ត្រូវបានដោះលែងពីខ្នោះឃ្នាងនៅផ្ទះ
By Cheng Shi, Chinaក្នុងខែមិថុនា ឆ្នាំ២០១២ ខ្ញុំបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្តានៅគ្រាចុងក្រោយ។...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
កាលពីខ្ញុំនៅក្មេងជាងនេះ ដោយសារខ្ញុំធ្វើជាមន្ត្រីរាជការនៅក្នុងជួររដ្ឋាភិបាល ប្ដីខ្ញុំជាគ្រូបង្រៀននៅវិទ្យាល័យ ហើយកូនស្រីរបស់យើងគឺជាក្មេងស្រីដ៏គួរឱ្យស្រឡាញ់ ឆ្លាតវៃ និងរៀនបានពិន្ទុល្អ អ្នកណាក៏ច្រណែននឹងពួកយើងដែរ ដែលមានគ្រួសារមើលទៅដ៏ល្អឥតខ្ចោះ និងចុះសម្រុងគ្នាបែបនេះ។ បន្ទាប់មក នៅចុងឆ្នាំ ២០០៥ ខ្ញុំមានសំណាងបានទទួលយកកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយបានដឹងថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញ ហើយទ្រង់សម្ដែងចេញនូវសេចក្ដីពិត ដើម្បីធ្វើកិច្ចការនៃការជំនុំជម្រះ ដើម្បីបន្សុទ្ធ សង្គ្រោះ និងនាំមនុស្សចូលទៅក្នុងនគររបស់ព្រះជាម្ចាស់។ ខ្ញុំបាននាំដំណឹងដ៏អស្ចារ្យនេះប្រាប់ដល់ប្ដី និងម្ដាយក្មេកខ្ញុំ ហើយមិនយូរប៉ុន្មាន ម្ដាយក្មេកខ្ញុំក៏បានទទួលយកកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ដែរ។ ទោះបីជាប្ដីខ្ញុំមិនបានទទួលយកក៏ដោយ ក៏គាត់មិនបានជំទាស់នឹងជំនឿរបស់យើងដែរ។ ក្នុងអំឡុងពេលនោះ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រាល់ថ្ងៃ ប្រកបគ្នាអំពីសេចក្ដីពិតជាមួយបងប្អូនប្រុសស្រី និងបំពេញភារកិច្ចរបស់ខ្ញុំ នោះគឺជាថ្ងៃដ៏សម្បូរបែប មានន័យ និងមានក្ដីសុខណាស់។ ខ្ញុំមិននឹកស្មានសោះថា ថ្ងៃទាំងនោះនឹងបញ្ចប់ទៅយ៉ាងឆាប់រហ័ស ដោយសារតែការធ្វើទុក្ខបុកម្នេញពីគណបក្សកុម្មុយនីស្តចិន។
នៅរសៀលមួយ ក្នុងឆ្នាំ ២០០៦ បន្ទាប់ពីខ្ញុំទើបតែត្រឡប់មកដល់ផ្ទះពីការជួបជុំ ប្ដីខ្ញុំបាននិយាយទាំងខឹងមកកាន់ខ្ញុំថា៖ «បងធ្លាប់គិតថា ការជឿព្រះជារឿងល្អ ប៉ុន្តែបងទើបតែឃើញនៅលើអ៊ីនធឺណិត ថារដ្ឋាភិបាលកំពុងបង្ក្រាបអ្នកជឿយ៉ាងចាស់ដៃ។ ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាគោលដៅសំខាន់នៃការបង្ក្រាបរបស់រដ្ឋាភិបាល ហើយបើត្រូវគេចាប់ខ្លួន អូននឹងត្រូវចាត់ទុកថាជាអ្នកទោសធ្ងន់ធ្ងរ ហើយត្រូវជាប់គុកមិនខាន។ មន្ត្រីរាជការណាដែលមានសមាជិកគ្រួសារជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា នឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរ ត្រូវដកហូតការងារ ដកហូតសុខុមាលភាពសង្គម ហើយកូនៗរបស់ពួកគេនឹងមិនអាចដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យ ចូលបម្រើកងទ័ព ឬដាក់ពាក្យធ្វើជាមន្ត្រីរាជការបានឡើយ។ ចាប់ពីថ្ងៃនេះទៅ បងមិនឱ្យអូនជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាទៀតទេ!» និយាយចប់ភ្លាម គាត់ក៏ដើរចេញពីផ្ទះទាំងកំហឹង។ ខ្ញុំខឹងយ៉ាងខ្លាំង ហើយគិតក្នុងចិត្តថា៖ «នៅក្នុងជំនឿរបស់យើង អ្វីៗដែលយើងធ្វើគឺហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដេញតាមសេចក្ដីពិត និងដើរតាមផ្លូវត្រូវប៉ុណ្ណោះ យើងមិនបានធ្វើអ្វីខុសច្បាប់ឡើយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បក្សកុម្មុយនីស្តចិននៅតែប៉ុនប៉ងចាប់ខ្លួន និងគាបសង្កត់ពួកយើង ពួកគេពិតជាអាក្រក់មែន! ទោះបីជាពួកគេធ្វើទុក្ខបុកម្នេញខ្ញុំយ៉ាងណាក៏ដោយ ក៏ខ្ញុំនឹងនៅតែបន្តដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដាដែរ!»
នៅថ្ងៃបន្ទាប់ ក្រោយពីបំពេញភារកិច្ចរបស់ខ្ញុំរួច ហើយត្រឡប់មកផ្ទះវិញ ម្ដាយក្មេកខ្ញុំបានធ្វើមុខមាំ ហើយសួរខ្ញុំថា៖ «ហេតុអ្វីក៏ឯងមកផ្ទះយឺតម៉្លេះ? តើឯងពិតជានៅតែបន្តជឿមែនទេ បើទោះបីជាវាមានគ្រោះថ្នាក់ខ្លាំងក្នុងការធ្វើដូច្នេះឥឡូវនេះក៏ដោយ? ម៉ាក់បានអាននៅលើអ៊ីនធឺណិតថ្ងៃនេះថា ឯងអាចត្រូវគេចាប់ខ្លួនដោយសារការជឿលើព្រះជាម្ចាស់ ត្រូវជាប់គុក កូនៗឯងនឹងមិនអាចដាក់ពាក្យចូលរៀនមហាវិទ្យាល័យបានទេ ហើយទាំងឯង និងប្ដីឯង នឹងត្រូវដកចេញពីតំណែងជាមន្ត្រីរាជការទៀតផង។ ដើម្បីអនាគតចៅស្រីម៉ាក់ ម៉ាក់សម្រេចចិត្តឈប់ជឿព្រះហើយ»។ ញញឹមដោយពិសពុល ប្ដីខ្ញុំបាននិយាយថា៖ «អូនឃើញទេ ម៉ាក់បងគាត់ចេះគិត! គ្រាន់តែគាត់ឮថាអាចត្រូវគេចាប់ខ្លួនដោយសារតែការជឿព្រះ គាត់ឈប់ភ្លាម អូនក៏គួរតែឈប់ជឿដែរទៅ! បើអូនត្រូវគេចាប់ខ្លួនដោយសារតែការជឿ នោះគ្រួសាររបស់យើងទាំងមូលនឹងត្រូវជាប់ពាក់ព័ន្ធក្នុងទុក្ខលំបាកនោះដែរមិនខាន ហើយរឿងទាំងអស់សុទ្ធតែដោយសារអូន។ អូនគួរតែគិតរឿងនេះឡើងវិញ!» ពេលឮបែបនេះ ខ្ញុំមានអារម្មណ៍បារម្ភបន្តិច ហើយគិតក្នុងចិត្តថា៖ «បើខ្ញុំនៅតែបន្តអនុវត្តជំនឿ និងបំពេញភារកិច្ចរបស់ខ្ញុំ ហើយត្រូវគេចាប់ខ្លួន ប្ដីខ្ញុំនឹងត្រូវបណ្ដេញចេញពីការងារ ហើយកូនស្រីរបស់ខ្ញុំក៏នឹងទទួលរងឥទ្ធិពលអវិជ្ជមានផងដែរ។ បើរឿងនោះកើតឡើងមែន ពួកគេទាំងពីរច្បាស់ជាស្អប់ខ្ញុំមិនខាន។ ប្រហែលជាខ្ញុំអាចចៀសវាងការទៅជួបជុំគ្នាមួយរយៈ ដើម្បីចៀសវាងកុំឱ្យគ្រួសារខ្ញុំជួបបញ្ហា»។ ប៉ុន្តែពេលដែលខ្ញុំមានគំនិតបែបនេះ ខ្ញុំមានអារម្មណ៍មិនស្រួលក្នុងចិត្តទាល់តែសោះ។ ខ្ញុំបានគិតថា៖ «បើខ្ញុំមិនទៅជួបជុំគ្នា ហើយមិនបំពេញភារកិច្ចរបស់ខ្ញុំដើម្បីចៀសវាងការចាប់ខ្លួនពីបក្សកុម្មុយនីស្តចិនទេ តើខ្ញុំនៅតែស័ក្តិសមជាអ្នកជឿឬទេ? តើខ្ញុំនៅតែអាចទទួលបានសេចក្ដីពិតឬទេ?» ខ្ញុំបានស្រែកហៅព្រះជាម្ចាស់យ៉ាងប្រញាប់ប្រញាល់។ ភ្លាមៗនោះ ខ្ញុំបាននឹកគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលចែងថា៖ «ចំពោះអ្វីៗគ្រប់យ៉ាងដែលកើតឡើងនៅក្នុងចក្រវាឡនេះ គឺគ្មានអ្វីដែលខ្ញុំមិនបានអារកាត់នោះឡើយ។ តើមានអ្វីមួយដែលមិនស្ថិតនៅក្នុងព្រះហស្តរបស់ខ្ញុំដែរឬទេ? អ្វីដែលយើងថ្លែងហើយ នោះនឹងបានសម្រេច ហើយតើមនុស្សលោកណាអាចផ្លាស់ប្ដូរព្រះហឫទ័យរបស់យើងបាន?» («ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់ចក្រវាលទាំងមូល» ជំពូកទី ១ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំក៏យល់កាន់តែច្បាស់។ វាសនារបស់មនុស្សយើងទាំងអស់គ្នា គឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានកំណត់ទុកជាមុនរួចទៅហើយ ថាតើប្ដីខ្ញុំ និងខ្ញុំនឹងត្រូវគេបញ្ឈប់ពីការងារឬអត់ ហើយអនាគតកូនស្រីខ្ញុំនឹងទៅជាយ៉ាងណា។ ទាំងនេះមិនមែនជារឿងដែលមនុស្សធម្មតាអាចសម្រេចបានឡើយ។ ពេលដឹងបែបនេះ ខ្ញុំក៏ប្រាប់ពួកគេថា៖ «ព្រះជាម្ចាស់ជាអ្នកសម្រេចចុងក្រោយ ថាតើខ្ញុំនឹងត្រូវគេចាប់ខ្លួនឬអត់ ហើយថាតើអនាគតកូនយើងនឹងរងផលប៉ះពាល់ឬយ៉ាងណា។ មនុស្សគឺជាភាវៈដែលព្រះបានបង្កើត ដូច្នេះការដែលពួកយើងជឿ និងគោរពបូជាព្រះជាម្ចាស់ គឺជារឿងដែលត្រឹមត្រូវឥតខ្ចោះតាមធម្មជាតិ។ ខ្ញុំដឹងថានេះជាអ្វីដែលខ្ញុំគួរធ្វើ ដូច្នេះខ្ញុំនឹងមិនធ្វើតាមអ្នករាល់គ្នា ដើម្បីបោះបង់ផ្លូវពិតឡើយ»។ ប្ដីខ្ញុំខឹងយ៉ាងខ្លាំង ហើយចាប់ផ្ដើមមើលងាយខ្ញុំ និងនិយាយផ្លែផ្កាឱ្យខ្ញុំថា៖ «ភ្ញាក់ខ្លួនឡើង! យើងធ្លាប់ធ្វើការក្នុងប្រព័ន្ធរបស់គណបក្សកុម្មុយនីស្តចិនអស់ជាច្រើនឆ្នាំមកហើយ អូននៅតែមិនយល់ពីគោលនយោបាយរបស់ពួកគេទៀតឬ? ប្រទេសចិនមិនអាចមានសេរីភាពសាសនាពិតប្រាកដទេ។ នៅប្រទេសចិន អូនអាចជឿលើបក្សតែមួយគត់។ អ្វីដែលបក្សសម្រេច នោះគឺជាច្បាប់ ហើយអូនមិនអាចប្រឆាំងបានទេ។ មើលតែព្រឹត្តិការណ៍នៅទីលានធានអានម៉ិនចុះ៖ និស្សិតទាំងនោះគ្រាន់តែព្យាយាមទាមទារលទ្ធិប្រជាធិបតេយ្យ និងសេរីភាពប៉ុណ្ណោះ ប៉ុន្តែពួកគេត្រូវបានគណបក្សកុម្មុយនីស្តចិនបង្ក្រាបយ៉ាងព្រៃផ្សៃ ថែមទាំងចោទប្រកាន់ពួកគេទាំងបំភ្លៃថាបានញុះញង់ឱ្យមានកុបកម្ម និងបដិវត្តន៍ ដែលធ្វើឱ្យនិស្សិតជាច្រើនត្រូវគេចាប់ដាក់គុក។ ហើយមាននិស្សិតខ្លះទៀតត្រូវគេបើករថក្រោះកិនពីលើទៀតផង។ គ្រាន់តែនឹកឃើញ ក៏ធ្វើឱ្យបងព្រឺសម្បុរដែរ។ សាកគិតមើលទៅ៖ បើពួកគេអាចធ្វើរឿងព្រៃផ្សៃដាក់និស្សិតដល់ថ្នាក់ហ្នឹង តើអូនពិតជាគិតថាពួកគេនឹងដោះលែងអ្នកជឿដូចជាអូនដោយងាយៗឬ? អូនគួរតែដឹងច្បាស់ថានឹងមានលទ្ធផលយ៉ាងណា អូនជាពលរដ្ឋចិន ដូច្នេះអូនអាចជឿបានតែលើគណបក្សកុម្មុយនីស្តចិនប៉ុណ្ណោះ ហើយដាច់ខាតមិនអាចជឿព្រះបានទេ»។ ពេលឮសម្ដីប្ដីខ្ញុំ ខ្ញុំគិតក្នុងចិត្តថា៖ «គណបក្សកុម្មុយនីស្តចិនពិតជាកាចសាហាវ ឃោរឃៅ និងដូចជាអារក្សមែន។ បើខ្ញុំនៅតែទទូចជឿព្រះ ហើយត្រូវគេចាប់បាន ពួកគេច្បាស់ជាវាយខ្ញុំរហូតដល់ស្លាប់មិនខាន»។ ខ្ញុំមិនអាចជួយអ្វីបានក្រៅពីភ័យខ្លាចបន្តិច។ ភ្លាមៗនោះ ខ្ញុំនឹកឃើញដល់ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវដែលចែងថា៖ «ហើយមិនត្រូវភ័យខ្លាចំពោះអ្នកដែលសម្លាប់បានតែរូបកាយ តែមិនអាចសម្លាប់ព្រលឹងបាននោះឡើយ៖ តែត្រូវកោតខ្លាចទ្រង់ដែលអាចបំផ្លាញទាំងព្រលឹង និងរូបកាយរបស់អ្នកនៅក្នុងស្ថាននរកវិញ» (ម៉ាថាយ ១០:២៨)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធ្វើឱ្យខ្ញុំពេញដោយសេចក្ដីជំនឿ គ្រប់ព្រឹត្តិការណ៍ និងរបស់សព្វសារពើ សុទ្ធតែស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ហើយបើគ្មានការអនុញ្ញាតពីព្រះជាម្ចាស់ទេ គណបក្សកុម្មុយនីស្តចិនមិនអាចប៉ះពាល់ខ្ញុំសូម្បីតែបន្តិចឡើយ។ ទោះបីជាចុងក្រោយខ្ញុំត្រូវគេចាប់ខ្លួន ហើយវាយរហូតដល់ស្លាប់ ឬពិការក៏ដោយ ក៏វាស្ថិតក្រោមការអនុញ្ញាតពីព្រះជាម្ចាស់ដែរ។ បើខ្ញុំអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្ញុំ ហើយធ្វើឱ្យសាតាំងអាម៉ាស់មុខ នោះជីវិតខ្ញុំនឹងមិនរស់នៅអត់ប្រយោជន៍ឡើយ។ ខ្ញុំមិនអាចឱ្យសម្ដីដែលប្ដីខ្ញុំទើបតែនិយាយមករឹតត្បិតខ្ញុំ ហើយរស់នៅដោយគ្មានសេចក្ដីថ្លៃថ្នូរក្រោមអំណាចរបស់សាតាំងដូចជាគាត់ឡើយ។ ខ្ញុំត្រូវតែពឹងផ្អែកលើព្រះជាម្ចាស់ ដើម្បីប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្ញុំ។
បន្ទាប់ពីប្ដីខ្ញុំឃើញថាខ្ញុំនៅតែមិនបោះបង់ជំនឿរបស់ខ្ញុំ គាត់តែងតែរករឿងចាប់កំហុស មើលងាយ និងស្ដីបន្ទោសខ្ញុំ ថែមទាំងរិះគន់ខ្ញុំនៅមុខកូនស្រីថា ខ្ញុំមិនធ្វើការងារដែលខ្ញុំគួរធ្វើទៀតផង។ ម្ដាយក្មេកខ្ញុំក៏ចាប់ផ្ដើមធ្វើមុខក្រញូវដាក់ខ្ញុំ និងជេរស្ដីខ្ញុំដែរ ដោយនិយាយថាខ្ញុំទំនេរពេក ចំណាយពេលចោលលើរឿងឥតប្រយោជន៍ និងបោះបង់អនាគតកូន និងគ្រួសារ ដើម្បីតែជំនឿខ្លួនឯង។ ក្រៅពីកូនស្រីខ្ញុំ គ្មាននរណាម្នាក់និយាយរកខ្ញុំទេ វាដូចជាគ្មានកន្លែងសម្រាប់ខ្ញុំនៅក្នុងគ្រួសារនេះទៀតឡើយ។ យូរៗទៅ ខ្ញុំចាប់ផ្ដើមទន់ខ្សោយម្តងបន្តិចៗ ដូច្នេះ ខ្ញុំក៏ចូលមកចំពោះព្រះជាម្ចាស់ក្នុងការអធិដ្ឋាន និងស្វែងរក ហើយក៏បានឃើញព្រះបន្ទូលព្រះជាម្ចាស់មួយវគ្គនេះ៖ «នាគដ៏ធំមានសម្បុរក្រហមនេះបៀតបៀនព្រះជាម្ចាស់ និងជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់ ដូច្នេះហើយបានជាមនុស្សនៅក្នុងទឹកដីនេះ ត្រូវរងការអាម៉ាស់ និងការធ្វើទុក្ខបុកម្នេញដោយព្រោះការជឿលើព្រះជាម្ចាស់... វាពិតជាពិបាកខ្លាំងណាស់សម្រាប់ព្រះជាម្ចាស់ ក្នុងការបំពេញកិច្ចការរបស់ទ្រង់នៅក្នុងទឹកដីរបស់នាគដ៏ធំមានសម្បុរក្រហម ប៉ុន្ដែគឺតាមរយៈការលំបាកនេះហើយ ដែលព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់បានមួយដំណាក់កាល ដើម្បីឱ្យទ្រង់អាចបង្ហាញឱ្យឃើញច្បាស់នូវព្រះប្រាជ្ញាញាណ និងស្នាព្រះហស្តដ៏អស្ចារ្យរបស់ទ្រង់ ហើយព្រះជាម្ចាស់ប្រើប្រាស់ឱកាសនេះ ដើម្បីធ្វើឱ្យមនុស្សមួយក្រុមនេះបានពេញខ្នាត» («តើកិច្ចការរបស់ព្រះជាម្ចាស់ សាមញ្ញដូចមនុស្សស្រមៃដែរឬទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថា របបបក្សកុម្មុយនីស្តចិន គឺជារបបរបស់សាតាំង។ បក្សកុម្មុយនីស្តចិនស្អប់ព្រះជាម្ចាស់ និងសេចក្ដីពិតយ៉ាងខ្លាំង ដូច្នេះអ្នកដែលជឿព្រះនៅប្រទេសចិនទាំងអស់ សុទ្ធតែមិនអាចចៀសផុតពីការគាបសង្កត់របស់បក្សកុម្មុយនីស្តចិនឡើយ។ ទោះជាយ៉ាងណា ព្រះជាម្ចាស់ប្រើព្រះប្រាជ្ញាញាណរបស់ទ្រង់ដោយផ្អែកលើល្បិចកលរបស់សាតាំង ហើយព្រះជាម្ចាស់ប្រើមជ្ឈដ្ឋានលំបាកដែលបង្កើតឡើងដោយការចាប់ខ្លួន និងការគាបសង្កត់របស់បក្សកុម្មុយនីស្តចិន ដើម្បីធ្វើឱ្យសេចក្ដីជំនឿរបស់យើងបានគ្រប់លក្ខណ៍។ ប្ដីខ្ញុំកំពុងតែចូលដៃជាមួយបក្សកុម្មុយនីស្តចិនក្នុងការធ្វើទុក្ខបុកម្នេញខ្ញុំ ហើយគ្រួសារខ្ញុំក៏បានបោះបង់ខ្ញុំចោល។ ខ្ញុំកំពុងរងទុក្ខ ហើយមានអារម្មណ៍អាម៉ាស់បន្តិច ប៉ុន្តែនេះគឺជាការរងទុក្ខដែលកើតចេញពីការដេញតាមសេចក្ដីពិត និងការដើរតាមផ្លូវត្រឹមត្រូវ ដូច្នេះវាពិតជាមានតម្លៃណាស់។ ខ្ញុំមិនគួរលិចលង់ក្នុងភាពអវិជ្ជមាន និងភាពទន់ខ្សោយ ដែលធ្វើឱ្យព្រះជាម្ចាស់ឈឺចាប់នោះទេ។ ខ្ញុំត្រូវតែប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្ញុំថ្វាយទ្រង់! ពេលដឹងបែបនេះ ខ្ញុំលែងសូវមានអារម្មណ៍សោកសៅទៀតហើយ ថែមទាំងទទួលបានសេចក្ដីជំនឿសាជាថ្មី។
បន្ទាប់ពីនោះមក ប្ដី និងម្ដាយក្មេកខ្ញុំបានផ្លាស់វេនគ្នាតាមដានខ្ញុំ ហើយមិនព្រមឱ្យខ្ញុំទៅជួបជុំ ឬអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនបណ្ដោយឱ្យពួកគេរឹតត្បិតខ្ញុំឡើយ ហើយខ្ញុំលួចចេញទៅជួបជុំពេលពួកគេមិនចាប់អារម្មណ៍ និងលួចអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងភួយដោយប្រើភ្លើងពិលនៅពេលយប់។ ប៉ុន្តែ ថ្ងៃមួយ ពេលខ្ញុំរៀបនឹងចេញទៅជួបជុំ ម្ដាយក្មេកខ្ញុំបានតាមទាន់ខ្ញុំ ហើយ គាត់ក៏និយាយទាំងទឹកភ្នែករលីងរលោងថា៖ «កូនអើយ សូមកូនឈប់ជឿព្រះជាម្ចាស់ទៅ។ បើកូនត្រូវគេចាប់ខ្លួន តើគ្រួសារយើងនឹងទៅជាយ៉ាងណា? កូនប្រុសម៉ាក់បាននិយាយថា បើកូននៅតែបន្តបែបនេះ គេនឹងលែងលះជាមួយកូនហើយ។ កូនជាកូនប្រសារដ៏ល្អម្នាក់ ម៉ាក់មិនចង់បាត់បង់កូនទេ ហើយម៉ាក់មិនដាច់ចិត្តឃើញគ្រួសារយើងបែកបាក់គ្នាឡើយ»។ ខ្ញុំពិតជាពិបាកចិត្តណាស់ ដែលឃើញម្ដាយក្មេកខ្ញុំយំទឹកភ្នែករលីងរលោងលើថ្ពាល់បែបនេះ។ កន្លងមក គាត់តែងតែចាត់ទុកខ្ញុំដូចជាកូនស្រីបង្កើតរបស់គាត់ ហើយខ្ញុំក៏មិនដាច់ចិត្តឃើញគាត់រងទុក្ខបែបនេះដែរ ដូច្នេះ ខ្ញុំក៏បានប្រកបគ្នាអំពីសេចក្ដីពិតជាមួយគាត់ថា៖ «ម៉ាក់ ម៉ាក់បានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយផ្ទាល់ហើយ ដូច្នេះម៉ាក់ដឹងហើយថា ព្រះជាម្ចាស់បានបង្កើតមនុស្សជាតិ ផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើ។ ជីវិត និងអ្វីៗគ្រប់យ៉ាងដែលយើងកំពុងមាន សុទ្ធតែកើតចេញពីទ្រង់ ដូច្នេះការដែលយើងជឿ និងគោរពបូជាព្រះជាម្ចាស់ គឺជារឿងដែលត្រឹមត្រូវឥតខ្ចោះតាមធម្មជាតិ។ នៅគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញនូវសេចក្ដីពិតជាច្រើន ដើម្បីសង្គ្រោះយើងពីអំពើបាប។ បើយើងបោះបង់ជំនឿដោយសារតែខ្លាចគេចាប់ខ្លួន យើងនឹងបាត់បង់ឱកាសត្រូវបានសង្គ្រោះ។ ម្យ៉ាងទៀត ខ្ញុំកំពុងដើរលើផ្លូវត្រឹមត្រូវនៃជីវិតដោយការជឿព្រះជាម្ចាស់ បើគ្រួសារយើងបែកបាក់ តើវាមិនមែនជាកំហុសរបស់បក្សកុម្មុយនីស្តចិនទេឬ? បក្សកុម្មុយនីស្តចិនទើបជាជនពាលពិតប្រាកដ។ យើងគួរតែប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់យើងឆ្លងកាត់ទុក្ខលំបាកនេះ ហើយមិនត្រូវក្បត់ព្រះជាម្ចាស់ឡើយ»។ ម្ដាយក្មេកខ្ញុំតបវិញទាំងខឹងសម្បាថា៖ «ម៉ាក់ដឹងថាការជឿព្រះជាម្ចាស់ជារឿងល្អ ប៉ុន្តែតើម៉ាក់ហ៊ានបន្តជឿយ៉ាងម៉េចទៅ បើពេលនេះបក្សកុម្មុយនីស្តចិនកំពុងតែចាប់ខ្លួនមនុស្សនោះ? បើកូននៅតែទទូចជឿព្រះជាម្ចាស់ ម៉ាក់គ្មានជម្រើសអ្វីក្រៅពី ឈរនៅខាងកូនប្រុសម៉ាក់ដើម្បីគ្រួសារយើងទេ»។ អ្វីដែលខ្ញុំអាចធ្វើបាន គឺគ្រាន់តែប្រាប់គាត់ថា៖ «បើម៉ាក់ចង់បោះបង់ជំនឿ វាជាជម្រើសរបស់ម៉ាក់ ប៉ុន្តែសូមកុំចូលដៃជាមួយបក្សកុម្មុយនីស្តចិន ក្នុងការរារាំង និងធ្វើទុក្ខបុកម្នេញខ្ញុំដោយសារតែការជឿព្រះជាម្ចាស់អី។ ម៉ាក់ដឹងហើយថា ខ្ញុំជឿលើព្រះដ៏ពិតតែមួយអង្គ ហើយដើរតាមផ្លូវពិត។ ទោះបីជាខ្ញុំត្រូវគេចាប់ខ្លួន និងបញ្ជូនទៅគុកក៏ដោយ ក៏ខ្ញុំនឹងបន្តជឿព្រះជាម្ចាស់រហូតដល់ទីបញ្ចប់ដែរ»។ ពេលឮបែបនេះ គាត់ក៏ដើរចេញត្រឡប់ទៅបន្ទប់គេងរបស់គាត់វិញទាំងកំហឹង ហើយបិទទ្វារយ៉ាងខ្លាំង។
ពេលប្ដីខ្ញុំត្រឡប់មកផ្ទះវិញ ហើយឮថាខ្ញុំចេញទៅជួបជុំ គាត់ក៏សួរដេញដោលខ្ញុំទាំងខឹងសម្បាថា៖ «នេះអូនចង់ស្លាប់មែនទេ? តើអូនគិតថាអ្វីដែលគេនិយាយលើអ៊ីនធឺណិតជារឿងលេងសើចមែនទេ? នោះគឺជាព័ត៌មានចេញពីគេហទំព័ររបស់ការិយាល័យសន្តិសុខសាធារណៈជាតិ។ តើអូនដឹងទេថា អ្នកជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាជាច្រើន ត្រូវគេចាប់ខ្លួនរួចហើយ ហើយខ្លះត្រូវជាប់គុក ត្រូវគេវាយរហូតដល់ស្លាប់ ឬពិការទៀតផង? កុំឱ្យជំនឿរបស់អូននាំអំពល់ទុក្ខដល់គ្រួសារយើងឱ្យសោះ!» ក្នុងកំហឹងយ៉ាងខ្លាំង គាត់បានរើកកាយបន្ទប់គេងរបស់យើង ដើម្បីស្វែងរកសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបានគ្រវាត់ពិលដែលខ្ញុំប្រើសម្រាប់អានសៀវភៅចោលទៅលើឥដ្ឋ ខណៈស្រែកថា៖ «បើអូនមិនព្រមបោះបង់ជំនឿ ហើយនៅតែទទូចបន្តជឿព្រះជាម្ចាស់ទៀត អូននឹងលែងជាសមាជិកគ្រួសារនេះទៀតហើយ! បងមានអារម្មណ៍ភ័យខ្លាច និងព្រួយបារម្ភរាល់ថ្ងៃ ដោយសារតែអូនជឿព្រះជាម្ចាស់។ តើអូនដឹងទេថា យើងអាចបាត់បង់ការងារ បើអូនត្រូវគេចាប់ខ្លួន? ប្រពន្ធរបស់មិត្តរួមការងារបងតែងតែយករឿងអូនជឿមកនិយាយជាមួយបង។ ដែលធ្វើឱ្យបងមានអារម្មណ៍រអៀសខ្លួនខ្លាំងណាស់នៅកន្លែងធ្វើការ។ អូនធ្វើឱ្យបងបាក់មុខអស់ហើយ! ថ្ងៃនេះ បងត្រូវការចម្លើយមួយពីអូន៖ តើអូនជ្រើសរើសជំនឿ ឬគ្រួសារយើង? បើអូនជ្រើសរើសគ្រួសារយើង នោះគ្រាន់តែរស់នៅធម្មតាឱ្យបានត្រឹមត្រូវនៅផ្ទះទៅ អូននឹងមិនមានកាតព្វកិច្ចអ្វីទាំងអស់ ហើយបងថែមទាំងឱ្យលុយអូនលេងម៉ាជុងរាល់ខែទៀតផង។ បងនឹងឱ្យអ្វីគ្រប់យ៉ាងដែលអូនត្រូវការ។ បើអូននៅតែទទូចបន្តជឿព្រះជាម្ចាស់ បងនឹងលែងលះជាមួយអូន អូននឹងមិនទទួលបានទ្រព្យសម្បត្តិយើងសូម្បីតែបន្តិច ហើយបងក៏មិនឱ្យអូនជួបកូនស្រីយើងដែរ»។ ខ្ញុំមានអារម្មណ៍ខ្ទេចខ្ទាំណាស់ ពេលឃើញប្ដីខ្ញុំប្រែជាចិត្តដាច់ និងឃោរឃៅបែបនេះ ទឹកភ្នែកខ្ញុំក៏រលីងរលោងឡើង ហើយខ្ញុំមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំង។ ខ្ញុំខិតខំធ្វើការយ៉ាងលំបាកដើម្បីរកលុយចិញ្ចឹមគ្រួសារ យើងទើបតែជួសជុលផ្ទះរួចរាល់ ហើយពេលនេះ ប្ដីខ្ញុំបែរជានឹងបណ្ដេញខ្ញុំចេញ បន្ទាប់ពីរៀបការមានក្ដីសុខជាមួយគ្នាជាងដប់ឆ្នាំ គ្រាន់តែដើម្បីការពារមុខមាត់ និងអនាគតរបស់គាត់ទៅវិញ។ មកដល់ពេលនេះ វាច្បាស់ណាស់ថា ចំណងអាពាហ៍ពិពាហ៍របស់យើងមានត្រឹមតែឈ្មោះប៉ុណ្ណោះ។ ខ្ញុំបានតបទៅគាត់វិញថា៖ «ទោះបីជាបងឱ្យអូនចេញទៅដោយខ្លួនទទេក្រោយពេលលែងលះក៏ដោយ ក៏អូននៅតែជ្រើសរើសដើរតាមព្រះជាម្ចាស់ដដែល»។ ដោយសំឡេងដ៏ពិសពុល និងគួរឱ្យស្អប់ខ្ពើម គាត់បានតបថា៖ «បើអូនជ្រើសរើសដើរតាមព្រះជាម្ចាស់ បងនឹងមិនបណ្ដោយឱ្យអូនបានសុខឡើយ។ បងនឹងបញ្ជូនអូនទៅការិយាល័យសន្តិសុខសាធារណៈ ពួកគេនឹងដឹងពីរបៀបចាត់ការអូនមិនខាន!» និយាយចប់ គាត់ក៏បង្ហាញសំបុត្រមួយច្បាប់ដែលគាត់បានព្រីនចេញមក ដែលសរសេរថា៖ «ប្រពន្ធខ្ញុំជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយពេលនេះនាងអស់អីជួយបានហើយ។ ខ្ញុំបានព្យាយាមអស់ពីសមត្ថភាពហើយ ប៉ុន្តែនាងនៅតែមិនព្រមស្ដាប់ខ្ញុំ ដូច្នេះខ្ញុំគ្មានជម្រើសអ្វីក្រៅពីសុំឱ្យការិយាល័យសន្តិសុខសាធារណៈជួយចាត់ការប្រពន្ធខ្ញុំទេ។ បើសិនជាត្រូវការជំនួយអ្វី ខ្ញុំនឹងសហការឱ្យបានពេញលេញ»។ ពេលឃើញសំបុត្រនោះ ខ្ញុំខឹងយ៉ាងខ្លាំង ហើយគិតថា៖ «តើគាត់ជាប្ដីប្រភេទណាទៅ? គាត់ពិតជាអារក្សមែន! គាត់ដឹងច្បាស់ណាស់ថា គណបក្សកុម្មុយនីស្តចិនធ្វើរឿងព្រៃផ្សៃដាក់អ្នកជឿព្រះយ៉ាងណា ប៉ុន្តែគាត់នៅតែដាច់ចិត្តបញ្ជូនខ្ញុំទៅការិយាល័យសន្តិសុខសាធារណៈទៀត។ តើនេះមិនមែនមានន័យថា គាត់កំពុងតែបញ្ជូនខ្ញុំទៅស្លាប់ទេឬ?» ខ្ញុំមានអារម្មណ៍ព្រួយបារម្ភយ៉ាងខ្លាំង ពេលឃើញថា ប្ដីរបស់ខ្ញុំបានបាត់បង់ភាពជាមនុស្សទាំងស្រុង ហើយពេលនេះគាត់ហ៊ានធ្វើរឿងអាក្រក់គ្រប់យ៉ាង។ «បើគាត់ពិតជាយកខ្ញុំទៅប្រគល់ឱ្យការិយាល័យសន្តិសុខសាធារណៈមែន តើខ្ញុំត្រូវធ្វើដូចម្ដេចទៅ? អ្នកនៅទីនោះជំនាញខាងធ្វើបាប ថែមទាំងសម្លាប់អ្នកជឿទៀតផង»។ កាន់តែគិត ខ្ញុំក៏កាន់តែភ័យខ្លាច ដូច្នេះខ្ញុំក៏អធិដ្ឋានទៅកាន់ព្រះជាម្ចាស់ឥតឈប់ឈរ ដោយសូមឱ្យទ្រង់ប្រទានសេចក្ដីជំនឿ និងកម្លាំងដល់ខ្ញុំ។ ក្រោយពេលអធិដ្ឋាន ខ្ញុំនឹកឃើញដល់ព្រះបន្ទូលព្រះជាម្ចាស់មួយវគ្គ ដែលខ្ញុំធ្លាប់បានអានក្នុងការចំណាយពេលខាងវិញ្ញាណ៖ «អ្នកមិនគួរខ្លាចរឿងនេះ រឿងនោះទេ។ មិនថាអ្នកប្រឈមមុខនឹងការលំបាក និងគ្រោះថ្នាក់ច្រើនប៉ុនណាក៏ដោយ ក៏អ្នកនៅតែអាចពឹងផ្អែកមកលើនឹងនរនៅចំពោះខ្ញុំដោយមិនមានការរាំងស្ទះដោយឧបសគ្គអ្វីមួយឡើយ ដើម្បីឱ្យបំណងព្រះហឫទ័យរបស់ខ្ញុំអាចត្រូវបានអនុវត្តដោយគ្មានការរាំងស្ទះ។ នេះជាភារកិច្ចរបស់អ្នក...។ ចូរកុំខ្លាច។ ដោយមានការគាំទ្រពីខ្ញុំ តើអ្នកណាអាចបិទផ្លូវនេះបាន? ចូរចងចាំរឿងនេះ! សូមកុំភ្លេចឱ្យសោះ!» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធ្វើឱ្យខ្ញុំពេញដោយកម្លាំង និងសេចក្ដីជំនឿ ព្រះជាម្ចាស់គឺជាខែលរបស់ខ្ញុំ ដូច្នេះគ្មានអ្វីដែលខ្ញុំត្រូវខ្លាចឡើយ។ ដោយជំនឿដ៏មុតមាំ ខ្ញុំបាននិយាយទៅកាន់ប្ដីខ្ញុំថា៖ «ទោះបីជាបងប្រគល់អូនឱ្យការិយាល័យសន្តិសុខសាធារណៈក៏ដោយ ក៏អូននៅតែបន្តជឿព្រះដែរ។ បងគួរតែដឹងថា គណបក្សកុម្មុយនីស្តចិនអាចត្រឹមតែធ្វើបាប និងធ្វើទារុណកម្មរូបកាយអូនប៉ុណ្ណោះ ប៉ុន្តែពួកគេមិនអាចបំផ្លាញឆន្ទៈរបស់អូនក្នុងការដើរតាមព្រះជាម្ចាស់បានឡើយ។ ទោះបីជាពួកគេធ្វើទុក្ខបុកម្នេញអូនយ៉ាងណាក៏ដោយ ក៏អូននឹងនៅតែបន្តជឿព្រះដែរ សូម្បីតែអូនត្រូវស្លាប់ក៏ដោយ!» ពេលឃើញខ្ញុំមានភាពមុតមាំក្នុងជំនឿបែបនេះ ប្ដីខ្ញុំក៏គ្រវីក្បាលទាំងអស់សង្ឃឹម ហើយនិយាយថា៖ «ចប់ហើយ ចប់ហើយ នាងអស់ផ្លូវកែប្រែបានហើយ!» ពេលឃើញប្ដីខ្ញុំអស់ល្បិចបែបនេះ ខ្ញុំក៏អរព្រះគុណព្រះជាម្ចាស់អស់ពីបេះដូង ដែលបានប្រទានសេចក្ដីជំនឿឱ្យខ្ញុំអាចឈរយ៉ាងរឹងមាំបាន។
ក្រោយពេលញ៉ាំអាហារពេលល្ងាចរួច ខ្ញុំអង្គុយលើគ្រែ ហើយឆ្លុះបញ្ចាំងពីអ្វីៗគ្រប់យ៉ាងដែលបានកើតឡើងនៅថ្ងៃនោះ ហើយក៏ដឹងថា ខ្ញុំមិនអាចបន្តរស់នៅក្នុងផ្ទះនោះបានទៀតទេ។ ពេលគិតដល់ចំណុចនោះ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍សោកសៅបន្តិច និងមិនដាច់ចិត្តចាកចេញ ហើយទឹកភ្នែកក៏ហូរចុះមក។ ពេលឃើញខ្ញុំយំ ប្ដីខ្ញុំបានព្យាយាមល្បួងខ្ញុំម្ដងទៀត ដោយនិយាយថា៖ «បើអូនសន្យាថាមិនជឿព្រះទេ បងនឹងមិនលែងលះជាមួយអូនទេ ហើយក៏មិនបញ្ជូនអូនទៅការិយាល័យសន្តិសុខសាធារណៈដែរ។ ពេលនោះ គ្រួសារយើងអាចបន្តរស់នៅយ៉ាងចុះសម្រុងនឹងគ្នាដូចកាលពីមុន»។ ខ្ញុំបានតបថា៖ «ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញនូវសេចក្ដីពិត ដើម្បីធ្វើកិច្ចការនៃការជំនុំជម្រះ និងបន្សុទ្ធមនុស្សជាតិ។ យើងទាំងអស់គ្នាគួរតែទទួលយកសេចក្ដីពិត ហើយចូលមកចំពោះព្រះជាម្ចាស់ដោយការប្រែចិត្ត ដើម្បីឱ្យទ្រង់សង្គ្រោះយើង។ នេះគឺជាច្រកចេញតែមួយគត់របស់យើង។ សព្វថ្ងៃនេះ គ្រោះមហន្តរាយកំពុងកើតឡើងក្នុងកម្រិតកាន់តែធំទៅៗ បើបងនៅតែបន្តចូលដៃជាមួយគណបក្សកុម្មុយនីស្តចិនក្នុងការរារាំង និងធ្វើទុក្ខបុកម្នេញលើការជឿព្រះរបស់អូនទៀត បងនឹងក្លាយជាជនរងគ្រោះក្នុងភយន្តរាយដ៏ធំសម្បើម ហើយត្រូវទទួលទោសមិនខាន!» ប្ដីខ្ញុំមិនអាចទទួលយកអ្វីដែលខ្ញុំនិយាយបានទាល់តែសោះ ហើយក៏តបវិញទាំងខឹងថា៖ «កុំយករឿងជំនឿរបស់អូនមកនិយាយនៅមុខបងឱ្យសោះ។ ទោះបីជាព្រះដ៏មានគ្រប់ព្រះចេស្ដាពិតជាព្រះដ៏ពិតតែមួយអង្គក៏ដោយ ក៏បងនៅតែមិនជឿលើទ្រង់ដែរ។ បើអូននៅតែទទូចជឿព្រះទៀត ព្រឹកស្អែកនេះ បងនឹងយកអូនទៅការិយាល័យសន្តិសុខសាធារណៈភ្លាមតែម្ដង!» ពេលឃើញខ្ញុំមិនស្ដាប់តាមគាត់ គាត់ក៏ខឹងសម្បារយ៉ាងខ្លាំង ចាប់សង្កត់ខ្ញុំនៅលើគ្រែ ទះកំផ្លៀងខ្ញុំ ហើយចាប់ផ្ដើមច្របាច់កខ្ញុំ ព្រមទាំងនិយាយថា៖ «ជំនឿរបស់អូនមិនត្រឹមតែបំផ្លាញគ្រួសារយើងទេ តែវាថែមទាំងនាំទុក្ខដល់បងទៀតផង។ ចាំមើល បើបងវាយអូនដល់ស្លាប់ តើអូននៅតែជឿព្រះទៀតឬអត់!» ពេលដែលខ្ញុំកំពុងរើបម្រះយ៉ាងអស់សង្ឃឹម ដើម្បីរំដោះខ្លួននោះ ម្ដាយក្មេកខ្ញុំបានឮសំឡេងឡូឡា ហើយក៏ចូលមកក្នុងបន្ទប់គេងយើង។ គាត់បានស្ដីបន្ទោសខ្ញុំថា៖ «ជំនឿរបស់ឯងបានធ្វើឱ្យគ្រួសារនេះបែកបាក់គ្នា ហើយពេលនេះវាថែមទាំងនាំទុក្ខដល់កូនប្រុសម៉ាក់ទៀតផង»។ រឿងនេះធ្វើឱ្យខ្ញុំខឹងយ៉ាងខ្លាំង ហើយខ្ញុំគិតថា៖ «មូលហេតុពិតប្រាកដដែលគ្រួសារយើងបាត់បង់ភាពចុះសម្រុងគ្នាបែបនេះ គឺដោយសារតែ អ្នកទាំងពីរជឿលើពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានរបស់គណបក្សកុម្មុយនីស្តចិន ហើយចាប់ផ្ដើមធ្វើទុក្ខបុកម្នេញខ្ញុំដោយសារតែខ្ញុំជឿព្រះ។ វាពិតជាគ្មានហេតុផលទាល់តែសោះ អ្នកទាំងពីរមិនស្អប់គណបក្សកុម្មុយនីស្តចិនទេ បែរជាទម្លាក់កំហុសមកលើខ្ញុំទៅវិញ នេះពិតជាគ្មានហេតុផលទាល់តែសោះ។ ខ្ញុំមិនអាចបន្តរស់នៅបែបនេះទៀតទេ»។ ខ្ញុំខឹងខ្លាំងពេក ក៏រត់ទៅក្បែរបង្អួច ហើយរៀបនឹងលោតចុះទៅដើម្បីបញ្ចប់ជីវិតខ្លួនឯង។ ពេលដែលខ្ញុំរៀបនឹងលោតចុះ ម្ដាយក្មេកខ្ញុំបានចង្អុលមុខខ្ញុំ ហើយនិយាយថា៖ «លោតទៅ។ លោតតាមបង្អួចហ្នឹងទៅ គ្មានអ្នកណាមកងាប់ជំនួសឯងទេ!» ពេលគាត់និយាយបែបនេះ ខ្ញុំក៏ភ្ញាក់ស្មារតីឡើងភ្លាម ហើយនឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលចែងថា៖ «ក្នុងអំឡុងពេលនៃគ្រាចុងក្រោយទាំងនេះ អ្នករាល់គ្នាត្រូវតែធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។ មិនថាទុក្ខវេទនារបស់អ្នកធំធេងប៉ុនណាឡើយ អ្នកគួរតែដើររហូតដល់ទីបំផុត ទោះដង្ហើមចុងក្រោយ ក៏អ្នកត្រូវតែស្មោះត្រង់នឹងព្រះជាម្ចាស់ និងដាក់ខ្លួនអ្នករាល់គ្នាឱ្យនៅក្រោមការចាត់ចែងពីទ្រង់ដែរ ពោលគឺមានតែបែបនេះទេ ទើបជាការស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយមានតែបែបនេះទេ ទើបជាការធ្វើបន្ទាល់ដ៏រឹងមាំ និងលាន់កងរំពង» («មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលខ្ញុំសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំក៏ទប់ទឹកភ្នែកលែងជាប់។ ទោះបីជាគ្រួសារខ្ញុំមិនយល់ពីខ្ញុំ ថែមទាំងធ្វើទុក្ខបុកម្នេញខ្ញុំក៏ដោយ ក៏ព្រះជាម្ចាស់នៅតែបន្តបំភ្លឺ និងដឹកនាំខ្ញុំ ដើម្បីបង្ហាញខ្ញុំឱ្យដឹងពីបំណងព្រះហឫទ័យរបស់ទ្រង់ដែរ។ នៅក្នុងកាលៈទេសៈបែបនេះ ខ្ញុំដឹងថាខ្ញុំគួរតែពឹងផ្អែកលើព្រះជាម្ចាស់ រក្សាជំនឿរបស់ខ្ញុំលើទ្រង់ និងប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្ញុំ ដើម្បីធ្វើឱ្យសាតាំងអាម៉ាស់មុខ។ ប៉ុន្តែខ្ញុំបែរជាមិនស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយចង់យកការស្លាប់ធ្វើជាលេសដើម្បីគេចវេះនៅពេលដែលប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញទៅវិញ។ តើនេះមិនមែនមានន័យថា ខ្ញុំបានធ្លាក់ចូលក្នុងល្បិចកលរបស់សាតាំងទេឬ? ខ្ញុំពិតជាល្ងង់ខ្លាំងណាស់ ហើយមិនបានធ្វើបន្ទាល់ឡើយ។ ខ្ញុំមិនអាចបណ្ដោយឱ្យខ្លួនឯងចាញ់បោកសាតាំងបន្តទៀតទេ ខ្ញុំត្រូវតែបន្តរស់នៅ ជឿព្រះ និងបំពេញភារកិច្ចរបស់ខ្ញុំ ទោះបីជាគ្រួសារខ្ញុំធ្វើទុក្ខបុកម្នេញខ្ញុំយ៉ាងណាក៏ដោយ។
ពេលប្ដីខ្ញុំដឹងថាគាត់មិនអាចបញ្ឈប់ខ្ញុំបាន គាត់ក៏ហៅពូរបស់គាត់មក។ ពូរបស់គាត់បាននិយាយមកកាន់ខ្ញុំថា៖ «ពូឮថា ក្មួយនៅតែទទូចបន្តជឿព្រះ។ ក្មួយដឹងទេ បើក្មួយត្រូវគេចាប់ខ្លួន វានឹងប៉ះពាល់ដល់គ្រួសារទាំងមូល ហើយក្មួយប្រុសពូនឹងលែងលះជាមួយក្មួយ។ បើក្មួយសរសេរលិខិតធានានៅយប់នេះថា ក្មួយនឹងឈប់ជឿព្រះ នោះគ្រួសារនេះអាចនៅជួបជុំគ្នាបាន»។ បន្ទាប់មក ប្ដីខ្ញុំក៏ហុចប៊ិច និងសៀវភៅមួយក្បាលមកឱ្យខ្ញុំ ហើយប្រាប់ឱ្យខ្ញុំសរសេរលិខិតធានា។ គំនិតជាច្រើនបានផុសឡើងក្នុងខួរក្បាលខ្ញុំ៖ «បើយើងពិតជាលែងលះគ្នាមែន តើកូនយើងនឹងទៅជាយ៉ាងណា? កូននៅក្មេងនៅឡើយ បើគ្មានខ្ញុំមើលថែទេ កូនអាចនឹងត្រូវអ្នកដទៃធ្វើបាបមិនខាន។ បើប្ដីខ្ញុំរៀបការម្ដងទៀត តើម្ដាយចុងនឹងធ្វើបាបកូនទេ? តើកូននឹងធំធាត់ឡើងមានសុខភាពល្អឬទេ? បើខ្ញុំយល់ព្រមសរសេរលិខិតធានាតែសំបកក្រៅ ហើយបន្តជឿព្រះលួចលាក់វិញ គ្រួសារយើងនឹងមិនបែកបាក់ ហើយខ្ញុំក៏អាចបន្តជឿព្រះបានទៀត។ តើវាមិនមែនជារឿងដែលល្អទាំងសងខាងទេឬ?» ប៉ុន្តែគ្រាន់តែគិតចង់ធ្វើបែបនេះ ខ្ញុំមានអារម្មណ៍មិនស្រួលក្នុងចិត្តទាល់តែសោះ ដូច្នេះខ្ញុំក៏អធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ដោយស្វែងរករបៀបដែលខ្ញុំគួរប្រព្រឹត្តដើម្បីស្របតាមបំណងព្រះហឫទ័យរបស់ទ្រង់។ ក្រោយពេលអធិដ្ឋាន ខ្ញុំក៏នឹកឃើញថា ការសរសេរលិខិតធានានេះ គឺជាការក្បត់ព្រះជាម្ចាស់។ ខ្ញុំដឹងថា ខ្ញុំស្ទើរតែធ្លាក់ចូលក្នុងល្បិចកលរបស់សាតាំងម្ដងទៀតហើយ។ បើខ្ញុំសរសេរលិខិតធានានោះ គឺខ្ញុំកំពុងតែក្បត់ព្រះជាម្ចាស់ ហើយមិនបានធ្វើបន្ទាល់ទេ ដូច្នេះខ្ញុំដាច់ខាតមិនអាចសរសេរវាបានឡើយ។ ពេលឃើញខ្ញុំនៅតែមិនព្រមចាប់ផ្ដើមសរសេរលិខិតធានា ពូរបស់ប្ដីខ្ញុំបានសង្កៀតធ្មេញ ហើយនិយាយថា៖ «តើលែងជឿព្រះ ធ្វើឱ្យឯងងាប់ឬ? បើប្រពន្ធខ្ញុំធ្វើចរិតដូចជាឯងវិញ ខ្ញុំនឹងវាយបំបាក់ដៃជើងនាងមិនខាន។ ចាំមើលតើនាងនៅតែអាចជឿព្រះបានទៀតឬអត់!» សម្ដីរបស់គាត់ធ្វើឱ្យខ្ញុំខ្ពើមរអើមយ៉ាងខ្លាំង ហើយខ្ញុំឆ្ងល់ថា តើមនុស្សប្រភេទណាដែលអាចនិយាយពាក្យស្មោកគ្រោកបែបនេះចេញមកបាន។ តើសម្ដីគាត់មិនដូចជាអារក្សទេឬ? ខ្ញុំបានតបវិញទាំងខឹងថា៖ «ខ្ញុំដាច់ខាតមិនសរសេរលិខិតធានានេះទេ!» គ្រាន់តែខ្ញុំនិយាយចប់ភ្លាម ប្ដីខ្ញុំបានទាញកិច្ចសន្យាលែងលះដែលគាត់បានសរសេររួចមកទាំងកំហឹង ហើយចុះហត្ថលេខាដោយមិនស្ទាក់ស្ទើរឡើយ។ នៅក្នុងកិច្ចសន្យានោះមានចែងថា ផ្ទះ និងកូនរបស់យើង នឹងត្រូវប្រគល់ឱ្យគាត់ទាំងអស់ ចំណែកឯខ្ញុំវិញ នឹងមិនទទួលបានទ្រព្យសម្បត្តិអ្វីទាំងអស់ ឬសូម្បីតែសិទ្ធិជួបកូនស្រីយើង។ ទោះបីជាខ្ញុំបានត្រៀមចិត្តរួចជាស្រេចសម្រាប់ការលែងលះនេះពីមុនក៏ដោយ ប៉ុន្តែពេលរឿងនេះកើតឡើងពិតមែន ខ្ញុំនៅតែចាប់ផ្ដើមមានអារម្មណ៍ទន់ខ្សោយបន្តិច។ ខ្ញុំបានខិតខំយ៉ាងលំបាកដើម្បីឱ្យគ្រួសារយើងមានថ្ងៃនេះ ហើយពេលនេះ ខ្ញុំនឹងត្រូវបាត់បង់ផ្ទះ ហើយមិនអាចជួបមុខកូនស្រីខ្ញុំទៀតទេ។ ខ្ញុំមិនដាច់ចិត្តចាកចេញពីគ្រួសារនេះ និងចាកចេញពីកូនស្រីខ្ញុំទេ ប៉ុន្តែប្ដីខ្ញុំកំពុងតែដាក់គំនាប ហើយខ្ញុំពិតជាមិនអាចសម្រេចចិត្តបានឡើយ។ ភ្លាមៗនោះ ខ្ញុំនឹកឃើញដល់ព្រះបន្ទូលព្រះជាម្ចាស់មួយវគ្គ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «អ្នកត្រូវតែរងទុក្ខលំបាកសម្រាប់សេចក្តីពិត អ្នកត្រូវតែលះបង់ខ្លួនឯងសម្រាប់សេចក្តីពិត អ្នកត្រូវតែស៊ូទ្រាំនឹងភាពអាម៉ាស់សម្រាប់សេចក្តីពិត ហើយអ្នកត្រូវតែរងទុក្ខវេទនាថែមទៀត សម្រាប់ជាប្រយោជន៍ក្នុងការទទួលបាននូវសេចក្ដីពិតកាន់តែច្រើនដែរ។ នេះជាអ្វីដែលអ្នកគួរធ្វើ។ អ្នកមិនត្រូវបោះចោលសេចក្តីពិតសម្រាប់តែប្រយោជន៍ក្នុងការរីករាយនឹងភាពសុខដុមជាមួយក្រុមគ្រួសារឡើយ ហើយអ្នកក៏មិនត្រូវបាត់បង់សេចក្តីថ្លៃថ្នូរ និងសុចរិតភាពពេញមួយជីវិត សម្រាប់តែប្រយោជន៍ដល់ភាពសប្បាយបណ្ដោះអាសន្ននោះដែរ។ អ្នកគួរតែដេញតាមអ្វីគ្រប់យ៉ាងដែលស្រស់ស្អាតនិងល្អ ហើយអ្នកគួរតែដេញតាមផ្លូវមួយនៅក្នុងជីវិតដែលកាន់តែមានអត្ថន័យ។ ប្រសិនបើអ្នករស់នៅក្នុងជីវិតកម្រិតទាបបែបនេះ ហើយមិនមានគោលដៅណាមួយក្នុងការដេញតាមទេនោះ តើការនេះមិនធ្វើឱ្យខ្ជះខ្ជាយដល់ជីវិតរបស់អ្នកទេឬអី? តើអ្នកអាចទទួលបានអ្វីខ្លះទៅចេញពីជីវិតបែបនេះ? អ្នកគួរតែបោះបង់ចោលរាល់សេចក្តីសប្បាយទាំងឡាយខាងសាច់ឈាម សម្រាប់តែសេចក្តីពិតមួយប៉ុណ្ណោះ។ ហើយមិនគួរគ្រវាត់ចោលគ្រប់ទាំងសេចក្តីពិតដើម្បីសេចក្តីសប្បាយតែបន្ដិចនោះឡើយ។ មនុស្សបែបនេះគ្មានសុចរិតភាព ឬសេចក្តីថ្លៃថ្នូរឡើយ ហើយជីវិតរបស់គេក៏គ្មានអត្ថន័យអ្វីដែរ!» («បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំក៏យល់ថា ការរងទុក្ខដើម្បីទទួលបានសេចក្ដីពិត គឺជារឿងដ៏មានតម្លៃ និងមានន័យ។ មានតែជីវិតដែលស្វែងរកសេចក្ដីពិតក្នុងជំនឿរបស់ខ្លួនឯងប៉ុណ្ណោះ ទើបមានន័យ។ បើចុងក្រោយខ្ញុំរស់នៅយ៉ាងមានសេចក្ដីសុខ ដោយសារតែខ្ញុំស្វែងរកជីវិតគ្រួសារដ៏ចុះសម្រុង និងការសប្បាយខាងសាច់ឈាម ប៉ុន្តែបែរជាបាត់បង់ឱកាសដើម្បីត្រូវបានសង្គ្រោះដោយព្រះជាម្ចាស់ ខ្ញុំនឹងស្ដាយក្រោយអស់មួយជីវិត។ ចំពោះអនាគតកូនស្រីខ្ញុំ និងការរងទុក្ខអ្វីខ្លះដែលកូនត្រូវឆ្លងកាត់ ព្រះជាម្ចាស់បានកំណត់ទុកជាមុនរួចអស់ហើយ។ ទោះបីជាខ្ញុំនៅក្បែរកូនក៏ដោយ ក៏ខ្ញុំមិនអាចធានាថាកូននឹងរស់នៅមានសុខភាពល្អរាល់ថ្ងៃបានដែរ កុំថាឡើយអាចផ្លាស់ប្ដូរវាសនារបស់កូនបាននោះ។ ខ្ញុំត្រូវតែទុកវាសនារបស់កូនឱ្យព្រះជាម្ចាស់ ហើយចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ទ្រង់។ ពេលខ្ញុំយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ខ្ញុំមានអារម្មណ៍ថាខ្ញុំមានផ្លូវដើរទៅមុខ ហើយលែងសូវពិបាកចិត្តទៀតហើយ។ បន្ទាប់មក ខ្ញុំនឹកឃើញព្រះបន្ទូលព្រះជាម្ចាស់មួយវគ្គទៀតដែលចែងថា៖ «នរណាម្នាក់ដែលមិនទទួលស្គាល់ព្រះជាម្ចាស់ គឺជាសត្រូវ ពោលគឺ នរណាម្នាក់ដែលមិនទទួលស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស (មិនថា ពួកគេនៅក្នុង ឬនៅក្រៅកិច្ចការបម្រើទេ) គឺសុទ្ធតែជាពួកទទឹងនឹងព្រះគ្រីស្ទ។ តើសាតាំងជានរណា តើអារក្សជានរណា ហើយតើសត្រូវរបស់ព្រះជាម្ចាស់ជានរណា ប្រសិនបើមិនមែនជាពួកតតាំងដែលមិនជឿលើព្រះជាម្ចាស់នោះ?» «អ្នកជឿ និងអ្នកមិនជឿ មិនអាចចុះសម្រុងនឹងគ្នាពីធម្មជាតិឡើយ តែផ្ទុយទៅវិញ ពួកគេនឹងប្រឆាំងគ្នាទៅវិញទៅមក» («ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលខ្ញុំសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំនឹកឃើញកាលពីប្ដីខ្ញុំឮថា គណបក្សកុម្មុយនីស្តចិននឹងចាប់ខ្លួន និងគាបសង្កត់អ្នកជឿព្រះ គាត់ក៏ចាប់ផ្ដើមធ្វើទុក្ខបុកម្នេញខ្ញុំ ដោយមិនឱ្យខ្ញុំអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហាមមិនឱ្យខ្ញុំជួបជុំជាមួយបងប្អូនប្រុសស្រី ប្រើគ្រប់មធ្យោបាយដើម្បីរារាំងការជឿព្រះរបស់ខ្ញុំ ហើយថែមទាំងគំរាមបញ្ជូនខ្ញុំទៅការិយាល័យសន្តិសុខសាធារណៈ ដែលជាកន្លែងខ្ញុំច្បាស់ជាជួបគ្រោះថ្នាក់ដល់ជីវិតមិនខាន។ ពេលនេះ គាត់បង្ខំឱ្យខ្ញុំសរសេរលិខិតធានាថាឈប់ជឿព្រះ ដោយគំរាមលែងលះ និងបណ្ដេញខ្ញុំចេញឱ្យទៅដោយខ្លួនទទេ បើសិនជាខ្ញុំមិនព្រមសរសេរ។ ខ្ញុំបានឃើញថា ប្ដីខ្ញុំគ្រាន់តែជាអារក្សដែលទទឹងនឹងព្រះជាម្ចាស់ និងស្អប់សេចក្ដីពិតតែប៉ុណ្ណោះ។ ដោយសារតែគាត់បានចូលដៃជាមួយគណបក្សកុម្មុយនីស្តចិនក្នុងការប្រឆាំងនឹងព្រះជាម្ចាស់ ខណៈពេលដែលខ្ញុំចង់ដើរតាមព្រះជាម្ចាស់ និងដើរតាមផ្លូវត្រូវ យើងច្បាស់ជាដើរលើផ្លូវផ្សេងៗគ្នា ហើយនឹងរងទុក្ខវេទនាបើយើងនៅរួមរស់ជាមួយគ្នា។ ពេលគិតដល់ចំណុចនេះ ខ្ញុំអាចប្រឈមមុខនឹងស្ថានការណ៍នេះដោយភាពស្ងប់ស្ងាត់ ហើយក៏សម្រេចចិត្តចុះហត្ថលេខាលើលិខិតលែងលះ។
ក្រោយពីបានឆ្លងកាត់ការធ្វើទុក្ខបុកម្នេញនេះ ខ្ញុំបានស្គាល់ពីធម្មជាតិដ៏អាក្រក់ គួរឱ្យខ្ពើមរអើម និងទទឹងនឹងព្រះជាម្ចាស់របស់គណបក្សកុម្មុយនីស្តចិន។ ដូចដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានចែងថា៖ «តើនេះឬជាសេរីភាពសាសនានោះ? ជាសិទ្ធិស្របច្បាប់ និងជាផលប្រយោជន៍របស់ពលរដ្ឋនោះឬ? ទាំងអស់នេះគ្រាន់តែជាកលល្បិច ដើម្បីគ្របបាំងអំពើបាបតែប៉ុណ្ណោះ! ... ហេតុអ្វីបានជាត្រូវដាក់របាំងហាមប្រាមចំពោះកិច្ចការរបស់ព្រះជាម្ចាស់? ហេតុអ្វីត្រូវប្រើកលល្បិចផ្សេងៗ ដើម្បីបញ្ឆោតរាស្ត្ររបស់ព្រះជាម្ចាស់? តើឯណាទៅជាសេរីភាពដ៏ពិត សិទ្ធិស្របច្បាប់ និងផលប្រយោជន៍នោះ? តើឯណាទៅសេចក្តីយុត្តិធម៌? តើឯណាទៅការលួងលោម? តើឯណាទៅភាពកក់ក្ដៅ? ហេតុអ្វីត្រូវប្រើកលឧបាយ ដើម្បីបញ្ឆោតប្រជារាស្ត្ររបស់ព្រះជាម្ចាស់? ហេតុអ្វីត្រូវប្រើកម្លាំង ដើម្បីសង្កត់សង្កិនដល់ការយាងមករបស់ព្រះជាម្ចាស់? ហេតុអ្វីមិនអនុញ្ញាតឱ្យព្រះជាម្ចាស់មានសេរីភាពក្នុងការដើរហើរនៅលើផែនដីដែលទ្រង់បានបង្កើតមកនេះ? ហេតុអ្វីត្រូវតាមប្រមាញ់ព្រះជាម្ចាស់រហូតដល់ទ្រង់គ្មានកន្លែង ដើម្បីកើយព្រះសិរសារបស់ទ្រង់ដូច្នេះ?» («កិច្ចការ និងការចូល (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ការគ្រប់គ្រងរបស់គណបក្សកុម្មុយនីស្តចិន គឺជាការគ្រប់គ្រងរបស់សាតាំងផ្ទាល់តែម្ដង។ ដើម្បីពង្រឹងស្ថិរភាពនៃការគ្រប់គ្រងផ្ដាច់ការរបស់ពួកគេ គណបក្សកុម្មុយនីស្តចិនប្រឆាំងនឹងព្រះជាម្ចាស់យ៉ាងឆ្កួតលីលា ហើយធ្វើអ្វីគ្រប់យ៉ាងតាមអំណាចរបស់ខ្លួន ដើម្បីរំខាន និងបំផ្លាញកិច្ចការសង្គ្រោះមនុស្សជាតិរបស់ព្រះជាម្ចាស់។ ពួកគេប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីផ្សាយពាក្យចចាមអារ៉ាម មួលបង្កាច់ ថ្កោលទោស និងប្រមាថព្រះជាម្ចាស់ ពួកគេក៏ប្រើគ្រប់យុទ្ធសាស្ត្រ ដើម្បីចាប់ខ្លួន និងគាបសង្កត់គ្រីស្ទបរិស័ទផងដែរ ហើយបំភាន់ និងញុះញង់គ្រួសាររបស់គ្រីស្ទបរិស័ទ ឱ្យគាបសង្កត់ និងវាយប្រហារពួកគេ ដែលធ្វើឱ្យគ្រួសាររបស់ពួកគេត្រូវបែកបាក់។ ប៉ុន្តែពួកគេបែរជាបំភ្លៃការពិត ហើយចោទប្រកាន់ថាអ្នកជឿព្រះបោះបង់គ្រួសារខ្លួនឯងទៅវិញ ពួកបក្សកុម្មុយនីស្តចិននោះពិតជាគួរឱ្យស្អប់ខ្ពើម និងអាក្រក់ខ្លាំងណាស់! ក្រោយពីបានឆ្លងកាត់ការធ្វើទុក្ខបុកម្នេញនេះ ខ្ញុំបានយល់ច្បាស់ពីធម្មជាតិពិតនៃសេចក្ដីស្អប់របស់ប្ដីខ្ញុំចំពោះសេចក្ដីពិត។ ខ្ញុំក៏បានយល់ដែរថា ព្រះជាម្ចាស់គឺជាទីពឹងតែមួយគត់ដែលខ្ញុំអាចពឹងផ្អែកបានយ៉ាងពិតប្រាកដ។ ពេលខ្ញុំទន់ខ្សោយ និងឈឺចាប់បំផុត ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបំភ្លឺ និងដឹកនាំខ្ញុំម្ដងហើយម្ដងទៀត ដោយផ្ដល់ឱ្យខ្ញុំនូវសេចក្ដីជំនឿ និងកម្លាំង និងធ្វើឱ្យខ្ញុំមើលធ្លុះល្បិចកលដ៏អាក្រក់របស់សាតាំង ទើបខ្ញុំអាចឈរយ៉ាងរឹងមាំនៅចំពោះមុខការគាបសង្កត់បាន។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងបន្តស្វែងរកសេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ ដើម្បីតបស្នងព្រះជាម្ចាស់។
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
By Cheng Shi, Chinaក្នុងខែមិថុនា ឆ្នាំ២០១២ ខ្ញុំបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្តានៅគ្រាចុងក្រោយ។...
កាលពីខែសីហា ឆ្នាំ២០២០ ខ្ញុំបានជួបបងស្រី អ៊ី ស៊ាង តាម Facebook។ គាត់បានប្រាប់ខ្ញុំថា ព្រះអម្ចាស់យេស៊ូវបានយាងមកវិញហើយ...
ក្នុងឆ្នាំ ២០០៤ ខ្ញុំបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៃគ្រាចុងក្រោយ ហើយមិនយូរប៉ុន្មាន មានគេរាយការណ៍ថា ខ្ញុំបានផ្សាយដំណឹងល្អ។...
កាលរដូវក្ដៅមុន។ ខ្ញុំបានស្វែងយល់តាមអនឡាញ ហើយគេបានប្រកបគ្នាពីសេចក្តីពិតជាច្រើនជាមួយខ្ញុំ ដូចជា របៀបដែលព្រះអម្ចាស់យាងមកវិញ...