ការចេញពីមន្ទីរពេទ្យឆ្គួត

08-04-2022

នៅខែមករា ឆ្នាំ ២០១២។ អ្នកជិតខាងម្នាក់បានចែករំលែកដំណឹងល្អរបស់ព្រះដ៏មានគ្រប់ព្រះចេស្តានៃគ្រាចុងក្រោយមកដល់ខ្ញុំ។ ខ្ញុំបានខំប្រឹងប្រកបរបរមួយច្រើនហួសកម្លាំង ធ្វើឱ្យខ្ញុំឈឺសាច់ដុំចង្កេះ និងចុករោយស្មាជាខ្លាំង។ វាឈឺចុកចាប់ណាស់ ខ្ញុំស្ទើរតែមិនអាចសិតសក់ឬស្លៀកពាក់ដោយខ្លួនឯងបាន ហើយការប្រើថ្នាំក៏គ្មានប្រយោជន៍អ្វីដែរ។ ជាការអស្ចារ្យ ខ្ញុំក៏បានធូរស្បើយ បន្ទាប់ពីបានជឿលើព្រះជាម្ចាស់ ស្វាមី និងកូនប្រុសរបស់ខ្ញុំមានក្តីរំភើបជាខ្លាំង ហើយពិតជាបានគាំទ្រដល់សេចក្ដីជំនឿរបស់ខ្ញុំ។ ប៉ុន្តែប៉ុន្មានខែក្រោយមក ស្វាមីរបស់ខ្ញុំមើលឃើញការភូតកុហកមួយចំនួនដែលបក្សកុម្មុយនីស្ដបានផ្សព្វផ្សាយតាមអនឡាញអំពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយក៏បានចាប់ផ្តើមជំទាស់នឹងសេចក្ដីជំនឿរបស់ខ្ញុំ។ គាត់បាននិយាយថា៖ «រដ្ឋាភិបាលប្រឆាំងទៅនឹងព្រះជាម្ចាស់របស់អូន។ បើចុងក្រោយ អូនត្រូវចាប់ខ្លួនដោយសាររឿងនេះ នោះវានឹងប៉ះពាល់ដល់ការងាររបស់កូនប្រុសយើង។ អូនគួរលះបង់សេចក្ដីជំនឿនេះចោលទៅ»។ គ្រាមួយ នៅពេលខ្ញុំទើបវិលត្រឡប់ពីការផ្សាយដំណឹងល្អវិញ គាត់បាននិយាយទាំងខឹងសម្បាថា៖ «កងសន្តិសុខជាតិបានហៅបងទៅជួប ហើយសួរថាតើអូនជាអ្នកជឿព្រះមែនទេ ហើយបើអូនជាអ្នកជឿ អូនត្រូវតែប្រគល់សៀវភៅអំពីព្រះជាម្ចាស់នោះមក។ ពួកគេថែមទាំងសុំឱ្យបងកំណត់អត្តសញ្ញាណក្រុមមនុស្សនៅក្នុងរូបថតមួយដុំធំផង។ អូនប្រាកដជាត្រូវចាប់ខ្លួន បើអូននៅបន្តធ្វើរឿងនេះទៀត»។ ខ្ញុំបានឆ្លើយថា៖ «អូនកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវក្នុងជីវិត ហើយអូនមិនបានធ្វើអ្វីខុសច្បាប់ទេ។ ពួកគេគ្មានសិទ្ធិចាប់ខ្ញុំទេ!» គាត់បាននិយាយថា៖ «អូនពិតជាឆោតល្ងង់ខ្លាំងណាស់! បក្សកុម្មុយនីស្ដចិនប្រាកដជាធ្វើបាបអូនដែលជាអ្នកជឿព្រះ។ បើអូននៅបន្តជឿទៀត ពួកគេអាចនឹងចាប់ខ្លួនអូន និងវាយដុំអូន ពេលនោះ អូននឹងដឹងថាពួកគេកាចសាហាវប៉ុនណា»។ ខ្ញុំបានគិតក្នុងចិត្តថា៖ បើប្តីខ្ញុំជំទាស់ ខ្ញុំពិតជាពិបាកដើរលើមាគ៌ានេះខ្លាំងណាស់។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ក្នុងដួងចិត្តរបស់ខ្ញុំ និងបានសុំឱ្យទ្រង់ដឹកនាំខ្ញុំឱ្យដើរនៅលើមាគ៌ាដែលនៅខាងមុខ។ ខ្ញុំក៏បានតាំងចិត្តថា ទោះជាប្តីរបស់ខ្ញុំរារាំងខ្ញុំយ៉ាងណា ក៏ខ្ញុំមិនបោះបង់សេចក្ដីជំនឿរបស់ខ្ញុំដែរ។

ការចេញពីមន្ទីរពេទ្យឆ្គួត

នោះគឺនៅក្នុងខែ ធ្នូ ឆ្នាំ ២០១២។ រយៈពេលជិតមួយឆ្នាំ បន្ទាប់ពីខ្ញុំបានក្លាយជាអ្នកជឿព្រះ។ ខ្ញុំត្រូវបានចាប់ខ្លួន និងជាប់ឃុំឃាំងរយៈពេលប្រាំថ្ងៃ ដោយសារតែមានមនុស្សម្នាក់បានរាយការណ៍ថាខ្ញុំកំពុងផ្សាយដំណឹងល្អ។ នៅថ្ងៃដែលគេដោះលែងខ្ញុំ មន្ត្រីម្នាក់បានព្រមានខ្ញុំថា៖ «ពេលអ្នកចេញទៅវិញ អ្នកត្រូវតែលះបង់សេចក្ដីជំនឿនេះ បើមិនដូច្នោះទេ អ្នកច្បាស់ជានឹងត្រូវជាប់គុកមិនខាន»។ ក្រោយពេលប្រហែលមួយម៉ោង ឬប្រហែលនេះ ប្តីរបស់ខ្ញុំបានមកទទួលខ្ញុំ ទាំងមិនសប្បាយចិត្ត ទឹកមុខគាត់អាក្រក់មើលខ្លាំងណាស់។ គាត់ចេញពីក្នុងឡាន ហើយបានដើរទៅកាន់ប៉ុស្តិ៍ប៉ូលិស។ ខ្ញុំមិនដឹងថាពួកគេបានជជែកគ្នាពីរឿងអ្វីទេនៅទីនោះ ហើយបន្ទាប់មក គាត់បានយកខ្ញុំមកផ្ទះ។ ពេលទៅដល់ផ្ទះ ខ្ញុំឃើញបងប្អូនប្រុសស្រី និងសាច់ថ្លៃរបស់ខ្ញុំទាំងអស់កំពុងរង់ចាំខ្ញុំនៅក្រៅផ្ទះ។ ខ្ញុំបានគិតថា មូលហេតុតែមួយគត់ដែលពួកគេទាំងអស់គ្នានៅទីនោះ គឺដើម្បីរារាំងខ្ញុំមិនឱ្យប្រតិបត្តិសេចក្ដីជំនឿរបស់ខ្ញុំ។ ម្យ៉ាងទៀត ប្អូនប្រុសរបស់ខ្ញុំគឺជាមេដឹកនាំថ្នាក់ស្រុកម្នាក់ ហើយគាត់ធ្លាប់បានប្រាប់ខ្ញុំពីមុនមកថាឱ្យខ្ញុំលះបង់សេចក្ដីជំនឿនេះ ដោយសារតែគាត់បានឃើញពាក្យសម្តីកុហករបស់បក្សកុម្មុយនីស្ដតាមអនឡាញ ដែលថ្កោលទោស និងប្រមាថដល់ពួកជំនុំ។ គាត់ក៏បាននិយាយផងដែរថា សេចក្ដីជំនឿរបស់ខ្ញុំអាចប៉ះពាល់ដល់ការងាររបស់កូនប្រុសខ្ញុំ ហើយវាអាចនឹងប៉ះពាល់ដល់គាត់ផងដែរ គាត់អាចនឹងបាត់បង់តំណែងជាមន្ត្រី។ ខ្ញុំដឹងថាគាត់ប្រហែលនៅទីនោះដើម្បីព្យាយាមជំរុញឱ្យខ្ញុំលះបង់សេចក្ដីជំនឿរបស់ខ្ញុំសាជាថ្មីហើយ។ ខ្ញុំក៏បានអធិស្ឋានភ្លាម ដោយទូលសុំឱ្យព្រះជាម្ចាស់ដឹកនាំផ្លូវខ្ញុំ និងការពារខ្ញុំពីការយាយីទាំងនេះ។ នៅពេលខ្ញុំចេញពីឡានមក ស្រាប់តែបងប្រុសរបស់ខ្ញុំបានដើរមករកខ្ញុំ ហើយនិយាយថា៖ «ឯងគួរតែលះបង់អ្វីដែលពាក់ព័ន្ធនឹងព្រះជាម្ចាស់ចោលទៅ។ នៅតែផ្ទះ និងមើលការខុសត្រូវអ្វីៗនៅទីនេះទៅបានហើយ។ កុំរឹងរូសខ្លាំងពេក។ កូនរបស់ឯងមានការងារល្អ ហើយទង្វើនោះនឹងមានគ្រោះថ្នាក់ បើឯងនៅបន្តបែបនេះទៀត។ គេនឹងស្អប់ឯងជារៀងរហូត»។ បន្ទាប់មក បងថ្លៃខ្ញុំបានស្រែកដាក់ខ្ញុំ ដោយសង្កៀតធ្មេញរបស់គាត់ និងធ្វើកាយវិការដាក់ខ្ញុំ «ជឿលើព្រះជាម្ចាស់មែនទេ? តើព្រះជាម្ចាស់នៅឯណា? ខ្ញុំមិនជឿទ្រង់ផង ហើយខ្ញុំមានជីវិតរស់នៅយ៉ាងល្អប្រសើរ!» បន្ទាប់មកស្វាមីរបស់ខ្ញុំបាននិយាយទាំងខឹងសម្បាថា «កូនប្រុសយើងមិនងាយនឹងទទួលបានការងារល្អ ដោយលេចធ្លោនោះទេ។ បើគេបាត់បង់ការងារដោយសារតែសេចក្ដីជំនឿរបស់អូន តើនឹងទៅជាយ៉ាងណា?» បងស្រីរបស់ខ្ញុំបានដើរមករកខ្ញុំ និងបានប្រាប់ខ្ញុំថា «មែនហើយ ឯងគួរតែលះបង់ចោលទៅ។ ប្តីរបស់ឯងល្អចំពោះឯងណាស់ ហើយកូនរបស់ឯងក៏មានការងារល្អទៀត។ គួរតែគ្រប់គ្រាន់ហើយ។ មើលថែទាំគ្រួសារឯងទៅបានហើយ»។ ពេលស្ដាប់ឮបែបនេះ ខ្ញុំបានគិត អំពីប្តីរបស់ខ្ញុំ ហើយខ្ញុំបានខិតខំធ្វើការដើម្បីរកលុយគ្រប់គ្រាន់សម្រាប់ការអប់រំរបស់កូនប្រុសខ្ញុំ ហើយនៅពេលនេះគេមានជីវិតរស់នៅយ៉ាងល្អ ដែលមិនមែនជារឿងងាយស្រួលប៉ុន្មានទេ។ បើគេបាត់បង់ការងារដោយសារតែសេចក្ដីជំនឿរបស់ខ្ញុំ គេអាចនឹងស្អប់ខ្ញុំអស់មួយជីវិត! ប៉ុន្តែក្រោយមក ខ្ញុំគិតថា ការលះបង់សេចក្ដីជំនឿរបស់ខ្ញុំ អាចជាការក្បត់នឹងព្រះជាម្ចាស់ ហើយខ្ញុំគិតអំពីសេចក្ដីពិតនានាដែលខ្ញុំបានស្វែងយល់ក្នុងនាមជាអ្នកជឿម្នាក់។ ខ្ញុំបានដឹងថាការថ្វាយបង្គំព្រះជាម្ចាស់ គឺជារឿងត្រឹមត្រូវសម្រាប់ភាវៈដែលត្រូវបានបង្កើតមក ជាមាគ៌ាត្រឹមត្រូវដែលត្រូវដើរ ហើយព្រះជាម្ចាស់ក៏បានព្យាបាលរបួសរបស់ខ្ញុំដែរ។ ខ្ញុំមិនអាចគ្មានសតិសម្បជញ្ញៈបែបនេះទេ។ ខ្ញុំបានអធិស្ឋានយ៉ាងស្ងៀមស្ងាត់ទៅព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ខ្ញុំថា «ព្រះជាម្ចាស់អើយ គ្រួសាររបស់ទូលបង្គំកំពុងព្យាយាមបង្ខំទូលបង្គំឱ្យលះបង់សេចក្ដីជំនឿរបស់ទូលបង្គំ ហើយទូលបង្គំមានអារម្មណ៍មិនល្អទេ។ សូមប្រទានសេចក្ដីជំនឿ និងកម្លាំងដល់ទូលបង្គំផង»។ បន្ទាប់មក ខ្ញុំបានចងចាំព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់នេះ៖ «នៅគ្រប់ជំហាននៃកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងខ្លួនមនុស្ស ពីខាងក្រៅទំនងជាអន្តរកម្មរវាងមនុស្ស ដែលហាក់ដូចជាកើតចេញពីការរៀបចំរបស់មនុស្ស ឬពីការជ្រៀតជ្រែករបស់មនុស្ស។ ប៉ុន្តែនៅពីក្រោយឆាក គ្រប់ជំហាននៃកិច្ចការ និងអ្វីគ្រប់យ៉ាងដែលកើតឡើង គឺសុទ្ធតែជាការភ្នាល់ដែលសាតាំងធ្វើឡើងនៅចំពោះព្រះជាម្ចាស់ ហើយទាមទារឲ្យមនុស្សប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនអំពីព្រះជាម្ចាស់។ ចូរយករឿងរបស់យ៉ូប នៅពេលដែលគាត់ត្រូវបានសាកល្បងមកធ្វើជាឧទាហរណ៍៖ នៅពីក្រោយឆាក សាតាំងកំពុងតែភ្នាល់ជាមួយព្រះជាម្ចាស់ ហើយអ្វីដែលបានកើតឡើងដល់យ៉ូបគឺជាទង្វើរបស់មនុស្ស និងការជ្រៀតជ្រែករបស់មនុស្ស។ នៅពីក្រោយជំហាននីមួយៗនៃកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងអ្នក អ្នករាល់គ្នាគឺជាការភ្នាល់របស់សាតាំងជាមួយព្រះជាម្ចាស់ និយាយរួម នៅពីក្រោយអ្វីគ្រប់យ៉ាង គឺជាចម្បាំងមួយ» («មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំយល់ឃើញថា នៅពីក្រោយគ្រួសាររបស់ខ្ញុំដែលព្រួតគ្នាប្រឈមមុខនឹងខ្ញុំ តាមពិតគឺជាសាតាំងដែលកំពុងសាកល្បង និងវាយប្រហារមកលើខ្ញុំ។ គ្រួសាររបស់ខ្ញុំបានលង់នឹងពាក្យកុហករបស់បក្ស ហើយកំពុងប្រើការងាររបស់កូនប្រុសខ្ញុំមកបំភិតបំភ័យខ្ញុំ ដើម្បីឱ្យខ្ញុំក្បត់នឹងព្រះជាម្ចាស់។ ខ្ញុំមិនអាចធ្លាក់ទៅក្នុងល្បិចកល់របស់សាតាំងបានទេ ប៉ុន្តែខ្ញុំត្រូវតែឈរធ្វើ បន្ទាល់ថ្វាយ ព្រះជាម្ចាស់។ ដូច្នេះខ្ញុំក៏បានមើលឃើញដែរថា ការងារអ្វីក៏ដោយដែលកូនរបស់ខ្ញុំមាន គឺអាស្រ័យលើការគ្រប់គ្រង និងការរៀបចំរបស់ព្រះជាម្ចាស់ទាំងស្រុង។ គ្មាននរណាអាចផ្លាស់ប្តូរបានទេ។ ដូច្នេះ ខ្ញុំបាននិយាយថា៖ «ការមានសេចក្ដីជំនឿ គឺជាមាគ៌ាដ៏ត្រឹមត្រូវនៅក្នុងជីវិត ហើយខ្ញុំមិនបានធ្វើខុសច្បាប់ទេ។ ការដែលបក្សកុម្មុយនីស្ដមកចាប់ខ្លួនខ្ញុំ និងអូសអ្នកទាំងអស់គ្នាឱ្យធ្លាក់ចូលទៅក្នុងបញ្ហានេះ គឺជាអំពើអាក្រក់ផ្ទាល់របស់បក្ស។ អ្នកទាំងអស់គ្នាមិនគួរបង្ខំខ្ញុំតាមគេ ឬរារាំងដល់សេចក្ដីជំនឿរបស់ខ្ញុំទេ។ អ្នកទាំងអស់គ្នាដឹងហើយថា មុនពេលខ្ញុំជឿលើព្រះជាម្ចាស់ របួសរបស់ខ្ញុំធ្ងន់ធ្ងរខ្លាំងរហូតដល់ខ្ញុំមិនអាចថែទាំខ្លួនឯងបានផង។ ខ្ញុំបានជាសះស្បើយទាំងស្រុង ក្រោយពេលខ្ញុំមានសេចក្ដីជំនឿ ហើយនេះគឺដោយសារតែព្រះគុណ និងព្រះពររបស់ព្រះជាម្ចាស់។ ព្រះដ៏មានគ្រប់ព្រះចេស្តា គឺជាព្រះពិត ជាការយាងមករបស់ព្រះអង្គសង្គ្រោះ។ គ្រោះមហន្តរាយបន្តកើតមានកាន់តែធំឡើងៗ ហើយព្រះដ៏មានគ្រប់ព្រះចេស្តាបានបង្ហាញសេចក្តីពិតជាច្រើន។ ព្រះអង្គបានធ្វើដូច្នេះ ដើម្បីសង្គ្រោះមនុស្សជាតិឱ្យរួចផុតពីអំពើបាប ផុតពីគ្រោះមហន្តរាយ ដើម្បីឱ្យយើងអាចទទួលបានការការពាររបស់ទ្រង់ និងរួចផុតពីគ្រោះមហន្តរាយ ហើយបានចូលទៅក្នុងនគររបស់ទ្រង់។ បើបណ្តោយឱ្យការធ្វើបាបរបស់បក្សកុម្មុយនីស្ដ បំភិតបំភ័យខ្ញុំឱ្យចាកឆ្ងាយពីសេចក្ដីជំនឿរបស់ខ្ញុំ នោះខ្ញុំនឹងបាត់បង់ឱកាសទទួលបានសេចក្ដីសង្គ្រោះ។ ទោះអ្នកទាំងអស់គ្នាជំទាស់យ៉ាងណា ក៏ខ្ញុំប្តេជ្ញាថានឹងដើរតាមមាគ៌ានៃសេចក្ដីជំនឿរបស់ខ្ញុំដែរ»។ ប្តីរបស់ខ្ញុំ ខឹងយ៉ាងខ្លាំង ឈរទល់មុខខ្ញុំ ហើយចង្អុលដាក់ខ្ញុំ ដោយនិយាយថា៖ «អូនជាមនុស្សមិនចេះកែខ្លួនមែន!» បន្ទាប់មកគាត់ និងបងប្រុសរបស់ខ្ញុំបានសម្លឹងមុខគ្នា ហើយបានដើរចូលទៅក្នុងផ្ទះជាមួយគ្នា និងចាប់ផ្តើមពិភាក្សាគ្នាពីនេះពីនោះ។ ខ្ញុំស្តាប់មិនយល់ទេ។ តើពួកគេបានលួចជជែកគ្នាអំពីរឿងអ្វី? មិនយូរប៉ុន្មាន ពួកគេក៏ត្រឡប់មកវិញ បងប្រុសខ្ញុំបានសម្លឹងទៅបងស្រីខ្ញុំ បន្ទាប់មកបាននិយាយទាំងទឹកមុខញញឹមបង្កប់អាថ៌កំបាំងថា «តោះ ទៅញ៉ាំអីសិន!» បងស្រី និងបងប្អូនជីដូនមួយសាច់ថ្លៃរបស់ខ្ញុំ បានដើរមករកខ្ញុំ ហើយបានទាញដៃខ្ញុំចូលឡាន ម្នាក់ម្ខាង។ ខ្ញុំមានអារម្មណ៍ថា មានរឿងមិនធម្មតាហើយ។ ខ្ញុំបានព្យាយាមបេះដៃពួកគេចេញ ហើយនិយាយថា ខ្ញុំមិនចង់ទៅទេ ប៉ុន្តែពួកគេនៅតែរុញខ្ញុំចូលឡាន។ បន្ទាប់ពីបើកបរបានប្រហែលកន្លះម៉ោង ឡានក៏បានឈប់ រំពេចនោះ ខ្ញុំបានដឹងថា យើងស្ថិតនៅឯមន្ទីរពេទ្យឆ្គួត។ ប្តី បងប្រុស និងបងប្រុសថ្លៃរបស់ខ្ញុំ បានចេញពីឡានទាំងអស់គ្នា។ ខ្ញុំតក់ស្លុតជាខ្លាំង។ តើពួកគេពិតជាបញ្ជូនខ្ញុំចូលពេទ្យឆ្គួតមែនទេ? ខ្ញុំគិតថា ខ្ញុំត្រូវតែចេញពីឡាន ហើយរត់គេចខ្លួន ប៉ុន្តែខ្ញុំបានជាប់នៅក្នុងសោសុវត្ថិភាពទៅហើយ។ ខ្ញុំបានឃើញពួកគេដើរទៅកាន់ការិយាល័យមន្ទីរពេទ្យ ហើយភ្លាមនោះ អ្វីៗក៏បានដឹងច្បាស់។ ពួកគេរៀបចំផែនការនេះឡើងពីដើមដល់ចប់។ ពួកគេបានប្រើល្បិចឱ្យខ្ញុំទៅទីនោះ ដោយនិយាយថាយើងចេញទៅញ៉ាំអីនៅខាងក្រៅ។ ខ្ញុំខឹង និងស្អប់គេខ្លាំងណាស់។ ខ្ញុំមិននឹកស្មានថាពួកគេយកខ្ញុំទៅទីនោះសោះ ពួកគេពិតជាគ្មានចិត្តសោះ។ មិនសមហៅថាមនុស្សជាទីស្រឡាញ់នោះទេ! ខ្ញុំបាននឹកគិតដល់ពេលវេលា និងរបៀបដែលប្តីរបស់ខ្ញុំបានជួបខ្ញុំនៅប៉ុស្តិ៍ប៉ូលិស គាត់បាននិយាយទៅកាន់ប៉ូលិសនៅខាងក្នុងបន្តិច និងរបៀបដែលគ្រួសាររបស់ខ្ញុំឱ្យសញ្ញាដល់គ្នា នៅពេលពួកគេនិយាយថាយើងចេញទៅញ៉ាំអីនៅខាងក្រៅ។ ខ្ញុំដឹងថានេះគឺអាចជាផែនការដែលបក្សកុម្មុយនីស្ដរៀបចំឡើង។ ពួកគេព្យាយាមគ្រប់បែបយ៉ាងដើម្បីឱ្យខ្ញុំក្បត់ព្រះជាម្ចាស់។ ខ្ញុំខូចចិត្តរកអ្វីថ្លែងមិនបាន ហើយទឹកភ្នែកបានជន់ជោរក្នុងភ្នែកទាំងគូរបស់ខ្ញុំ។ ខ្ញុំបាននិយាយទៅកាន់ពួកគេទាំងតូចចិត្តថា៖ «អ្នកទាំងអស់គ្នាយកខ្ញុំមកធ្វើទារុណកម្មនៅទីនេះ ដោយសារតែខ្ញុំជឿលើព្រះជាម្ចាស់។ អ្នកទាំងអស់គ្នាគឺជាមនុស្សឆ្គួត! អ្វីដែលអ្នករាល់គ្នាធ្វើគឺខុសទាំងស្រុង គ្មានហេតុផលទាល់តែសោះ។ អ្នកទាំងអស់គ្នានឹងទទួលផលកម្មរបស់ខ្លួន»។ បន្ទាប់មក គ្រូពេទ្យពីរបីនាក់បានចេញមកពីមន្ទីរពេទ្យ ដោយយកចំណងមកចងយកខ្ញុំទៅ។ ប្តី បងប្រុស និងបងប្រុសសាច់ថ្លៃរបស់ខ្ញុំ ឈរនៅទីនោះសម្លឹងមើលខ្ញុំដោយមិននិយាយអ្វីមួយម៉ាត់។ ខ្ញុំខូចចិត្ត និងអស់សង្ឃឹមទាំងស្រុង។ មិននឹកស្មានទាល់តែសោះថា ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួន និងដើម្បីកុំឱ្យមានជាប់ពាក់ព័ន្ធ គ្រួសារខ្ញុំបានស្តាប់តាមពាក្យកុហករបស់បក្សកុម្មុយនីស្ដ ហើយបាននាំយកខ្ញុំទៅដាក់ក្នុងមន្ទីរពេទ្យឆ្គួត ជាកន្លែងដែលខ្ញុំត្រូវរងទារុណកម្ម ដោយមិនគិតពីការស្លាប់រស់ ទាំងខ្លួនខ្ញុំជាមនុស្សជាដែលគ្មានជំងឺអ្វីសោះ។ ពួកគេមិនមែនជាប្រភេទមនុស្សជាទីស្រឡាញ់ទេ ពួកគេជាអារក្ស។ ពេលនឹកឃើញដូច្នោះ ខ្ញុំមិនអាចទប់ទឹកភ្នែកបានទេ។ ខ្ញុំមិនអាចសម្លឹងមើលមុខពួកគេទេ។ ខ្ញុំបាននិយាយទៅកាន់បុគ្គលិកពេទ្យទាំងតូចចិត្តថា «ខ្ញុំគ្មានបញ្ហាអ្វីទេ! ពួកគេបោកប្រាសខ្ញុំឱ្យមកទីនេះ។ ពួកគេកំពុងបង្ខំខ្ញុំឱ្យមកព្យាបាលនៅទីនេះ ដោយសារខ្ញុំជឿលើព្រះជាម្ចាស់។ អ្នកមិនទាន់បានដឹងពីការពិតនេះទេ។ ហេតុអ្វីអ្នកចាប់ចងខ្ញុំ?» ប៉ុន្តែពួកគេមិនអើពើនឹងខ្ញុំទេ។

ពួកគេចុះឈ្មោះទទួលយកខ្ញុំជាអ្នកជំងឺមានបញ្ហាធ្ងន់ធ្ងរ ហើយបានចាក់សោឃុំខ្ញុំនៅក្នុងសាលទី1 ដែលនៅទីនោះមានច្រកផ្លូវដើរ ទ្វារ និងបង្អួចមានចម្រឹងដែកផ្សារព័ទ្ធពីលើ។ បន្ទប់របស់ខ្ញុំមានទំហំប្រហែល ៤០ ឬ ៥០ ហ្វីតការ៉េ ហើយទទេរគ្មានអ្វីទាំងអស់។ មានតែគ្រែមួយ និងភួយកខ្វក់មួយនៅលើនោះ ដែលប្រឡាក់ដោយស្នាមទឹកនោមចាស់ៗនៅពាសពេញនោះ។ មានធុំក្លិនឈួលឆ្អេះទឹកនោម។ គ្មានបង្គន់នៅក្នុងបន្ទប់នោះទេ មានតែបន្ទប់ទឹករួមនៅក្នុងសាលដែលចាក់សោជាប់។ ខ្ញុំត្រូវស្វែងរកបុគ្គលិកពេទ្យគ្រប់ពេលដែលខ្ញុំចង់ប្រើបន្ទប់ទឹក បើពួកគេរវល់ ពួកគេមិនបើកទ្វារឱ្យទេ។ ខ្ញុំត្រូវតែទ្រាំទប់ទៅ។ មន្ទីរពេទ្យពោរពេញដោយសំឡេងអ្នកជំងឺឆ្គួតស្រែកថ្ងូរឥតឈប់។ ចួនកាល ពួកគេច្រៀង ឬចួលកាលយំ ឬចាប់ផ្តើមស្រែកឡូឡាថា៖ «ដោះលែងខ្ញុំទៅ! ដោះលែងខ្ញុំទៅ!» ពួកគេថែមទាំងគោះចម្រឹងដែកឥតឈប់។ ទីកន្លែងទាំងមូលប្រៀបដូចជាកន្លែងដែលពោរពេញដោយសំឡេងខ្មោច និងសត្វចចកស្រែកលូ។ វាធ្វើឱ្យខ្ញុំភ័យខ្លាចជាខ្លាំង។ ខ្ញុំមានអារម្មណ៍ថា វាមិនមែនជាទីកន្លែងសម្រាប់មនុស្សរស់នៅទេ។ ដោយសារសេចក្ដីជំនឿរបស់ខ្ញុំ ខ្ញុំត្រូវបានគេចាប់ខ្លួន និងជាប់គុកដោយសារបក្សកុម្មុយនីស្ដ ហើយនៅពេលខ្ញុំមានសេរីភាព គ្រួសារខ្ញុំផ្ទាល់បានយកខ្ញុំមកធ្វើទារុណកម្មនៅក្នុងមន្ទីរពេទ្រឆ្គួត។ នោះគឺដូចជារួចផុតពីខ្ទះក្តៅ ចូលទៅក្នុងភ្នក់ភ្លើង រួចចូលទៅក្នុងរូងតោអ៊ីចឹង។ តើខ្ញុំត្រូវរស់នៅបែបនេះយ៉ាងដូចម្ដេចទៅ? ខ្ញុំកាន់តែគិត ខ្ញុំកាន់តែមានអារម្មណ៍ឈឺចាប់ ហើយខ្ញុំចាប់ផ្ដើមស្រែកយំ។ នៅពេលខ្ញុំយំ ខ្ញុំបានគិតអំពីបងប្អូនប្រុសស្រីនៅក្នុងការជួបប្រជុំគ្នា ច្រៀងទំនុកតម្កើង និងសរសើរព្រះជាម្ចាស់។ ខ្ញុំចង់អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងធ្វើកិច្ចការជាមួយពួកគេជាខ្លាំង ប៉ុន្តែខ្ញុំមិនអាចចេញក្រៅបានទេ ហើយក៏មិនដឹងថាខ្ញុំជាប់នៅទីនោះយូរប៉ុនណាដែរ។ តើការឈឺចាប់របស់ខ្ញុំនឹងត្រូវបញ្ចប់នៅពេលណា? ខ្ញុំបានអធិស្ឋានថា៖ «ឱ! ព្រះជាម្ចាស់អើយ! ទូលបង្គំជាប់ឃុំជាមួយមនុស្សឆ្គួត ទូលបង្គំពិតជាវេទនាខ្លាំងណាស់! ព្រះជាម្ចាស់ ទូលបង្គំមិនដឹងថាត្រូវដោះស្រាយដូចម្តេចទេ សូមជួយណែនាំទូលបង្គំផង»។ ក្រោយអធិស្ឋានរួច ខ្ញុំបានចងចាំអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយ៖ «ប្រហែលជាអ្នករាល់គ្នានឹកចាំអំពីពាក្យទាំងអស់នេះហើយថា៖ 'ដ្បិតទុក្ខលំបាកដ៏ស្រាលរបស់យើង គឺតែមួយភ្លែតទេ តែវានឹងធ្វើឲ្យយើងមានសិរីរុងរឿងយ៉ាងច្រើនលើសលុប អស់កល្បជានិច្ច។' អ្នករាល់គ្នាធ្លាប់ស្ដាប់ឮពាក្យទាំងអស់នេះពីមុនមកហើយ ប៉ុន្ដែក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់យល់ពីអត្ថន័យពិតប្រាកដនៃពាក្យទាំងនេះទេ។ ថ្ងៃនេះ អ្នករាល់គ្នាដឹងយ៉ាងច្បាស់អំពីសារៈសំខាន់ពិតប្រាកដនៃពាក្យទាំងនេះហើយ។ ពាក្យទាំងនេះ នឹងបានសម្រេចដោយព្រះជាម្ចាស់នៅគ្រាចុងក្រោយ ហើយវានឹងបានសម្រេចនៅក្នុងអស់អ្នកដែលទទួលរងការបៀតបៀនយ៉ាងឃោរឃៅពីសំណាក់នាគដ៏ធំមានសម្បុរក្រហមនៅក្នុងទឹកដីដែលវាបានរុំព័ទ្ធជុំជិត។ នាគដ៏ធំមានសម្បុរក្រហមនេះបៀតបៀនព្រះជាម្ចាស់ និងជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់ ដូច្នេះហើយបានជានៅក្នុងទឹកដីនេះ អ្នកណាដែលជឿលើព្រះជាម្ចាស់ត្រូវរងការអាម៉ាស់ និងការជិះជាន់ ហើយជាលទ្ធផល ពាក្យទាំងនេះនឹងសម្រេចនៅក្នុងអ្នករាល់គ្នាដែលជាមនុស្សមួយក្រុមនេះ។ កិច្ចការទាំងអស់របស់ព្រះជាម្ចាស់ ត្រូវជួបឧបសគ្គធំៗជាច្រើន ហើយការសម្រេចកិច្ចការជាច្រើនតាមព្រះបន្ទូលរបស់ទ្រង់ ក៏ត្រូវចំណាយពេលវេលាយ៉ាងយូរ ដោយសារតែកិច្ចការនេះបានចាប់ផ្ដើមនៅក្នុងទឹកដីមួយដែលប្រឆាំងនឹងព្រះជាម្ចាស់។ ដូច្នេះ មនុស្សត្រូវបានបន្សុទ្ធដោយសារផលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលជាផ្នែកមួយនៃការរងទុក្ខផងដែរ។ វាពិតជាពិបាកខ្លាំងណាស់សម្រាប់ព្រះជាម្ចាស់ ក្នុងការបំពេញកិច្ចការរបស់ទ្រង់នៅក្នុងទឹកដីរបស់នាគដ៏ធំមានសម្បុរក្រហម ប៉ុន្ដែគឺតាមរយៈការលំបាកនេះហើយ ដែលព្រះជាម្ចាស់សម្រេចកិច្ចការរបស់ទ្រង់បានមួយដំណាក់កាល ដោយបង្ហាញឱ្យឃើញច្បាស់នូវព្រះប្រាជ្ញាញាណ និងស្នាព្រះហស្តដ៏អស្ចារ្យរបស់ទ្រង់ ព្រមទាំងប្រើប្រាស់ឱកាសនេះ ដើម្បីធ្វើឱ្យមនុស្សមួយក្រុមនេះបានពេញលេញ» («តើកិច្ចការរបស់ព្រះជាម្ចាស់ សាមញ្ញដូចមនុស្សគិតដែរឬទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំយល់ ថាបក្សគឺជាសត្រូវដ៏ធំរបស់ព្រះជាម្ចាស់ ហើយវាមិនឱ្យមនុស្សមានសេចក្ដីជំនឿ និងដើរតាមព្រះជាម្ចាស់ទេ។ ព្រះដ៏មានគ្រប់ព្រះចេស្តា កំពុងសម្ដែងចេញនូវសេចក្តីពិតដើម្បីជួយសង្គ្រោះមនុស្សជាតិ ដូច្នេះពួកវាឆ្គួតវង្វេងតាមចាប់ខ្លួន និងធ្វើបាបអ្នកជឿព្រះ និងផ្សាយពាក្យចចាមអារាម និងការកុហកគ្រប់បែបយ៉ាង ដោយថ្កោលទោសពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្តា ដើម្បីបោកបញ្ឆោតជនដែលមិនដឹងពីសេចក្តីពិត។ វាធ្វើឱ្យសមាជិកគ្រួសាររបស់អ្នកជឿព្រះរាប់ជំនាន់ជាប់ពាក់ព័ន្ធ បានបំផ្លាញការងាររបស់ពួកគេ និងឱ្យពួកគេរិះគន់អ្នកជឿព្រះនៅក្នុងជីវិតរបស់ពួកគេ។ វាកំពុងប្រើពួកគេដើម្បីបង្ខំអ្នកជឿព្រះឱ្យក្បត់នឹងព្រះជាម្ចាស់។ បក្សគឺអាក្រក់ខ្លាំងណាស់។ គ្រួសាររបស់ខ្ញុំត្រូវបានបក្សបោកបញ្ឆោត ហើយដើរតាមបក្ស ដោយធ្វើបាបខ្ញុំដោយសារតែសេចក្ដីជំនឿរបស់ខ្ញុំ ថែមទាំងបានយកខ្ញុំទៅដាក់ក្នុងមន្ទីរពេទ្យឆ្គួតទៀតផង។ វាគឺជាកន្លែងដែលគួរឱ្យខ្លាច ប៉ុន្តែខ្ញុំបានមើលឃើញពីសារជាតិដ៏អាក្រក់របស់បក្សកុម្មុយនីស្ដ ហើយព្រះជាម្ចាស់បានប្រោសសេចក្ដីជំនឿរបស់ខ្ញុំឱ្យបានគ្រប់លក្ខណ៍តាមវិធីនេះ ដូច្នេះខ្ញុំត្រូវតែពឹងលើព្រះជាម្ចាស់ និង ឈរធ្វើបន្ទាល់។ ពេលគិតដូចនេះ ខ្ញុំបានពោលពាក្យអធិស្ឋាន ដោយទូលសុំឱ្យព្រះជាម្ចាស់គង់នៅជាមួយខ្ញុំ និងការពារខ្ញុំពីសាតាំងដ៏ជាអារក្ស។ កាលណាសាតាំងកៀបសង្កត់ខ្ញុំកាន់តែខ្លាំង នោះខ្ញុំកាន់តែមានសេចក្ដីជំនឿខ្លាំងឡើងលើព្រះជាម្ចាស់។

ថ្ងៃទីពីររបស់ខ្ញុំនៅក្នុងមន្ទីរពេទ្យ បុគ្គលិកពេទ្យម្នាក់បានយកថ្នាំមួយគ្រាប់មកឱ្យខ្ញុំលេប។ ខ្ញុំបាននិយាយទៅកាន់គេទាំងកំហឹងថា «ខ្ញុំប្រាប់ហើយថា ខ្ញុំគ្មានបញ្ហាអ្វីទេ។ ខ្ញុំពិតជាគ្មានជំងឺអ្វីទេ ហើយខ្ញុំនឹងមិនលេបថ្នាំនេះទេ»។ គាត់និយាយថា៖ «គ្មាននរណាមកទីនេះទេ លើកលែងតែពួកគេមានបញ្ហា។ បើបងសហការក្នុងការព្យាបាល បងនឹងជាសះស្បើយ ហើយឆាប់បានចាកចេញ»។ ទោះគាត់និយាយយ៉ាងណា ខ្ញុំនៅតែខ្លាចមិនចង់លេបថ្នាំទេ។ នៅថ្ងៃទីបី មនុស្សម្នាក់ដែលមានបញ្ហាធ្ងន់ធ្ងរបានចូលសម្រាកពេទ្យ ហើយខ្ញុំត្រូវបានផ្ទេរទៅកាន់សាលទី ៣ ដោយសារតែសាលរបស់ខ្ញុំមិនមានគ្រែទំនេរ។ សាលនោះមិនមានការគ្រប់គ្រងតឹងរឹងទេ ខ្ញុំអាចចេញពីបន្ទប់របស់ខ្ញុំធ្វើសកម្មភាពមួយចំនួនបាន។ នៅទីនោះ ខ្ញុំបានឃើញខោរបស់អ្នកជំងឺសឹករហែកចេញកំប៉េះគូទ មុខ និងករបស់ពួកគេសុទ្ធតែក្អែល ហើយសក់របស់ពួកគេដូចសំបុកសត្វ។ មនុស្សមួយចំនួនមានសម្លៀកបំពាក់កខ្វក់ចេញខ្លាញ់រងើម។ ពិតជាគួរឱ្យចង់ក្អួតណាស់។ ខ្ញុំមានអ្នកជាប់ឃុំឃាំងរួមបន្ទប់ជាមួយគ្នាពីរនាក់នៅក្នុងសាលនោះ។ ម្នាក់មានភ្នែកស្រអាប់ គ្មានព្រលឹងព្រលះទេ ហើយជួនកាលនិយាយតិចៗតែម្នាក់ឯង។ ខ្ញុំមិនដឹងថាតើមនុស្សម្នាក់ទៀតបានជាប់ឃុំរយៈពេលយូរប៉ុនណាទេនៅក្នុងទីនោះ។ រៀងរាល់ព្រឹក នាងតែងក្រោកពីគេង ដើរចុះឡើងឥតឈប់នៅច្រកផ្លូវដើរ ហើយជក់បារី។ ពួកគេពិតជាធ្វើឱ្យខ្ញុំភ័យខ្លាចណាស់។ ខ្ញុំភ័យខ្លាចថា នៅដំណាក់កាលណាមួយនៃជំងឺរបស់គេ ពួកគេអាចនឹងវាយខ្ញុំ ឬបោចសក់ខ្ញុំ នៅពេលខ្ញុំមិនបានប្រយ័ត្ន ឬពួកគេអាចធ្វើឱ្យខ្ញុំថប់ដង្ហើមដល់ស្លាប់នៅពេលកំពុងគេងលក់ ដូច្នេះ ខ្ញុំមិនដែលគេងលក់ស្កប់ទេនៅពេលយប់។ រាល់ពេលមុនខ្ញុំគេងលក់ ខ្ញុំបានអធិស្ឋានស្ងាត់ៗទៅព្រះជាម្ចាស់ម្ដងហើយម្ដងទៀត ដោយទូលសុំឱ្យទ្រង់ការពារខ្ញុំ។ នោះជាវិធីតែមួយគត់ដែលខ្ញុំអាចធ្វើឱ្យចិត្តស្ងប់បានគ្រប់គ្រាន់ ដើម្បីគេងបានស្រួលបន្តិច។ បុគ្គលិកពេទ្យម្នាក់តែងមកមើលជារៀងរាល់ថ្ងៃ និងឱ្យថ្នាំមកពួកយើងម្នាក់ម្តងៗ។ ខ្ញុំលេបថ្នាំ តែនៅពេលណាដែលគេសម្លឹងចំខ្ញុំតែប៉ុណ្ណោះ ពុំនោះទេ ខ្ញុំមិនលេបថ្នាំឡើយ ប៉ុន្តែខ្ញុំតែងបោះវាចោលនៅពេលខ្ញុំទៅបន្ទប់ទឹក។ នៅពេលមួយ អ្នកជំងឺម្នាក់ទៀតបានឃើញខ្ញុំបោះថ្នាំចោល ហើយគេបាននិយាយថា៖ «មិនអាចធ្វើបែបនេះទេ។ ពេលមួយនោះ បុគ្គលិកពេទ្យបានមកទាន់ខ្ញុំកំពុងបោះថ្នាំចោល។ គាត់បានទះខ្ញុំប៉ុន្មានដៃ បន្ទាប់មក គេយកបំពង់ផ្លាស្ទិចញាត់ចូលក្នុងច្រមុះខ្ញុំ និងផ្លុំថ្នាំបញ្ចូលតាមបំពង់នោះ។ វាពិតជាឈឺខ្លាំងណាស់»។ ខ្ញុំមិនដឹងថាតើស្រ្តីម្នាក់នោះបានប្រាប់បុគ្គលិកពេទ្យថាខ្ញុំបានបោះថ្នាំចោលឬយ៉ាងណាទេ ប៉ុន្តែបន្ទាប់ពីនោះមក បុគ្គលិកមន្ទីរពេទ្យបានតាមដានដិតដល់ជាងមុនទៅលើអ្នកជំងឺដែលកំពុងលេបថ្នាំ។ បុគ្គលិកពេទ្យឈរនៅតាមតុជារៀងរាល់ថ្ងៃ ដើម្បីចាំមើលពួកយើង ដោយប្រើប្រាស់ភ្លើងពិល និងធ្វើឱ្យប្រាកដថាពួកយើងបានបើកមាត់ ហើយបានលេបថ្នាំ។ ខ្ញុំគ្មានជម្រើសអ្វីផ្សេងទេ មានតែលេបថ្នាំនោះទៅ។

ប៉ុន្មានថ្ងៃក្រោមមក ប្រធានមន្ទីរពេទ្យបានមកត្រួតពិនិត្យបន្ទប់ ហើយរំពេចនោះក៏បានសួរខ្ញុំថា «តើនៅថ្ងៃទី២១ មានគ្រោះមហន្តរាយដ៏ធំមួយមែនទេ?» ខ្ញុំគិតថាវាពិតជាចម្លែក និងបានឆ្លើយថា៖ «មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចមានព្រះបន្ទូលថាគ្រោះហន្តរាយនឹងមកដល់នៅពេលណានោះ»។ ចម្លើយរបស់គាត់គឺ៖ «ខ្ញុំអាចមើលដឹងបានថា បងពិតជាមិនស្រួលខ្លាំងហើយ។ យើងត្រូវតែបន្ថែមដូសថ្នាំរបស់គាត់ថែមទៀត»។ បន្ទាប់ពីនោះមក ខ្ញុំត្រូវលេបថ្នាំពីរគ្រាប់ លែងមួយគ្រាប់ដូចមុនហើយ។ ខ្ញុំខឹងខ្លាំងណាស់។ ប្រធានពេទ្យមិនដឹងថាតើខ្ញុំមានបញ្ហាអ្វីឱ្យពិតប្រាកដនោះទេ ប៉ុន្តែបានត្រឹមតែបង្កើនដូសថ្នាំរបស់ខ្ញុំប៉ុណ្ណោះ។ គាត់មិនគោរពដល់ជីវិតមនុស្សសោះ។ មន្ទីរពេទ្យគួរតែជាកន្លែងសម្រាប់សង្គ្រោះជីវិត និងជួយអ្នកដែលមានរបួស តែបែរជាក្លាយជាកន្លែងដែលបក្សកុម្មុយនីស្ដអាចធ្វើបាបគ្រីស្ទបរិស័ទទៅវិញ។ ពួកគេធ្វើបាបខ្ញុំយ៉ាងព្រៃផ្សៃ ដោយសារតែសេចក្ដីជំនឿរបស់ខ្ញុំ។ ខ្ញុំស្អប់បក្សនេះខ្លាំងណាស់។

ដប់ថ្ងៃក្រោយពេលលេបថ្នាំ ខ្ញុំចាប់ផ្តើមចុះអន់ខ្សោយខ្លាំង ដើរស្ទើរតែមិនរួច។ ខ្ញុំមិនដឹងថា តើវាបណ្តាលមកពីថ្នាំដែលពួកគេបានផ្តល់ឱ្យខ្ញុំឬយ៉ាងណាទេ។ បន្ទាប់ពីបានមួយរយៈពេលខ្លីមក ខ្ញុំមានអារម្មណ៍ពិបាកជាខ្លាំង។ វាអាចនឹងធ្វើឱ្យខ្ញុំឈឺ បើខ្ញុំបន្តលេបវា ទោះបីជាខ្ញុំមិនធ្លាប់មានអាការៈបែបនេះពីមុនមកក្តី។ នៅពេលជួបជាមួយមនុស្សឆ្គួតរៀងរាល់ថ្ងៃ កណ្តោចកណ្តែង និងធ្លាក់ទឹកចិត្ត ខ្ញុំមានអារម្មណ៍ថា ខ្ញុំជិតមានបញ្ហាសរសៃប្រសាទដោយសារតែទារុណកម្មនេះហើយ។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់យ៉ាងច្រើន ហើយខ្ញុំអាចបន្តមកដល់ពេលនេះបាន គឺដោយសារតែការណែនាំនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពេលមួយនោះ ខ្ញុំចាំបានថា ក្រោយពីបានអធិស្ឋានរួច ខ្ញុំបាននឹកឃើញដល់ព្រះអម្ចាស់យេស៊ូវដែលទ្រង់បានឱ្យឡាសារងើបចេញពីផ្នូររបស់គាត់មក។ គាត់បានស្លាប់អស់ពេលបួនថ្ងៃ ហើយរាងកាយរបស់គាត់បានស្អុយរលួយទៅហើយ ប៉ុន្តែព្រះជាម្ចាស់បានប្រោសឱ្យគាត់រស់ពីសេចក្តីស្លាប់វិញ ដោយព្រះបន្ទូលប៉ុន្មានម៉ាត់ប៉ុណ្ណោះ។ ព្រះជាម្ចាស់មានព្រះចេស្តា។ ព្រះអង្គគ្រប់គ្រងវាសនាមនុស្សជាតិ។ ដូច្នេះខ្ញុំដឹងថាជីវិតរបស់ខ្ញុំក៏ស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ដែរ។ ខ្ញុំគិតដល់ព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងថា៖ «ចំពោះអ្វីៗគ្រប់យ៉ាងដែលកើតឡើងនៅក្នុងចក្រវាឡ វាគ្មានអ្វីមួយដែលខ្ញុំមិនមែនជាអ្នកអារកាត់ចុងក្រោយនោះឡើយ។ តើមានអ្វីមួយដែលមិនស្ថិតនៅក្នុងព្រះហស្តរបស់ខ្ញុំឬ?» («ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ មិនថាថ្នាំធ្វើឱ្យខ្ញុំឆ្គួតឬយ៉ាងណា ហើយមិនថាខ្ញុំចេញពីមន្ទីរពេទ្យនៅពេលណានោះទេ ទាំងអស់នេះគឺសុទ្ធតែស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ទាំងអស់។ ខ្ញុំត្រូវតែយកឈ្នះបញ្ហានេះឱ្យបាន តាមរយៈសេចក្ដីជំនឿរបស់ខ្ញុំ និងដោយការពឹងលើព្រះជាម្ចាស់។ ការគិតឃើញនេះបានពង្រឹងសេចក្ដីជំនឿរបស់ខ្ញុំ ហើយខ្ញុំលែងមានអារម្មណ៍ភ័យខ្លាចទៀតហើយ។

ប៉ុន្មានសប្តាហ៍ក្រោយមក នៅល្ងាចមួយ ខ្ញុំគិតថាខ្ញុំអាចទូរស័ព្ទទៅកាន់គ្រួសាររបស់ខ្ញុំ ចង់ដឹងថាតើខ្ញុំអាចចេញពីមន្ទីរពេទ្យក្នុងពេលឆាប់ៗនេះបានដែរឬទេ។ ព្រឹកបន្ទាប់ ប្តីរបស់ខ្ញុំបានបើករថយន្តមកមន្ទីរពេទ្យ ហើយខ្ញុំប្រាប់គាត់ឱ្យយកខ្ញុំចេញពីទីនោះ។ ខ្ញុំប្រាប់គាត់ថា វាមិនមែនជាកន្លែងសម្រាប់មនុស្សរស់នៅទេ ហើយការស្នាក់នៅយូរពេក អាចធ្វើឱ្យមនុស្សមានសតិធម្មតាក្លាយជាមនុស្សឆ្គួតបាន។ គាត់បានហៅបងប្រុសរបស់ខ្ញុំមកពិភាក្សា ហើយខ្ញុំអាចស្តាប់ឮបងប្រុសខ្ញុំនិយាយតាមទូរស័ព្ទថា៖ «ដំបូង ឱ្យនាងចុះហត្ថលេខាលើលិខិតធានាដើម្បីលះបង់សេចក្ដីជំនឿរបស់នាង នោះនាងអាចចេញមកបានហើយ។ នាងអាចស្លាប់នៅទៅនោះបាន បើនាងបន្តរក្សាសេចក្ដីជំនឿរបស់នាង»។ ខ្ញុំមិននឹកស្មានថាបងប្រុសជាសាច់ឈាមបង្កើតរបស់ខ្ញុំ អាចនិយាយពាក្យដូច្នោះទៅរួច។ ពិតជាគួរឱ្យខ្លាចណាស់។ គាត់មិនមែនជាបងប្អូនទេ គាត់គឺជាអារក្សដែលមានមុខជាមនុស្ស! ពេលឃើញគាត់គ្មានបំណងចង់យកខ្ញុំចេញ ខ្ញុំគិតក្នុងចិត្តថា ប្រសិនបើគាត់ទុកខ្ញុំចោលនៅទីនេះ ខ្ញុំច្បាស់ជារកមធ្យោបាយចេញក្រៅមិនបានទេ អ៊ីចឹង តើខ្ញុំអាចប្រតិបត្តិសេចក្ដីជំនឿរបស់ខ្ញុំដូចម្តេចបាន? ដូច្នេះខ្ញុំបាននិយាយទៅគាត់ដោយភាពឆ្លាតវៃថា «ខ្ញុំឈប់ជឿទៀតហើយ»។ ពេលនោះ គាត់បានយល់ព្រមយកខ្ញុំមកផ្ទះ។ ប្តីរបស់ខ្ញុំបានតាមដានខ្ញុំឥតឈប់។ គាត់មិនឱ្យខ្ញុំទៅចូលរួមការជួបជុំ ឬអានព្រះបន្ទូលព្រះជាម្ចាស់ទេ។ ចួនកាលនៅពេលគេងថ្ងៃ គាត់ថែមទាំងបានដើរចូលមកមើលថាតើខ្ញុំកំពុងអានព្រះបន្ទូលព្រះជាម្ចាស់ដែរឬអត់ ប៉ុន្តែខ្ញុំនៅតែអាចលួចអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយប្រើម៉ាស៊ីន MP5 របស់ខ្ញុំដដែល។ បន្ទាប់មក នៅព្រឹកមួយ គាត់បានតាមទាន់ នៅពេលខ្ញុំកំពុងសាកថ្មវា។ គាត់បានយកវាទៅបាត់ ហើយស្រែកដាក់ខ្ញុំទាំងខឹងសម្បាថា «យ៉ាងម៉េចបានជាអូននៅតែជឿទៀត? បើអូនត្រូវចាប់ខ្លួន ហើយចូលគុក ហើយបើកូនប្រុសយើងបាត់បង់ការងារដោយសារតែអូន តើអូននឹងប្រឈមមុខនឹងគេដូចម្តេច? បងមិនឱ្យអូនដើរតាមព្រះជាម្ចាស់តទៅទៀតទេ!» នៅពេលគាត់និយាយពាក្យនេះ គាត់បានច្រានខ្ញុំ ហើយក្បាលរបស់ខ្ញុំបានប៉ះទៅនឹងជ្រុងគ្រែឮសូរផាំង។ ខ្ញុំមិនយល់ទេថាហេតុអ្វីបានជាគាត់ព្រៃផ្សៃយ៉ាងនេះ។ ខ្ញុំគ្រាន់តែជឿលើព្រះជាម្ចាស់។ ខ្ញុំមិនបានធ្វើអ្វីខុសទេ តែគាត់បែរជាប្រព្រឹត្តដាក់ខ្ញុំធ្ងន់ធ្ងរបែបនេះ។ គាត់មិនគ្រាន់តែឱ្យគេចាប់ឃុំខ្ញុំទេ តែពេលនេះគាត់ថែមទាំងលើកដៃវាយខ្ញុំទៀត ហើយមិនឱ្យខ្ញុំអានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្ញុំមានអារម្មណ៍កាន់តែឈឺចាប់ខ្លាំងឡើងៗ ក៏បានអធិស្ឋានទៅព្រះជាម្ចាស់ថា៖ «ឱ ព្រះជាម្ចាស់អើយ! ស្វាមីទូលបង្គំប្រព្រឹត្តអាក្រក់ដាក់ទូលបង្គំណាស់ ហើយទូលបង្គំមានរម្មណ៍ទន់ខ្សោយជាខ្លាំង។ ទូលបង្គំមិនដឹងថាត្រូវបន្តដើរតាមមាគ៌ានេះដូចម្តេចទេ។ សូមព្រះអង្គជួយបង្ហាញផ្លូវដល់ទូលបង្គំផង»។ ពេលនោះ ខ្ញុំបាននឹកគិតដល់ចំណុចមួយចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «សព្វថ្ងៃនេះ មនុស្សភាគច្រើនមិនមានចំណេះដឹងនេះឡើយ។ ពួកគេជឿថា ទុក្ខវេទនាគ្មានតម្លៃ ពួកគេត្រូវបានលោកីយ៍បោះបង់ចោល ជីវិតគ្រួសាររបស់ពួកគេជួបនូវបញ្ហា ពួកគេមិនត្រូវបានព្រះជាម្ចាស់ស្រឡាញ់ ហើយអនាគតរបស់ពួកគេមានភាពស្រពេចស្រពិល។ ទុក្ខវេទនារបស់មនុស្សមួយចំនួនឡើងដល់កម្រិតកំពូល ហើយគំនិតរបស់ពួកគេបែរទៅរកសេចក្តីស្លាប់។ នេះមិនមែនជាសេចក្តីស្រឡាញ់ដ៏ពិតចំពោះព្រះជាម្ចាស់ឡើយ។ មនុស្សបែបនេះគឺជាមនុស្សកំសាកវិញទេ ព្រោះពួកគេគ្មានការតស៊ូពុះពារ ទន់ជ្រាយ និងគ្មានកម្លាំងសោះ! ព្រះជាម្ចាស់មានព្រះទ័យចង់ឲ្យមនុស្សស្រឡាញ់ទ្រង់ ប៉ុន្តែបើមនុស្សស្រឡាញ់ទ្រង់កាន់តែខ្លាំង នោះមនុស្សនឹងជួបទុក្ខវេទនាកាន់តែខ្លាំង ហើយបើមនុស្សស្រឡាញ់ទ្រង់កាន់តែខ្លាំង នោះមនុស្សនឹងជួបការល្បងលកាន់តែខ្លាំងដែរ។ ... ដូច្នេះ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយទាំងនេះ អ្នករាល់គ្នាត្រូវតែធ្វើបន្ទាល់អំពីព្រះជាម្ចាស់។ មិនថាទុក្ខវេទនារបស់អ្នកធំធេងប៉ុនណាឡើយ អ្នកគួរតែដើររហូតដល់ទីបំផុត ហើយទោះបីជាដល់ដង្ហើមចុងក្រោយរបស់អ្នកក៏ដោយ ក៏អ្នកត្រូវតែបន្តស្មោះត្រង់ចំពោះព្រះជាម្ចាស់ ហើយចុះចូលចំពោះការចាត់ចែងរបស់ព្រះជាម្ចាស់ដដែល ពោលគឺមានតែបែបនេះទេ ទើបជាការស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយមានតែបែបនេះទេ ទើបជាការធ្វើបន្ទាល់ដ៏រឹងមាំ និងលាន់កងរំពង» («មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ដោយការសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំក៏យល់ច្បាស់ ថា ទោះបីជាខ្ញុំទទួលរងនូវការលំបាកយ៉ាងណា ក៏ព្រះជាម្ចាស់កំពុងប្រើប្រាស់ស្ថានភាពនោះដើម្បីប្រោសសេចក្ដីជំនឿរបស់ខ្ញុំឱ្យបានគ្រប់លក្ខណ៍ដែរ ដើម្បីផ្តល់ឱកាសឱ្យខ្ញុំធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ នៅចំពោះមុខសាតាំង។ នោះគឺជាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ តែដោយមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ខ្ញុំមានអារម្មណ៍ទន់ខ្សោយ និងអវិជ្ជមាន ដោយសារតែការរងទុក្ខរបស់ខ្ញុំ។ ខ្ញុំបានឃើញថាខ្ញុំពិតជាមនុស្សកំសាកមែន។ បន្ទាប់មក ខ្ញុំគិតអំពីប្តីរបស់ខ្ញុំដែលព្យាយាមធ្វើឱ្យខ្ញុំលះបង់ព្រះជាម្ចាស់។ គាត់មិនខ្វល់ថាខ្ញុំរស់ឬស្លាប់ទេ គាត់បានយកខ្ញុំទៅដាក់នៅពេទ្យឆ្គួតដោយផ្ទាល់ ហើយពេលនេះ គាត់ថែមទាំងវាយដំខ្ញុំទៀត។ នៅពេលនោះ ខ្ញុំពិតជាដឹងថា គាត់គឺជាបិសាចដែលស្អប់ព្រះជាម្ចាស់ និងប្រឆាំងព្រះជាម្ចាស់។ ខ្ញុំបានចាំពីអ្វីដែលព្រះជាម្ចាស់បានមានបន្ទូលថា៖ «អ្នកជឿនិងអ្នកមិនជឿ មិនអាចនឹងចុះសម្រុងគ្នាបានទេ តែផ្ទុយទៅវិញ ពួកគេប្រឆាំងគ្នាទៅវិញទៅមក» («ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ប្តីរបស់ខ្ញុំ និងខ្ញុំ គឺជាមនុស្សពីរប្រភេទខុសគ្នា ដែលដើរនៅលើមាគ៌ាពីរផ្សេងគ្នា។ ខ្ញុំត្រូវបន្តដើរតាមព្រះជាម្ចាស់ មិនថាគាត់កៀបសង្កត់ខ្ញុំយ៉ាងណានោះទេ។ ខ្ញុំនឹងមិនចុះញ៉មទេ។ ខ្ញុំក៏បាននិយាយទៅគាត់ថា៖ «យើងលែងលះគ្នាទៅ។ បងដើរតាមមាគ៌ាខាងលោកិយ ដោយស្វែងរកប្រាក់កាស ហើយអូនដើរលើមាគ៌ានៃសេចក្ដីជំនឿ។ យើងដើរលើមាគ៌ាផ្សេងគ្នា ហើយយើងគ្មានចំណុចអ្វីដូចគ្នាសោះ។ បងខ្លាចរអារជំនួសកូនប្រុសយើង ដូច្នេះយើងគួរតែលែងលះគ្នា។ ពេលនោះសេចក្ដីជំនឿរបស់អូនក៏នឹងមិនប៉ះពាល់ដល់អ្នកទាំងពីរដែរ។ ខ្ញុំមិនត្រូវការទ្រព្យសម្បត្តិរបស់យើងទេ។ ខ្ញុំគ្រាន់តែត្រូវការបន្ទប់មួយ ទីកន្លែងមួយសម្រាប់រស់នៅ ដើម្បីឱ្យខ្ញុំអាចដើរតាមព្រះជាម្ចាស់បានប៉ុណ្ណោះ»។ គាត់បាននិយាយថា៖ «បងដឹងថាអូនជាស្ត្រីល្អម្នាក់។ បងមិនចង់លែងលះគ្នាទេ»។ ខ្ញុំបានប្រាប់គាត់ថា៖ «បើមិនចង់លែងលះគ្នាទេ អ៊ីចឹងត្រូវឱ្យអូនមានសេរីភាព។ អូនជាអ្នកជឿព្រះ ហើយបងមិនអាចរារាំងអូនបានទេ»។ គាត់និយាយថា៖ «អូនអាចមានសេរីភាពបាន ប៉ុន្តែដំបូងអូនត្រូវចុះកិច្ចសន្យាជាមួយបងសិន ថាអូននឹងលះបង់ព្រះដ៏មានគ្រប់ព្រះចេស្តា!» ពេលស្ដាប់ឮបែបនេះ ខ្ញុំបាននិយាថា៖ «អូនត្រូវតែរក្សាសេចក្ដីជំនឿរបស់អូន។ អូនមិនអាចចុះកិច្ចសន្យានោះបានទេ»។ គាត់បានចាកចេញទៅដោយមិននិយាយអ្វីទាំងអស់។ ក្រោយមក ពេលដឹងថាគាត់មិនអាចឃាត់ខ្ញុំកុំឱ្យជឿលើព្រះបាន គាត់មិនបានរារាំងខ្ញុំមិនឱ្យប្រតិបត្តិសេចក្ដីជំនឿរបស់ខ្ញុំទៀតទេ។ ខ្ញុំអាចរស់នៅក្នុងជីវិតជាពួកជំនុំ និងបំពេញភារកិច្ចរបស់ខ្ញុំតាមធម្មតា។

នៅរសៀលមួយ ខ្ញុំបានទៅជួបបងស្រីដែលរស់នៅក្បែរនោះដើម្បីពិភាក្សាអំពីការជ្រមុចទឹកអ្នកទទួលជឿថ្មី។ កូនប្រុសរបស់ខ្ញុំបានលេចមកភ្លាមបន្ទាប់ពីខ្ញុំបានអង្គុយចុះ ហើយបាននិយាយដាក់បងស្រីទាំងខឹងសម្បាថា «មីងជាអ្នកដែលបានកែប្រែជំនឿរបស់ម្តាយខ្ញុំ!» ពេលនោះ គេព្យាយាមវាយទៅលើបងស្រីនោះ។ ខ្ញុំបានស្ទុះទៅចាប់ឱបគេ ដើម្បីឃាត់គេ។ គេបានអូសខ្ញុំត្រឡប់មកផ្ទះវិញដោយការខឹងសម្បា និងបាននិយាយទាំងកំហឹងថា៖ «ម៉ាក់ត្រូវតែលះបង់ជំនឿនេះទើបបាន។ មើលសម្ដីដែលពួកគេនិយាយអំពីពួកជំនុំរបស់ម៉ាក់តាមអនឡាញចុះ!» បន្ទាប់មក គេបាននិយាយពាក្យកុហកប៉ុន្មានម៉ា់ត់របស់បក្សកុម្មុយនីស្ដ ដោយបង្កាច់បង្ខូចពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះ‌ចេស្តា។ បន្ទាប់មក គេបានស្រែកថា៖ «ប៉ា! ទូរស័ព្ទទៅមន្ទីរពេទ្យឆ្គួតទៅ ហើយបញ្ជូនម៉ាក់ត្រឡប់ទៅទីនោះវិញទៅ!» ខ្ញុំមានអារម្មណ៍ថាក្បាលរបស់ខ្ញុំស្ទើរតែផ្ទុះបែក នៅពេលខ្ញុំស្តាប់ឮគេនិយាយដូច្នោះ។ ខ្ញុំមិននឹកស្មានថា កូនរបស់ខ្ញុំរួមដៃគ្នាជាមួយ ប៉ារបស់គេដើម្បីរារាំងសេចក្ដីជំនឿរបស់ខ្ញុំ ដើម្បីតែប្រយោជន៍ដល់ការងាររបស់គេសោះ។ វាព្រៃផ្សៃណាស់។ ខ្ញុំអាចស្តាប់ឮប្តីរបស់ខ្ញុំទូរស័ព្ទទៅមន្ទីរពេទ្យ ហើយខ្ញុំស្តាប់ឮខ្សែទូរស័ព្ទម្ខាងទៀតនិយាយថាកន្លែងពេញអស់ហើយ។ ប្តីរបស់ខ្ញុំនិយាយថា៖ «ទូរស័ព្ទហៅប៉ូលិសវិញ ឱ្យពួកគេយកគាត់ចេញទៅបានហើយ»។ កូនប្រុសខ្ញុំឆ្លើយថា៖ «មិនអាចឃុំខ្លួនម៉ាក់នៅទីនោះបានទេ។ ចុះបើយើងគ្រាន់តែទុកគាត់នៅក្នុងបន្ទប់ងងឹតដែលយើងប្រើដើម្បីបង្កាត់ពូជទន្សាយ តើយ៉ាងម៉េចដែរ?» បន្ទាប់មក ពួកគេទាំងពីរបានយកខ្ញុំទៅដាក់ក្នុងបន្ទប់នោះ ចាក់សោទ្វារដែក ហើយចេញបាត់ទៅ។ ការដែលឃើញពីរបៀបដែលបក្សកុម្មុយនីស្ដអូសទាញប្តី និងកូនប្រុសខ្ញុំឱ្យមានភាពសាហាវព្រៃផ្សៃបែបនេះមកលើខ្ញុំ គឺពិតជាគួរឱ្យខ្លាច ហើយខ្ញុំស្អប់បក្សកុម្មុយនីស្ដកាន់តែខ្លាំងឡើង។ ខ្ញុំបានគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «អស់រយៈពេលរាប់ពាន់ឆ្នាំ ទឹកដីនេះបានក្លាយជាទឹកដីនៃសេចក្តីស្មោកគ្រោក។ វាកខ្វក់យ៉ាងខ្លាំង ពេញដោយសេចក្តីកំសត់វេទនា ព្រលឹងខ្មោចហោះហើរពាសពេញគ្រប់កន្លែង ជាទីដែលពេញដោយកលល្បិច និងការបោកបញ្ឆោត ចោទប្រកាន់គ្មានមូលដ្ឋាន[១] គ្មានមេត្តា និងកាចសាហាវ ចូរដើរចេញពីទីក្រុងខ្មោចនេះ ហើយទុកឲ្យវាមានពេញទៅដោយសាកសពចុះ។ ក្លិនដ៏ស្អុយរលួយមានពាសពេញដី ហុយឡើងពាសពេញអាកាសវេហា ហើយវាត្រូវបានការពារយ៉ាងមាំ។[២] តើនរណាអាចមើលឃើញពិភពលោកដែលហួសពីមេឃទៅ? អារក្សចងរឹតរាងកាយមនុស្សយ៉ាងជាប់ណែន វាគ្របបាំងភ្នែករបស់គេទាំងពីរ ហើយបិទមាត់របស់គេយ៉ាងជិត។ ស្ដេចអារក្សបានច្រឡោតអស់រយៈពេលរាប់ពាន់ឆ្នាំ រហូតដល់សព្វថ្ងៃនេះ វានៅតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើទីក្រុងខ្មោច គឺដូចទីក្រុងនេះជារាជវាំងហាមប្រាមរបស់ពួកអារក្សអ៊ីចឹង។ ... តើនេះឬជាបុព្វបុរសពីសម័យបុរាណនោះ? ជាមេដឹកនាំដ៏គួរឲ្យស្រឡាញ់ឬ? ពួកវាសុទ្ធតែប្រឆាំងនឹងព្រះជាម្ចាស់! ការជ្រៀតជ្រែករបស់ពួកវាបានធ្វើឲ្យពិភពក្រោមមេឃស្ថិតនៅក្នុងសភាពខ្មៅងងឹត និងភាពជ្រួលច្របល់! តើនេះឬជាសេរីភាពសាសនានោះ? ជាសិទ្ធិស្របច្បាប់ និងជាផលប្រយោជន៍របស់ពលរដ្ឋនោះឬ? ទាំងអស់នេះគ្រាន់តែជាកលល្បិច ដើម្បីគ្របបាំងអំពើបាបតែប៉ុណ្ណោះ!» («កិច្ចការ និងការចូលទៅក្នុង (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បក្សចាប់ខ្លួន និងធ្វើបាបគ្រីស្ទបរិស័ទ ផ្សាយពាក្យចចាមអារ៉ាម និងបង្កាច់បង្ខូចពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះ‌ចេស្តា និងឱ្យសមាជិកគ្រួសាររបស់ពួកគេមានជាប់ពាក់ព័ន្ធជាមួយ។ ដូច្នេះគ្រួសាររបស់ខ្ញុំត្រូវបានបក្សធ្វើឱ្យវង្វេង ហើយដើរតាមបក្សដោយព្យាយាមឱ្យខ្ញុំលះបង់ការជឿលើព្រះជាម្ចាស់ ថែមទាំងយកខ្ញុំទៅមន្ទីរពេទ្យឆ្គួតដោយផ្ទាល់ ដែលនៅទីនោះ ខ្ញុំត្រូវរងទារុណកម្ម ហើយពួកគេបានឃុំខ្លួនខ្ញុំម្តងហើយម្តងទៀត។ គ្រួសារដែលរីករាយបរិបូរប្រែទៅជាបែបនេះ។ បក្សគឺជាមេក្លោងដ៏ពិតប្រាកដ ហើយខ្ញុំស្អប់វា ជាអារក្សនោះចេញពីជម្រៅចិត្តរបស់ខ្ញុំ។

មិនយូរប៉ុន្មាន កូនរបស់ខ្ញុំបានយកកៅអីមកអង្គុយនៅខាងក្រៅរបងទ្វារដែក និងបាននិយាយថា៖ «ម៉ាក់អ្ហា! ម៉ាក់គួរតែឈប់ជឿលើព្រះជាម្ចាស់ទៅ។ ពេលម៉ាក់នៅរកស៊ី ម៉ាក់ពិតជាប្រឹងប្រែងធ្វើការខ្លាំងណាស់ ហើយការផ្គត់ផ្គង់ការសិក្សារបស់ខ្ញុំគឺមិនមែនជារឿងងាយស្រួលទេ។ ពេលនេះខ្ញុំធ្វើការ ហើយខ្ញុំមានប្រាក់ខ្លះៗដែរ។ តើម៉ាក់យល់យ៉ាងណា បើខ្ញុំចេញលុយឱ្យម៉ាក់ធ្វើដំណើរកម្សាន្ត?» ពេលគេនិយាយដូច្នេះ ខ្ញុំដឹងថានោះគឺជាល្បិចកលពីសាតាំង ដូច្នេះខ្ញុំបាននិយាយទៅកាន់គេថា «មុនពេលម៉ាក់ក្លាយជាអ្នកជឿព្រះ ម៉ាក់ចង់រកប្រាក់។ ជីវិតបែបនេះគឺពិបាក ហត់នឿយណាស់។ ដោយសារតែម៉ាក់បានជួបព្រះជាម្ចាស់ និងយល់អំពីសេចក្តីពិតខ្លះៗ ទើបជីវិតរបស់ម៉ាក់មានសេរីភាព និងរីករាយច្រើនជាងមុន។ តើអ្នកទាំងពីរមិនអាចធ្វើតាមចិត្តម៉ាក់បានទេ? ម៉ាក់នឹងរក្សាសេចក្ដីជំនឿរបស់ម៉ាក់ បើទោះបីជាកូនបដិសេធមិនទទួលស្គាល់ម៉ាក់ជាម្តាយ ហើយឪពុករបស់កូនលែងលះជាមួយម៉ាក់ក៏ដោយ។ ម៉ាក់ប្តេជ្ញាចិត្តដើរតាមផ្លូវនេះហើយ»។ គេមិនបានឆ្លើយតបអ្វីមួយម៉ាត់ទេ រួចក៏ដើរចេញទៅ។ ខ្ញុំពិតជាអរគុណដល់ព្រះជាម្ចាស់សម្រាប់ការពង្រឺងសេចក្ដីជំនឿរបស់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍ថាពិតជាមានសន្ដិភាពណាស់។ ខ្ញុំក៏៏បានចាប់ផ្តើមច្រៀងទំនុកតម្កើងនេះ៖ «ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះជាម្ចាស់ដ៏ពិតអើយ ដួងចិត្តទូលបង្គំជារបស់ទ្រង់ហើយ។ ការចាប់កំណើតជាមនុស្ស អាចគ្រប់គ្រងត្រឹមរាងកាយរបស់ទូលបង្គំតែប៉ុណ្ណោះ។ វាមិនអាចរារាំងជំហានទូលបង្គំមិនឲ្យដើរតាមទ្រង់បានឡើយ។ នៅលើផ្លូវដ៏សែនឈឺចាប់ លំបាក និងរលាក់ខ្លាំង ដោយបានព្រះបន្ទូលរបស់ទ្រង់ណែនាំទូលបង្គំ ៗនោះទូលបង្គំលែងភ័យខ្លាចទៀតហើយ។ ដោយមានសេចក្ដីស្រឡាញ់របស់ទ្រង់គង់នៅជាមួយទូលបង្គំ នោះដួងចិត្តទូលបង្គំបានស្កប់ចិត្តហើយ» (ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ ខ្ញុំអាចមានអារម្មណ៍ដឹងថា ព្រះជាម្ចាស់គង់នៅក្បែរខ្ញុំ។ សូម្បីតែការអង្គុយនៅក្នុងបន្ទប់តូចងងឹតដែលខ្ញុំមិនអាចមើលឃើញអ្វីនៅជុំវិញខ្លួនក៏ដោយ ក៏ខ្ញុំមិនមានអារម្មណ៍កណ្តោចកណ្តែងដែរ។ ព្រឹកបន្ទាប់ ស្រាប់តែកូនរបស់ខ្ញុំបានបើករនាំងទ្វារ ហើយឱ្យខ្ញុំចេញ និងបាននិយាយថា៖ «ម៉ាក់! នៅពេលនេះ យើងនឹងទុកម៉ាក់ឱ្យនៅតែឯង។ ម៉ាក់អាចធ្វើអ្វីដែលម៉ាក់ចង់ធ្វើបាន»។ នៅពេលគេនិយាយដូច្នោះ ខ្ញុំដឹងថាសាតាំងមានការខ្មាសអៀន និងបានចុះចាញ់ ហើយខ្ញុំបានអរព្រះគុណដល់ព្រះជាម្ចាស់។

ឆ្លងកាត់ការចាប់ខ្លួនដោយបក្សកុម្មុយនីស្ដ និងការកៀបសង្កត់របស់គ្រួសារខ្ញុំ បានជួយឱ្យខ្ញុំមើលឃើញច្បាស់ពីសារជាតិជាអារក្សរបស់បក្សដែលប្រឆាំងនឹងព្រះជាម្ចាស់។ វាចាប់ខ្លួននិងធ្វើបាបអ្នកជឿ និងបានផ្សាយពាក្យកុហកគ្រប់បែបយ៉ាង ដើម្បីបោកប្រាសប្រជាជន ដោយជំរុញឱ្យគ្រួសាររបស់អ្នកជឿ ធ្វើជាឧបសគ្គរារាំងដល់សេចក្ដីជំនឿរបស់ពួកគេ។ វាគឺជាមេខ្លោងដែលបំផ្លាញគ្រួសាររបស់គ្រីស្ទបរិស័ទ។ គ្រួសាររបស់ខ្ញុំបានដើរតាមបក្ស ដោយបានរំខានដល់សេចក្ដីជំនឿរបស់ខ្ញុំដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ហើយថែមទាំងធ្វើឱ្យខ្ញុំជាប់ឃុំឃាំង ដោយមិនគិតថាខ្ញុំរស់ឬស្លាប់នោះទេ។ ខ្ញុំមើលឃើញទាំងស្រុងពីសារជាតិរបស់ពួកគេដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយខ្ញុំនឹងមិនបណ្តោយឱ្យពួកគេរារាំងខ្ញុំម្តងទៀតទេ។ បទពិសោធន៍នេះបានបង្ហាញខ្ញុំថា មានតែព្រះជាម្ចាស់ទេដែលស្រលាញ់យើង ហើយមានតែព្រះជាម្ចាស់ទេដែលអាចសង្រ្គោះយើងបាន។ ពេលដែលខ្ញុំកណ្តោចកណ្តែង និងអស់សង្ឃឹមបំផុត ព្រះជាម្ចាស់បានប្រើព្រះបន្ទូលរបស់ទ្រង់ដើម្បីបំភ្លឺខ្ញុំ លួងលោម និងលើកទឹកចិត្តខ្ញុំ និងដឹកនាំខ្ញុំឱ្យឆ្លងកាត់ពេលវេលាដ៏លំបាកទាំងនោះ។ ពេលនេះខ្ញុំបានឆ្លងកាត់ដោយផ្ទាល់ថា សេចក្តីស្រលាញ់របស់ព្រះជាម្ចាស់គឺពិតប្រាកដ ហើយខ្ញុំចង់ដើរតាមព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្ញុំ។ ខ្ញុំនឹងមិនស្តាយក្រោយនោះទេ។

លេខយោង៖

១. «ចោទប្រកាន់គ្មានមូលដ្ឋាន» សំដៅទៅលើវិធីសាស្ត្រដែលអារក្សប្រើ ដើម្បីធ្វើបាបមនុស្ស។

២. «ត្រូវបានការពារយ៉ាងមាំ» បង្ហាញថា វិធីសាស្ត្រដែលអារក្សប្រើ ដើម្បីធ្វើបាបមនុស្សនោះមានភាពសាហាវព្រៃផ្សៃយ៉ាងពិសេស ហើយវាត្រួតត្រាមនុស្សយ៉ាងខ្លាំង រហូតដល់ពួកគេមិនអាចកម្រើកបាន។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក) នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

បទពិសោធគ្រីស្ទបរិស័ទជនជាតិមីយ៉ាន់ម៉ា នៅស្ថាននរក បន្ទាប់ពីស្លាប់

អ្នកនិពន្ធ៖ ដានី, មីយ៉ាន់ម៉ា កាលពីក្មេង ខ្ញុំចាប់អារម្មណ៍លើសាសនាគ្រីស្ទ ប៉ុន្តែដោយសារគ្រួសារខ្ញុំជាពុទ្ធសាសនិក ដូច្នេះ...