសង្គម។ ជាពិសេស គណបក្សកាន់អំណាចទាំងអស់នៃផែនដី នឹងត្រូវបានបង្កើតឡើងដើម្បីទទួលស្គាល់ទង្វើរបស់ខ្ញុំ គឺទង្វើរបស់ខ្ញុំនឹងត្រូវបានជំនុំជម្រះដោយ «ចៅក្រម» ហើយត្រូវបានការពារដោយ «មេធាវី» ដូច្នេះហើយ ទង្វើរបស់ខ្ញុំនឹងត្រូវបានទទួលស្គាល់ ដែលបណ្ដាលឱ្យមនុស្សទាំងអស់ឱនក្បាលរបស់ពួកគេ ហើយក្រាបចុះ។ ចាប់ពីពេលនេះតទៅ សកម្មភាពរបស់ខ្ញុំនឹងត្រូវបានទទួលស្គាល់ដោយគ្រប់វិស័យនៃសង្គម ហើយនេះគឺជាពេលដែលខ្ញុំទទួលបានសិរីល្អទាំងអស់នៅលើផែនដី។ នៅពេលនោះ ខ្ញុំនឹងលេចមកចំពោះមនុស្ស ហើយលែងលាក់ពួនទៀតហើយ។ នៅបច្ចុប្បន្ន ទង្វើរបស់ខ្ញុំនៅមិនទាន់ឈានដល់ចំណុចកំពូលរបស់ពួកវានៅឡើយទេ។ កិច្ចការរបស់ខ្ញុំកំពុងបោះជំហានទៅមុខ ហើយនៅពេលដែលវាឈានដល់កំពូលរបស់វា នោះវានឹងត្រូវបានបញ្ចប់។ ខ្ញុំនឹងកាន់កាប់ទាំងស្រុងលើមនុស្សគ្រប់ជាតិសាសន៍ ខ្ញុំនឹងបណ្ដាលឱ្យសត្វសាហាវសាំងដូចកូនចៀមនៅចំពោះខ្ញុំ ហើយខ្ញុំនឹងបណ្ដាលឱ្យសត្វនាគដ៏ធំមានសម្បុរក្រហមចុះចូលនៅចំពោះខ្ញុំ ដូចជាមនុស្សនៅលើផែនដីដែរ។ ខ្ញុំនឹងយកជ័យជម្នះលើសត្រូវទាំងអស់របស់ខ្ញុំនៅស្ថានសួគ៌ ហើយខ្ញុំនឹងបណ្ដាលឱ្យសត្រូវរបស់ខ្ញុំទាំងអស់នៅលើផែនដីត្រូវបានយកឈ្នះ។ នេះគឺជាផែនការរបស់ខ្ញុំ ហើយនេះគឺជាភាពអស្ចារ្យនៃទង្វើរបស់ខ្ញុំ។ គ្រប់យ៉ាងដែលមនុស្សអាចធ្វើ គឺដើម្បីរស់នៅដោយឥទ្ធិពលរបស់ធម្មជាតិ ក្រោមការចង្អុលបង្ហាញរបស់ខ្ញុំ។ គេមិនអាចធ្វើការសម្រេចចិត្តផ្ទាល់ខ្លួនបានទេ! តើនរណាអាចរត់គេចពីព្រះហស្ដខ្ញុំបាន? ខ្ញុំបានចាត់ចែងធម្មជាតិទាំងអស់ជាប្រភេទខុសៗគ្នា ដោយធ្វើឱ្យវារស់នៅក្នុងរង្វង់នៃច្បាប់ ហើយដោយសារតែមូលហេតុនេះប៉ុណ្ណោះ ទើបមានច្បាប់បែបនោះនៅលើផែនដី ដែលជាភាពកក់ក្ដៅនៅក្នុងនិទាឃរដូវ និងដូចជាភាពត្រជាក់នៅរដូវស្លឹកឈើជ្រុះអ៊ីចឹង។ មូលហេតុដែលផ្កានានានៅលើផែនដីស្វិតស្រពោននៅក្នុងរដូវរងារ និងរីកនៅរដូវក្ដៅ គឺដោយសារតែភាពអស្ចារ្យនៃព្រះហស្ដរបស់ខ្ញុំ។ មូលហេតុដែលសត្វក្ងានហើរទៅទិសខាងត្បូងនៅរដូវរងារ គឺដោយសារតែខ្ញុំសម្រួលសីតុណ្ហភាព ហើយមូលហេតុដែលសមុទ្របញ្ចេញសម្លេងរោទិ៍ គឺដោយសារតែខ្ញុំចង់ពន្លិចអ្វីៗនៅលើផ្ទៃទឹក។ តើអ្វីដែលមិនត្រូវបានរៀបចំដោយខ្ញុំ? ចាប់ពីពេលនេះតទៅ «សេដ្ឋកិច្ចនៃធម្មជាតិ» របស់មនុស្ស នឹងត្រូវបានយកឈ្នះទាំងស្រុងដោយព្រះបន្ទូលរបស់ខ្ញុំ ហើយមនុស្សលែងលុបបំបាត់វត្តមានរបស់ខ្ញុំ ដោយសារតែវត្តមានរបស់ «ច្បាប់ធម្មជាតិ» ទៀតហើយ។ តើនរណានឹងបដិសេធវត្តមានរបស់អ្នកត្រួតត្រានៃរបស់សព្វសារពើម្ដងទៀត? នៅលើស្ថានសួគ៌ ខ្ញុំជាព្រះសិរសា នៅក្នុងចំណោមរបស់សព្វសារពើ ខ្ញុំគឺជាព្រះអម្ចាស់ ហើយក្នុងចំណោមមនុស្សទាំងអស់ ខ្ញុំគឺជាអ្នកនាំមុខគេបង្អស់។ តើនរណាហ៊ានយក «ថ្នាំលាប» មកលាបស្រាលៗលើការកំណត់ទាំងនេះ? តើភាពក្លែងក្លាយអាចរំខានវត្តមានរបស់សេចក្ដីពិតឬទេ? ក្នុងឱកាសដ៏មានតម្លៃនេះ ខ្ញុំចាប់ផ្ដើមកិច្ចការនៅក្នុងព្រះហស្ដរបស់ខ្ញុំម្ដងទៀត ហើយលែងឈឺចាប់ដោយសារការជ្រៀតជ្រែករបស់មនុស្សតទៀត ព្រមទាំងបន្ត «ការបើកដំណើរការ» របស់ម៉ាស៊ីន។

ខ្ញុំបានបន្ថែម «គ្រឿងផ្សំ» ផ្សេងៗទៅក្នុងព្រះបន្ទូលរបស់ខ្ញុំ ដូច្នេះហើយ វាហាក់ដូចជាខ្ញុំគឺជាចុងភៅម្នាក់លំដាប់ផ្កាយរបស់មនុស្ស។ ទោះបីជាមនុស្សមិនដឹងពីវិធីផ្សំគ្រឿងដាក់ម្ហូបអាហាររបស់ពួកគេក៏ដោយ ក៏ពួកគេចូលចិត្តរសជាតិរបស់ម្ហូបទាំងនោះដែរ។ ដោយដៃកំពុងកាន់ «ចាន» ពួកគេទាំងអស់ចូលចិត្តរសជាតិនៃ «មុខម្ហូប» ដែលខ្ញុំបានរៀបចំ។ ខ្ញុំមិនដឹងអំពីមូលហេតុនោះទេ ប៉ុន្តែ មនុស្សតែងតែចង់ទទួលទានកាន់តែច្រើន នូវមុខម្ហូបដែលខ្ញុំរៀបចំដោយផ្ទាល់។ វាហាក់ដូចជាពួកគេសរសើរខ្ញុំយ៉ាងខ្ពស់ណាស់អ៊ីចឹង វាហាក់ដូចជាពួកគេមើលមកខ្ញុំថា ល្អជាងគេក្នុងចំណោមគ្រឿងផ្សំទាំងឡាយ ហើយមិនចាប់អារម្មណ៍ទាល់តែសោះទៅលើមនុស្សដទៃ។ ដោយសារតែខ្ញុំមានការគោរពច្រើនពេក ទើបខ្ញុំមិនចង់បំបែក «ចានបាយដែក» របស់អ្នកដទៃ ដើម្បីហេតុផលផ្ទាល់ខ្លួននោះទេ។ ដូច្នេះ ខ្ញុំឆ្លៀតឱកាសដើម្បីថយមួយជំហានពី «ផ្ទះបាយ» ហើយអនុញ្ញាតឱ្យអ្នកដទៃមានឱកាសញែកខ្លួនឯង។ មានតែតាមវិធីនេះទេ ទើបព្រះហឫទ័យរបស់ខ្ញុំរឹងមាំ។ ខ្ញុំមិនចង់ធ្វើឱ្យមនុស្សសរសើរខ្ញុំ ហើយមើលងាយអ្នកដទៃទេ។ នោះអាចជារឿងមិនត្រឹមត្រូវទេ។ តើអ្វីគឺជាគុណតម្លៃនៃការមានឋានៈនៅក្នុងចិត្តរបស់មនុស្ស? តើខ្ញុំពិតជាគ្រោតគ្រាត និងឥតមានហេតុផលណាស់មែនទេ? តើខ្ញុំពិតជាចង់ទាមទារឋានៈឬ? ប្រសិនបើដូច្នេះ នោះហេតុអ្វីបានជាខ្ញុំចាប់ផ្ដើមលើសហគ្រាសដ៏ធំបែបនេះ? ខ្ញុំមិនចង់តស៊ូដើម្បីកេរ្ត៍ឈ្មោះ និងលាភសក្ការៈនោះទេ។ នេះមិនមែនជាអ្វីដែលខ្ញុំស្វែងរកនោះទេ។ ខ្ញុំមិនមើលមនុស្សថាជាជនគម្រូនោះទេ ខ្ញុំមិនប្រយុទ្ធ ឬឆក់នោះទេ ប៉ុន្តែ ខ្ញុំរកស៊ីចិញ្ចឹមជីវិតដោយពឹងផ្អែកលើ «របរ» របស់ខ្ញុំ ហើយខ្ញុំមិនប្រព្រឹត្តសកម្មភាពដែលគ្មានមនសិការទេ។ ដូច្នេះ នៅពេលដែលខ្ញុំដើរជុំវិញផែនដី នោះខ្ញុំធ្វើសកម្មភាពជាមុន ហើយសុំឱ្យគេ «ចេញថ្លៃសម្រាប់ការងារធ្វើដោយដៃរបស់ខ្ញុំ» ជាក្រោយ។ មានតែដូច្នេះទេ ដែលជាភាពសមរម្យ និងភាពសមហេតុផលដែលមនុស្សនិយាយ។ គ្មានការបន្ថែមបន្ថយនៅក្នងការនិយាយនេះទេ ហើយក៏គ្មានការនិយាយពន្លើសសូម្បីតែបន្តិចដែរ។ ខ្ញុំមានបន្ទូលទៅតាមអត្ថន័យពិតនៃតថភាពប៉ុណ្ណោះ។ ខ្ញុំយាងទៅមកក្នុងចំណោមមនុស្ស ដោយការស្វែងរកអស់អ្នកណាដែលសមរម្យ និងសមហេតុផល ប៉ុន្តែ វាមិនបានទទួលលទ្ធផលសោះ។ ហើយដោយសារតែមនុស្សចូលចិត្តតថ្លៃ នោះទើបតម្លៃមានទាំងថ្លៃជ្រុល និងថោកជ្រុល ដូច្នេះហើយ ខ្ញុំនៅតែធ្វើកិច្ចការដែលនៅក្នុងព្រះហស្ដរបស់ខ្ញុំ ដែលបាន «ធ្លាក់មកឱ្យខ្ញុំធ្វើ»។ បច្ចុប្បន្ននេះ ខ្ញុំនៅតែមិនដឹងពីមូលហេតុដែលមនុស្សមិនប្រកាន់ខ្ជាប់តាមភារកិច្ចរបស់ខ្លួន ហើយពីមូលហេតុដែលគេមិនដឹងពីកម្ពស់ដ៏អស្ចារ្យរបស់គេ។ មនុស្សក៏មិនដឹងថា កម្ពស់របស់គេមានទម្ងន់ពីរបីក្រាម ឬពីរបីលាំង[ក] ដែរ។ ដូច្នេះហើយ ពួកគេនៅតែលួងលោមខ្ញុំ។ វាហាក់ដូចជាកិច្ចការទាំងអស់របស់ខ្ញុំគ្មានប្រយោជន៍អ៊ីចឹង ហាក់ដូចជាព្រះបន្ទូលរបស់ខ្ញុំគ្មានអ្វីក្រៅពីការបន្ទរសម្លេងមួយនៅក្នុងភ្នំដ៏ធំអ៊ីចឹង ហើយគ្មាននរណាម្នាក់ធ្លាប់ដឹងពីឫសគល់នៃព្រះបន្ទូល និងព្រះសូរសៀងរបស់ខ្ញុំទេ។ ដូច្នេះហើយ ខ្ញុំប្រើប្រាស់ការណ៍នេះ ជាមូលដ្ឋានដើម្បីសង្ខេបការអះអាងជាលើកទីបី៖ «មនុស្សមិនស្គាល់ខ្ញុំទេ ដោយសារតែពួកគេមើលមិនឃើញខ្ញុំ»។ វាហាក់ដូចជា មនុស្សទទួលទានឱសថខ្លះដើម្បីជួយរំលាយអាហារ ដោយសារបានហូបព្រះបន្ទូលរបស់ខ្ញុំអ៊ីចឹង ហើយដោយសារតែផលប៉ះពាល់នៃឱសថមានសភាពខ្លាំងក្លាពេក នោះពួកគេក៏បាត់បង់ការចងចាំ ដូច្នេះហើយ ព្រះបន្ទូលរបស់ខ្ញុំក៏ក្លាយជាអ្វីដែលមនុស្សជាតិបានបំភ្លេចចោល ហើយទីកន្លែងដែលខ្ញុំគង់នៅ ក្លាយជាជ្រុងដែលពួកគេបំភ្លេចចោល។ ដោយសារតែហេតុនេះ ខ្ញុំយំខ្សឹកខ្សួល។ ហេតុអ្វីបានជាខ្ញុំបានបំពេញកិច្ចការច្រើនណាស់ ប៉ុន្តែពុំមានភស្ដុតាងនៃកិច្ចការនោះនៅក្នុងមនុស្សអ៊ីចឹង? តើខ្ញុំមិនបានប្ដេជ្ញាកិច្ចប្រឹងប្រែងរបស់ខ្ញុំគ្រប់គ្រាន់ឬ? ឬ តើដោយសារតែខ្ញុំមិនយល់ពីអ្វីដែលមនុស្សត្រូវការឬ? គ្មានអ្វីដែលខ្ញុំមិនអាចធ្វើបាននោះទេពាក់ព័ន្ធនឹងបញ្ហានេះ ហើយជម្រើសតែមួយរបស់ខ្ញុំ គឺប្រើប្រាស់បញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ ដើម្បីយកឈ្នះមនុស្សទាំងអស់។ ខ្ញុំនឹងលែងក្លាយជាម្ដាយដ៏គួរឱ្យស្រឡាញ់ទៀតហើយ ប៉ុន្តែ ខ្ញុំនឹងគ្រប់គ្រងមនុស្សជាតិទាំងអស់ ដូចជាឪពុកដ៏តឹងរ៉ឹងម្នាក់អ៊ីចឹង!

ថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៩២

លេខយោង៖

ក. «លាំង» គឺជារង្វាស់រង្វាល់របស់ចិន។ ១ លាំង ស្មើនឹង ៥០ ក្រាម។

ខាង​ដើម៖ ជំពូកទី ៤១

បន្ទាប់៖ ជំពូកទី ៤៣

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ