តើអ្នកណាជាអ្នកបំបែកបំបាក់ គ្រួសារខ្ញុំពិតប្រាកដទៅ?

07-08-2023

ខ្ញុំជាគ្រូបង្រៀន ហើយប្ដីខ្ញុំជាវិស្វករ។ តាំងពីរៀបការមក ទំនាក់ទំនងយើងល្អូកល្អិននឹងគ្នាណាស់ ហើយកូនស្រីយើងក៏ឆ្លាត និងមានចរិតល្អដែរ។ មិត្តភក្ដិ និងមិត្តរួមការងារយើង កោតសរសើរយើងគ្រប់គ្នា។ ក្រោយមក ក្នុងខែធ្នូ ឆ្នាំ២០០៦ ខ្ញុំបានទទួលយកកិច្ចការព្រះដ៏មានគ្រប់ព្រះចេស្ដានៃគ្រាចុងក្រោយ។ ពេលអានបន្ទូលព្រះរួច ខ្ញុំបានដឹងថា ព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលជាព្រះសង្រ្គោះនៃយើង បានសម្ដែងចេញសេចក្តីពិតជាច្រើន ដើម្បីបន្សុទ្ធ និងសង្រ្គោះមនុស្សជាតិ។ ការមានសេចក្ដីជំនឿ ការអានបន្ទូលព្រះ ការទទួលបានសេចក្តីពិត និងការកម្ចាត់បង់នូវអំពើបាប និងនិស្ស័យពុករលួយរបស់យើង គឺជាផ្លូវតែមួយគត់ ដើម្បីឱ្យព្រះការពារយើងឆ្លងផុតគ្រោះមហន្តរាយធំៗ ហើយទីបំផុត ក៏បានចូលក្នុងនគរទ្រង់។ ខ្ញុំក៏បានដឹងផងដែរថា ជីវិតយើងម្នាក់ៗបានមកពីព្រះ ហើយព្រះប្រទានគ្រប់យ៉ាងដែលយើងមាននេះដល់យើង។ ក្នុងនាមជាភាវៈដែលព្រះបង្កើតមក យើងគួរតែបំពេញភារកិច្ចយើង។ ក្រោយមក ខ្ញុំចាប់ផ្ដើមផ្សាយដំណឹងល្អ និងស្រោចស្រពអ្នកជឿថ្មី។ រាល់ថ្ងៃ ខ្ញុំមានអារម្មណ៍ពេញចិត្តណាស់។ ប្ដីខ្ញុំសង្កេតឃើញថា តាំងពីខ្ញុំជឿព្រះមក ខ្ញុំតែងមានស្នាមញញឹមជានិច្ច ហើយគាត់ប្រាប់ខ្ញុំទាំងរីករាយថា៖ «កាលពីមុន អូនតែងនឿយហត់ជានិច្ច ហើយបងបារម្ភណាស់។ តាំងពីជឿព្រះមក អូនរវល់រាល់ថ្ងៃដូចសព្វដងដែរ តែចិត្តអូនដូចប្រសើរជាងមុន។ ការជឿព្រះ ពិតជាល្អមែន!» តែរឿងល្អៗមិននៅស្ថិតស្ថេរនោះទេ។ មិនយូរប៉ុន្មាន គាត់ចាប់ផ្ដើមគាបសង្កត់ និងរារាំងសេចក្ដីជំនឿខ្ញុំ។

ថ្ងៃមួយ ក្នុងខែមីនា ឆ្នាំ២០០៧ គាត់ត្រលប់ពីធ្វើការវិញ ដល់ផ្ទះ គាត់សម្លក់ខ្ញុំ រួចថា៖ «ថ្ងៃនេះ ប្រធានយើងកោះប្រជុំបុគ្គលិកទាំងអស់ ហើយប្រាប់យើងថា ពួកអ្នកជឿព្រះដ៏មានគ្រប់ព្រះចេស្ដាទាំងអស់ បានបង្កការជ្រួលច្របល់ដល់បក្ស។ ពួកគេបានដាក់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ជាគោលដៅថ្នាក់ជាតិធំមួយ ហើយពួកគេនឹងចាប់ខ្លួនពួកអ្នកជឿព្រះដ៏មានគ្រប់ព្រះចេស្ដាទាំងអស់។ សម្រាប់មន្ត្រីរដ្ឋ រឿងនេះកាន់តែអាក្រក់៖ បើគេរកឃើញថា អ្នកណាជឿព្រះ ឬមានសមាជិកគ្រួសារនៅក្នុងពួកជំនុំនេះ គេនឹងបណ្ដេញអ្នកនោះចេញ ដោយគ្មានលើកលែងឡើយ! ដោយសារនៅសាលា អត់ទាន់មានអ្នកណាដឹងថាអូនជឿព្រះ អ៊ីចឹង បោះបង់ជំនឿចោលទៅ កុំឱ្យហួសពេលទាន់។ បើមេអូនឯងដឹង គេចាប់នឹងចាប់ខ្លួនអូនឯងមិនខាន!» ខ្ញុំគិតថា ការជឿព្រះ គឺជាផ្លូវត្រឹមត្រូវ ហើយមិនបានល្មើសច្បាប់អ្វីឡើយ ចុះម៉េចក៏បក្សចង់រារាំងខ្ញុំ? ដូច្នេះ ខ្ញុំប្រាប់ប្ដីខ្ញុំថា៖ «នៅពេលប្រទេសចិនចូលអង្គការ WTO គេបានប្រកាសថា ប្រទេសចិនមានសេរីភាពខាងជំនឿ មិនអ៊ីចឹង? ចុះឥឡូវ ម៉េចមកគាបសង្កត់បែបនេះ? តើសេចក្ដីជំនឿខ្ញុំខុសអ្វីទៅ?» គាត់ខឹងខ្លាំងណាស់ រួចក៏តបថា៖ «ខ្ញុំដឹងហើយថា ជឿព្រះ គឺល្អ តែបក្សមិនអនុញ្ញាតទេ ដូច្នេះ តើយើងអាចធ្វើអ្វីបានទៅ? ពងមាន់មិនអាចជល់នឹងថ្មបានទេ។ បើអូនឯងនៅបន្តជឿទៀត គេអាចនឹងចាប់ខ្លួនអូនឯងដាក់គុកបានគ្រប់ពេល។ បើគេចាប់ខ្លួនអូនឯងមែន គ្រួសារយើងនឹងមិនរលាយទៅហើយទេ? ដើម្បីគ្រួសារមួយនេះ អូនឯងគួរឈប់ជឿព្រះទៅ!» ពេលឮគាត់និយាយបែបនេះ ខ្ញុំពិតជាខឹងខ្លាំងណាស់។ ខ្ញុំមិនដែលនឹកស្មានថា ដើម្បីរារាំងមនុស្សកុំឱ្យជឿព្រះ បក្សបានប្រើពួកចៅហ្វាយនាយ មកគាបសង្កត់កូនចៅបែបនេះសោះ ដូច្នេះ ខ្ញុំមិនបាច់ឆ្ងល់ថាម៉េចបានប្ដីខ្ញុំប្តូរចិត្តលឿនបែបនេះទេ។ ខ្ញុំឆ្ងល់ថា បើបក្សដឹងថាខ្ញុំជឿព្រះ តើគេនឹងដោះលែងខ្ញុំអត់? ម៉េចក៏អ្នកជឿព្រះនៅប្រទេសចិន ពិបាកខ្លាំងម្ល៉េះ? ពេលនោះ ខ្ញុំនឹកចាំអត្ថបទព្រះបន្ទូលមួយដែលបងស្រីម្នាក់ធ្លាប់អានឱ្យខ្ញុំស្ដាប់។ «នាគដ៏ធំមានសម្បុរក្រហមនេះបៀតបៀនព្រះជាម្ចាស់ និងជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់ ដូច្នេះហើយបានជានៅក្នុងទឹកដីនេះ អ្នកណាដែលជឿលើព្រះជាម្ចាស់ត្រូវរងការអាម៉ាស់ និងការជិះជាន់ ហើយជាលទ្ធផល ពាក្យទាំងនេះនឹងសម្រេចនៅក្នុងអ្នករាល់គ្នាដែលជាមនុស្សមួយក្រុមនេះ។ កិច្ចការទាំងអស់របស់ព្រះជាម្ចាស់ ត្រូវជួបឧបសគ្គធំៗជាច្រើន ហើយការសម្រេចកិច្ចការជាច្រើនតាមព្រះបន្ទូលរបស់ទ្រង់ ក៏ត្រូវចំណាយពេលវេលាយ៉ាងយូរ ដោយសារតែកិច្ចការនេះបានចាប់ផ្ដើមនៅក្នុងទឹកដីមួយដែលប្រឆាំងនឹងព្រះជាម្ចាស់។ ដូច្នេះ មនុស្សត្រូវបានបន្សុទ្ធដោយសារផលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលជាផ្នែកមួយនៃការរងទុក្ខផងដែរ។ វាពិតជាពិបាកខ្លាំងណាស់សម្រាប់ព្រះជាម្ចាស់ ក្នុងការបំពេញកិច្ចការរបស់ទ្រង់នៅក្នុងទឹកដីរបស់នាគដ៏ធំមានសម្បុរក្រហម ប៉ុន្ដែគឺតាមរយៈការលំបាកនេះហើយ ដែលព្រះជាម្ចាស់សម្រេចកិច្ចការរបស់ទ្រង់បានមួយដំណាក់កាល ដោយបង្ហាញឱ្យឃើញច្បាស់នូវព្រះប្រាជ្ញាញាណ និងស្នាព្រះហស្តដ៏អស្ចារ្យរបស់ទ្រង់ ព្រមទាំងប្រើប្រាស់ឱកាសនេះ ដើម្បីធ្វើឱ្យមនុស្សមួយក្រុមនេះបានពេញខ្នាត» (ដកស្រង់ពី «តើកិច្ចការរបស់ព្រះជាម្ចាស់ សាមញ្ញដូចមនុស្សគិតដែរឬទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំចាំបាន កាលនោះ គាត់ប្រកបគ្នាថា៖ «បក្សកម្មុយនីស្ត គឺជាបក្សមិនជឿព្រះ។ វាស្អប់ព្រះ ហើយប្រឆាំងនឹងព្រះ។ បើយើងជឿព្រះនៅប្រទេសមួយដែលគ្រប់គ្រងដោយបក្សកុម្មុយនីស្ត យើងមុខជាជួបការគាបសង្កត់ និងការប្រមាថមិនខាន។ ព្រះអម្ចាស់យេស៊ូវធ្លាប់មានបន្ទូលថា៖ 'មានពរហើយអ្នកដែលត្រូវបានគេធ្វើទុក្ខបុកម្នេញដោយសារតែសេចក្ដីសុចរិត៖ ដ្បិតនគរស្ថានសួគ៌គឺជារបស់ពួកគេទាំងនោះ' (ម៉ាថាយ ៥:១០)។ ព្រះប្រើមជ្ឈដ្ឋានគាបសង្កត់ទាំងនេះ ដើម្បីប្រោសសេចក្ដីជំនឿមនុស្សឱ្យបានគ្រប់លក្ខណ៍។ ការអាចប្រកាន់ខ្ជាប់តាមទីបន្ទាល់ខ្លួនក្នុងមជ្ឈដ្ឋានគាបសង្កត់ និងឈឺចាប់បែបនេះ គឺព្រះសព្វព្រះទ័យបំផុត!» គិតដល់ចំណុចនេះ ធ្វើឱ្យខ្ញុំមានទំនុកចិត្ត។ ខ្ញុំដឹងថា ខ្ញុំមិនអាចចុះចាញ់ ព្រោះតែការគាបសង្កត់ពីបក្សនោះទេ។ មិនថាប្ដីខ្ញុំរារាំងខ្ញុំបែបណាទេ ខ្ញុំតាំងចិត្តជឿព្រះឱ្យបាន។

មួយរយៈនោះ នៅកន្លែងធ្វើការគាត់ ប្រជុំសឹងតែរាល់ថ្ងៃ ដោយសង្កត់ធ្ងន់ថា ក្នុងចំណោមបុគ្គលិក ឬសមាជិកគ្រួសារពួកគេ មិនអាចមានអ្នកជឿព្រះបានឡើយ។ ប្ដីខ្ញុំត្រលប់មកផ្ទះវិញ បង្រៀនខ្ញុំពីមនោគមវិជ្ជាសឹងរាល់ថ្ងៃ។ ល្ងាចមួយ ពេលខ្ញុំចេញពីការជួបជុំមកផ្ទះវិញ គាត់និយាយទាំងកំហឹងថា៖ «ឯងទៅជួបជុំទៀតហើយ? ខ្ញុំប្រាប់ឯងប៉ុន្មានដងហើយថា ឯងមិនអាចទៅជួបជុំគ្នាបានទេ។ ម៉េចក៏មិនចេះស្ដាប់អ៊ីចឹង? ធ្វើដូចឯងមិនដឹងថា បក្សហាមមិនឱ្យជឿសាសនាអ៊ីចឹង។ ចៅហ្វាយយើងប្រាប់យើងម្ដងហើយម្ដងទៀតថា បក្សនឹងមិនព្រមដោះលែងពួកអ្នកជឿព្រះដ៏មានគ្រប់ព្រះចេស្ដាដោយងាយទេ! បើឯងបន្តជឿព្រះក្នុងគ្រាដ៏គ្រោះថ្នាក់បែបនេះ មិនមែនយកបញ្ហាដាក់ខ្លួនទេឬអី?» ខ្ញុំតបថា៖ «ការជឿព្រះ មិនបានល្មើសច្បាប់ឡើយ។ តើបក្សមានសិទ្ធិអ្វីមករារាំងខ្ញុំមិនឱ្យជឿព្រះទៅ?» គាត់តបវិញថា៖ «បក្សមិនខ្វល់ថា ឯងល្មើសច្បាប់ឬអត់ទេ។ ពួកគេចាត់ទុកពួកអ្នកជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ជាឧក្រិដ្ឋជននយោបាយ។ បើបក្សចាប់ខ្លួនឯងព្រោះតែជឿលើព្រះ នោះមិនត្រឹមតែបំផ្លាញកេរ្តិ៍ឈ្មោះឯងប៉ុណ្ណោះទេ តែជីវិតឯងក៏នឹងមានគ្រោះថ្នាក់ ហើយគ្រួសារទាំងមូល ក៏នឹងជាប់ពាក់ព័ន្ធផងដែរ»។ ខ្ញុំប្រាប់គាត់ថា៖ «បងដឹងច្បាស់ហើយថា បក្សប្រឆាំងនឹងព្រះ តែបងកាន់ជើងពួកគេ មកប្រឆាំងនឹងខ្ញុំទៀត។ តើបងមិនខ្លាចទទួលទោសទេ?» គាត់និយាយបែបឌឺដងថា៖ «ទទួលទោស មិនសំខាន់ទេ។ អ្វីដែលសំខាន់គឺ ត្រូវដឹងថា ខ្យល់បក់ទៅទិសណា។ ឥឡូវ បក្សកុម្មុយនីស្តកំពុងកាន់អំណាច ដូច្នេះ បើឯងចង់រស់នៅក្រោមការគ្រប់គ្រងរបស់ពួកគេ ត្រូវធ្វើតាមសម្ដីគេ មិនអ៊ីចឹង? ខ្ញុំបើកលុយពីបក្ស ដូច្នេះ ខ្ញុំត្រូវនិយាយ និងធ្វើអ្វីជំនួសមុខគេហើយ។ ឯងក៏ធ្វើការ និងបើកប្រាក់ខែពីបក្សដែរ ដូច្នេះ បើឯងដើរតាមព្រះ មិនដើរតាមបក្ស តើពួកគេនឹងឱ្យឯងរួចខ្លួនដែរទេ? ឯងត្រូវតែដឹងពីបញ្ហានេះ! តើឯងដើរតាមបក្ស ឬដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដា? ថ្ងៃនេះ ឯងត្រូវតែជ្រើសរើសទើបបាន!» ពេលនោះ ខ្ញុំច្របូកច្របល់ខ្លាំងណាស់។ បើខ្ញុំសម្រេចចិត្តបន្តជឿព្រះទៀត នោះមេខ្ញុំអាចដឹងរឿងនេះគ្រប់ពេល។ ពេលនោះ ខ្ញុំនឹងបាត់បង់ការងារ ហើយអាចត្រូវប៉ូលិសចាប់ខ្លួនទៀតផង។ ខ្ញុំធ្វើការជាង១០ឆ្នាំហើយ។ ខ្ញុំប្រឹងធ្វើការរហូតដល់សព្វថ្ងៃ ហើយក៏ត្រូវបានដំឡើងឋានៈ ជាគ្រូកម្រិតមធ្យមផង។ ខ្ញុំទទួលបានការកោតសរសើរពីសិស្ស ការគោរពពីអាណាព្យាបាលសិស្ស ការច្រណែនពីមិត្តរួមការងារ ព្រមទាំងការទទួលស្គាល់ និងការពេញចិត្តពីមេខ្ញុំ។ មិនថាខ្ញុំទៅណាទេ សាច់ញាតិ និងមិត្តភក្ដិ គួរសមដាក់ខ្ញុំល្អណាស់។ បើខ្ញុំបាត់បង់ការងារ ខ្ញុំនឹងត្រូវគ្រួសារបដិសេធ រងការសើចចំអកពីអ្នកដទៃ និងការស្អប់ខ្ពើមពីមិត្តរួមការងារ។ ខ្ញុំខ្លាចថា បើរឿងនេះកើតឡើងមែន នោះកេរ្តិ៍ឈ្មោះខ្ញុំនឹងត្រូវខូចអស់មិនខាន។ ពេលនោះ ខ្ញុំគិតថា៖ «កិច្ចការជំនុំជម្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ គឺជាដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ទ្រង់ ដើម្បីសង្រ្គោះមនុស្សជាតិ។ ផ្លូវតែមួយគត់ ដើម្បីរួចផុតពីសេចក្តីពុករលួយ គឺត្រូវឆ្លងកាត់ការជំនុំជម្រះ និងការបន្សុទ្ធពីព្រះ ពេលនោះ ទើបយើងអាចរួចផុតពីគ្រោះមហន្តរាយនៅក្រោមការការពារពីព្រះ ហើយត្រូវនាំទៅរកទិសដៅដ៏ស្រស់បំព្រងមួយ។ ខកខានឱកាសនេះ នឹងត្រូវស្ដាយក្រោយអស់មួយជីវិតមិនខាន»។ ខ្ញុំបានគិតដល់បន្ទូលព្រះ។ «ប្រសិនបើអ្នកមានឋានៈខ្ពស់ មានកេរ្តិ៍ឈ្មោះកិត្តិយស មានចំណេះដឹងខ្ពង់ខ្ពស់ ជាម្ចាស់ទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ និងមានមនុស្សជាច្រើនគាំទ្រអ្នក ប៉ុន្តែកត្តាទាំងអស់នេះ ពុំបានរារាំងអ្នកមិនឱ្យមករកព្រះជាម្ចាស់ ដើម្បីទទួលយកការត្រាស់ហៅរបស់ទ្រង់ និងទទួលយកបញ្ជាបេសកកម្មរបស់ទ្រង់ និងដើម្បីធ្វើអ្វីដែលព្រះបង្គាប់ឱ្យអ្នកធ្វើ នោះអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ នឹងក្លាយជាបុព្វហេតុដ៏មានន័យជាងគេបំផុតនៅលើផែនដីនេះ និងជាកិច្ចការសុចរិតជាងគេសម្រាប់មនុស្សលោក។ ប្រសិនបើអ្នកបដិសេធការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដោយសារឋានៈ និងគោលដៅផ្ទាល់ខ្លួនរបស់អ្នក នោះអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ នឹងត្រូវព្រះជាម្ចាស់ដាក់បណ្ដាសា និងស្អប់ខ្ពើម» (ដកស្រង់ពី «ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់គ្រប់គ្រងលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលគិតដល់បន្ទូលព្រះ ធ្វើឱ្យចិត្តខ្ញុំភ្លឺស្វាង។ ការជឿលើព្រះ ការដេញតាមសេចក្តីពិត និងការបំពេញភារកិច្ចក្នុងនាមជាភាវៈដែលព្រះបង្កើតមក គឺជារឿងតែមួយគត់ ដែលមានតម្លៃ និងមានន័យ។ តែពេលប្រឈមនឹងការជ្រើសរើសរវាងការជឿព្រះ និងការងារ ខ្ញុំនៅជាប់ជំពាក់ដោយកេរ្តិ៍ឈ្មោះ និងឋានៈ ខ្លាចថា បក្សកុម្មុយនីស្តនឹងដកហូតការងារខ្ញុំ រួចបំផ្លាញកេរ្តិ៍ឈ្មោះខ្ញុំ។ ការងារខ្ញុំនៅតែសំខាន់ចំពោះខ្ញុំដដែល។ តើអ្វីទាំងនោះអាចផ្ដល់អ្វីខ្លះមកដល់ខ្ញុំទៅ? វាគ្រាន់តែបំពេញតាមអំនួតខ្ញុំមួយគ្រាប៉ុណ្ណោះ តែវាមិនអាចជួយឱ្យខ្ញុំទទួលបានសេចក្តីពិត ឬកម្ចាត់នូវនិស្ស័យពុករលួយរបស់ខ្ញុំឡើយ។ តើការកោតសរសើរពីអ្នកដទៃ មានន័យអ្វីទៅ? ខ្ញុំក៏ដឹងដែរថា បក្សកុម្មុយនីស្ត គឺជាសត្រូវនឹងព្រះ។ ដើម្បីរក្សាការងារ និងសោយសុខក្នុងឋានៈ និងកេរ្តិ៍ឈ្មោះល្អ បើខ្ញុំលះបង់សេចក្ដីជំនឿ ដោយរស់នៅថោកទាបក្រោមការគ្រប់គ្រងរបស់បក្ស តើនោះមិនមែនជាការក្បត់ព្រះទៅហើយទេ? ខ្ញុំមិនអាចធ្វើជាមនុស្សបែបនោះបានឡើយ។ ដូច្នេះ ខ្ញុំក៏ប្រាប់ទៅប្ដីខ្ញុំដោយរាបសាថា៖ «អូននឹងមិនបោះបង់សេចក្ដីជំនឿចោលឡើយ»។ គាត់សម្លក់ខ្ញុំ រួចនិយាយយ៉ាងម៉ឺងម៉ាត់ថា៖ «បើឯងបន្តជឿព្រះទៀត ខ្ញុំនឹងប្ដឹងប៉ូលិសហើយ!» គាត់និយាយបណ្ដើរ គាត់ទូរស័ព្ទបណ្ដើរ។ ពេលនោះ ខ្ញុំស្រឡាំងកាំងតែម្ដង។ គាត់ដឹងថា បក្សកុម្មុយនីស្តគាបសង្កត់អ្នកជឿព្រះ តែគាត់នៅប្រគល់ខ្ញុំទៅឱ្យពួកគេទៀត។ តើនេះមិនមែនបោះខ្ញុំទៅឱ្យហ្វូងកញ្ជ្រោងទេឬអី? ដើម្បីបម្រើឱ្យប្រយោជន៍គាត់ គាត់មិនបានគិតពីចំណងអាពាហ៍ពិពាហ៍យើងទេ ហើយថែមទាំងគំរាមខ្ញុំ ដើម្បីឱ្យខ្ញុំបោះបង់សេចក្ដីជំនឿទៀតផង។ ខ្ញុំមិនអាចធ្វើតាមគាត់បានទេ។ ពេលនោះ គាត់សួរខ្ញុំម្ដងហើយម្ដងទៀតថា៖ «សម្រេចចិត្តហើយនៅ?» ខ្ញុំថា៖ «ទោះបីខ្ញុំត្រូវគេចាប់ខ្លួន និងជាប់គុកក៏ដោយ ក៏ខ្ញុំបន្តជឿព្រះដែរ!» ទឹកមុខប្ដីខ្ញុំប្រែជាស្រពោន ហើយគាត់បានគប់ទូរស័ព្ទទៅលើដីទាំងកំរោល។

ខ្ញុំចាំបានថា នៅយប់មួយ ពេលឃើញខ្ញុំអានបន្ទូលព្រះ គាត់បានប្ដូរទឹកមុខភ្លាម។ គាត់ថា៖ «ខ្ញុំប្រាប់ឯងប៉ុន្មានដងហើយ? នៅប្រទេសចិន ឯងមិនអាចដើរលើផ្លូវជឿព្រះបានទេ! ចាប់ពីរដ្ឋាភិបាលមជ្ឈិម ដល់អាជ្ញាធរមូលដ្ឋាន ពីថ្នាក់ដឹកនាំ រហូតដល់បុគ្គលិកម្នាក់ៗ អ្វីៗត្រូវគេតាមដាន និងអនុវត្តនៅគ្រប់កម្រិតទាំងអស់។ បើឯងនៅបន្តជឿព្រះទៀត បក្សនឹងចាប់ឯងមិនខាន!» ដោយឮប្ដីខ្ញុំនិយាយពីរឿងនេះគ្រប់ពេល ហើយពេលគិតពីគ្រោះថ្នាក់នៃការចាប់ខ្លួន ក្នុងនាមជាអ្នកជឿព្រះ នៅក្នុងប្រទេសចិនផងនោះ ធ្វើឱ្យខ្ញុំខ្លាចជាខ្លាំង។ ខ្ញុំឆ្ងល់ថា បើថ្ងៃណាមួយ ខ្ញុំត្រូវគេចាប់ខ្លួន តើខ្ញុំអាចទ្រាំនឹងទារុណកម្មបានឬអត់? ចុះបើគេវាយខ្ញុំដល់ស្លាប់ ឬដល់ពិការ? បើខ្ញុំក្លាយខ្លួនដូចជាយូដាស ហើយក្បត់នឹងព្រះ តើនោះនឹងមិនក្លាយជាចុងបញ្ចប់នៃជីវិតខ្ញុំទៅហើយទេ? ខ្ញុំដឹងថា ខ្ញុំមិនមានសភាពល្អទេ ដូច្នេះ ខ្ញុំក៏ប្រញាប់អធិស្ឋានក្នុងចិត្តទៅព្រះ ដោយទូលសូមទំនុកចិត្ត ដើម្បីកុំឱ្យខ្ញុំបាត់បង់ទីបន្ទាល់ ពេលឆ្លងកាត់ការលំបាកនោះ។ ខ្ញុំក៏បានអានអត្ថបទព្រះបន្ទូលនេះ៖ «នៅពេលដែលមនុស្សត្រៀមខ្លួនរួចរាល់ដើម្បីលះបង់ជីវិតរបស់ពួកគេ នោះគ្រប់យ៉ាងនឹងគ្មានន័យ ហើយគ្មាននរណាម្នាក់អាចទទួលបានអ្វីប្រសើរជាងនេះទេ។ តើមានអ្វីដែលមានសារៈសំខាន់ជាងជីវិតនោះ? ដូច្នេះហើយ បានជាសាតាំងគ្មានសមត្ថភាពធ្វើការនៅក្នុងមនុស្សតទៅទៀតទេ ហើយគ្មានអ្វីដែលវាអាចធ្វើបានជាមួយមនុស្សនោះទេ» (ដកស្រង់ពី «ការបកស្រាយអាថ៌កំបាំងអំពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ៣៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទូលព្រះចែងច្បាស់ណាស់។ កាលណាយើងលែងជាប់ចំណងនៃសេចក្ដីស្លាប់ នោះសាតាំងធ្វើអ្វីយើងមិនកើតទេ។ ខ្ញុំខ្លាចប៉ូលិសសម្លាប់ខ្ញុំ ព្រោះខ្ញុំខ្វះជំនឿ។ ខ្ញុំឱ្យតម្លៃជីវិតខ្ញុំខ្លាំងពេក។ អ្វីគ្រប់យ៉ាងស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះ រួមទាំងការរស់ និងការស្លាប់របស់យើងផងដែរ។ ខ្ញុំត្រូវតែថ្វាយជីវិតខ្ញុំដល់ព្រះ ហើយចុះចូលតាមការរៀបចំរបស់ទ្រង់។ បើខ្ញុំត្រូវស្លាប់ដោយការវាយដំ ការស្លាប់នោះគឺដើម្បីសេចក្ដីសុចរិត និងមានតម្លៃ។ ដោយមានទំនុកចិត្តពីបន្ទូលព្រះ ខ្ញុំក៏បានអានបន្ទូលខ្លះឱ្យប្ដីខ្ញុំស្ដាប់៖ «យើងជឿថា គ្មានប្រទេស ឬមហាអំណាចណាមួយដែលអាចឈររាំងកិច្ចការដែលព្រះជាម្ចាស់ចង់សម្រេចឱ្យបាននោះឡើយ។ អស់អ្នកដែលរារាំងកិច្ចការរបស់ព្រះជាម្ចាស់ តតាំងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយរំខាន និងធ្វើឱ្យខូចផែនការរបស់ព្រះជាម្ចាស់ ចុងក្រោយនឹងត្រូវព្រះជាម្ចាស់ដាក់ទោស។ អ្នកណាដែលប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវបញ្ចូនទៅស្ថាននរក។ ប្រទេសណាដែលប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវរងនូវការបំផ្លិចបំផ្លាញ។ ជាតិសាសន៍ណាដែលក្រោកឡើងប្រឆាំងទាស់នឹងកិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវកម្ចាត់ចេញពីផែនដីនេះ និងលែងមានទៀត» (ដកស្រង់ពី «ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់គ្រប់គ្រងលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានធ្វើបន្ទាល់ប្រាប់ប្ដីខ្ញុំអំពីនិស្ស័យសុចរិតរបស់ព្រះ ដែលមិនអត់ឱនចំពោះការប្រមាថឡើយ។ ការដែលបក្សកុម្មុយនីស្តចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញពួកអ្នកជឿ គឺជាការធ្វើអាក្រក់ ទាស់ទទឹងនឹងព្រះ ហើយព្រះនឹងដាក់ទោសពួកគេមិនខាន។ គាត់ឈរនៅខាងបក្ស ហើយរារាំងខ្ញុំមិនឱ្យជឿព្រះ គាត់កំពុងធ្វើអាក្រក់រួមគ្នាជាមួយពួកគេហើយ។ ក្រោយឮបែបនេះ គាត់និយាយទាំងអស់សង្ឃឹមថា៖ «អូនគិតថា បងចង់ឬ? បក្សកុម្មុយនីស្ត គឺជាអ្នកធ្វើរឿងនេះ។ បើបងមិនឃាត់អូនកុំឱ្យជឿព្រះទេ បងក៏អាចបាត់បង់ការងារដែរ។ ម៉េចក៏អូនមិនគិតពីបងផង? បើអូនជាប់គុកព្រោះតែជឿលើព្រះ បើគេមិនសម្លាប់អូនឯងទេ អន់ណាស់ ក៏គេបកស្បែកអូនឯងដែរ។ តើបងអាចឈរមើលអូនឯងត្រូវរងទុក្ខយ៉ាងម៉េចកើតទៅ? ឱ្យបងធ្វើម៉េច ទើបឱ្យអូនព្រមបោះបង់សេចក្ដីជំនឿនេះ?» ខ្ញុំថា៖ «ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះពិតមួយអង្គ ហើយខ្ញុំនឹងមិនបោះបង់សេចក្ដីជំនឿខ្ញុំទេ!» គួរឱ្យភ្ញាក់ផ្អើល ពេលគាត់ឃើញខ្ញុំមិនព្រមធ្វើតាម គាត់ក៏វាយខ្ញុំ។ គាត់និយាយមកខ្ញុំទាំងកំហឹងថា៖ «បើគេចាប់ខ្លួននាងឯងព្រោះតែជឿព្រះ នាងឯងនឹងត្រូវចប់មិនខាន។ នាងឯងកំពុងយកកទៅលអន្ទាក់ហើយ។ ប្រាប់អញមើល៍ បើនាងឯងស្លាប់ទៅ ជឿព្រះបានប្រយោជន៍អ្វី?» ក្រោយមក គាត់បានរុញខ្ញុំផ្ទប់នឹងគ្រែ រួចចាប់ច្របាច់កខ្ញុំដូចមនុស្សឆ្កួត រួចថា៖ «អញនឹងច្របាច់កនាងឯងឱ្យងាប់ ចាំមើលនាងឯងអាចជឿព្រះបានទៀតទេ!» គាត់ច្របាច់កខ្ញុំ រហូតដល់ខ្ញុំដកដង្ហើមមិនរួច ហើយខ្ញុំខំប្រទាញប្រទង់តាមកម្លាំងខ្ញុំដែរ តែគ្មានប្រយោជន៍ឡើយ។ ខ្ញុំក៏សន្លប់។ ពេលដឹងខ្លួនបន្តិចម្តងៗ ខ្ញុំគិតថា រៀបការប៉ុន្មានឆ្នាំមកនេះ ប្ដីខ្ញុំមិនដែលធ្លាប់វាយខ្ញុំបែបនេះទេ ដើម្បីការពារឋានៈ និងការងារគាត់ គាត់បានធ្វើដាក់ខ្ញុំយ៉ាងព្រៃផ្សៃ ស្ទើរតែធ្វើឱ្យខ្ញុំដាច់ខ្យល់ស្លាប់ទៅហើយ។ ខ្ញុំខូចចិត្តខ្លាំងណាស់។ ខ្ញុំក៏ស្អប់បក្សកុម្មុយនីស្តកាន់តែខ្លាំងផងដែរ។ បើពួកគេមិនប្រើការងារ និងអនាគតសមាជិកគ្រួសារមកគំរាមទេ ប្ដីខ្ញុំក៏មិនដាច់មេត្តាបែបនេះដែរ។

គ្រប់ពេលដែលប្ដីខ្ញុំរងសម្ពាធការងារកាន់តែខ្លាំង គាត់ក៏ធ្វើបាបខ្ញុំកាន់តែខ្លាំងដែរ។ ថ្ងៃមួយ ពេលគាត់ត្រលប់ពីប្រជុំមកផ្ទះវិញ គាត់បានបង្រៀនមនោគមវិជ្ជាមួយទៀតដល់ខ្ញុំ ហើយថា នៅក្រោមការគ្រប់គ្រងរបស់បក្សកុម្មុយនីស្តចិននៅប្រទេសចិន សមាជិកគ្រួសារទាំងអស់របស់អ្នកជឿព្រះ ត្រូវរងទុក្ខ។ គាត់ថា ខ្ញុំមិនអាចបន្តជឿព្រះទៀតឡើយ បើមិនដូច្នោះទេ យើងទាំងពីរនាក់ នឹងត្រូវបាត់បង់ការងារ ហើយការសិក្សា និងការងារកូនស្រីយើង ក៏នឹងត្រូវប៉ះពាល់ផងដែរ។ គាត់សួរថា បើខ្ញុំជាប់គុក ព្រោះតែខ្ញុំជឿព្រះ តើកូនស្រីយើងអាចងើបមុខរួចទេ? ហើយគាត់ថា បើខ្ញុំមិនគិតដល់ពួកយើងទាំងពីរទេ ក៏ខ្ញុំគួរគិតដល់កូនស្រីយើងដែរ។ ខ្ញុំគិតថា បើបក្សកុម្មុយនីស្ត ដកហូតការងារប្ដីខ្ញុំ និងបំផ្លាញអនាគតកូនស្រីខ្ញុំ ព្រោះតែខ្ញុំជឿព្រះ តើពួកគេទាំងពីរនឹងមិនស្អប់ខ្ញុំជារៀងរហូតទៅហើយទេ? ពេលនោះ ខ្ញុំពិបាកចិត្តណាស់ ដូច្នេះ ខ្ញុំបានអំពាវនាវស្ងាត់ៗទៅព្រះ ដោយទូលសូមឱ្យទ្រង់ជួយណែនាំខ្ញុំ។ ខ្ញុំនឹកចាំបន្ទូលរបស់ព្រះទាំងអស់នេះ៖ «ជាការពិតណាស់ ចំពោះអ្វីៗគ្រប់យ៉ាងដែលកើតឡើងនៅក្នុងចក្រវាឡនេះ គឺគ្មានអ្វីដែលខ្ញុំមិនបានអារកាត់នោះឡើយ។ តើមានអ្វីមួយដែលមិនស្ថិតនៅក្នុងព្រះហស្តរបស់ខ្ញុំដែរឬទេ? អ្វីៗដែលខ្ញុំមានបន្ទូល ត្រូវសម្រេចទាំងអស់ ហើយនៅក្នុងចំណោមមនុស្សនេះ តើមាននរណាអាចប្ដូរព្រះតម្រិះរបស់ខ្ញុំបានទេ? ... តើនោះមិនមែនខ្ញុំអង្គឯងទេឬអី ដែលបានធ្វើការរៀបចំទាំងអស់នេះ?» (ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ គ្រប់យ៉ាងស្ថិតនៅក្នុងព្រះហស្តព្រះ។ មិនថាខ្ញុំ និងប្ដីខ្ញុំបាត់បង់ការងារឬអត់ មិនថាការសិក្សាកូនស្រីខ្ញុំរងផលប៉ះពាល់ ហើយមិនថា នាងមានការងារឬអត់នោះទេ ព្រះបានរៀបចំគ្រប់យ៉ាងរួចទៅហើយ។ មានតែព្រះប៉ុណ្ណោះដែលអាចកំណត់គ្រប់យ៉ាងបាន មិនមែនបក្សកុម្មុយនីស្តទេ។ ពេលគិតបែបនេះ ខ្ញុំតបទៅប្ដីខ្ញុំថា៖ «វាសនាមនុស្សស្ថិតក្នុងព្រះហស្តព្រះ ស្ថិតក្រោមការគ្រប់គ្រងរបស់ទ្រង់។ បងគិតថា បើបងស្ដាប់តាមបក្សកុម្មុយនីស្ត បងអាចរក្សាការងារបាន មែនទេ? បក្សមិនទាំងអាចគ្រប់គ្រងវាសនាខ្លួនឯងបានផង តើបក្សអាចគ្រប់គ្រងវាសនាអ្នកដទៃបានយ៉ាងម៉េចកើតទៅ?» ពេលនោះ គាត់និយាយទាំងកំហឹងថា៖ «បើនាងឯងជឿស៊ប់បែបនេះទៅហើយ នោះបក្សនឹងចាប់ខ្លួននាងឯងមិនខាន។ បើពួកគេចាប់បានអ្នកជឿណាហើយ ពួកគេនឹងកាត់ទោសស្លាប់ដល់អ្នកនោះមិនខាន។ នាងឯងស្លាប់ក្រោមដៃអញវិញ ល្អជាង»។ ខ្ញុំមិនទាន់ដឹងខ្លួនស្រួលបួលផង គាត់ស្រាប់តែរត់ទៅផ្ទះបាយដូចមនុស្សឡប់សតិ យកកាំបិត ឈរខាងមុខខ្ញុំ គាត់កាន់កាំបិតក្នុងដៃ រួចនិយាយម៉ាត់ៗថា៖ «តើនាងឯងចង់ជឿព្រះ ឬក៏ចង់មានជីវិតល្អ? បើនាងឯងទទូចចង់ជឿព្រះទៀត អញនឹងចាក់ទម្លុះបំពង់កឯងមិនខាន!» ខ្ញុំខឹងផង ខ្លាចផង ហើយខ្ញុំក៏អំពាវនាវក្នុងចិត្តរកព្រះជាបន្ទាន់។ ពេលនោះ កូនស្រីខ្ញុំស្រាប់តែរត់ចេញពីបន្ទប់ មកឈរបាំងពីមុខខ្ញុំ រួចស្រែកថា៖ «ប៉ា! បើចង់សម្លាប់ម៉ាក់ ប៉ាត្រូវសម្លាប់ខ្ញុំជាមុនសិន!» គាត់ភ្ញាក់ផ្អើល ពេលឃើញកូនស្រីធ្វើបែបនេះ ភ្នែកគាត់សម្លឹងមើលមុខនាងឥតព្រិច សាច់ដុំមុខឡើងរឹង។ គាត់បានទម្លាក់ដៃដែលកាន់កាំបិតចុះយឺតៗ។ ពេលនោះ ខ្ញុំឈឺចាប់ក្នុងចិត្តជាខ្លាំងរកអ្វីពណ៌នាមិនបានឡើយ ហើយទឹកភ្នែកនៃការឈឺចាប់ និងកំហឹង ក៏បានហូរស្រក់មក។ ខ្ញុំមិននឹកស្មានថា ប្ដីខ្ញុំហ៊ានគំរាមសម្លាប់ខ្ញុំ ព្រោះតែខ្ញុំជឿលើព្រះឡើយ។ នេះមិនមែនជាប្ដីខ្ញុំទេ។ នេះជាអារក្សច្បាស់ក្រឡែត!

ថ្ងៃមួយ ពេលកំពុងថ្វាយបង្គំព្រះ ខ្ញុំបានអានអត្ថបទព្រះបន្ទូលនេះ។ «ហេតុអ្វីបានជាប្ដីស្រឡាញ់ប្រពន្ធ? ហេតុអ្វីបានប្រពន្ធស្រឡាញ់ប្ដី? ហេតុអ្វីបានជាកូនត្រូវមានកាតព្វកិច្ចចំពោះឪពុកម្ដាយរបស់ពួកគេ? ហេតុអ្វីបានជាឪពុកម្ដាយផ្ដោតការស្រឡាញ់លើកូនៗរបស់ពួកគេ? តើមនុស្សមានបំណងបែបណានៅក្នុងចិត្តរបស់ពួកគេឱ្យប្រាកដ? តើបំណងរបស់ពួកគេ មិនមែនដើម្បីសម្រេចផែនការផ្ទាល់ខ្លួន ឬបំពេញចំណង់ចិត្តអាត្មានិយមរបស់ខ្លួនគេផ្ទាល់ទេ មែនទេ? តើពួកគេពិតជាចង់ធ្វើការ ដើម្បីជាប្រយោជន៍ដល់ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់មែនទេ? តើពួកគេពិតជាកំពុងធ្វើការ ដើម្បីជាប្រយោជន៍ដល់កិច្ចការរបស់ព្រះជាម្ចាស់មែនទេ? តើបំណងរបស់ពួកគេ គឺដើម្បីសម្រេចភារកិច្ចក្នុងនាមជាសត្តនិករដែលព្រះបានបង្កើតមកមែនទេ?» (ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «នរណាម្នាក់ដែលមិនទទួលស្គាល់ព្រះជាម្ចាស់ គឺជាសត្រូវ ពោលគឺ នរណាម្នាក់ដែលមិនទទួលស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស (មិនថា ពួកគេនៅក្នុង ឬនៅក្រៅកិច្ចការបម្រើទេ) គឺសុទ្ធតែជាពួកទទឹងនឹងព្រះគ្រីស្ទ។ តើសាតាំងជានរណា តើអារក្សជានរណា ហើយតើសត្រូវរបស់ព្រះជាម្ចាស់ជានរណា ប្រសិនបើមិនមែនជាពួកតតាំងដែលមិនជឿលើព្រះជាម្ចាស់នោះ? តើពួកគេមិនមែនជាមនុស្សដែលរឹងទទឹងនឹងព្រះជាម្ចាស់ទេឬអី?» (ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានគិតពីបន្ទូលព្រះ។ រូបភាពដែលប្ដីខ្ញុំគាបសង្កត់ខ្ញុំជាបន្តបន្ទាប់ បានផុសឡើងក្នុងចិត្តខ្ញុំ មួយវគ្គម្ដងៗដូចក្នុងរឿងភាគអ៊ីចឹង។ ម៉េចក៏ប្ដីខ្ញុំ ដែលមិនធ្លាប់ស្រែកគំហក ឬវាយខ្ញុំសោះ បែរជាធ្វើបាបខ្ញុំ ព្រោះតែខ្ញុំជឿលើព្រះបែបនេះ? ម៉េចក៏ជីវិតអាពាហ៍ពិពាហ៍ប៉ុន្មានឆ្នាំនេះ បែរជាត្រូវបែកបាក់ ព្រោះតែលាបសក្ការៈផ្ទាល់ខ្លួនទៅវិញ? រវាងមនុស្សយើង គឺគ្មានក្ដីស្រឡាញ់ពិតទេ។ មនុស្សប្រើគ្នាទៅវិញទៅមកប៉ុណ្ណោះ។ ពីមុន ប្ដីខ្ញុំធ្វើល្អដាក់ខ្ញុំ ព្រោះតែខ្ញុំអាចធ្វើការ រកលុយ និងបង្កើតកូនឱ្យគាត់ប៉ុណ្ណោះ។ ក្នុងភ្នែកគាត់ ខ្ញុំមានប្រយោជន៍។ តែឥឡូវ ខ្ញុំបានជ្រើសរើសជឿលើព្រះ ដែលប៉ះពាល់ដល់ប្រយោជន៍គាត់ ដូច្នេះ គាត់មិនខ្វល់ពីអារម្មណ៍យើងទាំងពីរទេ។ ដើម្បីរារាំងខ្ញុំមិនឱ្យជឿព្រះ គាត់ចង់រាយការណ៍ខ្ញុំទៅប៉ូលិស គាត់ច្របាច់កខ្ញុំ រហូតដល់សន្លប់ ហើយថែមទាំងយកកាំបិតមកគំរាមខ្ញុំទៀតផង។ គាត់នៅតែទទូចថា គាត់មិនចង់ឱ្យខ្ញុំជឿព្រះ ព្រោះគាត់គិតពីខ្ញុំ ហើយខ្លាចគេចាប់ខ្លួនខ្ញុំ តែគ្រប់យ៉ាងគឺដើម្បីខ្លួនគាត់ប៉ុណ្ណោះ។ គាត់គិតពីអាជីព និងកេរ្តិ៍ឈ្មោះគាត់ធំលើសអ្វីទាំងអស់។ ដើម្បីការពារការងារគាត់ គាត់សុខចិត្តធ្វើជាឆ្កែ ជាបាវបម្រើឱ្យបក្សកុម្មុយនីស្ត បង្ខំខ្ញុំឱ្យដើរដល់ផ្លូវទ័ល។ គាត់ថែមទាំងប្រើល្បិចអាក្រក់គ្រប់បែបយ៉ាង ដើម្បីរារាំងខ្ញុំមិនឱ្យជឿព្រះទៀតផង។ គាត់មានសារជាតិជាអារក្សដែលស្អប់ និងទាស់ទទឹងនឹងព្រះ។ ក្រោយមក ខ្ញុំបានអានអត្ថបទបន្ទូលព្រះមួយទៀត។ «ក្នុងនាមជាមនុស្សម្នាក់មានភាពធម្មតា និងជាអ្នកស្វែងរកការស្រលាញ់ព្រះជាម្ចាស់ នោះការចូលទៅក្នុងនគរព្រះដើម្បីក្លាយជាម្នាក់ក្នុងចំណោមរាស្ត្ររបស់ព្រះជាម្ចាស់ គឺជាអនាគតពិតប្រាកដរបស់អ្នករាល់គ្នា និងជាជីវិតមួយដែលមានតម្លៃខ្ពស់បំផុត និងមានសារៈសំខាន់ ហើយគ្មានអ្នកណាម្នាក់មានពរជាងអ្នករាល់គ្នាឡើយ។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលបែបនេះ? ដ្បិតអស់អ្នកដែលមិនជឿលើព្រះជាម្ចាស់រស់នៅសម្រាប់តែសាច់ឈាម និងរស់នៅសម្រាប់សាតាំង ប៉ុន្តែសព្វថ្ងៃនេះ អ្នករាល់គ្នារស់នៅសម្រាប់ព្រះជាម្ចាស់ និងរស់នៅធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ហេតុនេះទើបខ្ញុំមានបន្ទូលថា ជីវិតរបស់អ្នករាល់គ្នាមានសារៈសំខាន់បំផុត។ មានតែមនុស្សមួយក្រុមដែលត្រូវបានព្រះជាម្ចាស់ជ្រើសរើសនេះទេ ទើបអាចរស់នៅក្នុងជីវិតដែលមានសារៈសំខាន់បំផុតបាន៖ គ្មាននរណាម្នាក់ផ្សេងទៀតនៅលើផែនដី អាចរស់នៅក្នុងជីវិតមួយដែលមានតម្លៃ និងមានន័យបែបនេះឡើយ» (ដកស្រង់ពី «ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទូលព្រះបានជំរុញចិត្តខ្ញុំជាខ្លាំង និងជួយឱ្យខ្ញុំមើលឃើញពីអត្ថន័យជីវិត។ ការជឿព្រះ ការដេញតាមសេចក្តីពិត និងការបំពេញភារកិច្ចក្នុងនាមជាភាវៈដែលព្រះបង្កើតមក គឺជាផ្លូវតែមួយគត់ ដើម្បីរស់នៅក្នុងជីវិតដែលមានអត្ថន័យ និងតម្លៃ។ ខ្ញុំខំធ្វើការយ៉ាងខ្លាំងនៅក្នុងលោកីយ៍ ហើយមនុស្សបានដឹងពីកេរ្តិ៍ឈ្មោះខ្ញុំ តែខាងក្នុងវិញ ខ្ញុំវេទនាចិត្តណាស់។ ដោយសារនឿយហត់ពេក ខ្ញុំបានធ្លាក់ខ្លួនឈឺ ហើយសំឡេងខ្ញុំប្រែជាស្អក សឹងតែនិយាយមិនចេញ។ ពេលនោះ ទើបខ្ញុំដឹងថា ទោះខ្ញុំទទួលបានប័ណ្ណកិត្តិយស ឬការសរសើរច្រើនប៉ុន្មានក៏ដោយ ក៏មិនអាចព្យាបាលជំងឺ ឬភាពទទេស្អាតខាងវិញ្ញាណរបស់ខ្ញុំបានឡើយ។ កេរ្តិ៍ឈ្មោះដែលខ្ញុំបានដេញតាម និងធ្លាប់មានប៉ុន្មានឆ្នាំមកនេះ មិនអាចជួយខ្ញុំឱ្យទទួលបានសេចក្តីពិត ឬសង្រ្គោះខ្ញុំពីសេចក្តីពុករលួយ និងការធ្វើបាបពីសំណាក់សាតាំងឡើយ។ ជាងនេះទៅទៀត ក្នុងពេលបង្រៀនសិស្សប៉ុន្មានឆ្នាំមកនេះ ខ្ញុំបានបណ្ដុះគំនិតដល់សិស្សអំពីរឿងគ្រប់យ៉ាង ដែលបដិសេធព្រះ។ ខ្ញុំបានច្រៀងសរសើរបក្សកុម្មុយនីស្តគ្រប់ពេល។ បើបន្តធ្វើបែបនេះទៀត ខ្ញុំគ្មានផ្លូវទទួលបានលទ្ធផលល្អឡើយ។ ខ្ញុំត្រូវតែឈប់បម្រើបក្ស។ ខ្ញុំបានអធិស្ឋានទៅព្រះនៅក្នុងចិត្ត ដោយទូលសូមឱ្យទ្រង់ប្រទានផ្លូវចេញដល់ខ្ញុំ។ ក្រោយមក នៅពេលខ្ញុំទៅពិនិត្យសុខភាព គ្រូពេទ្យប្រាប់ខ្ញុំថា៖ «បំពង់កប្អូនហើមធំខ្លាំងណាស់។ បំពង់កទាំងមូល បានប្ដូរពណ៌ និងមានឈាមកកច្រើន។ បំពង់កហើមធំ ដែលធ្វើឱ្យប៉ះពាល់ដល់បំពង់សំឡេងប្អូន។ ការងារដូចប្អូននេះ បើប្អូនមិនឈប់និយាយច្រើនទេ ប្អូននឹងអាចបាត់បង់សមត្ថភាពនិយាយតែម្ដង»។ ពេលនោះ គាត់បានស្នើឱ្យខ្ញុំដាក់ច្បាប់ឈប់សម្រាកព្យាបាលជំងឺរយៈពេលប្រាំមួយខែ។ ខ្ញុំបានអរព្រះគុណព្រះអស់ពីចិត្ត។ ខ្ញុំគិតថា ខ្ញុំមានពេលច្រើន ដើម្បីអានបន្ទូលព្រះ និងបំពេញភារកិច្ចខ្ញុំ តែប្ដីខ្ញុំចាប់ផ្ដើមប្រើមធ្យោបាយកាន់តែអាក្រក់ ដើម្បីរារាំងខ្ញុំ។

ថ្ងៃមួយ ក្នុងខែកុម្ភៈ ឆ្នាំ២០០៩ គាត់បានបបួលមិត្តរួមថ្នាក់ខ្ញុំពីរនាក់ និងប្អូនប្រុសខ្ញុំមកលេងខ្ញុំ។ ពួកគេបង្ខំឱ្យខ្ញុំចូលឡាន រួចយកខ្ញុំទៅមន្ទីរពេទ្យផ្លូវចិត្ត។ តែខាងមន្ទីរពេទ្យមិនទទួលខ្ញុំទេ ព្រោះខ្ញុំគ្មានឈឺអ្វីផង។ ប្ដីខ្ញុំនិយាយថា៖ «ឯងដឹងហើយថា បក្សចាប់ខ្លួនពួកអ្នកជឿព្រះ និងការចាប់ខ្លួន គឺជាទោសស្លាប់ តែឯងនៅតែទទូចចង់ជឿព្រះទៀត។ មានតែមនុស្សដែលមានបញ្ហាផ្លូវចិត្តប៉ុណ្ណោះ ទើបមិនខ្លាចស្លាប់។ សមត្ថភាពធ្វើតេស្តនៅមន្ទីរពេទ្យនេះ នៅមានកម្រិតនៅឡើយ។ នៅមន្ទីរពេទ្យផ្លូវចិត្តខេត្ត មានបរិក្ខារប្រសើរជាង និងមានគ្រូពេទ្យពូកែជាងនេះ។ ខ្ញុំនឹងនាំឯងទៅទីនោះ ដើម្បីពិនិត្យមើល ថាតើឯងមានជំងឺផ្លូវចិត្តមែនឬអត់»។ ខ្ញុំតបទាំងខឹងសម្បាថា៖ «ខ្ញុំគិតថា បងឯងទេដែលមានបញ្ហាផ្លូវចិត្តនោះ។ ខ្ញុំមិនមែនមិនខ្លាចស្លាប់នោះទេ។ ខ្ញុំជ្រើសរើសជឿព្រះ ទោះបីជាត្រូវស្លាប់ក៏ដោយ ព្រោះខ្ញុំដឹងថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាការយាងមករបស់ព្រះសង្រ្គោះ។ ទ្រង់បានសម្ដែងចេញសេចក្តីពិតជាច្រើន ហើយទ្រង់អាចសង្រ្គោះមនុស្សពីអំពើបាប និងគ្រោះមហន្តរាយ។ ពួកអ្នកមិនជឿដែលមិនទទួលយកការជំនុំជម្រះ និងការបន្សុទ្ធរបស់ព្រះ នឹងត្រូវស្លាប់ទាំងអស់នៅក្នុងមហន្តរាយ»។ តែគាត់មិនស្ដាប់ខ្ញុំទេ។ ព្រឹកស្អែក គាត់បង្ខំខ្ញុំទៅមន្ទីរពេទ្យផ្លូវចិត្តនៅឯខេត្ត។ យើងបានទៅជាន់ទីពីរ ហើយខ្ញុំបានឃើញស្ត្រីឡប់សតិម្នាក់ដេកចំកោងខ្លួននៅលើឥដ្ឋតាមផ្លូវដើរ ទាំងជាប់ច្រវាក់ធំមួយទៀតផង។ បុរសវ័យកណ្ដាលម្នាក់ កំពុងកាន់ចុងច្រវាក់ ខំទាញច្រវាក់នោះយ៉ាងខ្លាំង ដោយអូសស្ត្រីនោះនៅលើកម្រាលឥដ្ឋ។ ស្ត្រីនោះមានអារម្មណ៍ភិតភ័យ ទាំងដៃជាប់ច្រវាក់ ដោយខំទាញអស់ពីកម្លាំង និងស្រែកឡើងឮៗ។ ពេលឃើញសក់គាត់មើលទៅដូចចំបើង ឃើញទឹកមុខគួរឱ្យខ្លាចរបស់គាត់ និងឮសម្រែកនៃការឈឺចាប់ក្នុងចិត្ត គឺជាបទពិសោធគួរឱ្យរន្ធត់មួយ។ មួយរំពេចនោះ ចិត្តខ្ញុំស្រាប់តែឈឺចាប់ និងកើតទុក្ខជាខ្លាំង។ ខ្ញុំយល់ថា នេះជាការប្រមាថដ៏ធ្ងន់ធ្ងរចំពោះភាពថ្លៃថ្នូររបស់ខ្ញុំ ហើយខ្ញុំចង់បកក្រោយ ចុះជណ្ដើរ និងចេញពីកន្លែងដ៏អាក្រក់នោះវិញភ្លាម តែខ្ញុំធ្វើមិនកើត។ ប្ដីខ្ញុំបានតាមខ្ញុំគ្រប់ជំហានតែម្ដង។ ពេលនោះ ខ្ញុំនឹកចាំពីបន្ទូលព្រះជាម្ចាស់។ «ព្រះជាម្ចាស់ផ្ទំមិនលក់ជាច្រើនយប់ដើម្បីតែកិច្ចការរបស់មនុស្សជាតិ។ ចេញពីទីដ៏ខ្ពង់ខ្ពស់ទៅកាន់ទីជម្រៅដ៏ទាបបំផុត ទ្រង់បានយាងចុះទៅកាន់ស្ថាននរកដ៏អ៊ូអរដែលមនុស្សរស់នៅដើម្បីចំណាយពេលដ៏ខ្លីជាមួយគេ ព្រះអង្គមិនដែលរអ៊ូរទាំអំពីភាពកខ្វក់នៅក្នុងចំណោមមនុស្សឡើយ ហើយទ្រង់ក៏មិនដែលស្ដីបន្ទោសមនុស្សសម្រាប់ការមិនស្ដាប់បង្គាប់របស់គេដែរ ប៉ុន្តែបែរជាស៊ូទ្រាំរងការប្រមាថមើលងាយដ៏ខ្លាំងបំផុត នៅពេលដែលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ដោយផ្ទាល់។ តើព្រះជាម្ចាស់អាចក្លាយជាកម្មសិទ្ធិនៃស្ថាននរកយ៉ាងដូចម្ដេចទៅ? តើព្រះអង្គអាចចំណាយពេលវេលានៃព្រះជន្មរបស់ទ្រង់នៅស្ថាននរកយ៉ាងដូចម្ដេច? ប៉ុន្តែសម្រាប់ជាប្រយោជន៍ដល់មនុស្សទាំងអស់ ដើម្បីឱ្យមនុស្សជាតិទាំងមូលអាចសម្រាកបានកាន់តែឆាប់តាមតែអាចធ្វើទៅបាន ព្រះអង្គបានរងការប្រមាថមើលងាយ និងភាពអយុត្តិធម៌ក្នុងការយាងមកផែនដី ហើយបានចូលទៅក្នុង 'ស្ថាននរក' និង 'ស្ថានឃុំព្រលឹង' ចូលទៅក្នុងរូងខ្លាដោយអង្គទ្រង់ ដើម្បីសង្រ្គោះមនុស្ស។ តើមនុស្សមានគុណសម្បត្តិអ្វីទៅដែលហ៊ានមកប្រឆាំងនឹងព្រះជាម្ចាស់នោះ? តើគេសំអាងលើហេតុផលអ្វីខ្លះក្នុងការរអ៊ូរទាំអំពីព្រះជាម្ចាស់? តើគេអាចមានថ្លើមធំក្នុងការសម្លឹងមើលព្រះជាម្ចាស់បានយ៉ាងដូចម្ដេច?» (ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (៩)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ដើម្បីសង្រ្គោះមនុស្សជាតិ ព្រះបានយកកំណើតជាមនុស្សនៅគ្រាចុងក្រោយ និងយាងមកកាន់ប្រទេសចិនដែលគ្រប់គ្រងដោយអ្នកមិនជឿព្រះ ដោយលេចមក និងធ្វើការនៅកន្លែងដ៏អាក្រក់ ដែលប្រឆាំងនឹងព្រះបំផុត ដោយរងការគាបសង្កត់ និងការថ្កោលទោសពីសំណាក់បក្សកុម្មុយនីស្ត និងពិភពសាសនា ហើយរងភាពអាម៉ាស់ដ៏ធ្ងន់ធ្ងរ តែព្រះទទួលយកគ្រប់យ៉ាង ដោយគ្មានថ្លែងបន្ទូលអ្វីឡើយ។ ទ្រង់ជាព្រះដែលបង្កើតរបស់សព្វសារពើ ជាព្រះដ៏ខ្ពង់ខ្ពស់ និងគួរឱ្យគោរពបំផុត តែទ្រង់បានយាងមករស់នៅក្នុងចំណោមមនុស្សពុករលួយ រងភាពអាម៉ាស់បំផុត ដោយសម្ដែងចេញសេចក្តីពិតក្នុងចំណោមមនុស្ស និងសម្ងំធ្វើកិច្ចការសង្រ្គោះមនុស្សជាតិស្ងាត់ៗ។ តែរូបខ្ញុំ ដែលជាមនុស្សពុករលួយ ពេលឃើញខ្លួនពាក់ព័ន្ធជាមួយមនុស្សវិកលចរិត ខ្ញុំយល់ថា វាប៉ះពាល់ដល់ភាពថ្លៃថ្នូររបស់ខ្ញុំ ថាវាជាការប្រមាថដល់ខ្ញុំ។ ខ្ញុំចង់រត់គេច។ ខ្ញុំគ្មានការតាំងចិត្តសូម្បីតែបន្តិច ដើម្បីរងទុក្ខសម្រាប់សេចក្តីពិតឡើយ។ ពេលគិតបែបនេះ ខ្ញុំអាម៉ាស់ណាស់ ហើយខ្ញុំបានអធិស្ឋានស្ងាត់ៗទៅព្រះ ដោយស្បថថា មិនថាលើកក្រោយខ្ញុំជួបរឿងអ្វី ឬខ្ញុំរងការប្រមាថបែបណាទេ ខ្ញុំនឹងមិនចុះញ៉មចំពោះសាតាំងឡើយ។ គ្រូពេទ្យគ្រាន់តែចេញថ្នាំឱ្យខ្លះ រួចឱ្យខ្ញុំមកផ្ទះវិញ។ ក្រោយមក ពេលប្ដីខ្ញុំឃើញថា គាត់មិនអាចរារាំងខ្ញុំមិនឱ្យជឿព្រះបាន គាត់ក៏លែងខ្វល់នឹងខ្ញុំទៀត ហើយខ្ញុំក៏បំពេញភារកិច្ចម្ដងទៀត។ ក្រោយមក ក្នុងខែតុលា ឆ្នាំ២០១២ ដោយសារមានមនុស្សក្បត់ម្នាក់ដូចយូដាស ទើបប៉ូលិសសង្ស័យថា ខ្ញុំជាអ្នកដឹកនាំពួកជំនុំ ហើយក៏បានតាមដានខ្ញុំ។ ដូច្នេះ ខ្ញុំបានចាកចេញពីផ្ទះ និងបំពេញភារកិច្ចនៅតំបន់ផ្សេងទៀត ដើម្បីគេចពីការចាប់ខ្លួន។ ក្រោយមក ខ្ញុំរកដឹងថា មួយថ្ងៃបន្ទាប់ពីខ្ញុំបានចាកចេញពីផ្ទះ ប៉ូលិសបានទៅផ្ទះខ្ញុំ ដើម្បីចាប់ខ្លួនខ្ញុំ។ ពួកគេក៏បានចាប់ខ្លួនបងប្អូនប្រុសស្រីបីនាក់ផ្សេងទៀត ដើម្បីសួរនាំពីកន្លែងដែលខ្ញុំស្ថិតនៅផងដែរ រួចចាប់ផ្ដើមតាមរកខ្ញុំ ដោយប្រើរូបថតខ្ញុំ។ ពីរខែក្រោយមក កងសន្តិសុខជាតិបានរកឃើញសៀវភៅព្រះបន្ទូលនៅផ្ទះខ្ញុំ។ ពួកគេប្រាប់ប្ដីខ្ញុំថា ពួកគេនឹងចាប់ខ្ញុំឱ្យបាន ទោះបីខ្ញុំរត់ដល់ចុងផែនដីក៏ដោយ។ ការិយាល័យអប់រំបន្តបង្ខំឱ្យប្ដីខ្ញុំតាមរកខ្ញុំ។ ពេលនោះ ខ្ញុំក្លាយជាគោលដៅចង់ចាប់ខ្លួនបំផុតម្នាក់ក្នុងបញ្ជីបក្សកុម្មុយនីស្ត។

ពួកគេថែមទាំងប្រើកូនស្រីខ្ញុំ ដើម្បីអូសទាញខ្ញុំឱ្យមកផ្ទះទៀតផង។ នៅរសៀលមួយ នាចុងខែធ្នូ ឆ្នាំ២០១២ មិននឹកស្មានថា កូនស្រីខ្ញុំបានទូរស័ព្ទមកខ្ញុំថា៖ «ម៉ាក់ កូនទូរស័ព្ទរកម៉ាក់ទាំងភ័យខ្លាច។ ប៉ូលិសកំពុងតាមរកម៉ាក់នៅគ្រប់ទីកន្លែង ហើយពួកគេក៏ឆែកឆេរផ្ទះយើងផងដែរ។ ឥឡូវ កូនតេទៅប្រាប់ម៉ាក់ថា ថ្នាក់ដឹកនាំពីការិយាល័យអប់រំ និងពីសាលាកូន ប្រាប់ប៉ា និងកូនឱ្យនិយាយប្រាប់ម៉ាក់ថា ពួកគេចង់ឱ្យម៉ាក់បោះបង់ជំនឿ និងត្រលប់មកផ្ទះវិញ ហើយពួកគេសន្យាថា ពួកគេនឹងមិនប្រកាន់ទោសម៉ាក់ឡើយ។ ពួកគេក៏និយាយដែរថា ឱ្យតែម៉ាក់ត្រលប់មកផ្ទះវិញ ទោះបីម៉ាក់មិនទៅធ្វើការ ក៏ពួកគេនឹងនៅតែបើកប្រាក់ខែឱ្យម៉ាក់ពេញដែរ»។ ពេលឮបែបនេះ ខ្ញុំខឹងខ្លាំងណាស់។ បក្សកុម្មុយនីស្តកំពុងប្រើឋានៈ និងលុយកាក់ ដើម្បីល្បួងខ្ញុំឱ្យបោះបង់សេចក្ដីជំនឿខ្ញុំចោល។ គួរឱ្យស្អប់មែន! អ្វីដែលធ្វើឱ្យខ្ញុំពិបាកចិត្តបំផុតនោះគឺ កូនស្រីខ្ញុំហាក់ដូចជាជឿស្លុងលើសម្ដីរបស់រដ្ឋាភិបាល និងថ្នាក់ដឹកនាំសាលា។ តាមរយៈរឿងនេះ ខ្ញុំបានឃើញយ៉ាងច្បាស់ថា បក្សកុម្មុយនីស្តកំពុងប្រើប្រាស់គ្រួសារខ្ញុំ។ ខ្ញុំបានប្រាប់កូនស្រីខ្ញុំយ៉ាងម៉ឺងម៉ាត់ថា៖ «កូនម្ដាយ កូនឆោតពេកហើយ។ បើម៉ាក់ទៅផ្ទះវិញ តើកូនដឹងថានឹងមានរឿងអ្វីកើតឡើងទេ? ម៉ាក់នឹងដូចជាចៀមដែលគេបោះចូលហ្វូងកញ្ជ្រោងអ៊ីចឹង។ ម៉ាក់ទៅផ្ទះវិញមិនបានទេ»។ នាងតបវិញទាំងអន្ទះសាថា៖ «ពួកគេថា បើម៉ាក់មិនមកផ្ទះវិញទេ ពួកគេនឹងដកហូតប្រាក់សោធននិវត្តន៍របស់ម៉ាក់ជាង២០ឆ្នាំនេះ។ ម៉ាក់អើយ មកផ្ទះវិញមក។ បើម៉ាក់មិនមកទេ ពួកគេនឹងបង្ខំឱ្យប៉ាលែងម៉ាក់ ហើយឱ្យខ្ញុំកាត់កាល់ម៉ាក់មិនខាន។ បើម៉ាក់មិនមកផ្ទះវិញទេ ម៉ាក់នឹងលែងជាម៉ាក់កូនទៀតហើយ»។ ពេលនោះ ខ្ញុំស្រឡាំងកាំងណាស់។ បក្សកុម្មុយនីស្តមិនត្រឹមតែដកការងារខ្ញុំប៉ុណ្ណោះទេ តែថែមទាំងបង្ខំប្ដីខ្ញុំឱ្យលែងលះខ្ញុំ និងឱ្យកូនស្រីខ្ញុំកាត់កាល់ខ្ញុំទៀតផង។ ពិតជាអាក្រក់ និងថោកទាបមែន! ខ្ញុំស្អប់បក្សនោះខ្លាំងណាស់។ ខ្ញុំបានគិតពីបន្ទូលព្រះ។ «តើនេះឬជាសេរីភាពសាសនានោះ? ជាសិទ្ធិស្របច្បាប់ និងជាផលប្រយោជន៍របស់ពលរដ្ឋនោះឬ? ទាំងអស់នេះគ្រាន់តែជាកលល្បិច ដើម្បីគ្របបាំងអំពើបាបតែប៉ុណ្ណោះ! តើនរណាបានក្រសោបយកកិច្ចការរបស់ព្រះជាម្ចាស់? តើនរណាបានលះបង់ជីវិត ឬបង្ហូរឈាមសម្រាប់កិច្ចការរបស់ព្រះជាម្ចាស់? ពីមួយជំនាន់ទៅមួយជំនាន់ ពីឪពុកម្ដាយទៅកូន មនុស្សដែលជាទាសករបានយកព្រះជាម្ចាស់ជាទាសករយ៉ាងច្រងេងច្រងាង តើទង្វើនេះមិនញ៉ាំងឱ្យមានសេចក្តីខ្ញាល់ម្ដេចនឹងកើតទៅ? រយៈពេលរាប់ពាន់ឆ្នាំនៃការស្អប់ដែលមាននៅក្នុងដួងចិត្ត រាជ្យមួយពាន់ឆ្នាំនៃអំពើបាបត្រូវបានចារឹកពីលើដួងចិត្ត តើការនេះអាចមិនបណ្ដាលឱ្យមានការស្អប់ខ្ពើមយ៉ាងម៉េចកើតទៅ? ព្រះជាម្ចាស់ដែលសងសឹក ដែលលុបបំបាត់សត្រូវរបស់ទ្រង់ទាំងស្រុង មិនបណ្តោយឱ្យវារត់ពាសវាលពាសកាលទៀតឡើយ ហើយក៏មិនបណ្ដោយឱ្យវាសោយរាជ្យជាស្ដេចត្រាញ់នោះដែរ! ឥឡូវនេះ វាដល់ពេលហើយ៖ មនុស្សបានប្រមែប្រមូលកម្លាំង ខិតខំប្រឹងប្រែង ហ៊ានលះបង់គ្រប់យ៉ាងសម្រាប់ការនេះ គឺដើម្បីបកអាក្រាតមុខមាត់ដ៏ព្រៃផ្សៃរបស់អារក្សនេះ ហើយជួយឱ្យមនុស្ស ដែលត្រូវបានកំបាំងភ្នែក និងត្រូវបានរងទុក្ខលំបាកវេទនាសព្វបែបយ៉ាង ងើបឡើងចេញពីការឈឺចាប់របស់គេ ហើយបែរខ្នងដាក់អារក្សដ៏កញ្ចាស់មួយនេះ។ ហេតុអ្វីបានជាត្រូវដាក់របាំងហាមប្រាមចំពោះកិច្ចការរបស់ព្រះជាម្ចាស់? ហេតុអ្វីត្រូវប្រើកលល្បិចផ្សេងៗ ដើម្បីបញ្ឆោតរាស្ត្ររបស់ព្រះជាម្ចាស់? តើឯណាទៅជាសេរីភាពដ៏ពិត សិទ្ធិស្របច្បាប់ និងផលប្រយោជន៍នោះ? តើឯណាទៅសេចក្តីយុត្តិធម៌? តើឯណាទៅការលួងលោម? តើឯណាទៅភាពកក់ក្ដៅ? ហេតុអ្វីត្រូវប្រើកលឧបាយ ដើម្បីបញ្ឆោតប្រជារាស្ត្ររបស់ព្រះជាម្ចាស់? ហេតុអ្វីត្រូវប្រើកម្លាំង ដើម្បីសង្កត់សង្កិនដល់ការយាងមករបស់ព្រះជាម្ចាស់?» (ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បក្សកុម្មុយនីស្ត ស្រែកក្ដែងៗអំពីសេរីភាពខាងសាសនា តែលួចប្រើគ្រប់កលល្បិច ដើម្បីគាបសង្កត់ពួកអ្នកជឿ។ ការនេះបង្ហាញយ៉ាងច្បាស់ពីធម្មជាតិដ៏អាក្រក់របស់វាដែលស្អប់សេចក្តីពិត និងប្រឆាំងព្រះ។ ដើម្បីរារាំងខ្ញុំមិនឱ្យជឿព្រះ បក្សកុម្មុយនីស្តបានប្រើទាំងវិធីទន់ និងរឹង ដំបូង ដោយប្រើប្រាក់ខែមកធ្វើជានុយ ដោយព្យាយាមប្រើលុយ ដើម្បីល្បួងខ្ញុំឱ្យត្រលប់ទៅផ្ទះវិញ ដើម្បីឱ្យពួកគេអាចចាប់ខ្លួនខ្ញុំបាន។ ពេលខ្ញុំមិនចាញ់បញ្ឆោតនេះ ពួកគេក៏ដកការងារ និងប្រាក់ខែខ្ញុំ ដើម្បីកាត់ផ្ដាច់ប្រាក់ចំណូលទាំងអស់របស់ខ្ញុំ និងបណ្ដេញខ្ញុំចេញពីផ្ទះ។ ចំណុចនេះបង្ហាញយ៉ាងច្បាស់ថា បក្សកុម្មុយនីស្តធ្វើពុតថាខ្លួនមានយុត្តិធម៌ តែតាមពិតមានសារជាតិអាក្រក់។ វាជាក្រុមអារក្សដ៏អាក្រក់ ដែលប្រឆាំងនឹងព្រះគ្រប់បែបយ៉ាង។ ខ្ញុំស្អប់បក្ស ខ្ញុំបដិសេធវា ទោះបីខ្ញុំត្រូវបាត់បង់ជីវិតក៏ដោយ! ខ្ញុំមិនត្រលប់ទៅផ្ទះវិញទេ។ គេបានបង្ខំប្ដីខ្ញុំឱ្យលែងលះខ្ញុំ និងឱ្យកូនស្រីខ្ញុំកាត់កាល់ខ្ញុំ។

ពីមុន ពេលខ្ញុំធ្វើការនៅក្នុងប្រព័ន្ធរបស់បក្ស ខ្ញុំមើលមិនឃើញពីសារជាតិអាក្រក់របស់វាទេ។ ខ្ញុំសរសើរវាគ្រប់ពេល និងបម្រើបក្សដោយស្មោះត្រង់។ បន្ទាប់ពីជួបការបៀតបៀនរបស់បក្ស ទីបំផុត ទើបខ្ញុំបានឃើញពីសារជាតិអាក្រក់របស់វាដែលស្អប់សេចក្តីពិត និងប្រឆាំងនឹងព្រះ ហើយខ្ញុំស្អប់ និងបោះបង់វាទាំងស្រុង ដោយស្បថថាមិនដើរតាមវាម្ដងទៀតឡើយ។ ខ្ញុំក៏ឃើញពីក្ដីស្រឡាញ់របស់ព្រះផងដែរ។ បន្ទូលព្រះបានប្រទានទំនុកចិត្ត និងកម្លាំងដល់ខ្ញុំ ជួយឱ្យខ្ញុំអាចឈររឹងមាំឆ្លងផុតការបៀតបៀន និងទុក្ខលំបាកម្ដងហើយម្ដងទៀត។ ខ្ញុំពិតជាដឹងគុណព្រះខ្លាំងណាស់។ មិនថាផ្លូវនៅខាងមុខខ្ញុំពិបាកខ្លាំងបែបណាទេ ខ្ញុំនឹងដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដាដល់ទីបំផុតដោយឥតងាករេឡើយ!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការប្រកាន់ខ្ជាប់នូវភារកិច្ចរបស់ខ្ញុំ

ខ្ញុំធ្លាប់មានអារម្មណ៍ច្រណែនខ្លាំងណាស់ ពេលឃើញបងប្អូនប្រុសស្រីសម្ដែង ច្រៀងរាំសរសើរព្រះជាម្ចាស់។ ខ្ញុំធ្លាប់ស្រមៃថា ថ្ងៃមួយ ខ្ញុំអាចឡើងច្រៀង...

នៅពីក្រោយភាពស្ងៀមស្ងាត់

ខ្ញុំមិនមែនជាអ្នកនិយាយច្រើនទេ ហើយវាមិនញឹកញាប់នោះទេដែលខ្ញុំបើកចំហ និងនិយាយចេញពីចិត្តនោះ។ ខ្ញុំបានគិតជានិច្ចថា...

Leave a Reply