ជំពូកទី ៤១
ខ្ញុំធ្លាប់ខិតខំប្រឹងប្រែងយ៉ាងធំធេងនៅក្នុងចំណោមនុស្ស ប៉ុន្តែពួកគេមិនចាប់អារម្មណ៍នោះទេ ដូច្នេះ ខ្ញុំត្រូវតែប្រើប្រាស់ព្រះបន្ទូលរបស់ខ្ញុំដើម្បីបើកសម្ដែងពីព្រះបន្ទូលនេះចំពោះពួកគេជាជំហានៗ។ ទោះបីជាយ៉ាងណា មនុស្សនៅតែមិនយល់ព្រះបន្ទូលរបស់ខ្ញុំ ហើយគេនៅតែមិនដឹងអំពីគោលបំណងនៃផែនការរបស់ខ្ញុំ។ ដូច្នេះហើយ ដោយសារភាពខ្វះខាត និងគុណវិបត្តិរបស់ពួកគេ នោះមនុស្សបានធ្វើរឿងជាច្រើនដើម្បីរំខានដល់ការគ្រប់គ្រងរបស់ខ្ញុំ ហើយការនេះបានផ្ដល់ឱកាសឱ្យវិញ្ញាណស្មោកគ្រោកគ្រប់ប្រភេទចូលមក ទើបមនុស្សជាតិក្លាយជាជនរងគ្រោះរបស់ពួកវា ហើយត្រូវបានវិញ្ញាណស្មោកគ្រោកទាំងនេះធ្វើទារុណកម្ម រហូតដល់ពួកគេត្រូវបានបំពុលទាំងស្រុង។ មានតែដូច្នោះទេ ទើបខ្ញុំឃើញយ៉ាងច្បាស់អំពីបំណង និងគោលដៅរបស់មនុស្ស។ ខ្ញុំដកដង្ហើមធំពីក្នុងពពក៖ ហេតុអ្វីបានជាមនុស្សតែងតែធ្វើសកម្មភាពសម្រាប់ខ្លួនឯង? តើការវាយផ្ចាលរបស់ខ្ញុំមិនបានមានបំណងដើម្បីធ្វើឱ្យពួកគេគ្រប់លក្ខណ៍ទេឬ? តើខ្ញុំវាយប្រហារដោយចេតនាទៅលើអាកប្បកិរិយាវិជ្ជមានរបស់ពួកគេឬ? ភាសារបស់មនុស្ស គឺមានសភាពស្រស់ស្អាត និងទន់ភ្លន់ណាស់ ខណៈដែលសកម្មភាពរបស់ពួកគេមានសភាពច្របូកច្របល់មែនទែន។ ហេតុអ្វីបានជាការទាមទារដែលខ្ញុំធ្វើចំពោះមនុស្ស តែងតែគ្មានបានអ្វីអ៊ីចឹង? តើវាអាចទៅរួចទេ ដែលខ្ញុំស្នើសុំឱ្យសត្វសុនខឡើងដើមឈើ? តើវាអាចទៅរួចទេដែលខ្ញុំខ្វល់ខ្វាយជាច្រើន ចំពោះភាពគ្មានអ្វីសោះ? នៅលើមាគ៌ានៃផែនការគ្រប់គ្រងទាំងមូលរបស់ខ្ញុំ ខ្ញុំបានច្រៀក «ផែនការពិសោធន៍» ជាច្រើនចម្រៀក។ ទោះបីជាយ៉ាងណាក៏ដោយ លក្ខណៈភូមិសាស្ត្រ ដែលមានស្ថានភាពមិនល្អ និងខ្វះពន្លឺព្រះអាទិត្យអស់ជាច្រើនឆ្នាំ គឺកំពុងតែផ្លាស់ប្ដូរជាបន្តបន្ទាប់ ដែលនាំទៅរក «ការបំបែក» មួយនៅលើដែនដី។ ដូច្នេះហើយ នៅក្នុងការចងចាំរបស់ខ្ញុំ ខ្ញុំបានបោះបង់ក្បាលដីបែបនេះរាប់មិនអស់។ សូម្បីតែពេលនេះ ដែនដីជាច្រើនបន្ដផ្លាស់ប្ដូរ។ ថ្ងៃមួយ ប្រសិនបើដែនដីពិតជាផ្លាស់ប្ដូរទៅជាប្រភេទអ្វីមួយផ្សេង នោះខ្ញុំនឹងបោះវាចោលទៅម្ខាងដោយព្រហស្ដរបស់ខ្ញុំ តើនេះពិតជាមិនមែនជាកិច្ចការរបស់ខ្ញុំនៅក្នុងដំណាក់កាលបច្ចុប្បន្នទេ? ប៉ុន្តែមនុស្សមិនបានដឹងអំពីរឿងនេះសូម្បីតែបន្តិច។ ពួកគេគ្រាន់តែត្រូវបាន «វាយផ្ចាល» ក្រោមការ «ចង្អុលបង្ហាញ» របស់ខ្ញុំប៉ុណ្ណោះ។ តើការនោះមានអ្វីល្អខ្លះទៅ? តើខ្ញុំអាចជាព្រះជាម្ចាស់ដែលមកយ៉ាងលឿនដើម្បីវាយផ្ចាលមនុស្សឬ? នៅក្នុងស្ថានសួគ៌ខាងលើ ខ្ញុំធ្លាប់ដាក់ផែនការថា នៅពេលដែលខ្ញុំយាងមកក្នុងចំណោមមនុស្ស នោះខ្ញុំនឹងក្លាយជាម្នាក់ក្នុងចំណោមពួកគេ ប្រយោជន៍ឱ្យអស់អ្នកណាដែលខ្ញុំស្រឡាញ់នឹងអាចមកជិតខ្ញុំ។ ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះ ដោយការមកដល់ដំណាក់កាលបច្ចុប្បន្ន មិនត្រឹមតែមនុស្សមិនមានទំនាក់ទំនងជាមួយខ្ញុំនោះទេ ពួកគេថែមទាំងទុកខ្ញុំឱ្យនៅឆ្ងាយ ដោយសារតែការវាយផ្ចាលរបស់ខ្ញុំ។ ខ្ញុំមិនយំខ្សឹកខ្សួលដោយសារការចៀសចេញរបស់គេនោះទេ។ តើអាចធ្វើអ្វីបានចំពោះរឿងនេះ? មនុស្សទាំងអស់គឺជាតារាសម្ដែង ដែលច្រៀងរួមជាមួយបទភ្លេងទាំងអស់ដែលកំពុងលេង។ ខ្ញុំជឿជាក់លើសមត្ថភាពរបស់ខ្ញុំក្នុងការឱ្យមនុស្ស «របូត» ចេញពីការក្ដោបក្ដាប់របស់ខ្ញុំ ហើយខ្ញុំក៏កាន់តែជឿជាក់លើសមត្ថភាពរបស់ខ្ញុំក្នុងការនាំពួកគេពី «ផ្នែកផ្សេង» ត្រឡប់មក «រោងចក្រ» របស់ខ្ញុំវិញដែរ។ តើមនុស្សមិនមែនជាស្មៅដែលដុះនៅលើជញ្ជាំងទេឬ? ប៉ុន្តែ ខ្ញុំមិនបានបង្កគ្រោះថ្នាក់ដល់មនុស្សដោយសារតែកំហុសនេះទេ ផ្ទុយទៅវិញ ខ្ញុំប្រទានអាហាររបស់ខ្ញុំដល់ពួកគេ។ មនុស្សទន់ខ្សោយ គ្មានកម្លាំងទេ ហើយក៏ខ្វះនូវសារជាតិចិញ្ចឹមផង។ ពួកគេគឺបែបនេះឯង។ ខ្ញុំបានប្ដូរចិត្តដ៏ត្រជាក់របស់មនុស្ស ដោយការឱបដ៏កក់ក្ដៅរបស់ខ្ញុំ៖ តើនរណាផ្សេងដែលអាចធ្វើរឿងបែបនេះបាន? ហេតុអ្វីបានជាខ្ញុំធ្វើកិច្ចការបែបនេះក្នុងចំណោមមនុស្ស? តើមនុស្សអាចយល់អំពីព្រះទ័យរបស់ខ្ញុំយ៉ាងពិតប្រាកដឬទេ?
ក្នុងចំណោមអស់អ្នកដែលខ្ញុំបានរើសតាំង ខ្ញុំបានធ្វើ «ជំនួញ» មួយ ដូច្នេះហើយទើបមានមនុស្សចេញ-ចូលដំណាក់របស់ខ្ញុំជានិច្ច មិនចេះដាច់។ ពួកគេទាំងអស់ចូលរួមកម្មវិធីផ្លូវការនានានៅកន្លែងរបស់ខ្ញុំ ហាក់ដូចជាពួកគេកំពុងតែពិភាក្សាជំនួញជាមួយខ្ញុំអ៊ីចឹង ដែលធ្វើឱ្យកិច្ចការរបស់ខ្ញុំច្របូកច្របល់ជាខ្លាំង។ ពេលខ្លះ មានរឿងជាច្រើនដែលខ្ញុំមិនអាចដោះស្រាយជម្លោះក្នុងចំណោមពួកគេ។ ខ្ញុំជំរុញមនុស្សមិនឱ្យបន្ថែមអ្វីលើបន្ទុករបស់ខ្ញុំទេ។ យកល្អ ពួកគេត្រូវតែដាក់ផែនការផ្ទាល់ខ្លួរបស់ពួកគេ ជាជាងពឹងផ្អែកមកលើខ្ញុំរហូត។ ពួកគេមិនអាចនៅជាក្មេងរហូត នៅក្នុងដំណាក់របស់ខ្ញុំទេ។ តើនៅបែបនោះមានប្រយោជន៍អ្វី? អ្វីដែលខ្ញុំធ្វើគឺជាជំនួញដ៏សំខាន់។ ខ្ញុំមិនមែនរកស៊ីបើក «ហាងលក់របស់ហូបសម្រាប់អ្នកជិតខាង» មួយចំនួន ឬក៏រកស៊ីបើកហាង «លក់គ្រឿងទេស» តូចៗមួយចំនួននោះទេ។ មនុស្សទាំងអស់មិនយល់ពីព្រះទ័យរបស់ខ្ញុំទេ ហាក់ដូចជាពួកគេនិយាយលេងសើចជាមួយខ្ញុំដោយអចេតនាអ៊ីចឹង ហាក់ដូចជាពួកគេទាំងអស់ជាក្មេងខិលខូច ដែលលេងមិនចេះស្កប់អ៊ីចឹង ដោយមិនខ្វល់ពីបញ្ហាធ្ងន់ធ្ងរនានានោះទេ ដូច្នេះហើយទើបបណ្ដាលឱ្យមនុស្សជាច្រើនបរាជ័យក្នុងការបំពេញ «កិច្ចការផ្ទះ» ដែលខ្ញុំបានដាក់ឱ្យពួកគេធ្វើ។ តើមនុស្សបែបនេះអាចមានភាពក្លាហានក្នុងការបង្ហាញមុខរបស់ពួកគេទៅ «គ្រូ» របស់ពួកគេយ៉ាងដូចម្ដេចទៅ? ហេតុអ្វីបានជាពួកគេមិនដែលចូលរួមលើអ្វីដែលពួកគេគួរធ្វើអ៊ីចឹង? តើចិត្តរបស់មនុស្សគឺជាវត្ថុប្រភេទអ្វី? រហូតមកដល់ថ្ងៃនេះ ខ្ញុំនៅតែស្រពេចស្រពិលលើបញ្ហានេះ។ ហេតុអ្វីបានជាចិត្តរបស់មនុស្សផ្លាស់ប្ដូរឥតឈប់អ៊ីចឹង? វាដូចជាថ្ងៃមួយនៅក្នុងខែមិថុនា៖ ពេលនេះ ព្រះអាទិត្យក្ដៅហែង ពេលនេះពពកក្រាស់ ហើយពេលនេះក៏មានសន្ធឹកស្នូរខ្យល់ដ៏កាច។ ដូច្នេះ ហេតុអ្វីបានជាមនុស្សមិនអាចរៀនពីបទពិសោធបាន? ប្រហែលជាអ្វីដែលខ្ញុំបានមានបន្ទូល គឺជាការបញ្ចេញបញ្ចូលទេដឹង។ មនុស្សមិនដឹងសូម្បីតែយកឆ័ត្រតាមខ្លួនអំឡុងពេលរដូវភ្លៀងផង ដោយសារតែភាពល្ងង់ខ្លៅរបស់ពួកគេ ដូច្នោះហើយបានជាពួកគេត្រូវភ្លៀងទទឹកជោគដល់ស្បែករាប់ភ្លេច ហាក់ដូចជាខ្ញុំកំពុងតែលេងសើចជាមួយពួកគេដោយចេតនាអ៊ីចឹង ហើយពួកគេតែងតែត្រូវបានវាយប្រហារដោយភ្លៀងមកពីស្ថានសួគ៌។ ឬ ប្រហែលជាខ្ញុំ «សាហាវ» ពេក ដោយធ្វើឱ្យមនុស្សបែកអារម្មណ៍ ដូច្នេះហើយបានជាពួកគេតែងតែឡប់មិនដឹងថាត្រូវធ្វើអ្វី។ គ្មានមនុស្សណាម្នាក់បានយល់យ៉ាងពិតប្រាកដនូវគោលបំណង ឬសារៈសំខាន់នៃកិច្ចការរបស់ខ្ញុំទេ។ ដោយហេតុដូច្នោះ ពួកគេទាំងអស់កំពុងតែធ្វើកិច្ចការដែលរំខាន និងវាយផ្ចាលខ្លួនឯង។ តើខ្ញុំពិតជារៀបចំផែនការដើម្បីវាយផ្ចាលមនុស្សឬ? ហេតុអ្វីបានជាមនុស្សបង្កបញ្ហាដាក់ខ្លួនឯង? ហេតុអ្វីបានជាពួកគេតែងតែដើរចូលក្នុងអន្ទាក់? ហេតុអ្វីបានជាពួកគេមិនចរចាជាមួយខ្ញុំ តែផ្ទុយទៅវិញពួកគេស្វែងរកវិធីធ្វើការដោយខ្លួនឯង? តើអ្វីដែលខ្ញុំប្រទានដល់មនុស្ស មិនគ្រប់គ្រាន់ទេឬ?
ខ្ញុំបានបោះពុម្ព «ស្នាដៃដំបូង» នៅក្នុងចំណោមមនុស្សទាំងអស់ ហើយដោយសារតែការបោះពុម្ពរបស់ខ្ញុំបង្កើតឱ្យមានការសរសើរជាច្រើននៅក្នុងចំណោមមនុស្ស នោះពួកគេទាំងអស់ក៏យកវាជាការសិក្សាដោយប្រយ័ត្នប្រយែង និងដោយលម្អិត ហើយតាមរយៈការសិក្សាដ៏យកចិត្តទុកដាក់នេះ ពួកគេបានទទួលចំណេះដឹងជាច្រើន។ ស្នាដៃសរសេររបស់ខ្ញុំ ហាក់ដូចជាប្រលោមលោកដែលពិបាកយល់ខ្លាំង និងអស្ចារ្យមួយក្បាលអ៊ីចឹង។ វាហាក់ដូចជាកំណាព្យពាក្យរាយបែបមនោសញ្ចេតនាមួយអ៊ីចឹង។ វាហាក់ដូចជាការពិភាក្សាអំពីកម្មវិធីនយោបាយ។ វាហាក់ដូចជាការសង្ខេបអត្ថបទស្ដីពីប្រាជ្ញាផ្នែកសេដ្ឋកិច្ចអ៊ីចឹង។ ដោយសារតែស្នាដៃសរសេររបស់ខ្ញុំសម្បូរបែប នោះមានការយល់ឃើញខុសៗគ្នាជាច្រើនអំពីវា ហើយគ្មាននរណាម្នាក់អាចផ្ដល់អារម្ភកថាដែលសង្ខេបស្នាដៃរបស់ខ្ញុំនេះបានទេ។ មនុស្សអាចមានចំណេះដឹង និងទេពកោសល្យ «លេចធ្លោរ» ប៉ុន្តែស្នាដៃរបស់ខ្ញុំនេះ គឺគ្រប់គ្រាន់នឹងបង្វែរដានអ្នកដែលមានទេពកោសល្យ និងសមត្ថភាពទាំងនោះ។ ទោះបីជាពួកគេនិយាយថា «ឈាមអាចហូរចេញ ទឹកភ្នែកអាចស្រក់ចុះក៏ដោយ ប៉ុន្តែគ្មាននរណាម្នាក់ឱនក្បាលរបស់ពួកគេនោះទេ» ពួកគេបានឱនក្បាលដោយមិនដឹងខ្លួនរួចទៅហើយ ដើម្បីបង្ហាញពីការចុះចាញ់របស់ពួកគេចំពោះស្នាដៃសរសេររបស់ខ្ញុំ។ ចេញពីមេរៀននៃបទពិសោធរបស់គេ នោះមនុស្សបានសង្ខេបស្នាដៃសរសេររបស់ខ្ញុំ ថាជាសៀវភៅនៃស្ថានសួគ៌ដែលធ្លាក់មកពីលើមេឃ។ ប៉ុន្តែខ្ញុំជំរុញមិនឱ្យមនុស្សមានអារម្មណ៍រំជើបរំជួលពេកនោះទេ។ តាមការយល់ឃើញរបស់ខ្ញុំ អ្វីដែលខ្ញុំបានមានបន្ទូលគឺសុទ្ធតែសាមញ្ញាទាំងអស់។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំសង្ឃឹមថា នៅក្នុងសព្វវចនាធិប្បាយនៃជីវិត មានស្នាដៃរបស់ខ្ញុំ ហើយមនុស្សនឹងអាចរកឃើញអ្វីមួយដែលជាវិធីនៃការរស់នៅ។ នៅក្នុងទិសដៅរបស់មនុស្ស ពួកគេអាចស្វែងរកអត្ថន័យនៃជីវិត។ នៅក្នុងអាថ៌កំបាំងនៃស្ថានសួគ៌ ពួកគេអាចរកឃើញបំណងព្រះហឫទ័យរបស់ខ្ញុំ ហើយនៅក្នុងផ្លូវរបស់មនុស្សជាតិ នោះពួកគេអាចរកឃើញសិល្បៈនៃការរស់នៅ។ តើអ្វីៗមិនមែនកាន់តែប្រសើរតាមរបៀបនេះទេឬ? ខ្ញុំមិនបង្ខិតបង្ខំមនុស្សទេ។ ប្រសិនបើនរណាម្នាក់ «មិនចាប់អារម្មណ៍» ទៅលើស្នាដៃសរសេររបស់ខ្ញុំទេ នោះខ្ញុំនឹងសង «សំណង» លើសៀវភៅរបស់ខ្ញុំទៅពួកគេវិញ បួករួមនឹង «ថ្លៃសេវា» ទៀតផង។ ខ្ញុំមិនបង្ខិតបង្ខំនរណាម្នាក់ទេ។ ក្នុងនាមជាអ្នកនិពន្ធនៃសៀវភៅនេះ សេចក្ដីសង្ឃឹមតែមួយរបស់ខ្ញុំគឺថា អ្នកអាននឹងស្រឡាញ់ស្នាដៃរបស់ខ្ញុំ ប៉ុន្តែចំណូលចិត្តរបស់មនុស្សតែងតែខុសគ្នា។ ដូច្នេះហើយ ខ្ញុំជំរុញមិនឱ្យមនុស្សសម្រុះសម្រួលការយល់ឃើញពីអនាគតរបស់ពួកគេ គ្រាន់តែដោយសារពួកគេមិនអាចអត់ទ្រាំនឹងការយកការយោគយល់ ចេញនោះទេ។ ប្រសិនបើពួកគេត្រូវធ្វើដូច្នោះ ធ្វើដូចម្ដេចទើបខ្ញុំដែលមានព្រះហឫទ័យសណ្ដោស អាចទ្រាំនឹងភាពអាម៉ាស់ដ៏ខ្លាំងបែបនេះបាន? ប្រសិនបើអ្នកជាអ្នកអានដែលស្រឡាញ់ស្នាដៃរបស់ខ្ញុំ នោះខ្ញុំសង្ឃឹមថា អ្នកនឹងបញ្ជូននូវការផ្ដល់យោបល់ដ៏មានតម្លៃរបស់អ្នកមកខ្ញុំ ដើម្បីធ្វើឱ្យការសរសេររបស់ខ្ញុំកាន់តែល្អប្រសើរ ដូច្នេះហើយ តាមរយៈកំហុសឆ្គងរបស់មនុស្ស នោះនឹងជួយធ្វើឱ្យមាតិកានៃការសរសេររបស់ខ្ញុំកាន់តែប្រសើរ។ ធ្វើដូច្នេះ នឹងផ្ដល់ផលប្រយោជន៍ដល់ទាំងអ្នកនិពន្ធផង និងអ្នកអានផង តើមិនមែនដូច្នេះទេឬ? ខ្ញុំមិនដឹងថា ការមានបន្ទូលដូច្នេះរបស់ខ្ញុំត្រឹមត្រូវឬអត់នោះទេ ហើយប្រហែលជាតាមវិធីនេះ ខ្ញុំអាចធ្វើឱ្យសមត្ថភាពសរសេររបស់ខ្ញុំកាន់តែប្រសើរ ឬប្រហែលជាអាចពង្រឹងមិត្តភាពរវាងយើង។ សរុបមក ខ្ញុំសង្ឃឹមថា មនុស្សទាំងអស់អាចសហការជាមួយកិច្ចការរបស់ខ្ញុំ ដោយគ្មានការរំខាននោះទេ ប្រយោជន៍ឱ្យព្រះបន្ទូលរបស់ខ្ញុំអាចត្រូវបានបញ្ជូនទៅកាន់គ្រួសារ និងផ្ទះសម្បែងនីមួយៗ ហើយទើបមនុស្សទាំងអស់នៅលើផែនដីអាចរស់នៅក្នុងព្រះបន្ទូលរបស់ខ្ញុំ។ នេះគឺជាគោលដៅរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថា ដោយការអានជំពូកស្ដីពីជីវិតនៅក្នុងព្រះបន្ទូលរបស់ខ្ញុំ នោះគ្រប់គ្នាអាចទទួលបានអ្វីមួយ អាចជាពាក្យស្លោកស្ដីអំពីជីវិត ឬជាចំណេះដឹងអំពីកំហុសដែលកើតឡើងចំពោះពិភពមនុស្ស ឬជាអ្វីដែលខ្ញុំតម្រូវពីមនុស្ស ឬជា «អាថ៌កំបាំង» របស់មនុស្សនៃនគរព្រះបច្ចុប្បន្ន។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំជំរុញឱ្យមនុស្សមើលសៀវភៅដែលមានចំណងជើងថា រឿងអាស្រូវរបស់មនុស្សបច្ចុប្បន្ន។ នេះអាចនឹងមានសារៈប្រយោជន៍សម្រាប់គ្រប់គ្នា។ ឬវាអាចឈឺចាប់ក្នុងការអានជារឿយៗពីអាថ៌កំបាំងចុងក្រោយ ដែលនឹងមានប្រយោជន៍កាន់តែច្រើនសម្រាប់ជីវិតរបស់មនុស្ស។ ជាថ្មីម្ដងទៀត ចូរអានផ្នែកដែលមានប្រធានបទក្ដៅៗឱ្យបានច្រើន តើនេះនឹងមិនកាន់តែមានសារៈប្រយោជន៍ដល់ជីវិតរបស់មនុស្សទេឬ? គ្មានគ្រោះថ្នាក់ក្នុងការប្រឹក្សាយោបល់ជាមួយការណែនាំរបស់ខ្ញុំនោះទេ ចូរមើលថាតើវាមានផលប៉ះពាល់ណាមួយទេ ហើយបន្ទាប់មកធ្វើការផ្សារភ្ជាប់នឹងខ្ញុំអំពីអារម្មណ៍របស់អ្នកក្រោយពេលអានវា ពេលនោះខ្ញុំអាចចេញវេជ្ជបញ្ជាផ្ដល់ឱសថដែលត្រឹមត្រូវ ហើយនៅទីបញ្ចប់ លុបបំបាត់ចោលទាំងស្រុងនូវរាល់ជំងឺរបស់មនុស្ស។ ខ្ញុំមិនដឹងថាអ្នកគិតអ្វីអំពីការផ្ដល់យោបល់របស់ខ្ញុំនោះទេ ប៉ុន្តែខ្ញុំសង្ឃឹមថា អ្នកនឹងចាត់ទុកពួកវាជាឧបករណ៍សម្រាប់ជាឯកសារយោងរបស់អ្នក។ តើវានឹងទៅជាបែបណា?
ថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៩២