តើចំណេះដឹងពិតជាអាចផ្លាស់ប្តូរវាសនារបស់មនុស្សម្នាក់បានដែរឬទេ?
ដោយ សៀរ មកពីប្រទេសនេប៉ាល់ខ្ញុំកើតក្នុងគ្រួសារជនបទមួយនៅប្រទេសនេប៉ាល់។ ឪពុកម្ដាយខ្ញុំសុទ្ធតែជាកសិករ...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
តាំងពីខ្ញុំដឹងក្ដីមក ឪពុកម្ដាយខ្ញុំមិនដែលចុះសម្រុងនឹងគ្នាឡើយ។ ការឈ្លោះប្រកែកគ្នាគឺជារឿងធម្មតាប្រចាំថ្ងៃរបស់ពួកគាត់ ហើយជួនកាល ឪពុកខ្ញុំថែមទាំងវាយម្ដាយខ្ញុំទៀតផង។ ជំនួសឱ្យការលែងលះគ្នា ម្ដាយរបស់ខ្ញុំបានស៊ូទ្រាំគ្រប់បែបយ៉ាងអស់ជាច្រើនឆ្នាំ ដើម្បីតែខ្ញុំ និងប្អូនប្រុសខ្ញុំ។ គាត់បានចំណាយពេលកន្លះជីវិតរបស់គាត់ ដើម្បីចិញ្ចឹមបីបាច់ពួកយើង ដូច្នេះ ខ្ញុំមានអារម្មណ៍ថា ក្ដីស្រឡាញ់របស់គាត់ចំពោះពួកយើងពិតជាធំធេងណាស់ ហើយនៅពេលខ្ញុំធំឡើង ខ្ញុំត្រូវតែតបស្នងសងគុណគាត់វិញ។ ក្រោយមក ម្ដាយខ្ញុំបានទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ហើយបន្ទាប់មកបានចែកចាយដំណឹងល្អដល់ខ្ញុំ និងប្អូនប្រុសខ្ញុំ។ ពួកយើងតែងតែជួបជុំគ្នារាំ និងច្រៀងទំនុកបរិសុទ្ធសរសើរតម្កើងព្រះជាម្ចាស់ ហើយខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ប៉ុន្តែ ម្តាយខ្ញុំមិនបានដេញតាមសេចក្តីពិតច្រើនទេ ហើយគាត់បានមកជួបជុំ និងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែតិចទៅៗ។ ប៉ុន្មានឆ្នាំក្រោយមក ឪពុក និងម្ដាយខ្ញុំនៅតែលែងលះគ្នាដដែល។ ដោយឃើញថាម្តាយខ្ញុំ ដែលមានអាយុជិតហាសិបឆ្នាំទៅហើយនោះ មិនដែលមានជីវិតល្អប្រសើរ បានធ្វើឱ្យខ្ញុំមានអារម្មណ៍ពិបាកចិត្តជាខ្លាំង។ ខ្ញុំបានសន្យានឹងខ្លួនឯងថា ខ្ញុំនឹងខិតខំរៀនសូត្រ ស្វែងរកការងារល្អមួយធ្វើ ទិញផ្ទះមួយឲ្យម្ដាយខ្ញុំរស់នៅ និងឱ្យគាត់រស់នៅក្នុងជីវិតដែលនៅសេសសល់ឱ្យមានសេចក្តីសុខជាងមុន។ ខ្ញុំមានអារម្មណ៍ថា នេះគឺជាសេចក្ដីកតញ្ញូដែលខ្ញុំគួរតែមាន។ បន្ទាប់ពីនេះមក ខ្ញុំបានមកជួបជុំ និងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែតិចទៅៗ ដើម្បីខ្ញុំអាចផ្ដោតលើការសិក្សារបស់ខ្ញុំ។ ខ្ញុំបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តទាំងអស់ទៅលើការរៀនសូត្រនៅសាលា។
នៅខែកញ្ញា ឆ្នាំ២០១៩ ខ្ញុំបានចូលរៀននៅមហាវិទ្យាល័យវិជ្ជាជីវៈមួយនៅខេត្តមួយផ្សេងទៀត។ ខ្ញុំបានខិតខំរៀនសូត្រជារៀងរាល់ថ្ងៃ ដោយសង្ឃឹមថាបន្តការសិក្សានៅសាកលវិទ្យាល័យ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដើម្បីខ្ញុំអាចផ្ដល់ឲ្យម្ដាយខ្ញុំនូវជីវិតមួយដែលល្អប្រសើរជាងមុន។ ប៉ុន្តែ ជីវិតនៅក្នុងសាលាពិតជាធ្វើឲ្យខ្ញុំខកចិត្តយ៉ាងខ្លាំង។ អ្នកដែលពូកែយកចិត្តគ្រូ តែងតែទទួលបានការពេញចិត្តពីគ្រូ ដូច្នេះហើយ ពិន្ទុប្រឡងរបស់ពួកគេតែងតែខ្ពស់ជាងគេជានិច្ច ប៉ុន្តែអ្នកដែលមានសមត្ថភាពពិតប្រាកដ បែរជាមិនទទួលបានពិន្ទុខ្ពស់ទេ ប្រសិនបើពួកគេមិនចេះអែបអបនោះ។ មិត្តរួមថ្នាក់ដែលមើលទៅដូចជាត្រូវរ៉ូវគ្នាខ្លាំងណាស់ ទាំងនិយាយលេង សើចសប្បាយ និងញញឹមដាក់គ្នា ប៉ុន្តែបែរជាលួចក្បត់គ្នា ទៅវិញទៅមក និងប្រែជាមនុស្ស ផ្សេងស្រឡះនៅពេលនៅពីក្រោយខ្នង។ អ្នកខ្លះថែមទាំងហ៊ានធ្វើជាស្រីកំណាន់របស់គេដោយបើកចំហ ដោយគ្មានភាពអៀនខ្មាសបន្តិចសោះ។ ជីវិតក្នុងសាលាបែបនេះ ពិតជាធ្វើឲ្យខ្ញុំធ្លាក់ទឹកចិត្តយ៉ាងខ្លាំង ហើយខ្ញុំស្ទើរតែមិនអាចទ្រាំនៅបន្ដទៀតសូម្បីតែមួយថ្ងៃ ប៉ុន្តែនៅពេលខ្ញុំនឹកឃើញពីការសន្យារបស់ខ្ញុំចំពោះម្ដាយថាខ្ញុំនឹងខិតខំរៀនសូត្រ ដើម្បីមានមុខមានមាត់នៅក្នុងសង្គម និងមិនធ្វើឲ្យគាត់ខកចិត្ត ខ្ញុំគ្មានជម្រើសអ្វីក្រៅពីខាំមាត់ស៊ូទ្រាំបន្តទៀតឡើយ។
នៅពេលដែលខ្ញុំត្រលប់មកផ្ទះវិញសម្រាប់វិស្សមកាលរដូវរងា មីងរបស់ខ្ញុំបានប្រកបគ្នាជាមួយខ្ញុំអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបានឲ្យខ្ញុំមើលវីដេអូមួយដែលមានចំណងជើងថា «ព្រះមួយអង្គដែលមានអធិបតេយ្យភាពលើរបស់សព្វសារពើ»។ វីដេអូនេះបានធ្វើឲ្យខ្ញុំរំជួលចិត្តយ៉ាងខ្លាំង! វាបានធ្វើឲ្យខ្ញុំមើលឃើញពីសព្វានុភាព និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ថាទ្រង់មានអធិបតេយ្យភាពលើវាសនារបស់មនុស្សជាតិ ហើយថាទ្រង់តែងតែណែនាំការអភិវឌ្ឍរបស់មនុស្សជាតិជានិច្ច។ ខ្ញុំបានគិតអំពីមហន្តរាយដែលកាន់តែអាក្រក់ទៅៗ និងរោគរាតត្បាត ព្រមទាំងគិតពីកិច្ចការរបស់ព្រះជាម្ចាស់ដែលជិតត្រូវបានបញ្ចប់ ប៉ុន្តែដោយសារតែខ្ញុំកំពុងរៀនសូត្រ និងដេញតាមចំណេះដឹង ខ្ញុំមិនបានបំពេញភារកិច្ចទេ ហើយថែមទាំងមិនអាចចូលរួមក្នុងជីវិតពួកជំនុំបានទៀតផង។ នៅទីបំផុត ខ្ញុំនឹងមិនទទួលបានសេចក្ដីពិតឡើយ ហើយនឹងត្រូវវិនាសនៅក្នុងមហន្តរាយ និងត្រូវបានដាក់ទោសជាមិនខាន។ ការប្រកបគ្នារបស់មីងខ្ញុំអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បានជួយខ្ញុំ គាំទ្រខ្ញុំ និងធ្វើឲ្យខ្ញុំកក់ក្ដៅក្នុងចិត្ត។ ខ្ញុំបានយល់ដឹងថា ព្រះជាម្ចាស់តែងតែគង់នៅជាមួយខ្ញុំជានិច្ច ហើយខ្ញុំចង់ចូលរួមការជួបជុំឲ្យបានច្រើនជាងមុន និងបំពេញភារកិច្ចរបស់ខ្ញុំនៅក្នុងពួកជំនុំ។
នៅថ្ងៃមួយ ក្នុងអំឡុងពេលការចំណាយពេលខាងវិញ្ញាណរបស់ខ្ញុំ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរបីវគ្គ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ចាប់តាំងពីពេលដែលអ្នកស្រែកយំចូលមកក្នុងពិភពលោកនេះ គឺអ្នកចាប់ផ្ដើមបំពេញទំនួលខុសត្រូវរបស់ខ្លួនហើយ។ អ្នកដើរតួនាទីរបស់អ្នក និងចាប់ផ្ដើមដំណើរជីវិតរបស់អ្នក ក៏តែដើម្បីផែនការរបស់ព្រះជាម្ចាស់ និងការរៀបចំទុកដាក់របស់ទ្រង់ដែរ។ មិនថាអ្នកមានប្រវត្តិបែបណា ហើយមិនថាដំណើរនៅខាងមុខអ្នកយ៉ាងណានោះទេ ទោះក្នុងករណីណាក៏ដោយ ក៏គ្មាននរណាម្នាក់អាចគេចផុតពីការចាត់ចែង និងការរៀបចំរបស់ស្ថានសួគ៌បានឡើយ ហើយគ្មាននរណាម្នាក់អាចគ្រប់គ្រងលើវាសនារបស់ខ្លួនបានដែរ ដ្បិតមានតែទ្រង់ដែលមានអធិបតេយ្យភាពលើរបស់សព្វសារពើប៉ុណ្ណោះ ដែលអាចធ្វើកិច្ចការបែបនេះបាន។ ចាប់តាំងពីថ្ងៃដែលកើតមានមនុស្សជាលើកដំបូងមក ព្រះជាម្ចាស់តែងតែបំពេញកិច្ចការរបស់ទ្រង់បែបនេះជានិច្ច ដោយគ្រប់គ្រងលើចក្រវាលទាំងមូល ដឹកនាំច្បាប់នៃការផ្លាស់ប្ដូរសម្រាប់របស់សព្វសារពើ និងគន្លងចលនានៃរបស់ទាំងអស់នោះ។ មនុស្សកំពុងទទួលបានការចិញ្ចឹមបីបាច់ស្ងាត់ៗ និងមិនដឹងខ្លួន ដោយភាពផ្អែមល្ហែម ទឹកភ្លៀង និងទឹកសន្សើមពីព្រះជាម្ចាស់ ដូចរបស់សព្វសារពើផ្សេងទៀត។ ទាំងមិនដឹងខ្លួន មនុស្សរស់នៅក្រោមការចាត់ចែងនៃព្រះហស្ដរបស់ព្រះជាម្ចាស់ ដូចរបស់សព្វសារពើផ្សេងទៀត» («ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «គ្មានមនុស្សណាម្នាក់ដែលព្រះជាម្ចាស់យកព្រះហឫទ័យទុកដាក់ទាំងយប់ទាំងថ្ងៃ យកខ្លួនគេមកថ្វាយបង្គំទ្រង់ឡើយ។ ព្រះជាម្ចាស់បន្ដដោះស្រាយជាមួយមនុស្ស ដូចដែលទ្រង់បានគ្រោងទុក ទោះបីជាទ្រង់មិនបានរំពឹងទុកអ្វីពីគេក៏ដោយ។ ទ្រង់ធ្វើដូច្នេះ ព្រោះសង្ឃឹមថា ថ្ងៃណាមួយមនុស្សនឹងភ្ញាក់ពីសុបិនរបស់ខ្លួន ហើយចាប់ផ្ដើមទទួលស្គាល់ភ្លាមៗនូវគុណតម្លៃ និងអត្ថន័យនៃជីវិត និងតម្លៃដែលព្រះជាម្ចាស់បានបង់សម្រាប់អ្វីៗទាំងអស់ដែលទ្រង់បានប្រទានដល់គេ ព្រមទាំងភាពអន្ទះសាដែលព្រះជាម្ចាស់រង់ចាំឱ្យមនុស្សវិលត្រលប់មករកទ្រង់វិញ» («ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង។ ខ្ញុំបាននឹកឃើញដល់ពេលដែលខ្ញុំបានទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយជាមួយម្ដាយខ្ញុំកាលពីខ្ញុំនៅក្មេង ប៉ុន្តែដោយសារតែការសិក្សារបស់ខ្ញុំ ខ្ញុំបានឈប់ទៅជួបជុំ និងឈប់អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយរសាត់ចេញកាន់តែឆ្ងាយពីព្រះជាម្ចាស់។ ស្របពេលដែលខ្ញុំគិតថា ជីវិតខ្ញុំនឹងបន្តទៅមុខបែបនេះទៀត ស្រាប់តែមីងរបស់ខ្ញុំបានមករកខ្ញុំ ដើម្បីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យខ្ញុំស្ដាប់ និងបង្ហាញវីដេអូដំណឹងល្អមួយឲ្យខ្ញុំមើល។ ខ្ញុំបានឃើញយ៉ាងច្បាស់ថា នេះគឺជាការរៀបចំរបស់ព្រះជាម្ចាស់។ វាសនារបស់ខ្ញុំតែងតែស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ជានិច្ច ហើយខ្ញុំតែងតែរស់នៅក្រោមអធិបតេយ្យភាព និងការតម្រូវទុកជាមុនរបស់ទ្រង់។ ទោះបីជាកន្លងមក ខ្ញុំបានវង្វេងចេញពីព្រះជាម្ចាស់ក៏ដោយ ក៏ទ្រង់បានរៀបចំមនុស្ស និងកាលៈទេសៈ ដើម្បីដាស់វិញ្ញាណខ្ញុំឱ្យភ្ញាក់ឡើង និងនាំខ្ញុំត្រលប់មកដំណាក់របស់ទ្រង់វិញដែរ។ ខ្ញុំបានមើលឃើញពីក្ដីស្រឡាញ់ និងការការពាររបស់ព្រះជាម្ចាស់។ ខ្ញុំបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ម្ដងទៀត ហើយខ្ញុំមិនអាចបះបោរទាស់នឹងទ្រង់ ឬធ្វើឲ្យទ្រង់ឈឺចាប់ម្ដងទៀតឡើយ។ ខ្ញុំចង់ជឿលើព្រះជាម្ចាស់ឱ្យបានពិតប្រាកដ និងចង់បំពេញភារកិច្ច ក្នុងនាមជាភាវៈដែលព្រះបានបង្កើតម្នាក់។
ក្នុងអំឡុងពេលនោះ ខ្ញុំតែងតែឆ្ងល់ថា «តើអ្វីទៅជាគុណតម្លៃ និងអត្ថន័យពិតប្រាកដនៃជីវិត? តើវាពិតជាការដេញតាមសញ្ញាបត្រ និងកម្រិតវប្បធម៌មែនឬ?» ពេលកំពុងគិតពិចារណាលើសំណួរនេះ ខ្ញុំបាននឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «នៅពេលដែលមនុស្សម្នាក់ជាប់ផុងក្នុងកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ពួកគេលែងស្វែងរកអ្វីដែលភ្លឺ អ្វីដែលយុត្តិធម៌ ឬអ្វីដែលស្រស់ស្អាត និងល្អទៀតហើយ។ នេះគឺដោយសារតែការល្បួងនៃកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ វាធំខ្លាំងពេកសម្រាប់មនុស្ស ហើយទាំងនេះគឺជាអ្វីៗដែលមនុស្សអាចដេញតាមដោយគ្មានទីបញ្ចប់នៅក្នុងជីវិតរបស់ពួកគេ ហើយរហូតដល់អស់កល្បជានិច្ចទៀតផង។ តើនេះមិនមែនជាស្ថានភាពជាក់ស្ដែងទេឬ? មនុស្សមួយចំនួននឹងនិយាយថា ការរៀនសូត្រពីចំណេះដឹង គឺគ្មានអ្វីក្រៅពីការអានសៀវភៅ ឬការរៀនអ្វីមួយចំនួនដែលអ្នកមិនបានដឹង ដើម្បីកុំឱ្យដើរមិនទាន់សម័យកាល ឬត្រូវបានពិភពលោកបោះបង់ចោល។ ចំណេះដឹងគឺត្រូវបានរៀនសូត្រតែក្នុងគោលបំណងដើម្បីចិញ្ចឹមជីវិត សម្រាប់អនាគតផ្ទាល់ខ្លួន ឬដើម្បីផ្គត់ផ្គង់តម្រូវការចាំបាច់ជាមូលដ្ឋានប៉ុណ្ណោះ។ តើមានមនុស្សណាដែលស៊ូទ្រាំនឹងការខិតខំសិក្សាយ៉ាងច្រើនអស់រយៈពេលមួយទសវត្សរ៍ គ្រាន់តែដើម្បីតម្រូវការចាំបាច់ជាមូលដ្ឋាន ឬគ្រាន់តែដើម្បីដោះស្រាយបញ្ហាជីវភាពនោះ? ទេ គ្មាននរណាធ្វើបែបនេះឡើយ។ ដូច្នេះ ហេតុអ្វីបានជាមនុស្សត្រូវទទួលរងនូវការលំបាកទាំងនេះ អស់រយៈពេលជាច្រើនឆ្នាំបែបនេះ? គឺដើម្បីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍។ កិត្តិយស និងបុណ្យសក្ដិកំពុងរង់ចាំពួកគេពីចម្ងាយ ហើយក៏កំពុងហៅពួកគេផងដែរ ពួកគេជឿថាមានតែតាមរយៈការឧស្សាហ៍ព្យាយាម ការលំបាក និងការតស៊ូរបស់ពួកគេប៉ុណ្ណោះ ទើបពួកគេអាចដើរតាមផ្លូវដែលនាំឱ្យពួកគេទទួលបានកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍បាន។ មនុស្សបែបនេះ ត្រូវតែរងនូវការលំបាកទាំងនេះ សម្រាប់ផ្លូវអនាគតផ្ទាល់ខ្លួន ដើម្បីភាពរីករាយនាពេលអនាគត និងដើម្បីទទួលបានជីវិតប្រសើរ។ តើអ្នករាល់គ្នាអាចប្រាប់ខ្ញុំបានទេថា ចំណេះដឹងនេះជាអ្វីឱ្យប្រាកដទៅ? តើវាមិនមែនជាច្បាប់ និងទស្សនវិជ្ជាសម្រាប់ការរស់នៅ ដែលសាតាំងបានបណ្ដុះនៅក្នុងមនុស្សដូចជា 'ស្រឡាញ់គណៈបក្ស ស្រឡាញ់ប្រទេសជាតិ និងស្រឡាញ់សាសនារបស់អ្នក' ហើយ 'មនុស្សឆ្លាតចេះបត់បែនតាមកាលៈទេសៈ' ទេឬអី? តើវាមិនមែនជា 'សេចក្ដីប្រាថ្នាដ៏ខ្ពង់ខ្ពស់' នៃជីវិត ដែលសាតាំងបានបណ្ដុះនៅក្នុងមនុស្ស ដូចជាការគិតរបស់មហាបុរស សេចក្ដីសុចរិតរបស់បុគ្គលល្បីល្បាញ ឬស្មារតីក្លាហានរបស់វីរបុរស ឬភាពអង់អាច និងសេចក្ដីសប្បុរសរបស់ពួកអ្នកចម្បាំង និងអ្នកកាន់ដាវនៅក្នុងប្រលោមលោកក្បាច់គុនទេឬ? គំនិត និងសេចក្ដីថ្លែងទាំងនេះ ជះឥទ្ធិពលពីមួយជំនាន់ទៅមួយជំនាន់ មនុស្សជាច្រើនទទួលយកគំនិតទាំងនេះ ហើយពួកគេដេញតាម តស៊ូ ហើយថែមទាំងសុខចិត្តលះបង់ជីវិតរបស់ខ្លួន ដើម្បីសម្រេចបាននូវ 'សេចក្ដីប្រាថ្នាដ៏ខ្ពង់ខ្ពស់' ទាំងនេះទៀតផង។ នេះគឺជាមធ្យោបាយ និងវិធីសាស្ត្រដែលសាតាំងប្រើចំណេះដឹងដើម្បីធ្វើឱ្យមនុស្សពុករលួយ។ ដូច្នេះ បន្ទាប់ពីសាតាំងដឹកនាំមនុស្សឱ្យទៅលើផ្លូវនេះហើយ តើពួកគេអាចចុះចូល និងថ្វាយបង្គំព្រះជាម្ចាស់បានដែរឬទេ? ហើយតើពួកគេអាចទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយដេញតាមសេចក្ដីពិតឬទេ? ពិតជាមិនមែនទេ ដោយព្រោះពួកគេត្រូវបានសាតាំងនាំឱ្យវង្វេង។ ចូរយើងពិនិត្យមើលម្តងទៀតអំពីចំណេះដឹង គំនិត និងយោបល់ដែលសាតាំងបានបណ្ដុះនៅក្នុងមនុស្ស៖ តើការទាំងនេះ មានសេចក្ដីពិតនៃការស្តាប់បង្គាប់ព្រះជាម្ចាស់ និងការថ្វាយបង្គំព្រះជាម្ចាស់ដែរឬទេ? តើមានសេចក្ដីពិតនៃការកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ដែរឬទេ? តើមានព្រះបន្ទូលខ្លះរបស់ព្រះជាម្ចាស់ដែរឬទេ? តើមានអ្វីនៅក្នុងពួកគេ ដែលទាក់ទងនឹងសេចក្ដីពិត? គ្មានទាល់តែសោះ។ ការទាំងនេះ គឺមិនមានសោះឡើយ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំយល់ថា សាតាំងបញ្ជ្រាបគំនិតរបស់វាទៅក្នុងមនុស្ស តាមរយៈការឲ្យពួកគេរៀនសូត្រចំណេះដឹងឥតឈប់ឈរ ហើយធ្វើឲ្យមនុស្សចង់លេចធ្លោជាងគេ និងលើកមុខមាត់គ្រួសារ។ វាបញ្ចុះបញ្ចូលពួកគេថា វាសនារបស់ពួកគេគឺស្ថិតនៅក្នុងដៃរបស់ពួកគេផ្ទាល់ ហើយចំណេះដឹងអាចជួយពួកគេផ្លាស់ប្ដូរវាបាន។ ដោយរស់នៅផ្អែកលើគំនិតទាំងនេះ មនុស្សបានបះបោរប្រឆាំងនឹងព្រះជាម្ចាស់ ហើយរសាត់ចេញកាន់តែឆ្ងាយទៅៗពីទ្រង់។ នៅពេលដែលយើងកំពុងសិក្សា លោកគ្រូអ្នកគ្រូតែងតែប្រាប់យើងថា «ប្រសិនបើប្អូនៗចង់បានអនាគតល្អ ប្អូនៗត្រូវមានសញ្ញាបត្របរិញ្ញាបត្រ និងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ មានតែសញ្ញាបត្រទាំងនេះទេទើបអាចបញ្ជាក់ថាប្អូនៗមានសមត្ថភាព»។ បន្ទាប់ពីខ្ញុំបានទទួលយកគំនិតទាំងនេះរួចមក ខ្ញុំក៏បានចាប់ផ្ដើមគិតរកវិធីពង្រឹងសមត្ថភាពរបស់ខ្ញុំ ដោយចូលរួមការប្រកួតប្រជែងនានា និងត្រៀមប្រឡងយកវិញ្ញាបនបត្រវិជ្ជាជីវៈផ្សេងៗ។ ខ្ញុំបានគិតថា ខ្ញុំអាចផ្លាស់ប្ដូរវាសនារបស់ខ្ញុំបានតាមរបៀបនេះ។ ប៉ុន្តែ នៅក្នុងការដេញតាមការសិក្សាយ៉ាងងងឹតងងល់ និងការផ្ដោតចិត្តតែមួយមុខក្នុងការប្រើប្រាស់ចំណេះវិជ្ជា និងចំណេះដឹងរបស់ខ្ញុំដើម្បីឲ្យលេចធ្លោជាងគេនោះ ដួងចិត្តរបស់ខ្ញុំបានរសាត់ចេញពីព្រះជាម្ចាស់បន្តិចម្ដងៗ។ ខ្ញុំបានឈប់អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយកម្រនឹងអធិស្ឋានណាស់។ ខ្ញុំគ្មានអ្វីខុសពីអ្នកមិនជឿឡើយ។ មានតែពេលនោះទេ ទើបខ្ញុំបានឃើញថា ការជំរុញឲ្យពួកយើងដេញតាមចំណេះដឹង គឺជាវិធីដែលសាតាំងប្រើដើម្បីធ្វើឲ្យពួកយើងពុករលួយ និងបំភាន់ពួកយើង ហើយថា កាលណាយើងដេញតាមចំណេះដឹងកាន់តែខ្លាំង នោះយើងក៏ឃ្លាតឆ្ងាយពីព្រះជាម្ចាស់កាន់តែខ្លាំង ហើយទាស់ទទឹង នឹងទ្រង់កាន់តែខ្លាំងដែរ។ ពេលគិតដល់ផលវិបាកនេះ ខ្ញុំក៏បានចាប់ផ្ដើមវាយតម្លៃឡើងវិញ និងជ្រើសរើសផ្លូវដែលខ្ញុំកំពុងដេញតាមនេះម្ដងទៀត។
ថ្ងៃមួយ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ៖ «ក្នុងនាមជាសមាជិកនៃអម្បូរមនុស្សលោក និងជាគ្រីស្ទបរិស័ទដែលគោរពកោតខ្លាចព្រះជាម្ចាស់ ការលះបង់ចិត្តគំនិត និងរូបកាយរបស់យើង ដើម្បីបំពេញបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ គឺជាទំនួលខុសត្រូវ និងជាកាតព្វកិច្ចរបស់យើងរាល់គ្នា ដ្បិតជីវិតយើងទាំងមូលបានមកពីព្រះជាម្ចាស់ ហើយវាកើតមានមកបាន ក៏ដោយសារអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ដែរ។ ប្រសិនបើចិត្តគំនិត និងរូបកាយរបស់យើង មិនបានលះបង់ដើម្បីបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ និងបុព្វហេតុសុចរិតរបស់មនុស្សទេ នោះព្រលឹងរបស់យើង នឹងមានអារម្មណ៍ខ្មាសអៀននៅចំពោះមុខអ្នកដែលសុខចិត្តលះបង់ជីវិតដើម្បីបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ ហើយកាន់តែមានអារម្មណ៍ខ្មាសអៀននៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ជាព្រះដែលបានប្រទាននូវអ្វីៗគ្រប់យ៉ាងមកដល់យើងថែមទៀត» («ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំពោរពេញដោយស្មារតីទទួលខុសត្រូវយ៉ាងខ្លាំង។ មនុស្សត្រូវបានបង្កើតមកដោយព្រះជាម្ចាស់។ ការជឿលើព្រះជាម្ចាស់ ការថ្វាយបង្គំព្រះជាម្ចាស់ និងការបំពេញភារកិច្ចក្នុងនាមជាភាវៈដែលព្រះបានបង្កើត គឺជារឿងដែលត្រឹមត្រូវបំផុត និងស្របតាមធម្មជាតិបំផុត។ ទាំងនេះគឺជារឿងដ៏ថ្លៃថ្នូរ។ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺចង់ឲ្យពួកយើងផ្សាយដំណឹងល្អរបស់ទ្រង់ និងនាំមនុស្សកាន់តែច្រើនមកចំពោះទ្រង់ ដើម្បីទទួលយកសេចក្ដីសង្គ្រោះរបស់ទ្រង់។ ខ្ញុំមានសំណាងណាស់ដែលទទួលបានកិច្ចការរបស់ព្រះជាម្ចាស់មុនគេ ដូច្នេះ ខ្ញុំគួរតែគិតគូរដល់បំណងព្រះហឫទ័យរបស់ទ្រង់ និងទទួលយកការខុសត្រូវមួយនេះ។ ការមិនបំពេញភារកិច្ចរបស់ខ្លួន គឺជាទង្វើបះបោរយ៉ាងពិតប្រាកដ ហើយធ្វើឲ្យបុគ្គលនោះមិនស័ក្តិសមនឹងរស់នៅលើផែនដីនេះឡើយ។ មានតែការបំពេញភារកិច្ចក្នុងនាមជាភាវៈដែលព្រះបានបង្កើតទេ ទើបអាចហៅថាជាមនុស្សបាន។ នៅអំឡុងពេលនោះ ខ្ញុំបានឮទំនុកបរិសុទ្ធព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយបទ ដែលមានចំណងជើងថា «អ្វីដែលយុវជនគួរតែដេញតាម»។ ក្នុងនោះ មានទំនុកច្រៀងពីរបីឃ្លាដែលបានពោលថា៖ «យុវជនមិនគួរគ្មានការប្តេជ្ញាចិត្ត ប្រើការវិនិច្ឆ័យលើបញ្ហានានា និងស្វែងរកយុត្តិធម៌ ព្រមទាំងសេចក្ដីពិតនោះទេ។ អ្នករាល់គ្នាគួរតែស្វែងរកអ្វីគ្រប់យ៉ាងដែលស្រស់ស្អាត និងល្អប្រពៃ ហើយអ្នកគួរតែទទួលបានការពិតនៃរឿងរ៉ាវវិជ្ជមានទាំងអស់។ អ្នកគួរតែទទួលខុសត្រូវចំពោះជីវិតរបស់អ្នក ហើយអ្នកមិនត្រូវមើលស្រាលវាឡើយ» («ព្រះបន្ទូលសម្រាប់យុវជន និងមនុស្សចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានផ្ដល់ឲ្យខ្ញុំនូវផ្លូវនៃការអនុវត្តមួយ។ ក្នុងនាមជាមនុស្សម្នាក់ ខ្ញុំគួរតែដេញតាមសេចក្ដីពិត បំពេញភារកិច្ចក្នុងនាមជាភាវៈដែលព្រះបានបង្កើត និងរស់នៅក្នុងជីវិតមួយដែលមានន័យ។ ខ្ញុំត្រូវតែទទួលខុសត្រូវចំពោះជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំមិនចង់បន្តការសិក្សាទៀតឡើយ។ ខ្ញុំចង់បំពេញភារកិច្ចរបស់ខ្ញុំនៅក្នុងពួកជំនុំ។
ក្រោយមក ខ្ញុំក៏បានប្រាប់ម្ដាយខ្ញុំអំពីអារម្មណ៍របស់ខ្ញុំ។ គាត់ខឹងសម្បារយ៉ាងខ្លាំង។ គាត់បាននិយាយថា «ម៉ែបានចំណាយប្រាក់យ៉ាងច្រើនលើការសិក្សារបស់កូនអស់ជាច្រើនឆ្នាំមកនេះ ក៏ដើម្បីតែផ្ដល់ឲ្យកូននូវអនាគតដ៏ភ្លឺស្វាងមួយ ដើម្បីឲ្យពេលកូនរៀនចប់ ហើយបានការងារល្អធ្វើ វានឹងធ្វើឲ្យម៉ែមានមុខមានមាត់ដែរ។ ទោះកូននិយាយយ៉ាងណាក៏ដោយ ម៉ែមិនឲ្យកូនឈប់រៀនដាច់ខាត។ ម៉ែគ្រាន់តែគិតគូរពីអ្វីដែលល្អបំផុតសម្រាប់កូនប៉ុណ្ណោះ»។ ពេលឮម្ដាយខ្ញុំនិយាយបែបនេះ ខ្ញុំខឹងយ៉ាងខ្លាំង។ ខ្ញុំមិននឹកស្មានថាគាត់មានប្រតិកម្មបែបនេះសោះ។ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ ខ្ញុំមានអារម្មណ៍ទើសទាល់ក្នុងចិត្ត ពេលគិតពីអ្វីៗគ្រប់យ៉ាងដែលគាត់បានផ្ដល់ឲ្យខ្ញុំ វាមិនមែនជារឿងងាយស្រួលសម្រាប់គាត់ឡើយ។ ប្រសិនបើខ្ញុំជ្រើសរើសបំពេញភារកិច្ច ខ្ញុំនឹងធ្វើឲ្យគាត់ខកចិត្ត ហើយមានអារម្មណ៍ថាជំពាក់គុណគាត់ ប៉ុន្តែប្រសិនបើខ្ញុំនៅបន្តរៀនទៀត ហើយចំណាយពេលវេលា និងកម្លាំងកាយចិត្តទាំងអស់ទៅលើការដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ព្រមទាំងឋានៈនោះ ខ្ញុំនឹងមានអារម្មណ៍ខុសឆ្គង ហើយខ្ញុំក៏មិនចង់រស់នៅរបៀបនោះដែរ។ បន្ទាប់ពីការតស៊ូក្នុងចិត្តរួចមក ខ្ញុំនៅតែប្រកាន់ជំហរឈប់រៀនដដែល។ ពេលគាត់ឃើញថាខ្ញុំបានសម្រេចចិត្តច្បាស់លាស់ហើយ គាត់ក៏យល់ព្រមទៅជាមួយខ្ញុំ ដើម្បីរៀបចំបែបបទឈប់រៀន។ ប៉ុន្តែនៅឯសាលា គ្រូប្រឹក្សារបស់ខ្ញុំបាននិយាយមកកាន់ខ្ញុំថា «សូមប្អូនគិតឲ្យបានច្បាស់លាស់។ មួយឆ្នាំទៀត ប្អូននឹងរៀនចប់ហើយ ហើយពេលប្អូនមានសញ្ញាបត្រក្នុងដៃ ប្អូនអាចធ្វើអ្វីដែលប្អូនចង់ធ្វើបាន។ ប្អូនត្រូវដឹងថា ការស្វែងរកការងារធ្វើសម្រាប់អ្នកមានសញ្ញាបត្រ និងអ្នកគ្មានសញ្ញាបត្រគឺខុសគ្នា»។ ដោយឃើញថាខ្ញុំមិនរង្គើចិត្តនឹងសម្ដីនេះ ម្ដាយរបស់ខ្ញុំក៏បាននិយាយមកកាន់ខ្ញុំដោយស្មោះថា «តើកូនអាចនៅរៀនបន្តទៀតបានទេ? ម៉ែសង្ឃឹមលើកូនខ្លាំងណាស់។ កូនមិនបាច់បារម្ភរឿងលុយកាក់ទេ។ ម៉ែនឹងទំនុកបម្រុងសម្រាប់ការសិក្សារបស់កូនជានិច្ច។ ម៉ែ និងពុករបស់កូនបានលែងលះគ្នាហើយ ដូច្នេះកូនគឺជាបង្អែកចុងក្រោយរបស់ម៉ែហើយ។ កូនគឺជាក្ដីសង្ឃឹមតែមួយគត់របស់ម៉ែ»។ ម្ដាយរបស់ខ្ញុំយំ ពេលនិយាយពាក្យទាំងនេះ។ ពេលឃើញម្ដាយខ្ញុំសម្រក់ទឹកភ្នែកដោយក្ដីឈឺចាប់បែបនេះ ពិតជាធ្វើឲ្យខ្ញុំទន់ចិត្តមែនទែន។ ខ្ញុំបានគិតថា «សល់តែមួយឆ្នាំទៀតខ្ញុំរៀនចប់ហើយ។ តើខ្ញុំគួរតែរៀនយកសញ្ញាបត្រសិនទេដឹង? ប្រសិនបើក្រោយពេលរៀនចប់ ខ្ញុំចាប់ផ្ដើមបំពេញភារកិច្ច ម្ដាយខ្ញុំនឹងមិនជំទាស់ឡើយ»។ ដូច្នេះ ខ្ញុំក៏បានទន់ចិត្ត ហើយសម្រេចចិត្តនៅរៀនបន្តទៀត។ ប៉ុន្តែ ក្នុងអំឡុងពេលដែលខ្ញុំកំពុងរៀន ខ្ញុំមិនសូវមានពេលបំពេញភារកិច្ចរបស់ខ្ញុំឡើយ ហើយខ្ញុំមានអារម្មណ៍ខុសឆ្គងយ៉ាងខ្លាំង។ ដូច្នេះ ខ្ញុំក៏បានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា «ឱព្រះជាម្ចាស់អើយ ទូលបង្គំពិតជាទន់ខ្សោយណាស់ ហើយមិនដឹងថាត្រូវដើរលើផ្លូវនៅខាងមុខយ៉ាងដូចម្ដេចឡើយ។ សូមទ្រង់មេត្តាណែនាំទូលបង្គំផង»។
ថ្ងៃមួយ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ៖ «ដោយសារតែការជ្រួតជ្រាបនៃវប្បធម៌ប្រពៃណីចិន នៅក្នុងសញ្ញាណប្រពៃណីរបស់ជនជាតិចិន ពួកគេជឿថា មនុស្សម្នាក់ត្រូវតែមានសេចក្ដីកតញ្ញូចំពោះឪពុកម្ដាយរបស់ខ្លួន ហើយថាអ្នកណាក៏ដោយដែលមិនមានសេចក្ដីកតញ្ញូ គឺជាកូនទុរយស។ គំនិតទាំងនេះត្រូវបានបណ្ដុះនៅក្នុងមនុស្សតាំងពីកុមារភាពមកម្ល៉េះ ហើយគំនិតទាំងនេះត្រូវបានបង្រៀនស្ទើរតែនៅគ្រប់ក្រុមគ្រួសារ ក៏ដូចជានៅគ្រប់សាលារៀន និងនៅក្នុងសង្គមទាំងមូលផងដែរ។ នៅពេលដែលខួរក្បាលរបស់មនុស្សម្នាក់ត្រូវបានបំពេញដោយរឿងបែបនេះ ពួកគេគិតថា៖ 'សេចក្ដីកតញ្ញូគឺសំខាន់ជាងអ្វីៗទាំងអស់។ ប្រសិនបើខ្ញុំជាមនុស្សអកតញ្ញូ ខ្ញុំនឹងមិនមែនជាមនុស្សល្អឡើយ ខ្ញុំនឹងក្លាយជាកូនទុរយស ខ្ញុំនឹងត្រូវមតិសាធារណៈថ្កោលទោស។ ខ្ញុំនឹងក្លាយជាមនុស្សម្នាក់ដែលគ្មានមនសិការ'។ តើទស្សនៈនេះត្រឹមត្រូវដែរឬទេ? មនុស្សបានឃើញសេចក្ដីពិតជាច្រើនដែលព្រះជាម្ចាស់បានសម្ដែងចេញ តើព្រះជាម្ចាស់ធ្លាប់បានតម្រូវឱ្យមនុស្សបង្ហាញសេចក្ដីកតញ្ញូចំពោះឪពុកម្ដាយរបស់ពួកគេដែរឬទេ? តើនេះគឺជាសេចក្ដីពិតមួយក្នុងចំណោមសេចក្ដីពិតដែលអ្នកជឿលើព្រះជាម្ចាស់ត្រូវតែយល់ដែរឬទេ? អត់ទេ មិនមែនទេ។ ព្រះជាម្ចាស់គ្រាន់តែបានប្រកបគ្នាអំពីគោលការណ៍មួយចំនួនប៉ុណ្ណោះ។ តើព្រះបន្ទូលរបស់ព្រះជាម្ចាស់តម្រូវឱ្យមនុស្សប្រព្រឹត្តចំពោះអ្នកដទៃដោយផ្អែកលើគោលការណ៍អ្វី? ស្រឡាញ់អ្វីដែលព្រះជាម្ចាស់ស្រឡាញ់ និងស្អប់អ្វីដែលព្រះជាម្ចាស់ស្អប់៖ នេះគឺជាគោលការណ៍ដែលមនុស្សគួរតែប្រកាន់ខ្ជាប់។ ព្រះជាម្ចាស់ស្រឡាញ់ចំពោះអស់អ្នកណាដែលដេញតាមសេចក្ដីពិត និងអាចធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់ ទាំងនេះគឺជាមនុស្សដែលយើងគួរតែស្រឡាញ់ដែរ។ អស់អ្នកណាដែលមិនអាចធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ អ្នកណាដែលស្អប់ និងបះបោរទាស់នឹងព្រះជាម្ចាស់ មនុស្សទាំងនេះត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើម ហើយយើងក៏គួរតែស្អប់ខ្ពើមពួកគេដែរ។ នេះគឺជាអ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្ស។ ប្រសិនបើឪពុកម្ដាយរបស់អ្នកមិនជឿលើព្រះជាម្ចាស់ ប្រសិនបើពួកគាត់ដឹងច្បាស់ទាំងស្រុងថា ជំនឿលើព្រះជាម្ចាស់គឺជាផ្លូវដ៏ត្រឹមត្រូវ ហើយថាវាអាចនាំទៅរកសេចក្ដីសង្គ្រោះបាន ហើយពួកគាត់មិនត្រឹមតែមិនទទួលយកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវិនិច្ឆ័យ និងថ្កោលទោសអ្នកជឿលើព្រះជាម្ចាស់ទៀតផង នោះពួកគាត់ច្បាស់ជាមនុស្សដែលមិនពេញចិត្តនឹង និងស្អប់សេចក្ដីពិតជាមិនខាន ហើយពួកគាត់ច្បាស់ជាមនុស្សដែលទាស់ទទឹង និងស្អប់ព្រះជាម្ចាស់ជាមិនខាន ហើយព្រះជាម្ចាស់ពិតជាស្អប់ខ្ពើម និងស្អប់ពួកគាត់ដែរ។ តើអ្នកអាចស្អប់ខ្ពើមឪពុកម្ដាយបែបនេះបានដែរឬទេ? ពួកគាត់ប្រឆាំង និងជេរប្រមាថព្រះជាម្ចាស់ ក្នុងករណីនេះ ពួកគាត់ច្បាស់ជាពួកអារក្ស និងពួកសាតាំងហើយ។ តើអ្នកអាចស្អប់ និងដាក់បណ្ដាសាពួកគាត់បានដែរឬទេ? នេះសុទ្ធតែជាបញ្ហាជាក់ស្ដែង។ ប្រសិនបើឪពុកម្ដាយរបស់អ្នករារាំងអ្នកមិនឱ្យជឿលើព្រះជាម្ចាស់ តើអ្នកគួរប្រព្រឹត្តចំពោះពួកគាត់ដោយរបៀបណា? អ្នកគួរតែធ្វើតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់៖ ស្រឡាញ់អ្វីដែលព្រះជាម្ចាស់ស្រឡាញ់ និងស្អប់អ្វីដែលព្រះជាម្ចាស់ស្អប់។ នៅក្នុងយុគសម័យនៃព្រះគុណ ព្រះអម្ចាស់យេស៊ូវមានបន្ទូលថា៖ 'តើនរណាជាម្ដាយរបស់ខ្ញុំ? ហើយតើនរណាជាបងប្អូនរបស់ខ្ញុំ?' 'អស់អ្នកណាដែលធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌ អ្នកនោះហើយជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ'។ ព្រះបន្ទូលទាំងនេះមានតាំងពីក្នុងយុគសម័យនៃព្រះគុណមកម្ល៉េះ ហើយឥឡូវនេះ ព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្បាស់លាស់ថែមទៀត៖ 'ស្រឡាញ់អ្វីដែលព្រះជាម្ចាស់ស្រឡាញ់ និងស្អប់អ្វីដែលព្រះជាម្ចាស់ស្អប់'។ ព្រះបន្ទូលទាំងនេះចាក់ចំចំណុច ប៉ុន្តែមនុស្សតែងតែមិនអាចចាប់យល់ពីអត្ថន័យពិតនៃព្រះបន្ទូលទាំងនោះឡើយ។ ប្រសិនបើបុគ្គលណាម្នាក់ជាអ្នកដែលបដិសេធ និងប្រឆាំងទាស់នឹងព្រះជាម្ចាស់ ជាអ្នកដែលត្រូវបានព្រះជាម្ចាស់ដាក់បណ្ដាសា ប៉ុន្តែគេជាឪពុកម្ដាយ ឬសាច់ញាតិរបស់អ្នក តាមដែលអ្នកអាចមើលឃើញ គេហាក់ដូចជាមិនមែនជាមនុស្សអាក្រក់ឡើយ ហើយគេប្រព្រឹត្តល្អចំពោះអ្នក នោះអ្នកប្រហែលជាយល់ថាខ្លួនឯងមិនអាចស្អប់បុគ្គលនោះបានទេ ហើយថែមទាំងអាចនៅតែរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគេទៀតផង ទំនាក់ទំនងរបស់អ្នកនៅតែមិនប្រែប្រួលដដែល។ នៅពេលដែលអ្នកឮថា ព្រះជាម្ចាស់ស្អប់មនុស្សបែបនេះ អ្នកនឹងមានអារម្មណ៍ពិបាកចិត្ត មិនអាចឈរនៅខាងព្រះជាម្ចាស់បានទេ ហើយមិនអាចដាច់ចិត្តបោះបង់ពួកគេបានឡើយ។ អ្នកនឹងតែងតែរងការរឹតត្បិតដោយមនោសញ្ចេតនា ហើយអ្នកនឹងមិនអាចផ្ដាច់ទំនាក់ទំនងជាមួយពួកគេយ៉ាងពិតប្រាកដបានឡើយ។ តើនេះបណ្ដាលមកពីមូលហេតុអ្វី? រឿងនេះកើតឡើងដោយសារតែមនោសញ្ចេតនារបស់អ្នកខ្លាំងក្លាពេក ហើយវារារាំងអ្នកមិនឱ្យអនុវត្តសេចក្ដីពិត។ បុគ្គលនោះល្អចំពោះអ្នក ដូច្នេះ អ្នកមិនអាចដាច់ចិត្តស្អប់គេបានឡើយ។ អ្នកអាចស្អប់គេបាន លុះត្រាតែគេបានធ្វើបាបអ្នកប៉ុណ្ណោះ។ តើសេចក្ដីស្អប់នោះ ស្របតាមគោលការណ៍សេចក្ដីពិតដែរឬទេ? លើសពីនេះ អ្នកនៅតែជាប់ចំណងដោយសញ្ញាណប្រពៃណី ដោយគិតថា ពួកគេគឺជាឪពុកម្ដាយ ឬជាសាច់ញាតិរបស់អ្នក ហើយថាប្រសិនបើអ្នកស្អប់ពួកគេ អ្នកនឹងត្រូវសង្គមមើលងាយ និងត្រូវមតិសាធារណៈថ្កោលទោស ដោយកាត់ទោសថាជាកូនអកតញ្ញូ ថាគ្មានមនសិការ និងគ្មានភាពជាមនុស្សឡើយ។ អ្នកគិតថា អ្នកនឹងទទួលរងការថ្កោលទោសពីស្ថានសួគ៌ ហើយត្រូវទទួលការដាក់ទោស។ សូម្បីតែអ្នកចង់ស្អប់ពួកគេក៏ដោយ ក៏មនសិការរបស់អ្នកនឹងមិនអនុញ្ញាតឱ្យអ្នកធ្វើដូច្នេះឡើយ។ តើឥទ្ធិពលនៃមនសិការរបស់អ្នកនេះ មកពីណា? វាចេញមកពីគំនិតមួយដែលត្រូវបានសាបព្រោះនៅក្នុងខ្លួនអ្នកតាំងពីអ្នកនៅក្មេងមកម៉្លេះ តាមរយៈការបន្សល់ទុកពីគ្រួសាររបស់អ្នក ការអប់រំដែលឪពុកម្ដាយអ្នកបានផ្ដល់ឱ្យអ្នក និងការជ្រួតជ្រាបនៃវប្បធម៌ប្រពៃណី។ គំនិតនេះបានចាក់ឫសយ៉ាងជ្រៅនៅក្នុងចិត្តរបស់អ្នក ហើយវាធ្វើឱ្យអ្នកជឿទាំងខុសឆ្គងថា ភាពកតញ្ញូ គឺត្រឹមត្រូវឥតខ្ចោះតាមធម្មជាតិ ហើយថាអ្វីៗដែលដូនតារបស់អ្នកបានបន្សល់ទុកឱ្យ គឺតែងតែល្អជានិច្ច។ អ្នកបានរៀនវាមុនគេ ហើយវានៅតែមានឥទ្ធិពលគ្របដណ្ដប់ ដោយបង្កើតជាឧបសគ្គ និងការរំខានយ៉ាងធំធេងនៅក្នុងសេចក្ដីជំនឿ និងការទទួលយកសេចក្ដីពិតរបស់អ្នក ដែលធ្វើឱ្យអ្នកមិនអាចអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទេ ហើយមិនអាចអនុវត្តការស្រឡាញ់នូវអ្វីដែលព្រះជាម្ចាស់ស្រឡាញ់ និងស្អប់នូវអ្វីដែលព្រះជាម្ចាស់ស្អប់បានឡើយ។ ... ចូរប្រាប់ខ្ញុំមកមើល៍ តើមនុស្សមិនគួរឱ្យអាណិតទេឬ? តើគេមិនត្រូវការសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ទេឬ? មនុស្សមួយចំនួនបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែនៅតែមិនអាចមើលធ្លុះពីរឿងសេចក្ដីកតញ្ញូនេះដដែល។ មិនថាមានការប្រកបគ្នាអំពីសេចក្ដីពិតយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចយល់បានឡើយ។ ពួកគេមិនអាចយកឈ្នះលើទំនាក់ទំនងខាងលោកីយ៍នេះបានឡើយ ពួកគេគ្មានភាពក្លាហាន ឬសេចក្ដីជំនឿនោះទេ កុំថាឡើយដល់ការតាំងចិត្តនោះ ដូច្នេះ ពួកគេមិនអាចស្រឡាញ់ និងចុះចូលនឹងព្រះជាម្ចាស់បានឡើយ» («មានតែការទទួលស្គាល់ទស្សនៈមិនត្រឹមត្រូវរបស់ខ្លួនឯងប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចធ្វើការផ្លាស់ប្រែបានយ៉ាងពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា ដោយសារឥទ្ធិពលដ៏ជ្រួតជ្រាបនៃវប្បធម៌ប្រពៃណី ទស្សនៈដែលថា «ការគោរពមាតាបិតាជាគុណធម៌ខ្ពស់លើសអ្វីៗទាំងអស់» បានក្លាយជាគោលការណ៍ប្រព្រឹត្តខ្លួនរបស់ខ្ញុំទៅហើយ។ ខ្ញុំបានគិតថា សេចក្ដីកតញ្ញូរបស់កូនគឺជារឿងដ៏សំខាន់បំផុត ហើយប្រសិនបើខ្ញុំមិនប្រតិបត្តិតាមវាទេ នោះខ្ញុំមិនស័ក្តិសមជាមនុស្សឡើយ។ ពេលនឹកគិតដល់កាលពីកុមារភាពរបស់ខ្ញុំ ខ្ញុំបានឃើញម្ដាយរបស់ខ្ញុំរងទុក្ខយ៉ាងច្រើន ហើយវាមិនមែនជារឿងងាយស្រួលសម្រាប់គាត់ឡើយ ដូច្នេះ ខ្ញុំប្រាប់ខ្លួនឯងថា ខ្ញុំនឹងស្ដាប់តាមគាត់ ហើយមិនធ្វើឲ្យគាត់ឈឺចាប់ឡើយ។ ម្ដាយខ្ញុំបានរងទុក្ខយ៉ាងច្រើនដើម្បីចិញ្ចឹមបីបាច់ខ្ញុំ ហើយប្រសិនបើខ្ញុំមិនអាចធ្វើជាកូនកតញ្ញូ ឬស្ដាប់បង្គាប់គាត់ទេ នោះខ្ញុំគឺជាកូនអកតញ្ញូ និងគ្មានមនសិការហើយ។ ដូច្នេះ ខ្ញុំបានតាំងចិត្តខិតខំរៀនសូត្រ និងធ្វើខ្លួនឲ្យមានមុខមានមាត់ ដើម្បីឲ្យម្ដាយខ្ញុំអាចរស់នៅក្នុងជីវិតដ៏ល្អប្រសើរបាន។ ខ្ញុំបានធ្វើតាមគ្រប់យ៉ាងដែលគាត់និយាយ ដើម្បីកុំឲ្យគាត់ឈឺចាប់។ បន្ទាប់ពីខ្ញុំបានទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយរួចមក ខ្ញុំយល់ថា ការបំពេញភារកិច្ច និងការដេញតាមសេចក្ដីពិត គឺជារឿងដ៏មានតម្លៃ និងមានន័យ ប៉ុន្តែដោយឃើញម្ដាយខ្ញុំយំអង្វរឲ្យខ្ញុំនៅរៀនបន្តទៀត ខ្ញុំក៏បានទន់ចិត្ត។ ដើម្បីបំពេញតាមក្ដីសង្ឃឹមរបស់ម្ដាយខ្ញុំ ខ្ញុំចង់បំពេញភារកិច្ចដើម្បីធ្វើឲ្យព្រះជាម្ចាស់សព្វព្រះទ័យ ប៉ុន្តែខ្ញុំមិនអាចសម្រេចវាបានឡើយ។ ខ្ញុំបានជាប់អន្ទាក់យ៉ាងជ្រៅដោយសារទស្សនៈដែលថា «ការគោរពមាតាបិតាជាគុណធម៌ខ្ពស់លើសអ្វីៗទាំងអស់»។ ព្រះជាម្ចាស់តម្រូវឲ្យពួកយើងស្រឡាញ់អ្វីដែលទ្រង់ស្រឡាញ់ និងស្អប់អ្វីដែលទ្រង់ស្អប់។ ទាំងនេះគឺជាតម្រូវការរបស់ព្រះជាម្ចាស់ចំពោះពួកយើង ហើយពួកវាគឺជាគោលការណ៍ដែលខ្ញុំគួរតែប្រកាន់ខ្ជាប់។ ប្រសិនបើឪពុកម្ដាយខ្ញុំពិតជាជឿលើព្រះជាម្ចាស់មែន ខ្ញុំគួរតែស្រឡាញ់ពួកគាត់ និងចាត់ទុកពួកគាត់ដូចជាបងប្អូនប្រុសស្រី។ ប៉ុន្តែប្រសិនបើពួកគាត់មិនជឿលើព្រះជាម្ចាស់ ហើយបែរជាមកធ្វើទុក្ខបុកម្នេញខ្ញុំ ឬរារាំងជំនឿរបស់ខ្ញុំ នោះពួកគាត់ស្អប់ខ្ពើមសេចក្ដីពិត ហើយកំពុងឈរនៅខាងប្រឆាំងនឹងព្រះជាម្ចាស់ ហើយខ្ញុំមិនគួរចេះតែធ្វើតាមអ្វីដែលពួកគាត់និយាយដោយងងឹតងងល់ឡើយ។ ម្ដាយខ្ញុំបានជឿលើព្រះជាម្ចាស់ ប៉ុន្តែគាត់មិនបានដេញតាមសេចក្ដីពិតទេ ហើយថែមទាំងបានហាមឃាត់ខ្ញុំមិនឲ្យបំពេញភារកិច្ចទៀតផង។ គាត់គ្រាន់តែជាអ្នកមិនជឿម្នាក់ និងជាសត្រូវរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ កន្លងមក ខ្ញុំគ្មានការវែកញែកឡើយ ហើយបានគិតថា ក្នុងនាមជាកូនរបស់ពួកគាត់ ខ្ញុំគួរតែធ្វើជាកូនកតញ្ញូចំពោះឪពុកម្ដាយ និងតែងតែស្ដាប់បង្គាប់ពួកគាត់ជានិច្ច ហើយចាត់ទុកថាការធ្វើបែបនេះគឺមានភាពជាមនុស្ស និងមានមនសិការ។ ពេលនោះទើបខ្ញុំមើលឃើញថា ទស្សនៈដ៏ខុសឆ្គងនេះគឺមិនស្របតាមសេចក្ដីពិតឡើយ។ ការធ្វើជាកូនកតញ្ញូចំពោះឪពុកម្ដាយ គួរតែស្របតាមគោលការណ៍ ហើយមិនមែនគ្រាន់តែជាការស្ដាប់បង្គាប់ដោយងងឹតងងល់នោះទេ។ នេះទើបជាគោលការណ៍នៃការអនុវត្ត។
ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលមានព្រះបន្ទូលថា៖ «ឥឡូវ អ្នកគួរតែអាចមើលឃើញយ៉ាងច្បាស់អំពីផ្លូវដែលពេត្រុសបានដើរហើយ។ ប្រសិនបើអ្នកអាចមើលឃើញផ្លូវរបស់ពេត្រុសច្បាស់ នោះអ្នកក៏នឹងដឹងច្បាស់អំពីកិច្ចការដែលកំពុងត្រូវបានធ្វើសព្វថ្ងៃផងដែរ ដូច្នេះ អ្នកនឹងមិនរអ៊ូរទាំ អវិជ្ជមាន ឬចង់បានអ្វីមួយនោះឡើយ។ អ្នកគួរតែយល់ពីអារម្មណ៍របស់ពេត្រុសនៅពេលនោះថា៖ គាត់ស្រឡាំងកាំង ដោយសារទុក្ខព្រួយ។ គាត់លែងអធិស្ឋានសុំអនាគតល្អ ឬព្រះពរទៀតហើយ។ គាត់មិនបានស្វែងរកប្រយោជន៍ សេចក្តីសុខ កិត្តិនាមល្បីល្បាញ ឬទ្រព្យសម្បត្តិនៅក្នុងលោកីយ៍នេះឡើយ។ គាត់គ្រាន់តែព្យាយាមរស់នៅក្នុងជីវិតមួយដែលមានន័យខ្លឹមសារបំផុត ជាជីវិតមួយដែលតបស្នងចំពោះសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយថ្វាយវត្ថុដ៏មានតម្លៃបំផុតដែលគាត់មានដល់ព្រះជាម្ចាស់។ ក្រោយមក គាត់ក៏មានអារម្មណ៍ស្កប់ចិត្ត។ ... ក្នុងអំឡុងពេលដែលគាត់ព្រួយចិត្ត ដោយសារតែការល្បងលរបស់គាត់ ព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ឱ្យគាត់ឃើញម្ដងទៀត ហើយមានបន្ទូលថា៖ 'ពេត្រុស ខ្ញុំចង់ធ្វើឱ្យអ្នកបានគ្រប់លក្ខណ៍ ដើម្បីឱ្យអ្នកក្លាយជាផលផ្លែមួយ ដែលស្ដែងឱ្យឃើញពីភាពគ្រប់លក្ខណ៍របស់ខ្ញុំតាមរយៈអ្នក ហើយជាផលផ្លែដែលនាំឱ្យខ្ញុំមានព្រះទ័យរីករាយ។ តើអ្នកអាចធ្វើបន្ទាល់ពីខ្ញុំយ៉ាងពិតប្រាកដដែរឬទេ? តើអ្នកបានធ្វើតាមអ្វីដែលខ្ញុំបានសុំឱ្យអ្នកធ្វើដែរឬទេ? តើអ្នកបានរស់នៅតាមពាក្យដែលខ្ញុំបាននិយាយហើយឬនៅ? អ្នកធ្លាប់ស្រឡាញ់ខ្ញុំ ប៉ុន្តែទោះបីជាអ្នកបានស្រឡាញ់ខ្ញុំ តើអ្នកបានរស់នៅតាមពាក្យរបស់ខ្ញុំហើយឬនៅ? តើអ្នកបានធ្វើអ្វីខ្លះសម្រាប់ខ្ញុំ? អ្នកទទួលស្គាល់ថា អ្នកមិនសក្ដិសមនឹងទទួលសេចក្តីស្រឡាញ់របស់ខ្ញុំឡើយ ប៉ុន្តែតើអ្នកបានធ្វើអ្វីខ្លះសម្រាប់ខ្ញុំ?' ពេត្រុសបានឃើញថា គាត់មិនបានធ្វើអ្វីសោះសម្រាប់ព្រះយេស៊ូវ ហើយគាត់បាននឹកចាំអំពីពាក្យសម្បថដែលគាត់ស្បថថ្វាយជីវិតរបស់គាត់ដល់ព្រះជាម្ចាស់កាលពីមុន។ ដូច្នេះ គាត់ក៏លែងរអ៊ូរទាំ ហើយចាប់ពីពេលនោះមក ពាក្យអធិស្ឋានរបស់គាត់កាន់តែប្រសើរឡើង» («ដំណើរការដែលពេត្រុសបានស្គាល់ព្រះយេស៊ូវ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ នេះគឺជាអ្វីដែលព្រះអម្ចាស់យេស៊ូវបានសួរទៅកាន់ពេត្រុស ប៉ុន្តែវាមានអារម្មណ៍ថា ព្រះជាម្ចាស់កំពុងសួរខ្ញុំនូវរឿងដូចគ្នានេះដែរ។ ខ្ញុំបានសួរខ្លួនឯងថា «តើខ្ញុំបានធ្វើអ្វីខ្លះសម្រាប់ព្រះជាម្ចាស់? ពេត្រុសអាចបោះបង់អ្វីៗគ្រប់យ៉ាងដើម្បីដើរតាមព្រះអម្ចាស់។ ចុះចំណែកខ្ញុំវិញ? ព្រះជាម្ចាស់បានប្រទានជីវិតដល់ខ្ញុំ ប៉ុន្តែតើខ្ញុំបានធ្វើអ្វីខ្លះសម្រាប់ទ្រង់?» ខ្ញុំពិតជាមិនបានធ្វើអ្វីសោះសម្រាប់ទ្រង់។ អ្វីដែលខ្ញុំតែងតែគិតដល់ គឺមានតែឪពុកម្ដាយ និងអនាគតរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំថែមទាំងសុខចិត្តចំណាយពេលវេលា និងកម្លាំងកាយចិត្តទាំងអស់របស់ខ្ញុំទៅលើការសិក្សា និងការរកលុយ ដើម្បីខ្ញុំអាចសងគុណពួកគាត់បានទៀតផង។ ប្រសិនបើខ្ញុំមិនអាចបំពេញតាមការរំពឹងទុករបស់ពួកគាត់ទេ ខ្ញុំនឹងមានអារម្មណ៍ថា ខ្ញុំបានធ្វើឲ្យពួកគាត់ខកចិត្ត ហើយមានអារម្មណ៍ខុសឆ្គងយ៉ាងខ្លាំង ប៉ុន្តែខ្ញុំមិនបានបំពេញភារកិច្ចរបស់ខ្ញុំក្នុងនាមជាភាវៈដែលព្រះបានបង្កើតសោះ ខ្ញុំបែរជាមិនមានអារម្មណ៍ថាខ្ញុំកំពុងធ្វើឲ្យព្រះជាម្ចាស់ខកព្រះទ័យឡើយ។ ខ្ញុំពិតជាគ្មានមនសិការមែន! ពេលគិតដល់បទពិសោធរបស់ពេត្រុស ទោះបីជាឪពុកម្ដាយរបស់គាត់បានរារាំងផ្លូវរបស់គាត់ក៏ដោយ ក៏គាត់មិនខ្វល់ពីការប្រឆាំងរបស់ពួកគាត់ដែរ ហើយបានលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីដើរតាមព្រះអម្ចាស់យេស៊ូវ។ គាត់ពិតជាមនុស្សដែលមានមនសិការ និងហេតុផលពិតមែន។ ពួកយើងត្រូវបានបង្កើតឡើងមកដោយព្រះជាម្ចាស់ ដូច្នេះវាជារឿងធម្មតា និងត្រឹមត្រូវបំផុតហើយសម្រាប់យើងក្នុងការជឿលើទ្រង់ និងថ្វាយបង្គំទ្រង់។ ព្រះជាម្ចាស់បានជ្រើសរើសខ្ញុំ ហើយនាំខ្ញុំមកចំពោះទ្រង់ ដោយប្រទានឱកាសឲ្យខ្ញុំទទួលបានសេចក្ដីសង្គ្រោះ។ ក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ពិតជាអស្ចារ្យណាស់! ខ្ញុំត្រូវតែតបស្នងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយលះបង់អ្វីៗគ្រប់យ៉ាងដើម្បីដើរតាមព្រះជាម្ចាស់ ដូចជាពេត្រុសដែរ។ បន្ទាប់ពីនេះ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរបីវគ្គបន្ថែមទៀត ដែលបានបំផុសគំនិតខ្ញុំកាន់តែខ្លាំង។ ព្រះជាម្ចាស់មានបន្ទូលថា៖ «បងប្អូនប្រុសៗអើយ ចូរភ្ញាក់ខ្លួនឡើង! បងប្អូនស្រីៗអើយ ចូរភ្ញាក់ខ្លួនឡើង! ថ្ងៃរបស់ខ្ញុំនឹងមិនត្រូវពន្យារឡើយ។ ពេលវេលាជាជីវិត ហើយការយកពេលវេលាមកវិញ គឺជាការសង្រ្គោះជីវិត! ពេលវេលានៅមិនឆ្ងាយទេ! ប្រសិនបើអ្នករាល់គ្នាធ្លាក់នៅក្នុងការប្រលងចូលរៀននៅមហាវិទ្យាល័យ អ្នកអាចរៀននិងប្រលងម្ដងហើយម្ដងទៀតបាន។ ក៏ប៉ុន្តែ ថ្ងៃរបស់ខ្ញុំនឹងលែងពន្យារពេលតទៅទៀតហើយ។ ចូរចាំ! ចូរចាំទុកចុះ! ទាំងនេះគឺជាសម្ដីដាស់តឿនដោយសុទ្ធចិត្តរបស់ខ្ញុំ។ ទីបញ្ចប់នៃពិភពលោក ត្រូវបានលាតត្រដាងនៅនឹងមុខអ្នករាល់គ្នាហើយ ហើយគ្រោះមហន្តរាយដ៏ធំនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ តើមួយណាសំខាន់ជាង៖ ជីវិតរបស់អ្នករាល់គ្នា ឬក៏ដំណេករបស់អ្នករាល់គ្នា ម្ហូបអាហារ ភេសជ្ជៈ និងការស្លៀកពាក់របស់អ្នករាល់គ្នា? ពេលវេលាដែលអ្នករាល់គ្នាត្រូវថ្លឹងថ្លែងអំពីការទាំងនេះបានមកដល់ហើយ!» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៣០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ចូរប្រុងស្មារតី! ចូរប្រុងស្មារតីឡើង! ចូរចាំថា ពេលវេលាដែលបាត់បង់ទៅ នឹងមិនអាចត្រលប់មកវិញឡើយ! នៅក្នុងលោកនេះ គ្មានថ្នាំណាអាចព្យាបាលវិប្បដិសារីបានឡើយ! ដូច្នេះ តើខ្ញុំគួរតែមានបន្ទូលដូចម្ដេចកាន់អ្នករាល់គ្នាទៅ? តើព្រះបន្ទូលរបស់ខ្ញុំមិនមានតម្លៃនឹងឱ្យអ្នករាល់គ្នាយកទៅពិចារណាយ៉ាងយកចិត្តទុកដាក់ម្ដងហើយម្ដងទៀតទេឬ?» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៣០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលនីមួយៗរបស់ព្រះជាម្ចាស់បានចាក់ដោតដល់ក្រអៅបេះដូងរបស់ខ្ញុំយ៉ាងខ្លាំង។ ឥឡូវនេះ ពេលវេលាជិតអស់ហើយ។ មហន្តរាយកំពុងតែកើនឡើងកាន់តែធំទៅៗ ហើយបណ្ដាប្រទេសនៅជុំវិញពិភពលោកកំពុងស្ថិតក្នុងភាពចលាចល។ ពេលវេលាកំពុងតែរាប់ថយក្រោយម្ដងមួយថ្ងៃៗ ហើយការដេញតាមសេចក្ដីពិតគឺមានសារៈសំខាន់បំផុត។ ប្រសិនបើខ្ញុំមិនដើរឲ្យទាន់កិច្ចការរបស់ព្រះជាម្ចាស់ ហើយបែរជាដេញតាមរបស់ខាងសាច់ឈាម ដោយផ្ដោតលើរឿងផ្សេងៗ ដូចជាការសិក្សា អនាគត និងគ្រួសាររបស់ខ្ញុំនោះ វានឹងហួសពេលទៅហើយក្នុងការដេញតាមសេចក្ដីពិត នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់។ បើគ្មានសេចក្ដីពិតទេ ខ្ញុំនឹងវិនាសនៅក្នុងមហន្តរាយ និងរងការដាក់ទោសជាមិនខាន ហើយវានឹងហួសពេលក្នុងការស្ដាយក្រោយ។ សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់បានមកដល់ខ្ញុំម្ដងទៀត ហើយខ្ញុំត្រូវតែក្ដាប់យកឱកាសនេះឲ្យបាន ដោយខិតខំឱ្យអស់ពីសមត្ថភាពដើម្បីដេញតាមសេចក្ដីពិត និងបំពេញភារកិច្ចក្នុងនាមជាភាវៈដែលព្រះបានបង្កើត ដើម្បីតបស្នងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់វិញ។
នៅពេលដែលខ្ញុំបានសម្រេចចិត្តឈប់រៀន ខ្ញុំបាននិយាយទៅកាន់ម្ដាយរបស់ខ្ញុំថា «ម៉ែ ខ្ញុំមិនត្រលប់ទៅរៀនវិញទេ។ ខ្ញុំមិនប្ដូរចិត្តឡើយ ទោះបីជាអ្នកណានិយាយយ៉ាងណាក៏ដោយ។ ខ្ញុំកំពុងជ្រើសរើសផ្លូវដើរដោយខ្លួនឯង ហើយខ្ញុំសង្ឃឹមថាម៉ែអាចគោរពការសម្រេចចិត្តរបស់ខ្ញុំ»។ គាត់បាននិយាយថា «មីងរបស់កូនបាននិយាយរួចហើយថា នៅពេលដែលកូនរៀនចប់ ហើយទទួលបានសញ្ញាបត្រ គាត់នឹងរៀបចំការងារឱ្យកូនធ្វើ។ បន្ទាប់មក គាត់នឹងរកមិត្តប្រុសល្អម្នាក់ឲ្យកូន ហើយកូនអាចរស់នៅយ៉ាងមានសុភមង្គល»។ ប៉ុន្តែសម្ដីរបស់ម្ដាយខ្ញុំមិនអាចបញ្ចុះបញ្ចូលខ្ញុំបានទៀតឡើយ ព្រោះពេលនេះខ្ញុំបានយល់ហើយថា របៀបដែលគាត់ប្រព្រឹត្តមកលើខ្ញុំ មិនមែនជាក្ដីស្រឡាញ់ពិតប្រាកដនោះទេ។ គាត់គ្រាន់តែគិតគូរពីផលប្រយោជន៍ចំពោះមុខរបស់ខ្ញុំប៉ុណ្ណោះ មិនមែនជីវិត ឬទិសដៅអនាគតរបស់ខ្ញុំឡើយ។ បន្ទាប់មក ខ្ញុំបាននឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ៖ «សូមប្រាប់ខ្ញុំមើល៍ តើអ្វីគ្រប់យ៉ាងដែលទាក់ទងនឹងមនុស្សមានប្រភពមកពីអ្នកណា? តើនរណាដែលរែកពុនបន្ទុកដ៏ធំបំផុតសម្រាប់ជីវិតរបស់មនុស្ស? (ព្រះជាម្ចាស់)។ មានតែព្រះជាម្ចាស់មួយអង្គគត់ ដែលស្រឡាញ់មនុស្សខ្លាំងបំផុត។ តើឪពុកម្ដាយ និងសាច់ញាតិបងប្អូនរបស់មនុស្សស្រឡាញ់ពួកគេយ៉ាងពិតប្រាកដឬទេ? តើសេចក្តីស្រឡាញ់ដែលពួកគេផ្ដល់នោះ ជាសេចក្តីស្រឡាញ់ពិតប្រាកដឬទេ? តើវាអាចសង្រ្គោះមនុស្សពីឥទ្ធិពលរបស់សាតាំងបានដែរឬទេ? វាមិនអាចទេ។ មនុស្សស្ពឹកស្រពន់ និងល្ងង់ខ្លៅ មិនមើលធ្លុះរឿងទាំងនេះទេ ហើយពួកគេតែងនិយាយថា៖ 'តើព្រះជាម្ចាស់ស្រឡាញ់ខ្ញុំដោយរបៀបណាទៅ? ខ្ញុំគ្មានអារម្មណ៍ដឹងឡើយ។ ទោះជាយ៉ាងណាក៏ដោយ ឪពុកម្ដាយខ្ញុំស្រឡាញ់ខ្ញុំខ្លាំងបំផុត។ ពួកគាត់បានបង់ថ្លៃសិក្សា និងឱ្យខ្ញុំរៀនជំនាញបច្ចេកទេស ដើម្បីឱ្យខ្ញុំអាចធ្វើអ្វីមួយដោយខ្លួនឯង នៅពេលខ្ញុំធំដឹងក្ដី ចង់ឱ្យខ្ញុំមានជោគជ័យ ក្លាយជាដួងតារាដែលមានភាពល្បីល្បាញ។ ឪពុកម្ដាយរបស់ខ្ញុំចំណាយលុយជាច្រើន ដើម្បីបណ្ដុះបណ្ដាលខ្ញុំ និងផ្គត់ផ្គង់ដល់ការអប់រំរបស់ខ្ញុំ តាមរយៈការរិះថាំ និងសន្សំសំចៃលើម្ហូបអាហារ។ ក្ដីស្រឡាញ់នេះពិតជាធំធេងពេកហើយ! ខ្ញុំគ្មានថ្ងៃអាចសងគុណពួកគាត់បានឡើយ!' តើអ្នករាល់គ្នាគិតថា នោះជាសេចក្តីស្រឡាញ់ដែរឬទេ? តើការដែលឪពុកម្ដាយរបស់អ្នកជួយអ្នកឱ្យទទួលបានភាពជោគជ័យ ក្លាយជាតារាល្បីល្បាញនៅក្នុងពិភពលោក មានការងារល្អ និងប្រឡូកក្នុងពិភពលោកនេះ មានផលវិបាកអ្វីខ្លះដែរ? ពួកគាត់ធ្វើឱ្យអ្នកដេញតាមឥតឈប់ឈរនូវភាពជោគជ័យ នាំកិត្តិយសដល់គ្រួសាររបស់អ្នក និងប្រឡូកក្នុងនិន្នាការអាក្រក់នៃលោកីយ៍ ដូច្នេះ នៅទីបំផុត អ្នកនឹងធ្លាក់ចូលទៅក្នុងភាពវិលវល់នៃអំពើបាប ទទួលការដាក់ទោស និងត្រូវវិនាស ដោយត្រូវសាតាំងលេបត្របាក់។ តើនេះជាសេចក្តីស្រឡាញ់ដែរឬទេ? នេះមិនមែនជាស្រឡាញ់អ្នកឡើយ នេះជាការធ្វើបាបអ្នក ជាការបំផ្លាញអ្នកវិញទេ» («ដើម្បីទទួលបានសេចក្តីពិត គេត្រូវតែរៀនមេរៀនពីមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗក្បែរខ្លួន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ទោះបីជាមើលទៅហាក់ដូចជាម្ដាយខ្ញុំធ្វើអ្វីៗដើម្បីតែផលប្រយោជន៍របស់ខ្ញុំក៏ដោយ ដោយត្បិតត្បៀតការហូបចុក និងការស្លៀកពាក់ ហើយខំប្រឹងធ្វើការស្ទើរតែបាក់កម្លាំងសម្រាប់ការសិក្សារបស់ខ្ញុំ តែគាត់មិនបានដឹងសោះថា មានភាពពិសពុល និងភាពភាន់ច្រឡំរបស់សាតាំងនៅក្នុងអ្វីដែលខ្ញុំកំពុងរៀន ដែលនឹងធ្វើឲ្យខ្ញុំរសាត់ចេញកាន់តែឆ្ងាយពីព្រះជាម្ចាស់ និងបដិសេធអត្ថិភាពរបស់ទ្រង់។ គំនិតអទេវនិយមដែលបានបង្រៀននៅក្នុងសាលា ដូចជា «មិនដែលមានព្រះសង្គ្រោះណាទេ» «មនុស្សអាចបង្កើតដែនដីកំណើតដ៏រីករាយមួយ ដោយដៃរបស់គេ» «បុគ្គលម្នាក់ត្រូវតែស៊ូទ្រាំនឹងការលំបាកបំផុត ដើម្បីក្លាយជាមនុស្សអស្ចារ្យបំផុត» និង «ចូរមានភាពលេចធ្លោលើសអ្នកឯទៀត ហើយនាំកិត្តិយស ជូនដូនតារបស់អ្នក» បានធ្វើឲ្យពួកយើងខិតខំឆ្ពោះទៅរកឧត្តមគតិរបស់ពួកយើង និងព្យាយាមធ្វើខ្លួនឲ្យលេចធ្លោជាងគេ ដើម្បីនាំមុខអ្នកដទៃ។ មនុស្សរស់នៅដោយប្រកាន់ខ្ជាប់នូវគំនិត និងទស្សនៈទាំងនេះ ដោយព្យាយាមរំដោះខ្លួនចេញពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងផ្លាស់ប្ដូរវាសនារបស់ពួកគេដោយដៃរបស់ពួកគេផ្ទាល់។ ទីបំផុត ពួកគេប្រឆាំង និងបដិសេធព្រះជាម្ចាស់កាន់តែខ្លាំងឡើងៗ ហើយបាត់បង់ឱកាសទទួលបានសេចក្ដីសង្គ្រោះ។ នេះគឺជាផ្លូវដ៏ទុច្ចរិតរបស់សាតាំង។ ការដេញតាមរឿងទាំងនេះ មានតែនាំខ្ញុំឲ្យកាន់តែឆ្ងាយពីព្រះជាម្ចាស់ និងធ្លាក់ចូលទៅក្នុងអំពើអាក្រក់ និងសេចក្ដីពុករលួយរបស់សាតាំងប៉ុណ្ណោះ។ វានឹងរុញច្រានខ្ញុំឲ្យធ្លាក់ទៅក្នុងនរក! មកដល់ចំណុចនេះ ខ្ញុំបានមើលឃើញយ៉ាងច្បាស់ថា ក្ដីស្រឡាញ់របស់ឪពុកម្ដាយខ្ញុំមិនមែនជាក្ដីស្រឡាញ់ពិតប្រាកដទេ ហើយមានតែក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ទេទើបជាក្ដីស្រឡាញ់ពិតប្រាកដ។ ការស្វែងរកភាពលេចធ្លោ និងការលើកមុខមាត់គ្រួសារ មិនមែនជាផ្លូវដ៏ត្រឹមត្រូវនៃជីវិតឡើយ។ មានតែការដេញតាមសេចក្ដីពិត និងការបំពេញភារកិច្ចក្នុងនាមជាភាវៈដែលព្រះបានបង្កើតទេ ទើបជាផ្លូវត្រូវក្នុងជីវិត ហើយអាចធ្វើឲ្យយើងទទួលបានការការពារពីព្រះជាម្ចាស់ និងអាចរស់រានមានជីវិតពីភយន្តរាយដ៏ធំសម្បើមបាន។ នៅពេលដែលខ្ញុំបានយល់ដឹងពីអ្វីៗទាំងអស់នេះហើយ ខ្ញុំក៏បានសម្រេចចិត្តឈប់រៀន ហើយលះបង់ខ្លួនឯងដើម្បីបំពេញភារកិច្ចថ្វាយព្រះជាម្ចាស់។ ដូច្នេះ ខ្ញុំក៏បានប្រាប់ម្ដាយខ្ញុំថា «ម៉ែ ម៉ែតែងតែចង់ឲ្យខ្ញុំរៀនសូត្រ រកការងារល្អធ្វើ រកប្ដីល្អម្នាក់ និងដេញតាមនិន្នាការសង្គម ប៉ុន្តែតើម៉ែអាចធានាបានទេថា ខ្ញុំនឹងមានសុភមង្គលបែបនេះនៅថ្ងៃអនាគត? ថាខ្ញុំនឹងមានវាសនាល្អនោះ? គ្មានអ្នកណាអាចធានាបានឡើយ! ម៉ែ រឿងដែលត្រឹមត្រូវបំផុតដែលម៉ែបានធ្វើក្នុងជីវិតរបស់ម៉ែ គឺការផ្សាយដំណឹងល្អរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយដល់ពួកយើង និងដឹកនាំខ្ញុំមកកាន់ផ្លូវត្រូវ»។ ម្ដាយខ្ញុំបានស្ងាត់មួយសន្ទុះ រួចក៏និយាយថា៖ «ថែរក្សាខ្លួនផង។ ទាក់ទងមកម៉ែផង»។ បន្ទាប់ពីនោះមក ខ្ញុំក៏បានទៅធ្វើបែបបទឈប់រៀន។ គ្រាន់តែខ្ញុំដើរចេញពីសាលាភ្លាម ខ្ញុំមានអារម្មណ៍ថាមានសេរីភាពពិតប្រាកដ។ ខ្ញុំលែងជាប់ជំពាក់ដោយសារការសិក្សា ឬគ្រួសារទៀតហើយ ហើយទីបំផុតខ្ញុំអាចបំពេញភារកិច្ចរបស់ខ្ញុំនៅក្នុងពួកជំនុំបានហើយ។
រឿងនេះបានកន្លងផុតទៅច្រើនឆ្នាំហើយ ប៉ុន្តែរាល់ពេលដែលខ្ញុំនឹកឃើញដល់វា ខ្ញុំមានអារម្មណ៍ថាខ្លួនឯងមានសំណាងណាស់។ វាគឺជាការដឹកនាំម្ដងមួយជំហានៗរបស់ព្រះជាម្ចាស់ ដែលបានអនុញ្ញាតឲ្យខ្ញុំជ្រើសរើសយ៉ាងត្រឹមត្រូវរវាងភារកិច្ច និងការសិក្សារបស់ខ្ញុំ ព្រមទាំងដើរលើផ្លូវត្រូវក្នុងជីវិត។ ខ្ញុំពិតជាមានអារម្មណ៍ដឹងពីក្ដីស្រឡាញ់ និងចេតនាដ៏ផ្ចិតផ្ចង់របស់ព្រះជាម្ចាស់ពិតមែន។ ឥឡូវនេះ ខ្ញុំអាចបំពេញភារកិច្ចក្នុងនាមជាភាវៈដែលព្រះបានបង្កើត ហើយជីវិតរបស់ខ្ញុំគឺមិនឥតប្រយោជន៍ឡើយ។ ខ្ញុំពិតជាមានក្ដីសុខណាស់។
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ដោយ សៀរ មកពីប្រទេសនេប៉ាល់ខ្ញុំកើតក្នុងគ្រួសារជនបទមួយនៅប្រទេសនេប៉ាល់។ ឪពុកម្ដាយខ្ញុំសុទ្ធតែជាកសិករ...