សេចក្តីជំនឿ៖ ប្រភពនៃកម្លាំង

11-07-2023

កាលរដូវក្ដៅមុន។ ខ្ញុំបានស្វែងយល់តាមអនឡាញ ហើយគេបានប្រកបគ្នាពីសេចក្តីពិតជាច្រើនជាមួយខ្ញុំ ដូចជា របៀបដែលព្រះអម្ចាស់យាងមកវិញ របៀបស្ដាប់ព្រះសូរសៀងព្រះ និងស្វាគមន៍ព្រះអម្ចាស់ របៀបស្គាល់ព្រះគ្រីស្ទពិត និងព្រះគ្រីស្ទក្លែងក្លាយ ផែនការរយៈពេល៦,០០០ឆ្នាំរបស់ព្រះ ព្រមទាំងទិដ្ឋភាពនៃសេចក្តីពិតជាច្រើនទៀត។ ខ្ញុំក៏បានអានបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាច្រើនផងដែរ។ ខ្ញុំបានសិក្សាបន្ទូលទ្រង់ប្រហែលពីរខែ ហើយខ្ញុំជឿថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញ។ ខ្ញុំរំភើបចិត្តជាខ្លាំង ហើយក៏ទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ទ្រង់។ ខ្ញុំពិតជាចង់ប្រាប់គ្រួសារខ្ញុំពីដំណឹងល្អអំពីការយាងមកវិញរបស់ព្រះអម្ចាស់ ដើម្បីនាំពួកគេចូលមកចំពោះព្រះផងដែរ។ តែមុនពេលខ្ញុំមានឱកាសផ្សាយដំណឹងល្អទៅពួកគេ មេបញ្ជាការកងពលតូចខ្ញុំបានកោះហៅខ្ញុំឲ្យទៅភ្លាម។

ក្រោយមក ខ្ញុំបានផ្សាយដំំណឹងល្អទៅពួកគេតាមទូរសព្ទ។ ម្ដងនោះ ប្រពន្ធខ្ញុំ និងខ្ញុំចាប់ផ្ដើមជជែកគ្នាពីរបៀបស្វាគមន៍ព្រះអម្ចាស់ ហើយនាងបានសួរខ្ញុំ ថាតើខ្ញុំជឿលើផ្លេកបន្ទោរពីទិសខាងកើតមែន។ នាងថា គ្រូគង្វាលប្រាប់ថា មនុស្សទាំងនោះបានបោះបង់គ្រួសារខ្លួន ហើយខ្ញុំគួរតែបោះបង់ជំនឿនោះចោលទៅ។ ពេលឮបែបនេះ ខ្ញុំបានខឹង និងមានអារម្មណ៍មិនល្អសោះ។ ខ្ញុំថា «កុំចាញ់បោកគេឡើយ។ ម្ដេចក៏អូនជឿសម្ដីគ្រូគង្វាលទាំងងងឹតងងល់បែបនេះ? តើគាត់មានមូលដ្ឋានដែរទេ ទើបនិយាយបែបនេះ? បងជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាជាងបួនខែហើយ។ តើបងបោះបង់អូនហើយនៅ? បងមិនខ្វល់ពីគ្រួសារយើងឬទេ? បងគ្រាន់តែដឹងថា CCP កំពុងចាប់ខ្លួន និងបៀតបៀនពួកអ្នកជឿយ៉ាងខ្លាំង ដោយបំបែកបំបាក់គ្រួសារពួកអ្នកជឿជាច្រើន។ តើពួកគេអាចបំភ្លៃការពិតថា យើងមិនចង់បានគ្រួសារម្ដេចកើតទៅ? នោះជាការកុហកទេ។ អូនមិនត្រូវស្ដាប់ពាក្យចចាមអារ៉ាម និងការកុហកឡើយ»។ ក្រោយមក ខ្ញុំប្រាប់នាងថា «មនុស្សដែលមានហេតុផល គួរតែស្វែងយល់ពីប្រធានបទអំពីការយាងមករបស់ព្រះអម្ចាស់ ដើម្បីចង់ដឹងថាតើបន្ទូលព្រះបន្ទូលមានគ្រប់ព្រះចេស្ដាជាព្រះសូរសៀងព្រះឬអត់។ រ៉ូម ១០:១៧ ចែងថា៖ 'ហេតុនេះ ជំនឿកើតឡើងដោយការស្ដាប់ឮ ហើយជាការស្ដាប់ឮនូវព្រះបន្ទូលរបស់ព្រះគ្រីស្ទ'។ ព្រះអម្ចាស់យេស៊ូវក៏ថ្លែងដែរថា៖ 'ចៀមខ្ញុំស្គាល់សំឡេងខ្ញុំ ហើយខ្ញុំក៏ស្គាល់ពួកវាដែរ ហើយពួកវាក៏ដើរតាមខ្ញុំផង' (យ៉ូហាន ១០:២៧)។ ចៀមព្រះស្គាល់ព្រះសូរសៀងទ្រង់ ដូច្នេះ យើងគួរតែស្វែងយល់អ្វីដែលទាក់ទងនឹងការយាងមករបស់ព្រះអម្ចាស់ និងស្ដាប់ព្រះសូរសៀងទ្រង់។ ព្រះបន្ទូលព្រះជាសេចក្តីពិត ប្រកបដោយព្រះចេស្ដា និងសិទ្ធិអំណាច។ បន្ទូលទ្រង់មិនអាចចេញមកពីមនុស្សទេ។ បងជឿថា ព្រះដ៏មានគ្រប់ព្រះចេស្ដាជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញ ព្រោះបងបានឃើញថា គ្រប់ព្រះបន្ទូលទ្រង់ជាសេចក្តីពិត ជាព្រះសូរសៀងព្រះ»។ នាងមិនស្ដាប់សោះឡើយ។ អ្វីដែលខ្ញុំអាចធ្វើបាន គឺចុចទូរសព្ទបិទប៉ុណ្ណោះ។ ពីរសប្ដាហ៍ក្រោយមក ខ្ញុំបានតេទៅនាងម្ដងទៀត តែនាងបានបិទទូរសព្ទ។ ក្រោយមក ពេលដល់ម៉ោងការជួបជុំពេលល្ងាច នាងចាប់ផ្ដើមតេមកខ្ញុំម្ដងហើយម្ដងទៀត។ ខ្ញុំមិនអាចស្ងប់ចិត្តនៅក្នុងការជួបជុំ ឬទទួលបានការបំភ្លឺពីព្រះបន្ទូលព្រះឡើយ។ ខ្ញុំមិនដឹងជាត្រូវធ្វើអ្វីទេ ដូច្នេះ ខ្ញុំក៏អធិស្ឋានទៅព្រះ ដោយសុំឲ្យទ្រង់ដឹកនាំខ្ញុំឆ្លងផុតស្ថានភាពនេះ។ ក្រោយអធិស្ឋានរួច ខ្ញុំគិតថា ទោះខ្ញុំមិនទាន់យល់ពីព្រះទ័យព្រះនៅក្នុងស្ថានភាពនោះក៏ដោយ ក៏ខ្ញុំត្រូវមានជំនឿដែរ។ វាមិនអាចរារាំងខ្ញុំនោះទេ តែខ្ញុំត្រូវតែផ្តោតលើការជួបជុំ។ ក្រោយមក ខ្ញុំក៏បានធូរចិត្តបន្ដិច។

តែមួយថ្ងៃក្រោយមក ប្រពន្ធខ្ញុំបានតេមកខ្ញុំភ្លាមៗ ដោយនិយាយថា «បងបានទិញទូរសព្ទ ដើម្បីស្ដាប់ការអធិប្បាយរបស់ផ្លេកបន្ទោរពីទិសខាងកើត តែកូនស្រីយើងឈឺ យើងនឹងគ្មានលុយព្យាយាមវាឡើយ។ ព្រោះតែជំនឿ បងមិនខ្វល់ពីកូនទេ»។ ខ្ញុំដឹងថា នាងនិយាយបែបនេះ ដោយសារតែនាងមិនចង់ឲ្យខ្ញុំជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា។ យើងអាចខ្ចីលុយគេបាន បើយើងត្រូវការ ហើយការដែលក្មេងៗឈឺ នោះជារឿងធម្មតាទេ។ វានឹងឈឺ ទោះបីខ្ញុំជឿ ឬមិនជឿក៏ដោយ។ ខ្ញុំក៏ចង់ឲ្យវាបានរបស់ល្អបំផុតដែរ។ ម្ដេចក៏ប្រពន្ធខ្ញុំអាចយល់ច្រឡំពីខ្ញុំបែបនេះ? ដោយឃើញថា នាងកំពុងប្រើជំងឺកូនធ្វើជាលេស ដើម្បីរារាំងខ្ញុំមិនឲ្យជឿព្រះ ធ្វើឲ្យខ្ញុំពិបាកចិត្តជាខ្លាំង។ មុនខ្ញុំហាមាត់និយាយ នាងបានបន្តទៀតថា «បើបងនៅតែទទូចចង់ជឿទៀត ទៅថ្ងៃខាងមុខ យើងមិនអាចជាប្ដីប្រពន្ធនឹងគ្នាឡើយ»។ ឮបែបនេះធ្វើឲ្យខ្ញុំឈឺចិត្តណាស់។ ខ្ញុំឆ្ងល់ថាតើនាងពិតជាចង់លែងលះ ក្នុងពេលដែលកូននៅតូចនៅឡើយឬ? ខ្ញុំពិបាកចិត្ត ហើយចុចបិទទូរសព្ទ ដោយគ្មានពាក្យនិយាយ។ តែអ្វីដែលនាងនិយាយ បន្តរំខានខ្ញុំជានិច្ច ហើយខ្ញុំមិនអាចធ្វើអ្វីក្រៅពីស្ដីបន្ទោសព្រះឡើយ។ ខ្ញុំចាប់ផ្ដើមឆ្ងល់ថា ហេតុអ្វីទ្រង់មិនបានការពារភាពចុះសម្រុងនៃគ្រួសារយើង និងសុខភាពកូនស្រីយើង?

ពេលនោះ ខ្ញុំមិនអាចស្ងប់ចិត្តនៅចំពោះព្រះក្នុងការជួបជុំទេ ហើយខ្ញុំក៏មិនមានការបំភ្លឺណាមួយសម្រាប់ការប្រកបគ្នាដែរ។ ដូច្នេះ ខ្ញុំលុតជង្គង់ចំពោះព្រះ ដោយអធិស្ឋានថា «ព្រះជាម្ចាស់អើយ ទូលបង្គំមានកម្ពស់នៅទាប។ ទូលបង្គំបាក់ទឹកចិត្ត និងទន់ខ្សោយជាខ្លាំង ព្រោះប្រពន្ធទូលបង្គំនិយាយរឿងទាំងនោះ។ សូមបន្តគង់ជាមួយទូលបង្គំ និងដឹកនាំឲ្យទូលបង្គំយល់ពីព្រះទ័យទ្រង់ផង»។ ល្ងាចនោះ ខ្ញុំអានព្រះបន្ទូលមួយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ «នៅពេលឆ្លងកាត់ការល្បងល វាជារឿងធម្មតាទេដែលមនុស្សនឹងទន់ខ្សោយ ឬមានភាពអវិជ្ជមាននៅក្នុងខ្លួនពួកគេ ឬខ្វះភាពច្បាស់លាស់ទាក់ទងនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬខ្វះផ្លូវសម្រាប់ការអនុវត្តរបស់ពួកគេ។ ប៉ុន្តែក្នុងករណីណាក៏ដោយ អ្នកត្រូវតែមានសេចក្ដីជំនឿលើកិច្ចការរបស់ព្រះជាម្ចាស់ ហើយមិនត្រូវបដិសេធព្រះជាម្ចាស់ឡើយ គឺដូចជាយ៉ូបដែរ។ ទោះបីជាយ៉ូបខ្សោយ ហើយពោលពាក្យប្រទេចផ្តាសាដល់ថ្ងៃកំណើតរបស់ខ្លួនក៏ដោយ ក៏គាត់មិនបានប្រកែកទេថា គ្រប់អ្វីទាំងអស់នៅក្នុងជីវិតមនុស្ស គឹត្រូវបានប្រទានអោយដោយព្រះយេហូវ៉ា ហើយថាព្រះយេហូវ៉ាក៏ជាអ្នកដែលយករបស់ទាំងនោះចេញទៅវិញដែរ។ មិនថាគាត់ត្រូវបានល្បងលយ៉ាងដូចម្ដេចក៏ដោយ ក៏គាត់នៅតែរក្សាជំនឿនេះដដែល។ នៅក្នុងបទពិសោធរបស់អ្នក មិនថាការបន្សុទ្ធអ្វីក៏ដោយដែលអ្នកឆ្លងកាត់ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្សទាក់ទងនឹងជំនឿនោះគឺជាសេចក្តីជំនឿរបស់ពួកគេ និងសេចក្ដីស្រឡាញ់របស់ពួកគេចំពោះទ្រង់។ អ្វីដែលទ្រង់ប្រោសឲ្យមានភាពគ្រប់លក្ខណ៍ដោយធ្វើកិច្ចការតាមរបៀបនេះ គឺជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីប្រាថ្នារបស់មនុស្ស។ ព្រះជាម្ចាស់ធ្វើកិច្ចការនៃភាពគ្រប់លក្ខណ៍ដល់មនុស្ស ហើយពួកគេមិនអាចមើលឃើញអំពីកិច្ចការនេះ និងមិនអាចមានអារម្មណ៍អំពីកិច្ចការនេះទេ។ ក្នុងកាលៈទេសៈបែបនេះ អ្នកត្រូវតម្រូវឲ្យមានសេចក្ដីជំនឿ។ សេចក្ដីជំនឿរបស់មនុស្សត្រូវបានតម្រូវទុក នៅពេលដែលអ្វីមួយមិនអាចមើលឃើញដោយភ្នែកទទេបាន ហើយអ្នកត្រូវតម្រូវឲ្យមានសេចក្ដីជំនឿ នៅពេលដែលអ្នកមិនអាចបំបាត់ចោលនូវសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកបាន។ នៅពេលដែលអ្នកមិនមានភាពច្បាស់លាស់អំពីកិច្ចការរបស់ព្រះជាម្ចាស់ អ្វីដែលអ្នកត្រូវធ្វើ គឺត្រូវមានសេចក្ដីជំនឿ និងប្រកាន់ជំហររឹងមាំ និងធ្វើបន្ទាល់។ នៅពេលដែលយ៉ូបឈានដល់ចំណុចនេះ ព្រះជាម្ចាស់បានលេចមកចំពោះគាត់ ហើយបានមានព្រះបន្ទូលទៅកាន់គាត់។ នោះគឺមានតែចេញពីសេចក្ដីជំនឿរបស់អ្នកប៉ុណ្ណោះ ដែលអ្នកនឹងអាចឃើញព្រះជាម្ចាស់ ហើយនៅពេលអ្នកមានសេចក្ដីជំនឿ នោះព្រះជាម្ចាស់នឹងប្រោសឲ្យអ្នកបានគ្រប់លក្ខណ៍។ បើគ្មានសេចក្ដីជំនឿទេ ទ្រង់មិនអាចធ្វើការនេះបានទេ» («អស់អ្នកដែលនឹងត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទូលទ្រង់បង្ហាញខ្ញុំថា ផ្លូវទៅរកនគរទ្រង់មិនរលូនឡើយ។ វាមានទុក្ខលំបាក និងការល្បងលគ្រប់ប្រភេទ ហើយរឿងជាច្រើនដែលយើងមិនចូលចិត្ត វានឹងកើតឡើង។ តែយើងត្រូវតែឆ្លងកាត់ការទាំងនេះ ដើម្បីបើកសម្ដែងថាតើយើងមានជំនឿពិតលើព្រះឬអត់ និងថាតើយើងអាចធ្វើទីបន្ទាល់លាន់រំពងថ្វាយទ្រង់ឬអត់។ ពេលប្រពន្ធខ្ញុំប្រឆាំងនឹងជំនឿខ្ញុំលើព្រះដ៏មានគ្រប់ព្រះចេស្ដា ដំបូង ខ្ញុំជឿថា ខ្ញុំត្រូវតែបន្តធ្វើទីបន្ទាល់ប្រាប់នាង។ តែពេលនាងចាប់ផ្ដើមគំរាមលែងលះ ហើយកូនយើងឈឺទៀត ខ្ញុំចាប់ផ្ដើមរអ៊ូរទាំ។ ខ្ញុំស្ដីបន្ទោសព្រះដែលមិនការពារសុខុមាលភាពគ្រួសារខ្ញុំ សម្រាប់ការដែលកូនខ្ញុំឈឺ។ ខ្ញុំយល់ថា ខ្ញុំគ្មានជំនឿដ៏ពិតលើព្រះឡើយ។ ជួបបញ្ហាពីរសោះ ខ្ញុំចាប់ផ្ដើមស្ដីបន្ទោសព្រះ តើនេះជាទីបន្ទាល់ម្ដេចកើតទៅ? ក្រោយមក ខ្ញុំចាប់ផ្ដើមគិត៖ ហេតុអ្វីខ្ញុំត្រូវបាត់បង់ជំនឿលើព្រះ ពេលមានរឿងកើតឡើងដល់គ្រួសារខ្ញុំ? ហេតុអ្វីក៏ខ្ញុំចាប់ផ្ដើមស្ដីបន្ទោសទ្រង់?

ខ្ញុំបានអានបន្ទូលព្រះមួយ ដែលផ្ដល់ឲ្យខ្ញុំមានការយល់ដឹងខ្លះអំពីទស្សនៈខុសឆ្គងរបស់ខ្ញុំអំពីជំនឿ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ថ្ងៃនេះ អ្នកមិនជឿលើពាក្យដែលខ្ញុំមានបន្ទូលឡើយ ហើយអ្នកមិនយកចិត្តទុកដាក់លើពាក្យទាំងនោះទេ ប៉ុន្តែនៅពេលដែលថ្ងៃកំណត់ដែលកិច្ចការនេះត្រូវផ្សព្វផ្សាយ ហើយអ្នកមើលឃើញរូបភាពធំនៃកិច្ចការនេះ នោះអ្នកនឹងស្ដាយក្រោយ ហើយនៅពេលនោះ អ្នកនឹងត្រូវស្រឡាំងកាំងមិនខាន។ វាមាននូវព្រះពរ ប៉ុន្តែអ្នកមិនចេះរីករាយនឹងវាឡើយ ហើយវាមាននូវសេចក្តីពិត ប៉ុន្តែអ្នកក៏មិនបន្តស្វែងរកវាដែរ។ តើអ្នកមិននាំការមើលងាយដាក់ខ្លួនទេឬអី? នៅថ្ងៃនេះ ទោះបីជាជំហានបន្ទាប់នៃកិច្ចការរបស់ព្រះជាម្ចាស់មិនទាន់ចាប់ផ្ដើមក៏ដោយ ក៏វាមិនទាន់មានអ្វីបន្ថែមពីលើការទាមទារដែលទ្រង់សព្វព្រះហឫទ័យចង់បានពីអ្នក និងអ្វីដែលទ្រង់សុំឲ្យអ្នករស់នៅតាមនោះឡើយ។ មានកិច្ចការ និងសេចក្តីពិតជាច្រើន តើការទាំងនេះមិនសក្ដិសមនឹងឲ្យអ្នកដឹងទេឬអី? តើការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់គ្មានសមត្ថភាពដាស់វិញ្ញាណរបស់អ្នកឲ្យភ្ញាក់ទេឬ? តើការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់គ្មានសមត្ថភាពធ្វើឲ្យអ្នកស្អប់ខ្លួនឯងទេឬ? តើអ្នកស្កប់ចិត្តក្នុងការរស់នៅក្រោមឥទ្ធិពលរបស់សាតាំង ស្កប់ចិត្តជាមួយសេចក្តីសុខសាន្ត និងអំណរ ព្រមទាំងភាពសុខស្រួលខាងសាច់ឈាមតែបន្ដិចបន្ដួចនេះឬ? តើអ្នកមិនមែនជាមនុស្សថោកទាបបំផុតទេឬអី? គ្មាននរណាម្នាក់ដែលល្ងីល្ងើជាងមនុស្សដែលបានឃើញសេចក្តីសង្រ្គោះហើយ ប៉ុន្តែបែរជាមិនបន្តស្វែងរកឲ្យបានសេចក្តីសង្រ្គោះនោះឡើយ។ ពួកគេទាំងនេះជាមនុស្សដែលស្រេកឃ្លានខាងសាច់ឈាម ហើយរីករាយជាមួយសាតាំង។ អ្នកសង្ឃឹមថា សេចក្តីជំនឿរបស់អ្នកលើព្រះជាម្ចាស់នឹងមិននាំឲ្យមានបញ្ហាប្រឈម ទុក្ខវេទនា ឬទុក្ខលំបាកសូម្បីតែបន្ដិចនោះឡើយ។ អ្នកតែងតែបន្តស្វែងរកអ្វីៗដែលគ្មានតម្លៃ ហើយអ្នកផ្សារភ្ជាប់អ្វីដែលគ្មានតម្លៃទៅនឹងជីវិត ជាជាងយកគំនិតផ្ដេសផ្ដាសរបស់អ្នកមកដាក់នៅមុខសេចក្តីពិត។ អ្នកគ្មានតម្លៃសោះឡើយ! ... អ្វីដែលអ្នកបន្តស្វែងរក ក្រោយពេលដែលជឿលើព្រះជាម្ចាស់ហើយ គឺចង់បានសេចក្តីសុខ ចង់ឲ្យកូនៗគ្មានជំងឺឈឺថ្កាត់ ចង់ឲ្យស្វាមីមានការងារល្អធ្វើ ចង់ឲ្យកូនប្រុសរកបានប្រពន្ធដ៏ល្អ ចង់ឲ្យកូនស្រីរកបានស្វាមីដ៏ត្រឹមត្រូវ ចង់ឲ្យគោ និងសេះរបស់អ្នកភ្ជួររាស់ដីឲ្យបានល្អស្អាត និងចង់បានអាកាសធាតុល្អពេញមួយឆ្នាំសម្រាប់ផលដំណាំរបស់អ្នក។ នេះជាអ្វីដែលអ្នកស្វែងរក។ ការស្វែងរករបស់អ្នក គឺគ្រាន់តែចង់រស់នៅក្នុងភាពសុខស្រួល ចង់កុំឲ្យមានគ្រោះថ្នាក់ណាមួយកើតឡើងទៅលើក្រុមគ្រួសាររបស់អ្នក ចង់ឲ្យខ្យល់បរិសុទ្ធបក់កាត់មុខអ្នក ចង់ឲ្យមុខរបស់អ្នកមិនប៉ះនឹងធូលីដី ចង់ឲ្យផលដំណាំក្រុមគ្រួសាររបស់អ្នក មិនត្រូវបានលិចលង់ដោយទឹកជំនន់ ចង់ឲ្យខ្លួនឯងរួចផុតពីគ្រោះមហន្តរាយផ្សេងៗ ចង់រស់នៅក្នុងការឱបក្រសោបរបស់ព្រះជាម្ចាស់ និងចង់រស់នៅក្នុងទ្រនំដ៏សុខស្រួល។ មនុស្សកំសាក ដែលតែងតែស្វែងរកខាងសាច់ឈាម ដូចជារូបអ្នក តើអ្នកមានដួងចិត្ត និងមានវិញ្ញាណដែរឬទេ? តើអ្នកមិនមែនជាសត្វតិរច្ឆានទេឬអី? ខ្ញុំប្រទានឲ្យអ្នកនូវផ្លូវដ៏ពិត ដោយគ្មានសុំការតបស្នងអ្វីឡើយ ប៉ុន្តែ អ្នកមិនចង់ស្វែងរកទៀត។ តើអ្នកជាម្នាក់នៅក្នុងចំណោមមនុស្សដែលជឿលើព្រះជាម្ចាស់ឬ? ខ្ញុំប្រទានជីវិតមនុស្សដ៏ពិតដល់អ្នក ប៉ុន្តែ អ្នកមិនចង់ស្វែងរកទេ។ តើអ្នកមានអ្វីខុសពីសត្វជ្រូក ឬសត្វឆ្កែទៅ? សត្វជ្រូកមិនស្វែងរកជីវិតរបស់មនុស្សឡើយ វាមិនស្វែងរកការលាងជម្រះទេ ហើយវាក៏មិនយល់អំពីអ្វីទៅជាជីវិតដែរ។ រាល់ថ្ងៃ ក្រោយពេលដែលវាស៊ីឆ្អែតហើយ វាគ្រាន់តែដេកប៉ុណ្ណោះ។ ខ្ញុំបានប្រទានឲ្យអ្នកនូវផ្លូវដ៏ពិត ប៉ុន្តែអ្នកមិនទទួលបានវាឡើយ៖ អ្នកមិនទទួលបានអ្វីសោះតែម្ដង។ តើអ្នកនឹងបន្តរស់នៅក្នុងជីវិតបែបនេះ ដែលជាជីវិតដូចសត្វជ្រូកទៀតឬ? តើមនុស្សដែលរស់នៅបែបនេះមានតម្លៃអ្វីទៅ? ជីវិតរបស់អ្នកពិតជាគួរឲ្យមើលងាយ និងថោកទាបពេកហើយ អ្នករស់នៅក្នុងចំណោមភាពស្មោកគ្រោក និងអំពើប្រាសចាកសីលធម៌ ហើយអ្នកមិនបន្តស្វែងរកគោលដៅណាមួយឡើយ។ តើជីវិតរបស់អ្នកមិនមែនថោកទាបបំផុតទេឬអី? តើអ្នកមានថ្លើមប្រមាត់អ្វីទៅសម្លឹងមើលព្រះជាម្ចាស់? ប្រសិនបើអ្នកបន្តមានបទពិសោធបែបនេះ តើអ្នកនឹងមិនទទួលបានអ្វីសោះទេឬ? ផ្លូវដ៏ពិតត្រូវបានប្រទានដល់អ្នករួចហើយ ប៉ុន្តែ ចុងបញ្ចប់ អ្នកអាចទទួលបានផ្លូវនោះឬក៏អត់ គឺអាស្រ័យលើការស្វែងរករបស់អ្នកហើយ» («បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំរកឃើញចម្លើយនៅទីនេះហើយ។ ខ្ញុំមានគោលដៅ និងទស្សនៈមិនត្រឹមត្រូវឡើយអំពីជំនឿ។ វាមិនមែន ដើម្បីទទួលបានសេចក្តីពិតទេ តែខ្ញុំជឿ ដើម្បីឲ្យគ្រួសារមានសុខភាពល្អ និងសុវត្ថិភាព មានជីវិតសុខស្រួលទៅវិញ។ ខ្ញុំគ្រាន់តែចង់រស់នៅក្នុងព្រះហស្តព្រះ ហើយរីករាយនឹងព្រះគុណទ្រង់ប៉ុណ្ណោះ។ ពេលខ្ញុំបានព្រះពរទ្រង់ ខ្ញុំមានជំនឿដើរតាមទ្រង់ តែពេលមានបញ្ហាកើតឡើងនៅផ្ទះ ពេលកូនខ្ញុំឈឺ ខ្ញុំបែរជារអ៊ូ និងស្ដីបន្ទោសព្រះថា មិនការពារគ្រួសារខ្ញុំទៅវិញ។ ខ្ញុំមិនមានជំនឿដ៏ពិតទេ។ ខ្ញុំថែមទាំងយល់ខុសអំពីអ្វីដែលកើតឡើងចំពោះខ្ញុំទៀតផង ដោយយល់ថា ព្រះគួរតែប្រទានពរខ្ញុំសម្រាប់ជំនឿខ្ញុំ ថាខ្ញុំមិនគួរជួបបញ្ហាបែបនេះឡើយ។ ក្រោយមក ខ្ញុំដឹងថា ជំនឿខ្ញុំនេះត្រូវបានសង់ឡើងទាំងស្រុងលើការទទួលបានព្រះពរ ហើយមិនអាចទ្រាំទ្រនឹងការល្បងលបានឡើយ។ ការមានជំនឿ ការថ្វាយបង្គំព្រះគឺជារឿងត្រឹមត្រូវ និងធម្មតា។ ដូចជាកូនដែលត្រូវគោរពឪពុកម្ដាយ យើងមិនគួរធ្វើការដោះដូរជាមួយព្រះឡើយ។ តែខ្ញុំតែងតែព្យាយាមចង់បានពីព្រះ ចង់បានព្រះគុណ និងព្រះពររបស់ទ្រង់។ ខ្ញុំគ្មានមនសិការ ឬហេតុផលនោះឡើយ។ ច្បាស់ណាស់ ខ្ញុំជាមនុស្សគ្មានចិត្ត គ្មានវិញ្ញាណ ដែលព្រះកំពុងមានបន្ទូលអំពីនោះហើយ។ តើការជឿព្រះបែបនេះស្របតាមព្រះទ័យទ្រង់ម្ដេចកើតទៅ? ពេលនោះ ខ្ញុំយល់ថា ការលំបាកទាំងនេះបានកើតឡើង ដោយមានការអនុញ្ញាតពីព្រះ។ ការឆ្លងកាត់រឿងទាំងនេះ កំពុងលាតត្រដាងពីទស្សនៈមិនត្រឹមត្រូវរបស់ខ្ញុំអំពីជំនឿ ដូច្នេះ តាមរយៈបន្ទូលព្រះ ខ្ញុំអាចឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង ផ្លាស់ប្ដូរគំនិតខុសឆ្គង ហើយទទួលបានជំនឿដ៏ពិតលើព្រះ។ នេះហើយជាការបន្សុទ្ធ និងការសង្រ្គោះរបស់ព្រះចំពោះខ្ញុំ។ ការយល់ពីព្រះទ័យព្រះ បានផ្ដល់ឲ្យខ្ញុំមានជំនឿលើទ្រង់។ ខ្ញុំមិនចង់បន្តស្វែងរកសេចក្តីសុខ និងព្រះពរសម្រាប់គ្រួសារខ្ញុំទៀតឡើយ។ ខ្ញុំត្រូវតែចូលរួមក្នុងការជួបជុំ ពេលដែលខ្ញុំអាច។ ខ្ញុំក៏ត្រូវតាំងចិត្តនៅចំពោះព្រះដែរថា ទោះមានអ្វីកើតឡើងទៅថ្ងៃមុខក៏ដោយ ក៏ខ្ញុំនឹងបន្តស្វែងរកសេចក្តីពិតដែរ។

ក្រោយមក ខ្ញុំបានអានបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាមួយទៀត។ «តើពាក្យថា 'សេចក្ដីជំនឿ' សំដៅទៅលើអ្វី? សេចក្ដីជំនឿ គឺជាការជឿដ៏ពិតប្រាកដ និងចិត្តស្មោះត្រង់ ដែលមនុស្សគប្បីមាន នៅពេលដែលពួកគេមិនអាចមើលឃើញ ឬប៉ះអ្វីមួយ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មិនស្របនឹងសញ្ញាណរបស់មនុស្ស នៅពេលដែលវាហួសពីសមត្ថភាពរបស់មនុស្ស។ នេះហើយគឺជាសេចក្ដីជំនឿដែលខ្ញុំបានមានព្រះបន្ទូលនោះ។ មនុស្សត្រូវការនូវសេចក្តីជំនឿ ក្នុងអំឡុងពេលមានការលំបាក និងការបន្សុទ្ធ ហើយសេចក្ដីជំនឿ គឺជាអ្វីមួយដែលត្រូវនៅជាប់តាមដោយការបន្សុទ្ធ។ ការបន្សុទ្ធ និងសេចក្ដីជំនឿ មិនអាចដាច់ចេញពីគ្នាបានឡើយ។ មិនថាព្រះជាម្ចាស់ធ្វើកិច្ចការយ៉ាងដូចម្ដេច និងមិនថាបរិយាកាសរបស់អ្នកយ៉ាងណានោះទេ អ្នកអាចស្វែងរកជីវិត និងស្វែងរកសេចក្តីពិត ហើយស្វែងរកចំណេះដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ ព្រមទាំងមានការយល់ដឹងអំពីសកម្មភាពរបស់ទ្រង់ ហើយអ្នកអាចធ្វើទៅតាមសេចក្តីពិត។ ការធ្វើដូច្នេះ គឺជាអ្វីដែលត្រូវមានសេចក្ដីជំនឿដ៏ពិត ហើយការធ្វើដូច្នេះបង្ហាញថា អ្នកមិនបានបាត់បង់សេចក្ដីជំនឿលើព្រះជាម្ចាស់ទេ។ អ្នកអាចមានសេចក្ដីជំនឿដ៏ពិតលើព្រះជាម្ចាស់ ប្រសិនបើអ្នកអាចតស៊ូនៅក្នុងការស្វែងរកសេចក្ដីពិតតាមរយៈការបន្សុទ្ធ ប្រសិនបើអ្នកអាចស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយមិនមានការសង្ស័យអំពីទ្រង់ទេ នោះទោះបីជាទ្រង់ធ្វើអ្វីក៏ដោយ ក៏អ្នកនៅតែអនុវត្តនូវសេចក្តីពិតដើម្បីផ្គាប់ព្រះហឫទ័យទ្រង់ ហើយអ្នកអាចស្វែងរកនូវជម្រៅនៃបំណងព្រះហឫទ័យរបស់ទ្រង់ និងគិតពិចារណា អំពីបំណងព្រះហឫទ័យរបស់ទ្រង់» («អស់អ្នកដែលនឹងត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ចេញពីបន្ទូលព្រះ ខ្ញុំរៀនបានថា មិនថាអ្វីៗដំណើរទៅដោយរលូន ឬមានការលំបាកឡើយ យើងមិនអាចសង្ស័យ ឬស្ដីបន្ទោសព្រះឡើយ។ យើងត្រូវតែស្វែងរកព្រះទ័យព្រះ ឈរនៅខាងទ្រង់ ប្រព្រឹត្តស្របតាមបន្ទូលទ្រង់ ហើយផ្គាប់តាមព្រះទ័យទ្រង់ មិនយើងរងទុក្ខបែបណានោះទេ។ បែបនេះ ទើបជាជំនឿដ៏ពិត។ ការយល់ដឹងនេះផ្ដល់ឲ្យខ្ញុំមានផ្លូវនៃការអនុវត្ត និងជំនឿដើរតាមព្រះ។

ក្រោយមក ខ្ញុំបានតេទៅម៉ាក់ខ្ញុំ ដើម្បីសួរគាត់ថាតើប្រពន្ធខ្ញុំសុខសប្បាយទេឬ? គាត់ថា៖ ជាជាងនៅមើលថែផ្ទះយើង នាងបានទៅនៅផ្ទះឪពុកម្ដាយនាងវិញហើយ ហើយនាងដូចជាមនុស្សម្នាក់ថ្មីអ៊ីចឹង។ គាត់ក៏និយាយដែរថា គ្រូគង្វាលយើងថា ខ្ញុំដើរលើផ្លូវខុស ថាជំនឿខ្ញុំជាទង្វើក្បត់ព្រះអម្ចាស់យេស៊ូវ។ គាត់ប្រាប់ម៉ាក់ឲ្យនាំខ្ញុំត្រឡប់ទៅពួកជំនុំវិញ ហើយបោះបង់ផ្លេកបន្ទោរពីទិសខាងកើតទៅ។ ពេលឮបែបនេះ ខ្ញុំខឹងជាខ្លាំង។ ខ្ញុំគិតថា ម្ដេចក៏បុព្វជិតផ្សាយពាក្យកុហកបែបនេះ? ព្រោះតែពាក្យចចាមអារ៉ាមបោកបញ្ឆោតរបស់គេនេះហើយ ដែលនាំឲ្យប្រពន្ធខ្ញុំប្រឆាំងនឹងជំនឿខ្ញុំលើព្រះដ៏មានគ្រប់ព្រះចេស្ដានោះ។ ខ្ញុំដឹងថា ខ្ញុំមិនអាចឲ្យពួកគេអូសទាញខ្ញុំទៅវិញឡើយ។ ខ្ញុំមិនអាចស្ដាប់តាមពួកគេទេ ទោះគេនិយាយបែបណាក៏ដោយ។ ក្រោយគិតបែបនេះរួច ខ្ញុំក៏ប្រាប់ម៉ាក់ខ្ញុំថា «ម៉ាក់ កុំស្ដាប់សម្ដីរបស់បុព្វជិតអី។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញសេចក្តីពិតជាច្រើន ហើយវាជាព្រះសូរសៀងព្រះ។ ទ្រង់ជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញ។ ទ្រង់ និងព្រះអម្ចាស់យេស៊ូវគឺជាព្រះដូចគ្នា។ ដូចនេះ ជំនឿកូនលើព្រះដ៏មានគ្រប់ព្រះចេស្ដាមិនមែនជាទង្វើក្បត់ព្រះអម្ចាស់យេស៊ូវទេ។ កូនកំពុងដើរតាមគន្លងកូនចៀម និងស្វាគមន៍ព្រះអម្ចាស់»។ ពេលនោះ គាត់មិនបានតបវិញទេ។

បន្ទាប់មក ខ្ញុំតេទៅប្រពន្ធខ្ញុំ។ ខ្ញុំបានភ្ញាក់ផ្អើលដែលឃើញនាងខឹង។ នាងថា «ហេតុអ្វីក៏តេមកខ្ញុំ? ខ្ញុំគិតថា បងលែងខ្វល់ពីពួកយើងទៀតហើយ។ ឥឡូវ រើសយកចុះ។ ផ្លេកបន្ទោរពីទិសខាងកើត ឬគ្រួសារយើង? បើបងមិនគិតពីខ្ញុំ ក៏មិនអីដែរ តែបងត្រូវគិតពីកូនយើង។ នាងទើបតែប្រាំបីខែប៉ុណ្ណោះ»។ ខ្ញុំពិបាកចិត្តណាស់។ ខ្ញុំមិនយល់សោះ។ ខ្ញុំគ្រាន់តែជួបជុំ និងអានបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាប៉ុណ្ណោះ។ ខ្ញុំដើរនៅលើផ្លូវត្រឹមត្រូវហើយ។ ខ្ញុំមិនដែលថា ខ្ញុំមិនចង់បានគ្រួសារ ឬថាខ្ញុំមិនខ្វល់ពីកូនស្រីយើងនោះទេ។ ម្ដេចក៏នាងបង្ខំខ្ញុំឲ្យរើសយកបែបនេះ? ក្រោយមក ខ្ញុំគិតម្ដងទៀត នាងមិនដឹងថាជំនឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាជាអ្វីទេ ហើយក៏មិនស្ដាប់ការបកស្រាយរបស់ខ្ញុំដែរ។ តែការឲ្យខ្ញុំបោះបង់ជំនឿគឺមិនអាចទៅរួចទេ។ ខ្ញុំជឿរួចហើយថា ទ្រង់ជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញ ដូច្នេះ ខ្ញុំដឹងថា ខ្ញុំត្រូវបន្តដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដា ទោះនាងនិយាយអ្វីក៏ដោយ។ ពេលឃើញថា ខ្ញុំមិនឆ្លើយតប នាងក៏បិទទូរសព្ទ។ សម្ដីប្រពន្ធខ្ញុំបានរំខានអារម្មណ៍ជាខ្លាំង តែខ្ញុំដឹងថា ខ្ញុំមិនអាចស្ដីបន្ទោសព្រះដូចមុនទេ។ ខ្ញុំត្រូវតែមានជំនឿ ត្រូវពឹងអាងលើព្រះ ដើម្បីឆ្លងផុតបញ្ហានេះ។ ក្រោយមក ខ្ញុំឮទំនុកតម្កើងមួយចេញពីបន្ទូលព្រះ ដែលមានចំណងជើងថា៖ «អ្នកគួរតែបោះបង់គ្រប់យ៉ាង ដើម្បីសេចក្តីពិត»។ «អ្នកត្រូវតែរងទុក្ខលំបាកសម្រាប់សេចក្តីពិត អ្នកត្រូវតែថ្វាយខ្លួនឯងដល់សេចក្តីពិត អ្នកត្រូវតែស៊ូទ្រាំនឹងភាពអាម៉ាស់សម្រាប់សេចក្តីពិត ហើយដើម្បីទទួលបានសេចក្តីពិតកាន់តែច្រើន អ្នកត្រូវតែរងទុក្ខវេទនាកាន់តែច្រើនដែរ។ នេះជាអ្វីដែលអ្នកគួរធ្វើ។ អ្នកមិនត្រូវបោះចោលសេចក្តីពិតសម្រាប់តែប្រយោជន៍ដល់ជីវិតក្រុមគ្រួសារដ៏សុខស្រួលឡើយ ហើយអ្នកក៏មិនត្រូវបាត់បង់សេចក្តីថ្លៃថ្នូរ និងសុចរិតភាពនៃជីវិតរបស់អ្នកសម្រាប់តែប្រយោជន៍ដល់ភាពសប្បាយតែមួយភ្លែតនោះដែរ។ អ្នកគួរតែបន្តដេញតាមអ្វីគ្រប់យ៉ាងដែលស្រស់ស្អាតនិងល្អ ហើយអ្នកគួរតែបន្តដេញតាមផ្លូវមួយនៅក្នុងជីវិតដែលកាន់តែមានអត្ថន័យ។ ប្រសិនបើអ្នករស់នៅក្នុងជីវិតដ៏ថោកទាបបែបនេះ ហើយមិនបន្តស្វែងរកវត្ថុបំណងណាមួយទេ តើអ្នកមិនខ្ជះខ្ជាយជីវិតរបស់អ្នកទេឬអី? តើអ្នកអាចទទួលបានអ្វីខ្លះទៅចេញពីជីវិតបែបនេះ? អ្នកគួរតែបោះបង់ចោលរាល់សេចក្តីសប្បាយទាំងឡាយខាងសាច់ឈាមសម្រាប់ជាប្រយោជន៍ដល់សេចក្តីពិត ហើយមិនគួរគ្រវាត់ចោលគ្រប់ទាំងសេចក្តីពិតដើម្បីសេចក្តីសប្បាយតែបន្ដិចនោះឡើយ។ មនុស្សបែបនេះគ្មានសុចរិតភាព ឬសេចក្តីថ្លៃថ្នូរឡើយ ហើយជីវិតរបស់គេក៏គ្មានអត្ថន័យអ្វីដែរ!» (ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ បន្ទូលព្រះបានពង្រឹងជំនឿខ្ញុំ។ ខ្ញុំដឹងថា ក្នុងនាមជាអ្នកជឿ ការស្វែងរកសេចក្តីពិតគឺជាផ្លូវដ៏មានអត្ថន័យតែមួយគត់ ដើម្បីរស់នៅ។ ខ្ញុំមិនអាចបាត់បង់ជំនឿខ្ញុំ ព្រោះតែបញ្ហាខ្លះនៅឯផ្ទះ ឬទុក្ខលំបាកខាងសាច់ឈាមឡើយ។ ការគ្មានជំនឿ ការមិនថ្វាយបង្គំព្រះ គឺជាជីវិតមួយដែលគ្មានន័យ ឬគ្មានតម្លៃ។ ខ្ញុំមិនអាចឲ្យគ្រួសារអូសទាញខ្ញុំបានទេ។ គ្រួសារ និងសុខភាពកូនខ្ញុំសុទ្ធតែស្ថិតនៅក្នុងព្រះហស្តព្រះ ដូច្នេះ ខ្ញុំគួរតែថ្វាយពួកគេទៅព្រះ ហើយចុះចូលតាមការរៀបចំរបស់ទ្រង់។ ខ្ញុំត្រូវតែស្វែងរកសេចក្តីពិតតាមតែខ្ញុំអាចធ្វើបាន និងបំពេញភារកិច្ចខ្ញុំ។

ខ្ញុំត្រូវត្រលប់ទៅផ្ទះ ដើម្បីធ្វើអត្តសញ្ញាណបណ្ណថ្មី។ ខ្ញុំយល់ថា នេះជាឱកាសល្អ ដើម្បីផ្សាយដំណឹងល្អទៅពួកគេ។ ខ្ញុំរំភើបចិត្តណាស់។ តែខ្ញុំក៏បារម្ភផងដែរ ព្រោះប្រពន្ធ និងម្ដាយខ្ញុំបានជំទាស់នឹងជំនឿខ្ញុំ ហើយគ្រប់គ្នានៅទីនោះ បានដឹងពីអ្វីដែលខ្ញុំជឿ។ បើបុព្វជិតក្នុងស្រុកដឹងថា ខ្ញុំត្រលប់ទៅវិញ ពួកគេច្បាស់ជាព្យាយាមរារាំងផ្លូវខ្ញុំមិនខាន។ ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងនៅទីនោះឡើយ។ ដូច្នេះ ខ្ញុំក៏អធិស្ឋានទៅព្រះ «ឱព្រះជាម្ចាស់អើយ! ពេលទៅផ្ទះធ្វើអត្តសញ្ញាណបណ្ណ ទូលបង្គំចង់ផ្សាយដំណឹងល្អទៅគ្រួសារទូលបង្គំ តែពួកគេកំពុងសង្កត់សង្កិនទូលបង្គំ ហើយបុព្វជិតក៏រារាំងទូលបង្គំដែរ។ ទូលបង្គំខ្លាចថា ពួកគេនឹងមិនស្ដាប់ការប្រកបគ្នារបស់ទូលបង្គំឡើយ។ ព្រះជាម្ចាស់អើយ ទូលបង្គំពឹងអាងលើទ្រង់ហើយ ក៏ថ្វាយគ្រួសារយើងទៅក្នុងព្រះហស្តទ្រង់ដែរ។ សូមគង់ជាមួយទូលបង្គំ និងរៀបចំផ្លូវសម្រាប់ទូលបង្គំផង»។

ក្រោយមក ខ្ញុំឮទំនុកតម្កើងមួយទៀតចេញពីបន្ទូលព្រះ៖ «With every person, matter, and thing you encounter, God’s word will appear to you at any time, guiding you to act according to His will. Do all things in God’s word, and God shall lead you forward in each of your acts; you shall never go astray, and you shall be able to live in a new light, with even more and newer enlightenments. You cannot use human notions to mull over what to do; you should submit to the guidance of God’s word, have a clear heart, be quiet before God, and do more pondering. Do not fret for solutions to what you do not understand; bring such matters before God more often, and offer to Him a sincere heart. Believe that God is your almighty. You must have a tremendous aspiration for God, ravenously seeking while refusing Satan’s excuses, intentions, and tricks. Do not despair. Do not be weak. Seek with all your heart; wait with all your heart. Actively cooperate with God, and rid yourself of your internal hindrances» (ដកស្រង់ពី « Follow God’s Words and You Cannot Be Lost » នៃសៀវភៅ «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»)។ ស្ដាប់ទំនុកនេះហើយ ខ្ញុំដឹងថា ការត្រលប់ទៅផ្ទះវិញលើកនេះជាព្រះទ័យព្រះ។ គ្រាន់ថា ខ្ញុំមានជំនឿតិច និងមិនសូវយល់ពីព្រះទ័យព្រះប៉ុណ្ណោះ។ តែខ្ញុំត្រូវពឹងអាងលើព្រះ ដើម្បីឲ្យឆ្លងផុតបញ្ហានេះ ហើយផ្នែកមួយនៃ «ចូរជឿថា ព្រះជាម្ចាស់គឺជាឫទ្ធានុភាពរបស់ឯង» បានដក់ជាប់ក្នុងចិត្តខ្ញុំ។ បន្ទូលព្រះប្រទានឲ្យខ្ញុំមានជំនឿ។ ខ្ញុំគិតថា គ្រប់យ៉ាងដែលខ្ញុំជួបរាល់ថ្ងៃ គឺជាការអនុញ្ញាតពីព្រះ។ ដរាបណាខ្ញុំពឹងអាង និងសម្លឹងទៅរកព្រះ ខ្ញុំជឿថា ទ្រង់នឹងដឹកនាំខ្ញុំប្រឈមគ្រប់បញ្ហា ដោយបន្ទូលទ្រង់មិនខាន។

ដំបូង ពេលខ្ញុំទៅដល់ផ្ទះ ប្រពន្ធខ្ញុំបានកន្ដើយចំពោះខ្ញុំ តែខ្ញុំដឹងថា នាងធ្វើបែបនេះ ព្រោះតែឥទ្ធិពលដែលគ្រូគង្វាលមានលើនាង។ ខ្ញុំដឹងថា ខ្ញុំត្រូវតែរកឱកាសប្រាប់នាងពីកិច្ចការរបស់ព្រះនៃគ្រាចុងក្រោយ ដើម្បីឲ្យនាងដឹងពីសេចក្តីពិត ហើយមិនចាញ់បញ្ឆោតគ្រូគង្វាលទៀត។ ដូច្នេះ ខ្ញុំក៏អធិស្ឋានសុំឲ្យព្រះដឹកនាំខ្ញុំ។ ក្រោយមក ខ្ញុំចែកចាយពាក្យក្នុងចិត្តជាមួយនាង ទាំងអត់ធ្មត់។ ខ្ញុំថា «អូន និងម៉ាក់បងគួរតែស្វែងយល់ពីកិច្ចការព្រះដ៏មានគ្រប់ព្រះចេស្ដានៃគ្រាចុងក្រោយ និងអានបន្ទូលទ្រង់។ នោះអូននឹងឃើញថា នេះជាព្រះសូរសៀងព្រះ ថានេះជាបន្ទូលព្រះសម្រាប់មនុស្សជាតិ និងឃើញថា ទ្រង់ជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញ។ បើអូនមិនស្វែងយល់ និងស្ដាប់ព្រះសូរសៀងព្រះដោយផ្ទាល់ទេ តែបែរជាស្ដាប់ពាក្យចចាមអារ៉ាម និងពាក្យកុហករបស់បុព្វជិតវិញ តើអូននឹងស្វាគមន៍ព្រះអម្ចាស់ម្ដេចកើតទៅ? ព្រះអម្ចាស់យេស៊ូវមានបន្ទូលថា៖ 'ចូរទូលសុំ នោះអ្នករាល់គ្នានឹងទទួលបាន។ ចូរស្វែងរក នោះអ្នករាល់គ្នានឹងរកឃើញ ចូរគោះ នោះនឹងបានបើកឲ្យអ្នក' (ម៉ាថាយ ៧:៧)។ ព្រះអម្ចាស់ទ្រង់ស្មោះត្រង់។ ដរាបណាយើងពិតជាស្វែងរក យើងនឹងស្ដាប់ឮព្រះសូរសៀងព្រះ ហើយស្វាគមន៍ការយាងមកវិញរបស់ព្រះអម្ចាស់»។ វាគួរឲ្យភ្ញាក់ផ្អើល។ នាងគ្រាន់តែស្ដាប់យ៉ាងស្ងាត់ស្ងៀម ហើយមិនប្រឆាំង និងប្រកែកដូចមុនទេ។ ខ្ញុំអរព្រះគុណព្រះយ៉ាងអស់ពីចិត្ត ទាំងដឹងថា នេះជាការដឹកនាំរបស់ទ្រង់ ហើយការនេះផ្ដល់ឲ្យខ្ញុំមានទំនុកចិត្តចង់បន្តប្រាប់ពួកគេអំពីកិច្ចការរបស់ព្រះ។

ថ្ងៃបន្ទាប់ ខ្ញុំផ្សាយដំណឹងល្អទៅកាន់នាង និងម្ដាយខ្ញុំ។ ខ្ញុំថា៖ «តើដឹងពីមូលហេតុដែលខ្ញុំទទួលយកកិច្ចការព្រះដ៏មានគ្រប់ព្រះចេស្ដានៃគ្រាចុងក្រោយទេ? ព្រោះខ្ញុំអានបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយឃើញថា វាសុទ្ធតែជាសេចក្តីពិត ជាព្រះសូរសៀងព្រះ ហើយខ្ញុំជឿជាក់ថា ទ្រង់ជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញ។ នៅគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានព្រះបន្ទូលរាប់លាន ដោយបើកសម្ដែងដល់យើងគ្រប់ទាំងអាថ៌កំបាំងអំពីផែនការគ្រប់គ្រង៦,០០០ឆ្នាំរបស់ទ្រង់ និងអំពីព្រះគម្ពីរ រួមទាំងរបៀបដែលមនុស្សជាតិបានវិវឌ្ឍមកដល់សព្វថ្ងៃ របៀបដែលសាតាំងធ្វើឲ្យយើងពុករលួយ របៀបដែលព្រះសង្រ្គោះមនុស្សជាតិម្ដងមួយជំហានៗ របៀបដែលទ្រង់កំណត់លទ្ធផល និងទិសដៅចុងក្រោយរបស់យើង មនុស្សបែបណាដែលអាចបានការសង្រ្គោះពេញលេញ និងចូលក្នុងនគរព្រះ ព្រមទាំងនរណាដែលនឹងត្រូវទទួលទោស។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានប្រាប់យើងអំពីអ្វីទាំងអស់នេះ។ ទ្រង់ក៏ប្រាប់យើងពីសេចក្តីពិតអំពីរបៀបដែលមនុស្សត្រូវបានសាតាំងធ្វើឲ្យពុករលួយ និងឫសគល់ដែលយើងប្រឆាំងនឹងព្រះផងដែរ។ ជាងនេះទៀត ទ្រង់បានបង្ហាញយើងពីផ្លូវ ដើម្បីបានការបន្សុទ្ធពេញលេញពីអំពើបាបយើង។ គ្រប់ទាំងព្រះបន្ទូលសុទ្ធតែជាសេចក្តីពិត ដែលពេញដោយព្រះចេស្ដា និងសិទ្ធិអំណាច។ ព្រះដ៏មានគ្រប់ព្រះចេស្ដាសម្ដែងចេញការទាំងអស់នេះ ដើម្បីបន្សុទ្ធ និងបំផ្លាស់បំប្រែយើង ដើម្បីសង្រ្គោះយើងទាំងស្រុងពីអំណាចសាតាំង»។ ពេលនោះ ខ្ញុំក៏សួរពួកគាត់ថា «តើអ្នកគិតថា នរណាអាចសម្ដែងចេញសេចក្តីពិត និងសង្គ្រោះមនុស្សទៅ? មានតែព្រះប៉ុណ្ណោះ! មនុស្សមិនមានសេចក្តីពិតទេ។ ព្រះគ្រីស្ទមួយប៉ុណ្ណោះជាផ្លូវ សេចក្តីពិត និងជីវិត»។ រួចខ្ញុំក៏បន្តថា៖ «អ្នកគួរតែអានបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាឲ្យបានហ្មត់ចត់ នោះអ្នកនឹងឃើញថា វាជាសេចក្តីពិត និងជាព្រះសូរសៀងព្រះ ហើយព្រះដ៏មានគ្រប់ព្រះចេស្ដាជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញ! បើអ្នកឮនរណាម្នាក់ធ្វើបន្ទាល់ថា ព្រះអម្ចាស់បានយាងមកវិញ ហើយមិនស្វែងយល់ តែគ្រាន់តែថ្កោលទោស ដោយព្រោះតែសម្ដីគ្រូគង្វាល នោះអ្នកនឹងបាត់ឱកាសស្វាគមន៍ព្រះអម្ចាស់មិនខាន។ នោះនឹងជាការអាម៉ាស់បំផុត»។ ឮបែបនេះ ម៉ាក់ខ្ញុំថា៖ «កូនឯងនិយាយត្រូវ។ ព្រះបានបង្កើតមនុស្សជាតិ ដូច្នេះ យើងគួរតែស្ដាប់បន្ទូលព្រះ មិនមែនសម្ដីមនុស្សឡើយ»។ ឮគាត់និយាយបែបនេះ ខ្ញុំអរសប្បាយជាខ្លាំង ហើយក៏អរព្រះគុណព្រះដ៏មានគ្រប់ព្រះចេស្ដាដែរ។ រួចគាត់បន្តប្រាប់ខ្ញុំទៀតថា៖ «ពេលម៉ាក់សុំឲ្យគ្រូគង្វាលអធិស្ឋានឲ្យគ្រួសារយើងសម្រាប់អ្វីមួយ គេនិយាយថា៖ 'កូនប្រុសអ្នកមិនស្ដាប់យើង ដែលជាបុព្វជិតទេ។ គាត់គ្មានការយល់ព្រមពីយើង ដើម្បីដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដាឡើយ។ អ្នកមិនគោរពយើងសោះឡើយ ដូច្នេះ បើគ្រួសារអ្នកមានរឿងអី កុំសុំឲ្យយើងជួយឡើយ ព្យាយាមដោះស្រាយដោយខ្លួនឯងទៅ'»។ ខ្ញុំខឹងជាខ្លាំង ពេលឮពាក្យទាំងនេះ! ខ្ញុំប្រាប់គាត់ថា៖ «ក្នុងនាមជាសមាជិកបុព្វជិត ពួកគេគួរតែនាំពួកអ្នកជឿឲ្យស្វែងយល់ពីដំណឹងណាមួយអំពីការយាងមកវិញរបស់ព្រះអម្ចាស់។ ពួកគេមិនគ្រាន់តែមិនធ្វើបែបនេះទេ តែក៏គំរាមពួកអ្នកជឿ រារាំងគេមិនឲ្យឮព្រះសូរសៀងព្រះ និងស្វាគមន៍ព្រះអម្ចាស់ទៀត។ តើគេមានចេតនាអ្វីឲ្យប្រាកដទៅ? តើគេមិនព្យាយាមក្ដាប់មនុស្សគ្រប់គ្នាយ៉ាងណែននៅក្នុងដៃគេទេឬ? ព្រះអម្ចាស់យេស៊ូវបានដាក់បណ្ដាសាពួកផារិស៊ីថា៖ 'ពួកអាចារ្យ និងពួកផារិស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាបិទមិនឲ្យមនុស្សចូលទៅក្នុងនគរស្ថាន‌សួគ៌ឡើយ។ អ្នករាល់គ្នាមិនព្រមចូលខ្លួនឯងហើយ ថែមទាំងរាំងស្ទះអស់អ្នកដែលកំពុងចូលនោះ មិនឲ្យចូលទៀត' (ម៉ាថាយ ២៣:១៣)។ ពេលព្រះអម្ចាស់យេស៊ូវបានលេចមកធ្វើការ ពួកផារិស៊ីបានប្រឆាំងផ្កាប់មុខ និងថ្កោលទោសទ្រង់ ដើម្បីឲ្យខ្លួនអាចគ្រប់គ្រងប្រជាជនយូដា យ៉ាងណែនក្នុងក្រញ៉ាំរបស់ខ្លួន។ ចុងក្រោយ ពួកគេបានឲ្យគេឆ្កាងព្រះអម្ចាស់យេស៊ូវ រួចត្រូវបណ្ដាសា និងការដាក់ទោសពីព្រះជាម្ចាស់។ បុព្វជិតសព្វថ្ងៃដូចជាពួកផារិស៊ីអ៊ីចឹង។ ពួកគេមិនគ្រាន់តែមិនស្វែងរក និងសិក្សាទេ តែក៏រារាំងអ្នកជឿពីផ្លូវពិតផងដែរ។ ពួកគេកំពុងតាំងខ្លួនជាសត្រូវព្រះហើយ! ចុងក្រោយ ពួកគេក៏នឹងត្រូវបណ្ដាសា និងទទួលទោសផងដែរ»។

ក្រោយមក ខ្ញុំក៏ធ្វើទីបន្ទាល់ប្រាប់ពួកគេអំពីរបៀបដែលយើងត្រូវស្ដាប់ព្រះសូរសៀងព្រះ ដើម្បីស្វាគមន៍ព្រះអម្ចាស់ និងថានេះជាផ្លូវតែមួយគត់ ដើម្បីក្លាយជាស្ត្រីក្រមុំដ៏វៃឆ្លាត និងស្វាគមន៍ព្រះអម្ចាស់។ រួចខ្ញុំក៏ជំរុញពួកគេថា «ខ្ញុំសង្ឃឹមថា អ្នកនឹងស្វែងយល់យ៉ាងហ្មត់ចត់ពីកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៃគ្រាចុងក្រោយ ហើយអានបន្ទូលទ្រង់ ដើំម្បីចង់ដឹងថាតើនោះពិតជាព្រះសូរសៀងព្រះឬអត់។ ខ្ញុំមិនចង់ឲ្យអ្នកចាញ់បញ្ឆោត និងត្រូវត្រួតត្រាដោយបុព្វជិតទេ។ អ្នកត្រូវតែមានការឈ្វេងយល់»។ ម៉ាក់បានស្ដាប់ខ្ញុំ រួចថា៖ «ឯងនិយាយត្រូវ។ ម៉ាក់តែងតែស្ដាប់បុព្វជិត ដោយខ្លាចថា ឯងដើរតាមផ្លូវខុស។ នោះជាមូលហេតុដែលម៉ាក់ព្យាយាមរារាំងឯងមិនឲ្យជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា។ តែម៉ាក់ឃើញថា ការប្រកបគ្នារបស់ឯងត្រឹមត្រូវតាមព្រះគម្ពីរ ហើយអ្វីៗមិនដូចសម្ដីដែលបុព្វជិតបានបង្ហាញនោះឡើយ។ ម៉ាក់នឹងស្វែងយល់ពីវា»។ នាងក៏បាននៅទីនោះ ស្ដាប់យ៉ាងយកចិត្តទុកដាក់ដែរ។ ក្រោយមក ខ្ញុំបានអានបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាជាច្រើនឲ្យពួកគេស្ដាប់។ រួចប្រកបគ្នាអំពីភាពខុសគ្នានៃការដើរតាមព្រះ និងការដើរតាមមនុស្ស ហេតុផលដែលព្រះកំពុងធ្វើកិច្ចការជំនុំជម្រះចុងក្រោយរបស់ទ្រង់នៅក្នុងសាច់ឈាមនាពេលសព្វថ្ងៃ និងសារៈសំខាន់នៃកិច្ចការរបស់ព្រះនៅគ្រាចុងក្រោយ។ ក្រោយប្រកបគ្នាបានពីរបីវគ្គ ពួកគាត់ទាំងពីរបានទទួលយកកិច្ចការព្រះដ៏មានគ្រប់ព្រះចេស្ដានៃគ្រាចុងក្រោយ។ ដោយឃើញពួកគាត់ទាំងពីរចូលមកចំពោះព្រះ ពិតជាធ្វើឲ្យខ្ញុំរំភើបចិត្តជាខ្លាំង ហើយខ្ញុំបានអរព្រះគុណព្រះយ៉ាងអស់ពីចិត្ត។ នោះជាសេចក្តីស្រឡាញ់របស់ព្រះ។

ក្រោយមក ប្រពន្ធខ្ញុំបានបើកចិត្តចំពោះខ្ញុំ។ នាងថា៖ «អូនបានសង្កត់សង្កិនបង ហើយថែមទាំងប្រើការលែងលះ ដើម្បីបង្ខំបងទៀតផង ទាំងនេះព្រោះតែអូនស្ដាប់តាមគ្រូគង្វាល។ គ្រប់ពេលដែលអូនទៅពួកជំនុំ គាត់ប្រាប់អូនថា បងដើរផ្លូវខុស ហើយឲ្យអូនដាស់តឿនបងឲ្យបកក្រោយវិញ។ អូនខ្លាចថា គាត់និយាយត្រូវ ដូច្នេះហើយទើបអូនចេះតែប្រកែកជាមួយបងនោះ ហើយអូនមិនស្ដាប់បងនិយាយសោះ។ តែក្រោយពេលអានបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា និងឮការប្រកបគ្នារបស់បងរួចមក អូនឃើញថា វាខុសស្រឡះពីអ្វីដែលអូនស្រមៃ»។ រួចនាងថា៖ «ដោយគិតពីអាកប្បកិរិយារបស់អូនចំពោះកិច្ចការថ្មីរបស់ព្រះ វាធ្វើឲ្យអូនខ្លាចជាខ្លាំង។ អូនកំពុងប្រឆាំងនឹងព្រះ ហើយប៊ិះតែបាត់បង់ឱកាសស្វាគមន៍ការយាងមករបស់ព្រះអម្ចាស់ទៅហើយ»។ ក្រោយមក នាងក៏សុំទោសខ្ញុំ ដោយនិយាយថា៖ «អូនមិនគួរប្រព្រឹត្តចំពោះបងបែបនេះសោះ។ ឲ្យអូនសុំទោសផង»។ ពេលឮប្រពន្ធខ្ញុំនិយាយពាក្យ «សុំទោស» បែបនេះ ខ្ញុំរំជួលចិត្តជាខ្លាំង។ ខ្ញុំហៀបនឹងស្រក់ទឹកភ្នែក។ ខ្ញុំពិតជាដឹងគុណព្រះជាខ្លាំង។

តែតាមរយៈបទពិសោធន៍នេះ ខ្ញុំអាចយល់ពីកិច្ចខិតខំរបស់ព្រះ ដើម្បីសង្រ្គោះមនុស្សជាតិ។ ទ្រង់អនុញ្ញាតឲ្យការលំបាកទាំងនេះកើតឡើងចំពោះយើង ដើម្បីលាតត្រដាងពីសេចក្តីពុករលួយ និងភាពខ្វះចន្លោះរបស់យើង ដើម្បីប្រោសជំនឿយើងលើទ្រង់ឲ្យគ្រប់លក្ខណ៍។ ពេលខ្លះ ខ្ញុំរងទុក្ខ ទន់ខ្សោយ និងឈឺចាប់ តែព្រះមិនដែលចាកចោលខ្ញុំទេ ហើយទ្រង់តែងតែដឹកនាំខ្ញុំ ដោយបន្ទូលទ្រង់ជានិច្ច។ ការនេះជួយឲ្យខ្ញុំមើលឃើញទស្សនៈខុសឆ្គងរបស់ខ្ញុំអំពីជំនឿ និងរៀនបានសេចក្តីពិតខ្លះ ហើយវាពង្រឹងជំនឿខ្ញុំលើព្រះ។ គ្រប់យ៉ាងជាការដឹកនាំរបស់ព្រះ! អរព្រះគុណព្រះ!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការរៀនចុះចូលតាមរយៈភាពលំបាក

ដោយ លី យ៉ាង (ចិន) នៅពេលកូនប្រុសរបស់ខ្ញុំមានអាយុ ៦ ឆ្នាំ ខ្ញុំសម្គាល់ឃើញថាមានដុំពកមួយនៅពីក្រោយត្រចៀករបស់គាត់។ ខ្ញុំបាននាំគាត់ទៅមន្ទីរពេទ្យ...

ខ្ញុំត្រូវបានរំដោះដោយសារការបោះបង់ចោលភាពអាត្មានិយម

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅក្នុងនិស្ស័យរបស់មនុស្សសាមញ្ញ មិនមានសេចក្ដីវៀចវេរ ឬការបញ្ឆោតនោះទេ មនុស្សមានទំនាក់ទំនងធម្មតាជាមួយគ្នា...

ការលាតត្រដាងពីរូបខ្ញុំតាមរយៈការផ្លាស់ប្ដូរភារកិច្ច

ខ្ញុំកំពុងបំពេញការងារខាងផលិតវីដេអូក្នុងក្រុមជំនុំ តែដោយសារពុំសូវមានការងារច្រើន អ្នកដឹកនាំក៏ផ្ទេរខ្ញុំទៅស្រោចស្រពអ្នកជឿថ្មីវិញ។ ពេលនោះ...