វាជារឿងសំខាន់ណាស់ចំពោះគ្រីស្ទបរិស័ទ ក្នុងការចូលរួមការប្រជុំយ៉ាងទៀងទាត់

08-09-2021

By Chang Qing

វាត្រូវបានចែងនៅក្នុងព្រះគម្ពីរថា «ចូរកុំបោះបង់ការប្រជុំគ្នា ដូចមនុស្សមួយចំនួនធ្លាប់ធ្វើឡើយ តែត្រូវដាស់តឿនគ្នាទៅវិញទៅមកវិញ៖ ហើយធ្វើបែបនេះបានកាន់តែច្រើន គ្រានោះនឹងកាន់តែចូលមកដល់» (ហេព្រើរ ១០:២៥)។ ការចូលរួមប្រជុំ គឺជាអ្វីមួយដែលគ្រីស្ទបរិស័ទត្រូវតែសង្កេតពិនិត្យ។ ប៉ុន្តែពេលនេះ បងប្អូនមួយចំនួនមិនអាចធ្វើវាយ៉ាងទៀងទាត់បានទេ ដោយសារតែពួកគេខ្វល់ខ្វាយខ្លួននឹងកិច្ចការ និងជីវិតគ្រួសារ។ ពួកគេមួយចំនួនថែមទាំងចាត់ទុកការចូលរួមការប្រជុំ ជាបន្ទុកបន្ថែមទៀតផង ដោយគិតថា គ្រាន់តែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួននៅផ្ទះដោយខ្លួនឯង គឺគ្រប់គ្រាន់ហើយ។

តាមពិត ហេតុផលដែលពួកយើងអាចចាត់ទុកការចូលរួមការប្រជុំ ជាបន្ទុកមួយ ហើយជ្រើសរើសការបោះបង់ចោលការប្រជុំ ដើម្បីជីវិតគ្រួសារ និងកិច្ចការ គឺថា ពួកយើងមិនយល់អត្ថន័យនៃការចូលរួមការប្រជុំ និងផលវិបាកនៃការមិនចូលរួមការប្រជុំ។ ថ្ងៃនេះ សូមពួកយើងមានការប្រកបគ្នាអំពីបញ្ហានេះ។

តើព្រះជាម្ចាស់ទតមើលគ្រីស្ទបរិស័ទដែលមិនចូលរួមការប្រជុំ ដោយវិធីណា?

ព្រះជាម្ចាស់មានបន្ទូលថា «អ្នកនឹងទទួលបានពីសេចក្តីជំនឿលើព្រះជាម្ចាស់ ប្រសិនបើអ្នកស្វែងរកសេចក្តីជំនឿជាវត្ថុដ៏អស្ចារ្យបំផុតនៅក្នុងជីវិតរបស់អ្នកប៉ុណ្ណោះ ជារបស់ដែលមានសារៈសំខាន់ជាងសូម្បីតែម្ហូបអាហារ សម្លៀកបំពាក់ ឬអ្វីផ្សេងទៀត! ប្រសិនបើអ្នកគ្រាន់តែជឿនៅពេលដែលអ្នកមានពេលវេលា ហើយមិនអាចឧទ្ទិសការយកចិត្តទុកដាក់ទាំងស្រុងរបស់អ្នកក្នុងសេចក្តីជំនឿរបស់អ្នកនោះទេ ហើយប្រសិនបើអ្នកតែងតែវក់វីដោយសារភាពភាន់ច្រឡំនោះទេ នោះអ្នកនឹងមិនទទួលបានអ្វីសោះ»។ «មានមនុស្សមួយចំនួនដែលព្រះជាម្ចាស់មិនដែលទទួលស្គាល់សេចក្តីជំនឿរបស់ពួកគេនៅក្នុងព្រះហឫទ័យរបស់ទ្រង់ឡើយ។ អាចនិយាយម្យ៉ាងទៀតបានថា ព្រះជាម្ចាស់មិនទទួលស្គាល់ថា ពួកគេជាអ្នកដើរតាមទ្រង់ឡើយ ដោយសារតែទ្រង់មិនសរសើរដល់ជំនឿរបស់ពួកគេ។ សម្រាប់មនុស្សទាំងនេះ ទោះបីជាពួកគេបានដើរតាមព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំបែបណាក៏ដោយ ក៏គំនិត និងយោបល់របស់ពួកគេមិនដែលផ្លាស់ប្ដូរឡើយ គឺពួកគេនៅតែជាអ្នកមិនជឿ ដោយប្រកាន់ខ្ជាប់តាមគោលការណ៍ និងរបៀបនៃការប្រព្រឹត្តរបស់អ្នកមិនជឿ ព្រមទាំងច្បាប់នៃការរស់នៅ និងសេចក្តីជំនឿរបស់អ្នកមិនជឿដដែល។ ពួកគេមិនដែលទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកធ្វើជាជីវិតរបស់គេ មិនដែលជឿថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្តីពិត មិនដែលមានបំណងចង់ទទួលយកសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ និងមិនដែលទទួលស្គាល់ព្រះជាម្ចាស់ថាជាព្រះជាម្ចាស់ឡើយ។ ពួកគេមើលឃើញការជឿលើព្រះជាម្ចាស់ថាជាទម្លាប់កម្សាន្ត ចាត់ទុកទ្រង់គ្រាន់តែជាអាហារខាងវិញ្ញាណប៉ុណ្ណោះ។ ពួកគេមិនបានគិតថា វាសក្ដិសមនឹងឲ្យពួកគេព្យាយាមយល់អំពីនិស្ស័យ ឬសារជាតិរបស់ព្រះជាម្ចាស់ឡើយ។ ... តើព្រះជាម្ចាស់ទតឃើញយ៉ាងដូចម្ដេចចំពោះមនុស្សបែបនេះ? ទ្រង់ចាត់ទុកពួកគេជាអ្នកមិនជឿ»។

ចេញពីព្រះបន្ទូលនេះ ពួកយើងអាចឃើញថា ក្នុងនាមជាគ្រីស្ទបរិស័ទ ពួកយើងគួរតែពង្រីកព្រះជាម្ចាស់ឱ្យធំនៅក្នុងចិត្តរបស់ពួកយើង។ មិនថានៅក្នុងជីវិតរបស់ពួកយើង ឬនៅកន្លែងធ្វើការឡើយ ពួកយើងគួរតែយកព្រះជាម្ចាស់ជាអាទិភាពជានិច្ច ហើយចូលរួមការប្រជុំ អធិស្ឋានទៅព្រះជាម្ចាស់ និងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារឿងដែលសំខាន់បំផុតដែលត្រូវធ្វើ។ នេះគឺជាអ្វីដែលអ្នកជឿលើព្រះជាម្ចាស់យ៉ាងហោចណាស់ គួរតែធ្វើ។ បើពួកយើងគ្រាន់តែពេញចិត្តដោយការជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ ប៉ុន្តែ មិនផ្ដល់តម្លៃដល់ការចូលរួមការប្រជុំ ហើយបើពួកយើងគ្រាន់តែយកការជឿលើព្រះជាម្ចាស់ជាការទំនុកបម្រុងផ្នែកវិញ្ញាណ ហើយខ្វល់ខ្វាយជាមួយនឹងការរកលុយ និងបញ្ហាលោកិយជារៀងរាល់ថ្ងៃ ដោយគិតថា ចូលរួមការប្រជុំ ឬមិនចូលរួមការប្រជុំគ្មានអ្វីខុសគ្នាទេ នោះដោយការអនុវត្តជំនឿនៅក្នុងឥរិយាបថគ្រាន់តែបង្រ្គប់កិច្ចបែបនេះ តើពួកយើងមិនប្រាកដជាដូចនឹងអ្នកមិនជឿទេឬ? អ្នកមិនជឿមិនស្រឡាញ់សេចក្ដីពិត មិនតាមរកជីវិតដែលមកព្រះជាម្ចាស់ ហើយជាប់ពាក់ព័ន្ធនឹងការរកលុយ និងការផ្គាប់ចិត្តតាមសាច់ឈាមផ្ទាល់ខ្លួនរបស់ពួកគេ។ បើពួកយើងដែលជាអ្នកជឿរបស់ព្រះជាម្ចាស់ មានគោលដៅនៃការតាមរកដូចគ្នា និងមានទិសដៅជីវិតដូចគ្នាទៅនឹងអ្នកមិនជឿ នោះតើព្រះជាម្ចាស់នឹងគិតដូចម្ដេចពីសេចក្ដីជំនឿរបស់ពួកយើង? ព្រះជាម្ចាស់នឹងកំណត់ពួកយើងថាជាអ្នកមិនជឿ ដោយផ្អែកលើអាកប្បកិរិយាមិនយកចិត្តទុកដាក់ និងមិនអើពើរបស់ពួកយើងចំពោះជំនឿលើព្រះជាម្ចាស់។ ទ្រង់នឹងមិនទទួលស្គាល់ពួកយើងជាអ្នកដើរតាមរបស់ទ្រង់ឡើយ ដោយសារតែពួកយើងជឿលើទ្រង់ ប៉ុន្តែមិនដែលថ្វាយបង្គំទ្រង់យ៉ាងពិតប្រាកដឡើយ ហើយពួកយើងមិនចង់ទទួលយកសេចក្ដីសង្គ្រោះ ឬធ្វើសកម្មភាពស្របតាមសេចក្ដីតម្រូវរបស់ទ្រង់ឡើយ។ ជាលទ្ធផល លទ្ធផលចុងក្រោយរបស់ពួកយើងនឹងដូចជាលទ្ធផលរបស់ពួកមិនជឿដែរ ដោយត្រូវបានថ្កោលទោស និងដាក់ទោសដោយព្រះជាម្ចាស់។ ដូច្នេះ ពួកយើងអាចឃើញថា មិនថាពួកយើងចូលរួមការប្រជុំយ៉ាងទៀងទាត់ឬអត់ បង្ហាញថា ពួកយើងពិតជាជឿលើព្រះជាម្ចាស់ឬអត់ ហើយពួកយើងជាអ្នកតាមរកសេចក្ដីពិតឬអត់។ បើពួកយើងតែងតែដោះសារ ដើម្បីគេចវេះពីការចូលរួមការប្រជុំ ហើយនៅតែមិនផ្លាស់ប្ដូរទស្សនៈខុសឆ្គងរបស់ពួកយើងស្ដីពីការតាមរក នោះពួកយើងនឹងមិនអាចទទួលបានសេចក្ដីពិត ឬជីវិតឡើយ មិនថាពួកយើងបានជឿលើព្រះជាម្ចាស់ប៉ុន្មានឆ្នាំក៏ដោយ ហើយទីបំផុតពួកយើងនឹងប្រាកដជាត្រូវបានកម្ចាត់ជាមិនខាន។ ដូច្នេះហើយ ពួកយើងមិនអាចជឿលើព្រះជាម្ចាស់ ដោយផ្អែកតាមសញ្ញាណ និងការគិតស្រមៃផ្ទាល់ខ្លួនរបស់ពួកយើង ឬឈប់ចូលរួមការប្រជុំ នៅពេលដែលពួកយើងមិនចង់ឡើយ ពីព្រោះបើពួកយើងជឿលើព្រះជាម្ចាស់តាមវិធីគ្រាន់តែកម្សាន្តរហូតដល់ទីបញ្ចប់ នោះព្រះជាម្ចាស់នឹងមិនទទួលស្គាល់ពួកយើងថាជាអ្នកជឿរបស់ទ្រង់ឡើយ។

អ្វីដែលជាអាថ៌កំបាំងនៅពីក្រោយការអវត្តមានជារឿយៗរបស់ពួកយើងនៅក្នុងការជួបជុំ គឺជាល្បិចកលរបស់សាតាំង

ដើម្បីធ្វើឱ្យសមហេតុផលនូវការអវត្តមានរបស់ពួកគេនៅក្នុងការជួបជុំ មនុស្សជាច្រើនបានប្រើប្រាស់ការដោះសារនៃកាភាពមមាញឹកខ្លាំងពេកនឹងការងាររកលុយ ការជួបជុំក្នុងសង្គម ឬការមើលថែគ្រួសាររបស់ពួកគេ។ ការដោះសារទាំងនេះ ស្ដាប់ទៅដូចជាសមហេតុផលណាស់ ប៉ុន្តែពួកយើងត្រូវបានជាប់ដោយល្បិចកលរបស់សាតាំងដោយមិនដឹងខ្លួន។ ព្រះជាម្ចាស់មានបន្ទូលថា «ព្រះជាម្ចាស់ ធ្វើកិច្ចការរបស់ព្រះអង្គ ព្រះជាម្ចាស់ យកព្រះទ័យទុកដាក់ចំពោះមនុស្សម្នាក់នេះ ហើយនឹងមើលថែគេផង រីឯសាតាំងវិញ វាតាមព្រះអង្គយ៉ាងប្រកិតគ្រប់ជំហាន គ្រប់ពេលវេលា។ អ្នកណាដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ នោះសាតាំងក៏ឃ្លាំមើល និងកំពុងតែតាមពីក្រោយដែរ។ ប្រសិនបើព្រះជាម្ចាស់ចង់បានមនុស្សនេះ នោះសាតាំងនឹងធ្វើអ្វីគ្រប់យ៉ាងតាមអានុភាពរបស់វា ដើម្បីរារាំងព្រះជាម្ចាស់ ដោយប្រើកលល្បិចអាក្រក់ជាច្រើន មកល្បួង រំខាន និងបំផ្លាញកិច្ចការដែលព្រះជាម្ចាស់ធ្វើ ក្នុងគោលបំណងសម្រេចគោលដៅលាក់កំបាំងរបស់វា។ តើគោលបំណងនេះជាអ្វី? វាមិនចង់ឲ្យព្រះជាម្ចាស់ទទួលបាននរណាម្នាក់ឡើយ គ្រប់ទាំងអស់ដែលព្រះជាម្ចាស់ចង់បាន វាក៏ចង់បានសម្រាប់ខ្លួនវាតែទាំងអស់ វាចង់កាន់កាប់ពួកគេ គ្រប់គ្រងពួកគេ មើលខុសត្រូវលើពួកគេ ដើម្បីឲ្យពួកគេថ្វាយបង្គំវា និងដើម្បីឲ្យពួកគេចូលរួមប្រព្រឹត្តអំពើបាបជាមួយវាផងដែរ។ តើនេះមិនមែនជាបំណងចិត្ដអាក្រក់របស់សាតាំងទេឬអី? ... នៅក្នុងការធ្វើសង្គ្រាមជាមួយព្រះជាម្ចាស់ និងដេញតាមពីក្រោយព្រះអង្គ គោលបំណងរបស់សាតាំង គឺដើម្បីបំផ្លាញការងារទាំងអស់ ដែលព្រះជាម្ចាស់ចង់ធ្វើ ដើម្បីកាន់កាប់ និងត្រួតត្រាលើអ្នកដែលព្រះជាម្ចាស់ចង់បាន ដើម្បីលុបបំបាត់ មនុស្សដែលព្រះជាម្ចាស់ចង់បានចោលឲ្យអស់ទៀតផង។ ប្រសិនបើពួកគេមិនត្រូវបានលុបបំបាត់ចោលទេ នោះពួកគេត្រូវក្លាយជាកម្មសិទ្ធិរបស់សាតាំង ដើម្បីឲ្យវាប្រើ នេះហើយគឺជាគោលបំណងរបស់វា»។ «ប៉ុន្តែ ចំពោះមនុស្សវិញ ពិភពលោកនេះហាក់ដូចជាទីដ៏សប្បាយរីករាយ និងរុងរឿងមួយ។ ដួងចិត្តរបស់មនុស្សត្រូវបានអូសទាញទៅរកពិភពលោកនេះកាន់តែខ្លាំងឡើងៗ ហើយមនុស្សជាច្រើនបានជាប់អន្ទាក់មិនអាចដកខ្លួនចេញពីវាឡើយ។ មនុស្សជាច្រើននឹងបានចាញ់បញ្ឆោតអស់អ្នកដែលចូលរួមនៅក្នុងអំពើឧបាយកល និងអំពើអាបធ្មប់។ បើអ្នកមិនព្យាយាមចម្រើនឡើង និងមិនចាក់ឫសនៅក្នុងផ្លូវពិតទេ នោះអ្នកនឹងត្រូវរសាត់ទៅតាមជំនោរដ៏ជន់ជោរនៃអំពើបាបមិនខាន»។

ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកយើងឃើញថា ព្រះជាម្ចាស់កំពុងតែធ្វើកិច្ចការដើម្បីសង្គ្រោះពួកយើង ប៉ុន្តែសាតាំងគ្រាន់តែមិនចង់ឱ្យពួកយើងត្រូវបានព្រះជាម្ចាស់ទទួលយកប៉ុណ្ណោះ។ ដូច្នេះ វាព្យាយាមគ្រប់វិធីដែលអាចទៅរួច ដើម្បីបង្ការពួកយើងពីការចូលទៅរកព្រះជាម្ចាស់។ អ្វីៗដូចជាលុយ កេរ្ដិ៍ឈ្មោះ ឋានៈ ការស៊ីផឹក និងការរីករាយនឹងខ្លួនឯង ទាំងអស់នេះ គឺជាសេចក្ដីល្បួងចំពោះពួកយើង។ ដំបូងសាតាំងបានបណ្ដុះមនុស្សដោយទស្សនៈខុសឆ្គងគ្រប់ប្រភេទ ដូចជាអ្វីដែលពួកយើងតែងតែនិយាយ «លុយមិនមែនជារបស់គ្រប់យ៉ាងទេ ប៉ុន្តែបើគ្មានលុយ អ្នកមិនអាចធ្វើអ្វីបានឡើយ» «មនុស្សបន្សល់ទុកកេរ្ដិ៍ឈ្មោះរបស់ពួកគេនៅពេលដែលគេរស់នៅ ដូចជាសត្វក្ងានបញ្ចេញសម្លេងយំរបស់វានៅពេលដែលវាហើរអ៊ីចឹង» «ចាប់យកឱកាសសម្រាប់ការសប្បាយរីករាយ ដោយសារតែជីវិតខ្លីណាស់»។ ទស្សនៈខុសឆ្គងទាំងនេះ នឹងបោកបញ្ឆោតពួកយើងយ៉ាងងាយស្រួល ប្រសិនបើពួកយើងមិនមានសេចក្ដីពិត។ នៅពេលដែលពួកយើងទទួលយកទស្សនៈទាំងនេះ នោះពួកយើងនឹងធ្លាក់ទៅក្នុងនិន្នាការអាក្រក់ នៃការតាមរកលុយ និងកេរ្ដិ៍ឈ្មោះ និងផ្ដេកផ្ដួលតាមសាច់ឈាម ហើយពួកយើងនឹងដូចជាអ្នកមិនជឿដែរ ដោយជាប់ពាក់ព័ន្ធនឹងការដាក់ផែនការក្បត់ និងប្រព្រឹត្តយ៉ាងក្បត់ ដើម្បីផលប្រយោជន៍នៃកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ ដោយរស់នៅក្នុងអំពើបាប ប៉ុន្តែមិនជឿថាវាជាអំពើបាបឡើយ។ ជាពិសេស នៅពេលដែលពួកយើងរកឃើញជីវិតរបស់អ្នកផ្សេងប្រសើរជាងជីវិតរបស់ពួកយើង នោះពួកយើងនឹងគិតកាន់តែច្រើនអំពីវិធីរកលុយឱ្យបានកាន់តែច្រើន។ ក៏នៅមានមនុស្សមួយចំនួនរស់នៅក្នុងជីវិតដែលដុនដាប ជីវិតដែលគ្មានសីលធម៌ខាងការផឹកស៊ី សប្បាយខ្លួន ដើម្បីរក្សាទំនាក់ទំនងរវាងបុគ្គលដ៏ស្មុគស្មាញរបស់ពួកគេ ហើយពួកគេយល់ថា ការចូលរួមការប្រជុំគឺជាបន្ទុក។ នៅពេលដែលបុគ្គលម្នាក់ត្រូវបានជាប់នៅក្នុងកំនួចបែបនេះ នោះពួកគេក្លាយជាជនរងគ្រោះរបស់សាតាំង។ ពួកគេមិនត្រឹមតែមានវិញ្ញាណកាន់តែងងឹតទៅៗប៉ុណ្ណោះទេ ប៉ុន្តែជីវិតរបស់ពួកគេ នឹងកាន់តែគ្មានន័យទៀតផង។ ទីបំផុត ពួកគេនឹងបាត់បង់ឱកាស ដើម្បីទទួលបានសេចក្ដីពិត និងសេចក្ដីសង្គ្រោះ ដោយសារតែការនៅឆ្ងាយពីព្រះជាម្ចាស់ ការក្បត់ព្រះជាម្ចាស់ និងការត្រឡប់ទៅកាន់លោកិយវិញ។

ពេលនេះ គ្រីស្ទបរិស័ទជាច្រើនមិនអាចមើលធ្លុះល្បិចកលរបស់សាតាំងឡើយ ដោយគិតថា វាមិនមែនជាអំពើបាបធំដុំទេ ក្នុងការដើរតាមនិន្នាការរបស់លោកិយ ហើយថា ការជឿលើព្រះជាម្ចាស់ និងការតាមរកសេចក្ដីពិត មិនអាចសម្រេចបានលទ្ធផលត្រឹមតែរយៈពេលមួយយប់ឡើយ។ ដូច្នេះ ពួកគេតែងតែដើរតាមសាច់ឈាម និងគ្មានញាណនៃភាពបន្ទាន់នៅក្នុងការតាមរកសេចក្ដីពិតរបស់ពួកគេឡើយ។ តាមពិត សាតាំងកំពុងតែប្រើប្រាស់និន្នាការអាក្រក់ ដើម្បីធ្វើឱ្យមនុស្សពុករលួយ ដោយទាញពួកគេឱ្យកាន់តែឆ្ងាយពីព្រះជាម្ចាស់ ហើយទីបញ្ចប់បំផ្លាញពួកគេទាំងស្រុង។ ប្រសិនបើពួកយើងមិនខិតខំតាមរកសេចក្ដីពិតទេ នោះពួកយើងនឹងមិនអាចញែកកលល្បិចរបស់សាតាំងបានឡើយ។ នេះគឺដូចជានៅពេលដែលសាតាំងល្បួងនាងអេវ៉ាឱ្យប្រព្រឹត្តអំពើបាបអ៊ីចឹង ដោយជំនួសឱ្យការប្រាប់មនុស្សថា ការបដិសេធ និងការក្បត់ព្រះជាម្ចាស់នឹងបណ្ដាលឱ្យមានផលវិបាកនានា នោះវានិយាយអ្វីមួយល្អ ដើម្បីលួងលោមមនុស្ស ហើយផ្ដល់អារម្មណ៍ខុសឆ្គងដល់ពួកគេថា សាតាំងនិយាយអ្វីៗទាំងនោះគឺដើម្បីឱ្យពួកគេល្អ ហើយនៅទីបញ្ចប់ ពួកគេធ្វើអ្វីៗដែលក្បត់ព្រះជាម្ចាស់។ សព្វថ្ងៃនេះ ពួកយើងដូចទៅនឹងនាងអេវ៉ាដែរ ដែលត្រូវបានគេលួងលោម ដោយមិនឱ្យជឿព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ប៉ុន្តែយល់ថា របស់ផ្នែកសម្ភារៈដែលនៅពីមុខពួកយើងមានសារៈសំខាន់បំផុត។ ដើម្បីបំពេញភាពរីករាយផ្នែករាងកាយរបស់ពួកយើង ពួកយើងមិនស្ទាក់ស្ទើរក្នុងការលះបង់ថាមពលទាំងអស់របស់ពួកយើងទៅលើវាឡើយ។ ប្រសិនបើវាបន្តបែបនេះ តើពួកយើងនឹងមិនជាគោលដៅនៃការបំផ្លាញរបស់សាតាំងដែរឬ? ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើពួកយើងដើរតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចូលរួមក្នុងជីវិតក្រុមជំនុំជាធម្មតា និងយល់សេចក្ដីពិតកាន់តែច្រើន នោះពួកយើងនឹងអាចញែកល្បិចកលរបស់សាតាំង ដោយការប្រើសេចក្ដីពិត ហើយពួកយើងនឹងមិនត្រូវបានសាតាំងបំភាន់ និងធ្វើឱ្យមានទុក្ខឡើយ។

ហេតុអ្វីបានជាការចូលរួមការប្រជុំ ជារឿងសំខាន់ណាស់?

ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា «ដ្បិតទីណាដែលមានមនុស្សពីរ ឬបីនាក់ជួបជុំគ្នានៅក្នុងព្រះនាមរបស់ខ្ញុំ នោះខ្ញុំគង់នៅក្នុងកណ្ដាលពួកគេ» (ម៉ាថាយ ១៨:២០)។ ព្រះជាម្ចាស់មានបន្ទូលថា «ព្រះវិញ្ញាណបរិសុទ្ធមិនត្រឹមតែធ្វើការក្នុងខ្លួនមនុស្សណាម្នាក់ដែលព្រះជាម្ចាស់ប្រើការនោះទេ ប៉ុន្តែ ក៏ធ្វើការនៅក្នុងពួកជំនុំផងដែរ។ ទ្រង់អាចធ្វើការនៅក្នុងមនុស្សគ្រប់គ្នាបាន។ ទ្រង់អាចនឹងកំពុងធ្វើការក្នុងខ្លួនឯងក្នុងអំឡុងពេលបច្ចុប្បន្ន ហើយអ្នកនឹងបានស្គាល់កិច្ចការនេះ។ នៅក្នុងអំឡុងពេលបន្ទាប់ទៀត ទ្រង់អាចនឹងធ្វើការក្នុងខ្លួនមនុស្សផ្សេងទៀត ដែលក្នុងករណីនេះ អ្នកត្រូវតែ ប្រញាប់ដើរតាម។ នៅពេលអ្នកដើរតាមពន្លឺបច្ចុប្បន្នកាន់តែកៀក នោះជីវិតរបស់អ្នកនឹងកាន់តែរីកចម្រើនឡើង។ មិនថាចរិតលក្ខណៈរបស់មនុស្សម្នាក់បែបណានោះទេ ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធធ្វើការក្នុងខ្លួនគេ នោះអ្នកត្រូវតែដើរតាម។ ចូរថ្លឹងថ្លែងបទពិសោធន៍របស់ពួកគេតាមរយៈបទពិសោធន៍របស់អ្នកផ្ទាល់ នោះអ្នកនឹងទទួលបានអ្វីកាន់តែខ្ពស់។ ការធ្វើបែបនេះ នោះអ្នកនឹងរីកចម្រើនកាន់តែឆាប់។ នេះគឺជាផ្លូវនៃភាពគ្រប់លក្ខណ៍សម្រាប់មនុស្ស និងជាមធ្យោបាយ ដែលជីវិតបានរីកចម្រើនធំធាត់»។

ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកយើងដឹងថា ក្រុមជំនុំគឺជាទីកន្លែងដែលព្រះវិញ្ញាណបរិសុទ្ធធ្វើកិច្ចការ។ ដរាបណាបងប្អូនជួបជុំគ្នា ដើម្បីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើកិច្ចការ។ ដូច្នេះហើយ ការរស់នៅជីវិតក្រុមជំនុំ គឺជាវិធីមួយសម្រាប់ពួកយើង ដើម្បីទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ និងដើម្បីរីកចម្រើននៅក្នុងជីវិតខាងវិញ្ញាណរបស់ពួកយើង។ ដោយសារតែបងប្អូនផ្សេងគ្នា មានគុណសម្បត្តិ ការយល់ស៊ីជម្រៅ និងបទពិសោធន៍ផ្សេងគ្នា ហើយមានការបំភ្លឺ និងចំណេះដឹងផ្សេងគ្នា ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះនៅពេលដែលពួកយើងជួបជុំគ្នាដើម្បីធ្វើការប្រកបគ្នា ពួកយើងអាចរៀនពីចំណុចខ្លាំងរបស់គ្នាទៅវិញទៅមក ដើម្បីបំពេញបន្ថែមភាពទន់ខ្សោយផ្ទាល់ខ្លួនរបស់ពួកយើង ដើម្បីឱ្យពួកយើងអាចយល់សេចក្ដីពិតកាន់តែច្បាស់។ នៅពេលដែលពួកយើងមានការយល់ដឹងខុសឆ្គងពីអ្វីមួយ នោះបងប្អូននឹងកត់សម្គាល់វា ហើយបញ្ជូនដំណឹងឱ្យពួកយើងទាន់ពេលវេលា ដោយប្រាប់ពួកយើងពីវិធីយល់ ដែលស្របតាមសេចក្ដីពិត។ ជាងនេះទៅទៀត បងប្អូនម្នាក់ៗ ដែលតាមរកសេចក្ដីពិត នឹងមានការយល់ដឹង និងបទពិសោធន៍ថ្មីអំពីសេចក្ដីពិតគ្រប់ពេលវេលា។ តាមរយៈការស្ដាប់ការនិយាយរបស់ពួកគេ អំពីវិធីដែលពួកគេមានបទពិសោធន៍ លើកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់ពួកគេ នោះខ្លួនយើងផ្ទាល់នឹងត្រូវបានផ្គត់ផ្គង់ផងដែរ។ ដូច្នេះ ជីវិតក្រុមជំនុំ អនុញ្ញាតឱ្យពួកយើងយល់សេចក្ដីពិតកាន់តែច្រើន ហើយជួយឱ្យពួកយើងរីកចម្រើននៅក្នុងជីវិត។ មនុស្សមួយចំនួនអាចនិយាយថា «តើខ្ញុំមិនអាចទទួលបានការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយខ្លួនឯងនៅឯផ្ទះទេឬ?» នេះជារឿងពិត ប៉ុន្តែអ្វីដែលបុគ្គលម្នាក់យល់ គឺមានដែនកំណត់ខ្លាំងណាស់ ហើយការបំភ្លឺ និងពន្លឺផ្នែកបុគ្គលរបស់អ្នក ដែលមកពីព្រះជាម្ចាស់ ក៏មានដែនកំណត់ដែរ។ នៅក្នុងករណីនេះ ពួកយើងយល់ពីសេចក្ដីពិតបន្តិចម្ដងៗ។ ស្ទើរតែគ្រប់ពេល ពួកយើងអាចត្រឹមតែយល់អ្វីដែលបានចែង និងគោលលទ្ធិមួយចំនួនប៉ុណ្ណោះ ប៉ុន្តែពួកយើងមិនអាចមានការយល់ដឹងដ៏ច្បាស់អំពីសេចក្ដីលម្អិតទាំងនោះ ដូចជា អ្វីជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងការមានថ្លែងព្រះបន្ទូលទាំងនោះ និងអ្វីជាគោលការណ៍នៃការអនុវត្ត។ ពេលខ្លះ ពួកយើងក៏អាចមានការយល់ឃើញខុសឆ្គងផងដែរ ដោយសារតែពួកយើងព្យាយាមវិភាគព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយផ្អែកលើន័យត្រង់របស់ព្រះបន្ទូលជាមួយនឹងគំនិតរបស់ពួកយើង ដូច្នេះហើយ ពួកយើងមានសញ្ញាណ និងការយល់ច្រឡំអំពីព្រះជាម្ចាស់។ ជាលទ្ធផល ការរីកចម្រើននៃជីវិតរបស់ពួកយើងនឹងមានសភាពយឺតយ៉ាវ ឬពួកយើងថែមទាំងអាចអនុវត្តយ៉ាងខុសឆ្គងផងដែរ ដែលបណ្ដាលឱ្យមានការពន្យារពេលនៃការរីកចម្រើនជីវិតរបស់ពួកយើង។

ជាងនេះទៅទៀត នៅក្នុងជីវិតពិត ពួកយើងនឹងជួបប្រទះបញ្ហាគ្រប់ប្រភេទ ដូចជាការលំបាកដែលកើតឡើងនៅកន្លែងធ្វើការ សម្ពាធប្រកួតប្រជែងពីសហការី ការលំបាកនៅក្នុងការអប់រំកូនៗ និងទំនាស់ជាមួយប្ដីប្រពន្ធរបស់ពួកយើង។ ដោយសារតែកម្ពស់របស់ពួកយើងតូចទាប ហើយពួកយើងមិនយល់ពីសេចក្ដីពិត និងមិនអាចមើលឃើញអ្វីៗយ៉ាងច្បាស់ នោះពួកយើងមិនដឹងពីវិធីដើម្បីដោះស្រាយជាមួយការលំបាកជាច្រើនឡើយ។ ប្រសិនបើពួកយើងមានជីវិតក្រុមជំនុំដ៏សមរម្យ នោះពួកយើងអាចបើកបង្ហាញទៅកាន់បងប្អូនរបស់ពួកយើង នៅក្នុងការប្រជុំ ហើយពួកគេនឹងប្រស្រ័យទាក់ទងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេជាមួយពួកយើង ដូច្នេះហើយ ពួកយើងនឹងមានផ្លូវដើម្បីដោះស្រាយបញ្ហារបស់ពួកយើង និងដឹងពីវិធីដើម្បីអនុវត្ត។ គឺដូច្នេះ នៅពេលដែលពួកយើងស្វែងរកសេចក្ដីពិត និងដោះស្រាយបញ្ហាកាន់តែច្រើន នោះពួកយើងនឹងយល់ពីសេចក្ដីពិតកាន់តែច្រើន ហើយការលំបាក និងបញ្ហាកាន់តែតិច្ច ចំណែកចិត្តរបស់ពួកយើងនឹងមានសេរីភាព។ ដូច្នេះ ការចូលរួមការប្រជុំ មិនត្រឹមតែមិនមែនជាបន្ទុកបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែវានឹងនាំឱ្យពួកយើងទទួលបានផលចំណេញកាន់តែច្រើន។ ជីវិតរបស់ពួកយើងនឹងរីកចម្រើនលឿនជាងមុន ហើយទំនាក់ទំនងរបស់ពួកយើងជាមួយព្រះជាម្ចាស់នឹងកាន់តែមានសភាពប្រក្រតី។ ជីវិតក្រុមជំនុំមានប្រយោជន៍ចំពោះពួកយើងខ្លាំងណាស់!

មកដល់ពេលនេះ តើអ្នកបានដឹងពីសារៈសំខាន់នៃការចូលរួមការប្រជុំហើយឬនៅ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

អាថ៌កំបាំងនៅពីក្រោយគម្ពីរម៉ាថាយ ២៤:៣៦៖ «ប៉ុន្តែ ចំពោះថ្ងៃ និងពេលកំណត់នោះ គឺគ្មានមនុស្សណាម្នាក់ដឹងឡើយ»

បាតុភូតចន្ទក្រហមទាំងបួនបានលេចឡើង ហើយគ្រោះមហន្តរាយដូចជារញ្ជួយដី គ្រោះទុរភិក្ស និងជំងឺរាតត្បាតកំពុងតែកើនឡើងយ៉ាងច្រើន។...

គ្រោះកាចមកដល់ហើយ៖ តើគ្រីស្ទបរិស័ទគួរលន់តួបាបបែបណាដើម្បីទទួលបានការការពារពីព្រះជាម្ចាស់?

សព្វថ្ងៃនេះ ជំងឺរាតត្បាតបានរីករាលដាលពាសពេញពិភពលោក។ មនុស្សម្នានៅជុំវិញពិភពលោកកំពុងស្លាប់ក្នុងចំនួនយ៉ាងច្រើន...

ការប្រឈមនឹងគ្រោះមហន្តរាយញឹកញាប់ តើយើងអាចស្វាគមន៍ការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់ដោយរបៀបណា?

ដោយ អាន យ័ន ជនជាតិភីលីពីន កាលពីពីរពាន់ឆ្នាំមុន អ្នកដើរតាមព្រះអម្ចាស់បានសួរព្រះយេស៊ូវថា «តើទីសម្គាល់នៃការយាងមករបស់ទ្រង់...

Leave a Reply