ព្រះនាមរបស់ព្រះជាម្ចាស់ពិតជាអាថ៌កំបាំង

08-09-2021

By Jack, Canada

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «នៅក្នុងយុគសម័យនីមួយៗ ព្រះជាម្ចាស់បំពេញកិច្ចការថ្មី ហើយទ្រង់ត្រូវគេហៅដោយព្រះនាមថ្មីមួយ។ តើទ្រង់អាចបំពេញកិច្ចការតែមួយនៅក្នុងយុគសម័យផ្សេងគ្នាម្តេចបាន? តើទ្រង់អាចដិតជាប់ទៅនឹងរឿងចាស់បានដោយរបៀបណា? ព្រះនាមរបស់ព្រះយេស៊ូវ ត្រូវបានប្រើដើម្បីជាប្រយោជន៍ដល់កិច្ចការនៃការប្រោសលោះ ដូច្នេះ តើទ្រង់នៅតែត្រូវគេហៅដោយព្រះនាមដដែល នៅពេលដែលទ្រង់យាងត្រឡប់មកវិញនៅគ្រាចុងក្រោយដែរឬទេ? តើទ្រង់នឹងត្រូវនៅបន្តបំពេញកិច្ចការនៃការប្រោសលោះដែរឬទេ? តើហេតុអ្វីបានជាថាព្រះយេហូវ៉ា និងព្រះយេស៊ូវ ជាព្រះជាម្ចាស់តែមួយ ប៉ុន្តែទ្រង់ទាំងពីរត្រូវគេហៅដោយព្រះនាមខុសគ្នានៅក្នុងយុគសម័យផ្សេងគ្នាទៅវិញ? តើនេះមិនមែនដោយសារយុគសម័យនៃកិច្ចការរបស់ទ្រង់ខុសគ្នាទេមែនទេ? តើព្រះនាមតែមួយអាចតំណាងឲ្យព្រះជាម្ចាស់បានទាំងស្រុងដែរឬទេ? បើបែបនេះមែន ព្រះជាម្ចាស់ត្រូវហៅដោយព្រះនាមខុសគ្នានៅយុគសម័យផ្សេងគ្នា ហើយទ្រង់ត្រូវតែប្រើព្រះនាមនេះដើម្បីផ្លាស់ប្ដូរយុគសម័យនេះ និងដើម្បីតំណាងយុគសម័យនេះ។ ដ្បិតគ្មានព្រះនាមណាមួយដែលអាចតំណាងឲ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គពេញលេញនោះឡើយ ហើយព្រះនាមនីមួយៗ គឺអាចត្រឹមតែតំណាងឲ្យទិដ្ឋភាពបណ្ដោះអាសន្ននៃនិស្ស័យរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យណាមួយប៉ុណ្ណោះ។ អ្វីដែលព្រះនាមអាចធ្វើបាន គឺតំណាងដល់កិច្ចការរបស់ទ្រង់។ ហេតុនេះ ព្រះជាម្ចាស់អាចជ្រើសរើសព្រះនាមណាមួយក៏បាន ដែលជាអត្ថប្រយោជន៍ដល់និស្ស័យរបស់ទ្រង់ ដើម្បីតំណាងដល់យុគសម័យទាំងមូល» («និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បង្ហាញយើងថា ព្រះនាមនីមួយៗដែលទ្រង់ប្រើនៅក្នុងយុគសម័យណាមួយ សុទ្ធតែមានអត្ថន័យ។ ព្រះនាមនីមួយៗ តំណាងឲ្យយុគសម័យមួយ និងដំណាក់កាលមួយនៃកិច្ចការ។ ព្រះនាមរបស់ព្រះជាម្ចាស់ផ្លាស់ប្ដូរ នៅពេលដែលកិច្ចការរបស់ទ្រង់តម្រូវឲ្យផ្លាស់ប្ដូរ ប៉ុន្ដែ មិនថាព្រះនាមរបស់ទ្រង់ផ្លាស់ប្ដូរយ៉ាងណាទេ ក៏និស្ស័យ និងសារជាតិរបស់ទ្រង់មិនផ្លាស់ប្ដូរឡើយ។ ព្រះជាម្ចាស់ គឺតែងតែជាព្រះជាម្ចាស់ជានិច្ច។ ខ្ញុំធ្លាប់ប្រកាន់ខ្ជាប់នឹងអត្ថន័យត្រង់ៗនៃព្រះគម្ពីរ។ ដោយជាប់គាំងនៅក្នុងសញ្ញាណរបស់ខ្លួន ខ្ញុំបានគិតថា ព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវមិនអាចផ្លាស់ប្ដូរឡើយ។ បន្ទាប់មក ខ្ញុំបានមើលភាពយន្ដមួយ និងបានដឹងពីអាថ៌កំបាំងនៃព្រះនាមរបស់ព្រះជាម្ចាស់ ហើយបានលះចោលសញ្ញាណរបស់ខ្លួន មកដើរតាមជំហានជើងរបស់កូនចៀម។

ខ្ញុំបានកើតមកនៅក្នុងគ្រួសារគ្រីស្ទបរិស័ទមួយ ហើយតាំងពីតូចមក គ្រួសាររបស់ខ្ញុំបានប្រាប់ខ្ញុំថា ព្រះអម្ចាស់យេស៊ូវ គឺជាព្រះដ៏ពិតតែមួយអង្គ ទ្រង់គឺជាព្រះអង្គសង្គ្រោះរបស់យើង ហើយខ្ញុំអាចចូលទៅក្នុងនគរស្ថានសួគ៌បានតែតាមរយៈការអធិដ្ឋានដោយនូវព្រះនាមរបស់ទ្រង់ប៉ុណ្ណោះ។ នៅពេលដែលខ្ញុំធំឡើង ខ្ញុំបានទៅសាលាព្រះគម្ពីរ ហើយគ្រូគង្វាលរបស់យើងតែងប្រាប់យើងជារឿយៗថា «ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះអង្គសង្គ្រោះរបស់យើង។ ព្រះនាមរបស់ទ្រង់នឹងមិនដែលផ្លាស់ប្ដូរឡើយ។ នោះគឺដោយសារតែមានចែងនៅក្នុងព្រះគម្ពីរថា 'ព្រះយេស៊ូវគ្រីស្ទនៅតែដដែល ពីម្សិលមិញ ថ្ងៃនេះ និងជារៀងរហូត' (ហេព្រើរ ១៣:៨)។ ដូច្នេះ យើងត្រូវតែលើកតម្កើងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវគ្រប់ពេលវេលា ហើយយើងនឹងត្រូវបានលើកឡើងជាប្រាកដ នៅពេលដែលទ្រង់យាងមក។» ពាក្យទាំងនេះរឹតតែពង្រឹងសេចក្ដីជំនឿរបស់ខ្ញុំលើព្រះអម្ចាស់ ហើយខ្ញុំបានលះបង់ខ្លួនខ្ញុំដោយសេចក្ដីសាទរ ដើម្បីនៅពេលដែលព្រះអម្ចាស់យាងមក ខ្ញុំនឹងត្រូវបានយកចូលទៅក្នុងនគរព្រះ។

ខ្ញុំបានចាប់ផ្ដើមឃ្វាលអ្នកជឿក្នុងតំបន់បន្ទាប់ពីបញ្ចប់ការសិក្សានៅសាលាព្រះគម្ពីរក្នុងខែមេសា ឆ្នាំ២០១៥។ ប៉ុន្ដែ ការចូលរួមកម្មវិធីថ្វាយបង្គំបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ អ្នកគ្រប់គ្រងក្រុមជំនុំបានឃើញថា ប្រាក់ដង្វាយកំពុងធ្លាក់ចុះ ហើយមិនអាចសូម្បីទប់ទល់នឹងការចំណាយផ្សេងៗ ដូច្នេះ គាត់ក៏ចាប់ផ្ដើមធ្វើការផ្ដល់កម្ចីទៅឲ្យអ្នកជឿ។ នៅពេលដែលពួកគេមិនអាចសងប្រាក់កម្ចីជាមួយនឹងការប្រាក់ត្រលប់មកវិញ មន្ដ្រីហិរញ្ញវត្ថុនឹងឈ្លោះជាមួយពួកគេ ហើយក្រោយមក ពួកគេមិនចង់មកចូលរួមកម្មវិធីថ្វាយបង្គំទៀតទេ។

នៅក្នុងកិច្ចខំប្រឹងប្រែងដើម្បីធ្វើឲ្យក្រុមជំនុំមានជីវិតឡើងវិញ ខ្ញុំបានចាប់ផ្ដើមប្រកាសដំណឹងល្អទៅកាន់មនុស្សនៅក្នុងតំបន់។ ខ្ញុំបានទៅសួរសុខទុក្ខអ្នកជឿនៅតាមផ្ទះ និងបានរៀបចំការជួបជុំសម្រាប់ពួកគេ។ ខ្ញុំក៏តមអាហារ និងអធិដ្ឋានពីរ ឬបីដងក្នុងមួយសប្ដាហ៍ដែរ ដោយទូលសុំព្រះអម្ចាស់ឲ្យណែនាំខ្ញុំឲ្យមានការរីកចម្រើននៅក្នុងកិច្ចការរបស់ខ្ញុំ។ ប៉ុន្ដែ មិនថាខ្ញុំខំប្រឹងធ្វើយ៉ាងណាទេ ក៏ការចូលរួមនៅក្នុងក្រុមជំនុំ នៅតែទាបដដែល។ ដោយមើលឃើញក្រុមជំនុំស្ថិតក្នុងសភាពដុនដាបបែបនេះ ដួងចិត្តរបស់ខ្ញុំក៏ទន់ខ្សោយ ហើយសេចក្ដីជំនឿរបស់ខ្ញុំក៏អន់ថយកាន់តែខ្លាំង។ បន្ទាប់មក ខ្ញុំបានខំប្រឹងប្រែងទ្វេរដងនៅក្នុងការអធិដ្ឋាន អានបទគម្ពីរ និងតមអាហារ បន្ថែមលើនេះទៀត ខ្ញុំបានទាញយក និងបានមើលខ្សែភាពយន្ដសាសនាមួយចំនួន ប៉ុន្ដែ ខ្ញុំនៅតែមិនអាចមានអារម្មណ៍ដឹងអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ខ្ញុំនៅតែមានអារម្មណ៍ទទេស្អាតនៅខាងវិញ្ញាណ និងនៅតែស្ថិតក្នុងសេចក្ដីងងឹតដដែល។ នៅក្នុងការឈឺចាប់របស់ខ្ញុំ ខ្ញុំបានស្រែករកព្រះអម្ចាស់ថា៖ «ឱព្រះអម្ចាស់អើយ! ព្រះគម្ពីរចែងថា ដរាបណាយើងទូលសុំដោយនូវព្រះនាមទ្រង់ នោះទ្រង់នឹងប្រទានដល់យើង។ ក្រុមជំនុំកាន់តែដុនដាបឡើងៗ។ ទូលបង្គំបានអធិដ្ឋានដោយនូវព្រះនាមទ្រង់ តើហេតុអ្វីបានជាទូលបង្គំមិនអាចមានអារម្មណ៍ដឹងពីព្រះវត្តមានរបស់ទ្រង់ដូច្នេះ? ឱព្រះអម្ចាស់អើយ តើទ្រង់គង់នៅឯណា?» អរគុណព្រះ ដែលព្រះជាម្ចាស់ស្ដាប់ឮសេចក្ដីអធិដ្ឋានរបស់ខ្ញុំ។

ថ្ងៃមួយ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៦ ខ្ញុំបានរកឃើញភាពយន្ដមួយនៅលើយូធូប ដែលមានចំណងជើងថា លាតត្រដាងអាថ៌កំបាំងអំពីព្រះគម្ពីរ។ វាបានពន្យល់អាថ៌កំបាំងដែលនៅពីក្រោយព្រះគម្ពីរយ៉ាងច្បាស់លាស់។ ការមើលភាពយន្ដនេះ បានផ្ដល់ឲ្យខ្ញុំនូវការយល់ដឹងថ្មីមួយអំពីព្រះគម្ពីរ ហើយវាពិតជាបានបំភ្លឺដួងចិត្តរបស់ខ្ញុំ។ ប៉ុន្ដែ អ្វីដែលខ្ញុំងឿងឆ្ងល់នោះគឺ តើពាក្យពេចន៍ទាំងនោះបានចេញមកពីណា។ ពាក្យពេចន៍ទាំងនោះមិនមាននៅក្នុងព្រះគម្ពីរទេ! ក្រោយមក ខ្ញុំបានទាញយកវីដេអូនេះមក ហើយបានមើលវាពីរបីដងទៀត ហើយនៅពេលដែលខ្ញុំកាន់តែមើលវីដេអូនេះ គឺខ្ញុំកាន់តែចូលចិត្តវា។ ការប្រកបគ្នាពិតជាស្របគ្នានឹងព្រះគម្ពីរទាំងស្រុង។ ខ្ញុំបានដឹងថា វីដេអូនេះត្រូវបានបង្កើតឡើងដោយ អ៊ីស្ទើន ឡាយនីង ដូច្នេះ ខ្ញុំក៏បានបន្ដស្រាវជ្រាវរកមើលខ្សែភាពយន្ដរបស់ អ៊ីស្ទើន ឡាយនីង ហើយបានជួបប្រទះខ្សែភាពយន្ដមួយដែលមានចំណងជើងថា ព្រះនាមរបស់ព្រះជាម្ចាស់បានផ្លាស់ប្ដូរ? ចំណងជើងរឿងនេះ ពិតជាបានទាញចំណាប់អារម្មណ៍របស់ខ្ញុំ ហើយខ្ញុំបានទាញយក និងបានមើលភាពយន្ដនេះភ្លាម។ នៅពេលដែលមើលបានពាក់កណ្ដាល ភាពយន្ដនេះបាននិយាយថា នៅពេលដែលព្រះជាម្ចាស់យាងមកនៅគ្រាចុងក្រោយ ទ្រង់នឹងមិនត្រូវបានគេហៅថាព្រះយេស៊ូវទេ ប៉ុន្ដែនឹងមានព្រះនាមមួយថ្មី។ ចំណុចនេះ បានធ្វើឲ្យខ្ញុំស្រឡាំងកាំង។ ខ្ញុំបានគិតថា «នោះមិនអាចជាការពិតឡើយ! ព្រះគម្ពីរចែងយ៉ាងច្បាស់ថា 'ព្រះយេស៊ូវគ្រីស្ទនៅតែដដែល ពីម្សិលមិញ ថ្ងៃនេះ និងជារៀងរហូត' (ហេព្រើរ ១៣:៨)។ តើព្រះនាមរបស់ព្រះជាម្ចាស់អាចផ្លាស់ប្ដូរយ៉ាងដូចម្ដេចកើត? សម្រាប់រយៈពេលពីរពាន់ឆ្នាំមុន អ្នកជឿគ្រប់គ្នាបានអធិដ្ឋាន និងធ្វើការដោយនូវព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ។ ការនោះមិនដែលផ្លាស់ប្ដូរឡើយ។ តើ អ៊ីស្ទើន ឡាយនីង អាចនិយាយថា ព្រះនាមរបស់ព្រះជាម្ចាស់បានផ្លាស់ប្ដូរយ៉ាងដូចម្ដេចកើត?»

បន្ទាប់មក ខ្ញុំបានស្ដាប់ឮការប្រកបគ្នានេះចេញពីបងស្រី យ៉ាង នៅក្នុងខ្សែភាពយន្ដថា៖ «ព្រះគម្ពីរចែងថា 'ព្រះយេស៊ូវគ្រីស្ទនៅតែដដែល ពីម្សិលមិញ ថ្ងៃនេះ និងជារៀងរហូត។' នេះមានន័យថា និស្ស័យរបស់ព្រះជាម្ចាស់ និងសារជាតិរបស់ទ្រង់ នៅអស់កល្បជានិច្ច និងមិនផ្លាស់ប្ដូរឡើយ។ វាមិនមែនមានន័យថា ព្រះនាមរបស់ទ្រង់នឹងមិនដែលផ្លាស់ប្ដូរនោះទេ។» បងស្រីក៏អានអត្ថមួយនៃព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ចូរយើងពិនិត្យមើល។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «មានអ្នកខ្លះនិយាយថា ព្រះជាម្ចាស់គឺមិនប្រែប្រួលទេ។ នោះគឺត្រឹមត្រូវហើយ ប៉ុន្តែវាសំដៅលើភាពមិនប្រែប្រួលនៃនិស្ស័យរបស់ព្រះជាម្ចាស់ និងលក្ខណៈសំខាន់របស់ទ្រង់ប៉ុណ្ណោះ។ ការផ្លាស់ប្ដូរព្រះនាម និងកិច្ចការរបស់ទ្រង់ មិនបានបញ្ជាក់ថា លក្ខណៈសំខាន់របស់ទ្រង់បានផ្លាស់ប្ដូរនោះទេ។ ម្យ៉ាងវិញទៀត ព្រះជាម្ចាស់នឹងតែងតែជាព្រះជាម្ចាស់ជានិច្ច ហើយចំណុចនេះនឹងមិនដែលផ្លាស់ប្ដូរឡើយ។ ប្រសិនបើអ្នកនិយាយថា កិច្ចការរបស់ព្រះជាម្ចាស់គឺមិនប្រែប្រួល នោះតើទ្រង់នឹងអាចបញ្ចប់ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់បានដោយរបៀបណា? អ្នកគ្រាន់តែដឹងថា ព្រះជាម្ចាស់គឺមិនប្រែប្រួលជារៀងរហូត ប៉ុន្តែតើអ្នកដឹងថាព្រះជាម្ចាស់គឺតែងតែថ្មីជានិច្ច និងមិនដែលចាស់ដែរឬទេ? ប្រសិនបើកិច្ចការរបស់ព្រះជាម្ចាស់គឺមិនប្រែប្រួល តើទ្រង់អាចដឹកនាំមនុស្សជាតិទាំងអស់រហូតមកទល់នឹងបច្ចុប្បន្ននេះបានដែរឬទេ? ប្រសិនបើព្រះជាម្ចាស់គឺមិនប្រែប្រួល តើហេតុអ្វីបានជាទ្រង់បានបញ្ចប់កិច្ចការរបស់ទ្រង់ក្នុងយុគសម័យចំនួនពីរ? ... ហេតុដូច្នេះហើយ ពាក្យថា 'ព្រះជាម្ចាស់តែងតែថ្មីជានិច្ច និងមិនដែលចាស់' សំដៅលើកិច្ចការរបស់ទ្រង់ ហើយពាក្យថា 'ព្រះជាម្ចាស់គឺមិនប្រែប្រួល' សំដៅលើកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។ បើមិនគិតបែបនេះទេ អ្នកមិនអាចធ្វើឲ្យកិច្ចការរយៈពេលប្រាំមួយពាន់ឆ្នាំភ្ជាប់គ្នានឹងចំណុចតែមួយបានទេ ឬវិលវល់ចុះឡើងជាមួយព្រះបន្ទូលដែលស្លាប់ប៉ុណ្ណោះ។ បែបនេះ គឺជាភាពល្ងង់ខ្លៅរបស់មនុស្ស។ ព្រះជាម្ចាស់គឺមិនធម្មតាដូចជាមនុស្សស្រមៃនោះទេ ហើយកិច្ចការរបស់ទ្រង់មិនអាចបង្អែរបង្អង់ក្នុងយុគសម័យណាមួយបានឡើយ។ ឧទាហរណ៍ ព្រះយេហូវ៉ាមិនអាចតែងតែតំណាងឲ្យព្រះនាមរបស់ព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់ក៏អាចបំំពេញកិច្ចការរបស់ទ្រង់នៅក្រោមព្រះនាមរបស់ព្រះយេស៊ូវបានដែរ។ នេះគឺជាទីសម្គាល់ដែលថា កិច្ចការរបស់ព្រះជាម្ចាស់ គឺតែងតែចម្រើនទៅមុខជានិច្ច» («និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់មក បងស្រី យ៉ាងបាននិយាយថា៖ «នៅក្នុងដំណើរនៃកិច្ចការរបស់ព្រះជាម្ចាស់ដើម្បីសង្គ្រោះមនុស្សជាតិ ទ្រង់ធ្វើកិច្ចការផ្សេងៗគ្នា និងប្រើព្រះនាមផ្សេងៗគ្នា នៅក្នុងយុគសម័យផ្សេងៗគ្នា។ ប៉ុន្ដែ សារជាតិរបស់ព្រះជាម្ចាស់មិនដែលផ្លាស់ប្ដូរឡើយ។ ព្រះជាម្ចាស់នឹងនៅតែជាព្រះជាម្ចាស់ជានិច្ច។ មានន័យថា មិនថាព្រះនាមរបស់ព្រះជាម្ចាស់ ជាព្រះយេហូវ៉ា ឬក៏ជាព្រះយេស៊ូវនោះទេ សារជាតិរបស់ទ្រង់គឺនៅតែដដែល។ គឺព្រះជាព្រះជាម្ចាស់ដដែល ដែលកំពុងធ្វើការ។» «ពួកផារិស៊ីជនជាតិយូដា មិនបានដឹងទេ ថាព្រះនាមរបស់ព្រះជាម្ចាស់នឹងផ្លាស់ប្ដូរ នៅពេលដែលកិច្ចការរបស់ទ្រង់បានផ្លាស់ប្ដូរពីយុគសម័យមួយទៅយុគសម័យមួយទៀត។ ពួកគេបានគិតថា មានតែព្រះយេហូវ៉ាប៉ុណ្ណោះ ជាព្រះជាម្ចាស់របស់ពួកគេ និងជាព្រះអង្គសង្គ្រោះរបស់ពួកគេ។ អស់រយៈពេលជាច្រើនជំនាន់ដែលពួកគេបានប្រកាន់ខ្ជាប់នឹងជំនឿ ដែលថា មានតែព្រះយេហូវ៉ាប៉ុណ្ណោះ គឺជាព្រះជាម្ចាស់ ហើយថាគ្មានព្រះអង្គសង្គ្រោះណាទៀតទេ ក្រៅតែពីព្រះយេហូវ៉ា។ ដូច្នេះ នៅពេលដែលព្រះជាម្ចាស់បានធ្វើកិច្ចការនៃការប្រោសលោះរបស់ទ្រង់នៅក្នុងព្រះនាមរបស់ព្រះយេស៊ូវ ពួកគេបានថ្កោលទោស និងបានតតាំងនឹងទ្រង់យ៉ាងខ្លាំង ហើយនៅទីបំផុត ពួកគេក៏បានឆ្កាងទ្រង់។ ពួកគេបានប្រព្រឹត្តបទឧក្រិដ្ឋមួយដ៏សាហាវយង់ឃ្នង និងត្រូវបានដាក់ទោសដោយព្រះជាម្ចាស់។» «គ្មាននរណាម្នាក់អាចយល់ពីព្រះប្រាជ្ញាញាណរបស់ទ្រង់ឡើយ ហើយក៏គ្មាននរណាម្នាក់អាចកំណត់ព្រំដែនព្រះជាម្ចាស់បានដែរ។ នៅគ្រាចុងក្រោយ។ ប្រសិនបើយើងបដិសេធសារជាតិរបស់ព្រះជាម្ចាស់ ឬកិច្ចការដែលបានធ្វើឡើងដោយព្រះជាម្ចាស់មួយអង្គ ដោយសារតែទ្រង់បានផ្លាស់ប្ដូរកិច្ចការ និងព្រះនាមរបស់ទ្រង់ នោះគឺជារឿងល្ងីល្ងើ និងល្ងង់ខ្លៅហើយ! ព្រះនាមដែលព្រះជាម្ចាស់ប្រើនៅក្នុងយុគសម័យនីមួយៗ សុទ្ធតែមានអត្ថន័យ និងជាសេចក្ដីសង្គ្រោះដ៏អស្ចារ្យមួយសម្រាប់មនុស្ស។»

មកដល់ចំណុចនេះនៅក្នុងភាពយន្ដ ខ្ញុំបានដឹងថា ព្រះនាមរបស់ព្រះជាម្ចាស់អាចផ្លាស់ប្ដូរ ហើយថា «ព្រះយេស៊ូវគ្រីស្ទនៅតែដដែល ពីម្សិលមិញ ថ្ងៃនេះ និងជារៀងរហូត» នៅក្នុងព្រះគម្ពីរ សំដៅទៅលើសារជាតិ និងនិស្ស័យដែលមិនផ្លាស់ប្ដូររបស់ព្រះជាម្ចាស់ ប៉ុន្ដែ វាមិនមែនមានន័យថា ព្រះនាម និងកិច្ចការរបស់ព្រះជាម្ចាស់ នឹងមិនផ្លាស់ប្ដូរនោះឡើយ។ ព្រះនាមរបស់ព្រះជាម្ចាស់ផ្លាស់ប្ដូរ នៅពេលដែលកិច្ចការរបស់ទ្រង់តម្រូវ។ ខ្ញុំបានយល់ពីអ្វីៗដែលត្រឹមតែជាន័យត្រង់នៃព្រះគម្ពីរប៉ុណ្ណោះ ដោយគិតថា ព្រះនាមរបស់ព្រះជាម្ចាស់នឹងមិនដែលផ្លាស់ប្ដូរឡើយ ខ្ញុំបានឃើញថា នោះគ្រាន់តែជាការស្រមើស្រមៃរបស់ខ្ញុំប៉ុណ្ណោះ! ពួកផារិស៊ីបានទទូចថា ព្រះយេហូវ៉ាគឺជាព្រះជាម្ចាស់របស់ពួកគេ ហើយថា ព្រះនាមរបស់ព្រះយេហូវ៉ានឹងមិនដែលផ្លាស់ប្ដូរឡើយ។ នោះហើយជាមូលហេតុដែលពួកគេបានជឿថា នរណា ដែលមិនត្រូវបានហៅរថាជាព្រះមែស្ស៊ី គឺមិនមែនជាព្រះជាម្ចាស់ឡើយ នៅពេលដែលព្រះអម្ចាស់យេស៊ូវបានយាងមកធ្វើការ។ ពួកគេថែមទាំងបានតតាំង និងបានថ្កោលទោសព្រះអម្ចាស់យេស៊ូវដោយគ្មានត្រាប្រណីទៀតផង ហើយនៅទីបំផុតពួកគេក៏បាត់បង់សេចក្ដីសង្គ្រោះរបស់ទ្រង់។ ខ្ញុំបានដឹងថា ខ្ញុំត្រូវទុកទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំទៅម្ខាង ហើយស្ដាប់ការប្រកបគ្នានៅក្នុងខ្សែភាពយន្ដដោយយកចិត្តទុកដាក់ ប្រយោជន៍កុំឲ្យខ្ញុំប្រឆាំងនឹងព្រះអម្ចាស់ដូចជាពួកផារិស៊ី ដោយសារតែការស្រមើស្រមៃផ្ទាល់ខ្លួនរបស់ខ្ញុំ។

បន្ទាប់មក តួអង្គសំខាន់ក៏បានលើកសំណួរមួយទៀតឡើងថា៖ «ដូច្នេះ តើអ្វីទៅជាភាពសំខាន់នៃព្រះនាមរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនីមួយៗ?» ខ្ញុំបានគិតក្នុងចិត្តថា «នេះគឺជាសំណួរមួយអស្ចារ្យណាស់ ហើយខ្ញុំក៏មិនដឹងដែរ។ ពួកគេគ្រាន់តែបានចែកចាយការប្រកបគ្នាថា មានអត្ថន័យនៅក្នុងព្រះនាមថ្មីរបស់ព្រះជាម្ចាស់សម្រាប់យុគសម័យនីមួយៗ ហើយវាសុទ្ធតែជាសេចក្ដីសង្គ្រោះសម្រាប់មនុស្សជាតិ ដូច្នេះ តើអ្វីទៅជាភាពសំខាន់ពិតប្រាកដនៃព្រះនាមរបស់ព្រះជាម្ចាស់?» បងស្រី ហ្វេង ដែលជាម្នាក់ក្នុងចំណោមអ្នកផ្សាយដំណឹងល្អ បានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួន។ «'យេហូវ៉ា' គឺជានាមដែលខ្ញុំប្រើ ក្នុងគ្រាដែលខ្ញុំធ្វើការក្នុងស្រុកអ៊ីស្រាអែល ហើយពាក្យនេះមានន័យថា ព្រះនៃសាសន៍អ៊ីស្រាអែល (រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់) ជាព្រះដែលមានព្រះទ័យអាណិតមេត្តាដល់មនុស្ស ក៏ដាក់បណ្ដាសាមនុស្ស ហើយដឹកនាំជីវិតមនុស្សផងដែរ ទ្រង់ជាព្រះដែលមានព្រះចេស្ដាដ៏មហិមា និងពេញដោយព្រះប្រាជ្ញាញាណ។ 'យេស៊ូវ' គឺអេម៉ាញូអែល ដែលមានន័យថា តង្វាយលោះបាបដែលពោរពេញដោយក្ដីស្រលាញ់ ចិត្តក្ដួលអាណិត និងប្រោសលោះមនុស្ស។ ទ្រង់បានធ្វើការក្នុងយុគសម័យនៃព្រះគុណ ហើយព្រះអង្គក៏ជាតំណាងយុគសម័យនៃព្រះគុណ ព្រមទាំងអាចធ្វើជាតំណាងឲ្យផ្នែកតែមួយគត់នៃកិច្ចការក្នុងផែនការគ្រប់គ្រង។ ... ព្រះនាមព្រះយេស៊ូវ លេចវត្តមានឡើង ដើម្បីឲ្យមនុស្សនៅក្នុងយុគសម័យនៃព្រះគុណ បានកើតជាថ្មី ហើយបានសង្គ្រោះ និងជាព្រះនាមដ៏វិសេស សម្រាប់ការប្រោសលោះមនុស្សជាតិទាំងមូល។ ដូច្នេះ ព្រះនាមយេស៊ូវ តំណាងឲ្យកិច្ចការនៃការប្រោសលោះ និងជាសញ្ញាបង្ហាញពីយុគសម័យនៃព្រះគុណ។ ព្រះនាមយេហូវ៉ា ជាព្រះនាមដ៏វិសេស សម្រាប់ប្រជារាស្ត្រអ៊ីស្រាអែល ដែលរស់នៅក្រោមក្រឹត្យវិន័យ។ ក្នុងយុគសម័យនីមួយៗ និងនៅក្នុងដំណាក់កាលនៃកិច្ចការនីមួយៗ ព្រះនាមរបស់ខ្ញុំមិនមែនគ្មានមូលដ្ឋានទេ ប៉ុន្តែជាព្រះនាមដែលជាតំណាងដ៏សំខាន់៖ ព្រះនាមនីមួយៗ តំណាងឲ្យយុគសម័យមួយ។ 'យេហូវ៉ា' តំណាងឲ្យយុគសម័យនៃក្រឹត្យវិន័យ ហើយក៏ជាព្រះកិត្តនាម សម្រាប់ព្រះជាម្ចាស់ដែលសាសន៍អ៊ីស្រាអែលថ្វាយបង្គំដែរ។ 'យេស៊ូវ' គឺជាព្រះនាមតំណាងឲ្យយុគសម័យនៃព្រះគុណ ហើយជាព្រះនាមនៃព្រះរបស់អស់អ្នកដែលត្រូវបានប្រោសលោះក្នុងយុគសម័យនៃព្រះគុណ។ ប្រសិនបើមនុស្សនៅតែប្រាថ្នាចង់ឃើញការយាងមកដល់របស់ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះនៅគ្រាចុងក្រោយ ហើយនៅតែរំពឹងចង់ឲ្យទ្រង់យាងមក ក្នុងលក្ខណៈដែលទ្រង់បានមកប្រសូតក្នុងស្រុកយូដា នោះផែនការគ្រប់គ្រងរយៈពេល៦ពាន់ឆ្នាំនេះ មុខជាត្រូវបញ្ឈប់ត្រឹមយុគសម័យនៃការប្រោសលោះបាត់ទៅហើយ មិនអាចបានបន្តទៅមុខទៀតទេ។ ជាងនេះទៅទៀត គ្រាចុងក្រោយក៏មុខជាមិនមកដល់ ហើយយុគសម័យនោះ ក៏មុខជាមិនបានមកដល់ទីបញ្ចប់ដែរ។ មូលហេតុគឺ នាមព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ គឺសម្រាប់តែការប្រោសលោះ និងការសង្គ្រោះរបស់មនុស្សប៉ុណ្ណោះ។ ខ្ញុំប្រើនាមព្រះយេស៊ូវ គឺដោយយល់ដល់មនុស្សបាបគ្រប់គ្នាដែលនៅក្នុងយុគសម័យនៃព្រះគុណប៉ុណ្ណោះ ប៉ុន្តែព្រះនាមនេះ មិនមែនជាព្រះនាមដែលខ្ញុំប្រើ សម្រាប់នាំមនុស្សទាំងអស់ទៅរកទីបញ្ចប់ឡើយ» («ព្រះអង្គសង្គ្រោះបានយាងត្រឡប់មកវិញហើយ នៅលើ 'ពពកស' មួយដុំ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

បន្ទាប់មក បងស្រី ហ្វេង បានប្រកបគ្នាថា «នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ព្រះនាមរបស់ព្រះជាម្ចាស់ គឺព្រះយេហូវ៉ា។ ព្រះនាមនោះបានតំណាងឲ្យ និស្ស័យនៃឫទ្ធានុភាព សេចក្ដីក្រោធ ការផ្ដន្ទាទោស និងសេចក្ដីមេត្ដាករុណាដែលទ្រង់បានសម្ដែងចេញដល់មនុស្សនៅក្នុងយុគសម័យនោះ។ ព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យជាមួយនឹងព្រះនាមនៃព្រះយេហូវ៉ា។ ទ្រង់បានប្រទានកឹ្រត្យវិន័យ និងបញ្ញត្តិជាច្រើន ហើយបានដឹកនាំមនុស្សជាតិក្នុងជីវិតរបស់ពួកគេនៅលើផែនដី។ ទ្រង់បានទាមទារឲ្យពួកគេស្ដាប់បង្គាប់តាមក្រឹត្យវិន័យយ៉ាងតឹងរឹង និងរៀនថ្វាយបង្គំ ព្រមទាំងលើកតម្កើងទ្រង់។ ព្រះពរ និងព្រះគុណរបស់ព្រះជាម្ចាស់នឹងមកតាមអ្នកណាដែលបានធ្វើតាមក្រឹត្យវិន័យ តែអ្នកណាដែលបានបំពានលើក្រឹត្យវិន័យវិញ នឹងត្រូវគេចោលសម្លាប់នឹងដុំថ្ម ឬដុតសម្លាប់ដោយភ្លើងពីស្ថានសួគ៌។» «ដូច្នេះ ជនជាតិអ៊ីស្រាអែលដែលស្ថិតក្រោមក្រឹត្យវិន័យ បានកាន់តាមក្រឹត្យវិន័យដោយស្មោះត្រង់ និងបានលើកតម្កើងព្រះនាមរបស់ព្រះយេហូវ៉ាជាពិសិដ្ឋ ព្រមទាំងបានរស់នៅរាប់ពាន់ឆ្នាំក្រោមការណែនាំរបស់ព្រះយេហូវ៉ា។ នៅចុងយុគសម័យនៃក្រឹត្យវិន័យ មនុស្សបានត្រលប់ជាពុករលួយយ៉ាងខ្លាំង និងពោរពេញទៅដោយអំពើបាប ហើយមិនអាចស្ដាប់បង្គាប់តាមក្រឹត្យវិន័យបានឡើយ។ គ្រប់គ្នាសុទ្ធតែស្ថិតនៅក្នុងគ្រោះថ្នាក់នៃការដាក់ទោសជាប្រចាំ ចំពោះការបំពានលើក្រឹត្យវិន័យ។ នោះហើយជាមូលហេតុដែលព្រះជាម្ចាស់បានចាប់ផ្ដើមដំណាក់កាលកិច្ចការនៃការប្រោសលោះក្រោមព្រះនាមព្រះយេស៊ូវ។ ទ្រង់បានបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ និងបានចាប់ផ្ដើមយុគសម័យនៃព្រះគុណ។ ក្នុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវបានសម្ដែងចេញនូវនិស្ស័យនៃសេចក្ដីស្រលាញ់ និងសេចក្ដីមេត្តាករុណា។ ទ្រង់បានប្រទានព្រះគុណដល់មនុស្សដោយគ្មានកំណត់ ហើយនៅទីបំផុត ត្រូវបានគេឆ្កាងដើម្បីប្រោសលោះមនុស្សពីសាតាំង។ ក្រោយនោះមក មនុស្សបានចាប់ផ្ដើមអធិដ្ឋានដោយនូវព្រះនាមព្រះយេស៊ូវ ថ្វាយបង្គំព្រះនាមព្រះយេស៊ូវជាពិសិដ្ឋ ហើយរីករាយចំពោះការអត់ទោស និងព្រះគុណដែលគ្មានកំណត់របស់ព្រះជាម្ចាស់។ យើងអាចមើលឃើញតាមរយៈដំណាក់កាលពីរមុននៃកិច្ចការរបស់ព្រះជាម្ចាស់ថា ព្រះនាមដែលព្រះជាម្ចាស់ប្រើនៅក្នុងយុគសម័យនីមួយៗ សុទ្ធតែមានភាពសំខាន់ជាក់លាក់។ ព្រះនាមទាំងនោះតំណាងឲ្យកិច្ចការ និងនិស្ស័យដែលព្រះជាម្ចាស់សម្ដែងចេញនៅក្នុងយុគសម័យនោះ។ នៅក្នុងយុគសម័យនៃព្រះគុណ ប្រសិនបើព្រះអម្ចាស់ត្រូវបានគេហៅថាជាព្រះយេហូវ៉ានៅពេលដែលទ្រង់បានយាងមក ជាជាងហៅថាព្រះយេស៊ូវ នោះកិច្ចការរបស់ព្រះជាម្ចាស់នឹងបានបញ្ចប់ជាមួយនឹងយុគសម័យនៃក្រឹត្យវិន័យទៅហើយ។ មនុស្សជាតិដែលពុករលួយនឹងមិនដែលទទួលបានការប្រោសលោះរបស់ព្រះជាម្ចាស់ឡើយ ប៉ុន្ដែ នឹងត្រូវបានថ្កោលទោស ហើយដាក់ទោសចំពោះការរំលងក្រឹត្យវិន័យវិញ។» «ស្រដៀងគ្នានេះដែរ ប្រសិនបើព្រះអម្ចាស់នៅតែមានព្រះនាមថា ព្រះយេស៊ូវនៅគ្រាចុងក្រោយ នោះមនុស្សជាតិដែលពុករលួយនឹងទទួលបានតែការអត់ទោសចំពោះអំពើបាបរបស់ខ្លួនប៉ុណ្ណោះ។ ពួកគេនឹងមិនដែលសម្រេចបានការបន្សុទ្ធ និងចូលទៅក្នុងនគរព្រះឡើយ។ នេះគឺដោយសារតែអំពើបាបរបស់មនុស្សជាតិត្រូវបានអត់ទោសឲ្យតាមរយៈការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវរួចហើយ ប៉ុន្ដែ ធម្មជាតិបាបរបស់ពួកគេនៅតែមានដដែល។ ពួកគេធ្វើបាប និងប្រឆាំងចំពោះព្រះជាម្ចាស់ជាប្រចាំ ហើយព្រះជាម្ចាស់មិនទាន់ទទួលបានពួកគេទាំងស្រុងនៅឡើយទេ។» «នោះហើយជាមូលហេតុដែលព្រះជាម្ចាស់យកកំណើតជាមនុស្សម្ដងទៀតនៅគ្រាចុងក្រោយ និងធ្វើជំហានថ្មីមួយនៃកិច្ចការ ដើម្បីជំនុំជម្រះ និងបន្សុទ្ធមនុស្សជាតិ នៅលើមូលដ្ឋានគ្រឹះនៃកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវ ដើម្បីសង្គ្រោះមនុស្សពីអំពើបាបទាំងស្រុង។ ទ្រង់បានចាប់ផ្ដើមយុគសម័យនៃនគរព្រះ និងបានបញ្ចប់យុគសម័យនៃព្រះគុណ។ កិច្ចការរបស់ព្រះជាម្ចាស់បានបន្ដទៅមុខ ហើយយុគសម័យបានផ្លាស់ប្ដូរ។ កិច្ចការរបស់ទ្រង់ផ្សេងៗគ្នា។ ព្រះនាមរបស់ទ្រង់ក៏បានផ្លាស់ប្ដូរទៅតាមនោះដែរ។»

នៅត្រង់ចំណុចនេះ ខ្ញុំបានគិតថា «ដូច្នេះ នៅពេលដែលព្រះជាម្ចាស់ប្រើព្រះនាមថ្មីមួយនៅក្នុងយុគសម័យនីមួយៗ គឺមានអត្ថន័យនៅពីក្រោយនោះ។ ព្រះនាមនីមួយៗ តំណាងឲ្យយុគសម័យមួយ។ ព្រះយេហូវ៉ា ជាព្រះនាមដែលព្រះជាម្ចាស់បានយកមកប្រើនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ បានតំណាងឲ្យនិស្ស័យនៃឫទ្ធានុភាព សេចក្ដីក្រោធ ការផ្ដន្ទាទោស និងសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់។ ព្រះយេស៊ូវ គឺជាព្រះនាមដែលទ្រង់បានប្រើនៅក្នុងយុគសម័យនៃព្រះគុណ បានតំណាងឲ្យនិស្ស័យនៃសេចក្ដីស្រលាញ់ និងសេចក្ដីមេត្តាករុណារបស់ទ្រង់។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់យាងមកធ្វើកិច្ចការនៃការបន្សុទ្ធ និងសេចក្ដីសង្គ្រោះដ៏ពេញលេញរបស់មនុស្សជាតិ។ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ផ្លាស់ប្ដូរ ព្រះនាមរបស់ទ្រង់ក៏ផ្លាស់ប្ដូរដែរ។ ខ្ញុំមិនដែលនឹកស្រមៃថាមានអាថ៌កំបាំងច្រើនបែបនេះនៅក្នុងព្រះនាមរបស់ព្រះជាម្ចាស់ទេ។» ចំណាប់អារម្មណ៍របស់ខ្ញុំគឺគ្រាន់តែចង់រីកចម្រើនប៉ុណ្ណោះ ដូច្នេះខ្ញុំក៏បានបន្ដមើលវីដេអូតទៅទៀត។

ក្រោយមកទៀត បងស្រី ហ្វេង បានប្រកបគ្នាថា ព្រះនាមរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយគឺ ព្រះដ៏មានគ្រប់ព្រះចេស្ដា និងបានយោងទៅលើវិវរណៈ ១:៨ «ព្រះអម្ចាស់មានព្រះបន្ទូលថា៖ អញជាអាល់ហ្វា និងអូមេហ្គា ជាទីចាប់ផ្ដើម និងជាទីបញ្ចប់ ហើយអញជា ព្រះដែលគង់នៅតាំងពីដើម គង់នៅពេលបច្ចុប្បន្ន ហើយនឹងត្រូវយាងមក ជាព្រះដ៏មានគ្រប់ព្រះចេស្ដា។» រួមទាំង វិវរណៈ ១១:១៦-១៧ «ហើយពួកចាស់ទុំទាំងម្ភៃបួនរូប ដែលបានអង្គុយលើបល្ល័ង្ករបស់ខ្លួន នៅចំពោះព្រះជាម្ចាស់ បានក្រាបមុខចុះ ហើយថ្វាយបង្គំព្រះជាម្ចាស់ ទាំងពោលថា ឱ ព្រះអម្ចាស់ ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលគង់នៅសព្វថ្ងៃ ដែលគង់នៅកាលពីដើម និងដែលត្រូវយាងមកទៀតអើយ យើងខ្ញុំសូមអរព្រះគុណទ្រង់ហើយ ដ្បិតទ្រង់បានយកព្រះចេស្ដាដ៏ធំរបស់ទ្រង់ ហើយបានសោយរាជ្យ។» មានសេចក្ដីទំនាយជាច្រើនទៀតនៅក្នុងវិវរណៈ ដូចជា ៤:៨, ១៦:៧ និង ១៩:៦ ដែលចែងថា ព្រះនាមថ្មីរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ គឺ «ព្រះដ៏មានគ្រប់ចេស្ដា» ក៏ជាព្រះដែលមានគ្រប់ព្រះចេស្ដាដែរ

ខ្ញុំបានបើកព្រះគម្ពីររបស់ខ្ញុំដើម្បីបញ្ជាក់ ខណៈពេលដែលកំពុងស្ដាប់ ហើយនៅពេលដែលបើកដល់កន្លែងនោះ ព្រះនាម «ព្រះដ៏មានគ្រប់ចេស្ដា» មាននៅក្នុងខគម្ពីរទាំងនោះមែន។ ដោយស្រឡាំងកាំង ខ្ញុំបានគិតថា «ដូច្នេះ ព្រះនាមរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ត្រូវបានរៀបរាប់យ៉ាងច្បាស់នៅក្នុងព្រះគម្ពីរតាំងពីយូរមកហើយ ហើយនៅក្នុងវិវរណៈ តួមានជីវិតទាំងបួនបានបន្ដសរសើរតម្កើងព្រះជាម្ចាស់ទាំងថ្ងៃទាំងយប់ ដោយបន្លឺឡើងថា 'បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺព្រះអម្ចាស់ ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលគង់នៅកាលពីដើម គង់នៅសព្វថ្ងៃ និងដែលត្រូវយាងមក' (វិវរណៈ ៤:៨)។» «ពួកគេកំពុងសរសើរតម្កើងព្រះនាមរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា!» «ព្រះនាម 'ព្រះដ៏មានគ្រប់ចេស្ដា' ត្រូវបានរៀបរាប់នៅកន្លែងផ្សេងទៀតជាច្រើន។ ព្រះនាម 'ព្រះដ៏មានគ្រប់ព្រះចេស្ដា' នៅគ្រាចុងក្រោយ ពិតជាស្របគ្នាទាំងស្រុងជាមួយសេចក្ដីទំនាយនៅក្នុងវិវរណៈ!» «ខ្ញុំបានជឿលើព្រះអម្ចាស់ជាច្រើនឆ្នាំមកហើយ និងបានអានបទគម្ពីរជាច្រើន តើខ្ញុំអាចរំលងសេចក្ដីអាថ៌កំបាំងទាំងនេះយ៉ាងដូចម្ដេចកើត?»

ខ្ញុំបានបន្ដមើលតទៅទៀត ហើយបានឃើញតួអង្គម្នាក់ដែលប្រកាសដំណឹងល្អ និយាយថា៖ «ព្រះជាម្ចាស់ គឺជាព្រះដែលប្រកបដោយប្រាជ្ញាញាណ ហើយអ្វីៗគ្រប់យ៉ាងដែលទ្រង់ធ្វើ សុទ្ធតែមានភាពសំខាន់អស្ចារ្យ។ ព្រះនាម ព្រះដ៏មានគ្រប់ព្រះចេស្ដា តំណាងឲ្យកិច្ចការ និងនិស្ស័យរបស់ទ្រង់ដែលទ្រង់សម្ដែងចេញនៅគ្រាចុងក្រោយយ៉ាងពេញលេញ។ ប្រើសិនបើគ្មានព្រះជាម្ចាស់បង្ហាញសេចក្ដីអាថ៌កំបាំងទាំងនេះដល់យើងដោយផ្ទាល់ទេ យើងនឹងមិនយល់ពីសេចក្ដីអាថ៌កំបាំងទាំងនេះឡើយ មិនថាយើងបានចំណាយពេលអានព្រះគម្ពីរច្រើនឆ្នាំប៉ុនណាក៏ដោយ។» បន្ទាប់មក គាត់បានអានអត្ថបទមួយនៃព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ «គេធ្លាប់ស្គាល់ខ្ញុំជាព្រះយេហូវ៉ា។ គេក៏ធ្លាប់ស្គាល់ខ្ញុំជាព្រះមែស្ស៊ី ហើយមនុស្សក៏ធ្លាប់ហៅខ្ញុំថា ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ដែលពេញដោយសេចក្ដីស្រឡាញ់ និងការគោរព។ យ៉ាងណាមិញ ថ្ងៃនេះ ខ្ញុំលែងជាព្រះយេហូវ៉ា ឬព្រះយេស៊ូវ ដែលមនុស្សធ្លាប់ស្គាល់កាលពីមុនទៀតហើយ ខ្ញុំគឺជាព្រះជាម្ចាស់ដែលបានយាងត្រលប់មកវិញនៅគ្រាចុងក្រោយ ជាព្រះជាម្ចាស់ដែលនឹងបញ្ចប់នូវយុគសម័យនេះ។ ខ្ញុំគឺជាព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គ ដែលលេចឡើងពីចុងផែនដី មានពេញដោយនិស្ស័យទាំងអស់របស់ខ្ញុំ និងពេញដោយសិទ្ធិអំណាច កិត្តិយស និងសិរីរុងរឿង។ មនុស្សដែលពុំធ្លាប់មានទំនាក់ទំនងជាមួយខ្ញុំ គេពុំដែលស្គាល់ខ្ញុំសោះ ហើយក៏មិនអើពើនឹងនិស្ស័យរបស់ខ្ញុំរហូតមកដែរ។ តាំងពីកំណើតផែនដីមកទល់សព្វថ្ងៃ គ្មានមនុស្សណាម្នាក់ធ្លាប់បានឃើញខ្ញុំឡើយ។ នេះគឺជាព្រះជាម្ចាស់ដែលលេចមកឲ្យមនុស្សនៅគ្រាចុងក្រោយឃើញ តែទ្រង់លាក់ព្រះកាយនៅក្នុងចំណោមមនុស្ស។ ព្រះអង្គគង់នៅក្នុងចំណោមមនុស្សយ៉ាងពិតប្រាកដ ដូចជាព្រះអាទិត្យពេញកម្ដៅ និងអណ្ដាតភ្លើងកំពុងឆេះសន្ធោសន្ធៅ ពេញដោយព្រះចេស្ដា និងដោយសិទ្ធិអំណាច។ ពុំមានអ្វីមួយ ឬមនុស្សណាសោះ សូម្បីតែម្នាក់ ដែលមិនត្រូវជំនុំជម្រះដោយព្រះបន្ទូលរបស់ខ្ញុំឡើយ ក៏ពុំមានអ្វីមួយ ឬមនុស្សណាសោះសូម្បីម្នាក់ ដែលមិនត្រូវបន្សុទ្ធដោយភ្លើងដែលកំពុងឆេះសន្ធោសន្ធៅដែរ។ ប្រជាជាតិទាំងអស់ គង់តែបានប្រកបដោយព្រះពរ ដោយសារព្រះបន្ទូលរបស់ខ្ញុំ ហើយក៏ត្រូវខ្ទេចខ្ទីជាបំណែក ដោយសារព្រះបន្ទូលខ្ញុំដូចគ្នា។ គឺវិធីនេះហើយដែលធ្វើឲ្យមនុស្សទាំងអស់នៅគ្រាចុងក្រោយដឹងថា ខ្ញុំជាព្រះអង្គសង្គ្រោះដែលបានយាងត្រឡប់មកវិញ ហើយដឹងថា ខ្ញុំជាព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលយកឈ្នះលើមនុស្សជាតិទាំងអស់។ ហើយមនុស្សទាំងអស់នឹងមើលឃើញថា ខ្ញុំធ្លាប់ជាតង្វាយលោះបាបសម្រាប់មនុស្ស ប៉ុន្តែនៅគ្រាចុងក្រោយ ខ្ញុំក៏ក្លាយជាអណ្ដាតភ្លើងនៃព្រះអាទិត្យដែលដុតបន្សុសរបស់សព្វសារពើ ក៏ជាព្រះអាទិត្យនៃសេចក្ដីសុចរិត ដែលបើកសម្ដែងគ្រប់សព្វទាំងអស់ដែរ។ នេះគឺជាកិច្ចការរបស់ខ្ញុំនៅគ្រាចុងក្រោយ។ ខ្ញុំយកព្រះនាមនេះ ហើយខ្ញុំក៏ប្រើនិស្ស័យមួយនេះ ដើម្បីឲ្យមនុស្សទាំងអស់អាចមើលឃើញថា ខ្ញុំជាព្រះដ៏សុចរិត ជាព្រះអាទិត្យពេញកម្ដៅ ជាអណ្ដាតភ្លើងកំពុងឆេះសន្ធោសន្ធៅ និងដើម្បីឲ្យមនុស្សទាំងអស់អាចថ្វាយបង្គំខ្ញុំជាព្រះពិតតែមួយ និងដើម្បីឲ្យគេមើលឃើញព្រះភក្ត្រពិតរបស់ខ្ញុំថា៖ ខ្ញុំមិនត្រឹមតែជាព្រះរបស់សាសន៍អ៊ីស្រាអែល និងជាព្រះដ៏ប្រោសលោះប៉ុណ្ណោះទេ តែខ្ញុំជាព្រះជាម្ចាស់នៃសត្តនិករទាំងអស់ ដែលមានពេញផ្ទៃមេឃ ផែនដី និងសមុទ្រផង» («ព្រះអង្គសង្គ្រោះបានយាងត្រឡប់មកវិញហើយ នៅលើ 'ពពកស' មួយដុំ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

បន្ទាប់មក គាត់បានប្រកបគ្នាថា «នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ធ្វើកិច្ចការនៃការជំនុំជម្រះនៅយុគសម័យនៃនគរព្រះ ក្រោមព្រះនាមព្រះដ៏មានគ្រប់ព្រះចេស្ដា។ ទ្រង់សម្ដែងចេញនូវសេចក្ដីពិត ដើម្បីបង្ហាញពីធម្មជាតិសាតាំងរបស់មនុស្សក្នុងការធ្វើបាប និងតតាំងជាមួយព្រះជាម្ចាស់ ហើយជំនុំជម្រះការមិនស្ដាប់បង្គាប់ និងសេចក្ដីទុច្ចរិតរបស់យើង ប្រយោជន៍ឲ្យយើងស្គាល់ធម្មជាតិ និងសារជាតិរបស់យើងតាមរយៈព្រះបន្ទូលទាំងនេះ មើលឃើញសេចក្ដីពិតនៃការដែលសាតាំងបានធ្វើឲ្យយើងពុករលួយយ៉ាងជ្រៅ និងយល់ពីឫសគល់នៃសេចក្ដីពុករលួយរបស់យើង ព្រមទាំងស្គាល់ពិនិស្ស័យសុចរិត និងមិនអាចបំពានបានរបស់ព្រះជាម្ចាស់ផង។ ទ្រង់ក៏ចង្អុលបង្ហាញផ្លូវឲ្យយើងផ្លាស់ប្ដូរនិស្ស័យរបស់យើងដែរ ដូច្នេះ យើងអាចបោះបង់សេចក្ដីអាក្រក់ ដេញតាមសេចក្ដីពិត ផ្លាស់ប្ដូរនិស្ស័យរបស់យើង និងត្រូវបានសង្គ្រោះដោយព្រះជាម្ចាស់។» «ព្រះជាម្ចាស់បានយាងមកដើម្បីជំនុំជម្រះ និងបន្សុទ្ធមនុស្សជាតិ ដើម្បីញែកយើងទៅតាមប្រភេទរបស់យើង និងប្រទានរង្វាន់ដល់មនុស្សល្អ ហើយដាក់ទោសមនុស្សអាក្រក់ ដើម្បីសង្គ្រោះមនុស្សជាតិដែលពុករលួយចេញពីអំពើបាបទាំងស្រុង និងបញ្ចប់ផែនការគ្រប់គ្រងរយៈពេល៦០០០ឆ្នាំរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានលេចមកនៅគ្រាចុងក្រោយ ជាមួយនិស្ស័យសុចរិត ប្រកបដោយឫទ្ធានុភាព និងសេចក្ដីក្រោធរបស់ទ្រង់ ដែលនឹងមិនអត់ឱនចំពោះការបំពានឡើយ។ ទ្រង់បានបង្ហាញនិស្ស័យដែលជាប់មានមកជាមួយទ្រង់ និងអ្វីដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ដល់មនុស្សគ្រប់គ្នាដោយបើកចំហ។ ទ្រង់បានយាងមកដើម្បីជំនុំជម្រះ និងវាយផ្ចាលសេចក្ដីពុករលួយ និងសេចក្ដីទុច្ចរិតរបស់មនុស្សជាតិទាំងអស់ ដើម្បីសង្គ្រោះយើងចេញពីអំពើបាបទាំងស្រុង និងស្ដារលក្ខណៈដើមរបស់មនុស្សឡើងវិញ។» «ទ្រង់សព្វព្រះហឫទ័យចង់ឲ្យគ្រប់គ្នាឃើញថា ទ្រង់មិនត្រឹមតែបានបង្កើតរបស់សព្វសារពើមកទេ ប៉ុន្ដែ ទ្រង់ថែមទាំងគ្រប់គ្រងលើរបស់សព្វសារពើទៀតផង។ ទ្រង់មិនត្រឹមតែជាដង្វាយលោះបាបរបស់មនុស្សជាតិប៉ុណ្ណោះទេ ប៉ុន្ដែ ទ្រង់ក៏អាចធ្វើឲ្យយើងគ្រប់លក្ខណ៍ បំផ្លាស់បំប្រែ និងបន្សុទ្ធយើងដែរ។ ទ្រង់គឺជាដើម និងជាចុង។ គ្មាននរណាម្នាក់អាចយល់ពីភាពអស្ចារ្យ និងទង្វើរបស់ទ្រង់ឡើយ។ នោះហើយជាមូលហេតុដែលព្រះនាមព្រះដ៏មានគ្រប់ព្រះចេស្ដា សក្ដិសមបំផុតនៅគ្រាចុងក្រោយ។» «អ្នកណាដែលអធិដ្ឋានទៅកាន់ព្រះនាមនេះ ហើយអានព្រះបន្ទូលរបស់ទ្រង់ អាចទទួលបានការណែនាំ និងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយរីករាយនឹងការទំនុកបម្រុងដ៏បរិបូររបស់ព្រះជាម្ចាស់ និងការស្រោចស្រពសម្រាប់ជីវិត។» «ឥលូវនេះ ពិភពសាសនាកំពុងជួបប្រទះនឹងវិនាសកម្ម។ សេចក្ដីជំនឿរបស់មនុស្សកំពុងត្រជាក់ ពួកគេទន់ខ្សោយ និងចង់បានអ្វីៗនៅក្នុងលោកិយ៍ គ្រូអធិប្បាយបានរីងស្ងួត ហើយមនុស្សមិនត្រូវបានប៉ះពាល់នៅក្នុងការអធិដ្ឋានទេ។ លើសពីនោះទៀត មនុស្សកាន់តែច្រើនឡើងៗ កំពុងតែចុះចាញ់ចំពោះការល្បួងរបស់លោកិយ៍។ ពួកគេមិនបានតាមទាន់កូនចៀមទេ ហើយក៏មិនអាចទទួលបានការទំនុកបម្រុងនៃទឹករស់ដែរ។ ពួកគេធ្លាក់ទៅក្នុងសេចក្ដីងងឹត ហើយវង្វេងផ្លូវខ្លួន។»

ការមើលឃើញចំណុចនេះ គឺជារឿងដ៏រំភើបបំផុតសម្រាប់ខ្ញុំ ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា មានសិទ្ធិអំណាចបំផុត ជាពិសេសេគឺ៖ «ពុំមានអ្វីមួយ ឬមនុស្សណាសោះ សូម្បីតែម្នាក់ ដែលមិនត្រូវជំនុំជម្រះដោយព្រះបន្ទូលរបស់ខ្ញុំឡើយ ក៏ពុំមានអ្វីមួយ ឬមនុស្សណាសោះសូម្បីម្នាក់ ដែលមិនត្រូវបន្សុទ្ធដោយភ្លើងដែលកំពុងឆេះសន្ធោសន្ធៅដែរ។ ប្រជាជាតិទាំងអស់ គង់តែបានប្រកបដោយព្រះពរ ដោយសារព្រះបន្ទូលរបស់ខ្ញុំ ហើយក៏ត្រូវខ្ទេចខ្ទីជាបំណែក ដោយសារព្រះបន្ទូលខ្ញុំដូចគ្នា។» ព្រះបន្ទូលទាំងនេះ ពេញដោយឫទ្ធានុភាព និងសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់។ គ្មាននរណាម្នាក់អាចនិយាយអ្វីមួយដែលពោរពេញដោយសិទ្ធិអំណាច និងឫទ្ធានុភាពបានឡើយ ក្រៅពីព្រះជាម្ចាស់។ ខ្ញុំបានដឹងថា នេះគឺជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយដឹងថាព្រះអម្ចាស់យេស៊ូវពិតជាបានយាងត្រលប់មកវិញហើយ! ខ្ញុំបានថ្វាយយ៉ាងច្រើននៅក្នុងការបម្រើរបស់ខ្ញុំ និងការអំពាវនាវតាមផ្ទះ ដើម្បីឲ្យអ្នកជឿនឹងស្ដាប់ព្រះអម្ចាស់ ហើយចូលរួមកម្មវិធីថ្វាយបង្គំ។ ខ្ញុំថែមទាំងបានតមអាហារ ហើយអធិដ្ឋានពីរ ឬបីដងក្នុងមួយសប្ដាហ៍ទៀតផង ប៉ុន្ដែ ក្រុមជំនុំមិនមានជីវិតរស់ឡើងវិញទេ។ សូម្បីតែសេចក្ដីជំនឿរបស់ខ្ញុំផ្ទាល់ក៏កំពុងតែស្វិតស្រពោនទៅដែរ ហើយខ្ញុំមិនអាចមានអារម្មណ៍ដឹងថាព្រះអម្ចាស់គង់នៅក្បែរខ្ញុំឡើយ។ ឥលូវនេះ ខ្ញុំដឹងហើយ ព្រះជាម្ចាស់កំពុងធ្វើកិច្ចការនៅដំណាក់កាលថ្មីមួយ ដើម្បីជំនុំជម្រះ និងបន្សុទ្ធមនុស្សជាតិក្រោមព្រះនាមរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ យើងដែលជាអ្នកជឿលើព្រះអម្ចាស់ មិនបានតាមទាន់កិច្ចការថ្មីរបស់ព្រះជាម្ចាស់ទេ។ យើងមិនបានទទួលការទំនុកបម្រុងនៃព្រះបន្ទូលនាពេលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ ឬការណែនាំរបស់ព្រះវិញ្ញាណឡើយ។ យើងបានធ្លាក់ចូលទៅក្នុងសេចក្ដីងងឹត។ មានតែតាមរយៈការទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៃគ្រាចុងក្រោយ និងអធិដ្ឋានដោយនូវព្រះនាមទ្រង់ ព្រមទាំងអានព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ ទើបយើងអាចទទួលបានការណែនាំ និងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។

ពួកគេអានអត្ថបទមួយទៀតនៃព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅចុងបញ្ចប់នៃភាពយន្ដ។ «ចាប់ពីកិច្ចការរបស់ព្រះយេហូវ៉ាទៅដល់កិច្ចការរបស់ព្រះយេស៊ូវ និងពីកិច្ចការរបស់ព្រះយេស៊ូវទៅដល់ដំណាក់កាលបច្ចុប្បន្ននេះ ដំណាក់កាលទាំងបីនេះ គ្របដណ្ដប់លើការគ្រប់គ្រងសព្វគ្រប់បែបយ៉ាងទាំងអស់របស់ព្រះជាម្ចាស់ ហើយកិច្ចការទាំងអស់ កឺសុទ្ធតែជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយ។ ចាប់តាំងពីការបង្កើតពិភពលោកនេះមក ព្រះជាម្ចាស់តែងបំពេញកិច្ចការនៃការគ្រប់គ្រងមនុស្សជាតិ។ ទ្រង់គឺជាការចាប់ផ្ដើម និងជាទីបញ្ចប់ ទ្រង់គឺជាព្រះជាម្ចាស់ដំបូងគេ និងចុងក្រោយគេ ហើយទ្រង់គឺជាព្រះជាម្ចាស់មួយអង្គដែលចាប់ផ្ដើមយុគសម័យមួយ និងជាព្រះជាម្ចាស់ដែលនាំយុគសម័យនោះទៅរកទីបញ្ចប់។ ដំណាក់កាលទាំងបីនៃកិច្ចការនេះ ដែលស្ថិតក្នុងយុគសម័យខុសគ្នា និងទីតាំងខុសគ្នា គឺជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយ។ អស់អ្នកដែលញែកដំណាក់កាលទាំងបីនេះពីគ្នា ឈរទទឹងនឹងព្រះជាម្ចាស់ហើយ។ បច្ចុប្បន្ននេះ គួរអ្នកឲ្យយល់ថា គ្រប់កិច្ចការទាំងអស់ គឺចាប់តាំងពីដំណាក់កាលដំបូង រហូតដល់សព្វថ្ងៃនេះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់់តែមួយព្រះអង្គ ជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយ។ គ្មានអ្វីត្រូវឆ្ងល់ចំពោះចំណុចនេះទេ» («និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ក្រោយមក ខ្ញុំបានយល់កាន់តែច្បាស់ថា ព្រះយេហូវ៉ា ព្រះយេស៊ូវ និងព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះជាម្ចាស់តែមួយ។ ព្រះជាម្ចាស់មានព្រះនាមមួយផ្សេង និងធ្វើកិច្ចការផ្សេងៗគ្នានៅក្នុងយុគសម័យនីមួយៗ ប៉ុន្ដែ ទ្រង់តែងតែធ្វើការដោយផ្អែកលើតម្រូវការរបស់មនុស្ស។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចបើកបង្ហាញសេចក្ដីអាថ៌កំបាំងទាំងនេះ ហើយខ្ញុំបានដឹងនៅក្នុងចិត្តរបស់ខ្ញុំថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រលប់មកវិញ។ ការទទួលយកព្រះនាមរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា មិនមែនជាការក្បត់ព្រះអម្ចាស់យេស៊ូវទេ ប៉ុន្ដែ ជាការតាមទាន់ជំហ៊ានជើងរបស់កូនចៀម។ ដូចដែលវិវរណៈចែងថា «អ្នកទាំងអស់នេះ ជាពួកអ្នកដើរតាមកូនចៀម ទៅគ្រប់ទីកន្លែងដែលទ្រង់ទៅ» (វិវរណៈ ១៤:៤)

ខ្ញុំបានទំនាក់ទំនងជាមួយបងប្អូនប្រុសស្រីជាច្រើនពីក្រុមជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ តាមរយៈការជួបជុំ និងការប្រកបគ្នាជាមួយពួកគេ ខ្ញុំបានយល់ពីសេចក្ដីពិតមួយចំនួន ហើយចម្ងល់ជាច្រើនដែលខ្ញុំធ្លាប់មាននៅក្នុងសេចក្ដីជំនឿរបស់ខ្ញុំ ត្រូវបានដោះស្រាយ។ ខ្ញុំបានទទួលការទំនុកបម្រុងខាងវិញ្ញាណជាច្រើន។ ខ្ញុំពិតជាមានអារម្មណ៍ថា ខ្ញុំត្រូវបាននាំយកទៅមុខបល្ល័ង្ក និងបានចូលរួមក្នុងពិធីជប់លៀងរបស់កូនចៀម។ ខ្ញុំពិតជាអរព្រះគុណដល់ព្រះដ៏មានគ្រប់ព្រះចេស្ដា។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

របៀបដែលខ្ញុំគួរ ស្វាគមន៍ព្រះអម្ចាស់

ខ្ញុំកើតក្នុងគ្រួសារកាន់សាសនាកាតូលិក ហើយតាំងពីក្មេងមក ខ្ញុំបានគោរពប្រណិប័តន៍ជំនឿសាសនាកាតូលិក និងទន្ទឹងរង់ចាំការយាងមកវិញរបស់ព្រះអម្ចាស់។...

ការលេចមក និងការធ្វើការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសចិន ពិតជាសំខាន់ណាស់

By Zhang Lan, South Korea «ខ្ញុំបានប្រទានសិរីល្អដល់សាសន៍អ៊ីស្រាអែលរួចក៏ដកយកមកវិញ បន្ទាប់មក ខ្ញុំបាននាំសាសន៍អ៊ីស្រាអែលទៅឯទិសខាងកើត...

Leave a Reply