ខ្ញុំបានឃើញការលេចមករបស់ព្រះជាម្ចាស់

08-04-2022

ខ្ញុំធ្លាប់ធ្វើការនៅក្រុមជំនុំ ព្រេសប៊ីធេរាន កូរ៉េ។ មនុស្សគ្រប់គ្នាក្នុងគ្រួសារខ្ញុំក្លាយជាអ្នកជឿព្រះ ពេលកូនស្រីខ្ញុំធ្លាក់ខ្លួនឈឺ។ បន្ទាប់មក នាងបានធូរស្បើយឡើងវិញពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំពិតជាអរព្រះគុណសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់យេស៊ូវណាស់។ ពីពេលនោះមក ខ្ញុំបានសច្ចាថា នឹងដើរតាមព្រះអម្ចាស់ដោយស្មោះត្រង់ ខំធ្វើការដើម្បីក្លាយជាជំពូកមនុស្សដែលទ្រង់តម្រូវ និងឱ្យទ្រង់មានអំណរ។ ខ្ញុំមិនដែលខកខានកិច្ចការបម្រើក្រុមជំនុំទេ មិនថាខ្ញុំរវល់ការងារប៉ុនណាទេ។ ខ្ញុំតែងដាក់ទាននិងតង្វាយ និងបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពក្រុមជំនុំ។ ខ្ញុំចំណាយពេលភាគច្រើន អានព្រះគម្ពី និងចូលរួមសកម្មភាពក្រុមជំនុំ ហើយខ្ញុំកម្រនឹងទៅញ៉ាំបាយល្ងាច និងចូលរួមពិធីជួបជុំរៀបចំដោយគ្រួសារ មិត្តភក្តិ មិត្តរួមការងារ និងអ្នកផ្សេងណាស់។ ពួកគេខកចិត្តនឹងខ្ញុំដោយសាររឿងនេះ។ នៅពេលខ្ញុំឈប់ផឹកស្រា ឈប់ជក់បារី ក្រោយពីក្លាយជាអ្នកជឿព្រះ ហើយខ្ញុំលែងចេញទៅជប់លាងជាមួយពួកគេទៀត មិត្តភ័ក្តខ្ញុំខ្លះ បានចំអកដាក់ខ្ញុំថា៖ «ឯងចូលចិត្តទៅព្រះវិហារណាស់ហ្ន៎ អ៊ីចឹងប្រាប់យើងបានទេ ទៅព្រះវិហាររាល់ថ្ងៃហ្នឹងបានប្រយោជន៍អីខ្លះ? តើសេចក្តីជំនឿរបស់ឯងនេះមានប្រយោជន៍អីទៅ?» ប្រាប់គេតាមត្រង់ ពេលជជីកសួរហើយសួរទៀតបែបនេះ ខ្ញុំពិតជាមិនដឹងថាត្រូវឆ្លើយថាម៉េចទេ។ តែ ដោយសារតែសំណួររបស់ពួកគេនោះហើយ ទើបខ្ញុំចាប់ផ្តើមសញ្ជឹងគិតថា៖ តើជំនឿរបស់ខ្ញុំដើម្បីអ្វីឱ្យប្រាកដទៅ? ដើម្បីសុំឱ្យព្រះជាម្ចាស់ព្យាបាលកូនស្រីខ្ញុំ ឬដើម្បីឱ្យគ្រួសារខ្ញុំមានក្តីសុខ? តើការមានសេចក្តីជំនឿ គ្រាន់តែអានព្រះគម្ពីរ និងទៅព្រះវិហាររាល់ថ្ងៃមែនទេ? ខ្ញុំពិតជាមិនបានដឹងចម្លើយទេ។ ខ្ញុំក៏បានសួរសំណួរនេះទៅបុព្វជិតនៃក្រុមជំនុំខ្ញុំ។ ចម្លើយរបស់ពួកគេសុទ្ធតែដូចគ្នា៖ ជំនឿរបស់យើង គឺដើម្បីបានព្រះគុណនៃសេចក្ដីសង្គ្រោះពីព្រះអម្ចាស់ ហើយពេលទ្រង់យាងត្រឡប់មកវិញ ទ្រង់នឹងយកយើងទៅស្ថានសួគ៌សម្រាប់ជីវិតដ៏អស់កល្បជានិច្ច។ ចម្លើយបែបនោះ ដូចជាស្រាយការភាន់ច្រឡំរបស់ខ្ញុំដែរ តែវាធ្វើឱ្យខ្ញុំនឹកឃើញសំណួរមួយទៀត៖ បើអ៊ីចឹង តើខ្ញុំឡើងទៅស្ថានសួគ៌យ៉ាងម៉េចបាន? ពួកគេប្រាប់ខ្ញុំថា៖ «រ៉ូម ១០:១០ ចែងថា៖ 'ដ្បិតមនុស្សជឿលើសេចក្ដីសុចរិតដោយដួងចិត្ត ហើយការសារភាពដោយមាត់របស់គេ ធ្វើឲ្យគេបានសង្គ្រោះ'។ នេះមានន័យថា ព្រះអម្ចាស់អត់ទោសបាបដល់យើង ដូច្នេះយើងត្រូវបានសង្គ្រោះដោយសេចក្តីជំនឿ ហើយព្រះអម្ចាស់នឹងយកយើងទៅនគរព្រះ ពេលទ្រង់យាងត្រឡប់មកវិញ។ ដូច្នេះ យើងមិនចាំបាច់បារម្ភពីការទៅស្ថានសួគ៌ទេ ឱ្យតែយើងមានសេចក្តីជំនឿ»។ ខ្ញុំកំពុងគិតថា ព្រះជាម្ចាស់បរិសុទ្ធ ហើយព្រះគម្ពីរចែងថា៖ «ដ្បិតបើគ្មានភាពបរិសុទ្ធទេ នោះគ្មាននរណានឹងឃើញព្រះអម្ចាស់ឡើយ» (ហេព្រើរ ១២:១៤)។ ព្រះជាម្ចាស់តម្រូវឱ្យយើងមានភាពបរិសុទ្ធ តែខ្ញុំកំពុងរស់នៅក្នុងអំពើបាប និងមិនអាចអនុវត្តតាមបន្ទូលទ្រង់បានទេ។ តើខ្ញុំស័ក្តិសមនឹងចូលនរគរព្រះយ៉ាងម៉េចបាន? ព្រះអម្ចាស់យេស៊ូវ មានបន្ទូលប្រាប់យើងថា៖ «នកត្រូវស្រឡាញ់ព្រះ‌អម្ចាស់ ជាព្រះជាម្ចាស់របស់អ្នក យ៉ាងអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិតរបស់អ្នក។ នេះជាបទ‌បញ្ជាទីមួយ និងសំខាន់ជាងគេ។ ហើយបទ‌បញ្ជាទីពីរក៏សំខាន់ដូចគ្នាគឺ អ្នកត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចស្រឡាញ់ខ្លួនឯង» (ម៉ាថាយ ២២:៣៧-៣៩)។ តែក្នុងជីវិតប្រចាំថ្ងៃ គ្រាន់តែតម្រូវឱ្យមានសេចក្តីស្រឡាញ់ធម្មតា ក៏ខ្ញុំមិនអាចធ្វើបានផង មិនថាខ្ញុំព្យាយាមខ្លាំងប៉ុនណាទេ។ ខ្ញុំស្រឡាញ់គ្រួសារខ្ញុំ ខ្លាំងជាងខ្ញុំស្រឡាញ់ព្រះអម្ចាស់ ហើយខ្ញុំពិតជាមិនអាចស្រឡាញ់អ្នកដទៃដូចស្រឡាញ់ខ្លួនឯងឡើយ។ នៅពេលមិត្តភ័ក្តិនិងគ្រួសារខ្ញុំលេងសើចដាក់ខ្ញុំ ខ្ញុំអន់ចិត្តនឹងពួកគេ គ្មានភាពអត់ធ្មត់ និងអធ្យាស្រ័យ។ ខ្ញុំក៏គិតដល់គម្ពីរហេព្រើរ ១០:២៦ ដែលចែងថា៖ «ដ្បិតប្រសិនបើយើងប្រព្រឹត្តបាបដោយចេតនា បន្ទាប់ពីយើងបានទទួលចំណេះដឹងអំពីសេចក្ដីពិតហើយ នោះគ្មានតង្វាយលោះបាបទៀតឡើយ»។ ខ្ញុំដឹងថា នោះគឺជាសេចក្ដីតម្រូវរបស់ព្រះអម្ចាស់ តែខ្ញុំមិនអាចធ្វើបាន។ ខ្ញុំបានបន្តរស់ក្នុងអំពើបាប ហើយឈ្នួលនៃអំពើបាប ជាសេចក្តីស្លាប់។ បើអ៊ីចឹងមែននោះ ខ្ញុំមិនឃើញថាលទ្ធផលខ្ញុំខុសពីអ្នកមិនជឿយ៉ាងម៉េចទេ។ ចំណុចនេះធ្វើឱ្យគិតថា ការទៅនគរព្រះ មិនងាយស្រួលដូចពួកបុព្វជិតបាននិយាយនោះទេ តែខ្ញុំនៅតែមិនដឹងថាខ្ញុំអាចចូលទៅស្ថានសួគ៍ និងមានជីវិតអស់កល្បជានិច្ចបានយ៉ាងម៉េចទេ។ ខ្ញុំនៅតែមិនមានផ្លូវដដែល។ ខ្ញុំបានបន្តសួរសំណួរបុព្វជិត និងមិត្តភក្តិក្រុមជំនុំខ្ញុំ តែគ្មាននរណាម្នាក់មានចម្លើយច្បាស់លាស់ទេ។ ពួកគេគ្រាន់តែសួរខ្ញុំថា ម៉េចបានខ្ញុំស្រាប់តែសួរសំណួរចម្លែកៗទៅពួកគេអ៊ីចឹង ហើយថានេះគឺជាការដែលមនុស្សអនុវត្តសេចក្តីជំនឿជាច្រើនឆ្នាំ។ ខ្ញុំនៅតែងឿងឆ្ងល់ដូចសព្វដងដដែល ដូច្នេះ ខ្ញុំសម្រេចចិត្តអានដំណឹងល្អទាំងបួនឡើងវិញ ដោយគិតថា ច្បាស់ជាមានចម្លើយនៅក្នុងបន្ទូលព្រះអម្ចាស់យេស៊ូវ។

ថ្ងៃមួយ ក្នុងឆ្នាំ២០០៨ ខ្ញុំបានអានខគម្ពីរនេះ៖ «ព្រះយេស៊ូវបានមានបន្ទូលទៅនាងថា៖ ខ្ញុំជាការរស់ឡើងវិញ និងជាជីវិត៖ អ្នកណាដែលជឿលើខ្ញុំ ទោះបីស្លាប់ក៏ដោយ ក៏គេនឹងមានជីវិតរស់ឡើងវិញដែរ។ ហើយអ្នកណាដែលរស់នៅ ហើយជឿលើខ្ញុំ អ្នកនោះនឹងមិនស្លាប់ឡើយ។ តើអ្នកជឿលើការនេះឬទេ?» (យ៉ូហាន ១១:២៥-២៦)។ ពេលខ្ញុំអានខគម្ពីរទាំងនេះ ខ្ញុំក៏ងឿងឆ្ងល់។ ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលថា យើងគួរតែរស់នៅ និងជឿលើទ្រង់? ក្នុងនាមជាអ្នកជឿ តើយើងរាល់គ្នាមិនសុទ្ធតែមានជីវិតរស់ និងជឿលើទ្រង់ទេឬអី? តើព្រះអម្ចាស់ទតឃើញយើងថាស្លាប់ដោយហេតុផលណាមួយមែនទេ? រឿងនេះធ្វើឱ្យខ្ញុំមានសំណួរជាច្រើន។ នៅពេលនោះ ខ្ញុំបានចំណាយពេលទំនេរគិរពីសំណួរនេះ តែខ្ញុំមិនអាចគិតឃើញពីអត្ថន័យពិតនោះទេ។ ខ្ញុំបានទៅជួបបុព្វជិត និងសមាជិកក្រុមជំនុំម្តងទៀត ដើម្បីសួរពួកគេ ហើយពួកគេមិនត្រឹមតែគ្មានចម្លើយទេ ថែមទាំងសើចចំអកខ្ញុំទៀត។ តែខ្ញុំនៅតែមានអារម្មណ៍ថា មុខជាមានអត្ថន័យជ្រាលជ្រៅបង្កប់ក្នុងបន្ទូលព្រះអម្ចាស់។

បន្ទាប់មក មានពេលមួយ ខ្ញុំបានអានចំណុចនេះនៅក្នុងដំណឹងល្អនៃគម្ពីរម៉ាថាយ៖ «ហើយសិស្សម្នាក់ទៀតរបស់ទ្រង់បានសួរទ្រង់ថា ព្រះអម្ចាស់ សូមឲ្យទូលបង្គំទៅបញ្ចុះសពឪពុកទូលបង្គំជាមុនសិន។ តែព្រះយេស៊ូវបានមានបន្ទូលតបទៅគាត់វិញថា ចូរដើរតាមខ្ញុំ ហើយទុកឲ្យអ្នកស្លាប់បញ្ចុះសពអ្នកស្លាប់គ្នាគេចុះ» (ម៉ាថាយ ៨:២១-២២)។ ពេលខ្ញុំឃើញឃ្លា «ហើយទុកឲ្យអ្នកស្លាប់បញ្ចុះសពអ្នកស្លាប់គ្នាគេចុះ» ខ្ញុំងឿងឆ្ងល់បន្តិចដែរ។ ម៉េចបានព្រះអម្ចាស់ហៅមនុស្សថាពួកមនុស្សស្លាប់ តើនរណានៅរស់នៅពេលនោះ? តើព្រះអម្ចាស់ទតឃើញយើងថា រស់ ឬស្លាប់? ខ្ញុំបានគិតពីព្រះគម្ពីរដែលសរសេរថា ឈ្នួលនៃអំពើបាប ជាសេចក្តីស្លាប់ ហើយខ្ញុំកំពុងរស់នៅក្នុងអំពើបាប។ តើពាក្យដែលព្រះអម្ចាស់ថា «ពួកមនុស្សស្លាប់» មានន័យដូចម្តេច? បើអ៊ីចឹងមែន តើខ្ញុំអាចមានជីវិតរស់ និងចូលទៅនគរព្រះបានយ៉ាងម៉េចទៅ? ដួងចិត្តខ្ញុំពោរពេញទៅដោយចម្ងល់ដែលខ្ញុំមិនអាចយល់បាន។ តែខ្ញុំដឹងច្បាស់ខ្លាំងពីរឿងមួយ៖ ដោយសារតែព្រះជាម្ចាស់បានមានបន្ទូលពីសេចក្ដីនេះ ចម្លើយប្រាកដជាមាននៅក្នុងព្រះគម្ពីរត្រង់កន្លែងណាមួយមិនខាន។ ដូច្នេះ ខ្ញុំមិនបានបាត់បង់សេចក្ដីជំនឿទេ តែខ្ញុំបានបន្តស្វែងរកចម្លើយ។

ខ្ញុំពិតជាអរព្រះគុណចំពោះការណែនាំរបស់ព្រះអម្ចាស់ណាស់! ប៉ុន្មានខែក្រោយមក ខ្ញុំបានអានចំណុចមួយទៀតដែលទ្រង់មានបន្ទូលថា៖ «ខ្ញុំសូមប្រាប់អ្នកជាប្រាកដថា វេលានឹងមកដល់ គឺឥឡូវនេះហើយ ជាពេលដែលមនុស្សស្លាប់នឹងឮសំឡេងព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ហើយអ្នកណាដែលឮនឹងបានរស់» (យ៉ូហាន ៥:២៥)។ ពេលអានត្រង់នេះភ្លាម ខ្ញុំបានយល់ច្បាស់ថា ពួកមនុស្សស្លាប់នឹងរស់ឡើងវិញ ពេលពួកគេស្តាប់ឮព្រះសូរសៀងព្រះជាម្ចាស់។ ខ្ញុំដឹងច្បាស់ថា នេះគឺជាចម្លើយដែលខ្ញុំកំពុងស្វែងរក! តែខ្ញុំនៅតែងឿងឆ្ងល់បន្តិចដែរ ដោយគិតថា ខ្ញុំបានស្តាប់ឮព្រះសូរសៀងព្រះអម្ចាស់ជាយូរមកហើយ តែខ្ញុំនៅតែមិនទាន់រួចផុតពីចំណងនៃអំពើបាបនៅឡើយ។ តើខ្ញុំចាត់ទុកថាមានជីវិតរស់ដែរទេ? តើពាក្យថា «ហើយអ្នកណាដែលឮនឹងបានរស់» មានន័យពិតដូចម្តេច? តើមនុស្សរស់ឡើងវិញដូចម្តេច? តើពេលព្រះអម្ចាស់យាងត្រឡប់មកវិញ ទ្រង់នឹងមានព្រះបន្ទូលច្រើន ដែលយើងត្រូវស្តាប់ដែរទេ? បើដូច្នោះមែន តើយើងអាចឮ សូរសៀងព្រះជាម្ចាស់យ៉ាងម៉េចបាន? តើយើងអាចឮព្រះសូរសៀងនោះនៅកន្លែងណា? ខ្ញុំមិនអាចគិតយល់បានទេ ដូច្នេះខ្ញុំបានអធិស្ឋានទៅព្រះអម្ចាស់ថា៖ «ឱ ព្រះអម្ចាស់អើយ! សូមឱ្យទូលបង្គំបានឮព្រះសូរសៀងទ្រង់ឆាប់ៗនេះផង។ ទូលបង្គំមិនចង់ក្លាយជាមនុស្សស្លាប់ទេ។ សូមជួយទូលបង្គំឱ្យមានជីវិតរស់ផង»។

បន្ទាប់មក ពេលខ្ញុំទៅធ្វើការបម្រើក្រុមជំនុំ ខ្ញុំបានចាប់ផ្តើមយកចិត្តទុកដាក់ថាតើគ្រូគង្វាលធ្លាប់បាននិយាយអ្វីខ្លះពី ការយាងត្រឡប់មកវិញ ឬព្រះសូរសៀងព្រះជាម្ចាស់ក្នុងបទអធិប្បាយរបស់ពួកគេដែរទេ។ អ្វីដែលធ្វើឱ្យខ្ញុំខកចិតខ្លាំងនោះគឺ គ្រប់យ៉ាងដែលពួកគេបានប្រាប់យើង គឺឱ្យប្រយ័ត្ននឹងជំនឿខុសឆ្គង និងឱ្យយើងចាំយាម តែពួកគេមិនបាននិយាយពីការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ទេ។ ខ្ញុំក៏បានសួរមនុស្សសំខាន់ៗមួយចំនួនដែលគ្រប់គ្រងក្រុមជំនុំពីចំណុចទាំងនេះដែរ តែពួកគេបាននិយាយថា ការដែលខ្ញុំបន្តសួរសំណួរទាំងនេះ គឺមកពីខ្វះសេចក្តីជំនឿ ថាខ្ញុំដូច ថូម៉ាស ដែរ។ ពួកគេបានចាប់ផ្តើមបណ្តេញខ្ញុំ។ បន្ទាប់មក សមាជិកក្រុមជំនុំដទៃទៀតដែលខ្ញុំធ្លាប់សិទ្ធស្នាលជាមួយ ចាប់ផ្តើមនៅឆ្ងាយពីខ្ញុំ និងលែងរាប់រកខ្ញុំ។ ទីបំផុត ខ្ញុំក៏បានចាកចេញពីក្រុមជំនុំដែលខ្ញុំបានធ្វើការរយៈពេល ១៨ ឆ្នាំ។ ខ្ញុំបានទស្សនាកម្មវិធីនានាពីបណ្តាញ CBS និង CTS ពេញមួយថ្ងៃ ដោយសង្ឃឹមថា បានស្តាប់ឮព្រះសូរសៀងព្រះជាម្ចាស់ពីបទអធិប្បាយរបស់គ្រូគង្វាលល្បីៗ។ ខ្ញុំបានធ្វើដូច្នេះជិតប្រាំមួយខែ ដោយទស្សនាកម្មវិធីទាំងនេះ ប្រហែល ១០ ម៉ោង រៀងរាល់ថ្ងៃ។ ខ្ញុំពិតជាបានស្តាប់បទអធិប្បាយច្រើនមែន តែខ្ញុំនៅតែមិនអាចរកចម្លើយដែលខ្ញុំចង់បានដដែល។ ខ្ញុំបានត្រឹមបន្តស្តាប់ពួកគេនិយាយថា ព្រះអម្ចាស់នឹងយាងត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ ហើយយើងគួរតែចំាយាម និងរង់ចាំ។ តែ ខ្ញុំចេះតែមានចម្ងល់ច្រើនឡើងៗ។ គ្រូគង្វាលទាំងអស់សុទ្ធតែថា ព្រះអម្ចាស់ជិតយាងត្រឡប់មកវិញហើយ តែពេលណាទៅ? ហើយម៉េចយើងមិនទាន់បានស្វាគមន៍ទ្រង់ទៀត? ពេលនោះ ខ្ញុំបានអធិស្ឋានទៅព្រះអម្ចាស់ឥតឈប់ ថា៖ «ព្រះអម្ចាស់! ទូលបង្គំបានរង់ចាំទ្រង់ជាយូរមកហើយ ដោយសង្ឃឹមថានឹងបានស្វាគមន៍ទ្រង់ក្នុងជីវិតទូលបង្គំ បានឮព្រះសូរសៀងទ្រង់។ ឱ ព្រះអម្ចាស់អើយ! តើទ្រង់យាងមកពេលណា? សូមឱ្យទូលបង្គំបានឮព្រះសូរសៀង ទ្រង់ផង»។

ថ្ងៃមួយក្នុងខែមីនា ឆ្នាំ២០២៣ នៅច្រកចូលអគារពួកយើង មានបុរសចំណាស់ម្នាក់ វ័យប្រហែល ៧០ បានដើរមករកខ្ញុំ ដោយសួរខ្ញុំថា តើខ្ញុំចង់ទិញកាសែត ឈូសុន អ៊ីលបូ ដែរឬទេ។ ខ្ញុំបានគិតថា ពេលនេះ គ្រប់គ្នាមានទូរសព្ទនិងកុំព្យូទ័រហើយ តើមាននរណាអានកាសែតទៀត? ដូច្នេះ ខ្ញុំក៏បានបដិសេធភ្លាមៗ។ តែអស់រយៈពេលជាច្រើនថ្ងៃ រាល់ពេលដែលគាត់ឃើញខ្ញុំ គាត់ចេះតែសុំឱ្យខ្ញុំជួយទិញ។ ខ្ញុំចេះតែបដិសេធនឹងគាត់។ តែគួរឱ្យភ្ញាក់ផ្អើល មួយខែក្រោយមក ខ្ញុំបានជួបបុរសដដែលនោះតាមជណ្តើរយន្ត។ គាត់ហាក់ដូចជាកំពុងតែរង់ចាំខ្ញុំ។ នៅពេលគាត់ឃើញខ្ញុំ គាត់ក៏ញញឹម ហើយនិយាយរាក់ទាក់ខ្ញុំ បន្ទាប់មក បានសុំឱ្យខ្ញុំទិញកាសែត។ ខ្ញុំឆ្ងល់ណាស់ថា ម៉េចបានជាបុរសនេះព្យាយាមលក់កាសែតឱ្យខ្ញុំច្រើនលើកច្រើនសារយ៉ាងនេះ។ ដោយមិនចង់ឆ្មើងឆ្មៃពេក ទីបំផុតខ្ញុំក៏ទិញកាសែតនោះ តែ ខ្ញុំមិនមានពេលអានវាទេនៅពេលនោះ ដោយសារហេតុផលខ្លះ។ បន្ទាប់មក នៅព្រឹកមួយ នាដើមខែឧសភា បន្ទាប់ពីកាសែតនោះមកដល់ ខ្ញុំក៏បានកាន់វា ហើយអានត្រួសៗមើលចំណងជើង ដូចដែលខ្ញុំតែងធ្វើជាធម្មតា។ មានចំណងជើងមួយដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍។ គេសរសេរថា៖ «ព្រះអម្ចាស់យេស៊ូវ បានយាងត្រឡប់មកវិញហើយ ជាព្រះដ៏មានគ្រប់ព្រះចេស្តាដែលសម្តែងចេញព្រះបន្ទូលនៅយុគសម័យនៃនគរព្រះ»។ ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ថាម៉េច? ព្រះអម្ចាស់បានយាងមកវិញ ហើយ? ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា? យុគសម័យនៃនគរព្រះ? តើនោះអាចជាការពិតទេ? ពេលនោះ ខ្ញុំមានអារម្មណ៍ច្របូកច្របល់ខ្លាំង។ ខ្ញុំពិតជារំភើបក្នុងចិត្តណាស់។ ទីបំផុត ខ្ញុំទទួលបានដំណឹងអំពីការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ហើយ។ តែពេលនោះខ្ញុំឆ្ងល់ថា តើវាអាចជាព័ត៌មានមិនពិតដែរទេ។ ខ្ញុំបានមើលទំព័រខាងក្រោម ហើយបានឃើញលេខទូរសព្ទ និងអាសយដ្ឋានពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្តា និងឈ្មោះសៀវភៅមួយចំនួននៃពួកជំនុំនោះ។ ខ្ញុំគិតថា ចាំបាច់ត្រូវតែអានអត្ថបទនេះដោយយកចិត្តទុកដាក់ ព្រោះការយាងត្រឡប់មកវិញរបស់ព្រះជាម្ចាស់ ជារឿងដ៏សំខាន់មួយ។ ខ្ញុំបានទូរសព្ទទៅលេខដែលខ្ញុំបានឃើញនៅលើកាសែតនោះភ្លាម។ ខ្ញុំបានឮសំឡេងបងស្រីម្នាក់លើកទូរសព្ទ ហើយខ្ញុំបានសួរគាត់ថា៖ «ខ្ញុំសូមសួរថាតើខ្លឹមសារដែលបានបោះពុម្ពលើកាសែតនេះ ជាការពិតទេ? តើព្រះអម្ចាស់បានយាង មកវិញហើយឬនៅ? តើពាក្យទាំងនេះពិតជាបន្ទូលមកពីព្រះជាម្ចាស់មែនឬ?» គាត់និយាយថា៖ «ជាការពិតណាស់»។ បងស្រី គីម និងបងស្រី ប៉ៅ ពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្តា បានណាត់ពេលជួបខ្ញុំ ហើយពួកគាត់បានប្រកបគ្នាជាមួយខ្ញុំពីដំណាក់កាលទាំងបីនៃកិច្ចការព្រះជាម្ចាស់។ បងស្រី គីម បាននិយាយថា៖ «តាំងពីអ័ដាម និងអេវ៉ា ត្រូវសាតាំងធ្វើឱ្យពុករលួយមក មនុស្សបានរស់នៅក្នុងអំពើបាប ក្រោមកម្លាំងសាតាំង ត្រូវសាតាំងលេងសើច និងធ្វើឱ្យឈឺចាប់។ ព្រះជាម្ចាស់បានបំពេញកិច្ចការបីដំណាក់កាលដើម្បីសង្គ្រោះមនុស្សជាតិពីអំណាចសាតាំងទាំងស្រុង ក្នុងនោះមានយុគសម័យនៃក្រឹត្យវិន័យ យុគសម័យនៃព្រះគុណ និងយុគសម័យនៃនគរព្រះ។ ទាំងនេះជាដំណាក់កាលកិច្ចការបីខុសគ្នា តែកិច្ចការទាំងអស់សុទ្ធតែព្រះជាម្ចាស់តែមួយអង្គបំពេញ។ ដំណាក់កាលនីមួយៗនៃកិច្ចការ ព្រះជាម្ចាស់ គឺផ្អែកលើសេចក្ដីត្រូវការនៃភាពជាមនុស្សដែលពុករលួយ ហើយកិច្ចការនីមួយៗ បង្កើតឡើងលើមូលដ្ឋានចាស់ ដើម្បីបំពេញកិច្ចការឱ្យកាន់តែស៊ីជម្រៅ និងប្រសើរជាងមុន»។ ពេលនោះ គាត់បានអានអត្ថបទព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះ‌ចេស្តា។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ ត្រូវបានបែងចែកជាបីដំណាក់កាលនៃកិច្ចការ។ គ្មានដំណាក់កាលណាមួយអាចតំណាងឲ្យកិច្ចការនៃយុគសម័យទាំងបីនោះឡើយ ប៉ុន្តែតំណាងតែផ្នែកមួយនៃដំណាក់កាលទាំងមូលប៉ុណ្ណោះ។ ព្រះនាមព្រះយេហូវ៉ា មិនអាចតំណាងឲ្យនិស្ស័យទាំងស្រុងរបស់ព្រះជាម្ចាស់ឡើយ។ ការដែលទ្រង់បានអនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ មិនបញ្ជាក់ថា ព្រះជាម្ចាស់អាចក្លាយជាព្រះនៅក្រោមក្រឹត្យវិន័យតែប៉ុណ្ណោះឡើយ។ ព្រះយេហូវ៉ាបានបង្កើតក្រឹត្យវិន័យសម្រាប់មនុស្ស ហើយបានប្រទានបទបញ្ញត្តិដល់ពួកគេ ដោយសុំឲ្យមនុស្សកសាងព្រះវិហារ និងអាសនា ដូច្នេះ កិច្ចការដែលទ្រង់បានធ្វើ តំណាងឲ្យយុគសម័យនៃក្រឹត្យវិន័យតែប៉ុណ្ណោះ។ កិច្ចការដែលទ្រង់បានធ្វើនេះ មិនបញ្ជាក់ថា ព្រះជាម្ចាស់ជាព្រះមួយអង្គដែលសុំឲ្យមនុស្សកាន់តាមក្រឹត្យវិន័យ ឬទ្រង់ជាព្រះជាម្ចាស់នៅក្នុងព្រះវិហារ ឬទ្រង់ជាព្រះជាម្ចាស់នៅមុខអាសនាប៉ុណ្ណោះឡើយ។ ការនិយាយបែបនេះមិនមែនជាការពិតឡើយ។ កិច្ចការដែលត្រូវបានធ្វើនៅក្រោមក្រឹត្យវិន័យ អាចតំណាងឲ្យយុគសម័យមួយតែប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើព្រះជាម្ចាស់បានធ្វើកិច្ចការតែនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ នោះមនុស្សនឹងកំណត់អត្ថន័យព្រះជាម្ចាស់ទៅតាមនិយមន័យខាងក្រោមថា 'ព្រះជាម្ចាស់ជាព្រះដែលគង់នៅក្នុងព្រះវិហារ ហើយដើម្បីបម្រើព្រះជាម្ចាស់ យើងត្រូវតែស្លៀកពាក់ជាសង្ឃ ហើយចូលទៅក្នុងព្រះវិហារ'។ ប្រសិនបើកិច្ចការនៅក្នុងយុគសម័យនៃព្រះគុណមិនត្រូវបានអនុវត្ត ហើយយុគសម័យនៃក្រឹត្យវិន័យបានបន្ត រហូតមកដល់ពេលបច្ចុប្បន្ន នោះមនុស្សនឹងមិនដឹងថា ព្រះជាម្ចាស់ជាព្រះ ដែលពេញដោយសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដែរនោះឡើយ។ ប្រសិនបើកិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យមិនត្រូវបានធ្វើ ហើយមានតែកិច្ចការនៅក្នុងយុគសម័យនៃព្រះគុណ នោះអ្វីៗគ្រប់យ៉ាងដែលមនុស្សនឹងដឹងគឺថា ព្រះជាម្ចាស់អាចប្រោសលោះមនុស្ស និងអត់ទោសដល់បាបរបស់មនុស្សតែប៉ុណ្ណោះ។ អ្វីដែលមនុស្សដឹងគឺ ទ្រង់បរិសុទ្ធ និងស្លូតត្រង់ និងដឹងទៀតថា ទ្រង់អាចលះបង់អង្គទ្រង់ដោយការជាប់ឆ្កាង ដើម្បីជាប្រយោជន៍ដល់មនុស្ស។ មនុស្សនឹងដឹងតែរឿងទាំងនេះប៉ុណ្ណោះ ប៉ុន្តែគេគ្មានការយល់ដឹងអំពីរឿងផ្សេងឡើយ។ ដូច្នេះ យុគសម័យនីមួយៗតំណាងឲ្យផ្នែកមួយនៃនិស្ស័យរបស់ព្រះជាម្ចាស់។ ចំពោះផ្នែកណានៃនិស្ស័យរបស់ព្រះជាម្ចាស់ដែលត្រូវបានតំណាងនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ផ្នែកណានៅក្នុងយុគសម័យនៃព្រះគុណ និងផ្នែកណានៅក្នុងដំណាក់កាលនាពេលបច្ចុប្បន្ននេះ គឺមានតែនៅពេលដែលដំណាក់កាលទាំងបីត្រូវបានដាក់បញ្ចូលគ្នាប៉ុណ្ណោះ ទើបវាអាចបើកសម្ដែងអំពីនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់។ មានតែនៅពេលដែលមនុស្សចាប់ផ្ដើមដឹងអំពីដំណាក់កាលទាំងបីប៉ុណ្ណោះ ទើបគេអាចយល់អំពីវាបានទាំងស្រុង។ គ្មានដំណាក់កាលណាមួយក្នុងដំណាក់កាលទាំងបីអាចត្រូវបានលុបចោលនោះឡើយ។ អ្នករាល់គ្នានឹងមើលឃើញពីនិស្ស័យរបស់ព្រះជាម្ចាស់យ៉ាងពេញលេញបាន គឺក្រោយពេលដែលអ្នកដឹងអំពីដំណាក់កាលទាំងបីនៃកិច្ចការទាំងនេះតែប៉ុណ្ណោះ។ ការដែលព្រះជាម្ចាស់សម្រេចកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ មិនបញ្ជាក់ថា ទ្រង់ជាព្រះជាម្ចាស់នៅក្រោមក្រឹត្យវិន័យតែមួយឡើយ ហើយការដែលទ្រង់បានបញ្ចប់កិច្ចការប្រោសលោះរបស់ទ្រង់ ក៏មិនមែនមានន័យថា ព្រះជាម្ចាស់នឹងប្រោសលោះមនុស្សជាតិជារៀងរហូតនោះដែរ។ ទាំងនេះគឺជាការធ្វើសេចក្តីសន្និដ្ឋានរបស់មនុស្សតែប៉ុណ្ណោះ។ យុគសម័យនៃព្រះគុណបានមកដល់ទីបញ្ចប់ហើយ ដូច្នេះ អ្នកមិនអាចនិយាយថា ព្រះជាម្ចាស់ជាកម្មសិទ្ធិចំពោះឈើឆ្កាងតែមួយគត់ ហើយនិយាយទៀតថា ឈើឆ្កាងតំណាងឲ្យសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់តែមួយនោះឡើយ ព្រោះការនិយាយបែបនេះ នឹងដាក់ព្រំដែនកំណត់ព្រះជាម្ចាស់មិនខាន។ នៅក្នុងដំណាក់កាលបច្ចុប្បន្ន ព្រះជាម្ចាស់កំពុងតែផ្ដោតធ្វើកិច្ចការនៃព្រះបន្ទូល ប៉ុន្តែអ្នកមិនអាចនិយាយថា ព្រះជាម្ចាស់មិនដែលមានសេចក្តីមេត្តាករុណាចំពោះមនុស្ស ហើយនិយាយទៀតថា អ្វីគ្រប់យ៉ាងដែលទ្រង់បាននាំមក គឺជាការវាយផ្ចាល និងការជំនុំជម្រះនោះឡើយ។ កិច្ចការនៅគ្រាចុងក្រោយលាតត្រដាងពីកិច្ចការរបស់ព្រះយេហូវ៉ា និងព្រះយេស៊ូវ ព្រមទាំងគ្រប់ទាំងសេចក្តីអាថ៌កំបាំងដែលមនុស្សមិនបានយល់ ហើយក៏បើកសម្ដែងពីទិសដៅ និងទីចុងបញ្ចប់នៃមនុស្សជាតិ និងបិទបញ្ចប់គ្រប់ទាំងកិច្ចការនៃសេចក្តីសង្រ្គោះនៅក្នុងចំណោមមនុស្សជាតិដែរ។ ដំណាក់កាលនៃកិច្ចការនៅគ្រាចុងក្រោយនេះ នាំមកនូវការបិទបញ្ចប់ដល់អ្វីៗទាំងអស់។ គ្រប់សេចក្តីអាថ៌កំបាំងដែលមនុស្សមិនយល់ ត្រូវបានលាតត្រដាង ដើម្បីជួយឲ្យមនុស្សយល់ដល់ជម្រៅចិត្តរបស់គេ និងមានការយល់ដឹងច្បាស់លាស់ទាំងស្រុងនៅក្នុងដួងចិត្តរបស់គេ។ មានតែបែបនេះទេ ទើបពូជសាសន៍មនុស្សអាចត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់គេ។ មានតែក្រោយពេលដែលផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំត្រូវបានបញ្ចប់ប៉ុណ្ណោះ ទើបមនុស្សនឹងចាប់ផ្ដើមយល់អំពីនិស្ស័យទាំងស្រុងរបស់ព្រះជាម្ចាស់ ដ្បិតពេលនោះ ផែនការរបស់ទ្រង់នឹងបានមកដល់ទីបញ្ចប់» («អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលនោះបងស្រី គីម បានចែករំលែកការប្រកបគ្នាជាមួយខ្ញុំ ហើយខ្ញុំបានដឹងថា ផែនការគ្រប់គ្រងរយៈពេល ៦០០០ ឆ្នាំរបស់ព្រះជាម្ចាស់ ត្រូវបានបែងចែកជាបីយុគសម័យ បីដំណាក់កាល ដែលមានយុគសម័យនៃក្រឹត្យវិន័យ យុគសម័យនៃព្រះគុណ និងយុគសម័យនៃនគរព្រះ។ នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាបានចេញក្រឹត្យវិន័យដើម្បីឱ្យមនុស្សអាចដឹងថាអំពើបាបជាអ្វី។ នៅក្នុងយុគសម័យនៃព្រះគុណ ព្រះអម្ចាស់យេស៊ូវបានបំពេញកិច្ចការប្រោសលោះ។ ទ្រង់ត្រូវបានគេឆ្កាងដើម្បីមនុស្សជាតិ ដើម្បីអត់ទោសបាបយើង អាចឱ្យយើងរួចផុតពីការថ្កោលទោស និងសេចក្តីស្លាប់ក្រោមក្រឹត្យវិន័យនោះ។ ក្នុងយុគសម័យនៃនគរព្រះ ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា កំពុងបំពេញកិច្ចការជំនុំជម្រះ ដើម្បីដោះស្រាយឫសគល់នៃអំពើបាបរបស់មនុស្ស ដើម្បីបន្សុទ្ធ និងសង្គ្រោះមនុស្សជាតិទាំងស្រុង និងនាំយើងទៅនគរព្រះជាម្ចាស់។ កិច្ចការទាំងបីដំណាក់កាលនេះ កើតឡើងក្នុងយុគសម័យផ្សេងគ្នា និងមានរឿងផ្សេងគ្នា តែគ្រប់យ៉ាង សុទ្ធតែព្រះជាម្ចាស់តែមួយអង្គជាអ្នកធ្វើ ព្រះជាម្ចាស់តែមួយអង្គ ធ្វើកិច្ចការផ្សេងគ្នា ក្នុងយុគសម័យផ្សេងគ្នា។ ការយល់ដឹងពីរឿងនេះ ពិតជាបំភ្លឺផ្លូវដល់ខ្ញុំមែន។

ពេលនោះបងស្រី ប៉ៅ បានប្រកបគ្នាអំពី របៀបដែលព្រះដ៏មានគ្រប់ព្រះចេស្តាបន្សុទ្ធមនុស្សតាមរយៈកិច្ចការ ជំនុំជម្រះរបស់ទ្រង់។ គាត់បានចែករំលែកអត្ថបទបន្ទូលព្រះជាម្ចាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីលក្ខណៈរបស់មនុស្ស និងមកវិភាគពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា ភារកិច្ចរបស់មនុស្ស របៀបដែលគេគួរស្ដាប់បង្គាប់ព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួរស្ដែងចេញនូវសភាពជាមនុស្សសាមញ្ញ ក៏ដូចជាព្រះប្រាជ្ញាញាណ និងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ ។ល។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើសារៈសំខាន់របស់មនុស្ស និងនិស្ស័យពុករលួយរបស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ បានលើកឡើងទាក់ទងនឹងវិធីដែលមនុស្សក្លាយជាតំណាងរបស់អារក្សសាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់ មកបញ្ជាក់អំពីសន្ដានរបស់មនុស្សនោះទេ តែទ្រង់នឹងលាតត្រដាង ដោះស្រាយជាមួយ និងលួសកាត់ក្នុងរយៈពេលដ៏យូរអង្វែង។ វិធីសាស្ដ្រផ្សេងៗទាំងនេះអំពីការលាតត្រដាង ការដោះស្រាយ និងការលួសកាត់ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលធ្វើឲ្យមនុស្សអស់សង្ឃឹមទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែតាមរយៈការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងត្រូវបញ្ចុះបញ្ចូលយ៉ាងច្បាស់អំពីព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះបាននាំមក គឺឲ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិត និងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះ ធ្វើឲ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីបំណងព្រះហឫទ័យនៃព្រះជាម្ចាស់ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏អនុញ្ញាតឲ្យមនុស្សទទួលស្គាល់ និងដឹងអំពីសារជាតិពុករលូយ និងឫសគល់នៃសេចក្ដីពុករលួយរបស់ខ្លួន ព្រមទាំងរកឃើញភាពស្មោកគ្រោករបស់មនុស្សផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតលក្ខណៈសម្បត្តិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត អំពីផ្លូវ និងអំពីជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានសេចក្ដីជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់» («ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់មក បងស្រី ប៉ៅ បានប្រាប់ខ្ញុំថា៖ «ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ប្រើប្រាស់សេចក្តីពិតដើម្បីជំនុំជម្រះ និងបន្សុទ្ធមនុស្ស។ ទ្រង់បានសម្តែងចេញនូវព្រះបន្ទូលច្រើនរាប់លាន ដែលបើកសម្ដែងពីសេចក្តីអាថ៌កំបាំងនៃព្រះគម្ពីរ និងធ្វើបន្ទាល់ពីកិច្ចការព្រះជាម្ចាស់ ហើយបន្ទូលនោះបានសម្ដែងឱ្យយល់ពីឫសគល់នៃអំពើបាប និងសេចក្តីពិតនៃអំពើពុករលួយយើង។ ព្រះបន្ទូលខ្លះ និយាយពីការផ្លាស់ប្តូរនិស្ស័យ និងច្រកចូលទៅក្នុងជីវិត ហើយព្រះបន្ទូលខ្លះនិយាយពីការកំណត់លទ្ធផលមនុស្ស ។ល។ គ្រប់យ៉ាងសុទ្ធតែជាសេចក្តីពិត ហើយសុទ្ធតែបានមកពីព្រះជាម្ចាស់។ នេះបង្ហាញយើងពីនិស្ស័យសុចរិតនិងបរិសុទ្ធរបស់ព្រះជាម្ចាស់ និងព្រះប្រាជ្ញាញាណរបស់ទ្រង់។ គ្រប់គ្នាដែលអានបន្ទូលទ្រង់ អាចដឹងពីសិទ្ធិអំណាចនិងព្រះចេស្តានៃព្រះបន្ទូលនោះ។ ព្រះជាម្ចាស់ជ្រាបគ្រប់យ៉ាង ហើយមានតែព្រះជាម្ចាស់ទេដែលជ្រាបគ្រប់យ៉ាងពីមនុស្សពុករលួយ។ ព្រះជាម្ចាស់សម្ដែងឱ្យយល់ពីគំនិត ទស្សនៈ ការយល់ឃើញ និងសភាពពុករលួយ យ៉ាងច្បាស់ និងជាក់ស្តែងណាស់។ ទ្រង់ក៏បើកបង្ហាញ និងវែកញែកលម្អិតពីសារជាតិនៃសេចក្តីពុករលួយនេះ ដោយដោះស្រាយរាល់អំពើបាប និងការទាស់ទទឹងរបស់មនុស្សជាតិចំពោះព្រះជាម្ចាស់ ដែលចេញពីឫសគល់អំពើបាប»។ គាត់ក៏បាននិយាយថា៖ «តាមរយៈការជំនុំជម្រះ ការបើកសម្ដែង និងការបន្សុទ្ធពីបន្ទូលព្រះជាម្ចាស់ យើងទទួលបានការយល់ដឹងខ្លះអំពីសេចក្តីពិតនៃសេចក្ដីពុករលួយបែបសាតាំង។ បន្ទាប់មក យើងដឹងថាយើងក្រអឺតក្រទម វៀចវេ អត្មានិយម គួរឱ្យស្អប់ប៉ុនណា គ្រប់យ៉ាងដែលយើងនិយាយ និងធ្វើ គឺចេញពីសេចក្តីពុករលួយ ហើយយើងមិនបានរស់នៅក្នុងលក្ខណៈដូចជាមនុស្សសោះ។ ការដណ្តើមកេរ្តិ៍ឈ្មោះនិងឋានៈ ការចូលរួមសមគំនិតគ្នា ការកុហកនិងបោកប្រាស់ ការច្រណែន និងការស្អប់ខ្ពើម ការមានសេចក្ដីជំនឿដោយគ្មានការចុះចូលនឹងព្រះជាម្ចាស់ ពោរពេញដោយសេចក្តីប្រាថា្នហួសហេតុ ការបន្ទោសនិងការទាស់ទទឹងនឹងព្រះជាម្ចាស់ នៅពេលយើងជួបការល្បងល ឬការលំបាក ទាំងអស់នេះគឺសុទ្ធតែជាឧទាហរណ៍ស្រាប់។ យើងយល់ពីសេចក្តីពិតមួយចំនួនតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះ និងចេះបែកចែកអ្វីវិជ្ជមាន អ្វីអវិជ្ជមាន។ យើងក៏ដឹងទៀតដែរថា និស្ស័យសុចរិតរបស់ព្រះជាម្ចាស់មិនអត់ឱនចំពោះការប្រមាថឡើយ ហើយយើងក៏គោរព និងចុះចូលនឹងព្រះបន្តិចម្តងៗ។ យើងអាចប្រែចិត្ត ទទួលយកការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ និងអនុវត្តតាមព្រះបន្ទូលទ្រង់»។ គាត់ក៏និយាយទៀតថា៖ «បើគ្មានបន្ទូលព្រះជាម្ចាស់សម្ដែងឱ្យយល់ពីយើងទេ តែគ្រាន់តែពឹងលើការអធិស្ឋាន និងការលន់តួបាប នោះយើងនឹងមិនងាយយល់បានតាមរយៈការឆ្លុះបញ្ចាំង ឬការដោះស្រាយឫសគល់នៃអំពើបាប យើងទេ។ ឆ្លងកាត់បទពិសោធន៍ យើងក៏អាចដឹងថា ការជំនុំជម្រះ របស់ព្រះជាម្ចាស់ ជាសេចក្តីស្រឡាញ់ពិត និងជាការសង្គ្រោះដ៏ល្អបំផុតសម្រាប់មនុស្ស ហើយបើគ្មានកិច្ចការជាក់ស្តែងទេ និស្ស័យពុករលួយរបស់យើង មិនអាចបន្សុទ្ធបានឡើយ។ ហេតុនេះហើយ ការទទួលយកកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ គឺជាផ្លូវតែមួយគត់ទៅកាន់នគរព្រះ»។ បន្ទាប់មក គាត់បានប្រាប់ខ្ញុំអំពីទីបន្ទាល់ផ្ទាល់ខ្លួននៃការជំនុំជម្រះនៃបន្ទូលព្រះជាម្ចាស់។ សុទ្ធតែជាក់ស្តែងគ្រប់យ៉ាង។ ខ្ញុំអាចនិយាយបានថាកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា គឺជាអ្វីដែលខ្ញុំត្រូវការខាងវិញ្ញាណ កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ពិតជាអាចផ្លាស់ប្តូរ និងបន្សុទ្ធមនុស្សបាន ហើយមានវិធីតែមួយគត់ដើម្បីចូលទៅនគរព្រះបាន គឺតាមការទទួលយកការជំនុំជម្រះរបស់ព្រះជាម្ចាស់។

ប៉ុន្មានថ្ងៃក្រោយមក បងស្រីទាំងពីរក៏បានប្រាប់ខ្ញុំ អំពីមូលហេតុដែលពិភពសាសនា មានភាពសោះកក្រោះខ្លាំង ហើយបទអធិប្បាយរបស់គ្រូគង្វាលជិតអស់អ្វីត្រូវនិយាយទៀត។ ក៏មានរឿងពិតបង្កប់ពីក្រោយព្រះគម្ពីរ សេចក្តីអាថ៌កំបាំង និងអត្ថន័យនៃការយកកំណើតជាមនុស្សរបស់ព្រះ ដែរ។ ខ្ញុំគិតថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាមានច្រើនណាស់ និងបានបើកភ្នែកខ្ញុំឱ្យឃើញពីអាថ៌កំបាំងជាច្រើន។ ក្រោយពិនិត្យតាមដានរួច ខ្ញុំបានទទួលយកសេចក្តីសង្គ្រោះរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តានៅគ្រាចុងក្រោយ។

បងស្រីទាំងពីរ បានឱ្យសៀវភៅពីបីក្បាលអំពីបន្ទូល ព្រះជាម្ចាស់ដល់ខ្ញុំ។ ពេលខ្ញុំទៅដល់ផ្ទះ ខ្ញុំបានបើកអានសៀវភៅមួយក្បាល ក្រាំងដែលកូនចៀមបើក។ រឿងដំបូងខ្ញុំបានឃើញគឺ បន្ទូលខ្លះរបស់ព្រះនៅផ្នែកអារម្ភកថា៖ «ទោះបីមនុស្សជាច្រើនជឿលើព្រះជាម្ចាស់ក៏ដោយ ក៏មានមនុស្សតិចណាស់ដែលយល់អំពីអត្ថន័យនៃសេចក្តីជំនឿលើព្រះជាម្ចាស់ និងអ្វីដែលពួកគេត្រូវធ្វើដើម្បីឲ្យស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នេះគឺដោយសារតែពួកគេមិនស្គាល់ព្រះជាម្ចាស់ ហើយនៅតែមិនដឹងអំពីកិច្ចការរបស់ទ្រង់ បើទោះបីជាពួកគេធ្លាប់ដឹងធ្លាប់ឮអំពីពាក្យថា 'ព្រះជាម្ចាស់' និង 'កិច្ចការរបស់ព្រះជាម្ចាស់' ក៏ដោយ។ ដូច្នេះ គ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា អស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់ ប្រាកដជាមានជំនឿបែបច្របូកច្របល់អំពីទ្រង់ជាមិនខាន។ មនុស្សមិនមានជំនឿហ្មត់ចត់លើព្រះជាម្ចាស់ឡើយ ហើយនេះដោយសារតែការមានជំនឿលើព្រះជាម្ចាស់ដូចជារឿងចម្លែកពេក ឬជារឿងដែលពួកគេមិនធ្លាប់បានដឹងពីមុនមក។ នេះជាហេតុផលដែលនាំឲ្យពួកគេមិនអាចបំពេញតាមការទាមទាររបស់ព្រះជាម្ចាស់បាន។ នៅក្នុងន័យម្យ៉ាងទៀត បើមនុស្សមិនស្គាល់ព្រះជាម្ចាស់ ហើយមិនដឹងអំពីកិច្ចការរបស់ទ្រង់ នោះពួកគេមិនសក្ដិសមនឹងឲ្យព្រះជាម្ចាស់ប្រើនោះឡើយ បើដូច្នេះ ពួកគេនៅតែមិនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ដដែល។ 'ជំនឿជឿលើព្រះជាម្ចាស់' គឺជាការជឿថាមានព្រះជាម្ចាស់ ហើយនេះគឺជាគោលគំនិតដ៏សាមញ្ញបំផុតដែលទាក់ទងនឹងការជឿលើព្រះជាម្ចាស់។ លើសពីនេះទៅទៀត ការជឿថាមានព្រះជាម្ចាស់ មិនដូចជាការជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ។ ផ្ទុយទៅវិញ វាជាប្រភេទនៃសេចក្តីជំនឿដ៏សាមញ្ញមួយដែលពាក់ព័ន្ធនឹងជំនឿសាសនាដ៏ខ្លាំង។ សេចក្ដីជំនឿពិតប្រាកដលើព្រះជាម្ចាស់ មានន័យដូចខាងក្រោម៖ ឈរលើមូលដ្ឋាននៃការជឿថា ព្រះជាម្ចាស់ជាព្រះដែលគង់ជាអធិបតេយ្យភាពលើអ្វីៗទាំងអស់ មនុស្សម្នាក់ដកពិសោធន៍នូវព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ កម្ចាត់ចោលនិស្ស័យពុករលួយរបស់គេ បំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមកស្គាល់ព្រះជាម្ចាស់។ មានតែដំណើរផ្លូវបែបនេះទេ ទើបហៅថាជា 'សេចក្ដីជំនឿលើព្រះជាម្ចាស់'» (ព្រះបន្ទូលលេចមកជាសាច់ឈាម)។ បន្ទូលរបស់ព្រះជាម្ចាស់ល្អិតល្អន់ និងជាក់ស្ដែង ហើយបង្ហាញពីអត្ថន័យពិតនៃសេចក្តីជំនឿលើព្រះជាម្ចាស់។ ខ្ញុំបានទទួលស្គាល់ថា សេចក្តីជំនឿតម្រូវឱ្យឆ្លងកាត់ព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងអាចលះបង់សេចក្តីពុករលួយ ទទួលបានសេចក្តីពិត និងស្គាល់ព្រះជាម្ចាស់។ នោះទើបជាសេចក្តីជំនឿពិត។ ខ្ញុំធ្លាប់បានគិតថា សេចក្តីជំនឿគឺជាការអធិស្ឋានរាល់ថ្ងៃ និងការទៅព្រះវិហារឱ្យបានច្រើន។ គួរឱ្យស្តាយ ខ្ញុំមិនដែលឈ្វេងយល់ថាតើខ្ញុំបានដើរលើផ្លូវនៃសេចក្តីជំនឿត្រឹមត្រូវឬអត់ទេ ដូច្នេះ ពេលនោះហើយទើបខ្ញុំបានយល់ដឹង។ ពេលអានបន្ទូល ព្រះដ៏មានគ្រប់ព្រះចេស្តា ធ្វើឱ្យខ្ញុំគិតថា ផ្លូវដែលខ្ញុំបានដើរក្នុងសេចក្តីជំនឿខ្ញុំពីមុនមក គឺខុសទាំងស្រុង។ បន្ទាប់មក ខ្ញុំក៏បានឃើញមាតិកា ចំណងជើងថា៖ «តើអ្នកគឺជាមនុស្សម្នាក់ដែលចូលមកឯជីវិតឬ?» ខ្ញុំចាប់អារម្មណ៍វាណាស់ ហើយក៏បើកអានភ្លាម។ ខ្ញុំបានអានបន្ទូលព្រះជាម្ចាស់៖ «ព្រះជាម្ចាស់បានបង្កើតមនុស្ស ប៉ុន្តែក្រោយមក មនុស្សត្រូវបានសាតាំងធ្វើឲ្យពុករលួយ ដូច្នេះហើយទើបមនុស្សក្លាយជា 'មនុស្សស្លាប់'។ ដូច្នេះ បន្ទាប់ពីអ្នកបានផ្លាស់ប្ដូរ អ្នកនឹងលែងដូច 'មនុស្សស្លាប់' ទាំងនេះតទៅទៀតហើយ។ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះហើយ ដែលធ្វើឲ្យវិញ្ញាណរបស់មនុស្សបានភ្លឺឡើង និងបណ្តាលឲ្យពួកគេកើតសាជាថ្មី ហើយនៅពេលដែលវិញ្ញាណរបស់មនុស្សកើតសាជាថ្មី នោះពួកគេនឹងមានជីវិត។ នៅពេលដែលខ្ញុំនិយាយអំពី 'មនុស្សស្លាប់' ខ្ញុំកំពុងសំដៅទៅលើសាកសពដែលគ្មានវិញ្ញាណ សំដៅលើមនុស្សដែលវិញ្ញាណរបស់ពួកគេបានស្លាប់នៅក្នុងពួកគេបាត់ទៅហើយ។ នៅពេលដែលវិញ្ញាណរបស់មនុស្សរស់ឡើងវិញ នោះមនុស្សនឹងបានចូលមកឯជីវិត។ ពួកបរិសុទ្ធដែលត្រូវបាននិយាយពីមុន សំដៅលើមនុស្សដែលចូលមកឯជីវិត គឺអស់អ្នកដែលធ្លាប់ស្ថិតនៅក្រោមឥទ្ធិពលរបស់សាតាំង ប៉ុន្តែបានយកឈ្នះសាតាំង។ ...

«... 'មនុស្សស្លាប់' គឺអស់អ្នកដែលទាស់ទទឹង ហើយបះបោរប្រឆាំងនឹងព្រះជាម្ចាស់។ ពួកគេគឺជាអស់អ្នកដែលស្ពឹកស្រពន់ខាងវិញ្ញាណ ហើយមិនយល់ដឹងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកគេគឺជាអស់អ្នកដែលមិនយកសេចក្តីពិតទៅអនុវត្ត ហើយមិនមានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់សូម្បីតែបន្តិច ហើយពួកគេគឺជាមនុស្សដែលរស់នៅក្រោមការត្រួតត្រារបស់សាតាំង និងត្រូវបានសាតាំងកេងប្រវ័ញ្ច។ មនុស្សស្លាប់ស្ដែងពីខ្លួនរបស់គេតាមរយៈការក្រោកឈរប្រឆាំងនឹងសេចក្តីពិត តាមរយៈការបះបោរប្រឆាំងនឹងព្រះជាម្ចាស់ និងតាមរយៈភាពតូចទាប ភាពថោកទាប ភាពអាក្រក់ ភាពសាហាវឃោរឃៅ ការបោកប្រាស់ និងកលល្បិច។ ទោះបីជាមនុស្សបែបនេះបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេមិនអាចស្ដែងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរយៈការរស់នៅបានដែរ។ ទោះបីជាពួកគេមានជីវិតក៏ដោយ ក៏ពួកគេគ្រាន់តែជាសាកសពដែលដកដង្ហើម និងសាកសពដែលដើរប៉ុណ្ណោះ។ មនុស្សស្លាប់ពិតជាមិនអាចធ្វើឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យបានឡើយ ជាងនេះទៅទៀត ពួកគេក៏កាន់តែមិនស្តាប់បង្គាប់ទ្រង់យ៉ាងពិតប្រាកដទៀតផង។ ពួកគេគ្រាន់តែអាចបោកបញ្ឆោតទ្រង់ ប្រមាថប្រឆាំងនឹងទ្រង់ និងក្បត់ទ្រង់ប៉ុណ្ណោះ ហើយគ្រប់យ៉ាងដែលពួកគេនាំមកតាមរយៈរបៀបដែលពួកគេរស់នៅ គឺសុទ្ធតែបើកសម្តែងពីធម្មជាតិរបស់សាតាំង។ ប្រសិនបើមនុស្សចង់ក្លាយជាភាវៈមានជីវិត និងចង់ធ្វើទីបន្ទាល់ថ្វាយព្រះជាម្ចាស់ ហើយត្រូវបានអនុញ្ញាតពីព្រះជាម្ចាស់ នោះពួកគេត្រូវតែទទួលយកការសង្គ្រោះរបស់ព្រះជាម្ចាស់។ ពួកគេត្រូវតែចុះចូលចំពោះការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់យ៉ាងរីករាយ ហើយត្រូវតែទទួលយកនូវការលួសកាត់ និងការដោះស្រាយពីព្រះជាម្ចាស់ដោយរីករាយដែរ។ ទាល់តែពេលនោះ ទើបពួកគេនឹងអាចយកសេចក្តីពិតទាំងអស់ដែលព្រះជាម្ចាស់បានតម្រូវទៅអនុវត្តបាន ហើយទាល់តែពេលនោះ ទើបពួកគេនឹងទទួលបានការសង្គ្រោះរបស់ព្រះជាម្ចាស់ ហើយក្លាយជាភាវៈមានជីវិតយ៉ាងពិតប្រាកដ។ មនុស្សមានជីវិតត្រូវបានសង្គ្រោះដោយព្រះជាម្ចាស់។ ពួកគេត្រូវបានជំនុំជម្រះ និងវាយផ្ចាលដោយព្រះជាម្ចាស់ ពួកគេចង់ថ្វាយខ្លួន និងរីករាយក្នុងការថ្វាយជីវិតរបស់ពួកសម្រាប់ព្រះជាម្ចាស់ ហើយពួកគេនឹងបូជាជីវិតរបស់ពួកគេទាំងមូលថ្វាយព្រះជាម្ចាស់យ៉ាងរីករាយ។ ទាល់តែពេលដែលមនុស្សមានជីវិតធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ទើបសាតាំងត្រូវអាម៉ាស់មុខ។ ទាល់តែមនុស្សមានជីវិត ទើបអាចផ្សព្វផ្សាយកិច្ចការដំណឹងល្អរបស់ព្រះជាម្ចាស់បាន ទាល់តែមនុស្សមានជីវិត ទើបត្រូវនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយទាល់តែមនុស្សមានជីវិត ទើបជាមនុស្សពិត» (ព្រះបន្ទូលលេចមកជាសាច់ឈាម)។ បន្ទាប់ពីអានបទគម្ពីរនេះរួច ខ្ញុំដឹងនៅក្នុងចិត្តថា នេះជាចម្លើយដែលខ្ញុំបានស្វែងរកជាយូរឆ្នាំមកហើយ។ ទីបំផុត ខ្ញុំដឹងថា «ស្លាប់» ឬ «រស់» មានន័យដូចម្តេចហើយ។ ពេលព្រះជាម្ចាស់បានបង្កើតអ័ដាម និងអេវ៉ាមក ពួកគេអាចស្តាប់តាមព្រះជាម្ចាស់ គោរព និងលើកតម្កើងទ្រង់។ ពួកគេជាមនុស្សរស់ដែលមានវិញ្ញាណ។ បន្ទាប់មក សាតាំងបានល្បួងពួកគេឱ្យក្បត់ព្រះជាម្ចាស់ ហើយពួកគេក៏បានចាប់ផ្តើមរស់នៅក្នុងអំពើបាប ក្រោមអំណាចរបស់សាតាំង ហេតុនោះហើយបានជាមនុស្សជាតិប្រែទៅជាពុករលួយខ្លាំងឡើងៗ តាមរយៈថ្នាំពុលគ្រប់ប្រភេទរបស់សាតាំងដែលជ្រាបចូលក្នុងខ្លួនយើង។ យើងបានលិចចុះកាន់តែជ្រៅក្នុងអំពើបាប ដោយបដិសេធព្រះជាម្ចាស់ មិនទទួលយក ទាស់នឹងទ្រង់។ ដោយរស់នៅក្នុងនិស្ស័យជាសាតាំង។ យើងគ្មានអ្វីដូចកាលពីព្រះជាម្ចាស់បានបង្កើតយើងនៅគ្រាដំបូងទេ។ ព្រះជាម្ចាស់ទតឃើញមនុស្សគ្រប់គ្នាដែលរស់នៅក្នុងអំពើបាប និងក្រោមអំណាចសាតាំង ជាមនុស្សស្លាប់ ហើយមនុស្សស្លាប់ គឺជាក្រុម សាតាំង ដែលប្រឆាំងនឹងព្រះជាម្ចាស់។ ពួកគេមិនសមនឹងចូលទៅនគរទ្រង់ទេ។ មនុស្សរស់ ជាអ្នកដែលព្រះជាម្ចាស់បានសង្គ្រោះ។ សេចក្តីពុករលួយរបស់ពួកគេត្រូវបានបន្សុទ្ធតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់។ ពួកគេលះបង់អំពើបាប កម្លាំងសាតាំង ហើយឈប់បះបោរ ទាស់នឹងព្រះជាម្ចាស់។ មិនថាព្រះជាម្ចាស់មានបន្ទូល និងបំពេញកិច្ចការយ៉ាងណាទេ ពួកគេអាចស្តាប់ និងគោរពតាមបាន។ មនុស្សរស់អាចធ្វើបន្ទាល់ និងផ្ដល់សិរីល្អដល់ព្រះជាម្ចាស់ ហើយពួកគេ ជាមនុស្សតែមួយគត់ដែលព្រះជាម្ចាស់ទទួលយក និងចូលទៅនគររបស់ទ្រង់។ ដើម្បីក្លាយជាមនុស្សរស់ យើងត្រូវតែទទួលយកសេចក្តីពិតដែលព្រះដ៏មានគ្រប់ព្រះ‌ចេស្តាសម្តែង ចេញ និងឆ្លងកាត់ការជំនុំជម្រះរបស់ទ្រង់ ទីបំផុតក្លាយជាបរិសុទ្ធ និងទទួលបានមកវិញនូវសតិសម្បជញ្ញៈនិងហេតុផល ស្តាប់តាមព្រះអាទិករ និងអនុវត្តតាមព្រះបន្ទូលព្រះជាម្ចាស់ គោរព និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។ នេះជាមនុស្សម្នាក់ដែលរស់ឡើងវិញប្រាកដមែន ជាអ្នកដែលអាចចូលទៅនគរព្រះ និងមានជីវិតដ៏អស់កល្បជានិច្ច។ នៅពេលនោះ ខ្ញុំពិតជាបានយល់ពីខ្លឹមសារដែលព្រះអម្ចាស់មានន័យ «ខ្ញុំជាការរស់ឡើងវិញ និងជាជីវិត៖ អ្នកណាដែលជឿលើខ្ញុំ ទោះបីស្លាប់ក៏ដោយ ក៏គេនឹងមានជីវិតរស់ឡើងវិញដែរ។ ហើយអ្នកណាដែលរស់នៅ ហើយជឿលើខ្ញុំ អ្នកនោះនឹងមិនស្លាប់ឡើយ» (យ៉ូហាន ១១:២៥-២៦)។ នោះហើយជាអត្ថន័យពិត។ ខ្ញុំគិតថា ដួងចិត្តខ្ញុំមានពន្លឺ ពេលខ្ញុំយល់គ្រប់ការទាំងអស់នោះ។

បន្ទាប់មក ខ្ញុំបានអានអត្ថបទផ្សេងទៀត មានចំណងជើងថា៖ «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន»។ វាបានដកជាប់ជ្រៅក្នុងចិត្តខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នាំយកទាំងជីវិត ហើយនាំយកទាំងមាគ៌ានៃសេចក្ដីពិតដ៏ឋិតថេរ និងអស់កល្បជានិច្ចមកជាមួយ។ សេចក្ដីពិតនេះ ជាផ្លូវដែលមនុស្សទទួលបានជីវិត និងជាផ្លូវតែមួយគត់ ដែលឲ្យមនុស្សបានស្គាល់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់ទទួលយក។ ប្រសិនបើអ្នកមិនស្វែងរកមាគ៌ានៃជីវិតដែលព្រះគ្រីស្ទនៃគ្រាចុងក្រោយប្រទានឲ្យទេ នោះអ្នកនឹងមិនទទួលបានការទទួលយកពីព្រះយេស៊ូវ និងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលទៅតាមទ្វារនគរស្ថានសួគ៌ដែរ ដ្បិតអ្នកគឺជាអាយ៉ង និងជាអ្នកជាប់ឃុំក្នុងប្រវត្តិសាស្ត្រ។ មនុស្សដែលត្រូវត្រួតត្រាដោយបញ្ញត្តិដោយន័យពាក្យនានា ហើយជាប់ខ្នោះឃ្នាងប្រវត្តិសាស្ត្រ អ្នកនោះនឹងមិនអាចទទួលបានជីវិត ហើយក៏មិនទទួលបាននូវមាគ៌ាជីវិតដ៏គង់វង្សបានឡើយ។ ដោយសារអ្វីៗគ្រប់យ៉ាងដែលគេមាន សុទ្ធតែជាភក់ដែលស្អិតជាប់រាប់ពាន់ឆ្នាំមកហើយ មិនមែនជាទឹកនៃជីវិតដែលហូរចេញពីបល្ល័ង្ករបស់ព្រះជាម្ចាស់ទេ។ មនុស្សដែលមិនមែនរស់ដោយសារទឹកនៃជិវិត នឹងនៅជាសាកសព ជារបស់លេងរបស់សាតាំង និងជាកូននរករហូតអស់កល្បជានិច្ច។ ចុះម្ដេចបានជាពួកគេអាចមើលឃើញព្រះជាម្ចាស់ពីចម្ងាយ? ប្រសិនបើអ្នកគ្រាន់តែព្យាយាមឱបក្រសោបអតីតកាល គ្រាន់តែព្យាយាមបណ្ដោយឲ្យអ្វីៗ ទៅតាមដំណើរដោយនៅឈរទ្រឹង ហើយមិនព្យាយាមផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន ព្រមទាំងបោះបង់អតីតកាលចោលទេ តើអ្នកមិននៅតែទាស់ទទឹងនឹងព្រះជាម្ចាស់រហូតទេឬអី? ជំហានកិច្ចការរបស់ព្រះជាម្ចាស់ ទាំងល្វឹងល្វើយ ទាំងខ្លាំងពូកែ ប្រៀបបានទៅនឹងទឹករលកកំពុងខ្ជោលឡើង និងសំឡេងផ្គររន្ទះផូងផាំង ប៉ុន្តែអ្នកបែរជាអង្គុយរង់ចាំឲ្យសេចក្ដីវិនាសមកដល់ ទាំងឱបជាប់ភាពលេលា ហើយមិនធ្វើអ្វីទាល់តែសោះ។ បើនៅតែបែបនេះ តើឲ្យព្រះជាម្ចាស់រាប់អ្នកជាអ្នកដើរតាមលំអាននៃកូនចៀមយ៉ាងដូចម្ដេច? តើអ្នកអាចបញ្ជាក់ហេតុផលថាព្រះជាម្ចាស់ដែលអ្នកជឿតាមនេះ គឺជាព្រះជាម្ចាស់ដែលថ្មីជានិច្ច មិនដែលចាស់គំរិលយ៉ាងដូចម្ដេច? ហើយធ្វើយ៉ាងណាឲ្យពាក្យពេចន៍ក្នុងសៀវភៅលឿងរបស់អ្នក នាំអ្នកឆ្លងទៅក្នុងយុគសម័យថ្មីបាន? តើធ្វើយ៉ាងណាឲ្យពាក្យពេចន៍ទាំងនេះ នាំអ្នកស្វែងរកជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់បាន? ហើយធ្វើយ៉ាងណាឲ្យពាក្យពេចន៍ទាំងនេះ នាំអ្នកឡើងទៅស្ថានសួគ៌បាន? អ្វីដែលអ្នកកាន់នៅនឹងដៃ គឺជាន័យពាក្យដែលអាចផ្ដល់ជូន ត្រឹមតែជាសេចក្ដីស្រាកស្រាន្តក្នុងចិត្តបណ្ដោះអាសន្នប៉ុណ្ណោះ មិនមែនផ្ដល់សេចក្ដីពិតដែលអាចផ្ដល់នូវជីវិតនោះឡើយ។ បទគម្ពីរដែលអ្នកអាន គ្រាន់តែអាចបង្កើនវោហារសព្ទដល់អណ្ដាតរបស់អ្នក និងមិនមែនជាពាក្យពេចន៍នៃទស្សនៈវិជ្ជា ដែលអាចជួយឲ្យអ្នកស្គាល់ជីវិតមនុស្ស ក៏រឹតតែមិនមែនជាផ្លូវ ដែលអាចនាំអ្នកទៅរកភាពគ្រប់លក្ខណ៍បានឡើយ។ តើភាពខុសគ្នានេះមិនផ្ដល់ជាបុព្វហេតុ សម្រាប់ឲ្យអ្នកសញ្ជឹងគិតទេឬអី? តើវាមិនធ្វើឲ្យអ្នកស្គាល់នូវអាថ៌កំបាំង ដែលមាននៅក្នុងភាពខុសគ្នានេះទេឬអី? តើអ្នកមានសមត្ថភាពនឹងនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីជួបនឹងព្រះជាម្ចាស់ ដោយខ្លួនឯងបានដែរឬទេ? ប្រសិនបើគ្មានការយាងមករបស់ព្រះជាម្ចាស់ទេ តើអ្នកអាចនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីរស់នៅយ៉ាងរីករាយនឹងសុភមង្គលគ្រួសារជាមួយនឹងព្រះជាម្ចាស់បានដែរឬទេ? តើអ្នកនៅកំពុងយល់សុបិនទៀតទេ? ខ្ញុំសូមទូន្មានអ្នកទៅចុះថា ចូរឈប់សុបិនទៅ ហើយសម្លឹងមើលវិញថា នរណាកំពុងធ្វើកិច្ចការនៅពេលនេះ ពេលនេះនរណាកំពុងអនុវត្តកិច្ចការសង្គ្រោះមនុស្សលោកក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ប្រសិនបើអ្នកមិនសម្លឹងមើលទេ នោះអ្នកនឹងមិនទទួលបានសេចក្ដីពិត ហើយមិនទទួលបានជីវិតនោះឡើយ» (ព្រះបន្ទូលលេចមកជាសាច់ឈាម)។ បន្ទូលនោះមានឥទ្ធិពលលើខ្ញុំខ្លាំងណាស់។ ខ្ញុំមានអារម្មណ៍ថា ព្រះបន្ទូលនេះមានសិទ្ធិអំណាច និងព្រះចេស្តាខ្លាំង ដែលព្រះបន្ទូលទាំងនោះអាចបានមកតែពីព្រះជាម្ចាស់ប៉ុណ្ណោះ។ ខ្ញុំចាំបាន ព្រះអម្ចាស់យេស៊ូវ មានបន្ទូលថា៖ «ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត៖ គ្មាននរណាម្នាក់មកឯព្រះវរបិតាបានឡើយ លើកលែងតែមកតាមរយៈខ្ញុំ» (យ៉ូហាន ១៤:៦)។ ប៉ុណ្ណេះឯង។ ក្រៅពីព្រះជាម្ចាស់ តើនរណាអាចគ្រប់គ្រងច្រកទ្វារចូលទៅនគរព្រះបាន? បើយើងចង់មានជីវិតដ៏អស់កល្បជានិច្ច យើងត្រូវតែទទួលយកផ្លូវនៃជីវិតដ៏អស់កល្បដែលព្រះគ្រីស្ទនៃគ្រាចុងក្រោយបានប្រទាន។ នោះមានន័យថា សេចក្តីពិតត្រូវព្រះអម្ចាស់យេស៊ូវដែលបានយាង មកវិញសម្ដែងចេញ ហើយនោះជាផ្លូវតែមួយគត់ដែលយើងសម្រេចក្តីសង្ឃឹមចូលទៅនគរព្រះ។ ខ្ញុំគិតថាមានសំណាងណាស់ ដែលអាចរកឃើញផ្លូវទៅនគរព្រះ។ ខ្ញុំត្រេកអរណាស់។ ខ្ញុំបានអានបន្ទូលព្រះជាម្ចាស់ ដូចជាអាហារសម្រាប់មនុស្សស្រេកឃ្លាន ហើយព្រះបន្ទូលនោះមានឥទ្ធិពលខ្លាំងមកលើខ្ញុំ។ កាលណាខ្ញុំអានកាន់តែច្រើន ខ្ញុំ ដឹងកាន់តែច្បាស់ថា ជាសេចក្តីពិត ដឹងថាវាមិនអាចជាពាក្យចេញពីគ្រូគង្វាល ឬសាសនវិទូណាម្នាក់នោះទេ។ បន្ទូលព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ជួយទំនុកបម្រុងព្រលឹងខ្ញុំដែលវង្វេងនិងសេ្រកឃ្លាន ហើយខ្ញុំនឹកគិតដល់បុរសចំណាស់ដែលបានលក់កាសែតឱ្យខ្ញុំ។ គាត់បានបន្តសុំឱ្យខ្ញុំទិញការសែត នោះហើយជាមូលហេតុដែលធ្វើឱ្យខ្ញុំបានស្តាប់ឮព្រះសូរសៀងព្រះជាម្ចាស់។ ខ្ញុំចង់អរគុណគាត់ តែខ្ញុំមិនដែលជួបគាត់ម្តងទៀតទេ។ អ៊ីចឹង ខ្ញុំដឹងថា នេះជាកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដែលបណ្តាលឱ្យរឿងនេះកើតឡើង។ បុរសនោះសុំឱ្យខ្ញុំទិញកាសែត ដែលអាចឱ្យខ្ញុំស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងស្វាគមន៍ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់។ នោះជាការណែនាំរបស់ព្រះជាម្ចាស់ និងជាសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះខ្ញុំ។ ខ្ញុំពិតជាអរព្រះគុណព្រះជាម្ចាស់ណាស់។ ខ្ញុំមានអារម្មណ៍ទទួលបានព្រះពរមែន ដែលខ្ញុំអាចឮសូរសៀងរបស់ព្រះជាម្ចាស់ និងធ្វើបន្ទាល់ពីការលេចមករបស់ព្រះជាម្ចាស់នៅក្នុងជីវិតយើង។ នេះជាសេចក្តីមេត្តាករុណា និងព្រះគុណរបស់ព្រះជាម្ចាស់ និងជាការសង្គ្រោះរបស់ទ្រង់ចំពោះខ្ញុំ។ អរព្រះគុណព្រះដ៏មានគ្រប់ព្រះ‌ចេស្តា!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការលេចមក និងការធ្វើការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសចិន ពិតជាសំខាន់ណាស់

By Zhang Lan, South Korea «ខ្ញុំបានប្រទានសិរីល្អដល់សាសន៍អ៊ីស្រាអែលរួចក៏ដកយកមកវិញ បន្ទាប់មក ខ្ញុំបាននាំសាសន៍អ៊ីស្រាអែលទៅឯទិសខាងកើត...

Leave a Reply