គ្រូគង្វាលខ្ញុំបានឈរនៅចន្លោះខ្ញុំ និងនគរព្រះ

08-04-2022

ខែវិច្ឆិកា ឆ្នាំ២០២០ បងប្រុសម្នាក់បានអញ្ជើញខ្ញុំឲ្យចូលរួមការជួបជុំតាមអនឡាញមួយ។ ខ្ញុំគិតថា នៅពួកជំនុំខ្ញុំ ខ្ញុំតែងតែឮមេរៀនចាស់ដដែលៗ មិនផ្ដល់ការទ្រទ្រង់ខាងវិញ្ញាណឡើយ ដូច្នេះ ប្រហែលគ្រូគង្វាលបរទេសដែលរៀបចំការជួបជុំតាមអនឡាញ អាចល្អជាង។ ខ្ញុំបានយល់ព្រមទាំងរីករាយ។ តាមរយៈការប្រកបគ្នាពីរបីថ្ងៃ ខ្ញុំដឹងថា ព្រះអម្ចាស់យេស៊ូវបានយាងមកវិញ ហើយទ្រង់កំពុងសម្ដែងចេញសេចក្តីពិត និងធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ។ ទ្រង់បានយាងមកបន្សុទ្ធ និងសង្រ្គោះមនុស្សជាតិ ឲ្យយើងអាចរួចផុតពីចំណងនៃអំពើបាប និងឲ្យយើងក្លាយជាមនុស្សដែលចុះចូល និងថ្វាយបង្គំព្រះពិតប្រាកដ ហើយនាំយើងចូលទៅនគរព្រះ។ វាជាមេរៀនដ៏អស្ចារ្យ ដែលខ្ញុំមិនធ្លាប់បានឮពីមុនមក ក៏មានការបំភ្លឺថ្មីៗជាច្រើន ដែលបានទ្រទ្រង់ខ្ញុំផងដែរ។ ខ្ញុំបានចែកចាយការទាំងនេះជាមួយប្អូនសាច់ឆ្ងាយម្នាក់ តែគួរឲ្យភ្ញាក់ផ្អើល គាត់មិនត្រឹមតែមិនស្ដាប់ទេ តែថែមទាំងប្រាប់គ្រូគង្វាលខ្ញុំពីរឿងនេះទៀតផង។

គ្រូគង្វាលបានចាត់អ្នកដឹកនាំពួកជំនុំបីនាក់មកផ្ទះខ្ញុំ ដើម្បីឈ្វេងយល់បន្ថែមអំពីការជួបជុំតាមអនឡាញថា ពួកគេមាននិកាយអ្វី ហើយគ្រូអធិប្បាយនោះមកពីណា។ ខ្ញុំបានប្រាប់ពួកគេថា «នេះមិនមែនជានិកាយទេ។ ព្រះអម្ចាស់យេស៊ូវបានយាងមកវិញ ហើយកំពុងធ្វើកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់ព្រះ។ ខ្ញុំបានអានបន្ទូលជាច្រើនរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ទ្រង់ប្រាប់យើងយ៉ាងច្បាស់អំពីឫសគល់នៃអំពើបាបរបស់មនុស្ស របៀបរួចផុតពីបាប និងត្រូវបានបន្សុទ្ធ ហើយការប្រកបគ្នារបស់បងប្អូនប្រុសស្រីពិតជាបំភ្លឺផងដែរ»។ តែអ្នកដឹកនាំថា «ទោះបីមេរៀនរបស់គេល្អប៉ុនណា ក៏មិនសំខាន់ដែរ។ រាល់ដំណឹងអំពីការយាងមកវិញរបស់ព្រះអម្ចាស់គឺក្លែងក្លាយ ព្រោះព្រះគម្ពីរចែងថា 'ហើយប្រសិនបើមានមនុស្សនិយាយប្រាប់អ្នករាល់គ្នាថា មើលហ្ន! ព្រះគ្រីស្ទនៅទីនេះ ឬទីនោះ ចូរកុំជឿឲ្យសោះ។ ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយ ហើយសម្ដែងទីសម្គាល់ និងការអស្ចារ្យជាច្រើនផង ដើម្បីបញ្ឆោតពួកជ្រើសតាំង ប្រសិនបើអាច' (ម៉ាថាយ ២៤:២៣-២៤)។ ព្រះអម្ចាស់យេស៊ូវប្រាប់យើងច្បាស់ៗថា ព្រះគ្រីស្ទក្លែងក្លាយនឹងលេចមកនៅគ្រាចុងក្រោយ ដូច្នេះ រាល់ជំនឿដែលអះអាងថា ព្រះអម្ចាស់បានយាងមក ប្រាកដជាក្លែងក្លាយហើយ។ តើឯងអាចស្ដាប់ពួកគេយ៉ាងម៉េចទៅ?» ពេលពួកគេនិយាយបែបនេះ ខ្ញុំបានគិតថា ព្រះអម្ចាស់យេស៊ូវមានបន្ទូលបែបនេះ ដើម្បីឲ្យយើងស្គាល់ពីព្រះគ្រីស្ទក្លែងក្លាយ មិនមែនធ្វើឲ្យយើងប្រយ័ត្នពេក រហូតដល់យើងមិនស្វាគមន៍ការយាងមករបស់ព្រះអម្ចាស់ឡើយ។ នៅក្នុងការជួបជុំតាមអនឡាញ បងចិនមកពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា បានចែកចាយសេចក្តីពិតពីការស្គាល់ព្រះគ្រីស្ទក្លែងក្លាយ និងបន្ទូលខ្លះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ក្នុងអំឡុងពេលបច្ចុប្បន្ននេះ ប្រសិនបើមានការលេចឡើងនូវមនុស្សម្នាក់ដែលអាចសម្ដែងទីសម្គាល់ និងឫទ្ធិបារមី បណ្ដេញអារក្ស ប្រោសអ្នកជំងឺឲ្យជា និងធ្វើការអស្ចារ្យជាច្រើនផ្សេងទៀត ហើយប្រសិនបើបុគ្គលនោះអះអាងថា ខ្លួនជាព្រះយេស៊ូវដែលបានយាងមក នោះវាជាការក្លែងបន្លំ ដែលពួកវិញ្ញាណអាក្រក់បានធ្វើ ដើម្បីក្លែងខ្លួនជាព្រះយេស៊ូវហើយ។ សូមចងចាំអំពីការនេះ! ព្រះជាម្ចាស់ទ្រង់មិនធ្វើកិច្ចការដដែលម្ដងទៀតឡើយ។ ដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវបានបញ្ចប់ទាំងស្រុងរួចហើយ ហើយព្រះជាម្ចាស់នឹងមិនធ្វើដំណាក់កាលនៃកិច្ចការនោះម្ដងទៀតឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់ខុសស្រឡះពីសញ្ញាណរបស់មនុស្ស។ ឧទាហរណ៍ ព្រះគម្ពីរសញ្ញាចាស់បានថ្លែងទំនាយទស្សន៍ទាយអំពីការយាងមករបស់ព្រះមែស្ស៊ី ហើយលទ្ធផលនៃសេចក្តីទំនាយនេះ គឺជាការយាងមករបស់ព្រះយេស៊ូវ។ ការនេះបានកើតឡើងរួចហើយ ដូច្នេះ វាជារឿងខុសឆ្គងដែលមានព្រះមេស៊ីមួយទៀតបានយាងមកម្ដងទៀត។ ព្រះយេស៊ូវបានយាងមករួចហើយ ហើយវាជារឿងខុសឆ្គង ប្រសិនបើព្រះយេស៊ូវត្រូវយាងមកម្ដងទៀតនាពេលបច្ចុប្បន្ន។ មានព្រះនាមសម្រាប់គ្រប់យុគសម័យ ហើយព្រះនាមនីមួយៗមានផ្ទុកនូវចរិតលក្ខណៈនៃយុគសម័យនោះ។ នៅក្នុងសញ្ញាណរបស់មនុស្ស ព្រះជាម្ចាស់ត្រូវតែសម្ដែងទីសម្គាល់ និងឫទ្ធិបារមីជានិច្ច ទ្រង់ត្រូវតែប្រោសអ្នកជំងឺឲ្យជា និងបណ្ដេញអារក្ស ហើយទ្រង់ត្រូវតែដូចជាព្រះយេស៊ូវជានិច្ច។ ប៉ុន្តែ លើកនេះ ព្រះជាម្ចាស់មិនដូចជាពេលនោះឡើយ។ ក្នុងអំឡុងនៃគ្រាចុងក្រោយ ប្រសិនបើព្រះជាម្ចាស់នៅតែបង្ហាញទីសម្គាល់ និងឫទ្ធិបារមី ហើយនៅតែបណ្ដេញអារក្ស និងប្រោសអ្នកជំងឺឲ្យជា ប្រសិនបើទ្រង់បានធ្វើដូចដែលព្រះយេស៊ូវបានធ្វើ នោះព្រះជាម្ចាស់នឹងធ្វើកិច្ចការដដែលម្ដងទៀតហើយ បើដូច្នេះ កិច្ចការរបស់ព្រះយេស៊ូវនឹងគ្មានតម្លៃ ឬសំខាន់នោះឡើយ។ ដូច្នេះ ព្រះជាម្ចាស់អនុវត្តដំណាក់កាលនៃកិច្ចការមួយនៅគ្រប់យុគសម័យ។ នៅពេលដែលដំណាក់កាលនីមួយៗនៃកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ នោះពួកវិញ្ញាណអាក្រក់នឹងយកតម្រាប់តាមភ្លាមៗមិនខាន ហើយក្រោយពេលអារក្សសាតាំងចាប់ផ្ដើមចម្លងកិច្ចការរបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់នឹងផ្លាស់ប្ដូរទៅប្រើប្រាស់វិធីសាស្ត្រផ្សេងវិញ។ នៅពេលដែលព្រះជាម្ចាស់បានបញ្ចប់ដំណាក់កាលនៃកិច្ចការរបស់ទ្រង់ ពួកវិញ្ញាណអាក្រក់ក៏ចម្លងតាមកិច្ចការរបស់ទ្រង់។ អ្នករាល់គ្នាត្រូវតែប្រាកដច្បាស់ពីរឿងនេះ» («ការដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ការប្រកបគ្នារបស់គាត់បានជួយខ្ញុំឲ្យយល់ថា ពេលព្រះអម្ចាស់យេស៊ូវមានបន្ទូលថា «នឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយ ហើយសម្ដែងទីសម្គាល់ និងការអស្ចារ្យជាច្រើនផង» ទ្រង់បានប្រាប់យើងថា ព្រះគ្រីស្ទក្លែងក្លាយនាំមនុស្សឲ្យយល់ខុស ដោយប្រើទីសម្គាល់ និងការអស្ចារ្យ។ អ៊ីចឹង អ្នកដែលបង្ហាញទីសម្គាល់ និងការអស្ចារ្យ ហើយហៅខ្លួនឯងថាជាព្រះ ច្បាស់ជាព្រះគ្រីស្ទក្លែងក្លាយ ជាវិញ្ញាណអាក្រក់ហើយ។ ដ្បិតព្រះតែងតែថ្មី មិនដែលចាស់ ហើយទ្រង់មិនដែលធ្វើកិច្ចការដដែលនោះទេ។ ពេលព្រះអម្ចាស់យាងមកវិញ ទ្រង់នឹងមិនធ្វើកិច្ចការដដែល ដូចនៅយុគសម័យនៃព្រះគុណឡើយ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមិនបង្ហាញទីសម្គាល់ និងការអស្ចារ្យនៅគ្រាចុងក្រោយទេ តែទ្រង់សម្ដែងចេញសេចក្តីពិត ដើម្បីធ្វើកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់ព្រះ ដើម្បីសម្អាត និងសង្រ្គោះមនុស្ស។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែង សេចក្តីពិតជាច្រើន ទ្រង់ជាព្រះគ្រីស្ទ ជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញ។ ដូច្នេះ ខ្ញុំក៏តបវិញថា «ព្រះអម្ចាស់យេស៊ូវមានបន្ទូលបែបនេះ ឲ្យយើងអាចស្គាល់ព្រះគ្រីស្ទក្លែងក្លាយ។ ព្រះគ្រីស្ទជាព្រះដែលអាចសម្ដែងចេញសេចក្តីពិត និងធ្វើកិច្ចការសង្រ្គោះ តែព្រះគ្រីស្ទក្លែងក្លាយ ជាពួកវិញ្ញាណអាក្រក់ ហើយមិនអាចសម្ដែងចេញសេចក្តីពិតបានឡើយ។ ពួកគេគ្រាន់តែត្រាប់តាមកិច្ចការចាស់ៗរបស់ព្រះ ហើយបង្ហាញទីសម្គាល់ និងការអស្ចារ្យសាមញ្ញៗ ដើម្បីបញ្ឆោតមនុស្សប៉ុណ្ណោះ។ ព្រះអម្ចាស់យេស៊ូវមានបន្ទូលថា ទ្រង់នឹងយាងមកវិញ និងប្រាប់យើងឲ្យរង់ចាំដោយប្រុងស្មារតី។ មនុស្សច្បាស់ជាប្រកាសពីការយាងមករបស់ទ្រង់ អ៊ីចឹង បើអ្នកគ្រាន់តែអះអាងថាការទាំងអស់នេះក្លែងក្លាយ តើអ្នកនឹងមិនថ្កោលទោសការយាងមកវិញរបស់ព្រះអម្ចាស់ទេឬ?» ដោយឮខ្ញុំនិយាយបែបនេះ គេគ្មានអ្វីតបឡើយ តែគេគ្រាន់តែគំរាមខ្ញុំថា បើខ្ញុំបន្តចូលរួមការជួបជុំតាមអនឡាញទៀត គេនឹងលែងជួយគ្រួសារខ្ញុំទៀតហើយ។ នៅវៀតណាម យើងសុំឲ្យគ្រូគង្វាលអធិស្ឋានសម្រាប់រឿងគ្រប់យ៉ាង ទាំងតូចទាំងធំ។ បើនរណាម្នាក់ស្លាប់ ឬមានព្រឹត្តិការណ៍ជីវិតផ្សេងទៀត គ្រូគង្វាលចូលរួមជួយជានិច្ច។ បើគេមិនមកទេ អ្នកផ្សេងទៀតក៏មិនមកជួយយើងដែរ។ ដូច្នេះ ខ្ញុំខ្វល់ខ្វាយណាស់ ពេលគេនិយាយថានឹងលែងជួយយើងតទៅទៀត។ តើយើងនឹងដោះស្រាយកិច្ចការគ្រួសារយ៉ាងម៉េចទៅ? ពេលនោះ ខ្ញុំមិនប្រាកដអំពីកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាទេ។ ខ្ញុំដឹងថា អ្នកដឹកនាំពួកជំនុំនិយាយខុស តែពួកគេនៅមានឥទ្ធិពលលើខ្ញុំ ព្រោះខ្ញុំមិនបានយល់ពីសេចក្តីពិតច្រើនទេ។ ខ្ញុំក៏បារម្ភផងដែរអំពីការដោះស្រាយបញ្ហាជីវិត បើគ្មានជំនួយពីគ្រូគង្វាល។ តែក្រោយមក ខ្ញុំបានគិតថា តាមរយៈការជួបជុំទាំងនោះ ខ្ញុំបានយល់ថា បន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាសុទ្ធតែជាសេចក្តីពិត និងមកពីព្រះ។ ខ្ញុំគិតថា ទ្រង់ជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញ។ ចុះបើខ្ញុំស្ដាប់តាមអ្នកដឹកនាំ ហើយខកខានសេចក្តីសង្រ្គោះរបស់ព្រះអម្ចាស់នៅគ្រាចុងក្រោយ? ខ្ញុំស្ទាក់ស្ទើរ ហើយមិនដឹងថាគួរឈប់ចូលរួមការជួបជុំតាមអនឡាញនោះ ឬយ៉ាងណាទេ។

ខ្ញុំអាចយល់ពីរបៀបដែលពួកគេប្រព្រឹត្ត។ បើខ្ញុំបន្តចូលរួមការជួបជុំ និងស្ដាប់មេរៀនរបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ខ្ញុំដឹងថា ពួកគេនឹងមិនឈប់ឡើយ។ ខ្ញុំគិតថា ខ្ញុំអាចធ្វើពុតជាយល់ស្រប ហើយក្រោយមក លួចចូលរួម ពេលដែលពួកគេចេញទៅ អ៊ីចឹង ខ្ញុំប្រាប់គេថានឹងឈប់ចូលរួមការជួបជុំនោះទៀតហើយ។ តែពួកគេមិនឈប់ត្រឹមនេះទេ។ ពួកគេបានទទូច ឲ្យខ្ញុំលុបចោលព័ត៌មានទាក់ទងជាមួយមនុស្សដែលជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា។ ខ្ញុំមិនចង់ធ្វើឡើយ ដូច្នេះ ខ្ញុំមានចេតនាពន្យារពេល ដោយគិតថា ប្រហែលពួកគេនឹងចាកចេញ បើខ្ញុំបន្តមិនប្រគល់ទូរសព្ទរបស់ខ្ញុំ។ ក្រោយមក ប្រពន្ធខ្ញុំបានដាស់តឿនខ្ញុំ ឲ្យស្ដាប់តាមពួកគេ ថាពួកគេកំពុងធ្វើដោយក្ដីស្រឡាញ់។ ខ្ញុំបានគិតថា បើពួកគេស្រឡាញ់ខ្ញុំពិតមែន ពួកគេគួរតែនាំខ្ញុំឲ្យឈ្វេងយល់ពីកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះ។ ផ្ទុយទៅវិញ ពួកគេបានវិនិច្ឆ័យ និងថ្កោលទោសកិច្ចការថ្មីរបស់ព្រះ ហើយរារាំងខ្ញុំមិនឲ្យអានបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាឡើយ។ តើពួកគេមិនខ្លាចបំផ្លាញឱកាសខ្ញុំ ស្វាគមន៍ព្រះអម្ចាស់ទេឬអី? នេះឬសេចក្ដីស្រឡាញ់? យប់កាន់តែជ្រៅ ហើយពួកគេនៅតែមិនទាន់ចាកចេញ នៅទទូចឲ្យខ្ញុំប្រគល់ទូរសព្ទឲ្យគេ។ ចុងក្រោយ ដោយគ្មានជម្រើស ខ្ញុំក៏ប្រគល់ឲ្យពួកគេ ហើយពួកគេបានលុបចោលក្រុមបងប្អូនប្រុសស្រីទាំងអស់មកពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា និងប្លុកពួកគេចោលទាំងអស់។ ពួកគេបានព្រមានខ្ញុំថា បើខ្ញុំប្រឆាំងពួកគេ ហើយបន្តស្ដាប់មេរៀនអ្នកទាំងនោះទៀត ពួកគេនឹងបណ្ដេញខ្ញុំចេញពីពួកជំនុំ។ ខ្ញុំខ្លាចណាស់ ពេលឮបែបនេះ។ បើខ្ញុំបន្តចូលរួមការជួបជុំទាំងនោះ ហើយមានរឿងកើតឡើងក្នុងគ្រួសារខ្ញុំ តើយើងនឹងធ្វើអ្វីកើត បើពួកគេមិនជួយទំនុកបម្រុងនោះ? តើកូនៗយើងនឹងទៅជាបែបណា បើប្រពន្ធខ្ញុំខឹងនឹងខ្ញុំដោយសាររឿងនេះ បើយើងមិនចុះសម្រុងគ្នា? ពេលគិតដល់រឿងនេះ ខ្ញុំពិបាកចិត្តណាស់ ដូច្នេះ ខ្ញុំបានបង្ខំចិត្តនិយាយថា «ខ្ញុំនឹងឈប់ចូលរួមហើយ»។ អ្នកដឹកនាំបាននិយាយទាំងញញឹមថា «ល្អណាស់។ គ្រាន់តែបន្តចូលរួមប្រជុំពួកជំនុំយើងទៅបានហើយ»។

ក្រោយពេលចាកចេញពីក្រុមអនឡាញ ខ្ញុំគ្មានជម្រើសអ្វីក្រៅពីត្រឡប់ទៅពួកជំនុំចាស់វិញឡើយ។ នៅឯពួកជំនុំ គ្រូគង្វាលនិយាយពីព្រះគុណ ឬការថ្វាយតង្វាយជានិច្ច ឬមួយគ្រាន់តែរើសយកខគម្ពីរខ្លះព្រាវៗ ដើម្បីពិភាក្សាប៉ុណ្ណោះ។ គាត់តែងតែនិយាយពីរឿងចាស់ៗដដែលៗ ដោយគ្មានការបំភ្លឺថ្មីឡើយ។ ជួនកាល ពេលគាត់គ្មានអ្វីនិយាយ គាត់គ្រាន់តែនិយាយរឿងកំប្លែងប៉ុណ្ណោះ។ វាគ្មានប្រយោជន៍សោះឡើយចំពោះជីវិតខ្ញុំ ហើយអ្នកជឿខ្លះថែមទាំងងងុយដេកនៅក្នុងការជួបជុំទៀតផង។ ហើយគ្រូគង្វាលគ្រាន់តែអធិស្ឋានឲ្យអ្នកជឿណាដែលថ្វាយតង្វាយច្រើនប៉ុណ្ណោះ មិនអើពើចំពោះអ្នកដែលមិនបានថ្វាយច្រើន ដោយមិនអធិស្ឋានឲ្យពួកគេឡើយ។ ពេលឃើញបែបនេះ ធ្វើឲ្យខ្ញុំគិតដល់ការប្រកបគ្នារបស់បងប្អូនប្រុសស្រីពីការជួបជុំតាមអនឡាញ។ ពួកគេនិយាយថា ពិភពសាសនាសោះកក្រោះ ហើយដោយព្រះកំពុងធ្វើកិច្ចការថ្មី ព្រះវិញ្ញាណបរិសុទ្ធមិនកំពុងធ្វើការនៅក្នុងពួកជំនុំចេញពីយុគសម័យនៃព្រះគុណទេ។ បើគ្មានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ មេរៀនរបស់គ្រូគង្វាលសោះកក្រោះ និងដដែលៗ ហើយមិនអាចផ្គត់ផ្គង់ដល់មនុស្សឡើយ។ ដោយគិតពីរឿងនេះ ខ្ញុំដឹងនៅក្នុងចិត្តថា ពួកជំនុំមិនមានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធឡើយ។ ពីមុន ពួកជំនុំយើងធ្លាប់មានសេចក្តីរំភើបបែបនេះ តែឥឡូវ យើងមិនចង់ទៅចូលរួមការជួបជុំឡើយ។ ខ្ញុំបានគិតពីការប្រកបគ្នារបស់សមាជិកពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាថាមានការបំភ្លឺច្រើនប៉ុនណា មានការទ្រទ្រង់កម្រិតណាចំពោះខ្ញុំ។ ប៉ុន្មានឆ្នាំនេះ ខ្ញុំបានស្ដាប់មេរៀនរបស់គ្រូគង្វាល តែខ្ញុំនៅតែមិនទាន់ច្បាស់អំពីផែនការសង្រ្គោះរបស់ព្រះ របៀបដែលទ្រង់បានធ្វើការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ និងព្រះគុណ កិច្ចការរបស់ទ្រង់មានផលផ្លែអ្វីខ្លះ ឬរបៀបដែលព្រះជំនុំជម្រះមនុស្ស នៅគ្រាចុងក្រោយ។ ខ្ញុំគ្រាន់តែដឹងថា ខ្ញុំត្រូវការជំនឿ។ តាំងពីឮបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាមក ខ្ញុំដឹងពី អាថ៌កំបាំងគ្រប់យ៉ាងអំពីកិច្ចការរបស់ព្រះ ហើយការប្រកបគ្នាជាមួយអ្នកដទៃ បានជួយឲ្យខ្ញុំយល់កាន់តែច្រើនពីកិច្ចការរបស់ព្រះ។ ខ្ញុំបានឃើញពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ពិតជាមានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ហើយបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាសុទ្ធតែជាសេចក្តីពិត។ ខ្ញុំអាចយល់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដាទំនងជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញ។ ពេលគិតអំពីគ្រប់យ៉ាង ដែលខ្ញុំបានទទួលពីការជួបជុំតាមអនឡាញ ធ្វើឲ្យចិត្តខ្ញុំកក់ក្ដៅខ្លាំងណាស់។ ខ្ញុំបានគិតថា ខ្ញុំដឹង ព្រះបានយាងមកវិញ ដើម្បីធ្វើកិច្ចការថ្មី។ បើខ្ញុំមិនបានជួបជុំឈ្វេងយល់ទេ ខ្ញុំអាចនឹងខកខានឱកាសទទួលបានសេចក្តីសង្រ្គោះ។ ខ្ញុំចង់ចូលរួមការជួបជុំជាច្រើនទៀតជាមួយបងប្អូនប្រុសស្រីទាំងនោះ តែមិនអាចទេ ព្រោះអ្នកដឹកនាំបានលុបលេខទំនាក់ទំនងរបស់ពួកគេចោលអស់ហើយ។ វិញ្ញាណខ្ញុំកំពុងតែស្រេកឃ្លាន ហើយខ្ញុំមានអារម្មណ៍ដូចជាបាត់បង់វត្ថុមានតម្លៃបំផុតលើផែនដីអ៊ីចឹង។ ខ្ញុំមានអារម្មណ៍ក្រៀមក្រំ ទទេ និងឈឺចាប់។ ខ្ញុំបានអធិស្ឋានរាល់ថ្ងៃ សុំឲ្យព្រះបង្ហាញដំណោះស្រាយដល់ខ្ញុំ។ ហើយអរព្រះគុណព្រះ ដែលបានស្ដាប់ឮពាក្យអធិស្ឋានខ្ញុំ។ មិនយូរប៉ុន្មាន មានបងស្រីម្នាក់មកពីប្រទេសឡាវ និងបងប្រុសម្នាក់ទៀតនៅលើ Facebook បានទាក់ទងខ្ញុំ។ គេប្រាប់ខ្ញុំថា ប៉ុន្មានថ្ងៃដែលយើងមិនបានទាក់ទងគ្នានោះ ពួកគេបានបារម្ភពីខ្ញុំ ព្យាយាមស្វែងរកខ្ញុំ។ ខ្ញុំពិតជារំជួលចិត្ត និងដឹងគុណព្រះជាម្ចាស់។ ខ្ញុំអាចដឹងពីក្ដីស្រឡាញ់របស់ព្រះ និងដឹងថាទ្រង់ពិតជាព្យាយាមសង្រ្គោះយើង ដោយមិនបោះបង់យើងឡើយ! ដោយខ្លាចខ្ញុំមានអារម្មណ៍អវិជ្ជមាន និងខ្សោយ គេបានផ្ញើបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាដល់ខ្ញុំ។ មានបទគម្ពីរមួយបានប៉ះពាល់ចិត្តខ្ញុំ ខ្លាំង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ព្រះជាម្ចាស់ ធ្វើកិច្ចការរបស់ព្រះអង្គ ព្រះជាម្ចាស់ យកព្រះទ័យទុកដាក់ចំពោះមនុស្សម្នាក់នេះ ហើយនឹងមើលថែគេផង រីឯសាតាំងវិញ វាតាមព្រះអង្គយ៉ាងប្រកិតគ្រប់ជំហាន គ្រប់ពេលវេលា។ អ្នកណាដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ នោះសាតាំងក៏ឃ្លាំមើល និងកំពុងតែតាមពីក្រោយដែរ។ ប្រសិនបើព្រះជាម្ចាស់ចង់បានមនុស្សនេះ នោះសាតាំងនឹងធ្វើអ្វីគ្រប់យ៉ាងតាមអានុភាពរបស់វា ដើម្បីរារាំងព្រះជាម្ចាស់ ដោយប្រើកលល្បិចអាក្រក់ជាច្រើន មកល្បួង រំខាន និងបំផ្លាញកិច្ចការដែលព្រះជាម្ចាស់ធ្វើ ក្នុងគោលបំណងសម្រេចគោលដៅលាក់កំបាំងរបស់វា។ តើគោលបំណងនេះជាអ្វី? វាមិនចង់ឱ្យព្រះជាម្ចាស់ទទួលបាននរណាម្នាក់ឡើយ គ្រប់ទាំងអស់ដែលព្រះជាម្ចាស់ចង់បាន វាក៏ចង់បានសម្រាប់ខ្លួនវាតែទាំងអស់ វាចង់កាន់កាប់ពួកគេ គ្រប់គ្រងពួកគេ មើលខុសត្រូវលើពួកគេ ដើម្បីឱ្យពួកគេថ្វាយបង្គំវា និងដើម្បីឱ្យពួកគេចូលរួមប្រព្រឹត្តអំពើបាបជាមួយវាផងដែរ។ តើនេះមិនមែនជាបំណងចិត្ដអាក្រក់របស់សាតាំងទេឬអី? ... នៅក្នុងការធ្វើសង្គ្រាមជាមួយព្រះជាម្ចាស់ និងដេញតាមពីក្រោយព្រះអង្គ គោលបំណងរបស់សាតាំង គឺដើម្បីបំផ្លាញការងារទាំងអស់ ដែលព្រះជាម្ចាស់ចង់ធ្វើ ដើម្បីកាន់កាប់ និងត្រួតត្រាលើអ្នកដែលព្រះជាម្ចាស់ចង់បាន ដើម្បីលុបបំបាត់ មនុស្សដែលព្រះជាម្ចាស់ចង់បានចោលឱ្យអស់ទៀតផង។ ប្រសិនបើពួកគេមិនត្រូវបានលុបបំបាត់ចោលទេ នោះពួកគេត្រូវក្លាយជាកម្មសិទ្ធិរបស់សាតាំង ដើម្បីឱ្យវាប្រើ នេះហើយគឺជាគោលបំណងរបស់វា» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ IV» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ បងស្រីបានប្រកបគ្នាថា តាមរយៈបន្ទូលព្រះ យើងអាចយល់ថា ទោះជាមានមនុស្សតាមរំខានយើង និងរារាំងផ្លូវយើងក៏ដោយ តាមពិត នៅពីក្រោយរឿងនោះ ជាសមរភូមិរវាងព្រះជាម្ចាស់ និងសាតាំង។ ព្រះកំពុងធ្វើការ ដើម្បីសង្រ្គោះយើង ក្នុងពេលដែលសាតាំងកំពុងប្រើមនុស្សគ្រប់ប្រភេទ ឲ្យជិះជាន់ និងរារាំងយើង ឲ្យយើងបដិសេធ និងក្បត់ព្រះ ហើយបាត់បង់សេចក្ដីសង្រ្គោះរបស់ព្រះនៅគ្រាចុងក្រោយ។ នេះជាបំណងដ៏អាក្រក់របស់សាតាំង។ នេះជាពេលដែលយើងត្រូវក្រោកឈរ និងស្គាល់មនុស្ស និងអ្វីៗទាំងនេះ ហើយជ្រើសរើសផ្លូវនៃជំនឿរបស់យើង។ ដោយសារយើងបានឮព្រះសូរសៀង យើងត្រូវដើរប្រកៀកតាមដានព្រះបាទាទ្រង់។ នេះជាផ្លូវតែមួយគត់ ដើម្បីឈររឹងមាំនៅលើផ្លូវពិត។ ការប្រកបគ្នារបស់គាត់បានបំភ្លឺខ្ញុំ។ អ្នកដឹកនាំមិនចង់ឲ្យខ្ញុំចូលរួមការជួបជុំតាមអនឡាញទេ ហើយពួកគេបានលុបព័ត៌មានទំនាក់ទំនងចោលទាំងអស់ ដើម្បីការពារខ្ញុំកុំឲ្យវង្វេង ហើយវាហាក់ដូចជាចេញពីក្ដីស្រឡាញ់ និងការជួយអ៊ីចឹង។ តែតាមពិត ពួកគេកំពុងបាំងផ្លូវខ្ញុំ ដោយរារាំង មិនឲ្យខ្ញុំស្វាគមន៍ព្រះអម្ចាស់ ព្យាយាមទាញខ្ញុំឲ្យត្រឡប់ទៅក្នុងពិភពសាសនាវិញ ឲ្យខ្ញុំបាត់បង់សេចក្តីសង្រ្គោះរបស់ព្រះនៅគ្រាចុងក្រោយ។ ការរំខានរបស់គ្រូគង្វាល ក៏បើកសម្ដែងពីជំនឿតិចតួចរបស់ខ្ញុំ ថាខ្ញុំជាមនុស្សទន់ខ្សោយបែបណាដែរ។ ខ្ញុំបានប្រគល់ទូរសព្ទខ្ញុំឲ្យគ្រូគង្វាល ដើម្បីឲ្យគេលុបចោលលេខទំនាក់ទំនងជាមួយអ្នកផ្សេង ហើយខ្ញុំបានត្រឡប់ទៅពួកជំនុំចាស់វិញ។ ខ្ញុំកំពុងរស់នៅក្នុងភាពងងឹត មិនអាចទទួលបានការទ្រទ្រង់ខាងវិញ្ញាណ បន្ដិចណាឡើយ។ ខ្ញុំប៊ិះតែដើរតាមគ្រូគង្វាល ហើយលះបង់ផ្លូវពិតទៅហើយ ពិតជាគួរឲ្យខ្លាចណាស់! ខ្ញុំមិនអាចធ្វើតាមសាតាំងម្ដងទៀតទេ។ ខ្ញុំបានតាំងចិត្តបន្តអានបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា ទោះជាគ្រូគង្វាល ធ្វើបែបណាក៏ដោយ។ ក្រោយមក ប្អូនម្នាក់បានផ្ញើទីបន្ទាល់ពីរបីវីដេអូមកខ្ញុំ អំពីការបៀតបៀនបងប្អូនប្រុសស្រីពីសំណាក់រដ្ឋាភិបាលចិន និងរបៀបដែលពួកគេប្រកាន់ខ្ជាប់តាមធ្វើបន្ទាល់ ឆ្លងកាត់ទារុណកម្មព្រៃផ្សៃ។ នោះជាជំនឿដ៏ពិត។ បើប្រៀបធៀបទៅ ខ្ញុំបានចុះញ៉ម ព្រោះការរំខានតែបន្តិចពីគ្រូគង្វាល។ ផ្លូវខ្ញុំនៅវែងឆ្ងាយទៀត! ខ្ញុំដឹងថា ខ្ញុំត្រូវតែពឹងអាងលើព្រះ ដើម្បីឆ្លងកាត់ការទាំងអស់នេះ ហើយខ្ញុំត្រូវរឹងមាំ មិនថាគ្រួសារខ្ញុំបានបដិសេធខ្ញុំ ឬគ្រូគង្វាលគាបសង្កត់ខ្ញុំនោះឡើយ។ ខ្ញុំបានតាំងចិត្តបន្តចូលរួមស្ដាប់មេរៀន និងការជួបជុំតាមអនឡាញ។

ក្រោយមក គ្រូគង្វាលបានធ្វើរឿងជាច្រើនទៀត ដើម្បីរារាំងខ្ញុំមិនឲ្យចូលរួមការជួបជុំតាមអនឡាញ។ គេថែមទាំងកុហកខ្ញុំថា «ព្រះជាម្ចាស់បានតែងតាំងពួកយើង ឲ្យមើលថែចៀមរបស់ទ្រង់ អ៊ីចឹង យើងត្រូវទទួលខុសត្រូវចំពោះឯងដោយផ្ទាល់។ នេះជាហេតុផលដែលយើងត្រូវបន្តតាមដានការជួបជុំតាមអនឡាញរបស់ឯង ហើយការលុបចោលលេខទំនាក់ទំនងទាំងនោះ គឺដើម្បីជាប្រយោជន៍ឯងវិញទេ។ បើយើងមិនមើលថែចៀមរបស់ព្រះទេ នោះព្រះអម្ចាស់នឹងវិនិច្ឆ័យយើង ពេលទ្រង់យាងមកវិញ»។ ខ្ញុំបានចងចាំរឿងមួយ បងម្នាក់បាននិយាយនៅក្នុងការជួបជុំតាមអនឡាញអំពីថាតើព្រះបានតែងតាំងគ្រូគង្វាលឬអត់។ គាត់ថា «មានបន្ទូលព្រះធ្វើជាមូលដ្ឋានចំពោះអ្នកណាដែលទ្រង់បានតែងតាំង។ នៅយុគសម័យនៃក្រឹត្យវិន័យ ពេលព្រះយេហូវ៉ាដ៏ជាព្រះតែងតាំងម៉ូសេឲ្យដឹកនាំសាសន៍អ៊ីស្រាអែល ទ្រង់ បានប្រាប់ម៉ូសេថា 'ប្រាកដណាស់ ខ្ញុំនឹងនៅជាមួយអ្នក ហើយនេះនឹងក្លាយជាទីសម្គាល់ដល់អ្នកថា ខ្ញុំបានចាត់អ្នកទៅ៖ នៅពេលដែលអ្នកបាននាំប្រជាជនចេញពីស្រុកអេស៊ីព្ទ អ្នកនឹងបម្រើព្រះជាម្ចាស់នៅលើភ្នំនេះ' (និក្ខមនំ ៣:១២)។ នៅយុគសម័យនៃព្រះគុណ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលជាភស្តុតាងពីការតែងតាំងពេត្រុសឲ្យមើលថែពួកជំនុំ៖ 'ហើយខ្ញុំសូមប្រាប់អ្នកថា អ្នកឈ្មោះថាពេត្រុស ហើយខ្ញុំនឹងសង់ក្រុមជំនុំរបស់ខ្ញុំលើថ្មដានេះ។ ហើយច្រកទ្វារនៃស្ថាននរកនឹងមិនឈ្នះលើក្រុមជំនុំនេះឡើយ។ ខ្ញុំនឹងប្រគល់កូនសោនៃនគរស្ថានសួគ៌ដល់អ្នក ហើយរាល់អ្វីៗដែលអ្នកចងនៅលើផែនដី ក៏នឹងត្រូវចងនៅឯស្ថានសួគ៌ដែរ។ រាល់អ្វីៗដែលអ្នកស្រាយនៅលើផែនដី ក៏នឹងត្រូវស្រាយនៅឯស្ថានសួគ៌ដែរ' (ម៉ាថាយ ១៦:១៨-១៩)។ 'ចូរឲ្យចំណីហ្វូងចៀមរបស់ខ្ញុំផង!' (យ៉ូហាន ២១:១៦)។ យើងអាចយល់ថា ព្រះជាម្ចាស់ធ្វើបន្ទាល់ទៅកាន់អ្នកណាដែលទ្រង់តាំងឡើង និងប្រើប្រាស់។ គេមានបន្ទូលរបស់ព្រះជាភស្តុតាង។ បើគ្មានព្រះបន្ទូលទេ យ៉ាងហោច ក៏ មានភស្តុតាងនៃកិច្ចការព្រះវិញ្ញាណបរិសុទ្ធដែរ។ តើគ្រូគង្វាលមានភស្តុតាងណាមួយមកពីបន្ទូលព្រះថា ពួកគេត្រូវបានទ្រង់តែងតាំងឬទេ? ចុះកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធវិញ?» ការនេះផ្ដល់ឲ្យខ្ញុំមានទំនុកចិត្ត។ ខ្ញុំដឹងថា ព្រះមិនមានបន្ទូលថា ទ្រង់បានតែងតាំងសមាជិកគ្រូគង្វាលនោះទេ ហើយទោះជាប៉ុលថា «ព្រះវិញ្ញាណបរិសុទ្ធបានតែងតាំងអ្នកឲ្យក្លាយជាអ្នកមើលថែ» ក៏ដោយ ក៏សម្តីប៉ុលមិនមែនជាបន្ទូលព្រះដែរ ដូច្នេះ គេមិនអាចប្រើវាជាមូលដ្ឋានបានទេ។ ការអះអាងរបស់ពួកគេគ្មានហេតុផលឡើយ! ហើយថ្មីៗនេះ ខ្ញុំបានដឹងថា គ្រូគង្វាលមិនមានការបំភ្លឺនៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងមេរៀនរបស់គេទេ។ ពួកគេមិនបានចែកចាយព្រះទ័យព្រះ ឬនាំយើងអនុវត្តតាមបន្ទូលព្រះអម្ចាស់ឡើយ។ ពួកគេខ្វះកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធទាំងស្រុង។ ការនេះបង្ហាញថា ព្រះមិនបានតែងតាំងគេឡើយ តែជាមនុស្សវិញទេ។ ក្នុងជំនឿ ខ្ញុំត្រូវតែស្ដាប់តាមបន្ទូលព្រះ និងដើរតាមទ្រង់ មិនត្រូវស្ដាប់ ឬដើរតាមមនុស្សទេ។ ដោយឃើញខ្ញុំមិនឆ្លើយតប គ្រូគង្វាលបានខឹង ហើយស្ដីបន្ទោសខ្ញុំថា៖ «អ្នកណាដែលចង់ចែកចាយដំណឹងល្អ ត្រូវតែឆ្លងកាត់យើងជាមុនសិន។ បើគ្មានការយល់ព្រមពីយើងទេ វាជាផ្លូវខុសឆ្គងហើយ។ ឯងមិនអាចស្ដាប់វានោះទេ!» ខ្ញុំបានតបថា «ព្រះជាម្ចាស់ជាព្រះអាទិករ ហើយទ្រង់ធ្វើកិច្ចការរបស់ទ្រង់។ ទ្រង់មិនត្រូវការការយល់ព្រមពីមនុស្សឡើយ។ ព្រះអម្ចាស់បានយាងមកវិញហើយ។ យើងត្រូវស្ដាប់សូរសៀងព្រះ ហើយដើរតាមទ្រង់។ ម៉េចក៏យើងត្រូវការការយល់ព្រមពីលោក?» ខ្ញុំបានគិតថា ពួកគេលើកតម្កើងខ្លួនឯងពេក ពួកគេក្រអឺតក្រទមពេកហើយ! ការប្រកែកមិនស្ដាប់បន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា ឬសិក្សាពីកិច្ចការទ្រង់ តែគ្រាន់តែវិនិច្ឆ័យ គឺដូចជាអាកប្បកិរិយាពួកផារិស៊ីចំពោះកិច្ចការព្រះអម្ចាស់យេស៊ូវអ៊ីចឹង។ ពួកគេមិនមានការគោរពកោតខ្លាចព្រះ ហើយក៏មិនស្រឡាញ់សេចក្តីពិតដែរ។

ក្រោយមក ពួកគេបានកុហកប្រពន្ធខ្ញុំ ដោយប្រាប់នាងថា ខ្ញុំបានវង្វេងដើរផ្លូវខុសហើយ។ នាងមិនចេះវែកញែកឡើយ ដូច្នេះ គ្រប់ពេលដែលខ្ញុំចូលរួមការជួបជុំតាមអនឡាញ នាងបានខឹងយ៉ាងខ្លាំង ហើយនិយាយថា យើងបានដើរលើផ្លូវពីរខុសគ្នា ថានាងនឹងលែងលះខ្ញុំ បើខ្ញុំបន្តចូលរួមការជួបជុំទាំងនោះទៀត។ នៅពេលនោះ ខ្ញុំមានអារម្មណ៍ចុះខ្សោយ និងពិបាកចិត្តណាស់។ ខ្ញុំគិតថា បើខ្ញុំសម្របតាម ហើយឈប់ចូលរួមការជួបជុំនោះ ខ្ញុំនឹងបាត់បង់សេចក្តីសង្រ្គោះពីព្រះ។ តែបើខ្ញុំបន្តចូលរួមទៀត នាងនឹងលែងលះខ្ញុំ អ៊ីចឹង តើកូនតូចៗយើងទៅជាយ៉ាងណា? ដោយគ្មានទីពឹង ខ្ញុំបានអធិស្ឋានទៅព្រះថា «ព្រះជាម្ចាស់អើយ សូមពង្រឹងជំនឿកូនផង។ សូមជួយកូនឲ្យយកឈ្នះការល្បងលទាំងនេះ ហើយដឹកនាំកូននៅលើផ្លូវនេះផង»។ ក្រោយមក ខ្ញុំនឹកចាំរឿងមួយដែលព្រះអម្ចាស់យេស៊ូវមានបន្ទូល៖ «អ្នកណាដែលស្រឡាញ់ឪពុកឬម្តាយខ្លាំងជាងស្រឡាញ់ខ្ញុំ មិនស័ក្តិសមនឹងខ្ញុំទេ ហើយអ្នកណាដែលស្រឡាញ់កូនប្រុសឬកូនស្រីខ្លាំងជាងស្រឡាញ់ខ្ញុំ ក៏មិនស័ក្ដិ‌សមនឹងខ្ញុំដែរ» (ម៉ាថាយ ១០:៣៧)។ បន្ទូលព្រះបានបង្ហាញដល់ខ្ញុំថា ក្ដីស្រឡាញ់ខ្ញុំចំពោះប្រពន្ធកូន គឺលើសក្ដីស្រឡាញ់ខ្ញុំចំពោះព្រះទៅទៀត ដែលខ្ញុំមិនសក្ដិសមនឹងទ្រង់ឡើយ។ ខ្ញុំតាំងចិត្តស្ងាត់ៗថា ទោះជាប្រពន្ធលែងលះខ្ញុំក៏ដោយ ក៏ខ្ញុំបន្តដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដាដែរ។ ក្រោយមក ពេលប្រពន្ធខ្ញុំព្យាយាមរារាំងខ្ញុំ នាងមិនមានឥទ្ធិពលលើខ្ញុំទៀតឡើយ។

ក្រោយមក គ្រូគង្វាល បានទាក់ទងឪពុកក្មេកខ្ញុំឲ្យរារាំងខ្ញុំមិនឲ្យចូលរួមការជួបជុំ។ ឪពុកក្មេកខ្ញុំចូលចិត្តហូបស្រា ហើយគាត់មិនសូវទៅពួកជំនុំទេ តែគ្រូគង្វាលបានអញ្ជើញគាត់ឲ្យចូលរួមការប្រជុំមួយ ហើយនិយាយកុហកថា ក្រោយពីជឿព្រះដ៏មានគ្រប់ព្រះចេស្ដា បើអ្នកព្យាយាមចាកចេញពីពួកជំនុំ ពួកគេនឹងកាច់បំបាក់ជើងអ្នក។ ដោយឮពីឪពុកបែបនេះ ប្រពន្ធខ្ញុំបានមកផ្ទះវិញ ហើយជះកំហឹងដាក់ខ្ញុំ។ ខ្ញុំប្រាប់នាងថា អ្វីដែលគ្រូគង្វាលបាននិយាយនោះគ្មានមូលដ្ឋានទេ។ លើលោកនេះ គ្មាននរណាត្រូវបានកាច់បំបាក់ជើង ដោយសារមិនទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះឡើយ។ វាជាពាក្យចចាមអារ៉ាមដែលរដ្ឋាភិបាលបក្សកុម្មុយនីស្តចិនបង្កើតឡើង ហើយគេជារដ្ឋាភិបាលគាបសង្កត់ ដែលប្រឆាំងនឹងព្រះ។ ម្ដងនោះ គ្រូគង្វាលប្រាប់ខ្ញុំថា គ្រូគង្វាលម្នាក់ទៀតបានយកព្រះគម្ពីរមួយចំនួនមកពីអាមេរិក ហើយប៉ូលិសបានដកហូតទុកនៅព្រំដែនចិន។ CCP មិនអនុញ្ញាតឲ្យមានជំនឿលើព្រះឡើយ។ ឥឡូវ ព្រះអម្ចាស់បានយាងមកវិញ ហើយទ្រង់បានលេចមកនៅប្រទេសចិន ពួកគេរុកកួន និងបៀតបៀនអ្នកជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា។ តើយើងអាចជឿសម្តីដែលរដ្ឋាភិបាលទមិឡប្រឆាំងនឹងព្រះម្ដេចកើតទៅ? ខ្ញុំបានកំពុងចូលរួមការជួបជុំតាមអនឡាញ និងអានបន្ទូលជាច្រើនរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលមានលក្ខណៈសម្បូរបែប ហើយក៏បើកសម្ដែងពីអាថ៌កំបាំងនៃកិច្ចការរបស់ព្រះ រួមជាមួយសេចក្តីពុករលួយ និងធម្មជាតិបាបរបស់មនុស្ស ដើម្បីឲ្យយើងអាចស្គាល់ខ្លួនឯង។ បើអានសេចក្តីទាំងនេះកាន់តែច្រើន ខ្ញុំកាន់តែយល់ច្បាស់ ហើយខ្ញុំរឹតតែយល់ថា នេះជាព្រះសូរសៀងព្រះ។ ខ្ញុំប្រាប់នាងទាំងជឿជាក់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដាជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញ។ ព្រះអម្ចាស់យេស៊ូវបានយាងមកវិញ ហើយយើងត្រូវតែតាមដានព្រះបាទាព្រះឲ្យទាន់។ ម្ដេចក៏ខ្ញុំត្រូវត្រឡប់ទៅពួកជំនុំចាស់វិញ? ប្រពន្ធខ្ញុំគ្មានចម្លើយចំពោះសំណួរនេះទេ តែពេលនាងទៅចូលរួមការជួបជុំ ហើយស្ដាប់ពាក្យចចាមអារ៉ាមរបស់គ្រូគង្វាល នាងឈ្លោះជាមួយខ្ញុំ ពេលត្រឡប់មកផ្ទះវិញ។ ពីមុន ខ្ញុំតែងគិតថា គ្រូគង្វាលជាមនុស្សដែលស្រឡាញ់ព្រះ និងមានក្ដីស្រឡាញ់ចំពោះខ្ញុំដែរ តែចាប់តាំងពីពួកគេដឹងថា ខ្ញុំស្វែងរកកិច្ចការថ្មីរបស់ព្រះ ពួកគេព្យាយាមធ្វើគ្រប់យ៉ាង ដើម្បីរារាំងផ្លូវខ្ញុំ ដោយព្យាយាមទាញខ្ញុំឲ្យត្រឡប់ទៅក្នុងសាសនាគេវិញ។ ទីបំផុត ខ្ញុំឃើញមុខមាត់ពិតរបស់គេ។ ខ្ញុំចាំពីបន្ទូលព្រះអម្ចាស់យេស៊ូវ ដែលដាក់បណ្ដាសាពួកផារិស៊ីថា៖ «ពួកអាចារ្យ និងពួកផារិស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាបិទមិនឲ្យមនុស្សចូលទៅក្នុងនគរស្ថាន‌សួគ៌ឡើយ។ អ្នករាល់គ្នាមិនព្រមចូលខ្លួនឯងហើយ ថែមទាំងរាំងស្ទះអស់អ្នកដែលកំពុងចូលនោះ មិនឲ្យចូលទៀត» (ម៉ាថាយ ២៣:១៣)។ «ពួកអាចារ្យ និងពួកផារិស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាខំធ្វើដំណើរតាមផ្លូវទឹក និងផ្លូវគោក ដើម្បីបានមនុស្សម្នាក់ចូលសាសនា តែកាលណាគេចូលសាសនាហើយ អ្នករាល់គ្នាបែរជាធ្វើឲ្យគេអាក្រក់សមនឹងធ្លាក់នរក ជាងអ្នករាល់គ្នាមួយទ្វេជាពីរ» (ម៉ាថាយ ២៣:១៥)។ ពួកផារិស៊ីបានលួងលោមមនុស្សឲ្យចូលសាសនា ដើម្បីត្រួតត្រាពួកគេក្នុងកណ្ដាប់ដៃខ្លួន ហើយពេលព្រះអម្ចាស់យេស៊ូវយាងមក ពួកគេឃើញថា កិច្ចការ និងបន្ទូលទ្រង់មានព្រះចេស្ដា និងសិទ្ធិអំណាចកម្រិតណា តែពួកគេប្រកាន់ខ្ជាប់តាមន័យត្រង់ក្នុងខគម្ពីរ មិនស្វែងរកសេចក្តីពិតឡើយ ដោយខ្លាចថា ជីវភាពរបស់គេមានបញ្ហា បើមនុស្សដើរតាមព្រះយេស៊ូវ។ ដូច្នេះ ពួកគេផ្សាយពាក្យចចាមអារ៉ាម ដោយបង្ខូចឈ្មោះ និងថ្កោលទោសព្រះអម្ចាស់យេស៊ូវ ហើយទីបំផុត ឲ្យគេឆ្កាងទ្រង់។ តើគ្រូគង្វាលសព្វថ្ងៃមិនដូចជាពួកផារិស៊ីទាំងនោះទេឬអី? ពួកគេកំពុងដាក់អន្ទាក់អ្នកជឿនៅក្នុងពួកជំនុំរបស់ខ្លួន ដោយរារាំងពួកគេឲ្យនៅក្រោមការត្រួតត្រារបស់ខ្លួន មិនឲ្យពួកគេស្តាប់ឮព្រះសូរសៀង និងស្វាគមន៍ព្រះអម្ចាស់ឡើយ។ អាក្រក់ណាស់! វារំឭកខ្ញុំអំពីបន្ទូលមួយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាដែលខ្ញុំបានឃើញក្នុងការជួបជុំមួយ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មានអ្នកដែលអានព្រះគម្ពីរនៅក្នុងព្រះវិហារធំៗ ហើយសូត្រខគម្ពីរពេញមួយថ្ងៃ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេ យល់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចស្គាល់ព្រះជាម្ចាស់ឡើយ ក្នុងចំណោមពួកគេ ក៏រឹតតែគ្មាននរណាម្នាក់អាចធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះបានឡើយ។ ពួកគេទាំងអស់សុទ្ធតែជាមនុស្សអប្រិយ គ្មានតម្លៃ ហើយម្នាក់ៗឈរនៅទីដ៏ខ្ពស់ដើម្បីបង្រៀនព្រះជាម្ចាស់។ ពួកគេប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយចេតនា ទាំងដែលពួកគេកំពុងកាន់ទង់របស់ព្រះជាម្ចាស់ ពួកគេនៅតែស៊ីសាច់ និងហុតឈាមមនុស្ស ខណៈដែលគេកំពុងប្រកាសអំពីជំនឿរបស់ខ្លួនចំពោះព្រះជាម្ចាស់។ មនុស្សទាំងអស់នេះសុទ្ធតែជាអារក្សដែលលេបត្របាក់ព្រលឹងមនុស្ស ជាវិញ្ញាណអាក្រក់ដែលមានចេតនាដើរចូលក្នុងផ្លូវរបស់អស់អ្នកណាដែលព្យាយាមដើរលើផ្លូវត្រូវ ហើយជាថ្មជំពប់ដែលបង្អាក់ដល់អ្នកដែលស្វែងរកព្រះជាម្ចាស់ផង។ ពួកគេអាចមាននូវ 'អត្តភាពត្រឹមត្រូវ' ប៉ុន្តែធ្វើដូចម្ដេចឲ្យអ្នកដែលដើរតាមពួកគេដឹងថា ពួកគេគ្រាន់តែជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលដឹកនាំមនុស្សឲ្យទាស់ទទឹងនឹងព្រះជាម្ចាស់? តើធ្វើម្ដេចឲ្យអ្នកដែលដើរតាមពួកគេដឹងថា ពួកគេជាវិញ្ញាណអាក្រក់ដ៏មានជីវិតដែលតាំងចិត្តលេបត្របាក់ព្រលឹងមនុស្ស?» («មនុស្សគ្រប់គ្នាដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទូលព្រះបង្ហាញពីមុខមាត់ពិតរបស់គ្រូគង្វាលដែលប្រឆាំងនឹងព្រះ។ ព្រះបានយាងមកនៅគ្រាចុងក្រោយ ដើម្បីសង្រ្គោះមនុស្សជាតិ ហើយគ្រូគង្វាលមិនត្រឹមតែមិនស្វែងរក និងសិក្សាប៉ុណ្ណោះទេ តែពួកគេថែមទាំងប្រឆាំង និងថ្កោលទោសទ្រង់ ដោយផ្សាយពាក្យចចាមអារ៉ាម និងការកុហក ដើម្បីរារាំងពួកជំនុំ រារាំងអ្នកជឿកុំឲ្យស្វែងរកផ្លូវពិតទៀតផង។ ពួកគេមិនកំពុងស្វាគមន៍ព្រះអម្ចាស់ ឬចូលទៅក្នុងនគរព្រះឡើយ ហើយពួកគេកំពុងរារាំងយើងមិនឲ្យទទួលយកសេចក្តីសង្រ្គោះពីព្រះ ដោយបំផ្លាញឱកាសយើងចូលទៅនគរព្រះ។ ពួកគេជាអារក្ស ដែលបានលើកឡើង ក្នុងបន្ទូលព្រះ ដែលស៊ីសាច់ និងហុតឈាមមនុស្ស ជាបិសាចដែលរារាំងមនុស្សមិនឲ្យស្គាល់ផ្លូវពិត។

ពួកគេបានបណ្ដេញខ្ញុំចេញពីពួកជំនុំ ព្រោះខ្ញុំមិនដើរតាមពួកគេ។ អ្នកដឹកនាំបានប្រាប់ខ្ញុំថា ពួកគេនឹងមិនជួយខ្ញុំទេ បើខ្ញុំមានបញ្ហាណាមួយ។ ក្រោយមក ខ្ញុំបានយល់ថា គ្រូគង្វាលទាំងនោះមិនស្រឡាញ់សេចក្តីពិត ឬឮព្រះសូរសៀងឡើយ។ ពួកគេមិនមែនជាចៀមរបស់ព្រះទេ។ ការដើរតាមពួកគេនៅក្នុងជំនឿខ្ញុំ ប្រៀបដូចជាមនុស្សខ្វាក់ដឹកដៃមនុស្សខ្វាក់ ហើយគ្រប់គ្នានឹងត្រូវវិនាស។ ខ្ញុំសំណាងណាស់ដែលអាចរួចខ្លួនពីគង្វាលក្លែងក្លាយទាំងនោះ និងរកឃើញដានព្រះបាទារបស់ព្រះ។

ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំបានអានបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាថែមទៀត និងស្តាប់ឮទីបន្ទាល់កាន់តែច្រើនពីបងប្អូនប្រុសស្រី។ ខ្ញុំយល់ថា វិញ្ញាណខ្ញុំត្រូវបានទ្រទ្រង់ និងរឹងមាំ ជាងជំនឿដែលខ្ញុំមានក្នុងពេល១០ឆ្នាំទៅទៀត។ ខ្ញុំយល់ថា ការកើតក្នុងគ្រាចុងក្រោយ និងអាចស្វាគមន៍ការយាងមករបស់ព្រះអម្ចាស់ គឺជាព្រះពរមួយដ៏អស្ចារ្យ! ខ្ញុំចង់ចែកចាយដំណឹងដ៏អស្ចារ្យនេះជាមួយមនុស្សជាច្រើនដែលមិនទាន់បានចូលមកចំពោះព្រះ តែគ្រូគង្វាលបានព្រមានខ្ញុំមិនឲ្យចែកចាយដំណឹងល្អជាមួយសមាជិកពួកជំនុំផ្សេងទៀតទេ បើមិនដូច្នោះទេ គេនឹងរាយការណ៍ទៅអាជ្ញាធរ ឲ្យគេចាប់ខ្លួនខ្ញុំ។ ខ្ញុំបាននិយាយថា «តើអ្នកមិនខ្លាចប្រឆាំងនឹងព្រះទេឬអី?» ម្នាក់ក្នុងចំណោមគេ ឈ្មោះលោក ចាវ បានតបវិញថា «បើនេះជាកិច្ចការរបស់ព្រះមែន លើកនេះ យើងនឹងធ្វើជាពួកផារិស៊ី ហើយទុកឲ្យព្រះដាក់ទោសយើងរាប់ជំនាន់ចុះ»។ ដោយនិយាយបែបនេះ តើពួកគេមិនប្រឆាំងនឹងព្រះ ហើយប្រមាថនិស្ស័យរបស់ទ្រង់ទេឬអី? ភាពក្រអឺតក្រទម និងការដែលពួកគេមិនកោតខ្លាចព្រះ បានបង្ហាញដល់ខ្ញុំ កាន់តែច្បាស់ថា ពួកគេស្អប់សេចក្តីពិត និងជាសត្រូវរបស់ព្រះ។ ដោយធ្វើការប្រឆាំងនឹងព្រះបែបនេះ ទីបំផុត ពួកគេនឹងត្រូវព្រះដាក់ទោស ដូចជាពួកផារិស៊ីមិនខាន!

ក្រោយមក ខ្ញុំបានស្គាល់ពួកគេកាន់តែច្បាស់។ ពួកគេមិនអាចរារាំងផ្លូវខ្ញុំទៀតឡើយ ហើយខ្ញុំបានតាំងចិត្តកាន់តែខ្លាំងក្នុងការដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដា។ ឥឡូវ ខ្ញុំបានទទួលភារកិច្ចមួយនៅពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ប្រពន្ធខ្ញុំបានឆ្ងល់ ពេលដែលនាងបានឃើញពីជំនឿដ៏រឹងមាំរបស់ខ្ញុំ ហើយចាប់ផ្ដើមសិក្សាដោយខ្លួនឯង។ ក្រោយអានបន្ទូលទ្រង់រួច នាងក៏ទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាផងដែរ ហើយឥឡូវ នាងកំពុងចែកចាយដំណឹងល្អ។ ខ្ញុំដឹងគុណដល់សេចក្តីសង្រ្គោះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយខ្ញុំនឹងប្រឹងប្រែងបំពេញភារកិច្ច និងតបស្នងក្ដីស្រឡាញ់របស់ព្រះ។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការរួចផុតពី ទ្រុងគ្រួសារ

ដោយលីនស៊ី ប្រទេសចិន ខ្ញុំបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយក្នុងឆ្នាំ២០០៥។ ក្នុងពេលនោះដែរ តាមរយៈការជួបជុំ...

ពាក់ព័ន្ធនឹងការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ តើគួរស្ដាប់តាមនរណា?

តើអ្វីទៅជាគន្លឹះក្នុងការការទទួលការយាងមករបស់ព្រះអម្ចាស់? ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ចៀមខ្ញុំស្គាល់សំឡេងខ្ញុំ» (យ៉ូហាន ១០:២៧)។...

អ្នកទោស នៃគ្រួសាររបស់ខ្ញុំ

ដោយជីងស៊ុន ប្រទេសថៃ ខ្ញុំបានទទួលយកកិច្ចការរបស់ព្រះនៅគ្រាចុងក្រោយក្នុងឆ្នាំ ២០១៩។ តាមរយៈការអានព្រះបន្ទូលព្រះ...

Leave a Reply