ការរួចផុតពី ទ្រុងគ្រួសារ
ដោយលីនស៊ី ប្រទេសចិន ខ្ញុំបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយក្នុងឆ្នាំ២០០៥។ ក្នុងពេលនោះដែរ តាមរយៈការជួបជុំ...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
នៅក្នុងខែមករា ឆ្នាំ ២០១៩ មិត្តភក្តិម្នាក់បានធ្វើបន្ទាល់ប្រាប់ខ្ញុំអំពីកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ពេលនោះ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយព្រះបន្ទូលទាំងនោះបានទាក់ទាញចិត្តខ្ញុំយ៉ាងខ្លាំង។ សម្រាប់ខ្ញុំ នេះគឺជាការមកដល់នៃសេចក្តីពិតថ្មីមួយ ហើយខ្ញុំពិតជាត្រេកអរជាពន់ពេក។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានបកស្រាយសេចក្ដីអាថ៌កំបាំងនៃព្រះគម្ពីរ សេចក្ដីអាថ៌កំបាំងនៃការយកកំណើតជាមនុស្ស ឫសគល់នៃសេចក្ដីពុករលួយរបស់មនុស្ស និងផ្លូវដើម្បីបោះបង់អំពើបាប ទទួលបានការបន្សុទ្ធ និងទទួលបានសេចក្ដីសង្គ្រោះ។ គ្មានមនុស្សណាម្នាក់អាចនិយាយពាក្យបែបនេះបានឡើយ។ ខ្ញុំមានអារម្មណ៍ថា នេះគឺជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ ថាព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះអម្ចាស់យេស៊ូវដែលយាងត្រឡប់មកវិញ។ ដូច្នេះ ខ្ញុំក៏បានទទួលយកដោយក្ដីរំភើប ហើយបានចែករំលែកដំណឹងដ៏អស្ចារ្យនេះជាមួយគ្រួសាររបស់ខ្ញុំ។ ម្ដាយខ្ញុំ មីងរបស់ខ្ញុំ ព្រមទាំងបងប្អូនប្រុសស្រីមួយចំនួន បានទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា។ ពួកយើងបានជួបជុំគ្នា និងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រាល់ថ្ងៃ ដោយត្រេកអរនឹងសេចក្តីពិតដែលសម្ដែងចេញដោយព្រះដ៏មានគ្រប់ព្រះចេស្ដា។ ពួកយើងមានអារម្មណ៍ថា ពួកយើងទទួលបានយ៉ាងច្រើន ច្រើនជាងអ្វីដែលពួកយើងទទួលបានជាច្រើនឆ្នាំនៅក្នុងសាសនាទៅទៀត។
មិនយូរប៉ុន្មាន គ្រូគង្វាល និងពួកគ្រូជំនួយនៅក្នុងភូមិរបស់យើង បានដឹងអំពីសេចក្ដីជំនឿរបស់ខ្ញុំ។ នៅល្ងាចមួយ គ្រូជំនួយម្នាក់បានមកដល់ផ្ទះខ្ញុំដោយមិនបានរំពឹងទុក ហើយបានសួរខ្ញុំថា៖ «ហេតុអ្វីបានជាអ្នក និងម្ដាយរបស់អ្នកមិនមកចូលរួមពិធីថ្វាយបង្គំ?» ខ្ញុំបានប្រាប់គាត់ថា៖ «ខ្ញុំមិនទៅពួកជំនុំទៀតទេ ពីព្រោះព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញហើយ ទ្រង់គឺជាព្រះដ៏មានគ្រប់ព្រះចេស្ដា។ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាជាច្រើន ហើយខ្ញុំភ្ញាក់ផ្អើលណាស់ ខ្ញុំមិនដែលអានអ្វីដែលថ្មីស្រឡាងបែបនេះទេ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានបកស្រាយសេចក្ដីអាថ៌កំបាំងជាច្រើននៅក្នុងព្រះគម្ពីរ។ ខ្ញុំបានរកឃើញថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាសេចក្តីពិត ហើយទ្រង់គឺជាព្រះអម្ចាស់យេស៊ូវដែលយាងត្រឡប់មកវិញ ដែលពួកយើងបាននិងកំពុងទន្ទឹងរង់ចាំ»។ គាត់បានស្ដាប់ខ្ញុំនិយាយ រួចក៏ឆ្លើយតបមកវិញទាំងមន្ទិលសង្ស័យថា៖ «ព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញ? ម្ដេចនឹងអាចទៅរួចទៅ?» ខ្ញុំបានប្រាប់គាត់ថា៖ «ព្រះដ៏មានគ្រប់ព្រះចេស្ដាបានចាប់ផ្ដើមយុគសម័យនៃនគរព្រះ ហើយទ្រង់កំពុងធ្វើកិច្ចការថ្មី។ យុគសម័យនៃព្រះគុណបានកន្លងផុតទៅហើយ ហើយព្រះវិញ្ញាណបរិសុទ្ធលែងធ្វើកិច្ចការនៅក្នុងពួកជំនុំសាសនានានាទៀតហើយ។ វាប្រៀបដូចជាពេលដែលព្រះអម្ចាស់យេស៊ូវបានយាងមកធ្វើកិច្ចការអ៊ីចឹងដែរ។ មនុស្សបានចាកចេញពីព្រះវិហារ ហើយដើរតាមទ្រង់។ ឥឡូវនេះ យើងត្រូវដើរឲ្យទាន់កិច្ចការថ្មីរបស់ព្រះជាម្ចាស់ ដើម្បីទទួលបានការសង្គ្រោះដោយព្រះជាម្ចាស់នៅគ្រាចុងក្រោយ»។ ដោយឃើញថាខ្ញុំប្ដេជ្ញាចិត្តជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា គាត់ក៏និយាយថាខ្ញុំនឹងត្រូវបានបណ្ដេញចេញ រួចគាត់ក៏ដើរចេញទៅ។ បន្ទាប់ពីនោះមក គ្រូគង្វាល និងពួកគ្រូជំនួយ បានទៅរំខានគ្រួសារមួយ ដែលទើបតែទទួលយកកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់។ គ្រូគង្វាលបាននិយាយទៅកាន់ពួកគេថា៖ «អ្នកបានចូលរួមជាមួយពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយមិនបានចូលរួមពិធីថ្វាយបង្គំរបស់យើងទេ។ អ្នកត្រូវបានគេបោកបញ្ឆោតហើយ ព្រះអម្ចាស់មិនទាន់យាងត្រឡប់មកវិញទេ។ ក្នុងនាមជាគ្រូគង្វាលម្នាក់ ខ្ញុំដឹងអ្វីៗទាំងអស់នៅក្នុងព្រះគម្ពីរ។ ប្រសិនបើព្រះដ៏មានគ្រប់ព្រះចេស្ដាពិតជាព្រះអម្ចាស់យេស៊ូវយាងត្រឡប់មកវិញមែននោះ ខ្ញុំច្បាស់ជាដឹងអំពីរឿងនេះមិនខាន»។ គាត់ក៏បាននិយាយទៀតថា៖ «ប្រសិនបើអ្នកទទូចចង់ចាកចេញពីពួកជំនុំនេះ អ្នកត្រូវតែនិយាយនៅចំពោះមុខមនុស្សគ្រប់គ្នាថា អ្នកបានបែរខ្នងដាក់ព្រះយេស៊ូវ។ លើសពីនេះទៅទៀត ពួកជំនុំនឹងមិនផ្ដល់ជំនួយអ្វីដល់អ្នកឡើយ។ នៅថ្ងៃអាទិត្យ អ្នកត្រូវតែមកពួកជំនុំ ដើម្បីលុបឈ្មោះរបស់អ្នកចេញ ហើយប្រកាសប្រាប់ដល់សមាជិកពួកជំនុំទាំងមូល។ បើមិនដូច្នោះទេ អ្នកនឹងត្រូវបានគេបណ្ដេញចេញពីភូមិ»។ ខ្ញុំខឹងយ៉ាងខ្លាំង។ មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពខាងជំនឿ ប៉ុន្តែពួកគេបែរជាប្រើកលល្បិចដ៏ថោកទាបបែបនេះ ដើម្បីរារាំងមនុស្សមិនឲ្យស្វែងយល់ពីផ្លូវពិតទៅវិញ។ ប្រសិនបើពួកគេជាអ្នកបម្រើដ៏ល្អ ពួកគេគួរតែមានចិត្តស្វែងរក ស្វែងយល់ថាតើពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាជាអ្វី និងពិនិត្យមើលកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ប៉ុន្តែនៅចំពោះមុខការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ ពួកគេបែរជាទាស់ទទឹង និងថ្កោលទោសទាំងងងឹតងងល់ទៅវិញ។ តើពួកគេម្ដេចនឹងជាអ្នកស្វែងរកសេចក្តីពិតទៅ? ថ្ងៃបន្ទាប់ ខ្ញុំបានទៅជួបគ្រួសារដែលទទួលរងការរំខានពីសំណាក់គ្រូគង្វាលរូបនោះ។ បងប្រុសនោះបាននិយាយថា ពួកគេជឿថាព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះដ៏ពិត ដូច្នេះ ទោះបីជាពួកគេត្រូវបណ្ដេញចេញពីភូមិក៏ដោយ ក៏ពួកគេនៅតែបន្តជឿលើទ្រង់ដែរ។ បន្ទាប់ពីនោះមក គ្រូគង្វាលបានផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន និងសេចក្ដីខុសទំនងដើម្បីរារាំងមនុស្សមិនឲ្យស្វែងយល់ពីផ្លូវពិត។ នេះបានបង្ហាញខ្ញុំថា ការជឿលើព្រះជាម្ចាស់ និងការដើរតាមទ្រង់ មិនមែនជារឿងងាយស្រួលនោះទេ។ ព្រះអម្ចាស់យេស៊ូវត្រូវបានសាសនាយូដាគាបសង្កត់ នៅពេលទ្រង់បានយាងមកធ្វើកិច្ចការ។ ពេលនោះ មិនសូវមានមនុស្សដើរតាមទ្រង់ច្រើនប៉ុន្មានទេ។ ឥឡូវនេះ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានយាងមកធ្វើកិច្ចការ ហើយទ្រង់ក៏ត្រូវបានពិភពសាសនាគាបសង្កត់់ផងដែរ។ មនុស្សភាគច្រើនជឿ និងស្ដាប់តាមពួកបព្វជិត ហើយមិនព្រមទទួលយកការយាងមករបស់ព្រះអម្ចាស់ឡើយ។ នោះក៏បានបញ្ជាក់យ៉ាងច្បាស់នូវការពិតមួយសម្រាប់ខ្ញុំផងដែរ៖ ផ្លូវពិតតែងតែរងការគាបសង្កត់តាំងពីសម័យបុរាណមកម្ល៉េះ។ មានមនុស្សតិចតួចណាស់ដែលទទួលយកផ្លូវពិត និងដើរតាមព្រះជាម្ចាស់ ខណៈដែលមនុស្សជាច្រើនថ្វាយបង្គំមនុស្ស និងដើរតាមពួកគ្រូគង្វាលនៅក្នុងសាសនា។ ទោះបីជាគ្រូគង្វាលបានរារាំង និងធ្វើទុក្ខបុកម្នេញពួកយើងក៏ដោយ ក៏ពួកយើងបានទទួលយកផ្លូវពិត និងបានរកឃើញផ្លូវនៃជីវិតអស់កល្បរួចទៅហើយ។ ពួកយើងមានពរមែន។ ការយល់ដឹងពីរឿងនេះ បានធ្វើឲ្យខ្ញុំកាន់តែមានសេចក្ដីជំនឿរឹងមាំក្នុងការដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដា។
ក្រោយមក គាត់បានរាយការណ៍អំពីសេចក្ដីជំនឿរបស់ខ្ញុំលើព្រះដ៏មានគ្រប់ព្រះចេស្ដា ទៅកាន់សមាគមពួកជំនុំ។ នៅល្ងាចមួយ គាត់បានមកផ្ទះរបស់ខ្ញុំ ដោយនាំមនុស្សមួយក្រុមមកជាមួយ។ គាត់ប្រាប់ឱ្យខ្ញុំទៅផ្ទះរបស់គ្រូជំនួយម្នាក់ និងពន្យល់ឱ្យបានច្បាស់អំពីសេចក្ដីជំនឿរបស់ខ្ញុំលើព្រះដ៏មានគ្រប់ព្រះចេស្ដា ដល់ពួកបព្វជិត និងអ្នករួមការងារទាំងអស់។ ពួកគេពិតជាអាក្រក់ណាស់ ដោយប្រឆាំង និងថ្កោលទោសកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់។ ខ្ញុំមិនមានភាពក្លាហានក្នុងការប្រឈមមុខជាមួយពួកគេទេ។ ប៉ុន្តែខ្ញុំដឹងថា ប្រសិនបើខ្ញុំមិនទៅជួបពួកគេទេ ពួកគេច្បាស់ជាប្រឌិតពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានថែមទៀតមិនខាន។ ព្រះជាម្ចាស់បានប្រទានព្រះគុណដល់ខ្ញុំ ដោយអនុញ្ញាតឲ្យខ្ញុំបានឮព្រះសូរសៀងរបស់ទ្រង់ និងយល់ពីសេចក្តីពិតមួយចំនួន។ ឥឡូវនេះ ដោយសារទ្រង់ត្រូវការឲ្យខ្ញុំធ្វើបន្ទាល់អំពីកិច្ចការរបស់ទ្រង់ ខ្ញុំមិនអាចរត់គេចបានទេ។ ដូច្នេះ ខ្ញុំក៏បានអធិដ្ឋានថា៖ «ឱព្រះដ៏មានគ្រប់ព្រះចេស្ដា សូមទ្រង់ណែនាំទូលបង្គំ និងប្រទានព្រះបន្ទូលដែលទូលបង្គំត្រូវការ ដើម្បីឲ្យទូលបង្គំមានសេចក្ដីជំនឿក្នុងការធ្វើបន្ទាល់អំពីកិច្ចការរបស់ទ្រង់»។ ពេលខ្ញុំទៅដល់ផ្ទះរបស់គ្រូជំនួយនោះ ខ្ញុំបានអង្គុយលើកៅអីមួយ ហើយឃើញមនុស្សជាងដប់នាក់អង្គុយជុំវិញខ្ញុំ ក្នុងនោះរួមមានគ្រូគង្វាលប្រាំនាក់មកពីសមាគមពួកជំនុំ ព្រមទាំងពួកបព្វជិតប្រចាំភូមិ និងសមាជិកពួកជំនុំមួយចំនួនផងដែរ។ ការឃើញមនុស្សច្រើនបែបនេះ ធ្វើឲ្យខ្ញុំមានអារម្មណ៍ភ័យញញើតម្ដងទៀត ពីព្រោះខ្ញុំមិនដឹងថានឹងមានរឿងអ្វីកើតឡើងបន្ទាប់ទៀតនោះទេ។ ខ្ញុំបានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់នៅក្នុងចិត្តឥតឈប់ឈរ ដើម្បីឲ្យទ្រង់ជួយឲ្យខ្ញុំស្ងប់ចិត្ត។ បន្តិចម្ដងៗ ខ្ញុំលែងសូវមានអារម្មណ៍ភ័យខ្លាចទៀតហើយ ពីព្រោះខ្ញុំដឹងថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគង់នៅជាមួយខ្ញុំ។ គ្រូគង្វាលវ័យចំណាស់ម្នាក់របស់សមាគមពួកជំនុំ បានសួរខ្ញុំយ៉ាងម៉ឺងម៉ាត់ថា៖ «ហេតុអ្វីបានជាអ្នក ម្ដាយរបស់អ្នក និងយាយរបស់អ្នកមិនមកចូលរួមពិធីថ្វាយបង្គំ? តើអ្នកដឹងទេថាពួកជំនុំគឺជាអ្វី? តើអ្នកដឹងទេថា ការចាកចេញពីពួកជំនុំ គឺជាការក្បត់ព្រះអម្ចាស់យេស៊ូវ ហើយទ្រង់នឹងបោះបង់អ្នកចោល?» ខ្ញុំបានប្រាប់គាត់ថា៖ «ព្រះអម្ចាស់យេស៊ូវបានមានព្រះបន្ទូលប្រាប់យើងថា៖ 'ដ្បិតទីណាដែលមានមនុស្សពីរ ឬបីនាក់ជួបជុំគ្នានៅក្នុងព្រះនាមរបស់ខ្ញុំ នោះខ្ញុំគង់នៅក្នុងកណ្ដាលពួកគេ' (ម៉ាថាយ ១៨:២០)។ តើពួកជំនុំពិតគឺជាអ្វីទៅ? ដើម្បីចាត់ទុកថាជាពួកជំនុំមួយ វាមិនសំខាន់ទេថាតើមានសមាជិកប៉ុន្មាននាក់ ឬស្ថិតនៅទីណានោះ។ ទោះបីជាមានមនុស្សប៉ុន្មាននាក់ជួបជុំគ្នាក៏ដោយ ដរាបណាពួកជំនុំនោះមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ មានវត្តមានរបស់ព្រះជាម្ចាស់ និងមានការផ្គត់ផ្គង់នៃសេចក្ដីពិត នោះទើបជាពួកជំនុំ។ ឥឡូវនេះ ប្រសិនបើយើងក្រឡេកមើលពួកជំនុំសព្វថ្ងៃ តើមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? តើការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់នាំមកនូវការបំភ្លឺដែរឬទេ? តើកម្មវិធីថ្វាយបង្គំគួរឲ្យត្រេកអរដែរឬទេ ហើយតើកម្មវិធីទាំងនោះផ្ដល់ការផ្គត់ផ្គង់ដែរឬទេ? ពួកគ្រូគង្វាលគ្រាន់តែផ្សាយអំពីរឿងដដែលៗ ហើយវាមិនបានជួយមនុស្សនៅក្នុងការដេញតាមរបស់ពួកគេ ដើម្បីស្គាល់ព្រះអម្ចាស់ទាល់តែសោះ។ អ្នកជឿមិនអាចទទួលបានការផ្គត់ផ្គង់ជីវិតណាមួយឡើយ។ ពួកគេទន់ខ្សោយ និងអវិជ្ជមាន ដេញតាមទ្រព្យសម្បត្តិ ហើយសោយសុខនឹងរឿងលោកីយ៍។ ពួកជំនុំសព្វថ្ងៃនេះគឺប្រៀបដូចជាព្រះវិហារនៅសម័យព្រះអម្ចាស់យេស៊ូវអ៊ីចឹងដែរ គឺបានបាត់បង់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយមិនអាចហៅថាជាពួកជំនុំពិតបានឡើយ។ តើហេតុអ្វីបានជាពួកយើងចង់ជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដានៅពេលនេះ ហើយឈប់ចូលរួមពិធីថ្វាយបង្គំ? នោះក៏ព្រោះតែអ្វីៗគ្រប់យ៉ាងដែលព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញ សុទ្ធតែជាសេចក្តីពិត។ ទ្រង់បានបើកសម្ដែងសេចក្ដីអាថ៌កំបាំងដែលលាក់កំបាំងជាច្រើននៃព្រះគម្ពីរ។ ការអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាពិតជាបានធ្វើឱ្យខ្ញុំយល់ដឹងច្រើនមែន ធ្វើឲ្យចិត្តខ្ញុំភ្លឺស្វាង និងចិញ្ចឹមវិញ្ញាណរបស់ខ្ញុំ។ នេះហើយគឺជាលទ្ធផលនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាការលេចមកនៃព្រះដ៏ពិត ហើយពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាពួកជំនុំពិត។ សព្វថ្ងៃនេះ អ្នកជឿពិតជាច្រើនមកពីសាសនា និងនិកាយផ្សេងៗ ដែលទន្ទឹងរង់ចាំការយាងមករបស់ព្រះអម្ចាស់ កំពុងអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅលើអ៊ីនធឺណិត តាមរយៈមធ្យោបាយផ្សេងៗ។ ពួកគេមានភាពប្រាកដប្រជាថា នេះគឺជាព្រះសូរសៀងរបស់ព្រះជាម្ចាស់។ ហេតុអ្វីបានជាអ្នកមិនព្រមស្វែងរក និងពិនិត្យមើលរឿងនេះ? ពួកអ្នកគឺជាគ្រូគង្វាល ជាអ្នកអធិប្បាយនៅក្នុងពួកជំនុំ។ អ្នកគួរតែនាំមុខក្នុងការដឹកនាំអ្នកជឿ ឲ្យស្វាគមន៍ព្រះអម្ចាស់។ នោះទើបហៅថាការទទួលខុសត្រូវចំពោះជីវិតរបស់ពួកគេ!» ពេលខ្ញុំនិយាយចប់ ពួកគេទាំងអស់គ្នាក៏ស្ងាត់មាត់ឈឹង។
ក្រោយមក គ្រូគង្វាលនោះក៏បានសួរខ្ញុំថា៖ «អ្នកនិយាយថាព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញហើយ។ តើអ្នកដឹងដោយរបៀបណា?» បន្ទាប់មក គាត់បានបើកព្រះគម្ពីរ ហើយចង្អុលទៅខគម្ពីរមួយ រួចប្រាប់ខ្ញុំថា៖ «ព្រះគម្ពីរចែងថា៖ 'ប៉ុន្តែ ចំពោះថ្ងៃ និងពេលកំណត់នោះ គឺគ្មានមនុស្សណាម្នាក់ដឹងឡើយ សូម្បីតែពួកទេវតានៃស្ថានសួគ៌ និងព្រះរាជបុត្រាក៏មិនជ្រាបផង គឺមានតែព្រះវរបិតារបស់ខ្ញុំមួយប៉ុណ្ណោះដែលជ្រាប' (ម៉ាថាយ ២៤:៣៦)។ នេះមានន័យថា គ្មាននរណាម្នាក់នឹងដឹងទេ នៅពេលដែលព្រះអម្ចាស់យាងមក។ ដូច្នេះ តើអ្នកដឹងដោយរបៀបណា?» ខ្ញុំបានប្រាប់គាត់ថា៖ «ប្រសិនបើគ្មាននរណាម្នាក់ដឹងសោះថា ទ្រង់បានយាងមកហើយនោះ តើយើងនឹងទទួលស្វាគមន៍ទ្រង់ដោយរបៀបណាទៅ? ព្រះគម្ពីរដែលចែងថា 'ប៉ុន្តែ ចំពោះថ្ងៃ និងពេលកំណត់នោះ គឺគ្មានមនុស្សណាម្នាក់ដឹងឡើយ' គឺមានន័យថា គ្មាននរណាម្នាក់ដឹងពីពេលវេលានៃការយាងមករបស់ទ្រង់នោះទេ ប៉ុន្តែ ទ្រង់នឹងមានព្រះបន្ទូល បន្ទាប់ពីទ្រង់យាងមក។ ទ្រង់នឹងលេចមកដើម្បីបំពេញកិច្ចការរបស់ទ្រង់។ ពេលយើងឮព្រះសូរសៀងរបស់ព្រះអម្ចាស់ និងឃើញសេចក្តីពិតដែលទ្រង់បានសម្ដែងចេញ តើយើងមិនដឹងទេឬអីថា ទ្រង់បានយាងត្រឡប់មកវិញហើយនោះ? វាដូចទៅនឹងព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ 'លុះកណ្ដាលអធ្រាត ក៏មានសម្រែកបន្លឺឡើងថា មើលណ៎ កូនកម្លោះមកដល់ហើយ ចូរអ្នករាល់គ្នា ចេញទៅទទួលលោកចុះ' (ម៉ាថាយ ២៥:៦)។ 'មើល ខ្ញុំឈរនៅមាត់ទ្វារទាំងគោះ ប្រសិនបើអ្នកណា ឮសំឡេងខ្ញុំ ហើយបើកទ្វារឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះ ក៏បរិភោគជាមួយនឹងខ្ញុំដែរ' (វិវរណៈ ៣:២០)។ ដូច្នេះ គន្លឹះដើម្បីស្វាគមន៍ព្រះអម្ចាស់ គឺត្រូវស្ដាប់ព្រះសូរសៀងរបស់ទ្រង់។ ប្រសិនបើយើងឮនរណាម្នាក់ស្រែកប្រាប់ថា កូនកំលោះបានមកដល់ហើយ ពោលគឺធ្វើបន្ទាល់ថា ព្រះអម្ចាស់បានយាងត្រឡប់មកវិញហើយនោះ យើងគួរតែចេញទៅទទួលទ្រង់ ហើយស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ដោយចិត្តរាបទាប។ មានតែមនុស្សបែបនេះទេ ទើបជាស្រីក្រមុំដែលមានប្រាជ្ញា ដែលអាចស្វាគមន៍ព្រះអម្ចាស់ និងចូលរួមពិធីជប់លៀងជាមួយទ្រង់បាន។ បើតាមការគិតរបស់អ្នក គ្មាននរណាម្នាក់នឹងដឹងឡើយ ទោះបីជាបន្ទាប់ពីព្រះអម្ចាស់បានយាងមកក៏ដោយ។ បើដូច្នេះមែន តើខគម្ពីរទាំងអស់នេះអាចបកស្រាយយ៉ាងដូចម្ដេច ហើយតើខគម្ពីរទាំងនេះនឹងត្រូវបានសម្រេចយ៉ាងដូចម្ដេចទៅ?» ខ្ញុំក៏បានលើកឧទាហរណ៍មួយប្រាប់ពួកគេផងដែរ។ ខ្ញុំបាននិយាយថា៖ «សូមគិតដល់ពេលដែលព្រះអម្ចាស់យេស៊ូវបានយាងមកធ្វើកិច្ចការចុះ។ ដំបូងឡើយ គ្មាននរណាម្នាក់ទទួលស្គាល់ទ្រង់ថាជាព្រះជាម្ចាស់ឡើយ។ នៅពេលទ្រង់ចាប់ផ្ដើមធ្វើកិច្ចការ និងមានព្រះបន្ទូល ព្រះវិញ្ញាណបរិសុទ្ធបានធ្វើបន្ទាល់ថា៖ 'នេះគឺជាបុត្រស្ងួនភ្ងារបស់ខ្ញុំ ខ្ញុំសព្វព្រះទ័យនឹងទ្រង់ណាស់' (ម៉ាថាយ ៣:១៧)។ បន្ទាប់ពីនោះមក ទ្រង់ក៏ចាប់ផ្ដើមបង្ហាញទីសម្គាល់ និងមហស្ចារ្យ ប្រោសអ្នកជំងឺឲ្យជាសះស្បើយ បណ្ដេញអារក្ស ផ្សាយពីផ្លូវនៃការប្រែចិត្ត និងអត់ទោសបាបឲ្យមនុស្ស។ ទ្រង់បានចាប់ផ្ដើមកិច្ចការនៃការប្រោសលោះនៅយុគសម័យនៃព្រះគុណ។ គឺទាល់តែពេលនោះហើយ ទើបមនុស្សទទួលស្គាល់ព្រះអម្ចាស់យេស៊ូវថាជាព្រះប្រោសលោះរបស់មនុស្សជាតិ ថាជាព្រះជាម្ចាស់ផ្ទាល់។ តើសេចក្ដីជំនឿរបស់យើងលើព្រះអម្ចាស់ មិនផ្អែកលើកិច្ចការ និងព្រះបន្ទូលរបស់ទ្រង់តែមួយមុខទេឬ? មហន្តរាយដ៏ធំសម្បើមបានចាប់ផ្ដើមហើយ ទំនាយទាំងអស់អំពីការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេចហើយ។ ទ្រង់បានយាងត្រឡប់មកវិញ ហើយកំពុងធ្វើកិច្ចការ។ ទ្រង់កំពុងសម្ដែងចេញនូវសេចក្តីពិតដែលចាំបាច់ ដើម្បីបន្សុទ្ធ និងសង្គ្រោះមនុស្សជាតិ ហើយទ្រង់កំពុងធ្វើកិច្ចការនៃការជំនុំជម្រះដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់។ ទ្រង់បានប្រោសឲ្យមនុស្សមួយក្រុមក្លាយជាអ្នកឈ្នះ។ ទាំងនេះគឺជាការពិតដែលគ្មាននរណាម្នាក់អាចបដិសេធបានឡើយ។ យើងមិនអាចរង់ចាំសេចក្ដីវិនាសរបស់យើងយ៉ាងអកម្ម ដោយវាយតម្លៃកិច្ចការរបស់ព្រះជាម្ចាស់ ផ្អែកលើសញ្ញាណ និងការស្រមើស្រមៃរបស់យើងនោះទេ។ បើធ្វើបែបនេះ យើងនឹងខកខានឱកាសរបស់យើង ក្នុងការទទួលស្វាគមន៍ព្រះអម្ចាស់មិនខាន»។ បន្ទាប់ពីនោះមក គ្រូគង្វាលវ័យក្មេងម្នាក់មកពីសមាគមពួកជំនុំ បានខឹងយ៉ាងខ្លាំង ហើយសួរខ្ញុំថា៖ «ព្រះដ៏មានគ្រប់ព្រះចេស្ដានេះ តើទ្រង់នៅឯណា? តើអ្នកធ្លាប់ឃើញទ្រង់ដែរឬទេ? បើមិនធ្លាប់ទេ តើអ្នកអាចប្រាកដយ៉ាងដូចម្ដេចថា ទ្រង់គឺជាព្រះអម្ចាស់យេស៊ូវដែលយាងត្រឡប់មកវិញនោះ?» ជាការឆ្លើយតប ខ្ញុំបានសួរគាត់នូវសំណួរមួយថា៖ «អ្នកជឿលើព្រះអម្ចាស់យេស៊ូវ ចុះតើអ្នកធ្លាប់ឃើញទ្រង់ដែរឬទេ? ពួកយើងគ្មាននរណាម្នាក់ធ្លាប់ឃើញព្រះអម្ចាស់ទេ ចុះហេតុអ្វីបានជាពួកយើងជឿលើទ្រង់?» ពួកគេគ្មាននរណាម្នាក់ឆ្លើយតបឡើយ។ បន្ទាប់មក ខ្ញុំបាននិយាយថា៖ «កាលពីពេលដែលព្រះអម្ចាស់យេស៊ូវកំពុងធ្វើកិច្ចការក្នុងសាច់ឈាម តើមិនមានមនុស្សជាច្រើនបានឃើញទ្រង់ទេឬ? ពួកប្រធានបូជាចារ្យ ពួកអាចារ្យ និងពួកផារិស៊ី សុទ្ធតែធ្លាប់ឃើញព្រះភក្ត្ររបស់ព្រះអម្ចាស់ ប៉ុន្តែ តើពួកគេបានទទួលស្គាល់ទ្រង់ថាជាព្រះអម្ចាស់ដែរឬទេ? តើពួកគេបានដើរតាមទ្រង់ដែរឬទេ? ពួកគេមិនត្រឹមតែមិនបានដើរតាមទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងបានថ្កោលទោស និងបដិសេធទ្រង់ ហើយចុងក្រោយ បានយកព្រះអម្ចាស់យេស៊ូវទៅឆ្កាងទៀតផង។ តើរឿងនេះប្រាប់យើងពីអ្វី? ទោះបីជាអ្នកឃើញព្រះភក្ត្ររបស់ព្រះអម្ចាស់ក៏ដោយ ប្រសិនបើអ្នកមិនស្គាល់ទ្រង់ និងមិនអាចចំណាំព្រះសូរសៀងរបស់ទ្រង់បានទេ អ្នកនៅតែប្រឆាំងនឹងទ្រង់ ហើយត្រូវបានទ្រង់ថ្កោលទោសដដែល។ ប្រសិនបើអ្នកបានកើតក្នុងយុគសម័យនោះ ហើយអ្នកបានឃើញព្រះអម្ចាស់យេស៊ូវ និងបានស្ដាប់សេចក្ដីអធិប្បាយរបស់ទ្រង់ តើអ្នកនឹងទទួលស្គាល់ទ្រង់ថាជាព្រះគ្រីស្ទដែរឬទេ? នេះជារឿងដែលពិបាកនឹងនិយាយណាស់»។ ពេលខ្ញុំនិយាយចប់ គ្រូគង្វាលនោះក៏បានតបតវិញថា៖ «អ្នកនិយាយថាព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះអម្ចាស់យេស៊ូវដែលយាងត្រឡប់មកវិញ។ តើផ្អែកលើមូលដ្ឋានអ្វីទៅ?» ខ្ញុំបានឆ្លើយតបថា៖ «ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ 'ចៀមខ្ញុំស្ដាប់សំឡេងខ្ញុំ ហើយខ្ញុំក៏ស្គាល់ពួកវាដែរ ហើយពួកវាក៏ដើរតាមខ្ញុំផង' (យ៉ូហាន ១០:២៧)។ ដើម្បីកំណត់ថាតើព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាការលេចមកនៃព្រះជាម្ចាស់ឬអត់នោះ គន្លឹះសំខាន់គឺត្រូវមើលថាតើព្រះបន្ទូលរបស់ទ្រង់ គឺជាសេចក្តីពិតដែរឬទេ។ ខ្ញុំនឹងអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាឲ្យអ្នកស្ដាប់ ហើយអ្នកអាចពិចារណាមើលថា តើនេះគឺជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ដែរឬទេ។ បន្ទាប់មក អ្នកនឹងដឹងថាតើព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះអម្ចាស់យេស៊ូវដែលយាងត្រឡប់មកវិញឬអត់ហើយ»។ បន្ទាប់មក ខ្ញុំក៏បានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាពីរបីវគ្គនៅក្នុងទូរសព្ទរបស់ខ្ញុំ ឲ្យពួកគេស្ដាប់។
ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅទូទាំងចក្រវាល ខ្ញុំកំពុងធ្វើកិច្ចការរបស់ខ្ញុំ ហើយនៅទិសខាងកើត សំឡេងផ្គរលាន់យ៉ាងកងរំពងបន្លឺឡើងឥតឈប់ឈរ ធ្វើឲ្យរញ្ជួយគ្រប់ជាតិសាសន៍ និងគ្រប់និកាយទាំងអស់។ គឺជាសូរសៀងរបស់ខ្ញុំ ដែលបាននាំមនុស្សទាំងអស់មកដល់សព្វថ្ងៃនេះ។ ខ្ញុំធ្វើឲ្យមនុស្សទាំងអស់ត្រូវបានយកឈ្នះដោយសារសូរសៀងរបស់ខ្ញុំ ឲ្យធ្លាក់ចូលទៅក្នុងអូរនេះ និងត្រឡប់មកចុះចូលនៅចំពោះមុខខ្ញុំ ពីព្រោះខ្ញុំបានដកយកសិរីរុងរឿងរបស់ខ្ញុំពីផែនដីទាំងមូលជាយូរមកហើយ ហើយបានបញ្ចេញវាម្តងទៀតនៅទិសខាងកើត។ តើអ្នកណាមិនប្រាថ្នាចង់ឃើញសិរីរុងរឿងរបស់ខ្ញុំ? តើអ្នកណាមិនទន្ទឹងរង់ចាំដោយអន្ទះសានូវការយាងត្រឡប់មកវិញរបស់ខ្ញុំ? តើអ្នកណាមិនស្រេកឃ្លានចង់ឲ្យខ្ញុំលេចមកម្តងទៀត? តើអ្នកណាមិននឹកនាភាពគួរឲ្យស្រឡាញ់របស់ខ្ញុំ? តើមានអ្នកណាដែលមិនមករកពន្លឺ? តើមានអ្នកណាដែលមិនគយគន់ភាពបរិបូរណ៍នៃស្រុកកាណាន? តើអ្នកណាមិនប្រាថ្នាចង់ឲ្យព្រះដ៏ប្រោសលោះយាងត្រឡប់មកវិញ? តើអ្នកណាមិនកោតស្ញប់ស្ញែងដល់ព្រះអង្គដែលមានព្រះចេស្ដាដ៏មហិមា? សូរសៀងរបស់ខ្ញុំនឹងត្រូវបានផ្សព្វផ្សាយនៅទូទាំងផែនដី។ ខ្ញុំនឹងបន្លឺសូរសៀង ហើយមានបន្ទូលកាន់តែច្រើនទៅកាន់រាស្ដ្ររើសតាំងរបស់ខ្ញុំ ប្រៀបដូចជាផ្គរលាន់ដ៏ខ្លាំងក្លាដែលធ្វើឲ្យរញ្ជួយភ្នំ និងទន្លេ។ ខ្ញុំមានបន្ទូលទៅកាន់ចក្រវាលទាំងមូល និងទៅកាន់មនុស្សជាតិ។ ហេតុនេះ ព្រះបន្ទូលចេញពីមាត់ខ្ញុំបានក្លាយជាកំណប់ទ្រព្យរបស់មនុស្ស ហើយមនុស្សទាំងអស់ស្រឡាញ់ព្រះបន្ទូលរបស់ខ្ញុំ។ ផ្លេកបន្ទោរបញ្ចេញពន្លឺចេញពីទិសខាងកើតរហូតដល់ទិសខាងលិច។ ព្រះបន្ទូលរបស់ខ្ញុំគឺបែបនេះ ដែលមនុស្សមិនចង់ឃ្លាតចេញពីព្រះបន្ទូលទាំងនោះឡើយ ហើយក៏ជាព្រះបន្ទូលដែលមនុស្សមិនអាចស្ទង់បានដែរ ហើយរឹតតែខ្លាំងជាងនេះទៅទៀត ព្រះបន្ទូលទាំងនោះនាំឲ្យមនុស្សមានសេចក្តីអំណរ។ ប្រៀបដូចជាទារកទើបនឹងកើត មនុស្សទាំងអស់មានអារម្មណ៍ត្រេកអរនិងរីករាយ ហើយអបអរសាទរការយាងមកដល់របស់ខ្ញុំ។ តាមរយៈសូរសៀងរបស់ខ្ញុំ ខ្ញុំនឹងនាំមនុស្សទាំងអស់មកនៅចំពោះមុខខ្ញុំ។ ចាប់ពីពេលនោះមក ខ្ញុំនឹងចូលទៅក្នុងចំណោមមនុស្សជាផ្លូវការ ដើម្បីឲ្យពួកគេមកថ្វាយបង្គំខ្ញុំ។ ដោយសារសិរីរុងរឿងដែលខ្ញុំបញ្ចេញ និងព្រះបន្ទូលចេញពីមាត់ខ្ញុំ ខ្ញុំនឹងធ្វើឲ្យមនុស្សទាំងអស់មកនៅចំពោះមុខខ្ញុំ ហើយឃើញថាផ្លេកបន្ទោរភ្លឺចេញពីទិសខាងកើត ថាខ្ញុំបានយាងចុះមកលើ 'ភ្នំដើមអូលីវ' នៅទិសខាងកើត ហើយបានមកដល់ផែនដីជាយូរមកហើយ និងថាខ្ញុំលែងជាបុត្ររបស់ជនជាតិយូដាទៀតហើយ តែជាផ្លេកបន្ទោរនៃទិសខាងកើតវិញ។ ពីព្រោះខ្ញុំបានរស់ពីសុគតឡើងវិញជាយូរមកហើយ ហើយបានចាកចេញពីកណ្តាលចំណោមមនុស្សជាតិ រួចបានលេចមកម្តងទៀតដោយសិរីរុងរឿងនៅក្នុងចំណោមមនុស្ស។ ខ្ញុំគឺជាព្រះអង្គដែលត្រូវបានគេថ្វាយបង្គំរាប់មិនអស់តាំងពីច្រើនយុគសម័យកន្លងមក ហើយខ្ញុំក៏ជាទារកដែលត្រូវបានបោះបង់ចោលដោយជនជាតិអ៊ីស្រាអែលរាប់មិនអស់តាំងពីច្រើនយុគសម័យកន្លងមកដែរ។ រឹតតែខ្លាំងជាងនេះទៅទៀត ខ្ញុំគឺជាព្រះដ៏មានគ្រប់ព្រះចេស្ដាដែលពេញដោយសិរីល្អនៃយុគសម័យបច្ចុប្បន្ននេះ! ចូរឲ្យមនុស្សទាំងអស់មកនៅចំពោះបល្ល័ង្ករបស់ខ្ញុំ ហើយឃើញព្រះភក្ត្រដ៏រុងរឿងរបស់ខ្ញុំ ឮព្រះសូរសៀងរបស់ខ្ញុំ និងឃើញពីកិច្ចការរបស់ខ្ញុំ។ នេះគឺជាបំណងព្រះហឫទ័យរបស់ខ្ញុំទាំងមូល ជាទីបញ្ចប់ និងជាចំណុចកំពូលនៃផែនការរបស់ខ្ញុំ ក៏ដូចជាគោលបំណងនៃការគ្រប់គ្រងរបស់ខ្ញុំដែរ ពោលគឺដើម្បីឲ្យជាតិសាសន៍ជាច្រើនថ្វាយបង្គំខ្ញុំ ឲ្យមាត់ជាច្រើនទទួលស្គាល់ខ្ញុំ ឲ្យមនុស្សជាច្រើនដាក់សេចក្តីជំនឿរបស់ខ្លួនមកលើខ្ញុំ និងឲ្យរាស្ដ្ររើសតាំងរបស់ខ្ញុំជាច្រើនចុះចូលនឹងខ្ញុំ!» («ស្នូរផ្គរលាន់ទាំងប្រាំពីរ៖ ថ្លែងទំនាយថា ដំណឹងល្អនៃនគរព្រះ នឹងផ្សាយទៅពាសពេញចក្រវាល» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នាំយកទាំងជីវិត ហើយនាំយកទាំងមាគ៌ានៃសេចក្ដីពិតដ៏ឋិតថេរ និងអស់កល្បជានិច្ចមកជាមួយ។ សេចក្ដីពិតនេះ ជាផ្លូវដែលមនុស្សទទួលបានជីវិត និងជាផ្លូវតែមួយគត់ ដែលឱ្យមនុស្សបានស្គាល់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់សព្វព្រះទ័យ។ បើអ្នកមិនស្វែងរកមាគ៌ាជីវិតដែលត្រូវបានផ្គត់ផ្គង់ដោយព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ នោះអ្នកនឹងមិនអាចទទួលបានការសព្វព្រះហឫទ័យពីព្រះយេស៊ូវជាដាច់ខាត ហើយនឹងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលទៅក្នុងខ្លោងទ្វារនៃនគរស្ថានសួគ៌បានឡើយ ពីព្រោះអ្នកគឺទាំងអាយ៉ង និងអ្នកទោសប្រវត្តិសាស្រ្ត។ អស់អ្នកដែលត្រូវបានគ្រប់គ្រងដោយបទប្បញ្ញត្តិ ដោយពាក្យពេចន៍ និងដោយចំណងនៃប្រវត្តិសាស្ត្រ នឹងមិនអាចទទួលបានជីវិត ហើយក៏មិនអាចទទួលបានមាគ៌ាជីវិតដ៏អស់កល្បជានិច្ចបានជាដាច់ខាត។ នេះគឺដោយសារតែអ្វីដែលពួកគេទទួលបាន គឺគ្រាន់តែជាទឹកល្អក់ដែលត្រូវបានប្រកាន់ខ្ជាប់អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ជំនួសឲ្យទឹកនៃជីវិតដែលហូរចេញពីបល្ល័ង្ក។ អស់អ្នកដែលមិនត្រូវបានផ្គត់ផ្គង់ដោយទឹកនៃជីវិត នឹងនៅតែជាសាកសព ជាវត្ថុលេងរបស់សាតាំង និងជាកូនចៅនៃនរករហូតអស់កល្ប។ តើក្នុងសភាពបែបនោះ ពួកគេអាចមើលឃើញព្រះជាម្ចាស់ដោយរបៀបណា? អ្នកគ្រាន់តែស្វែងរកដើម្បីឱបក្រសោបអតីតកាល ដើម្បីឈរនៅស្ងៀម និងរក្សាអ្វីៗឱ្យនៅដដែល ហើយមិនស្វែងរកការផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន ព្រមទាំងបោះបង់អតីតកាលចោលទេ ដូច្នេះ តើអ្នកនឹងមិនប្រឆាំងនឹងព្រះជាម្ចាស់រហូតទេឬអី? ជំហានកិច្ចការរបស់ព្រះជាម្ចាស់ ទាំងខ្លាំងក្លា និងអស្ចារ្យ ប្រៀបបានទៅនឹងទឹករលកកំពុងខ្ជោលឡើង និងសំឡេងផ្គររន្ទះគ្រហឹម ប៉ុន្តែអ្នកបែរជាអង្គុយរង់ចាំសេចក្ដីវិនាសដោយអសកម្ម ទាំងតោងជាប់នឹងអ្វីដែលចាស់គំរឹល ហើយរង់ចាំសំណាងមកដល់ដោយមិនបាច់ខំ។ បើនៅតែបែបនេះ តើអ្នកអាចត្រូវបានគេចាត់ទុកថាជាអ្នកដើរតាមលំអានជើងនៃកូនចៀមយ៉ាងដូចម្ដេច?» («មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។
ពួកគេទាំងអស់គ្នាក៏បានខ្សឹបខ្សៀវគ្នា ដោយទឹកមុខភ្ញាក់ផ្អើលយ៉ាងខ្លាំង។ មិនយូរប៉ុន្មាន គ្រូគង្វាលវ័យចំណាស់ម្នាក់នោះបានចង្អុលមកខ្ញុំ ហើយនិយាយថា៖ «ខ្ញុំជឿថា អ្វីដែលអ្នកទើបតែអានអម្បាញ់មិញនេះ មិនអាចជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺពោរពេញដោយសេចក្ដីមេត្ដាករុណា ប៉ុន្តែសេចក្ដីនេះតឹងរ៉ឹងពេកហើយ។ ទាំងនេះមិនមែនជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ»។ ខ្ញុំបាននិយាយថា៖ «អ្នកគិតថា ព្រះជាម្ចាស់ពោរពេញដោយសេចក្ដីមេត្ដាករុណា ហើយទ្រង់មិនប្រើព្រះបន្ទូលតឹងរ៉ឹង ដើម្បីលាតត្រដាង និងដាក់បណ្ដាសាមនុស្សឡើយ។ តើអ្នកប្រាកដទេថា មតិនេះស្របនឹងការពិត? ព្រះអម្ចាស់យេស៊ូវបានមានព្រះបន្ទូលជាច្រើន ដែលស្ដីបន្ទោសដល់មនុស្ស។ តើអ្នកពិតជាភ្លេចហើយមែនទេ? ទ្រង់បានថ្កោលទោស និងស្ដីបន្ទោសពួកផារិស៊ី ដោយមានព្រះបន្ទូលថា៖ 'ពួកអាចារ្យ និងពួកផារិស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាបិទមិនឱ្យមនុស្សចូលទៅក្នុងនគរស្ថានសួគ៌ឡើយ។ អ្នករាល់គ្នាមិនព្រមចូលខ្លួនឯងហើយ ថែមទាំងរាំងស្ទះអស់អ្នកដែលកំពុងចូលនោះ មិនឱ្យចូលទៀត' (ម៉ាថាយ ២៣:១៣)។ 'ពួកអាចារ្យ និងពួកផារិស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាខំធ្វើដំណើរតាមផ្លូវទឹក និងផ្លូវគោក ដើម្បីបានមនុស្សម្នាក់ចូលសាសនា តែកាលណាគេចូលសាសនាហើយ អ្នករាល់គ្នាបែរជាធ្វើឱ្យគេអាក្រក់សមនឹងធ្លាក់នរក ជាងអ្នករាល់គ្នាមួយទ្វេជាពីរ' (ម៉ាថាយ ២៣:១៥)។ នៅមានព្រះបន្ទូលបែបនេះជាច្រើនទៀត។ នេះបញ្ជាក់ថា និស្ស័យរបស់ព្រះជាម្ចាស់មិនត្រឹមតែមានសេចក្ដីមេត្ដាករុណា និងសេចក្ដីស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានតេជានុភាព និងសេចក្ដីក្រោធផងដែរ។ យើងមិនអាចវាស់ស្ទង់កិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ផ្អែកលើសញ្ញាណ និងការស្រមើស្រមៃផ្ទាល់ខ្លួនរបស់យើងបានឡើយ។ ធ្វើបែបនេះ គឺប្រព្រឹត្តកំហុសនៃការវិនិច្ឆ័យ និងដាក់កំហិតលើព្រះជាម្ចាស់ហើយ»។ ខ្ញុំបានបន្តទៀតថា៖ «ព្រះគម្ពីរក៏បានទាយអំពីកិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយផងដែរ៖ 'ដ្បិតនឹងមានវេលាមកដល់ ជាគ្រាដែលការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់' (១ ពេត្រុស ៤:១៧)។ ព្រះជាម្ចាស់សម្ដែងចេញនូវសេចក្តីពិត និងជំនុំជម្រះមនុស្សជាតិនៅគ្រាចុងក្រោយ ដោយបែងចែកមនុស្សទាំងអស់ទៅតាមប្រភេទរៀងៗខ្លួន ហើយញែកចៀមចេញពីពពែ ស្រូវសាលីចេញពីស្រងែ និងអ្នកបម្រើល្អចេញពីអ្នកបម្រើអាក្រក់យ៉ាងដាច់ស្រឡះ។ ប្រសិនបើព្រះជាម្ចាស់យាងមកធ្វើកិច្ចការនៅគ្រាចុងក្រោយ ហើយនៅតែពោរពេញដោយសេចក្ដីមេត្ដាករុណា និងសេចក្ដីស្រឡាញ់ ដោយគ្មានការជំនុំជម្រះដ៏សុចរិត និងបណ្ដាសាទេនោះ ដូច្នេះ តើពេលណាទើបយុគសម័យនេះអាចឈានដល់ទីបញ្ចប់ទៅ?» បន្ទាប់មក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមួយវគ្គទៀតឲ្យពួកគេស្ដាប់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ឧបមាថា អំឡុងគ្រាចុងក្រោយនៃការបើកសម្ដែងពីលទ្ធផលរបស់មនុស្ស ព្រះជាម្ចាស់នៅតែស្រឡាញ់មនុស្សដោយក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់ឥតគណនា និងបន្តសេចក្ដីស្រឡាញ់ដល់ពួកគេ និងមិនឱ្យពួកគេស្ថិតក្រោមការជំនុំជម្រះដោយសុចរិត ប៉ុន្តែបែរជាបង្ហាញដល់ពួកគេនូវការអត់ឱន ការអត់ទ្រាំ និងការអត់ទោស និងការលើកលែងទោសដល់ពួកគេទៅវិញ មិនថាពួកគេមានបាបខ្លាំងយ៉ាងណានោះទេ គឺគ្មានការជំនុំជម្រះសុចរិតណាមួយឡើយ។ ដូច្នេះ តើពេលណាដែលការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់ នឹងអាចចូលដល់ទីបញ្ចប់បានទៅ? តើនៅពេលណាដែលនិស្ស័យបែបនេះ នឹងអាចដឹកនាំមនុស្សទៅរកទិសដៅសមស្របរបស់មនុស្សជាតិបាន? ឧទាហរណ៍ ចៅក្រមម្នាក់ដែលមានសេចក្ដីស្រឡាញ់ចំពោះមនុស្ស ជាចៅក្រមដែលមានសេចក្ដីស្រឡាញ់ ទឹកមុខសប្បុរស និងមានសន្តានចិត្តល្អ។ គាត់ស្រឡាញ់មនុស្ស មិនខ្វល់ថាពួកគេបានប្រព្រឹត្តទោសកំហុសអ្វីឡើយ ហើយគាត់ស្រឡាញ់ និងអត់ឱនដល់មនុស្ស មិនថាពួកគេជានរណានោះទេ។ នៅក្នុងករណីនោះ តើពេលណាដែលគាត់អាចកាត់ក្ដីដោយយុត្តិធម៌បានទៅ? ក្នុងអំឡុងគ្រាចុងក្រោយ មានតែការជំនុំជម្រះដ៏សុចរិតប៉ុណ្ណោះ ទើបអាចតម្រៀបមនុស្សទៅតាមជំពូករបស់ពួកគេបាន និងនាំមនុស្សទៅកាន់ពិភពថ្មីមួយ។ តាមរបៀបនេះ យុគសម័យទាំងមូល ត្រូវបាននាំទៅរកទីបញ្ចប់តាមរយៈនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់នៃការជំនុំជម្រះ និងការវាយផ្ចាល» («និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ក្រោយពីបានស្ដាប់រួច ពួកគេរកពាក្យតបតលែងរួច។ មួយសន្ទុះក្រោយមក គ្រូគង្វាលវ័យចំណាស់នោះបានចង្អុលមកខ្ញុំ ហើយនិយាយដោយសម្ដីគំហកថា៖ «តើអ្នកដឹងទេថា ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាមកពីណា? គឺមកពីប្រទេសចិន ហើយត្រូវបានហាមឃាត់ដោយរដ្ឋាភិបាលចិន។ រដ្ឋាភិបាលនៃប្រទេសនោះមិនទទួលស្គាល់ថាវាជាផ្លូវពិតទេ ចុះហេតុអ្វីបានជាអ្នកជឿលើផ្លូវនេះ?» ខ្ញុំបានឆ្លើយតបដោយសួរថា៖ «តើរដ្ឋាភិបាលចិនជានរណាទៅ? តើពួកគេជាអ្នកដើរតាមព្រះជាម្ចាស់ ឬជារបបសាតាំងដែលមិនជឿថាមានព្រះ? ក្នុងនាមជាគ្រូគង្វាលម្នាក់ តើអ្នកអាចជឿពាក្យសម្ដីរបស់របបសាតាំងយ៉ាងដូចម្ដេចទៅ? នេះពិតជាល្ងង់ខ្លៅណាស់។ បើយោងតាមតក្កវិជ្ជារបស់អ្នក អ្វីក៏ដោយដែលរដ្ឋាភិបាលមិនទទួលស្គាល់ គឺមិនអាចជាផ្លូវពិតបានឡើយ។ តើនេះវាស្របនឹងការពិតដែរឬទេ? នៅពេលដែលព្រះអម្ចាស់យេស៊ូវយាងមក និងធ្វើកិច្ចការ តើទ្រង់មិនបានរងការថ្កោលទោស និងការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាលទេឬ? តើទ្រង់ត្រូវបានគេឆ្កាងដោយរបៀបណា? តើមិនមែនមកពីពួកផារិស៊ីឃុបឃិតជាមួយរដ្ឋាភិបាលរ៉ូម ទើបធ្វើឲ្យព្រះអម្ចាស់យេស៊ូវត្រូវគេឆ្កាងទេឬ? បើយោងតាមតក្កវិជ្ជារបស់អ្នក អ្វីក៏ដោយដែលរដ្ឋាភិបាលធ្វើទុក្ខបុកម្នេញ និងហាមឃាត់ គឺមិនអាចជាផ្លូវពិតបានឡើយ។ បើដូច្នេះ តើអ្នកមិនគួរណាបដិសេធ និងថ្កោលទោសកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវទេឬ? តើនេះមិនមែនជារឿងដែលគួរឲ្យអស់សំណើច និងមិនសមហេតុផលទេឬ? ព្រះគម្ពីរចែងថា៖ 'លោកីយ៍ទាំងមូលដេកនៅក្នុងសេចក្តីទុច្ចរិត' (១ យ៉ូហាន ៥:១៩)។ ពិភពលោកទាំងមូលស្ថិតនៅក្នុងកណ្ដាប់ដៃរបស់សាតាំង។ ពួកអាជ្ញាធរក៏ជាមនុស្សដែលពុករលួយដែរ តើពួកគេស្គាល់ព្រះជាម្ចាស់ដែរឬទេ? រហូតមកដល់សព្វថ្ងៃនេះ យើងមិនទាន់ឃើញមានថ្នាក់ដឹកនាំជាតិណាម្នាក់ ស្វែងយល់ពីកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាយ៉ាងសកម្ម ឬដឹកនាំប្រជាជនឲ្យគោរពថ្វាយបង្គំទ្រង់ឡើយ។ តើរឿងនេះបង្ហាញយើងពីអ្វី? មិនថាជាប្រទេសសាសនា ឬប្រទេសដែលមិនជឿថាមានព្រះនោះទេ គ្មានអ្នកដឹកនាំណាម្នាក់ជាមនុស្សដែលស្គាល់ព្រះជាម្ចាស់ឡើយ។ តើពួកគេអាចបែងចែកផ្លូវពិតពីផ្លូវក្លែងក្លាយយ៉ាងដូចម្ដេចទៅ? ពួកគេមិនអាចធ្វើបានជាដាច់ខាត។ ការវាយតម្លៃរបស់ពួកគេលើរឿងរ៉ាវនានា គឺផ្អែកទាំងស្រុងលើតក្កវិជ្ជារបស់សាតាំង ហើយគ្មានសេចក្តីពិតសូម្បីតែបន្តិច»។ ពេលខ្ញុំនិយាយចប់ ពួកគេទាំងអស់គ្នាក៏រកពាក្យនិយាយលែងចេញ។
មួយសន្ទុះធំក្រោយមក គ្រូគង្វាលវ័យចំណាស់នោះបានចង្អុលមកខ្ញុំ ហើយនិយាយទាំងកំហឹងថា៖ «ប្រសិនបើអ្នកចាកចេញពីពួកជំនុំ ហើយមានរឿងអ្វីកើតឡើងចំពោះសមាជិកគ្រួសាររបស់អ្នក ពួកបព្វជិតនឹងមិនអធិដ្ឋានឲ្យពួកគេទេ។ ពួកគេនឹងមិនបានជាសះស្បើយឡើយ ហើយនៅពេលពួកគេស្លាប់ ព្រលឹងរបស់ពួកគេនឹងមិនបានឡើងទៅស្ថានសួគ៌ទេ។ ដល់ពេលនោះ តើអ្នកនឹងធ្វើដូចម្ដេចទៅ?» ខ្ញុំដឹងនៅក្នុងចិត្តថា គាត់កំពុងព្យាយាមប្រើប្រាស់ទំនៀមទម្លាប់ចាស់ៗក្នុងភូមិទាំងនោះ ដើម្បីគ្រប់គ្រងខ្ញុំ។ ពួកយើងធ្លាប់លើកតម្កើងពួកគ្រូគង្វាលយ៉ាងខ្លាំង ហើយពួកយើងពឹងផ្អែកលើពួកគេឲ្យអធិដ្ឋានសម្រាប់ពួកយើង។ ពួកគ្រូគង្វាលទាំងនោះត្រូវបានអ្នកជឿគោរពយ៉ាងខ្លាំង ហើយពួកយើងពឹងផ្អែកលើពួកគេចំពោះគ្រប់រឿងទាំងអស់។ ប៉ុន្តែតាំងពីបានជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាមក ខ្ញុំបានដឹងថា ពួកបព្វជិតមិនអាចតំណាងឲ្យព្រះជាម្ចាស់បានទេ ហើយពួកគេក៏មិនមែនជាអ្នកកំណត់ថា តើមនុស្សនឹងបានឡើងទៅកាន់ស្ថានសួគ៌ ឬយ៉ាងណាបន្ទាប់ពីស្លាប់នោះដែរ។ ដូច្នេះ ខ្ញុំបានប្រាប់ពួកគេថា៖ «ពេលមានរឿងអ្វីកើតឡើងក្នុងគ្រួសារខ្ញុំទៅថ្ងៃមុខ ពួកយើងមិនត្រូវការការអធិដ្ឋានរបស់អ្នកទេ»។ គ្រូគង្វាលវ័យក្មេងនោះបាននិយាយថា៖ «តើអ្នកនឹងធ្វើដូចម្ដេច ប្រសិនបើគ្មាននរណាម្នាក់ជួយរៀបចំបុណ្យសពឲ្យអ្នកនោះ?» ខ្ញុំបានឆ្លើយតបយ៉ាងដាច់អហង្ការថា៖ «ប្រសិនបើមាននរណាម្នាក់នៅក្នុងគ្រួសារខ្ញុំស្លាប់ យើងនឹងបញ្ចុះសពរបស់ពួកគេ។ មិនចាំបាច់រៀបចំពិធីបុណ្យសពអ្វីនោះទេ។ ព្រះគម្ពីរចែងថា៖ 'ហើយសិស្សម្នាក់ទៀតរបស់ទ្រង់បានសួរទ្រង់ថា ព្រះអម្ចាស់ សូមឲ្យទូលបង្គំទៅបញ្ចុះសពឪពុកទូលបង្គំជាមុនសិន។ តែព្រះយេស៊ូវបានមានបន្ទូលតបទៅគាត់វិញថា ចូរដើរតាមខ្ញុំ ហើយទុកឲ្យអ្នកស្លាប់បញ្ចុះសពអ្នកស្លាប់គ្នាគេចុះ' (ម៉ាថាយ ៨:២១-២២)។ រវាងសេចក្ដីស្លាប់របស់សមាជិកគ្រួសារ និងសេចក្ដីបង្គាប់របស់ព្រះអម្ចាស់ តើមួយណាសំខាន់ជាង? ព្រះអម្ចាស់បានណែនាំយើងយ៉ាងច្បាស់ ឲ្យដើរតាមទ្រង់ និងលើកតម្កើងទ្រង់ជាធំ។ នោះទើបជារឿងសំខាន់បំផុត។ ហេតុអ្វីបានជាអ្នកនៅតែជាប់ជំពាក់នឹងពិធីសាសនាដែលគ្មានន័យ ជាជាងស្វែងរកសេចក្តីពិត និងទទួលស្វាគមន៍ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់? លទ្ធផល និងគោលដៅរបស់មនុស្សគឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ គ្មានមនុស្សណាម្នាក់អាចសម្រេចរឿងទាំងនេះបានឡើយ។ ហើយមនុស្សមិនអាចឡើងទៅស្ថានសួគ៌ ត្រឹមតែតាមរយៈការអធិដ្ឋានរបស់គ្រូគង្វាលនោះទេ នេះជារឿងគួរឲ្យអស់សំណើចណាស់»។ ខ្ញុំបានបន្តទៀតថា៖ «ឥឡូវនេះ ព្រះអម្ចាស់បានយាងត្រឡប់មកវិញ ហើយបានសម្ដែងចេញនូវសេចក្តីពិតជាច្រើន។ ទ្រង់បានបង្ហាញយើងពីផ្លូវ ដើម្បីបោះបង់អំពើបាប ដើម្បីឲ្យយើងអាចត្រូវបានបន្សុទ្ធ និងសង្គ្រោះ។ ប្រសិនបើយើងមិនដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដា ឬមិនទទួលយកការជំនុំជម្រះ និងការបន្សុទ្ធពីព្រះបន្ទូលរបស់ទ្រង់ ប៉ុន្តែបែរជារស់នៅក្នុងពិធីសាសនាដែលគ្មានន័យទៅវិញ តើធ្វើបែបនោះពិតជាគ្រប់គ្រាន់ ដើម្បីត្រូវបានបន្សុទ្ធមែនទេ?» ពេលខ្ញុំនិយាយបែបនេះចប់ ពួកគេរកពាក្យតបតលែងរួច។ បន្ទាប់មក គ្រូគង្វាលម្នាក់ទៀតបានញញឹម ហើយនិយាយមកកាន់ខ្ញុំថា៖ «ជេម៉ុង អ្នកគឺជាមនុស្សដែលមានគុណសម្បត្តិ និងជាមនុស្សដែលចេះគិត។ ពួកជំនុំឲ្យតម្លៃអ្នកណាស់។ ប្រសិនបើអ្នកបន្តធ្វើការនៅក្នុងពួកជំនុំ ហើយនាំមនុស្សឲ្យចូលរួមបានកាន់តែច្រើន នោះពួកជំនុំនឹងកាន់តែរឹងមាំមិនខាន។ យើងអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់ជាមួយគ្នា នោះពិតជាអស្ចារ្យណាស់!» ខ្ញុំអាចមើលដឹងថា ពួកគេពិតជាមានពុតត្បុតខ្លាំងណាស់។ អ្វីដែលពួកគេឲ្យតម្លៃ គឺការគ្រប់គ្រងលើមនុស្សឲ្យបានកាន់តែច្រើន ពីព្រោះធ្វើបែបនោះ ពួកគេនឹងទទួលបានតង្វាយកាន់តែច្រើន។ ពួកគេមិនបានទន្ទឹងរង់ចាំការលេចមករបស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំបានប្រាប់ពួកគេថា៖ «ការទទួលស្វាគមន៍ព្រះអម្ចាស់ គឺសំខាន់ជាងអ្វីៗទាំងអស់។ ទោះបីជាអ្នកនិយាយយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនឈប់ដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដាជាដាច់ខាត! ពួកអ្នកគឺជាគ្រូគង្វាលពួកជំនុំ។ ហេតុអ្វីបានជាអ្នកមិនដឹកនាំអ្នកជឿឲ្យស្វាគមន៍ការយាងមករបស់ព្រះអម្ចាស់ តែបែរជាទាស់ទទឹង និងថ្កោលទោសទៅវិញ? តើអ្នកមិនខ្លាចការប្រឆាំងនឹងព្រះជាម្ចាស់ ហើយត្រូវទ្រង់ដាក់ទោសទេឬ?» ពេលនោះ គ្រូគង្វាលវ័យក្មេងក៏បានកាត់សម្ដីខ្ញុំទាំងខឹងសម្បារ ហើយនិយាយថា៖ «រាល់អ្វីដែលពួកយើងកំពុងធ្វើ គឺដើម្បីការពារហ្វូងចៀមរបស់យើង។ ដោយសារតែអ្នកប្ដេជ្ញាចិត្តជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ពួកជំនុំនឹងបណ្ដេញអ្នកចេញ ហើយអ្នកមិនត្រូវបានអនុញ្ញាតឲ្យមកលួចចៀមរបស់យើងឡើយ!» ពេលឮគាត់និយាយបែបនេះ ខ្ញុំកាន់តែខឹង។ ព្រះអម្ចាស់បានយាងត្រឡប់មកវិញហើយ ហើយទ្រង់ចង់ស្វែងរកចៀមរបស់ទ្រង់។ ពួកអ្នកដឹកនាំពួកជំនុំទាំងនេះ គួរតែនាំមុខក្នុងការដឹកនាំអ្នកជឿឲ្យស្វែងយល់ពីផ្លូវពិត ដោយនាំយកចៀមរបស់ព្រះជាម្ចាស់មកចំពោះទ្រង់។ នេះទើបជាអ្វីដែលអ្នកបម្រើដ៏ស្មោះត្រង់គួរធ្វើ។ ប៉ុន្តែ ពួកគេមិនបានធ្វើបែបនេះទេ។ ដើម្បីការពារឋានៈ និងជីវភាពរបស់ពួកគេ ពួកគេបំភាន់ និងបោកបញ្ឆោតអ្នកជឿ ក្រោមលេសថាការពារហ្វូងចៀម ដោយអូសទាញមនុស្សឲ្យធ្វើតាមពួកគេ ព្រមទាំងប្រឆាំង និងថ្កោលទោសកិច្ចការរបស់ព្រះជាម្ចាស់។ ពួកគេពិតជាមានពុតត្បុតខ្លាំងណាស់ គឺជាអ្នកបម្រើដ៏អាក្រក់សុទ្ធសាធតែម្ដង! រឿងនេះរំឭកខ្ញុំពីព្រះបន្ទូលមួយវគ្គរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា៖ «សព្វថ្ងៃនេះ មនុស្សជាច្រើនបានប្រព្រឹត្តកំហុសស្រដៀងគ្នានេះដែរ។ ពួកគេប្រកាសប្រាប់ពីការលេចមករបស់ព្រះជាម្ចាស់ដែលនឹងជិតមកដល់ អស់ពីកម្លាំងរបស់ពួកគេ តែក្នុងពេលដំណាលគ្នានោះ គេបែរជាថ្កោលទោសចំពោះការលេចមករបស់ទ្រង់ទៅវិញ។ គំនិត 'មិនអាចទៅរួច' របស់ពួកគេ ដាក់កំហិតម្ដងទៀតលើការលេចមករបស់ព្រះជាម្ចាស់នៅក្នុងព្រំដែននៃការស្រមើស្រមៃរបស់ពួកគេ។ ហេតុនេះ ខ្ញុំបានឃើញមនុស្សជាច្រើនផ្ទុះសំណើចក្អាកក្អាយ និងកងរំពង ក្រោយជួបព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយចៃដន្យ។ ប៉ុន្តែតើសំណើចនេះខុសគ្នាពីការថ្កោលទោស និងការប្រមាថរបស់សាសន៍យូដាដែរទេ? អ្នករាល់គ្នាពុំមានការគោរពចំពោះវត្តមាននៃសេចក្តីពិតទេ ហើយអ្នកក៏មិនមានអាកប្បកិរិយាស្រេកឃ្លានសេចក្ដីពិតដែរ។ អ្វីទាំងអស់ដែលអ្នកធ្វើ គឺសិក្សាស្វែងយល់ដោយមិនរើសមុខ និងរង់ចាំដោយត្រេកអរ គ្មានការខ្វល់ខ្វាយសោះឡើយ។ តើអ្នកអាចទទួលបានអ្វីខ្លះ ពីការសិក្សាស្វែងយល់ និងការរង់ចាំបែបនេះ? តើអ្នកគិតថា អ្នកនឹងទទួលបានការដឹកនាំពីព្រះជាម្ចាស់ដោយផ្ទាល់ដែរឬទេ? ប្រសិនបើអ្នកមិនអាចយល់ពីសូរសៀងរបស់ព្រះជាម្ចាស់ តើអ្នកមានលក្ខណសម្បត្តិបែបណា ដើម្បីអាចធ្វើបន្ទាល់អំពីការលេចមករបស់ព្រះជាម្ចាស់បាន?» («ឧបសម្ព័ន្ធ ១៖ ការលេចមករបស់ព្រះជាម្ចាស់ បាននាំមកនូវយុគសម័យថ្មី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ អ្វីដែលព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាបានលាតត្រដាង គឺពិតជាច្បាស់លាស់ណាស់។ ពួកគ្រូគង្វាលទាំងនេះ មិនបានប្រព្រឹត្តចំពោះសេចក្តីពិត ឬកិច្ចការរបស់ព្រះជាម្ចាស់ ដោយក្ដីគោរពកោតខ្លាចសូម្បីតែបន្តិចសោះឡើយ។ ពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទ ជាអ្នកបម្រើដ៏អាក្រក់ ដែលត្រូវបានព្រះជាម្ចាស់បើកសម្ដែងនៅគ្រាចុងក្រោយ។ ពួកគេគ្មានសិទ្ធិឃើញការលេចមករបស់ព្រះជាម្ចាស់ឡើយ។ ទីបំផុត ពេលពួកគេឃើញថា ជំនឿរបស់ខ្ញុំលើព្រះដ៏មានគ្រប់ព្រះចេស្ដារឹងមាំមិនអាចរង្គោះរង្គើបាន ពួកគេក៏គ្មានជម្រើសអ្វី ក្រៅតែពីបណ្ដោយឲ្យខ្ញុំចាកចេញឡើយ។
ពួកគេបានផ្សាយសញ្ញាណ និងសេចក្ដីខុសទំនងទៅកាន់អ្នកជឿ។ ពួកគេមិនអនុញ្ញាតឲ្យអ្នកជឿទាក់ទងជាមួយអ្នកជឿនៃពួកជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាទេ ហើយបានបំភាន់ពួកគេឲ្យប្រឆាំងនឹងទ្រង់។ ពួកគេបានព្រមានមនុស្សគ្រប់ៗគ្នាថា ពួកគេនឹងត្រូវបណ្ដេញចេញពីពួកជំនុំ ប្រសិនបើពួកគេដើរតាមព្រះដ៏មានគ្រប់ព្រះចេស្ដា។ មនុស្សជាច្រើនមិនហ៊ានស្វែងយល់ពីកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាទេ ដោយសារតែការបំភាន់ និងការរារាំងរបស់ពួកគេ។ ពេលឃើញពួកបព្វជិតមានចេតនាប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់យ៉ាងដូច្នេះ ខ្ញុំខឹងយ៉ាងខ្លាំង ហើយខ្ញុំចង់ទៅនិយាយរកហេតុផលជាមួយពួកគេ។ ប៉ុន្តែខ្ញុំដឹងថា ការខិតខំរបស់ខ្ញុំនឹងត្រូវអសារបង់។ ខ្ញុំបានអធិដ្ឋានទៅព្រះជាម្ចាស់ ដោយទូលសូមឲ្យទ្រង់បំភ្លឺខ្ញុំ ដើម្បីឲ្យខ្ញុំដឹងថាត្រូវធ្វើអ្វីបន្តទៀត។ ក្រោយមក មានបងស្រីម្នាក់បានប្រកបគ្នាជាមួយខ្ញុំថា៖ «កាលនោះ ពួកផារិស៊ី បានទទូចឲ្យព្រះអម្ចាស់យេស៊ូវចុះពីលើឈើឆ្កាង ដើម្បីបញ្ជាក់ថាទ្រង់គឺជាព្រះមេស្ស៊ី ប៉ុន្តែ ទ្រង់មិនបានធ្វើបែបនោះទេ។ ទោះបីជាទ្រង់មិនបានបញ្ជាក់ឲ្យពួកគេឃើញក៏ដោយ តើដំណឹងល្អរបស់ទ្រង់មិនបានរីកសាយភាយពេញពិភពលោកទេឬ? អ្វីៗគ្រប់យ៉ាងត្រូវបានគ្រប់គ្រង និងចាត់ចែងដោយព្រះជាម្ចាស់។ ទ្រង់ប្រើប្រាស់ទង្វើរបស់ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ ដើម្បីឲ្យយើងអាចបែងចែកល្អ និងអាក្រក់បាន។ តាមរយៈពួកគេ យើងឃើញពីរបៀបដែលសាតាំងបំភាន់មនុស្ស និងទាស់ទទឹងនឹងព្រះជាម្ចាស់។ យើងអាចមើលឃើញពីភាពអាក្រក់ និងភាពឥតអៀនខ្មាសរបស់សាតាំង ហើយស្អប់ខ្ពើមវា ព្រមទាំងបដិសេធពួកបព្វជិតសាសនាទាំងនោះ។ នោះហើយជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់»។ ពេលបានឮការប្រកបរបស់គាត់ ចិត្តខ្ញុំក៏ភ្លឺស្វាង ហើយខ្ញុំលែងត្រូវពួកបព្វជិតរឹតត្បិតទៀតហើយ។ ដោយសារតែពួកគ្រូគង្វាលបានហាមឃាត់ពួកជំនុំរបស់ពួកគេយ៉ាងតឹងរ៉ឹង ដូច្នេះ ពួកយើងក៏ទៅផ្សាយដំណឹងល្អនៅកន្លែងផ្សេងសិន។ មិនយូរប៉ុន្មាន មានមនុស្សជាច្រើនបានស្វែងយល់ និងទទួលយកកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។
បន្ទាប់ពីនោះមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាពីរឬបីវគ្គទៀត។ តាមរយៈព្រះបន្ទូលទាំងនោះ ខ្ញុំបានយល់កាន់តែច្បាស់អំពីសារជាតិនៃការទាស់ទទឹងនឹងព្រះជាម្ចាស់របស់ពួកគ្រូគង្វាល។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «តើអ្នករាល់គ្នាចង់ដឹងអំពីឫសគល់នៃមូលហេតុ ដែលពួកផារិស៊ីប្រឆាំងទាស់នឹងព្រះយេស៊ូវដែរឬទេ? តើអ្នករាល់គ្នាចង់ដឹងពីសារជាតិរបស់ពួកផារិស៊ីទេ? ពួកគេពោរពេញដោយការស្រមើស្រមៃអំពីព្រះមែស្ស៊ី។ ជាងនេះទៅទៀត ពួកគេបានជឿត្រឹមថា ព្រះមែស្ស៊ីនឹងយាងមក ប៉ុន្តែពួកគេមិនបានដេញតាមសេចក្ដីពិតនៃជីវិតឡើយ។ ហេតុនេះ សូម្បីសព្វថ្ងៃនេះ ក៏ពួកគេនៅតែទន្ទឹងរង់ចាំព្រះមែស្ស៊ីដែរ ដ្បិតពួកគេមិនស្គាល់ផ្លូវនៃជីវិត ហើយក៏មិនដឹងថា ផ្លូវនៃសេចក្ដីពិតនោះជាអ្វីដែរ។ អ្នករាល់គ្នានិយាយទៅមើល៍ តើមនុស្សល្ងីល្ងើ ចចេសរឹងរូស និងល្ងង់ខ្លៅបែបនេះ អាចទទួលបានព្រះពរពីព្រះជាម្ចាស់បានដោយវិធីណា? តើពួកគេអាចមើលឃើញព្រះមែស្ស៊ីដែរឬទេ? ពួកគេប្រឆាំងទាស់នឹងព្រះយេស៊ូវ ព្រោះពួកគេមិនស្គាល់ទិសដៅនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ព្រោះពួកគេមិនស្គាល់ផ្លូវនៃសេចក្ដីពិតដែលព្រះយេស៊ូវមានព្រះបន្ទូលប្រាប់ ហើយលើសពីនេះទៅទៀត គឺមកពីពួកគេមិនយល់អំពីព្រះមែស្ស៊ី។ ហើយដោយសារតែពួកគេមិនធ្លាប់បានឃើញព្រះមែស្ស៊ី និងមិនដែលធ្លាប់បានរាប់អានជាមួយនឹងព្រះមែស្ស៊ី ទើបពួកគេបានប្រព្រឹត្តកំហុស ដោយតោងជាប់តែព្រះនាមរបស់ព្រះមែស្ស៊ី ខណៈដែលប្រឆាំងទាស់នឹងសារជាតិរបស់ព្រះមែស្ស៊ីតាមគ្រប់មធ្យោបាយដែលអាចធ្វើបាន។ សារជាតិនៃពួកផារិស៊ីនេះ គឺចចេសរឹងរូស ក្រអឺតក្រទម ហើយមិនស្ដាប់បង្គាប់សេចក្ដីពិតឡើយ។ គោលការណ៍នៃសេចក្តីជំនឿរបស់ពួកគេចំពោះព្រះជាម្ចាស់គឺ៖ ទោះបីសេចក្ដីបង្រៀនរបស់អ្នកជ្រៅជ្រះយ៉ាងណា ទោះបីជាសិទ្ធិអំណាចរបស់អ្នកខ្ពង់ខ្ពស់យ៉ាងណា ក៏អ្នកមិនមែនជាព្រះគ្រីស្ទដែរ លុះត្រាតែគេហៅអ្នកថា ព្រះមែស្ស៊ី។ តើជំនឿនេះមិនខុសទំនង និងមិនសមហេតុផលទាល់តែសោះទេឬអី?» («ទម្រាំដល់ពេលដែលអ្នកឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវ នោះព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «មានអស់អ្នកដែលអានព្រះគម្ពីរនៅក្នុងវិហារធំៗ ហើយសូត្រអត្ថបទព្រះគម្ពីរពេញមួយថ្ងៃ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេយល់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ឡើយ ក៏គ្មាននរណាម្នាក់ក្នុងចំណោមពួកគេដែលអាចស្គាល់ព្រះជាម្ចាស់បានដែរ កុំថាឡើយមានអ្នកដែលអាចស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាននោះ។ ពួកគេសុទ្ធតែជាមនុស្សឥតបានការ មនុស្សថោកទាប ដែលឈរនៅទីខ្ពស់ដើម្បីប្រដៅ 'ព្រះជាម្ចាស់'។ ពួកគេគឺជាមនុស្សដែលធ្វើសកម្មភាពក្រោមស្លាកនៃព្រះជាម្ចាស់ ប៉ុន្តែមានចេតនាទាស់ទទឹងនឹងព្រះជាម្ចាស់ ជាអ្នកដែលមានឈ្មោះថាជឿលើព្រះជាម្ចាស់ ខណៈដែលពួកគេស៊ីសាច់ និងផឹកឈាមមនុស្ស។ មនុស្សបែបនេះទាំងអស់ គឺជាពួកអារក្សកំណាចដែលត្របាក់លេបព្រលឹងមនុស្ស ជាពួកមេអារក្សដែលមានចេតនារំខានមនុស្សមិនឱ្យឈានជើងចូលផ្លូវត្រូវ និងជាឧបសគ្គដែលរារាំងមនុស្សមិនឱ្យស្វែងរកព្រះជាម្ចាស់។ ពួកគេអាចនឹងមើលទៅហាក់ដូចជា 'មាំមួនខាងរូបកាយ' ប៉ុន្តែ តើអ្នកដើរតាមពួកគេម្តេចនឹងដឹងថា ពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលដឹកនាំមនុស្សឱ្យទាស់ទទឹងនឹងព្រះជាម្ចាស់ទៅ? តើអ្នកដើរតាមពួកគេម្តេចនឹងដឹងថា ពួកគេគឺជាពួកអារក្សរស់ ដែលមានគោលបំណងតែមួយគត់គឺត្របាក់លេបព្រលឹងមនុស្សទៅ?» («អស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាអ្នកដែលទាស់ទទឹងនឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំធ្លាប់តែគោរពពួកគ្រូគង្វាលទាំងនោះយ៉ាងខ្លាំង។ ពួកគេបានបម្រើព្រះអម្ចាស់អស់ជាច្រើនឆ្នាំ ហើយស្គាល់ព្រះគម្ពីរយ៉ាងច្បាស់។ សម្បកក្រៅ ពួកគេមើលទៅពិតជាមានសេចក្ដីស្រឡាញ់ចំពោះអ្នកដទៃណាស់។ នៅក្នុងសេចក្ដីអធិប្បាយរបស់ពួកគេ ពួកគេបានប្រាប់អ្នកជឿឲ្យប្រុងស្មារតី និងរង់ចាំការយាងមករបស់ព្រះអម្ចាស់ដោយអត់ធ្មត់ ដូច្នេះ ខ្ញុំក៏គិតថាពួកគេគឺជាអ្នកជឿពិតប្រាកដ ដែលទន្ទឹងរង់ចាំការយាងមករបស់ព្រះអម្ចាស់។ ប៉ុន្តែ ការលាតត្រដាងនៃព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងអ្វីដែលការពិតបានបង្ហាញ បានលុបបំបាត់ការគិតរបស់ខ្ញុំនោះចោលទាំងស្រុង។ ពួកគេមើលទៅហាក់ដូចជាមានសេចក្ដីគោរពប្រតិបត្តិ ប៉ុន្តែនៅពេលដែលពួកគេឮថាមាននរណាម្នាក់កំពុងផ្សាយដំណឹងនៃការយាងមករបស់ព្រះអម្ចាស់ ធម្មជាតិពិតរបស់ពួកគេដែលទាស់ទទឹង និងស្អប់ព្រះជាម្ចាស់ ក៏លេចចេញមកយ៉ាងច្បាស់។ នៅពេលដែលខ្ញុំបានធ្វើបន្ទាល់ប្រាប់ពួកគេអំពីកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ពួកគេមានភាពក្រអឺតក្រទមយ៉ាងខ្លាំង ហើយប្រកាន់ខ្ជាប់យ៉ាងចចេសទៅនឹងអក្សរនៃព្រះគម្ពីរ។ ទោះបីជាព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាមានសិទ្ធិអំណាច និងមានព្រះចេស្ដាប៉ុនណាក៏ដោយ ក៏ពួកគេមិនព្រមទទួលយកដែរ តែបែរជានៅតែបន្តទាស់ទទឹង និងថ្កោលទោសទៅវិញ។ ពួកគេថែមទាំងប្រើការគំរាមកំហែង និងការបំភិតបំភ័យ ដើម្បីរារាំងអ្នកជឿមិនឲ្យស្វែងយល់ពីកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាទៀតផង។ ពួកគេមានចេតនាប្រើល្បិច ដើម្បីបញ្ឈប់មនុស្សមិនឲ្យស្វែងយល់ពីផ្លូវពិត ដើម្បីតែឋានៈ និងជីវភាពផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ ពួកគេខ្លាចថា ប្រសិនបើមនុស្សគ្រប់គ្នាជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា នោះនឹងគ្មាននរណាម្នាក់ថ្វាយតង្វាយដល់ពួកគេឡើយ ហើយពួកគេនឹងបាត់បង់តំណែងរបស់ពួកគេមិនខាន។ រាល់អ្វីដែលពួកគេបានធ្វើ គឺដូចគ្នាទៅនឹងអ្វីដែលពួកផារិស៊ីបានធ្វើ ដើម្បីប្រឆាំងនឹងព្រះអម្ចាស់យេស៊ូវកាលពី ២០០០ ឆ្នាំមុនអ៊ីចឹងដែរ ដែលត្រូវបានព្រះជាម្ចាស់ថ្កោលទោស និងដាក់បណ្ដាសា។ ដូចដែលព្រះអម្ចាស់យេស៊ូវបានថ្កោលទោសពួកផារិស៊ី ដោយមានព្រះបន្ទូលថា៖ «ពួកអាចារ្យ និងពួកផារិស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាបិទមិនឱ្យមនុស្សចូលទៅក្នុងនគរស្ថានសួគ៌ឡើយ។ អ្នករាល់គ្នាមិនព្រមចូលខ្លួនឯងហើយ ថែមទាំងរាំងស្ទះអស់អ្នកដែលកំពុងចូលនោះ មិនឱ្យចូលទៀត» (ម៉ាថាយ ២៣:១៣)។ «ពួកអាចារ្យ និងពួកផារិស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាខំធ្វើដំណើរតាមផ្លូវទឹក និងផ្លូវគោក ដើម្បីបានមនុស្សម្នាក់ចូលសាសនា តែកាលណាគេចូលសាសនាហើយ អ្នករាល់គ្នាបែរជាធ្វើឱ្យគេអាក្រក់សមនឹងធ្លាក់នរក ជាងអ្នករាល់គ្នាមួយទ្វេជាពីរ» (ម៉ាថាយ ២៣:១៥)។
នៅក្នុងការជជែកដេញដោលទល់មុខគ្នាជាមួយពួកគេ គឺព្រះដ៏មានគ្រប់ព្រះចេស្ដាទាំងស្រុង ដែលប្រទានកម្លាំងដល់ខ្ញុំ ហើយលទ្ធផលទាំងនេះ គឺដោយសារតែសេចក្តីពិតបន្តិចបន្តួច ដែលខ្ញុំបានរៀនពីការអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ នេះគឺជាបទពិសោធន៍ដ៏ពិសេសមួយនៅក្នុងជីវិតរបស់ខ្ញុំ។ ប្រសិនបើខ្ញុំមិនជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា និងមិនបានអានព្រះបន្ទូលរបស់ទ្រង់ទេនោះ ខ្ញុំច្បាស់ជាដូចអ្នកជឿដទៃទៀត ដែលជឿលើព្រះជាម្ចាស់ ប៉ុន្តែបែរជាគោរពបូជា និងដើរតាមមនុស្សទៅវិញ។ ខ្ញុំច្បាស់ជាគ្មានការវែកញែកចំពោះពួកផារិស៊ីដែលមានពុតត្បុត និងពួកទទឹងនឹងព្រះគ្រីស្ទទាំងនោះឡើយ។ ខ្ញុំច្បាស់ជាដើរតាមផ្លូវខុស ដោយសារតែការគោរពបូជាពួកបព្វជិត ហើយច្បាស់ជាត្រូវបានព្រះជាម្ចាស់បោះបង់ចោល និងជម្រុះចោលមិនខាន។ សូមអរព្រះគុណព្រះដ៏មានគ្រប់ព្រះចេស្ដា!
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ដោយលីនស៊ី ប្រទេសចិន ខ្ញុំបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយក្នុងឆ្នាំ២០០៥។ ក្នុងពេលនោះដែរ តាមរយៈការជួបជុំ...
កាលពីខែសីហា ឆ្នាំ២០២០ ខ្ញុំបានជួបបងស្រី អ៊ី ស៊ាង តាម Facebook។ គាត់បានប្រាប់ខ្ញុំថា ព្រះអម្ចាស់យេស៊ូវបានយាងមកវិញហើយ...
ខ្ញុំបានជួបបងស្រីម្នាក់តាមអនឡាញ កាលពីខែកញ្ញា ឆ្នាំ២០២០។ គាត់ប្រាប់ខ្ញុំថា ព្រះអម្ចាស់យេស៊ូវបានយាងមកវិញហើយ ជាព្រះដ៏មានគ្រប់ព្រះចេស្ដា...
By Nora, the Philippines ខ្ញុំចាំបានថា នៅពេលដែលខ្ញុំក្លាយជាគ្រីស្ទបរិស័ទលើកដំបូង គ្រូគង្វាល ចេន នៃក្រុមជំនុំយើង និងភរិយាគាត់...